Pages

Thursday, September 19, 2013

វិធីងាយៗ ព្យាបាលសក់ជ្រុះ និង ធ្វើឱ្យសរសៃររឹងមាំ ដោយធម្មជាតិ

សក់ជ្រុះគឺជារឿងមួយ ដែលមនុស្សគ្រប់រូប តែងតែព្រួយបារម្ភ ជារៀងរាល់ថ្ងៃ។ សក់ជ្រុះ ធ្វើ
ឱ្យមនុស្សបាត់បង់ ភាពស្រស់ស្អាត ស្រស់សង្ហា និង បាត់បង់នូវភាពជឿជាក់។ អ្នកខ្លះទៀត
មានអារម្មណ៍ខ្មាស់អៀននៅពេលចេញទៅកន្លែងធ្វើការ។ តើអ្នកមានបញ្ហាសក់ជ្រុះមែនដែរ
ឬទេ? ខាងក្រោមនេះ  គឺជាវិធីដ៏ងាយបំផុត  សំរាប់ព្យាបាលស្រក់ជ្រុះ និង បណ្តុះសក់ឱ្យដុះ
លូតលាស់ឡើងវិញ ដោយធម្មជាតិ។

១/ ដូង៖ គឺជារុក្ឋជាតិម្យ៉ាង  សម្បូរដោយសារធាតុចិញ្ចឹមជាច្រើន  ដែលមានតួនាទីក្នុងការ
ជួយបណ្តុះ និង  ការពារសក់ជ្រុះ បានយ៉ាងមានប្រសិទ្ធិភាព។ ប្រេងដូង មានផ្ទុកទៅដោយ
ប្រូតេអ៊ីន សារធាតុរ៉ែ ប៉ូតាស្យូម និង ជាតិដែក។ ប្រើប្រាស់ឱ្យបានទៀងទាត់  អាចជួយកាត់
បន្ថយសក់ខូចបែកចុង   ធ្វើឱ្យសរសៃសក់រឹងមាំ  ពីគល់សក់រហូតដល់ចុងសក់  ដោយយក
ប្រេងដូង មកម៉ាស្សាថ្មមៗ នៅលើស្បែកក្បាល ឱ្យសព្វ បន្ទាប់មកលាងសំអាតទឹកចេញ។
/ ខ្លឹមបារំាង៖ យកខ្លឹមបារំាង  បកសំបក  រួចលាងទឹកឱ្យស្អាត បន្ទាប់មក ប៉ុក ឬ កិន ខ្លឹម
បារាំង ឱ្យម៉ដ្ឋ លាបជាមួយ Hennessy  ១ស្លាបព្រាបាយ  ទឹកឃ្មុំ  ១ស្លាបព្រាបាយ ទឹកក្រូច
ឆ្មារ ១ស្លាបព្រាកាហ្វេកូរចូលគ្នាឱ្យសព្វ រួចលាបនៅលើស្បែកក្បាលម៉ាស្សាថ្មមៗ រួចហើយ
ត្រូវយកថង់ផ្លាស់ស្ទីកក្របពីលើក្បាលទុករយៈពេល ២០ទៅ២៥នាទី កក់សក់ លាងសំអាត
នឹងសាប៊ូចេញ ជាការស្រេច៕

No comments:

Post a Comment