តើគួរជ្រើសរើសភរិយា ដែលមានសម្រស់ ឬសមត្ថភាព?
សុភមង្គលជាបំណងប្រាថ្នារបស់មនុស្សគ្រប់រូប
ប៉ុន្ដែមិនមែនមនុស្សគ្រប់រូប សុទ្ធតែទទួលបាន សុភមង្គលនោះទេ។ នៅ
សម័យកាលរីកចម្រើន មនុស្សក៏មានការ រីកចម្រើនផ្នែកគំនិតដែរ
ដើម្បីដើរទាន់របត់ថ្មីនៃសង្គម។ ការជ្រើសរើសនារីណាម្នាក់ធ្វើជាគូ
ជីវិតរួមខ្នើយវាសនា ជាកត្ដាចាំបាច់មួយ ដែលបុរសសម័យថ្មី
តែងតែយកចិត្ដទុកដាក់។ ដូច្នេះនារីដែលមានសមត្ថភាពគឺជាគោលដៅ
ដែលបុរសប៉ងប្រាថ្នាជាគូអនាគត។
ខាងក្រោមនេះ
គឺជាការលើកឡើងរបស់ លោកសាស្ដ្រាចារ្យ សំបូរ មាណ្ណារ៉ា
អនុប្រធានដេប៉ាទឺម៉ង់ប្រវត្ដិសាស្ដ្រនៃសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ
ស្ដីពីគុណវិបត្ដិដែលនឹងកើតឡើង ប្រសិនបើការជ្រើសរើស
នារីរបស់បុរសមិនបានសមស្រប។
ស្ដ្រីដែលបុរសត្រូវជ្រើសរើស
កត្ដាផ្លូវចិត្ដមានការពាក់ព័ន្ធ
សំខាន់នឹងចរិយាសម្បត្ដិ
ព្រោះត្រូវរស់នៅជាមួយគ្នាពោរពេញដោយក្ដីស្រឡាញ់និងចេះអធ្យា
ស្រ័យពេញមួយជីវិត។ ប៉ុន្ដែអ្វីដែលសំខាន់ជាងនេះ គឺសមត្ថភាពព្រោះជាមូលដ្ឋាន
ចំណេះដឹងដែល នាំដល់ការត្រិះរិះបានវែងឆ្ងាយ អាចចាប់យកអ្វីដែលគេប៉ងប្រាថ្នា
និងគិតគូរបានល្អិតល្អន់ មុននឹងធ្វើការសម្រេចកិច្ចការអ្វីមួយ។
នារីមួយចំនួនមាននិស្ស័យ ឬសារជាតិមិន សូវល្អពីកំណើត ដូចជាឆ្នាស់ឆ្នើម
ឆេវឆាវជ្រុលពេក ធ្វើឱ្យគ្រួសារងាយរងវិបត្ដិ។
ជាទូទៅនារីដែលទទួលបានការអប់រំខ្ពស់
មាន សមត្ថភាពគឺមានក្រមសីលធម៌ ឬចរិយាធម៌កាន់តែប្រសើរដែរ។
សមត្ថភាពអាចជួយជ្រោង សេដ្ឋកិច្ចគ្រួសារ និងសង្គមឱ្យប្រសើរ
ស្ថិតនៅក្នុងភាពថ្លៃថ្នូរ។ ដូច្នេះសមត្ថភាពនៅតែដើរតួ
យ៉ាងសំខាន់ក្នុងការជ្រើសរើសគូស្រកររបស់ បុរសសម័យថ្មី ដែលមានការ អភិវឌ្ឍ។
ការជ្រើសរើសនារីពុំបានសមស្រប
ការជ្រើសរើសនារីពុំបានសមស្រប
ពិតជាកម្រណាស់សម្រាប់នារីម្នាក់
ដែលមានលក្ខណៈល្អទាំងព្រម មានទាំងសមត្ថភាព មានទាំងចរិយាមានទាំងសម្រស់
ឥតខ្ចោះ ដើម្បីឱ្យបុរសធ្វើការជ្រើសរើសនោះ។
រូបភាពទស្សនាវដ្ដីសុខភាពយើង
•
បើបុរសជ្រើសរើសនារីម្នាក់ ដោយគិតតែលើសោភ័ណជាធំនោះ
ការបែកបាក់គ្នាក៏មានកម្រិតកាន់តែខ្ពស់ ព្រោះសោភ័ណ មិនស្ថិតនៅជានិរន្ដរ៍ទេ
វានឹងបាត់បង់ទៅវិញទៅតាមពេលវេលាបន្ដិចម្ដងៗ។ ម្យ៉ាងទៀតអំពើអសីលធម៌
របស់បុរសអាចកើតមាន ដោយតាំងខ្លួនជា អធិបតីនៃគ្រួសារ
ព្រោះភាពអវិជ្ជានាំឱ្យស្ដ្រី បាត់បង់ភាពក្លាហាន រងគំនាបពីភាគីបុរស
និងខ្វះការតស៊ូរើបម្រះ។
•
បើការជ្រើសរើសដោយផ្ដោតសំខាន់ ទៅលើតែចរិយាធម៌
នោះគ្រួសារក៏មិនសូវទទួលសុភមង្គលដែរដោយចរិយាសម្បត្ដិ
មិនបានបង្គ្រប់នូវលទ្ធភាព នៃការចិញ្ចឹមជីវិតនោះទេ។ បុគ្គលជាបុរសប្រាកដជាមាន
អំរែកដ៏ធ្ងន់នៅលើស្មានិងត្រូវទទួល ខុសត្រូវខ្ពស់ បំផុតលើបញ្ហាសេដ្ឋកិច្ច។
ប្រៀបបាននឹងការបររទេះ “គោរកឹកនឹម”ដែលគោម្ខាងព្យាយាមដើរឯគោម្ខាងទៀត
មិនព្រមដើរ ឬដើរយឺត ដូច្នោះ។ ទីបំផុតល្បឿននៃរទេះមានលក្ខណៈវិលជុំ
ជារង្វង់រកផ្លូវឈានឡើងទៅ មុខពុំបាន។ ម្យ៉ាងវិញទៀតភាពអវិជ្ជាក៏ងាយឱ្យ
មនុស្សងាយបាត់បង់ចរិយាធម៌ដែរ ដោយគេពុំអាចស្វែងយល់ឱ្យបានស៊ីជម្រៅ
ពីសីលធម៌សង្គម តម្លៃកិត្ដិយស។ នេះមិនមែនជាការ ប្រមាថ
ឬមើលស្រាលស្ដ្រីភេទឬនារីភេទនោះទេ តែជាប្រត្យក្សភាពរបស់មនុស្សទូទៅ
ទោះជាបុរសក៏ដោយ។
•
បើបុរសជ្រើសរើសយកតែសមត្ថភាព ជាគោលមិនគិតពីកត្ដារួមផ្សំផ្សេង
ទៀតនោះអាចមានផលវិបាកតិចតួចដែលអាច កើតឡើង។ ឧបមាថាចរិយាធម៌ទាបពេក
(ច្រើនពាក់ព័ន្ធនឹងឫកពាពីកំណើត) នោះអាចថយចុះនូវតម្លៃ
កិត្ដិយសពុំសូវមានញាតិរាប់ រក ខ្វះការប្រាស្រ័យទាក់ទងល្អ
រវាងអន្ដរបុគ្គលតែប៉ុណ្ណោះ តែមិនមានអ្វីធំដុំជាងនេះទេ។
សរុបមកប្រសិនបើបុរសជ្រើសរើស
នារីពុំបានសមស្រប នោះនឹងមានបញ្ហាចោទឡើងចំពោះសេដ្ឋកិច្ចជាចម្បង។ សម័យថ្មី
នេះយើងអាចទទួលបានអ្វីៗ ដោយសារមានសមត្ថភាព
មិនអាចរស់នៅពឹងផ្អែកលើធនធានធម្មជាតិ ឬភ័ព្វសំណាងណាមួយនោះទេ។
ហេតុនេះហើយទើបរដ្ឋាភិបាលបច្ចុប្បន្ន កំពុងលើកស្ទ្ទួយសមភាពយែនឌ័រ
បង្កឱ្យនារីមានភាពក្លាហានពង្រឹងសមត្ថភាព ដើម្បីចូលរួម សកម្មភាពសង្គម
ជាដៃគូដ៏ប្រសើរនឹងបុរស ទាំងក្នុងគ្រួសារទាំងក្នុងសង្គម។
ដំបូន្មានអ្នកប្រឹក្សា
បើបុរសបាញ់ឆ្ពោះទៅរកសមត្ថភាព
នោះនារីនឹងខំបោះជំហានក្លាយខ្លួន ទៅជាអ្នកមានសមត្ថភាពដោយកាត់ បន្ថយនូវមោ
ទនភាពសម្រស់ និងជំរុញឱ្យមានសមធម៌ យែនឌ័រក្នុងសង្គម។
នារីគប្បីពង្រឹងសមត្ថភាពឱ្យ បានរឹងប៉ឹងនិងមិនត្រូវភ្លេចជាដាច់ ខាតការ
ប្រកាន់ខ្ជាប់នូវចរិយាធម៌ថ្លៃថ្នូរ។ ហើយអាណាព្យាបាលក៏គួរប្ដូរផ្នត់គំនិត
ដើម្បីជួយជំរុញកូនស្រីសិក្សា ឱ្យបានច្រើន ដើម្បីរួមចំណែក
សហការជាមួយបុរសកសាង សុភមង្គលគ្រួសារ និងសង្គមជាតិឱ្យមានការរីកចម្រើន៕
ប្រភេទនៃសេចក្តីស្រលាញ់តើការស្រលាញ់របស់អ្នក និងដៃគូរបស់អ្នកជាការស្រលាញ់ប្រភេទណាដែរ? ជម្រៅ នៃសេចក្ដី ស្រលាញ់ និងប្រភេទនៃការស្រលាញ់របស់មនុស្សម្នាក់ៗតែងតែមានកំរិត និងប្រភេទខុសៗគ្នា។ ខាងក្រោមនេះ គឺជាប្រភេទនៃសេចក្ដីស្រលាញ់មួយចំនួនដែល Dr. Loveបានស្រាវជ្រាវរក ឃើញ ។
- សេចក្ដីស្រលាញ់រូម៉ែនទិច (Romantic Love) ៖ គូស្នេហ៍តែងតែគិតនឹកដល់ដៃគូជានិច្ច និង មានការប្រច័ណ្ឌដៃគូ ប្រសិនបើឃើញដៃគូនៅជាមួយស្រី រឺប្រុសផ្សេងៗ ប៉ុន្ដែចេះលើកលែងអោយគ្នាទៅវិញទៅមក។ ការស្រលាញ់បែបនេះ គឺជាការស្រលាញ់ដោយមានការទាក់ទាញចិត្ដ តាមរយៈរូបសម្បត្ដិខាងក្រៅ ហើយដៃគូម្ខាងៗតែងតែព្យាយាមធ្វើយ៉ាងណាអោយដឹងថាគេបានទទួល នូវការឆ្លើយតប ពីការស្រលាញ់របស់ដៃគូវិញ។
- សេចក្ដីស្រលាញ់ស្មោះស្ម័គ្រ (Faithful love)៖ដៃគូស្នេហាហាន់លះបង់ និងបូជាចំពោះអ្នកដែលខ្លួនស្រលាញ់ស្មោះស្មគ្រ័ ដោយមិនគិតរំពឹងនូវការតបស្នងអ្វីឡើយ។ គូស្នេហ៍មានភាពទន់ភ្លន់ ចេះយល់ចិត្ដ និង យកចិត្ដទុកដាក់ ថែមទាំងមានការទទួលខុសត្រូវទៀតផង។
- សេចក្ដីស្រលាញ់ដោយមត្ដិភាព (Best friend love)៖គឺជាចំណងមិត្ដភាពមួយ ដែលដៃគូមានការរីករាយ និងភាពស្និទ្ធស្នាលរវាង ចំណងមេត្រីភាពនឹងគ្នា។ ជាចំណងមិត្ដភាពមួយដែលមានផាសុខភាព សប្បាយរីករាយ ទុកចិត្ដគ្នា និងមានការតាំងចិត្ដ ក្នុងការថែរក្សាដើម្បីបង្កើនចំណងមិត្ដភាពនេះ។
- សេចក្ដីស្រលាញ់ចំពោះឪពុកម្ដាយ (Parental love) ៖
ជាសេចក្ដីស្រលាញ់ថ្នាក់ថ្នមមួយដែលមិនអាចកាត់ថ្លៃបានរវាងឪពុកម្តាយទៅកូន
ឬពីកូនទៅឪពុកម្តាយ។
តើត្រូវជ្រើសរើសគូរស្នេហា
មនុស្សជាច្រើនគេពុំដឹងថា តើសម្ពន័ភាពដែលល្អគឺជាអ្វីនោះទេ គេតែងមានចំងល់ថា ហេតុអ្វីបានជាគេមានសម្ពន័ភាពស្នេហាប៉ុន្តែគេពុំបានធ្វើអោយ សម្ពន័ភាពដ៏ស្រស់បំព្រងនេះអាចស្ថិតស្ថេរបានយូរអង្វែងទេ។ មានរូបមន្តមួយចំនួនដែលអាចធ្វើអោយទំនាក់ទំនងរបស់អ្នកស្ថិតនៅក្នុង បេះដូងរបស់មនុស្សគ្រប់រូប ពិសេសមនុស្សដែលអ្នកស្រលាញ់។-
ជ្រើសរើសដៃគូរដៃគូរដែលយល់ចិត្ត អាចរស់នៅជាមួយគ្នាបាន។ យើងអាចនឹងមានអារម្មណ៍ចាប់ចិត្តទៅលើនណាម្មាក់ តាមរយះហេតុផលផ្សេងៗគ្នា ដូចជា គេអាចធ្វើអោយយើងមានអារម្មណ៍ថាកក់ក្តៅ ចិត្តល្អ និងមានទំនាក់ទំនងល្អ ស្រលាញ់ឥរិយាបទរបស់គេ ជាដើម។ ដូចនេះនៅពេលណាដែលអ្នកបានជួបគេ អ្នកពិតជាជួបជាមួយមនុស្សដែលយល់ចិត្តអ្នកពិតប្រាកដណាស់។
-
ស្គាល់ពីភាពជឿជាក់របស់ដៃគូរអ្នក។ មនុស្សគ្រប់រូបមានកំរិតនៃភាពជឿជាក់ផ្សេងៗគ្នា អ្វីដែលសំខាន់ដែលអ្នកត្រូវតែមានជំនឿចិត្តនោះគឺ មិនត្រូវធ្លាក់ក្នុងអន្លង់ស្នេហ៍ចំពោះមនុស្សុដែលពុំមាន ភាពស្មោះត្រង់នោះទេ។ នៅពេលដែលអ្នកអាចធ្វើអោយខ្លួនឯងជឿជាក់ថា មិនធ្លក្ងា់ក្នុងអន្លងស្នេហ៍មនុស្សបោកប្រាស់នោះទេ អ្នកប្រាកដជាមានជំនឿចិត្តលើខ្លួនឯង និងដៃគូរយ៉ាងពិតប្រាកដ។
-
សូមកុំយល់ច្រលំថា ស្នេហាគឺជាការរួមភេទ។ សម្ពន័ភាពដំបូងនៃសេចក្តីស្រលាញ់ធ្វើអោយមនុស្សមួយចំនួនគិតថា ដើម្បីអោយស្នេហាកាន់តែប្រសើឡើង គេចាំបាច់ត្រូវតែធ្វើការរួមភេទជាមួយដៃគូរ។ នេះពុំមែនជាការយល់ឃើញដែលត្រឹមត្រូវនោះទេ។ ប្រសិនបើអ្នកមិនទាន់ត្រឹមខ្លួនក្នុងការរួមភេទ ឬអ្នកគិតថាមិនពាក់ពន្ធ័ក្នុងការរួមភេទ មុនពេលអ្នករៀបអាពាហ៍ពិពាហ៍នោះ អ្នកអាចនិយាយជាមួយដៃគូរអ្នកបាន។
-
ស្គាល់ពីតំរូវការរបស់ខ្លួន ហើយប្រាប់គេអំពីតំរូបការរបស់អ្នក។ សេចក្តីស្នេហាមិនមែនជាល្បែងទាយទុកមុននោះទេ។ មនុស្សប្រុសស្រីជាច្រើនមានអាម្មណ៍ភ័យខ្លាច មិនបង្ហាញអំពីតំរូវការរបស់គេប្រាប់មនុស្សដែលគេ ស្រលាញ់នោះទេ។ ហើយជាលទ្ធផលដៃគូររបស់អ្នកនឹងមិនអាចយល់បានទេថា តើអ្នកត្រូវការអ្វី ហើយនេះជាដើមហេតុដែលនាំអោយមានការបែកបាក់។ សូមចងចាំថា ប្រសិនបើអ្នកមិនប្រាប់គេអំពីតំរូវការរបស់អ្នកទេ គេនឹងមិនដឹងនោះទេ។
-
សូមធ្វើខ្លួនអោយក្លាយជាមនុស្សដែលមាន ទស្សនៈល្អ ដូចនេះមនុស្សគ្រប់រូបនឹងអោយតំលៃអ្នក ហើយការអោយតំលៃនេះអាចធ្វើអោយអ្នកស្គាល់ពីតំលៃខ្លួនឯងកាន់តែច្បាស់ ជាងមុន។
អាថ៌កំបាំងសុភមង្គលគូស្នេហ៍
បុរស និងស្ដ្រីមានជីវិតរស់នៅ ដើម្បីយល់ចិត្ដយល់ថ្លើមគ្នា ចេះស្ដាប់គ្នាទៅវិញទៅមក។ ប៉ុន្ដែជាប្រចាំថ្ងៃពួកគេទាំងពីរ នាក់បៀមលេបទៅដោយ ការកើតទុក្ខមិនសុខចិត្ដ ទំនាស់ទាស់ទែងគ្នា ការមិនចុះសម្រុងគ្នា ការមិនយល់ចិត្ដគ្នានិងការនឿយណាយ ទាំងកាយចិត្ដរៀងៗខ្លួន។ រឿងរ៉ាវទាំងនេះជាស្រមោល អន្ទោលតាមប្រាណពួកគេទាំងពីរនិងរំខាន ជីវិតគូស្នេហ៍បុរសស្ដ្រីនេះទៀតផង។ តើពួកគាត់ត្រូវមានវិធីសាស្ដ្រ ឬមធ្យោបាយបែបណាខ្លះ ដើម្បីឆ្លងទៅដល់ត្រើយសុភមង្គល?ក្នុងរឿងរ៉ាវស្នេហា មិនត្រូវសំចៃកម្លាំងឡើយ ហើយត្រូវចេះធ្វើឬផ្ដល់ឱ្យគ្នាទៅវិញទៅមកឱ្យបានច្រើនដោយមិន ត្រូវគិត ទៅដល់ការផ្ដល់គ្រប់គ្រាន់ ឬការតបស្នងជាគុណស្រ័យនោះឡើយ។ នៅក្នុងសង្គមគ្រួសារខ្មែរយើង ស្ដ្រីអនុវត្ដបានប្រសើរណាស់ តែបុរសវិញទេ ដែលព្រងើយកន្ដើយធ្វើមិនដឹង មិនឮនូវរឿងយកចិត្ដទុកដាក់នេះ។ ស្ដ្រីច្រើនតែចេះថ្នាក់ថ្នម បមបីស្វាមីឬគូស្នេហ៍ ដុស ក្អែលឱ្យប្ដី ឬជួនកាលម៉ាស្សាខ្លួន ឬច្របាច់ដៃច្របាច់ជើងឱ្យប្ដី ទៀតផងបែបនេះ ជាអ្វីមួយដែលប្រកបទៅដោយសុភមង្គលរវាងគ្នា។ រីឯបុរសខ្មែរវិញក៏គួរធ្វើអំពើទាំងនេះ ដល់ភរិយាឬស្ដ្រីជាគូ ស្នេហ៍វិញផងដែរ។ បើបែបនេះមែនពួកគាត់ទាំងពីរ ទាំងបុរសទាំងស្ដ្រីនឹង លែងគិតអំពីការបែកបាក់គ្នា ហើយត្រើយសុភមង្គលនៅជិតបង្កើយ។ តែសូមកុំច្រឡំការថ្នាក់ថ្នមគ្នា ដើម្បីសេចក្ដីសុខផ្លូវភេទ ឬសុភមង្គលគ្រួសារ និងបញ្ហាយែនឌ័រ។សូមសម្ដែងចំណង់កាមឱ្យដល់កម្រិតខ្ពស់ និងខ្លាំងក្លាតើលោកស្រីអ្នកនាងធ្លាប់ស្រមៃទេថា លោកស្រីអ្នកនាងកំពុងតែនៅកម្សាន្ដ ជាមួយគូស្នេហ៍ពេលសម្រាកចុង សប្ដាហ៍ដើម្បី ធ្វើបុណ្យខួបអាពាហ៍ពិពាហ៍? ឬក៏ស្លៀកពាក់សម្លៀកបំពាក់ ឬរ៉ូបពណ៌ក្រហមដ៏សិចស៊ីពេលរាត្រី ស្រមោលសពេលល្ងាចថ្ងៃបុណ្យ សង្សារ? លោកស្រីអ្នកនាងមិនត្រូវរង់ចាំ ឱ្យគូស្នេហ៍ប្ដីឬប្រពន្ធរបស់លោក អ្នកដឹងអំពីចំណង់កាម តាមការទស្សន៍ទាយនោះទេ ៖ មាន តែលោកអ្នកបញ្ចេញវាទេទើបគេដឹង! បែបនេះកាត់បន្ថយបាននូវការមានគំនិតអកុសល គុំគួនឬចាំមើលបំណាំសិន។ គូស្វាមីភរិយា ភាគច្រើនចង់បង្កើតបរិយាកាសសប្បាយរីករាយ និងមានសុភមង្គលប៉ុន្ដែពួកគាត់មិនមានគំនិតទាល់តែសោះ។ នៅក្នុងក្របខ័ណ្ឌ រឿងរ៉ាវផ្លូវភេទ គឺដូចតែគ្នាទេបើសិនជាលោកស្រី អ្នកនាងមិននិយាយចេញឱ្យច្បាស់ ប្រាប់ដៃគូនូវអ្វីដែលលោកស្រីអ្នកនាងចូលចិត្ដ នូវអ្វីដែលលោកស្រីអ្នកនាង ចង់ឱ្យគាត់ធ្វើចំពោះខ្លួននិងនូវអ្វី ដែលលោកស្រីអ្នកនាងមិនចូលចិត្ដ ឬរបៀបដែលលោកស្រីអ្នកនាងមិន ចូលចិត្ដនោះគាត់ពិតជាមិនអាច ទស្សន៍ទាយដោយខ្លួនគាត់ម្នាក់ឯងនោះទេ។ សូមសាកសួរទៅកាន់គាត់ ដោយសម្ដីសម្ដៅរម្យទម ផ្អែមល្ហែម តែច្បាស់ៗ ដោយគ្មានការលាក់លៀមនោះ គាត់នឹងផ្ដល់ជូនលោកស្រីអ្នកនាងវិញនូវ ការពេញចិត្ដពេញថ្លើមជាអតិបរិមា ជាក់ជាមិនខានឡើយ។សូមចំណាយពេលនៅជាមួយគ្នាការងារ ការមើលថែទាំកូន ការមើលទូរទស្សន៍ ចំណាយចាយវាយនេះ ចំណាយនោះ។ល។តើគ្រួសារឬប្ដីប្រពន្ធភាគច្រើន ពិតជាវិលវល់ក្ន្នុងរឿងទាំងនេះមែនឬ? ជារៀងរាល់ថ្ងៃ សូមគ្រប់គ្រងឱ្យបាននូវជីវិតគូស្រករជាអាទិទុកពេលវេលាស្គាល់ គ្នាទៅវិញ ទៅមក និងពេលវេលាសមរម្យមួយ សម្រាប់ការនែបនិត្យគ្នា ដែលមិនត្រូវនិយាយពីរឿងការងាររឿងលុយកាក់ និងរឿងអប់រំកូនចៅ នោះឡើយ។ ម្នាក់ត្រូវយកចិត្ដទុកដាក់នឹងម្នាក់ទៀត ជាពិសេសអំពីអារម្មណ៍ និងអំពីអ្វីដែលម្នាក់ៗចង់និយាយរៀបរាប់ ប្រាប់។ការផ្ដល់ឱ្យគ្នាទៅវិញទៅមកនេះ ជាឱសថទិព្វមួយជួយសណ្ដំឱ្យស្ដ្រី ជាដៃគូមានអារម្មណ៍ថាខ្លួនស្ថិត នៅក្នុងកែវភ្នែករបស់ ស្វាមី ឬបុរសជាដៃគូនោះ។ ព្រោះថាពេលវេលាចំនួន១៥នាទី ជួនកាលមានតម្លៃសម្រាប់ពេញមួយជីវិត សម្រាប់គូស្នេហ៍របស់ លោកស្រីអ្នកនាង ជាពិសេសពេលទទួលទាន អាហារពេលល្ងាចជាមួយគ្នា ឬពេលនៅលើគ្រែជាមួយគ្នាជាដើម។មិនត្រូវសម្រេចចិត្ដបែបអាត្មានិយមឡើយគ្រប់ប្រធានបទសំខាន់ៗទាំងអស់ រាល់ការសម្រេចចិត្ដចុងក្រោយ មិនអាចជាកម្មសិទ្ធិរបស់សមាជិក គ្រួសារណាម្នាក់នោះទេ ប៉ុន្ដែជាការយកចិត្ដទុកដាក់រួមគ្នា ជាពិសេសតាមរយៈកិច្ចទំនាក់ទំនង និងកិច្ចព្រមព្រៀងដែលកើតចេញ ពីភាគីទាំងពីរដោយក្ដី សោមនស្ស។ សមាជិកគ្រួសារឬប្ដីប្រពន្ធ ដែលជាគូស្នេហ៍ត្រូវមានភាពស្មើភាព ការជជែកគ្នាស្មើភាពការស្ដាប់គ្នាស្មើភាព និងសម្ដី សម្ដៅគោរពគ្នាទៅវិញទៅមក។មិនត្រូវបំភ្លេចរឿងរ៉ាវលើគ្រែក្នុងគ្រួសារឡើយមិនមានដៃគូណាដែលនៅគង់វង្ស ដោយគ្មានជីវភាពផ្លូវភេទ ពេញចិត្ដពេញថ្លើមនោះទេ។ នៅក្នុងរឿងរ៉ាវទាំងនេះរហូត មកដល់សព្វថ្ងៃមិនទាន់ មានក្បួនខ្នាតឬមាត្រដ្ឋានសម្រាប់គោរព ធ្វើតាមនោះទេជាពិសេសចំពោះចំនួនដងនៃកិច្ចទំនាក់ទំនងរួមភេទ និងរយៈពេលប្រតិបត្ដិការផ្លូវភេទនោះទេ។ អ្វីដែលសំខាន់បំផុត គឺពេលគូស្នេហ៍ទាំងពីរឡើងលើគ្រែជាមួយគ្នា ម្នាក់ៗទទួលបាន សុភមង្គលផ្ទាល់ខ្លួនរៀងៗខ្លួន។ សូមគិតគូរទៅដល់ពេលវេលា ទំនើងចិត្ដ និងការរៀបចំខ្លួនជាដើមជានិច្ចជាកាល មិនសូវជាស្រួលធ្វើ នោះទេ ប៉ុន្ដែវាជាភារៈកិច្ច។ នៅក្នុងរឿងលើគ្រែ មិនត្រូវរឹតត្បិតចំពោះ ការបបោសអង្អែលនិងការថើបថ្នាក់ថ្នមនោះទេ ហើយសូម ផ្លាស់ប្ដូរការតុបតែង និងក្បាច់រួមភេទឱ្យបានញឹកញាប់ផងដែរ។ ព្រោះថាដើម្បីឱ្យជីវភាពផ្លូវភេទ ប្រកបទៅដោយក្ដីសោមនស្ស សប្បាយរីករាយ ត្រូវចេះស្ដាប់គូស្នេហ៍ សួរគាត់ ពោលពាក្យខ្សឹបផ្អែមល្ហែមស្ដាប់កាមារម្មណ៍ និងចំណង់កាមរបស់ខ្លួនជាដើម។បណ្ដាំផ្ញើ ៖ ដៃគូស្នេហ៍ជាប្ដីប្រពន្ធហើយក្ដី មិនត្រូវភ្លេចខ្លួនរហូតដល់ភ្លេច គិតទៅដល់ការប្រលោមស្នេហ៍គ្នាជា ថ្មីនោះឡើយ។ ការបន្ដលួងលោមស្នេហ៍ គឺជាមធ្យោបាយជួយបន្ថែមភាពផ្អែមល្ហែម ដល់ជីវិតលើគ្រែក៏ដូចជាជីវិត គ្រួសាររបស់គូជីវិត៕(ដកស្រង់ពីគេហទំព័រ www.healthcabodia.com)
វិធីសាស្ត្រប្រាំយ៉ាងសំរាប់ជួយអ្នកមានវិបត្តិស្នេហ៍អ្នកមានអារម្មណ៍ថាក្រៀមក្រំចិត្ត ឯកោ មិនចង់ទទួលទានចំណីអាហារ រឺ ក៏ចង់សំងំខ្លួននៅក្នុងបន្ទប់ដោយមិនចង់ជួប នរណានៅពេលដែលសង្សារ រឺ ដៃគូរបស់អ្នកប្រាប់អ្នកថា រឿងយើងទាំងពីរនាក់ត្រូវចប់ហើយ? ការធ្វើបាបខ្លួនឯងបែប នេះគឺជាកត្តាមិនគួរគប្បីសោះ។ យ៉ាងណាម៉ិញ ប្រសិនបើអ្នកមានវិបត្តិស្នេហា អ្នកត្រូវចងចាំថាអ្នកមិនមែនជាមនុស្ស ឯកោឡើយ។ បើដូច្នេះខាងក្រោមនេះគឺជាយុទ្ធសាស្ត្រ ៥ យ៉ាងសំរាប់ជួយអ្នកមានវិបត្តិស្នេហាទាំងឡាយដើម្បីកាត់បន្ថយ នូវបញ្ហាផ្លូវចិត្តទាំងនោះ៖
- ប្រាប់នរណាម្នាក់អោយយល់ពីអារម្មណ៍របស់អ្នក៖ ស្វែងរកមិត្តណាម្នាក់ដែលអ្នកទុកចិត្ត រឺក៏នរណាដែលអាចពិភាក្សាពីអារម្មណ៍របស់អ្នកបាន និង នរណាម្នាក់ដែលអាចយល់ពីអារម្មណ៍របស់អ្នក។
- ថែរក្សាខ្លួនអ្នកអោយបានល្អ៖ ការមានវិបត្តិស្នេហ៍អាចធ្វើអោយយើងមានអារម្មណ៍ពិបាកក្នុងចិត្ត យ៉ាងខ្លាំងដូចនេះហើយ សូមកុំបណ្តោយខ្លួនអ្នកធ្លាក់ក្នុងអន្លង់ដ៏ជ្រៅបែបនេះអោយសោះ។អ្វីដែលអ្នកគួរ ធ្វើនោះគឺគេងអោយបានគ្រប់គ្រាន់ ទទួលទានចំណីអាហារឆ្ងាញ់ៗ និង អោយបានគ្រប់គ្រាន់ ធ្វើលំហាត់ ប្រាណជាប្រចាំ និងអោយតំលៃទៅលើខ្លួនអ្នក និងកុំអស់ស់ង្ឃឹមក្នុងចិត្តឡើយ។
- រំលឹកនូវអ្វីដែលអ្នកធ្លាប់ទទួលភាពជោគជ័យកន្លងមក៖ រំលឹកនូវរាល់គុណសម្បត្តិ របស់អ្នក ដែលមានកន្លងមក និង គិតអ្វីដែលល្អអំពីអ្នក ហើយប្រសិនបើអ្នកគិតមិនឃើញដោយសារតែអ្នក មានវិបត្តិស្នេហ៍នោះអ្នកអាចអោយមិត្តរបស់អ្នក ជួយរកនឹកនូវអ្វីដែលអ្នកធ្លាប់បានទទួលជោគជ័យ កន្លងមក។ កុំបារម្ភសអ្វី អ្នកជាមនុស្សម្នាក់ដ៏អស្ចារ្យ ហើយក៏មានមនុស្សជាច្រើនដែលគេនៅចាំគាំទ្រ អ្នកផងដែរ។
- កុំអោយខ្លួនឯងនៅទំនេរ៖ នេះគឺជាពេលវេលាដ៏ល្អសំរាប់ធ្វើការតុបតែងកែលំអបន្ទប់ អានរឿងកំប្លែងលេងកីឡា រឺ ក៏ស្វែងរកនូវសកម្មភាពថ្មីៗដើម្បីកំសាន្ត។ នេះមិនមែនមានន័យថាអ្នកមិនខ្វល់នូវអ្វីៗដែលកើតឡើងជុំវិញនោះទេ គឺ គ្រាន់តែអោយអ្នកផ្តោតទៅលើអ្វីប្លែកហើយល្អសំរាប់អ្នកតែប៉ុណ្ណោះ។
ការរំលោភបំពានលើផ្លូវភេទ៖ ការរំលោភបំពានលើផ្លូវភេទ គឺ ជាកាបង្ខិតបង្ខំនរណាម្នាក់ ដើម្បីសកម្មភាពផ្លូវភេទហើយវាជាកត្ដាមួយ ដែលមិនសក្តិសមទាល់តែសោះ ក្នុងការបង្ខំបុគ្គលណាម្នាក់ រឺ ដៃគូរបស់ខ្លួនអោយគេធ្វើអ្វីដែលគេមិនអាចទទួលយកបាន។
តើអ្នកកំពុងមានសម្ព័ន្ធភាពស្នេហា ដែលគូរស្នេហ៍របស់អ្នកមិនបាននៅជិតគ្នារឺទេ? តើអ្នកត្រូវធ្វើយ៉ាងដូចម្ដេចខ្លះដើម្បីថែរក្សាស្នេហា នេះអោយយូរអង្វែង? ការថែរក្សាស្នេហាអោយបានយូរអង្វែង ពេលដែលគូរស្នេហ៍របស់អ្នកឃ្លាតទៅឆ្ងាយជាការលំបាកនិងតំរូវអោយគូស្នេហ៍ ទាំងពីរមានការព្យាយាម និងរក្សានូវភាពស្មោះត្រង់ មនុស្សជាច្រើនតែងសួរខ្លួនឯងថាតើធ្វើដូចម្ដេចដើម្បីរក្សាស្នេហាអោយ បានយូរអង្វែង ប្រសិនបើមនុស្សដែលយើងស្រលាញ់ពុំបាននៅជាមួយនោះ? តើការរង់ចាំនិងការតសូចំពោះស្នេហានេះអាចមានលទ្ធផលល្អដែររឺទេ?
វាលំបាកណាស់ក្នុងការថែរក្សាសេចក្ដីស្នេហាមួយអោយមានភាពកក់ក្ដៅ។ សូមចងចាំថាពេលវេលាកន្លងដែលអ្នកបានកសាងឡើងជាមួយគូរស្នេហ៏ ជាពន្លកមួយនៃការថែរក្សាចំណងស្នេហ៍អោយមានភាពស្រស់បំព្រងបាន។ Dr. Loveសូមណែនាំវិធីមួយចំនួនដើម្បីថែរក្សាស្នេហារបស់អ្នកអោយយូរអង្វែង ទោះជាអ្នកទាំងពីរពុំបាននៅជិតគ្នាដូចគ្រាមុនក៏ដោយ។
-
- ធ្វើការកំណត់សម្ព័ន្ធភាពរបស់អ្នក៖ ជំហ៊ានដំបូងដែលអ្នកត្រូវធ្វើនោះគឺៈយល់ព្រមទទួលថា តើទំនាក់ទំនងរបស់អ្នកអាចបន្ដទៅទៀតក្នុងសម្ព័ន្ធភាពដូចម្ដេច? តើអ្នកនឹងបន្ដសម្ព័ន្ធភាពនេះក្នុងលក្ខណៈជាមិត្ដ ឬក៏ជាភាពស្និទ្ធស្នាលមួយដែលស្ថិតក្នុងលក្ខណៈស្នេហា? ឬគ្រាន់តែជាការសប្បាយតាមបែបមានទំនាក់ទំនងផ្លូវភេទជាមួយគ្នា ហើយមិនគិតពីការរៀបចំគ្រួសារសំរាប់អនាគត?ការកំណត់សម្ព័ន្ធភាពមាន ប្រយោជន៍ណាស់ ពីព្រោះពេលមានបញ្ហាលំបាកកើតឡើងវាអាចជួយអ្នកទាំងពីរស្គាល់ព្រំដែន នៃទំនាក់ ទំនងនេះ ហើយវាអាចធ្វើអោយអ្នកជៀសវាងនិងដោះស្រាយនូវបញ្ហាមួយចំនួនពេលអ្នក ទាំងពីរ ស្គាល់ពីទំនាក់ទំនងរវាងគ្នាកាន់តែច្បាស់លាស់នោះ។
- ផ្ដល់ភាពស្មោះត្រង់អោយគ្នាទៅវិញទៅមក៖ ភាពស្មោះត្រង់មានសារៈសំខាន់ណាស់ចំពោះទំនាក់ទំនងមិត្ដភាព និងស្នេហា។ មនុស្សមួយចំនួនគិតថាៈដៃគូរបស់គាត់លែងស្មោះត្រង់នឹងគាត់ទៀតហើយ នៅពេលគាត់ ទូរសព្ទ័ទៅគូស្នេហ៍ហើយគាត់មិនបានទទួលការឆ្លើយតបវិញនោះ។ នេះគឺជាកំហុសមួយដែលងាយនឹងធ្វើអោយអ្នកបាត់បង់ការទុកចិត្ដចំពោះគូស្នេហ៍ និងអាចបណ្ដាលអោយជល្លោះកើតមាន។ ដើម្បីរក្សាស្នេហានេះអ្នកត្រូវមានភាពស្មោះត្រង់ និងពិភាក្សាគ្នាដើម្បីស្វែងរកដំណោះស្រាយដោយពុំមានការលាក់លៀមប្រសិន បើមានបញ្ហាមិនចុះសំរុងគ្នាកើតឡើង ឧទាហរណ៍អ្នកត្រូវពិភាក្សាដោយបើកចំហរអំពីរការរួមភេទជាមួយដៃគូរ ដើម្បីទទួលបាននូវសេចក្ដីសុខទាំងសងខាង។ ត្រូវធ្វើកាពិភាក្សា ស្វែងរកដំណោះស្រាយមុនពេលបញ្ហាត្រូវបញ្ចប់ដោយមិនដោះស្រាយ។ ជាទូទៅការពិភាក្សាត្រូវធ្វើឡើងដោយភាពស្មោះត្រង់គឺជាដំណោះស្រាយ យ៉ាងប្រសើរ។
- ភាពអំណត់ធន់៖ ភាពអត់ធន់មិនមែនមានតែបុរសនោះទេ នារីចាំបាច់ត្រូវតែមានដូចគ្នាដែរ ពីព្រោះពេលគូស្នេហ៍របស់អ្នកពុំបាននៅជិតអ្នកនោះអ្នកចំ បាច់ត្រូវមានភាពអំណត់។ មនុស្សមួយចំនួនធុញនឹងការអត់ធន់ដែលគាត់បានចំណាយពេលយ៉ាងច្រើនចំពោះសេចក្ដី ស្នេហារបស់គាត់ ហើយចោទសំនួរឡើងថាៈតើគាត់ត្រូវធ្វើដូច ម្ដេចដើម្បីថែរក្សាការអត់ធន់អោយទទួលបានលទ្ឋផលដ៏ល្អប្រសើរ?ក្នុងករណីនេះ អ្នកអាចស្វែងរកការងារមួយចំនួនធ្វើដើម្បីកំដរអារម្មណ៍។ ការធ្វើខ្លួនអោយរវល់នឹងការងារអាចជួយអោយអ្នកគិតថា ពេលវេលាដែលអ្នករងចាំនោះមិនមានរយៈពេលយូរឡើយ។ ពិសេសជាងនេះវាអាចធ្វើអោយអ្នករីករាយក្នុងការចាំដោយមិនធុញទ្រាន់ និងកាត់បន្ថយការនឹករលឹកដល់ដៃគូស្នេហារបស់អ្នកបាន។
- ផ្ដល់ការលើកទឹកចិត្ដគ្នាទៅវិញទៅមក៖ការលើកទឹកចិត្ដ មានប្រយោជន៍ណាស់សំរាប់ថែរក្សាសម្ព័ន្ធភាពស្នេហាអោយបានយូរអង្វែង។ ប្រសិនបើគូស្នេហ៍របស់អ្នកនៅ ឆ្ងាយពីអ្នក អ្នកគួរមានា់កសួរពីការរស់នៅរបស់គាត់ក្នុងបរិយាកាសថ្មីនោះ ដោយផ្ដើមសួសំនួរមួយចំនួនដូចជា តើការងារ និងការសិក្សារបស់គាត់មានដំណើរការយ៉ាងដូចម្ដេចដែរ? ជួបការលំបាកអ្វីខ្លះ? មានភាពងាយស្រួលអ្វីខ្លះ?សំនួរទាំងនេះនឹងអាចជួយលើកទឹកចិត្ដគាត់ ហើយអាចអាយគាត់ក្លាយជាមនុស្សដែលពោពេញទៅដោយការតសូ និងមានកំលាំងចិត្ដបំពេញការងារនិងការរៀនសូត្រ ។ ទោះបីជាការលើកទឹកចិត្ដនេះធ្វើឡើងតាមរយៈទូរស័ព្ទ រឺសំបុត្រក៏ដោយ តែវាមានតំលៃមិនអាចគណនាបានពេលគូស្នេហ៍របស់អ្នកបាត់បង់កំលាំងចិត្ដ ដើម្បីប្រឈមមុខនឹងស្ថានភាពណាមួយ។ គាត់អាចនឹងបង្កើ់តអាម្មណ៍រីករាយនិងសប្បាយឡើងវិញបានក្រោយពីបានទទួល ការលើកទឹកចិត្ដអំពីមនុស្សដែលគាត់ស្រលាញ់នោះ។
អាថ៌កំបាំងសុភមង្គលគូស្នេហ៍
បុរស និងស្ដ្រី មានជីវិតរស់នៅដើម្បីយល់ចិត្ដយល់ថ្លើមគ្នា ចេះស្ដាប់គ្នាទៅវិញទៅមក។ ប៉ុន្ដែជាប្រចាំថ្ងៃពួកគេទាំងពីរ នាក់បៀមលេបទៅដោយការកើតទុក្ខមិនសុខចិត្ដ ទំនាស់ទាស់ទែងគ្នា ការមិនចុះសម្រុងគ្នា ការមិនយល់ចិត្ដគ្នានិងការនឿយណាយ ទាំងកាយចិត្ដរៀងៗខ្លួន។ រឿងរ៉ាវទាំងនេះជាស្រមោលអន្ទោលតាមប្រាណពួកគេទាំងពីរនិងរំខាន ជីវិតគូស្នេហ៍បុរសស្ដ្រីនេះទៀត ផង។ តើពួកគាត់ត្រូវមានវិធីសាស្ដ្រឬមធ្យោបាយបែបណាខ្លះ ដើម្បីឆ្លងទៅដល់ត្រើយសុភមង្គល?ក្នុងរឿងរ៉ាវស្នេហា មិនត្រូវសំចៃកម្លាំងឡើយ ហើយត្រូវចេះធ្វើឬផ្ដល់ឱ្យគ្នាទៅវិញទៅមកឱ្យបានច្រើនដោយមិន ត្រូវគិត ទៅដល់ការផ្ដល់គ្រប់គ្រាន់ឬការតបស្នងជាគុណស្រ័យនោះឡើយ។ នៅក្នុងសង្គមគ្រួសារខ្មែរយើងស្ដ្រីអនុវត្ដបានប្រសើរណាស់ តែ បុរសវិញទេដែលព្រងើយកន្ដើយធ្វើមិនដឹងមិនឮនូវរឿងយកចិត្ដទុកដាក់ នេះ។ ស្ដ្រីច្រើនតែចេះថ្នាក់ថ្នមបមបីស្វាមីឬគូស្នេហ៍ ដុស ក្អែលឱ្យប្ដី ឬជួនកាលម៉ាស្សាខ្លួនឬច្របាច់ដៃច្របាច់ជើងឱ្យប្ដីទៀតផងបែបនេះ ជាអ្វីមួយដែលប្រកបទៅដោយសុភមង្គលរវាងគ្នា។ រីឯបុរសខ្មែរវិញក៏គួរធ្វើអំពើទាំងនេះដល់ភរិយាឬស្ដ្រីជាគូ ស្នេហ៍វិញផងដែរ។ បើបែបនេះមែនពួកគាត់ទាំងពីរទាំងបុរសទាំងស្ដ្រីនឹង លែងគិតអំពីការបែកបាក់គ្នា ហើយត្រើយសុភមង្គលនៅជិតបង្កើយ។ តែសូមកុំច្រឡំការថ្នាក់ថ្នមគ្នាដើម្បីសេចក្ដីសុខផ្លូវភេទ ឬសុភមង្គលគ្រួសារ និងបញ្ហាយែនឌ័រ។
សូមសម្ដែងចំណង់កាមឱ្យដល់កម្រិតខ្ពស់ និងខ្លាំងក្លា
តើលោកស្រីអ្នកនាងធ្លាប់ស្រមៃទេថា លោកស្រីអ្នកនាងកំពុងតែនៅកម្សាន្ដជាមួយគូស្នេហ៍ពេលសម្រាកចុង សប្ដាហ៍ដើម្បី ធ្វើបុណ្យខួបអាពាហ៍ពិពាហ៍? ឬក៏ស្លៀកពាក់សម្លៀកបំពាក់ឬរ៉ូបពណ៌ក្រហមដ៏សិចស៊ីពេលរាត្រី ស្រមោលសពេលល្ងាចថ្ងៃបុណ្យ សង្សារ? លោកស្រីអ្នកនាងមិនត្រូវរង់ចាំឱ្យគូស្នេហ៍ប្ដីឬប្រពន្ធរបស់លោក អ្នកដឹងអំពីចំណង់កាមតាមការទស្សន៍ទាយនោះទេ ៖ មាន តែលោកអ្នកបញ្ចេញវាទេទើបគេដឹង! បែបនេះកាត់បន្ថយបាននូវការមានគំនិតអកុសល គុំគួនឬចាំមើលបំណាំសិន។ គូស្វាមីភរិយា ភាគច្រើនចង់បង្កើតបរិយាកាសសប្បាយរីករាយ និងមានសុភមង្គលប៉ុន្ដែពួកគាត់មិនមានគំនិតទាល់តែសោះ។ នៅក្នុងក្របខ័ណ្ឌ រឿងរ៉ាវផ្លូវភេទ គឺដូចតែគ្នាទេបើសិនជាលោកស្រីអ្នកនាងមិននិយាយចេញឱ្យច្បាស់ ប្រាប់ដៃគូនូវអ្វីដែលលោកស្រីអ្នកនាងចូលចិត្ដ នូវអ្វីដែលលោកស្រីអ្នកនាងចង់ឱ្យគាត់ធ្វើចំពោះខ្លួននិងនូវអ្វី ដែលលោកស្រីអ្នកនាងមិនចូលចិត្ដ ឬរបៀបដែលលោកស្រីអ្នកនាងមិន ចូលចិត្ដនោះគាត់ពិតជាមិនអាចទស្សន៍ទាយដោយខ្លួនគាត់ម្នាក់ឯងនោះ ទេ។ សូមសាកសួរទៅកាន់គាត់ ដោយសម្ដីសម្ដៅរម្យទម ផ្អែមល្ហែម តែច្បាស់ៗ ដោយគ្មានការលាក់លៀមនោះគាត់នឹងផ្ដល់ជូនលោកស្រីអ្នកនាងវិញនូវ ការពេញចិត្ដពេញថ្លើមជាអតិបរិមា ជាក់ជាមិនខានឡើយ។
សូមចំណាយពេលនៅជាមួយគ្នា
ការងារ ការមើលថែទាំកូន ការមើលទូរទស្សន៍ ចំណាយចាយវាយនេះ ចំណាយនោះ។ល។តើគ្រួសារឬប្ដីប្រពន្ធភាគច្រើន ពិតជាវិលវល់ក្ន្នុងរឿងទាំងនេះមែនឬ? ជារៀងរាល់ថ្ងៃ សូមគ្រប់គ្រងឱ្យបាននូវជីវិតគូស្រករជាអាទិទុកពេលវេលាស្គាល់ គ្នាទៅវិញ ទៅមក និងពេលវេលាសមរម្យមួយសម្រាប់ការនែបនិត្យគ្នា ដែលមិនត្រូវនិយាយពីរឿងការងាររឿងលុយកាក់ និងរឿងអប់រំកូនចៅ នោះឡើយ។ ម្នាក់ត្រូវយកចិត្ដទុកដាក់នឹងម្នាក់ទៀត ជាពិសេសអំពីអារម្មណ៍និងអំពីអ្វីដែលម្នាក់ៗចង់និយាយរៀបរាប់ ប្រាប់។
ការផ្ដល់ឱ្យគ្នាទៅវិញទៅមកនេះ ជាឱសថទិព្វមួយជួយសណ្ដំឱ្យស្ដ្រីជាដៃគូមានអារម្មណ៍ថាខ្លួនស្ថិត នៅក្នុងកែវភ្នែករបស់ ស្វាមី ឬបុរសជាដៃគូនោះ។ ព្រោះថាពេលវេលាចំនួន១៥នាទីជួនកាលមានតម្លៃសម្រាប់ពេញមួយជីវិត សម្រាប់គូស្នេហ៍របស់ លោកស្រីអ្នកនាង ជាពិសេសពេលទទួលទានអាហារពេលល្ងាចជាមួយគ្នា ឬពេលនៅលើគ្រែជាមួយគ្នាជាដើម។
មិនត្រូវសម្រេចចិត្ដបែបអាត្មានិយមឡើយ
គ្រប់ប្រធានបទសំខាន់ៗទាំងអស់ រាល់ការសម្រេចចិត្ដចុងក្រោយមិនអាចជាកម្មសិទ្ធិរបស់សមាជិក គ្រួសារណាម្នាក់នោះទេ ប៉ុន្ដែជាការយកចិត្ដទុកដាក់រួមគ្នា ជាពិសេសតាមរយៈកិច្ចទំនាក់ទំនងនិងកិច្ចព្រមព្រៀងដែលកើតចេញ ពីភាគីទាំងពីរដោយក្ដី សោមនស្ស។ សមាជិកគ្រួសារឬប្ដីប្រពន្ធដែលជាគូស្នេហ៍ត្រូវមានភាពស្មើភាព ការជជែកគ្នាស្មើភាពការស្ដាប់គ្នាស្មើភាព និងសម្ដី សម្ដៅគោរពគ្នាទៅវិញទៅមក។
មិនត្រូវបំភ្លេចរឿងរ៉ាវលើគ្រែក្នុងគ្រួសារឡើយ
មិនមានដៃគូណាដែលនៅគង់វង្ស ដោយគ្មានជីវភាពផ្លូវភេទពេញចិត្ដពេញថ្លើមនោះទេ។ នៅក្នុងរឿងរ៉ាវទាំងនេះរហូត មកដល់សព្វថ្ងៃមិនទាន់មានក្បួនខ្នាតឬមាត្រដ្ឋានសម្រាប់គោរព ធ្វើតាមនោះទេជាពិសេសចំពោះចំនួនដងនៃកិច្ចទំនាក់ទំនងរួមភេទ និងរយៈពេលប្រតិបត្ដិការផ្លូវភេទនោះទេ។ អ្វីដែលសំខាន់បំផុតគឺពេលគូស្នេហ៍ទាំងពីរឡើងលើគ្រែជាមួយគ្នា ម្នាក់ៗទទួលបាន សុភមង្គលផ្ទាល់ខ្លួនរៀងៗខ្លួន។ សូមគិតគូរទៅដល់ពេលវេលា ទំនើងចិត្ដ និងការរៀបចំខ្លួនជាដើមជានិច្ចជាកាលមិនសូវជាស្រួលធ្វើ នោះទេ ប៉ុន្ដែវាជាភារៈកិច្ច។ នៅក្នុងរឿងលើគ្រែ មិនត្រូវរឹតត្បិតចំពោះការបបោសអង្អែលនិងការថើបថ្នាក់ថ្នមនោះទេ ហើយសូម ផ្លាស់ប្ដូរការតុបតែង និងក្បាច់រួមភេទឱ្យបានញឹកញាប់ផងដែរ។ ព្រោះថាដើម្បីឱ្យជីវភាពផ្លូវភេទប្រកបទៅដោយក្ដីសោមនស្ស សប្បាយរីករាយ ត្រូវចេះស្ដាប់គូស្នេហ៍ សួរគាត់ ពោលពាក្យខ្សឹបផ្អែមល្ហែមស្ដាប់កាមារម្មណ៍ និងចំណង់កាមរបស់ខ្លួនជាដើម។
បណ្ដាំផ្ញើ ៖ ដៃគូស្នេហ៍ជាប្ដីប្រពន្ធហើយក្ដី មិនត្រូវភ្លេចខ្លួនរហូតដល់ភ្លេចគិតទៅដល់ការប្រលោមស្នេហ៍គ្នាជា ថ្មីនោះឡើយ។ ការបន្ដលួងលោមស្នេហ៍ គឺជាមធ្យោបាយជួយបន្ថែមភាពផ្អែមល្ហែមដល់ជីវិតលើគ្រែក៏ដូចជាជីវិត គ្រួសាររបស់គូជីវិត។ ទស្សនាវដ្ដី សុខភាពយើង នឹងបន្ដលើកយកសុភមង្គលគ្រួសារមកជម្រាបជូននៅពេលក្រោយៗទៀត។
ទង្វើរបស់ស្ដ្រីដែលបុរសមិនពេញចិត្ដ
នៅក្នុងយុគសម័យបច្ចុប្បន្ន ស្ដ្រីដើរតួនាទីសំខាន់ក្នុងសង្គម ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍន៍ទាំងសង្គមគ្រួសារ ទាំងសង្គមជាតិ។ បើយើងក្រឡេកមើលពីអតីតកាល ស្ដ្រីគ្មានតួនាទីអ្វីនៅក្នុងសង្គមក្រៅពីការងារជាមេផ្ទះឡើយ។ ចំណែកឯការសិក្សាទៀតសោតគឺគ្មានតែម្ដង ដូចពាក្យចាស់មួយឃ្លាពោលថា ស្ដ្រីបង្វិលចង្ក្រានមិនជុំ។ ឥឡូវនេះស្ដ្រីសម័យថ្មីមានភាពរឹងប៉ឹងដែលអាចឈរជើងលើតួនាទីសំខាន់ៗ និងជាដៃគូមិនអាចខ្វះបានរបស់បុរស។ ប៉ុន្ដែក្នុងនាមជាដៃគូក៏មានទង្វើខ្លះមិនបាន ជាទីពេញចិត្ដរបស់បុរសខ្លះដែរ។
ដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់អំពីទង្វើរបស់ស្ដ្រីដែលធ្វើ ឱ្យបុរសមិនពេញចិត្ដនេះ ទស្សនាវដ្ដី សុខភាពយើង សូមលើកយកខ្លឹមសារនៃបទសម្ភាសន៍ជាមួយលោកសាស្ដ្រាចារ្យ មៀច ប៉ុណ្ណ ទីប្រឹក្សានៃវិជ្ជាឋានពុទ្ធសាសនបណ្ឌិត្យមកបង្ហាញជូនដូចតទៅ។
អត្ថន័យទង្វើរបស់ស្ដ្រីដែលបុរសមិនពេញចិត្ដ
ដូចមិត្ដអ្នកអានជ្រាបរួចមកហើយ ការកសាងភ្ជាប់វាសនាជាដៃគូរវាងបុរស និងស្ដ្រី គឺសុទ្ធតែមានគោលបំណងចង់ឱ្យជីវិតរបស់គេរស់នៅក្នុងភាពសុខដុមរមនា ល្អូកល្អឺនផ្អែមល្ហែម។ ផ្ទុយទៅវិញមានគូភាគីខាងស្រីខ្លះ បែរជាមិនបានសម្របសម្រួល ទៅតាមបំណងប្រាថ្នារបស់បុរសឡើយ ធ្វើឱ្យទំនាស់វិបត្ដិកើតឡើង រហូតដល់មានការជ្រុលជ្រួសប្រព្រឹត្ដអំពើហិង្សាជាដើម។
មូលហេតុដែលបុរសមិនពេញចិត្ដទង្វើរបស់ស្ដ្រី
ករណីស្ដ្រីប្រព្រឹត្ដនូវអំពើអ្វីដែលផ្ទុយនឹងទស្សនៈរបស់ខ្លួន និងធ្វើអ្វីដែលទំនាស់នឹងផលប្រយោជន៍គ្រួសារ ដូចយ៉ាង ៖
- ចាត់ចែងការងារឱ្យមានការច្របូកច្របល់ មិនមានសណ្ដាប់ធ្នាប់ និងមិនមានរបៀបរៀបរយ
- ដើរចោលផ្ទះសម្បែងទៅសេពគប់នឹងអ្នកដទៃដែលពុំមានសីលធម៌
- បង្កទំនាស់ជាមួយអ្នកជិតខាង ជាហេតុធ្វើឱ្យខូចទំនាក់ទំនងល្អរវាងញាតិព្រៀងលាន។
ស្ដ្រីគប្បីចៀសវាងអាកប្បកិរិយាអវិជ្ជមានមួយចំនួនជាអាទិ ៖
- ពោលសម្ដីទ្រគោះបោះបោក រម៉ោករមាំង គំរោះគំរើយ បញ្ជោះបន្សោកទៅរកប្ដី
- ចាយវាយខ្ជះខ្ជាយហួសចំណូលកម្រៃដែលខ្លួនរកបាន ធ្វើឱ្យបាត់បង់តុល្យភាពសេដ្ឋកិច្ចគ្រួសារ។
រាល់ទង្វើណាដែលទំនាស់មិនអធ្យាស្រ័យនឹងទឹកចិត្ដស្វាមី នឹងអាចនាំមកនូវ ៖
- ការអាក់អន់ស្រពន់ចិត្ដពីសំណាក់ស្វាមី ធ្វើឱ្យអារម្មណ៍គេមានកករល្អក់ រខិតសៅហ្មង
- ការបាត់បង់នូវទំនុកចិត្ដរបស់ប្ដីចំពោះប្រពន្ធ ការកត់សម្គាល់នូវកំហុសរបស់ប្រពន្ធបានកាន់ច្រើនឡើងៗ
- បរិយាកាសអាប់អួរវាងប្ដីប្រពន្ធ ដែលមានកំណួចចិត្ដចងគំនុំកាន់តែស្រួចស្រាល ហើយនៅទីបំផុតទំនាស់ឬជម្លោះក៏នឹងផ្ទុះឡើង ដែលនឹងនាំទៅដល់អំពើហិង្សាជាយថាហេតុ។
វិធីដែលល្អអាចចៀសវាងនូវទំនាស់វិបត្ដិការឈ្លោះទាស់ទែងគ្នា រវាងភាគីប្ដីប្រពន្ធគ្មានអ្វីក្រៅពី ៖
- នារីជាភរិយាត្រូវចេះកែទម្លាប់មិនល្អ កែកំហុសឆ្គងដែលនាងបានប្រព្រឹត្ដជ្រុលជ្រួស
- នាងត្រូវតែហ៊ានសារភាពនូវរាល់កំហុសដែលនាងបានប្រព្រឹត្ដដោយចេតនាក្ដី អចេតនាក្ដី
- នាងត្រូវតែស្វែងយល់ឱ្យបានដោយខ្លួនឯងអំពីអំណោយផលល្អ នៃបរិយាកាសសុខដុមរមនាក្នុងជីវិតគ្រួសារ
- ស្វាមីត្រូវចេះអនុគ្រោះលស់លាអធ្យាស្រ័យ អត់ឱនខន្ដីប្រណីដល់ប្រពន្ធដោយចេះប្រើសម្ដីផ្អែមល្ហែម
- ជួបជុំប្ដីប្រពន្ធរកវិធីដោះស្រាយវិបត្ដិតូចធំ ក្នុងស្មារតីសហប្រតិបត្ដិការ សន្ដិភាព និងអហិង្សា
- ប្ដីប្រពន្ធត្រូវបង្ហាញដល់គ្នាទៅវិញទៅមកអំពីបំណងប្រាថ្នា រៀងៗខ្លួន ហើយបន្ទាប់ពីនោះត្រូវហាត់ពត់ទប់កំហឹង ចេះសម្របសម្រួលគ្នា ចេះយកចិត្ដយកថ្លើមគ្នាទៅវិញទៅមក ឧស្សាហ៍ដាស់តឿនគ្នា ដោយប្រើមធុរវាចា។
គ្មានអ្នកណាល្អឥតខ្ចោះនោះឡើយ។ ទស្សនវិទូម្នាក់ពោលថា ៖ មនុស្សកើតមកល្អបរិសុទ្ធណាស់ ប៉ុន្ដែគឺសង្គមទេដែលធ្វើឱ្យមនុស្សមានវិបត្ដិសៅហ្មង។ ឆ្លងតាមសច្ចវាចាខាងលើនេះ យើងគួរអប់រំបំពាក់ឱ្យមនុស្សរាល់គ្នា នូវគុណសម្បត្ដិ សីលធម៌ វិចារណញ្ញាណ ដើម្បីក្លាយទៅជាមនុស្សមានប្រយោជន៍ក្នុងសង្គម ចែករំលែកសេចក្ដីសុខឱ្យគ្នានឹងគ្នា និងកសាងសង្គមមួយសន្ដិភាព និងអហិង្សា។
ដំបូន្មានអ្នកជំនាញ
មិត្ដនារីគួរព្យាយាមធ្វើនូវអំពើពេញចិត្ដតាមប្រពៃណី បំណងល្អ ចំណេញដល់ខ្លួនឯង និងក្រុមគ្រួសារ រក្សាតម្លៃថ្លៃថ្នូរ ចែករំលែកផលប្រយោជន៍ សេចក្ដីសុខជាមួយអ្នកជិតខាង អត់ធ្មត់ដើម្បីឱ្យមានភាពចុះសម្រុងជូនបុគ្គលផ្សេងទៀតបានសុខដុមរមនា គ្រួសារប្រកបដោយសុភមង្គលសង្គមជាតិទាំងមូលមានភាពសុខសាន្ដរុងរឿង រីកចម្រើនបាន។
មូលហេតុ៧យ៉ាងបង្កការលែងលះ
នៅពេល មនុស្សចាប់ផ្ដើមស្រឡាញ់គ្នា ក៏បានរៀបការបង្កើតជាគ្រួសារឡើង។ ការកសាងគ្រួសារជារឿងដែលលំបាក ហើយមានមនុស្សមិនតិចទេដែលបរាជ័យនៅក្នុងរឿងនេះ។ ការចងចំណងអាពាហ៍ពិពាហ៍ជារឿងពិបាកមួយទៅហើយក្នុងការរក មនុស្សដែលខ្លួនពេញចិត្ដបាន តែការរក្សាចំណងនេះឱ្យបានគង់វង្សវារឹតតែពិបាកថែមទៀត។ គូស្វាមីភរិយាមិនតិចទេ ដែលទីបំផុតបានរំដោះខ្លួនចេញពីនឹមអាពាហ៍ពិពាហ៍ដោយការលែងលះ។ មានហេតុផលជាច្រើនដែលធ្វើឱ្យលោកអ្នកទ្រាំរស់នៅជាមួយគ្នាតទៅទៀត លែងបាន។
ប្ដីប្រពន្ធជាបុគ្គលពីរនាក់ដែលមានទំនាក់ទំនងគ្នាយ៉ាងស៊ីជម្រៅ ដែលចំាបាច់ត្រូវតែគោរពសិទ្ធិគ្នាទៅវិញទៅមកឬចេះឱ្យតម្លៃគ្នា កុំឈ្លានពានគ្នា។ ចំពោះគូស្វាមីភរិយាដែលកំពុងស្រឡាញ់គ្នាស្រាប់តែថ្ងៃមួយពួកគេ ព្រោះតែគ្រួសារគេបានជំពាក់នឹងអ្វីមួយ មិនអាចអធ្យាស្រ័យឱ្យគ្នាបាន។ ទស្សនាវដ្ដី សុខភាពយើងសូមលើកយកហេតុផលដែលនាំឱ្យថ្នាំងថ្នាក់នេះ ៧ប្រការមកជម្រាបជូន។ 1. ខ្វះភាពស្មោះត្រង់នឹងគ្នា
ការលាក់លៀមមិនស្មោះត្រង់នឹងគ្នាបញ្ហាហិរញ្ញវត្ថុ មានការលាក់កំបាំងការមិនគោរពពាក្យសច្ចៈការបិតកំបាំងមិនឱ្យស្គាល់ ភាពលម្អៀងជាដើម។ ទាំងនេះសុទ្ធតែជារឿងដែលមិនអាចលើកលែងឱ្យបានព្រោះជាប្ដីប្រពន្ធ នឹងគ្នាមិនគប្បីមានអាថ៌កំបាំងជាមួយគ្នាឡើយ។ ភាពស្មោះត្រង់ជាសសរគ្រឹះយ៉ាងរឹងមាំសម្រាប់ជីវិតប្ដីប្រពន្ធ។
