Thursday, November 7, 2013

[ប្រវត្តិ] តើអ្នកណាទៅ Tim Cook?

Tim Cook

នាយកប្រតិបត្តិថ្មីរបស់ Apple លោក Tim Cook ត្រូវបានគេ សរសើរថា ជា មេគំនិតប្រតិបត្តិការណ៍ ដ៏វ័យឆ្លាតម្នាក់ បើទោះជា ទស្សនៈវិស័យ និងឥទ្ធិពលរបស់គាត់ មិនអាចប្រៀបបាននឹង Steve Jobs ក្តី តែគាត់ នៅតែអាច បន្តរក្សាបាន ដំណើរការ របស់ក្រុមហ៊ុន បានយ៉ាងល្អ មុននឹងទទួលបាន តំណែងថ្មីជា នាយកប្រតិបត្តិ នេះទៅទៀត។
ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន Genentech លោក Art Levinson បាននិយាយថា: “ក្រុមប្រឹក្សាភិបាល មានទំនុកចិត្តទាំងស្រុងថា Tim គឺជាមនុស្សដែល សាកសមបំផុត សំរាប់ការងារនេះ។ បទពិសោធន៍ការងារជាង 13 ឆ្នាំរបស់គាត់ ជាមួយ Apple ត្រូវបាន គេ កត់សំគាល់ថា គាត់ ជាមនុស្ស ដែលមាន សមត្ថភាពលេចធ្លោ ហើយគាត់ បានបង្ហាញផងដែរថា អំពី ទេពកោសល្យ និងសុភវិនិច្ឆ័យដ៏ល្អ គ្រប់រឿងដែលគាត់ បានធ្វើ”។

ការងារជា នាយកគ្រប់គ្រង ផ្នែកប្រតិបត្តិការណ៍

មុននឹងទទួលការងារជា នាយកប្រតិបត្តិ Tim Cook គឺជានាយកគ្រប់គ្រង ផ្នែកប្រតិបត្តិការណ៍ (Chief Operation Officer) របស់ Apple ដែលមានតួនាទី គ្រប់គ្រង ការងារលក់ ទូទាំងពិភពលោក រួមទាំង ការគ្រប់គ្រងបណ្តាញផ្គត់ផ្គង់ (Supply Chain), សកម្មភាពលក់​, ការបំរើសេវាកម្ម និងសេវាផ្តល់ជំនួយអតិថិជន គ្រប់ទីផ្សារ គ្រប់ប្រទេស។ គាត់ក៏ជា ប្រធានផ្នែក ប្រព័ន្ធប្រតិបត្តិការ Machintosh របស់ Apple ហើយមានតួនាទីផងដែរ ក្នុងការអភិវឌ្ឍ ផែនការអនាគត ទាក់ទងនឹង ទំនាក់ទំនង អ្នកលក់បន្ត និងអ្នកផ្គត់ផ្គង់ ដើម្បីឆ្លើបតប នឹងតំរូវការរបស់ទីផ្សារ។
តាមរយៈ Forbe បានអោយដឹងថា បុរសអាយុប្រមាណ 50 ឆ្នាំ ម្នាក់នេះ អាចរកចំណូលបា $59 លានដុល្លារ ក្នុងឆ្នាំ 2010 ដោយក្នុងនោះ មានប្រាក់ខែ 8 សែនដុល្លារ, Bonus 5 លានដុល្លារ និងផលចំណូលពីស្តុក 52 លានដុល្លារ។

ប្រវត្តិ ការងារ និងការសិក្សា

កើតក្នុងឆ្នាំ 1960 និងធំដឹងក្តីឡើងនៅក្នុង រដ្ឋ Alabama សហរដ្ឋ អាមេរិក Cook គឺជាកូនក្នុងគ្រួសារមួយ ដែលមាន ឳពុកជា អ្នកធ្វើការជួសជុលកប៉ាល់ ហើយម្តាយ គឺជាមេផ្ទះ។ Cook បានចូលរៀននៅ សកលវិទ្យាល័យ Auburn University ជាទីដែល គាត់ទទួលបានបរិញ្ញាបត្រ័ ផ្នែក វិស្វកម្មឧស្សាហកម្ម ក្នុងឆ្នាំ 1982។ បន្ទាប់មក គាត់បានបន្តចូលរៀននៅ សកលវិទ្យាល័យ Auburn University ហើយទទួលបាន សញ្ញាបត្រ័ អនុបណ្ឌិតផ្នែក ការគ្រប់គ្រង ក្នុងឆ្នាំ 1988។ Cook បានចូលរួមជាមួយ Apple ក្នុងឆ្នាំ 1998 បន្ទាប់ពី ធ្វើការបានមួយរយៈជាមួយ ក្រុមហ៊ុន Compaq។ ជាមួយនឹង បទពិសោធន៍ការងារ ដ៏ច្រើនលើសលប់ដែល គាត់ទទួលបាន ពីការងារជាង 12 ឆ្នាំ នៅឯ ក្រុមហ៊ុន IBM [មុនធ្វើការអោយ Compaq] លោក Steve Jobs បានទទួលស្គាល់ថា វា [បទពិសោធន៍] គឺជាការ រួមបញ្ចូលគ្នា ដ៏កំរមានមួយ។
បើតាមសំដីរបស់ អ្នកជ្រើសរើសបុគ្គល ដែលបានចូលរួម ក្នុងជំនួបរវាង អ្នកទាំងពីរ បានអោយដឹងថា Jobs បានសំរេចទទួលយក Cook ដោយសារតែ គាត់ ចាប់អារម្មណ៍នឹង អត្តចរិតដ៏ហ្នឹងនរ របស់ Cook។ Steve គឺជាមនុស្សដែលផ្តោតខ្លាំងទៅលើ មនុស្ស ហើយគាត់ អាចស្វែងយល់ពីទឹកចិត្តមនុស្សបានយ៉ាងស៊ីជំរៅ។
Cook បានមកកាន់ការងារ ប្រតិបត្តិការណ៍ របស់ Apple ហើយបានជួយប្រែក្លាយ ប្រតិបត្តិការណ៍ចែកចាយ របស់ ក្រុមហ៊ុននេះ អោយមានប្រសិទ្ធភាព និងភាពរលូនល្អ។ គូរប្រកួតប្រជែងរបស់ Apple បានប្រវេប្រវា យ៉ាងលំបាក ក្នុងការទប់ទល់នឹង តំលៃផលិតផល iPad និង Macbook Air ដែលជាស្នាដៃដឹកនាំរបស់ Cook។
ក្នុងចុងឆ្នាំ 2008 Cook បានធ្លាប់អះអាងថា Jobs នឹងនៅជាមួយ Apple យូរជាងគាត់ទៅទៀត។ គាត់បានប្រាប់ ទស្សនាវដ្តី Fortune Magazine ថា “ជំនួស Steve? ទេ គ្មានអ្នកណា អាចជំនួស គាត់បានទេ… គាត់នឹងនៅជាមួយ Apple យូរទៀត ជាមួយនឹងសក់ប្រផេះ ក្នុងអាយុ 70 ប្ល៉ាយឆ្នាំរបស់គាត់.. ក្រោយពេល ខ្ញុំចូលនិវត្តន៍ទៅទៀត”។
តែជាភ័ព្វមិនល្អ ក្នុងឆ្នាំ 2009 Jobs បានដាក់ច្បាប់សំរាក ដើម្បីវះកាត់ លំពែងរបស់គាត់ ហើយ Cook ត្រូវបាន គេតែងតាំងជា នាយកប្រតិបត្តិបំរុង។

អត្តចរិត និងចំណូលចិត្ត

Cook តែងតែរក្សា ភាពគួរសមរបស់គាត់ ជាសុភាពបុរស ភាគខាងត្បូង ដែលខុសពី Jobs ដែលគេដឹងថា ពេលខ្លះ ជាមនុស្សដែលមាន អារម្មណ៍ប្រែប្រួលលឿន។ Cook ត្រូវបានគេសរសើរថា ជាមនុស្សដែលសម្បូរ ទៅដោយថាមពល ហើយគាត់ ជាមនុស្សដំបូង ដែលនឹងមកដល់ ការិយាល័យមុនគេ និងជាមនុស្សចុងក្រោយ ដែលចេញទៅផ្ទះ។
ឳពុករបស់ Cook បានពិព័ណ៌នាថា គាត់ជា អ្នកធ្វើការដ៏ប្តេជ្ញាម្នាក់ ហើយគាត់ ជាមនុស្សម្នាក់ដែល មិនដែលជឿលើ ការបោះបង់។ Cook គឺជាអ្នកញៀននឹងការងារ ហើយអ្វីដែល គាត់បានចាប់ផ្តើម គាត់នឹងបញ្ចប់វា។ បើទោះជា គាត់ឡើងដល់កំពូល ក្នុងក្រុមហ៊ុន ដែលមានតំលៃជាងគេ ក្នុងពិភពលោកក្តី តែគាត់មិនដែលភ្លេច ដើមកំណើតខ្លួនឡើយ។ គាត់តែងតែ ទូរស័ព្ទ សួរសុខទុក្ខម្តាយគាត់ ជារៀងរាល់ថ្ងៃអាទិត្យ មិនថា គាត់នៅ…. អឺរ៉ុប… អាស៊ី ឫទីណានោះទេ។
Cook គឺជាមនុស្សដែលចូលចិត្តហាត់កីឡា ហើយគាត់ ចូលចិត្ត ធ្វើដំណើរកំសាន្តដោយថ្មើរជើង, ជិះកង់ និងទៅហាត់ប្រាណ នៅក្លឹបកីឡា។

បើទោះជា ការលាលែងរបស់ Jobs ក៏ដោយ តែអ្នកវិភាគផ្នែកបច្ចេកវិទ្យា លោក Eric Bleek នៅតែមាន សុទិដ្ឋិនិយម ជាមួយ Apple ថ្វីបើ គាត់យល់ថា ជំនាញរបស់ Cook គឺពូកែលើផ្នែក ប្រតិបត្តិការណ៏ច្រើនជាង។ គាត់បានបន្តទៀតថា Cook នឹងជាអ្នកដឹកនាំ តែគាត់ នឹងត្រូវពឹងផ្អែកច្រើនទៅលើ អ្នកផ្សេងទៀតដែលក្នុងនោះមាន Phil Schiller ដែលជា អ្នកជំនាញទីផ្សារ និង Jonathan Ive ដែលជា អ្នកដឹកនាំ ការរចនាម៉ូដ៕
ប្រភព: Apple Bios,Forbes,Wikipedia

Facebook ទិញ​ប៉ាតង់៧៥០ពីIBM ?








ថ្មីៗនេះគេហទំព័រសារព័ត៌មាន bloomberg បានឲ្យដឹងថា ក្រុមហ៊ុនបណ្ដាញសង្គមយក្ស Facebook Inc បានទិញយកប៉ាតង់ ចំនួន ៧៥០ ពីក្រុមហ៊ុន International Business Machines Corp. (IBM) ដើម្បីការពារបណ្ដឹងថ្មីៗ។
ប្រភពខាងលើបានឲ្យដឹងថាប៉ាតង់ទាំងនោះគ្របដណ្ដប់ទៅលើបច្ចេកវិទ្យាមួយចំនួនដូចជា software និង networkingហើយប៉ាតង់ថ្មីនេះនឹងជួយពង្រីកសក្ដានុពលរបស់ក្រុមហ៊ុន Facebook ដើម្បីទប់ទល់នឹងជម្លោះប៉ាតង់យ៉ាងហោចណាស់ ៥៦ និងសំណុំរឿងប៉ាតង់ application ចំនួន ៥០៣ ទៀតនៅសហរដ្ឋអាមេរិក។
គួររំលឹកផងដែរថាខែនេះក្រុមហ៊ុន Yahoo! Inc. បានប្ដឹងក្រុមហ៊ុន Facebook ពីបទរំលោភប៉ាតង់របស់ខ្លួនចំនួន១០ ដែលគ្របដណ្ដប់លើ ការប្រើប្រាស់អ៊ីនធឺណិតលក្ខណៈឯកជន, ការផ្សាយពាណិជ្ជកម្មនិងការចែករំលែកព័ត៌មាន។
ទាក់ទិនទៅនឹងព័ត៌មានខាងលើនេះលោក Jonathan Thaw អ្នកនាំពាក្យម្នាក់របស់ក្រុមហ៊ុន Facebook ដែលមានមូលដ្ឋាននៅរដ្ឋCalifornia ព្រមជាមួយលោក Ed Barbini អ្នកនាំពាក្យម្នាក់របស់ក្រុមហ៊ុន IBM បានធ្វើការបដិសេធមិនបញ្ចេញមតិ៕

កម្មវិធីប្រកួត Hack លើ Google Chrome


តាមគេហទំព័រ (CBS News) បានអោយដឹងថា Googleបានរៀបចំការប្រកួត hackលើ browser Google Chrome របស់ខ្លួនដោយផ្តល់រង្វាន់ ១លានដុល្លាសំរាប់ការ Hack បានជោគជ័យ ។កម្មវិធីប្រកួតនេះមានឈ្មោះថា Pwn2Own ដែលប្រព្រឹត្តិទៅ ក្នុងរយះពេល Vancouver ចាប់ពី ថ្ងៃ 7-9 ខែមិនា ។ ការប្រកួតនេះទាក់ទាញ Hackers ជាច្រើននៅក្នុងពិភពលោក ហើយមានHackers ជាច្រើនអាចវាយប្រហារលើ Google Chrome បាន ។ ក្រុមហ៊ុន Google មិនបានផ្តល់រង្វាន់ ១លានដុល្លាអោយទៅមនុស្សតែម្នាក់នោះទេ ក្រុមហ៊ុនបានផ្តល់រង្វាន់ទៅតាមសមត្ថភាព Hack ដែលមានទឹកប្រាក់ចាប់ពី  $20,000, $40,000 and $60,000 ។ បន្ទាប់ពីការ hack បានជោគជ័យ និងមុនពេលទទួលបានរង្វាន់ពួក Hackers ទាំងនោះត្រូវតែបង្ហាញពីវិធី Hack របស់ពួកគេដើម្បីផ្តល់លទ្ធភាពអោយក្រុមហ៊ុនដោះស្រាយបញ្ហាបាន ។ តាមរបាយការណ៍ក៏បានបន្តអោយដឹងផងដែរថា ពួក Hacker  បានសរសើរថា Google’s web browser គឺជា Browser ដែលមានសុវត្ថិភាពបំផុត តែពួកគេទាំងនោះអាចធ្វើការ Hack និងទទួលបានរង្វាន់យកទៅស្រុកអស់បាត់ទៅហើយ ។
អ្នកដែលទទួលបានរង្វាន់ធំ $ 60,000 មាន ដូចជា ជនជាតិរុស្សីឈ្មោះ Sergey Glazunov ,ក្រុមហ៊ុនសុវត្ថិភាពរបស់បារាំងឈ្មោះ VUPEN និង hacker ឈ្មោះ “PinkiePie”។
តាមគេហទំព័រ (NewsCore) បានអោយដឹងថា- Dave Girouard ដែលជាប្រធានខាង apps បានចាកចេញឈប់ធ្វើការអោយក្រុមហ៊ុន Google ហើយ ដើម្បីទៅបើកជំនួញដោយខ្លួនឯងម្តង ។ ពត៍មាននៃការចាកចេញរបស់ Dave Girouard ត្រូវបានក្រុមហ៊ុន Google ប្រកាសតាំងពីថ្ងៃសុក្រមកម្លេះ ។
Girouard ធ្វើការនៅ Google ដោយមានតួនាទីទទួលខុសត្រូវលើ Gmail, Google Calendar, Google Docs និងកម្មវិធីផ្សេងៗទៀតដូចជា  cloud applications ជាដើម ។ គាត់បានធ្វើការនៅក្រុមហ៊ុនអស់រយះពេល ៨ឆ្នាំមកហើយ ដោយពេលនេះគាត់បានចាប់ផ្តើមគំនិតនៃការរកស៊ីផ្ទាល់ខ្លួនម្តង តែគាត់មិនមែនបង្កើតសហគ្រាសខ្នាតធំនោះទេ ។ ហើយតាមការអោយដឹង ក្រុមហ៊ុន Google នឹងជួយដើម្បីការចាប់ផ្តើមជំនួញរបស់គាត់។ ការងាររបស់ Girouard នឹងត្រូវផ្ទេរទៅអោយលោក Sundar Pichai ដែលជាប្រធានដឹកនាំខាងកម្មវិធី Chrome ។ Pichai គឺជា CEO ម្នាក់ក្នុងចំណោម CEO ផ្សេងទៀតរបស់ Larry Page ដែលគាត់បានដើរតួនាទីយ៉ាងសំខាន់លើការងាររបស់ Google  ។
យើងសង្កេតឃើញមានមនុស្សចាកចេញពីក្រុមហ៊ុនជាច្រើន តែក៏មានអ្នកថ្មីដែលមានសមត្តភាពច្រើនបានចូលមកជំនួសផងដែរ ។ យើងចាំមើលថាតើ Dave Girouard ចាប់ផ្តើមជំនួញរបស់គាត់យ៉ាងម៉េច និងទទួលបានជោគជ័យយ៉ាងណា ។

កម្មវិធីបកប្រែសំឡេងរបស់Microsoft


ក្រុម ហ៊ុន Microsot បានដឹងថាការៀនភាសាបរទេសមានការលំបាកខ្លាំងណាស់ ដូចនេះក្រុមហ៊ុនបានកំពុងតែអភិវឌ្ឍន៍កម្មវិធីដែលអាចបក ប្រែសំឡេងរបស់អ្នកទៅជាភាសាមួយទៀត ។តាមរយះការប្រកាសរបស់ក្រុមហ៊ុននៅ MIT’s Technology Review អ្នកស្រាវជ្រាវរបស់ Microsoft បានបង្កើតបច្ចេកវិទ្យាក្នុងការចំណាំសំឡេងដែលអាចអនុញ្ញាតិអោ យអ្នកធ្វើដំណើរមានសមត្ថភាពទំនាក់ទំនងជាមួយជនបរទេសដោយមិន ចាំបាច់ចេះភាសារបស់ពួកគេឡើយនៅថ្ងៃណាមួយ ។ កម្មវិធីនេះវាដំណើរការតាមបីដំណាក់កាល៖ ដំបូង ចំណាំនូវភាសាដែលអ្នកនិយាយ បន្ទាប់មកធ្វើការបកប្រែ និងចុងក្រោយយកការនិយាយនោះបំលែងជាភាសាមួយទៀត ។ តាមអ្នកស្រាវជ្រាវរបស់ Microsoft បានអោយដឹថាកម្មវិធីនេះត្រូវការចំណាយពេលប្រហែល ១ម៉ោងដើម្បីរៀនប្រើប្រាស់ ។Microsoft អោយដឹងថាកម្មវិធីនេះនៅត្រូវការរយៈពេលយូរបន្ថែមទៀតដើម្បីធ្វើអោយកាន់តែមា នភាពប្រសើរឡើងក្នុងការទទួលដឹងសំលេងរបស់អ្នកនិយាយ។ បច្ចុប្បន្នកម្មវិធីនេះអាចបកប្រែបាន ២៦ភាសាផ្សេងៗគ្នារួមមានដូចជាភាសា អង់គ្លេស ចិន អេស្ប៉ាញ…ជាដើម។  វាត្រូវគេដឹងថានឹងមិនត្រូវបានចេញអោយប្រើប្រាស់ក្នុងពេលខាងមុខ ដ៏ឆាប់នោះទេប៉ុន្តែវាអាចចេញអោយប្រើប្រាស់នៅថ្ងៃណាមួយ ។

តើអ្នកដឹងទេMWC ​ជា​អ្វី​ទៅ?

សមាជទូរស័ព្ទពិភពលោក Mobile World Congressជាពិព័រណ៍មួយដែលចូលរួមពីសំណាក់បណ្ដាស្ថាប័នទូរស័ព្ទទូទាំងសាកល លោក ដោយអមមកជាមួយការធ្វើបទបង្ហាញរបស់ថ្នាក់ដឹកនាំកំពូលៗប្រចាំ ស្ថាប័នទាំងនោះ ដែលរៀបចំឡើងដោយ សមាគមGM។
ស្ថាប័នពាក់ព័ន្ធនឹងទូរស័ព្ទទាំងនោះរួមមាន ក្រុមហ៊ុនផ្គត់ផ្គង់សេវា ក្រុមហ៊ុនផលិតឧបករណ៍ ស្ថាប័នផ្គត់ផ្គង់សេវាកម្មបច្ចេកវិទ្យា ក្រុមហ៊ុនចែកចាយបន្ត…ជុំវិញពិភពលោក សរុបស្ថាប័នចូលរួម ១ ៤០០បើគិតជាចំនួនអ្នកចូលរួមសរុបមានចន្លោះពី ៥០ ០០០ ទៅ ៦០ ០០០នាក់
Steven Elop ធ្វើបទបង្ហាញក្នុងឱកាសMobile World Congress
MWC ដំបូងឡើយមានឈ្មោះថា GSM World Congress ក្រោយមកក៏ប្ដូរឈ្មោះជា 3GSM World Congress ឬហៅកាត់ថា 3GSM ឬ3GSM World។ ឈ្មោះសមាជថ្មី MWC ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ខែកុម្ភៈ នៅទីក្រុងប៉ាសេឡូណា ប្រទេសអេស្ប៉ាញ ខណៈដែលពិព័រណ៍ដំបូងបង្អស់នៅឆ្នាំ ១៩៨៧។
កាលបរិច្ឆេទសម្រាប់សមាជពិភពលោក២០១២ នេះ ចាប់ផ្ដើមពីថ្ងៃទី ២៧ ខែកុម្ភៈ ដល់ថ្ងៃទី ១ មីនា ២០១២ ខណៈដែលកាលវិភាគឆ្នាំ ២០១៣ មានការផ្លាស់ប្ដូរតិចតួច គឺចាប់ពីថ្ងៃទី ២៥-២៨ កុម្ភៈវិញ៕

ដំណើរ​វិវត្តន៍​របស់iOS​យ៉ាងម៉េចដែរ

iOS ដែលមុនដំបូងឡើយមានឈ្មោះថា iPhone OS គឺជាប្រព័ន្ធប្រតិបត្តិការទូរស័ព្ទរបស់ក្រុមហ៊ុន Apple Inc ។ ដើមឡើយiOSបានបង្កើតឡើងសម្រាប់តែទូរស័ព្ទ iPhone ប៉ុណ្ណោះបន្ទាប់មកបានពង្រីកខ្លួនឲ្យប្រើបានជាមួយ device ផ្សេងៗមួយចំនួនទៀតរបស់ក្រុមហ៊ុន Apple ដូចជា៖ iPod Touch, iPad, និងApple TV។ iOS ខុសពីប្រព័ន្ធប្រតិបត្តិការ Windows CE (Mobile និង Phone) របស់ Microsoft និង Android របស់ក្រុមហ៊ុន Google ត្រង់ថា Apple មិនផ្ដល់សិទ្ធិឲ្យផលិតផលផ្សេងដំឡើង iOS ឡើយ។




ប្រវត្តិ
ប្រព័ន្ធប្រតិបត្តិការមួយនេះបានបង្ហាញខ្លួនជាលើកដំបូងជាមួយនឹងទូរស័ព្ទ iPhone នៅក្នុងសន្និសីទMacworld Conference & Expo នាថ្ងៃទី៩ ខែមករា ឆ្នាំ២០០៧ និងចេញជាផ្លូវការណ៍ខែមិថុនាឆ្នាំដដែល។ ដំបូងឡើយទីផ្សារអក្សរសាស្ត្ររបស់ក្រុមហ៊ុន Apple មិនបានចែកឈ្មោះជាក់លាក់ណាមួយសម្រាប់ប្រព័ន្ធប្រតិបត្តិការនេះទេ ដោយចាប់ផ្ដើមពីឈ្មោះធម្មតាថា “iPhone runs OS X” តែមិនអាចប្រើជាមួយកម្មវិធីជំនួយមួយចំនួនធំ។
បន្ទាប់មកលោក Steve Jobs ស្ថាបនិក និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Apple បានលើកឡើងថា developer គួរតែបង្កើតកម្មវិធីវិបដែលដំណើរការដូចកម្មវិធីដើមនៅលើទូរស័ព្ទ iPhone។ នៅថ្ងៃទី ១៧ខែតុលាឆ្នាំ ២០០៧ ក្រុមហ៊ុន Apple បានប្រកាសថាកម្មវិធីដើម Software Development Kit (SDK) កំពុងស្ថិតនៅក្រោមការ develop ហើយក្រុមហ៊ុនគ្រោងដាក់ឲ្យក្រុម developer សាកល្បងប្រើនៅខែកុម្ភៈឆ្នាំ២០០៨។
ថ្ងៃទី៦ ខែមិនា ឆ្នាំ២០០៨ ក្រុមហ៊ុន Apple បានចេញ version beta ដំបូងជាមួយនឹងឈ្មោះ “iPhone OS” រួចបានប្ដូរឈ្មោះទៅជា “iOS” វិញនៅក្នុងខែមិថុនាឆ្នាំ ២០១០។ សូមបញ្ជាក់ថា “iOS” ដំបូងឡើយជាឈ្មោះប្រព័ន្ធប្រតិបត្តិការដែលក្រុមហ៊ុន Cisco បានប្រើនៅលើ router អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ដូច្នេះដើម្បីចៀសវាងការប្ដឹងផ្ដល់ក្រុមហ៊ុន Apple បានទិញយកឈ្មោះ “iOS” ពី Cisco មកប្រើរហូតដល់សព្វថ្ងៃ។
ប្រវត្តិជំនាន់ iOS
បន្ទាប់ពីបានប្ដូរឈ្មោះពី “iPhone OS” ទៅជា “iOS” រួចមកនៅថ្ងៃទី ២១មិថុនាឆ្នាំ២០១០ក្រុមហ៊ុន Apple បានចេញជំនាន់ដំបូងនៃ iOS និងចេញកំណែប្រែជំនាន់ថ្មីៗបន្តបន្ទាប់ជាច្រើនដូចជា៖
- iOS 4 ចេញថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១០ ចេញមុន iPhone 4 ចំនួន ៣ថ្ងៃ។
- iOS 4.0.1 ចេញថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១០ ជាកំណែប្រែថ្មីដើម្បីដោះស្រាយបញ្ហាអង់តែនរបស់ទូរស័ព្ទ iPhone 4។
- iOS 4.1 ចេញថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១០ ជាកំណែប្រែដើម្បីធ្វើឲ្យថ្មកាន់បានយូរជាងមុន និងបន្ថែម feature ជាច្រើនទៀតដូចជា៖ Game Center, HDR photography (មានលើ iPhone 4 និង 4S), Spell checking និង Ping។
- iOS 4.2.1 ចេញថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១០ ជាកំណែប្រែដែលអាចដំឡើងលើ iPad បាន។
- iOS 4.2.5 ចេញថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១១ ជាកំណែប្រែសាកល្បងសម្រាប់ iPhone 4 ប្រភេទ CDMA និងក្រោយមកចេញ iOS 4.2.6 ដោយបន្ថែម “Personal Hotspot” នៅក្នុង Setting។
- iOS 4.3 ចេញថ្ងៃទី៩ ខែមិនា ឆ្នាំ ២០១១ ចេញពីរថ្ងៃមុន iPad 2 ដាក់លក់នៅសហរដ្ឋអាមេរិកជាមួយនឹងកំណែប្រែ Nitro JavaScript engine នៅក្នុង Safari, Personal Hotspot សម្រាប់ iPhone 4 ធម្មតា ឬ iPhone ប្រើប្រព័ន្ធ GSM។
- iOS 5.0 ចេញថ្ងៃទី១២ ខែតុលា ឆ្នាំ២០១១ ជាកំណែប្រែដ៏ធំជាងគេបន្ថែមពីលើ iOS ជំនាន់មុនៗដែលមានដូចជា៖ iCloud, Notification Center, iMessage, Reminders, Newsstand និង feature ជាច្រើនទៀតសរុបជាង២០០។
- iOS 5.1 ចេញថ្ងៃទី៧ ខែមិនា ឆ្នាំ២០១២ ជាមួយនឹងកំណែប្រែបន្ថែមភាសាជប៉ុនឲ្យ Siriនិងលុបរូបភាពចេញពី Photo Stream។
ឈ្មោះ Device ប្រើប្រព័ន្ធប្រតិបត្តិការ “iPhone OS” និង “iOS”
- Original iPhone (iPhone OS)
- iPhone 3G (iPhone OS)
- iPhone 3GS (iPhone OS)
- iPhone 4 (iOS)
- iPhone 4S (iOS)
- iPod Touch 1st Generation (iPhone OS)
- iPod Touch 2nd Generation (iOS)
- iPod Touch 3rd Generation (iOS)
- iPod Touch 4th Generation (iOS)
- Original iPad (iOS)
- iPad 2 (iOS)
- The new iPad (iOS)
- Apple TV 1st Generation (iPhone OS)
- Apple TV 2nd Generation (iOS)
- Apple TV 3rd Generation (iOS)

Top ១០ ៖ ប្រទេសដែល”ចូលចិត្ត” Facebook បំផុត ក្នុងពិភពលោក

ក្នុងកំឡុងប៉ុន្មានឆ្នាំចុងក្រោយនេះ Facebook បានក្លាយគេហទំព័រមួយដែលទទួលបានការ

ពេញនិយមបំផុតនៅក្នុងពិភពលោកយើងនេះ ជាមួយចំនួនអ្នកប្រើប្រាស់ប្រហែលជាជាង
៨០០ លាននាក់។ នោះក៏ព្រោះតែគេហទំព័រមួយនេះមានមុខងារថ្មីៗជាច្រើន រីឯរបៀបប្រើ
ប្រាស់ក៏សំបូរបែបងាយស្រួល និងជាពិសេសគឺការភ្ជាប់ទំនាក់ទំនងជាមួយមិត្តភក្តិផ្សេងៗ
ទៀតនៅទូទាំងពិភពលោកតែម្តង។
ខាងក្រោមនេះគឺជាបញ្ជីឈ្មោះប្រទេសស្ថិតក្នុង Top ទាំង ១០ ដែលមានបរិមាណអ្នកប្រើ
ប្រាស់ Facebook ច្រើនបំផុតក្នុងឆ្នាំ ២០១២ នេះ៖
១. ប្រទេសអាមេរិក
ប្រទេសអាមេរិកនៅតែរក្សាបាននូវតំណែងលំដាប់ទី ១ ស្តីពីបរិមាណនៃអ្នកប្រើប្រាស់គេហ
ទំព័រកំសាន្ត Facebook មានចំនួនច្រើនបំផុតនៅទូទាំងពិភពលោកយើងនេះ។ កាលពីឆ្នាំ
២០១១ កន្លងទៅតួលេខនៃអ្នកប្រើប្រាស់មានចំនួន ១៤៥.៧៤៩.៥៨០ នាក់ ហើយនៅឆ្នាំ
២០១២ នេះតួលេខនៃអ្នកប្រើប្រាស់មានចំនួន ១៥៧.៤១៥.១៨០ នាក់ ដែលតួលេខនេះអាច
ជួយអោយប្រទេសអាមេរិកមានឈ្មោះនាំមុខគេដដែលនៅក្នុងបញ្ជី Top ១០ ដែលផ្ទុយស្រ
ឡះពីពត៌មានចរចាមអារ៉ាមដែលថាអ្នកប្រើប្រាស់គេហទំព័រ Facebook ក្នុងប្រទេសអាមេរិក
នឹងមានការធ្លាក់ចុះនៃបរិមាណនៅក្នុងឆ្នាំ ២០១២ នេះ។
២. ប្រទេសឥណ្ឌូនេស៊ី
នៅក្នុងប្រទេសឥណ្ឌូនេស៊ី បច្ចុប្បន្នមានអ្នកប្រើប្រាស់គេហទំព័រ Facebook សរុបមានចំនួន ៤១.៧៧៧.២៤០ នាក់។ ហើយនៅក្នុងឆ្នាំ ២០១២ នេះចំនួនអ្នកប្រើប្រាស់មានការកើនឡើង
ចំនួន ៩.៦៤៧.៧៨០នាក់បន្ថែមទៀតផងដែរ។ ក្នុងតួលេខខាងលើនោះត្រូវបានអោយដឹង
ថាមានអ្នកប្រើប្រាស់ស្ថិតក្នុងស្រទាប់យុវវ័យរហូតដល់ចំនួន ៤១,៧% ដែលបានចូលរួមនៅ
នៅការប្រើប្រាស់គេហទំព័រ Facebook នៅទូទាំងប្រទេសឥណ្ឌូនេស៊ី។
៣. ប្រទេសឥណ្ឌា
ឥណ្ឌា គឺជាប្រទេសមួយដែលកំពុងតែមានការអភិវឌ្ឍន៍រីកចំរើននៅក្នុងវិស័យជាច្រើន ក្នុង
នោះមានទាំងវិស័យបច្ចេកវិទ្យា និង អ៊ីនធើណែតផងដែរ។ នៅចុងខែធ្នូ ឆ្នាំ ២០១១ កន្លង
ទៅអ្នកប្រើប្រាស់គេហទំព័រ Facebook មានចំនួនប្រមាណជា ២៤.១១៣.៥២០ នាក់ ហើយ
នៅក្នុងឆ្នាំ ២០១២ នេះតួលេខនោះបានកើនមកដល់ ៤១.៤០២..៤២០ នាក់និងបានជំនួស
តំណែងប្រទេសអង់គ្លេសឈរក្នុងលំដាប់ទី ៣ នៅក្នុងបញ្ជី Top ១០ នេះទៀតផង។
៤. ប្រទេសប្រេស៊ីល
ប្រេស៊ីល គឺជាប្រទេសដែលមានបរិមាណនៃអ្នកប្រើប្រាស់ Facebook ថ្មីមានចំនួនច្រើនបំផុត
ដែលកាលពីកំឡុងខែធ្នូឆ្នាំ ២០១០ ប្រទេសនេះមានឈ្មោះស្ថិតនៅក្នុងលំដាប់ទី ១៧ និងត្រឹម
តែក្នុងរយៈពេលមួយឆ្នាំកន្លងមកតួលេខនៃអ្នកប្រើប្រាស់ Facebook បានកើនឡើងរហូតដល់
ចំនួន ២៦.៣៣២.៦២០ នាក់ដែលជាអ្នកចំណូលថ្មី។

៥.ប្រទេសម៉ិចស៊ិចកូ
គិតចាប់តាំងពីពេលដែលឈានចូលដល់ឆ្នាំ ២០១២ រហូតមកដល់បច្ចុប្បន្ននេះចំនួនអ្នកប្រើ
ប្រាស់ថ្មីមានការកើនឡើងរហូតដល់ ១២.៥០១.៧៨០ នាក់ ដែលតួលេខនេះឆ្លុះបង្ហាញអោយ
ឃើញថា ម៉ិចស៊ិចកូ បោះជំហ៊ានយ៉ាងលឿនដើម្បីក្លាយជាប្រទេសស្ថិតនៅក្នុងលំដាប់ទី ៥
នៅក្នុងបញ្ជីឈ្មោះ។ ម៉ិចស៊ិចកូ ត្រូវបានអោយដឹងថាគឺជាប្រទេសមួយដែលមានអ្នកចូលរួម
ប្រើប្រាស់គេហទំព័រ Facebook យ៉ាងសកម្មបំផុត ជាមួយនឹង ១០០% នៃម្ចាស់គណនីទាំង
ឡាយបានចូលទៅប្រើប្រាស់ជាអចិន្ត្រៃផងដែរ។

៦.ប្រទេសទួគី
ទួគីបានធ្លាក់តំណែងពីលេខ ៤ មកលេខ ៦ នៅក្នុងបញ្ជី បើទោះបីជាចំនួនអ្នកប្រើប្រាស់ថ្មី
មានការកើនឡើងចំនួន ៦.៧៩៩.៥០០ នាក់ គិតចាប់តាំងពីចុងខែ ធ្នូ ឆ្នាំ ២០១០ រហូតមក
ដល់បច្ចុប្បន្ននេះក៏ដោយ។ បច្ចុប្បន្នអ្នកប្រើប្រាស់ Facebook នៅក្នុងប្រទេសទួគីទាំងអស់
មានចំនួន ៣០.៩៦៣.១០០ នាក់ក្នុងនោះ ៦៣,៣% គឺជាបុរស និង ៣៦,៧% គឺជាស្រ្តី។ អ្នក
ប្រើប្រាស់ស្ថិតក្នុងស្រទាប់យុវវ័យដណ្តើម ៣៣,៦% ក្នុងចំណោមអ្នកប្រើប្រាស់ទាំងអស់។
៧.ប្រទេសអង់គ្លេស
ពីលំដាប់ទី ៣ កាលពីខែ ធ្នូ ឆ្នាំ ២០១០ បន្ទាប់ពី ឥណ្ឌូនេស៊ី និងអាមេរិក , បច្ចុប្បន្នអង់គ្លេស
បានធ្លាក់មកនៅលំដាប់ទី ៧ ក្នុងបញ្ជីឈ្មោះ។ ចំពោះមូលហេតុគឺដោយសារតែ Facebook
កំពុងតែមានទិសដៅឆ្ពោះទៅរកស្រទាប់យុវវ័យ ខណៈពេលដែលនៅក្នុងប្រទេសអង់គ្លេស
មានប្រមាណជា ២៥,៥% នៃអ្នកប្រើប្រាស់ Facebook មានអាយុពី ២៥ ទៅ ៣៤ ឆ្នាំ និងចំនួន
១% ដែលមានអាយុពី ១៨ ទៅ ២៤ ឆ្នាំ ។
៨. ប្រទេសហ្វ៊ីលីពីន
បើទោះបីជាប្រទេសហ្វ៊ីលីពីន គឺជាប្រទេសមួយតូចធៀបជាមួយប្រទេសផ្សេងទៀតនៅក្នុង
បញ្ជី Top ១០ នេះក៏ដោយ ប៉ុន្តែចំនួនអ្នកប្រើប្រាស់ Facebook ទាំងអស់មានចំនួនរហូតដល់
២៧.០៣៣.៦៨០ នាក់ក្នុងចំណោមប្រជាជនសរុបចំនួន ៩៥,៨លាននាក់។ ក្នុងនោះចំនួន
៩១,០២% ជាអ្នកដែលចូលប្រើប្រាស់ជាអចិន្ដ្រៃ។

៩. ប្រទេសបារាំង
យោងតាមការធ្វើស្ថិតិនៅក្នុងប្រទេសបារាំង បរិមាណនៃអ្នកប្រើប្រាស់ Facebook មានចំនួន
ប្រហែល ២០.៤៦៩.៤២០ នាក់គិតមកដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១០ និងកើនឡើងមាន
ចំនួន ២៣.៥៤៤.៤៦០ នាក់មកដល់ខែ មករាឆ្នាំ ២០១២ កន្លងមកនេះ។ ក្នុងមួយឆ្នាំនៅក្នុង
ប្រទេសបារាំងអ្នកប្រើប្រាស់ Facebook គឺមានការកើនឡើងត្រឹមតែចំនួន ៣.០៧៥.០៤០នាក់
ដែលជាអ្នកប្រើប្រាស់ថ្មី។ ម្យ៉ាងវិញទៀតតួលេខនេះគឺមានការធ្លាក់ចុះបើធៀបជាមួយឆ្នាំ
កន្លងទៅ ។
១០. ប្រទេសអាល្លឺម៉ង់
មកដល់ខែមករា ឆ្នាំ ២០១១ កន្លងមក អាល្លឺម៉ង់មិនទាន់ជាប់ឈ្មោះនៅក្នុងបញ្ជី Top ១០ នៃ
ប្រទេសដែលមានអ្នកប្រើប្រាស់ Facebook ច្រើនជាងគេនៅឡើយទេ។ លុះក្រោយមកមាន
អ្នកប្រើប្រាស់ជាច្រើននៅក្នុងប្រទេសអាល្លឺម៉ង់បានសំលឹងឃើញពីគុណប្រយោជន៍នៃការ
ភ្ជាប់ចំណងមិត្តភាពនៅលើ Facebook នេះ ពេលនោះហើយបរិមាណនៃអ្នកប្រើប្រាស់ក៏មាន
ការកើនឡើងយ៉ាងឆាប់រហ័សពី ១៣.៦៧៨.២០០ នាក់ទៅ ២២.១២៥.៣០០ នាក់ត្រឹមតែក្នុង
រយៈពេលមួយឆ្នាំប៉ុណ្ណោះ ដែលនេះមានន័យថាមានការកើនឡើងនៃអ្នកប្រើប្រាស់ថ្មីមាន
ចំនួនរហូតដល់ ៨.៤៤៧.១០០ នាក់នៅក្នុងរយៈពេលត្រឹមតែមួយឆ្នាំ៕

កំពូលតារាស្រីល្បីៗខ្មែរ បណ្តោយខ្លួន​ អោយអែន ឌីពេញទំហឹង (រូបថតច្រើន)

ភ្នំពេញ : សុភាពបុរសទាំងឡាយ ពិតជាលាន់មាត់កោតសរសើរ និងខ្លះច្បាស់ជាច្រណែន
កំលោះសង្ហាសាច់សខ្ចីជាងស្រីក្រមុំ លោកអែន ឌី មិនតិចនាក់ទេនៅពេលដែលបាន ទស្សនារូបភាពទំាងនេះ ដែលមានសំណាង បានកំពូលតារាល្បីៗសិកស៊ីប្រគល់និងបណ្តោយខ្លួន យ៉ាងពេញទំហឹង អោយកំលោះសង្ហា ដែលមិនធ្លាប់មានរឿងអាស្រូវរូបនោះឪបក្រសោបរិតណែន យ៉ាងពេញដើមទ្រូង មិន ថាតារាទំាងនោះកំពុងមានបី្តមានកូន ខ្លះធ្លាប់និងកំពុងមានសង្សារ និងខ្លះក៏មិនធ្លាប់មាន ហាក់បីដូចជាដណ្តើមប្រជ្រៀតគ្នាប្រគល់ខ្លួនទាំងមូលអោយទៅប្រុសសង្ហារ ម្នាក់នេះបានឪប ក្រសោប។

ក្នុងចំណោមតារាល្បីៗទាំងនេះទស្សនិកជនធ្លាប់បានស្គាល់ ច្បាស់ហើយ ខ្លះជាតារាសំដែង
តារាចំរៀង និងខ្លះជាតារាខ្លះជាពិធីការិនី ដែលធ្លាប់តែគ្រងនូវ សម្លៀកបំពាក់រម្យទម្យ សុភាពរាបសារបែរជានាំគ្នាមកបង្អួតសម្រស់ដើមទ្រូង សាច់ភ្លៅ ក្បាលពោះ សាច់ខ្នងអស់រលីង រំលេចឡើងនូវក្បាច់ពត់ពែនរែងចង្កេះយ៉ាងរស់រវើកបំផុត ។

នេះតាមគ្រាន់តែជារូបថតមួយចំនួនខ្លះប៉ុណ្ណោះ ដែលដកស្រង់ ពីFacebookលោក
អែន ឌី ។នៅមានឈុតឆាកសកម្មភាពកាចសាហាវជាងនេះទៀត ដូចជាក្បាច់តារាស្រីខ្លះឡើង
អង្គុយជិះក និងតារាស្រីខ្លះថតអាក្រាតកាយអស់រលីងពីខ្លួនក៏មានឪបរិតស្ទាបអង្អែលគ្នា យ៉ាងស្រើបស្រាលក៏មាន ប៉ុន្តែត្រូវតារារូបនោះអះអាងថារូបភាពទាំងនេះគ្រាន់តែបច្ចេកទេស របស់អ្នកថត ៕
98
563551_204905962952143_1661284867_n
105135
216318
414516
611710
8101113
1210253978_151126271627042_274916_n
284773_128591463896294_5662876_n299382_143378885750885_1189180_n
310067_180717668667902_2430099_n314575_180717685334567_2519184_n
397197_215713848517388_688449577_n
ប្រភពពីៈ KhmerOnlineNews

Wednesday, November 6, 2013

ដោយ​សារ​បម្រែ​សម្រួល​អាកាសធាតុ​ការអភិវឌ្ឍន៍​អាច​​​ស្ទះ!

“ភាពរីកចម្រើន​ដែល​សម្រេច​បាន​កន្លងមក ​អាច​នឹង​បាត់​បង់​ទៅវិញ​ដោយ​ងាយ ​ដោយសារ​តែ​​​ការ​ប្រែប្រួល​អាកាសធាតុ ហើយ​កិច្ច​ប្រឹងប្រែងទៅ​អនាគត​អាច​ជួបការ​លំបាក​ប្រសិន​បើ​មិន​​បាន​​បញ្ចូល​បញ្ហា​ប្រែប្រួល​អាកាសធាតុ ទៅ​ក្នុង​ដំណើរការ​កសាង​ផែនការ​អភិវឌ្ឍន៍​របស់​​យើង”។ នេះ​បើយោងតាម​ប្រសាសន៍ របស់​ឯកឧត្តម ប៉ាន ប៊ុន​ធឿន​ រដ្ឋ​លេខាធិការ​ក្រសួង​ផែនការ។

សូម​ចុច​អាន៖ ស្ទាវ​មួយ​​ក្រុម​វ៉ៃ​គ្នា​ផ្អើល​ពេញ​រោង​ការ​ (វីដេអូ)
ឈាន​មក​ដល់​ថ្ងៃ​ទី​​២​ នៃ​កិច្ច​ប្រជុំ​​វេទិកា​ជាតិ​លើក​​ទី​៣ ​​កាល​ពី​ថ្ងៃ​ម្សិលមិញ​ស្តី​ពី​ការ​ប្រែ​ប្រួល​អាកាសធាតុ​​កិច្ច​ប្រជុំ​ បាន​​ផ្តោត​​​សំខាន់​នៃ​ការ ​ធ្វើ​ផែន​ការ​សកម្មភាព​​ប្រែ​ប្រួល​អាកាសធាតុ​ គឺ​ជា​ជម្រើស​ជាក់​ស្តែង​សម្រាប់​សន្សាំ​នឹង​ការ​ប្រែ​ប្រួល​អាកាសធាតុ។​
កម្មវិធី​នានា​ដើម្បីបន្ស៊ាំ​នឹង​គ្រោះ​ហានិភ័យពី​ការ​ប្រែប្រួល​អាកាសធាតុ​នៅ​តាម​សហគមន៍​ជនបទ នឹង​ក្លាយ​ជា​អាទិភាព​សំខាន់ ហើយ​រាជរដ្ឋា​ភិបាល​កម្ពុជា ​នឹង​បញ្ចូលការ​ប្រែប្រួល​អាកាស​ធាតុ ដែល​ជាបញ្ហា​អន្តរវិស័យ​ទៅ​ក្នុង​​ផែនការ​យុទ្ធសាស្រ្ត​អភិវឌ្ឍន៍​ជាតិ​ថ្មី នាពេលខាងមុខ​នេះ។ ឯកឧត្តម​បាន​បន្ថែម​ទៀត​ថា ៖ “ការ​គិតគូរ​អំពីការ​ប្រែប្រួល​អាកាសធាតុ​គឺជា​លក្ខខណ្ឌ​មួយ ដើម្បី​ធានា​ឱ្យ​មានភាព​ជោគជ័យក្នុងការ​ឆ្លើយ​តបនឹងការប្រែប្រួល​អាកាស​ធាតុ​កម្រិត​ជាតិ”។
ឯកឧត្តម​ ហ្សង់ ហ្វ្រង់ស្វ័រកូតាំង ឯកអគ្គ​រដ្ឋទូត​សហភាប​អឺរ៉ុប​ប្រចាំ​កម្ពុជា ​បាន​គូស​បញ្ជាក់​ថា ​​គោល​នយោ​បាយ​​អាកាសធាតុជាតិ​ និង​ក្របខណ្ឌ​គតិយុត្តសមស្រប ​នឹង​ជម្រុញឱ្យមាន​ការ​គាំទ្រពី​​អន្តរជាតិ ទាំងផ្នែក​បច្ចេក​ទេស​ និង ថវិកា។
“យើង​បាន​ខិតខំ​ប្រឹងប្រែង​បញ្ចូល​ហិរញ្ញប្បទាន ប្រែប្រួល​អាកាស​ធាតុទៅ​ក្នុងកញ្ចប់​ថវិការួម​របស់​​សហភាព​​អឺរ៉ុប ដោយ​​ប្តេជ្ញាបែងចែកថវិកា​យ៉ាង​តិច​២០% នៃ​ថវិកា​សរុប​​របស់​សហភាពអឺរ៉ុប​ប្រចាំ​ឆ្នាំ​ ២០១៤​-២០២០ សម្រាប់​សកម្មភាព​ពាក់​ព័ន្ធ​នឹង​អាកាសធាតុ”។
ឯកឧត្តម​​បានប្រកាស​ថា ​សហភាព​អឺរ៉ុប និង​ដៃគូរបស់ខ្លួន នឹង​បន្ត​គាំទ្រ​កម្ពុជា​ ក្នុងការ​បន្ស៊ាំ និង​កាត់​បន្ថយ​​ផលប៉ះពាល់​ពីការ​ប្រែប្រួល​អាកាសធាតុ និងបាន​ស្នើ​ឱ្យ​ដៃគូ​អភិវឌ្ឍ​ផ្សេងៗ​ រួម​ចំណែក​ក្នុង​កិច្ច​ប្រឹង​ប្រែង​នេះ។
ថ្ងៃទី​ពីរនៃ​វេទិកា​ជាតិ​ បាន​ផ្តោត​លើ​គំនិតផ្តួចផ្តើមរៀប ចំផែនការយុទ្ធសាស្ត្រ ឆ្លើយ តបនឹងការប្រែប្រួល​អាកាស​ធាតុ​តាម​វិស័យ​នានា របស់ក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ។ រហូត​មកដល់​បច្ចុប្បន្ន ដោយ​មាន​​ការ​សម្រប​សម្រួលពី​នាយក​ដ្ឋាន​​ប្រែប្រួល​អាកាសធាតុ​នៃក្រសួង​បរិស្ថាន ក្រសួង​-ស្ថាប័ន​ចំនួន ១០ បាន​​​រៀបចំ​ផែនការ​យុទ្ធសាស្រ្ត​ឆ្លើយតប​នឹង​ការ​ប្រែ​ប្រួល​អាកាសធាតុ​តាមវិស័យពាក់ព័ន្ធ របស់ខ្លួន។
ក្រសួង​ស្ថាប័ន​-ពាក់​ព័ន្ធ​នេះកំពុង​រៀបចំ​ផែនការ​សកម្មភាព​របស់​ខ្លួន ដើម្បី​បញ្ចូលការ​ប្រែប្រួល​អាកាសធាតុ​ទៅ​ក្នុង​ដំណើរការ​រៀបចំផែនការ​ទៀងទាត់ និងបញ្ចៀស​ការ​ចាត់​ទុក​​ការ​ប្រែប្រួល​អាកាសធាតុ​ថា​ជាផ្នែក​មួយនៅ​ដាច់​តែ​ឯង។ ការងារ​នេះមាន សារៈសំខាន់ ក្នុងការ​ជម្រុញឱ្យ​មាន​វិធី​សាស្ត្រ​​​ជាក់លាក់ ដោយ​ផ្អែក​លើ​សេណារីយ៉ូ​ហិរញ្ញប្បទាន​ប្រាកដ​និយម ហើយក៏បង្ហាញនូវ​សកម្មភាព​នឹងការ​ប្រែ​ប្រួល​អាកាសធាតុ៕​
អត្ថបទ៖មៃ សុខលីម
រូបភាព៖ sonyfantasy

ក្រុមហ៊ុន​ទូរសព្ទ​ទាំង៧​មួយ​ណា​ខ្លាំង​ជាង​មួយ​ណា

ក្នុង​ទីផ្សារ​ប្រកួត​ប្រជែង​ដ៏​ក្ដៅ​គគុកដូច​សព្វ​ថ្ងៃ​នេះ​ ក្រុមហ៊ុន​ទូរសព្ទ​នានា​ពិតជា​បាន​ប្រឹងប្រែង​យ៉ាង​ខ្លាំង​ក្នុង​ការ​រុក​រក​យុទ្ធសាស្រ្ត​ថ្មីៗ ដើម្បី​ទាក់ទាញ​ការ​ចាប់​អារម្មណ៍​​ពី​អតិថិជន និង​ផ្ចាញ់ផ្ចាល់​គូ​ប្រកួត​ប្រជែង។ ជាក់ស្តែង​ក្រុមហ៊ុន​ទូរសព្ទ​ទាំង ៧ ដែល​កំពុង​ប្រតិបត្តិការ​អាជីវកម្ម​ក្នុង​ប្រទេស​កម្ពុជា បាន​បង្កើត​ពាក្យ​ស្លោក​​ជា​យុទ្ធសាស្រ្ត​ ដើម្បី​សរសើរ​និង​លើក​តម្កើង​សេវាកម្ម​និង​ផលិតផល​របស់​ខ្លួន ដល់​ទីផ្សារ​អ្នក​ប្រើប្រាស់​។ ការ​​​ប្រើប្រាស់​ពាក្យ​ស្លោក​ ​ជា​ការ​កំណត់​គោលដៅ​ក្នុង​ការ​សម្រេច​ឲ្យ​បាន​ជោគជ័យ​របស់​ក្រុមហ៊ុន​ទាំង​​នោះ ហើយ​វា​ក៏​អាច​ជះឥទ្ធិពល​លើ​ការ​សម្រេច​ចិត្ត​ជ្រើសរើស​ផលិតផល​ និង​សេវាកម្ម​ប្រើប្រាស់​របស់​អតិថិជន​នោះ​ដែរ។

អីចឹង​ទេ សូម​មើល​ការ​ប្រើប្រាស់​ពាក្យ​ស្លោក​របស់​ក្រុមហ៊ុន​ទូរសព្ទ​​ទាំង​ ៧ ​ដែល​កំពុង​ផ្គត់ផ្គង់​សេវា​ទូរសព្ទ​នៅ​កម្ពុជា​​ តើ​មាន​អត្ថន័យ​យុទ្ធសាស្ត្រ​ស៊ី​ជម្រៅ​បែប​ណា​ដែរ?
Beeline [Sotelco Ltd. ]
Beeline ធ្វើ​ឲ្យ​ជីវិត​កាន់​តែ​ស្រស់​ថ្លា
Cellcard [CamGSM Co.,Ltd.]
ក្រុមហ៊ុន​ទូរសព្ទ​ចល័ត​លំដាប់​ថ្នាក់​លេខ ១
CooTel [Xinwei (Cambodia) Telecom Co., Ltd]
អត្ថប្រយោជន៍​ថ្មី​នៅ​ក្នុង​ដៃ​អ្នក
Excell [GT-TELL (Cambodia) Investment Co., Ltd.]
The Future is now
Metfone [VTC or Viettel (Cambodia) Pte., Ltd.]
កាន់​តែ​ជិតស្និទ្ធ
qb [Cambodia Advance Communications Co., Ltd. (CADCOMMS)]
Have a nice data
Smart [Latelz Co., Ltd.]
និយាយ Hello ដើម្បី​ជីវិត​​ដ៏​ឆ្លាត​វៃ
សូម​បន្ត​អាន៖ ក្រុមហ៊ុន​ទូរសព្ទ​ដែល​មាន​ចំនួន​អតិថិជន​ច្រើន​ជាង​គេ​នៅ​កម្ពុជា
អត្ថបទ៖ ប៊ុណ្ណារ៉ា

ហេតុអ្វី​បាន​ជា ខៀវ សុខារ៉ាវី ប្រកាស​បញ្ចប់​អាជីព​សិល្បៈ?

អ្នកនាង ខៀវ សុខារ៉ាវី បាន​ប្រកាស​ប្រាប់​​តាមរយៈ​គេហទំព័រ Sabay ថា នាង​បាន​បញ្ចប់​អាជីព​​សិល្បៈ​​ហើយ។ តាម​ពិត​ទៅ​នាង​បាន​បាត់​មុខ​ ពី​សិល្បៈ​តាំងពី​ឆ្នាំ ២០០៩ រហូត​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន​នេះ​​មក​ម៉្លេះ។ តើ​មាន​មូល​ហេតុ​ដែល​​នាំ​ឲ្យ​នាង​ ឈប់​ប្រឡូក​ក្នុង​ពិភព​សិល្បៈ?

“ខ្ញុំ​បាន​ឈប់ និង​សម្រាក​ពី​ការងារ​សិល្បៈ​ជា​ច្រើន​ឆ្នាំ​មក​ហើយ ហើយ​មើល​ទៅ​អាច​នឹង​ឈប់​តែ​ម្ដង”។ នេះ​ជា​ការ​លើកឡើង​របស់​ អ្នកនាង ខៀវ សុខារ៉ាវី។ អ្នកនាង បាន​និយាយ​ថា ការណ៍​ដែល​នាង​បញ្ឈប់​ការងារ​សិល្បៈ​ ព្រោះតែ នាង​រវល់​នឹង​ការ​បើក​មុខរបរ​ពីរ ទី១ ហាង​អ៊ុត សក់ និង ​ហាង​ម៉ាស្សា ដែល​មាន​ឈ្មោះ​ថា ផ្កាឈូក នៅ​តាម​បណ្ដោយ​ផ្លូវ​តីរវិថី​ (មាត់ទន្លេ) ។
អ្នកនាង ​ខៀវ សុខារ៉ាវី ដែល​បាន​ប្រឡូក​ក្នុង​ពិភព​សិល្បៈ​លើក​ដំបូង​ ក្នុង​ឆ្នាំ​២០០៦ បាន​បញ្ជាក់​ថា ការ​បញ្ចប់​អាជីព​ជា​អ្នក​សិល្បៈ​នេះ ក៏​ព្រោះតែ​នាង​ចង់​បង្កើត​នូវ​អ្វី​ដែល​ថ្មីៗ ជាពិសេស​ ចង់​ពង្រីក​មុខ​របរ​សព្វថ្ងៃ​នេះ ឲ្យ​កាន់តែ​ធំ និង​រឹងមាំ នា​ពេល​ខាង​មុខ។
ការប្រកាស​សាជាថ្មី​ពី​ការ​មិន​វិល​ត្រឡប់​ចូល​ក្នុង​ពិភព​សិល្បៈ​នេះ ត្រូវ​បាន​គេ​ដឹង​ថា នាង​បាន​បោះបង់​អាជីព​សិល្បៈ​ ខណៈ​នាង​បរាជ័យ​មង្គល​ការ​ជាមួយ​ លោក​ ស៊ុក សុភា កាល​ពី​ថ្ងៃទី​១ ខែ​មករា ឆ្នាំ​២០០៨។
ជាបន្តបន្ទាប់ សារព័ត៌មាន​ក្នុងស្រុក​បាន​រាយការណ៍​​ថា នាង​បាន​រៀបការ​ជាមួយ​អាណិកជន​អាមេរិក​ស្ងាត់ៗ និង​បាន​ចេញ​ទៅ​រស់​នៅ​ប្រទេស​អាមេរិក​ជាមួយ​ស្វាមី រហូត​​ទទួល​បាន​​ចំណង​ដៃ​អាពាហ៍ពិពាហ៍​កូន​ស្រី​ម្នាក់។ ក្រោយ​មក​ទៀត​​ នាង​ខៀវ​ សុខារ៉ាវី បាន​នាំ​កូន​ស្រី ​ដែល​មាន​អាយុ​ជាង​១ឆ្នាំ វិល​មក​រស់​នៅ​ជាមួយ​ម្ដាយ​របស់​នាង​វិញ៕

ឈុត​ប្រពៃណី​ និងវប្បធម៌​​​បវរកញ្ញា​ចក្រវាល​ពី​ប្រទេស​អាស៊ាន

 សប្ដាហ៍​នេះ​ នៅ​ក្នុង​ហ្វេសប៊ុក​ហូមផេក ​(Facebook Home Page)​ បវរកញ្ញា​ចក្រវាល​កំពុង​ក្លាយ​ជា​ទី​ចាប់​អារម្មណ៍​ពី​សំណាក់​សាធារណជន​ទូទៅ។ ការ​ប្រកួត​កាន់​តែ​ខិត​ជិត​មក​ដល់​បវរកញ្ញា​មក​ពី​បណ្ដា​ប្រទេស​នីមួយៗ​កាន់​តែ​ព្យាយាម​បង្ហាញ​​ពី​វប្បធម៌​ ប្រពៃណី​ដ៏​ល្អ​ស្រស់​សោភា​នៃ​ប្រជាជាតិ​របស់​ខ្លួន​។​ ប្រទេស​នីមួយៗ​​ក៏​បាន​បង្ហាញ​ផង​ដែរ​ពី​ឈុត​សំលៀក​បំពាក់​ប្រចាំ​ជាតិ​​របស់​ខ្លួន​​ដែល​ក្នុង​ថ្ងៃ​នេះ​ Sabay នឹង​លើក​យក​មក​បង្ហាញ​ប្រិយមិត្ត​តែ​ប្រាំពីរ​ប្រទេស​ប៉ុណ្ណោះ​ ពោល​គឺ​បង​ប្អូន​ក្នុង​ប្រទេស​សមាគម​អាស៊ាន​យើង​ផ្ទាល់។

១. សិង្ហបុរី
២. ម៉ាឡេស៊ី
៣. ឥណ្ឌូណេស៊ី
៤. វៀតណាម
៥. ហ្វីលីពីន
៦. ថៃ
៧. មីយ៉ាន់ម៉ា
ប្រែ​សម្រួល៖​ សុខា នីកា
ប្រភព៖​ Facebook

ទីផ្សារ​តម្លៃ​ម៉ូតូ​ថ្មីៗ​នៅ​ថ្ងៃ​នេះ

តម្លៃ​ម៉ូតូ​សង់​ស៊េរី​ថ្មី (ហុងដា​ឌ្រីម) ០១៤ ដែលមាន​ការ​ធ្លាក់​ចុះ ពិត​ជា​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​មិត្ត​អ្នក​អាន។ ក្រៅ​ពី​ម៉ូតូ​សង់​ដែល​តម្លៃ​មាន​ការ​ធ្លាក់​ចុះ ចុះ​ចំណែក​ម៉ូតូ​ស៊េរី​ផ្សេងៗ​ទៀត តម្លៃ​មាន​ការ​ប្រែប្រួល​យ៉ាង​ណា​ខ្លះ? សូម​មើល​ហាង​ឆេង​តម្លៃ​ម៉ូតូ​ថ្មីៗ​នៅ​ថ្ងៃ​នេះ។

បញ្ជាក់៖ តម្លៃ​ទាំង​នេះ​អាច​មាន​ការ​ប្រែប្រួល អាស្រ័យ​តាម​ទីផ្សារ​បន្ទាប់​ពី​ការ​ចុះ​ផ្សាយ​នេះ៕
ប្រៀបធៀប​កាល​ពី​សប្តាហ៍​មុន សូម​ចុច​ទី​នេះ
អត្ថបទ៖ ប៊ុណ្ណារ៉ា