១-បងស្រលាញ់អូន ៖ ពាក្យ៤ម៉ាត់ដែល សុភាពស្ដ្រីនាងតែងតែពេញចិត្ដ ទោះជាមាន ការខុសឆ្គងបន្ដិចបន្ដួច ក៏វា មានឥទ្ធិពលជួយ សម្រាលទោសពៃរ៍របស់ អ្នកបានយ៉ាងមានប្រសិទ្ធភាពបំផុត ។ ពិសេសជាងនេះទៅទៀត បើបានពោលចំថ្ងៃបុណ្យ នៃក្ដីស្រលាញ់ទៀតនោះ កាន់តែមានឥទ្ធិពល ខ្លាំងឡើងថែមទៀត ។ តែ អ្នកតោងប្រាកដនៅ ក្នុងចិត្ដថា អ្នកពោលពាក្យនេះ ចំពេលវេលាដែរឬអត់ ? មុនពេលពោលអ្នក គួរចូលទៅឱ្យជិតនាងរួចសម្លឹងមើល ឱ្យជ្រៅទៅ ក្នុងកែវភ្នែកនាង រួចហើយពោលខ្សឹបតិចៗ ថា បងស្រលាញ់អូនមែនទែន ។ ពាក្យនេះទោះបីស្ដ្រី នាងចិត្ដរឹងជាងដែកថែបក៏ដោយ ក៏នៅ តែទន់បានមិនខាន ។
២-អូនគួរឱ្យស្រឡាញ់ជាងគេ ៖ អ្នកតោងចងចាំ ទុកថា ធម្មជាតិរបស់ស្ដ្រី គឺការប្រកួតប្រជែង និងការយកឈ្នះ រវាងគ្នានឹងគ្នា ។ សេចក្ដីសុខម្យ៉ាងរបស់ពួកនាង គឺការជួបជជែកលេងជាមួយ នឹងស្ដ្រីដទៃទៀត ជាពិសេសមនុស្ស ស្រីណាដែលនាងមើលឃើញថា ជាដៃគូប្រជែងរបស់ខ្លួនឯង ។ ពេលខ្លះប្រសិនបើអ្នកមើលឃើញថា នាងបាត់បង់ ការជឿជាក់លើខ្លួនឯង ខណៈពេលមានស្ដ្រីដទៃ នៅក្បែរនោះ ប្រសិនបើនាងសួរថាស្ដ្រីម្នាក់នោះស្អាតឬអត់នោះអ្នក គួរតបទៅនាងវិញថា អត់ស្អាតទេ ឬស្អាតចាញ់អូនទេ អូនគួរឱ្យស្រលាញ់ច្រើនជាង ។
៣-នឹកស្មានមិនដល់ថា អូនពូកែដល់ម្លឹងសោះ ៖ ស្ដ្រីនាងនឹងកើតអារម្មណ៍ស្រស់ស្រាយ ព្រមទាំងទទួលបាន សេចក្ដីសុខបំផុត ក្រោយពេលបានឮពាក្យ សរសើរដែលធ្លាយចេញ ពីមាត់មនុស្សផ្ទុយគ្នា ច្រើនជាងរឿងរូបសម្បត្ដិ ។ ហេតុផលក៏ព្រោះពួក នាងយល់ឃើញថា ទោះបីយ៉ាងណាក៏ដោយ រឿងសង្ខាររបស់មនុស្សមិនអាច ស្ថិតនៅចីរកាល បាននោះឯង។ រាល់ទង្វើដែល អ្នកបានសម្ដែងឱ្យឃើញពី ការពេញចិត្ដពាក់ព័ន្ធទៅនឹង សតិបញ្ញាសមត្ថភាព ថាមពល ផ្ដួចផ្ដើមភាពព្យាយាម ឬគុណភាពជីវិត ដែលអ្វីក្រៅពី រឿងរូបសម្ផស្សរបស់នាង គឺសុទ្ធតែបង្ហាញឱ្យឃើញថា អ្នក ជាមនុស្សមានចិត្ដបរិសុទ្ធ មិនចាត់ទុកនាងជារបស់ កំដរអារម្មណ៍ ។ ផលចុងក្រោយអ្នកនឹង ទទួលបានសេចក្ដីសុខ ក្នុងរឿងរួមភេទជាមួយ នាងយ៉ាងស័ក្ដិសមបំផុត ៕ ដកស្រង់ពី ann.com.kh
No comments:
Post a Comment