Thursday, October 17, 2013

ប្រវត្តិ​ និង​និយមន័យ​នៃ​គម្ពីរ​ធម្មបទ


ពាក្យ​ថា​ ធម្មបទ​ សំដៅ​ដល់​ “ពួក​ធម៌”​ ពោល​គឺ​ ក្រុម​ធម៌​ផ្សេងៗ​ ដែល​សាសនិកជន​គប្បី​បដិបត្តិ​ដើម្បី​ដុស​ខាត់​កិលេស​ ជា​ព្រះ​ធម៌​ទេសនា​ប្រភេទ​កម្រង​ក្រង​ ដែល​ព្រះ​ពុទ្ធ​អង្គ​ទ្រង់​សម្តែង​ដល់​វេនេយ្យសត្វ​គ្រប់​ស្រទាប់​វណ្ណៈ​ មាន​ ៥​ ពួក​ គឺ​ ភិក្ខុ​ សាមណេរ​ គ្រហស្ថ​ ទេវតា​ និង​នាគ​ ខ្លឹម​សារ​នៃ​ធម៌​មាន​លំដាប់​ខ្ពស់​ និង​ទាប​លាយ​ឡំ​គ្នា​ទៅ​តាម​អ្នក​ស្តាប់​ និង​ឱកាស​ គម្ពីរ​នេះ​មាន​ព្រះ​គាថា​ ៤២៣​ បទ​ ក្នុង​សម័យ​បឋមសង្គាយនា​ ព្រះ​ធម្មសង្គាហកាចារ្យ​បាន​នាំ​ពួក​ធម៌​ផ្សេងៗ​ មក​រួប​រួម​ទុក​ជា​ពួក​ ជា​ក្រុម​ក្នុង​សុត្តន្តបិដក​ ខុទ្ទកនិកាយ​ មាន​ឈ្មោះ​ហៅថា​ ធម្មបទ
ពួក​ធម៌​ដែល​ព្រះ​ពុទ្ធអង្គ​ត្រាស់​ ទុក​ក្នុង​ធម្មបទ​នេះ​ មាន​ច្រើន​យ៉ាង​តាម​ឋានៈ​ ដូច​ដែល​អដ្ឋកថា​ធម្មបទ​បាន​អធិប្បាយ​ទុក​ ដូច្នេះ ៖
  ១. ពោធិបក្ខិយធម៌​ ពោល​ទុក​ក្នុង​អដ្ឋកថាធម្មបទ​ថា​ សត្តត្តឹសពោធិបក្ខិយធម្មសង្ខាតំ​ ធម្មបទំ​ ( ពួក​ធម៌​ ហៅ​ថា​ ពោធិបក្ខិយធម៌​ ៣៧ )
  ២. ធម៌​ណា​នី​មួយ​ ក្នុង​ចំណោម​ធម៌​ ៤​ យ៉ាង​ គឺ​ អនភិជ្ឈា​ អព្យាបាទ​ សម្មាសតិ​ និង​សម្មាសមាធិ​ ពោល​ទុក​ក្នុង​អដ្ឋកថា​ធម្មបទ​ ថា
ធម្មបទន្តិ​ អត្ថសាធកំ​ ខន្ធាទិបដិសំយុត្តំ,​ ចត្តារិមានិ​ បរិព្វាជកា​ ធម្មបទានិ ។​ កតមានិ​ ចត្តារិ ។​ អនភិជ្ឈា​ បរិព្វាជកា​ ធម្មបទំ,​ អព្យាបាទេ​ បរិព្វាជកា​ ធម្មបទំ,​ សម្មាសតិ​ បរិព្វា-ជកា​ ធម្មបទំ,​ សម្មាសមាធិ​ បរិព្វាជកា​ ធម្មបទន្តិ​ ឯវំ​ វុត្តេសុ​ ធម្មបទេសុ​ ឯកម្បិ​ ធម្មបទំ​ សេយ្យោ ។
ពាក្យ​ថា​ ធម្មបទ​ ( ពួក​ធម៌ )​ មាន​ន័យ​ថា​ ពួក​ធម៌​ដែល​ប្រកប​ដោយ​ខន្ធ​ជា​ដើម​ ដែល​ញ៉ាំង​ប្រយោជន៍​ឲ្យ​សម្រេច​ ពួក​ធម៌​ណា​នី​មួយ​ក្នុង​ពួក​ធម៌​ដែល​ពោល​ទុក​យ៉ាង​នេះ​ថា​ “ម្នាល​បរិព្វាជក​ អនភិជ្ឈា​ជា​ពួក​ធម៌​ អព្យាបាទ​ជា​ពួក​ធម៌​ សម្មាសតិ​ជា​ពួក​ធម៌​ សម្មាសមាធិ​ជា​ពួក​ធម៌”​ ប្រសើរ​ជាង​ ។
ក្នុង​ព្រះ​បាលី​ដទៃៗ​ ពាក្យ​ថា​ ធម្មបទ​ នៅ​សំដៅ​ដល់​ពួក​ធម៌​ដទៃៗ​ គឺ
  ១.​ ពួក​ធម៌​មាន​សតិបដ្ឋាន​ជា​ដើម​ ពោល​ទុក​ក្នុង​ដីកា​ទីឃនិកាយ​ថា​ ធម្មបទន្តិ​ សតិបដ្ឋានាទិធម្មកោដ្ឋាសំ​ ( ពាក្យ​ថា​ ធម្មបទ​ [ ពួក​ធម៌ ] គឺ​ ក្រុម​ធម៌​មាន​សតិបដ្ឋាន​ជា​ដើម ) ។
  ២.​ ពួក​ធម៌​គឺ​ឈាន​ វិបស្សនា​ មគ្គ​ ផល​ និង​និព្វាន​ ពោល​ទុក​ក្នុង​គម្ពីរ​នេត្តិវិភាវិនី​ថា​ ធម្មបទានិ​ ឈានវិប-ស្សនាមគ្គផលនិព្វានធម្មកោដ្ឋាសនានិ​ ( ពួក​ធម៌​ គឺ​ ក្រុម​ធម៌​ដែល​បាន​ដល់​ ឈាន​ វិបស្សនា​ មគ្គ​ ផល​ និង​និព្វាន ) ។
លក្ខណសម្បត្តិ​នៃ​គម្ពីរ​ធម្មបទ
  គោល​ធម៌​ក្នុង​គម្ពីរ​ធម្មបទ​នេះ​មាន​សេចក្តី​ខ្លីៗ​ តែ​មាន​ន័យ​ជ្រាល​ជ្រៅ​ សម្រាប់​អ្នក​ស្តាប់​ ចំណែក​ធំ​ច្រើន​ដាស់​តឿន​សតិ​ មិន​ឲ្យ​ប្រមាទ​ក្នុង​ការ​បំពេញ​​សេចក្តី​ល្អ​ ព្រះ​បាទ​អសោកមហារាជ​ ( ព.ស. ២១៨-២៤៦ )​ ទ្រង់​ព្រះ​សណ្តាប់​ព្រះ​គាថា​ធម្មបទ​ថា អប្បមាទោ​ អមតំ​ បទំ​ ( សេចក្តី​មិន​ប្រមាទ​ ជា​ហេតុ​នៃ​ព្រះ​និព្វាន )​ បាន​លះ​បង់​ទិដ្ឋិ​ សេចក្តី​យល់​ខុស​ និង​ក្លាយ​ជា​សាសនូបត្ថម្ភក៍​ដ៏​ធំ​ ក្នុង​កាល​ត​មក ។
  គម្ពីរ​ធម្មបទ​នេះ​បាន​ទទួល​ការ​ពេញ​និយម​យ៉ាង​ច្រើន​ ព្រោះ​ថា​ បរិបូណ៌​ដោយ​អត្ថ​ និង​រស​យ៉ាង​តិច​ ៣​ ប្រការ​ គឺ ៖
  ១. សារៈ​នៃ​ធម៌​ដែល​ពោល​ក្នុង​ធម្មបទ​ខ្លី​ ងាយ​យល់​ ជាក់​ច្បាស់​ ជ្រាល​ជ្រៅ​ ទន្ទេញ​ចាំ​ដោយ​ងាយ​ និង​អាច​នាំ​ទៅ​បដិបត្តិ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​បាន
    ឧទាហរណ៍
អសារេ ​ សារមតិនោ                   សារេ  ចាសារទស្សិនោ
តេ  សារំ  នាធិគច្ឆន្តិ                    មិច្ឆាសង្កប្បគោចរា ។
ជនទាំងឡាយ ដែលយល់ឃើញក្នុងធម៌មានខ្លឹម ថាជាធម៌មិនមានខ្លឹមផងជា​អ្នក​មាន​តម្រិះខុសជាអារម្មណ៍ រមែង​មិនបាននូវធម៌ដែលមានខ្លឹមឡើយ ។
យស្ស  បារំ  អបារំ  វា                    បារាបារំ  ន  វិជ្ជតិ
វីតទ្ទរំ  វិសំយុត្តំ                              តមហំ  ព្រូមិ  ព្រាហ្មណំ ។
ត្រើយក្ដី ទីមិនមែនត្រើយក្ដី ត្រើយនិងទីមិនមែនត្រើយក្ដី​ មិនមានដល់បុគ្គលណា តថាគត​ហៅ​បុគ្គល​នោះ​ ដែល​ជា​អ្នកមានសេចក្ដីក្រវល់ក្រវាយអស់ហើយ ជាអ្នកប្រាសចាកកិលេសថា​ ជាព្រាហ្មណ៍ ។
  ២. ធម៌​ខ្លឺៗ​ មាន​របៀប​ ជ្រាល​ជ្រៅ​ដល់​ខ្លឹម​សារ​នៃ​ពុទ្ធធម៌​ទាំង​នេះ​ បាន​នាំ​មក​ចាត់​ជា​ពួក​ ជា​ក្រុម​ ដ៏​សម​គួរ​ ធ្វើ​ឲ្យអ្នក​​ជ្រះ​ថ្លា​អាច​ជ្រើស​រើស​អាន​បាន​តាម​សេចក្តី​ពេញ​ចិត្ត ។
  ៣. វិធី​លើក​ឡើង​នៃ​ធម៌​មាន​សេចក្តី​ជាក់​ច្បាស់​ក្នុង​ធម្មបទ​ គឺ​ មាន​បទ​ឧបមា​ឧបមេយ្យ​យ៉ាង​ច្បាស់​លាស់​
    ឧទាហរណ៍
អប្បមាទោ  អមតំ  បទំ               បមាទោ  មច្ចុនោ  បទំ
អប្បមត្តា  ន  មីយន្តិ                   យេ  បមត្តា  យថា  មតា ។
សេចក្តីមិនប្រមាទ ជាផ្លូវនៃសេចក្តិមិនស្លាប់ សេចក្តីប្រមាទ ជាផ្លូវនៃសេចក្តីស្លាប់ ជនទាំងឡាយ ដែលមិន​ប្រមាទហើយ ឈ្មោះថា មិនស្លាប់ ជនទាំងឡាយដែលប្រមាទហើយ ទុកដូចជាមនុស្សស្លាប់ទៅហើយ ។
អប្បមត្តា    បមត្តេសុ                          សុត្តេសុ  ពហុជាគរោ
អពលស្សំវ   សីឃស្សោ                      ហិត្វា  យាតិ  សុមេធសោ  ។
បណ្ឌិតមានប្រាជ្ញាមោះមុត កាលពួកបុគ្គលកំពុងប្រមាទ លោកមិនប្រមាទ កាលពួកបុគ្គលកំពុងដេកលក់ លោក​ភ្ញាក់រឭកច្រើន លោករមែងលះបង់ចោលនូវបុគ្គលបែបនោះ ដូចសេះដែលរត់លឿន បានទៅចោលសេះដែល​មានកម្លាំងទន់ទាប ដូច្នោះឯង ។
ទិសោ  ទិសំ  យន្តំ  កយិរា           វេរី  វា  បន  វេរិនំ
មិច្ឆាបណិហិតំ  ចិត្តំ                      បាបិយោ  នំ  តតោ  ករេ  ។
ចោរក្រឡេកឃើញចោរផងគ្នា ឬក៏បុគ្គលមានពៀរក្រឡេកឃើញបុគ្គលមានពៀរផងគ្នា គប្បីធ្វើនូវសេចក្តីវិនាស​ណាមួយដល់គ្នា ឯចិត្តដែលបុគ្គលតាំងទុកខុសហើយ រមែងធ្វើបុគ្គលនោះ ឲ្យអាក្រក់ក្រៃលែងជាងសេចក្តីវិនាស​នោះទៅទៀត ។
ផេណូបមំ  កាយមិមំ  វិទិត្វា
មរីចិធម្មំ  អភិសម្ពុធានោ
ឆេត្វាន  មារស្ស  បបុប្ផកានិ
អទស្សនំ  មច្ចុរាជស្ស  គច្ឆេ  ។
ភិក្ខុ កាលដឹងច្បាស់នូវកាយនេះថា ដូចជាដុំពពុះទឹក ដឹងច្បាស់នូវកាយនេះថា មានសភាពដូចជាថ្ងៃបណ្តើរកូន គប្បីកាត់នូវកម្រងផ្កាជារបស់មារ គឺវដ្តៈ ៣ ទៅកាន់ស្ថានទីដែលមច្ចុរាជមើលមិនឃើញ ។
ចំនួនវគ្គ​ក្នុង​គម្ពីរ​ធម្មបទ
គម្ពីរធម្មបទ​ មាន​ទាំង​អស់​ ៤២៣​ បទ​ ការ​រាប់​ជា​បទ​ រាប់​តាម​ចំនួន​គាថា​ គឺ​ គាថា​ ១​ គាថា​ ឬគាថា​ ១​ គាថា​ ជា​មួយ​នឹង​កន្លះ​គាថា​ រាប់​ជា​ ១​ បទ​ ក្នុង​អដ្ឋកថា​ធម្មបទ​ លោក​រួប​រួម​ទុក​ជា​រឿង​ៗ​ មាន​ឈ្មោះ​រឿង​ប្រាកដ​តាម​សភាវធម៌​ ឬ​បុគ្គល​ដែល​ទ្រង់​ប្រារព្ធ​ រឿង​ខ្លះ​មិន​ប្រាកដ​បុគ្គល​ដោយ​ជាក់​ច្បាស់​ លោក​ក៏​ប្រើ​ពាក្យ​ថា​ បុគ្គល​ម្នាក់​ ភិក្ខុ​មួយ​រូប​ រួម​ទាំង​អស់​ ៣០២​ រឿង​ ក្នុង​មួយ​រឿង​ៗ​​ ចាត់​ជា​ពួក​ ជា​ក្រុម​ ហៅ​ថា​​ វគ្គ​ រួម​ជា​ ២៦​ វគ្គ​ វគ្គ​នី​មួយៗ​ មាន​ឈ្មោះ​ប្រាកដ​តាម​អំណាច​ខ្លឹមសារ ​នៃ​ធម្មបទ​នោះៗ​ និង​រឿង​នោះៗ​ ពោល​គឺ​ធម្មបទ​ណា​ រឿង​ណា​ ដែល​មាន​សេចក្តី​សម្ពន្ធ​គ្នា​ ទាក់​ទង​គ្នា​ ដូច​គ្នា​ ស្រដៀង​គ្នា​ ឬ​ក៏​ផ្ទុយ​ពី​គ្នា​ លោក​ក៏​ចាត់​ធម្មបទ​នោះៗ​ និង​រឿង​នោះៗ​ ជា​ពួក​ ជា​ក្រុម​ ជា​មួយ​គ្នា​ ឬ​វគ្គ​ជា​មួយ​គ្នា​,​ វគ្គ​នៃ​ធម្មបទ​នោះ​ មាន​ ២៦​ វគ្គ​ គឺ៖
១. យមកវគ្គ            មាន​ ១៤​ រឿង​ ២០​ គាថា
២. អប្បមាទវគ្គ         មាន​ ៩​ រឿង​ ១២​ គាថា
៣. ចិត្តវគ្គ               មាន​ ៩​ រឿង​ ១១​ គាថា
៤. បុប្ផវគ្គ                មាន​ ១២​ រឿង​ ១៦​ គាថា
៥. ពាលវគ្គ              មាន​ ១៥​ រឿង​ ១៦​ គាថា
៦. បណ្ឌិតវគ្គ            មាន​ ១១​ រឿង​ ១៦​ គាថា
៧. អរហន្តវគ្គ            មាន​ ១០​ រឿង​ ១៤​ គាថា
៨. សហស្សវគ្គ          មាន​ ១៤​ រឿង​ ១០​ គាថា
៩. បាបវគ្គ                មាន​ ១២​ រឿង​ ១៦​ គាថា
១០. ទណ្ឌវគ្គ             មាន​ ១១​ រឿង​ ១៧​ គាថា
១១. ជរាវគ្គ                មាន​ ៩ រឿង​ ១១​ គាថា
១២. អត្តវគ្គ               មាន​ ១០​ រឿង​ ១០​ គាថា
១៣. លោកវគ្គ            មាន​ ១១​ រឿង​ ១២​ គាថា
១៤. ពុទ្ធវគ្គ                មាន​ ៩​ រឿង​ ១៨​ គាថា
១៥. សុខវគ្គ ​              មាន​ ៨​ រឿង​ ១២​ គាថា
១៦. បិយវគ្គ               មាន​ ៩​ រឿង​ ១២​ គាថា
១៧. កោធវគ្គ              មាន​ ៨​ រឿង​ ១៤​ គាថា
១៨. មលវគ្គ                មាន​ ១២​ រឿង​ ២១​ គាថា
១៩. ធម្មដ្ឋវគ្គ               មាន​ ១០​ រឿង​ ១៧​ គាថា
២០. មគ្គវគ្គ                 មាន​ ១២​ រឿង​ ១៧​ គាថា
២១. បកិណ្ណកវគ្គ           មាន​ ៩​ រឿង​ ១៦​ គាថា
២២. និរយវគ្គ                មាន​ ៩​ រឿង​ ១៤​ គាថា
២៣. នាគវគ្គ                 មាន​ ៨​ រឿង​ ១៤​ គាថា
២៤. តណ្ហាវគ្គ               មាន​ ១២​ រឿង​ ២៦ គាថា
២៥. ភិក្ខុវគ្គ                   មាន​ ១២​ រឿង​ ២៣ គាថា
២៦. ព្រាហ្មណវគ្គ            មាន​ ៤០ រឿង​ ៤២​ គាថា
ការ​តាំង​ឈ្មោះ​វគ្គ​ក្នុង​គម្ពីរ​ធម្មបទ​ មាន​លក្ខណៈ​ ៣​ យ៉ាង​ជា​ទូ​ទៅ​ គឺ៖
  ១.​ ចំណែក​ធំ​តាំង​តាម​ឈ្មោះ​សារៈ​ផ្លូវ​ធម៌​ដែល​ពោល​ក្នុង​វគ្គ​ ដូច​ ពួក​ដែល​ពោល​អំពី​រឿង​ចិត្ត​ ហៅ​ថា​ ចិត្តវគ្គ​ ពួក​ដែល​ពោល​អំពី​រឿង​នៃ​សេចក្តី​ស្រឡាញ់​ ហៅ​ថា​ បិយវគ្គ​ ជា​ដើម ។
  ២.​ តាំង​តាម​លក្ខណៈ​វិធី​ប្រៀប​ធៀប​ ដូច​ ពួក​ព្រះ​គាថា​ដែល​ពោល​ប្រៀប​ធៀប​ការ​បដិបត្តិ​ធម៌​នឹង​ផ្កា​ ហៅ​ថា​ បុប្ផវគ្គ​ ពួក​ដែល​ពោល​ប្រៀប​ធៀប​នឹង​ដំរី​ ហៅ​ថា​ នាគវគ្គ​ ជា​ដើម ។
  ៣.​ តាំង​តាម​លក្ខណៈ​វិធី​ចាត់​រួម​បទ​ព្រះ​គាថា​ ពោល​គឺ​ ពួក​ដែល​មាន​ការ​រួម​បទ​គាថា​ពោល​ដល់​វត្ថុ​ដែល​ផ្ទុយ​គ្នា​ជា​គូៗ​ ហៅ​ថា​ យមកវគ្គ​ ដូច​ ក្នុង​បទ​ព្រះ​គាថា​ដំបូង​របស់​វគ្គ​នេះ​ ពោល​ដល់​រឿង​ទុក្ខ​នេះ​ថា
មនោបុព្វង្គមា  ធម្មា                        មនោសេដ្ឋា មនោមយា
មនសា ចេ បទុដ្ឋេន                        ភាសតិ  វា  ករោតិ  វា
តតោ នំ  ទុក្ខមន្វេតិ                       ចក្កំវ  វហតោ  បទំ ។
ធម៌ទាំងឡាយមានចិត្តជាប្រធាន មានចិត្តប្រសើរបំផុត ( មានចិត្តធំ ) សម្រេច​អំពី​ចិត្ត​ បើ​បុគ្គល​មាន​ចិត្ត​ត្រូវ​ទោស​ប្រទូស្ដហើយ ពោលក្ដី ធ្វើក្ដី ( នូវទុច្ចរិត ) ព្រោះទុច្ចរិត​ទាំង​នោះ ទុក្ខ រមែង​ជាប់​តាម​បុគ្គល​នោះ​ទៅ​ដូច​កង់​រទេះ​វិលតាមដាន​ជើងគោ​ដែល​កំពុង​អូសទៅ ។
បទ​ព្រះ​គាថា​ទី​ ២​ ពោល​ដល់​រឿង​សុខ​ ជា​គូ​នឹង​បទ​ព្រះ​គាថា​ដំបូង​ថា
មនោបុព្វង្គមា  ធម្មា                       មនោសេដ្ឋា  មនោមយា
មនសា  ចេ  បសន្នេន                    ភាសតិ  វា  ករោតិ  វា
តតោ  នំ  សុខមន្វេតិ                      ឆាយាវ  អនុបាយិនី  ។
ធម៌ទាំងឡាយមានចិត្តជាប្រធាន មានចិត្តប្រសើរបំផុត សម្រេចអំពីចិត្តបើបុគ្គល​មាន​ចិត្តជ្រះថ្លាហើយ ពោលក្ដី ធ្វើក្ដី ( នូវសុចរិត ) ព្រោះសុចរិតទាំងនោះសុខរមែង​ជាប់​តាមបុគ្គលនោះទៅ ដូចស្រមោលអន្ទោលតាមប្រាណ ។
ចំណែក​ពួក​ដែល​រួម​ព្រះ​គាថា​ដែល​មាន​ សេចក្តី​ផ្សេងៗ​ គ្នា​ ដោយ​មិន​មាន​សារៈ​នៃ​ធម៌​ដែល​ជា​ពួក​ជា​ក្រុម​ជាមួយ​គ្នា​ ឈ្មោះ​ថា​ បកិណ្ណកវគ្គ​ ជា​ពួក​រាយ​រង​ គួរ​តែ​ចាត់​នៅ​ក្នុង​វគ្គ​ចុង​ក្រោយ​ តែ​បែរ​ជា​ចាត់​ទុក​ក្នុង​វគ្គ​ទី​ ២១ ។
ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ សូម្បី​មាន​គោល​ការណ៍​តាំង​ឈ្មោះ​វគ្គ​ដែល​ល្មម​អាច​សង្កេត​បាន​ដូច​ពោល​​ តែ​មិន​មាន​របៀប​រៀប​ចំ​​លំដាប់​លេខ​រៀង​វគ្គ​ពី​វគ្គ​ទី​ ១​ រហូត​ដល់​វគ្គ​ទី​ ២៦​ សង្កេត​បាន​ត្រឹម​តែ​ថា​ ៣​ វគ្គ​ចុង​ក្រោយ​ មាន​ចំនួន​គាថា​ច្រើន​ជាង​វគ្គ​ដទៃ​ទៀត​ខាង​ដើម​ ជា​ពិសេស​វគ្គ​ចុង​ក្រោយ​ មាន​រហូត​ដល់​ ៤២​ បទ ។
ស្ថានទី​ដែល​ទ្រង់​ត្រាស់​សម្តែង​ព្រះ​គាថា​ធម្មបទ
ស្ថាន​ទី​ដែល​ព្រះ​ពុទ្ធ​អង្គ​ទ្រង់​សម្តែង​ព្រះ​គាថា​ធម្មបទ​ ប្រាកដ​ក្នុង​គម្ពីរ​អដ្ឋកថា​ រួម​ទាំង​អស់​ ២២​ កន្លែង​ គឺ ៖
១. ពោធិបល្ល័ង្ក
២. វត្តជេតពន​ ក្រុងសាវត្ថី
៣.​ វត្តបុព្វារាម​ ក្រុងសាវត្ថី
៤.​ វត្តវេឡុវ័ន​ ក្រុង​រាជគ្រឹះ
៥.​ ជីវកម្ពវ័ន​របស់​ពេទ្យ​ជីវក
៦.​ ភ្នំ​គិជ្ឈកូដ
៧.​ វត្ត​ឃោសិតារាម​ ក្រុង​កោសម្ពី
៨.​ វត្ត​កូដាគារ​ ក្រុង​វេសាលី
៩.​ វត្ត​និគ្រោធារាម​ ក្រុង​កបិលព័ស្តុ​
១០.​ ព្រៃ​មិគទាយវ័ន​ ក្រុង​ពារាណសី​
១១. ព្រៃ​បាលិលេយ្យក​ ក្រុង​កោសម្ពី
១២.​ វត្ត​ក្នុង​ព្រៃ​មួយ​កន្លែង​លើ​ភ្នំ​ហិមពាន្ត
១៣.​ បណ្ឌុកម្ពលសិលាសនៈ​ក្នុង​ឋាន​តាវត្តិង្ស
១៤.​ វេឡុវគ្រាម
១៥.​ ក្រុង​ភទ្ទិយៈ
១៦.​ គ្រែ​បរិនិព្វាន​ក្នុង​ឧទ្យាន​របស់​ស្តេច​មល្ល​ ក្រុង​កុសិនារា
១៧.​ ដែន​សក្កៈ​
១៨.​ ព្រាហ្មណគ្រាម​ឈ្មោះ​ បញ្ចាលៈ
១៩.​ ភ្នំ​ចាលិកៈ
២០.​ ក្រុង​ទីឃនង្គលិកៈ
២១.​ ភេសកឡាវ័ន
២២.​ វត្ត​ក្នុង​ព្រៃ​ឈ្មោះ​កុណ្ឌធាន​ ក្រុង​កុណ្ឌកោលិយៈ
២៣.​ អគ្គាឡវចេតិយ
២៤.​ ទៀប​ដើម​ច្រេស​ ៧​ ដើម​ ក្នុង​ក្រុង​ពារាណសី

 ធម្មបទគាថា​ ២៦​ វគ្គ
១. យមកវគ្គ
ប្រារព្ធព្រះចក្ខុបាលត្ថេរ ធ្លាប់ធ្វើបាបកម្មក្នុង​កាលមុន
មនោបុព្វង្គមា  ធម្មា                        មនោសេដ្ឋា មនោមយា
មនសា ចេ បទុដ្ឋេន                        ភាសតិ  វា  ករោតិ  វា
តតោ នំ  ទុក្ខមន្វេតិ                       ចក្កំវ  វហតោ  បទំ ។
ធម៌ទាំងឡាយមានចិត្តជាប្រធាន មានចិត្តប្រសើរបំផុត ( មានចិត្តធំ ) សម្រេច​អំពី​ចិត្ត​ បើ​បុគ្គល​មាន​ចិត្ត​ត្រូវ​ទោស​ប្រទូស្ដហើយ ពោលក្ដី ធ្វើក្ដី ( នូវទុច្ចរិត ) ព្រោះទុច្ចរិត​ទាំង​នោះ ទុក្ខ រមែង​ជាប់​តាម​បុគ្គល​នោះ​ទៅ​ដូច​កង់​រទេះ​វិលតាមដាន​ជើងគោ​ដែល​កំពុង​អូសទៅ ។
ប្រារព្ធមដ្ឋកុណ្ឌលី​ជ្រះថ្លា​នឹង​ព្រះសម្មាសម្ពុទ្ធ
មនោបុព្វង្គមា  ធម្មា                       មនោសេដ្ឋា  មនោមយា
មនសា  ចេ  បសន្នេន                    ភាសតិ  វា  ករោតិ  វា
តតោ  នំ  សុខមន្វេតិ                      ឆាយាវ  អនុបាយិនី  ។
ធម៌ទាំងឡាយមានចិត្តជាប្រធាន មានចិត្តប្រសើរបំផុត សម្រេចអំពីចិត្តបើបុគ្គល​មាន​ចិត្តជ្រះថ្លាហើយ ពោលក្ដី ធ្វើក្ដី ( នូវសុចរិត ) ព្រោះសុចរិតទាំងនោះសុខរមែង​ជាប់​តាមបុគ្គលនោះទៅ ដូចស្រមោលអន្ទោលតាមប្រាណ ។
ប្រារព្ធព្រះតិស្សត្ថេរ​ជី​ដូន​មួយ​នឹង​ព្រះអង្គ
អក្កោច្ឆិ  មំ  អវធិ  មំ                      អជិនិ  មំ  អហាសិ  មេ
យេ  ច  តំ  ឧបនយ្ហន្តិ                    វេរំ  តេសំ  ន  សម្មតិ  ។
អក្កោច្ឆិ  មំ  អវធិ  មំ                     អជិនិ  មំ  អហាសិ  មេ
យេ  ច  តំ  នូបនយ្ហន្តិ                   វេរំ  តេសូបសម្មតិ ។
ជនទាំងឡាយ​ណា​ ចង​សេចក្តី​ក្រោធ​នោះ​ទុក​ថា​ អ្នក​ឯណោះ​ បាន​ជេរ​អញ​ អ្នក​ឯណោះ​បាន​វាយអញ​ អ្នក​ឯណោះ​ បាន​ផ្ចាញ់អញ​ អ្នកឯណោះ​បាន​លួចយក​ទ្រព្យ​របស់​អញ​ ទៅ​ហើយ​ ( ដូច្នេះ ) ពៀរ​របស់​ជន​ទាំង​ឡាយ​នោះ​ មិន​រម្ងាប់​ឡើយ ។
ជនទាំងឡាយ​ណា​ មិនចង​សេចក្តី​ក្រោធ​នោះ​ទុក​ថា​ អ្នក​ឯណោះ​ បាន​ជេរ​អញ​ អ្នក​ឯណោះ​បាន​វាយអញ​ អ្នក​ឯណោះ​ បាន​ផ្ចាញ់អញ​ អ្នកឯណោះ​បាន​លួចយក​ទ្រព្យ​របស់​អញ​ ទៅ​ហើយ​ ( ដូច្នេះ ) ពៀរ​របស់​ជន​ទាំង​ឡាយ​នោះ​ ទើបរម្ងាប់បាន ។
ប្រារព្ធស្ត្រី​ពីរនាក់​ដែល​ចង​ពៀរ​នឹង​គ្នា
 ហិ  វេរេន  វេរានិ                       សម្មន្តីធ  កុទាចនំ
អវេរេន  ច  សម្មន្តិ                         ឯស  ធម្មោ  សនន្តនោ ។
ពិតមែន តាំងពីកាលណាមក ក្នងលោកនេះពៀរទាំងឡាយមិនរម្ងាប់ដោយពៀរ​ឡើយ ពៀរ​ទាំង​ឡាយ​ តែង​រម្ងាប់​ដោយ​មិនមានពៀរ នេះជាបវេណីធម៌ ។
ប្រារព្ធពួកភិក្ខុនៅក្នុងក្រុងកោសម្ពីដែលបែកគ្នាជា​ពីរពួក
បរេ  ច  ន  វិជានន្តិ                         មយមេត្ថ  យមាមសេ
យេ  ច  តត្ថ  វិជានន្តិ                      តតោ  សម្មន្តិ  មេធគា ។
ជនទាំងឡាយដទៃ ( ក្រៅអំពីបណ្ឌិត ) តែងមិនដឹងខ្លួនថា យើងទាំងឡាយ​នឹងវិនាស​ក្នុងកណ្ដាលនៃពួកនេះ ដូច្នេះ​​ហើយ ចំណែកជនទាំងឡាយណា ក្នុងពួកនេះ ដឹង​ខ្លួនថាយើងទាំងឡាយនឹងវិនាសក្នុងកណ្ដាលនៃពួកនេះ ដូច្នេះ ​ការឈ្លោះប្រកែក​ទាំងឡាយ រមែងរម្ងាប់អំពីជនទាំងឡាយនោះ។
ប្រារព្ធចុល្លកាល​ និងមហាកាល
សុភានុបស្សិំ  វិហរន្តំ                   ឥន្ទ្រិយេសុ  អសំវុតំ
ភោជនម្ហិ  អមត្តញ្ញុំ                      កុសីតំ  ហីនវីរិយំ 
តំ  វេ  បសហតី  មារោ                 វាតោ  រុក្ខំវ  ទុព្វលំ ។
អសុភានុបស្សិំ  វិហរន្តំ                 ឥន្ទ្រិយេសុ  សុសំវុតំ 
ភោជនម្ហិ  ច  មត្តញ្ញុំ                     សទ្ធំ  អារទ្ធវីរិយំ 
តំ  វេ  នប្បសហតី  មារោ              វាតោ  សេលំវ  បព្វតំ ។
បុគ្គលដែលយល់ឃើញនូវអារម្មណ៍ថាល្អ មិនសង្រួមក្នុងឥន្ទ្រិយទាំងឡាយ មិនដឹងប្រមាណក្នុងភោជន ខ្ជិល​ច្រអូស​ មានព្យាយាមធូរថយ កិលេសមាររមែងគ្របសង្កត់ បុគ្គលនោះឯង ដូចខ្យល់​ដែល​គ្រប​សង្កត់​ដើម​ឈើ​ទុព្វល ​ដូច្នោះ ។

ឯបុគ្គល ដែលយល់ឃើញនូវអារម្មណ៍ថាមិនល្អ សង្រួមប្រពៃក្នុងឥន្រ្ទិយ​ទាំងឡាយ ដឹងប្រមាណក្នុងភោជន មាន​សទ្ធា ប្រារឭព្យាយាម កិលេសមារតែងគ្រប់សង្កត់ បុគ្គលនោះមិនបាន ដូច​ខ្យល់​គ្រប​សង្កត់​ថ្មភ្នំតាន់​មិនបាន​ដូច្នោះ​ ។
ប្រារព្ធទេវទត្តបានសំពត់កាសាវៈ
អនិក្កសាវោ  កាសាវំ                 យោ  វត្ថំ  បរិទហិស្សតិ
អបេតោ  ទមសច្ចេន                     ន  សោ  កាសាវមរហតិ ។
យោ  ច  វន្តកសាវស្ស                សីលេសុ  សុសមាហិតោ
ឧបេតោ  ទមសច្ចេន                    ស  វេ  កាសាវមរហតិ ។
អ្នកណា នៅមានទឹកចត់គឺរាគាទិក្កិលេស ( ក្នុងសន្ដាន ) ជាអ្នកបោះបង់ការ​ទូន្មាននូវ​ឥន្រ្ទិយនិងសច្ចៈ ហើយ​ស្លៀក​ដណ្ដប់សំពត់កាសាវៈ អ្នកនោះ មិនគូរ​នឹង​ស្លៀក​ដណ្ដប់សំពត់កាសាវៈឡើយ ។
លុះតែអ្នកណា មានទឹកចត់គឺរាគាទិក្កិលេស ខ្ជាក់ចោលអស់ហើយ ជាអ្នកមានចិត្តតម្កល់មាំ ក្នុង​ចតុប្បារិសុទ្ធិ​-សីល ប្រកបដោយការទូន្មាននូវឥន្រ្ទិយនិងសច្ចៈ អ្នកនោះឯង ទើបគួរនឹងស្លៀកដណ្ដប់សំពត់កាសាវៈបាន ។
ប្រារព្ធសញ្ជ័យជាគ្រូដើមរបស់ព្រះអគ្គសាវ័កទាំងពីរ
អសារេ ​ សារមតិនោ                   សារេ  ចាសារទស្សិនោ
តេ  សារំ  នាធិគច្ឆន្តិ                    មិច្ឆាសង្កប្បគោចរា ។
សារញ្ច  សារតោ  ញត្វា              អសារញ្ច  អសារតោ
តេ  សារំ  អធិគច្ឆន្តិ                      សម្មាសង្កប្បគោចរា ។
ជនទាំងឡាយ ដែលយល់ឃើញក្នុងធម៌មានខ្លឹម ថាជាធម៌មិនមានខ្លឹមផងជា​អ្នក​មាន​តម្រិះខុសជាអារម្មណ៍ រមែង​មិនបាននូវធម៌ដែលមានខ្លឹមឡើយ ។

ជនទាំងឡាយ ដែលយល់ឃើញនូវធម៌មានខ្លឹម ថាជាធម៌មានខ្លឹមផង យល់​ឃើញ​នូវ​ធម៌​គ្មានខ្លឹម ថា​ជា​ធម៌​គ្មាន​ខ្លឹម​ផង ជាអ្នកមានតម្រិះត្រូវជាអារម្មណ៍ រមែងបាន​នូវ​ធម៌​ដែល​មានខ្លឹម ។
ប្រារព្ធព្រះនន្ទត្ថេរ បុត្រព្រះនាងមហាបជាបតិគោតមី
យថា  អគារំ  ទុច្ឆន្នំ                        វុដ្ឋី សមតិវិជ្ឈតិ
ឯវំ  អភាវិតំ  ចិត្តំ                             រាគោ សមតិវិជ្ឈតិ ។
យថា  អគារំ  សុឆន្នំ                     វុដ្ឋី  ន  សមតិវិជ្ឈតិ
ឯវំ  សុភាវិតំ  ចិត្តំ                          រាគោ  ន  សមតិវិជ្ឈតិ ។
ផ្ទះដែលប្រក់ខ្ជីខ្ជាហើយ តំណក់ទឹកភ្លៀងរមែងលេចរហូត យ៉ាងណាមិញ ចិត្តដែល​បុគ្គល​មិនបានអប់រំទុកហើយ រាគៈរមែងចាក់ដោតយ៉ាងនោះឯង ។
ផ្ទះដែលប្រក់ល្អហើយ តំណក់ទឹកភ្លៀងរមែងមិនលេចរហូត យ៉ាងណាមិញ ចិត្ត​ដែល​បុគ្គលបានអប់រំទុកល្អហើយ រាគៈរមែងមិនចាក់ដោតបាន យ៉ាងនោះឯង ។
ប្រារព្ធបុរសចុន្ទសូករិកៈ អ្នកមានប្រក្រតី​សម្លាប់​ជ្រូក
ឥធ  សោចតិ  បេច្ច  សោចតិ         បាបការី  ឧភយត្ថ  សោចតិ
សោ  សោចតិ  សោ  វិហញ្ញតិ       ទិស្វា  កម្មកិលិដ្ឋមត្តនោ ។
បុគ្គលអ្នកធ្វើបាប តែងសោកស្ដាយក្នុងលោកទាំងពីរ គឺសោកស្ដាយក្នុងលោកនេះ១ ក្នុងលោកខាងមុខ ១ បុគ្គល​នោះ រមែងសោកស្ដាយ ក្ដៅក្រហាយ​ព្រោះឃើញ​អំពើ​សៅហ្មងរបស់ខ្លួន ។
ប្រារព្ធធម្មិកឧបាសក​ ពេលស្លាប់​មាន​ទេវតាមក​ទទួល
ឥធ  មោទតិ  បេច្ច  មោទតិ           កតបុញ្ញោ  ឧភយត្ថ  មោទតិ
សោ  មោទតិ  សោ  បមោទតិ      ទិស្វា  កម្មវិសុទ្ធិមត្តនោ ។
បុគ្គលអ្នកធ្វើបុណ្យទុក រមែងរីករាយក្នុងលោកទាំងពីរ គឺរីករាយក្នុងលោកនេះ ១ រីក​រាយក្នុងលោកខាងមុខ ១ បុគ្គល​នោះ រមែងរីករាយស្រស់ស្រាយ ព្រោះឃើញ​អំពើ​បរិសុទ្ធរបស់ខ្លួន ។
ប្រារព្ធទេវទត្តបំបែកសង្ឃ
ឥធ  តប្បតិ  បេច្ច  តប្បតិ               បាបការី ​​ ឧភយត្ថ  តប្បតិ
បាបំ  មេ  កតន្តិ  តប្បតិ                ភិយ្យោ  តប្បតិ  ទុគ្គតិំ  គតោ ។
បុគ្គលអ្នកធ្វើអំពើបាប តែងក្ដៅក្រហាយក្នុងលោកទាំងពីរ គឺក្ដៅក្រហាយ​ក្នុង​លោក​នេះ ១ ក្ដៅ​ក្រហាយ​ក្នុង​លោក​​ខាងមុខ ១ បុគ្គលនោះ រមែងក្ដៅក្រហាយដោយគិត​ឃើញថា បាបអញបានធ្វើហើយ លុះ​ធ្វើ​មរណកាល​ទៅកាន់ទុគ្គតិ ក៏រឹងរឹតតែក្ដៅ​ក្រហាយដ៏ក្រៃលែង ។
ប្រារព្ធនាងសុមនាទេវី កូនស្រីពៅ​របស់​អនាថបិណ្ឌិកសេដ្ឋី
ឥធ  នន្ទតិ  បេច្ច  នន្ទតិ                 កតបុញ្ញោ  ឧភយត្ថ  នន្ទតិ
បុញ្ញំ  មេ  កតន្តិ  នន្ទតិ                ភិយ្យោ  នន្ទតិ  សុគតិំ  គតោ ។
បុគ្គលអ្នកធ្វើបុណ្យទុក រមែងត្រេកអរ ក្នុងលោកទាំងពីរគឺត្រេកអរក្នុងលោកនេះ១ ត្រេកអរក្នុងលោកខាងមុខ ១ បុគ្គលនោះ រមែងត្រេកអរដោយគិតឃើញថា បុណ្យ​អញ​បានធ្វើហើយ លុះធ្វើមរណកាលទៅកាន់សុគតិ ក៏រឹង​រឹត​តែ​ត្រេកអរដ៏ក្រៃលែង ។
ប្រារព្ធភិក្ខុពីរអង្គដែលមានធុរៈផ្សេងគ្នា
ពហុម្បិ  ចេ  សហិតំ  ភាសមានោ
ន  តក្ករោ  ហោតិ  នរោ  បមត្តោ
គោបោវ  គាវោ  គណយំ  បរេសំ
ន  ភាគវា  សាមញ្ញស្ស  ហោតិ ។
អប្បម្បិ  ចេ  សហិតំ  ភាសមានោ
ធម្មស្ស  ហោតិ  អនុធម្មចារី
រាគញ្ច  ទោសញ្ច  បហាយ  មោហំ
សម្មប្បជានោ  សុវិមុត្តចិត្តោ
អនុបាទិយានោ  ឥធ  វា  ហុរំ  វា
ស  ភាគវា  សាមញ្ញស្ស  ហោតិ ។
បើនរជនពោលពាក្យប្រកបដោយប្រយោជន៍សូម្បីច្រើន តែជាអ្នកប្រមាទមិន​ធ្វើតាម​ពាក្យនោះ រមែង​ជា​អ្នក​មិន​មាន​ចំណែកសាមញ្ញផលឡើយ ដូចអ្នករក្សាគោ កាល​រាប់​គោប្រគល់ឲ្យអ្នកដទៃហើយ ( ជា​អ្នក​មិន​បាន​បរិភោគ​នូវ​បញ្ចគោរស )​ ដូច្នោះឯង ។
បើនរជនពោលពាក្យប្រកបដោយប្រយោជន៍សូម្បីបន្ដិចបន្ដួច តែជាអ្នកប្រព្រឹត្ត​​នូវ​ធម៌សមគួរដល់ធម៌ បាន​លះ​បង់​រាគៈទោសៈនិងមោហៈ ជាអ្នកដឹងនូវធម៌ ដែល​គួរ​កំណត់តាមហេតុ មានចិត្តដកផុតអំពីសេចក្ដីសៅហ្មង មិន​មាន​សេចក្ដីប្រកាន់មាំ ក្នុងលោកនេះនិងលោកខាងមុខ នរជននោះ រមែងជាអ្នកបានចំណែកសាមញ្ញផល ។
២. អប្បមាទវគ្គ
ប្រារព្ធនាងសាមាវតី មានប្រក្រតីមិនប្រមាទ
អប្បមាទោ  អមតំ  បទំ               បមាទោ  មច្ចុនោ  បទំ
អប្បមត្តា  ន  មីយន្តិ                   យេ  បមត្តា  យថា  មតា
ឯតំ  វិសេសតោ  ញត្វា               អប្បមាទម្ហិ  បណ្ឌិតា
អប្បមាទេ  បមោទន្តិ                   អរិយានំ  គោចរេ  រតា
តេ  ឈាយិនោ  សាតតិកា       និច្ចំ  ទឡ្ហបរក្កមា
ផុសន្តិ  ធីរា  និព្វានំ                     យោគក្ខេមំ  អនុត្តរំ  ។
សេចក្តីមិនប្រមាទ ជាផ្លូវនៃសេចក្តិមិនស្លាប់ សេចក្តីប្រមាទ ជាផ្លូវនៃសេចក្តីស្លាប់ ជនទាំងឡាយ ដែលមិន​ប្រមាទហើយ ឈ្មោះថា មិនស្លាប់ ជនទាំងឡាយដែលប្រមាទហើយ ទុកដូចជាមនុស្សស្លាប់ទៅហើយ ។ ពួក​បណ្ឌិត បានជ្រាប់នូវដំណើរនេះ ដោយប្លែកគ្នា ( ទើបឋិតនៅ ) ក្នុងសេចក្តីមិនប្រមាទ រីករាយក្នុងសេចក្តីមិន​ប្រមាទ បណ្ឌិតទាំងនោះ ជាអ្នកត្រេកអរក្នុងធម៌ជាទីគោចរ នៃព្រះអរិយបុគ្គលទាំងឡាយ ។ បណ្ឌិតអ្នកមិន​ប្រមាទទាំងនោះ មានការពិនិត្យជាប្រក្រតី មានព្យាយាមជាប់តគ្នា មានសេចក្តិប្រឹងប្រែងមាំមួនជានិច្ច ជាអ្នកមាន​ប្រាជ្ញា តែងពាល់ត្រូវនូវព្រះនិព្វានជាទីក្សេមក្សាន្តចាកយោគៈ ជាធម្មគុណដ៏ប្រសើរបំផុត ។
ប្រារព្ធកុម្ភឃោសកសេដ្ឋី មានប្រក្រតីមិនប្រមាទផងដែរ
ឧដ្ឋានវតោ  សតីមតោ                 សុចិកម្មស្ស  និសម្មការិនោ
សញ្ញតស្ស  ច  ធម្មជីវិនោ             អប្បមត្តស្ស  យសោភិវឌ្ឍតិ ។
យស តែងចម្រើនយ៉ាងក្រៃលែង ដល់បុគ្គលមានសេចក្តីប្រឹងប្រែង មានស្មារតី មានការងារស្អាត ( ឥតទោស ) ជា​អ្នកពិចារណា រួចហើយទើបធ្វើ ជាអ្នកសង្រួម រស់នៅដោយធម៌ មិនមានសេចក្តីប្រមាទ ។
ប្រារព្ធព្រះចូឡបន្ថកត្ថេរ បាននូវទីពឹង
ឧដ្ឋានេន​ប្បមាទេន                        សញ្ញមេន  ទមេន  ច
ទីបំ  កយិរាថ  មេធាវី                    យំ  ឱឃោ  នាភិកីរតិ  ។
អ្នកប្រាជ្ញ គប្បីសាងនូវកោះ គឺអរហត្តផល ជាកោះដែលជំនន់គឺកិលេសជន់ពន្លិចមិនបាន ដោយសេចក្តិប្រឹង​ប្រែងផង ដោយសេចក្តិមិនប្រមាទផង ដោយការសង្រួមក្នុងចតុប្បារិសុទ្ធិសីលផង​ ដោយទមៈគឺការទូន្មាននូវ​ ឥន្ទ្រិយផង ។
ប្រារព្ធល្បែងនៃជនពាល ប្រកបដោយសេចក្តីប្រមាទ
បមាទមនុយុញ្ជន្តិ                            ពាលា  ទុម្មេធិនោ  ជនា
អប្បមាទញ្ច  មេធាវី                         ធនំ  សេដ្ឋំវ  រក្ខតិ ។
មា  បមាទមនុយុញ្ជេថ                    មា  កាមរតិសន្ថវំ
អប្បមត្តោ  ហិ  ឈាយន្តោ              បប្បោតិ  វិបុលំ  សុខំ ។
ពួកជនពាលអប្បឥតប្រាជ្ញា តែងប្រកបរឿយៗ នូវសេចក្តីប្រមាទ ចំណែកអ្នកប្រាជ្ញ រមែងរក្សាទុកនូវសេចក្តីមិន​ ប្រមាទ ដូចទ្រព្យយ៉ាងប្រសើរ ។
អ្នកទាំងឡាយ ចូរកុំប្រកបរឿយៗ នូវសេចក្តីប្រមាទ ចូរកុំប្រកបរឿយៗ នូវសេចក្តីរីករាយ ត្រេកអរក្នុងកាមឡើយ ដ្បិតបុគ្គលអ្នកមិនប្រមាទ ខំសង្កេតពិនិត្យ រមែងបាន សេចក្តីសុខដ៏ទូលាយ ។​
ប្រារព្ធចំពោះព្រះមហាកស្សបត្ថេរ ពិចារណាមើលសត្វលោក
បមាទំ  អប្បមាទេន                           យទា  នុទតិ  បណ្ឌិតោ
បញ្ញាបាសាទមារុយ្ហ                          អសោកោ  សោកិនឹ  បជំ
បព្វតដ្ឋោវ  ភុម្មដ្ឋេ                                ធីរោ  ពាលេ  អវេក្ខតិ  ។
កាលណាបណ្ឌិត បន្ទោបង់នូវសេចក្តីប្រមាទ ដោយសេចក្តីមិនប្រមាទ កាលណោះ លោកនឹងឡើងកាន់ប្រាសាទ​គឺបញ្ញា ជាបុគ្គលមិនសោក រមែងឃើញពួកសត្វដែលមានសោក ។ ធីរជនតែងពិចារណាឃើញពួកជនពាល ដូច​បុគ្គលដែលឈរលើកំពូលភ្នំ ហើយក្រឡេកមើលពួកជនដែលឋិតនៅលើផែនដី ដូច្នោះឯង ។
ប្រារព្ធភិក្ខុពីរអង្គដែលមានបដិបទាផ្សេងគ្នា
អប្បមត្តា    បមត្តេសុ                          សុត្តេសុ  ពហុជាគរោ
អពលស្សំវ   សីឃស្សោ                      ហិត្វា  យាតិ  សុមេធសោ  ។
បណ្ឌិតមានប្រាជ្ញាមោះមុត កាលពួកបុគ្គលកំពុងប្រមាទ លោកមិនប្រមាទ កាលពួកបុគ្គលកំពុងដេកលក់ លោក​ភ្ញាក់រឭកច្រើន លោករមែងលះបង់ចោលនូវបុគ្គលបែបនោះ ដូចសេះដែលរត់លឿន បានទៅចោលសេះដែល​មានកម្លាំងទន់ទាប ដូច្នោះឯង ។
ប្រារព្ធសក្កទេវរាជដែលពីជាតិមុនជាមឃមាណព
អប្បមាទេន  មឃវា                               ទេវានំ  សេដ្ឋតំ  គតោ
អប្បមាទំ  បសំសន្តិ                              បមាទោ  គរហិតោ  សទា ។
មឃវា គឺព្រះឥន្ទ បានដល់នូវភាពជាបុគ្គលប្រសើរបំផុតជាងទេវតាទាំងឡាយ ព្រោះតែសេចក្តីមិនប្រមាទ អ្នក​ប្រាជ្ញទាំងឡាយ តែងសរសើរនូវសេចក្តីមិនប្រមាទ ហើយត្មះតិះដៀលនូវសេចក្តីប្រមាទសព្វៗ កាល ។
ប្រារព្ធភិក្ខុមួយអង្គដែលមិនប្រមាទ
អប្បមាទរតោ  ភិក្ខុ                               បមាទេ  ភយទស្សិ  វា
សញ្ញោជនំ  អណុំ  ថូលំ                        ឌហំ  អគ្គីវ  គច្ឆតិ  ។
ភិក្ខុអ្នកត្រេកអរ ក្នុងសេចក្តីមិនប្រមាទ ឬឃើញភ័យ ក្នុងសេចក្តីប្រមាទ តែងដុតចោលនូវសំយោជនៈទាំងតូច ទាំងធំ ដូចភ្លើងឆេះ ( កម្ទេចនូវព្រៃ ទាំងព្រៃតូច ទាំងព្រៃធំ ) ដូច្នោះឯង ។
ប្រារព្ធព្រះតិស្សត្ថេរ មានសន្តោសក្នុងបិណ្ឌបាត
អប្បមាទរតោ  ភិក្ខុ                               បមាទេ  ភយទស្សិ  វា
អភព្វោ  បរិហានាយ                             និព្វានស្សេវ  សន្តិកេ  ។
ភិក្ខុអ្នកត្រេកអរ ក្នុងសេចក្តីមិនប្រមាទ ឬឃើញភ័យ ក្នុងសេចក្តីមិនប្រមាទ ជាអ្នកមិនគួរនឹងសាបសូន្យចាកនូវ​គុណធម៌ឡើយ ឈ្មោះថា ឋិតនៅក្នុងទីជិតនៃព្រះនិព្វាន ។
៣. ចិត្តវគ្គ
ប្រារព្ធចំពោះព្រះមេឃិយត្ថេរ មានអកុសលវិតក្ក
ផន្ទនំ  ចបលំ  ចិត្តំ                   ទុរក្ខំ   ទុន្និវារយំ
ឧជុំ  ករោតិ  មេធាវី                ឧសុការោវ  តេជនំ
វារិជោវ  ថលេ  ខិត្តោ              ឱកមោកតឧព្ភតោ
បរិផន្ទតិទំ  ចិត្តំ                        មារធេយ្យំ  បហាតវេ  ។
អ្នកប្រាជ្ញតែងធ្វើចិត្តដែលញាប់ញ័រ ឃ្លេងឃ្លោង រក្សាបានដោយកម្រ ហាមឃាត់បានដោយលំបាក ឲ្យជាចិត្តត្រង់​បាន ដូចអ្នកធ្វើព្រួញ ពត់ព្រួញឲ្យត្រង់ ។ ចិត្តនេះដែលបុគ្គលលើកឡើង ចាកអាល័យ គឺកាមគុណ ៥ បោះទៅ​ក្នុងវិបស្សនាកម្មដ្ឋាន ដើម្បីលះបង់នូវវដ្តៈជាទីនៅនៃមារ រមែងញាប់ញ័រ ដូចត្រីដែលគេលើកឡើងចាកទីនៅគឺ​ទឹក បោះទៅលើគោក ដូច្នោះឯង ។
ប្រារព្ធភិក្ខុមួយអង្គនៅមាតិកគ្រាម
ទុន្និគ្គហស្ស  លហុនោ            យត្ថ  កាមនិបាតិនោ
ចិត្តស្ស  ទមថោ  សាធុ            ចិត្តំ  ទន្តំ  សុខាវហំ  ។
ការទូន្មានចិត្តដែលសង្កត់សង្កិន បានដោយលំបាក​ ជាធម្មជាតរហ័ស មានប្រក្រតីធ្លាក់ចុះទៅតាមសេចក្តីប្រាថ្នា ក្នុងអារម្មណ៍ណាមួយ ( ការទូន្មានចិត្តដូច្នេះ ) រមែងជាគុណញ៉ាំងប្រយោជន៍ឲ្យសម្រេច ( ព្រោះថា ) ចិត្តដែល​ហ្វឹកហ្វឺនបានហើយ រមែងនាំមកនូវសេចក្តីសុខ ។
ប្រារព្ធភិក្ខុមួយអង្គដែលចង់សឹក
សុទុទ្ទសំ  សុនិបុណំ               យត្ថ  ​កាមនិបាតិនំ
ចិត្តំ  រក្ខេថ  មេធាវី                   ចិត្តំ  គុត្តំ  សុខាវហំ  ។
អ្នកមានប្រាជ្ញា គួររក្សាចិត្តដែលឃើញដោយកម្រក្រៃពេក ដែលល្អិតពេកណាស់ មានប្រក្រតីធ្លាក់ចុះទៅតាម​សេចក្តីប្រាថ្នាក្នុងអារម្មណ៍ណាមួយ ( ព្រោះថា ) ចិត្តដែលគេរក្សាបានហើយ រមែងនាំមកនូវសេចក្តីសុខ ។
ប្រារព្ធព្រះសង្ឃរក្ខិតត្ថេរ ដែលគិតរាយមាយ
ទូរង្គមំ  ឯកចរំ                       អសរីរំ  គុហាសយំ
យេ  ចិត្តំ  សញ្ញមេស្សន្តិ         មោក្ខន្តិ  មារពន្ធនា  ។
អ្នកទាំងឡាយណា នឹងសង្រួមចិត្តដែលទៅឆ្ងាយ ជាចិត្តត្រាច់ទៅតែឯង មិនមានសរីរៈ មានគុហាគឺមហាភូតរូប ៤ ជាទីអាស្រ័យនៅ អ្នកទាំងនោះឯង រមែងរួចចាកចំណងនៃមារ ។
ប្រារព្ធព្រះចិត្តហត្ថត្ថេរ បួសសឹកៗ
អនវដ្ឋិតចិត្តស្ស                     សទ្ធម្មំ  អវិជានតោ
បរិប្លវប្បសាទស្ស                  បញ្ញា  ន  បរិបូរតិ  ។
អនវស្សុតចិត្តស្ស                  អនន្វាហតចេតសោ
បុញ្ញបាបប្បហីនស្ស             នត្ថិ  ជាគរតោ  ភយំ ។
ប្រាជ្ញា រមែងមិនបរិបូណ៌ដល់បុគ្គលដែលមានចិត្តមិនខ្ជាប់ខ្ជួន មិនដឹងច្បាស់នូវព្រះសទ្ធម្ម មានសេចក្តីជ្រះថ្លា​អណ្តែតទៅ ។
ភ័យរមែងមិនមានដល់បុគ្គល អ្នកមានចិត្តមិនទទឹកដោយរាគៈ មានចិត្តដែលទោសខ្ទាំងខ្ទប់មិនបាន មានបុណ្យ និងបាបបានលះចោលហើយ ភ្ញាក់រឭកជានិច្ច ។
ប្រារព្ធពួកភិក្ខុអ្នកចម្រើនវិបស្សនា
កុម្ភូបមំ  កាយមិមំ  វិទិត្វា
នគរូបមំ  ចិត្តមិទំ  ថកេត្វា
យោធេថ  មារំ  បញ្ញាវុធេន
ជិតញ្ច  រក្ខេ  អនិវេសនោ  សិយា  ។
បុគ្គលគប្បីដឹងច្បាស់នូវកាយនេះថា ដូចជាឆ្នាំង គប្បីបិទនូវចិត្តនេះឲ្យដូចជាបិទទ្វារនគរ គប្បីច្បាំងនូវមារដោយ​អាវុធ គឺបញ្ញា គប្បីរក្សាទុកនូវធម៌ ដែលខ្លួនឈ្នះហើយ មិនគប្បីជាអ្នកដំអក់នៅ ( ក្នុងធម៌នោះ ) ឡើយ ។
ប្រារព្ធព្រះបូតិគត្តតិស្សត្ថេរ កើតដំបៅពេញរាងកាយ
អចិរំ  វតយំ  កាយោ                   បឋវឹ  អធិសេស្សតិ
ឆុទ្ធោ  អបេតវិញ្ញាណោ               និរត្ថំវ  កលិង្គរំ  ។
ឱហ្ន៎ មិនយូរប៉ុន្មានទេតើ កាយនេះ មានតែវិញ្ញាណទៅប្រាសហើយ គេនឹងយកទៅបោះបង់ចោល មុខជានឹងដេក​ស្តូកស្តឹងនៅលើផែនដី ដូចជាអង្កត់អុស រកប្រយោជន៍គ្មានឡើយ ។
ប្រារព្ធនាយគោបាល ឈ្មោះនន្ទៈ ត្រូវស្លាប់ដោយគេប្រហារ
ទិសោ  ទិសំ  យន្តំ  កយិរា           វេរី  វា  បន  វេរិនំ
មិច្ឆាបណិហិតំ  ចិត្តំ                      បាបិយោ  នំ  តតោ  ករេ  ។
ចោរក្រឡេកឃើញចោរផងគ្នា ឬក៏បុគ្គលមានពៀរក្រឡេកឃើញបុគ្គលមានពៀរផងគ្នា គប្បីធ្វើនូវសេចក្តីវិនាស​ណាមួយដល់គ្នា ឯចិត្តដែលបុគ្គលតាំងទុកខុសហើយ រមែងធ្វើបុគ្គលនោះ ឲ្យអាក្រក់ក្រៃលែងជាងសេចក្តីវិនាស​នោះទៅទៀត ។
ប្រារព្ធសោរេយ្យត្ថេរ បានជាព្រះអរហន្ត
ន  តំ  មាតា  បិតា  កយិរា             អញ្ញេ  វាបិ  ច  ញាតកា
សម្មាបណិហិតំ  ចិត្តំ                      សេយ្យសោ  នំ  តតោ  ករេ  ។
មាតាបិតា មិនគប្បីធ្វើហេតុនោះបាន ឬជនទាំងឡាយដទៃ ជាញាតិមិនគប្បីធ្វើនូវហេតុនោះបាន ចំណែកខាង​ចិត្ត ដែលបុគ្គលតាំងទុកត្រូវហើយ រមែងធ្វើបុគ្គលនោះ ឲ្យប្រសើរជាងហេតុនោះបាន ។
៤. បុប្ផវគ្គ
ប្រារព្ធភិក្ខុ ៥០០ អង្គ ខ្វល់ខ្វាយពីរឿងផែនដី
កោ  ឥមំ  បឋវឹ  វិជេស្សតិ            យមលោកញ្ច  ឥមំ  សទេវកំ
កោ  ធម្មបទំ  សុទេសិតំ              កុសលោ  បុប្ផមិវ  បចេស្សតិ  ។
សេក្ខោ  បឋវឹ  វិជេស្សតិ              យមលោកញ្ច  ឥមំ  សទេវកំ
សេក្ខោ  ធម្មបទំ  សុទេសិតំ         កុសលោ  បុប្ផមិវ  បចេស្សតិ  ។
អ្នកណានឹងដឹងច្បាស់នូវផែនដី គឺអត្តភាពនេះ និងយមលោក គឺអបាយភូមិ ៤ និងមនុស្សលោកនេះ ព្រមទាំង​ទេវលោកបាន អ្នកណានឹងជ្រើសរើសនូវចំណែកនៃធម៌ ដែលព្រះតថាគតសម្តែងប្រពៃហើយ ដូចមាលាការ​ដែលឈ្លាសវៃ ជ្រើសរើសនូវផ្កាដូច្នោះ ។
ព្រះសេក្ខបុគ្គល នឹងដឹងច្បាស់នូវផែនដីគឺអត្តភាពនេះ និងយមលោក គឺអបាយភូមិ ៤ និងមនុស្សលោកនេះ ព្រមទាំងទេវលោកបាន ព្រះសេក្ចបុគ្គល នឹងជ្រើសរើសនូវចំណែកនៃធម៌ដែលព្រះតថាគតសម្តែងប្រពៃហើយ ដូចមាលាការ ដែលឈ្លាសវៃ ជ្រើសរើសនូវផ្កាដូច្នោះឯង ។
ប្រារព្ធភិក្ខុមួយអង្គពិចារណាថ្ងៃបណ្តើរកូន
ផេណូបមំ  កាយមិមំ  វិទិត្វា
មរីចិធម្មំ  អភិសម្ពុធានោ
ឆេត្វាន  មារស្ស  បបុប្ផកានិ
អទស្សនំ  មច្ចុរាជស្ស  គច្ឆេ  ។
ភិក្ខុ កាលដឹងច្បាស់នូវកាយនេះថា ដូចជាដុំពពុះទឹក ដឹងច្បាស់នូវកាយនេះថា មានសភាពដូចជាថ្ងៃបណ្តើរកូន គប្បីកាត់នូវកម្រងផ្កាជារបស់មារ គឺវដ្តៈ ៣ ទៅកាន់ស្ថានទីដែលមច្ចុរាជមើលមិនឃើញ ។
ប្រារព្ធវិឌូឌភៈ និងបរិវារត្រូវស្លាប់ដោយទឹកជំនន់
បុប្ផានិ  ហេវ  បចិនន្តំ           ព្យាសត្តមនសំ  នរំ
សុត្តំ  គាមំ  មហោឃោវ       មច្ចុ  អាទាយ  គច្ឆតិ  ។
មច្ចុគឺសេចក្តីស្លាប់ តែងកៀរយកទៅនូវនរជន អ្នកមានចិត្តជាប់ជំពាក់ក្នុងអារម្មណ៍ផ្សេងៗ កំពុងជ្រើសរើសនូវផ្កា​គឺកាមគុណ ៥ នោះឯង ដូចទឹកជំនន់ធំ ដែលកួចយកអ្នកស្រុកកំពុងដេកលក់ទៅ ដូច្នោះឯង ។
ប្រារព្ធនាងបតិបូជិកា មានអាយុខ្លីក្នុងឋានមនុស្ស
បុប្ផានិ  ហេវ  បចិនន្តំ             ព្យាសត្តមនសំ  នរំ
អតិត្តំយេវ  កាមេសុ              អន្តកោ  កុរុតេ  វសំ  ។
អ្នកធ្វើនូវទីបំផុត ( នៃជីវិត ) គឺមច្ចុរាជ តែងក្រុងសត្វដែលមានចិត្តជាប់ជំពាក់ក្នុងអារម្មណ៍ផ្សេងៗ កំពុងជ្រើស​រើសនូវផ្កាគឺកាមគុណ ៥ មិនឆ្អែតឆ្អន់ក្នុងកាមទាំងឡាយនោះឯង ឲ្យនៅក្នុងអំណាចរបស់ខ្លួន ។
ប្រារព្ធកោសិយសេដ្ឋីដែលកំណាញ់ ព្រះមោគ្គល្លាននិមន្តប្រោស
យថាបិ  ភមរោ  បុប្ផំ                វណ្ណគន្ធំ  អហេឋយំ
បលេតិ  រសមាទាយ              ឯវំ  គាមេ  មុនី  ចរេ  ។
ភមរជាតិ មិនធ្វើផ្កាឈើដែលមានពណ៌និងក្លិនឲ្យវិនាសទេ ក្រេបយកតែរសហើយ ហើរទៅ យ៉ាងណាមិញ អ្នក​ប្រាជ្ញ គប្បីត្រាច់ទៅក្នុងស្រុក ក៏យ៉ាងនោះឯង ។
ប្រារព្ធបាដិកាជីវក ពោលពាក្យចាក់ដោតដល់ឧបាសិកាម្នាក់
ន  បរេសំ  វិលោមានិ               ន  បរេសំ  កតាកតំ
អត្តនោ  វ  អវេក្ខេយ្យ              កតានិ  អកតានិ  ច  ។
ពាក្យចាក់ដោតទាំងឡាយរបស់ជនដទៃ បុគ្គលមិនគួរធ្វើទុកក្នុងចិត្តទេ កិច្ចដែលធ្វើហើយ និងមិនទាន់ធ្វើហើយ​របស់ជនដទៃ ( ដែលមិនមែនជាមុខការរបស់ខ្លួន ) បុគ្គលមិនគួរពិនិត្យមើលទេ បុគ្គលគួរពិនិត្យពិចារណា តែ​កិច្ចការទាំងឡាយ ដែលធ្វើហើយ​ និងមិនទាន់ធ្វើហើយ របស់ខ្លួនតែម្យ៉ាង ។
ប្រារព្ធឆត្តបាណិឧបាសក ជាព្រះអនាគាមី ទ្រទ្រង់នូវព្រះត្រៃបិដក
យថាបិ  រុចិរំ  បុប្ផំ                   វណ្ណវន្តំ  អគន្ធកំ
ឯវំ  សុភាសិតា  វាចា             អផលា ​ ហោតិ  អកុព្វតោ  ។
យថាបិ  រុចិរំ  បុប្ផំ                   វណ្ណវន្តំ  សគន្ធកំ
ឯវំ  សុភាសិតា  វាចា             សផលា  ហោតិ ​សុកុព្វតោ  ។
ផ្កាឈើមានទ្រង់ទ្រាយល្អ មានពណ៌ ( ល្អ ) តែគ្មានក្លិន ( ក្រអូប ) ( រមែងមិនក្លិនក្រអូបដល់អ្នកដែលទ្រទ្រង់ ) ដូចម្តេចមិញ វាចាជាសុភាសិត រមែងគ្មានផលដល់អ្នកដែលមិនធ្វើតាមដូច្នោះ ។
ផ្កាឈើដែលមានទ្រង់ទ្រាយល្អ មានពណ៌ មានក្លិន ( រមែងក្រអូបដល់អ្នកដែលទ្រទ្រង់ ) ដូចម្តេចមិញ វាចាជា​សុភាសិត រមែងមានផលដល់អ្នកដែលធ្វើតាមដោយគោរព ដូច្នោះឯង ។
ប្រារព្ធឧបាសិកាវិសាខា សម្រេចក្នុងបុណ្យតាមប្រាថ្នា
យថាបិ ​បុប្ផរាសិម្ហា                 កយិរា  មាលាគុឡេ ​ពហូ
ឯវំ  ជាតេន  មច្ចេន                  កត្តព្វំ  កុសលំ  ពហុំ  ។
មាលាការចេះធ្វើសំណុំនៃកម្រងផ្កាអំពីគំនរនៃផ្កា ( ផ្សេងៗ គ្នា ) ឲ្យបានច្រើន យ៉ាងណាមិញ សត្វដែលកើតមក​ហើយតែងស្លាប់ទៅវិញជាធម្មតា គួរធ្វើកុសលឲ្យច្រើន យ៉ាងនោះឯង ។
ប្រារព្ធចំពោះបញ្ហានៃព្រះអានន្ទត្ថេរ ដែលទូលសួរអំពីក្លិន
ន ​បុប្ផគន្ធោ  បដិវាតមេតិ
ន  ចន្ទនំ  តគរមល្លិកា  វា
សតញ្ច  គន្ធោ  បដិវាតមេតិ
សព្វា  ទិសា  សប្បុរិសោ  បវាយតិ  ។
ចន្ទនំ  តគរំ  វាបិ                     ឧប្បលំ  អថ  វស្សិកី
ឯតេសំ  គន្ធជាតានំ               សីលគន្ធោ  អនុត្តរោ  ។
ក្លិនផ្កាឈើ ផ្សាយទៅច្រាសខ្យល់ មិនបាន ក្លិនខ្លឹមចន្ទន៍ក្តី ក្លិនខ្លឹមក្រស្នាក្តី ក្លិនផ្កាម្លិះរួតក្តី ក៏ផ្សាយទៅច្រាស​ខ្យល់ មិនបាន ចំណែកក្លិនរបស់សប្បុរសទាំងឡាយ រមែងផ្សាយទៅច្រាសខ្យល់បាន ព្រោះសប្បុរស រមែងផ្សាយ​ទៅបានគ្រប់ទិស ។ ក្លិននៃសីល ជាគុណជាតិប្រសើរបំផុតជាងគន្ធជាតិទាំងនេះគឺ ខ្លឹមចន្ទន៍ ខ្លឹមក្រស្នា ផ្កា​ឧប្បល ផ្កាម្លិះលា ។
ប្រារព្ធការថ្វាយបិណ្ឌបាតដល់ព្រះមហាកស្សបត្ថេរ
អប្បមត្តោ  អយំ  គន្ធោ            យ្វាយំ  តគរចន្ទនី
យោ  ច  សីលវតំ  គន្ធោ          វាតិ  ទេវេសុ  ឧត្តមោ  ។
ក្លិនក្រស្នា និងក្លិនចន្ទន៍ណា ក្លិននេះ ក្រអូបមានប្រមាណតិចទេ ចំណែកក្លិននៃបុគ្គលមានសីលទាំងឡាយណា ក្លិននោះ ទើបក្រអូបលើសលប់ ផ្សាយទៅក្នុងទេវលោក និងមនុស្សលោកបាន ។
ប្រារព្ធការបរិនិព្វានរបស់ព្រះគោធិកត្ថេរ
តេសំ  សម្បន្នសីលានំ              អប្បមាទវិហារិនំ
សម្មទញ្ញា  វិមុត្តានំ                   មារោ  មគ្គំ  ន  វិន្ទតិ  ។
មារាធិរាជ ( ទុកជាខំស្វែងរក ) ក៏មិនជួបនូវផ្លូវរបស់លោកអ្នកមានសីលបរិបូណ៌ មានប្រក្រតីនៅដោយសេចក្តី​មិនប្រមាទ បានរួចផុតស្រឡះហើយ ( ចាកធម៌ជាគ្រឿងសៅហ្មង ) ព្រោះដឹងច្បាស់តាមហេតុ ។
ប្រារព្ធគរហទិន្នៈសាវ័ករបស់និគ្រន្ថ មិនដឹងគុណព្រះសង្ឃ
យថា  សង្ការធានស្មឹ               ឧជ្ឈិតស្មឹ  មហាបថេ
បទុមំ  តត្ថ  ជាយេថ                 សុចិគន្ធំ  មនោរមំ
ឯវំ  សង្ការភូតេសុ                     អន្ធភូតេ  បុថុជ្ជនេ
អតិរោចតិ  បញ្ញាយ                  សម្មាសម្ពុទ្ធសាវកោ  ។
ផ្កាឈូក ទុកជាកើតក្នុងគំនរសំរាម ដែលគេចាក់ចោលក្បែរផ្លូវធំនោះ ក៏គង់មានក្លិនក្រអូប ជាទីរីករាយនៃចិត្ត​បាន ដូចម្តេចមិញ សាវ័ករបស់ព្រះសម្មាសម្ពុទ្ធ ទោះបីកើតនៅក្នុងសមាគមនៃពួកជនដែលដូចជាគំនរសំរាមក៏​ដោយ ក៏នៅតែរុងរឿងលើសបុថុជ្ជនទាំងឡាយដែលងងឹតសូន្យឈឹង ដោយបញ្ញា ( របស់ខ្លួន ) ដូច្នោះឯង ។
៥. ពាលវគ្គ
ប្រារព្ធព្រះបាទបសេនទិកោសលចង់បានប្រពន្ធគេ ផ្ទំមិនលក់
ទីឃា  ជាគរតោ  រត្តិ                  ទីឃំ  សន្តស្ស  យោជនំ
ទីឃោ  ​ពាលាន ​ សំសារោ       សទ្ធម្មំ  អវិជានតំ  ។
រាត្រីវែង ចំពោះតែអ្នកភ្ញាក់រឭក ( អ្នកដេកមិនលក់ ) យោជន៍វែង ចំពោះតែអ្នកនឿយហត់ សង្សារវដ្តវែង ចំពោះ​តែបុគ្គលពាលមិនដឹងច្បាស់នូវព្រះសទ្ធម្ម ។
ប្រារព្ធសទ្ធិវិហារិករបស់ព្រះមហាកស្សបត្ថេរ ក្រោធនឹងគ្រូ
ចរញ្ចេ  នាធិគច្ឆេយ្យ                 សេយ្យំ  សទិសមត្តនោ
ឯកចរិយំ  ទឡ្ហំ  កយិរា          នត្ថិ  ពាលេ  សហាយតោ  ។
បុគ្គល កាលស្វះស្វែងរកកល្យាណមិត្ត បើមិនបានមិត្តដ៏ប្រសើរជាងខ្លួន ឬមិត្តដែលស្មើនឹងខ្លួនទេ គប្បីប្រព្រឹត្ត​នៅតែម្នាក់ឯង ឲ្យខ្ជាប់ខ្ជួនវិញ ព្រោះថា សហាយតាគុណ [ ចូឡសីល មជ្ឈិមសីល មហាសីល កថាវត្ថុ ១០ ធុតង្គគុណ ១៣ វិបស្សនាគុណ មគ្គ ៤ ផល ៤ វិជ្ជា ៣ អភិញ្ញា ៦ ហៅថា សហាយតាគុណ ] មិនមានក្នុងបុគ្គល​ពាលឡើយ ។
ប្រារព្ធអានន្ទសេដ្ឋី ប្រដៅកូនឲ្យកំណាញ់
បុត្តា  មត្ថិ  ធនមត្ថិ                      ឥតិ  ពាលោ  វិហញ្ញតិ
អត្តា  ហិ  អត្តនោ  នត្ថិ                កុតោ  ​បុត្តា  ​កុតោ  ​ធនំ ។
ជនពាលតែងព្រួយលំបាក ដោយសេចក្តីសំគាល់ថា កូនទាំងឡាយរបស់អញមាន ទ្រព្យរបស់អញមាន តាមដែល​ពិត សូម្បីខ្លួនរបស់ខ្លួនក៏មិនមាន ចំណង់បើកូនទាំងឡាយ នឹងរាប់ថាមានអំពីណាបាន ទ្រព្យនឹងរាប់ថា មានអំពី​ណាបាន ។
ប្រារព្ធចោរពីរនាក់ជាសម្លាញ់នឹងគ្នា ចោរម្នាក់បានជាបណ្ឌិត
យោ  ពាលោ  មញ្ញតី  ពាល្យំ        បណ្ឌិតោ  វាបិ  ​តេន  សោ
ពាលោ  ច  បណ្ឌិតមានី                ស  វេ  ពាលោតិ  វុច្ចតិ  ។
អ្នកណា ជាមនុស្សពាល ហើយដឹងនូវភាពនៃខ្លួនថាជាពាល អ្នកនោះនឹងទៅជាបណ្ឌិតបានខ្លះ ដោយហេតុដែល​ដឹងខ្លួនថាជាពាលនោះឯង ឯអ្នកណា ជាមនុស្សពាល មានសេចក្តីប្រកាន់ថា ខ្លួនជាបណ្ឌិត អ្នកនោះ ឈ្មោះថាជា​មនុស្សពាល ដោយពិត ។
ប្រារព្ធព្រះឧទាយីដែលមិនដឹងព្រះសទ្ធម្ម
យាវជីវម្បិ  ចេ  ពាលោ                បណ្ឌិតំ  បយិរុបាសតិ
ន  សោ  ​ធម្មំ  វិជានាតិ                 ទព្វី  សូបរសំ  យថា  ។
មនុស្សពាល បើចូលទៅអង្គុយជិតអ្នកប្រាជ្ញ សូម្បីអស់មួយជីវិត ក៏ឥតមានដឹងរសធម៌អ្វីឲ្យច្បាស់លាស់ឡើយ ដូចវែកដែលមិនដឹងរសសម្ល ។
ប្រារព្ធភិក្ខុ ៣០ អង្គ និមន្តមកពីដែនបាវាចូលគាល់ព្រះអង្គ
មុហុត្តមបិ  ចេ  វិញ្ញូ                       បណ្ឌិតំ  បយិរុបាសតិ
ខិប្បំ  ធម្មំ  វិជានាតិ ​​​​                      ជិវ្ហា  សូបរសំ  យថា  ។
វិញ្ញូជន បើចូលទៅអង្គុយជិតអ្នកប្រាជ្ញ សូម្បីតែមួយរំពេច គេរមែងដឹងរសធម៌ដោយឆាប់រហ័ស ដូចអណ្តាតដឹង​នូវរសសម្ល ។
ប្រារព្ធបុរសកើតឃ្លង់ ព្រោះមានបាបកម្មចាស់
ចរន្តិ  ពាលា  ទុម្មេធា                    អមិត្តេនេវ  អត្តនា
ករោន្តា  បាបកំ  កម្មំ                 យំ ​ហោតិ  កដុកប្ផលំ  ។
ពួកជនពាលមិនមានប្រាជ្ញា មានខ្លួនដូចជាសត្រូវ តែងត្រាច់ទៅធ្វើនូវកម្មដ៏លាមក ដែលជាអំពើមានផលក្តៅ​ក្រហាយ ។
ប្រារព្ធអ្នកស្រែម្នាក់ មានគ្រោះព្រោះជាន់ដានចោរ
ន  តំ  កម្មំ  កតំ  សាធុ                  យំ  កត្វា  អនុតប្បតិ
យស្ស  អស្សុមុខោ  រោទំ                 វិបាកំ  បដិសេវតិ  ។
បុគ្គលធ្វើកម្មណាហើយ រមែងក្តៅក្រហាយជាខាងក្រោយ មានមុខទទឹកជោកដោយទឹកភ្នែក ស្រែកយំ ទទួលផល​នៃកម្មណា កម្មនោះដែលគេធ្វើហើយ ឈ្មោះថាជាកម្មមិនល្អឡើយ ។
ប្រារព្ធសុមនមាលាការ ថ្វាយផ្កាម្លិះដល់ព្រះអង្គ
តញ្ច  កម្មំ  កតំ  សាធុ                 យំ  កត្វា  នានុតប្បតិ
យស្ស  បតីតោ  សុមនោ                វិបាកំ  បដិសេវតិ  ។
បុគ្គលធ្វើកម្មណាហើយ រមែងមិនក្តៅក្រហាយតាមក្រោយ ដល់នូវសេចក្តីពេញចិត្ត មានចិត្តល្អ ទទួលផលនៃកម្ម​ណា កម្មដែលគេធ្វើហើយនោះឯង ឈ្មោះថាជាកម្មល្អ ។
ប្រារព្ធឧប្បលវណ្ណាថេរី ត្រូវនន្ទមាណពប្រទូស្ត
មធុវា  មញ្ញតី  ពាលោ                    យាវ  បាបំ  ន  បច្ចតិ
យទា  ច  បច្ចតី  បាបំ                     អថ  ( ពាលោ )  ទុក្ខំ  និគច្ឆតិ  ។
បាបមិនទាន់ឲ្យផលត្រឹមណា ជនពាល តែងសំគាល់នូវបាបនោះថា ដូចទឹកឃ្មុំ លុះដល់កាលណា បាបឲ្យផល ជនពាលទើបប្រទះនូវសេចក្តីទុក្ខក្នុងកាលណោះ ។
ប្រារព្ធជម្ពុកាជីវកម្នាក់ ប្រព្រឹត្តវត្តបោកប្រាស់អ្នកស្រុក
មាសេ  មាសេ  កុសគ្គេន               ពាលោ  ភុញ្ជេថ  ភោជនំ
ន  សោ  សង្ខាតធម្មានំ                   កល្លំ  អគ្ឃតិ  សោឡសឹ  ។
ជនពាល ទុកជាបរិភោគភោជនដោយចុងស្បូវរាល់ៗ ខែ ជនពាលនោះ ក៏មិនដល់មួយចំណិតនៃចំណែកទី ១៦ ( ដែលគេច្រៀក ១៦ លើក ) របស់បុគ្គលទាំងឡាយ ដែលមានធម៌បានដឹង ឬមានធម៌បានពិចារណាហើយ ( រាប់​តាំងពីរព្រះសោតាបន្នឡើងទៅ ) នោះឡើយ ។
ប្រារព្ធអហិប្រេត មានបុព្វកម្មដុតកុដិព្រះបច្ចេកពុទ្ធ
ន  ហិ  បាបំ  កតំ  កម្មំ                   សជ្ជុខីរំវ  មុច្ចតិ
ឌហន្តំ  ពាលមន្វេតិ                          ភស្មាច្ឆន្នោវ  បាវកោ  ។
កម្មលាមក ដែលជនពាលធ្វើហើយ មិនទាន់ឲ្យផលនោះក៏ដូចជាទឹកដោះស្រស់ ដែលគេទើបតែរឺតក្នុងខណៈ​នោះ មិនទាន់ប្រែក្លាយដូច្នោះ បាបកម្មនោះ រមែងតាមដុតបុគ្គលពាល ដូចរងើកភ្លើងដែលបិទបាំងទុកដោយផេះ​ដូច្នោះឯង ។
ប្រារព្ធសដ្ឋីកូដប្រេត មានបុព្វកម្មប្រហារព្រះបច្ចេកពុទ្ធ
យាវទេវ  អនត្ថាយ                           ញត្តំ  ពាលស្ស  ជាយតិ
ហន្តិ  ពាលស្ស  សុក្កំសំ                  មុទ្ធំ  អស្ស  វិបាតយំ  ។
ការចេះដឹង កើតឡើងដល់បុគ្គលពាល គ្រាន់តែដើម្បីសេចក្តីវិនាសប៉ុណ្ណោះ រមែងញ៉ាំងក្បាលគឺបញ្ញាឲ្យធ្លាក់ចុះ បំផ្លិចបំផ្លាញ ចំណែកនៃធម៌ស គឺកុសលរបស់បុគ្គលពាលនោះឯង ។
ប្រារព្ធព្រះសុធម្មត្ថេរ ដែលមិនល្អពីខាងដើម
អសន្តំ  ភាវមិច្ឆេយ្យ                   បុរេក្ខារញ្ច  ភិក្ខុសុ
អាវាសេសុ  ច  ឥស្សរិយំ           បូជា  បរកុលេសុ  ច 
មមេវ  កតមញ្ញន្តុ                      គិហិប្បព្វជិតា  ឧភោ
មមេវ  អតិវសា  អស្សុ                កិច្ចាកិច្ចេសុ  កិស្មិញ្ចិ
ឥតិ  ពាលស្ស  សង្កប្បោ            ឥស្សា  មានោ  ច  វឌ្ឍតិ  ។
ភិក្ខុពាល រមែងប្រាថ្នានូវសេចក្តីសរសើរដែលមិនមាន ( ក្នុងខ្លួន ) ផង នូវភាពហែហម គឺជាប្រមុខក្នុងពួកភិក្ខុផង នូវភាព​ជាឥស្សរៈក្នុងអាវាសទាំងឡាយផង នូវការបូជាទាំងឡាយក្នុងត្រកូលនៃជនទាំងឡាយដទៃផង ។
ភិក្ខុពាលតែងមានសេចក្តីត្រិះរិះថា គ្រហស្ថនិងបព្វជិតទាំងពីរពួក ចូរសំគាល់នូវកិច្ចដែលមនុស្សដទៃធ្វើហើយថា​ជាកិច្ចរបស់អាត្មាអញវិញ អំណាចដ៏ក្រៃលែងរបស់អាត្មាអញ ចូរមានក្នុងកិច្ចតូចធំ កិច្ចណាមួយក៏ដោយ ( កាល​បើ​យ៉ាងនេះ ) ឥស្សា និងមានះ រមែងចម្រើន ( ដល់ភិក្ខុពាលនោះឯង ) ។
ប្រារព្ធព្រះតិស្សត្ថេរ មានប្រក្រតីនៅក្នុងព្រៃ
អញ្ញា  ហិ  លាភូបនិសា             អញ្ញា  និព្វានគាមិនី
ឯវមេតំ  អភិញ្ញាយ                      ភិក្ខុ  ពុទ្ធស្ស ​សាវកោ
សក្ការំ  នាភិនន្ទេយ្យ                  វិវេកមនុព្រូហយេ  ។
បដិបទា អាស្រ័យនូវលាភផ្សេង បដិបទា ជាដំណើរទៅកាន់ព្រះនិព្វានផ្សេង ភិក្ខុជាសាវ័ករបស់ព្រះពុទ្ធដឹងច្បាស់​នូវហេតុនោះយ៉ាងនេះហើយ មិនគួរត្រេកអរចំពោះសក្ការៈឡើយ គប្បីញ៉ាំងវិវេកឲ្យចម្រើនដោយលំដាប់ ។
៦. បណ្ឌិតវគ្គ
ប្រារព្ធព្រះរាធត្ថេរ ជាបុគ្គលងាយប្រដៅ
និធីនំវ  បវត្តារំ                     យំ បស្សេ វជ្ជទស្សិនំ
និគ្គយ្ហវាទិំ  មេធាវិំ               តាទិសំ បណ្ឌិតំ ភជេ
តាទិសំ ភជមានស្ស           សេយ្យោ ហោតិ ន បាបិយោ ។
បុគ្គលគួរឃើញនូវអ្នកប្រាជ្ញណា ដែលជាអ្នកពោលសង្កត់សង្កិន ចង្អុលប្រាប់ទោស ថាដូចជាបុគ្គលអ្នកប្រាប់​កំណប់ទ្រព្យឲ្យដូច្នោះ គួរគប់រកអ្នកប្រាជ្ញបែបនោះដែលជាបណ្ឌិត ( ព្រោះថា ) កាលបើបុគ្គលគប់រកអ្នកប្រាជ្ញ​បែបនោះហើយ រមែងមានសេចក្តីគាប់ប្រសើរ ឥតមានទោសដ៏លាមកឡើយ ។
ប្រារព្ធភិក្ខុពីរអង្គ ជាបុគ្គលមិនងាយប្រដៅ
ឱវទេយ្យានុសាសេយ្យ         អសព្ភា ច និវារយេ
សតញ្ហិ សោ បិយោ ហោតិ   អសតំ ហោតិ អប្បិយោ ។
បណ្ឌិតគួរទូន្មានប្រៀនប្រដៅ គួរហាមឃាត់នូវជនទាំងឡាយចាកអំពើអសប្បុរស បណ្ឌិតនោះ រមែងជាទី​ស្រឡាញ់របស់សប្បុរសតែម្យ៉ាង មិនជាទីស្រឡាញ់នៃអសប្បុរសឡើយ ។
ប្រារព្ធព្រះឆន្នត្ថេរ ជេរព្រះអគ្គសាវ័កទាំងពីរអង្គ
ន ភជេ បាបកេ មិត្តេ              ន ភជេ បុរិសាធមេ
ភជេថ មិត្តេ កល្យាណេ        ភជេថ បុរិសុត្តមេ ។
បុគ្គលមិនគួរគប់មិត្តអាក្រក់ មិនគួរគប់បុរសថោកទាប គួរគប់តែមិត្តដែលល្អ គួរគប់តែបុរសជាន់ខ្ពស់ ។
ប្រារព្ធព្រះមហាកប្បិនត្ថេរ ឧទានថា “សុខហ្ន៎” 
ធម្មបីតិ សុខំ សេតិ                 វិប្បសន្នេន ចេតសា
អរិយប្បវេទិតេ ធម្មេ                សទា រមតិ បណ្ឌិតោ ។
បុគ្គលដែលមានសេចក្តីឆ្អែតក្នុងធម៌ មានចិត្តជ្រះថ្លាហើយ រមែងដេកជាសុខ បណ្ឌិតរមែងត្រេកអរក្នុងធម៌ដែល​ព្រះអរិយៈ ប្រកាសទុកហើយ គ្រប់ពេល ។
ប្រារព្ធបណ្ឌិតសាមណេរទូន្មានខ្លួនបានសម្រេច
ឧទកញ្ហិ នយន្តិ នេត្តិកា      
ឧសុការា នមយន្តិ  តេជនំ
ទារុំ នមយន្តិ តច្ឆកា
អត្តានំ ទមយន្តិ បណ្ឌិតា ។
ធម្មតាអ្នកបង្ហូរទឹក តែងបង្ហូរទឹកទៅ អ្នកធ្វើព្រួញ តែងពត់ព្រួញ ( ឲ្យត្រង់ ) អ្នកចាំងឈើ តែងចាំងឈើ ឯបណ្ឌិត​ទាំងឡាយ តែងទូន្មានខ្លួន ( ដូច្នោះឯង​ ) ។
ប្រារព្ធព្រះលកុណ្តកភទ្ទិយត្ថេរមិនក្រោធខឹង
សេលោ យថា ឯកឃនោ            វាតេន ន សមីរតិ
ឯវំ និន្ទាបសំសាសុ                       ន សមិញ្ជន្តិ បណ្ឌិតា ។
ភ្នំថ្មតាន់ មិនកម្រើកព្រោះខ្យល់ ដូចម្តេចមិញ បណ្ឌិតទាំងឡាយ ក៏មិនរំភើបញាប់ញ័រ ព្រោះពាក្យតិះដៀល និង​ពាក្យសរសើរ ( ជាដើម ) ដូច្នោះឯង ។
ប្រារព្ធមាតារបស់នាងកាណាញ៉ាំងកូនឲ្យស្តាប់ធម៌
យថាបិ រហទោ គម្ភីរោ                 វិប្បសន្នោ អនាវិលោ
ឯវំ ធម្មានិ សុត្វាន                         វិប្បសីទន្តិ បណ្ឌិតា ។
អន្លង់ទឹកជ្រៅ រមែងថ្លាមិនល្អក់យ៉ាងណា បណ្ឌិតទាំងឡាយ បានស្តាប់ធម៌ទេសនាហើយ រមែងជ្រះថ្លាស៊ប់សួន​យ៉ាងនោះ ។
ប្រារព្ធភិក្ខុ ៥០០ អង្គ នៅចាំវស្សានៅស្រុកវេរញ្ជា
សព្ពត្ថ វេ សប្បុរិសា វជន្តិ
ន កាមកាមា លបយន្តិ សន្តោ
សុខេន ផុដ្ឋា អថ វា ទុខេន
ន ឧច្ចាវចំ  បណ្ឌិតា ទស្សយន្តិ ។
ពួកសប្បុរស តែងលះ ( ឆន្ទរាគ ) ក្នុងធម៌ទាំងពួង ពួកលោកអ្នកស្ងប់ រមែងមិនរអែរអូវ ព្រោះសេចក្តីប្រាថ្នាក្នុង​កាម ពួកបណ្ឌិត បើសេចក្តីសុខ ឬទុក្ខពាល់ត្រូវហើយ រមែងមិនសម្តែងអាការឡើងចុះឡើយ ។
ប្រារព្ធព្រះធម្មិកត្ថេរ តាំងនៅក្នុងធម៌ជាទីពឹង
ន អត្តហេតុ ន បរស្ស ហេតុ
ន បុត្តមិច្ឆេ ន ធនំ ន រដ្ឋំ
ន ឥច្ឆេយ្យ  អធម្មេន សមិទ្ធិមត្តនោ
ស សីលវា បញ្ញវា ធម្មិកោ សិយា ។
បណ្ឌិតមិនគួរធ្វើអាក្រក់ ព្រោះហេតុនៃខ្លួន មិនគួរធ្វើអាក្រក់ ព្រោះហេតុនៃអ្នកដទៃ មិនគួរប្រាថ្នាកូន មិនគួរ​ប្រាថ្នាទ្រព្យ មិនគួរប្រាថ្នារដ្ឋ មិនគួរប្រាថ្នាសេចក្តីសម្រេចដើម្បីខ្លួន ដោយហេតុមិនមែនជាធម៌ឡើយ លោកគួរ​​ជាអ្នកមានសីល មានប្រាជ្ញាប្រកបដោយធម៌ ។
ប្រារព្ធការស្តាប់ធម៌របស់អ្នកក្រុងសាវត្ថី
អប្បកា តេ មនុស្សេសុ          យេ ជនា បារគាមិនោ
អថាយំ ឥតរា បជា                តីរមេវានុធាវតិ  ។ 
យេ ច ខោ សម្មទក្ខាតេ         ធម្មេ ធម្មានុវត្តិនោ
តេ ជនា បារមេស្សន្តិ               មច្ចុធេយ្យំ សុទុត្តរំ ។
បណ្តាមនុស្សទាំងឡាយ ពួកជនណា ដែលឆ្លងត្រើយ គឺព្រះនិព្វាន ពួកជននោះ មានប្រមាណតិច ចំណែកពួក​សត្វក្រៅពីនេះ រមែងស្ទុះទៅកាន់ត្រើយ ( គឺសក្កាយទិដ្ឋិ ) ។
ជនទាំងឡាយណា ប្រព្រឹត្តដ៏សមគួរតាមធម៌ ក្នុងធម៌ដែលតថាគតសម្តែងទុកហើយដោយប្រពៃ ជនទាំងនោះ នឹងឆ្លងនូវលំនៅនៃមច្ចុដែលមិនងាយនឹងឆ្លងបាន ហើយដល់នូវត្រើយ គឺព្រះនិព្វាន ។
ប្រារព្ធភិក្ខុអាគន្តុកៈ ៥០០ អង្គ មកគាល់ព្រះពុទ្ធ 
កណ្ហំ ធម្មំ វិប្បហាយ            សុក្កំ ភាវេថ បណ្ឌិតោ
ឱកា អនោកមាគម្ម              វិវេកេ យត្ថ ទូរមំ ។  
តត្រាភិរតិមិច្ឆេយ្យ                  ហិត្វា កាមេ អកិញ្ចនោ
បរិយោទបេយ្យ  អត្តានំ          ចិត្តក្លេសេហិ បណ្ឌិតោ ។
យេសំ សម្ពោធិយង្គេសុ          សម្មា ចិត្តំ សុភាវិតំ
អាទានបដិនិស្សគ្គេ                 អនុបាទាយ យេ រតា
ខីណាសវា ជុតិមន្តោ             តេ លោកេ បរិនិព្វុតា ។
  បណ្ឌិតគួរលះបង់ធម៌ខ្មៅចេញ ញ៉ាំងធម៌ស ឲ្យចម្រើនឡើង ( ដោយវិធី ) ចេញចាកអាល័យគឺកាមគុណ ហើយ​ឈមទៅរកព្រះនិព្វាន ជាធម៌មិនមានអាល័យ គប្បីលះបង់កាមទាំងឡាយចេញ ជាអ្នកមិនមានកង្វល់ ប្រាថ្នានូវ​សេចក្តីត្រេកអរ ក្នុងវិវេកដែលពួកសត្វត្រេកអរបានដោយក្រនោះ បណ្ឌិតគួរញ៉ាំងខ្លួនឲ្យផូរផង់ចាកគ្រឿងសៅ​ហ្មងចិត្ត ។
  ចិត្តដែលបណ្ឌិតទាំងឡាយណា បានអប់រំល្អហើយ ក្នុងអង្គនៃធម៌ដែលជាគ្រឿងត្រាស់ដឹងទាំងឡាយ ឬបណ្ឌិត​ទាំងឡាយណា មិនប្រកាន់មាំ ត្រេកអរតែក្នុងការលះបង់នូវសេចក្តីប្រកាន់មាំ បណ្ឌិតទាំងឡាយនោះៗ រមែងជា​អ្នកអស់អាសវៈ មានសេចក្តីរុងរឿង បរិនិព្វានក្នុងលោក ។
៧. អរហន្តវគ្គ
ប្រារព្ធបញ្ហារបស់ពេទ្យជីវក ទូលសួរព្រះអង្គអំពីអាពាធ
គតទ្ធិនោ  វិសោកស្ស              វិប្បមុត្តស្ស  សព្វធិ
សព្វគន្ថប្បហីនស្ស                   បរិឡាហោ  ន  វិជ្ជតិ  ។
សេចក្តីក្តៅក្រហាយ រមែងមិនមានដល់អ្នកដែលមានផ្លូវឆ្ងាយ បានទៅដល់ហើយ មិនមានសេចក្តីសោក រួច​ស្រឡះចាកធម៌ទាំងពួង ( មានខន្ធជាដើម ) មានកិលេសជាគ្រឿងចាក់ស្រែះទាំងពួងលះបង់ហើយ ។
ប្រារព្ធព្រះមហាកស្សបត្ថេរដូចរាជហង្ស
ឧយ្យុញ្ជន្តិ  សតីមន្តោ                 ន  និកេតេ  រមន្តិ  តេ
ហំសាវ  បល្លលំ  ហិត្វា              ឱកមោកំ  ជហន្តិ ​តេ  ។
ព្រះខីណាស្រពទាំងឡាយ មានស្មារតី រមែងខ្វល់ខ្វាយ [ ក្នុងគុណដែលខ្លួនបានហើយ ឬក្នុងឈាននិងវិបស្សនា ដោយកិច្ច គឺរំពឹង ចូល ចេញ អធិដ្ឋាន ឬពិចារណាមិនសម្រាក ] លោកមិនត្រេកអរក្នុងទីនៅអាស្រ័យ លះបង់​ចោលស្រឡះនូវអាល័យទាំងអស់ ដូចហង្សលះបង់ភក់ហើរទៅ ដូច្នោះឯង ។
ប្រារព្ធព្រះពេឡដ្ឋសីសត្ថេរ មិនសន្សំកិលេស
យេសំ  សន្និច្ចយោ  នត្ថិ              យេ  បរិញ្ញាតភោជនោ
សុញ្ញតោ  អនិមិត្តោ  ច               វិមោក្ខោ  យេស  គោចរោ
អាកាសេវ  សកុន្តានំ               គតិ  តេសំ  ទុរន្នយោ  ។
ពួកជនណា មិនមានសេចក្តីសន្សំ ពួកជនណា កំណត់ដឹងភោជនហើយ ជនណា មានសុញ្ញតវិមោក្ខ អនិមិត្ត-វិមោក្ខ និង ( អប្បណិហិតវិមោក្ខ ) ជាគោចរ គតិគឺដំណើររបស់ពួកជននោះៗ គេកម្រដឹងបាន ដូចដំណើរនៃ​ពួកសត្វស្លាបព្ធដ៏អាកាស ដូច្នោះ ។
ប្រារព្ធព្រះអនុរុទ្ធត្ថេរ មិនពោលពាក្យសូមអាហារអ្នកស្រុក
យស្សាសវ  បរិក្ខីណា               អាហារេ  ច  អនិស្សិតោ
សុញ្ញតោ  អនិមិត្តោ  ច               វិមោក្ខោ  យស្ស  គោចរោ 
អាកាសេវ  សកុន្តានំ               បទន្តស្ស  ទុរន្នយំ  ។
ជនណា អស់អាសវៈហើយ ទាំងមិនអាស្រ័យ ( តណ្ហា និងទិដ្ឋិ ) ក្នុងអាហារ ជនណា មានសុញ្ញតវិមោក្ខ អនិមិត្ត-វិមោក្ខ និង ( អប្បណិហិតវិមោក្ខ ) ជាគោចរ ដានជើងរបស់ជននោះ គេកម្រដឹងបាន ដូចដានជើងនៃពួកសត្វ​ស្លាបព្ធដ៏អាកាស ដូច្នោះ ។
ប្រារព្ធព្រះមហាកច្ចាយនត្ថេរ ដែលព្រះឥន្ទ្រជ្រះថ្លា
យស្សិន្ទ្រិយានិ  សមថង្គតានិ
អស្សា ​យថា  សារថិនា  សុទន្តា
បហីនមានស្ស  អនាសវស្ស
ទេវាបិ  តស្ស ​បិហយន្តិ  តាទិនោ  ។
ឥន្ទ្រិយទាំងឡាយ របស់អ្នកណា ដល់នូវការស្ងប់រម្ងាប់ ដូចសេះដែលនាយសារថី ហ្វឹកហ្វឺនល្អហើយ សូម្បីទេវតា​ទាំងឡាយ ក៏ស្រឡាញ់អ្នកនោះឯង ដែលជាអ្នកមានមានះលះបង់ហើយ មិនមានអាសវៈ ជាបុគ្គលមានចិត្តនឹង​ធឹង មិនញាប់ញ័រ ។
ប្រារព្ធព្រះសារីបុត្តមានចិត្តដូចផែនដី
បឋវីសមោ  នោ  វិរុជ្ឈតិ
ឥន្ទខីលូបមោ  តាទិ  សុព្វតោ 
រហទោវ  អបេតកទ្ទមោ
សំសារោ  ន  ភវន្តិ  តាទិនោ  ។
ភិក្ខុមានចិត្តដូចផែនដី មិនក្រោធ មានវត្តល្អ មានចិត្តនឹងធឹងដូចសសរគោល មានចិត្តថ្លា ដូចអន្លង់ប្រាសចាកភក់ សង្សារទាំងឡាយរបស់ភិក្ខុបែបនោះ រមែងមិនមាន ។
ប្រារព្ធសាមណេរបែកព្រះនេត្រ ហើយមានចិត្តស្ងប់រម្ងាប់
សន្តំ  តស្ស  មនំ  ហោតិ             សន្តា  វាចា  ច  កម្ម  ច
សម្មទញ្ញា  វិមុត្តស្ស                    ឧបសន្តស្ស  តាទិនោ  ។
ចិត្តស្ងប់ វាចាស្ងប់ និងកាយកម្មស្ងប់ រមែងមានដល់លោកអ្នកដែលមានចិត្តផុតស្រឡះហើយ ព្រោះដឹងដោយ​ប្រពៃ ជាអ្នកស្ងប់រម្ងាប់មានគោលជំហររឹងប៉ឹង ។
ប្រារព្ធព្រះសារីបុត្ត ក្នុងរឿងមិនជឿអ្នកដទៃ
អស្សទ្ធោ  អកតញ្ញូ  ច                សន្ធិច្ឆេទោ  ច  យោ  នរោ
ហតាវកាសោ  វន្តាសោ             ស  វេ  ឧត្តមបោរិសោ  ។
នរជនណា មិនជឿអ្នកដទៃផង ដឹងព្រះនិព្វានដែលបច្ច័យធ្វើមិនបានផង កាត់នូវគ្រឿងតគឺវដ្តៈផង មានឱកាស ( គឺការកើតក្នុងភពថ្មី ) បានកម្ចាត់បង់ហើយផង មានសេចក្តីប្រាថ្នាខ្ជាក់ចោលហើយផង នរជននោះ ជាឧត្តម-បុរស ។
ប្រារព្ធព្រះរេវតត្ថេរ មានប្រក្រតីនៅក្នុងព្រៃ
គាមេ  វា  យទិ  វា  រញ្ញេ              និន្នេ  វា  យទិ  វា  ថលេ
យត្ថ  អរហន្តោ  វិហរន្តិ               តំ  ភូមិរាមណេយ្យកំ  ។
ព្រះអរហន្តទាំងឡាយនៅក្នុងទីណា ទោះជាស្រុកក្តី ព្រៃក្តី ទីទាបក្តី ទីទួលក្តី ទីនោះៗឯងគឺជាភូមិឋានមនោរម្យ។
ប្រារព្ធស្ត្រីម្នាក់ដែលធ្វើឲ្យភិក្ខុនៅក្នុងព្រៃមានក្តីសង្វេគ
រមណីយានិ  អរញ្ញានិ                យត្ថ  ន  រមតី  ជនោ
វីតរាគោ ​រមេស្សន្តិ                       ន  តេ  កាមគវេសិនោ  ។
ជន ( អ្នកស្វែងរកកាម ) រមែងមិនត្រេកអរក្នុងព្រៃដែលគួររីករាយទេ ព្រះខីណាស្រពដែលមានរាគៈទៅប្រាស​ហើយ ទើបត្រេកអរក្នុងព្រៃនោះ ព្រោះលោកជាអ្នកមិនស្វែងរកកាម ។
៨. សហស្សវគ្គ
ប្រារព្ធពេជ្ឈឃាតពុកមាត់ក្រហម ស្តាប់ព្រះធម៌
សហស្សមបិ  ចេ  វាចា             អនត្ថបទសញ្ហិតា
ឯកំ  អត្ថបទំ  សេយ្យោ           យំ  សុត្វា  ឧបសម្មតិ  ។
បើវាចា សូម្បី ១ ពាន់ម៉ាត់ ជាវាចាប្រកបដោយបទឥតប្រយោជន៍ ( វាចានោះ ពុំប្រសើរឡើយ ) បទមាន​ប្រយោជន័ណា​ សូម្បីតែ ១ បទដែលបុគ្គលស្តាប់ហើយស្ងប់រម្ងាប់បាន ( បទនោះ ) ឈ្មោះថា ប្រសើរជាង​ ។
ប្រារព្ធពាហិយៈ ស្លៀកសំបកឈើ ស្តាប់ព្រះធម៌
សហស្សមបិ  ចេ  គាថា             អនត្ថបទសញ្ហិតា
ឯកំ  អត្ថបទំ  សេយ្យោ             យំ  សុត្វា  ឧបសម្មតិ  ។
បើគាថា សូម្បី ១ ពាន់ ជាគាថាប្រកបដោយបទឥតប្រយោជន៍ ( គាថានោះ ពុំប្រសើរឡើយ ) បទនៃគាថាណា​​ សូម្បីតែ ១ បទដែលបុគ្គលស្តាប់ហើយស្ងប់រម្ងាប់បាន ( បទនៃគាថានោះ ) ឈ្មោះថា ប្រសើរជាង​ ។
ប្រារព្ធនាងកុណ្ឌលកេសី ស្តាប់ព្រះធម៌
យោ  ច  គាថា  សតំ  ភាសេ        អនត្ថបទសញ្ហិតា
ឯកំ  ធម្មបទំ  សេយ្យោ                យំ  សុត្វា  ឧបសម្មតិ  ។
យោ  សហស្សំ  សហស្សេន         សង្គាមេ  មានុសេ  ជិនេ
ឯកញ្ច  ជេយ្យមត្តានំ                    ស  វេ  សង្គាមជុត្តមោ  ។
អ្នកណា គប្បីពោលគាថាមួយរយ ជាគាថា ប្រកបដោយបទឥតប្រយោជន៍ ( គាថាដែលអ្នកនោះពោលហើយនោះ​ពុំប្រសើរឡើយ ) បទនៃធម៌ណា សូម្បីតែ ១ បទដែលបុគ្គលស្តាប់ហើយស្ងប់រម្ងាប់បាន ( ធម្មបទនោះ ) ឈ្មោះ​ថា ប្រសើរជាង ។
អ្នកណា គប្បីឈ្នះពួកមនុស្សក្នុងសង្គ្រាមអស់មួយពាន់ៗ ដង ( គឺមួយលាន ) ( អ្នកនោះមិនឈ្មោះថាជាអ្នកឈ្នះ​ដ៏ប្រសើរឡើយ ) ចំណែកអ្នកណាឈ្នះខ្លួនឯងម្នាក់បាន អ្នកនោះឈ្មោះថា ជាមនុស្សខ្ពង់ខ្ពស់ គឺជាអ្នកច្បាំងដ៏​ពូកែក្រៃលែងក្នុងសង្គ្រាម ។
ប្រារព្ធអនត្ថបុច្ឆកព្រាហ្មណ៍ អ្នកលេងល្បែងស៊ីសង
អត្តា  ហវេ  ជិតំ  សេយ្យោ               យា  ចាយំ  ឥតរា ​បជា
អត្តទន្តស្ស  បោសស្ស                      និច្ចំ  សញ្ញតចារិនោ
នេវ  ទេវោ  ន  គន្ធព្វោ                       ន  មារោ  សហ  ព្រហ្មុនោ
ជិតំ  អបជិតំ  កយិរា                        តថារូបស្ស  ជន្តុនោ  ។
ខ្លួនហ្នឹងឯងដែលបុគ្គលឈ្នះហើយ ប្រសើរជាង ចំណែកពួកសត្វក្រៅពីនេះ ដែលបុគ្គលឈ្នះហើយ មិនប្រសើរ​ឡើយ ( ព្រោះ ) កាលបើបុរសមានខ្លួនទូន្មានហើយ ជាអ្នកប្រព្រឹត្តសង្រួមជានិច្ច ទេវតា គន្ធព្វ មារ ព្រមទាំងព្រហ្ម​ មិនគប្បីធ្វើនូវជម្នះរបស់សត្វមានសភាពដូច្នោះឲ្យត្រឡប់ចាញ់វិញបានឡើយ ។
ប្រារព្ធព្រាហ្មណ៍ម្នាក់ជាឪពុកធំរបស់ព្រះសារីបុត្ត
មាសេ  មាសេ  សហស្សេន             យោ  យជេថ  សតំ  សមំ 
ឯកញ្ច  ភាវិតត្តានំ                          មុហុត្តមបិ  បូជយេ
សាយេវ  បូជនា  សេយ្យោ              យញ្ចេ  វស្សសតំ  ហុតំ  ។
អ្នកណាបូជា ( លោកិយមហាជន ) ដោយទ្រព្យមួយពាន់រាល់ៗ ខែ អស់ ១ រយឆ្នាំគត់ ចំណែកឯការបូជាចំពោះ​បុគ្គលដែលមានខ្លួនអប់រំហើយតែ ១ នាក់ សូម្បីតែមួយរំពេច ការបូជានោះឯងប្រសើរជាងការបូជារបស់អ្នកដែល​បូជាអស់ ១ រយឆ្នាំនោះ ការបូជាអស់ ១០០ ឆ្នាំ នឹងប្រសើរអ្វីទៅ ។
ប្រារព្ធក្មួយព្រះសារីបុត្ត ជាអ្នកបម្រើភ្លើង
យោ  ច  វស្សសតំ ​ ជន្តុ                      អគ្គឹ  បរិចរេ  វនេ
ឯកញ្ច  ភាវិតត្តានំ                            មុហុត្តមបិ  បូជយេ
សាយេវ  បូជនា  សេយ្យោ                យញ្ចេ  វស្សសតំ  ហុតំ  ។
ជនណាបម្រើភ្លើងក្នុងព្រៃអស់ ១០០ ឆ្នាំ ចំណែកឯការបូជាចំពោះបុគ្គលដែលមានខ្លួនអប់រំហើយ តែ ១ នាក់ សូម្បីតែមួយរំពេច ការបូជានោះឯង ប្រសើរជាងការបូជារបស់ជននោះ ការបូជាភ្លើងអស់ ១០០ ឆ្នាំ មិនប្រសើរ​ឡើយ ។
ប្រារព្ធព្រាហ្មណ៍ម្នាក់ ជាអ្នកបូជាយញ្ញ
យង្កិញ្ចិ  យិដ្ឋំ  វ  ហុតំ  វ  លោកេ
សំវច្ឆរំ  យជេថ  បុញ្ញបេក្ខោ
សព្វំបិ  តំ  ន  ចតុភាគមេតិ
អភិវាទនា  ឧជុគតេសុ  សេយ្យោ  ។
បុគ្គលអ្នកប្រាថ្នាបុណ្យ គប្បីបូជាគ្រឿងសក្ការបូជា ធំតូចណាមួយក្នុងលោកអស់មួយឆ្នាំ ការបូជាទាំងអស់នោះ​ឯង រមែងមិនដល់នូវចំណែកទី ៤ នៃការអភិវាទ ចំពោះលោកទាំងឡាយ ដែលប្រព្រឹត្តត្រង់ហើយ ( ដូច្នេះការ​អភិវាទចំពោះបុគ្គលដែលមានដំណើរត្រង់ មានព្រះសោតាបន្នជាដើមឡើងទៅ ) ប្រសើរជាង ។
ប្រារព្ធអាយុវឌ្ឍនកុមារ មានការចម្រើនដោយអាយុ
អភិវាទនសីលិស្ស                 និច្ចំ  វុឌ្ឍាបចាយិនោ
ចត្តារោ  ធម្មា  វឌ្ឍន្តិ              អាយុ  វណ្ណោ  សុខំ  ពលំ  ។
ធម៌ ៤ ប្រការ គឺ អាយុ ១ វណ្ណៈ ១ សុខៈ ១ ពលៈ ១ រមែងចម្រើនដល់អ្នកដែលមានសេចក្តីឱនកាយថ្វាយបង្គំជា​ប្រក្រតី មានសេចក្តីកោតក្រែង ដល់បុគ្គលដែលចម្រើនជាងខ្លួន អស់កាលជានិច្ច ។
ប្រារព្ធសង្កិច្ចសាមណេរ ញ៉ាំងពួកចោរឲ្យជ្រះថ្លា
យោ  ច  វស្សសតំ  ជីវេ          ទុស្សីលោ  អសមាហិតោ
ឯកាហំ  ជីវិតំ  សេយ្យោ       សីលវន្តស្ស  ឈាយិនោ  ។
បុគ្គលណា រស់នៅមួយរយឆ្នាំ ជាមនុស្សទ្រុស្តសីល មានចិត្តមិនបានតម្កល់ខ្ជាប់ ឯការរស់នៅសូម្បីតែមួយថ្ងៃ របស់លោកដែលមានសីល មានការពិនិត្យពិចារណា ជាប្រក្រតី ប្រសើរជាង ( ការរស់នៅរបស់បុគ្គលនោះ ) ។
ប្រារព្ធព្រះខានុកោណ្ឌញ្ញត្ថេរ ញ៉ាំងពួកចោរឲ្យជ្រះថ្លា
យោ  ច  វស្សសតំ  ជីវេ          ទុប្បញ្ញោ  អសមាហិតោ
ឯកាហំ  ជីវិតំ  សេយ្យោ       បញ្ញវន្តស្ស  ឈាយិនោ  ។
បុគ្គលណា រស់នៅមួយរយឆ្នាំ ជាមនុស្សមិនមានប្រាជ្ញា មានចិត្តមិនបានតម្កល់ខ្ជាប់ ឯការរស់នៅសូម្បីតែមួយថ្ងៃ របស់លោកដែលមានប្រាជ្ញា មានការពិនិត្យពិចារណា ជាប្រក្រតី ប្រសើរជាង ( ការរស់នៅរបស់បុគ្គលនោះ ) ។
ប្រារព្ធសប្បទាសត្ថេរ បានសម្រេចព្រះអរហត្តផល
យោ  ច  វស្សសតំ  ជីវេ          កុសីតោ  ហីនវីរិយោ
ឯកាហំ  ជីវិតំ  សេយ្យោ       វីរិយំ  អារភតោ  ទឡ្ហំ ។
បុគ្គលណា រស់នៅមួយរយឆ្នាំ ជាមនុស្សខ្ជិល ( មានចិត្តងុលងប់ក្នុងអកុសលវិតក្ក ) មានព្យាយាម​ថោកថយ​ឯការរស់នៅសូម្បីតែមួយថ្ងៃ របស់លោកដែលមានប្រារព្ធនូវសេចក្តីព្យាយាមមាំមួន  ប្រសើរជាង ( ការរស់នៅ​របស់បុគ្គលនោះ ) ។
ប្រារព្ធព្រះនាងបដាចារាថេរីឃើញធម៌
យោ  ច  វស្សសតំ  ជីវេ          អបស្សំ  ឧទយព្វយំ
ឯកាហំ  ជីវិតំ  សេយ្យោ      បស្សតោ  ឧទយព្វយំ  ។
បុគ្គលណា រស់នៅមួយរយឆ្នាំ មិនឃើញការកើតឡើងនិងការវិនាសទៅ ( នៃបញ្ចក្ខន្ធ ) ឯការរស់នៅសូម្បីតែមួយ​ថ្ងៃ របស់លោកដែលឃើញ ការកើតឡើង និងការវិនាសតៅ ( នៃបញ្ចក្ខន្ធ ) ប្រសើរជាង ( ការរស់នៅរបស់បុគ្គល​នោះ ) ។
ប្រារព្ធព្រះនាងកិសាគោតមីថេរីឃើញអមតមហានិព្វាន
យោ  ច  វស្សសតំ  ជីវេ           អបស្សំ  អមតំ  បទំ
ឯកាហំ  ជីវិតំ  សេយ្យោ        បស្សតោ  អមតំ  បទំ  ។
បុគ្គលណា រស់នៅមួយរយឆ្នាំ មិនឃើញអមតមហានិព្វាន ឯការរស់នៅសូម្បីតែមួយថ្ងៃ របស់លោកដែលឃើញ​អមតមហានិព្វានប្រសើរជាង ( ការរស់នៅរបស់បុគ្គលនោះ ) ។
ប្រារព្ធនាងពហុបុត្តិកាថេរីឃើញលោកុត្តរធម៌ ៩ ប្រការ
យោ  ច  វស្សសតំ  ជីវេ             អបស្សំ  ធម្មមុត្តមំ
ឯកាហំ  ជីវិតំ  សេយ្យោ          បស្សតោ  ធម្មមុត្តមំ  ។
បុគ្គលណា រស់នៅមួយរយឆ្នាំ មិនឃើញធម៌ដ៏ខ្ពង់ខ្ពស់ ( គឺលោកុត្តរធម៌ ៩ យ៉ាង ) ឯការរស់នៅសូម្បីតែមួយថ្ងៃ របស់លោកដែលឃើញធម៌ដ៏ខ្ពង់ខ្ពស់ ប្រសើរជាង ( ការរស់នៅរបស់បុគ្គលនោះ ) ។
៩. បាបវគ្គ
ប្រារព្ធចូឡេកសាដកព្រាហ្មណ៍ ច្បាំងឈ្នះសេចក្តីកំណាញ់
អភិត្ថរេថ  កល្យាណេ                 បាបា  ចិត្តំ  និវារយេ
ទន្ធំ  ហិ  ករតោ  បុញ្ញំ                 បាបស្មឹ  រមតី  មនោ  ។
បុគ្គលគួរប្រញាប់ប្រញាល់ធ្វើអំពើល្អ គួរឃាត់ចិត្តចាកបាប ព្រោះថា កាលបើបុគ្គលធ្វើបុណ្យយឺតយូរ ចិត្តរមែង​ត្រេកអរក្នុងបាប ។
ប្រារព្ធព្រះសេយ្យសកត្ថេរ ប្រព្រឹត្តកម្មមិនគួរដល់សមណៈ
បាបញ្ចេ  បុរិសោ  កយិរា             ន  នំ  កយិរា  បុនប្បុនំ
ន  តម្ហិ  ឆន្ទំ  កយិរាថ                   ទុក្ខោ  បាបស្ស  ឧច្ចយោ  ។
បើបុរសធ្វើបាប កុំធ្វើបាបនោះរឿយៗ ឡើយ កុំគប្បីធ្វើសេចក្តីពេញចិត្តក្នុងបាបនោះ ( ព្រោះថា ) ការសន្សំបាប តែងនាំសេចក្តីទុក្ខមកឲ្យ ។
ប្រារព្ធនាងលាជទេវធីតា ប្រាថ្នាធ្វើបុណ្យនឹងព្រះមហាកស្សបត្ថេរ
បុញ្ញញ្ចេ  បុរិសោ  កយិរា             កយិរាថេនំ  បុនប្បុនំ
តម្ហិ  ឆន្ទំ  កយិរាថ                        សុខោ  បុញ្ញស្ស  ឧច្ចយោ  ។
បើបុរសធ្វើបុណ្យ គួរធ្វើបុណ្យនោះឲ្យរឿយៗ គួរធ្វើសេចក្តីពេញចិត្តក្នុងបុណ្យនោះ ( ព្រោះថា ) ការសន្សំបុណ្យ តែងនាំសេចក្តីមកឲ្យ ។
ប្រារព្ធអនាថបិណ្ឌិកសេដ្ឋីនាំទេវតាចូលគាល់ព្រះសម្មាសម្ពុទ្ធ
បាបោបិ  បស្សតី  ភទ្រំ                  យាវ  បាបំ  ន  បច្ចតិ
យទា  ច  បច្ចតី  បាបំ                    អថ ( បាបោ )  បាបានិ  បស្សតិ  ។
ភទ្រោបិ  បស្សតី  បាបំ                  យាវ  ភទ្រំ  ន  បច្ចតិ
យទា  ច  បច្ចតី   ភទ្រំ                    អថ ( ភទ្រោ )  ភទ្រានិ  បស្សតិ  ។
បាប មិនទាន់ឲ្យផលត្រឹមណា មនុស្សធ្វើបាប ក៏នៅឃើញតែសេចក្តីចម្រើនត្រឹមនោះ ( ឃើញបាបថាល្អ ) លុះ​កាល​ណា បាបឲ្យផល មនុស្សធ្វើបាប ទើបឃើញបាប ថាអាក្រក់ក្នុងកាលនោះ ។
អំពើល្អ មិនទាន់ឲ្យផលត្រឹមណា មនុស្សធ្វើល្អ នៅឃើញតែបាបត្រឹមនោះ ( ឃើញអំពើល្អថាអាក្រក់ ) លុះកាល​ណាអំពើល្អឲ្យផល មនុស្សធ្វើ្អ ទើបឃើញអំពើល្អ ថាល្អ ក្នុងកាលនោះ ។
ប្រារព្ធភិក្ខុមួយអង្គ​ មើលងាយ​បាបថា​មានប្រមាណតិច
មាវមញ្ញេថ  បាបស្ស                        ន  មត្តំ  អាគមិស្សតិ
ឧទពិន្ទុនិបាតេន                              ឧទកុម្ភោបិ  បូរតិ
អាបូរតិ  ពាលោ  បាបស្ស               ថោកំ ថោកំបិ អាចិនំ  ។
បុគ្គល មិន​គួរមើល​ងាយ​បាប​ថា​ មាន​ប្រមាណ​តិច​ នឹងមិនឲ្យផលដូច្នេះ​ឡើយ​ ប្រៀប​ដូចក្អមទឹក​ រមែង​ពេញ​បានដោយតំណក់​ទឹក​ដែល​ធ្លាក់ចុះ​ យ៉ាង​ណា​ បុគ្គលពាល​ កាល​សន្សំ​បាប​សូម្បី​បន្តិចម្តងៗ​ គង់​ពេញ​បាន​ដោយ​បាប​ យ៉ាងនោះដែរ ។
ប្រារព្ធសេដ្ឋីជើងឆ្មា​ មើល​ងាយបុណ្យថាមានប្រមាណតិច
មាវមញ្ញេថ  បុញ្ញស្ស                        ន  មត្តំ  អាគមិស្សតិ
ឧទពិន្ទុនិបាតេន                              ឧទកុម្ភោបិ  បូរតិ
អាបូរតិ  ធីរោ  បុញ្ញស្ស                    ថោកំ ថោកំបិ អាចិនំ  ។
បុគ្គលមិនគួរមើលងាយបុណ្យថា​ មានប្រមាណតិច​ នឹងមិនឲ្យផលដូច្នេះឡើយ​ ប្រៀបដូចក្អមទឺក​ រមែងពេញ​បានដោយតំណក់​ទឹកដែលធ្លាក់ចុះ​ យ៉ាងណា​ អ្នកមាន​ប្រាជ្ញា​ កាលសន្សំបុណ្យបន្តិចម្តងៗ​ គង់ពេញ​បាន​ដោយ​បុណ្យ យ៉ាងនោះ ។
ប្រារព្ធនាយពាណិជ​ ចៀសវាងផ្លូវដែលមានចោរ
វាណិជោវ  ភយំ  មគ្គំ                       អប្បសត្ថោ មហទ្ធនោ
វិសំ  ជីវិតុកាមោវ                            បាបានិ  បរិវជ្ជយេ ។
បុគ្គលគួរចៀសវាងបាបទាំងឡាយ ឲ្យដូចពាណិជ​ ដែលមានទ្រព្យច្រើន​ តែមានគ្នាតិច​ ចៀសវាង​ផ្លូវដែល​គួរ​ឲ្យ​ខ្លាច​ ឬដូចជាបុរស​ដែលប្រាថ្នានឹងរស់នៅ​ ចៀសវាងថ្នាំពិស​ដូច្នោះដែរ​ ។
ប្រារព្ធព្រានកុក្កដមិត្រ​ និងកូនស្រីលោកសេដ្ឋីក្រុងរាជគ្រឹះ
បាណិម្ហិ ចេ វណោ នាស្ស               ហរេយ្យ បាណិនា វិសំ
នាព្វណំ វិសមន្វេតិ                           នត្ថិ បាបំ អកុព្វតោ ។
បើដំបៅមិនមានក្នុងបាតដៃទេ​ បុគ្គលគប្បីនាំយកថ្នាំពិសដោយបាតដៃ​ ថ្នាំពិស​ តែងមិនជ្រាប​ចូល​ទៅ​កាន់បាតដៃ​ដែលគ្មានដំបៅ​ យ៉ាងណា​ បាបរមែងមិនមានដល់បុគ្គលអ្នកមិនធ្វើ​ យ៉ាងនោះដែរ ។
ប្រារព្ធព្រានសុនខឈ្មោះកោកៈ​ ប្រទូស្តនឹងភិក្ខុអ្នកមានសីល
យោ អប្បទុដ្ឋស្ស នរស្ស ទុស្សតិ       
សុទ្ធស្ស បោសស្ស អនង្គណស្ស
តមេវ ពាលំ បច្ចេតិ បាបំ
សុខុមោ រជោ បដិវាតំវ ខិត្តោ  ។
បុគ្គលណា​ ប្រទូស្តចំពោះអ្នកមិនប្រទូស្តតប​ ជាសត្វស្អាត​ មិនមានកិលេសដូចជាទីទួល​ បាបរមែងត្រឡប់មករក​បុគ្គលពាលនោះវិញដូចធូលីល្អិត​ ដែលបុគ្គលបាចសាចទៅកាន់ទីច្រាសខ្យល់ ។
ប្រារព្ធព្រះតិស្សត្ថេរជាមួយនឹងជាងច្នៃកែវមណី
គព្ភមេកេ ឧប្បជ្ជន្តិ                             និរយំ បាបកម្មិនោ
សគ្គំ សុគតិនោ យន្តិ                         បរិនិព្វន្តិ អនាសវា  ។
ពួកជនខ្លះ កើតក្នុងគភ៌មនុស្ស ពួក​អ្នក​មានអំពើអាក្រក់ទៅ​កាន់​នរក ពួក​អ្នក​មានអំពើជា​ហេតុនៃសុគតិ រមែង​ទៅ​កាន់​ឋានសួគ៌ ( ចំណែក ) ពួក​អ្នក​មិន​មាន​អាសវៈ រមែង​បរិនិព្វាន ។
ប្រារព្ធជនបីនាក់ ធ្លាប់ធ្វើបាបកម្មពីមុនមក ត្រូវទទួលផល
អន្តលិក្ខេ ន សមុទ្ទមជ្ឈេ
ន បព្ពតានំ វិវរំ បវីសំ 
វិជ្ជតី  សោ ជគតិប្បទេសោ
យត្រដ្ឋិតោ  មុច្ចេយ្យ  បាបកម្មា ។
បុគ្គលអ្នកធ្វើបាបកម្មហើយ ទោះបីរត់គេចចូលទៅព្ធដ៏អាកាសក្តី ក្នុង​កណ្តាលសមុទ្រក្តី កាន់ចន្លោះភ្នំទាំងឡាយ​ក្តី ក៏មិនគប្បីគេចរួចចាកបាបកម្មនោះបានឡើយ ព្រោះ​ប្រទេសលើផែនដី​ ដែលបុគ្គលឋិតនៅហើយ គប្បីរួចចាក​បាបកម្មបាននោះ មិនមានសោះឡើយ ។
ប្រារព្ធព្រះបាទសុប្បពុទ្ធ ត្រូវផែនដីស្រូប ព្រោះប្រទូសរ៉ាយនឹងព្រះពុទ្ធ
ន អន្តលិក្ខេ ន សមុទ្ទមជ្ឈេ
ន បព្វតានំ វិវរំ បវិស្ស
ន វិជ្ជតី សោ ជគតិប្បទេសោ
យត្រដ្ឋិតំ  នប្បសហេយ្យ មច្ចុ ។
បុគ្គលទៅព្ធដ៏អាកាសក្តី ក្នុង​កណ្តាលសមុទ្រក្តី កាន់​ចន្លោះភ្នំទាំងឡាយ​ក្តី ក៏មិនរួចចាកសេចក្តីស្លាប់បាន ព្រោះ​ប្រទេសលើផែនដី ដែលបុគ្គលឋិតនៅហើយ សេចក្តីស្លាប់គ្របសង្កត់មិនបាននោះ មិនដែល​មាន​ឡើយ ។
១០.ទណ្ឌវគ្គ
ប្រារព្ធ​ឆព្វគ្គិយភិក្ខុ​ វាយ​ប្រហារ​បៀតបៀន​ដល់​ពួក​ភិក្ខុដទៃ
សព្វេ  តសន្តិ  ទណ្ឌស្ស              សព្វេ  ភាយន្តិ មច្ចុនោ
អត្តានំ  ឧបមំ  កត្វា                    ន  ហនេយ្យ  ន  ឃាតយេ  ។
សត្វ​​ទាំងឡាយ​គ្រប់​ប្រាណ​ តែង​តក់ស្លុត​នឹង​អាជ្ញា​ សត្វ​ទាំងឡាយ​ តែង​ខ្លាច​ចំពោះ​សេចក្តី​ស្លាប់​គ្រប់ៗ​ រូប​ បុគ្គល​គួរ​ធ្វើ​ខ្លួន​ឲ្យ​ជា​ឧបមា​ ហើយ​មិនគួរ​ប្រហារ​ ដោយ​ខ្លួន​ឯង មិនគួរ​ប្រើ​គេ​ឲ្យ​ប្រហារឡើយ ។
ប្រារព្ធ​ឆព្វគ្គិយភិក្ខុ ទះ​តប់​ភិក្ខុដទៃ​ដោយ​ដៃ
សព្វេ  តសន្តិ  ទណ្ឌស្ស              សព្វេសំ  ជីវិតំ  បិយំ
អត្តានំ  ឧបមំ  កត្វា                    ន  ហនេយ្យ  ន  ឃាតយេ  ។
សត្វ​ទាំងឡាយ​គ្រប់​ប្រាណ​ តែង​តក់ស្លុត​នឹង​អាជ្ញា​ ( ព្រោះ​ថា ) ជីវិត​ជាទី​ស្រឡាញ់​របស់​សត្វ​ទាំង​ពួង​ បុគ្គល​គួរ​ធ្វើ​ខ្លួន​ឲ្យ​ជា​ឧបមា​ ហើយ​មិនគួរ​ប្រហារ​ ដោយ​ខ្លួន​ឯង​ មិនគួរ​ប្រើ​គេឲ្យ​ប្រហារ​ឡើយ ។
ប្រារព្ធពួកក្មេងៗ​ នាំគ្នា​យក​ឈើ​វាយ​សម្លាប់​ពស់
សុខកាមានិ  ភូតានិ                  យោ  ទណ្ឌេន  វិហឹសតិ
អត្តនោ  សុខមេសានោ              បេច្ច  សោ  ន  លភតេ  សុខំ  ។
សុខកាមានិ  ភូតានិ                  យោ  ទណ្ឌេន  ន  ហឹសតិ
អត្តនោ  សុខមេសានោ              បេច្ច  សោ  លភតេ  សុខំ  ។
ជនណា​ ស្វែង​រក​សេចក្តី​សុខ​ ដើម្បី​ខ្លួន​ តែ​បៀត​បៀន​សត្វ​ទាំងឡាយ​ ដែល​ប្រាថ្នា​សេចក្តីសុខ​ ដោយ​អាជ្ញា​ ជន​នោះ​លះ​លោក​នេះ​ទៅ​ហើយ​​ នឹងមិន​បាន​សេចក្តី​សុខ​ឡើយ ។ជនណា ស្វែងរកសេចក្តីសុខ​ ដើម្បីខ្លួន​ តែ​មិន​បៀតបៀន​សត្វ​ទាំងឡាយ​ ដែល​ប្រាថ្នា​សេចក្តី​សុខ​ ដោយ​អាជ្ញា​ ជន​នោះ​លះលោក​នេះ​ទៅ​ហើយ​ រមែង​បាន​សេចក្តីសុខ ។
ប្រារព្ធព្រះកោណ្ឌធានត្ថេរ​ ពោល​ពាក្យ​អាក្រក់​ដល់​ភិក្ខុ​ដទៃ
មាវោច  ផរុសំ  កញ្ចិ                 វុត្តា  បដិវទេយ្យុ  តំ
ទុក្ខា​  ហិ  សារម្ភកថា             បដិទណ្ឌា  ផុសេយ្យ  តំ  ។
សចេ​  នេរេសិ  អត្តានំ                កំសោ  ឧបហតោ  យថា
ឯស ​បត្តោសិ  និព្វានំ                សារម្ភោ  តេ  ន  វិជ្ជតិ  ។
អ្នក​កុំ​និយាយ​ពាក្យ​អាក្រក់​នឹង​ អ្នក​ណា​មួយ​ឡើយ​ ជន​ទាំង​ឡាយ​ដែល​អ្នក​ស្តី​ថា​ឲ្យ​ហើយ​ គេ​គប្បី​ស្តី​ថា​តប​មក​អ្នក​វិញ​ ព្រោះ​ថា​ ការ​ពោល​ពាក្យ​ប្រណាំង​ប្រជែង​ ជា​ហេតុ​នាំ​ឲ្យ​កើត​ទុក្ខ​ អាជ្ញា​តប​ ត្រូវ​បាន​ធ្លាក់​ចុះ​មក​ប៉ះ​ពាល់​ដល់​អ្នក​វិញ ។
បើ​អ្នក​ធ្វើ​ខ្លួន​មិន​ឲ្យ​ញាប់​ញ័រ​ ដូច​រគាំង​ដែល​ចៀរ​មាត់​ចេញ​ហើយ​ ( រមែង​មិន​លាន់​ឮ​សូរ )​ ដូច្នោះ​ អ្នក​នុ៎ះ​ជា​បុគ្គល​ដល់​នូវ​ព្រះ​និព្វាន​ ការ​ប្រណាំង​ប្រជែង​ មិន​មាន​ដល់​អ្នក​ឡើយ ។
ប្រារព្ធ​ឧបោសថសីល​របស់​ឧបាសិកា​ទាំងឡាយ
យថា  ទណ្ឌេន  គោបាលោ        គាវោ  បាជេតិ  គោចរំ
ឯវំ  ជរា  ច  មច្ចុ  ច                       អាយុំ  បាជេន្តិ  បាណិនំ  ។
គង្វាល​គោ​ រមែង​កៀង​គោ​ទៅ​កាន់​ទី​គោចរ​ដោយ​អាជ្ញា​ ដូច​ម្តេច​មិញ​ ជរា​និង​មច្ចុ​ តែង​កៀង​អាយុ​របស់​សត្វ​ទាំង​ឡាយ​ ដូច្នោះ​ឯង ។
ប្រារព្ធ​អជគរប្រេត​ មាន​បុព្វកម្ម​ដុត​ព្រះ​គន្ធកុដិ
អថ  បាបានិ  កម្មានិ                  ករំ  ពាលោ  ន  ពុជ្ឈតិ
សេហិ  កម្មេហិ  ទុម្មេធោ            អគ្គិទឌ្ឍោវ  តប្បតិ  ។
បុគ្គល​រពាល​ កាល​ធ្វើ​អំពើ​អាក្រក់​ទាំង​ឡាយ​ រមែង​មិន​ភ្ញាក់​ខ្លួន​ឡើយ​ ( លុះ​កាល​ជា​ខាង​ក្រោយ )​ បុគ្គល​អប្ប​ប្រាជ្ញា​នោះ​ ទើប​ក្តៅ​ក្រហាយ​ ដោយ​សារ​កម្ម​របស់​ខ្លួន​ឯង​ ដូច​ជា​ត្រូវ​ភ្លើង​ឆេះ ។
ប្រារព្ធ​ព្រះ​មហាមោគ្គល្លានត្ថេរ​ មាន​បុព្វកម្ម​វាយ​សម្លាប់​ឪពុក​ម្តាយ
យោ  ទណ្ឌេន  អទណ្ឌេសុ          អប្បទុដ្ឋេសុ  ទុស្សតិ
ទសន្នមញ្ញតរំ  ឋានំ                     ខិប្បមេវ  និគច្ឆតិ
វេទនំ  ផរុសំ  ជានឹ                        សរីរស្ស  វ  ភេទនំ
គរុកំ  វាបិ  អាពាធំ                      ចិត្តក្ខេបំ  វ  បាបុណេ
រាជតោ  វា​  ឧបសគ្គំ                      អព្ភក្ខានំ  វ  ទារុណំ
បរិក្ខយំ  វ  ញាតីនំ                       ភោគានំ  វ  បភង្គុណំ
អថវស្ស  អគារានិ                          អគ្គិ  ឌហតិ  បាវកោ
កាយស្ស  ភេទា  ទុប្បញ្ញោ          និរយំ  សោ  ឧបបជ្ជតិ  ។
បុគ្គល​ណា​ ប្រទូស្ត​ដោយ​អាជ្ញា​ ចំពោះ​បុគ្គល​ទាំង​ឡាយ​ ដែល​មិន​មាន​អាជ្ញា​ប្រទូស្ត បុគ្គល​នោះ​ រមែង​ដល់​នូវ​ហេតុ​នៃ​សេចក្តី​ទុក្ខ​ណា​មួយ​ ក្នុង​ហេតុ​ ១០​ យ៉ាង​ ដោយ​ទាន់​ហន់​ គឺ​ គប្បី​ដល់​នូវ​វេទនា​ដ៏​អាក្រក់ ១ សេចក្តី​វិនាស​ទ្រព្យ​ ១​ បែក​ធ្លាយ​សរីរៈ​ ១ អាពាធ​ជាទម្ងន់ ១​ ក្រឡក​ចិត្ត ( ឆ្កួត ) ១ រឹប​ជាន់​អំពីស្តេច ១ ពោល​ពាក្យ​បង្កាច់​ដ៏​អាក្រក់ ១​ អស់​ពួក​ញាតិ​រលីង ១​ ពុក​ផុយ​ភោគសម្បត្តិ​ទាំង​ឡាយ​ ១​ ទាំង​ភ្លើង​នឹង​ឆេះ​បំផ្លាញ​នូវ​ផ្ទះ​របស់​បុគ្គល​នោះ ១​ បុគ្គល​មិន​មាន​ប្រាជ្ញា​នោះ លុះ​បែក​ធ្លាយ​រាង​កាយ​ រមែង​ទៅ​កើត​ក្នុង​នរក ។
ប្រារព្ធ​ភិក្ខុ​មួយ​អង្គ​ស្លៀកតែស្បង់​ ព្រោះ​ក្រោធ​នឹង​ព្រះ​អង្គ​ដែល​ទ្រង់​ទូន្មាន​ឲ្យ​សន្តោស
ន  នគ្គចរិយា​  ន  ជដា  ន  បង្កា
នានាសកា  តណ្ឌិលសាយិកា  វា
រជោជល្លំ  ឧក្កុដិកប្បធានំ
សោធេន្តិ  មច្ចំ  អវិតិណ្ណកង្ខំ  ។
ការ​ប្រព្រឹត្ត​អាក្រាត​កាយ​ ទុក​សក់​ ដេក​លើ​ភក់​ មិន​បរិភោគ​បាយ​ ដេក​លើ​ផែន​ដី​ ប្រឡាក់​ខ្លួន​ដោយ​ធូលី​ ព្យាយាម​អង្គុយ​ច្រហោង ( ទាំង​អស់​នេះ ) មិន​អាច​ជម្រះ​សត្វ​ដែល​មិន​ទាន់​ឆ្លងផុត​សេចក្តី​សង្ស័យ​ឲ្យ​បរិសុទ្ធ​បាន​ ឡើយ​ ។
ប្រារព្ធសន្តតិមហាមាត្យ​ សម្រេច​ព្រះអរហត្តផល បរិនិព្វាន
អលង្កតោ  ចេបិ  សមំ  ចរេយ្យ
សន្តោ  ទន្តោ  និយតោ  ព្រហ្មចារី
សព្វេសុ  ភូតេសុ  និធាយ  ទណ្ឌំ
សោ  ព្រាហ្មណោ  សោ  សមណោ​ ស  ភិក្ខុ  ។
បើ​បុគ្គលណា​ ស្អិតស្អាង​រាងកាយហើយ​ ( ដោយ​គ្រឿង​អម្ពរ )​ តែ​មាន​ការ​ប្រព្រឹត្ត​ស្មើ ជា​អ្នក​ស្ងប់​រម្ងាប់​ ទូន្មាន​នូវ​ឥន្ទ្រិយ​ ជា​បុគ្គល​ទៀង​ ( ចំពោះ​មគ្គផល )​ មាន​ប្រក្រតី​ប្រព្រឹត្តធម៌​ដ៏ប្រសើរ​ ទម្លាក់​ចោល​នូវ​អាជ្ញា​ក្នុង​សត្វ​ទាំង​ពួង​ចេញ​ហើយ​ បុគ្គល​នោះ​ហៅ​ថា​ព្រាហ្មណ៍​ក៏​បាន​ ថា​សមណៈ​ក៏​បាន​ ថា​ភិក្ខុ​ក៏បាន ។
ប្រារព្ធ​បិលោតិកត្ថេរ ទូន្មាន​ខ្លួន កុំឲ្យចង់​សឹក
ហិរិនិសេធោ  បុរិសោ               កោចិ  លោកស្មិ  វិជ្ជតិ
យោ  និទ្ទំ  អបពោធេតិ             អស្សោ  ភទ្រោ  កសាមិវ  ។
អស្សោ  យថា  ភទ្រោ  កសានិវិដ្ឋោ
អាតាបិនោ  សំវេគិនោ  ភវាថ
សទ្ធាយ  សីលេន  ច  វីរិយេន  ច
សមាធិនា  ធម្មវិនិច្ឆយេន  ច
សម្បន្នវិជ្ជាចរណា  បតិស្សតា
បហស្សថ  ទុក្ខមិទំ  អនប្បកំ  ។
បុរសអ្នកកម្ចាត់​បង់​នូវ​អកុសលវិតក្ក​ ដោយ​សេចក្តី​ខ្មាស​បាប​ មានតិច​ក្នុង​លោក​ បុគ្គល​ណា​បន្ទោបង់​នូវ​ការ​ដេក​លក់​ ដូចសេះ​ល្អ​មិន​ឲ្យ​រំពាត់​ត្រូវ​ខ្លួន​ បុគ្គល​នោះ​ រក​បាន​ដោយក្រ ។
សេះ​ល្អ​ ដែល​នាយ​សារថី​ទូន្មាន ដោយ​រំពាត់​ តក់​ស្លុត​យ៉ាង​ណា អ្នក​ទាំង​ឡាយ ចូរ​ជា​បុគ្គល​មាន​ព្យាយាម​ មាន​សេចក្តី​តក់​ស្លុត​ យ៉ាង​នោះ​ឯង​ បើ​អ្នក​ទាំង​ឡាយ​ ប្រកប​ព្រម​ដោយ​សទ្ធាផង​ សីល​ផង ព្យាយាម​ផង​ សមាធិផង​ និង​ធម្មវិនិច្ឆ័យ​ផង​ ជា​អ្នក​មាន​វិជ្ជា និង​ចរណៈ​ដ៏បរិបូណ៌ មាន​ស្មារតី​តម្កល់មាំ​​ រមែង​លះ​បង់​ទុក្ខ​ មាន​ប្រមាណ​ច្រើននេះ​ បាន​មិន​ខាន ។
ប្រារព្ធសុខសាមណេរ ទូន្មានខ្លួន​បាន​សម្រេច​ព្រះ​អរហត្តផល
ឧទកំ  ហិ  នយន្តិ  នេត្តិកា
ឧសុការា  នមយន្តិ  តេជនំ
ទារុំ  នមយន្តិ  តច្ឆកា
អត្តានំ  នមយន្តិ  សុព្វតា  ។
ធម្មតាអ្នកបង្ហូរទឹក តែង​បង្ហូរទឹក​ អ្នក​​ធ្វើ​ព្រួញ​ តែង​ពត់​ព្រួញ ( ឲ្យ​ត្រង់ ) អ្នក​ចាំង​ តែង​ចាំង​ឈើ អ្នក​មាន​វត្ត​ល្អ តែង​ទូន្មាន​ខ្លួន ។
១១. ជរាវគ្គ
ប្រារព្ធពួកស្រីៗ ស្រវឹងស្រា​ នាំ​គ្នា​រាំ​មុខ​ព្រះអង្គ
កោ  នុ  ហាសោ  កិមានន្ទោ                 និច្ចំ  បជ្ជលិតេ  សតិ
អន្ធការេន  ឱនទ្ធា                                   បទីបំ  ន  គវេសថ ។
កាលបើលោកសន្និវាសត្រូវភ្លើងមានរាគៈជាដើម ឆេះទ្រលោមជានិច្ច ម្ដេចក៏សើច ម្ដេច​ក៏​ត្រេក​ត្រ​អាល​ អ្នក​ទាំង​ឡាយ​ ត្រូវងងឹតគឺអវិជ្ជារួបរឹតហើយ ( មេ្តចឡើយ ) ក៏មិនស្វែងរក​ប្រទីប ​គឺ​ប្រាជ្ញា​ ( ដើម្បី​កម្ចាត់​នូវ​សេចក្តី​ងងឹត​នោះ​ចេញ ) ។​​
ប្រារព្ធនាងសិរិមារូប​ស្អាត​ ស្លាប់​ទៅ ​នៅ​សាក​សព​ឲ្យ​ពិចារណា
បស្ស  ចិត្តកតំ  ពិម្ពំ                                អរុកាយំ  សមុស្សិតំ
អាតុរំ  ពហុសង្កប្បំ                                 យស្ស  នត្ថិ  ធុវំ  ឋិតិ ។
អត្តភាពណា មិនទៀងទាត់ ឋិតថេរ អ្នកចូរមើលអត្តភាព ( នោះ ) ដែលកុសលាកុសលកម្ម ធ្វើ​ឲ្យវិចិត្រ​ហើយ​ ជា​កាយពាសពេញ ដោយដំបៅ ដែលឆ្នឹងបីរយកំណាត់ផ្ដុំគ្នាហើយ ជាអត្តភាព​ក្ដៅក្រហាយជានិច្ច ជាទី​រំពឹង​ត្រិះរិះ​យ៉ាង​ខ្លាំង​របស់ជនច្រើនគ្នា ។
ប្រារព្ធព្រះនាងឧត្តរាថេរី មាន​ព្រះ​ជន្ម ១២០ ឆ្នាំ ដើរ​ដួល
បរិជិណ្ណមិទំ  រូបំ                                      រោគនិទ្ធំ  បភង្គុណំ
ភិជ្ជតិ  បូតិសន្ទេហោ                               មរណន្ដំ  ហិ  ជីវិតំ  ។
រូបនេះគ្រាំគ្រាអស់ហើយ ជាទីសំណាក់នៃរោគ ជារបស់ពុកផុយ រាងកាយជារបស់ស្អុយ ( នេះ ) នឹងបែក​ធ្លាយ​ទៅ​វិញ​ ព្រោះថា ជីវិតមានសេចក្ដីស្លាប់ជាទីបំផុត ។
ប្រារព្ធពួកភិក្ខុ ៥០០ អង្គ និមន្តចូលព្រៃខ្មោច
យានិមានិ  អបត្ថានិ                                 អលាពូនេវ  សារទេ
កាបោតកានិ  អដ្ឋីនិ                              តានិ  ទិស្វាន  កា  រតិ  ។
ឆ្អឹងទាំងឡាយណា មានសម្បុរដូចសត្វព្រាប ដែលគេចោលហើយដូចផ្លែឃ្លោកក្នុងសរទកាល  សេចក្ដី​ត្រេកអរ​អ្វី​ហ្ន៎ ( របស់អ្នកទាំងឡាយ ) ព្រោះតែឃើញឆ្អឹងទាំងឡាយនោះ ។
ប្រារព្ធព្រះនាង​រូបនន្ទាថេរី ស្រវឹង​នឹង​រូប​ខ្លួន​ឯង​ស្អាត
អដ្ឋីនំ  នគរំ  កតំ                                       មំសលោហិតលេបនំ
យត្ថ  ជរា  ច  មច្ចុ  ច                                 មានោ  មក្ខោ  ច  ឱហិតោ ។
សេចក្ដីគ្រាំគ្រា សេចក្ដីស្លាប់ សេចក្រីប្រកាន់ខ្លួន និងសេចក្ដីលុបគុណ ប្រជុំចុះក្នុងសរីរៈណា ​( សរី​រៈនោះ ) ដែល​កុសលាកុសលកម្មធ្វើហើយ ឲ្យជានគររបស់ឆ្អឹងទាំងឡាយ បិទបូកលាបដោយសាច់និងឈាម ។
ប្រារព្ធព្រះនាងមល្លិកាទេវីអស់​ព្រះជន្ម ឯ​ព្រះ​រាជា​ទ្រង់​ជរា
ជីរន្តិ  វេ  រាជរថា  សុចិត្តា
អថោ  សរីរម្បិ  ជរំ  ឧបេតិ
សតញ្ច  ធម្មោ  ន  ជរំ  ឧបេតិ
សន្តោ  ហវេ  សព្ភិ  បវេទយន្តិ ។
រាជរថទាំងឡាយ ដ៏វិចិត្រល្អ រមែងគ្រាំគ្រា សូម្បីសរីរៈក៏ដល់នូវសេចក្ដីគ្រាំគ្រាដូចគ្នា រីឯធម៌​របស់​សប្បុរស​ទាំង​ឡាយ​ មិនចូលដល់នូវការ​ចាស់​ជរា​ឡើយ សប្បុរសទាំងឡាយតែងប្រឹក្សាជាមួយពួកសប្បុរសផងគ្នា ។
ប្រារព្ធ​ព្រះលោឡុទាយិត្ថេរ មាន​បញ្ញាអន់ថយ
អប្បស្សុតាយំ  បុរិសោ                       ពលិពទ្ធោវ   ជីរតិ
មំសានិ  តស្ស  វឌ្ឍន្តិ                          បញ្ញា  តស្ស  ន  វឌ្ឍតិ ។
បុរសអ្នកមិនមានការចេះដឹងនេះ តែងចាស់ ( ឥតអំពើ ) ដូចគោបម្រើ សាច់របស់វាតែងចម្រើន​ឡើង តែ​ប្រាជ្ញា​របស់​វាមិនចម្រើនឡើយ ។
ប្រារព្ធបឋមពោធិកាល ដែល​ព្រះ​អានន្ទត្ថេរ​ទូលសួរ
អនេកជាតិសំសារំ                            សន្ធាវិស្សំ  អនិព្វិសំ
គហការំ  គវេសន្តោ                          ទុក្ខា  ជាតិ  បុនប្បុនំ ។
គហការក  ទិដ្ឋោសិ                        បុន  គេហំ  ន  កាហសិ
សព្វា  តេ  ផាសុកា  ភគ្គា                 គហកូដំ  វិសង្ខតំ
វិសង្ខារគតំ  ចិត្តំ                                 តណ្ហានំ  ខយមជ្ឈគា ។
កាលតថាគតមិនទាន់បានជួបប្រទះ ( ព្រះពោធិញ្ញាណ ) រវល់តែស្វះស្វែងរកជាងធ្វើផ្ទះ គឺតណ្ហាអ្នក​ធ្វើ​ផ្ទះ គឺ​អត្តភាព​ ក៏អន្ទោលទៅកាន់សង្សារវដ្ដ មានជាតិដ៏ច្រើន សេចក្ដីកើតជាទុក្ខរឿយៗ ។

នែជាងផ្ទះ អ្នកឯងធ្វើផ្ទះគឺអត្តភាព តថាគតឃើញហើយ អ្នកនឹងធ្វើផ្ទះ ( របស់តថាគត ) ទៀត​មិន​បាន​ឡើយ​ ឆ្អឹង​ជំនីរគឺកិលេសរបស់អ្នកទាំងអស់ តថាគតកាច់បំបាក់អស់ហើយ ដំបូលផ្ទះគឺអវិជ្ជា តថាគតកម្ចាត់ចោលហើយ ចិត្តរបស់តថាគតដល់ព្រះនិព្វាន ដែលមានសង្ខារប្រាស​ហើយ តថាគត​បានដល់​ធម៌ ជា​គ្រឿង​ក្ស័យ​តណ្ហាទាំង​ឡាយ​ហើយ ។
ប្រារព្ធសេដ្ឋីបុត្ត មាន​ទ្រព្យ​ច្រើន​ហើយ​ប្រព្រឹត្ត​អបាយមុខ
អចរិត្វា  ព្រហ្មចរិយំ                          អលទ្ធា  យោព្វនេ  ធនំ
ជិណ្ណកោញ្ចាវ  ឈាយន្តិ               ខីណមច្ឆេវ  បល្លលេ ។
អចរិត្វា  ព្រហ្មចរិយំ                         អលទ្ធា  យោព្វនេ  ធនំ
សេន្តិ  ចាបាតិខីណាវ                      បុរាណានិ  អនុត្ថុនំ ។
ជនពាលទាំងឡាយ មិនប្រព្រឹត្តព្រហ្មចរិយធម៌ មិនបានទ្រព្យ ក្នុងកាលខ្លួននៅជាកំលោះក្រមុំ រមែង​សញ្ជប់​សញ្ជឹង​ដូចសត្វក្រៀលចាស់ សំកុកនៅក្នុងភក់ដែលអស់ត្រីហើយ ។

ជនពាលទាំងឡាយ មិនប្រព្រឹត្តព្រហ្មចរិយធម៌ មិនបានទ្រព្យក្នុងកាលខ្លួននៅកំលោះក្រមុំ រមែង​ដេក​ថ្ងូរ​សោក​ស្ដាយទ្រព្យចាស់ទាំងឡាយ ដូចព្រួញដែលផុតចាកខ្សែបន្លោះដូច្នោះ ។
[ ព្រួញដែល​ផុត​ហើយ​ពី​ខ្សែបន្លោះ ទៅ​តាមកម្លាំង រួច​ហើយ​ក៏​ធ្លាក់​ចុះ កាល​ដែល​មិន​មាន​អ្នក​ណា​ចាប់​វា​ លើក​ឡើងទេ វា​ក៏​ត្រូវ​ជា​ចំណី​នៃ​សត្វកណ្តៀរក្នុង​ទី​នោះឯង​ យ៉ាង​ណា បុគ្គល​ពាល​ល្ងង់​ខ្លៅ​ទាំង​នោះ​ ក៏​យ៉ាង​នោះ​ដែរ​ កាល​ដែលវ័យ​ទាំង ៣ កន្លងទៅហើយ ក៏​ចូល​ដល់​មរណៈ ព្រោះ​ការ​ដែល​មិន​អាច​លើក​ខ្លួនឯង​ឡើងបាន ក្នុង​កាលឥឡូវ​នេះ ។ មុន​ពេល​ស្លាប់ បុគ្គល​ពាល​ មានតែការ​សោក​សៅ​ នឹក​ដល់​ការ​ដែល​ខ្លួន​ធ្លាប់​ស៊ី ធ្លាប់​ផឹក ធ្លាប់​រាំ​ ធ្លាប់​ច្រៀង ធ្លាប់​ប្រគំ​ជា​ដើម ក្នុង​កាល​មុន​ប៉ុណ្ណោះ ។ ]
១២. អត្តវគ្គ
ប្រារព្ធចំពោះពោធិរាជកុមារ មាន​បុព្វកម្ម​មិន​រក្សា​ខ្លួន​ទុក​ក្នុង​គុណធម៌ 
អត្តានញ្ចេ  បិយំ  ជញ្ញា               រក្ខេយ្យ  នំ  សុរក្ខិតំ
តិណ្ណំ  អញ្ញតរំ  យាមំ                  បដិជគ្គេយ្យ  បណ្ឌិតោ ។
បើបណ្ឌឹតដឹងខ្លួនថា ខ្លួនជាទីស្រឡាញ់ គួររក្សាខ្លួននោះឲ្យល្អ គួរស្ងួនគ្រងខ្លួនទុកក្នុង​វ័យទាំងបី វ័យ​ណាមួយ ។​
ប្រារព្ធព្រះ​ឧបនន្ទសក្យ​បុត្តិយ៍ ប្រដៅ​តែគេ មិន​ប្រដៅ​ខ្លួនឯង
អត្តានមេវ  បឋមំ                           បតិរូបេ  និវេសយេ
អថញ្ញមនុសាសេយ្យ                    ន  កិលិស្សេយ្យ  បណ្ឌិតោ ។
បណ្ឌិតគួរតម្កល់ខ្លួនទុកក្នុងគុណដ៏សមគួរជាមុនសិនហើយសឹមប្រៀនប្រដៅអ្នកដទៃជា​ខាង​ក្រោយ ( ធ្វើ​យ៉ាង​នេះ ) នឹងមិនគប្បីសៅហ្មងឡើយ ។
ប្រារព្ធព្រះបធានិកតិស្សត្ថេរ ប្រដៅ​តែគេ​ មិន​ប្រដៅ​ខ្លួន​ឯង
អត្តានំ  ចេ  តថា  កយិរា               យថញ្ញមនុសាសតិ
សុទន្តោ  វត  ទមេថ                        អត្តា  ហិ  កិរ  ទុទ្ទមោ ។
បុគ្គលប្រៀនប្រដៅអ្នកដទៃ យ៉ាងណា ត្រូវធ្វើខ្លួនឲ្យបានយ៉ាងនោះដែរ អ្នកដែលទូន្មាន​ខ្លួន​ល្អ​ហើយ​ ទើប​គួរ​ទូន្មាន​អ្នកដទៃបាន ព្រោះថា ខ្លួនកម្រទូន្មានបានពេកណាស់ ។
ប្រារព្ធមាតារបស់​ព្រះ​កុមារកស្សបត្ថេរ មាន​ខ្លួន​ឯង​ជា​ទី​ពឹង
អត្តា  ហិ  អត្តនោ  នាថោ                កោ  ហិ  នាថោ  បរោ  សិយា
អត្តនា  ហិ  សុទន្តេន                       នាថំ  លភតិ  ទុល្លភំ ។
ខ្លួនហ្នឹងឯងជាទីពឹងរបស់ខ្លួន អ្នកដទៃជាទីពឹង​ដូចម្ដេចបាន ព្រោះបុគ្គល​អ្នកមាន​ខ្លួន​ហ្វឹកហ្វឺន​ល្អហើយ រមែង​បាន​នូវទីពឹង ដែលគេរកបានដោយកម្រ ។
ប្រារព្ធមហាកាលឧបាសក មានបុព្វកម្មសម្លាប់ប្តីគេ ប្លន់យកប្រពន្ធ
អត្តនា  វ  កតំ  បាបំ                        អត្តជំ  អត្តសម្ភវំ
អភិមត្ថតិ  ទុម្មេធំ                              វជិរំ  វម្ហយំ  មណិំ ។
បាប កើតអំពីខ្លួន មានខ្លួនជាដែនកើត ដែលខ្លួនធ្វើហើយ តែងញាំញីមនុស្សឥតប្រាថ្នា ដូច​ពេជ្រ​សម្រាប់​កាត់​កែវ​មណី​ ដែលកើតអំពីថ្ម ដូច្នោះឯង ។
ប្រារព្ធភិក្ខុ​ទេវទត្តដែល​ប្រព្រឹត្ត​អាក្រក់​ខ្លាំង​ក្លា​ដោយ​ប្រការផ្សេងៗ
យស្ស  អច្ចន្តទុស្សីល្យំ                      មាលុវា សាលមិវោត្ថតំ
ករោតិ  សោ  តថត្តានំ                     យថា  នំ  ឥច្ឆតី  ទិសោ ។
ភាពជាអ្នកទ្រុស្ដសីលហួសហេតុ*** គ្របសង្កត់ ( នូវអត្តភាព ) របស់បុគ្គលណា ដូចវល្លិ៍ដែលរួបរឹតដើមសាលៈ បុគ្គលនោះឈ្មោះថា ធ្វើខ្លួនឲ្យដូចជាចោរដែលប្រាថ្នាធ្វើខ្លួនឯង ឲ្យវិនាស ដូច្នោះ ។​
[ ***បើគ្រហស្ថ ចាប់​តាំងអំពីកើត​មក​ ធ្វើ​តែ​អកុសលកម្មបថទាំង ១០​ បើ​បព្វជិត​គិត​អំពី​ថ្ងៃ​ដែល​បាន​ឧបសម្បទា​មក​ ត្រូវ​គរុកាបត្តិ យ៉ាង​នេះ​ឈ្មោះ​ថា​ ភាពជា​អ្នក​ទ្រុស្តសីល​ហួស​ហេតុ ]
ប្រារព្ធភិក្ខុទេវទត្តព្យាយាមបំបែកសង្ឃ
សុករានិ  អសាធូនិ                          អត្តនោ  អហិតានិ  ច
យំ  វេ  ហិតញ្ច  សាធុញ្ច                  តំ  វេ  បរមទុក្ករំ ។
កម្មទាំងឡាយណា មិនល្អផង មិនជាប្រយោជន៍ដល់ខ្លួនផង កម្មទាំងនោះ ដែលជន​ពាល​ធ្វើ​បាន​ដោយងាយ កម្ម​ណាជាប្រយោជន៍ផង ល្អផង កម្មនោះឯង ដែលជនពាល​ធ្វើ​បាន​ដោយ​លំ​បាក ។
ប្រារព្ធព្រះ​កាលត្ថេរ ហាមឧបដ្ឋាយិកាមិន​ឲ្យ​ស្តាប់​ធម៌​ព្រះពុទ្ធ
យោ  សាសនំ  អរហតំ                     អរិយានំ  ធម្មជីវិនំ
បដិក្កោសតិ  ទុម្មេធោ                      ទិដ្ឋិំ  និស្សាយ  បាបិកំ
ផលានិ  កណ្ដកស្សេវ                    អត្តឃញ្ញាយ  ផល្លតិ ។
បុគ្គលណាអប្បប្រាជ្ញា អាស្រ័យទិដ្ឋិដ៏លាមក ហាមឃាត់ពាក្យប្រៀនប្រដៅរបស់ព្រះអរិយបុគ្គលទាំងឡាយ​ជា​ព្រះអរហន្ដ​​ដ៏​ប្រសើរ ដែលលោកមានប្រក្រតីរស់នៅដោយធម៌ ការហាមឃាត់​របស់បុគ្គលនោះ រមែងចេញផល ដើម្បីសម្លាប់ខ្លួនឯង ដូច​ផ្លែឫស្សី ( ចេញមកសម្លាប់ដើម ) ដូច្នោះឯង ។
ប្រារព្ធចូឡកាលឧបាសក រួចខ្លួនពីការចោទប្រកាន់ថាជាចោរ
អត្តនា  វ  កតំ  បាបំ                         អត្តនា  សំកិលិស្សតិ
អត្តនា  អកតំ  បាបំ                          អត្តនា  វ  វិសុជ្ឈតិ
សុទ្ធិ  អសុទ្ធិ  បច្ចត្តំ                            នាញ្ញោ  អញ្ញំ  វិសោធយេ ។
អ្នកធ្វើបាបខ្លួនឯង រមែងសៅហ្មងខ្លួនឯង អ្នកមិនធ្វើបាបខ្លួនឯង តែងបរិសុទ្ធស្អាតខ្លួនឯង សេចក្ដី​បរិសុទ្ធ​និង​មិន​បរិសុទ្ធជារបស់ចំពោះខ្លួន អ្នកដទៃនឹងធ្វើអ្នកដទៃ ឲ្យបរិសុទ្ធពុំបានឡើយ ។
ប្រារព្ធព្រះអត្តទត្តត្ថេរ ប្រឹងប្រែងបដិបត្តិធម៌បានសម្រេច
អត្តទត្ថំ  បរត្ថេន                                   ពហុនាបិ  ន  ហាបយេ
អត្តទត្ថមភិញ្ញាយ                                សទត្ថបសុតោ  សិយា ។
បុគ្គលកុំគប្បីធ្វើប្រយោជន៍ខ្លួនឲ្យវិនាស ព្រោះប្រយោជន៍របស់អ្នកដទៃ សូម្បីច្រើន បើ​ដឺងច្បាស់​នូវ​ប្រយោជន៍​របស់​ខ្លួនហើយ គប្បីខ្វល់ខ្វាយក្នុងប្រយោជន៍របស់ខ្លួន ( នោះ ) ។
១៣. លោកវគ្គ
ប្រារព្ធចំពោះភិក្ខុកំលោះ
ហីនំ  ធម្មំ  ន  សេវេយ្យ              បមាទេន ន សំវសេ
មិច្ឆាទិដ្ឋិំ  ន  សេវេយ្យ                ន  សិយា  លោកវឌ្ឍនោ ។​
បុគ្គលមិនគួរសេពធម៌ថោកទាប មិនគួរនៅដោយសេចក្ដីប្រមាទ មិនគួរសេពមិច្ឆាទិដ្ឋិ មិនគួរ​ជា​មនុស្ស​ចង្អៀត​លោក​ឡើយ ។​
ប្រារព្ធចំពោះ​ព្រះបាទ​សុទ្ធោទនៈ
ឧត្តិដ្ឋេ  នប្បមជ្ជេយ្យ                   ធម្មំ  សុចរិតំ  ចរេ
ធម្មចារី  សុខំ  សេតិ                   អស្មិំ  លោកេ  បរម្ហិ  ច ។
ធម្មំ  ចរេ  សុចរិតំ                        ន  តំ  ទុច្ចរិតំ  ចរេ
ធម្មចារី  សុខំ  សេតិ                   អស្មិំ  លោកេ  បរម្ហិ  ច ។
បុគ្គលមិនគួរប្រមាទក្នុងដុំបាយ ដែលខ្លួនគប្បីក្រោកឡើងទទួល គប្បីប្រព្រឹត្តធម៌ឲ្យជាសុចរិត​ បុគ្គល​អ្នក​ប្រព្រឹត្ត​ធម៌​ជាប្រក្រតី រមែងដេកជាសុខ ក្នុងលោកនេះផង ក្នុងលោកខាងមុខផង ។​
បុគ្គលគួរប្រព្រឹត្តធម៌ឲ្យជាសុចរិត មិនគួរ​ប្រព្រឹត្តធម៌នោះ​​ ឲ្យ​ជា​ទុច្ចរិត​ឡើយ​ បុគ្គលដែល​ប្រព្រឹត្តធម៌​​ ជា​ប្រក្រតី​ រមែង​ដេកជាសុខ ក្នុងលោកនេះផង ក្នុងលោកខាង​មុខ​ផង  ។
ប្រារព្ធចំពោះ​ភិក្ខុ​អ្នក​ចម្រើនវិបស្សនា
យថា  ពុព្វុឡកំ  បស្សេ              យថា  បស្សេ  មរីចិកំ
ឯវំ  លោកំ  អវេក្ខន្តំ                   មច្ចុរាជា  ន  បស្សតិ ។
បុគ្គលឃើញពពុះទឹកយ៉ាងណា ឃើញព្រេញថ្ងៃយ៉ាងណា សេ្ដចមច្ចុ មិនឃើញអ្នកពិចារណាខន្ធ​លោកជាដើម យ៉ាង​នោះទេ ។
ប្រារព្ធចំពោះ​អភយរាជកុមារ
ឯថ  បស្សថិមំ  លោកំ                ចិត្តំ  រាជរថូបមំ
យត្ថ  ពាលា  វិសីទន្តិ                  នត្ថិ  សង្គោ  វិជានតំ ។
អ្នកទាំងឡាយ​ ចូរមកមើលលោកនេះ​ ដ៏ត្រកាលដូចរាជរថ​ ជនពាលទាំងឡាយ​ រមែងលិចលង់​ ក្នុងលោកណា​ សេចក្ដី​ជាប់ជំពាក់ក្នុងលោកនោះ រមែងមិនមាន​ ដល់ជនជាបណ្ឌិតទាំងឡាយ​ ដែលដឹងច្បាស់ទេ ។
ប្រារព្ធចំពោះព្រះសម្មជ្ជនត្ថេរ
យោ  ច  បុព្វេ  បមជ្ជិត្វា                បច្ឆា  សោ  នប្បមជ្ជតិ
សោមំ  លោកំ  បភាសេតិ           អព្ភា  មុត្តោវ  ចន្ទិមា ។
បុគ្គលណាមួយ កាលពីមុនប្រមាទហើយ លុះកាលជាខាងក្រោយ​ គេមិនប្រមាទវិញ បុគ្គល​នោះ​ ​ឈ្មោះថា ញ៉ាំង​ខន្ធាទិលោកនេះ​ ឲ្យភ្លឺច្បាស់​ ដូចព្រះចន្ទ្ររះផុតចាកពពក ។
ប្រារព្ធចំពោះ​ព្រះ​អង្គុលិមាលត្ថេរ
យស្ស  បាបំ  កតំ  កម្មំ               កុសលេន  បហីយតិ
សោមំ  លោកំ  បភាសេតិ           អព្ភា  មុត្តោវ  ចន្ទិមា ។
បុគ្គលណា​ ធ្វើអំពើបាបហើយ​ លះបង់អំពើបាបនោះ​ ដោយកុសល​ គឺអរហត្តមគ្គបាន​ បុគ្គល​នោះ​ ឈ្មោះថា​​ ញ៉ាំង​ខន្ធាទិលោកនេះ ឲ្យភ្លឺច្បាស់ដូចព្រះចន្ទ្ររះផុតចាកពពក ។
ប្រារព្ធចំពោះធីតារបស់ជាងតម្បាញ
អន្ធភូតោ  អយំ  លោកោ             តនុកេត្ថ  វិបស្សតិ
សកុណោ  ជាលមុត្តោវ               អប្បោ  សគ្គាយ  គច្ឆតិ ។
លោកិយមហាជននេះ ជាមនុស្សងងឹត បណ្ដាជនទាំងនេះ ជនតិចគ្នាដែលឃើញច្បាស់ ( នូវ​ខន្ធាទិលោក​នេះ​ ដោយ​អំណាចអនិច្ចលក្ខណៈជាដើម ) ជនតិចគ្នាដែលទៅកាន់សួគ៌ ដូចសត្វស្លាប ( ដែល​ជាប់​សំណាញ់​របស់​ព្រាន​ហើយ ) តិចណាស់ដែលរួចអំពីសំណាញ់បាន​ ដូច្នោះ ។
ប្រារព្ធចំពោះ​ភិក្ខុ​ ៣០​​ រូប
ហំសា  អាទិច្ចបថេ  យន្តិ                     អាកាសេ  យន្តិ  ឥទ្ធិយា
និយ្យន្តិ  ធីរា  លោកម្ហា                       ជេត្វា  មារំ  សវាហិនឹ ។
ពួកហង្ស​ តែងហើរទៅក្នុងគន្លងផ្លូវព្រះអាទិត្យ​ អ្នកមានឫទ្ធិ​ តែងហោះទៅក្នុងអាកាស​ ដោយឫទ្ធិ​ អ្នកប្រាជ្ញ​ផ្ចាញ់​កិលេសមារ​ ព្រមទាំងវាហនៈ​ គឺតណ្ហាបានហើយ​ រមែងរលាស់ខ្លួនចេញចាក​លោក​បាន ។
ប្រារព្ធចំពោះនាងចិញ្ចមាណវិកា
ឯកធម្មមអតីតស្ស                              មុសាវាទិស្ស  ជន្តុនោ
វិតិណ្ណបរលោកស្ស                            នត្ថិ  បាបំ  អការិយំ ។
បុគ្គលប្រព្រឹត្តកន្លង ( ពាក្យសច្ចៈ ) ដែលជាធម៌ឯក និយាយតែពាក្យកុហក មានបរលោក​លះ​ចោល​​ហើយ​ ឈ្មោះ​ថា​ មិនធ្វើអំពើបាប មិនមែនឡើយ ។
ប្រារព្ធចំពោះអសទិសទានរបស់ព្រះបាទបសេនទិកោសល
ន  វេ  កទរិយា  ទេវលោកំ  វជន្តិ
ពាលា  ហវេ  នប្បសំសន្តិ  ទានំ
ធីរោ  ច  ទានំ  អនុមោទមានោ
តេនេវ  សោ  ហោតិ  សុខី  បរត្ថ ។
បុគ្គលកំណាញ់ស្វិតស្វាញ មិនបានទៅកាន់ទេវលោកទេ​ ជនពាលទាំងឡាយ​ មិនសរសើរទាន​ឡើយ​ ចំណែក​អ្នក​ប្រាជ្ញ​តែងអនុមោទនាទាន​ ព្រោះហេតុនោះ​ លោកតែងបានសេចក្ដីសុខក្នុងលោកខាងមុខ ។​
ប្រារព្ធចំពោះនាយកាល កូនរបស់អនាថបិណ្ដិកសេដ្ឋី
បឋព្យា  ឯករជ្ជេន                      សគ្គស្ស  គមនេន  វា
សព្វលោកាធិបច្ចេន                  សោតាបត្តិផលំ  វរំ ។
សោតាបត្តិផល ជាគុណជាតដ៌ប្រសើរ​ ជាងឯករាជ្យលើផែនដីផង ជាងដំណើរទៅកាន់​ឋានសួគ៌ផង​ ជាង​ភាព​ជា​ធំ​ក្នុង​លោកទាំងមូលផង ។
១៤. ពុទ្ធវគ្គ
ប្រារព្ធចំពោះមារធីតា
យស្ស  ជិតំ  នាវជីយតិ
ជិតំ  យស្ស  នោយាតិ​  កោចិ  លោកេ
តំ  ពុទ្ធមនន្តគោចរំ
អបទំ  កេន  បទេន  នេស្សថ ។
យស្ស  ជាលិនី  វិសត្តិកា
តណ្ហា  នត្ថិ  កុហិញ្ចិ  នេតវេ
តំ  ពុទ្ធមនន្តគោចរំ
អបទំ  កេន  បទេន  នេស្សថ ។
ជ័យជម្នះរបស់ព្រះពុទ្ធអង្គណា មិនត្រឡប់ចាញ់វិញ​ កិលេសណាមួយ​ ក្នុងលោក រមែងមិនជាប់​តាម​ជ័យ​ជម្នះ​ របស់​ព្រះពុទ្ធអង្គនោះ​ នាងទាំងឡាយ​ នឹងប្រលោមព្រះពុទ្ធអង្គនោះ ដែល​មាន​គោចរ​គ្មាន​ទី​បំផុត​ មិន​មាន​កិលេស​ដូចស្នាមជើង ដោយកិលេសដូចស្នាមជើង ម្ដេចកើត ។
តណ្ហាដែលមានបណ្ដាញផ្សាយទៅក្នុងអារម្មណ៍ផ្សេងៗ ​ មិនមានដល់ព្រះពុទ្ធអង្គណា ដើម្បី​នឹង​នាំ​ទៅ​ក្នុង​ភព​ណា​មួយ​ នាងទាំងឡាយនឹងប្រលោមព្រះពុទ្ធអង្គនោះ ដែលមានគោចរគ្មានទីបំផុត​ មិន​មាន​កិលេស​ដូច​ស្នាម​ជើង​ ដោយកិលេសដូចស្នាមជើង​ មេ្តចកើត ។
ប្រារព្ធចំពោះ​ទេវតានិងមនុស្សជាច្រើន ជិតទ្វារ​នគរ​សង្កស្សៈ
យេ  ឈានប្បសុតា  ធីរា            នេក្ខម្មូបសមេ  រតា
ទេវាបិ  តេសំ  បិហយន្តិ            សម្ពុទ្ធានំ  សតីមតំ ។
អ្នកប្រាជ្ញទាំងឡាយណា ជាអ្នកខ្វល់ខ្វាយក្នុងឈាន​ ត្រេកអរក្នុងនេក្ខម្មៈ ជាឋាន​ស្ងប់រម្ងាប់​កិលេស​ សូម្បី​ទេវតា​និងមនុស្សទាំងឡាយ​ តែងរាប់រកចំពោះអ្នកប្រាជ្ញទាំងឡាយនោះ​ដែលជាអ្នកត្រាស់ដឹងខ្លួនឯង ទាំងមានស្មារតី។
ប្រារព្ធចំពោះឯរកបត្តនាគរាជ
កិច្ឆោ  មនុស្សប្បដិលាភោ          កិច្ឆំ  មច្ចាន  ជីវិតំ
កិច្ឆំ  សទ្ធម្មស្សវនំ                      កិច្ឆោ  ពុទ្ធានមុប្បាទោ ។
ការត្រឡប់បានអត្តភាពជាមនុស្ស​ ជាការក្រ ការរស់នៅសត្វទាំងឡាយ​ ជា​ការ​ក្រ​ ការ​ស្ដាប់​ធម៌​របស់​សប្បុរស​ ជា​ការ​ក្រ ការកើតឡើងនៃព្រះពុទ្ធទាំងឡាយ ជា​ការ​ក្រ ។
ប្រារព្ធចំពោះបញ្ហារបស់ព្រះអានន្ទត្ថេរ
សព្វបាបស្ស  អករណំ            កុសលស្ស  ឧបសម្បទា 
សចិត្តបរិយោទបនំ                   ឯតំ  ពុទ្ធាន  សាសនំ ។
ខន្តី  បរមំ  តបោ  តិតិក្ខា
និព្វានំ  បរមំ  វទន្តិ  ពុទ្ធា
ន  ហិ  បព្វជិតោ  បរូបឃាតី
សមណោ  ហោតិ  បរំ  វិហេឋយន្តោ ។
អនូបវាទោ  អនូបឃាតោ         បាតិមោក្ខេ  ច  សំវរោ
មត្តញ្ញុតា  ច  ភត្តស្មិំ                 បន្តញ្ច  សយនាសនំ
អធិចិត្តេ  ច  អាយោគោ            ឯតំ  ពុទ្ធាន  សាសនំ ។
ការមិនធ្វើបាបទាំងពួង ការញ៉ាំងកុសលឲ្យកើតឡើង​ ការធ្វើចិត្តរបស់ខ្លួន​ ឲ្យផូរផង់ នេះ​ជា​ពាក្យ​ប្រៀន​ប្រដៅ​របស់​ព្រះពុទ្ធទាំងឡាយ ។
ខន្ដិ គឺសេចក្ដីអត់ធន់​ ជាតបធម៌ដ៏ឧត្តម​ ព្រះពុទ្ធទាំងឡាយ​ តែងពោលថា ព្រះនិព្វាន​ជា​ធម្មជាតិ​ដ៏​ឧត្តម​ បុគ្គល​ដែល​សម្លាប់សត្វដទៃ មិនឈ្មោះថាបព្វជិតទេ​ បុគ្គលដែលបៀតបៀនសត្វដទៃ ក៏​មិនឈ្មោះថា​សមណៈឡើយ ។
ការមិនតិះដៀល ១ ការមិនបៀតបៀន ១ ការសង្រួមក្នុងបាតិមោក្ខ ១ ភាពជាអ្នកដឹង​ប្រមាណ​ក្នុងភោជន ១ ការ​ដេក​និងអង្គុយ​ ក្នុងទីស្ងាត់ ១​ ការព្យាយាមក្នុងអធិចិត្ត ១ នុ៎ះជាពាក្យប្រៀនប្រដៅរបស់​ព្រះពុទ្ធទាំងឡាយ ។
ប្រារព្ធចំពោះភិក្ខុអផ្សុក ចង់សឹក ( ឧក្កណ្ឋិតភិក្ខុ )
ន  កហាបណវស្សេន             តិត្តិ  កាមេសុ  វិជ្ជតិ
អប្បស្សាទា  ទុខា  កាមា      ឥតិ  វិញ្ញាយ  បណ្ឌិតោ ។
អបិ  ទិព្វេសុ  កាមេសុ             រតឹ  សោ  នាធិគច្ឆតិ
តណ្ហក្ខយរតោ  ហោតិ           សម្មាសម្ពុទ្ធសាវកោ ។
ការស្កប់ស្កល់ក្នុងកាមទាំងឡាយ រមែងមិនមាន​ ព្រោះកហាបណៈ​ ( ដែលធ្លាក់ចុះ ) ​ដូច​ទឹក​ភ្លៀង​ទេ កាម​ទាំង​ឡាយ​ មានសុខតិច មានទុក្ខច្រើន អ្នកប្រាជ្ញដឹងច្បាស់យ៉ាងនេះហើយ  លោក ( បណ្ឌិត ) ​មិន​បាន​ត្រេក​អរ​ក្នុង​កាមទាំងឡាយ សូម្បីជាទិព្វឡើយ សាវ័ករបស់​ព្រះសម្មា​សម្ពុទ្ធ​​រមែង​ជាអ្នកត្រេកអរក្នុងធម៌ជាគ្រឿងអស់តណ្ហា ។
ប្រារព្ធចំពោះបុរោហិតឈ្មោះអគ្គិទត្ត
ពហុំ  វេ  សរណំ  យន្តិ                  បព្វតានិ  វនានិ  ច
អារាមរុក្ខចេត្យានិ                         មនុស្សា  ភយតជ្ជិតា ។
នេតំ  ខោ  សរណំ  ខេមំ               នេតំ  សរណមុត្តមំ
នេតំ  សរណមាគម្ម                     សព្វទុក្ខា  បមុច្ចតិ ។
យោ  ច  ពុទ្ធញ្ច  ធម្មញ្ច                សង្ឃញ្ច  សរណំ  គតោ
ចត្តារិ  អរិយសច្ចានិ                     សម្មប្បញ្ញាយ  បស្សតិ ។
ទុក្ខំ  ទុក្ខសមុប្បាទំ                    ទុក្ខស្ស  ច  អតិក្កមំ
អរិយញ្ចដ្ឋង្គិកំ  មគ្គំ                     ទុក្ខូបសមគាមិនំ ។
ឯតំ  ខោ  សរណំ  ខេមំ                ឯតំ  សរណមុត្តមំ
ឯតំ  សរណមាគម្ម                      សព្វទុក្ខា  បមុច្ចតិ ។
មនុស្សទាំងឡាយច្រើននាក់ ត្រូវភ័យគំរាមហើយ តែងយកភ្នំ អារាម​ និងរុក្ខចេតិយ ជា​ទី​ពឹង ។
ទីពឹងបែបនេះ​ មិនមែនជាទីពឹងដ៏ក្សេមទេ​ ទីពឹងបែបនេះ​ មិនមែនជាទីពឹងដ៏ឧត្តមទេ បុគ្គល​អាស្រ័យ​នូវ​ទី​ពឹង​នេះ​ហើយ​ រមែងមិនរួចស្រឡះចាកទុក្ខទាំងពួងឡើយ ។
លុះតែបុគ្គលណា​ យកព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជាទីពឹង​ ឃើញច្បាស់នូវអរិយសច្ចទាំង ៤ គឺ ទុក្ខសច្ច ១ ទុក្ខសមុទយសច្ច ១ និរោធសច្ច កន្លងទុក្ខ ១ អរិយមគ្គប្រកបដោយអង្គ​ ៨​ ជា​ដំណើរ​ទៅ​កាន់​ព្រះនិព្វាន​ដែល​ជា​ទី​រម្ងាប់ទុក្ខ​ ១ ដោយប្រាជ្ញដ៏ប្រពៃ​ នេះឯងជាទីពឹងដ៏ក្សេម នេះឯងជាទីពឹងដ៏ឧត្តម បុគ្គល​អាស្រ័យ​ទីពឹង​នេះ​ រមែង​រួចស្រឡះចាកទុក្ខទាំងពួងបាន ។​
ប្រារព្ធចំពោះបញ្ហារបស់ព្រះអានន្ទត្ថេរ
ទុល្លភោ  បុរិសាជញ្ញោ                 ន  សោ  សព្វត្ថ  ជាយតិ
យត្ថ  សោ  ជាយតី  ធីរោ            តំ  កុលំ  សុខមេធតិ ។
បុរសអាជានេយ្យ​ រកបានដោយកម្រ លោកមិនកើតក្នុងសព្វឋានឡើយ​ លោក​ជា​អ្នក​មាន​ប្រាជ្ញា​ កើត​ក្នុង​ត្រកូល​ណា​ ត្រកូលនោះ តែងដល់នូវសេចក្ដីសុខ ។
ប្រារព្ធចំពោះសម្ពហុលភិក្ខុ ( ភិក្ខុច្រើនរូប )
សុខោ  ពុទ្ធានមុប្បាទោ               សុខា  សទ្ធម្មទេសនា
សុខា  សង្ឃស្ស  សាមគ្គី             សមគ្គានំ  តបោ  សុខោ ។
ការកើតឡើងនៃព្រះពុទ្ធទាំងឡាយ​ នាំមក​នូវ​សេចក្តី​សុខ​ ការសំដែង​ព្រះសទ្ធម្ម​​ នាំ​មក​នូវ​សេចក្តី​សុខ​ សេចក្ដី​ព្រម​​ព្រៀងគ្នានៃពួក​ក្រុម នាំមកនូវសេចក្តីសុខ​ តបធម៌របស់បុគ្គលអ្នកព្រមព្រៀងគ្នាទាំងឡាយ​ នាំមកនូវ​សេចក្តី​សុខ ។
ប្រារព្ធចំពោះព្រះចេតិយមាសរបស់ព្រះកស្សបទសពល
បូជារហេ  បូជយតោ                    ពុទ្ធេ  យទិ  វ  សាវកេ
បបញ្ចសមតិក្កន្តេ                        តិណ្ណសោកបរិទ្ទវេ ។
តេ  តាទិសេ  បូជយតោ                និព្វុតេ  អកុតោភយេ
ន  សក្កា  បុញ្ញំ  សង្ខាតុំ              ឥមេត្តមបិ  កេនចិ ។
កាលបុគ្គលបូជា​ ដល់បូជារហបុគ្គល​ គឹព្រះពុទ្ធ ឬសាវ័ករបស់ព្រះពុទ្ធ​ ដែលកន្លងផុតបបញ្ចធម៌ ដែល​កន្លង​ផុត​សេចក្ដី​សោក និងសេចក្តីខ្សឹកខ្សួល ។
កាលបូជា​ ដល់បូជារហបុគ្គលទាំងនោះ ដែលប្រកបដោយតាទិគុណ​ លោកមិនមានភ័យ​អំពី​ទី​ណា សូម្បី​បរិនិពា្វន​ទៅ​ហើយ បុគ្គលណាមួយ​ មិនអាចរាប់បុណ្យថា បុណ្យ​នេះ​ មានប្រមាណ​ប៉ុណ្ណេះ បានឡើយ ។​
១៥. សុខវគ្គ
ប្រារព្ធចំពោះការ​ផ្សះផ្សាវិវាទនៃពួកព្រះញាតិ
សុសុខំ  វត  ជីវាម                 វេរិនេសុ  អវេរិនោ
វេរិនេសុ  មនុស្សេសុ              វិហរាម  អវេរិនោ ។
សុសុខំ  វត  ជីវាម                 អាតុរេសុ  អនាតុរា
អាតុរេសុ  មនុស្សេសុ            វិហរាម  អនាតុរា ។
សុសុខំ  វត  ជីវាម                 ឧស្សុកេសុ  អនុស្សុកា
ឧស្សុកេសុ  មនុស្សេសុ        វិហរាម  អនុស្សុកា ។
យើងជាអ្នកមិនមានពៀរ រស់នៅជាសុខពិត ក្នុងពួកមនុស្សមានពៀរ​ កាលពួកមនុស្សមាន​ពៀរ យើង​ជា​អ្នក​មិន​មាន​ពៀរ ។​
យើងជាអ្នកមិនមានសេចក្ដីក្ដៅក្រហាយ ( ដោយកិលេស ) រស់នៅជាសុខពិត ក្នុងពួក​មនុស្ស​ មាន​សេចក្ដី​ក្ដៅ​ក្រហាយ​ កាលពួកមនុស្សមានសេចក្ដីក្ដៅក្រហាយ​ យើង​ជាអ្នក​មិន​មាន​សេចក្ដីក្ដៅក្រហាយ ។
យើងជាអ្នកមិនមានសេចក្ដីខ្វល់ខ្វាយក្នុងការស្វែងរក ​ រស់នៅជាសុខពិត ក្នុងពួកមនុស្ស​មាន​សេចក្ដី​ខ្វល់ខ្វាយ​ កាល​ពួកមនុស្សមានសេចក្ដីខ្វល់ខ្វាយ​ យើង​ជាអ្នកមិន​មានសេចក្ដី​ខ្វល់​ខ្វាយ ។
ប្រារព្ធចំពោះមារ ធ្វើអន្តរាយចំពោះបិណ្ឌបាតរបស់ព្រះមានព្រះភាគ
សុសុខំ  វត  ជីវាម                   យេសន្នោ  នត្ថិ  កិញ្ចនំ
បីតិភក្ខា  ភវិស្សាម                ទេវា  អាភស្សរា  យថា ។
យើងមិនមានកង្វល់​ តែងរស់នៅជាសុខពិត​ ( ព្រោះ ) យើងមានបីតិជាអាហារ ដូចពួកទេវតាជាន់អាភស្សរៈ ។
ប្រារព្ធចំពោះបរាជ័យរបស់ព្រះបាទបសេនទិកោសល
ជយំ  វេរំ  បសវតិ                     ទុក្ខំ  សេតិ  បរាជិតោ
ឧបសន្តោ  សុខំ  សេតិ            ហិត្វា  ជយបរាជយំ ។
បុគ្គលអ្នកឈ្នះ​ តែងប្រសព្វនូវពៀរ បុគ្គលអ្នកចាញ់​ តែងដេកជាទុក្ខ​ ចំណែកបុគ្គលលះបង់ការឈ្នះ និង​ការ​ចាញ់​ហើយ​ ជាអ្នកស្ងប់រម្ងាប់​ ទើបដេកជាសុខ ។
ប្រារព្ធចំពោះក្មេងស្រីនៃត្រកូលមួយ
នត្ថិ  រាគសមោ  អគ្គិ                 នត្ថិ  ទោសសមោ  កលិ
នត្ថិ  ខន្ធសមា  ទុក្ខា               នត្ថិ  សន្តិបរំ  សុខំ ។
ភ្លើងស្មើដោយរាគៈ​ មិនមាន ទោសកំហុសស្មើដោយទោសៈ​ មិនមាន ទុក្ខទាំងឡាយ​ស្មើ​ដោយ​ខន្ធ​ មិនមាន សុខ​ក្រៅ​ពីសេចក្ដីស្ងប់​ មិនមាន ។
ប្រារព្ធចំពោះឧបាសកម្នាក់​ ដើររកគោដែលបាត់រហូតដល់ថ្ងៃត្រង់ មានសេចក្តីស្រេកឃ្លានជាខ្លាំង
ជិឃច្ឆាបរមា  រោគា                 សង្ខារា  បរមា  ទុខា
ឯតំ  ញត្វា  យថាភូតំ               និព្វានំ  បរមំ  សុខំ ។
សេចក្ដីស្រេកឃ្លាន​ ជារោគយ៉ាងក្រៃលែង​ សង្ខារទាំងឡាយ​ ​ជាទុក្ខយ៉ាងក្រៃលែង​ ( អ្នក​ប្រាជ្ញ ) ​ដឹង​ច្បាស់​នូវ​សេចក្ដី​នុ៎ះតាមពិតហើយ​ ( រមែងធ្វើឲ្យជាក់ច្បាស់ )​ នូវព្រះនិព្វាន​ ដែលជាសុខយ៉ាង​ក្រៃ​លែង ។
ប្រារព្ធចំពោះព្រះបាទបសេនទិកោសល លែងលំបាកព្រោះសោយច្រើន ដោយការបានស្តាប់ធម៌
អារោគ្យបរមា  លាភា               សន្តុដ្ឋិ  បរមំ  ធនំ
វិស្សាសបរមា  ញាតី                 និព្វានំ  បរមំ  សុខំ ។
ការមិនមានរោគ​ ជាលាភយ៉ាងក្រៃលែង​ សេចក្ដីសន្ដោស​ ជាទ្រព្យយ៉ាងក្រៃលែង​ សេចក្ដី​ស្និទ្ធ​ស្នាល​ ជា​ញាតិ​យ៉ាង​ក្រៃលែង ព្រះនិព្វាន​ ជាសុខយ៉ាងក្រៃលែង ។
ប្រារព្ធចំពោះព្រះតិស្សត្ថេរ
បវិវេករសំ  បិត្វា                       រសំ  ឧបសមស្ស  ច
និទ្ទរោ  ហោតិ  និប្បាបោ          ធម្មបីតិរសំ  បិវំ ។
ភិក្ខុផឹករសវិវេកផង រសព្រះនិព្វានផង ជាទីរម្ងាប់កិលេសផង​ ផឹករសបីតិ​ ដែលកើតអំពីធម៌ផង ទើប​ជា​អ្នក​មិន​មាន​សេចក្ដីក្រវល់ក្រវាយ​ មិនមានសេចក្ដីសៅហ្មងឡើយ ។
ប្រារព្ធចំពោះសក្កទេវរាជ
សាហុ  ទស្សនមរិយានំ             សន្និវាសោ  សទា  សុខោ
អទស្សនេន  ពាលានំ                និច្ចមេវ  សុខី  សិយា ។
ពាលសង្គតចារី  ហិ                 ទីឃមទ្ធាន  សោចតិ
ទុក្ខោ  ពាលេហិ  សំវាសោ     អមិត្តេនេវ  សព្វទា
ធីរោ  ច  សុខសំវាសោ             ញាតីនំវ  សមាគមោ ។
តស្មា  ហិ
ធីរញ្ច  បញ្ញញ្ច  ពហុស្សុតញ្ច
ធោរយ្ហសីលំ  វតវន្តមរិយំ
តំ  តាទិសំ  សប្បុរិសំ  សុមេធំ
ភជេថ  នក្ខត្តបថំវ  ចន្ទិមា ។
ការ​ចួប​ប្រទះ​ព្រះអរិយបុគ្គល​ទាំងឡាយ ​ ជា​ការ​ល្អ​ ការ​នៅ​រួម​ជាមួយ​ព្រះអរិយបុគ្គល​ទាំងឡាយ​ ជា​ហេតុ​នាំ​ឲ្យ​កើត​សេចក្ដីសុខសព្វកាល​ បុគ្គលគប្បីមានសេចក្ដីសុខអស់កាលជានិច្ចបាន​ ព្រោះ​មិន​ចួប​ប្រទះ​បុគ្គលពាលទាំង​ឡាយ
បុគ្គលអ្នកប្រព្រឹត្តសេពគប់​ ដោយជនពាល​ រមែងសោកស្ដាយអស់កាលយូរអង្វែង ការ​នៅ​រួម​ជា​មួយ​នឹង​ជន​ពាល​ រមែង​ជាទុក្ខក្រៃលែង ដូច​ការ​នៅ​រួម​ជាមួយ​សត្រូវ​ ចំណែក​ការ​នៅ​រួម​ជាមួយ​នឹង​ធីរជន​ រមែង​នាំមកនូវ​សុខ​ ដូច​ការ​ជួបជុំនៃពួកញាតិ ។
ព្រោះហេតុនោះឯង បុគ្គលគួរសេពគប់សប្បុរស​ ជាអ្នកមាំមួនផង​ មានបញ្ញាផង មានសេចក្ដី​ចេះ​ដឹង​ច្រើន​ផង​ មាន​កិរិយានាំទៅនូវធុរៈជាប្រក្រតីផង មានសីលវ័ត​ និងធុតង្គវត្តផង​ ជា​អ្នកឆ្ងាយចាកកិលេសផង មាន​បញ្ញា​ល្អ​ផង ប្រាកដដូច្នោះ ៗ​ ឲ្យដូចព្រះចន្ទគប់នូវផ្លូវ​នក្ខត្តឫក្ស​ ។
១៦. បិយវគ្គ
ប្រារព្ធចំពោះបព្វជិត​ ៣​ រូប គឺ ប្តី ប្រពន្ធ និងកូន
អយោគេ  យុញ្ជមត្តានំ                  យោគស្មិញ្ច  អយោជយំ
អត្ថំ  ហិត្វា  បិយគ្គាហី                  បិហេតត្តានុយោគិនំ ។
មា  បិយេហិ  សមាគញ្ឆិ               អប្បិយេហិ  កុទាចនំ
បិយានំ  អទស្សនំ  ទុក្ខំ                អប្បិយានញ្ច  ទស្សនំ ។
តស្មា  បិយំ  ន  កយិរាថ             បិយាបាយោ  ហិ  បាបកោ
គន្ថា  តេសំ  ន  វិជ្ជន្តិ                     យេសំ  នត្ថិ  បិយាបិយំ ។
បុគ្គលកាលប្រកបខ្លួនទុក​ ក្នុងអំពើដែលមិនគួរប្រកប​ មិនប្រកបខ្លួនក្នុងអំពើដែលគួរប្រកប លះ​បង់​ប្រយោជន៍​ចេញ​ហើយ​ កាន់យកតាមគាប់ចិត្ត រមែងស្រឡាញ់បុគ្គលអ្នកប្រកប​តាម​ខ្លួន ។
កុំគប់រកសត្វនិងសង្ខារទាំងឡាយ​ ដែលជាទីស្រឡាញ់​ និងមិនជាទីស្រឡាញ់ក្នុងកាលណាៗ ឡើយ​ ព្រោះ​ថា​ការ​មិន​ចួបប្រសព្វសត្វ​ និងសង្ខារជាទីស្រឡាញ់ក្ដី​ ការចួបប្រសព្វ​សត្វ​ និង​សង្ខារ​មិនជាទីស្រឡាញ់ក្ដី ជា​ហេតុ​នាំ​មក​នូវ​សេចក្តី​ទុក្ខ ។
ព្រោះហេតុនោះ បុគ្គលមិនគួរធ្វើសត្វ​ និងសង្ខារឲ្យជាទីស្រឡាញ់​ ព្រោះការព្រាត់ប្រាស​ចាក​សត្វ​ និង​សង្ខារ​ជាទី​ស្រឡាញ់​ ជាសភាពអាក្រក់​ ការស្រឡាញ់និងការស្អប់ មិនមានដល់ពួក​ជនណា​ កិលេស​ជា​គ្រឿង​ចាក់​ស្រែះ​ទាំង​ឡាយ តែងមិនមានដល់ពួកជននោះ ។
ប្រារព្ធចំពោះកុដុម្ពិកម្នាក់
បិយតោ  ជាយតេ  សោកោ            បិយតោ  ជាយតេ  ភយំ
បិយតោ  វិប្បមុត្តស្ស                          នត្ថិ  សោកោ  កុតោ  ភយំ  ។
សេចក្តីសោក កើតអំពីសេចក្តីស្រឡាញ់ ភ័យ កើតអំពីសេចក្តីស្រឡាញ់ កាលបើរួចស្រឡះចាកសេចក្តីស្រឡាញ់​ហើយ សេចក្តីសោក ក៏លែង​មាន ភ័យនឹងមានមកអំពីណា ។
ប្រារព្ធចំពោះឧបាសិកាវិសាខា
បេមតោ  ជាយតេ  សោកោ             បេមតោ  ជាយតេ  ភយំ
បេមតោ  វិប្បមុត្តស្ស                          នត្ថិ  សោកោ  កុតោ  ភយំ  ។
សេចក្តីសោក កើតអំពីសេចក្តីស្រឡាញ់ ភ័យ កើតអំពីសេចក្តីស្រឡាញ់ កាលបើរួចស្រឡះចាកសេចក្តីស្រឡាញ់​ហើយ សេចក្តីសោក ក៏លែង​មាន ភ័យនឹងមានមកអំពីណា ។
ប្រារព្ធចំពោះស្តេចលិច្ឆវី
រតិយា  ជាយតេ  សោកោ               រតិយា  ជាយតេ  ភយំ
រតិយា  វិប្បមុត្តស្ស                            នត្ថិ  សោកោ  កុតោ  ភយំ  ។
សេចក្តីសោក កើតអំពីតម្រេក ភ័យ កើតអំពីតម្រេក កាលបើរួចស្រឡះចាកតម្រេកហើយ សេចក្តីសោក ក៏លែង​មាន ភ័យនឹងមានមកអំពីណា ។
ប្រារព្ធចំពោះអនិត្ថិគន្ធកុមារ
កាមតោ  ជាយតេ  សោកោ           កាមតោ  ជាយតេ  ភយំ
កាមតោ  វិប្បមុត្តស្ស                        នត្ថិ  សោកោ  កុតោ  ភយំ  ។
សេចក្តីសោក កើតអំពីកាម ភ័យ កើតអំពីកាម កាលបើរួចស្រឡះចាកកាមហើយ សេចក្តីសោក ក៏លែង​មាន ភ័យនឹងមានមកអំពីណា ។
ប្រារព្ធចំពោះព្រាហ្មណ៍ម្នាក់
តណ្ហាយ  ជាយតេ  សោកោ          តណ្ហាយ  ជាយតេ ភយំ
តណ្ហាយ  វិប្បមុត្តស្ស                       នត្ថិ  សោកោ  កុតោ  ភយំ ។
សេចក្ដីសោក​ កើតអំពីតណ្ហា ភ័យ​ កើតអំពីតណ្ហា​ កាលបើរួចស្រឡះចាកតណ្ហាហើយ សេចក្ដី​សោក​ ក៏​លែង​មាន​ ភ័យនឹងមានមកពីណា ។​
ប្រារព្ធចំពោះ​ក្មេង​ ៥០០​ នាក់
សីលទស្សនសម្បន្នំ                           ធម្មដ្ឋំ  សច្ចវេទិនំ
អត្តនោ  កម្ម  កុព្វានំ                       តំ  ជនោ កុរុតេ  បិយំ ។
ជនតែងធ្វើបុគ្គលដែលបរិបូណ៌ដោយសីល និងការឃើញត្រូវ ឋិតនៅក្នុងធម៌ ពោលសច្ចធម៌ ជា​ប្រក្រតី​ ធ្វើ​កម្ម​ជា​របស់​ខ្លួននោះ​ ឲ្យជាទីស្រឡាញ់ ។
ប្រារព្ធចំពោះព្រះអនាគាមី
ឆន្ទជាតោ  អនក្ខាតេ                       មនសា  ច  ផុដោ  សិយា
កាមេសុ  ច  អប្បដិពទ្ធចិត្តោ           ឧទ្ធំសោតោតិ  វុច្ចតិ ។
បុគ្គលអ្នកមានសេចក្ដីប្រាថ្នា​ ចំពោះព្រះនិព្វាន​ ដែលគេនិយាយប្រាប់គ្នាមិនបានផង​ ជាអ្នក​មាន​មគ្គចិត្ត​ និង​ផលចិត្ត​ប៉ះពាល់ហើយផង​ មាន​ចិត្ត​មិន​ប្រតិព័ទ្ធ​ក្នុង​កាម​ផង​ តថាគត​ហៅថា​ ជា​អ្នក​មាន​ខ្សែ​មគ្គ​ប្រព្រឹត្ត​ទៅ​ក្នុង​ខាង​លើ ។
ប្រារព្ធចំពោះនាយនន្ទិយៈ
ចិរប្បវាសឹ  បុរិសំ                                ទូរតោ  សោត្ថិមាគតំ
ញាតិមិត្តា  សុហជ្ជា  ច                     អភិនន្ទន្តិ  អាគតំ ។
តថេវ  កតបុញ្ញម្បិ                             អស្មា  លោកា  បរំ  គតំ
បុញ្ញានិ  បដិគណ្ហន្តិ                          បិយំ  ញាតីវ  អាគតំ ។
ពួកញាតិក្ដី មិត្រក្ដី សម្លាញ់ក្ដី រមែងត្រេកអរនឹងបុរស​ ដែលឃ្លាតគ្នាអស់កាលយូរមក​ អំពី​ចម្ងាយ​ ដោយសួស្ដី មកដល់ហើយ ។
យ៉ាងណាមិញ បុណ្យទាំងឡាយ​ តែងទទួលបុគ្គលដែលបានធ្វើបុណ្យ​ ច្យុតអំពីមនុស្សនេះ ទៅ​កាន់​លោក​ខាង​មុខ ដូចញាតិទាំងឡាយ​ ទទួលបុរសជាទីស្រឡាញ់​ ទើបមកដល់ ដូច្នោះ​ឯង​ ។
១៧. កោធវគ្គ
ប្រារព្ធចំពោះនាងរោហិណី​ មានបាបកម្មធ្លាប់ធ្វើមកអំពីមុន
កោធំ  ជហេ  វិប្បជហេយ្យ  មានំ
សំយោជនំ  សព្វមតិក្កមេយ្យ
តំ  នាមរូបស្មិមសជ្ជមានំ
អកិញ្ចនំ នានុបតន្តិ  ទុក្ខា ។
បុគ្គលគួរលះបង់សេចក្ដីក្រោធចេញ គួរលះបង់មានះចេញ គួរកន្លងសញ្ញោជនធម៌ទាំង​អស់​ចោល​ចេញ​ ទុក្ខ​ទាំង​ឡាយ​ តែងមិនជាប់តាមបុគ្គល ដែលមិនជំពាក់ក្នុងនាម​ និងរូប​ មិនមាន​កិលេសជាគ្រឿងកង្វល់នោះឡើយ ។
ប្រារព្ធចំពោះភិក្ខុមួយរូប កាប់ដើមឈើរបស់រុក្ខទេវតា
យោ  វេ  ឧប្បតិតំ  កោធំ          រថំ  ភន្តំវ  ធារយេ
តមហំ  សារថឹ  ព្រូមិ                 រស្មិគ្គាហោ  ឥតរោ  ជនោ ។
បុគ្គលណា ហាមឃាត់សេចក្ដីក្រោធ ដែលកើតឡើងហើយ​ ដូចសារថីទប់រថ​ ដែលកំពុងលឿនបាន តថាគត​ហៅ​បុគ្គលនោះថា​ សារថី​ ជនក្រៅពីនេះ គ្រាន់តែជាអ្នកកាន់ខ្សែបង្ហៀរ​ ( មិនមែនជា​សារថី​ឡើយ ) ។
ប្រារព្ធចំពោះឧត្តរាឧបាសិកា មិនក្រោធខឹងនឹងនាងសិរិមា ធ្វើអំពើអាក្រក់មកលើខ្លួន
អក្កោធេន  ជិនេ  កោធំ          អសាធុំ  សាធុនា  ជិនេ
ជិនេ  កទរិយំ  ទានេន           សច្ចេនាលិកវាទិនំ ។
បុគ្គលគប្បីឈ្នះមនុស្សក្រោធបាន ដោយការមិនក្រោធ​ គប្បីឈ្នះមនុស្សអសប្បុរសដោយអំពើ​ជា​សប្បុរស​ គប្បី​ឈ្នះមនុស្សកំណាញ់ដោយការឲ្យ គប្បីឈ្នះមនុស្សនិយាយមិនពិត​ ដោយ​ពាក្យពិត ។
ប្រារព្ធចំពោះបញ្ហារបស់ព្រះមហាមោគ្គល្លានត្ថេរ
សច្ចំ  ភណេ  ន  កុជ្ឈេយ្យ      ទជ្ជា  អប្បំបិ  យាចិតោ
ឯតេហិ  តីហិ  ឋានេហិ            គច្ឆេ  ទេវាន  សន្តិកេ ។
បុគ្គលគួរពោលពាក្យពិត ១ មិនគួរក្រោធ ១ កាលគេសូមវត្ថុសូម្បីមានតិច ក៏គួរឲ្យតាមតិច ១ បុគ្គល​គប្បី​ទៅ​កើត​ក្នុងសំណាក់ទេវតាទាំងឡាយបាន​ ដោយហេតុទាំង ៣ នេះឯង ។
ប្រារព្ធចំពោះបញ្ហាដែលភិក្ខុទូលសួរ
អហឹសកា  យេ  មុនយោ        និច្ចំ  កាយេន  សំវុតា
តេ  យន្តិ  អច្ចុតំ  ឋានំ               យត្ថ  គន្ត្វា  ន  សោចរេ ។
ជនទាំងឡាយណា​ ជាអ្នកប្រាជ្ញ មិនបៀតបៀនសត្វដទៃ​ សង្រួមហើយ​ ដោយកាយទ្វារជាដើម ជានិច្ច ជន​ទាំង​ឡាយ​នោះ​ រមែងទៅកាន់ស្ថានដ៏មិនប្រែប្រួល ជាស្ថានដែលគេទៅដល់ហើយ​ តែងមិនសោកស្ដាយ ។
ប្រារព្ធចំពោះនាងបុណ្ណា ទាសីរបស់អនាថបិណ្ឌិកសេដ្ឋី
សទា  ជាគរមានានំ                 អហោរត្តានុសិក្ខិនំ
និព្វានំ  អធិមុត្តានំ                    អដ្ឋំ  គច្ឆន្តិ  អាសវា ។
អាសវៈទាំងឡាយ របស់បុគ្គលអ្នកភ្ញាក់រឭកសព្វកាល​ ជាអ្នកសិក្សាត្រៃសិក្ខា ទាំងថ្ងៃទាំង​យប់ មាន​ចិត្ត​ចុះ​ស៊ប់​កាន់​ព្រះនិពា្វន​ តែងដល់នូវការតាំងនៅមិនបានឡើយ ។
ប្រារព្ធចំពោះអតុលឧបាសក
បោរាណមេតំ  អតុល               នេតំ  អជ្ជតនាមិវ
និន្ទន្តិ  តុណ្ហិមាសីនំ                  និន្ទន្តិ  ពហុភាណិនំ
មិតភាណិម្បិ  និន្ទន្តិ                  នត្ថិ  លោកេ  អនិន្ទិតោ ។
ន  ចាហុ  ន  ច  ភវិស្សតិ           ន  ចេតរហិ  វិជ្ជតិ
ឯកន្តំ  និន្ទិតោ  បោសោ           ឯកន្តំ  វា  បសំសិតោ ។
យញ្ចេ  វិញ្ញូ  បសំសន្តិ               អនុវិច្ច  សុវេ  សុវេ
អច្ឆិទ្ទវុត្តឹ  មេធាវឹ                         បញ្ញាសីលសមាហិតំ ។
នេក្ខំ  ជម្ពោនទស្សេវ                 កោ  តំ  និន្ទិតុមរហតិ
ទេវាបិ  នំ  បសំសន្តិ                  ព្រហ្មុនាបិ  បសំសិតោ ។
ម្នាលអតុលៈ​ ការតិះដៀល​ និងការសរសើរនេះ​ ជារបស់បុរាណ​ ការតិះដៀល​ និងការសរសើរ​នេះ​ មិន​មែន​ទើប​នឹង​កើតឡើងក្នុងថ្ងៃនេះទេ​ ( ព្រោះថា ) ជនទាំងឡាយ​ តែងនិន្ទាបុគ្គលអ្នកអង្គុយស្ងៀមក៏មាន និន្ទា​បុគ្គល​អ្នក​និយាយច្រើនក៏មាន​ និន្ទាបុគ្គលអ្នកនិយាយល្មមប្រមាណក៏មាន ( បុគ្គលណាៗ ក៏ដោយ ) ក្នុង​លោក​ដែល​មិន​ត្រូវ​គេ​និន្ទាគ្មានឡើយ ។
បុគ្គលដែលត្រូវគេនិន្ទាតែម្យ៉ាង​ ឬត្រូវគេ​សរសើរ​តែម្យ៉ាង​ មិន​មែន​មាន​មក​ហើយ​ តែក្នុង​អតីត​ទេ​ នឹង​មាន​ទៅ​ក្នុង​អនាគតក៏ទេ មានតែក្នុងបច្ចុប្បន្ននេះក៏ទេ ។
អ្នកប្រាជ្ញទាំងឡាយ​ សង្កេតមើលរាល់ៗ ថ្ងៃ ហើយសរសើរបុគ្គលណា​ ដែលជាអ្នកប្រព្រឹត្តមិន​ដាច់ មាន​ប្រាជ្ញា​ មាន​ចិត្តតម្កល់ខ្ជាប់ក្នុងបញ្ញា​ និងសីល ។
អ្នកណា គួរនឹងនិន្ទាបុគ្គលដែលដូចជាឆ្ដោរនៃមាសជម្ពោនទនោះបាន​ សូម្បីទេវតា​ និងមនុស្សទាំងឡាយ​ ក៏​សរសើរ​បុគ្គលនោះ​ ទាំងព្រហ្មក៏សរសើរដូចគ្នា ។
ប្រារព្ធចំពោះពួកភិក្ខុឆព្វគ្គិយ
កាយប្បកោបំ  រក្ខេយ្យ             កាយេន  សំវុតោ  សិយា
កាយទុច្ចរិតំ  ហិត្វា                     កាយេន  សុចរិតំ  ចរេ ។
វចីបកោបំ  រក្ខេយ្យ                     វាចាយ  សំវុតោ  សិយា
វចីទុច្ចរិតំ  ហិត្វា                            វាចាយ  សុចរិតំ  ចរេ ។
មនោបកោបំ  រក្ខេយ្យ                មនសា  សំវុតោ  សិយា
មនោទុច្ចរិតំ  ហិត្វា                       មនសា  សុចរិតំ  ចរេ ។
កាយេន  សំវុតា  ធីរា                  អថោ  វាចាយ  សំវុតា
មនសា  សំវុតា  ធីរា                     តេ  វេ  សុបរិសំវុតា ។
បុគ្គលគប្បីរក្សានូវការចម្រើនកាយ គប្បីសង្រួមកាយ គប្បីលះបង់កាយទុច្ចរិត គប្បីប្រព្រឹត្ត​កាយសុចរិត ។
បុគ្គលគប្បីរក្សានូវការចម្រើនវាចា គប្បីសង្រួមវាចា គប្បីលះបង់វចីទុច្ចរិត គប្បីប្រព្រឹត្ត​វចីសុចរិត ។
បុគ្គលគប្បីរក្សានូវការចម្រើនចិត្ដ​ គប្បីសង្រួមចិត្ដ គប្បីលះបង់មនោទុច្ចរិត គប្បីប្រព្រឹត្តមនោសុចរិត ។
អ្នកប្រាជ្ញទាំងឡាយ បានសង្រួមកាយ សង្រួមវាចា អ្នកប្រាជ្ញទាំងឡាយ បានសង្រួមចិត្ត​ហើយ​ លោក​ទាំង​នោះ​ឯង ឈ្មោះថា សង្រួមហើយដោយប្រពៃ ។
១៨. មលវគ្គ
ប្រារព្ធចំពោះកូនរបស់គោឃាតកៈ ( អ្នកសម្លាប់គោ )
បណ្ឌុបលាសោវទានិសិ
យមបុរិសាបិ  ច  តេ  ឧបដ្ឋិតា
ឧយ្យោគមុខេ  ច  តិដ្ឋសិ
បាថេយ្យម្បិ  ច  តេ  ន  វិជ្ជតិ ។
សោ  ករោហិ  ទីបមត្តនោ
ខិប្បំ  វាយម  បណ្ឌិតោ  ភវ
និទ្ធន្តមលោ  អនង្គណោ
ទិព្វំ  អរិយភូមិមេហិសិ  ។
ឥឡូវនេះ​ ខ្លួនអ្នកដូចស្លឹកឈើទុំហើយ​ ទាំងពួកបុរសរបស់យមរាជ​ គឺមរណៈសោត​ ក៏ប្រាកដដល់អ្នកហើយ​ ខ្លួន​អ្នក​តាំងនៅក្នុងមាត់នៃសេចក្ដីវិនាស​ សូម្បីស្បៀងគឺកុសលរបស់អ្នក​ ក៏មិនទាន់មានឡើយ ។
អ្នកចូរធ្វើកុសលជាទីពឹងសម្រាប់ខ្លួនទៅ ចូរព្យាយាមឲ្យឆាប់ទៅ​ ចូរជាអ្នកប្រាជ្ញទៅ បើអ្នក​ធ្វើ​យ៉ាង​នេះ​ហើយ​ នឹង​ទៅ​ជាអ្នកកម្ចាត់បង់មន្ទិលបាន​ មិនមានទីទូល​ គឺកិលេស​ នឹងដល់​នូវភូមិ​របស់ព្រះអរិយៈ​ ដូចជាទិព្វបាន ។
ឧបនីតវយោវទានិសិ
សម្បយាតោសិ  យមស្ស  សន្ដិកំ
វាសោ  តេ  នត្ថិ  អន្តរា
បាថេយ្យម្បិ  ច  តេ  ន  វិជ្ជតិ  ។
សោ  ករោហិ  ទីបមត្តនោ
ខិប្បំ  វាយម  បណ្ឌិតោ  ភវ
និទ្ធន្តមលោ  អនង្គណោ
ន  បុនំ  ជាតិជរំ  ឧបេហិសិ ។
ឥឡូវនេះ ខ្លួនអ្នកត្រូវជរាចូលទៅដល់ហើយ​ ជាអ្នករៀបដំណើរ​ ទៅកាន់សំណាក់យមរាជ មួយ​ទៀត ទី​សំចត​ក្នុង​ចន្លោះ​ មិនមាន​ដល់អ្នកទេ សូម្បីស្បៀង​ ក៏មិនមានដល់អ្នក ។
អ្នកចូរធ្វើទីពឹងសម្រាប់ខ្លួនទៅ ចូរព្យាយាមឲ្យឆាប់ទៅ​ ចូរជាអ្នកប្រាជ្ញ បើអ្នកធ្វើយ៉ាង​នេះហើយ​ នឹង​ទៅ​ជា​អ្នក​កម្ចាត់​បង់មន្ទិលបាន​ មិនមានទីទួលគឺកិលេស​ នឹងបានត្រូវចូលទៅកាន់ជាតិ ជរា ព្យាធិមរណៈទៀតហើយ ។
ប្រារព្ធចំពោះព្រាហ្មណ៍ម្នាក់ បំពេញសេចក្តីល្អតាមលំដាប់
អនុបុព្វេន  មេធាវី                 ថោកំ  ថោកំ  ខណេ  ខណេ
កម្មារោ  រជតស្សេវ              និទ្ធមេ  មលមត្តនោ ។
អ្នកមានប្រាជ្ញា គួរកម្ចាត់បង់មន្ទិលរបស់ខ្លួនបន្ដិចម្ដងៗ​ រាល់ៗ​ ខណៈដោយលំដាប់ ដូចជាង​មាសជម្រះ​ស្នឹម​ឬច្រែះរបស់មាសដូច្នោះ ។
ប្រារព្ធចំពោះព្រះតិស្សត្ថេរ
អយសាវ  មលំ  សមុដ្ឋិតំ
តទុដ្ឋាយ  តមេវ  ខាទតិ
ឯវំ  អតិធោនចារិនំ
សានិ  កម្មានិ  នយន្តិ  ទុគ្គតឹ ។
ច្រែះកើតអំពីដែក លុះកើតអំពីដែកនោះហើយ តែងស៊ីដែកនោះវិញ​ យ៉ាងណាមិញ កម្មទាំងឡាយ​របស់​ខ្លួន​ តែង​នាំ​បុគ្គលអ្នកប្រព្រឹត្តកន្លងបញ្ញា​ ជាគ្រឿងជម្រះចិត្ត ឲ្យទៅកាន់ទុគ្គតិ ក៏យ៉ាងនោះឯង ។
ប្រារព្ធចំពោះព្រះលោឡុទាយិត្ថេរ
អសជ្ឈាយមលា  មន្តា             អនុដ្ឋានមលា  ឃរា
មលំ  វណ្ណស្ស  កោសជ្ជំ         បមាទោ  រក្ខតោ  មលំ ។
មន្ដទាំងឡាយ​ មានការមិនស្វាធ្យាយ​ ជាមន្ទិល​ ផ្ទះទាំងឡាយ​ មានការមិនថែទាំ​ ជាមន្ទិល​ សេចក្ដីខ្ជិល​ ជាមន្ទិល​ របស់​ពណ៌​សម្បុរ ​សេចក្ដីប្រមាទ​ ជាមន្ទិលរបស់បុគ្គលអ្នករក្សា ។
ប្រារព្ធចំពោះ​កុលបុត្រ​មួយ​រូប
មលិត្ថិយា  ទុច្ចរិតំ                    មច្ឆេរំ  ទទតោ  មលំ
មលា  វេ  បាបកា  ធម្មា         អស្មិំ  លោកេ  បរម្ហិ  ច ។
តតោ  មលា  មលតរំ              អវិជ្ជា  បរមំ  មលំ
ឯតំ  មលំ  បហន្ត្វាន               និម្មលា  ហោថ  ភិក្ខវោ ។
ការប្រព្រឹត្តអាក្រក់​ ជាមន្ទិលរបស់ស្ដ្រី​ សេចក្ដីកំណាញ់​ ជាមន្ទិលរបស់អ្នកឲ្យ ធម៌​អាក្រក់​ ជា​មន្ទិល​ ក្នុង​លោក​នេះ​ និង​លោកខាងមុខ ។
មន្ទិលដ៏លើសលុបជាងមន្ទិលទាំងនោះ​ គឺអវិជ្ជា​ ជាមន្ទិលដ៏ក្រៃលែង ម្នាលភិក្ខុទាំង​ឡាយ អ្នក​ទាំង​ឡាយ​ ចូរ​លះ​បង់​មន្ទិលទាំងនេះចេញ​ ចូរកុំជាអ្នកមានមន្ទិលឡើយ ។
ប្រារព្ធចំពោះភិក្ខុចូឡសារី
សុជីវំ  អហិរិកេន                     កាកសូរេន  ធំសិនា
បក្ខន្ទិនា  បគព្ភេន                   សំកិលិដ្ឋេន  ជីវិតំ ។
ហិរីមតា  ច  ទុជ្ជីវំ                     និច្ចំ  សុចិគវេសិនា
អលីនេនាប្បគព្ភេន                  សុទ្ធាជីវេន  បស្សតា ។
បុគ្គលអ្នកមិនមានសេចក្ដីអៀនខ្មាស ស្ទុះស្ទារដូចសត្វក្អែក​ កម្ចាត់បង់គុណរបស់អ្នកដទៃ ជា​អ្នក​ឈ្លាន​ពាន​ ជា​អ្នក​ឃ្នើស​ឃ្នង​ ជាមនុស្សសៅហ្មង រស់នៅដោយងាយ ។
ចំណែកបុគ្គលអ្នកមានសេចក្ដីអៀនខ្មាស ស្វែងរកអំពើស្អាតជានិច្ច​ មិនឡេះឡោះ​ មិនឃ្នើសឃ្នង រស់​នៅ​ដោយ​កម្ម​ដ៏បរិសុទ្ធ អ្នកឃើញត្រូវ​ រស់នៅដោយលំបាក ។
ប្រារព្ធចំពោះឧបាសក​ ៥​​ រូប
យោ  បាណមតិមាបេតិ           មុសាវាទញ្ច  ភាសតិ
លោកេ  អទិន្នំ  អាទិយតិ        បរទារញ្ច  គច្ឆតិ ។
សុរាមេរយបានញ្ច                   យោ  នរោ  អនុយុញ្ជតិ
ឥធេវមេសោ  លោកស្មឹ           មូលំ  ខណតិ  អត្តនោ ។
ឯវំ  ភោ  បុរិស  ជានាហិ          បាបធម្មា  អសញ្ញតា
មា  នំ  លោភោ  អធម្មោ  ច     ចិរំ  ទុក្ខាយ  រន្ធយុំ ។
ជនណា​ សម្លាប់សត្វផង និយាយពាក្យកុហកផង​ កាន់យកវត្ថុដែលគេមិនបានឲ្យក្នុង​លោក​ផង​ សេព​ប្រពន្ធ​របស់​អ្នក​ដទៃផង ។
ជនណា​ ផឹកទឹកសុរា​ និងមេរ័យផង ជននោះឯង​ ឈ្មោះថា​ គាស់រំលើងឫសគល់របស់ខ្លួន ក្នុងលោកនេះ ដោយ​ពិត ។
ម្នាលបុរសដ៏ចម្រើន អ្នកចូរដឹងយ៉ាងនេះថា​ ជនទាំងឡាយ​ មានធម៌ដ៏លាមក រមែងមិនជាអ្នក​សង្រួម​ ដូច្នេះ​ លោភៈ​និងសភាពមិនមានធម៌​ គឺទោសៈ ចូរកុំបៀតបៀនអ្នក ឲ្យបាន​សេចក្ដីទុក្ខ​ អស់កាលយូរឡើយ ។
ប្រារព្ធចំពោះភិក្ខុកំលោះឈ្មោះតិស្សៈ
ទទាតិ  វេ  យថាសទ្ធំ                យថាបសាទនំ  ជនោ
តត្ថ  យោ  មង្កុភូតោ  ហោតិ      បរេសំ  បានភោជនេ
ន  សោ  ទិវា  វា  រត្តឹ  វា             សមាធឹ  អធិគច្ឆតិ ។
យស្ស  ចេតំ  សមុច្ឆិន្នំ              មូលឃច្ចំ  សមូហតំ
ស  វេ  ទិវា  វា  រត្តឹ  វា               សមាធឹ អធិគច្ឆតិ ។
ជនរមែងឲ្យតាមសទ្ធា តាមសេចក្ដីជ្រះថ្លា​ បុគ្គលណា​ ជាអ្នកអៀនខ្មាសក្នុងទឹក​ និងភោជន របស់​ជន​ទាំង​ឡាយ​ដទៃ​ជននោះ រមែងមិនបានសមាធិចិត្ត ក្នុងវេលាថ្ងៃ ឬក្នុងវេលាយប់​ឡើយ ។
លុះតែសេចក្ដីអៀនខ្មាសនោះ បុគ្គលណា បានផ្ដាច់ផ្ដិលដកឡើង​ ធ្វើឲ្យមានឫសគល់ដាច់​ហើយ បុគ្គល​នោះ​ឯង​ ទើប​បានសមាធិចិត្តក្នុងវេលាថ្ងៃ​ ឬក្នុងវេលាយប់ ។
ប្រារព្ធចំពោះឧបាសក​ ៥​ រូប
នត្ថិ  រាគសមោ  អគ្គិ                 នត្ថិ  ទោសសមោ  គហោ
នត្ថិ  មោហសមំ  ជាលំ            នត្ថិ  តណ្ហាសមា  នទី ។
ភ្លើងស្មើដោយរាគៈ​ មិនមាន ការចាប់ស្មើដោយទោសៈ​ មិនមាន​ បណ្ដាញស្មើដោយមោហៈ​​ មិន​មាន ស្ទឹង​ស្មើ​ដោយ​តណ្ហា មិនមាន ។
ប្រារព្ធចំពោះមេណ្ឌកសេដ្ឋី
សុទស្សំ  វជ្ជមញ្ញេសំ                អត្តនោ  បន  ទុទ្ទសំ
បរេសំ  ហិ  សោ  វជ្ជានិ           ឱបុនាតិ  យថា  ភុសំ
អត្តនោ  បន  ឆាទេតិ               កលឹវ  កិតវា  សឋោ ។
ទោសរបស់ពួកជនដទៃ ឃើញបានដោយងាយ​ ចំណែកទោសរបស់ខ្លួន ឃើញបានដោយ​លំបាក ព្រោះ​បុគ្គល​នោះ​រោយទោសទាំងឡាយចំពោះអ្នកដទៃ ដូចបុគ្គលរោយអង្កាមដូច្នោះ តែ​ថា​រមែង​បិទ​បាំង​ទោស​របស់​ខ្លួន​ទុក​ ដូច​ព្រានបក្សីបិទបាំងអត្តភាពដោយវត្ថុសម្រាប់បិទបាំង​ មានមែកឈើជាដើម ដូច្នោះ ។
ប្រារព្ធចំពោះព្រះឧជ្ឈានសញ្ញីថេរៈ
បរវជ្ជានុបស្សិស្ស                      និច្ចំ  ឧជ្ឈានសញ្ញិនោ
អាសវា  តស្ស  វឌ្ឍន្តិ                អារា  សោ  អាសវក្ខយា ។
កាលបុគ្គលគយឃ្លាំមើលទោស​ របស់អ្នកដទៃជាប្រក្រតី​ មានការកត់សំគាល់ហេតុក្នុងការ​ពោលទោស​ ( អ្នក​ដទៃ )​ ជាប្រក្រតី​ អាសវៈទាំងឡាយ​ របស់បុគ្គលនោះ តែងចម្រើន បុគ្គលនោះ​ ​ឈ្មោះថា​ ឋិត​នៅ​ឆ្ងាយ​អំពី​ធម៌​ជាគ្រឿងអស់អាសវៈ ។
ប្រារព្ធចំពោះសុភទ្ទបរិព្វាជក
អាកាសេវ  បទំ  នត្ថិ                 សមណោ  នត្ថិ  ពាហិរេ
បបញ្ចាភិរតា  បជា                    និប្បបញ្ចា  តថាគតា ។
អាកាសេវ  បទំ  នត្ថិ                 សមណោ  នត្ថិ  ពាហិរេ
សង្ខារា  សស្សតា  នត្ថិ              នត្ថិ  ពុទ្ធានមិញ្ជិតំ ។
ស្នាមជើងក្នុងអាកាស​ មិនមាន សមណៈខាងក្រៅ​ មិនមាន​ ពួកសត្វត្រេកអរហើយក្នុងធម៌ជា​គ្រឿង​យឺត​យូរ​ ព្រះ​តថាគត​ទាំងឡាយ​ មិនមានធម៌ជាគ្រឿងយឹតយូរឡើយ ។
ស្នាមជើងក្នុងអាកាស​ មិនមាន សាមណៈខាងក្រៅ​ មិនមាន​ សង្ខារទាំងឡាយ​ ជារបស់ទៀង​​ មិនមាន ព្រះពុទ្ធ​ទាំង​ឡាយ​ មិនមានកិលេសជាគ្រឿងញាប់ញ័រទេ ។
១៩. ធម្មដ្ឋវគ្គ
ប្រារព្ធចំពោះមហាមាត្យអ្នកវិនិច្ឆ័យក្តី
ន  តេន  ហោតិ  ធម្មដ្ឋោ                    យេនត្ថំ  សហសា  នយេ
យោ  ច  អត្ថំ  អនត្ថញ្ច                      ឧភោ  និច្ឆេយ្យ  បណ្ឌិតោ ។
អសាហសេន  ធម្មេន                       សមេន  នយតី  បរេ
ធម្មស្ស  គុត្តោ  មេធាវី                       ធម្មដ្ឋោតិ  បវុច្ចតិ ។
បុគ្គលកាត់សេចក្ដីដោយអាក្រក់ ដោយសារហេតុណា ឈ្មោះថា​ ជាអ្នកតាំងនៅក្នុងធម៌ ដោយ​ហេតុ​នោះ មិន​ទាន់​បាន​ទេ​ លុះត្រាតែបុគ្គលណា ជាបណ្ឌិតកាត់សេចក្ដីទាំងពីរ ។
គឺសេចក្ដី​ពិត និង​សេចក្ដីមិនពិត ណែនាំជនទាំងឡាយដទៃ​ ដោយមិនអាក្រក់ ដោយសារធម៌តាមសមគួរ ( ដល់​ទោស )​ បុគ្គលនោះ​ ឈ្មោះថា​ ជាអ្នកមានប្រាជ្ញា រក្សាធម៌ ទើបហៅថា អ្នកតាំងនៅក្នុងធម៌ ។
ប្រារព្ធចំពោះភិក្ខុឆព្វគ្គិយ
ន  តេន  បណ្ឌិតោ  ហោតិ                យាវតា  ពហុ  ភាសតិ
ខេមី  អវេរី  អភយោ                          បណ្ឌិតោតិ  បវុច្ចតិ ។
បុគ្គលនិយាយច្រើន ដោយហេតុមានប្រមាណប៉ុណ្ណា​ ឈ្មោះថា​ ជាបណ្ឌិត ដោយហេតុ​មាន​ប្រមាណ​ប៉ុណ្ណោះ មិន​ទាន់​បានទេ​ លុះត្រាតែបុគ្គលដែលមានសេចក្ដីក្សេម មិនមានពៀរ មិនមានភ័យ ទើបហៅថា​ បណ្ឌិតបាន ។
ប្រារព្ធចំពោះព្រះឯកុទានត្ថេរ
ន  តាវតា  ធម្មធរោ                           យាវតា  ពហុ  ភាសតិ
យោ  ច  អប្បម្បិ  សុត្វាន                  ធម្មំ  កាយេន  បស្សតិ
ស  វេ  ធម្មធរោ  ហោតិ                     យោ  ធម្មំ  នប្បមជ្ជតិ ។
បុគ្គលនិយាយច្រើន ដោយហេតុមានប្រមាណប៉ុណ្ណោះ​ ឈ្មោះថា​ ជាអ្នកទ្រទ្រង់ធម៌ ដោយ​ហេតុ​មាន​ប្រមាណ​ប៉ុណ្ណោះ​មិនទាន់បានទេ​ លុះត្រាតែបុគ្គលណា ស្ដាប់ពុទ្ធវចនៈសូម្បីមាន​ប្រមាណ​តិច​ ហើយឃើញ​ធម៌​ដោយ​នាមកាយ​គឺចិត្តបាន​ បុគ្គលនោះ​ ទើបឈ្មោះថា​ ​ជាអ្នក​ទ្រ​ទ្រង់​ធម៌ បុគ្គលណា មិន​មើល​ងាយ​ធម៌​បុគ្គល​នោះ​ឯង​ឈ្មោះថា​ ជាអ្នកទ្រទ្រង់ធម៌ ។
ប្រារព្ធចំពោះព្រះលកុណ្តកភទ្ទិយត្ថេរ
ន  តេន  ថេរោ  សោ  ហោតិ              យេនស្ស  បលិតំ  សិរោ
បរិបក្កោ  វយោ  តស្ស                      មោឃជិណ្ណោតិ  វុច្ចតិ ។
យម្ហិ  សច្ចញ្ច  ធម្មោ  ច                     អហឹសា  សញ្ញមោ  ទមោ
ស  វេ  វន្តមលោ  ធីរោ                       ថេរោឥតិ  បវុច្ចតិ ។
បុគ្គលមានក្បាលស្កូវហើយ ដោយហេតុណា ឈ្មោះថា​ ជាថេរៈ​ ដោយហេតុនោះមិនទាន់បាន​ទេ​ វ័យ​របស់​បុគ្គល​នោះ​ចាស់ជ្រុលហើយ ហៅថា ចាស់ជាមោឃៈ ។
លុះត្រាតែសច្ចៈផង ធម៌ផង ការមិនបៀតបៀនផង ការសង្រួមផង​ ការទូន្មានខ្លួនឯងផង មាន​ក្នុង​បុគ្គល​ណា​ បុគ្គល​នោះឯង​ ជាអ្នកមានមន្ទិលខ្ជាក់ចោលហើយ ជាអ្នកមានប្រាជ្ញា​ ទើបហៅថា ថេរៈ ។
ប្រារព្ធចំពោះភិក្ខុច្រើនរូប
ន  វាក្ករណមត្តេន                             វណ្ណបោក្ខរតាយ  វា
សាធុរូបោ  នរោ  ហោតិ                     ឥស្សុកី  មច្ឆរី  សឋោ ។
យស្ស  ចេតំ  សមុច្ឆិន្នំ                        មូលឃច្ចំ  សមូហតំ
ស  វន្តទោសោ  មេធាវី                      សាធុរូបោតិ  វុច្ចតិ ។
បុគ្គលមានសេចក្ដីឫស្យា មានសេចក្ដីកំណាញ់ ជាអ្នកអួតអាង​ ឈ្មោះថា​ ជាមនុស្សល្អ ដោយ​ហេតុ​ត្រឹម​តែ​ធ្វើ​ការ​និយាយ​ពាក្យល្អ ។
លុះត្រាតែទោសជាតិ មានឫស្យាជាដើមនេះ​ បុគ្គលណា​ បានផ្ដាច់ផ្ដិលដកឡើង​ ធ្វើឲ្យមានឫស​គល់​ដាច់​ហើយ​ បុគ្គល​នោះ​ ជាអ្នកមានទោសខ្ជាក់ចោលហើយ ជាអ្នកមានប្រាជ្ញា​ ទើបហៅថា​ ​ជាមនុស្សល្អបាន ។
ប្រារព្ធចំពោះភិក្ខុឈ្មោះហត្ថកៈ
ន  មុណ្ឌកេន  សមណោ                 អព្វតោ  អលិកំ  ភណំ
ឥច្ឆាលោភសមាបន្នោ                      សមណោ  កឹ  ភវិស្សតិ ។
យោ  ច  សមេតិ  បាបានិ                  អណុំថូលានិ សព្វសោ
សមិតត្តា  ហិ  បាបានំ                      សមណោតិ  បវុច្ចតិ ។
បុគ្គលមិនបានឈ្មោះថា​ ជាសមណៈ​​ ដោយភាពជាអ្នកមានក្បាលត្រងោលទេ បុគ្គលអ្នកមិន​មាន​សីលវ័ត​ និង​ធុតង្គវត្ត ពោលតែពាក្យឡេះឡោះ​ ប្រកបដោយសេចក្ដីប្រាថ្នានឹងលោភៈ ឈ្មោះថា​ ជាសមណៈដូចម្ដេចបាន ។
លុះត្រាតែបុគ្គលណា រម្ងាប់បាបទាំងឡាយ ទាំងតូចទាំងធំ​ ដោយប្រការទាំងពួងបាន ទើប​ហៅ​ថា​ សមណៈ ​ព្រោះ​បាប​ទាំងឡាយ​ ដែលបុគ្គលនោះរម្ងាប់បានហើយ ។
ប្រារព្ធចំពោះព្រាហ្មណ៍ម្នាក់
ន  តេន  ភិក្ខុ  សោ  ហោតិ                យាវតា  ភិក្ខតេ  បរេ
វិស្សំ  ធម្មំ  សមាទាយ                        ភិក្ខុ  ហោតិ  ន  តាវតា ។
​យោធ  បុញ្ញញ្ច  បាបញ្ច                    វាហេត្វា  ព្រហ្មចរិយវា
សង្ខាយ  លោកេ  ចរតិ                     ស  វេ  ភិក្ខូតិ  វុច្ចតិ ។
បុគ្គលណា ដើរសូមជនទាំងឡាយដទៃ ដោយហេតុត្រឹមណា​ បុគ្គលនោះ មិនបានឈ្មោះថា​ ជា​ភិក្ខុ ដោយ​ហេតុ​ត្រឹម​ណោះទេ​ បុគ្គលសមាទានធម៌ជាពិស ឈ្មោះថា​ ជា​ភិក្ខុដោយហេតុត្រឹម​តែ​ការ​ដើរ​សូម​ប៉ុណ្ណោះ​មិន​ទាន់​បាន​ទេ ។
លុះត្រាតែបុគ្គលណា ក្នុងលោកនេះ​ បន្សាត់បុណ្យនិងបាបចេញហើយ​ ជាអ្នកមានការប្រព្រឹត្ត​ដ៏​ប្រសើរ ត្រាច់​ទៅ​ក្នុង​លោក​ ដោយសេចក្ដីចេះដឹង​ បុគ្គលនោះឯង ទើបហៅថា​ ជាភិក្ខុ ។
ប្រារព្ធចំពោះតិរ្ថិយ
ន  មោនេន  មុនិ  ហោតិ                     មូឡ្ហរូបោ  អវិទ្ទសុ
យោ  ច  តុលំវ  បគ្គយ្ហ                       វរមាទាយ  បណ្ឌិតោ ។
បាបានិ  បរិវជ្ជេតិ                               ស  មុនី  តេន  សោ  មុនិ
យោ  មុនាតិ  ឧភោ  លោកេ             មុនិ  តេន  បវុច្ចតិ ។
បុគ្គលមានសេចក្ដីវង្វេង​ ជាធម្មតា​ មិនមានការចេះដឹង​ មិនបានឈ្មោះថា​ ជាមុនី ដោយភាពជា​អ្នក​ស្ងៀម​ទេ​ លុះ​ត្រា​តែបុគ្គលណា​ ជាបណ្ឌិតកាន់យកធម៌ដ៏ប្រសើរ​ វៀរចាកបាបទាំងឡាយ ។​
ដូចបុគ្គលកាន់ជញ្ជីងហើយថ្លឹងដូច្នោះ បុគ្គលនោះ​ ទើបឈ្មោះថា​ ជាមុនី​ ដោយភាពជាអ្នកស្ងៀមនោះបាន បុគ្គល​ណា​ ដឹងប្រយោជន៍ទាំងពីរក្នុងលោក​ បុគ្គលនោះ ហៅថាមុនី ដោយហេតុនោះ ។
ប្រារព្ធចំពោះព្រានឈ្មោះអរិយៈ
ន  តេន  អរិយោ  ហោតិ                      យេន  បាណានិ  ហឹសតិ
អហឹសា  សព្វបាណានំ                     អរិយោតិ  បវុច្ចតិ ។
បុគ្គលបៀតបៀនសត្វទាំងឡាយ ដោយហេតុណា​ មិនបានឈ្មោះថា​ ជាអរិយៈ ដោយហេតុ​នោះ​ទេ បុគ្គល​ដែល​តថាគត​ហៅថា អរិយៈ​ ព្រោះមិនបៀតបៀនសត្វទាំងពួង ។
ប្រារព្ធចំពោះភិក្ខុច្រើនរូប
ន  សីលព្វតមត្តេន                                 ពាហុសច្ចេន  វា  បន
អថ  វា  សមាធិលាភេន                         វិវិត្តសយនេន  វា ។
ផុសាមិ  នេក្ខម្មសុខំ                              អបុថុជ្ជនសេវិតំ
ភិក្ខុ  វិស្សាសមាបាទិ                            អប្បត្តោ  អាសវក្ខយំ ។
មា្នលភិក្ខុ បើភិក្ខុមិនទាន់ដល់នូវការអស់អាសវៈទេ​ កុំអាលទុកចិត្តដោយគុណត្រឹមតែសីល​និង​វ័ត ឬ​ដោយ​ភាព​ជា​អ្នក​ចេះដឹងច្រើនឡើយ ។
មួយទៀត ដោយការបានសមាធិ ឬដោយការដេកក្នុងទីស្ងាត់​ ឬក៏ដោយគុណមាន​ប្រមាណ​ប៉ុណ្ណេះថា អាត្មាអញ ពាល់​ត្រូវនេក្ខម្មសុខ​ ដែលបុថុជ្ជនមិនដែលជួបប្រសព្វ ដូច្នេះឡើយ ។
២០. មគ្គវគ្គ
ប្រារព្ធចំពោះភិក្ខុ​ ៥០០ រូប
មគ្គានដ្ឋង្គិកោ  សេដ្ឋោ                      សច្ចានំ  ចតុរោ  បទា
វិរាគោ  សេដ្ឋោ  ធម្មានំ                       ទ្វិបទានញ្ច  ចក្ខុមា ។
ឯសេវ  មគ្គោ  នត្ថញ្ញោ                        ទស្សនស្ស  វិសុទ្ធិយា
ឯតញ្ហិ  តុម្ហេ  បដិបជ្ជថ                        មារស្សេតំ  បមោហនំ ។
ឯតញ្ហិ  តុម្ហេ  បដិបន្នា                         ទុក្ខស្សន្តំ  ករិស្សថ
អក្ខាតោ  វោ  មយា  មគ្គោ                 អញ្ញាយ  សល្លកន្តនំ ។
តុម្ហេហិ  កិច្ចមាតប្បំ                           អក្ខាតារោ  តថាគតា
បដិបន្នា  បមោក្ខន្តិ                            ឈាយិនោ  មារពន្ធនា ។
ផ្លូវមានអង្គ​ ៨ ប្រសើរជាងផ្លូវទាំងឡាយ បទ​ ៤​ គឺអរិយសច្ចប្រសើរជាងសច្ចៈទាំងឡាយ វិរាគធម៌​ប្រសើរ​ជាង​ធម៌​ទាំង​ឡាយ​ ម្យ៉ាងទៀត ព្រះតថាគតមានចក្ខុ ប្រសើរជាងសត្វទ្វេបាទទាំងឡាយ ។
ផ្លូវនេះឯង ប្រព្រឹត្តទៅដើម្បីសេចក្ដីបរិសុទ្ធនៃទស្សនៈ​ ផ្លូវដទៃមិនមានទេ ព្រោះហេតុនោះ អ្នកទាំងឡាយ ចូរ​ដើរ​ទៅ​កាន់ផ្លូវនោះ​ ផ្លូវនេះ​ ជាផ្លូវញ៉ាំងមារឲ្យវង្វេង ។
អ្នកទាំងឡាយ​ ដើរទៅកាន់ផ្លូវនេះហើយ អាចនឹងធ្វើឲ្យផុតទុក្ខបាន​ ផ្លូវនេះហើយ ដែល​តថាគត​ថា​ ជា​ផ្លូវ​កម្ចាត់​បង់​កូនសរ ប្រាប់អ្នកទាំងឡាយ ។
សេចក្ដីព្យាយាមញ៉ាំងកិលេសឲ្យក្ដៅសព្វ អ្នកទាំងឡាយ​គប្បីធ្វើ​ ព្រះតថាគតទាំងឡាយ​ គ្រាន់តែជាអ្នកប្រាប់ ជន​​ទាំង​ឡាយ​ មានការពិនិត្យ​ បើបានដើរទៅហើយ នឹងរួចចាក​ចំណង​របស់មារបាន ។
ប្រារព្ធចំពោះភិក្ខុ​ ៥០០ រូប ដទៃទៀត
សព្វេ  សង្ខារា  អនិច្ចាតិ                         យទា  បញ្ញាយ  បស្សតិ
អថ  និព្វិន្ទតិ  ទុក្ខេ                                 ឯស  មគ្គោ  វិសុទ្ធិយា ។
កាលណា​ បុគ្គលយល់ឃើញដោយប្រាជ្ញាថា សង្ខារទាំងពួងមិនទៀងដូច្នេះ កាលណោះ រមែងនឿយណាយ ក្នុង​សេចក្ដីទុក្ខនេះ​ ជាផ្លូវនៃសេចក្ដីបរិសុទ្ធ ។
សព្វេ  សង្ខារា  ទុក្ខាតិ                           យទា  បញ្ញាយ  បស្សតិ
អថ  និព្វិន្ទតិ  ទុក្ខេ                                  ឯស  មគ្គោ  វិសុទ្ធិយា ។
កាលណា បុគ្គលយល់ឃើញដោយប្រាជ្ញាថា​ សង្ខារទាំងពួងនាំមកនូវសេចក្ដីទុក្ខដូច្នេះ កាលណោះ រមែង​នឿយ​ណាយ​ក្នុងសេចក្ដីទុក្ខ នេះជាផ្លូវនៃសេចក្ដីបរិសុទ្ធ ។
សព្វេ  ធម្មា  អនត្តាតិ                              យទា  បញ្ញាយ  បស្សតិ
អថ  និព្វិន្ទតិ  ទុក្ខេ                                  ឯស  មគ្គោ  វិសុទ្ធិយា ។
កាលណា បុគ្គលយល់ឃើញដោយប្រាជ្ញាថា​ សង្ខារទាំងពួងមិនមែនជារបស់ខ្លួនដូច្នេះ កាលណោះ រមែង​នឿយ​ណាយ​ក្នុងសេចក្ដីទុក្ខ នេះជាផ្លូវនៃសេចក្ដីបរិសុទ្ធ ។
ប្រារព្ធចំពោះព្រះបធានកម្មិកតិស្សត្ថេរ
ឧដ្ឋានកាលម្ហិ  អនុដ្ឋហានោ
យុវា  ពលី  អាលសិយំ  ឧបេតោ
សំសន្នសង្កប្បមនោ  កុសីតោ
បញ្ញាយ  មគ្គំ  អលសោ  ន  វិន្ទតិ ។
បុគ្គលនៅកំលោះ​ មានកម្លាំង​ ទាស់តែប្រកបដោយសេចក្ដីខ្ជិលច្រអូស មិនប្រឹងប្រែងក្នុង​កាលដែលគួរប្រឹងប្រែង មាន​សេចក្ដីត្រិះរិះក្នុងចិត្ត លិចចុះក្នុងអកុសលវិតក្ក ជា​មនុស្ស​ខ្ជិល​ បុគ្គល​ខ្ជិល​នោះ​​ រមែង​មិន​បាន​ផ្លូវ​បញ្ញា​
ឡើយ ។

ប្រារព្ធចំពោះសូករប្រេត
វាចានុរក្ខី  មនសា  សុសំវុតោ
កាយេន  ច  អកុសលំ  ន  កយិរា
ឯតេ  តយោ  កម្មបថេ  វិសោធយេ
អារាធយេ  មគ្គមិសិប្បវេទិតំ ។
បុគ្គលគប្បីជាអ្នករក្សាវាចា សង្រួមឲ្យល្អ ដោយចិត្ត​ ទាំងមិនគប្បីធ្វើអកុសលដោយកាយ បុគ្គល​គប្បី​ជម្រះ​កម្មបទ​ទាំង​ ៣ នេះ​ និងគប្បីត្រេកអរចំពោះមគ្គ ដែលលោកអ្នកស្វែងរកគុណដ៏ល្អ​ សំដែងទុកហើយ ។
ប្រារព្ធចំពោះព្រះបោឋិលត្ថេរ
យោគា  វេ  ជាយតេ  ភូរិ                         អយោគា  ភូរិសង្ខយោ
ឯតំ  ទ្វេធា  បថំ  ញត្វា                           ភវាយ  វិភវាយ  ច
តថត្តានំ  និវេសេយ្យ                               យថា  ភូរិ  បវឌ្ឍតិ ។
ប្រាជ្ញា​ រមែងកើតអំពីការប្រកប សេចក្ដីវិនាសប្រាជ្ញា​ រមែងកើតអំពីការមិនប្រកប អ្នកមានប្រាជ្ញា​ ដឹងការប្រកប និង​ការមិនប្រកបទាំងពីរនេះថា ជាគន្លងនៃសេចក្ដីចម្រើន និង​សេចក្ដី​វិនាស​ហើយ​ ប្រាជ្ញា​ចម្រើន​ឡើង ដោយ​ប្រការណា គួរតម្កល់ខ្លួនទុក ដោយប្រការនោះ ។
ប្រារព្ធចំពោះព្រះថេរៈចាស់ ( មហល្លកត្ថេរ )​ ច្រើនរូប
វនំ  ឆិន្ទថ  មា  រុក្ខំ                                វនតោ  ជាយតេ  ភយំ
ឆេត្វា  វនញ្ច  វនថញ្ច                           និព្វនា  ហោថ  ភិក្ខវោ ។
យាវញ្ហិ  វនថោ  ន  ឆិជ្ជតិ
អណុមត្តោបិ  នរស្ស  នារិសុ
បដិពទ្ធមនោវ  តាវ  សោ
វច្ឆោ  ខីរបកោវ  មាតរិ ។
អ្នកទាំងឡាយ​ ចូរកាត់កិលេសដូចជាព្រៃចេញ ចូរកម្ចាត់ដើមឈើ​ ព្រោះភ័យកើតអំពីកិលេស ដូចជាព្រៃ ម្នាល​ភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយ​ ចូរកាត់កិលេសដូចជាព្រៃឈើផង កិលេសដូចជាដើមឈើដុះក្នុងព្រៃផង ។
ចូរជាអ្នកកុំមានកិលេស ដូច​ជា​ព្រៃ​ឡើយ​ ព្រោះ​ថា​ កិលេស​ដូច​ជា​ព្រៃ​ឈើ​​ ដុះ​ក្នុង​ព្រៃ​របស់​នរជន​ សូម្បី​មាន​ប្រមាណ​តិចក៏ដោយ បើកាត់មិនដាច់ក្នុងពួកនារី​ ដរាបណា​ នរជននោះឯង តែងមានចិត្តចំពោះក្នុងពួកនារី ដូចកូនគោនៅកំពុងបៅដោះ​ ដែលមានចិត្តជាប់នៅនឹងមេ ដរាបនោះ ។
ប្រារព្ធចំពោះសទ្ធិវិហារិករបស់ព្រះសារីបុត្ត
ឧច្ឆិន្ទ  សិនេហមត្តនោ
កុមុទំ  សារទិកំវ  បាណិនា
សន្តិមគ្គមេវ  ព្រូហយ
និព្វានំ  សុគតេន  ទេសិតំ ។
អ្នកចូរដកសេចក្ដីស្រឡាញ់របស់ខ្លួនចេញ ដូចបុគ្គលដកផ្កាកុមុទ​ ដែលកើតក្នុងសរទកាលដោយដៃ អ្នក​ចូរ​បណ្ដុះ​នូវផ្លូវសន្ដិភាពតែម្យ៉ាង​ ព្រះនិព្វាន ព្រះសុគតសំដែងទុកហើយ ។
ប្រារព្ធចំពោះពួកឈ្មួញមានទ្រព្យច្រើន
ឥធ  វស្សំ  វសិស្សាមិ               ឥធ  ហេមន្តគិម្ហិសុ
ឥតិ  ពាលោ  វិចិន្តេតិ               អន្តរាយំ  ន  ពុជ្ឈតិ ។
អញនឹងនៅក្នុងទីនេះអស់វស្សានរដូវ​ អញនឹងនៅក្នុងទីនេះ​ ក្នុងហេមន្ដរដូវ​ និងគិម្ហរដូវ ជនពាល រមែង​គិត​ខុស​ដូច្នេះ​ តែងមិនដឹងច្បាស់សេចក្ដីអន្ដរាយឡើយ ។
ប្រារព្ធចំពោះនាងកីសាគោតមី
តំ  បុត្តបសុសម្មត្តំ                    ព្យាសត្តមនសំ  នរំ
សុត្តំ  គាមំ  មហោឃោវ          មច្ចុ  អាទាយ  គច្ឆតិ ។
មច្ចុគឺសេចក្ដីស្លាប់ តែងនាំយកនរជន អ្នកស្រវឹងជ្រប់ក្នុងកូននិងសត្វចិញ្ចឹម មានចិត្តជាប់ជំពាក់ ក្នុង​អារម្មណ៍​ផ្សេងៗ​ នោះ​ ដូចជំនន់ទឹកធំ នាំយកអ្នកស្រុកកំពុងដេកលក់ ។
ប្រារព្ធចំពោះនាងបដាចារាថេរី
ន  សន្តិ  បុត្តា  តាណាយ        ន  បិតា  នបិ  ពន្ធវា
អន្តកេនាធិបន្នស្ស                   នត្ថិ  ញាតីសុ  តាណតា ។
ឯតមត្ថវសំ  ញត្វា                     បណ្ឌិតោ  សីលសំវុតោ
និព្វានគមនំ  មគ្គំ                      ខិប្បមេវ  វិសោធយេ ។
កាលបុគ្គលត្រូវមច្ចុសង្កត់ហើយ កូនទាំងឡាយ មិនមាន​ ដើម្បីជាទីពឹង​ បិតា​ ក៏មិនមាន ទាំងផៅពង្ស​ ក៏មិនមាន ដើម្បី​ជាទីពឹងឡើយ ។
សេចក្ដីទីពឹង​ ក្នុងញាតិទាំងឡាយ​ ក៏មិនមាន​ បណ្ឌិតដឹងអំណាចប្រយោជន៍នេះហើយ គួរ​ជា​អ្នក​សង្រួម​ក្នុង​សីល​ គួរ​ប្រញាប់ប្រញាល់ជម្រះផ្លូវ​ ជាទីកាន់ព្រះនិពា្វនឲ្យបាន ។
២១. បកិណ្ណកវគ្គ
ប្រារព្ធចំពោះបុព្វកម្មរបស់ព្រះអង្គ
មត្តាសុខបរិច្ចាគា                    បស្សេ  ចេ  វិបុលំ  សុខំ
ចជេ  មត្តាសុខំ  ធីរោ               សម្បស្សំ  វិបុលំ  សុខំ ។
បើឃើញសេចក្ដីសុខដ៏ធំទូលាយ ព្រោះលះបង់សុខល្មមប្រមាណ​ អ្នកមានប្រាជ្ញា កាល​ឃើញ​សុខ​ធំទូលាយ គប្បី​លះ​សុខល្មមប្រមាណចេញ ។
ប្រារព្ធចំពោះកុមារិកាស៊ីពងមាន់
បរទុក្ខូបធានេន                     អត្តនោ  សុខមិច្ឆតិ
វេរសំសគ្គសំសដ្ឋោ                 វេរា  សោ  ន  បរិមុច្ចតិ ។
ជនប្រាថ្នាសេចក្ដីសុខ ដើម្បីខ្លួន ដោយបង្កទុក្ខឲ្យអ្នកដទៃ​ ជននោះ​ ឈ្មោះថា​ ច្របូក​ច្របល់​ហើយ ដោយ​ការ​ជាប់​ចំពាក់ គឺពៀរ​ រមែងមិនរួចចាកពៀរទេ ។
ប្រារព្ធចំពោះភិក្ខុអ្នកនគរភទ្ទិយៈ
យញ្ហិ  កិច្ចំ  តទបវិទ្ធំ              អកិច្ចំ  បន  ករីយតិ
ឧន្នឡានំ  បមត្តានំ                 តេសំ  វឌ្ឍន្តិ  អាសវា ។
យេសញ្ច  សុសមារទ្ធា           និច្ចំ  កាយគតា  សតិ
អកិច្ចន្ដេ  ន  សេវន្តិ                កិច្ចេ  សាតច្ចការិនោ
សតានំ  សម្បជានានំ ​            អត្ថំ  គច្ឆន្តិ  អាសវា ។
របស់ណាដែលខ្លួនគួរធ្វើ របស់នោះ​ ពួកភិក្ខុណា លះបង់ចោលហើយ​ តែរបស់ដែលមិនគួរធ្វើ ត្រឡប់ជាធ្វើវិញ អាសវៈ​ទាំងឡាយ​ តែងចម្រើនឡើង​ ដល់ពួកភិក្ខុនោះ ជាអ្នកមានសេចក្ដី​ប្រមាទ​ មាន​មានះ​ដូច​ជា​ដើម​បបុស​លើក​ឡើងហើយ ។
លុះតែសតិប្រព្រឹត្តទៅ ក្នុងកាយជានិច្ច​ ដែលពួកភិក្ខុណាបានប្រារឰប្រពៃហើយ ភិក្ខុ​ទាំង​នោះ​​ រមែង​ជា​អ្នក​ធ្វើ​ការ​ដែល​គួរធ្វើរឿយៗ មិនធ្វើការដែលមិនគួរធ្វើអាសវៈទាំងឡាយ របស់​ពួក​ភិក្ខុនោះ ដែលជាអ្នកមានសតិ មាន​សម្បជញ្ញៈ​ ​រមែងដល់នូវការអស់ទៅ ។
ប្រារព្ធចំពោះព្រះលកុណ្តកភទ្ទិយត្ថេរ
មាតរំ  បិតរំ  ហន្ត្វា                  រាជានោ  ទ្វេ  ច  ខត្តិយេ
រដ្ឋំ  សានុចរំ  ហន្ត្វា                អនីឃោ  យាតិ  ព្រាហ្មណោ ។
បុគ្គលសម្លាប់តណ្ហា​ ដូចមាតាផង សម្លាប់អស្មិមានះ​ ដូចបិតាផង​ សម្លាប់សស្សតទិដ្ឋិ​​ និង​ឧច្ឆេទ​ទិដ្ឋិ ដូច​ជា​សេ្ដច​ជាក្សត្រ​ពីរព្រះអង្គផង​ សម្លាប់អាយតនៈ​ ដូចជាដែន ប្រព្រឹត្តទៅមួយអន្លើដោយ​បុរសអ្នកដើរតាម​ គឺស្មៀនផង រមែង​បានទៅជាខីណាសវព្រាហ្មណ៍​ ជាអ្នកមិនមានទុក្ខ ។
មាតរំ  បិតរំ  ហន្ត្វា                  រាជានោ  ទ្វេ  ច  សោត្តិយេ
វេយ្យគ្ឃបញ្ចមំ  ហន្ត្វា             អនីឃោ  យាតិ  ព្រាហ្មណោ ។
បុគ្គលសម្លាប់តណ្ហា​ ដូចមាតាផង សម្លាប់អស្មិមានះ​ ដូចបិតាផង​ សម្លាប់សស្សតទិដ្ឋិ​ និង​ឧច្ឆេទ​ទិដ្ឋ ដូចជាសេ្ដច ជា​ព្រាហ្មណ៍ទាំងពីរផង​ សម្លាប់វិចិកិច្ឆា ដូចជា​ខ្លា​ធំ​ ​ជាគម្រប់​ ៥​ ផងបាន​ហើយ​​ រមែង​បាន​ទៅ​ជា​ខីណាសវ-ព្រាហ្មណ៍​ ជាអ្នកមិនមានទុក្ខ ។
ប្រារព្ធចំពោះនាយទារុសាកដិក
សុប្បពុទ្ធំ  បពុជ្ឈន្តិ               សទា  គោតមសាវកា
យេសំ  ទិវា  ច  រត្តោ  ច       និច្ចំ  ពុទ្ធគតា  សតិ ។
សុប្បពុទ្ធំ  បពុជ្ឈន្តិ               សទា  គោតមសាវកា
យេសំ  ទិវា  ច  រត្តោ  ច       និច្ចំ  ធម្មគតា  សតិ ។
សុប្បពុទ្ធំ  បពុជ្ឈន្តិ               សទា  គោតមសាវកា
យេសំ  ទិវា  ច  រត្តោ  ច       និច្ចំ  សង្ឃគតា  សតិ ។
សុប្បពុទ្ធំ  បពុជ្ឈន្តិ               សទា  គោតមសាវកា
យេសំ  ទិវា  ច  រត្តោ  ច       និច្ចំ  កាយគតា  សតិ ។
សុប្បពុទ្ធំ  បពុជ្ឈន្តិ              សទា  គោតមសាវកា
យេសំ  ទិវា  ច  រត្តោ  ច      អហឹសាយ  រតោ  មនោ ។
សុប្បពុទ្ធំ  បពុជ្ឈន្តិ              សទា  គោតមសាវកា
យេសំ  ទិវា  ច  រត្តោ  ច      ភាវនាយ  រតោ  មនោ ។
សតិរបស់ជនពួកណា​ ដែលឋិតនៅក្នុងព្រះពុទ្ធគុណ អស់កាលជានិច្ច​ ទាំងថ្ងៃទាំងយប់ ជន​ពួក​នោះ​ ឈ្មោះ​ថា​ សាវ័ក​របស់ព្រះគោតម រមែងភ្ញាក់រឭកៗ​ ដោយប្រពៃ សព្វកាល ។
សតិរបស់ជនពួកណា​ ដែលឋិតនៅក្នុងព្រះធម្មគុណ​ អស់កាលជានិច្ច​ ទាំងថ្ងៃទាំងយប់ ជនពួក​នោះ​​ ឈ្មោះថា​សាវ័ក​របស់ព្រះគោតម រមែងភ្ញាក់រឭកៗ ដោយប្រពៃ សព្វកាល ។
សតិរបស់ជនពួកណា​ ដែលឋិតនៅក្នុងព្រះសង្ឃគុណ​ អស់កាលជានិច្ច​ ទាំងថ្ងៃទាំងយប់ ជនពួក​នោះ​​​ ឈ្មោះ​ថា​ សាវ័ករបស់ព្រះគោតម រមែងភ្ញាក់រឭកៗ ដោយប្រពៃ សព្វកាល ។
សតិរបស់ជនពួកណា ដែលឋិតនៅក្នុងកាយ អស់កាលជានិច្ច​ ទាំងថ្ងៃទាំងយប់ ជនពួក​នោះ​​ ឈ្មោះ​ថា​ សាវ័ក​របស់​ព្រះគោតម រមែងភ្ញាក់រឭកៗ ដោយប្រពៃ សព្វកាល ។
ចិត្តរបស់ជនពួកណា​ ត្រេកអរហើយ ក្នុងការមិនបៀតបៀនគេ​ ទាំងថ្ងៃទាំងយប់ ជនពួកនោះ ឈ្មោះថា​​ សាវ័ក​របស់​ព្រះគោតម​ រមែងភ្ញាក់រឭកៗ ដោយប្រពៃ សព្វកាល ។
ចិត្តរបស់ជនពួកណា ត្រេកអរហើយ ក្នុងមេត្តាភាវនា ទាំងថ្ងៃទាំងយប់​ ជនពួកនោះ ឈ្មោះថា សាវ័ក​របស់​ព្រះ​គោតម រមែងភ្ញាក់រឭកៗ ដោយប្រពៃ​ សព្វកាល ។
ប្រារព្ធចំពោះភិក្ខុវជ្ជីបុត្រ
ទុប្បព្វជ្ជំ  ទុរភិរមំ                        ទុរាវាសា  ឃរា  ទុខា
ទុក្ខោ​  សមានសំវាសោ           ទុក្ខានុបតិតទ្ធគូ
តស្មា  ន  ចទ្ធគូ  សិយា             ន  ច  ទុក្ខានុបតិតោ  សិយា ។
ការចេញបួសបានដោយក្រ ការត្រេកអរត្រូវបានដោយក្រ​ ផ្ទះទាំងឡាយ​ មានការនៅគ្រប់​គ្រង​​ ដោយ​លំបាក ជា​ការ​ក្រ​ ការនៅរួមដោយជនស្មើគ្នា ( ដែល​មិន​មាន​សេចក្តី​កោត​ក្រែង )​ ជាការក្រ ជន​អ្នក​ដើរ​ផ្លូវ​ឆ្ងាយ​ គឺ​វដ្ដៈ​ តែង​ត្រូវ​សេចក្ដីទុក្ខធ្លាក់ជាប់តាម ព្រោះ​ហេតុ​នោះ​ បុគ្គល​មិន​គប្បី​ជា​អ្នក​ដើរ​ផ្លូវ​ឆ្ងាយ​ផង​ មិន​គប្បី​ជា​អ្នក​ត្រូវ​សេចក្ដី​ទុក្ខ​ធ្លាក់ជាប់តាមផង ។
ប្រារព្ធចំពោះចិត្តគហបតី
សទ្ធោ  សីលេន  សម្បន្នោ          យសោភោគសមប្បិតោ
យំ  យំ  បទេសំ  ភជតិ  ​​              តត្ថ  តត្ថេវ  បូជិតោ ។
បុគ្គលអ្នកមានសទ្ធា បរិបូណ៌ដោយសីល​ ស្កប់ស្កល់ដោយយស​ និងភោគសម្បត្តិ គប់រក​ប្រទេស​ណាៗ​ គេ​តែង​បូជា​ ក្នុងប្រទេសនោះៗ ។
ប្រារព្ធចំពោះនាងចូឡសុភទ្ទា
ទូរេ  សន្តោ  បកាសេន្តិ                ហិមវន្តោវ  បព្វតោ
អសន្តេត្ថ  ន  ទិស្សន្តិ                     រត្តឹ  ខិត្តា  យថា  សរា ។
ពួកសប្បុរស រមែងប្រាកដក្នុងទីឆ្ងាយ ដូចភ្នំហិមពាន្ដ​ ដូច្នោះ​ ពួកអសប្បុរស​ ( ទុកជាឋិតនៅ ) ក្នុងទី​ជិត ក៏​រមែង​មិន​ប្រាកដ​ ដូចព្រួញដែលបុគ្គលបាញ់ក្នុងវេលាយប់ ។
ប្រារព្ធចំពោះឯកវិហារីថេរៈ
ឯកាសនំ  ឯកសេយ្យំ                ឯកោ  ចរមតន្ទិតោ
ឯកោ  ទមយមត្តានំ                    វនន្តេ  រមិតោ  សិយា ។
បុគ្គល គួរគប់រកទីអង្គុយម្នាក់ឯង ទីដេកម្នាក់ឯង​ ជាអ្នកត្រាច់ទៅម្នាក់ឯង មិនជាអ្នក​ខ្ជិល​ច្រអូស ជា​អ្នក​ម្នាក់​ឯង​ ទូន្មាន​ខ្លួន​ គួរជាអ្នកត្រេកអរក្នុងព្រៃស្ងាត់ ។
២២. និរយវគ្គ
ប្រារព្ធចំពោះនាងបរិព្វាជិកាឈ្មោះសុន្ទរី
អភូតវាទី  និរយំ  ឧបេតិ
យោ  វាបិ  កត្វា  ន  ករោមិ  ចាហ
ឧភោបិ  តេ  បេច្ច  សមា  ភវន្តិ
និហីនកម្មា  មនុជា  បរត្ថ ។
បុគ្គលពោលពាក្យមិនពិត​ ឬបុគ្គលណាធ្វើ​ ( អំពើអាក្រក់ )​ ហើយនិយាយថា អញមិនធ្វើទេ បុគ្គល​នោះ​ រមែង​ទៅ​កាន់​នរក ជនទាំងពីរនាក់ ដែលមានអំពើទាបថោកស្មើគ្នានោះ​ លុះលះលោក​នេះទៅហើយ រមែង​ជា​អ្នក​ស្មើ​គ្នា​ ដោយ​គតិក្នុងលោកខាងមុខទៀត ។
ប្រារព្ធចំពោះសត្វអ្នកត្រូវទុក្ខបៀតបៀន
កាសាវកណ្ឋា  ពហវោ                  បាបធម្មា  អសញ្ញតា
បាបា  បាបេហិ  កម្មេហិ                  និរយំ  តេ  ឧបបជ្ជរេ ។
ពួកជនច្រើននាក់​ ដែលមាន-ករុំព័ន្ធព័ទ្ធ​ ដោយសំពត់កាសាវៈ​ តែ​ ( ប្រព្រឹត្ត )​ ធម៌ដ៌លាមក មិន​បាន​សង្រួម​​ ពួក​ជន​លាមកទាំងនោះ​ រមែងទៅកើតក្នុងនរក ដោយសារកម្មទាំងឡាយដ៏លាមក​នោះ ។
ប្រារព្ធចំពោះភិក្ខុអ្នកនៅត្រង់ឆ្នេរស្ទឹងឈ្មោះវគ្គុមុទា
សេយ្យោ  អយោគុឡោ  ភុត្តោ           តត្តោ  អគ្គិសិខូបមោ
យញ្ចេ  ភុញ្ជេយ្យ  ទុស្សីលោ              រដ្ឋបិណ្ឌំ  អសញ្ញតោ ។
បព្វជិតទ្រុស្ដសីល សូវបរិភោគដុំដែក ដែលកំពុងក្ដៅមានពណ៌ដូចអណ្ដាតភ្លើង ប្រសើរជាង បព្វជិត​ទ្រុស្ដ​សីល​មិន​សង្រួមបរិភោគដុំបាយអ្នកដែន​ នឹងប្រសើរ ដូចម្ដេចបាន ។
ប្រារព្ធចំពោះបុត្ររបស់សេដ្ឋីឈ្មោះខេមកៈ
ចត្តារិ  ឋានានិ  នរោ  បមត្តោ
អាបជ្ជតិ  បរទារូបសេវី
អបុញ្ញលាភំ  ន  និកាមសេយ្យំ
និន្ទំ  តតិយំ  និរយំ  ចតុត្ថំ ។
អបុញ្ញលាភោ  ច  គតី  ច  បាបិកា
ភីតស្ស  ភីតាយ  រតី  ច  ថោកិកា
រាជា  ច  ទណ្ឌំ  គរុកំ  បណេតិ
តស្មា  នរោ  បរទារំ  ន  សេវេ ។
នរជន អ្នកប្រមាទហើយ សេពប្រពន្ធរបស់បុគ្គលដទៃ​ រមែងដល់នូវហេតុនៃសេចក្ដីទុក្ខ​ ៤​ យ៉ាង គឺទី​ ១​ បាន​របស់​មិនមែនជាបុណ្យ​ ទី​ ២​ ដេកមិនបានតាមប្រាថ្នា ទី​ ៣​ ការតិះដៀល ទី​ ៤​ ការ​ធ្លាក់​នរក ។
( ហេតុនៃសេចក្ដីទុក្ខ​ ៤​ យ៉ាងផ្សេងទៀត​ ) គឺ បានរបស់មិនជាបុណ្យ​ ១​ មានធម៌អាក្រក់​ ១ តម្រេក​របស់​បុរស​អ្នក​​ខ្លាចជាមួយនឹងស្ដ្រី​ ដែលខ្លាចដែរ​ មានប្រមាណតិច​ ១ ព្រះរាជានឹង​ដាក់អាជ្ញា​យ៉ាង​ធ្ងន់​ ១​ ព្រោះ​ហេតុ​នោះ​ បុរស​មិនគួរ​សេពប្រពន្ធរបស់បុគ្គលដទៃឡើយ ។
ប្រារព្ធចំពោះភិក្ខុប្រដៅក្រ
កុសោ  យថា  ទុគ្គហិតោ                  ហត្ថមេវានុកន្តតិ
សាមញ្ញំ  ទុប្បរាមដ្ឋំ                            និរយាយុបកឌ្ឍតិ ។
យំ  កិញ្ចិ  សិថិលំ  កម្មំ                    សង្កិលិដ្ឋញ្ច  យំ  វតំ
សង្កស្សរំ  ព្រហ្មចរិយំ                         ន  តំ  ហោតិ  មហប្ផលំ ។
កយិរា  ចេ  កយិរាថេនំ                    ទឡ្ហមេនំ  បរក្កមេ
សិថិលោ  ហិ  បរិព្វាជោ                     ភិយ្យោ  អាកិរតេ  រជំ ។
ស្បូវភ្លាំង​ ដែលបុគ្គលកាន់មិនចំណាប់ រមែងលះដៃ​ យ៉ាងណាមិញ​ ភាពជាសមណៈដែលបុគ្គលកាន់​មិន​ស៊ប់​សួន​ហើយ​ រមែងទាញបព្វជិតនោះ​ ទៅនរក យ៉ាងនោះឯង ។
កម្មណាមួយ​ ដែលធូរថយក្ដី វ័តណាមួយ​ ដែលសៅហ្មងក្ដី​ ព្រហ្មចរិយៈដែល​បុគ្គលរឭក​ដោយ​សេចក្ដី​រង្កៀសក្ដី​ កម្ម​​ទាំង​ ៣ នោះ​ ជារបស់មិនមានផលច្រើនឡើយ ។
បើបុគ្គលធ្វើ គប្បីធ្វើកិច្ចនោះ​ ឲ្យមែនទែន​ គប្បីប្រឹងប្រែងធ្វើកិច្ចនោះឲ្យមាំមួន​ ព្រោះថា​​ សមណធម៌​​ ជា​គ្រឿង​វៀរ​ចាកកិលេសធូរថយ​ រមែងរោលធូលី​ គឺរាគាទិក្កិលេសដល់បុគ្គលដោយ​ក្រៃលែង ។
ប្រារព្ធចំពោះស្រីច្រណែន
អកតំ  ទុក្កដំ  សេយ្យោ                    បច្ឆា  តប្បតិ  ទុក្កដំ
កតញ្ច  សុកតំ  សេយ្យោ                យំ  កត្វា  នានុតប្បតិ ។
អំពើអាក្រក់ ដែលបុគ្គលមិនធ្វើ​ ប្រសើរជាង ព្រោះថា​ អំពើអាក្រក់​ រមែងធ្វើឲ្យក្ដៅក្រហាយ ក្នុង​កាល​ជា​ខាង​ក្រោយ​ បុគ្គលធ្វើអំពើណាហើយ រមែងមិនក្ដៅក្រហាយក្នុងកាលជាខាងក្រោយ អំពើនោះ​ ជាអំពើល្អ បើ​បុគ្គល​ធ្វើហើយ ឈ្មោះថា បុគ្គលប្រសើរ ។
ប្រារព្ធចំពោះអាគន្តុកភិក្ខុ
នគរំ  យថា  បច្ចន្តំ                             គុត្តំ  សន្តរពាហិរំ
ឯវំ  គោបេថ  អត្តានំ                          ខណោ  វោ  មា  ឧបច្ចគា
ខណាតីតា  ហិ  សោចន្តិ                  និរយម្ហិ  សមប្បិតា ។
នគរនៅទីបំផុតដែន ដែលគេគ្រប់គ្រងហើយ ទាំងខាងក្នុង​ ទាំងខាងក្រៅ​ យ៉ាងណា អ្នកទាំង​ឡាយ គួរ​រក្សា​ខ្លួន​យ៉ាងណា​ កុំឲ្យខណៈកន្លងអ្នកទាំងឡាយបានឡើយ ព្រោះថា​ ជនទាំងឡាយដែលឲ្យខណៈកន្លងហើយ រមែង​សោកស្ដាយក្នុងនរកមីរដេសដាស ។
ប្រារព្ធចំពោះនិគ្រន្ថ
អលជ្ជិតាយេ  លជ្ជន្តិ                           លជ្ជិតាយេ  ន  លជ្ជរេ
មិច្ឆាទិដ្ឋិសមាទានា                            សត្តា  គច្ឆន្តិ  ទុគ្គតឹ ។
អភយេ  ភយទស្សិនោ                        ភយេ  ច  អភយទស្សិនោ
មិច្ឆាទិដ្ឋិសមាទានា                            សត្តា  គច្ឆន្តិ  ទុគ្គតឹ ។
សត្វទាំងឡាយ​ ដែលប្រកាន់មិច្ឆាទិដ្ឋិ​ រមែងខ្មាសក្នុងហេតុដែលគេមិនត្រូវខ្មាស រមែង​មិន​ខ្មាស​ក្នុង​ហេតុ​ដែល​ត្រូវ​ខ្មាស សត្វទាំងនោះ តែងទៅកាន់ទុគ្គតិ ។
សត្វទាំងឡាយ ដែលប្រកាន់មិច្ឆាទិដ្ឋិ​ រមែងយល់ឃើញក្នុងហេតុដែលគេត្រូវខ្លាចថា​ ជាហេតុ​ដែល​គេ​មិន​ត្រូវ​ខ្លាច​ផង សត្វទាំងនោះ​ តែងទៅកាន់ទុគ្គតិ ។
ប្រារព្ធចំពោះសាវ័កតិរ្ថិយ
អវជ្ជេ  វជ្ជមតិនោ                                  វជ្ជេ  អវជ្ជទស្សិនោ
មិច្ឆាទិដ្ឋិសមាទានា                            សត្តា  គច្ឆន្តិ  ទុគ្គតឹ ។
វជ្ជញ្ច  វជ្ជតោ  ញត្វា                           អវជ្ជញ្ច  អវជ្ជតោ
សម្មាទិដ្ឋិសមាទានា                          សត្តា  គច្ឆន្តិ  សុគតឹ ។
សត្វទាំងឡាយ ដែលប្រកាន់មិច្ឆាទិដ្ឋិ រមែងយល់ឃើញក្នុងហេតុដែលឥតទោសថា​ ជាហេតុ​មាន​ទោស​ផង​ យល់​ឃើញ​ក្នុងហេតុដែលមានទោស ថាជាហេតុឥតទោសផង​ សត្វទាំង​នោះ​ ​តែងទៅកាន់ទុគ្គតិ ។
សត្វទាំងឡាយ​ ដែលប្រកាន់សម្មាទិដ្ឋិ ដឹងរបស់មានទោសថា​ ជារបស់មានទោសផង ដឹង​របស់​មិន​មាន​ទោស​ថា​ ជា​របស់មិនមានទោសផង សត្វទាំងនោះ តែងទៅកាន់សុគតិ ។
២៣. នាគវគ្គ
ប្រារព្ធចំពោះរឿងរបស់ព្រះអង្គ
អហំ  នាគោវ  សង្គាមេ                  ចាបតោ  បតិតំ  សរំ
អតិវាក្យំ​  តិតិក្ខិស្សំ                      ទុស្សីលោ  ហិ  ពហុជ្ជនោ ។
ទន្តំ  នយន្តិ  សមិតឹ                       ទន្តំ  រាជាភិរូហតិ
ទន្តោ  សេដ្ឋោ  មនុស្សេសុ            យោតិវាក្យំ​  តិតិក្ខតិ ។
វរមស្សតរា  ទន្តា                           អាជានីយា  ច  សិន្ធវា
កុញ្ជរា  ច  មហានាគា                អត្តទន្តោ  តតោ  វរំ ។
តថាគតនឹងអត់ទ្រាំពាក្យល្មើស​ ដូចដំរីកាលអត់ទ្រាំចំពោះព្រួញ​ ដែលរបូតចេញអំពីធ្នូ ក្នុង​សង្គ្រាម​ ដូច្នោះ ព្រោះ​ថា​ ជនទ្រុស្ដសីល​ មានច្រើននាក់ ។
ពួកជនតែងនាំវាហនៈ ដែលទូន្មានហើយ​ ទៅកាន់ទីប្រជុំ​ ព្រះរាជាតែងសេ្ដចឡើងកាន់វាហនៈ ដែល​ទូន្មាន​ហើយ​ បណ្ដា​មនុស្សទាំងឡាយ មនុស្សណា អត់សង្កត់នឹងពាក្យល្មើសបាន​ មនុស្ស​នោះ​ ជាអ្នកមានខ្លូនទូន្មានហើយ ឈ្មោះ​ថា បុគ្គលប្រសើរបំផុត ។
ពួកសេះអស្សតរក្ដី សេះអាជានេយ្យក្ដី សេះសិន្ធពក្ដី​ ដំរីកុញ្ជរដ៏ប្រសើរក្ដី ដែលបុគ្គលប្រៀនប្រដៅ​បាន​បទ​ហើយ​ រាប់​ថា​ ជាសត្វប្រសើរ បុគ្គលដែលមានខ្លួនទូន្មានបានបទហើយ ប្រសើរជាងសត្វទាំងអស់នោះ ។
ប្រារព្ធចំពោះភិក្ខុធ្លាប់ធ្វើជាហ្មដំរី ( ហត្ថាចារ្យ )
ន  ហិ  ឯតេហិ  យានេហិ              គច្ឆេយ្យ  អគតំ  ទិសំ
យថាត្តនា  សុទន្តេន                     ទន្តោ  ទន្តេន  គច្ឆតិ ។
បុគ្គលទូន្មានខ្លួនបានបទហើយ ទូន្មានខ្លួនល្អហើយ​ ឈ្មោះថា​ ទូន្មានហើយ​ ទើបទៅកាន់ទិស​​ ដែល​ខ្លួន​មិន​ធ្លាប់​ទៅ​គឺព្រះនិព្វានបាន​ ពុំមែនដូចបុគ្គលទៅកាន់ទិស ដែលខ្លួនមិនធ្លាប់ទៅដោយសារយានទាំងឡាយនោះឡើយ ។
ប្រារព្ធចំពោះកូនរបស់ព្រាហ្មណ៍ចាស់
ធនបាលោ  នាម  កុញ្ជរោ       
កដុកបភេទនោ  ទុន្និវារយោ
ពទ្ធោ  កពឡំ  ន  ភុញ្ជតិ             
សុមរតិ  នាគវនស្ស  កុញ្ជរោ ។
ដំរីឈ្មោះធនបាល ជាសត្វចុះប្រេង ក្លៀវក្លា​ នាយហត្ថាចារ្យឃាត់បានដោយលំបាក បើនាយហត្ថាចារ្យ ចង​ភ្ជាប់​ មិន​ស៊ីស្មៅទេ ព្រោះរឭកដល់ព្រៃខ្ទឹង ដែលដំរីនោះធ្លាប់ទៅ ។
ប្រារព្ធចំពោះព្រះបាទបសេនទិកោសល
មិទ្ធី  យទា  ហោតិ  មហគ្ឃសោ  ច
និទ្ទាយិតា  សម្បរិវត្តសាយី
មហាវរាហោវ  និវាបបុដ្ឋោ
បុនប្បុនំ  គព្ភមុបេតិ  មន្ទោ ។
កាលណា បុគ្គលអ្នកមានសេចក្ដីងោកងុយផង​ អ្នកបរិភោគភោជនមានប្រមាណច្រើនផង អ្នក​ដេក​លក់​ផង​ អ្នក​ដេក​បម្រះននៀលផង ដូចជ្រូកស្រុក ដែលបុគ្គលចិញ្ចឹមដោយសូករភត្ត​ កាលនោះ​ បុគ្គលនោះ ជាមនុស្សខ្លៅ រមែង​ចូលទៅកាន់គភ៌រឿយៗ ។
ប្រារព្ធចំពោះសានុសាមណេរ
ឥទំ  បុរេ  ចិត្តមចារិ  ចារិកំ
យេនិច្ឆកំ  យត្ថកាមំ  យថាសុខំ
តទជ្ជហំ  និគ្គហេស្សាមិ  យោនិសោ
ហត្ថិប្បភិន្នំ  វិយ  អំកុសគ្គាហោ ។
ក្នុងកាលមុនអំពីកាលនេះ ចិត្តនេះ​ បានត្រាច់ទៅកាន់ចារិក​ តាមអាការដែលខ្លួនប្រាថ្នា តាម​អារម្មណ៍​ដែល​ខ្លួន​ប្រាថ្នា​តាមសេចក្ដីសប្បាយ​ ក្នុងថ្ងៃនេះ អញនឹងសង្កត់សង្កិនចិត្តនោះ ដោយ​ឧបាយ​ដូច​ហ្ម​ដំរី​ កាន់​កង្វេរ​សង្កត់​សង្កិនដំរីចុះប្រេង ដូច្នោះដែរ ។
ប្រារព្ធចំពោះដំរីបាវេរកៈ
អប្បមាទរតា  ហោថ                    សចិត្តមនុរក្ខថ
ទុគ្គា  ឧទ្ធរថត្តានំ                          បង្កេ  សន្នោវ  កុញ្ជរោ ។
អ្នកទាំងឡាយ​ ចូរត្រេកអរ ក្នុងសេចក្ដីមិនប្រមាទ ចូររក្សាចិត្តរបស់ខ្លួន​ ចូររើខ្លួនចេញចាកភក់ គឺកិលេស ដែល​ឆ្លង​បាន​ ដោយកម្រ​ ដូចដំរីដែលជាប់នៅក្នុងភក់ រើខ្លួនឲ្យរួចបាន ។
ប្រារព្ធចំពោះភិក្ខុច្រើនរូប
សចេ  លភេថ  និបកំ  សហាយំ
សទ្ធឹចរំ  សាធុវិហារិធីរំ
អភិភុយ្យ  សព្វានិ  បរិស្សយានិ
ចរេយ្យ  តេនត្តមនោ  សតីមា ។
នោ  ចេ  លភេថ  និបកំ  សហាយំ
សទ្ធឹចរំ  សាធុវិហារិធីរំ
រាជាវ  រដ្ឋំ  វិជិតំ  បហាយ
ឯកោ  ចរេ  មាតង្គរញ្ញេវ  នាគោ ។
ឯកស្ស  ចរិតំ  សេយ្យោ                  នត្ថិ  ពាលេ  សហាយតា
ឯកោ  ចរេ  ន  ច  បាបានិ  កយិរា
អប្បោស្សុក្កោ  មាតង្គរញ្ញេវ  នាគោ ។
បើបុគ្គលបានសម្លាញ់ ដែលមានប្រាជ្ញាជាគ្រឿងរក្សាខ្លួន​ មានប្រាជ្ញាចងចាំ មានគុណ​ធម៌​ជា​គ្រឿង​នៅ​ ញ៉ាំង​ប្រយោជន៍​ឲ្យសម្រេច​ ជាអ្នកត្រាច់ទៅជាមួយ គួរជាអ្នកមានចិត្តត្រេកអរ មាន​ស្មារតី​គ្រប​សង្កត់​សេចក្ដី​អន្ដរាយ​ទាំង​ពួង​ហើយ​ ត្រាច់ទៅជាមួយនឹងសម្លាញ់នោះឯង ។
បើស្វែងរកមិនបានសម្លាញ់ ដែលមានប្រាជ្ញាជាគ្រឿងរក្សាខ្លួន​ មានប្រាជ្ញាចងចាំ មានគុណ​ធម៌​ជា​គ្រឿង​នៅ​ ញ៉ាំង​ប្រយោជន៍​ឲ្យសម្រេច​ ជាអ្នកត្រាច់ទៅជាមួយទេ គួរ​ត្រាច់​ទៅ​តែ​ឯក​ឯង​វិញ​ ដូច​ព្រះ​រាជា ​លះ​បង់​រដ្ឋ​ដែល​ទ្រង់​ឈ្នះ​ហើយ ស្ដេចទៅតែឯកអង្គ ពុំនោះសោត ដូចដំរី​ឈ្មោះ​មាតង្គៈ ដែល​លះ​ហ្វូង​ ត្រាច់​ទៅ​ជា​ឯក​ឯង​ ក្នុង​ព្រៃ​ដូច្នោះ​ដែរ ។
ការត្រាច់ទៅរបស់បុគ្គលឯកឯង ជាគុណជាតប្រសើរបំផុត​ ព្រោះថាសហាយតាគុណ រមែងមិនមាន ក្នុង​ជន​ពាល​ឡើយ​ បុគ្គលនោះ​ គប្បីជាអ្នកមិនសេចក្ដីខ្វល់ខ្វាយ ត្រាច់ទៅតែម្នាក់ឯងផង​ មិនគប្បីធ្វើអំពើបាបទាំងឡាយផង ដូច​ដំរីឈ្មោះមាតង្គៈ​ ជាសត្វមិនមានសេចក្ដីខ្វល់ខ្វាយ លះបង់ហ្វូង ត្រាច់ទៅតែឯងក្នុងព្រៃ​ ដូច្នោះដែរ ។
ប្រារព្ធចំពោះមារ
អត្ថម្ហិ  ជាតម្ហិ  សុខា  សហាយា
តុដ្ឋី  សុខា  យា  ឥតរីតរេន
បុញ្ញំ  សុខំ  ជីវិតសង្ខយម្ហិ
សព្វស្ស  ទុក្ខស្ស  សុខំ  បហានំ ។
សុខា  មត្តេយ្យតា  លោកេ                         អថោ  បេត្តេយ្យតា  សុខា
សុខា  សាមញ្ញតា  លោកេ                        អថោ  ព្រហ្មញ្ញតា  សុខា ។
សុខំ  យាវ  ជរា  សីលំ                                 សុខា  សទ្ធា  បតិដ្ឋិតា
សុខោ  បញ្ញាយ  បដិលាភោ                       បាបានំ  អករណំ  សុខំ ។
កាលបើសេចក្ដីត្រូវការកើតឡើងហើយ​ សម្លាញ់ទាំងឡាយ​ នាំសេចក្ដីសុខមកឲ្យ សេចក្ដី​ត្រេក​អរ​ដោយ​បច្ច័យ​តាម​មានតាមបាន ជាហេតុនាំសេចក្ដីសុខមកឲ្យ បុណ្យនាំសេចក្ដីសុខមកឲ្យ ក្នុងកាលទៀបក្ស័យជីវិត ការ​លះ​បង់​ទុក្ខទាំងអស់បាន​ ជាហេតុ​នាំសេចក្ដីសុខមកឲ្យ ។
សេចក្ដីប្រតិបត្តិល្អក្នុងមាតា នាំសេចក្ដីសុខមកឲ្យ​ ក្នុងលោក​ មួយទៀត​ សេចក្ដីប្រតិបត្តិ​ល្អក្នុងបិតា នាំ​សេចក្ដី​សុខ​មកឲ្យ​ សេចក្ដីប្រតិបត្តិល្អក្នុងព្រាហ្មណ៍ នាំសេចក្ដីសុខមក​ឲ្យ ។
សីលនាំសេចក្ដីសុខមកឲ្យ​ ដរាបដល់ចាស់​ សទ្ធាដែលបុគ្គលតម្កល់ស៊ប់ហើយ នាំសេចក្ដីសុខមកឲ្យ ការ​បាន​ប្រាជ្ញា​ នាំសេចក្ដីសុខមកឲ្យ ការមិនធ្វើបាបទាំងឡាយ​ នាំសេចក្ដី​សុខ​មកឲ្យ ។
២៤. តណ្ហាវគ្គ
ប្រារព្ធចំពោះត្រីឈ្មោះកបិលៈ
មនុជស្ស  បមត្តចារិនោ
តណ្ហា  វឌ្ឍតិ  មាលុវា  វិយ
សោ  ប្លវតី  ហុរាហុរំ
ផលមិច្ឆំវ  វនស្មឹ  វានរោ ។
យំ  ឯសា  សហតេ  ជម្មី                         តណ្ហា  លោកេ  វិសត្តិកា
សោកា  តស្ស  បវឌ្ឍន្តិ                          អភិវឌ្ឍំវ  ពីរណំ ។
យោ  វេ  តំ  សហតេ  ជម្មិំ                        តណ្ហំ  លោកេ  ទុរច្ចយំ
សោកា  តម្ហា  បបតន្តិ                           ឧទពិន្ទុវ  បោក្ខរា ។
តំ  វោ  វទាមិ  ភទ្ទំ  វោ                             យាវន្ត្វេត្ថ  សមាគតា
តណ្ហាយ  មូលំ  ខនថ                           ឧសីរត្ថោវ  ពីរណំ
មា  វោ  នឡំវ  សោតោវ                        មារោ  ភញ្ជិ  បុនប្បុនំ ។
តណ្ហា​ តែងចម្រើនដល់មនុស្សអ្នកមានការប្រព្រឹត្តដោយសេចក្ដីប្រាមាទជាប្រក្រតី ដូចវល្លិ៍រួបរឹតឈើ​ហើយ​ ចម្រើន​ឡើង​ បុគ្គលនោះ​ តែងស្ទុះទៅកាន់ភពតូចភពធំ ដូចស្វាកាលប្រាថ្នា​ផ្លែឈើ​​ លោតក្នុងព្រៃ ដូច្នោះដែរ ។
តណ្ហានុ៎ះ ជាទោសជាតិដ៏លាមក ផ្សាយទៅក្នុងអារម្មណ៍ផ្សេងៗ​ ក្នុងលោក គ្របសង្កត់បុគ្គល​ណា សេចក្ដី​សោក​ស្ដាយ​ តែងចម្រើនឡើង​ ដល់បុគ្គលនោះ​ ដូចស្បូវរណ្ដាស ដែលត្រូវភ្លៀងធ្លាក់ចុះជញ្ជ្រាំហើយពន្លក លូត​លេច​ឡើង​ ដូច្នោះដែរ ។
ចំណែកជនណា គ្របសង្កត់តណ្ហាដ៏លាមកក្នុងលោក​ ដែលគេឆ្លងបានដោយកម្រនោះ សេចក្ដី​សោក​ស្ដាយ​ តែង​ធ្លាក់​ចេញចាកជននោះឯង ដូចដំណក់ទឹកដែលធ្លាក់ចុះចាកស្លឹក​ឈូក​ ​ដូច្នោះដែរ ។
ព្រោះហេតុនោះ​ បានជាតថាគត ប្រាប់អ្នកទាំងឡាយ​ អ្នកទាំងឡាយ​ មានប៉ុន្មានរូប ដែលមកប្រជុំ​គ្នា​ ក្នុង​ទីនេះ​ សេចក្ដី​ចម្រើន​ ចូរមានដល់អ្នកទាំងឡាយទាំងប៉ុណ្ណោះចុះ អ្នកទាំងឡាយ​ ចូរ​រំលើងឫសតណ្ហាចោលចេញ ដូច​បុគ្គលត្រូវការដោយស្បូវភ្លាំងគាស់ស្បូវណ្ដាសចោលចេញ ដូច្នោះ មារកុំរុករានអ្នកទាំងឡាយរឿយៗ​ ដូចខ្សែទឹក កាច់បំបាក់ដើមបបុសដូច្នោះឡើយ ។
ប្រារព្ធចំពោះកូនជ្រូកញី
យថាបិ  មូលេ  អនុបទ្ទវេ  ទឡ្ហេ
ឆិន្នោបិ  រុក្ខោ  បុនរេវ  រូហតិ
ឯវម្បិ  តណ្ហានុសយេ  អនូហតេ
និព្វត្តតី  ទុក្ខមិទំ  បុនប្បុនំ ។
យស្ស  ឆត្តឹសតិសោតា                             មនាបសវនា  ភុសា
មហា  វហន្តិ  ទុទ្ទិដ្ឋឹ                                   សង្កប្បា  រាគនិស្សិតា ។
សវន្តិ  សព្វធិ  សោតា                                លតា  ឧប្បជ្ជ  តិដ្ឋតិ
តញ្ច  ទិស្វា  លតំ  ជាតំ                              មូលំ  បញ្ញាយ  ឆិន្ទថ ។
សរិតានិ  សិនេហិតានិ  ច
សោមនស្សានិ  ភវន្តិ  ជន្តុនោ
តេ  សាតសិតា  សុខេសិនោ
តេ  វេ  ជាតិជរូបគា  នរា ។
តសិណាយ  បុរក្ខតា  បជា
បរិសប្បន្តិ  សសោវ  ពាធិតោ
សញ្ញោជនសង្គសត្តកា
ទុក្ខមុបេន្តិ  បុនប្បុនំ  ចិរាយ ។
តសិណាយ  បុរក្ខតា  បជា
បរិសប្បន្តិ  សសោវ  ពន្ធិតោ
តស្មា  តសិណំ  វិនោទយេ
អាកង្ខន្ត  វិរាគមត្តនោ ។
កាលបើឫសឈើ មិនមានសេចក្ដីអន្ដរាយ នៅមាំមួនទេ​ ដើមឈើទុកជាកាប់ចោលហើយ ក៏​តែង​ដុះ​ឡើង​ទៀត​បាន​ មានឧបមាដូចម្ដេចមិញ កាលបើតណ្ហានុស័យ​ បុគ្គលកម្ចាត់មិនទាន់បានហើយ ទុក្ខ​ ( មាន​ជាតិទុក្ខ​ជា​ដើម )​នេះ ក៏តែងកើតរឿយៗ​ មានឧបមេយ្យដូច្នោះឯង ។
ខ្សែតណ្ហា​ ៣៦ ជាធម្មជាតិហូរទៅក្នុងអារម្មណ៍ ជាទីគាប់ចិត្ត​ ជាធម្មជាតិភ្លៀវក្លា មាន​ដល់​បុគ្គលណា តម្រិះ​ទាំង​ឡាយ​ដ៏ធំ​ ដែលអាស្រ័យនូវរាគៈ តែងនាំនូវទិដ្ឋិអាក្រក់ របស់​បុគ្គល​នោះ ។
ខ្សែតណ្ហាទាំងឡាយ តែងហូរទៅ ក្នុងអារម្មណ៍ទាំងពួង​ ដូចជាវល្លិដែលបែកខ្នែងឡើង តាំង​នៅដូច្នោះ បើ​អ្នក​ទាំង​ឡាយ​ ឃើញតណ្ហាដូចវល្លិនោះ កើតឡើងហើយ ចូរកាត់ឫស​ចោល​ចេញ​ ដោយកាំបិតគឺបញ្ញា ។
សោមនស្សទាំងឡាយ ដែលផ្សាយទៅហើយផង​ ដែលប្រព្រឹត្តទៅដោយសេចក្ដីស្រឡាញ់ផង រមែងមានដល់ពួក​សត្វនោះ​ ជាអ្នកអាស្រ័យនូវសេចក្ដីរីករាយ អ្នកស្វែងរកសេចក្ដីសុខ​ នរ​ជន​ទាំងឡាយនោះឯង តែង​ឈម​ទៅ​រក​ជាតិ​ និងជរា ។
ពួកសត្វដែលតណ្ហាជាទីញ៉ាំងសត្វឲ្យតក់ស្លុត ក្រុងទុកហើយ​ តែងរន្ធត់ដូចទន្សាយដែលព្រាន​ទាក់​បាន​ហើយ​ដូច្នោះ​ ពួកសត្វដែលជាប់ក្នុងសំយោជនៈ​ និងសង្គធម៏​ ( ធម៌ជា​គ្រឿង​ជំពាក់ )​ ​តែងដល់នូវសេចក្ដីទុក្ខរឿយៗ អស់​កាលជាអង្វែង ។
ពួកសត្វដែលតណ្ហាជាទីញ៉ាំងសត្វឲ្យតក់ស្លុត ក្រុងទុកហើយ​ តែងរន្ធត់ដូចទន្សាយ ដែលនាយព្រាន ទាក់​បាន​ហើយ​ដូច្នោះ​ ព្រោះហេតុនោះ ភិក្ខុកាលប្រាថ្នាធម៌ជាគ្រឿងប្រាសចាករាគៈ ដើម្បីខ្លួន​ គប្បីបន្ទោបង់តណ្ហា ដែល​ជា​គ្រឿងតក់ស្លុតចោលចេញ ។
[ តណ្ហា​ ៣៦​ នោះ​ គឺ តណ្ហាវិចរិត​ ១៨​ អាស្រ័យ​នូវ​អាយតនៈ​ប្រព្រឹត្ត​ទៅ​ព្ធ​ដ៏​ខាង​ក្នុង​ តណ្ហាវិចរិត​ ១៨​ អាស្រ័យ​នូវ​អាយតនៈ​ខាង​ក្រៅ​ ]
ប្រារព្ធចំពោះវិព្ភន្តិកភិក្ខុ
យោ  និព្ធនថោ  វនាធិមុត្តោ
វនមុត្តោ  វនមេវ  ធាវតិ
តំ  បុគ្គលមេថ  បស្សថ
មុត្តោ  ពន្ធនមេវ  ធាវតិ ។
បុគ្គលណា​ មិនមានអាល័យក្នុងគិហិភាព ដូចដើមឈើតាំងនៅក្នុងព្រៃ​ មានចិត្តចុះស៊ប់ក្នុងព្រៃ​គឺ​តបធម៌ ជា​អ្នក​រួច​ស្រឡះចាកព្រៃ​ គឺតណ្ហាហើយ​ ស្ទុះទៅរកព្រៃគឺតណ្ហាវិញ អ្នកទាំងឡាយ​​ ចូរ​មើល​បុគ្គល​នោះ​ឯង​ បុគ្គល​នោះ​រួច​ចាកចំណង​ គឺឃរាវាសហើយ​ ស្ទុះទៅរកចំណង​គឺ​ឃរាវាសវិញ ។
ប្រារព្ធចំពោះចំណង គឺពន្ធនាគារ
ន  តំ  ទឡ្ហំ  ពន្ធនមាហុ  ធីរា
យទាយសំ  ទារុជបព្វជញ្ច
សារត្តរត្តា  មណិកុណ្ឌលេសុ
បុត្តេសុ  ទារេសុ  ច  យា  អបេក្ខា ។
ឯតំ  ទឡ្ហំ  ពន្ធនមាហុ  ធីរា
ឱហារិនំ  សិថិលំ  ទុប្បមុញ្ចំ
ឯតម្បិ  ឆេត្វាន  បរិព្វជន្តិ
អនបេក្ខិនោ  កាមសុខំ  បហាយ ។
ចំណងណា ដែលកើតអំពីដែកក្ដី កើតអំពីឈើក្ដី​ កើតអំពីស្មៅយាប្លងក្ដី អ្នកប្រាជ្ញមិនហៅ​ចំណង​នោះ​ថា​ ជា​ចំណង​មាំមួនឡើយ ពួកជនណា ត្រេកអរក្រៃពេក​ ក្នុងកែវមណីនិងកុណ្ឌល​ទាំង​ឡាយ​ក្ដី​ សេចក្ដី​អាឡោះ​អាល័យ​កូន​និងប្រពន្ធទាំងឡាយក្ដី ។
អ្នកប្រាជ្ញទាំងឡាយ​ ហៅសេចក្ដីត្រេកអរ​ និងសេចក្ដីអាឡោះអាល័យនោះ ថាជាចំណងមាំមួន​ ជាចំណងនាំចុះ ( ទាញ​សត្វ​ទម្លាក់​ទៅ​ក្នុង​អបាយ )​ ជា​ចំណងធូរទេ ប៉ុន្ដែសត្វស្រាយបានដោយកម្រ​ អ្នកប្រាជ្ញទាំងឡាយ​ កាត់​ចំណង​នោះចេញ​ ជាអ្នកមិនមានសេចក្ដីអាឡោះអាល័យ លះបង់កាមសុខ ហើយចេញបួស ។
ប្រារព្ធចំពោះព្រះនាងខេមាថេរី
យេ  រាគរត្តានុបតន្តិ  សោតំ
សយំ​កតំ  មក្កដកោវ  ជាលំ
ឯតម្បិ  ឆេត្វាន  វជន្តិ  ធីរា
អនបេក្ខិនោ  សព្វទុក្ខំ  បហាយ ។
ពួកជនណា​ ត្រេកអរដោយអំណាចរាគៈ​ ពួកជននោះតែងធ្លាក់ចុះកាន់ខ្សែតណ្ហា ដូច​ពីង​ពាង​ទម្លាក់​ខ្លួន​ចុះ​កាន់​សំណាញ់ ដែលធ្វើហើយដោយខ្លួនឯង អ្នកប្រាជ្ញទាំងឡាយ​ តែងកាន់ខ្សែតណ្ហានោះ ជា​អ្នក​មិន​មាន​សេចក្ដី​អាឡោះ​អាល័យ​ លះទុក្ខទាំងពួងចេញទៅ ។
ប្រារព្ធចំពោះកូនសេដ្ឋីឈ្មោះឧគ្គសេន
មុញ្ច  បុរេ  មុញ្ច  បច្ឆតោ
មជ្ឈេ  មុញ្ច  ភវស្ស  បារគូ
សព្វត្ថ  វិមុត្តមានសោ
ន  បុន  ជាតិជរំ  ឧបេហិសិ ។
អ្នកចូរដោះ​ ( សេចក្ដីអាល័យ )​ ក្នុងកាលមុនចេញ​ ចូរដោះ​ ( សេចក្ដីអាល័យ )​ ក្នុងខាងក្រៅចេញ​ ចូរ​ដោះ​( សេចក្ដី​អាល័យ )​ ក្នុងកាលជាកណ្ដាលចេញ ( កាលបើធ្វើយ៉ាងនេះ )​ អ្នកនឹងដល់ត្រើយនៃភព នឹង​មាន​ចិត្តរួចស្រឡះចាកសង្ខតធម៌ទាំងពួង​ មិនត្រូវទៅកាន់ជាតិ​ និងជរាទៀតឡើយ ។
ប្រារព្ធចំពោះភិក្ខុកំលោះមួយរូប
វិតក្កមថិតស្ស  ជន្តុនោ
តិព្វរាគស្ស  សុភានុបស្សិនោ
ភិយ្យោ  តណ្ហា  បវឌ្ឍតិ
ឯស  ខោ  ទឡ្ហំ  ករោតិ  ពន្ធនំ ។
វិតក្កូបសមេ  ច  យោ  រតោ
អសុភំ  ភាវយតី  សទា  សតោ
ឯស  ខោ  ព្យន្ដិកាហិតិ
ឯសច្ឆេច្ឆតិ  មារពន្ធនំ ។
តណ្ហារមែងចម្រើនក្រៃលែង ដល់ជនដែលវិតក្កញាំញី​ មានតម្រេកក្លៀវក្លា យល់ឃើញ​អារម្មណ៍​ថា​ល្អ​ បុគ្គល​នោះ​ឯង​ឈ្មោះថា​ ធ្វើចំណងឲ្យមាំមួន ។
លុះតែបុគ្គលណា ត្រេកអរក្នុងអសុភជ្ឈាន​ ដែលជាហេតុឲ្យស្ងប់រម្ងាប់នូវវិតក្ក​ មាន​ស្មារតី​សព្វ​កាល​ តែង​ចម្រើន​អសុភ​ជ្ឈាន បុគ្គលនោះឯង នឹងធ្វើតណ្ហាឲ្យអស់ទៅបាន​ បុគ្គលនោះឯង ទើបឈ្មោះថា កាត់ចំណងមារបាន ។
ប្រារព្ធចំពោះមារ
និដ្ឋង្គតោ  អសន្តាសី                   វីតតណ្ហោ  អនង្គណោ
អច្ឆិន្ទិ  ភវសល្លានិ                       អន្តិមោយំ  សមុស្សយោ ។
វីតតណ្ហោ  អនាទានោ              និរុត្តិបទកោវិទោ
អក្ខរានំ  សន្និបាតំ                     ជញ្ញា  បុព្វាបរានិ  ច
ស  វេ  អន្តិមសារីរោ                    មហាបញ្ញោតិ  វុច្ចតិ ។
បុគ្គលណា​ ដល់សេចក្ដីសម្រេចគឺអរហន្ដ ជាអ្នកមិនតក់ស្លុត​ មិនមានតណ្ហា មិនមានកិលេស​ដូច​ទីទួល បាន​កាត់​កូន​សរគឺកិលេស​ ជាហេតុញ៉ាំងសត្វឲ្យទៅកាន់ភពបានហើយ កាយ​ដែលឆ្អឹង​ ៣០០​ កំណាត់ផ្ដុំគ្នាហើយនេះរបស់​បុគ្គលនោះ ឈ្មោះថា​ តាំងនៅក្នុងទីបំផុត ។
បុគ្គលណា ​ មិនមានតណ្ហា មិនមានសេចក្ដីប្រកាន់មាំ​ ជាអ្នកឈ្លាសក្នុងនិរុត្តិ​ ( វាចាជាគ្រឿង​សំដែង​ចេញ )​ និង​បទ​​ដ៏វិសេស​ ដឹងច្បាស់នូវប្រជុំនៃអក្ខរៈទាំងឡាយផង​ នូវខាង​ដើម​​ និង​ខាង​ចុងនៃអក្ខរៈទាំងឡាយផង បុគ្គល​នោះ​ឯង​ តថាគតហៅថា អ្នកមានសរីរៈឋិតនៅក្នុងទីបំផុត មានបញ្ញាច្រើន​ ជាមហាបុរស ។
ប្រារព្ធចំពោះឧបកាជីវក
សព្វាភិភូ  សព្វវិទូហមស្មិ
សព្វេសុ  ធម្មេសុ  អនូបលិត្តោ
សព្វញ្ជហោ  តណ្ហក្ខយេ  វិមុត្តោ
សយំ  អភិញ្ញាយ  កមុទ្ទិសេយ្យំ ។
តថាគតជាអ្នកគ្របសង្កត់តេភូមិកធម៌ទាំងអស់ ​ ដឹងច្បាស់ចតុភូមិកធម៌ទាំងអស់ មានចិត្តមិន​បាន​ជាប់​នៅ​ក្នុង​តេភូមិកធម៌​ទាំងអស់ លះបង់តេភូមិកធម៌ទាំងអស់ មានចិត្តរួចស្រឡះ​ ព្រោះអស់តណ្ហា បើតថាគតត្រាស់ដឹងធម៌ ដោយ​ខ្លួនឯងហើយ​ ចាំបាច់យកអ្នកណា​ ជាគ្រូអាចារ្យ​ទៀត ។
ប្រារព្ធចំពោះសក្កទេវរាជ
សព្វទានំ  ធម្មទានំ  ជិនាតិ                    
សព្វរសំ  ធម្មរសោ  ជិនាតិ
សព្វរតឹ  ធម្មរតិ  ជិនាតិ                          
តណ្ហក្ខយោ  សព្វទុក្ខំ  ជិនាតិ ។
ធម្មទាន​ឈ្នះ​អស់អាមិសទាន​ទាំង​ពួង​ ធម្មរស​ឈ្នះ​អស់​រស​ទាំង​ពួង​ សេចក្តី​ត្រេកអរ​ក្នុង​ធម៌​ ឈ្នះ​អស់សេចក្តី​ត្រេក​អរ​ទាំង​ពួង​ ការ​អស់​ទៅ​នៃតណ្ហា​ ឈ្នះ​អស់សេចក្តី​ទុក្ខ​ទាំង​ពួង​ ។
ប្រារព្ធចំពោះអបុត្តកសេដ្ឋី
ហនន្តិ  ភោគា  ទុម្មេធំ                 នោ  ច  បារគវេសិនោ
ភោគតណ្ហាយ  ទុម្មេធោ            ហន្តិ  អញ្ញេវ  អត្តនំ ។
ភោគៈទាំងឡាយ រមែងសម្លាប់បុគ្កលអប្បឥតប្រាជ្ញា​ ប៉ុន្ដែមិនសម្លាប់បុគ្គលអ្នកស្វែងរកត្រើយ​ គឺព្រះ​និព្វានទេ ឯ​បុគ្គល​អប្បឥតប្រាជ្ញា​ រមែងសម្លាប់ខ្លួនឯង ដូចជាសម្លាប់បុគ្គលដទៃ ព្រោះចំណង់​ក្នុង​ភោគៈ ។
ប្រារព្ធចំពោះអង្កុរទេវបុត្រ
តិណទោសានិ  ខេត្តានិ                         រាគទោសា  អយំ  បជា
តស្មា  ហិ  វីតរាគេសុ                             ទិន្នំ  ហោតិ  មហប្ផលំ ។
តិណទោសានិ  ខេត្តានិ                        ទោសទោសា  អយំ  បជា
តស្មា  ហិ  វីតទោសេសុ                        ទិន្នំ  ហោតិ  មហប្ផលំ ។
តិណទោសានិ  ខេត្តានិ                        មោហទោសា  អយំ  បជា
តស្មា  ហិ  វីតមោហេសុ                        ទិន្នំ  ហោតិ  មហប្ផលំ ។
តិណទោសានិ  ខេត្តានិ                       ឥច្ឆាទោសា  អយំ  បជា
តស្មា  ហិ  វីគតិច្ឆេសុ                            ទិន្នំ  ហោតិ  មហប្ផលំ ។
ស្រែទាំងឡាយ​ មានស្មៅជាទោស​ ពួកសត្វលោកនេះ​ មានរាគៈជាទោស ព្រោះហេតុនោះ ទាន​ដែល​បុគ្គល​ឲ្យ​ហើយ​ ដល់បុគ្គលមានរាគៈអស់ហើយ​ រមែងជាទានមានផលច្រើន ។
ស្រែទាំងឡាយ​ មានស្មៅជាទោស ពួកសត្វលោកនេះ​ មានទោសៈជាទោស ព្រោះ​ហេតុ​នោះ​ ទាន​ដែល​បុគ្គល​ឲ្យ​ហើយ​ ដល់អ្នកមានទោសៈអស់ហើយ​ រមែងជាទានមានផលច្រើន ។
ស្រែទាំងឡាយ​ មានស្មៅជាទោស ពួកសត្វលោកនេះ​ មានមោហៈជាទោស ព្រោះ​ហេតុ​នោះ​ ទាន​ដែល​បុគ្គល​ឲ្យ​ហើយ​ ដល់អ្នកមានមោហៈអស់ហើយ​ រមែងជាទានមានផលច្រើន ។
ស្រែទាំងឡាយ​ មានស្មៅជាទោស ពួកសត្វលោកនេះ​ មានសេចក្ដីច្រណែនជាទោស ព្រោះ​ហេតុ​នោះ​ ទាន​ដែល​បុគ្គល​ឲ្យហើយ​ ដល់អ្នកមានសេចក្ដីច្រណែនអស់ហើយ​ រមែងជាទានមានផលច្រើន ។
២៥. ភិក្ខុវគ្គ
ប្រារព្ធចំពោះភិក្ខុ​ ៥​ រូប
ចក្ខុនា  សំវរោ  សាធុ                       សាធុ  សោតេន  សំវរោ
ឃានេន  សំវរោ  សាធុ                      សាធុ  ជិវ្ហាយ  សំវរោ ។
កាយេន  សំវរោ  សាធុ                    សាធុ  វាចាយ  សំវរោ
មនសា  សំវរោ  សាធុ                       សាធុ  សព្វត្ថ  សំវរោ
សព្វត្ថ  សំវុតោ  ភិក្ខុ                         សព្វទុក្ខា  បមុច្ចតិ ។
ការសង្រួមភ្នែកប្រពៃ ការសង្រួមត្រចៀកប្រពៃ ការសង្រួមច្រមុះប្រពៃ​ ការសង្រួម​អណ្ដាត​ប្រពៃ ។
ការសង្រួមកាយប្រពៃ ការសង្រួមវាចាប្រពៃ ការសង្រួមចិត្តប្រពៃ​ ការសង្រួមទាំងអស់ប្រពៃ ភិក្ខុ​សង្រួម​ហើយ​ ក្នុង​ទ្វារទាំងអស់​ តែងរួចស្រឡះចាកទុក្ខទាំងពួង ។
ប្រារព្ធចំពោះភិក្ខុសម្លាប់ហង្ស
ហត្ថសញ្ញតោ  បាទសញ្ញតោ
វាចាសញ្ញតោ  សញ្ញតត្តមោ
អជ្ឈត្តរតោ  សមាហិតោ
ឯកោ  សន្តុសិតោ  តមាហុ  ភិក្ខុំ ។
ជនណា សង្រួមដៃ សង្រួមជើង សង្រួមវាចា សង្រួមអត្តភាព​ ជាអ្នកត្រេកអរក្នុងការចម្រើន​កម្មដ្ឋាន​ ដែល​មាន​ក្នុង​ខ្លួន​ ជាហេតុមានចិត្តតម្កល់មាំ ជាអ្នកនៅឯកឯង តែងមានចិត្តត្រេកអរ​ក្នុង​ធម៌​ បណ្ឌិត​ទាំង​ឡាយ​ ហៅ​ជន​នោះ​ថា​ ភិក្ខុ ។
ប្រារព្ធចំពោះភិក្ខុកោកាលិកៈ
យោ  មុខសញ្ញតោ  ភិក្ខុ                      មន្តភាណី  អនុទ្ធតោ
អត្ថំ  ធម្មញ្ច  ទីបេតិ                                មធុរំ  តស្ស  ភាសិតំ ។
ភិក្ខុណា សង្រួមមាត់ ជាអ្នកពោលដោយបញ្ញា មានចិត្តមិនរាយមាយ​ សំដែងអត្ថផង ធម៌ផងបាន​ ភាសិត​របស់​ភិក្ខុ​នោះ​ ទើបឈ្មោះថា​ ពីរោះ ។
ប្រារព្ធចំពោះភិក្ខុធម្មារាមត្ថេរ
ធម្មារាមោ  ធម្មរតោ                              ធម្មំ  អនុវិចិន្តយំ
ធម្មំ  អនុស្សរំ  ភិក្ខុ       ​                        សទ្ធម្មា  ន  បរិហាយតិ ។
ភិក្ខុមានធម៌ជាទីត្រេកអរ ត្រេកអរហើយក្នុងធម៌ ពិចារណាធម៌​ រឭកធម៌រឿយៗ រមែងមិនសាប​សូន្យ​​ ចាក​ព្រះ​សទ្ធម្មឡើយ ។
ប្រារព្ធចំពោះវិបក្កសេវកភិក្ខុ​ ( ភិក្ខុសេពគប់បក្ខពួកខុស )​ មួយរូប
សលាភំ  នាតិមញ្ញេយ្យ                       នាញ្ញេសំ  បិហយំ  ចរេ
អញ្ញេសំ  បិហយំ  ភិក្ខុ                        សមាធឹ  នាធិគច្ឆតិ ។
អប្បលាភោបិ  ចេ  ភិក្ខុ                       សលាភំ  នាតិមញ្ញតិ
តំ  វេ  ទេវា  បសំសន្តិ                           សុទ្ធាជីវមតន្ទិតំ ។
ភិក្ខុមិនគប្បីមើលងាយលាភរបស់ខ្លួន មិនគប្បីប្រព្រឹត្តចង់បានលាភរបស់ភិក្ខុដទៃ បើចង់បាន​លាភ​របស់​ភិក្ខុ​ដទៃ​ រមែង​មិនបានសមាធិឡើយ ។
បើភិក្ខុសូម្បីមានលាភតិច មិនមើលងាយលាភរបស់ខ្លួន​ ទេវតានិងមនុស្សទាំងឡាយ តែង​សរសើរ​ភិក្ខុ​នោះ​ឯង​ ដែល​ជាអ្នកមានព្យាយាម​ ជាគ្រឿងអាស្រ័យរស់នៅ ដោយបរិសុទ្ធ​ ជា​អ្នកមិនខ្ជិលច្រអូស ។
ប្រារព្ធចំពោះបញ្ចគ្គទាយកព្រាហ្មណ៍
សព្វសោ  នាមរូបស្មឹ                            យស្ស  នត្ថិ  មមាយិតំ
អសតា  ច  ន  សោចតិ                        ស  វេ  ភិក្ខូតិ  វុច្ចតិ ។
បុគ្គលណា​ មិនមានសេចក្ដីប្រកាន់ក្នុងនាមនិងរូប​ ជារបស់អញដោយប្រការទាំងពួង មួយទៀត បុគ្គលណា មិន​សោក​ស្ដាយ​ ព្រោះនាមនិងរូបមិនមាន បុគ្គលនោះឯង​ តថាគតហៅថា ភិក្ខុ ។
ប្រារព្ធចំពោះភិក្ខុច្រើនរូប
មេត្តាវិហារី  យោ  ភិក្ខុ                        បសន្នោ  ពុទ្ធសាសនេ
អធិគច្ឆេ  បទំ  សន្តំ                              សង្ខារូបសមំ  សុខំ ។
សិញ្ច  ភិក្ខុ  ឥមំ  នាវំ                          សិត្តា  តេ  លហុមេស្សតិ
ឆេត្វា  រាគញ្ច  ទោសញ្ច                      តតោ  និព្វានមេហិសិ ។
បញ្ច  ឆិន្ទេ  បញ្ច  ជហេ                        បញ្ច  ចុត្តរិ  ភាវយេ
បញ្ចសង្គាតិគោ  ភិក្ខុ                          ឱឃតិណ្ណោតិ  វុច្ចតិ ។
ឈាយ  ភិក្ខុ  មា  ច  បមាទោ
មា  តេ  កាមគុណេ  ភមស្សុ  ចិត្តំ
មា  លោហគុឡំ  គិលី  បមត្តោ
មា  កន្ទិ  ទុក្ខមិទន្តិ  ឌយ្ហមានោ ។
នត្ថិ  ឈានំ  អបញ្ញស្ស                          នត្ថិ​  បញ្ញា  អឈាយិនោ
យម្ហិ  ឈានញ្ច  បញ្ញា  ច                     ស  វេ  និព្វានសន្តិកេ ។
សុញ្ញាគារំ  បវិដ្ឋស្ស                              សន្តចិត្តស្ស  ភិក្ខុនោ
អមានុសី  រតិ  ហោតិ                            សម្មា  ធម្មំ  វិបស្សតោ ។
យតោ  យតោ  សម្មសតិ                      ខន្ធានំ  ឧទយព្វយំ
លភតិ  បីតិបាមោជ្ជំ                               អមតំ  តំ  វិជានតំ ។
តត្រាយមាទិ  ភវតិ                                ឥធ  បញ្ញស្ស  ភិក្ខុនោ
ឥន្ទ្រិយគុត្តិ  សន្តុដ្ឋិ                                 បាតិមោក្ខេ  ច  សំវរោ ។
មិត្តេ  ភជស្សុ  កល្យាណេ                    សុទ្ធាជីវេ  អតន្ទិតេ
បដិសន្ថារវុត្យស្ស                                   អាចារកុសលោ  សិយា
តតោ  បាមោជ្ជពហុលោ                       ទុក្ខស្សន្តំ  ករិស្សសិ ។
ភិក្ខុណា​ នៅដោយអំណាចមេត្តា ជ្រះថា្លក្នុងព្រះពុទ្ធសាសនា​ ភិក្ខុនោះ​ រមែងបានបទដ៍ស្ងប់ ជាទីរម្ងាប់នូវសង្ខារ នាំ​មកនូវសេចក្ដីសុខ ។
ម្នាលភិក្ខុ ចូរអ្នកស្ដារទូកគឺអត្តភាពនេះ ទូកដែលអ្នកស្ដារហើយ​ នឹងដល់ត្រើយឆាប់ អ្នកកាត់​រាគៈ និង​ទោសៈ​បាន​ហើយ​​ អំពីនោះនឹងអាចដល់នូវព្រះនិព្វាន ។
ភិក្ខុគប្បីកាត់ឱរម្ភាគិយសំយោជនៈ ៥ ផង​ គប្បីលះបង់ឧទ្ធម្ភាគិយសំយោជនៈ ៥ ផង គប្បី​ចម្រើនឥន្ទ្រិយ ៥ ត​ទៅ​ ភិក្ខុអ្នកកន្លងកិលេសជាគ្រឿងជំពាក់ ៥ ( រាគៈ ទោសៈ មោហៈ មានះ ទិដ្ឋិ )​ បានហើយ ទើបតថាគតហៅថា អ្នកឆ្លងអន្លង់បាន ។
ម្នាលភិក្ខុ ចូរអ្នកពិនិត្យផង ចូរជាអ្នកកុំប្រមាទផង ចិត្តរបស់អ្នកចូរកុំវិលទៅរកកាមគុណ​ឡើយ អ្នកចូរកុំប្រមាទ ទំពា​ស៊ីនូវដុំលោហៈ​ កុំឲ្យជាអ្នកកាលភ្លើងឆេះហើយ កន្ទក់កន្ទេញ​ថា នេះទុក្ខ ដូច្នេះឡើយ ។
ការពិនិត្យមិនមាន​ ដល់បុគ្គលអ្នកមិនមានប្រាជ្ញា​ ជ្រាជ្ញាមិនមានដល់បុគ្គលអ្នកមិនពិនិត្យ ការ​ពិនិត្យ​ និង​ប្រាជ្ញា​មាន​ក្នុងបុគ្គលណា បុគ្គលនោះឯង ឈ្មោះថា ឋិតនៅក្នុងទីជិតនៃព្រះ​និព្វាន ។
សេចក្ដីត្រេកអរ ដែលមិនមែនជារបស់មនុស្ស​ រមែងមានដល់ភិក្ខុអ្នកចូលទៅកាន់ផ្ទះស្ងាត់ អ្នក​មាន​ចិត្ត​រម្ងាប់​ អ្នក​ឃើញធម៌​ ដោយប្រពៃ ។
ភិក្ខុពិចារណាការកើតឡើង​ និងការវិនាសខន្ធទាំងឡាយ ក្នុងកាលណា​ ក្នុងកាលនោះ ភិក្ខុនោះ​​​ រមែង​បាន​បីតិ​ និង​បាមោជ្ជៈ បីតិនិងបាមោជ្ជៈនោះ​ ឈ្មោះថា ជាអមតធម៌របស់បណ្ឌិត អ្នកដឹង​ធម៌ទាំងឡាយ ។
គុណ​ ៣​ ប្រការនេះ គឺការរក្សាឥន្ទ្រិយ ១ សេចក្ដីសន្ដោស ១​ ការសង្រួមក្នុងបាតិមោក្ខ​ ១ ជា​ខាង​ដើម​នៃ​ព្រះ​និព្វាន​នោះ​ តែងមានដល់ភិក្ខុអ្នកមានបញ្ញា​ ក្នុងសាសនានេះ ។
( ម្នាលភិក្ខុ ) អ្នកចូរគប់រកកល្យាណមិត្ត​ អ្នកមានព្យាយាមជាគ្រឿងរស់ដោយបរិសុទ្ធ ជាអ្នកមិន​ខ្ជិល​ច្រអូស​ ភិក្ខុ​គប្បី​ជាអ្នកប្រព្រឹត្តធ្វើបដិសន្ថារៈ គប្បីជាអ្នកឈ្លាសក្នុងអាចារៈ​ ព្រោះហេតុ​ទាំងពីរនោះ អ្នក​នឹង​មាន​បាមោជ្ជៈ​ច្រើន​ នឹងធ្វើទីបំផុតទុក្ខបាន ។
ប្រារព្ធចំពោះភិក្ខុប្រមាណ​ ៥០០​ រូប
វស្សិកា  វិយ  បុប្ផានិ                              មទ្ទវានិ  បមុញ្ចតិ
ឯវំ  រាគញ្ច  ទោសញ្ច                             វិប្បមុញ្ចេថ  ភិក្ខវោ ។
ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីជម្រុះរាគៈ និងទោសៈចេញ​ ដូចម្លិះជម្រុះផ្កាម្លិះទាំង​ឡាយ ដែល​ស្វិត​ហើយ​ ដូច្នោះ ។
ប្រារព្ធចំពោះព្រះសន្តកាយត្ថេរ
សន្តកាយោ  សន្តវាចោ                          សន្តវា  សុសមាហិតោ
វន្តលោកាមិសោ  ភិក្ខុ                           ឧបសន្តោតិ  វុច្ចតិ ។
ភិក្ខុអ្នកមានកាយរម្ងាប់ហើយ មានវាចារម្ងាប់ហើយ​ មានចិត្តរម្ងាប់ហើយ មានចិត្តតម្កល់មាំ​ហើយ មាន​អាមិសៈក្នុងលោកខ្ជាក់ចោលហើយ ទើបតថាគតហៅថា អ្នកស្ងប់រម្ងាប់ ។
ប្រារព្ធចំពោះព្រះនង្គលកូដត្ថេរ
អត្តនា  ចោទយត្តានំ                                បដិមំសេតមត្តនា
សោ  អត្តគុត្តោ  សតិមា                           សុខំ  ភិក្ខុ  វិហាហិសិ ។
អត្តា  ហិ  អត្តនោ  នាថោ                         អត្តាវ  អត្តនោ  គតិ
តស្មា  សំយម  អត្តានំ                              អស្សំ  ភទ្រំវ  វាណិជោ ។
អ្នកចូរដាស់តឿនខ្លួនឯង​ ដោយខ្លួនឯង ចូរពិនិត្យខ្លួន​ ដោយខ្លួនឯង​ ម្នាលភិក្ខុ អ្នកនោះ​ បើមានស្មារតី រក្សា​ខ្លួន​ទុក​ហើយ នឹងនៅជាសុខ ។
មែនពិត​ ខ្លួនជាទីពឹងរបស់ខ្លួន ខ្លួនឯង​ ជាគតិរបស់ខ្លួន ព្រោះហេតុនោះ​ អ្នកចូររវាំងខ្លួន ដូច​ពាណិជ​រវាំង​សេះ​ដ៏​ល្អ ។
ប្រារព្ធចំពោះព្រះវក្កលិត្ថេរ
បាមោជ្ជពហុលោ  ភិក្ខុ                           បសន្នោ ​ ពុទ្ធសាសនេ
អធិគច្ឆេ  បទំ  សន្តំ                                   សង្ខារូបសមំ  សុខំ ។
ភិក្ខុអ្នកក្រាស់ដោយសេចក្ដីរីករាយ ជ្រះថ្លាក្នុងព្រះពុទ្ធសាសនា​ រមែងបាន​នូវ​បទដ៏​ស្ងប់​​ ជា​ទី​រម្ងាប់​នូវសង្ខារ នាំ​មក​នូវ​សេចក្ដីសុខ ។
ប្រារព្ធចំពោះសុមនសាមណេរ
យោ  ហវេ  ទហរោ  ភិក្ខុ                          យុញ្ជតិ  ពុទ្ធសាសនេ
សោមំ  លោកំ  បភាសេតិ                        អព្ភា  មុត្តោវ  ចន្ទិមា ។
ភិក្ខុណា​ នៅកំលោះ ប្រឹងប្រែងក្នុងព្រះពុទ្ធសាសនា​ ភិក្ខុនោះ​ រមែងញ៉ាំងលោកនេះ ឲ្យភ្លឺស្វាង​បាន​ ដូច​ព្រះ​ចន្ទ​ដែល​រះផុតអំពីពពក ។
២៦. ព្រាហ្មណវគ្គ
ប្រារព្ធចំពោះព្រាហ្មណ៍អ្នកច្រើនដោយសេចក្តីជ្រះថ្លា​ ( បសាទពហុលព្រាហ្មណ៍ )
ឆិន្ទ  សោតំ  បរក្កម្ម                     កាមេ  បនុទ  ព្រាហ្មណ
សង្ខារានំ  ខយំ  ញត្វា                 អកតញ្ញូសិ  ព្រាហ្មណ ។
ម្នាលព្រាហ្មណ៍ អ្នកចូរខំប្រឹងកាត់តណ្ហាដូចខ្សែទឹក​ ចូរបន្ទោបង់កាមទាំងឡាយចេញ ម្នាល​ព្រាហ្មណ៍​ អ្នក​ស្គាល់​ច្បាស់​នូវការអស់សង្ខារទាំងឡាយហើយ​ ឈ្មោះថា​ ​ជាអ្នក​ដឹង​ព្រះ​និព្វាន​ ដែលបច្ច័យតាក់តែងមិនបាន ។
ប្រារព្ធចំពោះភិក្ខុច្រើនរូប
យទា  ទ្វយេសុ  ធម្មេសុ               បារគូ  ហោតិ  ព្រាហ្មណោ
អថស្ស  សព្វេ  សំយោគា            អត្ថំ  គច្ឆន្តិ  ជានតោ ។
កាលណា​ ព្រាហ្មណ៍អ្នកដល់ត្រើយ ក្នុងធម៌ពីរប្រការ​ គឺសមថធម៌​ និងវិបស្សនាធម៌ ក្នុងកាល​ណោះ​ កិលេស​គ្រឿង​ប្រកបសត្វទុកទាំងអស់​ របស់ព្រាហ្មណ៍អ្នកដឹងនោះ​ រមែងដល់​នូវ​ការ​តាំង​នៅមិនបាន ។
ប្រារព្ធចំពោះមារ
យស្ស  បារំ  អបារំ  វា                    បារាបារំ  ន  វិជ្ជតិ
វីតទ្ទរំ  វិសំយុត្តំ                              តមហំ  ព្រូមិ  ព្រាហ្មណំ ។
ត្រើយក្ដី ទីមិនមែនត្រើយក្ដី ត្រើយនិងទីមិនមែនត្រើយក្ដី​ មិនមានដល់បុគ្គលណា តថាគត​ហៅ​បុគ្គល​នោះ​ ដែល​ជា​អ្នកមានសេចក្ដីក្រវល់ក្រវាយអស់ហើយ ជាអ្នកប្រាសចាកកិលេសថា​ ជាព្រាហ្មណ៍ ។
ប្រារព្ធចំពោះព្រាហ្មណ៍ម្នាក់
ឈាយឹ  វិរជមាសីនំ                        កតកិច្ចំ  អនាសវំ
ឧត្តមត្ថំ  អនុប្បត្តំ                             តមហំ  ព្រូមិ  ព្រាហ្មណំ ។
តថាគតហៅបុគ្គលអ្នកចម្រើនឈាន មានធូលីគឺកាមអស់ហើយ​ អ្នកអង្គុយនៅឯកឯង អ្នកមាន​សោឡសកិច្ច​ធ្វើ​ស្រេច​ហើយ​ មិនមានអាសវៈ​ ដល់នូវប្រយោជន៍ដ៏ខ្ពង់ខ្ពស់​ ដោយលំដាប់​ហើយ​នោះថា​ ជាព្រាហ្មណ៍ ។
ប្រារព្ធចំពោះព្រះអានន្ទត្ថេរ
ទិវា  តបតិ  អាទិច្ចោ                       រត្តិមាភាតិ  ចន្ទិមា
សន្នទ្ធោ  ខត្តិយោ  តបតិ                ឈាយី  តបតិ  ព្រាហ្មណោ
អថ  សព្វមហោរត្តំ                          ពុទ្ធោ  តបតិ  តេជសា ។
ព្រះអាទិត្យរុងរឿង ក្នុងវេលាថ្ងៃ ព្រះចន្ទរុងរឿង​ ក្នុងវេលាយប់​ ក្សត្រទ្រង់ប្រដាប់ពេញយស​ហើយ រមែង​រុង​រឿង​ សមណព្រាហ្មណ៍អ្នកមានឈាន រមែងរុងរឿង​ ឯព្រះសម្ពុទ្ធ​រមែង​រុងរឿង​ដោយតេជះ​ រហូតថ្ងៃនិងយប់ទាំងអស់។
ប្រារព្ធចំពោះបព្វជិតមួយរូប
ពាហិតបាបោ  ហិ  ព្រាហ្មណោ
សមចរិយា  សមណោតិ  វុច្ចតិ
បព្វាជយមត្តនោ  មលំ
តស្មា  បព្វជិតោតិ  វុច្ចតិ ។
អ្នកដែលមានបាបបន្សាត់ហើយ ឈ្មោះថា​ ព្រាហ្មណ៍​ អ្នកដែលតថាគតហៅថាសមណៈ ព្រោះ​ការ​ប្រព្រឹត្តរម្ងាប់​ អ្នក​ដែលដេញមន្ទិលនៃខ្លួន ហេតុនោះ​ ទើបតថាគតហៅថា​ បព្វជិត ។
ប្រារព្ធចំពោះព្រះសារីបុត្តត្ថេរ
ន  ព្រាហ្មណស្ស  បហរេយ្យ                       នាស្ស  មុញ្ចេថ  ព្រាហ្មណោ
ធិ  ព្រហ្មណស្ស  ហន្តារំ                              តតោ  ធិ  យស្ស  មុញ្ចតិ ។
ន  ព្រាហ្មណស្សេតទកិញ្ចិ  សេយ្យោ
យទានិសេធោ  មនសោ  បិយេហិ
យតោ  យតោ  ហឹសមនោ  និវត្តតិ
តតោ  តតោ  សម្មតិមេវ  ទុក្ខំ ។
ព្រាហ្មណ៍មិនគប្បីប្រហារប្រហារព្រាហ្មណ៍ទេ ​ ( ចំណែក )​ ព្រាហ្មណ៍ ( ដែល​ត្រូវ​គេ​ប្រហារ​ហើយ )​ មិន​គប្បី​ចង​ពៀរ​ចំពោះព្រាហ្មណ៍​នោះ តថាគតតិះដៀលព្រាហ្មណ៍ដែលប្រហារព្រាហ្មណ៍ ព្រាហ្មណ៍ណា ចងពៀរចំពោះ​ព្រាហ្មណ៍​នោះ​ តថាគតតិះដៀលព្រាហ្មណ៍នោះ ក្រៃលែងជាងនោះទៅទៀត ។
ការហាមឃាត់ចិត្ត ចាកអារម្មណ៍ជាទីស្រឡាញ់ របស់ព្រាហ្មណ៍នោះ​ មិនមែនប្រសើរបន្ដិច​បន្ដួច​ទេ ចិត្ត​ដែល​គិត​បៀត​បៀនគេ​ ងាកចេញចាកវត្ថុណា ៗ សេចក្ដីទុក្ខព្រោះវត្ថុនោះៗ ក៏​រម្ងាប់ទៅបាន ។
ប្រារព្ធចំពោះ​ព្រះនាង​មហាបជាបតិគោតមី
យស្ស  កាយេន  វាចាយ                             មនសា  នត្ថិ  ទុក្កដំ
សំវុតំ  តីហិ  ឋានេហិ                                     តមហំ  ព្រូមិ  ព្រាហ្មណំ ។
អំពើអាក្រក់ដោយទ្វារកាយ ទ្វារវាចា ទ្វារចិត្ត​ របស់បុគ្គលណា​ មិនមានទេ តថាគតហៅបុគ្គលដែល​បាន​សង្រួម​ដោយ​ឋាន​ ទាំង​ ៣​ នោះថា​ ជាព្រាហ្មណ៍ ។
ប្រារព្ធចំពោះព្រះសារីបុត្តត្ថេរ
យម្ហា  ធម្មំ  វិជានេយ្យ                                   សម្មាសម្ពុទ្ធទេសិតំ
សក្កច្ចំ  តំ  នមស្សេយ្យ                                 អគ្គិហុត្តំវ  ព្រាហ្មណោ ។
បុគ្គលចេះធម៌អាថ៌ ដែលព្រះសម្មាសម្ពុទ្ធទ្រង់សំដែងហើយ អំពីសំណាក់គ្រូណា គប្បីនមស្ការ​គ្រូ​នោះ ដោយ​គោរព​ ដូចព្រាហ្មណ៍ដែលគោរពការបូជាភ្លើង​ ដូច្នោះដែរ ។
ប្រារព្ធចំពោះជដិលព្រាហ្មណ៍
ន  ជដាហិ  ន  គោត្តេន                                 ន  ជច្ចា  ហោតិ  ព្រាហ្មណោ
យម្ហិ  សច្ចញ្ច  ធម្មោ  ច                                 សោ  សុចិ  សោ  ច  ព្រាហ្មណោ ។
បុគ្គលដែលឈ្មោះថា​ ព្រាហ្មណ៍ ព្រោះផ្នូងសក់ក៏មិនមែន​ ព្រោះគោត្រក៏មិនមែន ព្រោះជាតិ​ក៏មិន​មែន សច្ចៈផង ធម៌​ផង​ មានក្នុងបុគ្គលណា បុគ្គលនោះឈ្មោះថា អ្នកស្អាតផង បុគ្គល​នោះ​ឈ្មោះថា​ ព្រាហ្មណ៍ផង ។
ប្រារព្ធចំពោះកុហកព្រាហ្មណ៍
កិន្ដេ  ជដាហិ  ទុម្មេធ                                  កិន្ដេ  អជិនសាដិយា
អព្ភន្តរន្ដេ ​ គហនំ                                          ពាហិរំ  បរិមជ្ជសិ ។
នែអ្នកអប្បប្រាជ្ញាអើយ អ្នកមានប្រយោជន៍អ្វី ដោយការទុកផ្នួងសក់​ អ្នកមានប្រយោជន៍អ្វី ដោយ​ការ​ទ្រទ្រង់​សំពត់​ស្បែកខ្លា​ បើសន្ដានខាងក្នុងរបស់អ្នក សឹងសាំញ៉ាំដោយ​រាគាទិក្កិលេស​ អ្នក​ឈ្មោះ​ថា​ ដុស​ខាត់​តែ​កាយ​ខាងក្រៅ​ទេ ។
ប្រារព្ធចំពោះនាងកិសាគោតមីថេរី
បំសុកូលធរំ  ជន្តុំ                                            កិសន្ធមនិសន្ថតំ
ឯកំ  វនស្មឹ  ឈាយន្តំ                                     តមហំ  ព្រូមិ  ព្រាហ្មណំ ។
តថាគតហៅបុគ្គលអ្នកទ្រទ្រង់សំពត់បំសុកូល មានកាយស្គម​ មានខ្លួនរវាមដោយសរសៃ ជាបុគ្គលឯកឯង ចម្រើន​ឈានក្នុងព្រៃនោះថា​ ជាព្រាហ្មណ៍ ។
ប្រារព្ធចំពោះព្រាហ្មណ៍ម្នាក់
ន  ចាហំ  ព្រាហ្មណំ  ព្រូមិ                              យោនិជំ​  មត្តិសម្ភវំ
ភោវាទិ  នាម  សោ  ហោតិ                             ស​ចេ​  ហោតិ  សកិញ្ចនោ
អកិញ្ចនំ  អនាទានំ                                         តមហំ  ព្រូមិ  ព្រាហ្មណំ ។
តថាគតនឹងហៅអ្នកកើតអំពីកំណើត​ អ្នកកើតក្នុងផ្ទៃនៃព្រាហ្មណ៍ជាមាតា ថាជាព្រាហ្មណ៍​ក៏ទេ​ បុគ្គល​នោះ​ គ្រាន់​តែ​បាននាមថា ភោវាទី ព្រោះបុគ្គលនោះឯង​ ជាអ្នកមានកិលេសគ្រឿងកង្វល់​នៅ​ឡើយ​ តថាគត​ហៅ​បុគ្គល​អ្នក​មិន​មានកិលេសគ្រឿងកង្វល់​ អ្នកមិនមានសេចក្ដី​ប្រកាន់មាំនោះឯង ថាជាព្រាហ្មណ៍ ។
ប្រារព្ធចំពោះព្រះឧគ្គសេន
សព្វសំយោជនំ  ឆេត្វា                                    យោ  វេ  ន  បរិតស្សតិ
សង្គាតិគំ  វិសំយុត្តំ                                          តមហំ  ព្រូមិ  ព្រាហ្មណំ ។
បុគ្គលណា កាត់សញ្ញោជនៈទាំងអស់បាន មិនតក់ស្លុត​ តថាគតហៅបុគ្គលនោះ ដែលគ្មាន​កិលេស​ជា​គ្រឿង​ចំពាក់​​ អ្នករួចស្រឡះចាកកិលេសថា​ ជាព្រាហ្មណ៍ ។
ប្រារព្ធចំពោះព្រាហ្មណ៍​ ២​ នាក់
ឆេត្វា  នទ្ធឹ  វរត្តញ្ច                                            សន្ធានំ  សហនុក្កមំ
ឧក្ខិត្តបលិឃំ  ពុទ្ធំ                                           តមហំ  ព្រូមិ  ព្រាហ្មណំ ។
តថាគតហៅបុគ្គលដែលកាត់សេចក្ដីក្រោធ ដូចពួរផង​ កាត់តណ្ហាដូចព្រ័ត្រផង កាត់ទិដ្ឋិ ៦២ ដូចទី-ត ព្រម​ទាំង​អនុស័យ​ ដូចអ្នកដើរតាមផង អ្នកមានអវិជ្ជា ដូចសរសរខឿនដកចោល​ហើយ​ អ្នកត្រាស់ដឹងសច្ចៈ​ ៤ នោះឯង ថា​ជាព្រាហ្មណ៍ ។
ប្រារព្ធចំពោះអក្កោសកភារទ្វាជព្រាហ្មណ៍
អក្កោសំ  វធពន្ធញ្ច                                          អទុដ្ឋោ  យោ  តិតិក្ខតិ
ខន្តីពលំ  ពលានីកំ                                          តមហំ  ព្រូមិ  ព្រាហ្មណំ ។
បុគ្គលណាមិនប្រទូស្ដ អត់សង្កត់ពាក្យជេរផង​ ការបៀតបៀន​ និងការចងផងបាន​ ទើប​តថាគត​ហៅ​បុគ្គល​ដែល​មាន​ខន្ដិជាពលៈ មានខន្ដិជារេហ៍ពលនោះផងថា​ ជាព្រាហ្មណ៍ ។
ប្រារព្ធចំពោះព្រះសារីបុត្តត្ថេរ
អក្កោធនំ  វត្តវន្តំ                                               សីលវន្តំ  អនុស្សទំ
ទន្តំ  អន្តិមសារីរំ                                                តមហំ  ព្រូមិ  ព្រាហ្មណំ ។
តថាគតហៅបុគ្គល ដែលមិនមានសេចក្ដីក្រោធ មានធុតង្គវត្ត​ មានចតុប្បារិសុទ្ធិសីល មិនមាន​តណ្ហា​ គ្រឿង​ប៉ោង​ចិត្ត​​ មានឥន្ទ្រីយទូន្មានហើយ មានសរីរៈឋិតនៅក្នុងទីបំផុតនោះថា​ ជា​ព្រាហ្មណ៍ ។
ប្រារព្ធចំពោះព្រះឧប្បលវណ្ណាថេរី
វារិ  បោក្ខរបត្តេវ                                               អារគ្គេរិវ  សាសបោ
យោ  ន  លិម្បតិ  កាមេសុ                               តមហំ  ព្រូមិ  ព្រាហ្មណំ ។
បុគ្គលណា​ មានចិត្តមិនបានជាប់នៅក្នុងកាមទាំងឡាយ​ ដូចទឹកលើស្លឹកឈូក ឬដូចគ្រាប់​ស្ពៃ​ លើ​ចុង​ដែក​ស្រួច​ តថាគត​ហៅបុគ្គលនោះថា​ ជាព្រាហ្មណ៍ ។
ប្រារព្ធចំពោះព្រាហ្មណ៍ម្នាក់
យោ  ទុក្ខស្ស  បជានាតិ                                  ឥធេវ  ខយមត្តនោ
បន្នភារំ  វិសំយុត្តំ                                              តមហំ  ព្រូមិ  ព្រាហ្មណំ ។
បុគ្គលណា​ ក្នុងសាសនានេះឯង ដឹងច្បាស់នូវការអស់ទុក្ខរបស់ខ្លួន​ តថាគតហៅបុគ្គលនោះ ដែល​មាន​ខន្ធភារ​ដាក់​ចុះហើយ​ ដែលរួចស្រឡះចាកកិលេសទាំងឡាយថា​ ជាព្រាហ្មណ៍ ។
ប្រារព្ធចំពោះព្រះនាងខេមាភិក្ខុនី
គម្ភីរបញ្ញំ  មេធាវឹ                                              មគ្គាមគ្គស្ស  កោវិទំ
ឧត្តមត្ថំ  អនុប្បត្តំ                                              តមហំ  ព្រូមិ  ព្រាហ្មណំ ។
តថាគតហៅបុគ្គលអ្នកមានប្រាជ្ញាជ្រៅ​ មានប្រាជ្ញាជាគ្រឿងទម្លាយកិលេស អ្នកឈ្លាស ក្នុង​ផ្លូវ​ និង​មិន​មែន​ផ្លូវ​ បាន​សម្រេចប្រយោជន៍ដ័ខ្ពង់ខ្ពស់នោះ ថាជាព្រាហ្មណ៍ ។
ប្រារព្ធចំពោះព្រះតិស្សត្ថេរអ្នកនៅក្នុងញកភ្នំ ( បព្វភារវាសីតិស្សត្ថេរ )
អសំសដ្ឋំ  គហដ្ឋេហិ                                       អនាគារេហិ  ចូភយំ
អនោកសារឹ  អប្បិច្ឆំ                                       តមហំ  ព្រូមិ  ព្រាហ្មណំ ។
តថាគតហៅបុគ្គលដែលមិនច្រឡំ ដោយជនទាំងឡាយពីរពួក​ គឺគ្រហស្ថ​ ១ បព្វជិត​ ១ ជាអ្នក​ត្រាច់​ទៅ​ ​ដោយ​មិន​មាន​សេចក្ដីអាល័យ​ មានសេចក្ដីប្រាថ្នាតិចនោះ ថាជាព្រាហ្មណ៍ ។
ប្រារព្ធចំពោះភិក្ខុមួយរូប
និធាយ  ទណ្ឌំ  ភូតេសុ                                  តសេសុ  ថាវរេសុ  ច
យោ  ន  ហន្តិ  ន  ឃាតេតិ                             តមហំ  ព្រូមិ  ព្រាហ្មណំ ។
បុគ្គលណា​ ដាក់ចុះនូវអាជ្ញា ក្នុងសត្វទាំងឡាយ ដែលនៅតក់ស្លុតក្ដី​ ដែលមាំមួន គឺមិនមាន​តក់​ស្លុតក្ដី មិន​បៀត​បៀន​ដោយខ្លួនឯង​ មិនប្រើគេឲ្យបៀតបៀន តថាគតហៅបុគ្គលនោះ ថា​ជា​ព្រាហ្មណ៍ ។
ប្រារព្ធចំពោះសាមណេរទាំងឡាយ
អវិរុទ្ធំ  វិរុទ្ធេសុ                                                 អត្តទណ្ឌេសុ  និព្វុតំ
សាទានេសុ  អនាទានំ                                  តមហំ  ព្រូមិ  ព្រាហ្មណំ ។
តថាគតហៅបុគ្គលអ្នកដែលមិនខឹង ចំពោះពួកជនដែលខឹងហើយ​ អ្នករំលត់ចំពោះ​ពួកជន​ដែលមានអាជ្ញាក្នុងខ្លួន អ្នក​មិនមានសេចក្ដីប្រកាន់​ ចំពោះពួកជន​ដែលមានសេចក្ដី​ប្រកាន់​នោះ ថាជាព្រាហ្មណ៍ ។
ប្រារព្ធចំពោះព្រះមហាបន្ថកត្ថេរ
យស្ស  រាគោ  ច  ទោសោ  ច                        មានោ  មក្ខោ  ច  បាតិតោ
សាសបោរិវ  អារគ្គា                                      តមហំ  ព្រូមិ  ព្រាហ្មណំ ។
រាគៈ ទោសៈ មានះ និងមក្ខៈ ដែលបុគ្គលណា បានជម្រុះចេញហើយ​ ដូចគ្រាប់ស្ពៃ​ដែល​ជ្រុះ​ចុះ ​អំពីចុងដែក​ស្រួច តថាគតហៅបុគ្គលនោះ​ ថាជាព្រាហ្មណ៍ ។
ប្រារព្ធចំពោះព្រះបិលិន្ទវច្ឆត្ថេរ
អកក្កសំ  វិញ្ញាបនឹ                                       គិរំ  សច្ចំ  ឧទីរយេ
យាយ  នាភិសជេ  កញ្ចិ                              តមហំ  ព្រូមិ  ព្រាហ្មណំ ។
បុគ្គលណា ពោលពាក្យមិនអាក្រក់​ ពាក្យជាហេតុឲ្យដឹងសេចក្ដីបាន​ ជាពាក្យពិត​ ជាពាក្យ​ដែល​មិន​ធ្វើ​អ្នក​ណា​ឲ្យ​ទាស់​ចិត្ត តថាគតហៅបុគ្គលនោះ​ ថាជាព្រាហ្មណ៍ ។
ប្រារព្ធចំពោះភិក្ខុមួយរូប
យោធ  ទីឃំ  វា  រស្សំ  វា                                អណុំ  ថូលំ  សុភាសុភំ
លោកេ  អទិន្នំ  នាទិយតិ                             តមហំ  ព្រូមិ  ព្រាហ្មណំ ។
បុគ្គលណា មិនកាន់យករបស់វែងឬខ្លី តូចឬធំ ល្អឬអាក្រក់​ ដែលគេមិនបានឲ្យ​ហើយ​ ​ក្នុង​លោកនេះ ថា​ជា​ព្រាហ្មណ៍​ ។
ប្រារព្ធចំពោះព្រះសារីបុត្តត្ថេរ
អាសា  យស្ស  ន  វិជ្ជន្តិ                                អស្មឹ  លោកេ  បរម្ហិ  ច
និរាសាសំ  វិសំយុត្តំ                                      តមហំ  ព្រូមិ  ព្រាហ្មណំ ។
អ្នកណា មិនមានសេចក្ដីប្រាថ្នាក្នុងលោកនេះផង​​ ក្នុងលោកខាងមុខផង តថាគតហៅ​បុគ្គល​នោះ ដែល​មិន​មាន​សេចក្ដី​ប្រាថ្នា​ ដែលផុតស្រឡះចាកកិលេស ថាជាព្រាហ្មណ៍ ។
ប្រារព្ធចំពោះព្រះមហាមោគ្គល្លានត្ថេរ
យស្សាលយា  ន  វិជ្ជន្តិ                               អញ្ញាយ  អកថំកថី
អមតោគធំ  អនុប្បត្តំ                                   តមហំ  ព្រូមិ  ព្រាហ្មណំ ។
អ្នកណាមិនមានសេចក្ដីអាល័យ​ គឺតណ្ហា​ មិនមានសេចក្ដីសង្ស័យក្នុងអ្វីសោះ ព្រោះដឹងច្បាស់​នូវធម៌​ តថាគត​ហៅ​បុគ្គល​នោះ ដែលមិនមានចិត្តចុះស៊ប់កាន់ព្រះនិព្វាន​ ដែលមាន​ព្រះ​អរហន្ដ​ដល់ហើយ ដោយលំដាប់ ថា​ជា​ព្រាហ្មណ៍ ។
ប្រារព្ធចំពោះព្រះរេវតត្ថេរ
យោធ  បុញ្ញញ្ច  បាបញ្ច                           ឧភោ  សង្គំ  ឧបច្ចគា
អសោកំ  វិរជំ  សុទ្ធំ                                  តមហំ  ព្រូមិ  ព្រាហ្មណំ ។
បុគ្គលណាក្នុងលោកនេះ លះបង់បុណ្យនិងបាបទាំងពីរ​ និងកិលេសជាគ្រឿងចំពាក់ចេញ​ហើយ​ តថាគត​ហៅ​បុគ្គល​នោះ​ ដែលជាអ្នកមិនមានសេចក្ដីសោក​ មានធូលីគឺកិលេសអស់ហើយ​ ជាអ្នកបរិសុទ្ធ ថាជាព្រាហ្មណ៍ ។
ប្រារព្ធចំពោះព្រះចន្ទាភត្ថេរ
ចន្ទំវ  វិមលំ  សុទ្ធំ                                      វិប្បសន្នមនាវិលំ
នន្ទីភវបរិក្ខីណំ                                       តមហំ  ព្រូមិ  ព្រាហ្មណំ ។
តថាគតហៅបុគ្គលដែលមិនមានសេចក្ដីសៅហ្មង​ ដូចព្រះចន្ទ្រប្រាសចាកមន្ទិល ជាអ្នកបរិសុទ្ធ មានចិត្តជ្រះថ្លា មិន​កករល្អក់​ អស់សេចក្ដីត្រេកអរក្នុងភពហើយនោះ ថាជាព្រាហ្មណ៍ ។​
ប្រារព្ធចំពោះព្រះសីវលីថេរៈ
យោ  ឥមំ  បលិបថំ  ទុគ្គំ                             សំសារំ  មោហមច្ចគា
តិណ្ណោ  បារគតោ  ឈាយី                        អនេជោ  អកថំកថី
អនុបាទាយ  និព្វុតោ                                តមហំ  ព្រូមិ  ព្រាហ្មណំ ។
បុគ្គលណា​ កន្លងផ្លូវវាងគឺរាគៈ និងភក់​ ដែលគេឆ្លងបានដោយកម្រ​ គឺកិលេស និងសង្សារវដ្ដ និង​មោហៈ​ទាំង​នេះ​បាន​ ជាអ្នកឆ្លងកន្លងអន្លង់ទាំង​ ៤​ បានដល់ត្រើយ​ គឺព្រះនិព្វាន ជាអ្នកមានឈាន​ មិនញាប់ញ័រដោយតណ្ហា មិន​មាន​សេចក្ដីសង្ស័យ មិនប្រកាន់មាំ​ ជាអ្នករលត់កិលេស​ហើយ តថាគតហៅបុគ្គលនោះ ថាជាព្រាហ្មណ៍ ។​
ប្រារព្ធចំពោះព្រះសុន្ទរសមុទ្ទត្ថេរ
យោធ  កាមេ  បហន្ត្វាន                          អនាគារោ  បរិព្វជេ
កាមភវបរិក្ខីណំ                                    តមហំ  ព្រូមិ  ព្រាហ្មណំ ។
បុគ្គលណា ក្នុងលោកនេះ បានលះបង់កាមទាំងឡាយ​ ជាអ្នកមិនមានផ្ទះ គេចចេញចាកកាមបាន តថាគត​ហៅ​បុគ្គលនោះ​ ដែលអស់កាមភពហើយ ថាជាព្រាហ្មណ៍ ។
ប្រារព្ធចំពោះព្រះជោតិកត្ថេរ
យោធ  តណ្ហំ  បហន្ត្វាន                          អនាគារោ  បរិព្វជេ
តណ្ហាភវបរិក្ខីណំ                                  តមហំ  ព្រូមិ  ព្រាហ្មណំ ។
បុគ្គលណាក្នុងលោកនេះ បានលះបង់តណ្ហាហើយ ជាអ្នកមិនមានផ្ទះ​ គេចចេញចាកតណ្ហាបាន តថាគត​ហៅ​បុគ្គល​ដែលអស់តណ្ហា​ និងភពហើយនោះ ថាជាព្រាហ្មណ៍ ។
ប្រារព្ធចំពោះភិក្ខុធ្លាប់ធ្វើជាអ្នករបាំទី​ ១ ( នដបុព្វកភិក្ខុ )
ហិត្វា  មានុសកំ  យោគំ                         ទិព្វំ  យោគំ  ឧបច្ចគា
សព្វ​យោគវិសំយុត្តំ                                  តមហំ  ព្រូមិ  ព្រាហ្មណំ ។
បុគ្គលណា​ លះ​កិលេសជាគ្រឿង​ប្រកប​ ដែល​ជា​របស់​មនុស្ស​ កន្លង​កិលេស​ជា​គ្រឿង​ប្រកប​ ដែល​ជា​របស់​ទិព្វ​បាន​ហើយ តថាគតហៅបុគ្គល ដែលផុតស្រឡះចាកកិលេសជាគ្រឿង​ប្រកបទាំងពួងនោះ​ ថាជាព្រាហ្មណ៍ ។
ប្រារព្ធចំពោះភិក្ខុធ្លាប់ធ្វើជាអ្នករបាំទី​ ២ ( នដបុព្វកភិក្ខុ )
ហិត្វា  រតិញ្ច  អរតិញ្ច                              សីតិភូតំ  និរូបធឹ
សព្វ​លោកាភិភុំ  វីរំ                                 តមហំ  ព្រូមិ  ព្រាហ្មណំ ។
តថាគតហៅបុគ្គលដែលលះបង់សេចក្ដីត្រេកអរក្នុងកាមគុណ ​ និងមិនត្រេកអរក្នុងកិរិយានៅក្នុងព្រៃ ជា​អ្នក​មាន​ចិត្ត​ត្រជាក់​ មិនមានឧបក្កិលេសគ្របសង្កត់លោកទាំងពួង មានសេចក្ដី​ព្យាយាមនោះ ថាជាព្រាហ្មណ៍ ។
ប្រារព្ធចំពោះព្រះវង្គីសត្ថេរ
ចុតឹ  យោ  វេទិ  សត្តានំ                            ឧបបត្តិញ្ច  សព្វ​សោ
អសត្តំ  សុគតំ  ពុទ្ធំ                                   តមហំ  ព្រូមិ  ព្រាហ្មណំ ។
យស្ស  គតឹ  ន  ជានន្តិ                             ទេវា  គន្ធព្វ​មានុសា
ខីណាសវំ  អរហន្តំ                                  តមហំ  ព្រូមិ  ព្រាហ្មណំ ។
បុគ្គលណា​ ដឹងច្បាស់ចុតិនិងបដិសន្ធិរបស់ពួកសត្វ​ ដោយអាការទាំងពួងបាន តថាគតហៅ​បុគ្គល​ដែល​ជា​អ្នក​មិន​ជាប់​ក្នុងកាម​ អ្នកមានដំណើរល្អ ដោយសេចក្ដីប្រតិបត្តិ អ្នកត្រាស់ដឹងនូវសច្ចៈ ៤ នោះ​ ថាជាព្រាហ្មណ៍ ។
ទេវតា គន្ធព្វ និងពួកមនុស្សទាំងឡាយ មិនដឹងគតិ របស់បុគ្គលណា​ តថាគតហៅបុគ្គល ដែល​ជា​អ្នក​មាន​អាសវៈ​អស់ហើយ ជាព្រះអរហន្ដនោះ​ ថាជាព្រាហ្មណ៍ ។
ប្រារព្ធចំពោះព្រះធម្មទិន្នាថេរី
យស្ស  បុរេ  ច  បច្ឆា  ច                           មជ្ឈេ  ច  នត្ថិ  កិញ្ចនំ
អកិញ្ចនំ  អនាទានំ                                តមហំ  ព្រូមិ  ព្រាហ្មណំ ។
បុគ្គលណា មិនមានសេចក្ដីកង្វល់ក្នុងកាលមុនផង​ ក្នុងកាលជាខាងក្រោយផង ក្នុងកាល​ជា​កណ្ដាល​ផង​ តថាគត​ហៅ​បុគ្គលដែលជាអ្នកមិនមានសេចក្ដីកង្វល់​ មិនមានសេចក្ដី​ប្រកាន់នោះ ថាជាព្រាហ្មណ៍ ។
ប្រារព្ធចំពោះព្រះអង្គុលិមាលត្ថេរ
ឧសភំ  បវរំ  វីរំ                                         មហេសឹ  វិជិតាវិនំ
អនេជំ  ន្ហាតកំ  ពុទ្ធំ                                តមហំ  ព្រូមិ  ព្រាហ្មណំ ។
តថាគតហៅវីរបុរស អ្នកអង់អាច អ្នកប្រសើរ​ អ្នកស្វែងរកគុណដ៏ធំ​ ឈ្នះមារ មិនមានកិលេស ជា​គ្រឿង​ញាប់​ញ័រ​ ងូត​លាងកិលេស ត្រាស់ដឹងសច្ចៈនោះ ថាជាព្រាហ្មណ៍ ។
ប្រារព្ធចំពោះបញ្ហាទេវហិតព្រាហ្មណ៍
បុព្វេ​និវាសំ  យោ  វេទិ                            សគ្គាបាយញ្ច  បស្សតិ
អថោ  ជាតិក្ខយំ  បត្តោ                        អភិញ្ញាវោសិតោ  មុនិ
សព្វ​វោសិតវោសានំ                              តមហំ  ព្រូមិ  ព្រាហ្មណំ ។
បុគ្គលណាដឹងច្បាស់ខន្ធបញ្ចកៈដែលខ្លួនធ្លាប់អាស្រ័យក្នុងកាលមុនផង ឃើញច្បាស់នូវ​ឋាន​សួគ៌​ និង​អបាយភូមិ​ផង​ មួយទៀត បានសម្រេចធម៌ជាគ្រឿងអស់ជាតិ ជាអ្នកប្រាជ្ញសេ្រចកិច្ចហើយ ព្រោះអភិញ្ញា តថាគត​ហៅ​បុគ្គល​ដែលជាអ្នកប្រព្រឹត្តព្រហ្មចរិយធម៌ចប់សព្វគ្រប់ហើយនោះ ថាជាព្រាហ្មណ៍ ។