នាង Ishihara Satomi ជាតារាសម្តែង ប្រទេសជប៉ុន ត្រូវគេហទំព័រ Sina របស់ចិន និយាយថា នាងតារាដែលមាន បបូរមាត់សិចស៊ី និងស្រស់ស្អាត ជាប់ចំណាត់ថ្នាក់លេខ ១នៅអាស៊ី ហើយជាតារាសម្តែង សិចស៊ីបបូរមាត់ នៅក្នុងប្រទេសជប៉ុនដែរ បើតាមការស្ទង់មតិ។ ចំណែកនាង Song Hye Kyo ជាតារាសម្តែងកូរ៉េ ខាងត្បូងទទួលបាន ចំណាត់ថ្នាក់ លេខ ២ និងនាង Yoon Eun Hye ចំណាត់ថ្នាក់លេខ ៣៕
Monday, May 26, 2014
កំពូលតារាអាស៊ី ៨ដួង មានសម្រស់បបូរមាត់ បង្កប់ដោយមន្តស្នេហ៍ ត្រេកត្រអាលបំផុត
ចិន៖
បើយោងតាមប្រព័ន្ធផ្សព្វផ្សាយ Sina នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ ២០១៤នេះ
បានប្រាប់ឲ្យដឹងថា តារាស្រីអាស៊ី ៨ រូប ដែលមានឈ្មោះ
ក្នុងបញ្ជីជាតារាមានបបូរមាត់ ដ៏ស្រស់ស្អាតសិចស៊ី នៅអាស៊ី
ដោយការស្ទង់មតិអ្នកអាន និងអ្នកយកព័ត៌មាន។ តារាមានបបូរមាត់
គួរឲ្យគ្រឺតខ្នាញ់ទាំងនោះ រួមមាន នាង Ishihara Satomi, នាង Song Hye Kyo
,នាង Yoon Eun Hye ,នាង Shu Qi,នាង Yao Chen,នាង IU,នាង Linda Lee ឬ Linda
Ly និងនាង Takei Emi ។
បើយោងតាមគេហទំព័រដដែល បាននិយាយថា ភាពស្រស់ស្អាត និងល្បីល្បាញរបស់ពួកនាង
គឺទស្សនិកជន និងអ្នកគាំទ្របាន ផ្តោតអារម្មណ៍យ៉ាងខ្លំាង
ទៅលើបបូរមាត់ស្រស់ឥតខ្ចោះ ពោរពេញដោយមន្តស្នហ៍។ បើតាមការវាយតម្លៃ
ពីប្រព័ន្ធអនឡាញ ត្រូវបានចាត់ទុកថា តារាអាស៊ីដែលមាន បបូរមាត់ស្រស់ឥតខ្ចោះ
កំពុងតែប្រកួតប្រជែង ជាមួយនឹងបបូរមាត់ តារាសម្តែងល្បី លើពិភពលោក គឺនាង
Angelina Jolie ។
នាង Ishihara Satomi ជាតារាសម្តែង ប្រទេសជប៉ុន ត្រូវគេហទំព័រ Sina របស់ចិន និយាយថា នាងតារាដែលមាន បបូរមាត់សិចស៊ី និងស្រស់ស្អាត ជាប់ចំណាត់ថ្នាក់លេខ ១នៅអាស៊ី ហើយជាតារាសម្តែង សិចស៊ីបបូរមាត់ នៅក្នុងប្រទេសជប៉ុនដែរ បើតាមការស្ទង់មតិ។ ចំណែកនាង Song Hye Kyo ជាតារាសម្តែងកូរ៉េ ខាងត្បូងទទួលបាន ចំណាត់ថ្នាក់ លេខ ២ និងនាង Yoon Eun Hye ចំណាត់ថ្នាក់លេខ ៣៕
នាង Ishihara Satomi ជាតារាសម្តែង ប្រទេសជប៉ុន ត្រូវគេហទំព័រ Sina របស់ចិន និយាយថា នាងតារាដែលមាន បបូរមាត់សិចស៊ី និងស្រស់ស្អាត ជាប់ចំណាត់ថ្នាក់លេខ ១នៅអាស៊ី ហើយជាតារាសម្តែង សិចស៊ីបបូរមាត់ នៅក្នុងប្រទេសជប៉ុនដែរ បើតាមការស្ទង់មតិ។ ចំណែកនាង Song Hye Kyo ជាតារាសម្តែងកូរ៉េ ខាងត្បូងទទួលបាន ចំណាត់ថ្នាក់ លេខ ២ និងនាង Yoon Eun Hye ចំណាត់ថ្នាក់លេខ ៣៕
ព្រឹត្តិការណ៍នយោបាយថៃ ៖ មេទ័ពឡើងកាន់អំណាច , យីងឡាក់ រួចខ្លួន គ្រោងបង្កើតរដ្ឋាភិបាលនិរទេសជាមួយបងប្រុស និងស៊ូថេប បង់ប្រាក់ធានានៅតុលាការ
នៅវេលាព្រឹកនាថ្ងៃទី២៦
ខែឧសភា ឆ្នាំ២០១៤នេះ លោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា (Prayuth
Chan-Ocha) អគ្គមេបញ្ជាការកងទ័ពថៃ និងជាមេរដ្ឋប្រហារយោធា
ត្រូវបានព្រះចៅភូមិបុល អាឌុលយ៉ាដេត (Bhumibol Adulyadej)
ព្រះមហាក្សត្រនៃព្រះរាជាណាចក្រថៃ
ត្រាស់បង្គាប់តែងតាំងជាប្រមុខដឹកនាំប្រទេសជាតិទាំងមូល
ដោយលោកមេទ័ពរូបនេះបានធ្វើសច្ចាប្រណិធានគ្មានវត្តមានព្រះភក្ត្រ
ព្រះមហាក្សត្រថា "ខ្ញុំស្បថថា
នឹងអនុវត្តន៍កាតព្វកិច្ចរបស់ខ្លួនយ៉ាងស្មោះស្ម័គ្របំផុត
ហើយសង្ឃឹមថា រាល់បញ្ហានឹងត្រូវបានដោះស្រាយ
ហើយរាជរដ្ឋាភិបាលប្រកាន់លទ្ធិប្រជាធិបតេយ្យនឹងកើតឡើងក្នុងពេលឆាប់ៗ
បំផុត" ។
… [សូមអានបន្តនៅ DTN7.COM]
… [សូមអានបន្តនៅ DTN7.COM]
ឃើញនាងក្រមុំស្រស់ស្អាត កម្លោះនាងសុំជិះកង់ទៅផ្ទះជាមួយ លុះដល់ពាក់កណ្តាលផ្លូវ ក៏ចាប់រំលោភរហូតបានសម្រេច
កំពង់ឆ្នាំង៖ យុវជនឈាមរាវតណ្ហាក្រាស់ម្នាក់
ត្រូវកម្លាំងប៉ូលិស ប៉ុស្តិ៍រដ្ឋបាលស្រែថ្មី ស្រុករលាប្អៀរ
បានឃាត់ខ្លួន កាលពីព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៤
បន្ទាប់ពីធ្វើសកម្មភាព ចាប់រំលោភនារីម្នាក់ នៅក្នុងភូមិជាមួយគ្នា
រហូតបានសម្រេច ខណៈដែលសុំនាងក្រមុំជិះកង់ទៅផ្ទះជាមួយ
លុះពេលដំណើរទៅដល់កន្លែងស្ងាត់ក៏ចាប់នាងបង្ខំរួមរ័កតែម្តង។
សមត្ថកិច្ចបានប្រាប់ថាជនសង្ស័យ ឈ្មោះ មឿន វុទ្ធី អាយុ២២ឆ្នាំ រស់នៅភូមិអណ្តូងឫស្សី ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ចំណែកនារីរងគ្រោះ ស .ហ អាយុ១៥ឆ្នាំ រស់នៅភូមិ ឃុំ ជាមួយគ្នា។នារី រងគ្រោះ បានរៀបរាប់ប្រាប់ប៉ូលិសថា មុនពេលកើតហេតុគឺនៅថ្ងៃទី២៥ ឧសភា នាងបានទៅលេងបុណ្យនៅក្នុងភូមិខាងលើ មើលគេរាំធុងបាស់ រហូតដល់ព្រលប់ ទើបត្រឡប់មកផ្ទះវិញ។
នាងបន្តថា នៅពេលដែលជិះកង់ត្រឡប់មកផ្ទះវិញ បានជួបនិងឈ្មោះ មឿន វុទ្ធី នៅតាមផ្លូវដោយគេ សុំនាងទៅជាមួយផង។លុះពេលធ្វើដំណើរដល់កន្លែងស្ងាត់ គ្មានមនុស្ស និងដាច់ផ្ទះអ្នកស្រុក ផងនោះឈ្មោះមឿន វុទ្ធី ក៏បានធ្វើសកម្មភាព ចាប់នាងខ្ទប់មាត់និងសម្រាតខោអាវនាងចេញអស់ ហើយរំលោភនាង រហូតដល់ទីជម្រៅសម្រេចតែម្តង។
ក្រោយពេលកើតហេតុ ជនសង្ស័យបានគេចខ្លួនបាត់ស្រមោលឈឹង មិនដឹងជាទៅទីណា ។ភ្លាមៗនោះដែរនាងរងគ្រោះបានប្រាប់ឪពុកម្តាយរបស់នាង អោយបានដឹង ពីរឿងព្រមទាំងទៅប្តឹងសមត្ថកិច្ច ទើបរហូតដល់ថ្ងៃទី២៦ ឧសភានេះ ក៏ឈានដល់ការឃាត់ខ្លួនបានជនសង្ស័យតែម្តង ។
ឆ្លើយចំពោះមុខសមត្ថកិច្ច ឈ្មោះ មឿន វុទ្ឋីបានឆ្លើយសារភាព រូបគេពិតជាបាន ប្រព្រិត្តដូចជាការរៀបរាប់ខាងលើ ពិតប្រាកដមែន ប៉ុន្តែរូបគេមិនបានបង្ខំនាងរងក្រោះឡើយ ដោយសារ តែនាងក្រមុំរូបនោះ ជាអ្នកឌុបរូបគេបង្ហួសទៅក្នុងព្រៃជើងភ្នំស្ងាត់ ដោយ ឃើញឱកាសល្អ បណ្តាលអោយតណ្ហារបស់គេពុះកញ្ច្រោល មិនអាចគ្រប់អារម្មណ៍ខ្លួនឯងបាន ពីព្រោះសាច់នាងស ខ្ចី រូបគេ ក៏ធ្វើសកម្មភាពរំលោភតែម្តងទៅ ៕ដោយ បូរី

សម្ថកិច្ចឃាត់ខ្លួួនយុវជនឈាមរាវ
ប្រាយុទ្ធ ចាន់អ៊ូចាជានរណា? ជាមេទ័ពថៃជាន់ខ្ពស់ និង ជាខ្លាភាគខាងកើត ក្នុងជួរកងទ័ព
នៅព្រឹកថ្ងៃទី២៦ឧសភា មេបញ្ជាការ កងទ័ពជាន់ខ្ពស់ថៃលោក ប្រាយុទ្ធ
ចាន់អ៊ូចា ត្រូវបានទទួលការតែងតាំងជាប្រធានក្រុមប្រឹក្សាជាតិ
ដើម្បីសន្ដិភាព និង សណ្ដាប់ធ្នាប់ ក្នុងអំឡុងពេលធ្វើរដ្ឋប្រហារ
បន្ទាប់ពីលោកបានប្រកាស ប្រើច្បាប់អាជ្ញាសឹកកាលពីថ្ងៃទី២០ឧសភា
ហើយពីរថ្ងៃក្រោយមក គឺនៅថ្ងៃទី២២ឧសភា លោកក៏ប្រកាសធ្វើរដ្ឋប្រហារ។
ការតែងតាំងនេះ គឺក្រោមព្រះរាជអនុញ្ញាតរបស់ព្រះមហាក្សត្រថៃ
ដើម្បីគ្រប់គ្រង និងរៀបចំប្រទេសថៃ ឱ្យមានសណ្ដាប់ធ្នាប់ឡើងវិញ។
នេះបើតាមការបញ្ជាក់របស់លោកប្រាយុទ្ធនៅក្នុងសន្និសីទកាសែត
បន្ទាប់ពីបានទទួលការតែងតាំង។ តើមេទ័ពដែលជាសមាជិកខ្លា ភាគខាងកើត
នៅក្នុងជួរកងទ័ព និង បានបញ្ចប់សាលាបណ្ឌិតសភា យោធា
រូបនេះមានប្រវត្តិយ៉ាងណាខ្លះ?
ស្តាប់សម្លេង៖
ប្រវត្តិខ្លះៗរបស់មេទ័ពថៃលោកប្រាយុទ្ធ ចាន់អូចារ Prayuth Chan-ocha
លោកប្រាយុទ្ធ ចាន់អូចារ Prayuth Chan-ocha កើត ថ្ងៃទី 21 ខែមិនា ឆ្នាំ 1954 លោកបានឡើងកាន់តំណែង ជាមេបញ្ជាការកងទ័ពជាន់ខ្ពស់ថៃ កាលពីខែតុលាឆ្នាំ២០១០។ មិនត្រឹមតែជាមេទ័ពថៃធម្មតានោះទេ តែលោកប្រាយុទ្ធ ត្រូវបានគេចាត់ទុកថា ជាមេបញ្ជាការម្នាក់ ដែលមានភាពស្មោះត្រង់ និង មានភាពម៉ឺងម៉ាត់ក្នុងការដឹកនាំកងទ័ព។ អ្វីដែលគេដឹងច្បាស់បំផុតនោះ គឺលោក ប្រាយុទ្ធ បានប្រកាន់ជំហរមួយគឺ ប្រឆាំងនឹងចលនាធ្វើការផ្លាស់ប្ដូរ ក្រុមអាវក្រហមជាក្រុមគាំទ្រ ដល់អតីតនាយករដ្ឋមន្ដ្រីថៃលោកថាក់ ស៊ីនស៊ីណវ៉ាត្រា និង រដ្ឋាភិបាលរបស់ប្អូនស្រីលោកថាក់ ស៊ីន គឺលោកស្រី យីងឡាក់។
ការសិក្សារបស់មេទ័ពជាន់ខ្ពស់ថៃរូបនេះ
លោកប្រាយុទ្ធបានសិក្សានៅ វិទ្យាស្ថានកងទ័ព និង មហាវិទ្យាល័យ ជាតិ និង ការពារជាតិ នៃប្រទេសថៃ។ លោកបានចូលរួមវគ្គ ទ័ពថ្មើរជើង មូលដ្ឋាន និង ទ័ពថ្មើរជើង កម្រិតខ្ពស់ មុននឹងបានសិក្សា យកបរិញ្ញាបត្រ នៅក្នុងការ បណ្ឌិតសភាយោធា។ លោកប្រាយុទ្ធធ្លាប់ ជាសមាជិកនៃក្លឹប " ខ្លាភាគខាងកើត " ដែលភាគច្រើនអគ្គមេបញ្ជាការជាន់ខ្ពស់ជាច្រើន មានប្រវត្តិចេញពីក្លឹបនេះ។ បន្ទាប់ពីបានបញ្ចប់ការសិក្សា ពី បណ្ឌិតសភា យោធា លោកប្រាយុទ្ធ បានបម្រើការ នៅក្នុងកងវរសេនាធំ ថ្មើរជើង និង ធ្លាប់ជាអនុប្រធាន បញ្ជាការឯកភាពទូទៅក្នុងកងពលថ្មើរជើង មុនក្លាយជា អនុប្រធាន បញ្ជាការឯកភាព ទូទៅសម្រាប់កងទ័ពតំបន់ទី1។
និយាយពីបទពិសោធការងារវិញ បន្ទាប់ពីរដ្ឋប្រហារនៅឆ្នាំ 2006 , លោកប្រាយុទ្ធ ត្រូវបានតែងតាំងជាតំណាងរាស្រ្តក្នុង រដ្ឋសភា តំណែងនេះលោក បានចូលរួមជាមួយ គណៈកម្មាធិការ ស្តីពី បរិស្ថាន និង ធនធានធម្មជាតិ ។ ក្រៅពីតួនាទីជាទាហាន លោកប្រាយុទ្ធមានតួនាទីជាក្រុមប្រឹក្សានៅក្នុងក្រុមហ៊ុនមួយចំនួន ក្រុមហ៊ុនផ្គត់ផ្គង់ អគ្គិសនី ជាតិ។ ពីឆ្នាំ 2007 ដល់ ឆ្នាំ 2010 លោកគឺជា នាយក នៃក្រុមហ៊ុន ប្រេង សាធារណៈថៃ។ ហើយនៅឆ្នាំ2010 លោក ជាអគ្គនាយកនៃធនាគារ យោធាថៃ និង ជាប្រធាន ក្លឹបបាល់ទាត់ សម្ពន័្ធយោធា។
លោកប្រាយុទ្ធ ប្រកាន់ជំហរមួយគឺ ប្រឆាំងនឹងចលនាធ្វើការផ្លាស់ប្ដូរក្រុមអាវក្រហម តែហេតុអ្វីរូបនេះនិយាយថាយោធានៅកណ្តាល?
ត្រឹមបបូរមាត់ប៉ុណ្ណោះ ចំពោះពាក្យថាមិនលម្អៀង ព្រោះបន្ទាប់ពីលោកចូលកាន់តំណែង លោកចង់ឱ្យកងទ័ពថៃ ឈរនៅចំកណ្ដាលជានិច្ច ជាពិសេសក្នុងរឿងនយោបាយ ដោយមិនលម្អៀង ទៅភាគីនយោបាយណាមួយឡើយ ប៉ុន្តែសកម្មភាពរបស់លោក ត្រូវបានសាធារណជន លើកជាសំណួរ ជុំវិញសកម្មភាពចូលខ្លួន ក្នុងឆាកនយោបាយថៃ។ ជាពិសេសអ្នកដែលនៅពីក្រោយការបង្ក្រាប ក្រុមអាវក្រហមក្នុងការបះបោរ កាលពីខែមេសាឆ្នាំ 2009 និង ខែមេសា ខែឧសភា ឆ្នាំ2010 គ្មានអ្នកណាឡើយក្រៅពីមេទ័ពរូបនេះ។
បន្ថយអំណាចដើម្បីឲ្យគេមើលឃើញថាមិនលម្អៀង
លោកប្រាយុទ្ធតែងតែ ហៅរដ្ឋប្រហារយោធា ថាមិនមែនជា រដ្ឋប្រហារ តែជាទង្វើរដើម្បីការពារជាតិ ក្នុងនោះលោកបានបន្ថយអំណាចរបស់ខ្លួន បន្ទាប់ពីក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្ស បានដាក់សម្ពាធ តាមរយៈការចូលជ្រៀតជ្រែក ក្នុងការស៊ើបអង្កេតទៅលើក្រុមបាតុករដែលស្លាប់ កាលពីឆ្នាំ២០១០ ខណៈពេលដែលពួកគេធ្វើការតវ៉ា ។ ក្រោយមកទៀតលោក ប្រាយុទ្ធក៏បានដើរតួជាមនុស្សម្នាក់ដែលសំខាន់ ក្នុងការទំនាក់ទំនង ជាមួយសាច់ញាតិ ជនរងគ្រោះដែលត្រូវស្លាប់ ក្នុងការតវ៉ា ហើយបានសហការជាមួយរដ្ឋាភិបាល របស់លោកស្រីយីងឡាក់ ស៊ីណាវ៉ាត្រា ដែលឈ្នះនូវកៅអីសភា ក្នុងឆ្នាំ២០១១ រីឯរដ្ឋាភិបាលវិញ ក៏បានសហការ យ៉ាងពេញដៃពេញជើង ជាមួយមេទ័ពរូបនេះផងដែរ។
រដ្ឋប្រហាដោយយោធា បានកើតឡើងចៀសមិនរួច ក្រោមហេតុផល ការពារផលប្រយោជន៍ជាតិ តើលោកមេទ័ពរូបនេះនឹងរៀបចំការបោះឆ្នោតដែររឺទេ?
លោកប្រាយុទ្ធ បានលើកឡើងថា ការបោះឆ្នោតនឹងត្រូវរៀបចំឡើង ឱ្យបានឆាប់បំផុតតាមដែលអាចធ្វើបាន។ តែក៏ត្រូវមើលពីស្ថានភាពជាក់ស្ដែង នៅពេលបច្ចុប្បន្នដែរ បើស្ថានភាពអំណោយផល ពេលវេលានៃការបោះឆ្នោត ក៏អាចរៀបចំបានឆាប់រហ័សដែរ។ ផ្ទុយទៅវិញ បើបញ្ហាអសន្ដិសុខ នៅតែកើតមាន វាពិតជាលំបាកសម្រាប់ការរៀបចំ ការបោះឆ្នោតទៅតាមការស្នើសុំ។ ចំណុចនេះ ខ្ញុំក៏ចង់រំលឹកសុភក្រ័ដែរថា ជាទូទៅ និង តាមបទពិសោធកន្លងមក យោធាតែងតែកាន់តំណែង មួយឆ្នាំ ឬ ពីរឆ្នាំទើបរៀបចំឲ្យមានរដ្ឋាភិបាលថ្មី។ ដោយឡែករដ្ឋាភិបាលថ្មី ដែលតែងតាំង ទោះជាតាមរយៈការបោះឆ្នោតក៏ដោយ ក៏ត្រូវទម្លាក់តាមរយៈ ការប្លន់អំណាច ព្រោះតែអំណាចយោធា និង ឥទ្ធិពលព្រះមហាក្សត្រ មានច្រើនលើសលប់។
នាថ្ងៃអនាគតលើកលែងតែ រដ្ឋាភិបាលដែលចេញពី ការរៀបចំរបស់រាជវាំង និងយោធា ទើបអាចឈរជើង ជាប់រហូតផុតអាណត្តិ តែដរាបណាខ្សែស្រឡាយ លោកថាក់ស៊ីន រឺ សូម្បីដៃជើងក្តី ក៏មិនអាចឈរនៅរឹងមាំបានដែរ ព្រោះការរំលំរបបលោកថាក់ស៊ីន ក្នុងបំណងជីកទាំងឬស។
ជាក់ស្តែងរដ្ឋាភិបាលលោកស្រីយីងឡាក់ប្អូនលោកថាក់ ស៊ីន ក៏មិនអាចចៀសផុតដែរ ទោះជាលោកប្រាយុទ្ធ ចាន់អ៊ូចា ដែលតាមគម្រោងនឹងចូលនិវត្ដិន៍ នៅខែកញ្ញាឆ្នាំ២០១៤នេះ ប៉ុន្ដែបានផ្អាកចូលនិវត្ដិន៍ ដោយសារតែភាពចលាចល ភាពជាប់គាំងនយោបាយ ក្នុងប្រទេសថៃ លោកក៏បានសម្រេចចិត្ដប្រឆាំងនឹងអំពើហិង្សា ដែលអូសបន្លាយយ៉ាងយូរនេះ ។
អត្ថបទដោយយ៉ាន់ លីណា

Subscribe to:
Posts (Atom)