ប្រវត្តិ
ការដែលមានឈ្មោះកម្ពុជាលិចទឹកពីព្រោះកាលសម័យនោះមានតែប្រទេស
កម្ពុជាកណ្ដាលនេះទេដែលជាដែនដីគោក ។ ចំណែកដែនដីប៉ែកខាងកើត (
កម្ពុជាក្រោមសព្វថ្ងៃមានផ្ទៃក្រឡាទំហំ
៦៧.៧០០គីឡូម៉ែត្រក្រឡាដោយរាប់ទាំងកោះត្រល់ និងកោះត្រឡាច )
នៅជាប្រជុំកោះនៅឡើយ។នៅទីនោះពុំសូវមានបណ្ដាជនខ្មែររស់នៅទេ(
ខ្មែរពុំសូវចូលចិត្តរស់នៅតាមមាត់ទឹកដែលមានរបរនេសាទត្រីជាប្រ
មុខ)ម្ល៉ោះហើយព្រះមហាក្សត្រខ្មែរក៏ពុំបានយកព្រះទ័យទុកដាក់
ត្រួតពិនិត្យផែនដីនោះឲ្យបានហ្មតចត់ប៉ុន្មានដែរ។មហា
អាណាចក្រខ្មែរនាសម័យនោះមានព្រំប្រទល់ដែនខាងជើងទល់នឹងប្រទេស
ចម្ប៉ា(ចាម )ដែលសព្វថ្ងៃនៅត្រង់ខេត្រប៊ិញធ្វឹន (Binh Thuan),
ខាងកើតទល់សមុទ្រចិន,
ខាងលិចទល់នឹងទន្លេសាលូអងប្រទេសភូមាសព្វថ្ងៃ
និងខាងត្បូងទល់នឹងឈូងសមុទ្រសៀម។លុះប្រហែលមួយសតវត្សរ៍ក្រោយមក
កម្ពុជាទឹកលិចក្លាយជាដែនដីគោក(ដោយដីល្បាប់ទន្លេមេគង្គហូរចាក់
)។ពេលនោះប្រជារាស្ត្រខ្មែរបាននាំគ្នាទៅរស់នៅយ៉ាងកុះករថែមទាំង
មានកំពង់ផែមួយយ៉ាងធំគឺកំពង់ផែព្រៃនគរ (Saigon ឬ Ho Chi Minh)
សព្វថ្ងៃនេះ ។នៅឆ្នាំ១៨៥៩ អាណានិគមបារាំងសែស បានចូលមកកាន់កាប់ដែនដីកម្ពុជាក្រោមប៉ែកខាងកើត និងនគរចម្បាដែលពេលនោះស្ថិតនៅក្រោមអំណាចយួន ។ ក្រោយមកនៅឆ្នាំ១៨៦២ រដ្ឋការអាណានិគមបារាំងសែស បានឃុបឃិតលួចធ្វើសន្ធិសញ្ញាបារាំង- យួនមួយដោយសម្ងាត់ (ដែលប្រជារាស្ត្រខ្មែរជាម្ចាស់ទឹកដី មិនបានដឹងសោះ )ប្រគល់ខេត្តទាំង៣នោះអោយស្ដេចយួនអាណ្ណាមកាន់កាប់តទៅដោយស្ថិតនៅ ជាប្រទេសក្រោមអាណាព្យាបាលបារាំង។ប៉ុន្តែ បារាំងសែស ដាក់ឈ្មោះភូមិភាគនេះហៅថា <La Cochinchine> កូស័ងស៊ីន ។
ស្ដេចជ័យជេដ្ឋាទី២
តាមប្រវត្តិសាស្ត្រឲ្យដឹងថា ដើមឡើយ យួនមិនទាន់មករស់នៅក្នុងទឹកដីកម្ពុជាក្រោមនៅឡើយ ។ លុះដល់ស្ដេចជ័យជេដ្ឋាទីII យកបុត្រីស្ដេចយួនឈ្មោះ ង៉ុក វ៉ាង ( យួនៈNguyễn Phúc Ngọc Vạn )ធ្វើជាមហេសីមក ជាតិយួនក៏ចាប់ផ្ដើមទន្ទ្រានចូលមករស់នៅក្នុងទឹកដីកម្ពុជាក្រោម បន្តបន្ទាប់គ្នារហូតមក ។ នៅឆ្នាំ ១៦២៣ , ស្ដេចយួនបានបញ្ជូនបេសកជនមួយក្រុមមកក្រាបបង្គំសុំស្ដេច ខ្មែរអនុញ្ញាត្តឈប់យកពន្ធអាករនានាក្នុងភូមិភាគក្រុងព្រៃនគរ ។ ដោយស្រលាញ់ប្រពន្ធស្រស់ល្អ និងដោយលង់ក្នុងកលល្បិចស្ត្រីយួន ស្ដេចជ័យជេដ្ឋាទី២ ក៏អនុញ្ញាត្តិតាមពាក្យសុំរបស់ស្ដេចយួន ។ តាំងពីពេលនោះមក យួនចាប់ផ្ដើមវាយលុកយកទឹកដីកម្ពុជាក្រោមបន្តិចម្ដងៗរហូតទាល់តែ ទឹកដីកូស័ងស៊ីន ទាំងមូលធ្លាក់ក្នុងកណ្ដាប់ដៃយួនទើសសព្វថ្ងៃនេះ ។
ម្យ៉ាងទៀត តាមប្រវត្តិសាស្ត្រ ជាតិយួននេះមានមធ្យោបាយ ដ៏ប្រសិទ្ធភាពមួយដែលគេតែងបានទទួលជោគជ័យតាំងពីអតីតកាលមកគឺ រឿងស្រីយួន នេះឯងមើលចុះប្រទេសចម្បាដែលត្រូវរលាយបាត់ពីផែនទីពិភពលោក ក៏ព្រោះតែស្ដេចចាមយកប្រពន្ធយួនដែរ ។ រឿងទាំងនេះជាការពិតជាក់ស្ដែង ដែលគេមិនអាចប្រកែកបានឡើយ ។
នៅក្នុងរាជព្រះបាទជ័យជេដ្ឋាទីII ប្រទេសកម្ពុជាស្ថិតនៅក្នុងសភាពវឹកវរ និងក្នុងឥទ្ធិពលជាតិយួនកាន់តែធ្ងន់បន្តិចម្ដងៗ។ ពីឆ្នាំ១៦២០ ដល់ឆ្នាំ ១៦២៤ , ស្ដេចអង្គនេះ បានកែប្រែច្បាប់ទម្លាប់នានា ក្នុងព្រះរាជាណាចក្រកម្ពុជាទាំងមូល រួចក៏បានតាំងទីក្រុងនៅឧត្ដុង្គ។
វិបត្តិរាជបល្ល័ង្គ
ព្រះបាទជ័យជេដ្ឋាទីII បានសុគតក្នុងចន្លោះឆ្នាំ ១៦២២ និង ១៦២៧ ។ ព្រះបាទជ័យជេដ្ឋាទីIIមានកូន៣នាក់៖- កូនទី១គឺ ចៅពញាតូ (១៦២៥ -១៦៣១)
- កូនទី២ (គ្មានបានបញ្ជាក់នៅក្នុងពង្សាវតារទេ) និង
- កូនទី៣ គឺព្រះអង្គច័ន្ទ ហៅចៅពញាចន្ទ ។
ចៅពញាតូ បានគ្រងរាជ្យនៅឆ្នាំ ១៦២៥ ហើយទ្រង់សុវណ្ណគតទៅវិញ នៅឆ្នាំ១៦៣១ ។ ក្សត្រានេះត្រូវបានជ័យជេដ្ឋាទីII ជាបិតាអប់រំយ៉ាងហ្មត់ចត់។ចៅពញាតូមានគូដណ្ដឹងម្នាក់គឺព្រះនាង អង្គវត្តី។ប៉ុន្តែនៅពេលដែល ចៅពញាតូ ទ្រង់ព្រះផ្នួសនៅឡើយ ព្រះឧទ័យ ជាមា បានរៀបអភិសេកព្រះនាងអង្គវត្តី។ក្រោយមក,ចៅពញាតូចាកព្រះភ្នួស, លបទាក់ទងព្រះនាងអង្គវត្តីគេចភៀសខ្លួនចេញពីវាំង ។ ប៉ុន្តែ ព្រះឧទ័យចាប់បានទ្រង់ក៏ធ្វើគត់ក្សត្រទាំងពីរអង្គនោះទៅ ។ នៅឆ្នាំ ១៦៤០ព្រះឧទ័យបានលើករាជ្យឲ្យទៅកូនរបស់ខ្លួនគឺ អង្គនន់។ ពីរឆ្នាំក្រោយមកចៅពញាចន្ទ(កូនទី៣ របស់ជ័យជេដ្ឋាទីII) បានក្រោកឡើងប្រឆាំងរួចក៏បានធ្វើគត់ ព្រះឧទ័យ និងអង្គនន់ ។
ឃាតកម្មខាងលើនេះ បានធ្វើឲ្យសង្គ្រាមក្នុងស្រុកផ្ទុះឡើងជាថ្មីទៀតរហូតទល់នឹងរាជ្យជ័យជេដ្ឋាទី៤។
ចៅពញាចន្ទទ្រង់ព្រះនាមព្រះរាមណ៍ចុលសៈ មានអគ្គមហេសីជាជាតិជ្វា ។ចំណែកព្រះបទុមរាជាវិញ(កូនរបស់ព្រះឧទ័យ)កាលបើឃើញ ចៅពញាចន្ទធ្វើគត់បិតា និងព្រះរាមរបស់ខ្លួនដូច្នោះ ក៏តាំងបង្កទ័ព ក្រោកប្រឆាំងពញាចន្ទភ្លាមដែរ ។ ប៉ុន្តែ ត្រូវទទួលបរាជ័យ ក៏ភៀសខ្លួនទៅពឹងមហេសីជ័យជេដ្ឋាទី២ ដែលជាជាតិយួនឲ្យជួយច្បាំង ។ ក្សត្រីជាតិយួននេះធ្វើអន្តរាគមន៍ភ្លាម ដោយនាំទ័ព(ជនជាតិយួន)ដែលទើបតែរំដោះរួចពីនឹមពួកតុងកឹង ។ ពេលនោះ ចៅពញាចន្ទត្រូវយួនចាប់ឃុំក្នុងទ្រុងដែករួចបន្ទាប់មកទ្រង់ សុវណ្ណគត់ ។ ព្រះបទុមរាជាឈ្នះសង្គ្រាម(ដោយសារយួនជួយ)ក៏ឡើងសោយរាជ្យហើយ ទ្រង់សុវណ្ណគត់នៅឆ្នាំ១៦៧២ ។ ព្រះអង្គជី ជាបុត្រច្បង ឡើងស្នងរាជ្យសម្បត្តិ ។ ប៉ុន្តែ ក្រោយមកព្រះអង្គជីត្រូវយួនធ្វើគត់ដើម្បីលើកអង្គនន់ ជាឧបរាជ ។
ពេលព្រះអង្គជីសុគត់ ប្អូនរបស់ក្សត្រអង្គនេះឡើងគ្រងរាជ្យ ទ្រង់សន្មតិនាមហៅថា ព្រះបាទជ័យជេដ្ឋាទីIV ។
កម្ពុជាក្រោមមិនមែនវៀតណាមខាងត្បូងទេ។ប្រទេសដែលហៅថាវៀតណាម ខាងត្បូងគឺជាដែនដីរាប់ចាប់តាំងពីខ្សែស្របទី១៧ឆ្ពោះទៅប៉ែកខាងជើង ។ ចំណែកប្រទេសកម្ពុជាក្រោមឬកូសាំងស៊ីនគឺជាដែនដីស្ថិតនៅភាគខាងត្បូង ប្រទេសវៀតណាមខាងត្បូងចុះមកទល់និងសមុទ្រចិន និងឈូងសមុទ្រសៀម ។ នៅក្នុងសតវត្សន៍ទី ១៦, ១៧, ១៨ សាកលលោកមិនទាន់ស្គាល់ឈ្មោះកូសាំងស៊ីនទេ គេស្គាល់ឈ្មោះមួយទៀតសម្រាប់ភូមិភាគនេះគឺប្រទេសកម្ពុជា។ ជនជាតិយួនបានចូលមករាតត្បាតទឹកដីកម្ពុជាក្រោមពីឆ្នាំ ១៦៣០ ប៉ុន្តែ ពុំទាន់បានកាន់កាប់ទឹកដីរបស់ខ្មែរនេះផ្ទាល់នៅឡើយ ព្រោះប្រជារាស្ត្រដែលជាម្ចាស់ទឹកដីបានធ្វើសង្គ្រាមប្រឆាំងតបត ទល់នឹងជនជាតិយួនជានិច្ច។ជនជាតិយួនបានល្បងដណ្ដើមយកទឹកដីកម្ពុជា ក្រោម ចាប់តាំងពីឆ្នាំ ១៦៣០ មកទល់នឹង ១៨៥៩(ក្នុងរយៈពេលអាណានិគមនិយមបារាំងសែស ត្រួតត្រាដែនដីកម្ពុជាក្រោមពេញបន្ទុក) ។
