២. ដកដង្ហើមចូលវែងៗហើយផ្តោតអារម្មណ៍តែលើកិច្ចការបច្ចុប្បន្ននិង លើកន្លែងធ្វើការ។ មនុស្សមួយចំនួនប្រញាប់ប្រញាលចេញពីផ្ទះ មានរឿងសៅហ្មងមិនទាន់ដោះស្រាយចេញ លុះមកដល់កន្លែងធ្វើការ អារម្មណ៍មិនស្រឡះ មួម៉ៅដាក់គេឯង។ ការដកដង្ហើមចូលវែងៗអាចជួយកាត់បន្ថយអារម្មណ៍តានតឹងនេះបាន។
៣. សម្រាកប្រាំនាទីបន្ទាប់ពីដកដង្ហើមវែងៗរួចហើយ។ ធ្វើដូចនេះ ជួយផ្ស៊ាំខ្លួនអ្នកឲ្យត្រៀមលក្ខណៈធ្វើការងារ
៤. ធ្វើកិច្ចការណាដែលសំខាន់មុន កុំយករឿងមិនបានការមកធ្វើទាំងព្រលឹម។
៥. ចំណាយពេល ៥ ទៅ ១០ នាទី ជួបគួរសមសួរសុខទុកមិត្តរួមការងារ ដើម្បីដឹងថាម្នាក់ៗយ៉ាងម៉េចទៅហើយ។ ធ្វើបែបនេះជួយបង្កើនកិច្ចសហការក៏ដូចជាបង្កើនទឹកចិត្ត ធ្វើការងារ។
៦. រៀបចំកន្លែងធ្វើការឲ្យមានរបៀបរៀបរយ។
៧. យកកិច្ចការដែលប្រើថាមពលខួរក្បាលច្រើនមកគិត ព្រោះទាន់ពេលខួរក្បាលរបស់អ្នកនៅស្រឡះល្អ។ ប្រភព salarean
No comments:
Post a Comment