Wednesday, September 18, 2013

វិធី​​សាស្ត្រ​​​រៀន​​​សម្រាប់​​​អ្នក​​​មមា​​ញឹក​​​ក្នុង​​​ការ​ងារ​

អ្នក​​​ដែល​​​មាន​​​ការងារ​​​ធ្វើ ពុំ​​សូវ​​​មាន​​​ពេល​​​វេលាគ្រប់​​​គ្រាន់​​​សម្រាប់​​​សិក្សាទេ។ ​ដូច្នេះ​គេគួរ​​​គប្បី​​​ប្រើប្រាស់​​​ពេល​វេលាខ្លី​ៗ​​ឲ្យ​​មាន​​ប្រសិទ្ធ ​ភាព​​​បំផុត។
១.​ចូរ​​រៀប​​ចំ​បញ្ជី​​កិច្ច​​ការងារ​​​​ដាក់​​តាម​​ខ្លួន​​ជានិច្ច​ ដូចជា​ថ្ងៃនេះ​ត្រូវ​​ធ្វើលំហាត់​​គណិត​វិទ្យា​​៣​លំហាត់ ​គណនេយ្យ​១​មេរៀន ទិញ​សម្លៀក​​បំពាក់​​២​​សម្រាប់ ជួប​​ប្រជុំ​​ជាមួយ​​ភ្ញៀវ​​ម៉ោង​​១០​​ព្រឹក​។ល។
២.​ចូរ​​រៀប​​ចំ​​សម្ភារៈ​​សិក្សា​​ឲ្យ​​មាន​​គ្រប់​​គ្រាន់​​រួច​​ជា​​ ស្រេច​ ដូច​​ជា​​កត់​​ចំណច​​សំខាន់​​នៃ​​ខ្លឹម​សារ​​មេរៀន​​ដាក់​​លើ​​ក្រដាស​​តូច​ ​ៗ ​ដែល​អាច​​ដាក់​​តាម​​ខ្លួន​​បាន ឬ​​ថត​​សំលេង​​មេរៀន​​ដាក់​​ក្នុង​​ទូរស័ព្ទ​​ដៃ​​ជា​ដើម។​
៣.​ចូរ​​ដាក់​​ក្រដាស​​មេរៀន​​​ នៅក្បែរ​​ជញ្ជាំង​ ឬ​​កន្លែង​​ណាមួយ ​ដែល​​អ្ន​ក​​អាច​​មើល​​ឃើញ​ និង​​អាន​​បាន​​ពេល​​កំពុ​​សិត​​សក់ បោក​​ខោ​អាវ ឬ​​ធ្វើ​​កិច្ច​​ការ​​ផ្សេង​​ទៀត​។
៤.​ពេល​​ធ្វើ​​ដំណើរ​ទៅ​​ធ្វើ​​ការ​​​ ចូរ​​ចាក់​​មេរៀន​​ក្នុង​​ទូរស័ព្ទ​​ដៃ​​ស្តាប់​។​
៥.​ពេល​​ដើរ​​ពី​​កន្លែង​​ចត​​រថ​យន្ត​ ឬ​​ម៉ូតូ​​ទៅ​​ថ្នាក់​​រៀន ​ឬ​​កន្លែង​​ធ្វើ្​​ការ​ ចូរ​​ទន្ទេញ​​មេរៀន​​តាម​​កំណត់​​ត្រា​ ឬ​​ស្តាប់​​មេរៀន។
 
៦. ​អ្នក​​អាច​​បរិភោគ​​អាហារ​​ថ្ងៃ​​ត្រង់​​បណ្តើរ​ ស្តាប់​​មេរៀន​​បណ្តើរ​​ក៏​​បាន។
 
ការ​​ចេះប្រើពេល​វេលាខ្លី​ៗ ​​ឲ្យ​​​មាន​​​ប្រសិទ្ធ​​ភាព ​និង​​គុណ​ប្​រយោជន៍​ ជួយ​​ឲ្យ​​អ្នក​​មាន​​ពេល​​វេលា​គ្រប់​​គ្រាន់​​សម្រាប់ គ្រួសារការងារ និង​​ការ​សិក្សា ដោយ​​មិន​​ប៉ះ​​ពាល់​​ដល់​​ដំណេក​៕ 
ប្រភព http://salarean.com/
 

No comments: