បរិហារកេរ្តិ៍ ជាមូលដ្ឋាន គឺជាការនិយាយ, ការសរសេរ, ឬគំនូរដែលធ្វើឲ្យប៉ះពាល់ដល់ កិត្តិយសអ្នកដទៃ។
ការបរិហារកេរ្តិ៍ក្លាយទៅជាបទល្មើសដែលអាចផ្តន្ទាទោសបាន
លុះត្រាណាតែការបរិហារកេរ្តិ៍ នោះធ្វើជាសាធារណៈ។ មានន័យថា
ការបរិហារកេរ្តិ៍ត្រូវបានធ្វើនៅទីកន្លែងសាធារណៈ ឬតាមមធ្យោ
បាយណាមួយដែលពាក្យបរិហារកេរ្តិ៍នោះត្រូវបានឮឬឃើញសុះសាយជាសាធារណៈ
ដូចជាតាម កាសែត វិទ្យុ ទូរទស្សន៍ ឬអ៊ិនទែណែតជាដើម។
ពាក្យបរិហារកេរ្តិ៍នៅទីកន្លែងឯកជនមិនត្រូវបានផ្តន្ទា ទោសទេ។
ហេតុដូច្នេះហើយបានជាច្បាប់ខ្មែរមានតែបទបរិហារកេរ្តិ៍ជាសាធារណៈ
តែមិនបទ បរិហារកេរ្តិ៍ជាឯកជនទេ។
តាមក្រមព្រហ្មទណ្ឌខ្មែរ បទបរិហារកេរ្តិ៍គឺជាបទល្មើសមជ្ឈិម តែមិនមានទោសពន្ធនាគារទេ។ អ្នកដែលជាប់ទោសពីបទបរិហារកេរ្តិ៍នេះគ្រាន់តែត្រូវពិន័យជាប្រាក់ ពី មួយសែន រៀលទៅដប់លានរៀល និងត្រូវសងសំណងខូចខាតដល់ជនដែលត្រូវបរិហារកេរ្តិ៍ប៉ុណ្ណោះ។ មាត្រា ៣០៥ នៃក្រមព្រហ្មទណ្ឌ ចែងថា៖
គ្រប់ការអះអាងបំផ្លើស ឬ ការទំលាក់កំហុសដោយអសុទ្ធចិត្តលើអំពើណាមួយដែលនាំឲ្យប៉ះពាល់ដល់ កិត្តិយសឬកិត្តិស័ព្ទនៃបុគ្គលឬនៃស្ថាប័នគឺជាការបរិហារកេរ្តិ៍។
ត្រូវពិន័យជាប្រាក់ពី ១០០.០០០ (មួយសែន) រៀល ទៅ ១០.០០០.០០០ (ដប់លាន)រៀល បទបរិហារកេរ្តិ៍ដែលប្រព្រឹត្តតាមមធ្យោបាយណាមួយដូចតទៅ៖

១. តាមសំដី ទោះជាប្រភេទណាក៏ដោយដែលបញ្ចេញនៅទីសាធារណៈ ឬនៅក្នុងសាលប្រជុំសាធារណៈ។
២. តាមលិខិត ឬគំនូរ ទោះជាប្រភេទណាក៏ដោយដែលផ្សព្វផ្សាយនៅក្នុងចំណោមសាធារណជនឬដាក់តាំងឲ្យសាធារណជនមើល។
៣. តាមគ្រប់មធ្យោបាយទូរគមនាគមន៍សោតទស្សន៍សម្រាប់សាធារជន។
តើគ្រប់ការបរិហារកេរ្តិ៍សុទ្ទតែត្រូវបានផ្តន្ទាទោសទាំងអស់ដែរឬទេ?
ពាក្យបរិហារកេរ្តិ៍ខ្លះអាចត្រូវអនុគ្រោះបាន
ដោយសាររដ្ឋធម្មនុញ្ញនិងច្បាប់ការពារសេរីភាពក្នុងការនិយាយ
ក្នុងការសរសេរ។ បទបញ្ញត្តិច្បាប់ស្តីពីបទបរិហារកេរ្តិ៍
ត្រូវថ្លឹងថ្លែងសេរីភាព
ក្នុងការនិយាយនិងសរសេរជាមួយនឹងការការពារកិត្តិយសរបស់បុគ្គល។
ដូច្នេះ ពាក្យខ្លះដែលចាត់ទុកថាបរិហារកេរ្តិ៍ អាចអនុគ្រោះពីការទទួលខុសត្រូវបានបើ៖
ដូច្នេះ ពាក្យខ្លះដែលចាត់ទុកថាបរិហារកេរ្តិ៍ អាចអនុគ្រោះពីការទទួលខុសត្រូវបានបើ៖
១. ការនិយាយឬការសរសេរនោះធ្វើឡើងដោយសុទ្ធចិត្ត
២ ការនិយាយឬការសរសេរនោះជាការពិត
៣. ការនិយាយឬការសរសេរនោះជាសេចក្តីថ្លែងមតិ។
តើអ្វីទៅដែលហៅថា”សុទ្ធចិត្ត”?
