នីតិវិធីនៃការចុះសំបុត្រអាពាហ៍ពិពាហ៍
លោកជំទាវរដ្ឋមន្រ្តីក្រសួងកិច្ចការនារី
ធ្លាប់បានថ្លែងថា ការរៀបអាពាហ៍ពិពាហ៍ភាគច្រើន នៅកម្ពុជា ជាពិសេស
នៅតាមជនបទ
បានធ្វើទៅដោយគ្រាន់តែមានរៀបចំពិធីតាមទំនៀមទម្លាប់ប្រពៃណី
តែប៉ុណ្ណោះ ប៉ុន្តែ មិនបានទៅចុះសំបុត្រអាពាហ៍ពិពាហ៍
ត្រឹមត្រូវតាមផ្លូវច្បាប់នោះទេ។
ចំណងអាពាហ៍ពិពាហ៍ ដែលមានត្រឹមតែពិធីរៀបការតាមប្រពៃណី ដោយគ្មានការចុះសំបុត្រអាពាហ៍ពិពាហ៍បែបនេះ មិនមានសុពលភាពតាមផ្លូវច្បាប់នោះទេ មានន័យថា បើទោះជាគូស្វាមីភរិយានេះ រស់នៅជាមួយគ្នា ដោយមានការទទួលស្គាល់ពីសង្គមថា ជាប្តី-ប្រពន្ធរៀបការពេញមុខពេញមាត់ហើយក៏ដោយ ក៏ប៉ុន្តែ តាមផ្លូវច្បាប់ អ្នកទាំងពីររស់នៅដោយគ្មានចំណងអាពាហ៍ពិពាហ៍នោះទេ។
ចំណង អាពាហ៍ពិពាហ៍បែបនេះ អាចនឹងបង្កជាបញ្ហាស្មុគស្មាញ ជាពិសេស នៅពេលមានការលែងលះ ឬនៅពេលដែលភាគីណាមួយ ទៅលបលួចមានប្តី ឬប្រពន្ធផ្សេង។ ហេតុដូច្នេះ ហើយបានជាលោកជំទាវអ៊ឹង កន្ថាផាវី បានអំពាវនាវឲ្យគូស្វាមីភរិយា ត្រូវនាំគ្នាទៅចុះសំបុត្រអាពាហ៍ពិពាហ៍ឲ្យបានត្រឹមត្រូវតាម ផ្លូវច្បាប់។
សំណួរសួរថា តើការចុះសំបុត្រអាពាហ៍ពិពាហ៍ត្រូវធ្វើឡើង ដោយគោរពទៅតាមនីតិវិធីអ្វីខ្លះ?
យោងតាមលោក ខាត់ ណារិទ្ធ ចៅសង្កាត់ទន្លេបាសាក់ នីតិវិធីនៃការចុះសំបុត្រអាពាហ៍ពិពាហ៍ គឺមានជាលំដាប់លំដោយដូចតទៅ៖
អនាគត កូនកម្លោះ ត្រូវដាក់ពាក្យសុំទៅឃុំ-សង្កាត់ ដែលខ្លួនរស់នៅ ដើម្បីឲ្យមេឃុំ-ចៅសង្កាត់ ចេញសេចក្តីបញ្ជាក់ថា ខ្លួនពិតជាមិនមានជាប់ចំណងអាពាហ៍ពិពាហ៍ចាស់ណាមួយមែន (នៅលីវ ឬពោះម៉ាយ)។ ប្រសិនបើជាពោះម៉ាយដោយការលែងលះ ត្រូវមានដីកាតុលាការ អំពីការលែងលះ។ ប្រសិនបើជាពោះម៉ាយ ដោយប្រពន្ធស្លាប់ ត្រូវមានលិខិតមរណភាពរបស់សពប្រពន្ធ។
ក្រោយពីបានលិខិតបញ្ជាក់ ពីមេឃុំ-ចៅសង្កាត់រួចហើយ ភាគីខាងប្រុស ត្រូវយកលិខិតនេះ ព្រមទាំងសំណុំបែបបទមួយទៀត បំពេញដោយភាគីខាងស្រី ដាក់ជូនទៅសាលាឃុំ-សង្កាត់ខាងស្រី។ មន្រ្តីអត្រានុកូលដ្ឋាន នៅឃុំ-សង្កាត់ខាងស្រី ជាអ្នកចេញសេចក្តីប្រកាសជូនដំណឹងអាពាហ៍ពិពាហ៍ ដើម្បីយកទៅបិទ នៅផ្ទះខាងស្រី ហើយសេចក្តីចម្លងមួយទៀត យកទៅបិទនៅផ្ទះខាងប្រុស។
ក្នុងរយៈពេល ១០ថ្ងៃ ប្រសិនបើមិនមានការតវ៉ាជំទាស់ណាមួយទេ ការធ្វើពិធីអាពាហ៍ពិពាហ៍តាមទំនៀមទម្លាប់ប្រពៃណីអាចរៀបចំធ្វើទៅបាន។
ក្រោយ ពិធីអាពាហ៍ពិពាហ៍នេះ (យ៉ាងយូរ ១ខែ) គូស្វាមី ភរិយាថ្មីថ្មោងនេះ ត្រូវត្រឡប់ទៅសាលាឃុំ-សង្កាត់ ខាងស្រីវិញ ដើម្បីផ្តិតមេដៃ ក្នុងសៀវភៅអត្រានុកូលដ្ឋាន ហើយមេឃុំ-ចៅសង្កាត់ ចេញសំបុត្រអាពាហ៍ពិពាហ៍ជាផ្លូវការជូន។
គួរបញ្ជាក់ថា នៅក្នុងការចុះសំបុត្រអាពាហ៍ពិពាហ៍នេះ ភាគីទាំងពីរត្រូវមានសាក្សី យ៉ាងតិច ២រូប (ម្នាក់សម្រាប់ខាងស្រី និងម្នាក់សម្រាប់ខាងប្រុស)។ សាក្សីនេះ អាចជាឱពុកម្តាយក៏បាន ជាសាច់ញាតិ ឬមិត្តភក្តិណាមួយក៏បាន (មានវ័យគ្រប់ការ)។
ចំពោះគូស្វាមី ភរិយា ដែលបានរៀបការកន្លងមក ដោយមិនបានចុះសំបុត្រអាពាហ៍ពិពាហ៍ (ជាពិសេស អ្នករៀបការក្នុងរបបខ្មែរក្រហម) អាចទៅសុំលិខិតបញ្ជាក់អាពាហ៍ពិពាហ៍ ពីសាលាឃុំ-សង្កាត់ ដែលខ្លួនរស់នៅ។
ការដាក់ពាក្យសុំនេះ មិនទាមទារឲ្យមាននីតិវិធីប្រកាសផ្សាយជាសាធារណៈ ដូចការរៀបការថ្មីទេ ប៉ុន្តែ ត្រូវមានសាក្សី យ៉ាងតិច ២រូប ដែរ៕
ដើម្បីឆ្លើយតបទៅនឹងសំណួររបស់អ្នកស្តាប់យើង
នៅក្នុងនាទីយល់ដឹងពីច្បាប់នៅថ្ងៃនេះ សេង ឌីណា
សូមធ្វើការពន្យល់អំពីការរៀបអាពាហ៍ពិពាហ៍រវាងពលរដ្ឋខ្មែរ
និងពលរដ្ឋបរទេស។ តើសាមីខ្លួនទាំងខាងភាគីជាពលរដ្ឋខ្មែរ
និងភាគីបរទេស ត្រូវបំពេញនូវលក្ខខណ្ឌអ្វីខ្លះ?
តើការសុំរៀបអាពាហ៍ពិពាហ៍នេះត្រូវធ្វើឡើងដោយគោរពទៅតាម
នីតិវិធីអ្វីខ្លះ ហើយធ្វើនៅកន្លែងណា?
ចំណងអាពាហ៍ពិពាហ៍ ដែលមានត្រឹមតែពិធីរៀបការតាមប្រពៃណី ដោយគ្មានការចុះសំបុត្រអាពាហ៍ពិពាហ៍បែបនេះ មិនមានសុពលភាពតាមផ្លូវច្បាប់នោះទេ មានន័យថា បើទោះជាគូស្វាមីភរិយានេះ រស់នៅជាមួយគ្នា ដោយមានការទទួលស្គាល់ពីសង្គមថា ជាប្តី-ប្រពន្ធរៀបការពេញមុខពេញមាត់ហើយក៏ដោយ ក៏ប៉ុន្តែ តាមផ្លូវច្បាប់ អ្នកទាំងពីររស់នៅដោយគ្មានចំណងអាពាហ៍ពិពាហ៍នោះទេ។
ចំណង អាពាហ៍ពិពាហ៍បែបនេះ អាចនឹងបង្កជាបញ្ហាស្មុគស្មាញ ជាពិសេស នៅពេលមានការលែងលះ ឬនៅពេលដែលភាគីណាមួយ ទៅលបលួចមានប្តី ឬប្រពន្ធផ្សេង។ ហេតុដូច្នេះ ហើយបានជាលោកជំទាវអ៊ឹង កន្ថាផាវី បានអំពាវនាវឲ្យគូស្វាមីភរិយា ត្រូវនាំគ្នាទៅចុះសំបុត្រអាពាហ៍ពិពាហ៍ឲ្យបានត្រឹមត្រូវតាម ផ្លូវច្បាប់។
សំណួរសួរថា តើការចុះសំបុត្រអាពាហ៍ពិពាហ៍ត្រូវធ្វើឡើង ដោយគោរពទៅតាមនីតិវិធីអ្វីខ្លះ?
យោងតាមលោក ខាត់ ណារិទ្ធ ចៅសង្កាត់ទន្លេបាសាក់ នីតិវិធីនៃការចុះសំបុត្រអាពាហ៍ពិពាហ៍ គឺមានជាលំដាប់លំដោយដូចតទៅ៖
អនាគត កូនកម្លោះ ត្រូវដាក់ពាក្យសុំទៅឃុំ-សង្កាត់ ដែលខ្លួនរស់នៅ ដើម្បីឲ្យមេឃុំ-ចៅសង្កាត់ ចេញសេចក្តីបញ្ជាក់ថា ខ្លួនពិតជាមិនមានជាប់ចំណងអាពាហ៍ពិពាហ៍ចាស់ណាមួយមែន (នៅលីវ ឬពោះម៉ាយ)។ ប្រសិនបើជាពោះម៉ាយដោយការលែងលះ ត្រូវមានដីកាតុលាការ អំពីការលែងលះ។ ប្រសិនបើជាពោះម៉ាយ ដោយប្រពន្ធស្លាប់ ត្រូវមានលិខិតមរណភាពរបស់សពប្រពន្ធ។
ក្រោយពីបានលិខិតបញ្ជាក់ ពីមេឃុំ-ចៅសង្កាត់រួចហើយ ភាគីខាងប្រុស ត្រូវយកលិខិតនេះ ព្រមទាំងសំណុំបែបបទមួយទៀត បំពេញដោយភាគីខាងស្រី ដាក់ជូនទៅសាលាឃុំ-សង្កាត់ខាងស្រី។ មន្រ្តីអត្រានុកូលដ្ឋាន នៅឃុំ-សង្កាត់ខាងស្រី ជាអ្នកចេញសេចក្តីប្រកាសជូនដំណឹងអាពាហ៍ពិពាហ៍ ដើម្បីយកទៅបិទ នៅផ្ទះខាងស្រី ហើយសេចក្តីចម្លងមួយទៀត យកទៅបិទនៅផ្ទះខាងប្រុស។
ក្នុងរយៈពេល ១០ថ្ងៃ ប្រសិនបើមិនមានការតវ៉ាជំទាស់ណាមួយទេ ការធ្វើពិធីអាពាហ៍ពិពាហ៍តាមទំនៀមទម្លាប់ប្រពៃណីអាចរៀបចំធ្វើទៅបាន។
ក្រោយ ពិធីអាពាហ៍ពិពាហ៍នេះ (យ៉ាងយូរ ១ខែ) គូស្វាមី ភរិយាថ្មីថ្មោងនេះ ត្រូវត្រឡប់ទៅសាលាឃុំ-សង្កាត់ ខាងស្រីវិញ ដើម្បីផ្តិតមេដៃ ក្នុងសៀវភៅអត្រានុកូលដ្ឋាន ហើយមេឃុំ-ចៅសង្កាត់ ចេញសំបុត្រអាពាហ៍ពិពាហ៍ជាផ្លូវការជូន។
គួរបញ្ជាក់ថា នៅក្នុងការចុះសំបុត្រអាពាហ៍ពិពាហ៍នេះ ភាគីទាំងពីរត្រូវមានសាក្សី យ៉ាងតិច ២រូប (ម្នាក់សម្រាប់ខាងស្រី និងម្នាក់សម្រាប់ខាងប្រុស)។ សាក្សីនេះ អាចជាឱពុកម្តាយក៏បាន ជាសាច់ញាតិ ឬមិត្តភក្តិណាមួយក៏បាន (មានវ័យគ្រប់ការ)។
ចំពោះគូស្វាមី ភរិយា ដែលបានរៀបការកន្លងមក ដោយមិនបានចុះសំបុត្រអាពាហ៍ពិពាហ៍ (ជាពិសេស អ្នករៀបការក្នុងរបបខ្មែរក្រហម) អាចទៅសុំលិខិតបញ្ជាក់អាពាហ៍ពិពាហ៍ ពីសាលាឃុំ-សង្កាត់ ដែលខ្លួនរស់នៅ។
ការដាក់ពាក្យសុំនេះ មិនទាមទារឲ្យមាននីតិវិធីប្រកាសផ្សាយជាសាធារណៈ ដូចការរៀបការថ្មីទេ ប៉ុន្តែ ត្រូវមានសាក្សី យ៉ាងតិច ២រូប ដែរ៕
នីតិវិធីនៃការរៀបអាពាហ៍ពិពាហ៍រវាងពលរដ្ឋខ្មែរនិងពលរដ្ឋបរទេស
ដើម្បី
រៀបការជាមួយនារីខ្មែរ បុរសជាជនបរទេសមិនត្រូវមានអាយុលើសពី ៥០ឆ្នាំ
ហើយត្រូវមានប្រាក់ចំណូលយ៉ាងតិច ២៥០០ដុល្លារអាមេរិក ក្នុងមួយខែ
លក្ខខណ្ឌទាក់ទងនឹងសាមីខ្លួនដែលត្រូវរៀបអាពាហ៍ពិពាហ៍
សាមីខ្លួនទាំងពីរ គឺទាំងភាគីជាពលរដ្ឋខ្មែរ ទាំងភាគីជាពលរដ្ឋបរទេស ចាំបាច់ត្រូវតែបំពេញនូវលក្ខខណ្ឌរួមមួយចំនួន ដែលមានចែងនៅក្នុងក្រមរដ្ឋប្បវេណីខ្មែរ ដូចជាករណីអាពាហ៍ពិពាហ៍ទូទៅ រវាងខ្មែរ និងខ្មែរដែរ គឺ៖
នីតិវិធី និងសំណុំបែបបទដែលត្រូវបំពេញ
យោងតាមអនុក្រឹត្យ ១៨៣ ខាងលើនេះ ជនបរទេសដែលមានបំណងរៀបអាពាហ៍ពិពាហ៍ជាមួយពលរដ្ឋខ្មែរ ចាំបាច់ត្រូវតែមានវត្តមាន នៅក្នុងប្រទេសកម្ពុជា ដើម្បីរៀបចំបំពេញបែបបទ និងនីតិវិធីនៃការរៀបអាពាហ៍ពិពាហ៍នេះដោយខ្លួនឯង។
សំណុំបែបបទនៃការសុំរៀបអាពាហ៍ពិពាហ៍ ត្រូវដាក់ទៅក្រសួងការបរទេស ដោយត្រូវមានភ្ជាប់នូវ៖
ម្យ៉ាងទៀត បើតាមកំណត់ទូតរបស់ក្រសួងការបរទេសខ្មែរ ចុះថ្ងៃទី២៣ មីនា ឆ្នាំ២០០៩ សាមីខ្លួនជាជនបរទេសមិនត្រូវទាក់ទង ដាក់សំណុំបែបបទសុំរៀបអាពាហ៍ពិពាហ៍នេះទៅក្រសួងការបរទេសដោយផ្ទាល់ទេ គឺត្រូវដាក់តាមរយៈស្ថានទូត ឬស្ថានកុងស៊ុល នៃប្រទេសរបស់សាមីខ្លួនជាជនបរទេស ដែលប្រចាំនៅកម្ពុជា។
ក្រោយពីទទួលបានសំណុំបែបបទនេះហើយ ក្រសួងការបរទេសមានរយៈពេលយ៉ាងយូរ ៥ថ្ងៃ (ថ្ងៃធ្វើការ) ដើម្បីពិនិត្យ និងសម្រេច។ ប្រសិនបើមើលទៅឃើញថា មានសំណុំឯកសារគ្រប់គ្រាន់ ហើយសាមីខ្លួនជាជនបរទេសបំពេញទៅតាមលក្ខខណ្ឌ ដែលបានកំណត់ហើយ ក្រសួងការបរទេសត្រូវបញ្ជូនសំណុំបែបបទនេះ បន្តទៅឲ្យក្រសួងមហាផ្ទៃ។
ក្រសួងមហាផ្ទៃក៏មានពេលយ៉ាងយូរ ៥ថ្ងៃ ដែរ ដើម្បីពិនិត្យ និងចុះបញ្ជីសំណុំឯកសារសុំរៀបអាពាហ៍ពិពាហ៍នេះ។ ពិនិត្យ និងចុះបញ្ជីចប់សព្វគ្រប់ហើយ ក្រសួងមហាផ្ទៃត្រូវជូនដំណឹង អំពីការសុំរៀបអាពាហ៍ពិពាហ៍នេះ ទៅខាងមន្រ្តីអត្រានុកូលដ្ឋានឃុំ ឬសង្កាត់ នៃលំនៅដ្ឋានអចិន្រ្តៃយ៍របស់សាមីខ្លួនជាពលរដ្ឋខ្មែរ ហើយក៏ត្រូវជូនដំណឹងទៅសាមីខ្លួនជាជនបរទេសដែរ។
ទទួលបានចម្លើយពីក្រសួងមហាផ្ទៃ អំពីការចុះបញ្ជីសំណុំឯកសារសុំរៀបអាពាហ៍ពិពាហ៍នេះហើយ សាមីខ្លួនទាំងពីរ គឺទាំងពលរដ្ឋខ្មែរ និងទាំងជនបរទេស ត្រូវរៀបចំដាក់ពាក្យសុំរៀបអាពាហ៍ពិពាហ៍ ស្របពេលជាមួយគ្នា ទៅឃុំ ឬសង្កាត់ នៅខាងលំនៅរបស់សាមីខ្លួនជាពលរដ្ឋខ្មែរ ទៅតាមនីតិវិធីសុំអាពាហ៍ពិពាហ៍ធម្មតា។
សំណុំបែបបទរបស់សាមីខ្លួនជាពលរដ្ឋខ្មែរ គឺត្រូវមានភ្ជាប់៖
នៅចុងបញ្ចប់នៃនីតិវិធី ដើម្បីឲ្យអាពាហ៍ពិពាហ៍ មានសុពលភាពពេញលក្ខណៈច្បាប់ សាមីខ្លួនទាំងពីរ ត្រូវទៅចុះបញ្ជីអាពាហ៍ពិពាហ៍ នៅសាលាឃុំ ឬសង្កាត់ គឺនៅកន្លែង ដែលបានដាក់ពាក្យសុំរៀបអាពាហ៍ពិពាហ៍។ ការចុះបញ្ជីអាពាហ៍ពិពាហ៍នេះ ត្រូវមានវត្តមានផ្ទាល់របស់សាមីខ្លួនទាំងពីរ បូករួមជាមួយនឹងសាក្សី ដែលមានអាយុគ្រប់ការ ចំនួន ២រូប៕
បុគ្គលម្នាក់ៗ គឺជាម្ចាស់ ដែលមានសិទ្ធិផ្តាច់មុខ
ទៅលើទ្រព្យសម្បត្តិដែលខ្លួនមាន។ ទោះបីជាក្រោយពីស្លាប់ទៅ
ក៏គេមិនអាចដកហូតទ្រព្យសម្បត្តិនេះបានដែរ។ ទ្រព្យសម្បត្តិ
ដែលជាកេរមរតករបស់បុគ្គលដែលស្លាប់ (មតកជន)
គឺត្រូវផ្ទេរទៅឲ្យសាច់ញាតិរបស់គាត់ដែលនៅរស់។ ក៏ប៉ុន្តែ
ការផ្ទេរមរតកនេះត្រូវគោរពទៅតាមបទប្បញ្ញត្តិ ដែលមានចែងក្នុងច្បាប់។
ខាងក្រោមនេះ គឺជាសំណួរ-ចម្លើយ ស្តីពីរបៀបបែងចែកកេរមរតក
ដែលមានចែងក្នុងក្រមរដ្ឋប្បវេណីខ្មែរ ឆ្នាំ២០០៧។
សំណួរ-នៅពេលដែលបុគ្គលម្នាក់ទទួលមរណភាព តើទ្រព្យសម្បត្តិ ដែលជាកេរមរតករបស់គាត់ត្រូវបែងចែកដោយរបៀបណា?
ចម្លើយ-ការបែងចែកកេរមរតក គឺមានចែងនៅក្នុងក្រមរដ្ឋប្បវេណី ឆ្នាំ២០០៧ ចាប់ពីមាត្រា ១១៤៥ រហូតដល់ មាត្រា ១៣០៤ (សន្តតិកម្ម)។
ការផ្ទេរកេរមរតក ត្រូវធ្វើទៅតាមឆន្ទៈរបស់មតកជន (ជនដែលស្លាប់ ហើយដែលជាម្ចាស់កេរមរតក) ប្រសិនបើគាត់មានទុកបណ្តាំ។ គេឲ្យឈ្មោះថា សន្តតិកម្មតាមមានបណ្តាំ ឬសន្តតិកម្មតាមមតកសាសន៍។
ក្នុងករណីគ្មានបណ្តាំ ការផ្ទេរមរតក គឺត្រូវធ្វើឡើងទៅតាមការកំណត់ដោយបទប្បញ្ញត្តិ ដែលមានចែងក្នុងក្រមរដ្ឋប្បវេណី។ គេឲ្យឈ្មោះថា សន្តតិកម្មតាមច្បាប់ (មាត្រា ១១៤៥)។
សំណួរ-នៅក្នុងបណ្តាំ តើម្ចាស់ទ្រព្យមានសិទ្ធិបែងចែកកេរមរតករបស់គាត់យ៉ាងម៉េចក៏បាន ឬក៏យ៉ាងណា?
ចម្លើយ-មតកជន មានសិទ្ធិធ្វើការបែងចែកកេរមរតករបស់គាត់យ៉ាងម៉េចក៏បានដែរ ក៏ប៉ុន្តែ ត្រូវគោរពលក្ខខណ្ឌមួយ ដែលចែងក្នុងច្បាប់ គឺ “ភាគបម្រុង”។ ច្បាប់កំណត់ថា មរតកមួយផ្នែក ត្រូវបម្រុងទុកឲ្យសន្តតិជន (ជនដែលត្រូវទទួលកេរមរតក) តាមច្បាប់កំណត់។
អ្នកមានសិទ្ធិលើភាគបម្រុង គឺកូន ឬ ឪពុកម្តាយ ឬជីដូនជីតា និងសហព័ទ្ធរបស់មតកជន (មាត្រា ១២៣០)។ ចំណែកនៃភាគបម្រុងត្រូវកំណត់ដូចខាងក្រោម៖
ក្នុងករណីដែលមានសន្តតិជន ដែលជាឪពុកម្តាយ ឬជីដូន ជីតាប៉ុណ្ណោះ (មិនមានកូន និងមិនមានសហព័ទ្ធ) ភាគបម្រុង គឺត្រូវមាន ១ភាគ៣ នៃទ្រព្យសម្បត្តិរបស់មតកជន។
ក្នុងករណីដែលមានសន្តតិជនជាកូន ឬជាសហព័ទ្ធ ភាគបម្រុង ត្រូវមានពាក់កណ្តាល នៃទ្រព្យសម្បត្តិរបស់មតកជន។
ភាគបម្រុង ត្រូវយកទៅបែងចែកជាចំណែកស្មើៗគ្នាឲ្យសន្តតិជនដែលមានសិទ្ធិទទួល ភាគបម្រុង ដែលច្បាប់កំណត់ក្នុងមាត្រាខាងលើ។ កេរមរតក ដែលនៅសេសសល់ពី ភាគបម្រុង ទើបមតកជនអាចយកទៅបែងចែកតាមចិត្តចង់បាន។ ក្នុងករណីដែលគ្មានសន្តតិជនដែលត្រូវមានសិទ្ធិទទួលភាគបម្រុងទេ មតកជនអាចចាត់ចែងទ្រព្យសម្បត្តិរបស់គាត់ទាំងអស់ ទៅតាមបណ្តាំបាន ដោយមិនត្រូវទុកភាគបម្រុងនោះទេ។
សំណួរ-ក្នុងករណីមិនមានបណ្តាំ តើច្បាប់កំណត់ដូចម្តេចខ្លះ អំពីការបែងចែកកេរមរតក?
ចម្លើយ-ក្នុងករណីគ្មានបណ្តាំមរតក ច្បាប់កំណត់ថា កេរមរតកត្រូវចែកទៅឲ្យសន្តតិជន ដែលមាន ៣លំដាប់ ៖
ប្រសិនបើមតកជនមានកូន មរតកត្រូវបានទៅកូន។ បើសិនជាមានកូនណាមួយស្លាប់ ចំណែកមរតកនោះ ត្រូវផ្ទេរទៅឲ្យកូនៗរបស់កូននោះ (ចៅរបស់មតកជន) ដែលគេឲ្យឈ្មោះថា សន្តតិកម្មជំនួស។
ប្រសិនបើមតកជនមិនមានកូនសោះ (ចំណុចនេះខុសពីមានកូន តែកូនស្លាប់) កេរមរតកត្រូវបានទៅឪពុកម្តាយ។ ប្រសិនបើគ្មានទាំងកូន ហើយឪពុកម្តាយក៏ស្លាប់អស់ទៀត កេរមរតកត្រូវបានទៅបងប្អូនបង្កើត។
ចំពោះសហព័ទ្ធ (ប្តី ឬប្រពន្ធ) របស់មតកជនវិញ គឺជាសន្តតិជន “អចិន្រ្តៃយ៍” មានន័យថា ទោះជាស្ថិតក្នុងលំដាប់ណាមួយ ក្នុងលំដាប់សន្តតិជនទាំង៣ខាងលើ ក៏សហព័ទ្ធត្រូវមានចំណែកក្នុងការទទួលកេរមរតកដែរ។
ក្នុងករណីសន្តតិជនជាកូន សហព័ទ្ធត្រូវទទួលបានចំណែកស្មើគ្នាជាមួយនឹងកូននីមួយៗ។ ក្នុងករណីមតកជនគ្មានកូន ហើយមរតកត្រូវផ្ទេរទៅសន្តតិជនជាឪពុកម្តាយ ទ្រព្យសម្បត្តិត្រូវចែកជាបីចំណែកស្មើគ្នា ដោយ១ចំណែកបានទៅឪពុក ១ចំណែកបានទៅម្តាយ និងចំណែកទី៣បានទៅសហព័ទ្ធ។ ប្រសិនបើមានតែឪពុក ឬមានតែម្តាយនៅរស់ សហព័ទ្ធត្រូវបានទ្រព្យពាក់កណ្តាល ហើយពាក់កណ្តាលទៀតបានទៅឪពុក ឬម្តាយ ដែលនៅរស់នោះ។
ក្នុងករណីមតកជនគ្នានកូន គ្មានឪពុកម្តាយនៅរស់ ហើយមរតកត្រូវធ្លាក់ទៅបងប្អូនបង្កើត ទ្រព្យសម្បត្តិពាក់កណ្តាលត្រូវបានទៅសហព័ទ្ធ ហើយនៅសល់ពាក់កណ្តាលទៀតត្រូវយកទៅចែកជាចំណែកស្មើៗគ្នាឲ្យទៅ បងប្អូនបង្កើតនោះ។
សំណួរ-តើកូនសុំ មានសិទ្ធិទទួលកេរមរតកដែរឬទេ?
ចម្លើយ-កូនសុំក៏មានសិទ្ធិទទួលកេរមរតកដូចជាកូនបង្កើតដែរ។ ម្យ៉ាងទៀត ទាំងកូនបង្កើត និងទាំងកូនសុំ ត្រូវមានចំណែកស្មើៗគ្នា (មាត្រា ១១៥៦)។
សំណួរ-ក្នុងករណីកូន ដែលត្រូវទទួលមរតក ស្លាប់ទៅ ហើយត្រូវចែកបន្តទៅឲ្យចៅ តើចំណែកមរតកត្រូវចែកដូចម្តេច?
ចម្លើយ-នេះ គឺជាករណីសន្តតិកម្មជំនួស។ ចំណែកមរតកមិនត្រូវយកទៅគិតជាចំណែកស្មើៗគ្នាឲ្យចៅរបស់មតកជន តែម្តងនោះទេ។ គេត្រូវគិតជាពីរដំណាក់។ ទីមួយ ត្រូវបែងចែកជាចំណែកស្មើៗគ្នាទៅឲ្យកូនៗជាមុនសិន។ បន្ទាប់មក ទើបគេយកចំណែករបស់កូនដែលស្លាប់ ទៅចែកបន្តជាចំណែកស្មើៗគ្នា ឲ្យទៅកូនៗគាត់បន្តទៀត៕
អត្រានុកូលដ្ឋាន គឺជាចំណងរួមភ្ជាប់សញ្ជាតិទៅនឹងរដ្ឋ និងស្ថានភាពជាក់ស្តែង ដែលពលរដ្ឋម្នាក់ៗមាន នៅក្នុងត្រកូលគ្រួសារខ្លួន ក្នុងសង្គមជាតិ និងដែលបង្កើតឲ្យជននោះ មានសិទ្ធិ និងករណីយកិច្ច។ ការចុះសៀវភៅអត្រានុកូលដ្ឋាន គឺជាកាតព្វកិច្ច ដែលពលរដ្ឋខ្មែរគ្រប់ត្រូវតែបំពេញ (មាត្រា ២ និង មាត្រា ៣ នៃអនុក្រឹត្យ ស្តីពីអត្រានុកូលដ្ឋាន ឆ្នាំ២០០០)។
នៅក្នុងនាទីយល់ដឹងអំពីច្បាប់របស់យើង នៅថ្ងៃនេះ សេង ឌីណា សូមធ្វើការពន្យល់ អំពីបែបបទនៃការចុះសៀវភៅកំណើតរបស់កូន។
កាលពីសប្តាហ៍មុន លោក-អ្នកបានជ្រាបរួចមកហើយអំពីនីតិវិធី នៃការចុះបញ្ជីដាច់ដោយដុំ។ នៅថ្ងៃនេះ សេង ឌីណា សូមលើកយកនីតិវិធីនៃការចុះបញ្ជីមានលក្ខណៈជាប្រព័ន្ធ មកជូនលោក-អ្នកស្តាប់។
ការចុះបញ្ជីដីធ្លី និងការចេញប័ណ្ណកម្មសិទ្ធិ មាននីតិវិធីពីរ
គឺការចុះបញ្ជីតាមការស្នើសុំរបស់ម្ចាស់ដី ដែលគេឲ្យឈ្មោះថា
ការចុះបញ្ជីដាច់ដោយដុំ
និងការចុះបញ្ជីមួយឃុំម្តងៗតាមការកំណត់របស់រដ្ឋាភិបាល ដែលគេហៅថា
ការចុះបញ្ជីមានលក្ខណៈជាប្រព័ន្ធ។
សាមីខ្លួនទាំងពីរ គឺទាំងភាគីជាពលរដ្ឋខ្មែរ ទាំងភាគីជាពលរដ្ឋបរទេស ចាំបាច់ត្រូវតែបំពេញនូវលក្ខខណ្ឌរួមមួយចំនួន ដែលមានចែងនៅក្នុងក្រមរដ្ឋប្បវេណីខ្មែរ ដូចជាករណីអាពាហ៍ពិពាហ៍ទូទៅ រវាងខ្មែរ និងខ្មែរដែរ គឺ៖
- អាពាហ៍ពិពាហ៍ត្រូវធ្វើឡើងទៅតាមគោលការណ៍ស្ម័គ្រចិត្ត ដែលចេញពីឆន្ទៈផ្ទាល់របស់សាមីខ្លួនទាំងសងខាង ដោយគ្មានការបង្ខំ ឬការបន្លំបោកប្រាស់ (មាត្រា ៩៥៨)
- បុរស និងនារី ដែលត្រូវរៀបអាពាហ៍ពិពាហ៍មិនមានជាប់ជាសាច់ញាតិនឹងគ្នា ដែលច្បាប់ហាមឃាត់ (មាត្រា ៩៥១ និង ៩៥២)
- មិនមានជាប់ចំណងអាពាហ៍ពិពាហ៍ចាស់ ពីព្រោះក្រមរដ្ឋប្បវេណីខ្មែរចែងថា អ្នកដែលមានប្តី ឬប្រពន្ធរួចហើយ មិនអាចរៀបអាពាហ៍ពិពាហ៍ទៀតបានទេ (មាត្រា ៩៤៩)
- ត្រូវតែជានីតិជន មានន័យថា ត្រូវមានអាយុចាប់ពី១៨ឆ្នាំឡើង (មាត្រា ៩៤៨)
- អាយុមិនត្រូវឲ្យលើសពី ៥០ឆ្នាំ
- ត្រូវមានប្រាក់ចំណូលយ៉ាងតិច ២៥០០ដុល្លារ ក្នុងមួយខែ
នីតិវិធី និងសំណុំបែបបទដែលត្រូវបំពេញ
យោងតាមអនុក្រឹត្យ ១៨៣ ខាងលើនេះ ជនបរទេសដែលមានបំណងរៀបអាពាហ៍ពិពាហ៍ជាមួយពលរដ្ឋខ្មែរ ចាំបាច់ត្រូវតែមានវត្តមាន នៅក្នុងប្រទេសកម្ពុជា ដើម្បីរៀបចំបំពេញបែបបទ និងនីតិវិធីនៃការរៀបអាពាហ៍ពិពាហ៍នេះដោយខ្លួនឯង។
សំណុំបែបបទនៃការសុំរៀបអាពាហ៍ពិពាហ៍ ត្រូវដាក់ទៅក្រសួងការបរទេស ដោយត្រូវមានភ្ជាប់នូវ៖
- ពាក្យសុំរៀបអាពាហ៍ពិពាហ៍ ដោយត្រូវបំពេញទៅតាមទម្រង់ដែលមានស្រាប់ ចេញដោយអាជ្ញាធរខ្មែរ
- ឯកសារថតចម្លង នៃលិខិតឆ្លងដែនរបស់សាមីខ្លួនជាជនបរទេស ដោយមានទិដ្ឋាការ (Visa) ចូលក្នុងប្រទេសកម្ពុជា ដែលនៅមានសុពលភាព
- លិខិតបញ្ជាក់ភាពនៅលីវ ឬពោះម៉ាយ ឬម៉េម៉ាយ ចេញដោយសមត្ថកិច្ចប្រទេសរបស់សាមីខ្លួនជាជនបរទេស
- លិខិតបញ្ជាក់សុខភាព ចេញដោយសមត្ថកិច្ចកម្ពុជា
- លិខិតថ្កោលទោស ចេញដោយសមត្ថកិច្ចប្រទេសរបស់សាមីខ្លួនជាជនបរទេស
- លិខិតបញ្ជាក់ពីមុខរបរពិតប្រាកដរបស់សាមីខ្លួនជាជនបរទេស ដោយមានបញ្ជាក់ពីចំនួនប្រាក់ចំណូលប្រចាំខែ ចេញដោយសមត្ថកិច្ចប្រទេសរបស់សាមីខ្លួនជាជនបរទេស
ម្យ៉ាងទៀត បើតាមកំណត់ទូតរបស់ក្រសួងការបរទេសខ្មែរ ចុះថ្ងៃទី២៣ មីនា ឆ្នាំ២០០៩ សាមីខ្លួនជាជនបរទេសមិនត្រូវទាក់ទង ដាក់សំណុំបែបបទសុំរៀបអាពាហ៍ពិពាហ៍នេះទៅក្រសួងការបរទេសដោយផ្ទាល់ទេ គឺត្រូវដាក់តាមរយៈស្ថានទូត ឬស្ថានកុងស៊ុល នៃប្រទេសរបស់សាមីខ្លួនជាជនបរទេស ដែលប្រចាំនៅកម្ពុជា។
ក្រោយពីទទួលបានសំណុំបែបបទនេះហើយ ក្រសួងការបរទេសមានរយៈពេលយ៉ាងយូរ ៥ថ្ងៃ (ថ្ងៃធ្វើការ) ដើម្បីពិនិត្យ និងសម្រេច។ ប្រសិនបើមើលទៅឃើញថា មានសំណុំឯកសារគ្រប់គ្រាន់ ហើយសាមីខ្លួនជាជនបរទេសបំពេញទៅតាមលក្ខខណ្ឌ ដែលបានកំណត់ហើយ ក្រសួងការបរទេសត្រូវបញ្ជូនសំណុំបែបបទនេះ បន្តទៅឲ្យក្រសួងមហាផ្ទៃ។
ក្រសួងមហាផ្ទៃក៏មានពេលយ៉ាងយូរ ៥ថ្ងៃ ដែរ ដើម្បីពិនិត្យ និងចុះបញ្ជីសំណុំឯកសារសុំរៀបអាពាហ៍ពិពាហ៍នេះ។ ពិនិត្យ និងចុះបញ្ជីចប់សព្វគ្រប់ហើយ ក្រសួងមហាផ្ទៃត្រូវជូនដំណឹង អំពីការសុំរៀបអាពាហ៍ពិពាហ៍នេះ ទៅខាងមន្រ្តីអត្រានុកូលដ្ឋានឃុំ ឬសង្កាត់ នៃលំនៅដ្ឋានអចិន្រ្តៃយ៍របស់សាមីខ្លួនជាពលរដ្ឋខ្មែរ ហើយក៏ត្រូវជូនដំណឹងទៅសាមីខ្លួនជាជនបរទេសដែរ។
ទទួលបានចម្លើយពីក្រសួងមហាផ្ទៃ អំពីការចុះបញ្ជីសំណុំឯកសារសុំរៀបអាពាហ៍ពិពាហ៍នេះហើយ សាមីខ្លួនទាំងពីរ គឺទាំងពលរដ្ឋខ្មែរ និងទាំងជនបរទេស ត្រូវរៀបចំដាក់ពាក្យសុំរៀបអាពាហ៍ពិពាហ៍ ស្របពេលជាមួយគ្នា ទៅឃុំ ឬសង្កាត់ នៅខាងលំនៅរបស់សាមីខ្លួនជាពលរដ្ឋខ្មែរ ទៅតាមនីតិវិធីសុំអាពាហ៍ពិពាហ៍ធម្មតា។
សំណុំបែបបទរបស់សាមីខ្លួនជាពលរដ្ឋខ្មែរ គឺត្រូវមានភ្ជាប់៖
- ពាក្យសុំរៀបអាពាហ៍ពិពាហ៍
- សេចក្តីចម្លងសំបុត្រកំណើត
- លិខិតបញ្ជាក់ភាពនៅលីវ ឬពោះម៉ាយ ឬម៉េម៉ាយ ដែលចេញដោយមេឃុំ ឬចៅសង្កាត់
- លិខិតបញ្ជាក់សុខភាពចេញដោយមន្ទីរពេទ្យ ដែលទទួលស្គាល់ជាផ្លូវការពីក្រសួងសុខាភិបាល
នៅចុងបញ្ចប់នៃនីតិវិធី ដើម្បីឲ្យអាពាហ៍ពិពាហ៍ មានសុពលភាពពេញលក្ខណៈច្បាប់ សាមីខ្លួនទាំងពីរ ត្រូវទៅចុះបញ្ជីអាពាហ៍ពិពាហ៍ នៅសាលាឃុំ ឬសង្កាត់ គឺនៅកន្លែង ដែលបានដាក់ពាក្យសុំរៀបអាពាហ៍ពិពាហ៍។ ការចុះបញ្ជីអាពាហ៍ពិពាហ៍នេះ ត្រូវមានវត្តមានផ្ទាល់របស់សាមីខ្លួនទាំងពីរ បូករួមជាមួយនឹងសាក្សី ដែលមានអាយុគ្រប់ការ ចំនួន ២រូប៕
ក្រមរដ្ឋប្បវេណី៖ អំពីរបៀបបែងចែកកេរមរតក
សំណួរ-នៅពេលដែលបុគ្គលម្នាក់ទទួលមរណភាព តើទ្រព្យសម្បត្តិ ដែលជាកេរមរតករបស់គាត់ត្រូវបែងចែកដោយរបៀបណា?
ចម្លើយ-ការបែងចែកកេរមរតក គឺមានចែងនៅក្នុងក្រមរដ្ឋប្បវេណី ឆ្នាំ២០០៧ ចាប់ពីមាត្រា ១១៤៥ រហូតដល់ មាត្រា ១៣០៤ (សន្តតិកម្ម)។
ការផ្ទេរកេរមរតក ត្រូវធ្វើទៅតាមឆន្ទៈរបស់មតកជន (ជនដែលស្លាប់ ហើយដែលជាម្ចាស់កេរមរតក) ប្រសិនបើគាត់មានទុកបណ្តាំ។ គេឲ្យឈ្មោះថា សន្តតិកម្មតាមមានបណ្តាំ ឬសន្តតិកម្មតាមមតកសាសន៍។
ក្នុងករណីគ្មានបណ្តាំ ការផ្ទេរមរតក គឺត្រូវធ្វើឡើងទៅតាមការកំណត់ដោយបទប្បញ្ញត្តិ ដែលមានចែងក្នុងក្រមរដ្ឋប្បវេណី។ គេឲ្យឈ្មោះថា សន្តតិកម្មតាមច្បាប់ (មាត្រា ១១៤៥)។
សំណួរ-នៅក្នុងបណ្តាំ តើម្ចាស់ទ្រព្យមានសិទ្ធិបែងចែកកេរមរតករបស់គាត់យ៉ាងម៉េចក៏បាន ឬក៏យ៉ាងណា?
ចម្លើយ-មតកជន មានសិទ្ធិធ្វើការបែងចែកកេរមរតករបស់គាត់យ៉ាងម៉េចក៏បានដែរ ក៏ប៉ុន្តែ ត្រូវគោរពលក្ខខណ្ឌមួយ ដែលចែងក្នុងច្បាប់ គឺ “ភាគបម្រុង”។ ច្បាប់កំណត់ថា មរតកមួយផ្នែក ត្រូវបម្រុងទុកឲ្យសន្តតិជន (ជនដែលត្រូវទទួលកេរមរតក) តាមច្បាប់កំណត់។
អ្នកមានសិទ្ធិលើភាគបម្រុង គឺកូន ឬ ឪពុកម្តាយ ឬជីដូនជីតា និងសហព័ទ្ធរបស់មតកជន (មាត្រា ១២៣០)។ ចំណែកនៃភាគបម្រុងត្រូវកំណត់ដូចខាងក្រោម៖
ក្នុងករណីដែលមានសន្តតិជន ដែលជាឪពុកម្តាយ ឬជីដូន ជីតាប៉ុណ្ណោះ (មិនមានកូន និងមិនមានសហព័ទ្ធ) ភាគបម្រុង គឺត្រូវមាន ១ភាគ៣ នៃទ្រព្យសម្បត្តិរបស់មតកជន។
ក្នុងករណីដែលមានសន្តតិជនជាកូន ឬជាសហព័ទ្ធ ភាគបម្រុង ត្រូវមានពាក់កណ្តាល នៃទ្រព្យសម្បត្តិរបស់មតកជន។
ភាគបម្រុង ត្រូវយកទៅបែងចែកជាចំណែកស្មើៗគ្នាឲ្យសន្តតិជនដែលមានសិទ្ធិទទួល ភាគបម្រុង ដែលច្បាប់កំណត់ក្នុងមាត្រាខាងលើ។ កេរមរតក ដែលនៅសេសសល់ពី ភាគបម្រុង ទើបមតកជនអាចយកទៅបែងចែកតាមចិត្តចង់បាន។ ក្នុងករណីដែលគ្មានសន្តតិជនដែលត្រូវមានសិទ្ធិទទួលភាគបម្រុងទេ មតកជនអាចចាត់ចែងទ្រព្យសម្បត្តិរបស់គាត់ទាំងអស់ ទៅតាមបណ្តាំបាន ដោយមិនត្រូវទុកភាគបម្រុងនោះទេ។
សំណួរ-ក្នុងករណីមិនមានបណ្តាំ តើច្បាប់កំណត់ដូចម្តេចខ្លះ អំពីការបែងចែកកេរមរតក?
ចម្លើយ-ក្នុងករណីគ្មានបណ្តាំមរតក ច្បាប់កំណត់ថា កេរមរតកត្រូវចែកទៅឲ្យសន្តតិជន ដែលមាន ៣លំដាប់ ៖
ប្រសិនបើមតកជនមានកូន មរតកត្រូវបានទៅកូន។ បើសិនជាមានកូនណាមួយស្លាប់ ចំណែកមរតកនោះ ត្រូវផ្ទេរទៅឲ្យកូនៗរបស់កូននោះ (ចៅរបស់មតកជន) ដែលគេឲ្យឈ្មោះថា សន្តតិកម្មជំនួស។
ប្រសិនបើមតកជនមិនមានកូនសោះ (ចំណុចនេះខុសពីមានកូន តែកូនស្លាប់) កេរមរតកត្រូវបានទៅឪពុកម្តាយ។ ប្រសិនបើគ្មានទាំងកូន ហើយឪពុកម្តាយក៏ស្លាប់អស់ទៀត កេរមរតកត្រូវបានទៅបងប្អូនបង្កើត។
ចំពោះសហព័ទ្ធ (ប្តី ឬប្រពន្ធ) របស់មតកជនវិញ គឺជាសន្តតិជន “អចិន្រ្តៃយ៍” មានន័យថា ទោះជាស្ថិតក្នុងលំដាប់ណាមួយ ក្នុងលំដាប់សន្តតិជនទាំង៣ខាងលើ ក៏សហព័ទ្ធត្រូវមានចំណែកក្នុងការទទួលកេរមរតកដែរ។
ក្នុងករណីសន្តតិជនជាកូន សហព័ទ្ធត្រូវទទួលបានចំណែកស្មើគ្នាជាមួយនឹងកូននីមួយៗ។ ក្នុងករណីមតកជនគ្មានកូន ហើយមរតកត្រូវផ្ទេរទៅសន្តតិជនជាឪពុកម្តាយ ទ្រព្យសម្បត្តិត្រូវចែកជាបីចំណែកស្មើគ្នា ដោយ១ចំណែកបានទៅឪពុក ១ចំណែកបានទៅម្តាយ និងចំណែកទី៣បានទៅសហព័ទ្ធ។ ប្រសិនបើមានតែឪពុក ឬមានតែម្តាយនៅរស់ សហព័ទ្ធត្រូវបានទ្រព្យពាក់កណ្តាល ហើយពាក់កណ្តាលទៀតបានទៅឪពុក ឬម្តាយ ដែលនៅរស់នោះ។
ក្នុងករណីមតកជនគ្នានកូន គ្មានឪពុកម្តាយនៅរស់ ហើយមរតកត្រូវធ្លាក់ទៅបងប្អូនបង្កើត ទ្រព្យសម្បត្តិពាក់កណ្តាលត្រូវបានទៅសហព័ទ្ធ ហើយនៅសល់ពាក់កណ្តាលទៀតត្រូវយកទៅចែកជាចំណែកស្មើៗគ្នាឲ្យទៅ បងប្អូនបង្កើតនោះ។
សំណួរ-តើកូនសុំ មានសិទ្ធិទទួលកេរមរតកដែរឬទេ?
ចម្លើយ-កូនសុំក៏មានសិទ្ធិទទួលកេរមរតកដូចជាកូនបង្កើតដែរ។ ម្យ៉ាងទៀត ទាំងកូនបង្កើត និងទាំងកូនសុំ ត្រូវមានចំណែកស្មើៗគ្នា (មាត្រា ១១៥៦)។
សំណួរ-ក្នុងករណីកូន ដែលត្រូវទទួលមរតក ស្លាប់ទៅ ហើយត្រូវចែកបន្តទៅឲ្យចៅ តើចំណែកមរតកត្រូវចែកដូចម្តេច?
ចម្លើយ-នេះ គឺជាករណីសន្តតិកម្មជំនួស។ ចំណែកមរតកមិនត្រូវយកទៅគិតជាចំណែកស្មើៗគ្នាឲ្យចៅរបស់មតកជន តែម្តងនោះទេ។ គេត្រូវគិតជាពីរដំណាក់។ ទីមួយ ត្រូវបែងចែកជាចំណែកស្មើៗគ្នាទៅឲ្យកូនៗជាមុនសិន។ បន្ទាប់មក ទើបគេយកចំណែករបស់កូនដែលស្លាប់ ទៅចែកបន្តជាចំណែកស្មើៗគ្នា ឲ្យទៅកូនៗគាត់បន្តទៀត៕
អំពីបែបបទនៃការសុំចុះសៀវភៅអត្រានូកូលដ្ឋានកំណើត (សំបុត្រកំណើត)
អត្រានុកូលដ្ឋាន គឺជាចំណងរួមភ្ជាប់សញ្ជាតិទៅនឹងរដ្ឋ និងស្ថានភាពជាក់ស្តែង ដែលពលរដ្ឋម្នាក់ៗមាន នៅក្នុងត្រកូលគ្រួសារខ្លួន ក្នុងសង្គមជាតិ និងដែលបង្កើតឲ្យជននោះ មានសិទ្ធិ និងករណីយកិច្ច។ ការចុះសៀវភៅអត្រានុកូលដ្ឋាន គឺជាកាតព្វកិច្ច ដែលពលរដ្ឋខ្មែរគ្រប់ត្រូវតែបំពេញ (មាត្រា ២ និង មាត្រា ៣ នៃអនុក្រឹត្យ ស្តីពីអត្រានុកូលដ្ឋាន ឆ្នាំ២០០០)។
សំណួរ-នៅពេលដែលមានទារកទើបនឹងកើត
តើឪពុកម្តាយត្រូវទៅចុះសំបុត្រកំណើតនៅកន្លែងណា
ហើយត្រូវចុះនៅក្នុងរយៈពេលប៉ុន្មានថ្ងៃ?
នៅពេលដែលមានទារកកើត ឪពុក ឬម្តាយរបស់ទារក (ជាទូទៅ គឺឪពុក) ត្រូវទៅរាយការណ៍ចុះសំបុត្រកំណើត នៅសាលាឃុំ ឬសង្កាត់ នៃលំនៅដ្ឋានអចិន្រ្តៃយ៍របស់ខ្លួន។ ក្នុងករណីឪពុក និងម្តាយមានធុរៈទៅមិនបាន ត្រូវពឹងពាក់សាច់ញាតិ ឬក៏អ្នកជិតខាងឲ្យទៅជំនួសបាន ក៏ប៉ុន្តែ សាច់ញាតិ និងអ្នកជិតខាងនោះ ត្រូវតែជាអ្នក ដែលបានឃើញ និងបានដឹងឮផ្ទាល់ ពីការកើតរបស់ទារកនេះ។
ការចុះសំបុត្រកំណើតនេះ ក្នុងរយៈពេលយ៉ាងយូរបំផុត ៣០ថ្ងៃ គិតចាប់ពីថ្ងៃ ដែលទារកកើត។
យោងតាមសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ (ស.ណ.ន ១៨ ឧសភា ២០០៧) ការចុះសៀវភៅកំណើតត្រូវនាំទៅជាមួយនូវលិខិតស្នាមមួយចំនួន៖
សំណួរ-ក្នុងករណីខកខានមិនបានទៅចុះសំបុត្រកំណើត ក្នុងរយៈពេលកំណត់ ៣០ថ្ងៃ តើត្រូវធ្វើដូចម្តេច?
បើសិនជាកូនកើតមក មិនទៅចុះសំបុត្រកំណើត ទុកឲ្យហួស ៣០ថ្ងៃ ការចុះសំបុត្រកំណើត នៅតែអាចធ្វើបាន ប៉ុន្តែ ត្រូវបានសំណុំបែបបទច្រើនជាងការទៅចុះសំបុត្រកំណើត ក្នុងរយៈពេលកំណត់ ហើយត្រូវមានការបង់ថ្លៃ។
ការសុំចុះសំបុត្រកំណើត ហួសពី ៣០ថ្ងៃ ក្រោយពីទារកកើត គឺត្រូវធ្វើទៅតាមនីតិវិធី ដែលគេហៅថា “ការប្តឹងសុំចុះសៀវភៅអត្រានុកូលដ្ឋាន” ប៉ុន្តែ ធ្វើនៅសាលាឃុំសង្កាត់ដែលឪពុកម្តាយរស់នៅដដែល ដោយមិនចាំបាច់ត្រូវទៅដល់ស្រុកខណ្ឌ ឬក៏ខេត្តក្រុងទេ។
ក្នុងការប្តឹងសុំចុះសំបុត្រកំណើតនេះ ឪពុក ឬម្តាយរបស់ទារកត្រូវមានសំណុំឯកសារ ដូចករណីចុះសំបុត្រកំណើតក្នុងរយៈពេលកំណត់ ៣០ថ្ងៃដែរ ប៉ុន្តែ ត្រូវនាំទៅជាមួយ នូវសាក្សី ២រូប ដែលជានីតិជន ហើយត្រូវបំពេញពាក្យប្តឹងសុំចុះសំបុត្រកំណើត។ ពាក្យប្តឹងសុំចុះសំបុត្រកំណើតនេះត្រូវបិទតែមប្រិ៍ ថ្លៃ ១ពាន់រៀល សម្រាប់ប្រជាពលរដ្ឋដែលរស់នៅខេត្តមណ្ឌលគិរី រតនគិរី ស្ទឹងត្រែង ព្រះវិហារ និងឧត្តរមានជ័យ។ សម្រាប់អ្នកនៅខេត្តផ្សេងក្រៅពីនេះ ត្រូវបិទតែមប្រិ៍ ថ្លៃ ៤ពាន់រៀល។ ការទិញតែមប្រិ៍នេះ គឺជំនួសឲ្យការបង់លុយផ្ទាល់ មានន័យថា អ្នកសុំមិនតម្រូវឲ្យបង់លុយអ្វីបន្ថែមពីលើនេះទៀតទេ។
និយាយសរុបជារួមមកវិញ ប្រសិនបើទៅចុះសំបុត្រកំណើតទាន់ពេល គឺមិនហួសពី ៣០ថ្ងៃ ក្រោយពីទារកកើត សំណុំរបែបបទមានលក្ខណៈងាយស្រួលជាង ហើយសំបុត្រកំណើតត្រូវចេញឲ្យដោយឥតគិតថ្លៃ។ ប៉ុន្តែ បើទុកឲ្យហួស ៣០ថ្ងៃ បានទៅចុះ គឺត្រូវបំពេញសំណុំបែបបទច្រើនជាង ហើយត្រូវមានបង់ថ្លៃ តាមរយៈការទិញតែមប្រិ៍។
សំណួរ-ចំពោះអ្នកដែលបានកើតតាំងពីក្នុងសម័យខ្មែរក្រហម ឬក្រោយសម័យខ្មែរក្រហម ប៉ុន្តែ មិនទាន់មានការរៀបចំសៀវភៅអត្រានុកូលដ្ឋានឡើងវិញត្រឹមត្រូវ។ តើត្រូវធ្វើដូចម្តេច ដើម្បីអាចចុះសំបុត្រកំណើតបាន?
អ្នកដែលបានកើតមុនសម័យខ្មែរក្រហមក៏ដោយ ក្នុងសម័យខ្មែរក្រហមក៏ដោយ ក្រោយសម័យខ្មែរក្រហមក៏ដោយ ឲ្យតែកើតមុនពេលមានអនុក្រឹត្យ ស្តីពីអត្រានុកូលដ្ឋាន មានន័យថា កើតមុនថ្ងៃទី២៩ ធ្នូ ឆ្នាំ២០០០ អនុក្រឹត្យនេះទុកលទ្ធភាពឲ្យមានការចុះសំបុត្របញ្ជាក់កំណើត ដោយឥតគិតថ្លៃ ក៏ប៉ុន្តែ ត្រូវធ្វើឲ្យបានមុនថ្ងៃទី៣១ សីហា ឆ្នាំ២០០៥ មានន័យថា មកទល់នឹងពេលឥឡូវនេះ ការចុះសំបុត្របញ្ជាក់កំណើតដោយឥតគិតថ្លៃនេះ ត្រូវហួសពេលធ្វើហើយ។
អ្នកដែលមិនបានទៅសុំចុះសំបុត្របញ្ជាក់កំណើត មុនថ្ងៃទី៣១ សីហា ឆ្នាំ២០០៥ នៅតែអាចទៅសុំចុះសំបុត្រកំណើតបានដដែល នៅសាលាឃុំ សង្កាត់ ដែលខ្លួនរស់នៅ ដោយត្រូវធ្វើទៅតាមនីតិវិធី “ប្តឹងសុំចុះសំបុត្រកំណើត” ដូចករណី ចុះសំបុត្រកំណើតហួសរយៈពេល ៣០ថ្ងៃដែរ មានន័យថា ត្រូវមានសាក្សីជានីតិជន ២រូប ទៅជាមួយ ហើយត្រូវបង់លុយ តាមរយៈការទិញតែមប្រិ៍ គឺ ១ពាន់រៀល សម្រាប់អ្នកនៅរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង ព្រះវិហារ និងឧត្តរមានជ័យ ហើយ ៤ពាន់រៀល សម្រាប់អ្នកនៅខេត្តក្រុងក្រៅពីនេះ។
សំណួរ-ក្នុងករណីទារក ដែលកើតនៅឯបរទេស តើត្រូវទៅចុះសំបុត្រកំណើតនៅកន្លែងណា?
ក្នុងករណីទារកកើតនៅបរទេស ពីឪពុក ឬម្តាយជាពលរដ្ឋខ្មែរ ហើយរស់នៅដោយស្របច្បាប់នៅបរទេស ឪពុក ម្តាយរបស់ទារកនេះ អាចទៅសុំចុះសំបុត្រកំណើតកូន នៅអាជ្ញាធរអត្រានុកូលដ្ឋានរបស់ប្រទេសដែលខ្លួនរស់នៅនោះបាន ទៅតាមបញ្ញត្តិច្បាប់របស់ប្រទេសនោះ។
បន្ទាប់មកទៀត គាត់អាចមានលទ្ធភាពពីរ៖
ឬមួយ គាត់ទៅសុំចុះសំបុត្រកំណើត នៅឯស្ថានទូត ឬស្ថានកុងស៊ុលរបស់កម្ពុជា ដែលប្រចាំនៅក្នុងប្រទេស ដែលគាត់រស់នៅនោះ។ ក្នុងករណីនេះ ស្ថានទូត ឬស្ថានកុងស៊ុល នឹងចេញសំបុត្រកំណើតច្បាប់ដើម ដែលអាចយកមកប្រើប្រាស់ជាផ្លូវការបាន ដូចសំបុត្រកំណើត ដែលចេញដោយមេឃុំ ចៅសង្កាត់ នៅក្នុងប្រទេសកម្ពុជាដែរ។
ឬមួយទៀត ឪពុក ម្តាយ មិនចាំបាច់ទៅសុំចុះសំបុត្រកំណើត នៅស្ថានទូត ឬស្ថានកុងស៊ុលកម្ពុជាក៏បានដែរ។ ក៏ប៉ុន្តែ នៅពេលគាត់វិលត្រឡប់មកប្រទេសកម្ពុជាវិញ គាត់ត្រូវយកសំបុត្រកំណើត ដែលចេញដោយអាជ្ញាធរបរទេស ទៅបង្ហាញមេឃុំ ឬចៅសង្កាត់ នៃទីលំនៅថ្មីរបស់គាត់ ដើម្បីសុំសំបុត្រកំណើតថ្មី។
សំណួរ-និយាយពីនាមត្រកូលរបស់ទារកវិញ។ តើច្បាប់មានចែងកំណត់ អំពីការជ្រើសរើសនាមត្រកូលរបស់កូនដែរ ឬក៏អាចដាក់ត្រកូលអ្វីក៏បាន តាមតែការកំណត់របស់ឪពុកម្តាយ?
យោងតាមអនុក្រឹត្យ ស្តីពីអត្រានុកូលដ្ឋាន (មាត្រា ១៨) ការកំណត់នាមត្រកូលរបស់កូន អាចធ្វើឡើងបាន ៣យ៉ាង៖
នៅក្នុងនាទីយល់ដឹងពីច្បាប់ នៅថ្ងៃនេះ សេង ឌីណា
សូមធ្វើការពន្យល់ អំពីលក្ខខណ្ឌក្នុងការទទួលបានសញ្ជាតិខ្មែរ។
ការកំណត់អំពីសញ្ជាតិខ្មែរ មានចែងនៅក្នុងច្បាប់ ស្តីពីសញ្ជាតិ
ឆ្នាំ១៩៩៦។
តាមច្បាប់ខ្មែរ
ចំពោះប្តីប្រពន្ធដែលមានចំណងអាពាហ៍ពិពាហ៍ស្របច្បាប់
តើទ្រព្យសម្បត្តិណាខ្លះត្រូវចាត់ទុកជាទ្រព្យរួម
ហើយទ្រព្យណាខ្លះជាទ្រព្យដោយឡែក?
នៅក្នុងទំនាក់ទំនងប្តីប្រពន្ធ ការគ្រប់គ្រង ចាត់ចែង
និងបែងចែកទ្រព្យសម្បត្តិអាចនាំទៅរកវិវាទ
ទាំងនៅក្នុងពេលជាប់ចំណងអាពាហ៍ពិពាហ៍ ក៏ដូចជា នៅពេលលែងលះ។
ដើម្បីបង្កា និងដោះស្រាយវិវាទទាំងនេះ ក្រមរដ្ឋប្បវេណីខ្មែរ
មានចែងអំពីប្រព័ន្ធគ្រប់គ្រងទ្រព្យសម្បត្តិប្តីប្រពន្ធ។ ខាងក្រោមនេះ
គឺជាសំណួរ-ចម្លើយ ជុំវិញការគ្រប់គ្រង ចាត់ចែង
និងបែងចែកទ្រព្យសម្បត្តិប្តីប្រពន្ធ។
ការបែងចែកទ្រព្យរួម និងទ្រព្យដោយឡែក គឺវាអាស្រ័យនឹងប្រព័ន្ធទ្រព្យសម្បត្តិ ដែលប្តីប្រពន្ធទាំងពីរជ្រើសរើស។ ក្រមរដ្ឋប្បវេណីខ្មែរទុកលទ្ធភាពឲ្យប្តីប្រពន្ធ ធ្វើកិច្ចសន្យា ដើម្បីកំណត់ការបែងចែក និងការចាត់ចែងទ្រព្យសម្បត្តិ ដែលគេហៅថា ប្រព័ន្ធទ្រព្យសម្បត្តិតាមកិច្ចសន្យា។ ក្រមរដ្ឋប្បវេណីតម្រូវថា កិច្ចសន្យាទ្រព្យសម្បត្តិប្តីប្រពន្ធចាំបាច់ត្រូវតែធ្វើឡើងជា លាយលក្ខណ៍អក្សរ ហើយដើម្បីអាចយកទៅតតាំងជាមួយនឹងតតិយជនបាន កិច្ចសន្យានេះត្រូវតែចុះបញ្ជីត្រឹមត្រូវ នៅក្រសួងយុត្តិធម៌។
បើសិនជាប្តីប្រពន្ធមិនបានធ្វើកិច្ចសន្យាទ្រព្យសម្បត្តិទេ ការបែងចែក គ្រប់គ្រង និងចាត់ចែងទ្រព្យ គឺត្រូវធ្វើតាមច្បាប់ ដែលបានកំណត់ ដែលគេហៅថា ប្រព័ន្ធទ្រព្យសម្បត្តិដែលកំណត់ដោយច្បាប់។
ទ្រព្យសម្បត្តិដោយឡែក
ច្បាប់ (មាត្រា ៩៧២ នៃក្រមរដ្ឋប្បវេណី) កំណត់ថា ត្រូវចាត់ទុកជាទ្រព្យដោយឡែករបស់សហព័ទ្ធតែម្ខាង (របស់ប្តី ឬរបស់ប្រពន្ធ) គឺ៖
ក្រមរដ្ឋប្បវេណីខ្មែរកំណត់ថា “ទ្រព្យសម្បត្តិរួម គឺជាទ្រព្យសម្បត្តិទាំងឡាយ ដែលប្តីប្រពន្ធទាំងសងខាង ឬតែម្ខាងទទួលបាននៅក្នុងអំឡុងពេលអាពាហ៍ពិពាហ៍” (មាត្រា ៩៧៣ នៃក្រមរដ្ឋប្បវេណី)។ និយាយជារួម លើកលែងតែទ្រព្យសម្បត្តិទាំងបីប្រភេទខាងលើ រាល់ទ្រព្យទាំងអស់ ដែលទទួលបានក្នុងពេលអាពាហ៍ពិពាហ៍ (ដូចជា ប្រាក់ខែ ប្រាក់ចំណូលពីការប្រកបអាជីវកម្ម ផ្ទះ ដី ឡាន ដែលទិញក្នុងពេលមានចំណងអាពាហ៍ពិពាហ៍) ត្រូវចាត់ទុកជាទ្រព្យរួមទាំងអស់ ទោះបីជាទ្រព្យនោះរកបានដោយសហព័ទ្ធណាមួយក៏ដោយ។
យើងសង្កេតឃើញថា នៅក្នុងសង្គមខ្មែរយើង មានករណីច្រើន ដែលមានតែប្តីជាអ្នកធ្វើការរកស៊ី ឯប្រពន្ធ គឺជាមេផ្ទះ។ ក្នុងករណីនេះ តើប្រពន្ធដែលជាមេផ្ទះ មានសិទ្ធិទៅលើប្រាក់ខែ ឬប្រាក់ចំណូល ដែលបានពីការងាររបស់ប្តីដែរឬទេ?
ក្នុងករណីនេះ ប្រាក់ខែ ឬប្រាក់ចំណូល ដែលបានពីការងាររបស់ប្តី គឺជាទ្រព្យដែលទទួលបានក្នុងចំណងអាពាហ៍ពិពាហ៍ ហើយតាមច្បាប់ គឺត្រូវចាត់ទុកជាទ្រព្យសម្បត្តិ។ ដូច្នេះ ប្រពន្ធត្រូវមានសិទ្ធិស្មើគ្នាលើទ្រព្យរួមនេះ បើទោះបីជាគាត់មិនធ្វើការក៏ដោយ។ តាមពិតទៅ ក្នុងក្រមរដ្ឋប្បវេណី ត្រង់មាត្រា ៩៨០ គឺមានចែងយ៉ាងច្បាស់ថា "គេហកិច្ច ត្រូវចាត់ទុកថាមានតម្លៃស្មើនឹងការងារដែលធ្វើក្រៅផ្ទះដែរ”។ មានន័យថា បើទោះបីជាស្រ្តីជាមេផ្ទះ មិនធ្វើការបានប្រាក់ខែមែន ក៏ប៉ុន្តែ គាត់គឺជាអ្នករ៉ាប់រងកិច្ចការក្នុងផ្ទះ ដែលត្រូវរាប់ជាការងារមួយដែលមានតម្លៃដូចជាការងារក្រៅផ្ទះដែរ។
ចំពោះការប្រើប្រាស់ គ្រប់គ្រង និងចាត់ចែងទ្រព្យសម្បត្តិវិញ តើត្រូវធ្វើដូចម្តេច?
ចំពោះទ្រព្យសម្បត្តិរួម ច្បាប់កំណត់ថា ប្តីប្រពន្ធត្រូវមានសិទ្ធិស្មើគ្នា ក្នុងការប្រើប្រាស់ ទទួលផលប្រយោជន៍ និងគ្រប់គ្រង (មាត្រា ៩៧៤ នៃក្រមរដ្ឋប្បវេណី) ដោយមិនបែងចែកថា អ្នកណាធ្វើការបានប្រាក់ខែច្រើនជាងអ្នកណាទេ។ ក៏ប៉ុន្តែ ការប្រើប្រាស់ទ្រព្យសម្បត្តិរួមនេះ ត្រូវតែធ្វើឡើងនៅក្នុងទំហំចាំបាច់ ដោយផ្អែកទៅលើភាពចាំបាច់នៅក្នុងជីវភាពរស់នៅ មិនមែនចេះតែចាយវាយតម្រូវទៅតាមចិត្តចង់ខ្លួនឯងទេ។
ចំពោះកិច្ចសំខាន់ៗ ដែលទាក់ទងនឹងការចាត់ចែងទ្រព្យរួម ដូចជា ការលក់ដូរ ឬការយកទៅធ្វើជាអំណោយជាដើម ត្រូវតែមានការព្រមព្រៀងពីប្តីប្រពន្ធទាំងសងខាង។
ចំពោះទ្រព្យផ្ទាល់វិញ ទ្រព្យរបស់អ្នកណា អ្នកនោះជាអ្នកគ្រប់គ្រង និងចាត់ចែង ដោយមិនចាំបាច់មានការព្រមព្រៀងពីសហព័ទ្ធម្ខាងទៀតទេ។
នៅក្នុងករណីលែងលះវិញ តើទ្រព្យសម្បត្តិទាំងអស់នេះត្រូវបែងចែកដូចម្តេច?
ចំពោះការបែងចែកទ្រព្យ ក្នុងករណីមានការលែងលះ ច្បាប់ឲ្យអាទិភាពទៅលើការព្រមព្រៀងគ្នារវាងប្តីប្រពន្ធ។ បើសិនជាគ្មានការព្រមព្រៀងគ្នាទេ ទើបត្រូវបែងចែកតាមច្បាប់ គឺរបៀបបែងចែក ដែលមានចែងក្នុងមាត្រា ៩៨០ នៃក្រមរដ្ឋប្បវេណី។ គោលការណ៍នៃការបែងចែកទ្រព្យតាមច្បាប់នេះ គឺទ្រព្យសម្បត្តិផ្ទាល់របស់សហព័ទ្ធមួយណា ត្រូវសហព័ទ្ធនោះជាអ្នកទទួលបានផ្តាច់មុខ ចំណែកទ្រព្យសម្បត្តិរួម គឺត្រូវបែងចែកគ្នាស្មើ (ពាក់កណ្តាលម្នាក់)។
គួរបញ្ជាក់ថា ទ្រព្យសម្បត្តិប្តីប្រពន្ធអាចមានទ្រព្យរួម និងទ្រព្យផ្ទាល់ខ្លួន ចំណែកកាតព្វកិច្ចលើបំណុលវិញ ក៏ត្រូវមានការបែងចែកជាបំណុលរួម និងបំណុលផ្ទាល់ខ្លួនដែរ។
បំណុលរួម ដែលប្តីប្រពន្ធត្រូវតែទទួលខុសត្រូវរួមគ្នា គឺបំណុលទាំងឡាយណា ដែលប្តីប្រពន្ធទាំងពីរជាអ្នកខ្ចីរួមគ្នា ឬក៏សហព័ទ្ធណាមួយជាអ្នកខ្ចី ប៉ុន្តែមានការព្រមព្រៀងជាលាយលក្ខណ៍អក្សរពីសហព័ទ្ធម្ខាងទៀត។ មានប្រភេទបំណុលខ្លះ គឺមានបំណុល ដែលមានជាប់ពាក់ព័ន្ធនឹងការរក្សាជីវភាពរួមប្តីប្រពន្ធ ការអប់រំ ថែទាំ និងព្យាបាលកូន បំណុលដែលជាប់ពាក់ព័ន្ធនឹងការគ្រប់គ្រង និងថែរក្សាទ្រព្យសម្បត្តិរួម ត្រូវបានច្បាប់ចាត់ទុកថាជាបំណុលរួមដោយស្វ័យប្រវត្តិ ដែលប្តីប្រពន្ធចាំបាច់ត្រូវតែទទួលខុសត្រូវរួមគ្នា ទោះបីសហព័ទ្ធណាជាអ្នកខ្ចីក៏ដោយ ហើយគ្មានការព្រមព្រៀងជាលាយលក្ខណ៍អក្សរពីសហព័ទ្ធម្ខាងទៀតក៏ដោយ៕
នៅពេលដែលមានទារកកើត ឪពុក ឬម្តាយរបស់ទារក (ជាទូទៅ គឺឪពុក) ត្រូវទៅរាយការណ៍ចុះសំបុត្រកំណើត នៅសាលាឃុំ ឬសង្កាត់ នៃលំនៅដ្ឋានអចិន្រ្តៃយ៍របស់ខ្លួន។ ក្នុងករណីឪពុក និងម្តាយមានធុរៈទៅមិនបាន ត្រូវពឹងពាក់សាច់ញាតិ ឬក៏អ្នកជិតខាងឲ្យទៅជំនួសបាន ក៏ប៉ុន្តែ សាច់ញាតិ និងអ្នកជិតខាងនោះ ត្រូវតែជាអ្នក ដែលបានឃើញ និងបានដឹងឮផ្ទាល់ ពីការកើតរបស់ទារកនេះ។
ការចុះសំបុត្រកំណើតនេះ ក្នុងរយៈពេលយ៉ាងយូរបំផុត ៣០ថ្ងៃ គិតចាប់ពីថ្ងៃ ដែលទារកកើត។
យោងតាមសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ (ស.ណ.ន ១៨ ឧសភា ២០០៧) ការចុះសៀវភៅកំណើតត្រូវនាំទៅជាមួយនូវលិខិតស្នាមមួយចំនួន៖
- លិខិតបញ្ជាក់ទទួលស្គាល់កំណើតរបស់ទារក ចេញដោយមន្ទីរពេទ្យ (ប្រសិនបើទារកកើតនៅមន្ទីរពេទ្យ) ឬ
- លិខិតបញ្ជាក់ទទួលស្គាល់កំណើត ចេញដោយមេភូមិ (បើទារកកើតនៅផ្ទះ)
- ប្រសិនបើមាន ត្រូវយកទៅជាមួយផងដែរ នូវឯកសារមួយចំនួនទៀត ដូចជា សៀវភៅគ្រួសារ ដែលមានឈ្មោះឪពុកម្តាយរបស់ទារក, សេចក្តីចម្លងសំបុត្រកំណើតរបស់ឪពុកម្តាយ, សេចក្តីចម្លងសំបុត្រអាពាហ៍ពិពាហ៍របស់ឪពុកម្តាយ, អត្តសញ្ញាណប័ណ្ណរបស់ឪពុកម្តាយ។
- ក្នុងករណីឪពុកម្តាយមិនបានទៅចុះសៀវភៅកំណើតដោយផ្ទាល់ខ្លួនឯង ហើយពឹងពាក់សាច់ញាតិ ឬអ្នកជិតខាងឲ្យទៅជំនួស ឪពុកម្តាយ ត្រូវធ្វើលិខិតបញ្ជាក់មួយទៀត ដោយមានបញ្ជាក់ច្បាស់លាស់ ពីនាមត្រកូល នាមខ្លួន និងថ្ងៃខែឆ្នាំកំណើតរបស់ទារក។
សំណួរ-ក្នុងករណីខកខានមិនបានទៅចុះសំបុត្រកំណើត ក្នុងរយៈពេលកំណត់ ៣០ថ្ងៃ តើត្រូវធ្វើដូចម្តេច?
បើសិនជាកូនកើតមក មិនទៅចុះសំបុត្រកំណើត ទុកឲ្យហួស ៣០ថ្ងៃ ការចុះសំបុត្រកំណើត នៅតែអាចធ្វើបាន ប៉ុន្តែ ត្រូវបានសំណុំបែបបទច្រើនជាងការទៅចុះសំបុត្រកំណើត ក្នុងរយៈពេលកំណត់ ហើយត្រូវមានការបង់ថ្លៃ។
ការសុំចុះសំបុត្រកំណើត ហួសពី ៣០ថ្ងៃ ក្រោយពីទារកកើត គឺត្រូវធ្វើទៅតាមនីតិវិធី ដែលគេហៅថា “ការប្តឹងសុំចុះសៀវភៅអត្រានុកូលដ្ឋាន” ប៉ុន្តែ ធ្វើនៅសាលាឃុំសង្កាត់ដែលឪពុកម្តាយរស់នៅដដែល ដោយមិនចាំបាច់ត្រូវទៅដល់ស្រុកខណ្ឌ ឬក៏ខេត្តក្រុងទេ។
ក្នុងការប្តឹងសុំចុះសំបុត្រកំណើតនេះ ឪពុក ឬម្តាយរបស់ទារកត្រូវមានសំណុំឯកសារ ដូចករណីចុះសំបុត្រកំណើតក្នុងរយៈពេលកំណត់ ៣០ថ្ងៃដែរ ប៉ុន្តែ ត្រូវនាំទៅជាមួយ នូវសាក្សី ២រូប ដែលជានីតិជន ហើយត្រូវបំពេញពាក្យប្តឹងសុំចុះសំបុត្រកំណើត។ ពាក្យប្តឹងសុំចុះសំបុត្រកំណើតនេះត្រូវបិទតែមប្រិ៍ ថ្លៃ ១ពាន់រៀល សម្រាប់ប្រជាពលរដ្ឋដែលរស់នៅខេត្តមណ្ឌលគិរី រតនគិរី ស្ទឹងត្រែង ព្រះវិហារ និងឧត្តរមានជ័យ។ សម្រាប់អ្នកនៅខេត្តផ្សេងក្រៅពីនេះ ត្រូវបិទតែមប្រិ៍ ថ្លៃ ៤ពាន់រៀល។ ការទិញតែមប្រិ៍នេះ គឺជំនួសឲ្យការបង់លុយផ្ទាល់ មានន័យថា អ្នកសុំមិនតម្រូវឲ្យបង់លុយអ្វីបន្ថែមពីលើនេះទៀតទេ។
និយាយសរុបជារួមមកវិញ ប្រសិនបើទៅចុះសំបុត្រកំណើតទាន់ពេល គឺមិនហួសពី ៣០ថ្ងៃ ក្រោយពីទារកកើត សំណុំរបែបបទមានលក្ខណៈងាយស្រួលជាង ហើយសំបុត្រកំណើតត្រូវចេញឲ្យដោយឥតគិតថ្លៃ។ ប៉ុន្តែ បើទុកឲ្យហួស ៣០ថ្ងៃ បានទៅចុះ គឺត្រូវបំពេញសំណុំបែបបទច្រើនជាង ហើយត្រូវមានបង់ថ្លៃ តាមរយៈការទិញតែមប្រិ៍។
សំណួរ-ចំពោះអ្នកដែលបានកើតតាំងពីក្នុងសម័យខ្មែរក្រហម ឬក្រោយសម័យខ្មែរក្រហម ប៉ុន្តែ មិនទាន់មានការរៀបចំសៀវភៅអត្រានុកូលដ្ឋានឡើងវិញត្រឹមត្រូវ។ តើត្រូវធ្វើដូចម្តេច ដើម្បីអាចចុះសំបុត្រកំណើតបាន?
អ្នកដែលបានកើតមុនសម័យខ្មែរក្រហមក៏ដោយ ក្នុងសម័យខ្មែរក្រហមក៏ដោយ ក្រោយសម័យខ្មែរក្រហមក៏ដោយ ឲ្យតែកើតមុនពេលមានអនុក្រឹត្យ ស្តីពីអត្រានុកូលដ្ឋាន មានន័យថា កើតមុនថ្ងៃទី២៩ ធ្នូ ឆ្នាំ២០០០ អនុក្រឹត្យនេះទុកលទ្ធភាពឲ្យមានការចុះសំបុត្របញ្ជាក់កំណើត ដោយឥតគិតថ្លៃ ក៏ប៉ុន្តែ ត្រូវធ្វើឲ្យបានមុនថ្ងៃទី៣១ សីហា ឆ្នាំ២០០៥ មានន័យថា មកទល់នឹងពេលឥឡូវនេះ ការចុះសំបុត្របញ្ជាក់កំណើតដោយឥតគិតថ្លៃនេះ ត្រូវហួសពេលធ្វើហើយ។
អ្នកដែលមិនបានទៅសុំចុះសំបុត្របញ្ជាក់កំណើត មុនថ្ងៃទី៣១ សីហា ឆ្នាំ២០០៥ នៅតែអាចទៅសុំចុះសំបុត្រកំណើតបានដដែល នៅសាលាឃុំ សង្កាត់ ដែលខ្លួនរស់នៅ ដោយត្រូវធ្វើទៅតាមនីតិវិធី “ប្តឹងសុំចុះសំបុត្រកំណើត” ដូចករណី ចុះសំបុត្រកំណើតហួសរយៈពេល ៣០ថ្ងៃដែរ មានន័យថា ត្រូវមានសាក្សីជានីតិជន ២រូប ទៅជាមួយ ហើយត្រូវបង់លុយ តាមរយៈការទិញតែមប្រិ៍ គឺ ១ពាន់រៀល សម្រាប់អ្នកនៅរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង ព្រះវិហារ និងឧត្តរមានជ័យ ហើយ ៤ពាន់រៀល សម្រាប់អ្នកនៅខេត្តក្រុងក្រៅពីនេះ។
សំណួរ-ក្នុងករណីទារក ដែលកើតនៅឯបរទេស តើត្រូវទៅចុះសំបុត្រកំណើតនៅកន្លែងណា?
ក្នុងករណីទារកកើតនៅបរទេស ពីឪពុក ឬម្តាយជាពលរដ្ឋខ្មែរ ហើយរស់នៅដោយស្របច្បាប់នៅបរទេស ឪពុក ម្តាយរបស់ទារកនេះ អាចទៅសុំចុះសំបុត្រកំណើតកូន នៅអាជ្ញាធរអត្រានុកូលដ្ឋានរបស់ប្រទេសដែលខ្លួនរស់នៅនោះបាន ទៅតាមបញ្ញត្តិច្បាប់របស់ប្រទេសនោះ។
បន្ទាប់មកទៀត គាត់អាចមានលទ្ធភាពពីរ៖
ឬមួយ គាត់ទៅសុំចុះសំបុត្រកំណើត នៅឯស្ថានទូត ឬស្ថានកុងស៊ុលរបស់កម្ពុជា ដែលប្រចាំនៅក្នុងប្រទេស ដែលគាត់រស់នៅនោះ។ ក្នុងករណីនេះ ស្ថានទូត ឬស្ថានកុងស៊ុល នឹងចេញសំបុត្រកំណើតច្បាប់ដើម ដែលអាចយកមកប្រើប្រាស់ជាផ្លូវការបាន ដូចសំបុត្រកំណើត ដែលចេញដោយមេឃុំ ចៅសង្កាត់ នៅក្នុងប្រទេសកម្ពុជាដែរ។
ឬមួយទៀត ឪពុក ម្តាយ មិនចាំបាច់ទៅសុំចុះសំបុត្រកំណើត នៅស្ថានទូត ឬស្ថានកុងស៊ុលកម្ពុជាក៏បានដែរ។ ក៏ប៉ុន្តែ នៅពេលគាត់វិលត្រឡប់មកប្រទេសកម្ពុជាវិញ គាត់ត្រូវយកសំបុត្រកំណើត ដែលចេញដោយអាជ្ញាធរបរទេស ទៅបង្ហាញមេឃុំ ឬចៅសង្កាត់ នៃទីលំនៅថ្មីរបស់គាត់ ដើម្បីសុំសំបុត្រកំណើតថ្មី។
សំណួរ-និយាយពីនាមត្រកូលរបស់ទារកវិញ។ តើច្បាប់មានចែងកំណត់ អំពីការជ្រើសរើសនាមត្រកូលរបស់កូនដែរ ឬក៏អាចដាក់ត្រកូលអ្វីក៏បាន តាមតែការកំណត់របស់ឪពុកម្តាយ?
យោងតាមអនុក្រឹត្យ ស្តីពីអត្រានុកូលដ្ឋាន (មាត្រា ១៨) ការកំណត់នាមត្រកូលរបស់កូន អាចធ្វើឡើងបាន ៣យ៉ាង៖
- អាចយកត្រកូល ដែលក្រុមគ្រួសារកំណត់យកតាំងពីដូនតាយូរលង់មកហើយក៏បាន
- អាចយកឈ្មោះជីតាខាងឪពុកមកដាក់ជានាមត្រកូលក៏បាន
- ឬក៏អាចយកឈ្មោះរបស់ឪពុក មកដាក់ជានាមត្រកូលក៏បាន
តើសញ្ជាតិខ្មែរត្រូវផ្តល់ឲ្យក្នុងលក្ខខណ្ឌណាខ្លះ?
យោងតាមច្បាប់ ស្តីពីសញ្ជាតិ ឆ្នាំ១៩៩៦ ការទទួលបានសញ្ជាតិខ្មែរ អាចកើតឡើង នៅក្នុងករណី ៣ ធំៗ៖
ច្បាប់ខ្មែរ ក៏ដូចជា ច្បាប់នៅតាមប្រទេសភាគច្រើនផ្សេងទៀត នៅលើពិភពលោក ជាពិសេស ប្រទេសដែលមានប្រព័ន្ធច្បាប់ Romano-Germanique ការកំណត់សញ្ជាតិខ្មែរពីកំណើត គឺត្រូវយកសិទ្ធិដែលជាប់នឹងខ្សែលោហិតជាធំ។ មានន័យថា កូនដែលកើតពីឪពុក ឬម្តាយមានសញ្ជាតិខ្មែរ ត្រូវទទួលបានសញ្ជាតិខ្មែរពីកំណើត ទោះបីជាកើតនៅទីណាក៏ដោយ (កើតនៅក្នុងទឹកដីកម្ពុជាក៏ដោយ ឬក៏កើតនៅបរទេសក៏ដោយ)។
គួរបញ្ជាក់បន្ថែមថា មិនចាំបាច់ទាល់តែទាំងសងខាង (ទាំងឪពុក ទាំងម្តាយ) មានសញ្ជាតិខ្មែរ ទើបកូនមានសិទ្ធិទទួលសញ្ជាតិខ្មែរពីកំណើតទេ។ ឲ្យតែមានម្ខាងណាមួយមានសញ្ជាតិខ្មែរ (ឪពុកបរទេស ម្តាយខ្មែរ ឬឪពុកខ្មែរ ម្តាយបរទេស) ក៏កូនអាចទទួលសញ្ជាតិខ្មែរពីកំណើតបានដែរ។
ម្យ៉ាងទៀត កូនឥតខាន់ស្លា (កូនដែលកើតក្រៅចំណងអាពាហ៍ពិពាហ៍ស្របច្បាប់) ដែលម្តាយ ឬឪពុកមានសញ្ជាតិខ្មែរ ក៏អាចទទួលបានសញ្ជាតិខ្មែរពីកំណើតបានដែរ ឲ្យតែឪពុក ឬម្តាយ ដែលមានសញ្ជាតិខ្មែរ ទទួលស្គាល់កូននេះថាជាកូនរបស់ខ្លួន។
ឧទាហរណ៍៖ កូនកើតក្រៅចំណងអាពាហ៍ពិពាហ៍ ពីម្តាយជាជនបរទេស ហើយឪពុកមានសញ្ជាតិខ្មែរ។ បើសិនជាឪពុកដែលមានសញ្ជាតិខ្មែរនេះ ទទួលស្គាល់តាមផ្លូវច្បាប់ថា កូននេះ គឺជាកូនរបស់ខ្លួន កូននេះត្រូវមានសិទ្ធិទទួលបានសញ្ជាតិខ្មែរពីកំណើត។ ផ្ទុយទៅវិញ បើមានតែម្តាយ ដែលទទួលស្គាល់កូន ចំណែកឪពុកមិនទទួលស្គាល់ កូននេះមិនអាចទទួលបានសញ្ជាតិខ្មែរពីកំណើតបានទេ ព្រោះម្តាយមិនមានសញ្ជាតិខ្មែរ។
ក្នុងករណីកូន ដែលឪពុកម្តាយមិនទទួលស្គាល់ ប៉ុន្តែ តុលាការចេញសាលក្រមកំណត់ថា កូននេះពិតជាកើតពីឪពុក ឬម្តាយ ដែលមានសញ្ជាតិខ្មែរ កូននេះក៏ត្រូវទទួលបានសញ្ជាតិខ្មែរពីកំណើតដែរ។
និយាយពីកូនបរទេស ដែលកើតនៅលើទឹកដីកម្ពុជាវិញ។ ច្បាប់ខ្មែរមិនដូចជាច្បាប់ នៅប្រទេសមួយចំនួន ដូចជា អាមេរិក កាណាដា ឬក៏អូស្រ្តាលីទេ។ កូន ដែលកើតនៅលើទឹកដីខ្មែរ ក៏ប៉ុន្តែ មានទាំងឪពុក និងទាំងម្តាយជាជនបរទេស មិនអាចទទួលសញ្ជាតិខ្មែរពីកំណើតបានទេ លើកលែងតែឪពុកនិងម្តាយជាជនបរទេសនោះ កើតនៅក្នុងប្រទេសកម្ពុជាដែរ ហើយរស់នៅស្របច្បាប់ក្នុងប្រទេសកម្ពុជា ទើបកូនរបស់គាត់អាចទទួលសញ្ជាតិខ្មែរពីកំណើតបាន។
សរុបមកវិញ កូនដែលកើតនៅលើទឹកដីកម្ពុជា ពីឪពុកម្តាយជាជនបរទេស ហើយឪពុកម្តាយបរទេសនេះ មិនបានកើតនៅក្នុងប្រទេសកម្ពុជាទេ កូននេះ មិនអាចទទួលសញ្ជាតិខ្មែរពីកំណើតបានទេ។ ក៏ប៉ុន្តែ បើសិនជាកូននេះកើតមក ធំដឹងក្តី បន្តរស់នៅស្របច្បាប់ក្នុងប្រទេសកម្ពុជា ហើយក្រោយមក មានកូនកើតនៅក្នុងប្រទេសកម្ពុជា កូនរបស់គាត់ ដែលជាកូនបរទេសជំនាន់ទី២នេះ ត្រូវមានសិទ្ធិទទួលសញ្ជាតិខ្មែរពីកំណើត។
សញ្ជាតិខ្មែរតាមអាពាហ៍ពិពាហ៍
ស្រ្តី ឬបុរសបរទេស ដែលយកប្តី ឬប្រពន្ធខ្មែរ ដោយបានរៀបអាពាហ៍ពិពាហ៍ត្រឹមត្រូវតាមច្បាប់ អាចទាមទារសញ្ជាតិខ្មែរបាន លុះត្រាតែប្តីប្រពន្ធទាំងពីររស់នៅជាមួយគ្នា រយៈពេលយ៉ាងតិច ៣ឆ្នាំ ក្រោយពេលចុះសំបុត្រអាពាហ៍ពិពាហ៍។
ការផ្តល់សញ្ជាតិខ្មែរដល់ជនបរទេស ដែលរៀបការជាមួយជនជាតិខ្មែរ ត្រូវសម្រេចដោយព្រះរាជក្រឹត្យ។
សញ្ជាតូបនីយកម្ម (ការសុំចូលសញ្ជាតិខ្មែរ)
ក្រៅពីការទទួលបានសញ្ជាតិខ្មែរពីកំណើត និងតាមរយៈការរៀបអាពាហ៍ពិពាហ៍ជាមួយជនជាតិខ្មែរ ជនបរទេសអាចទទួលបានសញ្ជាតិខ្មែរតាមរយៈសញ្ជាតូបនីយកម្ម (ការសុំសញ្ជាតិខ្មែរ)។
ដើម្បីទទួលបានសញ្ជាតិខ្មែរ តាមសញ្ជាតូបនីយកម្មនេះ ជនបរទេសត្រូវបំពេញលក្ខខណ្ឌមួយចំនួនជាចាំបាច់៖
ជនបរទេស ដែលកើតក្នុងប្រទេសកម្ពុជា លក្ខខណ្ឌតម្រូវឲ្យស្នាក់នៅជាប់ៗគ្នា ក្នុងប្រទេសកម្ពុជា ចំនួន ៧ឆ្នាំ ត្រូវកាត់បន្ថយឲ្យមកនៅត្រឹម ៣ឆ្នាំវិញ។ ដូចដែលបានលើកឡើងខាងលើរួចហើយថា ជនបរទេស ដែលកើតនៅក្នុងទឹកដីកម្ពុជាមិនមានសិទ្ធិទទួលសញ្ជាតិខ្មែរពីកំណើត ទេ។ ក៏ប៉ុន្តែ បើសិនជាគាត់ចង់បានសញ្ជាតិខ្មែរ គាត់អាចដាក់ពាក្យសុំសញ្ជាតូបនីយកម្មបាន ដោយច្បាប់ដាក់លក្ខខណ្ឌធូរជាងជនបរទេស ដែលមិនកើតក្នុងប្រទេសកម្ពុជា។
ចំពោះជនបរទេសណា ដែលបានធ្វើការវិនិយោគក្នុងប្រទេសកម្ពុជា ក្នុងទឹកប្រាក់ចាប់ពី ១ពាន់ ២រយ ៥០លានរៀលឡើងទៅ (ប្រហែលជាជាង ៣០ម៉ឺនដុល្លារ) ដែលជាគម្រោងវិនិយោគជាក់ស្តែង ទទួលបានការអនុញ្ញាតត្រឹមត្រូវតាមច្បាប់ ក៏ប៉ុន្តែ មិនមានលិខិតអនុញ្ញាតពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លក្ខខណ្ឌស្នាក់នៅជាប់គ្នាក្នុងប្រទេសកម្ពុជា ក៏ត្រូវកាត់បន្ថយ ពី ៧ឆ្នាំ មក ៣ឆ្នាំវិញ ដូចករណីជនបរទេសកើតក្នុងប្រទេសកម្ពុជាដែរ។
បើសិនជាការវិនិយោគនេះធ្វើឡើង ក្នុងទំហំទឹកប្រាក់ដូចគ្នា ក៏ប៉ុន្តែ មានលិខិតអនុញ្ញាតពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លក្ខខណ្ឌទាក់ទងនឹងរយៈពេលស្នាក់នៅក្នុងប្រទេសកម្ពុជាត្រូវលើកលែង ទាំងស្រុងតែម្តង។ មានន័យថា ទោះបីជនបរទេសនោះ ទើបនឹងរស់នៅក្នុងប្រទេសកម្ពុជាបាន ១ឆ្នាំ កន្លះឆ្នាំ ឬ១ខែ ក៏អាចដាក់ពាក្យសុំសញ្ជាតិខ្មែរបានដែរ។
ដូចគ្នាដែរចំពោះជនបរទេសណា ដែលបានធ្វើអំណោយជាលុយដល់ថវិកាជាតិ ចាប់ពី ១ពាន់លានរៀលឡើងទៅ (ប្រហែលជា ២៥ម៉ឺនដុល្លារ) សម្រាប់ជាផលប្រយោជន៍ដល់ការស្តារ និងកសាងសេដ្ឋកិច្ចរបស់កម្ពុជា។ ឬជនបរទេសណា ដែលបានបង្ហាញនូវភស្តុតាងបញ្ជាក់ថា ខ្លួនបានផ្តល់គុណសម្បត្តិពិសេស ឬថ្វីដៃពិសេសអ្វីមួយ ដែលជាប្រយោជន៍ដល់ប្រទេសកម្ពុជា។
ក៏ប៉ុន្តែ បើទោះជាក្នុងករណីណាមួយក៏ដោយ ច្បាប់ស្តីពីសញ្ជាតិចែងថា ការសុំសញ្ជាតិតាមរយៈសញ្ជាតូបនីយកម្ម មិនមែនជាសិទ្ធិរបស់អ្នកសុំទេ។ ប៉ុន្តែ វាជាការអនុគ្រោះរបស់កម្ពុជា។ ដូច្នេះ បើទោះបីជាអ្នកសុំបានបំពេញគ្រប់លក្ខខណ្ឌ ដែលកំណត់ដោយច្បាប់ក៏ដោយ ក៏ពាក្យសុំនេះអាចត្រូវបដិសេធចោលបានដែរ ហើយការបដិសេធពាក្យសុំសញ្ជាតូបនីយកម្មនេះ អាចធ្វើឡើង ទៅតាមអំណាចឆន្ទានុសិទ្ធិ មានន័យថា កម្ពុជាមិនចាំបាច់ត្រូវបកស្រាយពន្យល់ថា ហេតុអ្វីបានជាខ្លួនបដិសេធពាក្យសុំសញ្ជាតិនេះទេ។
ការផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតូបនីយកម្ម ក៏ដូចជា ការផ្តល់សញ្ជាតិតាមរយៈអាពាហ៍ពិពាហ៍ដែរ គឺត្រូវធ្វើឡើង ដោយព្រះរាជក្រឹត្យ មានន័យថា ត្រូវឡាយព្រះហស្តលេខាដោយព្រះមហាក្សត្រ៕
នៅក្នុងនាទីយល់ដឹងអំពីច្បាប់ នៅថ្ងៃព្រហស្បតិ៍នេះ សេង ឌីណា
នឹងពន្យល់អំពីនីតិវិធីនៃការសុំអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
ដោយមានអន្តរាគមន៍ពីសំណាក់មន្រ្តីការិយាល័យអត្តសញ្ញាណប័ណ្ណ
ក្រុងភ្នំពេញ។
- ការទទួលសញ្ជាតិខ្មែរពីកំណើត
- ការទទួលសញ្ជាតិខ្មែរតាមរយៈអាពាហ៍ពិពាហ៍
- ការទទួលសញ្ជាតិខ្មែរតាមរយៈការសុំចូលសញ្ជាតិ (សញ្ជាតូបនីយកម្ម)
ច្បាប់ខ្មែរ ក៏ដូចជា ច្បាប់នៅតាមប្រទេសភាគច្រើនផ្សេងទៀត នៅលើពិភពលោក ជាពិសេស ប្រទេសដែលមានប្រព័ន្ធច្បាប់ Romano-Germanique ការកំណត់សញ្ជាតិខ្មែរពីកំណើត គឺត្រូវយកសិទ្ធិដែលជាប់នឹងខ្សែលោហិតជាធំ។ មានន័យថា កូនដែលកើតពីឪពុក ឬម្តាយមានសញ្ជាតិខ្មែរ ត្រូវទទួលបានសញ្ជាតិខ្មែរពីកំណើត ទោះបីជាកើតនៅទីណាក៏ដោយ (កើតនៅក្នុងទឹកដីកម្ពុជាក៏ដោយ ឬក៏កើតនៅបរទេសក៏ដោយ)។
គួរបញ្ជាក់បន្ថែមថា មិនចាំបាច់ទាល់តែទាំងសងខាង (ទាំងឪពុក ទាំងម្តាយ) មានសញ្ជាតិខ្មែរ ទើបកូនមានសិទ្ធិទទួលសញ្ជាតិខ្មែរពីកំណើតទេ។ ឲ្យតែមានម្ខាងណាមួយមានសញ្ជាតិខ្មែរ (ឪពុកបរទេស ម្តាយខ្មែរ ឬឪពុកខ្មែរ ម្តាយបរទេស) ក៏កូនអាចទទួលសញ្ជាតិខ្មែរពីកំណើតបានដែរ។
ម្យ៉ាងទៀត កូនឥតខាន់ស្លា (កូនដែលកើតក្រៅចំណងអាពាហ៍ពិពាហ៍ស្របច្បាប់) ដែលម្តាយ ឬឪពុកមានសញ្ជាតិខ្មែរ ក៏អាចទទួលបានសញ្ជាតិខ្មែរពីកំណើតបានដែរ ឲ្យតែឪពុក ឬម្តាយ ដែលមានសញ្ជាតិខ្មែរ ទទួលស្គាល់កូននេះថាជាកូនរបស់ខ្លួន។
ឧទាហរណ៍៖ កូនកើតក្រៅចំណងអាពាហ៍ពិពាហ៍ ពីម្តាយជាជនបរទេស ហើយឪពុកមានសញ្ជាតិខ្មែរ។ បើសិនជាឪពុកដែលមានសញ្ជាតិខ្មែរនេះ ទទួលស្គាល់តាមផ្លូវច្បាប់ថា កូននេះ គឺជាកូនរបស់ខ្លួន កូននេះត្រូវមានសិទ្ធិទទួលបានសញ្ជាតិខ្មែរពីកំណើត។ ផ្ទុយទៅវិញ បើមានតែម្តាយ ដែលទទួលស្គាល់កូន ចំណែកឪពុកមិនទទួលស្គាល់ កូននេះមិនអាចទទួលបានសញ្ជាតិខ្មែរពីកំណើតបានទេ ព្រោះម្តាយមិនមានសញ្ជាតិខ្មែរ។
ក្នុងករណីកូន ដែលឪពុកម្តាយមិនទទួលស្គាល់ ប៉ុន្តែ តុលាការចេញសាលក្រមកំណត់ថា កូននេះពិតជាកើតពីឪពុក ឬម្តាយ ដែលមានសញ្ជាតិខ្មែរ កូននេះក៏ត្រូវទទួលបានសញ្ជាតិខ្មែរពីកំណើតដែរ។
និយាយពីកូនបរទេស ដែលកើតនៅលើទឹកដីកម្ពុជាវិញ។ ច្បាប់ខ្មែរមិនដូចជាច្បាប់ នៅប្រទេសមួយចំនួន ដូចជា អាមេរិក កាណាដា ឬក៏អូស្រ្តាលីទេ។ កូន ដែលកើតនៅលើទឹកដីខ្មែរ ក៏ប៉ុន្តែ មានទាំងឪពុក និងទាំងម្តាយជាជនបរទេស មិនអាចទទួលសញ្ជាតិខ្មែរពីកំណើតបានទេ លើកលែងតែឪពុកនិងម្តាយជាជនបរទេសនោះ កើតនៅក្នុងប្រទេសកម្ពុជាដែរ ហើយរស់នៅស្របច្បាប់ក្នុងប្រទេសកម្ពុជា ទើបកូនរបស់គាត់អាចទទួលសញ្ជាតិខ្មែរពីកំណើតបាន។
សរុបមកវិញ កូនដែលកើតនៅលើទឹកដីកម្ពុជា ពីឪពុកម្តាយជាជនបរទេស ហើយឪពុកម្តាយបរទេសនេះ មិនបានកើតនៅក្នុងប្រទេសកម្ពុជាទេ កូននេះ មិនអាចទទួលសញ្ជាតិខ្មែរពីកំណើតបានទេ។ ក៏ប៉ុន្តែ បើសិនជាកូននេះកើតមក ធំដឹងក្តី បន្តរស់នៅស្របច្បាប់ក្នុងប្រទេសកម្ពុជា ហើយក្រោយមក មានកូនកើតនៅក្នុងប្រទេសកម្ពុជា កូនរបស់គាត់ ដែលជាកូនបរទេសជំនាន់ទី២នេះ ត្រូវមានសិទ្ធិទទួលសញ្ជាតិខ្មែរពីកំណើត។
សញ្ជាតិខ្មែរតាមអាពាហ៍ពិពាហ៍
ស្រ្តី ឬបុរសបរទេស ដែលយកប្តី ឬប្រពន្ធខ្មែរ ដោយបានរៀបអាពាហ៍ពិពាហ៍ត្រឹមត្រូវតាមច្បាប់ អាចទាមទារសញ្ជាតិខ្មែរបាន លុះត្រាតែប្តីប្រពន្ធទាំងពីររស់នៅជាមួយគ្នា រយៈពេលយ៉ាងតិច ៣ឆ្នាំ ក្រោយពេលចុះសំបុត្រអាពាហ៍ពិពាហ៍។
ការផ្តល់សញ្ជាតិខ្មែរដល់ជនបរទេស ដែលរៀបការជាមួយជនជាតិខ្មែរ ត្រូវសម្រេចដោយព្រះរាជក្រឹត្យ។
សញ្ជាតូបនីយកម្ម (ការសុំចូលសញ្ជាតិខ្មែរ)
ក្រៅពីការទទួលបានសញ្ជាតិខ្មែរពីកំណើត និងតាមរយៈការរៀបអាពាហ៍ពិពាហ៍ជាមួយជនជាតិខ្មែរ ជនបរទេសអាចទទួលបានសញ្ជាតិខ្មែរតាមរយៈសញ្ជាតូបនីយកម្ម (ការសុំសញ្ជាតិខ្មែរ)។
ដើម្បីទទួលបានសញ្ជាតិខ្មែរ តាមសញ្ជាតូបនីយកម្មនេះ ជនបរទេសត្រូវបំពេញលក្ខខណ្ឌមួយចំនួនជាចាំបាច់៖
- ត្រូវមានលិខិតបញ្ជាក់ថា ជននោះមានទីលំនៅនៅក្នុងប្រទេសកម្ពុជា, បានស្នាក់នៅជាប់ជាប្រចាំដោយស្របច្បាប់ ក្នុងរយៈពេលយ៉ាងតិច ៧ឆ្នាំ ហើយកំពុងបន្តមានទីលំនៅក្នុងប្រទេសកម្ពុជា នៅក្នុងពេលដាក់ពាក្យសុំសញ្ជាតិ។
- ត្រូវមានលិខិតបញ្ជាក់ថាជននោះមានគំនិតមារយាទ និងសីលធម៌ល្អ ដែលចេញដោយមេឃុំ ឬចៅសង្កាត់ នៃទីលំនៅរបស់ខ្លួន
- ត្រូវមានលិខិតថ្កោលទោស ដែលបញ្ជាក់ថា ពុំដែលមានទោសពីបទព្រហ្មទណ្ឌណាមួយ
- ត្រូវចេះនិយាយភាសាខ្មែរ ចេះអក្សរខ្មែរ និងយល់ដឹងប្រវត្តិសាស្រ្តខ្មែរខ្លះៗ ហើយបង្ហាញភស្តុតាងថា ខ្លួនអាចរស់នៅក្នុងសង្គមខ្មែរបានដោយសុខដុម ព្រមទាំងទទួលយកនូវទំនៀមទម្លាប់ និងប្រពៃណីល្អរបស់ខ្មែរ
- ត្រូវមានបញ្ហា និងកាយសម្បទាល្អ ដែលមិននាំឲ្យមានគ្រោះថ្នាក់ ឬនាំជាបន្ទុកដល់ជាតិ។
ជនបរទេស ដែលកើតក្នុងប្រទេសកម្ពុជា លក្ខខណ្ឌតម្រូវឲ្យស្នាក់នៅជាប់ៗគ្នា ក្នុងប្រទេសកម្ពុជា ចំនួន ៧ឆ្នាំ ត្រូវកាត់បន្ថយឲ្យមកនៅត្រឹម ៣ឆ្នាំវិញ។ ដូចដែលបានលើកឡើងខាងលើរួចហើយថា ជនបរទេស ដែលកើតនៅក្នុងទឹកដីកម្ពុជាមិនមានសិទ្ធិទទួលសញ្ជាតិខ្មែរពីកំណើត ទេ។ ក៏ប៉ុន្តែ បើសិនជាគាត់ចង់បានសញ្ជាតិខ្មែរ គាត់អាចដាក់ពាក្យសុំសញ្ជាតូបនីយកម្មបាន ដោយច្បាប់ដាក់លក្ខខណ្ឌធូរជាងជនបរទេស ដែលមិនកើតក្នុងប្រទេសកម្ពុជា។
ចំពោះជនបរទេសណា ដែលបានធ្វើការវិនិយោគក្នុងប្រទេសកម្ពុជា ក្នុងទឹកប្រាក់ចាប់ពី ១ពាន់ ២រយ ៥០លានរៀលឡើងទៅ (ប្រហែលជាជាង ៣០ម៉ឺនដុល្លារ) ដែលជាគម្រោងវិនិយោគជាក់ស្តែង ទទួលបានការអនុញ្ញាតត្រឹមត្រូវតាមច្បាប់ ក៏ប៉ុន្តែ មិនមានលិខិតអនុញ្ញាតពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លក្ខខណ្ឌស្នាក់នៅជាប់គ្នាក្នុងប្រទេសកម្ពុជា ក៏ត្រូវកាត់បន្ថយ ពី ៧ឆ្នាំ មក ៣ឆ្នាំវិញ ដូចករណីជនបរទេសកើតក្នុងប្រទេសកម្ពុជាដែរ។
បើសិនជាការវិនិយោគនេះធ្វើឡើង ក្នុងទំហំទឹកប្រាក់ដូចគ្នា ក៏ប៉ុន្តែ មានលិខិតអនុញ្ញាតពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លក្ខខណ្ឌទាក់ទងនឹងរយៈពេលស្នាក់នៅក្នុងប្រទេសកម្ពុជាត្រូវលើកលែង ទាំងស្រុងតែម្តង។ មានន័យថា ទោះបីជនបរទេសនោះ ទើបនឹងរស់នៅក្នុងប្រទេសកម្ពុជាបាន ១ឆ្នាំ កន្លះឆ្នាំ ឬ១ខែ ក៏អាចដាក់ពាក្យសុំសញ្ជាតិខ្មែរបានដែរ។
ដូចគ្នាដែរចំពោះជនបរទេសណា ដែលបានធ្វើអំណោយជាលុយដល់ថវិកាជាតិ ចាប់ពី ១ពាន់លានរៀលឡើងទៅ (ប្រហែលជា ២៥ម៉ឺនដុល្លារ) សម្រាប់ជាផលប្រយោជន៍ដល់ការស្តារ និងកសាងសេដ្ឋកិច្ចរបស់កម្ពុជា។ ឬជនបរទេសណា ដែលបានបង្ហាញនូវភស្តុតាងបញ្ជាក់ថា ខ្លួនបានផ្តល់គុណសម្បត្តិពិសេស ឬថ្វីដៃពិសេសអ្វីមួយ ដែលជាប្រយោជន៍ដល់ប្រទេសកម្ពុជា។
ក៏ប៉ុន្តែ បើទោះជាក្នុងករណីណាមួយក៏ដោយ ច្បាប់ស្តីពីសញ្ជាតិចែងថា ការសុំសញ្ជាតិតាមរយៈសញ្ជាតូបនីយកម្ម មិនមែនជាសិទ្ធិរបស់អ្នកសុំទេ។ ប៉ុន្តែ វាជាការអនុគ្រោះរបស់កម្ពុជា។ ដូច្នេះ បើទោះបីជាអ្នកសុំបានបំពេញគ្រប់លក្ខខណ្ឌ ដែលកំណត់ដោយច្បាប់ក៏ដោយ ក៏ពាក្យសុំនេះអាចត្រូវបដិសេធចោលបានដែរ ហើយការបដិសេធពាក្យសុំសញ្ជាតូបនីយកម្មនេះ អាចធ្វើឡើង ទៅតាមអំណាចឆន្ទានុសិទ្ធិ មានន័យថា កម្ពុជាមិនចាំបាច់ត្រូវបកស្រាយពន្យល់ថា ហេតុអ្វីបានជាខ្លួនបដិសេធពាក្យសុំសញ្ជាតិនេះទេ។
ការផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតូបនីយកម្ម ក៏ដូចជា ការផ្តល់សញ្ជាតិតាមរយៈអាពាហ៍ពិពាហ៍ដែរ គឺត្រូវធ្វើឡើង ដោយព្រះរាជក្រឹត្យ មានន័យថា ត្រូវឡាយព្រះហស្តលេខាដោយព្រះមហាក្សត្រ៕
នីតិវិធីក្នុងការសុំអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
អត្តសញ្ញាណប័ណ្ណ គឺជាលិខិតសម្គាល់ថាជាពលរដ្ឋខ្មែរ
ហើយមានប្រយោជន៍ សម្រាប់ការប្រើប្រាស់
ក្នុងការបំពេញបែបបទផ្សេងៗទៅតាមការកំណត់នៃច្បាប់ ដូចជា៖
ចុះឈ្មោះបោះឆ្នោត ឈរឈ្មោះបោះឆ្នោត សុំរៀបអាពាហ៍ពិពាហ៍
សុំធ្វើសំបុត្រកំណើតកូន សុំធ្វើការងារ សុំប្រកបអាជីវកម្ម
សុំធ្វើលិខិតឆ្លងដែន សុំធ្វើម្ចាស់កម្មសិទ្ធិលើអចលនទ្រព្យ ។ល។ និង ។ល។
យោងតាមប្រកាសរបស់ក្រសួងមហាផ្ទៃ ចុះខែកក្កដា ២០០៧ ប្រជាពលរដ្ឋដែលអាចធ្វើអត្តសញ្ញាណប័ណ្ណបាន ត្រូវមានអាយុ ចាប់ពី១៥ឆ្នាំឡើងទៅ ហើយអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរមានសុពលភាពរយៈពេល ១០ឆ្នាំ។ នៅពេលផុតសុពលភាព សាម៉ីខ្លួនត្រូវស្នើសុំធ្វើសាជាថ្មីឡើងវិញ។
ប្រកាសរបស់ក្រសួងមហាផ្ទៃ បានសម្រេចបង្កើតនីតិវិធីពិសេសមួយ ក្នុងការរៀបចំចេញអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដល់ប្រជាពលរដ្ឋទូទៅ នៅទូទាំងប្រទេស។ ការចេញអត្តសញ្ញាណប័ណ្ណតាមនីតិវិធីពិសេសនេះ គឺធ្វើឡើងតាមគំនិតផ្តួចផ្តើមរបស់មន្រ្តីមានសមត្ថកិច្ច ហើយធ្វើឡើងដល់ប្រជាពលរដ្ឋជាក្រុមៗ តាមរយៈស្ថានីយ៍ចល័ត នៅតាមឃុំ-សង្កាត់នីមួយៗ។
នៅក្នុងនីតិវិធីបែបនេះ ប្រជាពលរដ្ឋមិនចាំបាច់ដាក់ពាក្យសុំទៅអាជ្ញាធរនោះទេ។ គឺខាងអាជ្ញាធរទៅវិញទេ ដែលជាអ្នកចេញលិខិតអញ្ជើញឲ្យប្រជាពលរដ្ឋទៅកាន់ស្ថានីយ៍ចល័ត ដើម្បីរៀបចំសំណុំបែបបទធ្វើអត្តសញ្ញាណប័ណ្ណ។
ប្រជាពលរដ្ឋដែលមានឈ្មោះត្រូវទៅធ្វើអត្តសញ្ញាណប័ណ្ណ ត្រូវទៅកាន់កន្លែងធ្វើ ដោយផ្ទាល់ខ្លួន ដើម្បីបំពេញសំណុំបែបបទ ថតរូប និងផ្តិតស្នាមក្រយ៉ៅដៃ ហើយត្រូវនាំទៅជាមួយនូវឯកសារសំខាន់ៗមួយចំនួន ដែលបញ្ជាក់អំពីសញ្ជាតិខ្មែរ។ ឯកសារទាំងនោះរួមមាន៖ សំបុត្រកំណើត និងសៀវភៅស្នាក់នៅ (ក២) ឬសៀវភៅគ្រួសារ (ក៤)។
ក្នុងករណីពិសេសខ្លះ សាម៉ីអ្នកសុំអាចផ្តល់នូវឯកសារផ្សេង ដើម្បីបញ្ជាក់ពីសញ្ជាតិខ្មែរ ដូចជា៖
រហូតមកទល់ពេលនេះ ការធ្វើអត្តសញ្ញាណប័ណ្ណជាក្រុម នៅតែបន្តធ្វើវិលជុំ ពីឃុំ-សង្កាត់មួយ ទៅឃុំ-សង្កាត់មួយ ហើយធ្វើឡើងដោយឥតគិតថ្លៃ។ ប្រសិនបើការធ្វើអត្តសញ្ញាណប័ណ្ណជាក្រុម ត្រូវបានគេធ្វើហួសទៅសង្កាត់ផ្សេងទៅហើយ អ្នកដែលចង់បានអត្តសញ្ញាណប័ណ្ណអាចធ្វើការស្នើសុំដាច់ដោយឡែក តែឯងបាន។
គួរបញ្ជាក់បន្ថែមថា ដើម្បីសុំអត្តសញ្ញាណប័ណ្ណបាន គេត្រូវមានសំបុត្រកំណើតជាមុន។ ដូច្នេះ សម្រាប់អ្នកដែលកើតមុនពេល ឬក្នុងពេលស្រុកមានសង្រ្គាម ហើយមិនបានចុះសំបុត្រកំណើត ឬក៏បានចុះដែរ ក៏ប៉ុន្តែ សំបុត្រកំណើតត្រូវបាត់បង់អស់ អ្នកទាំងនោះត្រូវទៅសុំសំបុត្របញ្ជាក់កំណើតជាមុនសិន មុននឹងទៅសុំធ្វើអត្តសញ្ញាណប័ណ្ណ។
ការសុំសំបុត្របញ្ជាក់កំណើតត្រូវធ្វើនៅសាលាឃុំ-សង្កាត់ ដែលសាម៉ីអ្នកសុំមានទីលំនៅជាប់លាប់បច្ចុប្បន្ន។ អ្នកសុំត្រូវមានសាក្សីចំនួន ២នាក់ ដែលជានីតិជន ហើយដែលបានស្គាល់ច្បាស់ពីប្រវត្តិរបស់អ្នកសុំ និងធ្លាប់រស់នៅក្នុងភូមិ ឃុំ ឬសង្កាត់ជាមួយ ពីពេលដែលសាម៉ីខ្លួនកើត៕

- សេចក្តីសម្រេចទទួលស្គាល់តាមផ្លូវច្បាប់នៃការធ្វើសញ្ជាតូបនីយកម្ម ឬការទាមទារសញ្ជាតិ សម្រាប់ជនបរទេស ដែលបានចូលសញ្ជាតិខ្មែរ។
- សាលក្រមតុលាការ ឬឯកសារផ្លូវការផ្សេងទៀត ដែលអាចបញ្ជាក់ថា សាម៉ីជនពិតជាកើតពីឱពុក ឬម្តាយដែលមានសញ្ជាតិខ្មែរមែន ជាពិសេស សម្រាប់អ្នកដែលកើតនៅបរទេស ប៉ុន្តែ មានឱពុក ឬម្តាយ ជាសញ្ជាតិខ្មែរ។
រហូតមកទល់ពេលនេះ ការធ្វើអត្តសញ្ញាណប័ណ្ណជាក្រុម នៅតែបន្តធ្វើវិលជុំ ពីឃុំ-សង្កាត់មួយ ទៅឃុំ-សង្កាត់មួយ ហើយធ្វើឡើងដោយឥតគិតថ្លៃ។ ប្រសិនបើការធ្វើអត្តសញ្ញាណប័ណ្ណជាក្រុម ត្រូវបានគេធ្វើហួសទៅសង្កាត់ផ្សេងទៅហើយ អ្នកដែលចង់បានអត្តសញ្ញាណប័ណ្ណអាចធ្វើការស្នើសុំដាច់ដោយឡែក តែឯងបាន។
គួរបញ្ជាក់បន្ថែមថា ដើម្បីសុំអត្តសញ្ញាណប័ណ្ណបាន គេត្រូវមានសំបុត្រកំណើតជាមុន។ ដូច្នេះ សម្រាប់អ្នកដែលកើតមុនពេល ឬក្នុងពេលស្រុកមានសង្រ្គាម ហើយមិនបានចុះសំបុត្រកំណើត ឬក៏បានចុះដែរ ក៏ប៉ុន្តែ សំបុត្រកំណើតត្រូវបាត់បង់អស់ អ្នកទាំងនោះត្រូវទៅសុំសំបុត្របញ្ជាក់កំណើតជាមុនសិន មុននឹងទៅសុំធ្វើអត្តសញ្ញាណប័ណ្ណ។
ការសុំសំបុត្របញ្ជាក់កំណើតត្រូវធ្វើនៅសាលាឃុំ-សង្កាត់ ដែលសាម៉ីអ្នកសុំមានទីលំនៅជាប់លាប់បច្ចុប្បន្ន។ អ្នកសុំត្រូវមានសាក្សីចំនួន ២នាក់ ដែលជានីតិជន ហើយដែលបានស្គាល់ច្បាស់ពីប្រវត្តិរបស់អ្នកសុំ និងធ្លាប់រស់នៅក្នុងភូមិ ឃុំ ឬសង្កាត់ជាមួយ ពីពេលដែលសាម៉ីខ្លួនកើត៕
ការគ្រប់គ្រង ចាត់ចែង និងបែងចែកទ្រព្យសម្បត្តិប្តីប្រពន្ធ
ការបែងចែកទ្រព្យរួម និងទ្រព្យដោយឡែក គឺវាអាស្រ័យនឹងប្រព័ន្ធទ្រព្យសម្បត្តិ ដែលប្តីប្រពន្ធទាំងពីរជ្រើសរើស។ ក្រមរដ្ឋប្បវេណីខ្មែរទុកលទ្ធភាពឲ្យប្តីប្រពន្ធ ធ្វើកិច្ចសន្យា ដើម្បីកំណត់ការបែងចែក និងការចាត់ចែងទ្រព្យសម្បត្តិ ដែលគេហៅថា ប្រព័ន្ធទ្រព្យសម្បត្តិតាមកិច្ចសន្យា។ ក្រមរដ្ឋប្បវេណីតម្រូវថា កិច្ចសន្យាទ្រព្យសម្បត្តិប្តីប្រពន្ធចាំបាច់ត្រូវតែធ្វើឡើងជា លាយលក្ខណ៍អក្សរ ហើយដើម្បីអាចយកទៅតតាំងជាមួយនឹងតតិយជនបាន កិច្ចសន្យានេះត្រូវតែចុះបញ្ជីត្រឹមត្រូវ នៅក្រសួងយុត្តិធម៌។
បើសិនជាប្តីប្រពន្ធមិនបានធ្វើកិច្ចសន្យាទ្រព្យសម្បត្តិទេ ការបែងចែក គ្រប់គ្រង និងចាត់ចែងទ្រព្យ គឺត្រូវធ្វើតាមច្បាប់ ដែលបានកំណត់ ដែលគេហៅថា ប្រព័ន្ធទ្រព្យសម្បត្តិដែលកំណត់ដោយច្បាប់។
ទ្រព្យសម្បត្តិដោយឡែក
ច្បាប់ (មាត្រា ៩៧២ នៃក្រមរដ្ឋប្បវេណី) កំណត់ថា ត្រូវចាត់ទុកជាទ្រព្យដោយឡែករបស់សហព័ទ្ធតែម្ខាង (របស់ប្តី ឬរបស់ប្រពន្ធ) គឺ៖
- ទ្រព្យសម្បត្តិ ដែលសហព័ទ្ធមាន នៅមុនពេលរៀបអាពាហ៍ពិពាហ៍ មានន័យថា មុនពេលរៀបការ ភាគីខាងណាមានទ្រព្យអ្វី ក្រោយពេលរៀបការ ទ្រព្យនោះ ត្រូវស្ថិតនៅជាកម្មសិទ្ធិដោយឡែករបស់ភាគីនោះដដែល មិនត្រូវរាប់ជាទ្រព្យរួមទេ។
- ទ្រព្យសម្បត្តិដែលសហព័ទ្ធណាមួយទទួលបានក្នុងចំណងអាពាហ៍ពិពាហ៍ ប៉ុន្តែ ទទួលជាកេរមរតក ឬដោយអំណោយ (ប្រទានកម្ម ឬអច្ច័យទាន)។ ឧបមាថា ក្រោយរៀបការហើយ ឪពុកម្តាយរបស់ភាគីខាងប្តីគាត់ស្លាប់ទៅ ហើយបន្សល់ទុកទ្រព្យជាកេរទៅឲ្យកូន ទ្រព្យនេះត្រូវជាទ្រព្យផ្ទាល់របស់ប្តី។ ក្នុងករណីអំណោយ បើម្ចាស់អំណោយឲ្យទៅអ្នកណា គឺជាទ្រព្យផ្ទាល់របស់អ្នកនោះ បើសិនជាម្ចាស់អំណោយបញ្ជាក់ច្បាស់ថាឲ្យទៅទាំងពីរនាក់ប្តីប្រពន្ធ គឺជាទ្រព្យរួម។
- ទ្រព្យសម្បត្តិជាតម្លៃតប ដែលទទួលបានពីការចាត់ចែងទ្រព្យសម្បត្តិទាំងពីរប្រភេទខាងលើ។ ឧទាហរណ៍ថា ភាគីជាប្រពន្ធមានដីមួយកន្លែង ដែលជាទ្រព្យផ្ទាល់ ដែលគាត់មានតាំងពីមុនពេលរៀបការ។ ក្រោយមក ក្នុងពេលជាប់ចំណងអាពាហ៍ពិពាហ៍ គាត់លក់ដីនេះចេញ រួចហើយយកលុយដែលបានពីការលក់ដីនេះ ទៅទិញផ្ទះមួយល្វែង ផ្ទះនេះ នៅតែជាទ្រព្យសម្បត្តិផ្ទាល់របស់គាត់ ទោះបីជាទិញនៅក្នុងពេលមានចំណងអាពាហ៍ពិពាហ៍ក៏ដោយ។
ក្រមរដ្ឋប្បវេណីខ្មែរកំណត់ថា “ទ្រព្យសម្បត្តិរួម គឺជាទ្រព្យសម្បត្តិទាំងឡាយ ដែលប្តីប្រពន្ធទាំងសងខាង ឬតែម្ខាងទទួលបាននៅក្នុងអំឡុងពេលអាពាហ៍ពិពាហ៍” (មាត្រា ៩៧៣ នៃក្រមរដ្ឋប្បវេណី)។ និយាយជារួម លើកលែងតែទ្រព្យសម្បត្តិទាំងបីប្រភេទខាងលើ រាល់ទ្រព្យទាំងអស់ ដែលទទួលបានក្នុងពេលអាពាហ៍ពិពាហ៍ (ដូចជា ប្រាក់ខែ ប្រាក់ចំណូលពីការប្រកបអាជីវកម្ម ផ្ទះ ដី ឡាន ដែលទិញក្នុងពេលមានចំណងអាពាហ៍ពិពាហ៍) ត្រូវចាត់ទុកជាទ្រព្យរួមទាំងអស់ ទោះបីជាទ្រព្យនោះរកបានដោយសហព័ទ្ធណាមួយក៏ដោយ។
យើងសង្កេតឃើញថា នៅក្នុងសង្គមខ្មែរយើង មានករណីច្រើន ដែលមានតែប្តីជាអ្នកធ្វើការរកស៊ី ឯប្រពន្ធ គឺជាមេផ្ទះ។ ក្នុងករណីនេះ តើប្រពន្ធដែលជាមេផ្ទះ មានសិទ្ធិទៅលើប្រាក់ខែ ឬប្រាក់ចំណូល ដែលបានពីការងាររបស់ប្តីដែរឬទេ?
ក្នុងករណីនេះ ប្រាក់ខែ ឬប្រាក់ចំណូល ដែលបានពីការងាររបស់ប្តី គឺជាទ្រព្យដែលទទួលបានក្នុងចំណងអាពាហ៍ពិពាហ៍ ហើយតាមច្បាប់ គឺត្រូវចាត់ទុកជាទ្រព្យសម្បត្តិ។ ដូច្នេះ ប្រពន្ធត្រូវមានសិទ្ធិស្មើគ្នាលើទ្រព្យរួមនេះ បើទោះបីជាគាត់មិនធ្វើការក៏ដោយ។ តាមពិតទៅ ក្នុងក្រមរដ្ឋប្បវេណី ត្រង់មាត្រា ៩៨០ គឺមានចែងយ៉ាងច្បាស់ថា "គេហកិច្ច ត្រូវចាត់ទុកថាមានតម្លៃស្មើនឹងការងារដែលធ្វើក្រៅផ្ទះដែរ”។ មានន័យថា បើទោះបីជាស្រ្តីជាមេផ្ទះ មិនធ្វើការបានប្រាក់ខែមែន ក៏ប៉ុន្តែ គាត់គឺជាអ្នករ៉ាប់រងកិច្ចការក្នុងផ្ទះ ដែលត្រូវរាប់ជាការងារមួយដែលមានតម្លៃដូចជាការងារក្រៅផ្ទះដែរ។
ចំពោះការប្រើប្រាស់ គ្រប់គ្រង និងចាត់ចែងទ្រព្យសម្បត្តិវិញ តើត្រូវធ្វើដូចម្តេច?
ចំពោះទ្រព្យសម្បត្តិរួម ច្បាប់កំណត់ថា ប្តីប្រពន្ធត្រូវមានសិទ្ធិស្មើគ្នា ក្នុងការប្រើប្រាស់ ទទួលផលប្រយោជន៍ និងគ្រប់គ្រង (មាត្រា ៩៧៤ នៃក្រមរដ្ឋប្បវេណី) ដោយមិនបែងចែកថា អ្នកណាធ្វើការបានប្រាក់ខែច្រើនជាងអ្នកណាទេ។ ក៏ប៉ុន្តែ ការប្រើប្រាស់ទ្រព្យសម្បត្តិរួមនេះ ត្រូវតែធ្វើឡើងនៅក្នុងទំហំចាំបាច់ ដោយផ្អែកទៅលើភាពចាំបាច់នៅក្នុងជីវភាពរស់នៅ មិនមែនចេះតែចាយវាយតម្រូវទៅតាមចិត្តចង់ខ្លួនឯងទេ។
ចំពោះកិច្ចសំខាន់ៗ ដែលទាក់ទងនឹងការចាត់ចែងទ្រព្យរួម ដូចជា ការលក់ដូរ ឬការយកទៅធ្វើជាអំណោយជាដើម ត្រូវតែមានការព្រមព្រៀងពីប្តីប្រពន្ធទាំងសងខាង។
ចំពោះទ្រព្យផ្ទាល់វិញ ទ្រព្យរបស់អ្នកណា អ្នកនោះជាអ្នកគ្រប់គ្រង និងចាត់ចែង ដោយមិនចាំបាច់មានការព្រមព្រៀងពីសហព័ទ្ធម្ខាងទៀតទេ។
នៅក្នុងករណីលែងលះវិញ តើទ្រព្យសម្បត្តិទាំងអស់នេះត្រូវបែងចែកដូចម្តេច?
ចំពោះការបែងចែកទ្រព្យ ក្នុងករណីមានការលែងលះ ច្បាប់ឲ្យអាទិភាពទៅលើការព្រមព្រៀងគ្នារវាងប្តីប្រពន្ធ។ បើសិនជាគ្មានការព្រមព្រៀងគ្នាទេ ទើបត្រូវបែងចែកតាមច្បាប់ គឺរបៀបបែងចែក ដែលមានចែងក្នុងមាត្រា ៩៨០ នៃក្រមរដ្ឋប្បវេណី។ គោលការណ៍នៃការបែងចែកទ្រព្យតាមច្បាប់នេះ គឺទ្រព្យសម្បត្តិផ្ទាល់របស់សហព័ទ្ធមួយណា ត្រូវសហព័ទ្ធនោះជាអ្នកទទួលបានផ្តាច់មុខ ចំណែកទ្រព្យសម្បត្តិរួម គឺត្រូវបែងចែកគ្នាស្មើ (ពាក់កណ្តាលម្នាក់)។
គួរបញ្ជាក់ថា ទ្រព្យសម្បត្តិប្តីប្រពន្ធអាចមានទ្រព្យរួម និងទ្រព្យផ្ទាល់ខ្លួន ចំណែកកាតព្វកិច្ចលើបំណុលវិញ ក៏ត្រូវមានការបែងចែកជាបំណុលរួម និងបំណុលផ្ទាល់ខ្លួនដែរ។
បំណុលរួម ដែលប្តីប្រពន្ធត្រូវតែទទួលខុសត្រូវរួមគ្នា គឺបំណុលទាំងឡាយណា ដែលប្តីប្រពន្ធទាំងពីរជាអ្នកខ្ចីរួមគ្នា ឬក៏សហព័ទ្ធណាមួយជាអ្នកខ្ចី ប៉ុន្តែមានការព្រមព្រៀងជាលាយលក្ខណ៍អក្សរពីសហព័ទ្ធម្ខាងទៀត។ មានប្រភេទបំណុលខ្លះ គឺមានបំណុល ដែលមានជាប់ពាក់ព័ន្ធនឹងការរក្សាជីវភាពរួមប្តីប្រពន្ធ ការអប់រំ ថែទាំ និងព្យាបាលកូន បំណុលដែលជាប់ពាក់ព័ន្ធនឹងការគ្រប់គ្រង និងថែរក្សាទ្រព្យសម្បត្តិរួម ត្រូវបានច្បាប់ចាត់ទុកថាជាបំណុលរួមដោយស្វ័យប្រវត្តិ ដែលប្តីប្រពន្ធចាំបាច់ត្រូវតែទទួលខុសត្រូវរួមគ្នា ទោះបីសហព័ទ្ធណាជាអ្នកខ្ចីក៏ដោយ ហើយគ្មានការព្រមព្រៀងជាលាយលក្ខណ៍អក្សរពីសហព័ទ្ធម្ខាងទៀតក៏ដោយ៕
នីតិវិធីចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ
ប័ណ្ណកម្មសិទ្ធិដី
©រក្សាសិទ្ធិ
កាលពីសប្តាហ៍មុន លោក-អ្នកបានជ្រាបរួចមកហើយអំពីនីតិវិធី នៃការចុះបញ្ជីដាច់ដោយដុំ។ នៅថ្ងៃនេះ សេង ឌីណា សូមលើកយកនីតិវិធីនៃការចុះបញ្ជីមានលក្ខណៈជាប្រព័ន្ធ មកជូនលោក-អ្នកស្តាប់។
ក្រោយពីរបបខ្មែរក្រហមដួលរលំទៅ
រាល់ប័ណ្ណកម្មសិទ្ធិលើដីធ្លី នៅទូទាំងប្រទេសត្រូវបាត់បង់ទាំងអស់។
ច្បាប់បានកំណត់លុបចោលរាល់របបកម្មសិទ្ធិទាំងអស់
ដែលមានមុនឆ្នាំ១៩៧៩។ ដើម្បីរៀបចំកសាងបញ្ជីដីធ្លី
និងចេញប័ណ្ណកម្មសិទ្ធិដីធ្លី នៅទូទាំងប្រទេស ឡើងវិញ
ច្បាប់បានកំណត់បង្កើតនីតិវិធីពិសេសមួយ គឺ
“ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ”។
ការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ គឺជាការចុះបញ្ជីដីធ្លី ដែលកើតចេញពីគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាល ដោយមិនចាំបាច់មានការស្នើសុំពីម្ចាស់ដីឡើយ។ រដ្ឋាភិបាលជាអ្នកកំណត់ជ្រើសរើសភូមិ ឬឃុំណាមួយ ដែលត្រូវធ្វើការចុះបញ្ជីដីធ្លី។
នីតិវិធីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះ ត្រូវចែកចេញជា ៥ដំណាក់កាលសំខាន់ៗ៖
ដំណាក់កាលទី១៖ ត្រៀមរៀបចំ
នៅ ក្នុងដំណាក់កាលនេះ រដ្ឋាភិបាលនឹងត្រូវធ្វើការប្រកាសកំណត់តំបន់វិនិច្ឆ័យថា តើត្រូវធ្វើការចុះបញ្ជីដីធ្លី នៅក្នុងឃុំណាមួយ។
នៅក្នុង ដំណាក់កាលនេះ អាជ្ញាធរត្រូវធ្វើការជូនដំណឹងដល់ប្រជាពលរដ្ឋ នៅក្នុងឃុំ ឲ្យបានជ្រាបអំពីការចុះបញ្ជីដីធ្លីនេះ ដើម្បីឲ្យប្រជាពលរដ្ឋត្រៀមខ្លួនចូលរួមក្នុងដំណើរការនេះ។
គណៈកម្មការ មួយត្រូវបង្កើតឡើង ដើម្បីជួយដល់ដំណើរការនៃការចុះបញ្ជីមានលក្ខណៈជាប្រព័ន្ធ។ គណៈកម្មការនេះមានសមាសភាពដូចតទៅ៖
-អភិបាលខេត្ត-ក្រុង ជាប្រធាន
-អភិបាលស្រុក-ខ័ណ្ឌ ជាសមាជិក
-ប្រធានក្រុមបច្ចេកទេសវាស់វែង ជាសមាជិក
-មេឃុំ-ចៅសង្កាត់ ឬតំណាងក្រុមប្រឹក្សាឃុំ-សង្កាត់ ជាសមាជិក
-គ្រប់មេភូមិទាំងអស់ នៅក្នុងឃុំ-សង្កាត់ ជាសមាជិក
-ចាស់ព្រឹទ្ធាចារ្យ ២រូប ដែលស្គាល់ប្រវត្តិដី នៅក្នុងឃុំ ជាសមាជិក
ដំណាក់កាលទី២៖ វាស់វែង និងកសាងប្លង់សុរិយោដី
ម្ចាស់ដី គឺជាអ្នកកំណត់ព្រំ ជាមួយអ្នកជិតខាង។ ចំណែក មន្រ្តីបច្ចេកទេស គ្រាន់តែជាអ្នកចុះទៅវាស់វែង ទៅតាមព្រំ ដែលចង្អុលបង្ហាញ ដោយម្ចាស់ដីតែប៉ុណ្ណោះ។ ដូច្នេះ នៅក្នុងដំណាក់កាលនេះ ការចូលរួមចំណែកពីម្ចាស់ដី មានសារៈសំខាន់ណាស់។
ម្ចាស់ដី ក៏ត្រូវត្រៀមនូវឯកសារចាំបាច់មួយចំនួនផងដែរ។ ឯកសារទាំងនេះ រួមមាន សំបុត្រកំណើត, អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ, សៀវភៅគ្រួសារ, សៀវភៅស្នាក់នៅ, សំបុត្រអាពាហ៍ពិពាហ៍, បណ្តាំមរតក, សាលក្រមតុលាការ, លិខិតទិញ-លក់ ។ល។
ដំណាក់កាលទី៣៖ ផ្សព្វផ្សាយ
អាជ្ញាធរ ត្រូវធ្វើការបិទផ្សាយជាសាធារណៈ នូវប្លង់សុរិយោដី និងបញ្ជីឈ្មោះម្ចាស់ដី ដើម្បីឲ្យប្រជាពលរដ្ឋពាក់ព័ន្ធអាចធ្វើការត្រួតពិនិត្យ និងតវ៉ាសុំធ្វើការកែប្រែ ប្រសិនបើមានកន្លែងមិនត្រឹមត្រូវ។
គួរបញ្ជាក់ថា នៅក្នុងដំណើរការចុះបញ្ជីនេះ ប្រសិនបើកើតមានវិវាទណាមួយ ដូចជា វិវាទរឿងព្រំដីជាដើម ភាគីជម្លោះអាចសុំឲ្យគណៈកម្មការរដ្ឋបាលជួយដោះស្រាយ និងសម្រុះសម្រួលឲ្យ ដោយមិនចាំបាច់ប្តឹងផ្តល់គ្នា ទៅដល់តុលាការនោះទេ។
ដំណាក់កាលទី៤៖ វិនិច្ឆ័យ និងសម្រេច
ដំណាក់ កាលនេះ គឺមានពាក់ព័ន្ធតែជាមួយស្ថាប័នរដ្ឋតែប៉ុណ្ណោះ។ ផុតរយៈពេល ៣០ថ្ងៃ ដែលបើកឲ្យមានការតវ៉ា មន្រ្តីមានសមត្ថកិច្ច ត្រូវធ្វើការពិនិត្យ ទៅលើប្លង់សុរិយោដី និងបញ្ជីឈ្មោះម្ចាស់ដី ដែលត្រូវចុះក្នុងសៀវភៅគោលបញ្ជីដីធ្លី។ ដីទាំងឡាយណា ដែលមិនជាប់មានទំនាស់ ហើយមិនមែនចូលជាដីរបស់រដ្ឋ នឹងត្រូវចុះក្នុងសៀវភៅគោលបញ្ជីដីធ្លី ហើយប្រធានមន្ទីរភូមិបាលខេត្ត-ក្រុង នឹងចុះហត្ថលេខាលើប័ណ្ណកម្មសិទ្ធិស្ថាពរ។
ដំណាក់កាលទី៥៖ ការចែកប័ណ្ណ
គឺ ជាដំណាក់កាលចុងក្រោយ។ ក្រោយពីអាជ្ញាធរចុះហត្ថលេខាចេញប័ណ្ណហើយ ប័ណ្ណទាំងនេះនឹងត្រូវចែកជូនដល់ម្ចាស់ដីវិញ។ ម្ចាស់ដីត្រូវទៅទទួលប័ណ្ណ ដោយផ្ទាល់ដៃ ហើយប័ណ្ណនេះ គឺជាប័ណ្ណកម្មសិទ្ថិស្ថាពរ។
គិតរហូតមកទល់ពេលនេះ ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះ ទើបតែធ្វើបានប្រមាណជាង ២០% តែប៉ុណ្ណោះ។
គួរបញ្ជាក់ ថា បើទោះជាការចុះបញ្ជីលក្ខណៈជាប្រព័ន្ធនៅមិនទាន់បានចប់សព្វគ្រប់ នៅទូទាំងប្រទេសក៏ដោយ ប៉ុន្តែ ការចុះបញ្ជីដាច់ដោយដុំ ទៅតាមការស្នើសុំរបស់ម្ចាស់ដី នៅតែអាចធ្វើទៅបាន ក្នុងពេលទន្ទឹមគ្នានេះ៕
ការកាន់កាប់ដីធ្លី ដោយមិនមានប័ណ្ណកាន់កាប់ត្រឹមត្រូវ
អាចនឹងបង្កឲ្យមានវិវាទ បើទោះជាការកាន់កាប់នោះ
ជាការកាន់កាប់ដោយស្របច្បាប់ក៏ដោយ។ ប័ណ្ណកាន់កាប់ដីធ្លី
គឺជាឯកសារច្បាប់ដ៏សំខាន់ ដែលភស្តុតាង បញ្ជាក់អំពីកម្មសិទ្ធិ
ឬការកាន់កាប់ ដោយស្របច្បាប់។ ក៏ប៉ុន្តែ សំណួរសួរថា
ដើម្បីឲ្យមានតម្លៃត្រឹមត្រូវតាមផ្លូវច្បាប់
តើប័ណ្ណនេះត្រូវចេញដោយអាជ្ញាធរថ្នាក់ណា? ដើម្បីបានប័ណ្ណនេះ អ្នកសុំត្រូវគោរពតាមនីតិវិធីអ្វីខ្លះ?
ការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ គឺជាការចុះបញ្ជីដីធ្លី ដែលកើតចេញពីគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាល ដោយមិនចាំបាច់មានការស្នើសុំពីម្ចាស់ដីឡើយ។ រដ្ឋាភិបាលជាអ្នកកំណត់ជ្រើសរើសភូមិ ឬឃុំណាមួយ ដែលត្រូវធ្វើការចុះបញ្ជីដីធ្លី។
នីតិវិធីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះ ត្រូវចែកចេញជា ៥ដំណាក់កាលសំខាន់ៗ៖
ដំណាក់កាលទី១៖ ត្រៀមរៀបចំ
នៅ ក្នុងដំណាក់កាលនេះ រដ្ឋាភិបាលនឹងត្រូវធ្វើការប្រកាសកំណត់តំបន់វិនិច្ឆ័យថា តើត្រូវធ្វើការចុះបញ្ជីដីធ្លី នៅក្នុងឃុំណាមួយ។
នៅក្នុង ដំណាក់កាលនេះ អាជ្ញាធរត្រូវធ្វើការជូនដំណឹងដល់ប្រជាពលរដ្ឋ នៅក្នុងឃុំ ឲ្យបានជ្រាបអំពីការចុះបញ្ជីដីធ្លីនេះ ដើម្បីឲ្យប្រជាពលរដ្ឋត្រៀមខ្លួនចូលរួមក្នុងដំណើរការនេះ។
គណៈកម្មការ មួយត្រូវបង្កើតឡើង ដើម្បីជួយដល់ដំណើរការនៃការចុះបញ្ជីមានលក្ខណៈជាប្រព័ន្ធ។ គណៈកម្មការនេះមានសមាសភាពដូចតទៅ៖
-អភិបាលខេត្ត-ក្រុង ជាប្រធាន
-អភិបាលស្រុក-ខ័ណ្ឌ ជាសមាជិក
-ប្រធានក្រុមបច្ចេកទេសវាស់វែង ជាសមាជិក
-មេឃុំ-ចៅសង្កាត់ ឬតំណាងក្រុមប្រឹក្សាឃុំ-សង្កាត់ ជាសមាជិក
-គ្រប់មេភូមិទាំងអស់ នៅក្នុងឃុំ-សង្កាត់ ជាសមាជិក
-ចាស់ព្រឹទ្ធាចារ្យ ២រូប ដែលស្គាល់ប្រវត្តិដី នៅក្នុងឃុំ ជាសមាជិក
ដំណាក់កាលទី២៖ វាស់វែង និងកសាងប្លង់សុរិយោដី
ម្ចាស់ដី គឺជាអ្នកកំណត់ព្រំ ជាមួយអ្នកជិតខាង។ ចំណែក មន្រ្តីបច្ចេកទេស គ្រាន់តែជាអ្នកចុះទៅវាស់វែង ទៅតាមព្រំ ដែលចង្អុលបង្ហាញ ដោយម្ចាស់ដីតែប៉ុណ្ណោះ។ ដូច្នេះ នៅក្នុងដំណាក់កាលនេះ ការចូលរួមចំណែកពីម្ចាស់ដី មានសារៈសំខាន់ណាស់។
ម្ចាស់ដី ក៏ត្រូវត្រៀមនូវឯកសារចាំបាច់មួយចំនួនផងដែរ។ ឯកសារទាំងនេះ រួមមាន សំបុត្រកំណើត, អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ, សៀវភៅគ្រួសារ, សៀវភៅស្នាក់នៅ, សំបុត្រអាពាហ៍ពិពាហ៍, បណ្តាំមរតក, សាលក្រមតុលាការ, លិខិតទិញ-លក់ ។ល។
ដំណាក់កាលទី៣៖ ផ្សព្វផ្សាយ
អាជ្ញាធរ ត្រូវធ្វើការបិទផ្សាយជាសាធារណៈ នូវប្លង់សុរិយោដី និងបញ្ជីឈ្មោះម្ចាស់ដី ដើម្បីឲ្យប្រជាពលរដ្ឋពាក់ព័ន្ធអាចធ្វើការត្រួតពិនិត្យ និងតវ៉ាសុំធ្វើការកែប្រែ ប្រសិនបើមានកន្លែងមិនត្រឹមត្រូវ។
គួរបញ្ជាក់ថា នៅក្នុងដំណើរការចុះបញ្ជីនេះ ប្រសិនបើកើតមានវិវាទណាមួយ ដូចជា វិវាទរឿងព្រំដីជាដើម ភាគីជម្លោះអាចសុំឲ្យគណៈកម្មការរដ្ឋបាលជួយដោះស្រាយ និងសម្រុះសម្រួលឲ្យ ដោយមិនចាំបាច់ប្តឹងផ្តល់គ្នា ទៅដល់តុលាការនោះទេ។
ដំណាក់កាលទី៤៖ វិនិច្ឆ័យ និងសម្រេច
ដំណាក់ កាលនេះ គឺមានពាក់ព័ន្ធតែជាមួយស្ថាប័នរដ្ឋតែប៉ុណ្ណោះ។ ផុតរយៈពេល ៣០ថ្ងៃ ដែលបើកឲ្យមានការតវ៉ា មន្រ្តីមានសមត្ថកិច្ច ត្រូវធ្វើការពិនិត្យ ទៅលើប្លង់សុរិយោដី និងបញ្ជីឈ្មោះម្ចាស់ដី ដែលត្រូវចុះក្នុងសៀវភៅគោលបញ្ជីដីធ្លី។ ដីទាំងឡាយណា ដែលមិនជាប់មានទំនាស់ ហើយមិនមែនចូលជាដីរបស់រដ្ឋ នឹងត្រូវចុះក្នុងសៀវភៅគោលបញ្ជីដីធ្លី ហើយប្រធានមន្ទីរភូមិបាលខេត្ត-ក្រុង នឹងចុះហត្ថលេខាលើប័ណ្ណកម្មសិទ្ធិស្ថាពរ។
ដំណាក់កាលទី៥៖ ការចែកប័ណ្ណ
គឺ ជាដំណាក់កាលចុងក្រោយ។ ក្រោយពីអាជ្ញាធរចុះហត្ថលេខាចេញប័ណ្ណហើយ ប័ណ្ណទាំងនេះនឹងត្រូវចែកជូនដល់ម្ចាស់ដីវិញ។ ម្ចាស់ដីត្រូវទៅទទួលប័ណ្ណ ដោយផ្ទាល់ដៃ ហើយប័ណ្ណនេះ គឺជាប័ណ្ណកម្មសិទ្ថិស្ថាពរ។
គិតរហូតមកទល់ពេលនេះ ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះ ទើបតែធ្វើបានប្រមាណជាង ២០% តែប៉ុណ្ណោះ។
គួរបញ្ជាក់ ថា បើទោះជាការចុះបញ្ជីលក្ខណៈជាប្រព័ន្ធនៅមិនទាន់បានចប់សព្វគ្រប់ នៅទូទាំងប្រទេសក៏ដោយ ប៉ុន្តែ ការចុះបញ្ជីដាច់ដោយដុំ ទៅតាមការស្នើសុំរបស់ម្ចាស់ដី នៅតែអាចធ្វើទៅបាន ក្នុងពេលទន្ទឹមគ្នានេះ៕
នីតិវិធីក្នុងការសុំប័ណ្ណកាន់កាប់ដីធ្លី
ប័ណ្ណកម្មសិទ្ធិដី
©រក្សាសិទ្ធិ
ដូចដែលលោក-អ្នកស្តាប់ បានជ្រាបរួចមកហើយ
នៅក្នុងកម្មវិធីយល់ដឹងអំពីច្បាប់ លើកមុន ថា ការកាន់កាប់ដីធ្លី
ឬការកាន់កាប់អចលនវត្ថុជាទូទៅ អាចមានទ្រង់ទ្រាយពីរ៖
ជាការកាន់កាប់ក្នុងឋានៈជាភោគី ឬការកាន់កាប់ក្នុងឋានៈជាម្ចាស់ដី
(ឬកម្មសិទ្ធិករ)។
អ្នកកាន់កាប់ដីធ្លី ទោះជាក្នុងរូបភាពណាមួយក៏ដោយ ជាម្ចាស់កម្មសិទ្ធិក៏ដោយ គ្រាន់តែជាភោគីក៏ដោយ សុទ្ធតែមានសិទ្ធិសុំប័ណ្ណកាន់កាប់ ដើម្បីទុកជាភស្តុតាងផ្លូវច្បាប់ បញ្ជាក់អំពីសិទ្ធិរបស់ខ្លួន លើដីនេះ។
ដោយការកាន់កាប់ដីធ្លី អាចធ្វើឡើង ក្នុងរូបភាពពីរ ប័ណ្ណកាន់កាប់ក៏មានពីរប្រភេទដែរ៖ គឺប័ណ្ណភោគៈ និងប័ណ្ណកម្មសិទ្ធិ។
ដើម្បី ទទួលបានប័ណ្ណនេះ ម្ចាស់ដីត្រូវដាក់ពាក្យសុំទៅការិយាល័យភូមិបាលស្រុក/ខ័ណ្ឌ តាមរយៈមេឃុំ/ចៅសង្កាត់ ដែលដីនោះតាំងនៅ។
នៅក្នុងជំហានដំបូង មេឃុំ/ចៅសង្កាត់ ត្រូវធ្វើការបញ្ជាក់លើចំណុចពីរ៖ ទី១ បញ្ជាក់អំពីអត្តសញ្ញាណ ស្ថានភាព និងប្រវត្តិដី (កាលបរិច្ឆេទនៃការចូលកាន់កាប់) និងទី២ គឺបញ្ជាក់អំពីអត្តសញ្ញាណរបស់ម្ចាស់ដី (ឈ្មោះ អត្រានុកូលដ្ឋាន ទីលំនៅ ជាដើម)។
នៅក្នុងករណី ដែលម្ចាស់ដី មានទីលំនៅ នៅឃុំ/សង្កាត់ផ្សេង ពីឃុំ/សង្កាត់ ដែលដីតាំងនៅ ការបញ្ជាក់ត្រូវធ្វើឡើងដោយឃុំ/សង្កាត់ពីរ៖ គឺឃុំ/សង្កាត់ ដែលដីតាំងនៅ ជាអ្នកបញ្ជាក់អំពីអត្តសញ្ញាណ និងស្ថានភាពដី ចំណែកឃុំ/សង្កាត់ ដែលជាលំនៅរបស់ម្ចាស់ដី គឺជាអ្នកបញ្ជាក់អំពីអត្តសញ្ញាណរបស់ម្ចាស់ដី។
បន្ទាប់ពីបាន ទទួលការបញ្ជាក់ពីពីមេឃុំ ឬចៅសង្កាត់រួចរាល់ហើយ ដំណាក់កាលបន្ទាប់មកទៀត គឺសុំទៅសាលាស្រុក/ខ័ណ្ឌ ដែលដីតាំងនៅ ដើម្បីចាត់ចែងឲ្យមន្រ្តីសុរិយោដីស្រុកចុះវាស់វែងកំណត់ព្រំដី។ នៅក្នុងការវាស់វែងនេះ ម្ចាស់ដី គឺជាចង្អុលបង្ហាញអំពីព្រំដី ចំណែកមន្រ្តីសុរិយោដី គ្រាន់តែជាអ្នកវាស់ប៉ុណ្ណោះ។ បន្ទាប់ពីបានវាស់វែងហើយ មន្រ្តីសុរិយោដីស្រុកនឹងរៀបចំគូសប្លង់ក្បាលដី។
គួរបញ្ជាក់ថា នៅក្នុងការកសាងប្លង់សុរិយោដីនេះ សាលាស្រុកត្រូវធ្វើការផ្សព្វផ្សាយជាសាធារណៈ ដើម្បីទុកឱកាសឲ្យបុគ្គលពាក់ព័ន្ធធ្វើការតវ៉ា។ នៅមុនពេលចុះវាស់វែង ក៏មានការជូនដំណឹងជាសាធារណៈ (១៤ថ្ងៃមុនពេលចុះវាស់)។ នៅក្រោយពេលគូសប្លង់សុរិយោដីរួចហើយ ក៏មានការផ្សព្វផ្សាយជាសាធារណៈជាថ្មីម្តង់ទៀត អំពីប្លង់ដី និងអត្តសញ្ញាណម្ចាស់ដី។
៣០ថ្ងៃក្រោយការប្រកាសផ្សាយនេះ ប្រសិនបើគ្មានការតវ៉ាណាមួយទេនោះ អាជ្ញាធរស្រុក/ខ័ណ្ឌ នឹងបញ្ជូនសំណុំរឿងទៅឲ្យអាជ្ញាធរសុរិយោដីថ្នាក់ខេត្ត/ក្រុង ជាអ្នកពិនិត្យសម្រេចជាចុងក្រោយ ក្នុងការចេញប័ណ្ណជូនដល់ម្ចាស់សាម៉ី ដែលជាអ្នកសុំ៕
បញ្ហាដីធ្លី នៅតែជារឿងចម្រូងចម្រាស់មួយ នៅប្រទេសកម្ពុជា។
របបកម្មសិទ្ធិចាស់ មុនឆ្នាំ១៩៧៩ ត្រូវបានលុបចោល។
អ្នកដែលកាន់កាប់ដីធ្លី ក្រោយឆ្នាំ១៩៧៩ នៅតែមានច្រើន
ដែលកាន់កាប់ដោយគ្មានប័ណ្ណសម្គាល់កម្មសិទ្ធិ។
វិវាទបានកើតឡើងជាញឹកញាប់ ជុំវិញបញ្ហាដីធ្លីនេះ។
ហេតុដូច្នេះហើយបានជា នៅក្នុងនាទីយល់ដឹងអំពីច្បាប់
វិទ្យុយើងលើកយកបញ្ហាដីធ្លី មកនិយាយមុនគេ ដោយចាប់ផ្តើមដំបូង
អំពីការកាន់កាប់ដី ដោយមិនមានប័ណ្ណ
ដោយមានការឆ្លើយបំភ្លឺពីបណ្ឌិត ហ៊ែល ចំរើន។
អ្នកកាន់កាប់ដីធ្លី ទោះជាក្នុងរូបភាពណាមួយក៏ដោយ ជាម្ចាស់កម្មសិទ្ធិក៏ដោយ គ្រាន់តែជាភោគីក៏ដោយ សុទ្ធតែមានសិទ្ធិសុំប័ណ្ណកាន់កាប់ ដើម្បីទុកជាភស្តុតាងផ្លូវច្បាប់ បញ្ជាក់អំពីសិទ្ធិរបស់ខ្លួន លើដីនេះ។
ដោយការកាន់កាប់ដីធ្លី អាចធ្វើឡើង ក្នុងរូបភាពពីរ ប័ណ្ណកាន់កាប់ក៏មានពីរប្រភេទដែរ៖ គឺប័ណ្ណភោគៈ និងប័ណ្ណកម្មសិទ្ធិ។
ដើម្បី ទទួលបានប័ណ្ណនេះ ម្ចាស់ដីត្រូវដាក់ពាក្យសុំទៅការិយាល័យភូមិបាលស្រុក/ខ័ណ្ឌ តាមរយៈមេឃុំ/ចៅសង្កាត់ ដែលដីនោះតាំងនៅ។
នៅក្នុងជំហានដំបូង មេឃុំ/ចៅសង្កាត់ ត្រូវធ្វើការបញ្ជាក់លើចំណុចពីរ៖ ទី១ បញ្ជាក់អំពីអត្តសញ្ញាណ ស្ថានភាព និងប្រវត្តិដី (កាលបរិច្ឆេទនៃការចូលកាន់កាប់) និងទី២ គឺបញ្ជាក់អំពីអត្តសញ្ញាណរបស់ម្ចាស់ដី (ឈ្មោះ អត្រានុកូលដ្ឋាន ទីលំនៅ ជាដើម)។
នៅក្នុងករណី ដែលម្ចាស់ដី មានទីលំនៅ នៅឃុំ/សង្កាត់ផ្សេង ពីឃុំ/សង្កាត់ ដែលដីតាំងនៅ ការបញ្ជាក់ត្រូវធ្វើឡើងដោយឃុំ/សង្កាត់ពីរ៖ គឺឃុំ/សង្កាត់ ដែលដីតាំងនៅ ជាអ្នកបញ្ជាក់អំពីអត្តសញ្ញាណ និងស្ថានភាពដី ចំណែកឃុំ/សង្កាត់ ដែលជាលំនៅរបស់ម្ចាស់ដី គឺជាអ្នកបញ្ជាក់អំពីអត្តសញ្ញាណរបស់ម្ចាស់ដី។
បន្ទាប់ពីបាន ទទួលការបញ្ជាក់ពីពីមេឃុំ ឬចៅសង្កាត់រួចរាល់ហើយ ដំណាក់កាលបន្ទាប់មកទៀត គឺសុំទៅសាលាស្រុក/ខ័ណ្ឌ ដែលដីតាំងនៅ ដើម្បីចាត់ចែងឲ្យមន្រ្តីសុរិយោដីស្រុកចុះវាស់វែងកំណត់ព្រំដី។ នៅក្នុងការវាស់វែងនេះ ម្ចាស់ដី គឺជាចង្អុលបង្ហាញអំពីព្រំដី ចំណែកមន្រ្តីសុរិយោដី គ្រាន់តែជាអ្នកវាស់ប៉ុណ្ណោះ។ បន្ទាប់ពីបានវាស់វែងហើយ មន្រ្តីសុរិយោដីស្រុកនឹងរៀបចំគូសប្លង់ក្បាលដី។
គួរបញ្ជាក់ថា នៅក្នុងការកសាងប្លង់សុរិយោដីនេះ សាលាស្រុកត្រូវធ្វើការផ្សព្វផ្សាយជាសាធារណៈ ដើម្បីទុកឱកាសឲ្យបុគ្គលពាក់ព័ន្ធធ្វើការតវ៉ា។ នៅមុនពេលចុះវាស់វែង ក៏មានការជូនដំណឹងជាសាធារណៈ (១៤ថ្ងៃមុនពេលចុះវាស់)។ នៅក្រោយពេលគូសប្លង់សុរិយោដីរួចហើយ ក៏មានការផ្សព្វផ្សាយជាសាធារណៈជាថ្មីម្តង់ទៀត អំពីប្លង់ដី និងអត្តសញ្ញាណម្ចាស់ដី។
៣០ថ្ងៃក្រោយការប្រកាសផ្សាយនេះ ប្រសិនបើគ្មានការតវ៉ាណាមួយទេនោះ អាជ្ញាធរស្រុក/ខ័ណ្ឌ នឹងបញ្ជូនសំណុំរឿងទៅឲ្យអាជ្ញាធរសុរិយោដីថ្នាក់ខេត្ត/ក្រុង ជាអ្នកពិនិត្យសម្រេចជាចុងក្រោយ ក្នុងការចេញប័ណ្ណជូនដល់ម្ចាស់សាម៉ី ដែលជាអ្នកសុំ៕
ការកាន់កាប់អចលនវត្ថុដោយគ្មានប័ណ្ណកម្មសិទ្ធិ
១-ខ្ញុំកាន់កាប់ដីមួយកន្លែងតាំងពីឆ្នាំ ១៩៧៩មក។
ជាការកាន់កាប់ដោយស្របច្បាប់ ក៏ប៉ុន្តែ មិនមានប័ណ្ណកម្មសិទ្ធិ។
តើខ្ញុំមានសិទ្ធិជាអ្វី លើដីនេះ?
អ្នក ដែលបានកាន់កាប់ដី ឬអចលនវត្ថុផ្សេងទៀត ពីឆ្នាំ១៩៧៩មក បើសិនជាមិនទាន់មានប័ណ្ណកម្មសិទ្ធិចេញដោយអាជ្ញាធរមានសមត្ថកិច្ចទេ អ្នកនោះមិនមែនជាម្ចាស់កម្មសិទ្ធិលើអចលនវត្ថុនេះទេ គឺមានសិទ្ធិត្រឹមតែជាភោគី (អ្នកកាន់កាប់ស្របច្បាប់) ប៉ុណ្ណោះ។
២-ក្នុងឋានៈជាភោគី តើខ្ញុំមានសិទ្ធិអ្វីខ្លះលើដីនេះ?
ភោគី មានសិទ្ធិប្រហាក់ប្រហែលនឹងម្ចាស់កម្មសិទ្ធិដែរ ពោលគឺមានសិទ្ធិប្រើប្រាស់ អាស្រ័យនៅ ដាំដុះ ប្រវាស់ ជួល បញ្ចាំ លក់ ឬផ្ទេរទៅឲ្យកូនចៅ ។ល។
នៅក្នុងករណីមានការផ្ទេរកម្មសិទ្ធិ នេះ អ្នកទទួលអចលនវត្ថុពីភោគី គឺទទួលបានត្រឹមតែសិទ្ធិជាភោគីដដែល មិនមែនជាម្ចាស់កម្មសិទ្ធិនោះទេ។
ភោគី និងកម្មសិទ្ធិករ មានទំហំសិទ្ធិដូចគ្នា។ អ្វីដែលខុសគ្នា គឺនៅត្រង់ថា សិទ្ធិជាកម្មសិទ្ធិករគឺជាសិទ្ធិស្ថាពរ ហើយអាចទទួលបានការគាំពារពីច្បាប់ ដោយពេញលេញ។ ចំណែកសិទ្ធិជាភោគីវិញ គឺជាសិទ្ធិ ដែលមានលក្ខណៈបណ្ដោះអាសន្ន ដែលអាចមានការជំទាស់តវ៉ាបាន ទៅថ្ងៃក្រោយ។
៣-តើភោគីអាចក្លាយជាកម្មសិទ្ធិករបានដែរឬទេ?
បាន! ប្រសិនបើការកាន់កាប់នេះ ធ្វើឡើងដោយស្របច្បាប់ ដោយគោរពតាមល័ក្ខខ័ណ្ឌ ៥៖
-កាន់កាប់ដោយពិតប្រាកដ ពោលគឺ មិនមែនជាការកាន់កាប់ ក្នុងឋានៈជាអ្នកចាំដី ចាំផ្ទះ ឬចាំចម្ការឲ្យគេ។
-កាន់កាប់ដោយគ្មានហិង្សា ពោលគឺ មិនប្រើកម្លាំងចូលទៅដណ្តើមកាន់កាប់។
-កាន់កាប់ដោយមានការដឹងឮជាសាធារណៈ ពោលគឺ មិនមែនចូលកាន់កាប់ដោយលួចលាក់ មិនឲ្យគេដឹង។
-កាន់កាប់ដោយគ្មានការអាក់ខាន ពោលគឺ មិនបានបោះបង់អចលនវត្ថុនេះចោល ក្នុងគម្លាតមួយធំ។
-កាន់កាប់ដោយសុចរិត ពោលគឺ ពេលចូលកាន់កាប់ ភោគីមិនបានដឹងថា អចលនវត្ថុនេះមានម្ចាស់រួចទៅហើយនោះទេ។
ភោគី ដែលបំពេញតាមល័ក្ខខ័ណ្ឌទាំង ៥ ខាងលើនេះ អាចក្លាយជាម្ចាស់កម្មសិទ្ធិបាន ក្រោយពីបានកាន់កាប់អចលនវត្ថុ រយៈពេល ៥ឆ្នាំ ជាប់ៗគ្នាឥតដាច់។
៤- ក្រោយពីបានកាន់កាប់តាមល័ក្ខខ័ណ្ឌ និងគ្រប់រយៈពេល ដែលកំណត់ដោយច្បាប់ហើយ តើខ្ញុំអាចក្លាយជាម្ចាស់កម្មសិទ្ធិដោយស្វ័យប្រវត្តិឬទេ?
សិទ្ធិ ជាកម្មសិទ្ធិករ មិនអាចទទួលបានដោយស្វ័យប្រវត្តិនោះទេ។ ភោគី អាចក្លាយជាម្ចាស់កម្មសិទ្ធិស្ថាពរ លុះត្រាតែអាជ្ញាធរមានសមត្ថកិច្ចចេញប័ណ្ណសម្គាល់កម្មសិទ្ធិឲ្យ ក្រោយមានការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ។
៥-ក្នុងពេលរង់ចាំ ការទទួលបានប័ណ្ណកម្មសិទ្ធិស្ថាពរ តើភោគីអាចទទួលបានប័ណ្ណអ្វី ដែលសម្គាល់ការកាន់កាប់អចលនវត្ថុនេះដែរឬទេ?
បាន! អាជ្ញាធរមានសមត្ថកិច្ចត្រូវចេញប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ អចលនវត្ថុ ទៅឲ្យភោគី ដែលកាន់កាប់ស្រប់ច្បាប់។ ក៏ប៉ុន្តែ ប័ណ្ណនេះ គ្រាន់តែជាភស្តុតាងបញ្ជាក់អំពីសិទ្ធិកាន់កាប់ប៉ុណ្ណោះ មិនមែនជាប័ណ្ណកម្មសិទ្ធិ ដែលតវ៉ាមិនបាននោះទេ។
៦-ប្រសិនបើខ្ញុំឃើញមានអចលនវត្ថុទំនេរគ្មានម្ចាស់ តើខ្ញុំអាចចូលកាន់កាប់ធ្វើជាភោគីបានគ្រប់ពេលឬ?
ការកាន់កាប់ អចលនវត្ថុ ក្នុងនាមជាភោគី ដែលច្បាប់ទទួលស្គាល់ គឺមានតែការកាន់កាប់ មុនពេលច្បាប់ភូមិបាលចូលជាធរមានប៉ុណ្ណោះ ពោលគឺ មុនឆ្នាំ២០០១។ រាល់ការចូលកាន់កាប់អចលនវត្ថុ នៅក្រោយច្បាប់ភូមិបាលចូលជាធរមាន គឺជាការកាន់កាប់ខុសច្បាប់ ដែលអាចទទួលទោសព្រហ្មទ័ណ្ឌ។
ប្រជាជនក្រីក្រ ដែលចង់បានដី ត្រូវតែធ្វើពាក្យសុំទៅអាជ្ញាធរ តាមរយៈយន្តការ “សម្បទានដីសង្គមកិច្ច”។
រដ្ឋាភិបាលកម្ពុជាទើបនឹងបានប្រកាសថា
នឹងចាប់ផ្តើមបើកឲ្យមានការសុំកូនយកទៅចិញ្ចឹមនៅបរទេសឡើងវិញ
នៅដើមឆ្នាំ២០១៣ ឆាប់ៗខាងមុខនេះ ក្រោយពីបានផ្អាកមួយរយៈ
ចាប់តាំងពីឆ្នាំ២០០៩មក។ ការសុំកូនយកទៅចិញ្ចឹមឆ្លងប្រទេស
គឺជាផ្នែកមួយនៃនីតិឯកជនអន្តរជាតិ
ដែលចាំបាច់ត្រូវមានកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌអន្តរជាតិ
និងមានបទដ្ឋាន ដែលស្របនឹងស្តង់ដារអន្តរជាតិ។
អ្នក ដែលបានកាន់កាប់ដី ឬអចលនវត្ថុផ្សេងទៀត ពីឆ្នាំ១៩៧៩មក បើសិនជាមិនទាន់មានប័ណ្ណកម្មសិទ្ធិចេញដោយអាជ្ញាធរមានសមត្ថកិច្ចទេ អ្នកនោះមិនមែនជាម្ចាស់កម្មសិទ្ធិលើអចលនវត្ថុនេះទេ គឺមានសិទ្ធិត្រឹមតែជាភោគី (អ្នកកាន់កាប់ស្របច្បាប់) ប៉ុណ្ណោះ។
២-ក្នុងឋានៈជាភោគី តើខ្ញុំមានសិទ្ធិអ្វីខ្លះលើដីនេះ?
ភោគី មានសិទ្ធិប្រហាក់ប្រហែលនឹងម្ចាស់កម្មសិទ្ធិដែរ ពោលគឺមានសិទ្ធិប្រើប្រាស់ អាស្រ័យនៅ ដាំដុះ ប្រវាស់ ជួល បញ្ចាំ លក់ ឬផ្ទេរទៅឲ្យកូនចៅ ។ល។
នៅក្នុងករណីមានការផ្ទេរកម្មសិទ្ធិ នេះ អ្នកទទួលអចលនវត្ថុពីភោគី គឺទទួលបានត្រឹមតែសិទ្ធិជាភោគីដដែល មិនមែនជាម្ចាស់កម្មសិទ្ធិនោះទេ។
ភោគី និងកម្មសិទ្ធិករ មានទំហំសិទ្ធិដូចគ្នា។ អ្វីដែលខុសគ្នា គឺនៅត្រង់ថា សិទ្ធិជាកម្មសិទ្ធិករគឺជាសិទ្ធិស្ថាពរ ហើយអាចទទួលបានការគាំពារពីច្បាប់ ដោយពេញលេញ។ ចំណែកសិទ្ធិជាភោគីវិញ គឺជាសិទ្ធិ ដែលមានលក្ខណៈបណ្ដោះអាសន្ន ដែលអាចមានការជំទាស់តវ៉ាបាន ទៅថ្ងៃក្រោយ។
៣-តើភោគីអាចក្លាយជាកម្មសិទ្ធិករបានដែរឬទេ?
បាន! ប្រសិនបើការកាន់កាប់នេះ ធ្វើឡើងដោយស្របច្បាប់ ដោយគោរពតាមល័ក្ខខ័ណ្ឌ ៥៖
-កាន់កាប់ដោយពិតប្រាកដ ពោលគឺ មិនមែនជាការកាន់កាប់ ក្នុងឋានៈជាអ្នកចាំដី ចាំផ្ទះ ឬចាំចម្ការឲ្យគេ។
-កាន់កាប់ដោយគ្មានហិង្សា ពោលគឺ មិនប្រើកម្លាំងចូលទៅដណ្តើមកាន់កាប់។
-កាន់កាប់ដោយមានការដឹងឮជាសាធារណៈ ពោលគឺ មិនមែនចូលកាន់កាប់ដោយលួចលាក់ មិនឲ្យគេដឹង។
-កាន់កាប់ដោយគ្មានការអាក់ខាន ពោលគឺ មិនបានបោះបង់អចលនវត្ថុនេះចោល ក្នុងគម្លាតមួយធំ។
-កាន់កាប់ដោយសុចរិត ពោលគឺ ពេលចូលកាន់កាប់ ភោគីមិនបានដឹងថា អចលនវត្ថុនេះមានម្ចាស់រួចទៅហើយនោះទេ។
ភោគី ដែលបំពេញតាមល័ក្ខខ័ណ្ឌទាំង ៥ ខាងលើនេះ អាចក្លាយជាម្ចាស់កម្មសិទ្ធិបាន ក្រោយពីបានកាន់កាប់អចលនវត្ថុ រយៈពេល ៥ឆ្នាំ ជាប់ៗគ្នាឥតដាច់។
៤- ក្រោយពីបានកាន់កាប់តាមល័ក្ខខ័ណ្ឌ និងគ្រប់រយៈពេល ដែលកំណត់ដោយច្បាប់ហើយ តើខ្ញុំអាចក្លាយជាម្ចាស់កម្មសិទ្ធិដោយស្វ័យប្រវត្តិឬទេ?
សិទ្ធិ ជាកម្មសិទ្ធិករ មិនអាចទទួលបានដោយស្វ័យប្រវត្តិនោះទេ។ ភោគី អាចក្លាយជាម្ចាស់កម្មសិទ្ធិស្ថាពរ លុះត្រាតែអាជ្ញាធរមានសមត្ថកិច្ចចេញប័ណ្ណសម្គាល់កម្មសិទ្ធិឲ្យ ក្រោយមានការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ។
៥-ក្នុងពេលរង់ចាំ ការទទួលបានប័ណ្ណកម្មសិទ្ធិស្ថាពរ តើភោគីអាចទទួលបានប័ណ្ណអ្វី ដែលសម្គាល់ការកាន់កាប់អចលនវត្ថុនេះដែរឬទេ?
បាន! អាជ្ញាធរមានសមត្ថកិច្ចត្រូវចេញប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ អចលនវត្ថុ ទៅឲ្យភោគី ដែលកាន់កាប់ស្រប់ច្បាប់។ ក៏ប៉ុន្តែ ប័ណ្ណនេះ គ្រាន់តែជាភស្តុតាងបញ្ជាក់អំពីសិទ្ធិកាន់កាប់ប៉ុណ្ណោះ មិនមែនជាប័ណ្ណកម្មសិទ្ធិ ដែលតវ៉ាមិនបាននោះទេ។
៦-ប្រសិនបើខ្ញុំឃើញមានអចលនវត្ថុទំនេរគ្មានម្ចាស់ តើខ្ញុំអាចចូលកាន់កាប់ធ្វើជាភោគីបានគ្រប់ពេលឬ?
ការកាន់កាប់ អចលនវត្ថុ ក្នុងនាមជាភោគី ដែលច្បាប់ទទួលស្គាល់ គឺមានតែការកាន់កាប់ មុនពេលច្បាប់ភូមិបាលចូលជាធរមានប៉ុណ្ណោះ ពោលគឺ មុនឆ្នាំ២០០១។ រាល់ការចូលកាន់កាប់អចលនវត្ថុ នៅក្រោយច្បាប់ភូមិបាលចូលជាធរមាន គឺជាការកាន់កាប់ខុសច្បាប់ ដែលអាចទទួលទោសព្រហ្មទ័ណ្ឌ។
ប្រជាជនក្រីក្រ ដែលចង់បានដី ត្រូវតែធ្វើពាក្យសុំទៅអាជ្ញាធរ តាមរយៈយន្តការ “សម្បទានដីសង្គមកិច្ច”។
តើច្បាប់ខ្មែរចែងពីលក្ខខណ្ឌអ្វីខ្លះស្តីពីការសុំកូនទៅចិញ្ចឹមនៅបរទេស?
ការជួញដូរកុមារ គឺជាបញ្ហាចោទចម្បង ក្នុងករណីសុំកូនទៅចិញ្ចឹមនៅបរទេស
© គី សុខលីម/RFI/Ky Soklim
តើការសុំកូនយកទៅចិញ្ចឹមនៅបរទេស អាចមានចោទជាបញ្ហាអ្វីខ្លះ?
ការសុំកូនទៅចិញ្ចឹមឆ្លងប្រទេស គឺជាបញ្ហាស្មុគស្មាញ ដោយសារតែវាមិនអាស្រ័យលើច្បាប់ និងអាជ្ញាធរនៃប្រទេសតែមួយ។ ការរៀបចំបទដ្ឋានច្បាប់ និងនីតិវិធីថ្នាក់ជាតិឲ្យត្រូវតាមស្តង់ដារអន្តរជាតិ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសកំណើតរបស់កូនសុំ និងប្រទេសរបស់អ្នកសុំ គឺជារឿងចាំបាច់ ដើម្បីចៀសវាងបញ្ហា ដែលអាចបង្កផលប៉ះពាល់ដល់អនាគតរបស់កុមារ និងជាពិសេស ការជួញដូរកុមារ។
ប្រទេសកំណើតរបស់កូនសុំ និងប្រទេសរបស់អ្នកសុំ ចាំបាច់ត្រូវមានការទុកចិត្តគ្នាទៅវិញទៅមកថាមានសមត្ថភាព គ្រប់គ្រាន់ ក្នុងការបំពេញតាមកាតព្វកិច្ចរៀងៗខ្លួន។
ប្រទេសកំណើតរបស់កូនសុំត្រូវតែមានច្បាប់ នីតិវិធី និងស្ថាប័នគ្រប់គ្រាន់ ដើម្បីត្រួតពិនិត្យមើលលក្ខខណ្ឌ ដែលទាក់ទងនឹងកូនសុំ ដើម្បីឲ្យដឹងប្រាកដច្បាស់ថា កុមារពិតជាក្មេងកំព្រា ឬជាក្មេងដែលស្ថិតក្នុងស្ថានភាពលំបាក ដែលគួរដាក់ជាកូនសុំ។
ចំណែកប្រទេសកំណើតរបស់អ្នកសុំវិញត្រូវតែមានច្បាប់ នីតិវិធី និងស្ថាប័នគ្រប់គ្រាន់ ដើម្បីត្រួតពិនិត្យមើលលក្ខខណ្ឌ ដែលទាក់ទងនឹងអ្នកសុំ ដើម្បីឲ្យប្រាកដថា គ្រួសារថ្មីនេះអាចផ្តល់ការថែទាំសមស្របដល់កូនសុំ។
រហូតមកទល់សព្វថ្ងៃនេះ តើកម្ពុជាមានក្របខ័ណ្ឌច្បាប់អ្វីខ្លះ ដែលគ្រប់គ្រងការសុំកូនយកទៅចិញ្ចឹមនៅបរទេស?
កាលពីដំបូង គឺមានអនុក្រឹត្យឆ្នាំ២០០១ “ស្តីពីការសុំទារកកំព្រា ឬកុមារកំព្រាទៅចិញ្ចឹមនៅបរទេស”។ ក្រោយមក នៅឆ្នាំ២០០៧ កម្ពុជាបានផ្តល់សច្ចាប័ន លើ “អនុសញ្ញា ស្តីពីការការពារកុមារ និងសហប្រតិបត្តិការទាក់ទងនឹងស្មុំកូនអន្តរប្រទេស” (អនុសញ្ញាក្រុងឡាអេ ឆ្នាំ១៩៩៣) ហើយនៅឆ្នាំ២០០៩ រដ្ឋសភាកម្ពុជាក៏បានអនុម័តច្បាប់មួយទៀត គឺ “ច្បាប់ស្តីពីស្មុំកូនអន្តរប្រទេស” ដើម្បីរៀបចំបទដ្ឋានឲ្យត្រូវទៅតាមអនុសញ្ញាក្រុងឡាអេនេះ។
ក៏ប៉ុន្តែ តាំងពីត្រូវអនុម័តមក ច្បាប់ស្តីពីស្មុំកូនអន្តរប្រទេស ឆ្នាំ២០០៩នេះ មិនទាន់ត្រូវបានរដ្ឋាភិបាលកម្ពុជាចាប់ផ្តើមអនុវត្តនៅឡើយទេ ដោយសារតែត្រូវចាំរៀបចំនីតិវិធី បែបបទលម្អិតក្នុងការអនុវត្ត ហើយជាពិសេស គឺក្រសួងសង្គមកិច្ច ដែលជា “អាជ្ញាធរកណ្តាលស្មុំកូនអន្តរជាតិ” ត្រូវរៀបចំបង្កើតជារដ្ឋបាលស្មុំកូនអន្តរជាតិ ដែលត្រូវជាសេនាធិការទទួល និងពិនិត្យពាក្យសុំកូនអន្តរប្រទេស។
តើនៅក្នុងច្បាប់ ឆ្នាំ២០០៩នេះ មានចែងអំពីលក្ខខណ្ឌអ្វីខ្លះ ដើម្បីឲ្យជនជាតិបរទេសអាចសុំកូននៅកម្ពុជាយកទៅចិញ្ចឹមបាន?
លក្ខខណ្ឌ ត្រូវចែកជាពីរផ្នែក៖ លក្ខខណ្ឌទាក់ទងនឹងកូនដែលត្រូវសុំយកទៅចិញ្ចឹម និងលក្ខខណ្ឌទាក់ទងនឹងអ្នកសុំ។
លក្ខខណ្ឌទាក់ទងនឹងកូនសុំ
ច្បាប់ចែងថា កុមារដែលអាចជាកម្មវត្ថុនៃស្មុំកូនអន្តរប្រទេសបាន ត្រូវឆ្លើយតបនឹងលក្ខខណ្ឌទាំងអស់ ៥៖
១-ត្រូវមានសញ្ជាតិខ្មែរ ហើយមានលំនៅឋានជាអចិន្រ្តៃយ៍ក្នុងប្រទេសកម្ពុជា
២-ត្រូវមានអាយុក្រោម ៨ឆ្នាំ គិតត្រឹមថ្ងៃទទួលពាក្យសុំ លើកលែងតែករណីពិសេសខ្លះ ដូចជា ករណីកុមារត្រូវការចាំបាច់នូវការថែទាំពិសេស គឺអាចអនុញ្ញាតឲ្យសុំទៅចិញ្ចឹមបាន ទោះបីជាមានអាយុលើសពី៨ឆ្នាំក៏ដោយ ក៏ប៉ុន្តែ មិនត្រូវឲ្យដល់អាយុ ១៨ឆ្នាំ។ ករណីមួយទៀត គឺកូនសុំមានច្រើនគ្នា ហើយជាបងប្អូនបង្កើតនឹងគ្នា បើមានកូនមួយណាអាយុក្រោម ៨ឆ្នាំ ហើយកូនផ្សេងទៀតអាយុលើសពី ៨ឆ្នាំ តែក្រោម ១៨ឆ្នាំ គឺអាចសុំយកទៅចិញ្ចឹមរួមគ្នាបាន។
៣-ត្រូវតែជាកុមារ ដែលកំពុងរស់នៅក្នុងមណ្ឌលកុមារកំព្រា ឬកន្លែងណាផ្សេងទៀត ដែលស្ថិតក្រោមការត្រួតពិនិត្យរបស់ក្រសួងសង្គមកិច្ច។
៤-ត្រូវតែជាកុមារដែលស្ថិតក្រោមអាណាព្យាបាលសម្រាប់អនីតិជន ឬស្ថិតក្រោមអំណាចមេបា ដែលមានស្ថានភាពលំបាកបំផុត។
៥-ត្រូវតែជាកុមារ ដែលក្រសួងសង្គមកិច្ចបានខិតខំអស់ពីលទ្ធភាព រកដំណោះស្រាយក្នុងស្រុកជាមុនសិន។ មានន័យថា ដំបូងក្រសួងសង្គមកិច្ចត្រូវខិតខំឲ្យអស់ពីលទ្ធភាព ដើម្បីបញ្ជូនកុមារទៅគ្រួសារកំណើត បើមិនអាចធ្វើទៅបានទេ ត្រូវរកដំណោះស្រាយតាមរយៈការសុំកូនក្នុងប្រទេសកម្ពុជាជាមុនសិន។ ខិតខំអស់លទ្ធភាពហើយ នៅតែមិនអាចដោះស្រាយតាមវិធីទាំងពីរខាងលើនេះទេ ទើបអាចឲ្យសុំកុមារនេះយកទៅចិញ្ចឹមនៅបរទេសបាន។
លក្ខខណ្ឌទាក់ទងនឹងអ្នកសុំ
ជនបរទេស ដែលអាចសុំកូនខ្មែរយកទៅចិញ្ចឹមបាន ទាល់តែ៖
១-មានអាយុចាប់ពី៣០ឆ្នាំឡើងទៅ ប៉ុន្តែ មិនលើសពី ៤៥ឆ្នាំ ហើយអាយុត្រូវលើសកូនសុំ យ៉ាងតិច ២២ឆ្នាំ។
២-អ្នកសុំត្រូវតែជាប្តីប្រពន្ធ ដែលមានចំណងអាពាហ៍ពិពាហ៍ស្របច្បាប់ ហើយការសុំកូនត្រូវតែធ្វើឡើងដោយប្តីប្រពន្ធទាំងពីរនាក់រួមគ្នា។
៣-អ្នកសុំត្រូវតែមានសញ្ជាតិ ឬមានលំនៅឋានអចិន្រ្តៃយ៍ នៅក្នុងប្រទេស ដែលមានទំនាក់ទំនងការទូតជាមួយកម្ពុជា ហើយច្បាប់ជាតិនៃប្រទេសរបស់អ្នកសុំនេះ ត្រូវតែទទួលស្គាល់ចំណងបុត្តភាពរបស់កូនសុំ ក្នុងលក្ខណៈជាកូនសុំពេញលេញ។
៥-អ្នកសុំត្រូវតែមានលក្ខណសម្បត្តិ និងលក្ខខណ្ឌចាំបាច់ ដែលច្បាប់ជាតិរបស់ខ្លួនតម្រូវ សម្រាប់ការសុំកូន។ ត្រូវមានសមត្ថភាពផ្តល់ការថែទាំដល់កូនសុំ។ មិនធ្លាប់ត្រូវបានផ្តន្ទាទោស ឬកំពុងជាប់បណ្តឹងពីបទឧក្រិដ្ឋ ឬបទមជ្ឈិម ឬកំហុសណាមួយផ្សេងទៀត ដែលទាក់ទងនឹងកិរិយាមារយាទ។
៦-អាចសុំកូនទៅចិញ្ចឹមបាន ទាល់តែអ្នកសុំអត់មានកូនសោះ ឬមានកូនតែម្នាក់ក្នុងបន្ទុក។ ហើយសម្រាប់ប្តីប្រពន្ធមួយគូ អាចសុំកូនពីកម្ពុជាទៅចិញ្ចឹមបានតែម្នាក់ប៉ុណ្ណោះ លើកលែងតែករណីសុំកូន ដែលជាបងប្អូនបង្កើតនឹងគ្នា ទើបអាចសុំច្រើនគ្នាបាន។
ចុងក្រោយ ដំណើការសុំកូនអាចប្រព្រឹត្តទៅបាន លុះត្រាតែមានការយល់ព្រមពីសំណាក់ឪពុកម្តាយ ឬអាណាព្យាបាលរបស់កូនសុំជាមុនសិន។ ហើយការយល់ព្រមនេះត្រូវតែធ្វើឡើងដោយច្បាស់លាស់ និងដោយសេរី មិនត្រូវមានការបង្ខិតបង្ខំ ការឆបោក ឬការបញ្ចុះបញ្ចូលតាមរយៈការផ្តល់លាភសក្ការៈអ្វីមួយនោះទេ៕
នៅក្នុងនាទីយល់ដឹងអំពីច្បាប់ថ្ងៃនេះ សេង ឌីណា
សូមលើកយកបញ្ហាជុំវិញពលរដ្ឋខ្មែរដែលមានសញ្ជាតិពីរមកជម្រាបជូនលោក
អ្នកស្តាប់។ តើជនជាតិខ្មែរដែលទទួលបានសញ្ជាតិបរទេស
នៅមានសិទ្ធិអ្វីខ្លះ?

អាណិកជនខ្មែរនៅបរទេសមានសិទ្ធិអ្វីខ្លះ?
ពលរដ្ឋខ្មែរមានសញ្ជាតិពីរ កាន់ លិខិតឆ្លងដែនពីរ
©សេង ឌីណា
រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មាត្រា ៣៣ ចែងថា “ប្រជាពលរដ្ឋ
ខ្មែរមិនអាចត្រូវដកសញ្ជាតិ និរទេស
ឬចាប់ខ្លួនបញ្ជូនខ្លួនទៅឲ្យប្រទេសក្រៅណាមួយឡើយ
លើកលែងតែមានកិច្ចព្រមព្រៀងជាមួយគ្នាទៅវិញទៅមក”។មាន
ន័យថា ពលរដ្ឋខ្មែរមិនត្រូវបាត់បង់សញ្ជាតិជាខ្មែរនោះទេ
បើទោះជាទទួលបានសញ្ជាតិបរទេសហើយក៏ដោយ ពោលគឺ
ពលរដ្ឋខ្មែរអាចមានសញ្ជាតិបរទេសផង និងសញ្ជាតិខ្មែរផង
ក្នុងពេលជាមួយគ្នា។
ដូច្នេះ អាណិកជនខ្មែរ នៅបរទេស នៅតែមានសិទ្ធិក្នុងឋានៈជាពលរដ្ឋខ្មែរដដែល។ នេះបើនិយាយជាគោលការណ៍ផ្លូវច្បាប់។ ក៏ប៉ុន្តែ នៅក្នុងការអនុវត្តជាក់ស្តែងវិញ ពលរដ្ឋខ្មែរ ដែលមានសញ្ជាតិបរទេស ហើយរស់នៅបរទេសមានការពិបាកក្នុងការទទួលបាននូវឯកសារផ្លូវការនានា ដូចជា សំបុត្រកំណើត អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែនខ្មែរ ជាដើម ពីព្រោះថា ការសុំឯកសារទាំងនេះ ពលរដ្ឋខ្មែរចាំបាច់ត្រូវតែមានទីលំនៅអចិន្រ្តៃយ៍ នៅក្នុងប្រទេសកម្ពុជា។
ទោះជាយ៉ាងណា ពលរដ្ឋខ្មែរ ដែលមានសញ្ជាតិបរទេស ហើយកាន់លិខិតឆ្លងដែនបរទេសអាចទទួលបានទិដ្ឋាការ (ដែលគេតែងតែហៅថា Visa K) ដើម្បីធ្វើដំណើរចេញចូលប្រទេសកម្ពុជាបានដោយងាយ។ ទិដ្ឋាការនេះ អាចសុំបាននៅតាមស្ថានទូតកម្ពុជា នៅបរទេស ដោយអ្នកសុំគ្រាន់តែបង្ហាញនូវឯកសារណាមួយក្នុងចំណោមឯកសារខាងក្រោម៖
ក៏ប៉ុន្តែVisa K គ្រាន់តែជាឯកសារ ដែលអនុញ្ញាតឲ្យធ្វើដំណើរចេញចូលប្រទេសកម្ពុជាតែប៉ុណ្ណោះ មិនមែនជាឯកសារបញ្ជាក់អំពីសញ្ជាតិខ្មែរនោះទេ។
ដើម្បីទទួលបានសំបុត្រកំណើត អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែនខ្មែរ គេត្រូវដាក់ពាក្យសុំទៅអាជ្ញាធរមានសមត្ថកិច្ច នៅប្រទេសកម្ពុជា ដោយគោរពទៅតាមនីតិវិធីធម្មតា ដូចប្រជាពលរដ្ឋខ្មែរ ដែលរស់នៅក្នុងប្រទេសកម្ពុជាដែរមានន័យថា អ្នកសុំត្រូវមានទីលំនៅអចិន្រ្តៃយ៍ នៅក្នុងប្រទេសកម្ពុជា៕

- សេចក្តីចម្លងសំបុត្រកំណើតកម្ពុជា (ប្រសិនបើអ្នកសុំកើតនៅក្នុងប្រទេសកម្ពុជា)
- សេចក្តីចម្លងសំបុត្រកំណើតបរទេស ឬប័ណ្ណគ្រួសារដែលមានចែងបញ្ជាក់ថា អ្នកសុំកើតពីឳពុក ឬម្តាយដែលជាពលរដ្ឋខ្មែរ (ប្រសិនបើអ្នកសុំកើតនៅក្រៅប្រទេសកម្ពុជា)
- លិខិតឆ្លងដែនខ្មែរ (ប្រសិនបើអ្នកសុំធ្លាប់មានពីមុន បើទោះជាលិខិតឆ្លងដែននេះផុតសុពលភាពហើយក៏ដោយ)
- ប្រសិនបើគ្មានឯកសារណាមួយ ក្នុងចំណោមឯកសារខាងលើនេះទេ អ្នកសុំអាចធ្វើលិខិតបញ្ជាក់មួយ ដោយមានសាក្សីជាជនជាតិខ្មែរម្នាក់ផង បញ្ជាក់អំពីឈ្មោះ ថ្ងៃខែឆ្នាំកំណើត និងទីកន្លែងកំណើតរបស់អ្នកសុំ ព្រមទាំងឈ្មោះឳពុក-ម្តាយ ដែលមានសញ្ជាតិខ្មែរ។
ក៏ប៉ុន្តែVisa K គ្រាន់តែជាឯកសារ ដែលអនុញ្ញាតឲ្យធ្វើដំណើរចេញចូលប្រទេសកម្ពុជាតែប៉ុណ្ណោះ មិនមែនជាឯកសារបញ្ជាក់អំពីសញ្ជាតិខ្មែរនោះទេ។
ដើម្បីទទួលបានសំបុត្រកំណើត អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែនខ្មែរ គេត្រូវដាក់ពាក្យសុំទៅអាជ្ញាធរមានសមត្ថកិច្ច នៅប្រទេសកម្ពុជា ដោយគោរពទៅតាមនីតិវិធីធម្មតា ដូចប្រជាពលរដ្ឋខ្មែរ ដែលរស់នៅក្នុងប្រទេសកម្ពុជាដែរមានន័យថា អ្នកសុំត្រូវមានទីលំនៅអចិន្រ្តៃយ៍ នៅក្នុងប្រទេសកម្ពុជា៕
No comments:
Post a Comment