នៅចំពោះមុខការតស៊ូដ៏ខ្លាំងក្លារបស់ប្រជារាស្ត្រខ្មែរក្រោម ស្ដេចយួនបានចុះសន្ធិ្ធសញ្ញាមួយជាមួយអាណានិគមបារាំង នាថ្ងៃទី១៥ មីនា ១៨៧៤ ដោយស្ដេចយួនបានប្រកាសថាយួនគ្មានសិទ្ធិលើទឹកដីកម្ពុជាក្រោមឡើយ ។
ការបែងចែកកម្ពុជាក្រោម
កម្ពុជាក្រោមចែកជាពីរផ្នែក៖ កម្ពុជាក្រោមប៉ែកខាងកើត និងកម្ពុជាក្រោមប៉ែកខាងលិចកម្ពុជាក្រោមប៉ែកខាងកើត
កម្ពុជាក្រោមប៉ែកខាងលិច
- ខេត្តឡុងហូ(ក្នុងអំឡុងចុងទសវត្សរ៍ឆ្នាំ១៩៦០យួនចែកចេញជាខែត្រ វិញឡុង, សាដែក, និង ត្រាវិញ)
- ខេត្តមាត់ជ្រូក(ក្នុងអំឡុងចុងទសវត្សរ៍ឆ្នាំ១៩៦០យួនចែកជាខែត្រចូវដុក, ឡុងស្វៀន, កឹនថើ, និងសុកត្រាំង)
- ខេត្តពាម (ក្នុងអំឡុងចុងទសវត្សរ៍ឆ្នាំ១៩៦០យួនចែកជាខេត្ត ហាទៀង,រ៉ាចយ៉ា និងបាក់លីវ) ។
អាណាខេត្តនៅកម្ពុជាក្រោម
នៅកម្ពុជាក្រោមទាំងមូល កាលពីសម័យមុន ចែកចេញជាអាណាខេត្តធំៗ៤គឺ៖- អាណាខេត្តដូនណៃ
- អាណាខេត្តលង់ហោរ
- អាណាខេត្តមាត់ជ្រូក
- អាណាខេត្តពាម
១- ព្រះត្រពាំង | ២-ស្រុកឃ្លាំង |
៣-មាត់ជ្រូក | ៤-ក្រមួន ស |
៥-ពលលាវ | ៦-ទឹកខ្មៅ |
៧-ពាម | ៨-ព្រែកឫស្សី |
៩-លង់ហោរ | ១០-ពាមបារាជ |
១១-រោងដំរី | ១២-ព្រៃនគរ |
១៣-ទួលតាមោក | ១៤-ផ្សារដែក |
១៥-ចង្វារត្រពាំង-ស្រកាត្រី | ១៦-មេស |
១៧-កោះគង | ១៨-ព្រះសួគ៌ា |
១៩-ផ្សំអំបើស | ២០-ឈ្មោះថ្មី |
២១-អូរកាប់ |
ការកែប្រែឈ្មោះខេត្តខ្មែរទៅជាភាសាយួននៅក្នុងជំនាន់បារាំង
១- ព្រះត្រពាំង(Tra Vinh=ត្រាវិញ) | ២-ស្រុកឃ្លាំង(Soc Trang=សុកត្រាំង) |
៣-មាត់ជ្រូក(Chau doc=ចូវដុក) | ៤-ក្រមួនស(Rach Gia=រ៉ាចយ៉ា) |
៥-ពលលាវ(Bac Lieu=បាក់លៀវ) | ៦-ទឹកខ្មៅ(Ca Mau=កាម៉ាវ) |
៧-ពាម(Ha Tien=ហាទៀន) | ៨-ព្រែកឫស្សី(Can Tho=កឺនថឹ) |
៩-លង់ហោរ(Vinh Long=វិញឡុង) | ១០-ពាមបារ៉ាជ្ញ(Long Xuyen=ឡុងស្វៀន) |
១១-រោងដំរី(Tay Ninh=តីនីញ) | ១២-ព្រៃនគរ(Sai Gon=សាយយ្គន) |
១៣-ទួលតាមោក(THu Dau Mot=ធូយ៉ូវម៉ូត) | ១៤-ផ្សារដែក(Sa Dec=សាដេក) |
១៥-ចង្វារត្រពាំង-ស្រកាត្រី(Bien Hoaបៀនវ៉ា) | ១៦-មេស(My Tho=មីថរ) |
១៧-កោះគង(Go Cong=ហ្កកុង) | ១៨-ព្រះសួគ៌ា(Ba Ria=បារៀ) |
១៩-ផ្សំអំបើស(Ben Tre=បេនត្រែ) | ២០-ឈ្មោះថ្មី(Tan An=តឹនអាន) |
២១-អូរកាប់(Cap. St. Jacques=កាបសាំងហ្សាក់) |
ការកែប្រែឈ្មោះខេត្តខ្មែរទៅជាភាសាយួននៅក្នុងជំនាន់ ង៉ូ ឌីញ យៀម
- ព្រះត្រពាំង (Vinh Binh=វិញប៊ិញ)
- ស្រុកឃ្លាំង (Soc Trang=សុកត្រាំង, Bac Lieu=បាក់លៀវ)
- មាត់ជ្រូក (An Giang=អាងយ៉ាង, Chau Doc=ចូវដុក, Long Xuyen=ឡុងស្វៀន)
- ក្រមួនស (Choung Thien=ជួងធៀន, Rach Gia=រ៉ាច់យ៉ា, Can Tho=កឹនថឹ, Ba Xuyen=បាស្វៀន, An Xuyen=អានស្វៀន)
- ពលលាវ (Ba Xuyen=បាស្វៀន, An Xuyen=អានស្វៀន)
- ទឹកខ្មៅ (An Xuyen=អានស្វៀន, [Ca Mau-Bac Lieu=កាម៉ាវ-បាក់លៀវ])
- ពាម (Kien Giang=គៀនយ៉ាង[Ha Tien-Rah Gia=ហាទៀន-រ៉ាច់យ៉ា])
- ព្រែកឫស្សី (Phong Dinh=ហ្វុងយិញ)
- លង់ហោរ (Vinh Long=វិញឡុង[Vinh Long-Sa Dec=វិញឡុង-សាដេន]
- ពាមបារ៉ាជ្ញ (Long Xuyen=ឡុងស្វៀន)
- រោងដំរី(Tay Ninh=តីនីញ)
- ព្រៃនគរ (Sai Gon=សាយហ្គន,[Gia Dinh-Cho lon=យ៉ាឌីញ-ចឺឡឺន])
- ទួលតាមោក (Binh Duong=ប៊ិញយឿង[Binh Long=ប៊ិញឡុង])
- ផ្សារដែក (Kien Phong=គៀនហ្វុង)
- ចង្វារត្រពាំង (Phuoc Thanh=ហ្វឿកថាញ់, Phuoc Long=ហ្វឿកឡុង)
- មេស (Dinh Tuong=យិញទឿង)
- កោះគង (Dinh Tuong=យិញទឿង, Long An=ឡុងអាន)
- ព្រះសួគ៌ា(Phuoc Tuy=ហ្វឿកធ្វី, Binh Tuy=ប៊ីញធ្វី)
- ផ្សំអំបើស (Kien Hoa=គឿនហ្វា)
- ឈ្មោះថ្មី (Long An=ឡុងអាន)
- អូរកាប់ (Vung Tau=វុងតាវ)
No comments:
Post a Comment