សុទ្ធចិត្ត តាមភាសាសាមញ្ញ
គឺជាអ្វីដែលធ្វើឡើងដោយស្មោះសរគ្មានបង្កប់នូវគំនិតទុច្ចរិត។
ក្នុងន័យនៃច្បាប់បរិហារកេរ្តិ៍
សុទ្ធចិត្តមានន័យជាមូលដ្ឋានថាជនដែលត្រូវចោទថាបរិហារកេរ្តិ៍គេនោះ
បានបន្លឺពាក្យធ្វើឲ្យប៉ះពាល់ដល់កិត្តិយសមនុស្សម្នាក់ទៀត
ដោយសារគាត់ចង់ឲ្យអ្នកដទៃទៀតដឹងពី រឿងអ្វីមួយ
តែគាត់មិននឹកស្មានថាពាក្យដែលបន្លឺនោះធ្វើឲ្យប៉ះពាល់ដល់កិត្តិយស
មនុស្សម្នាក់ទៀត ឬ គាត់គ្មានចេតនាចង់បំផ្លាញមនុស្សនោះទេ។
ច្បាប់ខ្មែរយើងមិនបានកំណត់ថាកត្តាអ្វីខ្លះដែលហៅថាសុទ្ធចិត្តនោះទេ ។ ប៉ុន្តែ តុលាការបារាំង បានកំណត់កត្តាបួនយ៉ាងដែលអាចយកមកពិចារណាថា តើពាក្យសំដីមួយជាពាក្យដែលបន្លឺឡើង ដោយសុទ្ធចិត្ត ឬ អសុទ្ធចិត្ត មានន័យថាចង់បំផ្លាញគេឬយ៉ាងណា។ កត្តាទាំងបួនយ៉ាងនោះគឺ៖
១. ជនដែលជាប់ចោទពីបទបរិហារកេរ្តិ៍ គ្មានភាពជាសត្រូវជាមួយនឹងមនុស្សត្រូវរងការបរិហារកេរ្តិ៍។ នេះមានន័យថា ជនជាប់ចោទមិនមែននិយាយបរិហារកេរ្តិ៍មនុស្សម្នាក់ទៀតដោយសារតែខ្លួន ស្អប់គាត់ ឬមានគំនុំជាមួយគាត់ពីមុនមនោះទេ។
២ ពាក្យសំដីដែលជនជាប់ចោទនិយាយ ឬសរសេរនោះធ្វើឡើងក្នុងគោលដៅសមស្រប ដូចជាក្នុងគោលដៅចង់ឲ្យសាធារណជនចាប់អារម្មណ៍នឹងបញ្ហាអ្វីមួយដែល សំខាន់ ដល់សុខុមាលភាពរបស់សហគមន៍ ឬ សង្គម ឬ ប្រទេស។
៣. ពាក្យសំដីដែលជនជាប់ចោទបាននិយាយ ឬសរសេរនោះត្រូវបានគាត់អង្កេតម៉ត់ចត់ ជាមួយប្រភព ឬឯកសារនានា គឺមិនមែននិយាយ ឬសរសេរតាមការនឹកស្រម័យ របស់ ខ្លួននោះឡើយ។ ឧទាហរណ៍ អ្នកកាសែតមុននឹងសរសេរអត្ថបទមួយ គាត់បាន ព្យាយាមរកប្រភពមួយចំនួនដើម្បីបញ្ជាក់លើព័ត៌មានរបស់គាត់។ ការពិត ទោះបីគេព្យាយាមរកប្រភពបានច្រើនមកបញ្ជាក់យ៉ាងណាក្តី ពេលខ្លះ ព័ត៌មានដែលផ្សាយនោះនៅតែមិនពិតហើយធ្វើឲ្យប៉ះពាល់ដល់កិត្តិយស អ្នកដទៃ។ ទោះជាយ៉ាងណាក្តី ក្នុងករណីបែបនេះ អ្នកកាសែតនោះនៅទទួលបានទទួលគុណប្រយោជន៍ពីកត្តាមួយ នៃបណ្តាកត្តាសុទ្ធចិត្តដែរ។
៤. ពាក្យសំដីដែលជនជាប់ចោទបាននិយាយឬសរសេរនោះមានតុល្យភាពឬមានការ ថ្លឹងថ្លែង។ នេះមានន័យថា គាត់មិនមើលតែមួយជ្រុងនៃព័ត៌មានទេ គាត់ត្រូវបង្ហាញគ្រប់ជ្រុងជ្រោយនៃព័ត៌មាន។ ឧទាហរណ៏ អ្នកកាសែតដែលរាយការណ៏ពីអំពើពុករលួយនៃមន្ត្រីរាជការណាម្នាក់ ត្រូវបង្ហាញពីព័ត៌មានដែលផ្តល់ឲ្យដោយមន្ត្រីនោះដែរដើម្បីឲ្យគាត់ មានឳកាសបំភ្លឺពីករណីរបស់គាត់ដែរ។ ម្យ៉ាងវិញទៀត ការប្រើសំដីត្រូវឲ្យល្មម គឺមិនត្រូវហក់ចូលក្នុងការសន្និដ្ឋានថាអ្នកនេះជាឧក្រិដ្ឋជន ឬ ជាជនក្បត់ជាតិនោះទេ។

តើពាក្យពិតជាបទបរិហារកេរ្តិ៍ដែរឬទេ?
ជាចំណុចគោល
អ្វីដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសអ្នកដទៃជាការបរិហារកេរ្តិ៍។
តែច្បាប់អនុគ្រោះដល់អ្នកនិយាយការពិត
ទោះបីពាក្យដែលបន្លឺឡើងនោះធ្វើឲ្យប៉ះពាល់ដល់កត្តិយសអ្នកដទៃក៏ដោយ
។ មានន័យថាច្បាប់មិនផ្តន្ទាទោសអ្នកដែលនិយាយឬសរសេរការពិតនោះទេ។
តើការនិយាយឬសរសេរសំដែងមតិជាបទបរិហារកេរ្តិ៍ដែលត្រូវផ្តន្ទាទោសដែរឬទេ?
រដ្ឋធម្មនុញ្ញខ្មែរ មាត្រា ៤១ ធានាសេរីភាពក្នុងការសំដែងមតិ។ ដូច្នេះ
ច្បាប់ក៏មិនដាក់ទោសចំពោះការថ្លែងមតិដែរ។ បើក្រឡេកមើលមាត្រា ៣០៥
ក្រមព្រហ្មទណ្ឌ អំពីបទបរិហារកេរ្តិ៍សាធារណៈ
មាត្រានេះផ្តន្ទាទោសតែការថ្លែងពី ”អំពើ” គឺអ្វីដែលបានធ្វើ
ឬព្រឹត្តិការណ៏ណាមួយដែលបានកើតឡើង
តែមិនបានផ្តន្ទាទោសការថ្លែងមតិទេ។
មានសំណួរចោទសួរថាអ្វីជា “អំពើ” អ្វីជា ”មតិ”?
អំពើកើតឡើងដោយមនុស្សធ្វើ
និយាយរួមគឺជាព្រឹត្តិការណ៏កើតឡើងដោយស្នាដៃអ្នកណាមួយ(យើងមិន
និយាយពីបាតុភូតធម្មជាតិ នៅ ទីនេះទេ)។ ដូច្នេះ
ព្រឹត្តិការណ៏ជាអ្វីដែលយើងអាចផ្ទៀងផ្ទាត់បានថា
វាពិតជាបានកើតឡើងមែន ឬពិតជាមិនបានកើតឡើងទេ។
មតិមិនមែនជាព្រឹត្តិការណ៏ទេ។
មតិជាការយល់ឃើញរបស់មនុស្សម្នាក់លើបញ្ហាណាមួយឬលើព្រឹត្តិការណ៍
ណាមួយ។ ដូច្នេះ គេមិនអាចថាមតិមួយពិតឬមិនពិតទេ តែគេអាចនិយាយថា
“មតិរបស់លោកអាចទទួលយកបាន ឬមិនអាចទទួលយកបាន”
“មតិរបស់លោកសមរម្យដែរ” ឬ “មតិរបស់លោកមិនសមរម្យទេ”។
ឧទាហរណ៍នៃ ”អំពើ” ៖ កាលពីខែមិនាព្រះរាជអាជ្ញានៃតុលាការខេត្តព្រះសីហនុបានទៅអនុវត្តសាលក្រមបណ្តេញអ្នកភូមិទឹកផុស។
ឧទាហរណ៍នៃ “មតិ” ៖ ការបណ្តេញអ្នកភូមិទឹកផុសចេញពីភូមិជាការមិនសមរម្យ ព្រោះគាត់បានរស់នៅលើទឹកដីនេះយូរហើយ។
អំពើឧទាហរណ៍នៃ ”អំពើ” ៖ កាលពីខែមិនាព្រះរាជអាជ្ញានៃតុលាការខេត្តព្រះសីហនុបានទៅអនុវត្តសាលក្រមបណ្តេញអ្នកភូមិទឹកផុស។
ឧទាហរណ៍នៃ “មតិ” ៖ ការបណ្តេញអ្នកភូមិទឹកផុសចេញពីភូមិជាការមិនសមរម្យ ព្រោះគាត់បានរស់នៅលើទឹកដីនេះយូរហើយ។
៖
គេអាចផ្ទៀងផ្ទាត់បានថាការបណ្តេញចេញបានកើតឡើងពិតមែននៅទឹកផុស
ព្រោះគេអាចមើលតាមរបាយការណ៍សារពត៌មាន
ឬចុះទៅពិនិត្យផ្ទាល់ដល់ទីកន្លែង។
មតិ
៖ នេះជាមតិរបស់មនុស្សម្នាក់ ថាការបណ្តេញចេញនេះមិនសមរម្យ។
មនុស្សខ្លះថាមិនសមរម្យបើគិតទៅតាមការកាន់កាប់ដីយូរមកហើយ
រីឯមនុស្សខ្លះទៀតថាសមរម្យ បើយោងទៅតាមការសំរេចរបស់សាលក្រមតុលាការ។
មនុស្សពីរនាក់អាចមើលរឿងតែមួយតែឃើញខុសគ្នា
ទៅតាមការយល់ឃើញរបស់ខ្លួន។
តើអ្នកណាខ្លះដែលអាចដាក់ពាក្យបណ្តឹងពីបទបរិហារកេរ្តិ៍បាន?
អ្នកដែលអាចប្តឹងមនុស្សម្នាក់ទៀតពីបទបរិហារកេរ្តិ៍បាន
លុះត្រាតែជននោះយល់ឃើញថា កតិ្តយសរបស់ខ្លួនត្រូវបានប៉ះពាល់។
ថ្វីបើបទបរិហារករ្តិ៍ ស្ថិតក្នុងចំណោមបទល្មើសព្រហ្មទណ្ឌ
ព្រះរាជអាជ្ញាមិនអាចផ្តើមបណ្តឹងនេះដោយឯកឯងបានទេ។
កងនគរបាលក៏មិនអាចប្តឹងអ្នកណាម្នាក់ពីបទបរិហារកេរ្តិ៍
ជំនួសឲ្យជនរងគ្រោះពីបទបរិហារកេរ្តិ៍បានដែរ។
បណ្តឹងត្រូវតែចេញផ្ទាល់ពីជនរងគ្រោះ។
តើពេលណាកិត្តិយសរបស់អ្នកណាម្នាក់ត្រូវបានប៉ះពាល់?
កិត្តិយសត្រូវបានប៉ះពាល់នៅពេល
ពាក្យសំដីដែលប្រើនោះធ្វើឲ្យជនរងគ្រោះនោះ ចុះថយ
ឬបាត់បង់ការរាប់អានពីសង្គម បាត់បង់ឳកាសការងារ
ឳកាសសេដ្ឋកិច្ច។ល។ ឧទាហរណ៍
ការនិយាយថាហាងទំនិញមួយលក់របស់ក្លែងក្លាយ
ធ្វើឲ្យម្ចាស់ហាងនោះបាត់បង់នូវអតិថិជនរបស់គេ។
ការនិយាយថាអ្នកណាម្នាក់ជាឧក្រិដ្ឋជន ជាមនុស្សពុករលួយ
ធ្វើឲ្យជននោះបាត់បង់ការរាប់អានពីអ្នកដទៃ ធ្វើឲ្យសង្គមស្អប់ខ្ពើម
ឬបាត់បង់ការងារ។
No comments:
Post a Comment