វិធីថែទាំសុខភាពរបស់អ្នកជម្ងឺលើសឈាម
មនុស្សភាគច្រើនកើតជម្ងឺលើសឈាមដោយមិនដឹងខ្លួនជាច្រើន ឆ្នាំ។ ព្រោះថាការលើសឈាម ឬសម្ពាធឈាមលើស ជួនមិនបង្ករោគសញ្ញាឬវិបត្ដិអ្វីទាំងអស់ អ្នកជម្ងឺមានសភាពធម្មតា។ ប៉ុន្ដែគាត់អាចមានរោគសញ្ញាខ្លះដែលស្ដែងឡើង ដូចជាឈឺក្បាលនៅពេលយប់ ឬពេលងើបពីការទទួលទានដំណេកនៅពេលព្រឹកព្រលឹម ហ៊ឹងត្រចៀក អស់កម្លាំងគ្មានមូលហេតុ ឬវិលមុខជាដើម។ បើសិនជាលោកអ្នកដែលកើតជម្ងឺលើសឈាម មិនបានមកធ្វើការព្យាបាលឱ្យបានទាន់ពេលទេនោះ លោកអ្នកអាចនឹងជួបនូវបញ្ហាធ្ងន់ធ្ងរជាច្រើន ដូចជាជម្ងឺបេះដូង ជម្ងឺខ្សោយតម្រងនោម ដាច់សរសៃឈាមក្នុងខួរក្បាលជាដើម។ លើសពីនេះជម្ងឺលើសឈាមអាចបាត់ជីវិតថែមទៀតផង បើសិនជាលោកអ្នកមិនបានធ្វើការថែទាំសុខភាពឱ្យបានដិតដល់នោះ។ទស្សនាវដ្ដី សុខភាពយើង ជួបជាមួយលោកវេជ្ជបណ្ឌិត សេង សេរី ឯកទេសជម្ងឺទឹកនោមផ្អែមនៅមន្ទីរពេទ្យព្រះកុសុមៈ និងប្រាប់ពីវិធីនៅក្នុងការថែទាំសុខភាពរបស់អ្នកជម្ងឺលើសឈាម ដើម្បីឱ្យលោកអ្នកជ្រាប និងយល់ឱ្យកាន់តែច្បាស់អំពីបញ្ហានេះ។
ជម្ងឺលើសឈាម
ជម្ងឺលើសឈាមគឺជាសម្ពាធឈាមនៅក្នុងខ្លួនរបស់មនុស្សឡើងខ្ពស់ខុសពី ធម្មតា ដែលអាចធ្វើឱ្យសរសៃឈាមក្នុងខួរក្បាល ស្ទះឬដាច់ អាចធ្វើឱ្យមនុស្សយើងស្លាប់មួយចំហៀងខ្លួន។ ហើយនៅពេលដែលសម្ពាធឈាមឡើងខ្លាំង អាចធ្វើឱ្យគាំងបេះដូងស្លាប់ភ្លាមៗតែម្ដង។ កាលណាសម្ពាធឈាមឡើងខ្លាំងក៏អាចធ្វើឱ្យបែកសរសៃឈាមនៅក្នុងភ្នែក ខ្សោយតម្រងនោមជាដើម។
វិធីថែទាំសុខភាពរបស់អ្នកជម្ងឺលើសឈាម
ជម្ងឺលើសឈាមគឺទាមទារការថែទាំ និងការព្យាបាលអស់មួយជីវិត ហើយចំពោះវិធីថែទាំសុខភាពរបស់អ្នកជម្ងឺលើសឈាមមានបីវិធីដូចជា ៖
1 . របបអាហារ ៖ អ្នកជម្ងឺត្រូវកាត់បន្ថយចំណីអាហារណាដែលសម្បូរទៅដោយសារជាតិប្រៃ ជាតិស្ករ មិនត្រូវទទួលទានផ្អែមពេក។ ហើយសូមកាត់បន្ថយអាហារដែលសម្បូរទៅដោយជាតិខ្លាញ់ច្រើនពេក ត្រូវទទួលទានបន្លែ និងផ្លែឈើឱ្យបានច្រើន។
2 . ការធ្វើលំហាត់ប្រាណ ៖ ការធ្វើលំហាត់់ប្រាណ ដូចជាការដើរលឿនប្រមាណជា៣០នាទីនៅក្នុងមួយថ្ងៃឱ្យបានជាប្រចាំ វាមានសារៈប្រយោជន៍ខ្លាំងណាស់នៅក្នុងការជួយធ្វើឱ្យអ្នកជម្ងឺលើសឈាម មិនសូវឡើងទម្ងន់ខ្លាំង អាចជួយឱ្យសម្ពាធឈាមចុះបាន។
3 . ឱសថព្យាបាល ៖ អ្នកជម្ងឺត្រូវតែទទួលទានថ្នាំឱ្យបានទៀងទាត់ទៅតាមគ្រូពេទ្យណែនាំ មិនត្រូវធ្វេសប្រហែសឡើយ។ ត្រូវធ្វើការណាត់ជួបជាមួយគ្រូពេទ្យជារៀងរាល់១ខែម្ដងឬ៣ខែម្ដង ដើម្បីប្រើថ្នាំ។ សូមចៀសវាងការប្រើថ្នាំឱ្យខ្លួនឯងផ្ទាល់។
វិធីការពារជម្ងឺលើសឈាម
ដើម្បីចៀសវាងការកើតជម្ងឺលើសឈាម លោកអ្នកមិនត្រូវទទួលទានស្រា បារីច្រើនហួសកំណត់នោះទេ(បន្ដិចបន្ដួចបាន) មិនត្រូវទទួលទានប្រៃពេក។ ហើយត្រូវថែរក្សាទម្ងន់កុំឱ្យធាត់ពេក ត្រូវកាត់បន្ថយនូវភាពមួម៉ៅ តានតឹង។ ហើយត្រូវចេះសម្រួលអារម្មណ៍ខ្លួនឯងកុំឱ្យឆាប់ខឹងច្រើនពេក។
ដំបូន្មានអ្នកជំនាញ
នៅកម្ពុជា ជម្ងឺលើសឈាមកើតមានច្រើនគួរឱ្យកត់សម្គាល់។ ជម្ងឺនេះកើតនៅលើប្រជាជនដែលចូលចិត្ដទទួលទានប្រៃពេក។ ដូច្នេះហើយលោកអ្នកដែលមានអាយុចាប់ពី៣០ឆ្នាំទៅ៤០ឆ្នាំ មិនគួរទម្លាប់ទទួលទានអាហារប្រៃពេក ផ្អែមពេក ឬខ្លាញ់ ច្រើនពេកនោះទេ។ លោកអ្នកមិនត្រូវមើលស្រាលចំពោះជម្ងឺលើសឈាមនោះទេ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៦៩ ខែតុលា ឆ្នាំ២០១១
វិធីព្យាបាលអាចម៍រុយ
គ្មាននរណាម្នាក់ចង់បានផ្ទៃមុខដែលពោរពេញទៅដោយស្នាមអុចខ្មៅនោះទេ ព្រោះវាធ្វើឱ្យសម្រស់ផ្ទៃមុខត្រូវបាត់បង់។ អាចម៍រុយជាចំណុចខ្មៅកើតមាននៅលើផ្ទៃមុខ ឬនៅលើស្បែក។ មានលោកអ្នកខ្លះស្វែងរកការព្យាបាល ជួនមានប្រសិទ្ធភាព ជួនក៏ មិនមានប្រសិទ្ធភាពដែរ ដោយសារការព្យាបាលបានត្រឹមត្រូវ ឬមិនបានត្រឹមត្រូវ។ តើអាចម៍រុយបណ្ដាលមកពីហេតុអ្វី? ព្យាបាលបានដែរទេ?
ដើម្បីបំបាត់ចម្ងល់នេះ លោកស្រី ឈឹម វត្ដី ជានាយិកាគ្លីនិកលុចបានចូលរួមបកស្រាយលើទំព័រទស្សនាវដ្ដី សុខភាពយើង ដើម្បីឱ្យប្រិយមិត្ដអ្នកអាន ពិសេសស្ដ្រីទាំងឡាយធ្វើការស្វែងយល់។មូលហេតុកើតអាចម៍រុយ
អាចម៍រុយកើតឡើងដោយមកពីស្បែកមានលក្ខណៈស្ងួតខ្លាំង រហូតងាប់កោសិកាស្បែក ជួនកើតលើស្បែកខ្វះជាតិទឹក។ ស្បែកស្ងួតបណ្ដាលមកពីស្បែកខ្វះជាតិទឹក ទើបបណ្ដាលឱ្យកោសិកាគ្មានសុខភាពល្អ។ នៅពេលដែលជាតិទឹកមិនបានបំពេញនូវការទ្រ ទ្រង់ស្បែកឱ្យបានគ្រប់គ្រាន់ ធ្វើឱ្យស្បែកកើតអាចម៍រុយ។ ស្បែកងាប់កោសិកាមានន័យថាស្បែកមានសភាពស្ងួតខ្លាំង រហូតដល់គ្មាន អុកស៊ីសែនសម្រាប់ចិញ្ចឹមស្បែក។ ក្នុងដំណាក់កាលនេះ ស្បែកងាយទទួលរងនូវជម្ងឺគ្រប់បែបយ៉ាង។ ចំណុចខ្មៅ ឬអាចម៍រុយកើត មានមុនគេនៅលើស្បែក ជាបន្ដមកទៀតស្បែកមុខប្រែជាស្រអាប់បន្ដិចម្ដងៗ មានមុនខ្សាច់ ស្នាមជ្រីវជ្រួញ ហើយមានរបកនៅស្បែក ទៀតផង។
វិធីព្យាបាលអាចម៍រុយ
អាចម៍រុយ ជាបញ្ហាដែលអាចព្យាបាលជាសះស្បើយ។ ការព្យាបាលអាចម៍រុយមានជាពីរដំណាក់កាល។
1. ការចិញ្ចឹមស្បែក ៖ ដំណាក់កាលនេះត្រូវប្រើផលិតផលម្យ៉ាង ដើម្បីចិញ្ចឹមស្បែកឱ្យមានសំណើមមកវិញ។ កត្ដាបន្ទាប់ បន្សំមួយចំនួនទៀតក្នុងការចិញ្ចឹមស្បែកឱ្យមានភាពសំណើម គឺការទទួលទានអាហារ ដូចជាសណ្ដែក សណ្ដែកហោឡាំងតាវ សណ្ដែក ខៀវ សណ្ដែកបណ្ដុះ ល្ង ត្រយូងចេកជាដើម និងបន្លែដែលមានជាតិប្រេងអាចជួយធ្វើឱ្យស្បែកស្ងួតរបស់លោកអ្នកមានសំណើម វិញបាន។
2. ការបញ្ចូលជាតិទឹកទៅក្នុងស្បែក ៖ គប្បីទទួលទានទឹកឱ្យបានគ្រប់គ្រាន់ យ៉ាងហោចណាស់ចំនួន២លីត្រក្នុងមួយថ្ងៃ។
អត្ថប្រយោជន៍នៃការទទួលទានទឹក គឺជួយធ្វើឱ្យស្បែកមានសំណើម កាន់តែស្អាត ភ្លឺថ្លា ត្រជាក់ និងមិនជ្រីវជ្រួញ។ ការព្យាបាលនេះ មានរយៈពេលតែ២ទៅ៣ខែ អាចម៍រុយនឹងបាត់អស់ចេញពីផ្ទៃមុខលោកអ្នក។ សព្វថ្ងៃនេះ ក៏មានប្រភេទថ្នាំគ្រាប់ម្យ៉ាងអាចព្យាបាល បំបាត់អាចម៍រុយផងដែរ។
ដំបូន្មានអ្នកប្រឹក្សា
សម្រស់ផ្ទៃមុខថែរក្សាបានឋិតឋេរបានយូរ បុរសស្ដ្រីទាំងឡាយត្រូវយល់ដឹងពីវិធីការពារ ដូចជាថែរក្សាស្បែកមុខកុំឱ្យត្រូវ កម្ដៅថ្ងៃខ្លាំងពេក ព្រោះវាធ្វើឱ្យស្បែកមុខមានបញ្ហាផ្សេងៗ។ គួរតែទទួលទានទឹកឱ្យបានច្រើន។ លោកអ្នកអាចប្រើប្រាស់ផលិតផល មួយចំនួន ដើម្បីជាជំនួយ និងការពារស្បែកមុខ។ ប៉ុន្ដែមុននឹងប្រើប្រាស់ផលិតផលទាំងនោះ សូមស្វែងរកការប្រឹក្សាជាមួយអ្នកជំនាញ ខាងជម្ងឺសើស្បែក ឬអ្នកជំនាញខាងសម្ផស្សជាមុនសិន។ សូមចៀសវាងការប្រើប្រាស់ផលិតផលដោយចិត្ដឯង ព្រោះថាស្បែកមុខ របស់យើងម្នាក់ៗមិនដូចគ្នាទេ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង
ថ្នាំគ្រវីក្បាល
បច្ចុប្បន្ន
ពិភពលោកកំពុងតែមានការព្រួយបារម្ភជាខ្លាំងពីឥទ្ធិពលនៃថ្នាំញៀន
ដែលធ្វើឱ្យសង្គមមានភាពចលាចលវឹកវរ និងទាសភាព។
ថ្នាំគ្រវីក្បាលដែលយុវវ័យប្រើដើម្បីជាការសប្បាយនៅតាមក្លឹបកម្សាន្ដនានាហើយដែលពួកគេជឿថាអាចជួយឱ្យ មានអារម្មណ៍រីករាយ
វាមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាព
និងអនាគតរបស់ពួកគេព្រមទាំងមានទម្ងន់ទោសធ្ងន់ធ្ងរ និងពិបាកព្យាបាលសម្រាប់ការប្រើប្រាស់ ឬញៀនថ្នាំប្រភេទនេះ។
ថ្នាំគ្រវីក្បាល ជាអ្វី?
ថ្នាំគ្រវីក្បាលមានឈ្មោះជាពាក្យបច្ចេកទេសថាអ៊ិចស្ដាស៊ី
ជាប្រភេទគ្រឿងញៀនដែលធ្វើឱ្យរំជួលអារម្មណ៍និងរូបកាយ
ហើយក៏ជាចង្កោមគ្រឿងញៀនដែលផលិតដោយមនុស្ស ខុសពីកញ្ឆាដែលបានមកពីរុក្ខជាតិ។
អ៊ិចស្ដាស៊ីផលិតចេញពីសារធាតុគីមី ដែលច្បាប់បានហាមឃាត់
វាមានរូបមន្ដរចនាសម្ព័ន្ធគីមីមូលដ្ឋានផ្សំឡើងដោយអំហ្វេតាមីនដែលចែក
ចេញជាច្រើនប្រភេទ ដូចជាអឹម ឌីអឹម អេអឹមឌីអេ ធីអឹមអេ អឹមឌីអ៊ីអេជាដើម។
ជាធម្មតាថ្នាំគ្រវីក្បាលនាំឱ្យអ្នកប្រើប្រាស់មានអារម្មណ៍មិនប្រក្រតី
សាច់ដុំកន្ដ្រាក់
និងប៉ះពាល់ដល់សរសៃប្រសាទពិសេសការគ្រប់គ្រងការគិតដែលមានប្រសិទ្ធភាព
ពី២ម៉ោងរហូតដល់ទៅ១២ម៉ោង។ ការផលិត អ៊ិចស្ដាស៊ី
ភាគច្រើនធ្វើឡើងដោយលួចលាក់គេឃើញចាប់មាននៅកម្ពុជាក្នុងឆ្នាំ២០០៤។
វាមិនត្រូវការចំការ ឬមនុស្សច្រើន និង ពេលវេលាច្រើនដើម្បីផលិតនោះទេ។
គេផលិតតែរយៈពេលមួយសប្ដាហ៍អាចចេញជារូបរាងតាមរយៈសារធាតុគីមី
គ្រប់គ្រាន់ដើម្បីធ្វើ ការផលិត។
អ៊ិចស្ដាស៊ីជាគ្រឿងញៀនសំយោគមួយដោយគ្រាន់តែដាក់សារធាតុគីមី
រួមបញ្ចូលគ្នាទៅតាមរូបមន្ដនៃការផលិត វាជា ការស្រេច។
ថ្នាំអ៊ិចស្ដាស៊ីត្រូវបានគេប្រើប្រាស់ដើម្បីការសប្បាយ
ពិសេសសម្រាប់អ្នកដែលចូលចិត្ដសប្បាយ ដោយភាគច្រើនគេប្រើ
នៅក្នុងក្លឹបកម្សាន្ដនានារហូតដល់គេហៅវាថាដ្រាហ្វក្លឹប
(ថ្នាំញៀនក្នុងក្លឹប)។ ថ្នាំនេះធ្វើឱ្យអ្នកប្រើនៅមិនស្ងៀម សាច់ដុំកន្ដ្រាក់
ចង់តែគ្រវីក្បាល ញាក់ញ័របើមិនគ្រវីទេ នាំឱ្យឈឺក្បាលខ្លាំង។មូលហេតុដែលនាំឱ្យមានការប្រើប្រាស់ថ្នាំគ្រវីក្បាល
អ្នកដែលប្រើប្រាស់អ៊ិចស្ដាស៊ីទទួលស្គាល់ថាធ្វើឱ្យពួកគេ មានសេចក្ដីសុខក្នុងអារម្មណ៍ជាទីបំផុត។ តាមរយៈការអូសទាញ របស់ឈ្មួញ ឬមិត្ដភក្ដិដែលជំរុញឱ្យសាកល្បង នាំឱ្យការប្រើប្រាស់កើនឡើងយ៉ាងខ្លាំង។ ការយល់ថាវាមានតម្លៃថោក ងាយរកទិញ និងគិតថាអាចជួយបំបាត់ទុក្ខ ការមិនយល់ ឬមិនបានដឹងពីទម្ងន់ទោសនិងផលវិបាកដ៏ធ្ងន់ធ្ងររបស់វាជាហេតុនាំឱ្យមាន ការប្រើប្រាស់ ដោយភាគច្រើនជាយុវវ័យដែលមិនទាន់មានការយល់ដឹង។
អាការអ្នកដែលប្រើប្រាស់ថ្នាំអ៊ិចស្ដាស៊ី
អ្នកដែលប្រើប្រាស់អ៊ិចស្ដាស៊ី មានរោគសញ្ញា ដូចជារីកប្រស្រីភ្នែក ជីពចរដើរញាប់ និងមិនទៀងទាត់កម្ដៅក្នុងខ្លួនកើន ឡើង ស្រែកឡូឡា រសាប់រសល់ បញ្ចេញសកម្មភាពខ្លាំងៗ ដោយការគ្រវីក្បាលញាប់ ឬកាន់តែញាប់ព្រមទាំងពិបាកអង្គុយនៅស្ងៀម ឆាប់មួម៉ៅ អាកប្បកិរិយាកន្ដ្រាក់សាច់ដុំបញ្ចេញសកម្មភាពយ៉ាងសកម្មការកន្ដ្រាក់ នៃសាច់ដុំបេះដូងជួនខ្លាំងជួនខ្សោយ បង្កើនភាព កន្ដ្រាក់សាច់ដុំ មានអារម្មណ៍ចម្លែក ចូលចិត្ដនិយាយច្រើនដោយប្រើសម្លេងខ្លាំងៗវង្វេងវង្វាន់ស្ដាប់ឮ ឬមើលឃើញអ្វីដែលពុំមែន ជាការពិត។ ហើយមានការពិនិត្យឈាម និងទឹកនោមទេទើបអាចសន្មត់ថាមានការប្រើប្រាស់ថ្នាំញៀន ឬអត់បានពិតប្រាកដ។
ផលប៉ះពាល់នៃការប្រើប្រាស់ថ្នាំអ៊ិចស្ដាស៊ី
ថ្នាំគ្រវីក្បាលមានឥទ្ធិពលខ្លាំងជាងអំហ្វេតាមីន និងមេតំហ្វេតាមីន។ គេមិនអាចប្រើវាដើម្បីធ្វើជាប្រយោជន៍ក្នុងការងារ បាន ទោះបើកបរ ឬលីសែងផ្សេងៗនោះទេ។ អ្នកដែលបានប្រើអ៊ិចស្ដាស៊ី ដោយការលេប ឬផឹកអាចបណ្ដាលឱ្យមានគ្រោះថ្នាក់ដោយ សារដាច់សរសៃឈាមក្នុងខួរក្បាល។ ព្រោះសម្ពាធឈាម និងចង្វាក់បេះដូងអាចកើនឡើងទ្វេដងបើប្រើប្រាស់ក្នុងបរិមាណម្ដងពី ១០០ទៅ១២០ក្រាម។ ជាទូទៅ វាបណ្ដាលឱ្យមានប្រតិកម្មវង្វេងវង្វាន់ ភ័ន្ដវិញ្ញាណដូចជាស្រមើស្រមៃ ស្ដាប់ច្រឡំជាដើម។ ចក្ខុ វិញ្ញាណ សោតវិញ្ញាណនិងកាយវិញ្ញាណប្រែប្រួលទាំងអស់ក្រោយពេលប្រើប្រាស់ ថ្នាំញៀន។ ភាគច្រើនឧស្សាហ៍ជួបនូវរូបភាព មិនពិត ដូចជាមានគេប្រាប់ថាមានសត្រូវតាមគាត់ជានិច្ចនាំឱ្យគាត់វាយសត្រូវដែល នៅក្បែរ(វាយមនុស្ស ឬជញ្ជាំងជាដើម) ដែល តាមពិតមិនមានអ្វីកើតឡើងទេ។ ហើយវាអាចនាំឱ្យអ្នកញៀនសើចនិងធ្វើអ្វីផ្ដេសផ្ដាស ព្រោះគាត់មានអារម្មណ៍ថាដូចជាមាននរណា ម្នាក់និយាយរឿងឱ្យគាត់សប្បាយចិត្ដឬមានអារម្មណ៍ថាសុខស្រួល។ វាមិនមានប្រយោជន៍អ្វីទាល់តែសោះ ខុសពីថ្នាំផ្សេងទៀតដែលគេអាចប្រើប្រាស់ជាប្រយោជន៍នៅក្នុងវិស័យវេជ្ជសាស្ដ្រ និងអាចប្រើប្រាស់ជាប្រយោជន៍សាធារណៈបាន។
បន្ទាប់ពីថ្នាំអស់ប្រសិទ្ធភាព អ្នកប្រើប្រាស់មានអាការមិនសប្បាយចិត្ដ ខ្ជិល ល្ហិតល្ហៃ ធ្វើទុក្ខសាច់ដុំនិងងាយមានជម្ងឺ សរសៃប្រសាទ។ វាផ្ដល់គ្រោះថ្នាក់ធ្ងន់ធ្ងរដល់ខ្លួនឯងដែលបាននិងកំពុងប្រើប្រាស់ និងអ្នកដទៃដោយសារការចំណាយប្រាក់ឥតប្រ យោជន៍ និងខ្ជះខ្ជាយពេលវេលាទៅលើថ្នាំញៀន ពិសេសគឺខុសច្បាប់ដែលអាចនាំឱ្យមានទោសរហូតដល់ជាប់ឃុំឃាំងពី៧ថ្ងែ ដល់១ខែ ពីបទប្រើប្រាស់ថ្នាំញៀន។ អ្នកជួញដូរនិងអ្នកស្ដុកថ្នាំញៀននឹងត្រូវជាប់ពន្ធនាគារអស់មួយជីវិត និងពិន័យជាប្រាក់៤០០លានរៀល បើមានពាក់ព័ន្ធនឹងបរិមាណគ្រឿងញៀនលើសពី៣០០ក្រាមឡើងទៅ។ មិនទាន់មានវិធីសាស្ដ្រណាមួយដើម្បីព្យាបាលការញៀនឱ្យ ជាសះស្បើយ១០០% ទេ។
ដំបូន្មានអ្នកប្រឹក្សា
សូមលោកអ្នកទាំងអស់គ្នាធ្វើការស្វែងយល់ពីសន្ទុះនៃការរីករាលដាល របស់ថ្នាំញៀនមកលើសង្គមខ្មែរ។ វាជាការចាំបាច់ ដែលយុវវ័យត្រូវស្វែងយល់ពីផលវិបាកដែលស្ដែងចេញពីការប្រើប្រាស់ថ្នាំញៀន និងមិនគួរទទួលយកការប្រើប្រាស់ថ្នាំញៀនទេ។ សូម កុំជឿអ្នកលក់ថ្នាំ ឬមិត្ដភក្ដិដែលអូសទាញលោកអ្នកព្រោះគេនឹងប្រើប្រាស់គ្រប់មធ្យោបាយ ដើម្បីលក់ឱ្យបានច្រើន និងទទួលបាននូវ ទាសករច្រើន។ ការសាកល្បងប្រើប្រាស់លើកដំបូងនាំឱ្យលោកអ្នកធ្លាក់ចូលទៅក្នុងវដ្ដនៃ ការញៀនជាស្វ័យប្រវត្ដិ និងជារៀងរហូត។ សូមឪពុកម្ដាយធ្វើការអប់រំនិងតាមដានកូនឱ្យបានល្អជាប្រចាំដើម្បី ការពារការប្រើប្រាស់ថ្នាំញៀន។ ការប្រើប្រាស់ថ្នាំញៀនរីករាល ដាលលឿន ឆាប់រហ័ស និងគួរឱ្យខ្លាចជាងជម្ងឺអេដស៍ទៅទៀតព្រោះវារត់មករកយើងតាមរយៈការអូសទាញ ឱ្យប្រើប្រាស់ដែល អាចជាអ្នកដែលយើងទុកចិត្ដ ឬមិត្ដស្និទ្ធស្នាល។
ហេតុអ្វីបានជាយើងត្រូវការគេងឲ្យបានគ្រប់គ្រាន់នៅពេលយប់?
១-ដំណេកអាចជួយឲ្យយើងរៀនបានល្អប្រសើរជាងមុន
អ្នកសិក្សាស្រាវជ្រាវជឿជាក់ថា ដំណេកបានដើរតួយ៉ាងសំខាន់នៅក្នុងការចងចាំរបស់មនុស្សយើង ហើយមានការសិក្សាស្រាវជ្រាវថ្មីៗនេះក៏បានបញ្ចាក់ថា ការសម្រាកបានល្អនៅពេលយប់អាចធ្វើឲ្យការសិក្សាមានការរីកចម្រើន។ នៅក្នុងការសិក្សាមួយបានរកឃើញថា សិស្សដែលមិនបានទទួលដំណេកគ្រប់គ្រាន់បន្ទាប់ពីបានសិក្សា នូវជំនាញថ្មីមួយ ការចងចាំពីអ្វីដែលគេបានរៀនពីជំនាញនោះបានធ្លាក់ចុះយ៉ាងច្រើនរហូត ដល់ទៅ៣ថ្ងៃក្រោយពីថ្ងៃនោះ។ ទ្រឹស្តីការពង្រឹងសមត្ថភាពចងចាំនៃដំណេក(Consolidation Theory of Sleep) លើកឡើងថា នៅពេលដែលយើងគេង រាល់ព័ត៌មានដែលយើងទទួលបាននៅពេលដែលយើងដឹងខ្លួននឹងធ្វើការរក្សាទុក នៅក្នុងខួរក្បាលរបស់យើង។ ខណៈពេលដែលមានការសិក្សាស្រាវជ្រាវខ្លះគាំទ្រ និងបដិសេធនូវទ្រឹស្តីនេះ មានការសិក្សាស្រាវជ្រាវជាច្រើនបានបង្ហាញថា ដំណេកបានតួរយ៉ាងសំខាន់ចំពោះការចងចាំមួយចំនួន។
២- ការសិក្សាស្រាវជ្រាវបានលើកឡើងថា ការគេងមិនគ្រប់គ្រាន់អាចនាំឲ្យកើតជម្ងឺលើសទម្ងន់
ក្រៅពីជះឥទ្ធិពលដល់ការចងចាំ និងការសិក្សា ការគេងមិនគ្រប់គ្រាន់ក៏ត្រូវបានតភ្ជាប់ទៅនឹងទម្ងន់របស់រាងកាយផងដែរ។ នៅឆ្នាំ២០០៥ មានការសិក្សាស្រាវជ្រាវមួយដែលបានបោះពុម្ភនៅក្នុង ប័ណ្ណសារដ្ឋាននៃថ្នាំព្យាបាលរោគក្នុងខ្លួន (Archives of Internal Medicine)បង្ហាញថា អ្នកដែលមានជម្ងឺលើសទម្ងន់បានរកឃើញថាបានទទួលទានដំណេកតិចជាង អ្នកដែលមានទម្ងន់ធម្មតា។ យោតាមគេហទំព័រ About.com ស្តីពីអត្ថបទមួយមានចំណងជើង មគ្គុទេសនៃដំណេកមិនប្រក្រតី បាន លើកឡើងថា កុមារដែលមានទម្លាប់គេងមិនល្អនៅអាយុ៣០ខែ នឹងប្រឈមមុខនឹងជម្ងឺលើសទម្ងន់នៅអាយុ៧ឆ្នាំ។ ខណៈពេលដែលអ្នកវិទ្យាសាស្ត្រមិនទាន់ដឹងច្បាស់ថាដំណេកអាចជះឥទ្ធិពល យ៉ាងណាដល់របបអាហារ និងការដុតរំលាយអាហារក្នុងរាងកាយ ការទទួលទានដំណេកឲ្យបានគ្រប់គ្រាន់នៅពេលយប់នឹងមិនប៉ះពាល់ដល់ការ ព្យាយាមថែរក្សាទម្ងន់រាងកាយរបស់អ្នកឡើយ។
៣-ដំណេកពិតជាមានសារៈសំខាន់ក្នុងការគ្រប់គ្រងភាពតប់ប្រមល់
យោងតាមអ្នកជំនាញជាច្រើនបានឲ្យដឹងថា មនុស្សគ្រប់រូបត្រូវការគេងឲ្យបាន៧ ទៅ៨ម៉ោងជារៀងរាល់យប់។ តើមានអ្វីកើតឡើងនៅពេលដែលអ្នកមិនបានទទួលទានដំណេកគ្រប់គ្រាន់? អ្នកនឹងមានអាការៈដូចជា សោកសៅ អន្ទះអន្ទែង ឆេវឆៅ ព្រមទាំងភាពតប់ប្រមល់ ឬស្ត្រេសនឹងមានការកើនឡើង។ យោងតាមគេទំព័រ About.com ស្តីពីមគ្គុទេសនៃការគ្រប់គ្រងភាព តប់ប្រមល់បានលើកឡើងថា ការគេងមួយស្របក់អាចជួយឲ្យយើងបាត់ងងុយ កាត់បន្ថយភាពតប់ប្រមល់ និងបង្កើនផលិតភាព។ ទោះជាការគេងឲ្យបានច្រើនមិនអាចលប់បំបាត់ភាពតប់ប្រមល់បានទាំងអស់ តែវាអាចជួយឲ្យជួយបង្កើនសមត្ថភាពរបស់យើងក្នុងការប្រឈមមុខនឹងភាព តប់ប្រមល់ប្រចាំថ្ងៃ។
៤-ដំណេកអាចជួយឲ្យយើងសម្រេចចិត្តបានល្អ
តើអ្នកធ្លាប់ជួបប្រទះការលំបាកក្នុងការសម្រេចចិត្តទៅលើ បញ្ហាដ៏សាមញ្ញមួយបន្ទាប់ពីមិនបានគេងគ្រប់គ្រាន់ដែរឬទេ? ក្រៅពីមានល្បឿននៃការឆ្លើយតប និងភាពជាក់លាក់មានការធ្លាក់ចុះ ការគេងមិនគ្រប់គ្រាន់ក៏ត្រូវបានផ្សាភ្ជាប់ជាមួយនឹង ការសម្រេចចិត្តមិនបានល្អផងដែរ។ ការសិក្សាស្រាវជ្រាវមួយដែលបានបោះពុម្ភនៅក្នុងទស្សនាវដ្ដី ដំណេក អ្នកស្រាវជ្រាវ បានរកឃើញថា ភាពងងុយគេងបានជះឥទ្ធិពលយ៉ាងខ្លាំងទៅលើការសម្រេចចិត្តឲ្យបានល្អ ប្រសើរ។ ប្រសិនបើអ្នកមានបញ្ហាលំបាកក្នុងការសម្រេចចិត្ត ត្រូវចងចាំថា អ្នកត្រូវតែសម្រាកឲ្យបានល្អដើម្បីអ្នកអាចប្រើប្រាស់សមត្ថភាពទាំង អស់របស់អ្នកបាន។
ផលប៉ះពាល់អវិជ្ជមាននៃការតមអាហារហួសហេតុ
ការអនុវត្តន៍នៃការតមអាហារដែលប្រកបដោយសុខភាពល្អ អាចជួយឲ្យសុខភាពទាំងមូលនៃអ្នកតមអាហារមានភាពកាន់តែល្អប្រ សើរឡើង ។ ព្រមទាំងជួយការពារ នឹងជំម្ងឺផ្សេងៗ មានដូចជា៖ ជំម្ងឺទឹកនោមផ្អែម និងជម្ងឺបេះដូងជាដើម ។ ប៉ុន្តែនៅពេលដំណើរការនេះពុំត្រូវបានអនុវត្តន៍ឲ្យបានសមស្រប បុគ្គលនោះនឹងធ្លាក់ខ្លួនជាជនរងគ្រោះដោយប្រឈមមុខនឹងផលប៉ះ ពាល់អវិជ្ជមានផ្សេងៗ ដែលបណ្តាលមកពីការតមអាហារដូចជា៖ ការចុះខ្សោយនៃប្រព័ន្ធស៊ាំជាដើម ។ ផលប៉ះពាល់អវិជ្ជមាននៃការតមអាហារនេះអាចបង្អាក់ដល់សមត្ថភាព រាងកាយក្នុងការតស៊ូនឹងបម្លាស់ប្តូរនៃការតមអាហារ ហើយបានសម្របខ្លួនទៅតាមឥរិយាបទថ្មីមួយទៀត ។
ដើម្បីអាចយល់អំពីផលប៉ះពាល់អវិជ្ជមាននៃការតមអាហារនេះបាន ជាដំបូងអ្នកត្រូវតែយល់ដឹងអំពីបម្លាស់ប្តូរមួយចំនួនដែលត្រូវ បានជួបប្រទះនៅក្នុងសារពាង្គកាយជាមុនសិន ដែលធ្វើឲ្យមានភាពខុសគ្នារវាង ភាពជោគជ័យ និងភាពបរាជ័យនៃការតមអាហារ ។
កាឡូរី
កាឡូរីមានភាពចាំបាច់ណាស់ក្នុងការផ្តល់ថាមពល និងជំនួយដល់ការថែទាំនៃមុខងាររបស់សារពាង្គកាយឲ្យ មានភាពត្រឹមត្រូវ ។ ប្រសិនបើអ្នកទទួលយកកាឡូរីច្រើនពេក អ្នកមិនត្រឹមតែបង្កើននូវចំណុះខ្លាញ់ក្នុងសារពាង្គ កាយអ្នកប៉ុណ្ណោះទេ ប៉ុន្តែអ្នកនឹងសង្កេតឃើញពីភាពខុសគ្នានៅពេលដែលអ្នក ឡើងលើជញ្ជីង ។ ការទទួលទានកាឡូរីមិនគ្រប់គ្រាន់ អាចបណ្តាលឲ្យសារពាង្គកាយមានការឈឺចាប់ដោយសារតែឱន ភាពនេះ ។
កាបូនអ៊ីដ្រាត (Carbohydrate)
ផលប៉ះពាល់អវិជ្ជមាននៃការតមអាហារមួយទៀត គឺមានទំនាក់ទំនងទៅនឹងការទទួលទានកាបូនអ៊ីដ្រាត ។ ជាទូទៅត្រូវបានគេសង្កេតឃើញថាដោយសារតែអ្នកតមអាហារពុំអាច ធ្វើការបែងចែកឲ្យបានច្បាស់លាស់រវាងកាបូនអ៊ីដ្រាតដែលល្អ (good carb) និងកាបូនអ៊ីដ្រាតដែលអាក្រក់ (bad carb) ។
កាបូនអ៊ីដ្រាតគឺជាប្រភពថាមពលដ៍សំខាន់សំរាប់សារពាង្គ កាយរបស់មនុស្ស ។ កាបូនអ៊ីដ្រាតដែលអាក្រក់ត្រូវបានរកឃើញនៅក្នុងប្រភេទអាហារ និងភេសជ្ជៈដែលមានជាតិស្ករ មានដូចជា៖ កូកាកូឡា ស្ករគ្រាប់គ្រប់ប្រភេទ ។ល។ ដើម្បីជៀសវាងពីផលប៉ះពាល់អវិជ្ជមាននេះ យើងគួរតែជ្រើសរើសកាបូនអ៊ីដ្រាតដែលល្អដែលអាចរកបាននៅក្នុង គ្រាប់ធញ្ញជាតិ បាយ ពោត ចេក ។ល។
សារធាតុសរសៃ(Fiber)
ផលប៉ះពាល់អវិជ្ជមាននៃការតមអាហារកើតឡើងនៅពេលដែល អ្នកតមអាហារ មិនទទួលជាតិសរសៃឲ្យបានគ្រប់គ្រាន់ ទៅក្នុងប្រព័ន្ធរបស់ពួកគេ ។ សារធាតុសរសៃមាននៅក្នុង ផ្លែឈើ និងសំបកផ្លែឈើមួយចំនួន(ប៉ោម) សណ្តែកគ្រប់ប្រភេទ គ្រាប់ផ្លែឈើ(គ្រាប់ល្ពៅ គ្រាប់ឳឡឹក) ។ល។ គេចែកសារធាតុសរសៃជាពីប្រភេទ សារធាតុសរសៃដែលរលាយ (solube fiber) និងសារធាតុសរសៃដែលមិនរលាយ (insolube fiber) ។
- សារធាតុសរសៃដែលរលាយអាចជួយកាត់បន្ថយកំរិតនៃចំនួនអង្គធាតុខ្លាញ់ដែលមាននៅក្នុងឈាម(Cholesterol) ។
- សារធាតុសរសៃដែលមិនរលាយជួយធ្វើការប្រយុទ្ធប្រឆាំងនឹង ការទល់លាមក ឫឫសដូងបាត ។
ប្រូតេអ៊ីន
ប្រសិនបើអ្នកតមអាហារ មិនទទួលទានអាហារដែលមានសារធាតុប្រូតេអ៊ីនឲ្យបានគ្រប់គ្រាន់ នោះពួកគេនឹងប្រឈមមុខនឹងផលអវិជ្ជមានមួយចំនួន ។ ប្រូតេអ៊ីនត្រូវបានប្រើប្រាស់ដើម្បីផលិតកោសិកាឈាមក្រហម ព្រមទាំងអង់ស៊ីម និងអ័រម៉ូន ។ ប្រូតេអ៊ីនមាននៅក្នុងសាច់ ទឹកដោះគោ ហ្រូម៉ាស់ ពងទា ។ល។ អ្នកតមអាហារអាចនឹងបាត់បង់សារធាតុប្រូតេអ៊ីនមួយភាគធំ ប្រសិនបើពួកគេជៀសវាងនូវអាហារទាំងអស់នេះ ។
ជាទូទៅផលប៉ះពាល់អវិជ្ជមាននៃការតមអាហារ កើតឡើងនៅពេលដែលអ្នកតមអាហារដែលមានបំណងចង់សម្រកទម្ងន់ដោយ បានដាក់កំហិតយ៉ាងខ្លាំងទៅលើរបបអាហាររបស់ពួកគេ ដោយពុំបានធ្វើការពិចារណាឲ្យបានច្បាស់លាស់អំពីផល អវិជ្ជមានទាំងឡាយ ។ ដែលអាចបង្កឲ្យមានផលប៉ះពាល់ទៅដល់ស្ថានភាពជីវិតយ៉ាងធ្ងន់ធ្ងរ មានដូចជា៖ ជម្ងឺប៊ូលីម័រ(Bulimia) ជម្ងឺអ៊ែណូរិកសៀ(Anorexia) និងការទទួលទានឥតឈប់ឈរ ។
- ប៊ូលីម័រ គឺជាផលប៉ះពាល់មួយដែលបណ្តាលមកពីការតមអាហារ ដែលជាជម្ងឺមួយប្រភេទដែលធ្វើឲ្យអ្នកជម្ងឺបរិភោគជាញឹកញាប់ហើយ ច្រើនហួសហេតុ ហើយបន្ទាប់មកជារឿយៗតែងតែមានការក្អួតចង្អោរ ។
- អ៊ែណូរិកសៀ គឺជាជម្ងឺខាងផ្លូវចិត្តម៉្យាងដែលធ្វើឲ្យធុញអាហារ ដោយសារតែមានភាពភ័យខ្លាចធាត់ហួសហេតុពេក ។ដូច្នេះប្រសិនបើលាកអ្នកចង់ធ្វើការតមអាហារដើម្បីសម្រក ទម្ងន់គួរតែធ្វើការពិចារណាឲ្យបានច្បាស់លាស់ ជាពិសេសគួរតែសុំការពិគ្រោះយោបល់ពីអ្នកជំនាញឯកទេស ឫក៏គ្រូពេទ្យជាមុនសិន ។
តើការមើលទូរទស្សន៍ផ្តល់ផលប៉ះពាល់ដល់សុខភាពដែរឬទេ?
កុមារៈ
មានមាតាបិតាជាច្រើនដែលបានអនុញ្ញាត្តិអោយកូនរបស់ពួកគាត់មើល ទូរទស្សន៍ជាច្រើនម៉ោងដោយពួកគាត់មួយចំនួនបានយល់ថា ការមើលទូរទស្សន៍ធ្វើអោយបុត្រធីតារបស់គាត់មានភាពឆ្លាតវៃ ហើយសម្រាប់អាណាព្យាបាលខ្លះទៀតបានគិតថា ការអោយកូនរបស់ពួកគាត់មើលទូរទស្សន៍គឺដើម្បីអោយពួកគេទាំងនោះនៅ មួយកន្លែងដើម្បីអោយពួកគាត់ងាយស្រួលធ្វើកិច្ចការផ្សេងៗ។ ប៉ុន្តែការមើលទូរទស្សន៍ហូសកម្រិត គឺមិនមែនជាប្រការល្អសម្រាប់កុមារនោះទេ។បើយោងតាម The American Academy of Pediatricបាននែនាំថា សម្រាប់កុមារដែលមានអាយុតិចជាង២ឆ្នាំ គឺមិនត្រូវអោយពួកគេមើលទូរទស្សន៍ឡើយ ហើយសម្រាប់កុមារដែលមានអាយុច្រើនជាង២ឆ្នាំគួរអនុញ្ញាត្តិអោយ ពួកគេមើលទូរទស្សន៍យ៉ាងច្រើនបំផុតត្រឹម២ម៉ោងប៉ុណ្ណោះក្នុង១ថ្ងៃ។
សម្រាប់កុមារដែលមានវ័យតិចជាង២ឆ្នាំ ក្នុងកំឡុងពេលនេះ ដំណើរនៃការវិវឌ្ឍន៍ខួរក្បាលគឺប្រព្រឹត្តទៅយ៉ាងខ្លាំង។ ហេតុនេះហើយ ការចំណាយពេលមើលទូរទស្សន៍ច្រើន និងការលែងគ្រឿងឧបករណ៍អេឡិចត្រូនិកផ្សេងទៀត គឺជារនាំងដែលរារាំងពួកគេក្នុងការស្វែងយល់នៅអ្វីដែលថ្មីនៅ ជុំវិញខ្លួន រារាំងទំនាក់ទំនងពួកគេជាមួយនឹងអាណាព្យាបាល និងរារាំងសកម្មភាពផ្សេងៗទៀតដែលជាផ្នែកមួយយ៉ាងសំខាន់សម្រាប់អោយពួក គេដឹងនូវអ្វីដែលថ្មី និងធ្វើអោយពួកគេមានសុខភាពល្អផ្នែករាងកាយ និងមានទំនាក់ទំនងល្អក្នុងសង្គម។
សម្រាប់កុមារដែលមានអាយុច្រើនជាង២ឆ្នាំ ការចំណាយពេលវេលាទៅលើការមើលទូរទស្សន៍ច្រើនធ្វើអោយ ពួកគេមិនសូវមានសកម្មភាពផ្នែករាងកាយ មិនសូវមានពេលវេលាសម្រាប់ការអាន សរសេរ ធ្វើកិច្ចការសាលា លែងជាមួយមិត្តភក្តិ និងចំណាយពេលវេលាជាមួយគ្រួសារ។
ការមើលទូរទស្សន៍គឺពិតជាផ្តល់សារប្រយោជន៍ចំពោះកុមារមែន បើសិនណាការចំណាយពេលទៅលើវាមានកម្រិតសមស្របនោះ។ ប៉ុន្តែការមើលទូរទស្សន៍ច្រើនហួសកម្រិត ឬការមើលកម្មវិធីមិនសមរម្យនឹងធ្វើអោយកុមារប្រឈមមុខដូចជា៖
-កុមារដែលចំណាយពេលមើលទូរទស្សន៍ច្រើនជាង៤ម៉ោងក្នុង១ថ្ងៃនឹងប្រឈមមុខនឹងការលើសទម្ងន់។
-កុមារដែលមើលឈុតឆាកកាប់ចាក់ និងធ្វើអោយកុមារមានចរិកឆាប់ឆេវឆៅ ហើយនឹងធ្វើអោយពួកគេខ្លាចពិភពខាងក្រៅ។
-តួសម្តែងក្នុងទូរទស្សន៍បានផ្តល់ឧទាហរណ៍មិនល្អដល់ពួកគេ ដូចជាការជក់បារី ផឹកស្រា និងការធ្វើអោយមានការរើសអើងពូជសាសន៍។
- ការមើលទូរទស្សន៍ច្រើនពេក ធ្វើអោយសតិបញ្ញារបស់កុមារមានការរីកចម្រើនមិនប្រក្រតី ។
ដូចនេះ អាណាព្យាបាលទាំងអស់គួរកម្រិតការមើលទូរទស្សន៍របស់បុត្រធីតាខ្លួន អោយបានល្អដើម្បីអោយពួកគេមានសុខភាពល្អ ទាំងរាងកាយ និងស្មារតី។
មនុស្សពេញវ័យៈ
មានមនុស្សជាច្រើនដែលបានចំណាយពេលទំនេររបស់ខ្លួនក្នុងការតាម ដានកម្មវិធីទូរទស្សន៍ណាមួយដែលពួកគេចូលចិត្ត។ ប៉ុន្តែការចំណាយពេលច្រើននៅមុខកញ្ចក់ទូរទស្សន៍ដើម្បីតាមដានកម្មវិធី ទាំងនោះ គឺ មិនបានផ្តល់ផលល្អសម្រាប់សុខភាពឡើយ។ ការមើលទូរទស្សន៍ច្រើនអាចបណ្តាលអោយកើតមានជម្ងឺលើសទម្ងន់ និងអាចបណ្តាលអោយស្លាប់មុនអាយុទៀតផង។ បើយោងតាមការសិក្សារស្រាវជ្រាវរបស់សមាគមវិជ្ជសាស្ត្រនៃសហរដ្ឋអាមេរិក បានអោយដឹងថារាល់ការមើលទូរទស្សន៍២ម៉ោងបន្ថែម នឹងធ្វើអោយកម្រិតប្រឈមមុខនឹងការកើតជម្ងឺទឹកនោមផ្អែមប្រភេទទី២កើនឡើង ដល់២០% និងការប្រឈមមុខនឹងការកើតជម្ងឺបេះដូងកើនឡើង១៥%។ រីឯការសិក្សាស្រាវជ្រាវមួយទៀតដែលបានធ្វើឡើងដោយ អ្នកស្រាវជ្រាវសញ្ជាតិអូស្ត្រាលីបានបង្ហាញថា រាល់ការចំណាយពេល១ម៉ោងសម្រាប់ការមើលទូរទស្សន៍ វានឹងធ្វើអោយអ្នកប្រឈមមុខខ្ពស់នឹងការបាត់បង់ជីវិតពីជម្ងឺ cardiovascular(ទាក់ទង់នឹងសរសៃឈាមនិងបេះដូង)ប្រមាណ១៨%។
ដូចនេះ ដើម្បីបានសុខភាពល្អ យើងគួរគប្បីចំណាយពេលវេលាអោយបានសមរម្យនៅមុខកញ្ចក់ទូរទស្សន៍ ដោយមិនអោយលើសពី២ម៉ោងក្នុង១ថ្ងៃ។ ហើយប្រសិនបើអ្នកមានពេលវេលាទំនេរច្រើនជាងនេះ អ្នកគួរយកពេលវេលាទាំងនោះ ដើម្បីធ្វើការហាត់ប្រាណដើម្បីអោយសុខភាពកាន់តែល្អនិងរឹងមាំ ឬយកពេលវេលានោះមកចំណាយទៅលើសិក្សារអ្វីដែលថ្មីដើម្បីអភិវឌ្ឍ ចំណេះដឹង។
ឯកសារយោង៖
http://kidshealth.org
http://articles.latimes.com/2010/jan/12/science/la-sci-tv12-2010jan12
http://news.bbc.co.uk/2/hi/3603235.stm
http://edition.cnn.com/2010/HEALTH/01/11/television.tv.death/index.html
អ្វីទៅជាអាហារសរីរាង្គ?
បើយើងនិយាយអោយស៊ីជម្រៅជាងនេះទៅទៀត អាហារសរីរាង្គមិនមែនគ្រាន់តែជាអាហារដែលដាំដុះដោយមិនមានការ ប្រើប្រាស់សារធាតុគីមីប៉ុណ្ណោះទេ តែវាទាមទារអោយការដាំដុះនោះមិនត្រូវប៉ះពាល់ដល់បរិស្ថានដូចជា ការបំពុលទឹក ឬ ធ្វើអោយដីបាត់បង់ជីវជាតិជាដើម ។ល។
ជាទូទៅដើម្បីអោយផលិតផលអាហារមួយក្លាយទៅជាប្រភេទអាហារសរីរាង្គ ដ៏ត្រឹមត្រូវគឺត្រូវមានការត្រួតពិនិត្យនិងវាយតំលៃពីក្រសួងជំនាញ អោយបានច្បាស់លាស់ និង មានការបែងចែកទៅតាមប្រភេទអាហារសរីរាង្គដូចខាងក្រោម ៖
១ សរីរាង្គ ១០០% : ១០០% នៃគ្រឿងផ្សំជាសារធាតុសរីរាង្គ
២ សរីរាង្គ: យ៉ាងហោចណាស់ ៩៥% នៃគ្រឿងផ្សំជាសារធាតុសរីរាង្គ
៣ មានផ្ទុកសារធាតុសរីរាង្គ: អាចមានផ្ទុក ៧០% ចុះក្រោមនៃគ្រឿងផ្សំជាសារធាតុសរីរាង្គ
ទិសទៅនៃការប្រើប្រាស់អាហារសរីរាង្គ រឺ អាហារគ្មានជាតិគីមី គឺជាជម្រើសក្នុងការទទួលទានអាហារដ៏ល្អសំរាប់សុខភាព ។ ទោះបីអាហារសរីរាង្គមានតំលៃថ្លៃជាងអាហារធម្មតាក្តី ប៉ុន្តែវាបានផ្តល់ឲ្យយើងមកវិញនូវសុខភាពល្អ ដូចនេះវាជាជម្រើសដ៏ល្អមួយរបស់លោកអ្នក៕
ដកស្រង់ និង កែសំរួលពី http://www.organicfacts.net/organic-food/organic-food-basics/what-is-organic.html
សុដន់ស្រស់ស្អាតសម្រាប់នារី ជាមួយវិធីធ្វើលំហាត់ប្រាណ ៤ ប្រការ
សព្វថ្ងៃនេះ ដែលចាត់ទុកថាជាសុដន់ដ៏ស្រស់ស្អាតនោះគឺសុដន់ដែលមានទ្រទ្រង់ ស័ក្តិសមនឹងដងខ្លួនកម្រើកចលនា ម្យ៉ាងវិញទៀតសុដន់គួរតែមានសភាពមូលក្បំជាមួយភាពរលាស់ នឹងមានទំហំសមល្មមនឹងរូបរាងកាយ។ ចំណុចសំខាន់នៃភាពស្រស់ស្អាតរបស់សុដន់គឺទ្រទ្រង់របស់វា។ កីឡាដែលអាចជួយធ្វើឲ្យសុដន់ស្អាតគឺ កីឡាហែលទឹក ប៉ុន្តែប្រសិនបើអ្នកមិនចេះហែលទឹកក៏មិនថ្វីដែរ អ្នកអាចធ្វើលំហាត់ប្រាណផ្សេងៗជំនួសវិញប្រកបដោយប្រសិទ្ធិភាព ដូចគ្នាផងដែរ ចូរអ្នករីករាយយល់ដឹងពីលំហាត់ប្រាណទាំងអស់ដូចខាងក្រោម៖
១. លំហាត់ប្រាណរុញច្រាន :
ចលនារុញច្រាន គឺជាលំហាត់ប្រាណសាមញ្ញបំផុតសម្រាប់ធ្វើឱ្យសុដន់របស់អ្នកស្អាត។ ឈរឱ្យត្រង់ ទល់មុខនឹងជញ្ជាំង រួចយកដៃទ្រោបនឹងជញ្ជាំង រុញច្រានសង្កត់នឹងជញ្ជាំងនោះឱ្យខ្លាំងតាមដែលអាចធ្វើបាន ១០ វិនាទី រួចសម្រាកបន្ដិច ហើយគ្រវីដៃរបស់អ្នក ធ្វើយ៉ាងដូច្នោះចំនួន១០ ដង ដដែលៗដូចគ្នា។
២. លំហាត់ប្រាណកែងដៃប៉ះគ្នា :
ឈរឱ្យត្រង់ខ្លួន ដៃបោះដៃរបស់អ្នកទៅក្រោយ ដាក់លើត្រគាក រួចព្យាយាមប៉ះកែងដៃទៅវិញទៅមក(បាតដៃឆ្វេងប៉ះកែងដៃស្ដាំ បាតដៃស្ដាំប៉ះកែងដៃឆ្វេង) ចូរកុំធ្វើលឿនពេក អ្នកត្រូវធ្វើលំហាត់ប្រាណយ៉ាងដូច្នេះយឺតៗ ដើម្បីលាតពន្យឺតសាច់ដុំឱ្យបាន ១០ ទៅ ១៥ វិនាទី ធ្វើយ៉ាងដូច្នេះ ៨ ដង ។
៣. លំហាត់ប្រាណដោយយកបាតដៃម៉ាស្សា :
ស៊កម្រាមដៃចូលគ្នាដាក់លើដើមទ្រូងរបស់អ្នក ហើយគាបសុដន់ទាំងសងខាងចូលគ្នា ធ្វើយ៉ាងនេះពី ៣ ទៅ ៥ វិនាទី។ ធ្វើម្ដងហើយម្ដងទៀតឱ្យបាន ៨ ទៅ ១០ ដង។
៤. ការបញ្ចប់លំហាត់ប្រាណ ធ្វើឱ្យសុដន់ស្រស់ស្អាត ជាមួយឥរិយាបថលំហាត់ប្រាណមួយចំនួន :
វិធីដ៏ល្អបំផុតក្នុងការបញ្ចប់លំហាត់ប្រាណធ្វើឱ្យ សុដន់ស្អាត គឺមានកាយវិការមួយចំនួនដែលអ្នកគួរប្រតិបត្ដិតាមដូចជា យកសៀវភៅដែលមានកម្រាស់ក្រាស់មួយក្បាល ដាក់លើក្បាលរបស់អ្នក រួចដើរចុះឡើងក្នុងផ្ទះអ្នកឱ្យបាន ២ ទៅ ៣ នាទី ព្យាយាមទប់សៀវភៅដែលនៅលើក្បាលនោះឱ្យមានលំនឹង។ ធ្វើយ៉ាងដូចនេះ វាអាចជួយឱ្យសាច់ដុំរបស់អ្នកមានសភាពធូរស្រាលយ៉ាងមានប្រសិទ្ធភាព ។ ប្រសិនបើអ្នកមិនអាចធ្វើបាន យ៉ាងហោចណាស់អ្នកគួរតែព្យាយាមឈរឱ្យត្រង់ជាមួយការដាក់សៀវភៅនៅលើ ក្បាល។
ជាចុងក្រោយ ស៊ីវិល័យ គេហទំព័រ សូមជូនពរឱ្យសុភាពនារីទាំងឡាយ ទទួលបានសុដន់ស្រស់ស្អាតទាំងអស់គ្នា៕
តើហេតុអ្វីបានជាសមុទ្រមានពណ៌ខៀវ ?
នៅ
ពេលអ្នកទៅកំសាន្តនៅសមុទ្រអ្នកប្រាកដជាធ្លាប់ឆ្ងល់ថា
ហេតុអ្វីបានជាសមុទ្រជួនពេលខ្លះមានពណ៌ខៀវ
ហើយពេលខ្លះពណ៌បៃតងជាមិនខាន ។
ជាទូទៅសមុទ្រតែងមានពណ៌ខៀវ
តែពេលខ្លះវាក៏មានពណ៌បៃតង នោះក៏ដោយសារតែផ្កាថ្ម និង
ផ្លុងតុងដែលនៅក្នុងទឹក ។ តើហេតុអ្វីបានជាសមុទ្រមានពណ៌ខៀវ ?
មូលហេតុមួយចំនែកគឺដោយសារពណ៌ខៀវជាពណ៌នៃបរិមាណទឹកភាគច្រើន ។
ទឹកស្រូបពន្លឺពណ៌ក្រហម ហើយជះត្រឡប់មកវិញនូវពន្លឺពណ៌ខៀវ។
ដោយសារតែថាមពលរបស់វា
ពណ៌ខៀវអាចជ្រៀតចូលទៅក្នុងទឹកបានជ្រៅជាងពណ៌ផ្សេងទៀត
បន្ថែមពីនេះទៀត
ភាគល្អិតជាច្រើននៅក្នុងទឹកដើរតួជាកញ្ជក់តូចៗដែលជាហេតុធ្វើ
អោយសមុទ្រជះត្រឡប់មកវិញនូវពណ៌របស់ផ្ទៃមេឃ ។
សមុទ្រអាចមានពណ៌ត្នោតនៅពេលទឹកទន្លេ
ជួបជាមួយទឹកសមុទ្រ ឬ ក្រោយខ្យល់ព្យុះ ។ ពណ៌ក្រហម ឬ
បៃតងមានដោយសារផ្កាថ្ម និង រុក្ខជាតិមានជីវិតនៅក្នុងទឹក ។
តំបន់ដែលទឹកសមុទ្រមានផ្ទុកសារធាតុសរីរាង្គមានពណ៌ខៀវជាពិសេស ៕
សំណួរ
នេះមើលទៅគឺពិតជាសំណួរមួយដ៏សែនសាមញ្ញ ប៉ុន្តែ
ពិបាកនឹងផ្តល់ចម្លើយមួយឲ្យត្រឹមត្រូវឥតខ្ចោះណាស់។
ប្រសិនបើយើងយកសំណួរនេះទៅសួរ ប្រាកដជាមានមនុស្សមួយចំនួនគិតថា
យើងមិនគ្រប់ទឹកផងក៏មិនដឹង។ ប៉ុន្តែ សំណួរ “មាន់
និងស៊ុតមាន់មួយណាកើតមុន” គឺជាសំណួរមួយ
ដែលអ្នកវិទ្យាសាស្ត្របានព្យាយាមធ្វើការឆ្លើយជាយូរណាស់មកហើយ។ ដូចនេះ
គេហទំព័រ«គំនិត»សូមលើកយកប្រធានបទនេះមកចែករំលែកមិត្តអ្នកអាន
អំពីការរកឃើញចុងក្រោយបំផុតពីបញ្ហានេះរបស់អ្នកវិទ្យាសាស្ត្រ។
សំណួរទាក់ទងនឹងមាន់ និងស៊ុតមាន់ គឺមានលើកឡើងតាំងពីជំនាន់មុនគ្រឹស្គសករាជមកម្ល៉េះដោយ អ្នកទស្សនវិទូដ៏ល្បីល្បាញម្នាក់ឈ្មោះអារីស្តូតដែលគាត់បានលើកឡើងថា “វាគួរតែមានបក្សីមួយដែលផ្តល់កំណើតដល់ស៊ុតសម្រាប់បក្សីណាដែល មានកំណើតចេញពីស៊ុត”។ មិនត្រឹមតែទស្សនវិទូអារីស្តូតនោះទេ មានមនុស្សជាច្រើនដែលបានធ្វើការឆ្លើយសំណួរនេះ តួរយ៉ាងអ្នករូបវិទូដ៏ល្បីល្បាញក្នុងសម័យបច្ចុប្បន្នបណ្ឌិត’Stephen William Hawking ក៏បានចូលរួមចំណែកក្នុងការឆ្លើយនូវសំណួរខាងលើផងដែរ។ លោកបានលើកឡើងថាស៊ុតមាន់គឺមានកំណើតមុន។ ចំណែកឯទ្រឹស្តីនៃការវិវដ្ដន៍វិញក៏បានលើកឡើងផងដែរថា ស៊ុតត្រូវតែមានកំណើតមុន តែទ្រឹស្តីក៏បានបញ្ចាក់ថា ស៊ុតនោះគឺជាស៊ុតទូទៅមិនមែនជាស៊ុតដែលភ្ញាស់ចេញជាមាន់នោះទេ។ សម្រាប់ទ្រឹស្តីដែលចេញពីសាសនាវិញដូចជាសាសនាព្រះពុទ្ធ និងសាសនាហិណ្ឌូដែលជឿលើការចាប់ជាតិជាថ្មីនោះ បានកំណត់ថា មាន់ និងស៊ុតមាន់គ្មានមួយណាដែលកើតមុននោះទេ។
ទ្រឹស្តីនៃការវិវដ្តន៍បានបញ្ចាក់ថា ភាវរស់គឺមានបម្លាស់ប្តូរតាមរយៈពេលវេលាដោយដំណើរលាស់ថ្មី និងការបន្តពូជ។ ដោយសារតែDNAអាចធ្វើការផ្លាស់ប្តូរបានតែនៅមុននឹងការចាប់កំណើត ដំណើរលាស់ថ្មីនៃភាវរស់ត្រូវបានបង្កើតឡើងដោយភាវរស់មួយប្រភេទដែល ស្រដៀងនឹងសត្វមាន់ ប៉ុន្តែមិនមែនសត្វមាន់នោះទេ ដែលជាអ្នកបង្កើតស៊ុតមាន់។ ស៊ុតមាន់ទាំងនេះហើយដែលជាអ្នកបង្កើតសត្វមាន់ដែលមានវត្តមានមក ទល់នឹងសព្វថ្ងៃនេះដោយឆ្លងតាមការវិវដ្ដន៍ជាច្រើនដំណាក់កាល។ សរុបសេចក្តីមក ឆ្លងតាមការបន្តពូជ និងការវិវដ្តន៍ជាបន្តបន្ទាប់ធ្វើឲ្យយើងទទួលបានស៊ុតដែលក្នុងនោះ មានផ្ទុកអំប្រ៊ីយ៉ូ (ទារក)នៃសត្វមាន់ដំបូងបង្អស់។ ដូច្នេះ ស៊ុតមាន់ត្រូវតែមានកំណើតមុនសត្វមាន់។
ផ្ទុយទៅវិញ នៅឆ្នាំ២០១០អ្នកវិទ្យាសាស្ត្ររបស់ចក្រភពអង់គ្លេសដែលបានអះអាងពីភាព ជោគជ័យនៃការបំបែកប្រស្នាស្តីពី មាន់និងស៊ុតមាន់នោះបានបញ្ចាក់ថា សត្វមាន់មានកំណើតមុន។ នេះជាការលើកឡើងរបស់អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Sheffield និងWarwick។
អ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យទាំងពីរខាងលើបានរកឃើញថា ប្រូតេអ៊ីនដែលរកឃើញនៅក្នុងអូវ៉ែររបស់សត្វមាន់គឺមានសារៈសំខាន់ណាស់ សម្រាប់ការកកើតឡើងនៃស៊ុតមាន់ ហេតុនេះហើយអ្នកវិទ្យាសាស្ត្រខាងលើបានអះអាងថា ស៊ុតមាន់មានវត្តមានលុះត្រាណាតែមានវត្តមានសត្វមាន់ជាមុនសិន។
ប្រូតេអ៊ីននោះគឺជាភ្នាក់ងារបង្កើនល្បឿនការវិវដ្តន៍របស់សំបកស៊ុត ដែលជាភ្នាក់ងារដ៏មានសារៈសំខាន់សម្រាប់ការពារពងក្រហម និងអង្គធាតុរាវដែលនៅខាងក្នុងស៊ុតខណៈពេលដែលកូនមាន់កំពុងតែមានការ វិវដ្តន៍នៅក្នុងសំបក។
ឆ្លងតាមការលើកឡើងរបស់អ្នកវិទ្យាសាស្ត្រនានា យើងពិបាកនឹងធ្វើការសន្មតឲ្យបានត្រឹមត្រូវ១០០%ណាស់ថាតើសត្វមាន់ ឬក៏ស៊ុតមាន់មានកំណើតមុន។ ប៉ុន្តែ ការលើកឡើងរបស់ទ្រឹស្តីនៃការវិវដ្តន៍ហាក់ដូចជាមានភាពសមហេតុផល ច្រើនជាង។ចុះចំណែកអ្នកវិញ អ្នកយល់យ៉ាងណា?
ឯកសារយោង៖
http://www.nbcnews.com/
http://articles.cnn.com/_s=PM:WORLD
http://www.icr.org/
http://en.wikipedia.org/
http://science.howstuffworks.com/
តើអ្នកទាំងអស់គ្នាមានដែលចាប់អារម្មណ៍ទេថា
តើក្នុងមួយថ្ងៃយើងប្រិចភ្នែកជាមធ្យមប៉ុន្មានដង? បើចង់ដឹងតោះមកតាមដានជាមួយ«គំនិត»ទាំងអស់គ្នា!
សាច់ដុំដែលអនុញ្ញាតិឲ្យអ្នកធ្វើការប្រិចភ្នែកជាសាច់ដុំដែល រហ័សជាងគេនៅក្នុងខ្លួនប្រាណរបស់អ្នក។វាអនុញ្ញាតិឲ្យអ្នកធ្វើការប្រិចភ្នែកបានចំនួន៥ដងក្នុង១វិនាទី។ជាមធ្យមអ្នកប្រិចភ្នែក១៥០០០ដងក្នុង១ថ្ងៃ។ បើនិយាយទៅ គឺប្រហែល១០ដងក្នុង១នាទី ឬក៏ច្រើនជាង៥លានដងក្នុង១ឆ្នាំ ហើយជាទូទៅនារីៗគឺប្រិចភ្នែកច្រើនជាងបុរស។
មិនត្រឹមតែមនុស្សប៉ុណ្ណោះទេដែលប្រិចភ្នែកនោះ មានប្រភេទសត្វជាច្រើនទៀតក៏ដូច្នេះដែរ។ តួរយ៉ាងដូចជាសត្វបក្សីជាដើម(ជាធម្មតាជាបក្សីដែលមិនអាចហោះហើរបាន) ដែលពួកគេប្រើប្រាស់ត្របកភ្នែកខាងក្រោមដើម្បីប្រិចភ្នែក ហើយចំណែកឯសត្វព្រាបវិញ គឺវាប្រើត្របកភ្នែកទាំងលើ និងក្រោមដើម្បីប្រិចភ្នែក។ ចំពោះសត្វត្រី និងសត្វល្អិតផ្សេងៗទៀត ពួកវាគឺមិនមានត្របកភ្នែកនោះទេ ហើយភ្នែករបស់វាត្រូវបានការពារដោយកែវភ្នែកដ៏រឹង។
តើមានអ្វីអាចជួយបង្កើនគុណភាពភ្នែករបស់អ្នកដែរឬទេ?
ដើម្បីជួយថែរក្សានឹងបំប៉នភ្នែក ផ្លែការ៉ុតគឺជាជម្រើសដ៏ល្អ។ វានឹងជួយឲ្យភ្នែករបស់អ្នកមើលបានច្បាស់ជាងមុន។ វីតាមីនអាគឺជាសារជាតិដែលបង្កាជម្ងឺខ្វាក់នៅពេលយប់ ហើយផ្លែការ៉ុតគឺសម្បូរទៅដោយវីតាមីនប្រភេទនេះ។ មិនតែប៉ុណ្ណោះ ការ៉ុតក៏មានផ្ទុកនៅសារជាតិមានប្រយោជន៍ជាច្រើនទៀតដូចជា ប៉ូតាស្យូម វីតាមីនសេ beta-carotene(សារធាតុដែលល្អសម្រាប់សុខភាព) ដែលជាជំនួយក្នុងការកាត់បន្ថយជម្ងឺបេះដូង និងមហារីក។ ក្រៅពីនេះ ការ៉ុតគឺជាបន្លែដែលគ្មានផ្ទុកសារជាតិខ្លាញ់ ហើយនៅក្នុងផ្លែការ៉ុតមួយមានផ្ទុកវីតាមីនអាច្រើនជាង២០០%នៃចំនួន ដែលយើងត្រូវការប្រចាំថ្ងៃ។
ឯកសារយោង៖ http://didyouknow.org/you-blink-15000-times-a-day/
ប្រសិនបើអ្នកធ្លាប់មាន ការរលូតកូន នោះអ្នកប្រហែលជា បានឆ្ងល់ហើយថា ហេតុអ្វីបានជាវាកើតមានដូចនេះ?មានស្ត្រីខ្លះបានធ្វើការស្តីបន្ទោសខ្លួនឯង សម្រាប់ការជួបនឹងបញ្ហានេះ។ប៉ុន្តែ ការរលូតកូនដែលបណ្តាលមកពីស្ត្រីមានផ្ទៃពោះខ្លួនឯងបានធ្វើនោះគឺមានជាកម្រណាស់។ ការរួមភេទ, ហាត់ប្រាណ ការដួលក្នុងកម្រិតស្រាល និង ភាគច្រើននៃការប្រើឱសថ គឺមិនបានបណ្តាលឲ្យ មានការរលូតកូន នោះទេ។
វាប្រហែលជាអាចមានភាពពិបាកបន្តិច សម្រាប់អ្នកផ្តល់សេវាថែទាំផ្នែកសុខភាពក្នុងការស្វែងរកនូវមូលហេតុជាពិសេស ណាមួយ ដែលនាំឲ្យមានការរលូតកូន
នេះកើតមាន។ ប៉ុន្តែយើងអាចដឹងបាននូវកត្តាមួយចំនួន ដែលធ្វើឲ្យការលូតកូន
ហាក់ងាយនឹងកើតមានបានជាទូទៅ ៖
• អំប្រ៊ីយ៉ូ ឬ គភ៌មាននូវក្រម៉ូសូមដែលធ្វើឲ្យវាមានការវិវត្តមិនប្រក្រតី។ ជាធម្មតាវាមិនមែនជាសញ្ញា នៃស្ថានភាពដែល អាចធ្វើឲ្យមានបញ្ហា ចំពោះការមានគភ៌ នៅក្នុងថ្ងៃអនាគតនោះទេ ។ គឺថា ជាទូទៅវាកើតមានដោយចៃដន្យ នៅពេលដែលស៊ុតបង្កកំណើតធ្វើការបែងចែកនិងរីកលូតលាស់។ បញ្ហានេះ យ៉ាងហោចណាស់ គឺបានធ្វើឲ្យមានការរលូត កើតមានបានដល់ទៅ ៥០ភាគរយ។
• ការប្រឈមរបស់ស្ត្រី ទៅនឹងការគម្រាមរលូត គឺកើនឡើងទៅតាមអាយុ។
• ស្ថានភាពនៃជំងឺស្ថិតក្នុង ភាពរុំារ៉ៃខ្លាំង មានដូចជា ជំងឺទឹកនោមផ្អែម ដែលមិនអាចធ្វើការគ្រប់គ្រង បាន, ជំងឺរលាកគន្លាក់ឆ្អឹង ឬ ជំងឺរបេង ក៏អាចបណ្តាលឲ្យមាន ការរលូតកូននេះបានផងដែរ។
• ទទួលរងការប៉ះទង្គិចធ្ងន់ធ្ងរ និងមានការចម្លងរោគ ក្នុងកម្រិតខ្លាំងក្លា ក៏អាចនាំឲ្យមាននូវបញ្ហានេះដែរ។
•ភាពមិនប្រក្រតីដែលកើតមាននៅក្នុងស្បូនមានដូចជាជាលិកាស្នាមសន្លាក់ ឬ ដុំសាច់នៅក្នុងស្បូនក៏អាចនឹងបណ្តាលឲ្យមានការរលូតនៅក្នុងរយៈពេលក្រោយមកទៀត បន្ទាប់ពីរយៈពេលបីខែនៃការពរពោះ។
•ការជក់បារី, ផឹកស្រា ឬ ជាតិកូកាអ៊ីន និង ការទទួលទាននូវ ជាតិកាហ្វេអ៊ីនក្នុងបរិមាណច្រើនជ្រុល គឺសុទ្ធតែមានទំនាក់ទំនង នឹងការរលូតកូននេះ ។
•ស្ត្រីទាំងឡាយណា ដែលលើសទម្ងន់ ឬ ស្គមពេកគឺអាចប្រឈមនឹងបញ្ហានេះច្រើនជាងស្ត្រីដទៃៗទៀត។
• ស្ត្រីដែលធ្លាប់មានប្រវត្តិនៃ ការរលូតកូន រយៈពេលពីរដង ឬ ច្រើនជាងនេះក្នុងពេលបន្តបន្ទាប់ក៏ស្ថិតក្នុងការប្រឈមដ៏ខ្ពស់ នៃការរលូតកូនក្នុងពេលអនាគតទៀត បានផងដែរ។
តើអ្វីខ្លះជាសញ្ញានៃការរលូតកូន ?
សញ្ញា នៃការរលូតកូនដែល អាចនឹងកើតមាន រួមមានដូចជា៖
• មានការហូរឈាម ឬ ធ្លាក់ឈាមបន្តិចៗ នៅទ្វារមាស។
• មានការឈឺពោះយ៉ាងធ្ងន់ធ្ងរ។
• មានការរមួលក្រពើខ្លាំង។
• ឈឺស្ទំៗ ចុករោយចង្កេះ,មានសម្ពាធ ឬ ឈឺចាប់។
• មានការផ្លាស់ប្តូរ នូវការធ្លាក់សតាមទ្វារមាស។
សញ្ញាទាំងនេះអាចនឹង បណ្តាលឲ្យមាននូវស្ថានភាពដែលនឹងមិនសូវមាននូវភាពធ្ងន់ធ្ងរដូចការរលូតកូន។ ប៉ុន្តែអ្នកគួរតែទៅឲ្យអ្នក ផ្តល់សេវាថែទាំសុខភាពរបស់អ្នក ធ្វើការពិនិត្យឲ្យបាន ត្រឹមត្រូវ ដើម្បីរក្សាបាននូវសុវត្ថិភាព ៕
តើអ្នកកំពុងមាន អាការៈឈឺធ្មេញ ដោយទ្រាំមិនបានឬ ? អ្នកអាចព្យាយាម សាកល្បងនូវ វិធីខាងក្រោមនេះដើម្បីជួយសម្រាលនូវការឈឺចាប់របស់អ្នកមុនពេលដែលអ្នក ត្រូវទៅជួបនឹង ទន្តពេទ្យ។
1- ស្អំត្រជាក់ ត្រង់កន្លែងដែលហើម។ ដាក់ស្បៃត្រជាក់ នៅផ្នែកខាងក្រៅលើថ្ពាល់របស់អ្នក ប្រសិនបើអ្នកកើតមាននូវអាការៈ ហើមប៉ោងដោយសារការឈឺធ្មេញនេះ ។
2- ស្អំទឹកកកដើម្បីបំបាត់ភាពឈឺចាប់។ ការដាក់ស្អំដុំទឹកកកឬទឹកត្រជាក់នៅក្នុងមាត់អាចនឹងជួយសម្រាលនូវការឈឺចាប់។ប៉ុន្តែបើអ្នកយល់ថាវាកាន់តែធ្វើឲ្យអ្នកស្រ៊ាវធ្មេញនោះអ្នកអាចជៀសវាងវា។
3- ដាក់កល់ក្បាល ឲ្យខ្ពស់។ ការលើកកល់ក្បាល ឲ្យខ្ពស់ គឺអាចកាត់បន្ថយនូវសម្ពាធដែលមាននៅត្រង់តំបន់នោះហើយវាក៏អាចជួយបានផងដែរក្នុងការសម្រាលនូវ ការឈឺចាប់ ខ្ទោកៗដែលកើតមាន។
4- លាងសម្អាត។ អ្នកពិតជាមិនអាចធ្វើការ លាងសម្អាតមាត់ ដើម្បីបំបាត់ការឈឺចាប់នោះទេ ប៉ុន្តែ អ្នកអាចប្រើទឹកក្តៅឧណ្ណៗ ដើម្បីយកចេញនូវកំទេច អាហារដែលជាប់មាន នៅក្នុងធ្មេញ ដែលពួក វាអាចនឹងធ្វើឲ្យមានការឈឺចាប់ ឬ កាន់តែធ្វើឲ្យវាធ្ងន់ធ្ងរ ឡើងជាងនេះ។ កំទេចអាហារ មួយដុំតូច ដែលជាប់ក្នុងអញ្ចាញធ្មេញ គឺអាចធ្វើឲ្យមានការឈឺចាប់ បានខ្លាំងដូចទៅនឹងការ បំផ្លាញបណ្តូលធ្មេញផងដែរ។ យកអំបិលមួយស្លាប ព្រាកាហ្វេ កូរទៅក្នុងទឹកក្តៅឧណ្ណៗ រួចយកវា មកខ្ពុលក្នុងមាត់ បន្ទាប់មកខ្ជាក់វាចេញ ។
5- ប្រើសរសៃអំបោះសំអាតធ្មេញ។ វិធីនេះ មិនមែនជា ការព្យាបាលនោះទេ ប៉ុន្តែការធ្វើដូចនេះ គឺជាវិធីម្យ៉ាងផ្សេងទៀត ដែលអាចយកចេញ នូវកំទេចអាហារ ដែលអាចជាប់ទាក់នៅចន្លោះធ្មេញ ។ ត្រូវមានការប្រុងប្រយ័ត្ន ចំពោះអាហារ ដែលមានរសជាតិផ្អែមពេក ត្រជាក់ពេក ឬក្តៅពេក។ រាល់ប្រភេទអាហារនិង ភេសជ្ជៈទាំងនេះក៏អាចនឹងបង្កើននូវសភាពឈឺចាប់និងអាការៈស្រ៊ាវស្រ៊ាញ របស់ធ្មេញបានផងដែរ។
6- ដាក់បិតនៅ ស្បៃ ឬ ស្ករកៅស៊ូ ។ ប្រសិនបើធ្មេញរបស់អ្នក ឆាប់មានការភ្ញោចទៅនឹង ខ្យល់ ធ្វើការគ្របវាជាមួយនឹងស្បៃប្រើសម្រាប់ដាក់នៅលើធ្មេញដែលអាចរកទិញបាន នៅតាមឱសថស្ថាន ឬ ធ្វើការទំពារស្ករកៅស៊ូ ដែលមិនសូវមានជាតិស្ករ រហូតដល់ពេល ដែលអ្នកអាចទៅជួប នឹងគ្រូពេទ្យធ្មេញបាន ៕
ផ្តល់ភាពសំណើមដល់ស្បែក
- ការយកចេកមកបិទមុខ អាចធ្វើឲ្យផ្ទៃមុខរបស់អ្នកមានសំនើមនិងធ្វើឲ្យមានសភាពទន់ ល្មើយ។
កំចាត់កោសិកាចាស់ៗ
- ការបិទមុខដោយចេក អាចជួយជំរុះចោល កោសិកាដែលងាប់ចោល និងធ្វើឲ្យស្បែកមុខ មើលទៅមាន សភាពស្រស់ថ្លា។
ការពារការកើតមុន
- វាជួយឲ្យស្បែកមុខមានខ្លាញ់មានសំណើម ពីព្រោះមុនអាចកើតឡើងដោយសារផ្ទៃមុខមានសភាពស្ថួតខ្លាំងពេក ។
ការពារស្នាមជ្រីវជ្រួញ
- វាជួយការពារស្បែកកុំឲ្យមានភាពជ្រីវជ្រួញ និងធ្វើឲ្យស្បែកស្រស់ថ្លា និងក្មេងជាងវ័យ។
ការពារការរលាកដោយកម្តៅថ្ងៃ
- វាជាជំនួយក្នុងការការពារកម្តៅថ្ងៃ ពីព្រោះចេកគឺសំបូរ ទៅដោយសារធាតុប្រឆាំងនិង អុកស៊ីតកម្មដែល សារធាតុអុកស៊ីតកម្មនេះ អាចធ្វើឲ្យស្បែកមានភាពជ្រីវជ្រូញ៕
ក្រុមអ្នកវិទ្យាសាស្រ្តរាយការណ៏ថា បុរសដែលបាត់បង់ជីវិតភាគច្រើនគឺ បណ្តាលមក ពីជំងឺមហារីកសួត ឯស្រ្តីវិញមានជំងឺមហារីកសុដន់ ហើយមានចំនួនកើន ឡើងជាលំដាប់។ ជាមធ្យមទាំងបុរស និងស្រ្តី កើតជំងឺមហារីកក្នុងវ័យ៦៩ហើយបុរសស្លាប់ដោយសារ ជំងឺមហារីកក្នុងវ័យ៧១ឆ្នាំ រីឯស្រ្តីស្លាប់ក្នុងវ័យ៧៥ឆ្នាំ។ ដើម្បីកាត់បន្ថយការកើតជំងឺមហារីកគឺអ្នកត្រូវអនុវត្តន៏តាមវិធីដូចខាងក្រោមៈ
- កុំជក់បារី
- កុំពិសារគ្រឿងស្រវឹងដូចជា ស្រាជាដើម។
- អ្នកត្រូវទទួលទានបន្លែ និងផ្លែឈើឲ្យច្រើន។
- អ្នកត្រូវបរិភោគសាច់ឲ្យបាន៣០ ទៅ ៩០ក្រាម ។
- អ្នកត្រូវព្យាយាមធ្វើលំហាត់ប្រាណឲ្យបានច្រើន ដោយចំនាយពេលយ៉ាងហោចណាស់ ១៥នាទីដើម្បីហាត់ប្រាណជាប្រចាំថ្ងៃ។
- អ្នកគួរទទួលទានទឹកឲ្យបានច្រើន ជាមធ្យម៨កែវក្នុងមួយថ្ងៃ។
ជាមួយគ្នានេះដែរ បញ្ហាភ្នែកក៏អាចនាំឲ្យអ្នក ឈានទៅរកការកើតជំងឺមួយចំនួនទៀត ដូចជាជំងឺមហារីកនិងជំងឺទឺកនោមផ្អែម។ ទន្ទឹមនឹងនេះដែរ បញ្ហាភ្នែកមួយ ចំនួនទៀតដូចជា ភ្នែកពពែឆ្កែ ភ្នែកស្ងួត ឬជំងឺភ្នែក្រហម អាចត្រួវបានគេដោះស្រាយ យ៉ាងងាយស្រួល ប្រសិនបើអ្នកប្រញាប់ ធ្វើការព្យាបាលវា។
• 1 អ្នកគួរតែទៅពិនិត្យភ្នែក របស់អ្នកជារៀងរាល់មួយឆ្នាំម្តង ពីព្រោះការធ្វើបែបនេះ អាចធ្វើឲ្យអ្នកមានភាពងាយស្រួលក្នុងការដឹងអំពីស្ថានភាពភ្នែករបស់អ្នក។មួយវិញទៀត ប្រសិនបើអ្នកមានបញ្ហាភ្នែកកើតឡើង អ្នកអាចព្យាបាលវា បានទាន់ពេលវេលា និងឆាប់រហ័ស។
• 2 ជៀសវាងធ្វើឲ្យភ្នែករបស់អ្នក ជួបនឹងគ្រោះថ្នាក់ផ្សេងៗ។ អ្នកត្រូវនៅកន្លែងដែលមានខ្យល់ចេញចូល ជាពិសេស នៅពេលដែលអ្នកធ្វើការ នៅកន្លែងដែលមាន ជាតិគីមីគ្រោះថ្នាក់ដូចជា សារជាតិក្លរីន ទឹកនោមអូត ឬអាម៉ូញ៉ាក់ ថ្នាំលាបផ្ទះជាដើម។ អ្នកត្រូវតែប្រើប្រដាប់ការពារភ្នែក នៅពេលដែលអ្នកធ្វើការ ជាមួយសារធាតុ គីមីផ្សេងៗ ឬ សំភារៈសាងសង់ ដើម្បីការពារភ្នែករបស់អ្នក ពីការក្រពុប ឬហ៊ុយចូលភ្នែកដោយចៃដន្យ។
• 3 ប្រសិនបើវេជ្ជបណ្ឌិត ចេញវេជ្ជបញ្ជាសម្រាប់ភ្នែករបស់អ្នក ចូរអ្នកអនុវត្តតាម ដោយប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់បំផុត។ ប្រសិនបើអ្នកមានការភ័ន្តច្រឡំក្នុងការ ប្រើប្រាស់ថ្នាំ អ្នកត្រូវទៅសាកសួរ អ្នកជំនាងខាងភ្នែក និងវេជ្ជបណ្ឌិតម្តងទៀត ជៀសវាងការប្រើប្រាស់ថ្នាំខុស។ ម្យ៉ាងវិញទៀត អ្នកមិនត្រូវប្រើប្រាស់ថ្នាំបណ្តក់ភ្នែកផ្តេសផ្តាស ដោយមិនមាន វេជ្ជបញ្ជាត្រឹមត្រូវនោះទេ។
• 4 អ្នកគួរតែធ្វើលំហាត់ប្រាណភ្នែក និងធ្វើវាជាប្រចាំ ពីព្រោះវាអាចជួយ ឲ្យស្ថានភាពភ្នែករបស់អ្នក មានការប្រសើរឡើង។.
