ការប្រើប្រាស់ វណ្ណយុត្តិខ្មែរ និង ខណ្ឌសញ្ញា
ការប្រើប្រាស់ វណ្ណយុត្តិក/ វណ្ណយុត្តិដែលបន្ថែមលើព្យញ្ជនៈដើម្បីលម្អៀងស័ព្ទឲ្យខ្លីឲ្យមានសូរផ្សេងឲ្យប្លែកពីសំឡេងដើម ។
ខ/ វណ្ណយុត្តិ ដែលប្រើជាមួយនឹងពាក្យ ក្នុងឃ្លាប្រកប ដើម្បីកាត់ឃ្លាជាប្រយោគជាសង្កាត់ ដើម្បីសម្គាល់ន័យសេចក្តីផ្សេងៗ ។ វណ្ណយុត្តិពួកនេះហៅថា “ ខណ្ឌសញ្ញា ”។
១-មូសិកទន្ត ឬធ្មេញកណ្តុរ “ ៉ ”ជាសញ្ញាប្រើសម្រាប់សម្លាប់, បំបែរសំឡេងព្យញ្ជនៈ ៧ តួ ដែលមានសំឡេងឃោសៈ ឲ្យទៅជាអឃោសៈ គឺ ង, ញ, ប, ម, យ, រ, វ, ឲ្យទៅជាសំឡេងអឃោសៈវិញ ង៉, ញ៉, ប៉, ម៉, យ៉, រ៉, វ៉, ។ ប្លែកតែតួ “ ប ” មួយ ដែលមានសំឡេងអឃោសៈស្រាប់ ប៉ុន្តែគ្រាន់តែលម្អៀងសូរពី ប ទៅ ប៉ ប៉ុណ្ណោះ ។ អក្សរប្តូរសំឡេងទាំងនេះ ត្រូវបានប្រើក្នុងពាក្យ ង៉ក់ង, ញ៉ែងញ៉ង, ប៉ប៉ាច់ប៉ប៉ោច, ម៉ែឪ, យ៉ាប់យ៉ឺន, រឿងរ៉ាវ, វ៉ូងវ៉ាង ។
● ចំណាំ ៖ កាលណាពាក្យទាំងនេះទៅប្រទះនឹងស្រៈ ិ ី ឹ ឺ ើ ឧទាហរណ៍ ៖ ផ្ទះប៉ិត យាប់យ៉ឺន, ល្បែងចាប៉ឹក… ។ គេត្រូវយកសញ្ញា (ុ) មកជំនួសធ្មេញកណ្តុរ ដែលដាក់ពីលើ ដើម្បីកុំឲ្យវណ្ណយុត្តិនេះ ទើសទែងគ្នាជាមួយស្រៈខាងលើ ។ ឧទាហរណ៍ ស៊ី ប៉ើង រឹងប៉ឹង ។
២-ត្រីស័ព្ទ ( ៊)ជាសញ្ញាសម្រាប់ដាក់លើព្យញ្ជនៈ ៤ តួ ជាអឃោសៈ ប, ស, ហ, អ, ឲ្យទៅជាឃោសៈវិញ ៖ ប៊, ស៊, ហ៊, អ៊, ។ ព្យញ្ជនៈប្តូរសំឡេងទាំងនេះ ត្រូវបានយកទៅប្រើក្នុងពាក្យ សាប៊ូ, សម្លស៊ុប, ហ៊ាន, ទ្រអ៊ូ… ។ កាលណាសញ្ញាត្រីស័ព្ទនេះជួបប្រទះនឹងស្រៈ ិ ី ឹ ឺ ើ ក៏ត្រូវប្រែប្រួលរូបមកជា (ុ) ដូចករណីខាងលើដែរ ឧទាហរណ៍ ស៊ីបាយ, លេងហ៊ី… លើកលែងតែពាក្យ ប៊ិច, អ៊ីចុះអ៊ីចឹង… ។
៣ រស្សសញ្ញា ឬបន្តក់ (់)សម្រាប់ប្រើដាក់ថែមលើតួប្រកបនៃពាក្យ ដែលកើតឡើងពីស្រៈ “ អ ” និងស្រៈ “ អា ” ហើយកាត់ស័ព្ទវែងឲ្យទៅជាខ្លី ដែលត្រូវអានលឿនរហ័ស។ ឧទាហរណ៍ ៖ កាត = ស័ព្ទវែង, កាត់ = ស័ព្ទខ្លី, ចប = ស័ព្ទវែង, ចប់ = ស័ព្ទខ្លី ។
● កំណត់សម្គាល់
ក/ ចំពោះតួព្យញ្ជនៈប្រកបនឹងអក្សរ “ ម ” ត្រង់សំឡេងប្រកបលំដាប់ទី២នោះ មិនបាច់ប្រើសញ្ញា “រស្សៈ” ឬបន្តក់ទេ ឧទាហរណ៍ ៖ ចាម់ ។ ក្នុងករណីនេះ គេប្រើនិគ្គហិត( ៓) ឬស្រៈ “ ាំ” “ ចាំ ” ជំនួសវិញ ។
ខ/ រីឯតួព្យញ្ជនៈប្រកបនឹងអក្សរ “ យ ” ត្រង់សំឡេងប្រកបលំដាប់ទី២នោះ ក៏មិនបាច់ប្រើ “ រស្សសញ្ញា ” ឬបន្តក់ដែរ, ដូចជាពាក្យ “ ចាយ់ ” ក្នុងករណីនេះគេយកស្រៈ “ ៃ ” មកជំនួសវិញ ព្រោះមានសំឡេងដូចគ្នា ។
គ/ ចំពោះពាក្យទាំងឡាយណា ដែលក្លាយមកពីភាសាបាលីឬសំស្រ្កឹត មិនត្រូវប្រើសញ្ញា (់) នេះឡើយ ដូចជាពាក្យ បទ, សព, ភព, កុសល, ផល កិច្ចកល ធនធាន រសជាតិ លាមក … ពាក្យទាំងនេះមានសំឡេងខ្លីស្រេចហើយ តាមទម្លាប់អានបែបបាលីនិងសំស្រ្កឹត ។
៤-សំយោគសញ្ញា (័)
ក/ គេប្រើវណ្ណយុត្តិនេះសម្រាប់លម្អៀងស័ព្ទរបស់ពាក្យក្លាយមកពីភាសា បាលី ឬសំស្រ្កឹត ដូចជា ៖ ភយ > ភ័យ, ជយ > ជ័យ, នយ > ន័យ, អាស្រយ > អាស្រ័យ, អាលយ > អាល័យ ។
ខ/ សញ្ញានេះក៏ប្រើលើពាក្យខ្មែរខ្លះ ដែលមានសំឡេងស្ទើរស្រៈ “ អ ” និង ស្រៈ “ អា ” ដើម្បីឲ្យមានសូរសំឡេងមួយត្រូវចំនឹងសំឡេងពិតនៃពាក្យនោះ គឺ ញ័រ, ជ័រ, ទំព័រ… ។
គ/ សម្រាប់ប្រើសម្រួលសំឡេងក្លាយពីពាក្យបរទេសខ្លះៗ ដូចជា ដុកទ័រ, ប៉ាស្ទ័រ, អាំងហ្សេនីញ័រ, កុំព្យូទ័រ, ត្រាក់ទ័រ ។
៥-របាទ (៌)វណ្ណយុត្តិនេះ ជាតំណាងអក្សរ “ រ ” ដែលគេកាត់យកក្បាលខាងលើរបស់វា មករក្សាទុកធ្វើជាសញ្ញារបាទ (៌) ។ គេប្រើវណ្ណយុត្តិនេះ សម្រាប់ដាក់លើពាក្យដែលក្លាយមកពីភាសាសំស្ក្រឹត ដើម្បីសម្រួលសំឡេងអានតាមបែបសំឡេងខ្មែរ ។ គេកត់សម្គាល់ថា ពាក្យបាលីណា ដែលសរសេរតម្រួតនោះ កាលណាយើងសរសេរជាពាក្យសំស្រ្កឹតក្លាយខ្មែរ គេត្រូវដាក់ (៌) របាទនេះជំនួសវិញ ។ឧទាហរណ៍ខាងក្រោម៖
៦-អស្តា (៏)
វណ្ណយុត្តិនេះ គឺមានទ្រង់ទាយជាលេខ ៨ ប៉ុន្តែបង្រួញឲ្យតូច ដើម្បីងាយយកមកដាក់លើព្យញ្ជនៈ “ ក ” និង “ ដ ” ដែលជានិបាតស័ព្ទ ។ ឧទាហរណ៍ ៖ ខ្ញុំក៏ទៅ, អ្នកក៏ទៅ, ទោះបីយ៉ាងណាក៏ដោយ …។ ក្រៅពីនេះគេប្រើលេខអស្តា សម្រាប់ដាក់លើពាក្យឧទានស័ព្ទខ្លះ ជាពាក្យភ្ញាក់ ស្ងើច រំភើប… ឱហ្ន៏ នុ៎ះហ្ន៏ ។
៧-ទណ្ឌឃាត ឬបដិសេធ (៍)វណ្ណយុត្តិនេះ មានរូបសណ្ឋានដូចសក់លេខ “ ៩ ” ។ គេប្រើទណ្ឌឃាត ដើម្បីដាក់លើអក្សរព្យញ្ជនៈណា ដែលគេមិនអាន ប៉ុន្តែគេត្រូវតែរក្សាទុកព្យញ្ជនៈនោះជាចាំបាច់ ក្នុងន័យរក្សាអក្ខរាវិរុទ្ធរបស់ពាក្យ និងជាគ្រឿងសម្គាល់ជាតិស័ព្ទរបស់ពាក្យ ។ ឧទាហរណ៍ ៖ ទូរទស្សន៍, ប្រយោជន៍, គមនាគមន៍, ព្រឹត្តិការណ៍, ពាក្យពេចន៍, វេយ្យាករណ៍, ត្រ័យរតន៍ ។ គេច្រើនប្រើទណ្ឌឃាតលើពាក្យក្លាយពីបាលីនិងសំស្រ្កឹត ។ សញ្ញានេះ ក៏យកមកប្រើចំពោះពាក្យខ្ចីពីបរទេសខ្លះ សម្រាប់រក្សាលំនាំអក្ខរាវិរុទ្ធដើមរបស់ពាក្យទាំងនោះ ដូចជា ស៊ីម៉ងត៍, អេដស៍, អាល់ប៊ែរត៍…។
៨-វិសជ៌នី (ះ) ឬរះមុខគេប្រើសញ្ញានេះ សម្រាប់ប្រកបជំនួសខ្យល់ “ ហ ” ជាពាក្យកាត់កំបុតខ្លី ហើយអានដោយបើកចំហមាត់ដូចជា តិះ, រិះ, ចុះ, ចង្កើះ (ចង្កឹះ) ឈ្មោះ, ទះ, ដោះដូរ, លោតផ្លោះ ។ល។ វាមានសូរសំឡេងស្រដៀងនឹងពាក្យដែលប្រកបនឹងព្យញ្ជនៈ “ ស ” ដែរ ។
៩-យុគលពិន្ទុ(ៈ) ឬហៅថា “ ចុចពីរ ” ក៏បានគេប្រើវណ្ណយុត្តិនេះសម្រាប់ ៖ ដាក់នៅចុងពាក្យមានកំណើតពីបាលី ឬសំស្រ្កឹត ដែលមានសូរ “ អាក់ ” ឬ “ អ៊ាក់ ” ដូចជា លោភៈ, មោហៈ, ទោសៈ…
● ចំណាំ ៖ បើពាក្យទាំងនេះនៅខាងដើមគេ ដូចជា ពលកម្ម, វណ្ណកម្ម សច្ចភាព, ខេមរភាសា នោះគេមិនចាំបាច់ដាក់យុគលពិន្ទុទេ ព្រោះពាក្យទាំងនេះជាសមាសនាម ។
● លើកលែងតែពាក្យ ៖ គណៈ ដែលទោះបីវានៅដើមគេ ឬកណ្តាលគេក្តី ក៏ត្រូវតែប្រើយុគលពិន្ទុជាដរាប ឧទាហរណ៍ គណៈប្រតិភូ, គណៈកម្មការ, គណៈសង្ឃ, គណៈរដ្ឋមន្រ្តី, គណៈប្រធានរដ្ឋ… ព្រោះថាក្នុងពាក្យទាំងនេះ “គណៈ” មិនចូលក្នុងសមាសនាមតាមក្បួនខ្នាតវេយ្យាករណ៍បាលី ។
● លើកលែងតែពាក្យ ៖ គណបក្ស, គណនា, គណនេយ្យ… ដែលគេមិនត្រូវប្រើយុគលពិន្ទុទេ ។
● រីឯពាក្យ ៖ កាលៈទេសៈ គេត្រូវប្រើយុគលពិន្ទុកទាំងពីរម៉ាត់តែម្តង ។ ក៏ប៉ុន្តែ បើគេសរសេរពាក្យនេះ “ បញ្រ្ចាស ” មកវិញ “ ទេសកាល ” នោះ គេមិនត្រូវប្រើយុគលពិន្ទុឡើយ ។
● ក្នុងសម័យនេះ គេយកយុគលពិន្ទុមក ប្រើក្លាយក្នុងឃ្លាប្រយោគខ្លះដែរ សម្រាប់រាប់រាយឈ្មោះអ្វីៗ ដូចពាក្យថា ទង់ជាតិបារាំងមាន ៣ ពណ៌គឺ ៖ ស, ខៀវ, ក្រហម ។ ប៉ុន្តែជាទូទៅ អ្នកនិពន្ធទាំងឡាយតែងតែប្រើ “ទ្វិពិន្ទុលេខ” ក្នុងករណីរៀបរាប់, ឧទ្ទេស បង្ហាញ… ព្រោះការប្រើសញ្ញាខណ្ឌបែបនេះត្រឹមត្រូវ និងសមហេតុសមផលជាង ។ យើងនឹងបានឃើញព្រមទាំងអធិប្បាយពន្យល់ អំពីខណ្ឌសញ្ញានេះនៅទំព័រខាងមុខ ។
១០-រជ្ជុសញ្ញា ឬសហសញ្ញា (-)ជាសញ្ញាបន្ទាត់ផ្ដេកខ្លីសម្រាប់ប្រើប្រាស់បានច្រើនយ៉ាងនៅក្នុងការសរសេរអត្ថបទ ឬតែងនិពន្ធជាដើម ។
ក/សម្រាប់បំបែកព្យាង្គនៃពាក្យមួយ កុំឲ្យអានច្រឡំជាប្រកប នាំឲ្យខុសពាក្យដូចជា ទូក-ង, កុក-ស, សម្បុរ-ស,ខ្សែ-ក…។
ខ/សម្រាប់តភ្ជាប់ពាក្យមួយ ដែលសរសេរមិនទាន់ចប់នៅចុងទំព័រ ហើយត្រូវត្រឡប់មកសរសេរនៅដើមបន្ទាត់វិញ ។
គ/ សម្រាប់ភ្ជាប់ពាក្យមួយដែលដាច់គ្នា ដើម្បីតម្រូវចាប់ចុងចួនក្នុងកំណាព្យ ។
ឃ/ សម្រាប់បញ្ជាក់អំពីការផ្លាស់ប្តូរឃ្លាសន្ទនានៃតួពីរ ឬច្រើននាក់ ។
ង/ សម្រាប់សម្គាល់នូវការរៀបរាប់ ជាលំដាប់លំដោយ អំពីគំនិត ឬចំណុចប្លែកៗ ។
១១-កាកបាទ ឬជើងក្អែក (+)គឺជាបន្ទាត់ខ្លីពីរ មួយផ្តេកមួយទៀតបញ្ឈរ គូសកាត់ខ្វែងគ្នាចំពាក់កណ្តាល ។ គេប្រើវណ្ណយុត្តិនេះ សម្រាប់ដាក់លើពាក្យឧទានស័ព្ទខ្លីៗមួយចំនួន ដែលមានសូរសៀងបង្អូស ឬត្អូញថ្ងូរ ដូចជាពាក្យ ចា៎ះ ! បា៎ទ ! ណា៎ ! ហ្ន៎, នុ៎ះ, ណ៎ះ, អូ៎, អ្ហា៎… ។ ខាងផ្នែកនព្វន្ត គេប្រើសញ្ញាជើងក្អែកជាសញ្ញាបូក, ឧទាហរណ៍ ៖ ១៥+៣៨ ។
១២-លេខទោ (ៗ)សញ្ញានេះគេប្រើសម្រាប់៖
ក/- ផ្ទួនពាក្យដែលតម្រូវឲ្យថា ឬអានពីរដង,
ខ/- សម្រាប់បញ្ជាក់អំពីចំនួនច្រើន ឬ ពហុវចនៈ ។
● ចំណាំ ៖ មិនមែនកំណត់ថា គ្រប់តែពាក្យដែលត្រូវថាឬអានពីរដងនោះ ត្រូវតែដាក់លេខទោទាំងអស់នោះ ទេ ។ ពាក្យបាលីខ្លះដែលយកមកប្រើក្នុងភាសាខ្មែរ ដូចជា នានា ធម្មសង្វេគ គេត្រូវសរសេរពាក្យ “នានា” នេះត្រួតគ្នាពីរដង ដោយគោរពទៅតាមវិធានបាលី ។ ដូចជាពាក្យថា ឯហិមម…? ។ បើប្រើជាមួយគុណនាម និយាយអំពីពណ៌នោះ ពាក្យស្ទួនដោយប្រើលេខទោ ចង់បញ្ជាក់អំពីប្រភេទពណ៌ ដោយឡែកៗរបស់វត្ថុ ។
ចំពោះពាក្យខ្មែរខ្លះ ដែលមានសំឡេងដដែលៗពីរដងដូចជាបបរ កករ ត្រូវតែសរសេរពីរដងជាន់គ្នាដូច្នេះជាដរាប ។ ហាមដាច់ខាត មិនឲ្យសរសេរ បរៗ, ករៗ, បែបនេះឡើយ ។
● លេខទោប្រើក្នុងករណីបញ្ជាក់ និងប្រៀបធៀប ។
● លេខទោប្រើជាមួយពាក្យមួយព្យាង្គ ។
● លេខទោប្រើជាមួយពាក្យពីរម៉ាត់ ។
● លេខទោប្រើជំនួសពាក្យបីម៉ាត់ឬច្រើនព្យាង្គ ។
● ចំណាំ ៖ លេខទោមិនអាចប្រើផ្ទួនបាននៅខាងចុងពាក្យពិពណ៌នា អំពីរូបរាងមនុសឬសត្វ ដូចជា កូនគោនេះធាត់ទ្រលុកលុក មុខឡើងកំប្លង់ប្លង់ដូចវង់ចន្រ្ទា ។ ស្គមកំព្រឹងព្រឹង ។
● មិនត្រូវប្រើលេខទោនេះក្នុងករណីប្រើពាក្យដដែលច្រើនដង។
ការប្រើប្រាស់ ខណ្ឌសញ្ញា
ខណ្ឌសញ្ញា គឺជាសញ្ញាមានរូបភាពប្លែកៗ សម្រាប់ប្រើក្នុងការសរសេរអត្ថបទផ្សេងៗ ដើម្បីសម្គាល់លក្ខណៈ ទម្រង់បែបបទ ដែលជាលំនាំឲ្យងាយយល់ ឲ្យអានបានត្រឹមត្រូវ ។
១-ក្បៀស ( , ) ឬកណ្ដកសញ្ញាសញ្ញានេះ ប្រើសម្រាប់ញែកពាក្យក្នុងប្រយោគឲ្យដាច់ពីគ្នា ទោះពាក្យរៀបរាប់នោះ ជានាមក្តី ជាគុណនាមក្តី ជាកិរិយាស័ព្ទក្តី ។ គួរកត់សម្គាល់ថា ការប្រើក្បៀសក្នុងការសរសេររបស់ខ្មែរយើង ក៏ប្រហាក់ប្រហែលនឹងការប្រើក្បៀសរបស់លោកខាងលិចដែរ ។
ក/ ការប្រើក្បៀសក្នុងការពិពណ៌នា រៀបរាប់ជំពូកនាម
ខ/ ការពិពណ៌នារៀបរាប់អសាធារណនាម
គ/ ការពិពណ៌នារៀបរាប់គុណនាម
ឃ/ ការពិពណ៌នារៀបរាប់កិរិយាស័ព្ទ
● កំណត់សម្គាល់ នៅក្នុងឃ្លាប្រយោគបរទេសដូចជា ភាសាបារាំង អង់គ្លេស អេស្ប៉ាញ៉ុលជាដើមនោះ ប្រយោគល្បះណាដែលខ្មែរយើងត្រូវប្រើដកឃ្លា គេប្រើក្បៀសទាំងអស់ ។ នេះអាចជាទម្លាប់ភាសាគេ ឬក៏ធ្វើទៅតាមការតម្រូវចាំបាច់ នៃក្បួនវេយ្យាករណ៍ របស់គេ ។
អត្ថបទខ្មែរយើងពីបុរាណ ដែលចារនៅលើក្រាំងក្ដី សាស្ត្រាស្លឹករឹតក្ដី នៅក្នុងឃ្លាប្រយោគទាំងអស់នោះ ពុំដែលមានប្រើក្បៀសទាល់តែសោះ ។ យើងកត់សម្គាល់ឃើញថា ចាប់តាំងពីប្រទេសយើង ឋិតក្រោមរបបអាណានិគមបារាំងមក ប្រហែលដោយសារបានទទួលឥទ្ធិពល ពីរបៀបរបបសរសេរបែបបារាំង យើងក៏ចាប់ផ្ដើមប្រើក្បៀសជារៀងរហូតមក ។ ប៉ុន្តែទោះជាយ៉ាងនេះក្ដី យើងសង្កេតឃើញមានទំនោរពីរគឺ ៖
ក/-ប្រភេទជនដែលបានរៀនសូត្រចេះដឹងជ្រៅជ្រះភាសាបារាំង ច្រើនសរសេរប្រើក្បៀស ។
ខ/-ប្រភេទជនដែលចេះតែភាសាខ្មែរ ក៏ទទួលយកទម្លាប់មត៌កពីបុព្វបុរសជាន់ដើម ហើយសរសេរឥតប្រើក្បៀសទេ ។
និយាយរួមមក ការប្រើដកឃ្លា ជំនួសក្បៀស ឬប្រើដកឃ្លាផង និងប្រើក្បៀសផង គឺមិនមានអ្វីប្លែកគ្នាខ្លាំងពេកនោះទេ ។ ប៉ុន្តែការប្រើក្បៀស វាមានចរិតច្បាស់លាស់ប្រាកដប្រជាជាង។
២-ទ្វិពន្ទុលេខ ឬ ចំណុចពីរគូស (៖)សញ្ញាដែលមានគំនូសផ្តេកនៅខណ្ឌចន្លោះសូន្យពីរ លើមួយក្រោមមួយនេះ គេប្រើសម្រាប់ ៖
ក/ ដាក់នៅចុងបញ្ចប់នៃប្រយោគ ក្នុងន័យកត់ត្រាសម្តីរបស់បុគ្គលណាមួយ ដែលគេស្រង់យកមកដាក់ក្នុងសញ្ញាអញ្ញប្រកាស(“ ”) គេកត់សម្គាល់ឃើញថា សញ្ញាបែបនេះ ច្រើនតែប្រើក្នុងទម្រង់រចនាបថប្រយោគពណ៌នាក្នុងរឿងព្រេង, រឿងនិទាន, ការនិយាយប្រាប់គ្នាពីហេតុការណ៍អតីតកាល ។ល។
ខ⁄ សម្រាប់ដាក់នៅចុងប្រយោគណា ដែលត្រូវបន្តទៅដល់ការរៀបរាប់ ដោយចាត់ជាពួក, ជាផ្នែក ។
សម្គាល់ ៖ មិនត្រូវច្រឡំយុគលពិន្ទុ (ៈ) ជាមួយនិងទ្វិពិន្ទុលេខ (៖) ទេ ។ យុគលពិន្ទុ គ្រាន់តែចុចចំណុចពីរលើក្រោមប៉ុណ្ណោះ, រីឯទ្វិពិន្ទុលេខ គឺមានសូន្យលើ ( ° ) សូនក្រោម (°) ហើយមានរជ្ជុសញ្ញាខណ្ឌចំកណ្តាល គឺយ៉ាងនេះ (៖) ។ សព្វថ្ងៃនេះ យើងឃើញគេប្រើយុគលពិន្ទុតាមបែបអឺរ៉ុប ជំនួសទ្វិពិន្ទុលេខ ដោយមកពីទម្រង់ពុម្ពអក្សរលីម៉ុន (font Limon) ពុំមានសញ្ញាទ្វិពិន្ទុលេខ ក៏តាំងតែយកយុគលពិន្ទុមកប្រើជំនួសឲ្យតែបានៗ សិន រង់ចាំអ្នកបច្ចេកទេសរកឃើញសញ្ញាទ្វិពិន្ទុលេខ នោះនឹងយកមកប្រើឲ្យបានត្រឹមត្រូវតាមវិធានវេយ្យាករណ៍។
ប៉ុន្តែគេអាចប្រើយុគលពិន្ទុបាន នៅក្នុងទម្រង់លិខិតខ្លះៗដូចជា កម្មវត្ថុ ៖ ស្នើសុំអាហារូបករណ៍ទៅសិក្សានៅប្រទេសជប៉ុនយោងៈ លិខិតលេខ… ចុះថ្ងៃទី….
កំណត់សម្គាល់អំពីការប្រើ ឬមិនប្រើយុគលពិន្ទុនៅពីមុខពាក្យ “ថា” ៖
ក/ មិនប្រើយុគលពិន្ទុ ចំពោះតែពាក្យ “ថា” ណាដែលជានិបាតស័ព្ទ ដែលអាចប្រៀបនឹងភាសាបារាំងថា “Que” បានដល់ពាក្យដែលត្រូវកត់ត្រាសម្តីមិនផ្ទាល់របស់តួអង្គ មាននិយាយក្នុង“ Style indirect ” របស់ភាសាបារាំង ដូចជាពាក្យ ៖ ពោលថា, និយាយថា, ទំនាយទាយថា, តិះដៀលថា, ជេរថា, ប្រាប់ថា… ពាក្យទាំងនេះ គេមិនត្រូវប្រើដាក់យុគលពិន្ទុ (ៈ) ពីមុខទេ ។
ខ/ ត្រូវប្រើយុគលពិន្ទុ គេប្រើសញ្ញាយុគលពិន្ទុ (ៈ) ក្នុងករណីកត់ត្រាពាក្យសម្តីផ្ទាល់របស់អ្នកនិពន្ធ ត្រូវគ្នានឹងទម្រង់របស់ភាសាបារាំងថា (Style direct) ។
៣-បុច្ឆនសញ្ញា (?)ជាសញ្ញាប្រើសម្រាប់ដាក់ពីខាងក្រោយពាក្យ, ឃ្លា, ល្បះ ចោទសួរជានិច្ច ។ នៅក្នុងពាក្យ, ល្បះ, ឃ្លា, ប្រយោគដែលចោទសួរ គេតែងប្រើជាចាំបាច់នូវពាក្យ ឬរូបមន្តផ្សេងមានជាអាទិ៍៖ តើ, ព្រោះអ្វី, ហេតុអ្វី, ដូចម្តេច, (ក៏, ឬ, បានជា…) យ៉ាងម៉េចក៏…, អ្វីទៅ, ស្អីគេ, អង្កាល់, កាលណា, … ។ល។ ពាក្យសម្រាប់សួរអាចនៅដើមឃ្លា ឬ នៅចុងឃ្លាក៏បាន ។ ជួនកាលគេមិនចាំបាច់ ប្រើពាក្យសួរ គេគ្រាន់តែដាក់បុច្ឆនសញ្ញាទៅក៏បានដែរ ។
-ល្បះ, ឃ្លា, ពាក្យសំណួរខ្លីៗ ៖ ឃ្លានអ្វី? ម៉េចក៏យំ? ទៅសាលា? ដើរ? ជិះកង់ ?
-គប្បីកត់សម្គាល់ថា សំណួរដដែលគ្រាន់តែផ្លាស់ប្តូរដាក់ពាក្យណាមុន ពាក្យណាក្រោយ ក៏ឲ្យន័យ ឬ រំលេចន័យខុសគ្នាដែរ ។ ក្រៅពីនេះ រាល់សំណួរដែលសុទ្ធតែមានបុច្ឆនសញ្ញានៅចុងល្បះដូចគ្នានេះ អាចមានន័យខុសប្លែកគ្នា ទៅតាមសំឡេងលើកដាក់ថ្នាក់ថ្នម គំហកកំហែង អង្វរករលន់តួ ។ មានបុច្ឆនសញ្ញមួយបែបទៀត ដែលច្រើនឃើញប្រើនៅក្នុងរូបគំនូរកំប្លែង ។
៤-ឧទានសញ្ញា (!)សញ្ញាបង្គោលបញ្ឈរដែលមានចំណុច (!) មួយនៅពីក្រោមនេះ គេប្រើសម្រាប់ដាក់នៅពីក្រោយ ពាក្យ ឃ្លា ល្បះ ភ្ញាក់ផ្អើលតក់ស្លុត ស្ងើច ភ័យ អាសន្ន ខ្លាច បញ្ជាដាច់ខាត បែបន់ អធិដ្ឋាន សម្រែកជយឃោស គំរាមកំហែង ។ ជួនកាលគេក៏ប្រើឧទានសញ្ញាជាមួយនឹងឃ្លា កំហឹង បន្ទោស ឬ ជេរផងដែរ ។
៥-អញ្ញប្រកាស( “…” )គឺជាសញ្ញាឃ្នាបម្យ៉ាង ដែលនៅខាងដើមមានរាងកោងខ្វឹកកួចពីរឡើងទៅលើ ឯខាងចុងជាសញ្ញាខ្វឹកពីររាងកោង កួចទម្លាក់ចុះក្រោម ។ គេប្រើសញ្ញានេះសម្រាប់៖
ក/ គាប ឬកត់ត្រាដកស្រង់សេចក្តីសំខាន់របស់ជនណាម្នាក់ ទុកជាសេចក្តីពិសេសដោយឡែក ជាការរំលេច ឬបញ្ជាក់ឲ្យប្លែកពីន័យរបស់បរិបទ ។
ខ/ ដកស្រង់គំនិត, សម្តីរបស់តួអង្គណាមួយក្នុងរឿង ។
គ/ ដកស្រង់តួអង្គណាមួយ ដែលមានកិត្តិស័ព្ទល្បីល្បាញ
ឃ/ ដកស្រង់សេចក្តីឬអត្ថន័យមានលក្ខណៈលេចធ្លោ ។
៦-អព្ភន្តរសញ្ញា(‘…’)សញ្ញានេះ ខុសប្លែកពីអញ្ញប្រកាស ដោយប្រើតែខ្វឹកសញ្ញាមួយនៅខាងដើម និងក្បៀសសញ្ញាមួយនៅខាងចុង ។ របៀបប្រើនសអព្ភន្តរសញ្ញាខុសគ្នាបន្តិច ពីសញ្ញាអញ្ញប្រកាស ដោយប្រើអព្ភន្តរសញ្ញាជាឃ្នាបពាក្យឋិតនៅក្នុងរង្វង់ផែនពាក្យ ដែលដាក់ឃ្នាបដោយសញ្ញាអញ្ញប្រកាស ។
សូមអនុញ្ញាតជម្រាបថា៖ នៅក្នុងសៀវភៅឯកសារជាទូទៅ គេកម្រឃើញអ្នកនិពន្ធប្រើសញ្ញានេះណាស់ ។ ជួនកាលគេប្រើអព្ភន្តរសញ្ញា ឬអញ្ញប្រកាស ក្នុងគោលដៅតែមួយដូចគ្នា ។ នៅក្នុងសៀវភៅវេយ្យាករណ៍របស់លោក ពូវ អ៊ុម លោកចាត់ទុកអព្ភន្តរសញ្ញាថា ជាសញ្ញាអញ្ញប្រកាស ( សៀវភៅវេយ្យាករណ៍ ពូវ អ៊ុម ទំព័រ ៨ ) ចំណែកនៅក្នុងវចនានុក្រមសម្តេចជួនណាត ទំព័រ ១៦៥៦-៥៧ វិញ ក៏បង្ហាញអព្ភន្តរសញ្ញា “ ….” មានរូបសណ្ឋានយ៉ាងនេះដែរ ។ លោកបានពន្យល់ពាក្យអព្ភន្តរសញ្ញាយ៉ាងនេះថា ៖ ពាក្យសន្មតហៅវណ្ណយុត្តិ ដែលពួកវេយ្យាករណ៍បណ្ឌិតក្នុងប្រទេសអឺរ៉ុប បង្កើតឡើងសម្រាប់ប្រើរាំងពាក្យ ឬសេចក្តីមានរូបសណ្ឋានពីរបែបគឺ (“…”) ឬ («…»)។
ដូច្នេះ ដោយយល់ឃើញថា កិច្ចការសរសេរតែងនិពន្ធនាពេលបច្ចុប្បន្ននេះ មានសភាពល្អិតល្អន់ស៊ីជម្រៅ និងហ្មត់ចត់ យើងគួរតែបញ្ចូលអព្ភន្តរសញ្ញា ដែលមានរូបសណ្ឋានបែបនេះ ( ‘… ’ ) មកប្រើបន្ថែមទៀត ដោយបំបែកចេញពីអញ្ញប្រកាស ( “…” ) ។
៧-មច្ឆណ្ឌសញ្ញា ឬ ពងត្រី (…)ជួនកាលគេហៅថា (ចំណុចរាយ) ផងក៏មាន ។ សញ្ញាដែលមានចំណុចបីបន្តបន្ទាប់ជាប់គ្នានេះ សម្រាប់សម្គាល់ប្រយោគណាមួយ ដែលនៅមានសេចក្តីបន្តទៀត ប៉ុន្តែអ្នកសរសេរបានផ្អាកបញ្ឈប់លែងពណ៌នា ដោយដាក់សញ្ញាពងត្រីនេះ ប្រាប់ជាដំណឹង ។ របៀបប្រើពងត្រីមានបែបផែនប្លែកៗដូចតទៅ ៖
ក/ ជាសញ្ញាកាត់ពាក្យសម្តីគូសន្ទនាម្នាក់ ដែលកំពុងនិយាយឲ្យដាច់កណ្តាលឃ្លា ។
ខ/ ជាសញ្ញាសម្រាប់ផ្អាកពាក្យសម្តី មិនចង់និយាយបន្តដោយទុកឲ្យគូសន្ទនាយល់ ឬ ក៏បង្កប់ទុកនូវពាក្យគំរាមកំហែង ពាក្យបណ្តាសា… ។
គ/ ផ្អាកសេចក្តីត្រឹមប៉ុណ្ណឹងសិន ឬស្លេះទុក ដោយមិនចង់ឲ្យសេចក្តីមានន័យដូចគ្នានេះ វែងអន្លាយពេក ។
ឃ/ សម្រាប់ប្រាប់អំពីពាក្យឃ្លា ដែលបាត់រលុបមានសេចក្តីមិនច្បាស់ ដកយកចេញពីសិលាចារឹកជាដើម ។
៨-វង់ក្រចក ឬនខសញ្ញា ( )បានជាគេឲ្យឈ្មោះដូច្នេះ ព្រោះវាមានសណ្ឋានរាងកោងដូចវង់ក្រចកយើងពិតៗ ។ គេប្រើសញ្ញាវង់ក្រចកសម្រាប់ ៖
ក/ គាបពាក្យ ឬសេចក្ដី ដែលគេចង់ពន្យល់ន័យ ។
ខ/ គាបពាក្យដែលសរសេរជាអក្សរកាត់ ។
៩-វង់តង្កៀប [.....]នៅក្នុងភាសាខ្មែរគេមិនស្រូវប្រើសញ្ញាវង់តង្កៀបនេះទេព្រោះ យើងមានវណ្ណយុត្តិ និងខណ្ឌសញ្ញាយ៉ាងច្រើន សមស្របនឹងប្រើក្នុងអត្ថបទជាភាសាខ្មែរគ្រប់គ្រាន់អស់ហើយ ។ ប៉ុន្តែនៅក្នុងការគណនាលេខផ្នែកពីជគណិត យើងយកមកប្រើតាមពួកអឺរ៉ុប ។
១០-រ៉ាត់ ឬឃ្នាប ( } ឬ { ….} )សញ្ញានេះ ខ្មែរខ្លះហៅថា ពុកមាត់មេអំបៅ ។
ក/ នៅក្នុងមុខវិជ្ជាពីជគណិត របៀបប្រើឃ្នាប ឬរ៉ាត់មានន័យដូចគ្នា នឹងការប្រើតង្កៀប ឬវង់ក្រចកដែរ ។ គេតែងតែប្រើរ៉ាត់មួយសម្រាប់បើក ( { ) និងរ៉ាត់មួយទៀតសម្រាប់បិទ ( } ) គឺបែបនេះ {…..} ។
ខ/ រ៉ាត់បើក និងរ៉ាត់បិទនេះ ប្រើសម្រាប់គាបពាក្យពីរ ឬច្រើនជាការសម្គាល់ថា ពាក្យទាំងនោះមានមុខងាររួមដូចគ្នា មិនបាច់សរសេរដដែលច្រើនដងនាំខាតពេល ។
១១-បេយ្យាលៈ ឬ លៈ (។ល។)គេមិនសូវអានថា បេយ្យាលៈទេ ព្រោះវែងពេក គេអានកាត់យកតែខាងចុងត្រង់សូរថា ឡាក់, ឡៈ សរសេរថា ៖ (។ល។) ត្រូវនឹងពាក្យបារាំងថា (et cetera) សរសេរអក្សរកាត់ថា (etc.) ។ គេប្រើសម្រាប់បំព្រួញសេចក្តីឯណានីមួយ ឬការរៀបរាប់ដែលវែងឲ្យនៅខ្លី ដោយគិតថា អ្នកអានក៏ដឹងថា នៅមានពាក្យ និងសេចក្តីអ្វីខ្លះទៀត ។
១២- ខណ្ឌ ឬ ខណ្ឌសញ្ញា (។)
គេប្រើសញ្ញាខណ្ឌនេះ សម្រាប់រាំងខាំងប្រយោគ ឬសង្កាត់នៃសេចក្តីនីមួយៗ ឲ្យដាច់ស្រឡះពីគ្នា ។ កាលណាប្រយោគមួយចាប់សេចក្តីហើយ គេត្រូវដាក់សញ្ញា (។) នេះ មុននឹងបន្តទៅប្រយោគមួយទៀត ។ ខណ្ឌសញ្ញា ធ្វើឲ្យគេងាយយល់ អាចញែកសេចក្តីពីប្រយោគមួយទៅប្រយោគមួយ មិនឲ្យច្រឡំន័យ នាំច្របូកប្របល់ ។ ហើយនៅចន្លោះ ខណ្ឌសញ្ញា ការដកឃ្លា ក៏ជួយសម្រួលឲ្យអ្នកអានងាយយល់ ងាយចាប់សេចក្តីបាន ។ មានតែការប៉ិនប្រសប់របស់អ្នកសរសេរតែងនិពន្ធទេ ដែលអាចយល់ដឹងដល់ការចាំបាច់នៃការដកឃ្លា ការដាក់ខណ្ឌសញ្ញាឲ្យបានត្រឹមត្រូវទេ ទើបធ្វើឲ្យអត្ថបទមានតម្លៃ មានន័យគួរជាទីចាប់អារម្មណ៍ ។
ប៉ុន្តែកាលណាគេត្រូវប្តូរគំនិតចូលទៅវគ្គ ឬកថាខណ្ឌថ្មីនោះ គេត្រូវដាក់សញ្ញាខណ្ឌទៅចុងបញ្ចប់ប្រយោគ រួចហើយត្រូវចាប់សរសេរដោយចុះទៅបន្ទាត់ថ្មី ជាមួយនឹងការចោលលំហបន្តិចដែលគេតែងនិយមហៅថា ខណ្ឌ ចុះបន្ទាត់ឬចោលបន្ទាត់ និងចាប់ដើមបន្ទាត់ (នេះជាការប្រាប់ដំណឹងរបស់អ្នកហៅសរសេរតាមសូត្រ )
១៣- ខណ្ឌចប់ ( ៕ )ជាសញ្ញាសម្រាប់ដាក់បញ្ចប់អត្ថបទ ឬរឿងមួយតែត្រឹមនេះពុំមានតសេចក្តី ឬរឿងរ៉ាវទៅមុខទៀតឡើយ ។
១៤- អាទិសង្កេត ( . )គឺជាចំណុចមួយដែលដាក់ពីមុខអក្សរ ដែលគេសរសេរកាត់ដូចជា ស.រ.អា. (សហរដ្ឋអាមេរិក), អ.ស.ប. (អង្គការសហរប្រជាជាតិ) គ.ជ.ប. (គណៈកម្មការជាតិរៀបចំការបោះឆ្នោត) ជួនកាលគេប្រើអាទិសង្កេត ដើម្បីដាក់ពីមុខលេខរៀង មាតិកាដែលរៀបរាប់ចំណងជើងរង (Sous-titre) ដូចជា ៖
១. មង្គលការ អបមង្គល
២. ស្វាស្អប់ចេក ក្អែកស្អប់ពងមាន់
៣. ចង់រត់ចេញពីសង្គម…
ជួនកាលក្នុងករណីដូចខាងលើនេះ គេប្រើរជ្ជុសញ្ញា (-) ខ្លះ ៗ ដែរ ។
១៥- កុក្កុដនេត្រ ឬ ភ្នែកមាន់ (៙)
បុព្វកវីនិពន្ធខ្មែរធ្លាប់ប្រើសញ្ញានេះ សម្រាប់ចាប់ផ្តើមសរសេរអត្ថបទ ឬសេចក្តីរឿងអ្វីមួយ ដើម្បីកំណត់ទុកជាចំណុចចាប់ផ្តើម ។ តែពេលបច្ចុប្បន្ននេះ អ្នកនិពន្ធ កវីលែងប្រើសញ្ញានេះហើយ ។ ជាពិសេសនៅពេលចាប់ផ្តើមសរសេរកំណាព្យ នោះកវីបុរាណយើងច្រើនប្រើសញ្ញា (៙) ដូច្នេះ ។ បច្ចុប្បន្ននេះ មានកវីសម័យទំនើបខ្លះក៏ផ្តើមប្រើសញ្ញាផ្នែកមាន់ ដែលមានក្បៀសពីរនេះ នៅពេលចាប់ផ្តើមបើកបទកំណាព្យ ។
១៦-ខណ្ឌបរិយោសាន ឬ គោមូត្រ (។៚)គឺជាសញ្ញាយកតាមរូបសណ្ឋានដាននោមគោ ដែលនោមផងដើរផង បណ្តាលឲ្យមានរាងក្ងិក្ងក់បែបនេះ ហើយខ្មែរបុរាណក៏សន្មតយកមកធ្វើជាសញ្ញាខណ្ឌបញ្ចប់ ដែលហៅតាមពាក្យបាលីថា “គោមូត្រ” គឺនោមគោដូច្នេះទៅ ។ ចាស់បុរាណលោកប្រើខណ្ឌបរិយោសាន ឬ បរិយាន ឬគោមូត្រនេះ សម្រាប់បញ្ជាក់សេចក្តីនិយាយពីរឿងរ៉ាវអ្វីមួយឬអត្ថបទ បទបាទបាលីគាថាណាមួយ ។ សព្វថ្ងៃនេះ អ្នកនិពន្ធមួយចំនួន បានប្រើសញ្ញាពីរគឺ៖ ឬមួយ ៕ ឬមួយ ។៚ ។ ការប្រើគោមូត្រនេះ គឺចង់រក្សាសម្បត្តិវប្បធម៌ពីបុរាណឲ្យនៅគង់វង្ស ។យើងឃើញអ្នកកាសែតមួយចំនួន មានប្រើសញ្ញាគោមូត្រផងដែរ ៕៚
ស្ដាប់ដោយបញ្ញា ការសិក្សា
នេះគឺជាការស្ដាប់ដែលបណ្ដាអ្នករៀនអ្នកសូត្រត្រូវបដិបត្តិ ដើម្បីបំពេញចំណេះរបស់ខ្លួន។ ជាពិសេស កុំឲ្យខាតពេលវេលានៅពេលដែលអ្នកមករៀន ឬចូលរួមស្ដាប់បទបង្ហាញក្នុងពិធីអ្វីមួយ។ដែលហៅថា ស្ដាប់ដោយបញ្ញានេះបាន លុះតែអ្នកស្ដាប់បំពេញចំនុចដូចខាងក្រោម៖
១ ស្ដាប់ដោយសមាធិ គឺការផ្ដោតទៅលើតែមេរៀនដែលគ្រូកំពុងពន្យល់បង្រៀនអ្នក
២ ស្ដាប់ដោយការគិតពិចារណា វិន្និច្ឆ័យសេចក្ដី
៣ ស្ដាប់ដោយការចេះលើកសំណួរសួរគ្រូ
៤ ស្ដាប់ដោយចាប់ឲ្យបានចំនុចសំខាន់ៗនៃមេរៀន
៥ ស្ដាប់ដោយកត់ត្រាចំនុចសំខាន់ៗនៃមេរៀនឲ្យបាន
៦ ស្ដាប់អាចយល់ចាំ យកទៅនិយាយបន្តបាន
នៅមានចំនុចជាច្រើនទៀត ប៉ុន្តែពេលនេះ សូមបង្ហាញជូនប៉ុណ្ណឹងសិនទៅចុះ៕
៣ជំហានក្លាយជាអ្នកកត់ត្រាដ៏ពូកែ
សម្រាប់អ្នកមិនទាន់ចាប់ផ្ដើមកត់ត្រាពេលចូលរួមពិធី ថ្នាក់រៀន…គួរចាប់ជាមួយខ្ញុំពីពេលនេះតទៅ។(១)ដំណាក់កាលដំបូងគឺអ្នកគួរប្រកាន់យកការកត់ត្រាតាមបែបចូកខ្សាច់ពីបាតទន្លេ។ នេះមានន័យថា អ្វីក៏ដោយឲ្យតែអ្នកស្ដាប់បានចូរអ្នកកត់ទៅ។ វាជួយអ្នកក្នុងពង្រឹងគុណភាពក្នុងស្ដាប់ ស្ទាត់ជំនាញក្នុងការកត់ត្រា។
(២)ដំណាក់កាលទី២ គឺការកត់ត្រាតាមបែបរែងអង្ករ។ មានន័យថា ជាការកត់ត្រាបែបចាប់តម្រឹម ពោលចូរកត់តែខ្លឹមសារមេរៀនជាការស្រេច។ អ្វីៗដែលគ្រូ អ្នកធ្វើបទបង្ហាញនិយាយក្រៅមេរៀន ក្រៅប្រធានបទ បើមិនសំខាន់ពុំចាំបាច់កត់ទេ។ នេះជាការហាត់វិន្និច្ឆ័យថា អ្វីក្នុងមេរៀន អ្វីក្រៅមេរៀន។ រែងអង្ករ គេចម្រាញ់យកអង្កាម កំទិចកំទី ស្រូវ គ្រួស ខាងលើចោល គឺយកអង្ករដែលជាភាគច្រើន។
(៣)ដំណាក់កាលទី៣ គឺការកត់ត្រាតាមបែបរែងខ្សាច់បូក។ ជាការកត់ត្រាយកតែចំនុចសំខាន់ៗនៃមេរៀនប៉ុណ្ណោះ គឺពុំចាំបាច់កតើទាំងអស់នោះទេ។ តែដំណាក់បែបនេះ ទាល់តែអ្នកជឿជាក់លើខ្លួនឯងថា ជំនាញក្នុងការកត់ហើយ។ បើទោះជាខ្សាច់នោះជាប្រភេទខ្សាច់បូកក៏ដោយក៏ជាងសំណង់នៅរែងចម្រាញ់
យកអាហ្មត់ស្លុងតែម្យ៉ាងគត់មកលាយស៊ីម៉ង់ត៍។ វាជាការចាប់យកតែចំនុចពិសេសប៉ុណ្ណោះមកប្រើការ៕
គ្រូនិយាយបែបបទ ពេលធ្វើកិច្ចការប្រឡង!
លោក ព្រៃ សំបូរ ប្រធានក្រុមបច្ចេកទេសអក្សរសាស្ត្រខ្មែរនៅវិទ្យាល័យទួលទំពូង និងជាគណៈកម្មការនិពន្ធសៀវភៅភាសាខ្មែរមធ្យមសិក្សាបឋមភូមិ និងទុតិយភូមិបានផ្ដល់បទសម្ភាសន៍ដល់ Sabay ជុំវិញ ការប្រឡងមធ្យមសិក្សាទុតិយភូមិនៅសប្ដាហ៍ក្រោយនេះ។ ដោយ មានបទពិសោធន៍ប្រមាណ២០ឆ្នាំក្នុងវិស័យសិក្សាអប់រំ និងដើម្បីជាការលើកទឹកចិត្តដល់បេក្ខជនទូទាំងប្រទេស លោក ព្រៃ សំបូរ បានចូលរួមចែករំលែកពីបែបបទក្នុងការធ្វើកិច្ចការនៅពេលប្រឡងដូចខាងក្រោម។Sabay៖ ជម្រាបសួរលោក! ជាដំបូងសូមលោកមេត្តាប្រាប់ទៅដល់បេក្ខជនយើងថា តើពួកគេត្រូវធ្វើអ្វីមុនគេនៅពេលទទួលបានក្រដាសវិញ្ញាសា?
លោក ព្រៃ សំបូរ៖ បាទជម្រាបសួរ! នៅពេលដែលទទួលបានក្រដាសវិញ្ញាសា បេក្ខជនត្រូវចាប់អារម្មណ៍មុនគេ និងមិនគួរភ្លេចនោះគឺ ក្បាលសន្លឹកកិច្ចការ។ ទី១ ត្រូវបំពេញលេខតុ លេខបន្ទប់ ឈ្មោះ ថ្ងៃខែឆ្នាំកំណើត និងហត្ថលេខា នៅ គ្រប់សន្លឹក ហើយដើម្បីកុំឲ្យភ្លេចឬច្រឡំ បេក្ខជនគួរតែកត់ចំណាំក្នុងក្រដាសមួយ នៅពេលទៅមើលឈ្មោះនៅមណ្ឌលប្រឡង។ ទី២ ត្រូវគូសខ្វែងក្បាលសន្លឹកកិច្ចការខាងក្រោយ ព្រោះគេត្រូវកាត់ក្បាលសន្លឹកចេញទាំងអស់។ ទី៣ ជាទូទៅ ក្រដាសកិច្ចការមាន២សន្លឹក (វិញ្ញាសា និងក្រដាសត) បេក្ខជនគួរពុះសន្លឹកកិច្ចការជាពីរ (មិនអាចពុះជា៣ ឬ៤ទេ) គ្រប់ទំព័រទាំងអស់ ដើម្បីងាយស្រួយសរសេរ សរសេរស្មើដៃបានល្អ និងសន្សំសំចៃក្រដាសជៀសវាងសរសេរមិនគ្រប់។
Sabay៖ បន្ទាប់ពីបំពេញចប់សព្វគ្រប់រួចហើយ បេក្ខជនត្រូវចាប់ផ្ដើមធ្វើកិច្ចការ។ តើពួកគាត់ត្រូវចាប់ផ្ដើមធ្វើបែបណាទើបល្អលោក?
លោក ព្រៃ សំបូរ៖ បាទ! មុនពេលធ្វើកិច្ចការ បេក្ខជនត្រូវចាំបាច់អានវិញ្ញាសាឲ្យយល់ជាមុនសិន។ ខ្ញុំសូមនិយាយដោយឡែក លើមុខវិជ្ជាភាសាខ្មែរដែលជាទូទៅមានអត្ថបទដកស្រង់ ដូចនេះសិស្សត្រូវអានឲ្យបានយល់ច្បាស់ ទើបអាចឆ្លើយសំណួរបាន។ ម្យ៉ាងវិញទៀត ពេលបានវិញ្ញាសា បេក្ខជនត្រូវ ពិនិត្យមើលសំណួរ និងបែងចែកពេលវេលា ដែលមានឲ្យបានហ្មត់ចត់ មានន័យថា ត្រូវដឹងថា សំណួរណាចំណាយពេលច្រើន ហើយនិស្សិតត្រូវដាច់ខាតធ្វើសំណួរណាដែលងាយ ឬចេះមុន ដើម្បីចំណេញពេល។ បើ សម្រាប់មុខវិជ្ជាភាសាខ្មែរ បេក្ខជនគួរតែធ្វើសំណួរលើអត្ថបទលើក្រដាសទី១ និងសំណេរនៅក្រដាសមួយទៀត ព្រោះធ្វើដូចនេះអាចបេក្ខជនងាកមកធ្វើលើសន្លឹកណាមួយពេលមិនចេះ។
Sabay៖ ប្រសិនបើក្នុងករណីមិនចេះ តើបេក្ខជនអាចចាប់ផ្ដើមដោយការលួចបើកសំណៅឯកសារ ឬយ៉ាងណាទៅ?
លោក ព្រៃ សំបូរ៖ ជាទូទៅពេលប្រឡង គឺប្រាកដជាគេមិនអនុញ្ញាតឲ្យយកឯកសារចូលបានទេ ដើម្បីសមត្ថភាព និងតម្លាភាព។ ទោះបីជាយ៉ាងណា បេក្ខជនអាចធ្វើអ្វីទៅតាមលទ្ធភាព និងចេះវិភាគលើកាលៈទេសៈដែរ។ គាត់អាចសុំ ឬលួចមើលគេ និងលួចបើកឯកសារបើមាន តែជាទូទៅ ដូចខ្ញុំបានបញ្ជាក់ហើយថាវិញ្ញាសាគឺមិនអាចមាននៅក្នុងប្រ៊ុយយ៉ុង។
Sabay៖ ចុះចំពោះការសរសេរវិញ លោកមានអ្វីណែនាំដល់បេក្ខជនខ្លះ?
លោក ព្រៃ សំបូរ៖ ចំណុចនេះសំខាន់ណាស់។ អំបាញ់មិញ ខ្ញុំនិយាយពីការធ្វើវិញ្ញាសា តែក្នុងពេលបំពេញកិច្ចការនេះ បេក្ខជនត្រូវយកចិត្តទុកដាក់រៀបចំរចនាសម្ព័ន្ធឲ្យបានត្រឹមត្រូវ។ ខ្ញុំទទួលស្គាល់ថា អ្នកខ្លះ គាត់សរសេរអក្សរមិនស្អាតតាំងពីដើមមក ដូចនេះ បើមិនបានស្អាតក៏ត្រូវឲ្យមានរបៀបនិងរចនាបទត្រឹមត្រូវ ដូចជាសរសេរត្រង់ មិនមានប្រើទឹកលុប ត្រូវសរសេរឲ្យបានច្បាស់ បង់លេខសំណួរត្រឹមត្រូវ ជាដើម។ ខ្ញុំសូមបញ្ជាក់ថា គេអាចផ្ដល់ ១០ពិន្ទុក្នុងការសរសេរមានរបៀបនេះ។ ដូចនេះត្រូវប្រឹងឲ្យអស់ពីលទ្ធភាព។
Sabay៖ ប្រសិនបើមានករណីណាមួយបណ្ដាលឲ្យបេក្ខជនរហែកសន្លឹកកិច្ចការ តើគាត់ត្រូវដោះស្រាយបែបណា?
លោក ព្រៃ សំបូរ៖ បាទ! ការពិតយើងសុទ្ធតែបានដឹងគ្រប់គ្នាហើយថា ពេលប្រឡងបេក្ខជនមិនត្រូវបានអនុញ្ញាតឲ្យប្ដូរ ឬចម្លងគ្នាជាដាច់ខាត។ ប្រសិនបើមានបញ្ហានេះ បេក្ខជនគឺធ្វើខុសនឹងបទបញ្ជាផ្ទៃក្នុង ហើយសន្លឹកកិច្ចការនេះនឹងត្រូវគេយកទៅកែពិសេស។ ដូចនេះ ខ្ញុំចង់ឲ្យបេក្ខជនទាំងអស់ត្រូវប្រុងប្រយ័ត្នផងដែរត្រង់ចំណុច នេះ គឺពួកគាត់ត្រូវតែការពារសន្លឹកកិច្ចការឲ្យបាន មិនត្រូវឲ្យសន្លឹកកិច្ចការនេះឆ្លងទៅបេក្ខជនផ្សេង ដែលនាំឲ្យខូចសណ្ដាប់ធ្នាប់ នាំឲ្យរហែក និងជាពិសេសនៅពេលក្រដាសកិច្ចការរហែក បេក្ខជននឹងមានអារម្មណ៍ភ័យខ្លាច ព្រួយបារម្ភ និងលែងមានទំនុកចិត្តបន្តធ្វើកិច្ចការទៀត ។
Sabay៖ លោកគ្រូធ្លាប់សង្កេតទេថា មានបេក្ខជនមួយចំនួន បានធ្វើនិងប្រញាប់ចេញឲ្យបានមុនគេ។ តើលោកយល់បែបណាចំពោះករណីនេះ?
លោក ព្រៃ សំបូរ៖ ហ្នឹងជាចំណុចដែលខ្ញុំចង់បញ្ជាក់។ ខ្ញុំសូមឲ្យបេក្ខជនទាំងអស់ធ្វើឲ្យបានតែមួយជាប់…បាទកុំគិតថា “សុំតែ១ ជាប់បានហើយ” នោះមិនល្អទេ យើងត្រូវចាំថា យើងបានចំណាយពេល១២ ឆ្នាំសម្រាប់ថ្ងៃនេះ ដូចនេះ ត្រូវធ្វើវាដោយហ្មត់ចត់ និងប្រឹងយកនិទ្ទេសល្អដើម្បីផលចំណេញសម្រាប់ខ្លួនយើងបន្ត។ ទោះបីជាសល់ម៉ោងឬក៏អត់ ដាច់ខាត បេក្ខជនត្រូវពិនិត្យលើកិច្ចការដែលខ្លួនបានធ្វើ ដើម្បីជៀសវាងចំណុចណាមួយ ដែលយើងសរសេរមិនបានច្បាស់ សរសេរខុស ឬភ្លេច ជាដើម។
Sabay៖ ពិតជាមានសារៈសំខាន់ណាស់លោក! អីចឹង ក្រៅពីអ្វីដែលបានរៀបរាប់ខាងលើ តើលោកមានអ្វីចែករំលែកឬដាស់តឿនទៅដល់បេក្ខជនទូទាំងប្រទេស ដែលកំពុងត្រៀមខ្លួនសម្រាប់ការប្រឡងខាងមុខនេះទេ?
លោក ព្រៃ សំបូរ៖ បាទក្នុងនាមជាសាស្ត្រាចារ្យ និងជាអាណាព្យាបាលទី២ ខ្ញុំពិតជាចង់ឃើញពួកគាត់ប្រឡងជាប់ជាស្ថាពរ និងបាននិទ្ទេសល្អ។ តាមរយៈគេហទំព័រនេះ ខ្ញុំបាទ ព្រៃ សំបូរ សូមបញ្ជាក់ក៏ដូចជាដាស់តឿនដល់បេក្ខជនទាំងអស់ថា៖
១. ត្រៀមសម្ភារៈផ្សេងៗដែលចាំបាច់នៅថ្ងៃប្រឡងដូចជា៖ យ៉ាងហោចណាស់ត្រូវមានប៊ិច៤ ទៅ ៥ ដែលស្រួលសរសេរ មានទឹក សរសៃតែមួយ ដើម្បីជៀសវាងប៊ិច មានបញ្ហានៅពេលប្រឡង។ លើសពីនេះ ត្រូវត្រៀមសំលៀកបំពាក់ឲ្យរួចរាល់(គួរស្លៀកសំលៀកបំពាក់ចាស់ព្រោះថា សំលៀកបំពាក់ដែលយើងធ្លាប់ពាក់នេះ អាចកំណត់ចរិត អារម្មណ៍របស់អ្នកមិនឲ្យភ័យឬប្លែក) និងសំខាន់ជាងគេគឺកាត សំគាល់ជាសិស្ស។
២. ត្រៀមខ្លួន អារម្មណ៍ឲ្យបានល្អកុំភ័យ
៣. ក្រោកពីព្រឹកព្រលឹម ទទួលទានអាហារពេលព្រឹក និងមកដល់មណ្ឌលប្រឡងឲ្យបានមុនម៉ោង
៤. ត្រូវដាច់ខាតទៅមើលឈ្មោះប្រឡងដោយខ្លួននៅមណ្ឌលប្រឡង៖ មិន ថានៅមណ្ឌលជិតឬឆ្ងាយ បេក្ខជនត្រូវទៅមើលឈ្មោះ កត់លេខតុ លេខបន្ទប់ឲ្យបានត្រឹមត្រូវដោយការផ្ទៀងផ្ទាត់ច្រើនដង ជៀសវាងការច្រឡំ។ មិនតែប៉ុណ្ណោះ បេក្ខជនត្រូវដើរមើលភូមិសាស្ត្រនៃមណ្ឌលប្រឡង ជាប្រយោជន៍ ធ្វើឲ្យមានភាពស៊ាំអារម្មណ៍មិនឲ្យភ័យពេក ស្គាល់ពីឧបសគ្គនៅតាមផ្លូវធ្វើដំណើរ ស្គាល់អគារ បន្ទប់ តុ…ស្គាល់កន្លែងលក់ទឹក បន្ទប់ទឹក។ល។
៥. អាណាព្យាបាលដើរតួនាទីផ្ដល់កម្លាំងចិត្តដល់កូនជាបេក្ខជន ។ បើសិនជាអាច លោកទាំងពីរ គួរតែយកចិត្តទុកដាក់ សួរនាំ ជូនពរ និងផ្ដល់កម្លាំងចិត្តកូន ជូនកូនទៅមើលឈ្មោះ ទៅប្រឡង ផ្ដល់បរិយាកាសល្អឲ្យកូនមានពេលត្រៀមខ្លួនសម្រាប់ការប្រឡង ដូចជា កាត់បន្ថយការងាររបស់កូនជាដើម។ ខ្ញុំក៏ចង់លើកទឹកចិត្តឲ្យមានអ្នកជូនបេក្ខជនទៅប្រឡងព្រោះ អាចជៀសវាងករណីអាក្រក់ ចៃដន្យណាមួយកើតមាននាំឲ្យអាក់ខានដល់ការចូលរួមប្រឡង។
៦. មានពាក្យមួយលើកឡើងថា “អាគមផ្សំអាយុ” ប្រសិនបើបេក្ខជនធ្លាប់មាន ជំនឿលើការបន់ស្រន់ ការស្រោចទឹក ឬមានអ្នកខ្លះគួរយកប៊ិចទៅប្រស់ព្រំ ទៅសែននៅមណ្ឌលប្រឡង។ល។ ក៏គួរតែបន្ត អនុវត្តទៀតចុះ ព្រោះទង្វើទាំងនោះ ក៏អាចរួមចំណែកធ្វើឲ្យអារម្មណ៍ល្អជ្រះស្រឡះ មានកម្លាំងចិត្តផង ដែរ។
៧. សូមបើកបរដោយការប្រុងប្រយ័ត្នខ្ពស់ ដោយគោរពច្បាប់ចរាចរណ៍
៨. គួរទុករយៈពេលនៅសល់ ប៉ុន្មានថ្ងៃចុងក្រោយនេះ នៅផ្ទះ និង ត្រៀមខ្លួន ថែទាំសុខភាព តែគួរជៀសវាង ការខំប្រឹងរៀនខុសប្រក្រតី ដែលនាំឲ្យប៉ះពាល់ដល់សុខភាព។
៩. ក្រៅពីអាចដាក់ប្រេងខ្យល់ ស្ករគ្រាប់ សូមកុំភ្លេចយកទឹកសុទ្ធមួយដប (យកល្អទឹកដាំពីផ្ទះទៅ) ព្រោះគ្រឿងទាំងនេះអាចជួយសម្រួលអារម្មណ៍ឲ្យប្រសើរបាន។
ខ្ញុំបាទ សង្ឃឹមថា ការចែករំលែកនេះនឹងអាចផ្ដល់ជាប្រយោជន៍សម្រាប់បេក្ខជនទាំងអស់ ហើយខ្ញុំ ក៏សូមជូនពរឲ្យជាប់ និងទទួលលទ្ធផលល្អទាំងអស់៕
អត្ថបទ៖ សួន ពលិកា
ស្ដាប់អ្វីខ្លះពេលអង្គុយរៀន?
ត្រង់នេះមិត្តអ្នកសិក្សាមួយចំនួនធំ សុទ្ធតែមានបញ្ហាថា មិនដឹងស្ដាប់យ៉ាងណាឲ្យឆាប់យល់ ឲ្យចងចាំបានយូរ មិនងាយភ្លេចនោះទេ។ដូច្នេះ សូមមិត្តអានខាងក្រោមគ្រាន់ជាពន្លឺ៖
១ ស្ដាប់ពាក្យទាំងឡាយដែលគ្រូនិយាយ
២ ស្ដាប់ភាសា
៣ ស្ដាប់ឃ្លាប្រយោគ
៤ ស្ដាប់ចំនុចសំខាន់ៗនៃមេរៀន
៥ ស្ដាប់ហេតុផលគ្រូពន្យល់
៦ ស្ដាប់បច្ចេកទេសគ្រូពន្យល់
ទាំងនេះ គ្រាន់ជាជំនួយដល់មិត្តអ្នកសិក្សា ប៉ុន្តែខ្ញុំពុំបានពន្យល់ពិស្ដា។ បើមិត្តអ្នកអានចង់ច្បាស់ សូមមើលសៀវភៅ [គន្លឹះរៀនឲ្យពូកែ]៕
ភាសាខ្មែរ និង អក្សរឡាតាំង (Khmer-Latin)
ព្យញ្ជនៈ (Consonants)មានព្យញ្ជនៈចំនួន៣៣តួដែលកំពុងប្រើក្នុងភាសាសម័យបច្ចុប្បន្ន
There are 33 consonants of the Khmer Language are being used nowdays.
ល.រ No. |
ព្យពា្ជនៈ Consonants |
ជើងព្យញ្ជនៈ Subscript form |
សំនេរអក្សរឡាតាំង Transliteration |
1 | ក | ្ក | kâ |
2 | ខ | ្ខ | khâ |
3 | គ | ្គ | ko |
4 | ឃ | ្ឃ | kho |
5 | ង | ្ង | ngo |
6 | ច | ្ច | châ |
7 | ឆ | ្ឆ | chhâ |
8 | ជ | ្ជ | cho |
9 | ឈ | ្ឈ | chho |
10 | ញ | ្ញ | nho |
11 | ដ | ្ដ | dâ |
12 | ឋ | ្ឋ | thâ |
13 | ឌ | ្ឌ | do |
14 | ឍ | ្ឍ | tho |
15 | ណ | ្ណ | nâ |
16 | ត | ្ត | tâ |
17 | ថ | ្ថ | thâ |
18 | ទ | ្ទ | to |
19 | ធ | ្ធ | tho |
20 | ន | ្ន | no |
21 | ប | ្ប | bâ |
22 | ផ | ្ផ | phâ |
23 | ព | ្ព | po |
24 | ភ | ្ភ | pho |
25 | ម | ្ម | mo |
26 | យ | ្យ | yo |
27 | រ | ្រ | ro |
28 | ល | ្ល | lo |
29 | វ | ្វ | vo |
30 | ស | ្ស | sâ |
31 | ហ | ្ហ | hâ |
32 | ឡ | ្ឡ* | lâ |
33 | អ | ្អ | â |
For using with foreign languages:
ទ្វេព្យញ្ជនៈ Digraph consonants |
អក្សរឡាតាំង Transliteration |
សម្លេងអានអន្តជាតិ PAI |
ហ្គ | gâ | gɑ |
ហ្ន | nâ | nɑ |
ប៉ | pâ | pɑ |
ហ្ម | mâ | mɑ |
ហ្ល | lâ | lɑ |
ហ្វ | fâ, wâ | fɑ, wɑ |
ហ្ស | žâ | ʒɑ |
There are 33 consonants of the Khmer Language are being used nowdays.
ល.រ No. |
ព្យពា្ជនៈ Consonants |
ជើងព្យញ្ជនៈ Subscript form |
សំនេរអក្សរឡាតាំង Transliteration |
1 | ក | ្ក | kâ |
2 | ខ | ្ខ | khâ |
3 | គ | ្គ | ko |
4 | ឃ | ្ឃ | kho |
5 | ង | ្ង | ngo |
6 | ច | ្ច | châ |
7 | ឆ | ្ឆ | chhâ |
8 | ជ | ្ជ | cho |
9 | ឈ | ្ឈ | chho |
10 | ញ | ្ញ | nho |
11 | ដ | ្ដ | dâ |
12 | ឋ | ្ឋ | thâ |
13 | ឌ | ្ឌ | do |
14 | ឍ | ្ឍ | tho |
15 | ណ | ្ណ | nâ |
16 | ត | ្ត | tâ |
17 | ថ | ្ថ | thâ |
18 | ទ | ្ទ | to |
19 | ធ | ្ធ | tho |
20 | ន | ្ន | no |
21 | ប | ្ប | bâ |
22 | ផ | ្ផ | phâ |
23 | ព | ្ព | po |
24 | ភ | ្ភ | pho |
25 | ម | ្ម | mo |
26 | យ | ្យ | yo |
27 | រ | ្រ | ro |
28 | ល | ្ល | lo |
29 | វ | ្វ | vo |
30 | ស | ្ស | sâ |
31 | ហ | ្ហ | hâ |
32 | ឡ | ្ឡ* | lâ |
33 | អ | ្អ | â |
For using with foreign languages:
ទ្វេព្យញ្ជនៈ Digraph consonants |
អក្សរឡាតាំង Transliteration |
សម្លេងអានអន្តជាតិ PAI |
ហ្គ | gâ | gɑ |
ហ្ន | nâ | nɑ |
ប៉ | pâ | pɑ |
ហ្ម | mâ | mɑ |
ហ្ល | lâ | lɑ |
ហ្វ | fâ, wâ | fɑ, wɑ |
ហ្ស | žâ | ʒɑ |
ស្រៈខ្មែរមានពីរប្រភេទគឺ ស្រៈពេញតួ និង ស្រៈនិស្ស័យ ។
Khmer has two types of vowels: Dependent Vowels and Independent Vowels.
ស្រៈនិស្ស័យ ឬស្រៈផ្សំ Dependent Vowels ៖
ក្នុងវចនានុក្រម ជួន ណាត ដែលជាឯកសារ យោងបុរាណរបស់ខ្មែរ មានស្រៈនិស្ស័យចំនួន ២០៖
The Chuon Nat dictionary, a classic reference for Khmer, lists 20 vowels:
ពួក”អ” a-series | ពួក”អ៊” o-series | ||
ស្រៈនិស្ស័យ Dependent Vowels |
អក្សរឡាតាំង Transliteration |
ស្រៈនិស្ស័យ Dependent Vowels |
អក្សរឡាតាំង Transliteration |
អា | a | អ៊ា | ea |
អិ | e | អ៊ិ | í |
អី | èï | អ៊ី | i |
អឹ | œ | អ៊ឹ | ú |
អឺ | eu | អ៊ឺ | ù |
អុ | ó | អ៊ុ | oú |
អូ | au | អ៊ូ | ou |
អួ | uo | អ៊ួ | uo |
អើ | ae | អ៊ើ | eu |
អឿ | ùe | អ៊ឿ | ùe |
អៀ | îe | អ៊ៀ | îe |
អេ | ế | អ៊េ | é |
អែ | ê | អ៊ែ | è |
អៃ | ăï | អ៊ៃ | éi |
អោ | ao | អ៊ោ | ô |
អៅ | aw | អ៊ៅ | ow |
អុំ | óm | អ៊ុំ | oúm |
អំ | ấm | អ៊ំ | om |
អាំ | ăm | អ៊ាំ | óăm |
អះ | ăh’ | អ៊ះ | éăh’ |
Nevertheless, the modern Khmer system taught in schools lists three more vowels, raising the number to 23. These vowels are also included in the keyboard:
ពួក”អ” a-series | ពួក”អ៊” o-series | ||
ស្រៈនិស្ស័យ Dependent Vowels |
អក្សរឡាតាំង Transliteration |
ស្រៈនិស្ស័យ Dependent Vowels |
អក្សរឡាតាំង Transliteration |
អុះ | óh’ | អ៊ុះ | oúh’ |
អេះ | ếh’ | អ៊េះ | íh’ |
អោះ | âh’ | អ៊ោះ | ôh’ |
considered as such by any source, so they are not included in the keyboard. They have to be written with two keystrokes. They are:
មានស្រៈផ្សំដទៃទៀតដែលមានលក្ខណៈវិនិច្ឆ័យដូចស្រៈខាងលើ(ផ្សំស្រៈ ជាមួយនឹងសញ្ញារះមុខ)អាចចាត់ទុកជាស្រៈផងដែរ ប៉ុន្តែដោយសារពួកវា មិនត្រូវបានទទួលស្គាល់ ដោយប្រភពណាមួយ ដូច្នេះពួកវាមិនត្រូវបានរួមបញ្ចូលក្នុងក្តារចុចទេ ។ វាត្រូវបានវាយដោយគ្រាប់ចុចពីរផ្សេងគ្នា៖
ពួក”អ” a-series | ពួក”អ៊” o-series | ||
ស្រៈនិស្ស័យ Dependent Vowels |
អក្សរឡាតាំង Transliteration |
ស្រៈនិស្ស័យ Dependent Vowels |
អក្សរឡាតាំង Transliteration |
អីះ | អ៊ីះ | ||
អឹះ | អ៊ឹះ | ||
អែះ | អ៊ែះ |
ខ្មែរទំនើបមានស្រៈពេញតួចំនួន១៤តួគឺ៖
Modern Khmer has 14 independent vowels:
រ.ល No. |
ស្រៈពេញតួ Independent Vowels |
អក្សរឡាតាំង Transliteration |
ឧទារណ៍ Examples |
1 | ឥ | អិ (e) អ៊ិ (í) អី (èï) | ឥន្ទ(en) ឥសូរ(í sau) ឥឡូវ(èïlauv) |
2 | ឦ | អី (èï) អ៊ី (i) | ឦសូរ(èï sau) ឦសាន(i san) |
3 | ឧ | អុ (ó) អ៊ុ (oú) | ឧក្រិដ្ឋ(ó kred) ឧណ្ហ(oún) |
4 | ឩ | ŭ | |
5 | ឪ | អូវ (au) | ឪឡឹក(auvlœk) |
6 | ឰ | អៃ (ăï) | ឰដ៏(ăïdâ) |
7 | ឫ | rŏú (រឹ) | ឫក(rúk) |
8 | ឬ | rù (រឺ) | |
9 | ឭ | លឹ (lú) | រឭក (rolúk) |
10 | ឮ | លឺ (lù) | ឮជ័យ (lùchéy) |
11 | ឯ | អែ (ê) អេ (ế) | ឯង (êng) ឯវំ (ếvâng) |
12 | ឱ | អោ (ao) | ឱកាស (aokas) |
13 | ឲ | អោ (ao) | ឲ្យ (aoy) |
14 | ឳ | âu |
គម្ពីរស្លឹករឹត ឬ សាស្ដ្រាស្លឹករឹត
គម្ពីរ
នេះ កើតមាននៅប្រទេសកម្ពុជា អស់កាលយូរលង់ហើយ ។
តាំងពីមានព្រះពុទ្ធសាសនា ផ្សាយចូលមកដល់ប្រទេសកម្ពុជាកាលណា
គេឃើញមានគម្ពីរស្លឹករឹត តាំងពីពេលនោះមក ។ ក្នុងសម័យដើម, ព្រះ
ពុទ្ធវចនៈ ទាំងព្រះវិន័យ ព្រះអភិធម្ម ទាំងបាលី សម្រាយក្ដី
ក្បួនហោរាស្ត្រ តម្រា សម្រាប់ទស្សន៍ទាយក្ដី ច្បាប់ផ្សេង ៗ
សម្រាប់គ្រប់គ្រងប្រទេស មានច្បាប់ “ជ័យជេដ្ឋា” ជាដើម
ក្ដី នៅក្នុងប្រទេសកម្ពុជា សុទ្ធតែគេចារចុះលើស្លឹករឹត ឬ
ក្រាំងទាំងអស់ ដោយគេនិយមថាជាថាវរវត្ថុជាប់រឹងមាំ
តម្កល់ទុកបានយូរអង្វែង ។
ឯរបៀបដែលធ្វើស្លឹករឹតអោយបានចារជាអក្សរ កើតមានដូចតទៅនេះ ៖
ក- មុនដំបូងស្វែងរកដើមស្លឹករឹត
ស្លឹក
រឹត ជារុក្ខជាតិព្រៃ ដុះនៅលាយឡំជាមួយនឹងឫស្សី និងរុក្ខជាតិផ្សេង
ៗ ជារុក្ខជាតិមានតែដើម ធាង ស្លឹក ដុះចេញមកជាកំពូលប៉ុណ្ណោះ
គ្មានមែកទេ (សម្បូរជាងគេនៅខេត្តក្រចេះ) ។ កាលណាគេត្រូវការប្រើប្រាស់ គេកាប់យកតែកំពូលរបស់វា មកកាត់ជាបីកំណាត់ ៖
– កំណាត់ខាងគល់ គេយកទ្រនុងចេញ, ទ្រនុងយកទៅធ្វើជាខ្នួច ឬចំណងផ្សេង ៗ រីស្លឹក គេយកទ្រនុងរបស់វាមកដេរភ្ជាប់ធ្វើជារនាំង សម្រាប់បាំង ឬ ប្រក់ ។
– កំណាត់ខាងកណ្ដាល ធ្វើជាស្លឹករឹត សម្រាប់ចារ ឬសរសេរអក្សរជាគម្ពីរ ឬក្បួនច្បាប់ផ្សេង ៗ ពីព្រោះវាស្មើ មិនរៀវ មិនក្រាស់ - ស្ដើង ។
– កំណាត់ខាងចុង គេដេរភ្ជាប់ដោយទ្រនុងរបស់វាធ្វើជាភ្ជល់ ។
ចំពោះស្លឹករឹត ដែលគេយកមកចារជាអក្សរ ចារឹកជាគម្ពីរ ឬក្បួនច្បាប់ផ្សេង ៗ, មុន
ដំបូង គេត្រូវយកស្លឹករឹតទៅសក សកអោយអស់ទ្រនុង ចៀរអោយស្មើ
យកទៅហាលថ្ងៃអោយស្ងួត រួចហើយយកទៅហាលសន្សើមពេលយប់
ដើម្បីអោយវាលាកត្រង់មកវិញ ។ រួចគេធ្វើប្រដាប់សម្រាប់ចោះប្រហោង ២
លែជា ៣ ភាគ ចម្ងាយពីគ្នា ២០ សង្ទីម៉ែត្រ ចោះប្រហោង ២
ចម្ងាយពីគ្នាដូចស្លឹករឹតដែរ យកឆ្អឹងឆត្រ ១ គូ សម្រួចអោយត្រង់
ដោតនៅប្រហោងក្របខាងក្រោម រួចយកស្លឹករឹតដែលចោះប្រហោង ២ ហើយ
ទៅចុះស៊កចំដែកស្រួចទាំង ២ ។ លុះស៊កបាន ចំនួន ២០០ សន្លឹកហើយ
ត្រូវយកក្របមួយទៀត ទៅដាក់ពីលើ ស៊កអោយចំប្រហោងទាំងពីរ
រួចបញ្ចូលទៅក្នុងផ្នោះ - ឃ្នាប
។ ផ្នោះនោះ គេធ្វើដោយឈើមានខ្លឹម រឹង មានប្រហោងទាំងពីរខាង
ទំហំល្មមដាក់ស្លឹករឹតចូល បណ្ដោយក៏ប្រវែងស្លឹករឹតដែរ ។
លុះបញ្ចូលទាំងស្លឹករឹត ទាំងក្របហើយ គេរឹតដោយដែកអង្គំ ឬ
ស្នៀតអោយណែនរឹងដូចឈើ
រួចហើយផ្ដេកផ្នោះច្រឹបស្លឹករឹតដែលលើសចោលទុកត្រឹមតែប្រវែង ៥៥
សង្ទីម៉ែត្រ រួចយកដែលឈួសដ៏មុត
ឈូសអោយស្មើបណ្ដោះអាសន្នទើបដោះចេញពីផ្នោះ
យកខ្សែទ្រនុងរឹតមកចងបណ្ដោះអាសន្នរួចយកទៅ ឆ្អើរភ្លើង
ឆ្អើរល្មមហើយទើបបកពង្រាយយកទៅវាយបន្ទាត់ ជា ៥ ឬ តាមតែលៃលក ។
ខ- របៀបវាយបន្ទាត់
មុននឹងចារ គេត្រូវវាយបន្ទាត់លើស្លឹករឹតជាមុនសិន ទើបចារទៅវាត្រង់ ។ ឯរបៀបវាយបន្ទាត់ ដូចខាងក្រោមនេះ ៖
គេយកឈើបន្ទះទំហំ ៖ ទោល
២ សង្ទីម៉ែត្រ បន្ទារ ៣ សង្ទីម៉ែត្រ ឈូសអោយស្អាត
យកមកវាយជាផ្នោះរាងបួនជ្រុងទ្រវែង បណ្ដោយប្រវែង ៧០ សង្ទីម៉ែត្រ
ទទឹងប្រវែង ២០ សង្ទីម៉ែត្រ អោយរឹងមាំ រួចអារ – ក្រិត ៦
គំនូសឃ្លាតពីគ្នា ១ សង្ទម៉ែត្រ ។ នៅចុងសងខាងផ្នោះ
ត្រូវចោះប្រហោងទាំង ២ ខាងអោយធំ ខាងដើមមាន ៦ ខាងចុងមានតែ ១
យកឫស្សីបិតអោយមូលស្អាត
ធ្វើរបួតស៊កចូលក្នុងប្រហោងនៅចុងសងខាងផ្នោះនោះ
រួចយកខ្សែអំបោះដែលគេវេញអោយរឹងមាំ អោយឆ្មារល្មមធ្វើ បន្ទាត់បាន
ទៅចងរបួតម្ខាងដែលមានតែ ១ រួចយកចុងខ្សែម្ខាងទៀតទៅចងនឹង
របួតទាំង ៦ ដែលនៅចុងផ្នោះម្ខាងទៀត ។ គេចងរបៀបនេះ
ដើម្បីងាយរឹតខ្សែទាំង ៦ អោយតឹងស្មើគ្នា ។ បើខ្សែណាមួយធូរ
គេរឹតតែរបួតដែលចងខ្សែនោះ ។ គេដាក់ខ្សែនីមួយ ៗ
អោយចំកម្រិតដែលអារអង្កន់ជាស្នាម រួចយកធ្យូងយ៉ាងខ្មៅ
មកបុកអោយម៉ដ្ឋលាយជាមួយទឹកអោយខាប់
យកស្រកីដូងដំអោយទក់ជ្រលក់ទៅនឹងទឹកធ្យូង
រួចលាបខ្សែបន្ទាត់ទាំង ៦ កូតទៅកូតមក អោយសព្វ រួចយកស្លឹករឹត
ទៅដាក់តម្រៀបលើក្ដារស្មើ រៀបអោយត្រឹមលើខ្សែបន្ទាត់
ទាំងផ្នោះដាក់ទទឹងស្លឹករឹតខាងដើមខាងចុង លៃទុក ៤ សង្ទីម៉ែត្រ
វាយបន្ទាត់ ១ ទុកជាខ្នាតសិន រួចហើយទើបចាប់វាយបណ្ដោយស្លឹករឹត ៥
បន្ទាត់ ឬ ៦ បន្ទាត់ តាមតែពេញចិត្ត ។
គ- របៀបចារអក្សរ
មុននឹងចារ ត្រូវមានឧបករណ៍ ៣ គឺ ៖
១- ឈើទ្រនាប់
ឈើទ្រនាប់សំប៉ែតប្រវែង ៣០ សង្ទីម៉ែត្រ បន្ទារប៉ុនស្លឹករឹត
ឈូសអោយស្អាត យកសាច់សំពត់ដេរស្រោបពីក្រៅ ដើម្បីចារទៅទន់ផង
ទប់កុំអោយរអិលផង ។
២- ស្នាប់ដៃ ស្នាប់
ដៃធ្វើដោយស្លឹករឹត ១ សន្លឹក
រង្វង់ប៉ុនឈើទ្រនាប់សម្រាប់ស្រោបពីលើឈើទ្រនាប់
រួចច្រកស្លឹករឹតចូលក្នុងស្នាប់ដៃ ដើម្បីចារទៅកុំអោយរអិល ។
៣- ដែកចារ ដែលចារដងឈើមូល ស្រួចដើមស្រួចចុង គេបង្កប់ដែកទាំងពីរខាង សំលៀងនឹងថ្មអោយមូល – មុត ។ (គេច្រើនយកម្ជុលដេរយន្តខាងគល់ ពីព្រោះ វារឹងមុតស្អាតល្អ) ។
ចាប់
ផ្ដើមចារ ត្រូវយកស្លឹករឹតមួយសន្លឹកម្ដង
បញ្ចូលក្នុងស្នាប់ដៃដាក់ស្នាប់ដៃនៅខាងលើបង្គាបមេដៃខាងឆ្វេង
យកដែកចារកាន់ដៃខាងស្ដាំ ដាក់សង្កត់លើ មៃដៃ
ខាងឆ្វេងលៃអោយល្មមទើបចាប់ផ្ដើមចារតទៅ ចារម្ខាងអស់ហើយ ត្រឡប់
ចារម្ខាងទៀត ។ ចុះលេខរៀងនៅដើមសន្លឹកជួនកាលគេប្រើជាអក្សរ ។
ឃ- របៀបលុបអក្សរ
កាលណាគេចារអក្សរឡើងស្លឹករឹតហើយ គេលែងហៅថា ស្លឹករឹតទៀតហើយ គឺហៅថា “សាស្ត្រា” វិញ ។ ចារហើយត្រូវលុបអក្សរទៀត ទើបមើលបាន ។
លុះ
អក្សរ គឺធ្វើអក្សរអោយមើលឃើញច្បាស់ ។
គេត្រូវរកធ្យូងម្រែងភ្លើងយ៉ាងខ្មៅ លាយជាមួយជ័រទឹកយ៉ាង
ថ្លាកូរអោយចូលគ្នាសព្វ
រួចយកសាច់ក្រណាត់មកចងជាកញ្ចប់ជ្រលក់ក្នុងទឹកខ្មៅ
យកជូតអក្សរលើស្លឹករឹត ជូតអោយពេញទាំងអស់ ទោះជាស្លឹករឹតទទេក៏ដោយ ។
ជូតសព្វហើយ ត្រូវយកដីខ្សាច់ល្អិតម៉ត់ស្អាត ទៅបាចលើស្លឹករឹត
រួចយកក្រណាត់ទៅជូត ដៃម្ខាងទ្រាប់ក្រណាត់ទាញស្លឹកសាស្ត្រា
ដៃម្ខាងទៀតទ្រាប់ក្រណាត់ទប់ ។ ធ្វើដូច្នេះ
ទាល់តែអស់ជ័រទឹកស្អាតរលីង រួចយកទៅហាលថ្ងៃអោយស្ងួតស្រួល
ទើបប្រមូលយកមកតម្រៀបស្លឹកតាមលេខទំព័រ មួយកណ្ឌម្ដង ៗ ដរាបដល់ចប់
១ គម្ពីរ រួចហើយ រៀបចំឈូសដុសខាត់ អោយស្អាត ដើម្បីទឹបមាស ។
ង- របៀបឈូសសម្អាត
លុះ
ដល់អក្សរមើលឃើញច្បាស់ហើយ គេត្រូវឈូស ដុសខាត់អោយស្អាតសម្រេច
ដើម្បីទឹបមាស ។ មុនដំបូង គេត្រូវឈូសឈើធ្វើក្រប ២ ទៀត
សម្រេចមានទំហំ ៖ ប្រវែង ៥៥ សង្ទីម៉ែត្រ បន្ទារ ៥,៥
សង្ទីម៉ែត្រ ទោល ២ សង្ទីម៉ែត្រ ២ បន្ទះ ចោះប្រហោង ២ ដូចមុន
រួចយកទ្រនុងរឹតយ៉ាងរឹងមាំ ១ គូ បិតអោយមូលស្អាត
សម្រួចចុងដោតក្នុងប្រហោងក្របខាងក្រោមបញ្ឈរឡើងរួចយកស្លឹកទទេ
ពីរសន្លឹកសិន ទើបស៊កស្លឹកដែលមានអក្សរជាបន្តបន្ទាប់ដល់ចប់
លុះចប់ហើយ ត្រូវស៊កសន្លេកទទេ ២ សន្លឹកទៀត
រួចទើបបញ្ចូលទៅក្នុងផ្នោះ រឹតអោយណែនរឹងដូចឈើ
សំលៀងដែកឈូសអោយមុតស្មើ ឈូសអោយស្មើនឹងក្របទាំងពីរខាង
យកក្រដាសខាត់សាច់ល្អិត ខាត់អោយស្អាយឡើងរលោង
រួចហើយទើបយកទឹកម្រ័ក្សណ៍យ៉ាងថ្លា លាបពេញទាំងអស់
យកទៅហាលថ្ងៃមួយស្របក់ធំ រួចយកជាតិហិង្គុលពណ៌ក្រហម បុកអោយម៉ដ្ឋ
លាយដោយម្រ័ក្សណ៍ លាបពីលើម្រ័ក្សណ៍ទៀត ទុកអោយស្ងួតល្អ
ទើបចាប់ផ្ដើមទឹបមាស ។
ច- រៀបទឹបមាស
មុន
ដំបូង គេវាស់ចែកសាស្ត្រាជាបីភាគស្មើគ្នា ភាគខាងដើម
និងខាងចុងគេទឹបមាស ភាគកណ្ដាល គេទុកនៅជាជាតិហិង្គុលក្រហមដដែល ។
មុននឹងទឹប គេយកមើមខ្ទឹមស ទៅមុខអោយល្អិតម៉ដ្ឋខៃ
យកស្បៃមុងទៅខ្ចប់ រួចជូតអោយសព្វ ទើបយកមាសសន្លឹកសុទ្ធ
ទៅបិទពីលើអោយរាបស្មើល្អ មួយសន្លឹកម្ដង ៗ
រួចហើយគ្របអោយជិតចំនួន ៧ ទៅ ១០ ថ្ងៃ ទើបបករំគាយសន្លឹកចេញ
រៀបចំស៊កខ្សែមួយកណ្ឌម្ដង ៗ ។
ឆ- របៀបធ្វើខ្សែសាស្ត្រា
ខ្សែ
សាស្ត្រា គេធញវើដោយអំបោះស្លាត់ ដែលមានជាតិរលោង – ទន់
គេយកទៅជ្រលក់អោយមានពណ៌ផ្សេង ៗ រួចក្រងចាក់ជាកន្ទុយកណ្ដុរ ៤ ឬ ៥
ធ្លុង រឹតអោយណែន ម្ខាងទៀតទុកអោយមានកន្ទុយរំភាយ ។
រួចហើយយកខ្សែទៅដោតនៅប្រហោងស្លឹកសាស្ត្រាខាងឆ្វេងតែមួយទេ
ប្រហោងខាងស្ដាំទុកចោល ។ មុនដំបូង ត្រូវដោតស្លឹកចំណងជើង បន្ទាប់មក
ស្លឹកទទេ ២ សន្លឹកទៀត ស្លឹកដែលមានអក្សរ ខាងចុងបំផុត ស្លឹកទទេ ២
សន្លឹកទៀត រួចបញ្ចូលកន្ទុយខ្សែក្នុងកន្លះ រឹតអោយស្មើគ្រប់កណ្ឌ ។
លុះចប់មួយគម្ពីរហើយ ត្រូវតម្រៀបពីកណ្ឌទី ១ ដល់ចប់
រួចយកក្របទាំងពីរ ដាក់គាបគ្នា យកខ្សែអំបោះវេញអោយតឹង ២ ខ្សែ
ដែលម្ខាងមានកន្លុះស៊កកន្ទុយខ្សែក្នុងកន្លុះ ទាំងពីរឆ្វេងស្ដាំ
ព័ទ្ធ ២ – ៣ ជុំ រឹតអោយណែនស្មើគ្នាចងអោយជាប់
រួចហើយយកសំបកគម្ពីរមករុំ ។
ជ- របៀបធ្វើសំបកគម្ពីរ
សំបក
គម្ពីរ ជាគ្រឿងប្រដាប់ខាងក្រៅ
គេធ្វើសម្រាប់រុំការពារគម្ពីរខាងក្នុងអោយល្អស្អាត
ស្ថិតស្ថេរបានយូរ ។ គ្រឿងប្រដាប់នេះ គេថ្វើដោយ៖
– ដំបូង
គេយកទ្រនុងរឹតរើសយកតែរឹង ៗ មកកាត់ប្រវែងគម្ពីរ
បិតអោយស្មើស្អាត យកអំបោះមកវេញធ្វើខ្សែកម្រង ក្រងអោយញឹក
អោយបានទំហំធំជាងគម្ពីរ ៣ ដង ។
– យកសាច់ក្រណាត់សស្ងាត ទៅដេរស្រោបកម្រងទ្រនុង រឹតទុកជាយទាំងពីរខាង ប្រវែងល្មមបត់មកទល់គ្នា ឬ លើសបន្តិចក៏បាន ។
– យកសាច់សំពត់ល្អមានពណ៌ផ្សេង ៗ ឬ ហូល ។ល។ ស្រេះអង្កាំខ្លះផងក៏មាន រុំពីខាងក្រៅទៀត ។
– មាន
ខ្សែដែលដេរដោយសាច់សំពត់ល្អ – សំប៉ែតប្រហែលជា ១ សង្ទីម៉ែត្រ
ប្រវែជាង ១ ម៉ែត្រ ដេរភ្ជាប់ទៅនឹងសាច់សំពត់ខាងក្រៅ សម្រាប់រុំ
កុំអោយរាត់រាយ ។
ស្រៈពេញតួនៃភាសាខ្មែរ
អ អា ឥ ឦ ឧ ឩ ឪ
ឫ ឬ ឭ ឮ ឯ ឰ ឱ ឳ (ដកស្រង់ពីសៀវភៅ ភាសាខ្មែរ ថ្នាក់ទី១ របស់ក្រសួងអប់រំ យុវជន និងកីឡា បោះពុម្ពឆ្នាំ ២០១២)
ឫ ឬ ឭ ឮ ឯ ឰ ឱ ឳ (ដកស្រង់ពីសៀវភៅ ភាសាខ្មែរ ថ្នាក់ទី១ របស់ក្រសួងអប់រំ យុវជន និងកីឡា បោះពុម្ពឆ្នាំ ២០១២)
ស្រៈនិស្ស័យនៃភាសាខ្មែរ
ស្រៈនិស្ស័យនៅក្នុងភាសាខ្មែរបច្ចុប្បន្នមានចំនួន២៣តួគឺ៖(ខាងក្រោមនេះគឺស្រៈនិស្ស័យ ប្រកបជាមួយនឹងព្យញ្ជនៈ "ក")
កា កិ កី កឹ កឺ
កុ កូ កួ កើ កឿ
កៀ កេ កែ កៃ កោ
កៅ កុំ កំ កាំ កះ
កុះ កេះ កោះ (ដកស្រង់ពីសៀវភៅ ភាសាខ្មែរ ថ្នាក់ទី១ របស់ក្រសួងអប់រំ យុវជន និងកីឡា បោះពុម្ពឆ្នាំ ២០១២)
កា កិ កី កឹ កឺ
កុ កូ កួ កើ កឿ
កៀ កេ កែ កៃ កោ
កៅ កុំ កំ កាំ កះ
កុះ កេះ កោះ (ដកស្រង់ពីសៀវភៅ ភាសាខ្មែរ ថ្នាក់ទី១ របស់ក្រសួងអប់រំ យុវជន និងកីឡា បោះពុម្ពឆ្នាំ ២០១២)
ព្យញ្ជនៈខ្មែរ
ព្យញ្ជនៈខ្មែរមាន ៣៣ តួដូចខាងក្រោម៖
ក ខ គ ឃ ង
ច ឆ ជ ឈ ញ
ដ ឋ ឌ ឍ ណ
ត ថ ទ ធ ន
ប ផ ព ភ ម
យ រ ល វ ស
ហ ឡ អ (ដកស្រង់ពីសៀវភៅ ភាសាខ្មែរ ថ្នាក់ទី១ របស់ក្រសួងអប់រំ យុវជន និងកីឡា បោះពុម្ពឆ្នាំ ២០១២)
ក ខ គ ឃ ង
ច ឆ ជ ឈ ញ
ដ ឋ ឌ ឍ ណ
ត ថ ទ ធ ន
ប ផ ព ភ ម
យ រ ល វ ស
ហ ឡ អ (ដកស្រង់ពីសៀវភៅ ភាសាខ្មែរ ថ្នាក់ទី១ របស់ក្រសួងអប់រំ យុវជន និងកីឡា បោះពុម្ពឆ្នាំ ២០១២)
No comments:
Post a Comment