Wednesday, September 18, 2013

ទម្លាប់ 3 យ៉ាង ដែល​នាំ​ឲ្យ​ជីវិត​បរាជ័យ​

ពាក្យ​​ចាស់​​បូរាណ​​ខ្មែរ​​ពោល​​ថា ទម្លាប់​​ធំ​​ជាង​​ច្បាប់ កិច្ច ​​ការ​​អ្វី​​ក៏​​ដោយ​​ឲ្យ​​តែ​​ក្លាយ​​ជា​​ទម្លាប់​​ហើយ​​គឺ​​ពិបាក​​កែ​​ ប្រែ​​ណាស់ បើ​​ទោះ​​បី​ជា​​សកម្មភាព​​នោះ​​វា​​ខុស​​ច្បាប់​​ក៏​​ដោយ។ តួ​យ៉ាង​​​ច្បាប់​​ចរាចរណ៍​​ចែង​​ថា​​ ភ្លើង​លឿង​​ត្រូវ​​បន្ថយ​​ល្បឿន តែ​​មនុស្ស​​មួយ​​ចំនួន​​ទម្លាប់​បន្ថែម​​ល្បឿន​​ទៅ​​វិញ​។ ទម្លាប់​​ល្អ​​នាំ​​មក​​នូវ​ជោគ​ជ័យ ទម្លាប់​​អាក្រក់​​នាំ​​ឲ្យ​​បរាជ័យ។ មនុស្ស​​បរាជ័យ​​ច្រើន​​មាន​​ទម្លាប់​​ដូច​​ខាង​ក្រោម​៖​
១. រឹង​​ថ្អឹង​​មិន​​កែ​​ប្រែ​​តាម​កាលៈទេសៈ​ ៖ មនុស្ស​​បរាជ័យ​​ច្រើន​​ប្រកាន់​​ចរិត​​ចាស់​​គំរិល​​មិន​​ព្រម​​កែ​​ប្រែ​​ ទៅ​​តាម​​របត់​​សង្គម​​ទេ​។​
២. មិន​​កំណត់​​ទិស​​ដៅ​​ដែល​​ត្រូវ​​ដើរ​ទៅ​មុខ៖ ​មនុស្ស​​បរាជ័យ​​ច្រើន​​គ្មាន​​ផែន​ការ​​ទៅ​​ថ្ងៃ​អនា​គត​ គឺ​​រវល់​​តែ​​ជាមួយ​​រឿង​​រ៉ាល់​​ប្រចាំ​​ថ្ងៃ សំលឹង​​ឃើញ​​តែ​​ប្រយោជន៍​​ភ្លាម​ៗ​​ចំពោះ​​មុខ​។
៣.មិន​​តាម​​ដាន​​ការងារ​៖ មនុស្ស​​បរាជ័យ​​មិន​​តាម​​ដាន​​ដំណើរ​​រីក​​ចម្រើន​​របស់​​ការងារ​​ថា​​ដល់ ​​ណា​​ហើយ នៅ​​ខ្វះ​​អ្វី​​ខ្លះ ឬ​​ត្រូវ​ធ្វើ​​អ្វី​​ខ្លះ​បន្ត​​ទៀត​​ទេ​។
ដើម្បី​ជោគ​ជ័យ​ក្នុង​ជីវិត ចូរ​កែ​ប្រែ​ទម្លាប់​អាក្រក់ ចាប់​យក​ទម្លាប់​ល្អ៕ ប្រភព salarean

No comments: