Wednesday, September 18, 2013

យុទ្ធសាស្ត្រ​នៃ​ការអាន​ដ៏​ឆ្លាត​វៃ​

ab0722fcffc6e703d1ddb22ecb61a864មិន ​ខ្វល់​ថា​នោះ​គឺជា​ឯកសារ​គម្រោង​, សារព័ត៌មាន​ពាណិជ្ជកម្ម​, ព័ត៌មាន​ក្នុង​គេហទំព័រ​, សៀវភៅ​ជំនួញ ឬ​សៀវភៅអាន​ក្នុង​កុំព្យូទ័រ​ទេ គឺ​មនុស្ស​យើង​ភាគច្រើន​យក​ការអាន​រឿង​អស់ទាំង​នេះ​ជា​ផ្នែក​មួយ​នៃ​ការងារ និង​ដើម្បី​អភិ​វឌ្ឈន៍​ជំនាញ និង​ចំណេះដឹង​របស់​យើង​ម្នាក់ៗ ។
​ ប៉ុន្តែ​តើ​អ្នក​ធ្លាប់​អាន​អ្វីដែល​គួរតែ​ជា​ឯកសារ​មាន​ប្រយោជន៍​មួយ ដើម្បី​ទាញយក​ប្រយោជន៍​នោះ​ពី​វា​បានទេ​? ឬ តើ​អ្នក​គួរតែ​អាន​វា​ម្តង​ហើយ​ម្តងទៀត​ជាច្រើន​ដង​ដើម្បី​យល់​អត្ថន័យ​ កាន់តែ​ពេញលេញ​នៅក្នុង​មាតិការ​។
​អត្ថបទ​នេះ យើង​នឹង​រក​មើល​វិធីសាស្ត្រ​ជាច្រើន​ដែល​នឹង​ជួយ​អ្នក​អោយ​អាច​អាន​ឯកសារ​ បាន​កាន់តែ​មាន​ប្រសិទ្ធភាព​។ វិធីសាស្ត្រ​ទាំងនេះ​ជួយ​អោយ​អ្នក​ទទួលបាន​អត្ថប្រយោជន៍​ក្នុង​កម្រិត​ អតិបរមា​ពី​ការអាន ព្រមទាំង​ប្រើ​កម្លាំង​តិច​។
​គិត​អំពី​អ្វី​ដែល​អ្នក​ចង់​ដឹង​
​មុន​ពេល​អ្នក​ចាប់ផ្តើម​អាន​អ្វីមួយ ចូរ​សួរ​ខ្លួនឯង​ថា​ហេតុអ្វី​បានជា​អ្នក​ត្រូវ​អាន​វា​។ តើ​អ្នក​នឹង​មាន​បំណង​អាន​វា​ដែរ​ទេ ឬ​គ្រាន់តែ​អាន​ដើម្បី​កម្សាន្ត​។ តើ​អ្នក​ចង់​ដឹង​អ្វី​ក្រោយពី​អាន​វា​រួច​?
​ឧទាហរណ៍ ការអាន​សៀវភៅ​មួយ​ក្បាល មធ្យោបាយ​ដ៏​ងាយស្រួល​គឺ​រក​មើល​ការណែនាំ និង​ចំណងជើង​ជំពូក​នៃ​អត្ថបទ​នីមួយៗ​។ ការណែនាំ​គួរតែ​អោយ​អ្នក​ដឹងថា​អ្នក​នរណា​ជា​អ្នកបង្កើត​សៀវភៅ​នេះ និង​មាន​ការ​រាប់បញ្ចូល​នូវ​អ្វី​ខ្លះ​។ ជំពូក​នៃ​អត្ថបទ​ទាំងឡាយ​នឹង​ប្រាប់​អោយ​អ្នកដឹង​នូវ​ទិដ្ឋភាព​សរុប​មួយ​នៃ​ រចនាសម្ព័ន្ធ​របស់​ប្រធានបទ​។
​ចូរ​ប្រាប់​ខ្លួនឯង​ថា នៅពេល​ព័ត៌មាន​ដែល​អ្នក​រក​ឃើញ ចូរ​ព្យាយាម​ទទួលយក​វា​ទៅ​បើសិនជា​វា​ពិតជា​នឹង​ផ្តល់​នូវ​ចំណេះដឹង​ ត្រឹមត្រូវ​ដល់​អ្នក​មែន​នោះ​។ បើសិន​ជា​អ្នក​គិត​ថា​ព័ត៌មាន​នោះ​មិន​មាន​អ្វី​ដែល​អ្នកត្រូវការ​ទេ កុំ​ចំណាយ​ពេល​ឥតប្រយោជន៍​ជាមួយ​វា​អី​។
​ចូរ​ចាំ​ថា រឿង​អស់ទាំង​នេះ​ក៏​អាច​បញ្ចូល​ទៅក្នុង​មាតិការ​ដែល​អ្នក​បាន​ចុះ​ឈ្មោះ​ រួចហើយ​ដែរ​ដូចជា សារព័ត៌មាន ឬ​ទស្សនា​វ​ដ្តី និង​គេហទំព័រ​ផ្សេងៗ ព្រមទាំង​មិនត្រូវ​មាន​ការភ័យខ្លាច​ចំពោះ​ការ​មិន​បាន​មើល​ព័ត៌មាន​ទាំងនោះ​ អី​បើ​សិន​ជា​អ្នក​មិន​បាន​ទទួល​តម្លៃ​ពី​អ្នក​ចុះផ្សាយ​ផង​។
​យល់​ពី​របៀប​សិក្សា​លើ​ឯកសារ​អោយបាន​ស៊ីជម្រៅ​
​កន្លែង​ដែល​អ្នក​គ្រាន់តែ​ត្រូវការ​ចំណេះដឹង​តិចតួច​បំផុត​ពី​ប្រធានបទ​ មួយ អ្នក​អាច​មើល​វា​ត្រួសៗ​ទៅ​បាន​ហើយ​។ ពេល​នេះ​អ្នក​គ្រាន់តែ​អាន​លើ​ចំណងជើង​ជំពូក​អត្ថបទ​, ការណែនាំ និង​ការ​សង្ខេប​ទៅ​បាន​ហើយ​។
​បើសិនជា​អ្នកត្រូវការ​យល់​ដឹង​ ព័ត៌មាន​លើ​ប្រធានបទ​មួយ​ក្នុង​កម្រិត​មធ្យម អ្នក​អាច​មើល​ដោយ​ស្វែងរក​ចំនុច​ដែល​សំខាន់ៗ​ក្នុង​អត្ថបទ​នោះ​។ រឿង​នេះ​ធ្វើឡើង​នៅបេល​អ្នកអាន​ការណែនាំ​របស់​ជំពូក​អត្ថបទ និង​ការ​សង្ខេប​ដែល​ក្បោះក្បាយ​។ បន្ទាប់មក អ្នក​អាច​បង្កើន​ល្បឿន​នៃ​ការអាន​មាតិការ​របស់​ជំពូក​អត្ថបទ​, យក​វា​មួយ​ចេញ និង​ព្យាយាម​យល់​ពាក្យ​គន្លឹះ និង​ទស្សនៈ​ទាំងឡាយ​។ (​នៅពេល​មើល​ឯកសារ​តាម​របៀប​នេះ វា​ច្រើនតែ​អោយ​យើង​យកចិត្តទុកដាក់​ទៅលើ​គំនូសបំព្រួញ និង​ហ្គ្រា​ហ្វិ​ច​ផ្សេងៗ​)​។
​នៅពេល​ដែល​អ្នកត្រូវកា​រ​យល់ដឹង​ យ៉ាង​ពេញលេញ​ចំពោះ​ប្រធាន​មួយ​វិញ​នោះ យក​ល្អ​គួរតែ​ធ្វើ​ការសិក្សា​ទៅ​លើ​អត្ថបទ​នោះ​អោយបាន​ក្បោះក្បាយ​។ អ្វី​ដែល​ល្អ​បំផុត​ដំបូង​គឺ​អាន​អត្ថបទ​នោះ​ត្រួសៗ​ដើម្បី​ដឹង​ពី​ប្រធានបទ ​នៃ​ការអាន​។ ការធ្វើ​បែប​នេះ​ផ្តល់​អោយ​អ្នក​នូវ​ការយល់ដឹង​អំពី​រចនាសម្ព័ន្ធ​របស់​វា ដែល​ធ្វើអោយ​ង្ន​កអាចទទួលបាន​ភាព​ក្បោះក្បាយ​ពីការអាន​អត្ថបទ​ទាំងមូល​។
​អាន​យ៉ាងសកម្ម​
​នៅ​ពេល​អ្នក​កំពុងតែ​អាន​អត្ថបទ ឬ​សៀវភៅ​មួយ​ក្បាល​អោយបាន​ក្បោះក្បាយ វា​នឹង​មាន​ប្រយោជន៍​បើសិនជា​អ្នកអនុវត្ត ការអាន​យ៉ាងសកម្ម តាមរយៈ ការ​គូ​សហាយ​ឡាយ និង​ការ​គូស​បន្ទាត់ ព្រម​ទាំង​ការ​កត់ចំណាំ​នូវ​អ្វី​ដែល​អ្នក​បាន​អាន​រួច និង​យល់​ថា​វា​សំខាន់​។ ការបញ្ជាក់​អំពី​ព័ត៌​បែប​នេះ​ជួយ​អោយ​អ្នក​អាច​រកមើល​ឡើងវិញ​នូវ​អ្វី​ដែល​ សំខាន់ៗ​នៅពេល​ក្រោយៗ​ទៀត​បាន​។
​ការធ្វើ​បែប​នេះ​ក៏​ជួយ​អោយ​អ្នក​អាច​ផ្តោតអារម្មណ៍​ទៅលើ​ឯកសារ និង​បញ្ឈប់​ការគិត​លើ​អ្វី​ផ្សេងៗ​ទៀត​ដែរ​។
​យល់​ពី​របៀប​សិក្សា​លើ​ឯកសារ​ខុសៗ​គ្នា​
​ឯកសារ​ខុសៗ​គ្នា​ជា​ច្រើន​គ្រប់គ្រង​ទៅ​ដោយ​ព័ត៌មាន​ក្នុង​តំបន់​ខុសៗ​ គ្នា និង​ទៅ​តាម​របៀប​ខុសៗ​គ្នា ហើយ​វា​ក៏​ការ​រាប់បញ្ចូល​នូវ​អ្វីៗ​ដែល​ស៊ីជម្រៅ​ខុសៗ​គ្នា​ដែរ​។
​តាមរយៈ ការយល់ដឹង​ពី​គំនូស​បំព្រាង​របស់​ឯកសា​រដែ​លអ្ន​ក​នឹង​ត្រូវ​អាន អ្នក​អាច​ដកស្រង់​ព័ត៌មាន​ដែល​អ្នក​ចង់​ដឹង​បាន​យ៉ាង​ល្អ​។
​ការ​សែត និង​ទស្សនា​វ​ដ្តី​
​ឯកសារ​ទាំងនេះ​មាន​ទំនោរ​ផ្តល់ព័ត៌មាន​ដុំ​តូចៗ​នៃ​កន្លែង​ណាមួយ​។ ជា​ធម្មតា​វា​នឹង​គ្រាន់តែ​ផ្តោត​ទៅលើ​ផ្នែក​ណាមួយ​ដែល​មាន​ការចាប់អារម្មណ៍ ​បំផុត​នៃ​ប្រធាន​មួយ​សម្រាប់​បង្កើន​នូវ​ការ​ចែកចាយ​ព័ត៌មាន​។ ពិតណាស់ ឯកសារ​ទាំងនេះ​ច្រើនតែ​មិន​សរសេរ​នូវ​ព័ត៌មាន​ណា​ដែល​មិនសូវ​ចាប់អារម្មណ៍​ ឡើយ​។
