Thursday, September 19, 2013

នាទីរបស់ប្រូតេអ៊ីនក្នុងសារពាង្គកាយ ប្រូតេអ៊ីន

ភាវរស់នីមួយៗមានសមាសធាតុគីមីក្នុងកោសិកាគឺប្រូតេអ៊ីន។ដូច្នេះប្រូតេអ៊ីនគីជាសមាសធាតុគ្រិះនៃជីវិត។
១­-រូបផ្គុំរបស់ប្រូតេអ៊ីន
ប្រូតេអ៊ីនបង្កេដោយអាស៊ីតអាស៊ីតអាមីនេចំនួនចាប់ពី៥០ឡើងទៅ។ដូច្នេះប្រូតេអ៊ីនជាប៉ូលីមែរ មានន័យថា ប្រូតេអ៊ីនជាម៉ាក្រូម៉ូលេគុលសុំាញុំា។
ប្រូតេអ៊ីនមានច្រើនប្រភេទដែលមានទម្រង់ ៤ កម្រិត។
១.១ ទម្រង់ទី១ (​ រូប២.១ )
គឺជាតំណលំដាប់អាស៊ីតអាមីនេសុទ្ធសាធ តម្រៀបជាច្រវាក់ទោល។
១.២ ទម្រង់ទី២ ( រូបទី២.២ )
គឺជាការបត់បែនបានជាខ្សែខ្ចៅនៃប្រតេអ៊ីន ដែលមានពីរប្រភេទ ៖
-ទម្រង់បត់បែនស្រប គឺជាច្រវាក់ប៉ូលីប៉ិបទីតតម្រៀបទៅតាមទិសតែមួយ។
-ទម្រង់បត់បែនមិនស្របគឺជាច្រវាក់ប៉ូលីប៉ិបទីតតម្រៀបទៅតាមទិសដៅផ្ទុយគ្នាធ្វើឧ្យ
ទម្រង់កាន់តែសុំាញុំា។ទម្រង់នេះរឹងមាំជាងទម្រង់ស្រប។ប្រូតេអ៊ីនសរសៃរភាគច្រើនសុទ្ធតែជាទំរង់ទី២។
១.៣ ទម្រង់ទី៣ ( រូបទី២.៣ )
-សណ្ឋានទី១ ៖​ អាស៊ីតអាមីនេនៅឃ្លាតគ្នា ក្រោយពេលបត់បែនហើយអាស៊ីតអាមីនេនៅជាប់ៗគ្នា។
-សណ្ឋានទី២ ៖ ក្រោយបត់បែន ប្រតេអ៊ីនមានទម្រង់ជាគ្រាប់តូចៗមិនអាចឲ្យទឹកជ្រាបចូលបាន។
-សណ្ឋានទី៣ ៖ ប្រូតេអ៊ីនគ្រាប់មានទំហំធំ (​ មានអាស៊ីតអាមីនេលើសពី២០០ ) តែងតែផ្ទុកគ្រាប់តូចៗមួយចំនួនហៅថាដូមែន។
* ដូមែនគឺជាផ្នែកមួយរបស់ប្រូតេអ៊ីន ដែលទម្រង់ទី៣មានរាងមូលុ។ដូច្នេះទម្រង់ទី៣ របស់ប្រូតេអ៊ីនកំណត់នាទីយថាប្រភេទរបស់ប្រូតេអ៊ីន។
១.៤ ទម្រង់ទី៤ (​ រូបទី២.៤ )
គឺជាប្រូតេអ៊ីនមួយចំនួនបង្កដោយច្រវាក់ប៉ូលីប៉ីបទីត៣ឬ៤ ធ្វើឲ្យប្រូតេអ៊ីនកាន់តែមានភាពសុំាញុំា។
២-នាទីរបស់ប្រូតេអ៊ីន
ប្រូតេអ៊ីនមាននាទីច្រើនយ៉ាង ៖
១.កាតាលីករ ( អង់ស៊ីម )៖ គឺ
-បង្កើនល្បឿនប្រតិកម្មគីមី
-ចូលរួមក្នុងលំនាំការរំលាយអាហា
-ចាប់យកថាមពលនិងធ្វើជីវៈសំយោគ
-ភ្ជាប់អាសូត ឧ៖ នីត្រូសែណាសជាប្រូតេអ៊ីនសុំាញុំាដែលមាននាទីក្នុងការភ្ជាប់អាសូត។
ឧ៖​ រីប៊ុយឡូប៊ីផូស្វាតកាបុកស៊ីឡាស កាតាលីករក្នុងដំណើររស្មីសំយោគ។
២.ប្រូតេអ៊ីនទម្រង់មាននាទីការពារនិងទ្រទ្រង់ ជាសមាសធាតុក្នុងភ្ជាប់ជាលិកាធ្វើឲ្យជាលិការឹងមាំនិងមានភាពយឺត។ឧ៖​-កូឡាសែន (ជាសរសៃប្រូតេអ៊ីនក្នុងជាលិកាសន្ធាន)ទ្រទ្រង់ ជាសមាសធាតុក្នុងភ្ជាប់ជាលិកាធ្វើឲ្យជាលិការឹងមាំ។
-អេឡាស្ទីនធ្វើឲ្យជាលិកាក្នុងសារពាង្គកាយមានភាពយឺត។
៣.អ្នកធ្វើចលនាៈ
ប្រូតេអ៊ីនចូលរួមគ្រប់ចលនានៃកាសិកា។ដូចជា៖​ ឧៈ អាក់ទីន ទុយប៊ុយលីន មានក្នុងស៊ីតូប្លាសបង្កើតទម្រង់ខាងក្នុងកោសិកា។
ចូលរួមក្នុងសកម្មភាពចំនែកកោសិកា វាដឹកនាំសារធាតុចូល(អង់ដូស៊ីតូស) និង ចេញពីកោសិកា(អ៊ិចសូស៊ីតូស) ចលនារបស់គោលិកាស។
៤.អ្នកការពារៈ
កេរ៉ាទីនជាប្រូតេអ៊ីនក្នុងជាលិកាអេពីតេល្យូមរបស់អេពីឌែមនៃស្បែកមាននាទីការពារប្រឆាំង នឹងការជ្រាតចូលនៃមេរោគនៅពេលមានរបួល។
-ភីប្រ៊ីណូសែន និង ត្រុំប៊ីនជាប្រូតេអ៊ីនដែលធ្វើឲ្យឈាមកក ការពារការបាត់បង់ឈាមនៅពេលដាច់សរសៃឈាម
-អង់ទីករ ផលិតដោយឡាំងផូស៊ីតប្រឆាំងនឹងកាជ្រាតចូលនៃមេរោគ
៥.អ្នកតម្រូវ ( អរម៉ូន ) ផលិតដោយក្រពេញអង់ដូគ្រីន។
៦.អ្នកដឹកនាំ ( អេម៉ូក្លូប៊ីន ) ដឹកនាំអុកស៊ីសែនពីសួតទៅជាលិកា។ប្រូតេអ៊ីនមានច្រើនលើសលុប ដែលចែកជាពីរផ្នែក ទៅតាមទម្រង់និងសមាសភាព។
តាមទម្រង់គេចែកប្រូតេអ៊ីនជាពីរក្រុមៈ
-ប្រូតេអ៊ីនសរសៃៈជាម៉ូលេគុលវែងមិនរលាយក្នុងទឹក ហើយស្វិត ដែលមានក្នុងស្បែក សក់ ក្រចក ហើយមាននាទីជាអ្នកការពារ។
-ប្រូតេអ៊ីនសរសៃៈជាម៉ូលេគុលរាងមូលតូចៗហើយរលាយក្នុងទឹកដែលមាននាទីចលករ។
ឧ៖ អង់ទីករ អេម៉ូក្លូប៊ីន។
តាមសមាសភាពគេចែកប្រូតេអ៊ីនជាពីរក្រុមៈ
-ប្រូតេអ៊ីនងាយៈកើតពីអាស៊ីតអាមីនេសុទ្ធ។ឧ៖​ សេរ៉ូមអាល់ប៊ុយមីន
-ប្រូតេអ៊ីនសុំាញុំាៈកើតពីប្រូតេអ៊ីនងាយរួមនឹងសមាសធាតុដែលមិនមែនជាប្រូតេអ៊ីន។
ឧ៖​ គ្លីកូប្រូតេអ៊ីន លីប៉ូប្រូតេអ៊ីន ផូស្វ័រប្រូតេអ៊ីន………..។
ក្នុងសារពាង្គកាយទោះបីប្រូតេអ៊ីនមានច្រើនក៏ដោយ ក៏វាអាចបាត់បង់គុណភាពបានដែរ
ក្រោមលក្ខខណ្ឌដូចខាងក្រោមៈ
-អាស៊ីតឬបាសខ្លាំង
-អង្គធាតុរំលាយ
-សាប៊ូ
-ភ្នាក់ងារផ្សេងៗដូចជាអ៊ុយរេ
-កំហាប់អំបិល
-លោហធាតុធ្ងន់
-បម្រែបម្រួលសីតុណ្ហភាព
-ចលនាមេកានិច
អត្ថបទ៖ រដ្ឋា(rckbook)

No comments: