ឯកសារមេរៀន

ជីវវិទ្យាពាក់ព័ន្ធជាមួយការសិក្សានៃភាវៈរស់មានជីវិតប្លែកៗ ។ តាមទ្រនិចនាឡិកាចាប់ពីឆ្វេងខាងលើ:សាល់ម៉ុនណេឡាធីភ្វីមួរ្យ៉ូមថវិកាច្ឆៈប្រផេះ,នាងបណ្ណង្គជាតិប៉ប្រក-ញីផ្សិតអាចម៍គោរុយ,អាហ្កាលីឈ្នីសខាលីឌ្រីយ៉ាស, និង ប្រាឈីផេលម៉ាស៊្មីតធី
ជីវវិទ្យា គឺជាវិទ្យាសាស្ត្រធម្មជាតិដែលផ្ដោតជាមួយការសិក្សាអំពីជីវិត និងសារពាង្គកាយមានជីវិត រួមមានរចនាសម្ព័ន្ធរបស់ពួកវា មុខងារ ការលូតលាស់ ដើមកំណើត ការវិវត្ត របាយ និងវត្តិករសាស្ត្រ ។[១] ជីវវិទ្យាគឺជាមុខវិជ្ជាដ៏ធំទូលាយមួយដែលនៅក្នុងមានចំណែករង ប្រធានបទនិងវិន័យជាច្រើន ។ ចំណោមប្រធានបទដ៏សំខាន់ៗបំផុតទាំងប៉ុន្មានគឺជាគោលការណ៍រួមទាំងប្រាំដែលត្រូវបាននិយាយជាការសន្មតមូលដ្ឋានគ្រឹះនៃជីវវិទ្យាទំនើប៖[២]
  1. ក្រុមកោសិកា គឺជាអង្គគ្រឹះនៃជីវិត
  2. ប្រភេទថ្មីៗនិងលក្ខណៈដែលទទួលបានគឺជាផលនៃវិវត្តន៍
  3. ក្រុមពន្ធុ គឺជាអង្គមូលដ្ឋាននៃតំណពូជ
  4. សារពាង្គកាយមួយបំនឹង បរិស្ថានខាងក្នុងរបស់វាដើម្បីថែរក្សាល័ក្ខខ័ណ្ឌមួយនឹងនរនិងមិនប្រែប្រួល ។
  5. ភាវៈរស់ប្រើប្រាស់និងប្ដូរថាមពលគ្នា ។
ក្បួនរងនៃជីវវិទ្យាគឺត្រូវបានរៀបចំលើមូលដ្ឋានគ្រឹះនៃមាត្រាចំណែកនៅខាងក្នុងសារពាង្គកាយដែលត្រូវបានសិក្សានិងវិធីសាស្ត្រជាច្រើនប្រើដើម្បីសិក្សាពួកវា៖ ជីវរសាយនវិទ្យា ត្រួតពិនិត្យរសាយនវិទ្យា(គីមីវិទ្យា )ជាបឋមវិធាននៃជីវិតអណូជីវវិទ្យាសិក្សាប្រតិកម្មនៃប្រព័ន្ធដ៏ស្មុគស្មាញនៃក្រុមអណូជីវ កោសិកាជីវវិទ្យា ពិនិត្យបណ្ដុំសំណង់មូលដ្ឋានគ្រឹះនៃជីវិតទាំងអស់ កោសិកាសរីរវិទ្យាពិនិត្យមុខងាររូបសាស្ត្រនិងរសាយន (គីមី) នៃជាលិកា ក្រុមសរីរាង្គ និង ប្រព័ន្ធសរីរាង្គជាច្រើននៃសារពាង្គកាយមួយ និងបរិស្ថានវិទ្យាត្រួតពិនិត្យនូវរបៀបសារពាង្គកាយផ្សេងៗធ្វើអន្តរកម្មនិងបន្ស៊ាំខ្លួនជាមួយបរិស្ថានរបស់ពួកវា ។[៣]

ប្រវត្តិ

អត្ថបទដើមចម្បង: ប្រវត្តិជីវវិទ្យា

ដើមឈើនៃជីវិតរបស់ អឺនស្ត ហ៊ែខខេល(១៨៧៩)
ពាក្យ ជីវវិទ្យា (biology) គឺត្រូវបានក្លាយពីពាក្យក្រិកβίος, bios, “ជីវិត” និងផ្នត់ចុង -λογία, -logia, “សិក្សានៃ ។” ខ្មែរប្រែចេញពីពាក្យនេះគឺមកពីពាក្យបាលីសំស្ក្រឹត < ជីវ (រស់នៅ, ជីវិត) + វិទ្យា (ចំណេះ,សិក្សា) > ជីវវិទ្យា ដែលមានន័យថាចំណេះជីវិត រឺ ការសិក្សាពីជីវិត ។ វាលេចឡើងក្នុងភាសាអាល្លឺម៉ង (ជា biologie) ជាពេលដំណាលគ្នានៅឆ្នាំ១៧៩១ ហើយប្រហែលជាការផ្គុំពាក្យថ្មីនេះមកពីពាក្យដែលចាស់ជាងនេះគឺ amphibiology(ខ្មែរគឺ ថលជលជីវវិទ្យា) (មានន័យថាការសិក្សាអំពី amphibians (ពួកថលជលិកសត្វ) ដោយរំលុប amphi- (ទាំងសងខាង រឺ ទាំងពីរ រឺ ពីរ) នៅខាងដើម ។ ថ្វីបើជីវវិទ្យាក្នុងទម្រង់ទំនើបរបស់ខ្លួនគឺជាការអភិវឌ្ឍថ្មីៗប្រែប្រួល ក៏វិទ្យាសាស្ត្រមួយចំនួនទាក់ទងនឹងវានិងរួមបញ្ចូលក្នុងមុខវិជ្ជានេះវាធ្លាប់បានសិក្សាតាំងពីសម័យបុរាណរួចមកហើយ ។ ធម្មជាតិទស្សនវិជ្ជា គឺត្រូវបានសិក្សានៅពេលដើមដំបូងដូចគ្នានៅក្នុងអរិយធម៌ចំណាស់ៗ មេសូប៉ូតាមី អេហ៊្សីប ឧបទ្វីបឥណ្ឌានិងចិន ។ ក៏ប៉ុន្តែយ៉ាងណាក៏ដោយ ដើមកំណើតនៃជីវវិទ្យាទំនើប និងការមកដល់របស់វាចំពោះការសិក្សាអំពីធម្មជាតិ គឺជាញឹកញយបំផុតត្រូវបានតាមដានត្រលប់ទៅក្រោយទៅកាន់ ក្រិកចំណាស់ វិញ ។[៤] ខណៈនោះ ការសិក្សាជាផ្លូវការនៃវិជ្ជាពេទ្យដែលចុះកាលបរិច្ឆេទត្រឡប់ទៅអ៊ីប៉ូក្រាតទីស (Hippocrates) (រ.៤៦០ម.គ.-រ.៣៧០ម.គ.) គឺអារីស្តូត (៣៨៤ម.គ.-៣២២ម.គ.) ដែលជាអ្នកបានរួមចំណែកយ៉ាងសន្ធឹកសន្ធាប់បំផុតចំពោះការអភិវឌ្ឍនៃជីវវិទ្យា ។ សំខាន់ជាពិសេសគឺប្រវត្តិសត្វរបស់លោកនិងស្នាដៃដ៏ទៃទៀត ដែលជាកន្លែងដែលលោកបានបង្ហាញភាពល្អៀងនៃធម្មជាតិ និងក្រោយមកទៀតស្នាដៃពិសោធបន្ថែមមួយចំនួន ដែលផ្ដោតលើសហេតុកម្មជីវសាស្ត្រនិងនានាភាពនៃជីវិត ។ អ្នកស្នងអារីស្តូតនៅឯសាមាគមបញ្ញវន្ត គឺលោកថេអូផ្វ្រាសតូស (Theophrastus) បានសរសេរបន្តបន្ទាប់នូវសៀវភៅជាច្រើនអំពីរុក្ខសាស្ត្រ ដែលបន្សល់ទុកជាការរួមចំណែកដ៏សំខាន់បំផុត នៃអតីតកាលដ៏យូរលង់ចំពោះវិទ្យាសាស្ត្ររុក្ខជាតិជាច្រើន ទោះបីជាពេលនោះនៅក្នុងមជ្ឈិមសម័យក៏ដោយ ។
ពួកអ្នកប្រាជ្ញនៃពិភពឥស្លាមមជ្ឈិមសម័យ ដែលជាអ្នកបានសរសេរអំពីជីវវិទ្យារួមមាន អាល់-ចាហ៊ីស (al-Jahiz) (៧៨១-៨៦៩), អាល់-ឌីណាវ៉ារិ (Al-Dinawari) (៨២៨-៨៩៦) ជាអ្នកបានសរសេរអំពីរុក្ខសាស្ត្រ[៥] និងរ៉ាហ៊្សិស (Rhazes) (៨៦៥-៩២៥) ជាអ្នកបានសរសេរអំពីកាយវិភាគសាស្ត្រនិងសរីរវិទ្យា ។ វិជ្ជាពេទ្យត្រូវបានសិក្សាយ៉ាងល្អពិសេស ដោយពួកអ្នកប្រាជ្ញឥស្លាមធ្វើការតាមបែបប្រពៃណីទស្សនវិទូក្រិក ដែលកាលណោះប្រវត្តិធម្មជាតិបានទាញយកយ៉ាងច្រើនតាមគំនិតរបស់អារីស្តូត ជាពិសេសក្នុងការលើកកំពស់នូវឋានុក្រមនៃជីវិតនឹងនរ ។
ជីវវិទ្យាបានចាប់ផ្ដើមអភិវឌ្ឍយ៉ាងលឿននិងលូតលាស់ ជាមួយការបន្សើរគួរអោយរំភើបនៃអតិសុខុមទស្សន៍របស់លោក អ៊ែនថូនី វ៉ាន់ លីអ៊ូវ៉ិនហ៊ូខ (Antony van Leeuwenhoek) ។ ក្រោយមកទៀតវាបានធ្វើអោយពួកអ្នកប្រាជ្ញរកឃើញសុក្កាណូ (spermatozoa), វេត្រាណូ (bacteria), ជីរកបាណី (infusoria) ហើយនិងភាពចម្លែកនិងនានាភាពនៃជីវិតអតិសុខុមទស្សន៍ពិតៗ ។ ការស្រាវជ្រាវដោយលោក ជែន ស៊្វែមម៉ឺដាម (Jan Swammerdam) បានដឹកនាំទៅដល់ចំណាប់អារម្មណ៍ថ្មីនៅក្នុងបាណកវិទ្យានិងបានសាងនូវបច្ចេកទេសគ្រឹះនៃការវះកាត់ពិនិត្យនិងបណ្ដាក់ព៌ណ(staining) តាមរយៈអតិសុខុមទស្សន៍ ។[៦]
ការវិវត្តខាងអតិសុខុមទស្សន៍វិជ្ជា ក៏មានឥទ្ធិពលយ៉ាងជ្រៅលើគំនិតជីវសាស្ត្រខ្លួនឯងផងដែរ ។ នៅដើមសតវត្សទី១៩ ជីវវិទូមួយចំនួនបានចង្អុលបង្ហាញភាពសំខាន់កណ្ដាលនៃកោសិកា ។ នៅក្នុងឆ្នាំ១៨៣៨និង១៨៣៩ ស្ឆ្លេដិន (Schleiden) និង ស្ឆ្វាន់ (Schwann) បានចាប់ផ្ដើមលើកឡើងនូវគំនិតយោបល់ជាច្រើនដែលថា (១) អង្គគ្រឹះនៃសារពាង្គកាយគឺកោសិកានិង (២) ថាកោសិកាមួយៗមានគ្រប់លក្ខណៈទាំងអស់នៃជីវិត ទោះបីជាពួកគេប្រឆាំងនឹងគំនិតថា (៣) គ្រប់កោសិកាទាំងអស់មកពីចំណែកនៃកោសិកាដ៏ទៃៗក៏ដោយ ។ អរគុណដល់ស្នាដៃរបស់លោក រ៉ូបឺត រីមែខ (Robert Remak) និងលោក រ៉ាដ់ដផ្វ វ៉ឺឆូវ (Rudolf Virchow) យ៉ាងណាមិញ នៅទសវត្សឆ្នាំ១៨៦០ ពួកអ្នកជីវវិទូភាគច្រើនបានទទួលយកគោលការណ៍ទាំងបីនូវអ្វីដែលគេស្គាល់ថាជាទ្រឹស្ដីកោសិកា ។[៧]
ខណៈពេលនោះ វត្តិករសាស្ត្រនិងការចែកចំណាត់ថ្នាក់បានក្លាយជាការផ្ដោតយកចិត្តទុកដាក់មួយ ក្នុងការសិក្សាប្រវត្តិធម្មជាតិ ។ ខារ៉ូលុស លីននែអុស (Carolus Linnaeus) បានបោះពុម្ពផ្សាយវត្តិករសាស្ត្រគ្រឹះសម្រាប់ពិភពធម្មជាតិនៅឆ្នាំ១៧៣៥ (វិបរណាមដែលត្រូវបានប្រើប្រាស់តាំងពីពេលនោះមក) និងនៅទស្សវត្សឆ្នាំ១៧៥០បានបញ្ចូល ឈ្មោះវិទ្យាសាស្ត្រសម្រាប់ប្រភេទរបស់លោកទាំងអស់ ។[៨] ចច-ល្វីស ឡឺខ្លឺខ, កំតេ ដឺ បាប់ផ្វុង(Georges-Louis Leclerc, Comte de Buffon) បានចាត់ទុកថាប្រភេទមួយចំនួនជាចំណាត់ថ្នាក់ក្រុមសប្បនិមិត្ត និងភាវៈរស់មួយចំនួនជាគូររងឥទ្ធិពលគ្នាទៅវិញទៅមកដោយផ្ដល់នូវលទ្ធភាពនៃដើមកំណើតទូទៅ ។ ទោះបីជាលោកបានប្រឆាំងចំពោះការវិវត្តក៏ដោយ ក៏បាប់ផ្វុងគឺជាតួអង្គគន្លឹះក្នុងប្រវត្តិនៃគំនិតវិវត្តស្នាដៃរបស់លោកបានជះឥទ្ធិពលលើទ្រឹស្ដីវិវត្តទាំងរបស់លោកលែមម៉ាខ (Lamarck) និងលោកដាវីន (Darwin)ផងដែរ ។[៩]
គំនិតវិវត្តដ៏ខ្លាំងក្លាបានកកើតជាមួយស្នាដៃជាច្រើនរបស់លោក ជិន-បាប់ទីស្តិ លែមម៉ាខ (Jean-Baptiste Lamarck) ។ យ៉ាងណាមិញ គឺធម្មជាតិវិទូជាតិប៊្រីធីស្ឆ ឆាឡិស ដាវីន (Charles Darwin) ដោយផ្សំវិធីជីវភូមិសាស្ត្ររបស់លោកហាំបូលដ្ថ (Humboldt)ភូគព្ភវិទ្យាឯកសណ្ឋាននិយមរបស់លោកលីយ៉េល (Lyell) សំណេររបស់លោកថូមម៉ាស ម៉ាល់ស៊ុស (Thomas Malthus) ស្ដីពីកំណើនប្រជាជន និងជំនាញការខាងរូបសព្ទផ្ទាល់របស់លោក ដែលបានបង្កើតទ្រឹស្ដីវិវត្តដ៏ជោគជ័យមួយទៀតផ្អែកទៅលើជម្រើសធម្មជាតិ ការពិចារណានិងភស្តុតាងស្រដៀងគ្នាបាននាំអោយលោកវ៉លឡេស (Wallace) ឈានទៅដល់ការសន្និដ្ឋានជាច្រើនដូចគ្នាដោយឯករាជ្យ ។[១០]
របកគំហើញនៃការតំណាងខាងរូបសាស្ត្រនៃតំណពូជបានចូលធ្លុងជាមួយនឹងគោលការណ៍វិវត្តនិងពន្ធុវិទ្យាប្រជាជន ។ នៅទសវត្សឆ្នាំ១៩៤០និងដើមទសវត្សឆ្នាំ១៩៥០ ការពិសោធជាច្រើនបានបង្ហាញថាជ.ស.ដ. (ADN) ជាសមាសភាពនៃវណ្ណាង្គ (ក្រូម៉ូសូម) ដែលបានផ្ទុកពន្ធុជាច្រើន ។ ការយកចិត្តទុកដាក់លើសារពាង្គកាយគំរូថ្មីដូចជាវិសាណូនិងវេត្រាណូស៊ីគ្នាជាមួយនឹងរបកគំហើញនៃរចនាសម្ព័ន្ធរាងដូចស្លឹកត្រចៀកពីរនៃជ.ស.ដ. (ADN) នៅឆ្នាំ១៩៥៣ បានកត់សំគាល់ស្ពាននៃយុគអណូពន្ធុវិទ្យា ។ ចាប់ពីទសវត្ស១៩៥០មកដល់ពេលបច្ចុប្បន្ន ជីវវិទ្យាត្រូវបានពង្រីកការត្រួតពិនិត្យអណូយ៉ាងទូលំទូលាយ ។ ក្រមពន្ធុត្រូវបានបំបែកដោយលោក ហា ហ្គោបិនដ៍ ខូរ៉ាណា (Har Gobind Khorana) រ៉ូបឺត ដុបបលយូ ហូឡីយ (Robert W. Holley) និងលោកម៉ាសស្ឆល វ៉ារ៉ិន នីរ៉ិនបឺហ្ក (Marshall Warren Nirenberg) បន្ទាប់ពី ជ.ស.ដ.(ADN)ត្រូវបានយល់ថាមានក្រុមក្រមាង្គ (ក្រមពន្ធុ) ។ ជាចុងក្រោយ គម្រោងបណ្ដុំពន្ធុមនុស្សត្រូវបានចាប់ផ្ដើមនៅឆ្នាំ១៩៩០ជាមួយគោលដៅនៃការគូរផែនទីបណ្ដុំពន្ធុមនុស្សជាទូទៅ ។ គម្រោងនេះត្រូវបានសម្រេចជាសារវន្តនៅឆ្នាំ២០០៣[១១]ជាមួយនឹងការវិភាគវែកញែកល្អិតល្អន់នៅតែនឹងបោះពុម្ពផ្សាយទេ ។ គម្រោងបណ្ដុំពន្ធុមនុស្សគឺជាជំហានទីមួយក្នុងកិច្ចប្រឹងប្រែងជាសកល ដើម្បីបញ្ចូលចំណេះដឹងដែលបានប្រមូលបាននៃជីវវិទ្យាក្នុងការកំណត់អត្ថន័យ អណូ មុខងារ នៃខ្លួនប្រាណមនុស្សនិងខ្លួនប្រាណនៃភាវៈរស់ដ៏ទៃៗទៀត ។

មូលដ្ឋានគ្រឹះនៃជីវវិទ្យាទំនើប

ភាគច្រើននៃជីវវិទ្យាទំនើបត្រូវបានចូលរួមផ្សំក្នុងគោលការណ៍រួមប្រាំយ៉ាង៖ ទ្រឹស្ដីកោសិកា វិវត្តន៍ ពន្ធុវិទ្យា លំនឹងសទិសភាព និងថាមពល ។[២]

ទ្រឹស្ដីកោសិកា

អត្ថបទដើមចម្បង: ទ្រឹស្ដីកោសិកា

កោសិកាក្នុងវប្បកម្ម ដាក់ពណ៌អោយជាតិស្នែង (ក្រហម) និង ជ.ស.ដ. (បៃតង)
ទ្រឹស្ដីបទកោសិកា ថ្លែងថាកោសិកា គឺជាអង្គមូលដ្ឋានគ្រឹះនៃជីវិត ហើយថាគ្រប់អ្វីៗទាំងអស់ដែលមានជីវិតគឺត្រូវផ្សំគ្នាពីកោសិកាមួយ រឺ ច្រើនកោសិកា រឺ ផលលាក់កំបាំងនៃកោសិកាទាំងនោះ (ឧ. ពួកសំបក) ។ កោសិកាទាំងអស់កើនឡើងពីកោសិកាដ៏ទៃៗទៀតតាមរយៈចំណែកកោសិកា ។ នៅក្នុងសារពាង្គកាយពហុកោសិកា គ្រប់កោសិកាក្នុងខ្លួនរបស់សារពាង្គកាយនោះមានកំណើតបំផុតមកពីកោសិកាតែមួយនៅក្នុងស៊ុតដែលអំណោយផល ។ កោសិកាក៏ត្រូវបានចាត់ទុកផងដែរ ជាអង្គសំខាន់ក្នុងដំណើរការខាងរោគសាស្ត្រ ។[១២] ដោយបន្ថែម បាតុភូតនៃលំហូរថាមពលកើតឡើងក្នុងកោសិកាជាច្រើន ក្នុងដំណាក់កាលដែលគឺជាផ្នែកមួយនៃមុខងារដែលគេស្គាល់ថាជាការរំលាយអាហារ ។ ជាចុងក្រោយ កោសិកាទាំងអស់មានពត៌មានតំណពូជ (ជ.ស.ដ.) ដែលត្រូវបានផ្ទេរពីកោសិកាទៅកោសិកាកំឡុងពេលចំណែកកោសិកា ។

វិវត្តន៍


ជម្រើសធម្មជាតិនៃប្រជាជនដោយការដាក់ពណ៌ខ្មៅ ។
អត្ថបទដើមចម្បង: វិវត្តន៍
គំនិតដែលកំពុងតែរៀបចំជាស្នូលក្នុងជីវវិទ្យា គឺថាជីវិតផ្លាស់ប្ដូរនិងអភិវឌ្ឍតាមរយៈការវិវត្តហើយថាទម្រង់ជីវិតទាំងអស់ត្រូវបានដឹងថាមានដើមកំណើតទូទៅសាមញ្ញ ។ ដោយបានបញ្ចូលក្នុងសទ្ទានុក្រមវិទ្យាសាស្ត្រដោយ ហ្សង់-បាប់ទីសតឺ ដឺ ឡាម៉ាក (Jean-Baptiste de Lamarck) នៅឆ្នាំ១៨០៩ [១៣] ហើយវិវត្តន៍ត្រូវបានបង្កើតឡើងដោយ ឆាលឡិស ដាវីន (Charles Darwin) ហាបសិបឆ្នាំក្រោយមកទៀតក្លាយជាទ្រឹស្ដីស្ថិតស្ថេរមួយ នៅពេលដែលលោកបានធ្វើអោយច្បាស់ឡើងនូវកម្លាំងដែលកំពុងដំណើរការរបស់វា:ជម្រើសធម្មជាតិ ។[១៤][១៥] (អាល់ផ្វ្រេដ រូសសេល វលឡេនស៍ (Alfred Russel Wallace) ត្រូវបានគេទទួលស្គាល់តាមរបកគំហើញរួមគ្នា នៃគំនិតនេះពេលនោះលោកបានជួយស្រាវជ្រាវ និងពិសោធន៍ជាមួយគំនិតនៃវិវត្តន៍ ។)[១៦] វិវត្តន៍ឥឡូវត្រូវបានប្រើដើម្បីពន្យល់ការផ្លាស់ប្ដូរដ៏ធំនៃជីវិត ដែលបានរកឃើញលើផែនដី ។
លោកដាវីនបានចេញទ្រឹស្ដីថាប្រភេទ និងការបង្កាត់បានរីកចម្រើនតាមរយៈដំណើរការនៃជម្រើសធម្មជាតិ និង ជម្រើសសប្បនិមិត្ត រឺការបង្កាត់ជ្រើសរើស ។[១៧] សំណាត់ពន្ធុ ត្រូវបានក្រសោបជាយន្តការនៃការអភិវឌ្ឍន៍វិវត្តក្នុងសំយោគទំនើបនៃទ្រឹស្ដីបទនេះ ។[១៨]
ប្រវត្តិការវិវត្តនៃប្រភេទ ដែលក្នុងនោះពិពណ៌នាលក្ខណៈនៃប្រភេទផ្សេងៗ មកពីក្នុងនោះវាបានជាប់ពូជរួមគ្នាជាមួយទំនាក់ទំនង ពង្សាវលីទៅគ្រប់ប្រភេទផ្សេងៗដែលត្រូវបានគេស្គាល់ថាជាសាខាពន្ធុ របស់វា ។ មធ្យោបាយផ្សេងៗដ៏ទូលំទូលាយជាច្រើន សម្រាប់ជីវវិទ្យាបង្កើតពត៌មានអំពីសាខាពន្ធុ ។ ទាំងនេះរួមមានការប្រៀបធៀបនៃលទ្ធផលជ.ស.ដ. ដែលបានប្រព្រឹត្តិជាមួយអណូជីវវិទ្យា រឺ បណ្ដុំពន្ធុវិទ្យា និងការប្រៀបធៀបនៃបាសាណីភូត រឺ កំណត់ត្រាផ្សេងនៃភាវៈរស់ចំណាស់ៗក្នុងបាសាណីភូតវិទ្យា ។[១៩] ពួកអ្នកជីវវិទូរៀបចំនិងវិភាគទំនាក់ទំនងវិវត្ត តាមរយៈក្បួនវិធីសាស្ត្រផ្សេងៗ រួមមានសាខាពន្ធុវិទ្យា លក្ខណវិទ្យា និង មែកវិទ្យា ។ (ចំពោះការសង្ខេបនៃព្រឹត្តិការណ៍សំខាន់ៗក្នុងវិវត្តន៍ នៃជីវិតតាមដែលបានយល់ដឹងថ្មីៗដោយពួកអ្នកជីវវិទូ សូមមើល កាលប្បវត្តិវិវត្ត ។)
ទ្រឹស្ដីបទវិវត្តសន្មតថាគ្រប់សារពាង្គកាយទាំងអស់នៅលើផែនដី ទាំងមានជីវិតនិងផុតពូជ បានជាប់ខ្សែពីបុព្វបុរសទូទៅសាមញ្ញមួយ រឺ អាងពន្ធុនៃបុព្វបុរស ។ បុព្វបុរសនៃគ្រប់សារពាង្គកាយជាទូទៅ នៃចក្រវាឡចុងក្រោយនេះត្រូវបានគេជឿថាបានលេចរូបរាងឡើងប្រហែល៣.៥ដប់កោដិ (ទ្វេរលាន)ឆ្នាំកន្លងទៅហើយ ។[២០] ពួកអ្នកជីវវិទូជាទូទៅចាត់ទុកចក្រវាឡភាពនិងសព្វដ្ឋភាពនៃក្រមពន្ធុជាភស្តុតាង ដែលអនុគ្រោះដល់ទ្រឹស្ដីនៃខ្សែស្រឡាយទូទៅក្នុងចក្រវាឡគ្រប់វេត្រាណូ បោរាណាណូ និង ពួកសុធញ្ញទាំងអស់ (សូមមើល: ដើមកំណើតនៃជីវិត) ។[២១]