​មធ្យោបាយ​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​ក្នុង​ការទទួលបាន​ ព័ត៌មាន​ពី​ទស្សនា​វ​ដ្តី​គឺ​គួរតែ​អាន​រក​អ្វី​ដែល​ជា​ចំនុច​សំខាន់​ក្នុង​ តារាង​មាតិការ ព្រមទាំង​តម្រង់ទិស​ទៅរក​អត្ថបទ​ដែល​ចាប់អារម្មណ៍​នោះ​តែម្តង​។ បើសិន​ជា​អ្នក​រក​ឃើញ​អត្ថបទ​ដែល​មាន​ប្រយោជន៍​ហើយ ចូរ​កាត់​យក​វា​ចេញ ហើយ​ដាក់​ក្នុង​សាមី ឬ​សៀវភៅ​ផ្ទុក​ឯកសារ​សម្រាប់​ជា​បណ្តាំ​ព័ត៌មាន​ពិសេស​របស់​អ្នក​។ ស្ថិត​ក្នុង​ការ​ធ្វើ​របៀប​នេះ អ្នកនឹង​បង្កើតបានជា​អត្ថបទ​ទាក់ទង​ទាំងឡាយ​ដែល​ប្រហែល​ជា​ចាប់ផ្តើម​ពន្យល់ ​ពី​ប្រធានបទ​ដែល​អ្នក​ចង់​ដឹង​ហើយ​។
​ការ​សែត​មាន​ទំនោរ​រៀបចំ​ ព័ត៌មាន​ជា​ផ្នែកៗ​។ បើសិន​ជា​អ្នកអាន​ការ​សែត​មួយច្បាប់ អ្នក​អាច​អាន​វា​លើ​ផ្នែក​ណាមួយ​ដែល​មាន​ប្រយោជន៍​យ៉ាង​លឿន​បាន​។
​ការអាន​អត្ថបទ​មួយៗ​
​អត្ថបទ​ក្នុងការ​សែ​ត និង​ទស្សនា​វ​ដ្តី​ចែកចេញជា​បី​ប្រភេទ​សំខាន់ៗ​៖
  • ​អត្ថបទ​ថ្មីៗ​៖ អត្ថបទ​ទាំងនេះ​ត្រូវបាន​បង្កើតឡើង​ដើម្បី​ពន្យល់​អំពី​ចំនុច​សំខាន់ៗ​ដំបូង ​គេ បន្ទាប់មក​ទើប​អោយ​អាន​អត្ថបទ​ពិស្តារ​។ ដូច្នេះ ព័ត៌មាន​ដ៏​សំខាន់​បំផុត​គឺ​អ្វី​ដែល​បង្ហាញ​មុនគេ​, មិនសូវ​ជា​មាន​អ្វី​ចង់ដឹង​, និង​មិន​សូវ​ជា​មាន​ប្រយោជន៍​ទៅវិញ​។
  • ​អត្ថបទ​ដោយ​ការបញ្ចេញមតិ​៖ អត្ថបទ​ទាំងនេះ​ប្រាប់​អំពី​ចំនុច​សំខាន់ៗ​ណាមួយ​ក្នុង​សាច់​រឿង​របស់​វា​។ ព័ត៌មាន​សំខាន់​បំផុត​គឺ​ផ្ទុក​នៅ​ក្នុង​ការណែនាំ និង​ការ​សង្ខេប ជាមួយនឹង​ពាក់កណ្តាល​នៃ​អត្ថបទ​ដែល​មាន​គំនិត​ប្រឆាំង​គ្នា​ក្នុងនោះ​។
  • អត្ថបទ​ពិសេសៗ​៖ អត្ថបទ​ទាំងនេះ​ត្រូវ​បាន​សរសេរ​ឡើង​ដើម្បី​ផ្តល់​ជា​ការកម្សាន្ត ឬ​ជី​វប្រ​វត្ត​នៃ​ប្រធានបទ​អ្វីមួយ​។ ជាធម្មតា​ព័ត៌មាន​សំខាន់​បំផុត​របស់​វា​គឺ​ស្ថិតនៅ​ក្នុង​តួ​សេចក្តី​របស់​ អត្ថបទ​។
​បើសិនជា​អ្នកដឹង​អ្វី​ដែល​អ្នក​ចង់​បាន​ពី​អត្ថបទ​មួយ ព្រមទាំង​ចេះ​ចាត់ចែង​វា​ទៅ​តាម​ប្រភេទ​របស់​វា អ្នក​នឹង​អាច​ទទួលបាន​ព័ត៌មាន​ពី​វា​បាន​យ៉ាង​លឿន និង​មាន​ផល​ល្អ​។
​បង្កើត​តារាង​មាតិការ​ផ្ទាល់ខ្លួន​
​នៅ​ពេល​អ្នក​កំពុងតែ​អាន​អត្ថបទ ឬ​សៀវភៅ​មួយ​ក្បាល យក​ល្អ​គួរតែ​ឯកភាព​ទៅ​តាម​រចនាសម្ព័ន្ធ​នៃ​ការគិត​របស់​អ្នកនិពន្ធ​។ មានន័យ​ថា អ្នក​ប្រហែលជា​មិនចាំបាច់​កត់សម្គាល់​នៅពេល​ព័ត៌មាន​សំខាន់​បំផុត​ត្រូវ​បាន ​លុបចោល ឬ​សេចក្តីអធិប្បាយ​ដែល​គ្មាន​ការពាក់ព័ន្ធគ្នា​មក​ដាក់​បញ្ចូល​ឡើយ​។
​ មធ្យោបាយ​ដ៏​មាន​ប្រសិទ្ធភាព​មួយ​ដើម្បី​វាយបក់​ទៅលើ​រឿង​នេះ​បាន​គឺជា​ ការបង្កើត​តារាង​មាតិការ​ផ្ទាល់ខ្លួន​របស់​អ្នក​មុន​ពេល​អ្នក​ចាប់ផ្តើម​អាន ​អ្វីមួយ​។ ចូរ​សួរ​ខ្លួនឯង​ថា​អត្ថបទ ឬ​ផ្នែក​ផ្សេងៗ​ក្នុង​ឯកសារ​អ្វីខ្លះ​ដែល​អ្នក​រំពឹងថា​នឹង​ចង់ដឹង​អំពី​វា ហើយ​មាន​សំណួរ​អ្វីខ្លះ​ដែល​អ្នក​ចង់​ឆ្លើយ​ក្រោយពី​អាន​ចប់​។
​ ទោះបីជា​ការធ្វើ​បែប​នេះ​មុនពេល​ចាប់ផ្តើម​អាន​ឯកសារ​ប្រហែលជា​ស្តាប់​ទៅ​ ដូច​ជា​វិធីសាស្ត្រ​ដ៏​ចម្លែក​មួយ​ក៏ដោយ ក៏​វា​ជា​វិធី​មួយ​មាន​ប្រយោជន៍​ដែរ ព្រោះ​វា​ជួ​យ​អោយ​អ្នក​រក​ឃើញ​ភាព​ខុសឆ្គង​ក្នុង​ជម្លោះ​របស់​អ្នកនិពន្ធ​។ ការសរសេរ​ចេញ​ជា​តារាង​មាតិការ​ផ្ទាល់​ខ្លួន​បាន​បែប​នេះ​ក៏​ជួយ​អោយ​អ្នក​ កំណត់​បាន​ជា​សំណួរ​ផ្ទាល់ខ្លួន​របស់​អ្នក និង​គិត​អំពី​អ្វី​ដែល​អ្នកនឹង​រំពឹងថា​អាច​សិក្សា​ពី​វា​បាន​។
​ចូរ​ប្រើប្រាស់ សទ្ទានុក្រម​ពេល​អាន​ឯកសារ​បច្ចេកទេស​
​បើសិន​ជា​អ្នក​កំពុងតែ​អាន​ឯកសារ​បច្ចេកទេស​ដែល​ពិបាកៗ​ខ្លាំង ការប្រើ​វេច​នានុ​ក្រម​ប្រហែលជា​រឿង​មួយ​មាន​ប្រយោជន៍​។ ដូច្នេះ​យក​វា​ដាក់​តាម​ខ្លួន​ជានិច្ច​នៅពេល​អ្នកអាន​ឯកសារ​បែបនេះ​។
​វា​ក៏​មាន​ប្រយោជន៍​ដែរ​ក្នុង​ការសរសេរ​ទស្សនៈ​សំខាន់ៗ​ជា​ភាសា​ផ្ទាល់ខ្លួន​របស់​អ្នក និង​ចាត់​ទុក​វា​ប្រើ​នៅ​ពេល​ចាំបាច់​៕

No comments: