វិធីសាស្រ្តនៃការស្វែងយល់និងចងចាំ យើងគួរជ្រើសរើសយកវិធីងាយៗដែលអ្នកអាន អ្នកសិក្សាគ្រប់គ្នា អាចយកវាមកប្រតិបត្តិបានគ្រប់គ្នា ប៉ុន្តែអ្វីជាចំនុចសំខាន់នៃការស្វែងយល់និងចងចាំនោះ គឺ ការឧស្សាព្យាយាមហ្វឹកហាត់តាមលំដាប់លំដោយ ដើម្បីឲ្យក្លាយទៅជាទម្លាប់ ហើយបន្តរអនុវត្តវាឲ្យក្លាយទៅជានិស្ស័យនៃការអាន ហើយការអានដើម្បីស្វែងយល់ នេះវាខុសពីការអានដើម្បីទន្ទិញឲ្យចាំ។
ខាងក្រោមនេះជាវិធីដែលធ្វើឲ្យយើងយល់និងចងចាំមេរៀននិងសៀវភៅផ្សេងៗបានល្អ៖
១. ពេលដែលយើងអានមេរៀនឬសៀវភៅផ្សេងៗ ត្រូវអានដោយយកចិត្តទុកដាក់ ហើយមិនមែនចេះតែអានទៅជារឿយៗនោះទេ គឺយើងត្រូវឈប់នូវពេលដែលយើងអានបាន មួយទំព័រ, ពីរទំព័រ ឬមួយចំនួនណានោះ។
២. បន្ទាប់ពីអានបានខ្លះហើយនោះយើងត្រូវបិទសៀវភៅ ហើយសាកល្បងពន្យល់ពីអ្វីដែលយើងបានអានមកហើយនោះឲ្យខ្លួនយើង ស្តាប់ គឺធ្វើការពន្យល់នូវអ្វីដែលយើងបានយល់និងចាប់បានពីការអានទាំង នោះ ពេលស្តាប់ហើយតើយើងយល់ទេ ប្រសិនបើយើងអាចពន្យល់ខ្លួនយើងយល់ នោះមានន័យថាយើងយល់ ហើយ យើងអាចអានបន្តរទៀតបាន។
៣. ប្រសិនបើវគ្គខ្លះយើងអានហើយ ប៉ុន្តែមិនអាចពន្យល់ខ្លួនយើងយល់ នោះមានន័យថាយើងមិនយល់ ដូចនេះយើងត្រូវត្រឡប់ទៅអានវគ្គនោះសារឡើងវិញ។
៤. ប្រសិនបើយើងអានច្រើនលើកច្រើនសារហើយនូវតែមិនយល់ យើងត្រូវកត់ត្រាទុក ដើម្បីយកទៅសួរលោកគ្រូអ្នកគ្រូ មិត្តភក្តិ ឬ អ្នកដែលយល់ពីវានោះ ហើយយើងធ្វើការអានបន្តរ។
៥. ចំនុចខ្លះនៃមេរៀនត្រូវទន្ទិញឲ្យចាំ ដូចជា តួលេខ ស្ថិតិ ឈ្មោះទីកន្លែង ឈ្មោះមនុស្ស ឬ រូបមន្តផ្សេងៗ។ល។ កាលណាយើងចាំបាននូវចំនុចនេះហើយ វាធ្វើឲ្យយើង យល់កាន់តែច្បាស់ថែមទៀត។
៦. វិធីរៀនដោយទន្ទិញឲ្យចាំ ហើយមិនធ្វើការស្វែងយល់ នោះយើងនឹងរៀនទៅភ្លេចទៅ ធ្វើឲ្យខាតពេលវេលា ខាត់បង់លុយកាក់ឥតប្រយោជន៍។
៧. ការរៀនដែលផ្តោតតែទៅលើការស្វែងយល់ ដោយមិនព្រមទន្ទិញឲ្យចាំ វាក៏ធ្វើឲ្យយើងយល់រឿងរាវទាំងឡាយមិនច្បាស់លាស់ និងស្រពិចស្រពិល។
៨. ដូច្នេះចូរអនុវត្តវិធីងាយៗ ខ្លីៗដូចតទៅ៖
ក. ចូរអានសៀវភៅ ឆ្លាស់គ្នា និងការពន្យល់ខ្លួនឯង
ខ. ចូរទន្ទិញឲ្យចាំចំពោះទិន្ន័យដែលចាំបាច់បំផុត ដូចជា តួលេខ ឈ្មោះ និងចំនុចសំខាន់ផ្សេងៗ។
ដោយៈ ម៉ាន់ ច្ទ័នឌី
មជ្ឈមណ្ឌលសិក្សាតាមអេឡិចត្រូនិកកម្ពុជា
No comments:
Post a Comment