Tuesday, August 27, 2013

សំនួរ​ និង​ចំលើយ​នីតិធនាគារ


រៀបរៀងដោយ៖ លោក ងួន មង្គល
I.   ១. ចូរនិយាយពី​និទ្ទេស​តាម​ចំណង់​ (ទាម​ទារ) មូល​ប្បទាន​ប័ត្រ​ ?   គឺ​នៅ​ពេល​ចេញ​ផ្សាយ​មូលប្បទាន​ប័ត្រ​គូភាគី​អាច​ព្រម​ព្រៀង​គ្នា​ក្នុង​ការ​បន្ថែម​នូវ​និទ្ទេស​មួយ​ចំនួ​ន​តាម​ការ​ចង់​បាន​របស់​គូភាគី​ មាន​ន័យ​​ថា​គេ​អាច​បំពេញ​បន្ថែម​នូវ​លក្ខខណ្ឌ​ដែល​គេ​ចង់​បាន ។ ការ​ទាម​ទារ​នោះ​ធ្វើ​ឡើង​ដោយ​អត្តគាហកៈទៅ​បហារ័ក ។ និទ្ទេស​តាម​ចំណង់​មាន​ ៣ គឺ​
-     ហត្ថលេខា​ធ្វើ​ដោយ​រូបិយបដិភោគ គឺ​ការ​ធានាពី​តតិយជន​ (ការធានា​ដោយ​បុគ្គល) ​តតិយជន​ជា​អ្នក​សង​ជំនួស​ មានន័យ​ថា​ជា​ការ​សុំ​ឲ្យ​តតិយ​ជន​ធានា​ថា​នៅ​​ក្នុង​គណនី​នោះ​ពិត​ជា​មាន​លុយ​មែន ។
-     បដិញ្ញា​បង្វិល​វិញ​ដោយ​គ្មាន​សោហ៊ុយ ​ឬ​វិរុទ្ធវាទ​ មាន​ន័យ​ថា​នៅ​ពេល​បង្ហាញមូលប្បទាន​ប័ត្រ​ ហើយ​​មិន​ត្រូវ​បាន​ទូទាត់​សង​ប្រាក់​(គណនី​គ្មាន​​លុយ)​ត្រូវ​បង្វិល​​មក​វិញ​ ។
-     ការ​ធានា​ដោយធនាគារ​បហារិត មាន​ន័យថា​ជា​ការ​ទាម​ទារ​​ឲ្យ​មាន​សេចក្តី​បញ្ជាក់​ពី​កា​រធានា​ចំណាយ​ដែល​ធ្វើ​ឡើង​ដោយ​ធនាគារ​បហារិត​ ។
២. ចូរនិយាយ​ពី​បិដ្ឋិលេខមូល​ប្បទាន​ប័ត្រ​ ?
    បិដ្ឋិលេខ​មូល​ប្បទាន​ប័ត្រ​គឺ​ជា​ការ​ផ្ទរ​មូល​ប្បទាន​ប័ត្រ​ពី​ម្នាក់​ទៅ​ម្នាក់​ ដោយ​ការ​ផ្ទេរ​នោះ​ធ្វើ​នៅលើ​ខ្នង​មូល​ប្បទាន​ប័ត្រ​ និង​​មាន​សរសេរចារ​និទ្ទេស​ថា​ “សូម​ទូទាត់​តាម​​​បញ្ជា​របស់​...(ឈ្មោះ​)” រួច​មានចុះ​កាល​បរិច្ឆេទ និង​ចុះ​ហត្ថលេខា នៅ​លើ​ខ្នង​​មូល​ប្បទាន​ប័ត្រ​​ដើម្បី​ទូទាត់​​​សង​ចំពោះ​បុគ្គល​ណា​មួយ​ច្បាស់​លាស់​ ។ បិដ្ឋិលេខ​នេះ​គឹ​ជា​​ប្រតិបត្តិ​ការ​ដែល​អាច​ឆ្លុះ​បញ្ជាំង​ពី​ចរិត​​ដែល​អាច​ជួញ​ដូរ​បាន​​​តែ​​មួយ​គត់​របស់​មូល​ប្បទានប័ត្រ​ ។ បិដ្ឋិលេខ​មូលប្បទាន​ប័ត្រ​​ចែក​​ចេញ​ជា​​ ២ គឺ​ បិដ្ឋិលេខដែលផ្ទេរ​កម្ម​សិទ្ធិ​ និង​បិដ្ឋិលេខមិន​ផ្ទេរ​​កម្ម​សិទ្ធិ​៖
-     បិដ្ឋិលេខដែលផ្ទេរ​កម្ម​សិទ្ធិៈ គឺ​ជា​ការ​ផ្ទេរ​នូវ​ចំនួនទឹក​ប្រាក់​​នៅលើ​​មូល​ប្បទាន​ ឬ​មូល​ប្បទាន​ប័ត្រ​នោះ​ទៅ​ឲ្យ​បុគ្គល​ម្នាក់​ទៀត​​ដោយ​ឥ​តលក្ខខណ្ឌ​ មាន​ន័យ​ថា​ផ្ទេរ​ភាព​ជា​កម្ម​សិទ្ធិ​នៃ​មូល​ប្បទាន​ប័ត្រទៅ​ឲ្យ​បុគ្គល​ម្នាក់​​​​ទៀត ។ ហើយដែល​បុគ្គល​​នោះ​អាច​ធ្វើ​បិដ្ខិលេខ​បន្ត​ទៀត​បាន​ជា​បន្តបន្ទាប់​រហូត​ដល់អស់​កន្លែង​សរ​សេរ​ ទើប​ច្បាប់​អនុញ្ញាត​ឲ្យ​បិទ​ក្រដាស​ភ្ជាប់​​បន្ថែម​ដើម្បី​អាច​ធ្វើ​បិដ្ឋិលេខ​បន្ត​លើ​នោះ​ទៀត​បាន​ដែល​គេ​ហៅ​ថា អនុប័ត្រ​ ។
-     បិដ្ឋិលេខមិន​ផ្ទេរ​កម្ម​សិទ្ធិៈ គឺ​ជា​ការ​ផ្ទេរ​សិទ្ធិ​ទៅ​ឲ្យ​បុគ្គល​ម្នាក់​ទៀត​ដើម្បី​បើក​ប្រាក់​ជំនួស​ខ្លួន​ ដោយ​មិន​បាន​ផ្ទេរ​នូវ​ភាព​ជា​ម្ចាស់​កម្ម​សិទ្ធិ​នៃ​ចំនួន​ទឺក​ប្រាក់​លើ​មូល​ប្បទាន​ប័ត្រ​ ឬមូល​ប្បទាន​ប័ត្រ​នោះ​ទេ ។ ការ​ធ្វើ​បិដ្ខិលេខ​មិន​ផ្ទេរកម្ម​សិទ្ធិ​នេះ​គឺ​ធ្វើ​តាម​របៀប​ដូច​ជាៈ
·      តាម​ការ​ប្រគល់​សិទ្ធ មាន​​ន័យ​ថា​ប្រគល់​សិទ្ធិ​ក្នុង​ការ​បើក​ប្រាក់​ឲ្យ​ទៅ​បុគ្គល​ម្នាក់​ទៀត​បើក​ជំនួស​ខ្លួន​ ​។
·      តម្លៃ​សំរាប់​ទារ​បំណុល​ ឬ​សម្រាប់​បេឡានិច័យ​ មាន​ន័យ​ថា​ការ​ផ្ទេរ​សិទ្ធិ​ទៅ​ឲ្យ​ធនាគារ​ធ្វើ​ការ​ទារ​ប្រាក់​ជួស​ខ្លួន ។
·      ត​ម្លៃ​សំរាប់​ដាក់​បញ្ជាំ ឬ​តម្លៃ​សំរាប់​ធានា មាន​ន័យ​ថា​គ្រាន់​តែ​យក​មូល​ប្បទាន​ប័ត្រ​នោះ​ទៅ​ដាក់​ធានា​បំណុល​ដោយ​មិន​បាន​ផ្ទេរ​សិទ្ធិ​ទៅ​ឲ្យ​អ្នក​កាន់​កាប់​នោះ​ទេ ។
៣. ចូរនិយាយពីនីតិវិធី​នៃ​ការ​បើ​កធនាគារ​ពាណិជ្ជ ?
   ធនាគារ​ពាណិជ្ជ​គឺ​ជា​ធនាគារ​ដែល​ធ្វើ​ប្រតិបត្តិ​ការ​ ៣ គឹ​ ប្រតិបត្តិ​ការទទួល​ប្រាក់​បញ្ញើ ផ្តល់​ឥណទាន និងមធ្យោបាយ​​ទូទាត់​ប្រាក់ ។ ធនាគារ​​ពាណិជ្ជត្រូវ​ចុះ​ក្នុង​បញ្ជី​ពាណណិជ្ជកម្ម​ ។ ដើម្បី​បង្កើត​ធនាគារ​ពាណិជ្ជ​គឺ​ត្រូវ​មាន​ការ​អ​នុញ្ញា​ពី​ធនាគារ​កណ្តាល​ មាន​ន័យ​ថា​ត្រូវ​ទទួល​បាន​អាជ្ញា​ប័ណ្ណ​​ពី​ធនាគារ​កណ្តាល​សិន ​ទើប​អាច​បើក​ជា​ធនាគារ​ពាណិជ្ជ​បាន​ ។ ដើម្បី​ទទួល​បាន​នូវ​អាជ្ញា​ប័ណ្ណ​នេះ ធនាគារ​ពាណិជ្ជ​​ត្រូវ​បំពេញ​​លក្ខខណ្ឌ​ដូច​ជា៖
-     ត្រូវ​មាន​ការ​ព្រម​ព្រៀង​ពី​អ្នក​ចូល​ហ៊ុន
   អ្នក​ចូល​ហ៊ុន​ទាំងអស់​ត្រូវ​មាន​​ការ​ព្រម​ព្រៀង​គ្នា​ដោយ​ស្ម័គ្រ​ចិត្ត​ មាន​ន័យ​ថា​ត្រូវ​ព្រម​ព្រៀង​ដោយគ្មាន​វិការៈ (​គ្មាន​កា​រ​ភ័ន្តច្រលំ គ្មាន​ការ​បន្លំ​បោក​ប្រាស់​ និង​គ្មាន​អំពើ​ហិង្សា) ។
-     ត្រូវ​មាន​ដើម​ទុន​តាម​ការ​កំណត់​របស់​ធនាគារ​កណ្តាល
    បើ​តាម​សេចក្តី​ប្រកាស​​លេខ ៧០៨-១៩៣ប្រ.ក ចុះ​ថ្ងៃទី ១៩ ខែ​ កញ្ញា​ ឆ្នាំ ២០០៨ ស្តីពីការ​កំណត់​ជា​ថ្មី​នូវ​ដើម​ទុន​ចុះ​ក្នុង​បញ្ជី​ និង​លក្ខខណ្ឌ​សុំ​អាជ្ញាប័ណ្ណ​ចំពោះ​គ្រឹះ​ស្ថាន​ធនាគារ​បាន​កំណត់​ថា ត្រូវមានដើម​ទុន​អបប្បរមា​ ១៥០ ពាន់​លាន​រៀល ដោយ​ត្រូវ​​តំកល់ទុក​នៅ​ធនាគារ​ជាតិ​ ១០% មិន​ឲ្យ​ដក​ តែ​អាច​ដក​បាន​ករណី​ធនាគារ​ពាណិជ្ជនោះ​ជំរះ​បញ្ជី ។​ ចំពោះ​ធនាគារ​ពាណិជ្ជ​ដែលមាន​ជំនាញ​ ២០%​ ហើយ​​ត្រូវ​មាន​ដើម​ទុន​អប្បបរមា​ស្មើ​នឹង ៥០ ពាន់​លាន​រៀល  ឯ​ចំពោះ​ធនាគារ​ពាណិជ្ជ​ដែល​មាន​ភាគទុនិក​ជា​វិនិយោគិន​​​ដែល​ជា​ឯកត្ត​ជន​ ឬ​ក្រុម​ហ៊ុន ដែល​គ្មាន​ជំនាញ​​ត្រូវ​មាន​ដើម​ទុន​អប្បបរមា​ស្មើ​នឹង ១៥០ ពាន់​លាន​រៀលតាម​ច្បាប់​កំណត់​ ។
-     ត្រូវ​មាន​ភាគទុនិក​
   ភាគ​ទុនិក​ចាប់​ពី​ ៥% ឡើង​ធនាគារជាតិ​ត្រូវ​សិក្សា​ប្រវត្តិរូបពិសេសសីល​ធម៌ គុណ​វឌ្ឍន៍​ គណនី និង​ប្រភព​ទុន​ផ្សេងៗទោះបី​​ជា​នីតិ​បុគ្គល​ ឬ​រូបវន្ត​បុគ្គល​ក៏​ដោយ​​ ។ ត្រូវ​មាន​ភាគ​ទុនិក​មាន​ឥទ្ធិពល​ (ភាគ​ហ៊ុន​ចាប់​ពី​២០%ឡើង) ដែល​មាន​តួ​នាទី​បង្គ្រាប់​មូល​និធិ ករណី​ដែល​ស្ថាន​ភាព​ហិរញ្ញ​វត្ថុ​របស់​ធនាគារ​មាន​បញ្ហា​ខ្វះ​ខាត ។ បើភាគ​ទុនិក​​មិន​អនុវត្ត​តាម​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១ ឆ្នាំ ទៅ ៥ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ ៥ ទៅ ២៥០ លាន​រៀល ។
-     ត្រូវ​ចុះ​បញ្ជី​ពាណិជ្ជ
    មុន​នឹង​ចុះ​បញ្ជី​ពាណិជ្ជកម្ម​ត្រូវ​បំពេញ​លក្ខខណ្ឌ​ខាង​លើ​សិន ហើយការ​​ចុះ​បញ្ជី​ពាណិជ្ជកម្ម​គឺ​ធ្វើ​នៅ​ក្រសួង​ពាណិជ្ជកម្ម​តា​ម​ច្បាប់​ស្តីពី​វិធាន​ពាណិជ្ជកម្ម និង​បញ្ជី​ពាណិជ្ជកម្ម​ដូច​ក្រុម​ហ៊ុន​ទូទៅដែរ ព្រោះ​ធនាគារ​នេះ​ក៏​ជា​ក្រុម​ហ៊ុន​ពាណិជ្ជ​ដែល តែ​គ្រាន់​តែ​មានធ្វើ​ប្រតិបត្តិការ​ពិសេស​ខុស​​ពី​​ក្រុម​ហ៊ុន​ធម្មតា ។
-     ដាក់​ពាក្យ​សុំ​អាជ្ញាប័ណ្ណ
    ការ​ដាក់​ពាក្យ​សុំ​អាជ្ញាប័ណ្ណ​ត្រូវ​ធ្វើ​នៅ​ធនាគារ​កណ្តាល​ ។ សោហ៊ុយ​សិក្សា​ឯកសារ ៣,៥០ លាន​រៀល បន្ទាប់​ពី​នោះធនាគារ​កណ្តាល​​​ត្រូវ​ចេញ​អាជ្ញាប័ណ្ណ​ឲ្យ​ក្នុង​រយៈ​ពេល​ ៦ ខែចាប់​ពី​ថ្ងៃ​ទទួល​បាន​ពាក្យ​សុំ​អាជ្ញា​ប័ណ្ណ និង​ឯកសារ​ពាក់​ព័ន្ធ​ផ្សេងៗទៀត ។
-     បន្ទាប់​ពី​ទទួល​បាន​អាជ្ញា​ប័ណ្ណ​ហើយ​ធនាគារ​ពាណិជ្ជ​ត្រូវ​មាន​កាតព្វ​កិច្ច​ដូច​ជា
·      អាជ្ញាប័ណ្ណដែល​ធនាគារ​ជាតិ​ចេញ​ឲ្យ​មាន​សុពល​ភាព​ ៣ ឆ្នាំគិត​ចាប់​ពី​ថ្ងៃ​ចេញ ហើយ​អាច​បន្ត​ទៀត​បាន​ ។
·      ធនាគារ​ពាណិជ្ជ​ត្រូវ​បង់​សោហ៊ុយ​អាជ្ញា​ប័ណ្ណ​ប្រចាំ​ឆ្នាំចំពោះ​ទី​ស្នាក់​ការ​ចំនួន ៧០ លាន​រៀល និង​ចំពោះ​សាខាចំនួន ៥៦ លាន​រៀល ។
·      រាល់​កា​រផ្ទេរភាគ​ហ៊ុន​​ ត្រូវ​ជូន​ដំណឹង​ទៅធនាគារ​ជាតិ​​នៃ​កម្ពុជា​ ដោយ​ធនាគារ​ពាណិជ្ជ​​ត្រូវ​បង់​សោ​ហ៊ុយ​ ១% លើចំនួន​ប្រាក់​ភាគ​​​ហ៊ុន​​​ដែល​ត្រូវ​ផ្ទេរឲ្យ​ទៅ​ធនាគារ​ជាតិ​កម្ពុជា ។
·      បើ​ចង់​បន្ថយ​ ឬ​បង្កើន​​ដើម​ទុន​ ត្រូវ​បង់​ប្រាក់​ ១% នៃ​ប្រាក់​ដែល​ចង់​បន្ថយ​ ឬ​បន្ថែម​​នោះ​ទៅ​ធនាគារ​ជាតិ ។ ភាគ​ច្រើ​គឺ​បន្ថែម​ (ហាម​បន្ថយ​ក្រោម​ ១៥០ ពាន់​លាន​រៀល)
·      បើ​ធនាគារ​ពាណិជ្ជ​ចង់​កែ​ប្រែ​លក្ខន្តិកៈ​ធនាគារ ត្រូវ​បង់​សោហ៊ុយ​ ១លានរៀល​ក្នុង​មួយ​ទំព័រ​ទៅ​ធនាគារជាតិ​ ។
៤. ចូរនិយាយពី​គោល​ការ​ណ៍​ការ​ពារ​ម្ចាស់​ប្រាក់​បញ្ញើ ?
មាន​ ៥ គឺៈ
-     តំកល់​ប្រាក់​បំរុងកាតព្វកិច្ច​​នៅ​ធនាគារ​កណ្តាល​ ៨% ចំពោះ​រូបិយវត្ថុ និង​ ១២% ចំពោះ​រូបិយប័ណ្ណ​បរទេស​
-     មាន​ភាគ​ទុនិក​មាន​ឥទ្ធិ​ពលយ៉ាង​តិច​មួយ​នាក់​​ គឺ​ភាគ​ទុនិក​ដែល​មានភាគ​ហ៊ុន​ចាប់​ពី​ ២០% ឡើង ។ ភាគ​ទុនិក​មាន​ឥទ្ធិ​ពល​នេះ​មាន​តួ​នាទី​សំខាន់​ក្នុង​ការ​ជួយ​​បង្គ្រាប់​មូល​និធិ ករណី​ដែល​ស្ថាន​ភាព​ហិរញ្ញ​វត្ថុ​របស់​ធនាគារ​មាន​បញ្ហា​ខ្វះ​ខាត ។
-     ដើម​ទុន​ ​១៥០ ពាន់​លាន​ ៛ ចំពោះ​ធនាគារពាណិជ្ជ និង​ដើម​ទុន​ ៣០ ពាន់​លាន​ ៛ ចំពោះ​ធនាគារ​ឯកទេស
-     តំកល់​ប្រាក់​ ១០% ចំពោះ​ធនាគារ​ពាណិជ្ជ​ និង​ ៥% ចំពោះ​ធនាគារ​ឯកទេសនៃ​ដើ​ម​ទុន​ ។ ងាយ​ស្រួល​នៅ​ពេល​ដែល​ធនាគារ​មាន​បញ្ហា​អាច​យក​ប្រាក់​នេះ​ធ្វើ​ការ​ជំរះ​បញ្ជី​បាន ។
-     អាច​ផ្តល់​ឥណទាន​ដល់​អតិថិជន​ម្នាក់​បាន​យ៉ាង​ច្រើន​ត្រឹម​ ២០% នៃ​ដើម​ទុន​ប៉ុណ្ណោះ ជៀស​វាង​​បើអតិថិជនសុំ​ឥណទាន​ច្រើន​ជាង​២០%​នោះ​មាន​បញ្ហា​ក្នុង​ការ​សង​ប្រាក់​អាច​ធ្វើ​ឲ្យ​ធនាគារ​ជួប​បញ្ហា​ ។
-     ការ​ធានា​រ៉ាប់​រង​ចំពោះ​​​ប្រាក់​បញ្ញើ ភាគ​ច្រើន​មាន​នៅ​ប្រទេស​នៅ​ប្រទេសជឿន​លឿន​​ ការ​ធ្វើ​ការធានារ៉ាប់​រង​នេះ​អាច​ធ្វើ​ឲ្យ​អតិថិជន​មាន​ទំ​នុក​ចិត្ត​ខ្ពស់​មិន​ភ័យ​ខ្លាច​បាត់​បង់​ប្រាក់​បញ្ញើ​ ហើយ​ក៏​មិន​បាច់​ទៅ​ដក​ប្រាក់​បញ្ញើ​នៅ​ពេល​ដែល​ធនាគារ​ជួប​គ្រោះ​ថ្នាក់​ ។
៥. ចូរនិយាយពី​ប្រវត្តិ​ធនាគារ​កណ្តាល​ ?
     ធនាគារ​កណ្តាល​ជា​ធនាគារ​កំពូល​នៃព្រះ​រាជាណាចក្រកម្ពុជា​ ដែល​មាន​ឈ្មោះ​ថា​ធនាគារជាតិ​នៃ​កម្ពុជា​ ។ ចំពោះ​ប្រវត្តិ​ធនាគារ​កណ្តាល​ខ្ញុំ​ធ្វើ​ការ​បក​ស្រាយ​ជា​ ៥ ដំណាក់​កាល​គឺ៖
-     មុន​ និង​ក្រោយ​ពេល​ទទួលបាន​ឯករាជ្យ (សម័យអាណានិគមបារាំង និង​​សង្គមរាស្ត្រនិយម)៖ នៅ​ឥណ្ឌូ​ចិន (កម្ពុជា វៀត​ណាម​ ឡាវ) មាន​រូបិយវត្ថុ​រួម​ហៅ​ថា PIASTRE ។ មាន​ទេសាភិបាល​មួយ​ក្នុង​ប្រទេស​ជា​អ្នក​គ្រប់​គ្រង​ធនាគារ ហើយ​និង​មាន​អគ្គទេសាភិបាល​បារាំង​ជា​អ្នក​គ្រប់​គ្រង​ពី​លើ​ទៀត ។ បន្ទាប់​ពី​ទទួល​បាន​ឯករាជ្យ​ប្រទេស​កម្ពុជា​បាន​បង្កើត​ធនាគារ​កណ្តាល​នៅ​ថ្ងៃទី ២៣ ធ្នូ ១៩៥៤ និង​ធ្វើ​ការ​បោះ​រូបិយវត្ថុ​នៅ​ថ្ងៃទី ០១ មករា ១៩៥៥ ។ នៅពេល​នោះ​ធនាគារជាតិ​មាន​តួនាទី​ជា​អ្នក​បោះ​ពុម្ពរូបិយវត្ថុ​ផង​ និង​ផ្តល់​កំចី​ផង ។
-     សម័យ​សាធារណៈ​រដ្ឋ​កម្ពុជា​ ១៩៧០ ដល់ ១៩៧៥៖ ប្រព័ន្ធ​សេដ្ឋកិច្ច​ងាក​ទៅ​រក​ប្រ​ព័ន្ធ​ ANGLOSAXON ដែល​ធ្វើ​ឲ្យ​មាន​សេរី​ភាព​ក្នុង​ការ​បង្កើត​ធនាគារពាណិជ្ជ ។ ប្រទេសជាតិ​ជួប​អតិផរណា​ព្រោះ​មាន​សង្រ្គាម​ ។
-     សម័យ​កម្ពុជា​ប្រជាធិបតេយ្យ ១៩៧៥ ដល់​ ១៩៧៩៖ ក្នុង​សម័យ​នោះ​ប្រព័ន្ធ​ធនាគារ​ និងហិរញ្ញវត្ថុ​ត្រូវ​បាន​បំផ្លាញ​ចោល ដោយ​បំបាត់​រូបិយវត្ថុ​ចាស់​ចោល​ ហើយបង្កើត​ថ្មី​នៅ​ប្រទេស​ចិន តែ​មិ​ន​ត្រូវ​បាន​យក​មក​ចាយ​នោះ​ទេ ​ព្រោះ​សម័យ​នោះ​គ្មាន​ទី​ផ្សារ​សំរាប់​​ចាយវាយ​ ។
-     សម័យ​សាធារណៈរដ្ឋប្រជាមាណិតកម្ពុជា​ ១៩៧៩ ដល់ ១៩៨៩៖ បង្កើត​ធនាគារ​កណ្តាល​ឡើង​វិញ​នៅ​ថ្ងៃទី ១០​ ធ្នូ ១៩៧៩ ដែល​មាន​ឈ្មោះ​ជា​ផ្លូវ​ការ​ថា​ធនាគារ​នៃប្រជា​ជន​កម្ពុជា ហើយរូបិយ​វត្ថុត្រូវ​បាន​​​បោះ​ពុម្ពផ្សាយ​ នៅ​ថ្ងៃ​ ២០ មិនា ១៩៨០ ។ ធនាគារ​នៃ​ប្រជាជន​កម្ពុជា​មាន​តួនាទី​សំខាន់​ក្នុង​ការ​ដាក់​ឲ្យ​ចរាចរ​ប្រាក់​រៀល ស្តា​រសេដ្ឋកិច្ច​ជាតិ​ និង​ជីវភាព​ប្រជាជន​ឡើង​វិញ​ ដោយ​ដើរ​តួនាទី​ជា​អជ្ញាធរ​រូបិយវត្ថុ បេឡារបស់​រដ្ឋាភិបាល​ ​និង​ជាអ្នកផ្តល់​សេវាកម្ម​ធនាគារ​ ដូចជា​ផ្តល់​ឥណទាន​ដល់​សាម​គ្គី​ និង​អាជីវកម្ម​ធុន​តូច​ជា​ដើម ។ សម័យ​នោះ​កម្ពុជា​អនុវត្ត​ប្រព័ន្ធ​ធនាគារ​មួយ​ថ្នាក់ គឺ​មាន​តែ​ធនាគារនៃ​ប្រជាជន​កម្ពុជា​តែ​មួយ​គត់​ គ្មាន​ធនាគារ​ពាណិជ្ជ​ទេ ។
-     សម័យ​រដ្ឋកម្ពុជាដល់សម័យ​ព្រះរាជាណាចក្រកម្ពុជាទី២ ១៩៨៩ ដល់ បច្ចុប្បន្ន​៖ ផ្លាស់​ប្តូរ​ទៅ​ជាប្រព័ន្ធ​សេដ្ឋកិច្ចទី​ផ្សារ​សេរី​ដែល​នាំ​ឲ្យ​មាន​ការ​បង្កើត​នូវ​ធនាគារ​ពាណិជ្ជជា​ច្រើន​ ។ នៅ​ឆ្នាំ ១៩៩២ ធនាគារនៃ​​ប្រជាជន​កម្ពុជា​ បាន​ផ្លាស់​ប្តូរ​មក​ជា​ឈ្មោះ​ថា​ ធនាគារជាតិ​នៃ​កម្ពុជា​ ។ ឆ្នាំ ១៩៩៦ ច្បាប់​ស្តីពី​ការ​រៀបចំ​ និង​ប្រព្រឹត្តិ​ទៅ​នៃ​ធនាគារ​ជាតិ​នៃកម្ពុជា​ត្រូវ​បាន​អនុម័ត​ឲ្យ​ប្រើ​ ហើយ​ក៏​បាន​ធ្វើ​ការ​កែ​ប្រែ​ពី​ប្រព័ន្ធ​ធនាគារ​មួយ​ថ្នាក់​ ទៅជា​ពីរ​ថ្នាក់​ គឺ​ថ្នាក់​ទីមួយ​ធនាគារ​កណ្តាល និង​ថ្នាក់​ទីពីរគឺ គ្រឹះ​ស្ថានធនាគារ (ធនាគារ​ពាណិជ្ជ និង​ឯកទេស) និង​គ្រឹះ​ស្ថាន​មី​ក្រូ​ហិរញ្ញវត្ថុ ។
៦. ចូរនិយាយពី​ភាព​មិន​ប្រក្រតី​មូល​ប្បទាន​ប័ត្រ​ ?
ពេល​ចេញ​ផ្សាយ​ដោយ​បុព្វកាល​បរិច្ឆេទ និង​ដោយ​បច្ឆកាល​បរិច្ឆេទ​
៧. ចូរនិយាយពី​ការ​ធានា​ក្នុង​ឥណទាន​ ?
កា​រធានា​ក្នុង​ឥណទានមាន​ ២ គឺ​ការ​ធានាដោយ​បុគ្គល​ និង​ដោយ​វត្ថុ​
-     កា​រធានា​ដោយ​បុគ្គល ​គឺ​ជា​កិច្ច​សន្យា​មួយ​ដែល​ធ្វើ​ឡើង​ដោយ​តតិយជន​ម្នាក់ ឬ​ច្រើន​នាក់​សន្យា​នឹង​ម្ចាស់​បំណុល​ថា នឹង​បំពេញ​កាតព្វកិច្ច​របស់​កូន​បំណុល​ជំ​នួស​កូន​បំណុល​ ប្រសិន​បើ​កូន​បំណុល​មិន​បាន​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​ចំំពោះ​ម្ចាស់​បំណុល​ទេ​ ។ មាន​ន័យ​ថា​អ្នក​ធានា​នឹង​ធ្វើ​ការ​សង​ជួស​ប្រ​សិន​បើ​កូន​បំណុល​មិន​បាន​សង​ម្ចាស់​បំណុល​ទេនោះ ។ ចំពោះ​កិច្ច​សន្យា​នេះ​​ត្រូវ​ធ្វើ​ជា​លាយលក្ខណ៍អក្សរ ។ ប្រសិន​បើ​ដល់​ថ្ងៃ​ត្រូវ​សង​ហើ​យកូន​បំណុល​មិន​សង​ទេ ធនាគារ​អាច​ជ្រើ​ស​រើស​លទ្ធភាព ​២ យ៉ាង​សំរាប់​ប្តឹងទាបំណុល ៖
·      ករណី​ទី ១ ដំបូង​ម្ចាស់​បំណុល​ត្រូវ​ប្តឹង​កូន​បំណុល​ជា​មុន​សិន​ តែ​បើ​សិន​ជា​កូន​បំណុល​គ្មាន​លទ្ធភាព​ក្នុង​ការ​សង​ទេ​ ម្ចាស់​បំណុល​អាច​ប្តឹង​អ្នក​ធានាជា​ក្រោយ ។
·      ករណីទី ២ ម្ចាស់​បំណុល​អាច​ធ្វើ​ការ​ប្តឹង​កូន​បំណុល​ និង​អ្នក​ធានា​ព្រម​គ្នា​តែ​ម្តង​ ។ ករណី​នេះ​គេ​បាន​អនុវត្ត​ន៍​ស្ទើតែ​គ្រប់​រឿង​ក្តី​ដែល​ពាក់​ព័ន្ធ​នឹង​ការ​ធានាដោយ​បុគ្គល​នេះ ។
   ប្រសិន​បើ​តុលាការ​តំរូវ​ឲ្យ​អ្នក​ធានា​សង​មែន​ អ្នក​ធានា​អាច​ទាម​ទារ​ឲ្យ​រឹប​អូស​ទ្រព្យ​សម្បត្តិ​របស់​កូន​បំណុល​លក់​ឡៃឡុង​ជា​មុន​សិន​ ទើប​អាច​រឹប​អូស​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន​ជា​ក្រោយ ។ តែបើអ្នក​ធានា​បាន​សង​បំណុល​ជួស​កូន​បំណុល​រួច​អស់​ហើយ​ អ្នក​ធានា​ត្រូវ​ទទួល​បាន​នូវ​សិទ្ធិ​ជា​ម្ចាស់​បំណុល​វិញ​ ដោយ​អ្នក​ធានា​មាន​សិទ្ធិ​ទារ​ឲ្យ​កូន​បំណុល​សង​ប្រាក់​ដែល​ខ្លួន​បាន​សង​ជួស​ទាំង​ការ​ប្រាក់​ និង​សោហ៊ុយផ្សេង​ៗ ។
-     ការ​ធានាដោយ​វត្ថុ គឺ​ជា​ការដាក់​ទ្រព្យ​​ធានា (អាច​ជា​ចលនទ្រព្យ ឬ​អចលនទ្រព្យ) ឬ​បញ្ចាំ​ដើម្បី​បាន​ប្រាក់​ខ្ចី​ពី​ធនាគារ​ ។ ជា​គោល​ការណ៍​ ធានាគារ​ផ្តល់​ប្រាក់​ឲ្យ​ខ្ចី​យ៉ាង​ច្រើន​ស្មើ​នឹង​ ៦០% នៃ​ថ្លៃ​វត្ថុដែល​ដាក់​បញ្ចាំ ដោយគិត​ពី​ការ​ប្រាក់​ ​សោហ៊ុយចំណាយ​ផ្សេងៗ និង​ការ​រឹបអូស​វត្ថុ​បញ្ចាំនោះ ។ ចំពោះ​អចលនទ្រព្យ​មិន​បាច់​ប្រគល់​ឲ្យ​ក៏​បាន ​គ្រាន់​តែ​ប្រគល់​ប័ណ្ណ​សំគាល់​ម្ចាស់​សិទ្ធិ​ ។ ម្ចាស់​បំណុល​មិន​អាច​ក្លាយ​ជា​ម្ចាស់​កម្ម​សិទ្ធិ​ករ​លើ​អចលនទ្រព្យ​ដែល​បញ្ចាំ​នោះ​បាន​ទេ ។ នៅ​ពេលដល់​​កំណត់​ត្រូវសង​បើ​កូន​បំណុល​មិន​បាន​បំពេញ​កាតព្វ​កិច្ច​សង​ទេនោះ ​​ម្ចាស់​បំណុលអាច​លក់​អចលនទ្រព្យ​ក្នុង​នាម​ជា​អ្នក​ដែល​មាន​សិទ្ធិ​បុរិមា ទោះ​បី​ជា​ទ្រព្យ​នោះ​ស្ថិត​នៅ​ក្នុង​ដៃ​អ្នក​ណា​ក៏​ដោយ ។
៨. ចូរនិយាយពី​ការ​ជួយញ​ដូរ​ ឬ​ផ្ទេរ​រូបិយាណត្តិ ?
ការ​ជួ​ដូរ​ ឬ​ការ​ផ្ទេរ​រូបិយាណត្ត​មាន​ ៥ ប្រតិបត្តិការ​គឺៈ
-     ប្រតិបត្តិ​ការ​បិដ្ឋិលេខៈ គឺ​ការ​ផ្ទេរ​រូបិយាណត្តិ​ពី​ម្នាក់​ទៅ​ម្នាក់​ ដោយមាន​សរសេរចារ​ និង​ចុះ​ហត្ថលេខា​នៅ​លើ​ខ្នង​រូបិយាណត្តិ​ ។ ហើយ​អ្នក​កាន់​ថ្មី​ក៏​អាច​ធ្វើ​បិដ្ឋិលេខបន្តបន្ទាប់​ទៀត​បាន​រហូត​ដល់​អស់​កន្លែង​ ទើប​ច្បាប់​អនុញ្ញាត​ឲ្យ​បិទ​ភ្ជាប់​ក្រដាស់​ថ្មី ដែល​គេ​ហោ​ថា អនុប័ត្រ​ ។
-     ប្រតិបត្តិ​ការអប្បហារៈ គឺ​ជា​ការ​លក់​រូបិយាណត្តិ​ទៅ​ឲ្យ​នរណា​ម្នាក់​ដោយ​បញ្ចុះ​តំលៃ​ ។ អ្នក​ទិញ​នឹង​ទទួល​បាន​ការ​ប្រាក់​បន្ទាប់​ពី​ទុក​វា​ក្នុង​រយៈ​ពេល​មួយ​​ ។
-     ប្រតិបត្តិ​ការបុន​ប្បហារៈ គឺជា​ការ​បញ្ចុះ​តំលៃ​ទ្វេរដង​ ។
-     ប្រតិបត្តិ​ការប៉ង​ស្យុងៈ គឺ​ជា​កិច្ច​ព្រមព្រៀង​ទិញ​យក​វិ​ញ ។ មាន​ន័យ​ថា​គេ​ធ្វើ​កិច្ច​ព្រម​ព្រៀង​ថា​លក់​ក្នុង​រយៈ​ខ្លី​តែ​ប៉ុណ្ណោះ​ គេនឹង​ទិញ​យក​វិញ​
-     ប្រតិបត្តិ​ការបេឡានិច្ច័យ​តាម​រយៈ​ធនាគារៈ គឺ​ជា​ការផ្ទេរ​សិទ្ធិ​ឲ្យ​ធនាគារដែល​ខ្លួន​មាន​គណនី​​​ប្រមូល​ប្រាក់​ពី​ធនាគារ​ដែល​ពាក់​ព័ន្ធ​នឹង​​រូបិយាណត្តិ​​នោះ​ចូល​​ក្នុង​គណនី​របស់ខ្លួន ។
II. ១.   បើ​អ្នក​មាន​ប្រាក់​ តើ​អ្នក​ចូល​រួម​បង្កើត​ធនាគារ​ពាណិជ្ជ ឬ​ក៏​ធនាគារ​ឯកទេស ? រក​ភាព​ដូច​គ្នា​ និង​ភាព​ខុស​គ្នា ?
           បើ​ខ្ញុំ​មាន​ប្រាក់​ខ្ញុំ​នឹង​ចូល​រួម​បង្កើត​ធនាគារ​ពាណិជ្ជ ព្រោះ .....(អត់ចេះ)
           ភាព​ដូច​​គ្នា​ និង​ភាព​ខុស​គ្នា​នៃ​ធនាគារ​ពាណិជ្ជ​ និង​ធនាគារ​ឯកទេស៖
ភាព​ដូច​គ្នារវាង​ធនាគារ​ពាណិជ្ជ និងធនាគារ​ឯកទេស
-     ការ​ដាក់​ពាក្យ​សុំ​អាជ្ញាប័ណ្ណៈ ​ត្រូវ​ធ្វើ​នៅ​ធនាគារ​កណ្តាល
-     អាជ្ញាយុកាលអាជ្ញាប័ណ្ណៈ ដែល​ធនាគារ​ជាតិ​ចេញ​ឲ្យ​មាន​សុពល​ភាព​ ៣ ឆ្នាំគិត​ចាប់​ពី​ថ្ងៃ​ចេញ ហើយ​អាច​បន្ត​ទៀត​បាន​ ។
-     ភាគ​ទុនិកៈ​ ចាប់​ពី​ ៥% ឡើង​ធនាគារជាតិ​ត្រូវ​សិក្សា​ប្រវត្តិរូបពិសេសសីល​ធម៌ គុណ​វឌ្ឍន៍​ គណនី និង​ប្រភព​ទុន​ផ្សេងៗទោះបី​​ជា​នីតិ​បុគ្គល​ ឬ​រូបវន្ត​បុគ្គល​ក៏​ដោយ​​ ។ ត្រូវ​មាន​ភាគ​ទុនិក​មាន​ឥទ្ធិពល​ (ភាគ​ហ៊ុន​ចាប់​ពី​២០%ឡើង) ដែល​មាន​តួ​នាទី​បង្គ្រាប់​មូល​និធិ ករណី​ដែល​ស្ថាន​ភាព​ហិរញ្ញ​វត្ថុ​របស់​ធនាគារ​មាន​បញ្ហា​ខ្វះ​ខាត ។
-     ការ​ផ្ទេរភាគ​ហ៊ុនៈ​ ត្រូវ​ជូន​ដំណឹង​ទៅធនាគារ​ជាតិ​​នៃ​កម្ពុជា​ ដោយ​ធនាគារ​ពាណិជ្ជ​​ត្រូវ​បង់​សោ​ហ៊ុយ​ ១% លើចំនួន​ប្រាក់​ភាគ​​​ហ៊ុន​​​ដែល​ត្រូវ​ផ្ទេរឲ្យ​ទៅ​ធនាគារ​ជាតិ​កម្ពុជា ។
-     កា​របន្ថយ​ និង​បន្ថែម​ដើម​ទុនៈ ត្រូវ​បង់​ប្រាក់​ ១% នៃ​ប្រាក់​ដែល​ចង់​បន្ថយ​ ឬ​បន្ថែម​​នោះ​ទៅ​ធនាគារ​ជាតិ ។ ភាគ​ច្រើ​គឺ​បន្ថែម​ (ហាម​បន្ថយ​ក្រោម​ ១៥០ ពាន់​លាន​រៀល)
-     ការ​កែ​ប្រែ​លក្ខន្តិកៈ បើ​ធនាគារ​ពាណិជ្ជ​ចង់​កែ​ប្រែ​លក្ខន្តិកៈ​ធនាគារ ត្រូវ​បង់​សោហ៊ុយ​ ១លានរៀល​ក្នុង​មួយ​ទំព័រ​ទៅ​ធនាគារជាតិ​ ។
ភាព​ខុស​គ្នា​រវាង​ធនាគារ​ពាណិជ្ជ និង​ធនាគារ​ឯកទេស

ធនាគារពាណិជ្ជ
-     ធ្វើ​ប្រតិបត្តិ​ការ​ ៣ (ទទួល​ប្រាក់​បញ្ញើ ផ្តល់​ឥណទាន និង​មធ្យោបាយ​ទូទាត់) ។
-     ដើម​ទុន ៥០ ពាន់​លាន​ចំពោះ​ធនាគារដែល​មាន​ជំនាញ​២០% និង​ ១៥០ ពាន់​លាន​រៀល ចំពោះ​ធនាគារ​គ្មាន​ជំនាញ​ ។
-     ប្រាក់​តំកល់​នៅ​ធនាគារ​កណ្តាល ១០%
-     សោហ៊ុយ​សិក្សា​សំណុំ​លិខិតនៅ​ពេល​ដាក់​ពាក្យ​សុំ​អាជ្ញា​ប័ណ្ណ ​៣,៥០ លាន​រៀល
-     សោហ៊ុយ​អាជ្ញាប័ណ្ណ​ប្រចាំ​ឆ្នាំ ចំពោះ​ទីស្នាក់​ការ​ ៧០ លាន​រៀល និង​ចំពោះ​សាខា ​៥៦លាន​រៀល
ធនាគារឯកទេស
-     ធ្វើ​ប្រតិបត្តិការ​ ១ ក្នុង​ចំណោម​ឯកទេស​ ៣ (ទទួល​ប្រាក់​បញ្ញើ ផ្តល់​ឥណទាន និង​មធ្យោបាយ​ទូទាត់) ។
-     ដើម​ទុន​ ១០ ពាន់​លាន​រៀល​ចំពោះ​ធនាគារ​ដែល​មាន​ជំនាញ​ ២០%  និង​៣០ ពាន់​លាន​រៀល​ចំពោះ​ធនាគារ​ដែល​គ្មាន​ជំនាញ ។
-     ប្រាក់​តំកល់​នៅ​ធនាគារ​កណ្តាល ៥%
-     សោហ៊ុយ​សិក្សា​សំណុំ​លិខិតនៅ​ពេល​ដាក់​ពាក្យ​សុំ​អាជ្ញា​ប័ណ្ណ​ ៥ សែនរៀល​
-     សោហ៊ុយ​អាជ្ញាប័ណ្ណ​ប្រចាំ​ឆ្នាំ ចំពោះ​ទីស្នាក់​ការ​ ១០ លាន​រៀល និង​ចំពោះ​សាខា ​៨ លាន​រៀល
  ២. បើ​អ្នក​ជាអ្នក​លក់​ទំនិញ តើ​អ្នក​គួរ​ទទួល​ការ​​ទូទាត់​ជា​មូល​ប្បទាន​ប័ត្រ​​ ឬជា​សាច់​ប្រាក់​ ?
    បើ​ខ្ញុំ​ជា​លក់​ទំនិញ​ ខ្ញុំ​នឹង​ទទួល​កា​រ​ទូទាត់​ជា​សាច់​ប្រាក់ ព្រោះ​សាច់​ប្រាក់​វា​ងាយ​ចាយ​ជាង​មូល​ប្បទាន​ប័ត្រ ចំពោះ​មូល​ប្បទាន​ប័ត្រ​អាច​យក​មក​ប្រើ​ប្រាស់​បាន​តែ​ពេល និង​ម៉ោង​ធ្វើ​ការ​ទេ ប្រសិន​បើ​យើង​ត្រូវ​ការ​លុយ​ប្រញាប់​នោះ​យើង​នឹង​ជួប​បញ្ហា.....(អត់​ចេះ)
             ៣. ហេតុ​អ្វី​គេ​និយាយ​ថា​ប្រព័ន្ធ​ធនាគារ​នៅ​ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា​មាន​ការ​រីក​ចំរើន​ (មាន​សុខភាព​ល្អ​) ? ​(និយាយ​ពី​កា​រគ្រប់​គ្រង់​របស់​ធនាគារ​​កណ្តាល​ និង​មាន​ច្បាប់​អ្វី​ខ្លះសំរាប់​គ្រប់​គ្រង​)
              បាន​ជា​គេ​និយាយ​ថា​ប្រព័ន្ធ​ធនាគារ​នៅ​ព្រះរាជាណាចក្រកម្ពុជា​មាន​ការ​រី​ក​ចំរើន​ព្រោះ
-     ការ​គ្រប់​គ្រង​របស់​ធនាគារ​កណ្តាល​បាន​ល្អ​ ដោយ​ធនាគារ​កណ្តាល​បាន​ចេញ​ច្បាប់​ថ្មីដោយ​បាន​បន្ថែម​នូវ​ចំនួនដើម​ទុន​ និង​ការ​តំកល់​ប្រាក់​នៅ​ធនាគារ​ តំរូវ​ឲ្យ​មាន​ភាគទុនិក​មាន​ឥទ្ធិពល ដែល​អាច​ធ្វើ​ឲ្យ​មាន​ប្រព័ន្ធ​ធនាគារ​គុណ​ភាព​ល្អ​ ។
-     បាន​បង្កើត​​​ច្បាប់ជា​ច្រើន​​ដែលដែលពាក់​ព័ន្ធ​នឹងបទ​ល្មើ​ធនាគារ ​ដើម្បី​បង្ក្រាប់​និង​ទណ្ឌកម្ម​ទៅលើ​ជន​ប្រព្រឹត្តិ​​​ល្មើស​ ។

No comments: