Wednesday, September 18, 2013
ហេតុអ្វីបានជាវីតាមីន D មានសារៈសំខាន់ចំពោះសុខភាព?
វីតាមីន D គឺជាប្រភេទវីតាមីនដែលរលាយក្នុងទឹក។ ដូច្នេះដើម្បីអាចទទួលវីតាមីននេះបាន ចូរញ៉ាំអាហារណាដែលមានជាតិខ្លាញ់ ទើបទទួលបានការស្រូបយកវីតាមីននេះច្រើន។ វីតាមីន D មានពីរទម្រងដូចជា៖ D2 (Ergocalciferol) និង D3 (Cholecalciferol)។ ការចាប់យកកាំរស្មី Ultraviolet B នឹងជួយបង្កើន កម្រិត D3 ក្នុងរាងកាយ។ ខ្លាញ់ត្រី ផ្សិត ស៊ុត និងសាច់សម្បូរវីតាមីន D ណាស់។ វីតាមីន D មានសារៈសំខាន់ក្នុងការបឺតស្រូបយកជាតិកាលស្យូម និងផូស្វាតពីចំណីអាហារ។ នោះហើយគឺជាមូលហេតុដែលវីតាមីន D មានសារៈសំខាន់សម្រាប់សុខភាពឆ្អឹង។
អ្នកប្រហែលជាមិនដឹងពី ការស្រាវជ្រាវថ្មីនេះទេថា ការទទួលបាននូវវីតាមីន D គ្រប់គ្រាន់មានសារៈសំខាន់ណាស់សម្រាប់ប្រព័ន្ធភាពស៊ាំ, ខួរក្បាល, សរសៃប្រសាទ, មុខងារសាច់ដុំ និងគ្រប់គ្រងហ្សែនដែលតែងតែធ្វើអោយឆាប់មានជំងឺ។
តើ មនុស្សម្នាក់មានបញ្ហាកង្វះវីតាមីន D ដោយរបៀបណាទៅ? កាលណាមនុស្សកាន់តែចាស់ត្រូវការហាលថ្ងៃអោយបាន ១៥នាទីជារៀងរាល់ថ្ងៃមែនទ? មែនហើយ ប៉ុន្តែវាប្រហែលជាមិនទាន់គ្រប់គ្រាន់នៅឡើយទេ។ ការសិក្សាមួយដែលធ្វើទៅលើកីឡាករជិះស្គីរលើទឹកនៅរដ្ឋហាវៃបាន រកឃើញថា ក្នុងចំណោមពួកគេទាំងអស់មានចំនួនច្រើនជាង ៥០% ដែលមានកម្រិតវីតាមីន D ទាបជាងកម្រិតមធ្យម។ ការដែលរស់នៅក្រោមពន្លឺថ្ងៃច្រើនពេកអាចធ្វើអោយស្ទះដល់ការបឺត ស្រូបវីតាមីនបាន។
តើគួរតែមានវីតាមីន D ក្នុងខ្លួនប៉ុន្មានទៅ? គេបានណែនាំថា ចំនួន ២០ng/mL គឺជាចំនួនដែលគ្រាប់គ្រាន់ ប៉ុន្តែបើតាមសង្គមជំងឺអង់ដូគ្រីន និងមូលនីធិជំងឺពុកឆ្អឹងអន្តរជាតិ បានសម្គាល់ថា ចំនួនរហូតដល់ ៣០ng/mL មានសារៈសំខាន់សម្រាប់ការលូតលាស់សុខភាពឆ្អឹងដល់កម្រិតកំពូល។ តើអ្នកអាចមានវីតាមីន D ច្រើនពេកដែរទេ? កាលណាកម្រិតវីតាមីននេះខ្ពស់ជាង ៥០ng/mL ប្រហែលជាងាយនឹងប្រឈមជំងឺមហារីកកាន់តែខ្លាំង។ ប៉ុន្តែនេះមិនមែនជាបញ្ហាទេ។ អ្វីដែលសំខាន់គឺកង្វះវីតាមីន D ទៅវិញទេ។
ដំណឹងល្អនោះគឺថា ការវិទ្យាស្ថានជាតិសុខាភិបាលបានធ្វើការសិក្សាទៅលើចំណោមមនុស្ស ប្រុសស្រីចំនួន ២០០០០នាក់ដែលមានអាយុជាង ៦០ឆ្នាំ ដោយសាកល្បងជាមួយនឹងការប្រើប្រាស់វិតាមីន D ២០០០ IU ខ្លាញ់អូមេហ្គាបីដែលបានមកពីខ្លាញ់ត្រី ឃើញថាវាអាចកាត់បន្ថយការប្រឈមនឹងជំងឺបេះដូងបាន៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment