Friday, December 27, 2013

វិជ្ជាមេផ្ទះ

ហេតុអ្វី​បានជា​ថៅកែ និង​បុគ្គលិក​លេងល្បិច​ដាក់គ្នា?



ភ្នំពេញ៖ ដោយសារតែ​ការងារ​មួយចំនួនធំ​នៅក្នុង​ប្រទេស​កម្ពុជា​ពុំមាន​កិច្ចសន្យា​ច្បាស់លាស់ កម្មករនិយោជិត​មួយចំនួនធំ​តែងតែ​ធ្វើការ​ផ្លាស់ប្តូរ​ការងារជារឿយៗ ជាពិសេស នៅក្រោយ​ពិធីបុណ្យ​ប្រពៃណី​ខ្មែរម្តង។ តើ​ការផ្លាស់ប្តូរ​ការងារ​ញឹក​ញាប់​របស់​បុគ្គលិក កម្មករ ដោយសារតែ​ការងារ​គ្មាន​កិច្ចសន្យា​ច្បាស់លាស់ បង្ក​ការលំបាក​អ្វីខ្លះ​ដល់​ខ្លួនឯង និង​ថៅកែ? តើ​ការងារ​មាន​កិច្ចសន្យា និង​គ្មាន​កិច្ចសន្យា មួយណា​ប្រសើ​ជាង សម្រាប់​ថៅកែ និង​បុគ្គលិក?

នៅក្នុង​ប្រទេស​ជឿនលឿន​ដែលមាន​ក្របខណ្ឌ​គតិយុត្តិ​ត្រឹមត្រូវ​និង គ្រប់គ្រាន់ គ្រប់​ពាណិជ្ជកម្ម​តូចធំ គ្រប់​ការងារ​ទាំងអស់​ត្រូវតែ​មានច្បាប់ និង​មាន​កិច្ចសន្យា​ត្រឹមត្រូវ។ ប៉ុន្តែ​នៅក្នុង​ប្រទេស​កម្ពុជា​វិញ អាជីវកម្ម​មួយចំនួន​នៅ​មិនទាន់បាន​ចុះបញ្ជី​ត្រឹមត្រូវ រីឯ​ការងារ​មួយចំនួនធំ​នៅ​មិនទាន់មាន​កិច្ចសន្យា​នៅឡើយ​ទេ។

ហេតុផល​មិនមាន​កិច្ចសន្យាការងារ​ច្បាស់លាស់ ពេលខ្លះ​អាច​បណ្តាលមកពី​ចេតនា​របស់​ម្ចាស់​អាជីវកម្ម​ពីព្រោះថា ពួកគេ​មិន​ចង់អោយមាន​ចំណង​ផ្លូវច្បាប់។ ប៉ុន្តែ​ពេលខ្លះទៀត គឺ​កើតចេញពី​ចេតនា​របស់​កម្មករនិយោជិត​ទៅវិញ​ទេ ពីព្រោះ ពួកគេ​ចង់​មាន​សេរីភាព​ក្នុងការ​ផ្លាស់ប្តូរ​ការងា​រ​នៅពេលណា​ដែល​ពួកគេ ចង់។

តើ​ការងារ​ដែលមាន​កិច្ចសន្យា​ត្រឹមត្រូវ​និង​គ្មាន​កិច្ចសន្យា​ត្រឹមត្រូវ​មានគុណ​សម្បត្តិ​និង​គុណវិបត្តិ​យ៉ាងណាខ្លះ?

សម្រាប់​អ្នកវិភាគ​សង្គម​សេដ្ឋកិច្ច វា​មាន​ទាំង​គុណសម្បត្តិ​និង​គុណវិបត្តិ។ សម្រាប់​ការងារ​ដែលមាន​កិច្ចសន្យា​ត្រឹមត្រូវ គុណសម្បត្តិ​របស់​វា​នៅត្រង់ថា កម្មករនិយោជិត​ទទួលបាន​ការធានា​ការងារ​ក្នុង​រយៈពេល​កំណត់​ណាមួយ​ពី ម្ចាស់​អាជីវកម្ម។ រីឯ​ចំពោះ​ម្ចាស់​អាជីវកម្ម​វិញ ពួកគេ​មាន​ភាពងាយស្រួល​ក្នុងការ​ពង្រីក​គម្រោង​អា​ជីក​ម្ម ឬ​ប្រតិបត្តិការ​កិច្ចការ​អាជីវកម្ម​រប​ស់​ខ្លួន ពោលគឺ ពួកគេ​មិនមាន​ការព្រួយបារម្ភ​ថា នៅ​ថ្ងៃស្អែក សប្តាហ៍​ក្រោយ ឬ​ខែក្រោយ​បុគ្គលិក​នេះ ឬ​បុគ្គលិក​នោះ សុំ​ឈប់​ពី​ការងារ។ ទាំងអស់នេះ​គឺជា​គុណសម្បត្តិ​នៃ​ការងារ​ដែលមាន​កិច្ចសន្យា។

ប៉ុន្តែ​ការងារ​ដែលមាន​កិច្ចសន្យា​ត្រឹមត្រូវ​ក៏​បង្កប់​នូវ​គុណវិបត្តិ របស់​វា​ដែរ។ គុណវិបត្តិ​សម្រាប់​កម្មករនិយោជិត​គឺ​នៅត្រង់ថា ពួកគេ​មិនអាច​ផ្លាស់ប្តូរ​ការងារ​បាន​តា​ម​ទំនើងចិត្ត។ រីឯ​គុណវិបត្តិ​សម្រាប់​ម្ចាស់​អាជីវកម្ម​វិញ ពួកគេ​មានកា​ត្វ​កិច្ច​ផ្លូវច្បាប់ មានន័យថា ពួកគេ​ត្រូវគោរព​ម៉ោង​ធ្វើ​ការងារ​របស់​កម្មក​រ ពួកគេ​ត្រូវ​ដំឡើង​ប្រាក់ខែ​ជូន​កម្មករ​ទៅតាម​គោលការណ៍​កំណត់ ឬ​ពួកគេ​មិនអាច​ដេញ​បុគ្គលិក​ចេញ​តាម​អំណាច​ផ្លូវចិត្ត។ល។

ងាក​មក​ឆ្លើយ​ទៅនឹង​សំណួរ​ដែល​សួរថា តើ​ការងារ​គ្មាន​កិច្ចសន្យា​ត្រឹមត្រូវ​ផ្តល់​គុណសម្បត្តិ​និង​គុណវិបត្តិ​យ៉ាងណា​នោះ?
 អ្នកវិភាគ​សង្គម​សេដ្ឋកិច្ច​ដដែល​បាន​អត្ថាធិប្បាយ​ថា បញ្ហា​នេះ​ផ្តល់​ទាំង​គុណសម្បត្តិ​និង​គុណវិបត្តិ​ដល់​កម្មករនិយោជិត​និង ម្ចាស់​អាជីវកម្ម។ ការងារ​គ្មាន​កិច្ចសន្យា​ត្រឹមត្រូវ​មានគុណ​សម្បត្តិ​សម្រាប់​កម្មករនិយោជិត នៅត្រង់ថា ពួកគេ​អាច​ផ្លាស់ប្តូរ​ការងារ​បាន​យ៉ាង​ស្រួល​ដោយ​មិនមាន​ចំណង​អ្វី​ទាំងអស់។ ចំពោះ​ថៅកែ​អាជីវកម្ម​វិញ ពួកគេ​គ្មាន​ចំណង​ផ្លូវច្បាប់។ ប៉ុន្តែ​ចំពោះ​គុណវិបត្តិ​វិញ កម្មករនិយោជិត​ប្រឈម​នឹង​ការងារ​មិន​ទៀងទាត់ ប្រឈម​នឹង​ការបណ្តេញចេញ​ដោយ​គ្មាន​ហេតុផល។

សរុបសេចក្តី​មក បើទោះបីជា​ការងារ​គ្មាន​កិច្ចសន្យា​ផ្តល់​អត្ថប្រយោជន៍​ខ្លះ​ដល់​ថៅកែ​មែន​ក៏ដោយ​ក្តី ក៏​ការងារ​ប្រភេទ​នេះ​ធ្វើអោយ​ថៅកែ​ឈឺក្បាល​មិនតិច​ឡើយ។ ឈឺក្បាល ពីព្រោះថា ការផ្លាស់ប្តូរ​បុគ្គលិក​ញឹកញាប់​រំខាន​ដល់​ចង្វាក់​ផលិតកម្ម​ឬ​គម្រោង ពង្រីក​អាជីវកម្ម។

នៅក្នុង​សង្គម​ខ្មែរ​នាពេល​បច្ចុប្បន្ននេះ ពេលវេលា​ដែល​ថៅកែ​ឈឺក្បាល​ខ្លាំង​រឿង​កម្លាំង​ពលកម្ម​នោះ​គឺ​នៅពេល​ដែលមាន ពិធីបុណ្យ​ប្រពៃណីធំៗរបស់​ខ្មែរម្តងៗ ដូចជា រដូវ​បុណ្យចូលឆ្នាំ​ខ្មែរ រដូវ​បុណ្យ​អំ​ទូក​និង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ជាដើម។ នៅក្នុង​ឱកាស​បុណ្យធំៗទាំងនេះ កម្មករនិយោជិត​ភាគច្រើន​ដែល​ធ្វើការ​គ្មាន​កិច្ចសន្យា​ត្រឹមត្រូវ ត្រូវ​ផ្លាស់ប្តូរ​ការងារ។

ជាការ​កត់សម្គាល់ ការផ្លាស់ប្តូរ​ការងារ​របស់​ពួកគេ​អាច​បណ្តាលមកពី​ប្រាក់ខែ​តិច អាច​បណ្តាលមកពី​បរិយាកាស​ការងារ​មិនល្អ អាច​បណ្តាលមកពី​ការគ្រប់គ្រង​មិនល្អ​ឬ អាច​បណ្តាលមកពី​ការចង់​ផ្លាស់ប្តូរ​ការងារ​ដើម្បី​ទទួលបាន​បទពិសោធ​ថ្មី។ ប៉ុន្តែ​បើទោះជា​ក្នុង​ហេតុផល​ណាក៏ដោយ ក៏​ថៅកែ​ឈឺក្បាល​ដែរ។ ហើយ​នេះ​គឺជា​បច្ច័យ​នៃ​ការងារ​ដែល​គ្មាន​កិច្ចសន្យា​ច្បាស់លាស់៕

ម្តាយ​លះបង់​គ្រប់យ៉ាង​ដើម្បី​កូន...



ដើម្បី​កូន    ម៉ែ​ស៊ូ​សូន្យ ក្ស័យសង្ខារ
ដើម្បី​កូន    ហត់​យ៉ាងណា មិន​ហា​ស្តី
ដើម្បី​កូន    ទោះ​លំបាក ឥត​ពោល​ស្តី
ដើម្បី​កូន    ការងារ​អ្វី ក៏​ធ្វើ​ដែរ។

ដើម្បី​កូន    ទោះ​ស្លាប់​ខ្លួន ម៉ែ​មិន​ខ្វល់
ដើម្បី​កូន    ស្ងួន​និមល អំពល់​រេ
ដើម្បី​កូន    ម៉ែ​មិន​ខ្លាច ឡើយ​មាសមេ
ដើម្បី​កូន    ស្ងួន​ដឹង​ទេ ម៉ែ​ទុក្ខា។

ដើម្បី​កូន    ម៉ែ​យក​ខ្លួន រង​ការពារ
ដើម្បី​កូន    ក្តៅ​រងា ជាធម្មតា
ដើម្បី​កូន    ទោះ​ឧបសគ្គ ច្រើន​យ៉ាងណា
ដើម្បី​កូន    គ្មាន​ពាក្យ​ថា នឿយហត់​ឡើយ។

ដើម្បី​កូន    ធ្វើជា​ក្បូន អោយ​កូន​ឆ្លង
ដើម្បី​កូន    សោកសៅ​ហ្មង ឥត​ល្ហែល្ហើយ
ដើម្បី​កូន    ម៉ែ​រង​ទុក្ខ គ្មាន​ពេល​ស្បើយ
ដើម្បី​កូន    ស្ងួន​ដល់ត្រើយ ម៉ែ​លែង​គិត។

ដើម្បី​កូន    ដឹង​ទេ​ស្ងួន ម៉ែ​ថ្នាក់ថ្នម
ដើម្បី​កូន    ប្រឹង​បីបម លោម​ប្រណិត
ដើម្បី​កូន    ម៉ែ​លះបង់ ដល់​ជីវិត
ដើម្បី​កូន    ម៉ែ​ដេក​គិត រាល់​យប់​ថ្ងៃ។

ដើម្បី​កូន    បុត្រ​មាសស្ងួន បាន​ក្តី​សុខ
ដើម្បី​កូន    ម្តាយ​ឪពុក ទុក្ខ​រីងរៃ
ដើម្បី​កូន    ប្រឹង​ធ្វើការ គ្មាន​សំចៃ
ដើម្បី​កូន    ម៉ែ​ស្ទើរ​ក្ស័យ សូន្យ​សង្ខារ៕

(ឯកសារ​ដកស្រង់​ចេញពី​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក)

ការអប់រំកូន​ និងគ្រួសារ

អត្ថបទ​ថ្មីៗ



  • ក្បួន​ថែរក្សា​គភ៌ ៖ របៀប​ថែ​សម្រស់​ពេលមាន​ផ្ទៃពោះ(ត)
  • វិធី​សម្រាល​កូន ៖ បូម វះកាត់ និង​ធម្មជាតិ មួយណា​ប្រសើរជាង?
  • ក្បួន​ថែរក្សា​គភ៌ ៖ ជីវភាព​ប្រចាំថ្ងៃ(ត)
  • ពេលមាន​ផ្ទៃពោះ ត្រូវពិនិត្យ​អ្វីខ្លះ?
  • ក្បួន​ថែរក្សា​គភ៌ (ត) ៖ ការ​ទទួលទាន​អាហារ
  • ហេតុផល​ស្ដ្រី​សម្រាល​កូន​មិនរួច
  • ក្បួន​ថែរក្សា​គភ៌ ៖ ការ​វិវត្ដន៍​របស់​ទារក​ក្នុងផ្ទៃ(ត)
  • ក្បួន​ថែរក្សា​គភ៌ ៖ ការ​វិវត្ដន៍​របស់​ទារក​ក្នុងផ្ទៃ(ត)
  • ក្បួន​ថែរក្សាគភ៌ ៖ ការ​វិវត្ដន៍​របស់​ទារក​ក្នុង​ផ្ទៃ (ត)
  • ក្បួន​ថែរក្សា​គភ៌ ៖ ការ​វិវត្ដន៍​របស់​ទារក​ក្នុងផ្ទៃ (ត)
  • ក្បួន​ថែរក្សា​គភ៌ ៖ ការ​វិវត្ដន៍​របស់​ទារក​ក្នុងផ្ទៃ(
  • ការពិនិត្យ​​​សុខភាព​​​មាត់ធ្មេញ​​​ដល់ក្មេងៗ​​​ជាលើកទី២​​​ក្នុងឆ្នាំ២០១៣ នៅសាលា​​​អន្តរជាតិហ្រ្គីន
  • ប្រមូលម្សៅ​​​ទឹកដោះគោ Dumex ចូលឃ្លាំងវិញ ដោយសារមាន​​​មេរោគ
  • កុមារ១៥នាក់​​​ស្លាប់ដោយ​​​ជំងឺគ្រុនឈាម នៅដើមឆ្នាំ​​​២០១៣
  • កុមារកម្ពុជា​៦នាក់​កើតជម្ងឺ​ផ្ដាសាយ​បក្សី​នៅដើម​ឆ្នាំ២០១៣
  • របៀប​ថែទាំ​ទារក​ពេលរាក
  • កុមារ​អាយុ​ក្រោម​២ឆ្នាំ​ត្រូវបាន​ហាម​ឃាត់ការ​ប្រើប្រាស់​ទឹកដោះ​គោម្សៅ
  • កូនខ្ញុំ​ដេក​ស្រមុក
  • កូនខ្ញុំ​ដុះសាច់​ច្រមុះ
  • ជម្ងឺ​រលាក​ទងសួត​កុមារ
  • ខោ​ទឹកនោម​បង្កជម្ងឺ​រលាក​ស្បែក
  • ទារក និង​ថ្នាំជាតិ​កាល់ស្យូម
  • ផល ប៉ះពាល់ ការលូតកម្ពស់ របស់ កុមារ (29/04/2013)
  • ផ្លែឈើ ៦ប្រភេទ សម្រាប់ សុខភាព (27/04/2013)
  • តួនាទី បុរសស្រ្ដី ក្នុងការរៀបចំ សម្រាប់ ការមានផ្ទៃពោះ (22/04/2013)
  • ៦ យ៉ាង ទាក់ទង ដំណេក របស់ទារក ដែល ម្តាយគ្រប់រូប​ គួរ​យល់ដឹង (19/04/2013)
  • ស្រ្ដីពពោះ និង ការលូត​លាស់ ទារកក្នុងផ្ទៃ ត្រីមាសទី១ (18/04/2013)
  • មធ្យោបាយ លឿនបំផុត អាចឱ្យ ​ដឹង ថា អ្នក មាន​ ផ្ទៃពោះ (05/04/2013)
  • វិធី កម្ចាត់ អាការៈ ចាញ់គភ៌ (03/04/2013)
  • បញ្ហា សុខភាព ម្ដាយ និង ទារក ក្នុងកំឡុងពេល មានផ្ទៃពោះ (16/03/2013)
  • ការមាន ផ្ទៃពោះ និង សារធាតុ ចិញ្ចឹម (16/03/2013)
  • មូលហេតុ បណ្ដាលឱ្យ ទារក ស្លាប់ ក្នុងពោះ (16/03/2013)
  • មូលហេតុ ធ្វើឱ្យ ទារក មិនអាច គេងលក់ (19/02/2013)
  • គុណប្រយោជន៍ នៃការ​ទទួល​ទាន អាហារ ដើម្បី សុខភាព ក្នុងកំឡុងពេល មានផ្ទៃពោះ (07/02/2013)
  • វិធី ធ្វើឱ្យ កុមារស្គមខ្លាំង ឡើងទម្ងន់ (31/01/2013)
  • សភាពធាត់ជ្រុល ជះឥទ្ធិ​ពលដល់កុមារ ពេលនៅ សាលារៀន (31/01/2013)
  • វិធីបង្រៀន កូនតូចរបស់អ្នក ឱ្យចេះងូតទឹក ដោយខ្លួនឯង (30/01/2013)
  • ប្រភេទអាហារល្អ ចំពោះសុខភាព កុមារ (29/01/2013)
  • សញ្ញាបញ្ជាក់ប្រាប់ថា កូនតូចរបស់អ្នក ញ៉ាំអាហារ បានគ្រប់គ្រាន់ (28/01/2013)
  • ការទទួលទានគ្រឿងស្រវឹង អាចបង្កគ្រោះថ្នាក់ ដល់ទារកក្នុងផ្ទៃរបស់អ្នក (17/01/2013)
  • វិធី ៥យ៉ាង ដើម្បី ថែទាំទារក ទើបកើត (15/01/2013)
  • វិធី ៦យ៉ាង ដើម្បី លួងទារក កំពុងយំ (15/01/2013)
  • ទារកទើបនឹងកើត និង ការបំបៅទឹកដោះម្តាយដល់ទារក
  • ការថែទាំ​ទារក​ក្រោយពេល​ ​កើត
  • ពីរបីម៉ោងក្រោយពេលកើតភ្លាម
  • ពិនិត្យ​ទារក​ឲ្យ​បាន​ ញឹកញាប់​ក្នុងអំឡុង​ពីរ​ខែ​ដំបូង
  • បញ្ហាសុខភាពនៃទារកទើបនឹងកើត
  • ការបំបៅដោះ
  • ថ្នាំពេទ្យ
  • ទស្សនា​វីដេអូ​តួនាទី នៃ​ប្រព័ន្ធ​រំលាយ​អាហារ របស់​មនុស្ស (Video Inside) (31/10/2013 12:08:00)
  • ទឹកចិត្តបងប្រុស ពេលកំព្រាឪពុកម្តាយ ពិតជាកម្សត់ខ្លាំងណាស់ (Video Inside) (29/10/2013 18:13:00)
  • ចំណុចដែលអ្នក គួរពិចារណាមុនពេល សម្រេចចិត្តយកកូន (29/10/2013 11:13:00)
  • ការ​​ទទួលទាន​​សណ្តែកសៀង​ អាច​ប្រឈម​មុខ​នឹង​គ្រោះថ្នាក់ នៃ​ជំងឺ​មហារីសុដន់ (01/10/2013 15:01:00)
  • តើនំអន្សម និង នំគម កើតចេញ មកពីជំនឿអ្វី? (28/09/2013 12:04:00)
  • ផ្លែស្វាយ ផ្តល់អត្ថប្រយោជន៍ជាច្រើន ចំពោះសុខភាព (22/09/2013 08:56:00)
  • សំឡេងថ្ងូររបស់ដៃគូ ក្នុងពេលរួមភេទ ជួយបង្កើនថាមពលសិច ឲ្យកាន់តែខ្លាំងក្លា (20/09/2013 18:21:00)
  • វិធីងាយៗ ព្យាបាលជំងឺភ្លេចភ្លាំង និង ជំរុញឱ្យ ខួរក្បាលមានសុខភាពល្អ (20/09/2013 09:24:09)
  • វិធីធម្មជាតិ ជួយឱ្យស្បែកស ភ្លឺរលោង តឹងណែន រយៈពេលខ្លី (19/09/2013 09:37:00)
  • វិធី ព្យាបាលស្បែកក្បាលរមាស់ និង មានអង្គែ ដោយធម្មជាតិ (18/09/2013 15:19:00)
  • គ្រឿងលម្អខ្លួន ដែលសុភាព នារី​មិនគួរពាក់ ទៅធ្វើការ
  • តើធ្វើយ៉ាងណាទើបដឹងថា មនុស្សម្នាក់ កំពុងតែស្រលាញ់អ្នក?
  • វិធីសាស្ដ្រទាំង៥ ធ្វើឱ្យបុរស ធ្លាក់ក្នុងអន្លងស្នេហ៍
  • វិធីព្យាបាល កំចាត់ឈាមកកនៅលើស្បែក ដោយធម្មជាតិ
  • សត្វចង្រិតជាអាហារ ដែលមានអត្ថប្រយោជន៍ល្អបំផុត ចំពោះសុខភាព
  • វិធីងាយៗ ជួយឱ្យភ្នែកមើលឃើញច្បាស់ និង មានសុខភាពល្អ ដោយធម្មជាតិ
  • វិធីងាយៗ ជួយកំចាត់ខ្លាញ់ក្បាលពោះ​ បាន យ៉ាងឆាប់រហ័ស
  • វិធីព្យាបាលកំចាត់ ស្លាកស្នាម លើផ្ទៃមុខ ដោយធម្មជាតិ
  • វិធីព្យាបាលកំចាត់ ជំងឺពងបែកមាត់ ឱ្យជាសះស្បើយ បានឆាប់រហ័ស
  • វិធីងាយៗ ជួយឱ្យស្បែកមុខ គ្មានមុន សម៉ដ្ឋ ភ្លឺរលោង តឹងណែន ឆាប់រហ័ស (មានវីដេអូ)
  • វិធីព្យាបាល កំចាត់ឈាមកកនៅលើស្បែក ដោយធម្មជាតិ

  • និយមន័យថ្មីនៃពាក្យថាគ្រួសារ

    បើនិយាយដល់ពាក្យថា គ្រួសារគឺពួកយើងមានអ្វីដូចគ្នាច្រើនជាងអ្វីដែលមិនដូចគ្នា។ ជាពិសេសនៅពេលដែលពួកគេឆ្លងកាត់ពេលវេលាដែលលំបាកជាមួយគ្នា ប្រហែលជាធ្វើ អោយពួកគេមានអារម្មណ៍ថាគ្មានអ្នកណាធ្លាប់ជួបបញ្ហាបែបនេះ ឬក៏មានអារម្មណ៍បែប នេះឡើយ។ ការពិតគឺថា គ្រួសារត្រូវបានជួបប្រទះបញ្ហាប្រឈមទាំងអស់ដែលស្រដៀងគ្នា និងមានមូលដ្ឋានគ្រឹះមួយចំនួនដែលមានសារៈសំខាន់ និងបានអនុវត្តទៅកាន់អ្នករាល់គ្នា។ បើទោះបីជាមាននិយមន័យជាច្រើនសំរាប់ពាក្យថា "គ្រួសារ" ក៏ដោយ ក៏ប៉ុន្ដែវាមាន សារៈសំខាន់ណាស់ក្នុងការចងចាំថាកូនរបស់យើងទាំងអស់ត្រូវបានរីកលូតលាស់ឡើងតាម
    រយៈការអភិវឌ្ឍន៍ក្នុងដំណាក់កាលដូចគ្នាជាមួយនឹងតម្រូវការជាមូលដ្ឋានដូចគ្នា។ ហើយពួកគេនឹងទទួលបានអត្ថប្រយោជន៍ យ៉ាងច្រើនពីការលូតលាស់ដ៏ប្រសើរ និងមូលដ្ឋានគ្រឹះដ៏រឹងមាំនៃការធ្វើជាឪពុកម្ដាយដូចគ្នា។ ប៉ុន្តែគ្រួសារទាំងអស់មានភាពខុស គ្នា! បើទោះបីជាគ្រួសារជាច្រើនបានចែករំលែកលក្ខណៈពិសេសជាច្រើនដែលដូចគ្នាក៏ពិតមែន ប៉ុន្តែយើងក៏នៅតែគ្មានការ បដិសេធចំពោះទស្សនមួយថា ពួកយើងនៅមានរឿងដែលខុសប្លែកពីគ្នាដែរ។ ចំពោះទស្សនសំរាប់ពាក្យថា គ្រួសារនេះ ស្ដាប់ទៅហាក់ដូចជាធម្មតា ប៉ុន្តែការពិតទៅវវាពិតជាស្មុគស្មាញណាស់។ ហើយសំរាប់ក្រុមគ្រួសារនាពេលបច្ចុប្បន្ននេះ គឺកាន់ តែមានច្រើនទំរង់ផ្សេងៗគ្នា។ បច្ចុប្បន្ននេះការធ្លាក់ចុះក្នុងអត្រាអាពាហ៍ពិពាហ៍ ការកើនឡើងក្នុងអត្រាការលែងលះ និងការ រៀបការម្ដងទៀត ការផ្លាស់ប្តូរឥរិយាបទសង្គមឆ្ពោះទៅរកអាពាហ៍ពិពាហ៍ កត្តាសេដ្ឋកិច្ច និងការទទួលយកយ៉ាងទូលំ ទូលាយនូវអ្វីដែលមិនមែនជាលក្ខណៈប្រពៃណីបានជះឥទ្ធិពលយ៉ាងខ្លាំងទៅលើគ្រួសារជាច្រើននៅក្នុងប្រទេស។ ទោះបីជាយ៉ាង ណាក៏ដោយនេះមិនមែនជាពត៌មានដែលអាក្រក់នោះទេ។ យោងទៅតាម មជ្ឈមណ្ឌលស្រាវ ជ្រាវភ្យូវ(Pew) របស់ជនជាតិ អាមេរិកកាំងស្ដីអំពីការធ្លាក់ចុះក្នុងអត្រាអាពាហ៍ពិពាហ៍និងការកើនឡើងនូវគ្រួសារថ្មីក្នុងឆ្នាំ២០១០ បានបង្ហាញថា ទោះបីជា ទម្រង់នៃជីវិតក្រុមគ្រួសារបានផ្លាស់ប្តូរយ៉ាងច្រើនក៏ដោយ ប៉ុន្តែអ្វីដែលជាចំណុចសំខាន់ក្នុងគ្រួសារនិងការពេញចិត្ត ជាមួយនឹង ជីវភាពនៅក្នុងគ្រួសារគឺនៅតែមានភាពខ្លាំងក្លាដូចកាលដែលយើងធ្លាប់មានពីមុនអញ្ចឹង។
              នៅពេលដែលអ្នកទាំងអស់គ្នាមិនមានភាពងាយស្រួលជាមួយនឹងការផ្លាស់ប្ដូរទំរង់នៃក្រុមគ្រួសារជនជាតិអាមេរិក ហើយ ចំនួននៃការកើនឡើងរបស់ប្រជាជនជាពិសេសអ្នកដែលមានអាយុក្រោមហាសិបឆ្នាំនោះ គឺពិតជាបើកចំហទៅកាន់ការហៅ ប្រភេទទាំងអស់នោះថាការបញ្ចូលគ្នានៃទំនាក់ទំនងដ៏ស្អិតរមួតដែលគេហៅថា "គ្រួសារ"នោះឯង។ តាមរបាយការណ៍ នៃសាកលវិទ្យាល័យ Oregon Extension Service Reportបានសរសេរអំពីភាពដូចគ្នា របស់ក្រុមគ្រួសារដែលមិនមាន លក្ខណៈជាប្រពៃណី។
              ហើយផ្នែកមួយចំនួនដូចខាងក្រោមនេះ បានបង្ហាញពីគំនិតខ្លះៗក្នុងការធ្វើជាឪពុកមា្តយដែលអាចមានប្រយោជន៍សំរាប់ ការពិចារណាដោយផ្អែកលើរចនាសម្ព័ន្ធគ្រួសារដ៏ល្អឥតខ្ចោះ ឱកាសពិសេសៗនិងការប្រកួតប្រជែងផ្សេងៗទាំងនេះបានប្រឈម មុខនឹង ទំរង់ក្រុមគ្រួសារជាច្រើនផ្សេងៗគ្នា៕ 

    ភាព​ជោគជ័យ​បាន​ពី​ការបង្កើត​មិនមែន​កើត​មក​ដោយ​ឯកឯង​ឡើយ​

     
    ​មនុស្ស​ដែល​ឈាន​ទៅ​មុខ​ ទៅដល់​កន្លែង​ដែល​គេ​កំពុង​ឈរ​បាន​ដោយសារ​ការអនុវត្ត​តាម​វិធីសាស្ត្រ​ដែល​ ជា​ដំណើរការ​បង្កើត​ភាពជោគជ័យ​។ ពួកគេ​ដឹង​ពីអ្វី​ដែល​គេ​ត្រូវ​បោះបង់​ដើម្បី​ឆ្ពោះទៅមុខ​។ យើង​គ្រប់គ្នា​សុទ្ធតែ​ដឹង​ថា​ដើម្បី​សាងសង់​ផ្ទះ​មួយ យើង​ត្រូវ​មាន​គម្រោង និង​ធ្វើ​ប្លង់​។ ប៉ុន្តែ​ពេលខ្លះ​យើង​ភ្លេច​ថា ដើម្បី​កសាង​ជីវិត​ដ៏​ជោគជ័យ យើង​ក៏​ត្រូវ​មាន​គម្រោង​នៃ​ជីវិត​ដូចគ្នា​ដែរ​។​
    ​មេ​ចុងភៅ វ៉​ល​ធើរ ផូ​ថេន​ហ្សា (Walter Potenza) ជា​ម្ចាស់​ភោជនីយដ្ឋាន​អ៊ីតាលី ៣ នៅលើ​កោះរ៉ូត (Rhode Island)​។​
    ​គាត់​បាន​សិក្សា​និង​ ហ្វឹកហាត់​ដើម្បី​ធ្វើ​ជា​មេ​ចុងភៅ ប៉ុន្តែ​គាត់​មើលឃើញថា សមត្ថភាព​របស់​គាត់​គឺជា​សមិទ្ធផល​នៃ​ការសិក្សា​មួយ​ជីវិត​របស់​គាត់​។ គាត់​និយាយ​ថា នៅពេល​ដែល​គាត់​ទើបនឹង​បើក​ភោជនីយដ្ឋាន​ទីមួយ “​ក្នុង​ពេល​មួយ​ពព្រិច​ភ្នែក ការសិក្សា ចំណោះ​ដឹង និង​ប្រវត្តិ​ក្រុមគ្រួសារ​របស់​ខ្ញុំ ការគោរព និង​ក្រមសីលធម៌ បានចាប់ផ្តើម​គឺ​សុទ្ធតែ​ជា​កត្តា​ក៏​សំខាន់​។ វា​បាន​ធ្វើឱ្យ​ខ្ញុំ​ក្លាយទៅជា​អ្នកជំនាញ ជា​មនុស្ស​ម្នាក់​ដែល​បាន​រុករក​ក្នុង​ពាណិជ្ជកម្ម​អាហារ​”​។​
    ​ការសិក្សា​មិន​ដែល​បញ្ឈប់​ នោះទេ​។ គាត់​និយាយ​ថា “​ការសំងាត់​មួយ​គឺ វា​គឺជា​ជំនួញ​មួយ​ដែល​អ្នក​ត្រូវ​តែ​ឈ្នះ​។ មនុស្ស​យើង​មិនមែន​កើតមក​អាច​ក្លាយជា​មេ​ចុងភៅ​ដោយ​មិន​ចាំបាច់​រៀន​នោះទេ​” ​។ គាត់​ពន្យល់ថា ដំណើរការ​នៃ​ការរៀន​បន្ត​កើត​ឡើង​ចំពោះ​គាត់​ជា​រៀងរាល់ថ្ងៃ​។ “​ខ្ញុំ​គឺ​ជា​អ្នកអាន​ដែល​មាន​ការស្រមើស្រមៃ​។ រាល់ពេល​ដែល​អ្នកអាន​សៀវភៅ អ្នកនឹង​មានគំណិត​។ បន្ទាប់មក​អ្នក​យក​គំនិត​របស់​អ្នក​ទៅ​ប្រើ​នៅក្នុង​កន្លែងធ្វើការ​។ អ្នក​នឹង​បង្កើត​ការងារ​កាន់តែច្រើន​សម្រាប់​ខ្លួនឯង​”​។​
    ​ហើយ​ភាពជោគជ័យ​នៅក្នុង​ជំនួញ ​អាហារ​នេះ​គឺជា​អ្វី​ដែល​គាត់​បាន​ឱ្យនិយមន័យ​ជាក់លាក់​៖ “​ភាព​ជោគជ័យ​ដែល​ខ្ញុំ​ចង់បាន​គឺ​នឹង​ត្រូវបាន​គេ​ចង​ចាំ​ថា​ជា​មនុស្ស​ ម្នាក់​ដែល​មាន​គំនិត​ច្នៃប្រឌិត ដែល​ជឿ​ពី​ភាពត្រឹមត្រូវ​និង​វប្បធម៌​នៃ​អាហារ​អ៊ីតាលី​ក្នុង​ប្រទេស​ អាមេរិក​។ អាហារ​គឺជា​ការភ្ជាប់​ទំនាក់ទំនង​ទៅ​អតីតកាល​និង​គ្រួសារ​”​។​


    ព័ត៌មានផ្សេងៗទៀត

  •  យុវតី​គួរ​យល់​ដឹង​ពី​ភាព​ប្រែប្រួល​របស់​ខ្លួន​យ៉ាងដូច​ម្តេចទៅ​? ​ (ថ្ងៃទី25 កុម្ភៈ ឆ្នាំ2012)
  •  អ្វីដែលយុវតីត្រូវយល់ដឹងនៅពេលពេញវ័យដំបូង (ថ្ងៃទី12 កុម្ភៈ ឆ្នាំ2012)
  •  ហេតុអ្វី​បានជា​ស្ត្រី​មិនមាន​គ្រាប់ពោន​នៅ​បំពង់ក​? (ថ្ងៃទី21 មករា ឆ្នាំ2012)
  •  ហេតុអ្វី​បាន​ជា​សម្លេង​ខ្ញុំ​ប្តូរ​នៅពេល​ពេញវ័យ​? (ថ្ងៃទី20 មករា ឆ្នាំ2012)
  •  ការណែនាំ​ក្នុង​ការចាប់ផ្តើម​រត់​កីឡា​និង​រក្សា​គោលជំហរ​សម្រាប់​ឆ្នាំ ២០១២ (ថ្ងៃទី05 មករា ឆ្នាំ2012)
  •  ការ​សើច​ពិតជា​មាន​ឥទ្ធិពល​លើ​ក្នុង​ការព្យាបាល​មែនឬ​? (ថ្ងៃទី31 ធ្នូ ឆ្នាំ2011)
  •  យើង​ពូកែ​គិត​ពី​លទ្ធផល​ដែល​អាក្រក់​បំផុត​ (ថ្ងៃទី27 ធ្នូ ឆ្នាំ2011)
  •  អ្នក​នឹង​ទទួលបាន​នូវ​អ្វី​ដែល​អ្នកព្រួយបារម្ភ (ថ្ងៃទី26 ធ្នូ ឆ្នាំ2011)
  •  ទម្លាប់​រស់​នៅ​ល្អ​កើតឡើង​ពី​គំណិត​ (ថ្ងៃទី24 ធ្នូ ឆ្នាំ2011)
  •  ហេតុអ្វី​បានជា​ក្មេងប្រុស​ងើប​ពី​គេង​យឺត​នៅ​ពេល​ព្រឹក​ក្នុងពេល​វ័យ​ជំទង់​? (ថ្ងៃទី24 ធ្នូ ឆ្នាំ2011)
  •  ពិត​ឬ​ដែល​អ្នកគួរ​ញ៉ាំ​អាហារ​សម្បូរកា​បូន​អ៊ី​ដ្រាត​នៅ​យប់មុន​ថ្ងៃរ​ត់​ម៉ារ៉ាតុន​? (ថ្ងៃទី23 ធ្នូ ឆ្នាំ2011)
  •  ភាពសាមញ្ញ​គឺជា​ភាពក្លាហាន​ (ថ្ងៃទី22 ធ្នូ ឆ្នាំ2011)
  •  ធ្វើ​អ្វី​ដែល​អ្នក​និយាយ​ថា​នឹង​ធ្វើ​ (ថ្ងៃទី21 ធ្នូ ឆ្នាំ2011)
  •  កត់ត្រា​អ្វីៗ​គ្រប់យ៉ាង​ដើម្បី​ទទួលជោគជ័យ​ (ថ្ងៃទី19 ធ្នូ ឆ្នាំ2011)
  •  មិន​ត្រូវ​ឱ្យ​អ៊ី​ន​ធើ​ណេត​គ្របដណ្តប់​លើ​ជីវិត​អ្នក​ឡើយ​ (ថ្ងៃទី17 ធ្នូ ឆ្នាំ2011)
  •  ត្រូវ​ដឹង​ពីអ្វី​ដែល​ធ្វើឱ្យ​អ្នក​សប្បាយចិត្ត​និង​អ្វីដែល​ធ្វើឱ្យ​អ្នក​មិន​សប្បាយចិត្ត​ (ថ្ងៃទី14 ធ្នូ ឆ្នាំ2011)
  •  ការ​គេង​មិន​គ្រប់គ្រាន់​ប៉ះពាល់​ដល់​សុខភាព​ (ថ្ងៃទី13 ធ្នូ ឆ្នាំ2011)
  •  ការ​សម្រាក​ច្រើន​ប៉ះពាល់​ដល់​សុខភាព​រាង្គ​កាយ​និង​ប្រាជ្ញា​ (ថ្ងៃទី12 ធ្នូ ឆ្នាំ2011)
  •  ចូរ​ស្រឡាញ់​អ្វី​ដែល​អ្នកមាន​ (ថ្ងៃទី09 ធ្នូ ឆ្នាំ2011)
  •  ធ្វើការ​ដោយ​ប្រើ​ប្រាជ្ញា មិនមែន​ប្រើ​កម្លាំង​នោះ​ទេ​ (ថ្ងៃទី08 ធ្នូ ឆ្នាំ201