• 5 អ្នកត្រូវតែលាងដៃ ឲ្យបានញឹកញាប់ក្នុងមួយថ្ងៃ ជាពិសេសបន្ទាប់ពីចេញពីបន្ទប់ទឹក ទទួលទានអាហាររួច និងបន្ទាប់ពីប្រើប្រាស់សារធាតុគីមីផ្សេងៗ ដូចជាទឹកលាងថ្នាំក្រចក ថ្នាំលាបក្រចកជាដើម។ប្រសិនបើអ្នក មានការយកចិត្តទុកដាក់ អ្នកនឹងដឹងថា អ្នកយកដៃទៅខ្ពប់មុខ និងប៉ះភ្នែករបស់អ្នកប៉ុន្មានដងក្នុងមួយថ្ងៃ។ សម្រាប់អ្នកដែលពាក់វែនតា និងធ្វើការនៅកន្លែងដែលតម្រូវឲ្យអាន និងសសេរច្រើន តែងតែយកដៃទៅញីភ្នែកដោយមិនដឹងខ្លួន ដែលនេះជាបញ្ហាធ្វើឲ្យភ្នែករបស់អ្នកមានបញ្ហាជាញឹកញាប់។
• 6 អ្នកត្រូវតែគេងឲ្យបានគ្រប់គ្រាន់ ដើម្បីឲ្យភ្នែករបស់អ្នកធ្វើការសម្រាក។ ការធ្វើបែបនេះ អាចធ្វើឲ្យអ្នកជៀសផុត ពីការមានបញ្ហាភ្នែកស្ថួត និងឈឺភ្នែក៕
មាន់ និងស៊ុតមាន់ តើមួយណាកើតមុន?
សំណួរទាក់ទងនឹងមាន់ និងស៊ុតមាន់ គឺមានលើកឡើងតាំងពីជំនាន់មុនគ្រឹស្គសករាជមកម្ល៉េះដោយ អ្នកទស្សនវិទូដ៏ល្បីល្បាញម្នាក់ឈ្មោះអារីស្តូតដែលគាត់បានលើកឡើងថា “វាគួរតែមានបក្សីមួយដែលផ្តល់កំណើតដល់ស៊ុតសម្រាប់បក្សីណាដែល មានកំណើតចេញពីស៊ុត”។ មិនត្រឹមតែទស្សនវិទូអារីស្តូតនោះទេ មានមនុស្សជាច្រើនដែលបានធ្វើការឆ្លើយសំណួរនេះ តួរយ៉ាងអ្នករូបវិទូដ៏ល្បីល្បាញក្នុងសម័យបច្ចុប្បន្នបណ្ឌិត’Stephen William Hawking ក៏បានចូលរួមចំណែកក្នុងការឆ្លើយនូវសំណួរខាងលើផងដែរ។ លោកបានលើកឡើងថាស៊ុតមាន់គឺមានកំណើតមុន។ ចំណែកឯទ្រឹស្តីនៃការវិវដ្ដន៍វិញក៏បានលើកឡើងផងដែរថា ស៊ុតត្រូវតែមានកំណើតមុន តែទ្រឹស្តីក៏បានបញ្ចាក់ថា ស៊ុតនោះគឺជាស៊ុតទូទៅមិនមែនជាស៊ុតដែលភ្ញាស់ចេញជាមាន់នោះទេ។ សម្រាប់ទ្រឹស្តីដែលចេញពីសាសនាវិញដូចជាសាសនាព្រះពុទ្ធ និងសាសនាហិណ្ឌូដែលជឿលើការចាប់ជាតិជាថ្មីនោះ បានកំណត់ថា មាន់ និងស៊ុតមាន់គ្មានមួយណាដែលកើតមុននោះទេ។
ទ្រឹស្តីនៃការវិវដ្តន៍បានបញ្ចាក់ថា ភាវរស់គឺមានបម្លាស់ប្តូរតាមរយៈពេលវេលាដោយដំណើរលាស់ថ្មី និងការបន្តពូជ។ ដោយសារតែDNAអាចធ្វើការផ្លាស់ប្តូរបានតែនៅមុននឹងការចាប់កំណើត ដំណើរលាស់ថ្មីនៃភាវរស់ត្រូវបានបង្កើតឡើងដោយភាវរស់មួយប្រភេទដែល ស្រដៀងនឹងសត្វមាន់ ប៉ុន្តែមិនមែនសត្វមាន់នោះទេ ដែលជាអ្នកបង្កើតស៊ុតមាន់។ ស៊ុតមាន់ទាំងនេះហើយដែលជាអ្នកបង្កើតសត្វមាន់ដែលមានវត្តមានមក ទល់នឹងសព្វថ្ងៃនេះដោយឆ្លងតាមការវិវដ្ដន៍ជាច្រើនដំណាក់កាល។ សរុបសេចក្តីមក ឆ្លងតាមការបន្តពូជ និងការវិវដ្តន៍ជាបន្តបន្ទាប់ធ្វើឲ្យយើងទទួលបានស៊ុតដែលក្នុងនោះ មានផ្ទុកអំប្រ៊ីយ៉ូ (ទារក)នៃសត្វមាន់ដំបូងបង្អស់។ ដូច្នេះ ស៊ុតមាន់ត្រូវតែមានកំណើតមុនសត្វមាន់។
ផ្ទុយទៅវិញ នៅឆ្នាំ២០១០អ្នកវិទ្យាសាស្ត្ររបស់ចក្រភពអង់គ្លេសដែលបានអះអាងពីភាព ជោគជ័យនៃការបំបែកប្រស្នាស្តីពី មាន់និងស៊ុតមាន់នោះបានបញ្ចាក់ថា សត្វមាន់មានកំណើតមុន។ នេះជាការលើកឡើងរបស់អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Sheffield និងWarwick។
អ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យទាំងពីរខាងលើបានរកឃើញថា ប្រូតេអ៊ីនដែលរកឃើញនៅក្នុងអូវ៉ែររបស់សត្វមាន់គឺមានសារៈសំខាន់ណាស់ សម្រាប់ការកកើតឡើងនៃស៊ុតមាន់ ហេតុនេះហើយអ្នកវិទ្យាសាស្ត្រខាងលើបានអះអាងថា ស៊ុតមាន់មានវត្តមានលុះត្រាណាតែមានវត្តមានសត្វមាន់ជាមុនសិន។
ប្រូតេអ៊ីននោះគឺជាភ្នាក់ងារបង្កើនល្បឿនការវិវដ្តន៍របស់សំបកស៊ុត ដែលជាភ្នាក់ងារដ៏មានសារៈសំខាន់សម្រាប់ការពារពងក្រហម និងអង្គធាតុរាវដែលនៅខាងក្នុងស៊ុតខណៈពេលដែលកូនមាន់កំពុងតែមានការ វិវដ្តន៍នៅក្នុងសំបក។
ឆ្លងតាមការលើកឡើងរបស់អ្នកវិទ្យាសាស្ត្រនានា យើងពិបាកនឹងធ្វើការសន្មតឲ្យបានត្រឹមត្រូវ១០០%ណាស់ថាតើសត្វមាន់ ឬក៏ស៊ុតមាន់មានកំណើតមុន។ ប៉ុន្តែ ការលើកឡើងរបស់ទ្រឹស្តីនៃការវិវដ្តន៍ហាក់ដូចជាមានភាពសមហេតុផល ច្រើនជាង។ចុះចំណែកអ្នកវិញ អ្នកយល់យ៉ាងណា?
ឯកសារយោង៖
http://www.nbcnews.com/
http://articles.cnn.com/_s=PM:WORLD
http://www.icr.org/
http://en.wikipedia.org/
http://science.howstuffworks.com/
តើមនុស្សយើងប្រិចភ្នែកប៉ុន្មានដងក្នុង១ថ្ងៃ?
សាច់ដុំដែលអនុញ្ញាតិឲ្យអ្នកធ្វើការប្រិចភ្នែកជាសាច់ដុំដែល រហ័សជាងគេនៅក្នុងខ្លួនប្រាណរបស់អ្នក។វាអនុញ្ញាតិឲ្យអ្នកធ្វើការប្រិចភ្នែកបានចំនួន៥ដងក្នុង១វិនាទី។ជាមធ្យមអ្នកប្រិចភ្នែក១៥០០០ដងក្នុង១ថ្ងៃ។ បើនិយាយទៅ គឺប្រហែល១០ដងក្នុង១នាទី ឬក៏ច្រើនជាង៥លានដងក្នុង១ឆ្នាំ ហើយជាទូទៅនារីៗគឺប្រិចភ្នែកច្រើនជាងបុរស។
មិនត្រឹមតែមនុស្សប៉ុណ្ណោះទេដែលប្រិចភ្នែកនោះ មានប្រភេទសត្វជាច្រើនទៀតក៏ដូច្នេះដែរ។ តួរយ៉ាងដូចជាសត្វបក្សីជាដើម(ជាធម្មតាជាបក្សីដែលមិនអាចហោះហើរបាន) ដែលពួកគេប្រើប្រាស់ត្របកភ្នែកខាងក្រោមដើម្បីប្រិចភ្នែក ហើយចំណែកឯសត្វព្រាបវិញ គឺវាប្រើត្របកភ្នែកទាំងលើ និងក្រោមដើម្បីប្រិចភ្នែក។ ចំពោះសត្វត្រី និងសត្វល្អិតផ្សេងៗទៀត ពួកវាគឺមិនមានត្របកភ្នែកនោះទេ ហើយភ្នែករបស់វាត្រូវបានការពារដោយកែវភ្នែកដ៏រឹង។
តើមានអ្វីអាចជួយបង្កើនគុណភាពភ្នែករបស់អ្នកដែរឬទេ?
ដើម្បីជួយថែរក្សានឹងបំប៉នភ្នែក ផ្លែការ៉ុតគឺជាជម្រើសដ៏ល្អ។ វានឹងជួយឲ្យភ្នែករបស់អ្នកមើលបានច្បាស់ជាងមុន។ វីតាមីនអាគឺជាសារជាតិដែលបង្កាជម្ងឺខ្វាក់នៅពេលយប់ ហើយផ្លែការ៉ុតគឺសម្បូរទៅដោយវីតាមីនប្រភេទនេះ។ មិនតែប៉ុណ្ណោះ ការ៉ុតក៏មានផ្ទុកនៅសារជាតិមានប្រយោជន៍ជាច្រើនទៀតដូចជា ប៉ូតាស្យូម វីតាមីនសេ beta-carotene(សារធាតុដែលល្អសម្រាប់សុខភាព) ដែលជាជំនួយក្នុងការកាត់បន្ថយជម្ងឺបេះដូង និងមហារីក។ ក្រៅពីនេះ ការ៉ុតគឺជាបន្លែដែលគ្មានផ្ទុកសារជាតិខ្លាញ់ ហើយនៅក្នុងផ្លែការ៉ុតមួយមានផ្ទុកវីតាមីនអាច្រើនជាង២០០%នៃចំនួន ដែលយើងត្រូវការប្រចាំថ្ងៃ។
ឯកសារយោង៖ http://didyouknow.org/you-blink-15000-times-a-day/
តើកត្តាអ្វីខ្លះ ដែលធ្វើឲ្យស្ត្រីប្រឈម នឹងការរលូតកូន ?
ប្រសិនបើអ្នកធ្លាប់មាន ការរលូតកូន នោះអ្នកប្រហែលជា បានឆ្ងល់ហើយថា ហេតុអ្វីបានជាវាកើតមានដូចនេះ?មានស្ត្រីខ្លះបានធ្វើការស្តីបន្ទោសខ្លួនឯង សម្រាប់ការជួបនឹងបញ្ហានេះ។ប៉ុន្តែ ការរលូតកូនដែលបណ្តាលមកពីស្ត្រីមានផ្ទៃពោះខ្លួនឯងបានធ្វើនោះគឺមានជាកម្រណាស់។ ការរួមភេទ, ហាត់ប្រាណ ការដួលក្នុងកម្រិតស្រាល និង ភាគច្រើននៃការប្រើឱសថ គឺមិនបានបណ្តាលឲ្យ មានការរលូតកូន នោះទេ។
• អំប្រ៊ីយ៉ូ ឬ គភ៌មាននូវក្រម៉ូសូមដែលធ្វើឲ្យវាមានការវិវត្តមិនប្រក្រតី។ ជាធម្មតាវាមិនមែនជាសញ្ញា នៃស្ថានភាពដែល អាចធ្វើឲ្យមានបញ្ហា ចំពោះការមានគភ៌ នៅក្នុងថ្ងៃអនាគតនោះទេ ។ គឺថា ជាទូទៅវាកើតមានដោយចៃដន្យ នៅពេលដែលស៊ុតបង្កកំណើតធ្វើការបែងចែកនិងរីកលូតលាស់។ បញ្ហានេះ យ៉ាងហោចណាស់ គឺបានធ្វើឲ្យមានការរលូត កើតមានបានដល់ទៅ ៥០ភាគរយ។
• ការប្រឈមរបស់ស្ត្រី ទៅនឹងការគម្រាមរលូត គឺកើនឡើងទៅតាមអាយុ។
• ស្ថានភាពនៃជំងឺស្ថិតក្នុង ភាពរុំារ៉ៃខ្លាំង មានដូចជា ជំងឺទឹកនោមផ្អែម ដែលមិនអាចធ្វើការគ្រប់គ្រង បាន, ជំងឺរលាកគន្លាក់ឆ្អឹង ឬ ជំងឺរបេង ក៏អាចបណ្តាលឲ្យមាន ការរលូតកូននេះបានផងដែរ។
• ទទួលរងការប៉ះទង្គិចធ្ងន់ធ្ងរ និងមានការចម្លងរោគ ក្នុងកម្រិតខ្លាំងក្លា ក៏អាចនាំឲ្យមាននូវបញ្ហានេះដែរ។
•ភាពមិនប្រក្រតីដែលកើតមាននៅក្នុងស្បូនមានដូចជាជាលិកាស្នាមសន្លាក់ ឬ ដុំសាច់នៅក្នុងស្បូនក៏អាចនឹងបណ្តាលឲ្យមានការរលូតនៅក្នុងរយៈពេលក្រោយមកទៀត បន្ទាប់ពីរយៈពេលបីខែនៃការពរពោះ។
•ការជក់បារី, ផឹកស្រា ឬ ជាតិកូកាអ៊ីន និង ការទទួលទាននូវ ជាតិកាហ្វេអ៊ីនក្នុងបរិមាណច្រើនជ្រុល គឺសុទ្ធតែមានទំនាក់ទំនង នឹងការរលូតកូននេះ ។
•ស្ត្រីទាំងឡាយណា ដែលលើសទម្ងន់ ឬ ស្គមពេកគឺអាចប្រឈមនឹងបញ្ហានេះច្រើនជាងស្ត្រីដទៃៗទៀត។
• ស្ត្រីដែលធ្លាប់មានប្រវត្តិនៃ ការរលូតកូន រយៈពេលពីរដង ឬ ច្រើនជាងនេះក្នុងពេលបន្តបន្ទាប់ក៏ស្ថិតក្នុងការប្រឈមដ៏ខ្ពស់ នៃការរលូតកូនក្នុងពេលអនាគតទៀត បានផងដែរ។
តើអ្វីខ្លះជាសញ្ញានៃការរលូតកូន ?
សញ្ញា នៃការរលូតកូនដែល អាចនឹងកើតមាន រួមមានដូចជា៖
• មានការហូរឈាម ឬ ធ្លាក់ឈាមបន្តិចៗ នៅទ្វារមាស។
• មានការឈឺពោះយ៉ាងធ្ងន់ធ្ងរ។
• មានការរមួលក្រពើខ្លាំង។
• ឈឺស្ទំៗ ចុករោយចង្កេះ,មានសម្ពាធ ឬ ឈឺចាប់។
• មានការផ្លាស់ប្តូរ នូវការធ្លាក់សតាមទ្វារមាស។
សញ្ញាទាំងនេះអាចនឹង បណ្តាលឲ្យមាននូវស្ថានភាពដែលនឹងមិនសូវមាននូវភាពធ្ងន់ធ្ងរដូចការរលូតកូន។ ប៉ុន្តែអ្នកគួរតែទៅឲ្យអ្នក ផ្តល់សេវាថែទាំសុខភាពរបស់អ្នក ធ្វើការពិនិត្យឲ្យបាន ត្រឹមត្រូវ ដើម្បីរក្សាបាននូវសុវត្ថិភាព ៕
វិធី៦យ៉ាងសម្រាប់ ព្យាបាលបញ្ហាឈឺធ្មេញដោយខ្លួនឯង?
តើអ្នកកំពុងមាន អាការៈឈឺធ្មេញ ដោយទ្រាំមិនបានឬ ? អ្នកអាចព្យាយាម សាកល្បងនូវ វិធីខាងក្រោមនេះដើម្បីជួយសម្រាលនូវការឈឺចាប់របស់អ្នកមុនពេលដែលអ្នក ត្រូវទៅជួបនឹង ទន្តពេទ្យ។
1- ស្អំត្រជាក់ ត្រង់កន្លែងដែលហើម។ ដាក់ស្បៃត្រជាក់ នៅផ្នែកខាងក្រៅលើថ្ពាល់របស់អ្នក ប្រសិនបើអ្នកកើតមាននូវអាការៈ ហើមប៉ោងដោយសារការឈឺធ្មេញនេះ ។
2- ស្អំទឹកកកដើម្បីបំបាត់ភាពឈឺចាប់។ ការដាក់ស្អំដុំទឹកកកឬទឹកត្រជាក់នៅក្នុងមាត់អាចនឹងជួយសម្រាលនូវការឈឺចាប់។ប៉ុន្តែបើអ្នកយល់ថាវាកាន់តែធ្វើឲ្យអ្នកស្រ៊ាវធ្មេញនោះអ្នកអាចជៀសវាងវា។
3- ដាក់កល់ក្បាល ឲ្យខ្ពស់។ ការលើកកល់ក្បាល ឲ្យខ្ពស់ គឺអាចកាត់បន្ថយនូវសម្ពាធដែលមាននៅត្រង់តំបន់នោះហើយវាក៏អាចជួយបានផងដែរក្នុងការសម្រាលនូវ ការឈឺចាប់ ខ្ទោកៗដែលកើតមាន។
4- លាងសម្អាត។ អ្នកពិតជាមិនអាចធ្វើការ លាងសម្អាតមាត់ ដើម្បីបំបាត់ការឈឺចាប់នោះទេ ប៉ុន្តែ អ្នកអាចប្រើទឹកក្តៅឧណ្ណៗ ដើម្បីយកចេញនូវកំទេច អាហារដែលជាប់មាន នៅក្នុងធ្មេញ ដែលពួក វាអាចនឹងធ្វើឲ្យមានការឈឺចាប់ ឬ កាន់តែធ្វើឲ្យវាធ្ងន់ធ្ងរ ឡើងជាងនេះ។ កំទេចអាហារ មួយដុំតូច ដែលជាប់ក្នុងអញ្ចាញធ្មេញ គឺអាចធ្វើឲ្យមានការឈឺចាប់ បានខ្លាំងដូចទៅនឹងការ បំផ្លាញបណ្តូលធ្មេញផងដែរ។ យកអំបិលមួយស្លាប ព្រាកាហ្វេ កូរទៅក្នុងទឹកក្តៅឧណ្ណៗ រួចយកវា មកខ្ពុលក្នុងមាត់ បន្ទាប់មកខ្ជាក់វាចេញ ។
5- ប្រើសរសៃអំបោះសំអាតធ្មេញ។ វិធីនេះ មិនមែនជា ការព្យាបាលនោះទេ ប៉ុន្តែការធ្វើដូចនេះ គឺជាវិធីម្យ៉ាងផ្សេងទៀត ដែលអាចយកចេញ នូវកំទេចអាហារ ដែលអាចជាប់ទាក់នៅចន្លោះធ្មេញ ។ ត្រូវមានការប្រុងប្រយ័ត្ន ចំពោះអាហារ ដែលមានរសជាតិផ្អែមពេក ត្រជាក់ពេក ឬក្តៅពេក។ រាល់ប្រភេទអាហារនិង ភេសជ្ជៈទាំងនេះក៏អាចនឹងបង្កើននូវសភាពឈឺចាប់និងអាការៈស្រ៊ាវស្រ៊ាញ របស់ធ្មេញបានផងដែរ។
6- ដាក់បិតនៅ ស្បៃ ឬ ស្ករកៅស៊ូ ។ ប្រសិនបើធ្មេញរបស់អ្នក ឆាប់មានការភ្ញោចទៅនឹង ខ្យល់ ធ្វើការគ្របវាជាមួយនឹងស្បៃប្រើសម្រាប់ដាក់នៅលើធ្មេញដែលអាចរកទិញបាន នៅតាមឱសថស្ថាន ឬ ធ្វើការទំពារស្ករកៅស៊ូ ដែលមិនសូវមានជាតិស្ករ រហូតដល់ពេល ដែលអ្នកអាចទៅជួប នឹងគ្រូពេទ្យធ្មេញបាន ៕
អត្ថប្រយោជន៏ របស់ចេក ចំពោះផ្ទៃមុខ
ម៉ាសបិទមុខដែលអាចធ្វើឡើងពី ផលិតផលធម្មជាតិដូចជាបន្លែ និង ផ្លែឈើមួយចំនួនដែលអ្នកអាចរកបាន នៅក្នុងទូរទឹកកករបស់អ្នក អាចធ្វើឲ្យស្បែករបស់អ្នកមាន សភាពទន់នឹង ភ្លឺរលោង ។ ជាមួយគ្នានេះដែរ អ្នកក៏អាចយកចេកមកបិទលើផ្ទៃមុខដោយវាអាចផ្តល់នូវអត្ថប្រយោជន៏យ៉ាងច្រើនក្នុងការ ថែរក្សាស្បែករបស់អ្នក។ផ្តល់ភាពសំណើមដល់ស្បែក
- ការយកចេកមកបិទមុខ អាចធ្វើឲ្យផ្ទៃមុខរបស់អ្នកមានសំនើមនិងធ្វើឲ្យមានសភាពទន់ ល្មើយ។
កំចាត់កោសិកាចាស់ៗ
- ការបិទមុខដោយចេក អាចជួយជំរុះចោល កោសិកាដែលងាប់ចោល និងធ្វើឲ្យស្បែកមុខ មើលទៅមាន សភាពស្រស់ថ្លា។
ការពារការកើតមុន
- វាជួយឲ្យស្បែកមុខមានខ្លាញ់មានសំណើម ពីព្រោះមុនអាចកើតឡើងដោយសារផ្ទៃមុខមានសភាពស្ថួតខ្លាំងពេក ។
ការពារស្នាមជ្រីវជ្រួញ
- វាជួយការពារស្បែកកុំឲ្យមានភាពជ្រីវជ្រួញ និងធ្វើឲ្យស្បែកស្រស់ថ្លា និងក្មេងជាងវ័យ។
ការពារការរលាកដោយកម្តៅថ្ងៃ
- វាជាជំនួយក្នុងការការពារកម្តៅថ្ងៃ ពីព្រោះចេកគឺសំបូរ ទៅដោយសារធាតុប្រឆាំងនិង អុកស៊ីតកម្មដែល សារធាតុអុកស៊ីតកម្មនេះ អាចធ្វើឲ្យស្បែកមានភាពជ្រីវជ្រូញ៕
ការជៀសវាង ពីជំងឺ មហារីក
អ្នកកើតជំងឺមហារីក និងអ្នកដែលបានស្លាប់ បាត់បង់ជីវិតដោយជំងឺនេះ ក្នុងមួយឆ្នាំៗ មាន ចំនួនកើនឡើងជានិច្ច។ វិទ្យាស្ថាន Robert Koch របស់ប្រទេសអាល្លឺម៉ងបានឲ្យដឹងថាកាលពីឆ្នាំ ២០០៤ មានជនជាតិអាល្លឺម៉ង់ ស្លាប់ដោយជំងឺមហារីក ចំនួន ២០០,០០០នាក់ ហើយជា រៀងរាល់ឆ្នាំ មានអ្នកកើតជំងឺមហារីក ប្រមាណ ៤៣៦,៥០០នាក់ និងប្រមាណ២០០០នាក់ ជា កុមារ។ក្រុមអ្នកវិទ្យាសាស្រ្តរាយការណ៏ថា បុរសដែលបាត់បង់ជីវិតភាគច្រើនគឺ បណ្តាលមក ពីជំងឺមហារីកសួត ឯស្រ្តីវិញមានជំងឺមហារីកសុដន់ ហើយមានចំនួនកើន ឡើងជាលំដាប់។ ជាមធ្យមទាំងបុរស និងស្រ្តី កើតជំងឺមហារីកក្នុងវ័យ៦៩ហើយបុរសស្លាប់ដោយសារ ជំងឺមហារីកក្នុងវ័យ៧១ឆ្នាំ រីឯស្រ្តីស្លាប់ក្នុងវ័យ៧៥ឆ្នាំ។ ដើម្បីកាត់បន្ថយការកើតជំងឺមហារីកគឺអ្នកត្រូវអនុវត្តន៏តាមវិធីដូចខាងក្រោមៈ
- កុំជក់បារី
- កុំពិសារគ្រឿងស្រវឹងដូចជា ស្រាជាដើម។
- អ្នកត្រូវទទួលទានបន្លែ និងផ្លែឈើឲ្យច្រើន។
- អ្នកត្រូវបរិភោគសាច់ឲ្យបាន៣០ ទៅ ៩០ក្រាម ។
- អ្នកត្រូវព្យាយាមធ្វើលំហាត់ប្រាណឲ្យបានច្រើន ដោយចំនាយពេលយ៉ាងហោចណាស់ ១៥នាទីដើម្បីហាត់ប្រាណជាប្រចាំថ្ងៃ។
- អ្នកគួរទទួលទានទឹកឲ្យបានច្រើន ជាមធ្យម៨កែវក្នុងមួយថ្ងៃ។
វិធីថែរក្សាភ្នែក ដើម្បីជៀសផុត ពីបញ្ហាផ្សេងៗ
ភ្នែកគឺជាវត្ថុមួយ ដែលអាចធ្វើឲ្យយើងមើល ឃើញភពផែនដីដ៏ស្រស់ស្អាតនេះ។
សម្រាប់អ្នកដែលមិនមានភ្នែក ត្រូវតែការពារវាឲ្យបានល្អ ចំណែកឯអ្នកដែលមាន
បញ្ហាភ្នែកវិញ អ្នកត្រូវតែស្វែងរកវិធី ដើម្បីដោះស្រាយនូវបញ្ហានោះ។
ភ្នែកខ្សោយ ភ្នែកឡើងបាយ និង ជំងឺងងឹតភ្នែកគឺជាបញ្ហាភ្នែកមួយចំនួនដែលតែងតែធ្វើការគំរាមកំហែងសម្រាប់អ្នកគ្រប់គ្នាទូទាំងពិភពលោក។ជាមួយគ្នានេះដែរ បញ្ហាភ្នែកក៏អាចនាំឲ្យអ្នក ឈានទៅរកការកើតជំងឺមួយចំនួនទៀត ដូចជាជំងឺមហារីកនិងជំងឺទឺកនោមផ្អែម។ ទន្ទឹមនឹងនេះដែរ បញ្ហាភ្នែកមួយ ចំនួនទៀតដូចជា ភ្នែកពពែឆ្កែ ភ្នែកស្ងួត ឬជំងឺភ្នែក្រហម អាចត្រួវបានគេដោះស្រាយ យ៉ាងងាយស្រួល ប្រសិនបើអ្នកប្រញាប់ ធ្វើការព្យាបាលវា។
• 1 អ្នកគួរតែទៅពិនិត្យភ្នែក របស់អ្នកជារៀងរាល់មួយឆ្នាំម្តង ពីព្រោះការធ្វើបែបនេះ អាចធ្វើឲ្យអ្នកមានភាពងាយស្រួលក្នុងការដឹងអំពីស្ថានភាពភ្នែករបស់អ្នក។មួយវិញទៀត ប្រសិនបើអ្នកមានបញ្ហាភ្នែកកើតឡើង អ្នកអាចព្យាបាលវា បានទាន់ពេលវេលា និងឆាប់រហ័ស។
• 2 ជៀសវាងធ្វើឲ្យភ្នែករបស់អ្នក ជួបនឹងគ្រោះថ្នាក់ផ្សេងៗ។ អ្នកត្រូវនៅកន្លែងដែលមានខ្យល់ចេញចូល ជាពិសេស នៅពេលដែលអ្នកធ្វើការ នៅកន្លែងដែលមាន ជាតិគីមីគ្រោះថ្នាក់ដូចជា សារជាតិក្លរីន ទឹកនោមអូត ឬអាម៉ូញ៉ាក់ ថ្នាំលាបផ្ទះជាដើម។ អ្នកត្រូវតែប្រើប្រដាប់ការពារភ្នែក នៅពេលដែលអ្នកធ្វើការ ជាមួយសារធាតុ គីមីផ្សេងៗ ឬ សំភារៈសាងសង់ ដើម្បីការពារភ្នែករបស់អ្នក ពីការក្រពុប ឬហ៊ុយចូលភ្នែកដោយចៃដន្យ។
• 3 ប្រសិនបើវេជ្ជបណ្ឌិត ចេញវេជ្ជបញ្ជាសម្រាប់ភ្នែករបស់អ្នក ចូរអ្នកអនុវត្តតាម ដោយប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់បំផុត។ ប្រសិនបើអ្នកមានការភ័ន្តច្រឡំក្នុងការ ប្រើប្រាស់ថ្នាំ អ្នកត្រូវទៅសាកសួរ អ្នកជំនាងខាងភ្នែក និងវេជ្ជបណ្ឌិតម្តងទៀត ជៀសវាងការប្រើប្រាស់ថ្នាំខុស។ ម្យ៉ាងវិញទៀត អ្នកមិនត្រូវប្រើប្រាស់ថ្នាំបណ្តក់ភ្នែកផ្តេសផ្តាស ដោយមិនមាន វេជ្ជបញ្ជាត្រឹមត្រូវនោះទេ។
• 4 អ្នកគួរតែធ្វើលំហាត់ប្រាណភ្នែក និងធ្វើវាជាប្រចាំ ពីព្រោះវាអាចជួយ ឲ្យស្ថានភាពភ្នែករបស់អ្នក មានការប្រសើរឡើង។.
• 5 អ្នកត្រូវតែលាងដៃ ឲ្យបានញឹកញាប់ក្នុងមួយថ្ងៃ ជាពិសេសបន្ទាប់ពីចេញពីបន្ទប់ទឹក ទទួលទានអាហាររួច និងបន្ទាប់ពីប្រើប្រាស់សារធាតុគីមីផ្សេងៗ ដូចជាទឹកលាងថ្នាំក្រចក ថ្នាំលាបក្រចកជាដើម។ប្រសិនបើអ្នក មានការយកចិត្តទុកដាក់ អ្នកនឹងដឹងថា អ្នកយកដៃទៅខ្ពប់មុខ និងប៉ះភ្នែករបស់អ្នកប៉ុន្មានដងក្នុងមួយថ្ងៃ។ សម្រាប់អ្នកដែលពាក់វែនតា និងធ្វើការនៅកន្លែងដែលតម្រូវឲ្យអាន និងសសេរច្រើន តែងតែយកដៃទៅញីភ្នែកដោយមិនដឹងខ្លួន ដែលនេះជាបញ្ហាធ្វើឲ្យភ្នែករបស់អ្នកមានបញ្ហាជាញឹកញាប់។
• 6 អ្នកត្រូវតែគេងឲ្យបានគ្រប់គ្រាន់ ដើម្បីឲ្យភ្នែករបស់អ្នកធ្វើការសម្រាក។ ការធ្វើបែបនេះ អាចធ្វើឲ្យអ្នកជៀសផុត ពីការមានបញ្ហាភ្នែកស្ថួត និងឈឺភ្នែក៕
របៀបបញ្ឈប់ការជក់បារី តាមវិធីមួយចំនួន
បើ
អ្នកមិនដែលជក់បារីទេចូរកុំសាកល្បង ប៉ុន្តែបើអ្នកបានជា ជក់ហើយ
អ្នកត្រូវតែឆ្លាតឆាប់រកវិធីដកខ្លួនពីបារី
មុនពេលដែលវាឆក់យកជីវិតរបស់អ្នកទៅ។
អ្នកប្រហែលជានៅស្រពេចស្រពិល
នៅឡើយអំពីគ្រោះថ្នាក់មួយចំនួនបណ្ដាលមកពីការជក់បារីមកលើសុខភាព
និងជីវិតរបស់អ្នក។
អ្នក
ធ្លាប់មានបទពិសោធន៍ជក់បារីជាច្រើនឆ្នាំភាគច្រើនបានយល់ស្រប
ហើយនិយាយថា ខ្ញុំក៏ចង់បញ្ឈប់ការជក់បារីដែរ
ប្រសិនបើវាមានផលល្អចំពោះសុខភាពខ្ញុំ,គ្រួសារខ្ញុំ និង
សង្គមជាតិរបស់ខ្ញុំ ។ ដើម្បីឈប់ជក់បារីបាន,
មានមនុស្សមួយភាគធំបានជ្រើសរើសវិធីសាស្ត្រដូចខាងក្រោម ៖
* ប្រើប្រាស់ស្ករកៅស៊ូទំពារបញ្ឈប់ការជក់បារី
* ប្រើកៅអៀកបិទស្បែក (skin patches)
* ការសណ្តំ (hypnosis)
* ការចាក់ម្ជុលវិទ្យាសាស្ត្រ (acupuncture)
* ទៅគ្លីនិកដែលមានជំនាញព្យាបាលអ្នកចង់បញ្ឈប់ការជក់បារី … ។ ល ។
គន្លឹះ
មាសទាំង២០ម្យ៉ាងសំរាប់ជួយអ្នកក្នុងការបញ្ឈប់ការជក់បារីយ៉ាងមាន
ប្រសិទ្ធភាព អ្នកខ្លះទទួលជោគជ័យមែនទែនក្នុងការបញ្ឈប់ការជក់បារីតាម
យុទ្ឋសាស្ត្រខាងក្រោមនេះ ។
ប៉ុន្តែ,
អ្នកមិនគួរសាកល្បង ឬ អនុវត្តវាព្រមគ្នាទាំងអស់ក្នុងពេលតែមួយនោះទេ
។ ជ្រើសរើសតែ ៣ ឬ ៤ (កុំច្រើនជាងនេះ), ដើម្បីចាប់ផ្តើម រួចបន្ថែម ១ ឬ
២ ក្នុងមួយថ្ងៃៗ ! សូមជូនពរមានសំណាងល្អ និង
អាចសំរេចគោលបំណងក្នុងការបញ្ឈប់ការជក់បារី ។
1. កុំជក់បារីក្នុងឡាន
2. បដិសេធចំពោះបារី របស់អ្នកដទៃដែលអោយអ្នកជក់
3. កុំជក់បារីមុនពេលទទួលទានអាហារពេលព្រឹក
4. ទិញបារីម្តង តែមួយកញ្ចប់បានហើយ
5. ទិញបារីណាដែលក្នុងមួយកញ្ចប់មានចំនួនតែ ១០ ដើម, មិនមែន ២០ ដើមនោះទេ
6. ឆ្លាស់ម៉ាកបារី, មិនមែនជក់តែបារីដែលអ្នកចូលចិត្តនោះទេ
7. មុនពេលអុជបារី, សូមធ្វើការរាប់ ១, ២, ៣, ៤, ៥, ៦, ៧, ៨, ៩, ១០ …
8. មុនពេលជក់បារីមួយដើម, ត្រូវទុកកញ្ចប់បារីដែលនៅសល់នៅបន្ទប់ ឬ កន្លែងផ្សេងដែលឆ្ងាយពីអ្នក
9. នៅពេលអស់បារី, មិនត្រូវខ្ចី ឬ សុំពីមិត្តភក្តិ និង អ្នកដទៃឡើយ
10. បន្ទាប់ពីស្រូបផ្សែងបារីបានមួយខ្សឹត, ត្រូវដាក់បារីចុះក្រោមមួយដង
11. កុំជក់បារីនៅក្រៅផ្ទះ ឬ កន្លែងសាធារណៈ
12. កុំជក់បារីនៅលើគ្រែគេង
13. កុំជក់បារីក្នុងផ្ទះ
14. ឈប់ជក់បារីនៅពេលមានការងារធ្វើ
15. កុំយកដែកកេស ឬ ឈើគូសតាមខ្លួនអោយសោះ
16. ឈប់ជក់បារីមុនពេលទៅដល់កន្លែងណាមួយដែលអ្នកចង់ទៅ
17. បន្ទាប់ពីទទួលទានអាហាររួច, កុំជក់បារីរហូតដល់អ្នកងើបចេញពីតុអាហារ
18. កុំជក់បារី នៅពេលអ្នកចង់បន្ធូរអារម្មណ៍ជាមួយនឹងស្រា ឬ គ្រឿងស្រវឹងដទៃទៀត
19. ជក់បារី នៅពេលដែលអ្នកមានអារម្មណ៍មិនសូវសុខតែប៉ុណ្ណោះ
20. ដាក់កៅស៊ូកង ឬ ជ័រកៅស៊ូក្នុងកញ្ចប់បារី ដើម្បីរំលឹកខ្លួនឯងថា បារីធ្វើមកពីកៅស៊ូនេះឯង ។

ការជក់បារី និង ស្ត្រីមានផ្ទៃពោះ
* ស្ត្រីជាម្តាយ ៖
សូមអ្នកកុំជក់បារីអោយសោះនៅពេលដឹងថាខ្លួនមានផ្ទៃពោះ,
បើមិនដូច្នេះទេ អ្នកប្រឈមមុខទៅនឹងការមិនអាចបង្កើតកូនបាន (unborn
baby), ការរលូតកូន (miscarriage), បង្កើតកូនមិនបានគ្រប់គីឡូ
(underweight baby), និង ងាយឆ្លងមេរោគ (vulnerable to infections) ។
* បុរសជាឪពុក ៖
ទារកដែលប្រសូត្រជាមួយនឹងឪពុកដែលជក់បារី ២០ ដើម ឬ
ច្រើនជាងនេះក្នុងមួយថ្ងៃ ប្រឈមមុខខ្ពស់ទៅនឹងជំងឺមហារីក
បើប្រៀបធៀបទៅនឹងទារកដែលមានឪពុកមិនជក់បារី ។
ជក់បារីអាចបំផ្លាញដល់មេជីវិតរបស់បុរសភេទ ដូច្នេះ
បុរសគ្រប់រូបត្រូវបញ្ឈប់ការជក់បារីអោយបាន ៣ ខែមុនពេលចង់បានកូន ៕
១-ធ្វើឱ្យសរសៃឈាមបេះដូងមានសុខភាពល្អ
ការសិក្សាថ្មី បានបង្ហាញថា បុរសដែលបានរួមភេទច្រើនជាង ២ដង ក្នុង ១សបា្តហ៍អាចជួយកាត់បន្ថយគ្រោះថ្នាក់នៃជំងឺគាំង បេះដូង ជាងបុរសដែលបាន រួមភេទតិច តែ១ដង ក្នុង រយៈពេល ១ខែ។
២-កាត់បន្ថយភាពតានតឹង
ភាពតានតឹងជាធម្មតាកើតចេញពី ការងារ និង បញ្ហា គួ្រសារ។ ការរួមភេទមិនត្រឹមតែជួយឱ្យអ្នក មានអារម្មណ៍ល្អប៉ុណ្ណោះទេ ប៉ុន្តែ វាថែមទាំងជួយកាត់បន្ថយភាពតានតឹងនៅក្នុងខ្លួនរបស់អ្នកបានយ៉ាងល្អ។
៣-កាត់បន្ថយការឈឺចាប់
ប្រសិនបើអ្នក កំពុងមានអាការៈឈឺក្បាល ដោយសារតែ ការគិតច្រើន ឬ បំពេញកិច្ចការអ្វីមួយ មិនបាន សម្រេចចេះតែគិតពីបញ្ហាទាំងអស់នោះ។អ្នកគួរតែគិតពីការរួមភេទជំនួសវិញ ពីព្រោះថាពេលដែល អ្នកបញ្ចេញទឹកកាម កំរិតនៃអ័រម៉ូនអូស៊ីតូនិច កើនឡើង ៥ដង ដែលវា មានតួនាទី កាត់បន្ថយភាព ឈឺចាប់ និង ធ្វើឱ្យមានអារម្មណ៍ស្រស់ថ្លា។
៤-ទទួលទានដំណេកស្កប់ស្កល់
ការទទួលទានដំណេកបានស្កប់ស្កល់ អាចទទួលបានតាមរយៈការរួមភេទ ជាមួយនឹងដៃគូ សេ្នហាជា ទីស្រលាញ់របស់អ្នក ធ្វើឱ្យគេងលក់ស្រួល រីករាយ និងមានសុខភាពល្អ។
៥- មានរាងកាយរឹងមាំង
ការរួមភេទ អាចជួយអ្នក ដុតបំផ្លាញសារធាតុខ្លាញ់ក្នុងខ្លួន និងធ្វើឱ្យអ្នកមានរាងកាយរឹងមាំនិងមាន សម្រស់ស្រស់ស្អាត។ ការរួមភេទបានរយៈពេល ៣០នាទី អាចដុត រំលាយសារធាតុខ្លាញ់ បាន៨០ កាឡូរី។
ហេតុផល៥ ដែលអ្នកគួរតែរួមភេទជារៀងរាល់ថ្ងៃ
ការរួមភេទជាវិធី មួយយ៉ាងល្អ ដែលអាចធ្វើឱ្យ អ្នកមានសុខភាពល្អ មានភាពរីករាយ ធ្វើឱ្យអ្នក ទទួលទាន ដំណេក បានយ៉ាងស្កប់ស្កល់ កាត់បន្ថយភាពតានតឹង ក្នុងអារម្មណ៍និង ដុតបំផ្លាញសារធាតុ កាឡូរី ។ ខាង ក្រោមនេះ មានហេតុផលជាច្រើន អ្នកគួរតែរួមភេទ ឱ្យបានញឹកញាប់។
១-ធ្វើឱ្យសរសៃឈាមបេះដូងមានសុខភាពល្អ
ការសិក្សាថ្មី បានបង្ហាញថា បុរសដែលបានរួមភេទច្រើនជាង ២ដង ក្នុង ១សបា្តហ៍អាចជួយកាត់បន្ថយគ្រោះថ្នាក់នៃជំងឺគាំង បេះដូង ជាងបុរសដែលបាន រួមភេទតិច តែ១ដង ក្នុង រយៈពេល ១ខែ។
២-កាត់បន្ថយភាពតានតឹង
ភាពតានតឹងជាធម្មតាកើតចេញពី ការងារ និង បញ្ហា គួ្រសារ។ ការរួមភេទមិនត្រឹមតែជួយឱ្យអ្នក មានអារម្មណ៍ល្អប៉ុណ្ណោះទេ ប៉ុន្តែ វាថែមទាំងជួយកាត់បន្ថយភាពតានតឹងនៅក្នុងខ្លួនរបស់អ្នកបានយ៉ាងល្អ។
៣-កាត់បន្ថយការឈឺចាប់
ប្រសិនបើអ្នក កំពុងមានអាការៈឈឺក្បាល ដោយសារតែ ការគិតច្រើន ឬ បំពេញកិច្ចការអ្វីមួយ មិនបាន សម្រេចចេះតែគិតពីបញ្ហាទាំងអស់នោះ។អ្នកគួរតែគិតពីការរួមភេទជំនួសវិញ ពីព្រោះថាពេលដែល អ្នកបញ្ចេញទឹកកាម កំរិតនៃអ័រម៉ូនអូស៊ីតូនិច កើនឡើង ៥ដង ដែលវា មានតួនាទី កាត់បន្ថយភាព ឈឺចាប់ និង ធ្វើឱ្យមានអារម្មណ៍ស្រស់ថ្លា។
៤-ទទួលទានដំណេកស្កប់ស្កល់
ការទទួលទានដំណេកបានស្កប់ស្កល់ អាចទទួលបានតាមរយៈការរួមភេទ ជាមួយនឹងដៃគូ សេ្នហាជា ទីស្រលាញ់របស់អ្នក ធ្វើឱ្យគេងលក់ស្រួល រីករាយ និងមានសុខភាពល្អ។
៥- មានរាងកាយរឹងមាំង
ការរួមភេទ អាចជួយអ្នក ដុតបំផ្លាញសារធាតុខ្លាញ់ក្នុងខ្លួន និងធ្វើឱ្យអ្នកមានរាងកាយរឹងមាំនិងមាន សម្រស់ស្រស់ស្អាត។ ការរួមភេទបានរយៈពេល ៣០នាទី អាចដុត រំលាយសារធាតុខ្លាញ់ បាន៨០ កាឡូរី។
ធ្វើដូចម្តេចដើម្បីថែរក្សាភ្នែកឱ្យមានសុខភាពល្អ ?
ភ្នែកគឺជាសរីរាង្គដ៏ចាំបាច់
និងមានសារ សំខាន់បំផុតសម្រាប់មនុស្សគ្រប់រូប ។
ដូច្នេះការថែរក្សាភ្នែកទាំងគូរបស់អ្នកឱ្យមានសុខភាពល្អគឺជា
កិច្ចការចាំបាច់មួយផងដែរ ។
តើគេគួរធ្វើដូចម្តេចខ្លះដើម្បីធានាថា ភ្នែកមានសុខភាពល្អ ?
យោងតាមវេជ្ជបណ្ឌិតជំនាញខាងភ្នែកបានឱ្យដឹង
ថា
ការការពារភ្នែកមិនឱ្យប៉ះត្រូវដោយផ្ទាល់ទៅនឹងពន្លឺព្រះអាទិត្យ
គឺជារឿងសំខាន់មួយដែលមនុស្សគ្រប់គ្នាគួរធ្វើ ។ ក្នុងន័យនេះ
វ៉ែនតាប្រែពណ៌ត្រូវបានគេគិតថា
ជាជម្រើសល្អមួយដើម្បីរក្សាការមើលឃើញរបស់ភ្នែកឱ្យបានល្អ ។
កាំរស្មី៧ពណ៌ដែលបញ្ចេញដោយព្រះអាទិត្យ ជាពិសេសកាំរស្មី UV-B
គឺពិតជាមានគ្រោះថ្នាក់ខ្លាំងបំផុតចំពោះកែវភ្នែកដែលអាចធ្វើ
ឱ្យកើតជំងឺឡើងបាយ និងបញ្ហាភ្នែកដទៃទៀត ។
ការទៅជួបពេទ្យជំនាញដើម្បីពិនិត្យភ្នែកដោយ
ទៀងទាត់ ជាកិច្ចការសំខាន់មួយផងដែរ។
វាជារឿងគួរឱ្យភ្ញាក់ផ្អើលដែលមនុស្សគ្រប់គ្នាបើកភ្នែកដោយមិន
ហ៊ានព្រិចក្នុងពេលបើកបររថយន្តឬម៉ូតូរាល់ថ្ងៃ
ប៉ុន្តែបែរជាមិនយកចិត្តទុកដាក់
និងគិតដល់ការពិនិត្យសុខភាពភ្នែក ។
ការពិនិត្យជាប្រចាំនិងទៀងទាត់នេះ
មិនមែនសំដៅទៅលើតែការវាស់ដឺក្រេភ្នែកមួយមុខនោះទេ
តែក៏គួររាប់បញ្ចូលការពិនិត្យដោយប្រើបរិក្ខារពេទ្យទំនើបៗពី
សំណាក់គ្រូពេទ្យជំនាញផងដែរ ។
អ្នកគួរទៅរកការពិនិត្យដោយម៉ត់ចត់ភ្លាមៗ
ក្នុងករណីជួបបញ្ហាដូចជា រមាស់ភ្នែក ឈឺចាក់ឆ្កៀលក្នុងភ្នែក
ផ្លាស់ប្តូរការមើលឃើញ... ។
ខាងក្រោមនេះជាវិធីបង្ការមួយចំនួនដែលអស់លោកអ្នកអាចអនុវត្តដោយខ្លួនឯង ៖
-គួរ បំភ្លឺភ្លើងឱ្យបានភ្លឺច្បាស់ ខណៈភ្នែកមានអាការធ្ងន់ចុករោយពេលអានសៀវភៅ ។ ការអានសៀវភៅគួរតែធ្វើនៅទីកន្លែងដែលមានពន្លឺគ្រប់គ្រាន់។ ការអានសៀវភៅក្នុងទីងងឹត ឬទីដែលមាន ពន្លឺមិនគ្រប់គ្រាន់ នឹងនាំឱ្យភ្នែករបស់លោកអ្នក មានអាការធ្ងន់ ចុករោយ។ ក្នុងករណីអ្នកប្រើភ្លើង បំភ្លឺដូចជាអំពូល ឬពិលគួរតែដាក់នៅខាងឆ្វេងដៃ។ ក្នុងពេលដែលមនុស្សម្នាក់ផ្តោតអារម្មណ៍ខ្លាំងដោយការសម្លឹងមើល អ្វីមួយ អត្រាព្រិចរបស់ភ្នែកក៏ធ្លាក់ចុះខ្លាំងផងដែរ។ បញ្ហានេះនឹងញ៉ាំងឱ្យភ្នែកស្រវាំង។

-ថែទាំយ៉ាងពិសេសក្នុងពេលសម្លឹងកញ្ចក់
កុំព្យូទ័រ ។
ត្រូវជ្រើសរើសទីតាំងអង្គុយប្រើម៉ាស៊ីននេះឱ្យបានត្រឹមត្រូវ
ពោលគឺមិនគួរឱ្យភ្នែកសម្លឹងចំដោយផ្ទាល់លើកញ្ចក់កុំព្យូទ័រឡើយ។
ផ្នែកខាងលើនៃកញ្ចក់ម៉ាស៊ីនមិនគួរដាក់ខ្ពស់ជាងភ្នែកនោះទេ ។
ចំពោះពន្លឺកញ្ចក់ម៉ាស៊ីនវិញគួរស្ថិតក្នុងកម្រិតដូចនឹងពន្លឺនៅ
ជុំវិញខ្លួន ។ ចងចាំថា
អ្នកត្រូវឈប់សម្រាកភ្នែករយៈពេល៥នាទីរៀងរាល់ការអាន
គឺសម្លឹងកញ្ចក់កុំព្យូទ័រ៤០នាទី។
-អនាម័យជាពិសេសនូវកែវភ្នែកសិប្បនិម្មិត(ប្រ
សិនជាប្រើ) ។
ក្នុងករណីគ្រូពេទ្យតម្រូវឱ្យប្រើកែវភ្នែកបែបនេះ
ចូរជ្រើសរើសផលិតផលមានគុណភាពខ្ពស់ ។
លាងជម្រះឱ្យបានទៀងទាត់២ដងក្នុងមួយសប្តាហ៍ជាមួយទឹកលាងពិសេស ។
ក្រោយពីការប្រើប្រាស់ជាប្រចាំរយៈពេល១ខែ
គេគួរតែផ្លាស់ប្តូរថ្មី ។
-ចៀសវាងការជក់បារី ៖ ការជក់បារីអាចបណ្តាលឱ្យកើតភ្នែកឡើងបាយ ក៏ដូចជាបង្កើនហានិភ័យនៃភាពអន់ថយកែវភ្នែក ។
-ទទួល អាហារដែលសម្បូរដោយសមាសធាតុប្រឆាំងអុកស៊ីដកម្ម ។ សារធាតុចិញ្ចឹមដូចជា វីតាមីនA ពិតជាមានសារសំខាន់ចំពោះសុខភាពតំបន់បញ្ជូនពន្លឺ និងរូបភាពរបស់ភ្នែក (Retina)។ ចំណែកអាស៊ីដខ្លាញ់អូមេហ្គា-៣អាចជួយទប់ស្កាត់ជំងឺឈឺភ្នែក និងជួយធ្វើឱ្យល្អប្រសើរដល់ភ្នែកដែលមានអាការស្ងួត ៕

គួរធ្វើដូចម្តេចដើម្បីបំបាត់ក្លិនមាត់ ?
មាត់មានក្លិនអាចជារឿងគួរឱ្យខ្មាសអៀន
មួយសម្រាប់មនុស្សគ្រប់រូប ហើយអ្វីដែលសំខាន់នោះ
វាអាចធ្វើឱ្យដៃគូសន្ទនាមានអារម្មណ៍មិនល្អ ។
មនុស្សច្រើនណាស់ដែលមិនបានដឹងថា
មាត់របស់ខ្លួនមានក្លិនស្អុយខណៈក្លិននេះផ្លាស់ប្តូរដោយអាស្រ័យ
លើប្រភពបង្ក ។
*តើមានកត្តាអ្វីខ្លះដែលបណ្តាលឱ្យមាត់មានក្លិនស្អុយ ?
កត្តាសំខាន់ៗរួមមាន ៖
កត្តាសំខាន់ៗរួមមាន ៖
១- អាហារ ៖ វត្តមានកម្ទេចអា
ហារដែលនៅជុំវិញធ្មេញអាចបង្កើនបរិមាណបាក់តេរីហើយបន្ទាប់មក
វាក៏បណ្តាលឱ្យមានក្លិនស្អុយ ។
ការទទួលទានអាហារមួយចំនួនដូចជា ខ្ទឹមបារាំង មើមខ្ទឹមស
បន្លែនិងគ្រឿងផ្សំដទៃទៀតក៏អាចបណ្តាលឱ្យមាត់និងដង្ហើមមានក្លិន
ស្អុយបានដែរ ។
២- ប្រើប្រាស់ផលិតផលថ្នាំជក់ ៖
ពិតណាស់ ការជក់បារីធ្វើឱ្យមាត់មានក្លិនមិនល្អ ។
អ្នកជក់បារីប្រឈមខ្ពស់នឹងជំងឺអញ្ចាញធ្មេញដែលជាប្រភពនាំ
ឱ្យមាត់មានក្លិនមិនល្អ ។
៣- អនាម័យធ្មេញមិនបានល្អ ៖
ប្រសិនជាអ្នកមិនបានដុសសម្អាតធេ្មញដោយច្រាស
និងខ្សែទៀងទាត់រាល់ថ្ងៃទេនោះ
ចំណែកតូចៗដែលជាកាក់សំណល់អាហារនឹងបន្តស្ថិតនៅក្នុងមាត់របស់
អ្នក ។ យូរៗទៅ
កាកសំណល់ទាំងអស់នេះនឹងពូនផ្តុំទៅជាកំណកដុំកំបោររឹង ។
ដុំកំបោរនេះដែលគ្រូពេទ្យជំនាញអះអាងថា
បណ្តាលឱ្យរលាកអញ្ចាញនិងមាត់មានក្លិន ។ ដោយឡែក
ផ្នែកគ្រើមលើផ្ទៃរាបអណ្តាតក៏អាចចាប់យកពពួកបាក់តេរីនិងបង្កើត
ឱ្យមានក្លិនផងដែរ ។
៤- មាត់ស្ងួត ៖
ទឹកមាត់ក្រៅពីជួយរំលាយអាហារ
វាក៏នៅជួយលាងសម្អាតមាត់និងបោសសម្អាតកម្ទេចអាហារពីមាត់ផង
ដែរ ។ លក្ខខណ្ឌមាត់ស្ងួតដែលគេហៅថា Xerostomia
អាចធ្វើឱ្យខ្យល់ដង្ហើមមិនល្អ ។
ចូរព្យាយាមទទួលទានទឹកឱ្យបានច្រើន(៧-៨កែវក្នុងមួយថ្ងៃ) ។
ជាទូទៅ មាត់មនុស្សស្ងួតអំឡុងពេលដេកលក់
ហើយនេះក៏ជាមូលហេតុដែលមនុស្សភ្ញាក់ពីដំណេកពេលព្រឹក
មាត់មានក្លិនស្អុយដែរ ។
ចំណែកការប្រើប្រាស់ថ្នាំពេទ្យមួយចំនួនអាចបណ្តាលឱ្យមាត់មាន
សភាពស្ងួតផងដែរ ។
៥- មានរោគឆ្លងក្នុងមាត់ ៖
ក្លិនមាត់អាចបណ្តាលមកពីរបួសដោយសារការវះកាត់ក្នុងនោះមានដូច
ជា ការដកធ្មេញ ជំងឺពុកធ្មេញ រលាកមាត់ និងជំងឺអញ្ចាញ ។
៦- ការរលាកច្រមុះបំពង់កនិងលក្ខខណ្ឌជំងឺផ្សេងៗ ៖ ការរលាកច្រមុះ ក្តោងច្រមុះឬបំពង់ករ៉ាំរ៉ៃក៏អាចបណ្តាលឱ្យខ្យល់ដង្ហើមមានក្លិនមិនល្អផងដែរ ។
៦- ការរលាកច្រមុះបំពង់កនិងលក្ខខណ្ឌជំងឺផ្សេងៗ ៖ ការរលាកច្រមុះ ក្តោងច្រមុះឬបំពង់ករ៉ាំរ៉ៃក៏អាចបណ្តាលឱ្យខ្យល់ដង្ហើមមានក្លិនមិនល្អផងដែរ ។
*តើគេគួរធ្វើដូចម្តេចខ្លះដើម្បីកាត់បន្ថយឬទប់ស្កាត់ខ្យល់ដង្ហើមមិនល្អនេះ ?
១- ដុសសម្អាតធ្មេញរៀងរាល់ពេលទទួលទានរួច ៈ ចូរដុសសម្អាតធ្មេញជាមួយនឹងថ្នាំដែលមានសារធាតុហ្វ្លរ៉ៃ ( Fluoride)ខ្ពស់យ៉ាងហោចណាស់២ដងក្នុងមួយថ្ងៃ ជាពិសេសបន្ទាប់ពីទទួលទានបាយរួច ។ ថ្នាំដុសធ្មេញដែលមានសារធាតុប្រឆាំងបាក់តេរីត្រូវបានអ្នកជំ នាញអះអាងថា មានប្រសិទ្ធភាពខ្ពស់ក្នុងការបំបាត់ក្លិនមាត់ ។

២- ចូរដុសសម្អាតធ្មេញដោយប្រើខ្សែយ៉ាងហោចណាស់ម្តងក្នុងមួយថ្ងៃ ៖ ការប្រើខ្សែអាចជួយសម្អាតកម្ទេចអាហារដែលនៅតាមចន្លោះធ្មេញជាទីដែលច្រាសមិនអាចចូលទៅដល់ ។
៣- ដុសសម្អាតអណ្តាត ៖ អណ្តាតជាកន្លែងដែលបាក់តេរីតោងជាប់ ។ ដូច្នេះ ការដុសសម្អាតវាដោយប្រុងប្រយ័ត្នអាចជួយកាត់បន្ថយក្លិនមាត់ ។
៤-ចៀសវាងកុំឱ្យមាត់មានសភាពស្ងួត ៖
គួររក្សាឱ្យមាត់មានសំណើមជានិច្ចនិងផឹកទឹកឱ្យបានច្រើន ។
ចៀសវាងការជក់បារី ផឹកកាហ្វេ
ភេសជ្ជៈកំប៉ុងដែលអាចបណ្តាលឱ្យមាត់កាន់តែស្ងួតជាងមុន ។
ការទំពាស្ករកៅស៊ូឬជញ្ជក់ស្ករគ្រាប់អាចជំរុញឱ្យទឹកមាត់ចេញ
ច្រើន ។
៥- គួរផ្លាស់ប្តូរច្រាសដុសធ្មេញថ្មីក្នុងពេលកំណត់ណាមួយ ៖
អ្នកគួរតែប្តូរច្រាសចេញ នៅពេលសរសៃរបស់វារេចឬវៀច ។
ការផ្លាស់ប្តូរគួរធ្វើរៀងរាល់៣-៤ខែម្តង ។
ចូរជ្រើសរើសយកច្រាសថ្មីដែលមានសរសៃទន់ ។ ៦-
គួរទៅជួបពេទ្យធ្មេញម្តងឬ២ដងក្នុងមួយឆ្នាំដើម្បីទទួលការ
ពិនិត្យឬសម្អាត ៕
តើគួរទទួលទានទឹកប៉ុន្មានលីត្រក្នុង1ថ្ងៃដើម្បីបង្គ្រប់តម្រូវការរាងកាយ ?
ទឹកគឺជាសមាសភាពគីមីនិងជាអ្នកបន្សាប
ពីធម្មជាតិដ៏សំខាន់សម្រាប់រាងកាយ
ប៉ុន្តែមានមនុស្សតិចណាស់ដែលដឹងពីកម្រិតនៃការប្រើប្រាស់ទឹកប្រ
ចាំថ្ងៃ ។ លើសពីនេះទៀត ក្បួនច្បាប់ដែលគេរកឃើញថា
មនុស្សយើងគួរផឹកទឹកក្នុងមួយថ្ងៃឱ្យបាន៨លីត្រ
អាចនឹងមិនត្រឹមត្រូវឥតខ្ចោះសម្រាប់មនុស្សគ្រប់រូបនោះទេ ។
អ្នកជំនាញខាងផ្នែកអាហារចិញ្ចឹមរាងកាយ Venu
Adhiya Hirani បានថ្លែងថា៖ «ខណៈជំនឿទូទៅបង្ហាញថា
មនុស្សគួរផឹកទឹកចន្លោះពី៨ទៅ១២កែវក្នុងមួយថ្ងៃ
វាក៏មានការអះអាងមួយផ្សេងទៀតថា ក្នុងមួយថ្ងៃ
មនុស្សគួរទទួលទានវត្ថុរាវចន្លោះពី១២ទៅ១៥កែវដែលក្នុងនោះមាន
រួមបញ្ចូល ដូចជា ទឹក កាហ្វេ ទឹកតែ ទឹកដោះគោ សម្ល ស៊ុប ។ល។
បូកសរុបវត្ថុរាវទាំងអស់នេះ គឺប្រហែលជា២,៥លីត្រ ។
*ផឹកទឹកទៅតាមស្ថានភាពជាក់ស្តែងនៃជីវិតរស់នៅប្រចាំថ្ងៃ ៖
យោង តាមអ្នកជំនាញចំណីអាហារបំប៉នរាងកាយ គឺលោក Nupur Krishnan ឱ្យដឹងថា ស្ថានភាពជាក់ស្តែងនៃជិវិតរស់នៅប្រចាំថ្ងៃរបស់មនុស្ស ម្នាក់ពិតជាដើរតួយ៉ាងសំខាន់បំផុតក្នុងការកំណត់ពីបរិមាណទឹក ដែលគេគួរទទួលទានប្រចាំថ្ងៃ ។ លោកបន្តថា៖ «ប្រសិនជាបុគ្គលម្នាក់រស់នៅក្នុងបែបបទជីវិតដែលទំនេរច្រើនឬ ប្រកបការងារណាមួយក្នុងម៉ាស៊ីនត្រជាក់ពោលគឺពុំសូវចេញញើសច្រើន ដូចនេះ ការតម្រូវឱ្យគាត់ទទួលទានទឹកច្រើនជាង២លីត្រក្នុងមួយថ្ងៃពិតជា មិនអាចទៅរួចទេ ។ ផ្ទុយមកវិញ បុគ្គលដែលប្រកបការងារក្រោមពន្លឺថ្ងៃ ចេញញើសច្រើន វាពិតជាសំខាន់ដែលបុគ្គលនោះគួរទទួលទានទឹកប្រមាណជា៣លីត្រ ។

*កម្រិតនៃការប្រើប្រាស់ទឹកផ្លាស់ប្តូរអំឡុងរដូវក្តៅ ៖
វា ជាការចាំបាច់ដែលត្រូវផ្លាស់ប្តូរទម្លាប់នៃការប្រើប្រាស់ទឹក នៅពេលផ្លាស់ប្តូររដូវ ។ ឧទាហរណ៍ វាជាបញ្ហាសំខាន់ដែលមនុស្សម្នាក់ត្រូវរក្សាឱ្យមានជាតិទឹកក្នុង ខ្លួនអំឡុងរដូវក្តៅ ។ លោក Krishnan បានបញ្ជាក់ថា ៖«ប្រសិនជាអ្នកមិនមានជំងឺទឹកនោមផ្អែមឬជំងឺលើសឈាម អ្នកអាចទទួលទានភេសជ្ជៈមានជាតិស្ករបាន ។ វាមិនត្រឹមតែជួយឱ្យអ្នកមានអារម្មណ៍ស្រស់ថ្លាប៉ុណ្ណោះទេ ប៉ុន្តែជួយបង្កើនកម្រិតថាមពលទៀតផង »។ អ្នកជំនាញដដែលបានបន្ថែមថា ការទទួលទានទឹកឱ្យបានច្រើនក្នុងពេលព្រឹកគឺមានសារសំខាន់ខ្លាំងណាស់ ។ បន្ទាប់ភ្ញាក់ពីដំណេក គេគួរទទួលទានទឹកឱ្យបាន២កែវទៅ៤កែវ ៕

អត្ថប្រយោជន៍សុខភាព 5ចំណុចរបស់ទឹកឃ្មុំ
បើទោះណា
វាផ្ទុកសារធាតុស្ករក្នុងកម្រិតមួយយ៉ាងខ្ពស់
ប៉ុន្តែទឹកឃ្មុំសម្បូរទៅដោយគុណប្រយោជន៍ខាងព្យាបាលរោគនិងភាព
ល្អពីធម្មជាតិយ៉ាងច្រើនលើសលប់ ។
យោងតាមការសិក្សាស្រាវជ្រាវចុងក្រោយបំផុតធ្វើឡើងដោយអ្នក
វិទ្យាសាស្ត្រសាកលវិទ្យាល័យ Tel Aviv University
ប្រទេសអុីស្រាអែលបានបង្ហាញថា
ទឹកឃ្មុំអាចជួយព្យាបាលជំងឺក្អកតិចៗពេលយប់ដែលបង្កឡើងដោយ
ការរលាកប្រព័ន្ធផ្លូវដង្ហើមផ្នែកខាងលើក្នុងចំណោមក្មេងអាយុ
១ឆ្នាំទៅ៥ឆ្នាំ ។
ការសិក្សាថ្មីដែលបានចុះផ្សាយនៅក្នុងព្រឹត្តិបត្រសុខភាពកុ
មារនេះបានបង្ហាញទៀតថា អំឡុងពេលពិសោធ
ទឹកឃ្មុំធ្វើការបានល្អប្រសើរជាងទឹកស៊ីរ៉ូសិប្បនិម្មិតក្នុង
ការរក្សាដំណេករបស់កុមារ និងព្រមទាំងទប់ទល់ការក្អក ។
ក្រៅពីអត្ថប្រយោជន៍នៃការសិក្សាស្រាវជ្រាវ
ខាងលើដែលដឹកនាំដោយ វេជ្ជបណ្ឌិត Herman Avner Cohen
មានអត្ថប្រយោជន៍៥ចំណុចផ្សេងទៀត
ដែលទឹកឃ្មុំអាចជួយធ្វើឱ្យល្អប្រសើរដល់សុខភាព ៖
១- ព្យាបាលស្បែក ៖ រាល់ របួសដែលកើតពីការរលាកឬកកិតឬក៏ដំបៅដែលកើតដោយសារកាំរស្មី ទាំងអស់នេះសុទ្ធតែឆ្លើយតបនឹងការជាសះស្បើយដោយលាបទឹកឃ្មុំ ។ អត្ថប្រយោជន៍បែបនេះក៏ព្រោះទឹកឃ្មុំមានផ្ទុកសារធាតុ Hydrogen Peroxide ។
២- បន្ថយការរមាស់ដោយមូសខាំ ៖ សមាសធាតុប្រឆាំងនឹងការរលាករបស់ទឹកឃ្មុំបានធ្វើឱ្យវាក្លាយជា ជម្រើសល្អមួយជួយបន្ថយការរមាស់និងបំបាត់ស្នាមមុខខាំ ។
៣- ជួយបង្កើនកម្លាំងប្រព័ន្ធការពាររាងកាយ ៖ ដោយ សារទឹកឃ្មុំសម្បូរបែបទៅដោយសមាសធាតុ Polyphenols ដូច្នេះ វាមានសមត្ថភាពគ្រប់គ្រាន់ជួយការពារបណ្តាកោសិកាពីការបំផ្លាញ ដោយរ៉ាឌីកាល់សេរី ។ បន្ថែមពីលើនេះទៀត ជួយធ្វើឱ្យល្អប្រសើរដល់សុខភាពបេះដូងក៏ដូចជាការពារប្រឆាំង នឹងមហារីក ។
៤- ជំនួយដល់ការរំលាយអាហារ ៖ យោងតាមការសិក្សាស្រាវជ្រាវកាលពីឆ្នាំ២០០៦ដែលបានចុះផ្សាយនៅ ក្នុងព្រឹត្តិបត្រ BMC Complementary & Alternative Medicineបានបង្ហាញថា ការយកទឹកឃ្មុំទៅជំនួសស្ករក្នុងអាហារកែច្នៃរួច គឺអាចធ្វើឱ្យល្អប្រសើរដល់ពពួកអតិសុខុមកាយក្នុងពោះវៀន ។
៥- ជួយព្យាបាលរោគមុនលើផ្ទៃមុខ ទ្រូង និងខ្នង៖ យោងតាមការសិក្សាស្រាវជ្រាវបង្ហាញថា ទឹកឃ្មុំប្រភេទ Manuka និង Kanukaអាចព្យាបាលគ្រាប់មុនធំៗដោយប្រសិទ្ធភាព ៕
ស្ត្រីដែលកំពុងស្វែងរកបុរសជាគូសំណព្វចិត្ត គួរស្វែងយល់ពីអត្តចរិតរបស់ខ្លួនជាមុនសិនថា តើកាយវិការ និងទង្វើរបស់អ្នកអាចធ្វើឱ្យមានការអាក់អន់ចិត្តពីភាគីម្ខាងទៀត ឬអត់? មានន័យថា រាល់ទង្វើរបស់ខ្លួននឹងបង្ហាញលើចំណង់ចំណូលចិត្តរបស់បុរសដែលនាង កំពុងចាប់អារម្មណ៍ ឬអាចធ្វើឱ្យមានភាពភ័យខ្លាចមិនចង់រស់នៅក្បែរដូចជា ៖
១- ចូលចិត្តបញ្ជា និងគ្រប់គ្រងគ្រប់យ៉ាង ៖ ប្រសិនបើអ្នកជាមនុស្សចូលចិត្តបញ្ជាលើបុរសដែលស្ថិតក្នុង ខ្សែជីវិតរបស់ខ្លួន និងមិនពេញចិត្តជារៀងរាល់លើក ក្នុងពេលដែលគេប្រតិបត្តិតាមតំរូវការ បញ្ហានេះ គឺជាផ្នែកមួយដែលបុរសមិនអាចរួមរស់ជាមួយបានក្នុងពេលអនាគត។
២-ចាប់អារម្មណ៍តែផលប្រយោជន៍របស់ខ្លួន ៖ បើអ្នកចំណាយប្រាក់ និងលួងលោមយកចិត្តបុរសក្នុងគោលបំណងផលប្រយោជន៍ដែលបានទទួលពីគេ ដោយមិនសង្កត់ធ្ងន់លើសម្ព័ន្ធភាពផ្លូវចិត្ត ថ្ងៃណាមួយនឹងគ្មានអ្នកណាម្នាក់ស៊ូទ្រាំបាន ហើយនឹងចាកចេញពីអ្នក ។
៣-មានអត្តចរិតសាំញ៉ាំមិនប្រាកដប្រជាលើខ្លួន ៖ ទោះបីជាមានសម្រស់ស្រស់ស្អាត ប៉ុន្តែមិនចេះគិតគូរសំរេចចិត្តដោយខ្លួនឯង រារែកមិនហ៊ានសំរេច និងឱ្យបុរសជាអ្នកដឹកនាំជារៀងរហូត អ្នក (នាង) នឹងក្លាយជាស្ត្រីគួរឱ្យរំខាន ហើយមិនយូរប៉ុន្មានក៏ត្រូវបោះបង់ចោល ។
៤-មានគំនិតគំរិះ និងកំណាញ់ ៖ ស្ត្រីដែលគិតថា បុរសដែលចូលមកទាក់ទង ឬចែចូវត្រូវចំណាយប្រាក់មកលើនាងជារៀងរហូត ទៅណាមកណាមិនយកប្រាក់ជាប់តាមខ្លួន ដោយសង្ឃឹមប្រើមន្តស្នេហ៍ទាក់ទាញឱ្យគេចេញប្រាក់ជារៀងរាល់ពេល មានន័យថា នាងមិនអាចប្រតិបត្តិបែបនេះបានយូរទេ ថ្ងៃណាមួយគេស៊ូទ្រាំមិនបាន នឹងចាកចេញពីនាងដោយគ្មានក្តីអាលោះអាល័យ ។
៥-ក្នុងចិត្តមានរឿងច្រើន និងពិបាកយកចិត្ត ៖ ស្ត្រីម្នាក់ ទោះបីជាបុរសព្យាយាមយកចិត្តទុកដាក់ច្រើនយ៉ាងណាក៏ដោយ ប៉ុន្តែអ្វីដែលបានទទួលការតបស្នងបានត្រឹមតែការមិនពេញចិត្ត និងមានចិត្តេឆវឆាវរៀងរាល់លើក ក្នុងពេលទទួលបានវត្ថុគួរឱ្យគាប់ចិត្ត ចាត់ទុកថា ជាវិធីសាស្ត្រមួយ ដែលនាងត្រៀមខ្លួនរស់នៅឯកោនាពេលអនាគត។
៦-គិតតែប្រយោជន៍ផ្ទាល់ខ្លួន ៖ ការសាកល្បងសេពគប់ជាមួយអ្នកណាម្នាក់ ដោយមិនព្រមបង្ហាញទឹកចិត្ត និងហ៊ានលះបង់់រឿងរ៉ាវមួយចំនួនឱ្យគ្នាទៅវិញទៅមក មើលឃើញប្រយោជន៍ផ្ទាល់ខ្លួនជាធំ មានន័យថា អ្នកជាស្ត្រីម្នាក់មានទំលាប់អាក្រក់ និងគិតលើរឿងផ្ទាល់ខ្លួនច្រើន ។
៧-ជាមនុស្សល្ងង់ខ្លៅគ្មានហេតុផល ៖ ការងងឹតល្ងង់ដោយគ្មានហេតុផល អ្នកខ្លះចាត់ទុកថា ជាអត្តចរិតសំរាប់ស្ត្រី ប៉ុន្តែបើស្ត្រីណាម្នាក់មានចរិតបែបនេះហួសហេតុ រួមទាំងគ្មានហេតុផល អាចបញ្ជាក់បានថា អ្នកនឹងត្រៀមខ្លួនរស់នៅដោយឯកោក្នុងពេលអនាគត។
៨-ពូកែរអ៊ូរទាំ ៖ ចាត់ទុកថា ជាលក្ខណៈធម្មជាតិរបស់ស្ត្រីរមែងនិយាយស្តីច្រើន ប៉ុន្តែបើពីមួយថ្ងៃទៅមួយថ្ងៃរអ៊ូរទាំឥតឈប់ដាក់បុរសជាទីសំណព្វ ធានាថាទៅថ្ងៃអនាគតអ្នកនឹងរស់នៅតែម្នាក់ឯង ៕
-ផ្លែឈើៈ អ្នកគួរជ្រើសរើសផ្លែឈើណាដែលមានសារជាតិសូកូឡានិងមានសារជាតិ ផ្អែម ពិសេសផ្លែក្រូចជាជម្រើសល្អបំផុត ព្រោះថាក្រូចពុំមានសារជាតិខ្លាញ់ និងសម្បូរទៅដោយវិតាមីនC ដែលផ្តល់នូវប្រយោជន៍ខ្ពស់សម្រាប់សុខភាព។
-បន្លែៈ គឺជារុក្ខជាតិមួយចំាបាច់សម្រាប់អ្នក បន្លែស្ទើរតែគ្រប់ប្រភេទមានសារជាតិកាឡូរីទាប និងមានសារធាតុចំាបាច់ច្រើនដែលមានតួនាទីជួយដុតបំផ្លាញជាតិខ្លាញ់ ក្នុងរាងកាយ ពិសេសផ្លែប៉េងប៉ោះ ម្ទេសប្លោក សណ្តែកគ្រប់ប្រភេទ មាននូវជាតិកាកសរសៃអាហារច្រើនជួយដល់ការរំលាយអាហារ និងជួយឲ្យឆ្អែតបានយូរទៀតផង។
-ពេលវេលាសម្រាប់ទទួលទានអាហារៈ ការហូបអាហារទៀងពេលវេលាក៏អាចជំរុញឲ្យយើងមានសុខភាពល្អផងដែរ។ ត្រូវជៀសវាងការទទួលទានអាហារឆ្អែតពេក ឬមានជាតិខ្លាញ់និងភេសជ្ជៈដែលមានជាតិអាល់កុលច្រើនហួសហេតុពេក ព្រោះវាអាចកើតអាស៊ីដក្នុងក្រពះបាន។ ត្រូវទទួលទានទឹកឲ្យបាន២លីត្រក្នុងមួយថ្ងៃដើម្បីជួយឲ្យក្រពះ ធ្វើការបានល្អនិងមានប្រសិទ្ធភាព៕
សម្រាប់អាហារដែលអ្នកគួរជ្រើសរើសយកមកទទួលទានដើម្បីធ្វើឲ្យ
ស្បែកស្អាតនិងមានគុណប្រយោជន៍ចំពោះសុខភាពនោះលោកអ្នកគួរជ្រើសរើសៈ
-ផឹកទឹកក្រូចច្របាច់ព្រោះវិតាមីនCយ៉ាងច្រើនដែលមាននៅក្នុងកាក ក្រូចវាជួយស្រូបយកសារជាតិអាហារសំខាន់ៗនិងប្រសិនបើទទួលទានរបៀប ជាផ្លែក៏ទទួលបានកាកសរសៃតាមធម្មជាតិធ្វើឲ្យមានអារម្មណ៍ឆាប់ ឆ្អែតដែរ។
-ជ្រើសរើសអាហារពពួកធញ្ញជាតិដែលមានកំរិតខ្លាញ់ទាប ដោយសារក្នុងនោះសំបូរទៅដោយកាកសរសៃ វីតាមីន និងប្រឆាំងបាក់តេរីផ្សេងៗវាជួយរំលាយយឺតៗចូលទៅក្នុងរាងកាយធ្វើ ឲ្យឆ្អែតបានយូរ។
-ធ្វើចលនារាងកាយញឹកញាប់ឬឆ្លៀតឱកាសក្រោយពេលចប់ការងារទៅ ហាត់ប្រាណប្រមាណជា១ម៉ោង ព្រោះការធ្វើសកម្មភាពរហ័សវាអាចដុតកំឡោចកាល់ឡូរីរហូតដល់១៤០ ក្នុងរយៈពេល៣០វិនាទី។
- ទទួលទានអាហារពេលព្រឹកឬទំពារអាហារឲ្យយឺតៗ ព្រោះការទទួលទានប្រញាប់លឿនពេកនឹងធ្វើឲ្យលោកអ្នកទទួលបាន បរិមាណច្រើនដោយមិនដឹងខ្លួន និងគួរចៀសវាងការទទួលទានអាហារនៅម៉ោង៦ល្ងាចឬពេលយប់។
- ព្យាយាមទទួលទានបន្លែ ផ្លែឈើឲ្យបានច្រើន ជាពិសេសផ្លែឈើដែលផ្តល់ថាមពលទាប ដូចជាផ្លែត្របែក ស្វាយ ជម្ពូ ឳឡឹកជាដើម៕
ជាបន្ទាប់ចាប់ផ្តើមបង្កើនប្រូតេអ៊ីនឬខ្លាញ់ល្អចំពោះសុខភាព ដើម្បីឲ្យឆ្អែតបានយូរដូចជា ប្រសិនបើមួយម៉ោងទៀតដល់ពេលវេលាអាហារប្រចាំពេលណែនាំឲ្យទទួលទាន ផ្លែប៉ោមខ្នាតមធ្យមមួយផ្លែនិងបើនៅសល់២ម៉ោងទៀតដល់ពេលអាហារឲ្យ ទទួលទានផ្លែប៉ោមមួយផ្លែនិងប៊ឺសណ្តែកមួយស្លាបព្រាបាយ។
បើនៅសល់៣ម៉ោងទៀតដល់ពេលទទួលទានអាហារឲ្យទទួលទានផ្លែប៉ោមមួយ ផ្លែប៊ឺសណ្តែកមួយស្លាបព្រាបាយ និងក្រេកគ័រធញ្ញជាតិ៥បន្ទះ។ ចុងក្រោយបើនៅសល់៤ម៉ោងទៀតដល់ពេលអាហារគួរទទួលទានផ្លែប៉ោមមួយ ផ្លែប៊ឺសណ្តែកបាយ ក្រេកគ័រធញ្ញជាតិ៥បន្ទះ និងទឹកដោះឆៅប្រភេទគ្មានខ្លាញ់មួយកែវ៕
មនុស្សដែលទទួលទានអាហារមានជាតិប្រូតេអ៊ីនទាបមានការឡើង ទំងន់តិចតួចសរុបជារួម ក៏ប៉ុន្តែថាមពលបន្ថែម (អាហារសម្បូរជាតិកាល់ឡូរីខ្ពស់) កាន់តែច្រើនរបស់ពួកគេត្រូវបានរក្សាទុកជាសារធាតុខ្លាញ់ច្រើនជាង មនុស្សដែលទទួលទានអាហារមានជាតិប្រូតេអ៊ីនកំរិតមធ្យម និង កំរិតខ្ពស់ទៅទៀត ។
អ្នក ដែលទទួលទានអាហារមានជាតិប្រូតេអ៊ីនកំរិតទាបបានឡើងទំងន់ប្រហែល ពាក់កណ្តាលដូចអ្នកផ្សេងដែរ គឺឡើងទំងន់ជាមធ្យម ៣,១៦ គីឡូ អំឡុងពេលនៃការសិក្សា បើប្រៀបធៀបទៅនឹងទំងន់ ៦,០៥ គីឡូក្នុងក្រុមមនុស្សដែលទទួលទានអាហារមានជាតិប្រូតេអ៊ីនកំរិត ធម្មតា និង ទំងន់ ៦,៥១ គីឡូក្នុងក្រុមមនុស្សដែលទទួលទានអាហារមានជាតិប្រូតេអ៊ីនកំរិតខ្ពស់ ។
ក៏ប៉ុន្តែការកើនឡើងទំងន់បន្ថែមដ៏ច្រើនគឺកើតមានក្នុងទំរង់ជាតិ ខ្លាញ់ច្រើនក្នុងរាងកាយដែលមនុស្សទទួលទានអាហារមានកំរិតជាតិ ប្រូតេអ៊ីនមធ្យម និង ខ្ពស់មានការឡើងទំងន់ ចំណែកឯអ្នកដែលទទួលទានអាហារមានជាតិប្រូតេអ៊ីនទាបបានស្រកទំងន់៕
បច្ចុប្បន្នមនុស្សមានការភ័យខ្លាចគ្រប់គ្នាអំពីរោគធាត់
ប៉ុន្តែបើសិនមានការយល់ដឹងពីវិធីទទួលទានប្រាកដជាអាចជួយបញ្ចៀស
នូវបញ្ហានេះបាន។
ដើម្បីកុំឲ្យកើតរោគធាត់គប្បីមិនគួរទទួលទានលើសពី១០០កាឡូរីក្នុង
មួយម៉ោងមុនពេលដល់អាហារប្រចាំថ្ងៃទេ។
ប៉ុន្តែគួរជើ្រសរើសទទួលទានកាបូនអ៊ីដ្រាតដែលមានកាកសរសៃ
ដូចជាផ្លែឈើឲ្យបានច្រើន។
ដើម្បីឲ្យសារជាតិខ្លាញ់នៅក្នុងខ្លួនរបស់អ្នកមានការថយចុះនោះ អ្នកអាចធ្វើតាមការណែនាំដូចខាងក្រោមៈ
១- ព្យាបាលស្បែក ៖ រាល់ របួសដែលកើតពីការរលាកឬកកិតឬក៏ដំបៅដែលកើតដោយសារកាំរស្មី ទាំងអស់នេះសុទ្ធតែឆ្លើយតបនឹងការជាសះស្បើយដោយលាបទឹកឃ្មុំ ។ អត្ថប្រយោជន៍បែបនេះក៏ព្រោះទឹកឃ្មុំមានផ្ទុកសារធាតុ Hydrogen Peroxide ។
២- បន្ថយការរមាស់ដោយមូសខាំ ៖ សមាសធាតុប្រឆាំងនឹងការរលាករបស់ទឹកឃ្មុំបានធ្វើឱ្យវាក្លាយជា ជម្រើសល្អមួយជួយបន្ថយការរមាស់និងបំបាត់ស្នាមមុខខាំ ។
៣- ជួយបង្កើនកម្លាំងប្រព័ន្ធការពាររាងកាយ ៖ ដោយ សារទឹកឃ្មុំសម្បូរបែបទៅដោយសមាសធាតុ Polyphenols ដូច្នេះ វាមានសមត្ថភាពគ្រប់គ្រាន់ជួយការពារបណ្តាកោសិកាពីការបំផ្លាញ ដោយរ៉ាឌីកាល់សេរី ។ បន្ថែមពីលើនេះទៀត ជួយធ្វើឱ្យល្អប្រសើរដល់សុខភាពបេះដូងក៏ដូចជាការពារប្រឆាំង នឹងមហារីក ។
៤- ជំនួយដល់ការរំលាយអាហារ ៖ យោងតាមការសិក្សាស្រាវជ្រាវកាលពីឆ្នាំ២០០៦ដែលបានចុះផ្សាយនៅ ក្នុងព្រឹត្តិបត្រ BMC Complementary & Alternative Medicineបានបង្ហាញថា ការយកទឹកឃ្មុំទៅជំនួសស្ករក្នុងអាហារកែច្នៃរួច គឺអាចធ្វើឱ្យល្អប្រសើរដល់ពពួកអតិសុខុមកាយក្នុងពោះវៀន ។
៥- ជួយព្យាបាលរោគមុនលើផ្ទៃមុខ ទ្រូង និងខ្នង៖ យោងតាមការសិក្សាស្រាវជ្រាវបង្ហាញថា ទឹកឃ្មុំប្រភេទ Manuka និង Kanukaអាចព្យាបាលគ្រាប់មុនធំៗដោយប្រសិទ្ធភាព ៕
ចរិតនិស្ស័យ៨ចំណុចរបស់ស្ត្រីគួរចៀសវាង ព្រោះអាចធ្វើឱ្យបុរសដែលស្រលាញ់ដកបេះដូង
ស្ត្រីដែលកំពុងស្វែងរកបុរសជាគូសំណព្វចិត្ត គួរស្វែងយល់ពីអត្តចរិតរបស់ខ្លួនជាមុនសិនថា តើកាយវិការ និងទង្វើរបស់អ្នកអាចធ្វើឱ្យមានការអាក់អន់ចិត្តពីភាគីម្ខាងទៀត ឬអត់? មានន័យថា រាល់ទង្វើរបស់ខ្លួននឹងបង្ហាញលើចំណង់ចំណូលចិត្តរបស់បុរសដែលនាង កំពុងចាប់អារម្មណ៍ ឬអាចធ្វើឱ្យមានភាពភ័យខ្លាចមិនចង់រស់នៅក្បែរដូចជា ៖
១- ចូលចិត្តបញ្ជា និងគ្រប់គ្រងគ្រប់យ៉ាង ៖ ប្រសិនបើអ្នកជាមនុស្សចូលចិត្តបញ្ជាលើបុរសដែលស្ថិតក្នុង ខ្សែជីវិតរបស់ខ្លួន និងមិនពេញចិត្តជារៀងរាល់លើក ក្នុងពេលដែលគេប្រតិបត្តិតាមតំរូវការ បញ្ហានេះ គឺជាផ្នែកមួយដែលបុរសមិនអាចរួមរស់ជាមួយបានក្នុងពេលអនាគត។
២-ចាប់អារម្មណ៍តែផលប្រយោជន៍របស់ខ្លួន ៖ បើអ្នកចំណាយប្រាក់ និងលួងលោមយកចិត្តបុរសក្នុងគោលបំណងផលប្រយោជន៍ដែលបានទទួលពីគេ ដោយមិនសង្កត់ធ្ងន់លើសម្ព័ន្ធភាពផ្លូវចិត្ត ថ្ងៃណាមួយនឹងគ្មានអ្នកណាម្នាក់ស៊ូទ្រាំបាន ហើយនឹងចាកចេញពីអ្នក ។
៣-មានអត្តចរិតសាំញ៉ាំមិនប្រាកដប្រជាលើខ្លួន ៖ ទោះបីជាមានសម្រស់ស្រស់ស្អាត ប៉ុន្តែមិនចេះគិតគូរសំរេចចិត្តដោយខ្លួនឯង រារែកមិនហ៊ានសំរេច និងឱ្យបុរសជាអ្នកដឹកនាំជារៀងរហូត អ្នក (នាង) នឹងក្លាយជាស្ត្រីគួរឱ្យរំខាន ហើយមិនយូរប៉ុន្មានក៏ត្រូវបោះបង់ចោល ។
៤-មានគំនិតគំរិះ និងកំណាញ់ ៖ ស្ត្រីដែលគិតថា បុរសដែលចូលមកទាក់ទង ឬចែចូវត្រូវចំណាយប្រាក់មកលើនាងជារៀងរហូត ទៅណាមកណាមិនយកប្រាក់ជាប់តាមខ្លួន ដោយសង្ឃឹមប្រើមន្តស្នេហ៍ទាក់ទាញឱ្យគេចេញប្រាក់ជារៀងរាល់ពេល មានន័យថា នាងមិនអាចប្រតិបត្តិបែបនេះបានយូរទេ ថ្ងៃណាមួយគេស៊ូទ្រាំមិនបាន នឹងចាកចេញពីនាងដោយគ្មានក្តីអាលោះអាល័យ ។
៥-ក្នុងចិត្តមានរឿងច្រើន និងពិបាកយកចិត្ត ៖ ស្ត្រីម្នាក់ ទោះបីជាបុរសព្យាយាមយកចិត្តទុកដាក់ច្រើនយ៉ាងណាក៏ដោយ ប៉ុន្តែអ្វីដែលបានទទួលការតបស្នងបានត្រឹមតែការមិនពេញចិត្ត និងមានចិត្តេឆវឆាវរៀងរាល់លើក ក្នុងពេលទទួលបានវត្ថុគួរឱ្យគាប់ចិត្ត ចាត់ទុកថា ជាវិធីសាស្ត្រមួយ ដែលនាងត្រៀមខ្លួនរស់នៅឯកោនាពេលអនាគត។
៦-គិតតែប្រយោជន៍ផ្ទាល់ខ្លួន ៖ ការសាកល្បងសេពគប់ជាមួយអ្នកណាម្នាក់ ដោយមិនព្រមបង្ហាញទឹកចិត្ត និងហ៊ានលះបង់់រឿងរ៉ាវមួយចំនួនឱ្យគ្នាទៅវិញទៅមក មើលឃើញប្រយោជន៍ផ្ទាល់ខ្លួនជាធំ មានន័យថា អ្នកជាស្ត្រីម្នាក់មានទំលាប់អាក្រក់ និងគិតលើរឿងផ្ទាល់ខ្លួនច្រើន ។
៧-ជាមនុស្សល្ងង់ខ្លៅគ្មានហេតុផល ៖ ការងងឹតល្ងង់ដោយគ្មានហេតុផល អ្នកខ្លះចាត់ទុកថា ជាអត្តចរិតសំរាប់ស្ត្រី ប៉ុន្តែបើស្ត្រីណាម្នាក់មានចរិតបែបនេះហួសហេតុ រួមទាំងគ្មានហេតុផល អាចបញ្ជាក់បានថា អ្នកនឹងត្រៀមខ្លួនរស់នៅដោយឯកោក្នុងពេលអនាគត។
៨-ពូកែរអ៊ូរទាំ ៖ ចាត់ទុកថា ជាលក្ខណៈធម្មជាតិរបស់ស្ត្រីរមែងនិយាយស្តីច្រើន ប៉ុន្តែបើពីមួយថ្ងៃទៅមួយថ្ងៃរអ៊ូរទាំឥតឈប់ដាក់បុរសជាទីសំណព្វ ធានាថាទៅថ្ងៃអនាគតអ្នកនឹងរស់នៅតែម្នាក់ឯង ៕
ការជ្រើសរើសអាហារនិងការទទួលទាន
-ផ្លែឈើៈ អ្នកគួរជ្រើសរើសផ្លែឈើណាដែលមានសារជាតិសូកូឡានិងមានសារជាតិ ផ្អែម ពិសេសផ្លែក្រូចជាជម្រើសល្អបំផុត ព្រោះថាក្រូចពុំមានសារជាតិខ្លាញ់ និងសម្បូរទៅដោយវិតាមីនC ដែលផ្តល់នូវប្រយោជន៍ខ្ពស់សម្រាប់សុខភាព។
-បន្លែៈ គឺជារុក្ខជាតិមួយចំាបាច់សម្រាប់អ្នក បន្លែស្ទើរតែគ្រប់ប្រភេទមានសារជាតិកាឡូរីទាប និងមានសារធាតុចំាបាច់ច្រើនដែលមានតួនាទីជួយដុតបំផ្លាញជាតិខ្លាញ់ ក្នុងរាងកាយ ពិសេសផ្លែប៉េងប៉ោះ ម្ទេសប្លោក សណ្តែកគ្រប់ប្រភេទ មាននូវជាតិកាកសរសៃអាហារច្រើនជួយដល់ការរំលាយអាហារ និងជួយឲ្យឆ្អែតបានយូរទៀតផង។
-ពេលវេលាសម្រាប់ទទួលទានអាហារៈ ការហូបអាហារទៀងពេលវេលាក៏អាចជំរុញឲ្យយើងមានសុខភាពល្អផងដែរ។ ត្រូវជៀសវាងការទទួលទានអាហារឆ្អែតពេក ឬមានជាតិខ្លាញ់និងភេសជ្ជៈដែលមានជាតិអាល់កុលច្រើនហួសហេតុពេក ព្រោះវាអាចកើតអាស៊ីដក្នុងក្រពះបាន។ ត្រូវទទួលទានទឹកឲ្យបាន២លីត្រក្នុងមួយថ្ងៃដើម្បីជួយឲ្យក្រពះ ធ្វើការបានល្អនិងមានប្រសិទ្ធភាព៕
វិធីជួយឲ្យសារជាតិខ្លាញ់ថយចុះ
-ផឹកទឹកក្រូចច្របាច់ព្រោះវិតាមីនCយ៉ាងច្រើនដែលមាននៅក្នុងកាក ក្រូចវាជួយស្រូបយកសារជាតិអាហារសំខាន់ៗនិងប្រសិនបើទទួលទានរបៀប ជាផ្លែក៏ទទួលបានកាកសរសៃតាមធម្មជាតិធ្វើឲ្យមានអារម្មណ៍ឆាប់ ឆ្អែតដែរ។
-ជ្រើសរើសអាហារពពួកធញ្ញជាតិដែលមានកំរិតខ្លាញ់ទាប ដោយសារក្នុងនោះសំបូរទៅដោយកាកសរសៃ វីតាមីន និងប្រឆាំងបាក់តេរីផ្សេងៗវាជួយរំលាយយឺតៗចូលទៅក្នុងរាងកាយធ្វើ ឲ្យឆ្អែតបានយូរ។
-ធ្វើចលនារាងកាយញឹកញាប់ឬឆ្លៀតឱកាសក្រោយពេលចប់ការងារទៅ ហាត់ប្រាណប្រមាណជា១ម៉ោង ព្រោះការធ្វើសកម្មភាពរហ័សវាអាចដុតកំឡោចកាល់ឡូរីរហូតដល់១៤០ ក្នុងរយៈពេល៣០វិនាទី។
- ទទួលទានអាហារពេលព្រឹកឬទំពារអាហារឲ្យយឺតៗ ព្រោះការទទួលទានប្រញាប់លឿនពេកនឹងធ្វើឲ្យលោកអ្នកទទួលបាន បរិមាណច្រើនដោយមិនដឹងខ្លួន និងគួរចៀសវាងការទទួលទានអាហារនៅម៉ោង៦ល្ងាចឬពេលយប់។
- ព្យាយាមទទួលទានបន្លែ ផ្លែឈើឲ្យបានច្រើន ជាពិសេសផ្លែឈើដែលផ្តល់ថាមពលទាប ដូចជាផ្លែត្របែក ស្វាយ ជម្ពូ ឳឡឹកជាដើម៕
ទទួលទានបែបណាទើបមិនធាត់
ជាបន្ទាប់ចាប់ផ្តើមបង្កើនប្រូតេអ៊ីនឬខ្លាញ់ល្អចំពោះសុខភាព ដើម្បីឲ្យឆ្អែតបានយូរដូចជា ប្រសិនបើមួយម៉ោងទៀតដល់ពេលវេលាអាហារប្រចាំពេលណែនាំឲ្យទទួលទាន ផ្លែប៉ោមខ្នាតមធ្យមមួយផ្លែនិងបើនៅសល់២ម៉ោងទៀតដល់ពេលអាហារឲ្យ ទទួលទានផ្លែប៉ោមមួយផ្លែនិងប៊ឺសណ្តែកមួយស្លាបព្រាបាយ។
បើនៅសល់៣ម៉ោងទៀតដល់ពេលទទួលទានអាហារឲ្យទទួលទានផ្លែប៉ោមមួយ ផ្លែប៊ឺសណ្តែកមួយស្លាបព្រាបាយ និងក្រេកគ័រធញ្ញជាតិ៥បន្ទះ។ ចុងក្រោយបើនៅសល់៤ម៉ោងទៀតដល់ពេលអាហារគួរទទួលទានផ្លែប៉ោមមួយ ផ្លែប៊ឺសណ្តែកបាយ ក្រេកគ័រធញ្ញជាតិ៥បន្ទះ និងទឹកដោះឆៅប្រភេទគ្មានខ្លាញ់មួយកែវ៕
អាហារមានសាធាតុកាល់ឡូរីអាចបង្កើនខ្លាញ់ក្នុងរាងកាយ
ពួក អ្នកស្រាវជ្រាវអាមេរិកបាននិយាយថា មនុស្សដែលទទួលទានអាហារមានជាតិប្រូតេអ៊ីនទាបតែសម្បូរសារធាតុ កាល់ឡូរីខ្ពស់គឺទោរទន់ទៅរកការឡើងខ្លាញ់ក្នុងរាងកាយច្រើនជាងមនុស្សដែល ទទួលទានអាហារមានសារធាតុប្រូតេអ៊ីនច្រើនជ្រុលទៅទៀត ។មនុស្សដែលទទួលទានអាហារមានជាតិប្រូតេអ៊ីនទាបមានការឡើង ទំងន់តិចតួចសរុបជារួម ក៏ប៉ុន្តែថាមពលបន្ថែម (អាហារសម្បូរជាតិកាល់ឡូរីខ្ពស់) កាន់តែច្រើនរបស់ពួកគេត្រូវបានរក្សាទុកជាសារធាតុខ្លាញ់ច្រើនជាង មនុស្សដែលទទួលទានអាហារមានជាតិប្រូតេអ៊ីនកំរិតមធ្យម និង កំរិតខ្ពស់ទៅទៀត ។
អ្នក ដែលទទួលទានអាហារមានជាតិប្រូតេអ៊ីនកំរិតទាបបានឡើងទំងន់ប្រហែល ពាក់កណ្តាលដូចអ្នកផ្សេងដែរ គឺឡើងទំងន់ជាមធ្យម ៣,១៦ គីឡូ អំឡុងពេលនៃការសិក្សា បើប្រៀបធៀបទៅនឹងទំងន់ ៦,០៥ គីឡូក្នុងក្រុមមនុស្សដែលទទួលទានអាហារមានជាតិប្រូតេអ៊ីនកំរិត ធម្មតា និង ទំងន់ ៦,៥១ គីឡូក្នុងក្រុមមនុស្សដែលទទួលទានអាហារមានជាតិប្រូតេអ៊ីនកំរិតខ្ពស់ ។
ក៏ប៉ុន្តែការកើនឡើងទំងន់បន្ថែមដ៏ច្រើនគឺកើតមានក្នុងទំរង់ជាតិ ខ្លាញ់ច្រើនក្នុងរាងកាយដែលមនុស្សទទួលទានអាហារមានកំរិតជាតិ ប្រូតេអ៊ីនមធ្យម និង ខ្ពស់មានការឡើងទំងន់ ចំណែកឯអ្នកដែលទទួលទានអាហារមានជាតិប្រូតេអ៊ីនទាបបានស្រកទំងន់៕
អាហារពេលព្រឹកជាអាហារសំខាន់បំផុត
ខួរក្បាលរបស់មនុស្សធ្វើការដោយពឹងផ្អែកទៅលើ ក្លុយកូស (ជាតិស្ករដែលបានមកពីការ
ធ្វើសំយោគមេតាប៉ូលីសនៃអាហារ) ដែលសំខាន់សម្រាប់សកម្មភាពផ្សេងៗដូចជា និយាយ គិត ដើរ អាន ចាប់វត្ថុផ្សេងៗ ជាដើម។ មេតាប៉ូលីសអាចប្រព្រឹត្តិទៅលុះណាតែមានជាតិអាហារនៅក្នុងក្រពះ របស់លោកអ្នក ។
បើលោកអ្នកព្យាយាមបង្អត់អាហារពេលព្រឹក ហើយរង់ចាំរហូតដល់ថ្ងៃត្រង់នោះ លោកអ្នក
កំពុងបង្អត់ប្រព័ន្ធសរីរាង្គរបស់លោកអ្នកក្នុងរយះពេលជាង១០ម៉ោង ហើយលោកអ្នកកំពុងបង្ខំឲ្យខួរក្បាលរបស់លោកអ្នកធ្វើការដោយគ្មាន អ្វីទ្រទ្រង់សោះ។
ការបង្អត់អាហារនឹងធ្វើឲ្យខួរក្បាលរបស់លោកអ្នកចុះខ្សោយ ក្នុងការគិត ការដោះស្រាយ ការចងចាំ ការរំលឹកឡើងវិញ។ អ្នកខ្លះយល់ច្រលំថា ការបង្អត់អាហារពេលព្រឹកនឹងធ្វើឲ្យគេអាចសម្រកទំងន់ តាមពិតវាកាន់តែធ្វើឲ្យកើនទំងន់ទៅវិញទេ។
ដោយវានឹងធ្វើឲ្យងាប់កោសិការខួរក្បាលមួយចំនួន នៅពេលដែលយើងព្យាយាមបញ្ជារវា ហើយជាតិខ្លាញ់នឹងកាន់តែកើននៅក្នុងរាង្គកាយរបស់លោកអ្នក ដែលមិនធ្វើឲ្យលោកអ្នកស្រកទំងន់ឡើយ ។ ហេតុនេះហើយ អាហារពេលព្រឹក ជាអាហារសំខាន់បំផុតសម្រាប់មនុស្សគ្រប់រូប៕
ដូច្នេះអ្នកអាចប្ដូរអាហារពេលល្ងាចរាល់ថ្ងៃមក ជាការ៉ុត និង ទូ្រងមាន់អាំងនួសវិញ ដោយប្រើការ៉ុតមួយពេល ១-២ មើម ។ យើងអាចទទួលទានស្រស់ៗ ឫ យកទៅស្ងោរសិនក៏បានដែរ។ ចំណែក ឯទ្រូងមាន់ជាម្ហូបផ្ទាល់ខ្លួនរបស់អ្នក ចង់ធ្វើបែបណា ប្រឡាក់អាំង ស្ងោរ អប់ បានតាមចំណូលចិត្ត ប៉ុន្តែ មិនត្រូវទទួលទានសាច់មាន់ជាប់ស្បែក ហើយត្រូវផឹកតាមក្រោយឲ្យបានច្រើនៗរាល់ពេល៕
ធ្វើសំយោគមេតាប៉ូលីសនៃអាហារ) ដែលសំខាន់សម្រាប់សកម្មភាពផ្សេងៗដូចជា និយាយ គិត ដើរ អាន ចាប់វត្ថុផ្សេងៗ ជាដើម។ មេតាប៉ូលីសអាចប្រព្រឹត្តិទៅលុះណាតែមានជាតិអាហារនៅក្នុងក្រពះ របស់លោកអ្នក ។
បើលោកអ្នកព្យាយាមបង្អត់អាហារពេលព្រឹក ហើយរង់ចាំរហូតដល់ថ្ងៃត្រង់នោះ លោកអ្នក
កំពុងបង្អត់ប្រព័ន្ធសរីរាង្គរបស់លោកអ្នកក្នុងរយះពេលជាង១០ម៉ោង ហើយលោកអ្នកកំពុងបង្ខំឲ្យខួរក្បាលរបស់លោកអ្នកធ្វើការដោយគ្មាន អ្វីទ្រទ្រង់សោះ។
ការបង្អត់អាហារនឹងធ្វើឲ្យខួរក្បាលរបស់លោកអ្នកចុះខ្សោយ ក្នុងការគិត ការដោះស្រាយ ការចងចាំ ការរំលឹកឡើងវិញ។ អ្នកខ្លះយល់ច្រលំថា ការបង្អត់អាហារពេលព្រឹកនឹងធ្វើឲ្យគេអាចសម្រកទំងន់ តាមពិតវាកាន់តែធ្វើឲ្យកើនទំងន់ទៅវិញទេ។
ដោយវានឹងធ្វើឲ្យងាប់កោសិការខួរក្បាលមួយចំនួន នៅពេលដែលយើងព្យាយាមបញ្ជារវា ហើយជាតិខ្លាញ់នឹងកាន់តែកើននៅក្នុងរាង្គកាយរបស់លោកអ្នក ដែលមិនធ្វើឲ្យលោកអ្នកស្រកទំងន់ឡើយ ។ ហេតុនេះហើយ អាហារពេលព្រឹក ជាអាហារសំខាន់បំផុតសម្រាប់មនុស្សគ្រប់រូប៕
សាច់មាន់ និង ការ៉ុតជាអាហារបង្កើតភាពស្គមក្នុងរយះពេលពីរសប្ដាហ៍
រូមមន្ដ នេះស៍ក្តិសមចំពោះអ្នកដែលមិនចូលចិត្តធ្វើការសម្រកទម្ងន់ ដោយវិធីបង្អត់អាហារពីព្រោះទទួលទានប៉ន្មានក៏មិនបាច់ខ្លានឃ្លាន នៅចន្លោះពេលថ្ងៃ ។ ការ៉ុតមានជាតិសរសៃធ្វើឲ្យឆាប់ឆ្អែត ចំណែកសាច់ត្រង់ទ្រូងមាន ក៏សឹងតែមិនមានជាតិខ្លាញ់ឡើងធ្វើឲ្យយើងទុក ចិត្តបានថា អាហារពីរមុខនេះមានកាឡូរីទាបបំផុត។ដូច្នេះអ្នកអាចប្ដូរអាហារពេលល្ងាចរាល់ថ្ងៃមក ជាការ៉ុត និង ទូ្រងមាន់អាំងនួសវិញ ដោយប្រើការ៉ុតមួយពេល ១-២ មើម ។ យើងអាចទទួលទានស្រស់ៗ ឫ យកទៅស្ងោរសិនក៏បានដែរ។ ចំណែក ឯទ្រូងមាន់ជាម្ហូបផ្ទាល់ខ្លួនរបស់អ្នក ចង់ធ្វើបែបណា ប្រឡាក់អាំង ស្ងោរ អប់ បានតាមចំណូលចិត្ត ប៉ុន្តែ មិនត្រូវទទួលទានសាច់មាន់ជាប់ស្បែក ហើយត្រូវផឹកតាមក្រោយឲ្យបានច្រើនៗរាល់ពេល៕
៦វិធីដើម្បីការពារជំងឺមហារីកក្រពះ
អ្នក
ដឹងទេថា បាត់តេរីក្នុងក្រពះ ដែលមានឈ្មោះថា អេច ពីឡូរី
ជាអ្នកទៅជំរុញឲ្យរាងកាយបញ្ចេញអាស៊ីដមកកាត់ក្រពះ
ដែលមិនបានបរិភោគអាហាររហូតធ្វើឲ្យរលាកក្រពះ
បន្ទាប់មកមានដំបៅក្នុងក្រពះ
ហើយបើទុកយូរមិនព្រមព្យាបាលនៅទីបំផុតអាចក្លាយទៅជាមហារីក
ក្រពះ។ ដូច្នេះបើមិនចង់កើតជំងឺក្រពះអ្នកអាចអនុវត្តតាមការណែ
នាំដូចខាងក្រោម…។
១-ត្រូវបរិភោគអាហារឲ្យគ្រប់៣ពេល
គួរបរិភោគអាហារទាំង៣ពេលឲ្យបានទៀងពេល បើកំពុងសម្រកទម្ងន់ ឬកំពុងធ្វើការនៅខាងក្រៅ ដែលមិនអាចរកអ្វីបរិភោគបាន យ៉ាងហោចណាស់គួរទ្រាប់ពោះ ដោយទឹកដោះគោមួយកំប៉ុងដើម្បីកុំឲ្យពោះទទេ។
២-ត្រូវចូលកេងពីក្បាលព្រលប់
ចូលគេងក្រោយពីបរិភោគអាហារពេលល្ងាចរួច ៤ម៉ោង ដើម្បីឲ្យក្រពះពោះវៀនរំលាយអាហារឲ្យអស់សិន ប៉ុន្តែមិនគួរលើសពី៦ម៉ោងឡើយដើម្បីកុំឲ្យរាងកាយបញ្ចេញអាស៊ីដ មកច្រើនពេក។
៣-ចៀសវាងអាហារខ្លាញ់
ចៀសវាងអាហារបំពង់ខ្លាញ់ រួមទាំងហ្វ្រូម៉ា (Cheese) ទឹកដោះគោ ប៊័រ ដែលមានជាតិខ្លាញ់ខ្ពស់ ព្រោះវាត្រូវប្រើពេលវេលារំលាយយូរជាងអាហារផ្សេងៗ។ ពេលត្រូវរំលាយយូរក្រពះនឹងបញ្ចេញអាស៊ីដមកច្រើនដែលជាកត្តាធ្វើ ឲ្យទឹករំលាយទៅកាត់ជាលិកាក្រពះ និងពោះវៀនកាន់តែច្រើន។
៤-ចៀសវាងអាហារដែលមានរសជាតិខ្លាំង
តាមធម្មតាក្នុងក្រពះមានជាតិអាស៊ីដច្រើនស្រាប់មិនចាំបាច់រក អាស៊ីដមកបន្ថែមពីអាហារទាំងឡាយណាដែលមានរសជាតិខ្លាំងឡើយ ជាពិសេសពេលពោះទទេ ដូចជាអាស៊ីដពីក្រូចឆ្មារ ម្ទេស ទឹកក្រូច ឬទឹកក្រូចហ្គាស់ ដែលអាចចូលទៅរំខានក្រពះ ពោះវៀនរបស់អ្នករហូតរលាក ឬដំបៅធ្វើឲ្យចុកពោះស្ទើរទ្រាំពុំបាន។
៥-ត្រូវប្រយ័ត្នអាស៊ីដពីថ្នាំ
ប្រភេទថ្នាំមួយចំនួនដូចជា ប៉ារ៉ាសេតាម៉ុល អាស្ពិរីន និងថ្នាំបំបាត់ការឈឺសន្លាក់ ព្រោះវាអាចធ្វើឲ្យក្រហាយដល់ជាលិកាក្រពះ ជាការល្អអ្នកត្រូវលេបក្រោយពេលបរិភោគអាហារ ឬយ៉ាងហោចណាស់អាចផឹកទឹកដោះគោចូលទៅដើម្បីស្រោបក្រពះមុនលេប ថ្នាំ។
៦-ឈប់ពិសាស្រា និងបារី
ស្រា និងបារីអាចជាចំណែកជំរុញការបញ្ចេញអាស៊ីដក្នុងក្រពះដូចគ្នា បើមិនចង់កើតជំងឺមហារីកក្រពះត្រូវបន្ថយ ឬតមស្រា និងបារី បើឈប់តែម្តងគឺកាន់តែមានផលល្អចំពោះក្រពះ៕
ទស្សនាវដ្ដី សុខភាពយើង ជួបជាមួយលោកវេជ្ជបណ្ឌិត ហុង សុខឃាង ឯកទេសជម្ងឺកុមារនៃមន្ទីរពេទ្យកុមារជាតិ ដើម្បីយល់អំពីវិធីចិញ្ចឹមកូនឱ្យមានសុខភាពល្អ និងសុវត្ថិភាព។
វិធីចិញ្ចឹមកូនឱ្យមានសុខភាពល្អ និងសុវត្ថិភាព
វិធីចិញ្ចឹមកូនឱ្យមានសុខភាពល្អនិងសុវត្ថិភាព គឺអាស្រ័យទៅលើការយកចិត្ដទុកដាក់ ការមើលថែរក្សា ដោយគិតតាំងកូននៅក្នុងផ្ទៃរហូតដល់កូនប្រសូតចេញមក និងរហូតដល់កូនធំពេញវ័យ នេះគឺជាកាតព្វកិច្ចរបស់អាណាព្យាបាលគ្រប់រូបដែលត្រូវតែមានទំនួល ខុសត្រូវ។ តែបើសិនជាលោកអ្នកមិនបានបំពេញតួនាទីឱ្យបានល្អនៅក្នុងការចិញ្ចឹម ថែរក្សាកូនៗឱ្យបានល្អនោះ វានឹងអាចបង្កឱ្យលោកអ្នកមានបញ្ហាផ្សេងៗដែលធ្វើឱ្យលោកអ្នកពិបាក ទៅថ្ងៃក្រោយជាមិនខាន។ ខាងក្រោមនេះគឺជាវិធីសាស្ដ្រមួយចំនួនដែលអាចជួយលោកអ្នកបាននៅក្នុង ការចិញ្ចឹមកូនឱ្យមានសុខភាពល្អ និងសុវត្ថិភាពល្អ។
1 . ត្រូវមានគំរោងមានផ្ទៃពោះដែលមានសុខភាពល្អ
នៅក្នុងការលូតលាស់ធំធាត់របស់កុមារ កុមារគួរមានកាយវិការ និងការវិវត្ដន៍តាមអាយុកាល ដូចជារបៀបនៃការលេង ការរៀនសូត្រ ការនិយាយស្ដី និងការប្រព្រឹត្ដិផ្សេងៗទៀតរបស់កុមារ។ បើសិនជាមានការលូតលាស់យឺតយ៉ាវក្នុងផ្នែកណាមួយអាចជាសញ្ញានៃការ លូតលាស់មិនធម្មតា។ កាលណាលោកអ្នករកឃើញការលូតលាស់យឺតយ៉ាវនោះកាន់តែឆាប់ លោកអ្នកអាចជួយកូនរបស់លោកអ្នកបានកាន់តែច្រើន ដើម្បីឱ្យពួកគេលូតលាស់ទៅដល់លទ្ធភាពរបស់ពួកគេ។
3 . ត្រូវនាំកូនទៅពិនិត្យសុខភាព និងទទួលការចាក់ថ្នាំបង្ការជម្ងឺ
ការពិនិត្យសុខភាពជាប្រចាំអាចជួយឱ្យរកឃើញវិធីធ្វើឱ្យមានសុខភាព ល្អ និងរកឃើញបញ្ហាសុខភាពខ្លះបានទាន់ពេលវេលា ដែលធ្វើឱ្យឱកាសនៃការព្យាបាលកាន់តែប្រសើរឡើង។ ឯការចាក់ថ្នាំបង្ការជម្ងឺអាចជួយការពារជម្ងឺជាច្រើន និងជួយសង្គ្រោះជីវិតកុមារបានយ៉ាងល្អ។
4 . ការពារកូនរបស់លោកអ្នក
លោកអ្នកត្រូវចាត់វិធានការដើម្បីឱ្យផ្ទះ រថយន្ដ សាលារៀន និងកន្លែងផ្សេងៗទៀតមានសុវត្ថិភាព។ ផ្ទះខ្ពស់ត្រូវតែមានរបាដើម្បីបង្ខាំងកុំឱ្យកូនធ្លាក់។ អាងទឹកឬស្រះទឹកត្រូវតែមានរបងការពារកុំឱ្យក្មេងចូលបាន។ រថយន្ដត្រូវតែមានកៅអី និងខ្សែក្រវាត់ សម្រាប់ក្មេង ឬត្រូវមានមនុស្សបីនៅពេលធ្វើដំណើរ។ ត្រូវរក្សាទុកជាតិពុល និងឧបករណ៍គ្រោះថ្នាក់ផ្សេងៗ ដើម្បីកុំឱ្យក្មេងយកបាន ត្រូវយកចិត្ដទុកដាក់លើសញ្ញានៃការប្រព្រឹត្ដមិនល្អលើកូនរបស់លោកអ្នក រួមទាំងការរំលោភផ្លូវភេទ រាងកាយ និងផ្លូវចិត្ដ។
5 . ផ្ដល់នូវអាហារល្អសម្រាប់សុខភាព
ការបរិភោគអាហារបានត្រឹមត្រូវនិងទៀងទាត់ពេលវេលា នឹងផ្ដល់នូវសារធាតុចិញ្ចឹមដែលចាំបាច់ ដើម្បីឱ្យកុមារមានថាមពល ធ្វើឱ្យឆ្អឹងរឹងមាំ និងអាចទប់ទល់ជាមួយនឹងជម្ងឺមួយចំនួន។ សម្រាប់ទារក ការបំបៅដោះគឺជាជម្រើសល្អបំផុត។ នៅពេលក្មេងធំឡើង លោកអ្នកត្រូវជួយឱ្យក្មេងជ្រើសរើសអាហារដែលល្អសម្រាប់សុខភាព។ ត្រូវយកចិត្ដទុកដាក់លើប្រភេទអាហារ និង បរិមាណអាហារដែលកុមារទទួលទាន។
6 . ត្រូវធ្វើឱ្យក្មេងមានសកម្មភាព
ជាការពិតណាស់ចំពោះក្មេងកំពុងធំធាត់ លោកអ្នកត្រូវតែបង្រៀនក្មេង ដូចជាការធ្វើអនាម័យនៅជុំវិញផ្ទះ ការថែរក្សាសួន ការលេងកីឡាស្របតាមអាយុ នេះគឺជាសកម្មភាពដែលអាចជួយឱ្យកុមារមានសុខភាពល្អ។ ប៉ុន្ដែមិនត្រូវឱ្យកុមារធ្វើលើសពីកម្លាំងនោះទេ ព្រោះអាចធ្វើឱ្យមានផលប៉ះពាល់ដល់សុខភាពដែរ។ ត្រូវរកសកម្មភាពដែលមានសុវត្ថិភាព និងនាំមកនូវការសប្បាយដែលអាចធ្វើបានជាមួយកូនរបស់លោកអ្នកដើម្បី ឱ្យគ្រួសារទាំងមូលមានសុខភាពល្អ។
7 . ត្រូវរស់នៅដោយគ្មានផ្សែងបារី
ការហិតផ្សែងបារីពីអ្នកដទៃអាចធ្វើឱ្យប្រឈមមុខនឹងគ្រោះថ្នាក់ ដូចជាជក់បារីផ្ទាល់ដែរ។ ស្ដ្រីគ្រប់រូបមិនត្រូវប៉ះពាល់ជាមួយនឹងផ្សែងបារីនៅក្នុងអំឡុងពេល មានផ្ទៃពោះនោះទេ ដើម្បីការពារការឆ្លងទន្លេមិនគ្រប់ខែ និងបញ្ហាសុខភាពផ្សេងៗទៀត។ មិនត្រូវឱ្យកុមារហិតផ្សែងបារីនោះទេ ព្រោះផ្សែងបារីអាចធ្វើឱ្យកុមារកើតជម្ងឺរលាកផ្លូវដង្ហើម និងជម្ងឺហឺត ព្រមទាំងជម្ងឺរលាកសួត ថែមទៀតផង។
8 . តាមដានសកម្មភាពរបស់កូន
ការតាមដានសកម្មភាពរបស់កូនលោកអ្នកទាក់ទងទៅនឹងការសិក្សារៀនសូត្រ សកម្មភាពផ្សេងៗពីគ្រួសារ ពីមិត្ដភក្ដិ ពីបណ្ដាផ្សព្វផ្សាយ(កាសែត ទស្សនាវដ្ដី វិទ្យុ ទូរទស្សន៍ ឬអ៊ីនធីណេត) និងពីសាលារៀន ព្រមទាំងពីប្រភពផ្សេងៗទៀតជាច្រើន។ ដោយត្រូវតាមមើលថា តើកូនរបស់លោកអ្នកចំណាយពេលជាមួយអ្នកណាខ្លះ គេកំពុងធ្វើអ្វី ហើយថាតើសកម្មភាពទាំងនោះសមស្របតាមអាយុរបស់ក្មេងដែរឬអត់។ បើសិនជាមិនសមស្រប លោកអ្នកត្រូវតែធ្វើការហាមឃាត់។
9 . បង្រៀនកូនរបស់លោកអ្នកឱ្យចេះនូវទម្លាប់ល្អដែលនាំមកនូវសុខភាពល្អ
ត្រូវបង្រៀនកូនរបស់លោកអ្នកឱ្យចេះរើសយកសម្មភាពដែលមានសុវត្ថិភាព និងមានផលល្អសម្រាប់សុខភាព ដូចជា លាងដៃ ដុសធ្មេញ ពាក់មួកសុវត្ថិភាព ដាក់ខ្សែក្រវាត់ពេលជិះរថយន្ដ លាបក្រេមការពារកម្ដៅថ្ងៃ បង្កើតទំនាក់ទំនងល្អជាដើម។ ត្រូវបង្កើតការទំនាក់ទំនងល្អទាំងនោះជារៀងរាល់ថ្ងៃ និងបង្ហាញរបៀបធ្វើផងដែរ។
10 . ផ្ដល់នូវការស្រឡាញ់ និងការគាំទ្រ
កុមារគ្រប់រូបរមែងត្រូវការនូវសេចក្ដីស្រឡាញ់ ការគាំទ្រពីក្រុមគ្រូសារ និងពីមិត្ដភក្ដិ។ ចូរនិយាយជាមួយកូនៗរបស់លោកអ្នកដើម្បីជួយឱ្យពួកគេយល់ថា តើត្រូវធ្វើដូចម្ដេច ដើម្បីមានសុខភាពល្អ មានសុវត្ថិភាព និងមានសុភមង្គល។ ចូរស្វែងយល់ តើមានរឿងអ្វីកើតឡើងចំពោះកូនលោកអ្នក ហើយក៏ត្រូវស្វែងយល់ពីរបៀបដែលកូនលោកអ្នកធ្វើការសម្រេចចិត្ដ និងការដោះ ស្រាយបញ្ហាមាតាបិតាអាណាព្យាបាលគ្រប់រូប។ ត្រូវផ្ដល់នូវការឆ្លើយតបចំពោះការត្រូវការផ្នែកអារម្មណ៍ និងរាងកាយរបស់ក្មេង។
លោក សាស្ដ្រាចារ្យ ផាន់ ចាន់ពៅ អនុបណ្ឌិតឯកទេសចិត្ដវិទ្យា និងជានាយកក្រុមស្រាវជ្រាវ ភីសថាយហ្គឺរ មានវត្ដមាន បកស្រាយបំភ្លឺពីវិធីកែទម្លាប់កុមារជូនប្រិយមិត្ដអ្នកអានឱ្យបាន ស្វែងយល់តាមរយៈទស្សនាវដ្ដី សុខភាពយើង។ អ្វីទៅហៅថា ទម្លាប់?
ទម្លាប់ គឺជាអំពើឆន្ទៈ ឬសកម្មភាពថ្នឹកមួយដែលកើតជាស្វ័យប្រវត្ដិមិនប្រែប្រួលហើយកុមារ ដូចគ្នានឹងមនុស្សធំដែរ ដែលតែងតែប្រព្រឹត្ដអំពើ ឬសកម្មភាពទាំងអស់នោះនៅក្នុងជីវភាពជីវិតរស់នៅប្រចាំថ្ងៃរបស់ ពួកគេ។
តើទម្លាប់មានប៉ុន្មានប្រភេទ?
នៅក្នុងសង្គម ទម្លាប់ត្រូវបានគេចែកចេញជា២គឺ ៖
ទម្លាប់វិជ្ជមាន (ទម្លាប់ល្អ) ៖
សំដៅទៅលើកុមារចូលចិត្ដតែប្រព្រឹត្ដអំពើល្អ
មោះមុតជាមួយសកម្មភាពរហ័សរហួននៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ
ហើយទម្លាប់ល្អនេះនាំឱ្យទទួលបាននូវភាពជោគជ័យ
និងបង្កើនកេរ្ដិ៍ឈ្មោះ។
ទម្លាប់អវិជ្ជមាន (ទម្លាប់មិនល្អ) ៖
សំដៅទៅលើកុមារមានភាពខ្ជិលច្រអូស
ចូលចិត្ដតែអ្វីដែលផ្ទុយពីសង្គមឱ្យតម្លៃមិនមានសកម្មភាពរហ័សរហួន
នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ។
កត្ដាដែលនាំឱ្យកុមារមានទម្លាប់មិនល្អ
កុមារប្រៀបដូចជាក្រដាសសមួយសន្លឹកដែលរង់ចាំតែការគូសវាសនៅលើ ក្រដាសពីមជ្ឈដ្ឋានខាងក្រៅ។ អាណាព្យាបាលគ្រប់រូបរមែងតែងមានចម្ងល់ថា ហេតុអីបានជាកូនមានទម្លាប់មិនល្អបែបនេះ ឬកូនមានទម្លាប់ល្អបែបនោះ។ ដូចនេះឪពុកម្ដាយ ឬអ្នកដែលនៅជុំវិញកុមារត្រូវដឹងថា ប្រសិនបើយើងគូសរូបភាពអ្វីមួយនៅលើក្រដាសស ក្រដាសសនោះនឹងដិតជាប់នូវរូបភាពនោះ។ មានន័យថា យើងជាឪពុកម្ដាយ យើងជាគ្រូបង្រៀន យើងជាសង្គម យើងជាអ្នកដែលនៅក្បែរកុមារ បើសិនជាយើងគូស រូបយក្ស កុមារនឹងក្លាយទៅជាយក្ស។ បើយើងគូសរូបជាចោរ កុមារនឹងក្លាយទៅជាចោរ។ បើគូសជារូបអ្នកមានគតិបណ្ឌិត កុមារនឹងក្លាយជាកំពូលបញ្ញវន្ដ បើគូសកុមារម្នាក់ដែលមានទម្លាប់មិនល្អ កុមារនឹងក្លាយទៅក្មេងមានទម្លាប់មិនល្អ។ នេះជាទម្លាប់របស់ កុមារដែលរង់ចាំតែការអនុវត្ដតាមរូបភាពដែលចង្អុលប្រាប់។ ម្យ៉ាងទៀតកុមារមានទម្លាប់មិនល្អគឺដោយសារបញ្ហាចរិតលក្ខណៈនៅ ក្នុងខ្លួនមានរួចជាស្រេច តាំងពីកុមារចាប់បង្កកំណើតនៅក្នុងផ្ទៃដែលអាណាព្យាបាលជាអ្នកផ្ដល់ ឱ្យកូន ហើយរង់ចាំតែកើតមក កុមារនឹងមានសារធាតុទម្លាប់ដែលម្ដាយផ្ដល់ឱ្យ។ មានន័យថាស្ដ្រីជាម្ដាយនៅពេលដែលមានផ្ទៃពោះតែងតែខ្ជិលច្រអូសមាន ទម្លាប់មិនល្អ ។ ភាពខ្ជិលច្រអូសទម្លាប់មិនល្អនេះ វាបណ្ដាលឱ្យកូននៅក្នុងផ្ទៃមានសភាពដូចម្ដាយដែរ នៅពេលដែលកូនកើតមក។
វិធីសាស្ដ្រកែប្រែកុមារមានទម្លាប់មិនល្អ
កូនដែលមានទម្លាប់មិនល្អ ពិតជាធ្វើឱ្យអ្នកចិញ្ចឹមបីបាច់ថែរក្សាមានការមិនសប្បាយចិត្ដ។ ហេតុនេះ ឪពុកម្ដាយមិនគួរបណ្ដោយកូនឱ្យនៅមានទម្លាប់មិនល្អបែបនេះតទៅទៀត ឡើយ។ ទោះបីជាការផ្លាស់ប្ដូរទម្លាប់កូនដោយសង្ឃឹមមានប្រសិទ្ធភាពតិចក៏ ដោយ ឪពុកម្ដាយចាំបាច់ត្រូវតែអប់រំទូន្មានកូន ប្រាប់កូនពីចរិតលក្ខណៈមិនល្អ ឱ្យប្ដូរឥរិយាបថដែលអ្នកដទៃពិបាកមើល។ ប្រការដែលសំខាន់អ្នកដែលនៅក្បែរកុមារមុននឹងប្រើវិធីសាស្ដ្រកែ ទម្លាប់កុមារ ចាំបាច់ត្រូវតែធ្វើខ្លួនឯងឱ្យមានទម្លាប់ល្អដើម្បីជាគំរូទៅដល់ កុមារជាមុនសិន។ ឧទាហរណ៍ ឪពុកម្ដាយដែលមានភាពខ្ជិលច្រអូសចូលចិត្ដនិយាយដើមគេ ចូលចិត្ដប្រើពាក្យសម្ដី្ដគំរោះគំរើយ ត្រូវផ្លាស់ប្ដូរទង្វើអាក្រក់ទាំងអស់នេះចោល ប្រសិនបើចង់ឱ្យកូនមានទម្លាប់ល្អ ចង់ឱ្យអ្នកដទៃស្រឡាញ់សរសើរដល់កូន។ ព្រោះការរីកលូតលាស់ខាងផ្នែកទម្លាប់របស់កុមារ គឺតាមរយៈនៃការធ្វើត្រាប់តាមមនុស្សធំ។ ហេតុនេះឪពុកម្ដាយ គ្រូបង្រៀន ឬអ្នកដែលនៅ ជុំវិញខ្លួនកុមារ ត្រូវធ្វើខ្លួនឱ្យមានទម្លាប់ល្អជាមុនសិន ដើម្បីឱ្យកុមារធ្វើត្រាប់តាម។
វិធីបង្ការទម្លាប់មិនល្អរបស់កុមារ
ដើម្បីឱ្យកុមារមានទម្លាប់ល្អ មានសីលធម៌ល្អ មានបញ្ញា មានសកម្មភាពរហ័សរហួន អាណាព្យាបាលគ្រប់រូបត្រូវគិតគូរតាំងពីកុមារចាប់បង្កកំណើតនៅក្នុង ផ្ទៃ ដើម្បីបង្ការកូនកើតមកមានទម្លាប់មិនល្អ ពាលាអាវាសែ ខ្ជិលច្រអូសជាដើម។ ដូចនេះ ស្ដ្រីនៅពេលដែលមានផ្ទៃពោះ ត្រូវត្រៀមខ្លួនធ្វើកិច្ចការណាដែលអាចធ្វើបានដោយសកម្មភាពរហ័សរហួន ទទួលរបបចំណីអាហារឱ្យបាន គ្រប់គ្រាន់ ទទួលយកតែភាពរីករាយនៅក្នុងខ្លួន ត្រូវអានសៀវភៅណាដែលមានអត្ថន័យល្អៗជាដើម។ ស្ដ្រីដែលមានផ្ទៃពោះត្រូវតែ ធ្វើបែបនេះ គឺដើម្បីឱ្យកូននៅក្នុងផ្ទៃទទួលយកនូវអារម្មណ៍ការស្ដាប់ ការអានរបស់ម្ដាយ។ មិនត្រូវមានភាពស្មុគស្មាញ ភាពទុក្ខសោកសង្រែក ហើយត្រូវចៀសវាងមើលរូបភាពសិចស៊ី មើលរឿងអាសអាភាស ច្រណែនឈ្នានីស រឿងដែលតក់ស្លុតគួរឱ្យភ័យរន្ធត់ រឿងគំនុំគុំគួនចងអាឃាតបាញ់សម្លាប់ជាដើម។ ព្រោះកាលបើមើលរឿងទាំងអស់នេះ នាំឱ្យជះឥទ្ធិពលអាក្រក់ឆ្លងទៅដល់កូននៅក្នុង ផ្ទៃ។
ផលវិបាករបស់កុមារមានទម្លាប់មិនល្អ
ប្រសិនបើកុមារមានទម្លាប់មិនល្អ បង្កឱ្យមានផលវិបាកជាចម្បងទៅលើខ្លួនឯង ព្រោះកាលបើមានទម្លាប់ខ្ជិលច្រអូសហើយ នាំឱ្យការងារមិនរីកចម្រើនទៅមុខឡើយ ហើយក៏ធ្វើឱ្យខ្លួនឯងគ្មានកិត្ដិយសដែរ។ ដោយសារតែកុមារធ្វើខ្លួនមិនចូលសង្គម ធ្វើឱ្យអ្នក ដែលនៅជុំវិញខ្លួនកុមារមិនចូលចិត្ដស្រឡាញ់វា។ ម្យ៉ាងទៀតកុមារអាចបង្កឱ្យឪពុកម្ដាយឈឺក្បាល ព្រោះតែគិតច្រើននឹងទម្លាប់កូន ទៀតផង។
អ្វីទៅជាការបាត់បង់ស្មារតី?
មនុស្សម្នាក់សន្លប់បាត់បង់ស្មារតី គឺជាមនុស្សដែលហាក់ដូចជាដេកលក់ ប៉ុន្ដែមិនឆ្លើយតបនៅពេលគេសួរជាសំណួរ និងនៅ ពេលគេសុំឱ្យធ្វើកាយវិការងាយៗ។ មនុស្សម្នាក់សន្លប់បាត់ស្មារតីបណ្ដាលឱ្យថប់ដង្ហើម ដោយសារការធ្លាក់អណ្ដាតរបស់គាត់ទៅបិទ បំពង់ខ្យល់ ឬក៏ដោយសារកំអួត។
វិធីជួយសង្គ្រោះមនុស្សបាត់បង់ស្មារតី
ការជួយសង្គ្រោះមនុស្សដែលបាត់បង់ស្មារតីមិនមែនគ្រប់គ្នាចេះតែ ធ្វើបាននោះទេ ព្រោះបើមិនមានការយល់ដឹងអំពីវិធី សង្គ្រោះទេ អាចធ្វើឱ្យជនរងគ្រោះមានគ្រោះថ្នាក់បាន។ ខាងក្រោមនេះជាវិធីនៃការជួយសង្គ្រោះអ្នកដែលបាត់បង់ស្មារតី ៖
1 . បន្ធូរសម្លៀកបំពាក់(កអាវ ចង្កេះខោ) ដើម្បីជួយសម្រួលចលនាដង្ហើមរបស់គាត់
2 . ភ្ងើយក្បាលទៅក្រោយ ដោយប្រុងប្រយ័ត្នដើម្បីកុំឱ្យអណ្ដាតបិទផ្លូវដង្ហើម
3 . ពិនិត្យចលនាដង្ហើមរយៈពេល១០វិនាទី សម្លឹងមើលទ្រូងផឺតផតចុះឡើង ឱ្យដឹងថាមានខ្យល់ចេញពីមាត់របស់គាត់
4 . បើចាំបាច់ ត្រូវសម្អាតខាងក្នុងមាត់
5 . ដាក់ឱ្យដេកផ្អៀងដោយប្រុងប្រយ័ត្ន និងកល់ជង្គង់ឱ្យបានល្អ
6 . សូមពិនិត្យរកមើលសារធាតុរាវដែលអាចហូរចេញ (ក្បាលត្រូវតែភ្ងើយទៅក្រោយ មាត់តម្រង់ទៅដី)
7 . បញ្ជូនជនរងគ្រោះទៅមណ្ឌលសុខភាពឱ្យបានឆាប់បំផុត ដោយដាក់ជនរងគ្រោះក្នុងស្ថានភាពដូចខាងលើ និងពិនិត្យដង្ហើមឱ្យទៀងទាត់។
ប្រការគួរប្រតិបត្ដិនៅបាត់បង់ស្មារតីប្រកាច់
ប្រសិនបើគេសង្ស័យថា មនុស្សនោះបាត់បង់ស្មារតី ហើយមានរបួសខ្នង ត្រូវដាក់មនុស្សនោះផ្អៀងដោយប្រុងប្រយ័ត្នបំផុត មានតែអ្នកសង្គ្រោះដែលមានវិជ្ជាជីវៈទេដែលអាចយល់ច្បាស់ពីស្ថានភាព នេះ។ ក្នុងករណីពិសេស ប្រសិនបើមនុស្សម្នាក់ប្រកាច់ ត្រូវតែទុកជនរងគ្រោះឱ្យប្រកាច់ចុះហើយ ៖
១.ចូលដេក និងក្រោកពីដេកអោយបានឋិតថេរតាមតារាងពេលវេលា បើទោះបីជាចុងសប្តាហ៍ក៏ដោយ។
២.ងូតទឹក ឬក៏ស្តាប់តន្រ្តីដែលធ្វើអោយស្ងប់អារម្មណ៍។ ចាប់ផ្តើមធ្វើការងារដែលរៀបរាប់ពីខាង មុខ អោយបាន១ម៉ោងមុនឬច្រើនជាងនេះ មុនពេលដែលអ្នកគិតថាអ្នកងងុយដេក។
៣.បង្កើតនូវបរិយាកាសអំណោយផលក្នុងការដេកដូចជា ភាពងងឹត ស្ងាត់ មានផាសុកភាពនិងត្រជាក់។
៤.ភួយ និងខ្នោយត្រូវមានផាសុកភាព។
៥.ប្រើបន្ទប់ដេកសំរាប់តែដេក (កុំឲអ្នកដទៃលួចចូលដេកក្នុងបន្ទប់របស់អ្នក កុំមើលទូរទស្សន៍ ប្រើកុំព្យូទ័រ ឬអានសៀវភៅនៅលើគ្រែ)។
៦.ជាធម្មតា ត្រូវបញ្ចប់ការទទួលទានអាហារយ៉ាងតិច២ទៅ៣ម៉ោងមុនពេលចូលដេក។
៧.ធ្វើលំហាត់ប្រាណឲបានទៀងទាត់ ឬយ៉ាងហោចណាស់ឲបាន២ម៉ោងមុនពេលចូលដេក។
៨.ជៀសវាងទទួលទានគ្រឿងស្រវឹង ឬកាហ្វេនៅពេលជិតដល់ម៉ោងដេក ហើយអ្នកគួរតែ បញ្ឈប់ការជក់បារី។
អ្នកត្រូវគិតថាអ្វីដែលសំខាន់ជាងគេគឺការដេក ដូច្នេះហើយអ្នកត្រូវបង្កើតតារាងពេលវាលាសំរាប់ការ ដេកឲដូចតារាងការងារប្រចាំថ្ងៃ ហើយអ្នកត្រូវធ្វើជាប្រចាំ។ ប៉ុន្តែអ្នកមិនត្រូវចាត់ទុកថាការដេកជា រឿងចុងក្រោយគេនោះទេ។ ទោះបីជាអ្នកកំពុងធ្វើការងារអ្វីក៏ដោយ នៅពេលដល់ម៉ោងដេកអ្នក ត្រូវតែឈប់ធ្វើវា ហើយចូលដេក។
អាការៈបេះដូងរីកមិនមែនជាជំងឺទេ
ប៉ុន្តែវាជារោគសញ្ញារបស់
ជំងឺមួយច្រើនជាង។ ការរីកបេះដូងនេះអាចមើលឃើញតាម
រយៈការថតកាំរស្មីអ៊ិចនៅទ្រូង មុនពេលធ្វើតេស្តអ្វីផ្សេងៗទៀត។
អ្នកប្រហែលជាមានអាការៈមួយនេះបណ្តោះអាសន្នទេដោយសារតែរាងកាយមានភាព តានតឹងដូចជា មានផ្ទៃពោះ ឬជំងឺផ្សេងដូចជា សាច់ដុំបេះដូងខ្សោយ, ជំងឺសរសៃឈាមបេះដូង, បញ្ហាប្រើសបេះដូង ឬបេះដូងដើរខុសចង្វាក់។
បេះដូងរីកអាចបណ្តាលមកពីជំងឺជាច្រើនដែលធ្វើអោយបេះដូងខំច្របាច់ ខ្លាំងជាងធម្មតា ឬសាច់ដុំបេះដូងខូច។ ពេលខ្លះការរីករបស់បេះដូង និងភាពខ្សោយរបស់វាមិនដឹងហេតុផលនោះទេ។ ប៉ុន្តែមានជំងឺជាច្រើនដែលមានទំនាក់ទំនងនឹងបេះដូងរីកនេះដែរដូចជា ៖
- សម្ពាធឈាមឡើងខ្ពស់៖ ការមានជំងឺសម្ពាធឈាមឡើងខ្ពស់អាចនាំអោយបេះដូងរឹងតែពិបាកនឹង ច្របាច់ឈាម ដូច្នេះសាច់ដុំបេះដូងនឹងរីកធំ និងក្រាសជាងមុនបាន។
- ជំងឺប្រើសបេះដូង៖ ប្រើសបេះដូងទាំងបួនជួយអោយលំហូរឈាមក្នុងបេះដូងហូរក្នុងទឹកដៅ ត្រឹមត្រូវ។ ប៉ុន្តែបើសិនជាប្រើសនោះខូចដោយសារតែជំងឺ Rheumatic, បេះដូងចំហរ, ការបង្ករោគ (រលាកស្រទាបបេះដូងខាងក្នុង), ជំងឺលើជាលិការតភ្ជាប់, ការប្រើប្រាស់ថ្នាំ ឬការព្យាបាលជំងឺមហារីកដោយប្រើកាំរស្មី នោះបេះដូងអាចនឹងរីកធំបាន។
- ជំងឺលើសាច់ដុំបេះដូង៖ ជំងឺលើសាច់ដុំបេះដូងធ្វើអោយសាច់ដុំបេះដូងនោះឡើងក្រាស់ និងរឹងជាប់។ ក្នុងដំណាក់កាលដំបូងនៃជំងឺនេះ អ្នកប្រហែលជាមិនមានរោគសញ្ញាអ្វីឡើយ។ នៅពេលអាកាៈជំងឺនេះធ្ងន់ធ្ងរ បេះដូងប្រហែលជារីកធំដើម្បីអាចច្របាច់ឈាមបានទៀត។
- គាំងបេះដូង៖ ការខូចខាតក្នុងពេលមានជំងឺគាំងបេះដូងប្រហែលជាធ្វើអោយបេះដូងរីកបាន។
- មានជំងឺបេះដូងពីកំណើត៖ ប្រភេទនៃជំងឺបេះដូងពីកំណើតជាច្រើនប្រហែលជានាំអោយបេះដូងរីកធំ បាន ព្រោះជំងឺនេះអាចប៉ះពាល់ដល់លំហូរឈាមក្នុងបេះដូង ដែលជាហេតុនាំអោយបេះដូងខំប្រឹងច្របាច់ឈាមកាន់តែខ្លាំងជាងមុន។
- បេះដូងដើរខុសចង្វាក់៖ បើសិនជាអ្នកមានជំងឺបេះដូងដើរខុសចង្វាក់ បេះដូងប្រហែលជាមិនអាចច្របាច់ឈាមបានល្អដូចមុនឡើយ។ បេះដូងដែលធ្វើការងារបន្ថែមបែបនេះគឺដាក់សម្ពាធទៅលើបេះដូងដើម្បី ច្របាច់បន្ថែមទៀត និងនាំអោយវារីកធំជាងមុន។
- សម្ពាធឈាមក្នុងសរសៃឈាមអាក់ទែទាក់ទងនឹងបេះដូង និងសួតឡើងខ្ពស់៖ បើសិនជាសម្ពាធឈាមក្នុងសរសៃឈាមមួយនេះឡើងខ្ពស់ បេះដូងរបស់អ្នកប្រហែលជាត្រូវការធ្វើការច្របាច់ឈាមទៅបេះដូង និងសួតកាន់តែខ្លាំងថែមទៀត។ ដូច្នេះហើយបេះដូងខាងស្តាំប្រហែលជារីកធំបាន។
- កង្វះគ្រាប់ឈាមក្រហម៖ អាការៈកង្វះគ្រាប់ឈាមក្រហមគឺជាជំងឺមួយដែលគ្រោបឈាមក្រហមនអាច ដឹកនោមអុកស៊ីសែនគ្រប់គ្រាន់ទៅចិញ្ចឹមជាលិការបាន។ បើសិនជាមិនបានព្យាបាលទេ ជំងឺកង្វះគ្រាប់ឈាមក្រហមរ៉ាំរ៉ៃអាចនាំអោយបេះដូងដើរញាប់ ឬបេះដូងដើរខុសចង្វាក់។ បេះដូងត្រូវតែច្របាច់ឈាមកាន់តែច្រើនដើម្បី បំពេញបន្ថែមនូវការខ្វះអុកស៊ីសែនចូលក្នុងឈាមពេលអ្នកមានជំងឺបែបនេះ ។ អ្វីដែលកម្រនោះគឺថា បេះដូងរបស់អ្នកអាចនឹងរីកធំបានបើសិនជាអ្នកជំងឺជំងឺកង្វះគ្រាប់ ឈាមក្រហមរយៈពេលយូរ ហើយមិនបានព្យាបាល។
- ជំងឺលើក្រពេញទីរ៉ូអ៊ីត៖ ជំងឺក្រពេញទីរ៉ូអ៊ីតតែកង្វះ និងលើសអ័រម៉ូនទីរ៉ូអ៊ីតសុទ្ធតែនាំអោយមានបញ្ហាដល់បេះដូងទាំងអស់ ហើយក្នុងនោះក៏មានអាការៈរីកបេះដូងដែរ។
- ជាតិដែកក្នុងឈាមច្រើនពេក៖ នេះជាជំងឺមួយប្រភេទដែលរាងកាយមិនអាចបំបែក និងយកទៅប្រើប្រាស់បាន ជាពិសេសសាច់ដុំតែម្តង។ ដូច្នេះវាអាចធ្វើអោយបេះដូងខាងឆ្វេងផ្នែកខាងក្រោមរីកធំបាន ដោយសារតែសាច់ដុំបេះដូងនោះខ្សោយ។
- ជំងឺដ៏កម្រដូចជា Amyloidosis អាចប៉ះពាល់ដល់បេះដូងដែរ៖ ជំងឺប្រភេទនេះកើតឡើងដោយសារតែប្រូតេអ៊ីនមិនធម្មតា Amyloid ជាច្រើនធ្វើចរាចរណ៍ក្នុងចរន្តឈាម និងកកកុញក្នុងបេះដូង ដែលជាហេតុនាំអោយរំខានដល់មុខងារបេះដូង។ បើសិនជាប្រូតេអ៊ីន Amyloid នេះកើនឡើងក្នុងបេះដូង វាអាចនឹងនាំអោយបេះដូងរីកបាន៕
ប្រភព គេហទំព័រសុខភាព
វីតាមីន B12 សម្បូរនៅក្នុងអាហារចំនួន ១០ប្រភេទដែលគេរកឃើញថា ជាប្រភេទអាហារដែលមានវី តាមីន B12 ច្រើនជាងគេ គឺមាននៅក្នុងពពួក ងាវ គ្រុំ ខ្ចង ខ្ចៅ ពងត្រី មឹក ត្រី បង្កង ក្តាម សាច់គោសាច់ចៀម ប្វ្រូម៉ាស់ ស៊ុត និងថ្លើម។
ការបរិភោគវីតាមីន B12 ពិតជាមានសារៈសំខាន់សម្រាប់សុខភាព ដូច្នេះអ្នកទទួលទានអាហារប្រភេទខាងលើនេះ អ្នកនឹងមានរាងកាយមាំមួន មានថាមពលខ្លាំងក្លា និងជាវីតាមីនម្យ៉ាងដែលមានតួនាទីចូលទៅ ចិញ្ចឹមនូវកោសិកានៅក្នុងរាងកាយរបស់អ្នកថែមទៀតផង៕
ស្ដ្រីដែលខ្វះជាតិដែកគឺបណ្ដាលមកពីពួកគេទទួល ទានអាហារូបត្ថម្ភមិនបានគ្រប់គ្រាន់ ហើយអាហារបំប៉នទាំងនោះមិនមែនជាអាហារដែល មានសារៈប្រយោជន៍ខ្ពស់ជួយដល់ សុខភាព និងរាងកាយ។ កង្វះជាតិដែកអាចកើតឡើងដោយសារកោសិកាឈាមមិនធម្មតាជំងឺគ្រុនចាញ់ ការបាត់បង់ឈាមពេលមានឈាមរដូវ និងពេលសម្រាល។
ស្ដ្រីដែលពុំមានជាតិដែកគ្រប់គ្រាន់មានអាការៈដូចជាមុខ បបូរមាត់ ត្របកភ្នែកមានភាពស្លេកស្លាំង រាងកាយគ្មានកម្លាំង ខួរក្បាលមិនចងចាំ និងមានរាងកាយស្គមស្គាំង ប្រឈមមុខនឹងគ្មានទឹកដោះឱ្យទារកក្រោយពេលសម្រាលផងដែរ។ ស្ដ្រីអាចស្លាប់បើស្លេកស្លាំងធ្ងន់ធ្ងរ។
ដើម្បីរក្សាជាតិដែកនៅក្នុងគ្រាប់ឈាម ឬក្នុងខ្លួនឱ្យបានល្អ ស្ដ្រីគ្រប់រូបត្រូវជ្រើសរើសយកចំណីអាហារណាដែលទទួលបាននូវ សារៈប្រយោជន៍ខ្ពស់សម្រាប់ទ្រទ្រង់សុខភាព។ ជាពិសេសស្ដ្រីដែលមានផ្ទៃពោះនៅត្រីមាសទី២ ត្រូវទទួលទានសាច់ ត្រី មាន់ ស៊ុត និងបន្លែដែលមានស្លឹកពណ៌បៃតងឱ្យបានគ្រប់គ្រាន់ ដើម្បីជួយបង្ការដល់ទារកក្នុងផ្ទៃឱ្យមានសុខភាពល្អ ហើយអាហារទាំងនេះ ក៏អាចជួយឱ្យមាតាទាំងអស់មានទឹកដោះល្អសម្រាប់ទារកផងដែរ៕
ជំងឺភ្នែកឡើងបាយ គឺជាការវិវត្តន៍នូវ ស្នាមសបាំងកញ្ចក់ភ្នែក ដោយបាំងជិតនូវពន្លឺ ដែលធ្វើឲ្យអ្នកជំងឺពិបាក ក្នុងការមើលឃើញច្បាស់។ ការទុកវាចោលដោយមិនមានការព្យាបាល ក្នុងរយៈពេលដ៏យូរ ជំងឺនេះអាចធ្វើឲ្យអ្នកជំងឺខ្វាក់បាន។
ភាគច្រើននៃជំងឺនេះ គឺកើតមានដោយសារការកើនឡើងនៃអាយុ។ នាពេលខ្លះទារកអាចកើតមកជាមួយនឹងជំងឺភ្នែកឡើងបាយនេះតែម្តង ដែលវាត្រូវបានហៅថា ជំងឺភ្នែកឡើងបាយតាំងពីកំណើត ឬ ក៏កុមារអាចវិវត្តកើតមានវា ដោយសារតែការមានជំងឺ ឬ ការរងរបួស ប៉ុន្តែជំងឺភ្នែកឡើងបាយកម្រកើតមានចំពោះកុមារណាស់។
មូលហេតុ និងកត្តាមួយចំនួនដែលអាចរួមចំណែក នាំឲ្យអ្នកមាននូវជំងឺភ្នែកឡើងបាយ គឺជំងឺទឹកនោមផ្អែម ការជក់បារី ការផឹកសុរាច្រើនជ្រុល ការរងរបួសភ្នែក ការប្រើប្រាស់ corticosteroids ក្នុងរយៈពេលដ៏យូរ ការប្រឈមនឹង ពន្លឺព្រះអាទិត្យ ឬ កាំរស្មីក្នុងរយៈពេលដ៏យូរ។
ដើម្បីកាត់បន្ថយនូវការប្រឈមទៅនឹងការ វិវត្តន៍មាននូវជំងឺភ្នែកឡើងបាយ គឺមិនត្រូវកុំជក់បារីតែងតែពាក់មួក ឬ វ៉ែនតាការពារភ្នែកនៅពេលចេញទៅក្រោមកំដៅថ្ងៃ ធ្វើការគ្រប់គ្រងជំងឺទឹកនោមផ្អែម កាត់បន្ថយការប្រើប្រាស់ជាតិសុរា ៕
១-ត្រូវបរិភោគអាហារឲ្យគ្រប់៣ពេល
គួរបរិភោគអាហារទាំង៣ពេលឲ្យបានទៀងពេល បើកំពុងសម្រកទម្ងន់ ឬកំពុងធ្វើការនៅខាងក្រៅ ដែលមិនអាចរកអ្វីបរិភោគបាន យ៉ាងហោចណាស់គួរទ្រាប់ពោះ ដោយទឹកដោះគោមួយកំប៉ុងដើម្បីកុំឲ្យពោះទទេ។
២-ត្រូវចូលកេងពីក្បាលព្រលប់
ចូលគេងក្រោយពីបរិភោគអាហារពេលល្ងាចរួច ៤ម៉ោង ដើម្បីឲ្យក្រពះពោះវៀនរំលាយអាហារឲ្យអស់សិន ប៉ុន្តែមិនគួរលើសពី៦ម៉ោងឡើយដើម្បីកុំឲ្យរាងកាយបញ្ចេញអាស៊ីដ មកច្រើនពេក។
៣-ចៀសវាងអាហារខ្លាញ់
ចៀសវាងអាហារបំពង់ខ្លាញ់ រួមទាំងហ្វ្រូម៉ា (Cheese) ទឹកដោះគោ ប៊័រ ដែលមានជាតិខ្លាញ់ខ្ពស់ ព្រោះវាត្រូវប្រើពេលវេលារំលាយយូរជាងអាហារផ្សេងៗ។ ពេលត្រូវរំលាយយូរក្រពះនឹងបញ្ចេញអាស៊ីដមកច្រើនដែលជាកត្តាធ្វើ ឲ្យទឹករំលាយទៅកាត់ជាលិកាក្រពះ និងពោះវៀនកាន់តែច្រើន។
៤-ចៀសវាងអាហារដែលមានរសជាតិខ្លាំង
តាមធម្មតាក្នុងក្រពះមានជាតិអាស៊ីដច្រើនស្រាប់មិនចាំបាច់រក អាស៊ីដមកបន្ថែមពីអាហារទាំងឡាយណាដែលមានរសជាតិខ្លាំងឡើយ ជាពិសេសពេលពោះទទេ ដូចជាអាស៊ីដពីក្រូចឆ្មារ ម្ទេស ទឹកក្រូច ឬទឹកក្រូចហ្គាស់ ដែលអាចចូលទៅរំខានក្រពះ ពោះវៀនរបស់អ្នករហូតរលាក ឬដំបៅធ្វើឲ្យចុកពោះស្ទើរទ្រាំពុំបាន។
៥-ត្រូវប្រយ័ត្នអាស៊ីដពីថ្នាំ
ប្រភេទថ្នាំមួយចំនួនដូចជា ប៉ារ៉ាសេតាម៉ុល អាស្ពិរីន និងថ្នាំបំបាត់ការឈឺសន្លាក់ ព្រោះវាអាចធ្វើឲ្យក្រហាយដល់ជាលិកាក្រពះ ជាការល្អអ្នកត្រូវលេបក្រោយពេលបរិភោគអាហារ ឬយ៉ាងហោចណាស់អាចផឹកទឹកដោះគោចូលទៅដើម្បីស្រោបក្រពះមុនលេប ថ្នាំ។
៦-ឈប់ពិសាស្រា និងបារី
ស្រា និងបារីអាចជាចំណែកជំរុញការបញ្ចេញអាស៊ីដក្នុងក្រពះដូចគ្នា បើមិនចង់កើតជំងឺមហារីកក្រពះត្រូវបន្ថយ ឬតមស្រា និងបារី បើឈប់តែម្តងគឺកាន់តែមានផលល្អចំពោះក្រពះ៕
វិធីចិញ្ចឹមកូនឱ្យមានសុខភាពល្អ និងសុវត្ថិភាព
ការចិញ្ចឹមកូនឱ្យមានសុខភាពល្អ និងមានសុវត្ថិភាព វាមិនមែនជារឿងដែលងាយស្រួលប៉ុន្មាននោះទេ។ សម្រាប់មាតាបិតា គ្រប់រូបត្រូវតែមានវិធានការនៅក្នុងការចិញ្ចឹម ការថែរក្សាដើម្បីឱ្យកូនមានសុខភាពល្អ ការបណ្ដុះបណ្ដាលខាងបញ្ញាស្មារតី ការបង្ហាត់បង្រៀនកូនឱ្យចេះស្ដាប់ ចេះនិយាយ ចេះដុសធ្មេញ ចេះទទួលទានអាហារ និងស្គាល់របស់ផ្សេងៗជាច្រើនទៀត ទាំងនេះគឺជាការទទួលខុសត្រូវរបស់មាតាបិតាគ្រប់រូប។ បើសិនជាលោកអ្នកដែលជាមាតាបិតាមានការធ្វេសប្រហែសចំពោះបុត្រាបុត្រី នៅក្នុងការមើលថែរក្សានោះ អាចធ្វើឱ្យកូនៗរបស់លោកអ្នកជួបនឹងផលលំបាកជាក់ជាមិនខាន។ទស្សនាវដ្ដី សុខភាពយើង ជួបជាមួយលោកវេជ្ជបណ្ឌិត ហុង សុខឃាង ឯកទេសជម្ងឺកុមារនៃមន្ទីរពេទ្យកុមារជាតិ ដើម្បីយល់អំពីវិធីចិញ្ចឹមកូនឱ្យមានសុខភាពល្អ និងសុវត្ថិភាព។
វិធីចិញ្ចឹមកូនឱ្យមានសុខភាពល្អ និងសុវត្ថិភាព
វិធីចិញ្ចឹមកូនឱ្យមានសុខភាពល្អនិងសុវត្ថិភាព គឺអាស្រ័យទៅលើការយកចិត្ដទុកដាក់ ការមើលថែរក្សា ដោយគិតតាំងកូននៅក្នុងផ្ទៃរហូតដល់កូនប្រសូតចេញមក និងរហូតដល់កូនធំពេញវ័យ នេះគឺជាកាតព្វកិច្ចរបស់អាណាព្យាបាលគ្រប់រូបដែលត្រូវតែមានទំនួល ខុសត្រូវ។ តែបើសិនជាលោកអ្នកមិនបានបំពេញតួនាទីឱ្យបានល្អនៅក្នុងការចិញ្ចឹម ថែរក្សាកូនៗឱ្យបានល្អនោះ វានឹងអាចបង្កឱ្យលោកអ្នកមានបញ្ហាផ្សេងៗដែលធ្វើឱ្យលោកអ្នកពិបាក ទៅថ្ងៃក្រោយជាមិនខាន។ ខាងក្រោមនេះគឺជាវិធីសាស្ដ្រមួយចំនួនដែលអាចជួយលោកអ្នកបាននៅក្នុង ការចិញ្ចឹមកូនឱ្យមានសុខភាពល្អ និងសុវត្ថិភាពល្អ។
1 . ត្រូវមានគំរោងមានផ្ទៃពោះដែលមានសុខភាពល្អ
- ស្ដ្រីគ្រប់រូបត្រូវតែមកពិគ្រោះជាមួយគ្រូពេទ្យ ឬបុគ្គលិកសុខាភិបាលបន្ទាប់ពីបាត់រដូវ
- ត្រូវពិនិត្យផ្ទៃពោះឱ្យបានទៀងទាត់ទៅតាមការណែនាំរបស់គ្រូពេទ្យ
- ត្រូវលេបថ្នាំជាតិដែក និងជាតិហ្វូលិក ដែលជួយឱ្យមាតានិងទារកមានសុខភាពល្អ
- ស្ដ្រីគ្រប់រូបដែលមានផ្ទៃពោះត្រូវចៀសវាងការទទួលទានស្រា ដើម្បីការពារភាពពិការឬមិនប្រក្រតីពីកំណើតរបស់ទារក
- ត្រូវយល់ដឹងអំពីប្រវត្ដិសុខភាពគ្រូសារ ដើម្បីប៉ាន់ស្មានអំពីគ្រោះថ្នាក់របស់មាតានិងទារកទៅនឹងជម្ងឺមួយចំនួន
- បើស្ដ្រីមានជម្ងឺប្រចាំខ្លួន ត្រូវធ្វើឱ្យជម្ងឺនោះឋិតនៅក្រោមការគ្រប់គ្រង
- ត្រូវចាក់ថ្នាំបង្ការជម្ងឺឱ្យបានគ្រប់ចំនួន។
នៅក្នុងការលូតលាស់ធំធាត់របស់កុមារ កុមារគួរមានកាយវិការ និងការវិវត្ដន៍តាមអាយុកាល ដូចជារបៀបនៃការលេង ការរៀនសូត្រ ការនិយាយស្ដី និងការប្រព្រឹត្ដិផ្សេងៗទៀតរបស់កុមារ។ បើសិនជាមានការលូតលាស់យឺតយ៉ាវក្នុងផ្នែកណាមួយអាចជាសញ្ញានៃការ លូតលាស់មិនធម្មតា។ កាលណាលោកអ្នករកឃើញការលូតលាស់យឺតយ៉ាវនោះកាន់តែឆាប់ លោកអ្នកអាចជួយកូនរបស់លោកអ្នកបានកាន់តែច្រើន ដើម្បីឱ្យពួកគេលូតលាស់ទៅដល់លទ្ធភាពរបស់ពួកគេ។
3 . ត្រូវនាំកូនទៅពិនិត្យសុខភាព និងទទួលការចាក់ថ្នាំបង្ការជម្ងឺ
ការពិនិត្យសុខភាពជាប្រចាំអាចជួយឱ្យរកឃើញវិធីធ្វើឱ្យមានសុខភាព ល្អ និងរកឃើញបញ្ហាសុខភាពខ្លះបានទាន់ពេលវេលា ដែលធ្វើឱ្យឱកាសនៃការព្យាបាលកាន់តែប្រសើរឡើង។ ឯការចាក់ថ្នាំបង្ការជម្ងឺអាចជួយការពារជម្ងឺជាច្រើន និងជួយសង្គ្រោះជីវិតកុមារបានយ៉ាងល្អ។
4 . ការពារកូនរបស់លោកអ្នក
លោកអ្នកត្រូវចាត់វិធានការដើម្បីឱ្យផ្ទះ រថយន្ដ សាលារៀន និងកន្លែងផ្សេងៗទៀតមានសុវត្ថិភាព។ ផ្ទះខ្ពស់ត្រូវតែមានរបាដើម្បីបង្ខាំងកុំឱ្យកូនធ្លាក់។ អាងទឹកឬស្រះទឹកត្រូវតែមានរបងការពារកុំឱ្យក្មេងចូលបាន។ រថយន្ដត្រូវតែមានកៅអី និងខ្សែក្រវាត់ សម្រាប់ក្មេង ឬត្រូវមានមនុស្សបីនៅពេលធ្វើដំណើរ។ ត្រូវរក្សាទុកជាតិពុល និងឧបករណ៍គ្រោះថ្នាក់ផ្សេងៗ ដើម្បីកុំឱ្យក្មេងយកបាន ត្រូវយកចិត្ដទុកដាក់លើសញ្ញានៃការប្រព្រឹត្ដមិនល្អលើកូនរបស់លោកអ្នក រួមទាំងការរំលោភផ្លូវភេទ រាងកាយ និងផ្លូវចិត្ដ។
5 . ផ្ដល់នូវអាហារល្អសម្រាប់សុខភាព
ការបរិភោគអាហារបានត្រឹមត្រូវនិងទៀងទាត់ពេលវេលា នឹងផ្ដល់នូវសារធាតុចិញ្ចឹមដែលចាំបាច់ ដើម្បីឱ្យកុមារមានថាមពល ធ្វើឱ្យឆ្អឹងរឹងមាំ និងអាចទប់ទល់ជាមួយនឹងជម្ងឺមួយចំនួន។ សម្រាប់ទារក ការបំបៅដោះគឺជាជម្រើសល្អបំផុត។ នៅពេលក្មេងធំឡើង លោកអ្នកត្រូវជួយឱ្យក្មេងជ្រើសរើសអាហារដែលល្អសម្រាប់សុខភាព។ ត្រូវយកចិត្ដទុកដាក់លើប្រភេទអាហារ និង បរិមាណអាហារដែលកុមារទទួលទាន។
6 . ត្រូវធ្វើឱ្យក្មេងមានសកម្មភាព
ជាការពិតណាស់ចំពោះក្មេងកំពុងធំធាត់ លោកអ្នកត្រូវតែបង្រៀនក្មេង ដូចជាការធ្វើអនាម័យនៅជុំវិញផ្ទះ ការថែរក្សាសួន ការលេងកីឡាស្របតាមអាយុ នេះគឺជាសកម្មភាពដែលអាចជួយឱ្យកុមារមានសុខភាពល្អ។ ប៉ុន្ដែមិនត្រូវឱ្យកុមារធ្វើលើសពីកម្លាំងនោះទេ ព្រោះអាចធ្វើឱ្យមានផលប៉ះពាល់ដល់សុខភាពដែរ។ ត្រូវរកសកម្មភាពដែលមានសុវត្ថិភាព និងនាំមកនូវការសប្បាយដែលអាចធ្វើបានជាមួយកូនរបស់លោកអ្នកដើម្បី ឱ្យគ្រួសារទាំងមូលមានសុខភាពល្អ។
7 . ត្រូវរស់នៅដោយគ្មានផ្សែងបារី
ការហិតផ្សែងបារីពីអ្នកដទៃអាចធ្វើឱ្យប្រឈមមុខនឹងគ្រោះថ្នាក់ ដូចជាជក់បារីផ្ទាល់ដែរ។ ស្ដ្រីគ្រប់រូបមិនត្រូវប៉ះពាល់ជាមួយនឹងផ្សែងបារីនៅក្នុងអំឡុងពេល មានផ្ទៃពោះនោះទេ ដើម្បីការពារការឆ្លងទន្លេមិនគ្រប់ខែ និងបញ្ហាសុខភាពផ្សេងៗទៀត។ មិនត្រូវឱ្យកុមារហិតផ្សែងបារីនោះទេ ព្រោះផ្សែងបារីអាចធ្វើឱ្យកុមារកើតជម្ងឺរលាកផ្លូវដង្ហើម និងជម្ងឺហឺត ព្រមទាំងជម្ងឺរលាកសួត ថែមទៀតផង។
8 . តាមដានសកម្មភាពរបស់កូន
ការតាមដានសកម្មភាពរបស់កូនលោកអ្នកទាក់ទងទៅនឹងការសិក្សារៀនសូត្រ សកម្មភាពផ្សេងៗពីគ្រួសារ ពីមិត្ដភក្ដិ ពីបណ្ដាផ្សព្វផ្សាយ(កាសែត ទស្សនាវដ្ដី វិទ្យុ ទូរទស្សន៍ ឬអ៊ីនធីណេត) និងពីសាលារៀន ព្រមទាំងពីប្រភពផ្សេងៗទៀតជាច្រើន។ ដោយត្រូវតាមមើលថា តើកូនរបស់លោកអ្នកចំណាយពេលជាមួយអ្នកណាខ្លះ គេកំពុងធ្វើអ្វី ហើយថាតើសកម្មភាពទាំងនោះសមស្របតាមអាយុរបស់ក្មេងដែរឬអត់។ បើសិនជាមិនសមស្រប លោកអ្នកត្រូវតែធ្វើការហាមឃាត់។
9 . បង្រៀនកូនរបស់លោកអ្នកឱ្យចេះនូវទម្លាប់ល្អដែលនាំមកនូវសុខភាពល្អ
ត្រូវបង្រៀនកូនរបស់លោកអ្នកឱ្យចេះរើសយកសម្មភាពដែលមានសុវត្ថិភាព និងមានផលល្អសម្រាប់សុខភាព ដូចជា លាងដៃ ដុសធ្មេញ ពាក់មួកសុវត្ថិភាព ដាក់ខ្សែក្រវាត់ពេលជិះរថយន្ដ លាបក្រេមការពារកម្ដៅថ្ងៃ បង្កើតទំនាក់ទំនងល្អជាដើម។ ត្រូវបង្កើតការទំនាក់ទំនងល្អទាំងនោះជារៀងរាល់ថ្ងៃ និងបង្ហាញរបៀបធ្វើផងដែរ។
10 . ផ្ដល់នូវការស្រឡាញ់ និងការគាំទ្រ
កុមារគ្រប់រូបរមែងត្រូវការនូវសេចក្ដីស្រឡាញ់ ការគាំទ្រពីក្រុមគ្រូសារ និងពីមិត្ដភក្ដិ។ ចូរនិយាយជាមួយកូនៗរបស់លោកអ្នកដើម្បីជួយឱ្យពួកគេយល់ថា តើត្រូវធ្វើដូចម្ដេច ដើម្បីមានសុខភាពល្អ មានសុវត្ថិភាព និងមានសុភមង្គល។ ចូរស្វែងយល់ តើមានរឿងអ្វីកើតឡើងចំពោះកូនលោកអ្នក ហើយក៏ត្រូវស្វែងយល់ពីរបៀបដែលកូនលោកអ្នកធ្វើការសម្រេចចិត្ដ និងការដោះ ស្រាយបញ្ហាមាតាបិតាអាណាព្យាបាលគ្រប់រូប។ ត្រូវផ្ដល់នូវការឆ្លើយតបចំពោះការត្រូវការផ្នែកអារម្មណ៍ និងរាងកាយរបស់ក្មេង។
វិធីកែទម្លាប់កុមារ
នរណាៗក៏មានទម្លាប់ដែរ គ្រាន់តែអ្នកខ្លះមានទម្លាប់ល្អ និងអ្នកខ្លះទៀតមានទម្លាប់អាក្រក់តែប៉ុណ្ណោះ។ ទម្លាប់ល្អនាំមកនូវភាពជោគជ័យ ទម្លាប់អាក្រក់នាំមកនូវភាពបរាជ័យ។ សុភាសិតខ្មែរបានពោលថា “ពត់ឈើទាន់នៅខ្ចីប្រដៅជនប្រុសស្រីទាន់នៅក្មេង” ឬ “ដំដែកទាន់នៅក្ដៅ ប្រដៅមនុស្សទាន់នៅក្មេង”។ ហេតុនេះ ការអប់រំកូនឱ្យមានទម្លាប់ល្អ ឪពុកម្ដាយគ្រប់រូបត្រូវទូន្មានណែ នាំកូនតាំងពីកូននៅតូចមិនមែនចាំកូនធំពេញវ័យទើបលោកអ្នកទូន្មាន នោះទេ។លោក សាស្ដ្រាចារ្យ ផាន់ ចាន់ពៅ អនុបណ្ឌិតឯកទេសចិត្ដវិទ្យា និងជានាយកក្រុមស្រាវជ្រាវ ភីសថាយហ្គឺរ មានវត្ដមាន បកស្រាយបំភ្លឺពីវិធីកែទម្លាប់កុមារជូនប្រិយមិត្ដអ្នកអានឱ្យបាន ស្វែងយល់តាមរយៈទស្សនាវដ្ដី សុខភាពយើង។ អ្វីទៅហៅថា ទម្លាប់?
