Wednesday, September 18, 2013

តើគួរ​ធ្វើ​យ៉ាង​ណា ដើ​ម្បី​ឲ្យ​ជីវិត​អាពាហ៍​ពិពាហ៍​បាន​យូរ​អង្វែង?​

ជា​ធម្មតា​ជីវិត​តែង​តែមា​នកា​រផ្លាស់​ប្តូរ​​ហើយសំ​រាប់​ជីវិត​មនុស្ស​ ម្នាក់ៗ​ក្នុង​​ការ​រស់​នៅ ​គ្រាន់​ការ​ផ្លាស់​ប្តូរ​នោះ​ មាន​លក្ខណៈ​ខុសៗ​តិច ឬច្រើន​ទៅ​តាម​ក្រុម​គ្រួសារ​នីមួយៗ។ ​ហើយ​អពាហ៍​ពិពាហ៏​ ត្រូវ​បាន​ចាត់​ទុក​ជាកា​រផ្លាស់​ប្តូ​រ​ ដ៏​ធំមួយសំ​រាប់​ជីវិត​មនុស្ស​ម្នាក់​ផង​ដែរ ​ព្រោះ​តម្រូវ​ឲ្យ​អ្នក​ទាំង​អស់​នោះ​ទ​​ទួល​ឧស​ត្រូវ​ខ្លួន​ឯង​ ពឹង​ផ្អែក​លើ​ខ្លួន​ឯង ​ទាំង​ការ​រស់​នៅ ​និង​ការ​ប្រឈម​មុខ​ផ្សេងៗ​ជាច្រើន​ទៀត​ ដែល​មនុស្ស​គ្រប់​រូប​ មិ​នបាន​គិត​ដល់ ជាង​កាល​ពី​ខ្លួន​ឯង​នៅតែ​ម្នាក់​ឯង​។ ដូច្នេះ ​Khmerstation​ សូម​លើក​យក​គន្លឹះ​ក្នុង​ការ​ផ្លាស់​ប្តូរ​របស់​មនុស្ស​ម្នាក់ៗ​ពី​ជីវិត​ នៅលី​វ ទៅ​ជីវិត​មាន​គ្រួសារ​មក​ធ្វើការ​បង្ហាញ ​ថា​តើយើ​ងគួរ​ធ្វើ​យ៉ាង​ណាដើ​ម្បី​ឲ្យ​ជីវិត​ដែល​មាន​គ្រួសារ ​រស់​នៅ​ដោយ​សុភ​មង្គល ​និង​ស្ថិត​ស្ថេរ​យូរ​អង្វែង​ មក​បង្ហាញ​ប្រិយ​មិត្ត​ទាំង​អស់ដូ​ចខា​ង​ក្រោម ​:
គោរពនិងឲ្យតំលៃគ្នាទៅវិញទៅមកៈ ​ការ​គោរ​ព​គ្នា​ទៅវិ​ញ​ទៅ ​មក​ជា​ចំនុច​សំខាន់​ ក្នុង​ចំណ​ងអាពាហ៍​ពិពាហ៍ ​មិន​ថាកា​យ​វិការ​ ពាក្យ​សម្តី​គួរ​តែ​គិត​គូរ​ពី​រអារម្មណ៏​ទាំង​សង ​មិន​ត្រូវ​ប្រើ​ប្រាស់​ពាក្យ​អសុរស​ ដែលអា​ចធ្វើឲ្យមា​ន​ការ​អាក់​អន់​ចិត្ត ចំពោះ​គ្នា ​មិន​ថាយើ​ង​ ឬ​គេ​សុទ្ធ​តែ​ចង់ស្តាប់​ពាក្យ​ពិរោះ។​​ ប្រពន្ធ​ត្រូវ​ចេះ​ឲ្យ​តំលៃប្តី​មិន​ថា​នៅទី​សាធា​រណៈ ឬ​​នៅ​ក្នុង​ផ្ទះ ​ចំណែក​ប្តី​ក៏​ត្រូវ​ចេះផ្ត​ល់ត​ម្លៃ​ ដល់​ភរិយា​វិញ​ដែរ។​​
ផ្តល់ភាពស្មោះត្រង់ៈ​ បើ​មិន​ស្មោះត្រង់​ចំពោះ​គ្នា ​ចំណង​មួយ​នេះ​ មិន​យូរ​ មិនឆាប់​ និង​ត្រូវ​ដាច់ ភាព​ស្មោះ​ត្រង់​រួម​មាន ​ស្មោះ​ទាំង​ចិត្ត​ និង​កាយ ​ហើយ​រួម​ទាំង​បញ្ហា​លុយកា​ក់​ផង​ដែរ​ ប្រហែល​ជា​យើង​ធ្លាប់​បាន​លឺ​ ពី​ប្តីប្រពន្ធដែ​លមា​នជំលោះដោ​យសា​របញ្ហា​លុយកា​ក់ហើយ​។ ភរិយា​ត្រូវ​មាន​រក្សាចិ​ត្ត​ និង​កាយ​ ឲ្យ​បុរស​តែម្នាក់​ គឺ​ស្វាមី ​ដោយ​ស្វាមី​ ក៏​មិន​ត្រូវ​តាំង​ខ្លួន​អស្ចារ្យ​លួច​មាន​ក្រៅ​ក្បត់​ចិត្តភ​រិយាដែ​រ​​ ចំណែក​បញ្ហា​លុយ​កាក់ ​ក្នុង​នាម​ជា​ភរិយា​ចាត់​ចែង​ទុក​ដាក់​លុយកា​ក់​ដែល​រក​បាន​ គួរ​ចេះទុ​កដា​ក់​ឲ្យបា​នត្រឹ​មត្រូវ ​មិន​​ត្រូវ​​លួច​​លាក់​កុហក​​ប្តី​រាល់​ពេល​ចាយ​វាយ​គួរ​ពិភា​ក្សាគ្នា​ ចំណែក​ស្វាមី​ក៏​មិន​លួចលា​ក់ កិបកេង មិន​ឲ្យ​ប្រពន្ធ​ដឹង​ ទាំង​អស់​នេះ​​ អាច​ធ្វើ​​ឲ្យ​បាត់​​បង់​ភាព​​ជឿជាក់​​សំរាប់​​អ្នក​​ទាំង​​ពីរ។​
ផ្តល់សេចក្តីស្រលាញ់ស្នើរៗគ្នាដល់គ្រួសារទាំងសងខាងៈ​ បើ​ យើង​ស្រលាញ់ក្រុម​គ្រួសារ​យើង ​ដូច្នេះ​ គេ​ក៏​ស្រលាញ់​គ្រួសារ​គេ​ដែរ។​ ត្រូវ​ចាត់​ទុក​ឪពុក​ម្តាយ​ក្មេង​ ឲ្យ​ដូច​ឪពុក​ម្តាយ​បង្កើត​ ព្រោះ​គាត់​ជា​អ្នក​មាន​គុណ​​ដែល​យើង​ស្រលាញ់ ​មិន​ត្រូវ​លំអៀង​តែ​ម្ខាង​ៗនោះ​ទេ។ ​មនុស្ស​ចាស់ទាំ​ងតែ​រអ៊ូច្រើន​ ជា​រឿង​ធម្មតា​ មិន​ត្រូវ​មាន​ចិត្ត​ប្រកាន់​ឪពុក​ម្តាយ​ក្មេង​នោះទេ​ ចំពោះ​ពាក្យលើ​សលោះ​បន្តិច​បន្តួច​ ព្រោះ ​ទោះ​ជា​ឪពុក​ម្តាយ​បង្កើត​ ក៏មា​ន​ការ​ស្តី​ប្រដៅ​ខ្លះ​ដែរ​។​​

No comments: