១- ចិត្តវិទ្យា ជាអ្វី ?
ចំៈ ចិត្តវិទ្យា គឺ ជាវិទ្យាសាស្រ្តដែលសិក្សាពីបាតុភូតចិត្ត ។
២- ហេតុអ្វីបានជាគេនិយាយថា ចិត្តវិទ្យាជាវិទ្យាសាស្រ្ត ?
ចំៈ ព្រោះ ចិត្តវិទ្យាមានកម្មវត្ថុសិក្សាច្បាស់លាស់មានវិធីសិក្សាច្បាស់លាស់ និង នាំមកនូវផលប្រយោជន៍ដល់សង្គមមនុស្ស ។
៣- ដូចម្តេចដែលហៅថា បាតុភូតចិត្ត ?
ចំៈ គឺជាបាតុភូតទាំងឡាយដែលប្រព្រឹត្តទៅនៅក្នុងខួរក្បាលរបស់មនុស្ស និង
សំដែងចេញមកក្រៅតាមរយៈ អំពើ និង អាកប្បករិយា (កាយវិការ ទឹកមុខ ពាក្យសំដី
……) ។
៤- ដូចម្តេចដែលហៅថាធម្មជាតិនៃបាតុភូតចិត្ត? មានអ្វីខ្លះ?
ចំៈ គឺ ចិត្តជារូបភាពអត្តនោម័ត នៃ តថភាពបរានុម័តក្នុងខួរក្បាលរបស់មនុស្សម្នាក់ៗ ។ វាមានចរិតសង្គមប្រវត្ថិ ។
មានៈ
- តថភាពបរានុម័ត
- ចរិតអត្តនោម័តរបស់ចិត្ត
- ចិត្តជាមុខងាររបស់ខួរក្បាល
- ចិត្តជាបទពិសោធន៍ដែលមានចរិត សង្គមប្រវត្តិ ហើយដែលមនុស្សបានប្រែក្លាយជាសម្បត្តិផ្ទាល់ខ្លួន ។
៥- ដូចម្តេចដែលហៅថាតថភាពបរានុម័ត ឬ ពិភពបរានុម័ត?
ចំៈ គឺជាអ្វីៗទាំងអស់ “ រូបធាតុក្តី គំនិតក្តី “ ដែលនៅក្រៅខ្លួន
ហើយមិនចំណុះញាណ និង ឆន្ទៈយើងទេ ។ វាត្រូវបានឆ្លុះ
បញ្ចាំងចូលក្នុងខួរក្បាលរបស់មនុស្ស ហើយបង្កើតបានជារូបភាពចិត្ត ។
រូបភាពចិត្តផ្សារភ្ជាប់តថភាពបរានុម័តយ៉ាងជិតស្និតទៅនឹងខួរក្បាល ។
ហើយដោយសារតែមនុស្សមានទំនាក់ទំនងជាមួយមជ្ឈដ្ឋានជុំវិញ ដូចនេះ
រូបភាពចិត្តកកើតមានឡើងគ្រប់ពេលវេលា ។
៦- ចរិតអត្តនោម័តរបស់ចិត្តជាអ្វី ?
ចំៈ រូបភាពចិត្តនៃ វត្ថុមួយ ឬ បាតុភូតមួយ
មានភាពខុសប្លែកគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតពីព្រោះ
ការឆ្លុះបញ្ចាំងតាមខួរក្បាលនេះ វាផ្លាស់ប្តូរទៅតាមបទពិសោធន៍ និង
វិសេសភាពរបស់បុគ្គលម្នាក់ៗ ។
ឧៈ គំហើយខុសគ្នានៃផ្លែស្វាយមួយ ដោយមនុស្សធម្មតាមនុស្សឈឺក្រពះ និង ស្រ្តីមានពោះ ។
៧- តើចិត្តមានមុខងារប៉ុន្មានយ៉ាង? អ្វីខ្លះ ?
ចំៈ មានមុខងារ ៣ យ៉ាង គឺៈ
- តំរង់ទិស ណែនាំ ដឹកនាំអំពើរបស់មនុស្ស ។
ឧៈ អ្នកប្រមាញ់សំដៅទៅកន្លែងដែលសត្វយំ ។
- រុញច្រាន ធ្វើអោយកាន់តែខ្លាំងនូវអំពើ ទាំងឡាយ ។
ឧៈ ទឹកចិត្តឪពុកម្តាយស្រឡាញ់កូន ធ្វើអោយកូនហ៊ានតស៊ូ ខិតខំ ប្រឹងប្រែងក្នុងការការរៀនសូត្រ ការងារ ។
- តំរែតំរង់ កែតំរូវអំពើៈ នៅក្នុងសកម្មភាព គេអាចភាន់ច្រលំ ។
គោលបំណងដែលបានកំនត់ជួយអោយមានភាពត្រឹមត្រូវពិតប្រាកដ និង មានប្រយោជន៍ ។
៨- បាតុភូតចិត្តមានប៉ុន្មានប្រភេទ ? អ្វីខ្លះ ?
ចំៈ មានបីប្រភេទ គឺៈ
- លំនាំចិត្តៈ ជាបាតុភូតទាំងឡាយណា ដែលប្រព្រឹតទៅក្នុងរយៈ ពេលមួយខ្លី វាអាចចាប់ផ្តើម ការប្រព្រឹត្តទៅ និង ការបញ្ចប់ ។
- សភាពចិត្តៈ ជាបាតុភូតចិត្ត
ដែលប្រព្រឹត្តទៅអស់រយៈពេលយូរបន្តិច ។
ជាធម្មតាសភាពចិត្តដើរតាមលំនាំចិត្តដទៃទៀត ដោយ
យកលំនាំចិត្តទាំងនោះធ្វើជាបង្អែក ។
- លក្ខណៈចិត្តៈ ជាបាតុភូតចិត្តទាំងឡាយដែល ប្រព្រឹត្តទៅអស់រយៈពេលយ៉ាងវែង ជួនកាលរហូតអស់មួយជីវិត ហើយមានសភាពនឹងនរ ចំពោះបុគ្គលមួយជាក់លាក់ ។
៩- តើវិធីសិក្សាចិត្តវិទ្យាមានប៉ុន្មានយ៉ាង ? អ្វីខ្លះ ?
ចំៈ មាន ៦ យ៉ាង គឺៈ
- វិធីសង្កេតៈ
ជាវិធីគេប្រើច្រើនជាងគេក្នុងចិត្តវិទ្យា ។ វិធីនេះ សិក្សាអំពីសកម្មភាព
(កាយវិការ ទឹកមុខ ពាក្យសម្តី …..) របស់មនុស្សម្នាក់ៗ
ដើម្បីស្គាល់ពីគុណសម្បត្តិ និង គុណវិបត្តិ របស់ មនុស្សនោះ ។
ឧៈ សង្កេតទៅលើចណូលចិត្ត និង តំរូវការរបស់អតិថិជន ។
- វិធីវិភាគផលិតផលសកម្មភាពៈ
នៅពេលដែលមនុស្សបង្កើតផលិតផលគឺ ពួកគេបាន
បន្សល់ទុកនូវស្នាកស្នាមបុគ្គលិកលក្ខណៈរបស់ពួកគេក្នុងលទ្ធផលនេះ ។ ដូចនេះ
ឆ្លងកាត់តាម ផលិតផលយើងនឹងដឹងពីអត្តចរិត ឬ ឫកពារបស់មនុស្សបាន ។
ឧៈ តាមរយៈប្រាសាទ អង្គរ វត្ត ដែលបានបន្សល់ទុក
នាំអោយយើងដឹងពីស្នាដៃរបស់បុព្វបុរសខ្មែរសម័យនោះថាជាមនុស្សឧស្សាហ៍
និងជាមនុស្សដែលមានការបំរុងប្រយ័ត្នខ្ពស់ ។
- វិធីសន្ទនាៈ ជាលំនាំសួរនិងឆ្លើយដោយផ្ទាល់
រវាងអ្នកស្រាវជ្រាវ ។
ហើយដោយសារសំនួរទាំងឡាយដែលបានគ្រោងទុកមុនយើងអាចស្គាល់បានពីចិត្តកំនិតអាថ៌កំបាំងរបស់មនុស្សតាម
ការវិភាគលើប្រតិកម្មសំដីរបស់មនុស្សដែលយើងសន្ទនាជាមួយ ។
- វិធីអង្គេតៈ យើងរៀបរាប់កំរងសំនួរដាក់ក្នុងក្រដាសមួយ
ហើយចែកអោយកម្មវត្ថុស្រាវជ្រាវ និង អនុញ្ញាតអោយគេបំពេញរាល់សំនួរដែលមាននោះ
បន្ទាប់មកទើបយើងប្រមូលចំលើយ
ហើយធ្វើការបូកសរុប ។
- វីធីតេស្តៈ តេស្តជាប្រភេទលំហាត់ដែលគេដាក់អោយកម្មវត្ថុធ្វើ
- វិធីពិសោធន៍ៈ
វិធីនេះមានបំណងបង្កបាតុភូតចិត្តដែលត្រូវសិក្សា ដើម្បីអាចសង្កេតពី
បំរែបំរួលធាតុផ្សេងៗរបស់បាតុភូតនោះ ។
វិធីនេះអាចប្រព្រឹត្តទៅក្រោមរូបភាពពីរ គឺ ពិសោធន៍ធម្មតា និង
ពិសោធន៍នៅក្នុងមន្ទីរពិសោធន៍ ។
១០- តើសកម្មភាពពុទ្ធិមានប៉ុន្មានយ៉ាង ? អ្វីខ្លះ ?
ចំៈ មានពីរ គឺៈ
- ពុទ្ធិឥន្រ្ទីយ៍ៈ ជាលំនាំពុទ្ធិដែលឆ្លុះបញ្ចាំងតថភាពបរានុម័ត ដោយប្រើឥន្ទ្រីយ៍ ។
ពុទ្ធិឥន្រ្ទីយ៍មាន ឥន្រ្ទីយារម្មណ៍ និង ប្រត្យក្សារម្មណ៍ ។
- ពុទ្ធិវាចារៈ
ជាលំនាំពុទ្ធិដែលឆ្លុះបញ្ចាំងដោយប្រយោពីលក្ខណៈ
ខាងក្នុងនៃវត្ថុ ឬ បាតុភូត ដែលកន្លងហួសមកហើយ ឬ ដែលស្ថិតនៅចំពោះមុខ ឬ
នៅអនាគត ហើយបង្កើតបានជា
សញ្ញាណអរូបី និង ទូទៅ ។
១១- ដូចម្តេចដែលហៅថាឥន្រ្តីយារម្មណ៍ ?
ចំៈ គឺជាលំនាំចិត្តសាមញ្ញបំផុតដែលឆ្លុះបញ្ចាំងលក្ខណៈដាច់តែឯងនៃវត្ថុ ឬ
បាតុភូតទាំងឡាយដែលប្រព្រឹត្តផ្ទាល់មកលើសរីរាង្គ ឥន្រ្ទីយ៍។
ឥន្រ្ទីយារម្មណ៍ឆ្លុះបញ្ចាំងផងដែរនូវសភាពខាងក្នុងនៃសារពាង្គកាយ ។
ឧៈ ហូបនំ ច្រមុះដឹងក្លិន អណ្តាតដឹងរសជាតិ .
១២- ដូចមេ្តចដែលហៅថាប្រត្យក្សារម្មណ៍ ?
ចំៈ គឺជាលំនាំចិត្តដែលឆ្លុះបញ្ចាំងទាំងស្រុងនូវលក្ខណៈ ឬ បាតុភូត ដែលប្រព្រឹត្តផ្ទាល់មកលើសរីរាង្គឥន្រ្ទីយ៍ ។
១៣- ប្រៀបធៀប ឥន្ទ្រីយារម្មណ៍ និង ប្រត្យក្សារម្មណ៍ ?
ចំៈ + លក្ខណៈដូចគ្នាៈ
- ឆ្លុះបញ្ជាំងពីវត្ថុ ឬ បាតុភូតដែលប្រព្រឹត្តផ្ទាល់មកលើសរីរាង្គឥន្ទ្រីយ៍ ។
+ លក្ខណៈខុសគ្នា
ឥន្ទ្រីយារម្មណ៍ ប្រត្យក្សារម្មណ៍
- ផ្តល់នូវលក្ខណៈទោលនៃវត្ថុ -
ផ្តល់នូវលក្ខណៈទាំងស្រុង
ឬបាតុភូត
នៃវត្ថុទាំងមូល
- លទ្ធផលឥន្រ្ទីយារម្មណ៍ផ្សេងៗ - លទ្ធផលរូបភាព ។
១៤- ដូចម្តេចដែលហៅថាលំនឹក ?
ចំៈ គឺជាលំនាំចិត្តដែលថតយក ផ្តិតយក រក្សាទុកស្គាល់ឡើងវិញ
និងបង្កើតឡើងវិញនូវរូបភាពនៃវត្ថុ ឬ បាតុភូតដែលគេបានជួប ប្រទះពីមុន និង
បទពិសោធន៍ទាំងឡាយដែលមនុស្សម្នាក់ៗបានឆ្លងកាត់ក្នុងអតីតកាល ។
១៥- ការគិតជាអ្វី ? មានប៉ុន្មាន ? អ្វីខ្លះ ?
ចំៈ គឺជាលំនាំចិត្តដែលឆ្លុះបញ្ជាំងនូវលក្ខណៈសំខាន់ៗ ទំនាក់ទំនងខាងក្នុង
ដែលមានចរិតជាក្រឹតក្រមនៃវត្ថុ ឬ បាតុភូតដែលពុទ្ធិឥន្ទ្រីយី៍
ពុំអាចឆ្លុះបញ្ចាំងបានពីលក្ខណៈទាំងនោះ ។
- ការគិតមានបីប្រភេទគឺៈ
+ ការគិតរូបីដោយដៃ
+ ការគិតរូបីដោយរូបភាព
+ ការគិតអរូបី
១៦- ដូចម្តេចដែលហៅថារូបារម្មណ៍ ?
ចំៈ គឺជាលំនាំចិត្តដែលឆ្លុះបញ្ចាំងវត្ថុទាំងឡាយដែលពុំទាន់កើតមាននៅឡើយ ក្នុងបទពិសោធរបស់បុគ្គល ។
លំនាំនេះ ប្រព្រឹត្តទៅដោយបង្កើតរូបភាពថ្មីៗ ដែលចាប់ផ្តើមពី រូបតំណាងចាស់ៗទំាងឡាយ ។
*** មូលដ្ឋានរូបធាតុនៃបាតុភូតចិត្តគឺ ខួរក្បាល និង សំបកខួរក្បាល ។
១៧- ភាសាជាអ្វី ?
ចំៈគឺជាការប្រមូលផ្តុំនៃប្រព័ន្ធសញ្ញាទាំងឡាយដែលជាគ្រឹះក្នុងការធ្វើទំនាក់ទំនងរវាងមនុស្សក្នុងសង្គម
។ ភាសាជាការសម្តែងសកម្មភាពដោយនិមិ្មតរបស់មនុស្សពោលគឺ សម្បទារបស់គេ
ក្នុងការសម្តែងចិត្តគំនិត និង ជាហេតុការណ៍នានាតាមសូរសំលេង និង កាយវិការ ។
សរុបមក ភាសាគឺជាឧបករណ៍នៃគំនិតដែលមនុស្សបង្កើតឡើងសំរាប់បញ្ជូលទំនាក់ទំនងក្នុងសង្គម ។
១៨- ចូរអោយនិយមន័យចិត្តរំភើប សញ្ចេតនា ?
ចំៈ គឺជាឥរិយាបថចំពោះវត្ថុ ឬបាតុភូតបរានុម័តទំាងឡាយដែលទាក់ទងទៅនឹងការពេញចិត្ត ឬ មិនពេញចិត្តនៃតំរូវការផ្នែកសំភារៈ និង ស្មារតី ។
១៩- ឥន្ទ្រីយារម្មណ៍ក្រៅមាន ៥
- ចក្ខុឥន្ទ្រីយារម្មណ៍ ឬ ចក្ខុវិញ្ញាណ
- សោតិន្ទ្រីយារម្មណ៍ ឬ សោតវិញ្ញាណ
- ឃានិន្ទ្រីយារម្មណ៍ ឬ ឃានវិញ្ញាណ
- ជីវ្ហិន្ទ្រីយារម្មណ៍ ឬ ជីវ្ហាវិញ្ញាណ
- កាយិន្ទ្រីយារម្មណ៍ ឬ កាយវិញ្ញាណ
២០- មូលដ្ឋានសរីរៈមានៈ
- សរីរាង្គទទួល - សរសៃប្រសាទ ប្រទាញ
- ផ្នែកមួយដែលទាក់ទងនឹង អឌ្ឍគោលខួរ
២១- ច្បាប់នៃឥន្រ្ទីយារម្មណ៍ មានបួន គឺ
- ច្បាប់ព្រំ - ច្បាប់បន្ស៊ាំ
- ច្បាប់អំពើប្រតិឃាដរវាងឥន្រ្ទីយារម្មណ៍នានា
- ច្បាប់ផ្ទុយគ្នានៃឥន្រ្ទីយារម្មណ៍ ។
២២- ច្បាប់ផ្សេងៗនៃប្រត្យក្សារម្មណ៍ មានៈ
- ច្បាប់ជំរើស - ច្បាប់អត្ថន័យ
- ច្បាប់ស្ថិរភាព - ច្បាប់មាយាការ
Wednesday, October 9, 2013
ទស្សនវិទ្យា
១- តើទស្សនវិជ្ជាជាអ្វី ?
ចំៈ- តាមទស្សនៈរបស់Pythagore: ទស្សនវិជ្ជាគឺស្នេហាគតិបណ្ឌិត ។
- តាមទស្សនៈរបស់ Socrates: ទស្សនវិជ្ជាគឺចង់បានគតិបណ្ឌិត ព្រោះមនុស្សខ្វះគតិបណ្ឌិត ។
- តាមទស្សនៈរបស់ Platon:
ទស្សនវិជ្ជាគឺជាការខិតខំដើម្បីរំដោះបញ្ញា ដើម្បីឲ្យចេញពីគុក ភាពអវិជ្ជា និង ជាការធ្វើដំណើរឆ្ពោះទៅរកសច្ចភាព។
- តាមទស្សនៈរបស់ Aristote:
ទស្សនវិជ្ជាគឺជាការគិតដែលមានគោលបំណងខ្ពស់បំផុត
ហើយ ទាក់ទងទៅនឹងសច្ចភាពនៃបទពិសោធន៍ទាំងអស់របស់ មនុស្ស។
២- តើទស្សនវិជ្ជា និង វិទ្យាសាស្ត្រ មានលក្ខណៈប្រហាក់ប្រហែល គ្នានិងខុសគ្នាត្រង់ណាខ្លះ? ចូរពន្យល់ ?
ចំៈ ទស្សនវិជ្ជា និង វិទ្យាសាស្ត្រ មានលក្ខណៈប្រហាក់ប្រហែល និង ខុសគ្នាដូចខាងក្រោម៖
- វិទ្យាសាស្រ្ត គឺជាអង្គពុទ្ធិដែលបានផ្ទៀងផ្ទាត់ និង មាន លក្ខណៈជាប្រព័ន្ធ ។ វិទ្យាសាស្ត្រផ្តោតយកចិត្តទុកដាក់ជា សំខាន់ទៅលើរបកគំហើញ នៃសច្ចភាព ។
- ទស្សនវិជ្ជា គឺជាវិទ្យាសាស្ត្រមួយ ពីព្រោះវិធីទស្សនវិជ្ជាមាន លក្ខណៈជាប្រព័ន្ធ និង ប្រកបដោយវិចារណញាណទៀត ផង ។
- ការខុសគ្នារវាងវិស័យទាំងពីរនេះគឺថា វិទ្យាសាស្ត្រនិមួយៗ មានកម្មវត្ថុសិក្សាតូចចង្អៀត ចំណែកទស្សនវិជ្ជាវិញ មាន កម្មវត្ថុសិក្សាធំទូលាយ ។ ទស្សនវិជ្ជាយកចិត្តទុកដាក់ទៅ លើតំលៃ និង បុគ្គលិកលក្ខណៈរបស់មនុស្ស ហើយបញ្ចូល នូវបញ្ហាផ្សេងៗទៀតជាច្រើន ដូចជា ព្រលឹង យុត្តិធម៌ និង អាទិទេពជាដើម ។
៣- តើទស្សនវិជ្ជា មានមុខងារអ្វីខ្លះ ?
ចំៈ ទស្សនវិជ្ជាមានមុខងារសំខាន់បីយ៉ាងគឺ៖
- ទស្សនវិជ្ជា ជាអ្នកពិនិត្យដោយប្រុងប្រយ័ត្ន ព្រមទាំងធ្វើការ រិះគន់ មូលបដិញ្ញា(ការអះអាង) និង ការសន្និដ្ឋាននៃ
វិទ្យាសាស្រ្តទាំងអស់ ។
- ទស្សនវិជ្ជា ជាអ្នកធ្វើសំយោគនូវលទ្ធផលទាំងឡាយរបស់ វិទ្យាសាស្ត្រ ។
- ទស្សនវិជ្ជា ជាអ្នកបង្រួបបង្រួម និង នាំវិទ្យាសាស្ត្រផ្សេងៗ ឲ្យមានឯកភាពគ្នា និង គាំទ្រគ្នាទៅវិញទៅមក ។
៤- តើវិធីទស្សនវិជ្ជាជាអ្វី? មានប៉ុន្មានជំហាន? អ្វីខ្លះ?
ចំៈ វិធីទស្សនវិជ្ជា គឺជាវិធីមួយដែលត្រូវបានគេបង្កើតឡើង ដើម្បីធ្វើ ការឆ្លុះបញ្ចាំងបញ្ហាផ្សេងៗក្នុងគោលបំណងស្វែងរកសច្ចភាព។
មាន៧ជំហានគឺ៖
- ការយល់ដឹងអំពីបញ្ហា ឬ ការកំណត់បញ្ហា
- ការប្រមូលទិន្នន័យ
- ការរៀបចំ និង វាយតម្លៃទិន្នន័យដែលប្រមូលបាន
- ការស្នើឡើងជាសម្មតិកម្ម ឬ ដំណោះស្រាយ
- ការអង្កេតពិនិត្យទៅលើសម្មតិកម្ម
- ការរកឃើញនូវសច្ចភាព
- ការអនុវត្តនូវគោលការទាំងឡាយលើករណីជាក់ស្តែង ។
៥- តើវិធីសំខាន់ៗនៅសហសម័យនេះមានអ្វីខ្លះ? ចូរពន្យល់?
ចំៈ មាន៦ គឺ៖
1- អនុមានរួម៖ ជាវិចារមួយបែបដែលចេញពីភាពដោយឡែក ទៅរកភាពរួម ។
ឧទាហរណ៍ៈ
ម៉ុក ស្លាប់
ម៉ៅ ស្លាប់
ម៉ែន ស្លាប់
ម៉ុក ម៉ៅ ម៉ែន ជាមនុស្ស ។
ដូចនេះ មនុស្សទាំងអស់ត្រូវតែស្លាប់ ។
2- អនុមានញែក៖ ជាវិចារមួយបែបទៀតដែលចេញពីភាពរួម ទៅភាពដោយឡែក ។
ឧទាហរណ៍ៈ
លោហៈទាំងអស់សុទ្ធតែចំលងអគ្គិសនី។
Cu ជាលោហៈ
ដូចនេះ Cu ក៏ចំលងអគ្គិសនីដែរ ។
3- បដិសំយោគ៖ ជាដំនើរនៃការទទួលបានពុទ្ធិ តាមរយៈ បច្ចេកទេស សំនួរ ចំលើយ ។
4- វិធីវិភាគ៖ ជាការផ្តាច់អ្វីមួយឲ្យទៅជាផ្នែកៗ។ វិធីវិភាគមានពីរគឺៈ
វិភាគពិត (វិទ្យាសាស្រ្តពិត)
វីភាគក្នុងគំនិត (វិទ្យាសាស្រ្ត)
5- វិធីស្រមើស្រមៃ៖ ជាទំនោមួយដែលផ្អែកជាសំខាន់ទៅលើ អារម្មណ៍ និង សភាវគតិ ។ ការនិយមវិធីនេះច្រើនពេកនាំ ឲ្យមានកំហុសឆ្គង និង បាត់បង់ភារកិច្ចទស្សនវិជ្ជា ។
6- វិធីសហចក្ខុ៖ ជាទម្រង់ការមួយ អាស្រ័យលើមនុស្ស ពិនិត្យ លើវត្ថុមួយ ក្នុងភាពទាំងមូលរបស់វា។ វាជាវិធីទស្សនវិជ្ជា ដែលមានលក្ខណៈពិសេស ពីព្រោះវាក្តាប់អ្វីមួយតាម ទស្សនៈទូលំទូលាយ ។
៦- ចូរនិយាយអំពីវិធីដំបូងបង្អស់?
ចំៈ វិធីដំបូងបង្អស់ ដែលមនុស្សធ្លាប់បានប្រើប្រាស់គឺ វិធីចំរុះរវាង ការអង្កេតពិនិត្យ និង ការពិចារណា ហើយត្រូវបានគេចាត់ទុក ជាប្រភពនៃវិធីផ្សេងៗទៀត ។ មនុស្សសម័យបុព្វកាលបានប្រើ វិធីនេះដើម្បីស្វែងរកចំណីអាហារ និង ទីជម្រករបស់ពួកគេ ។
ការអង្កេត ពិនិត្យ និង ការពិចារណា សង្កត់ធ្ងន់ទៅលើពុទ្ធិដែល គេទទួលបាន តាមរយៈសរីរាង្គវិញ្ញាណរបស់មនុស្ស ។
៧- តើមនុស្សមានប្រភពមកពីណា ?
ចំៈ ប្រភពរបស់មនុស្ស៖
- ទ្រឹស្តីវិវត្តន៍៖ មនុស្សបានវិវត្តន៍មកពីបុព្វបុរសដែលមាន លក្ខណៈស្រដៀងនឹងមនុស្សដែរ(ស្វា) ។ មនុស្សបាន វិវត្តន៍បន្តិចម្តងៗនូវគ្រប់ទំរង់នៃជីវិត ។
- ទ្រឹស្តីអាទិទេព៖ មនុស្សត្រូវបានបង្កើតឡើងដោយព្រះជា ម្ចាស់។ គម្ពីរគ្រិស្តសាសនា Bible បានសរសេរថា ព្រះបាន បង្កើតមនុស្សពីលំអងធូលី ហើយបានផ្លុំខ្យល់ជីវិតចូលតាម រន្ធច្រមុះរបស់មនុស្ស រួចហើយមនុស្សក៏ក្លាយជាព្រលឹង ដែលមានជីវិត ។
៨- តើសារជាតិមនុស្សត្រូវបង្ហាញឲ្យឃើញតាមទស្សនៈអ្វីខ្លះ ?
ចូរពន្យល់ ?
ចំៈ សារជាតិមនុស្សត្រូវបង្ហាញឲ្យឃើញតាមទស្សនៈ៤គឺ៖
- ទស្សនៈវិចារណញាណនិយមៈ បានចង្អុលបង្ហាញពី សមត្ថភាពរបស់មនុស្សក្នុងការដឹង និង ពិចារណា ។ វាជា គុណសម្បត្តិតែមួយគត់ ដែលគុណសម្បត្តិនេះផ្តាច់ឬញែក មនុស្សចេញពីសត្វមានជីវិតផ្សេងៗទៀត ។
- ទស្សនៈសាសនាៈ ធម្មជាតិរបស់មនុស្សមានលក្ខណៈជា ព្រះ ។ មនុស្សជាភាវៈដែលបង្កើតដោយព្រះជាម្ចាស់ ហើយបង្កើតនៅក្នុងរូបភាពជារបស់ព្រះ។
- ទស្សនៈជីវសាស្ត្រៈ មនុស្សជាទម្រង់នៃជីវិតដែលខ្ពស់ជាង គេបំផុតដែលភាវៈ និងសកម្មភាពនានារបស់គេត្រូវបាន កំណត់ដោយច្បាប់ដូចៗគ្នា ដែលច្បាប់នោះគ្រប់គ្រងលើ រូបធាតុផ្សេងៗ។ មនុស្សជាផ្នែកមួយនៃលំដាប់រូបសាស្ត្រ របស់ធម្មជាតិដូចវត្ថុផ្សេងៗទៀតដែរ មនុស្សមានទំហំ ទំងន់ រាងរៅ និង ពណ៌សំបុរ ។
- ទស្សនៈអាកប្បកិរិយានិយមៈ មនុស្សគឺជាភាវៈដែលអាច ត្រូវបានគេប្រើ អាចត្រូវបានគេបង្កើត និង អាចត្រូវបានគេ ធ្វើឲ្យអភិវឌ្ឍន៍ជាច្រើន ដូចគ្នាទៅនឹងសត្វដទៃមួយចំនួន ទៀតដែរ ។
៩- តើមនុស្សខុសពីសត្វត្រង់ណា ?
ចំៈ មនុស្សខុសពីសត្វត្រង់៖
- មនុស្សចេះប្រើប្រាស់ភាសា
- មនុស្សចេះច្នៃប្រឌិត និង បង្កើតថ្មី
- មនុស្សជាសត្វដែលមានលក្ខណៈសង្គម និង នយោបាយ
- មនុស្សមានការយល់ដឹងអំពីប្រវត្តិសាស្ត្រ
- មនុស្សចេះបង្កើតសោភណ្ឌភាព
- មនុស្សមានក្រមសីលធម៌
- មនុស្សមានសាសនា
១០- ចូរនិយាយអំពីទ្រឹស្តីប្រធានវិស័យ និង វត្ថុវិស័យ នៅក្នុងតម្លៃ ?
ចំៈ - ទ្រឹស្តីប្រធានវិស័យៈ បង្ហាញថា តំលៃត្រូវបានគេបង្ហាញឲ្យ ឃើញតាមរយៈមនោសញ្ចេតនា ឥរិយាបថ ឬជំនឿដែលមនុស្ស បានជួបប្រទះ ពោលគឺ អាទិភាពនៃតម្លៃគឺ អាស្រ័យទៅលើ មនុស្ស។
- ទ្រឹស្តីវត្ថុវិស័យៈ អះអាងថា តំលៃគឺជាគុណភាពពិតរបស់ វត្ថុទាំងឡាយ មានន័យថា អាទិភាពនៃតំលៃគឺ អាស្រ័យ ទៅលើវត្ថុ។
១១- ដូចម្តេចដែលហៅថា តម្លៃ? ដើម្បីឲ្យក្លាយទៅជាមនុស្សមាន តម្លៃត្រូវមានលក្ខណៈពិសេសអ្វីខ្លះ? ចូរពន្យល់?
ចំៈ និយមន័យរបស់ តម្លៃ ត្រូវបានកំណត់ដោយអ្នកប្រាជ្ញបីគឺ ៖
- Hunt : តម្លៃគឺជាកម្លាំងជម្រុញលើកទឹកចិត្តយ៉ាងខ្លាំងក្លា ចំពោះអាកប្បកិរិយា ហើយវាជាមូលដ្ឋាននៃការសំរេចចិត្ត ប្រតិកម្ម និង អាកប្បកិរិយារបស់យើង ។
- Perry : តម្លៃគឺជាទំនាក់ទំនងពិសេសរវាងចំណាប់អារម្មណ៍ ជាមួយនឹងគោលបំណងដែលវាបម្រើ។
- Moore : តម្លៃគឺជាបញ្ញត្តិមួយដែលគេមិនអាចកំណត់ អត្ថន័យបាន ។
ដើម្បីក្លាយទៅជាមនុស្សមានតម្លៃត្រូវមានលក្ខណៈពិសេសពីរគឺ
- ចរិយាសម្បត្តិៈ
- វិជ្ជាសម្បត្តិៈ
១២- តើគេចែកចំណាត់ថ្នាក់នៃតម្លៃរបស់មនុស្សជាប៉ុន្មាន? អ្វីខ្លះ?
ចំៈ គេចែកចំណាត់ថ្នាក់នៃតម្លៃរបស់មនុស្សជា៨គឺ៖
- តម្លៃជីវសាស្ត្រ
- តម្លៃសេដ្ឋកិច្ច
- តម្លៃខាងអារម្មណ៍
- តម្លៃសង្គម
- តម្លៃបញ្ញា
- តម្លៃសីលធម៌
- តម្លៃសោភ័ណ្ឌវិជ្ជា
- តម្លៃសាសនា
១៣- ហេតុអ្វីបានជាយើងត្រូវសិក្សា សីលវិជ្ជា?
ចំៈ បានជាយើងត្រូវសិក្សា សីលវិជ្ជា ពីព្រោះ៖
- ការសិក្សាអំពីសីលធម៌អាចបញ្ជាក់ប្រាប់យើងនូវអំពើល្អ និង អំពើអាក្រក់ទាំងឡាយ ។
- មានសីលធម៌ ធ្វើឲ្យសង្គមមានសណ្តាប់ធ្នាប់ មានការ យោគយល់គ្នា ព្រមទាំងមានច្បាប់សម្រាប់ការប្រព្រឹត្ត ។
- ការប្រព្រឹត្តប្រកបដោយសីលធម៌ ឬ អសីលធម៌ ត្រូវបានគេ វាយតម្លៃទាំងក្នុងអតីតកាល និង បច្ចុប្បន្នកាល។
- សីលធម៌ប្រឹងប្រែងបង្ហាញមនុស្សនូវតម្លៃពិតនៃជីវិត ហើយ វាជំរុញឲ្យមនុស្សស្វែងរកតម្លៃទាំងនោះ ។
១៤- ចូរនិយាយអំពី៖
ក- ពុទ្ធប្រវត្តិសង្ខេប
ខ- អរិយសច្ចៈ
ចំៈ
ក- ពុទ្ធប្រវត្តិសង្ខេប
ព្រះពុទ្ធទ្រង់ប្រសូត្រ នៅថ្ងៃ សុក្រ ទី១៥ កើត ខែ ពិសាខ ឆ្នាំ ច ។
នៅពេលប្រសូត្របាន ៥ ថ្ងៃ មានពួកព្រាហ្មណ៍ ៨ នាក់ បានដាក់ ឈ្មោះព្រះនាមព្រះអង្គថា សិទ្ធត្ថកុមារ ។ ក្នុងចំណោមព្រាហ្មណ៍ ទាំង ៨ មានព្រាហ្មណ៍ម្នាក់ឈ្មោះ កោណ្ឌញ្ញព្រាហ្មណ៍ បានទាយ ថា ព្រះរាជបុត្រនឹងបានត្រាស់ជាព្រះពុទ្ធអង្គនៅថ្ងៃអនាគត ។ កន្លងបានរយៈពេល ២ ថ្ងៃក្រោយមក ព្រះមាតាព្រះអង្គទ្រង់ ចូលទីវង្គត ។ នៅពេលព្រះអង្គមានព្រះជន្មាយុ ១៦ វស្សា ព្រះអង្គ ទ្រង់បានរៀបអភិសេកជាមួយព្រះនាងពិម្ពាយសោធរា ។ ពេល ទ្រង់មានព្រះជន្មាយុ ២៩ ព្រះវស្សាទ្រង់បានលួចចេញពីក្រៅ កំផែងវាំងដើម្បីដើរកំសាន្ត ក៏ស្រាប់តែទតឃើញនូវទេពនិម្មិត្ត ដែលស្តែងអំពីឆាកជីវិតមនុស្សគឺ កើត ចាស់ ឈឺ ស្លាប់ ដែល បណ្តាលឲ្យព្រះអង្គមានភាពភ័យរន្ធត់ជាខ្លាំង ហើយទ្រង់ក៏បាន ឃើញអ្នកបួសម្នាក់ដែលបណ្តាលឲ្យព្រះអង្គគិតថាមានតែទៅ បួសទេដែលអាចជៀសផុតពីការកើត ចាស់ ឈឺ ស្លាប់ ទៅបាន ។ នៅពេលយប់កណ្តាលអធ្រាត ទ្រង់ក៏សម្រេចចិត្តលួចចាកចេញពី វាំងទៅបួសចោលក្រុមគ្រួសារសាច់ញាតិព្រះអង្គ ។ រយៈពេល ៦ ឆ្នាំកន្លងទៅ នៅថ្ងៃទី ១៥ កើតខែ ពិសាខ ឆ្នាំ រកា ព្រះអង្គបាន ត្រាស់ដឹងជា ព្រះសម្មាសម្ពុទ្ធ ក្នុងការរកផ្លូវរំដោះទុក្ខសត្វលោក ។ នៅថ្ងៃ ១៥ កើត ខែ មាឃ ទ្រង់បាន ដាក់អាយុសង្ខារ ។ នៅថ្ងៃ ១៥ កើត ខែ ពិសាខ ឆ្នាំ ម្សាញ់ ព្រះអង្គ បានចូលបរិនិព្វាន ក្នុង ជន្មាយុ ៨០ វស្សា ។
ខ- អរិយសច្ចៈ គីជាការពិតដ៏ប្រសើរដ៏ខ្ពង់ខ្ពស់ ។
- ទុក្ខអរិយសច្ចៈ គឺទុក្ខជាសេចក្តីពិត។ ទុក្ខធំៗមានៈ ជាតិទុក្ខ ជរាទុក្ខ ព្យាធិទុក្ខ និង មរណទុក្ខ។
- សមុទយអរិយសច្ចៈ គឺហេតុនៃទុក្ខជាសេចក្តីពិត។ ហេតុ ដែលនាំឲ្យមានទុក្ខមាន២គឺ អវិជ្ជា និង តណ្ហា ។
- និរោធអរិយសច្ចៈ គឺការបំបាត់ទុក្ខជាសេចក្តីពិត។ ដើម្បី បំបាត់ទុក្ខគេត្រូវបំបាត់អវិជ្ជា និង តណ្ហា ។
- មគ្គអរិយសច្ចៈ គឺជាផ្លូវ ឬ មធ្យោបាយបំបាត់ទុកជាសេចក្តី ពិត ។ ដើម្បីបំបាត់ទុក្ខត្រូវដើរតាមផ្លូវកណ្តាល (មជ្ឈឹម បដិបទា ) ។
ចំៈ- តាមទស្សនៈរបស់Pythagore: ទស្សនវិជ្ជាគឺស្នេហាគតិបណ្ឌិត ។
- តាមទស្សនៈរបស់ Socrates: ទស្សនវិជ្ជាគឺចង់បានគតិបណ្ឌិត ព្រោះមនុស្សខ្វះគតិបណ្ឌិត ។
- តាមទស្សនៈរបស់ Platon:
ទស្សនវិជ្ជាគឺជាការខិតខំដើម្បីរំដោះបញ្ញា ដើម្បីឲ្យចេញពីគុក ភាពអវិជ្ជា និង ជាការធ្វើដំណើរឆ្ពោះទៅរកសច្ចភាព។
- តាមទស្សនៈរបស់ Aristote:
ទស្សនវិជ្ជាគឺជាការគិតដែលមានគោលបំណងខ្ពស់បំផុត
ហើយ ទាក់ទងទៅនឹងសច្ចភាពនៃបទពិសោធន៍ទាំងអស់របស់ មនុស្ស។
២- តើទស្សនវិជ្ជា និង វិទ្យាសាស្ត្រ មានលក្ខណៈប្រហាក់ប្រហែល គ្នានិងខុសគ្នាត្រង់ណាខ្លះ? ចូរពន្យល់ ?
ចំៈ ទស្សនវិជ្ជា និង វិទ្យាសាស្ត្រ មានលក្ខណៈប្រហាក់ប្រហែល និង ខុសគ្នាដូចខាងក្រោម៖
- វិទ្យាសាស្រ្ត គឺជាអង្គពុទ្ធិដែលបានផ្ទៀងផ្ទាត់ និង មាន លក្ខណៈជាប្រព័ន្ធ ។ វិទ្យាសាស្ត្រផ្តោតយកចិត្តទុកដាក់ជា សំខាន់ទៅលើរបកគំហើញ នៃសច្ចភាព ។
- ទស្សនវិជ្ជា គឺជាវិទ្យាសាស្ត្រមួយ ពីព្រោះវិធីទស្សនវិជ្ជាមាន លក្ខណៈជាប្រព័ន្ធ និង ប្រកបដោយវិចារណញាណទៀត ផង ។
- ការខុសគ្នារវាងវិស័យទាំងពីរនេះគឺថា វិទ្យាសាស្ត្រនិមួយៗ មានកម្មវត្ថុសិក្សាតូចចង្អៀត ចំណែកទស្សនវិជ្ជាវិញ មាន កម្មវត្ថុសិក្សាធំទូលាយ ។ ទស្សនវិជ្ជាយកចិត្តទុកដាក់ទៅ លើតំលៃ និង បុគ្គលិកលក្ខណៈរបស់មនុស្ស ហើយបញ្ចូល នូវបញ្ហាផ្សេងៗទៀតជាច្រើន ដូចជា ព្រលឹង យុត្តិធម៌ និង អាទិទេពជាដើម ។
៣- តើទស្សនវិជ្ជា មានមុខងារអ្វីខ្លះ ?
ចំៈ ទស្សនវិជ្ជាមានមុខងារសំខាន់បីយ៉ាងគឺ៖
- ទស្សនវិជ្ជា ជាអ្នកពិនិត្យដោយប្រុងប្រយ័ត្ន ព្រមទាំងធ្វើការ រិះគន់ មូលបដិញ្ញា(ការអះអាង) និង ការសន្និដ្ឋាននៃ
វិទ្យាសាស្រ្តទាំងអស់ ។
- ទស្សនវិជ្ជា ជាអ្នកធ្វើសំយោគនូវលទ្ធផលទាំងឡាយរបស់ វិទ្យាសាស្ត្រ ។
- ទស្សនវិជ្ជា ជាអ្នកបង្រួបបង្រួម និង នាំវិទ្យាសាស្ត្រផ្សេងៗ ឲ្យមានឯកភាពគ្នា និង គាំទ្រគ្នាទៅវិញទៅមក ។
៤- តើវិធីទស្សនវិជ្ជាជាអ្វី? មានប៉ុន្មានជំហាន? អ្វីខ្លះ?
ចំៈ វិធីទស្សនវិជ្ជា គឺជាវិធីមួយដែលត្រូវបានគេបង្កើតឡើង ដើម្បីធ្វើ ការឆ្លុះបញ្ចាំងបញ្ហាផ្សេងៗក្នុងគោលបំណងស្វែងរកសច្ចភាព។
មាន៧ជំហានគឺ៖
- ការយល់ដឹងអំពីបញ្ហា ឬ ការកំណត់បញ្ហា
- ការប្រមូលទិន្នន័យ
- ការរៀបចំ និង វាយតម្លៃទិន្នន័យដែលប្រមូលបាន
- ការស្នើឡើងជាសម្មតិកម្ម ឬ ដំណោះស្រាយ
- ការអង្កេតពិនិត្យទៅលើសម្មតិកម្ម
- ការរកឃើញនូវសច្ចភាព
- ការអនុវត្តនូវគោលការទាំងឡាយលើករណីជាក់ស្តែង ។
៥- តើវិធីសំខាន់ៗនៅសហសម័យនេះមានអ្វីខ្លះ? ចូរពន្យល់?
ចំៈ មាន៦ គឺ៖
1- អនុមានរួម៖ ជាវិចារមួយបែបដែលចេញពីភាពដោយឡែក ទៅរកភាពរួម ។
ឧទាហរណ៍ៈ
ម៉ុក ស្លាប់
ម៉ៅ ស្លាប់
ម៉ែន ស្លាប់
ម៉ុក ម៉ៅ ម៉ែន ជាមនុស្ស ។
ដូចនេះ មនុស្សទាំងអស់ត្រូវតែស្លាប់ ។
2- អនុមានញែក៖ ជាវិចារមួយបែបទៀតដែលចេញពីភាពរួម ទៅភាពដោយឡែក ។
ឧទាហរណ៍ៈ
លោហៈទាំងអស់សុទ្ធតែចំលងអគ្គិសនី។
Cu ជាលោហៈ
ដូចនេះ Cu ក៏ចំលងអគ្គិសនីដែរ ។
3- បដិសំយោគ៖ ជាដំនើរនៃការទទួលបានពុទ្ធិ តាមរយៈ បច្ចេកទេស សំនួរ ចំលើយ ។
4- វិធីវិភាគ៖ ជាការផ្តាច់អ្វីមួយឲ្យទៅជាផ្នែកៗ។ វិធីវិភាគមានពីរគឺៈ
វិភាគពិត (វិទ្យាសាស្រ្តពិត)
វីភាគក្នុងគំនិត (វិទ្យាសាស្រ្ត)
5- វិធីស្រមើស្រមៃ៖ ជាទំនោមួយដែលផ្អែកជាសំខាន់ទៅលើ អារម្មណ៍ និង សភាវគតិ ។ ការនិយមវិធីនេះច្រើនពេកនាំ ឲ្យមានកំហុសឆ្គង និង បាត់បង់ភារកិច្ចទស្សនវិជ្ជា ។
6- វិធីសហចក្ខុ៖ ជាទម្រង់ការមួយ អាស្រ័យលើមនុស្ស ពិនិត្យ លើវត្ថុមួយ ក្នុងភាពទាំងមូលរបស់វា។ វាជាវិធីទស្សនវិជ្ជា ដែលមានលក្ខណៈពិសេស ពីព្រោះវាក្តាប់អ្វីមួយតាម ទស្សនៈទូលំទូលាយ ។
៦- ចូរនិយាយអំពីវិធីដំបូងបង្អស់?
ចំៈ វិធីដំបូងបង្អស់ ដែលមនុស្សធ្លាប់បានប្រើប្រាស់គឺ វិធីចំរុះរវាង ការអង្កេតពិនិត្យ និង ការពិចារណា ហើយត្រូវបានគេចាត់ទុក ជាប្រភពនៃវិធីផ្សេងៗទៀត ។ មនុស្សសម័យបុព្វកាលបានប្រើ វិធីនេះដើម្បីស្វែងរកចំណីអាហារ និង ទីជម្រករបស់ពួកគេ ។
ការអង្កេត ពិនិត្យ និង ការពិចារណា សង្កត់ធ្ងន់ទៅលើពុទ្ធិដែល គេទទួលបាន តាមរយៈសរីរាង្គវិញ្ញាណរបស់មនុស្ស ។
៧- តើមនុស្សមានប្រភពមកពីណា ?
ចំៈ ប្រភពរបស់មនុស្ស៖
- ទ្រឹស្តីវិវត្តន៍៖ មនុស្សបានវិវត្តន៍មកពីបុព្វបុរសដែលមាន លក្ខណៈស្រដៀងនឹងមនុស្សដែរ(ស្វា) ។ មនុស្សបាន វិវត្តន៍បន្តិចម្តងៗនូវគ្រប់ទំរង់នៃជីវិត ។
- ទ្រឹស្តីអាទិទេព៖ មនុស្សត្រូវបានបង្កើតឡើងដោយព្រះជា ម្ចាស់។ គម្ពីរគ្រិស្តសាសនា Bible បានសរសេរថា ព្រះបាន បង្កើតមនុស្សពីលំអងធូលី ហើយបានផ្លុំខ្យល់ជីវិតចូលតាម រន្ធច្រមុះរបស់មនុស្ស រួចហើយមនុស្សក៏ក្លាយជាព្រលឹង ដែលមានជីវិត ។
៨- តើសារជាតិមនុស្សត្រូវបង្ហាញឲ្យឃើញតាមទស្សនៈអ្វីខ្លះ ?
ចូរពន្យល់ ?
ចំៈ សារជាតិមនុស្សត្រូវបង្ហាញឲ្យឃើញតាមទស្សនៈ៤គឺ៖
- ទស្សនៈវិចារណញាណនិយមៈ បានចង្អុលបង្ហាញពី សមត្ថភាពរបស់មនុស្សក្នុងការដឹង និង ពិចារណា ។ វាជា គុណសម្បត្តិតែមួយគត់ ដែលគុណសម្បត្តិនេះផ្តាច់ឬញែក មនុស្សចេញពីសត្វមានជីវិតផ្សេងៗទៀត ។
- ទស្សនៈសាសនាៈ ធម្មជាតិរបស់មនុស្សមានលក្ខណៈជា ព្រះ ។ មនុស្សជាភាវៈដែលបង្កើតដោយព្រះជាម្ចាស់ ហើយបង្កើតនៅក្នុងរូបភាពជារបស់ព្រះ។
- ទស្សនៈជីវសាស្ត្រៈ មនុស្សជាទម្រង់នៃជីវិតដែលខ្ពស់ជាង គេបំផុតដែលភាវៈ និងសកម្មភាពនានារបស់គេត្រូវបាន កំណត់ដោយច្បាប់ដូចៗគ្នា ដែលច្បាប់នោះគ្រប់គ្រងលើ រូបធាតុផ្សេងៗ។ មនុស្សជាផ្នែកមួយនៃលំដាប់រូបសាស្ត្រ របស់ធម្មជាតិដូចវត្ថុផ្សេងៗទៀតដែរ មនុស្សមានទំហំ ទំងន់ រាងរៅ និង ពណ៌សំបុរ ។
- ទស្សនៈអាកប្បកិរិយានិយមៈ មនុស្សគឺជាភាវៈដែលអាច ត្រូវបានគេប្រើ អាចត្រូវបានគេបង្កើត និង អាចត្រូវបានគេ ធ្វើឲ្យអភិវឌ្ឍន៍ជាច្រើន ដូចគ្នាទៅនឹងសត្វដទៃមួយចំនួន ទៀតដែរ ។
៩- តើមនុស្សខុសពីសត្វត្រង់ណា ?
ចំៈ មនុស្សខុសពីសត្វត្រង់៖
- មនុស្សចេះប្រើប្រាស់ភាសា
- មនុស្សចេះច្នៃប្រឌិត និង បង្កើតថ្មី
- មនុស្សជាសត្វដែលមានលក្ខណៈសង្គម និង នយោបាយ
- មនុស្សមានការយល់ដឹងអំពីប្រវត្តិសាស្ត្រ
- មនុស្សចេះបង្កើតសោភណ្ឌភាព
- មនុស្សមានក្រមសីលធម៌
- មនុស្សមានសាសនា
១០- ចូរនិយាយអំពីទ្រឹស្តីប្រធានវិស័យ និង វត្ថុវិស័យ នៅក្នុងតម្លៃ ?
ចំៈ - ទ្រឹស្តីប្រធានវិស័យៈ បង្ហាញថា តំលៃត្រូវបានគេបង្ហាញឲ្យ ឃើញតាមរយៈមនោសញ្ចេតនា ឥរិយាបថ ឬជំនឿដែលមនុស្ស បានជួបប្រទះ ពោលគឺ អាទិភាពនៃតម្លៃគឺ អាស្រ័យទៅលើ មនុស្ស។
- ទ្រឹស្តីវត្ថុវិស័យៈ អះអាងថា តំលៃគឺជាគុណភាពពិតរបស់ វត្ថុទាំងឡាយ មានន័យថា អាទិភាពនៃតំលៃគឺ អាស្រ័យ ទៅលើវត្ថុ។
១១- ដូចម្តេចដែលហៅថា តម្លៃ? ដើម្បីឲ្យក្លាយទៅជាមនុស្សមាន តម្លៃត្រូវមានលក្ខណៈពិសេសអ្វីខ្លះ? ចូរពន្យល់?
ចំៈ និយមន័យរបស់ តម្លៃ ត្រូវបានកំណត់ដោយអ្នកប្រាជ្ញបីគឺ ៖
- Hunt : តម្លៃគឺជាកម្លាំងជម្រុញលើកទឹកចិត្តយ៉ាងខ្លាំងក្លា ចំពោះអាកប្បកិរិយា ហើយវាជាមូលដ្ឋាននៃការសំរេចចិត្ត ប្រតិកម្ម និង អាកប្បកិរិយារបស់យើង ។
- Perry : តម្លៃគឺជាទំនាក់ទំនងពិសេសរវាងចំណាប់អារម្មណ៍ ជាមួយនឹងគោលបំណងដែលវាបម្រើ។
- Moore : តម្លៃគឺជាបញ្ញត្តិមួយដែលគេមិនអាចកំណត់ អត្ថន័យបាន ។
ដើម្បីក្លាយទៅជាមនុស្សមានតម្លៃត្រូវមានលក្ខណៈពិសេសពីរគឺ
- ចរិយាសម្បត្តិៈ
- វិជ្ជាសម្បត្តិៈ
១២- តើគេចែកចំណាត់ថ្នាក់នៃតម្លៃរបស់មនុស្សជាប៉ុន្មាន? អ្វីខ្លះ?
ចំៈ គេចែកចំណាត់ថ្នាក់នៃតម្លៃរបស់មនុស្សជា៨គឺ៖
- តម្លៃជីវសាស្ត្រ
- តម្លៃសេដ្ឋកិច្ច
- តម្លៃខាងអារម្មណ៍
- តម្លៃសង្គម
- តម្លៃបញ្ញា
- តម្លៃសីលធម៌
- តម្លៃសោភ័ណ្ឌវិជ្ជា
- តម្លៃសាសនា
១៣- ហេតុអ្វីបានជាយើងត្រូវសិក្សា សីលវិជ្ជា?
ចំៈ បានជាយើងត្រូវសិក្សា សីលវិជ្ជា ពីព្រោះ៖
- ការសិក្សាអំពីសីលធម៌អាចបញ្ជាក់ប្រាប់យើងនូវអំពើល្អ និង អំពើអាក្រក់ទាំងឡាយ ។
- មានសីលធម៌ ធ្វើឲ្យសង្គមមានសណ្តាប់ធ្នាប់ មានការ យោគយល់គ្នា ព្រមទាំងមានច្បាប់សម្រាប់ការប្រព្រឹត្ត ។
- ការប្រព្រឹត្តប្រកបដោយសីលធម៌ ឬ អសីលធម៌ ត្រូវបានគេ វាយតម្លៃទាំងក្នុងអតីតកាល និង បច្ចុប្បន្នកាល។
- សីលធម៌ប្រឹងប្រែងបង្ហាញមនុស្សនូវតម្លៃពិតនៃជីវិត ហើយ វាជំរុញឲ្យមនុស្សស្វែងរកតម្លៃទាំងនោះ ។
១៤- ចូរនិយាយអំពី៖
ក- ពុទ្ធប្រវត្តិសង្ខេប
ខ- អរិយសច្ចៈ
ចំៈ
ក- ពុទ្ធប្រវត្តិសង្ខេប
ព្រះពុទ្ធទ្រង់ប្រសូត្រ នៅថ្ងៃ សុក្រ ទី១៥ កើត ខែ ពិសាខ ឆ្នាំ ច ។
នៅពេលប្រសូត្របាន ៥ ថ្ងៃ មានពួកព្រាហ្មណ៍ ៨ នាក់ បានដាក់ ឈ្មោះព្រះនាមព្រះអង្គថា សិទ្ធត្ថកុមារ ។ ក្នុងចំណោមព្រាហ្មណ៍ ទាំង ៨ មានព្រាហ្មណ៍ម្នាក់ឈ្មោះ កោណ្ឌញ្ញព្រាហ្មណ៍ បានទាយ ថា ព្រះរាជបុត្រនឹងបានត្រាស់ជាព្រះពុទ្ធអង្គនៅថ្ងៃអនាគត ។ កន្លងបានរយៈពេល ២ ថ្ងៃក្រោយមក ព្រះមាតាព្រះអង្គទ្រង់ ចូលទីវង្គត ។ នៅពេលព្រះអង្គមានព្រះជន្មាយុ ១៦ វស្សា ព្រះអង្គ ទ្រង់បានរៀបអភិសេកជាមួយព្រះនាងពិម្ពាយសោធរា ។ ពេល ទ្រង់មានព្រះជន្មាយុ ២៩ ព្រះវស្សាទ្រង់បានលួចចេញពីក្រៅ កំផែងវាំងដើម្បីដើរកំសាន្ត ក៏ស្រាប់តែទតឃើញនូវទេពនិម្មិត្ត ដែលស្តែងអំពីឆាកជីវិតមនុស្សគឺ កើត ចាស់ ឈឺ ស្លាប់ ដែល បណ្តាលឲ្យព្រះអង្គមានភាពភ័យរន្ធត់ជាខ្លាំង ហើយទ្រង់ក៏បាន ឃើញអ្នកបួសម្នាក់ដែលបណ្តាលឲ្យព្រះអង្គគិតថាមានតែទៅ បួសទេដែលអាចជៀសផុតពីការកើត ចាស់ ឈឺ ស្លាប់ ទៅបាន ។ នៅពេលយប់កណ្តាលអធ្រាត ទ្រង់ក៏សម្រេចចិត្តលួចចាកចេញពី វាំងទៅបួសចោលក្រុមគ្រួសារសាច់ញាតិព្រះអង្គ ។ រយៈពេល ៦ ឆ្នាំកន្លងទៅ នៅថ្ងៃទី ១៥ កើតខែ ពិសាខ ឆ្នាំ រកា ព្រះអង្គបាន ត្រាស់ដឹងជា ព្រះសម្មាសម្ពុទ្ធ ក្នុងការរកផ្លូវរំដោះទុក្ខសត្វលោក ។ នៅថ្ងៃ ១៥ កើត ខែ មាឃ ទ្រង់បាន ដាក់អាយុសង្ខារ ។ នៅថ្ងៃ ១៥ កើត ខែ ពិសាខ ឆ្នាំ ម្សាញ់ ព្រះអង្គ បានចូលបរិនិព្វាន ក្នុង ជន្មាយុ ៨០ វស្សា ។
ខ- អរិយសច្ចៈ គីជាការពិតដ៏ប្រសើរដ៏ខ្ពង់ខ្ពស់ ។
- ទុក្ខអរិយសច្ចៈ គឺទុក្ខជាសេចក្តីពិត។ ទុក្ខធំៗមានៈ ជាតិទុក្ខ ជរាទុក្ខ ព្យាធិទុក្ខ និង មរណទុក្ខ។
- សមុទយអរិយសច្ចៈ គឺហេតុនៃទុក្ខជាសេចក្តីពិត។ ហេតុ ដែលនាំឲ្យមានទុក្ខមាន២គឺ អវិជ្ជា និង តណ្ហា ។
- និរោធអរិយសច្ចៈ គឺការបំបាត់ទុក្ខជាសេចក្តីពិត។ ដើម្បី បំបាត់ទុក្ខគេត្រូវបំបាត់អវិជ្ជា និង តណ្ហា ។
- មគ្គអរិយសច្ចៈ គឺជាផ្លូវ ឬ មធ្យោបាយបំបាត់ទុកជាសេចក្តី ពិត ។ ដើម្បីបំបាត់ទុក្ខត្រូវដើរតាមផ្លូវកណ្តាល (មជ្ឈឹម បដិបទា ) ។
បទពិសោធជោគជ័យអាជីវកម្មរបស់សហគ្រិនជប៉ុន
ភ្នំពេញ៖ សហគ្រិនជប៉ុន ជាង៣០នាក់ បានធ្វើដំណើរពីប្រទេស មកជួបជុំនឹងយុវជនកម្ពុជា ៦០០នាក់ ក្នុងសិក្ខាសាលាមួយកាលពីថ្ងៃទី២៧ មករា នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា ជប៉ុន (CJCC) ដើម្បីចែកចាយបទពិសោធភាពជោគជ័យក្នុងវិស័យជំនួញរបស់ពួកគេ។
អ្នកស្រី Wakana Nukui តំណាងអ្នករៀបចំកម្មវិធី បានប្រាប់ឱ្យដឹងថា សិក្ខាសាលានេះ ធ្វើឡើងក្នុងបំណង រឹតបន្តឹងចំណងមិត្តភាពរវាងកម្ពុជា ជប៉ុនឱ្យកាន់តែល្អប្រសើរ ព្រមទាំងដើម្បីចែករំលែកបទពិសោធទាក់ទងនឹងវិស័យធុរកិច្ច។
សហគ្រិន ឬថៅកែ ជប៉ុនទាំងនោះ បានលើកឡើងពីកត្តាជំរុញឱ្យអាជីវកម្មជោគជ័យមាន ការដឹងគុណ ការយល់និងស្វែងយល់ពីគ្នា សេក្តីស្រលាញ់ និងក្តីរីករាយជាមួយនឹងអាជីវកម្ម។
លោក Shinji Ishizuka ប្រធានក្រុមហ៊ុន Lic Place KK បាននិយាយថា៖ «ការដឹងគុណ មានតម្លៃណាស់ក្នុងភាពជោគជ័យនៃអាជីវកម្ម»។ ការដឹងគុណនេះ លោកសម្តៅទៅលើ ការផ្តល់តម្លៃលើអ្នកដែលធ្វើឱ្យការរកស៊ីរបស់សហគ្រិនដំណើរការ វាប្រៀបបីដូចជា ការដឹងគុណចំពោះអ្នកដែលបានសង្គ្រោះជីវិតស្រី្តឆ្លងទន្លេអ៊ីចឹង ដែរ។
ចំពោះអ្នកស្រី Miyuki Iida ដែលបានចាប់អាជីវកម្មលក់សម្លៀកបំពាក់ដោយខោអាវតែប្រាំកំប្លេ ប៉ុណ្ណោះ រហូតដល់បច្ចុប្បន្ន អ្នកស្រី បានក្លាយជាប្រធានក្រុមហ៊ុន Angle’s Closet KK បានផ្តល់ដំបូន្មានថា សហគ្រិនដែលជោគជ័យ គឺចេះយល់ និងស្វែងយល់ពីគ្នាជាមួយដៃគូរកស៊ីរបស់ខ្លួន។ យល់ពីគ្នាគឺយល់ពី វប្បធម៌ ស្ថានភាព របស់ដៃគូអាជីវកម្ម ដោយត្រូវដឹងថាមនុស្សមានវប្បធម៌ និងវ័យខុសគ្នា នោះការគិតក៏មានភាពខុសគ្នាដែរ។
«សេក្តីស្រលាញ់» នេះទស្សនៈវិជ្ជាធុរកិច្ចរបស់សហគ្រិន Tatsunori Saito ប្រធានក្រុមហ៊ុន Infinity KK។ លោកបានធ្វើការពន្យល់ថា សហគ្រិនត្រូវតែមានសេក្តីស្រលាញ់ ចំពោះអាជីវកម្ម ដៃគូជំនួញ និងអតិថិជនរបស់ខ្លួន ព្រោះថា«ក្រុមហ៊ុនមិនមែនមានតែយើងម្នាក់អាចដំណើរការបាននោះទេ»។
ការធ្វើជំនួញ មើលទៅហាក់ដូចជាស្មុគស្មាញ ឬតឹងតែងខ្លាំង សម្រាប់ធុរកិច្ចជនមួយចំនួន តែលោក Shinji Yamazaki ប្រធានក្រុមហ៊ុន KK Social Marketing បានឱ្យយោបល់ថា អាជីវកម្មជោគជ័យ សហគ្រិនត្រូវចេះធ្វើរីករាយនឹងវា ដោយត្រូវចេះធ្វើយ៉ាងណាឱ្យខ្លួនឯង និងបុគ្គលិក អ្នកនៅជុំវិញខ្លួន រីករាយនឹងការរកស៊ីរបស់ខ្លួន។
អ្នកចូលរួមកម្មវិធី ពិសេសយុវជនផ្ទាល់តែម្តង បានសម្តែងនូវអារម្មណ៍រីករាយ ដោយពួកគេបាននិយាយខ្លួនទទួលបានចំណេះដឹងជាច្រើន ហើយមានគំនិតចង់បើកអាជីវកម្មផ្ទាល់ខ្លួនទៀតផង។
កញ្ញា ស៊ុន រង្សី និស្សិតឆ្នាំទី៤ ផ្នែកហិរញ្ញវត្ថុនិងធនាគារ បានប្រាប់ថា៖ «សិក្ខាសាលានេះ ល្អ ព្រោះខ្ញុំបានទទួលចំណេះថ្មីៗជាច្រើន»។ កញ្ញាបន្តថា បន្ទាប់ពីចូលរួមកម្មវិធីនេះ កញ្ញាមានគម្រោងបើកអាជីវកម្ម លក់សម្ភារៈទារក និងផ្នែកពិធីការ។
យុវជនម្នាក់ទៀត ឈ្មោះ អូន សៀកឡេង និសិ្សតឆ្នាំទី៣ ផ្នែកសេដ្ឋកិច្ច និយាយថា៖«បើខ្ញុំមិនបានមកចូលរួមទេនោះ ខ្ញុំមិនបានដឹងពីគន្លឹះអាជីវកម្មនោះឡើយ»។ លោក បានយល់ឃើញថាយុវជនខ្មែរ ភាគច្រើនទាល់តែបញ្ចប់ការសិក្សាទើបចាប់ផ្តើមអាជីវកម្ម ដោយសារតែគ្មានការលើកទឹកចិត្ត។
កញ្ញា រង្សី បានអំពាវនាវដល់រដ្ឋាភិបាល ឱ្យជួយលើកទឹកចិត្តដល់យុវជនក្នុងការចាប់អាជីវកម្ម ព្រោះវាមានសារៈសំខាន់ក្នុងការជំរុញឱ្យសេដ្ឋកិច្ចកម្ពុជាដើរបាន ល្អ។ កញ្ញាបានស្នើដល់រដ្ឋាភិបាល ជួយសម្រួលដល់យុវជនដែលមានបំណងបង្កើតអាជីវកម្ម ដោយរដ្ឋគួរជួលទីតាំងក្នុងតម្លៃទាបជាងតម្លៃទីផ្សារ និងកាត់បន្ថយពន្ធដល់យុវជន។
អ្នកស្រី Kurihara បានប្រាប់ឱ្យដឹងថា សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងជាលើកទីមួយ ហើយវានឹងត្រូវធ្វើឡើងនៅឆ្នាំបន្តបន្ទាប់ជារៀងរាល់ឆ្នាំ ពិសេសទៀតនោះ នឹងមានគម្រោងបង្កើតកម្មវិធីប្រកួតប្រជែង នាពេលខាងមុខ៕
មើលមេរៀនឆាប់ចាំ ដោយ វិធីសាស្ត្រ PQRST
ដូចយើងដឹងហើយថា អានច្រើន ចេះច្រើន ហើយនេះក៏មិនមានន័យថា
ឱ្យតែអ្នកអានសុទ្ធតែចេះនោះទេ ព្រោះថាមានសិស្សមួយចំនួន
ខំអានអើយខំអាន នៅតែមិនពូកែដូចគេសោះ។ ចំណុចនេះ
មកពីអ្នកទាំងនោះ
មិនបានយល់ច្បាស់ពីគន្លឹះក្នុងការអានជោគជ័យ។ ពេលនេះ Khmer79
សូមជូនវិធីសាស្ត្រ ប្រាំ ដោយហៅកាត់ខ្លីជាអក្សរអង់គ្លេសថា PQRST
ដូចខាងក្រោម ដើម្បីបំប៉នដល់ជំនាញសិក្សារបស់អ្នក៖
១. Preview មើលមេរៀនមុន លើមុខវិជ្ជាណាដែលនឹងរៀន មុនថ្នាក់ចាប់ផ្តើមដោយមើលត្រួតៗលើចំណុចសំខាន់ៗនៃមេរៀននោះ។ ឧ. រៀនអំពីប្រទេសចិនពេលរសៀល គូរមើលមេរៀននេះ មុនគ្រូនៅពេលព្រឹក។
២. Question ឆ្ងល់ នូវសំណួរ ឬបញ្ហា លើមេរៀនដែលយើងនឹងត្រូវរៀន ដើម្បីឱ្យយើងផ្ចង់ចិត្តអានដោយយកចិត្តទុកដាក់ក្នុងការស្វែងរក ចម្លើយ។ ឧ. អានទាក់នឹង GANGNAM STYLE នោះអ្នកទាំងអស់គ្នា គួរចោទសួរខ្លួនឯងថា តើ PSY នឹងបានបញ្ចប់ការសិក្សានៅទីណាខ្លះ? បើលោកអ្នកសំណួរដូច្នេះ ប្រាកដលោកអ្នកពិតជាខំអានវាដោយម៉ត់ចត់ ដើម្បីស្វែងរកចម្លើយជាក់ជាពុំខាន។
៣. Read អាន កសារ ឬសៀវភៅ ដោយយកចិត្តទុកដាក់ ត្រូវចេះដាក់អារម្មណ៏នឹងមេរៀន។ ឧបមាថា លោកកំពុងអាន អត្ថបទទាក់ទងទៅនឹង ការភូមិសាស្ត្រប្រទេសរុស្សី លោក អ្នកត្រូវដាក់អារម្មណ័ថា លោកអ្នកកំពុងឈរនៅក្នុងទឹកដីរុស្សីអ៊ីចឹងដែរ។
៤. Summary សង្ខេប នូវអ្វីដែលបានអានចប់ ហើយសាកបិទភ្នែកគិតលទៅមើល តើអ្នកចាំ និងចេះបានអ្វីខ្លះពីការអាននេះ។ វាជួយឱ្យអ្នកអាន អាចចេះមេរៀនច្បាស់ និងចងចាំបានល្អ។
៥. Test តេស្ត ខ្លួនឯងមើល តើខ្លួនមានការយល់ដឹងដល់កម្រិតណា បន្ទាប់ពីបានអាន។ អ្នក អាចដាក់សំណួរសូរខ្លួនឯង បួនប្រាំសំណូរ ហើយព្យាយាមឆ្លើយ ដោយមិនត្រូវមើលឯកសារជាដាច់ខាត ចង់ដឹងថាតើ អ្នក មានសមត្ថភាពប៉ុណ្ណា។ លោក អ្នក ក៏អាចពឹងឱ្យមិត្តភក្តិចោទជាសំណួរ ហើយអ្នកជាអ្នកឆើ្លយ។
សរុបមក វិធីសាស្រ្ត PQRST មាន Preview Question Read Summary Test។
យើងសង្ឃឹមថា លោកអ្នក នឹងយកវាទៅអនុវត្ត ដោយផ្តើមអនុវត្តវិធីទាំងប្រាំនេះ មកលើអត្ថបទដែលបានបញ្ចប់ខាងលើនេះ ដើម្បីងាយចងចាំមេរៀននេះ៕
ដកស្រង់ពី Khmer79.com
១. Preview មើលមេរៀនមុន លើមុខវិជ្ជាណាដែលនឹងរៀន មុនថ្នាក់ចាប់ផ្តើមដោយមើលត្រួតៗលើចំណុចសំខាន់ៗនៃមេរៀននោះ។ ឧ. រៀនអំពីប្រទេសចិនពេលរសៀល គូរមើលមេរៀននេះ មុនគ្រូនៅពេលព្រឹក។
២. Question ឆ្ងល់ នូវសំណួរ ឬបញ្ហា លើមេរៀនដែលយើងនឹងត្រូវរៀន ដើម្បីឱ្យយើងផ្ចង់ចិត្តអានដោយយកចិត្តទុកដាក់ក្នុងការស្វែងរក ចម្លើយ។ ឧ. អានទាក់នឹង GANGNAM STYLE នោះអ្នកទាំងអស់គ្នា គួរចោទសួរខ្លួនឯងថា តើ PSY នឹងបានបញ្ចប់ការសិក្សានៅទីណាខ្លះ? បើលោកអ្នកសំណួរដូច្នេះ ប្រាកដលោកអ្នកពិតជាខំអានវាដោយម៉ត់ចត់ ដើម្បីស្វែងរកចម្លើយជាក់ជាពុំខាន។
៣. Read អាន កសារ ឬសៀវភៅ ដោយយកចិត្តទុកដាក់ ត្រូវចេះដាក់អារម្មណ៏នឹងមេរៀន។ ឧបមាថា លោកកំពុងអាន អត្ថបទទាក់ទងទៅនឹង ការភូមិសាស្ត្រប្រទេសរុស្សី លោក អ្នកត្រូវដាក់អារម្មណ័ថា លោកអ្នកកំពុងឈរនៅក្នុងទឹកដីរុស្សីអ៊ីចឹងដែរ។
៤. Summary សង្ខេប នូវអ្វីដែលបានអានចប់ ហើយសាកបិទភ្នែកគិតលទៅមើល តើអ្នកចាំ និងចេះបានអ្វីខ្លះពីការអាននេះ។ វាជួយឱ្យអ្នកអាន អាចចេះមេរៀនច្បាស់ និងចងចាំបានល្អ។
៥. Test តេស្ត ខ្លួនឯងមើល តើខ្លួនមានការយល់ដឹងដល់កម្រិតណា បន្ទាប់ពីបានអាន។ អ្នក អាចដាក់សំណួរសូរខ្លួនឯង បួនប្រាំសំណូរ ហើយព្យាយាមឆ្លើយ ដោយមិនត្រូវមើលឯកសារជាដាច់ខាត ចង់ដឹងថាតើ អ្នក មានសមត្ថភាពប៉ុណ្ណា។ លោក អ្នក ក៏អាចពឹងឱ្យមិត្តភក្តិចោទជាសំណួរ ហើយអ្នកជាអ្នកឆើ្លយ។
សរុបមក វិធីសាស្រ្ត PQRST មាន Preview Question Read Summary Test។
យើងសង្ឃឹមថា លោកអ្នក នឹងយកវាទៅអនុវត្ត ដោយផ្តើមអនុវត្តវិធីទាំងប្រាំនេះ មកលើអត្ថបទដែលបានបញ្ចប់ខាងលើនេះ ដើម្បីងាយចងចាំមេរៀននេះ៕
ដកស្រង់ពី Khmer79.com
អង្គការអន្តរជាតិ
ទាំងអស់គ្នាប្រាកដជាបានស្គាល់អង្គការសហប្រជាជាតិឬអង្គការណាតូ ជាក់ជាពុំខាន។អង្គការទាំងអស់បានធ្វើប្រតិបត្តិការ ដោយសប្បុរសដើម្បីជួយពិភពលោក។តើអង្គការទាំងអស់នោះ មានប្រភពមកពីទីណាហើយធ្វើអ្វីខ្លះដែរ?
អង្គការអន្តរជាតិ (International Organization) ភាពច្រើនកើតចេញមកពីប្រទេសមហាអំណាច និងមានធនធាន ក្នុងន័យជួយរក្សាសណ្តាប់ធ្នាប់ពិភពលោកនិងជួយអភិវឌ្ឍប្រទេសក្រីក្រ។ វាក៏មានបង្កប់ន័យនយោបាយផងដែរពីព្រោះថា ទោះតិចឬច្រើនក្តី បណ្តាអង្គការទាំងនោះ បានទទួលឥទ្ធិពលពីរដ្ឋាភិបាលរបស់ខ្លួនមិនខាន។អង្គការសហប្រជាជាតិ ត្រូវបានបង្កើតឡើងដើម្បីរក្សាសន្តិភា់ពពិភាពពិភពលោក បន្ទាប់សង្គា្រមលោកលើកទីពីរបានបញ្ចប់។ បច្ចុប្បន្ន វាជាអង្គការកំពូលរបស់ពិភពលោកសម្រាប់សម្របសម្រួលបញ្ហានានាទាំងនយោបាយទាំងវប្បធម៌ព្រមទាំងសេដ្ឋកិច្ចផងដែរ។ អង្គការបានផ្តល់ប្រយោជន៍យ៉ាងច្រើនដល់ប្រទេសជាសមាជិកពិសេសពួកប្រទេសមហាអំណាច ដែលមានសិទ្ធិវេតូ។ អង្គការណាតូក៏ជាឧទាហរណ៍មួយទៀតសម្រាប់បង្ហាញពីអង្គការអន្តរជាតិបានផងដែរ។ គោលបំណងចំបងរបស់ណាតូ គឺរក្សាសន្តិភាពជូនពិភពលោក ដែលអង្គការនេះត្រូវបានបង្កើតឡើងក្រោយសង្គ្រាមលោកលើទីពីរ។ អង្គការអន្តរជាតិខ្លះ មានលក្ខណៈជាអង្គការសាសនា ឬពាណិជ្ជកម្ម។ ដូចជាអង្គការទស្សនៈពិភពលោកដែលជាអង្គការគ្រិស្តសាសនាបានបោះមូលដ្នាននៅកម្ពុជាជាដើម បានចូលរួមលើកកម្ពស់សុខុមាលភាពប្រជាជនហើយជាផលមកវិញអង្គការនេះ ទទួលបានភាពងាយស្រួលក្នុងការផ្សព្វផ្សាយសាសនាបានផងដែរ។មួយទៀតនោះ អង្គការពាណិជ្ជកម្មពិភពលោក(WTO) ដែលមានសមាជិក ១៥៧ប្រទេស បានជួយសម្របសម្រួលការដោះដូរពាណិជ្ជកម្មពិភពលោករវាងប្រទេសជាសមាជិក ចូលរួមកាត់បន្ថយអតុល្យភាពនៃជញ្ជីងពាណិជ្ជកម្មពិភពនិងចូលរួមដោះស្រាយបញ្ហាជម្លោះពាណិជ្ជកម្មផងដែរ។ ជាផលមកវិញ អង្គការនេះបានបង្ខំឲ្យប្រទេសនីមួយៗ អនុវត្តតាមគោលការណ៍របស់ខ្លួនមានដូចជានយោបាយទីផ្សារសេរីជាដើម។
សរុបអង្គការអន្តរជាតិ កំពុងដើរតួនាទីយ៉ាងសំខាន់ណាស់ សម្រាប់ការរីកចម្រើននៃពិភពលោកសព្វថ្ងៃនេះ ទាំងសុខសន្តិភាព ទាំងស្ថិរភាពនយោបាយ ពិសេសការអភិវឌ្ឍសេដ្ឋកិច្ចនៃបណ្តាប្រទេសតតិយលោក។
តើអ្វីជាប្រព័ន្ធផ្សព្វផ្សាយសង្គម (Social Media)?
បច្ចុប្បន្ននេះ
ប្រព័ន្ធផ្សព្វផ្សាយសង្គមបានដើរតួនាទី
យ៉ាងសំខាន់ក្នុងការសម្រួលដល់ទំនាក់ទំនងពិភពលោក។ លោកអ្នក
ប្រាកដជាមានទំព័រហ្វេកប៊ូក ផ្ទាល់ខ្លួនជាក់ជាពុំខាន មែនទេ?
វាជាទម្រង់នៃប្រព័ន្ធផ្សព្វផ្សាយសង្គមមួយ។ បើទោះជា
ប្រព័ន្ធផ្សព្វផ្សាយសង្គមនេះ ត្រូវបានគេស្គាល់ជាច្រើនក៏ដោយ
ក៏និយមន័យនៃពាក្យនេះ
មិនសូវមានមនុស្សច្រើនទេដែលបានយល់ច្បាស់នោះ។ ពេលនេះ
យើងសូមណែនាំ
លោកអ្នកឲ្យយល់ថាតើអ្វីទៅជា«ប្រព័ន្ធផ្សព្វផ្សាយសង្គម (Social
Media)»?
ពាក្យ «ប្រព័ន្ធផ្សព្វផ្សាយសង្គម» ត្រូវបានផ្តល់ជានិយមន័យថា
វាគឺសម្តៅទៅលើឧបករណ៍ ឬមធ្យោបាយទាំងឡាយណា ដែលអនុញ្ញាតយើង
ចែករំលែកនូវព័ត៌មាន គំនិតទស្សនៈផ្សេងៗ
ព្រមទាំងអនុញ្ញាតឲ្យយើងបង្កើតនូវសហគមន៍មួយ
តាមរយៈបណ្តាញអ៊ិនធើណែត។ថាតើអ្វីខ្លះទៅ ត្រូវបានរាប់បញ្ចូលទៅក្នុង«ប្រព័ន្ធផ្សព្វផ្សាយសង្គម»?
មានឧទាហរណ៍ជាច្រើនណាស់ សម្រាប់សម្គាល់ដល់ «ប្រព័ន្ធផ្សព្វផ្សាយសង្គម» ហើយវាមានការវិវត្តពីមួយថ្ងៃទៅមួយថ្ងៃ។ ខាងក្រោមនេះ ជាប្រភេទសាមញ្ញៗនៃប្រព័ន្ធផ្សព្វផ្សាយសង្គម៖
- បណ្តាញសង្គម មានដូចជា Facebook និង MySpaceជាដើម ដែលជាកន្លែងសម្រាប់មនុស្សភ្ជាប់ទំនាក់ទំនង ជាមួយគ្នាទៅវិញទៅមក ពីសហគមន៍ដែលជុំវិញខ្លួនដែលមានទំនោរប្រហែលគ្នា និងអាចចែករំលែកនូវព័ត៌មាន វីដេអូ រូបភាព និងការវិវត្តជាទូទៅនៃការរស់នៅប្រចាំថ្ងៃ។
- ប្លុក(Blogs) ជាទូទៅវាមានទម្រង់ជាគេហទំព័រផ្ទាល់ខ្លួនដូចជាWordpress ឬ Blog ដែលសរសេរបុគ្គលម្នាក់ ឬក៏ក្រុមណាមួយ ហើយវាផ្តល់ជាកន្លែងសម្រាប់ការបញ្ចេញយោបល់ និងអាចធ្វើជាវេទិកាពិភាក្សាគ្នាបាន។
- Microblog ដូចជាTwitterជាកន្លែងដែលឲ្យអ្នកប្រើប្រាស់អាចបញ្ចូលព័ត៌មាន ឬសរសេរបញ្ចេញនូវទស្សនៈយោបល់ខ្លួនបាន ហើយក៏អាចត្រូវបានគេផ្តល់ជូនដល់ អ្នកប្រើប្រាស់អាចឲ្យតាមដាន (Follow) អ្នកប្រើប្រាស់ដទៃទៀតបាន។
- Wikis មាន Wikipedia ជាដើម សម្រាប់ឲ្យអ្នកប្រើប្រាស់សរសេរអត្ថបទនានាដែល អាចបញ្ចេញពីទស្សនៈផ្ទាល់ខ្លួនបាន។
- សេវាចែករំលែក content ដូចជា YouTube និង Flickr ជាកន្លែងដែលអ្នកប្រើប្រាស់អាចបង្ហោះនូវវីដេអូ ឬរូបភាព សម្រាប់បង្កើននូវភាពងាយស្រួលក្នុងការចែករំលែក និងពិភាក្សា ជាមួយអ្នកដទៃទៀត នៅលើគេហទំព័រ។
- វេទិកាអ៊ិនធើណែត(Online Forum) ជាការផ្តល់ឪកាសឲ្យអ្នកចូលរួមអាចចែករំលែកនូវគំនិតទស្សនៈ ឬធ្វើការពិភាក្សាលើបញ្ហាណាមួយ។ ប្រភព៖ khmer79
CV៖ អ្វីដែលអ្នកស្វែងរកការងារគួរស្វែងយល់ ?
ប្រវត្តិរូបសង្ខេប ឬត្រូវបានគេស្គាល់ជាទូទៅថា CV (Curriculum Vitae) នោះ គឺជាទម្រង់នៃឯកសារ ស្តីអំពីប្រវត្តិនៃការសិក្សា និងមុខជំនាញ របស់បុគ្គល ដែលជាទូទៅវាត្រូវបានរៀបចំឡើងដើម្បីប្រើប្រាស់ក្នុងគោលបំណង ផ្សេងៗ ជាពិសេសគេប្រើវាដើម្បីដាក់ពាក្យចូលធ្វើការងារ។ CV គឺជាឯកសារទាក់ម៉ូយ សម្រាប់ លោក អ្នក លក់នូវចំណេះដឹង ជំនាញ សមត្ថភាព គុណសម្បត្តិ និងបទពិសោធ ឲ្យទៅនយោជក ឬថៅកែ។ ដូច្នេះវាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់លោក អ្នក ឈានជើងកាន់តំណែងការងារ ឬការងារដែលលោក អ្នកប្រាថ្នា។ ហេតុនេះ ការសរសេរCV ល្អ ជួយឲ្យលោក អ្នក មានឱកាសច្រើនក្នុងការសម្រេចបំណងនេះ។ ប៉ុន្តែ បញ្ហាដែលតែងចោទឡើងនោះគឺថា តើធ្វើដូចម្តេច ទើបយើងអាចសរសេរ CV បានល្អទៅ? ចូរចងចាំថា នយោជក ភាគច្រើនចំណាយប្រហែលតែ ៤៥វិនាទីប៉ុណ្ណោះ ក្នុងការមើលត្រួតៗ ថាតើ CV របស់លោក អ្នក «ចាប់អារម្មណ៍ ឬមិនចាប់អារម្មណ៍»។
ខាងក្រោមនេះ គឺគន្លឹះមួយចំនួនដើម្បីរៀបចំ CV របស់លោក អ្នកឲ្យបានជាចាប់អារម្មណ៍ពីសំណាក់នយោជក ឬថៅកែ៖
- · ដំបូងត្រូវ សរសេរបញ្ជាក់ឲ្យច្បាស់ៗ ទៅលើការងារ ឬតំណែងណាមួយ ដែលលោក អ្នក ចង់ដាក់ពាក្យសុំ ហើយបង្ហាញពីជំនាញរបស់លោក អ្នក ដែលពាក់ព័ន្ធទៅនឹងការងារទាំងនោះ។
- · ចូរសរសេរវាដោយប្រុងប្រយ័ត្ន និងផ្ចិតផ្ចង់ក្នុងកម្រិតខ្ពស់បំផុតតាមតែអាចធ្វើទៅបាន ដោយរៀបវាឲ្យទៅតាមលំដាប់លំដោយ ងាយស្រួលអាន និងមានសណ្តាប់ធ្នាប់។
- · បន្ទាប់មក ប្រាប់ព័ត៌មានទាំងឡាយពីខ្លួនយើង តែត្រូវសង្ខេបវាឲ្យខ្លី ហើយងាយអាន។
- · ត្រូវប្រាកដថា រាល់ព័ត៌មានទាំងឡាយដែលបានបង្ហាញក្នុង CV សុទ្ធតែមានត្រឹមត្រូវ ហើយត្រូវពិនិត្យអក្ខរាវិរុទ្ធ និងវេយ្យោករណ៍ឲ្យត្រឹមត្រូវ ពិសេសគឺបើលោក អ្នក ប្រាប់ថា លោក អ្នកមានជំនាញផ្នែកភាសានោះ ត្រូវសរសេរអក្ខរាវិរុទ្ធ និងវេយ្យោករណ៍ឲ្យបានត្រឹមត្រូវជាទីបំផុតតាមតែអាចធ្វើទៅបាន។
- · ចំណុចចុងក្រោយ ប្រសិនបើលោក អ្នក សង្កេតឃើញ CV ណាមួយរបស់លោក អ្នក តែងតែទទួលបានជោគជ័យ រាល់ពេលដាក់ពាក្យធ្វើការងារនោះ យកល្អគួរយកធ្វើវាទុកជាគំរូ សម្រាប់ប្រើប្រាស់លើកក្រោយទៀត ផ្ទុយទៅវិញ ប្រសិនបើវាមិនជោគជ័យទេនោះ គួរប្តូរវា រហូតទាល់តែទទួលបានជោគជ័យ៕ ប្រសិនវាតែងតែជួយបរាជ័យនោះ គួរសុំមើលគំរូ និងយោបល់ពីអ្នកដែលជោគជ័យ ដោយលោក អ្នក និយាយថា ប្រសិនបើអ្នក ប្រើគំរូនេះ នៅក្នុងទំព័រនេះ ជាចំណុចចាប់ផ្តើម អ្នក គឺមិនសូវជាមើលទៅខុសប៉ុន្មាននោះទេ។
សិទ្ធិរបស់អ្នក ពេលត្រូវប៉ូលីសចាប់ខ្លួន
កំណើនជនជាប់ឃុំនៅតាមពន្ធធានាគារ ដែល
អង្គការលីកាដូ បានឃ្លាំមើ់ល បានកើនឡើងជាមធ្យម ប្រហែល១៣%
ក្នុងមួយឆ្នាំៗ។
ចំនួននេះជាតួលេខខ្ពស់មួយដែលគួរឲ្យព្រួយបារម្ភ។ ប្រសិនបើ
ពេលខ្លះ លោក អ្នក មិនមានទោសកំហុស អ្វីសោះ
តែបែរជាត្រូវប៉ូលីសចាប់ខ្លួន ។ ក្នុងស្ថានភាពនេះ តើលោក អ្នក
ត្រូវធ្វើយ៉ាងណាទៅ? ចំណុចខាងក្រោមនេះ អាចជាមធ្យោបាយក្នុងការចរចា
ឬតវ៉ាជាមួយនឹងប៉ូលីស៖
- លោក អ្នកត្រូវសួររកមូលហេតុនៃការចាប់ខ្លួនលោក អ្នក។
- លោក អ្នកត្រូវសួររកដីកាដែលបញ្ជាឲ្យប៉ូលីសចាប់ខ្លួនលោក អ្នក និងត្រូវផ្ទៀងផ្ទាត់ឈ្មោះឲ្យបានច្បាស់លាស់ក្រែងមានការភាន់ ច្រឡំមនុស្ស។
- លោក អ្នក មិនចាំបាច់ឆ្លើយគ្រប់សំណួរតាមការសួររបស់ប៉ូលីសនោះទេ ព្រោះលោកអ្នក «មានសិទ្ធិបដិសេធមិនព្រមឆ្លើយ»។
- លោក អ្នក អាចឆ្លើយប្រាប់ទៅប៉ូលីស ត្រឹមតែឈ្មោះ អាយុ និងអាសយដ្ឋាន ដែលលោក អ្នក ត្រូវការផ្តល់ដំនឹង ដូចជាឱពុកម្តាយ និងសាច់ញាតិ។
- លោក អ្នក មិនត្រូវចាញ់ការសំឡុត គំរាមកំហែងរបស់ប៉ូលីសទេ លោក អ្នក ត្រូវដឹងថា លោក អ្នក «មានសិទ្ធិធានាមិនឲ្យមានការវាយដំ ឬធ្វើទារុណកម្មមកលើខ្លួនអ្នក»។
- លោក អ្នក ត្រូវស្នើឲ្យប៉ូលីស រកមេធាវីមកការពារលោក អ្នក។
- លោក អ្នក មិនត្រូវនិយាយអ្វីទាំងអស់ មុនពេលមេធាវីមកដល់ ឬអាណាព្យាបាលលោក អ្នក មិនទាន់មកដល់។
- លោក អ្នក មិនត្រូវយល់ព្រមចុះហត្ថលេខា ឬផ្តិតមេដៃ លើក្រដាសស្នាម ឬក្រដាសស(ទទេ) ជាដាច់ខាត។ លោក អ្នក ត្រូវដឹងថាការចុះហត្ថលេខា ឬផ្តិតមេដៃ របស់លោក អ្នក ត្រូវធ្វើនៅមុខមេធាវី អាណាព្យាបាល ឬព្រះរាជអាជ្ញា ជានិច្ច៕
១០ចំណុចដើម្បីសុវត្ថិភាពចរាចរណ៍
គ្រោះថ្នាក់ចរាចរណ៍នៅប្រទេសកម្ពុជាបច្ចុប្បន្ន
ក្លាយជាវិញ្ញាសាដ៏សំខាន់មួយ សម្រាប់អ្នកប្រើប្រាស់ផ្លូវគ្រប់គ្នា
ដោយសារតែមានមនុស្សរបួស និងស្លាប់ជារៀងរាល់ថ្ងៃ។
យោងតាមរបាយការណ៍ឆ្នាំ២០១០ បានឲ្យដឹងថា
មានជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍សរុបចំនួន
ប្រមាណជាពីរម៉ឹននាក់
ក្នុងនោះបានបណ្តាលឲ្យមានអ្នកស្លាប់ជាង១ពាន់ប្រាំរយនាក់
ដែលមានយ៉ាងហោចណាស់មានមនុស្សស្លាប់ ចំនួនប្រាំនាក់
ក្នុងមួយថ្ងៃៗ។
គ្រោះថ្នាក់ចរាចរណ៍បានកំពុងតែបន្តកើនឡើងឥតឈប់ពីមួយឆ្នាំទៅមួយ
ឆ្នាំ ដែលបណ្តាលឲ្យកម្ពុជាបាត់បង់នូវធនធានមនុស្ស
ទ្រព្យសម្បត្តិឯកជន និងសាធារណៈយ៉ាងច្រើន។
តាមការសិក្សាស្រាវជ្រាវបានឲ្យដឹងថាគ្រោះថា្នក់ចរាចរណ៍
និងការរងរបួសធ្ងន់ភាគច្រើន បណ្តាលមកពីកំហុសរបស់មនុស្ស
ចំណុចដប់ចំណុច។ ហេតុនេះហើយ ដើម្បីចៀសវាងនូវកំហុសទាំងនេះ
យើងសូមលើក ចំណុចចំនួនដប់ សម្រាប់ជាដំណោះស្រាយ។
ការធ្វេសប្រហែសរបស់អ្នក ក្នុងពេលបើកបរតែបន្តិចបន្តួច
អាចបំផ្លាញជីវិតអ្នក និងអ្នកដទៃបាន។ អាស្រ័យហេតុនេះ
ចូរចងចាំចំណុចសំខាន់ទាំង១០ នេះរាល់ពេលការធ្វើដំណើររបស់អ្នក។
១. ត្រូវពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ ដោយត្រូវពាក់ខ្សែទ្រចង្ការ រាល់ពេលធ្វើដំណើរ ទោះទៅទីជិតយ៉ាងណាក៏ដោយ។
២. កុំបើកបរក្រោយពេលពិសារជាតិស្រវឹង៖ នៅពេលដែលជាតិស្រវឹងចូលក្នុងខ្លួនអ្នក ទោះមិនទាន់ស្រវឹងក្តី វាធ្វើអ្នកបាត់ស្មារតី មិនអាចដឹងពីល្បឿនពិតប្រាកដបានទេ។ តែប្រសិនបើអ្នកបានពិសារជាតិស្រវឹងហើយ អ្នកអាចប្រើប្រាស់ម៉ូតូឌុប/កង់បី, ពឹងសាច់ញាតិមកទទួល/ឲ្យអ្នកមិនពិសារគ្រឿងស្រវឹងមកបើកបរ ជំនួស ឬហូបស្រានៅផ្ទះដោយមិនបាច់បើកបរ។
៣.កុំបើកបរហួសល្បឿនកំណត់៖ នៅក្នុងទីប្រជុំជន កង់បី/ ម៉ូតូ ត្រូវបើកបរក្នុងល្បឿន៣០ Km/១h ហើយចំពោះរថយន្តធុនតូច៤០ Km/១h ចំណែកនៅក្រៅទីប្រជុំជនវិញ កង់បី/ម៉ូតូ រថយន្តធុនតូច ត្រូវបើកក្នុងល្បឿន ៩០ Km/១h។
៤. កុំវ៉ា/ជៀងក្នុងស្ថានភាពគ្រោះថ្នាក់៖ កុំជែង នៅកន្លែងមានសញ្ញាហាមជែង, នៅត្រង់ផ្លូវកោង ផ្លូវឡើងទូល ផ្លូវបត់ ផ្លូវខ្វែង ផ្លូវរអិល, នៅលើស្ពាន/ពេលចុះចំណោត, កុំជែងគ្នាជាបីជួរ (ជែងលើរថយន្តដែលកំពុងតែជែងគ្នា)។ បើចាំបាច់ក្នុងការជែង ត្រូវប្រាកដថា អ្នកបើកយានខាងមុខ និងខាងក្រោយដឹងពីការសុំជែងរបស់ខ្លួន, ត្រូវបង្កើនល្បឿន និងទុកចន្លោះឃ្លាតពីគ្នាយ៉ាងតិចមួយម៉ែត។
៥. កុំបើកបរ លើសល្បឿនចំណុះ
៦. គោរពសិទ្ធិអាទិភាព៖ បន្ថយល្បឿន នៅពេលអ្នកមកជិតដល់ផ្លូវប្រសព្វជាមួយផ្លូវធំៗ ហើយផ្តល់សិទ្ធិដល់ការធ្វើចរាចរណ៍ដល់អ្នកដែលនៅលើដងវិថី។
៧. កុំប្រើទូរសព្ទដៃពេលបើកបរ៖ ជៀសវាងប្រើទូរសព្ទ បើមិនចាំបាច់ តែបើបន្ទាន់ខ្លាំង ត្រូវឈប់កៀកចិញ្ចើមថ្នល់ខាងស្តាំ ដែលគ្មានចរាចរណ៍មមាញឹក, ប្រើខ្សែភ្ជាប់សម្លេងមកក្រៅ (កាស់)។
៨. ត្រូវត្រួតពិនិត្យយានយន្ត មុនពេលចេញដំណើរ ដូចជា ហ្វ្រាំង, សំបកកង់, កុងទ័រល្បឿន, ចង្កូត, ភ្លើងស៊ីញ៉ូ, ភ្លឺមុខ ក្រោយ, ស៊ីផ្លេ, កញ្ចក់មើលក្រោយ…។
៩. បំពាក់សម្ភារៈចំណាំង៖ ស្លៀកសម្លៀកបំពាក់ពណ៌ស្រស់ៗ, ដល់វត្ថុមានចំណាំង, ភ្លើងបំភ្លឺ។
១០. ត្រូវមានប័ណ្ណបើកបរត្រឹមត្រូវតាមប្រភេទយានយន្ត៕
១. ត្រូវពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ ដោយត្រូវពាក់ខ្សែទ្រចង្ការ រាល់ពេលធ្វើដំណើរ ទោះទៅទីជិតយ៉ាងណាក៏ដោយ។
២. កុំបើកបរក្រោយពេលពិសារជាតិស្រវឹង៖ នៅពេលដែលជាតិស្រវឹងចូលក្នុងខ្លួនអ្នក ទោះមិនទាន់ស្រវឹងក្តី វាធ្វើអ្នកបាត់ស្មារតី មិនអាចដឹងពីល្បឿនពិតប្រាកដបានទេ។ តែប្រសិនបើអ្នកបានពិសារជាតិស្រវឹងហើយ អ្នកអាចប្រើប្រាស់ម៉ូតូឌុប/កង់បី, ពឹងសាច់ញាតិមកទទួល/ឲ្យអ្នកមិនពិសារគ្រឿងស្រវឹងមកបើកបរ ជំនួស ឬហូបស្រានៅផ្ទះដោយមិនបាច់បើកបរ។
៣.កុំបើកបរហួសល្បឿនកំណត់៖ នៅក្នុងទីប្រជុំជន កង់បី/ ម៉ូតូ ត្រូវបើកបរក្នុងល្បឿន៣០ Km/១h ហើយចំពោះរថយន្តធុនតូច៤០ Km/១h ចំណែកនៅក្រៅទីប្រជុំជនវិញ កង់បី/ម៉ូតូ រថយន្តធុនតូច ត្រូវបើកក្នុងល្បឿន ៩០ Km/១h។
៤. កុំវ៉ា/ជៀងក្នុងស្ថានភាពគ្រោះថ្នាក់៖ កុំជែង នៅកន្លែងមានសញ្ញាហាមជែង, នៅត្រង់ផ្លូវកោង ផ្លូវឡើងទូល ផ្លូវបត់ ផ្លូវខ្វែង ផ្លូវរអិល, នៅលើស្ពាន/ពេលចុះចំណោត, កុំជែងគ្នាជាបីជួរ (ជែងលើរថយន្តដែលកំពុងតែជែងគ្នា)។ បើចាំបាច់ក្នុងការជែង ត្រូវប្រាកដថា អ្នកបើកយានខាងមុខ និងខាងក្រោយដឹងពីការសុំជែងរបស់ខ្លួន, ត្រូវបង្កើនល្បឿន និងទុកចន្លោះឃ្លាតពីគ្នាយ៉ាងតិចមួយម៉ែត។
៥. កុំបើកបរ លើសល្បឿនចំណុះ
៦. គោរពសិទ្ធិអាទិភាព៖ បន្ថយល្បឿន នៅពេលអ្នកមកជិតដល់ផ្លូវប្រសព្វជាមួយផ្លូវធំៗ ហើយផ្តល់សិទ្ធិដល់ការធ្វើចរាចរណ៍ដល់អ្នកដែលនៅលើដងវិថី។
៧. កុំប្រើទូរសព្ទដៃពេលបើកបរ៖ ជៀសវាងប្រើទូរសព្ទ បើមិនចាំបាច់ តែបើបន្ទាន់ខ្លាំង ត្រូវឈប់កៀកចិញ្ចើមថ្នល់ខាងស្តាំ ដែលគ្មានចរាចរណ៍មមាញឹក, ប្រើខ្សែភ្ជាប់សម្លេងមកក្រៅ (កាស់)។
៨. ត្រូវត្រួតពិនិត្យយានយន្ត មុនពេលចេញដំណើរ ដូចជា ហ្វ្រាំង, សំបកកង់, កុងទ័រល្បឿន, ចង្កូត, ភ្លើងស៊ីញ៉ូ, ភ្លឺមុខ ក្រោយ, ស៊ីផ្លេ, កញ្ចក់មើលក្រោយ…។
៩. បំពាក់សម្ភារៈចំណាំង៖ ស្លៀកសម្លៀកបំពាក់ពណ៌ស្រស់ៗ, ដល់វត្ថុមានចំណាំង, ភ្លើងបំភ្លឺ។
១០. ត្រូវមានប័ណ្ណបើកបរត្រឹមត្រូវតាមប្រភេទយានយន្ត៕
Tuesday, October 8, 2013
កីឡាករល្បីៗ ៩ រូប រងពិន័យព្យួរការប្រកួត យូរជាងគេ
ក្រុងប៉ារីសៈ ធ្វើខុសត្រូវតែ ទទួលការពិន័យ ទាំងកាតលឿង
និងកាតក្រហម ទៅតាមទម្ងន់កំហុសឆ្គង ដែលបានសាងនៅ លើទីលានក្នុងវិស័យ
កីឡាបាល់ទាត់ តែបើស៊ើបអង្កេត ទៅឃើញថា កំហុសនោះមានការធ្ងន់ធ្ងរពេក
និងដោយចេតនា នោះ កីឡាករអាចប្រឈម ទៅនឹងការព្យួរការប្រកួត
និងពិន័យជាប្រាក់ផងដែរ ។ ការលេងតាមបែបកាចៗ និងមិនគោរពវិន័យនោះ បានជំរុញឲ្យអាជ្ញាកណ្តាល ឈឺក្បាល ថែមទាំងចាយកាត អស់ជាច្រើនផងដែរ ។
នៅពេលនេះគេហទំព័រ កំសាន្ត Looking TODAY សូមលើកយកកីឡាករ ចំនួន ៩នាក់ ដែលត្រូវបាន ពិន័យព្យួរការប្រកួត យូរជាងគេរបស់ពិភពលោក មានដូចខាងក្រោម៖
1. Luis Suarez កីឡាករខ្សែប្រយុទ្ធ ជួរមុខរបស់
ក្រុមហង្សក្រហម Liverpool ត្រូវបានសហព័ន្ធ កីឡាបាល់ទាត់
អង់គ្លេសព្យួរជើងចំនួន១០ប្រកួត ពីបទខាំដៃកីឡាករ ខ្សែការពារ Branislav
Ivanovic របស់ Chelsea ដោយចេតនាកាលពី ប្រកួតក្នុង Premier League
រដូវកាលឆ្នាំ២០១២-២០១៣ ។
ខ្សែប្រយុទ្ធ ជនជាតិអ៊ុយរូ ហ្គាយ វ័យ២៦ឆ្នាំរូបនេះបានរងការពិន័យ ៨ ប្រកួតផងដែរ ពីបទពោលពាក្យ បែបរើសអើងពូជសាសន៍ ទៅលើខ្សែ ការពារ Patrice Evra របស់ក្លឹបបិសាចក្រហម Man Utd ។
2. Paul Davis អតីតកីឡាករខ្សែបម្រើរបស់ក្លឹបកាំភ្លើងធំ
Arsenal ត្រូវបានព្យួរជើង ៩ប្រកួត ពីបទយកដៃចាក់ ភ្នែកកីឡាករ Glenn
Cockerill នាអំឡុងពេល ប្រកួតក្នុង Premier League ឆ្នាំ១៩៨៨ ។
3. David Prutton អតីតកីឡាករ ខ្សែបម្រើរបស់ក្លឹប
Nottingham Forest ដែលត្រូវបាន FA ព្យួរជើង ៩ប្រកួតផង ដែរពីបទស្រែកគំហក
ដាក់អាជ្ញាកណ្តាល Alan Wiley នាអំឡុងឆ្នាំ១៩៩០ ។
4. Paolo Di Canio អតីតកីឡាករខ្សែប្រយុទ្ធ
របស់ក្លឹបឆ្មាខ្មៅ Sunderland ត្រូវបានព្យួរជើង ចំនួន ១១ប្រកួត
ពីបទរុញច្រានលោកអាជ្ញាកណ្តាល Paul Alcock នាអំឡុងឆ្នាំ១៩៩៨ ខណៈដែល
Sunderland ប្រកួតជា មួយខ្លាំងកាំភ្លើងធំ Arsenal របស់លោក Arsene Wenger ។
នៅពេលនេះ លោក Di Canio បានក្លាយជាគ្រូ បង្វឹកហើយ ដែលទើបតែក្លឹប Sunderland
បញ្ឈប់ពីតំណែង ក្រោយពីដឹកនាំចាញ់ខ្លាំងពេក ។
5. Joey Barton អតីតកីឡាករខ្សែបម្រើក្លឹប Queens Park
Rangers ត្រូវបាន FA ព្យួរជើងចំនួន១២ ប្រកួតពីបទចោទប្រកាន់ រំលោភសេពសន្ថវៈ
ចំនួន ៣ករណីផ្សេងគ្នា នាអំឡុងឆ្នាំ ២០១២ និងត្រូវពិន័យ ជាប្រាក់ចំនួន
៧៥.០០០ផោន ។
6. Vinnie Jones អតីតកីឡាករខ្សែ បម្រើក្លឹបតោខៀវ
Chelsea ត្រូវបាន FA ព្យួរការប្រកួតចំនួន៦ខែ ពីបទធ្វើឲ្យការប្រកួតធ្លាក់
ដល់ចំណុចអាក្រក់បំផុត និងបាត់បង់កិត្តិយស យ៉ាងខ្លាំងនៅ Premier League
របស់អង់គ្លេស នាអំឡុងឆ្នាំ១៩៩២ ។
7. Rio Ferdinand កីឡាករខ្សែការពារ
ឆ្នើមក្លឹបបិសាចក្រហម Man Utd ត្រូវបាន FA ព្យួរការប្រកួតរយៈ
ពេល៨ខែពីបទការប្រើប្រាស់ សារធាតុញៀន នាអំឡុងឆ្នាំ២០០៣ ។
8. Mark Bosnich អតីតកីឡាករចាំទីឲ្យក្លឹប Chelsea
ត្រូវបាន FA ព្យួរជើងចំនួន៩ខែ ពីបទការប្រើបា្រស់ ថ្នាំញៀនដូចទៅនឹង Rio
Ferdinand នាអំឡុងឆ្នាំ២០០៣ ។
9. Eric Cantona អតីតកីឡាករខ្សែប្រយុទ្ធក្លឹប
Manchester United ជនជាតិបារាំង វ័យ៤៧ឆ្នាំ ត្រូវបាន FA ព្យួរជើងចំនួន៩ខែ
ពីបទប្រើក្បាច់គុនកុងហ្វូ ធាក់អ្នកគាំទ្រនាអំឡុងឆ្នាំ១៩៩៥ ៕
នៅពេលនេះគេហទំព័រ កំសាន្ត Looking TODAY សូមលើកយកកីឡាករ ចំនួន ៩នាក់ ដែលត្រូវបាន ពិន័យព្យួរការប្រកួត យូរជាងគេរបស់ពិភពលោក មានដូចខាងក្រោម៖
ខ្សែប្រយុទ្ធ ជនជាតិអ៊ុយរូ ហ្គាយ វ័យ២៦ឆ្នាំរូបនេះបានរងការពិន័យ ៨ ប្រកួតផងដែរ ពីបទពោលពាក្យ បែបរើសអើងពូជសាសន៍ ទៅលើខ្សែ ការពារ Patrice Evra របស់ក្លឹបបិសាចក្រហម Man Utd ។
ស្លាកសញ្ញាក្រុមហ៊ុនបច្ចេកវិទ្យាទាំង ១០ដែលមានតម្លៃថ្លៃជាងគេ
Tuesday, 08 October 2013 16:31
ប្រែសម្រួល៖ Looking TODAY Posted: ID 065
ថ្មីៗនេះ Interband បានចុះផ្សាយជាសាធារណៈ នូវស្លាកសញ្ញាក្រុមហ៊ុនបច្ចេកវិទ្យា ដែលមានតម្លៃថ្លៃជាងគេទាំង ១០ សម្រាប់ឆ្នាំ ២០១៣។
១. ក្រុមហ៊ុន Apple៖ សម្រាប់ឆ្នាំនេះ ក្រុមហ៊ុន Apple បានយកឈ្នះក្រុមហ៊ុនភេសជ្ជ Coca-Cola ដោយស្លាកសញ្ញា Apple មានតម្លៃ៩៨,៣ពាន់លានដុល្លារអាមេរិក។
Monday, October 7, 2013
បង្កើត website សម្រាប់ដាក់ Adsense
មធ្យោបាយល្អជាងគេបំផុតនោះគឺត្រូវតែធ្វើវាទើបបានយើងអាចដឹង ពីវា ! ដើម្បីបង្កើត website មួយអាចនិយាយបានថាវាពិបាកតែក៏អាចនិយាយបានថាវាស្រួលក៏បាន នោះគឺអាស្រ័យទៅលើការយល់ដឹងពីវា និងរៀនបន្ថែមពីវា បន្ទាប់ពីយើងបានសាកល្បងធ្វើវាទើបបានយើងដឹងថាយើងអាចធ្វើបានឬ មិនបាន ។
អត្ថបទនេះនឹងបង្ហាញពីមធ្យោបាយ (វិធី) មួយចំនួនសម្រាប់ឲ្យអាចរកប្រាក់បានជាមួយ Adsense របស់ google ។ សូមព្យាយាមអានឲ្យយល់ពីន័យនិងការណែនាំផ្សេងៗ នោះលោកអ្នកនាងពិតជាអាចសម្រេចបាននូវគោលបំណងនេះជាពុំខានឡើយ ។
និយាយដោយខ្លី និងងាយយល់ “adsense” គឺជាវិធីរកប្រាក់ងាយស្រួលបំផុតយើងចង់រកតិចបានតិច យើងចង់រកច្រើនបានច្រើនគ្មានការកំណត់ គ្មានព្រំដែនអ្វីទាំងអស់ ។
Adsense ត្រូវបានបង្កើតឡើងដើម្បីឲ្យមនុស្សជាច្រើនទូទាំងពិភពលោកអាចរក ប្រាក់បានដោយពុំចាំបាច់ចេញពីក្នុងបន្ទប់ក៏បានដែរ ។ បន្ទាប់ពីយើងបានបង្កើត website រួចហើយ បានដាក់ adsense រួចហើយ យើងនឹងបង្កើតឲ្យមាន Traffic ចូលមកកាន់ website របស់យើង បន្ទាប់មក website យើងចាប់ផ្តើមទទួលបានប្រាក់ អាចនិយាយបានថា 10, 100, 1000, 10000 តិចឬច្រើនជាងនេះគ្មានអ្នកណាអាចស្មានបានឡើយ នោះអាស្រ័យទៅលើគំនិតដែលយើងបានបង្កើតវាឡើង ។
ទោះបីជាដូច្នេះក្តី, មានអ្នកបង្កើត website ខ្លះមានចិត្តលោភលន់ខ្លាំងចង់បានឲ្យ website ខ្លួនប្រមូលបានលុយឆាប់រហ័ស ក៏មានអ្នកខ្លះចង់បានរាប់ពាន់រាប់ម៉ឺនដុល្លារភ្លាមៗដោយមិនបាន គិតដល់បញ្ហាចំបងមួយចំនួនដែលនៅចំពោះមុខរបស់គេ តែគេនៅតែអាចធ្វើបាន និងរកបានតាមចំនួនដែលគេចង់បាន, Adsense ពិតជាអាចឲ្យគេធ្វើបាន និងរកបានតាមសេចក្តីប្រាថ្នារបស់គេ ។
អ្នកដែលអាចរកប្រាក់បានច្រើនជាមួយ adsense គឺគេបានធ្វើរឿងដូចខាងក្រោម :
១- គេបានដាក់ adsense ទៅក្នុង website ដែលមាន traffic ច្រើនរួចជាស្រេច មិនមែនដាក់ពេលចាប់ផ្តើមដំបូងនោះឡើយ ។
២- គេបានបង្កើត website ល្អៗមួយចំនួនធំហើយ Link website ទាំងអស់នោះចូលគ្នា គេសន្មត់ថា website និមួយៗត្រូវតែអាចរកប្រាក់ឲ្យគេបានយ៉ាងហោចណាស់ 500 ទៅ 1000 ដុល្លារក្នុងមួយខែ ។ ឧបមាថាយើងបានបង្កើត website ចំនួន 50 ក្នុងរយៈពេលចំនួនមួយឆ្នាំ ឬពីរឆ្នាំ គេអាចនឹងរកប្រាក់បានចំនួនប្រហែល 50,000 ដុល្លារក្នុង១ខែបានយ៉ាងងាយបំផុត បើយើងគិតសរុបក្នុង១ឆ្នាំ យើងអាចរកបានរហូត 600,000 ដុល្លារឯណោះ ។ យើងឃើញហើយថាបើអាចបង្កើតចង្កោមនៃ website ដែល Link ទៅរកគ្នាទៅវិញទៅមកនោះយើងពិតជាអាចបង្កើតចំនួនទឹកប្រាក់រកបាន ប្រសើរជាងបង្កើត website ហើយ ប៉ុន្តែមិនបាន Link ចូលគ្នា នេះគឺជាគន្លឹះសំខាន់តែមួយគត់ដើម្បីបង្កើតចំនួន click ក៏ដូចជាបង្វិលអ្នកចូល website យើងឲ្យបន្ត click ចូល website យើងមួយហើយមួយទៀតជាបន្តបន្ទាប់គ្នា យើងត្រូវរកវិធីធ្វើបែបនេះឲ្យបាន ហើយនេះគឺជាវិធីដែលមានប្រសិទ្ធភាពបំផុតសម្រាប់រកប្រាក់តាម Adsense ។
បើសិនជាយើងអាចបង្កើត website ចំនួន 50 ទៅ 100 ហើយរកវិធី Link website ទាំងនោះចូលគ្នាឲ្យដូចជាសំបុកពីងពាងបាន ឱកាសដែលយើងរកប្រាក់បានគឺមានច្រើនណាស់, ម្យ៉ាងវិញទៀត website របស់យើងគួរឲ្យស៊ីគ្នាទៅនិង adsense ដែលត្រូវបានដាក់ដោយ google នោះផង ។
សម្រាប់យើងដែលជាអ្នកទើបចាប់ផ្តើមធ្វើនាគ្រាដំបូងបែបនេះគួរតែ ចាប់ផ្តើមបង្កើតពីដើមទីទៅដែរ នេះគឺជា �ច្បាប់ធម្មជាតិ� ពីព្រោះយើងបានរៀនពីអ្វីៗទាំងអស់ពីដំបូងទីទៅ នៅពេលយើងយល់ពីវាច្រើនហើយនោះវាជាប្រការងាយស្រួលសម្រាប់យើង ដើម្បីបង្កើត website អាចឲ្យរកប្រាក់បានច្រើនថែមទៀតនៅពេលបន្តបន្ទាប់មក ។
ត្រូវធ្វើកិច្ចការនេះដោយសន្សឹមៗកុំបង្ខំចង់មានចង់បានលឿនពេក យើងមិនអាចធ្វើយប់នេះ ហើយថ្ងៃស្អែកឡើងក្លាយជាអ្នកមានបានភ្លាមនោះឡើយ គឺត្រូវតែធ្វើតាមសម្រួលកុំលោភលន់ខ្លាំងនាគ្រាដំបូង តែគួរព្យាយាមស្វែងយល់ឲ្យបានច្រើនឡើងថែមទៀតព្រមទាំងព្យាយាម ស្វែងរកពិសោធន៍ពីអ្នកដទៃមកបន្ថែមចំពោះអ្វីដែលយើងខ្វះ ។
តើយើងអាចផ្តើមដោយរបៀបណា ?
ដូចបាននិយាយពីលើរួចហើយ ជាបឋមគឺត្រូវបង្កើត website ជាមុនសិន ទីពីរគឺត្រូវរកវិធីបង្កើត traffic ចូលមកកាន់ website យើងគឺមានតែប៉ុណ្ណឹងគ្មានអ្វីលើសនេះឡើយ ហើយដេករង់ចាំទទួលលុយគឺជាការស្រេច ទោះបីយើងសម្ងំតែក្នុងបន្ទប់មិនចេញក្រៅសោះក៏គ្មានអ្នកណាបង្ខំ យើងរកប្រាក់បានប៉ុន្មានក៏គ្មានអ្នកណាដឹង ។ ត្រូវយល់ថាពេលយើងបង្កើត website រួចហើយ យើងបានដាក់ adsense អ្នកចូលមក website យើង (អ្នកណាម្នាក់មិនមែនទាំងអស់ឡើយ) គេចុចទៅលើ ads នោះ នោះយើងបានទទួលប្រាក់ភ្លាម តែបើគ្មានអ្នកណាចុចទេទោះបីមានអ្នកចូល website យើងក៏ពិតមែនតែគ្មានចុចទៅលើ ads ក៏យើងពុំបានទទួលមួយសេនណាពី google ដែរ ។
ខាងក្រោមនេះគឺជាការណែនាំខ្លះពីរបៀបនៃការធ្វើឲ្យមានមនុស្សចូលមក website យើងហើយអាចចុចទៅលើ “ads” ។
១- យើងត្រូវសម្រេចចិត្តថាតើ website របស់យើងនឹងជ្រើសរើសយកប្រធានបទអ្វីមកនិយាយ ?
ត្រូវចាំក្នុងចិត្តថា adsense អាចមានប្រសិទ្ធភាព (រកប្រាក់) ទៅបានលុះត្រាណា website របស់យើងគឺជា website ដែលផ្តល់ព័ត៌មាន ដំណឹង …៘ តួយ៉ាងដូចជាអត្ថបទនេះជាដើម បើសិនជាត្រូវបានធ្វើជាភាសាអង់គ្លេសហើយយក adsense មកដាក់នោះពិតជាមានមនុស្សច្រើនណាស់ចុចលើ adsense ដើម្បីស្វែងរកបន្តនូវអ្វីដែលគេចង់ដឹង ឯចំណែក adsense ដែល google បញ្ជូនយកមកដាក់លើ website យើងវិញគឺច្បាស់ជា adsense ដែលនិយាយដល់អ្វីទាក់ទង adsense ដែរជាពុំខានឡើយ ។
បើយើងនិយាយឲ្យស្រួលស្តាប់គឺត្រូវនិយាយពីអ្វីមួយ ពន្យល់អ្វីមួយដែលជាការចង់ដឹងរបស់អ្នកដទៃ ទោះជាអ្វីក៏ដោយឲ្យតែយើងអាចយកមកបកស្រាយពន្យល់គេបាននោះគឺ សុទ្ធសឹងអាចរកប្រាក់បានទាំងអស់ ហើយសូមកុំបារម្ភថាគ្មាន adsense ត្រូវជាមួយ content របស់យើងឲ្យសោះ មិនបាច់បារម្ភទេពីរឿងនេះ ។
បើយើងនិយាយពីការប្រើប្រាស់រថយន្តនោះ google និងបញ្ជូន ads ស្តីពីអ្វីដែលទាក់ទងដល់រថយន្តមកដាក់លើ website យើងជាមិនខានឡើយ ។
វិធីដែលងាយស្រួលជាងគេគឺជ្រើសរើសយកប្រធានបទណាមួយដែលយើងដឹង ច្រើនជាងគេមកដាក់ប្រសើរជាងយកប្រធានបទដែលយើងមិនដឹង មិនចេះមកសរសេរដាក់ វានឹងមានការលំបាកច្រើនសំរាប់យើងក្នុងការសរសេរនោះជាពុំខាន ។ បើធ្វើ adsense ឲ្យបានហ្មត់ចត់ តើអាចឲ្យយើងធ្វើមានធ្វើបានទេ ? គឺប្រាកដណាស់ 10% គឺពិតជាបាន ។
ដំបូងគេបង្អស់កុំទាន់សង្ឃឹមថា website ទីមួយដែលយើងបានបង្កើតអាចឲ្យយើងក្លាយទៅជាអ្នកមានបានភ្លាមៗ ឲ្យសោះគឺនៅឡើយទេ យ៉ាងហោចណាស់ក៏យើងត្រូវមាន website មួយចំនួនធំដែរមុនពេលយើងសម្រេចគោលដៅនេះបាន ។
សម្រាប់ website ដំបូងនេះវាបានត្រឹមតែជាគ្រូ ជាអ្នកបង្ហាញផ្លូវ ជាមេរៀន ជាពន្លឺសម្រាប់ website បន្តបន្ទាប់ទៀតប៉ុណ្ណោះ ។ លុយវាអាចនឹងមកនៅពេលដែលយើងមានពិសោធន៍ និងយល់បានស៊ីជម្រៅពីវា ដូច្នេះវាត្រូវការពេលយ៉ាងហោចណាស់ក៏មួយឆ្នាំ ឬលើសពីនេះមុនពេលដែលលុយចាប់ផ្តើមហូរចូលមកក្នុងដៃយើង ។
២- យើងចាំបាច់ត្រូវមានសមត្ថភាពបង្កើត website :
សូមកុំទិញ website ដែលគេបង្កើតរួចហើយពីព្រោះវាត្រូវបានគេលក់ឲ្យទៅមនុស្សជាច្រើន នាក់ មួយទៀតនោះគឺ website នេះវាដូចគ្នាទាំងអស់ (Clone) ជាមួយ website ដដែលនេះ ដែលត្រូវបានលក់ឲ្យទៅអ្នកដទៃទៀត ។ google ដឹងពីបញ្ហានេះលឿនជាងយើងទៅទៀត ហើយអាចបញ្ឈប់ website នេះមិនឲ្យទទួលបានអ្វីៗទាំងអស់ក្រៅពីនោះអាចត្រូវ Ban (បញ្ឈប់) ពីការទទួលបាន adsense ទៀតផងក៏មាន ។
website មួយដែលគ្មាន adsense គឺមិនអាចរស់បានឡើយពីព្រោះគ្មានចំណូលសម្រាប់ទប់ទល់ការចំណាយ ។
�ដាច់ខាតមិនត្រូវទិញ website ដែលគេដាក់លក់ជាសារធារណៈឡើយ� (គេអាចលក់ website នោះឲ្យមនុស្សច្រើនគ្នាណាស់)
សម្រាប់យើងទាំងអស់គ្នា ការបង្កើត website គឺដើម្បីស្លចំនួន Traffic ឲ្យទៅជាលុយសម្រាប់ចាយចិញ្ចឹមជីវិត ។
បើសិនជាយើងមិនរៀនបង្កើត website ដោយខ្លួនឯងទេនោះយើងនិងជួបការលំបាកច្រើនជាពុំខានឡើយ មិនគួរឲ្យមានករណី មានទូកហើយជួលគេចែវនោះទេ លើកលែងតែអ្វីដែលយើងធ្វើនោះគឺជា website ធំត្រូវការបុគ្គលិកបន្ថែម ។
មធ្យោបាយ20យ៉ាងដើម្បីបង្កើត Website traffic
នៅពេលយើងបានបង្កើត Website រួចហើយ យើងមិនអាចនៅស្ងៀមមួយកន្លែងហើយដេករង់ចាំអ្នក Log ចូលមក Website យើងនោះឡើយ ។ ទោះបី Website របស់យើងត្រូវបានបង្កើតក្នុងបំណងអ្វីក៏ដោយ គឺតែងប្រាថ្នាចង់បានអ្នក Log ចូលឲ្យបានច្រើន កាលណាមានអ្នក Log ចូល Website របស់យើងច្រើនវាគឺជាមោទនភាពមួយយ៉ាងធំ មិនតែប៉ុណ្ណោះ វាក៏ជាទីតាំងមួយសម្រាប់ឲ្យយើងអាចបន្តធ្វើអ្វីទៅមុខទៀតបានតាម សេចក្តីប្រាថ្នា ។
មានវិធីច្រើនណាស់ដែលយើងអាចបង្កើនចំនួន
អ្នកចូលមកកាន់ Website
របស់យើងដោយរួមទាំងទិញចំនួនអ្នកចូលតាមរយៈក្រុមហ៊ុនណាមួយ
បង្កើនកម្មវិធីឲ្យមានអ្នកចូលមើលច្រើនតាមរយៈការផ្តល់អ្វីមួយឲ្យគេ
និងមានវិធីផ្សេងៗជាច្រើនទៀតរាប់មិនអស់ ។
នៅពេលនេះយើងសូមលើកយកពីវិធីមួយចំនួន
សម្រាប់ជាការពិចារណាដើម្បីជួយធ្វើឲ្យ Website
អាចទទួលយកអ្នកចូលមើលបានច្រើន
ដោយប្រើវិធីងាយដែលពុំចាំបាច់ត្រូវចំណាយប្រាក់ឡើយ ។
+ មធ្យោបាយទី ១ :
វិធីទី ១: នេះ
បើមើលបន្តិចហើយមិនបានជាពិចារណានោះអាចគិតថាវាសាមញ្ញពេក
ប៉ុន្តែបើសិនជាយើងគិតឲ្យបានយូរបន្តិចនោះទើបដឹងថាវាជារឿងមួយ
សំខាន់ណាស់ ។ បើសិនជាយើងគិតថាវិធីនេះវាងាយពេក ឬ
ពុំគួរគិតដល់សោះនោះគួររំលងចូលទៅមធ្យោបាយផ្សេងៗទៀតតាមការគួរ ។
អ្នកបង្កើត Website ខ្លះ, ពុំបានគិតដល់ការរៀបចំឲ្យមាន tag ឲ្យបានត្រឹមត្រូវដូចខាងក្រោមឡើយ
1- Title tag2- Meta description tag
3- Meta keywords tag
ក្នុង attributes នីមួយៗខាងលើនេះ,
យើងគួរតែរំឭកពីពាក្យសំខាន់ដែលទាក់ទងដល់ Website
របស់យើងឲ្យបានចំនួន១ដង តែមិនត្រូវឲ្យលើសពី២ដងដែរ ។
ប្រសិនបើយើងដាក់វាច្រើនពេក (លើសពីចំនួន២) search engine អាចរំលង
website យើងចោលហើយចាប់យក website
ផ្សេងដែលមានន័យរបស់ឈ្មោះប្រហែលគ្នាជំនួសវិញ ។
ឧទាហរណ៍ថា យើងនឹង/បានបង្កើត website
មួយឈ្មោះ “Skin care” ដូចនេះ opening HTML code
របស់យើងនឹងត្រូវដាក់ដូចរបៀបខាងក្រោមនេះ
<html><head>
<title> Skin Care Tips For People of All Ages </title>
<meta name=”description” content=”How to develop a healthy skin care repigmen”>
<meta name=”Keywords” content=”skin care, healthy skin, looking young”>
</head>
មាន search engine ជាច្រើនបានចាត់ទុក H1 H2
និង H3 ថាជាករណីសំខាន់ដែរ,
ដូចនេះយើងត្រូវតែផ្តោតការយកចិត្តទុកដាក់ មិនត្រឹមតែចំពោះ meta tag
ប៉ុណ្ណោះទេ ក៏ប៉ុន្តែត្រូវផ្តោតការយកចិត្តទុកដាក់ចំពោះ H1 H2 និង H3
ឲ្យដូចជា Meta name ដែរ ។
ហេតុនេះបើសិនជាយើងចង់ឲ្យគេយល់បានពី website របស់យើងគួរតែប្រើពាក្យ “skin care” នេះនៅក្នុងឃ្លារបស់ H1 H2 និង H3 ។
ឧទាហរណ៍ :
<h1> skin care tips for women </h1>
ឃ្លានៃ code នេះ
គួរត្រូវបានដាក់ឲ្យកៀកជិតជាមួយប្លុករបស់ <body> tag បំផុត
ឯចំណែក H2 និង H3 ក៏គួរតែធ្វើដូចគ្នានេះដែរ ។
សារសំខាន់របស់ Meta tage :
ជាច្រើនឆ្នាំកន្លងមកហើយ Meta tag
បានក្លាយទៅជា tag ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការកំណត់ថ្នាក់
Website របស់យើងជាមួយ search engine , សព្វថ្ងៃនេះផ្ទុយទៅវិញ “search
engine” ស្វែងរកមើល page នានានៅក្នុង Website របស់យើងដើម្បី Link
ក្រៅពីនេះ search engine នៅបានគិតផងដែរដល់ Website ណាខ្លះដែលបាន
Link មក website របស់យើង បន្ទាប់មកទើប search engine
ឲ្យចំណាត់ថ្នាក់យើងជាក្រោយ ។
ទោះបីជាយើងបានប្រើ Meta tag
សំរាប់បរិយាយពី website របស់យើងក៏ដោយចុះ (search engine
ប្រើប្រាស់ពាក្យដែលយើងបានដាក់នៅទីនោះសម្រាប់បង្ហាញពេលរក
website យើងឃើញ) ក៏កុំសង្ឃឹមថា website
យើងនឹងទទួលបានអ្នកចូលមើលច្រើនភ្លាមៗដែរ ពីព្រោះ website
កើតឡើងថ្មីរាល់ថ្ងៃ បើសិនជាមួយខែមុន search engine អាចរក website
យើងឃើញតែនៅខែនេះ ឬឆ្នាំក្រោយអាចមិនប្រាកដជារកឃើញឡើយ
លើកលែងតែអ្នកចូលវាយចំឈ្មោះ website យើងតែម្តង ។
+ មធ្យោបាយទី ២ :
Website ដូចជា Google, yahoo, Live, AOL,
ជាដើម អាចចាប់អ្នកចូល website យើងរហូតរាប់ពាន់
រាប់ម៉ឺននាក់ក៏ថាបាន
ដូចនេះវាជាប្រការមួយសំខាន់ណាស់ដែលយើងត្រូវយល់ដឹងពី spider និង
bots របស់គេឲ្យអាចស្គាល់ពីន័យរបស់ website យើង ។
Spider គឺជា script ដែល search engine
បញ្ជូនចេញមកកាន់ website របស់យើងដើម្បីប្រមូលព័ត៌មានមួយចំនួនរបស់
website យើង ជាពិសេស code នៅក្នុង website របស់យើង, មាតិកា,
តើមានអ្នកចូលច្រើនឬតិច, តើមាន website ណាខ្លះ Link មកកាន់ website
របស់យើង ដោយយោងទៅតាមព័ត៌មានដែល script របស់ spider
នោះប្រមូលបានវានឹងដាក់ចំណាត់ថ្នាក់ website
របស់យើងទៅតាមវិធីគណនារបស់ search engine នោះ ។
សូមចាំក្នុងចិត្តថា HTML
គឺជាមិត្តដ៏ល្អបំផុតសំរាប់យើង Flash Java
រួមទាំងភាសាផ្សេងទៀតមើលទៅហាក់ពិតជាល្អមែន
ប៉ុន្តែអាចមិនជាទីចាប់ចិត្តសំរាប់ search engine ឡើយ នៅពេល spider
ចេញស្វែងរក website របស់យើង ។
បច្ចុប្បន្ននិងមួយរយៈកន្លងមកនេះ google
អាចចាប់ java script បានប្រសើរជាងមុនច្រើន
ប៉ុន្តែជាការល្អបំផុតមិនអាចចោលមិត្តចាស់របស់យើងគឺ HTML
នោះបានឡើយសូមកុំមើលរំលងត្រង់នេះឲ្យសោះ ។
ក្នុងករណីខ្លះដែលយើងចង់ validate HTML code របស់យើង យើងគួរចូលទៅកាន់ website W3C’s site រួចឲ្យគេ validate website ឲ្យយើង ។ ដក frame ចោលបើអាចធ្វើទៅបានគឺជាការល្អ ។
ក្នុងករណីខ្លះដែលយើងចង់ validate HTML code របស់យើង យើងគួរចូលទៅកាន់ website W3C’s site រួចឲ្យគេ validate website ឲ្យយើង ។ ដក frame ចោលបើអាចធ្វើទៅបានគឺជាការល្អ ។
Search engine Spider មិនចូលចិត្ត
និងមិនស្គាល់ contents ដែលស្ថិតនៅក្នុង frame ឡើយ,
ហេតុនេះបើយើងមាន frame ហ៊ុំ content របស់យើងគួរតែដកវាចោល
សូមដាក់វាត្រឹមតែពេលធ្វើបានហើយ
ពេលសម្រេចកិច្ចការត្រូវដកវាចេញវិញ ។
នៅរាល់ពេលដែលយើង Link ទំព័រ (Page)
ផ្សេងៗនៅក្នុង website របស់យើង, យើងត្រូវប្រើប្រាស់ពាក្យ (keyword)
សំខាន់ដែលទាក់ទងដល់ទំព័រនោះ ទាំងការឲ្យឈ្មោះ page និងការ link
ទៅកាន់ page នោះត្រូវប្រើពាក្យដែលទាក់ទងដល់គោលដៅរបស់ website
យើងជានិច្ច ធ្វើបែបនេះវានឹងជួយបង្កើន page rank
បានចំណាត់ថ្នាក់ល្អក្នុងប្រព័ន្ធ search engine ។
ឧទាហរណ៍ :
បើយើងបង្កើត website មួយស្តីពី “Skin care”
នោះពាក្យខ្លះដែលយើងត្រូវប្រើគឺ Skin tip, skin so smooth, skin
repain, skin tone …etc. យើងឃើញហើយថាពាក្យ keywords
ទាំងនោះសុទ្ធតែមានទាក់ទងដោយចំ ឬដោយប្រយោលនៅក្នុង website យើង ។
នៅរាល់ពេលដែលយើងត្រូវដាក់ឈ្មោះឲ្យ
website របស់យើង យើងចាំបាច់ត្រូវគិតដល់ keywords
ទាំងនោះមុនគេរួចទើបប្រើពាក្យណាផ្សេងទៀតជាបន្ទាប់ដើម្បីឲ្យ
spider និង bot របស់ search engine ស្គាល់ keyword យើងបានភ្លាមៗ ។
កត្តាមួយទៀតនោះយើងអាចប្រើ hyphen (-) សម្រាប់ចែកពាក្យពីគ្នាដូចជា
skin-care.html ជាដើម ។
ដោយការប្រើប្រាស់ពាក្យ keywords
ធ្វើជាឈ្មោះរបស់ HTML page របស់យើងវាជួយបង្កើនប្រសិទ្ធភាពឲ្យ
search engine ស្គាល់ website យើងបានលឿនជាង ។
យើងអាចយល់បានភ្លាមថា បើយើងប្រើពាក្យ skin-care.html
និងប្រើពាក្យ Page.html តើឈ្មោះណាដែល search engine ស្គាល់ website
យើងច្បាស់ជាង សូមពិចារណាចុះអាចយល់បានហើយ ។
+ មធ្យោបាយទី ៣ :
មាន search engine រាប់រយ
ឬអាចថារាប់ពាន់ឯណោះនៅក្នុងប្រព័ន្ធ web ដែលយើងប្រើសព្វថ្ងៃនេះ
ប៉ុន្តែជាការពិតមានតែមួយចំនួនតូចប៉ុណ្ណោះដែលទទួលបានការគាំទ្រ
និងត្រូវបានគេយកមកប្រើជាសកល ។ ក្នុងនោះមាន google, Live, yahoo, AOL
និង Ask (ឈ្មោះដើម ask jeeves) web search
ទាំងនេះគឺកំពុងពេញនិយមនាពេលបច្ចុប្បន្ននេះហើយ search engine
ទាំងនេះគឺជាអ្វីដែលយើងត្រូវធ្វើ website របស់យើងតម្រូវ ។
នៅពេលណាដែល website
យើងត្រូវបានបង្ហាញឲ្យឃើញនៅពេលណាគេ search រកជាមួយ google ឬ yahoo
នោះមានន័យថា web search engine មិនសូវល្បីផ្សេងទៀតក៏អាចនិងរក
website យើងឃើញដូចគ្នា ។ ឧទាហរណ៍ដូចជា Netscape (បិទសេវា) ក៏ជា
search engine មួយដែរ ប៉ុន្តែលទ្ធផលនៃការ search គឺ Netscape
ទាញយកមកពី google ទៅវិញទេមិនមែន search រកដោយប្រើ engine
របស់ខ្លួនឯងឡើយ ។
ដូច្នេះមានន័យថាបើសិនជាយើង Rank #1
នៅក្នុង google search engine, website ជា search engine
មិនសូវល្បីផ្សេងទៀតក៏ដាក់ចំណាត់ (Rank) របស់ website
ដូចគ្នាទៅនិងអ្វីដែល google បានដាក់ដែរ ។
យើងហាក់ដូចជាពុំចាំបាច់ព្រួយបារម្ភចំពោះ
web search engine ផ្សេងៗទៀតឡើយ គឺព្យាយាមធ្វើយ៉ាងណាសំដៅចំពោះ web
search engine ធំមួយគឺជាការស្រេចនោះគឺ “google”, “yahoo”, “Live” ។
ខណៈពេលដែលយើងបានបង្កើត website របស់យើងបានចំនួន ១៥ទំព័រ ឬលើសនេះ នោះយើងអាច Submit website យើងបានហើយ ។
Live (ពីមុនគឺ MSN) : http://search.msn.co.in/docs/submit.aspx
សូមឲ្យមានចិត្តអំណត់បន្តិច,
វាអាចត្រូវការពេលរហូតរាប់អាទិត្យ ឬរាប់ខែមុនពេលដែល website
របស់យើងត្រូវបានគេដាក់បញ្ចូលជាពិសេសគឺជាមួយ google, ដោយឡែក Live
អាចដាក់បញ្ចូល website យើងបានលឿនជាងគេ ។
ដើម្បីឆែកមើលថាតើ website
របស់យើងត្រូវបានគេដាក់បញ្ចូលរួចហើយឬនៅនោះ គឺគ្រាន់តែវាយបញ្ចូល
URL របស់យើងទៅក្នុង search box នោះយើងនឹងដឹងហើយថាលទ្ធផលវាយ៉ាងណា
!
* សូមកុំព្យាយាម submit សារជាថ្មី
ម្ចាស់ website
ជាច្រើនមានការអន្ទះសាខណៈពេលព្យាយាមរង់ចាំ website
របស់ខ្លួនបង្ហាញមុខនៅក្នុង search engine ហើយព្យាយាម submit
ម្តងហើយម្តងទៀត ការធ្វើបែបនេះមានន័យថា website
របស់យើងអាចនឹងត្រូវគេផាត់ចេញពី search engine ភ្លាមបើយើង submit
លើសពីម្តង ។ យើងដឹងហើយថាបន្ទាប់ពី submit
រួចយើងចង់ឃើញលទ្ធផលចេញមកភ្លាមៗ ប៉ុន្តែត្រូវចាំថាមិនមែនតែ
website របស់យើងមួយទេដែលបាន submit គឺមាន website
រាប់ម៉ឺនផ្សេងទៀតត្រូវបាន submit ជារៀងរាល់ថ្ងៃ
ត្រង់នេះយើងអាចយល់បានហើយថា
វាត្រូវការពេលច្រើនប៉ុនណាដើម្បីឲ្យយើងឃើញលទ្ធផលថា website
ត្រូវបានដាក់បញ្ចូលរួចនោះ ។
គ្រប់ web search engine ទាំងអស់ចូលចិត្ត
website ណាដែលមាន contents ច្រើនៗ គឺចាប់ពី ១៥ ទៅ ២០ ឬច្រើនជាងនេះ
កាន់តែមាន pages ច្រើនគឺកាន់តែល្អ google ប្រាថ្នាបែបនេះ
សូមបំពេញតាមបំណងរបស់ google ចុះ ។
ចុះចំណែក web engine
ផ្សេងទៀតវិញយ៉ាងណាដែរគឺ web search engine
ផ្សេងទៀតមានបំណងមិនខុសគ្នាប៉ុន្មានពី google ទេ គឺស្រឡាញ់តែ
website ដែលសម្បូរណ៍ទំព័រច្រើនប៉ុណ្ណោះ ទាំង google, yahoo, Live
គឺសុទ្ធតែគិតដូចគ្នា ។
+ មធ្យោបាយទី ៤ :
Blogging
បានកើនប្រជាប្រិយភាពនៅក្នុងរយៈពេលមួយឆ្នាំ ពីរឆ្នាំចុងក្រោយនេះ,
កាលពីដំបូងគេប្រើ Blog
សំរាប់ត្រឹមតែចែករំលែកព័ត៌មានគ្នាទៅវិញទៅមកក្នុងចំណោមអ្នកយកព័ត៌មាន
ប៉ុណ្ណោះ
ប៉ុន្តែពេលនេះវាបានក្លាយទៅជាកន្លែងរកប្រាក់យ៉ាងស្ងាត់ស្ងៀម
សំរាប់អ្នកមិនដឹង ប៉ុន្តែសំរាប់អ្នកដែលដឹង Blog
គឺជាកន្លែងរកប្រាក់យ៉ាងសកម្មមួយបីដូចជាផ្សារលក់ដូរទំនិញយ៉ាង
ដូច្នោះដែរ ទោះបីថាវាតូចជាកូន website នៅក្នុង website
ក៏ពិតមែនប៉ុន្តែមានទំហំធំមិនអាចគណនាបានឡើយ បើគេបូកបញ្ចូល Blog
ទាំងអស់បញ្ចូលគ្នា ។
Blog
ភាគច្រើនត្រូវបានគេអនុញ្ញាតឲ្យអាចដាក់ comments, ជាមួយ comments នេះ
យើងអាចដាក់ website address របស់យើង ។ ហេតុនេះពេលយើងបានបង្កើត
Blog មួយ យើងត្រូវជ្រើសរើសយកពាក្យសម្តីសម្រាប់និយាយក្នុង comments
របស់យើងឲ្យមានខ្លឹមសារធ្វើឲ្យគេចាប់អារម្មណ៍
ឬមានអ្វីមួយធ្វើឲ្យគេចង់ដឹង ។ ហេតុនេះការចូលរួមជាមួយ Blog
ណាមួយក៏ដោយយើងត្រូវដាក់ comments របស់យើងនិយាយពី website
យើងធ្វើឲ្យគេចង់ដឹង តែសូមកុំភ្លេចដាក់បញ្ចូល website address
របស់យើងជាមួយ comment នោះផង ។
គោលបំណងសំខាន់របស់យើងគឺ :
1- ស្វែងរកកន្លែងបង្កើត Blog ដើម្បីណែនាំឲ្យគេស្គាល់ Website របស់យើង2- ប្រមូលនាំយកអ្នកនៅក្នុងក្រុមរបស់ Blog យើងឲ្យមកចូល website យើងតាមវិធីផ្តល់អ្វីមួយឲ្យគេ ឬមានអត្ថបទសំខាន់អ្វីមួយដែលគេអាចយកទៅប្រើការបាន
3- Blog របស់យើងត្រូវមានគោលដៅមួយគឺបង្ហាញពីអ្វីនៅក្នុង website យើង និងប្រមូលគេមកកាន់វិបសាយ (website) យើង
4- ចូលរួមជាមួយ website ផ្សេងៗដែលគេឲ្យយើងបង្កើត Blog បានឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន ។ សូមប្រយ័ត្នជាមួយពាក្យសម្តីដែលយើងនិយាយចេញទៅត្រូវឲ្យមានលក្ខណៈ មួយសមរម្យជាពាក្យសម្តីល្អ ។
+ មធ្យោបាយទី ៥ :
ចូលរួមជាមួយការផ្លាស់ប្តូរ Link គ្នាជាមួយ
website ផ្សេងៗទៀតឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន ។
ត្រូវចាំថាកាលណាមាន website ដទៃទៀតជាច្រើន Link point មកកាន់
website យើងកាន់តែច្រើនកាលណាគឺកាន់តែល្អពីព្រោះ web search engine
(google) ស្រឡាញ់តែ website ណាមានគេ Link ចូលច្រើនពីព្រោះគេយល់ថា
website នោះពិតជាសំខាន់ ហេតុនេះបើមាន website ផ្សេង Link មកកាន់
website យើងនោះមានន័យថាក្រុមអ្នកចូល website
ផ្សេងៗទាំងនោះក៏នឹងចូលមកកាន់ website យើងដែរ
នេះគឺជាចំណុចមួយល្អបំផុតសំរាប់យើងទាំងបង្កើនចំនួនអ្នកចូល
website យើងក៏ដូចជាបង្កើន Rank ឲ្យ website យើងជាមួយ search engine
របស់ google ដែរ ។
ស្វែងរក website
ណាផ្សេងដែលមានប្រភពគោលដៅស្រដៀងយើងរួចសុំប្តូរ Link (exchange
link) ជាមួយគ្នាបើគេយល់ព្រមនោះជាការល្អតែបើគេមិនយល់ព្រម
ហើយយើងគិតថា website នោះមានមនុស្សចូលមើលច្រើន យើងអាចចូលជា Member
រួច post note ថាយើងមានស្គាល់ website មួយ (គឺ website យើង)
មានអ្វីផ្សេងៗជាច្រើន ៘
គួរព្យាយាមធ្វើបែបនេះឲ្យបានច្រើន
website បើ website
យើងជាខ្មែរសំដៅចំពោះខ្មែរនោះយើងមិនចាំបាច់គិតដល់ប្រភេទយ៉ាង
ណានៃ website ទេគឺឲ្យតែ website ខ្មែរគួរចងមេត្រីជាមួយគេទាំងអស់
បើ website យើងធំជាងគេនោះគេកាន់តែត្រេកអរ
បើយើងចងសម្ព័ន្ធជាមួយគេ នេះគឺជារឿងមួយមិនអាចមើលរំលងបានឡើយ ។
វិធីមួយទៀតនោះគឺយើងបង្កើត website
តូចៗជាច្រើនដែលមានប្រធានបទផ្សេងៗគ្នារួចយើងពិចារណាមើលថាតើ
មួយណាទទួលបានការនិយមច្រើនជាងគេ នោះយើងអាចលៃលកកែកុន website
ធំរបស់យើងតាមដែលយើងយល់ឃើញបានហើយ ។
+ មធ្យោបាយទី ៦ :
ចំណុចសំខាន់មួយស្តីពី website
របស់យើងដែរនោះគឺត្រូវមានអ្វីសំខាន់ៗមួយចំនួនសម្រាប់ជា
ការទាក់ទាញអ្នកចូលមកអាន website របស់យើង ។
ជាអ្វីមួយសំខាន់ដែលយើងអាចនឹកគិតដល់ ជាអ្វីមួយសម្រាប់ឲ្យ
ជាអ្វីមួយដែលគេត្រូវការចង់ដឹងពីកន្លែងរបស់យើង ដូចនេះ �អ្វីមួយ�
ជាគន្លឹះនេះគឺពិតជាសំខាន់ណាស់សំរាប់យើងដែលជាម្ចាស់ website
បង្កើនចំនួនព័ត៌មានឲ្យបានច្រើន
បង្កើតឲ្យមានអ្វីៗថ្មីជារៀងរាល់ថ្ងៃមិនមែនរាល់សប្តាហ៍
ឬរាល់ខែនោះទេ ។
មាន website
មួយចំនួនបានទទួលចំនួនអ្នកចូលទស្សនាតិចតួចហើយមិនជាប្រចាំផង
ប៉ុន្តែនៅពេលដែល website នេះបង្កើនចំនួនព័ត៌មាន និង update
បានជាប់ជាប្រចាំបានធ្វើឲ្យ website
នោះកើនចំនួនអ្នកចូលទស្សនាច្រើនឡើងៗជាលំដាប់ ។
+ មធ្យោបាយទី ៧ :
ក្នុងករណីដែលយើងត្រូវការផ្សព្វផ្សាយ
អ្វីមួយ ឬមានអ្វីសម្រាប់លក់មិនត្រូវប្រើពាក្យ បង្ខំ ឬ
ជម្រុញគេឲ្យទិញនោះឡើយ ប៉ុន្តែយើងអាចប្រើវិធីមួយផ្សេងទៀតគឺ
បង្កើតឲ្យគេមានការចាប់អារម្មណ៍ចំពោះអ្វីដែលយើងមានឲ្យគេចង់ដឹងសិន
បន្ទាប់មកទើបយើងចាប់ផ្តើមបង្ហាញនូវអ្វីដែលយើងចង់បង្ហាញ ។
តាមការពិតទៅវាជារឿងមួយមិនលំបាកណាស់
ណាពេកទេ
បើយើងអាចយល់បានពីអ្វីដែលជាប្រការសំខាន់ក្នុងរឿងនេះតួយ៉ាង
ដូចជា email វាជារបស់មួយសំខាន់បំផុតសំរាប់ភ្ជាប់ Website
ទៅអ្នកចូលមកមើល Website របស់យើង ។ យើងគួររកវិធីដើម្បីចាប់យក និង
បង្កើតអ្វីម្យ៉ាងដើម្បីប្រមូលយក email របស់អ្នកទស្សនា website
នៅពេលយើងមាន email របស់អ្នកចូល website ច្រើនរួចហើយនោះ
យើងអាចផ្សព្វផ្សាយអ្វីទៅគេក៏បាន
យើងចង់ប្រាប់អ្វីទៅគេក៏បានតាមសេចក្តីប្រាថ្នារបស់យើង ។
សព្វថ្ងៃនេះ email ត្រូវបានគេលក់យ៉ាងទូលំទូលាយនៅលើប្រព័ន្ធ internet
យើងអាចទិញគេក៏បានអាចឲ្យគេប្រមូលមកឲ្យយើងក៏បាន
ប៉ុន្តែត្រូវចំណាយប្រាក់ច្រើនបន្តិចដើម្បីធ្វើដូច្នេះ ។
ព្រឹត្តិប័ត្រ
ឬទស្សនាវដ្តីអាចជាចំណុចមួយសំខាន់ដូចគ្នាសម្រាប់រក្សាចំណង
ទាក់ទងរបស់យើងជាមួយអ្នកមើល Website យើង
តែត្រូវចាំថាព្រឹត្តិប័ត្រក្តី ទស្សនាវដ្តីក្តី
ត្រូវតែមានអ្វីជាសំខាន់នៅក្នុងនោះ
ដែលគួរជាទីចាប់អារម្មណ៍របស់គាត់
យើងគួរសាកល្បងឲ្យគាត់ចុះឈ្មោះចូលជាសមាជិកដើម្បីទទួលយក
ព្រឹត្តិប័ត្រ ឬទស្សនាវដ្តីពីយើង
ដោយធ្វើក្នុង១ខែឲ្យបាន២ដងទៅ៤ដងជាប្រចាំ ។
នៅក្នុងនោះ (ព្រឹត្តិប័ត្រ
ឬទស្សនាវដ្តី)
គួរត្រូវមានការផ្សព្វផ្សាយពាណិជ្ជកម្មលាយជាមួយផងដែរ
ធ្វើបែបនេះយើងបានទទួលប្រយោជន៍ពីការផ្សាយ ឯអ្នកចូលទស្សនា Website
យើងគាត់បានដំណឹងពីអ្វីដែលយើងបានផ្សាយ
គឺសមរម្យសម្រាប់ទាំងអស់គ្នា ។
មានវិធីច្រើនយ៉ាងណាស់ដែលយើងអាចធ្វើ
រឿងនេះទៅបាន
លាយអត្ថបទជាមួយចំណុចនៃមុខទំនិញរបស់អ្នកផ្សាយពាណិជ្ជកម្ម ។ ឧទាហរណ៍
:
ក្នុងអត្ថបទមួយមាននិយាយដល់ការថែរក្សាស្បែកដូចនេះបើសិនជាមានគេ
ផ្សាយពាណិជ្ជកម្ម ស្តីពីការរក្សាសម្ភស្ស
នោះអត្ថបទយើងគួរតែមាននិយាយអ្វីមួយទាក់ទងដល់របស់ដែលគេផ្សាយនោះ
អ្នកផ្សាយពាណិជ្ជកម្មជាមួយយើងគេត្រេកអរបើយើងធ្វើដូច្នេះ
ឯអ្នកអានគាត់បានយល់ពីផលិតផលនោះជាបន្ថែម
នេះគឺជារឿងមួយដែលគួរធ្វើព្រោះជាប្រយោជន៍សម្រាប់ទាំងអស់គ្នា ។
ដើម្បីជួយសំរួលដល់ការលំបាករឿងបញ្ជូន
ព្រឹត្តិប័ត្រយើងអាចជួលក្រុមហ៊ុនបរទេសឲ្យគេធ្វើរឿងនេះឲ្យយើង
ក៏បាន តម្លៃមិនជាថ្លៃប៉ុន្មានទេ គឺពី 19 ដុល្លារ សម្រាប់ 500
ច្បាប់ដល់ 149 ដុល្លារសម្រាប់ 25000 ក្រុមហ៊ុនមួយនេះស៊ីឈ្នួលបញ្ជូន
email ឲ្យយើង និងផ្តល់ព័ត៌មានផ្សេងៗទៀតស្តីពីអ្នកចូល website យើង ។
ក្រុមហ៊ុននោះគឺ aweber ។
+ មធ្យោបាយទី ៨ :
វិធីមួយទៀតនេះគឺការប្រើប្រាស់
autorspoder ដើម្បីតាមដានពីចំណាប់អារម្មណ៍របស់អ្នកចូល website
យើងជាពិសេសបើយើងមាន ឬបានលក់អ្វីមួយឲ្យគាត់
ឬអាចថាជាសមាជិកក៏ថាបាន ។
សម្រាប់ការឆ្លើយតបដោយស្វ័យប្រវត្តិនេះយើងអាចប្រើប្រាស់ក្រុមហ៊ុន ខាងលើដដែលដើម្បីឲ្យគេធ្វើកិច្ចការនេះឲ្យយើងប្រសើរជាងពីព្រោះគេ មានបច្ចេកទេសនិងលទ្ធភាពច្រើនយ៉ាងសំរាប់ធ្វើរឿងនេះ ។
សម្រាប់ការឆ្លើយតបដោយស្វ័យប្រវត្តិនេះយើងអាចប្រើប្រាស់ក្រុមហ៊ុន ខាងលើដដែលដើម្បីឲ្យគេធ្វើកិច្ចការនេះឲ្យយើងប្រសើរជាងពីព្រោះគេ មានបច្ចេកទេសនិងលទ្ធភាពច្រើនយ៉ាងសំរាប់ធ្វើរឿងនេះ ។
+ មធ្យោបាយទី ៩ :
Blog (ពាក្យកាត់មកពីពាក្យ “Web blogs”)
មិនត្រឹមតែមិនអស់លុយ (Free)
ប៉ុណ្ណោះទេប៉ុន្តែងាយស្រួលសំរាប់ឲ្យយើងបង្កើតផងដែរ
វាគឺជាឧបករណ៍មួយយ៉ាងមានប្រសិទ្ធិភាពសម្រាប់បង្កើន Traffic
(ចំនួនអ្នកចូល website យើង) ឲ្យយើងឲ្យកាន់តែច្រើនបាន ។
Blog ចាំបាច់ត្រូវមានអ្វីមួយសំខាន់
និងទាក់ទាញបំផុតដើម្បីឲ្យគេចាប់អារម្មណ៍ជាមួយយើង
នៅពេលយើងមានអ្នកចូលចិត្តច្រើនហើយយើងអាចណែនាំឲ្យគេស្គាល់
website យើងធ្វើបែបនេះឲ្យបានច្រើនកន្លែង (ច្រើន Blog)
ជាពិសេសជាមួយ website ណាដែលគេឲ្យយើងបង្កើតដោយ free
ព្យាយាមធ្វើឲ្យអ្នកចូល website ផ្សេងចូលមក website យើងឲ្យបានច្រើន,
ត្រូវឲ្យមកពី website ផ្សេងៗគ្នាតែច្រើន វិធីនេះធ្វើឲ្យ search
engine ធំៗ យល់ថា website យើងពិតជាសំខាន់បន្ទាប់មកគេនឹងចាត់ទុក
website យើងឲ្យមានចំណាត់ថ្នាក់នៅលើគេមិនខានឡើយ ។
+ មធ្យោបាយទី ១០ :
គួរប្រើ RSS feed
ប្រូក្រាមដើម្បីបញ្ជូនអត្ថបទដែលអ្នកអាចចង់បានឲ្យដល់គាត់ផ្ទាល់
តែម្តង ។ អ្វីដែលទៅជាមួយ RSS feed
នោះគឺការផ្សាយពាណិជ្ជកម្មលាយជាមួយអត្ថបទនោះ
វីធីនេះល្អជាងការប្រើ Newsletter (ព្រឹត្តិប័ត្រ)
ប៉ុន្តែនៅតែមិនសូវជាបានគ្រប់គ្រាន់សេចក្តីដូចព្រឹត្តប័ត្រនៅឡើយទេ
ប៉ុន្តែអាចជំនួសបានព្រោះមិនអស់លុយ ។
+ មធ្យោបាយទី ១១
- Forum (វេទិកា)
គឺជាវិធីមួយបើកចំហរឲ្យអ្នកចូល website
យើងគ្រប់គ្នាបានបញ្ចេញពីគំនិតយោបល់របស់គាត់
យើងអាចបានដឹងពីចំណុចសំខាន់មួយចំនួនដែលគាត់បានបញ្ចេញមកនៅ
ទីនោះ ។
ចាប់ផ្តើមដាក់ជាប្រធានបទខ្លះចូលក្នុង Forum ដើម្បីស្វែងរកអ្នកចាប់អារម្មណ៍ ។
ចាប់ផ្តើមដាក់ជាប្រធានបទខ្លះចូលក្នុង Forum ដើម្បីស្វែងរកអ្នកចាប់អារម្មណ៍ ។
បើយើងមិនបានដាក់អ្វីបញ្ចូលសោះ
(យើងដាក់ខ្លួនឯង) នោះគ្មានអ្នកណាគេចាប់អារម្មណ៍ទេ
លើកយកពីរឿងអ្វីមួយមកធ្វើជាប្រធានបទសម្រាប់ដាក់
ព្យាយាមបញ្ចូលចំលើយ សំនួរ ឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន ។
សូមសំគាល់ថាប្រធានបទដែលយើងលើកយកមកធ្វើជាដើមចមសម្រាប់និយាយ
គួរត្រូវគិតដល់អ្វីដែលជាទីចាប់អារម្មណ៍របស់គេ ឬ Website
យើងខ្លួនឯងហ្នឹងតែម្តង មិនត្រូវរង់ចាំឲ្យអ្នកចូលមក website
យើងចាប់ផ្តើមឡើងមុនឡើយ ។
យើងខ្លួនឯងត្រូវចុះឈ្មោះចូលជា memeber
របស់ forum ផ្សេងៗ ក្រោយមកយើងអាចនាំគេឲ្យស្គាល់ពី website
របស់យើងតាមក្រោយបាន ។ ជ្រើសរើសរក forum
របស់ខាងណាមួយដែលមានប្រធានបទនៃរឿងស្រដៀងទៅអ្វីដែលយើងបានចុះទៅ
ក្នុង website របស់យើង ។
ក្នុងករណីខ្លះយើងត្រូវចូលរួមជាមួយ
forum របស់គេសិនមុនពេលយើងបង្កើត forum
របស់យើងចៀសវាងបង្កើតហើយតែគ្មានអ្នកចូលរួមជាមួយវាមិនសូវទទួលបាន
ផ្លែផ្កាឡើយ ។
កុំ :
ជាការក្រើនរំលឹក សូមកុំដាក់ Forum
នាគ្រាដំបូងឲ្យសោះរហូតមានគេស្គាល់ website
របស់យើងច្រើនហើយចាំយើងរៀបចំ Forum នោះទើបជាការប្រសើរ
បញ្ចូលប្រធានបទស្តីពីអ្វីមួយ
និងឲ្យបានច្រើនទើបអាចទាក់ទាញគេឲ្យចាប់អារម្មណ៍បាន ។
+ មធ្យោបាយទី ១២ :
ពាក្យមួយដែលយើងគួរតែដាក់ឲ្យមាន
និងមិនគួរខានសោះនោះគឺ “TELL -A- FRIEND (TAF)”
(សូមប្រាប់មិត្តភក្តិអ្នក)
ពាក្យនេះទោះបីថាមិនមានអ្វីគួរជាទីចាប់អារម្មណ៍ក៏ពិតមែន
ប៉ុន្តែមានកត្តាច្រើនយ៉ាងល្អណាស់នៅក្នុងនេះ
ពីព្រោះបើសិនជាមានអ្នកណាម្នាក់និយាយពី website
យើងប្រាប់បន្តគឺជារឿងមួយពិសេសណាស់ មនុស្សជាច្រើននឹងស្គាល់
website របស់យើង ។ ដើម្បី setup “Tell a friend” script (ខូដ)
យើងត្រូវមាន website ដោយខ្លួនឯង, ពីព្រោះថាដើម្បី install script
ទៅក្នុង Host server របស់យើងបានទាល់តែយើងគឺជាម្ចាស់
ទើបយើងអាចដាក់ script ណាមួយចូលទៅបាន ។
ក្នុងករណីដែលយើងមានបំណង install script
អ្វីមួយដោយខ្លួនឯងយើងចាំបាច់ត្រូវចេះវីធី upload file និង
configure website របស់យើងខ្លះៗ ប៉ុន្តែម្ចាស់របស់ Host server
គេអាចជួយយើងបានចំពោះបញ្ហានេះ ។
នៅក្នុង website នេះ “CGI resource index”
មាន script ច្រើនណាស់សំរាប់ TAF មួយវិញទៀតភាគច្រើននៃ script
ទាំងនោះមិនចាំបាច់ទិញឡើយ
ក្រៅពីនេះយើងនៅអាចបន្ថែមបន្ថយអ្វីៗផ្សេងៗទៀតបានដូចជា ផ្ញើ Email
និយាយថាអរគុណបើសិនគេបានប្រាប់ទៅមិត្តភក្តិរបស់គេពី website
របស់យើង ។
ក្រៅពីធ្វើកិច្ចការនេះដោយខ្លួនឯងយើងនៅ
អាចឲ្យក្រុមហ៊ុនផ្សេងទៀតគេធ្វើឲ្យយើងក៏បាន,
ប៉ុន្តែបញ្ហាមួយដែលមិនល្អនោះគឺបើយើងឲ្យក្រុមហ៊ុនដទៃណាមួយគេ
ធ្វើរឿងនេះឲ្យយើង
នោះយើងពុំអាចគ្រប់គ្រងចំពោះអ្វីដែលមាននៅក្នុង email នោះឡើយ ។
ពីព្រោះអ្វីដែលយើងបានបំពេញនៅក្នុង Forum
ដែលក្រុមហ៊ុននោះផ្តល់ឲ្យយើង
ក្រៅពីយកសេចក្តីដែលយើងបាននិយាយរៀបរាប់នោះទៅផ្ញើឲ្យអ្នកចូល
website យើង
ក្រុមហ៊ុននោះអាចឆ្លៀតឱកាសផ្សាយពាណិជ្ជកម្មតាមរយៈនោះព្រមជាមួយផង
ដែរ ។
រឿងមួយទៀតនោះគឺយើងត្រូវប្រយ័ត្នចំពោះ
រឿងនេះដោយហេតុថាមានមនុស្សមិនល្អខ្លះអាចប្រើ tell a friend
របស់យើងនេះដើម្បី spam អ្នកណាផ្សេងៗទៀត
រួចវានិងបង្កជាបញ្ហាឲ្យយើងជាពុំខានឡើយ ។ ជ្រើសរើសរក Tell a
friend script ណាមួយដែលមាន captcha (captcha
នេះគឺជារូបភាពមានអក្សរនិងលេខលាយគ្នា)
អ្នកប្រើត្រូវវាយអ្វីដែលមាននៅក្នុងនោះបញ្ចូលមុនអាចបញ្ជូនអ្វី
មួយចេញទៅបាន
នេះគឺជាវិធីការពារខ្លួនយើងចៀសវាងរងគ្រោះដោយអំពើរបស់អ្នកដទៃ ។
+ មធ្យោបាយទី ១៣ :
បង្កើតឲ្យមាន “Screen Saver” screen saver
អាចជួយយើងបានមួយចំណែកដែរ ដើម្បីធ្វើឲ្យគេស្គាល់ website
របស់យើងកាន់តែច្រើន ។ ទោះបីជាវិធីនេះវាមិនសូវជាល្អណាស់ណា
ហើយម្យ៉ាងទៀតវាមិន �ចំពោះ� ដោយត្រង់ពេកក្តី
ក៏ប៉ុន្តែបើសិនជាយើងមាន screen saver ល្អៗ
ហើយមានទិដ្ឋភាពគួរជាទីចាប់អារម្មណ៍នោះ
អ្នកបានឃើញពិតជានិយមចូលចិត្តច្រើនពុំខាន នៅលើ screen saver
នោះយើងមានដាក់ address website របស់យើង ធ្វើបែបនេះ, អ្នកប្រើ screen
saver និងមានការចាប់អារម្មណ៍ជានិច្ច ចំពោះ website យើង
ហាក់បីដូចជាយើងបានបោះត្រានៅក្នុងអារម្មណ៍របស់គាត់ដូច្នោះដែរ ។
មានប្រូក្រាមជាច្រើនដែលអាចឲ្យយើងបង្កើត screen saver ដោយខ្លួនយើងផ្ទាល់បាន ប្រូក្រាមទាំងនោះមាន :
* Screen Saver Builder (link) (ទិញតម្លៃ $ 29.95 – $149.95)* Screen Saver Studio (link) (ទិញ $ 49.95)
- យើងអាចបង្កើត screen saver
ដែលមានសម្លេងបទចម្រៀងទៅតាមការចង់បានដោយប្រើប្រូក្រាមទាំងពីរ
ខាងលើនេះ ក្រៅពីនេះនៅមានប្រភេទ screen saver
ដទៃជាច្រើនទៀតមានលក់នៅតាម internet មាន screen saver
ខ្លះមិនចាំបាច់ទិញទេ
ប៉ុន្តែពុំសូវមានសមត្ថភាពអាចធ្វើអ្វីៗបានច្រើនតាមយើងចង់បាន ។
+ មធ្យោបាយទី ១៤ : បង្កើតឲ្យមាននៅ eBook
eBook
គឺជាសៀវភៅមានលក្ខណៈជាអេឡិចត្រូនិចសំរាប់អាននៅលើកុំព្យូទ័រ ឬ
Print ចេញសំរាប់អានក៏បាន ។ យើងអាចបង្កើតវាច្រើនទំព័រ
ឬតិចអាស្រ័យទៅតាមការចង់បានរបស់យើងប៉ុណ្ណោះ ។
យើងអាចបញ្ចូលប្រភេទព័ត៌មានមានតម្លៃ ឬសំខាន់ៗទៅក្នុង eBook រួចហើយលក់វាឲ្យគេទទេមិនគិតថ្លៃ ក្នុង eBook នោះយើងមានបញ្ចូល link មកកាន់ website របស់យើងឆ្ពោះទៅរកមាតិកាណាសំខាន់ផ្សេងទៀតដែលយើងចង់ឲ្យគេដឹង ឬត្រូវការលក់ ។ នៅក្នុង eBook នេះដែរយើងអាចដាក់ពាណិជ្ជកម្មនៅក្នុងនោះ និងអ្វីៗច្រើនទៀតដែលយើងចង់បញ្ចូលក្នុងនោះ ។
យើងអាចបញ្ចូលប្រភេទព័ត៌មានមានតម្លៃ ឬសំខាន់ៗទៅក្នុង eBook រួចហើយលក់វាឲ្យគេទទេមិនគិតថ្លៃ ក្នុង eBook នោះយើងមានបញ្ចូល link មកកាន់ website របស់យើងឆ្ពោះទៅរកមាតិកាណាសំខាន់ផ្សេងទៀតដែលយើងចង់ឲ្យគេដឹង ឬត្រូវការលក់ ។ នៅក្នុង eBook នេះដែរយើងអាចដាក់ពាណិជ្ជកម្មនៅក្នុងនោះ និងអ្វីៗច្រើនទៀតដែលយើងចង់បញ្ចូលក្នុងនោះ ។
អ្នកដែលបានយក eBook
នោះទៅប្រើគេអាចបញ្ជូនបន្តឲ្យអ្នកផ្សេងហើយអ្នកផ្សេងណានោះ
និងបញ្ជូនបន្តទៀតធ្វើឲ្យគេដឹងបានពី website របស់យើង ។
ព្យាយាមបង្កើត eBook ល្អៗសំខាន់ៗដើម្បីទាក់ទាញគេឲ្យចង់ link
មកកាន់ website របស់យើង ។
ប្រូក្រាមដែលងាយស្រួលបង្កើត eBook
ជាងគេនោះគឺ Adobe Acrobat Professional
យើងអាចប្រើភាសាខ្មែរបានទាំង truetype ធម្មតានិង unicode
ក្រៅពីពាក្យយើងរៀបរាប់យើងនៅអាចដាក់រូប សម្លេង ភ្លេង បានទៀតផង
ប៉ុន្តែត្រូវព្យាយាមធ្វើយ៉ាងណាឲ្យវាមានទំហំតូចល្មមកុំឲ្យមាន
ច្រើនទំព័រពេកត្រឹម ២០០ ទំព័រ ។
ក្រៅពីនេះនៅមានប្រូក្រាមសំរាប់ធ្វើ eBook
ច្រើនទៀតដែលយើងអាចយកមកប្រើការបានភាគច្រើនគឺយើងត្រូវទិញ
បញ្ហាមួយទៀតនោះគឺអ្នកអានត្រូវមាន engine ពិសេសមួយ install
ទើបគេអាចអានរបស់យើងបានតែមានប្រូក្រាមខ្លះមិនតម្រូវឲ្យមាន
engine បន្ថែមទេគឺវាមាន engine builtin ហើយស្រាប់តែម្តង
ការសម្រេចចិត្តថាប្រើប្រូក្រាមអ្វីនោះគឺអាស្រ័យទៅលើធនធាននិង
ការចង់បានរបស់យើងប៉ុណ្ណោះ ។
+ មធ្យោបាយទី ១៥
បើសិនជា website របស់យើងគឺជា website
ដែលមានលក់របស់របរផ្សេងៗយើងគួរបង្កើតឲ្យមាន review products
សំរាប់អ្វីដែរយើងបានលក់ទៅហើយ ។
គួរបង្កើតឲ្យមានផ្នែកណាមួយនៅក្នុង website
របស់យើងសំរាប់ឲ្យអ្នកចូលមក website
របស់យើងគាត់បានបញ្ចេញគំនិតយោបល់ស្តីពី website យើង
សេវាកម្មរបស់យើង និងរបស់ដែលយើងបានលក់ចេញទៅនោះ ។
ស្រាវជ្រាវរក code របស់ PHP នៅក្នុង
internet ត្រង់ពាក្យ “PHP Customer Review Script”
ដើម្បីដាក់បញ្ចូលក្នុង HTML របស់យើង ។ Reviews ពី Customer
គឺជាកញ្ចក់ទិព្វដែលអាចឲ្យយើងដឹងពីចិត្តគំនិតរបស់អ្នកទិញ
(Clients) របស់យើង និងសេវារបស់យើង ។
+ មធ្យោបាយទី ១៦
Youtube
គឺជាទីតាំងមួយយ៉ាងល្អសម្រាប់ឲ្យយើងបង្ហាញខ្លួនយើង (Website)
ឲ្យអ្នកដទៃបានស្គាល់ គួរបង្កើតឲ្យមាន Video ខ្លីជា Clip
ដែលមានរយៈពេលខ្លីតែមានបញ្ចូលនូវ website
របស់យើងនៅក្នុងនោះឲ្យហើយស្រេច ព្យាយាមរក
ឬបង្កើតរូបភាពអ្វីដែលទាក់ទងដល់ website របស់យើងរួមទាំងផលិតផលផង
។ ចំពោះវិធីនៃការ upload video clip ទៅកាន់ you tube
នោះគឺងាយស្រួលណាស់យើងត្រូវចុះឈ្មោះចូលជាសមាជិក Member ជាមួយ
youtube ជាមុនសិន ។
+ មធ្យោបាយទី ១៧
មានអ្នកខ្លះពុំចូលចិត្តឡើយរឿងទិញយក
Traffic ពីគេ
ប៉ុន្តែបច្ចុប្បន្នជាពេលមួយយ៉ាងលំបាកដើម្បីរកវិធីធ្វើឲ្យ search
engine ធំៗដាក់ website យើងចូលទៅក្នុង search engin list ។ ពីព្រោះមាន
website
រាប់មិនអស់ដូចតែយើងដែរដែលព្យាយាមធ្វើយ៉ាងណាឲ្យគេត្រូវបាន list
ជាមួយ search engine ធំៗទាំងនោះ ។
Pay Per Click (PPC) គឺជាវិធីមួយដែលល្អបំផុតដើម្បីបង្កើត traffic ឲ្យដល់ website របស់យើង ។
- Google Pay Per Click (link)- Yahoo Search Marketing (link)
ទាំងពីរក្រុមហ៊ុនខាងលើនេះអាចឲ្យយើងចុះផ្សាយពាណិជ្ជកម្មជាមួយដើម្បីបង្កើន traffic មកកាន់ website របស់យើង ។
សំរាប់យើងជាអ្នកផ្សាយគឺយើងបង់ប្រាក់
សំរាប់តែ traffic យើងបានទទួលមកកាន់ website យើងប៉ុណ្ណោះ ។
ម្យ៉ាងវិញទៀតក្រុមហ៊ុនទាំងពីរនេះដូចគ្នាបានអនុញ្ញាតឲ្យយើងដាក់
ចំនួនទឹកលុយសម្រាប់ផ្សាយជាមុន
ដូចនេះយើងអាចគ្រប់គ្រងចំនួនទឹកប្រាក់ដែលយើងហ៊ានចំណាយក្នុងមួយខែៗ
ធ្វើបែបនេះយើងអាចធ្វើបាន ។ ឧទាហរណ៍ : បើដាក់ $100
សំរាប់ការផ្សាយនៅពេលចំនួន click របស់ traffic ចូលមក website
យើងបានចំនួនគ្រប់ស្មើទឹកលុយហើយនោះ ចំនួន click
និងត្រូវបញ្ចប់ជាស្វ័យប្រវត្តិ
ហេតុនេះយើងមិនចាំបាច់បារម្ភឡើយពីការដែលត្រូវបង់ប្រាក់ផ្សាយលើស
កំរៃ ។
Ads របស់យើង យើងដាក់ដេញថ្លៃគឺចាប់ពី
1សេន រហូតដល់ ច្រើនដុល្លារ
អាស្រ័យតាមការចង់បានរបស់យើងចំពោះអ្នកដែលព្រមយក ads
យើងដាក់គឺគេមើលតាមចំនួនទឹកលុយដែលយើងឲ្យគេ
បើយើងហ៊ានឲ្យថ្លៃនោះចំនួន ads
របស់យើងនឹងត្រូវបានចេញមកច្រើនផង ច្រើនកន្លែង
បើយើងឲ្យគេថោកពេកគេកម្រព្រមដាក់ឲ្យយើងណាស់ ។ ឯ ads
របស់យើងក៏ពុំសូវត្រូវបានលេចចេញមកដែរ ។
អ្នកឯកទេសខ្លះមានជំនឿថាការចុះផ្សាយ ads
per click ជាមួយ google និង yahoo ពិតជាអាចជួយបង្កើន Ranking នៅក្នុង
search engine បានហើយ
មិនតែប៉ុណ្ណោះត្រូវបានគេស្គាល់ច្រើនជាពុំខាន ។
+ មធ្យោបាយទី ១៨
ការបង្កើតឲ្យមានជា contest នៅលើ website
របស់យើងគឺជារឿងមួយសមស្របណាស់បើសិនជាយើងមានលទ្ធភាពធ្វើវាបាន ។
ប៉ុន្តែបង្កើតឲ្យមានជា contest (ការប្រកួត)
ណាមួយរមែងត្រូវការឲ្យមានការចាត់ចែងរៀបចំច្រើន
តែបើអាចធ្វើទៅបានវាពិតជាអាចជួយបង្កើនលទ្ធភាពឲ្យគេស្គាល់ website
យើងបានច្រើនជាក់ជាពុំខាន ។ website បរទេសខ្លះបង្កើតឲ្យមាន contest
ចំនួន ២ ទៅ ៤ ដងក្នុងមួយឆ្នាំ ។
Contest ផ្តល់ឲ្យយើងនូវប្រយោជន៍ចំនួន ២យ៉ាងគឺ
1- ការស្គាល់ពី website យើងកាន់តែច្រើនឡើង2- យើងប្រមូលបាន email ច្រើនឡើងៗ
រង្វាន់សម្រាប់ contest
គឺចាំបាច់ត្រូវជារបស់មានតម្លៃគួរសមល្មមឲ្យគេចង់ចូលរួមជាមួយ
បើរង្វាន់នោះមិនសូវមានតម្លៃយើងក៏នឹងមិនទទួលបានការចាប់អារម្មណ៍
ដែរ ។
ការប្រកួតគួរតែជ្រើសរើសយកវិធីងាយៗបំផុតតែអាចឲ្យអ្នកណាៗក៏អាច
ចូលរួមជាមួយបានដែរ ។ ពុំចាំបាច់បង្កើតឲ្យមាន �ខ�
លក្ខណច្រើនស្មុគ្រស្មាញឡើយ ធ្វើយ៉ាងណាឲ្យវាមានលក្ខណៈងាយៗបំផុត
ដូចនេះគ្រប់គ្នាគឺចង់ចូលរួមជាមួយ ។
+ មធ្យោបាយទី ១៩
យើងគួរបង្កើតឲ្យមានអ្វីម្យ៉ាង Free! Free! Free! អ្វីក៏ដោយដែលយើងយល់ថាយើងអាចឲ្យគេ free បានដូចជា :
- eBook សៀវភៅអេឡិចត្រូនិច- Electronic Magazine ទស្សនាវដ្ដីអេឡិចត្រូនិច
- Free samples វត្ថុគំរូ
- Free trial សាកល្បងដោយមិនគិតថ្លៃ
- Free tutorial បង្រៀនដោយមិនគិតប្រាក់
- etc និងអ្វីៗផ្សេងៗទៀត
គិតសិនថាតើយើងអាចធ្វើដោយវិធីណាបាន
បង្កើតឲ្យបានច្រើនជម្រើសបំផុតតាមដែលអាចធ្វើទៅបាន ។ អ្នកចូល
website យើង និង ពេញចិត្តចំពោះអ្វីដែលយើងអាចឲ្យគេបាន
ឥតមានអ្នកណាមួយមិនចូលចិត្តអ្វីដែលគេឲ្យ Free នោះឡើយ ។
គួរតែសាកល្បងធ្វើ ។
+ មធ្យោបាយទី ២០
Content (អត្ថបទ) នៅក្នុង website
យើងគួរត្រូវបានបង្កើនឲ្យបានច្រើនញឹកញាប់ផ្លាស់ប្តូររូបរាងឲ្យបាន
ច្រើនដង ធ្វើយ៉ាងនេះអាចឲ្យអ្នកចូលគិតថា website
របស់យើងមានអ្នកថែរក្សា និង ធ្វើការជាប្រចាំ,
បើសិនអ្នកចូលមិនឃើញមានអ្វីប្លែកៗទេនោះ
គាត់គិតថាយើងគ្រាន់តែគូរកង្កែបមួយប៉ុណ្ណោះ
មិនមែនជាហ្វូងកង្កែបមួយក្រុមឡើយ ។
វិធីរកប្រាក់តាមរយៈ Internet
៥- លក់របស់ដែលលក់មិនចេះអស់តែទិញតែម្តងគត់
៦- ស៊ីក្បាលកាក់ពីប្រព័ន្ធ google និង yahoo ដោយពុំចាំបាច់ហត់នឿយតែអាចរកប្រាក់បានរហូត 400 ទៅ 500 ដុល្លារក្នុង ១ខែ និងអាចច្រើនជាងនេះច្រើនដង ។
៧- រកប្រាក់តាមរយៈ Myspace និង youtube
៨- ទទួលយកទំនិញគេមកលក់ដោយពុំចាំបាច់មានប្រាក់ 1សេននៅមានច្រើនទៀតហើយរូបទាំងនេះមិនបានតម្រូវឲ្យយើងត្រូវបង់ ប្រាក់មួយសេនណាឡើយ ប៉ុន្តែអ្វីដែលយើងត្រូវមាននោះគឺត្រូវមាន website ដោយខ្លួនយើងផ្ទាល់ និងចំណេះដឹងខ្លះៗពីវិធីបង្កើត website និងការថែរក្សាវា ។
តើទាំងអស់នេះជាការពិតទេ ? គឺពិតណាស់ ! បើយើងចូលទៅកាន់ website ណាមួយក៏ដោយយើងនឹងឃើញមានការផ្សាយពាណិជ្ជកម្មយ៉ាងសម្បូរណ៍បែបនៅ ស្ទើរគ្រប់ website ទាំងអស់ ហើយបើគេរកប្រាក់មិនបានពីការផ្សាយពាណិជ្ជកម្មទាំងអស់នោះទេ ការប្រកាសពាណិជ្ជកម្មទាំងនោះក៏គ្មានមុខនៅលើ Website ទាំងនោះដែរ ។មានមនុស្សមួយចំនួនមានចម្ងល់ថាតើគេរកប្រាក់បានយ៉ាងម៉េចកើតទៅ ហើយគិតថានេះគឺជាការបោកប្រាស់ទៅវិញ ប៉ុន្តែតាមពិតទៅគឺមកពីពុំបានដឹងឲ្យបានច្បាស់ហើយចេះតែគិតស្មាន ក្នុងចិត្តតាមតែនឹកឃើញដោយមិនបានពិចារណាឲ្យបានដិតដល់ទៅលើ មូលដ្ឋានពិតរបស់វា ។នៅក្នុងអត្ថបទនេះខ្ញុំបានព្យាយាមប្រើពាក្យយ៉ាងសាមញ្ញបំផុត ក្នុង ការពន្យល់ព្រមទាំងមានភ្ជាប់មកជាមួយនូវការបរិយាយយ៉ាងលំអិតស្តីពី វិធីជាច្រើនដូចខាងក្រោម :
- វិធីទិញ Host តើត្រូវជ្រើសរើសបែបណា ?
- តើត្រូវទិញ Host នៅទីណា ?
- តើយើងអាចបង់ប្រាក់សំរាប់ទិញ Host តាមវិធីណា ?
- គោលដៅក្នុងការបង្កើត website សំរាប់អ្វីខ្លះ ?
- វិធីផ្សេងៗក្នុងការបង្កើត website
- បង្រៀន HTML
- បង្រៀន CSS
- បង្រៀន PHP
- បង្រៀន MySQL
- បង្រៀន Photoshop
- បង្រៀនថតរូប កែរូប រចនារូប
- វិធី upload website
- វិធី Update contents
ឯវិធីជាច្រើនទៀតទាក់ទងដល់ការជ្រើសរើសយកអ្វីដែលយើងចង់ដាក់ ឬ រើសយកមុខរបរដែលយើងចង់ធ្វើ វិធីសាស្ត្រទាំងអស់នេះនឹងត្រូវបានយកមកបកស្រាយពន្យល់តៗរៀងគ្នា រហូតអាចយល់បាន ធ្វើតាមបាន និងអាចរកប្រាក់បាន ឯត្រង់ថាបានច្រើន ឬតិចនោះគឺអាស្រ័យទៅលើការព្យាយាមអំណត់របស់យើងប៉ុណ្ណោះ ក្នុងករណីដែលយើងអាចពង្រីកបន្ថែម ដាក់ចិត្តដាក់កាយចំណាយពេលវេលាជាមួយវាឲ្យបានច្រើននោះយើងអាចរក ប្រាក់បានច្រើនតាមនោះដែរ ។ នេះគឺជាមុខរបមួយមិនមានសំឡេង មិនមានក្លិន មិនរំខានគេ គឺវាប្រព្រឹត្តទៅយ៉ាងស្ងាត់ស្ងៀមនៅក្នុងបន្ទប់ក្នុងផ្ទះរបស់យើង ដោយពុំចាំបាច់ត្រូវចំណាយប្រាក់បើកហាង បើកផ្លាក អង្គុយរង់ចាំភ្ញៀវចូលមកទិញឡើយ ។
បើស្តាប់មួយភ្លែតទៅឃើញថាគួរឲ្យសប្បាយ មានបំណងចង់ធ្វើតែសូមហាមជាមុនថាមិនមែនសម្រាប់អ្នកបេះដូងខ្សោយ ឡើយពីព្រោះត្រូវធ្វើកិច្ចការមួយចំនួនមុនពេលយើងអាចរកប្រាក់បាន តាមវិធីនេះ ទាល់តែបេះដូងយើងរឹងប៉ឹងមានការតាំងចិត្តពិតប្រាកដ គឺចេញពីបេះដូងមក ដើម្បីរកប្រាក់មិនមែនចេញពីបេះដូងដើម្បីសង្សារនោះទើបធ្វើ កិច្ចការនេះបាន ។
ជំពូកទី 1 : អ្វីទៅជា Internet ?
Internet គឺជាប្រព័ន្ធ Network ពិភពលោកដ៏ធំបំផុតមួយមានប្រើ
និងអាចប្រើបាននៅគ្រប់ប្រទេសទាំងអស់ទូទាំងពិភពលោក ។
គេអាចទទួលយកសេវា Internet
នេះមកប្រើទៅតាមលទ្ធភាពនិងសេចក្តីត្រូវការដែលយើងមាន
ចំពោះតម្លៃវិញ គឺគេគិតជាម៉ោងជាចំនួន Kilobyte ដែលយើងប្រើ
ប្រើដោយគ្មានកំណត់ និងប្រើដោយមានចំនួនកំណត់ ។នៅក្នុងប្រទេសកម្ពុជា រហូតមកទល់ពេលនេះមានសេវា Internet (ឬហៅថា Internet Service Provider = ISP) កាន់តែច្រើនជាងកាលពីប៉ុន្មានឆ្នាំមុន ចំណែកតម្លៃនៃការជាវសេវានោះ គឺមានតម្លៃធ្លាក់ចុះជាងពេលមុនបន្តិចដែរ តែមិនច្រើនប៉ុន្មានទេ សម្រាប់ពលរដ្ឋខ្មែរយើងដែលរស់នៅឯបរទេសវិញ ការប្រើប្រាស់សេវា Internet មិនសូវជាបញ្ហាប៉ុន្មានទេ ព្រោះមានតម្លៃថោកជាង និង stable ជាង ។
Internet ត្រូវបានបង្កើតឡើងក្នុងគំនិតចែករំលែកចំណេះដឹងតភ្ជាប់គ្រប់ជាតិ សាសន៍ទាំងអស់ត្រូវកើតនៅសហគមន៍អន្តរជាតិមួយក្រៅពីនេះ Internet ត្រូវបានគេច្នៃឲ្យក្លាយទៅជាកន្លែងបង្កើតការងារសម្រាប់មនុស្ស ជាច្រើនរយលាននាក់ ជាទីផ្សារទំនិញ ទីផ្សារជំនួញភាគហ៊ុន និងមានច្រើនទៀតរាប់មិនអស់ ។
សម្រាម់យើងជាអ្នកប្រើសេវា Internet យើងចាំបាច់ត្រូវកាន់កន្លែងមានផ្តល់សេវា Internet “Internet cafe” ដែលជាកន្លែងបម្រើ Internet សាធារណៈ យើងបង់ប្រាក់សំរាប់ចំនួនម៉ោងដែលយើងបានប្រើ ។ ក្នុងករណីដែលយើងចង់ប្រើ Internet ផ្ទាល់នៅក្នុងដៃរបស់យើង ត្រង់នេះយើងមានជម្រើសច្រើន គឺតាមរយៈទូរស័ព្ទដៃតែម្តង ឬភ្ជាប់មកកុំព្យូទ័រដោយប្រើទូរស័ព្ទជា Modem យើងអាចជាវសេវា Internet សំរាប់ប្រើផ្ទាល់ជាមួយ PC (ជា Desktop ឬ Laptop) របស់យើងផ្ទាល់ក៏បាន សំរាប់ការចំណាយវិញ សូមមើលតាមតារាងតម្លៃរបស់ក្រុមហ៊ុនទាំងអស់ដែលមានផ្តល់សេវា Internet នៅក្នុងប្រទេសកម្ពុជាដូចមានរាយនៅខាងក្រោមនេះ ។
ក្រុមហ៊ុនផ្តល់សេវា Internet នៅក្នុងប្រទេសកម្ពុជា :
1 – Clicknet
2 – Camnet
3 – Camitel
4 – Online
5 – Qube
6 – Wireless IP
7 – Mekongnet
8 – City Link
9 – Vietel
10 – Telesurf
11 – Mobitel
12 – Camshin
13 – Samart
14 – PPCTV
យើងអាចជ្រើសរើសយកសេវាពីក្រុមហ៊ុនមួយណាក៏បាន អាស្រ័យដោយសេចក្តីត្រូវ និងតម្រូវការរបស់យើង សូមសាកសួរមិត្តភក្តិ និងប្រមូលព័ត៌មានឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន សំរាប់ក្រុមហ៊ុននិមួយៗ ។
អ្វីត្រូវដឹង :
- ល្បឿន
- ភាពមិនរអាក់រអួល
- ទុកចិត្តបាន
- គ្មានការកេងបន្លំចំនួនប្រើប្រាស់
- តម្លៃនៃការប្រើប្រាស់
- សម្ភារៈសម្រាប់ភ្ជាប់បណ្តាញ
- ប្រាក់កក់ …។
បន្ទាប់ពីយើងប្រមូលព័ត៌មានទាំងនេះបានគ្រប់សព្វហើយយើងអាចធ្វើ ការសម្រេចចិត្តដោយខ្លួនឯង ហើយថាតើត្រូវជ្រើសរើសយកក្រុមហ៊ុនណាមួយសម្រាប់ជាអ្នកផ្តល់សេវា Internet ឲ្យយើង ។
សម្រាប់ការប្រើប្រាស់ Internet យើងមិនចាំបាច់ត្រូវមានកុំព្យូទ័រទំនើបនោះឡើយ កុំព្យូទ័រប្រភេទណាក៏អាចភ្ជាប់ទៅកាន់ Internet បានដែរ អ្វីជាប្រការសំខាន់ជាងគេនោះគឺ Computer ដែលយើងត្រូវមានគួរអាចប្រើប្រូក្រាមដូចជា Photoshop frontpage 2003 និងប្រូក្រាមបន្ទាប់បន្សំតូចៗមួយចំនួនទៀតប៉ុណ្ណោះ កុំព្យូទ័រនោះគួរមានសមត្ថភាពអាចប្រើ windows XP pro និង service pack 2 or 3 បាន ហើយមានល្បឿនលឿនល្មមអាចប្រើការបាន គឺគ្រប់គ្រាន់ហើយ ។
មានកុំព្យូទ័រនៅក្នុងដៃ មានសេវា Internet ផ្ទាល់នៅក្នុងដៃយើងអាចចាប់ផ្តើមស្វែងយល់ពីពិភពលោកដែលនៅជុំវិញ ខ្លួនយើងបានគ្រប់ពេលគ្រប់វេលា តែទោះបីយ៉ាងណាក៏ដោយ បើសិនលោកអ្នកនាងអាចចូលមកអានអត្ថបទនៅក្នុង website នេះបានគឺចាត់ទុកថាលោកអ្នកបានយល់ខ្លះហើយពីរឿងនេះ ថាត្រូវធ្វើយ៉ាងណា ។
ជំពូកទី ២ : រៀបចំកុំព្យូទ័រ និងអ្វីដែលយើងត្រូវការចាំបាច់
យើងពុំចាំបាច់ត្រូវមានតុដែកយ៉ាងហ៊ឺហា
ឬតុបេងដ៏ថ្លៃដើម្បីធ្វើរឿងនេះឡើយត្រឹមតែជាតុឈើកញ្ចាស់មួយគឺ
គ្រប់គ្រាន់ណាស់ទៅហើយ
ទោះបីកៅអីគ្មានពូកក៏យើងអាចប្រើខ្នើយកញ្ចាស់មួយដាក់ទ្រាប់ប្រើ
សម្រាប់អង្គុយបានដូចគ្នា ។នៅលើកុំព្យូទ័រយើង, យើងត្រូវតម្លើង Ms windows xp (Installing Ms-windows xp) សូមចុចទីនេះ ដើម្បីមើលពីវិធីតម្លើង Ms windows xp ។
បន្ទាប់ពីបានតម្លើង Ms windows xp រួចហើយ សូម install Ms office 2003 ដោយរួមទាំង Frontpage 2003 ផងដែរ ជាចុងក្រោយគេគឺយើងត្រូវការ Photoashop CS3 ដើម្បីរចនា website និងរូបភាពផ្សេងៗសំរាប់ website របស់យើង ។
បន្ទាប់ពីអ្វីៗបាន install ចូលគ្រប់សព្វអស់ហើយ យើងត្រូវគិតដល់រឿងមួយចំនួនដូចខាងក្រោម :
1- ធ្វើ website នេះដោយខ្លួនឯង
2- ជួលគេឲ្យធ្វើឲ្យ រួចយកមកគ្រប់គ្រងដោយខ្លួនឯង
3- ជួលគេឲ្យធ្វើ រួចឲ្យគេគ្រប់គ្រងឲ្យបន្ត
ជំរើសទី ១ គឺល្អជាងគេបំផុត ប៉ុន្តែយើងត្រូវចេះ HTML code, CSS, (PHP, MySQL ក្នុងករណីខ្លះ) ក្រៅពីនេះយើងត្រូវចេះ Photoshop ថែមទៀតនោះទើបគ្រប់គ្រាន់ ។
ចំណែកជំរើសទី ២ និង ទី ៣ មិនសូវជាល្អណាស់ណាទេ លើកលែងតែយើងមានប្រាក់សម្រាប់ចំណាយ និងមានគោលដៅធំ ពីព្រោះត្រូវចំណាយច្រើនណាស់ក្នុង១ខែៗ យ៉ាងហោចណាស់ត្រូវមានប្រាក់ចាប់ពី $ 100,000 ឡើងទៅ នោះបើយើងមានគម្រោងធំត្រូវធ្វើ ។
រៀន HTML code មិនជាពិបាកណាស់ណាទេ បើយើងព្យាយាមយើងអាចប្រើពេលត្រឹម ៣ខែ ឬតិចជាងនេះដើម្បីឲ្យអាចធ្វើបានតិចបំផុតក៏ត្រូវការពេល ១ខែដែរ ដើម្បីឲ្យយល់បានខ្លះពីឫសកែវរបស់ HTML ។ មានប្រូក្រាមមួយចំនួនអាចឲ្យយើងបង្កើត website ដោយមិនចាំបាច់ឲ្យយើងចេះ HTML ឡើយប៉ុន្តែនៅពេលយើងចង់បង្កើតអ្វីមួយប្លែកពីប្រូក្រាមអាចធ្វើបាន នោះវាចាំបាច់ណាស់ដែលយើងត្រូវរៀន HTML code ។
សូមចុចទីនេះដើម្បីរៀនពី HTML Code ដោយខ្លួនឯង ។
អានមកដល់ត្រឹមនេះលោកអ្នកនាងត្រូវគិតសិនថានៅមានការចាប់អារម្មណ៍នៅឡើយទេ ?
បើសិនជានៅមានការចាប់អារម្មណ៍សូមបន្តអានទៅមុខទៀត ។ ដូចបានជម្រាបខាងដើមស្រាប់ មុខរបនេះមិនសម្រាប់អ្នកបេះដូងខ្សោយឡើយ ។
ជំពូកទី ៣ : គោលបំណង និង គោលដៅរបស់ website
នៅពេលយើងបង្កើត website យើងត្រូវគិតឲ្យដល់សិនចំពោះបំណងរបស់ website យើង តើត្រូវតំរង់ចំពោះអ្វីទៅ :- តើវាសម្រាប់ភាសាបរទេស ?
- តើវាសម្រាប់ភាសាខ្មែរ
* បើសិន website យើងធ្វើជាភាសាខ្មែរ និងសម្រាប់ពលរដ្ឋខ្មែរនោះមានន័យថាយើងនឹងពុំអាចរកប្រាក់បាន តាមរយៈ Internet នោះបានឡើយ ដោយហេតុថាយើងបានតម្រង់ទិសរបស់យើងសម្រាប់តែមួយផ្នែកប៉ុណ្ណោះ មិនមែនសម្រាប់មនុស្សគ្រប់គ្នាឡើយ ។ ហេតុនេះភាពទូលំទូលាយនៃការស្គាល់ website យើងគឺមានតែមួយចំណែកតូចក្នុងសហគមខ្មែរយើងតែប៉ុណ្ណោះ ពីព្រោះភាសាខ្មែរដែលយើងបានដាក់គឺសម្រាប់តែអ្នកចេះអានភាសាខ្មែរ ទើបគេចូលមក website របស់យើង ។
* ក្នុងន័យមួយទៀតបើសិនជា wesite យើងធ្វើជាភាសាអង់គ្លេសតើយើងមានលទ្ធភាពនិពន្ធពាក្យពេជ្រក្នុង website យើងជាភាសាអង់គ្លេសបានដែរឬទេ ? ហើយគោលដៅរបស់ website យើងនោះចង់និយាយពីអ្វីដែរ សំរាប់បង្រៀនគេ សំរាប់លក់ទំនិញ �សម្រាប់អ្វី ?� ដូចនេះយើងត្រូវគិតពីសមត្ថភាពនិងអ្វីដែលយើងអាចធ្វើបានសិន ព្រោះក្នុងនេះគោលបំណងសំខាន់របស់យើងគឺដើម្បីរកប្រាក់ ។
ដើម្បីស្វែងយល់ពីបញ្ហានេះឲ្យបានច្បាស់ ខ្ញុំសូមលើកយកកត្តាមួយចំនួនដែលទាក់ទងដល់ការរកប្រាក់នេះមក បកស្រាយដូចខាងក្រោម :
នៅក្នុងប្រព័ន្ធ Internet យើងអាចរកអ្វីៗបានគ្រប់យ៉ាងទាំងសម្រាប់ការសិក្សា សម្រាប់រកប្រាក់ សំរាប់កំសាន្ត សំរាប់ទិញ សំរាប់លក់ ៘ និង ៘
មានប្រធានបទគ្រប់យ៉ាងដែលយើងអាចលើកយកមកនិយាយ មានវត្ថុរាប់លានមុខដែលយើងអាចយកមកលក់ មានមេរៀនរាប់លានសន្លឹក ដែលយើងអាចយកមកសិក្សា មិនតែប៉ុណ្ណោះនៅមាន វីឌីអូ អូឌីអូ រូបភាព និងអ្វីៗច្រើនទៀត ។
ឧទាហរណ៍ : យើងត្រូវសម្រេចចិត្តរើសយកមួយ ឬច្រើនទៅតាមការចង់បានរបស់យើង សព្វថ្ងៃនេះមានមនុស្សជាច្រើនត្រូវការការងារធ្វើ ត្រូវការប្រាក់ ទោះបី១០០ឆ្នាំ ទៅមុខទៀតក៏មនុស្សយើងនៅត្រូវការប្រាក់ដែរ ហេតុនេះវិធីរកប្រាក់គឺជាចំណុចចាប់ផ្តើមមួយយ៉ាងល្អបំផុតដែលយើង ត្រូវលើកយកមកនិយាយ ។
ដូចនេះយើងសូមសន្មត់ថា website របស់យើងគឺជា website ដែលពន្យល់ប្រាប់គេពីវិធីរកប្រាក់ ។ ដូចនេះនៅក្នុងអត្ថបទរបស់យើង, យើងត្រូវបកស្រាយពីគន្លឹះ ចំណោះស្រាយ និង បញ្ហាមួយចំនួនដែលអ្នកអានគាត់អាចមានការចាប់អារម្មណ៍ហើយចង់ធ្វើតាម អ្វីដែលយើងបាននិយាយក្នុង website យើង ។
យើងអាចទទួលយក ads ពី google មកដាក់ក្នុង website យើង យើងអាចដាក់ Banner របស់ក្រុមហ៊ុនផ្សេងៗ ដើម្បីយកក្បាលកាក់ យើងអាចផ្សាយពាណិជ្ជកម្មលក់អ្វីមួយឲ្យអ្នកណាម្នាក់ ទាំងនេះគឺជាអ្វីដែលយើងអាចរកបាន ។
ក្នុង website មួយយើងអាចរកបាន 100-200 ដូចនេះ បើយើងមាន website ស្រដៀងៗគ្នាចំនួនច្រើន គិតថា ៥ចុះ នោះយើងអាចរកបានប៉ុន្មាន ? សូមកុំទាន់និយាយាដល់រកបានប្រាក់ម៉ឺន ឬប្រាក់សែនសូមរកត្រឹមរយ និងពាន់សិនបានហើយ រហូតយើងយល់ពីវាបានច្រើនហើយ ទើបពង្រីកវាជាក្រោយក៏មិនយឺតពេលដែរ ។
ព្យាយាមប្រមូលព័ត៌មានស្តីពីការរកប្រាក់ឲ្យបានច្រើនយកមកកត់ បង្កើនចំនួនអត្ថបទ បង្ករការចាប់អារម្មណ៍របស់អ្នកអានឲ្យបានច្រើន តាមដែលយើងអាចធ្វើទៅបានទោះដោយវិធីណាក៏ដោយចុះ ធ្វើយ៉ាងណាឲ្យអ្នកចូលគាត់គិតថា website របស់យើងគឺជាកន្លែងដែលគាត់អាចទុកចិត្តបាន អាចទទួលយកនូវព័ត៌មានដែលគាត់ត្រូវការ រួមទាំងព័ត៌មានដែលគួរឲ្យគាត់ចាប់អារម្មណ៍បន្ថែម ។
ជំពូកទី ៤ : Affiliate Program
ការទទួលយកពាណិជ្ជកម្មពីក្រុមហ៊ុនផ្សេងៗមកដាក់ផ្សាយនៅលើ website របស់យើងគឺជារឿងចាំបាច់បំផុតដែលពុំអាចខ្វះបានឡើយ ។យើងធ្លាប់បានឃើញហើយថានៅលើ website មួយចំនួនយ៉ាងធំមានដាក់ផ្សាយពាណិជ្ជកម្មផ្សេងៗ យ៉ាងសម្បូរណ៍បែប ប៉ុន្តែក្នុងនោះគឺមានតែ website មួយចំនួនប៉ុណ្ណោះដែលបានដឹងពីរឿងផ្ទៃក្នុងខ្លះៗនៃការដាក់ ផ្សាយពាណិជ្ជកម្មនេះ ហើយអាចឲ្យគេរកប្រាក់បានច្រើន យើងនឹងនិយាយពីរឿងនេះនៅផ្នែកក្រោយទៀតតែពេលនេះខ្ញុំសូមលើកយកពី វិធីនៃការដំណើរការរបស់ google មកនិយាយសិន ។
* google ត្រូវបានគេស្គាល់ទូទាំងពិភពលោកថាជា website search engine សម្រាប់ឲ្យយើងស្វែងរក (Search) អ្វីមួយដែលយើងត្រូវការទោះជាពាក្យអ្វីក៏ដោយ ក៏ google អាចរកឃើញដែរ ទោះវាមិនមែនជាឈ្មោះ wesite តែជាពាក្យ Keywords ក៏ google រកឃើញ ។ ក្រៅពី google នៅមាន yahoo, live, ask, AOL និង search engine ច្រើនទៀតរាប់មិនអស់ដែលត្រូវបានគេដាក់ឲ្យដំណើរការនៅលើប្រព័ន្ធ Internet ប៉ុន្តែក្នុងចំណោមនោះគឺមានតែ google និង yahoo ប៉ុណ្ណោះដែលទទួលបានជោគជ័យជាងគេ ។
* ហេតុអ្វី ?
នោះក៏មកពី search engine ទាំងពីរនេះបានចិញ្ចឹមមនុស្សរាប់លាននាក់នៅលើពិភពលោក
ដោយវិធីណា ?
គឺងាយស្រួលបំផុត !
ផ្ញើលុយឲ្យរាល់ខែ !
ហេតុអ្វី ?
គឺការផ្សាយពាណិជ្ជកម្ម !
google និងមិនល្បីហើយក៏មិនមានមុខរហូតមកដល់សព្វថ្ងៃនេះទេបើសិនជាគេមិនអាចបានទទួលប្រយោជន៍ពីទីនោះ ។
ក្នុងនាមជា search engine ដ៏ធំបំផុតជាងគេ សព្វថ្ងៃ google មានតម្លៃខ្លួនរហូតដល់ 138 ពាន់លានដុល្លារ ។ google មិនត្រឹមតែជាអ្នកផ្តល់ឲ្យយើងនូវវិធីរកពាក្យ ឬ website ប៉ុណ្ណោះទេ ប៉ុន្តែ google បានផ្តល់ឱកាសឲ្យ website និង blog ជាច្រើនអាចរកប្រាក់បានសម្រាប់ចិញ្ចឹមដោយវិធីងាយស្រួល និងសាមញ្ញបំផុត ដែលអ្នកណាក៏ដោយឲ្យតែចេះប្រើ Internet អាចរកប្រាក់បានពីវិធីដ៏ងាយនោះ រហូតមានមនុស្សរាប់ពាន់នាក់ពឹងអាស្រ័យទៅលើចំណូលបានមកពី google អ្នកណាក៏អាចធ្វើបាន អ្នកណាក៏អាចរកបានមិនថាខ្មែរ ចាម ចិន បារាំង ខ្មៅ ស ល្អ អាក្រក់ឡើយ ។
ជាការពិត google បានបង្កើតឲ្យមានប្រព័ន្ធផ្សាយពាណិជ្ជកម្មមួយដែលអនុញ្ញាតឲ្យ website blog អាចយកពាណិជ្ជកម្មនោះមកដាក់ផ្សាយ យើងជាម្ចាស់ website អាចទទួលយក ads មកផ្សាយរួចទទួលបានកម្រៃពីការផ្សាយនោះ ។ តើយើងទទួលកម្រៃពីការផ្សាយនោះដោយវិធីណា ?
ក្រៅពី google នៅមានក្រុមហ៊ុនជាច្រើនទៀតដែលបានផ្តល់កម្រៃឲ្យដល់ម្ចាស់ website ណាមួយដែលបានយល់ព្រមទទួលយកពាណិជ្ជកម្មរបស់គេមកដាក់នៅក្នុង website របស់យើង ។ សូមចាំថា ម្ចាស់របស់ពាណិជ្ជកម្មគឺជាអ្នកកំណត់តម្លៃដែលគេកំណត់គឺមានចាប់ពី $0.01 (1 សេន) ឡើងទៅរហូតដល់រាប់ពាន់ដុល្លារ បើសិនជាមានគេក្លីក (click) ចូលពាណិជ្ជកម្មនោះ ប៉ុន្តែពាណិជ្ជកម្មដែលមានតម្លៃថ្លៃៗទាំងនោះមិនដែលបានមកដល់យើង ឡើយ ពុំដឹងជាគេឲ្យខាងណាជាអ្នកផ្សាយទេ ឯចំណែកពាណិជ្ជកម្មដែលមានតម្លៃថោកៗ ត្រឹមចាប់ពី ៥សេនចុះក្រោមក្នុង 1 click គឺមាននៅសល់ច្រើន ដូចនេះចំណូលដែលយើងអាចទទួលបានពីការផ្សាយពាណិជ្ជកម្ម គឺមិនច្រើនប៉ុន្មានទេ ប៉ុន្តែចូរប្រមូលយកឲ្យបានច្រើន ។ ឧទាហរណ៍ : បើយើងមានទទួលពាណិជ្ជកម្មយកចុះផ្សាយជាមួយ website យើង 1 click យើងទទួលបាន 7 សេន (នៅពេលយើងដាក់ពាណិជ្ជកម្មហើយមានអ្នកណាម្នាក់គេ click លើពាណិជ្ជកម្មនោះដើម្បីចង់ដឹងចង់យល់បន្ថែមពី �ប្រកាស� នោះ) នោះយើងជាម្ចាស់ website និងទទួលបាន 2 សេន ហើយបើមានអ្នកណាផ្សេងទៀតចុចមើលទៀតនោះមានន័យថាចំនួនទឹកលុយរបស់ យើងនឹងកើនតាមនោះដែរ ។
បើសិនយើងមានបង្កើត website ចំនួនច្រើន ចំណូលរបស់យើងអាចច្រើនតាមនោះដែរ ។ website ត្រូវមានប្រធានបទខុសៗគ្នា ហើយសង្កេតមើលថាតើ website ណាមួយទទួលបានច្រើនជាងគេ ដូចនេះយើងត្រូវបង្កើត website ស្រដៀងគ្នានោះក្នុងចំនួនច្រើនថែមទៀត ។
* google មានគំនិតនេះ
- search engine : ទី ១ គឺសម្រាប់ឲ្យអ្នកចូលទាំងអស់ស្វែងរកអ្វីដែលគេត្រូវការ ពេលរកឃើញ, វានឹងបង្ហាញពីលទ្ធផលដែលបានរកឃើញដោយចំ និងដោយប្រហាក់ប្រហែល ។ google យល់ថាបើសិនជាខ្លួនអាចឲ្យម្ចាស់ website ផ្សេងៗអាចរកប្រាក់បានពីការទទួលយល់ព្រមយកពាណិជ្ជកម្មរបស់ខ្លួនទៅ ចុះផ្សាយរួចទទួលបានប្រាក់កម្រៃ ដូចនេះសេចក្តីត្រូវការដើម្បីប្រើ google នឹងនៅតែមានតម្លៃ ហើយមនុស្សច្រើនឡើងនិងចូលចិត្ត google website កាន់តែច្រើនឡើងនឹងចង់បាន ads របស់ google យកមកដាក់ជាមួយ website ខ្លួន ទោះបីថាយ៉ាងដូច្នេះក្តី ក៏នៅមានក្រុមហ៊ុនផ្សេងៗទៀត ដែលមិនមាន search engin ដូច google ប៉ុន្តែគេបានបង្កើតប្រព័ន្ធផ្សាយពាណិជ្ជកម្មបែបទំនើបមួយមានលក្ខណៈ ប្រសើរជាង google adsense ច្រើនដង ឲ្យកម្រៃនៃកាចុះផ្សាយខ្ពស់ជាង google ឯចំណែកពាណិជ្ជកម្មវិញទៀតសោតក៏មានលក្ខណៈជាពាណិជ្ជកម្មពិតៗ គួរឲ្យទាក់ទាញអារម្មណ៍ជាង google adsense ដែលមានសុទ្ធតែអក្សរមិនសូវមានការចាប់អារម្មណ៍ ។
ក្រុមហ៊ុនគួកជេបណ្តាញផ្សាយពាណិជ្ជកម្មទាំងនោះ ព្យាយាមប្រឹងប្រែងប្រកួតជាមួយ google adsense យ៉ាងស្ងៀមស្ងាត់ ហើយទទួលបានការស្វាគមន៍ពីម្ចាស់ website គ្រប់ទីកន្លែងទាំងអស់ ប៉ុន្តែដើម្បីរកក្រុមហ៊ុនទាំងនោះនិងទទួលបានពាណិជ្ជកម្មមកចុះនៅលើ website របស់យើងមិនមែនជារឿងមួយងាយស្រួលឡើយ ពីព្រោះតែយើងមិនដឹងថាក្រុមហ៊ុនទាំងនោះនៅទីណា ឈ្មោះអ្វី ហើយមានទម្រង់នៃវិធីធ្វើនោះបែបណា ដើម្បីសម្រួលដល់បញ្ហានេះខ្ញុំបានចងក្រងជាបញ្ជីមួយ រួមទាំងសេចក្តីពន្យល់ និង លក្ខណផ្សេងៗដែលយើងត្រូវដឹងជាមុន (មានក្រុមហ៊ុនខ្លះពុំសុចរិតមានការបោកប្រាស់ បើសិនជាយើងពុំបានដឹងពីប្រវត្តិនិងរបៀបប្រត្តិបត្តការណ៍របស់គេ ទេនោះ website យើងនឹងក្លាយទៅជាកន្លែងសម្រាប់ផ្ទេរ Traffic ឲ្យគេជាមិនខាន) ឲ្យបានសព្វគ្រប់ពីក្រុមហ៊ុននិមួយៗមុនពេលយើងទទួលយល់ព្រមរកស៊ី ជាមួយគេ ។
- – - – - – - – - – - – - – - – - – - – - – - – - – - – - – - – - – - – -
ដោយឡែក
- – - – - – - – - – - – - – - – - – - – - – - – - – - – - – - – - – - – -
Google Ads Sense ជាអ្វី ?
Gogle adsensen (Ads Sense) គឺជាវិធីផ្សាយពាណិជ្ជកម្មម្យ៉ាង
បង្កើតឡើងដោយក្រុមហ៊ុន google ។ ក្រុមហ៊ុន google
អាចរកប្រាក់ចំណូលបានរាប់រយលានដុល្លារក្នុង 1ខែៗ ដោយអនុញ្ញាតឲ្យ
website ទាំងឡាយទទួលយកការផ្សាយពាណិជ្ជកម្មពី google ទៅចុះផ្សាយលើ
website ទាំងនោះ ។ វិធីចុះផ្សាយពាណិជ្ជកម្មនេះ google ហៅវាថា
“AdWords” ។ក្រុមហ៊ុនណាមួយ website ណាមួយ ទោះបីជាក្រុមហ៊ុនធំ ក្រុមហ៊ុនតូច ឬជាអ្នកណាម្នាក់ក៏ដោយចុះដែលមាន website ដំណើរការ (មានសកម្មភាព) អាចទទួលយក �កម្មវិធីផ្សាយពាណិជ្ជកម្ម� របស់ google មកដាក់ផ្សាយនៅលើ website របស់យើងបាន ហើយទទួលបានកម្រៃពីការទទួលយល់ព្រមដាក់ផ្សាយពាណិជ្ជកម្មនោះ ។ក្នុងន័យមួយទៀតគឺយើងទទួលជួយផ្សាយពាណិជ្ជកម្មឲ្យក្រុមហ៊ុន google ហើយទទួលបានកម្រៃពីក្រុមហ៊ុននេះ ។ របៀបនៃការបង់កម្រៃឲ្យយើងគឺគិតជាភាគរយ ប្រហាក់ប្រហែល 2 សេន ក្នុង 1 click (មានន័យថា : បើពាណិជ្ជកម្មដែលបានដាក់ផ្សាយក្នុង website យើងត្រូវបានអ្នកណាម្នាក់ (អ្នកចូល website យើង) click (ចុច) ទៅលើ Ads នោះ (ពាណិជ្ជកម្មនោះ) ដើម្បី Link (ភ្ជាប់) ទៅកាន់ website របស់ម្ចាស់ពាណិជ្ជកម្ម នោះយើងនឹងទទួលបានកម្រៃចំនួន 2 សេន ពី google ។
តាមរយៈវិធីផ្សាយពាណិជ្ជកម្មបែបនេះ យើងប្រហែលជាគិតថាបើយើងអង្គុយចុចបើក (click) លើពាណិជ្ជកម្មនោះ ដោយខ្លួនឯងឲ្យបានច្រើនដងប្រហែលជា google មិនដឹងទេ ! ការគិត បែបនេះគឺខុសស្រឡៈ ត្រូវចាំថា google មានបញ្ជូន spider និង Grawler ទៅគ្រប់ website ទាំងអស់នោះទូទាំងពិភពលោកគ្មានសល់ website ណាមួយទេ website ទាំងអស់នោះមានសកម្មភាពអ្វីខ្លះ Google ដឹងទាំងអស់ website នោះមានមនុស្សចូលមើលម៉ោងណា នាទីណា មកពីប្រទេសណា google ដឹងទាំងអស់ តើយើងគិតថាអាចកុហក google បានទេ ចម្លើយគឺ �ទេ� បើយើងហ៊ានធ្វើដូច្នេះ google នឹងបញ្ឈប់យើងលែងឲ្យយកពាណិជ្ជកម្មមកចុះផ្សាយទៀតជាស្វ័យប្រវត្តិ ហើយលែងត្រូវបានអនុញ្ញាតឲ្យផ្សាយជារៀងរហូត website យើងទៀតសោតក៏ត្រូវបាន google ពិចារណា ! អាចចាត់ទុកចូលក្នុងជំពូក website មិនស្មោះត្រង់ ឬ លែងអាចឲ្យគេរកឃើញ និងមិនមានចំណាត់ថ្នាក់ក្នុង search engine ឡើយ ។
ទោះបីជាការព្រមទទួលយកពាណិជ្ជកម្ម (adsense) ពី google មកចុះផ្សាយនៅលើ website របស់យើងទទួលបានប្រាក់កម្រៃតិចតួចក៏ពិតមែន ប៉ុន្តែវាអាចជួយសម្រាលការចំណាយទៅលើការបង់ថ្លៃ Host របស់ website យើង លើសពីនេះទៅទៀត បើយើងយល់ដឹងពីបញ្ហានេះច្រើន និងបានដឹងស៊ីជម្រៅជាងនេះទៀត បើយើងអាចរកប្រាក់ចិញ្ចឹមជីវិតបានយ៉ាងស្រួល ទោះយើងមិនមានធ្វើការអ្វីក៏ដោយ (ត្រឹម 500 ទៅ 5000 ដុល្លារ ក្នុង 1ខែ គឺអាចរកបានដោយងាយ) ។ (ដើម្បីរកប្រាក់បានតាមវិធីនេះ សូមរង់ចាំអានសៀវភៅអេឡិចត្រូនិច ដែលខ្ញុំនិងចេញផ្សាយនៅពេលដ៏ឆាប់ខាងមុខនេះ) ។
កម្មវិធីផ្សាយពាណិជ្ជកម្មរបស់ google នេះទទួលបានការស្វាគមន៍គ្រប់ទីកន្លែងផ្តល់ការងារ ផ្តល់កម្រៃសំរាប់ចិញ្ចឹមមនុស្សជាច្រើនលាននាក់រាល់ថ្ងៃ ។
កម្រៃដែលយើងទទួលបានគឺជារៀងរាល់ខែ ទោះយើងនៅទីណាក៏ដោយចុះក៏ google ផ្ញើឲ្យយើងបានដែរ ទោះជានៅក្នុងប្រទេសកម្ពុជាយើងក្តីគឺគ្មានបញ្ហាទេ អ្វីដែលយើងត្រូវធ្វើនោះគឺមានអាស័យដ្ឋានមួយត្រឹមត្រូវច្បាស់លាស់ ឬមានបើកគណនេយ្យនៅធនាគារដើម្បីទទួលយកលុយកម្រៃនេះ ។
យើងមិនគួរមើលរំលងវិធីរកប្រាក់បែបនេះឡើយ ពីព្រោះយើងគ្រាន់តែធ្វើវាចោលហើយរង់ចាំទទួលយកប្រាក់ប៉ុណ្ណោះ បើយើងអាចបង្កើត website ច្រើន (100 ឬ 500) ចេញពីក្នុង Host តែមួយ បង់តែ $5 – $10 ក្នុង ១ខែ ហើយចំណាយពេលខ្លះបង្កើត website បន្ទាប់ពីនោះដេករង់ចាំទទួលយកប្រាក់ វានិងស្មើពាក្យថាដេករង់ចាំលុយហោះចូលតាមទ្វារ តាមបង្អួច ដែលពាក្យនេះបានក្លាយជាការពិតទៅហើយនាពេលបច្ចុប្បន្ននេះ អ្វីដែលយើងត្រូវការសំខាន់ជាងគេគឺ �ភាសាអង់គ្លេស និង ចំណេះដឹងផ្នែក website និងគំនិត និង ការអំនត់ព្យាយាម� វាស្មើនិងលុយហោះចូលតាមទ្វារបង្អួច �គឺវាលែងជាពាក្យនិយាយលេង ឬបន្ថុះបង្អាប់ដូចមុនទៀតហើយ� ។
ឥឡូវនេះយើងត្រឡប់បកមកវិធីដែល google រកប្រាក់និងវិធីផ្សាយពាណិជ្ជកម្មវិញម្តង ។ អ្នកណាម្នាក់ដែលមានបំណងផ្សាយពាណិជ្ជកម្ម (មានពាណិជ្ជកម្មរាប់រយលានក្នុង ១ថ្ងៃៗ) ជាមួយ google អ្នកនោះត្រូវកំណត់ទឹកប្រាក់សម្រាប់ចំណាយដើម្បីផ្សាយពាណិជ្ជកម្មនោះ ។ ឧទាហរណ៍ថាគាត់នឹងចំណាយ 500ដុល្លារក្នុងមួយខែដើម្បីផ្សាយពាណិជ្ជកម្មរបស់គាត់ google តម្រូវឲ្យម្ចាស់ពាណិជ្ជកម្មកំណត់តម្លៃ click តើយើងជាម្ចាស់ពាណិជ្ជកម្ម និងផ្តល់ឲ្យគេប៉ុន្មានក្នុង 1click (1 click គឺស្មើអ្នកណាម្នាក់ចុចទៅលើពាណិជ្ជកម្មនោះ) បើយើងជាម្ចាស់យល់ព្រមឲ្យគេ 1 click 3សេន 2សេន (យ៉ាងតិច) ឬច្រើនជាងនេះ តែមិនតិចជាង 2សេនឡើយ ដូច្នេះពាណិជ្ជកម្មនោះនឹងត្រូវបាន google តម្រង់ទៅរក website ណាមួយដែលត្រូវជាមួយ Keywords របស់ពាណិជ្ជកម្ម (Keywords គឺជាពាក្យគន្លឹះសំដៅសំគាល់ន័យរបស់ពាណិជ្ជកម្ម) ។ ក្រៅពីត្រូវបង់ប្រាក់តាមចំនួនយើងត្រូវបង់កម្រៃឲ្យ google ក្នុងការរៀបចំចាត់ចែងពាណិជ្ជកម្មយើងសម្រាប់ផ្សាយក្នុង ១ លើក google យកពីយើងប៉ុន្មានអាស្រ័យទៅលើការកំណត់របស់ google ម្ចាស់ពាណិជ្ជកម្មត្រូវស្វែងយល់ពីបញ្ហានេះជាមួយ google ដោយផ្ទាល់ ។ ប្រាក់ដែលយើងបង់សម្រាប់ផ្សាយពាណិជ្ជកម្មត្រូវបាន google ដាក់ចូលធនាគារយកការប្រាក់ ឯចំណែកថ្លៃកម្រៃ google យកដាក់ធនាគារដូចគ្នា ដូច្នេះ google អាចរកប្រាក់បានពីរមុខព្រួញគឺការប្រាក់និងថ្លៃកម្រៃ ឯចំណែកទឹកប្រាក់សំរាប់ចំណាយថ្លៃផ្សាយគឺបានមកយើង ឬ website ណាដែលយកពាណិជ្ជកម្មមកចុះផ្សាយ ។ ទឹកប្រាក់របស់ម្ចាស់ពាណិជ្ជកម្ម នឹងត្រូវអស់នៅពេលគ្រប់ចំនួនទឹកលុយ 500 ដុល្លារនោះ ម្ចាស់ពាណិជ្ជកម្មអាចបន្ត ឬអាចឈប់តាមចិត្តចង់របស់ខ្លួន ។
យើងឃើញហើយថាទឹកប្រាក់ជាច្រើនរយលានដុល្លារត្រូវចំណាយឲ្យ ម្ចាស់ website ដែលទទួលយកពាណិជ្ជកម្មទៅផ្សាយជារៀងរាល់ថ្ងៃ ។ ទឹកប្រាក់ដែលយើងទទួលបាន google មិនដែលកេងបន្លំពីយើងឡើយ ហើយ google និងផ្ញើឲ្យយើងនៅពេលទឹកប្រាក់នោះគ្រប់ចំនួន 100 ដុល្លារ ឬលើសពីនេះ តើយើងអាចទទួលយកចំណែកនៃទឹកប្រាក់នេះទេ ? គឺពិតជាអាចអ្វីដែលទាមទារខ្លាំងជាងគេនោះគឺ ភាសាអង់គ្លេស និងចេះបង្កើត website ដោយខ្លួនឯង, website មួយមាន 15 ទំព័រឡើងទើប google រាប់យើងជាមិត្ត តិចជាងនេះ google មិនសប្បាយចិត្តយកយើងជាមិត្តឡើយ ។
website របស់យើងត្រូវបង្កើតជាភាសាអង់គ្លេសមានទិសដៅសំរាប់អ្វីមួយ (ទោះនិយាយពីអ្វីក៏ដោយ) លៃធ្វើយ៉ាងណាឲ្យគេឆ្ងល់ ឲ្យគេចូលច្រើន ឲ្យគេចង់ដឹង—មិនចេះរៀបពាក្យអង់គ្លេសគ្មានបញ្ហា ! Copy របស់ផស់គេមកដាក់លាយគ្នា និងប្រើគំនិតបន្តិចគឺជាការស្រេច (សូមរង់ចាំអានវិធីបង្កើត website និងវិធីដាក់អត្ថបទដែលនឹងមានចេញផ្សាយឆាប់ៗនេះ)
ប្អូនៗដែលជានិស្សិតសិក្សាផ្នែក IT ឬ website ហើយចេះ HTML, PHP, MySQL គឺចាំបាច់ជាងគេបើចេះ Java ផងរឹតតែប្រសើរបំផុត បើសិនជាពុំសូវស្ទាត់ទេគួររៀនបង្កើត website រៀន HTML, PHP និង MySQL រួមនិង Java ពីព្រោះយើងត្រូវប្រើ Programming Language script នេះច្រើនជាងគេ ក្រៅពីនេះមិនសូវជាសំខាន់ប៉ុន្មានទេសម្រាប់ផ្នែក website ។
ព្យាយាមបង្កើនភាសាអង់គ្លេសឲ្យបានច្រើន ចេះនិយាយអង់គ្លេស �គ� ក៏មិនអីដែរ (ចេះសរសេរ) ពីព្រោះគ្មានអាមេរិកាំងណាមួយមកសួរដេញដោលយើងផ្ទាល់មាត់ឡើយ ។ បើយើងបង្កើត website ជាភាសាខ្មែរគឺមានការពិបាកច្រើនណាស់ លើកលែងតែប្អូនៗចេះដឹងផ្នែកបញ្ហារបស់ Unicode ច្រើន ម្យ៉ាងវិញទៀត google មិនសូវចូលចិត្ត website ប្អូនច្រើនដែរ ពីព្រោះខ្មែរភាគច្រើនមានចំនួនតិចណាស់ដែលប្រើ Internet ប្អូនមិនអាចបង្កើត website ដូច CEN នេះបានឡើយ ពីព្រោះវាត្រូវការអ្នកមានបច្ចេកទេសខ្ពស់ណាស់ និងត្រូវការបុគ្គលិកច្រើន ចំណាយប្រាក់ជាច្រើនម៉ឺនដុល្លារទើបអាចធ្វើបាន សូមព្យាយាមបង្កើតជាភាសាអង់គ្លេសប្រសើរជាង ។
បើសិនជាប្អូនធ្វើបានប្អូននឹងទទួលបានប្រយោជន៍ច្រើនយ៉ាងណាស់គឺ :
- រកប្រាក់ចិញ្ចឹមជីវិតបាន
- សំរាប់បង់ថ្លៃសិក្សាបានគ្រប់គ្រាន់
- បង្កើនបទពិសោធន៍
- បានរៀនបន្ថែមបច្ចេកទេសថ្មីៗ
- ងាយរកការងារធ្វើ
- អាចរស់បានទោះប្អូនរកការងារធ្វើមិនបានក៏ដោយ រស់បានដោយគ្រប់គ្រាន់
ក្នុង website មួយយើងអាចទទួលប្រាក់ត្រឹមតែ $10-$15 ប៉ុណ្ណោះក្នុងមួយខែ ពីការផ្សាយពាណិជ្ជកម្មរបស់ google ត្រូវព្យាយាមបង្កើត website ឲ្យបានច្រើនតាមដែលអាចធ្វើទៅបានទោះដល់ 100 ឬ លើសនេះក៏ដោយតាមដែលអាចធ្វើទៅបាន ។
បច្ចុប្បន្ននេះមាន Host server ជាច្រើនអនុញ្ញាត្តឲ្យប្អូនៗអាចដាក់ domain ដោយគ្មានកំណត់ (Unlimited) ដូចនេះប្អូនអាច Host ចេញពី server តែមួយប៉ុន្តែអាចដាក់ Domain បានច្រើន វាជួយបន្ថយការចំណាយរបស់ប្អូនឲ្យនៅតិចបំផុតបាន ។ ចង់ដឹងថា Host ណាខ្លះដែលប្អូនត្រូវទិញទេ សូមអានអត្ថបទនេះ នោះប្អូននឹងបានដឹងជាក់ជាពុំខានឡើយ ។
ដូចខ្ញុំបាននិយាយបន្តិចមកពីខាងដើម រួចមកហើយថា ទទួលយកការផ្សាយពី google “Adsense” អាចឲ្យប្អូនរកប្រាក់បាន តើអាចទៅរួចទេ រកប្រាក់តាមវិធីនេះគឺពិតណាស់ 100ភាគរយ នេះគឺជាការពិត បើប្អូនបើក website ណាមួយប្អូននិងឃើញ ads by google រួចឃើញមាននិយាយពីអ្វីៗស្រដៀងនិងអ្វីដែលប្អូនកំពុងរក (search) នោះហើយគឺជាលុយ បើ website ទាំងនោះមិនអាចរកប្រាក់បានទេ ក៏គ្មាន ads by google នៅលើ website នោះដែរ សូមព្យាយាយមរកពាក្យ “ads by google” នេះនៅលើ website ណាមួយក៏បាន មានន័យថា 1000 website គឺមាន ads by google 999 ក្នុងនោះ តើចាំអីទៀត ទោះយើងជាខ្មែរក៏យើងអាចធ្វើបានដែរ ។
សូមកុំធ្វើត្រឹមជាអ្នកចូលលេង Internet តែសូមប្អូនប្រែក្លាយខ្លួនមកជាអ្នករកប្រាក់តាមរយៈ Internet វិញម្តង នោះប្អូននឹងដឹងថាវាងាយស្រួលបែបណា កិច្ចការនេះប្អូនមិនចាំបាច់បង់លុយឲ្យអ្នកណាម្នាក់ឡើយ គឺយ៉ាងច្រើនបំផុតត្រូវចំណាយប្រាក់តិចតួចទិញឯកសារសម្រាប់អាន ស្វែងយល់ពីវិធីរកប្រាក់នោះបន្តិចប៉ុណ្ណោះ ចង់ជ្រាបព័ត៌មានបន្ថែម ?
ខាងក្រោមនេះមានសំនួរមួយចំនួនដែល ប្អូនត្រូវឆ្លើយជាមុនសិន បើប្អូនអាចឆ្លើយបានទាំងអស់គឺប្អូនមានលទ្ធភាពអាចរកប្រាក់តាមវិធី នេះបានហើយ :
1- តើប្អូនអាចអាន និង ចេះភាសាអង់គ្លេសច្រើនប៉ុនណា
- អានសៀវភៅអង់គ្លេសយល់សេចក្តី ?
- អានអត្ថបទលើ website យល់សេចក្តី ?
2- តើប្អូនមានប្រាក់ត្រឹម 350 ដុល្លារទេ ! (ឬ 500)
- 150 ដុល្លារសំរាប់ទិញ Host (បើក website)
- 50 ដុល្លារសម្រាប់ការប្រើ Internet
- 150 សំរាប់ដាក់ធនាគារយក VISA Card (Credit Card) មកប្រើ
* បញ្ជាក់ : តាមពិតប្អូនត្រូវដាក់ 300 ក្នុងពេលសុំ VISA Card សម្រាប់ការចំណាយផ្សេងៗ រួមទាំងទិញ Host
3- ពេលវេលាត្រឹម ២ម៉ោង ក្នុងមួយថ្ងៃ (ពេលណាក៏បាន)
4- មានចិត្តអំណត់ តស៊ូព្យាយាម
5- មានការតាំងចិត្តពិតប្រាកដ
6- ចេះ HTML (បើចេះ PHP និង MySQL ផងរិតតែប្រសើរ)
បើប្អូនគិតថាសំនួរខាងលើប្អូនអាច ធ្វើទៅបាន នោះមានន័យថាប្អូនអាចរកប្រាក់បានតាមវិធីច្រើនទៀតរាប់មិនអស់ ដែលប្អូនអាចធ្វើទៅបាន ។
* តើត្រូវធ្វើយ៉ាងណាខ្លះ ?
អត្ថបទនេះមានលក្ខណៈស្មុគ្រស្មាញ បន្តិច គឺមិនបានទៅតាមលំដាប់លំដោយទេ ប៉ុន្តែបានចោះយកតែសេចក្តីសំខាន់ៗមកសរសេរប៉ុណ្ណោះ បើនឹងរៀបរាប់ទាំងអស់នោះឃើញថាវាច្រើនហួស ត្រូវចំណាយពេលច្រើនសំរាប់អាន ម្ល៉ោះហើយខ្ញុំព្យាយាមសង្ខេបវាឲ្យនៅសល់តិច តែសូមប្អូនព្យាយាមអានហើយស្វែងយល់ដោយខ្លួនឯងជាបន្ថែមផងទើបយល់ សេចក្តីបន្ថែមបាន ។
ខាងក្រោមនេះគឺអ្វីដែលប្អូនត្រូវធ្វើ :
- ត្រូវមាន credit card (visa card) ក្នុងទឹកប្រាក់ប្រមាណ 300 ឡើងទៅ ធនាគារអាចឲ្យប្អូនសុំ visa card បានដោយមានប្រាក់ត្រឹម 100 ដុល្លារប៉ុណ្ណោះ (ធនាគារ SBC … ជាដើម)
- ចេះអង់គ្លេសបង្គួរ
- ចេះ HTML ដើម្បីបង្កើត website
- បង្កើត website និយាយពីអ្វីក៏បាន សុខភាព អាហារ ជីវិត បច្ចេកទេសបង្រៀនធ្វើអ្វីមួយ ស្រេចតែប្អូននឹកឃើញ …។
- បង្កើត website បានហើយត្រូវទិញ Host គេ (ចុចត្រង់នេះ) ដើម្បីស្វែងយល់ពីវិធីជ្រើសរើស Host ដែលប្អូនត្រូវការ ។
- Upload website ដែលបានធ្វើនោះ ឲ្យគេអាចចូលមើលបាន
- រកវិធីបង្កើត traffic (បង្កើន ឬ បង្កើតឲ្យមានអ្នកចូលមកកាន់ website យើងឲ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន ក្នុងករណីខ្លះត្រូវចំណាយប្រាក់) ។
- ចុះឈ្មោះជាមួយ google ដើម្បីទទួលយក Ads មកចុះផ្សាយជាមួយ website របស់យើង
* បញ្ជាក់ : ប្អូនត្រូវបើកគណនេយ្យមួយដើម្បីទទួលយកប្រាក់ពី google និងពីប្រភពផ្សេងៗទៀត គួរបើកវាជាមួយធនារគារដែលប្អូនសុំ credit card ទើបជាការល្អ ។
- បង្កើនអត្ថបទក្នុង website ប្អូនឲ្យបានច្រើន upload ឲ្យបានញឹកញាប់
- បង្កើត website បន្ថែមនិយាយពីអ្វីផ្សេងៗក្រៅពី website ទី 1
- ព្យាយាមបង្កើនចំនួន website ឲ្យបានច្រើន តាមដែលអាចធ្វើទៅបាន តែឲ្យស្ថិតក្នុង Host តែមួយបានហើយ ។
- ចូលរួមជាមួយ My Space, youtube, space Book ៘ ដើម្បីប្រាប់គេឲ្យដឹងពី website យើង
- រកវិធីគ្រប់យ៉ាងធ្វើឲ្យ website យើងជាទីដែលគេចូលចិត្តចង់មកហើយមកទៀត នោះទើបជាការប្រសើរ ។
- ការចុះឈ្មោះជាមួយ google ដើម្បីទទួលយក ads មកចុះផ្សាយខ្ញុំនិងសរសេរពន្យល់នាពេលខាងមុខដ៏ខ្លីនេះ
ចំណែកវិធីរកលុយតាមរយៈផ្សេងៗទៀត និងមានចុះផ្សាយជាបន្តបន្ទាប់
អត្ថបទចេញពេលក្រោយនេះ :
+ បើកហាងលក់សម្ភារៈរាប់ម៉ឺនមុខដូច Amazon ចំណាយតែសូន្យដុល្លារ
+ លក់ឥវ៉ាន់នៅលើ eBay
+ យក youtube ធ្វើជាកន្លែងផ្សាយ website យើងនិងរកលុយតាមរយៈ youtube
+ រកលុយ១ខែ 500 ដុល្លារតាមរយៈ My Space
+ វិធីបង្កើត Blog ដើម្បីរកប្រាក់
- – - – - – - – - – - – - – - – - – - – - – - – - – - – - – - – -
“Adsense” ជាជំនួញបិទមុខសម្រាប់មនុស្សគ្រប់គ្នា !
- – - – - – - – - – - – - – - – - – - – - – - – - – - – - – - – -* អ្នកណាក៏ចង់បានប្រាក់ !
* អ្នកណាក៏ចង់បានការងាររកប្រាក់បានច្រើនធ្វើ !
* អ្នកណាក៏ចង់រស់ក្នុងជីវិតមួយមានអ្វីៗគ្រប់សព្វ !
យើងគ្រប់គ្នាដឹងហើយថាគ្មានអ្វីគ្រប់យ៉ាងបានមកដោយទទេៗ គ្រប់សព្វនោះឡើយ គឺយើងត្រូវធ្វើអ្វីម្យ៉ាង លំបាកបែបម្យ៉ាង, ដើម្បីបង្កើតម៉ាស៊ីនផលិតលុយឲ្យយើង ។ កិច្ចការខ្លះយើងត្រូវទៅធ្វើទទឹកដៃ ទទឹកជើងទើបបានប្រាក់ កិច្ចការខ្លះត្រូវប្រើបញ្ញា ប្រើចំណេះនិងជំនាញដែលមានដើម្បីបានប្រាក់ ឯកិច្ចការខ្លះយើងបង្កើតឲ្យវាចេញជារូបរាង បន្ទាប់មកវានិងផលិតប្រាក់ឲ្យយើងជាបន្តបន្ទាប់ ។
យើងគ្រប់គ្នាចង់បានប្រព័ន្ធរកប្រាក់មួយដែលអាចរកប្រាក់ឲ្យ យើងបានដោយមិនចេះឈប់ គ្រាន់តែចំណាយខ្លះដើម្បីគ្រប់គ្រងវាប៉ុណ្ណោះ ហើយវិធីរកប្រាក់បែបនេះមានមិនច្រើនប៉ុន្មានទេ ហើយក៏ពុំសូវមានគេដឹងច្រើនដែរ ពីព្រោះវាជាគំនិតរបស់អ្នកណាម្នាក់ ប្រើខួរក្បាលគិតដើម្បីបង្កើតវាឲ្យចេញជារូបរាងឡើងមក ក្នុងបំណងដើម្បីដោះស្រាយបញ្ហាជីវិតរបស់គេដោយផ្ទាល់ គេកម្រនិងបញ្ចេញវាប្រាប់ទៅអ្នកដទៃ ឬផ្សព្វផ្សាយឲ្យគេដឹងណាស់ ។
ដោយឡែកសំរាប់ Adsense វិញវាគឺជាប្រព័ន្ធរកប្រាក់មួយដែលមិនចេញមុខ ប៉ុន្តែមានមនុស្សជាច្រើនលាននាក់កំពុងពឹងអាស្រ័យទៅលើវា និង បានប្រាក់ចិញ្ចឹមជីវិតពីវា រស់ដោយសារវា ធ្វើមានធ្វើបានដោយសារវាជារៀងរាល់ថ្ងៃ ប៉ុន្តែមានមនុស្សមិនច្រើនប៉ុន្មានទេដែលបានដឹងពីអាថ៌កំបាំងនៃ ការរកប្រាក់ពីវាឲ្យបានច្រើន និងស៊ីជម្រៅ ។ សូម្បី google ខ្លួនឯងក៏មិនដែលបានប្រកាសជាចំហរថា google គឺជាម៉ាស៊ីនរកប្រាក់ដ៏មានប្រសិទ្ធភាពបំផុតនោះក៏ទេដែរ យើងគ្រប់គ្នាមើលទៅ google ថាគ្រាន់តែជា search engine មួយប៉ុណ្ណោះ ទោះបីរហូតមកទល់ថ្ងៃនេះក្តី ។
សំរាប់ពលរដ្ឋខ្មែរយើងវិញ គឺសឹងតែពុំបានដឹងសោះពីបញ្ហានេះ គាត់មិនដែលគិតសោះថាអាចរកប្រាក់តាមវិធីនេះបាន ។
ទម្រង់ខ្លះៗនៃការរកប្រាក់ជាមួយ google ក្នុងជំពូកនេះនឹងពន្យល់ពីកត្តាខ្លះដែលយើងត្រូវដឹងមុនពេលយើង ចាប់ផ្តើមលូកដៃចូលចាប់យកមុខរបរនេះ ។
នៅក្នុងរវាងប្រហែលជាបីបួនខែថ្មីៗនេះមានការផ្លាស់ប្តូរមួយយ៉ាង ធំដែលពុំធ្លាប់មានមកពីមុនសោះ គឺការធ្លាក់ចុះនៃតម្លៃសម្រាប់ Host website គឺអាចនិយាយបានថាតាំងពីច្រើនឆ្នាំមកហើយ តម្លៃ Host website ដែលមានអ្វីៗគ្រប់សព្វនិង Unlimited space (ទំហំ Hard Disk មិនកំណត់) Unlimited Bandwidth (ទំហំនៃចរាចរចូលមកកាន់ website ទាំងបញ្ជូននិងទទួលគ្មានកំណត់) បានធ្លាក់ពីមួយខែ $29.99 – $75 មកនៅត្រឹម $10 វាគឺជារឿងមួយស្មានមិនដល់, នេះអាចបណ្តាលមកពីកត្តា ២យ៉ាង ទីមួយ គឺចំនួនអ្នកជាវ Host បានកើនឡើងច្រើនជម្រុញឲ្យតម្លៃធ្លាក់ចុះ កត្តាទីពីរ គឺបណ្តាលមកពីខ្វះអ្នកជាវដូច្នេះ វាបង្កើតឲ្យមានការប្រកួតប្រជែងគ្នាច្រើន ទើបធ្វើឲ្យតម្លៃធ្លាក់ចុះបែបនេះ ។
ដូច្នេះយើងនឹងត្រូវចំណាយតិចជាងមុនដើម្បី Host website របស់យើង ។ ខ្ញុំនិងដាក់បញ្ជីឈ្មោះ web hosting មួយចំនួនដែលយើងអាចជាវយកមកប្រើក្នុងតម្លៃមួយយ៉ាងថោកហើយមាន អ្វីៗគ្រប់សព្វតាមសេចក្តីត្រូវការរបស់យើង ដែលមាននៅក្នុងអត្ថបទខាងមុខនេះ ។
* ចំណូលបានពី Adsense :
តម្លៃដែលយើងទទួលបាននៅពេលយើងយក adwords មកដាក់ក្នុង website យើង គឺបានពុំដូចគ្នាទេ (តម្លៃត្រូវទទួលបានគឺគិតតាមចំនួន click ទៅលើ ads នោះ) ហេតុនេះម្ចាស់ website ភាគច្រើនតែងរកវិធីគ្រប់បែបយ៉ាងដើម្បីស្វែងរក ads ណាដែលមានតម្លៃ click ថ្លៃ ប៉ុន្តែប្រការនេះពុំមែនជារឿងងាយស្រួលឡើយ ។ គេត្រូវស្វែងរក Keywords (Keywords មានន័យ ថាពាក្យណាដែលគេស្ែវងរកច្រើនជាងគេនៅក្នុង google search engine) ។ នៅពេលយើងដឹងថាពាក្យណាដែលគេស្វែងរកច្រើនជាងគេបានហើយ យើងនឹងចាប់ផ្តើមបង្កើត website របស់យើងតម្រូវតាម keywords នោះ ។ ហេតុអ្វីយើងចាំបាច់ត្រូវធ្វើដូច្នេះ ?
មូលហេតុចំបងរបស់វាគឺ :
ទី 1) website យើង បើបានបង្កើតស្របតាមន័យរបស់ keywords វានឹងផ្តល់ឲ្យយើងនូវផលល្អច្រើន គឺ search engine អាចប្រមូលយក website ណាដែលមានពាក្យនៅក្នុង Meta tag ស្របតាម keywords នោះ ធ្វើឲ្យ website យើងមានវាសនាច្រើនត្រូវបាន google ដាក់ចូលមកជាមួយគេឯងដែរ ឯម្យ៉ាងវិញទៀតនោះ គឺវាជួយបង្កើន Traffic ឲ្យ website យើងបានច្រើនជាងការដែលយើងចេះតែធ្វើៗទៅមិនបានគិតដល់អ្វីដែលគេ ត្រូវការរកច្រើន ។
ទី 2) វាអាចជួយបង្កើនចំណូលឲ្យយើងបានច្រើន ដោយហេតុថា បើសិនជាគេរកពាក្យ “life insurance” (ការធានារ៉ាប់រងជីវិត) ច្រើន ហើយ website យើងត្រូវបានបង្កើតឡើងសម្រាប់ពន្យល់ណែនាំគេពីរឿងជ្រើសរើសយក life insurance ណាល្អ និយាយពីជីវិតជនចាស់ជរា និយាយពីសុខភាពមនុស្សចាស់, នោះគេ (អ្នកចូល website យើង) នឹងមានការចាប់អារម្មណ៍ច្រើនមិនខាន បើ website យើងមានដាក់ adsense ផ្សាយលក់ life insurance នៅលើនោះ អ្នកចូលប្រាកដជាចង់ដឹងថាតើក្រុមហ៊ុនណាផ្តល់តម្លៃបង់ថោកជាងគេ និងឲ្យប្រាក់ធានាខ្ពស់ជាងគេ ត្រង់នេះយើងមិនត្រឹមតែបានចំណូលមួយផ្លូវប៉ុណ្ណោះទេ តែអាចបានដល់ទៅពីរផ្លូវ គឺយើងត្រូវទទួលយក affiliate partner ឬ affiliate program ពីក្រុមហ៊ុននោះ មកជាបន្ថែមទៀតមកដាក់ក្នុង website យើង ដោយការនិយាយណែនាំគេខ្លះពីក្រុមហ៊ុនធានារ៉ាប់រងនោះអមជាមួយផង វានឹងជម្រុញឲ្យគេ click លើ ads នោះមិនខានឡើយ ។
ដោយហេតុថា affiliate គឺជាវិធីរកប្រាក់មួយទៀត បើនិយាយឲ្យស្រួលយល់គឺយើងជាអ្នកជួយ �គួកជេ� ឲ្យក្រុមហ៊ុននោះ ។ ក្នុងចំណោមអ្នកចូល website យើង បើមានអ្នកណាម្នាក់គាត់សម្រេចចិត្តទិញការធានារ៉ាប់រងជីវិតពី ក្រុមហ៊ុននោះ, នោះយើងបានទទួលចំណូលបន្ថែមទៀត (ត្រង់នេះគឺអាស្រ័យទៅលើការកំណត់របស់របស់ក្រុមហ៊ុន) ឧទាហរណ៍ : បើគេឲ្យយើងម្នាក់ $25 ដូច្នេះ (សមាជិកថ្មីម្នាក់) ម្នាក់ដែលបានទិញការធានានោះ គឺជាមនុស្សម្នាក់រកចំណូលឲ្យយើង $25 បូកជាមួយចំនួន click ដែលយើងទទួលបានពី google បន្ថែមទៀតគឺយើងចំណេញពីរផ្លូវ ។
Keywords ល្អៗមានតម្លៃថ្លៃៗ មិនដឹងថាបានទៅអ្នកណា រឿងនេះគឺនៅជាអាថ៌កំបាំងដដែល google ក៏មិនដែលប្រាប់ឲ្យដឹង វានៅជារឿងក្នុងទីងងឹតដដែល ។ 1 click បាន 1 សេន រហូត 5 សេន គឺមានច្រើន តែច្រើនជាងនេះគឺពិបាករក (ពិបាកទទួលបានណាស់) ត្រង់នេះមានមធ្យោបាយអាចឲ្យយើងរកបាន ប៉ុន្តែយើងត្រូវហ៊ានចំណាយលុយដើម្បីទិញវា ក្នុងតម្លៃមួយយ៉ាងថ្លៃ (មានក្រុមហ៊ុនខ្លះបានបង្កើតវិធីរកពាក្យដែល click បានថ្លៃជាងគេមកលក់ឲ្យយើងដោយគិតជាខែ គឺយើងត្រូវបង់ឲ្យគេរាល់ខែ) ។
ប៉ុន្តែក្នុងនេះក៏មាន website មួយដែរ ដែលផ្តល់ឲ្យយើង free នូវបញ្ជីពាក្យ, ឃ្លា ដែលគេរកនៅលើ Internet ច្រើនជាងគេគឺ http://www.cwire.org
Website អាចប្រាប់ឲ្យយើងដឹងថាពាក្យណាបានថ្លៃជាងគេក្នុង 1 click ហើយពាក្យណាដែលគេ search ច្រើនជាងគេបំផុតនោះ ។
ឈរលើមូលដ្ឋាននេះយើងអាចដឹងបានភ្លាមថាតើយើងត្រូវបង្កើត website របស់យើងនិយាយពីអ្វីដើម្បីទទួលបានកម្រៃច្រើន ។
យើងចងផ្តុំចំនួនពាក្យដែលគេរកច្រើនជាងគេភ្ជាប់ជាមួយចំនួន click បានថ្លៃ នោះយើងនឹងមានសំណាងច្រើនជាងការធ្វើដោយព្រាវៗតាមតែការនឹកឃើញ ។
ក្រៅពីនេះក៏នៅមាន affiliate ដែលបង់ថ្លៃឲ្យយើងថ្លៃៗត្រូវបានគេយកមកចុះដាក់នៅទីនេះដែរ ។
វាជាកត្តាមួយសំខាន់ណាស់ដែលយើងត្រូវយល់ពីអាថ៌កំបាំងនេះ ដើម្បី ប្រកួតជាមួយ website ផ្សេងៗទៀត ទោះបីយើងមិនអាចយកឈ្នះគេបានក៏ដោយចុះតែគួរតែដណ្តើមឲ្យបានប្រាក់ ក្នុងចំនួនណាមួយល្មមគ្រប់គ្រាន់សម្រាប់ចិញ្ចឹមជីវិតបាន ។
បើយើងបូកបញ្ចូលគ្នា :
- បង្កើត website និយាយពីអ្វីដែលទាក់ទងដល់ពាក្យគេរកច្រើនជាងគេ
- បូកជាមួយពាក្យគេបង់ឲ្យយើងបានថ្លៃ (មិនមែនថ្លៃជាងគេទេ គេយកអស់ហើយគ្មានសល់ទេ)
- បូកជាមួយ affiliate បានកម្រៃជាងគេ នោះសំណាងរបស់យើងគឺមានច្រើន សង្ឃឹមច្រើន
*** ត្រូវចាំថាមិនមែនបង្កើត website មួយនិយាយទាំងអស់នេះបានឡើយ គឺត្រូវបង្កើត website ច្រើនបង្គួរដែរ ដើម្បីទាញយកប្រយោជន៍នេះ លុយនៅនឹងមុខយើងហើយ យើងត្រូវរកវិធីយកវា ឯវិធីនៃការយកវានោះគឺយើងត្រូវពឹងទៅលើ website ដែលយើងបានបង្កើតនោះហើយ ។
ក្រៅពី cwire.org ពុំមាន website ណាមួយផ្សេងដែលផ្តល់ព័ត៌មានឲ្យយើងបានត្រឹមត្រូវឡើយ, cwire ត្រូវបានអ្នករកប្រាក់តាមរយៈ google ក្តី yahoo ក្តីទុកចិត្តថាអាចយកជាការបាន ហើយគ្មានត្រូវចំណាយលុយដើម្បីទទួលព័ត៌មាននោះក៏ទេដែរ វាត្រូវបានផ្តល់ឲ្យដោយ “free” ។
ខាងក្រោមនេះខ្ញុំនឹងលើកយកពីវិធីមួយចំនួននឹងចំណុចសំខាន់ ខ្លះៗដើម្បីបង្ហាញឲ្យដឹងពីចំណុចសំខាន់ៗរបស់ adsense មកបកស្រាយទុកធ្វើជាគោលសំរាប់ពិចារណា ។
� បំណងល្អ : នៅពេលយើងបង្កើត website មិនត្រូវប្រកាសឲ្យគេដឹងពីខ្លួនយើង អាស័យដ្ឋានយើង លេខទូរស័ព្ទយើងឡើយ ហើយចាំបាច់ណាស់ទៅទៀតនោះ គឺយើងមានសញ្ជាតិអ្វីក៏មិនត្រូវឲ្យគេដឹង យើងឈ្មោះអ្វីក៏មិនត្រូវប្រាប់ឲ្យគេដឹងដែរ សូមប្រើត្រឹមឈ្មោះក្លែងក្លាយបានហើយ ។
តើអ្នកចង់រកប្រាក់បានពិតៗតាមរួយះBlog or Website ដែររឺទេ?(១)
I វិធីងាយៗគ្រាន់តែ ជួយផ្សាយពាណិជ្ជកម្មលើ blog or website របស់អ្នកប៉ុណ្ណោះសូមចូលទៅ http://the-best-soccer-news.blogspot.com/
១ sign up ជាមួយ bidvertiser Monetize $ your web
២ CLICK លើ victorchandler logo
៣ sign up ជាមួយ Chitika
បង្កើតប្រាក់ចំនូលតាមរយ: Blog របស់លោកអ្នក
មនុស្សភាគច្រើននាពេលបច្ចុប្បន្ននេះតែងតែចូលចិត្ដបង្កើត Blog
ដែលនិយាយពីគំនិតរបស់គេទាក់ទង និងអ្វីមួយ
ដើម្បីចែករំលែកគំនិតទាំងនោះទៅមនុស្សដទៃទៀត។ បន្ទាប់ពីមានការបង្កើត Blog
របស់លោកអ្នកហើយនោះលោក អ្នកត្រូវតែគិតពីការបង្កើតអាជីវកម្មធុនតូចពី Blog
ដែលលោកអ្នកបានបង្កើត។ សព្វថ្ងៃនេះមាន Blog ជាច្រើនដែលគេ
បានបង្កើតហើយទទួលបានការគាំទ្រយ៉ាងខ្លាំងពីមនុស្សជាច្រើនហើយក៏បានទទួលនូវចំណូលខ្លះៗផងដែរ។
លោក អ្នកប្រហែលជាមិនដឹងទេថា តើធ្វើម៉េចទើបអោយ Blog របស់លោកអ្នក
ទទួលបានការគាំទ្រខ្លាំងនោះ។ ចំណុចមួយ
ទៀតលោកអ្នកនិងមានចំងល់ថាដើម្បីបង្កើតជាអាជីវកម្មបែបនេះ
ហេតុអ្វីមិនធ្វើជាវិបសាយទៅ? លោកអ្នកមាន ចំងល់បែបនេះគឺពិតជាល្អហើយ
ប៉ុន្ដែប្រសិនបើលោកអ្នកបង្កើតជាវិបសាយលោកអ្នកត្រូវចំណាយថវិការក្នុងការទិញ
Domain, Hosting និងចំណាយថវិកាលើសេវាប្រចាំឆ្នាំទៀត។
យើងសង្កេតឃើញថាត្រូវចំណាយអស់ច្រើន ប៉ុន្ដែប្រ សិនបើលោកអ្នកបង្កើតជា Blog
លោកអ្នកគឺចំណាយថវិការតិចតួចបំផុតក្នុងការបង្កើតវា។ ដូចនេះប្រសិនបើលោកអ្នក
មានចំណាប់អារម្មណ៏ក្នុងរកថវិការតាម Blog
ហើយអាចអោយអាជីវកម្មរបស់លោកអ្នកអាចដំណើរការបាននោះសូម មើលយុទ្ធសាស្ដ្រចំនួន៥
ដែលធ្វើអោយ Blog របស់លោកអ្នកកាន់តែមានគេស្គាល់ច្រើន ។ ១. ការចុះផ្សាយពាណិជ្ជកម្ម នៅក្នុង Blog របស់លោកអ្នកប្រសិនបើលោកអ្នកមានការដាក់ការផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុនណាមួយនោះ គឺពិតជា ប្រសើរណាស់ក្នុងការរកប្រាក់ចំណូល។ វានឹងធ្វើអោយBlog របស់លោកអ្នកកាន់តែមានភាពល្បីឡើង ហើយជាមធ្យោបាយក្នុងការលក់ពាណិជ្ជកម្មនៅលើ Blog របស់លោកអ្នក។ សេវកម្មដែលលោកអ្នកអាចរកការដាក់ពាណិជ្ជកម្មបានមាន ដូចជា Google’s Adsense ឬ BlogAds ជាដើម។ Adsense’s អនុញ្ញាតិអោយលោកអ្នកជ្រើសរើសពាណិជ្ជកម្មដែល សង្គត់ធ្ងន់ទៅអត្ថន័យនៃ Blog របស់លោកអ្នកហើយប្រាក់ចំណូលដែលលោកអ្នកទទួលបានគឺនៅពេលដែលអ្នកចូល ទស្សនាចុចនៅលើពាណិជ្ជកម្មនោះ។ ចំណែកឯ Blog Ads វិញលោកអ្នកអាចទាយយកនូវកម្រៃនៃការលក់នានា។ គំនិត ដ៏ល្អគឺមិនត្រូវមានភាពរញ៉េរញ៉ៃនោះទេ។ |
|
២. លក់ផលិតផលផ្សេងៗ |
|
នេះជាគោលការណ៍មួយដែលអាចជួយរកថវិការបានច្រើនទៅលើ Blog របស់លោកអ្នក។ កម្មវិធីដែលមាននៅលើ Blog របស់លោកអ្នកអាចធ្វើការបម្រើ ឬ ការដឹកនាំរវាងអ្នកអាន និងវិបសាយដែលលក់ផលិតផល និង សេវាកម្ម ផ្សេងៗដែលវិបសាយនេះត្រូវបានកែប្រែរហូត។ ឧទាហរណ៍ដូចជា Blog របស់លោកអ្នកជួយផ្សព្វផ្សាយលក់ផលិត ផលរបស់វិបសាយ amazone.com។ លោកអ្នកគួរតែសរសេរប្រាប់ អោយដឹងបន្ដិចបន្ដួចពីផលិតផលនោះ។ ឧទា ហរណ៍ថា បើសៀវភៅ ត្រូវសរសេរពីសៀវភៅ បើកម្មវិធីត្រូវសរសេរទាក់ទង និងកម្មវិធីដើម្បីផ្ដល់ភាពងាយស្រួល ដល់អ្នកអានបានដឹងមុនពេលដែលពួកគាត់ ចុចផ្ទាល់ពី Blog របស់លោកអ្នកទៅកាន់វិបសាយពិត របស់វាដើម្បី មើលពីព័ត៌មានលំអិតអំពីសៀវភៅ រឺ កម្មវិធីទាំងនោះ។ ប្រសិនបើ អ្នកទស្សនាបានមើលហើយទិញសៀវភៅដែល បានដាក់នៅលើ Blog លោកអ្នកនោះ លោកអ្នកនឹងទទួលបានថវិការកាន់ | តែច្រើនជាមិនខាន។ |
៣. បង្កើតកម្មវិធីសំរាប់ធ្វើវិភាគទាន មិនមែន Blog ទាំងអស់សុទ្ធតែបង្កើតឡើងដើម្បីស្វែងរកប្រាក់ចំណូលដោយការដាក់ផ្សាយពាណិជ្ជកម្ម ទាំងអស់នោះ ឡើយ ។ លោកអ្នកគួរតែបង្កើតកម្មវិធីផ្សេងៗដូចជាការចូលរួមវិភាគទានដើម្បីធ្វើអ្វីមួយ។ ឧបមាថា Blog របស់លោក និយាយពីការបង្ហាញម៉ូត លោកអ្នកត្រូវតែធ្វើការកែប្រែនូវទំរង់នៃ Blog របស់លោកអ្នកសារឡើងវិញ។ ដូចជាការថែ រក្សាសុខភាពជាដើមប្រសិនបើលោកអ្នកចង់បង្កើតការវិភាគទានសំរាប់ជួយអ្នកដែលមានជីវភាពខ្វះខាតត្រូវតែសួរទៅ អ្នកឧបត្ថម្ភរបស់ លោកអ្នកតើពួកគាត់អនុញ្ញាតដែរ រឺទេ។ លោកអ្នកអាចទាក់ទាញក្រុមអ្នក ដែលបានចូលមើល Blog របស់លោកអ្នកហើយបានអាននូវអ្វីដែលលោកអ្នកបានសរសេរ។ នៅពេលដែលពួកគេបានយល់គេនិងបង្ហាញភក្ដី ភាពរបស់ពួកគេ ដោយផ្ដល់នូវថវិការតិចតួចដែលគេមានដើម្បីជួយ។ កម្មវិធីនេះមានដូចជា Paypal ដែលងាយស្រួល ក្នុងការបង្កើត។ នៅមានការបង្កើតជាច្រើនទៀតដែលសុទ្ធតែមានសារៈប្រយោជន៍សំរាប់ការធ្វើការវិភាគទានពីអ្នកចូលចិត្ដមើល Blog ។ | |||||||||
៤. ទីផ្សារសេវាកម្មនៅក្នុង Blog របស់លោកអ្នក មនុស្សភាគច្រើនតែងតែបង្កើត Blog ដើម្បីចែករំលែក ឬបង្ហាញនូវមតិយោបល់ និងចំណេះដឹងផ្សេងៗរបស់ពួកគេទៅ អ្នកដទៃទៀត។ ប៉ុន្ដែការបង្កើត Blog គឺមិនមានន័យត្រឹមតែប៉ុណ្ណោះនោះទេ គឺគេអាច បង្កើតជាសេវាកម្មផ្សេងៗនៅលើ Blog ដើម្បីធ្វើអោយ Blog របស់ពួកគេក្លាយជាអាជីវកម្មថ្មីមួយយ៉ាងល្អ។ នៅពេលដែលវាកើតឡើងការងារដែលលោក អ្នកត្រូវធ្វើជាលំដាប់នៅក្នុង Blog នោះគឺសំដៅទៅលើអតិថិជនដែលគាំទ្រ Blog របស់អ្នក។ វាអាចលាតត្រដាងនូវគំ និត និងអាជីវកម្មរបស់ពួកគេក្នុងពេលជាមួយគ្នា។ នៅក្នុងការបង្ហាញគំនិតនៅក្នុង Blog លោកអ្នកគួរតែសរសេរពាក្យ ខ្លីៗជំនួសដោយអត្ថន័យទាំងអស់មុនពេលពេលដែលលោកអ្នកសំរាយប្រាប់ពួកគេ នូវអត្ថន័យទាំងអស់។ |
|||||||||
៥. ប្រើ Blog ដើម្បីបង្កើនទំនាក់ទំនងកាន់តែខ្លាំងចំពោះ អតិថិជនដែលមានស្រាប់ ប្រសិនបើនៅពេលដែលលោកអ្នកបង្កើត Blog ហើយមិនមានក្រុមហ៊ុនណាបានដាក់ពាណិជ្ជកម្មនៅក្នុង Blog របស់ លោកអ្នកទេនោះ លោកអនកគួរតែធ្វើការបង្កើតអាជីវកម្មថ្មីហើយ ដោយប្រើប្រាស់ blog ដដែលនេះ ព្រោះថា Blog ចាស់គឺមានគេស្គាល់ច្រើនហើយ អាចអោយអតិថិជនទាំងអស់ដឹងអាជីវកម្មថ្មីនេះយ៉ាងឆាប់រហ័សទៀតផង។ លោក អ្នកអាចទាយយកឱកាសដែលសំខាន់នេះ ដើម្បីឱ្យគេដឹងពីសេវាកម្មថ្មីៗ ដែលលោកអ្នកទើបតែបង្កើតហើយបង្ហាញ នៅក្នុង Blog។ លោកអ្នកគួរតែធ្វើអោយអ្នកអានកាន់តែមានការយល់ ដឹងអោយបានច្បាស់ពីសេវាកម្មនៅលើ Blog របស់លោកអ្នក។ |
Subscribe to:
Posts (Atom)