ក្នុងដែនដីនៃភារតរដ្ឋ(ឥណ្ឌា) នាសម័យមុនពុទ្ធកាល
ប្រជាជនភាគច្រើនគោរពរាប់អាន និងបូជាសាសនា ព្រាហ្មណ៍ហិណ្ឌូ
មានជំនឿជឿលើព្រះអាទិទេព ដូចជាព្រះឥន្ទ ព្រះព្រហ្ម ព្រះនារាយណ៍ និង
ព្រះឥសូរជាដើម
ដោយមានព្រាហ្មណ៍គឺជាអ្នកដើរតួនាទីសាងទំនាក់ទំនងជាមួយនឹងព្រះអាទិទេពទាំងនោះ
ប្រៀនប្រដៅ សាសនានិងប្រកបពិធីកម្មដល់ប្រជាជនគ្រប់វណ្ណៈ ជឿថា
ព្រះអាទិទេពជាអ្នកសាងអ្វីៗទាំងពួង អាចឲ្យគុណ និង ទោសដល់មនុស្សបាន
ដើម្បីការពារមិនឲ្យកើតមានហេតុភេទអាក្រក់ផ្សេងៗ
មនុស្សត្រូវតែប្រកបពិធីកម្មបួង
សួងផ្គាប់ចិត្ត
ฺ่ព្រះអាទិទេពទាំងនោះដើម្បីកុំឲ្យបណ្តាលគ្រោះមហន្តរាយផ្សេងៗដល់មនុស្ស
ពិធីកម្មនេះហៅថា ពិធីបូជាយញ្ញ គឺ សម្លាប់សត្វយកឈាមនិងសាច់ ទឹកដោះរាវ
សាចចូលទៅក្នុងភ្នក់ភ្លើង ដោយយល់ ឃើញថា
ភ្លើង(ព្រះអគ្និទេព)គឺជាទូតរបស់ព្រះអាទិទេព
ទោះបីជាមនុស្សខំបូជាផ្គាប់ចិត្តយ៉ាងណាក៏ដោយ គ្រោះ មហន្តរាយក៏នៅតែកើតមានដដែល
កាលបើឃើញថាមនុស្សមិនអាចពឹងពាក់ព្រះអាទិទេពតទៅទៀតបាន
ទើបជាហេតុឲ្យមនុស្សមួយចំនួនគិតរកច្រកចេញ គឺ
គិតស្វែងរកទីពឹងខាងផ្លូវចិត្តជំនួសវិញ អ្នកដែលរិះរកទីពឹង
ខាងផ្លូវចិត្តទាំងនោះហៅថា អត្តនាថការី ឬហៅថា ទស្សនវិទូហ្នឹងឯង
ពួកគេបានផ្សព្វផ្សាយ គោលគំនិតដែលរិះរកឃើញរបស់ខ្លួនដល់អ្នកដទៃ
រហូតដល់អ្នកខ្លះក៏ប្រកាសខ្លួនជាគណាចារ្យ ឬ មេលទ្ធិនៃ គោលគំនិតនោះៗ
ប៉ុន្តែនៅមានបញ្ហា ១ ដែលនៅ
ជជែកគ្នាមិនទាន់ដាច់ស្រេចក្នុងចំណោមមេលទ្ធិទាំងនោះ គឺថា "តើអ្វីទៅជាមង្គលរបស់ជីវិត?"
ក្រោយពីព្រះសម្មាសម្ពុទ្ធជាម្ចាស់ទ្រង់ត្រាស់ដឹងសច្ចធម៌ហើយស្តេចយាងផ្សព្វផ្សាយសច្ចធម៌ទាំងនោះដល់ មហាជនបានយាងមកប្រថាប់នៅឯវត្តជេតវ័នក្បែរទីក្រុងសាវត្ថីនៃដែនកោសល នៅរាត្រីថ្ងៃមួយ សក្កទេវរាជ បានដឹកនាំគណៈប្រតិភូទេវតាជាច្រើនចូលគាល់ព្រះបរមសាស្តាហើយបានក្រាបទូលសួរថា "តើអ្វីទៅជាមង្គលរបស់ជីវិត? " ព្រះសម្មាសម្ពុទ្ធជាម្ចាស់ទើបត្រាស់សម្តែងវិធីសាស្ត្រនាំឲ្យរីកចម្រើន ដល់ជីវិត ៣៨ ប្រការដោយពឹងផ្អែកលើការហាត់ពត់លត់ដំខ្លួន ប្រកបដោយវិចារណញាណ ត្រឹមត្រូវតាម សច្ចធម៌យ៉ាងល្អប្រពៃ បុគ្គលណាបដិបត្តិបាន តែងទទួលបានផលតាមសមគួរដល់ទង្វើរបស់ខ្លួន ផ្តើមតាំងពី ក្លាយជាមនុស្សល្អ មានគំហើញត្រូវតាមសភាពពិត ដឹកនាំជីវិតទៅកាន់ផ្លូវរីកចម្រើន ជាប្រភពនៃភោគទ្រព្យ ទាំងពួង និង ដឹកនាំជីវិតឆ្ពោះទៅរកការយកឈ្នះកិលេស ចូលដល់ព្រះនិព្វានបានជាទីបំផុត ។
វិធីសាស្ត្រនាំឲ្យរីកចម្រើនដល់ជីវិត ៣៨ ប្រការនោះ គឺ
១.មិនសេពគប់ជនពាល(មនុស្សទំនើង) ២.សេពគប់បណ្ឌិត ៣.បូជាបុគ្គលដែលគួរបូជា ៤.រស់នៅត្រង់កន្លែង ដែលមានបរិស្ថានល្អ ៥.សាងអំពើល្អទុកមុនយ៉ាងព្រមព្រឺស ៦.តម្កល់ខ្លួនទុកយ៉ាងត្រឹមត្រូវ ៧.មានចំណេះដឹង ច្រើន ៨.មានជំនាញ ៩.មានសណ្តាប់ធ្នាប់ល្អ ១០.ចេះប្រើសម្តីឲ្យកើតប្រយោជន៍ ១១.ចិញ្ចឹមបីបាច់អ្នកមាន គុណ(ឪពុកម្តាយ) ១២.ថ្នាក់ថ្នមកូន ១៣.ថ្នាក់ថ្នមភរិយា ១៤.ការងារមិនកកស្ទះ ១៥.ឲ្យវត្ថុទាន ធម្មទាន អភ័យទាន ១៦.ប្រព្រឹត្តគុណធម៌ ១៧.ជួយសង្គ្រោះញាតិ ១៨.ការងារគ្មានទោសពៃរ៍ ១៩.ចៀសវាងបាប ២០.ចៀសវាងការផឹកគ្រឿងស្រវឹង ២១.មិនប្រមាទក្នុងធម៌ទាំងឡាយ ២២.ចេះគួរសម ឬ គោរព ២៣.សុភាព រាបសា ឱនលំទោន ២៤.ពេញចិត្តនឹងរបស់ដែលខ្លួនមានបាន ២៥.ចេះដឹងគុណ ឬ ចេះអរគុណ 26.ស្តាប់ធម៌ តាមកាលគួរ ២៧.មានអំណត់អត់ធ្មត់ ២៨.ប្រដៅងាយ ឬ ចេះស្តាប់ហេតុផល ២៩.ជួបអ្នកស្ងប់(សមណៈ) ៣០.សន្ទនាធម៌តាមកាលគួរ ៣១.ចេះគ្រប់គ្រងខ្លួនឯង ឬ ចេះទប់សង្កត់កិលេស ៣២.ដឹកនាំជីវិតយ៉ាងប្រសើរ តាមអរិយមគ្គ ៣៣.យល់ការពិតរបស់ជីវិត ៣៤.ធ្វើព្រះនិព្វានឲ្យុជាក់ច្បាស់ ៣៥.ចិត្តមិនញាប់ញ័រនឹងលោកធម៌ ៣៦.ចិត្តគ្មានសំណោកសោកសៅ ៣៧.ចិត្តហ្មត់ហ្មង ៣៨.ចិត្តក្សេមក្សាន្ត ។
សូត្រ ប្រែថា ខ្សែរឿង
មង្គល ប្រែថា ហេតុនាំមកនូវការរីកចម្រើន
រួមចូលគ្នាជា មង្គលសូត្រ ប្រែថា ខ្សែរឿងស្តីពីហេតុនាំមកនូវការរីកចម្រើន ឬ ដែលប្រែឲ្យទាន់ សម័យបន្តិចថា វិធីសាស្ត្រនាំឲ្យរីកចម្រើនដល់ជីវិត
មង្គលទី ១ ដល់ ១៨ ជាវិធីសាស្ត្រសម្រាប់កសាងជីវិតឲ្យជាមនុស្សល្អ ពឹងពាក់ខ្លួនឯងបាន និង ជួយសង្គម ។
មង្គលទី ១៩ ដល់ ៣៨ ជាវិធីសាស្ត្រសម្រាប់អប់រំទូន្មានចិត្តដើម្បីយកឈ្នះកិលេស តណ្ហា ឧបាទាន ។

No comments:
Post a Comment