2. ប្ដីប្រពន្ធមានគំនិតមិនល្អចំពោះគ្នា
អាចផ្សំគ្នាកើតឡើងបណ្ដាលមកពីអ្នកទាំងពីរពុំចុះសម្រុងនឹងគ្នា ឬអ្នកទាំងពីរពុំសក្ដិសមគ្នាឬមកពីអ្នកទាំងពីរមានគំនិតមិនដូចគ្នា ឬរបៀបរស់នៅខុសគ្នា ដូចជាប្រពន្ធចូលចិត្ដតែងខ្លួន ប្ដីពុំចូលចិត្ដជាដើម។ ប្រពន្ធមានរបៀបប្ដីឥតរបៀបប្រពន្ធស្លៀកពាក់ស្អាត ប្ដីគគ្រិចរញ៉េរញ៉ៃ ការរស់នៅដោយចែកផែនដីម្ខាងម្នាក់ និងសេពគប់មនុស្សក្នុងសង្គមខុសគ្នាទាំងនេះជាកត្ដាឈានទៅរកការបែកបាក់ គ្នា។
3. មិនលើកតម្កើងគំនិតគ្នា
ជាប្ដីប្រពន្ធនិងគ្នាចំាបាច់ត្រូវតែមានការគោរពគ្នាទៅវិញទៅមក ស្គាល់តួនាទីរៀងៗខ្លួនពុំចាំបាច់ទាមទារឱ្យអ្នកណាមាន សិទ្ធអំណាចលើនរណានោះទេ។ បើប្ដីចេញទៅធ្វើការងាររកប្រាក់ចំណូលចូលផ្ទះស្ដ្រីជាប្រពន្ធត្រូវ មានភារកិច្ចចាត់ចែងរៀបចំផ្ទះសម្បែង ទោះបីជាការងារទាំងនេះមិនអាចវាស់វែងជាទឹកប្រាក់បានក៏ដោយក៏បុរស ជាប្ដីមិនត្រូវបន្ទាបបន្ថោកការងារទាំងនេះដែរ ចាំបាច់ត្រូវតែឱ្យតម្លៃ ហើយជួយកិច្ចការទាំងនេះដោយមិនត្រូវមើលនឹងភ្នែកទេ។ ធ្វើដូចនេះទើបរឿងវិវាទមិនកើតមានឡើងបាន។
4. រវាងអ្នកទាំងពីរចាយវាយពុំត្រូវគោលដៅ
បញ្ហានេះ ភាគច្រើនតែងធ្លាក់ទៅលើនារីភេទជាចម្បង ព្រោះស្ដ្រីជាអ្នកចំណាយសព្វបែបយ៉ាងចំពោះគ្រួសារនេះជាបញ្ហា មួយដែលស្ដ្រីធ្វើក៏ខុសពុំធ្វើក៏ខុស។ ដូច្នេះតើស្ដ្រីត្រូវធ្វើដូចម្ដេចកុំឱ្យខុស? បញ្ហានេះត្រូវធ្វើឡើងដោយយើងត្រូវមើលចំណូលជាប្រចាំរបស់ គ្រួសារ(មធ្យម តិច ច្រើន)។ សុភាពស្ដ្រីត្រូវចេះលៃលកទិញដូរទុកដាក់ទៅតាមកម្រិតដែលមាន កុំឃ្លានចង់ទិញតាមអ្នកមាន នាំឱ្យវ័ណ្ឌកដល់ខ្លួនឯង បង្កើតជាបំណុលឱ្យគ្រួសារកើតក្ដីក្ដៅក្រហាយមាត់ធំមាត់តូចដាក់គ្នា ច្បាស់ជាឈានដល់ការលែងលះជា ពុំខាន។
5. រឿងលើគ្រែ ក្នុងស្ថានភាពគ្រួសាររបស់ប្ដីប្រពន្ធ រឿងលើគ្រែជាបញ្ហាសំខាន់បំផុត ការងារនេះបើយើងយល់ព្រមជាការងាយតែបើផ្ទុយ ទៅវិញងាយនឹងក្លាយជាគ្រោះថ្នាក់ចំពោះមនោសញ្ចេតនាប្ដីប្រពន្ធណាស់។ ជាធម្មតាការរួមរ័កស្នេហាបុរសច្រើនមានចំណង់ជាងស្ដ្រី ព្រោះធម្មជាតិបានតាក់តែងមកយ៉ាងដូច្នេះ។ ចំណុចនេះហើយដែលទាមទារឱ្យភរិយាយោគយល់ឱ្យបានច្រើនអំពីបញ្ហានេះ។ ការមិនចេះយល់ទុក្ខធុរៈគ្នាពេលខ្លះអាចក្លាយទៅបញ្ហាដែលបង្កឱ្យមាន ការលែងលះបាន។
6. ទំនាក់ទំនងចំពោះញាតិមិត្ដ
មិនមែនគោលដៅអាចចំពោះតែឪពុកម្ដាយខាងប្ដី ហើយមិនរវល់ដល់ឪពុកម្ដាយបងប្អូនខាងប្រពន្ធឡើយ។ មនុស្សនៅជុំវិញលោកអ្នកនិងក្លាយជារបងការពារគ្រួសារឱ្យរឹងមាំ ត្រូវចេះយកចិត្ដទុកដាក់ចំពោះញាតិមិត្ដដែលនៅជុំវិញកុំមើលរម្លង ហើយស្មានថាគេមិនស្មើយើង នោះជាការខុសទាំងស្រុង។ ការរស់នៅក្នុងសង្គមភាពឯកោមិនមែនបានសេចក្ដីថាលោកអ្នកបានសុខឡើយ ថ្ងៃណាមួយលោកអ្នកជួបនឹងឧបសគ្គមានតែញាតិនោះឯងដែលតែងជួយគ្រួសារ លោកអ្នកឱ្យចាកផុតពីទុក្ខវេទនា។
7. អំពើហិង្សាក្នុងគ្រួសារ
នេះជាទង្វើដែលមិនអាចអត់ឱនឱ្យបានទេ ព្រោះបើកាលណាប្ដីប្រពន្ធដាច់ចិត្ដលើកដៃវ៉ៃគ្នាហើយបានន័យថាពួកគេ លែង មានមនោសញ្ចេតនាការស្រឡាញ់ចំពោះគ្នាទៀតហើយ ស្នេហារបស់ពួកគេបានស្លាប់រលត់ទៅហើយ។ ប្ដីប្រពន្ធជាមនុស្សពីរនាក់ដែល ស្និទ្ធស្នាលនិងគ្នាជាងនរណាទាំងអស់ ទោះជាឪពុកម្ដាយក៏នៅតិចជាងដែរហេតុនេះមិនគួរព្រោះតែកំហឹងធ្វើឱ្យ បាត់បង់នោះទេ។ អំពើហិង្សាមិនតែមិនគប្បីចំពោះមនុស្សដែលលោកអ្នកស្រឡាញ់នោះទេ ថែមទាំងត្រូវប្រឈមមុខចំពោះច្បាប់ទៀតផង។
អ្វីដែលលើកមកជម្រាបជូនខាងលើនេះ គ្រាន់តែជាចំណុចមួយចំនួនតែប៉ុណ្ណោះនៅមានបញ្ហាផ្សេងៗជាច្រើនទៀតដែល សុទ្ធតែជារឿងផ្ទៃក្នុងរបស់បុគ្គលម្នាក់ៗ ដូចពាក្យដែលថា ចង្កៀងផ្ទះនរណាភ្លឺផ្ទះអ្នកនោះ។ មានគូស្វាមីភរិយាមិនតិចទេ ដែលអ្នក ជិតខាងមិនបានឮសូរសម្លេងឈ្លោះប្រកែកគ្នា ឬក៏សញ្ញានៃការលែងលះនោះស្រាប់តែពួកគេដឹកដៃគ្នាទៅតុលាការលែងលះ គ្នាតែម្ដង។ ទាំងនេះអាចបញ្ជាក់ថាពួកគាត់ប្រាកដជាមានរឿងអ្វីដែលមិនអាចទ្រាំរស់ ជាមួយគ្នាតទៅបានហើយ។ ក្រៅពីនេះក៏នៅមានប្ដី ប្រពន្ធខ្លះឈ្លោះគ្នារាល់ថ្ងៃ វាយដំគ្នាបែកក្បាលហូរឈាមក៏នៅតែលែងគ្នាមិនដាច់នេះបានពិតជាកម្មពារ មែនហើយ។
មូលហេតុដែលនាំឱ្យប្រពន្ធមានសហាយ
មូលហេតុមួយក្នុងចំណោមមូលហេតុ ជាច្រើនដែលធ្វើឱ្យប្ដីប្រពន្ធបែកបាក់ គឺប្រពន្ធខ្ញុំមានសហាយ! ប្រយោគនេះចាត់ទុកថា សែនហួសហេតុ និងមហាអាក្រក់សម្រាប់ស្ដ្រីខ្មែរទូទៅ។ បុរសដែលត្រូវប្រពន្ធមានប្រុសសហាយនោះ ស្ទើរតែជ្រែកឈ្មុលចូលទៅក្នុង ដីឱ្យបាត់ ព្រោះពិបាកនឹងទ្រាំទ្រចំពោះភាពអាម៉ាស់ ក្រោមខ្សែភ្នែកអ្នកដទៃ។ ស្ដ្រីលួចលាក់ស្នេហាជាមួយនឹងបុរសផ្សេងក្រៅ អាពាហ៍ពិពាហ៍ ចាត់ទុកជាកំហុសពិបាកនឹងលើកលែងទោសឱ្យណាស់សម្រាប់ស្ដ្រីខ្មែរ។ សង្គមបានចាត់ទុកថា នេះជាការប្រព្រឹត្ដិខុសនឹងវប្បធម៌ប្រពៃណី សីលធម៌ និងច្បាប់ប្ដីមួយប្រពន្ធមួយ។
អ្នកណាៗក៏យល់ស្របដែរថាជាកំហុសរបស់ស្ដ្រី ប៉ុន្ដែបើយើងសាកល្បងចោទសួរទៅវិញថា ៖ “តើហេតុអ្វីបានជាស្ដ្រីមាន សហាយ បើនាងកំពុងមានប្ដីរស់ក្នុងចំណងអាពាហ៍ពិពាហ៍នោះ?” សំណួរនេះសូមបុរសជាប្ដីងាកមកចាប់អារម្មណ៍ និងរិះរកចម្លើយ មកឆ្លើយឱ្យបានសមស្របផង។ តាមការសិក្សារបស់អ្នកចិត្ដសាស្ដ្រទៅលើបញ្ហាគ្រួសារដែលបានលែងលះគ្នា ព្រោះតែបញ្ហាមាន សហាយនេះត្រូវបានគេរកឃើញថា មានមូលហេតុមួយចំនួនដែលធ្វើឱ្យស្ដ្រីជាប្រពន្ធមានសហាយក្បត់ចិត្ដ ប្ដីនោះ។
1 . ការគ្មានតុល្យភាពខាងជីវភាពផ្លូវភេទ ៖ ប្រការដែលគូប្ដីប្រពន្ធលើកយកមកប្រឹក្សាគ្នា ដូចជាពិភាក្សាអំពីរសជាតិ ស្នេហា តើទាំងពីរនាក់នឹងចូលចិត្ដបែបណា ឬតើគប្បីនឹងកែច្នៃទំនាក់ទំនងនោះយ៉ាងម៉េច ដើម្បីរកឃើញភាពផ្អែមល្ហែមបន្ថែមទៀត ទប់ស្កាត់ស្នេហារបស់គូខ្លួនកុំឱ្យជិនណាយ ឬសាកសួរគ្នាអំពីបណ្ដាប្រការដែលធ្វើឱ្យខ្លួនមិនបានទៅដល់ចំណុច ពេញចិត្ដ ក្នុងនោះមាន ទាំងឥរិយាបថ ពេលវេលា និងទីកន្លែងផងដែរ។ ទាំងអស់នេះសុទ្ធតែមានផលប្រយោជន៍ដល់ការគ្រប់គ្រងគូជីវិតរបស់ខ្លួន ឱ្យសោយសុខក្នុងសុភមង្គល។ យើងនឹងឃើញថា ការរស់នៅរួមគ្នារបស់មនុស្សពីរនាក់ ដែលមានជីវិតពីរ ចាំបាច់ត្រូវមានតុល្យភាពនឹងគ្នា បើមិនច្រើនក៏មិនឱ្យតិចពេកដែរ និងត្រូវធ្វើយ៉ាងណាកុំឱ្យជីវិតទាំងគូនេះមានការខុសប្លែកគ្នាពេក រហូតដល់ភាគីណាម្នាក់មិនអាច ទទួលបាននោះ។ ជាការប្រាកដណាស់ ប្រសិនបើធានាមិនបានតុល្យភាពសម្រាប់គូជីវិត ឬការខុសប្លែកគ្នាដល់ថ្នាក់ទទួលមិនបាន ពិតជាបញ្ហា“មានសហាយ”អាចកើតមានឡើងដែរ។ ផ្លូវដែលត្រូវដើរនោះគឺអ្នកទាំងពីរគប្បីបើកចំហចិត្ដឱ្យគ្នា បង្ហើបមាត់និយាយ ផ្ដោះផ្ដងគ្នាតែម្ដងទៅ ថាតើរៀងៗខ្លួនចូលចិត្ដដូចម្ដេច និងមិនចូលចិត្ដយ៉ាងម៉េច រួចហើយទាំងពីរនាក់រួមគ្នារកផ្លូវដោះស្រាយ។
2 . ប្ដីគ្មានពេលវេលាសម្រាប់គ្រួសារ ៖ មានគ្រួសារខ្លះបុរសឧស្សាហ៍ការងារ ឬឧទ្ទិសខ្លួនដល់សង្គមវីវក់ជ្រុលពេកដល់ថ្នាក់ ព្រលឹមចេញព្រលប់ចូល មួយសប្ដាហ៍គ្មានសៅរ៍អាទិត្យ។ ក្នុងខួរក្បាលរបស់បុរសជាប្ដីមានតែរឿងការងារ! ការងារ! និងការងារ! ចប់ពីការងារក៏ទៅជប់លៀងនៅទីនេះនៅទីនោះ។ ទោះបុរសធ្វើយ៉ាងនេះក៏ព្រោះដើម្បីឈានមុខ និងឱ្យឋានៈគ្រួសារប្រសើរឡើង។ ប៉ុន្ដែសូមក្រើនរម្លឹកថា កុំបណ្ដោយឱ្យភាពអផ្សុកកណ្ដោចកណ្ដែងរបស់ប្រពន្ធដល់ថ្នាក់ជំរុញបង្ខំ ឱ្យនាងធ្វើអ្វីដែលនាងមិនចង់ធ្វើ។ ប្រពន្ធដែលរង់ចាំនៅឯផ្ទះក៏ជាមនុស្សមានប្រមាត់ មានបេះដូង មានស្នេហា និងមានសេចក្ដីប្រាថ្នាដែរ។
3 . បញ្ជោះបន្សោក ឬសងសឹកតបប្ដីវិញ ៖ អាចនិយាយបានថា វិធីបញ្ជោះបន្សោករបស់ស្ដ្រី(ឬការធ្វើត្រាប់តាមប្ដី ដើម្បីជាការសងសឹក) ក៏ជាហេតុផលមួយកំពុងតែកើតមានក្នុងសង្គមសព្វថ្ងៃនេះ និងអាចកើតមានច្រើនទៀតទៅតាមដង្ហើមរីកចម្រើន របស់សង្គមក្នុងពេលអនាគត។ សព្វថ្ងៃនេះ ស្ដ្រីផិតក្នុងចំណងអាពាហ៍ពិពាហ៍បានចាប់ផ្ដើមឡើង ដោយសារខាងភាគីបុរសដែលបាន ទៅរកសេចក្ដីសុខជាមួយរបស់ចម្លែកប្លែកមាត់នៅខាងក្រៅផ្ទះ។ ប្រពន្ធខ្លះដែលជួបនឹងស្ថានភាព“ប្ដីភ្លេចបាយផ្ទះ”បាននាំគ្នាគិត ងាយៗថា ៖ “គេធ្វើបាន រឿងអីយើងធ្វើមិនបាន!”។ អាចនិយាយបានថា ស្ដ្រីបរិភោគខាងក្រៅផ្ទះអាចខុសមកពីបុរសៗជាអ្នក បង្រៀន ឬជាអ្នកផ្ដើមមុន។ ទន្ទឹមនោះ មានបុរសខ្លះពុំបានគិត ឬមើលឃើញថា “ការមានស្រីជាកំហុសខុសឆ្គង ឬជាការផិតក្នុង អាពាហ៍ពិពាហ៍របស់ខ្លួននោះទេ!” ឬពុំបានគិតដល់ផ្លូវចិត្ដរបស់ប្រពន្ធដែលទ្រាំទ្រចុកចាប់ប៉ុណ្ណា ជាមួយនឹងការផិតនេះនោះទេ។ ប៉ុន្ដែបើរឿងដូចគ្នានេះដែលខាងស្ដ្រីជាអ្នកប្រព្រឹត្ដវិញ បុរសបែរជាខឹងច្រឡោតតូងតាងរករឿងទាត់ធាក់កាប់ចាក់ បាញ់ប្រហារ និងលែង លះ។ ចំណុចត្រង់នេះហើយដែលអាចឱ្យមើលឃើញថា ៖ “បុរសៗមិនអាចធ្វើចិត្ដដូចជាស្ដ្រីបានឡើយ! ស្ដ្រីអាចខាំមាត់អត់ធន់បានខ្លះ នៅពេលបានដឹងថា ប្ដីមានស្រីនៅខាងក្រៅ!”។
4 . ខ្វះការជឿជាក់ទៅលើបរិស្ថានគ្រួសារ ៖ បរិស្ថានគ្រួសារនៃសង្គមសព្វថ្ងៃមានការប្រែប្រួលខុសពីដើមច្រើនណាស់។ ស្ដ្រីមួយចំនួនដោយសារតែការឈ្លក់វង្វេងនឹងវប្បធម៌បរទេស តាមរយៈខ្សែវីដេអូដែលបានបញ្ចាំងនោះ ដែលឃើញតែកើតមានបញ្ហា ដណ្ដើមប្ដីដណ្ដើមប្រពន្ធគ្នា ដល់ថ្នាក់ប្រើហិង្សាគ្រប់យ៉ាងរហូតដល់អំពើខ្លះជាបទឧក្រិដ្ឋទៀតផង ធ្វើយ៉ាងណាឱ្យតែដណ្ដើមបានស្ដ្រី ឬបុរសនោះមកជារបស់ខ្លួន។ ក្នុងសាច់រឿងវីដេអូទាំងនោះ តែងឆ្លុះបញ្ចាំងឱ្យឃើញភាពមិនស្មោះត្រង់ចំពោះប្ដី ចំពោះប្រពន្ធ ចំពោះកូន ឬចំពោះគូស្នេហ៍។ គ្រប់ពេលវេលាទាំងអស់តែងតែប្រទះនឹងសាច់រឿងផិត រហូតដល់ការឃើញញឹកញាប់នោះបានក្លាយទៅជារឿងធម្មតាស៊ាំក្នុងអារម្មណ៍។ ដូចនេះក៏យល់ឃើញថា “ការផិតក្នុងអាពាហ៍ពិពាហ៍”ជារឿងធម្មតា។ ស្ដ្រីខ្លះមានអារម្មណ៍ដក់ជាប់ ទៅតាមរូបភាពខ្សែរឿង ទើបនៅក្នុងជីវភាពរស់នៅក៏ចេះតែបណ្ដោយឱ្យខ្សែជីវិតឆ្លងកាត់ស្នេហា ពីមួយទៅមួយតាមតម្រាប់កុន ល្ខោន។
5 . មនុស្សថ្មីត្រូវចិត្ដជាង ៖ ស្ដ្រីជាច្រើនបានជឿជាក់ថា គូស្នេហ៍ដែលបានឈានទៅដល់អាពាហ៍ពិពាហ៍ជាមួយនឹងនាង គឺជាបុរសដែលនាងស្វែងរក។ ប៉ុន្ដែនៅពេលរួមរស់ជាមួយនឹងគ្នាក្នុងជីវិតប្ដីប្រពន្ធយូរៗទៅ និងដោយចៃដន្យ ស្ដ្រីបានជួបនឹងមនុស្សថ្មី ម្នាក់ទៀត ស្រាប់ធ្វើឱ្យនាងមានការពេញចិត្ដមនុស្សថ្មីជាងប្ដីរបស់នាងទៅទៀត។ នាងបានឃើញបុរសថ្មីម្នាក់នោះមានគុណសម្បត្ដិ ច្រើនជាងប្ដីរបស់នាង។ នៅក្នុងស្ថានភាពរំជួលចិត្ដយ៉ាងនេះ ប្រសិនបើស្ដ្រីនោះមានសីលធម៌ និងកម្លាំងចិត្ដអាចនឹងទប់ប្រាណនាងបាន ព្រោះនាងគិតថា នាងជាស្ដ្រីមានប្ដីរួចទៅហើយ! នាងមិនអាចធ្វើអ្វីបានទៀតឡើយនៅក្នុងចំណងអាពាហ៍ពិពាហ៍នេះ។ ប៉ុន្ដែក៏មានស្ដ្រីខ្លះអាចនឹងបណ្ដោយចិត្ដបណ្ដោយកាយឱ្យភ្លើតភ្លើន ទៅតាមការញ័ររំជួលរបស់បេះដូងផងដែរ ហើយពេលនោះនាងក៏ធ្លាក់ទៅក្នុង អន្លង់មានសហាយ។
វិធី៨យ៉ាងដើម្បីចងជើងភរិយា
ការសម្រេចចិត្ដជ្រើសរើសយកនារីណាម្នាក់មកធ្វើជាដៃគូជីវិត ជារឿងពិបាកពេកទៅហើយ។ ប៉ុន្ដែក្រោយពេលបានដូចប៉ងប្រាថ្នានោះ ការថែរក្សាមិនឱ្យរបូតបាត់ទៅវិញ វារឹតតែពិបាកទៅទៀត។ បើដូច្នេះតើមានវិធីណាអាចចងជើងនាងបានឬទេ? ចម្លើយឆ្លើយថា គឺពិតជាមាន។ បើចង់ជ្រាបច្បាស់ សូមតាមដាននៅក្នុងទំព័រនេះនោះលោកអ្នកនឹងទទួលបាននូវចំណេះ ដឹងថ្មី នៃការចងជើងមនុស្សដែលខ្លួនស្រឡាញ់យ៉ាងច្បាស់។កាលពីលេខ០០៩ ខែតុលា ឆ្នាំ២០០៦ ទស្សនាវដ្ដី សុខភាពយើង ធ្លាប់បានចេញផ្សាយម្ដងរួចមកហើយអំពីវិធីសាស្ដ្រនៃ ការចងជើងស្វាមី។ ឥឡូវនេះយើងសូមលើកយកវិធីសាស្ដ្រចងជើងភរិយាមកធ្វើការផ្សាយជូន ប្រិយមិត្ដអ្នកអានជាពិសេសអស់ លោកដែលជាសុភាពបុរសវិញម្ដង ទុកគ្រាន់ជាចំណេះដឹង និងអនុវត្ដនៅក្នុងគ្រួសា ដើម្បីបង្កើននូវរសជាតិស្នេហាយ៉ាងផ្អែមល្ហែម ប្រកបទៅដោយសុភមង្គល។
មន្ដស្នេហ៍របស់ស្វាមី
វិធីសាស្ដ្រនៅក្នុងការទាក់ទាញទឹកចិត្ដភរិយាឱ្យបាក់ចិត្ដ ស្រឡាញ់ស្លុងមកលើរូបបុរសដែលជាស្វាមីនោះគឺវាពុំមានអ្វីដែល ពិបាកធ្វើនោះទេ គ្រាន់តែអនុវត្ដ និងប្រកាន់ខ្ជាប់នូវចំណុចមួយចំនួនដូចខាងក្រោមនេះនោះក្ដីស្រមៃ របស់បុរសទាំងឡាយនឹងបាន ទទួលផ្លែផ្កាជាក់ជាមិនខានឡើយ។
1 . ត្រូវមានទំនួលខុសត្រូវលើគ្រួសារ
បុគ្គលជាស្វាមី គឺជាមនុស្សម្នាក់ដែលមានតួនាទីសំខាន់បំផុតនៅក្នុងគ្រួសារ ហើយក៏ជាទីពំនឹងមួយរបស់ភរិយានិងកូនៗ ទាំងអស់។ ក្នុងនាមជាបង្គោលមេគ្រួសារ ត្រូវចេះប្រមើលមើលឱ្យគ្រប់ជ្រុងជ្រោយអំពីស្ថានភាពគ្រួសារនិង សេចក្ដីត្រូវការរបស់ គ្រួសារ ហើយជាពិសេសត្រូវគិតថា តើប្រពន្ធត្រូវការអ្វី កូនត្រូវការអ្វីនិងថាតើត្រូវធ្វើយ៉ាងណាដើម្បីបំពេញនូវតម្រូវ ការទាំងអស់ នោះ។
2 . ត្រូវយកចិត្ដទុកដាក់ចំពោះភរិយា
ធម្មតាស្ដ្រីជាភរិយាមានសេចក្ដីសុខបំផុត នៅពេលដែលបុរសជាស្វាមីយកចិត្ដទុកដាក់ថ្នាក់ថ្នមនិងផ្ដល់ភាពកក់ ក្ដៅ។ ស្វាមី ត្រូវចេះយកចិត្ដភរិយា ព្រោះស្ដ្រីជាភរិយានាងមានភារកិច្ចជាច្រើនដើម្បីបំពេញចំពោះ គ្រួសារ។ ភរិយាមានការពេញចិត្ដ និងរឹតតែ ស្រឡាញ់ប្ដីខ្លួនទ្វេដង កាលណាបើប្ដីចេះដឹងពីទុក្ខធុរៈ យល់ពីអារម្មណ៍ ចេះដឹងពីអ្វីគួរធ្វើនិងអ្វីដែលមិនគួរធ្វើចំពោះភរិយា ព្រម ទាំងគ្រួសារ។ ការព្រួយបារម្ភចំពោះភរិយាក៏ជាកត្ដាមួយសំខាន់ផងដែរ។ នៅពេលដែលភរិយាមានរឿងអ្វីមួយ ស្រាប់តែបុរសជាប្ដី មិនសួរនាំអ្វីទាំងអស់អំពីសុខទុក្ខប្រពន្ធនេះជាទង្វើមួយដែល ធ្វើឱ្យប្រពន្ធមានការអាក់អន់ចិត្ដ និងមានអារម្មណ៍ថាប្ដីមិនស្រឡាញ់ ខ្លួនជាដើម។ ភាពអាក់អន់ចិត្ដនេះចេះតែកើនឡើងជារៀងរាល់ថ្ងៃហើយចេះតែរក្សា ទុកនូវទង្វើខុសរបស់ស្វាមីរហូត ដល់ថ្ងៃណាមួយ នឹងធ្វើឱ្យអ្នកទាំងពីរអាចមានការរកាំរកូសដាក់គ្នា ឈ្លោះប្រកែកគ្នាឬអាចឈានទៅរកការលែងលះគ្នាក៏ថាបាន។
3 . ត្រូវមានភាពស្មោះត្រង់
ស្វាមី និងភរិយាត្រូវរួមរស់ រួមទុក្ខលំបាកជាមួយគ្នាអស់មួយជីវិត។ ដើម្បីឱ្យភរិយាយល់ចិត្ដ ស្រឡាញ់និងមានភក្ដីភាព លុះត្រាតែបុរសជាស្វាមីមានភក្ដីភាព និងភាពស្មោះត្រង់ចំពោះភរិយាជាមុន។ មិនត្រូវមានចិត្ដផិតក្បត់ប្រពន្ធទៅធ្វើរឿងអ្វីមួយដែល មិនគប្បីចំពោះប្រពន្ធនោះទេ។ ជាពិសេសមិនត្រូវមានលាក់លៀម ភូតកុហកសូម្បីតែរឿងតូចតាចយ៉ាងណាក៏ដោយ។ មានរឿងអ្វី មួយ ត្រូវចេះពិភាក្សាគ្នារកចំណុចមួយដែលត្រឹមត្រូវបំផុតរកមធ្យោបាយ មួយដែលអាចដោះស្រាយទៅបានដោយសន្ដិវិធី ដោយមិន មានជម្លោះកើតឡើង។
4 . ត្រូវមានភាពអធ្យាស្រ័យ
គ្រួសារដែលមានសុភមង្គលទៅបានលុះត្រាតែចេះគោរពគ្នាទៅវិញទៅ មកនិងចេះអធ្យាស្រ័យចំពោះគ្នាទៅវិញទៅមក។ ភាពអធ្យាស្រ័យរបស់ស្វាមីចំពោះភរិយាគឺជានិន្នាការមួយដែលប្រកប ទៅដោយសុច្ឆន្ទៈដ៏ប្រសើរបំផុតនៅក្នុងជីវិតជាភរិយាស្វាមី។ ធម្មតាអណ្ដាតនិងធ្មេញនៅជាមួយគ្នារាល់ថ្ងៃនៅមានប៉ះទង្គិចគ្នា ដូចគ្នានឹងការរស់នៅជាមួយគ្នាជាប្ដីប្រពន្ធតែងតែមានទាស់សម្ដី គ្នា ចៀសមិនផុត។ ប៉ុន្ដែទោះបីជាយ៉ាងណាក៏ដោយចុះបុគ្គលជាស្វាមីមិនត្រូវសម្ដែង ចេញនូវកំហឹងទាំងកំរោលដាក់ភរិយានោះទេ។ មិនត្រូវគិតថាខ្លួនជាអ្នកត្រូវជានិច្ចនោះទេ ការស្គាល់ពីកំហុសខ្លួននិងរកដំណោះស្រាយដើម្បីសុភមង្គលគ្រួសារគឺ ប្រសើរបំផុត។ បែប នេះភរិយាច្បាស់ជាស្រឡាញ់លោកអ្នកទ្វេដង បាត់មុខមិនបានជាមិនខានឡើយ។
5 . ត្រូវផ្ដល់សិទ្ធិសេរីភាពឱ្យភរិយា
ទោះបីលោកអ្នកជាបង្គោលដ៏រឹងមាំ ជាអ្នកទ្រទ្រង់គ្រួសារ ជាអ្នកទទួលបន្ទុកក្នុងគ្រួសារយ៉ាងណាក៏ដោយដាច់ខាត់មិនត្រូវ មានភាពផ្ដាច់ការចំពោះភរិយានោះឡើយ។ លើសពីនេះទៅទៀតត្រូវផ្ដល់នូវសិទ្ធិសេរីភាពដល់ភរិយាខ្លះទើប ប្រសើរព្រោះភរិយា របស់លោកអ្នកគឺជាមនុស្សម្នាក់ដែលជាដៃគូមួយរួមសាងអនាគតជាមួយលោក អ្នកអស់មួយជីវិត។ ដូច្នេះគប្បីត្រូវឱ្យតម្លៃ និងគោរព សិទ្ធិគ្នាទៅវិញទៅមក និងត្រូវសំយោគរាល់មតិគំនិតរបស់ភរិយាដែលបានផ្ដល់យកមកគិតពិចារ ណា។ ជាការពិតណាស់ ជាទូទៅបុរស ជាស្វាមីមិនដែលចង់ឱ្យភរិយារបស់ខ្លួនមានសិទ្ធិសេរីភាពស្មើខ្លួន ឡើយ។ ប៉ុន្ដែយើងត្រូវតែដឹងថា ធម្មតាសេរីភាពរបស់បុរសវាច្រើន ហួសពីស្ដ្រីពេកទៅហើយ។ បើដូច្នោះត្រូវឱ្យសេរីភាពទៅលើភរិយាខ្លះក៏មិនថ្វីដែរ។
6 . ត្រូវរៀបចំខ្លួនឱ្យបានសមរម្យ
ក្នុងនាមខ្លួនជាអ្នកដឹកនាំ ទ្រទ្រង់គ្រួសារ គប្បីត្រូវចេះរៀបចំខ្លួនឱ្យបានត្រឹមត្រូវ ទោះបីនៅចំពោះមុខគេឯងឬភរិយារបស់ខ្លួនក៏ដោយ ទាំងសម្លៀកបំពាក់ ទាំងកាយវិការ។ មិនត្រូវធ្វើខ្លួនដូចជាស្ដេចឬអ្នកបម្រើចំពោះភរិយាជ្រុលពេកនោះ ទេ។ ទោះ បីជាលោកអ្នកមានភាពមមាញឹកជាមួយការងារយ៉ាងណាក្ដី ក៏ត្រូវមានពេលវេលាខ្លះក្នុងការថែរក្សារូបរាងរបស់ខ្លួនដែរ។ ស្ដ្រីក៏មិន ខុសពីបុរសដែរ។ នៅពេលចេញដំណើរទៅណាមកណា តែងតែចង់បាននូវការសរសើរពីសំណាក់ខាងក្រៅថាដៃគូរបស់ខ្លួន ស្រស់ស្អាត សមសួន។
7 . ត្រូវឈ្លាសវៃក្នុងការទំនាក់ទំនង
គ្រប់ស្ដ្រីទាំងអស់ គឺចង់បានណាស់នូវបុរសដែលមានភាពក្លាហាន ឈ្លាសវៃមកធ្វើជាគូអនាគត។ ដូច្នេះនៅពេលលោកអ្នក ក្លាយខ្លួនទៅជាស្វាមីរបស់គេ បើចង់ឱ្យភរិយាគោរពស្រឡាញ់ ត្រូវមានគំនិតច្នៃប្រឌិតខ្ពស់ចេះបត់បែនតាមកាលៈទេសៈ។ មិនត្រូវធ្វើ ជាបុរសដែលចាំតែស្ដ្រី ជាប្រពន្ធដឹកមុខដើរនោះទេ។ ប្ដីត្រូវតែជាមេគំនិតមួយយ៉ាងសំខាន់សម្រាប់ដោះស្រាយហេតុការណ៍ អ្វីមួយជាក់ ស្ដែង។ ស្ដ្រីគ្រប់រូបមិនចូលចិត្ដស្វាមីណាដែលល្ងង់ជាងខ្លួន មិនចេះធ្វើអ្វីទាំងអស់ចេះតែអឺអើតាមភរិយា ដោយគ្មានការគិតពិចារណា អ្វីបន្ដិចសោះនោះទេ។ បុរសជាស្វាមីដាច់ខាតត្រូវតែមានភាពវៃឆ្លាតប៉ិនប្រសព្វចំពោះ កិច្ចការផ្សេងៗ ដែលទាមទារឱ្យមានការទំនាក់ ទំនងជាមួយសង្គមខាងក្រៅជាចាំបាច់។
8 . ត្រូវមានសមត្ថភាពទ្រទ្រង់សេដ្ឋកិច្ចគ្រួសារ
ចំណុចនេះ គឺជាប្រការមួយយ៉ាងសំខាន់បំផុត ដែលបុរសជាប្ដីចាំបាច់ត្រូវតែមានដែលខានពុំបាន។ ស្វាមីត្រូវមានសមត្ថភាព គ្រប់គ្រាន់នៅក្នុងការផ្គត់ផ្គង់ស្ថានភាពគ្រួសារទាំងស្រុង។ ទោះបីជាភរិយាមានចំណូលហើយក្ដីក៏បុរសជាស្វាមីត្រូវមានកាតព្វ កិច្ច ទំនុកបម្រុងរាល់ចំណូលចំណាយរបស់គ្រួសារ។ ត្រូវមានទំនួលខុសត្រូវចំពោះសេចក្ដីត្រូវការនិងសេចក្ដីចង់បាន របស់គ្រួសារ រួមមាន តម្រូវការរបស់ភរិយា និងតម្រូវការរបស់កូន។
វិធី៦យ៉ាងជួយឱ្យការរស់នៅបានល្អប្រសើរ
នរណាម្នាក់ ក៏ចង់ឱ្យជីវិតរបស់ខ្លួនរស់នៅក្នុងលក្ខណៈរុងរឿង សេចក្ដីសុខ និង សុភមង្គលដែរ។ ការរស់នៅជាប្រចាំរបស់មនុស្ស ម្នាក់ទាមទារឱ្យ មានការចេះបែង ចែកជីវិតឱ្យបានត្រឹមត្រូវ ទើបការរស់នៅមានភាពល្អប្រសើរបាន។ ឆាកជីវិតរបស់ មនុស្សយើងមាន រយៈពេលខ្លីណាស់ បើលោកអ្នកមិនចេះរៀបចំជីវិត លោកអ្នកនឹង ស្ដាយក្រោយជាមិនខាន។ដើម្បីជាជំនួយដល់ការរៀបចំជីវិតរបស់លោកអ្នកទាំងអស់គ្នា ទស្សនាវដ្ដី សុខភាពយើងសូម រួមចំណែកផ្ដល់នូវគំនិតខ្លះៗដល់ លោកអ្នក។ យើងខ្ញុំសង្ឃឹមថាលោកអ្នកនឹងអាចជ្រើសរើសយកចំណុចណាមួយក្នុង ចំណោមចំណុចទាំងអស់នេះមកប្រើប្រាស់ ដើម្បី ទុកជាទុនក្នុងការកសាងជីវិតឱ្យល្អប្រសើរ។
ស្ថានភាពរស់នៅនាពេលបច្ចុប្បន្នរបស់លោកអ្នកបានជំរុញឱ្យជួប នឹងភាពតឹងតែងស្មុគស្មាញស្ទើរដោះស្រាយមិនរួច។ ទាំងនេះ ក៏ព្រោះតែលោកអ្នកមានជីវិតជាមនុស្សដែលតែងតែទាមទាររកសុភមង្គល ឱ្យខ្លួនឯង ចង់មានចង់បាននិងការលោភលន់មិនចេះចប់ មិនចេះហើយ។ បញ្ហាទាំងនេះបានជំរុញឱ្យលោកអ្នកជួបរឿងរ៉ាវជាច្រើន ដែលត្រូវប្រឡងប្រជែងយកឈ្នះ។ វិធីខាងក្រោមនេះនឹង អាចជួយសម្រួលដល់លោកអ្នកបាន។ ប្រសិនបើលោកអ្នកអនុវត្ដតាមអ្វីដែលមាននៅទីនេះលោកអ្នកនឹងជួប នូវអ្វីដែលលោកអ្នកចង់ បាន។
1 . វិធីទី១ បំភ្លេចរឿងអតីតកាល ៖ ការរស់នៅមិនមែនសម្រាប់ខ្លួនឯងតែម្នាក់នោះទេ។ ជាការងាយទេបើរវល់គិតតែពីខ្លួនឯង យើងនឹងមានបញ្ហាជាច្រើនដែលធ្វើឱ្យពិបាកចិត្ដនាំឱ្យអនុវត្ដសេច ក្ដីប៉ងប្រាថ្នារបស់យើងមិនបានពេញលេញ។ បើសិនចេះតែងាកទៅ រកអតីតកាល ហើយខ្វល់ខ្វាយនឹងវាពេកនឹងធ្វើឱ្យយើងចេះតែស្ដាយក្រោយ មានវិប្បដិសារីឥតឈប់ឈរ។ យកល្អបំផុតគឺគួរតែ កសាងនូវបច្ចុប្បន្នកាលមួយដ៏ល្អប្រសើរ វានឹងប្រែក្លាយអនាគតត្រចះត្រចង់។ ប្រការនោះនឹងនាំមកនូវផលប្រយោជន៍ជាក់ស្ដែងជាទី មោទនៈ។
2 . វិធីទី២ កុំរងចាំព្រេងវាសនា ៖ ត្រូវតែមានសកម្មភាពរស់រវើកជានិច្ច មិនត្រូវអង្គុយត្អូញត្អែរពីវាសនាអភ័ព្វឬការបាត់បង់របស់ ខ្លួនឡើយ ឬមួយក៏រង់ចាំឱកាសល្អ ដែលសង្ឃឹមថានឹងមកដល់នោះទេ។ ល្អបំផុតគឺត្រូវដាក់ផែនការក្នុងរង្វង់សមត្ថភាពរបស់ខ្លួន ដូចជា នៅក្នុងវិជ្ជាជីវៈដែលយើងបានជ្រើសរើសជាដើម ដោយការយល់ច្បាស់នឹងមានការជ្រើសរើសហ្មត់ចត់នោះយើងអាចបណ្ដាក់ ទុន ពង្រឹងពង្រីកបង្កើនសមត្ថភាពជំនាញ និងបង្កើនភាពសម្បូរនូវបទពិសោធន៍។ ក្នុងដំណើរសកម្មភាពនិងការសិក្សា បង្កើននូវការច្នៃ ប្រឌិតកែលម្អ នោះយើងនឹងរកឃើញប្រភពរីករាយ ជំនក់ចិត្ដនឹងជោគជ័យក្នុងការងារ។ ទាំងអស់នេះជាប្រភពសុភមង្គល ដែលនឹង ជួយបំពេញដល់អ្វីដែលយើងបានចំណាយ។ ជំនក់ចិត្ដនេះផ្សាភ្ជាប់ជាមួយយើងរហូតដល់ពេលណាមួយ យើងត្រូវទៅណាឆ្ងាយមួយ រយៈ វានឹងធ្វើឱ្យយើងមិនស្រណុកក្នុងចិត្ដឡើយអន្ទះអន្ទែងចង់តែត្រឡប់ មកធ្វើការវិញ។
3 . វិធីទី៣ ជឿជាក់លើខ្លួនឯង ៖ ត្រូវជឿជាក់លើកម្លាំងឆន្ទៈរបស់ខ្លួនឯង។ មហាបុរសអាចធ្វើឱ្យប្រវត្ដិសាស្ដ្រប្រែប្រួលបាន។ ចំពោះឆន្ទៈដ៏ក្លៀវក្លារបស់យើង អាចធ្វើឱ្យអនាគតរបស់យើងប្រែប្រួលបានដែរ។ ហេតុនេះឆន្ទៈនោះត្រូវមានទិសដៅត្រឹមត្រូវ យើង ត្រូវចាំថា កម្ជិល និងកំសាក នឹងធ្វើឱ្យយើងដើរបញ្ច្រាសនឹងគោលដៅដែលបានកំណត់ហើយ។ សេចក្ដីព្យាយាមក្លាហានអង់អាចគួប ផ្សំនឹងកម្លាំងឆន្ទៈ ជួយឱ្យយើងពុះពារឆ្លងកាត់រាល់ការលំបាកនិងឧបសគ្គសម្រេចបាននូវ ជោគជ័យដូចបំណងប្រាថ្នា។
4 . វិធីទី៤ ត្រូវមានភាពស្មោះត្រង់ ៖ ការ ស្មោះត្រង់ និងពាក្យសន្យានឹងអ្នកដទៃព្រមទាំងចំពោះខ្លួនឯង។ មិនត្រូវឱ្យគេអស់សង្ឃឹម នឹងខ្លួនយើងទេ។ ជាធម្មតាក៏មិនងាយអនុវត្ដបានដែរ ពេលដែលមានមូលហេតុអូសទាញជាច្រើនជ្រៀតចូជួនកាលអាចធ្វើឱ្យយើង រក្សាពាក្យសន្យាមិនបាន។ ប្រការនេះត្រូវបង្ខំឱ្យយើងត្រូវគិតពិចារណាឱ្យបានហ្មត់ចត់មុន ពេលសន្យាដើម្បីរក្សាភាពស្មោះត្រង់។
5 . វិធីទី៥ ហ៊ានទទួលខុសត្រូវ ៖ ជីវិត របស់មនុស្សយើងសំខាន់ណាស់ ការដែលហ៊ានទទួលខុសត្រូវនូវអ្វីដែលយើងបានប្រព្រឹត្ដឱ្យ គ្មានការគេចវេស ហើយច្រានដំណួលនេះទៅឱ្យអ្នកដទៃនៅពេលនោះលោកអ្នកនឹងបាត់បង់នូវ តម្លៃជាមនុស្សថ្លៃថ្នូរអ្នកដទៃនឹង មើលងាយលោកអ្នកទៅតាមនោះដែរ។
6 . វិធីទី៦ មានការតស៊ូ និងតាំងចិត្ដ ៖ គ្រប់ យ៉ាងដែលកើតមានចំពោះអ្នកដទៃ ដូចជាអ្នកមានបុណ្យសក្ដិ មានលុយមានអំណាច មានកិត្ដិយសក្នុងសង្គម សុទ្ធតែជាពន្លឺដែលនាំលោកអ្នកទៅរកភាពជោគជ័យដូចអ្នកទាំងនោះ ព្រោថាអ្នកទាំងនោះខិតខំ ប្រឹងប្រែងយ៉ាងខ្លាំងទើបអាចមានថ្ងៃនេះបាន។ ហេតុនេះលោកអ្នកត្រូវមានការតាំងចិត្ដនិងត្រូវធ្វើឱ្យបានដូច អ្នកទាំងនេះ ទើបអាច ជំរុញឱ្យលោកអ្នកមានការតស៊ូជាមួយការតាំងចិត្ដមួយយ៉ាងពិត ប្រាកដ។
បច្ចេកទេសដើម្បីបានកូនប្រុសកូនស្រីតាមចំណង់
លោកអ្នកមានកូនស្រី៣នាក់ហើយ តែចង់បានកូនប្រុសម្នាក់ទៀត តើត្រូវធ្វើម្ដេចទៅ? ពិតហើយ ពិតជាមានបច្ចេកទេស វិទ្យាសាស្ដ្រ ឬចម្លែកៗ។ កលល្បិចដើម្បីបានកូនប្រុស ឬកូនស្រីដូចបំណងនេះ ឈរលើគោលការណ៍មួយចំនួន ដូចជាកាលបរិច្ឆេទនៃការរួមភេទ របបអាហារទទួលទានជាដើម។ តើវិធីទាំងនេះពិតជាមានប្រសិទ្ធភាពមែនដែរឬទេ?
សុបិនដ៏ចំណាស់មួយនេះ គឺការចង់បានកូនប្រុស ឬកូនស្រីតាមចំណង់។ តាំងពីយូរ យារណាស់មកហើយ មនុស្សតែងស្រមៃ សុបិនចង់បានកូនដែលមានភេទប្រុស ឬស្រីតាមតែការប៉ងប្រាថ្នារបស់ពួកគេ។ ទោះបីជាបច្ចេកទេសមួយចំនួនត្រូវបានទទួលស្គាល់ជាលក្ខណៈវិទ្យាសាស្ដ្រក្ដីប៉ុន្ដែត្រូវចងចាំក្នុងចិត្ដថាមិនមានបច្ចេកទេសណាមួយ ដែលអាចទុកចិត្ដ ឬមានប្រសិទ្ធភាព១០០%នោះទេ។ ដើម្បីជាជំនួយសម្រាប់លោកអ្នកអាន ខ្ញុំសូមលើកយកវិធីសាស្ដ្រពីរបីយ៉ាង ដើម្បីទទួលបានកូនប្រុសឬកូនស្រីតាមចំណង់ មកជម្រាប ជូនគឺកាលបរិច្ឆេទនៃការរួមភេទ របបអាហារទទួលទាន និងកម្រិតស៊កបញ្ចូលលិង្គពេលធ្វើការរួមភេទ។
តើត្រូវរួមភេទពេលណា?
តាមការស្រាវជ្រាវបានបង្ហាញថា បើចង់បានកូនប្រុស ប្រសើរបំផុតត្រូវចាប់ផ្ដើមរួមភេទនៅពេលមានធ្លាក់មេជីវិត ឬពីរ បីថ្ងៃក្រោយ ប៉ុន្ដែបើចង់បានកូនស្រីត្រូវរួមភេទមុនធ្លាក់មេជីវិតពីរបីថ្ងៃ ឬអាចមុន៥ថ្ងៃជាដើម។ បែបនេះជាបច្ចេកទេសនៃការចង់ បានកូនប្រុស ឬកូនស្រី ដោយផ្អែកទៅលើកាលបរិច្ឆេទនៃការរួមភេទ។ តើផ្អែកទៅលើអ្វីទៅបានជា មាន ការលើកឡើងបែបនេះ?
បើសិនជាមិនចម្លែកពេកទេ បុរាណភាសិតនេះឈរលើមូលដ្ឋានអត្ដសញ្ញាណរូប សាស្ដ្រនៃទឹករំអិលមាត់ស្បូន។ ព្រោះថាទឹករំអិលដែលបញ្ចេញមកមានសភាពសថ្លា និងអន្ធឹលៗនេះ ជួយសម្រួលដល់ការរំកិលខ្លួនចូលទៅក្នុងស្បូនបានយ៉ាងងាយ។
ពេញមួយវដ្ដរដូវជារៀងរាល់ខែ កំហាប់នៃទឹករំអិលមាត់ស្បូននេះប្រែប្រួល។ មុនពេលធ្លាក់មេជីវិតអូវុល ស្បៃនៃទឹករំអិលមាត់ស្បូននេះ ធ្វើជារនាំងទប់ស្កាត់ស្ពែមម៉ាតូសូអ៊ីដ មានតែពួកស្ពែមម៉ាតូសូអ៊ីដដែលធន់ប៉ុណ្ណោះ ដែលអាចឆ្លងកាត់រនាំងនេះបាន។ ពេល ដែលមេជីវិតអូវុលកំពុងធ្លាក់ ពេលនោះស្ថានភាពរនាំងមានសភាពរលា ហើយរាល់ស្ពែមម៉ាតូសូអ៊ីដដែលមាននៅក្នុងទឹកកាម អាចឆ្លងកាត់រនាំងនោះបានទាំងអស់។ អាចនិយាយបានថា ស្ពែមម៉ាតូសូអ៊ីដទាំងតូចទាំងតាច ដែលមានលក្ខណៈមិនដូចគ្នាក្ដីសុទ្ធ តែអាចហែលចូលបានទាំងអស់។
ស្ពែមម៉ាតូសូអ៊ីដដែលមានក្រូម៉ូសូមអ៊ិច ដែលអាចផ្ដល់កំណើតជាទារកភេទស្រី មានដំណើរយឺត និងធន់ជាងស្ពែមម៉ាតូ សូអ៊ីដដែលមានក្រូម៉ូសូមអ៊ីក្រិច។ ហេតុនេះប្រភេទឬលក្ខណៈរបស់ស្ពែមម៉ាតូសូអ៊ីដជាអ្នកកំណត់ភេទរបស់ទារក ឬអំប្រ៊ីយ៉ុង។ លក្ខណៈពិសេសរបស់កាម៉ែតទាំងនេះជាអ្នកសម្រេច និងកំណត់ភេទ។
ស្ពែមម៉ាតូសូអ៊ីដ ដែលមានក្រូម៉ូសូមអ៊ីក្រិច ដែលមានល្បឿនលឿន មានសន្ទុះស្ទុះឡើងនៅពេលរួមភេទដែលធ្វើឡើង ក្រោយពេលមេជីវិតអូវុលធ្លាក់។ ដោយឡែកស្ពែម ម៉ាតូសូអ៊ីដដែលផ្ទុកក្រូម៉ូសូមអ៊ិច មានសន្ទុះនៅពេលរួមភេទមុនមេជីវិតអូវុលធ្លាក់។
ដូច្នេះបើតាមការពន្យល់ខាងលើ អ្វីដែលត្រូវធ្វើសម្រាប់លោកអ្នកគឺកំណត់ឱ្យបាននូវ ពេលវេលាធ្លាក់ មេជីវិតអូវុលពិតប្រាកដ។ វិធីវាស់វែងការធ្លាក់មេជីវិតអូវុលត្រូវធ្វើទៅ តាមក្រាហ្វិក សីតុណ្ហភាព ឬការធ្វើតេស្ដវិភាគទឹកនោម ដែលជាវិធីមួយដែលអាចជឿជាក់បានបំផុត។
របបអាហារទទួលទាន បែបណាទៅ?
ដើម្បីទទួលបានកូនស្រី អនាគតម្ដាយត្រូវមានរបបអាហារដែលសម្បូរទៅដោយជាតិកាល់ស្យូម និងមិនសូវមានអំបិល (សាប)។ ផ្ទុយទៅវិញបើចង់បានកូនប្រុស ត្រូវទទួល ទានប្រៃ និងគ្មានជាតិប៉ូតាស្យូម។ តើវិធីសាស្ដ្រដែលពឹងផ្អែកលើរបបចំណី អាហារបែប នេះ មានប្រភពពីណាមក?
ពេលនេះខុសពីករណីទាក់ទងនឹងកាលបរិច្ឆេទនៃការរួមភេទគឺជាលក្ខណៈអត្ដសញ្ញា ណគីមីសាស្ដ្រ(មិនមែនលក្ខណៈរូប សាស្ដ្រ) នៃទឹករំអិលមាត់ស្បូនដែលត្រូវគិតគូរ ឬយកជាគោលដៅ។ ស្ថានភាពប៉េហាស់(pH) មានលក្ខណៈអាស៊ីដក្រៅដំណាក់កាល ធ្លាក់មេជីវិតអូវុល ហើយប៉េហាស់នេះក្លាយជាបាសក្នុងរយៈពេលវដ្ដរដូវប៉ុន្មានថ្ងៃនោះ ពេលនោះហើយដែលជាឱកាសជំរុញឱ្យមានការរត់ចូលនៃស្ពែមម៉ាតូសូអ៊ីដទៅក្នុង ស្បូនដែលឈានទៅការបង្កកំណើតបានយ៉ាងងាយ។
ចំណីអាហារពិសេសណាមួយរបស់ស្ដ្រីជាម្ដាយអាចធ្វើឱ្យមានការ ប្រែប្រួលប៉េហាស់នេះបានខ្លះ និងជួយសម្រួលដល់ដំណើរ រត់ចូលរបស់ស្ពែមម៉ាតូសូអ៊ីដប្រភេទណាមួយបាន។ របបអាហារដែលមិនសូវមានជាតិអំបិល(សាប) និងសម្បូរជាតិកាល់ស្យូម អាច ធ្វើឱ្យទឹករំអិលមាត់ស្បូនមានលក្ខណៈអាស៊ីដ ដែលផ្ដល់ឱកាសឱ្យតែស្ពែមម៉ាតូសូអ៊ីដ ឬកាម៉ែតដែលផ្ទុកក្រូម៉ូសូមអ៊ិច ដែលមាន សភាពធន់ អាចឆ្លងកាត់បានតែប៉ុណ្ណោះ។ ដូច្នេះបើចង់បានកូនស្រី សូមទទួលទានចំណីអាហារប្រភេទទឹកដោះ បន្លែបៃតង សាច់ ត្រី និងស៊ុត។ ចំណីអាហារដែលសម្បូរទៅដោយជាតិអំបិល(ប្រៃ) និងជាតិប៉ូតាស្យូម ធ្វើ ឱ្យប៉េហាស់ប្រែប្រួលតិចតួចបំផុត។ ក្នុងបរិស្ថានប៉េហាស់នេះ មានតែស្ពែមម៉ាតូសូអ៊ីដទេដែលទ្រាំទ្រស្ថានភាពបាស ឬអាល់កាឡាំងនៅក្នុងទ្វារមាស និងស្ពែមម៉ាតូសូអ៊ីដដែលមានល្បឿនលឿនជាងគេប៉ុណ្ណោះ ដែលអាចរត់ចូលទៅធ្វើការបង្កកំណើតបាន។ ដូច្នេះបើចង់បានកូនប្រុស សូមទទួលទានចំណីអាហារប្រភេទសាច់រាងឆៅ សាច់សត្វ និងសាច់ត្រីអាំង ឬឆ្អើរ ឬដុត។
ចុះកម្រិតស៊កបញ្ចូលលិង្គក្នុងពេលរួមភេទ?
ក្រៅពីកាលបរិច្ឆេទនៃការរួមភេទ និងរបបចំណីអាហារ កម្លាំងឬកម្រិតស៊កបញ្ចូលលិង្គក្នុងពេលរួមភេទក៏ដើរតួនាទី សំខាន់ផងដែរ។ ការស៊កបញ្ចូលលិង្គទៅក្នុងទ្វារមាសមិន សូវជ្រៅ(រាក់)នៅពេលរួមភេទ ក្នុងដំណាក់កាលធ្លាក់មេជីវិតអូវុល អាចសម្រួលឱ្យតែស្ពែមម៉ាតូសូអ៊ីដរត់ចូលបានវែងឆ្ងាយ ដោយមិនអស់កម្លាំង។ នៅក្នុងលក្ខខណ្ឌនេះ ស្ពែមម៉ាតូសូអ៊ីដដែលផ្ទុកក្រូម៉ូសូមអ៊ិច ហើយដែលធន់ជាងគេ អាចទៅជួបមេជីវិតអូវុល សម្រាប់បង្កកំណើតជាមួយគ្នាបានប្រសើរ។ ផ្ទុយទៅវិញ ការស៊កបញ្ចូលលិង្គទៅក្នុងទ្វារ មាសក្នុងកម្រិតធម្មតា ឬរាងជ្រៅផ្ដល់ឱកាសឱ្យមានផ្ទៃពោះ ឬគភ៌ជាកូនប្រុសច្រើនជាង។
បណ្ដាំផ្ញើ ៖ លោកអ្នកបានជ្រាបហើយអំពីបច្ចេកទេសដែលអាចផ្ដល់កំណើតជាកូន ប្រុស និងកូនស្រីតាមចំណង់។ ទោះជាក្នុងករណីណាក្ដី សូមកុំភ្លេចថាគ្មានវិធីណាមួយដែលផ្ដល់ប្រសិទ្ធភាព១០០%នោះទេ ហើយទារកឬបុត្រធីតាដែលផ្ដល់សុភមង្គលដល់ គ្រួសារ លោកអ្នកមិនមែនចាំតែកូនប្រុស ឬកូនស្រីនោះទេ។
នៅពេលខាងមុខទស្សនាវដ្ដីសុខភាពយើង នឹងបន្ដស្រាវជ្រាវ និងលើកយកបទ ពិសោធន៍ ចំណេះដឹង និងការស្រាវជ្រាវថ្មីៗទៀត ទាក់ទងនឹងការចង់បានកូនប្រុស និងកូនស្រីនេះ មកជម្រាបជូនជាបន្ដទៅទៀត។ចង់បានកូនប្រុស ឬកូនស្រី?
ក្រោយ ពីពេលរៀបការរួចមក ប្ដីប្រពន្ធចាប់ផ្ដើមចោទជាសំណួរជាច្រើនក្នុងនោះមានការប្រាថ្នា ចង់បានកូនប្រុសឬកូនស្រី ដែលជាសំណួរដែលចោទឡើងញឹកញាប់ជាងគេបំផុត។ ហេតុអ្វីបានជាមានគភ៌កូនស្រីឬកូនប្រុស?តើគួរសម្រេចចិត្ដចង់បាន ឬជ្រើស រើសកូនស្រីឬកូនប្រុសនៅពេលណាទើបបានសមតាមបំណង? ទស្សនាវដ្ដី សុខភាពយើងនឹងចាប់ផ្ដើមបើកកកាយរឿងទាំងនេះ ជូនប្រជាពលរដ្ឋខ្មែរឱ្យបានយល់ដឹង។មុននឹងឈានទៅបកស្រាយអំពីវិធីសាស្ដ្រចង់បានកូនប្រុសឬកូនស្រី ដូចបំណង និងទទួលបានជោគជ័យខ្ញុំសូមលើកមក ជម្រាបជូនអំពីចំណេះដឹងវិទ្យាសាស្ដ្រទាក់ទងនឹងការមានគភ៌ជាកូន ប្រុសឬកូនស្រីដែលជាមូលដ្ឋានគ្រឹះមួយចំនួនជាមុនសិន។
ប្រវត្ដិក្រូម៉ូសូម រឿងរ៉ាវសេនេទិច
ផែនការនៃការផលិតសរីរាង្គកាយរបស់មនុស្ស ដែលជាកេរ្ដិ៍តំណែលសេនេទិចតគ្នាពីឪពុកម្ដាយមាននៅក្នុងកោសិកា នីមួយៗ នៃខ្លួនរបស់យើង។ ធាតុផ្សំសរីរៈរាង្គកាយ ដែលហៅម្យ៉ាងទៀតថា សេណូមវាផ្សំផ្ដុំឡើងពីអាស៊ីដដេអ៊ុកស៊ីនុយក្លេអ៊ិច (ឌណៅ) ដែលបានបង្កើតបានជាក្រូម៉ូសូម។
ក្រូម៉ូសូមស្ថិតនៅក្នុងកោសិការបស់យើង ជាគូឬជាសមាសភាគពីរ មួយទទួលបានពីឪពុកមួយទៀតបានមកពីម្ដាយ។ ក្នុង ចំណោមក្រូម៉ូសូមទាំង២៣គូ មានតែមួយគូគត់ដែលមិនដូចគ្នាទេ គឺក្រូម៉ូសូមភេទ។ ស្ដ្រីជាម្ដាយមានក្រូម៉ូសូមដូចគ្នាមួយគូ ឬចំនួនពីរ ដែលជាក្រូម៉ូសូមអ៊ិច(ខ)ទាំងពីរ រីឯបុរសមានក្រូម៉ូសូមអ៊ិច(ខ)មួយនិងក្រូម៉ូសូមតូចអ៊ីក្រិច(យ) មួយ។
តើភេទរបស់ទារកត្រូវបានកំណត់នៅពេលណា?
តើទារកមានភេទប្រុសឬភេទស្រី? ការជ្រើសរើសឬកំណត់ភេទកើតមានឡើងនៅពេលដែលមេជីវិតទាំងពីរជួប គ្នា(ការកកំណើត)។ ចំពោះការបង្កជាគភ៌ ឪពុកម្ដាយម្នាក់ៗត្រូវបង្កើតឬផលិតកាម៉ែត(គឺជាអូវុលឬមេជីវិតភេទ ស្រីសម្រាប់ស្ដ្រីជាម្ដាយ ឯ បុរសជាឪពុកជាស្ពែមម៉ាតូសូអ៊ីដ ឬមេជីវិតភេទប្រុស)។ ការបង្កកំណើតត្រូវមានកេរ្ដិ៍តំណែលសេនេទិចរបស់ឪពុកម្ដាយម្នាក់ ពាក់ កណ្ដាល ព្រោះថាក្រូម៉ូសូមដែលដូចគ្នានោះបានញែកចេញពីគ្នា។
ស្ដ្រីជាម្ដាយមានក្រូម៉ូសូមអ៊ិចចំនួន២។ អូវុលនឹងទទួលយកក្រូម៉ូសូមមួយក្នុងចំណោមក្រូម៉ូសូមអ៊ិចទាំងពីរ។ រីឯបុរសជា ឪពុកមានក្រូម៉ូសូមអ៊ិចចំនួនមួយ និងក្រូម៉ូសូមអ៊ីក្រិចចំនួនមួយ។ ដូចគ្នាផងដែរស្ពែមម៉ាតូសូអ៊ីដមានក្រូម៉ូសូមអ៊ិចមួយ និងក្រូម៉ូសូម អ៊ីក្រិចមួយ។ ដោយហេតុថា ការកំណត់ភេទកើតឡើងនៅពេលមានការបង្កកំណើតជាពិសេសពេលស្ពែមម៉ាតូ សូអ៊ីដណាមួយរំលាយ ខ្លួនចូលគ្នាជាមួយអូវុល។
ប្រសិនបើស្ពែមម៉ាតូសូអ៊ីដទី១ដែលជ្រៀតចូលទៅក្នុងអូវុលមាន ក្រូម៉ូសូមអ៊ិច(ខ)នោះទារកនឹងមានក្រូម៉ូសូមអ៊ិចចំនួន២ ហើយនឹងកើតបានកូនស្រី។ ហើយបើសិនជាស្ពែមម៉ាតូសូអ៊ីដទី១ដែលជ្រៀតចូលទៅក្នុងអូវុលមាន ក្រូម៉ូសូមអ៊ីក្រិច(យ) នោះទារក នឹងមានក្រូម៉ូសូមអ៊ិចចំនួនមួយ និងក្រូម៉ូសូមអ៊ីក្រិចចំនួនមួយ កូនដែលនឹងកើតមកនឹងមានភេទប្រុស។
ពេលមានផ្ទៃពោះ ត្រូវពិនិត្យអ្វីខ្លះ?
បើទោះបីជាមកដល់ពេលនេះការ ផ្សព្វផ្សាយមានយុទ្ធនាការយ៉ាងគគ្រឹកគគ្រេងយ៉ាងណាក៏ដោយក៏ស្ត្រី មួយចំនួននៅតែមានចម្ងល់ថា ហេតុអ្វីបានជានៅពេលមានផ្ទៃពោះចាំបាច់ត្រូវទៅមន្ទីរពេទ្យធ្វើអ្វី។ ព្រោះចាស់ៗពីមុន ពួកគាត់សម្រាលកូនច្រើនយ៉ាងណា គាត់មិនដែលទៅពេទ្យម្ដេចក៏គាត់មិនអី។ ការយល់ឃើញទាំងនេះហើយ ដែលជាហេតុផលមួយបង្អាក់មិនឱ្យស្ដ្រីមានផ្ទៃពោះទាំងឡាយទៅពិនិត្យ សុខភាពឱ្យបានត្រឹមត្រូវ។
ដើម្បីឱ្យសុភាពនារី ជាពិសេសស្ដ្រីដែលកំពុងតែនឹងក្លាយជាម្ដាយនៅពេលខាងមុខជ្រាប អំពីហេតុផលមួយចំនួនអំពីការពិនិត្យសុខភាពនៅពេលមានផ្ទៃពោះនោះ។ សូមស្ដ្រីទាំងអស់ជួបជាមួយលោកសាស្ដ្រាចារ្យ លៀង ច័ន្ទរិទ្ធ អនុប្រធានមន្ទីរពេទ្យ មិត្ដភាពខ្មែរសូវៀត តាមរយៈទស្សនាវដ្ដី សុខភាពយើង។
ភាពចាំបាច់នៃការទៅពិនិត្យផ្ទៃពោះ
សុភាពនារីទាំងអស់ចាំបាច់ត្រូវជ្រាបថា ជារៀងរាល់ថ្ងៃនៅទូទាំងពិភពលោកមានស្ដ្រីប្រហែល១៤០០នាក់ស្លាប់ដោយសារ បញ្ហាផ្សេងៗដែលទាក់ទងនឹងការមានផ្ទៃពោះ និងការសម្រាល។ មានស្ដ្រីរាប់ម៉ឺននាក់ទៀតជួបប្រទះផលវិបាកក្នុងពេលមានផ្ទៃពោះ ដែលគំរាមកំហែងដល់ជីវិតស្ដ្រី និងទារក ឬបន្សល់ទុកឱ្យពួកគេនូវពិការភាព។
ប្រសិនបើស្ដ្រីទទួលបានការពិនិត្យឱ្យបានត្រឹមត្រូវនោះ គ្រោះថ្នាក់ទាំងឡាយនៅពេលមានផ្ទៃពោះ ពេលសម្រាល និងក្រោយពេលសម្រាលត្រូវបានកាត់បន្ថយឬមិនមានតែម្ដង។ ដើម្បីធានាបាននូវសុវត្ថិភាព ស្ដ្រីមានផ្ទៃពោះទាំងអស់ត្រូវតែទៅមន្ទីរពេទ្យ នៅពេលដែលសង្ស័យថាខ្លួនមានផ្ទៃពោះ។ គ្រូពេទ្យជំនាញធានាឱ្យមានភាពសុខសាន្ដដល់ស្ដ្រីមានផ្ទៃពោះ និងសុខភាព របស់ទារក ដោយការពិនិត្យទៅលើ ៖
- ពិនិត្យភាពលូតលាស់នៃផ្ទៃពោះ ដើម្បីពេលមានបញ្ហាកើតឡើង ស្ដ្រីអាចទៅមន្ទីរពេទ្យទាន់ពេលវេលា
- ពិនិត្យសម្ពាធឈាមដែលអាចជាដើមចមនៃគ្រោះថ្នាក់ទាំងម្ដាយ និងទារក
- ពិនិត្យជម្ងឺកង្វះឈាមក្រហម និងផ្ដល់គ្រាប់ថ្នាំជាតិដែក ឬអាស៊ីតហ្វលីកដល់ស្ដ្រី ព្រោះថ្នាំនេះមានប្រយោជន៍សម្រាប់ បំប៉នសុខភាពទាំងម្ដាយ និងទារក ធ្វើឱ្យទារកឆ្លាត។ ពិសេសថ្នាំនេះមានសារជាតិអាចជួយការពារទារកពីភាពពិការពីកំណើត ដូចជា ពកឆ្អឹងខ្នង គ ថ្លង់ កំបុតម្រាមដៃជើង និងភាពមិនប្រក្រតីនៃសរីរាង្គផងដែរ។
- ការពិនិត្យរកជម្ងឺឆ្លងណាមួយក្នុងពេលមានផ្ទៃពោះ ជាពិសេសជម្ងឺរលាកតម្រងនោម និងជម្ងឺកាមរោគ
- ផ្ដល់ថ្នាំវ៉ាក់សាំងតេតាណូសដល់ស្ដ្រីមានផ្ទៃពោះដើម្បីបង្ការម្ដាយ និងទារក ដែលទើបនឹងកើតពីជម្ងឺតេតាណូស
- ពិនិត្យរកការវិវត្ដន៍របស់ទារកក្នុងផ្ទៃ។
ក្រៅពីការពិនិត្យនូវចំណុចមួយចំនួនដែលបានរៀបរាប់ខាងលើនោះ ស្ដ្រីជាម្ដាយត្រូវបានទទួលការផ្ដល់ដំបូន្មានបន្ថែមទៀតទៅលើការយល់ ដឹងមួយចំនួនដែលចាំបាច់ ដូចជា ៖
- ផ្ដល់ឱ្យម្ដាយនូវបទពិសោធន៍នៃការសម្រាល និងផ្ដល់ដំបូន្មានពីការបំបៅដោះកូន និងការថែរក្សាទារកដែលទើបនឹងកើត
- ផ្ដល់ឱ្យនូវរបៀបនៃការបរិភោគអាហារដែលមានប្រយោជន៍សម្រាប់ពេលមាន ផ្ទៃពោះ ដើម្បីការលូតលាស់របស់ទារក និងអាហារគួរចៀសវាងទាំងឡាយ ដូចជាការជក់បារី ការផឹកស្រា ការប្រើប្រាស់ឱសថជាដើម
- ការផ្ដល់ដំបូន្មានពីរបៀបចៀសវាងការឆ្លងនៃជម្ងឺកាមរោគ
- ផ្ដល់ឱ្យស្ដ្រីបានដឹងអំពីសញ្ញាគ្រោះថ្នាក់ទាំងឡាយនៅពេលមានផ្ទៃពោះ និងពេលសម្រាល
- ផ្ដល់ឱ្យស្ដ្រីបានដឹងពីអ្វីដែលត្រូវជួបប្រទះនៅពេលមានផ្ទៃពោះ ដូចជាការប្រែប្រួលសភាពរាងកាយ ការធាត់លើសទម្ងន់ សុដន់ឡើងតឹងជាដើម។
ដំបូន្នានអ្នកជំនាញ
ប្រសិនបើស្ដ្រីមិនបានទៅពិនិត្យផ្ទៃពោះទេនោះ គ្រោះថ្នាក់ទាំងឡាយនឹងអាចកើតមានឡើង។ ហេតុនេះបើគ្រាន់តែ ចំណាយពេលសម្រាប់ការពិនិត្យផ្ទៃពោះ នោះស្ដ្រីទាំងអស់គួរតែអនុវត្ដឱ្យបានគ្រប់ៗគ្នា។ គ្រប់ស្ដ្រីទាំងអស់ ពេលមានផ្ទៃពោះតែងតែសង្ឃឹមថា កូនរបស់នាងកើតមកមានសុខភាពល្អ ហើយនាងក៏មានកម្លាំងក្នុងការបីបាច់ថែរក្សាគេដែរ។ ហេតុនេះកុំ បង្អង់យូរ សូមទៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាពដែលនៅជិតបំផុត។
វិធីកាត់បន្ថយការចម្លងមេរោគអេដស៍ពីម្ដាយទៅកូន
ទោះបី ជាអត្រាអ្នកឆ្លងមេរោគអេដស៍នៅកម្ពុជាបានចុះថយយ៉ាងណាក៏ដោយ ក៏កម្រិតនៃការឆ្លងមេរោគនេះពីស្វាមីទៅ ភរិយានៅតែបន្ដឥតឈប់ឈរ មិនតែប៉ុណ្ណោះព្រមទាំងបង្កផលវិបាកដល់ទារកនៅក្នុងផ្ទៃទៀតផង។ ទោះជាយ៉ាងណាក៏ដោយមិន មានន័យថាមេរោគនេះអាចឆ្លងពីម្ដាយទៅកូនទាំងស្រុងបាននោះឡើយ។ លោកអ្នកមួយចំនួនពិតជាចង់ដឹងមិនខានអំពីវិធីកាត់បន្ថយ ការចម្លងមេរោគអេដស៍ពីម្ដាយទៅកូន។ទស្សនាវដ្ដី សុខភាពយើង បានជួបសម្ភាសន៏ជាមួយលោក វេជ្ជបណ្ឌិត ហោ ប៊ុនឡេង ដែលជាអគ្គលេខាធិការរងនៃអាជ្ញាធរ ជាតិប្រយុទ្ធនឹងជម្ងឺអេដស៍ដើម្បីបកស្រាយអំពីវិធីកាត់បន្ថយការ ចម្លងមេរោគអេដស៍ពីម្ដាយទៅកូន។
របៀបចម្លងមេរោគអេដស៍ពីម្ដាយទៅកូន
ស្វាមីមួយចំនួនជាអ្នកចម្លងមេរោគអេដស៍ដល់ភរិយាដោយមិនដឹងថា ខ្លួនឯងមានផ្ទុកមេរោគ តែស្វាមីខ្លះទៀតមានបំណង ចម្លងក៏មានដែរដោយមិនមានការគិតបានត្រឹមត្រូវ។ ការចម្លងមេរោគអេដស៍ពីស្វាមីទៅភរិយាមានសកម្មភាពរហ័សតែចំពោះការ ចម្លងបន្ដទៅទារកស្ដ្រីជាម្ដាយដែលមានផ្ទុកមេរោគអេដស៍ក្នុងខ្លួន មិនអាចឆ្លងទៅទារក១០០ភាគរយនោះឡើយគឺមានត្រឹមតែពី ២៥ភាគរយទៅ៣៥ភាគរយប៉ុណ្ណោះដែលមានលទ្ធភាពអាចឆ្លងបាន។ ហើយការឆ្លងបែបនេះមាន៣ដំណាក់កាល គឺពេលទារកនៅ ក្នុងពោះ ពេលសម្រាល(មាតុភាព) និងពេលបំបៅកូនដោយទឹកដោះម្ដាយ។
1. ពេលពពោះ ៖ ជាដំណាក់កាលមួយដែលមានការប៉ះទង្គិចរវាងអ្នកម្ដាយ និងទារកនៅក្នុងពោះ។ ការចម្លងបែបនេះគឺតាមរយៈ ទងសុក ហើយករណីដែលមានការចម្លងតាមសុកនេះគឺមិនទាន់មានអ្នកណាម្នាក់ស្រាវ ជ្រាវរកឃើញថាឆ្លងដោយវិធីណាឡើយ គ្រាន់ តែដឹងថាការចម្លងមេរោគអេដស៍តាមទងសុកជាជំហ៊ានដំបូងនៃការផ្ទេរមេ រោគពីម្ដាយទៅទារក។
2. ពេលសម្រាល(មាតុភាព) ៖ ជាដំណាក់ កាលទី២ ដោយឆ្លងតាមការសម្រាលកូនតាមទ្វារមាស។ ពេលសម្រាលធម្មតាស្ដ្រីតែងតែ មានការធ្លាក់ឈាមច្រើន ដែលមានលក្ខណៈងាយស្រួលក្នុងការចម្លងព្រោះពេលសម្រាលទារកតែងកកិត ជាមួយទ្វារមាស។ ម្យ៉ាង ទៀតពេលសម្រាលបើមានការដាច់រលាត់ស្បែករវាងទារក និងអ្នកម្ដាយចៀសមិនផុតឡើយនេះជាឱកាសបើកផ្លូវឱ្យមេរោគអាចឆ្លង បាន។
3. ពេលបំបៅទឹកដោះ ៖ ស្ដ្រីតែងតែ បំបៅកូនដោយទឹកដោះខ្លួនឯង ប៉ុន្ដែសម្រាប់ស្ដ្រីដែលមានផ្ទុកមេរោគអេដស៍ការបំបៅបែបនេះ មានផលមិនល្អទេ និងជួយបង្កើនការចម្លងមេរោគបន្ថែមទៀត។ ព្រោះពេលទារកបៅគឺត្រូវការទាញញ៉ិញដោយធ្មេញ(ខាំ)ធ្វើឱ្យ រលាត់ស្បែក និងកើតជាដំបៅក្បាលដោះជាពិសេសនៅពេលដែលទារកបៅបង្កជាពងតូចៗនៅលើ អណ្ដាត(ច្រាំងអណ្ដាត)។ តាមពិត នេះជារោគសញ្ញាដែលបញ្ជាក់ការឆ្លងមកពីម្ដាយទើបបង្កមានដំបៅមាត់ និងច្រាំងក្នុងមាត់់។
វិធីកាត់បន្ថយការចម្លងមេរោគអេដស៍ពីម្ដាយទៅកូន
លោកអ្នកបានដឹងហើយពីរបៀបចម្លងមេរោគអេដស៍ពីម្ដាយទៅកូន។ បើអនុវត្ដន៍បានត្រឹមត្រូវអំពីប្រការមួយតាមដំណាក់ កាលនេះ កម្រិតនៃការឆ្លងអាចជួយកាត់បន្ថយពី២៥ភាគរយទៅ៣៥ភាគរយមកសល់ត្រឹមតែ ៨ភាគរយប៉ុណ្ណោះឬជួនកាលមិនឆ្លង តែម្ដង។
1. ពេលពពោះ ៖ ស្ដ្រីជាម្ដាយនៅពេល ពិនិត្យឈាមឃើញមានមេរោគអេដស៍នេះហើយគួរតែប្រើប្រាស់ឱសថប្រឆាំងនឹង មេរោគ នោះ ដើម្បីទប់ស្កាត់មិនឱ្យមានការឆ្លងរាលដាលទៅទារកបន្ដទៀត។ សូមអញ្ជើញទៅពិនិត្យសុខភាពខ្លួនផ្ទាល់ពិនិត្យពោះ និងសុខភាពរបស់ទារកនៅក្នុងផ្ទៃជារៀងរាល់ខែ ដើម្បីងាយស្រួលប្រើថ្នាំ និងផ្លាស់ប្ដូរថ្នាំផងដែរ។
2. ពេលសម្រាល ៖ បញ្ហាជីវភាពជាករណី មួយដែលពិបាកនៅក្នុងការសម្រាល។ ចំពោះអ្នកដែលមានជីវភាពសមរម្យពេលសម្រាល គប្បីត្រូវវះកាត់ ព្រោះអាចជួយសម្រួលមិនឱ្យមានការប៉ះទង្គិចរវាងឈាមម្ដាយ និងស្បែករបស់ទារក។ ប៉ុន្ដែប្រសិនបើអ្នកដែលមាន ជីវភាពមិនសូវធូរធារ ដាច់ខាតត្រូវតែសម្រាលនៅមន្ទីរពេទ្យទើបល្អចៀសវាងការសម្រាលដោយ ឆ្មបនៅតាមផ្ទះ ព្រោះការប្រើ ប្រាស់ឧបករណ៍មិនគ្រប់គ្រាន់ និងមិនសូវមានអនាម័យល្អ អត្រានៃការឆ្លងមានកម្រិតខ្ពស់។
3. ការបំបៅដោះ ៖ ស្ដ្រីដែលមានផ្ទុក មេរោគអេដស៍គួរតែជ្រើសរើសយកម្សៅទឹកដោះគោមកបំបៅជំនួសទឹកដោះ ម្ដាយវិញទើបល្អ។ សម្រាប់អ្នកខ្សត់ថវិកាសូមធ្វើការបំបៅកូនដោយទឹកដោះធម្មជាតិបានដោយ គ្រាន់តែបំបៅរយៈពេល៦ខែត្រូវបញ្ឈប់បំបៅ និងសូម ប្ដូរយកអាហារូបត្ថម្ភមកជំនួសវិញ។ សរុបមកការចម្លងមេរោគនេះមិនមែនកើត១០០ភាគរយលើកុមារទាំងអស់ឡើយ។ ដូចនេះ ហើយនៅពេលដែលទារកកើតបាន៦ខែទៅ៨ខែ ត្រូវពិនិត្យសុខភាពទារកម្ដងទៀតដើម្បីឱ្យប្រាកដថាមានមេរោគពិត ប្រាកដ ឬអត់។ ជាទូទៅផុតពីរយៈពេល៦ទៅ៨ខែ បើពិនិត្យគ្មានរោគសញ្ញានោះបញ្ជាក់ថាទារកគ្មានការចម្លងពីអ្នក ម្ដាយទេ។
ដំបូន្មានអ្នកប្រឹក្សា
ស្ដ្រីដែលមានស្វាមីគ្រប់រូបត្រូវបង្ការការពារខ្លួនឯង ដើម្បីចៀសវាងនូវការឆ្លងមេរោគនិងជម្ងឺទាំងឡាយដែលបង្កឡើងពី ស្វាមី។ ក្នុងករណីដែលដឹងថាខ្លួនមានផ្ទុកមេរោកអេដស៍ដែលឆ្លងពីស្វាមី ត្រូវរឹងប៉ឹងឡើង ដើម្បីថែទាំសុខភាពខ្លួនឯងថែទាំកូនៗ និង ទារកដែលនៅក្នុងផ្ទៃ(បើមានផ្ទៃពោះ)។ ជាពិសេសគ្រប់ស្ដ្រីមានផ្ទៃពោះទាំងអស់គួរតែធ្វើតេស្ដឈាមរកមេរោគ អេដស៍ ដើម្បីជួយ សង្គ្រោះកូនរបស់លោកស្រីអ្នកនាងឱ្យទាន់ពេលវេលា។
អាថ៌កំបាំង ការភ្ញោចស្រ្ដី ឈានដល់ចំណុចកំពូល
បុរសភាគច្រើនចូលចិត្ដគ្រប់គ្រងសកម្មភាពគ្រប់យ៉ាង ក្នុងអំឡុងពេលរួមភេទ ពីព្រោះ ពួកគេអាចធ្វើអ្វីសព្វបែបយ៉ាង ដែលពួកគេប្រាថ្នាចង់ធ្វើ ដើម្បីបំពេញតម្រូវការខ្លួនឯង។ បុរសមួយចំនួនភ្លេចថា ស្រ្ដីក៏ត្រូវការការបំពេញតម្រូវការផ្លូវ ភេទដែរ ហេតុដូច្នេះ ការ យល់ដឹងពីអាថ៌កំបាំង នៃឈានដល់ចំណុចកំពូលរបស់ស្រ្ដី គឺជារឿងចាំបាច់ដើម្បីធ្វើ ឱ្យជីវិត ផ្លូវភេទប្រព្រឹត្ដទៅប្រកប ដោយសុភមង្គល។
តើការភ្ញោចផ្លូវចិត្ដរបស់ស្រ្ដីមានន័យដូចម្ដេច? គ្រាមុនចាប់ផ្ដើមការរួមភេទ ស្រ្ដីមាន កា រពេញចិត្ដជាខ្លាំង ចំពោះភាពផ្អែមល្ហែម និងរ៉ូមែនទិក ឬពាក្យមួយទៀតហៅ ថា « បេះ ដូង និងផ្កា »។ ការយល់ដឹងពីអ្វី ដែលគូស្នេហ៍នារីពេញចិត្ដដឹងពីអ្វី ដែលមានអនុភាព ធ្វើឱ្យបេះដូងរបស់នាងញាប់ញ័រនិងធ្វើឱ្យនាងដឹងដោយប្រយោលថានឹងបានរួម ភេទតាមការគ្រោងទុករបស់អ្នក គឺជាគន្លឹះដ៏សំខាន់ ដើម្បីភ្ញោចចិត្ដរបស់នាង។ ការភ្ញោចផ្លូវចិត្ដនេះងាយនឹងធ្វើឱ្យស្រ្ដីគិតថាបុរសស្រលាញ់នាងនិងយកចិត្ដទុកដាក់ចំពោះនាងខ្លាំង។
ហេតុដូច្នេះ ការផ្ញើកូនលិខិតរបៀបកំប្លែង និងសិចស៊ី ការហៅទូរស័ព្ទទៅនាងនៅកន្លែងធ្វើការ និងការផ្ញើសារដ៏ស្រើបស្រាលដល់នាង គឺជាវិធីធ្វើឱ្យនាងដឹងថា អ្នកស្រលាញ់នាងខ្លាំង។ ការជូនផ្កាមួយបាច់ដល់នាង ក៏ភ្ញោចចិត្ដស្រ្ដីឱ្យមានអារម្មណ៍រំភើប និងស្រើបស្រាលដែរ។
អាថ៌កំបាំងនៃការឈានឈានដល់ចំណុចកពូលរបស់ស្រ្ដីមួយទៀត គឺការស្ទាបអង្អែលរាងកាយរបស់នាង។ ការស្ទាបអង្អែលបង្កើតបានជាអារម្មណ៍ត្រេកត្រអាលចង់រួមភេទ រវាងដៃគូទាំងពីរ ដោយសារវាផ្ដល់ឱ្យអ្នកទាំងពីរ នូវភាពស្និទ្ធស្នាលរាងកាយ។ ទោះបីជាយ៉ាងណា អ្នកគួរចាប់ប៉ះសាច់របស់នាងថ្នមៗ ហេតុដូច្នេះការកាន់ដៃរបស់នាងជាដំបូងនិងឱបក្រសោបនាង ឬការស្ទាប់អង្អែលរាងកាយរបស់នាង បង្កើតបានជាភាពស្និទ្ធស្នាល នឹងបង្កើតបាននូវបរិយាកាសរ៉ូមែនទិក ដែលស្រ្ដីពេញចិត្ដបំផុត។
លើសពីនេះទៅទៀត នៅលើផ្នែករាងកាយស្រ្ដី ក៏មាននូវចំណុចសំខាន់ ដែលអាចភ្ញោចឱ្យនាងមានអារម្មណ៍ស្រើបស្រាលដែរ។ ចំណុចដំបូងគឺសិរ៍ដែលជាសរីរាង្គរបស់រាងកាយទទួលរងរំញោចសរសៃប្រសាទកម្រិតខ្ពស់។ សរីរាង្គមួយទៀតគឺចំណុចG ដែលជាចំណុចមួយផ្ដល់ភាពស្រើបស្រាលយ៉ាងខ្លាំង ពេលត្រូវបានភ្ញោចដោយបុរស។ ចំណុច G ស្ថិតនៅក្នុងទ្វារមាស ហើយវាធ្វើឱ្យស្រ្ដីមានអារម្មណ៍ស្រើបស្រាលរហ័សបំផុតនៅពេលត្រូវបានភ្ញោច៕
៧បញ្ហាបង្ហាញថាមិត្តស្រីលួចទាក់ទងគូស្នេហ៍របស់អ្នក
នៅ ពេលដែលអ្នកណែនាំសង្សារ ឬគូស្នេហ៍ ឱ្យមិត្តភក្តិស្រីរបស់អ្នក បានស្គាល់ អ្នកមិនអាចទុកចិត្តបាន ១០០% ឡើយថា មិត្តស្រីរបស់អ្នក មិនមានបំណងចង់ទាក់ទងគូស្នេហ៍របស់អ្នកនោះទេ។ ខាងក្រោមនេះ គឺ ជា៧ចំណុច ដែលបង្ហាញថា មិត្តស្រីរបស់អ្នក កំពុងតែលួចទាក់ទងគូស្នេហ៍ របស់អ្នក...។
១.ខោអាវប្រាប់ពីរឿងនៅក្នុងចិត្ត ៖
ទោះបីជាស្ត្រីមានភាពសិចស៊ី គួរឱ្យទាក់ទាញ យ៉ាងណាក៏ដោយ នៅពេលដែលទៅជួបមិត្តភក្តិ ចាំបាច់ត្រូវមានភាពរមទម ដោយមិនត្រូវស្លៀកពាក់ ខោអាវណាដែលធ្វើឱ្យសង្សាររបស់មិត្តភក្តិ សម្លឹង មើលមិនដាក់ភ្នែកនោះឡើយ។ ប្រសិនបើមិត្តភក្តិស្រី របស់អ្នក ចូលចិត្តស្លៀកពាក់លេចលើលេចក្រោម ទាំងដែលដឹងថា ចាំបាច់ត្រូវមករកអ្នក គេអាចនឹងមាន បំណងអ្វីមួយចំពោះគូស្នេហ៍របស់អ្នក ក៏ថាបាន។
២.អតីតកាលមិនល្អ ៖
មនុស្សយើង នៅពេលអតីតកាលធ្លាប់ធ្វើ បែបណា ប្រាកដជាធ្វើបែបនោះម្តងទៀត។ ដូចនេះ អ្នកមិនត្រូវទុកចិត្តមិត្តភក្តិថា គេមិនក្បត់អ្នកឡើយ ព្រោះមនុស្សដែលធ្លាប់ដណ្តើមគូស្នេហ៍របស់អ្នកដទៃ ប្រាកដជាញៀនញ៉ាម។ ដូចនេះ ការប្រុងប្រយ័ត្ន គឺ ជាការល្អបំផុត។
៣.ធ្វើដូចជាមិនយកចិត្តទុកដាក់ ៖ នេះគឺជាវិធីមួយ ក្នុងការដណ្តើមគូស្នេហ៍របស់ អ្នក ដោយមិនចាំបាច់ចំណាយកម្លាំងច្រើន។ នៅពេល ជួបមុខគូស្នេហ៍របស់អ្នក នាងធ្វើលឹបលៗ ធ្វើឱ្យអ្នក មានអារម្មណ៍មិនស្រួលក្នុងចិត្ត រហូតដល់ត្រូវនិយាយ ទល់មុខគ្នាជាមួយពួកគេទាំងពីរ ហើយនាងយកលេស ថា ស្និទ្ធស្នាលគ្នាក្នុងនាមមិត្តភាពប៉ុណ្ណោះ មិនយកចិត្ត- ទុកដាក់នឹងគូស្នេហ៍របស់អ្នកឡើយ តែតាមការពិត អ្វីៗផ្ទុយស្រឡះ។
៤.សម្លឹងមើលតែសង្សាររបស់អ្នក ៖
មនុស្សគ្រប់រូប នៅពេលដែលចង់បានអ្វីមួយ ខ្សែភ្នែកតែងតែសម្លឹងទៅកាន់វត្ថុនោះ។ ដូចនេះហើយ នៅពេលដែលមិត្តភក្តិរបស់អ្នក ដៀងភ្នែកសម្លឹងទៅ គូស្នេហ៍របស់អ្នក អាចជាសញ្ញាមិនល្អ ដែលអ្នក ចាំបាច់ត្រូវសង្កេតឱ្យបានជាប់ជានិច្ច។
៥.បារម្ភជ្រុលពេក ៖
ក្នុងនាមជាគូស្នេហ៍ពិតប្រាកដ អ្នកមិនទាន់ដល់ ថ្នាក់បារម្ភខ្លាំងដល់ថ្នាក់នោះឡើយ តែមិត្តរបស់អ្នកវិញ បែរជាបារម្ភជ្រុលហួសហេតុ ខ្លាចគេមានបញ្ហាអ្វី កើតឡើង។ ប្រសិនបើមិត្តរបស់អ្នកមានទង្វើបែបនេះ អ្នកមិនចាំបាច់សង្ស័យឡើយ មិត្តស្រីរបស់អ្នក ប្រាកដ- ជាលួចស្រលាញ់គូស្នេហ៍របស់អ្នក ជាក់ជាមិនខាន។
៦.ទិញវត្ថុមកផ្ញើ ៖
បើ មើលតាមធម្មតា ប្រហែលជាមិត្តរបស់អ្នក ទិញវត្ថុមកផ្ញើអ្នក តែប្រសិនបើសង្កេតមើលទៅ វត្ថុទាំងនោះ គឺជាវត្ថុដែលគូស្នេហ៍អ្នកពេញចិត្ត ទាំងអស់ នេះគឺជាវិធីលួចទាក់ទងគូស្នេហ៍របស់អ្នក ដោយស្ងាត់ៗ និងប្រយោលបំផុត ដែលធ្វើឱ្យអ្នក មិនមានអ្វីនឹងនិយាយ ហើយប្រសិនបើអ្នកបញ្ចោញ ទង្វើផ្សេងៗ អ្នកនឹងត្រូវមើលទៅដូចជាមានភាព ហួសហេតុទៀតផង។
៧.ស៊ើបប្រវត្តិគូស្នេហ៍របស់អ្នក ៖
ប្រ សិនបើមិត្តរបស់អ្នក សម្តែងអាកប្បកិរិយា ចង់ដឹងពីប្រវត្តិរបស់គូស្នេហ៍អ្នកគ្រប់ចំណុច រួមទាំង សង្កេតពីគ្រប់ទង្វើផ្សេងៗ អ្នកគួរចាប់អារម្មណ៍ថា មិត្តរបស់អ្នកម្នាក់នេះ កំពុងតែព្យាយាមដណ្តើមកន្លែង របស់អ្នក ពីក្នុងដួងចិត្តរបស់គូស្នេហ៍អ្នកហើយ៕
វិធីសង្កត ពេលគូស្នេហ៍បែកចិត្ត
ការបែកចិត្ត គឺជាបទពិសោធន៍មួយដ៏ឈឺចាប់ ដែលអ្នកអាចសង្កេតពី ការបែកចិត្តរបស់ដៃគូ តាមរយៈ១១ចំណុចខាងក្រោម...។
១.ចាប់ផ្តើមក្លាយជាមនុស្សដែលមិនប្រាកដនឹងការពិតៈ
ចាប់ផ្តើមក្លាយជាមនុស្សចេះកុហក មិនថាជា លេសដោះសា ឬបង្វែងដាន មិនឱ្យអ្នកដេញទាន់ ដែល ការធ្វើបែបនេះ ជាការកុហកពេញទីតែម្តង ដូចជា ប្រាប់ថា ទៅធ្វើការលើសម៉ោង នៅថ្ងៃចុងសប្តាហ៍ តែគេ បែរជាទៅដើរលេងទៅវិញ។ នៅពេលដែលអ្នកសួរដេញដោល គេនឹងព្យាយាមនឹករកសម្តីដែលបាននិយាយ ជាមួយអ្នក ព្រោះគេត្រូវព្យាយាមរកនឹកថា តើមាន អ្វីខ្លះដែលគេធ្លាប់ប្រាប់អ្នក?
២.សម្តែងអាការធុញទ្រាន់ ពេល នៅជាមួយអ្នកៈ ទង្វើម៉្យាងទៀត គឺមានការធុញទ្រាន់ និងព្យាយាម ធ្វើដំណើរទៅណាមកណាតែម្នាក់ឯង។ គេសម្តែង ឥរិយាបថដូចជាមិនមានសេរីភាពនឹងធ្វើនេះធ្វើនោះ ដោយសម្អាងលើហេតុផលថា ដើម្បីបំបាត់អារម្មណ៍ តប់ប្រមល់ និងប្តូរមកជាមនុស្សខ្លួនមួយម្តងទៀត។
៣.ចាប់ផ្តើមបន្ថយការយកចិត្តទុកដាក់លើអ្នកៈ គេអាចនឹងបញ្ចោញអាការព្រងើយកន្តើយ និង សម្តែងអារម្មណ៍សប្បាយរីករាយ នៅពេលដែលមាន មនុស្សប្រុសផ្សេង ចូលមកស្និទ្ធស្នាលជាមួយអ្នក។ គេបន្ថយការយកចិត្តទុកដាក់ចំពោះអ្នក និងទៅ ចាប់អារម្មណ៍នារីដទៃ ក្នុងពេលតែមួយ។
៤.មានសម្ព័ន្ធភាពថ្មីយ៉ាងស្ងាត់ៗ: គេនឹងសម្តែងអាការធុញថប់ស្ទើរតែស្លាប់ នៅ ពេលដែលនៅផ្ទះម្តងៗ ឬពេលស្ថិតនៅជាមួយអ្នក ពេញមួយថ្ងៃ ប្រសិនបើមានឱកាស គេនឹងចេញទៅ ខាងក្រៅភ្លាមតែម្តង ដោយប្រាប់ថា ចេញទៅក្រៅ ដើម្បី យកខ្យល់អាកាស ឬទៅទិញអីវ៉ាន់បន្តិចបន្តួច ដើម្បីមាន ឱកាសនិយាយទូរស័ព្ទជាមួយនឹងអ្នកថ្មី។ អ្វីដែលសំខាន់ គឺគេចាប់ផ្តើមមានអាថ៌កំបាំងជាពិសេសគឺមានលេខទូរស័ព្ទផ្ទាល់ខ្លួន ដែលអ្នកមិនបានដឹង។
៥.និយាយប្រាប់គេថា ខ្លួននៅលីវៈ បុរសប្រភេទនេះ តែងគិតថាខ្លួនឯងនៅលីវរហូត ហើយថែមទាំងស្ត្រីខ្លះដែលពួកគេពេញចិត្តនោះ ក៏ ចូលចិត្តគេវិញដែរ។ នេះអាចសម្តែងបានថា អ្នកដែល មាននិស្ស័យផ្លាស់ប្តូរសង្សារបែបនេះ ចូលចិត្តការ យកឈ្នះបំផុត។ ប្រសិនបើព្យាយាមយកចិត្តទុកដាក់ ឬទាមទារឱ្យគេនៅជាមួយអ្នកទាំងយប់ទាំងថ្ងៃ គឺជា ការពិបាកបំផុត។
៦.ចាប់ផ្តើមព្រងើយនឹងការមាន ភេទសម្ព័ន្ធជាមួយអ្នកៈ គេចាប់ផ្តើមបង្ហាញភាពព្រងើយនឹងការមាន ភេទសម្ព័ន្ធជាមួយអ្នក យ៉ាងច្បាស់ ដោយប្រាប់ថា ហត់នឿយ រួចបែរជាទៅស្តាប់តន្ត្រី មើលទូរទស្សន៍ ឬអានសៀវភៅជំនួសវិញ។
៧.ដើរលេងខាងក្រៅជាញឹកញាប់ៈ ការជួបជុំគ្នាជាក្រុម អាចចាត់ទុកថា ជារឿង ធម្មតារបស់មនុស្សប្រុស។ ពេលខ្លះ អ្នកត្រូវទទួល យកដោយខានមិនបាន ដោយពេលខ្លះពួកគេទៅជួបជុំគ្នាផឹកស៊ីទៅក្លឹបទៅបារ តែចំណុចដែលខុសប្រក្រតី ដែលអ្នកអាចសង្កេតបាន គឺនៅពេលនេះ គេចូលចិត្ត ចេញទៅក្រៅជាញឹកញាប់ជាងមុន ទាំងដែលមិនសូវ មានលុយក្នុងខ្លួនប៉ុន្មាន។
៨.ផ្លាស់ប្តូរទង្វើ និងអាកប្បកិរិយាៈ អ្វីដែលអាចសង្កេតឃើញបានច្បាស់មួយទៀត គឺមានអាកប្បកិរិយាស្ទាក់ស្ទើរ នៅស្ងៀមធ្មឹង មិនថា ជាការតក់ស្លុតនៅពេលមានរឿងអ្វីកើតឡើងជាដើម ដែលអាការបែបនេះ អាចបញ្ជាក់ថា មានរឿងដែល គេមិនចូលចិត្តបានកើតឡើង។ទង្វើខ្លះរបស់គេអាចភិតភ័យហួសហេតុឬព្យាយាមយកចិត្តនិងសម្រប តាមអ្នកគ្រប់រឿង។ ពេលខ្លះគេរករឿងឈ្លោះជាមួយ អ្នក ដោយគ្មានមូលហេតុ ដោយយករឿងក្រៅផ្ទះ មកនិយាយ ដើម្បីធ្វើជាមូលហេតុជម្លោះ។
៩.ជីវិតគូខុសប្លែកពីមុនៈ អ្នកមានអារម្មណ៍ថា សម្ព័ន្ធភាពរវាងអ្នកនឹងគេ កាន់តែឃ្លាតឆ្ងាយពីគ្នា ដោយគេបញ្ចោញកាយវិការ ព្រងើយៗ ដូចជា គេងបែរខ្នងដាក់អ្នក ឬគេងមមើ ហៅឈ្មោះអ្នកដទៃជាដើម។ ទង្វើទាំងនេះ បញ្ជាក់បាន ថា គេចាប់ផ្តើមបន្ថយការយកចិត្តទុកដាក់ចំពោះ គ្រួសារបន្តិចម្តងៗ និងបង្វែរការចាប់អារម្មណ៍ទៅលើ រឿងផ្សេង ជំនួសឱ្យការស្និទ្ធស្នាលជាមួយអ្នក។
១០.ធ្វើឱ្យអ្នកពេញចិត្ត ដោយការ ជូនវត្ថុផ្សេងៗ: ជំហានដំបូងរបស់បុរសដែលចង់បែកចិត្ត គឺ ធ្វើឱ្យអ្នកពេញចិត្ត ដូចជាការទិញវត្ថុអនុស្សាវរីយ៍ ឱ្យអ្នកជាពិសេស ថែមទាំងជាវត្ថុដែលចេញពីទឹក-ចិត្តបរិសុទ្ធថែមទៀត។ អ្នកអាចចំណាំបានថា ចិត្ត របស់មនុស្សប្រុស គិតថា ការជូនវត្ថុអនុស្សាវរីយ៍ ធ្វើឱ្យស្ត្រីគិតថា បុរសនោះនៅតែស្រលាញ់ និងផ្តល់សារសំខាន់ដល់ខ្លួន ទើបមិនបានគិតអ្វី ដោយសារតែ ពេញចិត្តនឹងវត្ថុទាំងនោះ ដោយភ្លេចសង្កេតពី សកម្មភាពខុសប្រក្រតី។
១១.និយាយពីអ្វីដែលអ្នកមិនធ្លាប់ បានឮពីមុនៈ ឧទាហរណ៍ ដូចជាគេនិយាយថា “ប្រសិនបើ ថ្ងៃណាមួយយើងបែកគ្នា តើអូននឹងធ្វើដូចម្តេច?” ជាដើម។ សំណួរប្រភេទនេះ គឺគេសួរឡើង ដើម្បី ស្ទាបស្ទង់ពីគំនិតរបស់អ្នក និងត្រៀមខ្លួនជាមុន ឱ្យ បានរួចរាល់ក្នុងករណីដែលអ្នកមិនព្រម...៕
១៥ចំណុច បង្ហាញថា គេស្រលាញ់អ្នកស្មោះពិត
១ -ជូនទៅមករាល់ថ្ងៃៈ ទោះជាប្រេងសាំងឡើងថ្លៃ ឬស្ទះចរាចរណ៍ យ៉ាងណាក្តី គេក៏នៅតែពេញចិត្តទៅទទួលអ្នកដល់ ទីកន្លែង ហើយគ្រាន់តែអ្នកហើបមាត់ថា ចង់ទៅ កន្លែងណាមួយ គេនឹងជូនអ្នកទៅដល់ទីនោះ
ឱ្យទាន់ម៉ោងមិនខាន។ ការជូនទៅមក គឺជារឿងគួរឱ្យធុញទ្រាន់ ប៉ុន្តែ ដោយសេចក្តីស្រលាញ់ ការដែលបើកយានយន្ត ជូនអ្នកទៅមករាល់ថ្ងៃ គឺជាតួនាទីដ៏មានកិត្តិយស សម្រាប់គេហើយ។
២-មានរបស់របរផ្ញើជូនអ្នកជានិច្ចៈ ការផ្តល់ឱ្យដោយពុំមានការបង្ខិតបង្ខំ ដោយ សោមនស្សរីករាយ រាល់លើកដែលគេ មករកអ្នកម្តងៗ តែងតែមាននេះមាននោះជាប់ដៃ មកផ្ញើឱ្យអ្នកជានិច្ច នោះបញ្ជាក់ថា គេតែងតែនឹករលឹកមកដល់អ្នក និង ចង់ឱ្យអ្នកមានការពេញចិត្តនឹងរបស់របរ ដែលគេ យកមកឱ្យ។
៣-ទូរស័ព្ទមករកអ្នក រាល់ថ្ងៃៈ បញ្ជាក់ថា គេកំពុងធ្លាក់ក្នុងអន្លង់នៃសេចក្តី-ស្រលាញ់ គេតែងតែទូរស័ព្ទមកសួរសុខទុក្ខអ្នក គ្រប់ពេលវេលា មិនថា ព្រឹក ថ្ងៃត្រង់ ល្ងាច ឬមុនចូលគេងនោះឡើយគឺសុំឱ្យតែបានឮសំឡេងរបស់អ្នកនិងបានដឹងថា អ្នកមានភាពសប្បាយរីករាយ គឺគ្រប់គ្រាន់ ហើយ ថ្លៃទូរស័ព្ទអស់ប៉ុនណា ក៏មិនជាបញ្ហាអ្វីដែរ។
៤-អង្អែលសក់របស់អ្នកៈ សាកនឹករូបភាពទៅមើល ប្រសិនបើអ្នកអង្អែល- សក់ របស់នរណាម្នាក់ បញ្ជាក់ថា អ្នកពោរពេញទៅ ដោយសេចក្តីស្រលាញ់ចំពោះអ្នកនោះ។ បុរសក៏ដូច្នេះ ដែរ នៅពេលដែលគេសម្លឹងភ្នែករបស់អ្នក និងយកដៃ អង្អែលសក់អ្នកថ្នមៗ គឺជាកិរិយាសម្តែងចេញនូវ សេចក្តីស្រលាញ់ នៅក្នុងចិត្តរបស់គេ គឺកាន់តែចង់ស្និទ្ធស្នាលនែបនិត្យជិតអ្នកជាងនេះទៅទៀតប៉ុន្តែមិនអាចធ្វើបានព្រោះតែខ្មាសគេ។
៥-ចូលចិត្តសម្លឹង ពេលអ្នកគេងលក់ៈ បុរសភាគច្រើន ចូលចិត្តលួចសម្លឹងមើលស្ត្រី ពេលកំពុងគេងលក់ ព្រោះបុរសមានអារម្មណ៍ថា ស្ត្រីក្នុងពេលលង់លក់ គឺជារូបភាពគួរឱ្យទាក់ទាញ ជារូបភាពដ៏ស្អាត គួរឱ្យត្រជាក់ចិត្ត គឺជាពេលដែលអ្នក មើលទៅស្លូតបំផុតសម្រាប់ពួកគេ។
៦-បញ្ចុកអាហារអ្នកៈ ជួនកាល បុរសអាចបង្ហាញសេចក្តីស្រលាញ់ ចំពោះអ្នក ក្នុងពេលទទួលទានអាហារជាមួយអ្នក ដោយ ការជ្រើសយកអាហារដែលឆ្ងាញ់បំផុត ១ស្លាបព្រា រួចនិយាយថា “ញ៉ាំបន្តិចទៅ... អូនសម្លាញ់!” ជាដើម។ បើអ្វីដែលគេបញ្ចុកដល់មាត់អ្នក ពុំមែនជាថ្នាំពុល ថ្នាំសណ្តំ ឬថ្នាំបញ្ចុះនោះ គឺជាការបង្ហាញនូវសេចក្តី- ស្រលាញ់ពេញបេះដូង ចំពោះអ្នកហើយ។
៧-ថែទាំសត្វចិញ្ចឹមឱ្យអ្នកយ៉ាងល្អៈ គេដឹងថា អ្នកស្រលាញ់សត្វចិញ្ចឹម (សុនខ ឬ ឆ្មា) ប៉ុនណា ហើយការដែលគេធ្វើការថែទាំសត្វចិញ្ចឹម ជាទីស្រលាញ់របស់អ្នក គឺបញ្ជាក់នូវសេចក្តីស្រលាញ់ ដែលមានចំពោះអ្នកដែរ។ ប៉ុន្តែ អ្នកក៏មិនគួរមាន សត្វចិញ្ចឹមប្លែកៗ របៀបសត្វល្អិត ឬសត្វល្មូន ដែល នាំឱ្យគេមានអារម្មណ៍ខ្ពើមរអើម ឬខ្លាចៗនោះដែរ បើ ដូច្នោះមែននោះ ទោះជាគេស្រលាញ់អ្នកប៉ុនណា ក៏គេ ធ្វើចិត្តឱ្យស្រលាញ់សត្វចិញ្ចឹមរបស់អ្នកមិនកើតដែរ។
៨-មកជួយការងារអ្នកជាញឹកញាប់ៈ តាមធម្មតា រឿងការងារផ្ទះសម្បែងផ្ទាល់ខ្លួន របស់គេ បុរសមិនសូវជាឧស្សាហ៍ព្យាយាមនោះទេ ប៉ុន្តែ ចំពោះការងាររបស់អ្នកវិញ ទោះជាការងារអ្វី ក៏ដោយ ក៏គេប្រឹងប្រែងស្ទុះស្ទារមកជួយ ទោះជាពេល វេលារបស់ខ្លួនមមាញឹកយ៉ាងណា ក៏នៅតែឆ្លៀតពេល មកជួយខ្នះខ្នែងក្នុងកិច្ចការរបស់អ្នកដែរ ដែលជួនកាល អ្នកពុំបានចង់ឱ្យគេមកជួយនោះទេ។
៩-កំប្លែងឱ្យអ្នកបានសើចៈ ប្រសិនបើគេជាបុរសអារម្មណ៍កំប្លែងគេអាចធ្វើឱ្យអ្នកនៅជុំវិញខ្លួនសើចបានដោយងាយតែចំពោះបុរសដែលជាមនុស្សប្រាកដប្រជា តែងតែមានភាព តានតឹងមិនឈប់ មិនសូវឃើញញញឹមញញែមទេ។ ប៉ុន្តែ ពេលនៅក្បែរស្ត្រីជាទីស្រលាញ់របស់ខ្លួនបែរជាព្យាយាមធ្វើឱ្យស្ត្រីបានសើចសប្បាយដោយ គេព្យាយាម ធ្វើឱ្យពេលវេលាដែលនៅជាមួយស្ត្រីជាទីស្រលាញ់ របស់ខ្លួន ពោរពេញទៅដោយសេចក្តីស្រលាញ់ និង សេចក្តីសុខ។
១០-មិនចង់ឃ្លាតពីអ្នកៈ នៅពេលត្រូវឃ្លាតពីគ្នាមួយរយៈពេលដោយភារកិច្ចណា មួយគេនឹងបង្ហាញអាការមិនចង់ឃ្លាតពីអ្នកទោះបីជាការឃ្លាតគ្នាត្រឹមតែប៉ុន្មានម៉ោង ដើម្បីត្រឡប់ទៅផ្ទះសម្រាករៀងៗខ្លួនក្តីក៏គេតែងតែព្យាយាមអូសបន្លាយពេលវេលាឱ្យ នៅជាមួយគ្នា បានយូរបំផុត តាមដែលអាចធ្វើបាន។
១១-ប៉ះកាយរបស់អ្នក យ៉ាងថ្នមបំផុតៈ ដោយចិត្តស្រលាញ់ បើបានប៉ះកាយរបស់អ្នក គេនឹងប៉ះដោយថ្នមបំផុត ដូចជា ការអង្អែលដៃ អង្អែលខ្នង ឬការថើបថ្ងាស ថ្ពាល់ ឬមាត់ក្តី។ ផ្ទុយពី បុរសដែលគ្មានចិត្តស្រលាញ់ ដែលប៉ះកាយរបស់អ្នក យ៉ាងធ្ងន់ដៃ ដោយប្រើកណ្តាប់ដៃ ឬស្មងជើង ជាដើម។
១២-បង្ហាញអាការហួងហែងៈ តាមទិសស្លោកស្នេហាដែលថា មនុស្សម្នាក់ៗ សុទ្ធតែចង់បានស្នេហ៍ស្មោះមួយនឹងមួយ ទើបដល់ថ្នាក់ ថា មិនត្រូវការឱ្យបុរសដទៃ ដែលមិនមែនជាសាច់ញាតិ របស់អ្នក មកស្និទ្ធស្នាលក្បែរអ្នកនោះទេ។ ពេលគេ មានអាការប្រចណ្ឌហួងហែងបែបនេះ អាចធ្វើឱ្យបរិ-យាកាសស្នេហារបស់អ្នក មានភាពល្អក់កករបន្តិចក្តី ប៉ុន្តែ នោះក៏ជាប្រការមួយដែលបញ្ជាក់ថា គេស្រលាញ់ អ្នកដែរ។
១៣-កើតទុក្ខតាមអ្នកដែរៈ សេចក្តីស្រលាញ់ បានភ្ជាប់ចិត្តនឹងចិត្ត រវាង មនុស្សពីរនាក់ ឱ្យចូលគ្នា ប្រៀបដូចជាមនុស្សតែម្នាក់។ ដូច្នេះនៅពេលភាគីម្ខាងទៀតមានទុក្ខកង្វល់ ឬទុក្ខ- លំបាកដោយរឿងអ្វីមួយ គេនឹងមានអារម្មណ៍ទៅតាម នោះដែរ។ ប្រសិនបើមានអ្នកណាម្នាក់ បាននិយាយ មួលបង្កាច់អំពីអ្នក គេឮសូរហើយ តែបែរជាមិន ប្រតិកម្មដោយសម្តី ឬប្រើកម្លាំងតបតទៅវិញទេនោះ អ្នកគួរតែសង្ស័យអំពីពាក្យថា “ស្រលាញ់” របស់គេ ហើយ។
១៤-និយាយអំពីអនាគតរបស់អ្នកនឹងគេៈ តាមធម្មតា បុរសតែងតែមិនព្រមសម្លឹងមើលឱ្យ វែងឆ្ងាយ ឬគិតស្រមើស្រមៃទៅមុខផ្តេសផ្តាសនោះ ទេ ប្រសិនបើគេមិនមានអារម្មណ៍ថា វានឹងជិតក្លាយ ជាការពិត ឬមានលទ្ធភាពអាចទៅរួចទេនោះ។ ការ ដែលគេនិយាយលើកឡើងអំពីអនាគតរបស់អ្នក- ទាំងពីររួមគ្នា ជាការសាងគ្រួសារតូចមួយ ដែលមានគេ ជាជើងមុខ ហើយអ្នកជាជើងក្រោយ ទោះបីជាអ្នកមាន អារម្មណ៍ថា វាជារឿងអនាគតនៅវែងឆ្ងាយនៅឡើយក្តីប៉ុន្តែ នៅពេលគេនិយាយអំពីរឿងនេះច្បាស់លាស់ ថា “...យើងនឹងមានអនាគត និងប្រើប្រាស់ជីវិត រួមគ្នា” បែបនេះ បញ្ជាក់នូវសេចក្តីស្រលាញ់ និងភាព គង់វង្សឋិតថេរជាមួយអ្នកយ៉ាងខ្លាំង។
១៥-គេបង្ហូរទឹកភ្នែក ដោយសារទង្វើ របស់អ្នកៈ ទឹកភ្នែករបស់បុរស ពុំមែនជាអ្វីដែលមនុស្ស ទូទៅ បានឃើញដោយងាយនោះទេ លើកលែងតែមនុស្សជិតដិតបំផុត និងបានឃើញដោយកម្រ។ ប៉ុន្តែ បើអ្នកបានឃើញគេស្រក់ទឹកភ្នែកដោយផ្ទាល់ ជាពិសេស ដោយមានអ្នកជាមូលហេតុនៃការបង្ហូរទឹកភ្នែកនោះ អ្នកត្រូវដឹងថា ទឹកភ្នែកគ្រប់តំណក់ ដែលស្រោចស្រព ទៅលើផែនថ្ពាល់របស់គេ និងគ្រប់កិរិយាសោយសោក របស់គេ គឺចេញពីសេចក្តីស្រលាញ់ ដែលគេមានចំពោះ អ្នក ហើយគេក៏មានអារម្មណ៍ឈឺចាប់យ៉ាងខ្លាំង ចំពោះទង្វើរបស់អ្នក៕
វិធី ៨យ៉ាង ដាស់អារម្មណ៍បុរស
សម្រាប់ស្ត្រី ដែលចង់ដាស់អារម្មណ៍បុរសជាដៃគូ ឬស្វាមី អាចប្រើវិធី ទាំង៨ យ៉ាង ខាងក្រោមនេះបាន...។
១.ត្រៀមឆាក ត្រៀមអារម្មណ៍ ៖
ទៅសម្រាកលំហែនៅមាត់សមុទ្រ ឆ្លៀត ឱកាសថើបគ្នា ហើយកាន់ដៃគ្នាដើរលើឆ្នេរខ្សាច់ សំឡេងខ្យល់បក់រំភើយធ្វើឱ្យអ្នកខ្លះទប់អារម្មណ៍ មិនបាន ស្ទើរតែត្រឡប់មកកន្លែងសម្រាកភ្លាមៗ។
២.ទទួលរាក់ទាក់ធ្វើឱ្យភ្ញាក់ផ្អើល ៖
បើកទ្វារទទួលគេមកពីធ្វើការ ដោយស្លៀកពាក់តែឈុតក្នុងពណ៌ខ្មៅសិចស៊ី ទម្លាក់សក់សិចស៊ី អ្នកមិនគួរមើលរំលងចំណុចដ៏តូចនេះឡើយ។
៣.ចូលទៅរកគេមុន ៖
ជំនួសឱ្យការរង់ចាំគេចាប់ផ្តើម អ្នកអាចចូល ទៅស្ទាបអង្អែលគេមុន។ ពេលដំបូង គេអាចនឹក ប្លែកក្នុងចិត្ត ប៉ុន្តែ មិនយូរប៉ុន្មាន គេនឹងមាន អារម្មណ៍ស្រៀវស្រើបភ្លាម។
៤.លេងទឹកជាមួយគ្នា ៖
បើផ្ទះរបស់អ្នក មានអាងហែលទឹក កុំភ្លេច បបួលគេឱ្យលេងទឹកដាស់អារម្មណ៍ជាមួយគ្នា។ នៅពេលរាងកាយប៉ះគ្នា ព្រមជាមួយតំណក់ទឹក នឹងជួយដាស់អារម្មណ៍ដ៏ពុះកញ្ជ្រោល។
៥.សិចស៊ីក្នុងរូបភាពផ្សេងៗ ៖
ភាពសិចស៊ី កើតឡើងពីធម្មជាតិ ស្ត្រីភាគ ច្រើនពាក់អាវមិនមានខ្នងធ្វើកិច្ចការ ឬដើរចុះឡើង ដែលវាជាភាពសិចស៊ីខុសពីការតុបតែង។
៦.ស្នាមញញឹមជាប់ចិត្ត ៖
ស្នាមញញឹមទាក់ទាញចិត្តបុរសយ៉ាងខ្លាំង។ មានការសិក្សាមួយ បង្ហាញថា ស្នាមញញឹមរបស់ ស្ត្រី អាចដាស់អារម្មណ៍ និងចំណង់ផ្លូវភេទរបស់ បុរសបានយ៉ាងខ្លាំង។
៧.ប្រើកាយវិការដាស់អារម្មណ៍ ៖
បើអ្នកទុកចិត្តលើរាងកាយរបស់ខ្លួនហើយ សាកល្បងស្លៀកពាក់សិចស៊ី ហើយបើកតន្ត្រី រាំគ្រវីគូទទៅមកឱ្យគេអង្គុយមើល។ ធ្វើបែបនេះ ទាក់អារម្មណ៍គេយ៉ាងខ្លាំង ហើយអាចធ្វើឱ្យគេទប់អារម្មណ៍មិនបាន ក៏ឡើងមករាំជាមួយអ្នក ដែរ។
៨.កាយវិការញ៉ាំចេកអំបូង ៖
ធ្វើឱ្យគេមើលឃើញអ្នកញ៉ាំចេក បណ្តាល ឱ្យគេមានអារម្មណ៍អណ្តែតអណ្តូង។ ប៉ុន្តែ កុំធ្វើឱ្យគេដឹងថា អ្នកកំពុងទាក់ទាញអារម្មណ៍គេ៕
ចំណុចកំពូលផ្លូវភេទបុរស និងស្ត្រី
ចំណុចកំពូលផ្លូវភេទ កើតឡើងបានទាំងបុរសនិងស្ត្រី ដោយនៅពេលដល់ចំណុចកំពូល សាច់ដុំក្នុងបរិវេណពោះផ្នែកក្រោម ដែលស្ថិតនៅជុំវិញអវយវៈភេទ និងរន្ធគូទ នឹងច្របាច់រីករួមយ៉ាងរហ័ស រាងកាយនឹងបញ្ចេញសារធាតុអុកស៊ីតូស៊ីន(Oxytocin) បរិមាណខ្ពស់ជាងកម្រិតធម្មតា ដល់ទៅ ៥ដង ដោយសារធាតុនេះ នឹងទៅជំរុញឱ្យមានការបញ្ចេញសារធាតុនៃសេចក្តីសុខ គឺអេនឌ័រហ៊្វីន (Endorphin) ដែលវាអាចបន្ថយអាការឈឺផ្សេងៗក្នុងរាងកាយបានយ៉ាងល្អ។ ទាំងបុរសនិងស្ត្រី តែងបានទទួលអារម្មណ៍ស្រៀវស្រើប និងមានសេចក្តីសុខ នៅពេលឈានដល់ចំណុចកំពូលផ្លូវភេទ ប៉ុន្តែ បន្ទាប់ពីនោះ តែងមានអារម្មណ៍នឿយហត់ និងត្រូវការសម្រាក...។
បុរស ៖
នៅពេលដល់ចំណុចកំពូលផ្លូវភេទ សាច់ដុំ រន្ធទ្វារធំ ក្រពេញប្រូស្តាត និងសាច់ដុំក្នុងអវយវៈភេទបុរស និងច្របាច់រីករួមតាមចង្វាក់ ជះឥទ្ធិពលឱ្យ ទឹកកាម ដែលរក្សាទុកក្នុងពងស្វាស បញ្ចេញមកតាម ចុងអវយវៈភេទបុរស។ ចំណុចកំពូលផ្លូវភេទរបស់បុរស មានរយៈពេលប្រមាណ ៣-១០វិនាទី។ ក្នុងអំឡុងពេលនេះ បុរសមានអារម្មណ៍ស្រៀវស្រើប និងតែងតែមានសេចក្តីសុខខ្លាំង។ ចំណុចកំពូលផ្លូវភេទ អាចជាលទ្ធផលនៃការរួមភេទ ការសម្រេចកាម ដោយខ្លួនឯង ឬការជំរុញអវយវៈភេទ ដោយវិធី ផ្សេងៗ ដូចជា ការប្រើមាត់ ឬឧបករណ៍រំញ័រជាដើម។
នៅពេលបុរសមានអាយុកាន់តែច្រើន បរិមាណរបស់ ទឹកកាម ដែលបញ្ចេញមក មានកាន់តែតិច ដូច្នេះ រយៈពេលនៃចំណុចកំពូលផ្លូវភេទ នឹងកាន់តែខ្លី ប៉ុន្តែ អារម្មណ៍ខណៈឈានដល់ចំណុចកំពូល មិនបាន ផ្លាស់ប្តូរឡើយ។ ក្រោយបញ្ចេញទឹកកាមហើយ បុរសត្រូវការពេលសម្រាកមួយរយៈ ប្រមាណមិនដល់ ១នាទី ឬយូររាប់ម៉ោង អាស្រ័យលើអាយុ និងសភាពរាងកាយ ទើបអាចរួមភេទបានម្តងទៀត។
ស្ត្រី ៖
មុនស្ត្រីឈានដល់ចំណុចកំពូលផ្លូវភេទ ទ្វារមាស នឹងបញ្ចេញទឹករំអិល ដោយគ្លីតូរីស នឹងរីកធំ ដោយសារមានឈាមមកស្ទះក្នុងជាលិកា។ ស្ត្រីមួយចំនួន ខ្លួនឡើងក្រហម ដោយសារឈាមរត់ទៅស្បែក កាន់តែច្រើនឡើង។ នៅពេលជិតដល់ចំណុចកំពូលកាន់តែខ្លាំងឡើង គ្លីតូរីសនឹងរួញ ហើយគែមក្នុងរបស់ទ្វារមាស នឹងមានពណ៌កាន់តែក្រមៅឡើង បន្ទាប់-ពីនោះ ទ្វារមាសនឹងរួញតូចប្រមាណ៣០% និងពោរពេញដោយជាលិកាទន់ខាងក្នុង។ លើសពីនេះ សាច់ដុំស្បូន នឹងរួញតូច។
ស្ត្រីនឹងឈានដល់ចំណុចកំពូល ពេញលក្ខណៈ នៅពេលស្បូន ទ្វារមាស និងសាច់ដុំពោះ ផ្នែកក្រោម ច្របាច់កន្ត្រាក់ ជាចង្វាក់ច្រើនដង ដោយស្ត្រីភាគច្រើនពេញចិត្តនឹងអារម្មណ៍ដែលបានទទួលក្នុងអំឡុងពេលនេះ។ ទោះយ៉ាងណា ក៏មានស្ត្រីដែលរួមភេទជាប្រចាំមួយចំនួន មិនបានទទួលអារម្មណ៍បែបនេះឡើយ។ ក្រោយពីដល់ចំណុចកំពូលផ្លូវភេទគ្លីតូរីស នឹងត្រឡប់មកទំហំដើម ក្នុងរយៈពេល ១០នាទី...៕
រក្សាសុខភាពឱ្យល្អ ជីវិតសិចកាន់តែអស្ចារ្យ
ការមានជីវិតសិចដ៏ស្កប់ស្កល់ចិត្ត មិនមែនត្រឹមតែបានពីក្បាច់ប្លែកៗប៉ុណ្ណោះទេ ការមានសុខភាពល្អ ក៏ជាកត្តាសំខាន់ ដែលជួយឱ្យសិចរលូនតាមនោះដែរ។ ជាពិសេស ការថែទាំសុខភាព ៥ចំណុចខាងក្រោម អាចជះឥទ្ធិពលល្អដល់សកម្មភាពលើគ្រែរបស់គូស្នេហ៍... ៖
-ចាប់ផ្តើមពីរឿងងាយៗ ៖ គឺទទួលទានទឹក ឱ្យគ្រប់គ្រាន់ និងគួរទទួលទានឱ្យបានពេញ ១ថ្ងៃ មិនមែនទទួលទានតែក្នុងពេលអាហារ ព្រោះបរិមាណទឹកដែលគ្រប់គ្រាន់ចំពោះរាងកាយ ជួយក្នុងរឿងទឹករំអិល ខណៈរួមភេទបានល្អ ថែមទាំងជួយឱ្យប្រព័ន្ធដុតបំផ្លាញ ថាមពល ធ្វើការបានល្អ រំលាយឆាប់រហ័ស ទម្ងន់មិនងាយឡើង។
-ទទួលទានយ៉ាអួរាល់ថ្ងៃ ៖ ទទួលទានយ៉ាអួ ប្រភេទជាតិខ្លាញ់ទាប បរិមាណ ២២០ ម.ក្រ ក្នុង១ថ្ងៃ អារម្មណ៍ផ្លូវភេទ នឹងត្រូវជំរុញងាយជាងមុន ថែមទាំងជាប្រភពប្រូតេអ៊ីនដ៏ល្អ ដែលបង្កើនប្រសិទ្ធភាពក្នុងការដុតរំលាយ។
-ហាត់ប្រាណជាប្រចាំ ៖ ដោយសារអំឡុងពេលដែលអ្នកហាត់ប្រាណនោះ រាងកាយ បានបញ្ចោញសារធាតុអេនឌ័រហ៊្វីន (Endorphins) ឬសារធាតុនៃសេចក្តីសុខ ដោយសារធាតុនេះ នៅមានចំណែកជួយផលិតអ័រម៉ូនភេទប្រុស ឬថេស្តូស្តេរ៉ូន ពេលរួមភេទ នឹង បានស្កប់ស្កល់ចិត្តបាន មិនពិបាក។ តាមការស្រាវជ្រាវបានបញ្ជាក់ថា ការហាត់ប្រាណទៀងទាត់ ជួយឱ្យអារម្មណ៍ផ្លូវភេទ ត្រូវដាស់ ឬជំរុញ និងស្រើបស្រាលបានងាយ។
-ចេញត្រូវកម្តៅថ្ងៃ ៖ គួរជាកម្តៅថ្ងៃ ក្នុងពេលព្រឹក ប្រមាណ ២០នាទី ដោយមិនបាច់លាបក្រែមការពារកម្តៅថ្ងៃ លើស្បែក វាអាចជួយជំរុញកម្លាំងផ្លូវភេទ ហើយរាងកាយ ថែមទាំងបានវីតាមីនD ផងដែរ។
-ផ្តាច់បារី ៖ ទោះបីក្នុងអំឡុងដំបូង ដែលជក់សារធាតុនីកូទីន អាចធ្វើឱ្យសិចល្អប្រសើរបាន ប៉ុន្តែ បើបានទទួលសារធាតុនេះយូរទៅ វាបែរជាធ្វើឱ្យខ្សោយសមត្ថភាពផ្លូវភេទ អារម្មណ៍ល្ហិតល្ហៃ ចំណែកក្នុងផ្នែកសុខភាព ការជក់បារី នៅបង្កើនឱកាសប្រឈមនឹងការឈឺថ្កាត់ច្រើនមុខទៀតផង៕
វិធីធ្វើតេស្តកម្រិតប្រចណ្ឌ របស់បុរស
ស្ត្រីអាចធ្វើតេស្តកម្រិតប្រចណ្ឌ របស់បុរសជាគូស្នេហ៍បាន តាមវិធីខាងក្រោម ប៉ុន្តែ មុននឹងធ្វើ គួរពិចារណា ដល់និស្ស័យ ឬអត្តចរិត របស់បុរសឱ្យច្បាស់សិន។ បើគេជាសុភាពបុរសពិតៗ វិធីនេះ ប្រាកដជាមានប្រសិទ្ធភាព។ ផ្ទុយទៅវិញ បើដៃគូរបស់អ្នក ជាបុរសពូកែប្រចណ្ឌ ថែមទាំងចូលចិត្តប្រើហិង្សាទៀតនោះ សូមកុំសាកល្បង ឱ្យសោះ ប្រយ័ត្នឈឺខ្លួន...។
១. បង្ហាញថា ខ្លួនជាទីចាប់អារម្មណ៍របស់អ្នកដទៃ ៖
ប្រសិនបើអាច អ្នកគួរលួចផ្ញើបាច់ផ្កា ដោយមានសរសេរឈ្មោះបុរសផ្សេង យកមកជូនខ្លួនឯង ពេលនោះ វានឹងបង្កើតការសង្ស័យដល់ដៃគូរបស់អ្នក ឱ្យងឿងឆ្ងល់ថា នរណាជាម្ចាស់បាច់ផ្កានេះ ? ហើយគេនឹងងាកមករ៉ូមែនទិកជាមួយអ្នក កាន់តែខ្លាំងឡើង ដើម្បីរកសួរនាំពីរឿងបាច់ផ្កានោះ។
២. បង្ហាញសកម្មភាពគួរឱ្យសង្ស័យ ៖
ប្តូរសកម្មភាពរបស់អ្នកពីមុន ដែលធ្លាប់តែ ទូរស័ព្ទរកគេ ១ថ្ងៃ ៣ដង ឬការទទូចសួររឿងរបស់គេគ្រប់ពេលវេលា មកជាការនៅស្ងៀម មិនទូរស័ព្ទ ទៅរកគេទៅណាក៏មិនខ្វល់ជួបគ្នាតែក្នុងពេលដែល ចាំបាច់ ពេលនោះ គេនឹងសង្ស័យ រួចស្វែងរកចម្លើយ ថា មានអ្វីកើតឡើងចំពោះស្នេហាអ្នកទាំងពីរ ?
៣. ចូលក្លឹបហាត់ប្រាណ និងតែងខ្លួនឱ្យស្អាត ៖
ការថែរក្សារូបរាង និងសម្រស់របស់ខ្លួន ឱ្យ នៅក្មេងស្អាត ធ្វើឱ្យបុរសជាដៃគូគិតថា អ្នកនៅស្អាត ខ្លាចមានបុរសដទៃដណ្តើម ឬតាមសុំស្នេហ៍។ ដូច្នេះ គេនឹងងាកមកប្រើសម្តីផ្អែមល្ហែម ដែលមិនធ្លាប់មាន ដើម្បីកម្ចាត់គូប្រជែង។
៤. លើកសរសើរបុរសផ្សេង ឱ្យដៃគូស្តាប់ ៖
សូម្បីពេលមើលកុនជាមួយគ្នា សាកសរសើរ តួឯកប្រុស ជាប្រចាំ នោះដៃគូរបស់អ្នក នឹងងាកមក យកចិត្តទុកដាក់ចំពោះអ្នក កាន់តែខ្លាំងឡើង ព្រោះគេ គិតថា អ្នកមិនដែលសរសើរគេ ដូចតួឯកបុរសនោះ សោះ។
៥. ក្លែងរាក់ទាក់ដៃគូ ដោយឈ្មោះសង្សារចាស់ ៖
បើអ្នកក្លែងជាហាមាត់និយាយឈ្មោះសង្សារចាស់ ដោយមិនបានតាំងចិត្ត នោះដៃគូរបស់អ្នក នឹងមានចិត្តគិតថា ភ្លើងស្នេហ៍ចាស់របស់អ្នក មិនទាន់ រលត់នៅឡើយ ឬអាចគិតថា អ្នកនៅមានចិត្តចំពោះ ស្នេហ៍ចាស់ ធ្វើឱ្យគេបង្ហាញនូវអាការប្រចណ្ឌរបស់គេភ្លាម។
៦. បង្កើតគូប្រជែងដល់គូស្នេហ៍ ៖
អ្នកអាចរកមិត្តភក្តិប្រុសដែលអាចទុកចិត្តបាន ដើម្បីដើរស្និទ្ធស្នាលជាមួយគ្នា នៅចំពោះមុខគូស្នេហ៍ អ្នក នោះគេប្រាកដជារកវិធីសាស្ត្រយកចិត្តអ្នក ឱ្យងាកមករកគេវិញមិនខាន។
៧. បង្កើតស្ថានការណ៍ថា អ្នកកំពុងស្ទាក់ស្ទើរចំពោះសេចក្តីស្នេហារបស់គេ ៖
ដូចជា អ្នករៀបរាប់ពីការរំខាននៃភាពខូចខិល របស់គេ និងរករឿងធ្វើឱ្យមួម៉ៅក្តៅក្រហាយ ប៉ុន្តែ មិនដល់ថ្នាក់ឈ្លោះគ្នាឡើយ គ្រាន់តែបង្ហាញថា អ្នក មានអារម្មណ៍មិនទុកចិត្តទង្វើរបស់គេ ឬនិយាយលេងថា យើងគួរឃ្លាតពីគ្នាមួយរយៈ ដើម្បីស្វែងយល់ពីគ្នា រួចលួចមើលសកម្មភាពរបស់គេ បើគេ ឆ្លើយយល់ព្រមភ្លាម នោះបង្ហាញថា ស្នេហារបស់អ្នក ចាប់ផ្តើមមានបញ្ហាហើយ។
៨. បាត់ខ្លួន ដើម្បីឱ្យគេសង្ស័យ ៖
ពេលខ្លះ ការជួបមុខគ្នារាល់ថ្ងៃ អាចធ្វើឱ្យមានអារម្មណ៍ថា ស្នេហារបស់អ្នកមិនផ្អែមល្ហែមដូចការជួបគ្នាដំបូង។ ដូច្នេះ សាកល្បងគេចមុខ ចៀសវាងការជួបមុខគ្នាមួយរយៈ រួចចេញទៅដើរកម្សាន្ត ជាមួយក្រុមគ្រួសារ ឬមិត្តភក្តិស្រីៗរបស់អ្នក ពេលនោះ គេនឹងអន្ទះសា ស្វះស្វែងរកអ្នកជាមិនខាន ៕
រួមភេទដំបូង ឈឺចាប់កម្រិតណា?
ការរួមភេទ រវាងបុរស និងស្ត្រី គឺជាការផ្តល់សេចក្តីសុខឱ្យគ្នាទៅវិញទៅមក។ ប៉ុន្តែ ចំពោះស្ត្រីដែលពុំសូវមានការយល់ដឹង ឬពុំធ្លាប់ឆ្លងកាត់ក្នុងរឿងនេះ តែងមានចម្ងល់ថា ការរួមភេទនាគ្រាដំបូង ឈឺខ្លាំងដែរឬទេ ?
មានចម្ងល់ជាច្រើន ពាក់ព័ន្ធនឹងការរួមភេទ ជាពិសេស គឺការរួមភេទនាគ្រាដំបូងរបស់ស្រីក្រមុំព្រហ្មចារី ដែលមានជំនឿថា រមែងមានការឈឺចាប់ ខណៈដែលអ្នកខ្លះនៅមាន- ចម្ងល់ថា តើការរួមភេទដំបូងនោះ ឈឺចាប់ កម្រិតណា ?
ជាទូទៅ ការរួមភេទលើកដំបូង វាពិតជាបណ្តាល ឱ្យឈឺខ្លះជាពុំខាន បើមិនឈឺខ្លាំង ក៏ឈឺតិចៗដែរ។ នេះ អាស្រ័យទៅលើស្ត្រីម្នាក់ៗ។ ស្ត្រីខ្លះបានរៀបការអស់ ជាច្រើនថ្ងៃកន្លងទៅ ទើបរួមភេទបានសម្រេច។ ការរួមភេទ នាគ្រាដំបូង ក៏ដូចការដែលយើងកេះដុំក្រដាសជូតមាត់ ដែរ។ បើហែកវាចេញដោយបង្ខំ ក្រដាសនោះ នឹងដាច់ រហែកឱ្យរពុយ ជាក់ជាពុំខាន។ ដូច្នេះ ត្រូវកេះបកស្រទាប់ ក្រដាសនោះ មួយស្រទាប់ម្តងៗ ដោយសន្សឹមៗ។
សម្រាប់គូស្វាមីភរិយាថ្មោងថ្មី ជាពិសេស គឺបុរស ជាស្វាមីតែម្តង បើកាលណានាងជាភរិយាប្រាប់ថាឈឺ អ្នកត្រូវផ្អាកការរួមភេទត្រឹមនោះសិនចុះ ស្អែកសឹមព្យាយាមជាថ្មីទៀត មិនត្រូវបញ្ចេញតណ្ហាដ៏កំរោលទៅលើភរិយាជាទីស្រលាញ់របស់អ្នកឡើយ ព្រោះបើកាលណានាងភ័យ ញញើត ខ្លាចរអា ដោយសារឈឺពេក ក្នុងគ្រាដំបូងនោះ អាចបណ្តាលឱ្យមានរបួសក្នុងផ្លូវចិត្ត របស់នាងគ្រប់ពេល។ ក្រៅពីនេះ ស្ត្រីខ្លះ មានអាការប្រឹង របស់ទ្វារមាស រហូតមិនអាចរួមភេទបាន (Vaginismus)។
ចំពោះការរួមភេទដែលបណ្តាលឱ្យឈឺ ភាសាពេទ្យ ហៅថា Dyspareunia។ អាការនេះ សំដៅដល់ការឈឺ អវយវៈភេទ និងអវយវៈដែលពាក់ព័ន្ធនឹងប្រដាប់ភេទ។ នេះ ពុំមែនសំដៅដល់ការឈឺចិត្ត ឬឈឺចាប់ខ្លួនប្រាណ ដោយការធ្វើទារុណកម្មឡើយ។ បើជាស្ត្រី សំដៅដល់ការ រួមភេទ ដែលនាំឱ្យឈឺទ្វារមាស ស្បូន ឬដៃស្បូន។ បើជាបុរស វិញ គឺឈឺអង្គជាត (លិង្គ) ឬក្រពេញពងស្វាស។
រីឯស្ត្រី ការរួមភេទសម្ព័ន្ធនាគ្រាដំបូង វារមែងបណ្តាលឱ្យឈឺ។ ចំពោះមូលហេតុ ក៏ព្រោះតែអវយវៈភេទ របស់ស្រីក្រមុំព្រហ្មចារី នៅថ្មីថ្មោង មិនធ្លាប់ត្រូវបានរីករួមអ្វីសោះ ហើយនៅពេលបុរសប្រើកម្លាំងខ្លាំងពេក អាចបណ្តាលឱ្យដាច់រហែកទ្វារមាស។ ជាពិសេស បើអវយវៈ ភេទរបស់បុរសកាន់តែធំទៀតនោះ អាចធ្វើឱ្យស្ត្រីខ្លះដាច់រហែក ទ្វារមាសខ្លាំងបាន បើបុរសប្រឹងស៊កបញ្ចូលទាំងបង្ខំ។
មានករណីផ្សេងទៀត ដែលអាការឈឺដូចនេះ របស់ស្ត្រី កើតឡើងពីការរលាកក្រពេញបារថូលីន (Bartholin)។ ក្រពេញនេះ ស្ថិតនៅត្រង់បរិវេណសងខាងនៃ មាត់ទ្វារមាស។ ក្រពេញនេះ មានតួនាទីផលិតទឹករំអិល មកផ្សើមក្នុងទ្វារមាស។ បើវារលាក នឹងបណ្តាលឱ្យហើម ឈឺ មិនអាចធ្វើការរួមភេទបាន។
ចំពោះស្ត្រីដែលមានអាយុច្រើន ឬស្ត្រីឈានចូលដល់វ័យអស់រដូវ ខ្វះអ័រម៉ូនអេស្ត្រូចេន ធ្វើឱ្យទ្វារមាស មានសភាពស្ងួត ស្តើង។ រីឯភាពយឺតយាររបស់ជញ្ជាំង ទ្វារមាស ត្រូវបានខូច បើធ្វើការរួមភេទ វានឹងបណ្តាលឱ្យឈឺចាប់។ ហេតុដូច្នេះហើយ ទើបវាជាមូលហេតុដែល នាំឱ្យស្ត្រីជាច្រើននាក់ ជិនណាយក្នុងការរួមភេទ។ បើស្វាមី ភរិយា ដែលពុំយល់អំពីធម្មជាតិរបស់មនុស្សក្នុងវ័យនេះ អាចនាំឱ្យមានភាពរកាំរកូស ឈ្លោះទាស់ទែងពាក់ព័ន្ធនឹងរឿងលើគ្រែ រហូតបណ្តាលឱ្យបែកបាក់គ្នា ក៏សឹងមាន។
ចំណែកគ្លីតូរីស (Clitoris) ក៏អាចជាចំណុចមួយ ដែលធ្វើឱ្យឈឺបានផងដែរ ជាពិសេស ចំពោះបុរសដែល ប្រើដៃធ្ងន់ លញ់ឈ្លីខ្លាំងៗ។ ម៉្យាងវិញទៀត ចំពោះបុរស ដែលចូលចិត្តបង្កប់គ្រាប់ឃ្លីតូចៗ នៅតាមស្បែកនៃក្បាលលិង្គ ក៏ជាមូលហេតុបង្កការឈឺចាប់ដល់ស្ត្រីផងដែរ។ ស្ត្រីខ្លះក៏ចូលចិត្តអង្គជាតដែលបង្កប់គ្រាប់ឃ្លីនេះ ឯខ្លះទៀត មិនចូលចិត្តទាល់តែសោះ។
ចូរស្វែងយល់ឱ្យស៊ីជម្រៅទៅក្នុងទ្វារមាសរបស់ស្ត្រី។ មូលហេតុដែលនាំឱ្យស្ត្រីឈឺចាប់ គឺការរួមភេទ ដែលប្រព្រឹត្តទៅដោយមិនមានទឹករំអិលចេញមកផ្សើម ក្នុងទ្វារមាស។ វាក៏ដូចគ្នានឹងគ្រឿងយន្តដែលគ្មានប្រេងរំអិល យ៉ាងដូច្នេះដែរ ហើយនៅពេលស៊កបញ្ចូល ក៏បណ្តាលឱ្យស្អិត ប៉ះកកិតខ្លាំង បណ្តាលឱ្យឈឺ។ ការដែល ស្ត្រីមិនមានទឹករំអិលចេញមកផ្សើមក្នុងទ្វារមាស យ៉ាងដូច្នេះ អាចកើតឡើងពីភាពមិនព្រមក្នុងការរួមភេទ ដូចជា ហត់អស់កម្លាំង ជិនណាយ មានភាពសោះកក្រោះក្នុងជីវិត ឬ គ្មានអារម្មណ៍ភេទ។ ចំពោះស្ត្រីដែលត្រូវគេរំលោភ ការរួមភេទយូរពេក រហូតដល់រាប់ម៉ោងមិនទាន់រួចរាល់ ក៏ អាចធ្វើឱ្យទ្វារមាសស្ងួត និងបណ្តាលឱ្យឈឺផងដែរ។
រីឯអវយវៈភេទរបស់បុរស ដែលធំហើយវែងទៀត ពេលស៊កបញ្ចូល ក៏អាចទៅប៉ះនឹងមាត់ស្បូន ឬប៉ះនឹង- សម្បុកពង ធ្វើឱ្យនាងឈឺ និងចុកផងដែរ។ ក្រៅពីនេះ អការរលាកអាងត្រគាក ជាពិសេស ជំងឺកាមរោគ ដូចជា ស្វាយ ប្រមេះ ដែលឆ្លងពីបុរស ក៏ជាមូលហេតុនាំឱ្យនាង ឈឺបានដែរ ហើយនៅពេលជាសះស្បើយ ក៏កើតជាភ្នាស ឡើងមក នៅក្នុងពោះ បណ្តាលឱ្យឈឺផងដែរ។
ចំពោះបុរស ក៏អាចឈឺដូចស្ត្រីដែរ ប៉ុន្តែ មានតិចនាក់ណាស់ គឺឈឺដោយសារក្នុងទ្វារមាសរបស់ស្ត្រី មានសភាពស្ងួត គ្មានទឹករំអិល ពេលមានការកកិតចុះឡើងៗ ក៏បណ្តាលឱ្យឈឺតែម្តង ឬបើមិនអ៊ីចឹងទេ អាចប៉ះនឹងកង ដែលស្ត្រីដាក់ ដើម្បីពន្យារកំណើត ក៏ជាមូលហេតុមួយ នាំឱ្យបុរសឈឺផងដែរ។ ជាពិសេស នៅពេលកងនោះ របូតជ្រុះ ឬចុងនៃកងលៀនចេញមកមាត់ស្បូន លុះពេល រួមភេទ ស៊កបញ្ចូលទៅ ប៉ះនឹងដងរបស់កងនោះ ក៏ បណ្តាលឱ្យឈឺ។ បុរសខ្លះទៀត អាចឈឺពងស្វាស ខណៈ ពេលកំពុងបញ្ចោញទឹកកាម ឬឈឺនៅត្រង់បរិវេណក្រពេញ- ប្រូស្តាត ក៏មាន ឬស្បែកដែលរុំស្រោបក្បាលអង្គជាត មិនបើក ក៏អាចជាមូលហេតុនាំឱ្យបុរសឈឺចាប់ នៅពេលរួមភេទ៕
មូលហេតុ បុរសសុំបែក មិត្តនារីការបែកបាក់តែងតែកើតឡើង សម្រាប់យុវវ័យសម័យថ្មី ហើយភាគ
ច្រើន គឺខាងបុរសជាអ្នកសុំបែក ។ ក្នុងនោះវា ក៏មាន មូលហេតុមួយ
ចំនួនបណ្តាលឱ្យបញ្ហានេះកើតឡើង រួមមានដូចខាងក្រោម ៖
១. តម្រូវការខ្ពស់
ប្រភេទនារីបែបនេះអាចនិយាយបានថា នាងជាមនុស្សតែងតែទាមទារនូវកាដូថ្លៃៗ
ហើយមិនដែលខ្វល់ខ្វាយពីការខ្វះខាត ការចាយរាយរបស់បុរស ហើយវាក៏ជាមូល
ហេតុធ្វើឱ្យដៃគូរបស់ខ្លួនមិនអាចបន្តទំនាក់ទំនងជាមួយបាន។
២. មានគំនិតផ្ទុយគ្នា
ប្រសិនបើភាគីខាងបុរសមានអារម្មណ៍ថា ទំនាក់ទំនងរបស់ខ្លួននិងដៃគូ ហាក់បី
ដូចជាមិនចុះសម្រុងគ្នា គេច្បាស់ជាពិចារណាសុំបែបពីនារីម្នាក់នោះ ព្រោះការខ្វែង
គំនិតគ្នា គឺមានតែនាំទៅរកផ្លូវបរាជ័យតែប៉ុណ្ណោះ ។
៣. ជានារីចូលចិត្តនិយាយច្រើន
ពេលខ្លះនៅពេលមិត្តនារីជាមនុស្សនិយាយច្រើនជ្រុលពេក រហូតខាងបុរសមាន
អារម្មណ៍ថា ខ្លួនគ្មានឱកាស និងបានបង្ហាញពីអារម្មណ៍របស់ខ្លួនទាល់តែសោះ
ក៏ជាបញ្ហាធ្វើឱ្យបុរសរូបនោះចង់បែកពីដៃគូ ផងដែរ។
៤. មានចរិតចង់គ្រប់គ្រងគេ
ប្រសិនបើនារីរូបនោះចូលចិត្តហាមឃាត និងតែងតែប្រច័ណ្ឌ នៅពេលមិត្តប្រុស
របស់ខ្លួននៅជាមួយមនុស្សស្រីផ្សេងដោយគ្មានហេតុផល ឬបញ្ហាមកពីភាពជា
ម្ចាស់ការលើសដែនកំណត់នោះ គេក៏អាចនឹងពិចារណា សុំបែកអ្នកដូចគ្នាព្រោះ
ជីវិតមនុស្ស ត្រូវការភាពឯករាជ្យ និការគោរពរបស់ខ្លួនខ្លះដែរ ។
៥. គ្មានពេលវេលាសម្រាប់ទំនាក់ទំនង
បុរសៗតែងចង់បង្កើតពេលវេលាស្និទ្ធស្នាលជាមួយគ្នាឱ្យបានច្រើន ប៉ុន្តែប្រសិនបើ
ដៃគូ ជាមនុស្សរវល់ គ្មានពេលវេលាសម្រាប់គេនោះទេ វាក៏អាចឈានដល់កម្រិត
បែកបាក់ផងដែរ ។
៧. ក្រុមគ្រួសាររបស់មិត្តប្រុស មិនពេញចិត្តអ្នក
នេះអាចជាកត្តាមួយធ្វើឱ្យចំណងស្នេហ៍របស់អ្នកត្រូវបានបញ្ចប់ ទោះបីជាអ្នក
ជានារីរួសរាយ ប៉ុន្តែប្រសិនបើភាពមិនចុះសម្រុងជាមួយញាតិគេ នោះក៏ជា
ផ្នែកមួយឈានដល់ការបែកបាក់ដែរ ។
៨. ឥទ្ធិពលដោយសារពាក្យសម្តី
សម្រាប់ចរិតរបស់បុរស ប្រសិនបើគេជួបជុំគ្នានិយាយដើមអ្នកដទៃ ឬនិយាយពីមិត្ត
ស្រីរបស់ខ្លួនឯងនោះ មិនមានបញ្ហាអ្វីទេ ព្រោះវាអាចជាការកម្សាន្ត ។ ផ្ទុយទៅ
វិញបើមិត្តស្រីរបស់ខ្លួនធ្វើបែបនេះ នៅចំពោះមុខគេនោះ វាជារឿងធ្វើឱ្យក្តៅ
ក្រហាយដាក់គ្នាទៅវិញទៅមក បញ្ហាបែកបាក់គ្នា ក៏កើតឡើង ៕
យុទ្ធសាស្រ្ត ៤យ៉ាង ដើម្បីទាក់ទងមិត្តស្រី ធ្វើឱ្យមិត្តស្រី មានភាពកក់ក្តៅ និង រ៉ូម៉ែនទិចបុរសគ្រប់រូបសុទ្ធតែមានវិធីផ្សេងៗ គ្នា ដើម្បីទាក់ទងនារីម្នាក់ឱ្យ
ស្រលាញ់ខ្លួននិង ផ្តល់ភាពរ៉ូម៉ែនទិច ដល់នាង ដើម្បីទទួលបាន
នូវការស្រលាញ់ដ៏ស្មោះពីនាង។ តើលោកអ្នកមានវិធីអ្វីខ្លះ
ដើម្បីធ្វើឱ្យមិត្តស្រី ឬ នារីដែលលោកអ្នក កំពុងស្រលាញ់ទទួលបានបានភាពកក់
ក្តៅពីអ្នក?ខាងក្រោមនេះ ជាវិធីសាស្រ្ត៤យ៉ាងដែលអ្នកជួយលោកអ្នកសម្រេច
សេចក្តីប្រាថ្នាបាន៖
១/ នាំនាងទៅកន្លែងរ៉ូមែនទិច៖ បើទោះបីជាវាមិនមែនជាថ្ងៃពិសេសក៏ដោយ។
ការចំណាយ ពេលធ្វើគម្រោងដ៏ពិសេសបែបនេះដើម្បីនៅជាមួយនាងនឹងធ្វើឲ្យមាន អារម្មណ៍ចង់ចំាថាអ្នកជាមនុស្សដំបូងដែលផ្តល់ភាពកក់ក្តៅ និងជាមនុស្សដ៏រ៉ូមែនទិច។
២/ ចងចាំថ្ងៃពិសេស៖ ដូចជា ថ្ងៃប្រារព្ធខួបនៃក្តីស្រលាញ់ ឬ អាពាហ៍ពិពាហ៍
ថ្ងៃកំណើតនាងជាដើម។ ប្រសិនបើអ្នកមានបញ្ហា ក្នុងការចងចាំថ្ងៃខែចូរកត់វាទុក
ក្នុងប្រតិទិនក្នុងទូរស័ព្ទដៃរបស់អ្នក។ ពេលដល់ថ្ងៃពិសេសៗ ទាំងនោះ ចូរនិយាយ
ប្រាប់នាងហើយផ្តល់ជាកាដូឬរៀបចំការទទួលទានអាហារនៅខាងក្រៅជាមួយ
នាង។ កាដូដ៏មានន័យមិនមែនទាល់តែកាដូនោះមានតម្លៃថ្លៃនោះទេ។ ប្រសិន
បើអ្នកជាសិស្សនៅសាលាជាមួយគ្នា អ្នកអាចផ្ញើរផ្កាកូលាបទៅថ្នាក់រៀនរបស់
នាង ឬ ញ៉ាំបាយថ្ងៃត្រង់ជាមួយនាង។
៣/ ស្តាប់អ្វីដែលនាងចង់និយាយ៖ ចំណុចដ៏សំខាន់មួយសម្រាប់មនុស្សស្រីគឺមាន
អ្នកអង្គុយស្តាប់នាងនិយាយ។ អ្នកមិនចាំបាច់ផ្តល់យោបល់ទៅលើរាល់អ្វីដែលនាង
និយាយនោះទេ ប៉ុន្តែអ្នកត្រូវធ្វើឲ្យនាងដឹងថាអ្នកកំពុងស្តាប់នាងនិយាយដោយ
ការងក់ក្បាលឬមើលភ្នែករបស់នាង។ប្រសិនបើនាងនិយាយពីកន្លែងពិសេសដែល
នាងចង់ទៅ ឬអ្វីដែលនាងចង់បាន ចូរធ្វើការកត់ចំណាំវាទុក។ អ្នកអាចនាំនាងទៅ
កន្លែងដែលនាងចង់ទៅនោះ ឬ ទិញរបស់ដែលនាងចង់បាននោះឲ្យនាងនៅថ្ងៃ
ក្រោយ។ នេះនឹងបង្ហាញឲ្យនាងឃើញថា អ្នកបានយកចិត្តទាំងលើចំណុចតូចៗ
ទាំងអស់។
៤/ សរសើរនាងម្តងក្នុងមួយថ្ងៃ៖ សរសើរនាងដោយស្មោះ ពីសម្លៀកបំពាក់ម៉ូត
សក់ ភាពឆ្លាតវៃ អត្តចរិត ឬរូបរាងរបស់នាង។ ការសរសើរនាងនឹងបង្កើនភាពជឿ
ជាក់របស់នាង ហើយក៏ជួយធ្វើឲ្យនាងចង់សរសើរអ្នកវិញដែរ៕ចំណុចមិនល្អមួយចំនួនដែលធ្វើឱ្យជីវិតប្តីប្រពន្ធមានការបែកបាក់គ្នា ការកសាងគ្រួសារជារឿងដែលលំបាក ហើយមានមនុស្សមិនតិចទេដែលបរាជ័យនៅ ក្នុងរឿងនេះ។ ការចងចំណងអាពាហ៍ពិពាហ៍ជារឿងពិបាកមួយទៅហើយក្នុងការរក មនុស្សដែលខ្លួនពេញចិត្ដបាន តែការរក្សាចំណងនេះឱ្យបានគង់វង្សវារឹតតែពិបាកថែមទៀត។ គូស្វាមីភរិយាមិនតិចទេ ដែលទីបំផុតបានរំដោះខ្លួនចេញពីនឹមអាពាហ៍ពិពាហ៍ដោយការលែងលះ និងបង្កើតឱ្យមានភាពសោកស្តាយ អស់មួយជីវិត។ ប្ដីប្រពន្ធជាបុគ្គលពីរនាក់ដែលមានទំនាក់ទំនងគ្នាយ៉ាងស៊ីជម្រៅ ដែលចាំបាច់ត្រូវតែគោរពសិទ្ធិគ្នាទៅវិញទៅមកឬចេះឱ្យតម្លៃគ្នាកុំ ឈ្លានពានគ្នា។ខាងក្រោមនេះជាហេតុ ផលមួយចំនួនដែលធ្វើឱ្យលោកអ្នក ទ្រាំរស់នៅជាមួយគ្នាតទៅទៀតលែងបាន៖- ប្ដីប្រពន្ធមានគំនិតមិនល្អចំពោះគ្នា៖ នេះក៏ជាបញ្ហាមួយអាចផ្សំគ្នាកើតឡើងបណ្ដាលមកពីអ្នកទាំងពីរពុំ ចុះសម្រុងនឹងគ្នា ឬអ្នកទាំងពីរពុំសក្ដិសមគ្នាឬមកពីអ្នកទាំងពីរមានគំនិតមិនដូចគ្នា ឬរបៀបរស់នៅខុសគ្នា ដូចជាប្រពន្ធចូលចិត្ដតែង ខ្លួន ប្ដីពុំចូលចិត្ដជាដើម។ ប្រពន្ធមានរបៀបប្ដីឥតរបៀបប្រពន្ធស្លៀកពាក់ស្អាត ប្ដីគគ្រិចរញ៉េរញ៉ៃ ការរស់នៅដោយចែកផែនដីម្ខាងម្នាក់ និងសេពគប់មនុស្សក្នុង សង្គមខុសគ្នាទាំងនេះជាកត្ដាឈានទៅរកការបែកបាក់ គ្នា។
- មិនលើកតម្កើងគំនិតគ្នា ៖ ប្ដីប្រពន្ធត្រូវតែមានការគោរពគ្នាទៅវិញទៅមក ស្គាល់តួនាទីរៀងៗខ្លួនពុំចាំបាច់ទាមទារឱ្យអ្នកណាមាន សិទ្ធអំណាចលើនរណានោះ ទេ។បើប្ដីចេញទៅធ្វើការងាររកប្រាក់ចំណូលចូលផ្ទះស្ដ្រីជាប្រពន្ធត្រូវមានភារកិច្ច ចាត់ចែងរៀបចំផ្ទះសម្បែង ទោះបីជាការងារទាំងនេះមិនអាចវាស់វែងជាទឹកប្រាក់បានក៏ដោយក៏បុរសជា ប្ដីមិនត្រូវបន្ទាបបន្ថោកការងារទាំងនេះដែរ ចាំ បាច់ត្រូវតែឱ្យតម្លៃ ហើយជួយកិច្ចការទាំងនេះដោយមិនត្រូវមើលនឹងភ្នែកទេ។
- មានការចាយវាយពុំត្រូវគោលដៅ ៖ បញ្ហា នេះ ភាគច្រើនតែងធ្លាក់ទៅលើនារីភេទជាចម្បង ព្រោះស្ដ្រីជាអ្នកចំណាយសព្វបែបយ៉ាងចំពោះគ្រួសារនេះជាបញ្ហា មួយដែលស្ដ្រីធ្វើក៏ខុសពុំធ្វើក៏ខុស។ បញ្ហានេះត្រូវធ្វើឡើងដោយយើងត្រូវមើលចំណូលជាប្រចាំរបស់គ្រួសារ(មធ្យម តិច ច្រើន)។សុភាពស្ដ្រីត្រូវចេះលៃលកទិញ ដូរទុកដាក់ទៅតាមកម្រិតដែលមាន កុំឃ្លានចង់ទិញតាមអ្នកមាន នាំឱ្យវ័ណ្ឌកដល់ខ្លួនឯង បង្កើតជាបំណុលឱ្យគ្រួសារកើតក្ដីក្ដៅក្រហាយមាត់ធំមាត់តូចដាក់គ្នា ច្បាស់ជាឈានដល់ការលែងលះជា ពុំខាន។
- រឿងលើគ្រែ៖ ក្នុងស្ថានភាព គ្រួសាររបស់ប្ដីប្រពន្ធ រឿងលើគ្រែជាបញ្ហាសំខាន់ បំផុតការងារនេះបើយើងយល់ព្រមជាការងាយតែបើផ្ទុយទៅវិញងាយនឹងក្លាយ ជាគ្រោះថ្នាក់ចំពោះមនោសញ្ចេតនាប្ដីប្រពន្ធណាស់។ ជាធម្មតាការរួម រ័កស្នេហាបុរសច្រើនមានចំណង់ជាងស្ដ្រី ព្រោះធម្មជាតិបានតាក់តែងមកយ៉ាងដូច្នេះ។ ចំណុចនេះហើយដែលទាមទារឱ្យភរិយាយោគយល់ឱ្យបានច្រើនអំពីបញ្ហានេះ។ ការមិនចេះយល់ទុក្ខធុរៈគ្នាពេលខ្លះអាចក្លាយទៅបញ្ហាដែលបង្កឱ្យមាន ការលែងលះបាន។
- ទំនាក់ទំនងចំពោះញាតិមិត្ដ ៖ មិនមែនគោលដៅអាចចំពោះតែឪពុកម្ដាយខាងប្ដី ហើយមិនរវល់ដល់ឪពុកម្ដាយបងប្អូនខាងប្រពន្ធឡើយ។ មនុស្សនៅជុំវិញលោក អ្នកនិងក្លាយជារបងការពារគ្រួសារឱ្យរឹងមាំ ត្រូវចេះយកចិត្ដទុកដាក់ចំពោះញាតិមិត្ដដែលនៅជុំវិញកុំមើលរម្លង ហើយស្មានថាគេមិនស្មើយើង នោះជាការ ខុសទាំងស្រុង។ ការរស់នៅក្នុងសង្គមភាពឯកោមិនមែនបានសេចក្ដីថាលោក អ្នកបានសុខឡើយ ថ្ងៃណាមួយលោកអ្នកជួបនឹងឧបសគ្គមានតែញាតិនោះឯងដែលតែងជួយគ្រួសារ លោកអ្នកឱ្យចាកផុតពីទុក្ខវេទនា។
- អំពើហិង្សាក្នុងគ្រួសារ៖ នេះ ជាទង្វើដែលមិនអាចអត់ឱនឱ្យបានទេ ព្រោះបើកាលណាប្ដីប្រពន្ធដាច់ចិត្ដលើកដៃវ៉ៃគ្នាហើយបានន័យថាពួកគេលែងមានមនោសញ្ចេតនាការស្រឡាញ់ចំពោះគ្នាទៀតហើយ ស្នេហារបស់ពួកគេបានស្លាប់រលត់ទៅហើយ។ ប្ដីប្រពន្ធជាមនុស្សពីរនាក់ដែល ស្និទ្ធស្នាលនិងគ្នាជាងនរណាទាំងអស់ ទោះជាឪពុកម្ដាយក៏នៅតិចជាងដែរហេតុនេះមិនគួរព្រោះតែកំហឹងធ្វើឱ្យ បាត់បង់នោះទេ។
- ខ្វះភាពស្មោះត្រង់នឹងគ្នា៖ ការលាក់លៀមមិនស្មោះត្រង់នឹងគ្នាបញ្ហាហិរញ្ញវត្ថុ មានការលាក់កំបាំងការមិនគោរពពាក្យសច្ចៈការបិទកំបាំងមិនឱ្យស្គាល់ ភាពលម្អៀងជាដើម។ ទាំងនេះសុទ្ធតែជារឿងដែលមិនអាចលើកលែងឱ្យបានព្រោះជាប្ដីប្រពន្ធនឹង គ្នាមិនគប្បីមានអាថ៌កំបាំងជាមួយគ្នាឡើយ។ ភាពស្មោះ ត្រង់ជាសសរគ្រឹះយ៉ាងរឹងមាំសម្រាប់ជីវិតប្ដីប្រពន្ធ។អ្នក ត្រូវចាំថាជីវិតប្ដីប្រពន្ធប្រៀបដូចជាសម្លមួយឆ្នាំង ទាល់តែចុងភៅប្រសប់ផ្សំគ្រឿងទើបមានរសជាតិឆ្ងាញ់។ ហេតុនេះជាការពិត ហើយដែលអ្នកទាំងពីរត្រូវតែរួមគ្នាឱ្យអស់ពីលទ្ធភាព ដើម្បីសុភមង្គលនេះ។
លក្ខណៈពិសេសៗរបស់បុរស៦យ៉ាង អាចទាក់ទាញចិត្តរបស់ស្ត្រីភាពស្រស់ស្អាត ភាពឆើតឆាយជាកត្តាមួយដែលអាចទាក់ទាញចិត្ត
របស់ស្ត្រីបានមួយកម្រិតតូចតែប៉ុណ្ណោះ។ មាន កត្តាជាច្រើនទៀត
ដែលធ្វើឱ្យបុរសអាចទាក់ទាញចិត្តរបស់
នារីបាន។ ផបហ្សូន អាស៊ីសូម លើកយកចំណុច ក៏ដូចជាលក្ខណៈពិសេស
របស់បុរសមួយចំនួនមកបង្ហាញឱ្យប្រិយមិត្ត ទាំងអស់បានជ្រាបថា ហេតុអ្វី
បានជាបុរសអាចទាក់ទាញ ចិត្តរបស់ស្ត្រីបាន។ខាងក្រោមនេះជាលក្ខណៈ
ពិសេស របស់បុរសក្នុងការទាក់ទាញចិត្តរបស់នារី ៖
១-ជឿជាក់ខ្លួនឯងៈ
ប្រហែលជា នៅជុំវិញខ្លួនលោកអ្នក សម្បូរទៅដោយអ្នកដែលមានសម្តីប៉ប៉ាច់
ប៉ប៉ោចច្រើនហើយមើលទៅ ប៉ុន្តែលោក អ្នកមិនត្រូវរងសម្ពាធពីមិត្តភក្តិដែល
ចង់ផ្តួលរលំឡើយ។ ដូច្នេះអាចបញ្ចាក់បានថា លោកអ្នកមានភាពរឹងប៉ឹងយ៉ាងគ្រប់គ្រាន់ហើយពោរពេញទៅដោយការជឿជាក់លើខ្លួនឯង។
២-ចូលចិត្តអានសៀវភៅ និងចូលចិត្តស្តាប់ៈ
លោកអ្នកហាក់ដូចជាដឹងនូវអ្វីៗទាំងអស់។ ការនិយាយជជែកគ្នា ពីរឿង
នយោបាយ ភាពយន្ត, ចម្រៀងតន្ត្រី,ចេះនិយាយលេងសើច។ ដូច្នេះស្ត្រីភេទ
អាចនឹកគិតថា តើបុរសម្នាក់នេះ នៅមានអ្វីទៀតដែលមិនចេះនោះ។
៣-យកចិត្តទុកដាក់ៈ
មានមនុស្សប្រុសមួយប្រភេទ ពេលមើលវត្ថុអ្វីដែលមិនចូលភ្នែក ក៏នៅតែយក
ចិត្តទុកដាក់ដដែល។ ដើរឆ្ងាយពី ហ្វូងមនុស្ស ហើយបន្ទាប់ មកស្វែងរកផ្ទាំង
គំនូរមួយផ្ទាំង ឬក៏សៀវភៅមួយក្បាល ដោយអង្គុយយ៉ាងស្ងៀមស្ងាត់ នៅចំពីមុខបង្អួច ក្រឡេកមើលទេសភាពនៅ ខាងក្រៅ និងពុំបានក្រឡេកមើលភាព
អ៊ូអរនៅជុំវិញខ្លួនឡើយ។ ដូច្នេះស្ត្រីភេទ អាចយល់ឃើញថា បុរសភេទនេះ
ពិតជាមានគំនិតប្រាជ្ងា ឈ្លាសវៃហើយក៏មានអាថ៌កំបាំងណាស់ ដែរ។ ហេតុនេះ
ពិតជាមានកម្លាំងទាក់ទាញស្ត្រីភេទជាក់ជាមិនខាន។
៤-រីករាយក្នុងការជួយយិតយោងគេៈ
ស្ត្រីភេទអាចយល់ឃើញថា បុរសប្រភេទនេះ គឺពិតជាហ្មត់ចត់ណាស់ និងពិតជា
មានចិត្តសប្បុរសណាស់ហើយអាច ទាញខិតមកជិត នូវភាពស្និទ្ធស្នាលជា
មួយនិងមនុស្សស្រី។
៥-នាំមកនូវអារម្មណ៍ដ៏ស្រស់ត្រកាលៈ
ចំពោះបុរសប្រភេទនេះ គឺចេះគិតគូរវែងឆ្ងាយ ហើយធ្វើឲ្យការសន្ទនាដែលមានភាព
ស្ងប់ស្ងាត់ ពោរពេញទៅដោយ ភាពរស់រវើក និង ពោរពេញទៅដោយអារម្មណ៍ដ៏
ស្រស់ត្រកាលហើយនេះជាកត្តាដែលជាមូលហេតុ ក្នុងការទាក់ទាញចិត្តស្ត្រី។
៦-វីរភាពៈ
អ្នកគឺជាអ្នកដឹកនាំមួយរូបដែលពុំមែន ជាអ្នកដើរតាមហែរហមគេឡើយ។
ដូច្នេះស្ត្រីភេទអាចយល់ឃើញថា ចំពោះ ទម្រង់នៃការប្រកបកិច្ចការងារ
របស់លោកអ្នក គឺមានទំនុកចិត្ត និងមានគំនិតប្រាជ្ងាឈ្លាសវៃ ដែលពួកគេ
អាចផ្ញើរ វាសនាលើអ្នកបាន។
ស្នេហាមាន ប៉ុន្មានប្រភេទ ?ស្នេហាដែលកើតពីមនុស្សផ្សេងគ្នា នឹងតែងតែមានចរិតដោយឡែកពី
គ្នា។ ជួនកាលវាត្រូវបានគេ ប្រដូចទៅ នឹងខ្យល់ត្រជាក់ក្នុង រាត្រីរដូវ
ក្តៅ ពេល ខ្លះជាខ្យល់ក្តៅធ្វើអ្នកទាំងពីរ មានអារម្មណ៍ឆាបឆេះ
ហើយពេលខ្លះទៀតដូចជា ទ្រនំដ៏សុខសាន្ត ។ បើទោះជាអ្នកកំពុង ស្រឡាញ់បែបណាក៏ដោយ អ្នកវិទ្យាសាស្រ្តនៅតែអាចបែងចែកស្នេហា ជាប្រភេទជាមូលដ្ឋានដូចខាងក្រោម៖
ស្នេហាជាមួយនឹងអារម្មណ៍ខ្លាំងក្លា
មនុស្សមួយចំនួន មានចិត្តត្រេកត្រអាល ជាមួយនឹងប្រភេទស្នេហាដែមានភាពពេញចិត្ត ពេញថ្លើម ច្រើន និងស្និទ្ធស្នាលរួមជាមួយអារម្មណ៍ រំជើប រំជួលខ្លាំងក្លា ។ នេះត្រូវបានគេមើលឃើញថា ជា មនោសញ្ចេតនា ដែលមានការរួមផ្សំនៃផ្លូវភេទ និងអារម្មណ៍រំជើបរំជួលពេញទំហឹង ។បណ្តាមនុស្សដែលធ្លាប់ឆ្លងកាត់ស្នេហានេះ គឺចង់បានភាពជិតស្និទ្ធផ្នែករាងកាយ និងស្មារតីជាមួយដៃគូនឹងមានទំនោរធ្វើឲ្យស្នេហាកាន់តែអស្ចារ្យ។ ភាពពេញដោយរ៉ូម៉ែនទិក ពេញចិត្តថ្លើម បង្កឲ្យមានអារម្មណ៍ ជ្រួលជ្រើមក្នុងពេលចាប់ផ្តើម នោះជាចំណុចពិសេស របស់មនុស្សដែលចូលចិត្ត មានស្នេហា ប្រភេទនេះ។
ស្នេហាដែលកើតឡើងបន្តិចម្តងៗ
ប្រភេទមនោសញ្ចេតនាដែលកើតមានឡើងជាជំហានៗបែបនេះ និងធ្វើឲ្យអ្នកបានដឹងពីភាគីម្ខាងទៀតថា តើស័ក្តិសមនឹងខ្លួនឬទេ? មុននឹងឈាន ដល់អារម្មណ៍ខ្លាំងក្លា ។ មនុស្សដែលមានស្នេហាប្រភេទនេះ តែងចង់បានភាពស្មោះត្រង់និងរីកចម្រើនបែប “តក់ៗពេញបំពង”ទៅតាមពេលវេលា ។ ជាក់ស្តែងស្នេហាប្រភេទនេះ តែងកើតចេញពីបណ្តាមិត្តភក្តិជិតស្និទ្ធ ។
ស្នេហាឧត្តម
មូលដ្ឋានស្នេហាប្រភេទនេះ គឺការអធ្យាស្រ័យ និងស្រឡាញ់រាប់អាន។ពួកគេតែងចង់ បានការថែទាំ មនុស្សដែលខ្លួន ស្រឡាញ់ដូចជា ថែរក្សាកូន ក្មេង ឬឪពុករបស់ពួកគេដូច្នេះដែរ។ ស្នេហាប្រភេទនេះ គឺពោរពេញទៅដោយភាពអស់ ពីចិត្តពីថ្លើម ហ្មត់ចត់ ការស្រឡាញ់ និងមេត្តាធម៌ព្រម ទាំង ឧត្តមគតិ ផងដែរ ។
ស្នេហាបែបហេតុផល
នៅក្នុងក្តីស្នេហាប្រភេទហេតុផលនេះ គឺគ្មានភាពខ្ពង់ខ្ពស់នោះទេ ជំនួសវិញគឺមានតែការក្រើនរំឮក ពិចារណាថា តើគួរធ្វើតាមសំណួមពរ ភាគីម្ខាង ទៀតឬអត់ ?
យោងតាមការសន្យានិងការដឹងច្បាស់ពីបណ្តាតម្រូវការទាំងនោះ គឺនឹងមានជីវិតយូរជាងស្នេហាប្រភេទរ៉ូម៉ែនទិក ឬក៏អាចរហូតដល់ ស្លាប់រៀង ខ្លួនទៀតផង ។ ស្នេហាបែបហេតុផលតែងតែស្មោះត្រង់និងជាក់លាក់។បណ្តាមនុស្សដែលមានស្នេហាប្រភេទនេះ តែង មើលដែលខ្លួនស្រឡាញ់ ក្នុងផ្លូវល្អជានិច្ច ។ ពួកគេមិនចេះភ័យខ្លាចពីការប្រែប្រួល ព្រោះយល់ថា នេះគឺជាឱកាសនិងឧបសគ្គរឹតតែជួយឲ្យពួកគេបានស្និទ្ធស្នាល និងយល់ ចិត្តគ្នាជាមុន ៕
១២ ចំណុចធើ្វឲ្យស្ត្រីកាន់តែក្មេងជាងវ័យ ក្រោយឆ្លងកាត់ការរួមភេទញឹកញាប់រាជធានីភ្នំពេញ ៖ ស្ត្រីភាគច្រើនគ្រាន់តែ ធ្លាប់ឆ្លងកាត់បទពិសោធន៍ ក្នុងការរួមភេទ ជួនកាលក៏ស្រណុកសុខស្រួល បានដល់តម្រេកកំពូល ហើយខ្លះទៀតគិតថា ខ្លួនឯងដឹងច្បាស់អំពីសិច តែតាមពិតមទៅ មានចំណុចសំខាន់ចំនួន១២ ដែលអ្នកមិនបានដឹង ដូចជាការរួមភេទកាន់តែច្រើន កាន់តែស្អាតក្មេងជាងវ័យ ហើយស្ត្រីគួរតែចំណាយពេល តាមដានរឿងអាថ៌កំបាំង ដូងខាងក្រោមនេះ ។
១. កាន់តែរួមភេទ កាន់តែស្អាត ៖ ខណៈដែលស្ត្រីរួមភេទជាមួយស្វាមី បានកាន់តែញឹកញាប់ កម្រិតនៃបរិមាណអ័រម៉ូនអេស្ត្រូចេន (Estrogen) របស់ស្ត្រី ក៏កាន់តែកើនបរិមាណឡើងទ្វេដង ធ្វើឱ្យពណ៌សម្បុររបស់ស្បែកភ្លឺថ្លា ឯសរសៃសក់ក៏រលើបរលោងស្អាត។នេះដោយសារអ័រម៉ូនអេស្ត្រូចេន ចាត់ទុកដូចជាថ្នាំធ្វើឱ្យក្មេងជាងវ័យសម្រាប់ស្ត្រី។ ២. ភាពខុសគ្នា ពុំមែនជាឧបសគ្គ ៖ ធ្លាប់គិតថា ស្វាមីប្រៀបបានកូនសោ ឯខ្លួនអ្នកវិញ ប្រៀបបានរន្ធសោដែរទេ ? ការពិត វាពុំមែនដូច្នោះរហូតឡើយ។ វាប្រៀបដូចជាស្បែកផ្គុំរូប (Guggle) ច្រើនជាង។ ទោះបីប្រដាប់ភេទរបស់ស្វាមីធំក្តី ក៏មិនបណ្តាលឱ្យខូចខាតអ្វីឡើយ។ អ្នកអាចគ្រប់គ្រងទៅលើការស៊កបញ្ចូល ជ្រៅឬរាក់ របស់ស្វាមីបាន ដោយប្រើក្បាច់ “ស្រីនៅពីលើ”។ ប៉ុន្តែ បើប្រដាប់ភេទរបស់ស្វាមីតូចពេក អាចរកឧបករណ៍ ជំនួយសិច មកជួយជំរុញបន្ថែមក៏បាន។
៣. សិច បំបាត់ភាពតប់ប្រមល់ និងទប់ស្កាត់ជំងឺ ៖ ថ្ងៃណាដែលអ្នកជាប់រវល់ច្រើន នឹងកិច្ចការងារថ្ងៃនោះ បើបានរួមភេទជាមួយស្វាមី វាអាចធ្វើឱ្យអ្នកមានអារម្មណ៍ល្អ ព្រោះការរួមភេទ ធ្វើឱ្យកម្រិតអ័រម៉ូននៃភាពតប់ប្រមល់ថយចុះ។ ឯការរួមភេទជាប្រចាំ រៀងរាល់ថ្ងៃក៏បានធ្វើឱ្យកម្រិតនៃអង្គបដិបក្ខមានឈ្មោះថាImmunoglobulin A កើនឡើងដែលវាមានប្រយោជន៍ក្នុងការការពារ និង ទប់ស្កាត់ជំងឺផ្តាសាយ និងការឆ្លងរោគផ្សេងៗ។
៤. សិច មិនចុះខ្សោយទៅតាមវ័យ ៖ ចំពោះមនុស្សវ័យចំណាស់ចំណង់ និងថាមពលសិចមិនទាន់ចុះខ្សោយនៅឡើយទេ។ នេះបើតាមអ្នកស្រីលូ ប៉ាហ្គេត (Lou Paget) អ្នកសិក្សាស្វែងយល់អំពីសុខភាពផ្លូវភេទ និងក៏ជាអ្នកនិពន្ធសៀវភៅឈ្មោះ The Big O : How to have them, Given them, and Keep them Coming បានប្រាប់។ ដូច្នេះ ប្រសិនបើជីវិតផ្លូវភេទរបស់អ្នក ចាប់ផ្តើមចុះខ្សោយ សូមកុំបន្ទោសទៅលើវ័យ។ អ្នកស្រីបានបន្ត ទៀតថា ចំពោះស្ត្រីដែលអាយុច្រើន មានមិនតិចនាក់ឡើយ ដែលហេតុផលពួកគេពុំសូវបានរួមភេទជាមួយស្វាមី វាគ្រាន់ជារឿងឱកាសប៉ុណ្ណោះ។ ដូច្នេះ ការរកពេលវេលា និងឱកាសក្នុងការរួមភេទបាន ពេលនោះ សិចក៏នឹងកើតឡើងឯង។
៥. កាន់តែរអិល រឹតតែល្អ ៖ ការដែលសព៌ាង្គកាយពុំអាច ផលិតទឹករំអិលបាន ច្រើនសមល្មមទេនោះ ធ្វើឱ្យស្ត្រីបាត់បង់សេចក្តីសុខ ក្នុងរឿងផ្លូវភេទបាន។ ឯការប្រើសារធាតុរំអិល ជាជំនួយបន្ថែម ក៏អាចធ្វើឱ្យស្រីមានសេចក្តីសុខស្រណុកស្រួល បានដូចគ្នា ព្រោះការផលិតទឹករំអិល តាមបែបធម្មជាតិ ពីក្នុងសព៌ាង្គកាយ របស់មនុស្សយើង ជួនកាលមាន ជួនកាលអត់ ពេលរួមភេទម្តងៗ. ការប្រើសារធាតុរំអិល ដែលពុំបង្កគ្រោះថ្នាក់ដល់ទ្វារមាសរបស់ស្ត្រី អាចជួយជំរុញ និងបង្កើនសេចក្តីសុខផ្លូវភេទបាន។
៦. ស្ត្រីក៏អាចចេញទឹកដូចបុរសដែរ ៖ ទោះបីជារឿងដែលមានការ ជជែកគ្នាមិនចេះចប់ក្តី ប៉ុន្តែមានស្ត្រីជាច្រើនធ្លាប់បានអះអាងថា នៅមុនពេល ឬអំឡុងពេលកំពុងកើតមានសេចក្តីសុខខ្លាំងបំផុត ពួកនាងបានបញ្ចេញនូវវត្ថុរាវមក ដែលនោះមិនមែនជាទឹកនោម និងពុំមែនជាទឹករំអិល ក្នុងទ្វារមាសក៏ទេដែរ។ ជួនកាលហូរចេញមក ក្នុងបរិមាណច្រើន ជួនកាលតិច។ វាកើតមានឡើងដោយសារ ការជំរុញជី-ស្ពត (G-Spot)។ កុំមានក្តីបារម្ភដែលអ្នកពុំអាចធ្វើបានដូចនេះ និងកុំភិតភ័យ បើវាកើតមានឡើង។
៧. ផ្នែកខាងឆ្វេង ប្រសើរបំផុតសម្រាប់ស្ត្រី ៖ យោងតាមការសិក្សារបស់បណ្ឌិតទស្សនវិជ្ជា គឺលោកស្ទីវ (Steve)និងវេរ៉ា បូហ្វេនស្គី (Vera Bofansky) នៅក្នុងសៀវភៅ “Extended Massive Orgasm : How You Can Give and Receive Intense, Sexual Pleasure ” បញ្ជាក់ថា គ្លីតូរីស (Clitoris) បរិវេណដែលធ្វើឱ្យស្ត្រី ស្រៀវបំផុត គឺស្ថិតនៅផ្នែកខាងលើ និងខាងឆ្វេងនៃទ្វារ មាស។
៨. បុរសចូលចិត្តឱ្យជំរុញនៅបរិវេណគូទ ៖ បរិវេណទ្វារធំ (រន្ធគូទ) របស់បុរសពោរពេញទៅដោយចុងប្រសាទ ទទួលនូវការភ្ញោចអារម្មណ៍ សិចបានយ៉ាងល្អ។ ក្រៅពីនេះ ការជំរុញនៅត្រង់បរិវេណ ពងស្វាស ក៏ជួយឱ្យបុរសទទួលបាន ភាពស្រណុកស្រួលកំពូលផងដែរ។
៩. ស្ត្រីភាគច្រើន មិនបានកើតមានភាពស្រណុក ស្រួលកំពូល ដោយការស៊កបញ្ចូលប៉ុណ្ណោះទេ ៖ អ្នកពិតជាពុំអាចធ្វើឱ្យបុរស ឈានដល់ភាពស្រណុកស្រួល កម្រិតកំពូលបានឡើយ ប្រសិនបើគ្មានអវយវៈភេទបុរស ចូលមកពាក់ព័ន្ធជាមួយទេនោះ។ ប៉ុន្តែមានស្ត្រី ភាគច្រើនណាស់ ដែលត្រូវការនូវការជំរុញគ្លីតូរីស ដើម្បីពួកនាងអាចទៅដល់ ឋានសួគ៌កាមទេពបាន។ ការជំរុញគ្លីតូរីស ដោយវិធីប្រើម្រាមដៃ អណ្តាត ឬដោយឧបករណ៍ជំនួយសិច អាចជួយឱ្យស្ត្រីកើតមាន ភាពស្រណុកស្រួល ដល់កំពូលបាន។
១០. ការឈានដល់ចំណុចកំពូល លើកទី១ មានទឹកកាមប្រមាណ ១ស្លាបព្រាកាហ្វេ ៖ អ្នកអាចដឹងរឿងនេះ ទុកជារឿងសម្ងាត់របស់មនុស្ស ប្រុស ជាពិសេស នៅពេលគេគិតថា ទឹកអសុចិ (ទឹកកាម) របស់គេ ហូរចេញមកច្រើន នៅរាល់ពេលរួមភេទម្តងៗ ប៉ុន្តែតាមការពិត ភាគច្រើននៃទឹកកាម របស់មនុស្សប្រុស មានប្រមាណ ១-២ ស្លាបព្រាបាយ តែប៉ុណ្ណោះ។ ជួនកាល អាចច្រើនជាងនេះ ប្រសិនបើគេខកខានមិនបានបញ្ចេញ វាយូរ នាពេលកន្លងមក។
១១. សិចធម្មតា ស៊ីពេលត្រឹមតែ10 នាទីប៉ុណ្ណោះ ៖ វីដេអូសិចខ្លះ ដែលគូស្នេហ៍រួមភេទ ស៊ីពេលពេញមួយយប់ទល់ភ្លឺ ក៏សឹងមាន។ ប៉ុន្តែតាមពិត សិចពុំមែនជារឿងដែលអាច ស៊ីពេលវេលាវែង ពេញ១យប់ទល់ភ្លឺនោះទេ។ បើអ្នកចង់ឱ្យវាដំណើរការ បានកាន់តែយូរ ភាគីបុរសចាំបាច់ត្រូវដឹងអំពី រាងកាយខ្លួនឯងឱ្យបានច្បាស់ ជាពិសេសចេះពន្យារភាពភ្ញោចអារម្មណ៍ សិចរបស់ខ្លួនផ្ទាល់ឱ្យបានយូរ ទើបអាចទៅរួច។ ឯការរួមភេទភាគច្រើនជាធម្មតាស៊ីពេលប្រមាណជាង១០នាទីប៉ុណ្ណោះគឺគ្រប់គ្រាន់ពេកទៅហើយ។១២. ថ្នាំពន្យារកំណើត ធ្វើឱ្យចំណង់សិចស្ត្រី ថយចុះ ៖ ថ្នាំពន្យារកំណើត អាចមានន័យស្មើនឹងសេរីភាព សម្រាប់ស្ត្រីក្នុងការរួមភេទ ដោយមិនបារម្ភខ្លាចមានផ្ទៃពោះ។ ប៉ុន្តែ ពេលនេះ ការសិក្សាស្រាវជ្រាវភាគច្រើនរកឃើញថា ការបង្អាក់នូវការជម្រុះអូវុល រួមទាំងការប្រែប្រួលរបស់អ័រម៉ូនផងនោះ ធ្វើឱ្យចំណង់ផ្លូវភេទ របស់ស្ត្រីថមថយ។ ការប្តូរវិធីពន្យារកំណើត តាមបែបផ្សេង អាចជួយស្តារជីវិតផ្លូវភេទរបស់ស្ត្រីបាន៕
-
No comments:
Post a Comment