Pages

Thursday, September 19, 2013

ពីរយ៉ាង ធ្វើឱ្យអ្នក ឆាប់ចូលគេង និង គេងលក់ស្កប់ស្កល់

ការទទួលទានដំណេកលក់ស្កប់ស្កល់ អាចធ្វើឱ្យមនុស្សគ្រប់រូប ពេលក្រោបពីដំណេកមាន
អារម្មណ៍ស្រស់ថ្លា មានកំលាំង និង ជឿជាក់ចំពោះខ្លួនឯង។ តើអ្វីទៅ  ដែលអាចធ្វើឱ្យអ្នក
ទទួលទានដំណេកបានស្កប់ស្កល់ល្អ?
ខាងក្រោមនេះ ជាប្រភេទអាហារ ដែលអាចជួយអ្នកឱ្យទទួលទានដំណេកលក់ស្កប់ស្កល់៖

១/ ទឹកដោះគោជូរ៖ ផលិតផល​ ឬអាហារដែលអ្នកទទួលរាល់ថ្ងៃ ដូចជា ទឹកដោះគោជូរ
ទឹកដោះគោឆៅ គឺមានតួនាទីធ្វើឱ្យអ្នកមានសុខភាពល្អ ដោយសារ នៅក្នុងប្រភេទអាហារ
ទាំងនេះគឺសម្បូរដោយសរធាតុកាល់ស្យូម។ ជាពិសេស វាថែមទាំងអាចជួយឱ្យអ្នកទទួល
ទាន ឆាប់ទទួលដំណេក និង ទទួលទានដំណេកលក់ស្រួលផងដែរ។
២/ បន្លែបៃតង៖ ប្រភេទបន្លែពណ៌បៃតង ដែលអ្នកទទួលទានរាល់ថ្ងៃគឺសម្បូរដោយសារ
ធាតុ កាល់ស្យូម មានដូចជា៖ ស្លឹកបន្លែបៃតង សាឡាដ និងគ្រប់ប្រភេទបន្លែបៃតងគឺមាន
ផ្ទុកនូវសារធាតុ   កាល់ស្យូមច្រើន  ដែលមានអត្ថប្រយោជន៍  ចំពោះសុខភាព។ ម្យ៉ាងវិញ
ទៀត វាមានតួនាទីធ្វើឱ្យអ្នកមានអារម្មណ៍ថា អស់កំលាំងល្វើយ និងធ្វើឱ្យឆាប់ចូលគេង៕

កំពូលអាហារបីយ៉ាង ធ្វើឱ្យអ្នកគេងលក់ស្កប់ស្កល់ បានឆាប់រហ័ស

ការទទួលទានដំណេកលក់ស្កប់ស្កល់ អាចធ្វើឱ្យមនុស្សគ្រប់រូប ពេលក្រោបពីដំណេកមាន
អារម្មណ៍ស្រស់ថ្លា មានកំលាំង និង ជឿជាក់ចំពោះខ្លួនឯង។ តើអ្វីទៅ  ដែលអាចធ្វើឱ្យអ្នក
ទទួលទានដំណេកបានស្កប់ស្កល់ល្អ?
ខាងក្រោមនេះ ជាប្រភេទអាហារ ដែលអាចជួយអ្នកឱ្យទទួលទានដំណេកលក់ស្កប់ស្កល់៖

១/ ផ្លែឈើរី៖ ជា​ប្រភេទផ្លែឈើម្យ៉ាង   ដែលមានផ្ទុកនូវ  សារធាតុ​ម៉េឡាតូ​នី​ន ដែល​អាច
​ជួយ​ទ្រទ្រង់​ និង ការពារ រាង្គ​កាយមនុស្ស ​ឱ្យឆាប់ងងុយគេង និងទទួលទានដំណេកបាន​
ស្កប់ស្កល់ល្អ។
២/ តែបៃតង៖ ជាប្រភេទរុក្ខជាតិ  ធម្មជាតិម្យ៉ាង  មានផ្ទុកទៅដោយ   សារធាតុ theanine
ដែលធ្វើឱ្យមនុស្ស ទទួលទានដំណេក បានលក់យ៉ាងស្កប់ស្កល់។ ចំណំា៖  ត្រូវទទួលទាន
តែបៃតងក្តៅ ១ថ្ងៃ ១ពែង។
៣/ ផ្លែ​ចេក​៖ ជាប្រភេទផ្លែឈើ ដែលសម្បូរណ៍ទៅដោយ សារធាតុប៉ូ​តា​ស្យូម និង ​ម៉ាញេ
ស្យូម ​ដែលជួយ​កាត់បន្ថយនូវ ការគិតច្រើន ធ្វើចលនារបស់​សាច់ដុំបានសំរាក គ្រប់គ្រាន់ ​
ដែលជាហេតុធ្វើឱ្យ មនុស្សទទួលទានដំណេកបានលក់ល្អ៕
 វិធីបីយ៉ាង រៀបចំបន្ទប់គេងឱ្យមានបរិយាកាសល្អ និង ជួយឱ្យគេងលក់ស្កប់ស្កល់
ការតុបតែង និង រៀបចំបន្ទប់គេង មានសណ្តាប់ធ្នាប់ល្អ មានសោភ័ណ្ឌភាព អាចធ្វើឱ្យអ្នកទទួល
ទានដំណេក លក់ស្កប់ស្កល់ និង មានអារម្មណ៍ល្អស្រស់ស្រាយ ពេលក្រោបពីដំណេកមកវិញ។
តើអ្នកគួររៀបចំបន្ទប់គេង បែបណា ដើម្បីបាននូវអត្ថប្រយោជន៍ទាំងនេះ?
១/ ត្រូវរៀបចំបន្ទប់គេង   ឱ្យមានបរិយាកាសល្អ   ដោយមានដាំនូវកូនរុក្ខជាតិពណ៌បៃតង  លំអ
នៅក្នុងបន្ទប់គេង។
២/
បន្ទប់គេង ត្រូវមានបង្អួច ១ ឬ ២ ដើម្បីឱ្យមានបរិយាកាស ខ្យល់ចេញចូល បានល្អ និង មាន
ពន្លឺព្រះអាទិត្យ ចូលគ្រប់គ្រាន់។
៣/ ត្រូវរៀបចំបន្ទប់គេង ឱ្យបានស្អាត មុនពេលចេញទៅខាងក្រៅ និង បោស ឬ ជូតសំអាត ឱ្យ
២ ឬ ៣ ដង ក្នុងមួយសប្តាហ៍៕
សូមទស្សនា រូបភាព និង ការតុបតែង បន្ទប់គេង ខាងក្រោម!!!










No comments:

Post a Comment