ជោគជ័យឬបរាជ័យ
"ចំណេះជាអាហារ
ប្រាជ្ញាជាអាវុធ" នេះ ជាសុភាសិតខ្មែរដ៏
ពេញនិយមដែលឆ្លុះបញ្ចាំងពីតម្លៃនៃចំណេះដឹង។ ចំណេះដឹងមានច្រើនយ៉ាងណាស់
តើធ្វើដូចម្តេចទើបចេះអស់? ដើម្បីទទួលបានជោគជ័យគេគួរបង្កើនចំណេះដឹងឲ្យត្រូវតាមស្ថានភាព
ជាក់ស្តែងរៀងៗខ្លួន។ ចូរអនុវត្តដូចខាងក្រោម៖
១. ចូរសិក្សាស្វែងយល់ថាតើចំណេះដឹងអ្វីខ្លះដែលសំខាន់ចាំបាច់ដែល
នាំឲ្យអ្នកទទួលបានជោគជ័យក្នុងវិស័យដែលខ្លួនកំពុងបម្រើការ ឬកំពុងប្រកបរបររកស៊ីសព្វថ្ងៃ។
រួចសួរខ្លួនឯងថាតើធ្វើដូចម្តេចទើបបង្កើនឃ្លាំចំណេះប្រភេទនេះ បាន។
២. តើចំនុចណាខ្លះជាចំនុចគន្លឹះដែលធ្វើឲ្យអ្នកនាំមុខគេក្នុង
វិស័យរបស់អ្នក ទាំងផ្នែកប្រាក់ចំណេញនិងប្រសិទ្ធភាពការងារ?
ហើយតើធ្វើដូចម្តេចទើបអភិវឌ្ឍន៍ចំនុចទាំងនេះបាន?
៣. ចូររៀបផែនការអានសៀវភៅជារៀងរាល់ថ្ងៃ
នៅម៉ោងណាមួយជាទៀងទាត់ដើម្បីលើកកំពស់ចំណេះដឹង និងឈានមុខគេក្នុងវិស័យរបស់អ្នក។
៤. ចូរស្រាវជ្រាវរកឲ្យឃើញថា
វគ្គបណ្តុះបណ្តាល ឬសិក្ខាសាលា ណាខ្លះដែលអាចនាំឲ្យអ្នកឈានមុខគេក្នុងវិស័យរបស់អ្នក។
រួចចុះឈ្មោះចូលរៀនឲ្យបាន បីឬបួនដងក្នុងមួយឆ្នាំ។
៥. ចូរសុំប្រឹក្សាយោបល់ពីចៅហ្វាយនាយ
ឬបុគ្គលដែលទទួលបានជោគជ័យក្នុងជីវិត សួរពួកគាត់ថាតើពួកគាត់អានសៀវភៅអ្វី
រៀនវគ្គអ្វី ឬស្តាប់អ្វី។ ចូរអនុវត្តតាមដំបូន្មានពួកគាត់
ហើយសុំអនុសាសន៍បន្ថែមទៀត។
៦. ចូរបន្តរៀនសូត្រគ្រប់ពេលវេលា
គ្រប់ទីកន្លែង សូម្បីតែក្នុងរថយន្ត
ក៏គួរចាក់ស្តាប់កម្មវិធីអប់រំដែរ។
ប្រែសម្រួលដោយ សាលារៀន salarean.com
|
Pages
▼
No comments:
Post a Comment