ទម្លាប់ គឺជាអំពើឆន្ទៈ ឬសកម្មភាពថ្នឹកមួយដែលកើតជាស្វ័យប្រវត្ដិមិនប្រែប្រួលហើយកុមារ ដូចគ្នានឹងមនុស្សធំដែរ ដែលតែងតែប្រព្រឹត្ដអំពើ ឬសកម្មភាពទាំងអស់នោះនៅក្នុងជីវភាពជីវិតរស់នៅប្រចាំថ្ងៃរបស់ ពួកគេ។
តើទម្លាប់មានប៉ុន្មានប្រភេទ?
នៅក្នុងសង្គម ទម្លាប់ត្រូវបានគេចែកចេញជា២គឺ ៖
កត្ដាដែលនាំឱ្យកុមារមានទម្លាប់មិនល្អ
កុមារប្រៀបដូចជាក្រដាសសមួយសន្លឹកដែលរង់ចាំតែការគូសវាសនៅលើ ក្រដាសពីមជ្ឈដ្ឋានខាងក្រៅ។ អាណាព្យាបាលគ្រប់រូបរមែងតែងមានចម្ងល់ថា ហេតុអីបានជាកូនមានទម្លាប់មិនល្អបែបនេះ ឬកូនមានទម្លាប់ល្អបែបនោះ។ ដូចនេះឪពុកម្ដាយ ឬអ្នកដែលនៅជុំវិញកុមារត្រូវដឹងថា ប្រសិនបើយើងគូសរូបភាពអ្វីមួយនៅលើក្រដាសស ក្រដាសសនោះនឹងដិតជាប់នូវរូបភាពនោះ។ មានន័យថា យើងជាឪពុកម្ដាយ យើងជាគ្រូបង្រៀន យើងជាសង្គម យើងជាអ្នកដែលនៅក្បែរកុមារ បើសិនជាយើងគូស រូបយក្ស កុមារនឹងក្លាយទៅជាយក្ស។ បើយើងគូសរូបជាចោរ កុមារនឹងក្លាយទៅជាចោរ។ បើគូសជារូបអ្នកមានគតិបណ្ឌិត កុមារនឹងក្លាយជាកំពូលបញ្ញវន្ដ បើគូសកុមារម្នាក់ដែលមានទម្លាប់មិនល្អ កុមារនឹងក្លាយទៅក្មេងមានទម្លាប់មិនល្អ។ នេះជាទម្លាប់របស់ កុមារដែលរង់ចាំតែការអនុវត្ដតាមរូបភាពដែលចង្អុលប្រាប់។ ម្យ៉ាងទៀតកុមារមានទម្លាប់មិនល្អគឺដោយសារបញ្ហាចរិតលក្ខណៈនៅ ក្នុងខ្លួនមានរួចជាស្រេច តាំងពីកុមារចាប់បង្កកំណើតនៅក្នុងផ្ទៃដែលអាណាព្យាបាលជាអ្នកផ្ដល់ ឱ្យកូន ហើយរង់ចាំតែកើតមក កុមារនឹងមានសារធាតុទម្លាប់ដែលម្ដាយផ្ដល់ឱ្យ។ មានន័យថាស្ដ្រីជាម្ដាយនៅពេលដែលមានផ្ទៃពោះតែងតែខ្ជិលច្រអូសមាន ទម្លាប់មិនល្អ ។ ភាពខ្ជិលច្រអូសទម្លាប់មិនល្អនេះ វាបណ្ដាលឱ្យកូននៅក្នុងផ្ទៃមានសភាពដូចម្ដាយដែរ នៅពេលដែលកូនកើតមក។
វិធីសាស្ដ្រកែប្រែកុមារមានទម្លាប់មិនល្អ
កូនដែលមានទម្លាប់មិនល្អ ពិតជាធ្វើឱ្យអ្នកចិញ្ចឹមបីបាច់ថែរក្សាមានការមិនសប្បាយចិត្ដ។ ហេតុនេះ ឪពុកម្ដាយមិនគួរបណ្ដោយកូនឱ្យនៅមានទម្លាប់មិនល្អបែបនេះតទៅទៀត ឡើយ។ ទោះបីជាការផ្លាស់ប្ដូរទម្លាប់កូនដោយសង្ឃឹមមានប្រសិទ្ធភាពតិចក៏ ដោយ ឪពុកម្ដាយចាំបាច់ត្រូវតែអប់រំទូន្មានកូន ប្រាប់កូនពីចរិតលក្ខណៈមិនល្អ ឱ្យប្ដូរឥរិយាបថដែលអ្នកដទៃពិបាកមើល។ ប្រការដែលសំខាន់អ្នកដែលនៅក្បែរកុមារមុននឹងប្រើវិធីសាស្ដ្រកែ ទម្លាប់កុមារ ចាំបាច់ត្រូវតែធ្វើខ្លួនឯងឱ្យមានទម្លាប់ល្អដើម្បីជាគំរូទៅដល់ កុមារជាមុនសិន។ ឧទាហរណ៍ ឪពុកម្ដាយដែលមានភាពខ្ជិលច្រអូសចូលចិត្ដនិយាយដើមគេ ចូលចិត្ដប្រើពាក្យសម្ដី្ដគំរោះគំរើយ ត្រូវផ្លាស់ប្ដូរទង្វើអាក្រក់ទាំងអស់នេះចោល ប្រសិនបើចង់ឱ្យកូនមានទម្លាប់ល្អ ចង់ឱ្យអ្នកដទៃស្រឡាញ់សរសើរដល់កូន។ ព្រោះការរីកលូតលាស់ខាងផ្នែកទម្លាប់របស់កុមារ គឺតាមរយៈនៃការធ្វើត្រាប់តាមមនុស្សធំ។ ហេតុនេះឪពុកម្ដាយ គ្រូបង្រៀន ឬអ្នកដែលនៅ ជុំវិញខ្លួនកុមារ ត្រូវធ្វើខ្លួនឱ្យមានទម្លាប់ល្អជាមុនសិន ដើម្បីឱ្យកុមារធ្វើត្រាប់តាម។
វិធីបង្ការទម្លាប់មិនល្អរបស់កុមារ
ដើម្បីឱ្យកុមារមានទម្លាប់ល្អ មានសីលធម៌ល្អ មានបញ្ញា មានសកម្មភាពរហ័សរហួន អាណាព្យាបាលគ្រប់រូបត្រូវគិតគូរតាំងពីកុមារចាប់បង្កកំណើតនៅក្នុង ផ្ទៃ ដើម្បីបង្ការកូនកើតមកមានទម្លាប់មិនល្អ ពាលាអាវាសែ ខ្ជិលច្រអូសជាដើម។ ដូចនេះ ស្ដ្រីនៅពេលដែលមានផ្ទៃពោះ ត្រូវត្រៀមខ្លួនធ្វើកិច្ចការណាដែលអាចធ្វើបានដោយសកម្មភាពរហ័សរហួន ទទួលរបបចំណីអាហារឱ្យបាន គ្រប់គ្រាន់ ទទួលយកតែភាពរីករាយនៅក្នុងខ្លួន ត្រូវអានសៀវភៅណាដែលមានអត្ថន័យល្អៗជាដើម។ ស្ដ្រីដែលមានផ្ទៃពោះត្រូវតែ ធ្វើបែបនេះ គឺដើម្បីឱ្យកូននៅក្នុងផ្ទៃទទួលយកនូវអារម្មណ៍ការស្ដាប់ ការអានរបស់ម្ដាយ។ មិនត្រូវមានភាពស្មុគស្មាញ ភាពទុក្ខសោកសង្រែក ហើយត្រូវចៀសវាងមើលរូបភាពសិចស៊ី មើលរឿងអាសអាភាស ច្រណែនឈ្នានីស រឿងដែលតក់ស្លុតគួរឱ្យភ័យរន្ធត់ រឿងគំនុំគុំគួនចងអាឃាតបាញ់សម្លាប់ជាដើម។ ព្រោះកាលបើមើលរឿងទាំងអស់នេះ នាំឱ្យជះឥទ្ធិពលអាក្រក់ឆ្លងទៅដល់កូននៅក្នុង ផ្ទៃ។
ផលវិបាករបស់កុមារមានទម្លាប់មិនល្អ
ប្រសិនបើកុមារមានទម្លាប់មិនល្អ បង្កឱ្យមានផលវិបាកជាចម្បងទៅលើខ្លួនឯង ព្រោះកាលបើមានទម្លាប់ខ្ជិលច្រអូសហើយ នាំឱ្យការងារមិនរីកចម្រើនទៅមុខឡើយ ហើយក៏ធ្វើឱ្យខ្លួនឯងគ្មានកិត្ដិយសដែរ។ ដោយសារតែកុមារធ្វើខ្លួនមិនចូលសង្គម ធ្វើឱ្យអ្នក ដែលនៅជុំវិញខ្លួនកុមារមិនចូលចិត្ដស្រឡាញ់វា។ ម្យ៉ាងទៀតកុមារអាចបង្កឱ្យឪពុកម្ដាយឈឺក្បាល ព្រោះតែគិតច្រើននឹងទម្លាប់កូន ទៀតផង។
វិធីសង្គ្រោះមនុស្សបាត់បង់ស្មារតី
មនុស្សយើងម្នាក់ៗមិនមាននរណាអាច ធានាថាខ្លួនឯងមានសុខភាពល្អគ្រប់ពេលនោះដែរ។ នៅពេលណាមួយនោះ លោកអ្នកអាចមានបញ្ហាអ្វីមួយដែលមិនអាចដឹងមុនបាន។ លោកអ្នកប្រហែលជាធ្លាប់បានដឹងអំពីអាការរបស់លោកអ្នកមួយចំនួនដែល បាត់បង់ស្មារតីនៅពេលណាមួយ ជួនកាលនៅពេលដេកលក់ក៏មានដែរ។ អាការនេះអាចបង្កគ្រោះថ្នាក់រហូតដល់បាត់បង់ជីវិតទៀតផង ប្រសិនបើសង្គ្រោះមិនទាន់ពេលវេលា។អ្វីទៅជាការបាត់បង់ស្មារតី?
មនុស្សម្នាក់សន្លប់បាត់បង់ស្មារតី គឺជាមនុស្សដែលហាក់ដូចជាដេកលក់ ប៉ុន្ដែមិនឆ្លើយតបនៅពេលគេសួរជាសំណួរ និងនៅ ពេលគេសុំឱ្យធ្វើកាយវិការងាយៗ។ មនុស្សម្នាក់សន្លប់បាត់ស្មារតីបណ្ដាលឱ្យថប់ដង្ហើម ដោយសារការធ្លាក់អណ្ដាតរបស់គាត់ទៅបិទ បំពង់ខ្យល់ ឬក៏ដោយសារកំអួត។
វិធីជួយសង្គ្រោះមនុស្សបាត់បង់ស្មារតី
ការជួយសង្គ្រោះមនុស្សដែលបាត់បង់ស្មារតីមិនមែនគ្រប់គ្នាចេះតែ ធ្វើបាននោះទេ ព្រោះបើមិនមានការយល់ដឹងអំពីវិធី សង្គ្រោះទេ អាចធ្វើឱ្យជនរងគ្រោះមានគ្រោះថ្នាក់បាន។ ខាងក្រោមនេះជាវិធីនៃការជួយសង្គ្រោះអ្នកដែលបាត់បង់ស្មារតី ៖
1 . បន្ធូរសម្លៀកបំពាក់(កអាវ ចង្កេះខោ) ដើម្បីជួយសម្រួលចលនាដង្ហើមរបស់គាត់
2 . ភ្ងើយក្បាលទៅក្រោយ ដោយប្រុងប្រយ័ត្នដើម្បីកុំឱ្យអណ្ដាតបិទផ្លូវដង្ហើម
3 . ពិនិត្យចលនាដង្ហើមរយៈពេល១០វិនាទី សម្លឹងមើលទ្រូងផឺតផតចុះឡើង ឱ្យដឹងថាមានខ្យល់ចេញពីមាត់របស់គាត់
4 . បើចាំបាច់ ត្រូវសម្អាតខាងក្នុងមាត់
5 . ដាក់ឱ្យដេកផ្អៀងដោយប្រុងប្រយ័ត្ន និងកល់ជង្គង់ឱ្យបានល្អ
6 . សូមពិនិត្យរកមើលសារធាតុរាវដែលអាចហូរចេញ (ក្បាលត្រូវតែភ្ងើយទៅក្រោយ មាត់តម្រង់ទៅដី)
7 . បញ្ជូនជនរងគ្រោះទៅមណ្ឌលសុខភាពឱ្យបានឆាប់បំផុត ដោយដាក់ជនរងគ្រោះក្នុងស្ថានភាពដូចខាងលើ និងពិនិត្យដង្ហើមឱ្យទៀងទាត់។
ប្រការគួរប្រតិបត្ដិនៅបាត់បង់ស្មារតីប្រកាច់
ប្រសិនបើគេសង្ស័យថា មនុស្សនោះបាត់បង់ស្មារតី ហើយមានរបួសខ្នង ត្រូវដាក់មនុស្សនោះផ្អៀងដោយប្រុងប្រយ័ត្នបំផុត មានតែអ្នកសង្គ្រោះដែលមានវិជ្ជាជីវៈទេដែលអាចយល់ច្បាស់ពីស្ថានភាព នេះ។ ក្នុងករណីពិសេស ប្រសិនបើមនុស្សម្នាក់ប្រកាច់ ត្រូវតែទុកជនរងគ្រោះឱ្យប្រកាច់ចុះហើយ ៖
- ត្រូវយកចេញឱ្យឆ្ងាយ នូវវត្ថុដែលបង្កឱ្យមានគ្រោះថ្នាក់
- កុំព្យាយាមទប់ជនរងគ្រោះនៅពេលកំពុងប្រកាច់
- កុំដាក់របស់អ្វីទៅក្នុងមាត់របស់ជនរងគ្រោះ។
- កាលណាជនរងគ្រោះបាត់ប្រកាច់ហើយ សូមដាក់ជនរងគ្រោះឱ្យដេកផ្អៀង ហើយតាមដានរហូតទាល់តែដឹងខ្លួន។
ងាយៗប្រឆាំងរោគផ្ដាសាយ
អាកាសធាតុ ប្រែប្រួលនាពេលបច្ចុប្បន្ន ជាពិសេសការធ្លាក់ភ្លៀង និងខ្យល់រងា បញ្ហាចម្បងដែលមនុស្សទូទៅប្រឈមគឺជំងឺផ្ដាសាយ។ ផ្ដាសាយ ជាជំងឺម៉្យាងដែលមិនជាធ្ងន់ធ្ងរនោះទេ ប៉ុន្តែ ប្រសិនបើអ្នកមិនបានយកចិត្តទុកដាក់ដិតដល់ អាចនឹងបង្កឲ្យមានអាការៈឈឺក្បាល ហៀរសំបោរ និងក្ដៅខ្លួនជាដើម ដែលនេះបង្កការរំខានដល់ការតាំងស្មារតីធ្វើការងាររបស់អ្នក។ ខាងក្រោមនេះ យើង នឹងលើកយកវិធីងាយៗពីគេហទំព័រ ehow ដែលអាចជួយអ្នកក្នុងការប្រយុទ្ធប្រឆាំងនឹងរោគផ្ដាសាយដោយជោគជ័យ។
១. អ្នកអាចជួបពិគ្រោះជាមួយគ្រូពេទ្យ ព្រោះគ្រូពេទ្យអាចផ្ដល់វេជ្ជបញ្ជាដ៏ត្រឹមត្រូវសម្រាប់រោគសញ្ញាជំងឺរបស់អ្នក។
២. សម្រាកឲ្យបានគ្រប់គ្រាន់ ព្រោះការសម្រាកបានគ្រប់គ្រាន់អាចជួយរាងកាយអ្នកមាំមួនងាយ ប្រយុទ្ធប្រឆាំងនឹងផ្ដាសាយរបស់អ្នកបាន។
៣. ត្រូវរក្សាសំណើមក្នុងខ្លួនអ្នក នេះតម្រូវឲ្យអ្នកញ៉ាំទឹកយ៉ាងហោចណាស់ ៨កែវក្នុងមួយថ្ងៃ។ ប្រសិនបើអ្នកមិនចង់ញ៉ាំតែទឹកសាបធម្មតា អ្នកអាចជ្រើសយកទឹកក្រូចឆ្មា ឬភេសជ្ជៈដែលផ្ដល់ជាតិទឹកជំនួសវិញ។
៤. ប្រសិនបើអ្នកក្អួតចង្អោរ ត្រូវជៀសវាងញ៉ាំអាហារដែលរឹង រហូតដល់សុខភាពរបស់អ្នកវិលទៅរកសភាពធម្មតាវិញ។
៥. អ្នកអាចញ៉ាំស៊ុបសាច់មាន់ ឬស៊ុបបន្លែ ឬនំប៊ិស្គីបត៍បានប្រសិនបើអ្នកឃ្លាន ព្រោះអាហារទាំងនេះងាយក្នុងការរំលាយដែលងាយស្រួលដល់មុខងាររំលាយ អាហាររបស់ក្រពះ។
៦. អ្នកអាចឆុងតែលាយជាមួយទឹកឃ្មុំញ៉ាំ ដោយសារការលាយបញ្ចូលគ្នានេះអាចជួយសម្រួលដល់ការឈឺបំពង់កបាន។
សាកល្បងវិធីខាងលើនេះមើល៍ ប្រសិនបើអ្នកធុញទ្រាន់នឹងការញ៉ាំថ្នាំ ហើយចង់ប្ដូរមករកវិធីងាយៗជាងនោះ៕
៥យ៉ាង ដើម្បីស្បែកស្អាត!
លុបលាងស្បែកមុខ
តើអ្នកចង់បានស្បែកស្អាត ម៉ត់រលោង មានសំណើម និងមើលទៅក្មេងជាងវ័យដែរឬទេ? ពិតណាស់ អ្នកណាៗក៏ចង់បានដែរ ដូច្នេះសូមសាកល្បងនូវវិធីសាមញ្ញ៥យ៉ាង ដូចខាងក្រោម ដែលនោះគឺជាអ្វីដែលស្បែករបស់អ្នក ត្រូវការជាចាំបាច់ជារៀងរាល់ថ្ងៃ៖
១- ទឹក
ទឹកគឺជាធាតុផ្សំមួយដ៏ល្អបំផុតសម្រាប់ស្បែករបស់អ្នក។ វាផ្ដល់ឲ្យអ្នកនូវអត្ថប្រយោជន៍ពីរផ្សេងគ្នា ដែលទីមួយគឺ ទឹកអាចជួយផ្ដល់សំណើមដល់កោសិកាស្បែកដែលបាត់បង់ជាតិទឹកពេលត្រូវ កម្ដៅថ្ងៃ។ ទីពីរ គឺទឹកអាចជួយសម្អាតជាតិពុលចេញពីក្នុងស្បែក កាត់បន្ថយភាពជ្រីវជ្រួញ និងធ្វើឲ្យស្បែកម៉ង់រលោង គួរជាទីគាប់ចិត្ត។
ជាទូទៅ រាងកាយរបស់យើង ត្រូវការទឹកប្រហែល២លីត្រ ឬ៨កែវ ក្នុងមួយថ្ងៃ។
២- សម្រាកឲ្យបានគ្រប់គ្រាន់
អ្នកត្រូវការការគេងពេលយប់ឲ្យបានគ្រប់គ្រាន់ សម្រាប់សុខភាពរាងកាយទាំងមូល ហើយស្បែកក៏បានទទួលអត្ថប្រយោនជ៍ជាច្រើនពីការគេងគ្រប់គ្រាន់នេះ ដែរ ព្រោះនេះគឺជាពេលដែលរាងកាយមានកម្លាំងឡើងវិញ ដែលអាចធ្វើស្បែកអ្នកមើលទៅក្មេងជាងវ័យ។
ការគេង ឬសម្រាកមិនគ្រប់គ្រាន់ អាចបណ្ដាលឲ្យអ្នកមានអារម្មណ៍ស្រ្ដេស និងបញ្ហាផ្លូវចិត្តមួយចំនួនទៀត ដែលទាំងអស់នេះ សុទ្ធសឹងតែប៉ះពាល់ដល់សុខភាពស្បែកផងដែរ។
៣- ញ៉ាំអាហារឲ្យបានត្រឹមត្រូវ
ការញ៉ាំអាហារដែលសមស្រប និងមានសមតុល្យ គឺជាអ្វីដែលស្បែកអ្នកត្រូវការជាចាំបាច់។ អាហារដែលមានសារធាតុចិញ្ចឹម និងមានប្រយោជន៍ចំពោះស្បែក អាចមានដូចជា ត្រីសាល់ម៉ុន សាឌីន សណ្ដែក ស្ពីណាត់ និងគ្រាប់វែលណាត់ជាដើម។
អាហារដែលសម្បូរសារធាតុប្រឆាំងអុកស៊ីតកម្មក៏ល្អសម្រាប់ស្បែក នោះដែរ ដែលមានដូចជា ផ្លែប៊ើរី ប៉េងប៉ោះ និងត្រសក់ស្រូវ។ អាហារទាំងនេះ អាចជួយការពារការខូចខាតកោសិកាស្បែក និងជួយធ្វើឲ្យអ្នកមានសុខភាពល្អ។ បន្លែ និងផ្លែឈើ ដែលសម្បូរជាតិវីតាមីនអា បេ សេ និងអឺ ក៏អាចជួយឲ្យស្បែកក្មេងជាងវ័យផងដែរ។ អ្វីដែលគួរជៀសវាង គឺការញ៉ាំអាហារតាមចិត្តចង់។
៤- សម្អាតស្បែកជាប្រចាំ
ស្បែករបស់អ្នក គួរតែត្រូវបានសម្អាតឲ្យស្អាតជានិច្ច ព្រោះភាពកខ្វក់ គឺជាហេតុផលចម្បងដែលនាំឲ្យមានបញ្ហាស្បែក។ ប្រើប្រាស់នូវផលិតផលថែរក្សាស្បែកដែលសមស្របនឹងប្រភេទស្បែករបស់ អ្នក គឺជាអ្វីដែលមិនគួរមើលរំលង។
ក្រៅពីសម្អាត អ្នកក៏គួរតែថែរក្សាវាឲ្យបានម៉ត់ចត់ផងដែរ ពោលគឺជៀសវាងត្រូវកម្ដៅថ្ងៃហួសកម្រិត ដែលនឹងធ្វើឲ្យស្បែកអ្នកឆាប់ជ្រួញ និងចាស់ជាងអាយុ។ នៅពេលដែលអ្នកត្រូវចេញក្រោមកម្ដៅថ្ងៃ អ្នកត្រូវប្រើប្រាស់នូវក្រែមការពារកម្ដៅថ្ងៃជាចាំបាច់។
៥- ការហាត់ប្រាណ
ការហាត់ប្រាណ គឺជាធាតុផ្សំដ៏សំខាន់ក្នុងជីវិតដែលយើងគួរតែធ្វើ។ វាមិនត្រឹមតែផ្ដល់នូវប្រយោជន៍ជាច្រើនដល់រាងកាយប៉ុណ្ណោះទេ ប៉ុន្ដែវាក៏មានប្រយោជន៍ចំពោះស្បែកនោះដែរ។ ការតាំងសមាធិ និងការហាត់ប្រាណផ្សេងៗទៀត អាចជួយឲ្យអ្នកកាត់បន្ថយអារម្មណ៍តានតឹង មានសុខភាពល្អ ដែលទាំងនេះគឺជាសញ្ញាល្អសម្រាប់ស្បែក។
ការហាត់ប្រាណ អាចបង្កើនចលនាឈាមរត់ និងអាចធ្វើឲ្យស្បែកក្មេងជាងវ័យ។ អ្នកអាចសាកល្បងការហាត់ប្រាណងាយស្រួល មួយចំនួន ដូចជាការដើរ ជិះកង់ ឬហែលទឹក។
អាហារឆ្លាតវៃទាំង៦ ជួយឲ្យអ្នកមានសុខភាពល្អ!
អាហារ ទាំង៦ ប្រភេទ ដែលត្រូវបានគេចាត់ទុកជាអាហារវ័យឆ្លាត សម្រាប់ការរស់នៅប្រកបដោយសារសុខភាពល្អនេះ គឺល្អជាងឱសថទៅទៀត ដោយសារតែឱសថជាអាវុធមុខពីរ តែពួកវាទាំង៦ ដែលប្រិយមិត្តនឹងឃើញខាងក្រោមនេះ គឺមិនមានផលប៉ះពាល់សុខភាពនោះទេ។ ជាមួយនឹងសារធាតុពីធម្មជាតិដែលអាចជម្រុញប្រព័ន្ធភាពស៊ាំប្រឆាំង នឹងជំងឺ វានឹងផ្ដល់ឲ្យលោកអ្នកនូវសុខភាពល្អប្រសើរ។
អាហារទាំង៦ប្រភេទនោះ មានដូចខាងក្រោម៖
១- អាហារបៃតង
ពាក្យថាអាហារបៃតងនៅទីនេះ គឺសំដៅលើបន្លែដែលមានស្លឹកពណ៌បៃតង ដែលពួកវាមាន ១០០កាឡូរីក្នុងមួយ ដែលជាជម្រើសល្អបំផុតសម្រាប់សម្រកទម្ងន់។ បន្លែបៃតង ក៏ផ្ទុកទៅដោយប្រភពល្អៗដ៏សំបូរបែបដូចជា ហ្វៃប៊ើ អាស៊ីតហ្វូលីច វីតាមីនសេ ប៉ូតាស្យូម និងម៉ាញ៉េស្យូមផងដែរ។
សារធាតុទាំងនោះ អាចជួយការពារប្រឆាំងនឹងជំងឺមហារីក និងជំងឺបេះដូង។ បន្ថែមលើនេះទៀត ពួកវាក៏មាន សារធាតុប្រឆាំងអុកស៊ីតកម្មទៀតផង ដូចជា Lutein និង Zeaxanthin ដែលជួយការពារភ្នែកឲ្យភ្លឺច្បាស់។
បើយោង តាមការសិក្សាផ្សេងៗជាច្រើន បានឲ្យដឹងថា ការទទួលទានបន្លែបៃតងមួយថ្ងៃឲ្យបានម្ដង គឺនឹងជួយកាត់បន្ថយជំងឺបេះដូងបាន ១១ភាគរយ ហើយប្រសិនបើញ៉ាំលើសពីម្ដងឡើងទៅ នោះវាក៏នឹងកាត់បន្ថយហានីភ័យនៃជំងឺទឹកនោមផ្អែមបាន ៩ភាគរយផងដែរ។ បន្លែស្លឹកបៃតង ក៏ជាប្រភពនៃជាតិដែក និងកាល់ស្យូម ដែលសំខាន់សម្រាប់ជំនួយឆ្អឹងលោកអ្នកផងដែរ។
២- ខ្ទឹមបារាំង
ប៉ុន្មានថ្ងៃមុននេះ លោកអ្នកបានដឹងរួចមកហើយថា ខ្ទឹមបារាំងក៏ស្ថិតក្នុងចំណោមអាហារដែលធ្វើឲ្យអ្នកមានក្លិនមិន ល្អ ប៉ុន្ដែទន្ទឹមនឹងចំណុចអវិជ្ជមានតូចមួយនេះ ខ្ទឹមបារាំងក៏មានអត្ថប្រយោជន៍ច្រើនណាស់ដែរ។ ខ្ទឹមបារាំង ជាប្រភពដ៏ល្អបំផុត ដែលជួយការពារលោកអ្នកឲ្យជៀសផុតពីជំងឺមហារីកក្រពេញប្រូស្ដាត។ លើសពីនេះទៀត ដោយមានផ្សំទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ គឺ Quercetin ខ្ទឹមបារាំង នឹងកាត់បន្ថយកោសិកាដែលងាប់ក្នុងករណីកើតមហារីកពោះវៀន។
៣- ផ្សិត
យោង តាមការសិក្សាថ្មីបំផុតមួយ បានរកឃើញថា ការញ៉ាំផ្សិត១០ក្រាម ក្នុងមួយថ្ងៃ នឹងជួយកាត់បន្ថយគ្រោះថ្នាក់នៃការកើតមហារីកសុដន់ ដល់ទៅ៦៤ភាគរយ។ ជាងនេះទៅទៀត ប្រសិនបើអ្នក ញ៉ាំតែបៃតងមួយពែង ជាមួយនឹងផ្សិត ជារៀងរាល់ថ្ងៃ ក៏នឹងជួយកាត់បន្ថយជំងឺដ៏សាហាវនេះ រហូតដល់ ៨៩ភាគរយឯណោះ។
ផលប្រយោជន៍ផ្សេងទៀតរបស់ផ្សិត រួមមាន ជួយពង្រឹងប្រព័ន្ធភាពស៊ាំ និងការពារការខូចខាត DNA ផងដែរ។
៤- ប៊ើរី
ដូច ដែលប្រិយមិត្តធ្លាប់បានអានក្នុងអត្ថបទសុខភាពមុនៗរបស់ខ្មែរ សារិកាមកហើយថា ពពួកផ្លែប៊ើរី គឺមានច្រើនប្រភេទ ដូចជាស្រ្ដ័រប៊ើរី ប៊្លូប៊ើរី និងប៊្លែកប៊ើរីជាដើម ហើយពួកវា សុទ្ធតែមានសារធាតុប្រឆាំងអុកស៊ីតកម្មដូចគ្នា ដែលនឹងជួយលោកអ្នកជៀសផុតពីជំងឺផ្សេងៗបាន។
លើសពីនេះទៅទៀត ផ្លែប៊ើរី ក៏នឹងជួយបង្កើនការចងចាំ និងជម្រុញសកម្មភាពក្នុងខួរក្បាលបានទៀតផង។
៥- សណ្ដែក
សណ្ដែក គឺជាប្រភពដ៏ល្អបំផុត នៃកាបូហ៊ីដ្រាត ហើយក៏អាចការពារជំងឺទឹកនោមផ្អែមបានផងដែរ។ ការទទួលទានសណ្ដែក ឲ្យបានយ៉ាងតិច ពីរដងក្នុងមួយសប្ដាហ៍ គឺនឹងជួយកាត់បន្ថយឱកាសនៃជំងឺមហារីកពោះវៀន ដល់ទៅ៥០ភាគរយ។
៦- គ្រាប់ធញ្ញជាតិ
គ្រាប់ ធញ្ញជាតិ មានផ្ទុកទៅដោយសារធាតុមានប្រយោជន៍ជាច្រើន ដូចជាសារធាតុរ៉េ និងសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើនទៀត។
គ្រាប់ធញ្ញជាតិដែលល្អ រួមមាន គ្រាប់ផ្កាឈូករ័ត្ន និង គ្រាប់ល្ពៅជាដើម។ គ្រាប់ផ្កាឈូករ័ត្នមានផ្ទុកទៅដោយ ប្រូតេអ៊ីន និងជាតិរ៉ែ, គ្រាប់ ខណៈដែលគ្រាប់ល្ពៅ មានជាតិដែក កាល់ស្យូម និងសង្កសី។
វិធីងាយៗ៧យ៉ាងដើម្បីមានអាយុវែង និងគ្មានជំងឺ
ស្រ្ដីដែលមានសុខភាពល្អ
បើយោងតាមវេជ្ជបណ្ឌិតរោគបេះដូងដ៏ល្បី គឺលោកវេជ្ជបណ្ឌិត Clyde Yancy បានឲ្យដឹងថា មនុស្សអាចរស់នៅបានដល់អាយុ១០០ឆ្នាំ ដោយគ្រាន់តែធ្វើតាមវិធីសាមញ្ញចំនួន៧ប៉ុណ្ណោះ។ ការផ្លាស់ប្ដូរទម្លាប់នៃការរស់នៅ ដូចជារក្សទម្ងន់ឲ្យបានត្រឹមត្រូវ កុំជក់បារី ហើយគ្រប់គ្រងកម្រិតកូឡេស្ទេរ៉ូលក្នុងខ្លួនឲ្យបានល្អ គឺជាវិធីដ៏ងាយស្រួលដែលអាចនាំឲ្យយើងរស់នៅបានអាយុវែង។
ពិតណាស់ប្រសិនបើវែងតែអាយុ តែរាងកាយត្រូវទ្រុធទ្រោមដោយសារជំងឺនោះ ក៏មិនមែនជាអ្វីដែលមនុស្សចង់បាននោះទេ តែវិធីដែលនឹងបង្ហាញខាងក្រោម គឺជាវិធីធ្វើមិនឲ្យមានជំងឺគ្រោះថ្នាក់មកបៀតបៀនយើងបាន។ លោកវេជ្ជបណ្ឌិតជំនាញខាងលើនេះ បាននិយាយថា មនុស្សដល់ទៅ៩០ភាគរយដែលធ្វើតាមដំបូន្មានរបស់គាត់ គឺអាចរស់នៅបានដល់៩០ ឆ្នាំ ឬដល់១០០ឆ្នាំ។ វិធីទាំង៧ នោះ គឺអាចកាត់បន្ថយគ្រោះថ្នាក់នៃការកើតជំងឺឃាតករដ៏សាហាវបំផុតក្នុងលោក ដូចជា ជំងឺបេះដូង និងជំងឺទឹកនោមផ្អែមជាដើម។
ខាងក្រោមនេះ គឺជាវិធីងាយៗសាមញ្ញទាំង៧ ដែលណែនាំដោយវេជ្ជបណ្ឌិត Clyde Yancy ៖
១- បញ្ចេញសកម្មភាពរាងកាយ ៖ បើនិយាយឲ្យស្រួលស្ដាប់គឺការហាត់ប្រាណ។ ការធ្វើឲ្យរាងកាយមានសកម្មភាព គឺអាចជួយបង្កើនជីវិតមនុស្សលើសអាយុសង្ឃឹមរស់ដល់ទៅជិត៤ឆ្នាំឯណោះ។ មនុស្សដែលអត់សូវបញ្ចេញសកម្មភាព ឬអត់ហាត់ប្រាណ គឺនឹងប្រឈមនឹងហានីភ័យនៃជំងឺបេះដូង ឬដាច់សរសៃឈាមក្នុងខួរក្បាល (ស្រ្ដូក) ដល់ទៅ២ដងលើសអ្នកហាត់ប្រាណ។
២- ដឹង និងចេះគ្រប់គ្រងកម្រិតកូឡេស្ទេរ៉ូល ៖ ការមានកម្រិតកូឡេស្ទេរ៉ូលក្នុងឈាមខ្ពស់ គឺអាចបណ្ដាលឲ្យឈានទៅដល់ការកើតជំងឺបេះដូង (មេឃាតករកំពូល) និងជំងឺស្រ្ដូកបាន ដូច្នេះមិនត្រូវភ្លេចគិតពីរឿងកូឡេស្ទេរ៉ូលក្នុងខ្លួននោះទេ។
៣- ញ៉ាំអាហារដែលមានប្រយោជន៍ចំពោះសុខភាព ៖ ការទទួលទាននូវអាហារដែលមានប្រយោជន៍ចំពោះសុខភាព ដែលរួមមានផ្លែឈើ និងបន្លែ គឺជាវិធីមួយក្នុងចំណោមវិធីដ៏ល្អបំផុតក្នុងការជួយថែរក្សាសុខ ភាពរបស់លោកអ្នក។
៤- ដឹង និងចេះគ្រប់គ្រងសម្ពាធឈាម ៖ ការឡើងសម្ពាធឈាមខ្ពស់ ឬហៅជាសាមញ្ញថាលើសឈាម គឺត្រូវបានគេហៅថា ជាឃាតករដ៏ស្ងៀមស្ងាត់បំផុតមួយ ដោយសារតែវាមិនមានរោគសញ្ញា ឬអាការៈបង្ហាញឲ្យដឹងមុននោះទេ ដែលបានផ្ដាច់យកជីវិតមនុស្សអស់មិនតិចឡើយ។ ការដឹង និងចេះគ្រប់គ្រងសម្ពាធឈាមរបស់ខ្លួនឯងបាន អ្នកអាចកាត់បន្ថយហានីភ័យនៃជំងឺស្រ្ដូកបានដល់ទៅ ៤០ភាគរយ ហើយក៏កាត់បន្ថយការគាំងបេះដូងបានដល់ទៅ ២៥ភាគរយផងដែរ។
៥- ធ្វើឲ្យមានទម្ងន់មួយដែលសមស្របចំពោះសុខភាព និងថែរក្សាទម្ងន់នោះ ៖ មនុស្សស្ទើតែ២ភាគ៣នៅក្នុងប្រទេសអ្នកមាន គឺកំពុងតែប្រឈមមុខនឹងការធាត់លើសទម្ងន់។ ការធាត់លើសទម្ងន់នេះហើយ ដែលជាកត្តាគ្រោះថ្នាក់ដ៏ចម្បងមួយ ដែលធ្វើឲ្យឈានទៅដល់ការកើតជំងឺបេះដូង និងស្រ្ដូក។ ការធាត់លើសទម្ងន់ គឺអាចកាត់បន្ថយអាយុសង្ឃឹមរស់ដល់ទៅ ៤ឆ្នាំឯណោះ។
៦- ការពារជំងឺទឹកនោមផ្អែម ៖ ជំងឺទឹកនោមផ្អែម អាចបង្កើនគ្រោះថ្នាក់ក្នុងការឡើងសម្ពាធឈាមខ្ពស់ ជំងឺដាច់សរសៃឈាម ជាពិសេសវាកាន់តែគ្រោះថ្នាក់មួយកម្រិតទៀត ប្រសិនបើអ្នកមិនបានត្រួតពិនិត្យមើល និងគ្រប់គ្រងកម្រិតជាតិស្កនៅក្នុងឈាម។
៧- ជៀសវាងឲ្យផុតពីថ្នាំជក់ ៖ ពាក់កណ្ដាលនៃអ្នកជក់បារីរយៈពេលយូរ បានស្លាប់មុនអាយុ ដោយសារតែបារីបានបង្កឲ្យកើតជំងឺគ្រោះថ្នាក់ជាច្រើន ដូចជា ជំងឺបេះដូង ជំងឺមហារីកសួត និងជំងឺជាច្រើនទៀត។ ប្រសិនបើអ្នកឈប់ជក់បារីបានកាន់តែឆាប់ នោះហានីភ័យនៃការកើតជំងឺបេះដូង និងជំងឺផ្សេងទៀតបានកាន់តែឆាប់ដែរ។
វិធីងាយៗ៨យ៉ាង ក្នុងការលុបបំបាត់ស្ត្រេស
ក្នុងជីវិតរស់នៅប្រចាំថ្ងៃ មនុស្សគ្រប់រូបសុទ្ធសឹងតែធ្លាប់ជួបប្រទះនូវអារម្មណ៍ស្រ្ដេស ដែលមិនអាចជៀសផុតបាននោះទេ។ ការមានអារម្មណ៍ស្ត្រេស គឺមិនល្អសម្រាប់សុខភាពរបស់យើងនោះទេ ព្រោះវាអាចបង្កជាផលអវិជ្ជមានជាច្រើន។
អារម្មណ៍ស្ត្រេសភាគច្រើនបានមកពីសាលារៀន កន្លែងធ្វើការ ក្នុងគ្រួសារ ឬក៏ការជួបប្រទះនូវបញ្ហាប្រចាំជីវិតអ្វីមួយ។ ថ្វីត្បិតតែយើងពិបាកនឹងជៀសផុតពីស្ត្រេស ប៉ុន្ដែយើងក៏អាចរៀនពីវិធីលុបបំបាត់បាននោះដែរនៅពេលដែលវា កើតឡើង។
ខាងក្រោមនេះ គឺជាវិធីងាយស្រួលទាំង៨យ៉ាង ដែលយើងគ្រប់គ្នាអាចធ្វើបាន ដើម្បីលុបបំបាត់នូវអារម្មណ៍ស្ត្រេស ឬក៏យ៉ាងហោចណាស់ក៏អាចកាត់បន្ថយបានខ្លះដែរ៖
១- ស្ដាប់តន្រ្ដី ៖ ការស្ដាប់នូវបទចម្រៀង ឬបទភ្លេងដែលអ្នកចូលចិត្ត គឺពិតជាអាចធ្វើឲ្យអ្នកភ្លេចនូវអារម្មណ៍ស្ត្រេសបាន។ ក្រៅពីតន្រ្ដីដែលចេញពីបទភ្លេង តន្រ្ដីធម្មជាតិដែលមានដូចជាសម្លេងទឹករលកនាមាត់សមុទ្ទ ឬសម្លេងទឹកធ្លាក់ ក៏អាចកាត់បន្ថយអារម្មណ៍តានតឹងរបស់អ្នកបាននោះដែរ។
២- តាំងសមាធិ ៖ មិនមែនតែតាឥសីនោះទេ ដែលអាចតាំងសមាធិបាន យើងគ្រប់រូបក៏អាចធ្វើបាននោះដែរ ព្រោះការតាំងសមាធិពិតជាមានប្រយោជន៍ខ្លាំងណាស់។ អ្នកគ្រាន់តែរកកន្លែងស្ងាត់ណាមួយ រួចសម្រាកខួរក្បាលរបស់អ្នក ដោយមិនគិតអ្វីទាំងអស់ ពោលគឺជម្រះចេញពីក្នុងខួរក្បាលឲ្យអស់ បន្ទាប់មកផ្ដោតអារម្មណ៍លើការដកដង្ហើមរបស់អ្នកមួយៗ ក្នុងរយៈពេលពី១០ ទៅ២០នាទី។
៣- ហាត់ប្រាណ ៖ អ្នកមិនចាំបាច់ធ្វើអីច្រើននោះទេ ដោយគ្រាន់តែដើរជុំវិញផ្ទះ តាមផ្លូវ ឬក៏ដើរដឹកឆ្កែរបស់អ្នក ស្រួបយកខ្យល់អាកាសក៏អាចកាត់បន្ថយអារម្មណ៍ស្ត្រេសបាននោះដែរ។
៤- សរសេរ ៖ សរសេរនូវរាល់អារម្មណ៍មិនសប្បាយចិត្តរបស់អ្នកចូលក្នុងសៀវភៅកំណត់ ហេតុ ឬក្នុងប្លុករបស់អ្នក ក៏អាចឲ្យអ្នកជម្រះចេញនូវអារម្មណ៍ទាំងនោះបានខ្លះដែរ។ ចូរកុំព្យាយាមលាក់ទុកក្នុងចិត្តឲ្យសោះ ព្រោះវានឹងមិនធ្វើឲ្យស្ថានការណ៍ប្រសើរឡើងនោះទេ។
៥- ញ៉ាំស្រាបន្តិចបន្តួច ៖ មនុស្សភាគច្រើនតែងតែជ្រើសយកការផឹកស្រាច្រើនឲ្យស្រវឹងដើម្បី លុបបំបាត់ទុក្ខកង្វល់ក្នុងចិត្ត ប៉ុន្ដែធាតុពិតការធ្វើបែបនេះគឺមិនល្អនោះទេ។ អ្នកអាចញ៉ាំស្រាបន្ដិចបន្តួចបាន ដើម្បីបន្ធូរអារម្មណ៍តានតឹង ប៉ុន្ដែត្រូវចាំថា ផឹកកាន់តែច្រើន អារម្មណ៍តានតឹងនឹងកាន់តែអាក្រក់ឡើង។
៦- កុំញ៉ាំអាហារច្រើនពេក ៖ មានមនុស្សខ្លះ ជ្រើសយកការញ៉ាំច្រើនជ្រុល ដើម្បីបំភ្លេចនូវអារម្មណ៍ស្រ្ដេស ប៉ុន្ដែការធ្វើបែបនេះ គឺស្មើនឹងការបង្កើនអារម្មណ៍ស្រេ្ដសទៅវិញទេ។ វាគ្រាន់តែអាចធ្វើឲ្យអ្នកបំភ្លេចស្ត្រេសបានមួយរយៈខ្លីប៉ុណ្ណោះ ប៉ុន្ដែបញ្ហាប្រចាំជីវិតរបស់អ្នក គឺមិនទៅណានោះទេ។ ចូរកំណត់នូវអាហារដែលល្អចំពោះសុខភាព ដើម្បីឲ្យអ្នកមានសុខភាពល្អ ហើយនិងអាចបំបាត់នូវអារម្មណ៍មិនល្អចោល។
៧- ទៅម៉ាស្សា ៖ ការម៉ាស្សា គឺជាវិធីដ៏ល្អ និងមានប្រសិទ្ធភាពបំផុតក្នុងការលុបបំបាត់អារម្មណ៍តានតឹង។ អ្នកអាចទៅរកកន្លែងផ្ដល់សេវាម៉ាស្សាដងខ្លួនទាំងមូលក៏បាន ឬបើមិនចង់ចំណាយលុយទេ អ្នកគ្រាន់តែយកដៃខ្លួនឯងឈ្លីលើស្មារយៈពេល១០នាទីក៏អាចកាត់ បន្ថយបានខ្លះដែរ។
៨- គេង ៖ ត្រូវប្រាកដថា អ្នកបានទទួលទានដំណេកបានគ្រប់គ្រាន់នាពេលយប់។ ការគេងមិនគ្រប់គ្រាន់អាចបង្កជាបញ្ហាដល់ផ្លូវចិត្តរបស់អ្នក ដូចជាបាត់បង់នូវការផ្ដោតអារម្មណ៍ និងកាត់បន្ថយការចងចាំបានទៀតផង។
ប្រាំយ៉ាងដើម្បីបំបាត់អារម្មណ៍ធុញថប់
មនុស្សយើងម្នាក់ៗតែងតែជួបប្រទះនូវអារម្មណ៍ធុញថប់ដោយ មិនអាចជៀសបាន ។ ការមានអារម្មណ៍ធុញថប់ធ្វើអោយជីវិតរបស់យើងជួបការលំបាកជាច្រើន ហើយតែតែឆាប់មានអារម្មណ៍មួរម៉ៅ ស្រ្តេស និងឆាប់ខឹងដែលអាចធ្វើអោយប៉ះពាល់ដល់ទំនាក់ទំនងជាមួយក្រុមគ្រួសារ មិត្តភ័ក្រ្ក គ្រួសារ ………. ។ ដើម្បីដោះស្រាយបញ្ហានេះខ្ញុំសូមចែករំលែកវិធីសាស្រ្តប្រាំយ៉ាងដែល ខ្ញុំបានអានអត្តបទពីអ្នកជំនាញខាងសុខភាព ។
១. ធ្វើខ្លួនអោយក្លាយជា អ្នកជំនាញក្នុងការបន្ធូរអារម្មណ៍
យើងត្រូវដឹងពីបច្ចេកទេសដើម្បីបន្ធូរអារម្មណ៍របស់យើង ព្រោះជូនការការលេងហ្គេម មើលទូរទស្សន៍មិនអាចជួយអ្នកបានទេ ដូចនេះយើងអាចបន្ធូរអារម្មណ៍ មានដូចជា ការដកដង្ហើមវែងៗ,ការហាត់ថៃឈី ឬ យូហ្គា ដែលពួកវាអាចមានឥទ្ធិពលនៃរូបរាងកាយទៅលើផ្លូវចិត្ត ។
២. ទទួលយកការសម្រាក , អាហារបំប៉ន និង ការធ្វើលំហាត់ប្រាណអោយបានគ្រប់គ្រាន់
តើអ្នកចង់អោយផ្លូវចិត្ត និង ខ្លួនប្រាណរបស់អ្នកមានអារម្មណ៍សន្តិភាព និង មាំទាំបានគ្រប់គ្រាន់ ក្នុងការទ្រទ្រង់នឹង ភាពឡើងចុះនៃជីវិតរបស់អ្នកឬទេ? ចូរទទួលយក ការសម្រាកអោយបានត្រឹមត្រូវ តាមដែលអ្នកត្រូវការ គឺថាមិនច្រើនជ្រុលពេក ឬ តិចពេកនោះទេ។ បរិភោគអាហារអោយបានល្អ គឺធ្វើការជ្រើសរើស ផ្លែឈើ, បន្លែ ជាតិប្រូតេអ៊ីន និង គ្រាប់ធញ្ញជាតិ សំរាប់ការទទួលបាននូវថាមពលក្នុងពេលដ៏យូរ ( ជំនួសអោយការ ទទួលយកថាមពលក្នុងរយៈពេលខ្លី ដែលបានមកពីជាតិស្ករ ឬ កាហ្វេអ៊ីនច្រើនជ្រុលនោះ )។ រួចអ្នកត្រូវធ្វើលំហាត់ប្រាណ ដើម្បីបញ្ជូន
អុកស៊ីសែន ទៅកាន់គ្រប់កោសិកានៅក្នុងរាងកាយ ដូច្នេះ ខួរក្បាល និង ខ្លួនប្រាណរបស់អ្នក អាចដំណើរការបានយ៉ាងល្អបំផុត ។
៣. រក្សាទំនាក់ទំនងជាមួយនឹងអ្នកដទៃ
ត្រូវមានទំនាក់ទំនង ចេញដើរលេងជាមួយមិត្តភ័ក្រ្ក ក្រុមគ្រួសារ ដើម្បីលំហែអារម្មណ៍អោយរីករាយដែលវិធីនេះបានជួយយើងបានរីករាយរួចផុត ពីការខ្វល់ខ្វាយ ជាពិសេសអារម្មណ៍ធុញថប់ និងស្រ្តេស ។
៤. ផ្សាភ្ជាប់ខ្លួនទៅនឹងធម្មជាតិ
ការដើរកំសាន្តក្នុងសួនច្បារ ឬ ការដើរលេងតាមព្រៃភ្នំ អាចជួយអ្នករាល់គ្នាអោយមានអារម្មណ៍ មានសេចក្តីសុខនិង ស្រស់ថ្លាក្នុងអារម្មណ៍។ ជ្រើសរើសកន្លែងដែលអ្នកមានអារម្មណ៍ថា មានសុវត្ថិភាព ដូច្នេះអ្នកអាចសម្រាកនិងរីករាយជាមួយនឹងមជ្ឈដ្ឋានជុំវិញខ្លួនអ្នក ។ ការដើរកំសាន្ត ,ដើរឆ្លងកាត់ព្រៃភ្នំ, ជិះកង់ ឬ ការជិះស្គី នឹងផ្តល់អោយអ្នកនូវ ផលប្រយោជន៍បន្ថែមទៀតនៃការធ្វើលំហាត់ប្រាណ។ អ្នកអាចបបួលមិត្តភក្តិ ម្នាក់ ឬ ពីរនាក់ទៅជាមួយអ្នក និង រីករាយនឹងអារម្មណ៍ផ្សាភ្ជាប់នឹងអ្នកដទៃផងដែរ ។
៥. គិតក្នុងផ្លូវវិជ្ជមាន
វិធីដ៏ពិសេស ក្នុងការរក្សាផ្លូវចិត្តយើង អោយចាកឆ្ងាយពីក្តីព្រួយបារម្ភ គឺការផ្តោត គំនិតរបស់ពួកយើងទៅលើ
រឿងដែលល្អ ,ស្រស់ស្អាត និង វិជ្ជមាន។ សូមអនុញ្ញាតអោយខ្លួនអ្នក មានក្តីសុបិន្ត ,ការប៉ងប្រាថ្នា និង ភាពស្រមើ
ស្រម៉ៃនូវភាពដ៏ល្អបំផុត ដែលអាចកើតមាន ។
កង្វះវីតាមីន D អាចបង្កជាជំងឺបេះដូង
ដោយវិភាគលើទិន្នន័យរបស់អ្នកជំងឺច្រើនជាងមួយម៉ឺននាក់ ក្រុមអ្នកស្រាវជ្រាវដែលមកពីសាកលវិទ្យាល័យ Kansas បានរកឃើញថា ៧០ភាគរយនៃអ្នកជំងឺទាំងនោះ គឺមានកម្រិតជាតិវីតាមីន D ទាប ហើយពួកគេមានហានីភ័យខ្ពស់បំផុតក្នុងការកើតជំងឺទាក់ទងនឹងបេះ ដូងផ្សេងៗ។
លើសពីនេះទៀត ការមានមិនគ្រប់គ្រាន់នៃវីតាមីន D នេះ ក៏បានបង្កឲ្យមនុស្សស្លាប់ច្រើនផងដែរ ខណៈដែលអ្នកដែលមានកម្រិតវាសមល្មម បានកាត់បន្ថយការស្លាប់ដល់ទៅ ៦០ភាគរយ។
កង្វះជាតិវីតាមីន D ក៏មានការទាក់ទងនឹងជំងឺមួយចំនួនទៀតផងដែរ ប៉ុន្ដែមិនទាន់មានការសិក្សាជាក់លាក់ណាមួយនៅឡើយទេ។
ក្រោយពីបានធ្វើការវិភាគលើអ្នកជំងឺជាច្រើននាក់នោះរួចមក លទ្ធផលបានបង្ហាញថា អ្នកដែលមានកម្រិតវីតាមីន D ទាប បានប្រឈមមុខនឹងជំងឺទឹកនោមផ្អែមដល់ទៅ២ដង , ប្រឈមមុខនឹងជំងឺលើសឈាម ៤០ភាគរយ និងប្រឈមមុខនឹងជំងឺសាច់ដុំបេះដូង៣០ភាគរយ បើប្រៀបធៀបជាមួយអ្នកមិនខ្វះវីតាមីន D។ សរុបរួម អ្នកដែលខ្វះវីតាមីន D គឺត្រូវប្រឈមមុខនឹងព្រួញចំនួនបីក្នុងការស្លាប់ ដូចអ្វីដែលបានបញ្ជាក់ខាងលើនេះស្រាប់។
លោក Vacek ដែលជាអ្នកដឹកនាំការស្រាវជ្រាវនេះបានបញ្ជាក់ផងដែរថា មានមនុស្សជាច្រើន បានជួបប្រទះនឹងបញ្ហាកង្វះវីតាមីន D ដោយសារតែវីតាមីន D ដែលយើងគួរទទួលបាន គឺ៩០ភាគរយពីព្រះអាទិត្យ និង១០ភាគរយពីអាហារ ប៉ុន្ដែមនុស្សភាគច្រើន គិតតែពីអាហារ ច្រើនជាងការស្រូបកម្ដៅថ្ងៃ។
អាហារដែលជាប្រភពនៃវីតាមីន D រួមមាន ត្រី ស៊ុត និងទឹកដោះគោ។ ប្រសិនបើអ្នកចង់មានកម្រិតជាតិវីតាមីន D សមល្មម អ្នកគួរតែធ្វើយ៉ាងណាឲ្យរាងកាយរបស់អ្នកទាំងមូល ត្រូវកម្ដៅថ្ងៃយ៉ាងតិច ២០នាទីជារៀងរាល់ថ្ងៃ។ បើតាមការសង្កេតឃើញជាក់ស្ដែង មានមនុស្សភាគច្រើន មិនចូលចិត្តកម្ដៅព្រះអាទិត្យនោះទេ ដូច្នេះគួរធ្វើយ៉ាងណាផ្លាស់ប្ដូរទម្លាប់នេះ។
អាហារសំខាន់៦ប្រភេទដែលរាងកាយត្រូវការជាចាំបាច់
១- ស្ពៃប្រ៊ូខូលី៖ស្ពៃប្រ៊ូខូលីមិនគ្រាន់តែមានរសជាតិឆ្ងាញ់ពិសាទទួលទានមិនចេះ ធុញប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងមានប្រសិទ្ធភាពក្នុងការការពារជំងឺមួយចំនួនដែល មនុស្សសម័យថ្មីមិនគួរមើលរំលងអត្ថប្រយោជន៍របស់ប្រ៊ូខូលីគឺ៖
សារធាតុទប់ស្កាត់រ៉ាឌីកាល់សេរី៖ ជួយការពារជំងឺមហារីក។
ការពារភ្នែកឡើងបាយ៖ ស្ពៃប្រ៊ូខូលីសម្បូរទៅដោយសារធាតុលូទីនដែលជាមិត្តដ៏ល្អរបស់ ភ្នែកជួយឲ្យភ្នែកមើលឃើញច្បាស់ល្អ ជំនួយប្រសាទភ្នែក និងការពារធាតុនានាដែលមករំខានសុខភាពភ្នែក។
សម្បូរទៅដោយសារធាតុគ្លូថាថៃអន៖ សារធាតុនេះជួយកាត់បន្ថយឱកាសកើតរោគរលាកសន្លាក់ រោគទឹកនោមផ្អែម និងរោគបេះដូង។ មិនតែប៉ុណ្ណោះវាថែមទាំងជួយពង្រឹងប្រព័ន្ធការពាររាងកាយកាត់បន្ថយកូឡេស្ដេរ៉ូលនិងជួយសម្រួលកម្រិតសម្ពាធឈាមខ្ពស់ឲ្យនៅប្រក្រតី។
សម្បូរទៅដោយវីតាមីន C សារធាតុអង់ទីអុកស៊ីដង់៖ ជួយកម្ចាត់រ៉ាឌីកាល់សេរី ធ្វើឲ្យជញ្ជាំងសរសៃឈាមស្អាត ខ្លាំង រំលាយខ្លាញ់ក្នុងសរសៃឈាម ការពាររោគចេញឈាមតាមជើងធ្មេញ រោគផ្ដាសាយ ហើយអ្វីដែលល្អបំផុតនោះគឺជួយឲ្យស្បែកស្អាត ភ្លឺថ្លា គ្មានអាចម៍រុយ ស្នាមជាំខ្មៅ។
* តម្រូវការរាងកាយ៖ ទទួលទានស្ពៃប្រ៊ូខូលី មួយសប្ដាហ៍កន្លះកូនចានក៏ជាការគ្រប់គ្រាន់ក្នុងការជួយឲ្យសុខភាព ល្អបានពេញមួយសប្ដាហ៍។
២- ទឹកដោះគោមានជាតិខ្លាញ់ទាប៖
ទឹកដោះគោគឺជាកំពូលអាហារមួយមុខដែលមនុស្សគ្រប់វ័យគួរតែផឹក ពីព្រោះវាមិនគ្រាន់តែមានសារធាតុអាហារស្ទើរគ្រប់ក្រុមប៉ុណ្ណោះទេ វាថែមទាំងមានប្រសិទ្ធភាពជួយយើងជាច្រើនទៀត ដូចជា ជំនួយឆ្អឹង ជំនួយខួរក្បាល ធ្វើឲ្យការចងចាំល្អ ប៉ះប៉ូវរាងកាយផ្នែកដែលរបួស សម្រួលតុល្យភាពអ័រម៉ូនក្នុងខួរក្បាល ជួយការពាររោគស្រងូតស្រងាត់ និងកាត់បន្ថយសម្ពាធឈាម។
* តម្រូវការរាងកាយ៖ ទឹកដោះគោមានជាតិខ្លាញ់ទាប មួយថ្ងៃ១.០០០មិល្លីក្រាម ជាបរិមាណដែលមនុស្សគ្រប់គ្នាគួរតែផឹក។
៣- សណ្ដែកក្រហម៖
សណ្ដែកក្រហមមានជាតិសរសៃអាហារខ្ពស់ណាស់មានប្រសិទ្ធភាពជួយ កាត់បន្ថយកូឡេស្ដេរ៉ូល ការពារការប្រេះសរសៃឈាមក្នុងខួរក្បាល និងរោគមហារីកពោះវៀនធំបានយ៉ាងប្រសើរ។ ម៉្យាងទៀតវាក៏សម្បូរទៅដោយអាស៊ីដហ្វូលីក ដែលជួយឈាម ការពាររោគបេះដូង។
* តម្រូវការរាងកាយ៖ គួរទទួលទានសណ្ដែកក្រហមមួយថ្ងៃមួយកូនចានឲ្យបានជាប្រចាំ។
៤- ខ្ទឹមស៖
ខ្ទឹមសមិនគ្រាន់តែជួយបំបាត់ក្លិនឆ្អាបក្នុងអាហារប៉ុណ្ណោះទេ ប៉ុន្តែនៅពេលវាធ្លាក់ទៅដល់ក្នុងពោះមនុស្សយើង វានឹងប្រែក្លាយជាឱសថជួយឲ្យឈាមមិនកកជាដុំ ជួយសម្លាប់មេរោគ កាត់បន្ថយអាការឆ្លងមេរោគក្នុងចរន្តឈាម ធ្វើឲ្យបេះដូងខ្លាំងទប់ស្កាត់រោគមហារីកពោះវៀនធំព្យាបាលអាការឈឺ-ក។ ម្យ៉ាងទៀតអ្វីដែលស្ត្រីមិនគួរខកខានទទួលទានខ្ទឹមសនោះគឺខ្ទឹមសជា ឱសថសាមញ្ញប្រចាំគ្រួសារដែលជួយការពារជំងឺមហារីកសុដន់។
* តម្រូវការសុខភាព៖ ទទួលទានខ្ទឹមសមួយថ្ងៃមួយកំពឹសអាចការពាររោគបេះដូង។
៥- ប៉េងប៉ោះ៖
ប៉េងប៉ោះជាឱសថក្បែរខ្លួន ដែលជួយការពាររោគបានជាច្រើនប្រភេទដូចជា រោគមហារីកពោះវៀនធំ រោគមហារីកបំពង់អាហារ និងរោគមហារីកក្រពះ ជំនួយស្បែក ធ្វើឲ្យឈាមរត់បានស្រួល ពង្រឹងប្រព័ន្ធការពាររាងកាយឲ្យខ្លាំង មានវីតាមីន C ដែលជួយការពាររោគផ្ដាសាយ មានសារធាតុទប់ស្កាត់រ៉ាឌីកាល់សេរី ធ្វើឲ្យខ្លាញ់មិនកកផ្ដុំក្នុងសរសៃឈាម ជំនួយអ័រម៉ូន ជួយធ្វើឲ្យស្បែកខ្លាំងអាចទប់ស្កាត់កាំរស្មីយូវីបានល្អ និងជួយកាត់បន្ថយស្នាមជ្រីវជ្រួញ។
* តម្រូវការរាងកាយ៖ ទទួលទានយ៉ាងហោចមួយថ្ងៃមួយផ្លែ ប៉ុន្តែចង់ទទួលទានច្រើនជាងនេះរាងកាយក៏មិនថាអីដែរ។
៦- ត្រីសាលម៉ុន៖
ត្រីសមុទ្រទឹកជ្រៅមួយប្រភេទនេះគឺជាកំពូលអាហារសម្រាប់អ្នកចង់ បានសុខភាពល្អ។ ត្រីសាលម៉ុនមានអាស៊ីដខ្លាញ់ប្រភេទល្អដែលមានឈ្មោះថា អូមេហ្គា៣ យ៉ាងច្រើន វាជួយការពាររោគបេះដូង ការពាររោគរលាកសន្លាក់ជំនួយខួរក្បាល ការពាររោគមហារីក ជួយកាត់បន្ថយដំណើរឈឺចាប់នៅពេលមានរដូវ និងសម្រួលតុល្យភាពអ័រម៉ូន កាត់បន្ថយអាការមួម៉ៅស្រងូតស្រងាត់នៅពេលមានរដូវ។
* តម្រូវការរាងកាយ៖ ទទួលទានមួយសប្ដាហ៍៣អោន (Ounce)៕
១.អាចបណ្តាលមានគ្រោះថ្នាក់ចរាចរណ៏។
២.បង្កើនសន្ទស្សន៍ម៉ាស់នៅក្នុងខ្លួន ហើយធ្វើឲរូបរាងកាន់តែធាត់ទៅៗដោយសារតែការដេកមិន គ្រប់គ្រាន់ និងធ្វើឲយើងកាន់តែឃ្លានឡើងៗ។
៣.បង្កើនកំរិតគ្រោះថ្នាក់ដែលកើតឡើងដោយសាររោគទឹកនោមផ្អែម ឬមធុមេហរោគ និងបញ្ហាបេះដូង។
៤.បង្កើនកំរិតគ្រោះថ្នាក់ដែលបណ្តាលមកពីស្ថានភាពសរសៃប្រសាទ រួមទាំងការស្រុតចុះថមថយកំលាំងកាយ ឬចិត្ត វិសម្ពាធ (ការថយចុះទម្ងន់បរិយាកាស) និងការធ្វើទុក្ខទោសដល់រាងកាយ។
៥.ថមថយនូវសមត្ថភាពក្នុងការយកចិត្តទុកដាក់ ប្រតិកម្មទៅលើរលកសញ្ញា ឬចងចាំព័ត៌មានថ្មីៗ។

ដោយឡែកចំពោះការដេកច្រើនហួសពេក(ចាប់ពី៩ម៉ោងឡើង)
ក៏អាចបណ្តាលឲមានការកើនឡើង នូវកំរិតគ្រោះថ្នាក់ចរាចរណ៍
ហើយមានពេលខ្លះស្លាប់ក៏មាន។
ខាងក្រោមនេះគឺជាតារាងដែលនិយាយពីរយៈពេលនៃការដេកដែលត្រឹមត្រូវ៖
ដើម្បីធ្វើឲការដេកទទួលបានលទ្ធផលល្អ អ្នកជំនាញការបានណែនាំដូចខាងក្រោម៖១.ចូលដេក និងក្រោកពីដេកអោយបានឋិតថេរតាមតារាងពេលវេលា បើទោះបីជាចុងសប្តាហ៍ក៏ដោយ។
២.ងូតទឹក ឬក៏ស្តាប់តន្រ្តីដែលធ្វើអោយស្ងប់អារម្មណ៍។ ចាប់ផ្តើមធ្វើការងារដែលរៀបរាប់ពីខាង មុខ អោយបាន១ម៉ោងមុនឬច្រើនជាងនេះ មុនពេលដែលអ្នកគិតថាអ្នកងងុយដេក។
៣.បង្កើតនូវបរិយាកាសអំណោយផលក្នុងការដេកដូចជា ភាពងងឹត ស្ងាត់ មានផាសុកភាពនិងត្រជាក់។
៤.ភួយ និងខ្នោយត្រូវមានផាសុកភាព។
៥.ប្រើបន្ទប់ដេកសំរាប់តែដេក (កុំឲអ្នកដទៃលួចចូលដេកក្នុងបន្ទប់របស់អ្នក កុំមើលទូរទស្សន៍ ប្រើកុំព្យូទ័រ ឬអានសៀវភៅនៅលើគ្រែ)។
៦.ជាធម្មតា ត្រូវបញ្ចប់ការទទួលទានអាហារយ៉ាងតិច២ទៅ៣ម៉ោងមុនពេលចូលដេក។
៧.ធ្វើលំហាត់ប្រាណឲបានទៀងទាត់ ឬយ៉ាងហោចណាស់ឲបាន២ម៉ោងមុនពេលចូលដេក។
៨.ជៀសវាងទទួលទានគ្រឿងស្រវឹង ឬកាហ្វេនៅពេលជិតដល់ម៉ោងដេក ហើយអ្នកគួរតែ បញ្ឈប់ការជក់បារី។
អ្នកត្រូវគិតថាអ្វីដែលសំខាន់ជាងគេគឺការដេក ដូច្នេះហើយអ្នកត្រូវបង្កើតតារាងពេលវាលាសំរាប់ការ ដេកឲដូចតារាងការងារប្រចាំថ្ងៃ ហើយអ្នកត្រូវធ្វើជាប្រចាំ។ ប៉ុន្តែអ្នកមិនត្រូវចាត់ទុកថាការដេកជា រឿងចុងក្រោយគេនោះទេ។ ទោះបីជាអ្នកកំពុងធ្វើការងារអ្វីក៏ដោយ នៅពេលដល់ម៉ោងដេកអ្នក ត្រូវតែឈប់ធ្វើវា ហើយចូលដេក។
បេះដូងរីកបណ្តាលមកពីមូលហេតុអ្វីខ្លះ?
ជំងឺមួយច្រើនជាង។ ការរីកបេះដូងនេះអាចមើលឃើញតាម
រយៈការថតកាំរស្មីអ៊ិចនៅទ្រូង មុនពេលធ្វើតេស្តអ្វីផ្សេងៗទៀត។
អ្នកប្រហែលជាមានអាការៈមួយនេះបណ្តោះអាសន្នទេដោយសារតែរាងកាយមានភាព តានតឹងដូចជា មានផ្ទៃពោះ ឬជំងឺផ្សេងដូចជា សាច់ដុំបេះដូងខ្សោយ, ជំងឺសរសៃឈាមបេះដូង, បញ្ហាប្រើសបេះដូង ឬបេះដូងដើរខុសចង្វាក់។
បេះដូងរីកអាចបណ្តាលមកពីជំងឺជាច្រើនដែលធ្វើអោយបេះដូងខំច្របាច់ ខ្លាំងជាងធម្មតា ឬសាច់ដុំបេះដូងខូច។ ពេលខ្លះការរីករបស់បេះដូង និងភាពខ្សោយរបស់វាមិនដឹងហេតុផលនោះទេ។ ប៉ុន្តែមានជំងឺជាច្រើនដែលមានទំនាក់ទំនងនឹងបេះដូងរីកនេះដែរដូចជា ៖
- សម្ពាធឈាមឡើងខ្ពស់៖ ការមានជំងឺសម្ពាធឈាមឡើងខ្ពស់អាចនាំអោយបេះដូងរឹងតែពិបាកនឹង ច្របាច់ឈាម ដូច្នេះសាច់ដុំបេះដូងនឹងរីកធំ និងក្រាសជាងមុនបាន។
- ជំងឺប្រើសបេះដូង៖ ប្រើសបេះដូងទាំងបួនជួយអោយលំហូរឈាមក្នុងបេះដូងហូរក្នុងទឹកដៅ ត្រឹមត្រូវ។ ប៉ុន្តែបើសិនជាប្រើសនោះខូចដោយសារតែជំងឺ Rheumatic, បេះដូងចំហរ, ការបង្ករោគ (រលាកស្រទាបបេះដូងខាងក្នុង), ជំងឺលើជាលិការតភ្ជាប់, ការប្រើប្រាស់ថ្នាំ ឬការព្យាបាលជំងឺមហារីកដោយប្រើកាំរស្មី នោះបេះដូងអាចនឹងរីកធំបាន។
- ជំងឺលើសាច់ដុំបេះដូង៖ ជំងឺលើសាច់ដុំបេះដូងធ្វើអោយសាច់ដុំបេះដូងនោះឡើងក្រាស់ និងរឹងជាប់។ ក្នុងដំណាក់កាលដំបូងនៃជំងឺនេះ អ្នកប្រហែលជាមិនមានរោគសញ្ញាអ្វីឡើយ។ នៅពេលអាកាៈជំងឺនេះធ្ងន់ធ្ងរ បេះដូងប្រហែលជារីកធំដើម្បីអាចច្របាច់ឈាមបានទៀត។
- គាំងបេះដូង៖ ការខូចខាតក្នុងពេលមានជំងឺគាំងបេះដូងប្រហែលជាធ្វើអោយបេះដូងរីកបាន។
- មានជំងឺបេះដូងពីកំណើត៖ ប្រភេទនៃជំងឺបេះដូងពីកំណើតជាច្រើនប្រហែលជានាំអោយបេះដូងរីកធំ បាន ព្រោះជំងឺនេះអាចប៉ះពាល់ដល់លំហូរឈាមក្នុងបេះដូង ដែលជាហេតុនាំអោយបេះដូងខំប្រឹងច្របាច់ឈាមកាន់តែខ្លាំងជាងមុន។
- បេះដូងដើរខុសចង្វាក់៖ បើសិនជាអ្នកមានជំងឺបេះដូងដើរខុសចង្វាក់ បេះដូងប្រហែលជាមិនអាចច្របាច់ឈាមបានល្អដូចមុនឡើយ។ បេះដូងដែលធ្វើការងារបន្ថែមបែបនេះគឺដាក់សម្ពាធទៅលើបេះដូងដើម្បី ច្របាច់បន្ថែមទៀត និងនាំអោយវារីកធំជាងមុន។
- សម្ពាធឈាមក្នុងសរសៃឈាមអាក់ទែទាក់ទងនឹងបេះដូង និងសួតឡើងខ្ពស់៖ បើសិនជាសម្ពាធឈាមក្នុងសរសៃឈាមមួយនេះឡើងខ្ពស់ បេះដូងរបស់អ្នកប្រហែលជាត្រូវការធ្វើការច្របាច់ឈាមទៅបេះដូង និងសួតកាន់តែខ្លាំងថែមទៀត។ ដូច្នេះហើយបេះដូងខាងស្តាំប្រហែលជារីកធំបាន។
- កង្វះគ្រាប់ឈាមក្រហម៖ អាការៈកង្វះគ្រាប់ឈាមក្រហមគឺជាជំងឺមួយដែលគ្រោបឈាមក្រហមនអាច ដឹកនោមអុកស៊ីសែនគ្រប់គ្រាន់ទៅចិញ្ចឹមជាលិការបាន។ បើសិនជាមិនបានព្យាបាលទេ ជំងឺកង្វះគ្រាប់ឈាមក្រហមរ៉ាំរ៉ៃអាចនាំអោយបេះដូងដើរញាប់ ឬបេះដូងដើរខុសចង្វាក់។ បេះដូងត្រូវតែច្របាច់ឈាមកាន់តែច្រើនដើម្បី បំពេញបន្ថែមនូវការខ្វះអុកស៊ីសែនចូលក្នុងឈាមពេលអ្នកមានជំងឺបែបនេះ ។ អ្វីដែលកម្រនោះគឺថា បេះដូងរបស់អ្នកអាចនឹងរីកធំបានបើសិនជាអ្នកជំងឺជំងឺកង្វះគ្រាប់ ឈាមក្រហមរយៈពេលយូរ ហើយមិនបានព្យាបាល។
- ជំងឺលើក្រពេញទីរ៉ូអ៊ីត៖ ជំងឺក្រពេញទីរ៉ូអ៊ីតតែកង្វះ និងលើសអ័រម៉ូនទីរ៉ូអ៊ីតសុទ្ធតែនាំអោយមានបញ្ហាដល់បេះដូងទាំងអស់ ហើយក្នុងនោះក៏មានអាការៈរីកបេះដូងដែរ។
- ជាតិដែកក្នុងឈាមច្រើនពេក៖ នេះជាជំងឺមួយប្រភេទដែលរាងកាយមិនអាចបំបែក និងយកទៅប្រើប្រាស់បាន ជាពិសេសសាច់ដុំតែម្តង។ ដូច្នេះវាអាចធ្វើអោយបេះដូងខាងឆ្វេងផ្នែកខាងក្រោមរីកធំបាន ដោយសារតែសាច់ដុំបេះដូងនោះខ្សោយ។
- ជំងឺដ៏កម្រដូចជា Amyloidosis អាចប៉ះពាល់ដល់បេះដូងដែរ៖ ជំងឺប្រភេទនេះកើតឡើងដោយសារតែប្រូតេអ៊ីនមិនធម្មតា Amyloid ជាច្រើនធ្វើចរាចរណ៍ក្នុងចរន្តឈាម និងកកកុញក្នុងបេះដូង ដែលជាហេតុនាំអោយរំខានដល់មុខងារបេះដូង។ បើសិនជាប្រូតេអ៊ីន Amyloid នេះកើនឡើងក្នុងបេះដូង វាអាចនឹងនាំអោយបេះដូងរីកបាន៕
ប្រភព គេហទំព័រសុខភាព
វីតាមីន B12 មានសារៈសំខាន់សម្រាប់សុខភាព
វីតាមីន B12 សម្បូរនៅក្នុងអាហារចំនួន ១០ប្រភេទដែលគេរកឃើញថា ជាប្រភេទអាហារដែលមានវី តាមីន B12 ច្រើនជាងគេ គឺមាននៅក្នុងពពួក ងាវ គ្រុំ ខ្ចង ខ្ចៅ ពងត្រី មឹក ត្រី បង្កង ក្តាម សាច់គោសាច់ចៀម ប្វ្រូម៉ាស់ ស៊ុត និងថ្លើម។
ការបរិភោគវីតាមីន B12 ពិតជាមានសារៈសំខាន់សម្រាប់សុខភាព ដូច្នេះអ្នកទទួលទានអាហារប្រភេទខាងលើនេះ អ្នកនឹងមានរាងកាយមាំមួន មានថាមពលខ្លាំងក្លា និងជាវីតាមីនម្យ៉ាងដែលមានតួនាទីចូលទៅ ចិញ្ចឹមនូវកោសិកានៅក្នុងរាងកាយរបស់អ្នកថែមទៀតផង៕
សារជាតិដែកមានសារៈប្រយោជន៍ចំពោះស្ដ្រី
ស្ដ្រីដែលខ្វះជាតិដែកគឺបណ្ដាលមកពីពួកគេទទួល ទានអាហារូបត្ថម្ភមិនបានគ្រប់គ្រាន់ ហើយអាហារបំប៉នទាំងនោះមិនមែនជាអាហារដែល មានសារៈប្រយោជន៍ខ្ពស់ជួយដល់ សុខភាព និងរាងកាយ។ កង្វះជាតិដែកអាចកើតឡើងដោយសារកោសិកាឈាមមិនធម្មតាជំងឺគ្រុនចាញ់ ការបាត់បង់ឈាមពេលមានឈាមរដូវ និងពេលសម្រាល។
ស្ដ្រីដែលពុំមានជាតិដែកគ្រប់គ្រាន់មានអាការៈដូចជាមុខ បបូរមាត់ ត្របកភ្នែកមានភាពស្លេកស្លាំង រាងកាយគ្មានកម្លាំង ខួរក្បាលមិនចងចាំ និងមានរាងកាយស្គមស្គាំង ប្រឈមមុខនឹងគ្មានទឹកដោះឱ្យទារកក្រោយពេលសម្រាលផងដែរ។ ស្ដ្រីអាចស្លាប់បើស្លេកស្លាំងធ្ងន់ធ្ងរ។
ដើម្បីរក្សាជាតិដែកនៅក្នុងគ្រាប់ឈាម ឬក្នុងខ្លួនឱ្យបានល្អ ស្ដ្រីគ្រប់រូបត្រូវជ្រើសរើសយកចំណីអាហារណាដែលទទួលបាននូវ សារៈប្រយោជន៍ខ្ពស់សម្រាប់ទ្រទ្រង់សុខភាព។ ជាពិសេសស្ដ្រីដែលមានផ្ទៃពោះនៅត្រីមាសទី២ ត្រូវទទួលទានសាច់ ត្រី មាន់ ស៊ុត និងបន្លែដែលមានស្លឹកពណ៌បៃតងឱ្យបានគ្រប់គ្រាន់ ដើម្បីជួយបង្ការដល់ទារកក្នុងផ្ទៃឱ្យមានសុខភាពល្អ ហើយអាហារទាំងនេះ ក៏អាចជួយឱ្យមាតាទាំងអស់មានទឹកដោះល្អសម្រាប់ទារកផងដែរ៕
មូលហេតុ និងកត្តាមួយចំនួនដែលនាំឲ្យអ្នកមាននូវជំងឺភ្នែកឡើងបាយ