ការពង្រីកការអប់រំកុមារតូច
១. វត្ថុបំណង
វត្ថុបំណងនៃកម្មវិធីនេះគឺ
ពង្រីកសេវាអប់រំកុមារតូចតាមគ្រប់រូបភាពសម្រាប់កុមារអាយុពី ០ ទៅក្រោម ៦ឆ្នាំ
ពិសេសកុមារក្រីក្រ កុមារជនជាតិ និងកុមារពិការ
និងផ្តល់អាទិភាពដល់សេវា មត្តេយ្យសិក្សាសហគមន៍
និងកម្មវិធីអប់រំកុមារតូចតាមផ្ទះ។
វត្ថុបំណងមួយទៀតគឺផ្តល់ឱ្យមានការ
ប្រែប្រួលលើផ្នែកគុណភាពក្នុងការទទួលបាននូវសេវាអប់រំប្រកបដោយ
សមធម៌ ។
២. ការឆ្លើយតបទៅនឹងគោលនយោបាយ និងយុទ្ធសាស្រ្តក្នុងផែនការយុទ្ធសាស្រ្តវិស័យអប់រំ
គោលនយោបាយទី ១ ៖ ធានាលទ្ធភាពទទួលបានសេវាអប់រំប្រកបដោយសមធម៌* ពង្រីកកម្មវិធីអប់រំកុមារតូចសម្រាប់កុមារអាយុពី ០៣ ទៅក្រោម ៦ ឆ្នាំ ដោយផ្តោតមុខសញ្ញាទៅលើឃុំដែលមានអត្រាចូលរៀនថ្មីទាប និងមានអត្រាត្រួតថ្នាក់ខ្ពស់នៅបឋមសិក្សា។
សកម្មភាពគោលនយោបាយៈ
* ពង្រីកលទ្ធភាពចូលរួមរបស់ផ្នែកឯកជន និងសហគមន៍នៅគ្រប់កម្រិតសិក្សា ជាពិសេស ក្រុមប្រឹក្សាឃុំ-សង្កាត់ ។
- សេចក្តីណែនាំស្តីពី ការបង្កើតមត្តេយ្យសិក្សាសហគមន៍តាមរយៈការលើកទឹកចិត្តឱ្យមានការ ប្រើប្រាស់ថវិកាសម្រាប់សេវាអប់រំកុមារតូចដោយសហការជាមួយក្រសួង មហាផ្ទៃ រៀបចំបាននៅឆ្នាំ ២០១០។
- ផែនការសកម្មភាពសម្រាប់អនុវត្តគោលនយោបាយជាតិ ស្តីពីការគាំពារនិងអភិវឌ្ឍកុមារតូចកសាងបាននៅឆ្នាំ២០១១។
- ផែនការសកម្មភាពពង្រីកថ្នាក់មត្តេយ្យសិក្សាសហគមន៍ និងការអប់រំកុមារតូចតាមផ្ទះ និងក្រុម ខ្នងផ្ទះ កសាងបាននៅឆ្នាំ ២០១១។
- ផែនការសកម្មភាពសម្រាប់បង្កើនថ្នាក់មត្តេយ្យសិក្សានៅក្នុងសាលាបឋមសិក្សាកសាងបាននៅឆ្នាំ២០១១។
- សេចក្តីណែនាំស្តីពី ការគ្រប់គ្រងមត្តេយ្យសិក្សាឯកជន រៀបចំបានឆ្នាំ ២០១១។
- ដំណើការនៃវិមជ្ឈការក្នុងការកែលម្អសេវាកម្មនិងគោលនយោបាយគាំពារនិងអភិវឌ្ឍកុមារតូចបានសិក្សានៅឆ្នាំ២០១១។
- កម្មវិធីអប់រំបញ្ចូលគ្នានិងអប់រំពីរភាសានៅសាលាមត្តេយ្យសិក្សា សាកល្បងអនុវត្តនៅឆ្នាំ ២០១២ ។
សកម្មភាពគោលនយោបាយ៖
គោលនយោបាយទី ២ ៖ លើកកម្ពស់គុណភាពនិងប្រសិទ្ធភាពសេវាអប់រំ
- យុទ្ធនាការផ្សព្វផ្សាយការចុះនិងស្រង់ឈ្មោះកុមារឲ្យទទួលសេវាអប់រំកុមារតូចចាប់អនុវត្តពីឆ្នាំ ២០១១។
* កែលម្អគុណភាពនៃការបង្រៀន ការរៀន និងការស្រាវជ្រាវនៅគ្រប់កម្រិតទូទាំងប្រទេស។
សកម្មភាពគោលនយោបាយ៖
- សេចក្តីណែនាំស្តីពីការគ្រប់គ្រងកម្មវិធីអប់រំកុមារតូចឱ្យមានគុណភាពនិងប្រសិទ្ធភាពរៀបចំបាននៅឆ្នាំ២០១០។
- កម្មវិធីសិក្សាសម្រាប់កុមារអាយុ ៣ និង ៤ ឆ្នាំ ផ្អែកលើស្តង់ដាសិក្សា កែលម្អរួចរាល់នៅឆ្នាំ ២០១១ ។
គោលនយោបាយទី៣ ៖ ការអភិវឌ្ឍស្ថាប័ន និងអភិវឌ្ឍសមត្ថភាពមន្ត្រីអប់រំសម្រាប់ធ្វើវិមជ្ឈការ
- គោលការណ៍ស្តីពី ការលើកទឹកចិត្តដល់គ្រូមត្តេយ្យសិក្សារដ្ឋ គ្រូមត្តេយ្យសិក្សាសហគមន៍បណ្តាញក្រុមការងារអប់រំកុមារតូចតាម ផ្ទះនិងក្រុមខ្នងផ្ទះដែលមានស្នាដៃល្អរៀបចំបាននៅឆ្នាំ ២០១២ ។
* ពង្រឹងសមត្ថភាពមន្ត្រីគ្រប់គ្រងអប់រំ អំពីការងារគ្រប់គ្រង និងភាពជាអ្នកដឹកនាំនៅថ្នាក់ជាតិនិង ថ្នាក់ក្រោមជាតិ។
សកម្មភាពគោលនយោបាយៈ
- ផែនការអភិវឌ្ឍសមត្ថភាពមន្ត្រីអប់រំកុមារតូចគ្រប់លំដាប់ថ្នាក់និងគ្រប់កម្មវិធី ដោយឆ្លើយគ្នាទៅនឹងយុទ្ធសាស្ត្រអភិវឌ្ឍសមត្ថភាពរបស់ ក្រសួងអប់រំ យុវជន និងកីឡា រៀបចំបាននៅឆ្នាំ ២០១២។
៣. សូចនាករ និងចំណុចដៅ
- ការចូលរៀនរបស់កុមារតូចអាយុ ៥ ឆ្នាំតាមគ្រប់រូបភាពកើនឡើងពី ៣៩.៨% នៅឆ្នាំសិក្សា ២០០៩-២០១០ ទៅ ៦០% នៅឆ្នាំសិក្សា ២០១៣-២០១៤ ។
- ការចូលរៀនរបស់កុមារតូចអាយុពី ៣ ទៅ ៤ ឆ្នាំ តាមគ្រប់រូបភាពកើនឡើងពី ១៥% នៅឆ្នាំ ២០០៩-២០១០ ទៅ ៣០% នៅឆ្នាំ ២០១៣-២០១៤ ។
- ៧០% នៃគ្រូមត្តេយ្យសិក្សាបានទទួលនិងបញ្ចប់ការបណ្តុះបណ្តាល ដោយមានគុណភាពអំពី ការអភិវឌ្ឍកុមារតូចពេញលេញ នៅឆ្នាំសិក្សា ២០១៣-២០១៤ ។
៤. កម្មវិធី និងសកម្មភាពចម្បង
៤.១ កម្មវិធីចរន្ត (ថវិកាកម្មវិធី និងថវិកាផេ្សងៗទៀត)
- ពង្រីក និងជំរុញការចូលរៀនចំពោះកុមារអាយុពី ៣ ទៅក្រោម ៦ ឆ្នាំ ពិសេស កុមារអាយុ ៥ ឆ្នាំ ឱ្យមានសមត្ថភាពគ្រប់គ្រាន់ដើម្បីចូលរៀនថ្នាក់ទី ១ ប្រកបដោយគុណភាពនិងប្រសិទ្ធភាពដោយផ្តោតលើការបំប៉នគ្រូមត្តេយ្យ សិក្សា និងរៀបចំកម្មវិធីសិក្សាផ្អែកលើស្តង់ដាសិក្សាផ្នែកអប់រំកុមារតូច ។
- ផ្តល់ថវិកាសម្រាប់ដំណើរការសាលាថ្នាក់កុមារមត្តេយ្យសិក្សាមិនគ្រប់កម្រិត និងកុមារអាយុ ៣ និង ៤ ឆ្នាំ ដើម្បីរក្សានិរន្តភាព។
- ពង្រីកកម្មវិធីគាំពារ និងអភិវឌ្ឍកុមារតូចតាមសហគមន៍ដើម្បីអន្តរាគមន៍ទាំងស្រុងដល់ការអប់រំ កុមារតូច ជាពិសេសនៅក្នុងមជ្ឈដ្ឋានដែលមានការលំបាកតាមរយៈមាតាបិតា អាណាព្យាបាល កុមារ និងអ្នកគ្រប់គ្រងនិងថែទាំកុមារ ។
- ផ្តល់ថវិកាប្រតិបត្តិការសម្រាប់មន្ត្រីថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ដើម្បីគាំទ្រដល់ការកសាង ផែនការ ការគ្រប់គ្រងនិងសកម្មភាពពិនិត្យតាមដាន ដោយបង្កើតបញ្ជីឫតារាងពិនិត្យតាមដាន ដើម្បីធានាគុណភាពផ្នែកអប់រំកុមារតូច។
- ជំរុញឲ្យមានថវិកាលើកកម្ពស់សមត្ថភាពមន្ត្រីអប់រំកុមារតូចគ្រប់លំដាប់ថ្នាក់ និងគ្រូបឋមដែលបង្រៀនថ្នាក់មតេ្តយ្យសិក្សា ។
៤.២ កម្មវិធីមូលធន
ការវិនិយោគ ៖- ផ្តល់សម្ភារៈរូបវ័ន្តបានគ្រប់គ្រាន់សមស្របតាមវ័យ និងតម្រូវការរបស់កុមារ ជាពិសេសកុមារ ពិការនៅសាលាមត្តេយ្យសិក្សារដ្ឋ និងមត្តេយ្យសិក្សាសហគមន៍ ដោយមានការសហការពី អាជ្ញាធរដែនដី សប្បុរសជន ឬដៃគូអភិវឌ្ឍនានា ។
- បំប៉នសមត្ថភាពមន្ត្រីជំនាញគ្រប់លំដាប់ថ្នាក់លើការងាររដ្ឋបាល ការងារបច្ចេកទេស របៀបទាក់ទងនិងកិច្ចសហការជាមួយថ្នាក់ក្រោមជាតិ និងបណ្តាញក្រុមការងារអប់រំកុមារតូចនៅតាមសហគមន៍។
- គាំទ្រមន្ត្រីទទួលបន្ទុកការងារអប់រំ កុមារតូចនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ លើការបង្កើន គុណភាពតាមផ្នែក ឬតាមតំបន់នីមួយៗដែលពាក់ព័ន្ធ ។
៥. ការគ្រប់គ្រង និងពិនិត្យតាមដានកម្មវិធី
នាយកដ្ឋានអប់រំកុមារតូចទទួលខុសត្រូវលើការគ្រប់គ្រង
និងពិនិត្យតាមដានកម្មវិធីនេះ។ ក្រសួងអប់រំ យុវជន និងកីឡា
នឹងពិនិត្យឡើងវិញលើការរៀបចំទទួលខុសត្រូវរបស់ថ្នាក់ក្រោមជាតិ
ព្រមទាំងការសម្របសម្រួលផងដែរជាមួយស្ថាប័នពាក់ព័ន្ធផ្សេងទៀត
រួមមានគណៈកម្មាធិការជាតិ និងលេខាធិការដ្ឋានអប់រំសម្រាប់ទាំងអស់គ្នា
និងគណៈកម្មាធិការជាតិ និងគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសគាំពារ
និងអភិវឌ្ឍកុមារតូច។ក្រសួងអប់រំ យុវជន និងកីឡាសហការជាមួយក្រសួងកិច្ចការនារី និងក្រសួងសុខាភិបាល ដើម្បីពង្រឹងគំនិតផ្តួចផ្តើមអំពីការចិញ្ចឹមបីបាច់ និងអប់រំកុមារតូច តាមរយៈកម្មវិធីអប់រំកុមារតូចតាមផ្ទះ កម្មវិធីអប់រំឪពុកម្តាយ និងសហការជាមួយ ក្រសួងមហាផ្ទៃ និងក្រសួងកិច្ចការនារី ដើម្បីធ្វើវិមជ្ឈការ លើការពង្រីកថ្នាក់មត្តេយ្យសិក្សាសហគមន៏នៅក្នុងវិស័យអប់រំ ។
៦. ផែនការហិរញ្ញវត្ថុ (គិតជាលានរៀល)
សកម្មភាព | 2009 | 2010 | 2011 | 2012 | 2013 |
១. កម្មវិធីចរន្ត | 45,038.1 | 43,775.4 | 44,330.9 | 54,269.5 | 60,456.2 |
- មត្តេយ្យសិក្សាសម្រាប់កុមារ អាយុ ៣ទៅ ៥ឆ្នាំ | 22,641.1 | 23,139.3 | 23,259.6 | 24,499.7 | 24,499.7 |
- ការអប់រំកុមារតូចផ្អែកលើសហគមន៍និងតាមខ្នងផ្ទះ | 18,128.2 | 17,666.2 | 16,944.7 | 18,411.4 | 18,411.4 |
- ពង្រឹងការគាំទ្រ និងការពិនិត្យ តាមដានកម្មវិធី | 4,268.8 | 2,969.9 | 4,126.6 | 11,358.4 | 17,545.1 |
២. កម្មវិធីមូលធន | 4,268.8 | 2,969.9 | 4,126.6 | 11,358.4 | 17,545.1 |
ការវិនិយោគ | 11.8 | 12.0 | 12.0 | 16.0 | 18.0 |
កិច្ចសហប្រតិបត្តិការបច្ចេកទេស | 4,257.0 | 2,957.9 | 4,114.6 | 11,342.4 | 17,527.1 |
ធនធានសរុប | 49,306.9 | 46,745.3 | 48,457.5 | 65,627.9 | 78,00 |
ការពង្រឹងគុណភាព និងប្រសិទ្ធភាពនៃការអប់រំនៅបឋមសិក្សា
១. វត្ថុបំណង
វត្ថុបំណងនៃអនុកម្មវិធីនេះគឺ ១) ប្រមូលកុមារដល់និងក្នុងវ័យសិក្សាបានចូលរៀនទាំងអស់គ្នា។ ២) ផ្តល់ការអប់រំបឋមសិក្សាប្រកបដោយគុណភាព។ ៣) រក្សាកុមារឲ្យរៀនចប់ភូមិសិក្សានិងបានបន្តការសិក្សាទៅភូមិ សិក្សាបន្ទាប់ទៀត។២. ការឆ្លើយតបទៅនឹងគោលនយោបាយ និងយុទ្ធសាស្រ្តក្នុងផែនការយុទ្ធសាស្រ្តវិស័យអប់រំ
គោលនយោបាយទី ១ ៖ ធានាលទ្ធភាពទទួលបានសេវាអប់រំប្រកបដោយសមធម៌* ធានាឲ្យកុមារអាយុ ៦ ឆ្នាំបានចូលរៀនបឋមសិក្សា រួមបញ្ចូលទាំងក្រុមបាត់បង់ឱកាសដូចជា កុមារពិការ កុមារជនជាតិភាគតិច ពលករកុមារ ជាដើម។
សកម្មភាពគោលនយោបាយៈ
* កាត់បន្ថយបន្ទុកចំណាយរបស់មាតាបិតាសិស្សគ្រប់ទិដ្ឋភាពដូចជាចំណាយក្រៅផ្លូវការជាដើម។
- សេចក្តីណែនាំស្តីពី ការអនុវត្តការពន្លឿនការសិក្សាសម្រាប់ក្រុមគោលដៅពិសេស រៀបចំបាន នៅឆ្នាំ ២០១០។
- សេចក្តីណែនាំស្តីពី ការអនុវត្តការអប់រំពីរភាសាសម្រាប់កុមារជនជាតិភាគតិច រៀបចំបាននៅ ឆ្នាំ ២០១០។
- សេចក្តីណែនាំស្តីពី ការធ្វើជំរឿនកុមារតាមភូមិចំណុះឱ្យសាលារៀននិងកសាងផែនទីខ្នងផ្ទះរៀបចំបាននៅឆ្នាំ២០១១។
- សេចក្តីណែនាំស្តីពី ការកសាងបរិស្ថានសិក្សាឆ្លើយតបទៅនឹងការការពារកុមារ សុខភាពសិក្សានិង យេនឌ័រ រៀបចំបាននៅឆ្នាំ ២០១២។
សកម្មភាពគោលនយោបាយៈ
សកម្មភាពគោលនយោបាយៈ
- សេចក្តីណែនាំស្តីពី ការគ្រប់គ្រងនិងប្រើប្រាស់ថវិកាដំណើរការសាលារៀន និងប្រាក់វិភាគទាន ដែលបានមកពីសប្បុរសជន មាតាបិតាសិស្សប្រកបដោយតម្លាភាព រៀបចំបាននៅឆ្នាំ ២០១០។
- ពង្រីកលទ្ធភាពចូលរួមរបស់ផ្នែកឯកជននិងសហគមន៍នៅគ្រប់កម្រិតសិក្សា ជាពិសេសក្រុមប្រឹក្សា ឃុំ-សង្កាត់ ។
* បន្តសាងសង់សាលារៀនថ្មីនិងមជ្ឈមណ្ឌលសិក្សាសហគមន៍ឬផ្តល់សម្ភាររូបវ័ន្តបន្ថែមចំពោះសាលារៀនបឋមសិក្សាមិនគ្រប់កម្រិតថ្នាក់។
- សេចក្តីណែនាំនិងផែនការសកម្មភាពសម្រាប់ការចូលរួមរបស់សហគមន៍ ក្នុងការអភិវឌ្ឍវិស័យអប់រំរៀបចំបាននៅក្នុងឆ្នាំ ២០១១។
- ការអនុវត្តអនុក្រឹត្យនិងសារាចរ ស្តីពីការផ្តល់អាជ្ញាប័ណ្ណជូនគ្រឹះស្ថានបឋមសិក្សាឯកជនបានពិនិត្យឡើងវិញនិងពង្រឹង នៅឆ្នាំ ២០១២។
សកម្មភាពគោលនយោបាយៈ
សកម្មភាពគោលនយោបាយៈ* បង្កើនចំនួនអាហារូបករណ៍ (ថវិកាឬស្បៀង) ដល់សិស្សមកពីគ្រួសារក្រីក្រ ជាពិសេសសិស្សស្រី ដើម្បីធានាបានការចូលរៀននៅសាលាបឋមសិក្សា និងមធ្យមសិក្សា។ ធានាកំណត់ឲ្យបាន លើមុខសញ្ញាសិស្សបឋមសិក្សាក្រីក្រ ឫសុវត្ថិភាពស្បៀងសម្រាប់កម្មវិធីផ្តល់អាហារូបត្ថម្ភ និងកម្មវិធីអាហារូបករណ៍សម្រាប់សិស្សថ្នាក់ទី ៤-៦ ។
- សេចក្តីណែនាំស្តីពីការបង្កើតនិងប្រើប្រាស់សាលារៀន ជាពិសេសសាលារៀនមិនគ្រប់កម្រិត ថ្នាក់ឲ្យមានប្រសិទ្ធភាពនិងនិរន្តរភាព រៀបចំបាននៅឆ្នាំ ២០១២ ។
- តម្រូវការសាលារៀនថ្មីនៅតាមភូមិ ដែលពុំទាន់មានសាលារៀននិងតំបន់ដែលមានសាលារៀន នៅឆ្ងាយពីផ្ទះប្រជាជន បានសិក្សានៅឆ្នាំ ២០១២។
គោលនយោបាយទី ២ ៖ លើកកម្ពស់គុណភាពនិងប្រសិទ្ធភាពសេវាអប់រំ
- សេចក្តីណែនាំនិងផែនការសកម្មភាពផ្តល់អាហារូបត្ថម្ភដល់សិស្សក្រីក្រ និងក្រុមងាយរងគ្រោះ នៅបឋមសិក្សា រៀបចំបាននៅឆ្នាំ ២០១២។
- តម្រូវការសេវានានានៅតំបន់ព្រំដែនជាក់លាក់ក្នុងខេត្តចំនួន១៥ បានសិក្សានៅឆ្នាំ២០១២។
- គោលនយោបាយអាហារូបករណ៍ជាតិ ជាពិសេសសម្រាប់សិស្សក្រីក្រនិងក្រុមងាយរងគ្រោះនៅបឋមសិក្សា កសាងបាននៅឆ្នាំ២០១៣ ។
- សេចក្តីណែនាំស្តីពីការផ្តល់អាហារូបករណ៍ដល់សិស្សនៅថ្នាក់ទី៤ដល់ទី៦ នៅតាមតំបន់ព្រំដែនក្នុងខេត្តចំនួន១៥រៀបចំបាននៅឆ្នាំ២០១៣។
* កាត់បន្ថយអត្រាត្រួតថ្នាក់ និងបោះបង់ការសិក្សានៅគ្រប់កម្រិតថ្នាក់។
សកម្មភាពគោលនយោបាយៈ
* កែលម្អគុណភាពបង្រៀន និង រៀននៅគ្រប់កម្រិតទូទាំងប្រទេស ។
- សេចក្តីណែនាំ ដើម្បីជំរុញការអនុវត្តប្រកាសស្តីពី បទបញ្ជាផ្ទៃក្នុងសម្រាប់គ្រឹះស្ថានបឋមសិក្សាសាធារណៈត្រង់ប្រការទី១៦ ស្តីពីការធ្វើតែសទ្បើងថ្នាក់នៅដើមឆ្នាំនិងចុងឆ្នាំសិក្សា រៀបចំបាន នៅឆ្នាំ២០១០។
- សេចក្តីណែនាំស្តីពីការពង្រឹងនិងធានាឲ្យបានការអនុវត្តម៉ោងបង្រៀនពី ៨៥០ ម៉ោង ទៅ ១០០០ ម៉ោង រៀបចំបាននៅឆ្នាំ២០១១។
សកម្មភាពគោលនយោបាយៈ
* បង្កើនគណនេយ្យភាពហិរញ្ញវត្ថុសាធារណៈ និង ការទទួលខុសត្រូវរបស់គ្រឹះស្ថានសិក្សា ក្នុងការ ប្រើប្រាស់ថវិកា និងការសម្រេចចិត្តលើកម្មវិធីនានា ។
- សេចក្តីណែនាំអនុវត្តគោលការណ៍ស្តីពីការកំណត់សាលាកុមារមេត្រីតាមកម្រិត រៀបចំបាន នៅឆ្នាំ២០១០។
- ផែនការមេនៃកម្រងសាលារៀន បានពិនិត្យឡើងវិញនៅឆ្នាំ ២០១០។
- សេចក្តីណែនាំ និងផ្សព្វផ្សាយការអនុវត្តក្រមសីលធម៌គ្រូបង្រៀន រៀបចំបាននៅឆ្នាំ២០១១។
- គោលការណ៍ណែនាំពង្រឹងការអនុវត្តកម្មវិធីសាលាកុមារមេត្រី កម្មវិធីពន្លឿនការសិក្សា និង កម្មវិធីអប់រំពីរភាសា រៀបចំបាននៅឆ្នាំ ២០១១។
- ផែនការមេសាលាកុមារមេត្រីដោយបញ្ចូលខ្លឹមសារស្តីពីការអប់រំកុមារពិការ បានពិនិត្យឡើង វិញនៅឆ្នាំ ២០១២។
សកម្មភាពគោលនយោបាយ៖
* បង្កើនតម្លាភាព និង កែលម្អការពិនិត្យតាមដានការបំពេញការងារ និងការទទួលខុសត្រូវរបស់គ្រូ បង្រៀន និងសាលារៀន។
- សេចក្តីណែនាំស្តីពីការអនុវត្ត កម្មវិធីអប់រំថ្នាក់ពីរភាសា អប់រំបញ្ចូលគ្នា ពន្លឿនការសិក្សា ការប្រើ ប្រាស់គ្រូសហគមន៍ និងការប្រើប្រាស់បញ្ជីពិនិត្យតាមដាននៅតាមសាលារៀនឬគ្រឹះស្ថាន សិក្សា រៀបចំបាននៅឆ្នាំ ២០១១។
សកម្មភាពគោលនយោបាយៈ
គោលនយោបាយទី៣ ៖ ការអភិវឌ្ឍស្ថាប័ន និង កសាងសមត្ថភាពមន្ត្រីអប់រំសម្រាប់ធ្វើវិមជ្ឈការ
- សេចក្តីណែនាំស្តីពី ការផ្សព្វផ្សាយលទ្ធផលសិក្សារបស់សិស្សសំដៅជំរុញការសិក្សា និងស្វ័យសិក្សារបស់សិស្ស រៀបចំបាននៅឆ្នាំ២០១២។
- លទ្ធផលនៃការបំពេញការងាររបស់ក្រុមបំប៉ននិងពិនិត្យតាមថ្នាក់ក្រុង ស្រុក ខណ្ឌ បានសិក្សា នៅឆ្នាំ ២០១២។
* ពង្រឹងប្រព័ន្ធពិនិត្យតាមដានការបំពេញការងារវិស័យអប់រំ និង ផលប៉ះពាល់ ។
សកម្មភាពគោលនយោបាយៈ
- សេចក្តីណែនាំដល់ក្រុមបំប៉ន និងពិនិត្យតាមដានថ្នាក់ក្រុង ស្រុក ខណ្ឌលើការបំពេញការងារអប់រំបឋមសិក្សារៀបចំបាននៅឆ្នាំ ២០១២ ។
៣. សូចនាករ និងចំណុចដៅ
- អត្រាពិតចូលរៀនថ្មីកើនពី ៩១.៩% នៅឆ្នាំសិក្សា ២០០៨-២០០៩ ទៅ ១០០% នៅឆ្នាំសិក្សា ២០១៣-២០១៤។
- អត្រាពិតនៃការសិក្សានៅបឋមសិក្សាកើនពី ៩៤.៤% នៅឆ្នាំសិក្សា ២០០៨-២០០៩ ដល់ ៩៨.០% នៅឆ្នាំ ២០១៣-២០១៤ ។
- អត្រាបញ្ចប់ការសិក្សាកើនពី ៨៥.៥% នៅឆ្នាំសិក្សា ២០០៨-២០០៩ ដល់ ១០០% នៅឆ្នាំសិក្សា ២០១៣-២០១៤។
- អត្រាត្រួតថ្នាក់ថយចុះពី ៨.៩% នៅឆ្នាំសិក្សា ២០០៨-២០០៩ មកត្រឹម៥% នៅឆ្នាំសិក្សា ២០១៣-២០១៤។
- អត្រាបោះបង់ការសិក្សាថយចុះពី ៨.៣% នៅឆ្នាំសិក្សា ២០០៨-២០០៩ មកត្រឹម ៥% នៅឆ្នាំសិក្សា ២០១៣-២០១៤។
- យ៉ាងហោចណាស់ ៧៥% នៃសាលាបឋមសិក្សាទាំងអស់នឹងជាសាលាកុមារមេត្រីនៅឆ្នាំសិក្សា២០១៣-២០១៤។
៤. សកម្មភាព និងកម្មវិធីចម្បងៗ
៤.១. កម្មវិធីចរន្ត (ថវិកាកម្មវិធី និងថវិកាផេ្សងៗទៀត)
- ផ្តល់ថវិកាដំណើរការសាលារៀននៅទូទាំងប្រទេស ដោយផ្អែកលើការព្រមព្រៀងបង្កើនកញ្ចប់ថវិកានិងរូបមន្តបែងចែកថវិកា សម្រាប់សិស្សម្នាក់ៗជារៀងរាល់ឆ្នាំ ពិសេសសម្រាប់សាលារៀន ជួបការលំបាក ។
- ពង្រឹង និង ពង្រីក កម្មវិធីសាលាកុមារមេត្រីដែលមានសកម្មភាពបំប៉នសមត្ថភាពដល់ក្រុមបំប៉ន និងពិនិត្យតាមដានថ្នាក់ក្រុង ស្រុក ខណ្ឌ និងកម្មវិធីបណ្ណាល័យ ។
- លើកទឹកចិត្តគ្រូបង្រៀនល្អនិងសាលារៀនល្អ។។
- ពិនិត្យតាមដានដំណើរការសាលារៀន។
៤.២. កម្មវិធីមូលធន
ការវិនិយោគ ៖- សាងសង់បង្គន់អនាម័យ អណ្តូងទឹក បន្ទប់ធនធាន បណ្ណាល័យនៅតាមសាលាបឋមសិក្សា ពិសេស នៅតំបន់ដាច់ស្រយាល។
- សាងសង់កន្លែងស្នាក់នៅឲ្យគ្រូបង្រៀននៅតាមតំបន់ដាច់ស្រយាល។
- ផ្តល់បន្ទប់រៀនបន្ថែមដល់សាលាមិនគ្រប់កម្រិត សាលាដែលមានសិស្សច្រើន និងសាលាដែល រៀន ៣ វេន។
- ការផ្តល់ឧបករណ៍ជំនួយសម្រាប់កុមារពិការ ឱ្យសមស្របឆ្លើយតបទៅនឹងតម្រូវការការសិក្សា ដូចជា វ៉ែនតា រទេះរុញ កាសស្តាប់ ជាប់ត្រចៀក ចាប់ពីឆ្នាំ២០០៩។
ពង្រឹងសមត្ថភាពមន្ត្រីថ្នាក់កណ្តាល ថ្នាក់ខេត្ត ថ្នាក់ស្រុក និងថ្នាក់កម្រងសាលាដើម្បីលើក កម្ពស់ការងារផែនការ ការគ្រប់គ្រង និងការពិនិត្យតាមដាននៃសកម្មភាព និងចំណាយ ប្រតិបត្តិការ ដើម្បីជំរុញការអនុវត្តកម្មវិធីសាលាកុមារមេត្រី។
គាំទ្រដល់ការបង្កើត និងពង្រឹងក្រុមបំប៉ននិងពិនិត្យតាមដានថ្នាក់ក្រុង ស្រុក ខណ្ឌ ដែលនឹង ទទួលខុសត្រូវជួយកម្រងសាលារៀន នៅក្នុងការអនុវត្តការពិនិត្យតាមដានតាមបែបវិមជ្ឈការ លើការបំពេញការងាររបស់សាលារៀន។
ពង្រឹងនិងពង្រីកកម្មវិធីសាលាកុមារមេត្រី ដែលមានសកម្មភាពប្រសិទ្ធភាពការរៀននិងបង្រៀន ការសិក្សាចិត្តសង្គម ការអប់រំពិសេស ការអប់រំបញ្ចូលគ្នា ការបង្រៀនថ្នាក់គួប ការអប់រំពីរភាសា ស្តង់ដាកម្មវិធីសិក្សាអប្បរមា កុមារក្រៅសាលា អាន-សរសេរថ្នាក់ទី១ កម្មវិធីបណ្ណាល័យ ជំនាញបំណិនជីវិតតាមតំបន់ ការការពារមេរោគអេដស៍/ជំងឺអេដស៍ បញ្ហាសុខភាពដ៏ទៃទៀត អាហារូបករណ៍ អាហារូបត្ថម្ភ និងកញ្ចប់ថវិកាសម្រាប់កែលម្អសាលារៀន ជាពិសេស នៅតាមតំបន់ព្រំដែន និងតំបន់ត្រីកោណ។
លើកកម្ពស់ និងផ្សព្វផ្សាយជារៀងរាល់ឆ្នាំពីសារៈសំខាន់នៃការអប់រំដល់សហគមន៍ និងអាជ្ញាធរដែនដី ដើម្បីធានាការអភិវឌ្ឍដែលមានការចូលរួមនៅថ្នាក់តំបន់ជាមួយនឹងចីរភាព និងភាពជាម្ចាស់។
៥. ការគ្រប់គ្រងកម្មវិធីនិងពិនិត្យតាមដាន
នាយកដ្ឋានបឋមសិក្សាគ្រប់គ្រងនិងពិនិត្យតាមដានផលសម្រេចរបស់កម្មវិធីនេះ។ ការពិនិត្យ តាមដានវឌ្ឍនភាពរបស់កម្មវិធីជាការទទួលខុសត្រូវរបស់ ក្រុមគ្រូឧទ្ទេសបង្គោលថ្នាក់ជាតិ និងក្រុម បំប៉ននិងពិនិត្យតាមដានថ្នាក់ក្រុង ស្រុក ខណ្ឌស្របតាមផែនការការងារ និងផែនការអភិវឌ្ឍសាលារៀន ដែលបានឯកភាព។ ការិយាល័យអប់រំ យុវជន និងកីឡាក្រុង ស្រុក ខណ្ឌ ជាអ្នកគ្រប់គ្រងថវិការបស់ កម្មវិធីនេះ និង បើកផ្តល់សាច់ប្រាក់ទៅឱ្យសាលារៀន។ ការិយាល័យអប់រំ យុវជន និងកីឡាក្រុង ស្រុក ខណ្ឌនីមួយៗ ត្រូវធ្វើរបាយការណ៍ប្រចាំខែជូនដល់មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ស្តីពី សកម្មភាពបច្ចេកទេស និងស្ថានភាពហិរញ្ញវត្ថុរបស់កម្មវិធី។មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ទទួលខុសត្រូវក្នុងការពិនិត្យតាមដាន លទ្ធផលនិងការរីកចម្រើនទូទៅនៃសកម្មភាពផ្នែកបច្ចេកទេស និងការផ្តល់ហិរញ្ញប្បទានរបស់កម្មវិធីកែលម្អកំហុស ឆ្គងពេលចាំបាច់ និងធានាការបញ្ជូនរបាយការណ៍ប្រចាំខែទាន់ពេលវេលា។ មន្ទីរអប់រំ យុវជន និង កីឡារាជធានី-ខេត្ត ត្រូវធ្វើរបាយការណ៍ប្រចាំត្រីមាសជូននាយកដ្ឋានបឋមសិក្សា ទាំងផ្នែកបច្ចេកទេស និង ហិរញ្ញវត្ថុ។
៦. ផែនការហិរញ្ញវត្ថុ (គិតជាលានរៀល)
សកម្មភាព | 2009 | 2010 | 2011 | 2012 | 2013 |
១. កម្មវិធីចរន្ត | 45,038.1 | 43,775.4 | 44,330.9 | 54,269.5 | 60,456.2 |
- ថវិកាដំណើរការសាលារៀន | 22,641.1 | 23,139.3 | 23,259.6 | 24,499.7 | 24,499.7 |
- ការពង្រឹងសកម្មភាពរៀន និងបង្រៀន | 18,128.2 | 17,666.2 | 16,944.7 | 18,411.4 | 18,411.4 |
- ការពង្រឹងការពិនិត្យតាមដានកម្មវិធី ការកសាងសមត្ថភាពនិងលើកទឹកចិត្ត | 4,268.8 | 2,969.9 | 4,126.6 | 11,358.4 | 17,545.1 |
២. កម្មវិធីមូលធន | 4,268.8 | 2,969.9 | 4,126.6 | 11,358.4 | 17,545.1 |
ការវិនិយោគ | 11.8 | 12.0 | 12.0 | 16.0 | 18.0 |
កិច្ចសហប្រតិបត្តិការបច្ចេកទេស | 4,257.0 | 2,957.9 | 4,114.6 | 11,342.4 | 17,527.1 |
សរុបរួម | 49,306.9 | 46,745.3 | 48,457.5 | 65,627.9 |
ការអភិវឌ្ឍការអប់រំបណ្តុះបណ្តាលបច្ចេកទេសឧត្តមសិក្សា និងស្រាវជ្រាវវិទ្យាសាស្ត្រ
១. វត្ថុបំណង
អនុកម្មវិធីនេះមានវត្ថុបំណង បន្តពង្រីកការចូលរៀននៅកម្រិតក្រោយមធ្យមសិក្សា និងធានាឱ្យបាននូវការអភិវឌ្ឍធនធានបញ្ញា និងការផ្តល់ធនធានមនុស្សប្រកបដោយគុណភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ និងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជា។ សមធម៌នៃការចូលរៀនត្រូវបានពង្រីកតាមរយៈកម្មវិធីអាហារូបករណ៍ សម្រាប់សិស្សអាទិភាព(សិស្សពូកែ សិស្សក្រីក្រ សិស្សមកពីតំបន់ដាច់ស្រយាល និងសិស្សនារី)។ អាទិភាពមួយចំនួន នឹងត្រូវបានផ្តល់ដល់សិស្សដែលចុះឈ្មោះសម្រាប់ជំនាញដែលពាក់ព័ន្ធ តិចតួចទៅនឹងទីផ្សារតែមានប្រយោជន៍ច្រើនចំពោះសង្គមជាពិសេសផ្នែក អប់រំសុខាភិបាល កសិកម្ម បច្ចេកវិទ្យា វិស្វកម្ម វិទ្យាសាស្ត្រ និងគណិតសាស្ត្រ ។២. ការឆ្លើយតបទៅនឹងគោលនយោបាយ និងយុទ្ធសាស្រ្តក្នុងផែនការយុទ្ធសាស្រ្តវិស័យអប់រំ
គោលនយោបាយទី ១ ៖ ធានាលទ្ធភាពទទួលបានសេវាអប់រំប្រកបដោយសមធម៌សកម្មភាពគោលនយោបាយ ៖
- បង្កើនកាលានុវត្តភាពនៃការចូលរៀនប្រកបដោយសមធម៌នៅឧត្តមសិក្សា តាមរយៈការបង្កើនចំនួន អាហារូបករណ៍សម្រាប់សិស្សអាទិភាព (សិស្សពូកែ សិស្សក្រីក្រ សិស្សមកពីតំបន់ដាច់ស្រយាល និងសិស្សនារី) និងការជំរុញឲ្យមានភាពជាដៃគូរវាងសាធារណៈ ឯកជន និងដៃគូអភិវឌ្ឍ។
- កសាងរបាយការណ៍ចំណាយប្រចាំឆ្នាំអំពីចំនួននិស្សិតអាហារូបករណ៍ ចុះឈ្មោះចូលរៀននៅ តាមគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ ចាប់ពីឆ្នាំ២០១០ តទៅ ។
- សាងផែនការសម្រាប់ពង្រីកគ្រឹះស្ថានឧត្តមសិក្សាជាជំហានៗ និង សម្រាប់កម្មវិធីជំនាញ អាទិភាព ដូចជាផ្នែកអប់រំ សិល្បៈ មនុស្សសាស្ត្រ សុខាភិបាល កសិកម្ម វិស្វកម្ម បច្ចេកវិទ្យា វិទ្យាសាស្ត្រ និង គណិតសាស្ត្រ នៅឆ្នាំ ២០១១ ។
- រៀបចំគោលការណ៍រវាងក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពង្រីកកម្មវិធីអាហារូបករណ៍នៅឧត្តមសិក្សាចាប់ពី ១៥% ឡើងទៅនៃចំនួនសិស្ស ប្រឡង ជាប់មធ្យមសិក្សាទុតិយភូមិក្នុងឆ្នាំនីមួយៗ ចាប់ពីឆ្នាំ២០១១។ គោលការណ៍នេះ នឹងបញ្ចូលនូវ ប្រាក់អាហារូបករណ៍ សម្រាប់គាំទ្រជីវភាពសិក្សារបស់និស្សិតអាហារូបករណ៍ ។
គោលនយោបាយទី ២ ៖ លើកកម្ពស់គុណភាពនិងប្រសិទ្ធភាពសេវាអប់រំ
- កសាងគោលនយោបាយអភិវឌ្ឍមូលដ្ឋានសម្ភាររូបវ័ន្តនៅឧត្តមសិក្សា រួមបញ្ចូលទាំង ហេដ្ឋា រចនាសម្ព័ន្ធ និងអន្តេវាសិកដ្ឋាន ចាប់ពីឆ្នាំ ២០១២។
សកម្មភាពគោលនយោបាយ ៖
- កែលម្អគុណភាពនៃការបង្រៀន ការរៀន និងការស្រាវជ្រាវនៅឧត្តមសិក្សា តាមរយៈការអនុវត្ត វិធីសាស្ត្របង្រៀនបច្ចុប្បន្នភាព ការអភិវឌ្ឍកម្មវិធីសិក្សា និងការបំពាក់មូលដ្ឋានសម្ភាររូបវ័ន្ត ។
- កសាងក្របខណ្ឌអភិវឌ្ឍកម្មវិធីសិក្សាសម្រាប់ឧត្តមសិក្សា ដោយពិចារណាលើសមត្ថភាពនៃ គ្រូបង្រៀននៅឧត្តមសិក្សា ទីផ្សារការងារ និង តម្រូវការរបស់ជាតិ នៅឆ្នាំ២០១២។
គោលនយោបាយទី៣៖ អភិវឌ្ឍស្ថាប័ន និង អភិវឌ្ឍសមត្ថភាពមន្ត្រីអប់រំសម្រាប់ធ្វើវិមជ្ឈការ
- អភិវឌ្ឍក្របខណ្ឌគុណវុឌ្ឍិសម្រាប់ឧត្តមសិក្សា នៅឆ្នាំ ២០១២។
សកម្មភាពគោលនយោបាយ ៖
- អភិវឌ្ឍសមត្ថភាពមន្ត្រី និង កែលម្អការគ្រប់គ្រងស្ថាប័នឧត្តមសិក្សា តាមរយៈការបណ្តុះបណ្តាល ការលើកទឹកចិត្ត ការកែទម្រង់ស្ថាប័ន និងការគ្រប់គ្រងហិរញ្ញវត្ថុដែលផ្តល់ស្វ័យភាពប្រតិបត្តិ កាន់ តែច្រើនដល់គ្រឹះស្ថានឧត្តមសិក្សា។
- កសាងគោលនយោបាយនិងចក្ខុវិស័យអភិវឌ្ឍឧត្តមសិក្សាក្នុងឆ្នាំ២០២០ បញ្ចប់នៅឆ្នាំ ២០១០។
- កសាងគោលការណ៍ ឧបករណ៍ និងយន្តការពិនិត្យតាមដាននិងវាយតម្លៃសមិទ្ធកម្មនៃការ បំពេញការងាររបស់គ្រឹះស្ថានឧត្តមសិក្សា នៅឆ្នាំ២០១០។
- កសាងបទដ្ឋានសម្រាប់គ្រឹះស្ថានឧត្តមសិក្សា ដើម្បីពិនិត្យឡើងវិញលើរចនាសម្ព័ន្ធការ គ្រប់គ្រងបច្ចុប្បន្ននៅតាមគ្រឹះស្ថានឧត្តមសិក្សា ឲ្យស្របតាមច្បាប់ស្តីពីការអប់រំ នៅឆ្នាំ ២០១១។
- កសាងផែនការអភិវឌ្ឍសមត្ថភាពបុគ្គលិករដ្ឋបាល និងគ្រូបង្រៀននៅឧត្តមសិក្សា ឆ្នាំ ២០១១។
- កសាងគោលការណ៍ណែនាំ សម្រាប់ការរៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍគ្រឹះស្ថានឧត្តម សិក្សាដោយផ្សារភ្ជាប់នឹងប្រព័ន្ធ HEMIS នៅឆ្នាំ២០១១។
- កសាងគោលការណ៍សម្រាប់អភិបាលកិច្ច និងការគ្រប់គ្រងហិរញ្ញវត្ថុនៃគ្រឹះស្ថានឧត្តមសិក្សានៅឆ្នាំ២០១២។
- រៀបចំឲ្យមានសាកលវិទ្យាល័យពេញលេញចំនួន ២ នៅឆ្នាំ២០១៣ ។
៣. សូចនាករ និងចំណុចដៅ
- ចំនួននិស្សិតចូលរៀននៅគ្រឹះស្ថានឧត្តមសិក្សាកើនពី ១៣៧០០០ នាក់ នៅឆ្នាំសិក្សា ២០០៨-២០០៩ ទៅដល់ ១៩៥៦១៧ នាក់ ក្នុងនោះ ៤០% ជានិស្សិតស្រី នៅឆ្នាំ ២០១៣-២០១៤ ។
- ចំនួននិស្សិតចូលរៀននៅតាមគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ កើនពី ៤៦៣៩៥ នាក់ នៅឆ្នាំ សិក្សា ២០០៨-២០០៩ ទៅដល់ ៨៤០៣៥ នាក់នៅឆ្នាំសិក្សា ២០១៣-២០១៤។
- ចំនួននិស្សិតចូលរៀនផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងគណិតវិទ្យានៅគ្រឹះស្ថានឧត្តមសិក្សាមានចំនួន ២៥% ចាប់ពីឆ្នាំសិក្សា ២០០៨-២០០៩ ដល់ឆ្នំាសិក្សា ២០១៣-២០១៤។ ។
- ស្ថានភាពនៃបុគ្គលិកគ្រឹះស្ថានឧត្តមសិក្សាត្រូវបានកែលម្អ រៀងរាល់ឆ្នាំ ដោយការបន្ថែមបុគ្គលិកដែលត្រឡប់មកពីការសិក្សានៅបរទេស ។ ធ្វើរបាយការណ៍ពីចំនួនអ្នកមានសញ្ញាបត្រ បរិញ្ញាជាន់ខ្ពស់ និងបណ្ឌិតដែលមានគុណភាពពិតប្រាកដ ។
- ប្រព័ន្ធព័ត៌មានគ្រប់គ្រងឧត្តមសិក្សានឹងចាប់ដំណើរការពីឆ្នាំសិក្សា ២០១១-២០១២ ។
- សាកលវិទ្យាល័យពេញលេញចំនួន ០២ ចាប់ដំណើរការនៅឆ្នាំសិក្សា ២០១៣-២០១៤។
៤. កម្មវិធី និងសកម្មភាពចម្បងៗ
៤.១. កម្មវិធីចរន្ត (ថវិកាកម្មវិធី និងថវិកាផេ្សងៗទៀត)
- ផ្តល់ថវិកាសម្រាប់ដំណើរការ និងសកម្មភាពស្រាវជ្រាវដល់គ្រឹះស្ថានឧត្តមសិក្សាក្រោមការគ្រប់គ្រងរបស់ ក្រសួងអប់រំ យុវជន និងកីឡា។ ថវិកាទាំងនេះត្រូវផ្អែកលើចំនួននិស្សិតអាហារូបករណ៍ និងតម្លៃសិក្សានៃនិស្សិតម្នាក់តាមកម្មវិធីនីមួយៗ។
- ពិនិត្យតាមដាននិងវាយតម្លៃលើការគ្រប់គ្រងការងារបណ្តុះបណ្តាល និងពង្រឹងគុណភាពនៅតាមគ្រឹះស្ថានឧត្តមសិក្សា។
- ផ្តល់ថវិកាពង្រឹងប្រព័ន្ធចុះឈ្មោះចូលរៀន ប្រព័ន្ធព័ត៌មានគ្រប់គ្រង និងការស្រាវជ្រាវ។
- បន្តប្រែក្លាយគ្រឹះស្ថានឧត្តមសិក្សាសាធារណៈរបស់ក្រសួងអប់រំ យុវជន និងកីឡាដែលកំពុងដំណើរការឲ្យទៅជាគ្រឹះស្ថានសាធារណៈរដ្ឋបាល។
៤.២. កម្មវិធីមូលធន
ការវិនិយោគ ៖
- ផ្តល់មូលដ្ឋានសម្ភារៈសម្រាប់ការបង្រៀននិងការរៀនសំដៅពង្រីក កម្មវិធីវិទ្យាសាស្ត្របច្ចេកវិទ្យានិងគណិតវិទ្យានៅគ្រឹះស្ថាន ឧត្តមសិក្សា ។
- អភិវឌ្ឍប្រព័ន្ធព័ត៌មានគ្រប់គ្រងឧត្តមសិក្សា ដោយរួមបញ្ចូលទាំងកម្មវិធីកុំព្យូទ័រហិរញ្ញវត្ថុ។
កិច្ចសហប្រតិបត្តិការបច្ចេកទេស ៖
- កសាងអន្តេវាសិកដ្ឋាន សម្រាប់និស្សិតមកពីខេត្ត ពិសេសសម្រាប់និស្សិតនារី ។
- សិក្សាស្រាវជ្រាវអំពីការងារ នៃនិស្សិតបញ្ចប់ការសិក្សា។
- សិក្សានិងវាយតម្លៃអំពីលទ្ធភាពបង្កើតសាកលវិទ្យាល័យពេញលេញកម្រិតខ្ពស់ ឲ្យស្របតាមបរិបទឧត្តមសិក្សាកម្ពុជា តាមរយៈការរៀបចំឯកសារទស្សនទាន និងការសិក្សាអំពីសាកលវិទ្យាល័យក្នុងតំបន់ និងអន្តរជាតិ ។
- អភិវឌ្ឍសមត្ថភាពបុគ្គលិក និងពង្រីកកម្មវិធីនានា ដើម្បីឈានទៅសាកល្បងអនុវត្តសាកល វិទ្យាល័យចំនួន ០២។
- សិក្សាលទ្ធភាពក្នុងការអនុវត្តប្រព័ន្ធឥណទានកម្ចី (credit loan scheme) ក្នុងសហប្រតិបត្តិការជាមួយភ្នាក់ងារឥណទានក្នុងស្រុក ។
- ផ្តល់កញ្ចប់ថវិកា (block grant) ទៅតាមចំនួននិស្សិតអាហារូបករណ៍រដ្ឋ ជាពិសេសនិសិ្សតអាទិភាព (និស្សិតស្រី និស្សិតក្រីក្រ និងនិស្សិតមកពីតំបន់ជួបការលំបាក) ដល់ គ្រឹះស្ថានឧត្តមសិក្សា ដោយផ្តោតលើកម្មវិធីសិក្សាមានប្រយោជន៍ ចំពោះសង្គមជាពិសេស ផ្នែកអប់រំសុខាភិបាល កសិកម្ម បច្ចេកវិទ្យា វិទ្យាសាស្ត្រ និងគណិតសាស្ត្រ ដែលត្រូវអនុវត្តចាប់ពីឆ្នាំ២០១១។
- អភិវឌ្ឍសមត្ថភាពគ្រូបង្រៀននៅឧត្តមសិក្សា ដោយការផ្តល់អាហារូបករណ៍ទៅសិក្សា នៅក្នុងប្រទេស និងនៅបរទេសនិងសកម្មភាពស្រាវជ្រាវ ។
- ផ្តល់ជំនួយការបច្ចេកទេសសម្រាប់ការដំណើរការអភិវឌ្ឍវិស័យឧត្តមសិក្សា។
- បញ្ជូននិស្សិតទៅសិក្សានៅបរទេសស្ថិតក្រោមកម្មវិធីសហប្រតិបត្តិការពហុភាគី និងទ្វេភាគី ។
៥. ការពិនិត្យតាមដាន និងការគ្រប់គ្រងកម្មវិធី
ថវិកាសម្រាប់ការគាំទ្រ និងដំណើរការគ្រឹះស្ថានសិក្សាត្រូវគ្រប់គ្រងផ្ទាល់ដោយគ្រឹះស្ថាន ឧត្តមសិក្សា ។ នាយកដ្ឋានឧត្តមសិក្សានឹងទទួលខុសត្រូវលើការពង្រឹងគុណភាពអប់រំ និងការពិនិត្យតាមដាន ។ នាយកដ្ឋានឧត្តមសិក្សានឹងទទួលខុសត្រូវលើការរៀបចំផែនការ យុទ្ធសាស្ត្រផ្នែកឧត្តមសិក្សា ក្របខណ្ឌនៃការធ្វើផែនការប្រចាំឆ្នាំដោយរាប់បញ្ចូលអាទិភាពចំណាយ សម្រាប់អាហារូបករណ៍ និងការបែងចែកថវិកាទៅដល់គ្រឹះស្ថានឧត្តមសិក្សានីមួយៗ ។ គ្រឹះស្ថានឧត្តមសិក្សានីមួយៗត្រូវរៀបចំផែនការការងារប្រចាំឆ្នាំ ដោយរាប់បញ្ចូលការកែលម្អចំណុចដៅផែនការសកម្មភាព និងគម្រោងថវិកា ។នាយកដ្ឋានឧត្តមសិក្សានឹងធ្វើការពិនិត្យតាមដានផលប៉ះពាល់វឌ្ឍនភាព ការងារលទ្ធផល សិក្សារបស់និស្សិត ប្រសិទ្ធភាពនៃការបំពេញការងាររបស់គ្រឹះស្ថានឧត្តមសិក្សា និងបញ្ហាផ្សេងទៀត ។ របាយការណ៍ពិនិត្យតាមដានត្រូវដាក់ជូនទៅថ្នាក់ដឹកនាំក្រសួងទទួល បន្ទុកឧត្តមសិក្សា ។ របាយការណ៍ប្រចាំឆ្នាំត្រូវរួមបញ្ចូលវិធានការសម្រាប់ការបំពេញ ការងារ ដែលត្រូវបានស្នើដោយគ្រឹះស្ថានឧត្តមសិក្សាសម្រាប់ការកែលម្អនៅ ក្នុងផែនការការងាររបស់ខ្លួន ។
ក្រសួងអប់រំ យុវជន និងកីឡានឹងបន្តអនុវត្តគោលនយោបាយវិមជ្ឈការក្នុងការគ្រប់គ្រងផ្នែក ឧត្តមសិក្សាតាមរយៈការជំរុញគ្រឹះស្ថានឧត្តមសិក្សានីមួយៗ ឱ្យបង្កើតប្រព័ន្ធអភិបាលកិច្ច និងការគ្រប់គ្រងរបស់ខ្លួនប្រកបដោយតម្លាភាពនិងគណនេយ្យភាព។ លក្ខណៈពិសេសដែលរំពឹងទុក គឺការបង្កើតក្រុមប្រឹក្សាភិបាលដែលមានសមត្ថភាពការបោះផ្សាយឯកសារ ហិរញ្ញវត្ថុ លទ្ធផលសិក្សា និងការពណ៌នាភារកិច្ចសម្រាប់បុគ្គលិកម្នាក់ៗក្នុងការគ្រប់គ្រង ។
៦. ផែនការហិរញ្ញវត្ថុ (គិតជាលានរៀល)
សកម្មភាព | ២០០៩ | ២០១០ | ២០១១ | ២០១២ | ២០១៣ |
១. កម្មវិធីថវិកាចរន្ត | 3249.0 | 3493.0 | 15121.9 | 27310.0 | 40568.0 |
កម្មវិធីអាហារូបករណ៍សម្រាប់គ្រឹះស្ថានឧត្តមសិក្សា | 2895.0 | 3163.0 | 13610.0 | 24579.0 | 36544.0 |
កម្មវិធីអភិវឌ្ឍសមត្ថភាពសម្រាប់ការចុះឈ្មោះចូលរៀន | 88.5 | 75.9 | 347.7 | 628.1 | 933.8 |
ការបោះពុម្ពសៀវភៅ | 9.2 | 20.5 | 105.8 | 191.2 | 248.2 |
ការពិនិត្យតាមដាននិងវាយតម្លៃនិងពង្រឹងគុណភាព | 256.3 | 233.6 | 1058.4 | 1911.7 | 2842 |
២. កម្មវិធីមូលធន | 0 | 1207.8 | 6630.0 | 6332.5 | 6332.5 |
ការវិនិយោគ | 0 | 0 | 297.5 | 0 | 0 |
កិច្ចសហប្រតិបត្តិការបច្ចេកទេស | 0 | 1207.8 | 6332.5 | 6332.5 | 6332.5 |
ធនធានសរុប | 3249.0 | 4700.8 | 21751.9 |
បណ្តុះបណ្តាលគ្រូបង្រៀន
១. វត្ថុបំណង និងយុត្តិកម្ម
វត្ថុបំណងទីមួយ គឺធានាការផ្តល់គ្រូបង្រៀនគ្រប់កម្រិតសិក្សាប្រកបដោយប្រសិទ្ធ ភាព ដើម្បីឆ្លើយតបទៅនឹងការពង្រីកប្រព័ន្ធអប់រំរួមទាំងការពង្រីក សមត្ថភាពអ្នកគ្រប់គ្រងសាលាគរុកោសល្យ និងអ្នកគ្រប់គ្រងអប់រំ គ្រូឧទ្ទេស នាយកសាលារៀន និងមន្ត្រីអប់រំសំខាន់ៗផ្សេងទៀត ។វត្ថុបំណងទី៣គឺកែលម្អគុណភាពនៃការបង្រៀនតាមរយៈការពង្រីកការធ្វើវិក្រឹតការគ្រូបង្រៀន ។
២. ការឆ្លើយតបទៅនឹងគោលនយោបាយ និងយុទ្ធសាស្រ្តក្នុងផែនការយុទ្ធសាស្រ្តវិស័យអប់រំ
គោលនយោបាយទី ១ ៖ ធានាលទ្ធភាពទទួលបានសេវាអប់រំប្រកបដោយសមធម៌- ធានាសនិទានកម្មបុគ្គលិកអប់រំសម្រាប់តំបន់ដាច់ស្រយាល និងជួបការលំបាក ។
- ផែនការសកម្មភាពក្នុងការបង្រៀនថ្នាក់គួបសម្រាប់គ្រូនៅតំបន់ ព្រំដែន តំបន់ដាច់ស្រយាល និងឬតំបន់ជនជាតិភាគតិចត្រូវបានរៀបចំជារៀងរាល់ឆ្នាំ។
- លើកកម្ពស់ការអភិវឌ្ឍគ្រូបង្រៀនទាំងការបណ្តុះបណ្តាល និងវិក្រឹតការ។
- ផែនការសកម្មភាពសម្រាប់អភិវឌ្ឍសមត្ថភាពត្រូវបានរៀបចំតាមឆ្នាំនីមួយៗ។
- របាយការណ៍ស្តីពីការវិភាគតម្រូវការបំប៉ននិងផែនការ អភិវឌ្ឍសមត្ថភាពគ្រូឧទ្ទេសត្រូវបានបញ្ចប់នៅ ឆ្នាំ២០១០។
- ផែនការគោលស្តីពី ការអភិវឌ្ឍគ្រូបង្រៀន ត្រូវបានបញ្ចប់នៅឆ្នាំ២០១០។
- របាយការណ៍ស្តីពី ការវិភាគតម្រូវការសម្ភារៈរូបវ័ន្តនៅតាមសាលាគរុកោសល្យ ត្រូវបានបញ្ចប់ នៅឆ្នាំ ២០១០។
- ផែនការលើកកម្ពស់សមត្ថភាពគ្រូបង្រៀនមធ្យមសិក្សាដែលសមត្ថភាពនៅមានកម្រិត រៀបចំ បាននៅឆ្នាំ ២០១១។
- ខ្លឹមសារឯកសារ ICT ក្នុងកម្មវិធីបណ្តុះបណ្តាល គ្រូបង្រៀនត្រូវបានកែលម្អ នៅឆ្នាំ ២០១១។
- ម៉ូឌុលស្តីពីការយល់ដឹងយេនឌ័រ ត្រូវបានដាក់បញ្ចូលក្នុងកម្មវិធីបណ្តុះបណ្តាលជាផ្លូវការ នៅឆ្នាំ ២០១១។
- កម្មវិធីបណ្តុះបណ្តាលគ្រូបង្រៀន ត្រូវបានបញ្ចប់ការកែលម្អ នៅឆ្នាំ២០១២។
- ម៉ូឌុលស្តីពីការអប់រំបញ្ចូលគ្នា ក្នុងកម្មវិធីបណ្តុះបណ្តាលត្រូវ បានកែលម្អនៅឆ្នាំ ២០១២។
៣. សូចនាករ និងចំណុចដៅ
- គរុសិស្ស-គរុនិស្សិតថ្មីចំនួន ៥០០០នាក់ ក្នុងមួយឆ្នាំត្រូវបានជ្រើសរើសចូលរៀននៅសាលាគរុកោសល្យដែលក្នុង នោះយ៉ាងតិច៤០% មកពីតំបន់ជនបទ តំបន់ជួបការលំបាក តំបន់ដាច់ ស្រយាល និងក្រុមជនជាតិភាគតិច។
- គ្រូបឋមសិក្សាចំនួន ៣០០០នាក់ ត្រូវបានបង្កើនសមត្ថភាពឱ្យក្លាយជាគ្រូបង្រៀនកម្រិតអប់រំ មូលដ្ឋានតាមរយៈការបំប៉ននៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគទាំង ៦ នៅត្រឹមឆ្នាំសិក្សា ២០១៣-២០១៤។
- អធិការបឋមសិក្សាចំនួន ៩០នាក់ និងអធិការមធ្យមសិក្សាចំនួន ១២០នាក់ ត្រូវបានជ្រើសរើសតាមរយៈការបណ្តុះបណ្តាលនៅវិទ្យាស្ថានជាតិអប់រំ ត្រឹមឆ្នាំសិក្សា ២០១៣-២០១៤។
- គរុសិស្ស-គរុនិស្សិតចំនួន ១,៥០០នាក់ត្រូវបានជ្រើសរើសជារៀងរាល់ឆ្នាំ ពីតំបន់ជួបការលំបាកហើយពួកគេត្រូវបានចាត់តាំងឲ្យទៅ បម្រើការនៅតំបន់នោះវិញក្រោយពីបញ្ចប់ ការបណ្តុះបណ្តាល ។
៤. សកម្មភាព និងកម្មវិធីចម្បងៗ
៤.១. កម្មវិធីចរន្ត (ថវិកាកម្មវិធី និងថវិកាផេ្សងៗទៀត)
១- ថវិកាដំណើរការសាលាគរុកោសល្យទាំង ២៥- ផ្តល់ថវិកាដំណើរការប្រចាំឆ្នាំ ដល់សាលាមធ្យមសិក្សាគរុកោសល្យមត្តេយ្យមជ្ឈិមសាលាគរុកោសល្យ និងវិក្រឹតការរាជធានី-ខេត្តទាំង១៨ មជ្ឈមណ្ឌលគរុកោសល្យ ភូមិភាគទាំង៦ និងមជ្ឈមណ្ឌលធនធានចំនួន៦ សំដៅកែលម្អគុណភាព និងប្រសិទ្ធភាពនៃកម្មវិធីបណ្តុះបណ្តាលនិងវិក្រឹតការគ្រូបង្រៀន។ អាទិភាពមួយ សម្រាប់សាលាគរុកោសល្យ គឺការបណ្តុះបណ្តាលគ្រូបង្រៀនកម្រិតមូលដ្ឋាន ដើម្បីឆ្លើយតបប្រកបដោយភាពទន់ភ្លន់ទៅនឹងការប្រែប្រួលការចូល រៀននៅបណ្តាឆ្នាំខាងមុខនេះ។
- ផ្តល់ឱ្យនាយកសាលាបឋមសិក្សា និងមធ្យមសិក្សានូវជំនាញនានា ដើម្បីអនុវត្ត ការដឹកនាំឱ្យបានសកម្មនិងទទួលខុសត្រូវក្នុងការអនុវត្តវិធាន ការនានា និងគ្រប់គ្រងធនធានប្រកបដោយប្រសិទ្ធភាពនិងគុណភាពតាមរយៈកម្មវិធី បំប៉នសមត្ថភាពគ្រប់គ្រងអប់រំ។
- បង្កើនសមត្ថភាពបុគ្គលិក នៅសាលាគរុកោសល្យទាំងអស់ រួមមានការបំប៉នគ្រូ ឧទ្ទេស តាមរយៈកម្មវិធីអភិវឌ្ឍបុគ្គលិកនៅសាលាគរុកោសល្យ។
- ផ្តោតការយកចិត្តទុកដាក់ទៅលើការបង្រៀនថ្នាក់គួប ជាពិសេសសម្រាប់ សាលារៀនដែលស្ថិតនៅក្នុងតំបន់ដាច់ស្រយាលនិងសាលារៀនមិន គ្រប់កម្រិត ថ្នាក់។ អាទិភាពត្រូវផ្តល់ឱ្យគ្រូបង្រៀន ដែលបច្ចុប្បន្នកំពុងបង្រៀនថ្នាក់គួប។
- បង្កើនសមត្ថភាពគ្រូបឋមសិក្សាឱ្យទៅជាគ្រូបង្រៀនកម្រិតមូលដ្ឋាន ដើម្បីឆ្លើយតបទៅនឹងកំណើនសិស្សចូលរៀននៅមធ្យមសិក្សាបឋមភូមិ។
- បំប៉នសមត្ថភាព ស្តីពីការប្រើប្រាស់កម្មវិធីសិក្សា ស្តង់ដាកម្មវិធីសិក្សា និងអប់រំបញ្ចូលគ្នាជូនដល់គ្រួបង្រៀននៅគ្រប់កម្រិតសិក្សា។
- ផ្តល់ការបណ្តុះបណ្តាលបច្ចេកវិទ្យាព័ត៌មានសារគមនាគមន៍ ដល់គ្រូឧទ្ទេស និងគ្រូមធ្យមសិក្សាទាំងអស់។
- បំប៉នសមត្ថភាព ស្តីពីការបញ្ជ្រាបយេនឌ័រជូនដល់មន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់។
៤.២. កម្មវិធីមូលធន
ការវិនិយោគ ៖- លទ្ធកម្មបំពាក់ឧបករណ៍ ICT នៅសាលាគរុកោសល្យត្រូវបានរៀបចំឡើងនៅឆ្នាំ ២០១១។
- ពង្រឹងសមត្ថភាពគ្រប់គ្រងរបស់អ្នកដឹកនាំ នៅគ្រប់សាលាគរុកោសល្យ។
- ពង្រឹងសមត្ថភាពគ្រូឧទ្ទេស នៅសាលាគរុកោសល្យទាំងអស់អំពីវិធីសាស្ត្របង្រៀន ដូចជា ការសិក្សា ស្រាវជ្រាវមេរៀន និងការសិក្សាតាមបែបរិៈរក(Lesson Study and Inquiry Base Learning)។
- បំប៉នគ្រូឧទ្ទេសនៅសាលាគរុកោសល្យ ស្តីពីការអភិវឌ្ឍ និងប្រើប្រាស់សម្ភារឧបទេស។
- បំប៉នគ្រូឧទ្ទេសនៅសាលាគរុកោសល្យ ស្តីពីការប្រើប្រាស់ឧបករណ៍ពិសោធន៍។
- ពង្រឹងសមត្ថភាពមន្ត្រីនាយកដ្ឋានបណ្តុះបណ្តាលនិងវិក្រឹតការ
ដើម្បីកំណត់សកម្មភាពជាអាទិភាពសំដៅធ្វើឱ្យការផ្តល់សេវា
កាន់តែមានប្រសិទ្ធភាពតាមរយៈសកម្មភាពដូចខាងក្រោម ៖
- រៀបចំផែនការសកម្មភាពសម្រាប់បណ្តុះបណ្តាល និងវិក្រឹតការគ្រូបង្រៀន ដើម្បី ពង្រាយទៅកាន់សាលារៀននៅតំបន់ជនបទ តំបន់ដាច់ស្រយាល និងតំបន់ជួបការលំបាក ដោយសហការជាមួយនាយកដ្ឋានបុគ្គលិក។
- អភិវឌ្ឍផែនការសកម្មភាពសម្រាប់ពង្រឹងនិងពង្រីកការធ្វើវិក្រឹតការគ្រូបង្រៀន។
- វាយតម្លៃកម្មវិធីបណ្តុះបណ្តាល និងវិក្រឹតការគ្រូបង្រៀន រួមមានផលប៉ះពាល់នៃកម្មវិធីបណ្តុះបណ្តាលគ្រូសម្រាប់តំបន់ជនបទ តំបន់ដាច់ស្រយាល និងតំបន់ជួបការលំបាក។
៥. ការពិនិត្យតាមដាន និងការគ្រប់គ្រងកម្មវិធី
គោលបំណងនៃកម្មវិធីនេះ គឺធ្វើវិមជ្ឈការការពិនិត្យតាមដាន និងការវាយតម្លៃដល់សាលា គរុកោសល្យពីមជ្ឈការកសាងផែនការនិងត្រួតពិនិត្យ ទៅជាការពិនិត្យតាមដាននិងការគាំទ្រពីប្រព័ន្ធ បណ្តុះបណ្តាលថ្នាក់ជាតិ។ វត្ថុបំណងជាយុទ្ធសាស្ត្រនេះ គឺបង្កលទ្ធភាពផ្ទេរសិទ្ធិទទួលខុសត្រូវ និងស្វ័យភាពប្រតិបត្តិកាន់តែធំធេងដល់សាលាគរុកោសល្យ។ ថវិកាសម្រាប់ដំណើរការគ្រឹះស្ថាននីមួយៗត្រូវបានផ្តល់ ជូនតាមរយៈមន្ទីរអប់រំ យុវជន និងកីឡា រាជធានី-ខេត្ត និងនាយកដ្ឋានបណ្តុះបណ្តាលនិងវិក្រឹតការ។ នាយកដ្ឋានបណ្តុះបណ្តាល និងវិក្រឹតការ ត្រូវទទួលខុសត្រូវចំពោះការពិនិត្យតាមដាន និងការធានាគុណភាព។ នាយកដ្ឋានបណ្តុះបណ្តាល និងវិក្រឹតការត្រូវទទួលខុសត្រូវចំពោះការ កសាងផែនការនិងពិនិត្យតាមដានទូទៅ រួមមានការបែង ចែកថវិកាទៅតាមសេចក្តីណែនាំដែលបានឯកភាពគ្នារួចហើយ។ សាលាគរុកោសល្យនីមួយៗ ត្រូវ រៀបចំផែនការអភិវឌ្ឍន៍ប្រចាំឆ្នាំ និងរបាយការណ៍រីកចម្រើនប្រចាំត្រីមាសរៀងរាល់ឆ្នាំ។ការបែងចែកមូលនិធិទៅដល់សាលាគរុកោសល្យ ត្រូវគ្រប់គ្រងដោយមន្ទីរអប់រំ យុវជន និង កីឡារាជធានី ខេត្ត។ មន្ទីរអប់រំ យុវជន និង កីឡារាជធានី ខេត្តត្រូវរៀបចំផែនការបែងចែកថវិកា និងទទួលខុសត្រូវធ្វើរបាយការណ៍កិច្ចបញ្ជីការគណនេយ្យ។ គណៈកម្មការប្រើប្រាស់មូលនិធិរបស់ សាលាគរុកោសល្យ រួមមាននាយក នាយករង តំណាងបុគ្គលិក ២រូប និង តំណាងគរុសិស្ស គរុនិស្សិត ២រូប។
នាយកដ្ឋានបណ្តុះបណ្តាលនិងវិក្រឹតការទទួលខុសត្រូវ ចំពោះសកម្មភាពពិនិត្យតាមដានកម្មវិធី ដោយគិតទាំងការពិនិត្យតាមដានហិរញ្ញវត្ថុ។ នាយកដ្ឋានបណ្តុះបណ្តាលនិងវិក្រឹតការទទួលខុសត្រូវ ចំពោះការគ្រោង និងការតាមដានត្រួតពិនិត្យគុណភាពនិងប្រសិទ្ធភាពនៃការប្រើប្រាស់ ថវិការបស់ អនុកម្មវិធីនេះ។ មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ត្រូវធ្វើរបាយការណ៍ពិនិត្យតាមដានការ រីកចម្រើន ។
៦. ផែនការហិរញ្ញវត្ថុ (គិតជាលានរៀល)
សកម្មភាព | ២០០៩ | ២០១០ | ២០១១ | ២០១២ | ២០១៣ |
១. កម្មវិធីចរន្ត | 3898.0 | 4030.2 | 4538.0 | 4996.3 | 5565.9 |
ថវិកាដំណើរការសម្រាប់ សាលាគរុកោល្យ | 1704.5 | 1743.5 | 1963.2 | 2161.5 | 2407.9 |
កម្មវិធីអភិវឌ្ឍសមត្ថភាពគ្រប់គ្រងអប់រំ | 496.7 | 414.3 | 466.0 | 513.1 | 571.6 |
កម្មវិធីបន្តការអភិវឌ្ឍ/ វិក្រឹតការគ្រូបង្រៀន | 1552.4 | 1752.4 | 1973.6 | 2172.8 | 2420.5 |
ការពិនិត្យតាមដាន និង ការវាយតម្លៃ | 144.4 | 120.0 | 135.2 | 148.9 | 165.9 |
២.កម្មវិធីមូលធន | 3235.2 | 3200.0 | 3056.0 | 1600.0 | 0 |
១). កិច្ចសហប្រតិបត្តិការបច្ចេកទេស | 3235.2 | 3200.0 | 3056.0 | 1600.0 | 0 |
ធនធានសរុប | 7133.2 | 7230.2 | 7594 | 6596.3 | 556 |
អប់រំក្រៅប្រព័ន្ធ
(Non-Formal Education )
1. Objectives
Non-formal education aims to ensure that all children, youth, adults, poor people and those with disabilities realize their rights to a basic education and lifelong learning. Another objective is to provide opportunities for youth and adults to access life skills and become literate.2. Responding to ESP Strategies and Policies
Policy 1: Ensuring Equitable Access to Education Services- Expand public/NGO/community partnerships in formal and non-formal education in border, remote and disadvantaged areas as well as increase support for the
Policy action:
Policy 2: Improving the Quality and Efficiency of Education Services
- Guidelines on education partnerships in Non-formal education based on non-formal education management information system developed in 2011.
- Plan for Non-formal education management information system developed in 2013.
- Reduce repetition and drop out at all education levels.
- Guidelines on equivalency programs developed in 2011.
Policy 3: Institutional and Capacity Development for Educational Staff for Decentralization
- Re-entry, equivalency programs and community learning centres reviewed in2013.
- -Strengthen the management and leadership capacities of educational staff at national and sub- national levels.
- Medium term capacity development plan for provincial NFE staff developed in 2012
3. Indicators and Targets
- 90% students graduated from re-entry programs enter the formal education.
- The literacy rate of the 15 – 45 year old age group will have increased by 2% every year.
- The number of students in equivalency programs will have increased from 10,530 to 15,000 annually from SY 2009-2010 to SY 2013-2014.
- The number of youths and adults in literacy, life skill and income-generating programs is maintained at 60,000 annually until SY 2013-2014.
- The number of Community Learning Centers will have increased from 40 in SY 2009-2010 to 90 in SY 2013-2014.
- The number of Reading Centers will have increased by 24 annually.
- The NFE-MIS is fully operational at national and sub-national level with linkages built with the EMIS.
4. Main Programs and Activities
4.1) Recurrent programs (Program based budgeting and others budgeting)
a) Operational budget support for the expansion of re-entry programs for school dropouts.
- Expansion of re-entry and equivalency programs. Activities include:
b) Development of equivalency and re-entry programs and testing based on minimum standards.
c) Enhancing curriculum and learning materials.
- Expansion of literacy/life-skills programs. Activities focus on reviewing options for enabling sustainable provision of complementary literacy/life-skills strategies including linkages with non-formal skills training and community learning centers, and facilitating Government/Development Partner /NGO / community partnerships and bilingual programs for minority groups.
- Strengthen and expand community learning centers and reading centers to enhance knowledge and provide support for newly literate learners.
a) Developing NFE capacity assessment and NFE capacity development plans
- Upgrade the capacities of NFE staff. Activities include:
b) Strengthening capacity at central, provincial and community levels for the targeting, planning and management of NFE programs
c) Strengthening NFE information systems as a basis for better analysis of learning needs, poverty targeting, assessment of cost effectiveness, program monitoring and improved coordination of non-Government initiatives.
- Strengthening the NFE system from central to local levels.
- Facilitating program support for process monitoring including NFE reports based on the results of the Department of Non Formal Education and provincial and district NFE offices.
- Providing out-of-school youth with NFE MOEYS peer-education, life-skills for HIV/AIDS/Bird Flu, in cooperation with Development Partners and related NGOs.
- Expanding promotional activities through state and private media.
4.2) Capital programs
Investment
- Construct CLC buildings and reading rooms.
Technical Cooperation
- Conduct a survey into adult literacy of the 15 to 45 year old age group.
- Strengthen capacities at central, provincial, district and community levels for the targeting, planning and management of NFE programs.
- Strengthen NFE information systems as a basis for better analysis of learning needs, poverty targeting, and the assessment of cost effectiveness, program monitoring and improved coordination with non-Government initiatives
- Support to institutional development and of management strategies to strengthen NFE structures from central to community level.
5. Program Management and Monitoring
The department of Non-Formal Education will be responsible for overall program management, including the design of interventions, targeting, planning, quality assurance and monitoring, but with an emphasis on collaboration with other departments, provincial and district offices, other ministries and community organizations/NGOs. DNFE is the designated implementing body for the NFE programs. It will also provide provinces with an annual budget allocation and assistance for program action plans. The DNFE will produce an annual report on its program progress and impact, drawing on data from the provinces.Financial management arrangements will be reviewed. Options include a demand-driven
NFE fund or use of provincial and district PB. Guideline will be developed to optimize flexibility and responsiveness to priority needs and diversity of program delivery to
community groups and NGOs.
6. Financing Plan (million Riels)
Activity | 2009 | 2010 | 2011 | 2012 | 2013 |
1. Recurrent Program | 9,721.0 | 6,860.0 | 7,724.4 | 8,504.5 | 9,471.0 |
1) Expansion of re-entry/ equivalency program |
1,907.6 | 1,385.9 | 1,426.8 | 1,570.9 | 1,749.9 |
2) Expansion of professional/ life skills literacy program |
5,256.8 | 5,184.0 | 5,598.7 | 6,164.2 | 6,866.9 |
3) Upgrading capacities of non-formal education staff |
278.6 | 0 | 400.0 | 440.4 | 490.6 |
4) Program monitoring and evaluation |
791.9 | 290.1 | 298.8 | 329.0 | 366.6 |
2. Capital Program | 0 | 100.8 | 3,342.3 | 3,486.0 | 3,696.0 |
Investment | 0 | 0 | 1,196.0 | 1,196.0 | 1,414.0 |
Technical Cooperation | 0 | 100.8 | 2,146.3 | 2,290.0 | 2,282.0 |
Resources: Total | 9,721.0 | 6,960.8 | 11,066.7 | 11,990.5 | 13,167.0 |
No comments:
Post a Comment