Wednesday, September 18, 2013

មូលហេតុ​ទាំង ១០ ដែល​ស្ត្រី​នៅ​អាស៊ី ជ្រើសរើស​យក​បុរស​បរទេស​ធ្វើ​ជា​គូរ​អនាគត​

mariage-chinoise-francais_728x728
តាម​ការស្ទង់មតិ​មួយ កាលពី​ពេល​ថ្មីៗ​នេះ មាន​ស្ត្រី​នៅ​ទ្វីបអាស៊ី​ខាងកើត​ច្រើនឡើងៗ ជា​ពិសេស​ស្ត្រី​ជនជាតិ​ចិន នៅតាម​បណ្ដា​ទីក្រុង​ធំៗ បាន​សម្ដែង​នូវ​បំណង​របស់​ពួកនាង ចង់​រៀប​អាពាហ៍ពិពាហ៍​ជាមួយ ជនជាតិ​បរទេស (​អ៊ឺរ៉ុប ឬ​អាមេរិក​ខាងជើង​) ជៀស​ជាង​នឹង​ជ្រើសរើស​បុរស​ដែល​មាន​សញ្ជាតិ​ដូចគ្នា ធ្វើ​ជា​គូរ​អនាគត​។​
តើ​មាន​មូលហេតុ​អ្វី​ទៅ ដែល​ជំរុញ​ឲ្យ​ពួក​នាងៗ​ទាំងនោះ ស្វែងរក​គូរ​ជីវិត​ជា​មួយ​បុរស​ជនជាតិ​អ៊ឺរ៉ុប​? ខាងក្រោម​នេះ ជា​មូលហេតុ​ទាំង ១០ ដែល​នឹង​បកស្រា​យឲ្យឃើញថា ជម្រើស​នៃ​អនាគត​វែងឆ្ងាយ​នេះ មិនមែន​ជា​រឿង​ចៃដន្យ​នោះ​ទេ​។​
១- នៅក្នុង​អារម្មណ៍​របស់​ស្ត្រី​ជនជាតិ​អាស៊ី បុរស​ជនជាតិ​អ៊ឺរ៉ុប​សុទ្ធសឹង​ជា​អ្នក​មាន​ប្រាក់​។ រៀបការ​ជាមួយ​អ្នក​មាន​ប្រាក់ នឹង​អាច​នាំ​ឲ្យ​ជីវភាព​មាន​ភាព​សុខ​ស្រួល​។ បើ​ទោះជា​នៅ​ទ្វីប​អាស៊ី (​ដូចជា​ប្រទេស​ចិន​ជាដើម​) មហាសេដ្ឋី ឬ​អ្នក​មាន​ប្រាក់ មាន​ចំនួន​កាន់តែ​ច្រើនឡើងៗ​នោះ​ក៏​ដោយ តែ​ជំ​ហ៊ាន​ឆ្ពោះទៅរក​ចាប់​ដៃគូរ​ជីវិត ជាមួយនឹង​បុរស​មហាសេដ្ឋី​ទាំងនោះ នៅតែ​ចង្អៀត​នៅឡើយ​។ ម្យ៉ាងទៀត រក​បាន​ស្វាមី​ជា​ជនជាតិ​អ៊ឺរ៉ុប នឹង​នាំ​ឲ្យ​អនាគត​មាន​ភាពធានា​ច្បាស់លាស់​។​
២- បណ្ដា​ប្រទេស​នៅ​អាស៊ី ច្រើនឡើងៗ ត្រូវ​បាន​ចាប់អារម្មណ៍​ដោយ​អ្នក​បណ្ដាក់ទុន​ធំៗ ទៅ​ពី​អ៊ឺរ៉ុប ដែល​មាន​ប្រាក់​រាប់​សិប​លាន ហើយ​មាន​ថា​នះ​ត្រូវបាន​គេ​ទទួលស្គាល់ភ្លា​មៗ​នៅក្នុង​សង្គម​។ ស្ត្រី​ក៏​ដូចគ្នា ព្រោះ​បើ​នាង​បាន​រៀបការ​ជាមួយ​បុរស​អ្នកមាន​ណា​ម្នាក់ នាង​នឹង​បាន​ខ្ពស់​មុខ​ខ្ពស់​មាត់​ទៅ​តាម​ដែរ​។​
៣- ស្ត្រី​នៅ​ទ្វីប​អាស៊ី ដែល​ចង់​រៀបការ​ជាមួយ​នឹង​បុរស​ជនជាតិ​អ៊ឺរ៉ុប ដោយសារ​តែ​ពួក​នាង​ចង់​ដើរ​ឆ្លង​ប្រទេស ឃើញ​ពិភពលោក​ថ្មី​។ និយាយ​ឲ្យ​ពិត​ទៅ គ្រប់​គ្នា​នរណាៗ​ក៏​ចង​ដើរលេង ទៅ​ក្រៅប្រទេស​ដែរ ប៉ុន្តែ​មនុស្ស​ដែល​មាន​ឱកាស ចេញ​ដើរ​ទៅ​ឆ្លង​ប្រទេស​បែបនេះ មិន​មាន​ច្រើន​ប៉ុន្មាន​ទេ​។​
៤- ស្ត្រី​នៅ​ទ្វីប​អាស៊ី ច្រើន​គិតថា​បុរស​ជនជាតិ​អ៊ឺរ៉ុប មាន វីរភាព ច្រើន​ជាង​បុរស ដែល​រស់នៅ​ក្នុងភូមិ​ជាមួយ​។ នៅក្នុង​ភាពយន្ដ​ល្បីៗ​ជាច្រើន ទោះជា​ផលិត​ដោយ​ផលិតកម្ម​ភាព​អាមេរិក​ក្ដី ឬ​នៅ​អ៊ឺរ៉ុប​ក្ដី គេ​តែង​ឃើញ​តួ​បុរស​ជា​តួ​ចិត្តល្អ​នោះ សម្ដែង​ជា​សុភាពបុរស​បាន​យ៉ាង​ល្អឥតខ្ចោះ​។ តួឯក​ទាំងនោះ ថែមទាំង​បាន​អង្រួន​ចិត្ត​ស្ត្រីៗ ជា​ពិសេស​ស្ត្រី​នៅ​អាស៊ី ធ្វើឲ្យ​ពួក​នាង​ពុះកញ្ជ្រោល​នៅ​មិន​ស្ងៀម ហើយ​ឈាន​ទៅដល់ មានបំណង​ចង់​រួម​ភិសម័យ​ជាមួយ​នោះ​ទៀតផង​។​
៥- រៀបការ​ជាមួយ​ជនបរទេស ជា​មធ្យោបាយ​បំពេញចិត្ត​ពួក​នាង​មួយ​ចំនួន ដែល​យល់​ថា នោះ​ជា​អ្វី​ដែល​មាន​លក្ខណៈ  ខ្ពង់ខ្ពស់​ប្រកបដោយ​សុជីវធម៌​។ បុរស​នៅ​អាស៊ី​ខ្លះ មិនសូវ​មាន​សុជីវធម៌ និង​មិន​មាន​របៀបរបប​ក្នុង​ការរស់នៅ​នោះទេ ហើយ​ទាំងនោះ​ជា​ទម្លាប់​មួយ ដែល​ពួក​នាង​ចង់​ធ្វើ​ការផ្លាស់ប្ដូរ​។​
៦- ស្ត្រី​ជា​ន​ជាតិ​អាស៊ី​ខ្លះ​ពី​ចំណោម​នោះ មើល​ឃើញ​ខុស​ពី​ស្ត្រី​ទូទៅ​។ ពួកនាង​ទាំងនេះ យល់​ថា​ទំនៀម​ទំលាប់ វប្បធម៌​របស់​ប្រទេស​លោក​ខាងលិច​មាន​ភាព​ល្អប្រសើរ ជៀស​ជាង​ការរស់នៅ​ជាមួយ ប្រពៃណី ទំនៀម​ទំលាប់​ដដែលៗ ដែល​ពួក​នាង​ស្គាល់ និង​យល់​តាំងពី​កុមារភាព​មក​។​
៧- ស្ត្រី​អាស៊ី​មួយចំនួនទៀត បាន​រៀបការ​ជាមួយ​ជន​បរទេស ដោយសារ​តែ​ពួក​នាង មាន​ទំនាក់ទំនង​ជា​ប្រចាំ  ជាមួយ​ពិភព​ខាងក្រៅ​ច្រើន មិន​ថា​តែ​ក្នុង​ការសិក្សា ឬ​ក្នុង​ការងារ​ឡើយ​។ នេះ​ជា​កត្តា​ធម្មជាតិ ដែល​ពួក​នាង​មើលឃើញ​តែ​បុរស​ដែល​នៅ​ក្បែរ​ច្រើនជាង ហើយ​បាន​បាក់ចិត្ត​ស្រឡាញ់ និង​គិត​ថា​ត្រូវ​សាង​ជីវិត​ជាមួយ​គ្នា​រៀង​រហូត​ទៅ​។​
៨- បុរស​នៅ​អាស៊ី​ច្រើន​គិតថា ខ្លួនឯង​ជា​ភេទ​ខ្លាំង​ជាង​ស្ត្រី និង​បាន​ចាត់ទុក​ស្ត្រី​គ្រាន់តែ​ជា​មនុស្ស​នៅក្នុង​ផ្ទះ ឬ​ចាំ​ស្ដាប់​តែ​បង្គាប់ ដែល​ផ្ទុយ​ពី​ការគិត​ភាគច្រើន របស់​បុរស​លោកខាងលិច​។ សិទ្ធិ​ស្មើគ្នា រវាង​ស្ត្រី​និង​បុរស នៅក្នុង​សតវត្ស​ន៍​ទី​២១​នេះ មិនមែន​ជា​បញ្ហា​ដែល​គេ​ត្រូវ​យក​មក​ជជែក​គ្នា​ទៀត​នោះទេ​។ ការបែងចែក​ភេទ​ទន់ខ្សោយ ឬ​ការបង្គាប់បញ្ជា នៅក្នុង​ជីវិត​គូរ​ស្វាមីភរិយា ជា​រឿង​ហួស​សម័យមួយ ហើយ​ស្ត្រី​នៅ​អាស៊ី​ជាច្រើន​នាក់ បាន​យល់​ពី​បញ្ហា​នេះ​។​
៩- ស្ត្រី​មួយ​ចំនួន​ទៀត ចង់បាន​រូបភាព និង​មោទនភាព យក​មកឲ្យ​ខ្លួន ជៀស​ជាង​គិត​ពី​ស្នេហា​បរិសុទ្ធ​។ ពួកនាងៗ​ទាំងនោះ គិត​ថា​ដើរចេញ​ទៅ​ជាមួយ​បុរស​ជា​ជនជាតិ​បរទេស នឹង​មាន​ការ​ឲ្យ​តម្លៃ និង​ការទាក់ទាញ​ពី​សង្គម​ច្រើនជាង ចេញ​ដើរ​ទៅ​មួយ​បុរស​ដែល​ជា​ជនរួមជាតិ​របស់​នាង ជាពិសេស​នៅក្នុង​មជ្ឈដ្ឋាន​ការងារ​។​
១០- មូលហេតុ​ចុងក្រោយ ដែល​ធ្វើឲ្យ​ពួក​នាង​ជ្រើសរើស​បុរស​ជា​ជនជាតិ​បរទេស មក​រួមរស់​ជា​គូរ​អនាគត គឺ​បណ្ដាលមកពី​គំនាប​សង្កត់​ផ្នែក​នយោបាយ​។ ប្រទេស​នៅ​អាស៊ី​មួយ​ភាគ​ធំ នៅ​ជា​ប្រទេស​ដែល​កាន់​លិទ្ធិផ្ដាច់ការ បក្សពួកនិយម ឬ​ការ​ផ្ដុំ​អំណាច​ទៅលើ​បុគ្គល​ម្នាក់​ជា​ដើម​។ ពួកនាងៗ​បានជ្រើសរើស អាពាហ៍ពិពាហ៍ ជាមួយ​ជន​បរទេស មិន​ត្រឹមតែ​អនុញ្ញាត​ឲ្យ​ពួក​នាង ជៀស​ចេញ​ឲ្យ​ផុត​ពី​គំនាប​ទាំងនេះ​ទេ តែ​សូម្បីតែ​គ្រួសារ​របស់​ពួកនាង ក៏​មាន​សង្ឃឹមថា​នឹង​អាច​ចាក​ចេញ​ឲ្យ​ឆ្ងាយ​ពី​អំពើ​អយុត្តិធម៌ ឬ​ភាពមិន​សុទ្ធ​ល្អ របស់​ពួក​អ្នកដឹកនាំ​ទាំងនោះ​ដែរ​៕

No comments: