តើ Facebook កើតឡើងតាំងពីពេលណាមក?
Facebook គឺជាគេហទំព័របណ្ដាញសង្គមដ៏ល្បីមួយ
ដែលបានបង្កើតឡើងនៅខែកុម្ភៈ ឆ្នាំ2004
ហើ យ បច្ចុប្បន្ននេះជាកម្មសិទ្ធិរបស់ Facebook Inc។ Facebook
បង្កើតឡើយដោយស្ថាបនិកចំនួនបួនរូបគឺ Mark Zuckerberg (នាយកប្រតិបត្តិ) Chris Hughes, Dustin Moskovitz និង
Eduardo Saverin។
បច្ចុប្បន្ននេះ Facebook មានទីស្នាក់ការធំនៅទីក្រុង
Palo Alto រដ្ឋកាលីហ្វ័រញ៉ាសហរដ្ឋអាមេរិក។
ក្រៅពីទីស្នាក់ការធំនេះ Facebook មានទីស្នាក់ការធំនៅតាមទ្វីបនីមួយៗ
ផ្សេងទៀតដូចជា ទីក្រុង Dublinប្រទេសអៀរឡង់ទទួលបន្ទុកនៅអឺរ៉ុប មជ្ឈិមបូព៌ា និងអាហ្វ្រិក
ចំណែកអាស៊ីមានពីរទីស្នាក់ការ គឺទី ក្រុងសេអ៊ូលប្រទេសកូរ៉េ និងនៅទីក្រុងហាយដារ៉ាបាត (Hyderabad)
ប្រទេសឥណ្ឌា។ ចំណែកនៅ អូសេអានីវិញ មាននៅទីក្រុង Wellington ប្រទេសនូវែលហ្សេឡង់។
ប្រវត្តិនៃការកកើត Facebook:
ពេលបង្កើតគេហទំព័រសង្គមដ៏ល្បីមួយនេះMark Zuckerberg បានសរសេរគេហទំព័រFacemash នៅខែតុលា ឆ្នាំ2003 ពេលគាត់រៀននៅមហាវិទ្យាល័យឆ្នាំទីពីរនៃសាកលវិទ្យាល័យHarvard។ នៅពេល នោះ
គាត់បានលួចចូលបណ្ដាញសំងាត់កុំព្យូទ័ររបស់សាកលវិទ្យាល័យដើម្បីទាញយកលេខ ID រូបភាព របស់និស្សិតដែលស្នាក់នៅអន្តេវាសិកដ្ឋានទៅបង្ហោះនៅលើ Facemash
តែនៅពេលនោះ សាកលវិទ្យា ល័យពុំទាន់រៀបចំ
នៅឡើយ។
Facemash
មាន visitor450 នាក់និងមានរូបថតប្រហែល 22000 សន្លឹកក្នុងរយៈពេលតែបួន ម៉ោងប៉ុណ្ណោះបន្ទាប់ពីបង្កើត។
តែគួរឲ្យស្ដាយរដ្ឋបាលរបស់សាកលវិទ្យាល័យបានបិទ Facemash បន្ទាប់ ពីបង្កើតបានត្រឹមតែបីថ្ងៃប៉ុណ្ណោះ
ហើយថែមទាំងបានចោទប្រកាន់គាត់ពីបទបំផ្លាញប្រព័ន្ធការពារ សុវត្ថិភាព
និងលួចយកកម្មសិទ្ធិបញ្ញារបស់សាលា និងរំលោភលើសិទ្ធិឯកត្តជនទៀតផង។
តែការចោទប្រកាន់នោះ បាន លុបចោលវិញ។
នៅខែមករា
ឆ្នាំ 2004
Zuckerberg បានសរសេរ Code គេហទំព័រមួយទៀត
ហើយក៏បានដាក់ បង្ហោះនៅខែកុម្ភៈ ឆ្នាំ2004 ដែលមានឈ្មោះថា “Thefacebook”។ ក្នុងខែដំបូងមាននិស្សិត ថ្នាក់ក្រោយ ឧត្ដមសិក្សាដែលរៀននៅ Harvard ជាងពាក់កណ្ដាលបានចុះឈ្មោះ ចូលជាសមាជិកនៅក្នុងគេហទំព័រ នេះ។
Thefacebook
មានអ្នកជំនាញតែបួននាក់ប៉ុណ្ណោះគឺ Eduardo Saverin(អ្នកជំនាញខាងពា ណិជ្ជ កម្ម) Dustin Moskovitz (អ្នកសរសេរកម្មវិធី
) Andrew McCollum (អ្នករចនាក្រាហ្វិក ) និង Chris
Hughesd (បច្ចុប្បន្នជាអនុប្រធានទទួលបន្ទុកលើផលិតផល)
បានជួយជ្រោមជ្រែង Zuckerberg ផ្សព្វ ផ្សាយគេហទំព័រនេះ។
នៅខែមីនាឆ្នាំ
2004
Thefacebook បានពង្រីកទៅដល់ Stanford, Columbia, Yale,
Boston University, New York University, MIT និងជាពិសេសនៅតាមបណ្ដាសាកលវិទ្យាល័យនៅកាណាដា
និងអាមេរិក។ នៅរដូវក្ដៅឆ្នាំ 2004 Facebook បានបង្កើតជាក្រុមហ៊ុនសាជីវកម្ម ដែលមាន Mark Zuckerberg ធ្វើជាប្រធាន។
Facebook បានពង្រីកទីតាំងប្រតិបត្តិការទៅ California
នៅខែឧសភា ឆ្នាំ 2004 ហើយនៅឆ្នាំ 2005
គាត់បានទិញ Domain name “facebook.com” ក្នុងតម្លៃ 200,
000 ដុល្លារ។
នៅតាមវិទ្យាល័យវិញ
Zuckerberg
បានកំណត់ថាវាជាជំហាន ទីពីរបន្ទាប់ពី សាកលវិទ្យា ល័យសម្រាប់ការដាក់ឲ្យប្រើប្រាស់គេហទំព័ររបស់គាត់។
ចាប់ពីខែកញ្ញាឆ្នាំ 2006 មកអ្នកដែលមានអាសយ ដ្ឋានសារអេឡិចត្រូនិក ហើយមានអាយុចាប់ពី 13
ឆ្នាំអាចចូលជាសមាជិកគេហទំព័រនេះបាន។
ចាប់តាំងពីឆ្នាំ
2007 មក Mark Zuckerberg ទទួលបានជោគជ័យយ៉ាងខ្លាំងជាពិសេស
គឺទទួល បានការចាប់អារម្មណ៍ពីសំណាក់ក្រុមហ៊ុនធំៗជាច្រើន។ ជាក់ស្ដែងនៅខែតុលា ឆ្នាំ 2007
Microsoft បាន ទិញភាគហ៊ុនfacebook 1.6%
ដែលមានតម្លៃ 240 លានដុល្លារធ្វើឲ្យភាគហ៊ុនសរុបរបស់ Facebook
កើន ឡើងដល់15 ពាន់លានដុល្លារ។គិតមកដល់ត្រឹមខែវិច្ឆិកា ឆ្នាំ2010 ភាគហ៊ុនសរុបរបស់ Facebook
បាន កើន ឡើងដល់ជាង 41 ពាន់លានដុល្លារ។ Facebook
ទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងចាប់ពីឆ្នាំ 2008 មក បើគិតត្រឹមចុចឆ្នាំ2010
នេះមានអ្នកប្រើប្រាស់ជាង 500 លាននាក់ហើយ៕
ជីវិតពិតរបស់ Mark Zuckerberg
ម្ចាស់គេហទំព័រ
ព្រមទាំងជានាយកប្រតិបត្តិ បណ្ដាញទំនាក់ទំនងសង្គម facebook លោក Mark
Zuckerberg ដែលកំពុងមានប្រជាប្រិយភាពនិងការគាំទ្រ
ដែលបច្ចុប្បន្នមានអ្នកប្រើប្រាស់ជាប្រចាំជុំវិញ ពិភពលោករហូតដល់ទៅប្រហែល
៦លាននាក់មានប្រហែលជា ១៣ ៥០០ លានដុល្លារសហរដ្ឋអាមេរិក ត្រឹមដើមឆ្នាំ២០១១។
បច្ចុប្បន្នលោកមានទីលំនៅស្ថិតនៅទីក្រុង
Palo
Alto រដ្ឋកាលីហ្វ័រញ៉ា។ Facebook
ត្រូវបានបង្កើតឡើងដោយនិស្សិតចំនួនបួននាក់គឺ Zuckerberg និងមិត្តភ័ក្ដិរបស់គេចំនួនបីនាក់ផ្សេង ទៀត រួមមាន Dustin Moskovitz,
Eduardo និង Chris Hughes ខណៈដែលពួកគេកំពុងសិក្សាជាមួយ គ្នាក្នុង សាកលវិទ្យាល័យ
Harvardនៅឆ្នាំ ២០០៤។ រហូតមកដល់ឆ្នាំ ២០០៨ Mark
Elliot Zuckerberg បានជាប់ឈ្មោះជាមហាសេដ្ឋីវ័យក្មេងបំផុតក្នុងចំណោមមហាសេដ្ឋីផ្សេងៗទៀតជាច្រើន។បន្ថែមពីលើនេះទៅទៀត Zuckerberg ត្រូវបានទស្សនាវដ្ដី Time Magazine ចាត់ជាបុគ្គលឆ្នើមប្រចាំឆ្នាំ
២០១០ថែមទៀតផង។
ជីវិតឯកជន៖
Zuckerberg បានចាប់បដិសន្ធិនៅថ្ងៃទី ១៤ ឧសភា ឆ្នាំ១៩៨៤
នៅទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក
ក្នុងក្រុមគ្រួសារមួយដែលមានម្ដាយជាពេទ្យឯកទេសវិកលចរិត ឈ្មោះ Karen និងឪពុកឈ្មោះ Edward Zuckerberg ប្រកបរបរជាទន្តពេទ្យ។ស្ថាបនិកវ័យ២៧ឆ្នាំ
Zuckerberg មានបងប្អូនទាំងស្រីបីនាក់រួមមាន Randi Jayne
Zuckerberg, Donna Zuckerberg និង Arielle Zuckerber។ អ្នកទាំងបួនធំដឹងក្ដីឡើងព្រមគ្នានៅតំបន់ Dobbs Ferry ទីក្រុងNew York សហរដ្ឋអាមេរិក។ បងស្រីរបស់ Zuckerberg
ឈ្មោះ Randi Jayne Zuckerbergកើតឆ្នាំ១៩៨២
មានមុខងារជាប្រធានផ្នែកទីផ្សារប្រចាំគេហទំព័រFacebook ផ្ទាល់តែម្ដងក៏ប៉ុន្តែគេមានសញ្ជាតិ
ជឹហ្វ មិនមែនអាមេរិកទៅវិញ ។
ប្រវត្តិសិក្សា៖ Zuckerberg ទទួលបានពានរង្វាន់លើពីរមុខវិជ្ជា
គឺផ្នែកបុរាណវិទ្យា និងផ្នែកវិទ្យាសាស្ត្រ(គណិតវិទ្យា រូបវិទ្យា និងតារាវិទ្យា)
ក្នុងសាលា Philips Exeter Academy។ ហេតុអ្វីបានជាគេទទួលបាន Award
នេះ? ដោយសារតែគេមានប្រវត្តិជាសិស្សពូកែឆ្នើមលើផ្នែកបុរាណវិទ្យា
តាំងពីសិក្សានៅវិទ្យាល័យ Ardsley High Schoolមកម្ល៉េះ។
ជាសិស្សវិទ្យាល័យរហូតដល់ Exchange School Philips Exeter Academy
Zuckerberg ត្រូវបានចុះឈ្មោះក្នុងបញ្ជីសិស្សដែលមិនអាចប្រើភាសាអង់គ្លេសបាន។
ភាសាដែលសិស្សឆ្នើមម្នាក់នេះអាចអាន និងសរសេរភាសាចំនួនបួនរួមមាន បារាំង ឡាតាំង ក្រិច
និងភាសាហេប៊្រូ (ភាសារបស់ជនជាតិជឹហ្វ [Jewish]ប្រើប្រាស់ជាផ្លូវការ)។
ស្នេហារបស់ Mark Zuckerberg
ជួបអ្នកយល់ចិត្ត៖ ក្នុងពិធីជប់លៀងរបស់មិត្តភ័ក្ដិកាលពីឆ្នាំទីពីរ
Zuckerberg
បានជួបជាមួយមនុស្សសិស្សស្រីជនជាតិចិន នាង Priscilla Chanដែល ទទួលបានអាហារូបករណ៍មកសិក្សានៅសាកលវិទ្យាល័យកាលីហ្វ័រញ៉ា
សហរដ្ឋអាមេរិក ផ្នែកឱសថសាស្ត្រហើយគេក៏បានបន្តទំនាក់ទំនងតាំងពីឆ្នាំ ២០០៣
រហូតបច្ចុប្បន្ន។
រស់ក្រោមដំបូលតែមួយ៖ រហូតមកដល់ខែ កញ្ញា ឆ្នាំ២០១០ Zuckerberg ក៏បានហៅមិត្តស្រីរបស់មកនៅក្នុងផ្ទះជួលតែមួយជាមួយគ្នា។
រួមរស់ជាមួយគ្នាបានប្រមាណជាបីខែ គេយកចិត្តទុកដាក់រៀនសូត្រភាសាចិន
បន្ទាប់មកពួកគេបានទៅលេងផ្ទះសង្សារសំណព្វ នាង Priscilla Chanនៅប្រទេសចិន។
Facebookជួបបញ្ហា
ចិនបិទ facebook៖ ស្ថិតក្នុងឆ្នាំ២០១០នេះដែរ
Facebook
ក៏ត្រូវបានបិទមិនឲ្យដំណើរការនៅក្នុងប្រទេសចិន
ដោយក្រសួងសុវត្ថិភាពសាធារណៈចិនហៅកាត់ថាMPS។
ស្ថានភាពហិរញ្ញវត្ថុ
-មានលទ្ធភាពទិញផ្ទះ៖ ឆ្លងកាត់ភាពជោគជ័យរបស់គេហទំព័របណ្ដាញទំនាក់ទំនងសង្គមfacebook ទូទាំងសាកលលោករួចមក Zuckerberg ក៏មានលទ្ធភាពទិញផ្ទះដែលមានបន្ទប់គេងក្នុងតំបន់
Palo Alto ដែលគេធ្លាប់រស់នៅក្នុងតម្លៃរហូតដល់ទៅ ៧
លានដុល្លារសហរដ្ឋអាមេរិក។
-ជីវិតជាអ្នកសរសេរកម្មវិធីឆ្នាំដំបូង៖ Zuckerberg ចាប់ផ្ដើមចេះប្រើ និងចេះសរសេរកម្មវិធីចាប់ពីគេនៅរៀនអនុវិទ្យាល័យមកម្ល៉េះ។
អាស្រ័យដោយប៉ារបស់គេលោក Edward Zuckerbergជាគ្រូបង្រៀនភាសាកុំព្យូទ័រនៅទសវត្សរ៍ទី
៩០ប៉ារបស់គេក៏បានបង្រៀនភាសា Atari BASIC ដល់គេ។
ប៉ុន្តែបានរយៈក្រោយមក លោកសាស្ត្រាចារ្យEdward ក៏បានជួលសាស្ត្រាចារ្យបង្រៀនកូនប្រុសរបស់គេបន្តទៀតនៅផ្ទះ។
-គ្រូថ្មី ងារថ្មី៖
ដោយឃើញពីភាពវាងវៃរបស់ សាស្ត្រាចារ្យថ្មីរូបនោះក៏បានដាក់រហស្សនាមថ្មីមួយឲ្យគេថា
ក្មេងអស្ចារ្យ។ Zuckerberg
ក៏បានបញ្ចប់វគ្គខ្លីផ្នែកភាសាកុំព្យូទ័រ ពីសាកលវិទ្យាល័យ Mercy
College ក្បែរផ្ទះរបស់គេ តាំងពីគេរៀននៅវិទ្យាល័យម្ល៉េះ។
កាលពីនៅសិក្សាវិទ្យាល័យ Zuckerberg បានបង្កើតកម្មវិធី Music
Player មួយដែលមានឈ្មោះថា Synapse Media Player លក់ឲ្យទៅក្រុមហ៊ុន Intelligent Media Group។
-ក្នុងផ្នែក Microsoft និងAOL៖ ក្រុមហ៊ុន Microsoft និង AOL មានបំណងដូចគ្នាក្នុងការទិញកម្មវិធី Synapse Media Player ហើយ ចង់ជួលស្ថាបនិករូបនេះមកបម្រើការងារនៅក្រុមហ៊ុនគេតែម្ដង ប៉ុន្តែ Zuckerberg
បានច្រានចោលរាល់សំណើទាំងអស់របស់ក្រុមហ៊ុនទាំងពីរ
ហើយសម្រេចចិត្តចុះឈ្មោះចូលរៀនបន្តនៅសាកលវិទ្យាល័យ Harvard College នៅខែកញ្ញ ២០០២។
ចំណង់ចំណូលចិត្ត៖ គេចូលចិត្ត Develop Computer
Programs ជាពិសេសពាក់ព័ន្ធទៅនឹង Game និង Communication
Tools។
សម្រេចចិត្តរៀនបន្ត
-ក្នុងនាមជានិស្សិតរបស់
Harvard៖ Zuckerberg ជានិស្សិតរៀនពីរមុខជំនាញក្នុងពេលតែមួយ
គឺបរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ និងបរិញ្ញាបត្រចិត្តវិទ្យា។
នៅឆ្នាំទីពីរ Mark បានសរសេរកម្មវិធីសម្រាប់ជួយដល់និស្សិតទាំងអស់ក្នុងការជ្រើសរើស
Group សម្រាប់សិក្សាមួយដែលមានឈ្មោះថា CourseMatch។ Program បន្ទាប់មកទៀតមានឈ្មោះថា Facemash
ជាប្រភេទកម្មវិធីកម្សាន្តក្នុងការកែច្នៃរូបភាព។
ក្នុងពេលនោះដែរ
Zuckerberg
ក៏បានបង្កើតសៀវភៅកម្រងមួយក្បាលដែលមានឈ្មោះ FaceBookសម្រាប់បិទរូបថត
និងឈ្មោះរបស់និស្សិតដែលស្នាក់នៅក្នុងសាកលវិទ្យាល័យទាំងអស់។
-កំណើត Facebook៖ និស្សិតថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រកុំព្យូទ័រ
Mark
Zuckerberg បាន Active គេហទំព័របណ្ដាញទំនាក់ទំនងសង្គម
Facebook របស់ខ្លួននៅក្នុងបន្ទប់ដែលគេស្នាក់នៅក្នុងសាកលវិទ្យាល័យ
Harvard នៅថ្ងៃទី ៤ កុម្ភៈ ២០០៤។
បន្ទាប់ពីបានប្រកាសបើកជាឲ្យប្រើជាផ្លូវការហើយនោះ សៀវភៅ Face Books របស់ គេក៏ត្រូវបានដាក់ចូលទៅលើគេហទំព័រមួយនេះដែរ។
ម្យ៉ាងវិញទៀតនិស្សិតទាំងអស់ ក៏បានបន្ថែមព័ត៌មានរបស់គេមួយចំនួនចូលទៀតដូចជា
ឆ្នាំសិក្សា ជំនាន់សិក្សា ឬលេខទូរស័ព្ទនិងអារម្មណ៍ចំពោះមិត្តភ័ក្ដិជាដើម។
-Facebook ពង្រីកសក្ដានុពល៖ មិនបានប៉ុន្មានផង
Facebook
របស់ Zuckerberg ចាប់ផ្ដើមល្បីសុះសាយពេញសាកលវិទ្យាល័យ
Harvad ។ ឆ្លៀតក្នុងឱកាសនេះ ទើបជំរុញឲ្យ Zuckerberg យក Facebook ទៅដាក់បន្តនៅសាកលវិទ្យាល័យផ្សេងៗទៀតដូចជា
Stanford, Dartmouth, Columbia, New York University, Cornell, Brownនិងសាកលវិទ្យាល័យ Yale។
ជាលទ្ធផលសាកលវិទ្យាល័យធំៗទាំងនោះអាចមានទំនាក់ទំនងជាមួយ Harvard បាន។
-មាន Office ផ្ទាល់ខ្លួន៖ បន្ទាប់ពីបញ្ចប់បរិញ្ញាបត្ររបស់ខ្លួនហើយនោះ
Zuckerberg
ក៏បានផ្លាស់ទីលំនៅពីសាកលវិទ្យាល័យ Harvad មកតំបន់
Palo Alto រដ្ឋកាលីហ្វ័រញ៉ា ជាមួយមិត្តភ័ក្ដិពីរ
បីនាក់ផ្សេងទៀត ដោយបានជួលផ្ទះតូចមួយសម្រាប់ធ្វើជាការិយាល័យរបស់ Facebook។
ជួបវិនិយោគិនការិយាល័យរីកមាឌ៖
នៅ Palo
Alto Zuckerberg បានជួប Peter Thiel ជាអ្នកវិនិយោគទុន
ហើយពួកគេក៏ចាប់ដៃសហការគ្នា។ បន្ទាប់ពីសហការគ្នាហើយ Office របស់
Facebook ក៏ផ្លាស់ប្ដូរពីផ្ទះតូចទៅជាការិយាល័យធំជាផ្លូវការនៅពាក់កណ្ដាលឆ្នាំ
២០០៤។
-Application ចាប់ផ្ដើមពូនកូន ពូនចៅ៖នៅខែសីហា
២០០៤ Zuckerberg
រួមជាមួយនឹង Andrew McCollum, Adam D’Angelo និង Sean Parker បានប្រកាសដាក់ឲ្យដំណើរការ Application
សម្រាប់ Share File ថ្មីមានឈ្មោះថា Wirehog។ នៅថ្ងៃទី ២៤ ឧសភា ២០០៧ Zuckerberg
ចាប់ផ្ដើមប្រកាស Platform ថ្មីមួយផ្សេងទៀតដែលមានឈ្មោះថា
Facebook Platform ជាកម្មវិធីសម្រាប់ Programmers យកទៅអភិវឌ្ឍ Social Application ថ្មីដើម្បី Support
ជាមួយនឹង Facebook។ ២៣ កក្កដា ២០០៨ Facebook
Connect ជា Version ថ្មីរបស់ Facebook
Platform សម្រាប់អ្នកប្រើប្រាស់ក៏បានជាផ្លូវការជាបន្តបន្ទាប់។
នៅថ្ងៃទី
៦ វិច្ឆិកា ២០០៧ Zuckerberg
ក៏បានប្រកាសប្រព័ន្ធផ្សព្វផ្សាយបណ្ដាញទំនាក់ទំនងសង្គមហៅថា Beacon
សម្រាប់ឲ្យអ្នកប្រើប្រាស់ទាំងអស់អាច Share Information ទាំងលើ Facebook និងគេហទំព័រដទៃ។
រយៈកាលក្រោយៗមកទៀត Facebook ចាប់ផ្ដើមពង្រីកក្រុម
និងឥទ្ធិពលរបស់ខ្លួនទៅគ្រប់ទិសទីជុំវិញពិភពលោក។ រីឯចំណូល និងUser Account ទៀតសោតក៏កើនទៅតាមនោះដែរ។
-អាពាហ៍ពិពាហ៍៖ Zuckerberg បានចាប់ដៃនាងPriscilla Chanដែលជាគូសង្សារនឹងគ្នារយៈពេល
ជាង ៩ឆ្នាំ ចូលរោងការ កាលពីថ្ងៃទី ១៩ខែឧសភា ២០១២កន្លងទៅនៅគេហដ្ឋានរបស់នាយកប្រតិបត្តិ Facebook ផ្ទាល់នៅរដ្ឋPalo
Alto រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ដោយសេដ្ឋីទាំងពីរនេះ
បានអញ្ជើញភ្ញៀវចូលរួម មិនដល់ ១០០នាក់ផង។
អ្វីដែលពិសេសសម្រាប់នាង
Priscilla
Chan ដែលត្រូវជាភរិយារបស់ Zuckerberg នាឱកាសនោះ
គឺMark Zuckerberg ជាអ្នករចនាម៉ូដចិញ្ចៀន ដោយខ្លួនឯងផ្ទាល់៕
១០ប្រទេសដែលចូលចិត្ត
Facebook បំផុត ក្នុងពិភពលោក
ក្នុងកំឡុងប៉ុន្មានឆ្នាំចុងក្រោយនេះ
Facebook
បានក្លាយគេហទំព័រមួយដែលទទួលបានការពេញនិយមនៅក្នុងពិភពលោកយើងនេះ
ជាមួយចំនួនអ្នកប្រើប្រាស់ប្រហែលជាជាង៨០០ លាននាក់។
នោះក៏ព្រោះតែគេហទំព័រមួយនេះមានមុខងារថ្មីៗជាច្រើន
រីឯរបៀបប្រើប្រាស់ក៏សំបូរបែបងាយស្រួល
និងជាពិសេសគឺការភ្ជាប់ទំនាក់ទំនងជាមួយមិត្តភក្តិផ្សេងៗទៀតនៅទូទាំងពិភពលោកតែម្តង។ ខាងក្រោមនេះ
គឺជាបញ្ជីឈ្មោះប្រទេសទាំង ១០ ដែលមានបរិមាណអ្នកប្រើប្រាស់ Facebook ច្រើនបំផុតក្នុងឆ្នាំ ២០១២ នេះ៖
១. ប្រទេសអាមេរិក
ប្រទេសអាមេរិកនៅតែរក្សាបាននូវតំណែងលំដាប់ទី១ ស្តីពីបរិមាណនៃអ្នកប្រើប្រាស់គេហទំព័រកំសាន្ត Facebook មានចំនួនច្រើនបំផុតនៅទូទាំងពិភពលោកយើងនេះ។
កាលពីឆ្នាំ២០១១ កន្លងទៅតួលេខនៃអ្នកប្រើប្រាស់មានចំនួន ១៤៥.៧៤៩.៥៨០ នាក់
ហើយនៅឆ្នាំ២០១២ នេះតួលេខនៃអ្នកប្រើប្រាស់មានចំនួន ១៥៧.៤១៥.១៨០ នាក់
ដែលតួលេខនេះអាចជួយអោយប្រទេសអាមេរិកមានឈ្មោះនាំមុខគេដដែលនៅក្នុងបញ្ជី Top ១០ ដែលផ្ទុយស្រឡះពីពត៌មានចរចាមអារ៉ាមដែលថាអ្នកប្រើប្រាស់គេហទំព័រ Facebook
ក្នុងប្រទេសអាមេរិកនឹងមានការធ្លាក់ចុះនៃបរិមាណនៅក្នុងឆ្នាំ ២០១២
នេះ។
២. ប្រទេសឥណ្ឌូនេស៊ី
នៅក្នុងប្រទេសឥណ្ឌូនេស៊ី
បច្ចុប្បន្នមានអ្នកប្រើប្រាស់គេហទំព័រ Facebook សរុបមានចំនួន
៤១.៧៧៧.២៤០ នាក់។ ហើយនៅក្នុងឆ្នាំ ២០១២ នេះចំនួនអ្នកប្រើប្រាស់មានការកើនឡើងចំនួន
៩.៦៤៧.៧៨០នាក់បន្ថែមទៀតផងដែរ។ក្នុងតួលេខខាងលើនោះត្រូវបានអោយដឹងថាមានអ្នកប្រើប្រាស់ស្ថិតក្នុងស្រទាប់យុវវ័យរហូតដល់ចំនួន
៤១,៧% ដែលបានចូលរួមនៅនៅការប្រើប្រាស់គេហទំព័រ Facebook
នៅទូទាំងប្រទេសឥណ្ឌូនេស៊ី។
៣. ប្រទេសឥណ្ឌា
ឥណ្ឌា
គឺជាប្រទេសមួយដែលកំពុងតែមានការអភិវឌ្ឍរីកចំរើននៅក្នុងវិស័យជាច្រើន
ក្នុងនោះមានទាំងវិស័យបច្ចេកវិទ្យា និង អ៊ីនធើណែតផងដែរ។ នៅចុងខែធ្នូ ឆ្នាំ ២០១១
កន្លងទៅអ្នកប្រើប្រាស់គេហទំព័រ Facebook មានចំនួនប្រមាណជា ២៤.១១៣.៥២០ នាក់
ហើយនៅក្នុងឆ្នាំ ២០១២ នេះតួលេខនោះបានកើនមកដល់ ៤១.៤០២..៤២០
នាក់និងបានជំនួសតំណែងប្រទេសអង់គ្លេសឈរក្នុងលំដាប់ទី ៣ នៅក្នុងបញ្ជី Top ១០ នេះទៀតផង។
៤. ប្រទេសប្រេស៊ីល
ប្រេស៊ីល
គឺជាប្រទេសដែលមានបរិមាណនៃអ្នកប្រើប្រាស់ Facebook ថ្មីមានចំនួនច្រើនបំផុតដែលកាលពីកំឡុងខែធ្នូឆ្នាំ
២០១០ ប្រទេសនេះមានឈ្មោះស្ថិតនៅក្នុងលំដាប់ទី ១៧
និងត្រឹមតែក្នុងរយៈពេលមួយឆ្នាំកន្លងមកតួលេខនៃអ្នកប្រើប្រាស់ Facebook បានកើនឡើងរហូតដល់ចំនួន ២៦.៣៣២.៦២០ នាក់ដែលជាអ្នកចំណូលថ្មី។
៥.ប្រទេសម៉ិចស៊ិចកូ
គិតចាប់តាំងពីពេលដែលឈានចូលដល់ឆ្នាំ
២០១២ រហូតមកដល់បច្ចុប្បន្ននេះចំនួនអ្នកប្រើប្រាស់ថ្មីមានការកើនឡើងរហូតដល់
១២.៥០១.៧៨០ នាក់ ដែលតួលេខនេះឆ្លុះបង្ហាញអោយឃើញថា ម៉ិចស៊ិចកូ
បោះជំហ៊ានយ៉ាងលឿនដើម្បីក្លាយជាប្រទេសស្ថិតនៅក្នុងលំដាប់ទី ៥នៅក្នុងបញ្ជីឈ្មោះ។
ម៉ិចស៊ិចកូ ត្រូវបានអោយដឹងថាគឺជាប្រទេសមួយដែលមានអ្នកចូលរួមប្រើប្រាស់គេហទំព័រ Facebook យ៉ាងសកម្មបំផុត ជាមួយនឹង ១០០%
នៃម្ចាស់គណនីទាំងឡាយបានចូលទៅប្រើប្រាស់ជាអចិន្ត្រៃផងដែរ។
៦.ប្រទេសទួគី
ទួគីបានធ្លាក់តំណែងពីលេខ
៤ មកលេខ ៦ នៅក្នុងបញ្ជី បើទោះបីជាចំនួនអ្នកប្រើប្រាស់ថ្មីមានការកើនឡើងចំនួន
៦.៧៩៩.៥០០ នាក់ គិតចាប់តាំងពីចុងខែ ធ្នូ ឆ្នាំ ២០១០ រហូតមកដល់បច្ចុប្បន្ននេះក៏ដោយ។ បច្ចុប្បន្នអ្នកប្រើប្រាស់ Facebook នៅក្នុងប្រទេសទួគីទាំងអស់មានចំនួន
៣០.៩៦៣.១០០ នាក់ក្នុងនោះ ៦៣,៣% គឺជាបុរស និង ៣៦,៧% គឺជាស្រ្តី។ អ្នកប្រើប្រាស់ស្ថិតក្នុងស្រទាប់យុវវ័យដណ្តើម ៣៣,៦% ក្នុងចំណោមអ្នកប្រើប្រាស់ទាំងអស់។
៧.ប្រទេសអង់គ្លេស
ពីលំដាប់ទី
៣ កាលពីខែ ធ្នូ ឆ្នាំ ២០១០ បន្ទាប់ពី ឥណ្ឌូនេស៊ី និងអាមេរិក , បច្ចុប្បន្នអង់គ្លេសបានធ្លាក់មកនៅលំដាប់ទី
៧ ក្នុងបញ្ជីឈ្មោះ។ ចំពោះមូលហេតុគឺដោយសារតែ Facebookកំពុងតែមានទិសដៅឆ្ពោះទៅរកស្រទាប់យុវវ័យ
ខណៈពេលដែលនៅក្នុងប្រទេសអង់គ្លេសមានប្រមាណជា ២៥,៥%
នៃអ្នកប្រើប្រាស់ Facebook មានអាយុពី ២៥ ទៅ ៣៤ ឆ្នាំ
និងចំនួន១% ដែលមានអាយុពី ១៨ ទៅ ២៤ ឆ្នាំ ។
៨. ប្រទេសហ្វ៊ីលីពីន
បើទោះបីជាប្រទេសហ្វ៊ីលីពីន
គឺជាប្រទេសមួយតូចធៀបជាមួយប្រទេសផ្សេងទៀតនៅក្នុងបញ្ជី Top ១០
នេះក៏ដោយ ប៉ុន្តែចំនួនអ្នកប្រើប្រាស់ Facebook ទាំងអស់មានចំនួនរហូតដល់២៧.០៣៣.៦៨០
នាក់ក្នុងចំណោមប្រជាជនសរុបចំនួន ៩៥,៨លាននាក់។
ក្នុងនោះចំនួន៩១,០២% ជាអ្នកដែលចូលប្រើប្រាស់ជា
អចិន្ដ្រៃយ៍។
៩. ប្រទេសបារាំង
យោងតាមការធ្វើស្ថិតិនៅក្នុងប្រទេសបារាំង
បរិមាណនៃអ្នកប្រើប្រាស់ Facebook
មានចំនួនប្រហែល ២០.៤៦៩.៤២០ នាក់គិតមកដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ
២០១០ និងកើនឡើងមានចំនួន ២៣.៥៤៤.៤៦០ នាក់មកដល់ខែ មករាឆ្នាំ ២០១២ កន្លងមកនេះ។
ក្នុងមួយឆ្នាំនៅក្នុងប្រទេសបារាំងអ្នកប្រើប្រាស់ Facebook គឺមានការកើនឡើងត្រឹមតែចំនួន
៣.០៧៥.០៤០នាក់ដែលជាអ្នកប្រើប្រាស់ថ្មី។ ម្យ៉ាងវិញទៀតតួលេខនេះគឺមានការធ្លាក់ចុះបើធៀបជាមួយឆ្នាំកន្លងទៅ
។
១០. ប្រទេសអាល្លឺម៉ង់
មកដល់ខែមករា
ឆ្នាំ ២០១១ កន្លងមក អាល្លឺម៉ង់មិនទាន់ជាប់ឈ្មោះនៅក្នុងបញ្ជី Top ១០
នៃប្រទេសដែលមានអ្នកប្រើប្រាស់ Facebook ច្រើនជាងគេនៅឡើយទេ។
លុះក្រោយមកមានអ្នកប្រើប្រាស់ជាច្រើននៅក្នុងប្រទេសអាល្លឺម៉ង់បានសំលឹងឃើញពីគុណប្រយោជន៍នៃការភ្ជាប់ចំណងមិត្តភាពនៅលើ
Facebook នេះ
ពេលនោះហើយបរិមាណនៃអ្នកប្រើប្រាស់ក៏មានការកើនឡើងយ៉ាងឆាប់រហ័សពី ១៣.៦៧៨.២០០ នាក់ទៅ
២២.១២៥.៣០០ នាក់ត្រឹមតែក្នុងរយៈពេលមួយឆ្នាំប៉ុណ្ណោះ
ដែលនេះមានន័យថាមានការកើនឡើងនៃអ្នកប្រើប្រាស់ថ្មីមានចំនួនរហូតដល់ ៨.៤៤៧.១០០
នាក់នៅក្នុងរយៈពេលត្រឹមតែមួយឆ្នាំ៕
Google
កើតឡើងដូចម្ដេច?
Google Inc គឺជាក្រុមហ៊ុនសាជីវកម្មពហុជាតិសាសន៍
(MNC) ដែលធ្វើការវិនិយោគទៅលើការស្រាវជ្រាវតាមបណ្ដាញអ៊ីនធឺណិត
និងផ្សព្វផ្សាយពាណិជ្ជកម្មបច្ចេកវិទ្យា។ Google
មានផលិតផល និងសេវាកម្មបច្ចេកវិទ្យាជាច្រើន។
អ្វីដែលធ្វើឲ្យក្រុមហ៊ុននេះស្វែងរកចំណេញបានច្រើនបំផុតគឺ កម្មវិធីផ្សាយពាណិជ្ជកម្ម AdWords។
បច្ចុប្បន្ននេះ Google មានលោក Eric Schmidt ជានាយកប្រតិបត្តិ លោក Sergey
Brin ជាប្រធានទទួល បន្ទុកខាងបច្ចេកវិទ្យា លោក Larry Page ជាប្រធានផ្នែកផលិតផល។Google
មានទីស្នាក់ការធំនៅ Mountain View រដ្ឋកាលីហ្វ័រញ៉ា
សហរដ្ឋអាមេរិក។
ប្រវត្តិរបស់ Google
Google
ត្រូវបានបង្កើតឡើងនៅខែកញ្ញា ១៩៩៨មកម្ល៉េះ។ ដំបូងឡើយវាគ្រាន់តែជាគម្រោងស្រាវ
ជ្រាវរបស់លោក Larry Pageនិង Sergey Brin នៅពេលដែលគាត់ទាំងពីរនាក់កំពុងរៀនថ្នាក់បណ្ឌិតផ្នែក
វិទ្យាសាស្ត្រកុំព្យូទ័រនៅសាកលវិទ្យាល័យ Standford រដ្ឋកាលីហ្វ័រញ៉ាប៉ុណ្ណោះ។
Search engine ដំបូងដែលគាត់ទាំងពីរបានដាក់ឲ្យដំណើរការគឺ
BackRub។ Search Engine មួយនេះត្រូវបានដាក់ឲ្យដំណើរការជាមួយ
Server របស់សាកលវិទ្យាល័យ Standford បានជាងមួយឆ្នាំ
តែដោយវាត្រូវការព័ត៌មានច្រើនពេក (bandwidth) ទើបអាចប្រើបាន
ដូច្នេះសាកលវិទ្យាល័យនេះក៏ឈប់ប្រើវាទៅ។
Domain
name របស់Googleគឺ google.com បានចុះបញ្ជីជាផ្លូវការនៅខែកញ្ញា ឆ្នាំ 1997។ គិតត្រឹមចុងឆ្នាំ 1998
ទំព័រ search របស់ Google នៅតែជាទំព័រសាកល្បងនៅឡើយ។
Google បានក្លាយជាក្រុមហ៊ុនសាជីវកម្មនៅខែកញ្ញា ឆ្នាំ1998។នៅចុងឆ្នាំ1998ក្រុមហ៊ុនមួយនេះមាន indexជាង 60លានទំព័រ។
ចំណូល
មុនពេលកកើតបានជាក្រុមហ៊ុនសាជីវកម្ម
Googleត្រូវបានលោក Andy Bechtolsheim ផ្ដល់មូលនិធិដំបូងប្រមាណជាង
1 សែនដុល្លារអាមេរិកសម្រាប់ប្រែក្លាយក្រុមហ៊ុន Google
ឲ្យទៅជាក្រុមហ៊ុនសាជីវកម្ម។ នៅឆ្នាំ 1999 BrinនិងPage សម្រេចចិត្តលក់ search engine មួយនេះដោយសារវាទាមទារទុនវិនិយោគច្រើនពេកតែក្រោយមកនៅខែឧសភា ឆ្នាំដដែលមានក្រុមហ៊ុនហិរញ្ញវត្ថុធំៗជាច្រើនដូចជា
Venture Capital, Kleiner Perkins Caufield&Byers និង Sequoia
Capital បានផ្ដល់មូលនិធិគាំទ្រសាជីវកម្មថ្មីនេះដែលចំនួនទឹកប្រាក់
បានកើនឡើងដល់ 25 លានដុល្លារ។
មកដល់ឆ្នាំ 2004 Google បានបោះភាគហ៊ុនចំនួន 19,605,052
ហ៊ុនដែលក្នុងមួយហ៊ុនៗមានតម្លៃ 85 ដុល្លារដាក់លក់នៅទីផ្សារ Morgan
Stanleyនិង Credit Suisse។ គិតត្រឹមឆ្នាំ 2009
Google មានទ្រព្យសកម្មកើនឡើងដល់ 40.497ពាន់លានដុល្លារអាមេរិក។
ការទិញភាគហ៊ុនរបស់ក្រុមហ៊ុនដទៃ
Google
បានទិញភាគហ៊ុនក្រុមហ៊ុនជាច្រើនដូចជានៅឆ្នាំ 2004 ទិញក្រុមហ៊ុន Keyhole Inc ដែលបានរកឃើញបច្ចេកវិទ្យា3Dសម្រាប់ View រូបភាពផែនដី ហើយនៅឆ្នាំ 2005
Google បានប្ដូរឈ្មោះមកជា Google Earth។
ពីរឆ្នាំក្រោយមក
Google បានទិញ YouTube ក្នុងតម្លៃ 1.65 ពាន់លានដុល្លារ និង DoubleClick ក្នុងតម្លៃ 3.1ពាន់លានដុល្លារ។ នៅចុងឆ្នាំ 2007 Google បានទិញក្រុមហ៊ុនពីរទៀតគឺ
GrandCentral និងAardvark ក្នុងតម្លៃ
50 លានដុល្លារដូចគ្នា។ ចំពោះ GrandCentral ត្រូវបាន Google ប្ដូរឈ្មោះជា Google Voice។ ក្រៅពីនេះGoogle មានគម្រោងទិញក្រុមហ៊ុន
ជាច្រើនទៀត។
កិច្ចការមនុស្សធម៌
នៅឆ្នាំ
2004
Google បានបង្កើតអង្គការមនុស្សធម៌មួយ ដែលមានឈ្មោះថា Google.org
ជាមួយនឹងទឹកប្រាក់ 1ពាន់លានដុល្លារ។
អង្គការនេះមានបេសកកម្មផ្សព្វផ្សាយអំពីបញ្ហា បំម្លាស់ប្ដូរអាកាសធាតុ សុខភាពសាធារណៈ
និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនជុំវិញពិភពលោក។ នៅឆ្នាំ 2008 ក្រុមហ៊ុននេះបានបង្កើតគម្រោងមួយទៀតមានឈ្មោះថា
10100 សម្រាប់ផ្ដល់រង្វាន់ទៅដល់អ្នករកឃើញគំនិតថ្មីៗទាក់ទងទៅនឹងការអភិវឌ្ឍសហគមន៍ដោយជ្រើសរើសតាមរយៈការបោះឆ្នោតនៅលើអ៊ីនធឺណិត៕
ហេតុអ្វីបានជាYouTube លេចចេញជារូបរាង?
YouTube គឺជាគេហទំព័រផ្ទុកឯកសារជាច្រើនជុំវិញពិភពលោក
ដែលអ្នកប្រើប្រាស់អាចចែករំលែក upload និងបើកមើលឯកសារទាំងនោះបាន។
គេហទំព័រមួយនេះបានបង្កើតឡើងនៅខែកុម្ភៈ ឆ្នាំ 2005។
បច្ចុប្បន្ននេះក្រុមហ៊ុនមានទីស្នាក់ការធំនៅ San Bruno រដ្ឋកាលីហ្វ័រញ៉ា
។ YouTube ប្រើប្រាស់បច្ចេកវិទ្យា Adobe Flash Video
សម្រាប់ជំនួយដល់ការបើកឯកសារជាវីដេអូបានច្រើនប្រភេទដូចជា ភាពយន្ដ Clip,
TV Clip, និងចម្រៀងវីដេអូជាដើម។
អ្នកដែលបានចុះឈ្មោះបង្កើតគណនេយ្យនៅក្នុង
YouTube
ហើយអាច upload ឯកសារវីដេអូចូលក្នុងគេហទំព័រមួយនេះបាន
តែចំពោះអ្នកដែលមិនទាន់បានចុះឈ្មោះបង្កើតគណនេយ្យអាចត្រឹមតែ បើកមើលតែប៉ុណ្ណោះ។
អ្នកដែលមានសិទ្ធចុះឈ្មោះបង្កើតគណនេយ្យនៅក្នុងគេហទំព័រមួយ
នេះបានទាល់តែមានអាយុ 18 ឆ្នាំឡើងទៅ។
ប្រវត្តិរបស់ You Tube
YouTube
បង្កើតឡើងដោយ ស្ថាបនិកចំនួនបីរូបគឺChad Hurley, Steve Chen,
និង Jawed Karim ដែលពួកគេទាំងអស់គ្នាបម្រើការងារឲ្យក្រុមហ៊ុន
PayPal។ Hurley រៀនខាងផ្នែករចនានៅសកលវិទ្យាល័យ
Indiana Pennsylvania ចំណែក Chen និង
Karim រៀនជំនាញវិទ្យាសាស្ដ្រកុំព្យូទ័រនៅសាកលវិទ្យាល័យ Illinois។
នៅដើមឆ្នាំ
2005
Hurley និង Chen បានផ្ដួចផ្ដើមគំនិតបង្កើត YouTube
ដំបូងបន្ទាប់ពីពួកគាត់ទាំងពីរមានបញ្ហាក្នុងការចែករំលែកឯកសារ
វីដេអូក្នុងកម្មវិធីជប់លៀងមួយ នៅ San Francisco។ Karim
មិនបានចូលរួមកម្មវិធីជប់លៀងនោះទេ ហើយគាត់បានបដិសេធថា YouTube
មិនមែនកើតឡើងបន្ទាប់ពីកម្មវិធីជប់លៀងនោះទេ ចំណែក Hurley វិញនៅតែអះអាងថា YouTube បង្កើតឡើងក្រោយពីការកើតមានបញ្ហានៅក្នុងកម្មវិធីជប់លៀងនោះមែន។
YouTube
បានបង្កើតឡើងដំបូងជាមួយនឹងទុនវិនិយោគត្រឹមតែ 11.5 លានដុល្លារប៉ុណ្ណោះ ដែលជាភាគហ៊ុនរបស់ Sequoia Capital ក្នុងចន្លោះខែវិច្ឆិកា 2005 និងខែមេសា 2006។ ចំពោះ Domain Name របស់វាគឺ www.youtube.com
ត្រូវបានដាក់ឲ្យប្រើប្រាស់នៅខែកុម្ភៈ ឆ្នាំ 2005។
ចំពោះឯកសារជាវីដេអូដែលបានបង្ហោះក្នុង
YouTube
ដំបូងគឺមានឈ្មោះថា Me at the zoo ដែល
បង្ហាញពីជីវិតរបស់លោក Hurley នៅ San Diego Zoo។ វីដេអូនេះបាន uploadចូលYouTube នៅខែមេសា 2005 ហើយរហូតមកដល់ពេលនេះនៅអាចបើកមើលបាន។
នៅអាមេរិកគិតត្រឹមខែឧសភា
2010
YouTube មានចំណែកទីផ្សារ 43%។
ចំណែកការផ្គត់ផ្គង់ទីផ្សារវីដេអូរបស់ពិភពលោកមានរហូតដល់ទៅ 64%យោងតាមទិន្នន័យពីHitwise 2007។
យោងតាមទិន្នន័យដែលចេញផ្សាយដោយ Alexa របស់អាមេរិកបានបង្ហាញថា
YouTube ជាបណ្ដាញដែលគេចូលប្រើប្រាស់ច្រើនបំផុតបន្ទាប់ពី Google
និង Facebook។
ក្នុងឆ្នាំ
2006 ក្រុមហ៊ុន Google បានទិញភាគហ៊ុនរបស់ You
Tube ក្នុងទឹកប្រាក់ 1.65 ពាន់លានដុល្លារ។
កាលពីខែមិថុនា 2008 ទស្សនាវដ្ដី Forbes បានចុះផ្សាយថា YouTube រកប្រាក់ចំណូលបាន 200 លានដុល្លារអាមេរិកប្រចាំឆ្នាំ។ តែនៅចុងត្រីមាសទីមួយឆ្នាំ 2010នេះ តាមការវិភាគរបស់ Wall Street បានបង្ហាញថា You
Tube មានចំណូលប្រចាំឆ្នាំដល់ទៅ 1ពាន់លានដុល្លារឯណោះ។
បច្ចុប្បន្ននេះគេហទំព័រមួយនេះបានសហការជាមួយក្រុមហ៊ុនផលិត
ខ្សែភាពយន្តធំៗមួយចំនួនដូចជា MGM, Lions Gate Entertainment និង CBS។ លើសពីនេះ You Tube ក៏មានបញ្ចូលវីដេអូកីឡាមួយចំនួនដូចជា Indian Premier League ដែលជាប្រភេទកីឡា Cricket ដ៏ធំរបស់ឥណ្ឌាផងដែរ៕