Sunday, December 29, 2013

ស្ត្រីគួររៀបចំខ្លួនដូចម្ដេច បន្ទាប់ពីរៀបអាពាហ៍ពិពាហ៍ហើយ..?

អាពាហ៍ពិពាហ៍ គឺជារឿងមួយដែលសំខាន់ និងមានអត្ថន័យ នៅក្នុងជីវិតរបស់មនុស្សម្នាក់ៗ។ នៅពេលដែល ថ្ងៃរៀបការជិតមកដល់ គូស្នេហ៍នីមួយៗ តែងតែភ័យអរៗ និងមានអារម្មណ៍រំភើបរីករាយយ៉ាងខ្លាំង ជាពិសេសអ្នកដែលជួបគូសេ្នហ៍ ដែលខ្លួនស្រឡាញ់ពិតៗ។ ទន្ទឹមនឹងនេះដែរ ស្ត្រីដែលទទួលបាននូវ ចំណងដៃអាពាហ៍ពិពាហ៍រួចហើយ គួរតែផ្លាស់ប្ដូរខ្លះៗនូវអ្វីដែលខ្លួនធ្លាប់ធ្វើកាលពីនៅលីវ។ រាល់ចំណុចខាងក្រោមនេះ គឺសុទ្ធសឹងតែជាចំណុចល្អ ដែលស្ត្រីគ្រប់រូបគួរយកមកអនុវត្តន៍ ដើម្បីធ្វើឲ្យគ្រួសារមានសុភមង្គល។. សម្លៀកបំពាក់
       នារីដែលរៀបការហើយ គួរប្រើសម្លៀកបំពាក់ភាគច្រើនជាស្ត្រីមេផ្ទះ និងជាម្ដាយដ៏គំរូម្នាក់។ ដូចជាការផ្លាស់ប្ដូរពីការប្រើសំពត់ខ្លីៗ មកជាខោជើងវែង ឬជើងទ្រការ បើជាសំពត់ត្រូវតែត្រឹមជង្គង់វិញ តែអាចប្រើជាខោខ្លីក៏បានងាយធ្វើការងារផ្ទះផង។ អាវជាលក្ខណៈ អាវយឺត ឬសាច់ក្រណាត់ ក៏បានដែលមានករ ហើយមិនត្រូវរឹបពេកទេ។ ចំណែកឯពណ៌ ក៏មិនត្រូវស្រស់ពេកដែរ អ្នកអាចជ្រើសរើសយក ពណ៌ស្រាលៗដូចជា ឈូក ផ្ទៃមេឃ ឬប្រផេះជាដើម។ ជាពិសេស រាល់ពេលចេញទៅក្រៅ គួររៀបចំខ្លួនឲ្យសក្តិសមជាមួយ នឹងស្វាមី របស់ខ្លួន។
រាល់ដំណើរកម្សាន្ត៖ គួរស្លៀកពាក់បែបស្រស់ៗ តែកុំឆើតពេក អាចលក្ខណៈជាឈុត ឬរ៉ូបវែងៗ។ ដោយឡែក នៅពេលដើរផ្សារ គួរស្លៀក ខោខ្លី អាវសាច់សារ៉ូ ឬជាឈុតក៏ប្រើបានប្រសិនបើដើរទិញដើរអីវ៉ាន់។ មួយវិញទៀត ដូចជាមានកម្មវិធីម្ដងៗ ស្ត្រីដែលមានស្វាមី រួចគួររៀបចំខ្លួនតាមកាលៈទេសៈផងដែរ តែបើស្វាមីជាមនុស្សចូលចិត្តស្អាត អ្នកអាចបញ្ចេញជាមួយរ៉ូបសិចស៊ីចេញខ្នង ឬដើមទ្រូងក៏បាន។
2. ការតុបតែងខ្លួន៖
      ស្ត្រី គួរចងសក់ឲ្យផុតជានិច្ច លើកលែងតែចេញទៅក្រៅម្ដងៗ។ ការផាត់មុខត្រូវឲ្យមានម្សៅបន្តិច បន្តួច ឬអាចលាបឡេ ការពារ កំដៅថ្ងៃ ហើយបន្ថែមជាមួយនឹងក្រេម។ ។ មិនត្រូវលេងពណ៌សក់ខ្លាំងពេកទេ អាចជាពណ៌សូកូឡា ឬសំបកម្ឃុតស្រាលក៏ស្អាតដែរ ជៀសវាងកុំឲ្យលឿងពេក។ ការផាត់មុខ គឺមិនត្រូវក្រាសពេកទេ លើកលែងតែមានកម្មវិធីម្ដងៗ។ មួយវិញទៀត សម្រាប់ស្ត្រីដែល រៀបការហើយ គួរក្រងសក់ ឬក្របួចឲ្យអស់ លើកលែងតែពេលចេញទៅកម្មវិធីអាចមូររួញ ឬម៉ូដម្ដងៗ( ការមូររួញ អាចជាលលក្ខណៈ ចុងៗសក់ជាការស្រេច។ ចំណែកស្បែកជើងកែង មិនត្រូវពាក់ខ្ពស់ពេកទេ ជួនកាលស្វាមីមានកម្ពស់ទាបជាងអ្នក ដូចនេះអ្នកត្រូវប្រើ កែងតិច ឬឃ្លប់រាបស្មើមានម៉ូដបន្តិចក៏បាន ប៉ុន្តែបើស្វាមីខ្ពស់វិញ អ្នកអាចប្រើស្បែកជើងកម្ពស់សមល្មមជាមួយនឹងកម្ពស់ស្វាមីរបស់អ្នក។ ចំណែកការលេងម៉ូដក្រចកវិញ គឺវាមិនមែនជាបញ្ហាធំនោះទេ ព្រោះវាជាផ្នែកមួយដែល ស្ត្រីអាចផ្លាស់ប្ដូរបាន ទៅតាមចំណង់ចំណូល ចិត្តរបស់ខ្លួន ហើយមួយវិញទៀតគឺវាមិនប្រកាន់ទៅលើកាលៈទេសៈពេកទេ។
3. ទំនាក់ទំនង
       ការប្រាស្រ័យទាក់ទង៖ មិនត្រូវមានទំនាក់ទំនង ជាមួយមិត្តភក្តិបុរសជិតស្និទពេកទេ ដែលជាដើមចមធ្វើឲ្យចិត្ត ស្វាមីមានការភ័ន្ត ច្រឡំ។ ការដើរលេងត្រូវជា លក្ខណៈគ្រួសារជានិច្ច ដោយការផ្លាស់ប្ដូរពីនារីក្រមុំទៅជាប្រពន្ធដ៏ល្អម្នាក់ មិនត្រឹមតែប៉ុណ្ណោះត្រូវ មានទំនាក់ ទំនងល្អជាមួយម្ដាយឪពុកក្មេក។




អត្ថបទ៖ ចន្ទ សិរីរដ្ឋ

ចំណេះគួរយល់ដឹង៖ ឧបទ្ទវហេតុគ្រោះថ្នាក់យន្តហោះ ដែលអាក្រក់បំផុតទាំង ១០ ក្នុងប្រវត្តិសាស្ត្រ

ជាមួយនឹងបច្ចេកវិទ្យាទំនើប និងការរីកចម្រើនឥតឈប់ឈរ នៃវិស័យគមនាគមន៍ ការហោះហើរតាមយន្តហោះ បានក្លាយទៅជាមធ្យោបាយធ្វើដំណើរ ដ៏ល្អបំផុតមួយសម្រាប់មនុស្សគ្រប់គ្នា ដោយសារតែវាចំនេញពេលវេលា ព្រមទាំងមានផាសុខភាពផងដែរ។
គ្មានអ្វីដែលល្អឥតខ្ចោះនោះទេ បើទោះជាយន្តហោះត្រូវបានវិវត្តន៍ និងរីកចម្រើនល្អជាងមុនយ៉ាងណាក៏ដោយ ក៏រមែងតែងជួបគ្រោះថ្នាក់ជាយថាហេតុ ដោយសារតែកំហុសអ្នកបើកបរ កត្តាគ្រឿងម៉ាស៊ីន និងកត្តាអាកាសធាតុជាដើម ដែលនាំមកនូវសេចក្តីអន្តរាយ វិនាសព្រាត់ប្រាស់ គួរអោយរន្ធត់ថែមទៀតផង។
ឧបទ្ទវហេតុគ្រោះថ្នាក់យន្តហោះនេះ  ត្រូវបានចងក្រង និងកត់ត្រាទុកយ៉ាងច្រើនសន្ធឹក ដើម្បីជាមេរៀន និងភស្តុតាងសម្រាប់អ្នកជំនាន់ក្រោយ អោយបានស្វែងយល់ និងចងចាំទុកជាមេរៀនផងដែរ។ ដូចនេះថ្ងៃនេះ ខ្មែរឡូតនឹងនាំអារម្មណ៍ប្រិយមិត្ត ទៅយល់ដឹងពីចំណេះដឹងខ្លះៗ ដែលពាក់ព័ន្ធនឹងឧបទ្ទវហេតុគ្រោះថ្នាក់យន្តហោះ ដែលអាក្រក់បំផុតទាំង ១០ ក្នុងប្រវត្តិសាស្ត្រដូចខាងក្រោម៖
លេខ ១០៖ Korean Airline Flight 007 នៅឆ្នាំ ១៩៨៣ សម្លាប់អ្នកដំណើរ ២៦៩ នាក់ស្លាប់

លេខ ៩៖ Pan American Flight 103 នៅឆ្នាំ ១៩៨៨
ហេតុការណ៍នេះបានកើតឡើងនៅប្រទេសស្កុតឡេន ដោយសារតែការវាយប្រហាររបស់ពួកភេរវករ ដែលបានដាក់គ្រាប់បែកបំផ្ទុះយន្តហោះ Flight 103 បណ្តាលអោយមនុស្ស ២៧១ នាក់ស្លាប់បាត់បង់ជីវិត។

លេខ ៨៖ American Airlines Flight 191 នៅឆ្នាំ ១៩៧៩
ហេតុការណ៍នេះបានកើតឡើងនៅព្រលានយន្តហោះ O’Hare ទីក្រុង Des Plaines សហរដ្ឋអាមេរិក ដោយសារតែយន្តហោះនេះជាប្រភេទយន្តហោះម៉ាក DC-10 ដែលមានប្រព័ន្ធការពារ និងប្រព័ន្ធសុវត្ថិភាពអន់បំផុត បណ្តាលអោយអ្នកដំណើរ ២៧៣នាក់ស្លាប់ និងជនស៊ីវិល នាក់ទៀតស្លាប់បាត់បង់ជីវិត។

លេខ ៧៖ Iran Airflgith 655 នៅឆ្នាំ ១៩៨៨
ហេតុការណ៍នេះបានកើតឡើងនៅ Persian Gulf ក្នុងកំឡុងសង្គ្រាមរវាង អ៊ឺរ៉ុង និងអ៊ីរ៉ាក់ ដោយក្រុមយោធាសហរដ្ឋអាមេរិកបានបាញ់ទម្លាក់យន្តហោះ 655 នេះបណ្តាលអោយអ្នកដំណើរ ២៩០នាក់ស្លាប់បាត់បង់ជីវិត ដែលជាហេតុធ្វើអោយមានសង្គ្រាមយ៉ាងសាហាវរវាង សហរដ្ឋអាមេរិក និងប្រទេសអ៊ឺរ៉ង់។

លេខ ៦៖ Air Africa Crash នៅឆ្នាំ ១៩៩៦
ហេតុការណ៍នេះបានកើតឡើងនៅប្រទេសកុងហ្គូ នាឆ្នាំ១៩៩៦ បានសម្លាប់អ្នកដំណើរជាង ៣០០នាក់។

លេខ ៥៖ Saudia Flight 163 នៅឆ្នាំ ១៩៨០
ឧបទ្ទវហេតុធ្លាក់យន្តហោះនេះ បានកើតឡើងនៅរាជធានី Riyadh នៃប្រទេសអារ៉ាប់ ដោយសារតែមានភ្លើងឆាបឆេះនៅឃ្លាំងផ្ទុកឥវ៉ាន់ នៅលើយន្តហោះ បណ្តាលអោយអ្នកដំណើរ ៣០១នាក់ស្លាប់បាត់បង់ជីវិត។

លេខ ៤៖ Turkish Airlines Flight 981 នៅឆ្នាំ១៩៧៤
ហេតុការណ៍នេះបានកើតឡើងនៅជិតទីក្រុង Senlis ប្រទេសបារាំង នាឆ្នាំ ១៩៧៤ ដោយយន្តហោះបានធ្លាក់នៅក្នុងព្រៃមួយ ក្នុងដំណើរហោះហើរពីទីក្រុងប៉ារីស ទៅទីក្រុងឡុងដ៍ ដោយបានសម្លាប់អ្នកដំណើរ ៣៤៦នាក់ស្លាប់បាត់បង់ជីវិត។

