អ្នកសិក្សាគ្រប់រូបតែងតែប្រាថ្នាចង់បានជោគជ័យក្នុងការសិក្សា
របស់ខ្លួន
ប៉ុន្តែអ្វីៗគ្រប់យ៉ាងមិនមែនសុទ្ធតែបានដូចចិត្តនោះឡើយ។
បើយោងតាមលោក Alison Lake និងលោកCarl von Baeyer
បានណែនាំនូវគន្លឹះមួយចំនួនដើម្បីជួយឲ្យបំណងសិក្សារបស់លោកអ្នក
បានសម្រេច៖
១. មានទំនួលខុសត្រូវ និងសកម្ម៖
ត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការសិក្សារបស់ខ្លួនទាំង
ក្នុងថ្នាក់ និងក្រៅថ្នាក់។
អ្នកគប្បីមានស្មារតីភ្ញាក់រលឹកសិក្សាដោយធ្វើខ្លួនឯង
និងចូលរួមសកម្មភាពក្នុងថ្នាក់ជានិច្ច។
២. មានគោលដៅក្នុងការសិក្សាច្បាស់លាស់៖
ការកំណត់គោលដៅច្បាស់លាស់ថាតើលោកអ្នកចង់ធ្វើអ្វី
វាសមនឹងសមត្ថភាពដែរឬទេ វានឹងជួយឲ្យលោកអ្នកមានឆន្ទៈមុតមាំ
មានគំនិតវិជ្ជមាន និងតស៊ូក្នុងការសិក្សា។
៣. ត្រូវហ៊ានសួរ៖ ការសិក្សាចៀសមិនផុតឡើយ
ក្នុងការសួរ ព្រោះថាចម្ងល់គឺជាកូនសោនៃចំណេះដឹង។
ប្រសិនបើលោកអ្នកមិនច្បាស់លាស់ក្នុងចំណុចណា ឬមេរៀនណាមួយ
ចូរក្លាហានសួរ គ្រូ ឬមិត្តភក្តិរបស់អ្នក។
៤. សិក្សាជាក្រុមជាមួយគ្រូរបស់អ្នក៖ បើទោះ
បីជាអ្នកជាសិស្សនៅក្នុងថ្នាក់ដែលត្រូវរៀន
ឬទទួលមេរៀនពីគ្រូរបស់អ្នកក៏ដោយ
ប៉ុន្តែអ្នកគួរតែចូលរួមបញ្ចេញមតិ
ហើយទទួលយកនូវគំនិតយោបល់ពីគ្រូ និងមិត្តរួមថ្នាក់។
៥. កុំអង្គុយខាងក្រោយ៖ ចូរកុំខ្លាចគ្រូហៅ
ឈ្មោះឲ្យឆ្លើយមេរៀន ឬអង្គុយក្រោយស្រួលគេចមុខ ឬលេងសើចអ្វីៗ។
បើអ្នកអង្គុយមុខ អ្នកងាយនឹងមានការសន្ទនាច្រើនជាមួយគ្រូ
ហើយស្តាប់បានច្បាស់នូវអ្វីដែលគ្រូនិយាយ។
៦. កត់ចំណាំឲ្យបានល្អ៖
ការកត់ចំណាំក្នុងពេលសិក្សានូវចំណុចសំខាន់ៗ គឺជារឿងសំខាន់បំផុត
ដែលអ្នកមិនអាចខ្វះបានជាដាច់ខាត។
អ្នកគួរកត់ឲ្យបានល្អតាមលំដាប់ទោះបីអ្នកឆ្លាតក៏ដោយ
ព្រោះវាអាចនឹងភ្លេចទៅវិញ។
៧. ស្វែងយល់ពីអ្វីដែលអាចប៉ះពាល់ដល់ការសិក្សា៖
ចូរចៀសវាងនូវអ្វីដែលនាំឲ្យប៉ះពាល់ដល់បរិយាកាសនៃការសិក្សា
ពេលវេលាសិក្សា ឬអារម្មណ៍សិក្សា។
ចូរព្យាយាមធ្វើឲ្យអារម្មណ៍របស់អ្នករីករាយស្រស់ស្រាយ។
៨. និយាយអំពីអ្វីដែលអ្នកកំពុងសិក្សា៖
អ្នកគប្បីឧស្សាហ៍ពិភាក្សាជាមួយគ្រូ មិត្តភក្តិ អ្នកដទៃ
អានកាសែត ទស្សនាវដ្តី សៀវភៅ អត្ថបទនានា
ឬមើលទូរទស្សន៍ពីអ្វីដែលពាក់ព័ន្ធនឹងមេរៀនដែលកំពុងរៀន។
៩. មិនត្រូវសម្រុករៀនក្នុងពេលប្រឡង៖
អ្នកគប្បីរៀនមេរៀនឲ្យបានគ្រប់ជ្រុងជ្រោយសម្រាប់ប្រឡង។
អ្នកមិនគួររង់ចាំដល់ពេលប្រឡង ទើបស្រវេស្រវាមើលមេរៀន
ឬសម្រុករៀនក្នងពេលតែមួយម៉ោង ឬក៏មួយយប់ឡើយ។
១០. គ្រប់គ្រងពេលវេលាឲ្យបានល្អ៖ មនុស្សឆ្លាត
ពិត មិនមែនឆ្លាតត្រឹមតែការសិក្សានោះទេ
តែគឺឆ្លាតក្នុងការចាត់ចែងពេលវេលាឲ្យបានល្អ។
អ្នកត្រូវច្បាស់ថា ពេលណាគួររៀនអ្វី និងពេលណាគួរធ្វើអ្វី
និងពេលណាគួរគេង៕
No comments:
Post a Comment