ការទទួលបានការងារ ដែលជាក្តីសុបិន្តរបស់អ្នកមិនពិបាក ដូចជាអ្នកគិតនោះទេ ប្រសិនបើអ្នកធ្វើតាម ជំហ៊ាន៤យ៉ាង ដូចខាងក្រោមនេះ ៖
១. ព័ត៌មាន
អំឡុងពេលសិក្សា ព្យាយាមធ្វើការទំនាក់ទំនង ជាមួយកន្លែងការងារនៃក្តីសុបិន្តរបស់អ្នក ទោះវាជាស្ថាប័ន្តរដ្ឋ ឬ សហគ្រាសពាណិជ្ជកម្ម ឬ ស្ថាប័ន្តមិនរកប្រាក់ចំណេញក៏ដោយ។ ព្យាយមរកព័ត៌មាន ដែលទាក់ទងនឹង គុណតម្លៃ ទន្សៈវិស័យ សេវា ឬ ផលិតផល និង យុទ្ធសាស្ត្រនៃកន្លែងការងារ ដែលជាក្តីសុបិន្តរបស់អ្នក។ អ្នកអាចរកបានព័ត៌មាន ខាងលើតាមរយៈមធ្យោបាយដូចតទៅនេះ ៖ លិខិតព័ត៌មាន សៀវភៅព្រឹត្តិបត្រព័ត៌មាន សៀវភៅផលិតផល សេវា សេចក្តីប្រកាសព័ត៌មាន វេបសាយ និង មនុស្សដែលស្គាល់អ្នក។ កន្លែងការងារខ្លះធ្វើ សិក្ខាសាលា សន្និសីទ និង ព្រឹត្តិការណ៍សាធារណៈផ្សេងៗទៀត ជាទៀងទាត់ ដូច្នេះ ចូរព្យាយាមអោយអស់លទ្ធភាព ដើម្បីចូលរួមកិច្ចប្រជុំទាំងនេះ ។
២.ការអប់រំ
ជ្រើសរើសសាលា និង មុខវិជ្ជា ដែលអ្នកជឿជាក់ប្រាកដថា សក្តិសមនឹងអ្នកបំផុត។ កសាងព្រឹត្តិប័ត្រពិន្ទុ របស់អ្នកធ្វើជានិស្សិតសកម្ម។ វាជាការសំខាន់ណាស់ ដែលអ្នកត្រូវបន្តអភិវឌ្ឈជំនាញ ភាសាអង់គ្លេស និង ចូលរួមដំណើរកំសាន្តរបស់សាលា ហើយព្យាយាមអភិវឌ្ឈការអប់រំមួយ ដែលមានលក្ខណៈទូលំទូលាយ នៅក្នុងវិស័យនោះ ។
៣.បទពិសោធន៍
បទពិសោធន៍ជាក់ស្តែង ប្រហែលជាទ្រព្យដ៏សំខាន់បំផុតមួយនៅ ក្នុងការស្វែងរកការងារ ធ្វើជាដំបូងនៅក្នុងវិស័យនោះ។ ប៉ុន្តែពាក្យថា បទពិសោធន៍ មិនមែនចាំបាច់តែជាការងារ ដែលទទួលបានប្រាក់កំរៃ ជាទៀងទាត់នោះទេ។ ការងារស្ម័គ្រចិត្ត និង ការបណ្តុះបណ្តាលនៅតាមគ្រឹះស្ថានការងារផ្សេងៗ គឺពិតជាមានតម្លៃសម្រាប់អ្នកណាស់។ ការចូលរួមផ្តល់អត្ថបទ ដល់ព្រឹត្តិប័ត្រព័ត៌មាន ឬ វេបសាយរបស់សាល ក៏ ប្រហែលជាអាចជួយ ជំនួសអោយបទពិសោធន៍ជាក់ស្តែងបានផងដែរ ។
៤. ការអភិវឌ្ឈន៍សហសេវិក និង អតិថិជន
ជាចុងក្រោយ ជំហ៊ានទីបួន ដែលតែងតែចូលរួមចំណែក ដល់យុទ្ធសាស្ត្រដ៏រឹងមាំ មួយក្នុងការចូលទៅក្នុងវិស័យការងារដែលអ្នកបានស្រលាញ់ នោះគឺការអភិឌ្ឍន៍សហសេវិក និង អតិថិជន។ ចេញមួយដំណើរការ នៃការប្រមូលព៌ត៌មាន និងការពង្រីកការអប់រំ និង បទពិសោធន៍របស់អ្នក អ្នកគួរតែស្វះស្វែងរាប់អាន អ្នកដទៃ ទាំងចាស់ទាំងក្មេង ដែលមានចំណាប់អារម្មណ៍ក្នុងវិស័យ ដែលអ្នកស្រលាញ់។ វាត្រូវបានគេ ហៅថា ការបង្កើតបណ្តាញសង្គម ឬ ការធ្វើទំនាក់ទំនង។ ការស្វែងរកមនុស្សដែលអ្នក ស្គាល់នៅក្នុងវិស័យនោះ មានសារៈសំខាន់ណាស់ ពីព្រោះពួកគេអាចផ្តល់អោយអ្នក នូវការគាំទ្រយ៉ាងច្រើន ក្នុងវិស័យជំនាញ អ្នកអាចឹងពីឱកាសការងារ និង ការអប់រំ អ្នកអាចអភិវឌ្ឈអតិថិជនទៅអនាគត និង ដឹងពីការអភិវឌ្ឍន៍ថ្មីៗបំផុត នៅក្នុងវិស័យនោះ ៕
No comments:
Post a Comment