Wednesday, December 25, 2013

មន្ត្រី​គណបក្សប្រឆាំង​៖ កម្មករ​ជិត​៥​ម៉ឺន​នាក់ នឹង​ដង្ហែ​ជា​ក្បួន​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​​

​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យដឹងថា កម្មករ​ប្រមាណ​ជា​៥​ម៉ឺន​នាក់ នឹង​ចូលរួម​ជាមួយ​គ​ណ​បក្សប្រឆាំង​នៅ​រសៀល​ថ្ងៃ​ពុធ​នេះ ដើម្បី​ទាមទារ​ការដំឡើង​ប្រាក់​ឈ្នួល​រហូតដល់​១៦០​ដុល្លារ​។​
​កម្មករ កំពុងតែ​ប្រមូលផ្តុំ​គ្នា​នៅ​ខាង​មុខ​រោងចក្រ និង​ទីលាន​ប្រជាធិបតេយ្យ ដើម្បី​ជំរុញ​រដ្ឋាភិបាល​ក្នុងការ​ដំឡើង​ប្រាក់​ឈ្នួល​។​ការតវ៉ា​នេះ កើតឡើង​មួយថ្ងៃ​បន្ទាប់​ពី​ក្រសួង​ការងារ បានសម្រេច​ដំឡើង​ប្រាក់​ឈ្នួល​ដល់​កម្មករ​រោងចក្រ​កាត់ដេរ​ក្នុង​រយៈ​១ ឆ្នាំៗ ចាប់ពី​១៥​ដុល្លារ ដល់​១៧​ដុល្លារ ក្នុង​រយៈពេល​៥​ឆ្នាំ ចាប់ពី​ឆ្នាំ​២០១៤​ដល់​ឆ្នាំ​២០១៨​។ សេចក្ដីសម្រេច​នេះ​បាន​បូក​ជាមួយ​ប្រាក់ខែ​គោល​មាន​ស្រាប់​ចំនួន​៨០​ដុល្លារ នៅ​ឆ្នាំ​២០១៤​នេះ ដែល​ធ្វើ​ឲ្យ​កម្មក​រអាច​ទទួលបាន​ប្រាក់ខែ​គោល​ចំនួន​៩៥​ដុល្លារ ហើយ​រហូត​ដល់​ឆ្នាំ​២០១៨ ទើប​កម្មករ​ទទួលបាន​ប្រាក់ខែ​គោល​១៦០​ដុល្លារ​។ ប៉ុន្តែ​សេចក្ដីសម្រេច​នេះ បាន​ធ្វើ​ឲ្យ​មេដឹកនាំ​សហជីព​មួយ​ចំនួន​សម្ដែង​ការខកចិត្ត ហើយ​ព្រមាន​ធ្វើការ​តវ៉ា​។​
​អនុប្រធាន​គណៈកម្មាធិកា​រ​វិន័យ​គណបក្ស​ សង្គ្រោះ​ជាតិ លោក ហូរ វ៉ាន់ ប្រកាសប្រាប់​កម្មករ​នៅ​ទីលាន​ប្រជាធិបតេយ្យ​ថា កម្មករ​ជិត​៥​ម៉ឺន​នាក់ នឹង​ចូលរួម​ដង្ហែ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​។ លោក​បន្តថា កម្មករ កំពុង​ដង្ហែ​មកកាន់​ទីលាន​ប្រជាធិបតេយ្យ​។​
​យោងសេចក្ដី​ជូន​ដំ​ណឺង​របស់​គណបក្ស​ សង្គ្រោះ​ជាតិ ដែល​មាន​ការបង្ហាញ​ផែនទី​តម្រាយ​ផ្លូវ​ហែ​ក្បួន សម្រាប់​ថ្ងៃ​ពុធ​នេះ ឲ្យដឹងថា ក្បួន​នឹង​ហែ​ចេញពី​ទីលាន​ប្រជាធិបតេយ្យ តាមផ្លូវ​៦១ រហូត​ដល់​ផ្លូវ​៤៧ បត់​ឆ្វេង​ឆ្ពោះ​ទៅ​រង្វង់​មូល​ស្តា​ត​ចាស់ (​គល់ស្ពាន់​ជ្រោយចង្វា​) រួច​បត់​ឡើង​ស្ពាន​ជ្រោយចង្វារ តាម​ផ្លូវជាតិ​លេខ ៦​អា រហូត​ដល់​វត្ត​គៀន​ឃ្លាំង បត់​ស្តាំ​ដល់​ផ្លូវលំ បត់​ឆ្វេង​តាមផ្លូវ​មាត់ទន្លេ រហូត​ដល់​វត្ត​វា​រិន្ទ (​វត្ត​ព្រែកលៀប​) បត់​ឆ្វេង​ដល់​ផ្លូវ​ជាតិ​លេខ​៦​អា បត់​ឆ្វេង រហូត​ល់​ស្ពាន​ជ្រោយចង្វា​វិញ បត់​តាម​រង្វង់​មូល​ស្តា​ត​ចាស់ ចូល​មហាវិថី​ព្រះមុនីវង្ស ដល់​កែង​ផ្លូវ ១០៨ បត់​ឆ្វេង​ចូល​ទីលាន​ប្រជាធិបតេយ្យ​វិញ​៕
​សរសេរ​មកកាន់ លោក ញឹម សុខន តាមរយៈ​sokhorn@vodhotnews.com

រូបថតឧកញ៉ា គិត ម៉េង និងស្រីតូចចំណាន


រូបថត​​ដែល​​គេរូប​ក្រុម​គ្រួសារ​ឧកញ៉ា គិត ម៉េង ស្រី​​​តូច​​ចំណាន ដែល​សាធារណជន​ភាគ​ច្រើន​មិនសូវបានឃើញ។
ភ្នំពេញ (២៥ ធ្នូ ២០១៣)៖ រូប​ថតឯកជនដ៏​កម្រ​របស់​​លោក​ឧកញ៉ា គិត ម៉េង ប្រធាន​ក្រុម​ហ៊ុន Royal Group និងជាអ្នក​​មាន​ភាគ​ហ៊ុន​​នៅ​ក្នុង​​​ធនាគារ A&Z របស់​​ប្រទេស​​​អូស្រ្តាលីផង​នោះ ត្រូវ​បាន​គេ​បង្ហោះ​ជា​​សាធារណៈ​​នៅក្នុង​ហ្វេសប៊ុក។
រូប​ថតនោះត្រូវ​បាន​​លោក Muny Chan សរសេរ​ថា “រូប​ថត​ក្រុមគ្រួសារឧកញ៉ា គិត ម៉េង ស្រី​​តូច​ចំណាន ដែល​សាធារណជន​ភាគ​ច្រើន​មិន​សូវបាន​នឃើញ”។
នៅ​ក្នុង​រូបថតនេះ​​​ដែល​មើល​ទៅដូចជា​នៅក្នុង​យន្តហោះពិសេស គឺ​មាន​លោក គិត ម៉េង ​​និង​អតីត​តា​ចម្រៀង ស្រី តូចចំណាន ដែល​គេ​អះអាង​ថា​ជា​ភរិយា ព្រមទាំង​កូន​ក្មេងប្រុសស្រី​ចំនួន​៤នាក់ដែល​ទំនង​ជា​កូន​ៗ​របស់​អ្នក​ទាំង​ ​ពីរ។
​ជា​​ទូទៅ សាធារណជន​បាន​ដឹង​ថា លោក​ឧកញ៉ាវ័យក្មេង​រូបនេះ ដែល​ជា​ប្រធាន​សភា​ពាណិជ្ជ​កម្ម​​កម្ពុជា និងប្រធាន​ទូរទស្សន៍ CNT ​ទូរទស្សន៍ CNC និង​​ទូរទស្សន៍ My TV ​ផង​​នោះ​បាន​ស្រីតូចចំណាន ជា​​ភ​រិយា តែ​សាធារណជន​មិន​ដែល​បាន​ឃើញរូបថតពិធី​រៀប​ការ​តាម​​ប្រពៃ​ណីខ្មែរឡើយ។
អ្នក​លេង​ហ្វេសប៊ុក​ម្នាក់​ដែល​ដាក់​ឈ្មោះថា Mouth Dach ​បាន​​សរសេរ​​​ជា​សំណួរថា “ចុះ​ភរិយា​ដែល​​ទើប​​ឆ្លង​ទន្លេ​បាន​កូន​ភ្លោះ​នៅ​ប្រទេស​អង់គ្លេស ទីប៉ុន្មានដែរ?”៕

​ក្រសួង​ការងារ ប្រកាស​ជា​ផ្លូវការ​ថា សហជីព​លោក រ៉ុង ឈុន មិន​ស្របច្បាប់​​

​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ថ្ងៃ​ពុធ​នេះ ប្រកាសថា សហភាព​សហជីព​កម្ពុ​ជា​(CCU) របស់លោក រ៉ុង ឈុន មិនមែន​ជា​សហជីព​ស្របច្បាប់ ខណៈ​ប្រធាន​សហជីព​នេះ កំពុង​ប្រមូលផ្តុំ​កម្មករ​ធ្វើ​បាតុកម្ម​ទូទាំង​ប្រទេស ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​១៦០​ដុល្លារ​។​
​សេចក្តីជូនដំណឹង​របស់​ក្រសួង​ការងារ​ ចេញផ្សាយ​នៅ​ថ្ងៃ​ពុធ​នេះ បានសរសេរថា សហជីព​របស់លោក រ៉ុង ឈុន ពុំ​មាន​និតិ​សម្បទា​គ្រប់គ្រាន់ ដើម្បី​បាន​ការទទួលស្គាល់​តាម​ផ្លូវ​ច្បាប់​ពី​ក្រសួង​នោះ​ទេ ដូច្នេះ​សហ ជីព​នេះ​មិន​ស្របច្បាប់​ឡើយ​។ សេចក្តីថ្លែងការណ៍​ដដែល​បន្ថែមថា សហជីព​នេះ​មិនមែន​តំណាង​ឲ្យ​សំឡេង​របស់​កម្មករ​នោះទេ​។​
​ ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន មានប្រសាសន៍ថា សហជីព​របស់លោក បានចាប់ផ្តើម​ដំណើរការ​តាំងពី​ឆ្នាំ​២០០៦ តែ​លោក​ទទួលស្គាល់ថា ក្រសួង​ការងារ មិន​បាន​ចុះបញ្ជី​ការ​ឲ្យ​សហជីព ដែល​លោក​ចាត់ទុកថា​ជា​ការរើសអើង​។ លោក​បន្តថា សហជីព​ការងារ​របស់​លោក គឺ​ស្រប​ទៅនឹង​អនុសញ្ញា​អង្គការ​ពលកម្ម​អន្តរជាតិ​(ILO) ដែល​មាន​កម្មករ​កំពុង​គាំទ្រ​។
​ការប្រកាស​របស់​ក្រសួង​នេះ​ធ្វើឡើង​ បន្ទាប់​ពី ប្រធាន​សហភាព​សហជីព​កម្ពុជា​(CCU) លោក រ៉ុង ឈុន កាលពី​ថ្ងៃ​ទី​២៣​ខែ​ធ្នូ បាន​ប្រកាស​ឲ្យ​កម្មករ​ទាំងអស់​ត្រៀម​ខ្លួន​ធ្វើ​មហា​បាតុកម្ម​ជា​ ទ្រង់ទ្រាយ​ធំ​ទូទាំងប្រទេស  បើ​ការសម្រេច​របស់​ក្រុមប្រឹក្សា​ការងា​រលើ​ប្រាក់​ឈ្នួល​អប្បបរមារ  ផ្ទុយ​ពី​សំណើរ​របស់​សហជីព​នោះ​។​
​ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិតេយ្យ​ កម្មករ​កាត់ដេរ​កម្ពុជា (C-CAWDU) លោក អាត់ ធន់ មានប្រសាសន៍ថា សហជីព​លោក រ៉ុង ឈុន គឺ​ស្រប​ច្បាប់ ព្រោះ​សហជីព​ទាំងអស់​មាន​ភារៈកិច្ច​បំពេញ​ការងារ​របស់​ខ្លួន​តាម​ការស្នើរ​ សុំ​ពី​កម្មករ ហើយ​ការតវ៉ា​ទាំងនោះ​ស្របទៅនឹង​អនុសញ្ញា​អង្គការ​ពលកម្ម​អន្តរជាតិ​៕
​សរសេរ​មកកាន់​អ្នកនាង ថុល ស្រី​លក្ខណ៍ តាមរយៈ​sreyleak@vodhotnews.com

Tags: លោក រ៉ុង ឈុន

លោក ប៉ា សុជាតិ​វង្ស​៖ ការ​តវ៉ា​សើរើ​រឿង​របស់​អតីត​អ្នក​ភូមិ​បឹងកក់ គឺពាក់ព័ន្ធ​នឹង​អ្នកនយោបាយ​​

អតីតអ្នកបឹងកក់ តវ៉ាបិទផ្លូវខាងមុខសាលារាជធានីភ្នំពេញ នៅព្រឹកថ្ងៃពុធនេះ/រូបថតដោយតាំង វីដា
អភិបាល ​សាលា​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិ​វង្ស លើកឡើងថា ការតវ៉ា​ទាមទារ​ដំណោះ​ស្រាយ​របស់​អតីត​អ្នក​ភូមិ​បឹងកក់ ដែល​បាន​ទទួល​បាន​សំណង​​ដីធ្លី​រួចហើយនោះ គឺពាក់ព័ន្ធ​​នឹង​អ្នកនយោបាយ​។​
នៅ​ថ្ងៃ​ទី​២៥ ខែ​ធ្នូ​នេះ ប្រជា​សហគមន៍​​បឹងកក់​​ពីរ​ក្រុម រួម​មាន​អ្នកទទួល​សំណង​ហើយ និង​អ្នក​មិន​ទាន់​ទទួល​សំណង ប្រមាណ​១០០ ប្រមូលផ្តុំ​គ្នា​នៅ​ថ្ងៃទី​៣ តវ៉ា​បិទផ្លូវ​មហាវិថី​ព្រះមុនីវង្ស ស្រែក​ទាមទារ​រក​ដំណោះស្រាយ​ចំពោះ​ជម្លោះ​ដីធ្លី​។​
អភិបាល​សាលា​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិ​វង្ស ប្រាប់​VOD​នៅ​ថ្ងៃ​ពុធ​នេះ​ថា បញ្ហា​ជម្លោះ​របស់​ប្រជាពលរដ្ឋ ក្នុង​តំបន់​បឹងកក់ គឺ​អាជ្ញាធរ បាន​កំពុង​​រៀបចំ​ឯកសារ ពិភាក្សា​រក​ដំណោះ​ស្រាយ ដល់​អ្នក​សេសសល់​តាម​ការសន្យារ​បស់​ខ្លួន ប៉ុន្តែ​ចំពោះ​ការតវ៉ា​សើរើ​រឿង​របស់​អតីត​អ្នក​ភូមិ​បឹងកក់​វិញ លោក​យល់ថា គឺ​កើតឡើង​ដោយសារ​ការដុត​កម្តៅ​​ពី​អ្នកនយោបាយ​គណបក្សប្រឆាំង ហើយ​ជា​ការដាក់បន្ទុក​កំហុស​បន្ថែម​លើ​សមត្ថកិច្ច មិន​មែន​​រក​​ដំណោះស្រាយ​ពិតប្រាកដ​ទេ ​៖ “​នេះ​ជា​ការសើរើ​មួយ​ដែល​ កើតឡើង ដោយសារ​តែ​អ្នកនយោបាយ​ដុត​កំដៅ អញ្ជឹង​វា​មិន​អាច​នឹង​មានដំណោះ​ស្រាយ ឬក៏​ការឆ្លើយតប​ណាមួយ​ឲ្យទាន់ពេល​បានទេ ត្រូវ​ទុក​ពេល​សម្រាប់​ធ្វើ​ការងារ​នេះ សិក្សា​បន្ថែម​អំពី​ដំណោះស្រាយ ដែល​មាន​កន្លងមក អ៊ីចឹង​សំណើរ​នេះ​គឺ​លើស​ពី​អ្វី​ដែល​យើង​អាចឆ្លើយតប បាន​ភ្លាមៗ​ណាស់​”​។​
តំណាង​អតីត​អ្នក​ភូមិ​បឹងកក់ អ្នកស្រី អ៊ី​ម ស្រី​ទូច អះអាងថា បញ្ហា​របស់​ពួកគេ គឺ​មិន​មាន​ពាក់ព័ន្ធ​នឹង​អ្នក​នយោបាយ​ឡើយ ហើយ​ការតវ៉ា​នេះ គឺ​កើត​ឡើង​​​យូរណាស់​មកហើយ ដោយសារ​តែ​សំណង​តិចតួច​ដែល​ទទួលបាន​នោះ គឺ​បាន​ដោយ​ការបង្ខិតបង្ខំ និង​គំរាមកំហែង​។ អ្នកស្រី​ថា ការលើកឡើង​របស់​​លោក ប៉ា សុជាតិ​វង្ស គឺ​គ្រាន់តែ​លេស មិន​ចង់​ដោះស្រាយ​បញ្ហា​តែប៉ុណ្ណោះ​ ​៖ “​អត់​មាន​ពាក់ព័ន្ធ​រឿង​នយោបាយ រឿង​គណបក្ស​ទេ សំណង​ដែល​ខ្ញុំ​ទទួល គឺ​ខ្ញុំ​មិន​បាន​ទទួល​ដោយ​ស្ម័គ្រចិត្ត​ទេ គាត់​ធ្វើ​អភិវឌ្ឍ​នៅ​តំបន់​បឹង​កក់ គាត់​មាន​ការគំរាមកំហែង ប្រជាពលរដ្ឋ ចេញ​គោលការណ៍ ៨​ពាន់​លើ​២​លាន​នេះ គឺ​ពួក​ខ្ញុំ​មិន​ស្ម័គ្រចិត្ត​យក​ទេ ព្រោះ​តំលៃ​នេះ មិន​សាក​សម​នឹង​សិទ្ធិ​លំនៅឋាន ពួក​ខ្ញុំ​ទេ ពេល​ដែល​ពួក​ខ្ញុំ​មិន​ព្រម​ចេញ គាត់​បែរជា​ប្រើ​ខ្សាច់ បូម​ខ្សាច់​ពន្លិច​”​។​
​ប្រធាន​ផ្នែក​ស៊ើបអង្កេត​អង្គការ​លីកាដូ លោក អំ សំអាត ដែល​កំពុង​តាមដាន​ហេតុការណ៍​នេះ យល់​ថា នេះ​ជា​រឿង​ពីរ​ដាច់​ដោយឡែក​ពីរ​គ្នា ហើយ​ការ​តវ៉ា​​របស់​​អតីត​​អ្នក​ភូមិ​​បឹង​កក់ គឺ​កើតឡើង​មុន​ពេល​បោះឆ្នោត​ទៅ​ទៀត​។ លោក​ស្នើ​ឲ្យ​អ្នក​នយោបាយ ជៀសវាង​លាប​ពណ៌​គ្នា ខណៈ​នយោបាយ​កំពុង​ជាប់គាំង​បែបនេះ​ ​៖ “​យើង​លាប​ ពណ៌​ថា​ជា​រឿង​នយោបាយ នោះ​បញ្ហា​ទាំងអស់ មិន​អាច​ត្រូវបាន​ដោះស្រាយ​ទេ វា​អាច​ក្លាយជា​បញ្ហា​រាំ​រ៉ៃ ហើយ​វា​ក៏​ជា​ចំនុច​កាន់តែ​ក្តៅគគុក​ផងដែរ ក្នុង​បរិយាកាស​នៃ​សភាពការណ៍​នយោបាយ​កំពុងតែ​តានតឹង​”​។​
អ្នក​បឹងកក់ ព្រមាន​ថា ពួកគេ​នឹង​បិទ​ផ្លូវ​ជា​រៀងរាល់ថ្ងៃ ដើម្បី​ជំរុញ​ឲ្យមាន​ដំណោះស្រាយ​។ ពួកគេ​បាន​តវ៉ា​ចំនួន​៣​ថ្ងៃ​ជាប់​គ្នា​មកហើយ ដោយ​បិទផ្លូវ​ជា​​បន្ត​បន្ទាប់​។​
​ប្រជាពលរដ្ឋ​អះអាងថា ពួក​គេ​ជាង ៣០០០​គ្រួសារ ត្រូវបាន​អាជ្ញាធរ​មូលដ្ឋាន បាន​បណ្តេញចេញ ពី​តំបន់​បឹងកក់​ឲ្យទៅ​នៅ​រាយប៉ាយ​ក្នុង​ខណ្ឌ​ទាំង​៩​ក្នុង​​រាជធានី ចាប់តាំងពី​ឆ្នាំ​២០០៨​មក ដោយ​សាលា​រាជធានី​ភ្នំពេញ យក​ដី​នៅ​តំបន់​នោះ​ឲ្យទៅ​ក្រុមហ៊ុនស៊ូ​កាគូ​អ៊ីន របស់​លោក​ ឡៅ ម៉េង​ឃិន សមាជិក​​ព្រឹទ្ធសភា​មកពី​គណបក្ស​ប្រជាជន​កម្ពុជា ក្រោម​គម្រោង​អភិវឌ្ឍន៍​៩៩​ឆ្នាំ ដែល​ធ្វើឲ្យ​ប៉ះពាល់​ពលរដ្ឋ​នៅ​តំបន់​នោះ​ជាង​៤០០០​គ្រួសារ​៕
សរសេរមកកាន់​លោក តាំង វី​ដា តាមរយៈ vida@vodhotnews.com

Tags: នយោបាយ - បឹងកក់ - សាលារាជធានីភ្នំពេញ

Tuesday, December 24, 2013

តារា​ចិន Zhang Yuqi ស្អាត​បំផុត​នៅពេល​ស្លៀក​ពណ៌​បៃតង និង​ពាក់ចិញ្ចៀន ក្រវិល​ពេជ្រ​


​សិល្បៈ​៖ តារា​ស្លៀកពាក់​ស្អាត​បំផុត (The most beautiful dresses) នៅលើ​កម្រាលព្រំ​ឆ្នាំ​២០១៣ នេះ​ជា​ចំណងជើង​នៃ​វេ​ប​សាយ​បរទេស​ចិន​ឆាយ​ណា​ដេលី​ផ្សាយ​កាលពី​ថ្ងៃ​ចន្ទ ទី​២៣ ខែធ្នូ ឆ្នាំ​២០១៣ នេះ ដោយ​បង្ហាញ​នូវ​កំពូល​តារា​លំដាប់​ពិភពលោក​នានា​ដែល​ស្លៀកពាក់​ស្អាត​បំផុត​ប្រចាំឆ្នាំ និង​គួរ​ទាក់ទាញ​យ៉ាងខ្លាំង​។ 
​តារា​ចិន Zhang Yuqi ស្អាត​បំផុត​នៅពេល​នាង​ស្លៀកពាក់​ពណ៌​បៃតង ចំហ​ទ្រូង​បង្អួត​សុដន់​ដ៏​ទ្រលុកទ្រលន់​គួរ​គយគន់​មិន​ជិនណាយ ជាពិសេស​ពេល​តារា​រូប​ស្រស់​នេះ ចូលរួម​ក្នុង​ពិធី​បើក Ceremony Gala and Premiere of 'The Great Gatsby' at the 66th Cannes Film Festival dressed in a Spring 2013​។​សម្លៀកបំពាក់​នេះ​រចនា​ឡើង​ដោយ អ្នក​រចនា​ម៉ូដ​រុស្ស៊ី Ulyana Sergeenko ។​
​ក្រៅពី​សម្លៀកបំពាក់​ដ៏​ស្រស់ស្អាត តារា​ចិន Zhang Yuqi លំដាប់​កំពូល​រូបនេះ បាន​ពាក់​ចិញ្ចៀនពេជ្រ​ទម្ងន់​52.15-carat ពណ៌​ផ្កាឈូក និង​ចិញ្ចៀនពេជ្រ ព្រមទាំង​ក្រវិល​ពេជ្រ​មកពី​ហាង​ដ៏​ប្រណីត Cartier's High Jewelry Collection.​ផងដែរ​៕​24c1 24c2

រូបភាព​៩​សន្លឹក​ បង្ហាញពី​សម្រស់​នៃ​ទីក្រុង​ Venice ប្រទេស​អ៉ីតាលី​

អ៊ីតាលី៖ Venice ជាទីក្រុងគុដមួយ ក្នុងប្រទេសអ៊ីតាលី ដែលមានសម្រស់ គួរជាទីគយគន់ ហើយទីក្រុងមួយនេះ មានទីតាំងស្ថិតនៅ ភាគឦសានប្រទេសអ៊ីតាលី ហើយវាជាទីក្រុង រដ្ឋធានីនៃតំបន់ Veneto ។ ទីក្រុង Venice ត្រូវបានបែងចែកជាពីរ ដោយប្រឡាយ និងត្រូវបានតភ្ជាប់ដោយ ស្ពាននៅទីក្រុង Venice ហើយស្ពានមួយនេះ មានភាពល្បីល្បាញ ដោយសារ ទេសភាព ដ៏ស្រស់ស្អាត គួបផ្សំជាមួយនឹង ភាពប៉ិនប្រសព្វ របស់ស្ថាបត្យកម្ម ផងដែរ លើសពីនេះទៅទៀត ទីក្រុងដ៏សម្បូរបែបមួយនេះ ត្រូវបានចុះជា សម្បត្តិបេតិកភណ្ឌពីភពលោក ដោយអង្គការយូណេស្កូ ក្នុងឆ្នាំ ១៩៨៧៕
សូមធ្វើការទស្សនាជាមួយនឹង LookingTODAY៖

នាង Song Jia ថតដាក់​កម្រប​ទស្សនារដ្តី​ Fashion មើល​ទៅ​ញាក់​សាច់!​

ចិន៖ កន្លងមកនេះ យើងធា្លប់បានឃើញ រួចមកហើយថា លោក ឈិន ឡុង (jackie chan)និង នាង Sally បានពួតដៃគ្នា ថតដាក់កម្របទស្សនាវដ្តី មួយនេះ ប៉ុន្តែឥឡូវនេះ យើងនឹងបានឃើញ សម្រស់ដ៏សិចស៊ី របស់នាង Song Jia បានថតដាក់កម្រប ទស្សនាវដ្តីម្តងមើល៍។
នាង Song Jia ជាតារាសម្តែង មួយរូបដែលមានការគាំទ្រ ពីសំណាក់ទស្សនិកជន ទាំងស្រទាប់យុវវ័យ ក៏ដូចជាមជ្ឈឹមវ័យផងដែរ លើសពីនេះទៅទៀត នាងមានចរិកស្លូតបូត គួរឲ្យចាប់អារម្មណ៍ សូម្បីតែតារាសម្តែង ដូចគ្នាក៏មានការកើតសរសើរ ចំពោះរូបនាង ផងដែរ។
គួរបញ្ជាក់ផងដែរថា នាងជាតារាសម្តែង ដែលកើតក្នុងថ្ងៃទី ១៣ វិច្ឆិកា ១៩៨០ នាងមានស្រុកកំណើត នៅក្នុងខេត្ត Heilongjiang ប្រទេសចិន សព្វថ្ងៃនាងមានអាយុ ៣៣ ឆ្នាំហើយ តែសម្រស់របស់នាង ស្រស់ស្អាតថែមទាំង មានភាពសិចស៊ី គួរជាទីគយគន់៕
កុំបង្អង់យូរសូមធ្វើការទស្សនាជាមួយ LookingTODAY ទាំងអស់គ្នា៖

អ្នក​វិទ្យាសាស្រ្តរក​ឃើញ​គន្លឹះ​ធ្វើ​ឲ្យ​សរីរាង្គ​​កាយ​វិវត្តន៍​​ប្រែ​ជា​​ក្មេងវិញ​បាន

អ្នក​វិទ្យា​សាស្រ្ត​​នៅ​អូស្ត្រាលី និង​សហរដ្ឋ​អាម៉េរិក​ជឿជាក់​ថា ពួកគេ​បាន​សម្រាច​ក្នុង​ការ​កាត់​បន្ថយ​​អាយុ​​​ តាម​រយៈធ្វើ​ពិសោធន៍​ទៅលើ​​សត្វ​កណ្តុរ​​ដែល​​បាន​ប្ដូរ​​ពី​អាយុ​​​​ចាស់​ មក​ក្មេង​វិញ​បាន​។
អ្នក​វិទ្យាសាស្រ្ត​ទាំង​ពីរក្រុម​បាន​បង្កើត​បណ្តុំ​សារធាតុ​​ ពិសេស​មួយ ហើយ​បាន​ធ្វើ​តេស្ត​សាកល្បង​លើ​សត្វ​កណ្តុរ​។ បន្ទាប់​ពី​ការ​ធ្វើ​តេស្ត​ ពួកគេ​បាន​រក​​ឃើញ​ថា​សាច់ដុំ​អាយុ​របស់​សត្វ​កណ្តុរ​នោះ​ដើរ​បញ្ច្រាស់​​ ព្រមទាំងអាច​​បង្កើនសមត្ថភាព​​សម្រាប់​បន្ថយ​​ជាតិ​ស្ករ និងការ​ហើម​រលាក​បាន​ទៀត​ផង​។
លោក John Sinclair អ្នក​ឯកទេស​ខាង​ហ្សែន​ មក​ពី​សាកលវិទ្យាល័យ​ New South Wales នៃ​ទីក្រុង​ Sydney ប្រទេស​អូស្ត្រាលី បាន​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ​ជាមួយ​សាកលវិទ្យាល័យ​ Harvard សហរដ្ឋអាម៉េរិក ដោយ​បាន​​រក​ឃើញ​គន្លឹះ​​នៅ ក្នុងប្រព័ន្ធ​ដំណើរការ​របស់​ហ្សែន ដែលអាច​​ធ្វើ​ឲ្យ​សត្វ​កណ្តុរ​នោះ​ប្រែ​ក្លាយ​ជា​ក្មេង​វិញ​បាន​នោះ៕

ក្រសួងការងារ ប្រកាសការ ដំឡើងប្រាក់ឈ្នួល ដល់កម្មករ ចាប់ពីឆ្នាំ ២០១៣-២០១៤ និងអំពាវនាវ ឲ្យរក្សាភាពស្ងៀមស្ងាត់

Photo by DAP-NEWS

អាម៉េរិក ដាក់ ស៊ូថេប និង បក្ខពួក ចូលក្នុងបញ្ជីខ្មៅ ហាមមិនឲ្យចូល ទឹកដីអាម៉េរិក

បាងកក៖ មេដឹកនាំបាតុករមកពីគណបក្សប្រជា ធិបតេយ្យ លោក ស៊ូថេប រួមនិងក្រុមបក្ខពួករបស់ខ្លួន ដែលកំពុង  ធ្វើបាតុកម្មបង្កចលាចល នៅក្នុងទីក្រុងបាងកក ប្រទេសថៃ ត្រូវបានអាម៉េរិក ដាក់ចូលក្នុងបញ្ជីខ្មៅ ហើយ  ហាមមិនឲ្យចូលក្នុងទឹកដីអាម៉េរិកនោះឡើយ។
យោងតាមគេហទំព័រ INN របស់ថៃ នៅថ្ងៃអង្គារ ទី២៣ ខែធ្នូ ឆ្នាំ២០១៣ បានចេញផ្សាយថា ស្ថានទូតអាម៉េរិក ប្រចាំក្រុងបាងកក បានដាក់ឈ្មោះ លោក ស៊ូថេប ថងស៊ូបាន អតីតឧបនាយករដ្ឋមន្រ្តី និង មេដឹកនាំចលានាប្រជា ជន ដើម្បីប្រជាធិបតេយ្យ ដែលមានព្រះមហាក្សត្រជាប្រមុខ និងបក្ខពួក ១៤នាក់ផេ្សងទៀត ទៅក្នុងមិនបញ្ជីខ្មៅ របស់អាម៉េរិក និងហាមមិនឲ្យធ្វើដំណើរចួលក្នុងទឹកដីសហរដ្ឋអាម៉េរិកប្រទេសមួយចំនួនទៀត ដែលមានបញ្ជាក់ នៅក្នុងបញ្ជីខ្មៅនោះ។
បើតាម INN បានឲ្យដឹងដែរថា ការដាក់ឈ្មោះ លោក ស៊ូថេប និងបក្ខពួក១៤នាក់ចូលក្នុងបញ្ជីខ្មៅនេះ ត្រូវបាន ឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិក ប្រចាំក្រុងបាងកក បានដាក់លិខិតស្នើឲ្យក្រសួងការបរទេសអាម៉េរិក ពិចារណា និង  សម្រេចចិត្តទៅលើបញ្ហានេះផងដែរ។
មូលហេតុដែលនាំ ទូតអាម៉េរិកមានចំណាត់ការដូចខាងលើនេះ ដោយសារតែក្រុមបាតុករបានលើកគ្នាមកតវ៉ា និង មានអាកប្បកិរិយាគំរាមកំហែងសម្រុកចូល ក្នុងស្ថានទូតអាម៉េរិកប្រចាំក្រុងបាងកក កាលពីសប្ពាហ៍មុន៕

តើមានមធ្យោបាយ បែបណាទើប លោកអ្នកអាច រកការងារបានល្អ ធ្វើនិងទទួល បានតម្លៃតបស្នង សមប្រកប?

Photo by DAP-News
តើស្វែងរកពត៌មាន ជ្រើសរើសបុគ្គលិក តាមមធ្យោបាយ បែបណាទើបងាយស្រួល? តើត្រៀមខ្លួនបែបណា ទើបទទួលបាន ការងារល្អធ្វើ ?
រួមជាមួយកង្វល់ ជាច្រើនទៀតរាប់មិនអស់……?????
ជាមួយចម្ងល់ទាំងនេះបេក្ខជនការងារ ត្រូវយល់អំពីមូលចាំបាច់ មួយចំនួនដូចជា៖
១-សម្រាប់បេក្ខជនដែលរកការងារធ្វើតែងតែចង់បានមុខតំណែងការងារល្អ លក្ខខណ្ឌ ការងារល្អ ប្រាក់បៀវត្ស សមរម្យ និងលក្ខខណ្ឌចាំបាច់នានាមួយចំនួនទៀត ។
២-សម្រាប់ម្ចាស់ស្ថាប័ន ឬអង្គភាពអាជីវកម្មវិញគឺព្យាយាមស្វែងរកបុគ្គលិកដែលមាន សមត្ថភាព ការទទួល ខុសត្រូវ សីលធម៌ល្អ ឆ្លាត ស្មោះត្រង់ មានឆន្ទះការងារខ្ពស់ ព្រមទាំងបំពេញការងារអស់ពីកម្លាំងកាយ កម្លាំងចិត្ត កម្លាំងប្រាជ្ញា និងស្មារតីដើម្បី អង្គភាព។
ដើម្បីដោះស្រាយអំពីបញ្ហានេះ ក្រុមហ៊ុនវេបសាយ រកការងារធ្វើដ៏មានសក្តានុពល HRCambodia.com រួមចំណែក ជួយរកការងារ ជូនលោកអ្នក តាមរយះលោកអ្នកស្វែងយល់ជាមួយ www.hrcambodia .com ឬ www.hr93.com ព្រោះ HRCambodia.com មាន៖
-ចុះផ្សាយដំណឹងជ្រើសរើសបុគ្គលិកដែលមានសុពលភាពច្រើនជាង ៣០០០ដំណឹងជារៀង រាល់ថ្ងៃ។
- សាមីបេក្ខជនការងារអាចចូលទស្សនាស្វែងរកពត៌មានជ្រើសរើសបុគ្គលិកប្រចាំថ្ងៃដើម្បី ជ្រើសរើសការងារណា ដែលខ្លួនពេញចិត្ត។
-បង្ករលក្ខណ:ឲសាមីបេក្ខជនការងារអាចបញ្ចូល CVរបស់ខ្លួនក្នុងhrcambodia.com
សេវាកម្មរបស់ HRCambodia រួមមានជាច្រើនដូចជា៖
១-សេវាកម្មជ្រើសរើសបុគ្គលិកដែលមានគុណវុឌ្ឍសមស្រប តាមតម្រូវការនៃលក្ខខណ្ឌ ការងាររបស់ក្រុមហ៊ុន អង្គការ……លោកអ្នក តាមរយះការផ្សាយដំណឹងបុគ្គលិកជាមួយ គេហទំព័រល្បីមានការពេញនិយម និង ទាក់ទាញនេះ ព្រមជាមួយការជម្រុះCV និងសម្ភាសន៏ ដោយគណកម្មការសម្ភាសន៏ និងវាយតម្លៃបេក្ខជនការងារ ជាសាស្រ្តាចារ្យ និងថ្នាក់ដឹកនាំ អង្គភាព នានាដែលមានសមត្ថភាព បទពិសោធន៌ ទេពកោសល្យ និងស្នាដៃ ច្បាស់លាស់ លើ ការងារសាមីដើម្បីរកឲឃើញបុគ្គលិកស្មោះត្រង់ មាន សមត្ថភាព ការទទួលខុសត្រូវ និងសីលធម៌ វិន័យល្អជូនស្ថាប័នលោក អ្នកយ៉ាងពេញចិត្តបំផុត។ រាល់បុគ្គលិកដែល HRCambodia បានជ្រើសរើស ជូនលោកអ្នក ធានាថាមានគុណវុឌ្ឍគ្រប់គ្រាន់ ។
២-ចូលមើលCV របស់បេក្ខជនការងារក្នុងHRCambodia: បង្ករលក្ខណ:ឲក្រុមហ៊ុន អង្គការ សមាគម រោងចក្រ…… ចូលមើល CV របស់បេក្ខជនការងារក្នុង HRCambodiaដើម្បី ជ្រើសរើសCV របស់បេក្ខជនណាដែលលោកអ្នក ពេញយកមកសម្ភាសន៏។
៣-ផ្សព្វផ្សាយដំណឹងជ្រើសរើសបុគ្គលិកជូនក្រុមហ៊ុន អង្គការ សមាគម រោងចក្រ សហគ្រាស……លោកអ្នក ទាន់ចិត្ត និងមានសក្តានុពលខ្ពស់ជាមួយគេហទំព័រដ៏ល្បីនេះ ដោយមិនយកកម្រៃ ព្រមទាំងមានបេក្ខជន ការងារ ចូលទស្សនាស្វែងរកការងារធ្វើជាប្រចាំ ថ្ងៃយ៉ាងច្រើនបំផុត ដោយបង្ករភាពងាយស្រួលដល់ក្រុមហ៊ុន អង្គការ… លោកអ្នក តាមរយះ ការចុះផ្សាយដំណឹងជ្រើសរើសបុគ្គលិកក្នុង www.hrcambodia.comឫwww.hr93.com ដោយលោកអ្នកខ្លួនឯងតែម្តង(មើលការណែនាំ« សម្រាប់ក្រុមហ៊ុន អង្គការ…..»)។
៤- ផ្សព្វផ្សាយពត៌មានអំពីការជ្រើសរើសបុគ្គលិកជូនដល់បេក្ខជនដែលចង់រកការងារល្អធ្វើ ឬផ្លាស់ប្តូរការងារដែល ល្អប្រសើរជាងមុន ដែលhrcambodia.comបានស្វែងរក និងដកស្រង់ពីគ្រប់ប្រភព គ្រប់ទីកន្លែងជាប្រចាំ ជារៀង រាល់ថ្ងៃ ថ្មីៗជានិច្ច មានចំនួនច្រើន ជាអតិបរមា គ្រប់មុខដំណែង បែងចែកតាមតំបន់ តាមប្រភេទការងារ ងាយ ស្រួលមើល និងងាយស្រួលក្នុងការស្វែងរកទៀតផង។
៥- បេក្ខជនរកការងារធ្វើអាចបញ្ចូល CVរបស់ខ្លួនក្នុងគេហទំព័រhrcambodia.com: ដោយ បង្ករលក្ខណ:ឲ្យ លោក អ្នក ដែលចង់រកការងារធ្វើ ចង់ទទួលបានការងារល្អថ្មីឆាប់រហ័ស មានលក្ខខណ្ឌការងារល្អ ទទួលបានប្រាក់ បៀវត្សរ៌ ខ្ពស់ តាមរយះលោកអ្នកបញ្ចូល CV របស់ខ្លួនក្នុងគេហទំព័រwww.hrcambodia.com(មើលការណែនាំ« សម្រាប់អ្នកស្វែង រកការងារធ្វើ…..»)ដើម្បីរក្សាក្នុងទុកSystem នៅពេលណាដែលក្រុមហ៊ុន អង្គការ…… ត្រូវការ ជ្រើសរើសបុគ្គលិកជាបន្ទាន់នោះក្រុមហ៊ុនអង្គការ……សាមីនឹងចូលក្នុងwww.hrcambodia.com ដើម្បីទាញ យក CVរបស់លោកអ្នកមកសម្ភាសន៏ភ្លាមៗ ដូឆ្នេះឱកាសទទួលការងារ ល្អធ្វើរបស់លោកអ្នក ពិតជាទូលំទូលាយ ។
៦-សេវាកម្មផ្សព្វផ្សាយផ្ទាំងពាណិជ្ជកម្មជូនលោកអ្នកក្នុងគេហទំព័រ www.hrcambodia.com យ៉ាងគាប់ចិត្ត និងពេញចិត្តបំផុត ។
សូមទាក់ទងអាសយដ្ឋានអគារលេខ២ ផ្លូវលេខ២៨៤ កែងផ្លូវលេខ១៦៣ សង្កាត់អូឡាំពិច ខណ្ឌចំការមនរាជធានី ភ្នំពេញ ជាប់កែងខាងត្បូងវត្តមហាមន្ត្រី លេខទូរស័ព្ទ  017678900។
Photo by DAP-News
Photo by DAP-News