Wednesday, September 18, 2013
អានសៀវភៅបែបណាចាំល្អ?
ការអានសៀវភៅឲ្យចងចាំល្អ គឺត្រូវអានឲ្យបានញឺកញាប់ និងព្យាយាមចងចាំអត្ថន័យ ឫសាច់រឿងសំខាន់ឲ្យបាន។នៅពេលយើងអានសៀវភៅចូរព្យាយាមរំឮក ថា រឿងដែលយើងកំពុងអាននេះគេនិយាយអំពីអ្វីហើយព្យាយាមនឹកទៅរក រឿងនោះដោយមិនចាំបាច់អានសៀវភៅ។បើមានភ្លេច ឬស្រពេចស្រពិលត្រង់ណា ចូរបើកសៀវភៅអាចផ្ទៀងផ្ទាត់ហើយកត់ត្រាទុក ដើម្បីឲ្យការចងចាំបានរត់ឆ្លងកាត់ដៃ និងខួរក្បាលម្តងទៀត។ការអានសៀវភៅ ឬមើលមេរៀនទុកជាមុនជាច្រើនថ្ងៃ មុនពេលប្រឡងមកដល់ ហើយមករំឮកវាម្តងទៀតមុនថ្ងៃបឡង ប្រសើរជាងការអានយ៉ាងកំឡុងរយៈពេលខ្លីមុនថ្ងៃប្រឡង ព្រោះការចងចាំដែលយើងបានកត់ត្រាទុកជាច្រើនថ្ងៃ ហើយបានរំឮកម្តងទៀត វារមែងស្ថិតនៅបានយូរជាងការចងចាំដែលយើងទើបតែកត់ត្រាទុក ថ្មីៗ។ឯវិធីដទៃទៀត គឹត្រូវយកការចងចាំរបស់យើងទៅលាតប្រដាតឲ្យក្លាយជាសាច់រឿង ឬឲ្យកា្លយជារូបភាពផ្សេងៗ ដើម្បីឲ្យយើងងាយស្រួលចាំ។ក្រៅពីនោះក៏ត្រូវតែត្រៀមរាងកាយ យើងឲ្យមានសុខភាពល្អ ដូចជាត្រូវសម្រាកឲ្យបានគ្រប់គ្រាន់ ហាត់ប្រាណឲ្យទៀងទាត់ ចៀសវាងថ្នាំញៀន រួមទាំង តែ កាហ្វេ ស្រា បារី និងសារធាតុដាស់ភ្ញោចសរសៃប្រសាទផ្សេងៗ និងត្រូវទទួលទានអាហារពេលព្រឺកជាប្រចាំផង។បើសុខភាពល្អ ប្រសើរហើយ ខួរក្បាលក៏ភ្លឹថ្លាទៅតាមនោះដែរ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment