ចំណុចទី១.ប្រើប្រាស់ភ្នែកៈ ពេលដែលអ្នក ធ្វើការឡើង និយាយក្នុងចំណោមមនុស្សជាច្រើនអ្នកត្រូវប្រើប្រាស់នូវក្រសែ ភ្នែករបស់អ្នកឲ្យបានល្អ ដោយសម្លឹងមើលទៅអ្នកគ្រប់គ្នាដោយសេចក្តីគោរពនិងមានភាពសមរម្យ អ្នកត្រូវសម្លឹងឆ្ពោះទៅមុខត្រង់ហើយរេឆ្វេងស្តាំក្នុងកម្រិត ២៥ដឺក្រេ ។
ចំណុចទី២.កំណត់អំពីចំណុចសំខាន់ៗដែលអ្នកចង់និយាយៈ ពេលខ្លះអ្នកបាន
ធ្វើការនិយាយនូវសម្តីជាច្រើននៅក្នុងការនិយាយជាសាធារណៈ
ប៉ុន្តែបែរជាគ្មានការចាប់អារម្មណ៍ពីអ្នកស្តាប់ទៅវិញ
ដូចនេះអ្នកត្រូវតែកំណត់ឲ្យបានច្បាស់ពីអ្វីដែលអ្នកត្រូវតែនិយាយ ។
មានន័យថាគ្រប់ពាក្យសម្តីរបស់អ្នកដែលអ្នកនិយាយទៅហើយត្រូវតែមាន
ប្រយោជន៍សម្រាប់អ្នកស្តាប់អ្នកនិយាយ ។
ចំណុចទី៣ . និយាយឲ្យបានច្បាស់ៈ ភាសា និង
សម្លេងដែលអ្នកនិយាយ អ្នកត្រូវតែប្រាកដនៅក្នុងចិត្តថា
វាមានភាពច្បាស់សមល្មមអាចទទួកយកបាន ធ្វើឲ្យគេអាចទទួល
និងជ្រាបច្បាស់ពីអ្វីដែលយើងនិយាយ ។
នៅពេលដែលអ្នកនិយាយនៅក្នុងចំណោមអ្នកចូលរួមជាច្រើនអ្នកត្រូវ
តែនិយាយឲ្យបានច្បាស់
ដោយមិនត្រូវញ៉ាំរបស់អ្វីនៅក្នុងមាត់របស់អ្នកឡើយ ។
ចំណុចទំ៤. កែតម្រូវនូវសម្តីរបស់អ្នកទៅតាមស្ថានភាពនៃអ្នកចូលរួមៈ
អ្នកត្រូវតែដឹងឲ្យបានច្បាស់ថា អ្នកចូលរួមស្តាប់ការនិយាយរបស់អ្នកជានរណា
? មានកម្រិតវប្បធម៌បែបណា?មានឋានៈតួនាទីជាអ្វី ?
តើសម្តីដែលអ្នកត្រូវនិយាយជាមួយបុគ្គលដែលឋានៈខ្អស់អ្នកត្រូវប្រើ
ប្រាស់នូវសម្តីបែបណា ?
មានព្រះសង្ឃចូលរួមអ្នកត្រូវប្រើប្រាស់ភាសាបែបណា ?
អ្នកចូលរួមរបស់អ្នកជាបុគ្គលដែលមាន ចំនេះដឹងទាបជាង
ជាបុគ្គលដែលមានវ័យទាបជាងអ្នកតើអ្នកត្រូវប្រើប្រាស់នូវសម្តីបែបណា
?
ចំណុចទី៥. កុំប្រើប្រាស់សម្លេងរបស់អ្នកនិយាយតែមួយបែបៈ ការប្រើប្រាស់
សម្លេងវាពិតជាមានសារៈសំខាន់ណាស់
អ្នកត្រូវចេះធ្វើការលើកដាក់សម្លេងរបស់អ្នកទៅតាមស្ថានភាពកាលៈទេសៈ
និងពេលវេលាដោយផ្អែកទៅលើស្ថានភាព និងអារម្មណ៍របស់អ្នកចូលរួម ។
អ្នកត្រូវចេះវិធីសាស្រ្តពញ្ញាក់អារម្មណ៍ដល់អ្នកចូលរួមរបស់អ្នកឲ្យ
ពួកគេមានការចាប់អារម្មណ៍ចំពោះប្រធានបទដែលអ្នកកំពុងតែនិយាយ ។
ចំណុចទី៦.មិនធ្វើការគាំទ្រៈ នៅ
ពេលដែលអ្នកចូលរួមរបស់អ្នកប្រព្រឹត្តនូវសកម្មភាព ឬ
សម្តីដែលមិនមានភាពសមរម្យ
ក្នុងគោលបំណងចង់ធ្វើឲ្យមានភាពវឹកវរនៅក្នុងកម្មវីធីអធិប្បាយ
របស់អ្នក អ្នកមិនត្រូវទទួលយកនូវទង្វើនោះទេ
តែអ្នកត្រូវធ្វើការសម្របសម្រួលដោយសន្និវិធី។
ចំណុចទី៧.និយាយឲ្យបានឮៈអ្នកចូលរួមរបស់អ្នកនឹងអាច
ស្តាប់
ឮនូវអ្វីដែលអ្នកបានអត្តាធិប្បាយប្រសិនបើអ្នកនិយាយបានឮ និង
ច្បាស់ល្អបើទោះបីជាពួកគេអង្គុយនៅកន្លែងដែលមានសភាពអ៊ូអរក៏ដោយ ។
ចំណុចទី ៨.មានភាពស្មោះត្រង់ ត្រូវនិយាយអំពីអ្វីដែលមានភាពវិជ្ជមាន និងត្រឹមត្រូវ ។
ចំណុចទី៩.ត្រូវមានភាពគួរសមៈ អ្នកត្រូវមានភាពគួរសមចំពោះការនិយាយស្តី
គោរពអ្នកចូលរួមរបស់អ្នក បើទោះបីជាអ្នកនោះមានកម្រិតការយល់ដឹង និង
វ័យទាបជាងយើងក៏ដោយ ។
ភាសារបស់អ្នកត្រូវប្រាកដថាវាជាភាសាដែលមិនបង្កឲ្យមានភាពមិនល្អ
ចំពោះការអត្ថាធិប្បាយរបស់អ្នកឡើយ
។មានន័យថាភាសាដែលអ្នកនិយាយទៅគឺជាភាសាបែបអ្នកមានគំនិតប្រាជ្ញាជា
បុគ្គល ដែលមានការយល់ដឹងខ្ពស់ជាបុគ្គលដែលមានក្រមសីលធម៌ល្អ ។
ចំណុចទី១០. ប្រើប្រាស់ដៃរបស់អ្នកៈ
ការប្រើប្រាស់កាយវិការរបស់អ្នកត្រូវសមស្របជាមួយនូវសម្តីរបស់អ្នក
ពេលខ្លះអ្វីដែលអ្នកនិយាយគេមានការពិបាកយល់
ប៉ុន្តែបើអ្នកពូកែប្រើប្រាស់នូវកាយវិការ គេអាចមានការងាយយល់ជាង ។
ចំណុចទី១១.ចេះនិយាយអំពីរឿងកំប្លែងឬពាក្យកំប្លែងៈ
នៅ ពេលដែលអ្នកគិតតែពីនិយាយដោយមិនមានការលាយឡំនូវ ឧទាហរណ៍
ឬមិនបានលើករឿងរ៉ាវណាមួយមកបញ្ជាក់ពេលនោះអ្នកចូលរួមរបស់អ្នក
ប្រាកដជាមានអារម្មណ៍ធុញទ្រាន់ជាក់ជាមិនខានដូច្នេះ
អ្នកត្រូវចេះរកនឹករឿងកំប្លែងដើម្បីធ្វើឲ្យមានបរិយាកាសរឹតតែ
រីករាយឡើង ៕
No comments:
Post a Comment