Wednesday, September 18, 2013

វិធី​យក​ចិត្ត​ចៅហ្វាយនាយ

មាន​អ្វី​ដែល​ភ្លឺ​និង​មុត​មាំ​ជាង​កែវ​ភ្នែក​ចៅ​ហ្វាយ​នាយ​ ទេ។ កន្លែង​ណា​ដែល​ចៅហ្វាយ​ចូល​ចិត្ត​សំលឹង​មើល កន្លែង​នោះ​បុគ្គលិក​គួរ​ប្រុងប្រយ័ត្ន។ ហេតុ​អ្វី​ត្រូវ​យក​ចិត្ត​ចៅហ្វាយ​នាយ?​ មាន​មតិ​មួយ​ចំនួន​យល់​ថា​ មាន​តែ​មនុស្ស​ដែល​គ្មាន​សមត្ថភាព​ទេ​ដែល​ចូល​ចិត្ត​អែប​អប​យក​ចិត្ត​ចៅ​ ហ្វាយ។ ការ​ពិត ​មនុស្ស​មាន​សមត្ថភាព​ក៏​ត្រូវ​យក​ចិត្ត​ចៅ​ហ្វាយ​នាយ​ដែរ តែ​គ្រាន់​តែ​វិធីយក​ចិត្ត​នោះ​ផ្សេង​ពី​មនុស្ស​គ្មាន​សមត្ថភាព។
គេ​គួរ​ពិចារណាថា​ក្នុង​សង្គម​ការងារ​ គេ​ត្រូវ​ការ​មនុស្ស​ទុក​ចិត្ត​ជាង​មនុស្ស​មាន​សមត្ថភាព។ ប្រសិន​បើ​យើង​មាន​សមត្ថភាព​ហើយ​តែ​ចៅ​ហ្វាយ​មិន​ទុក​ចិត្ត​ក៏​​មិន​អាច​រីក ​ចម្រើន​ទៅ​មុខ។ ទំនុក​ចិត្ត​ជា​របស់ដែល​ពិបាក​សាង​និង​ទាម​ទារ​ពេល​វេលា​យូរ។ តើ​ត្រូវ​ធ្វើ​ដូចម្តេច​ខ្លះ​ដើម្បី​យក​ចិត្ត​ចៅហ្វាយ?
១. ស្តែង​ឲ្យ​ឃើញ​ពី​សមត្ថភាព​បំពេញ​ការងារ​ចប់​សព្វ​គ្រប់​តាម​ស្តង់ដារ​របស់​ អង្គភាព៖ គ្រប់​ការងារ​ដែល​ចៅហ្វាយ​នាយ​ដាក់​ឲ្យ ចូរ​ធ្វើ​ឲ្យ​បាន​ទាន់​ពេល​វេលា និង​ប្រកប​ដោយប្រសិទ្ធភាព។
២. ពេញ​ចិត្ត​នឹង​ការងារ​ និង​ចង់​ធ្វើ​ការ​ជាមួយ​អង្គភាព​យូរ​អង្វែង៖ ចៅ​ហ្វាយ​នាយ​មិន​ចូល​ចិត្ត​បុគ្គលិក​ណា​ដែល​ចូល​មក​ធ្វើ​ការ​គ្រាន់​តែ​ បណ្តោះ​អាសន្ន​ ភ្លឹបភ្លែត ចូល​ធ្វើការ​មិន​ទាន់​បាន​ប៉ុន្មាន​ផង​ក៏​ដាក់ពាក្យ​ទៅ​ធ្វើការ​កន្លែង​ ផ្សេង​វិញ ឬ​មួយ​ថ្ងៃ​ៗ​គិត​តែ​ពី​អាន​ដំណឹង​ជ្រើស​រើស​បុគ្គលិក​នោះ​ទេ​។
៣. ចេះ​គួរ​សម៖ មនុស្ស​ដែល​ចេះ​គួរ​សម​ រួស​រាយ​រាក់​ទាក់​តែង​តែ​មាន​គេ​ចូល​ចិត្ត​ច្រើន ចំណែក​ឯក​ចៅហ្វាយ​នាយ​វិញ​ក៏​ដូច​គ្នា​ដែរ ។ បុគ្គលិក​ដែល​មាន​អាធ្យាស្រ័យ​ល្អ​ នឹង​នាំ​ផល​ចំនេញ​ច្រើន​ដល់​ក្រុម​ហ៊ុន​ ជា​ពិសេស​ធ្វើ​ឲ្យ​អតិថិជន​ពេញ​ចិត្ត។ មាន​មនុស្ស​​មួយ​ចំនួន​អាងតែ​ខ្លួន​មាន​សមត្ថភាព​ មិន​ចេះ​គួរ​សម​នឹង​មនុស្ស​ទូទៅ​ទេ​សូម្បី​តែ​ជាមួយ​ចៅហ្វាយក៏​មិន​សូវ​គួរ​ សម​ដែរ​ ដោយ​គិត​ថា​អស់​ពី​ខ្លួន​ទៅ​គេ​ធ្វើការ​មិន​កើត។ សួរ​ថា​ចៅ​ហ្វាយ​នាយ​ពេញ​ចិត្ត​ទេ? ចៅហ្វាយ​ប្រាកដ​ជា​មិន​ពេញ​ចិត្ត​ទេ ហើយ​ជាលទ្ធផល​គឺ​គាត់​ព្យាយាម​រក​អ្នក​ដទៃ​មក​ជំនួស​តំណែង​នេះ។​
ចំនុច​ទាំង​បី​ខាង​លើ​គឺ​ជា​ចំនុច​ស្នូល​ដែល​ថ្នាក់​ដឹក​នាំ​អង្គភាព​ទូទៅ​ប្រើ​ដើម្បី​ពិចារណា​ដំឡើង​តំណែង​បុគ្គលិក។ ប្រភព Salarean

No comments: