តើប្រិយមិត្តគិតទេថា កត្តាអ្វីខ្លះ ដែលញ៉ាំងឲ្យជីវិតរបស់យើងទទួលបានជោគជ័យ ឬទេ?
ខាងក្រោមនេះ ជាគោលការណ៍ទាំង 7 យ៉ាងដែលនាំឲ្យជីវិតជោគជ័យ
១.មានចំណេះដឹងខ្ពស់៖
មនុស្សមានការសិក្សាអប់រំខ្ពស់តែងទទួលបានប្រាក់ខែខ្ពស់
និងមានគេគោរពរាប់អានច្រើន។
២.ស្ទាត់ជំនាញក្នុងការងារ៖
កាន់តែស្ទាត់ជំនាញកាន់តែងាយស្រួលបោះជំហានទៅមុខឆ្ពោះ
ទៅកាន់ជោគជ័យមួយកម្រិតទៀត។
៣.ស្គាល់មនុស្សច្រើន និងមានគេរាប់អានច្រើន៖
ឱកាសបិទទ្វា ឬបើកទ្វាទទួលស្វាគមន៍អ្នក
គឺអាស្រ័យលើចំនួនមនុស្សដែលអ្នកស្គាល់ ដែលចូលចិត្តអ្នក
និងមានបំណងចង់ជួយអ្នក។
៤.មានប្រាក់៖ យ៉ាងហោចណាស់មានប្រាក់សមល្មមក្នុងខ្លួន។
មានប្រាក់ធ្វើឲ្យមានទំនុកចិត្តក្នុងការទាក់ទង
និងធ្វើការជាមួយអ្នកដទៃ ព្រមទាំងងាយស្រួលស្រូបយកឱកាស។
៥. មានគំនិតវិជ្ជមាន៖ គិតថាអ្វីៗអាចធ្វើទៅបានដោយជោគជ័យ។
៦.មានគំនិតច្នៃប្រឌិត៖
គំនិតច្នៃប្រឌិតធ្វើឲ្យអ្នកសម្រេចកិច្ចការបានលឿនជាងមុន
និងឈានឆ្ពោះទៅរកភាពជោគជ័យ។
៧.មានវិន័យចំពោះខ្លួនឯង និងមានចរិតសមគួរនឹងគេរាប់អាន៕ ប្រភព salarean
No comments:
Post a Comment