ពន្ធុវិទ្យា

អត្ថបទដើមចម្បង: ពន្ធុវិទ្យា

ក្រឡាពុនណេត ដែលរៀបរាប់ការប្រសព្វរវាងដើមសណ្ដែក បារាំងពីរ ដែលវិសទិសណ្ឌសម្រាប់ផ្កា ពណ៌ ស្វាយ (ខ) និងពណ៌ស (ឃ)
ពន្ធុគឺជាអង្គសំខាន់ៗនៃទាយាទភាពក្នុងគ្រប់សារពាង្គកាយទាំងអស់ ។ ពន្ធុមួយគឺជាអង្គមួយនៃតំណពូជ ហើយស៊ីគ្នាទៅនឹងតំបន់មួយនៃជ.ស.ដ. (ADN) ដែលជះឥទ្ធិពលទម្រង់ រឺក៏ មុខងារនៃសរីរាង្គមួយនៅក្នុងរបៀបជាក់លាក់ជាច្រើន ។ គ្រប់សារពាង្គកាយទាំងអស់ ចាប់ពីវេត្រាណូរហូតដល់ពួកសត្វ ចែករំលែកនូវយន្តម័យគ្រឹះដែលចម្លងនិងបកប្រែជ.ស.ដ. (ADN) ទៅជា ពួកមូលជាតិ (ប្រូតេអ៊ីន) ។ កោសិកាជាច្រើន កត់ក្រមពន្ធុជ.ស.ដ. (ADN) ទៅជាកំណែជ.ស.ស. (ARN) មួយ នៃពន្ធុ និង អង្គស្ករនយស្តិ (រីបូសូម) មួយក្រោយមកបកប្រែ ជ.ស.ស. (ARN) ទៅជាមូលជាតិ (ប្រូតេអ៊ីន) មួយ បន្តដោយពួកជំនូរអាមីន (អាស៊ីតអាមីណូ)។ ក្រមបំណកប្រែ ពីក្រមាណូ ជ.ស.ស.(ARN)ទៅជាជំនូរអាមីន (អាស៊ីតអាមីន) គឺដូចគ្នាចំពោះសារពាង្គកាយភាគច្រើន ប៉ុន្តែផ្សេងគ្នាតិចតួចចំពោះភាគខ្លះ ។ ជាឧទាហរណ៍ លទ្ធផលនៃជ.ស.ដ.(ADN)ដែលសរសេរក្រមសម្រាប់ទីបជាតិ (អាំងសូលីន) ក្នុងមនុស្សជាច្រើនក៏សរសេរក្រមសម្រាប់ទីបធាតុ នៅពេលបានបញ្ចូលទៅក្នុងសារពាង្គកាយផ្សេងៗ ដូចជារុក្ខជាតិជាច្រើន ។[២២][២៣]
ជ.ស.ដ.(ADN) កើតឡើងជាធម្មតាជាពួកវណ្ណាង្គ (ក្រូម៉ូសូម)ជាខ្សែបន្ទាត់នៅក្នុងសុធញ្ញ (អឺការីយ៉ូត ) និងវណ្ណាង្គជារង្វង់មូលក្នុងពួកបុរេធញ្ញ (ប្រូការីយ៉ូត) ។ វណ្ណាង្គមួយគឺជារចនាសម្ព័ន្ធមួយដែលប្រកបដោយជ.ស.ដ. (ADN) និងពួកហ៊ីស្តូន (histone) ។ ការកំណត់នៃពួកវណ្ណាង្គក្នុងកោសិកាមួយ និងពត៌មានតំណពូជដទៃផ្សេងទៀតបានរកឃើញនៅក្នុង សូត្រគុលិកា (mitochondria) ខ្មហរិត (chloroplasts) រឺទីតាំងផ្សេងៗទៀតដែលគេស្គាល់ជាសំនុំថាបណ្ដុំពន្ធុរបស់វា ។ នៅក្នុងពួកសុធញ្ញ ជ.ស.ដ. (ADN)នៃបណ្ដុំពន្ធុត្រូវតាំងនៅក្នុងស្នូលកោសិការួមគ្នាជាមួយនឹងចំនួនជាច្រើនតូចៗក្នុង ពួកសូត្រគុលិកា (មីតូកុងទ្រី) និងពួកខ្មហរិត (ក្លរ៉ូប្លាស) ។ នៅក្នុងពួកបុរេធញ្ញ ជ.ស.ដ. (ADN) ត្រូវបានចាប់យកក្នុងអង្គដែលមានរាងទៀងទាត់មួយនៅក្នុងកោសិកាបោ (ស៊ីតូប្លាស) ហៅថាស្នូលដូច (នុយក្លេអ៊ីត) ។[២៤]ពត៌មានពន្ធុក្នុងបណ្ដុំពន្ធុត្រូវចាប់បាននៅខាងក្នុងពួកពន្ធុ និងបង្គុំពេញលេញនៃពត៌មាននេះក្នុងសារពាង្គកាយមួយត្រូវបានគេហៅថាគំរូពន្ធុ (សែនណូទីប) ។[២៥]

លំនឹងសទិសភាព

អត្ថបទដើមចម្បង: លំនឹងសទិសភាព

អធោវរក លាក់កំបាំងនូវ វ.ន.រ.ដែលដឹកនាំក្រពេញសេម្ហៈទៅលាក់វ.ន.ស.ជ. ។ ជាលំដាប់ វ.ន.ស.ជ. ដឹកនាំ ក្រសោមជិតវក្កំទៅលាក់ស្តេរ៉ូលដូចស្រោបស្ករមធុរ ដូចជា តចមជ្ជៈ ។ ស.ស.ស. ក្រោយមកបានកាត់ បន្ថយអត្រានៃកំបាំងដោយ អធោវរកនិងក្រពេញសេម្ហៈ ភ្លាមនោះចំនួនសមល្មមនៃស.ស.ស. ត្រូវបានពន្លែង ។[២៦]
លំនឹងសទិសភាព គឺជាសមត្ថភាពនៃប្រព័ន្ធចំហមួយដើម្បីបន្ទៀងទាត់បរិស្ថានខាង ក្នុងរបស់ខ្លួនដើម្បីថែរក្សាលក្ខ័ណ្ឌនឹងនរដោយមធ្យោបាយខ្លះនៃការសម្របសម្រួលពហុថាមវន្តសមតាគ្រប់គ្រងដោយយន្តកម្មទៀងទាត់មួយចំនួនដែលប្រទាក់ទងគ្នា ។ គ្រប់ភាវៈរស់មានជីវិតទាំងអស់ មិនថាតែ ឯកកោសិកា រឺពហុកោសិកា បង្ហាញអោយឃើញនូវលំនឹងសទិសភាព ។[២៧]
ដើម្បីថែរក្សាថាមវន្តសមតានិងបន្តមុខងារខ្លះអោយមានប្រសិទ្ធភាព ប្រព័ន្ធមួយត្រូវតែលុបនិងឆ្លើយតបទៅនឹងវិបរិតជាច្រើន ។ បន្ទាប់ពីការរកឃើញនៃវិបរិតមួយ ប្រព័ន្ធជីវវិទ្យាមួយឆ្លើយតបជាធម្មតាតាមរយៈតំនបអវិជ្ជមាន ។ នេះមានន័យថាលក្ខ័ណ្ឌដែលកំពុងតែបំនឹងតាមរយៈការកាត់បន្ថយ រឺ ការបង្កើននូវសកម្មភាពនៃសរីរាង្គរឺប្រព័ន្ធមួយ ។ ឧទាហរណ៍មួយគឺជាការលែងនៃ មធុរធាតុ (glucagon) នៅពេលដែលកម្រិតស្ករមួយចំនួនទាបពេក ។

ថាមពល


ទិដ្ឋភាពជាមូលដ្ឋានគ្រឹះនៃថាមពលនិងជីវិតមនុស្ស ។
ការរស់រាននៃភាវៈរស់មួយពឹងផ្អែកលើចំណូលបន្តនៃថាមពល ។ ប្រតិកម្មរសាយនៈ (គីមី)ដែលទទួលខុសត្រូវលើរចនាសម្ព័ន្ធ និងមុខងាររបស់វាត្រូវបានប្រគុំដើម្បីទាញយក ថាមពលពីសារធាតុមួយចំនួនដែលដើរតួជាអាហាររបស់វា និងប្រែរូបដើម្បីទៅជួយបង្កើតកោសិកាថ្មីៗនិងទ្រទ្រង់កោសិកាទាំងនោះ ។ នៅក្នងដំណើរការនេះ ពួកអណូនៃក្រុមសារធាតុរសាយនៈ (គីមី) ដែលបង្កបង្កើតអាហារដើរតួពីរយ៉ាង ទីមួយអាហារទាំងនោះប្រកបដោយថាមពល ដែលអាចត្រូវប្រែខ្លួនសម្រាប់ប្រតិកម្មរសាយនៈជាច្រើន ទីពីរ អាហារទាំងនោះចម្រើននូវរចនាសម្ព័ន្ធអណូថ្មីៗ ដែលបានបង្កើតឡើងនូវពួកជីវាណូ ។
សារពាង្គកាយជាច្រើនដែលទទួលខុសត្រូវចំពោះការបញ្ចូលនៃថាមពលទៅក្នុងនិវេសនប្រព័ន្ធមួយត្រូវបានគេស្គាល់ថាជាពួកអ្នកផលិត រឺ ពួកស្វ័យជីព ។ ស្ទើរតែទាំងអស់នៃសារពាង្គកាយទាំងនេះទាញថាមពលពីព្រះអាទិត្យតាំងពីដើមរៀងមក ។[២៨]ពួករុក្ខជាតិនិងពួករស្មីជីពដ៏ទៃទៀតប្រើថាមពលពន្លឺថ្ងៃឆ្លងកាត់ដំណើរការមួយ ដែលគេស្គាល់ថារស្មីសំយោគដើម្បីប្រែវត្ថុធាតុកម្រទៅជាពួកអណូសរីរាង្គ ដូចជាជ.ត.រ. (ATP) ដែលចំណងរបស់សារធាតុនោះអាចត្រូវបែកខ្ញែកដើម្បីពន្លែងថាមពល ។[២៩] និវេសនប្រព័ន្ធ (បរិស្ថានប្រព័ន្ធ) ភាគតិចមួយ យ៉ាងណាក៏ដោយ ពឹងផ្អែកទាំងស្រុងលើថាមពលដែលបានទាញយកដោយពួក រសាយនជីពមកពីមេតាន ស្ពាន់ធ័រផ្គុំ រឺក៏ពួកប្រភពថាមពលគ្មានពន្លឺ ។[៣០]
ភាគខ្លះនៃថាមពលដែលចាប់បានត្រូវបានប្រើដើម្បីផលិតជីវៈដុលដើម្បីទ្រទ្រង់ជីវិត និងផ្ដល់ថាមពលដើម្បីការលូតលាស់និងការអភិវឌ្ឍ ។ ភាគច្រើននៃថាមពលទាំងអស់នេះត្រូវបានបាត់បង់តាមកំដៅ និងអណូកាកសំណល់ជាច្រើន ។ ដំណើរការដ៏សំខាន់បំផុតសម្រាប់ការផ្ទេរថាមពលបានជាប់គាំង នៅក្នុងសារធាតុរសាយនៈជាច្រើនទៅជាថាមពលមានប្រយោជន៍ ដើម្បីទ្រទ្រង់ជីវិតគឺការរំលាយអាហារ[៣១]និងដំណកដង្ហើមកោសិកា ។[៣២]

ការស្រាវជ្រាវ

រចនាសម្ព័ន្ធ


គំនូរបំព្រួញនៃកោសិកាសត្វគំរូដែលបរិយាយសរីរាណូនិងរចនាសម្ព័ន្ធផ្សេងៗ ។
អត្ថបទដើមចម្បង: អណូជីវវិទ្យា, កោសិកាជីវវិទ្យា, ពន្ធុវិទ្យា, និង អភិវឌ្ឍនជីវវិទ្យា
អណូជីវវិទ្យា គឺជាការសិក្សាអំពីជីវវិទ្យានៅកម្រិតអណូ ។[៣៣] មុខវិជ្ជានេះស៊ីគ្នាជាមួយនឹងវិស័យផ្សេងៗនៃជីវវិទ្យា ជាពិសេសជាមួយពន្ធុវិទ្យានិងជីវរសាយនវិទ្យា ។ អណូជីវវិទ្យាផ្ដោតជាពិសេសខ្លួនឯងជាមួយការយល់ដឹងនូវអន្តរកម្មរវាងប្រព័ន្ធផ្សេងៗនៃកោសិកាមួយ រួមមានភាពប្រទាក់ទងនៃជ.ស.ដ. (ADN) ជ.ស.ស. (ARN) និងសំយោគមូលជាតិ (ប្រូតេអ៊ីន)និងការរៀនរបៀបដែលអន្តរកម្មទាំងនេះត្រូវបានបន្ទៀងទាត់ ។
កោសិកាជីវវិទ្យា សិក្សាគុណភាពខាងសរីរសាស្ត្រនិងរចនាសម្ព័ន្ធនៃពួកកោសិកា រួមមានការប្រព្រឹត្ត អន្តរកម្ម និងបរិស្ថាន របស់ពួកវា ។ នេះគឺត្រូវប្រព្រឹត្តទៅទាំងពីរ កម្រិតអណូនិងអតិសុខុមទស្សន៍ សម្រាប់សារពាង្គកាយកោសិកាតែមួយដូចជាវេត្រាណូ ដូចគ្នាដែរ ពួកកោសិកាពិសេសនៅក្នុងសារពាង្គកាយពហុកោសិកាដូចជាពួកមនុស្ស ។ ការយល់ដឹងរចនាសម្ព័ន្ធនិងមុខងារនៃពួកកោសិកាជាមូលដ្ឋានគ្រឹះចំពោះវិទ្យាសាស្ត្រជីវវិទ្យាទាំងអស់ ។ ភាពស្រដៀងគ្នានិងផ្សេងគ្នារវាងគំរូកោសិកាមួយចំនួនគឺជាប់ទាក់ទងពិសេសទៅនឹងជីវវិទ្យាអណូ ។
កាយវិភាគសាស្ត្រ ពិចារណានូវទម្រង់ជាច្រើននៃរចនាសម្ព័ន្ធតាមអតិសុខុមទស្សន៍ដូចជា សរីរាង្គច្រើននិងប្រព័ន្ធសរីរាង្គមួយចំនួន ។[៣៤]
ពន្ធុវិទ្យា គឺជាវិទ្យាសាស្ត្រនៃពន្ធុច្រើន តំណពូជ និងបម្រែបម្រួលនៃក្រុមសារពាង្គកាយ ។[៣៥][៣៦] ពួកពន្ធុសរសេរក្រមពត៌មានចាំបាច់ដើម្បីការសំយោគពួកមូលជាតិ (ប្រូតេអ៊ីន) ដែលក្នុងពេលនោះដើរតួនាទីដ៏ធំក្នុងការបញ្ចេញឥទ្ធិពលលើ (ទោះបីជា នៅក្នុងឧទាហរណ៍ជាច្រើនក៏ដោយ ក៏មិនមែនជាការប៉ាន់ប្រមាណទាំងស្រុងនោះទេ) គំរូទិដ្ឋភាពចុងក្រោយនៃសារពាង្គកាយ ។ នៅក្នុងការស្រាវជ្រាវទំនើប ពន្ធុវិទ្យាផ្ដល់ជាឧបករណ៍សំខាន់ នៅក្នុងការអង្កតនៃមុខងារនៃពន្ធុជាពិសេស រឺក៏ការវិភាគនៃអន្តរកម្មពន្ធុខ្លះដែរ ។ នៅខាងក្នុងសារពាង្គកាយជាច្រើន ពត៌មានពន្ធុត្រូវបានដឹកនាំទៅក្នុងពួកវណ្ណាង្គ (ក្រូម៉ូសូម) ដែលវាត្រូវបានតំណាងក្នុងរចនាសម្ព័ន្ធរសាយនៈនៃពួកអណូជ.ស.ដ. (ADN) ផ្សេងៗ ។
អភិវឌ្ឍនជីវវិទ្យា សិក្សាដំណើរការក្នុងសារពាង្គកាយជាច្រើនដែលធំធាត់និងរីកចម្រើន ។ ការបង្កកំណើតនៅក្នុងភ្រូណាវិទ្យា អភិវឌ្ឍនជីវវិទ្យាទំនើបសិក្សាការគ្រប់គ្រងពន្ធុនៃការលូតលាស់កោសិកាបន្សេងកម្ម និង កំណរូបរាង (morphogenesis) ដែលគឺជាដំណើរការដែលផ្ដល់នូវកំណើនឆ្ពោះទៅមុខពួកជាលិកា ពួកសរីរៈ និង កាយវិភាគសាស្ត្រ ។ សារពាង្គកាយគំរូជាច្រើនផ្ដល់ដល់អភិវឌ្ឍនជីវវិទ្យារួមមានដង្កូវមូល ឃែនណហ៊ែបឌីទីស អេឡេហ្កង់ស៍ (Caenorhabditis elegans) [៣៧] រុយផ្លែឈើដ្រូសូភីលឡា មេឡាណូហ្កាស្តឺរ (Drosophila melanogaster)[៣៨] ត្រីឆ្នូត ដានីអូ រ៉ឺរ្យ៉ូ (Danio rerio) [៣៩] កណ្ដុរ មុស មុសស្គូលុស (Mus musculus)[៤០] និងតិណជាតិ អារ៉ាប់ប៊ីដូផស៊ីស ថាលីអាណា (Arabidopsis thaliana) ។[៤១][៤២](សារពាង្គកាយគំរូមួយគឺជាប្រភេទមួយដែលត្រូវបានសិក្សាយ៉ាងសន្ធឹកសន្ធាប់ ដើម្បីអោយយល់ បាតុភូតជីវវិទ្យាប្លែកៗ ជាមួយនឹងការរំពឹងថារបកគំហើញជាច្រើនបានបង្កើតក្នុងសារពាង្គកាយនោះ ដែលផ្ដល់ការយល់ច្បាស់លាស់ទៅក្នុងទង្វើមួយចំនួននៃសារពាង្គកាយដ៏ទៃៗទៀត ។)[៤៣]

សរីរវិទ្យា

អត្ថបទដើមចម្បង: សរីរវិទ្យា
សរីរវិទ្យាសិក្សាដំណើរការយន្តកម្ម សរីរវិទ្យា និងជីវរសាយនសាស្ត្រនៃភាវៈរស់ទាំងឡាយដោយការប្រឹងប្រែង ដើម្បីស្វែងយល់របៀបដែលរចនាសម្ព័ន្ធទាំងអស់ដើរទាំងមូល ។ និក្ខេបបទនៃរចនាសម្ព័ន្ធដើរតួជាចំណុចកណ្ដាលនៃជីវវិទ្យា ។ ការសិក្សាខាងសរីរវិទ្យាជាច្រើនត្រូវបានបែងចែកជាប្រពៃណីទៅជាសរីរវិទ្យារុក្ខជាតិនិងសរីរវិទ្យាសត្វ ប៉ុន្តែគោលការជាច្រើននៃសរីរវិទ្យាគឺជាសកល គ្មានបញ្ហាអ្វីពិសេសដែលសារពាង្គកាយត្រូវបានកំពុងតែសិក្សាទេ ។ ជាឧទាហរណ៍ អ្វីទៅដែលត្រូវរៀនអំពីសរីរវិទ្យានៃកោសិកាមេ ជាច្រើនក៏អាចដាក់បញ្ចូលទៅក្នុងកោសិកាមនុស្ស ។ វិស័យនៃសរីរវិទ្យាសត្វបានពន្លាតឧបករណ៍ និងវិធីសាស្ត្រជាច្រើននៃសរីរវិទ្យាមនុស្សចំពោះប្រភេទមិនមែនមនុស្ស ។ សរីរវិទ្យារុក្ខជាតិខ្ចីបច្ចេកទេសជាច្រើនពីវិស័យស្រាវជ្រាវទាំងពីរ ។
សរីរវិទ្យាសិក្សាសម្រាប់ឧទាហរណ៍យ៉ាងម៉េច ដែលប្រព័ន្ធប្រសាទ ស៊ាំ អន្តោមញ្ច័ន ដកដង្ហើម របត់ឈាម ដើរតួនិងធ្វើអន្តរកម្ម ។ ការសិក្សានៃប្រព័ន្ធទាំងនេះបានចែករំលែក ជាមួយក្បួនតម្រាខ្លះដែលបានតម្រង់ទិសដៅខាងវេជ្ជសាស្ត្រ ដូចជា ប្រសាទវិទ្យា និង ស៊ាំវិទ្យា ។

វិវត្តន

ការស្រាវជ្រាវខាងវិវត្តន៍ត្រូវបានផ្ដោតជាមួយដើមកំណើត និងខ្សែស្រឡាយនៃប្រភេទ ដូចគ្នាដែរនឹងបំលាស់ប្ដូរពួកវាលើពេលវេលា និងរួមបញ្ចូលពួកអ្នកវិទ្យាសាស្ត្រ មកពីអន្តេវាសិកជាច្រើនដែលតម្រង់ទិសដោយវត្តិករសាស្ត្រ ។ ជាឧទាហរណ៍ វាជាទូទៅពាក់ព័ន្ធនឹងពួកអ្នកវិទ្យាសាស្ត្រ ដែលជាអ្នកមានការហ្វឹកហាត់ពិសេសខាងសារពាង្គកាយប្លែកៗដូចជា ថនិកវិទ្យាបក្សីវិទ្យា រុក្ខសាស្ត្រ រឺ ឧរង្គវិទ្យា ក៏ប៉ុន្តែប្រើប្រាស់សារពាង្គកាយទាំងនោះជាប្រព័ន្ធដើម្បីឆ្លើយតបសំនួរ ជាទូទៅអំពីវិវត្តន៍ ។
ជីវវិទ្យាវិវត្តន៍គឺជាផ្នែកៗពឹងផ្អែកលើបាសាណីភូតវិទ្យា ដែលក្នុងនោះប្រើប្រាស់កំណត់ត្រាបាសាណីភូត ដើម្បីឆ្លើយសំនួរជាច្រើនអំពីគំរូនិងសង្វាក់នៃវិវត្តន៍[៤៤] និងក៏ជាផ្នែកៗលើការអភិវឌ្ឍនៅ ក្នុងវិស័យមួយចំនួនដូចជាពន្ធុវិទ្យាប្រជាជន[៤៥] និងទ្រឹស្ដីវិវត្តន៍ ។ នៅទសវត្សឆ្នាំ១៩៨០ អភិវឌ្ឍនជីវវិទ្យា បានបញ្ចូលឡើងវិញជីវវិទ្យាវិវត្តន៍បន្ទាប់ ពីការដកចេញពីដំបូងរបស់ខ្លួនពីសំយោគទំនើបតាមរយៈការសិក្សានៃវិវត្តនាភិវឌ្ឍនជីវវិទ្យា ។[៤៦] វិស័យដែលទាក់ទងជារឿយៗបានចាត់ទុកថាជាផ្នែកនៃវិវត្តនជីវវិទ្យា គឺ សាខាពន្ធុវិទ្យា ប្រព័ន្ធវិទ្យា និងវត្តិករសាស្ត្រ ។

ប្រព័ន្ធវិទ្យា

ដើមឈើសាខាពន្ធុមួយនៃវត្ថុមានជីវិតទាំងឡាយ ដែលបានពឹងផ្អែកលើទិន្នន័យពន្ធុជ.ស.ស.អ.កំពុងតែបង្ហាញនូវរំញែកនៃវិស័យបី ពួកវេត្រាណូ បោរាណាណូនិងពួកសុធញ្ញដែលបានពណ៌នាដំបូងឡើយដោយ លោកខាល វ៉ូអិស (Carl Woese) ។ ដើមឈើបានសាងសង់ជាមួយពន្ធុផ្សេងៗដែលស្រដៀងគ្នាជាទូទៅ ទោះបីជាពួកវាអាចនឹងដាក់ជាក្រុមសាខាដើមផ្សេងគ្នាមែនទែន ដោយអាចសន្មតបានថាព្រោះតែការវិវត្តជ.ស.ស.អ. (ARNr)យ៉ាងលឿន ។ ទំនាក់ទំនងទៀងទាត់នៃវិស័យទាំងបីគឺកំពុងនៅតែត្រូវបានជជែកពិភាក្សា ។
អត្ថបទដើមចម្បង: ប្រព័ន្ធវិទ្យា
ព្រឹត្តិការណ៍ពហុប្រភេទកម្មបង្កើតដើមឈើមួយ ដែលបានធ្វើរចនាសម្ព័ន្ធប្រព័ន្ធនៃទំនាក់ទំនងរវាងប្រភេទ ។ តួនាទីនៃប្រព័ន្ធវិទ្យាគឺដើម្បីសិក្សាទំនាក់ទំនងទាំងនេះ និងដោយហេតុថាភាពផ្សេងគ្នានិងភាពស្រដៀងៗគ្នារវាងប្រភេទនិងពួកក្រុមនៃប្រភេទ ។[៤៧] យ៉ាងណាក៏ដោយ ប្រព័ន្ធវិទ្យាគឺជាវិស័យដ៏សកម្មមួយ នៃការស្រាវជ្រាវយូរមុនគំនិតវិវត្តន៍ធម្មតាទូទៅ ។[៤៨] ចំណែកថ្នាក់ វត្តិករសាស្ត្រ និង នាមវលីនៃសារពាង្គកាយជីវវិទ្យាត្រូវបានចាត់ការត្រួតពិនិត្យដោយក្រមនាមវលីសត្វវិទ្យាអន្តរជាតិក្រមនាមវលីរុក្ខសាស្ត្រអន្តរជាតិ និងក្រមនាមវលីវេត្រាណូអន្តរជាតិសម្រាប់សត្វ រុក្ខជាតិ និងវេត្រាណូ រៀងគ្នា ។ ចំណែកថ្នាក់នៃវីសាណូ ពួកវីសាណូ ពួកវីសាណូធាតុ ពួកមូលជាតាណូឆ្លង (prion)និងពួកភ្នាក់ងារមេរោគរងផ្សេងៗទៀត ដែលបង្ហាញចរិកលក្ខណៈជីវសាស្ត្រត្រូវបានតាក់តែងដោយក្រមចំណែកថ្នាក់និងនាមវលីវីសាណូអន្តរជាតិ។[៤៩][៥០][៥១][៥២] ក៏ប៉ុន្តែ ប្រព័ន្ធចំណែកថ្នាក់មេរោគផ្សេងៗជាច្រើនធ្វើអោយកើតមានឡើង ។
តាមប្រពៃណី ភាវៈរស់ជាច្រើនត្រូវបានចែកទៅជាប្រាំរជ្ជៈ : ម៉ូណេរ៉ា ប្រូទីស្តា ផ្វាំងជី ផ្លានទែ អេនីម៉លលៀ ។ [៥៣]
យ៉ាងណាមិញ ពួកអ្នកវិទ្យាសាស្ត្រមួយចំនួន ឥឡូវចាត់ទុកថាប្រព័ន្ធប្រាំរជ្ជៈហួសសម័យហើយ ។ ប្រព័ន្ធចំណែកថ្នាក់ឆ្លាស់ទំនើបជាទូទៅចាប់ផ្ដើមជាមួយ ប្រព័ន្ធបីវិស័យ : អាខឃែ (ដើមឡើយ បុរាណវេត្រាណូ) បាក់តេរៀ(ដើមឡើយ សុវេត្រាណូ) អឺការីយ៉ូតតា (រួមមាន ពួកបឋមត្ថិកសត្វ ពួកផ្សិត ពួករុក្ខជាតិ និងពួកសត្វ)[៥៤]វិស័យទាំងនេះឆ្លុះបញ្ចាំងថាតើពួកកោសិកាមានស្នូល រឺមិនមាន ដូចគ្នាដែរភាពផ្សេងគ្នាជាច្រើននៅក្នុងសមាសភាពរសាយនៈ នៃផ្ទៃខាងក្រៅជាច្រើននៃកោសិកា ។[៥៤]
បន្ថែមទៀត រជ្ជៈនីមួយៗប្រើការលែងកើត ដោយភ្ជាប់ឡើងវិញរហូតដល់ប្រភេទនីមួយៗត្រូវបានចែកថ្នាក់អោយញែកដាច់ពីគ្នា ។ លំដាប់នេះគឺ: វិស័យ; រជ្ជៈ; សាខា; ថ្នាក់; លំដាប់; អំបូរ; ពួក; ប្រភេទ ។
ក៏មានបន្តគ្នានៃពួកបញ្ញើប្រាណអន្តោរកោសិកាដែល ជិតមានជីវិត [៥៥] ចំណែកនៃសកម្មភាពរំលាយអាហារ មានន័យថាពួកអ្នកវិទ្យាសាស្ត្រមួយចំនួនមិនបានចាត់ថ្នាក់ អោយប្រាកដប្រជានូវរចនាសម្ព័ន្ធទាំងនេះថាមានជីវិត ពីព្រោះតែកង្វះខាតនៃមុខងារគ្រឹះហោចណាស់មួយរឺច្រើនជាងនេះរបស់ពួកវា ដែលអោយនិយមន័យថាជីវិត ។ ពួកវាត្រូវបានចាត់ថ្នាក់ជា ពួកវីសាណូពួកវីសាណូធាតុ ពួកអង្គឆ្លងមូលជាតិ រឺ ពួករណប ។
ឈ្មោះវិទ្យាសាស្ត្រនៃសារពាង្គកាយមួយគឺត្រូវបង្កើតឡើង ពីពួកនិងប្រភេទរបស់វា ។ ជាឧទាហរណ៍ មនុស្សត្រូវបាបចុះបញ្ជីជា ពួកអូម៉ូសាព្យាង (Homo sapiens) ។ Homo គឺជាពួក និង sapiens ប្រភេទ ។ នៅពេលសរសេរឈ្មោះវិទ្យាសាស្ត្រនៃសារពាង្គកាយមួយ វាគឺជាអសាធារណនាមត្រូវសរសេរអក្សរធំទីមួយជាពួក និងដាក់ប្រភេទទាំងអស់ជាអក្សរតូចរឺទាប ។ ដោយបន្ថែមទៀត ពាក្យទាំងស្រុងអាចនឹងសរសេរជាអក្សរទ្រេតរឺគូសបន្ទាត់ពីក្រោម ។[៥៦][៥៧]
ប្រព័ន្ធចំណែកថ្នាក់ដែលត្រួតលើគ្នាគេហៅថា វត្តិករសាស្ត្រលីនែអ៊ែន (Linnaean)។ វារួមបញ្ចូលឋានៈនិងនាមវលីទ្វិនាម ។ របៀបដែលពួកសារពាង្គកាយត្រូវបានដាក់ឈ្មោះគឺត្រូវបានគេគ្រប់គ្រងដោយ កិច្ចព្រមព្រៀងអន្តរជាតិដូចជា ក្រមនាមវលីរុក្ខសាស្ត្រអន្តរជាតិ (ក.ន.រ.អ. រឺ ICBN) ក្រមនាមវលីសត្វវិទ្យាអន្តរជាតិ (ក.ន.ស.អ. រឺ ICZN) និង ក្រមនាមវលីវេត្រាណូអន្តរជាតិ (ក.ន.វ.អ. រឺ ICNB) ។
ពង្រាងដែលបញ្ចូលគ្នាមួយ គឺជីវក្រម គឺត្រូវបានបោះពុម្ពផ្សាយនៅឆ្នាំ១៩៩៧ ជាការប៉ុនប៉ងមួយដើម្បីធ្វើបរិមាណីយកម្មនាមវលីនៅ ក្នុងស្ថាប័នទាំងបីនេះ ប៉ុន្តែមានទៅហើយដែលត្រូវបានគេរើសយកជាផ្លូវការ ។ [៥៨] ពង្រាងជីវក្រមបានទទួលការយកចិត្តទុកដាក់តិចតួចចាប់ពីឆ្នាំ១៩៩៧ ការបរិច្ឆេទ១មករា,២០០០ ប្រតិបត្តិកម្មគ្រោងការដើមដំបូងរបស់វា បានកន្លងផុតទៅដោយមិនបានកត់សម្គាល់ ។ យ៉ាងណាក៏ដោយ ក្រដាសឆ្នាំ២០០៤មួយ ព្រួយបារម្ភពួកនិលវេត្រាណូ ដែលជួយគាំទ្រការទទួលយកនូវជីវក្រមមួយនៅពេលអនាគត និងជំហានស្ដីទី ដែលក្នុងនោះជាការកាត់បន្ថយនូវភាពផ្សេងគ្នារវាងក្រមទាំងនោះ ។[៥៩] ក្រមចំណែកថ្នាក់និងនាមវលីវីសាណូអន្តរជាតិ (ក.ច.ន.វ.អ. រឺ ICVCN) នៅសល់ខាងក្រៅជីវក្រម ។

បរិស្ថានវិទ្យា


សហជីវិតទៅវិញទៅមករវាងត្រីត្លុកនៃ ពពួកអំភ្វីព្រីអន (Amphiprion)ដែលអាស្រ័យ នៅចំណោមពួកហត្ថាការ នៃពួកវាយាង្គជាសមុទ្រតំបន់និវត្តន៍ ។ ត្រីដែនទឹកការពារវាយាង្គជាពីត្រីស៊ីវាយាង្គជា និងត្រឡប់មកវិញហត្ថាការទិច នៃពួកវាយាង្គជាការពារពួកត្រីត្លុក ពីពួកសត្វរំពាវាវិញ
អត្ថបទដើមចម្បង: បរិស្ថានវិទ្យា, ឥរិយាវិទ្យា, ឥរិយាបថ, និង ជីវភូមិវិទ្យា
បរិស្ថានវិទ្យាសិក្សារបាយនិងភាពសំបូរបែបនៃពួកភាវៈរស់ និងអន្តរកម្មរវាងពួកសារពាង្គកាយនិងបរិស្ថានរបស់ពួកវា ។ [៦០]ទីលំនៅនៃសារពាង្គកាយមួយអាចត្រូវគេពិពណ៌នាជា កត្តាអជីវិតតាមតំបន់ដូចជាអាកាសធាតុនិងបរិស្ថានវិទ្យាបន្ថែមទៅពួកសារពាង្គកាយដ៏ទៃនិងកត្តាជីវិតដែលចែករំលែកបរិស្ថានរបស់វា ។[៦១] ហេតុផលមួយដែលប្រព័ន្ធជីវសាស្ត្រជាច្រើនអាចពិបាក នឹងសិក្សាគឺដូច្នេះថា អន្តរកម្មផ្សេងៗគ្នាច្រើនមែនទែនមួយចំនួន ជាមួយពួកសារពាង្គកាយដ៏ទៃទៀតនិងបរិស្ថានគឺអាចមានលទ្ធភាពទៅរួច សម្បីតែលើទំហំដ៏តូចបំផុតក៏ដោយ ។ វេត្រាណូអតិសុខុមទស្សន៍មួយឆ្លើយតបទៅ នឹងបន្ទេរស្ករនៃតំបន់កំពុងតបតទៅ កាន់បរិស្ថានរបស់វាជាច្រើនដូចតោមួយក្បាល ដែលឆ្លើយតបទៅនឹងបរិស្ថានរបស់វានៅពេលវាស្វែងរកចំណីនៅវាលស្មោង (savanna) អាហ៊្វ្រិក ។ សម្រាប់ប្រភេទចំៗណាមួយ ឥរិយាបថជាច្រើនអាចមានសហប្រត្តិបត្តិការ ការឈ្លានពាន បញ្ញើប្រាណ រឺ មានសហជីវិត ។ រូបធាតុជាច្រើនប្រែកាន់តែស្មុគស្មាញ នៅពេលពីររឺប្រភេទផ្សេងទៀតធ្វើអន្តរកម្មនៅក្នុងបរិស្ថានប្រព័ន្ធមួយ ។ ការសិក្សានៃគំរូនេះគឺនៅខាងក្នុងវិស័យបរិស្ថានវិទ្យា ។
ប្រព័ន្ធបរិស្ថានវិទ្យាត្រូវបានគេសិក្សានៅក្នុងកម្រិតផ្សេងជាច្រើន ពីមួយៗនិងប្រជាភិវឌ្ឍន៍ច្រើនទៅបរិស្ថានប្រព័ន្ធច្រើននិងជីវមណ្ឌល ។ ពាក្យជីវវិទ្យាប្រជាភិវឌ្ឍន៍ គឺត្រូវបានប្រើជារឿយៗដោយផ្លាស់ប្ដូរគ្នាទៅវិញទៅមកជាមួយបរិស្ថានវិទ្យាប្រជាភិវឌ្ឍន៍ ទោះបីជា ជីវវិទ្យាប្រជាភិវឌ្ឍន៍គឺកាន់តែប្រើជាញឹកញយនៅពេលដែលសិក្សាពួកជំងឺ ពួកវីសាណូ និងពួកអតិសុខុមប្រាណ គ្រានោះដែរ បរិស្ថានវិទ្យាប្រជាភិវឌ្ឍន៍ក៏កាន់តែសាមញ្ញទូទៅដែរ នៅពេលសិក្សាពួករុក្ខជាតិនិងពួកសត្វ ។ តាមគេសន្និដ្ឋាន បរិស្ថានវិទ្យាគឺជាវិទ្យាសាស្ត្រមួយប្រើប្រាស់ លើក្បួនជាច្រើនមួយចំនួន ។
ឥរិយាវិទ្យា សិក្សាពីឥរិយាបថសត្វ (ជាពិសេសនោះអំពីពួកសត្វសង្គមដូចជាពួកវានរសត្វនិងពួក កានីឌែ) និងជួនកាលត្រូវគេចាត់ចូលសាខាមួយនៃសត្វវិទ្យា ។ ពួកអ្នកឥរិយាវិទូព្រួយបារម្ភជាពិសេសជាមួយវិវត្តន៍នៃឥរិយាបថ និងការយល់ដឹងនៃឥរិយាបថក្នុងចំណែកនៃទ្រឹស្ដីនៃជម្រើសធម្មជាតិ ។ នៅក្នុងហេតុផលមួយ ឥរិយាវិទូសម័យថ្មីដំបូងគេ លោក ឆាឡិស ។


តើសណ្ឋានដីនៅប្រទេសកម្ពុជា គេចែកជាប៉ុន្មានតំបន់? តើតំបន់ណាខ្លះដែលមានមនុស្សរស់នៅ ច្រើនជាងគេ? តិចជាងគេ? ព្រោះអ្វី?

សណ្ឋានដីនៅប្រទេសកម្ពុជាចែកជាបួនតំបន់ធំៗគឺ៖

តំបន់វាលទំនាប-តំបន់ទន្លេសាប, តំបន់ឆ្នេរសមុទ្រ និងតំបន់ភ្នំ-ខ្ពង់រាប។

តំបន់ដែលមានប្រជាជនរស់នៅច្រើនជាងគេគឺ៖ តំបន់វាលទំនាប-តំបន់ទន្លេសាប, តំបន់ឆ្នេរសមុទ្រ។

ព្រោះតំបន់ទាំងនោះ៖

  • មានទីតាំងល្អប្រសើរ សម្រាប់ដំនាំដាំដុះរបស់ប្រជាជន
  • សំបូរផ្លូវទឹក-ត្រី-ផ្លូវគមនាគមន៍
  • សំបូរដីមានជីជាតិ
តំបន់ដែលមានប្រជាជនរស់នៅតិចជាងគេគឺ៖ តំបង់ខ្ពង់រាប និង ភ្នំ។

ព្រោះតំបន់ទាំងនោះ

  • មានទីតាំងពុំប្រសើរដល់ដំនុះប្រជាជន
  • គ្មានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់
ជាតំបន់អសន្តិសុខ និងជម្ងឺឆ្លង (គ្រុនចាញ់)

ទម្រង់ប្រជាសាស្រ្តនៅកម្ពុជារួមមានអ្វីខ្លះ? តើទម្រង់នេះប្រែប្រួលទៅតាមអ្វី? នៅកំឡុងឆ្នាំណាដែលទម្រង់ប្រជាសាស្រ្តនៅកម្ពុជា ប្រែប្រួលខ្លាំងជាងគេ? ព្រោះអ្វី?

ទម្រង់ប្រជាសាស្រ្តនៅកម្ពុជារួមមានដង់ស៊ីតេប្រជាជន ទម្រង់តាមភេទនិងអាយុ ប្រជាជនសកម្ម និងក្រុមទន់ខ្សោយ។

ទម្រង់នេះប្រែប្រួលទៅតាមសម័យកាលនីមួយៗ។

កំឡុងឆ្នាំ ១៩៧៥ ទៅ ១៩៧៩ ទម្រង់ប្រជាសាស្រ្តនៅកម្ពុជាប្រែប្រួលខ្លាំងជាងគេ។ ព្រោះកំឡុងឆ្នាំនេះ ស្ថិតនៅក្នុងនិន្នាការនៃរបបប្រល័យពូជសាសន៍ខ្មែរក្រហម ប្រជាជនរាប់លាននាក់ ត្រូវបានស្លាប់ ក្រោមការកាប់សម្លាប់ ការបង្អត់អាហារ និងជំងឺបង្កាត់ផ្សេងៗ។

តើក្នុងពេលបច្ចុប្បន្នប្រទេសកម្ពុជាមានខេត្ត-ក្រុងចំនួនប៉ុន្មាន? ខេត្តណាខ្លះមានក្រុងពីរ? ខេត្តណាខ្លះដែលទើបនឹងបង្កើតថ្មី? ខេត្តណាខ្លះដែលមានឈ្មោះក្រុងខុសពីខេត្ត?

បច្ចុប្បន្នប្រទេសកម្ពុជាមានខេត្តចំនួន ២៣ ក្រុងចំនួន ២៦។

ខេត្តដែលមានក្រុងពីរមាន៖

  • ខេត្តកំពង់ចាម៖ ក្រុងកំពង់ចាម និង ក្រុងសួង
  • ខេត្តស្វាយរៀង៖ ក្រុងស្វាយរៀង និង ក្រុងបាវ៉ិត
  • ខេត្តបន្ទាយមានជ័យ៖ ក្រុងសេរីសោភ័ណ និង ក្រុងប៉ោយប៉ែត
ខេត្តដែលទើបនឹងបង្កើតថ្មីមានចំនួនបី៖

  • ខេត្តព្រះសីហនុ (ផ្ទៃដី ៨៦៨ គ.ម ក្រឡា)
  • ខេត្តប៉ៃលិន (ផ្ទៃដី ៨០៣ គ.ម ក្រឡា)
  • ខេត្តកែប (ផ្ទៃដី ៣៣៦ គ.ម ក្រឡា)
ខេត្តដែលមានឈ្មោះក្រុងខុសពីខេត្តគឺ៖

  • ខេត្តកណ្តាល៖ ក្រុងតាខ្មៅ
  • ខេត្តរតនគិរី៖ ក្រុងបានលុង
  • ខេត្តមណ្ឌលគិរី៖ ក្រុងសែនមនោរម្យ
  • ខេត្តកំពង់ធំ៖ ក្រុងស្ទឹងសែន
  • ខេត្តតាកែវ៖ ក្រុងដូនកែវ
  • ខេត្តឧត្តរមានជ័យ៖ ក្រុងសំរោង
  • ខេត្តកំពង់ស្ពឺ៖ ក្រុងច្បារមន
  • ខេត្តកោះកុង៖ ក្រុងខេមរភូមិន្ទ

អក្សរកាត់ខ្លះៗប្រើក្នុងភូមិវិទ្យា

UNDP កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ

UNHCR អគ្គស្នងការអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនកម្ពុជា

UNBRO អង្គការសសហប្រតិបត្តិការដែនដីតាមព្រំដែនរបស់អង្គការសហប្រជាជាតិ

UNESCO អង្គការអប់រំវិទ្យាសាស្រ្ត និងវប្បធ៌មរបស់សហប្រជាជាតិ

UNFPA មូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន

CICR គណៈកម្មាការកាកបាទក្រហមអន្តរជាតិ

SEATO អង្គការសេអាតូ(ឈ្មោះបក្សសម្ព័ន្ធផ្នែកយោធានៃ U.S.A)

OTAN ជាឈ្មោះបក្សសម្ព័ន្ធផ្នែកយោធា

UNTAC អាជ្ញាធរបណ្តោះអាសន្ននៃអង្គការសហប្រជាជាតិ

CIB គណៈកម្មការវិនិយោគនៅកម្ពុជា

IHD សន្ទស្សន៍អភិវឌ្ឍន៍មនុស្ស

GPS ប្រព័ន្ធអនុគ្រោះទូទៅ

NPA កម្មវិធីជំនួយមនុស្សធ៌មរបស់ប្រជាជនណរវែស

CMAC មជ្ឈមណ្ឌលសកម្មភាពកំចាត់មីននៅកម្ពុជា

NAFTA តំបន់ពាណិជ្ជកម្មសេរីអាមេរិកខាងជើង

JICA ភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន

USAID ទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីការអភិវឌ្ឍន៍អន្តរជាតិ

ADB ធនាគារអភិវឌ្ឍន៍អាស៊ី

MW ខ្នាតមួយនៃថាមពលគិតជាមេកាវ៉ាត់

JMAS អង្គការជំនួយសកម្មភាពកំចាត់មីនជប៉ុន

EU សហភាពអឺរ៉ុប

CECA សមាគមន៍អឺរ៉ុបនៃធ្យូងថ្ម និងដែកថែប

CEE សហគមន៍ សេដ្ឋកិច្ចអឺរ៉ុប

OCDE អង្គការសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ច

 ភាសាខ្មែរ



ដូចម្តេចដែលហៅថា សំវាទវិធី? គេប្រើក្នុងអត្ថបទប្រភេទណា?

សំវាទវិធី ជាវិធីមួយបែបដែលអ្នកនិពន្ធ បានឱ្យតួអង្គពីរ ឬច្រើនអ្នកនិយាយសាសងឆ្លើយឆ្លងគ្នា។

គេប្រើសំវាទវិធីនៅក្នុងប្រភេទអត្ថបទ មួយចំនួនដូចជា ប្រភេទអត្ថបទល្ខោន មានល្ខោននិយាយ ល្ខោនបាសាក់ អត្ថបទបែបសន្ទនា អត្ថបទបែបប្រលោម បែបមនោសញ្ចេតនា។

ហេតុអ្វីបានជាពួកកម្មករក្នុងរឿងថៅកែចិត្តចោរ ពោលគឺ មាន សុខ គង់ ទ្រី មិនព្រមទទួលប្រាក់ថៅកែ?

មូលហេតុដែលគេមិនយកប្រាក់៖

ក្នុងការសិក្សាវិភាគកន្លងមក បានឱ្យគេរកឃើងមូលហេតុ បីយ៉ាងដែលធ្វើឱ្យកម្មករ ទាំង៤ គឺ មាន សុខ គង់ ទ្រី បានបដិសេធមិនព្រមទទួលប្រាក់ពីថៅកែដោយសារមូលហេតុដូចខាងក្រោម៖

  • មកពីពូកគេយល់ថា ការសន្យារឱ្យប្រាក់នោះគឺបង្កប់ដោយល្បិចកលបោកប្រាស់ដូចដែល ថៅកែធ្លាប់បានបោក ពូហំ រួចមកហើយក្នុងរឿងប្រាក់ ១០.០០០៛។
  • មកពីកម្មករទាំង ៤នាក់ចង់ផ្តល់យុត្តិធ៌មឱ្យពូហំ ដែលជាគ្រួសារក្រីក្រ ដូចខ្លួនដែលកុំឱ្យទទួលរងអយុត្តិធ៌ម។
  • មកពីអ្នកទាំងអស់គ្នាឈរលើ ឧត្តមគតិយុត្តិធ៌មនិយម ដោយមានចេតនាប្រាថ្នាឱ្យសង្គមរបស់ ខ្លួនមានយុត្តិធ៌ម។

តើមានរឿងអ្វីកើតឡើងចំពោះពូហំ? ព្រោះអ្វី?

ពូហំមានរឿងមួយកើតឡើងចំពោះខ្លួនគាត់ ដោយគេមកព័ទ្ធផ្ទះគាត់ ដើម្បីចាប់ខ្លួនគាត់ពីព្រោះពូហំ បានបើកឡានទៅបុកឡានឈ្មួញមួយរបស់ថៅកែ ហុង លី ព្រមទាំងបានធ្វើឱ្យអ្នកគ្មានទោសពៃ ចំនួនបីនាក់ត្រូវស្លាប់បាត់បង់ជីវិត ដែលគួរឱ្យអាណោចអាធមក្រៃលែង។

ចូររកទំនាស់ក្នុងខ្លួន និងក្រៅខ្លួនរបស់តួអង្

គក្នុងរឿងថៅកែចិត្តចោរ។

បង្ហាញទំនាស់ក្នុងខ្លួន និងទំនាស់ក្រៅខ្លួនរបស់របស់តួអង្គ៖

ទំនាស់ក្នុងខ្លួន បន្ទាប់ពីបានដឹងថានគរបាលបានតាមចាប់ខ្លួនពូហំ ដែលជា ប្តី មីង ឈាន កើតមានទំនាស់ក្នុងផ្លូវចិត្ត ប្រកបដោយក្តីព្រួយបារម្ភ ចំពោះបញ្ហាសន្តិសុខរបស់ប្តីគាត់។

ទំនាស់ក្រៅខ្លួន ដំនើររឿងបានបង្ហាញពីទំនាសើក្រៅខ្លួនរបស់ក្រុមកម្មករនោះមាន ផានិត ពូហំ មីង យ៉ាន មាន សុខ គង់ ទ្រី ដែលអ្នកទាំងអស់គ្នាមានទំនាស់យ៉ាងខ្លាំងក្លាប្រឆាំង នឹងថៅកែរបស់ខ្លួន ក្នុងរឿងប្រាក់ ១០.០០០៛។

តើពូហំជាតួអង្គក្នុងរឿងណា? រឿងនោះជាស្នាដៃរបស់អ្នកនិពន្ធណា? ជារឿងពិត ឬរឿងប្រឌិត? រឿងនោះបោះពុម្ពនៅថ្ងៃខែឆ្នាំណា?

ពូហំជាតួអង្គក្នុងរឿង “ថៅកែចិត្តចោរ” ។ រឿងនេះជាស្នាដៃនិពន្ធរបស់លោក ពៅ យូឡេង និងលោក អ៊ុំ ឈឿន។ រឿង ថៅកែចិត្តចោរ ជារឿងប្រឌិតមួយ ដែលអ្នកនិពន្ធទាំងពីរ បានប្រឌិតរឿងនេះឡើងក្នុងទីក្រុងភ្នំពេញ។ រឿងនេះបានបោះពុម្ភនៅថ្ងៃទី ៩ ខែតុលា ឆ្នាំ១៩៥៦។ រឿង ថៅកែចិត្តចោរ បានបោះពុម្ពក្នុងសម័យសង្គមរាស្រ្តនិយម ឬសម័យរាជាណាចក្រទី១។

ក្រោយសង្គ្រាមត្រជាក់់ តើប្រទេសអឺរ៉ុបខាងកើតមានការប្រែប្រួលដូចម្តេច?

ក្រោយសង្រ្គាមត្រជាក់ ប្រទេសអឺរ៉ុបខាងកើតមានការប្រែប្រួលដូចតទៅ៖

-អង្គការកូមេកុងត្រូវបញ្ចប់នៅខែ មិថុនា ឆ្នាំ១៩៩១

-កត្តិការសញ្ញាវ៉ាសូរីត្រូវរំសាយនៅថ្ងៃទី ១ ខែកក្កដា ឆ្នាំ១៩៩១

-លែងទទួលបានជំនួសពីសហភាពសូវៀត

-របបដឹកនាំតាមបែបរបបសេដ្ឋកិច្ចទីផ្សាសេរីបានចូលមកជំនួសលទ្ធិផ្តាច់ការកុំមុយនីស និងរបបសេដ្ឋកិច្ចសមូហភាព

-អឺរ៉ុបខាងកើតត្រូវខ្ចីទុនវិនិយោគយ៉ាងច្រើនពីប្រទេសលោកខាងលិច

-ប្រទេសមួយចំនួនបានប្រកាសឯករាជ្យរបស់ខ្លួន។

តើផែនការព្រំដែនថ្មី របស់អាមេរិកជាអ្វី? ហើយមានទិសដៅអ្វីខ្លះ?

ក.ព្រំដែនថ្មី គឺការប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ ប្រឆាំងនឹងការប្រកាន់ពូជសាសន៍ និងការយឺតយ៉ាវផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា ដែលជាវិបត្តិបន្សល់ពីប្រធានាធិបតីអាណត្តិមុន។

ខ.ព្រំដែនថ្មី មានទិសដៅដូចជា៖

-ពង្រឹងកិត្យានុភាពអាមេរិកវិញ

-ធ្វើឱ្យមានកំណើនសេដ្ឋកិច្ច

-ធ្វើឱ្យមានតុល្យភាពតម្លៃប្រាក់ដុល្លា

-លុបបំបាត់អតិផរណាប្រចាំឆ្នាំ

-កាត់បន្ថយអត្រាអ្នកឥតការងារធ្វី…។

ហេតុអ្វីបានជាអាមេរិកក្លាយជាមហាអំណាចសេដ្ឋកិច្ច

នៅក្រោយសង្គ្រាមលោកលើកទី២?

បានជាអាមេរិកក្លាយជាមហាអំណាចសេដ្ឋកិច្ច នៅក្រោយសង្គ្រាមលោកលើកទី២ព្រោះ៖

-ទឹកដីសហរដ្ឋអាមេរិកមិនមែនជាសមរភូមិប្រយុទ្ធនៃសង្គ្រាមលោកលើទី២

-សហរដ្ឋអាមេរិកបានគេចផុត ពីការខ្ទេចខ្ទាំខាងសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធសង្គម

-អាមេរិកចំណេញយ៉ាងច្រើនលើការលក់សព្វាវុធធ្វើសង្គ្រាម

-ប្រទេសនៅអឺរ៉ុបខ្ចីប្រាក់ពីអាមេរិកដើម្បីស្តារសេដ្ឋកិច្ចជាតិឡើងវិញ

-អឺរ៉ុបបានក្លាយជាទីផ្សាររបស់អាមេរិកយ៉ាងធំសម្បើម

-ប្រជាជនអាមេរិកខំប្រឹងប្រែងលើការពង្រីកវិស័យកសិកម្ម ដើម្បីបំពេញទីផ្សាររបស់ពួកគេ។

តើផែនការញូឌៀលជាអ្វី? នរណាជាអ្នកបង្កើតឡើង?


ផែនការញូឌៀល ជាផែនការដែលរៀបចំឡើងដើម្បីព្យាបាលវិបត្តិសេដ្ឋកិច្ចឆ្នាំ ១៩២៩។ ផែនការញូឌៀលមានន័យថា ជាការជួយសង្គ្រោះសេដ្ឋកិច្ចជាបន្ទាន់តាមកំណែទម្រង់របស់រដ្ឋាភិបាល។ ផែនការនេះបង្កើតឡើងដោយលោកប្រធានាធិបតីអាមេរិកឈ្មោះ ហ្វ្រង់គ្លីនរូស្វែល។

គ្រោងឆ្អឹងមនុស្ស

រូបគ្រោងឆ្អឹងមនុស្ស​(ប្រើក្នុងសៀវភៅជីវវិទ្យា)
គ្រោងឆ្អឹងកើតចេញប្រជុំឆ្អឹងដ៏ច្រើន ដែលមានចំនួន២០៦ រៀបតាមលំដាប់លំដោយ ហើយភ្ជាប់គ្នាដោយសារសរសៃ ចំណង។

រូបផ្គុំទូទៅនៃឆ្អឹង

មានបីចំណែក គឺឆ្អឹងក្បាល ឆ្អឹងដងខ្លួន និងឆ្អឹងអវយវៈ ៖

ឆ្អឹងក្បាល

ឆ្អឹងក្បាលមានពីរ៖
  • ឆ្អឹងលលាដ៍ មាន ឆ្អឹងថ្ងាស ឆ្អឹងចំហៀង ឆ្អឹងលលា ឆ្អឹងពយ
  • ឆ្អឹងមុខ មាន ឆ្អឹងប្រឡង់ភ្នែក ឆ្អឹងច្រមុះ ឆ្អឹងថ្គាមលើ និងថ្គាមក្រោម។

ឆ្អឹងដងខ្លួន

មានបីគឺ ឆ្អឹងខ្នង ឆ្អឹង ជំនីរ និងឆ្អឹងទ្រូង៖

ឆ្អឹងខ្នង

ឆ្អឹងខ្នងមានឆ្អឹងកង៣៣ចែកជា៖
  • ឆ្អឹងកងក ចំនួន៧
  • ឆ្អឹងកងខ្នង ចំនួន ១២
  • ឆ្អឹងកងចង្កេះ ចំនួន៥
  • ឆ្អឹងកងគូទ ចំនួន៥
  • ឆ្អឹងកញ្ចូញគូទ ចំនួន៤។

ឆ្អឹងជំនីរ

ឆ្អឹងជំនីរមាន១២គូចែកជា៖
  • ឆ្អឹងជំនីរជុំ ១២គូ
  • ឆ្អឹងជំនីរស្ទើរ ៣គូ
  • ឆ្អឹងជំនីរផុត ២គូ

ឆ្អឹងទ្រូង

ឆ្អឹងទ្រូងមានតែមួយគត់ ហើយមានលក្ខណៈស្ពោត។

ឆ្អឹងអវយវៈ

ឆ្អឹងអវយវៈមានពីរប្រភេទ គឺ ឆ្អឹងអវយវៈក្រោម និងឆ្អឹងអវយវៈលើ ៖

ឆ្អឹងអវយវៈក្រោម

ឆ្អឹងអវយវៈក្រោមមានពីរគឺ៖
  • ឆ្អឹងអវយវៈប្រាកដ មាន ឆ្អឹងភ្លៅ ឆ្អឹងអង្គញ់ ឆ្អឹងកំភួនជើង និងឆ្អឹងប្រអប់ជើង
  • ឆ្អឹងអវយវៈមិនប្រាកដ គឺ ឆ្អឹងត្រគាក សម្រាប់ភ្ជាប់ ជើងមកដងខ្លួន និង ទ្រអាការៈក្នុង។

ឆ្អឹងអវយវៈលើ

ឆ្អឹងអវយវៈលើមានពីរដូចគ្នាដែរ គឺ៖
  • ឆ្អឹងអវយវៈប្រាកដ មាន ឆ្អឹងដើមដៃ ឆ្អឹងកំភួនដៃ និងឆ្អឹងប្រអប់ដៃ
  • ឆ្អឹងអវយវៈមិនប្រាកដ មាន ឆ្អឹងក្រវ៉ាត់ស្មាមានឆ្អឹងដងកាំបិតមួយគូ ឆ្អឹងស្លាបប្រចៀវមួយគូ សម្រាប់ភ្ជាប់អវយវៈប្រាកដមកដងខ្លួន។

នាទីគ្រោងឆ្អឹង

គ្រោងឆ្អឹងមាននាទីប្រាំយ៉ាងគឺ៖
  • ទ្រទ្រង់រាងកាយ
  • ការពាររាងកាយ
  • កំណត់រាង និងធ្វើចលនា
  • ផ្ទុកសារធាតុខនិជ
  • ផលិតគោលិកាឈាម។

ផ្នែកផ្សេងៗនៃឆ្អឹងកង

ផ្នែកផ្សេងៗនៃ ឆ្អឹងកងមាន៖
  • តួឆ្អឹង
  • ប្រហោងឆ្អឹង
  • ពកសងខាង
  • ពកសន្លាក់
  • ពកឆ្អឹងកង។
ទ្រនាប់ឆ្អឹង ជាឆ្អឹងខ្ចីសម្រាប់ការពារការសង្កត់ទម្ងន់ ប៉ះទង្គិចពេលរត់ ឬ លោត។

ការសិក្សាលើទម្រង់ឆ្អឹងវែង និងជាលិកាឆ្អឹង

ការសិក្សាដោយប្រើភ្នែកទទេ

ការសិក្សាដោយប្រើភ្នែកទទេទៅលើឆ្អឹងវែងឃើញថា ឆ្អឹងវែងមាន៖
  • ក្បាលឆ្អឹង
  • សម្បកឆ្អឹង
  • ឆ្អឹងតាន់
  • ឆ្អឹងស្ពោត ផ្ទុកខួរក្រហម
  • ប្រហោងឆ្អឹង ផ្ទុកខួរលឿង។
ចំណាំ៖
  • ខួរលឿង ផលិតគោលិកាឈាមពេលបាត់បង់ឈាមច្រើន។
  • ខួរក្រហាម ផលិតគោលិកាឈាមមុនពេលមនុស្សពេញវ័យ។

ការសិក្សាដោយប្រើអតិសុខុមទស្សន៍

ការសិក្សាដោយប្រើអតិសុខុមទស្សន៍ទៅលើជាលិកាឆ្អឹងឃើញមាន៖
  • សម្បកឆ្អឹង
  • បន្ទះឆ្អឹង
  • កោសិកាឆ្អឹង
  • រន្ធនៃបំពង់ចិញ្ចឹម
  • រន្ធចិញ្ចឹម។

សន្លាក់

សន្លាក់គឺជាកន្លែងដែល ក្បាលឆ្អឹងពីរ ឬច្រើននៅប្រឈមមុខគ្នា ភាគច្រើនឲ្យឆ្អឹងកម្រើកបាន។ មនុស្សមានសន្លាក់ចំនួនបី គឺ៖
  • សន្លាក់អឌ្ឍចល័ត ជាសន្លាក់ឲ្យឆ្អឹងកម្រើកបានតែមានព្រំដែន
  • សន្លាក់ចល័ត ជាសន្លាក់ឲ្យឆ្អឹងកម្រើកបានទូលំទូលាយ
  • សន្លាក់អចល័ត ជាសន្លាក់ដែលមិនឲ្យឆ្អឹងកម្រើកបាន។

ការលូតលាស់របស់ឆ្អឹង

  • នៅអាយុ៧ខែនៅក្នុងផ្ទៃ ឆ្អឹងទាំងអស់នៅជាឆ្អឹងខ្ចី
  • ក្រោយកំណើត កោសិកាឆ្អឹងខ្ចី ចាប់ផ្តើមរឹងដោយសារធាតុខនិជ ហើយក្លាយជាឆ្អឹង
  • ឆ្អឹងលូតលាស់នៅផ្នែកក្បាលឆ្អឹង
  • ឆ្អឹងឈប់លូតលាស់នៅពេលមនុស្សមានអាយុ២៥ឆ្នាំ។

តំហែរក្សាឆ្អឹង

ដើម្បីឲ្យឆ្អឹងរឹងមាំ លូតលាស់ល្អ មិនពុក និងមិនងាយបាក់ យើងត្រូវ៖
  • ហាត់ប្រាណជាប្រចាំ
  • បរិភោគអាហារសម្បូរពួកសារធាតុខនិជ និងជីវជាតិ​ (ពិសេសវីតាមីន D)៕
 ភ្នំនៅកម្ពុជា
ប្រទេសកម្ពុជាមានសណ្ឋានដីរាងបាតខ្ទះ និងជាតំបន់ដីកើតពីការងើបឡើងនៃធ្នើរសមុទ្រ។ ហេតុនេះប្រទេសកម្ពុជាមិនសូវមានភ្នំខ្ពស់ៗទេ។ ខាងក្រោមនេះជាបញ្ជីរាយនាមឈ្មោះភ្នំ និង ជួរភ្នំ នៅក្នុងប្រទេសកម្ពុជា (ក្នុងវង់ក្រចកជាទីតាំង)៖ (សូមជួយសរសេរបំពេញបន្ថែមផងបើអ្នកស្គាល់ឈ្មោះភ្នំដទៃទៀត)

កណ្តាល

  • ភ្នំឧដុង្គ

ក្រចេះ

  • ភ្នំសុពណ៌កាលី
  • ភ្នំសំបុក

កំពង់ចាម

  • ភ្នំហាន់ជ័យ
  • ភ្នំប្រុស
  • ភ្នំស្រី

កំពង់ធំ

  • ភ្នំជី

  • ភ្នំសន្ទុក

កំពង់ឆ្នាំង

  • ភ្នំក្រាំងរមាស
  • ភ្នំនាងកង្រី
  • ភ្នំរាប់បាត
  • ភ្នំសន្ទូច

កំពង់ស្ពឺ

  • ភ្នំព្រៃក្មេង

កំពត

  • ភ្នំបូកគោ

កោះកុង

តាកែវ

  • ភ្នំជីសូរ
  • ភ្នំបាយ៉ង
  • ភ្នំដា
  • ភ្នំដិន
  • ភ្នំតាម៉ៅ

បន្ទាយមានជ័យ

  • ភ្នំបាក់

បាត់ដំបង

  • ភ្នំក្ដោង
  • ភ្នំក្រពើ
  • ភ្នំនាងរំសាយសក់
  • ភ្នំទ្រុងទា
  • ភ្នំទ្រុងមាន់
  • ភ្នំបាណន់
  • ភ្នំសំពៅ
  • ភ្នំអណ្ដើក

ព្រៃវែង

  • ភ្នំឈើកាច់

ព្រះវិហារ

ពោធិ៍សាត់

  • ភ្នំបាឃ្លះ
  • ភ្នំសំកុះ
  • ភ្នំក្រវ៉ាញ

មណ្ឌលគិរី

  • ភ្នំណាមលា

រតនៈគិរី

ស្ទឹងត្រែង

ស្វាយរៀង

សៀមរាប

  • ភ្នំគូលេន
  • ភ្នំក្រោម
  • ភ្នំហប់

ឧត្ដរមានជ័យ

កែប

ភ្នំពេញ

  • វត្តភ្នំ

ខេត្ត​ព្រះសីហនុ

ប៉ៃលិន

  • ភ្នំកុយ
  • ភ្នំយ៉ាត
  • ភ្នំខៀវ

ផ្សេងៗ

  • ភ្នំឱរ៉ាល់
  • ជួរភ្នំក្រវ៉ាញ
  • ជួរភ្នំដងរ៉ែក
  • ជួរភ្នំដំរី

ដែនជំរកសត្វស្លាបទឹកនៅកម្ពុជា

ដែនជំរកសត្វស្លាបទឹកនៅកម្ពុជាមាន៣កន្លែងគឺ៖
  • ព្រែកទ័ល ៖ ស្ថិតនៅភូមិកំពង់ប្រហុក ភូមិអន្លង់តាអួរ ភូមិថាង(ត្រង់ចំនុចឡូត៍នេសាទលេខ២) ក្នុង ឃុំកោះជីរាំង ស្រុកឯកភ្នំ ជាប់ព្រំប្រទល់ស្រុកសង្កែ តាមបណ្ដោយព្រែកដា និង ព្រែកស្ពោត។ តំបន់នេះ គេសង្កេតឃើញមានសត្វព្រៃ​រស់នៅផ្ដុំគ្នាដូចជា ៖ សត្វស្លាបមាន៦៤ប្រភេទ ថនិកសត្វ១៤ប្រភេទ និង ល្មូន១៩ប្រភេទ។ ក្រុមទាំងនេះរស់នៅលើផ្ទៃដី ៩ គ.ម
  • បឹងឆ្មារ ៖ ស្ថិតនៅក្នុងស្រុកស្ទោង ខេត្តកំពង់ធំ។ តំបន់នេះមានប្រភេទសត្វស្លាបដែលគេប្រទះឃើញមានច្រើននៅរដូវប្រាំង។
  • អាងត្រពាំងថ្ម ៖ ស្ថិតនៅក្នុងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ តំបន់នេះមានប្រភេទសត្វក្រៀលរស់នៅ ដែលជាប្រភេទសត្វជិតផុតពូជនៅលើពិភពលោក។ សត្វក្រៀលផ្លាស់ទីកន្លែងរស់នៅ១ឆ្នាំ២ដង ពីខេត្តរតនគិរី មកខេត្តបន្ទាយមានជ័យ។

ទន្លេនៅកម្ពុជា

ប្រទេសកម្ពុជាជាប្រទេសកសិកម្ម ដោយសារតែប្រទេសនេះសំបូរប្រព័ន្ធធារាសាស្ត្រធម្មជាតិ និង​ប្រព័ន្ធ​ផ្លូវ​ទឹក​ជាច្រើន​។ ខាងក្រោមនេះជាបញ្ជីរាយនាមទន្លេ​នានា​នៅក្នុងប្រទេសកម្ពុជា (ក្នុងវង់ក្រចកជាខេត្ត​ក្រុង​ដែល​ហូរកាត់​)៖ (សូមជួយសរសេរបំពេញបន្ថែមផង)
  • ទន្លេ​មេគង្គ​ ដែលមាន ទន្លេ​មេគង្គ​លើ​ និង​ ទន្លេ​មេគង្គ​ក្រោម​ (ខេត្ត ក្រុង)
  • ទន្លេចតុមុខ​
  • ទន្លេបាសាក់​
  • បឹងទន្លេសាប

ស្ទឹងនៅកម្ពុជា

ប្រទេសកម្ពុជាជាប្រទេសកសិកម្ម ដោយសារតែប្រទេសនេះសំបូរប្រព័ន្ធធារាសាស្ត្រធម្មជាតិ មានស្ទឹង បឹងបួរ ព្រែកជាដើម។ ខាងក្រោមនេះជាបញ្ជីរាយនាមស្ទឹងនិងព្រែកនៅក្នុងប្រទេសកម្ពុជា (ក្នុងវង់ក្រចកជាទីតាំង)៖ (សូមជួយសរសេរបំពេញបន្ថែមផង)

ស្ទឹង

  • ស្ទឹងកំចាយ (ខេត្តកំពត)
  • ស្ទឹងកំពង់ក្រសាំង
  • ស្ទឹងក្រាំងពន្លៃ
  • ស្ទឹងជីនិត (ខេត្តកំពង់ឆ្នាំងនិងខេត្តកំពង់ធំ)
  • ស្ទឹងជីក្រែង (ខេត្តសៀមរាប)
  • ស្ទឹងដូនទ្រី
  • ស្ទឹងតាំងក្រសាំង

  • ស្ទឹងបរិបូរ
  • ស្ទឹងបាត់ដំបង (ខេត្តបាត់ដំបង
  • ស្ទឹងមង្គលបុរី (ខេត្តបន្ទាយមានជ័យ)
  • ស្ទឹងពោធិ៍សាត់ (ខេត្តពោធិ៍សាត់)
  • ស្ទឹងព្រែកត្នោត (ខេត្តកណ្តាល)
  • ស្ទឹងព្រះនេត្រព្រះ (ខេត្តបន្ទាយមានជ័យ)
  • ស្ទឹងរលួស
  • ស្ទឹងសង្កែ (ខេត្តបាត់ដំបង)
  • ស្ទឹងសិរីសោភ័ណ (ខេត្តបន្ទាយមានជ័យ)
  • ស្ទឹងសៀមរាប (ខេត្តសៀមរាប)
  • ស្ទឹងសែន (ខេត្តកំពង់ធំ)
  • ស្ទឹងស្ទោង (ខេត្តកំពង់ធំនិងខេត្តព្រះវិហារ)
  • ស្ទឹងស្រែង
  • ស្ទឹងស្លាគូ (ខេត្តកំពង់ស្ពឺ)
  • ស្ទឹងស្វាយចេក
  • ស្ទឹងហាវ (ក្រុងព្រះសីហនុ)
  • ស្ទឹងអាតៃ (ខេត្តពោធិ៍សាត់និងខេត្តកោះកុង)

បឹងនៅកម្ពុជា

ខាងក្រោមនេះជាបញ្ជីឈ្មោះបឹងសំខាន់ៗនៅប្រទេសកម្ពុជា៖
  • បឹងទន្លេសាប ៖ ជាបឹងទឹកសាបធំជាងគេនៅកម្ពុជា។ មានទីតាំងស្ថិតនៅកណ្ដាលប្រទេសកម្ពុជា។
  • បឹងយក្សឡោម ៖ ជាបឹងដែលកើតពីមាត់ភ្នំភ្លើងងាប់។ បច្ចុប្បន្នជារមនីយដ្ឋានទេសចរដ៏សំខាន់របស់ខេត្តរតនគិរី។
  • បឹងកក់ ៖ ជាបឹងដ៏ធំនៅរាជធានីភ្នំពេញ។

កោះនៅកម្ពុជា

ខាងក្រោមនេះជាបញ្ជីរាយនាមកោះសមុទ្រនៅក្នុងប្រទេសកម្ពុជា (ក្នុងវង់ក្រចកជាឈ្មោះខេត្តក្រុងដែលកោះនោះតាំងនៅ)៖
  • កោះកោងកាង (ក្រុងព្រះសីហនុ)
  • កោះកុង ​(ខេត្តកោះកុង)
  • កោះក្របី (ក្រុងព្រះសីហនុ)
  • កោះ​ក្រចកសេះ
  • កោះក្រាស (ខេត្តកំពត)
  • ​ កោះការាំង (ខេត្តកំពត)
  • កោះខ្ទះ (ក្រុងព្រះសីហនុ)
  • កោះគុណ (ក្រុងព្រះសីហនុ)
  • កោះគុត (ខេត្តកោះកុង)
  • កោះចន្លុះ (ក្រុងព្រះសីហនុ)
  • កោះឆាង (ខេត្តកោះកុង)
  • កោះដំឡូង (ខេត្តកោះកុង)
  • កោះដែកគោល (ក្រុងព្រះសីហនុ)
  • កោះតាកៀវ (ក្រុងព្រះសីហនុ)
  • កោះតាង (ក្រុងព្រះសីហនុ)
  • កោះតាទាម (ក្រុងព្រះសីហនុ)

  • កោះត្បាល់ (ខេត្តកំពត)
  • កោះត្រល់1 (ខេត្តកំពត)
  • កោះត្រឡាច
  • កោះថាស
  • កោះថ្មដុស (ក្រុងព្រះសីហនុ)
  • កោះថ្មី (ក្រុងព្រះសីហនុ)
  • កោះទន្សាយ (ខេត្តកំពត)
  • កោះទ្រាស
  • កោះពស់ (ក្រុងព្រះសីហនុ)
  • កោះពូឡូវៃ (ក្រុងព្រះសីហនុ)
  • កោះពោធិ (ខេត្តកំពត)
  • កោះព្រីង (ក្រុងព្រះសីហនុ)
  • កោះព្រឺស (ក្រុងព្រះសីហនុ)
  • កោះមនុស្ស (ខេត្តកោះកុង)
  • កោះម៉ាកប្រាង (ខេត្តកំពត)
  • កោះមូល (ខេត្តកោះកុង)
  • កោះរុង (ក្រុងព្រះសីហនុ)
  • កោះរុងសន្លឹម (ក្រុងព្រះសីហនុ)
  • កោះសំពោច (ក្រុងព្រះសីហនុ)
  • កោះសេះ (ក្រុងព្រះសីហនុ)
  • កោះសេះ (ខេត្តកំពត)
  • កោះស្តេច (ខេត្តកោះកុង)
  • កោះស្មាច់ (ខេត្តកោះកុង)
  • កោះស្រមោច (ក្រុងព្រះសីហនុ)
  • កោះស្វាយ (ខេត្តកំពត)
  • កោះអង្ក្រង (ខេត្តកំពត)
  • កោះឫស្សី (ខេត្តកំពត)
បញ្ជាក់៖1 កោះត្រល់ ធ្លាប់ជាកោះរបស់ខ្មែរ តែត្រូវកាន់កាប់ដោយយួន នៅឆ្នាំ ២០០៤។

ឧទ្យានជាតិនៅកម្ពុជា

ឧទ្យានជាតិ ជាតំបន់ដែលកំនត់ដោយព្រះរាជក្រិត្យទុកសំរាប់ការពារដែនធម្មជាតិ និង ទស្សនីយភាព ដើម្បីបំរើអោយវិទ្យាសាស្ត្រ អប់រំ និងទេសចរណ៍។ ក្រៅពីឧទ្យានជាតិកម្ពុជានៅមានតំបន់អភិរក្សធម្មជាតិផ្សេងៗ ដែលអាចត្រូវបានប្រើប្រាស់ក្នុងគោលដៅផ្សេងទៀត ដែលមិនប៉ះពាល់ដល់បរិស្ថានតំបន់នោះ។ តំបន់ទាំងនោះចែកចេញជា តំបន់ការពារទេសភាពតំបន់ប្រើប្រាស់ច្រើនយ៉ាង និង ដែនជំរកសត្វព្រៃ។
ព្រះរាជាណាចក្រកម្ពុជាគិតមកត្រឹមបច្ចុប្បន្ននេះមានឧទ្យានជាតិទាំងអស់ចំនួន៧កន្លែងគឺ៖
  • ឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគីរីរម្យ ៖ មានទីតាំងស្ថិតនៅខេត្តកំពង់ស្ពឺ និង ខេត្តកោះកុង ដែលមានផ្ទៃដី ៣៥ ០០០ ហិចតា។
  • ឧទ្យានជាតិបុទុមសាគរ ៖ មានទីតាំងស្ថិតនៅក្នុងខេត្តកោះកុង ដែលមានផ្ទៃដី ១៧១ ២៥០ ហិចតា។
  • ឧទ្យានជាតិមុនីវង្យបូកគោ ៖ មានទីតាំងស្ថិតនៅក្នុងខេត្តកំពតដែលមានផ្ទៃដី ១៤០ ០០០ ហិចតា។
  • ឧទ្យានជាតិកែប ៖ មានទីតាំងស្ថិតនៅខេត្តកែប ដែលមានផ្ទៃដី ៥ ០០០ ហិចតា។
  • ឧទ្យានជាតិព្រះសីហនុរាម ៖ មានទីតាំងស្ថិតនៅខេត្តព្រះសីហនុ​ ដែលមានផ្ទៃដី ២១ ០០០ ហិចតា។
  • ឧទ្យានជាតិភ្នំគូលែន ៖ មានទីតាំងស្ថិតនៅក្នុងខេត្តសៀមរាប ដែលមានផ្ទៃដី ៣៧ ៥០០ ហិចតា។
  • ឧទ្យានជាតិវីរៈជ័យ ៖ មានទីតាំងស្ថិតនៅក្នុងខេត្តស្ទឹងត្រែង និង​ ខេត្តរតនគីរី ដែលមានផ្ទៃដី ៣៣២ ៥០០ ហិចតា។

តំបន់ការពារទេសភាពនៅកម្ពុជា

តំបន់ការពារទេសភាព ជាតំបន់ដែលត្រូវថែទាំទេសភាពធម្មជាតិ ​និងពាក់កណ្ដាលធម្មជាតិសំខាន់ៗ សំរាប់ជារមណីយដ្ឋានសំរាប់​សាធារណជនសំរាកលំហែកាយ និង ទេសចរ។ បច្ចុប្បន្ន កម្ពុជាមានតំបន់ការពារទេសភាព៣គឺ៖
  • អង្គរ ៖ មានទីតាំងស្ថិតនៅខេត្តសៀមរាប ដែលមានផ្ទៃដី ១០ ៨០០ ហិចតា។
  • ប្រាសាទបន្ទាយឆ្មារ ៖​ មានទីតាំងស្ថិតនៅខេត្តបន្ទាយមានជ័យ ដែលមានផ្ទៃដី ៨១ ២០០ ហិកតា។
  • ប្រាសាទព្រះវិហារ ៖ មានទីតាំងស្ថិតនៅខេត្តព្រះវិហារ​ ដែលមានផ្ទៃដី ៥ ០០០ ហិកតា។

តំបន់ប្រើប្រាស់ច្រើនយ៉ាងនៅកម្ពុជា

តំបន់ប្រើប្រាស់ច្រើនយ៉ាង ជាតំបន់ដែលផ្ដល់នួវភាពស្ថិតស្ថេរលើប្រភពទឹក ព្រៃឈើ សត្វព្រៃ ត្រី វាលស្មៅ និង ការកំសាន្ដ ដែលតំរូវអោយមានការអភិវឌ្ឍន៍ អភិរក្សធម្មជាតិ ក្នុងគោលដៅចំបងនៃសកម្មភាពសេដ្ឋកិច្ច។ បច្ចុប្បន្នកម្ពុជាមានតំបន់ប្រើប្រាស់ច្រើនយ៉ាង៣កន្លែងគឺ៖
  • ដងពែង ៖ មានទីតាំងស្ថិតនៅខេត្តកោះកុង ដែលមានផ្ទៃដី ២៧ ៧០០ ហិចតា។
  • សំឡូត ៖ មានទីតាំងស្ថិតនៅខេត្តបាត់ដំបង ដែលមានផ្ទៃដី ៦០ ០០០ ហិចតា។
  • ទន្លេសាប ៖ មានទីតាំងនៅក្នុងខេត្តកំពង់ឆ្នាំង ខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តបាត់ដំបង និង ខេត្តពោធិសាត់ ដែលមានផ្ទៃដី ៣១៦ ២៥០ ហិចតា។

ដែនជំរកសត្វព្រៃនៅកម្ពុជា

ដែនជំរកសត្វព្រៃ ជាដែនធម្មជាតិដែលធានានូវលក្ខខណ្ឌធម្មជាតិចាំបាច់ក្នុងការការពារប្រភេទសត្វព្រៃ និង រុក្ខជាតិរបស់ជាតិសំខាន់ៗ និង សហគមធម្មជាតិ ឬ​ លក្ខណៈរូបសាស្ត្ររបស់បរិស្ថាន​ជាទីដែលភាវៈទាំងនេះត្រូវការ ជាពិសេសនូវអន្តរាគមន៍ពីមនុស្ស​សំរាប់ភាពស្ថិតស្ថេររបស់វា។ តំបន់នេះមានសារៈសំខាន់សំរាប់អ្នកទេសចរណ៍ដែលចង់ស្វែងយល់ពីប្រភេទសត្វព្រៃនៅកម្ពុជា។
ដែនជំរកសត្វព្រៃនៅកម្ពុជាមាន១០កន្លែងគឺ៖
  • ភ្នំឱរ៉ាល់ ៖ ស្ថិតនៅក្នុងខេត្តកោះកុង ខេត្តពោធិសាត់ ខេត្តកំពង់ឆ្នាំង ដែលមានផ្ទៃដី ២៥៣ ៧៥០ ហិចតា។ តំបន់នេះសំបូរខ្លា និងដំរី។
  • ពាមក្រសោប ៖ ស្ថិតនៅក្នុងខេត្តកោះកុង ដែលមានផ្ទៃដី ២៣ ៧៥០ ហិចតា។ តំបន់នេះសំបូរសត្វស្លាប។
  • ភ្នំសំកុះ ៖ ស្ថិតនៅក្នុងខេត្តកោះកុង មានផ្ទៃដី ៣៣៣ ៧៥០ ហិចតា។ តំបន់នេះមានដំរី។
  • រនាមដូនសំ ៖ ស្ថិតនៅក្នុងខេត្តបាត់ដំបង មានផ្ទៃដី ១៧៨ ៧៥០ ហិចតា។
  • គូលែនភ្នំទេព ៖ ស្ថិតនៅក្នុងខេត្តសៀមរាប និង ខេត្តព្រះវិហារ មានផ្ទៃដី ៤០២ ៥០០ ហិចតា។
  • បឹងពេរ ៖ ស្ថិតនៅក្នុងខេត្តកំពង់ធំ មានផ្ទៃដី ២៤២ ៥០០ ហិចតា។
  • លំផាត់ ៖ ស្ថិតនៅក្នុងខេត្តរតនគិរី និង ខេត្តមណ្ឌលគិរី ដែលមានផ្ទៃដី ២៥០ ០០០ ហិចតា។ តំបន់នេះសំបូរ​ ខ្ទីង ទន្សោង។
  • ភ្នំណាមលៀត ៖ ស្ថិតនៅក្នុងខេត្តមណ្ឌលគិរី មានផ្ទៃដី ៤៧ ៥០០ ហិចតា។ តំបន់នេះមាន ដំរី ខ្លា និងប្រភេទសត្វស្លាបព្រៃភ្នំជាច្រើនប្រភេទ។
  • ភ្នំព្រេច ៖ ស្ថិតនៅក្នុងខេត្តមណ្ឌលគិរី និង ខេត្តក្រចេះ ដែលមានផ្ទៃដី ២២២ ៥០០ ហិចតា។ តំបន់នេះមានគោព្រៃ។
  • ស្នូល ៖ ស្ថិតនៅក្នុងខេត្តក្រចេះ មានផ្ទៃដី ៧៥ ០០០ ហិចតា។

No comments: