Saturday, September 28, 2013

ការ​បោះឆ្នោត ​

សិទ្ធិ​អ្នក​បោះឆ្នោត ​
ក្នុង​ក្រប​ខណ្ឌ​ច្បាប់​អន្តរជាតិ ​សិទ្ធិ​អ្នក​បោះឆ្នោត ​ត្រូវបានធានា​ដោយ​ សេចក្តីប្រកាសជាសកល​ស្តីពី​សិទ្ធិមនុស្ស​ បន្ថែម​ពីនេះ​ទៀត​​ ច្បាប់​ជាតិ​ ការពារសិទ្ធិ​អ្នកបោះឆ្នោត​ដោយ រដ្ឋធម្មនុញ្ញ​ ហើយ​បាន​លើកស្ទួយ​ស្គាល់​​ភាព​ជា​ម្ចាស់​​នៃវាសនា​ប្រទេសជាតិ​ ទៅឱ្យ​ប្រជា​ម្ចាស់ឆ្នោត​ ដែលតម្រូវឱ្យប្រើប្រាស់អំណាច​របស់ខ្លួន​តាមរយៈ​រដ្ឋសភា​ ព្រឹទ្ធ​សភា រាជរដ្ឋាភិបាល​ និងសាលាជម្រះក្តី។ ​ដោយព្រះរាជាណាចក្រកម្ពុជា អនុវត្ត​នយោបាយ​ប្រជាធិបតេយ្យ​ សេរី ពហុបក្ស​ រាល់ការតាក់តែងគោលនយោបាយ​ និងប្បញ្ញត្តិនានា ដែលនឹងយក​មកអនុវត្ត​ នៅទូទាំងប្រទេស​ ត្រូវមានការ​យល់ស្រប​ពីឆន្ទៈ របស់រាស្រ្តភាគច្រើន​ ដោយមានមតិចម្រុះ​ និងការបញ្ចេញមតិដោយសេរី​។ ក្នុងន័យនេះ អ្នកបោះឆ្នោត​មានសិទ្ធិយ៉ាងពេញលេញ ក្នុងការត្រួសត្រាយ​មាគ៌ា​ប្រទេសជាតិរបស់ខ្លួន។

មាត្រា ២១ នៃសេចក្តី​ប្រកាស​ជា​សកល​ ស្តីពី​ សិទ្ធិមនុស្ស​ (អនុម័ត និង​ប្រកាស​ដោយ​សេចក្តី​សម្រេច​នៃ​មហា​សន្និបាត​ អង្គការ​សហ​ប្រជាជាតិ លេខ ២១៧ A (III) នៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ១៩៤៨)
  1. មនុស្សគ្រប់រូប មានសិទ្ធិចូលរួមក្នុងការដឹកនាំកិច្ចការសាធារណៈនៃប្រទេសរបស់ខ្លួន ដោយផ្ទាល់ ឬតាមរយៈ​តំណាង​ដែលបានជ្រើសរើសដោយសេរី។
  2. មនុស្សគ្រប់រូប មានសិទ្ធិចូលបម្រើមុខងារសាធារណៈនៃប្រទេសរបស់ខ្លួន ក្នុងលក្ខខណ្ឌសមភាព។
  3. ឆន្ទះរបស់ប្រជាពលរដ្ឋ ជាមូលដ្ឋានអំណាចនៃការដឹកនាំកិច្ចការសាធារណៈ។ ឆន្ទះនេះ ត្រូវសម្តែង​ចេញតាម​រយៈការ​បោះឆ្នោត  យ៉ាងទៀងទាត់ តាមពេលកំណត់ និងពិតប្រាកដ មានលក្ខណៈសកល ស្មើភាព និងបោះឆ្នោតដោយសម្ងាត់ ឬតាមនីតិវិធីសមមូល ដែលធានាសេរីភាពនៃការបោះឆ្នោត។
មាត្រា ៥១ ថ្មី នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រ​កម្ពុជា​ ៖
  • ព្រះរាជាណាចក្រ​កម្ពុជា​ អនុវត្ត​នយោបាយ​ប្រជាធិបតេយ្យ​ សេរី ពហុបក្ស​។
  • ប្រជាពលរដ្ឋខ្មែរ​ជាម្ចាស់វាសនា​នៃប្រទេសជាតិរបស់ខ្លួន។
  • អំណាច​ទាំងអស់​ជារបស់ប្រជាពលរដ្ឋ​។
  • ប្រជាពលរដ្ឋប្រើអំណាចរបស់ខ្លួន តាមរយៈ​ រដ្ឋសភា​ ព្រឹទ្ធសភា រាជរដ្ឋាភិបាល​ និងសាលាជម្រះក្តី​។
  • អំណាចបែងចែក​ដាច់​ពី​គ្នា​ រវាងអំណាច​នីតិប្បញ្ញត្តិ​ អំណាចនីតិប្រតិបត្តិ​ និងអំណាចតុលាការ​។
    សិទ្ធិអ្នកឈរឈ្មោះបោះឆ្នោត និងអ្នកជាប់ឆ្នោត​
    រដ្ឋធម្មនុញ្ញ​កម្ពុជា ឆ្នាំ១៩៩៣ បាន​ចារឹក​ណែនាំ​ឱ្យ​ប្រជា​ពលរដ្ឋ​​ខ្មែរ​ទាំងពីរ​ភេទ អាច​ឈរ​ឈ្មោះ​ឱ្យ​គេ​បោះឆ្នោត​​ដរាប​ណា​បាន​បង្រ្ពប់​លក្ខខណ្ឌ​មួយ​ចំនួន តាម​ប្រភេទ​នៃ​ការ​បោះឆ្នោត។
  • លក្ខខណ្ឌអាយុ ៖
»អាយុ ២៥ ឆ្នាំ ពលរដ្ឋ​ខ្មែរ​ទាំងពីរ​ភេទ អាច​ឈរ​ឈ្មោះ​ឱ្យ​គេ​បោះឆ្នោត​​ជ្រើស​តាំង​​ជា​តំណាង​រាស្រ្ត​ ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ និង​ជ្រើស​រើស​ក្រុម​ប្រឹក្សា​រាជ​ធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។
»អាយុ ៤០ឆ្នាំ អាច​ឈរ​ឈ្មោះ​ឱ្យ​គេ​បោះឆ្នោត​​ជ្រើស​តាំង​ជា​សមាជិក​​ព្រឹទ្ធសភា។​

  • លក្ខខណ្ឌគ្រឹះ ៖
»មានសញ្ជាតិខ្មែរពីកំណើត (ទូទៅ)
»មានទីលំនៅក្នុងព្រះរាជាណាចក្រកម្ពុជា (តំណាងរាស្រ្ត)
»ចេះអាននិងសរសេរអក្សរខ្មែរ (ឃុំ សង្កាត់)
»មានសិទ្ធិបោះឆ្នោត និងមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត។

  • លក្ខខណ្ឌទម្រង់ ៖
»មានការតែងតាំងពីគណបក្សនយោបាយ

អ្នក​ជាប់​ឆ្នោត​ទាំង​ដោយ​សារ​ការ​បោះឆ្នោត​សកល និងអសកល អាច​នឹង​បាត់​បង់​​តំណែង​ជា មន្រ្តី​ជាប់ឆ្នោត​ ដោយ​សារ​មូលហេតុ​មិន​បាន​បំពេញ​កាតព្វកិច្ច​ដែល​បាន​ចែង​ក្នុង​ច្បាប់​មួយ​ ចំនួន។
»ត្រូវតុលាការផ្តន្ទាទោសពីបទឧក្រិដ្ឋ ឬមជ្ឈឹមណាមួយ
»ត្រូវបានបណ្តេញចេញពីតំណែងអាណត្តិ
»សាមីខ្លូនសុំលាលែងជាលាយលក្ខណ៍អក្សរ​
»ទទួលមរណភាព
 »ករណី មន្រ្តី​ជាប់ឆ្នោត បាត់បង់​​សមាជិក​ភាព​ពី​គណបក្ស​របស់​សាមី​ខ្លួន មន្ត្រី​ជាប់ឆ្នោត​ នោះ​ ក៏​ត្រូវ​អស់​សុពល​ភាព​បន្ត​អាណត្តិ​ក្នុង​តំណែង​ជា​អ្នកតំណាង​របស់​ខ្លួន​ ផង​ដែរ។
យោង ៖
  • មាត្រា ១២០ថ្មី ថ្មីនៃច្បាប់ស្តីពី ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ឆ្នាំ១៩៩៧។
  • មាត្រា ៣១ នៃច្បាប់ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​សមាជិកព្រឹទ្ធសភា ឆ្នាំ២០០៦។
  • មាត្រា ១៦ នៃច្បាប់ស្តីពី ការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ ឆ្នាំ២០០១។
  • មាត្រា ២២ នៃច្បាប់​ស្តីពី ការគ្រប់គ្រងរដ្ឋបាល​រាជធានី ​ខេត្ត ក្រុង ស្រុក ​ខណ្ឌ ឆ្នាំ២០០៨។
    អត្ថប្រយោជន៍​ជាតំណាងរាស្រ្ត
    តាម​​ច្បាប់​​ស្តី​ពី​លក្ខន្តិកៈ​តំណាងរាស្រ្ត​ ឆ្នាំ២០០៦​ តំណាង​រាស្រ្ត​​​ដែល​​ត្រូវ​បាន​​ជ្រើសតាំង​ដោយ​ការបោះឆ្នោត​ជាសកល​ ក្រោយពី​បាន​ ប្រកាសសុពលភាព​ និងស្បថចូលកាន់​​តំណែង​រួច​ហើយ​ មាន​អាណត្តិ​ ៥ ឆ្នាំ​ ហើយ​​ផុតកំណត់នៅពេល​តំណាងរាស្រ្ត​ថ្មី​ចូលកាន់​តំណែង​។ ក្រោយ​ពេល​បញ្ចប់​អាណត្តិ​របស់ខ្លួន​ហើយ នៅតែ​មាន​​ ងារ​ជា ឯកឧត្តម​​អតីត​តំណាង​រាស្រ្តលោក​ជំទាវ​អតីត​តំណាង​រាស្រ្ត​ ព្រមទាំងប្រាក់សោធននិវត្តន៍ប្រចាំខែ​រហូត​ដល់​​ទទួល​មរណភាព។​

    អត្ថប្រយោជន៍ជាតំណាងរាស្រ្តរួមមាន ៖

    »ឋានៈ ៖ តំណាងរាស្រ្តមានឋានៈ និងបុព្វសិទ្ធិ​ ស្មើនឹង​ឧត្តម​មន្រ្តីផុតលេខ​នៃព្រះរាជាណាចក្រកម្ពុជា​។ តំណាងរាស្រ្ត​ក្នុង​តំណែង​ត្រូវបាន​ទទួល​ងារជា​ ឯកឧត្តម ឬលោកជំទាវ។​ ក្រោយពេលបញ្ចប់​អាណត្តិ​របស់​ខ្លួន​ហើយ ត្រូវបានរក្សា​ ងារជា ឯកឧត្តម​​អតីត​តំណាង​រាស្រ្ត ឬលោក​ជំទាវ​អតីត​តំណាងរាស្រ្ត​។ តំណាង​រាស្រ្ត​​ក្នុង​តំណែង​​ត្រូវ​​ទទួល​បាន ៖
  • ប័ណ្ណសម្គាល់អភ័យឯកសិទ្ធិ
  • រូបសញ្ញា​រដ្ឋសភា​សម្រាប់ពាក់លើអាវ
  • រូបសញ្ញា​បារមីរបស់រដ្ឋសភា​
  • ផ្លាករថយន្ត​រដ្ឋ​សភា​
  • លិខិតឆ្លងដែន​ការទូតផ្ទាល់ខ្លូន សហព័ទ្ធ និងកូនអាយុក្រោម​ ១៨ឆ្នាំ
  • ឯកសណ្ឋាន​រដ្ឋសភា​
  • គ្រឿងឥស្សិយយសពីរដង
  • ក្នុងមួយអាណត្តិ
  • ការធានារ៉ាប់រងជម្ងឺ នៅក្នុងមន្ទីរពេទ្យ​រដ្ឋ​ក្នុងប្រទេស។
»ប្រាក់បំណាច់ ៖ តំណាងរាស្រ្តទទួលបាន​របបប្រាក់បំណាច់ របបធានារ៉ាប់រ៉ង​សង្គម ​របបធានាជម្ងឺ របប​បេសកកម្ម​ របបសោធននិវត្តន៍​ និងលក្ខខណ្ឌ​ធ្វើការងារ​ ក្នុង​អាណត្តិរបស់ខ្លួន​។ ករណី តំណាង​រាស្រ្ត​ទទួល​មរណភាព​​ក្នុង​អាណត្តិ នឹងទទួលបានការ​រៀបចំ​ពិធីបុណ្យសព និងផ្តល់ប្រាក់​បំណាច់​ ព្រមទាំង​ប្រាក់ឧបត្ថម្ភ​ផ្សេងៗ​​​គ្រប់​យ៉ាង​ដ​ល់​គ្រួសារ​​សព​រយៈពេល​​ មួយឆ្នាំ​​ទៀត។ អតីត​តំណាងរា​ស្រ្ត​ទទួល​ប្រាក់​សោធននិវត្តន៍​​ប្រចាំខែ​រហូត​​ដល់​​ទទួល​ មរណភាព​ (ផ្អែក​តាម​រយៈពេល​បំពេញ​ការងារ ចាប់ពី ១ឆ្នាំ ឡើងទៅ)។

»អភ័យ​ឯកសិទ្ធិសភា ៖ ដែលធានាការបញ្ចេញមតិយោបល់ ធានាមិនឱ្យមានការចោទប្រកាន់ ការចាប់ខ្លួន ការ​ឃាត់​ខ្លួន ឬការឃុំខ្លួន (អាចចោទប្រកាន់ ចាប់ខ្លួន ឬឃាត់ខ្លួនបាន លុះត្រាតែ​ មានការ​លើក​អភ័យឯកសិទ្ធិ​ជា​មុន​សិន​)។ (ការលើកអភ័យឯកសិទ្ធិតំណាងរាស្រ្ត ៖ ត្រូវមានមតិ​ ២/៣ នៃសមាជិករដ្ឋសភា​ទាំងមូល​)។

»បុព្វសិទ្ធិតំណាងរាស្រ្ត ៖ ទោះ​បី​ តំណាង​រាស្រ្ត​​ណា​ម្នាក់​ ត្រូវ​បាន​លើក​​អភ័យ​ឯក​សិទ្ធិ ហើយ​ស្ថិត​ក្នុង​​ការ​ចោទ​ប្រកាន់​​​របស់​​តុលាការ​ តំណាង​រាស្រ្ត​នោះ​នៅតែ​​មាន​បុព្វសិទ្ធិ​​ដូច​តំណាង​រាស្រ្ត​ទូទៅ។ តំណាងរាស្រ្ត​​នៅ​តែ​​មាន​​សិទ្ធិ​​ទទួល​​បាន ប្រាក់​បំណាច់ប្រចាំខែ ប្រមាណ​ ៨ លាន​រៀល​ លើកលែង​​តែ​​ប្រាក់​​បំណាច់​ប្រជុំ​ ប្រាក់​បេសកម្ម​ ប្រាក់​​ប្រេង​​ឥន្ធនៈ។​ ទោះបី​ជា​មាន​ការ​ចាប់ខ្លួន​​ ការ​ឃាត់ខ្លួន​ ឬការចោទ​ប្រកាន់​តំណា​ង​រាស្រ្ត​ណា​មួយ ក្នុង​ករណី​តំណាង​​រាស្រ្ត​​បាន​​ប្រព្រឹត្តិ​​បទល្មើស​​ព្រហ្ម​ទណ្ឌ​ជា​ ក់ស្តែង​ ប្រសិន​បើ​​តំណាង​រាស្រ្ត​ ៣/៤ នៃ​សមាជិក​​រដ្ឋ​សភា​ទាំង​មូល​​ បញ្ចេញ​​មតិ​​ឱ្យ​​ផ្អាក​ ត្រូវ​ផ្អាក​ជា​បន្ទាន់។ ទោះ​បីជា​ តំណាងរាស្រ្ត​​ដែល​មា​ន​សាលក្រម​​ស្ថាពរ​ ឬ​សាលដីកា​ស្ថាពរ​​សម្រេច​ជា ទណ្ឌិត​​​ជាប់​​ពន្ធនាគារ​ ប្រសិន​បើ ត្រូវ​បាន​​ព្រះមហាក្សត្រ​​លើកលែង​ទោស​​ នឹង​បាន​ទទួល​សុពល​ភាព​​ អភ័យ​​ឯក​សិទ្ធិ​ និង​បុព្វសិទ្ធិ​តំណាង​រាស្រ្ត​ឡើង​វិញ។​
ការបោះឆ្នោត
កាល​បរិច្ឆេទ​សំខាន់​ៗ​​​នៃ​ការ​បោះ​ឆ្នោត​​ជ្រើស​​​តាំង​​​តំណាង​រាស្រ្ត​ នីតិកាល​ទី​៥ ឆ្នាំ​២០១៣
  • ៣១ ធ្នូ ២០១២ - ការផ្តល់សុពល​ភាព​ និងប្រកាស​ផ្សាយ​បញ្ជី​បោះឆ្នោត​​ផ្លូវ​ការ​ឆ្នាំ​២០១២ ដោយ​ គ.ជ.ប
  • ២៩ មេសា ដល់ ១០ ឧសភា ឆ្នាំ២០១៣ - ការចុះបញ្ជី​គណបក្ស​នយោ​បាយ​​ឈរឈ្មោះ​បោះឆ្នោត​ និងបញ្ជី​បេក្ខជន​
  • ០១ ដល់ ២៥ មិថុនា ២០១៣ - ការផ្តល់​បណ្ណ​ព័ត៌មាន​អ្នកបោះឆ្នោត
  • ២៦ មិថុនា ២០១៣ -​ ការបិទផ្សាយ​បញ្ជីរាយនាម​គណបក្សនយោបាយ​ និងបេក្ខជន​ឈរឈ្មោះ​តាមមណ្ឌល​រាជធានី​ ខេត្ត​
  • ២៧ មិថុនា ដល់ ២៦ កក្កដា ២០១៣ - ការឃោសនាបោះឆ្នោត​ជ្រើសតាំងតំណាងរាស្រ្ត​ឆ្នាំ២០១៣
  • ២៧ កក្កដា ២០១៣ - ការបិទផ្សាយ​បញ្ជី​បោះឆ្នោត និង​បញ្ជី​ទីតាំង​នៅ ការិយាល័យ​បោះឆ្នោត
  • ២៨ កក្កដា ២០១៣ - ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការបិទផ្សាយ​លទ្ធផល​បឋម​នៅ​ការិយាល័យ​បោះឆ្នោត​
  • ១៤ សីហា ដល់ ០៨ កញ្ញា ២០១៣ - ការប្រកាសលទ្ធផល​ផ្លូវការ ការបែងចែក​អាសនៈ និងការ​កំណត់​បេក្ខជន​ជាប់ឆ្នោត
ព័ត៌មានខ្លះពី ការបោះឆ្នោត​នៅកម្ពុជា
រូបភាព UN ៖ ស្រ្តីពរកូនចូលរួមបោះឆ្នោតក្នុងឆ្នាំ១៩៩៣តាម ​រយៈ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស នា​ ថ្ងៃ​ទី ២៣​ខែ​តុលា​ ឆ្នាំ​ ១៩៩១ បាន​តម្រូវ​​ឱ្យ​​​​កម្ពុជា​​​ រៀបចំ​ ការ​​បោះឆ្នោត​ ជា​​សកល​ ដោយ​ សេរី​ និង​​​យុត្តិធម៌​ ដើម្បី​បញ្ចប់​​ជម្លោះ​ បង្កើត​ ស្ថាប័ន​​គ្រប់​​គ្រង​​ប្រទេស​ និង​​ កសាង​​នីតិរដ្ឋ។ ក្រោម​​កិច្ច​រៀបចំ​​ របស់​ អាជ្ញាធរ​​បណ្តោះ​​អាសន្ន​ នៃ​អង្គ​ការ​​សហប្រជាជាតិ​​ប្រចាំ​​​នៅ​​​កម្ពុជា​ ហៅ​កាត់​ អ៊ុនតាក់​ (UNTAC) ការ​​បោះឆ្នោត​​ជា​​សកល​​លើក​​​ដំបូង​ បាន​​ប្រព្រឹត្តិ​​ឡើង​​​​កាល​ពី ថ្ងៃ​ទី ២៣ ដល់​ថ្ងៃ​ទី​២៨ ខែ​ឧសភា ឆ្នាំ​​១៩៩៣ ហើយ​ សភា​​​ធម្មនុញ្ញ​​មួយ បាន​និមិត្ត​​ឡើង​ នៅ​ថ្ងៃ​ទី ១៤ ខែ​​មិថុនា ​ឆ្នាំ​១៩៩៣ ដើម្បី​ តាក់​​តែង​​​រដ្ឋ​ធម្មនុញ្ញ​ នៃ​​​ព្រះ​​រាជា​​ណាចក្រ​​​កម្ពុជា​។ រដ្ឋ​ធម្មនុញ្ញ​​មួយ ដែល​​ត្រូវ​​បាន​​ សភា​ អនុម័ត​ នៅ​​ថ្ងៃ​ទី​ ២១ ខែ​កញ្ញា​ ឆ្នាំ​១៩៩៣ បាន​ផ្តួចផ្តើម​​ ឱ្យ​មាន​ការបោះឆ្នោត​ ៤ប្រ​ភេទ​​ ៖  
១.​​ការ​​បោះ​ឆ្នោត​​ជ្រើស​តាំង​​តំណាង​រាស្រ្ត​

ព័ត៌មានទូទៅ
ការបោះឆ្នោតជ្រើសតំាងតំណាងរាស្រ្ត នឹងប្រារព្វឡើងនៅថ្ងៃអាទិត្យ រៀងរាល់ ៥ ឆ្នាំម្តង (កាល​បរិច្ឆេទផ្លូវការនឹងផ្សព្វផ្សាយ ១ ឆ្នាំ មុនថ្ងៃបោះឆ្នោត)។ តាមប្បញ្ញត្តិណែនាំ ការបោះឆ្នោតនេះ​នឹង​ប្រព្រឹត្តិ​ទៅតាមបែបសកល សម្ងាត់ សេរី ពហុបក្ស។ ថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត​នឹង​ត្រូវ​រៀបចំនៅថ្ងៃអាទិត្យ ចាប់ពីម៉ោង ៧.០០ ព្រឹក រហូតដល់ម៉ោង ១៥.០០ល្ងាច។ អ្នកបោះឆ្នោត​ដែល​ស្ថិត​ក្នុងការិយា​​ល័យបោះឆ្នោត ឬក្នុងបរិវេណខាងក្នុង អាចបោះឆ្នោតបានទោះបីជាហួសម៉ោង ១៥.០០​ ។ ចំនួនអាសនៈ ១២ នឹងត្រូវធ្វើការបែងចែកទៅតាមប្រព័ន្ធ សមាមាត្រ ដោយ​យករាជធានី និង​ខេត្ត​ជាមណ្ឌល ហើយត្រូវបែងចែកអាសនៈតាមរូបមន្តមធ្យមភាគខ្ពស់បំផុត ដែលផ្អែកតា​ម​ចំនួន​អាសនៈ និង​លទ្ធផលនៃ​ការបោះឆ្នោតតាមមណ្ឌល។
ការយុទ្ធនាការឃោសនាបោះឆ្នោត
មានរយៈពេល សាមសិប (៣០) ថ្ងៃ ហើយគ្រប់សកម្មភាព​នៃការ​ឃោសនា​បោះឆ្នោត​ត្រូវ​បញ្ចប់ ២៤ ម៉ោង មុន​ថ្ងៃបោះឆ្នោត។ គណបក្សនយោបាយមិនបានតម្រូវឱ្យប្រកាសហិរញ្ញ​វត្ថុពេល​ឃោ​ សនាបោះឆ្នោតជាសាធារណៈទេ។
បេក្ខជនមានសិទ្ធិឈរឈ្មោះបោះឆ្នោត
អាចឈរឈ្មោះជាបេក្ខជនឱ្យគេបោះឆ្នោតបាន បេក្ខជនត្រូវមាន
»សញ្ជាតិខែ្មរពីកំណើត
»​អាយុចាប់​ពី ២៥ ឆ្នាំឡើងគិតដល់ថ្ងៃបោះឆ្នោត
»មានសិទ្ធិបោះឆ្នោត និងឈ្មោះក្នុងបញ្ជី​បោះឆ្នោត
»មានទីលំនៅក្នុងប្រទេសកម្ពុជា
»មាន​ការតែងតាំងពីគណ​បក្សនយោបាយដែលបានចុះបញ្ជីបោះឆ្នោត។
ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត បានប្រព្រឹត្តទៅ ៤ អាណត្តិ រួចហើយ
»»អាណត្តិទី ១ បោះឆ្នោតនៅថ្ងៃទី ២៣  ឧសភា  ១៩៩៣
»»អាណត្តិទី ២ បោះឆ្នោតនៅថ្ងៃទី ២៦ កក្កដា  ១៩៩៨
»»អាណត្តិទី ៣ បោះឆ្នោតនៅថ្ងៃទី ២៧ កក្កដា  ២០០៣
»»អាណត្តិទី ៤ បោះឆ្នោតនៅថ្ងៃទី ២៧ កក្កដា ២០០៨
»»អាណត្តិទី ៥ គ្រោងបោះឆ្នោតនៅថ្ងៃទី ២៨ កក្កដា ២០១៣

២.​ការបោះ​ឆ្នោត​​ជ្រើស​រើស​​ក្រុម​ប្រឹក្សា​​ឃុំ សង្កាត់​ 
 ព័ត៌មានទូទៅ
ការបោះឆ្នោតជ្រើស​រើសក្រុមប្រឹក្សាឃុំ សង្កាត់ នឹង​រៀបចំឡើងនៅថ្ងៃអាទិត្យ រាល់ ៥ ឆ្នាំម្តង (កាលបរិច្ឆេទផ្លូវការ ត្រូវកំណត់ដោយនាយករដ្ឋមន្ត្រី តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ហើយ​ត្រូវ​ប្រកាសយ៉ាងតិច ៩ ខែ មុនថ្ងៃបោះឆ្នោត )។ ការបោះឆ្នោត ប្រកាន់យកយន្តការសកល សម្ងាត់ ហើយ​បែងចែកអាសនៈតាមប្រព័ន្ធ សមាមាត្រ ដោយត្រូវបែងចែកអាសនៈតាមរូបមន្តមធ្យម​ភាគ​ខ្ពស់​បំផុត ដែលផ្អែកតាមចំនួនអាសនៈ និងលទ្ធផលនៃការបោះឆ្នោតតាមមណ្ឌល (មណ្ឌលបែងចែក​អាសនៈ​មាន ១.៦២១ មណ្ឌល ឬឃុំ សង្កាត់) ។ ចំនួនអាសនៈនៃក្រុមប្រឹក្សាឃុំ/​សង្កាត់​ក្នុង​មណ្ឌល​នីមួយៗ​មានចាប់ពី ទៅ ១១ អាសនៈ ផ្អែកតាមចំនួនប្រជារាស្ត្រ និងភូមិសាស្រ្តរបស់ខ្លួន។ សមា​ជិក​​ក្រុម​ប្រឹក្សាឃុំ សង្កាត់ ដែលបានជាប់ឆ្នោតក្នុងមុខតំណែង ដោយការបោះឆ្នោតឆ្នាំ ២០០៩ មានសរុប​ចំនួន ១១.៣៥៣ រូប។ ការិយាល័យបោះឆ្នោតត្រូវបើកនៅម៉ោង ៧.០០ នាទី រហូតដល់ ម៉ោង ១៥.០០ នាទី។
ការយុទ្ធនាការឃោសនាបោះឆ្នោត
មានរយៈពេល ១៥ ថ្ងៃ ហើយគ្រប់សកម្មភាពឃោសនាត្រូវបញ្ឈប់ ២៤ ម៉ោង មុនថ្ងៃ​បោះ​ឆ្នោត។
បេក្ខជនមានសិទ្ធិឈរឈ្មោះបោះឆ្នោត
»សញ្ជាតិខែ្មរពីកំណើត
»អាយុចាប់ពី ២៥ ឆ្នាំ ឡើងគិតដល់ថ្ងៃបោះឆ្នោត
»ចេះអាន និងសរសេរអក្សរខ្មែរ
»មានឈ្មោះក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោតក្នុងសង្កាត់ដែលខ្លួនមានបំណងឈរឈ្មោះ »បេក្ខជនត្រូវបញ្ចូលឈ្មោះរបស់ខ្លួនទៅក្នុងបញ្ជីបេក្ខជននៃគណបក្សនយោបាយ »ដាក់ពាក្យសុំទៅគណៈកម្មការ ឃុំ សង្កាត់​​រៀបចំការបោះឆ្នោត យ៉ាងតិច ៩០ ថ្ងៃ មុនថ្ងៃបោះឆ្នោត។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់បានប្រព្រឹត្តទៅ ២ អាណត្តិរួចហើយ
»»អាណត្តិទី១ បោះឆ្នោតនៅថ្ងៃទី ០៣ កុម្ភៈ  ២០០២
»»អាណត្តិទី២ បោះឆ្នោតនៅថ្ងៃទី ០១ មេសា ២០០៧
»»អាណត្តិទី ៣ គ្រោងបោះឆ្នោតនៅថ្ងៃទី ០៣ មិថុនា ២០១២

៣.​ការ​បោះឆ្នោត​​ជ្រើស​រើស​​​ក្រុម​ប្រឹក្សា​​​រាជ​ធានី ខេត្ត​ ក្រុង​ ស្រុក​ ខណ្ឌ​  

ព័ត៌មានទូទៅ
ខុសពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត និងការបោះឆ្នោតជ្រើសរើសក្រុម​ប្រឹក្សាឃុំ/​សង្កាត់​ដែលប្រកាន់យកលក្ខណៈ​សកល បោះ​ឆ្នោតជ្រើសរើសក្រុមប្រឹក្សាមួយនេះធ្វើឡើង​ដោយការ​បោះ​ឆ្នោត​អសកល សម្ងាត់ និងមិនចំពោះ។ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ធ្វើឡើងនៅ​ថ្ងៃ​អាទិត្យ រាល់ ៥ឆ្នាំ ម្តង (កាលបរិច្ឆេទជាក់ស្តែង កំណត់ដោយនាយករដ្ឋមន្រ្តី តាមសំណើរបស់រដ្ឋមន្រ្តី​ក្រសួង​មហា​ផ្ទៃ)។ ការបែងចែកអាសនៈតម្រូវតាមប្រព័ន្ធសមាមាត្រ ដោយត្រូវបែងចែក​អាសនៈតាម​រូបមន្ត​មធ្យម​ភាគខ្ពស់បំផុត ដែលផ្អែកតាមចំនួនអាសនៈ និង​លទ្ធផលនៃការ​បោះ​ឆ្នោតតាម​មណ្ឌល។ អាសនៈនៃក្រុមប្រឹក្សាមានចាប់​ពី ៧ ដល់ ២១ អាសនៈ (ចំនួនជាក់​ស្តែងនៃ​សមាជិក​ក្រុម​ប្រឹក្សា​នីមួយៗ កំណត់​ដោយអនុក្រឹត្យ ដែលនឹងផ្សព្វផ្សាយយ៉ាងតិច ១២០ ថ្ងៃ មុនពេលផុត​អាណត្តិ​របស់​ក្រុមប្រឹក្សា ដូចជា »ក្រុមប្រឹក្សារាជធានីភ្នំពេញ កំណត់មិនលើសពី ២១ រូប »ក្រុមប្រឹក្សាខេត្ត មាន​ចំនួន ពី ៩ រូប ដល់ ២១ រូប »ក្រុមប្រឹក្សាក្រុង មានចំនួន ៧​ រូប ទៅ ១៥ រូប »ក្រុមប្រឹក្សាស្រុក និង​ខណ្ឌ មានចំនួន ៧ ទៅ ១៩ រូប)។ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ចាប់ផ្តើមពីម៉ោង ៧.០០ នាទី​ព្រឹក រហូតដល់ម៉ោង ១៥.០០ រសៀល។
ការឃោសនាបោះឆ្នោត
សកម្មភាពឃោសនាបោះឆ្នោតអនុញ្ញាត​ត្រឹម ១៥ ថ្ងៃ ហើយត្រូវបញ្ចប់ ២៤ ម៉ោង មុនថ្ងៃ​បោះ​ឆ្នោត។
បេក្ខជនមានសិទ្ធិឈរឈ្មោះបោះឆ្នោត
»មានសញ្ជាតិខែ្មរពីកំណើត
»មាន​អាយុយ៉ាងតិច ២៥ ឆ្នាំ គិតដល់ថ្ងៃបោះឆ្នោត
»មានសិទ្ធិបោះឆ្នោត និងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់តាមលក្ខខណ្ឌដែលបានកំណត់​ដោយ​ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា​រាជធានីភ្នំពេញ ខេត្ត ក្រុង ស្រុក ខណ្ឌ »ត្រូវបញ្ចូលឈ្មោះរបស់ខ្លួនទៅក្នុងបញ្ជីបេក្ខជននៃគណបក្សនយោបាយណាមួយ ដែលគណ​បក្ស​​នយោបាយនោះបានចុះបញ្ជីត្រឹមត្រូវតាមលក្ខខណ្ឌដូចមានចែង ក្នុងច្បាប់ស្តីពីគណបក្ស​នយោបាយ និងបានចុះ​បញ្ជីឈរឈ្មោះបោះឆ្នោតនៅ គណៈកម្មាធិការជាតិរៀបចំការ​បោះឆ្នោត (គ.ជ.ប)។
អ្នកដែលមានសិទ្ធិទៅបោះឆ្នោត
គឺជាសមាជិកប្រឹក្សាសង្កាត់ទាំងអស់ក្នុងតំណែង និងដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត។
ការបោះឆ្នោតក្រុមប្រឹក្សាបានប្រព្រឹត្តទៅ ១ អាណត្តិ រូចហើយ
»»អាណត្តិទី១ នៅថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០០៩

៤.​ការ​បោះ​ឆ្នោត​​ជ្រើស​រើស​​​សមាជិក​​ព្រឹទ្ធ​សភា​

ព័ត៌មានទូទៅ 
ដូច​ជាការ​បោះឆ្នោ​ត​ជ្រើស​រើសក្រុ​ មប្រឹក្សារាជ​ធានី​ ខេត្ត ក្រុង ស្រុក ខណ្ឌ ដែរ ការបោះឆ្នោត​​ជ្រើស​​រើស​សមាជិក​ព្រឹទ្ធ​សភា ត្រូវ​បោះ​ឆ្នោត​តាម​បែប​អស​កល មិ​ន​ចំ​ពោះ សម្ងាត់ (​បោះ​ឆ្នោត​នៅ​ថ្ងៃ​​អាទិត្យ សប្តាហ៍ទី ៨ មុន​ចប់​នីតិ​កាល លើក​​លែង​ករណី​សង្រ្គាម  ឬ​កាលៈ​ទេសៈ​ពិសេស ដែល​មិន​អាច​បោះ​ឆ្នោតបាន​)។ ព្រឹទ្ធ​សភា​មាន​អាណត្តិ ៦ ឆ្នាំ (​ចប់​នីតិកាល​នៅពេល​ព្រឹទ្ធស​ភាថ្មី​ចូល​កាន់​តំណែង​)។ អាសនៈ​ត្រូវ​បែងចែក​តាម​ប្រព័ន្ធស​មាមាត្រ​​យក​រូប​មន្តមធ្យម​​ភាគ​ខ្ពស់​ បំផុត​ដែល​ផ្អែក​តាម​ចំនួន​អាស​នៈ និង​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​តាម​មណ្ឌល​​បោះ​​ឆ្នោត (​ការ​បោះឆ្នោត​ជ្រើស​រើស​សមាជិក​ព្រឹទ្ធ​សភា មណ្ឌល​បោះ​ឆ្នោត​ត្រូវរៀប​ចំជា ភូមិភាគ​ ៖ »​ភូមិភាគ​ទី ១ ក្រុង​ភ្នំ​ពេញ មាន ៦ អាសនៈ »​ភូមិភាគ​ទី ​២ ខេត្ត​កំពង់​ចាម មាន ៨ អាសនៈ »​ភូមិភាគ​ទី ៣ ខេត្ត​កណ្តាល​ មាន ៥ អាស​នៈ ​»ភូមិភាគ​ទី ៤ ខេត្តបាត់​ដំបង បន្ទាយ​មាន​ជ័យ សៀម​រាប​ ឧត្តរ​មាន​ជ័យ និង​ខេត្ត​ប៉ៃលិន មាន​ ១០ អាសនៈ ​»​ភូមិភាគ​ទី ៥ ខេត្ត​តាកែវ កំពត និង​កែប មាន​ ៧ អាសនៈ »​ភូមិភាគ​ទី ៦ ខេត្ត​ព្រៃវែង និង​ស្វាយ​រៀង មាន ៧ អាសនៈ »​ភូមិភាគ​ទី ៧ ខេត្ត​កំពង់​ស្ពឺ កំពង់​ឆ្នាំង ពោធិសាត់ កោះកុង និងព្រះ​សីហនុ​ មាន ៨ អាសនៈ »​ភូមិភាគ​ទី ៨ ខេត្តកំ​ពង់ធំ ព្រះវិ​ហារ ក្រចេះ ស្ទឹង​ត្រែង រតនគីរី និង​មណ្ឌលគីរី ​មាន ​៦ ​អាសនៈ​)​។ ចំ​នួន​សមា​ជិក​ព្រឹទ្ធស​ភាមាន​យ៉ាង​ច្រើន​ ស្មើពាក់​កណ្តាល​នៃចំនួន​សមាជិក​​រដ្ឋស​ភា​ទាំង​មូល (ក្នុង​នោះស​មាជិក ២ រូប តែង​តាំងដោយ​ព្រះ​មហាក្សត្រ សមាជិក ២ រូប​ ត្រូវ​រដ្ឋសភា​ជ្រើស​តាំងតាម​មតិភាគ​ច្រើន ស​មាជិក​ព្រឹទ្ធ សភាឯ​ទៀត​ត្រូវ​បាន​ជ្រើស​តាំង​ដោយ​ការ​បោះ​​ឆ្នោត​អសក​ល)​។ ការ​បោះ​ឆ្នោត​ប្រព្រឹត្តិ​ទៅចាប់​ពី​ម៉ោង ៧.០០ នាទី រហូត​ដល់ម៉ោង ១៥.០០ នាទី (​អ្នក ​មាន​សិទ្ធិ​បោះ​ឆ្នោត​ដែល​ស្ថិត​ក្នុង​ការិយាល័យ​បោះឆ្នោត ឬ​ក្នុង​បរិវេណ​​ខាង​ក្នុង អាច​អនុញ្ញាត​ឱ្យបោះ​ឆ្នោត ក្រោយ​ម៉ោង ១៥.០០ នាទី​បាន​) ផ្ទុយ​ទៅវិញ ប្រ​សិន​​បើ​អ្នក​បោះ​ឆ្នោត​ទាំង​អស់​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ បាន​បោះឆ្នោត​គ្រប់​គ្នា​ហើយ គណៈ​​កម្មការ​ការិយាល័យ​បោះឆ្នោត​អាច​ប្រកាស​បញ្ចប់​ការ​បោះ​ឆ្នោត​មុន​ម៉ោង ១៥.០០នាទី បាន។
ការឃោសនាបោះឆ្នោត
សកម្មភាពឃោសនាបោះឆ្នោតមានរយៈពេល ២១ ថ្ងៃ ហើយគ្រប់សកម្មភាពត្រូវបញ្ចប់ ២៤ ម៉ោង មុនថ្ងៃបោះឆ្នោត។  
បេក្ខជនមានសិទ្ធិឈរឈ្មោះបោះឆ្នោត
»សញ្ជាតិខែ្មរពីកំណើត
»អាយុចាប់ពី ៤០ ឆ្នាំឡើង គិតដល់ថ្ងៃបោះឆ្នោត
»មានសិទ្ធិបោះឆ្នោត និងមានឈ្មោះក្នុងបញ្ជីបោះឆ្នោត
»មានទីលំនៅក្នុងព្រះរាជាណាចក្រកម្ពុជា
»មាន​ការតែងតាំងពីគណបក្សនយោបាយដែលបានចុះបញ្ជីឈរឈ្មោះបោះឆ្នោត នៅគណៈ​កម្មាធិការជាតិ រៀបចំការបោះឆ្នោត។

ការបោះឆ្នោតជ្រើសរើសមាជិកព្រឹទ្ធសភា
»»អាណត្តិទី២ នៅថ្ងៃទី ២២ ខែមករា ឆ្នាំ ២០០៦ (បោះឆ្នោតជ្រើសតាំងអាសនៈចំនួន ៥៧ )
»»សុពលភាពព្រឹទ្ធសភា នីតិ​កាល​ទី១ បាន​បើក​សម័យ​ប្រជុំ​លើក​ទី១ នៅ​ថ្ងៃទី​២៥ ខែ​មីនា ឆ្នាំ​១៩៩៩
»»អាណត្តិទី ៣ គ្រោងបោះឆ្នោតនៅថ្ងៃទី ២៩ មករា ២០១២

ការ​បោះឆ្នោត​ទាំង​នេះ​ ​​ធ្លាប់​​​បាន​​រៀបចំ​​​ឡើង​​ជា​​បន្តបន្ទាប់​រហូត​មក​ដល់បច្ចុប្បន្ន ដោយ​​​ត្រូវ​បាន​​រៀប​​ចំ​​​តាម​​បែប​​​សកល និង​​អសកល​ ។  ការ​បោះឆ្នោត​ទាំងអស់​ សុទ្ធ​តែ​​អនុញ្ញាត​​ឱ្យ​ គណបក្ស​​នយោបាយ​ អង្គការ​​ជាតិ​ និង​អន្តរជាតិ​​​ចូល​​រួម​​​សង្កេត​ការណ៍​។ ទោះបីជា​យ៉ាងណា តាម​ច្បាប់​ដែលមាន​ស្រាប់​​បច្ចុប្បន្ន​ គ្រប់​​មន្រ្តី​​ជាប់​​ឆ្នោត​​ទាំង​​អស់​​នឹង​​​បាត់​​បង់​​​មុខ​​តំណែង​ ​ប្រសិន​បើ​​សាមី​ខ្លួន​​បាត់​ប​ង់​​សមាជិក​ភាព​​ពី​គណបក្ស​​នយោ​បាយ​​របស់​ ខ្លួន។

១. ការបោះឆ្នោតបែបសកល ៖ សម្រាប់ ​ការ​បោះ​ឆ្នោត​ជា​សកល អ្នក​​មាន​​សិទ្ធិ​បោះ​ឆ្នោតទាំងអស់​​ សំ​ដៅ​​ដល់​​​ប្រជាពលរដ្ឋ​​​ខ្មែរ​ទាំង​ពីរ​ភេទ​ ដែល​​មាន​​អាយុ​ចាប់​ពី ១៨​ឆ្នាំ ឡើង​ និង​មាន​​ឈ្មោះ​​ក្នុង​​បញ្ជី​​បោះ​ឆ្នោត​។ តាមការ​អនុវត្ត​នៅ​កម្ពុជា​ មានត្រឹមតែ ការបោះឆ្នោតពីរ ប៉ុណ្ណោះ​ដែល​ប្រកាន់​យក​ការបោះ​ឆ្នោត​បែប​សកល។
 ២. ការបោះឆ្នោតបែបអសកល ៖ ការ​​បោះឆ្នោត​​​អសកល​ អ្នក​មាន​​សិទ្ធិ​​​បោះ​ឆ្នោត​ គឺ​ជា​តំណាង​រាស្រ្ត​ក្នុង​តំណែង​ និងជា​សមាជិក​​ក្រុម​​បឹ្រក្សា​ឃុំ​ សង្កាត់​​ទាំង​អស់​​ក្នុង​តំ​ណែង​។ កន្លង​មក​មាន​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​​ និងការបោះឆ្នោត​ជ្រើសរើស​សមាជិកព្រឹទ្ធសភា​។

Friday, September 27, 2013

៥ប្រការនៅពេលដែលមិត្តចង់ស្វែងរកប្តី


ប្តីដែលល្អពីតជាពិបាករកពេលដែល ចង់ បានហើយក៏មិនបានដូចបំណង ។ ខាងក្រោម នេះគឺជាចំណុច៥យ៉ាង សំរាប់ជាជំនួយអោយ មិត្តមុននឹងស្វែងរកប្តី.

១- បុរសម្នាក់ដែលងាយនៅជិត
មានបុរសខ្លះមានគុណសម្បត្តច្រើនប៉ុន្តែបេលនៅជាមួយគ្នាគេជាមនុស្សដេលពិបាករស់ជាមួយ។
២- មានសម្ថភាពគ្រប់គ្រងហិរញ្ញវត្ថុ
ពូកែរកលុយតែមិនអាចគ្រប់គ្រងលុយជាចំណុចមួយមិនល្អ។ចេះគ្រប់គ្រងលុយនឹងចេះទទួលខុសត្រូវនឹងមានផែនការ។
៣- ជាមនុស្សអាចជួយស្មារតីរបស់មិត្ត
មនុស្សស្រីត្រូវការជាចាំបាច់អោយស្វាមិចេះជួយលើកទឹកចិត្ត នៅក្នុងជីវិតរស់នៅរបស់ខ្លួន។
 ៤-គេជាបុរសដែលរស់នៅមិនបែកពីនាងនឹងយល់ចិត្តនាង
នេះគឺជាកត្តាដែលបង្កើតនូវសុភមង្គលគ្រួសារនឹងការយោគយល់គ្នា។
៥- ស្មោះត្រង់នឹងចែករំលែក
ជាបុរសដេលស្មោះត្រង់ជាមួយនាងហើយមានអារម្មណ ជាមួយនាងជានិច្ចជាកាល។

រឿងជីវិតគ្រែដំបូង


អ្នកជំនាញការផ្នែកសុខភាព ផ្លូវភេទឃើរនឺរបានណែនាំ សម្រាប់អ្នកដែលរៀបនឹង ឈានចូល ពិភពរបស់ មនុស្សធំ ។
      ១ - សុវត្ថិភាពជាចម្បង
      ពុំមានទំនាក់ទំនងផ្លូវភេទណាមួយដែលមានសុវត្ថិភាព ១០០ ភាគរយនោះទេ ប៉ុន្តែអ្នកត្រូវតែប្រាកដថា អ្នកអាច ការពារខ្លួនបាន ។ ចូលប្រាកដថា ដៃគូប្រុសរបស់អ្នកបានពាក់អាវភ្លៀង ហើយព្យាយាមនិយាយឱ្យគាត់ដឹងពីសុខភាព ផ្លូវភេទរបស់អ្នក ។
      ២ - កុំទន្ទឹងច្រើនពេក
      ផ្លូវភេទក៏ដូចទៅនឹងការដែលយើងស្វែងយល់ពីនរណាម្នាក់នោះដែរ វានឹងត្រូវបានកែលម្អជាសន្សឹមៗ ហើយអ្នកនឹងបានស្រួលចិត្តស្រួលកាយបន្តិចម្តងៗ ។ ដូច្នេះអ្នកមិនត្រូវមានអារម្មណ៍តានតឹង ឬ ព្យាយាមបង្កើតរាត្រីមួយ ដ៏មហាអស្ចារ្យនោះឡើយ ។ ព្រោះថាវាគ្រាន់តែជារាត្រីដំបូងមួយប៉ុណ្ណោះ នៅមានរាប់ពាន់រាត្រីផ្សេងទៀតកំពុងរង់ចាំ អ្នក ។
      ៣ - ចង្វាក់បេះដូង
      នៅពេលលើកដំបូងនៃការឡើងគ្រែ វាអាចធ្វើឱ្យអ្នកមានអារម្មណ៍ឈឺផ្សា តែអ្នកមិនចាំបាច់យកចិត្តទុកដាក់ ចំពោះបញ្ហានេះទេ ។ ការដងដង្ហើមឱ្យបានវែងៗ វាអាចជួយឱ្យអ្នកមានអារម្មណ៍ស្រួលឡើងវិញ និង អាចបន្តសង្គ្រាមទៀត បាន ។
      ៤ - កុំភ្លេចកម្តៅសាច់ដុំមុនពេលចូលប្រយុទ្ធ
      បណ្តាធាតុផ្សំដែលនាំទៅរកចំណុចកំពូលមានដូចជាការឱប ថើប ស្ទាបអង្អែល និង ការធ្វើឱ្យរំជើបរំជួលដោយ សម្តីជាដើមគឺជាប្រការដែលមិនអាចខ្វះបានក្នុងដំណើរ ឆ្ពោះទៅរកទីបញ្ចប់ប្រកបដោយភាពអស្ចារ្យ ។
      ៥ - ត្រូវប្រាកដថា ជាតិសំណើមមានគ្រប់គ្រាន់សម្រាប់ឆាកប្រយុទ្ធ ។ ប្រសិនប្អូនស្រីរបស់អ្នកមានសភាពស្ងួត ពេក វានឹងបង្កភាពលំបាកដល់អ្នក ។ នៅមានទៀតភាពស្ងួតក៏ងាយនឹងធ្វើឱ្យអាវភ្លៀងរហែកផងដែរ ។
      ៦ - ការបញ្ចោញសំឡេង
      ចូរធ្វើឱ្យដៃគូរបស់អ្នកដឹងថា អ្នកមានអារម្មណ៍អស្ចារ្យឬអត់ ។ បុរសទាំងឡាយតែងចង់ឮ ហើយងាយស្រើប ស្រាល ដោយសំឡេងចេញពីបំពង់-ករបស់ពួកនាងៗ ដូច្នេះចូរកុំក្រែងក្នុងការបញ្ចោញសំឡេងតាមស្ថានភាពនៃការប្រយុទ្ធ ។
      ៧ - កុំចាត់ទុកថា គាត់ជាអ្នកជំនាញការ
      បើទោះជាដៃគូរបស់អ្នកមានចំណេះដឹងច្រើន ឬ មានបទពិសោធច្រើនផ្នែកផ្លូវភេទ ប៉ុន្តែពួកគេក៏នៅតែព្រួយ បារម្ភថា តើខ្លួនបានបំពេញបំណងសម្រាប់ដៃគូស្រីរបស់ខ្លួននោះឬទេ ។ ដូច្នេះចូលរួមដៃជាមួយដៃគូប្រុសរបស់អ្នកដើម្បី ស្វែងរកភាពសមស្របសម្រាប់អ្នកទាំងពីរ ។
      ៨ - កុំធ្វើពើ
      ប្រសិនអ្នកធ្វើពើជាស្រួល នោះវាគ្រាន់តែជាការកុហកខ្លួនឯងប៉ុណ្ណោះ ។ ចូរឱ្យដៃគូប្រុសរបស់អ្នកដឹងថា អ្នកកំពុងទៅដល់ផ្លូវជម្រិល អ្នកចង់រង់ចាំដៃគូអ្នក ដូច្នេះវានឹងបង្កើនកម្លាំងឱ្យដៃគូអ្នក ហើយអ្នកទាំងពីរនឹងបានសុខ ស្រួលជាមួយគ្នានៅពេលមានឱកាសសមស្រប ។
      ៩ - អាអូន អាចនឹងពិបាកគ្រប់គ្រង
      និយាយជារួម ការឆាប់ចេញទឹកកាម និង ការពិបាកប្រែក្រឡាខ្លួន តែងកើតមានឡើងចំពោះបុរសនៅពេលចូល សមរភូមិក្នុងលើកដំបូង ។ ប្រសិនដៃគូប្រុសរបស់អ្នកមានអាការបែបនេះ អ្នកមិនត្រូវព្រួយបារម្ភពេកនោះទេ ចូរទុកឱ្យ អាអូនរបស់គាត់សម្រាកកាយដើម្បីយកកម្លាំងសម្រាប់ចូល លានប្រយុទ្ធនៅពេលឆាប់ៗខាងមុខ ៕

រឿង​ស្នេហា​របស់​បុរស​គ្មាន​ដៃ ជើង Nick Vujicic

មនុស្ស​ជាច្រើន​ប្រហែលជា​មានការ​អាណិត​ស្ទើរ​ស្រក់​ទឹកភ្នែក​ចំពោះ​វិការ ​ភាព​របស់ Nick Vujicic ឬ​មានការ​ពេញចិត្ត​ចំពោះ​ការ​ថ្លែង​ដែល​ប្រកប់ទៅដោយ​រសជាតិ​នៃ​ជីវិត ប៉ុន្ដែ ពួកគេ​ទាំងនោះ​ប្រហែលជា​ពិបាក​ក្នុងការ​ទទួលយក Nick Vujicic ជនជាតិ​អូស្ត្រាលី ធ្វើជា​ស្វាមី។

ប៉ុន្ដែ Kanae Miyahara ដែលជា​កូនកាត់ មិច​ស៊ិ​ច ជប៉ុន មាន​រូបរាង​ស្រស់ស្អាត មាន​ភាពក្លាហាន ដោយ​នាង​ហ៊ាន​ភ្ជាប់​ 
និ​ស័​យ​ស្នេហ៍​ជាមួយ​បុរស​ដែល​គ្មាន​ដៃ ជើង​ម្នាក់នេះ។

ព័ត៌មាន ​ស្ដីពី Kanae Miyahara មិនត្រូវ​បាន​គេ​ស្គាល់​ច្រើន​នោះទេ សូម្បីតែ​អាយុ និង​គ្រួសារ​របស់​នាង។ គេ​គ្រាន់តែ​ដឹងថា នាង​មាន​អាយុ​តិចជាង Nick Vujicic ពី បី​ឆ្នាំ (Nick Vujicic កើត​ឆ្នាំ ១៩៨២)។

រឿង​ស្នេហា​របស់​បុរស​គ្មាន​ដៃ ជើង Nick Vujicic

Nick Vujicic មាន​សុភមង្គល​ក្បែរ Kanae Miyahara

Kanae Miyahara មិនទាន់​មានការ​ថ្លែង​អ្វីមួយ​នៅលើ​ទំព័រ​កាសែត ឬ​ក្នុង​សៀវភៅ​របស់ Nick Vujicic បើទោះជា​រូបភាព​នៃ​ការរស់នៅ​ក្បែរ​គ្នា របស់​អ្នក​ទាំងពីរ​ត្រូវបាន​គេ​ផ្សព្វផ្សាយ​ពាស់ពេញ​ពិភពលោក។ ប៉ុន្ដែ មាន​ប្រការ​ម្យ៉ាង​ដែល​គេ​ដឹង​ច្បាស់ នោះ​គឺ Kanae Miyahara មាន​សម្រស់​ស្រស់ស្អាត ដោយសារតែ​នាង​ជា​កូនកាត់ មិច​ស៊ិ​ច និង ជប៉ុន។

ដោយសារតែ ​ដឹងថា មនុស្ស​ជាច្រើន​ចង់ Nick បាន​រៀបរាប់​យ៉ាង​យកចិត្តទុកដាក់​អំពី​រឿង​ស្នេហា​របស់​ពួកគេ​នៅក្នុង​សៀវ ភៅ​មួយ​ដែលមាន​ឈ្មោះថា Unstoppable ។ មកដល់ពេលនេះ Unstoppable នៅតែ​ជា​សៀវភៅ​សំខាន់​មួយ​ដែលមាន​ផ្ទុក​ព័ត៌មាន​ស្ដីពី Kanae Miyahara។

Nick បាន​ឈានចូល​ជីវិត​ស្នេហា​ដោយ​មិនមាន​ភាពជឿជាក់​ប៉ុន្មាន​នោះទេ ថ្វីបើ​គាត់​តែង​អំពាវនាវ​ឱ្យ​មនុស្ស​ទូទៅ​មាន​ភាព ជឿជាក់។ Nick និង Kanae Miyahara បាន​ជួបគ្នា​កាលពី​ខែ មេសា ឆ្នាំ ២០១០ នៅក្នុង​ព្រឹ​ត្ដិ​ការណ៍​សំដែង​មួយ​របស់ Nick នៅ​ជាយក្រុង Dallas រដ្ឋ Texas អាមេរិក។

ពេលនោះ  Nick បាន​ល្បីឈ្មោះ​ទៅហើយ ចំណែក Kanae Miyahara មានមុខមាត់​ស្រស់ស្អាត មក​ស្ដាប់​ការ​ថ្លែង​របស់ Nick ។ បន្ទាប់មក Nick ក៏​បានឱ្យ​អាស័យដ្ឋាន​អ៊ី​មេ​ល​ទៅ​នាង។

ប៉ុន្ដែ Kanae មាន​សង្សារ​រួចហើយ នាង​ក៏​មិនដែល​បាន​ផ្ញើរ​មេ​ល​ទៅ Nick ម្ដងណា​ទេ រហូតដល់​ពួកគេ​បាន​ជួបគ្នា​លើក​ទី​ពីរ។ តាមពិត Kanae Miyahara ស្មានថា Nick ចូលចិត្ត​បងស្រី​របស់​នាង។ ក្រោយមក ការយល់​ខុស​នោះ​ក៏​ត្រូវបាន​បក ស្រាយ។

រឿង​ស្នេហា​របស់​បុរស​គ្មាន​ដៃ ជើង Nick Vujicic2


Kanae ក៏មាន​មនោសញ្ចេតនា​ជាមួយ Nick ក្រោយមក នាង​ក៏បាន​ចែកផ្លូវ​គ្នា​ពី​សង្សារ ហើយ​ក៏មាន​ទំនាក់ទំនង​ស្នេហា​ជា មួយ Nick ។ ពុក​ម្ដាយ​របស់ Kanae គិត​បែបណា? Nick ថ្លែងថា ៖ “ពួកគាត់​មិនមាន​ការបារម្ភ​ចំពោះ​វិការ​ភាព​របស់ខ្ញុំ​ទេ។

រហូតមកដល់ ​ថ្ងៃទី ១២ កុម្ភៈ ឆ្នាំ២០១២ Nick និង Kanae បាន​រៀបការ​ជាមួយគ្នា នៅ California អាមេរិក។ នៅមុន​ពេល នោះ ក្រុមហ៊ុន Attitude is Altitude របស់ Nick កំពុង​ជំពាក់​បំណុល​គេ ៥០,០០០ដុល្លារ។ ប្រការនេះ​ធ្វើឱ្យ​គាត់​ខ្មាស​ខ្លួនឯង និង​ខ្មាស Kanae ជាខ្លាំង នៅពេល​និយាយប្រាប់​នាង។ ប៉ុន្ដែ Kanae បាន​និយាយថា ៖ “ប្រការនេះ​មិន​សំខាន់​ទេ។ អូន​នឹង​ទៅធ្វើ​ការ​ដើម្បី​យើង​ទាំងពីរ។

បច្ចុប្បន្ន ពួកគេ​មានកូន​ប្រុស​ម្នាក់ ឈ្មោះ Kiyoshi James កើត​នៅ​ថ្ងៃទី ១៣កុម្ភៈ ឆ្នាំ ២០១។ Kiyoshi James មាន​សុខ​ភាពល្អ និង​គ្មាន​វិការ​ភាព​នោះទេ។

Vujicic ត្រូវបាន​គេ​ស្គាល់​ច្រើន​បន្ទាប់ពី​គាត់​បានធ្វើ​បទ​បង្ហាញ​នានា​នៅ​ ចំពោះមុខ​ក្រុមមនុស្ស នៅ​សាធារណៈ។ ព្រឹត្តិ ការណ៍​របស់ Vujicic ត្រូវបាន​រៀបចំឡើង​រាប់មិនអស់ ហើយ​នាពេលខាងមុខ​ដ៏​ខ្លី Vujicic នឹង​មកកាន់ វៀតណាម និង​កម្ពុជា។
រឿង​ស្នេហា​របស់​បុរស​គ្មាន​ដៃ ជើង Nick Vujicicf

Nick និង​កូនប្រុស Kiyoshi James

ចាប់ពី ​ថ្ងៃទី ២២ ដល់​ថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០១៣ Vujicic នឹង​មកដល់​ប្រទេស​វៀតណាម ដើម្បី​ជួប​ជាមួយ​ក្រុមនិស្សិត អ្នកជំនួញ និង​ជនពិការ។ តាម​គម្រោង Vujicic នឹងត្រូវ​បង្ហាញខ្លួន​ក្នុង​ព្រឹត្តិការណ៍​ចំនួន ៧ ផ្សេងៗគ្នា​នៅ​វៀតណាម ហើយ​តាម​ការសន្និដ្ឋាន​នឹងមាន​មនុស្ស​ជាង ៥០,០០០នាក់​ចូលរួម​ស្ដាប់​ការធ្វើ​បទ​បង្ហាញ​របស់​កំពូល​បុរស​ម្នាក់នេះ។

បន្ទាប់ពី ​បានបញ្ចប់​ព្រឹត្តិការណ៍​នៅ វៀតណាម Vujicic នឹងមាន​វត្ត​មាននៅ កម្ពុជា ចាប់ពី​ថ្ងៃទី២៦ ដល់​ថ្ងៃទី២៧ ខែឧសភា ឆ្នាំ ២០១៣ ដើម្បី​ធើ្វ​បទ​បង្ហាញ​ក្រោម​ប្រធានបទ Life without Limit ក្នុង​កម្មវិធី​តន្ត្រី​សប្បុរសធម៌ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​សាល​មហោស្រព​កោះ​ពេជ្រ។ ព្រឹ​ត្ដិ​ការណ៍​នេះ ត្រូវបាន​រៀបចំឡើង​ដោយ​អង្គការ Happy Tree Social Service។

ពាក្យស្លោកស្នេហា

 
 * ស្នេហាធ្វើឱ្យមនុស្សខ្វាក់ភ្នែក
Everybody in love is blind.
     * សំណាង និង កញ្ចក់គឺជារបស់ដែលងាយបែក
Luck and glass break easily.
     * ស្នេហាគឺជាឧទ្យានដ៏ស្រស់ស្អាត ដែលគេត្រូវប្រើទឹកភ្នែករបស់គេសម្រាប់ស្រោចដើមឈើ
     * មនុស្សដែលខ្វាក់ជាងគេបំផុតគឺមនុស្សដែលមិនព្រមមើល
None so blind as those the won't see.
     * មនុស្សរឹងមាំជាងថ្ម ហើយងាយបែកជាងស៊ុត
Man is harder than a rock and more fragils than an egg.
     * សង្ស័យពីអ្នកដទៃអាចសង្ស័យបាន ប៉ុន្តែកុំសង្ស័យខ្លួនឯង
Doubt whom you will, but never yourself.
     * ភាពខ្ជិលច្រអូសគឺជាថ្ងៃឈប់សម្រាករបស់មនុស្សល្ងង់
     Idleness is the hol​day of fools.

     *ទៅលឿនមុន ម៉ោងប្រសើរជាងយឺតត្រឹមតែ នាទី
Better three hours too som than a minute too late.
     * ការចាប់ផ្តើមល្អស្មើនឹងទទួលជោគជ័យបានពាក់កណ្តាល
Well begun is half done.
     *ជោគជតារបស់មនុស្សដូចអាកាសធាតុ វាងាយនឹងប្រែប្រួលណាស់
Human forture, likes the wealther, is subject to sudden change.
     * ទុកឱ្យផ្ទះទំនេរស្តុកស៊ុបទ្រុបប្រសើរជាងជួលឱ្យមនុស្សអាក្រក់នៅ
Better an empty house than a bed tenant.
     * មនុស្សឆ្លាតរមែងបានប្រយោជន៍ពីសត្រូវច្រើនជាងមនុស្សល្ងង់ដែលបានពីមិត្តភក្តិ
The wise man draws more advantages from his enemies than a fool from his friends.
     * អ្វីៗទាំងអស់រមែងមានការចាប់ផ្តើម
     Everything must have a beginning.
   * ធ្វើបុណ្យដាក់ទានមិនបាច់ឱ្យគេឃើញទេ
Do not give alms to be seen by men.
     * មេមាន់ស្អាតមិនមែនសុទ្ធតែជាមេមាន់ដែលសាយពងជានិច្ចនោះទេ
     The gaily coloured hen is not alway the best layer.

     * កាលណាមិនទាន់មានរបស់ដែលយើងចូលចិត្ត ត្រូវចូលចិត្តរបស់ដែលយើងមានស្រាប់
when we have not what we like, we must like what we have.

តើស្ត្រីចូលចិត្តរួមភេទនៅថ្ងៃណា ?

 ការរួមភេទគឺជារឿងមួយមិនអាច ខ្វះបានសម្រាប់ជីវិតប្តី-ប្រពន្ឋគ្រប់រូប ប៉ុន្តែតើបងបុរសៗ ដឹងទេថា តើស្ត្រីៗជាដៃគូស្នេហា និយមរួមភេទនៅថ្ងៃណាដែរ ? មានមនុស្សមួយចំនួនយល់ឃើញថា ថ្ងៃចន្ទ គឺជាថ្ងៃមួយដែល សោកសៅបំផុតសម្រាប់ការរួមស្នេហា ប៉ុន្តែបើតាមការស្ទង់មតិ របស់ទស្សនាវដ្តី ល្ថេថ ដែលបានចេញ្ញផ្សាយកាលពីខែសីហា ឆ្នាំ ២០០៥ កន្លងទៅ បានឱ្យដឹងថា គ្មាននារីណាម្នាក់ក្នុងចំណោមនារី ១.៥០០ នាក់ ដែលគេ ធ្វើការស្ទង់មតិឆ្លើយថា ថ្ងៃចន្ទ ជាថ្ងៃមិនល្អឡើយ ។ ផ្ទុយុទៅវិញ្ញ ៧៧ ភាគរយនៃស្ត្រីទាំងអស់នេះបាននិយាយថា ពួកគេរួមភេទនៅថ្ងៃចន្ទ ច្រើនជាងថ្ងៃណាៗទាំងអស់ ។
     ថ្ងៃពុធ ក៏មិនធម្មតាដែរសម្រាប់ការរួមស្នេហា ។ ស្ត្រីចំនួន ៦៨ ភាគរយ ដែលបានចូលរួមក្នុងការស្ទង់ មតិបានឱ្យដឹងថា ពួកគេនិយមរួមភេទនៅថ្ងៃនេះ ។
     ចំណែកឯថ្ងៃសុក្រវិញ គឺជាថ្ងៃដ៏ល្អ និង មានប្រជាប្រិយបំផុតសម្រាប់ការថើបបបោសអង្អែល ។ មានស្ត្រីចំនួន ៤៥ ភាគរយ បាននិយាយថា នៅថ្ងៃសុក្រនេះ គេចូលចិត្តឱ្យដៃគូរបស់គេនូវការរួមស្នេហាតាមរបៀបអូរ៉ាល់សិច ខណៈនារី ២៣ ភាគរយ និយមចូលចិត្តការរួមភេទ បែបនេះនៅថ្ងៃសៅរ៍ទៅវិញ ដោយពួកគេបានឱ្យឈ្មោះថា ជាថ្ងៃរួមភេទដ៏ ល្អបំផុតប្រចាំសប្តាហ៍ ។
     លើសពីនេះទៅទៀត ការស្ទង់មតិនេះក៏បានបង្ហើបឱ្យដឹងដែរថា មានស្ត្រីស្ទើរតែពាក់កណ្តាលនៃស្ត្រី ទាំងអស់នេះ នឹកស្រមៃដល់ការរួមភេទនៅពេលដែលពួកគេកំពុងធ្វើការបោកគក់ខោអាវ និង ៦០ ភាគរយ គិតពីរឿងនេះ ខណៈពេលដែល គេកំពុងធ្វើការ ។
     បើនិយាយពីស្ទីលនៃការរួមភេទវិញ្ញ ស្ត្រីចំនួនរហូតដល់ទៅ ៨១ ភាគរយ បាននិយាយថា ពួកគេចូលចិត្តការរួមភេទ តាមស្ទីលធម្មជាតិ ពោលគឺស្ត្រីនៅពីក្រោម និង បុរសនៅពីលើ ។ ១ ភាគ ៣ នៃស្ត្រីដែលបានចូលរួមក្នុងការស្ទង់មតិនេះ ក៏បានឱ្យដឹងផងដែរថា ពួកគេមានការរំខានមួយ ចំនួនពេលដែលពួកគេកំពុងរួមភេទ ។ ការរំខានទាំងនោះរួមមាន ការព្រួយបារម្ភពីការងារសំឡេងរំខានរបស់កូនៗ ឬ សត្វចិញ្ចឹមផ្សេងៗ ។
     នៅចុងក្រោយនៃការស្ទង់មតិនេះ ស្ត្រី ៨៧ ភាគរយ បាននិយាយឱ្យដឹងថា ពួកគេចូលចិត្តការថើបអង្អែល និង ៨២ ភាគរយ ចូលចិត្តឱ្យដៃគូបបោសអង្អែល នៅត្រង់ចំណុចស្រៀវស្រើបបំផុតរបស់គេ ។
    

ហេតុផល ៦ យ៉ាងដែលនាងឈប់ចង់រួមភេទ




អ្នកមានទំនាក់ទំនងស្នេហាជា មួយនឹងគូស្នេហ៍របស់អ្នកមួយ រយៈមកហើយ ហើយអ្វីៗសព្វ បែបយ៉ាងដំណើរការ យ៉ាងល្អ ប្រសើរ ប៉ុន្តែនៅពេលថ្មីៗចុងក្រោយនេះ នាងមិនដែលមានអារម្មណ៍ចង់ឡើងគ្រែជាមួយអ្នកទាល់តែសោះ ។
     អ្នកបានព្យាយាមធ្វើរឿងរ៉ាវជាច្រើនដើម្បីផ្គាប់ចិត្តនាង ប៉ុន្តែហាក់បីដូចជាមិនបានប្រយោជន៍អ្វីឡើយ ។
     មូលហេតុដែលនាងគ្មានអារម្មណ៍ផ្លូវភេទ អាចបណ្តាលមកពីស្ថានភាពសុខភាពរបស់នាង ប៉ុន្តែ បើមិនដូច្នេះទេ វាជាទូទៅកើតឡើងដោយសារបញ្ហាទំនាក់ទំនងយ៉ាងពិតប្រាកដ មានន័យថា ការបដិសេធ ឬ ភាពគ្មានចំណង់ រួមភេទរបស់នាងជាសញ្ញាប្រាប់អ្នកថា ចំណងស្នេហ៍នៃអ្នកទាំងពីរកំពុងតែមានបញ្ហាធ្ងន់ធ្ងរ ឬ អាចដល់ទីបញ្ចប់ក៏ថាបាន ។
     ខាងក្រោមគឺជាហេតុផល ៦ យ៉ាងសំខាន់ៗដែលធ្វើឱ្យស្ត្រីទាំងឡាយឈប់ធ្វើការរួមភេទជាមួយដៃគូរបស់នាង ។ ស្របគ្នានេះដែរ យើងសូមភ្ជាប់ជាគំនិតខ្លះៗសម្រាប់ដោះស្រាយនូវបញ្ហានីមួយៗ ៈ
     * ហេតុផលទី ១ នាងខឹងនឹងអ្នក
     ស្ត្រីភាគច្រើនមិនអាចមានអារម្មណ៍ផ្លូវភេទជាមួយបុរសដែលនាងខឹងឡើយ ហើយបើវាកើតឡើងចំលើរូបអ្នកនោះ ប្រាកដជាស៊យធំហើយ ។
     អ្នកគួរដឹងថា ស្ត្រីច្រើនតែលាក់បាំងនូវការតូចចិត្ត ឬ ខឹងសម្បារបស់ខ្លួន ពោលគឺនាងប្រហែលជាមិននិយាយប្រាប់ អ្នកថា នាងខឹងនឹងអ្នកទេ ប៉ុន្តែការព្រងើយកន្តើយជាពិសេសមិនព្រមរួមភេទជាមួយអ្នកអាចជាតំរួយមួយប្រាប់អ្នកថា អ្នកបានធ្វើនូវអ្វីម៉្យាងដែលនាំឱ្យនាងខឹង ។
     * គំនិតស្រាយបញ្ហា  ចូរអ្នកនិយាយជាមួយនាង ហើយសួរនាងស្ងាត់ៗថា តើអ្នកបានធ្វើអ្វីមួយខុសចំពោះនាង ឬ កាលពីពេលថ្មីៗនេះ ? ប្រសិនបើនាងឆ្លើយភ្លាមថា “ទេ ! ហើយព្យាយាមនិយាយពីរឿងផ្សេង អ្នកត្រូវសួរនាងម្តងទៀត ហើយជំរុញ្ញលើកទឹកចិត្តនាងឱ្យនិយាយត្រង់ៗជាមួយអ្នក ។ ប្រសិនបើនាងបញ្ចោញ្ញនូវអ្វីដែលអ្នកបានធ្វើឱ្យនាងខឹង ពីទ្រូងហើយនោះ អ្នកប្រហែលជាអាចមានឱកាសឡើងឋានសួគ៌ជាមួយនាង ។
     * ហេតុផលទី ២ ៈ នាងមមាញ្ញឹកនឹងរឿងរ៉ាវផ្សេងៗច្រើនពេក
     អាចនិយាយថាគូស្នេហ៍របស់អ្នកមិនចាប់អារម្មណ៍នឹងរឿងផ្លូវភេទ ដោយសារនាងវីវក់ខ្លាំងពេកជាមួយនឹងកាតព្វកិច្ចផ្សេងៗ ដូចជា មមាញ្ញឹកនៅកន្លែងធ្វើការ, ត្រូវរៀននៅពេលយប់អស់កម្លាំង, រវល់ចូលរួមពិធីផ្សេងៗជាមួយមិត្តភក្តិ, ហត់នឿយ ក្នុងការសម្អាតផ្ទះ ឬ ចម្អិនអាហារ ។ បញ្ហាទាំងអស់នេះសុទ្ធតែអាចធ្វើឱ្យនាងអស់ចំណង់ផ្លូវភេទ ។
     * គំនិតស្រាយបញ្ហា ៈ ពេលដែលនាងមកដល់ផ្ទះយប់នេះ ចូរអ្នកជួយការងារដល់នាងខ្លះ ដូចជា ចម្អិនិអាហារឱ្យនាង និង លាងចានក្បាន ជាដើម ហើយប្រាប់នាងថា អ្នកមិនឱ្យនាងធ្វើអ្វីទាំងអស់នៅយប់នេះក្រៅពីទទួលទានស្រាទំពាំងបាយជូរ និង សម្រាកសន្សំកម្លាំង ។ យើងសូមធានាថា នាងនឹងមានអារម្មណ៍ស្រឡាញ្ញ់អ្នកខ្លាំង ហើយកោតសរសើរចំពោះអ្នក មិនតែប៉ុណ្ណោះ នាងនឹងធ្វើអ្វីមួយដើម្បីតបស្នងដល់អ្នកវិញ្ញ ដែលនោះគឺ.... ។
     * ហេតុផលទី ៤ ៈ នាងគ្មានបញ្ហារួមភេទ
     វាជារឿងមួយសាមញ្ញណាស់ នៅពេលដែលគូស្នេហ៍របស់អ្នកគ្មានអារម្មណ៍រួមភេទ នាងនឹងមិនចង់រួមភេទជាមួយ អ្នកទេ ។
     បញ្ហាដែលនាងគ្មានអារម្មណ៍រួមភេទ អាចបណ្តាលមកពីនាងឡើងទម្ងន់ (ធាត់ជ្រុល), ហត់នឿយខ្លាំងពេក ឬ នរណាម្នាក់មើលងាយនាងជាដើម ។
     * គំនិតស្រាយបញ្ហា ៈ ដំណោះស្រាយសម្រាប់បញ្ហានេះ គឺអ្នកត្រូវលើកទឹកចិត្តនាងឱ្យចំណាយពេលខ្លះដើម្បីថែទាំ ខ្លួន ឬ នាំនាងទៅ ផ្ថា ជាដើម ព្រោះវាអាចធ្វើឱ្យនាងមានអារម្មណ៍ធូរស្រាលខ្លះ ។ ល្អជាងនេះទៀតនោះ អ្នកគួរតែម៉ាស្សាឱ្យនាងដោយផ្ទាល់ដៃក្នុងរយៈពេលមួយយូរ ។ ពេលខ្លះទៀតអ្នកគ្រាន់តែធ្វើរឿងសាមញ្ញដូចជាសរសើរនាង អាចនាំនាងឱ្យ នឹកឃើញ្ញថា នាងមានភាពទាក់ទាញ្ញខ្លាំងចំពោះអ្នក ដូច្នេះធ្វើឱ្យនាងមានអារម្មណ៍ចង់ឡើងឋានសួគ៌ជាមួយអ្នក ។


     * មូលហេតុទី ៥ ៈ នាងគិតថា ផ្លូវភេទជារឿងធុញ្ញទ្រាន់
     ហេតុផលមួយដែលប្រហែលជាធ្វើឱ្យនាងលែងចង់រួមភេទជាមួយអ្នកតទៅទៀតនោះ គឺដោយសារតែការរួមភេទ នោះបានក្លាយជារឿងមួយតូច និង សាមញ្ញសម្រាប់នាង ។ ប្រសិនបើអ្នកឃើញ្ញនាងស្ងាបនៅក្នុងអំឡុងពេលនៃការរួមភេទ ឬ សកម្មភាពផ្សេងយ៉ាប់ជាងនេះទៀតនោះ អ្នកគួរតែមើលទូរទស្សន៍វិញ្ញល្អជាង ហើយនេះឯងគឺជាបញ្ហា ។
     . គំនិតស្រាយបញ្ហា ៈ ចូរអ្នកសាកល្បងរួមភេទនៅកន្លែងផ្សេង ដូចជា នៅទីតាំងខាងក្រៅដ៏ស្ងប់ស្ងាត់មួយ ឬ នៅក្នុងសណ្ឋាគារក៏បាន ។ លើសពីនេះទៀតអ្នកអាចបន្ថែមរសជាតិលើគ្រែដូចជាប្រើប្រាស់ទឹកកក ឬ សូកូឡារាវក៏បាន ។
     * មូលហេតុទី ៦ ៈ នាងលែងចាប់អារម្មណ៍នឹងអ្នកទៀតហើយ
     បើទោះបីជានាងមិននិយាយនៅចំពោះមុខអ្នកក៏ដោយ ក៏នាងប្រហែលជាគ្មានអារម្មណ៍រួមភេទ ដោយសារតែ ហេតុផលធម្មតាមួយនោះ គឺនាងលែងចាប់អារម្មណ៍នឹងអ្នកទៀតហើយ ប្រសិនបើយ៉ាងដូច្នេះមែន ទោះជាអ្នកខំប្រឹង បបោសអង្អែលពេញ្ញរាងកាយរបស់នាងក៏ដោយ ក៏អ្នកមិនអាចធ្វើឱ្យនាងមានចំណង់រួមភេទជាមួយអ្នកដែរ ។
     * គំនិតស្រាយបញ្ហា ៈ ហេតុផលដែលធ្វើឱ្យនាងលែងចាប់អារម្មណ៍លើអ្នក ប្រហែលមិនមែនបណ្តាលមកពីរូបអ្នក ឡើយ ប៉ុន្តែវាអាចមកពីនាងកំពុងបាក់ចិត្តលើអ្នកផ្សេង ។ តើពេលថ្មីៗនេះនាងព្រងើយកន្តើយនឹងអ្នកដែរឬទេ ? តើនាង ចាប់អារម្មណ៍ចង់ទៅកន្លែងនានា ឬ ធ្វើរឿងទាំងឡាយដែលនាងមិនធ្លាប់អើពើកាលពីមុនដែរឬទេ ? ប្រសិនបើចម្លើយគឺ “មែន” នោះនាងកំពុងតែផ្តោតអារម្មណ៍លើអ្នកដទៃហើយ ។
     ក្នុងករណីបែបនេះជាហេតុផលនាំឱ្យអ្នកខ្វះនូវការរួមភេទនៅពេលថ្មីៗចុងក្រោយនេះ យើងខ្លាចមិនមានអ្វីច្រើន សម្រាប់កែច្នៃដើម្បីដោះស្រាយបញ្ហានេះទេ ក្រៅពីនិយាយគ្នាត្រង់ទៅត្រង់មកតែម្តង ។
     * ការសន្និដ្ឋានរួម
     ជាការពិតណាស់ដែលថា អាចមានហេតុផលផ្សេងទៀត ដែលធ្វើឱ្យគូស្នេហ៍របស់អ្នកបដិសេធមិនរួមភេទជាមួយអ្នក ប៉ុន្តែហេតុផលខាងលើកើតឡើងច្រើនជាងគេ ។
     ក្នុងចំណោមបញ្ហាទាំង ៦ ខាងលើ មានខ្លះងាយដោះស្រាយ ហើយខ្លះទៀតក៏ពិបាក ។ ពេលខ្លះអ្វីដែលអ្នកត្រូវធ្វើ គឺការនិយាយគ្នាដោយការបើកចំហ ដើម្បីឱ្យយល់គ្នាកាន់តែច្រើន ។ ប៉ុន្តែពេលខ្លះទៀតទីបញ្ចប់នៃចំណង់ផ្លូវភេទ គឺជាទីបញ្ចប់នៃទំនាក់ទំនងតែម្តង ៕
     

ប្រវត្តិ​នៃ​ការ​កសាង​សហភាព​អឺរ៉ុប

​ទង់​សហភាព​អឺរ៉ុប
   នៅ​ក្រោយ​សង្គ្រាមលោក​លើក​ទីពីរ ទ្វីប​អឺរ៉ុប​ទាំងមូល​ខូចខាត​ខ្ទេចខ្ទី សហភាពសូវៀត គិត​តែ​ពី​វាតទី ពង្រីក​ទឹកដី និង​បង្កើន​ឥទ្ធិពល ជា​ហេតុ​ធ្វើ​ឲ្យ​អឺរ៉ុប​ខាងលិច​អ្នក​ស្នេហា​លទ្ធិប្រជាធិបតេយ្យ​ភិតភ័យ។

   គឺ ​នៅ​ក្នុង​បរិបទ​បែបនេះ​ហើយ ដែល​បណ្ដា​ប្រទេស​អឺរ៉ុប​ប្រជាធិបតេយ្យ ផ្ដើម​មាន​គំនិត​ចង់​រួបរួម​គ្នា ដើម្បី​ការពារ​ខ្លួន ដើម្បី​កសាង​អឺរ៉ុប​ខាងលិច​ឡើងវិញ និង​ជាពិសេស​ដើម្បី​បង្កើត​សន្តិភាព ចៀសវាង​កុំ​ឲ្យ​សង្គ្រាម ដូច​សង្គ្រាមលោក​លើក​ទី​មួយ និង​សង្គ្រាមលោក​លើក​ទីពីរ កើត​ឡើង​ទៀត។ បាន​ន័យ​ថា កាលនោះ នៅ​សម័យ​ឆ្នាំ 1945 មូលហេតុ​សំខាន់ៗ​ដែល​ជំរុញ​ឲ្យ​បណ្ដា​ប្រទេស​អឺរ៉ុប​ខាងលិច ចង់​ប្រមូលផ្ដុំ​គ្នា​ជ្រក​ក្រោម​ដំបូល​តែ​មួយ គឺ​សុទ្ធ​សឹង​ជា​មូលហេតុ​នយោបាយ។

   ប៉ុន្តែ នៅ​ទីបំផុត នៅ​ឆ្នាំ 1948 នា​ពេល​ដែល​បណ្ដា​ប្រទេស​អឺរ៉ុប​ប្រជាធិបតេយ្យ​ចំនួន​ 19 រួម​ប្រជុំ​គ្នា នៅ​ទីក្រុង La Haye ប្រទេស Hollande ដើម្បី​ជជែក​គ្នា​អំពី​ការ​ផ្តួចផ្តើម​បង្កើត​អង្គការ​តំបន់​រួម​មួយ ស្រាប់​តែ​បដិវាទកម្ម​កើត​ឡើង។ គឺ​ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​ចក្ខុនិមិត្ត​ពីរ។

   នៅ​ម្ខាង ប្រទេស​អឺរ៉ុប​មួយ​ក្រុម​ ដឹក​មុខ​ដោយ​ប្រទេស​អង់គ្លេស ចង់​បាន​ត្រឹម​តែ​សហប្រតិបត្តិការ​រវាង​គ្នា និង​ចង់​បាន​តែ​អង្គការ​អឺរ៉ុប​មួយ​ដែល​មិន​ធ្វើ​ឲ្យ​បាត់បង់​សោះ ឡើយ​អធិបតេយ្យ​នៃ​ប្រទេស​សមាជិក​នីមួយៗ។ នៅ​ម្ខាង​ទៀត មាន​ប្រទេស​អឺរ៉ុប​មួយ​ចំនួន​ផ្សេង ដឹកនាំ​ដោយ​ប្រទេស​បារាំង និង​ប្រទេស Belgique ដែល​ចង់​ឲ្យ​អភិក្រម​នៃ​ការ​បង្រួបបង្រួម​អឺរ៉ុប​នេះ បោះ​ជំហាន​ទៅ​រក​សហព័ន្ធ​មួយ តាម​គំរូ​នៃ​សហរដ្ឋ​អាមេរិក ដូច​អ្វី​ដែល​អ្នក​និពន្ធ​បារាំង​សម័យ​សតវត្ស​ទី​ 19 Victor Hugo​ដាក់​នាម​ឲ្យ​ថា Les Etats-Unis d’Europe ឬ​សហរដ្ឋ​អឺរ៉ុប។

   ចក្ខុនិមិត្ត​ទាំងពីរ​ខុស​គ្នា​នេះ មួយ​ជា​ចក្ខុនិមិត្ត​អឺរ៉ុប​សមាគម​ប្រជាជាតិ​(Europe des Nations) និង​មួយ​ទៀត​ជា​ចក្ខុនិមិត្ត​អឺរ៉ុប​សហព័ន្ធន៍ (Europe fédérale) បន្ត​ប្រឆាំង​គ្នា​មក​ទល់​សព្វ​ថ្ងៃ ជាង​៦០​បា្លយ​ឆ្នាំ​ក្រោយ​មក។

   នៅ​ឆ្នាំ​ 1950 លោក​ Robert Schuman រដ្ឋមន្ត្រី​ការបរទេស​បារាំង​សម័យ​នោះ មាន​គំនិត​ល្អ​មួយ នោះ​គឺ​ឈប់​និយាយ​ពី​អឺរ៉ុប​នយោបាយ តែ​និយាយ​ពី​អឺរ៉ុប​សេដ្ឋកិច្ច​វិញ​ម្ដង។ លោក​ស្នើ​ឲ្យ​ដាក់​ចូល​ជា​សមូហភាព​អឺរ៉ុប ធ្យូងថ្ម​និង​ដែកថែប។ ពីព្រោះ ធ្យូងថ្ម ជា​ថាមពល​ចាំបាច់ ​សម្រាប់​ឧស្សាហកម្ម និង​ការ​កសាង​អឺរ៉ុប​ឡើង​វិញ រីឯ​ដែកថែប​វិញ ជា​លោហធាតុ យុទ្ធសាស្ត្រ សម្រាប់​ផលិត​អាវុធ។ នៅ​ក្នុង​ស្មារតី​របស់​លោក​Schuman ការ​ដាក់​ធ្យូងថ្ម​ និង ដែកថែប ​នៅ​ក្រោម​ការគ្រប់គ្រង​របស់​អាជ្ញាធរ​អឺរ៉ុប​តែ​មួយ​រួមគ្នា មាន​គោលដៅ​នយោបាយ​ និង​សន្តិភាព ពីព្រោះ ធ្វើ​បែប​នេះ វត្ថុធាតុ​ទាំងពីរ​មុខ​នេះ នឹង​មិន​អាច​ត្រូវ​គេ​យក​ទៅ​ផលិត អាវុធ​អ្វី​ផ្ដេសផ្ដាស ដើម្បី​ធ្វើ​សង្គ្រាម​បាន​ទៀត​ឡើយ។ អ៊ីចឹង​ហើយ បាន​ជា​នៅ​ឆ្នាំ​ 1951 បណ្ដា​ប្រទេស​អឺរ៉ុប​ចំនួន ​6 ​គឺ​បារាំង អាល្លឺម៉ង់​ខាង​លិច Belgique, Luxembourg, Hollande និង Italie សុខ​ចិត្ត​បង្កើត​សហគមន៍​ធ្យូងថ្ម​និង​ដែកថែប​អឺរ៉ុប La Communauté Européenne du Charbon et de l’Acier ហៅ​កាត់​ថា​CECA។

   តាម​រយៈ​សហគមន៍ ​CECA នេះ អឺរ៉ុប​រួម​ចាប់​បដិសន្ធិ​កើត​ចេញ​ជា​រូបរាង​ឡើង នៅ​តូច​កូន​ង៉ែត​មែនពិត តែ​នឹង​រីក​ធំធាត់​ម្ដង​បន្តិចៗ ចាប់​ពីដើម​ទសវត្សរ៍​ទី ​50 ទៅ។

   នៅ​ក្នុង​សម័យ​ទសវត្សរ៍​ទី​50 ទ្វីប​អឺរ៉ុប​ជា​ទី​កន្លែង​ដែល​សង្គ្រាម​ត្រជាក់​រវាង Bloc ​ខាង​កើត​កុម្មុយនិស្ត និង ​Bloc​ ខាង​លិច​សេរី បង្ក​ឲ្យ​មាន​ភាព​តានតឹង​ខ្លាំង​ជាង​គេ។

   នៅ​ក្នុង​កាលៈទេសៈ​បែប​នេះ ប្រទេស​បារាំង​មាន​គំនិត​ស្នើ​ឲ្យ​បង្កើត កងទ័ព​អឺរ៉ុប​រួម​មួយ រវាង​បណ្ដា​ប្រទេស​សមាជិក​ទាំង​6។ គំនិត​នេះ​លេចចេញ​ជា​រូបរាង​ឡើង តាម​រយៈ សន្ធិសញ្ញា​ទី​ក្រុង​ប៉ារីស​ឆ្នាំ​1952 តែ​រលត់​សាបសូន្យ​ទៅ​វិញ នៅ​ឆ្នាំ​1954។ ពីព្រោះ កាលនោះ រដ្ឋសភា​បារាំង​ដែល​ខ្លាច​ប្រទេស​បារាំង​បាត់បង់​អធិបតេយ្យ​របស់​ខ្លួន មិន​ព្រម ឲ្យ​សច្ចាប័ន​ទៅ​លើ​សន្ធិសញ្ញា​នេះ​ទេ ខុស​ផ្ទុយ​ពី​រដ្ឋសភា​Belgique អាល្លឺម៉ង់​ខាង​លិច Hollande Luxembourg និងItalie។

   សព្វ​ថ្ងៃនេះ 60​ប្លាយ​ឆ្នាំ​ក្រោយ​មក ក្រុម​ប្រវត្តិវិទូ នៅ​តែ​បន្ត​អះអាង​ថា បើ​សិន​ជា​រដ្ឋសភា បារាំង មិន​ច្រាន​ចោល​សន្ធិសញ្ញា​បង្កើត​កងទ័ព​អឺរ៉ុប​រួម​នៅ​ឆ្នាំ​1954 នោះ​ទេ ប្រហែល​ជា​មាន​សហរដ្ឋ​អឺរ៉ុប​មួយ​រួច​ស្រេច​បាត់​ទៅ​ហើយ នៅ​ថ្ងៃ​នេះ។ នៅ​ត្រង់​នេះ គេ​គួរ​បើក​វង់​ក្រចក​ពិនិត្យ​មើល​ឥរិយាបថ​របស់​ប្រទេស​បារាំង​បន្តិច​សិន។ ពីព្រោះ នៅ​ក្នុង​អភិក្រម​នៃ​ការ​កសាង​អឺរ៉ុប ម្ដង​ជា​ពីរ​ដង បារាំង​អស់​ពី​ក្លាហាន​ក្លាយ​ជា​កំសាក អស់​ពី​ជំរុញ​ឲ្យ​ទៅ​មុខ ក្លាយ​ជា​អ្នក​យក​ជើង​រា​ទឹក។ ជាក់ស្ដែង​ជាង​គេ គឺ​នៅ​ឆ្នាំ2005 ជា​ថ្មី​ម្ដង​ទៀត ប្រទេស​បារាំង​ច្រាន​ចោល​រដ្ឋធម្មនុញ្ញ​អឺរ៉ុប ដែល​ខ្លួន​ជា​អ្នក​ផ្ដួចផ្ដើម​ជំរុញ​ឲ្យ​តុបតែង​ឡើង។

   យ៉ាង​ណា​ក៏​ដោយ នៅ​ក្នុង​ទសវត្សរ៍​ទី​50 ប្រទេស​សមាជិក​ទាំង​៦​នៃ​សហគមន៍​ធ្យូងថ្ម និង​ដែកថែប​អឺរ៉ុប បន្ត​ជំរុញ​ឲ្យ​ទៅ​មុខ​កាន់​តែ​លឿន គំនិត​ដែល​ថា​ត្រូវ​តែ​ដើរ ទៅ​ឲ្យ​ដល់ គោលដៅ​អឺរ៉ុប​នយោបាយ។ នៅ​ក្នុង​ន័យ​នេះ នៅ​ឆ្នាំ​1957 បណ្ដា​ប្រទេស​អឺរ៉ុប​ទាំង​6 មូល​មតិ​គ្នា បង្កើត​សហគមន៍​សេដ្ឋកិច្ច​អឺរ៉ុប La Communauté Economique Européenne ហៅ​កាត់​ថា CEE តាមរយៈ​សន្ធិសញ្ញា​ទី​ក្រុង​Rome។ គោលដៅ​នៃ​សន្ធិសញ្ញា​នេះ គឺ​បង្កើត​ឲ្យ​មាន​ទីផ្សារ​រួម​មួយ និង​អនុញ្ញាត​ឲ្យ​មាន​ដោយ​សេរី ចរាចរណ៍​មនុស្ស ចរាចរណ៍​ផលិតផល និង​ចរាចរណ៍​មូលធន នៅ​ក្នុង​ព្រំដែន​នៃ​បណ្ដា​ប្រទេស​សមាជិក​ទាំង​6 របស់​សហគមន៍​សេដ្ឋកិច្ច​អឺរ៉ុប CEE។ ដោយសារ​តែ​សហគមន៍​សេដ្ឋកិច្ច​អឺរ៉ុប ការ​ផ្តោះប្តូរ​ពាណិជ្ជកម្ម​រវាង​បណ្ដា​ប្រទេស​សមាជិក​ទាំង​6 កើន​ឡើង​ខ្លាំង កើន​មួយ​ជា​ប្រាំ ក្នុង​ចន្លោះ​ឆ្នាំ​1957 និង​ឆ្នាំ​1970។ រី​ឯ​ផលិតផល​ដែល​សហគមន៍​លក់​ចេញ​ទៅ​ក្រៅ​វិញ​ក៏​កើន​ឡើង​បាន​មួយ​ជា​បី។ និយាយ​រួម សហគមន៍​សេដ្ឋកិច្ច​អឺរ៉ុប គឺ​ជា​ជ័យជំនះ​សេដ្ឋកិច្ច​មួយ​ប្រកែក​មិន​បាន។


ឆ្នាំ 1958 ​លោក de ​Gaulle​ ត្រឡប់​​មក​​កាន់​​អំណាច​វិញ​​នៅ​​​ប្រទេស​​បារាំង​​​​ជា​ហេតុ​​​ធ្វើ​ឲ្យ​​ ​ការ​​កសាង​​អឺរ៉ុប​​នៅ​គាំង​ដំណើរ​​មួយ​​កន្លែង​​
   ជាមួយ​នឹង​ការ​បង្កើត​ឡើង​នៃ​សហគមន៍​សេដ្ឋកិច្ច​អឺរ៉ុប​CEE នៅ​ឆ្នាំ​1957 ​​អឺរ៉ុប​​នយោបាយ​ហាក់​ដូច​ជា​ស្លាប់ កប់​ចោល​និង​គ្រប​បាត់​ដោយ​អឺរ៉ុប​សេដ្ឋកិច្ច។ គឺ​ជា​ជ័យជំនះ​​នៃ​ចក្ខុនិមិត្ត​អឺរ៉ុប​សមាគម​ប្រជាជាតិ​ (Europe des Nations) ទៅ​លើ​​ចក្ខុនិមិត្ត​អឺរ៉ុប​សហព័ន្ធ (Europe fédérale) ។

   ពី ​ឆ្នាំ​1957 ដល់​ឆ្នាំ​1969 ក្នុង​រយៈ​ពេល​12​ឆ្នាំ អឺរ៉ុប​​រួម​គ្នា​នៅ​លើ​តែ​វិស័យ​សេដ្ឋកិច្ច​នេះ​​បោះ​ជំហាន​ទៅ​មុខ យ៉ាង​យឺត​ជា​ទី​បំផុត។ ពីព្រោះ ឧត្ដមសេនីយ៍ de Gaulle ដែល​បាន​វិល​ត្រឡប់​មក​កាន់​អំណាច​វិញ​នៅ​ឆ្នាំ​​1958 នៅ​ប្រទេស​បារាំង មិន​សូវ​រវល់​​ពី​ការ​កសាង​អឺរ៉ុប​ទេ គិត​តែ​ពី​ធ្វើ​ឲ្យ​ប្រទេស​បារាំង​ខ្លាំង ឯករាជ្យ​​និង​ក្លាយ​ជា​មហាអំណាច​បរមាណូ។

   ក៏ប៉ុន្តែ ទន្ទឹម​នឹង​នេះ សហគមន៍​CEE ក្លាយ​ជា​អង្គការ​សេដ្ឋកិច្ច​មួយ​មាំ ប្រកប​ដោយ​ឥទ្ធិពល​ខ្លាំង រហូត​ដល់​ជំរុញ​ប្រទេស​អង់គ្លេស ឲ្យ​សុំ​ចូល​ជា​សមាជិក​នៅ​ឆ្នាំ​1968។

   តែ ​ឧត្ដមសេនីយ៍ ​de Gaulle មិន​ព្រម ពីព្រោះ​អង់គ្លេស​ស្និទ្ធ​នឹង​សហរដ្ឋ​អាមេរិក​ខ្លាំង​ពេក។

   គេ ​​ត្រូវ ​រង់ចាំ​ដល់​ឆ្នាំ​​1969 ក្រោយ​ពេល​ដែល ​de Gaulle បាន​លា​​ចេញ​ពី​អំណាច ទើប​ឃើញ​ប្រទេស​បារាំង​យល់​ព្រម​ផ្ដល់​សន្ទុះ​​ថ្មី​​ដល់​​អឺរ៉ុប​នយោបាយ។ គឺ​ជា​ការ​វិល​ត្រឡប់​មក​វិញ​នៃ​ចក្ខុនិមិត្ត​អឺរ៉ុប​សហព័ន្ធ (Europe fédérale)។ នៅ​ក្នុង​ន័យ​នេះ ប្រទេស​​សមាជិក​ទាំង​6​នៃ​សហគមន៍​សេដ្ឋកិច្ច​អឺរ៉ុប ​CEE ដែល​រួម​​ប្រជុំ​គ្នា​ក្នុង​ទីក្រុង ​La Haye ប្រទេស ​Hollande នៅ​ឆ្នាំ​1969 ប្ដេជ្ញា​ចិត្ត​សម្រេច​ឲ្យ​បាន​នូវ​គោលដៅ​​បី​​នា​អនាគតកាល។

   ទី ​មួយ ​បង្កើត​រូបិយវត្ថុ​រួម​មួយ ទីពីរ ​ធ្វើការ​ចរចា​ដើម្បី​បើក​ផ្លូវ​ឲ្យ​ប្រទេស ​Anglais Danemark Irlande និង Norvège ចូល​ជា​សមាជិក​ និង​​ទី​បី ​រិះរក​មធ្យោបាយ​ដែល​នាំ​​ទៅ​​រក​​អឺរ៉ុប​នយោបាយ​ ឲ្យ​បាន​លឿន​រហ័ស។

   ហេតុអ្វី ​​បាន​ជា​នៅ​ទី​បំផុត បារាំង​ព្រម​ឲ្យ​អង់គ្លេស​ចូល​ជា​សមាជិក​​របស់​សហគមន៍​សេដ្ឋកិច្ច​អឺរ៉ុប ​CEE?

   បារាំង ​ដឹង ដឹង​ជា​មុន​ថា អង់គ្លេស​ដែល​ស្និទ្ធ​នឹង​អាមេរិក និង​ដែល​​ប្រឆាំង​នឹង​ចក្ខុនិមិត្ត​អឺរ៉ុប​សហព័ន្ធ ​ច្បាស់​​ជា​ខ្ទប់​នៅ​ថ្ងៃ​មុខ មិន​ឲ្យ​អឺរ៉ុប​នយោបាយ​​ រីក​លូតលាស់​ទៅ​មុខ​បាន។

   តែ​បារាំង​​​អត់​ជម្រើស ពីព្រោះ​ប្រទេស​សមាជិក​អឺរ៉ុប​ដទៃ​ដាក់​សម្ពាធ​​មក​លើ​ខ្លួន​ខ្លាំង​ពេក ទាមទារ​ឲ្យ​ទីក្រុង ​Paris ដក ​Veto បើកទ្វារ​ឲ្យ​អង់គ្លេស​ចូល​មក​ក្នុង​សហគមន៍ CEE។

   អ៊ីចឹង​ហើយ​​បាន​​ ជា​សហគមន៍​សេដ្ឋកិច្ច​អឺរ៉ុប​រីក​​ធំ ចាប់​ពី​ឆ្នាំ​1973​ ទៅ ដោយ​មាន​សមាជិក​បី​បន្ថែម នោះ​គឺ ​Anglais ​Irlande និង Danemark។ ប្រទេស ​Grèce ក្លាយ​ជា​សមាជិក នៅ​ឆ្នាំ​1981 Espagne និង Portugal នៅ​ឆ្នាំ​1986។ ទន្ទឹម​នឹង​នេះ នៅ​ឆ្នាំ​1979 សហគមន៍ CEE សម្រេច​ឲ្យ​រៀបចំ​បោះ​ឆ្នោត​​សភា​អឺរ៉ុប​​ជា​សាកល​​ ជា​​លើក​ទី​មួយ​បង្អស់ និង​ឲ្យ​បង្កើត​ប្រព័ន្ធ​រូបិយវត្ថុ​រួម​មួយ ដែល​ជា​ប្រភព​ដើម​នៃ​ប្រាក់​អឺរ៉ូ ​សព្វថ្ងៃ។

   នៅ​ឆ្នាំ​1986 សន្ធិសញ្ញា​​មួយ​​ថ្មី​ដែល​ភាសា​បារាំង​គេ​ហៅ​ថា Acte Unique គ្រោង​​លុប​បំបាត់​ចោល​ទាំង​ស្រុង ឧបសគ្គ​នៅ​សេស​សល់​ទាំង​ប៉ុន្មាន ដែល​បង្ក​ជា​បញ្ហា​​មិន​ឲ្យ​​ទីផ្សារ​​​រួម​តែ​មួយ​កើត​ចេញ​ជា​រូបរាង​បាន។

   តែ ​អ្វី​ដែល​សំខាន់ គឺ​ការ​មូលមតិគ្នា​រវាង​បណ្ដា​ប្រទេស​សមាជិក​ទាំងអស់ ថា​នឹង​ធ្វើ​ឲ្យ​សហគមន៍​សេដ្ឋកិច្ច​អឺរ៉ុប ក្លាយ​ទៅ​ជា​សហភាព​អឺរ៉ុប នា​ពេល​ខាង​មុខ។ គោលដៅ នៃ​ឯកសារ Acte unique​នេះ គឺ​ធ្វើ​ឲ្យ​អឺរ៉ុប​រួម​ដើរ​តួនាទី​កាន់​តែ​សំខាន់ នៅ​លើ​ឆាក​អន្តរជាតិ ដើម្បី​ជួយ​សម្រួល​ឲ្យ​ពិភពលោក​មាន​តុល្យភាព​ភូមិសាស្ត្រ​នយោបាយ​ល្អ។

   អ៊ីចឹង ​ហើយ​​បានជា​ចាប់​ពី​ឆ្នាំ​​1986 ​មក បណ្ដា​ប្រមុខរដ្ឋ និង​បណ្ដា​ប្រមុខ​រដ្ឋាភិបាល​​សមាជិក​​អឺរ៉ុប​ទាំង​អស់ ចាប់​ផ្ដើម​រួម​ប្រជុំ​គ្នា​ជា​ច្រើន​ដង ក្នុង​មួយ​ឆ្នាំៗ។ គឺ​ជា​ការ​ចាប់​កំណើត​ឡើង​នៃ ស្ថាប័ន​​ក្រុម​ប្រឹក្សា​អឺរ៉ុប (Le Conseil d’Europe ) ដែល​គេ​អាច​ចាត់​ទុក​ថា ជា​អំណាច​នីតិប្រតិបត្តិ​របស់​អឺរ៉ុប។ តាម​រយៈ​ស្ថាប័ន​ក្រុម​ប្រឹក្សា​អឺរ៉ុប បណ្ដា​ប្រទេស​សមាជិក​ ត្រួត​ពិនិត្យ​និង​ក្ដាប់​យ៉ាង​ជាប់​អភិក្រម​នៃ​ការ​បន្ត​កសាង​អឺរ៉ុប ឲ្យ​ក្លាយ​ទៅ​ដូច​អ្វី​ដែល​ពួក​គេ​ចង់​បាន ពោល​គឺ​ទុក​ឲ្យ​នៅ​ជា​អឺរ៉ុប​សមាគម​ប្រជាជាតិ​(Europe des Nations) សិន។

   ក៏​ប៉ុន្តែ​ទន្ទឹម​ជាមួយ​គ្នា​នេះ វត្តមាន​នៃ​ស្ថាប័ន​សហភាព​អឺរ៉ុប ដែល​ប្រជាពលរដ្ឋ​អឺរ៉ុប នៅ​តាម​ប្រទេស​សមាជិក​នីមួយៗ ជា​អ្នក​បោះឆ្នោត​តែងតាំង​ពួក​អ្នក​តំណាងរាស្ត្រ ជា​សញ្ញា​មួយ​ដែល​ស្ដែង​ឲ្យ​ឃើញ​ថា អឺរ៉ុប​សហព័ន្ធ ក៏​កំពុង​បោះ​ជំហាន​ទៅ​មុខ​សន្សឹមៗ​ដែរ។ បាន​ន័យ​ថា ចាប់ពី​ឆ្នាំ1979​ទៅ អឺរ៉ុប​រួម​មិនមែន​​ជា​អង្គការ​សេដ្ឋកិច្ច​មួយ​សុទ្ធសាធ ដូច​ពី​ពេល​មុន​ទៀត​ទេ។ ពី​អំណឹះតទៅ អឺរ៉ុប​រួម ​មាន​លក្ខណៈ​នយោបាយ​កាន់​តែ​ច្បាស់​ឡើងៗ ជា​លំដាប់។

   យ៉ាងណា​ក៏​ដោយ នៅ​ឆ្នាំ​1989 អឺរ៉ុប​រួម​ដើរ​មក​ដល់​របត់​មួយ​ថ្មី។ ឆ្នាំ​1989 ជា​ឆ្នាំ​ដែល​សេរីភាព​បោកបក់​ខ្លាំង​ទៅ​លើ​សហភាព​សូវៀត និង​ទៅ​លើ​បណ្ដា​ប្រទេស រណប​សហភាពសូវៀត នៅ​អឺរ៉ុប​ខាង​កើត។ រដ្ឋអំណាច​នៅ​ Moscou បន្ត​អនុវត្ត​នយោបាយ​កែ​ទម្រង់ ​Perestroïka បក្ស​ប្រឆាំង​ឈ្នះ​ឆ្នោត​នៅ ​Pologne Hongrie បើក​ច្រក​ព្រំដែន​នៅ​ខាង​លិច​ប្រទេស។

   តែ​ហេតុការណ៍​សំខាន់ គឺ​ការ​ដួល​រលំ​នៃ​ជញ្ជាំង ​Berlin។ ជញ្ជាំង​Berlin ​រលំ សង្គ្រាម​ត្រជាក់​ត្រូវ​ចប់ មនោគមវិជ្ជា​កុម្មុយនិស្ត​រលាយ​ សហភាពសូវៀត ចាប់​ផ្ដើម​ត្រដរ​ខ្យល់។

   ព្រឹត្តិការណ៍​​លោត​ប្លោះ​លឿន​រហ័ស​ទាំង​ នេះ បង្ក​ជា​បញ្ហា​ដល់​ការ​កសាង​អឺរ៉ុប។ ជញ្ជាំង ​Berlin ​រលំ បាន​ន័យ​ថា មិនយូរមិនឆាប់ អាល្លឺម៉ង់​ខាងលិច​និង​អាល្លឺម៉ង់​ខាង​កើត ត្រូវ​តែ​រួបរួម​គ្នា​ជា​ប្រទេស​តែ​មួយ​វិញ។ ប្រធានាធិបតី​បារាំង​ François Mitterrand យល់​ដឹង​ភ្លាម​ថា ប្រទេស​អាល្លឺម៉ង់​តែ​មួយ ធំ​ជាង​មុន និង​ខ្លាំង​ជាង​មុន អាច​ធ្វើ​ឲ្យ​អឺរ៉ុប​រួម​​បាត់បង់​តុល្យភាព និង​អាច​ធ្វើ​ឲ្យ​ការ​កសាង​អឺរ៉ុប​គាំង​ដំណើរ នៅ​មួយ​កន្លែង។

   នៅ​ ក្នុង​បរិបទ​នេះ បារាំង​និង​អាល្លឺម៉ង់​យល់​ឃើញ​ថា មាន​តែ​ការ​​បង្កើន​ល្បឿន​សមាហរណកម្ម​​នយោបាយ​​ទេ ដែល​អាច​ជួយ​ស្រោចស្រង់​អឺរ៉ុប​រួម​ឲ្យ​រួច​ពី​គ្រោះថ្នាក់​បាន។ គឺ​ចាប់​ពី​ឆ្នាំ​1989 ​នោះ​ហើយ ដែល​ថ្នាក់​ដឹកនាំ​អឺរ៉ុប ផ្ដើម​គិតគូរ​​អំពី​​ការ​បង្កើត​ប្រាក់​អឺរ៉ូ​រួម​មួយ។ គំនិត​នេះ​ក្លាយ​ចេញ​ជា​រូបរាង តាម​រយៈ​សន្ធិ​សញ្ញា​ ​Maastricht នៅ​ឆ្នាំ​1992 ។ គឺ​ជា​សន្ធិសញ្ញា​ដែល​ចែង​ពី​សហភាព​អឺរ៉ុប​​ក្នុង​នាម​ជា​អឺរ៉ុប​រួម​នយោបាយ សេដ្ឋកិច្ច​ និង​ រូបិយវត្ថុ។

ទីស្នាក់ការ​កណ្ដាល​របស់​គណៈកម្មការ​អឺរ៉ុប នៅ​ប្រទេស​បែលហ្ស៊ិក
    ក្រោយ​ពី​សង្គ្រាម​ត្រជាក់​បាន​រលត់​បាត់​ទៅ ប្រទេស​បារាំង​និង​ប្រទេស​អាល្លឺម៉ង់ ដែល​ជា​ក្បាល​រទេះភ្លើង​នៃ​អឺរ៉ុប សម្រេច​បង្កើន​ល្បឿន​សមាហរណកម្ម ដើម្បី​ស្រោចស្រង់​អឺរ៉ុប​រួម​ឲ្យ​រួច​ពី​គ្រោះថ្នាក់។ នៅ​ក្នុង​ន័យ​នេះ តាម​រយៈ​សន្ធិសញ្ញា ​Maastricht ឆ្នាំ១៩៩២ សហគមន៍​សេដ្ឋកិច្ច​អឺរ៉ុប​CEE ដូរ​ឈ្មោះ​ជា​សហភាព​អឺរ៉ុប។

   ក៏​ប៉ុន្តែ ជញ្ជាំង​ Berlin​ ដែល​បាន​រលំ និង​ពីរ​ឆ្នាំ​ក្រោយ​មក សហភាពសូវៀត​ដែល​បាន​រលាយ​ក៏​នាំ​បញ្ហា​ពី​ក្រៅ​មក​បញ្ឆេះ​នៅ​ខាង​ក្នុង​ សហភាព​អឺរ៉ុប​ដែរ។ បញ្ហា​ពី​ក្រៅ​នេះ គឺ​សង្គ្រាម​នៅ​Yougoslavie។ អាល្លឺម៉ង់​កាន់​ជើង​ពួក​Croates រី​ឯ​បារាំង​វិញ​មិន​ព្រម​គាប​សង្កត់​ពួក​Serbes​ តាម​ការ​ស្នើ​សុំ​របស់​អាល្លឺម៉ង់។ មែនទែន​ទៅ អឺរ៉ុប​រួម​គ្មាន​ជំហរ​រួម នៅ​ចំពោះ​មុខ​វិបត្តិ​Yougoslavie។ ធ្ងន់ធ្ងរ​ជាង​នេះ​ទៅ​ទៀត អឺរ៉ុប​រួម​គ្មាន​ទ័ព​ធ្វើ​អន្តរាគមន៍​នៅ​ក្នុង​សង្គ្រាម​មួយ ដែល​កើត​ឡើង នៅ​ចំ​មាត់​ទ្វារ​ផ្ទះ​របស់​ខ្លួន​តែ​ម្តង។ ហើយ​ជា​ថ្មី​ម្តង​ទៀត គឺ​សហរដ្ឋអាមេរិក​ទេ​តើ ដែល​នៅ​ទីបំផុត បាន​មក​ពន្លត់​ភ្លើង​សង្គ្រាម ​Yougoslavie​ នេះ។

   គឺ​នៅ​ក្នុង​បរិបទ​ បែប​នេះ​ហើយ បាន​ជា​ចាប់​ពី​ដើម​ទសវត្សរ៍​ទី​90 ​ទៅ ចាប់ផ្តើម​មាន នៅ​ក្នុង​សហភាព​អឺរ៉ុប អ្នក​ដែល​មិន​ទុក​ចិត្ត មិន​គាំ​ទ្រ និង​មាក់ងាយ​សហភាព​អឺរ៉ុប​ច្រើន​ឡើងៗ ជា​ភាសា​បារាំង​គេ​ហៅ​ថា ពួក​ Eurosceptiques។

   នៅ​ក្រៅ​ព្រំដែន​នៃ​សហភាព​អឺរ៉ុប​វិញ អ្វីៗ​ក៏​ផ្ដើម​ប្រែប្រួល​អស់​រលីង ៖ សហភាពសូវៀត​រលាយ សហរដ្ឋអាមេរិក​ក្លាយ​ជា​មហាអំណាច​ផ្តាច់​មុខ ប្រទេស​ចិន​អនុវត្ត​សេដ្ឋកិច្ច​ទីផ្សារ​ដែល​សឹង​មាន​លក្ខណៈ​ជា​មូលធន​និយម​ ព្រៃផ្សៃ។ បណ្ដា​ប្រទេស​អឺរ៉ុប​ខាង​កើត​ដែល​ទើប​បាន​រួច​ខ្លួន​ពី​ក្រញាំ​កុម្មុយនិស្ត ​និង​ពី​ឥទ្ធិពល​សូវៀត មើល​ឃើញ​តែ​គំរូ​សហរដ្ឋអាមេរិក និង​ស្រឡាញ់​តែ​សេរីនិយម​របៀប​អាមេរិកាំង។ សេដ្ឋកិច្ច​សង្គម​ទីផ្សារ Economie sociale du marché របស់​សហភាព​អឺរ៉ុប​មិន​ទាក់ទាញ​ចិត្ត​របស់​ពួក​គេ​ឡើយ។

   ក៏​ប៉ុន្តែ សហរដ្ឋអាមេរិក​នៅ​ឆ្ងាយ​ពេក ជាហេតុ​ធ្វើ​ឲ្យ​បណ្ដា​ប្រទេស​អឺរ៉ុប​ខាងកើត​អត់​ជម្រើស ត្រូវ​តែ​មក​គោះ​ទ្វារ​សហភាព​អឺរ៉ុប ដើម្បី​សុំ​ចូល​ជា​សមាជិក។ អឺរ៉ុប​ខាង​កើត​ដែល​មក​គោះ​ទ្វារ​អឺរ៉ុប​ខាង​លិច ជា​ប្អូន​ជីដូន​មួយ​ក្រីក្រ មាន​ប្រវត្តិ​ផ្សេង​និង​ចិត្ត​គំនិត​ផ្សេង។ សូម្បី​តែ​អាល្លឺម៉ង់​ខាង​កើត​ក៏​ប្លែក​ដែរ មិន​ដូច​អាល្លឺម៉ង់​ខាង​លិច​ទេ។

   យ៉ាងម៉េច​ក៏​ដោយ សហភាព​អឺរ៉ុប​គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​បើក​ទ្វារ និង​បើក​ដៃ​ទទួល​បណ្ដា​ប្រទេស​ទាំង​នេះ​តែ​ប៉ុណ្ណោះ។ ពីព្រោះ​ម្យ៉ាង សហភាព​អឺរ៉ុប​មិន​ស្រួល​ចិត្ត មាន​អារម្មណ៍​មិន​ល្អ ដោយ​បាន​បោះបង់​ចោល​បណ្ដា​ប្រទេស​អឺរ៉ុប​ខាង​កើត​ទាំង​នេះ​ឲ្យ​នៅ​រង​ទុក្ខ​ ក្រោម​នឹម​កុម្មុយនិស្ត​របស់​សហភាព​សូវៀត ជិត​កន្លះ​សតវត្សរ៍។ ពីព្រោះ​ម្យ៉ាង​ទៀត សន្ធិសញ្ញា​ទាំង​ប៉ុន្មាន​ដែល​ស្តី​ពី​ការ​កសាង​អឺរ៉ុប​រួម សុទ្ធ​តែ​បាន​គ្រោង​ទុក​កន្លែង​រង់ចាំ​ទទួល​បណ្ដា​ប្រទេស​អឺរ៉ុប​ខាង​កើត ពេល​ណា​ដែល​ប្រទេស​ទាំង​អស់​នេះ​រើ​បម្រះ​ចេញ​រួច​ពី​របប​ផ្ដាច់ការ។ និង​ពីព្រោះ​ម្យ៉ាង​ចុង​ក្រោយ ដើម្បី​សន្តិភាព​នៅ​ក្នុង​ទ្វីប​អឺរ៉ុប សហភាព​អឺរ៉ុប​ត្រូវ​តែ​ដាច់​ចិត្ត​ទទួល​បណ្ដា​ប្រទេស​អឺរ៉ុប​ខាង​កើត មក​ធ្វើ​ជា​សមាជិក។

   អឺរ៉ុប​ខាងកើត ជាពិសេស​អឺរ៉ុប​កណ្ដាល ជា​តំបន់​ពោរពេញ​ទៅ​ដោយ​អស្ថិរភាព ពីព្រោះ​ព្រំដែន​នៃ​ប្រទេស​ទាំង​នេះ ត្រូវ​បាន​កាត់​បែង​ចែក​ដោយ​សន្ធិសញ្ញា​ Versailles ក្រោយ​សង្គ្រាម​លោក​លើក​ទី​មួយ ត្រូវ​បាន​សើរើ​មើល​ឡើង​វិញ ដោយ​កតិកាសញ្ញា​អាល្លឺម៉ង់-រុស្ស៊ី នៅ​សម័យ​ដើម​ដំបូង​នៃ​សង្គ្រាម​លោក​លើក​ទី​ពីរ និង​ក្រោយ​មក ត្រូវ​បាន​ទុក​ឲ្យ​នៅ​ជា​ Statu quo តាំង​ពី​ចប់​សង្គ្រាម​លោក​លើក​ទី​ពីរ​មក​ម្ល៉េះ។ បាន​ន័យ​ថា សង្គ្រាម ដូច​ជា​សង្គ្រាម​នៅ Yougoslavie​ ជា​ដើម អាច​នឹង​ផ្ទុះ​ឡើង​គ្រប់​ពេល​វេលា និង​នៅ​គ្រប់​ទី​កន្លែង​ក្នុង​តំបន់​អឺរ៉ុប​ខាង​កើត។ ម៉្លោះ​ហើយ តាម​រយៈ​ការ​ទទួល​បណ្ដា​ប្រទេស​ទាំង​នេះ​ឲ្យ​ចូល​ជា​សមាជិក សហភាព​អឺរ៉ុប​មាន​បំណង​ចង់​ខ្ទប់​កុំ​ឲ្យ​សង្គ្រាម​ជាយថាហេតុ កើត​ឡើង​ទៀត​បាន។

   ក៏​ប៉ុន្តែ ជាមួយ​នឹង​បណ្ដា​សមាជិក​ថ្មី​មក​ពី​អឺរ៉ុប​ខាង​កើត បញ្ហា​ថ្មី​ក៏​កើត​មាន​ដែរ​នៅ​ក្នុង​សហភាព​អឺរ៉ុប។ ទីមួយ ដូច​បាន​លើក​ឡើង​អំបាញ់មិញ​រួច​ហើយ​ថា ប្រទេស​ទាំង​នេះ​ដែល​ទើប​តែ​បាន​ឈាន​ជើង​ចេញ​ពី​របប​កុម្មុយនិស្ត ចង់​បាន​ណាស់​សេដ្ឋកិច្ច​សេរីនិយម​បែប​អាមេរិកាំង មិន​យក​ទេ មិន​ចង់​បាន​ទេ​សេដ្ឋកិច្ច​សង្គម​ទីផ្សារ​បែប​សហភាព​អឺរ៉ុប។ ទីពីរ ប្រទេស​ទាំង​នេះ មិន​ចង់​បាន​ទេ​អឺរ៉ុប​រួម​នយោបាយ ពីព្រោះ ពួក​គេ​ដែល​ទើប​តែ​បាន​ចេញ​រួច​ពី​កុម្មុយនិស្ត មាន​ស្មារតី​ជាតិ​និយម​ខ្លាំង ស្រឡាញ់​បូរណភាព​ទឹក​ដី និង​មិន​ចង់​បាត់​បង់​អធិបតេយ្យ សោះ​ឡើយ។ ទី​បី​ ប្រទេស​ទាំង​នេះ​នៅ​ភ័យ នៅ​ខ្លាច​រុស្ស៊ី ត្រូវការ​ឲ្យ​សហរដ្ឋ​អាមេរិក​ការពារ ចង់​ឋិត​នៅ​ក្រោម​ឆត្រ​សន្តិសុខ​អាមេរិកាំង ពីព្រោះ​សហភាព​អឺរ៉ុប​គ្មាន​កងទ័ព​រួម គ្មាន​ក្រសួង​ការពារ​អឺរ៉ុប​រួម។

   ម៉្លោះ ​ហើយ សមាជិក​ថ្មី​មក​ពី​អឺរ៉ុប​ខាង​កើត​នាំ​គ្នា​ងាក​ទៅ​រក​អង្គការ​សន្ធិសញ្ញា​ Atlantique ខាង​ជើង ហៅ​កាត់​ថា ​OTAN។

   គឺ ​នៅ​ក្នុង​បរិបទ​នៃ​បញ្ហា​ ទាំង​បី​ខាង​លើ​នេះ​ហើយ ដែល​សហភាព​អឺរ៉ុប​បង្កើន​ចំនួន​ប្រទេស​សមាជិក ពង្រីក​ព្រំដែន​សំដៅ​ទៅ​ទិស​ខាង​កើត។

ផែនទី​សហភាព​អឺរ៉ុប​ដែល​មាន​សមាជិក​ 27 ​ប្រទេស​
   ជញ្ជាំង​ Berlin ​រលំ និង​សហភាពសូវៀត​រលាយ នាំ​មក​នូវ​បញ្ហា​ជា​ច្រើន​ដល់​ការ​កសាង​អឺរ៉ុប​រួម ធ្វើ​ឲ្យ​ថ្នាក់​ដឹកនាំ​អឺរ៉ុប ជា​ពិសេស​​ថ្នាក់​ដឹកនាំ​បារាំង​និង​អាល្លឺម៉ង់​ល្វីង​មុខ។ ក៏ប៉ុន្តែ នៅ​ទីបំផុត ព្រឹត្តិការណ៍​ធំៗ​​ទាំងនេះ​ បែរ​​ជា​​ជួយ​​ផ្តល់​សន្ទុះ​ថ្មី​ដល់​ដំណើរ​​សមាហរណកម្ម​​នយោបាយ​​អឺរ៉ុប​​ ទៅ​វិញ។ សន្ធិសញ្ញា​ចំនួន​​ពីរ​​បន្ថែម​ គឺ​សន្ធិសញ្ញា ​Maastricht នៅ​ឆ្នាំ 1992 និង​សន្ធិសញ្ញា​ Amsterdam នៅ​ឆ្នាំ​1997 ជំរុញ​អឺរ៉ុប​រួម​ ឲ្យ​បោះ​ជើង​​ដើរ​​ទៅ​មុខ​យ៉ាង​លឿន។ សហគមន៍​សេដ្ឋកិច្ច​អឺរ៉ុប​​ ដូរ​ឈ្មោះ​​ជា​សហភាព​អឺរ៉ុប។

   មិន​តែ​ប៉ុណ្ណោះ ពី​អំណើះ​ត​ទៅ សហភាព​អឺរ៉ុប​​ទទួល​​ស្គាល់​លក្ខន្តិកៈ​របស់​ពលរដ្ឋ​អឺរ៉ុប។ បាន​ន័យ​ថា ពលរដ្ឋ​អឺរ៉ុប​គ្រប់​រូប​មាន​សិទ្ធិ​ចូល​រួម​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​ រាស្រ្ត​អឺរ៉ុប​និង​ជ្រើស​​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ នៅ​ក្នុង​ប្រទេស​​អឺរ៉ុប​ណា​ដែល​ខ្លួន​​រស់​នៅ។ ឧទាហរណ៍ ជនជាតិ​​​អង់គ្លេស​​​​ដែល​​រស់​​នៅ​​ក្នុង​​ប្រទេស​​បារាំង​ ​មាន​សិទ្ធិ​​ចូលរួម​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ និង​ជ្រើសរើស​អ្នក​តំណាង​រាស្ត្រ​អឺរ៉ុប នៅ​លើ​ទឹក​ដី​បារាំង​ផ្ទាល់​តែ​ម្តង។

   តែ​អ្វី​ដែល​មាន​លក្ខណៈ​ បដិវត្តន៍​ខ្លាំង​នោះ គឺ​សហភាពអឺរ៉ុប ជា​អឺរ៉ុប​រួម​សេដ្ឋកិច្ច រូបិយវត្ថុ និង​នយោបាយ។ នៅ​ក្នុង​ន័យ​នេះ នៅ​ថ្ងៃ​ទី 1 មករា ​ឆ្នាំ​2002 សមាជិក​អឺរ៉ុប​ចំនួន12 ​ប្រទេស មូលមតិ​គ្នា​ទទួល​យក​ប្រាក់​អឺរ៉ូ​មក​ប្រើប្រាស់។ ទន្ទឹម​ជាមួយ​គ្នា​នេះ សហភាព​អឺរ៉ុប​ក៏​ផ្តើម​ចាក់​គ្រឹះ​នយោបាយ​ការបរទេស​រួម​មួយ និង​ផ្តើម​ពង្រីក​អំណាច​របស់​ខ្លួន​ដែរ។

   សហភាព​​ក៏​ត្រូវការ​សើរើ​ មើល ​ឡើង​វិញ​ដែរ បែបបទ​នៃ​ដំណើរ​ការ​​​ស្ថាប័ន​អឺរ៉ុប ពីព្រោះ​ជាមួយ​ការបើកទ្វារ​ទទួល​បណ្តា​ប្រទេស​អឺរ៉ុប​ខាង​កើត ចំនួន​សមាជិក​របស់​សហភាព​កើន​ឡើង​ពី​15 ទៅ​25 និង រួចហើយ ពី​25​ទៅ​27​។ អ៊ីចឹង​ហើយ បានជា​នៅ​ខែ​កុម្ភៈ​​ឆ្នាំ ​2001 បារាំង​រៀបចំ​សន្និសីទ​អន្តររដ្ឋាភិបាល​មួយ​នៅ​ទីក្រុង​ Nice និង​តុបតែង​សន្ធិសញ្ញា​មួយ​ឡើង ដែល​នៅ​ទីបំផុត​ត្រូវ​សមាជិក​សំខាន់ៗ​ច្រាន​ចោល។ មូលហេតុ​គឺ មក​ពី​សន្ធិសញ្ញា​ទីក្រុង​ Nice ផ្តល់​អំណាច​ខ្លាំង​ពេក​ដល់​ប្រទេស​សមាជិក​មួយ​ចំនួន​​ដែល​មាន​ទំហំ​ធំ និង​ប្រជាជន​ច្រើន​​ដូចយ៉ាង ​Pologne និង Espagne។ នៅ​ពេល​នោះ​ហើយ ដែល​ជា​លើក​ទីមួយ​បង្អស់ សភា​អឺរ៉ុប​​ចេញ​​មុខ​ស្នើ​​ រដ្ឋាភិបាល​ប្រទេស​សមាជិក​ទាំង​អស់ ឲ្យ​ស្រុះស្រួល​គ្នា​បង្កើត​ក្រុម​ការងារ​មួយ​ទទួល​បន្ទុក​ខាង​តាក់តែង​ រដ្ឋធម្មនុញ្ញ​អឺរ៉ុប រដ្ឋធម្មនុញ្ញ​អឺរ៉ុប​ដែល​នឹង​ត្រូវ​អនុញ្ញាត​ឲ្យ​សហភាព​មាន​ដំណើរ​រលូន​ទៅ​ មុខ​ល្អ។

   ឆ្នាំ​ 2005 ជា​ឆ្នាំ​នៃ​ការ​តស៊ូ​មតិ​យ៉ាង​ផុសផុល​នៅ​ក្នុង​សហភាព​អឺរ៉ុប​ ជុំវិញ​រដ្ឋធម្មនុញ្ញអឺរ៉ុប។ ពីព្រោះ ក្រោយ​ពី​បាន​តាក់តែង​រួច​ហើយ រដ្ឋធម្មនុញ្ញ​នេះ​ត្រូវ​ទទួល​សច្ចាប័នពី​សំណាក់​ប្រទេស​សមាជិក​នីមួយៗ​សិន មុន​នឹង​អាច​ចូល​ជា​ធរមាន​បាន។ ប្រទេស​បារាំង​​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​របស់​ខ្លួន​ធ្វើ​សច្ចាប័ន តាម​រយៈ​ការ​បោះឆ្នោត​ប្រជាមតិ។ ក៏ប៉ុន្តែ ស្រាប់​តែ​នៅ​ខែ​ឧសភា​ឆ្នាំ​2005 ប្រជាពលរដ្ឋ​បារាំង​ច្រានចោល​រដ្ឋធម្មនុញ្ញ​អឺរ៉ុប ជាហេតុ​ធ្វើ​ឲ្យ​អភិក្រម​នៃ​ការ​បន្ត​កសាង​សហភាពអឺរ៉ុប​គាំង​ដំណើរ​នៅ​មួយ​ កន្លែង សា​ជាថ្មីម្តងទៀត។

   ជា​រួម ប្រវត្តិ​នៃ​ការ​កសាង​សហភាព​អឺរ៉ុប តាំង​ពី​ចប់​សង្គ្រាម​លោក​​​លើក​ទី​ពីរ មក​ទល់​ពេល​នេះ គឺ​ជា​ប្រវត្តិ​នៃ​ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​អ្នក​គាំទ្រ​ចក្ខុនិមិត្ត​ នៃ​អឺរ៉ុប​សហព័ន្ធ Europe fédérale និង​​អ្នក​​គាំទ្រ​​ចក្ខុនិមិត្ត​​នៃ​អឺរ៉ុប​សមាគម​ប្រជាជាតិ Europe des Nations។ នៅ​ត្រង់​នេះ គេ​អាច​និយាយ​បាន​ថា 50​ឆ្នាំ​ក្រោយ​សន្ធិសញ្ញា​ទីក្រុង​ Rome សហភាព​អឺរ៉ុប​មិនមែន​ជា​សហរដ្ឋអឺរ៉ុប ដូច​គំរូ​នៃ​សហរដ្ឋអាមេរិក​នៅ​ឡើយ​ទេ។ ហើយ​វា​ក៏​មិន​មែន​ជា​សហព័ន្ធន៍​​​​មួយ​​ ដូច​សហព័ន្ធន៍ ​Suisse ឯ​ណា។ សហភាពអឺរ៉ុប គ្រាន់​តែ​ជា​សហភាព​នៃ​បណ្តា​រដ្ឋ​ឯករាជ្យ​ចំនួន ​27 ដែល​មក​ទល់​ពេល​នេះ នៅ​មិន​ទាន់​ដាច់​ចិត្ត​បង្កើត​អធិបតេយ្យ​​និង​​​លទ្ធិប្រជាធិបតេយ្យ​​រួម​ គ្នា​មួយ​នៅ​ឡើយ។

   គេ​ក៏​មិន​ត្រូវ​បំភ្លេច​ទេ មូលហេតុ​ដើម​ដែល​បាន​ជម្រុញ​ថ្នាក់​ដឹក​នាំ​​ទាំង​អស់ ឲ្យ​ចាប់​ដៃ​គ្នា​បង្កើត​អឺរ៉ុប​រួម។ មូលហេតុ​នោះ គឺ​ចៀសវាង​កុំ​ឲ្យ​សង្គ្រាម ដូច​សង្គ្រាម​លោក​លើក​ទី​មួយ និង​សង្រ្គាម​​លោក​លើក​ទី​ពីរ​កើត​ឡើង នៅ​ទ្វីប​អឺរ៉ុប​ទៀត។ ចំណុច​មួយ​​ទៀត ដែល​គួរ​ចង​ចាំ គឺ​បារាំង​និង​អាល្លឺម៉ង់ ជា​ក្បាល​រទេះ​ភ្លើង​ដែល​អូស​ទាញ​ឲ្យ​អភិក្រម​នៃ​ការ​កសាង​សហភាព​អឺរ៉ុប បោះ​ពួយ​ទៅ​មុខ។

   ត​ទៅ​ថ្ងៃ​មុខ សហភាព​អឺរ៉ុប ប្រហែល​ជា​គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​បង្កើន​ល្បឿន​សមាហរ័ណកម្ម ផ្នែក​នយោបាយ​រួម​និង​ផ្នែក​ការពារ​អឺរ៉ុប​រួម​នោះ​ទេ។ ពីព្រោះ​ប្រទេស​អឺរ៉ុបមួយ​ណា​ក៏​ដោយ​ដែល​នៅ​ដាច់​តែ​ឯង ទោះ​ជា​បារាំង អង់គ្លេស​ឬ​អាល្លឺម៉ង់​ក៏​ដោយ​ គ្មានទម្ងន់​ទេ ទឹកមាត់​មិន​ប្រៃ​ទេ នៅ​ចំពោះ​មុខ​សហរដ្ឋ​អាមេរិក​​ឬ​ប្រទេស​ចិន។ ក៏ប៉ុន្តែ គេ​ក៏​ត្រូវ​ដឹង​ដែរ​ថា ចាប់​ពី​ពេល​នេះ​ទៅ ការ​បន្ត​កសាង​អឺរ៉ុប​រួម ​ជា​ការ​មួយ​ពិបាក​ឡើងៗ។​ពីព្រោះ​ ពី ​6 ​ប្រទេស​នៅ​ក្នុង​អតីតកាល អឺរ៉ុប​បាន​កើន​ដល់​ទៅ​ 27​ប្រទេស ក្នុង​បច្ចុប្បន្នកាល​​និង​ប្រហែល​ដល់​ទៅ​៣០ប្លាយ​ប្រទេស នៅ​អនាគតកាល។

   សមាជិកកើនឡើងជាលំដាប់ តែគោលការណ៍ដើមនៅដដែល បានន័យ​ថាចង់សម្រេចអ្វី ក៏ដោយ សហភាពអឺរ៉ុបត្រូវការ ការ​យល់​ព្រមជាឯកច្ឆ័ន្ទ​ពីសំណាក់សមាជិកទាំងអស់ ។​ ឲ្យតែមាន Veto​ ប្រឆាំងពីប្រទេសណាមួយ​បរាជយ័​នឹង​មក​ដល់​ភ្លាម។

បណ្ដា​ប្រទេស​សមាជិក​អឺរ៉ុប​ទាំង ២៧ នៅ​ទីក្រុង ​Lisbonne ប្រទេស Portugalនៅ ខែ​ធ្នូ​ឆ្នាំ 2007
   ឆ្នាំ​2007 ជា​ឆ្នាំ​មួយ​សែន​ពិបាក​សម្រាប់​សហភាព​អឺរ៉ុប ដែល​ត្រូវ​គាំង​ដំណើរ នៅ​មួយ​កន្លែង។ រដ្ឋធម្មនុញ្ញ​អឺរ៉ុប​មិន​អាច​ចូល​ជា​ធរមាន​បាន ពីព្រោះ​មិន​បាន​ទទួល​សច្ចាប័ន ពី​សំណាក់​បណ្ដា​សមាជិក​ទាំង​អស់។ 15 ​ប្រទេស​បាន​ទទួល​ច្បាប់​កំពូល​នេះ ប្រទេស 2 ​បាន​ច្រាន​ចោល រីឯ​សមាជិក​ដទៃ​ទៀត​មិន​បាន​ចាត់ចែង​កោះ​ប្រជុំ​សភា ឬ​រៀបចំ​ធ្វើ​ប្រជាមតិ​​ដើម្បី​ឲ្យ​សច្ចាប័ន​អ្វី​ឡើយ ពីព្រោះ​ចង់​ឬ​មិន​ចង់ រដ្ឋធម្មនុញ្ញ​អឺរ៉ុប​បាន​ស្លាប់​បាត់​ទៅ​ហើយ។

   ក៏ ​ប៉ុន្តែ យ៉ាង​ណា​ក៏​ដោយ​សហភាព​អឺរ៉ុប​បន្ត​ត្រដរ​រស់។ Roumanie និង Bulgarie បាន​ចូល​ជា​សមាជិក ធ្វើ​ឲ្យ​អឺរ៉ុប 25​ប្រទេស​ក្លាយ​ជា​អឺរ៉ុប ២៧​ប្រទេស។ អឺរ៉ុប​បន្ត​រស់ តែ​ដើរ​អូស​ជើង​តាំង​ពី​ឆ្នាំ 2005 ​មក​ម្ល៉េះ។ ពីព្រោះ ក្បាល​រទេះ​ភ្លើង​អឺរ៉ុប គឺ​ប្រទេស​អាល្លឺម៉ង់​និង​ប្រទេស ​បារាំង​ឈប់​ដំណើរការ។

   នៅ​អាល្លឺម៉ង់ លោកស្រី​ Angela Merkel ដែល​បាន​ជាប់​ឆ្នោត​ជា​នាយក​រដ្ឋមន្ត្រី ជាប់​រវល់​សម្រួល​ទំនាក់ទំនង​ជាមួយ​សហរដ្ឋ​អាមេរិក​ឡើង​វិញ ក្រោយ​ពី​ប្រទេស​ទាំង​ពីរ​បាន​បែរ​ខ្នង​ដាក់​គ្នា​អស់​ពីរ បី​ឆ្នាំ ព្រោះ​តែ​សង្គ្រាម ​Irak។ បារាំង​វិញ ក្រពុល​មុខ​ខ្លាំង ដោយ​ហេតុតែ​ប្រជាពលរដ្ឋ​របស់​ខ្លួន​បាន​ច្រាន​ចោល​រដ្ឋធម្មនុញ្ញ​អឺរ៉ុប នៅ​ឆ្នាំ​2005 ហើយ​ដោយ​ហេតុតែ​នៅ​ឆ្នាំ​2007 ប្រទេស​បារាំង​ត្រូវ​ជាប់​រវល់​បោះឆ្នោត​ប្រធានាធិបតី​ថែម​ទៀត ម្ល៉ោះហើយ​គ្មាន​ពេល​គិតគូរ​ពី​សហភាព​អឺរ៉ុប​ឡើយ។

   នៅ​ឆ្នាំ​2007​ ដដែល​នោះ ក៏​មាន​ដែរ​បញ្ហា​នៅ​ក្នុង​បណ្ដា​ប្រទេស​សមាជិក​ដែល​ចេញ​ពី​អឺរ៉ុប​ខាង​កើត។ ប្រទេស ​Pologne ដែល​ដឹកនាំ​ដោយ​បងប្អូន​បង្កើត​ពីរ​នាក់ ម្នាក់​ជា​ប្រធានាធិបតី ម្នាក់​ទៀត​ជា​នាយក​រដ្ឋមន្ត្រី ខ្លាច ​Russie និង​មិន​ទុក​ចិត្ត ​Allemand ហើយ​ចង់​ស្និទ្ធស្នាល​

   ជាមួយ​សហរដ្ឋ​ អាមេរិក។ ប្រទេស ​Tchèque វិញ ក៏​មាន​ជំហរ​ដូច​ប្រទេស ​Pologne ​អ៊ីចឹង​ដែរ។ ការពិត​ប្រទេស​ទាំង​ពីរ​នេះ​ប្រកាន់​ឫកពា​ជា​អ្នក​ជាតិ​និយម មិន​ចង់​បាន​ទេ​សមាហរណកម្ម​ខ្លាំង​ពេក​ទៅ​ក្នុង​សហភាព​អឺរ៉ុប។ ក្រៅ​ពី​នេះ​កិច្ច​ចរចា​ជាមួយ​ប្រទេស ​Turquie ដែល​ចង់​ចូល​ជា​សមាជិក​សហភាព​អឺរ៉ុប​ចោទ​ជា​បញ្ហា ពីព្រោះ​មាន​ការ​ប្រឆាំង​ពី​សំណាក់​សមាជិក​ខ្លះ​ និង​ការ​គាំទ្រ​ពី​សំណាក់​សមាជិក​ខ្លះ​ទៀត។ ទន្ទឹម​ជាមួយ​គ្នា​នេះ Pologne និង Lituanie ចេះ​តែ​ជំរុញ​ឲ្យ​សហភាព​អឺរ៉ុប​ទទួល​ប្រទេស ​Ukraine ​មក​ធ្វើ​ជា​សមាជិក។ ក៏​ប៉ុន្តែ សហភាព​អឺរ៉ុប​ស្ទាក់ស្ទើរ ព្រោះ​ខ្លាច ​Russie​ អន់​ចិត្ត។ ប្រទេស​ Ukraine ​ខ្លួន​ឯង ​ក៏​អល់អែក​ដែរ ម្តង​ចង់​ម្តង​មិន​ចង់​ចូល​ជ្រក​ក្រោម​ដំបូល​អឺរ៉ុប​រួម។ ទាំងនេះ ​ស្ដែង​ឲ្យ​ឃើញ​ថា ពី​ឆ្នាំ​2005​ ដល់ ​ឆ្នាំ2007 សហភាព​អឺរ៉ុប​ទៅ​មុខ​មិន​រួច គ្មាន​ជំហរ​រួម និង​អត់​ទម្ងន់​នៅ​លើ​ឆាក​អន្តរជាតិ។

   យ៉ាងណា​ក៏​ដោយ ចាប់​ពី​ឆ្នាំ​ចុង​ឆ្នាំ​2008 ទៅ ផ្ទៃ​មេឃ​នៃ​សហភាព​អឺរ៉ុប​ចាប់ផ្តើម​ស្រឡះ​ឡើង​វិញ​បន្តិច​ម្តងៗ ដោយសារ​តែ​ប្រទេស​បារាំង។ ប្រទេស​បារាំង ក្រោម​ការដឹកនាំ​របស់​លោក​ប្រធានាធិបតី​​ថ្មី​ Nicolas Sarkozy ផ្តួចផ្តើម​តាក់តែង​សន្ធិសញ្ញា​មួយ​ថ្មី ដើម្បី​ជំនួស​រដ្ឋធម្មនុញ្ញ​អឺរ៉ុប​ឆ្នាំ2005 ​ដែល​ត្រូវ​បាន​បោះបង់​ចោល ដោយហេតុតែ​ពលរដ្ឋ ឬ​សភា​នៃ​ប្រទេស​សមាជិក​ខ្លះ​មិន​ព្រម​ឲ្យ​សច្ចាប័ន។

   សន្ធិសញ្ញា ​ថ្មី​នេះ អនុម័ត​នៅ​ទីក្រុង​ Lisbonne នៅ​ថ្ងៃ​ទី13​ ធ្នូ​ ឆ្នាំ​២០០៧ និង​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី1 ​ធ្នូ​ ឆ្នាំ​2009 មាន​គោលដៅ​ផ្តល់​សន្ទុះ​ថ្មី​ដល់​ការបន្ត​កសាង​អឺរ៉ុប​រួម។ ជាក់ស្តែង សិទ្ធិ​ប្រើ​ Véto ពី​សំណាក់​បណ្តា​ប្រទេស​សមាជិក​ដើម្បី​ខ្ទប់​សេចក្តី​សម្រេចចិត្ត​រួម​ ផ្សេងៗ​ត្រូវ​បាន​កាត់​បន្ថយ ហើយ​ពី​អំណើះ​តទៅ​ប្រទេស​មួយ​ណា​ក៏​ដោយ​មាន​សិទ្ធិ​ដក​ខ្លួន​គ្រប់​ពេល​វេលា ចេញ​ពី​សហភាពអឺរ៉ុប។

   សន្ធិសញ្ញា​ទីក្រុង ​Lisbonne ក៏​មាន​គោលដៅ​ពង្រឹង​អំណាច​របស់​សហភាព​អឺរ៉ុប នៅ​លើ​ឆាក​អន្តរជាតិ​ដែរ ដោយ​ចង់​ឲ្យ​អឺរ៉ុប​មាន​សំឡេង​រួម​គ្នា​តែ​មួយ​នៅក្នុង​ពិភពលោក តាមរយៈ​ការបង្កើត​តំណែង​ប្រធាន​អចិន្ត្រៃយ៍​នៃ​ក្រុម​ប្រឹក្សា​អឺរ៉ុប និង​ការបង្កើត​តំណែង​ឧត្តម​តំណាង​នៃ​សហភាព​អឺរ៉ុប​ទទួល​បន្ទុក​កិច្ចការ​ បរទេស និង​សន្តិសុខ។

   ក៏ប៉ុន្តែ តាំង​ពី​ចុង​ឆ្នាំ2008 ​មក​ទល់​ត្រីមាស​ទី១​នៃ​ឆ្នាំ2010 ​នេះ ពួក​អ្នក​មិន​ទុក​ចិត្ត និង​មើល​ស្រាល​អឺរ៉ុប គឺ​ពួក ​Eurosceptiques ចាប់​ផ្តើម​ស្តី​បន្ទោស​សហភាព​អឺរ៉ុប​ជា​ថ្មី​ឡើង​វិញ។ ម្យ៉ាង គឺ​មក​អំពី​ក្នុង​ឱកាស​សន្និសីទ​អន្តរជាតិ ស្តី​ពី​ការប្រែប្រួល​អាកាសធាតុ នៅ​ទីក្រុង​Copenhague ក្នុង​ខែ​ធ្នូ​ឆ្នាំ​2009 ​ទឹកមាត់​របស់​អឺរ៉ុប​មិន​ប្រៃ នៅ​ចំពោះ​មុខ​សហរដ្ឋអាមេរិក និង​ប្រទេសចិន។ ម្យ៉ាងទៀត គឺ​មក​អំពី​តំណែង​ប្រធាន​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សា​អឺរ៉ុប​ត្រូវ​បាន​ ប្រគល់​ទៅ​ឲ្យ​ជនជាតិ​Belgique Herman Van Rompuy ដែល​គ្មាន​បុគ្គលិក​លក្ខណៈ​ខ្លាំង និង​ដែល​គ្មាន​កិត្តិនាម នៅ​លើ​ឆាក​អន្តរជាតិ។ រីឯ​មូលហេតុ​ចុង​ក្រោយ​ដែល​ធ្វើ​ឲ្យ​គេ​ពិបាក​ជឿ​ទៅ​លើ​ឥទ្ធិពល​របស់​អឺរ៉ុប គឺ​អវត្តមាន​នៃ​សកម្មភាព​រួម​របស់​អឺរ៉ុប ដើម្បី​ជួយ​សង្គ្រោះ​ប្រជាជន​Haïti ក្រោយ​គ្រោះ​រញ្ជួយ​ដី នៅ​ខែ​មករា​កន្លង​ទៅ​នេះ។

   ចង់​ឬ​មិន​ចង់ ទ្វីបអឺរ៉ុប​ទាំង​មូល និង​សហភាព​អឺរ៉ុប​ដាច់​ដោយ​ឡែក លែង​ជា​ដង្ហើម​នៃ​ពិភពលោក​ទៀត​ហើយ។ ពាក្យ​ស្លោក​ដែល​ថា អ្នកណា​ក្តាប់​អឺរ៉ុប អ្នកនោះ​ក្តាប់​ពិភពលោក មាន​ន័យ​ត្រឹមត្រូវ​ល្អ រហូត​ដល់​សម័យ​សង្រ្គាម​លោក​លើក​ទី​ពីរ។ វា​ក៏​នៅ​មាន​ន័យ​ដែរ ក្នុង​សម័យ​សង្រ្គាម​ត្រជាក់ នា​ពេល​ដែល​សហរដ្ឋអាមេរិក និង​សហភាព​សូវៀត ដណ្តើម​ឥទ្ធិពល​គ្នា​នៅ​គ្រប់​ជ្រុងជ្រោយ​ក្នុង​ពិភពលោក ពិសេស​នៅ​លើ​ទ្វីបអឺរ៉ុប​តែ​ម្តង។

   ក៏​ប៉ុន្តែ ក្រោយ​សង្គ្រាម​ត្រជាក់ ពិភពលោក​បែក​ចេញ​ជា​ច្រើន ​Pôles មិនមែន​មាន ​Pôles​ភូមិសាស្ត្រ​នយោបាយ​តែ​ពីរ ដូច​ពី​ពេល​មុន​ទៀត​ទេ។ នៅ​ក្នុង​បរិបទ​នេះ សហភាពអឺរ៉ុប​ចោទ​សួរ​ខ្លួន​ឯង​ថា តើ​ត្រូវ​បន្ត​ពឹងពាក់​ឲ្យ​អាមេរិក​ជួយ​ការពារ​ខ្លួន ដូច​ក្នុង​សម័យ​សង្រ្គាម​ត្រជាក់ ឬ​ក៏​ត្រូវ​គិតគូរ​បង្កើត​កងទ័ព​អឺរ៉ុប​រួម​មួយ ដើម្បី​ការពារ​ខ្លួន​ឯង និង​ដើម្បី​ចេញ​ទៅ​ធ្វើ​អន្តរាគមន៍​នៅ​លើ​ទី​សមរភូមិ​នាៗ ក្នុង​ពិភពលោក ក្នុង​នាម​ជា​មហា​អំណាច​មួយ​នឹង​គេ​ដែរ​ឬ​ទេ?

   តើ​ត្រូវ​បង្កើត​អឺរ៉ុប ​សហព័ន្ធន៍​Europe fédérale ឬ​អឺរ៉ុប​សមាគម​ប្រជាជាតិ Europe des Nations?

   ចក្ខុនិមិត្ត ​ទាំង​ពីរ​នេះ នាំ​មក​នូវ​ការយល់​ឃើញ​ផ្សេង​គ្នា​អំពី​តួនាទី​របស់​សហភាពអឺរ៉ុប នៅ​ក្នុង​លោក។ នៅ​ម្ខាង អឺរ៉ុប​សហព័ន្ធន៍ មាន​មហិច្ឆតា​ក្លាយ​ជា​មហា​ប្រទេស​អឺរ៉ុប​តែ​មួយ ដែល​ចាំបាច់​ត្រូវ​តែ​ដើ​តួនាទី​ជា​មហា​អំណាច ដូច​សហរដ្ឋ​អាមេរិក ឬ​ក៏​ប្រទេស​ចិន​សព្វថ្ងៃ។ នៅ​ម្ខាង​ទៀត អឺរ៉ុប​សមាគម​ប្រជាជាតិ គ្រាន់​តែ​ចង់​ឲ្យ​បណ្តា​ប្រទេស​សមាជិក​សាមគ្គី​គ្នា​ដើម្បី​ការពារ​ អារ្យធម៌​អឺរ៉ុប ការពារ​គំរូ​អភិឌ្ឍន៍​មួយ ដោយ​មិន​ចាំបាច់​យក​ចិត្ត​ទុក​ដាក់ ទៅ​លើ​ការប្រែប្រួល​នយោបាយ​ឬ​ភូមិសាស្រ្ត​នយោបាយ​នៅ​ក្នុង​ពិភពលោក​អ្វី​ទេ ពីព្រោះ​គិតគូរ​អំពី​រឿង​ទាំង​អស់​នេះ គឺ​ជា​ភារកិច្ច​ផ្ទាល់​របស់​ប្រទេស​សមាជិក​នីមួយៗ​រៀងៗ​ខ្លួន៕

____________________________
អត្ថបទ​របស់ : វិទ្យុ​បារាំង​អន្តរជាតិ​ខេមរភាសា

តើមនុស្ស​អាច​មាន​ជីវិត​អមតៈ​ដែរ ឬ​ទេ?


រូបភាពនេះ ដកស្រង់ ចេញ ពីឯកសារ ភាពយន្ត ឈ្មោះ "Curiosity: Can you live forever?"
ពាក្យ​ចាស់​លោក​ថា​ “កើត​ចាស់ឈឺ​ស្លាប់ជា​រឿង​ធម្មតា” ចុះបើ​មនុស្ស​មិន​ចេះឈឺ​​មិន​ចេះចាស់​ តើ​មនុស្ស​អាច​ស្លាប់​បានដែរ​ ឬទេ ? យើង ​រស់នៅ​ និង ធំ​ដឹង​ក្តី​ក្នុង​ច្បាប់ធម្មជាតិ​មួយ​ដែល​ធ្វើ​ឲ្យ​យើង​ជឿ​ថា​ការស្លាប់​ គឺជា​រឿង​មួយ​ដែល​មិន​អាច​គេច​បាន​ឡើយ ។ ចុះ​បើ​ “គំនិត” ប្រាប់​ថា​អ្នក​​អាច​មាន​ជីវិត​អមតៈ​ តើ​អ្នក​ចង់​បានវាដែរ ឬទេ ? តើ​អ្នក​នឹង​ធ្វើ​អ្វី​ខ្លះ ?
ការ​គិត​ពី​ជីវិត​អមតៈ​ហាក់​បីដូចជា​រឿង​ ប្រឌិតមួយ​ជាពិសេស​នៅក្នុង​សតវត្សទី ១៨ ​ដែល​មនុស្ស​មាន​អាយុ​រស់នៅ​ជាមធ្យម​តិច​ជាង​​៤០ឆ្នាំ ។ ប៉ុន្តែ​ជីវិត​រស់នៅ​ជា​មធម្យ​លើពិភព​លោក​នៅ​ឆ្នាំ ២០០១ គឺ​បាន​កើន​ឡើង​រហូត​ដល់​ទៅ ៦៥ឆ្នាំ​ ហើយ​នៅ​ប្រទេស​ជឿន​លឿន​មួយ​ចំនួន​អាយុ​រស់​នៅ​ជាមធម្យ​នេះ បាន​​​កើនឡើង​ដល់ទៅ ៨០-៨៥ ឆ្នាំឯនោះ ។ អ្នក​វិទ្យាសាស្រ្ត​ជឿ​ថា​អាយុរស់​នៅ​ជាមធម្យ​អាច​កើន​ឡើង​ទ្វេរដង​ម្តង​ទៀត ​ក្នុងរយៈ​ពេល២០០ឆ្នាំ​ទៅ​មុខ ។ តើ​វា​អាច​កើន​ឡើង​រហូត​ដល់​ជីវិត​អមតៈ​ដែរ ឬទេ ?
អ្នក​ស្រាវជ្រាវ​ជឿ​ថា​ជីវិត​គឺ​មាន​ដែនកំនត់​ពួក​គេ​បាន​បញ្ជាក់​ថា​ អាយុ​អតិ​បរមា​របស់​មនុស្ស​គឺ ១២៥ឆ្នាំ ។ ប៉ុន្តែ​អ្នក​ស្រាវ​ជ្រាវ​ខ្លះ​មើល​ពិភពលោក​ទៅ​អនាគត​ពោរពេញទៅ​ដោយ​មនុស្ស​ ដែល​មាន​អាយុ​រាប់សតវត្ស​ដែលខ្លះ​អាច​មាន​អាយុ​រហូតពី​ ៥០០ ទៅ ១០០០​ឆ្នាំក៏មាន ។ ជំងឺ​ដែលទាក់ទង​ទៅនឹង​ភាពចាស់​ជរាដូចជា ជំងឺ​រវើ​រវាយ​នៅពេល​ចាស់ និង ជំងឺ​គាំង​បេះដូង​គឺ​ជាឧបសគ្គ​ដែល​រារាំង​យើង​មិន​ឲ្យ​ទៅ​ដល់ចំនុច​នោះបាន (ជីវិតអមតៈ) ។
សារពាង្គកាយ​របស់​មនុស្សយើង​ចុះ​ខ្សោយ​ទៅតាម​អាយុកាល​ដែលនៅ​ទីបំផុត​​ ធ្វើឲ្យយើង​ស្លាប់ ដូចនេះ​ក្នុង​ការស្វែង​រក​​ជីវិត​អមតៈ​អ្នក​វិទ្យាសាស្រ្ត​​បានផ្តោត​សំខាន់ ​ទៅលើ​ការបញ្ឈប់​ភាព​ចាស់ជរា​របស់​រាងកាយ ។
១ វិធី​សាស្រ្ត​មួយ​ដែល​បាន​បង្ហាញ​អំពី​ការបង្កើន​អាយុ​របស់​សត្វដូចជា​ សត្វកណ្តុរ​គឺ​ “ការ​តមអាហារ​ដែលមានកាឡូរី​ក្នុង​លក្ខខ័ណ្ឌ​សមស្រប​មួយ” ។ ដើម្បី​ធ្វើ​ការ​តមអាហារ​នេះ​ឲ្យបាន​តត្រឹមត្រូវ​ អ្នក​ត្រូវ​កាត់​បន្ថយការទទួល​យក​កាឡូរី​ចំនួន ៣០​% ពីក្នុង​អាហាររបស់​អ្នក ប៉ុន្តែ​អ្នក​ត្រូវ​រក្សា​ការបរិភោគ​គ្រប់​សារធាតុបំប៉ន​ដែល​ចាំបាច់​ទាំង​ អស់ ។ គ្រោងការ​នៃ​ការបរិភោគបែប​នេះ​បាន​បង្ហាញ​ថា​វាពិត​ជាពិបាក​ណាស់​សម្រាប់​ មនុស្ស​ក្នុង​ការអនុវត្តន៍​តាម ដូចនេះ​អ្នកស្រាវជ្រាវ​កំពុង​ព្យាយាម​រកពីមូលហេតុ​ច្បាស់លាស់មួយ​ថា ហេតុ​អ្វីបានជាការ​កាត់បន្ថយ​កាឡួរី​អាច​ជួយ​ដល់​ការបង្កើន​អាយុ​បាន ? បើ​សិន​ជា​ពួកគេ​អាចដោះស្រាយ​ចម្ងល់​នេះបាន​ ពួកគេ​ប្រហែល​ជា​អាច​ចម្លងយន្តការ​នេះ​ទៅក្នុង​ទម្រង់​ជាលក្ខណៈ​ថ្នាំ​បាន ។
២ ថ្នាំ​ប្រឆាំង​ភាព​ចាស់​ជរា​អាច​ជួយ​ដល់ការផ្អាក ឬ បញ្ឈប់​ដំនើរ​ការផលិត​របស់ “ប្រតិកម្ម​ម៉ូលេគុល” ដែល​ជាម៉ូលេគុល​ធ្វើ​ឲ្យ​មានការ​កើន​ឡើង​នៃការ​ខូចខាត​នៅក្នុង​រាងកាយ​នៅពេល ​ដែល​យើង​មានអាយុកាន់​តែច្រើន ។ អ្នក​ស្រាវជ្រាវ​កំពុង​ធ្វើ​ការ​សន្និដ្ឋានថា​តើ​សារធាតុ​ខ្លះ​ដូចជា​ សារធាតុ “Resveratrol” ដែល​គេរកឃើញ​មាននៅក្នុង​ស្រាក្រហម​អាច​មានប្រសិទ្ធិភាព​ដែរ ​ឬទេ ? នៅពេល​ដែល​វា​មានទម្រង់​ជាលក្ខណៈ​ថ្នាំ ព្រោះថា​សារធាតុ “Resveratrol” អាច​មានសមត្ថភាព​បង្អាក់ដំនើរ​ការនៃ​ភាពចាស់ជរា​នៅក្នុងកំរិត​ពូជ​បាន ។
អ្នកវិទ្យាសាស្រ្ត​ខ្លះ​គិត​ថា​អង់ស៊ីម “Telomoras” ដែល​ជាអង់ស៊ីម​ជួយ​សះ​ស្រទាប់​ការពារ​របស់កោសិកា​គឺជា​ចម្លើយ (ទៅរកជីវិត​អមតៈ) ហើយ​អ្នក​ខ្លះ​វិញ​គិត​ថាការ​ចាក់​អ័រម៉ូន​ដែល​ផលិត​ដោយ​មនុស្ស​អាច​បញ្ឍប់​ រាងកាយទៅ​រក​ចាស់​ជរា​បាន ។
វាប្រាកដ​ហើយ​ថា​មានទ្រឹស្តី​បទ​ជាច្រើន​ដែលអាច​ប្រាប់ពី​វិធី​នៃ​ ការបញ្ឍប់​ភាពចាស់​ជរា ប៉ុន្តែ​ទ្រឺស្តី​បទខ្លះ​វាត្រូវការរយៈពេល​យូរ​ទៅ​មុខ​ទៀត​ ឧទាហរណ៍ដូចជាថ្នាំ​ប្រឆាំង​មិន​ឲ្យចាស់​ជាដើម ។ បើសិន​ជា​យើងអាច​បង្កើតថ្នាំ​នោះបាន​មែន វានៅ​មានការប្រកួតប្រជែង​ផ្សេងទៀតដូចជា​ តើមនុស្ស​អាច​រស់​នៅ​បានអាយុ​ប៉ុន្មានហើយ​មុនពេល​មិន​ទាន់ប្រើប្រាស់​ថ្នាំ ។ បន្ថែម​ពីនេះ​ទៅ​ទៀត​បើទោះបី ការសិក្សា​អំពី​មូលហេតុ​ដែលធ្វើ​ឲ្យកណ្តុរ​រស់បានយូរ​អាច​ធ្វើទៅបាន​ហើយ​ ក៏ដោយ​ ចំពោះ​​ការសិក្សា​អំពី​មនុស្សអាច​ត្រូវការ​រយៈពេល​ពី ៧៥ ទៅ ៨០ឆ្នាំទៀតឯនោះ ។
អ្នក​វិទ្យាសាស្ត្រ​ខ្លះ​ពុំចង់ចាំ​រហូតដល់ ៧៥ ទៅ ៨០ឆ្នាំទេ​តួយ៉ាង​លោក Ray kurweil គាត់​បានអះអាង​ថា​ព្រឹត្តិការណ៍មួយដែល​គេឲ្យឈ្មោះថា​ “ភាពចម្លែក” (Singularity) នឹងកើត​មានឡើង​ដែលនៅពេល​នោះ​មនុស្ស​នឹងក្លាយទៅជាម៉ាស៊ីន ។ សាច់ និង ឈាមគឺមិន​មែនជាវត្ថុធាតុ​ឥតខ្ចោះ​សម្រាប់​ភាពយូរអង្វែង​ឡើយ ដូចនេះ​គេនឹងផ្លាស់ប្តូរ​វាជាមួយ​វត្ថុធាតុ​ដែលអាច​ប្រើប្រាស់​បានយូរវិញ ។ ជនអនាគតនិយម​មួយចំនួន​មើល​ឃើញអនាគត​ទៅមុខ​ថា​ពិភពលោក​គឺជាកន្លែង​មួយ​ដែល​ កុំព្យូទ័រ​​គឺជាឧបករណ៍មួយ​មានតួនាទី​រក្សាទុក​ខួរក្បាលរបស់​មនុស្ស ហើយ​ធាតុស៊ីលីកូន​ជាវត្ថុ​ធ្វើជា​ផ្នែក​សម្រាប់​ជំនួស​អវៈយវៈ​ទន់ខ្សោយ ។
នៅពេល​ដែល​អ្នកវិទ្យាសាស្រ្តកំពុង​ដោះស្រាយ​ពីបញ្ហាថាតើ ម៉ាស៊ីន ឬ ការចាក់​បញ្ចូលធាតុ​ “Resveratrol” អាច​អ្វើឲ្យយើង​មានជីវិត​អមតៈនោះ វិធី​ដែលល្អបំផុត​នោះគឺអ្នកគួរ​រីករាយ​ជាមួយពេលវេលា​ដែលអ្នក​កំពុងមាន ៕
ដកស្រង់ និង កែសម្រួលពី: http://science.howstuffworks.com/environmental/life/genetic/humans-live-forever.htm

អ្នកស្គាល់អ្វីខ្លះអំពីវប្បធម៌

វប្បធម៌ ពីភពលោក
វប្បធម៌មានន័យយ៉ាងដូចម្ដេច? ក្នុងនិយមន័យវប្បធម៌របស់ លោក ក្លាក់ហន (Kluckhohn, C., 1962) វប្បធម៌​រួម​មាន​លំនាំ​នៃ​របៀប​គិត​ អារម្មណ៍ និងប្រតិកម្ម​ ដែលរៀន និងប្តោះប្តូរ​ចម្បង​តាម​រយៈ​សញ្ញា​តំណាង ​ដែល​​រួម​មាន​ការ​សម្រេច​នានា​របស់​ក្រុម​មនុស្ស ដូចជាការឆ្លាក់ត្រាលើវត្ថុជាដើម ។ បណ្ដូល​សំខាន់​នៃ​វប្បធម៌​មាន​គំនិត​ប្រពៃណី​ និងតម្លៃដែលភ្ជាប់មកជាមួយ ។
លក្ខណៈវប្បធម៌
១. បាតុភូតក្រុម៖ វប្បធម៌សំដៅទៅលើក្រុមមនុស្ស ។
២. លក្ខណៈរួម៖ វប្បធម៌ជាគោលជំហររួមក្នុងការពិចារណា និងការយល់ដឹង ។ ធាតុផ្សេងៗនៃវប្បធម៌បានទទួលស្គាល់ពីសមាជិកក្រុមវប្បធម៌នោះ ។
៣. ទទួលយកតាមរយៈការរៀន៖ វប្បធម៌មិនជាប់ជាមួយសែន ឬកើតឡើងដោយធម្មជាតិឡើយ គឺវាអាស្រ័យនឹងសង្គម ហើយជាធាតុសប្បនិម្មិត ។ យើងរៀន ដឹងពីវប្បធម៌របស់ខ្លូនភាគច្រើនតាមរយៈទំនាក់ទំនងគ្រូសារ តែសង្គម ជាពិសេសគឺគ្រឹះស្ថានអប់រំក៏ជះឥទ្ធិពលយ៉ាងខ្លាំងលើបុគ្គលដែរ ។
៤. មិនងាយនឹងសាបរលាយ៖ ដោយសារវប្បធម៌សាបព្រោះលើបុគ្គលតាំងពីវ័យក្មេង ទាំងគេមិនចេតនា វាចាក់រឹះជ្រៅ និងតែងតែស្ថិតនៅជាមួយបុគ្គលរហូតមួយជីវិត ។
៥. ជះឥទ្ធិពលខ្លាំងដល់អាកប្បកិរិយា៖ វប្បធម៌បញ្ជាឲ្យបុគ្គលសំដែងអាកប្បកិរិយាទៅតាមបែបផែនជាក់លាក់មួយ ។
៦. កើតឡើងជាយថាក្រម និងមានរបៀប៖ ផ្នែកផ្សេងៗនៃវប្បធម៌បំពេញឲ្យគ្នាទៅវិញទៅមក ។ តម្លៃដែលវប្បធម៌កំណត់ឲ្យស្ដែងចេញជារូបភាពផ្សេងៗ ដូចជាទម្លាប់ជ្រើសរើស និងប្រើប្រាស់វត្ថុ មនោគមវិជ្ជានយោបាយ និងសេដ្ឋកិច្ចជាដើម ។
៧. កំបាំង៖ មួយភាគធំនៃវប្បធម៌គឺមិនអាចមើលឃើញ ឬមិនដែលត្រូវបានចាប់អារម្មណ៍ឡើយ រហូតដល់ពេលចេញពីក្រុមរបស់ខ្លួន គឺពេលជូបប្រទះនឺងវប្បធម៌បរទេសទើបដឹង ។
៨. ជាបទដ្ឋាន៖ វប្បធម៌កំណត់បទដ្ឋាននៃអាប្បកិរិយាក្នុងក្រុមខ្លួន ហេតុនេះហើយទើបសមាជិកក្រុមមើលឃើញទំនោរ គំនិត និងទង្វើរបស់ខ្លួនមានលក្ខណៈត្រឹមត្រូវ និងសមរម្យ ។ វប្បធម៌កំណត់អ្វីដែលធម្មតា និងអ្វីដែលខុសធម្មតា ។
ជាទូទៅ
ទីមួយគឺយើងមើលឃើញអ្វីដែលកើតឡើងក្នុងវប្បធម៌របស់យើងជារឿងធម្មតា និងត្រឹមត្រូវ ហើយអ្វីដែលមានក្នុងវប្បធម៌ដទៃជារឿងមិនធម្មតា និងមិនត្រឹមត្រូវ ។ ទីពីរគឺយើងទម្លាប់របស់ក្រុមវប្បធម៌ខ្លួនថាជាបុព្វហេតុសកល ។ ចុងបញ្ចប់គឺយើងមានទំនោរទៅជួយ និងសហការជាមួយសមាជិកវប្បធម៌របស់ខ្លួន មានមោទនភាពចំពោះក្រុមរបស់ខ្លួន និងមិនទុកចិត្ត ហើយជួនកាលមានទំនោរហឹង្សាចំពោះបុគ្គលក្រៅក្រុមខ្លួន ។
និយាយម្យ៉ាងបានថា វប្បធម៌គឺជាកែវឆ្លុះដែលយើងប្រើសម្រាប់មើល និងស្វែងយល់អំពីអ្នកដទៃ និងពិភពលោកទាំងមូល ។ វប្បធម៌គឺជាគន្លឹះដែលឋិតនៅក្រោមអាកប្បកិរិយា ទម្លាប់ ការប្រតិបត្តិ រឿងនិទាន សញ្ញា និងនិមិត្តរូបទាំងឡាយ ។ ទោះបីជាយ៉ាងណាក៏ដោយ វប្បធម៌មិនស្ដែងឲ្យចេញជាអាកប្បកិរិយាដូចគ្នាទាំងអស់នោះទេ តែអត្ថន័យនៃទង្វើទាំងឡាយតែងមានលក្ខណៈដូចគ្នា ។ គឺចរិយាសម្បត្តិដែលជះឥទ្ធិពលដល់អាកប្បកិរិយាដែរ ទន្ទឹមនឹងវប្បធម៌ ។ ហេតុនេះទើបមានភាពខុសគ្នាកើតឡើងដែរក្នុងវប្បធម៌តែមួយ មិនថាតែវប្បធម៌ពីរផ្សេងគ្នាឡើយ ។ បទដ្ឋាននៃការផ្តល់តម្លៃ អត្តចរិត និងអាកប្បកិរិយា របស់សង្គមជាអ្វីដែលគេគិតថាត្រឹមត្រូវជាគេបង្អស់ តែក៏មានការឃ្លាតឃ្លាខ្លះៗដែរ ។
ដូចនេះការកំណត់ចរិតលក្ខណៈឯកសណ្ឋានចំពោះបុគ្គលអាស្រ័យលើលក្ខណៈសំគាល់តែមួយតូច ដូចជាសំបុរ ជាតិសាសន៍ ភាគច្រើននាំឲ្យមានការរើសអើងដែលមិនសមហេតុផល ។

ស្វែងយល់​ការពិត ១០ យ៉ាង​អំពី​ធាតុអ៊ីដ្រូសែន

១ ​ ធាតុអ៊ីដ្រូសែនមាន​លេខរៀង​ទី ១ នៅក្នុង​តារាងធាតុ​គីមី ដូចនេះ​អ៊ីដ្រូសែន​ជាធាតុ​ដែលមាន​លេខអាតូម ១ ឬ មាន​​ប្រូតុងមួយ​ក្នុងអាតូម​អ៊ីដ្រូសែននីមួយៗ ។
២  ធាតុអ៊ីដ្រូសែន​ជាធាតុ​ដែល​កកើត​មុនគេ​បង្អស់​ក្នុង​អំឡុងពេល Big Bang ។
៣ ទម្ងន់​អាតូមរបស់​ធាតុអ៊ីដ្រូសែន​ស្មើនឹង​ ១,០០៧៩៤ (amu) ដូចនេះ​វាធ្វើ​ឲ្យ​អ៊ីដ្រូសែនជាធាតុ​ដែលស្រាល​ជាងគេ​បង្អស់ ។
៤ ចំណុច​រលាយ​របស់​អ៊ីដ្រូសែន​គឺនៅ​សីតុណ្ហភាពដក ២៥៩,២ អង្សាសេ និង ចំណុច​ពុះ​នៅសីតុណ្ហភាពដក ២៥២,៧៦២ អង្សាសេ ។
៥ ឧស្ម័ន​អ៊ីដ្រូសែនគឺ​ងាយឆេះ​ជាទី​បំផុត ដូច​នេះ​វា​ត្រូវ​បានគេយក​ទៅប្រើធ្វើ​​ជាឥន្ធនៈ​សម្រាប់​ម៉ាស៊ីន​ សំខាន់បំផុត​របស់​យាន្តអវកាស ។
៦ ធាតុអ៊ីដ្រូសែន​អាច​បង្កើត​បានតាមរយៈ​ការធ្វើ​ប្រតិកម្ម​រវាង​លោហៈ និង អាស៊ីត ។ ឧទាហរណ៍ ប្រតិកម្ម​រវាង​ស័ង្កសីជាមួយ​អាស៊ីតក្លរីឌ្រិក (អាគុយ) ។
៧ ទម្រង់​រូប​របស់​អ៊ីដ្រូសែននៅ​សីតុណ្ហភាព​បន្ទប់ (២៥ អង្សាសេ) និង សំពាធធម្មតា​គឺជា​ឧស្ម័ន​ដែល​គ្មាន​ពណ៌ និង ក្លិន ។
៨ គេ​អាច​យក​អ៊ីដ្រូសែនទៅប្រើប្រាស់​បានជាច្រើ​យ៉ាង ប៉ុន្តែ​ភាគច្រើន​គេយក​វាទៅប្រើ​ក្នុង​ការទាញយក​ហ្វូស៊ីលឥន្ធនៈ​ (Fossil fuel) និង ក្នុង​ផលិតផល​អាម៉ូញ៉ាក់ ។
៩ នៅក្នុង​សមាសធាតុ​ អ៊ីដ្រូសែន​អាច​ចាប់យក​បន្ទុកបូក (H+) ឬ បន្ទុកដក (H-)ក៏បាន ។
១០  អ៊ីដ្រូសែន​ជាធាតុ​ដែលសំបូរ​ជាងគេបង្អស់​ក្នុង​ចក្រវាឡដោយ​ប្រមាណ ៧៥% នៃ​ទម្ងន់​របស់​ចក្រវាឡ​គឺជាធាតុ​អ៊ីដ្រូសែន ។

ដកស្រង់ និង កែសម្រួលពី :
http://chemistry.about.com/od/elementfacts/a/10-hydrogen-facts.htm

មាន់ និងស៊ុតមាន់ តើមួយណាកើតមុន?

chicken-and-eggsសំណួរ ​នេះ​មើល​ទៅគឺពិត​ជា​សំណួរ​មួយ​ដ៏សែនសាមញ្ញ ប៉ុន្តែ ពិបាក​នឹង​ផ្តល់​ចម្លើយមួយ​ឲ្យ​ត្រឹមត្រូវ​ឥត​ខ្ចោះ​ណាស់។ ប្រសិនបើយើង​យក​សំណួរ​នេះ​ទៅ​សួរ​ ប្រាកដ​ជា​មាន​មនុស្ស​មួយ​ចំនួនគិត​ថា យើង​មិន​គ្រប់​ទឹក​ផង​ក៏​មិនដឹង។ ប៉ុន្តែ សំណួរ​ “មាន់ និងស៊ុត​មាន់​មួយណាកើត​មុន” គឺជា​សំណួរ​មួយ​ ដែលអ្នកវិទ្យាសាស្ត្រ​បាន​ព្យាយាមធ្វើការ​​ឆ្លើយ​ជាយូរណាស់​មកហើយ។ ដូចនេះ គេហទំព័រ​«គំនិត»​សូម​លើកយក​ប្រធាន​បទ​នេះ​មក​ចែក​រំលែក​មិត្ត​អ្នកអាន អំពី​ការ​រក​ឃើញចុង​ក្រោយ​បំផុត​ពីបញ្ហា​នេះ​របស់​អ្នកវិទ្យាសាស្ត្រ។
សំណួរ​ទាក់​ទង​នឹង​មាន់ និង​ស៊ុត​មាន់ គឺមាន​លើក​ឡើង​តាំង​ពី​ជំនាន់​មុនគ្រឹស្គ​សករាជ​មក​ម្ល៉េះ​ដោយ​ អ្នកទស្សនវិទូ​ដ៏ល្បីល្បាញ​ម្នាក់​ឈ្មោះ​អារីស្តូតដែលគាត់​បាន​លើកឡើង​ថា “វាគួរតែមាន​បក្សី​មួយ​ដែល​ផ្តល់​កំណើត​ដល់ស៊ុត​សម្រាប់​បក្សីណា​ដែល​ មានកំណើត​ចេញពី​ស៊ុត”។ មិនត្រឹមតែ​ទស្សនវិទូ​អារីស្តូត​នោះទេ មាន​មនុស្ស​ជាច្រើន​ដែល​បាន​ធ្វើការ​ឆ្លើយ​សំណួរ​នេះ តួរយ៉ាង​​អ្នក​រូប​វិទូ​ដ៏ល្បីល្បាញ​ក្នុងសម័យ​បច្ចុប្បន្ន​​បណ្ឌិត ’Stephen William Hawking ក៏បាន​ចូលរួម​ចំណែក​ក្នុង​ការ​ឆ្លើយនូវ​សំណួរ​ខាង​លើ​ផងដែរ។ លោក​បាន​លើក​ឡើង​ថាស៊ុត​មាន់​គឺមាន​កំណើត​មុន។ ចំណែក​ឯ​ទ្រឹស្តីនៃការវិវដ្ដន៍វិញក៏បានលើកឡើងផងដែរ​ថា ស៊ុតត្រូវ​តែមាន​កំណើត​មុន តែ​ទ្រឹស្តី​ក៏បាន​បញ្ចាក់ថា​ ស៊ុត​នោះគឺជា​ស៊ុត​ទូទៅ​មិនមែន​ជា​ស៊ុត​ដែល​ភ្ញាស់​ចេញ​ជា​មាន់​នោះ​ទេ។ សម្រាប់​ទ្រឹស្តី​ដែលចេញ​ពីសាសនា​វិញ​ដូចជា​សាសនា​ព្រះពុទ្ធ និង​សាសនា​ហិណ្ឌូ​ដែលជឿលើ​ការ​ចាប់​ជាតិ​ជាថ្មីនោះ បានកំណត់ថា មាន់ និង​ស៊ុត​មាន់គ្មាន​មួយណា​ដែល​កើត​មុន​នោះទេ។
ទ្រឹស្តី​នៃការវិវដ្តន៍​បានបញ្ចាក់ថា ភាវរស់​គឺមាន​បម្លាស់ប្តូរ​តាម​រយៈពេលវេលាដោយ​ដំណើរ​លាស់​ថ្មី និងការ​បន្ត​ពូជ។ ដោយសារ​តែ​DNA​អាច​ធ្វើការ​ផ្លាស់ប្តូរ​បាន​តែ​នៅ​មុន​នឹង​ការ​ចាប់កំណើត ដំណើរ​លាស់ថ្មីនៃ​ភាវរស់​ត្រូវបាន​បង្កើតឡើង​ដោយ​ភាវរស់មួយប្រភេទ​ដែល​ ស្រដៀង​នឹង​សត្វមាន់ ប៉ុន្តែ​មិនមែន​សត្វមាន់នោះទេ ដែលជាអ្នក​បង្កើត​ស៊ុត​មាន់។ ស៊ុតមាន់ទាំងនេះ​ហើយ​ដែល​ជា​អ្នក​បង្កើត​សត្វ​មាន់​ដែលមាន​វត្តមាន​មក​ ទល់នឹង​សព្វ​ថ្ងៃ​នេះ​ដោយ​ឆ្លង​តាម​ការ​វិវដ្ដន៍ជាច្រើន​ដំណាក់កាល។ សរុបសេចក្តីមក ឆ្លងតាម​ការ​បន្ត​ពូជ និង​ការវិវដ្តន៍ជា​​បន្តបន្ទាប់​ធ្វើ​ឲ្យ​យើង​ទទួលបាន​ស៊ុត​ដែល​ក្នុង​នោះ​ មាន​ផ្ទុក​អំប្រ៊ីយ៉ូ (ទារក​)នៃ​សត្វ​មាន់​ដំបូង​បង្អស់។ ដូច្នេះ ស៊ុតមាន់​ត្រូវ​តែ​មាន​កំណើត​មុន​សត្វមាន់។
ផ្ទុយ​ទៅវិញ នៅឆ្នាំ​២០១០អ្នកវិទ្យាសាស្ត្រ​របស់​ចក្រភព​អង់គ្លេស​ដែលបាន​អះអាង​ពីភាព​ ជោគជ័យ​នៃ​ការ​​បំបែក​ប្រស្នា​ស្តី​ពី មាន់​និង​ស៊ុតមាន់​នោះបាន​បញ្ចាក់ថា សត្វ​មាន់​មានកំណើត​មុន។ នេះ​ជា​ការ​លើកឡើង​របស់​អ្នក​ស្រាវជ្រាវ​នៅសាកលវិទ្យាល័យ​ Sheffield និងWarwick​។
អ្នកវិទ្យាសាស្ត្រ​មក​ពី​សាកលវិទ្យាល័យ​ទាំង​ពីរខាងលើ​បាន​រកឃើញ​ថា ប្រូតេអ៊ីនដែល​រកឃើញ​នៅក្នុង​អូវ៉ែរ​របស់សត្វមាន់គឺមាន​សារៈសំខាន់​ណាស់​ សម្រាប់​ការ​កកើតឡើង​នៃ​ស៊ុតមាន់ ហេតុនេះ​ហើយ​អ្នកវិទ្យាសាស្ត្រ​ខាង​លើបាន​អះអាង​ថា ស៊ុតមាន់​មាន​វត្តមាន​លុះត្រាណាតែមាន​វត្តមាន​សត្វមាន់​ជាមុនសិន។
ប្រូតេអ៊ីន​នោះគឺជា​ភ្នាក់ងារ​បង្កើន​ល្បឿន​ការវិវដ្តន៍​របស់សំបកស៊ុត​​ ដែលជា​ភ្នាក់​ងារ​ដ៏មានសារៈសំខាន់​សម្រាប់​ការពារពង​ក្រហម និង​អង្គធាតុ​រាវ​ដែល​នៅខាងក្នុង​ស៊ុត​ខណៈពេលដែល​កូន​មាន់កំពុង​តែ​មាន​ការ​ វិវដ្តន៍​នៅក្នុង​សំបក។
ឆ្លងតាមការ​លើក​ឡើង​របស់​អ្នកវិទ្យាសាស្ត្រ​នានា យើង​ពិបាក​នឹង​ធ្វើការ​សន្មត​ឲ្យ​បាន​ត្រឹមត្រូវ​១០០%ណាស់ថា​តើ​សត្វ​មាន់ ឬក៏ស៊ុតមាន់​មានកំណើត​មុន។ ប៉ុន្តែ ការលើក​ឡើង​របស់​ទ្រឹស្តី​នៃការ​វិវដ្តន៍​ហាក់​ដូចជា​មាន​ភាព​សមហេតុផល​ ច្រើនជាង។ចុះ​ចំណែក​អ្នកវិញ អ្នក​យល់​យ៉ាងណា?
ឯកសារយោង៖
http://www.nbcnews.com/
http://articles.cnn.com/_s=PM:WORLD
http://www.icr.org/
http://en.wikipedia.org/
http://science.howstuffworks.com/

បច្ចុប្បន្នជាមាតានៃអនាគត

យើងធ្លាប់បានឃើញថូផ្កាដែលគេតាំងនៅលើតុ មានសម្រស់ល្អឆើតឆាយ ។ ថូផ្កាមិនអួត
ប្រាប់យើងពីសម្រស់របស់វា ឬក៏ឮវានិយាយអួតសរសើរពីគន្ធពិដោរដ៏ក្រអូបរបស់វាម្តង
ណាឡើយ ។នៅពេលដែលមនុស្សម្នាក់បានឃើញច្បាស់នូវព្រះនិព្វានក៏មានន័យដូចគ្នាដែរ
មនុស្សនោះមិនដែលនិយាយអួតសរសើរពីខ្លួនគេទាល់តែសោះ តែយើងអាចដឹងច្បាស់នូវ
សម្រស់ ឬភាពផ្អែមល្ហែមរបស់គេដោយគ្រាន់តែដោយគ្រាន់តែរស់នៅជិតគេមួយខណៈទេ។
មិនត្រូវការព្រួយបារម្ភពីអតីតៈ ឬអាគតពេកទេ ។ សេចក្តីសុខតែងស្ថិតនៅក្នុងបច្ចុប្បន្នជា
មួយអ្វីដែលនៅចំពោះមុខអ្នក ។ ដើម្បីរស់នៅក្នុងខណៈបច្ចុប្បន្នឲ្យបានពោរពេញ អ្នកមិន
ត្រូវងាកក្រោយ ហើយរំលឹកឡើងវិញនូវអតីតកាលឡើយ អតីតកាលកន្លងផុតទៅហើយ។
ហើយអ្នកមិនអាចប្រើអំណាចទៅស្រវាឈោងចាប់យកអនាគតដែរ ។ ដូច្នេះ គ្មានអ្វីត្រូវ
ព្រួយឡើយ ។ បន្តិចទៀតខ្ញុំជិះយន្តហោះ អ្នកណានឹងដឹងថានឹងមានអ្វីកើតឡើង ។
ប្រហែលជាខ្ញុំបានទៅដល់គោលដៅដោយសុខសាន្ត ឬក៏ទៅមិនដល់ទេដឹង? នៅពេល
យើងធ្វើគំរោងការអ្វីមួយ ត្រូវធ្វើវាត្រឹមតែបច្ចុប្បន្នបានហើយ ព្រោះបច្ចុប្បន្នគឺជាពេលវេលា
ដែលយើងកំពុងកាន់កាប់។ យើងពេញ ចិត្តនឹងបច្ចុប្បន្នដោយប្រើប្រាស់វាឲ្យបានល្អ ។
ប្រសិនបើយើងរក្សាបច្ចុប្បន្នដោយប្រុងប្រយ័ត្នអតីតៈមិនអាចជាប្រផ្នូលអាក្រក់ដល់យើង
ឡើយ។បើអ្នកមានការប្រុងប្រយ័ត្នក្នុងបច្ចុប្បន្នបានល្អហើយអនាគតក៏ល្អ ។ ព្រះធម៌តែ
ស្ថិតនៅក្នុងបច្ចុប្បន្នជានិច្ច ។ បច្ចុប្បន្នជាមាតានៃអនាគត ។ ចូរថែរក្សាម្តាយ
ម្តាយនឹងថែរក្សាកូន ។
«សម្តេចព្រះមហាឃោសានន្ទ»

ព្រះជានរណា?


តាម​ការ​និយម​ និង​ជំនឿ​របស់​ខ្មែរ​យើង​ភាគ​ច្រើន ពេល​ដែល​ឮ​ពាក្យ​ថា​​ «ព្រះ​» ​នេះ​ភ្លាម​ តែង​តែ​បញ្ជូន​ចិត្ត​ បញ្ជូន​អារម្មណ៍​ទៅ​កាន់​ពិភព​មួយ​ដែល​ហួស​ពី​ចក្ខុ​វិ​ស័យ មាន​ឋាន​សួគ៌ ជាដើម​ ដោយ​យល់​ថា​ «ព្រះ​» គឺ​ជា​អាទិទេព (God) ឬ​ វត្ថុស័ក្តិសិទ្ធ និង​អ្នក​មាន​ឥទ្ធិរឹទ្ធ​ណាម្នាក់​។ តាម​ការ​ពិត បើ​យើង​វែក​ញែក​លំអិត​ពី​ឫស​គល់​នៃ​ពាក្យ​ថា​ «ព្រះ» យើង​នឹង​ឃើញ​ថា ពាក្យ​នេះ​នៅ​ជា​កណ្តាល​នៅ​ឡើយ​ទេ មិន​ទាន់​សំ​ដៅ​ទៅ​លើ​បុគ្គល​ណា អាទិទេព​ណា ឬវត្ថុ​ស័ក្តិសិទ្ធ​ណា​មួយ​ឡើយ។ នៅ​ក្នុង​វចនា​នុក្រម​សម្តេច​ព្រះ​សង្ឃរាជ​ ជួន ណាត ពាក្យ​ថា​ «ព្រះ» ​ ​បា. សំ. ( ន. ) (វរ ប្រើ​ជា គុ. “ប្រសើរ, ខ្ពង់ខ្ពស់, លើសលន់; ជា​ចម្បង; ដែល​គួរ​ប្រាថ្នា, គួរ​ចង់​បាន”; ប្រើ​ជា ន. ក៏​បាន “ពរ; ស្វាមី; កូន​ប្រសា​ប្រុស; សេចក្ដី​ប្រាថ្នា…”) ពាក្យ​នេះ​ខ្មែរ​ប្រើ​ក្លាយ​មក​ដោយ វ > ព + រ + ះ > ព្រះ; សម្រាប់​ហៅ​ឋានន្តរ​មន្ត្រី​ស័ក្តិ ៦ ហ៊ូពាន់​ចុះ​បន្ទាប់​ពី​ទី​ឧកញ៉ា​មក : មន្ត្រី​ទី​ព្រះ ។ សម្រាប់​ប្រើ​នាំ​មុខ​នាម​នាម​ឯ​ទៀត បាន​ច្រើន​យ៉ាង​ជា​អនេក : ព្រះ​សម្មាសម្ពុទ្ធ; ព្រះ​ឥន្ទ្រ, ព្រះ​ព្រហ្ម; ព្រះ​មហា​ក្សត្រ, ព្រះ​រាជា, ព្រះ​ករុណា​ជា​ម្ចាស់​ជីវិត; ព្រះ​រាជ​បុត្រ; ព្រះ​ធម៌; ព្រះ​សង្ឃ; ព្រះ​អាទិត្យ; ព្រះ​ចន្ទ្រ; ព្រះ​ពាយ; ព្រះ​បាទ; ព្រះ​កេសា; ព្រះ​អរហន្ត ។ល។
ឯ​ពាក្យ​មួយ​ទៀត​ដែល​មាន​ឫស​គល់​ដូច​គ្នា​ នឹង​ពាក្យ​ថា​ «ព្រះ» គឺ «ពរ» ដែល​យើង​តែង​តែ​យល់​ថា​ជា​អំណោយ​នៃ​ភាព​ជោគជ័យ​ សេចក្តី​សុខ និងភាព​ចម្រើន​រុង​រឿង​ ។ល។ ឫស​គល់​នៃ​ពាក្យ​ថា «ពរ» នោះគឺ “​ពរ សំ. បា. ( ន. ) (វរ) គុណជាត​ដ៏​ប្រសើរ; គុណជាត​ឬ​អ្វី​ៗ ដែល​គួរ​ប្រាថ្នា, គួរ​ចង់​បាន, គួរ​ជ្រើសរើស​យក​តាម​គាប់​ចិត្ត : សូម​ពរ, ឲ្យ​ពរ, ទទួល​ពរ ។ ឲ្យ​ពរ​សព្ទ​សាធុការ បញ្ចេញ​សូរ​សព្ទ​ថា សាធុ សូម​ឲ្យ… បាន​ប្រកប​តាម​បំណង!… ។ ស្រែក​ឲ្យ​ពរ​ឲ្យ​ជ័យ ស្រែក​ឲ្យ​ពរ​ថា សូម​ឲ្យ… មាន​ជ័យ​ជម្នះ ! ដូច​យ៉ាង​ស្រែក​ថា ជយោ ! ឬ ជយោ ! ជយោ ! ជាដើម (ម. ព. នោះ​ផង) ។ ពាក្យ​នេះ សំ. បា. ប្រើ​ជា គុ. ក៏​បាន ប្រែ​ថា “ប្រសើរ; ដែល​គួរ​ប្រាថ្នា, គួរ​ចង់​បាន, គួរ​ជ្រើសរើស​យក​តាម​គាប់​ចិត្ត”; ខ្មែរ​ប្រើ​ក្លាយ​មក​ជា ព្រះ ក៏​មាន, នៅ​ជា វរ ឬ វរៈ តាម​រូប​ដើម​ក៏​មាន” ។
ដូច្នេះ ត្រឹម​តែ​ពាក្យ​ថា​ «ព្រះ» មួយម៉ាត់ មិន​ទាន់​សំ​ដៅ​ថា​ជា​នរណា ឬ​វត្ថុ​ណា​​ឡើយ ព្រោះ​ពាក្យ​នេះ​សម្រាប់​ដាក់​នាំ​មុខ​មនុស្ស​ សត្វ ឬ​វត្ថុ ដែល​គេ​យល់​ថា​មាន​គុណឧត្តុង​ឧត្តម​​ខ្ពង់​ខ្ពស់​គួរ​គោរព​បូជា ដូច​ជា
-ព្រះ​ពុទ្ធ​ ព្រះ​អង្គ​មិន​មែន​ជាព្រះ​​អាទិទេព​ទេ គឺ​ជា​មនុស្ស​ពិត ជា​អច្ឆរិយ​បុគ្គល​ដ៏​ចម្បង​លើ​លោក ប្រសើរ​លើស​លប់​។
-ព្រះ​ធម៌ មិន​មែន​ជាព្រះ​​អាទិ​ទេព​ទេ តែ​ជា​ពាក្យ​ប្រៀន​ប្រដៅ​របស់​ព្រះ​សម្មា​សម្ពុទ្ធ​ និង​ជា​សភាវៈ​ធម្មជាតិ​ដែល​ស្ថិត​នៅ​ជា​និច្ច​ក្នុង​លោក​។ ដែល​ហៅ​ថា​ ព្រះ​ធម៌ ព្រោះ​សំដៅ​យក​សភាវៈដែល​មាន​គុណ​​ឧត្តុង​ឧត្តម​ខ្ពស់​ខ្ពស់​ នាំ​អ្នក​ប្រតិបត្តិ​តាម​ឲ្យ​រួច​ចាក​ទុក្ខ។
-ព្រះ​សង្ឃ មិន​មែន​ជាព្រះ​​អាទិទេព​ទេ គឺ​ជា​ក្រុម​មនុស្ស​សុទ្ធ​សាធ ដែល​ចេញ​បួស​​និង​បដិបត្តិ​តាមឱ​វាទ​របស់​​ព្រះសម្មាសម្ពុទ្ធ​។ ដែល​ហៅ​ថា​ព្រះ​សង្ឃ​ ព្រោះ​ជា​អ្នក​មាន​គុណ​ខ្ពង់​ខ្ពស់​ដោយ​ការ​បដិបត្តិ​វៀរ​ចាក​នូវ​អំ​ពើ​ អាក្រក់​គ្រប់​យ៉ាង​។
-​ព្រះ​រតន​ត្រ័យ មិន​មែន​ជា​ព្រះ​អាទិទេព​ទេ គឺ​ជា​ឈ្មោះ​នៃរតនៈ​ទាំង​បី​ បាន​ដល់​ព្រះ​ពុទ្ធ ព្រះ​ធម៌​ និង​ព្រះ​សង្ឃ​។ ជា​រតនៈ​ឬ​កែវ​ដ៏មាន​គុណ​​ឧត្តុងឧត្តម​ខ្ពស់​ខ្ពស់​។ល។​
-​ព្រះ​អរហន្ត មិន​មែន​ជា​ព្រះ​អាទិទេព​ទេ គឺ​ជា​បុគ្គល​ដែល​បានប​ដិបត្តិ​តាម​អរិយ​ដ្ឋង្គិកមគ្គ​​លះ​បង់​នូវ​កិលេស​ តណ្ហា កំចាត់​បង់​អស់​នូវ​អវិជ្ជា និង​សង្ខារ​ទាំង​ពួង បាន​ដល់​ត្រើយ​គឺ​ព្រះ​និព្វាន។ ព្រះ​អរហន្ត​គឺ​រាប់​បញ្ចូល​ទាំង​ព្រះ​សម្មា​សម្ពុទ្ធ​ និង​ពុទ្ធ​សាវ័ក​។​
-​ព្រះ​ខីណា​ស្រព មិន​មែន​ជាព្រះ​អាទិទេព​ទេ គឺ​ជា​អ្នក​ដែល​ក្ស័យ​អស់​នូវ​អាសវក្កិលេស ជា​វេវចនស័ព្ទ​នឹង​ព្រះ​អរហន្ត​។
-​ព្រះ​កន្លោង មិន​មែន​ជា​ព្រះ​អាទិទេព​ទេ គឺ​ជា​មនុស្ស​ពិត ជា​មាតា​បិតា ឪពុក​ម្តាយ​ ដែល​ខ្មែរ​យើង​ហៅ​ថា​ ព្រះ​កន្លោង​។ ដោយ​មាតា​បិតា​មាន​គុណ​ដ៏​ធំ​ធេង​ចំ​ពោះ​កូន​ប្រុស​ស្រី ដូច្នេះ​ព្រះ​សម្មា​សម្ពុទ្ធ​ទ្រង់​បាន​ប្រៀប​ធៀប​លោក​ទាំង​ពី​រ​ទៅ​នឹងព្រះ ​អរហន្ត​របស់​កូន​ផង​​ ជា​ព្រះ​ព្រហ្ម ជា​ព្រះ​អាទិទេព​របស់​កូន​ផង។ ព្រះ​អង្គ​ប្រៀប​ធៀប​មាតា​បិតា​ទៅ​នឹង​ព្រះ​អរហន្ត​ ថា​ជា​អាហុនេយ្យ​បុគ្គល​របស់​កូន គឺ​មាតា​បិតា ជា​មនុស្ស​ដែល​កូន​ប្រុសស្រី គួរ​គោរព​បូជាប្រណិបត្តន៍ ជា​ព្រះ​ព្រហ្ម​របស់​កូន ព្រោះ​មាតា​បិតា​មាន​ព្រហ្ម​វិហារធម៌​ គឺ​មេត្តា ករុណា មុទិតា និង​ឧបេក្ខាចំពោះ​កូន​ ជា​ព្រះ​អាទិទេព​របស់​កូន ​ព្រះ​អង្គ​ហៅ​មាតា​បិតា​ថា​ជា​ បុព្វទេវា គឺ​ទេវតាដើម បុព្វ មាន​ន័យថា​ខាង​ដើម ឬ​ដំបូង​ មុន​, ទេវា គឺ​ទេវតា ឬ​ទេព្តា ស្មើ​នឹង​ពាក្យ​ ថា អាទិទេព ព្រោះ​ អាទិ មាន​ន័យថា​ ដំបូង មុន, ទេព មក​ពីពាក្យថា ទេវ ឬ​ទេវតា​ហ្នឹងឯង ព្រោះ​មាតា​បិតា​ជា​អ្នក​ផ្តល់​កំណើត​ដល់​បុត្រ​ធីតា និង​ថ្នាក់​ថ្នម​ថែរក្សា​កូន​ប្រុស​ស្រី​មុន​នរណា​ៗ​ទាំង​អស់​។​
-​ព្រះ​មហា​ក្សត្រ មិន​មែន​ជា​ព្រះ​អាទិទេព គឺ​ជា​មនុស្ស​ពិត​ដែល​គ្រប់​គ្រង​ផែន​ដី នគរ ប្រទេស ហើយ​ពាក្យ​ ព្រះ​ នេះ​ត្រូវ​បាន​ប្រើ​នាំ​មុខ​មនុស្ស​ដែល​កើត​ក្នុង​រាជ​វង្ស ដូច​ជា ព្រះ​មាតា ព្រះ​បិតា ព្រះ​រាម ព្រះអនុជ ។ល។
-ព្រះវិស្ណុ ព្រះព្រហ្ម ។ល។ ត្រូវបាន​បរិស័ទខាង​ព្រហ្មញ្ញសាសនាជឿថា ជា​ព្រះ​អាទិទេពនៅ​លើ​ឋាន​សួគ៌​ បង្កើតទឹកដី មនុស្ស សត្វ និងពិភពលោក។
-ព្រះគ្រិស្ត ឬ​ព្រះយេហូវ៉ា ត្រូវបាន​គ្រិស្តបរិស័ទជឿថា ជាព្រះអាទិទេពនៅ​លើ​ឋាន​សួគ៌​​ ​បង្កើត​ទឹក​ ដី​ ព្រៃ​ព្រឹក្សា មនុស្ស សត្វ​ និង​ពិភព​លោក។
-ព្រះអាឡា ត្រូវ​បាន​អ៊ីស្លាមសាសនិក ជឿថាជា​ព្រះអាទិទេពនៅ​លើ​ឋាន​សួគ៌​ បង្កើត​អ្វី​ៗ​គ្រប់​យ៉ាង ។ល។
ហើយ​និង​មានព្រះ​​អាទិទេព​ជា​ច្រើន​អង្គ​ទៀត​ដែល​​បរិស័ទ​ក្នុង​សាសនា​ផ្សេងៗ​លើ​លោក​នេះ​ជឿ​ថា​កំពុង​តែស្ថិត​នៅ​លើ​ឋាន​សួគ៌។
ក្នុងការ​រៀប​រាប់​ត្រួស​ៗ​អំ​ពី​ «ព្រះ» មក​ខាង​លើ​នេះ ចង់​បញ្ជាក់​ឲ្យ​ឃើញ​ថា ពាក្យ​ «ព្រះ​» មួយ​ម៉ាត់​នេះ មិន​មែន​សំដៅ​លើ​តែ​ព្រះ​អាទិទេព​មួយ​មុខ​ដូច​ដែលមនុស្ស​មួយ​ចំនួន​បាន​គិត និង​សំគាល់​ទុក​មក​នោះ​ទេ។ ពាក្យ​ថា ព្រះ នេះ​នៅ​ជា​សាធារណៈ​នៅ​ឡើយ​ទេ ទាល់​តែ​ដាក់​នៅ​មុខ​ឈ្មោះ​បុគ្គល​ណា ក្រុម​ណា វត្ថុ​ណា ទើប​យើង​អាច​សំគាល់​បាន​ថា ជា​ព្រះ​អង្គ​នេះ ព្រះ​អង្គ​នោះ ព្រះ​អាទិទេព ឬ​ព្រះ​មិន​មែន​អាទិទេព។ បើអញ្ចឹង តើ​សំណួរ​ខាង​លើ​នោះ​ឆ្លើយ​ដូច​ម្តេច​ទើប​ត្រូវ? អ្នក​ណា​ឆ្លើយ​ដូច​ម្តេច​ក៏​ឆ្លើយ​ទៅ ប៉ុន្តែ​ចំពោះ​ខ្ញុំ.សូម​ឆ្លើយ​ថា «នរណា​ក៏​ជា​ព្រះ» ហេតុ​អ្វី? ព្រោះថា សាធុជន​ដែល​កំពុង​អាន​អត្ថបទ​នេះ​ក៏​ជា​ព្រះ​ដែរ អាច​ជា​ព្រះ​ភិក្ខុសង្ឃ ព្រះមហា​ ​បើ​លោក​អ្នក​ដែល​មាន​ភរិយា​-ស្វាមី មាន​កូនប្រុសស្រី គឹ​ជា​ព្រះ​ព្រហ្ម ព្រះ​កន្លោង ព្រះ​អាទិទេព របស់​កូន​ប្រុស​ស្រី បើ​លោក​អ្នក​ដែល​មិន​ទាន់​មាន​គូ​ស្រករ​ទេ ក៏​គង់​តែ​នឹង​ក្លាយ​ទៅ​ជា​ព្រះ​មួយ​អង្គ​នឹង​គេ​ដែរ​ក្រោយ​ពេល​រៀប​អាពាហ៍​ ពិពាហ៍ មាន​បុត្រ​ធីតា​ នា​ពេល​អនាគត​ ហើយ​បច្ចុប្បន្ន​បើ​ជា​អ្នក​ប្រព្រឹត្ត​ប្រតិបត្តិ​ធម៌​ដ៏​ប្រសើរ​ក្នុង​ ជីវភាព​ប្រចាំ​ថ្ងៃ បើ​ទុក​ជា​គេ​មិន​បាន​ហៅ​ពាក្យ​ថា​ព្រះ​នៅ​ពី​ខាង​មុខ​ក៏ដោយ ក៏​បាន​ឈ្មោះ​ថា​ជា​ព្រះ​តាម​គុណ​ធម៌​ដែល​ខ្លួន​សាង ព្រោះ​ពាក្យ​ថា​ព្រះ គឺ វរ ប្រើ​ជា គុ. “ប្រសើរ, ខ្ពង់ខ្ពស់។ ដូច្នេះ​មនុស្ស​ដែល​សាង​ល្អ មានគុណធម៌ខ្ពង់​ខ្ពស់​ គឺ​សក្តិស​ម​ជា​ «ព្រះ» ពិត​។