លេខ ៣៖ Charkhi Dardi Collision នៅឆ្នាំ១៩៩៦
ហេតុការណ៍គ្រោះថ្នាក់នេះ គឺកើតឡើងនៅ New Delhi ប្រទេសឥណ្ឌា ដោយសារការប៉ះទង្គិចគ្នារវាងយន្តហោះកាហ្សាស្ថាន ជាមួយនឹងយន្តហោះប៊ូអ៊ីង ៧៤៧ របស់អារ៉ាប់ បណ្តាលអោយអ្នកដំណើរ ៣៤៩នាក់ស្លាប់បាត់ជីវិត។

លេខ ២៖ Japan Airlines Flight 123 នៅឆ្នាំ ១៩៨៥
នេះជាហេតុការណ៍គ្រោះថ្នាក់យន្តហោះដ៏អាក្រក់បំផុត ក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសជប៉ុន ដោយសារតែយន្តហោះប្រភេទ ១២៣ មួយនេះ ជួបប្រទះឧបទ្ទវហេតុប្រេះផ្នែកខាងក្រោយនៃកន្ទុយយន្តហោះ បណ្តាលអោយអ្នកដំណើរ រហូតដល់ ៥២០នាក់ស្លាប់បាត់បង់ជីវិត។

លេខ ១៖ Tenerife Disaster នៅឆ្នាំ ១៩៧៧ សម្លាប់មនុស្សជាង ៥៨៣នាក់

ដោយ RoMeo
ខ្មែរឡូត

ចំណេះគួរយល់ដឹង៖ បុគ្គលទាំង ១០ ដែលមានឥទ្ធិពលជាងគេ នៅលើពិភពលោក!

ជារៀងរាល់ឆ្នាំ ទស្សនាវដ្តី Forbes តែងតែធ្វើចំណាត់ថ្នាក់បុគ្គល ដែលមានឥទ្ធិពលជាងគេ នៅលើពិភពលោក ដែលភាគច្រើនពួកគាត់ជា អគ្គនាយកនៃក្រុមហ៊ុនណាមួយ អ្នកហិរញ្ញវត្ថុ មហាសេដ្ឋី និងមេដឹកនាំផ្សេងៗជាដើម ដែលពួកគាត់ទាំងនេះ មានសមត្ថភាពគ្រប់គ្រងស្ថានការណ៍ពិភពលោកទាំងមូល និងអាចធ្វើអោយមានបម្រែបម្រួល នៅលើពិភពលោកថែមទៀងផង។
ដូចនេះ ថ្ងៃនេះ ខ្មែរឡូតនឹងនាំអារម្មណ៍ប្រិយមិត្ត ទៅយល់ដឹងពីចំណេះដឹងមួយ ដែលទាក់ទងនឹងការបង្ហាញ បុគ្គលទាំង ១០ ដែលមានឥទ្ធិពលជាងគេបង្អស់ ក្នុងពិភពលោក ដូចខាងក្រោម៖
លេខ ១០៖  Michael Duke
អាយុ៖ ៦៣ ឆ្នាំ ជនជាតិ៖ អាមេរិក
មុខងារ៖ អគ្គនាយកនៃហាង Wal-Mart store របស់ សហរដ្ឋអាមេរិក
លេខ ៩៖  Mario Draghi
អាយុ៖ ៦៦ ឆ្នាំ ជនជាតិ៖ អ៊ីតាលី
មុខងារ៖ ប្រធានធនាគារកណ្តាលទ្វីបអឺរ៉ុប

លេខ ៨៖  Abdullah bin Abdul Aziz Al Saud
អាយុ៖ ៨៩ ឆ្នាំ ជនជាតិ៖ អារ៉ាប៊ី សាអ៊ូឌី មានកូន ២២ នាក់
មុខងារ៖ ស្តេចនៃប្រទេសអារ៉ាប៊ី សាអ៊ូឌី

លេខ ៧៖  Ben Bernanke
អាយុ៖ ៥៩ ឆ្នាំ ជនជាតិ អាមេរិក
មុខងារ៖ ប្រធាន ធនាគារកណ្ដាលរបស់សហរដ្ឋអាមេរិក

លេខ ៦៖  Bill Gates
អាយុ៖ ៥៨ ឆ្នាំ ជនជាតិ៖ អាមេរិក
មុខងារ៖ ប្រធានមូលនិធី Bill & Melinda Gates

លេខ ៥៖  Angela Merkel
អាយុ៖ ៥៩ ឆ្នាំ ជនជាតិ៖ អាឡឺម៉ង់
មុខងារ៖ ប្រមុខរដ្ឋាភិបាលអាឡឺម៉ង់ (Chancellor)

លេខ ៤៖  Pope Francis
អាយុ៖ ៧៦ ឆ្នាំ ជនជាតិ៖ អាហ្សង់ទីន
មុខងារ៖ សម្តេចប៉ាប នៃវិហារកាតូលីក

លេខ ៣៖  Xi Jinping
អាយុ៖ ៦០ ឆ្នាំ ជនជាតិ៖ ចិន
មុខងារ៖ អគ្គលេខាធិការ និងជាគណៈកម្មាធិការកណ្តាល នៃបក្សកុម្មុយនីសចិន

លេខ ២៖  Barack Obama
អាយុ៖ ៥២ ឆ្នាំ ជនជាតិ៖ អាមេរិក
មុខងារ៖ ប្រធានាធីបតីនៃសហរដ្ឋអាមេរិក

លេខ ១៖  Vladimir Putin
អាយុ៖ ៦១ ឆ្នាំ ជនជាតិ៖ រុស្សី
មុខងារ៖ ប្រធានាធីបតីរុស្សី

ប្រភព៖ china.org.cn
ដោយ RoMeo
ខ្មែរឡូត

ហេតុអ្វីមនុស្សកើតមកភ្លាមមិនអាចដើរបានដូចសត្វ?

តើអ្នកមានចម្ងល់ដែររឺទេ ថាតើហេតុអ្វី បានជាមនុស្សកើតមកភ្លាម មិនអាចដើរបាន តែសត្វមួយចំនួន បែរជាអាចដើរបានទៅវិញនោះ? តាមការសិក្សាស្រាវជ្រាវ របស់អ្នកវិទ្យាសាស្ត្រ នៅក្នុងប្រទេសស៊ុយអ៊ែត បានឲ្យដឹងថា ភាពខុសគ្នារវាង ការដើរបានរបស់មនុស្ស និងសត្វ គឺនៅពេលកើតមកដំបូង និងខុសគ្នា ដោយការ វិវឌ្ឍន៍របស់ខួរក្បាល។
ប្រធានក្រុម អ្នកស្រាវជ្រាវ នៅក្នុងសាកលវិទ្យាល័យ Lund ក្នុងប្រទេសស៊ុយអ៊ែត លោក Martin Garwicz បានបង្ហាញឲ្យឃើញថា ការវិវឌ្ឍន៍ នៃការដើរ របស់មនុស្សនិងសត្វ គឺទាក់ទងទៅនឹងទំហំរបស់ ខួរក្បាលរហួតដល់ទៅ ៩៤% ។ ដូច្នេះថនិកសត្វ ដែលមានខួរក្បាលធំ ប្រហាក់ប្រហែលនឹងមនុស្ស ក៍ចំនាយ ពេលយូរ នៅក្នុងការរៀនដើរ ហើយសត្វដែលមានខួរក្បាលតូច ក៏អាចចេះដើរបាន បន្ទាប់ ពីកើតមក ភ្លាមៗដែរ។
លោកបានបញ្ជាក់ បន្ថែមទៀតថា វាអាចនឹងជាប់ពាក់ព័ន្ធ ទៅនឹងពូជអម្ពូររបស់សត្វ និងមនុស្ស ដែលមានការវិវឌ្ឍន៍ខុសគ្នា រវាងខួរក្បាល និងការលូតលាស់ លើអវៈយវៈផងដែរ។
តើប្រិយមិត្តយល់យ៉ាងណាដែរចំពោះការបកស្រាយនេះ?




ប្រភព phys
ដោយ ធីតា
ខ្មែរឡូត

វិធី​ថែទាំ​កុមារ​ឱ្យឆ្លាត

ស្ដ្រី​គ្រប់រូប​តែងតែ​មាន​បំណង​ ប្រាថ្នា​យ៉ាងណា​ចង់ឱ្យ​កូន​របស់ខ្លួន​កើតមក​មាន​ប្រាជ្ញាឈ្លាស​វៃ ឆ្លាត ចេះដឹង ដើម្បី​ក្លាយខ្លួន​ជា​មនុស្ស​ម្នាក់​ដែលមាន​តម្លៃ​ក្នុង​សង្គម​ក្នុងការ​ រស់នៅ។ ជាពិសេស​ចង់ឱ្យ​កូន​របស់ខ្លួន​ទទួល​បានការ​កោត​សរសើរ និង​លើក​តម្កើង​ពីអ្នក​ដទៃ។ ប៉ុន្ដែ​ស្ដ្រី​ជាម្ដាយ​ហាក់បី​ដូចជា​មិនដឹង​ពីការ​ថែទាំ​កូន​របស់ខ្លួន​ ឱ្យមាន​ភាព​ឆ្លាតវៃ​នោះទេ។

រូបភាពទស្សនាវដ្ដីសុខភាពយើង
ទស្សនាវដ្ដី សុខភាព​យើង បានជួប​ជាមួយ​នឹង​លោកស្រី​វេជ្ជបណ្ឌិត វង្ស វណ្ណៈ អនុ​ប្រធាន​គាំពារ​មាតា និង​ទារក នៃ​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ បាន​ធ្វើការ​បកស្រាយ​អំពី​វិធីថែទាំ​កុមារ​ឱ្យឆ្លាត។
របៀប​ថែទាំ​កុមារ​ឱ្យឆ្លាត
ដើម្បី​ឱ្យកូន​របស់​លោកអ្នក​មកមាន​ប្រាជ្ញា​ឈ្លាសវៃ និង​ទទួល​បាននូវ​រាងកាយ​មាំមួន កើត​មកមាន​អវយវៈ​គ្រប់​លក្ខណៈ ស្ដ្រី​គ្រប់រូប​គួរ​ប្រតិបត្ដិ​ដូច​តទៅ ៖
1 . កំឡុង​ពេលមាន​ផ្ទៃពោះ ៖ ត្រូវ​ទៅកាន់​មណ្ឌល​សុខភាព​ទទួលការ​ប្រឹក្សា​ពីគ្រូពេទ្យ​ជំនាញ​ដើម្បី​ទទួល ​យកថ្នាំ​ជាតិ ដែក និង​ថ្នាំ​អាស៊ីដ​ហ្វូអ៊ីត មក​ទទួល​ទាន​ជារៀង​រាល់ថ្ងៃ។ ថ្នាំ​ជាតិដែក​ជួយ​បង្កើត​គ្រាប់ឈាម​ក្រហម ការពារ​ភាព​ស្លេកស្លាំង​របស់​ម្ដាយ។ ចំណែក​អាស៊ីដ​ហ្វូអ៊ីត​ជួយ​ដល់ការ​លូតលាស់​នៃ​ប្រព័ន្ធ​សរសៃ​ប្រសាទ​របស់​ ទារក។ ស្ដ្រី​ត្រូវ​ទៅពិនិត្យ​ផ្ទៃពោះ​យ៉ាង​ហោច​ណាស់​ឱ្យបាន​៤ដង​ក្នុង​កំឡុង​ ពពោះ។ ស្ដ្រី​មាន​ផ្ទៃពោះ​ត្រូវការ​អាហា​រូបត្ថម្ភ​៣យ៉ាង ដូចជា​អាហារ​សាងសង់ អាហារ​ថាមពល និង​អាហារ​ការពារ។ ជាពិសេស​អាហារ​ដែល​មាន​សារជាតិ​អា វីតាមីន​សេ ជាតិ​ដែក ជាតិ​អ៊ីយ៉ូត ជាតិ​កាល់​ស្យូម ជាតិ​ប្រូតេអ៊ីន និង​ឧស្សាហ៍​ទទួលទាន​ទឹកឱ្យ​បាន​ច្រើន។ ពេល​មាន​ផ្ទៃពោះ ម្ដាយ​ត្រូវមាន​សុខភាព​ល្អ​ទាំងផ្លូវ​កាយ និង​ផ្លូវចិត្ដ ព្រោះ​បញ្ហានេះ​ក៏ជា​ការ សំខាន់​សម្រាប់​សុខភាព​ទារក​ក្នុងផ្ទៃ​ផងដែរ។
2 . ក្រោយពេល​សម្រាល ៖ ត្រូវ​បំបៅ​កូនភ្លាម​ព្រោះ​ទឹកដោះ​ដំបូង​អាច​ជួយ​ការពារ​ទប់ទល់​ប្រឆាំង​ ជម្ងឺ​ផ្សេងៗ ហើយ​ក៏ត្រូវ​ផ្ដល់ថ្នាំ​ដល់​ទារក​ផងដែរ ដើម្បី​បង្ការ​ជម្ងឺ។ មិនតែ​ប៉ុណ្ណោះ​ត្រូវ​បំបៅ​កូន​ដោយ​ទឹកដោះ​ម្ដាយ​តែមួយ​គត់ ចាប់ពី​កើត​រហូត​ដល់ អាយុ​៦ខែ ព្រោះ​ទឹកដោះ​ម្ដាយ​មាន​សារជាតិ​គ្រប់បែប​យ៉ាង​ដែល​ងាយស្រួល​ក្នុងការ​រំលាយ ហើយ​ផ្ទុក​ទៅដោយ​ជាតិ​ប្រូតេអ៊ីន និង ខ្លាញ់​ជាច្រើន​សម្រាប់​ទារក ក្នុង​ចំនួន​ដែល​សមស្រប និង​ត្រឹមត្រូវ។ ចាប់ពី​អាយុ៦​ខែឡើង​ទៅ ត្រូវផ្ដល់​អាហារ​បន្ថែម​ឱ្យបាន​ចម្រុះ​មុខ ដល់​កុមារ ដូចជា​សាច់​ត្រី ស៊ុត បន្លែ និង​ផ្លែឈើ​ជាដើម។ ក្រោយ​ពេល​កុមារ​មាន​អាយុ​១ឆ្នាំ​ឡើងទៅ ម្ដាយ​ត្រូវតែ​ផ្ដល់​អាហា​រូបត្ថម្ភ បន្ថែម​ទៀត ដែល​មាន​សារជាតិ​វីតាមីន​ផ្សេងៗ​ឱ្យបាន​ត្រឹមត្រូវ។
3 . កុមារ​ចាប់ផ្ដើម​ចូល​សាលា​រៀន ៖ កុមារ​ចូល​សាលា​នៅពេល​អាយុ៦​ឆ្នាំ។ តួនាទី​ជា​ម្ដាយ​ឪពុក​ត្រូវតែ​រក​គ្រូល្អៗ មក​បង្រៀន​កូន រក​សាលា​ល្អៗ តាមដាន​ការ​សិក្សា​របស់កូន​ជា​រៀងរាល់​ខែ។ សូម​យកចិត្ដ​ទុកដាក់​ថែរក្សា​កូន​ទាំង​នៅក្នុង​ផ្ទះ ទាំង​ខាង​ក្រៅផ្ទះ ផ្ដល់​ដំបូន្មាន​ល្អសម្រាប់​កូន និង​ណែនាំ​កូនឱ្យ​កាន់​ចរិត​ស្មោះត្រង់ ចេះ​គោរព​មនុស្ស​ដែល​នៅជុំវិញ​ខ្លួន។ លុះពេល​កូនធំ​ឡើង ប្រាកដ​ជា​ឆ្លាតវៃ​ក្នុងផ្លូវ​ល្អ​ដែល​សង្គម​ទទួល​ស្គាល់​ជា​មិនខាន​ឡើយ។
ដំបូន្មាន​អ្នក​ជំនាញ
ស្ដ្រី​គ្រប់រូប​ដែលមាន​បំណង​ចង់ឱ្យ​កូនមាន​ចំណេះ​ដឹង​ឈ្លាស​វៃ ត្រូវ​ធ្វើការ​យកចិត្ដ​ទុក​បង្ហាត់​បង្រៀន​កូនឱ្យ​ចេះយល់​ខុស ត្រូវ មាន​សុជីវ​ធម៌ និង​ជ្រើស​រើស​វិធី​ល្អៗ​ដើម្បី​ណែនាំឱ្យ​កូនយក​គំរូ​តាម ជ្រើសរើស​សាលា​រៀន​ល្អៗ និង​គ្រូ​បង្រៀន​ដែលមាន​បទពិសោធន៍​ខ្ពស់ និង​ត្រូវ​រៀបចំ​យុទ្ធសាស្ដ្រ​បង្ហាត់​បង្រៀន​ចំណេះ​ដឹងផ្សេងៗ​នៅផ្ទះ​ ផងដែរ។

ភាពបរាជ័យ ទាំង៥យ៉ាង នៅក្នុងការងារ

ជាទូទៅ មនុស្សគ្រប់រូប តែងតែមានការងាររៀងៗខ្លួន ហើយការងារទាំងនោះ រមែងមានជោគជ័យ និងបរាជ័យ គឺជៀសមិនផុតនោះទេ។
តែផ្ទុយទៅវិញ ក្នុងនាមជាបុគ្គលិកមួយរូប យើងគួរណាធ្វើឲ្យខ្លួនឯងជៀងផុត ពីភាពបរាជ័យ ដោយសារតែវាអាចជះឥទ្ធិពល ទាំងនៅពេលបច្ចុប្បន្ន និងថ្ងៃអនាគតបាន។ នៅក្នុងថ្ងៃនេះ ខ្មែរឡូតនឹងលើកយកចំណុច ចំនួន ៥យ៉ាង ក្នុងចំណោមចំនុចជាច្រើន ដែលអាចធ្វើឲ្យលោកអ្នក បរាជ័យក្នុងការងារបាន៖ 
១. កុំឆាប់ជឿគេ៖ នៅក្នុងសង្គមការងារ យើងមិនត្រូវឆាប់ជឿនរណាម្នាក់ លឿនពេកដោយគ្មានការត្រិះរិះ និងពិចារណា ច្បាស់លាស់នោះទេ ដោយសារតែបញ្ហាទាំងនេះ បានធ្វើឲ្យមនុស្សជាច្រើន បាត់បង់ការងារ។
២. កុំធ្វើជាមនុស្សគ្មានការផ្លាស់ប្តូរ៖ មនុស្សប្រភេទនេះគឺ ចូលចិត្ដតែធ្វើអ្វីដដែលៗ និងតែងតែធ្វើការរិះគន់យ៉ាងខ្លាំងក្លា នៅពេលដែលមានអ្វីដែលរំខានជីវិតពួកគេ។ ឧទាហរណ៍ដូចជា មិនចេះផ្លាស់ប្ដូទៅតាមកាលៈទេសៈ និងមិនមានគំនិតច្នៃប្រឌិត។
៣. កុំធ្វើជាមនុស្សភ័យខ្លាច៖ មនុស្សជំពូកនេះ ធ្វើអ្វីក៏ដោយ តែងតែ មានការភ័យខ្លាចជាប់ជានិច្ច ប្រៀបបាននឹងមនុស្សដែលមិនមានភាព ក្លាហាន ក្នុងការសំរេចចិត្ត ដូចជាមិនហ៊ានប្រឈម ទៅនឹងបញ្ហា ដែលបានកើតឡើង នៅចំពោះមុខ ឬក្នុងការដោះស្រាយបញ្ហាជាមួយនឹង ថៅកែ។
៤. មនុស្សឯកោ៖ កុំធ្វើជាមនុស្សឯកោ ដែលតែងតែនៅតែម្នាក់ឯងឲ្យសោះ ត្រូវតែមានការចូលរួម សកម្មភាពជាមួយមិត្តរួមការងារ មិនថាតែនៅក្នុងក្រុមហ៊ុន ឬនៅខាងក្រៅនោះទេ។
៥. មនុស្សចូលចិត្តនិយាយដើមគេ៖ នេះជាទង្វើរមួយដែលសូម្បីតែនៅក្នុង សង្គមក៏មិនអាចទទួលយកបានដែរ ដោយសារតែនេះជារឿងអសីលធម៌ និងគ្មានមាយាទ អ្វីដែលសំខាន់ វាមិនបានផ្ដល់ផលចំណេញ ដល់លោកអ្នកនោះទេ។
ចំនុចខាងលើទាំងអស់នេះ ពិតជាផ្ដល់អត្ថប្រយោជន៍ជាខ្លាំង សម្រាប់បុគ្គលិកទាំងឡាយ ដែលធ្វើការនៅតាមបណ្ដាក្រុមហ៊ុន ឬអង្គភាពនានា។
ចុះប្រិយមិត្ដវិញ មានយោបល់យ៉ាងណាដែរ?

ដោយ Alice
Khmerload 

ប្រដៅកូន​ដោយហិង្សា ប៉ះពាល់​ដល់ផ្លូវចិត្ដ

“យី! អាកូន​ក្បាលរឹង! អាកូន​ចង្រៃ! ហេតុអី​ក៏ឯង​មិនស្ដាប់​​បង្គាប់​ឪពុកម្ដាយសោះ​យ៉ាងនេះ?”​ឃ្លាទាំងនេះ​ លោកអ្នក​ប្រហែល​ជាធ្លាប់​ឮ​ញឹកញាប់​ណាស់ ហើយ​ក៏ប្រហែល​ជាលោកអ្នក​ធ្លាប់ប្រទះ​ផងក៏​មិនដឹង។ មានវិធី​ច្រើនយ៉ាង​ណាស់​ដែល​មាតាបិតា ឬ​អាណា​ព្យាបាល​អាចជ្រើសរើស​ក្នុងការអប់រំ​ណែនាំ​កូនឱ្យដើរ​តាមគន្លង​ ធម៌ដ៏ប្រពៃ។ ប៉ុន្ដែ​ការអប់រំ​ណែនាំ​កូនដោយ​វិធីហិង្សា​ជាប្រ ការមួយ​ដែលបុត្រធីតា​មិនអាច​ទទួលយកបាន ជាពិសេស​ទៅលើ​បញ្ហាផ្លូវចិត្ដ ហើយ​ដែល​មាតាបិតា​និង​អាណាព្យាបាល​គ្រប់រូបគួរ ពិចារណា និង​ស្វែងយល់​ឱ្យបានច្បាស់​អំពីបញ្ហានេះ។ តើការ​ប្រើអំពើ​ហិង្សា​ទៅលើកូន​មានផល​ប៉ះពាល់​យ៉ាងណា​ទៅលើ​បញ្ហាផ្លូវចិត្ដ?

JICA ផ្តល់ជំនួយ​ឥត​សំណង​៩០​ម៉ឺនដុល្លារ​ដល់​កម្ពុជា​ សម្រាប់កែ​លម្អ​ផ្លូវចូល​ប្រាសាទ​អង្គរវត្ត​

ភ្នំពេញ៖ ទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិជប៉ុន (JICA) ប្រចាំនៅកម្ពុជា បានចុះកិច្ចព្រមព្រៀង ផ្តល់ហិរញ្ញប្បទាន ឥតសំណង (ជំនួយឥតសំណង) ដល់កម្ពុជា នូវទឹកប្រាក់ ៩០ម៉ឺនដុល្លារ ដើម្បីគំាទ្រគម្រោង កែលម្អគ្រឿងបរិក្ខារ សម្រាប់ស្តារឡើងវិញ នូវច្រកផ្លូវដើរបែក ខាងលិចនៃ ប្រសាទអង្គវត្ត ។
ការចុះកិច្ចព្រមព្រៀង ផ្តល់ជំនួយខាងលើនេះ ត្រូវបានចុះហត្ថលេខា ដោយ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក IZAKI Hiroshi ប្រធានតំណាង ការិយាល័យ JICA នៅកម្ពុជា កាលពីថ្ងៃសុក្រ ទី២៧ ខែធ្នូ ម្សិលមិញ ដែលមានទឹកប្រាក់ ៩០.៨០០០ដុល្លារ។ សេចក្តីប្រកាស ព័ត៌មានរបស់ JICA បានឲ្យដឹងថា គ្រោងនេះនឹងផ្តល់ ជាថវិកាទៅឲ្យ អាជ្ញាធរជាតិអប្សរា ដែលជាស្ថាប័នរដ្ឋាភិបាល កម្ពុជាទទួលខុសត្រូវ ក្នុងការការពារ និងស្តារឡើងវិញ នូវប្រាសាទអង្គវត្ត ដើម្បីទទួលបាន ឧបករណ៍មួយចំនួន។
ជំនួយឥតសំណងនេះ ត្រូវបានគេរំពឹងថា នឹងជួយជំរុញដល់ការងារ ស្ដារឡើងវិញ របស់អាជ្ញាធរ អប្សរា សម្រាប់ពាក់កណ្ដាល ច្រកផ្លូវប៉ែកខាងលិច និងភាគខាងជើង ច្រកផ្លូវចូលទៅកាន់ ប្រាសាទអង្គរវត្ត ដែលមាន បណ្ដោយ ២០០ ម៉ែត្រ និងទទឹង ១៣ ម៉ែត្រ ហើយ គម្រោងនេះនឹង ផ្ដល់នូវសុវត្តិភាព សម្រាប់ភ្ញៀវទេសចរ ដែលមកទស្សនា ប្រាសាទអង្គរវត្ត កាន់តែច្រើនឡើង នឹងលើកកម្ពស់ នូវតម្លៃរបស់ប្រាសាទ នេះតៅជាកន្លែង ទេសចរណ៍ដ៏ អស្ចារ្យបំផុត នៅកម្ពុជា៕

គន្លឹះដែលធ្វើអោយគូស្វាមីភរិយាស្រលាញ់គ្នាស្អិតរមួត

ជីវិតអាពាហ៍ពិពាហ៍គឹជាជីវិតមួយ ដែលមានភារកិច្ចច្រើន ដែលគូស្វាមីភរិយាទាំងឡាយ ត្រូវតែស្វែងយល់ចិត្តគ្នា។
ជាមូយគ្នានេះពួកគេពិតជាត្រូវការ ចាំបាច់ណាស់នៃសុភមង្គលក្នុងគ្រួសារ និងតដល់អនាគតកូនៗរបស់ពួកគេ។ ខាងក្រាមនេះជាគន្លឹះទាំង៥ ដែលជួយអោយគូស្វាមីភរិយា ទទួលបាននូវជីវិតសុខសាន្តយូរអងែ្វងតដរាបរៀងទៅ។
១) ស្មោះត្រង់ជាមូយដៃគូរបស់អ្នក : តាមគំនិតបុគ្គលខ្លះបាននិយាយថា គ្រាន់តែធ្វើអោយភាគីមួយទៀតសប្បាយចិត្តគឺ វាចប់ទៅហើយ ។ តែការយល់ឃើញបែបនេះវាមិនត្រឹមត្រូវទេ,ការធ្វើអោយគូស្វាមីភរិយារីករាយជាមូយគ្នា គឺយើងត្រូវបង្ហាញសេចក្កីស្មោះត្រង់រវាងគ្នានិងគ្នា ។ មិនត្រូវក្បត់ចិត្ត លួចមានថ្មីនោះទេ។ ជាពិសេសគឺការកុហក រវាងគ្នា វា ជាទង្វើ ដ៏អាក្រក់មូយ ដែលអាចអោយយើងឈ្លោះប្រកែកគ្នា។ ការស្មោះត្រង់នឹងគ្នា នាំអោយគួស្វាមីភរិយា ឆ្ពោះទៅកាន់ជីវិតដ៏ល្អមូយបាន។
  ២) ត្រូវបងា្ហញនៃការបារម្ភ និងយកចិត្តទុកដាក់ចំពោះគ្នា :  ចំពោះចំនុចមូយនេះពិតជាសារៈសំខាន់ណាស់ បើយើងគ្មានការចេះគិតពីគ្នា តើអាចរស់នៅជាមួយគ្នាបដែរបានរឺទេ? វាមិនអាចទេ។ ដូចគេតែងនិយាយថា រស់នៅជាមួយគ្នាដូចអត់រសជាតិ ប្រសិនគ្មានការយល់ចិត្តគ្នាបែបនេះ។
៣) កុំគិតថា យើងធំជាងគេក្នុងគ្រួសារ : ទង្វើនេះគឹខុសស្រលះ ដែលធ្វើអោយយើងប្រី អំនាចយ៉ាងខ្លាំងទៅលើភរិយា រឺក៏ស្វាមី ។ទោះជាភាគីខាងណា ធ្វើការចិញ្ចឹមក៏ដោយ ក៏មិនត្រូវប្រីសិទ្ធទៅលើភាគីម្ខាងណានោះទេ។ ការធ្វើបែបនេះភរិយា រីក៏ស្វាមី នឹងមានអារម្មណ៏ទទួល សំពាធយ៉ាងធ្ងន់ធ្ងរ ដូច្នេះយើងមិនគួរ យកគំនិតដូចច្នេះទេ។
 ៤) ត្រូវចេះអត់អោនអោយគ្នា : គូភរិយាស្វាមីល្អ ត្រូវចេះ អធ្យាស្រ័យគ្នា។ កំហុសតូចតាច អាចអត់អោនអោយគ្នា ពីព្រោះយើងមិនមែនរស់នៅមូយថ្ងៃនោះទេ គឺមួយជីវិត។
 ៥) ឧស្សាហ៏និយាយពាក្យថា" ស្រលាញ់" ទៅរកគ្នា : ពាក្យនេះអាចធ្វើអោយ យើងមានអារម្មណ៏ល្អបាន ទោះបីជាហត់ពីការងារយ៉ាងណាក៏ដោយ។
ទាំងអស់នេះជាវិធីដែលនាំអោយគូស្វាមីភរិយា អាចទទួលជីវិតសុភមង្គលនៅក្នុងក្រុមគ្រូសារបាន។
តើប្រិយមិត្ត រឹគូស្នេហ៍ថ្មីថ្មោង បានអនុវត្តន៍ចំនុចទំាង៥នេះហើយរឺនៅ?
 
ប្រភព បរទេស
កែសម្រួល និកា
ខ្មែរឡូត

មហាសេដ្ឋីហិរញ្ញវត្ថុទាំង១០ ដែលមានផ្ទះថ្លៃជាងគេ បំផុតនៅលើពិភពលោក

១០. ផ្ទះរបស់មហាសេដ្ឋី David Tepper មានទីតាំងស្ថិតនៅតំបន់ Hamptons ទីក្រុងញ៉ូយ៉ក មានតម្លៃប្រមាណ ៦៦លានដុល្លារសហរដ្ឋអាមេរិក។
៩.  ផ្ទះរបស់មហាសេដ្ឋី Ron Perelman មានទីតាំង ស្ថិតនៅតំបន់ Hamptons ទីក្រុងញ៉ូយ៉កដូចគ្នា មានតម្លៃប្រមាណជា ៧៧លានដុល្លារសហរដ្ឋអាមេរិក។

៨.  ផ្ទះរបស់មហាសេដ្ឋី Henry Kravis មានទីតាំងស្ថិតនៅតំបន់ Manhattan ទីក្រុងញ៉ូយ៉ក មានតម្លៃប្រមាណជា ៨០លានដុល្លារសហរដ្ឋអាមេរិក។

៧.  ផ្ទះរបស់មហាសេដ្ឋី Bruce Kovner មានតម្លៃប្រមាណជា ៨០លានដុល្លារ សហរដ្ឋអាមេរិក។

៦.  ផ្ទះរបស់មហាសេដ្ឋី Bill Ackman មានទីតាំងស្ថិតនៅតំបន់ One57 ទីក្រុងញ៉ូយ៉ក មានតម្លៃប្រមាណជា ៩០លានដុល្លារសហរដ្ឋអាមេរិក។

៥.  ផ្ទះរបស់មហាសេដ្ឋី Phil Falcone មានតម្លៃប្រមាណជា ១០០លានដុល្លារ សហរដ្ឋអាមេរិក។

៤.  ផ្ទះរបស់មហាសេដ្ឋី Dan Loeb មានទីតាំងស្ថិតនៅឧទ្យាន្ត Central Park West ទីក្រុងញ៉ូយ៉ក មានតម្លៃប្រមាណជា ១០០លានដុល្លារសហរដ្ឋអាមេរិក។

៣. ផ្ទះរបស់មហាសេដ្ឋី Steve Cohen មានទីតាំងស្ថិតនៅតំបន់ Upper East Side ទីក្រុងញ៉ូយ៉ក មានតម្លៃប្រមាណជា ១១៦លានដុល្លារសហរដ្ឋអាមេរិក។

២.  ផ្ទះរបស់មហាសេដ្ឋី Steve Schwarzman មានទីតាំងស្ថិតនៅតំបន់ 740 Park Avenue ទីក្រុងញ៉ូយ៉ក មានតម្លៃប្រមាណជា ១២០លានដុល្លារសហរដ្ឋអាមេរិក។

១.  ផ្ទះរបស់មហាសេដ្ឋី Ira Rennert ជាផ្ទះដែលធំជាងគេបំផុត នៅសហរដ្ឋអាមេរិក មានទីតាំងស្ថិតនៅតំបន់ Fair Field រដ្ឋ Connecticut សហរដ្ឋអាមេរិក មានតម្លៃប្រមាណជាង ២៤៧ លានដុល្លារសហរដ្ឋអាមេរិក៕

ពាក្យទាំង១០ដែលធ្វើឲ្យអ្នកមានភាពទាក់ទាញ

ជាធម្មតា ពាក្យសំដីរបស់មនុស្ស តែងមាន ពេលខ្លះ ល្អ រឺ មិនល្អ មិនសមគួរ ដោយអចេតនា ព្រោះថា ពេលខ្លះ យើងមិនបានធ្វើការ ចាប់អារម្មណ៏លើ សំដីរបស់ខ្លួននោះទេ។ ដោយឡែក ក្នុងខណៈនេះផងដែរ យើងនឹងលើកយក មកជូន ប្រិយមិត្ត ទាំងឡាយ នូវ វិធីសាស្ត្រ ក្នុងការនិយាយស្តី ដែលធ្វើឲ្យ អ្នកមានភាពទាក់ទាញ និង មានការចូលចិត្ត ពីសំណាក់ ក្រុមគ្រួសារ មិត្តភ័ក្ត និង អ្នកនៅជុំវិញខ្លួនផងដែរ។
១ ការចៀសវាងប្រើពាក្យមិនសមរម្យ៖ ពេលខ្លះ យើងនិយាយស្តី មិនមែនមានន័យអាក្រក់នោះទេ ប៉ុន្តែ ការប្រើពាក្យ របស់យើង គឺមានការខ្វះខាត ឧទាហរណ៏ យើងមិនគួរប្រើពាក្យថា គេអាក្រក់នោះទេ យើងអាចថា មិនសួវល្អ វាអាចកាត់បន្ថយបាន នូវពាក្យមិនសមគួរ។
២ ពាក្យសមហេតុផល៖ ការប្រើពាក្យដែលសមហេតុផលនេះ គឺចាំបាច់ណាស់ សំរាប់មនុស្សគ្រប់រូប ព្រោះថា បើការនិយាយស្តីរបស់យើង គ្មានហេតុផលត្រឹមត្រូវនោះទេ គឺគ្មាននរណាម្នាក់ចង់ស្តាប់នោះទេ។
៣ ការនិយាយបង្ហើប៖ ពេលខ្លះ យើងអាចប្រើពាក្យបង្ហើប ដើម្បីឲ្យនរណាម្នាក់ដឹងថា យើងមិនពេញចិត្ត ដោយជៀសវាង នូវការនិយាយត្រង់ៗពេក។
៤ ពាក្យរិះគន់៖ មនុស្សភាគច្រើន ទោះបីជាគេខុសក៏ដោយ ក៏គេទាំងនោះ តែងតែចង់បានការ កែតំរូវ មិនមែនការរិះគន់បន្ថែមនោះទេ។
៥ ពាក្យដែលនាំឲ្យមានការរវើរវាយ៖ ការរវើរវាយរបស់មនុស្ស អាចធ្វើឲ្យមានបញ្ហាជាច្រើន បើសិនជាអាច គួរតែរក្សាភាពស្ងប់ស្ងាត់ និងគិតរកផ្លូវល្អវិញម្តង។
៦ ការនិយាយតៗគ្នា៖ យើងគួរជៀសវាងឲ្យបាន នូវចំនុចនេះ ព្រោះថា ការដែលយើងដឹងរឿងអ្វីមួយ ហើយទៅនិយាយតៗគ្នា នោះគឺមិនល្អនោះទេ ជាពិសេសគឺរឿងមិនពិត ហើយប៉ះពាល់ដល់ កេរ្ត៏ឈ្មោះអ្នកដទៃ។
៧ ការនិយាយវ៉ៃស្មើ៖ ក្នុងនាមយើងជាមនុស្សម្នាក់ដែលចេះដឹង យើងច្បាស់ជាដឹងថា ការនិយាយស្តីជាមួយ អ្នកដែលមានឋានៈខ្ពស់ គឺត្រួវចេះអោនលំទោន និង គោរព ចំពោះចាស់ទុំ មិនអាចខ្វះបាន។
៨ ចូលចិត្តនិយាយពី ការមិនអើពើ ទៅនឹងវប្បធម៏ និង សង្គមសិល្បះ ៖ យើងរស់នៅក្នុងសង្គមជាមួយគ្នា មិនអាចធ្វើអ្វីតែឯងនោះទេ ត្រូវចះសាមគ្គីគ្នា។
៩ ការនិយាយបែបស្រគត់ស្រគំ រឺ រុញរាក្នុងចិត្ត៖ បើយើងនិយាយស្តី ត្រូវភាពទាក់ទាញ មិនត្រូវ និយាយដោយមានភាពស្ទាក់ស្ទើរ មិនប្រាកដប្រជា រឺ មានគំនិតមិនទាន់សម័យពេកនោះទេ។
១០ ពាក្យសំដីលាក់បាំង៖ គឺជាសំដីដែលនិយាយលាក់បាំង ក្នុងគោលបំណង ទទួលបានផលប្រយោជន៏ ឬជោគជ័យអ្វីមួយ ជាពិសេស គេនិយាយវា នៅដើមដំបូងនៃស្ថានភាពណាមួយ។


អត្ថបទខាងលើនេះ នឹងអាចជួយអ្នកបានខ្លះៗ នូវបញ្ហាពាក្យសំដី ដូច្នេះហើយ ក្រោយពីបានអាន អត្ថបទនេះរួចមក តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះអត្ថបទនេះ?
ដោយ Alice
Khmerload