ពាក្យបណ្តៅ

១. កូនអូរតូចមួយបងមិនហ៊ានឆ្លង ស្រីពៅមាសបងឆ្លងទៅឆ្លងមក។ តើគឺជាអ្វី?
២. កំប៉េងកំប៉ោះ កំប៉េងអត់ដោះ ចិញ្ចឹមកូនរស់។ តើគឺជាអ្វី?
៣. គូទទុលគូទ ដៃកាន់ដៃ ជើងខ្វៃៗ ភ្នែកមើលមុខ? តើគឺជាអ្វី?
៤. កំប៉ាងៗ អើយដូចស្លឹកម្លូ ប្រហោងគ្រហ៊ូ រោមជុក។ តើគឺជាអ្វី?
៥. កាត់កឥតឈាម កាត់ដៃឥតម្រាម ពោះទ្រូងឥតថ្លើម។ តើគឺជាអ្វី?
៦. កាល់រស់គេស្អប់ ងាប់ទៅគេហិត។ តើគឺជាអ្វី?
៧. ក្រហមចុង ស្ទីកគល់ ជញ្ជក់មិនស្រួលសើមជោក។ តើគឺជាអ្វី?
៨. ក្មេងចាំផ្ទះ ចាស់ដើរលេង។ តើគឺជាអ្វី?
៩. ក្រពើមិនជិះ ទៅជិះគល់ឈើ ក្បាលដូចគេរើ អាចម៌ដូចគេរោយ។ តើគឺជាអ្វី?
១០. ក្បាល ១ ជើងពីរដណ្តប់ មានកូនគ្រប់ ៣៦៥។ តើគឺជាអ្វី?
១១. កេះឆ្អឹងជំនីរ ស៊ីគល់បបុស អោបដៃវាយពោះ បរសេះកាត់ត្រឡោក។ តើគឺជាអ្វី?
១២. កាប់មួយពាន់ ជាន់មួយម៉ឺន។ តើគឺជាអ្វី?
១៣. កាលដើមរូបអ្នកគួរខ្ពើមរអា លុះដូររូបកាលណា អ្នកគួរអោយស្រលាញ់។ តើគឺជាអ្វី?
១៤. កុកហើរពុំដែលទំ ភ្នំពុំដែលកន្លះ។ តើគឺជាអ្វី?
១៥. កាកកែវវង់ពងដី ដំរីពងចុងឈី ក្រពើពងលើមេឃ។ តើគឺជាអ្វី?
១៦. កុំប៉ុកកុំប៉ុនស្រដៀងផ្លែជំពូ ប្រហោងពីរក្រហ៊ុ រោមជុក។ តើគឺជាអ្វី?
១៧. កាប់ឈើរាន់មែក។ តើគឺជាអ្វី?
១៨. កាប់ផាំងដល់ថ្ម កាប់ផាំងដល់ដីសកាប់ផាំងដល់ទឹកស។ តើគឺជាអ្វី?
១៩. ខ្សែមួយចង្វាយ រាយគ្រប់ស្រុក។ តើគឺជាអ្វី?
២០. ខ្លួនខ្ញុំថ្លាដូចកញ្ចក់ ទឹកភ្នែកខ្ញុំស្រក់ពេលត្រូវកំដៅ។ តើគឺជាអ្វី?

No comments: