Wednesday, September 18, 2013

ប្រភពនៃការសំពះ និងការថ្វាយបង្គំ

ksampeah1តាមរយៈការសិក្សាស្រាវជ្រាវបង្ហាញឱ្យឃើញថា ការសំពះ​- ថ្វាយបង្គុំតាម​របៀបខ្មែរមានអាយុ​កាលប្រហែលជា ២០០០ ឆ្នាំមកហើយតាមរយៈឥទិ្ធពល​ពុទ្ធសាសនាដែលបានមកពីប្រទេស​ឥណ្ឌា។ ពុទ្ធសាសនាបានផ្សព្វផ្សាយចូលមកក្នុងប្រទេសខ្មែរតាំងពីពុទ្ធសតវត្យទី៣មកម្ល៉េះ ​(៣សតវត្យមុនគ​.ស) ដោយព្រះមហា មោគ្គលីបុត្តតិស្សត្ថេរ​ ។លោកបានចាត់ចែងបញ្ចូនព្រះ សោណត្ថេរ និងព្រះ ឧត្តេរត្ថេរ ឱ្យធ្វើដំណើរមកកាន់ដែនសុវណ្ណភូមិដើម្បីផ្សព្វផ្សាយពុទ្ធ​សាសនាក្រោម ព្រះរាជូបត្ថម្ភក នៃព្រះបាទ​ ធម្មាសោកមហារាជ (King​Asoka) ខ្មែរក៏បានទទួល យក និងបានរក្សាទុករហូតដល់សព្វថ្ងៃដោយបានសម្របសម្រួលលទ្ធិប្រពៃណីនេះទៅតាម លក្ខណៈនៃវប្បធម៌របស់ខ្លួន។
ksampeah1
ឯកសារយោង៖ សៀវភៅវប្បធម៌ខ្មែរ (សាកលវិទ្យាល័យបញ្ញាជាតិ)

ប្រភេទ និងខ្នាតនៃការសំពះតាមរបៀបខ្មែរ

taprum_141056334 
- ប្រភេទ
គេបែងចែកការសំពះតាមរបៀបខ្មែរមាន ៣ ប្រភេទគឺ៖
  1. សំពះឈរ (ឈរសំពះ) មាន ៣-៤-៥ខ្នាត
  2. សំពះអង្គុយ​ (អង្គុយសំពះ) បានចែកចេញជា ៣ បែបទៀតគឺ៖អង្គុយបត់ជើង  , លត់ជង្គង់ និងបញ្ឈរជង្គង់
  3. សំពះក្រាប (ក្រាបសំពះ) មាន ២ បែប គឺ៖ ក្រាបបត់ជើង ​ និងក្រាបលត់ជង្គង់
ប្រភេទសំពះទាំងបីត្រូវបានប្រតិបត្តិ ប្រណិប័តន៍យោងទៅតាមលក្ខខណ្ឌ​ដូចខាងក្រោម៖
  1. ទីតាំង (ទីកន្លែង)
  2. ពេលវេលា
  3. អ្នកដែលត្រូវសំពះ
- ខ្នាតនៃសំពះខ្មែរ
  1. ខ្នាតដៃ (Hand Measurement) : ប្រណម្យត្រឹមដើមទ្រូង មាត់ ច្រមុះ ចិញ្ចើម
  2. ខ្នាតជើង (Foot Measurement): ផ្គុំស្មើ ឬជើងស្តាំថយក្រោយតាមខ្នាតជាក់លាក់
  3. ខ្នាតក្បាល (Head Measurement) : ងើបត្រង់ធម្មតា ឬឱនតិច ឫ ខ្លាំងតាមអ្នកដែលត្រូវសំពះ
taprum_141056334
ឯកសារយោង៖ សៀវភៅវប្បធម៌ខ្មែរ (សាកលវិទ្យាល័យបញ្ញាជាតិ)


No comments: