ការឲ្យទាន
ការឲ្យទាន គឺការលះបង់ ការបរិច្ចាគ ការវៀរបង់ផលប្រយោជន៍ដែលទទួលបានដោយការបៀតបៀនអ្នកដទៃ មាន ៣ យ៉ាង គឺ ១. ចេតនាទាន ( ចាគចេតនា ) មានការតាំងចិត្តឲ្យ ( មកអំពីចិត្តខាងក្នុង ) ដែលជាការឲ្យទានហើយ ប្រព្រឹត្តទៅដើម្បីសេចក្តីមិនលោភលន់ ( ធ្វើឲ្យទទួលបាននូវការឆ្អែតចិត្ត )២. វិរិតិទាន ( អភយទាន ) មានការឲ្យអំពីខាងក្នុងចិត្ត ប្រព្រឹត្តទៅដើម្បីវៀរចាកការមានទោសៈ ដូច ការឲ្យដើម្បីវៀរចាកការកន្លងល្មើសសីល ៥ មានការតាំងចិត្តឲ្យការមិនបៀតបៀនអ្នកដទៃ ហើយប្រសិនបើនរណាឲ្យយើងថ្នាំងថ្នាក់ចិត្ត ( ជាគូសត្រូវ ) យើងអត់ធន់ ឲ្យនូវអភយទានបាន ( មិនតបត និងចងគំនុំ ) នឹងធ្វើឲ្យបានអានិសង្សដ៏មានកម្លាំង
៣. វត្ថុទាន ( ទេយ្យធម៌ ) ការឲ្យទេយ្យធម៌ដោយសទ្ធា ឬដោយមេត្តា ការឲ្យទានក្នុងខនេះ ត្រូវមានវត្ថុទានទើបគ្រប់បរិបូណ៌ ប្រព្រឹត្តទៅដើម្បីសក្ការៈ
លក្ខណៈទានដែលកាន់យកថាជាមង្គល អង្គប្រកបសំខាន់ បានដល់ ការមានចេតនាក្នុងការឲ្យ និងការឲ្យព្រោះការមិនលោភ ( ជាការលះបង់ដាច់ស្រឡះ ) ចំណែកវត្ថុ ទេយ្យធម៌គ្រាន់តែជាអង្គប្រកបរាយរង
ទេយ្យធម៌ដែលគួរឲ្យ មាន ១០ ប្រការ
១. អន្នំ បាយ គឺរបស់ស៊ី របស់ទំពាស៊ីផ្សេងៗ
២. បានំ ទឹកបរិភោគគ្រប់យ៉ាង
៣. វត្ថំ សំពត់គ្រប់យ៉ាង ដូចជា សំពត់ចីវរជាដើម
៤. យានំ យានពាហនៈ សម្រួលក្នុងការធ្វើដំណើរ ដូច រថ ស្បែកជើង ឆ័ត្រ ស្ពាន ជាដើម
៥. មាលា ផ្កាកម្រងគ្រប់ប្រភេទ ទាំងក្រងហើយ និងមិនបានក្រង
៦. គន្ធំ គ្រឿងក្រអូបសព្វមុខ ដូច ធូប ទៀន …
៧. វិលេបនំ គ្រឿងលាប ដើម្បីស្បែកស្អាត ( សម្រាប់មនុស្សទូទៅ ) និងបន្ធូរអាការចុករួយ ( សម្រាប់ភិក្ខុ ) ដូច រមៀត ម្សៅត្រជាក់ ( បំបាត់កន្ទួលរមាស់ ) ប្រេងល្ង ( បំបាត់ការឈឺចុកចាប់ )
៨. សេយ្យំ ទីដេកនិងទីអង្គុយ ដូច កន្ទេល គ្រែ តាំង កៅអី កម្រាល ជាដើម
៩. អាវសថំ ទីស្នាក់អាស្រ័យ ដូច ផ្ទះ សាលា គ្រឿងប្រក់បិទបាំង ជាដើម
១០. បទីបំ ប្រទីប ដូច ប្រគេនថ្លៃភ្លើង ចន្លុះ អំពូលភ្លើង ជាដើម
បានៈ គឺទឹកភេសជ្ជៈក្នុងវិន័យសម្រាប់ភិក្ខុសាមណេរ ចែកចេញជា ២ ប្រភេទ មួយប្រភេទៗ មាន ៨ យ៉ាង
ទឹកអដ្ឋបាន ទី ១ មាន ៨ យ៉ាង
១. អម្ពបានំ ទឹកស្វាយ ( ខ្ចី ឬទុំ )
២. ជម្ពុបានំ ទឹកព្រីង
៣. ចោចបានំ ទឹកចេកមានគ្រាប់
៤. មោចបានំ ទឹកចេកគ្មានគ្រាប់
៥. មធុកបានំ ទឹកស្រគំ
៦. មុទ្ទិកបានំ ទឹកចន្ទន៍
៧. សាលុកបានំ ទឹកក្រឳឈូក
៨. ផារុសកបានំ ទឹកមាក់ប្រាង
ទឹកបានៈ ៨ យ៉ាងខាងលើនេះ ផឹកបានគ្រប់ពេល ( តម្បន ឧទកសម្ភិន្នំ វដ្តតិ សុទ្ធំ ន វដ្តតិ ភេសជ្ជៈទឹកស្រគំនោះ លាយជាមួយទឹកទើបគួរ ឆាន់សុទ្ធ មិនលាយទឹក រមែងមិនគួរ )
ទឹកអដ្ឋបាន ទី ២ មាន ៨ យ៉ាង
១. កោសម្ពបានំ ទឹកផ្លែសង្ឃ័រ
២. កោលបានំ ទឹកផ្លែពុទ្រាតូច
៣. ពទរបានំ ទឹកផ្លែពុទ្រាធំ
៤. ឃតបានំ ប្រេង ( ចម្រាញ់ចេញពីសប្បិ ទឹកដោះថ្លា )
៥. តេលបានំ ប្រេង ចម្រាញ់ចេញពីគ្រាប់ធញ្ញជាតិ មាន សណ្តែក ល្ងជាដើម
៦. យាគុបានំ ទឹកបបរ
៧. បយោបានំ ទឹកដោះស្រស់ ( ខីរៈ )
៨. រសបានំ ទឹករស មានរសរបស់បន្លែជាដើម ( ដែលក្រៅអំពីភេសជ្ជៈ ៧ យ៉ាងខាងដើម )
ទឹកបានៈទាំង ៨ យ៉ាងខាងក្រោយនេះ ផឹកបានគ្រប់ពេលក្នុង ៥ ខដំបូង ចំណែកទឹកបានៈ ខទី ៦-៨ ផឹកក្នុងវេលាមិនហួសពីថ្ងៃត្រង់
ទានសង្គ្រោះដោយន័យម្យ៉ាងទៀត មាន ២ យ៉ាង គឺ
១. ការឲ្យអាមិសទាន បានដល់ ការឲ្យបច្ច័យ ៤ មានបាយទឹក និងគ្រឿងឧបករណ៍ប្រើប្រាស់ផ្សេងៗ ជាដើម
២. ការឲ្យធម្មទាន ( តែមិនកាន់យកថាជាមង្គល ) ការឲ្យធម៌ជាទាន ឈ្មោះថាឈ្នះការឲ្យទាំងពួង ( ព្រោះជាការឲ្យប្រាជ្ញាស្មារតី )
កាលយើងមានវត្ថុ មានចេតនាចង់នឹងឲ្យទាន ជួបមនុស្សដែលគួរនឹងបានទទួលនូវទាន កាលមានឱកាសហើយឲ្យទាន ឈ្មោះថាជាការឲ្យទាន ព្រោះមានចេតនាលះបង់ ដោយមិនមានលោភៈជាប់ចំពាក់ មិនមានទោសៈ ( ឲ្យអភយទាន )
ការឲ្យវត្ថុទាន មានអង្គ ៣ គឺ
១. ទាយកោ អ្នកឲ្យទាន មានចេតនាក្នុងកាលទាំង ៣ គឺ
១. ១. កាលមុនឲ្យមានសេចក្តីជ្រះថ្លា មានចិត្តនឹងនរក្នុងខណៈដែលគិតនឹងឲ្យទាន មិនឲ្យមានអ្វីមករារាំងការតាំងចិត្ត
១. ២. កាលខណៈឲ្យធ្វើចិត្តជ្រះថ្លា ការធ្វើទានដែលយើងឲ្យនេះ ដើម្បីជាបច្ច័យខាងដើមនៃមគ្គផល ជាការលើកលំដាប់ចិត្តឲ្យខ្ពស់ឡើង ( មិនធ្វើព្រោះសេចក្តីលោភក្នុងផលរបស់ទាន ) ទានដែលយើងធ្វើជាការលះបង់របស់ដែលឥតខ្លឹមសារ ដើម្បីវត្ថុដែលមានខ្លឹមសារ ( ជ្រះថ្លាក្នុងទាននិងផលរបស់ទាន សូម្បីព្រះពុទ្ធទ្រង់ធ្វើយ៉ាងនេះមកហើយ ជាវត្ថុដែលបណ្ឌិតព្រមទទួល ) ជាការកប់ទ្រព្យទុកដែលជាហេតុជាប់តាមខ្លួនទៅ
១. ៣. កាលឲ្យហើយធ្វើចិត្តឲ្យរីករាយ មិនមានចិត្តកករល្អក់ ជាការបង្ខូចចេតនាដែលល្អតាមក្រោយ ធ្វើឲ្យផលរបស់ទានតិច ជាការធ្វើបុណ្យមិនចូលដល់បុណ្យ ដូច ការស្តាយរបស់ដែលឲ្យហើយ
ការឲ្យទាននឹងមានអានិសង្សច្រើន ដល់បុគ្គលដែលមានចេតនាធ្វើគ្រប់កាលទាំង ៣
២. វត្ថុទាន ជាវត្ថុដែលបានមកដោយសេចក្តីបរិសុទ្ធ និងសុចរិតត្រូវតាមធម៌ ដូច មិនបានមកពីការខ្ចីបុល ការលួច និងកេងប្រវ័ញ្ចជាដើម ដោយចំពោះរបស់ដែលឲ្យមានចេតនាធ្វើដោយផ្ទាល់ដៃខ្លួនឯង រមែងញ៉ាំងបីតិឲ្យកើតឡើងក្រៃលែង
៣. បដិគ្គាហកោ អ្នកទទួលទាន ជាអ្នកបរិសុទ្ធក្នុងសីល មានសីលបរិសុទ្ធតាំងពីសីល ៥ សីល ៨ រហូតដល់សីលរបស់ភិក្ខុសាមណេរ ការដែលមានអានិសង្សច្រើនឬតិច ស្រេចនឹងការមានសីលច្រើនឬតិច ក៏បានទទួលផលតាមនោះ ឈ្មោះថាទានព្រោះជាការឲ្យដល់អ្នកមានគុណ ដោយសទ្ធាឬដោយហេតុនៃគុណ ជាដើម
ការបរិច្ចាគជាការឲ្យដល់អ្នកដែលមានគុណតិចដោយចិត្តអាណិត ការបានថ្វាយទានដល់សង្ឃ កាន់យកថាមានអានិសង្សច្រើន
ធ្វើសង្ឃទាន មានអង្គប្រកប ៣
១. មានចេតនា ( ពោលទុករួចហើយ )
២. មានវត្ថុ បានដល់ ទេយ្យធម៌សម្រាប់ភិក្ខុ ( ចំណែកសម្រាប់ឃរាវាសមានច្រើនជាងសម្រាប់ភិក្ខុ ) ដែលជារបស់មានប្រយោជន៍ និងមិនខុសចាកផ្លូវធម៌ និងផ្លូវលោក
៣. មានអ្នកទទួល គឺសង្ឃ បែងចែកលក្ខណៈរបស់សង្ឃមាន ២ ប្រភេទ គឺ
១. សង្ឃធ្វើសង្ឃកម្ម បានដល់
១. ១. មានភិក្ខុចាប់ពី ៤ រូបឡើងទៅ ដូច ការធ្វើឧបោសថ
១. ២. មានភិក្ខុចាប់ពី ៥ រូបឡើងទៅ ដូច ការបំបួសកុលបុត្រក្នុងបច្ចន្តជនបទ
១. ៣. មានភិក្ខុចាប់ពី ៩ រូបឡើងទៅ ក្នុងមជ្ឈិមប្រទេស ដូច ការបំបួសក្នុងមជ្ឈិមជនបទ
១. ៤. មានភិក្ខុ ២១ រូបឡើងទៅ ទាក់ទងនឹងការធ្វើបរិវាសកម្ម ដើម្បីឲ្យភិក្ខុដែលមានទោស បានចេញចាកទោស
២. សង្ឃដទៃៗ បានដល់
២. ១. ភិក្ខុមួយរូប ក៏ហៅថាសង្ឃបាន
២. ២. ព្រះអរិយៈ សូម្បីត្រឹមតែ ១ រូប ក៏ហៅថាសង្ឃ
២. ៣. សម្មតិសង្ឃ ដូច ភិក្ខុដែលនៅមិនទាន់សម្រេចអរិយមគ្គ ( ក្រុមភិក្ខុបញ្ចវគ្គិយ លើកលែងព្រះអញ្ញា-កោណ្ឌញ្ញ ) អ្នកដែលបួសថ្មីសម្រេចជាភិក្ខុដោយការសូត្រកម្មវាចា
២. ៤. ភិក្ខុ សាមណេរ ឬសហធម្មិក ( អ្នកប្រព្រឹត្តរួមគ្នា បានដល់ ភិក្ខុ សាមណេរ ភិក្ខុនី សិក្ខមានា និងសាមណេរី ) បានទទួលសម្មតិជាអ្នកតំណាងសង្ឃ សូម្បីមួយរូបក៏ហៅថាសង្ឃ ដូច មានអ្នកថ្វាយសង្ឃទាន តែសង្ឃឲ្យលោកមកតំណាង មកទទួលសង្ឃទាន កាន់យកថាជាសម្មតិសង្ឃ សូម្បីលោកជាព្រះអរិយៈក៏ដោយ ព្រោះសង្ឃជាអ្នកតែងតាំង ( សម្មតិ ) ឲ្យមកតំណាង
រឿងព្រាហ្មណ៍ថ្វាយសង្ឃទាន
មានរឿងតំណាលក្នុងកាលមុនមកថា មានព្រាហ្មណ៍ម្នាក់ប្រាថ្នាថ្វាយសង្ឃទាន បានទៅនិមន្តភិក្ខុក្នុងវត្តមកទទួលសង្ឃទាននៅផ្ទះរបស់គាត់ តែភិក្ខុសង្ឃលោកជាប់កិច្ចរវល់ទាំងអស់អង្គ ទើបបញ្ជូនសាមណេរមួយអង្គ មកជំនួស ថ្ងៃក្រោយមក គាត់បានមកទូលសួរព្រះសាស្តាក្នុងរឿងនេះថា ការដែលសាមណេរទៅទទួលវត្ថុសម្រាប់ធ្វើសង្ឃ-ទាននេះ មានអានិសង្សដល់អ្នកប្រគេនដូចម្តេច ទ្រង់ត្រាស់ថា អានិសង្សដូចគ្នានឹងភិក្ខុសង្ឃបានទៅទទួលដែរ ព្រោះសាមណេរទៅក្នុងនាមរបស់សង្ឃ
អានិសង្សរបស់ទាន ដោយប្រភេទនៃបដិគ្គាហកៈ ( អ្នកទទួល ) ព្រះពុទ្ធត្រាស់ទុកក្នុងនវកនិបាតសូត្រ អង្គុត្តរ-និកាយ ដូច្នេះ ព្រាហ្មណ៍ណាបានឲ្យអាហារផ្សេងៗ ដល់លោកិយមហាជន អស់វេលា ៧ ឆ្នាំ ៧ ខែ ក្នុងថ្ងៃចុងក្រោយបានឲ្យគ្រឿងអលង្ការមានតម្លៃថ្លៃ ឈ្មោះថាមហាទាន
ការឲ្យទានដល់ព្រះសោតាបន្នមួយរូប មានផលច្រើនជាងមហាទាន ដែលព្រាហ្មណ៍បានធ្វើហើយនោះទៅទៀត ឲ្យបាយដល់ព្រះសកទាគាមីមួយរូប មានផលច្រើនជាងឲ្យបាយដល់ព្រះសោតាបន្នទាំងឡាយ ១០០ ដង ឲ្យបាយដល់ព្រះអនាគាមីមួយរូប មានផលច្រើនជាងឲ្យបាយដល់ព្រះសកទាគាមីទាំងឡាយ ១០០ ដង ឲ្យបាយដល់ព្រះអរហន្តមួយរូប មានផលច្រើនជាងឲ្យបាយដល់ព្រះអនាគាមីទាំងឡាយ ១០០ ដង ឲ្យបាយដល់ព្រះបច្ចេកពុទ្ធ មានផលច្រើនជាងឲ្យបាយដល់ព្រះអរហន្តទាំងឡាយ ១០០ ដង ថ្វាយបាយដល់ព្រះសម្មាសម្ពុទ្ធមាន ផលច្រើនជាងឲ្យបាយដល់ព្រះបច្ចេកពុទ្ធទាំងឡាយ ១០០ ដង ប្រគេនបាយដល់សង្ឃមានព្រះពុទ្ធជាប្រធាន មានផលច្រើនជាងថ្វាយបាយដល់ព្រះសម្មាសម្ពុទ្ធ ថ្វាយវិហារដល់សង្ឃមកអំពីទិសទាំង ៤ មានផលច្រើនជាងប្រគេនបាយដល់សង្ឃមានព្រះពុទ្ធជាប្រធាន ( ក្រៅអំពីនេះ ព្រះពុទ្ធបានត្រាស់ទានទុកក្នុងសូត្រដទៃៗ ទៀត )
ការឲ្យទាននឹងមានអានិសង្សច្រើន គឺកុំចំពោះតែភិក្ខុ ព្រោះជាបាដិបុគ្គលិកទាន ( ចំពោះបុគ្គល ) ទើបធ្វើឲ្យបានអានិសង្សតិចជាងធ្វើចំពោះសង្ឃ
ទានឈ្មោះថាជាមង្គល ព្រោះជាហេតុនៃការសម្រេចផលក្នុងទិដ្ឋធម៌ ( បច្ចុប្បន្នភព ) និងសម្បរាយភព ( បរលោក ) មានឋានៈ កិត្តិយស កេរ្តិ៍ឈ្មោះ ទ្រព្យសម្បត្តិស្តុកស្តម្ភ ជាទីស្រឡាញ់របស់ជនទាំងឡាយ ជាដើម
រឿងសេដ្ឋីមិនមានបុត្រ ( អបុត្តកសេដ្ឋី )
អបុត្តកសេដ្ឋីបានប្រើគេឲ្យប្រគេនអាហារបិណ្ឌបាតដល់ព្រះតគរសិខីបច្ចេកពុទ្ធ ( កូនរបស់នាងបទុមវតី ) ដោយផលកម្មល្អនេះ ធ្វើឲ្យអបុត្តកសេដ្ឋីបានកើតក្នុងឋានសួគ៌ ៧ ដង កើតជាសេដ្ឋីក្នុងក្រុងសាវត្ថី ៧ ដង
ផលរបស់ទាន
ផល ( អានិសង្ស វិបាក ) របស់ទាន មាន ៥ គឺ
១. ពហុនោ ជនស្ស បិយោ ហោតិ មនាបោ អ្នកឲ្យទាន ជាទីស្រឡាញ់ ជាទីគាប់ចិត្តដល់ជនច្រើន
២. សន្តោ សប្បុរិសោ ភជន្តិ ពួកសប្បុរសអ្នកស្ងប់ រមែងគប់រក
៣. កល្យាណោ កិត្តិសទ្ទោ អព្ភុគ្គច្ឆតិ មានកិត្តិស័ព្ទដ៏ពីរោះខ្ចរខ្ចាយទៅ
៤. គិហិធម្មោ អនបគតោ ហោតិ មិនបានប្រាសចាកធម៌របស់គ្រហស្ថ ( គឺមិនប្រាសចាកសីល ៥ )
ឬម្យ៉ាងទៀត យញ្ញទេវ បរិសំ អមង្កុភូតោ មិនជាទីស្អប់ខ្ពើមរបស់មនុស្សក្នុងសង្គម
៥. កាយស្ស ភេទា បរម្មរណា សុគតឹ សគ្គំ លោកំ ឧបបជ្ជតិ លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងកើតក្នុងសុគតិ សួគ៌ ទេវលោក
( អង្គុត្តរនិកាយ បពា្ចកនិបាត )
ទោសនៃការមិនស្គាល់ការឲ្យទាន កាលមិនដែលស្គាល់ការឲ្យ មានតែការទទួលតែម្យ៉ាង រមែងមិនមាននរណាចង់គប់រក សមាគមជាមួយ លុះលះលោកនេះទៅហើយ តែងកើតក្នុងភពថ្មីមានឋានៈ និងការរស់នៅតូចទាប លំបាក ក្រខ្សត់ ដូច កើតជាស្មូមយាចក ជាដើម ហេតុនោះ បើចង់ជាអ្នកមានទ្រព្យ ទើបត្រូវតែស្គាល់ការឲ្យទាន។
ខន្តិ និងសោរច្ចៈ
ខន្តិ សេចក្តីអត់ធ្មត់សោរច្ចំ ការប្រព្រឹត្តល្អ ឬស្លូតមិនកោងកាច
អធិប្បាយ
ពាក្យថា ខន្តិ បានដល់ អធិវាសនខន្តិ ដែលលោកពោលទុកយ៉ាងនេះថា “តត្ថ កតមា ខន្តិ? យា ខន្តិ ខមនតា អធិវាសនតា អចណ្ឌិក្កំ អនស្សុរោបោ អត្តមនតា ចិត្តស្ស បណ្តាធម៌ទាំងនោះ ខន្តិ តើដូចម្តេច? គឺ ភាពអត់ធ្មត់ ការអត់សង្កត់ ភាពមិនកាច មិនព្រហើន ភាពនៃចិត្តរីករាយ” ។
ពាក្យថា សោរច្ចំ បានដល់ ភាពស្ងៀមស្ងាត់ ដែលលោកពោលទុកយ៉ាងនេះថា “តត្ថ កតមំ សោរច្ចំ? យោ កាយិកោ អវីតិក្កមោ, វាចសិកោ អវីតិក្កមោ, កាយិកវាចសិកោ អវីតិក្កមោ ។ ឥទំ វុច្ចតិ សោរច្ចំ ។ សព្ពោបិ សីលសំវរោ សោរច្ចំ បណ្តា ធម៌ទាំងនោះ សោរច្ចៈ តើដូចម្តេច? គឺ ការមិនប្រព្រឹត្តល្មើសតាមផ្លូវកាយ ការមិនប្រព្រឹត្តល្មើសតាមផ្លូវវាចា ការមិនប្រព្រឹត្តល្មើសតាមផ្លូវកាយនិងវាចា, នេះហៅថា សោរច្ចៈ, សូម្បីការសង្រួមក្នុងសីល ( សីលសំវរៈ ) ទាំងអស់ ក៏ចាត់ចូលក្នុងសោរច្ចៈ” ។
( សង្គីតិសុត្តវណ្ណនា )
បទថា កាយិកោ វីតិក្កមោ ( ការមិនប្រព្រឹត្តល្មើស ដោយកាយ ) បានដល់ កាយសុចរិត ៣ ។ បទថា វាចសិកោ អវីតិក្កមោ ( ការមិនប្រព្រឹត្តល្មើស ដោយវាចា ) បានដល់ វចីសុចរិត ៤ ។ បទថា កាយិកវាចសិកោ ( ដោយកាយ និងវាចា ) នេះ ទ្រង់កំណត់យកអាជីវមដ្ឋកសីល ( សីលមានអាជីវៈជាគម្រប់ ៨ ) ដែលតាំងឡើងដោយកាយ និងវាចា ។
បទថា សព្វោបិ សីលសំវរោ
( សូម្បីការសង្រួមក្នុងសីលទាំងអស់ ) នេះ
ព្រះមានព្រះភាគត្រាស់ទុក ដើម្បីសម្តែងការកាន់យកនូវសីល
ដោយចិត្ត ព្រោះបុគ្គលមិនមែនប្រព្រឹត្តអនាចារដោយកាយ
និងវាចាប៉ុណ្ណោះ សូម្បីដោយចិត្ត ក៏ត្រូវប្រព្រឹត្តដូចគ្នា ៕
( អដ្ឋសាលិនី អដ្ឋកថា )
អាជ្ជវៈ និងមទ្ទវៈ
អាជ្ជវំ សេចក្តីស្លូតត្រង់មទ្ទវំ ( លជ្ជវំ ) ចិត្តទន់ ( ភាពជាអ្នកមានសេចក្តីអៀនខ្មាស )
អធិប្បាយ
ពាក្យថា អាជ្ជវំ បាន ដល់ ភាពមិនស្លូតត្រង់ ៣ ប្រភេទ គឺ គោមុត្តវង្កតា ចន្ទវង្កតា និង នង្គលកោដិវង្កតា ។ អធិប្បាយថា ភិក្ខុរូបខ្លះ ក្នុងបឋមវ័យ ប្រព្រឹត្តអនេសនៈ ២១ និងអគោចរ ៦ តែក្នុងមជ្ឈិមវ័យ និងបច្ឆិមវ័យ ជាអ្នកមានសេចក្តីខ្មាសអៀន ប្រាថ្នាការសិក្សា, នេះឈ្មោះថា គោមុត្តវង្កតា ( វៀចវេរដូចទឹកនោមគោ ) ។ ភិក្ខុរូបខ្លះក្នុងបឋមវ័យ និងបច្ឆិមវ័យ បំពេញចាតុប្បារិសុទ្ធិសីល មានសេចក្តីអៀនខ្មាស រង្កៀស ប្រាថ្នាចំពោះការសិក្សា
តែក្នុងមជ្ឈិមវ័យ ដូចគ្នានឹងភិក្ខុក្នុងឧទាហរណ៍ទីមួយ, នេះឈ្មោះថា ចន្ទវង្កតា ( វៀចវេរដូចវង់ព្រះចន្ទ្រ ) ។ ភិក្ខុរូបខ្លះ ទាំងក្នុងបឋមវ័យ និងមជ្ឈិមវ័យ បំពេញចាតុប្បារិសុទ្ធិសីល មានសេចក្តីអៀនខ្មាស រង្កៀស ប្រាថ្នាចំពោះការសិក្សា តែក្នុងបច្ឆិមវ័យ ដួចគ្នានឹងភិក្ខុរូបមុន, នេះឈ្មោះថា នង្គលកោដិវង្កតា ( វៀចវេរដូចចុងនង្គ័ល ) ។ ភិក្ខុមួយរូប លះបង់ភាពមិនត្រង់ទាំង ៣ ប្រភេទនោះចោលហើយ មានសីល មានសេចក្តីអៀនខ្មាស រង្កៀស ប្រាថ្នាចំពោះការសិក្សា ក្នុងវ័យទាំង ៣ ភាពស្លូតត្រង់របស់ភិក្ខុរូបនោះ នេះឯង ឈ្មោះថា អាជ្ជវំ ។ សូម្បីក្នុងព្រះអភិធម្មក៏ពោលទុកយ៉ាងនេះថា “តត្ថ កតមោ អជ្ជវោ។ យា អជ្ជវតា អជិម្ហតា អវង្កតា អកុដិលតា, អយំ វុច្ចតិ អជ្ជវោ បណ្តា ធម៌ទាំងនោះ អជ្ជវៈ ( អាជ្ជវៈ ) តើដូចម្តេច? អជ្ជវៈនោះគឺ សេចក្តីត្រង់ មិនវៀច មិនវេរ មិនកោង នេះលោកហៅថា អជ្ជវៈ” ។
ពាក្យថា លជ្ជវំ ( មទ្ទវំ ) បានដល់ ភាពជាអ្នកមានសេចក្តីអៀនខ្មាស ដែលលោកពោលទុកយ៉ាងនេះថា “តត្ថ កតមោ លជ្ជវោ? យោ ហិរីយតិ ហិរីយិតព្វេន ហិរីយតិ បាបកានំ អកុសលានំ ធម្មានំ សមាបត្តិយា។ អយំ វុច្ចតិ លជ្ជវោ បណ្តា ធម៌ទាំងនោះ លជ្ជវៈ តើដូចម្តេច? គឺ អៀនខ្មាសចំពោះវត្ថុដែលគួរអៀនខ្មាស ខ្មាសចំពោះការប្រព្រឹត្តអកុសលធម៌ ដ៏លាមក, នេះលោកហៅថា លជ្ជវៈ” ៕
ជនពាលប៉ុណ្ណោះរមែងលិចលង់ក្នុងលោកនេះ
ឯថ បស្សថិមំ លោកំ ចិត្តំ រាជរថូបមំយត្ថ ពាលា វិសីទន្តិ នត្ថិ សង្គោ វិជានតំ ។
អ្នកទាំងឡាយ ចូរមកមើលលោកនេះ ដ៏ត្រកាលដូចរាជរថ ជនពាលទាំងឡាយ រមែងលិចលង់ ក្នុងលោកណា សេចក្ដីជាប់ជំពាក់ក្នុងលោកនោះ រមែងមិនមាន ដល់ជនជាបណ្ឌិតទាំងឡាយ ដែលដឹងច្បាស់ទេ ។
អធិប្បាយ
បណ្តាបទទាំងនោះ បទថា ឯថ បស្សថិ ព្រះសាស្តាត្រាស់សំដៅយកព្រះរាជកុមារនុ៎ះឯង ។ បទថា ឥមំ លោកំ បានដល់ អត្តភាព ពោលគឺខន្ធលោកជាដើមនេះ ។
បទថា ចិត្តំ សេចក្តីថា ដ៏វិចិត្រដោយគ្រឿងប្រដាប់ មានគ្រឿងប្រដាប់ គឺសំពត់ជាដើម ដូចរាជរថដ៏វិចិត្រដោយគ្រឿងប្រដាប់មានកែវ ៧ ប្រការជាដើម ។ ពីរបទថា យត្ថ ពាលា សេចក្តីថា ពួកអ្នកល្ងង់ខ្លៅប៉ុណ្ណោះរមែងលិចចុះក្នុងអត្តភាពណា ។ បទថា វិជានតំ សេចក្តីថា តែសម្រាប់ពួកអ្នកដឹង គឺបណ្ឌិតទាំងឡាយ មិនមានសេចក្តីជាប់ជំពាក់ ក្នុងកិលេសជាគ្រឿងជាប់ជំពាក់ គឺរាគៈជាដើមសូម្បីយ៉ាងណាមួយ ក្នុងអត្តភាពនោះទេ ។
ទិដ្ឋធម្មិកធម៌ ធម៌ដែលនាំឲ្យកើតប្រយោជន៍ក្នុងបច្ចុប្បន្ន ៤ យ៉ាង
ទិដ្ឋធម្មិកធម៌ គឺហេតុឲ្យកើតផលប្រយោជន៍ក្នុងពិភពលោកនេះ មាន ៤ គឺ៖១. ការប្រឹងប្រែងធ្វើការងារ មិនខ្ជិលច្រអូសជានិច្ច ឈ្មោះថា ឧដ្ឋានសម្បទា ។
២. ការថែរក្សាដោយយកចិត្តទុកដាក់ជានិច្ច ឈ្មោះថា អារក្ខសម្បទា ។
៣. ភាពជាអ្នកគប់មិត្តល្អ ឈ្មោះថា កល្យាណមិត្តតា ។
៤. ភាពនៃការចិញ្ចឹមជីវិតតាមលទ្ធភាព ឈ្មោះថា សមជីវីតា ។
ធម៌ទាំងនេះឯង ជាប្រភព និងជាគ្រឹះយ៉ាងមាំ សម្រាប់បណ្ដុះបណ្ដាល និង ទ្រទ្រង់នូវអង្គការពិភពលោក អង្គការរដ្ឋ និងអង្គការគ្រួសារមួយៗ ឲ្យបានប្រកបដោយវឌ្ឍនធម៌ ចម្រើនរុងរឿង ។ បើខ្វះធម៌ណាមួយ អង្គការនោះៗ ត្រូវមានវិបត្តិមិនខាន ។ ក្នុងរដ្ឋមួយៗ មានអង្គការជាច្រើន ដូចជា សេដ្ឋកិច្ច សង្គមកិច្ច និងនយោបាយ ជាដើម ។
ផ្នែកសេដ្ឋកិច្ច ដូចខាងឧស្សាហកម្ម និងពាណិជ្ជកម្ម បើអ្នកកាន់ការទាំងឡាយ ក្នុងពិភពលោក ខ្វះធម៌ទី ១ គឺ ឧដ្ឋានសម្បទា កម្ជិលមិនប្រឹងប្រែងចំពោះករណីយកិច្ច រវល់តែប្រចាំគ្នា ច្រណែនគ្នា អំពីប្រយោជន៍ផ្ទាល់ខ្លួន មិនខំរវៃឧស្សាហកម្ម និងពាណិជ្ជកម្មឲ្យដើរទាន់សម័យទេ សេដ្ឋកិច្ចមិនត្រូវអមតៈបានឡើយ ព្រោះនៅមានការកុហកបោកប្រាស នៅមានអំពើពុករលួយ លួចប្លន់កេងកិប សូកស៊ីសំណូក ច្របូកច្របល់ក្នុងដំណើរជីវិត ត្រូវសិក្សាបង្កើតថ្នាក់ឲ្យដល់កម្រិតសីលសិក្ខា បានដល់ការសិក្សាតាមមគ្គសច្ចវិទ្យា ត្រង់ទី ៣ ទី ៤ និងទី ៥ គឺ សម្មាវាចា សម្មាកម្មន្គៈ សម្មាអាជីវៈ ជាច្រើនឆ្នាំទៀតដរាប ដល់អប់រំចរិយាមារយាទឲ្យបានថ្លៃថ្នូរ ស្អាតបរិសុទ្ធ ដែលហៅថា អរិយចរិយា ។
បើមានឧដ្ឋានសម្បទា ហើយខ្វះអារក្ខសម្បទា មានការខ្ជះខ្ជាយ មិនត្រួតពិនិត្យឲ្យដល់ទីកន្លែង ចេះតែប្រចាំ បណ្ដាក់គ្នា ម្នាក់អាងលើម្នាក់ នៅតែក្នុងការិយាល័យ រំពឹងតែលើក្រដាស លើបញ្ជីនោះ ផលនៃឧស្សាហកម្ម និងពាណិជ្ជកម្មត្រូវខូចខាត សេដ្ឋកិច្ចត្រូវធ្លាក់ចុះ ។
បើមានធម៌ទាំងពីរនេះហើយ ប៉ុន្តែខ្វះធម៌ទី ៣ គឺកល្យាណមិត្តតា មានការទាក់ទងជាមួយអ្នកលក់ អ្នកទិញ ជាមនុស្សទុច្ចរិត មានការគៃបន្លំ និងនាំគៃបន្លំដោយហេតុណាមួយ ឬក៏មានសហការីរបស់ខ្លួន ជាមនុស្សពុករលួយ ត្រូវជើងនឹងអ្នកទិញ ឬអ្នកលក់ ធ្វើឲ្យខូចខាតផលឧស្សាហកម្ម ពាណិជ្ជកម្មនោះ សេដ្ឋកិច្ចត្រូវធ្លាក់ចុះ ។
បើមានធម៌ទី ១ ទី ២ ទី ៣ នេះគ្រប់គ្រាន់ហើយ នៅខ្វះធម៌ទី ៤ គឺ សមជីវិតា មានការចំណាយច្រើនជាងចំណូល ដោយការខ្ជះខ្ជាយ ឬដោយប្រើបុគ្គលិកច្រើនហួសដែលបណ្ដាលមកពីមិនចេះប្រើ គឺអំពើដែលគេធ្វើតែម្នាក់កើត យើងធ្វើ ៤ ឬ ៥ នាក់ទើបកើត ហើយមិនល្អទៀត ឬទិញរបស់មួយមុខៗ ចូលច្រើនហួស ដើម្បីបានភាគរយអំពីអ្នកលក់ ឯរបស់ដទៃទៀតគ្មានលុយទិញគ្រប់គ្រាន់ ដែលនាំឲ្យរអាក់រអួលដំណើរឧស្សាហកម្ម ពាណិជ្ជកម្មនោះ សេដ្ឋកិច្ចត្រូវធ្លាក់ចុះ ។
កាលបើសេដ្ឋកិច្ចធ្លាក់ចុះ ព្រោះខ្លួនខ្វះសមត្ថភាព ឬព្រោះខ្លួនទុច្ចរិតហើយ ខំតម្លើងតម្លៃទំនិញដើម្បីទប់ទល់នោះ រឹតតែនាំឲ្យចង្រៃធំដល់សង្គមជាតិ អ្នកប្រើប្រាស់ថែមទៀត ។
ទិដ្ឋធម្មិកធម៌នេះ មានន័យធំទូលាយគ្រប់ករណីកិច្ចទាំងអស់របស់អ្នកពិភពលោក ដូចបាននាំកូនចំណុចតូចមួយខាងលើនេះជានិទស្សនៈស្រាប់ ។
អត្ថបទដែលទាក់ទង ៖ ជីវិតជាមួយនឹងទ្រព្យសម្បត្តិ,
ដកស្រង់ពី វត្តបិដកត្យារាម ក្នុងស្រុក
ជីវិតជាមួយនឹងទ្រព្យសម្បត្តិ
ជីវិតមនុស្ស មានការទាក់ទងនឹងសម្បត្តិទ្រព្យជាប់ជានិច្ច ជាពិសេសអ្នកគ្រប់គ្រងផ្ទះ ដូច្នេះ ទើបត្រូវសិក្សាគោលធម៌ក្នុងព្រះពុទ្ធសាសនា ដើម្បីឲ្យចេះស្វែករក ចេះចាយ ចេះប្រើប្រាស់ និងចេះចាត់ចែង គឺជាអ្នកជំនាញខាងផ្នែកសេដ្ឋកិច្ចគ្រួសារ និងជំនាញខាងការប្រើប្រាស់ ចាត់ចែងឲ្យទ្រព្យសម្បត្តិប្រព្រឹត្តទៅជាប្រយោជន៍ មានគោលធម៌បដិបត្តិដូចតទៅ ៖ក. ការស្វែងរកនិងការរក្សាទ្រព្យ ត្រូវបដិបត្តិតាមគោលធម៌ ដែលប្រព្រឹត្តទៅដើម្បីប្រយោជន៍ក្នុងបច្ចុប្បន្ន មាន ៤ យ៉ាងគឺ៖
១. ឧដ្ឋានសម្បទា ដល់ ព្រមដោយការប្រឹងប្រែងព្យាយាម គឺការក្រោកឈរដោយស្មារតីតស៊ូ មិនខ្លាចការហត់នឿយក្នុងមុខរបរស្វែងរកទ្រព្យ ដែលជាមុខរបរសុចរិត ( មុខរបរសុចរិត ជាមុខរបរថ្លៃថ្នូរ ) ហ្វឹកហាត់ឲ្យមានការជំនាញក្នុងវិជ្ជាជីវៈ និងចេះចាត់ចែងការងារឲ្យស្របតាមកាលៈទេសៈបច្ចុប្បន្ន ។
២. អារក្ខសម្បទា ដល់ ព្រមដោយការរក្សា គឺចេះគ្រប់គ្រងថែទាំសន្សំសំចៃ មិនខ្ជះខ្ជាយនូវទ្រព្យសម្បត្តិដែលខ្លួនខំប្រឹងប្រែងប្រមូលមក ដោយការងារសុចរិត មិនឲ្យរាត់រាយបាត់បង់ ព្រោះហេតុមិនរក្សានោះឡើយ ។
៣. កល្យាណមិត្តតា គប់រកមនុស្សល្អជាមិត្ត គឺចេះសេពគប់មនុស្ស មិនគប់មិនប្រព្រឹត្តតាមចំពោះបុគ្គលណាដែលដើរក្នុងផ្លូវនៃ អបាយមុខ ជ្រើសរកមនុស្សណាដែលចេះដឹង ទ្រទ្រង់នូវគុណធម៌ ជាបុគ្គលគួរគោរពរាប់អាន ជាអ្នកណែនាំក្នុងផ្លូវល្អ ផ្លូវចម្រើនមកជាមិត្ត ដើម្បីចម្រើនក្នុងការងារទាំងពួង ។
៤. សមជីវិតា ចិញ្ចឹមជីវិតមានតុល្យភាព គឺចេះកំណត់ដឹងនូវចំណូល និងចំណាយ រស់នៅឲ្យល្មមនឹងទ្រព្យដែលជាចំណូល មិនចេះតែចង់ហ៊ឺហា ហើយទូលាយដោយការចាយវាយនោះឡើយ ប៉ុន្តែក៏មិនត្រូវកំណាញ់ដែរ។
( គោលធម៌ស្រង់ចាក ទីឃជាណុសូត្រ អង្គុត្តរនិកាយ អដ្ឋកនិបាត )
ខ. ការបែងចែកទ្រព្យ កាលស្វែងរកទ្រព្យបានមកហើយ គប្បីចេះបែងចែកទ្រព្យនោះជា ៤ ចំណែក ហៅថា ភោគវិភាគ គឺ៖
-ឯកេន ភោគេ ភុញ្ជេយ្យ
បរិភោគចិញ្ចឹមជីវិតខ្លួនឯង ចិញ្ចឹមជីវិតអ្នកដទៃដែលគួរចិញ្ចឹម
និងប្រើប្រាស់ជាប្រយោជន៍ផ្សេងៗ ទៀតតាមសមគួរ មួយចំណែក ។
-ទ្វីហិ កម្មំ បយោជយេ ប្រើជាដើមទុនប្រកបមុខរបរ ពីរចំណែក ។
-ចតុត្ថស្ស និធាបេយ្យ អាបទាសុ ភវិស្សតីតិ តម្កល់ទុកនូវចំណែកទី ៤ ដោយក្រែងមានអន្តរាយទាំងឡាយឯណានីមួយ នឹងមានទ្រព្យនៅសល់មួយចំណែកដែរ ។
( ស្រង់ចាក សិង្គាលកសូត្រ )
គ. ការបរិភោគប្រើប្រាស់ចាយវាយនូវទ្រព្យ
គប្បីរំពឹងគិតឲ្យបានយល់ច្បាស់ថា ការដែលបានស្វែងរក
និងគ្រប់គ្រងរក្សានូវទ្រព្យ
ក៏ដើម្បីនឹងប្រើប្រាស់ឲ្យបានជាប្រយោជន៍ដល់ខ្លួនឯងនិងអ្នកដទៃ
បើមិនបានប្រើប្រាស់ឲ្យកើតជាគុណប្រយោជន៍ហើយ ការស្វែងរក
និងការមានបាននូវសម្បត្តិទ្រព្យ ក៏រមែងប្រាសចាកនូវគុណតម្លៃ
គ្មានន័យខ្លឹមសារអ្វីឡើយ ដូច្នេះ
ការស្វែងរកនូវទ្រព្យសម្បត្តិមានបានច្រើនហើយ
គប្បីបដិបត្តិចំពោះទ្រព្យមួយចំណែកក្នុងចំណុច “ខ” គឺ ឯកេន ភោគេ ភុញ្ជេយ្យ ឲ្យទៅជា ៥ ចំណែកតាមព្រះពុទ្ធដីកា ដូចតទៅ៖អរិយសាវ័កក្នុងធម្មវិន័យនេះ មាននូវភោគៈទាំងឡាយ ដែលខ្លួនបានមកដោយសេចក្តីខ្នះខ្នែង ព្យាយាមដែលខ្លួនសន្សំដោយកម្លាំងដៃ មានញើសហូរចេញ ប្រកបដោយធម៌ហើយ រមែងប្រើប្រាស់ដូចនេះ៖
១. ញ៉ាំងខ្លួនឲ្យសុខ ឲ្យឆ្អែត រក្សាសេចក្តីសុខដោយប្រពៃ ញ៉ាំងមាតាបិតា ឲ្យសុខ ឲ្យឆ្អែត រក្សាសេចក្តីសុខដោយប្រពៃ ញ៉ាំងបុត្រ ភរិយា ទាសកម្មករ និងមនុស្សទាំងឡាយទៀត ឲ្យសុខ ឲ្យឆ្អែត រក្សាសេចក្តីសុខដោយប្រពៃ ។
២. ញ៉ាំងមិត្តអាមាត្យ ឲ្យសុខ ឲ្យឆ្អែត រក្សាសេចក្តីសុខ ដោយប្រពៃ ។
៣. ប្រើប្រាស់ការពារនូវសេចក្តីអន្តរាយ ដែលកើតអំពីភ្លើង អំពីទឹក អំពីចោរជាដើម ហើយធ្វើខ្លួនឲ្យដល់នូវសួស្តី ព្រោះភោគៈទាំងឡាយនោះ ។
៤. ជាអ្នកធ្វើនូវពលី ៥ ប្រការ គឺ៖
១- ញាតិពលី សង្គ្រោះញាតិ ។
២- អតិថិពលី ទទួលភ្ញៀវ ។
៣- បុព្វបេតពលី ធ្វើទាន ឧទ្ទិសកុសលឲ្យដល់អ្នកចែកឋានទៅហើយ ។
៤- រាជពលី ជួយប្រទេសជាតិ ទំនុកបម្រុងរាជការដោយការបង់ពន្ធជាដើម ។
៥- ទេវតាពលី ធ្វើបុណ្យឧទ្ទិសឲ្យដល់ទេវតា ( ទេវតា ក៏ត្រូវការអនុមោទនានូវបុណ្យដែរ ) ។
៥. តម្កល់នូវទក្ខិណាទានដ៏ខ្ពង់ខ្ពស់ ជាធម្មជាតិអំណោយផលដ៏ល្អ មានវិបាកជាសុខ ប្រព្រឹត្តទៅដើម្បីស្ថានសួគ៌ដល់សមណព្រាហ្មណ៍ដែលប្រាសចាកសេចក្តី ប្រមាទ មិនជាបុគ្គលស្រវឹង តាំងនៅក្នុងខន្តិសោរច្ចៈ ជាអ្នកអប់រំទូន្មានខ្លួន ។
***កាលណាបើប្រើប្រាស់នូវទ្រព្យសម្បត្តិ សម្រេចបានជាប្រយោជន៍យ៉ាងនេះហើយ ទ្រព្យសម្បត្តិអស់ទៅក៏សប្បាយចិត្ត ឈ្មោះថាអស់ដោយល្អ ព្រោះបានគិតឃើញថា អាត្មាអញបានប្រើប្រាស់ភោគៈនោះឲ្យជាប្រយោជន៍ត្រឹមត្រូវតាមហេតុ ផល បើទ្រព្យសម្បត្តិមានការចម្រើន ក៏សប្បាយចិត្ត ព្រោះបានមកដោយការងារសុចរិត ពោលគឺ មិនមានសេចក្តីក្តៅក្រហាយចិត្ត ទាំងត្រូវអស់ ទាំងត្រូវបាន ។
( ស្រង់ចាក អាទិយសូត្រ មុណ្ឌរាជវគ្គ អង្គុត្តរនិកាយ បញ្ចកនិបាត)
សាច់ដែលព្រះមានព្រះភាគទ្រង់ហាមឃាត់ ១០
សាច់ដែលព្រះមានព្រះភាគ ទ្រង់ហាមឃាត់មិនឲ្យភិក្ខុសាមណេរឆាន់ លោកហៅថា អកប្បិយមំសៈ មានន័យថា សាច់ដែលមិនគួរ; អកប្បិយមំសៈនោះ មាន ១០ យ៉ាង គឺ១. មនុស្សមំសំ សាច់មនុស្ស
២. ហត្ថិមំសំ សាច់ដំរី
៣. អស្សមំសំ សាច់សេះ
៤. សុនខមំសំ សាច់ឆ្កែ
៥. អហិមំសំ សាច់ពស់
៦. សីហមំសំ សាច់រាជសីហ៍
៧. ព្យគ្ឃមំសំ សាច់ខ្លាធំ
៨. ទីបិមំសំ សាច់ខ្លាដំបង
៩. អច្ឆមំសំ សាច់ខ្លាឃ្មុំ
១០. តរច្ឆមំសំ សាច់ខ្លារខិន
សាច់ទាំង ១០ យ៉ាងនោះ ភិក្ខុសាច់មនុស្ស ត្រូវអាបត្តិថុល្លច្ច័យ ចំណែកសាច់ ៩ យ៉ាងទៀត ត្រូវអាបត្តិទុក្កដ ។ក្នុងអដ្ឋកថា លោកពន្យល់ដូច្នេះ៖
ឥតិ ឥមេសំ មនុស្សាទីនំ ទសន្នំ មំសម្បិ អដ្ឋិបិ លោហិតម្បិ ចម្មម្បិ លោមម្បិ សព្វំ ន វដ្តតិ ។
សាច់ក្តី ឆ្អឹងក្តី ឈាមក្តី ស្បែកក្តី រោមក្តី របស់សត្វទាំង ១០ យ៉ាង មានមនុស្សជាដើមនេះ មិនគួរទាំងអស់ ដោយប្រការដូច្នេះ ។
យង្កិញ្ចិ ញត្វា វា អញត្វា វា ខាទន្តស្ស អាបត្តិយេវ ។
កាលភិក្ខុដឹងក៏ដោយ មិនដឹងក៏ដោយ ឆាន់សាច់យ៉ាងណានីមួយ ( ក្នុងសាច់ទាំង ១០ ) រមែងត្រូវអាបត្តិដោយពិត ។
ម្យ៉ាងទៀត ភិក្ខុមិនទាន់បានពិចារណាជាមុន មិនត្រូវឆាន់សាច់ បើឆាន់ត្រូវអាបត្តិទុក្កដ មានពុទ្ធប្បញ្ញត្តថា៖
ន ច ភិក្ខវេ អប្បដិវេក្ខិត្វា មំសំ បរិភុញ្ជិតព្វំ យោ បរិភុញ្ជេយ្យ អាបត្តិ ទុក្កដស្ស “ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនបានពិចារណាជាមុនហើយ មិនត្រូវឆាន់សាច់ទេ ភិក្ខុណាឆាន់ ត្រូវអាបត្តិទុក្កដ”
ពាក្យថា មិនបានពិចារណាជាមុន ហើយឆាន់សាច់ ក្នុងអដ្ឋកថាលោកបានពន្យល់ដូច្នេះ
អប្បដិវេក្ខិត្វាតិ អប្បដិបុច្ឆិត្វា; សចេ បន អសុក មំសន្តិ ជានាតិ បដិបុច្ឆនកិច្ចំ នត្ថិ អជានន្តេន បន បុច្ឆិត្វាវ ខាទិតព្វំ ។
បទថា អប្បដិវេក្ខិត្វា ( មិនទាន់បានពិចារណា ) បានដល់ មិនទាន់សាកសួរ ប្រសិនបើភិក្ខុដឹងថា នេះជាសាច់អ្វី កិច្ចដែលនឹងត្រូវសាកសួរ រមែងមិនមាន តែកាលមិនដឹង ( មិនស្គាល់ ) ត្រូវសាកសួរជាមុនសិន សឹមឆាន់ ។
ឥន្ទ្រិយ ៥
បញ្ចកៈទី ១
ឥន្ទ្រិយ មាន ៥ យ៉ាង គឺ
១. ចក្ខុន្ទ្រិយ
២. សោតិន្ទ្រិយ
៣. ឃានិន្ទ្រិយ
៤. ជិវិ្ហន្ទ្រិយ
៥. កាយិន្ទ្រិយ
បញ្ចកៈទី ២
ឥន្ទ្រិយ មាន ៥ យ៉ាងដទៃទៀត គឺ
១. សុខិន្ទ្រិយ
២. ទុក្ខិន្ទ្រិយ
៣. សោមនស្សិន្ទ្រិយ
៤. ទោមនស្សិន្ទ្រិយ
៥. ឧបេក្ខន្ទ្រិយ
បញ្ចកៈទី ៣
ឥន្ទ្រិយ មាន ៥ យ៉ាងដទៃទៀត គឺ
១. សទ្ធិន្ទ្រិយ
២. វីរិយិន្ទ្រិយ
៣. សតិន្ទ្រិយ
៤. សមាធិន្ទ្រិយ
៥. បញ្ញិន្ទ្រិយ
អធិប្បាយ
ក្នុងបញ្ចកៈទី ១ លោកពោលដល់ឥន្ទ្រិយដែលជាលោកិយប៉ុណ្ណោះ ។ ក្នុងបញ្ចកៈទី ២ ពោលដល់បឋមជ្ឈាន ទុតិយជ្ឈាន និងចតុត្ថជ្ឈានដែលជាលោកិយ តតិយជ្ឈាន និងបញ្ចមជ្ឈានទាំងជាលោកិយ ទាំងជាលោកុត្តរ ។ ក្នុងបញ្ចកៈទី ៣ លោកពោលដល់ឥន្ទ្រិយដែលជាលោកិយ និងលោកុត្តរ ដោយអំណាចសមថៈ វិបស្សនា និងមគ្គ ៕

សព្វសត្វទាំងឡាយ
សុទ្ធតែស្វែងរកសេចក្ដីសុខគ្រប់ ៗ ប្រាណ
តែមិនងាយនឹងបានជួបប្រទះនូវសេចក្ដីសុខនោះ
ដូចយ៉ាងខេមរៈជនយើងនេះ ច្រើនតែជួបប្រទះនូវសេចក្ដីទុក្ខលំបាក
ច្រើនជាងជនជាតិនានា នោះមិនមែនមកពីយើងកាន់ព្រះពុទ្ធសាសនាទេ
ប្រាកដជាមកពីយើងមិនដឹងច្បាប់ ព្រះពុទ្ធសាសនាឲ្យច្បាស់លាស់
ឬក៏យើងដឹងដែរ តែយើងមិនប្រតិបត្តិតាមឲ្យសព្វគ្រប់
បានជាយើងឃ្វាងចាកសុខ ដែលគួរបានអំពីផ្លូវព្រះពុទ្ធសាសនា ។
ពាក្យថាសុខ ៗ នេះបានដល់សេចក្ដីសប្បាយ រីករាយ ធូរទូលាយ
ស្រួលនៃកាយ-និងចិត្ត ។ ឯសុខ សម្រាប់មនុស្សជាតិក្នុងសកលលោកនេះ
លោកចែកចេញជា ៦ ពួកគឺៈ
១- សុខរបស់អ្នកគ្រប់គ្រងផ្ទះ ។២- សុខរបស់មនុស្សមួយរូប ៗ ។
៣- សុខរបស់អ្នកមានប្ដីប្រពន្ធ ។
៤- សុខរបស់អ្នកជាមាតាបិតា នឹងកូនប្រុស-ស្រី ។
៥- សុខរបស់អ្នកជានាយ ចៅហ្វាយ នឹងកូន-ក្មួយ ។
៦- សុខរបស់គ្រូអាចារ្យ នឹងកូនសិស្ស ។
ការអប់រំមនុស្សដោយព្រះធម៌
ការអប់រំមនុស្សដោយព្រះធម៌
រមែងធ្វើមនុស្សឲ្យមាន«ជីវិត»ល្អបរិសុទ្ធ មានឥស្សរភាពលើតណ្ហា
មានសេចក្តីសុខក្នុងតួជីវិតខ្លួនឯង។
មនុស្សកើតមកហើយត្រូវមានការសិក្សា
ព្រោះមនុស្សជាសត្វដែលត្រូវសិក្សា
ឬជាសត្វដែលត្រូវហ្វឹកហាត់អប់រំ បើមិនហ្វឹកហាត់សិក្សាអប់រំទេ
មនុស្សមិនអាចល្អទៅបានឡើយ
ហើយជីវិតដ៏ប្រសើរដែលបុណ្យបានតាក់តែងមក
ក៏ត្រូវអស់ទៅវិញដោយឥតប្រយោជន៍ នេះជារឿងធម្មជាតិរបស់មនុស្ស។
មនុស្សផ្សេងអំពីសត្វតិរច្ឆាន គឺនៅត្រង់មនុស្សជាសត្វវិសេស
អាចហ្វឹកហាត់អប់រំឲ្យមានការចម្រើនរហូតដល់ថ្នាក់ទេវតាឥន្ទ
ព្រហ្មគោរពបូជា។ គុណធម៌ដែលមានក្នុងមនុស្ស
មិនមានគុណធម៌ណាមួយដែលកើតមានឯងៗនោះឡើយ
គឺសុទ្ធតែជាលទ្ធផលនៃការអប់រំចម្រើនទាំងអស់។
កាលបើធម្មជាតិរបស់មនុស្សមានសភាព
យ៉ាងនេះ មនុស្សយើងមិនគួរគប្បីមានសេចក្តីប្រមាទសោះឡើយ
គួរយកការសិក្សាអប់រំជាគោលសំខាន់
សម្រាប់ទូន្មានឲ្យជាប្រចាំក្នុងជីវិតប្រចាំថ្ងៃ មិនថាតែវ័យក្មេង
វ័យកណ្តាល ឬវ័យចាស់នោះទេ
គឺគ្រប់វ័យទាំងអស់ឲ្យតែនៅមានអវិជ្ជា និងតណ្ហា។
ធ្វើជាមនុស្សមិនត្រូវបញ្ចប់ការសិក្សាដោយត្រឹមតែបាននូវការ
ចេះដឹងក្នុងមុខវិជ្ជាជីវៈបុណ្ណឹងទេ
គឺត្រូវហ្វឹកហាត់អប់រំនូវចំណេះដឹង ឲ្យក្រៃលែងឡើងថែមទៀត
ព្រោះសេចក្តីប្រសើររបស់មនុស្សដែលមានរហូតដល់អស់អវិជ្ជានិងតណ្ហា
ជាប្រភពនៃសេចក្តីទុក្ខសោកនោះ
គឺស្ថិតនៅលើការសិក្សាអប់រំហ្វឹកហាត់រឿយៗហ្នឹងឯង
នេះជាសេចក្តីសំខាន់ពិសេសនៃជីវិតមនុស្ស។
ការដែលមិនបោះបង់នូវជីវិតឲ្យផុតអំ
ពីការសិក្សាអប់រំ ព្រោះមាននូវស្មារតីចងចាំថា
«ជីវិតកាន់តែប្រសើរឡើង កាន់តែភ្លឺស្វាងឡើង
ដោយសារការអប់រំនេះឯង»។
ដរាបណាដែលនៅមិនទាន់បានជាព្រះអរហន្តទេ
គ្រប់គ្នាត្រូវនៅក្នុងការសិក្សារហូតអស់ជីវិត
ព្រោះហេតុនេះហើយបានជាបុគ្គលដែលបដិបត្តិតាមព្រះពុទ្ធសាសនា
មានការចម្រើននូវគុណធម៌ បានសម្រេចជាសោតាបន្ន ជាសកទាគាមី
និងជាអនាគាមី ដែលហៅថា ព្រះអរិយៈ បុគ្គល៣ពួកនេះហៅម៉្យាងទៀតថា
ព្រះសេក្ខបុគ្គល គឺជាបុគ្គលដែលនៅមានការសិក្សា។
សូម្បីដល់ថ្នាក់ជាព្រះអរិយបុគ្គលយ៉ាងនេះហើយក៏ដោយ
ក៏នៅតែមានការសិក្សា លុះត្រាតែ បានសម្រេចជាព្រះអរហន្ត
ទើបហៅថា ព្រះអសេក្ខបុគ្គល គឺបុគ្គលគ្មានការសិក្សាហ្វឹកហាត់
ដើម្បីកំចាត់នូវភាពសៅហ្មងពីសន្តានទៀតឡើយ
ព្រោះសេចក្តីសៅហ្មងទាំងអស់ត្រូវបានលះផ្តាច់ដោយអរហត្តមគ្គទៅ
ហើយ ។ នេះឯងជាការសិក្សាអប់រំឲ្យបានសម្រេចដល់ទីបញ្ចប់
ដែលជីវិតមនុស្សត្រូវបានបញ្ចប់ទុក្ខកង្វល់ក្នុងវដ្តសង្សារ
ជាសារៈដ៏សំខាន់នៃជីវិត និងដែលជីវិតមនុស្សអាចទទួលបាន ។
ដំណើរជីវិតតាមគោលព្រះពុទ្ធសាសនា
គឺជាជីវិតស្ថិតនៅក្នុងការសិក្សាអប់រំដោយសេចក្តីមិនប្រមាទអស់
កាលជានិច្ច ។
សូមមនុស្សទាំងឡាយ
សម្លឹងមើលជីវិតខ្លួនឯង
និងជីវិតអ្នកដទៃក្នុងនិមិត្តមួយដែលត្រូវមានសម្ព័ន្ធជាមួយនឹង
ការសិក្សាអប់រំ
ព្រោះមនុស្សជាសត្វវិសេសដែលត្រូវទទួលកាហ្វឹកហាត់
ហើយអាចហ្វឹកហាត់បានរហូតដល់ពេលហៀបនឹងស្លាប់
និងរហូតដល់បានជាមនុស្សបរិសុទ្ធ គឺព្រះអរហន្ត៕
«ស្រង់ចេញពីសៀវភៅ ពរ៤ប្រការ របស់អគ្គបណ្ឌិតធម្មាចារ្យ ប៊ុត សាវង្ស»ពលរដ្ឋធម៌ៈ ធម៌ជាកម្លាំងដល់ប្រទេស
១ – អហិតេ បដិសេធោ
មិត្រណែនាំហាមប្រាមមិត្រផងគ្នា មិនឲ្យធ្វើនូវអំពើណា
មិនមានប្រយោជន៍ប្រាប់យ៉ាងណានេះយ៉ាងណោះថា
មិនមែនលទ្ធិប្រព្រឹត្តដើម្បីសេចក្ដីចំរើនដល់ប្រទេសជាតិមាតុភូមិ
ទេ ។
២ – ហិតេ អនុវត្តនំ
មិត្រដឹកនាំបង្ហាត់បង្រៀនមិនលាក់លៀមចំពោះវិជ្ជា
បញ្ញាដែលខ្លួនមានវិជ្ជាណារៀនទៅហើយអាចការពារផលប្រយោជន៍
ប្រទេសជាតិមាតុភូមិ នឹងសត្រូវបច្ចាមិត្រគ្រប់យ៉ាងបាន
ទើបបង្ហាត់បង្រៀនវិជ្ជានោះ ។
៣ – ព្យសនេ អបរិច្ចាគោ
មិត្រមិនលះបង់មិត្រក្នុងពេលមានសេចក្ដីវិនាសអន្តរាយ
អសន្តិសុខមកប៉ះពាល់ ស៊ូស្លាប់ជាមួយគ្នា
បើមានគ្រឿងការពារវិសេសវិសាលឆ្នើម
ស៊ូចែករំលែកមិនរិះគន់លាក់លៀម មិនកំណាញ់នឹងមិត្រផងគ្នា ។
លក្ខណៈ ៣
យ៉ាងនេះហើយជាលក្ខណៈរបស់មិត្រ ឬ កល្យាណមិត្រ ដែលយើងគួរសេពគប់ ។
កាលបើខេមរៈ ចេះស្វែងរកមិត្រគួរសេពគប់ហើយ
ចេះស្វែងរកទ្រព្យសម្បត្តិដោយពាណិជ្ជកម្មដែលជាផ្លូវនាំឲ្យចំរើន
ភោគទ្រព្យយ៉ាងឆាប់នោះ
ហើយមានធម៌ជាគ្រឿងរក្សានូវទ្រព្យដែលបានរកបានមក
មិនឲ្យចោរលួចប្លន់ឆបំបាត់ប្រវ័ញ្ចន៍បញ្ឆោតបានហៅថា សម្បទា
មានឧដ្ឋានសម្បទាជាដើម កល្យាណមិត្តតា សេពគប់នឹងមិត្រល្អ
ដូចបានសំដែងលក្ខណៈសព្វគ្រប់ស្រាប់ជាទីបំផុត
ឈ្មោះថាខ្មែរយើងមិនព្រងើយកន្តើយនឹងជោគវាសនាប្រទេសប៉ុន្មានទេ
ហើយមានឈ្មោះថាវឌ្ឍនធម៌ជឿនឡើងជាលំដាប់ដែរ ។
តែបើមានមុនីសម្បទានឹងភោគសម្បទា
ពេញលេញដោយអ្នកប្រាជ្ញ អ្នកចេះដឹងហើយ
ស្ដុកស្ដម្ភមាំមួនដោយភោគទ្រព្យហើយ បើខ្វះធម៌ ១ ខាងចុង គឺសាមគ្គីសម្បទា
មិនបានបរិបូណ៌ដោយការព្រមព្រៀងគ្នា
ក៏មិនអាចនឹងច្នៃក្រឡៃប្រទេសយ៉ាងណាទៅបាន ។ ហេតុនេះ
ត្រូវខេមរជាតិមានធម៌នេះផងទៀត
គឺព្រមព្រៀងស្រុះស្រួលមូលមួយគ្នា នឹងលើកដាក់ឲ្យព្រមគ្នា
ឧទាហរណ៍ដូចទូកទូកមួយជិះគ្នា ១២ នាក់ បើម្នាក់បើកក្ដោង
ម្នាក់ទាញខ្សែក្ដោង ម្នាក់លើកចែវ
ម្នាក់កាន់ចង្កូតមិនមើលបំណាំគ្នា មិនត្រូវយកជើងរាទឹក
ហៅថាសាមគ្គីធម៌ កុំថាឡើយមនុស្សប្រតិបត្តិ
សូម្បីសត្វតិរច្ឆានប្រតិបត្តិក៏បានសេចក្ដីសុខដែរ ។
ដូចជំនាន់ដើមមានសត្វចាប ៥០០
បានទៅជាប់លប់របស់ព្រាហ្មណ៍ម្នាក់
សត្វចាបមានសេចក្ដីតក់ស្លុតភិតភ័យហួសពេក
នាំគ្នាស្ទុះស្ទារច្រាសប្រដាល់ស្ទើររបោចរោមក្បាលអស់
គ្រានោះមានចាបមួយស្រែកថា
ថាយើងធ្វើយ៉ាងហ្នឹងមុខជាវិនាសមិនខានទេ
ហេតុនេះអ្នកទាំងអស់គ្នាត្រូវធ្វើតាមខ្ញុំ
ព្រោះខ្ញុំធ្លាប់ប្រតិបត្តិមកបានសេចក្ដីសុខជាញយណាស់
ទើបពពួកចាបឆ្លើយតបថា មានកលឧបាយដូចម្ដេច ? ចូរប្រាប់ភ្លាមៗ
មកយើង កល់នឹងទំពែកក្បាលអស់ហើយ
មើលសាមគ្គីធម៌នោះតើរូបរាងយ៉ាងណា ? ។ ទើបចាបនោះឆ្លើយឡើងថា
សាមគ្គីធម៌គ្មានរូបរាងអ្វីទេ
គ្រាន់តែព្រមព្រៀងស្រុះគ្នាប៉ុណ្ណោះ
គឺយើងទាំងអស់គ្នាត្រូវស្រុះគ្នាហើរឡើងតែម្ដងព្រមគ្នា
ចាបទាំងអស់ទើបប្រតិបត្តិតាម ស្ទុះហើរព្រមគ្នារបើកមាត់លបទៅ
សមនឹងសុភាសិតបារាំងថា L’ union fait la force សាមគ្គីជាកំឡាំង
កំឡាំងបំផុត សាមគ្គីមោះមុត ព្រមព្រៀងមូលមួយ
កាយវាចាចិត្តស្រុះស្រួល ខំជួយចូកចែវរងួយ ស្ទួយជាតិដល់ត្រើយ ។
ចាបទាំងឡាយបានរួចខ្លួនទៅ នេះកំឡាំងសាមគ្គីធម៌យ៉ាងហ្នឹង ។
យើងខេមរជាតិក៏ត្រូវមានសាមគ្គីធម៌យ៉ាងនេះដែរ ។
ធម៌ទាំង ៣ យ៉ាងនេះគឺ ១ មុនិសម្បទា ២ ភោគសម្បទា ៣ សាមគ្គីសម្បទា
បើប្រទេសនិគមជនបទរដ្ឋដែនណាមានធម៌ទាំង ៣ យ៉ាងនេះ
គ្រប់គ្រាន់មិនខ្វះ នឹងក្រឡៃប្រទេសនិគមនោះថ្លៃថ្នូរបានឆាប់
គឺមានអ្នកចេះដឹងច្រើន ១ មានភោគសម្ប័ទ ១
មានការព្រមព្រៀងស្រុះស្រួលមូលមាត់គ្នា ១ ។
ធម៌ទាំង ៣ នេះឲ្យឈ្មោះថា ពលរដ្ឋធម៌
ប្រែថាធម៌ជាកំឡាំងដល់ប្រទេស សំដែងមកប៉ុណ្ណេះសន្មតថាចប់ ។
ទីបំផុតធម៌ទេសនានេះ សូមផ្សាយបុញ្ញរាសី គំនរបុណ្យនេះ
ចែកជូនដល់អស់លោក អ្នកសប្បុរសទាំងឡាយ
ទោះបីធ្វើមរណភាពទៅហើយក្ដី នៅរស់ក្ដី នៅទីជិតឆ្ងាយក្ដី ។
សម្បទា សេចក្ដីបរិបូណ៌ ៥
សម្បទា សេចក្ដីបរិបូណ៌ មាន ៥ យ៉ាង គឺ
១. ញាតិសម្បទា បរិបូណ៌ដោយញាតិ
២. ភោគសម្បទា បរិបូណ៌ដោយភោគៈ
៣. អារោគ្យសម្បទា បរិបូណ៌ដោយភាពមិនមានរោគ
៤. សីលសម្បទា បរិបូណ៌ដោយសីល
៥. ទិដ្ឋិសម្បទា បរិបូណ៌ដោយទិដ្ឋិ
ម្នាលអាវុសោទាំងឡាយ ពួកសត្វលុះបែកធ្លាយរាងកាយ បន្ទាប់អំពីសេចក្ដីស្លាប់ទៅ មិនទៅកើតក្នុងសុគតិ សួគ៌ ទេវលោក ព្រោះហេតុតែបរិបូណ៌ដោយញាតិក្ដី ព្រោះហេតុតែបរិបូណ៌ដោយភោគៈក្ដី ព្រោះហេតុតែបរិបូណ៌ដោយភាពមិនមានរោគក្ដី នោះទេ ។
ម្នាលអាវុសោទាំងឡាយ ពួកសត្វលុះបែកធ្លាយរាងកាយ បន្ទាប់អំពីសេចក្ដីស្លាប់ទៅ តែងបានទៅកើតក្នុងសុគតិ សួគ៌ ទេវលោក ព្រោះហេតុតែបរិបូណ៌ដោយសីល ឬ ព្រោះហេតុតែបរិបូណ៌ដោយទិដ្ឋិ ។

( បិដកលេខ ១៩ ទំព័រ ១៧៦-៧៧ )
អធិប្បាយ
ពាក្យថា ញាតិសម្បទា (
ការបរិបូណ៌ដោយញាតិ ) បានដល់ ការដល់ព្រម បរិបូណ៌ មានញាតិច្រើន ។
សូម្បីការបរិបូណ៌ដោយភោគៈជាដើមក៏មានន័យដូចគ្នានេះ ។
ការដល់ព្រមដោយភាពមិនមានរោគ ឈ្មោះថា អារោគ្យសម្បទា (
ការបរិបូណ៌ដោយភាពមិនមានរោគ ) បានដល់
ភាពជាអ្នកមិនមានរោគអស់កាលជានិច្ច ។
សូម្បីក្នុងការបរិបូណ៌ដោយសីល និងទិដ្ឋិជាដើម
ក៏មានន័យដូចគ្នានេះ ។ សូម្បីក្នុងធម៌ខនេះ
ការបរិបូណ៌ដោយញាតិជាដើម មិនមែនជាកុសល ទាំងមិនទម្លាយលក្ខណៈ ៣ ។
ការបរិបូណ៌ដោយសីល និងទិដ្ឋិ ជាកុសល ទាំងមិនទម្លាយលក្ខណៈ ៣ ។
ព្រោះហេតុនោះនុ៎ះឯង លោកទើបពោលពាក្យជាដើមថា
“ម្នាលអាវុសោទាំងឡាយ ព្រោះហេតុតែបរិបូណ៌ដោយញាតិក្ដី”។ទោសនៃសីលវិបត្តិរបស់បុគ្គលទ្រុស្ដសីល ៥
ទោសនៃសីលវិបត្តិរបស់បុគ្គលទ្រុស្ដសីល មាន ៥ យ៉ាង
១. ទុស្សីលោ សីលវិបន្នោ បមាទាធិករណំ មហតឹ ភោគជានឹ និគច្ឆតិ បុគ្គលទ្រុស្ដសីល វិបត្តិចាកសីលនេះ តែងដល់នូវសេចក្ដីវិនាសនៃសម្បត្តិយ៉ាងធំ មានសេចក្ដីប្រមាទជាហេតុ
២. ទុស្សីលស្ស សីលវិបន្នស្ស បាបកោ កិត្តិសទ្ទោ អព្ភុគ្គច្ឆតិ កិត្តិសព្ទអាក្រក់របស់បុគ្គលទ្រុស្ដសីល វិបត្តិចាកសីល រមែងផ្សាយទៅសព្វទិស
៣. ទុស្សីលោ សីលវិបន្នោ យំ យទេវ បរិសំ ឧបសង្កមតិ យទិ ខត្តិយបរិសំ យទិ ព្រាហ្មណបរិសំ យទិ គហបតិបរិសំ យទិ សមណបរិសំ អវិសារទោ ឧបសង្កមតិ មង្កុភូតោ បុគ្គលទ្រុស្ដសីល វិបត្តិចាកសីល ចូលទៅរកបរិស័ទណាៗ ទោះខត្តិយបរិស័ទក្ដី ព្រាហ្មណបរិស័ទក្ដី គហបតិបរិស័ទក្ដី សមណបរិស័ទក្ដី រមែងមិនក្លៀវក្លា មានមុខឱនចុះ
៤. ទុស្សីលោ សីលវិបន្នោ សម្មូឡ្ហោ កាលំ ករោតិ បុគ្គលទ្រុស្ដសីល វិបត្តិចាកសីល តែងវង្វេងធ្វើមរណកាល
៥. ទុស្សីលោ សីលវិបន្នោ កាយស្ស ភេទា បរំ មរណា អបាយំ ទុគ្គតឹ វិនិបាតំ និរយំ ឧបបជ្ជតិ បុគ្គល ទ្រុស្ដសីល វិបត្តិចាកសីល លុះបែកធ្លាយរាងកាយ បន្ទាប់អំពីសេចក្ដីស្លាប់ទៅ តែងទៅកើតក្នុងតិរច្ឆាន ប្រេត អសុរកាយ នរក

( បិដកលេខ ១៩ ទំព័រ ១៧៧-៧៨ )
គុណសម្បត្តិរបស់កល្យាណមិត្ត
មនុស្សល្អ ពោលដោយលក្ខណៈផ្ទាល់ខ្លួន មានគុណសម្បត្តិផ្សេងៗ ដែលគួរជ្រាបដូចតទៅ ៖សប្បុរស គឺមនុស្សល្អ មានធម៌របស់សប្បុរស ៧ ប្រការ
១. ធម្មញ្ញុតា ដឹងគោលធម៌ដែលជាហេតុ
២. អត្ថញ្ញុតា ដឹងទិសដៅដែលជាផល
៣. អត្តញ្ញុតា ស្គាល់ខ្លួនឯងតាមសេចក្តីពិត
៤. មត្តញ្ញុតា ស្គាល់ប្រមាណក្នុងកិច្ចការសព្វគ្រប់
៥. កាលញ្ញុតា ស្គាល់កាលដែលនឹងត្រូវធ្វើអ្វីៗ
៦. បរិសញ្ញុតា ស្គាល់ប្រជុំជនមានសភាពយ៉ាងណាខ្លះ
៧. បុគ្គលញ្ញុតា ស្គាល់បុគ្គលដោយសភាពផ្សេងៗ
សប្បុរិសធម៌ទាំង ៧ ប្រការនេះ មាននៅក្នុង សង្គីតិសូត្រ ទសុត្តរសូត្រ ពួក ៧ បិដកលេខ ១៩ និងមានសេចក្តីអធិប្បាយនៅក្នុង ធម្មញ្ញូសូត្រ មហាវគ្គ បិដកលេខ ៤៧ ។
ក្នុងបិដកលេខ ២៦ ទំព័រ ២០៩ នៅក្នុង ចូឡបុណ្ណមសូត្រ ព្រះអង្គទ្រង់ត្រាស់សម្តែង នូវសប្បុរិសធម៌ ៨ ចំណុចដោយឡែកផ្សេងទៀត មានដូចតទៅ ៖
ម្នាលភិក្ខុទាំងឡាយ សប្បុរសរមែងប្រកបដោយព្រះសទ្ធម្ម ជាអ្នកមានការសេពគប់ជាសប្បុរស មានគំនិតជាសប្បុរស មានសេចក្តីប្រឹក្សាជាសប្បុរស មានវាចាជាសប្បុរស មានការងារជាសប្បុរស មានទិដ្ឋិជាសប្បុរស តែងឲ្យនូវទានជាសប្បុរស ។
ម្នាលភិក្ខុទាំងឡាយ ចុះសប្បុរស ប្រកបដោយព្រះសទ្ធម្ម តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ សប្បុរសក្នុងលោកនេះ ជាអ្នកមានសទ្ធា មានសេចក្តីខ្មាសបាប មានសេចក្តីខ្លាចបាប ជាអ្នកចេះដឹងច្រើន មានព្យាយាមមាំមួន មានស្មារតីតម្កល់ខ្ជាប់ខ្ជួន និងមានបញ្ញា ម្នាលភិក្ខុទាំងឡាយ សប្បុរស រមែងប្រកបដោយព្រះសទ្ធម្ម ៧ ប្រការយ៉ាងនេះឯង ។
ម្នាលភិក្ខុទាំងឡាយ ចុះសប្បុរស មានការសេពគប់ជាសប្បុរស តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ក្នុងលោកនេះ ពួកសមណព្រាហ្មណ៍ ដែលមានសទ្ធា មានសេចក្តីខ្មាសបាប មានសេចក្តីខ្លាចបាប ជាអ្នកចេះដឹងច្រើន មានព្យាយាមមាំមួន មានស្មារតីតម្កល់ខ្ជាប់ខ្ជួន និងមានបញ្ញា ពួកសមណព្រាហ្មណ៍នោះ រមែងបានជាមិត្ត ជាសម្លាញ់ នៃសប្បុរសនោះ ម្នាលភិក្ខុទាំងឡាយ សប្បុរស មានការសេពគប់ជាសប្បុរស យ៉ាងនេះឯង ។
ម្នាលភិក្ខុទាំងឡាយ ចុះសប្បុរស មានគំនិតជាសប្បុរស តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ សប្បុរសក្នុងលោកនេះ មិនគិតដើម្បីបៀតបៀនខ្លួនឯង មិនគិតដើម្បិបៀតបៀនអ្នកដទៃ មិនគិតដើម្បីបៀតបៀនទាំងពីរខាង ម្នាលភិក្ខុទាំងឡាយ សប្បុរស មានគំនិតជាសប្បុរស យ៉ាងនេះឯង ។
ម្នាលភិក្ខុទាំងឡាយ ចុះសប្បុរស មានសេចក្តីប្រឹក្សាជាសប្បុរស តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ សប្បុរសក្នុងលោកនេះ មិនប្រឹក្សាដើម្បិបៀតបៀនខ្លួនឯង មិនប្រឹក្សាដើម្បីបៀតបៀនអ្នកដទៃ មិនប្រឹក្សាដើម្បីបៀតបៀនទាំងពីរខាង ម្នាលភិក្ខុទាំងឡាយ សប្បុរស មានសេចក្តីប្រឹក្សាជាសប្បុរស យ៉ាងនេះឯង ។
ម្នាលភិក្ខុទាំងឡាយ ចុះសប្បុរស មានវាចាជាសប្បុរស តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ សប្បុរសក្នុងលោកនេះ វៀរចាកពាក្យកុហក វៀរចាកពាក្យញុះញង់ វៀរចាកពាក្យទ្រគោះ វៀរចាកពាក្យរោយរាយឥតប្រយោជន៍ ម្នាលភិក្ខុទាំងឡាយ សប្បុរស មានវាចាជាសប្បុរស យ៉ាងនេះឯង ។
ម្នាលភិក្ខុទាំងឡាយ ចុះសប្បុរស មានការងារជាសប្បុរស តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ សប្បុរសក្នុងលោកនេះ វៀរចាកការសម្លាប់សត្វ វៀរចាកការលួចទ្រព្យគេ វៀរចាកការប្រព្រឹត្តខុសក្នុងកាមទាំងឡាយ ម្នាលភិក្ខុទាំង ឡាយ សប្បុរស មានការងារជាសប្បុរស យ៉ាងនេះឯង ។
ម្នាលភិក្ខុទាំងឡាយ ចុះសប្បុរស មានទិដ្ឋិជាសប្បុរស តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ សប្បុរសក្នុងលោកនេះ មានសេចក្តីយល់ឃើញ យ៉ាងនេះថា ទានដែលបុគ្គលឲ្យហើយ មានផល, ការបូជាធំ មានផល, ការបូជាតូច មានផល, ផលនៃវិបាកកម្មដែលល្អ និងអាក្រក់មាន, លោកនេះមាន, លោកខាងមុខមាន, ការប្រតិបត្តិល្អអាក្រក់ក្នុងមាតាមានផល, ការប្រតិបត្តិល្អអាក្រក់ក្នុងបិតាមានផល, សត្វជាឱបបាតិកៈមាន, ពួកសមណព្រាហ្មណ៍ក្នុងលោក ដែលប្រព្រឹត្តល្អ ប្រតិបត្តិល្អ ធ្វើឲ្យជាក់ច្បាស់ ដោយបញ្ញាដ៏ឧត្តម នៃខ្លួនឯង នូវលោកនេះផង លោកខាងមុខផង ហើយអាចនឹងប្រកាសបាន រមែងមាន ។ ម្នាលភិក្ខុទាំងឡាយ សប្បុរស មានទិដ្ឋិជាសប្បុរស យ៉ាងនេះឯង ។
ម្នាលភិក្ខុទាំងឡាយ ចុះសប្បុរស តែងឲ្យទានជាសប្បុរស តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ សប្បុរសក្នុងលោក នេះ ឲ្យទានដោយគោរព ធ្វើនូវសេចក្តីកោតក្រែងហើយឲ្យទាន ឲ្យទានដ៏បរិសុទ្ធ មានសេចក្តីយល់ឃើញនូវផលហើយឲ្យទាន ម្នាលភិក្ខុទាំងឡាយ សប្បុរស តែងឲ្យទានជាសប្បុរស យ៉ាងនេះឯង ។
ម្នាលភិក្ខុទាំងឡាយ សប្បុរសនោះឯង ប្រកបដោយព្រះសទ្ធម្មយ៉ាងនេះ មានការសេពគប់ជាសប្បុរសយ៉ាងនេះ មានគំនិតជាសប្បុរសយ៉ាងនេះ មានសេចក្តីប្រឹក្សាជាសប្បុរសយ៉ាងនេះ មានវាចាជាសប្បុរសយ៉ាងនេះ មានការងារជាសប្បុរសយ៉ាងនេះ មានទិដ្ឋិជាសប្បុរសយ៉ាងនេះ ឲ្យទានជាសប្បុរសយ៉ាងនេះ លុះមានរាងកាយបែកធ្លាយទៅ ខាងមុខបន្ទាប់អំពីមរណៈតែងទៅកើតក្នុងគតិរបស់សប្បុរស ម្នាលភិក្ខុទាំងឡាយ ចុះគតិរបស់សប្បុរស តើដូចម្តេច គតិរបស់សប្បុរសនោះ គឺសភាពជាទេវតាដ៏ស្តុកស្តម្ភ សភាពជាមនុស្សដ៏ស្តុកស្តម្ភ ។
ក្នុងបិដកលេខ ៥១ ទំព័រ ១៥៥ អង្គុត្តរនិកាយ ទសកនិបាត សេដ្ឋវគ្គ ព្រះអង្គទ្រង់ត្រាស់សម្តែងនូវ កុសល-កម្មបថ ១០ ថាជាសប្បុរិសធម៌ ។
ក្នុងបិដកលេខ ៥១ ទំព័រ ៧៧ ព្រះអង្គទ្រង់ត្រាស់សម្តែង អសេក្ខធម៌ ឬ សម្មត្តធម៌ ១០ គឺសម្មាទិដ្ឋិ ។ល។ សម្មាសមាធិ សម្មាញាណ សម្មាវិមុត្តិ ថាជាសប្បុរិសធម៌ ។
ក្នុងបិដកលេខ ៣៧ ទំព័រ ៤៣ ព្រះអង្គទ្រង់ត្រាស់ថា ៖
ម្នាលភិក្ខុទាំងឡាយ ចុះសប្បុរស តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះក្នុងលោកនេះ ជាអ្នកឃើញត្រូវ ។ល។ តម្កល់ចិត្តមាំត្រូវ ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សប្បុរស ។
ព្រះអង្គត្រាស់ហៅអ្នកដែលប្រកបដោយ អង្គមគ្គ ៨ នោះឯង ថាជាសប្បុរស ។
បណ្ដិត គឺមនុស្សឆ្លាត ឬមនុស្សដែលមានដំណើរជិវិតដោយបញ្ញា ។ មានគុណសម្បត្តិដែលព្រះដ៏មានព្រះភាគទ្រង់បានសម្តែងទុកមក ច្រើនបែបច្រើនយ៉ាង មានដូចតទៅ ៖
ក្នុងបិដកលេខ ៤១ ទំព័រ ៣ លក្ខណសូត្រ ព្រះអង្គទ្រង់ត្រាស់សម្តែងអំពី ពាល និងបណ្ឌិត រមែងប្រាកដដោយកម្ម ដែលខ្លួនប្រព្រឹត្តមកហើយនោះឯង ព្រះអង្គទ្រង់ត្រាស់ថា ៖
ម្នាលភិក្ខុទាំងឡាយ ជនពាលមានកម្មជាលក្ខណៈ បណ្ឌិតក៏មានជាលក្ខណៈ ប្រាជ្ញាតែងមានសេចក្តីរុងរឿងក្នុងការប្រព្រឹត្តមិនដាច់ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៣ យ៉ាងគួរសំគាល់បានថាជាជនពាល ។ ធម៌ ៣ តើដូចម្តេច ។ គឺ កាយទុច្ចរិត ១ វចីទុច្ចរិត ១ មនោទុច្ចរិត ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៣ នេះឯងដែលគួរសំគាល់បាន ថាជាជនពាល ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៣ យ៉ាង គួរសំគាល់បានថាជាបណ្ឌិត ។ ធម៌ ៣ តើដូចម្តេច ។ គឺកាយសុចរិត ១ វចីសុចរិត ១ មនោសុចរិត ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ទាំង ៣ នេះឯង ដែលគួរសំគាល់បានថាជាបណ្ឌិត ។ ម្នាលភិក្ខុទាំងឡាយ ហេតុនោះ អ្នកទាំងឡាយគប្បីសិក្សាយ៉ាងនេះថា បុគ្គលប្រកបដោយធម៌ ៣ ណា ដែលគួរសំគាល់បានថាជាជនពាល បុគ្គលវៀរធម៌ទាំំង ៣ នោះ ហើយប្រកបដោយធម៌ ៣ ណាដែលគួរសំគាល់បានថាជាបណ្ឌិត យើងទាំងឡាយនឹងសមាទានប្រព្រឹត្តធម៌ទាំង ៣ នោះ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសិក្សាយ៉ាងនេះឯង ។
ក្នុងបិដកលេខ ៤១ ទំព័រ ៦ នៅក្នុង អច្ចយសូត្រ ៖
ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៣ គប្បីដឹងបានថាជាបណ្ឌិត ។ ធម៌ ៣ តើដូចម្តេច គឺបុគ្គលឃើញទោសរបស់ខ្លួនតាមទោស ១ លុះឃើញទោសតាមទោសហើយ ក៏សម្តែងទោសឲ្យសមគួរតាមធម៌ ១ កាលបុគ្គល ដទៃសម្តែងទោសប្រាប់ហើយ ក៏ទទួលដោយសមគួរតាមធម៌ ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៣ នេះឯង ដែលគប្បិដឹងបានថាជាបណ្ឌិត ។
ក្នុងបិដកលេខ ៤១ ទំព័រ ៧ នៅក្នុង អយោនិសោសូត្រ ៖
ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៣ គួរស្គាល់បានថាជាបណ្ឌិត ។ ធម៌ ៣ តើដូចម្តេច ។ គឺជាអ្នកតាក់តែងប្រស្នាដោយត្រូវទំនង ១ ជាអ្នកដោះស្រាយប្រស្នាដោយត្រូវទំនង ១ បើអ្នកដទៃដោះស្រាយប្រស្នាដោយត្រូវទំនងហើយ ក៏សរសើរដោយបទ និងព្យញ្ជនៈជាបរិមណ្ឌលស្រួលបរិបូណ៌ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៣ នេះឯង ដែលគួរស្គាល់បានថាជាបណ្ឌិត ។
ក្នុងបិដកលេខ ៤០ ទំព័រ ១៨៨ នៅក្នុង ពាលវគ្គទី ៥ ៖
ម្នាលភិក្ខុទាំងឡាយ ជនពាលទាំងឡាយនេះមានពីរពួក ។ ជនពាលពីរពួក តើដូចម្តេច ។ គឺជនពាលតែងទទួលភារៈដែលមិនទាន់មកដល់ ១ [ បានដល់ភារៈទាំង ១០ គឺបោសរោងឧបោសថ ១ អុចប្រទីប ១ តម្កល់ទឹកឆាន់ ទឹកប្រើប្រាស់ ១ ក្រាលអាសនៈ ១ នាំឆន្ទៈ ១ នាំបារិសុទ្ធិ ១ ប្រាប់រដូវ ១ រាប់ចំនួនភិក្ខុ ១ ឲ្យឱវាទដល់នាងភិក្ខុនី ១ សម្តែងបាតិមោក្ខ ១ ជាភារៈរបស់ព្រះថេរៈៗ មិនទាន់បានអារាធនាស្រាប់តែភិក្ខុថ្មីទៅធ្វើ ហៅថា នាំភារៈដែលមិនទាន់មកដល់ ] ជនពាលតែងមិនទទួលភារៈដែលមកដល់ហើយ ១ [ បានដល់ភារៈទាំំង ១០ របស់ព្រះថេរៈ ៗ មិនធ្វើខ្លួនឯង ឬមិនបង្គាប់អ្នកដទៃឲ្យធ្វើ ហៅថា មិននាំភារៈដែលមកដល់ហើយ ] ។ ម្នាលភិក្ខុទាំងឡាយ ជនពាលទាំងឡាយមានពីរពួកនេះឯង ។
ម្នាលភិក្ខុទាំងឡាយ បណ្ឌិតទាំងឡាយនេះមានពីរពួក ។ បណ្ឌិតពីរពួក តើដូចម្តេច ។ គឺបណ្ឌិតតែងទទួលភារៈដែលមកដល់ហើយ ១ បណ្ឌិតមិនទទួលភារៈដែលមិនទាន់មកដល់ ១ ។ ម្នាលភិក្ខុទាំងឡាយ បណ្ឌិតទាំងឡាយមានពីរពួកនេះឯង ។
ម្នាលភិក្ខុទាំងឡាយ ជនពាលនេះមានពីរពួក ។ ជនពាលពីរពួក តើដូចម្តេច ។ គឺជនពាលមានសេចក្តីសំគាល់ថាគួរក្នងរបស់ដែលមិនគួរ ១ [ សំគាល់ក្នុងសាច់ទាំង ១០ មានសាច់សីហៈជាដើម ដែលមិនគួរឆាន់ ថាជាសាច់គួរឆាន់វិញ ] ជនពាលមានសេចក្តីសំគាល់ថាមិនគួរក្នុងរបស់ដែលគួរ ១ ។ [ សំគាល់ក្រៅពីសាច់ ១០ យ៉ាង មានសាច់ក្រពើ សាច់ឆ្មាជាដើមដែលគួរឆាន់បាន ថាមិនគួរឆាន់វិញ ] ម្នាលភិក្ខុទាំងឡាយ ជនពាលទាំងឡាយមានពីរពួកនេះឯង ។
ម្នាលភិក្ខុទាំងឡាយ បណ្ឌិតទាំងឡាយនេះមានពីរពួក ។ បណ្ឌិតពីរពួក តើដូចម្តេច ។ គឺបណ្ឌិតមានសេចក្តីសំគាល់ថាមិនគួរក្នុងរបស់ដែលមិនគួរ ១ បណ្ឌិតមានសេចក្តីសំគាល់ថាគួរក្នុងរបស់ដែលគួរ ១ ។ ម្នាលភិក្ខុទាំងឡាយមានពីរពួកនេះឯង ។
ម្នាលភិក្ខុទាំងឡាយ ជនពាលទាំងឡាយនេះ មានពីរពួក ។ ជនពាលពីរពួក តើដូចម្តេច ។ គឺជនពាលមានសេចក្តីសំគាល់ថា មានអាបត្តិក្នុងអនាបត្តិ ១ ជនពាលមានសេចក្តីសំគាល់ថាឥតមានអាបត្តិក្នុងអាបត្តិ ១ ។ ម្នាលភិក្ខុទាំងឡាយ ជនពាលទាំងឡាយមានពីរពួកនេះឯង ។
ម្នាលភិក្ខុទាំងឡាយ បណ្ឌិតទាំងឡាយនេះ មានពីរពួក ។ បណ្ឌិតពីរពួក តើដូចម្តេច ។ គឺបណ្ឌិតមានសេចក្តីសំគាល់ថា ឥតមានអាបត្តិក្នុងអនាបត្តិ ១ បណ្ឌិតតែងសំគាល់ថា មានអាបត្តិក្នុងអាបត្តិ ១ ។ ម្នាលភិក្ខុទាំងឡាយ បណ្ឌិតទាំងឡាយមានពីរពួកនេះឯង ។
ម្នាលភិក្ខុទាំងឡាយ ជនពាលទាំងឡាយនេះមានពីរពួក ។ ជនពាលពីរពួក តើដូចម្តេច ។ គឺជនពាលមានសេចក្តី សំគាល់ថា ធម៌ក្នុងអធម៌ ១ ជនពាលមានសេចក្តីសំគាល់ថាអធម៌ក្នុងធម៌ ១ ។ ម្នាលភិក្ខុទាំងឡាយ ជនពាលទាំងឡាយមានពីរពួកនេះឯង ។
ម្នាលភិក្ខុទាំងឡាយ បណ្ឌិតទាំងឡាយនេះមានពីរពួក ។ បណ្ដិតពីរពួក តើដូចម្តេច ។ គឺបណ្ឌិតមានសេចក្តីសំគាល់ថា អធម៌ក្នុងធម៌ ១ បណ្ឌិតមានសេចក្តីសំគាល់ថា ធម៌ក្នុងអធម៌ ១ ។ ម្នាលភិក្ខុទាំងឡាយ បណ្ឌិតទាំងឡាយមានពីរពួកនេះឯង ។
ម្នាលភិក្ខុទាំងឡាយ ជនពាលទាំងឡាយនេះមានពីរពួក ។ ជនពាលពីរពួកតើដូចម្តេច ។ គឺជនពាលមានសេចក្តីសំគាល់ថា វិន័យក្នុងអវិន័យ ១ ជនពាលមានសេចក្តីសំគាល់ថា អវិន័យក្នុងវិន័យ ១ ។ ម្នាលភិក្ខុទាំងឡាយ ជនពាលទាំងឡាយមានពីរពួកនេះឯង ។
ម្នាលភិក្ខុទាំងឡាយ បណ្ឌិតទាំងឡាយនេះមានពីរពួក ។ បណ្ឌិតពីរពួក តើដូចម្តេច ។ គឺបណ្ឌិតមានសេចក្តីសំគាល់ថា អវិន័យក្នុងអវិន័យ ១ បណ្ឌិតមានសេចក្តីសំគាល់ថា វិន័យក្នុងវិន័យ ១ ។ ម្នាលភិក្ខុទាំងឡាយ បណ្ឌិតទាំងឡាយមានពីរពួកនេះឯង ។
ក្នុងបិដកលេខ ៤០ ទំព័រ ១៣១ ៖
ម្នាលភិក្ខុទាំងឡាយ បុគ្គលពាលនេះមាន ២ ពួក ។ បុគ្គលពាលមាន ២ ពួក តើដូចម្តេច ។ គឺបុគ្គលមិនឃើញទោសតាមទោស ១ បុគ្គលកាលបើគេប្រាប់ទោស ក៏មិនព្រមទទួលទោសតាមធម៌ ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពាលមាន ២ ពួកនេះ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាបណ្ឌិតនេះមាន ២ ពួក ។ បុគ្គលជាបណ្ឌិតមាន ២ ពួក តើដូចម្តេច ។ គឺបុគ្គលឃើញទោសតាមទោស ១ បុគ្គលកាលបើគេប្រាប់ទោស ក៏ព្រមទទួលទោសតាមធម៌ ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាបណ្ឌិតមាន ២ ពួកនេះឯង ។
នៅក្នុង គាថាធម្មបទ បិដកលេខ ៥២ ពាលវគ្គ ទំព័រ ៣៦ ព្រះអង្គទ្រង់សម្តែងប្រារព្ធចំពោះ ព្រះសុធម្មត្ថេរ ៖
អសន្តំ ភាវមិច្ឆេយ្យ បុរេក្ខារញ្ច ភិក្ខុសុ
អាវាសេសុ ច ឥស្សរិយំ បូជា បរកុលេសុ ច ។
មមេវ កតមញ្ញន្តុ គិហិប្បព្វជិតា ឧភោ
មមេវ អតិវសា អស្សុ កិច្ចាកិច្ចេសុ កិស្មិញ្ចិ
ឥតិ ពាលស្ស សង្កប្បោ ឥស្សា មានោ ច វឌ្ឍតិ ។
ភិក្ខុពាល រមែងប្រាថ្នានូវសេចក្តីសរសើរដែលមិនមានផង ចង់បានជាប្រមុខដឹកនាំក្នុងពួកភិក្ខុផង ចង់បាននូវភាពជាឥស្សរៈក្នុងអាវាសទាំងមូលផង និងចង់បានការបូជាទាំងឡាយក្នុងត្រកូលទាំងពួងដទៃទៀតផង ។
ភិក្ខុពាលតែងមានសេចក្តីត្រិះរិះថា គ្រហស្ថនិងបព្វជិតទាំងពីរពួក ចូរសំគាល់នូវកិច្ចដែលមនុស្សដទៃធ្វើហើយថាជាកិច្ចរបស់អាត្មាអញវិញ អំណាចដ៏ក្រៃលែងរបស់អាត្មាអញ ចូរមានក្នុងកិច្ចតូចក្តីធំក្តីឯណានីមួយ ( កាលបើយ៉ាងនេះ ) ឥស្សា គឺការច្រណែន និងមានះ គឺការប្រកាន់ខ្លួន រមែងចម្រើន ( ដល់ភិក្ខុពាលនោះ ) ។
ព្រះ គាថាធម្មបទ បណ្ឌិតវគ្គ បិដកលេខ ៥២ ទំព័រ ៣៩ ៖
សព្វត្ថ វេ សប្បុរិសា វជន្តិ
ន កាមកាមា លបយន្តិ សន្តោ
សុខេន ផុដ្ឋា អថ វា ទុក្ខេន
ន ឧច្ចាវចំ បណ្ឌិតា ទស្សយន្តិ ។
ពួកសប្បុរស តែងលះបង់នូវធម៌ទាំងពួង ពួកលោកអ្នកស្ងប់រមែងមិនពោលប្រស្រ័យ ព្រោះសេចក្តីប្រាថ្នាក្នុងកាមទេ ពួកបណ្ឌិត បើសេចក្តីសុខ ឬទុក្ខពាល់ត្រូវហើយ រមែងមិនសម្តែងអាការឡើងចុះឡើយ ។
ន អត្តហេតុ ន បរស្ស ហេតុ
ន បុត្តមិច្ឆេ ន ធនំ ន រដ្ឋំ
ន ឥច្ឆេយ្យ អធម្មេន សមិទ្ធិមត្តនោ
ស សីលវា បញ្ញវា ធម្មិកោ សិយា ។
បណ្ឌិតមិនគួរធ្វើអាក្រក់ ព្រោះហេតុនៃខ្លួន មិនគួរធ្វើអាក្រក់ ព្រោះហេតុនៃអ្នកដទៃ មិនគួរប្រាថ្នាបុត្រ មិនគួរប្រាថ្នាទ្រព្យ មិនគួរប្រាថ្នារដ្ឋ មិនគួរប្រាថ្នានូវសេចក្តីសម្រេចដើម្បីខ្លួន ដោយហេតុមិនមែនជាធម៌ឡើយ បណ្ឌិតនោះគួរជាអ្នកមានសីល មានបញ្ញាប្រកបដោយធម៌ ។
ក្នុងបិដកលេខ ៣២ ទំព័រ ១៩៤ នៅក្នុង លាភសក្ការសំយុត្ត ព្រះអង្គទ្រង់ត្រាស់សម្តែងអំពីសប្បុរស ត្រេកអរចំពោះព្រះនិព្វានដែលជាទីក្ស័យនៃឧបាទាន មានគាថាព័ន្ធដូចតទៅ ៖
យស្ស សក្ករិយមានស្ស អសក្ការេន ចូភយំ
សមាធិ ន វិកម្បតិ អប្បមាទវិហារិនោ ។
តំ ឈាយិនំ សាតតិកំ សុខុមទិដ្ឋិវិបស្សកំ
ឧបាទានក្ខយារាមំ អាហុ សប្បុរិសា ឥតិ ។
បុគ្គលណា ដែលគេធ្វើនូវសក្ការៈក៏ដោយ មិនធ្វើនូវសក្ការៈក៏ដោយ គេធ្វើនូវសក្ការៈ និងអសក្ការៈ ទាំងពីរក៏ដោយ រមែងមាននូវសមាធិមិនញាប់ញ័រ រស់នៅដោយសេចក្តីមិនប្រមាទ ជាអ្នកមានប្រក្រតី សម្លឹងពិនិត្យ មានព្យាយាមជាប់តគ្នាមិនដាច់ ជាអ្នកឃើញច្បាស់ដោយទិដ្ឋិដ៏សុខុម ត្រេកអរចំពោះព្រះនិព្វាន ដែលជាទីក្ស័យនៃឧបាទាន អ្នកប្រាជ្ញទាំងឡាយ ហៅនូវបុគ្គលនោះថាជាសប្បុរស ។
ព្រះគាថាធម្មបទ បណ្ឌិតវគ្គ ប្រារព្ធ បណ្ឌិតសាមណេរ បានសម្រេចអរហត្តផល ៖
ឧទកញ្ហិ នយន្តិ នេត្តិកា ឧសុការា នមយន្តិ តេជនំ
ទារុំ នមយន្តិ តច្ឆកា អត្តានំ ទមយន្តិ បណ្ឌិតា ។
ធម្មតាអ្នកបង្ហូរទឹក តែងបង្ហូរទឹកទៅ ជាងធ្វើព្រួញ តែងពត់ព្រួញឲ្យត្រង់ ជាងឈើ តែងចាំងឈើ ( ឲ្យទៅតាមសេចក្តីប្រាថ្នា ) ចំណែកឯបណ្ឌិតតែងអប់រំទូន្មានចិត្ត ។
ក្នុងបិដកលេខ ៣២ ទំព័រ ២៨៩ ព្រះអង្គទ្រង់ប្រារព្ធ លកុណ្តកភទ្ទិយៈ ជាបណ្ឌិតអ្នកប្រាជ្ញ សូម្បីរូបរាងកាយមិនស្អាតក៏ដោយ ព្រះអង្គទ្រង់ត្រាស់សម្តែងថា ៖
ហំសា កុញ្ចា មយូរា ច ហត្ថិយោ បសដមិគា
សព្វេ សីហស្ស ភាយន្តិ នត្ថិ កាយស្មិ តុល្យតា ។
ឯវមេវ មនុស្សេសុ ទហរោ ចេបិ បញ្ញវា
សោ ហិ តត្ថ មហា ហោតិ នេវ ពាលោ សរីរវា ។
ពួកហង្សក្តី ក្រៀលក្តី ក្ងោកក្តី ដំរីក្តី ម្រឹគក្តាន់ក្តី ពួកសត្វទាំងនោះ រមែងខ្លាចរាជសីហ៍ទាំងអស់ នឹងយករាងកាយទៅប្រៀបធៀបគ្នាមិនបានឡើយ មានឧបមាយ៉ាងណា មានឧបមេយ្យដូចយ៉ាងក្នុងពពួកមនុស្ស ទោះបីគេនោះនៅក្មេង ប៉ុន្តែបើគេមានប្រាជ្ញា គេរមែងបានជាធំ ក្នុងពពួកមនុស្សនោះ រីឯមនុស្សពាល មានតែសរីរៈ គឹមិនបានជាធំក្នុងពពួកមនុស្សឡើយ ។
ព្រះគាថាធម្មបទ ជរាវគ្គ ប្រារព្ធ លោឡុទាយី ដែលមានការចេះដឹងតិច ព្រះសម្មាសម្ពុទ្ធទ្រង់ប្រៀបដូចគោដែលគេឈប់ប្រើហើយលែងចោល ព្រះអង្គទ្រង់ត្រាស់សម្តែង ១ គាថា ៖
អប្បស្សុតាយំ បុរិសោ ពលិពទ្ទោវ ជីរតិ
មំសានិ តស្ស វឌ្ឍន្តិ បញ្ញា តស្ស ន វឌ្ឍតិ ។
បុរសអ្នកមិនមានការចេះដឹងនេះ រមែងចាស់ដូចគោបម្រើ សាច់របស់វាតែងចម្រើនឡើង តែប្រាជ្ញារបស់វាមិនចម្រើនឡើងឡើយ ។
ព្រះគាថាធម្មបទ ធម្មដ្ឋវគ្គ ប្រារព្ធ ព្រះលកុណ្តកភទ្ទិយត្ថេរ ដែលជាថេរៈ ព្រោះមាំមួនដោយការត្រាស់ដឹងនូវសច្ចៈ បាននូវលោកុត្តរធម៌ រស់នៅដោយព្រហ្មវិហារ មានសីល និងមានការសង្រួមឥន្ទ្រិយ ព្រះអង្គទ្រង់ត្រាស់សម្តែងថា ៖
ន តេន ថេរោ ហោតិ យេនស្ស បលិតំ សិរោ
បរិបក្កោ វយោ តស្ស មោឃជិណ្ណោតិ វុច្ចតិ ។
យម្ហិ សច្ចញ្ច ធម្មោ ច អហឹសា សញ្ញមោ ទមោ
ស វេ វន្តមលោ ធីរោ សោ ថេរោតិ បវុច្ចតិ ។
បុគ្គលមិនឈ្មោះថាថេរៈ ព្រោះមានសក់ស្កូវនៅលើក្បាលនោះទេ អ្នកដែលមានវ័យចាស់ហួសទៅហើយនោះ តថាគតហៅថា “ចាស់ទទេ” ។
លុះត្រាតែបុគ្គលណា មានសច្ចៈផង ធម្មៈផង ការមិនបៀតបៀនផង ការសង្រួមផង និងការអប់រំផង គឺជាអ្នកមានមន្ទិលខ្ជាក់ចោលហើយ ជាអ្នកប្រាជ្ញ ទើបតថាគតហៅបុគ្គលនោះថា “ថេរៈ” ។
ក្នុងបិដកលេខ ៥៤ ទំព័រ ២៤៥ នៅក្នុង នាឡកសូត្រ ព្រះអង្គទ្រង់ត្រាស់សម្តែងថា “ស្ទឹងតូចទាំងឡាយ ហូរទៅលាន់សូរ ឯស្ទឹងធំ តែងហូរទៅស្ងៀមៗ” ព្រះអង្គទ្រង់ត្រាស់បន្តថា ៖
យនូទកំ តំំ សនតិ យំ បូរំ សន្តមេវ តំ
អឌ្ឍកុម្ភូបមោ ពាលោ រហទោ បូរោវ បណ្ឌិតោ ។
ទឹកណាដែលមិនពេញ ទឹកនោះតែងឮសូរ ទឹកណាដែលពេញ ទឹកនោះតែងស្ងប់ ជនពាលដូចទឹកកន្លះក្អម ឯជនជាបណ្ឌិត ដូចអន្លង់ទឹកដ៏ពេញ ។
ព្រះគាថាធម្មបទ ពាលវគ្គ ប្រារព្ធ គណ្ឋិភេទកចោរ គឺចោរអ្នកទម្លាយបង្វិច ដោយសេចក្តីផ្តើមថា មានចោរពីរនាក់ជាសម្លាញ់នឹងគ្នា បានចូលទៅកាន់វត្តជេតពន ។ ចោរម្នាក់ស្តាប់ធម៌បានសម្រេចសោតាបត្តិផល ឯចោរម្នាក់ទៀតរង់ចាំតែឱកាសនឹងលួចទ្រព្យរបស់គេ ទីបំផុតក៏លួចបានមែន ហើយយកមកស៊ីចាយសប្បាយជាមួយនឹងប្រពន្ធរបស់ខ្លួន ។
ក្រោយមក ចោរបាននិយាយដៀមដាមចាក់ដោត និងចំអកឡកឡាយ ឲ្យដល់សម្លាញ់របស់ខ្លួនដែលបានសម្រេចសោតាបត្តិផលហើយនោះ ជាការនិយាយអួតខ្លួនឯងថាជាអ្នកឆ្លាត មានបញ្ញាជាបណ្ឌិត … រីឯសម្លាញ់ដែលបានសម្រេចនូវសោតាបត្តិផលនោះឯង បានចូលទៅក្រាបទូលដល់ព្រះដ៏មានព្រះភាគ ព្រះអង្គទ្រង់ត្រាស់ថា ៖
យោ ពាលោ មញ្ញតី ពាល្យំ បណ្ឌិតោ វាបិ តេន សោ
ពាលោ ច បណ្ឌិតមានី ស វេ ពាលោតិ វុច្ចតិ ។
បុគ្គលពាលណាដឹងខ្លួនឯងថា ជាអ្នកល្ងង់ខ្លៅ បុគ្គលពាលនោះ នឹងអាចក្លាយទៅជាបណ្ឌិតបាន ព្រោះហេតុតែការដឹងខ្លួននោះឯង ឯបុគ្គលណា មានសេចក្តីប្រកាន់ថា ខ្លួនជាបណ្ឌិត បុគ្គលពាលនោះ តថាគតហៅថា “ជាមនុស្សពាលដោយពិត” ។
ក្នុងបិដកលេខ ៣០ ទំព័រ ១៤៧ នៅក្នុង ខោមទុស្សសូត្រ ព្រះអង្គទ្រង់ត្រាស់ហៅបុគ្គលថា ជាសប្បុរស ព្រោះពោលនូវធម៌ ៖
នេសា សភា យត្ថ ន សន្តិ សន្តោ
សន្តោ ន តេ យេ ន វទន្តិ ធម្មំ
រាគញ្ច ទោសញ្ច បហាយ មោហំ
ធម្មំ វទន្តា ច ភវន្តិ សន្តោ ។
ពួកសប្បុរស មិនមានក្នុងទីណា ទីនោះមិនឈ្មោះថា សភាឡើយ ជនទាំងឡាយណា មិនពោលធម៌ ជនទាំងនោះមិនឈ្មោះថា សប្បុរសអ្នកស្ងប់រម្ងាប់ទេ លុះតែពួកជនបានលះបង់នូវរាគៈ ទោសៈ មោហៈ ទាំងពោលនូវធម៌ផង ទើបឈ្មោះថា សប្បុរស ។
ក្នុងបិដកលេខ ៦០ ទំព័រ ២៣៩ ពាក្យរបស់ សរភង្គតាបស ជាព្រះបរមពោធិសត្វ ៖
យោ វេ កតញ្ញូ កតវេទិ ធីរោ
កល្យាណមិត្តោ ទឡ្ហភត្តិ ច ហោតិ
ទុក្ខិតស្ស សក្កច្ច ករោតិ កិច្ចំ
តថាវិធំ សប្បុរិសំ វទន្តិ ។
បុគ្គលណា ជាកតញ្ញូកតវេទី មានប្រាជ្ញា មានមិត្តល្អ មានភក្តីមាំមួន ធ្វើនូវកិច្ចការដើម្បីអ្នកដែលដល់នូវសេចក្តីទុក្ខ ដោយគោរព បណ្ឌិតទាំងឡាយ ហៅនូវបុគ្គលបែបនេះថាជាសប្បុរស ។
ក្នុងបិដកលេខ ៤២ ទំព័រ ២៩៧ ឋានសូត្រ ព្រះអង្គទ្រង់ត្រាស់សម្តែងអំពីហេតុ ៤ យ៉ាង មិនជាទីគាប់ចិត្ត ២ យ៉ាង និងជាទីគាប់ចិត្ត ២ យ៉ាង រួចហើយព្រះអង្គទ្រង់ចែកក្នុង ២ យ៉ាងនោះ ១ មិនជាប្រយោជន៍ និង ១ ទៀតជាប្រយោជន៍ មានសេចក្តីទាំងស្រុងដូចតទៅ ៖
ម្នាលភិក្ខុទាំងឡាយ ហេតុនេះមាន ៤ យ៉ាង ។ ហេតុ ៤ យ៉ាងដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ការធ្វើនូវហេតុមិនជាទីគាប់ចិត្ត ហេតុដែលគួរធ្វើនោះរមែងប្រព្រឹត្តទៅដើម្បីសេចក្តីមិនជាប្រយោជន៍ក៏មាន ម្នាលភិក្ខុទាំងឡាយ ការធ្វើនូវហេតុមិនជាទីគាប់ចិត្ត ហេតុដែលបុគ្គលធ្វើនោះ រមែងប្រព្រឹត្តទៅ ដើម្បីជាប្រយោជន៍ក៏មាន ម្នាលភិក្ខុទាំងឡាយ ការធ្វើនូវហេតុជាទីគាប់ចិត្ត ហេតុដែលបុគ្គលធ្វើនោះ រមែងប្រព្រឹត្តទៅ ដើម្បីមិនជាប្រយោជន៍ក៏មាន ម្នាលភិក្ខុទាំងឡាយ ការធ្វើនូវហេតុជាទីគាប់ចិត្ត ហេតុដែលបុគ្គលធ្វើនោះ រមែងប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ក៏មាន ។
ម្នាលភិក្ខុទាំងឡាយ បណ្តាហេតុទាំំង ៤ យ៉ាងនោះ ការធ្វើនូវហេតុណា មិនជាទីគាប់ចិត្ត ហេតុដែលធ្វើនោះរមែង ប្រព្រឹត្តទៅដើម្បីមិនជាប្រយោជន៍ ម្នាលភិក្ខុទាំងឡាយ បណ្ឌិតរមែងសំគាល់នូវហេតុនោះ ថាជាហេតុដែលខ្លួនមិនត្រូវធ្វើទាំង ២ ប្រការ គឺ ការធ្វើនូវហេតុណា មិនជាទីគាប់ចិត្ត ក៏សំគាល់នូវហេតុនោះ ថាជាហេតុដែលខ្លួនមិនត្រូវធ្វើ ១ ហេតុណាដែលបុគ្គលធ្វើ រមែងប្រព្រឹត្តទៅដើម្បីមិនជាប្រយោជន៍ ក៏សំគាល់នូវហេតុនោះ ថាជាហេតុដែលខ្លួនមិនត្រូវធ្វើ ១ ម្នាលភិក្ខុទាំងឡាយ បណ្ឌិតរមែងសំគាល់នូវហេតុនោះ ថាជាហេតុដែលខ្លួនមិនត្រូវធ្វើទាំង ២ ប្រការតែម្តង ។
ម្នាលភិក្ខុទាំងឡាយ បណ្តាហេតុទាំង ៤ យ៉ាងនោះ ការធ្វើនូវហេតុណា មិនជាទីគាប់ចិត្ត ហេតុដែលបុគ្គលធ្វើនោះ រមែងប្រព្រឹត្តទៅដើម្បីជាប្រយោជន៍ ម្នាលភិក្ខុទាំងឡាយ ជនជាពាលក្តី ជាបណ្ឌិតក្តី គប្បីដឹងច្បាស់ក្នុងហេតុនេះ គឺក្នុងកម្លាំងរបស់បុរស ក្នុងសេចក្តីព្យាយាមរបស់បុរស ក្នុងសេចក្តីប្រឹងប្រែងរបស់បុរស ម្នាលភិក្ខុទាំងឡាយ ជនពាលមិនពិចារណា ដូច្នេះថា ការធ្វើនូវហេតុមិនជាទីគាប់ចិត្តក៏ពិតមែនហើយ តែហេតុដែលធ្វើនេះ រមែងប្រព្រឹត្តទៅ ដើម្បីជាប្រយោជន៍ ជនពាលនោះ ទើបមិនធ្វើនូវហេតុនោះ ហេតុដែលជនពាលមិនធ្វើនោះ រមែងប្រព្រឹត្តទៅ ដើម្បីមិនជាប្រយោជន៍ ។ ម្នាលភិក្ខុទាំងឡាយ ចំណែកឯបណ្ឌិតរមែងពិចារណាដូច្នេះថា ការធ្វើនូវហេតុមិនជាទីគាប់ចិត្តនេះ ក៏ពិតមែនហើយ តែថាហេតុដែលធ្វើនេះរមែងប្រព្រឹត្តទៅដើម្បីជាប្រយោជន៍ បណ្ឌិតនោះ ទើបធ្វើនូវហេតុនោះ ហេតុដែលបណ្ឌិតធ្វើនោះ រមែងប្រព្រឹត្តទៅ ដើម្បីជាប្រយោជន៍ ។
ម្នាលភិក្ខុទាំងឡាយ បណ្តាហេតុទាំង ៤ យ៉ាងនោះ ការធ្វើនូវហេតុណា ជាទីគាប់ចិត្ត ហេតុដែលបុគ្គលធ្វើនោះ រមែងប្រព្រឹត្តទៅ ដើម្បីមិនជាប្រយោជន៍ ម្នាលភិក្ខុទាំងឡាយ ជនជាពាលក្តី ជាបណ្ឌិតក្តី គប្បីដឹងច្បាស់ក្នុងហេតុនេះ គឺក្នុងកម្លាំងរបស់បុរស ក្នុងសេចក្តីព្យាយាមរបស់បុរស ក្នុងសេចក្តីប្រឹងប្រែងរបស់បុរស ម្នាលភិក្ខុទាំងឡាយ ជនពាលមិនពិចារណា ដូច្នេះថា ការធ្វើនូវហេតុជាទីគាប់ចិត្តនេះ ក៏ពិតមែនហើយ តែហេតុដែលធ្វើនេះ រមែងប្រព្រឹត្តទៅ ដើម្បីមិនជាប្រយោជន៍ ជនពាលនោះ ទើបធ្វើនូវហេតុនោះ ហេតុដែលជនពាលធ្វើនោះ រមែងប្រព្រឹត្តទៅដើម្បីមិនជាប្រយោជន៍ ។ ម្នាលភិក្ខុទាំងឡាយ ចំណែកឯបណ្ឌិត រមែងពិចារណាដូច្នេះថា ការធ្វើនូវហេតុជាទីគាប់ចិត្តនេះ ក៏ពិតមែនហើយ តែថា ហេតុដែលធ្វើនេះ រមែងប្រព្រឹត្តទៅដើម្បីមិនជាប្រយោជន៍ ទើបបណ្ឌិតនោះមិនធ្វើនូវហេតុនោះ ហេតុដែលបណ្ឌិតមិនធ្វើនោះ រមែងប្រព្រឹត្តទៅដើម្បីជាប្រយោជន៍ ។
ម្នាលភិក្ខុទាំងឡាយ បណ្តាហេតុទាំង ៤ យ៉ាងនោះ ការធ្វើនូវហេតុណា ជាទីគាប់ចិត្ត ហេតុដែលបុគ្គលធ្វើនោះ រមែងប្រព្រឹត្តទៅ ដើម្បីជាប្រយោជន៍ ម្នាលភិក្ខុទាំងឡាយ បណ្ឌិតរមែងសំគាល់ នូវហេតុនោះថាជាហេតុដែលខ្លួនត្រូវធ្វើទាំង ២ ប្រការ គឺការធ្វើនូវហេតុណា ជាទីគាប់ចិត្ត ក៏សំគាល់នូវេហតុនោះ ថាជាហេតុដែលខ្លួនត្រូវធ្វើ ១ ហេតុណាដែលខ្លួនធ្វើ រមែងប្រព្រឹត្តទៅ ដើម្បីជាប្រយោជន៍ ក៏សំគាល់នូវហេតុនោះ ថាជាហេតុដែលខ្លួនត្រូវធ្វើ ១ ម្នាលភិក្ខុទាំងឡាយ បណ្ឌិតសំគាល់នូវហេតុនេះ ថាជាហេតុដែលខ្លួនត្រូវធ្វើទាំង ២ ប្រការតែម្តង ។ ម្នាលភិក្ខុទាំងឡាយ ហេតុមាន ៤ យ៉ាងនេះឯង ។
អដ្ឋកថាឋានសូត្រ
ឋានៈគឺហេតុទី ១ បានដល់ បាបកម្មមានទុក្ខលំបាកយ៉ាកយ៉ាប់ ចង្អៀតចង្អល់ខ្វល់ក្នុងចិត្ត ដោយការគិតរកឧបាយដើម្បីសម្លាប់សត្វ ម៉្លោះហើយត្រូវធ្វើការនឿយហត់ ដូចជាត្រូវជីករណ្តៅដាក់ចម្រូងជាដើម ឬត្រូវធ្វើការលួចប្លន់ ទាំងមានការភ័យខ្លាចក្នុងចិត្ត ។ល។
ឋានៈគឺហេតុទី ២ បានដល់ ការងារមានការដឹកសំរាមចោល ឬក៏ធ្វើជាកម្មករផ្សេងៗ មានការសាងសង់ជាដើម រហូតដល់បោសសំរាមតាមថ្នល់ និងធ្វើអ្វីៗ ក្នុងទីមិនស្អាត ។ល។ នេះសម្រាប់គ្រហស្ថដែលចិញ្ចឹមជីវិតដោយប្រពៃ ។
ឋានៈគឺហេតុទី ៣ បានដល់ កម្មមានការបរិភោគសុរា ប្រដាប់រាងកាយដោយផ្កាកម្រង លាបគ្រឿងក្រអូប សប្បាយរីករាយក្នុងកាមគុណ និងការសម្លាប់សត្វបរិភោគប្រព្រឹត្តទៅដោយសេចក្តីត្រេកអរ សប្បាយនឹងស៊ី នឹងផឹកជាដើម ។
ឋានៈគឺហេតុទី ៤ បានដល់ កុសលកម្មដែលប្រកបដោយសោមនស្សក្នុងការដែលស្លៀកពាក់ស្អាតបាត កាន់ផ្កាកម្រងគ្រឿងក្រអូបជាដើមទៅក្នុងពេលស្តាប់ព្រះធម៌ ការក្រាបថ្វាយបង្គំព្រះចេតិយ ព្រះពោធិព្រឹក្ស ការស្តាប់ធម្មកថាដ៏ពីរោះ និងការសមាទានសីល ៥ ជាដើម ។
ក្នុងបិដកលេខ ៤៤ ទំព័រ ១៦៤ នៅក្នុង បឋមវុឌ្ឍិសូត្រ ព្រះអង្គទ្រង់ត្រាស់សម្តែងអំពីសប្បុរស ដែលមាននូវសេចក្តីចម្រើន មានប្រាជ្ញា រមែងកាន់យកនូវសារៈក្នុងលោកនេះ ឲ្យដល់ខ្លួនឯងបាន ព្រះអង្គទ្រង់ត្រាស់សម្តែងថា ៖
សទ្ធាយ សីលេន ច យោ បវឌ្ឍតិ
បញ្ញាយ ចាគេន សុតេន ចូភយំ
សោ តាទិសោ សប្បុរិសោ វិចក្ខណោ
អាទីយតិ សារមិធេវ អត្តនោ ។
បុគ្គលណា ចម្រើនដោយសទ្ធា ដោយសីល ដោយសុតៈ ដោយចាគៈ និង ដោយបញ្ញា បុគ្គលប្រាកដដូច្នោះ ឈ្មោះថាជាសប្បុរសមានប្រាជ្ញាជាគ្រឿងពិចារណា រមែងកាន់យកនូវប្រយោជន៍ទាំងពីរ ( គឺប្រយោជន៍មានខ្លឹមសារ និងប្រយោជន៍ដ៏ឧត្តមខ្ពង់ខ្ពស់ក្រៃលែងឡើងទៀត ) អំពីលោកនេះឲ្យដល់ខ្លួនឯងបាន ។
ក្នុងបិដកលេខ ៤៣ ទំព័រ ២៤៧ អានិសង្សសូត្រ ព្រះអង្គទ្រង់ត្រាស់សម្តែងអំពីអានិសង្ស ៤ ប្រការ កើតប្រាកដឡើងបាន ព្រោះអាស្រ័យសប្បុរស មានដូចតទៅ ៖
ម្នាលភិក្ខុទាំងឡាយ អានិសង្ស ៤ ប្រការ កើតប្រាកដឡើងបាន ព្រោះអាស្រ័យសប្បុរស ។ អានិសង្ស ៤ ប្រការតើដូចម្តេចខ្លះ ។ បុគ្គលអាស្រ័យសប្បុរស រមែងចម្រើនដោយសីលដ៏ប្រសើរ រមែងចម្រើនដោយសមាធិដ៏ប្រសើរ រមែងចម្រើនដោយបញ្ញាដ៏ប្រសើរ រមែងចម្រើនដោយវិមុត្តិដ៏ប្រសើរ ។ ម្នាលភិក្ខុទាំងឡាយ អានិសង្ស ៤ ប្រការ នេះឯងកើតឡើងប្រាកដបាន ព្រោះអាស្រ័យសប្បុរស ។
ក្នុងបិដកលេខ ៤៣ ទំព័រ ៩៣ នៅក្នុង ឧម្មង្គសូត្រ ព្រះអង្គទ្រង់ត្រាស់ឆ្លើយតបបញ្ហា ដែលភិក្ខុមួយអង្គបានទូលសួរថា បពិត្រព្រះអង្គដ៏ចម្រើន បុគ្គលជាបណ្ឌិតអ្នកមានប្រាជ្ញាច្រើន តើដោយហេតុដូចម្តេច ?
ព្រះអង្គទ្រង់ត្រាស់ថា ៖
ម្នាលភិក្ខុ បុគ្គលជាបណ្ឌិតមានបញ្ញាច្រើននៅក្នុងសាសនានេះ រមែងមិនគិតដើម្បីបៀតបៀនខ្លួន រមែងមិនគិតដើម្បីបៀតបៀនអ្នកដទៃ រមែងមិនគិតដើម្បីបៀតបៀនខ្លួនឯង និងអ្នកដទៃទាំងពីរខាង ។ កាលបើគិត រមែងគិតឲ្យជាប្រយោជន៍ដើម្បីទំនុកបម្រុងដល់ខ្លួន ដើម្បីទំនុកបម្រុងដល់អ្នកដទៃ ដើម្បីទំនុកបម្រុងដល់ខ្លួនឯងនិងអ្នកដទៃទាំងពីរខាង និងគិតឲ្យជាប្រយោជន៍ដើម្បីទំនុកបម្រុងដល់លោកទាំងមូល ។ ម្នាលភិក្ខុ បុគ្គលជាបណ្ឌិតមានប្រាជ្ញាច្រើន យ៉ាងនេះឯង ។
ក្នុងបិដកលេខ ៤៨ ទំព័រ ១៧៣ បឋមសប្បុរិសសូត្រ ព្រះអង្គទ្រង់ត្រាស់សម្តែងទានរបស់សប្បុរស ៨ យ៉ាង ៖
ម្នាលភិក្ខុទាំងឡាយ សប្បុរិសទាននេះមាន ៨ យ៉ាង ។ សប្បុរិសទាន ៨ យ៉ាង តើដូចម្តេចខ្លះ ។ គឺបុគ្គលឲ្យវត្ថុស្អាត ១ ឲ្យវត្ថុថ្លៃថ្លា ១ ឲ្យតាមកាល ១ ឲ្យវត្ថុគួរ ១ ជ្រើសរើសហើយទើបឲ្យ ១ ឲ្យទានរឿយៗ ១ កំពុងឲ្យញ៉ាំងចិត្តឲ្យជ្រះថ្លា ១ លុះឲ្យផុតហើយ រមែងមានសេចក្តីពេញចិត្ត ១ ។ ម្នាលភិក្ខុទាំងឡាយ សប្បុរិសទាន ៨ យ៉ាងនេះឯង ។
សុចឹ បណីតំ កាលេន កប្បិយំ បានភោជនំ
អភិណ្ហំ ទទាតិ ទាទានិ សុខេត្តេសុ ព្រហ្មចារិសុ
នេវ វិប្បដិសារីយំ ចជិត្វា អាមិសំ ពហុំ
ឯវំ ទិន្នានិ ទានានិ វណ្ណយន្តិ វិបស្សិនោ
ឯវំ យជិត្វា មេធាវី សទ្ធោ មុត្តេន ចេតសា
អព្យាបជ្ឈំ សុខំ លោកំ បណ្ឌិតោ ឧបបជ្ជតិ ។
សប្បុរស រមែងឲ្យនូវទានទាំងឡាយ គឺ ទឹក និងភោជនដ៏ស្អាត ថ្លៃថ្លា តាមកាល វត្ថុដ៏គួរ រឿយៗ ចំពោះព្រហ្មចារីបុគ្គលទាំងឡាយ ដែលជាស្រែដ៏ល្អ ។ ពួកអ្នកប្រាជ្ញ រមែងសរសើរនូវទានទាំងឡាយ ដែលសប្បុរសលះបង់នូវអាមិសៈជាច្រើន ដែលមិនមានសេចក្តីក្តៅក្រហាយ ហើយឲ្យទៅយ៉ាងនេះ ។ អ្នកប្រាជ្ញមានបញ្ញា ជាអ្នកមានសទ្ធា បានលះបង់យ៉ាងនេះហើយ មានចិត្តរួចស្រឡះ រមែងចូលទៅកាន់លោក ដែលមិនមានការបៀតបៀន មានតែសេចក្តីសុខ ។
ក្នុងបិដកលេខ ៤៨ ទំព័រ ១៧៤ ទុតិយសប្បុរិសសូត្រ ព្រះអង្គទ្រង់ត្រាស់សម្តែងអំពី ការកើតឡើងនៃសប្បុរស រមែងប្រព្រឹត្តទៅដើម្បីប្រយោជន៍ ៖
ម្នាលភិក្ខុទាំងឡាយ សប្បុរស កាលកើតក្នុងត្រកូល រមែងប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដើម្បីសេចក្តីចម្រើន ដើម្បីសេចក្តីសុខ ដល់មាតាបិតា ប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដើម្បីសេចក្តីចម្រើន ដើម្បីសេចក្តីសុខ ដល់បុត្រភរិយា ប្រព្រឹត្តទៅដើម្បីប្រយោជន៍ ដើម្បីសេចក្តីចម្រើន ដើម្បីសេចក្តីសុខ ដល់បុរសជាទាសកម្មករ ប្រព្រឹត្តទៅដើម្បីប្រយោជន៍ ដើម្បីសេចក្តីចម្រើន ដើម្បីសេចក្តីសុខដល់មិត្តនិងអាមាត្យទាំងឡាយ ប្រព្រឹត្តទៅដើម្បីប្រយោជន៍ ដើម្បីសេចក្តីចម្រើន ដើម្បីសេចក្តីសុខដល់ពួកញាតិដែលចែកឋានទៅកាន់បរលោក ប្រព្រឹត្តទៅដើម្បីប្រយោជន៍ ដើម្បីសេចក្តីចម្រើន ដើម្បីសេចក្តីសុខដល់ព្រះរាជា ប្រព្រឹត្តទៅដើម្បីប្រយោជន៍ ដើម្បីសេចក្តីចម្រើន ដើម្បីសេចក្តីសុខដល់ពួកទេវតា ប្រព្រឹត្តទៅដើម្បីប្រយោជន៍ ដើម្បីសេចក្តីចម្រើន ដើម្បីសេចក្តីសុខដល់សមណព្រាហ្មណ៍ទាំងឡាយ ។ ម្នាលភិក្ខុទាំងឡាយ មហាមេឃ កាលញ៉ាំងសំទូងទាំងឡាយ ឲ្យសម្រេចព្រម រមែងប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដើម្បីសេចក្តីចម្រើន ដល់ជនច្រើន ។ល។ មានឧបមាដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ សប្បុរស កាលកើតក្នុងត្រកូល រមែងប្រព្រឹត្តទៅដើម្បីប្រយោជន៍ ដើម្បីសេចក្តីចម្រើន ដើម្បីសេចក្តីសុខដល់ជនច្រើន ប្រព្រឹត្តទៅដើម្បីប្រយោជន៍ ដើម្បីសេចក្តីចម្រើន ដើម្បីសេចក្តីសុខដល់មាតានិងបិតាទាំងឡាយ ប្រព្រឹត្តទៅដើម្បីប្រយោជន៍ ដើម្បីសេចក្តីចម្រើន ដើម្បីសេចក្តីសុខដល់បុត្រភរិយា ប្រព្រឹត្តទៅដើម្បីប្រយោជន៍ ដើម្បីសេចក្តីចម្រើន ដើម្បីសេចក្តីសុខដល់បុរសជាទាសកម្មករ ប្រព្រឹត្តទៅដើម្បីប្រយោជន៍ ដើម្បីសេចក្តីចម្រើន ដើម្បីសេចក្តីសុខដល់មិត្តនិងអាមាត្យទាំងឡាយ ប្រព្រឹត្តទៅដើម្បីប្រយោជន៍ ដើម្បីសេចក្តីចម្រើន ដើម្បីសេចក្តីសុខដល់ពួកញាតិ ដែលចែកឋានទៅកាន់បរលោក ប្រព្រឹត្តទៅដើម្បីប្រយោជន៍ ដើម្បីសេចក្តីចម្រើន ដើម្បីសេចក្តីសុខដល់ព្រះរាជា ប្រព្រឹត្តទៅដើម្បីប្រយោជន៍ ដើម្បីសេចក្តីចម្រើន ដើម្បីសេចក្តីសុខដល់ពួកទេវតា ប្រព្រឹត្តទៅដើម្បីប្រយោជន៍ ដើម្បីសេចក្តីចម្រើន ដើម្បីសេចក្តីសុខដល់សមណព្រាហ្មណ៍ទាំងឡាយ ក៏មានឧបមេយ្យ ដូច្នោះដែរ ។
ពហូនំ វត អត្ថាយ សប្បញ្ញោ ឃរមានសំ
មាតរំ បិតរំ បុព្វេ រត្តិន្ទិវមតន្ទិតោ
បូជេតិ សហធម្មេន បុព្វេ កតមនុស្សរំ
អនាគារេ បព្វជិតេ អបាបេ ព្រហ្មចារិនោ
និវិដ្ឋសទ្ធោ បូជេតិ ញត្វា ធម្មេ ច បេសលោ
រញ្ញោ ហិតោ ទេវហិតោ ញាតីនំ សខិនំ ហិតោ
សព្វេសំ សហិតោ ហោតិ សទ្ធម្មេ សុបតិដ្ឋិតោ
វិនេយ្យ មច្ឆេរមលំ សលោកំ ភជតេ សិវន្តិ ។
សប្បុរសប្រកបដោយបញ្ញា កាលនៅគ្រប់គ្រងផ្ទះ រមែងប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ដល់ពួកជនច្រើន ជាអ្នកមិនខ្ជិលច្រអូសក្នុងវេលាយប់និងថ្ងៃ កាលនឹករលឹកដល់បុព្វការគុណដែលមាតានិងបិតាធ្វើហើយ រមែងបូជាមាតាបិតាជាមុន ដោយហេតុប្រកបដោយធម៌ ។ សប្បុរស មានសទ្ធាតាំងមាំហើយ មានសីលជាទីស្រឡាញ់ បានជ្រាបនូវធម៌ហើយ រមែងបូជានូវបព្វជិត ដែលជាអ្នកមិនគ្រប់គ្រងផ្ទះ មិនមានបាប ជាព្រហ្មចារីបុគ្គល ។ សប្បុរសណា ទំនុកបម្រុងនូវប្រយោជន៍ដល់ព្រះរាជា ដល់ទេវតា ដល់ពួកញាតិ ដល់មិត្តសម្លាញ់ តម្កល់ស៊ប់ក្នុងព្រះសទ្ធម្ម សប្បុរសនោះ ឈ្មោះថាមានប្រយោជន៍ដល់បុគ្គលទាំងអស់ ។ បុគ្គលណា កម្ចាត់បង់នូវមន្ទិល គឺសេចក្តីកំណាញ់ បុគ្គលនោះ រមែងជួបប្រទះ នូវលោកដ៏ក្សេមក្សាន្ត ។
ក្នុងបិដកលេខ ៤៤ ទំព័រ ៩៤ ព្រះគាថានៅក្នុង សប្បុរិសសូត្រ ព្រះអង្គទ្រង់ត្រាស់សម្តែងខាងដើមនៃព្រះគាថា អំពីការកើតឡើងនៃសប្បុរសក្នុងត្រកូល រមែងកើតដើម្បីសេចក្តីចម្រើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខដល់ជនច្រើនគ្នា គឺដល់មាតាបិតាទាំងឡាយ ដល់បុត្រនិងភរិយា ដល់បុរសជាទាសកម្មករ ដល់ពួកមិត្តអាមាត្យ និងដល់ពួកសមណព្រាហ្មណ៍ រួចទើបព្រះអង្គទ្រង់ត្រាស់សម្តែងនូវព្រះគាថា ៖
ហិតោ ពហុន្នំ បដិបជ្ជ ភោគេ
តំ ទេវតា រក្ខតិ ធម្មគុត្តំ
ពហុស្សុតំ សីលវតូបបន្នំ
ធម្មេ ឋិតំ ន វិជហាតិ កិត្តិ ។
ធម្មដ្ឋំ សីលសម្បន្នំ សច្ចវាទី ហិរិមនំ
នេក្ខំ ជម្ពោនទស្សេវ កោ តំ និន្ទិតុមរហតិ
ទេវាបិ នំ បសំសន្តិ ព្រហ្មុនាបិ បសំសិតោ ។
សប្បុរសគ្រប់គ្រងនូវភោគទ្រព្យ ជាប្រយោជន៍ទំនុកបម្រុងដល់ពពួកជនច្រើន ទេវតារមែងរក្សានូវសប្បុរសដែលជាអ្នកគ្រប់គ្រងធម៌នោះ ជាពហុស្សូត បរិបូណ៌ដោយសីល និងការប្រព្រឹត្ត កិត្តិស័ព្ទរមែងមិនលះបង់នូវសប្បុរស ដែលជាអ្នកតាំងនៅក្នុងធម៌ ។
អ្នកណាមួយអាចដើម្បីនិន្ទា បុគ្គលដែលឋិតនៅក្នុងធម៌ បរិបូណ៌ដោយសីល ពោលពាក្យសច្ចៈ មានចិត្តប្រកបដោយការខ្ពើមបាប បីដូចជាមាសជម្ពូនទៈនោះបាន សូម្បីតែពួកទេវតា ក៏រមែងសរសើរនូវបុគ្គលនោះ ទាំងព្រហ្មក៏សរសើរនូវបុគ្គលនោះដែរ ។
ក្នុងបិដកលេខ ៤៧ ទំព័រ ៦០ ទុតិយសក្ខាសូត្រ ព្រះអង្គទ្រង់ត្រាស់សម្តែងអំពីគុណសម្បត្តិនៃមិត្តសម្លាញ់ ៖
ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាមិត្តប្រកបដោយធម៌ ៧ ប្រការ បុគ្គលអ្នកស្វែងរកមិត្ត ទោះបីលោកបណ្តេញបំបរបង់ ក៏គួរតែសេពគប់ រាប់រក ចូលទៅអង្គុយជិត ។ ប្រកបដោយធម៌ ៧ ប្រការ តើដូចម្តេចខ្លះ ។ គឺភិក្ខុជាអ្នក (ធ្វើខ្លួន) ឲ្យជាទីស្រឡាញ់ និងជាទីគាប់ចិត្ត ១ គួរគោរព ១ គួរសរសើរ ១ ឧស្សាហ៍ប្រៀនប្រដៅ ១ អត់ធន់ចំពោះពាក្យ ១ ជាអ្នកនិយាយពាក្យជ្រៅ ១ មិនដឹកនាំក្នុងហេតុដែលមិនគួរ ១ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាមិត្តប្រកបដោយធម៌ ៧ ប្រការនេះឯង បុគ្គលអ្នកស្វែងរកមិត្ត បើទុកជាលោកបណ្តេញបំបរបង់ចេញ ក៏គួរតែសេពគប់ រាប់រកចូលទៅអង្គុយជិត ។
បិយោ ច គរុ ភាវនីយោ វត្តា ច វចនក្ខមោ
គម្ភីរញ្ច កថំ កត្តា នោ ចដ្ឋានេ និយោជយេ
យស្មឹ ឯតានិ ឋានានិ សំវិជ្ជន្តីធ បុគ្គលេ
សោ មិត្តោ មិត្តកាមេន អត្ថកាមានុកម្បកោ
អបិ នាសិយមានេន ភជិតព្វោ តថាវិធោ ។
ភិក្ខុជាអ្នក ( ធ្វើខ្លួន ) ឲ្យជាទីស្រឡាញ់ផង គួរគោរពផង គួរសរសើរផង ឧស្សាហ៍ប្រៀនប្រដៅផង អត់ធន់ចំពោះពាក្យផង ជាអ្នកនិយាយពាក្យជ្រៅផង ទាំងមិនដឹកនាំក្នុងហេតុដែលមិនគួរផង ហេតុទាំងនេះ មានក្នុងភិក្ខុណា ភិក្ខុនោះជាមិត្តពិត ។ ក្នុងលោកនេះ បុគ្គលជាអ្នកប្រាថ្នានូវប្រយោជន៍ ជាអ្នកធ្វើនូវសេចក្តីអនុគ្រោះ មានសភាព ដុច្នោះនោះបុគ្គលអ្នកមានសេចក្តីត្រូវការដោយមិត្តទោះបីជាលោកបណ្តេញក៏គួរតែតាមសេពគប់នឹងលោកដែរ។
សេចក្តីសំខាន់នៃការមានកល្យាណមិត្ត
ក្នុងបិដកលេខ ៣៧ ទំព័រ ៦៣ នៅក្នុង បឋមកល្យាណមិត្តសូត្រ ព្រះអង្គទ្រង់ត្រាស់សម្តែងថា “ការមានមិត្តល្អ ជាបុព្វនិមិត្តនៃអរិយមគ្គ” មានសេចក្តីផ្តើមដូចតទៅ ៖
សាវត្ថីនិទាន ។ ម្នាលភិក្ខុទាំងឡាយ ការរះឡើងនៃអរុណ នេះជាប្រធាន នេះជាបុព្វនិមិត្ត ( គ្រឿងកំណត់មុន ) នៃព្រះអាទិត្យដែលរះឡើង ។ ម្នាលភិក្ខុទាំងឡាយ ការមានមិត្តល្អ នេះជាប្រធាន នេះជាបុព្វនិមិត្ត ប្រព្រឹត្តទៅដើម្បីញ៉ាំងអរិយមគ្គប្រកបដោយអង្គ ៨ ឲ្យកើតឡើងដល់ភិក្ខុ ដោយប្រការយ៉ាងនេះដែរ ។ ម្នាលភិក្ខុទាំងឡាយ ដំណើរនេះជាទីសង្ឃឹមរបស់ភិក្ខុដែលមានមិត្តល្អ ភិក្ខុនោះនឹងចម្រើនអរិយមគ្គប្រកបដោយអង្គ ៨ និងធ្វើអរិយ-មគ្គប្រកបដោយអង្គ ៨ ឲ្យច្រើនឡើង ។
ក្នុងបិដកលេខ ៣៧ ទំព័រ ៣ ឧបឌ្ឍសូត្រ ព្រះអង្គទ្រង់ត្រាស់សម្តែងអំពីភាពនៃបុគ្គល ដែលមានមិត្តល្អ ចាត់ជាព្រហ្មចរិយធម៌ទាំងមូល មិនមែនពាក់កណ្តាលដូចព្រះអានន្ទបានពោលនោះឡើយ សេចក្តីនេះមានដូចតទៅ ៖
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះដ៏មានព្រះភាគទ្រង់គង់នៅក្នុងសក្ករនិគមរបស់ពួកសក្យៈ ក្នុងដែនសក្យៈ ។ គ្រានោះ ព្រះអានន្ទដ៏មានអាយុចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ ។ លុះព្រះអានន្ទដ៏មានអាយុអង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន គុណជាតឯណា គឺការមានមិត្តល្អ ការមានសម្លាញ់ល្អ និងការមានក្លើល្អ គុណជាតនេះ ចាត់ជាពាក់កណ្តាលនៃព្រហ្មចរិយធម៌ ។
ម្នាលអានន្ទ អ្នកកុំពោលយ៉ាងនេះឡើយ ម្នាលអានន្ទ អ្នកកុំពោលយ៉ាងនេះឡើយ ម្នាលអានន្ទ គុណជាតឯណា គឺការមានមិត្តល្អ ការមានសម្លាញ់ល្អ និងការមានក្លើល្អ គុណជាតនេះឯង ចាត់ជាព្រហ្មចរិយធម៌ទាំងមូល ។ ម្នាលអានន្ទ ព្រហ្មចរិយធម៌នេះឯង ប្រាកដដល់ភិក្ខុមានមិត្តល្អ មានសម្លាញ់ល្អ មានក្លើល្អ និងចម្រើននូវមគ្គដ៏ប្រសើរប្រកបដោយអង្គ ៨ និងធ្វើឲ្យច្រើននូវមគ្គដ៏ប្រសើរប្រកបដោយអង្គ ៨ ។
ម្នាលអានន្ទ ចុះភិក្ខុមានមិត្តល្អ មានសម្លាញ់ល្អ មានក្លើល្អ ចម្រើននូវមគ្គដ៏ប្រសើរ ប្រកបដោយអង្គ ៨ ធ្វើឲ្យច្រើននូវមគ្គដ៏ប្រសើរប្រកបដោយអង្គ ៨ តើដូចម្តេច ។ ម្នាលអានន្ទ ភិក្ខុក្នុងសាសនានេះ ចម្រើននូវសម្មាទិដ្ឋិ ដែលអាស្រុ័យនូវសេចក្តីស្ងប់ស្ងាត់ អាស្រ័យនូវសេចក្តីនឿយណាយ អាស្រ័យនូវសេចក្តីរលត់ មានកិរិយាបង្អោនទៅដើម្បីលះបង់ ចម្រើននូវសម្មាសង្កប្បៈដែលអាស្រ័យនូវសេចក្តីស្ងប់ស្ងាត់ ។ល។ ចម្រើននូវសម្មាវាចា ។ល។ ចម្រើននូវសម្មាកម្មន្តៈ ។ល។ ចម្រើននូវសម្មាអាជីវៈ ។ល។ ចម្រើននូវសម្មាវាយាមៈ ។ល។ ចម្រើននូវសមា្ម-សតិ ។ល។ ចម្រើននូវសម្មាសមាធិ ដែលអាស្រ័យនូវសេចក្តីស្ងប់ស្ងាត់ អាស្រ័យនូវសេចក្តីនឿយណាយ អាស្រ័យនូវសេចក្តីរលត់ មានកិរិយាបង្អោនទៅដើម្បីលះបង់ ។ ម្នាលអានន្ទ ភិក្ខុមានមិត្តល្អ មានសម្លាញ់ល្អ មានក្លើល្អ ចម្រើននូវមគ្គដ៏ប្រសើរប្រកបដោយអង្គ ៨ ធ្វើឲ្យច្រើននូវមគ្គដ៏ប្រសើរប្រកបដោយអង្គ ៨ យ៉ាងនេះឯង ។
ម្នាលអានន្ទ អ្នកគប្បីដឹងសេចក្តីនោះដោយបរិយាយនេះចុះថា នេះជាព្រហ្មចរិយធម៌ទាំងមូល គឺការមានមិត្តល្អ ការមានសម្លាញ់ល្អ និងការមានក្លើល្អ ។ ម្នាលអានន្ទ ព្រោះអាស្រ័យតថាគតដែលជាមិត្តល្អ បានជាពួកសត្វដែលមានជាតិជាធម្មតា រួចស្រឡះចាកជាតិទៅបាន ពួកសត្វដែលមានជរាជាធម្មតា រួចស្រឡះចាកជរាទៅបាន ពួកសត្វដែលមានមរណៈជាធម្មតា រួចស្រឡះចាកមរណៈទៅបាន ពួកសត្វដែលមានសោក ខ្សឹកខ្សួល លំបាកកាយ លំបាកចិត្ត និងសេចក្តីចង្អៀតចង្អល់ចិត្តជាធម្មតា រួចស្រឡះចាកសោក ខ្សឹកខ្សួល លំបាកកាយ លំបាកចិត្ត និងសេចក្តីចង្អៀតចង្អល់ទៅបាន ។ ម្នាលអានន្ទ អ្នកគប្បីដឹងសេចក្តីនុ៎ះ ដោយបរិយាយនេះចុះថា នេះជាព្រហ្មចរិយធម៌ទាំងមូល គឺការមានមិត្តល្អ ការមានសម្លាញ់ល្អ និងការមានក្លើល្អ ។
ក្នុងបិដកលេខ ៣៧ ទំព័រ ២០៣ នៅក្នុង បឋមសូរិយូបមសូត្រ ព្រះអង្គទ្រង់ត្រាស់សម្តែងថា “ការមានមិត្តល្អ ជាបុព្វនិមិត្តនៃពោជ្ឈង្គ ៧” មានសេចក្តីផ្តើមដូចតទៅ ៖
ម្នាលភិក្ខុទាំងឡាយ ការរះឡើងនៃអរុណនុ៎ះឯងជាប្រធាន ជាបុព្វនិមិត្ត នៃព្រះអាទិត្យដែលរះឡើង ( យ៉ាងណា ) ភាវៈនៃកល្យាណមិត្តនុ៎ះឯង ជាប្រធាន ជាបុព្វនិមិត្តនៃការញ៉ាំងពោជ្ឈង្គទាំង ៧ ឲ្យកើតឡើងដល់ភិក្ខុ ក៏យ៉ាងនោះដែរ ។ ម្នាលភិក្ខុទាំងឡាយ ហេតុនេះ ភិក្ខុដែលនឹងចម្រើននូវពោជ្ឈង្គទាំង ៧ ធ្វើឲ្យរឿយៗ នូវពោជ្ឈង្គទាំង ៧ ( នោះ ) គួរប្រាថ្នានូវភិក្ខុដែលជាកល្យាណមិត្ត ( កុំខាន ) ។
ក្នុងបិដកលេខ ៤០ ទំព័រ ២៦ នៅក្នុង កល្យាណមិត្តតាទិវគ្គទី ៨ ព្រះអង្គទ្រង់ត្រាស់សម្តែងអំពីប្រយោជន៍ដ៏សំខាន់ ព្រោះមកអំពីមានកល្យាណមិត្ត មានសេចក្តីផ្តើមដូចតទៅ ៖
ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ ដែលញ៉ាំងពួកកុសលធម៌ មិនទាន់កើតឡើងឲ្យកើតឡើងបានក្តី ពួកអកុសលធម៌ ដែលកើតឡើងហើយ ឲ្យសាបសូន្យទៅក្តី ដូចការមានកល្យាណមិត្តនេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ កាលបើបុគ្គលមានកល្យាណមិត្ត ពួកកុសលធម៌ដែលមិនទាន់កើតឡើង ក៏រមែងកើតឡើងបានផង ពួកអកុសលធម៌ ដែលកើតឡើងហើយ រមែងសាបសូន្យទៅផង ។
ក្នុងបិដកលេខ ៤០ ទំព័រ ៣៣ នៅក្នុង បមាទាទិវគ្គទី ៩ ព្រះអង្គទ្រង់ត្រាស់សម្តែង អំពីប្រយោជន៍ដ៏ច្រើន ព្រោះមកអំពីមានកល្យាណមិត្ត មានដូចតទៅ ៖
ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ ដែលប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ច្រើន ដូចការមានកល្យាណមិត្តនេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ មានតែការមាននូវកល្យាណមិត្តនេះឯង ទើបប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ច្រើន ។
ក្នុងបិដកលេខ ៤០ ទំព័រ ៤២ ក្នុង វគ្គទី ១០ ព្រះអង្គទ្រង់ត្រាស់សម្តែងថា ៖
ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែ ១ ដែលប្រព្រឹត្តទៅ ដើម្បីឋិតនៅ មិនវិនាស មិនអន្តរធាននូវព្រះសទ្ធម្ម ដូចការមានកល្យាណមិត្តនេះសោះឡើយ ។ ម្នាលភិក្ខុទាំងឡាយ មានតែការមាននូវកល្យាណមិត្តនេះឯង ទើបប្រព្រឹត្តទៅ ដើម្បីឋិតនៅ មិនវិនាស មិនអន្តរធាននូវព្រះសទ្ធម្ម ។
ក្នុងបិដកលេខ ៤០ ទំព័រ ៣៧ ក្នុង វគ្គទី ១០ ព្រះអង្គទ្រង់ត្រាស់សម្តែងថា ៖
ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញនូវអង្គដទៃ ដែលជាអង្គខាងក្រៅ ដែលប្រព្រឹត្តទៅដើម្បីប្រយោជន៍ច្រើន ដូចការមានកល្យាណមិត្តនេះសោះឡើយ ។ ម្នាលភិក្ខុទាំងឡាយ មានតែការមាននូវកល្យាណមិត្តនេះឯង ទើប ( ជាអង្គខាងក្រៅ ) ប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ច្រើន ។
ក្នុងបិដកលេខ ៥៣ ទំព័រ ១៥ ទុតិយសេក្ខសូត្រ ព្រះអង្គទ្រង់ត្រាស់សម្តែងអំពីព្រះសេក្ខៈ ជាអ្នកមានសេចក្តីចម្រើនព្រោះមានកល្យាណមិត្ត ខ្លឹមសារមានទាំងស្រុងដូចតទៅ ៖
ខ្ញុំបានស្តាប់មកថា ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ហើយ ព្រះអរហន្តសម្តែងហើយ ។ ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុជាសេក្ខៈ មិនទាន់សម្រេចអរហត្តផលនៅឡើយ ហើយប្រាថ្នាធម៌ជាទីក្សេមចាកយោគៈដ៏ប្រសើរ ម្នាលភិក្ខុទាំងឡាយ តថាគតធ្វើបច្ច័យខាងក្រៅឲ្យជាហេតុហើយ មិនឃើញហេតុដទៃ សូម្បីតែហេតុមួយដែលមានឧបការៈ ច្រើនយ៉ាងនេះ ឲ្យដូចជាភាពនៃបុគ្គលមានកល្យាណមិត្តនេះឡើយ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានកល្យាណមិត្ត ទើបលះបង់អកុសល ចម្រើនកុសលបាន ។ លុះព្រះមានព្រះភាគ ទ្រង់សម្តែងសេចក្តីនុ៎ះហើយ ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងព្រះសូត្រនោះថា ៖
កល្យាណមិត្តោ យោ ភិក្ខុ សប្បតិស្សោ សគារវោ
ករំ មិត្តានំ វចនំ សម្បជានោ បតិស្សវោ
បាបុណេ អនុបុព្វេន សព្វសំយោជនក្ខយន្តិ ។
ភិក្ខុណា មានកល្យាណមិត្ត មានសេចក្តីកោតក្រែងប្រកបដោយសេចក្តីគោរព ធ្វើតាមពាក្យរបស់កល្យាណមិត្តទាំងឡាយ ជាអ្នកមានសេចក្តីដឹងខ្លួន មានស្មារតី ភិក្ខុនោះ ទើបគួរដល់នូវកិរិយាអស់សំយោជនៈទាំងពួង ដោយលំដាប់បាន ។ សេចក្តីនេះ ព្រះដ៏មានព្រះភាគ បានត្រាស់ទុកហើយ ខ្ញុំបានស្តាប់មកហើយដូច្នេះឯង ។
ក្នុងបិដកលេខ ៤៩ ទំព័រ ៤ នៅក្នុង សម្ពោធិសូត្រ ព្រះអង្គទ្រង់ត្រាស់សម្តែងអំពីពួកធម៌ជាចំណែកនៃការ ត្រាស់ដឹង ៥ យ៉ាង រួចហើយព្រះអង្គទ្រង់ត្រាស់សម្តែងអំពីអានិសង្សនៃការមានមិត្តល្អ ៤ យ៉ាងជាបន្ត ៖
១. ម្នាលភិក្ខុទាំងឡាយ ហេតុនេះរមែងកើតប្រាកដដល់ភិក្ខុអ្នកមានមិត្តល្អ មានសម្លាញ់ល្អ សមគប់នឹងមិត្តល្អ គឺ ភិក្ខុនោះនឹងបានជាអ្នកមានសីល សង្រួមក្នុងបាតិមោក្ខសំវរៈ បរិបូណ៌ដោយអាចារៈ និងគោចរៈ ជាអ្នកឃើញភ័យក្នុងទោសទាំងឡាយ សូម្បីបន្តិចបន្តួច សមាទានសិក្សាក្នុងសិក្ខាបទទាំងឡាយ ។
២. ម្នាលភិក្ខុទាំងឡាយ ហេតុនេះរមែងកើតប្រាកដដល់ភិក្ខុអ្នកមានមិត្តល្អ មានសម្លាញ់ល្អ សមគប់នឹងមិត្តល្អ គឺភិក្ខុនោះនឹងបានជាអ្នកបានតាមប្រាថ្នា បានដោយមិនលំបាក បានដោយងាយ នូវកថាមានសភាពយ៉ាងនេះ ដែលជាកថាផូរផង់ ជាទីសប្បាយទូលាយចិត្ត គឺអប្បិច្ឆកថា សន្តុដ្ឋិកថា បវិវេកកថា អសំសគ្គកថា វីរិយារម្ភកថា សីលកថា សមាធិកថា បញ្ញាកថា វិមុត្តិកថា វិមុត្តិញ្ញាណទស្សនកថា ។
៣. ម្នាលភិក្ខុទាំងឡាយ ហេតុនេះរមែងកើតប្រាកដដល់ភិក្ខុអ្នកមានមិត្តល្អ មានសម្លាញ់ល្អ សមគប់នឹងមិត្តល្អ គឺភិក្ខុនោះនឹងបានជាអ្នកប្រារព្ធនូវសេចក្តីព្យាយាម ដើម្បីលះបង់នូវពួកអកុសលធម៌ចេញ ដើម្បីញ៉ាំងពួកកុសលធម៌ឲ្យកើតឡើង ជាអ្នកមានកម្លាំងមានសេចក្តីប្រឹងប្រែង ខ្ជាប់ខ្ជួន មិនដាក់ធុរៈចោល ក្នុងកុសលធម៌ទាំងឡាយ។
៤. ម្នាលភិក្ខុទាំងឡាយ ហេតុនេះរមែងកើតប្រាកដដល់ភិក្ខុអ្នកមានមិត្តល្អ មានសម្លាញ់ល្អ សមគប់នឹងមិត្តល្អ គឺភិក្ខុនោះនឹងបានជាអ្នកមានបញ្ញា ប្រកបដោយបញ្ញា ដែលអាចកំណត់នូវការកើតឡើង និងការវិនាសទៅ ( នៃខន្ធបញ្ចកៈ ) ជាគ្រឿងទម្លាយនូវកិលេសដ៏ប្រសើរ ជាធម្មជាតិកម្ចាត់បង់នូវកិរិយាអស់ទៅនៃទុក្ខដោយប្រពៃ ។
អានិសង្សនៃការមានមិត្តល្អទាំង ៤ យ៉ាងនេះ សុទ្ធតែជាពួកធម៌ជាចំណែកនៃការត្រាស់ដឹង រួមនឹងការមានមិត្តល្អ មានសម្លាញ់ល្អ សមគប់នឹងមិត្តល្អ មួយទៀត ដែលជាប្រធាន ទើបបានពួកធម៌ជាចំណែកនៃការត្រាស់ដឹងត្រូវជា ៥ ។
ជាចុងបញ្ចប់នៃព្រះសូត្រ ព្រះអង្គទ្រង់ត្រាស់សម្តែងថា ៖
ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុនោះតាំងនៅក្នុងធម៌ទាំង ៥ នេះហើយ គប្បីចម្រើន នូវធម៌ ៤ យ៉ាងតទៅទៀត គឺ
១. ចម្រើនអសុភ ដើម្បីលះរាគៈ
២. ចម្រើនមេត្តា ដើម្បីលះព្យាបាទ
៣. ចម្រើនអានាបានស្សតិ ដើម្បីផ្តាច់ផ្តិលនូវវិតក្ក
៤. ចម្រើនអនិច្ចសញ្ញា ដើម្បីដកចោលនូវអស្មិមានះ ។
ម្នាលភិក្ខុទាំងឡាយ សេចក្តីសំគាល់ថា មិនមែនខ្លួន រមែងប្រាកដដល់ភិក្ខុអ្នកមានសេចក្តីសំគាល់ថាមិនទៀង ។ ភិក្ខុអ្នកមានសេចក្តីសំគាល់ថាមិនមែនខ្លួន រមែងដល់នូវព្រះនិព្វានជាគ្រឿងដកចោលនូវអស្មិមានះក្នុងបច្ចុប្បន្ន។
ក្នុងបិដកលេខ ៤៨ ទំព័រ ២៤៤ នៅក្នុង ទីឃជាណុសូត្រ ព្រះអង្គទ្រង់ត្រាស់សម្តែងការមានមិត្តល្អ គឺបានសន្ទនាធម៌ជាមួយនឹងអ្នកមានបញ្ញា សីល ចាគៈ បញ្ញា នាំឲ្យបានសម្រេចនូវប្រយោជន៍បច្ចុប្បន្ន ។
ក្នុងបិដកលេខ ១៩ ទំព័រ ៧២ នៅក្នុង សិង្គាលកសូត្រ ព្រះអង្គទ្រង់សម្តែងអំពីអបាយមុខ គឺប្រធាននៃសេចក្តីវិនាស ក្នុងនោះមានការសេពគប់បាបមិត្តមួយផងដែរ ។ ក្នុងបិដកលេខ ៤៨ ទំព័រ ២៤៧ ព្រះអង្គទ្រង់ត្រាស់សម្តែងអំពីបាបមិត្តនាំឲ្យមាននូវសេចក្តីវិនាសដូចគ្នា ។
ក្នុងបិដកលេខ ១៩ ទំព័រ ៧៨ នៅក្នុង សិង្គាលកសូត្រ ព្រះអង្គទ្រង់ត្រាស់សម្តែងឲ្យចេះជ្រើសរើសមនុស្សដើម្បីសេពគប់ គឺមិត្តដូចម្តេចជាមិត្តពិត មិត្តដូចម្តេចជាមិត្តប្លម ។
ក្នុងបិដកលេខ ១៩ ទំព័រ ២៦៣ នៅក្នុង ទសុត្តរសូត្រ ពួក ៤ មានធម៌សម្តែងអំពីការសេពគប់នឹងសប្បុរស គឺជាធម៌មួយក្នុងចក្កធម៌ ៤ ប្រការ ។ ចក្កធម៌ គឺជាធម៌ដែលនាំជីវិតឆ្ពោះទៅរកសេចក្តីចម្រើនរុងរឿង ដូចកង់នាំរថទៅកាន់ទិសដៅ និងម្យ៉ាងទៀត ចក្កធម៌ ៤ ប្រការនេះមានឧបការគុណដ៏ក្រៃលែង ។ ចក្កធម៌ ៤ ប្រការ គឺ
១.ការនៅក្នុងប្រទេសដ៏សមគួរ ២. ការសេពគប់នឹងសប្បុរស ៣. ការតម្កល់ខ្លួនដោយប្រពៃ ៤. ភាពជាអ្នកបានធ្វើបុណ្យទុកក្នុងកាលមុន ។ ក្នុងបិដកលេខ ៤២ ទំព័រ ៧៩ ព្រះអង្គទ្រង់ត្រាស់សម្តែង ចក្កសូត្រ មានធម៌ ៤ យ៉ាងនេះឯង ។
ក្នុងបិដកលេខ ៤៣ ទំព័រ ២៦២ និង ២៦៣ ព្រះអង្គទ្រង់ត្រាស់សម្តែងនូវធម៌ ៤ គឺ ១. ការសេពគប់នឹងសប្បុរស ២. ការស្តាប់ធម៌របស់សប្បុរស ៣. ការយកចិត្តទុកដាក់ដោយឧបាយ ៤. ប្រតិបត្តិធម៌ដ៏សមគួរតាមធម៌ ។ ធម៌ទាំង ៤ ប្រការនេះ គឺនៅក្នុង បញ្ញាវុឌ្ឍិសូត្រ ទ្រង់ត្រាស់ថាជាធម៌នាំឲ្យចម្រើននូវបញ្ញា និងនៅក្នុង ពហុការ-សូត្រ ទ្រង់ត្រាស់ថា ជាធម៌មានឧបការៈច្រើនដល់មនុស្ស ។
ក្នុងបិដកលេខ ៣៩ ទំព័រ ៧៣ នៅក្នុង ទុតិយសារីបុត្តសូត្រ ព្រះអង្គទ្រង់ត្រាស់សម្តែងថា ការសេពគប់នឹងសប្បុរស ជា សោតាបត្តិយង្គ ១ ។ សោតាបត្តិយង្គ គឺជាគុណសម្បត្តិដែលនឹងធ្វើឲ្យបានជាសោតាបន្នបុគ្គល មាន ៤ យ៉ាង បានដល់បញ្ញាវុឌ្ឍិធម៌ ឬឧបការធម៌ហ្នឹងឯង ។
ក្នុងបិដកលេខ ៥០ ទំព័រ ៥១ ព្រះអង្គទ្រង់ត្រាស់សម្តែងនូវ នាថករណធម៌ ១០ យ៉ាង ក្នុង ១០ យ៉ាងនោះ មានការមាននូវកល្យាណមិត្តមួយផងដែរ ជាធម៌ដែលធ្វើឲ្យមនុស្សពឹងខ្លួនឯងបាន ។ ក្នុងបិដកលេខ ១៩ នៅក្នុង សង្គីតិសូត្រ និងនៅក្នុង ទសុត្តរសូត្រ ពួក ១០ មាននាថករណធម៌ដូចគ្នាដែរ ។
ក្នុងបិដកលេខ ៥៤ ទំព័រ ៨៥ នៅក្នុង មង្គលសូត្រ ព្រះអង្គទ្រង់ត្រាស់សម្តែងថា ៖
អសេវនា ច ពាលានំ បណ្ឌិតានញ្ច សេវនា
បូជា ច បូជនីយានំ ឯតម្មង្គលមុត្តមំ ។
ការមិនសេពគប់បុគ្គលពាលទាំងឡាយ ១ ការសេពគប់បណ្ឌិតទាំងឡាយ ១ ការបូជាដល់បុគ្គលដែលគួរបូជាទាំងឡាយ ១ នេះជាមង្គលដ៏ឧត្តម ។
ក្នុងបិដកលេខ ៥២ ទំព័រ ៤ ក៏មាន មង្គលសូ្តត្រ នេះដែរ ។
ស្រឡាញ់អ្វី ស្មើនឹងស្រឡាញ់ខ្លួនមិនមាន
ស្រឡាញ់អ្វី ស្មើនឹងស្រឡាញ់ខ្លួន មិនមានលុះទេវតានោះ ឈរក្នុងទីដ៏សមគួរហើយ ទើបពោលគាថានេះ ក្នុងសំណាក់នៃព្រះដ៏មានព្រះភាគថា
នត្ថិ បុត្តសមំ បេមំ
នត្ថិ គោសមិកំ ធនំ
នត្ថិ សុរិយសមា អាភា
សមុទ្ទបរមា សរា ។
សេចក្តីស្រឡាញ់ស្មើនឹងកូន មិនមាន ទ្រព្យស្មើនឹងគោមិនមាន ពន្លឺស្មើនឹងព្រះអាទិត្យមិនមាន ស្រះទាំងឡាយ ប្រសើរជាងសមុទ្រ ។
ព្រះអង្គត្រាស់ថា
នត្ថិ អត្តសមំ បេមំ
នត្ថិ ធញ្ញសមំ ធនំ
នត្ថិ បញ្ញាសមា អាភា
វុដ្ឋិ វេ បរមា សរា ។
សេចក្តីស្រឡាញ់ស្មើនឹងខ្លួនមិនមាន ទ្រព្យស្មើនឹងស្រូវមិនមាន ពន្លឺ ស្មើនឹងប្រាជ្ញាមិនមាន ទឹកភ្លៀងហ្នឹងឯង ទុកជាស្រះប្រសើរជាង ។
អធិប្បាយ
បាទគាថាថា នត្ថិ បុត្តសមំ បេមំ សេចក្តីថា កូនទាំងឡាយ សូម្បីពិការ មាតាបិតាក៏នៅតែសំគាល់ថា ជាពុម្ព មាស មានការលើកទូលដាក់លើក្បាលជាដើម ដូចជាផ្កាកម្រង កូនទាំងឡាយ ដែលមាតាបិតាជម្រះរាងកាយ ហើយ នាំមកដណ្តប់បីបមទុកហើយ ក៏កើតនូវសោមនស្ស ដូចបុគ្គលខ្ចប់នូវគ្រឿងក្រអូប និងគ្រឿងលាបដូច្នោះ ព្រោះហេតុនោះ ទេវតានោះ ទើបពោលថា នត្ថិ បុត្តសមំ បេមំ ។
បទថា គោសមិកំ ប្រែថា ស្មើនឹងគោ ទេវតាក្រាបទូលថា បពិត្រព្រះមានព្រះភាគ ធម្មតាទ្រព្យដទៃស្មើនឹង គោមិនមាន ដូច្នេះ ។ បទថា សុរិយសមា អាភា នេះ ទេវតាក្រាបទូលថា ឈ្មោះថា ពន្លឺដទៃដែលស្មើនឹងពន្លឺ ព្រះអាទិត្យមិនមាន ដូច្នេះ ។ បទថា សមុទ្ទបរមា សេចក្តីថា ឈ្មោះថា ស្រះទាំងឡាយដទៃយ៉ាងណានីមួយ ស្រះទាំងអស់នោះ មានសមុទ្រជាយ៉ាងក្រៃលែង គឺសមុទ្រប្រសើរជាងស្រះទាំងអស់ ទេវតាទូលថា បពិត្រ ព្រះមានព្រះភាគ ឈ្មោះថា ទីជាទីកើតនៃទឹកស្មើនឹងសមុទ្រ មិនមានទេ ដូច្នេះ ។
ដែលឈ្មោះថា សេចក្តីស្រឡាញ់ស្មើនឹងខ្លូនមិនមាន មានអធិប្បាយថា សត្វទាំងឡាយ លះបង់បិយជនមាន មាតាបិតាជាដើមក៏មាន លះបង់បុត្រធីតាគឺមិនចិញ្ចឹម ( បុត្រធីតា ) រមែងចិញ្ចឹមជីវិតខ្លួនប៉ុណ្ណោះក៏មាន ។ ដែលឈ្មោះថា ទ្រព្យស្មើនឹងស្រូវមិនមាន អធិប្បាយថា ជនទាំងឡាយ រមែងទៅកាន់សម្នាក់របស់ម្ចាស់ទ្រព្យ ហើយរមែងកាន់យកវត្ថុទាំងឡាយ មានប្រាក់ និងមាសជាដើមខ្លះ កាន់យកគោ និងក្របីជាដើមខ្លះ ក៏ដើម្បី កាន់យកស្រូវនុ៎ះឯង ។ ឈ្មោះថា ពន្លឺស្មើនឹងប្រាជ្ញាមិនមាន ទោះបីជាព្រះអាទិត្យជាដើម ក៏ជាពន្លឺតែមួយដួង ប៉ុណ្ណោះ គឺរមែងកម្ចាត់ងងឹតដែលជាបច្ចុប្បន្នប៉ុណ្ណោះ ។ ចំណែកបញ្ញារមែងអាចដើម្បីធ្វើលោកធាតុ ទាំងមួយម៉ឺន ឲ្យជាពន្លឺ ដ៏ប្រសើរ រកវត្ថុដទៃស្មើមិនបាន ទាំងរមែងកម្ចាត់ងងឹតដែលបិទបាំងក្នុងកាលដែលជា ចំណែកអតីតជាដើមបានផង ។ ឈ្មោះថា ស្រះស្មើនឹងភ្លៀង រមែងមិនមាន ។ ស្ទឹង បឹងបួរ ឬទន្លេជាដើម ក៏ដោយ ដែលឈ្មោះថា ស្រះ ស្មើនឹងភ្លៀងរមែងមិនមាន ព្រោះកាលភ្លៀងដាច់ហើយ ( មិនមានភ្លៀង ) ទឹកសូម្បីត្រឹមតែមួយថ្នាំងដៃ ហូរចូលក្នុងមហាសមុទ្ររមែងមិនមាន ។ តែកាលភ្លៀងធ្លាក់ហើយ ប្រព្រឹត្តទៅ ទឹកជាវត្ថុរួមគ្នាតែមួយ រមែងមានដល់ភពនៃព្រហ្មជាន់អាភស្សរា ព្រោះហេតុនោះ ព្រះមានព្រះភាគ កាលនឹង ត្រាស់តបពាក្យរបស់ទេវតា ទើបត្រាស់ព្រះគាថាថា
នត្ថិ អត្តសមំ បេមំ
នត្ថិ ធញ្ញសមំ ធនំ
នត្ថិ បញ្ញាសមា អាភា
វុដ្ឋិ វេ បរមា សរា ។
សេចក្តីស្រឡាញ់ស្មើនឹងខ្លួនមិនមាន ទ្រព្យស្មើនឹងស្រូវមិនមាន ពន្លឺ ស្មើនឹងប្រាជ្ញាមិនមាន ទឹកភ្លៀងហ្នឹងឯង ទុកជាស្រះប្រសើរជាង ។
ពាក្យពេចន៍ម៉ែឪ
កូនជាទីស្រឡាញ់កូនត្រូវសិក្សានូវចំណុចនៃការជួយខ្នះខ្នែងក្នុងការងារទាំង ៦ នេះគឺ
១. សេចក្តីខ្ជិលច្រអូសជាព្រៃស្មសានកប់មនុស្សទាំងរស់ ។
២ គ្រែដេកគឺជាគុករបស់មនុស្សកម្ជិល ។
៣. ការខ្ជិលនិងការក្រលំបាកជាមិត្តជិតដិតនឹងគ្នា ។
៤. មនុស្សយើងរួចពីនរកមក មិនមែនមកដេកខ្ជិលនោះទេ ។
៥. ជីវិតនេះត្រូវបង់ពន្ធឲ្យមច្ចុរាជរាល់ថ្ងៃ ។
៦. ត្រូវធ្វើការយកប្រយោជន៍ដែលមានតម្លៃជាងជីវិត ។
គូស្វាមីភរិយាអមតៈ
មនុស្សគឺជាសត្វសង្គម (Human Being is Social Animal: Aristotle (384-322 B.C)
មនុស្សរស់នៅតែម្នាក់ឯងមិនមែនជាមនុស្ស មនុស្សពីរនាក់ ឡើងទៅបង្កើតបាននូវសង្គម
ដូច្នេះបុរសនិងស្រ្តីបានគ្នាជាគូស្វាមីភរិយាបង្កើតបាននូវសង្គមគ្រួសារឡើងមកដើម្បីបំពេញ
តាមបំណងប្រាថ្នារបស់ខ្លួន។ពួកគេមានតម្រូវការរស់នៅជាមួយគ្នាជាយូរអង្វែង
គឺមានន័យថាកាលណាបានជួបជាមួយនឹងមនុស្សដែលពេញចិត្តសមតាមបំណងប្រាថ្នា
ហើយនោះ ពួកគេរមែងមិនចង់បែកបាក់គ្នាឡើយ ដូច្នេះដើម្បីប្រាថ្នាឲ្យជួបគ្នា
ក្នុងជាតិបច្ចុបន្ននេះផង ឲ្យជួបគ្នាក្នុងបរលោកផង លុះត្រាតែគូស្វាមីភរិយាទាំងពីរ
នាក់នោះមាននូវគោលធម៌ដូចខាងក្រោមនេះគឺ៖
សមជីវធម៌ ៤ (សុត្តន្តបិតក អង្គុត្តរនិកាយ ចតុក្កនិបាត តតិយភាគ ៤២)
១ សមសទ្ធា (To be matched in faith)មានសទ្ធាស្មើគ្នា គឺទុកចិត្តគ្នាទៅវិញទៅមក
ជឿលើច្បាប់នៃកម្ម កម្មសទ្ធា ជឿថាកម្មមានពិត គឺជឿថាពេលធ្វើអ្វីដោយចេតនា
គឺតាំងចិត្តធ្វើទាំងដឹងថាខ្លួនធ្វើ រមែងជាកម្ម គឺជាកម្មអាក្រក់ កម្មល្អ កើតឡើងក្នុងខ្លួន ជាហេតុបច្ច័យបណ្តាលឲ្យកើតផលល្អផលអាក្រក់ជាបន្តបន្ទាប់។ ទង្វើមិនមែន សូន្យទទេរ
ពីលោកនេះនោះទេ ហើយព្រមទាំងជឿថាផលដែលត្រូវការនឹងសម្រេចបានដោយទង្វើ
មិនដោយការបនស្រន ឬដាំចេក ដេកចាំជោគវាសនាបណ្តាលឡើង។ ជឿទុកចិត្តលើវិបាក,
ជឿផលនៃកម្ម, ជឿថាផលនៃកម្មមានពិត គឺជឿថាកម្មដែលធ្វើត្រូវតែមានផល
ហើយហេតុត្រូវ មានផលត្រូវ ផលល្អមកពីកម្មល្អ ផលអាក្រក់មកពីកម្មអាក្រក់។
កម្មស្សកតាសទ្ធា ជឿសភាវៈនៃសត្វដែលសត្វមានកម្មជារបស់ខ្លួន, ជឿថាមនុស្សម្នាក់ ៗ
ជាម្ចាស់កម្ម នឹងត្រូវទទួលខុសត្រូវសោយវិបាកទៅតាមកម្មរបស់ផងខ្លួន។ តថាគតពោធិសទ្ធា
ជឿការត្រាស់ដឹង របស់ព្រះពុទ្ធជាម្ចាស់, ជឿជាក់ថាព្រះអង្គជាព្រះសម្មាសម្ពុទ្ធ ទ្រង់បានត្រាស់ដឹង
នូវញេយ្យធម៌ទាំងពួងដោយប្រពៃ បញ្ញត្តិវិន័យទុកដោយល្អ។ ព្រះអង្គទ្រង់ជាអ្នកដឹកនាំដែល
សបញ្ជាក់ឲ្យឃើញច្បាស់ថា មនុស្សគឺយើងរាល់គ្នានេះ ប្រសិនបើហ្វឹកហាត់បានល្អហើយ
ក៏អាចចូលទៅដល់ភូមិធម៌ដ៏ខ្ពង់ខ្ពស់បរិសុទ្ធបាន អភិវឌ្ឍនឲ្យប្រសើរឡើងបាន
ដូចជាព្រះអង្គទ្រង់បំពេញជាតួយ៉ាង។
២ សមសីលា (To be matched in moral conduct)មានសីលស្មើគ្នា។ វិរតិចេតនា
ដែលវៀរចាកអំពើអាក្រក់, ការកាន់ឬប្រព្រឹត្តល្អដោយកាយវាចា, ការមិនប្រព្រឹត្តកន្លង
សិក្ខាបទឬច្បាប់បញ្ញតិ្ត គឺមានសីលធម៌ក្នុងការរស់នៅ។ សីលធម៌នេះគឺបញ្ចសីលាឬសីល៥
និងព្រហ្មវិហារធម៌ដូចគ្នា ក្នុងបញ្ចសីលាគេកត់សំគាល់ឃើញមានការមិនប្រមាថ ឬសំលាប់ជីវិតមិនលួចប្លន់មិនលួចលាក់មានសាហាយស្មន់ចេះគោរពសិទ្ធគ្នាទៅវិញទៅមក
មិនភូតភរកុហសបោកប្រាស់និងមិនភ្លើតភ្លើនបណ្តោយខ្លួនអោយលង់លក់ទៅដោយគ្រឿងស្រវឹង។
៣ សមចាគា (To be match in generosity)មានចាគ គឺការបរិច្ចាគស្មើគ្នា។ចេះលះបង់ទ្រព្យសម្បត្តិ
ឲ្យអ្នកដទៃដែលគួរឲ្យ មានទឹកចិត្តមានរង្វាន់លើកទឹកចិត្តគ្នានឹងគ្នា អាចលះបង់សេចក្តីសុខសម្រាន្ត
ជាទីគាប់ចិត្តដើម្បីគ្រួសារ គូស្វាមីភរិយារបស់ខ្លួនបានដូចជា លះបង់ពេលវេលាថែរក្សាគ្នា
នៅពេលណាមានជម្ងឺដម្កាត់ជាដើម ព្រមទាំងមានចិត្តជួយសង្គ្រោះដល់ញាតិមិត្ត
សំឡាញ់គូគ្រងដោយមិនចង្អៀតចង្អល់ចិត្ត។
៤ សមបញ្ញា (To be matched in wisdom)មានបញ្ញាស្មើគ្នា។ អ្នកស្គាល់ហេតុស្គាល់ផល
ស្គាល់ខុសស្គាល់ត្រូវ ស្គាល់ល្អអាក្រក់បាបបុណ្យគុណទោសច ដឹងអ្វីមានប្រយោជន៍មិនមានប្រយោ
ជន៍ ចេះយល់ចិត្តគ្នា មានគំនិតចេះគិតជួយគ្នារកដំណោះស្រាយក្នុងគ្រួសារដោយអហឹង្សា ។
ដោយ ភិក្ខុ បាលីយុត្ត (កល្យាណបាលិតោ)
គោលធម៌នៃអ្នកគ្រប់គ្រងគ្រួសារ
ការបង្កើតគ្រួសារឡើងមកវាមិនមែនជារឿងលំបាកទេ តែអ្វីដែលលំបាកនោះគឺនៅពេលគេមានគ្រួសារហើយ សួរថាតើចេះគ្រប់គ្រងគ្រួសារឬទេ? ចេះទទួលខុសត្រូវក្នុងតួនាទីទេ?ចេះ
ថែរក្សាការពារឬទេ?ឬក៏គិតថាវាត្រឹមតែជារឿងកំសាន្នសប្បាយលេងសើចប្រុសហើយនឹងស្រី?
សត្វលោកគឺចិត្តជាអ្នកដឹកនាំគឺក្រោយពីចិត្តដឹកនាំបណ្តាលអោយមានគូស្វាមីភរិយាកើតបាន
ជាគ្រួសារមួយឡើងមកហើយបន្ទាប់មកគេមានការចាប់ផ្តើមបង្កើតគម្រោងមាគ៌ាជីវិតគ្រួសារតែទោះបី
ជាយ៉ាងណាគ្រួសារនីមួយៗតែងមាននូវបញ្ហាកើតឡើងគឺជាពិសេសពាក្យសំដីចិត្តគំនិតគិតមិនត្រូវគ្នា
និងការមិនចេះទុកចិត្តគ្នាជាដើម ដូចនេះដើម្បីអោយគ្រួសារមានការចៀសវាងពីបញ្ហាទាំងនោះ
ត្រូវមានគោលធម៌នៃអ្នកគ្រប់គ្រងគ្រួសារដែលមានខ្លឹមសារដូចតទៅនេះគឺ៖
1. ឃរាវាសធម៌ ៤ (Virtues for a Good Household Life)ដែលជាធម៌ឬច្បាប់របស់គ្រហស្ថ អ្នកគ្រប់គ្រងផ្ទះ
សម្រាប់កាន់ឬប្រតិបត្តិតាមគឺ៖
១) សច្ចៈ (Truth and Honesty)សេចក្តីទៀងត្រង់ដល់គ្នានិងគ្នា ភាពស្មោះត្រង់វចំពោះខ្លួនឯងគ្រួសារ
កិច្ចការតំណែងតួនាទីរបស់ខ្លួន និងមានការចេះទទួលខុសត្រូវ មានភាពស្មោះត្រង់ដល់សង្គមជាតិ
ព្រមទាំងអ្នកដទៃមានសេចក្តីពិតដោយចិត្តដោយកាយ និងវាចា។
២) ទមៈ (Taming Oneself)ទូន្មានចិត្តឲ្យទន់ភ្លន់តែមិនទន់ជ្រាយ មានអហិង្សា និងការហ្វឹកអប់រំខ្លួន
ដុសខាត់ចិត្តគំនិត អត្តចរិតនិស្ស័យ ចេះសម្របខ្លួនចូលគ្នាក្នុងការរស់រួមគ្នាជាគូស្វាមីភរិយា។
៣)ខន្តី (Tolerance) អត់ធន់គ្រប់យ៉ាង ក្នុងភារកិច្ចនិងតួនាទី ខន្តីជាសេចក្តីអត់ធន់
សេចក្តីអត់ធន់តស៊ូវាគឺជានិមិត្តសញ្ញានៃកម្លាំង ស៊ូទ្រាំពុះពាប្រឆាំងយកជ័យជំនះលើការលំបាកផ្សេងៗ
ទៅជាមួយគ្នាព្រមទាំងមិនត្រូវត្រចៀកស្តើងជឿ នូវពាក្យអុចអាលចាក់ដោតពីមារទាំងទាំងឡាយ
ដែលព្យាយាមបង្កឲ្យគូស្វាមីភរិយាបែកបាកគ្នាបានឡើយ ហើយប្រឹងប្រែខ្នះខ្នែងស្វះស្វែងក្នុងកិច្ចការ
តំណែងតួនាទីដោយសុចរិតយុត្តិធម៌។
៤) ចាគៈ ( Generosity or Liberality )ចេះលះបង់ទ្រព្យសម្បត្តិឲ្យអ្នកដទៃដែលគួរឲ្យ
មានទឹកចិត្តមានរង្វាន់លើកទឹកចិត្តគ្នានឹងគ្នា អាចលះបង់សេចក្តីសុខសម្រាន្តជាទីគាប់ចិត្តដើម្បីគ្រួសារ
គូស្វាមីភរិយារបស់ខ្លួនបានដូចជា លះបង់ពេលវេលាថែរក្សាគ្នានៅពេលណាមានជម្ងឺដម្កាត់ជាដើម
ព្រមទាំងមានចិត្តជួយសង្គ្រោះដល់ញាតិមិត្តសំឡាញ់គូគ្រងដោយមិនចង្អៀតចង្អល់ចិត្ត។
2. ព្រហ្មវិហារធម៌ ៤ (The four noble sentiments)ព្រហ្មវិហារធម៌ គឺជាគ្រឿងអាស្រ័យ
យ៉ាងកក់ក្តៅដ៏ប្រសើរ ជាទីជម្រកដ៏ប្រសើរ ធម៌ជាថ្នាំប្រចាំចិត្តដ៏ប្រសើរ គោលការណ៍ប្រព្រឹត្តិ
ដែលប្រសើរបរិសុទ្ធិ ដែលចាំបាច់ត្រូវតែមាន សម្រាប់ជាម្លប់ដ៏ប្រសើរដល់គ្រួសារសង្គមជាតិ ព្រមទាំង
សង្គមពិភពលោកទាំងមូលផងគឺ៖
១) មេត្តា (Loving-kindness, friendliness) សេចក្តីស្រឡាញ់ ប្រាថា្នចង់ឲ្យគ្រួសារមានសេចក្តីសុខ
ព្រមទាំងប្រាថ្នាត្រូវការចង់ជួយសង្គ្រោះអោយអ្នករាល់គ្នាមានសេចក្តីសុខ មានចិត្តមេត្រី
និងគិតធ្វើប្រយោជន៍ដល់មនុស្សសត្វទូទៅ។
២) ករុណា (Compassion) សេចក្តីអាណិត គិតចង់ជួយអ្នកដទៃឲ្យរួចផុតចាកទុក្ខ
មានចិត្តអាសូរជួយបំបាត់សេចក្តីទុក្ខលំបាករបស់សព្វសត្វ។
៣) មុទិតា (Sympathetic Joy altruistic joy) សេចក្តីពេញចិត្ត ខណៈពេល
ដែលគ្រួសារមានសេចក្តីសុខ អ្នកដទៃមានសេចក្តីសុខ មានចិត្តស្អាតបរិសុទ្ធិ ប្រកបដោយ
អាការៈរីករាយ ស្រស់បំព្រងជានិច្ចចំពោះសត្វទាំងឡាយ ជាអ្នកតាំងនៅក្នុងមុទិតាធម៌
បណ្តោយចិត្តសោមនស្សត្រេកអរតាម។
៤) ឧបេក្ខា (Equanimity; neutrality; poise)ការដំកល់ចិត្តជាកណ្តាល ដែលឲ្យតាំងនៅក្នុងធម៌
តាមដែលពិចារណាដោយបញ្ញា គឺមានចិត្តរាបត្រង់តាមធម៌ មិនលំអៀងដោយការស្រឡាញ់និងស្អប់
ពិចារណា ឃើញកម្មដែលសត្វទាំងឡាយធ្វើហើយ គួរទទួលនូវផលល្អឬអាក្រក់នោះ
សមគួរដល់ហេតុដែលខ្លួនបំពេញ ព្រមទាំងមិនប្រកាន់បក្សពួកនិយម។
3. កុលចិរដ្ឋិតិធម៌ ៤ (Reasons for lastingness of a wealthy family)
ធម៌សម្រាប់ធ្វើការបណ្តាលអោយគ្រួសារមានការគងវង់ស្ដុកស្ដម្ភបានយូរអង្វែងគឺ៖
១) នដ្ឋគវេសនា (Seeking for what is lost)ចេះស្វែងរករបស់ដែលបាត់បង់ទៅ។
២) ជិណ្ណបដិសង្ខារណា (Repairing what is worn out) ជួសជុលរបស់ដែលខូចខាត
ឬរបស់ចាស់មិនទាន់សម័យ ធ្វើអោយទាន់សម័យឡើង ចេះកែឆ្នៃដើម្បីប្រើកាជាប្រយោជន៍ទៀតបាន។
៣) បរិមិតបានភោជនា (Moderation in spending)ស្គាល់ប្រមាណក្នុងការប្រើប្រាស់គឺមិនខ្ជះ
ខ្ជាយទ្រព្យរបស់។
៤) អធិបច្ចយសីលវន្តស្ថាបនា (Putting in authority a virtuous woman or man)តាំងបុរសឬ
ស្ត្រី ដែលមានគុណធម៌ សីលធម៌ជាមេផ្ទះ។
4. កល្យាណធម៌ (Good doctrine, good conduct)ធម៌ដែលល្អ ដឹកនាំអ្នកប្រតិបត្តិ
អោយដល់នូវសេចក្តីសុខចំរើន រស់មានន័យក្នុងសង្គមប្រកបដោយភាពថ្លៃថ្នូរនិងគួរគោរព
កោតក្រែងស្ញប់ស្ញែងពីសំណាក់មហាជន ព្រះសម្មាសម្ពុទ្ធទ្រង់អោយឈ្មោះថាកល្យាណធម៌
មាន៥យ៉ាងដូចតទៅគឺ៖
១) មេត្តា (Kindfulness) គិតប្រាថ្នាចង់ឲ្យគេបានសុខ និងករុណាចង់ឲ្យគេបា្រសចាកទុក្ខ
ឃើញជីវិតជនដទៃស្មើនឹងជីវិតរបស់ខ្លួន ហើយជួយសង្គ្រោះអោយបានរួចផុតពីសេចក្តីទុក្ខវេទនា
លំបាកអត់ឃ្លាត ល្ងិតល្ងង់ខ្លៅ ជាដើម ។
២) សម្មាអាជីវៈ (Right livelihood)ចិញ្ចឹមជីវិតប្រពៃ គឺចិញ្ចឹមជីវិតប្រកបទៅដោយរបរសុចរិត
មិនជិះជាន់កេងប្រវញ្ច សង្កត់សង្កិនគេងបន្លំ បោកប្រាស់បោកបញ្ឆោតលួចប្លន់អ្នកដទៃ
ដើម្បីទ្រព្យសម្បតិ្តនិងសេចក្តីសុខផ្ទាល់ខ្លួន។
៣) សទារសន្តោសៈ (Sexual Restraint)សន្តោសគឺត្រកអរចំពោះតែភរិយា ឬ
ស្វាមីរបស់ខ្លួនមិនលាក់បំពួនផិតក្បត់ សាហាយស្មន់ ចេះគោរពសិទ្ធគ្នានឹងគ្នា គឺស្មោះត្រង់នឹងគ្នា ។
៤) សច្ចៈ (Truth and Honesty) ប្រព្រឹត្តខ្លួនជាមនុស្សស្មោះត្រង់ និយាយពិត ធ្វើពិត
មិនប្រឌិតការពិត មិនភូតភរកុហក ក្រឡិចក្រឡុចបាតដៃជាខ្នងដៃ ។
៥) សតិៈ (Mindfulness)មានស្មារតីបរបូណ៌ ភ្ញាក់រលឹកគ្រប់កិច្ចការងារទាំងពួង
ដែលខ្លួនធ្វើ មិនរាយមាយមិនខ្ជះខ្ជាយ មានមនសិការនិងឧត្តមគតិខ្ជាប់ខ្ជួនរឹងប៉ឹង។
5.ទិដ្ឋធម្មិកត្ថសំវត្តនិកធម្ម (The four principles that lead to immediate benefit)
គឺជាគោលធម៌ នាំទៅដើម្បីប្រយោជន៍បច្ចុប្បន្ន ៤ប្រការគឺ៖
១.ឧដ្ឋានសម្បទា (Endowment of industry) ការឧស្សាព្យាយាម ប្រឹងប្រែងខ្នះខ្នែងស្វះស្វែង
ប្រកបកិច្ចការងារ មុខរបររកស៊ីក្នុងតំណែងតួនាទីផ្សេងៗ។
២.អារក្ខសម្បទា(endowment of protection ) ដល់ព្រមដោយការថែរក្សា
គឺចេះការពាររបស់របរទ្រព្យសម្បត្តិទាំងឡាយដែលខ្លួនមាន ដែលខិតខំរកបានដោយសុចរិត
យុត្តិធម៌ ហើយនឹងចេះការពារ ថែរក្សាជីវិតគ្រួសារ។
៣.កល្យាណមិត្តតា(association with good friends ) ការសេពគប់ជាមួយមិត្តល្អដែលនាំទៅរក
ភាពចំរើន ផ្លូវត្រឹមត្រូវ បុគ្គលមានសមត្ថភាព មានគុណធម៌ ចំណេះដឹង បុគ្គលគួរអោយគោរព
ហើយនឹងមានគុណសម្បត្តិស្រឡាញ់ការងារតួនាទី ចេះសង្គ្រោះគ្នា ជាដើម។
៤.សមជីវិតា(balanced life-styled )ចិញ្ចឹមជីវិតមានតុល្យភាព សមល្មមតាមធន់ធាន
ចេះកំណត់ដឹងនូវចំណូល និងចំណាយបានច្បាស់លាស់ក្នុងការប្រើប្រាស់ចិញ្ចឹមជីវិត ។
ជីវិតគឺជាការតស៊ូ ការតស៊ូព្យាយាមប្រឹងប្រែងនៅទីណា ជោគជ័យនៅទីនោះ។
គោលធម៌នៃអ្នកគ្រប់គ្រងគ្រួសារបង្ហាញនូវមាគ៌ានៃជីវិតគ្រួសារដើម្បីដើរទៅរកជោគជ័យ
តាមគោលការណ៍នៃជីវិតគ្រួសារប្រាថ្នានូវសេចក្តីសុខ សុភមង្គល។គូស្វាមីភរិយាល្អ គ្រួសារល្អ
ការសិក្សាល្អ ការគ្រប់គ្រងល្អ សង្គមល្អ សេដ្ឋកិច្ចល្អ រមែងនាំមកនូវសេចក្តីសុខ។
ឯកសារយោង
1. សុត្តន្តបិតក
2. អដ្ឋកថា ដីកា
គោលធម៌នៃការរៀបចំខ្លួនមុនរៀបការ
សង្គមទាំងឡាយរមែងមាននូវលាភ អត់លាភ មានយសអត់យស មានការសរសើរមានការនិន្ទាមានសុខមានទុក្ខជារឿងធម្មតានៃលោកធម៌នេះ មិនតែប៉ុណ្ណោះមាននូវប្រុសហើយនឹងស្រីដែល
រងនូវការទទួលបានពួកវាច្រើនខ្លះតិចខ្លះ ដែលជាទីគាប់ចិត្តខ្លះមិនជាទីគាប់ចិត្តខ្លះ។ប្រុសនិងស្រី
ជាគូនឹងគ្នាដូចជាសុខនិងទុក្ខអញ្ចឹង ប្រសិនបើមិនមានសុខក៏មិនមានទុក្ខដែរបើមិនមានប្រុស
ក៏មិនមានស្រី ដូច្នេះពួកគេភាគច្រើនរមែងប្រាថ្នាតម្រូវការដៃគូជីវិតជាគូស្វាមីភរិយាជារឿងធម្មជាតិ
គង់ចៀសមិនផុត គឺដើម្បីបំពេញនូវតម្រូវការ ព្រមទាំងសេចក្តីស្នេហានៃគូជីវិត។ក្នុងថ្ងៃដែលសំខាន់
គឺការរៀបអាពាហ៍ពិពាហ៍ មង្គលការ ថ្ងៃដែលប្រុសម្នាក់និងស្រីម្នាក់សម្តែងខ្លួនអោយសង្គម
ទទួលដឹងឮថាពួកគេទាំងពីរនាក់នឹងរស់នៅរួមគ្នាជាគូជីវិតស្របតាមវិធីការច្បាប់ ប្រពៃណី
ទំនៀមទំលាប់ជាតិសាសន៏រៀងៗខ្លួន។ផ្ទុយពីពាក្យថា បែកបាក់ ឈ្លោះប្រកែកវាយតប់គ្នា
បែងចែកទ្រព្យធន មិនយល់ចិត្តគ្នា បង្កបញ្ហាជម្លោះក្នុងគ្រួសារ មានក្រៅមានក្នុង ផិតក្បត់គ្នា
ទាំងនេះពួកគេមិនប្រាថ្នាចង់ឮចង់ឃើញ និងចង់ឲ្យកើតឡើងដល់ខ្លួនឡើយ ដូច្នេះមុននឹង
ឈានចូលដល់អាពាហ៍ពិពាហ៍ មង្គលការ រៀបការជាគូជីវិតនោះ គេគួរមានការត្រៀម
រៀបចំខ្លួនគឺមាននូវគោលធម៌នៃការរៀបចំខ្លួនមុនរៀបការដូចតទៅនេះគឺ៖
១ ការសិក្សាធ្វើការយល់ដឹងជីវិតគូស្រករ (Learning, Understanding)ការសិក្សា
ធ្វើការស្វែងយល់ដឹងពីជីវិតគូស្រករគឺជារឿងគួរយល់ដឹងទុកជាមុនក្នុងតួនាទី សិទ្ធិ
ទំនួលខុសត្រូវ ថែទាំគ្រួសារបុត្រធីតា ព្រមទាំងការចេះសង្គ្រោះហ៍ញាតិមិត្តជាដើម។
២ ការជ្រើសរើសគូស្វាមីភរិយា (Selection ,the choice of spouse) ការរើសគូស្វាមី
ភរិយាពិតជារឿងសំខាន់ចាប់ពីមនុស្សពីនាក់នឹងមានការរស់នៅជាមួយគ្នាសម្រាប់រយៈពេល
យូរអង្វែងតទៅ។ការជ្រើសរើសគូស្រករតែខុសម្តងគឺខុសមួយជីវិត ដូចនេះដើម្បីកុំអោយ
ខុសគេគួររៀនវិជ្ជារើសគូស្រករគឺកាលពីសម័យដើមខ្មែរយើងតម្រូវអោយឪពុកម្តាយបង
ប្អូនសាច់ញាតិជាអ្នកជ្រើសរើស តែសម័យបច្ចេកវិជ្ជាទំនើបទាន់សម័យពូកគេមិនសូវ
ពឹងទៅលើអ្នកដទៃទេ ។ ការជ្រើសរើសទៅតាមអារម្មណ៍ចិត្តត្រូវការចង់បាន ស្រឡាញ់
ព្រោះចូលចិត្តមួយខណៈពេលគឺវាអាចបង្កបញ្ហាដល់ជីវិតគ្រូសារអ្នកក្នុងពេលថ្ងៃក្រោយបាន
ដូចនេះគួរជ្រើសរើសអោយបានល្មមសាក់សមតាមដែលអាចទៅបាន ហើយនាំយកនូវ
គោលធម៌នៃការជ្រើសរើសគឺ ៖
(1) មានរូបស្អាត គឺកាយស្អាតចិត្តស្អំ។
(2) មានទ្រព្រ គឺអរិយទ្រព្យ៧ប្រការ។
(2) មានវិជ្ជាការ គឺចំណេះវិជ្ជាប្រើការបាន។
(4) មានមារយាទ គឺសណ្ដាប់ធ្នាប់ ចរិតឬកពា។
(5) មានជាតិត្រកូល គឺពូជអម្បូរជាតិសាស្ត្រ ។
(6) មានសីលធម៌ គឺអាកប្បកិរិយារបៀបវិន័យ។
៣ ការសំរេចចិត្តជ្រើសរើសគូស្វាមីភរិយា (the choice decision of spouse) ការសំរេចចិត្ត
ជ្រើសរើសយកនរណាម្នាក់ជាគូស្រករដើម្បីរស់នៅជាមួយគ្នាជាប្តីប្រពន្ធទៅថ្ងៃក្រោយគួរតែ
មានការពិចារណាត្រិះរិះយ៉ាងមានហេតុផលដោយខ្លួនឯងព្រមទាំងឪពុកម្តាយញាតិមិត្តជិតស្និត
ជួយសំដែងការគិតឃើញក្នុងរឿងនេះ ព្រមទាំងមានការស្រឡាញ់និងយល់ចិត្តគ្នា។រឿងទាំងនេះ
ត្រូវពិចារណាពីសេចក្តីស្រឡាញ់ពេញចិត្តគ្នានិងគ្នា ការសាក់សមផ្នែកសុខភាពរាង្គកាយ
ចរិតនិស្ស័យ អាកប្បកិរិយា គំនិត សតិបញ្ញា កំរិតការសិក្សា ស្ថានភាពសេដ្ឋកិច្ចនិងសង្គម វ័យ
អាជីពមុខរបរ សញ្ជាតិ សាសនា និងវប្បធម៌ផ្សេងៗដែលទាក់ទងនឹងគ្នា ប្រសិនបើសមល្មមហើយ
គួរសំរេចចិត្ត មិនគួរប្រកាន់យកហេតុផល តែមួយនោះទេគឺដូចជាស្រឡាញ់ដោយតណ្ហា
ការចូលចិត្តតែម្យ៉ាងដោយមិនពិចារណាហេតុផលផ្សេងទៀតក្នុងការសំរេចចិត្ត ព្រោះវាងាយ
នឹងធ្វើអោយកើតការភ្លាត់ស្នៀតខុសក្នុងការសំរេចចិត្តរបស់ខ្លួន។
៤ ការត្រៀមខ្លួនដើម្បីអាពាហ៍ពិពាហ៍ ( Making preparation for Marriage)អ្នក
គ្រប់គ្រង ក្រុមហ៊ុនគេត្រូវត្រៀមប្រាក់ ធនធានមនុស្ស សម្ភារៈប្រើប្រាស់ជាដើម ចំណែក
ការត្រៀមខ្លួនដើម្បីអាពាហ៍ពិពាហ៍កាលពីសម័យមុនមានលក្ខណៈខុសពីសម័យទំនើប
គឺសម័យបច្ចេកវិជ្ជាដែលទាំងខាងប្រុសនិងខាងស្រីគួរជួយគ្នាត្រៀមទុកជាស្រេចនោះគឺ៖
(1) ផ្នែកខាងសុខភាពរាង្គកាយ (Bodily Health) ។
(2) ផ្នែកខាងចិត្តគំនិត (Mental Health) ។
(3) ផ្នែកខាងគ្រឿងវត្ថុគឺបច្ច័យ៤ (The four factors, Requisite material) ។
និយមន័យគ្រួសារ
ស្ថាប័នគ្រួសារ គឺជាស្ថាប័នដំបូងគេដែលមានការផ្តល់អោយនូវវប្បធម៌
ឡើងមកមានទំនាក់ទំនងផ្នែកពូជពង្សវង់ត្រកូលញាតិលោហិត។ฺ
ពាក្យថា “គ្រួសារ”គឺជាបេតុភូមិនៃហទយ ចំណែកឯបេតុភូមិគឺជាទីកំណើត
នៃមនុស្សជាតិ។គ្រួសារមានមុខនាទីពីរយ៉ាងគឺក្រុមដ៏តូចមានការលៃ
លកឱកាសដើម្បីចម្រាញ់គុណភាពនៃសុច្ឆន្ទៈនិងបុគ្គលិកភាពណាដែល
មិនអាចសំដែងក្នុងសង្គមគ្រួសារដ៏ធំបាន ហើយនឹងចំណុចទីពីរ
គ្រួសារគឺជាការហ្វឹកអប់រំសម្រាប់សមាជិកនៃក្រុមដ៏ធំមាននៅអនាគត
អោយមានគុណភាពនៃការរៀបចំនិងព្រមទាំងបុគ្គលិកភាពដែលមាន
ការចាំបាច់ដើម្បីអោយទៅជាពលរដ្ឋល្អក្នុងសង្គម។
អាពាហ៍ពិពាហ៍បំបែរមកវិញនូវចំណងស្នេហារវាងបុរសនិងស្រ្តី
នាំមកនូវមនោសច្ចេតនា ភាពនឹងធឹងការចេះទទូលខុសត្រូវ
រួមរស់នៅជិតស្និទ្ធជាមួយគ្នាលុះគ្រាអវសានឲ្យល្អប្រសើរ។
សង្គមទំនើបទាមទារឲ្យប្តីប្រពន្ធចេះគិតថ្លឹងថ្លែងមិត្តរភាពអស់មួយ
ជីវិតហើយនឹងសុច្ឆន្ទៈរវាងប្តីនឹងប្រពន្ធគឺធ្វើអោយមានខ្លឹមសារឡើង
ដោយសម្ព័ន្ធភាពជាឪពុកម្តាយដើម្បីផ្តល់ទៅដល់កូនៗ ដែលមាន
ការថែទាំពួកគេ។ចំណុចចុងទីនៃគ្រួសារមិនមែនរកកម្រៃតែផ្នែក
សេដ្ឋកិច្ចនោះឡើយ ប៉ុន្តែមានការទំនុកបម្រង់ផ្ខុងផ្តើមដល់គ្នានឹងគ្នា
ហើយនឹងការបន្តដំណើរទៅមុខព្រមទាំងវឌ្ឍនភាពនៃពូជពង្សរបស់ខ្លួន។
គ្រួសារដំដៅដល់ក្រុមជាក់លាក់នៃមនុស្សដែលមានការបង្កើតឡើង
ពីដៃគូឪពុកម្តាយកូនៗអ៊ំមីងមាយាយតា។គ្រួសារជាក្រុមបង្គោល
ដែលមានការរៀបចំសម្ព័ន្ធភាពញាតិសន្តាន គោលបំណងរៀបចំឡើង
មកដើម្បីតម្រង់ព្រឹត្តិកម្មផ្លូវភេទនិងការបន្តពូជការចិញ្ចឹមគាំពារបង្កើត
ជាសង្គមឡើង។គ្រួសារជាការរៀបចំមនុស្សដែលទំនាក់ទំនងដោយញាតិ
លោហិត អាពាហ៍ពិពាហ៍(ឬសម្ព័ន្ធភាពការយល់ព្រមគ្នាដទៃផ្សេង
ទៀតក្រៅពីនេះ)ការយល់ព្រមរួមគ្នាទទួលខុសត្រូវជាគោលសម្រាប់
ការបង្កើតកូនចៅនិងការថែទាំសម្រាប់សមាជិករបស់សង្គម។
គ្រួសារសំដៅដល់ក្រុមមនុស្សដែលមានសម្ពន្ធភាពទៅនឹងសមាជិក
របស់គ្រួសារជាមួយគ្នាយ៉ាងជិតស្និទ្ធដែលអ្នកជាធំត្រូវទទួលខុសត្រូវ
ចិញ្ចឹមថែរក្សាការពារ ផ្តល់ការសិក្សាដល់បុត្រធីតារបស់ខ្លួន ឬកូនធម៌។
ការរៀបចំសង្គមជាអ្វី?
ការរៀបចំសង្គម គឺជារឿងការចាត់វិធានការ របស់រចនាសម្ព័ន្ធក្រុមមនុស្ស
ក្នុងសង្គមនីមួយៗ ដែលទាំងការសម្ព័ន្ធរវាងក្រុមមនុស្សជាមួយក្រុមមនុស្ស និងរវាងគ្រោងសាងខាងសង្គម ក្នុងផ្នែកផ្សេងៗ សំដៅដល់ក្រឹតក្រម របៀបបែបបទផ្សេងៗ
ដែលមនុស្សភាគច្រើនក្នុងសង្គមបានយល់ព្រម រួមគ្នាបង្កើតឡើង ដើម្បីប្រើជាគោល
កំណត់រចនាសម្ព័ន្ធទាំងនោះ ថែមទាំងបែបផែនរបស់រចនាសម្ព័ន្ធ តំណែងនាទី
ស្ថានភាពរបស់មនុស្សក្នុងសង្គមនោះ។
ព្រះពុទ្ធសាសនា មានការរៀបចំសង្គមទាំងផ្នែងខាងក្នុងនិងខាងក្រៅ
ដែលជាចំណុចសំខាន់ ។ខាងក្នុងបានដល់ការរៀបចំចិត្តគំនិតនិងបញ្ញារី
ផ្នែកខាងក្រៅសំដៅដល់រៀបចំនូវ វត្ថុសម្ភារៈ និងរាង្គកាយ មនុស្សសត្វទាំងឡាយ
ព្រមទាំងសេដ្ឋកិច្ច និង បរិស្ថាន ឬន័យមួយទៀតគឺ ការរៀបចំដោយផែនការណ៍
របស់សីល គឺសំកត់ធ្ងន់ទៅលើ រចនាសម្ព័ន្ធល្អ
របស់បុគ្គលក្នុងសង្គម កសាងសង្គមអោយសមដូចបំណងប៉ងប្រាថ្នា
មានយុត្តិធម៌ក្នុងសង្គម និង ចាប់ផ្តើមបង្កើតយុត្តិធម៌ពីបុគ្គលម្នាក់ឡើងទៅ។
ការរៀបចំផ្នែកខាងក្រៅនេះវាចាំបាច់ចំពោះការបានមក នូវសន្តិភាពខាងក្រៅគឺការ
រស់នៅរួមគ្នាបែបសន្តិសុខជាមួយនឹង មិត្តរួមលោកផ្សេងៗ។ការរៀបចំផ្នែកខាងក្នុង
គឺជាការសាងនូវគុណភាពចិត្ត និងសតិបញ្ញា ដូច ជាការអោយមាន មេត្តា ករុណា
មុទិតានិង ឧបេក្ខា សតិនិង សមាធិ អោយកើតការភ្ងាក់រលឹក នឹកដឹងខ្លួន
មានការទទួលខុសត្រូវចំពោះខ្លួននិងសង្គមជាតិ មានការជឿទុកចិត្តក្នុងខ្លួន
មានការជឿទុកចិត្តសតិបញ្ញារបស់មនុស្ស មានការអត់ធនស៊ូទ្រាំ មានសន្ដានចិត្ត
ចំពោះការបដិបត្តិការងារ និង មានការគោរពខ្លួនអែង ការបណ្តុះ
គុណភាពចិត្តនិងបញ្ញា ជារបស់ចាំបាច់ដល់ការបានមកនូវសន្តិភាពខាងក្នុង ឬ
ការស្ងប់ចិត្ត។ ការរៀបចំត្រឹមតែផ្នែកណាមួយដោយមិន ចាប់អារម្មណ៍ដល់ផ្នែកដ៏ទៃៗ
អាចនឹងធ្លាក់ក្នុងទីកន្លែងដែលជ្រុលហួសហេតុ ធ្វើអោយអន្តរាយបាន ដូច្នោះ
ការរៀបចំសង្គមតាមបែបព្រះពុទ្ធសាសនាទើបបានសង្កត់ធ្ងន់ទៅលើមជ្ឍឹមប្បដិបទា
គឺការរៀបចំសង្គមទាំងខាងក្រៅនិងខាងក្នុងអោយមាន តុល្យភាព
គឺភាពស្មើគ្នា។
ក្នុងផ្នែកបុគ្គល ព្រះ សម្មាសម្ពុទ្ធជាម្ចាស់ទើបអោយសេចក្តីសំខាន់
ជាមួយនឹងការរៀបចំដោយការស្ថាបនាខាងផ្លូវចិត្តជាគោលសំខាន់ដោយផ្អែកទៅលើ
គោលការណ៍ ៣ ផ្នែកផ្សំចូលគ្នាតែមួយគឺ
១) ក្នុងផ្នែកព្រឹត្តិកម្ម ឬផ្នែក សីល បំណងស្ថាបនាអោយមានរចនាសម្ព័ន្ធដែល
ត្រឹមត្រូវល្អប្រសើរជាមួយនឹងបុគ្គលនិងរបស់ខាងក្រៅ។
២) ក្នុងផ្នែកសន្តានចិត្ត ឬ ខាង សមាធិ បំណងស្ថាបនាអោយចិត្តមានសេចក្តីសុខ
មានសមត្ថភាព សក្ខ័យភាព គុណភាព ដែលនឹងគិតនិងអភិវឌ្ឍន៍ កើតប្រយោជន៍ ។
៣) ក្នុងផ្នែកសតិបញ្ញា និង បញ្ញា បំណងស្ថាបនាអោយមានចំណេះ
ការយល់ដឹងច្បាស់ក្នុងធម្មជាតិ តាមសេចក្តីពិត ហេតុនិងផល ។
Beals, Hoijer, Beals: បានអោយន័យថា ការរៀបចំសង្គម
គឺការដែលក្រុមបុគ្គលមក សម្ព័ន្ធគ្នាដើម្បីធ្វើកិច្ចកម្មណានីមួយ
រួមគ្នាតាមវិធីដែលបានយល់ព្រមគ្នាចំពោះខាងក្នុងក្រុមឬ ខាងក្នុងសង្គម។
Selby:បានអោយន័យថា ក្បួនការរបស់ព្រឹត្តិកម្ម ដែលមនុស្សសម្តែង
ឆ្លើយឆ្លងគ្នាតាម តម្លៃនិយម (social value)ដែលប្រជាជនហ្វឹកហាត់មកពី
សង្គមនោះនិងត្រូវសម្តែងចេញ ក្រោមការត្រួត្រារបស់វត្ថុជំវិញ
ទាំងខាងធម្មជាតិនិងសង្គម។
Keesing: នាំវិធីសិក្សាការរៀបចំសង្គមចែកចេញជា៣លំដាប់គឺ
១)សិក្សាតាម Rites of Passage
2)សិក្សាស្ថាប័ន (institution) រូបបែបការសម្ព័ន្ធរបស់កិច្ចកម្ម
របស់ក្រុមមនុស្សផ្សេងៗក្នុងសង្គម។
៣)សិក្សាតាមការបដិសម្ព័ន្ធរវាងព្រឹត្តិកម្មរបស់បុគ្គលផ្សេងៗក្នុងសង្គមដែលបុគ្គល
ទាំងនេះ ម្នាក់ៗ ក៏មានត្រាសំគល់ខ្លួន ដែលបានដល់ស្ថានភាព (status) បទបាទ និងនាទី (Roles) ។
ម៉ារ៏វិន អិអលសេន (Marvin E Olsen) ពោលថាការរៀបចំសង្គមគឺជាវិធីការ
ដែលនាំទៅ ដល់ការមានរបៀបក្នុងការទ្រទ្រង់ជីវិតរបស់មនុស្សក្នុងសង្គម។
អង្គប្រកបក្នុងការរៀបចំសង្គម គឺ
១) បទដ្ឋាន (Norms)2) ឋានៈ (Status)
3) បទបាទ (Roles)
មូលហេតុដែលត្រូវការរៀបចំសង្គម គឺ
១) ដើម្បីអោយមានការទំនាក់ទំនងគ្នាក្នុងសង្គមយ៉ាងមានរបៀប។២) ដើម្បីកំចាត់ចោលនូវទំនាស់និងទប់ស្កាត់ទំនាស់ក្នុងសង្គម។
៣) ដើម្បីជួយអោយសង្គមគង់វង់បានយ៉ាងស្ងប់សុខ។
សំពះគ្រហស្ថខុសឬត្រូវ?
មានចម្ងល់មួយទាក់ទងនឹងការសំពះរបស់ព្រះសង្ឃឋានានុក្រមតាំងពីថ្នាក់ខ្ពស់បំផុតដល់ថ្នាក់ក្រោមថា តើព្រះសង្ឃទាំងនោះសំពះឃរាវាស ខុសឬត្រូវតាមព្រះវិន័យរបស់ព្រះពុទ្ធសាសនាថេរវាទ?
រឿងសំពះឃរាវាសនេះ ស្មេរមិនអាចនិយាយអ្វីដែលជាអត្តនោមតិបានទេ ប៉ុន្តែត្រូវនិយាយទៅតាមគោលការណ៍របស់ព្រះវិន័យ ព្រោះគោលការណ៍ជាគ្រឿងវិនិច្ឆ័យខុសឬត្រូវ មាន ៤ ប្រភេទ គឺ
- សូត្រ បានដល់ គោលដើម ឬ បទបញ្ញត្តិដើមដែលព្រះបរមគ្រូបានណែនាំនិងបញ្ញត្តទុក
- សុត្តានុលោម បានដល់ សេចក្តីអធិប្បាយគោលដើមនោះឲ្យបានច្បាស់លាស់ស្របតាមពុទ្ធបំណង
- អាចរិយវាទ បានដល់ ពាក្យបង្រៀនណែនាំរបស់គ្រូវិទ្យាចារ្យ
- អត្តនោ មតិ បានដល់ សេចក្តីយល់ឃើញផ្ទាល់ខ្លួន
- បុរេ ឧបសម្បន្នេន បច្ឆា ឧបសម្បន្នោ អវន្ទិយោ បានដល់ ភិក្ខុបួសមុនមិនត្រូវសំពះភិក្ខុបួសក្រោយ ។
- អនុបសម្បន្នោ អវន្ទិយោ បានដល់ ភិក្ខុមិនត្រូវសំពះអនុបសម្បន្ន គឺ សាមណេរ និង គ្រហស្ថ ។
- នានាសំវាសកោ វុឌ្ឍតរោ អធម្មវាទី អវន្ទិយោ បានដល់ ភិក្ខុមិនត្រូវសំពះអ្នកបួសនិកាយផ្សេង មានវ័យចាស់ជាង និយាយមិនដឹងធម៌វិន័យ ។
- មាតុគ្គាមោ អវន្ទិយោ បានដល់ ភិក្ខុមិនត្រូវសំពះមាតុគ្រាម គឺ ស្រ្តី ។
- បណ្ឌកោ អវន្ទិយោ បានដល់ ភិក្ខុមិនត្រូវសំពះមនុស្សខ្ទើយ ។
- បារិវាសិកោ អវន្ទិយោ បានដល់ ភិក្ខុមិនត្រូវសំពះភិក្ខុដែលកំពុងនៅបរិវាស ។
- មូលាយ បដិកស្សនារហោ អវន្ទិយោ បានដល់ ភិក្ខុមិនត្រូវសំពះភិក្ខុដែលគួរទាញមកកាន់អាបត្តិដើម ។
- មានត្តារហោ អវន្ទិយោ បានដល់ ភិក្ខុមិនត្រូវសំពះភិក្ខុគួរដល់មានត្ត ។
- មានត្តចារិកោ អវន្ទិយោ បានដល់ ភិក្ខុមិនត្រូវសំពះភិក្ខុដែលកំពុងប្រព្រឹត្តមានត្ត ។
- អព្ភានារហោ អវន្ទិយោ បានដល់ ភិក្ខុមិនត្រូវសំពះភិក្ខុដែលគួរដល់អព្ភានកម្ម ។
- បច្ឆា ឧបសម្បន្នេន បុរេ ឧបសម្បន្នោ វន្ទិយោ បានដល់ ភិក្ខុបួសក្រោយត្រូវសំពះភិក្ខុបួសមុន ។
- នានាសំវាសកោ វុឌ្ឍតរោ ធម្មវាទី វន្ទិយោ បានដល់ ភិក្ខុត្រូវសំពះអ្នកបួសនិកាយផ្សេង មានវ័យចាស់ជាង និយាយដឹងធម៌វិន័យ ។
- សម្មាសម្ពុទ្ធោ វន្ទិយោ បានដល់ ភិក្ខុត្រូវសំពះព្រះសម្មាសម្ពុទ្ធជាម្ចាស់ ។
វន្ទិយបុគ្គល បានដល់ បុគ្គលដែលភិក្ខុត្រូវសំពះ ។
ឧបសម្បន្ន បានដល់ ភិក្ខុ និង ភិក្ខុណី ។
អនុបសម្បន្ន បានដល់ សាមណេរ និង គ្រហស្ថ ។
មានត្ត បានដល់ ការប្រព្រឹត្តរាត្រីរបស់ភិក្ខុដែលត្រូវអាបត្តិសង្ឃាទិសេស គឺ ប្រព្រឹត្តសងតាមចំនួនរាត្រីដែលខុសឆ្គង ។
អព្ភានកម្ម បានដល់ សង្ឃកម្មរបស់ភិក្ខុ ២១ រូបសូធ្យដកចេញចាកអាបត្តិសង្ឃាទិសេសរបស់ភិក្ខុដែលប្រព្រឹត្តគ្រប់តាមចំនួនរាត្រីដែលបានកំណត់ហើយ ។
សរុបសេចក្តីមកថា ព្រះសង្ឃត្រូវស្គាល់មុខបាឋ គឺ សីលធម៌របស់ខ្លួនកាលបើទៅពាក់ព័ន្ធនឹងឃរាវាស ព្រោះព្រះវិន័យដែលព្រះសម្មាសម្ពុទ្ធជាម្ចាស់បញ្ញត្តឡើង គឺ ដើម្បីគ្រប់គ្រងភិក្ខុសង្ឃដែលបួសក្នុងសាសនានេះ ពោលគឺព្រះអង្គមើលឃើញប្រយោជន៍ ១០ ប្រការទើបបញ្ញត្តព្រះវិន័យ គឺ
- ដើម្បីភាពល្អប្រសើររបស់សង្ឃ
- ដើម្បីសេចក្តីសុខសាន្តរបស់សង្ឃ
- ដើម្បីបង្រ្កាបមនុស្សរឹងទទឹងមិនចេះខ្មាសអៀន
- ដើម្បីរស់នៅសុខដុមរមនារបស់ភិក្ខុដែលមានសីលជាទីស្រឡាញ់
- ដើម្បីបិទខ្ទប់ហានិភ័យ ទុក្ខក្តៅក្រហាយដែលមានក្នុងបច្ចុប្បន្ន
- ដើម្បីបិទខ្ទប់ហានិភ័យ ទុក្ខក្តៅក្រហាយដែលមានក្នុងអនាគត
- ដើម្បីសេចក្តីជ្រះថ្លារបស់មហាជនដែលមិនទាន់ជ្រះថ្លា
- ដើម្បីសេចក្តីជ្រះថ្លាថែមទៀតរបស់មហាជនដែលបានជ្រះថ្លាហើយ
- ដើម្បីស្ថេរភាពរបស់ព្រះសទ្ធម្ម
- ដើម្បីជ្រោមជ្រែងសណ្តាប់ធ្នាប់របស់ព្រះសង្ឃ
ជឿឬចូលចិត្តគួរគិតពិចារណ៍
ជំនឿរបស់មនុស្សដែលមានចំពោះអ្វីណានីមួយច្រើនកើតពីចេតនាសំខាន់ ២ គឺ
- ជំនឿទុកចិត្ត(confidence)
- ចំណូលចិត្ត(likes)
ក្នុងជីវិតប្រចាំថ្ងៃរបស់មនុស្ស ស្ថានការណ៍ដែលកើតឡើងស្រដៀងគ្នានេះមានច្រើនអនេក ជួនកាលធ្វើឲ្យមនុស្សសម្រេចចិត្តខុសឆ្គងដោយសេចក្តីយល់ខុសពីសភាពពិត ឃ្វាងចាកសេចក្តីត្រឹមត្រូវ ថ្វីបើចំណេះដឹងចាស់ទាំងនោះបានឆ្លងកាត់ការពិសោធដោយ ហេតុផលមួយកម្រិតមកហើយក៏ដោយ ប៉ុន្តែមិនមែនមានន័យថា ត្រឹមត្រូវ ពិតប្រាកដ តាមដែលយល់ដឹង និង ជឿជាក់មួយរយភាគរយនោះទេ ទិន្នន័យដែលផ្សែផ្សំនិងទទួលបានមិនគ្រប់គ្រាន់ក៏ជាហេតុផលនៃសេចក្តីសម្រេចចិត្តខុសដែរ ។
ជំនឿទុកចិត្តមួយទៀត អាចកើតឡើងព្រោះចំណេះដឹងថ្មី រឿងថ្មីដែលទទួលបាននោះឥតធ្លាប់ឆ្លងកាត់បទពិសោធឈ្វេងយល់ ឬ យល់ដឹងសោះ ប៉ុន្តែមានអ្វីមួយដែលអន្ទងចិត្តឲ្យជឿតែម្តងដោយគ្រាន់តែបានស្តាប់ឬបានឃើញ ជាជំនឿទុកចិត្តដោយឥតសង្ស័យ ទោះបីរឿងនោះមិនអាចបកស្រាយបាតុភូតណាមួយបានក៏ដោយ ភាគច្រើនយកខ្លួនឯងជារង្វាស់វាស់ជំនឿជឿជាក់ក្នុងរឿងណាមួយដោយប្រាសាទទាំង ៥ ជាជាងពិសោធហេតុផលដោយបញ្ញា ជឿរូបភាពដែលភ្នែកប្រទះឃើញ ជឿសម្លេងដែលត្រចៀកស្តាប់ឮ ជឿវត្ថុដែលកាយចាប់ពាល់ រហូតដល់ជឿបុគ្គលដែលផ្តល់ពត៌មានជាដើម ព្រះសម្មាសម្ពុទ្ធជាម្ចាស់ទ្រង់យល់ ជ្រាបរឿងទាំងអស់នេះច្បាស់ទើបត្រាស់ណែនាំមនុស្សជាតិមិនទាន់ឲ្យជឿអ្វី ៗដែលប្រទះឃើញឬស្តាប់ឮនោះទេ លុះត្រាតែប្រើបញ្ញាជាគ្រឿងពិចារណា(វិចារណញាណ)យល់ដឹងតាមសភាពពិតនិង ពិសោធឃើញដោយខ្លួនឯងហើយទើបជឿជាក់ជាក្រោយ ហេតុនោះ ជំនឿបែបព្រះពុទ្ធសាសនាត្រូវប្រើបញ្ញាជាគូគ្រងរហូត ពុំនោះសោតទេ ក៏ក្លាយទៅជាជំនឿទាសផ្តាសតាមអំពើចិត្ត ។
ការឃើញឬស្តាប់ឮអ្វីមួយដែលគ្រាន់តែត្រូវចិត្តរបស់ខ្លួនហើយបាក់ចិត្តជឿទៅចាត់ទុកថាជាជំនឿបែបឥតបញ្ញា លុះសិក្សាពិសោធអ្វីមួយនោះដឹងតាមសភាពពិតហើយទើបបាក់ចិត្តជឿបាន នេះហៅថា ជំនឿបែបមានបញ្ញា ។
ឃើញថា ជំនឿទុកចិត្តរបស់មនុស្សកើតចេញពីសេចក្តីជឿទុកចិត្តខ្លួនឯង ឬ ជឿទុកចិត្តអ្នកដទៃ ឱកាសខុសឬត្រូវទើបមានស្មើគ្នាអាស្រ័យទៅលើការទទួលទិន្នន័យខុសឬត្រូវ ។
ក្នុងយុគសម័យនៃពត៌មាននិយម មានមនុស្សជាច្រើននិយមកាត់សេចក្តីភ្លាម ៗ ដោយគ្រាន់តែឃើញពត៌មានដែលអ្នកដទៃ ចុះផ្សាយដោយពុំបានប្រើបញ្ញាឬគំនិតជាគ្រឿងពិចារណាទេ ឱកាសនៃសេចក្តីសម្រេចចិត្តខុសទើបមានច្រើន ។
តើធ្វើយ៉ាងណាដើម្បីឲ្យសេចក្តីសម្រេចចិត្តរបស់ខ្លួនឈរលើគោលការណ៍ដែលត្រឹមត្រូវ?
ឆ្លើយថា បើកចិត្តទទួលអានឬស្តាប់ប៉ុន្តែមិនប្រញាប់ទទួលយក មានន័យថា នៅពេលអានឬស្តាប់យល់ច្បាស់ហើយក៏យក មកគិតកាញ់ចម្រាញ់ដោយបញ្ញារិះរកហេតុផលនិងទិន្នន័យដែលត្រឹមត្រូវ មុននឹងសម្រេចចិត្តទទួលយកមកជាជំនឿទុកចិត្តរបស់ខ្លួន ចំណាយពេលនឹងចំណេះដឹងថ្មីក្នុងន័យពិចារណាថ្លឹងថ្លែងយ៉ាងហ្មត់ចត់ ឱកាសនៃការខុសឆ្គងទើបមានតិច ។
ក្រៅពីជំនឿទុកចិត្តនៅមានករណីមួយទៀត គឺ ចំណូលចិត្ត(like) ដែលចំណូលចិត្តនេះកើតចេញពីអារម្មណ៍ផ្ទាល់ខ្លួនមានចំពោះ បុគ្គលឬអ្វីមួយដោយអាស្រ័យទៅលើសេចក្តីពេញចិត្តឬមិនពេញចិត្តជាគោលវិនិច្ឆ័យ សេចក្តីពេញចិត្តណា ៗ ក៏ដោយដែលនាំទៅរកសេចក្តីជឿទុកចិត្តខុសឆ្គងចាត់ជាជំនឿទុកចិត្តបែបឥតបញ្ញា ។
កាន់តែពេញចិត្តខ្លាំង កាន់តែជឿទុកចិត្តខ្លាំង រហូតដល់ក្លាយជាជំនឿងប់ងុល ។
ជំនឿងប់ងុល បានដល់ សេចក្តីជឿទុកចិត្តអ្វីមួយដែលមិនយល់ហេតុផល មិនបានឆ្លងកាត់វិធីសាស្រ្តខាងបញ្ញាក្នុងការវិនិច្ឆ័យទិន្នន័យ ទោះរឿងនោះអាចរកទិន្នន័យមកអធិប្បាយបានឬមិនបានក៏ដោយ ។
សរុបសេចក្តីមកថា កាលបើត្រូវការជឿទុកចិត្តឬចូលចិត្តអ្វីមួយ ត្រូវយកបញ្ញាជាអាវុធដើម្បីវិនិច្ឆ័យអ្វី ៗនោះមុននឹងទទួលយកមកជាជំនឿទុកចិត្តរបស់ខ្លួន បើមិនប្រើបញ្ញាជាអាវុធទេ ជំនឿទុកចិត្តនោះក៏ក្លាយទៅជាជំនឿងប់ងុល តែងមានឱកាសខុសឆ្គងច្រើនជាងឱកាសត្រឹមត្រូវ ផលវិបាកនៃជំនឿងប់ងុលមិនអាចរួចផុតពីសេចក្តីទុក្ខបានទេ ហេតុនោះ មនុស្សទើបត្រូវអភិវឌ្ឍ បញ្ញាជាប្រទីបសម្រាប់ឆ្លុះមើលវិថីជំនឿរបស់ខ្លួនដោយមិនអាចចៀសវាងបាន ។
ព្រះសង្ឃនិងមហាបាតុកម្ម
មនុស្សទោះល្អឬអាក្រក់ក៏ដោយសុទ្ធតែត្រូវការយុត្តិធម៌ បើគ្មានយុត្តិធម៌ទេ មនុស្សហាក់រស់នៅយ៉ាងកណ្តោចកណ្តែង គ្មានអ្វីជាទីពឹងខាងសង្គមទេ ឃើញថា យុត្តិធម៌ជាគោលដៅសំខាន់របស់មនុស្ស ការដែលសង្គមមួយខ្វះយុត្តិធម៌ ឬ យុត្តិធម៌ត្រូវបានបកស្រាយដើម្បីតម្រូវចិត្តបុគ្គលណាមួយ ធ្វើឲ្យយុត្តិធម៌មិនអាចតាំងនៅតាមសភាពពិតបាន ធ្វើឲ្យសង្គមកើតសាមគ្គីភេទ និង វាទប្បដិវាទ ផលវិបាករបស់អយុត្តិធម៌ធ្វើឲ្យសង្គមបាក់បែក និង រងទុក្ខក្តៅក្រហាយ អយុត្តិធម៌ប្រៀបដូចជាទឹកល្អក់ដែលគេបង្ហូរចូលទៅក្នុងត្រពាំងឬស្រះ ធ្វើសត្វទឹកមានត្រីជាដើមមើលមិនឃើញគ្នានិងគ្នាច្បាស់ទេ ជួនកាលត្រូវខាំត្របាក់គ្នាឯងដោយមិនដឹងខ្លួនព្រោះយល់ថាជាចំណីដែល ត្រូវបរិភោគត្បិតគំនាប គឺ សេចក្តីស្រេកឃ្លានបៀតបៀន ត្រីដែលមានភ្នែកភ្លឺក៏ក្លាយទៅជាត្រីដែលមានភ្នែកស្រវាំង ឬជួនកាលដល់ថ្នាក់ខ្វាក់ភ្នែកទៅក៏មាន ត្រូវនឹងពាក្យយុទ្ធសាស្រ្តថា កូរទឹកចាប់ត្រី មានន័យថា បើត្រូវការចាប់ត្រីដែលមាននៅក្នុងត្រពាំងឬស្រះណាមួយ អ្នកចាប់ត្រូវកូរទឹកក្នុងត្រពាំងឬស្រះនោះឲ្យល្អក់ដើម្បីងាយ ស្រួលក្នុងការចុះចាប់ពេលណាក៏បាន ឬថាអយុត្តិធម៌ប្រៀបដូចជាទឹកសំអុយដែលគេបង្ហូរចូលទៅក្នុងត្រពាំងឬស្រះ ធម្មតា ទឹកសំអុយតែងមានសារជាតិពុលលាយឡំ មិនត្រឹមតែធ្វើឲ្យសត្វទឹកគ្រប់ប្រភេទដែលរស់នៅក្នុងត្រពាំងឬស្រះនោះស្រវាំងភ្នែកឬខ្វាក់ភ្នែកនោះទេ ប៉ុន្តែថែមទាំងអាចធ្វើឲ្យសត្វទឹកគ្រប់ប្រភេទនោះដកដង្ហើមមិនបានផង នៅទីបំផុត ក៏ស្លាប់បាត់បង់ជីវិតទៅ យ់ាងណាមិញ អយុត្តិធម៌កាលបើត្រូវគេបង្ហូរឲ្យច្រើនឡើងក្នុងសង្គមហើយ ធ្វើឲ្យមនុស្សមនាដែលរស់នៅក្នុងសង្គមនោះស្រវាំងភ្នែក មើលមុខគ្នានិងគ្នាដោយសេចក្តីមិនយោគយល់ កើតជម្លោះទាស់ទែងខ្វែងគំនិត ត្រដរតស៊ូដើម្បីរស់ទាំងត្រដាបត្រដួស នៅពេលមនុស្សណាម្នាក់ទទួលបានអយុត្តិធម៌ ក៏ស្រែកតវ៉ាដើម្បីរំលស់សេចក្តីទុក្ខលំបាករបស់ខ្លួន កាលបើមិនបានទទួលសេចក្តីតបស្នងទេ ក៏ចេះតែស្រែកថ្ងូរទៅជារឿយ ៗ មើលទៅហាក់ដូចជាមនុស្សដែលកើតជម្ងឺអយុត្តិធម៌រ៉ាំរ៉ៃពិបាកនឹងព្យាបាលឲ្យជាស្រឡះបាន បើមិនអាចស៊ូទ្រាំនឹងជម្ងឺអយុត្តិធម៌នេះបានទេ អ្នកខ្លះក៏ត្រូវបញ្ចប់ជីវិតខ្លួនឯងទៅយ៉ាងអយុត្តិធម៌ ឃើញថា អយុត្តិធម៌ជាសេចក្តី ទុក្ខរបស់មនុស្សដែលត្រូវកាត់បន្ថយឬកម្ចាត់ឲ្យចេញពីសង្គម ដើម្បីឲ្យមនុស្សបានទទួលយុត្តិធម៌ និងបានសេចក្តីសុខស្ងប់ចិត្តជំនួសវិញ ។
អយុត្តិធម៌មិនត្រឹមតែកើតឡើងក្នុងសង្គមឃរាវាសប៉ុណ្ណោះទេ ប៉ុន្តែអយុត្តិធម៌ក៏កើតឡើងក្នុងសង្គមសង្ឃផងដែរ មានព្រះសង្ឃតូចតាចជាច្រើនដែលរងគ្រោះដោយអយុត្តិធម៌ ប៉ុន្តែសង្គមឃរាវាសមិនសូវបានទទួលដំណឹងទេ ព្រោះព្រះសង្ឃតូចតាចភាគច្រើនយល់ថាខ្លួនជាសមណៈ ប្រែមកថា អ្នកស្ងប់ស្ងៀម ទោះទទួលរងទុក្ខលំបាកយ៉ាងណា ក៏ស៊ូទ្រាំដើម្បីជាស្រែបុណ្យរបស់សង្គមឃរាវាស ប្រសិនក្រោកឡើងតវ៉ាដូចយ៉ាងឃរាវាស ក៏ត្រូវគេបកស្រាយថា មិនមែនជាសមណៈដែលស្ងប់រម្ងាប់ទេ ព្រោះហេតុនោះ សង្គមសង្ឃទើបជាសង្គមទ្រាំរស់ទោះកើតមានអយុត្តិធម៌ក៏ដោយ ។
មានពុទ្ធវចនៈ ១ ឃ្លាដែលព្រះសម្មាសម្ពុទ្ធជាម្ចាស់បានត្រាស់ណែនាំសង្គមសង្ឃថា បរបដិពទ្ធា មេ ជីវិកា ប្រែថា ការរស់នៅរបស់យើងអាស្រ័យទៅលើសង្គមឃរាវាស ពុទ្ធវចនៈនេះឆ្លុះបង្ហាញឲ្យឃើញថា សង្គមសង្ឃមិនបានរស់នៅញែកដាច់ពីសង្គមឃរាវាសទេ ប៉ុន្តែត្រូវអាស្រ័យគ្នាទៅវិញទៅមក ហេតុនោះ ទើបកើតពាក្យពេចន៍ប្រៀបធៀបថា ទុក្ខរបស់ឃរាវាសក៏ជាទុក្ខរបស់ព្រះសង្ឃ ទុក្ខរបស់ព្រះសង្ឃក៏ជាទុក្ខរបស់ឃរាវាស ព្រោះព្រះសង្ឃក៏ធ្លាប់ជាកូនចៅរបស់ឃរាវាសដែរ ។
អយុត្តិធម៌មានផលប៉ះពាល់ទាំងដល់ឃរាវាសទាំងដល់ព្រះសង្ឃ ព្រោះថាព្រះសង្ឃត្រូវរស់នៅក្រោមដំបូលសង្គមតែមួយ កាលបើដំបូលនោះបាក់ស្រុតមក ក៏សង្កត់ព្រះសង្ឃដែរ ហេតុនោះ ព្រះសង្ឃទើបត្រូវត្រដរតស៊ូរកយុត្តិធម៌ដល់សង្គមទាំងមូលរួមជាមួយនឹងឃរាវាស ។
ការតស៊ូរបស់ព្រះសង្ឃមិនមានគ្រាប់បែក មិនមានអាវុធជាគ្រឿងប្រហារអ្នកដទៃឲ្យស្លាប់បាត់បង់ជីវិតនោះទេ ប៉ុន្តែព្រះសង្ឃមានសច្ចធម៌ និង សន្តិវិធីជាអាវុធ ពោលគឺ ព្រះសង្ឃមានកណ្តាប់ដៃឥតស្រមោលដើម្បីបង្រ្កាបអយុត្តិធម៌ ។
សច្ចធម៌និងសន្តិវិធី(អហិង្សា)ប្រៀបដូចជាសាច់ជូរដែលយកទៅដាក់ក្នុងទឹកល្អក់ឬទឹកសំអុយដើម្បីសម្រស់ទឹកល្អក់ឬទឹកសំអុយនោះឲ្យរងថ្លាមើលឃើញអ្វី ៗតាមសភាពពិតបាន ។
ដោយសារឥទ្ធិពលនៃបាតដៃឥតស្រមោល គឺ សច្ចធម៌ និង សន្តិវិធី របស់ព្រះសង្ឃនេះឯងតែងធ្វើឲ្យក្រុមបង្កើតអយុត្តិធម៌ភ័យខ្លាចនិងតក់ស្លុត រឹតត្បិតព្រះសង្ឃ និង សង្កត់សង្កិនព្រះសង្ឃកាន់តែខ្លាំងឡើង ដូចជា មានការបកស្រាយថា ព្រះសង្ឃជាសមណៈអ្នកស្ងប់ស្ងៀម មិនអាចចូលរួមក្នុងមហាបាតុកម្មណា ៗបានទេ ព្រោះខុសនឹងវិនយប្បញ្ញត្តិ សមដូចសេចក្តីដែលព្រះសម្មាសម្ពុទ្ធជាម្ចាស់ត្រាស់ក្នុងឱវាទបាតិមោក្ខថា
ន ហិ បព្វជិតោ បរូបឃាតី សមណោ ហោតិ បរំ វិហេឋយន្តោ
មានសេចក្តីថា បុគ្គលដែលសម្លាប់ជនដទៃមិនឈ្មោះថា បព្វជិត
បុគ្គលដែលបៀតបៀនអ្នកដទៃមិនឈ្មោះថា សមណៈ ។
សេចក្តីនៃឱវាទនេះមិនមែនជាព្រះវិន័យទេ ប៉ុន្តែជាដំបូន្មានដែលព្រះសម្មាសម្ពុទ្ធជាម្ចាស់ត្រាស់ដល់ព្រះអរហន្តចំនួន ១២៥០ អង្គនៅឯវត្តវេឡុវ័នកាលពី ២៦០២ ឆ្នាំកន្ងងមកហើយ ។
កាលបើនិយាយពីការដែលបព្វជិតឬសមណៈក្នុងព្រះពុទ្ធសាសនាសម្លាប់ជីវិតសត្វដទៃត្រូវបែងចែកជា ៣ ប្រភេទ គឺ
- មនុស្ស
- អមនុស្ស
- តិរច្ឆាន
បើបព្វជិតឬភិក្ខុសម្លាប់អមនុស្សមានយក្ស ទេវតា ខ្មោច ព្រាយ បិសាចជាដើម ត្រូវអាបត្តិថុល្លច្ច័យ ប៉ុន្តែបើសម្លាប់សត្វតិរច្ឆាន មាន គោ ក្របី ឬ មាន់ទា ឬ មូស ក្អែបជាដើម ត្រូវអាបត្តិបាចិត្តិយៈ ។
មហាបាតុកម្ម បានដល់ បាតុកម្មរបស់មហាជន ការដែលព្រះសង្ឃចូលរួមក្នុងបាតុកម្មដើម្បីទាមទារអ្វីមួយដែលព្រះសង្ឃ យល់ថាមិនត្រឹមត្រូវ គឺ ព្រះសង្ឃអាចចូលរួមនិងធ្វើបាតុកម្មបានមិនទើសទាស់ផ្នែកព្រះវិន័យទេ ព្រោះមិនបានទៅដើម្បីសម្លាប់ឬបៀតបៀនបុគ្គលណានីមួយទេ ប៉ុន្តែទៅដើម្បីសម្លាប់ឬបៀតបៀនអយុត្តិធម៌ឲ្យស្លាប់ពីសង្គម ។
ភាពមិនប្រក្រតីនៃការបោះឆ្នោតធ្វើឲ្យប៉ះពាល់ដល់យុត្តិធម៌សង្គម ហេតុនោះ ការដែលពលរដ្ឋទាមទារឲ្យចាត់ការភាពមិនប្រក្រតី នោះឲ្យបានត្រឹមត្រូវចាត់ជាសិទ្ធិសេរីភាពតាមរដ្ឋធម្មនុញ្ញ ។
អ្នកបង្កភាពមិនប្រក្រតីត្រូវតែទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន ប្រៀបដូចជាអ្នកបង្ហូរទឹកសំអុយចូលទៅក្នុងស្រះ ធ្វើឲ្យត្រីថប់ដង្ហើម ឬ ស្លាប់ទៅ ។ ដើមហេតុនៃការថប់ដង្ហើម ឬ ការស្លាប់របស់ត្រីព្រោះអ្នកបង្ហូរទឹកសំអុយនុះឯង មានន័យថា អ្នកបង្ហូរទឹកសំអុយជាដើមហេតុនៃការថប់ដង្ហើមឬស្លាប់របស់សត្វត្រី យ៉ាងណាមិញ ការធ្វើបាតុកម្មដើម្បីទាមទារយុត្តិធម៌មិនមែនជាកំហុសរបស់ព្រះសង្ឃ ឬ ប្រជាជននោះទេ ប៉ុន្តែព្រោះមានគជបជាដើមហេតុនៃភាពមិនប្រក្រតីនេះ ហេតុនោះ សូមនិយាយយ៉ាងពេញក្រអូមមាត់ថា គជបត្រូវតែទទួលខុសត្រូវចំពោះភាពមិនប្រក្រតីទាំងឡាយដែលកើតមាននៅក្នុងការ
បោះឆ្នោតឆ្នាំ 2013 នេះ ។
ចំណុចខ្សោយនិងចំណុចខ្លាំងរបស់ប្រជាធិបតេយ្យ
ប្រទេសកម្ពុជាមានរបបគ្រប់គ្រង ឈ្មោះថា ប្រជាធិបតេយ្យសេរីពហុបក្សមានព្រះមហាក្សត្រជាប្រមុខរដ្ឋដែលមិន កាន់មុខតំណែងផ្នែកនយោបាយ ចាប់តាំងពីឆ្នាំ ១៩៩៣ ដល់ឆ្នាំ ២០១៣ នេះ របបប្រជាធិបតេយ្យមានអាយុកាល ២០ ឆ្នាំហើយទាំងបានចាក់ឫសជាបណ្តើរ ៗ ហើយ ប៉ុន្តែនៅមិនទាន់រឹងមាំដូចប្រទេសដទៃទេ ប្រទេសជិតខាងកម្ពុជាដូចជា ថៃ មានរបបប្រជាធិបតេយ្យតាំងពីថ្ងៃទី ២៤ មិថុនា ១៩៣២ រហូតដល់ឆ្នាំ ២០១៣ នេះ មានអាយុកាល ៨១ ឆ្នាំហើយ ឃើញថា ប្រទេសកម្ពុជាមានរបបប្រជាធិបតេយ្យក្មេងខ្ចីជាងប្រទេសថៃ ៦១ ឆ្នាំ តាមធម្មតា របបនីមួយ ៗតែងតែមានចំណុចខ្លាំងនិងចំណុចខ្សោយ ដើម្បីសិក្សាឈ្វេងយល់របបប្រជាធិតេយ្យឲ្យបានត្រឹមត្រូវ សូមលើកយកចំណុចខ្លាំងនិងចំណុចខ្សោយមកចង្អុលបង្ហាញដើម្បីជា គ្រឿងពិចារណានិងបិទខ្ទប់ចំណុចខ្សោយដើម្បីឲ្យក្លាយជាចំណុចខ្លាំងតទៅ
ចំណុចខ្សោយ
- ប្រជាជនមិនទាន់យល់ដឹងសិទ្ធិសេរីភាពរបស់ខ្លួនបានយ៉ាងពេញលេញនៅឡើយ ។
- មានការគំរាមកំហែងស្មារតីនិងឆន្ទៈរបស់ប្រជាជន ។
- ប្រជាជនមានសេចក្តីភ័យខ្លាចនិងមិនចូលរួមក្នុងកិច្ចការពារគោលការណ៍ប្រជាធិបតេយ្យ ។
- មានការរំលោភបំពានសិទ្ធិសេរីភាពរបស់បុគ្គលច្រើន ។
- មានការធ្វើខុសច្បាប់បោះឆ្នោតយ៉ាងទូលំទូលាយ ដូចជា ការទិញឆន្ទៈរបស់ម្ចាស់ឆ្នោតជាដើម
- ការរៀបចំការបោះឆ្នោតគ្មានតម្លាភាព ។
- មានការលួចបន្លំសន្លឹកឆ្នោតច្រើន ។
- គ្មានដំណោះស្រាយដែលត្រឹមត្រូវសម្រាប់ភាពមិនប្រក្រតីក្នុងការបោះឆ្នោត ។
- មានការទិញដូរមុខតំណែងរដ្ឋយ់ាងអនាធិបតេយ្យ ។
- មានអំពើពុករលួយក្នុងមុខតំណែងរដ្ឋ ។
- មានគោលការណ៍ល្អប៉ុន្តែបដិបត្តិមិនចំគោលដៅ គឺ ទ្រឹស្តីខ្ទាស់នឹងបដិបត្តិ ។
- រដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោតប្រើអំណាចមិនត្រឹមត្រូវនិងគ្មានប្រសិទ្ធិភាព ។
- គណបក្សនយោបាយខ្លះដែលឈ្នះឆ្នោតក្តោបក្តាប់អំណាចផ្តាច់មុខនិងបំពានច្បាប់ដើម្បីផលប្រយោជន៍បក្សពួក ។
- របបរាជការមានចរិតផ្តាច់ការ មិនបម្រើប្រយោជន៍សាធារណៈ ។
- ការចាយវាយថវិកាជាតិគ្មានតម្លាភាព ។
- តំណាងរាស្រ្តគិតគូរប្រយោជន៍ផ្ទាល់ខ្លួនច្រើនជាងប្រជាជន ។
- ប្រើសម្លេងភាគច្រើនបំបិទសិទ្ធិសេរីភាពរបស់សម្លេងភាគតិច ។
- បញ្ញត្តច្បាប់ដើម្បីផលប្រយោជន៍បក្សពួក ។
- រឹតត្បិតសិទ្ធិសេរីភាពរបស់ប្រជាជន ។
- រូបបែបគ្រប់គ្រងខាងក្រៅជាប្រជាធិតេយ្យ ប៉ុន្តែរូបបែបខាងក្នុងជារបបផ្តាច់ការ ។
- មន្រ្តីរាជការខ្វះការយល់ដឹងសិទ្ធិសេរីភាពរបស់ប្រជាជន ។
- បុគ្គលសាធារណៈក្លាយជាបុគ្គលរបស់បក្ស ។
- ប្រព័ន្ធឃោសនាមិនឯករាជ្យ ។
- តុលាការមិនឯករាជ្យ ។
- មានការបំបែកបំាក់គណបក្សគូប្រជែង ។
- ប្រើរបបបក្សពួកនិយម គ្រួសារនិយម អនុគ្រោះនិយម ឬ របបហៃអើ ។
- មាននិទណ្ឌភាពច្រើនសម្រាប់ជនល្មើស ។
- មិនសូវមានចរិយធម៌និងគុណធម៌ ។
- ចូលចិត្តប្រើកម្លាំងបាយ(ហិង្សា)ច្រើនជាងសន្តិវិធី(អហិង្សា) ។
- ខ្វះទំនួលខុសត្រូវចំពោះទង្វើរបស់ខ្លួន ។
- ចាត់ទុកប្រជាជនជាខ្ញុំបម្រើនយោបាយ ។
- មិនញែករឿងផ្ទាល់ខ្លួនចេញពីរឿងសាធារណ៍ ។
- បែកបាក់សាមគ្គីក្នុងចំណោមប្រជាជន ។
- ខ្វះអំណត់អត់ធ្មត់ក្នុងការប្រើសិទ្ធិសេរីភាព ។
- កងកម្លាំងប្រដាប់អាវុធមិនឯករាជ្យ ។
- ប្រជាជនយល់ដឹងសិទ្ធិសេរីភាពរបស់ខ្លួនយ៉ាងពេញលេញ ។
- មានការគោរពសិទ្ធិមនុស្សបានយ៉ាងប្រសើរ ។
- មានការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និង យុត្តិធម៌ ។
- គ្មានអំពើពុករលួយក្នុងមុខតំណែងរដ្ឋ ។
- គ្មានការទិញដូរមុខតំណែងរដ្ឋឡើយ ប៉ុន្តែចូលកាន់មុខតំណែងរដ្ឋដោយការប្រឡងប្រណាំង ។
- បដិបត្តិត្រូវនឹងទ្រឹស្តី ។
- ប្រជាជនមានសិទ្ធិសេរីភាពពេញលេញ ។
- ប្រទេសជាតិមានស្ថេរភាពនិងសន្តិភាពជាទីទទួលស្គាល់របស់សហគមអន្តរជាតិ ។
- ប្រជាជនចូលរួមយ៉ាងសកម្មក្នុងសកម្មភាពនយោបាយនិងសង្គម ។
- ប្រជាជនប្រកាន់ខ្ជាប់គោលការណ៍ប្រជាធិបតេយ្យយ៉ាងត្រឹមត្រូវ ។
- ប្រទេសជាតិមានសណ្តាប់ធ្នាប់និងសន្តិសុខ ។
- ប្រជាជនរស់នៅយ៉ាងសុខដុមរមនា ។
- ប្រទេសជាតិមានការរីកចម្រើនជឿនលឿន ។
- មានសាមគ្គីភាពក្នុងចំណោមប្រជាជន ។
- ប្រជាជនមានចរិយធម៌និងគុណធម៌ ។
- ប្រើរបបគុណធម៌(merit system)សម្រាប់របបរាជការ(bureaucracy) ។
- ប្រជាជនជាម្ចាស់អំណាច
- កងកម្លាំងប្រដាប់អាវុធឯករាជ្យអព្យាក្រឹត
- ប្រព័ន្ធឃោសនាឯករាជ្យអព្យាក្រឹត
- តុលាការឯករាជ្យអព្យាក្រឹត
- រដ្ឋាភិបាលប្រើអំណាចទៅតាមច្បាប់ដែលបម្រើនិងការពារប្រយោជន៍របស់ប្រជាជន ។
- រូបបែបគ្រប់គ្រងទាំងខាងក្នុងទាំងខាងក្រៅជាប្រជាធិបតេយ្យ ។
- ចូលចិត្តប្រើអហិង្សាច្រើនជាងហិង្សា ។
- របបរាជការមានចរិតជាប្រជាធិបតេយ្យ ។
- មានការចាយវាយថវិកាជាតិប្រកបដោយតម្លាភាពអាចត្រួតពិនិត្យបាន ។
ព្រះពុទ្ធដីកាគរុធម៌ ៨ ប្រការ
១- ធម៌ណាដែលប្រព្រឹត្តទៅដើម្បីសេចក្តីទុក្ខ ទាំងឡាយនោះពុំមែនជាព្រះធម៌ ព្រះវិន័យតថាគតឡើយ ។
២- ធម៌ណាដែលប្រព្រឹត្តទៅដើម្បីសេចក្តីតម្រេក ទាំងឡាយនោះ ក៏ពុំមែនជាព្រះធម៌ ព្រះវិន័យតថាគតដែរ ។
៣- ធម៌ណាដែលប្រព្រឹត្តទៅដើម្បីប្រាថ្នាធំ ទាំងឡាយនោះ ក៏មិនមែនជាព្រះធម៌ ព្រះវិន័យតថាគតដែរ ។
៤- ធម៌ណាដែលប្រព្រឹត្តទៅដើម្បីសន្សំកិលេស ទាំងឡាយនោះ ក៏មិនមែនជាព្រះធម៌ ព្រះវិន័យតថាគតដែរ ។
៥- ធម៌ណាដែលប្រព្រឹត្តទៅដើម្បីមិនអនុគ្រោះសន្តោសទៅតាមរបស់ តាមមាន តាមបាន ទាំងឡាយនោះ ក៏មិនមែនជាព្រះធម៌ ព្រះវិន័យតថាគតដែរ ។
៦- ធម៌ណាដែលប្រព្រឹត្តទៅដើម្បីប្រកាន់បក្ស ពួក ឬក្រុម ទាំងឡាយនោះ ក៏មិនមែនជាព្រះធម៌ ព្រះវិន័យតថាគតដែរ ។
៧- ធម៌ណាដែលប្រព្រឹត្តទៅដើម្បីសេចក្តីខ្ជិលច្រអូស ស្ពឹក ស្រពន់ ខ្ជះខ្ជាយ រាយមាយ ទាំងឡាយនោះ ក៏មិនមែនជាព្រះធម៌ ព្រះវិន័យតថាគតដែរ ។
៨- ធម៌ណាដែលប្រព្រឹត្តទៅដើម្បីឱ្យគេពិបាកចិញ្ចឹម ទាំងឡាយនោះ ក៏មិនមែនជាព្រះធម៌ ព្រះវិន័យតថាគតដែរ ។
ម្នាលភិក្ខុទាំងឡាយ គរុធម៌ ៨ ប្រការនេះ បើបុគ្គលណាបានរក្សាប្រតិបត្តិគរុធម៌ហើយ គឺជាឧបសម្បទានរបស់អ្នកទាំងឡាយ ។
៚ បិដកលេខ ១៤
ទីឃនិកាយ បឋមភាគ
សីលក្ខន្ធវគ្គ ព្រម្មជាលសូត្រ សាមញ្ញផលសូត្រ អម្ពដ្ឋសូត្រ និង សោណទណ្ឌសូត្រ
៚ បិដកលេខ ១៥
ទីឃនិកាយ ទុតិយភាគ សីលក្ខន្ធវគ្គ
៚ បិដកលេខ ១៦
ទីឃនិកាយ តតិយភាគ មហាវគ្គ មហាបទានសូត្រ មហានទានសូត្រ និង មហាបរិនិព្វានសូត្រ
៚ បិដកលេខ ១៧
ទីឃនិកាយ ចតុត្ថកាត មហាវគ្គ
៚ បិដកលេខ ១៨
ទីឃនិកាយ បញ្ចមភាគ បាដិកភាគ បាដិកសូត្រ ឧទុម្ពរិកសូត្រ ចក្កវត្តិសូត្រ អគ្គញ្ញសូត្រ សម្បសាទនីយសុត្តំ និង បាសាទិកសូត្រ
៚ បិដកលេខ ១៩
ទីឃនិកាយ បាដិកវគ្គ ឆដ្ធភាគ
៚ បិដកលេខ ២០
មជ្ឈិមនិកាយ មូលបណ្ណាសក បឋមភាគ
៚ បិដកលេខ ២១
មជ្ឈិមនិកាយ មូលបណ្ណាសក ទុតិយភាគ
៚ បិដកលេខ ២២
មជ្ឈិមនិកាយ មូលបណ្ណាសក មហាយមកវគ្គ
៚ បិដកលេខ ២៣
មជ្ឈិមនិកាយ មជ្ឈិមបណ្ណាសក ចតុត្ថភាគ
៚ បិដកលេខ ២៤
មជ្ឈិមនិកាយ មជ្ឈិមបណ្ណាសក បញ្ជមភាគ
៚ បិដកលេខ ២៥
មជ្ឈិមនិកាយ មជ្ឈិមបណ្ណាសក ឆដ្ឋភាគ
៚ បិដកលេខ ២៦
មជ្ឈិមនិកាយ ឧបារិបណ្ណាសក សត្តមភាគ
៚ បិដកលេខ ២៧
មជ្ឈិមនិកាយ ឧបារិបណ្ណាសក អឆដ្ឋភាគ
៚ បិដកលេខ ២៨
មជ្ឈិមនិកាយ ឧបារិបណ្ណាសក នវមភាគ

ព្រះត្រៃបិដក
គម្ពីរព្រះត្រៃបិដក ឬគម្ពីរភាសាបាលី
គឺជាបណ្តុំនៃអត្ថបទជាភាសាបាលីអំពីមូលដ្ឋានគ្រឹះនៃលទ្ធិ
ព្រះពុទ្ធសាសនានិកាយថេរវាទ ។ យោង
តាមកំណត់ហេតុរបស់ក្រុមជំនុំព្រះត្រៃបិដកខ្មែរ
ព្រះត្រៃបិដកខ្មែរត្រូវបានផ្ទៀងផ្ទាត់ភាសាបាលីនិងបកជាសម្រាយភាសា
ខ្មែរដោយក្រុមជំនុំព្រះត្រៃបិដកខ្មែរដែលបាន
ចាប់ផ្តើមធ្វើកិច្ចការងារនេះនៅថ្ងៃទី៣ កើត ខែបុស្ស
ឆ្នាំមមីទោស័ក ពុទ្ធសករាជ២៤៧២ ត្រូវនឹងថ្ងៃទី២ ខែមករា ឆ្នាំ១៩៣០ ។
ព្រះត្រៃបិដកខ្មែរមាន ១១០ក្បាល ដោយចែកចេញជា៖
៚ ព្រះវិន័យបិដកមាន ១៣ក្បាល គឺចាប់ពីភាគទី១ ដល់ភាគទី១៣
៚ ព្រះសុត្តន្តបិដកមាន ៦៤ក្បាល គឺចាប់ពីភាគទី១៤ល ដល់ភាគទី៧៧
៚ ព្រះអភិធម្មមាន ៣៣ក្បា គឺចាប់ពីភាគទី៧ ដល់ភាគទី១១០ ។
៚ ព្រះវិន័យបិដកមាន ១៣ក្បាល គឺចាប់ពីភាគទី១ ដល់ភាគទី១៣
៚ ព្រះសុត្តន្តបិដកមាន ៦៤ក្បាល គឺចាប់ពីភាគទី១៤ល ដល់ភាគទី៧៧
៚ ព្រះអភិធម្មមាន ៣៣ក្បា គឺចាប់ពីភាគទី៧ ដល់ភាគទី១១០ ។
សរុបមក ព្រះត្រៃដកខ្មែរមាន ១១០ក្បាល ដែលត្រូវជា ៣៦៦៣០ទំព័រជាភាសាបាលីនិង ៣៦៦៣០ទំព័រជាភាសាខ្មែរ ។ សម្រាប់ព័ត៌មានលម្អិតសូមអានកំណត់ត្រារបស់ក្រុមជំនុំព្រះត្រៃបិដកនៅទំព័រដើមនៃវិន័យបិដកភាគទី១ ។ សូម ទាញយកអត្ថបទគម្ពីរព្រះត្រៃបិដក (.pdf) ដើម្បីសិក្សា
ឈ្វេងយល់ពីព្រះពុទ្ធសាសនានិងការប្រតិបត្តិសម្រាប់ជីវិតទាំងនៅ
ក្នុងជាតិនេះនិងជាតិខាងមុខដោយអនុមោទនាពីខ្ញុំព្រះករុណា ខ្ញុំបាទ គុណធម៌ខ្មែរ ។
ព្រះវិន័យបិដក
ជាបណ្តុំនូវអត្ថបទដែលទាក់ទងនឹងវិន័យសម្រាប់គ្រប់គ្រងការ
ប្រព្រឹត្ត កិច្ចការប្រចាំថ្ងៃរបស់ព្រះសង្ឃ-សហគមន៍ភិក្ខុ ឬភិក្ខុនី ។
បន្ថែមលើសពីបញ្ជីនៃវិន័យទាំងឡាយ
វិន័យបិដកក៏រួមបញ្ចូលនូវរឿងទាំងឡាយដែលទាក់ទងនឹងវិន័យនីមួយៗដោ
យបានផ្តល់នូវដំណោះស្រាយរបស់ព្រះពុទ្ធជាម្ចាស់ចំពោះសំណួរដែល
ថាតើត្រូវធ្វើដូចម្តេចដើម្បីរក្សានូវភាពសុខដុមរមនានៃការរស់នៅ
ជាមួយគ្នានៅក្នុងសហគមន៍សាសនាដ៏ធំនិងលាយឡំគ្នា ។
ព្រះវិន័យបិដកមាន ១៣ក្បាល គឺចាប់ពីភាគទី១ ដល់ភាគទី១៣
។សូមទាញយកអត្ថបទគម្ពីរព្រះត្រៃ៖
៚ បិដកលេខ ១
មហាវិភង្គ បឋមភាគ រវេរញ្ជកណ្ឌ និង បារាជិកកណ្ឌ
៚ បិដកលេខ ២
មហាវិភង្គ ទុតិយភាគ កេរសកណ្ឌ និង អនិយតកណ្ឌ
៚ បិដកលេខ ៣
មហាវិភង្គ តតិយភាគ និស្សគ្គិយកណ្ឌ និង បាចិត្តិយកណ្ឌ
៚ បិដកលេខ ៤
មហាវិភង្គ ចតុត្ថភាគ បាចិត្តិយកណ្ឌ បាដិទេសនីយកណ្ឌ សេខិយកណ្ឌ អធិករណសមថកណ្ឌ
៚ បិដកលេខ ៥
ភិក្ខុនីវិភង្គ បច្ចេកភាគ
៚ បិដកលេខ ៦
មហាវគ្គ បឋមភាគ មហាខន្ធកៈ ឧបោសថក្ខន្ធកៈ
៚ បិដកលេខ ៧
មហាវគ្គ ទុតិយភាគ វស្សូបនាយិកក្ខន្ធកៈ
៚ បិដកលេខ ៨
មហាវគ្គ តតិយភាគ កឋិនៈក្ខន្ធកៈ ចីវរក្ខន្ធកៈ ចម្បេយ្យក្ខន្ធកៈ និង កោសម្តិក្ខន្ធកៈ
៚ បិដកលេខ ៩
ចុល្លវគ្គ បឋមភាគ កម្មក្ខន្ធកៈ បារិវាសិកក្ខន្ធកៈ និង សមុច្ចយក្ខន្ធកៈ
៚ បិដកលេខ ១០
ចុល្លវគ្គ ទុតិយភាគ សមថក្ខន្ធកៈ ខុទ្ទកវត្ថុក្ខន្ធកៈ និង សេនាសនក្ខន្ធគ
៚ បិដកលេខ ១១
ចុល្លវគ្គ តតិយភាគ សង្ឃភេទក្ខន្ធកៈ វត្តក្ខន្ធកៈ បាតិមោក្ខដ្ឋបនក្ខន្ធកៈ ភិក្ខុនិក្ខន្ធកៈ បញ្ចសតិកក្ខន្ធកៈ និង សត្តសតិកក្ខន្ធកៈ
៚ បិដកលេខ ១២
បរិវារ បឋមភាគ
៚ បិដកលេខ ១៣
បរិវារ ទុតិយភាគ វខន្ធកបុច្ឆា ឯកុត្តរិក ឧបោសថាទិបុច្ឆាវិស្សជ្ជនា អត្ថវសេបករណៈ តាថាសង្គណិកៈ និង អធិករណភេទ ជាដើម

ព្រះសុត្តន្តបិដក ជាបណ្តុំនៃព្រះសូត្រ
ឬសេចក្តីអធិប្បាយរបស់ព្រះពុទ្ធនិងរបស់សាវ័កជំនិតរបស់ព្រះអង្គ
ពីរបីអង្គទៀតដែលផ្ទុកនូវរាល់ទ្រឹស្តីនៃការបង្រៀនសំខាន់ៗនៅ
ក្នុងព្រះ ពុទ្ធសាសនានិកាយថេរវាទ ។ ព្រះសុត្តន្តបិដកមាន ៦៤ក្បាល
គឺចាប់ពីភាគទី១៤ ដល់ភាគទី៧៧ ។សូមទាញយកអត្ថបទគម្ពីរព្រះត្រៃ៖
៚ បិដកលេខ ១៤
ទីឃនិកាយ បឋមភាគ
សីលក្ខន្ធវគ្គ ព្រម្មជាលសូត្រ សាមញ្ញផលសូត្រ អម្ពដ្ឋសូត្រ និង សោណទណ្ឌសូត្រ
៚ បិដកលេខ ១៥
ទីឃនិកាយ ទុតិយភាគ សីលក្ខន្ធវគ្គ
៚ បិដកលេខ ១៦
ទីឃនិកាយ តតិយភាគ មហាវគ្គ មហាបទានសូត្រ មហានទានសូត្រ និង មហាបរិនិព្វានសូត្រ
៚ បិដកលេខ ១៧
ទីឃនិកាយ ចតុត្ថកាត មហាវគ្គ
៚ បិដកលេខ ១៨
ទីឃនិកាយ បញ្ចមភាគ បាដិកភាគ បាដិកសូត្រ ឧទុម្ពរិកសូត្រ ចក្កវត្តិសូត្រ អគ្គញ្ញសូត្រ សម្បសាទនីយសុត្តំ និង បាសាទិកសូត្រ
៚ បិដកលេខ ១៩
ទីឃនិកាយ បាដិកវគ្គ ឆដ្ធភាគ
៚ បិដកលេខ ២០
មជ្ឈិមនិកាយ មូលបណ្ណាសក បឋមភាគ
៚ បិដកលេខ ២១
មជ្ឈិមនិកាយ មូលបណ្ណាសក ទុតិយភាគ
៚ បិដកលេខ ២២
មជ្ឈិមនិកាយ មូលបណ្ណាសក មហាយមកវគ្គ
៚ បិដកលេខ ២៣
មជ្ឈិមនិកាយ មជ្ឈិមបណ្ណាសក ចតុត្ថភាគ
៚ បិដកលេខ ២៤
មជ្ឈិមនិកាយ មជ្ឈិមបណ្ណាសក បញ្ជមភាគ
៚ បិដកលេខ ២៥
មជ្ឈិមនិកាយ មជ្ឈិមបណ្ណាសក ឆដ្ឋភាគ
៚ បិដកលេខ ២៦
មជ្ឈិមនិកាយ ឧបារិបណ្ណាសក សត្តមភាគ
៚ បិដកលេខ ២៧
មជ្ឈិមនិកាយ ឧបារិបណ្ណាសក អឆដ្ឋភាគ
៚ បិដកលេខ ២៨
មជ្ឈិមនិកាយ ឧបារិបណ្ណាសក នវមភាគ
៚ បិដកលេខ ២៩
សំយុត្តនិកាយ សគាថាវគ្គ បឋមភាគ
៚ បិដកលេខ ៣០
សំយុត្តនិកាយ សគាថាវគ្គ ទុតិយភាគ
៚ បិដកលេខ ៣១
សំយុត្តនិកាយ និទានវគ្គ តតិយភាគ
៚ បិដកលេខ ៣២
សំយុត្តនិកាយ និទានវគ្គ ចតុត្ថភាគ
៚ បិដកលេខ ៣៣
សំយុត្តនិកាយ ខន្ធវារវគ្គ បញ្ជមភាគ
៚ បិដកលេខ ៣៤
សំយុត្តនិកាយ ខន្ធវារវគ្គ ឆដ្ឌភាគ
៚ បិដកលេខ ៣៥
សំយុត្តនិកាយ សឡាយតនវគ្គ សត្តមភាគ
៚ បិដកលេខ ៣៦
សំយុត្តនិកាយ សឡាយតនវគ្គ អដ្ធមភាគ
៚ បិដកលេខ ៣៧
សំយុត្តនិកាយ មហារារវគ្គ នវមភាគ
៚ បិដកលេខ ៣៨
សំយុត្តនិកាយ មហារារវគ្គ សទមភាគ
៚ បិដកលេខ ៣៩
សំយុត្តនិកាយ មហារារវគ្គ ឯកាសទមភាគ
៚ បិដកលេខ ៤០
អង្គុត្តរនិកាយ ឯក ទុកនិបាត បឋមភាគ
៚ បិដកលេខ ៤១
អង្គុត្តរនិកាយ តិកនិបាត ទុតិយភាគ
៚ បិដកលេខ ៤២
អង្គុត្តរនិកាយ ចតុក្កនិបាត តតិយភាគ
៚ បិដកលេខ ៤៣
អង្គុត្តរនិកាយ ចតុក្កនិបាត ចតុត្ថភាគ
៚ បិដកលេខ ៤៤
អង្គុត្តរនិកាយ បញ្ជកនិបាត បញ្ជមភាគ
៚ បិដកលេខ ៤៥
អង្គុត្តរនិកាយ បញ្ជកនិបាត អដ្ធភាគ
សំយុត្តនិកាយ សគាថាវគ្គ បឋមភាគ
៚ បិដកលេខ ៣០
សំយុត្តនិកាយ សគាថាវគ្គ ទុតិយភាគ
៚ បិដកលេខ ៣១
សំយុត្តនិកាយ និទានវគ្គ តតិយភាគ
៚ បិដកលេខ ៣២
សំយុត្តនិកាយ និទានវគ្គ ចតុត្ថភាគ
៚ បិដកលេខ ៣៣
សំយុត្តនិកាយ ខន្ធវារវគ្គ បញ្ជមភាគ
៚ បិដកលេខ ៣៤
សំយុត្តនិកាយ ខន្ធវារវគ្គ ឆដ្ឌភាគ
៚ បិដកលេខ ៣៥
សំយុត្តនិកាយ សឡាយតនវគ្គ សត្តមភាគ
៚ បិដកលេខ ៣៦
សំយុត្តនិកាយ សឡាយតនវគ្គ អដ្ធមភាគ
៚ បិដកលេខ ៣៧
សំយុត្តនិកាយ មហារារវគ្គ នវមភាគ
៚ បិដកលេខ ៣៨
សំយុត្តនិកាយ មហារារវគ្គ សទមភាគ
៚ បិដកលេខ ៣៩
សំយុត្តនិកាយ មហារារវគ្គ ឯកាសទមភាគ
៚ បិដកលេខ ៤០
អង្គុត្តរនិកាយ ឯក ទុកនិបាត បឋមភាគ
៚ បិដកលេខ ៤១
អង្គុត្តរនិកាយ តិកនិបាត ទុតិយភាគ
៚ បិដកលេខ ៤២
អង្គុត្តរនិកាយ ចតុក្កនិបាត តតិយភាគ
៚ បិដកលេខ ៤៣
អង្គុត្តរនិកាយ ចតុក្កនិបាត ចតុត្ថភាគ
៚ បិដកលេខ ៤៤
អង្គុត្តរនិកាយ បញ្ជកនិបាត បញ្ជមភាគ
៚ បិដកលេខ ៤៥
អង្គុត្តរនិកាយ បញ្ជកនិបាត អដ្ធភាគ
៚ បិដកលេខ ៤៦
អង្គុត្តរនិកាយ ឆក្កនិបាត សត្តមភាគ
៚ បិដកលេខ ៤៧
អង្គុត្តរនិកាយ សត្តកនិបាត អដ្ធភាគ
៚ បិដកលេខ ៤៨
អង្គុត្តរនិកាយ អដ្ឋកនិបាត នវមភាគ
៚ បិដកលេខ ៤៩
អង្គុត្តរនិកាយ នវកនិបាត ទសមភាគ
៚ បិដកលេខ ៥០
អង្គុត្តរនិកាយ ទសកនិបាត ឯកាទសមភាគ
៚ បិដកលេខ ៥១
អង្គុត្តរនិកាយ ទសកនិបាត ទ្វាទសមភាគ
៚ បិដកលេខ ៥២
ខុទ្ទកនិកាយ ខុទ្ទកបាឋ ធម្មបទគាថាឧទានុ ធម្មភាគ
៚ បិដកលេខ ៥៣
ខុទ្ទកនិកាយ ឥតិវុត្តកៈ ទុតិយភាគ
៚ បិដកលេខ ៥៤
ខុទ្ទកនិកាយ សុត្តនិបាត តតិយភាគ
៚ បិដកលេខ ៥៥
ខុទ្ទកនិកាយ វិមានវត្ថុ ចតុត្ថភាគ
៚ បិដកលេខ ៥៦
ខុទ្ទកនិកាយ បេតវត្ថុថេរគាថា បញ្ចមភាគ
៚ បិដកលេខ ៥៧
ខុទ្ទកនិកាយ ថេរគាថា ថេរីគាថា ឆដ្ឋភាគ
៚ បិដកលេខ ៥៨
ខុទ្ទកនិកាយ ជាតក សត្តមភាគ
៚ បិដកលេខ ៥៩
ខុទ្ទកនិកាយ ជាតក អដ្ឋមភាគ
៚ បិដកលេខ ៦០
ខុទ្ទកនិកាយ ជាតក នវមភាគ
៚ បិដកលេខ ៦១
ខុទ្ទកនិកាយ ជាតក ទសមភាគ
៚ បិដកលេខ ៦២
ខុទ្ទកនិកាយ ជាតក ឯកាទសមភាគ

៚ បិដកលេខ ៦៣
ខុទ្ទកនិកាយ ជាតក ទ្វាទសមភាគ
៚ បិដកលេខ ៦៤
ខុទ្ទកនិកាយ មហានិទ្ទេស បឋមភាគ
៚ បិដកលេខ ៦៥
ខុទ្ទកនិកាយ មហានិទ្ទេស ទុតិយភាគ
៚ បិដកលេខ ៦៦
ខុទ្ទកនិកាយ មហានិទ្ទេស តតិយភាគ
៚ បិដកលេខ ៦៧
សំយុត្តនិកាយ ខន្ធវារវគ្គ ឆដ្ខភាគ
៚ បិដកលេខ ៦៨
ខុទ្ទកនិកាយ ចូឡនិទ្ទេស ទុតិយភាគ
៚ បិដកលេខ ៦៩
ខុទ្ទកនិកាយ បដិសម្ភិទាមគ្គ បឋមភាគ
៚ បិដកលេខ ៧០
ខុទ្ទកនិកាយ បដិសម្ភិទាមគ្គ ទុតិយភាគ
៚ បិដកលេខ ៧១
ខុទ្ទកនិកាយ បដិសម្ភិទាមគ្គ តតិយភាគ
៚ បិដកលេខ ៧២
ខុទ្ទកនិកាយ អបទាន បឋមភាគ
៚ បិដកលេខ ៧៣
ខុទ្ទកនិកាយ អបទាន ទុតិយភាគ
៚ បិដកលេខ ៧៤
ខុទ្ទកនិកាយ អបទាន តតិយភាគ
៚ បិដកលេខ ៧៥
ខុទ្ទកនិកាយ អបទាន ចតុត្ថភាគ
៚ បិដកលេខ ៧៦
ខុទ្ទកនិកាយ អបទាន ចញ្ចមភាគ
៚ បិដកលេខ ៧៧
ខុទ្ទកនិកាយ ពុទ្ធវំសៈ ចរិយាបិតក
ខុទ្ទកនិកាយ ជាតក ទ្វាទសមភាគ
៚ បិដកលេខ ៦៤
ខុទ្ទកនិកាយ មហានិទ្ទេស បឋមភាគ
៚ បិដកលេខ ៦៥
ខុទ្ទកនិកាយ មហានិទ្ទេស ទុតិយភាគ
៚ បិដកលេខ ៦៦
ខុទ្ទកនិកាយ មហានិទ្ទេស តតិយភាគ
៚ បិដកលេខ ៦៧
សំយុត្តនិកាយ ខន្ធវារវគ្គ ឆដ្ខភាគ
៚ បិដកលេខ ៦៨
ខុទ្ទកនិកាយ ចូឡនិទ្ទេស ទុតិយភាគ
៚ បិដកលេខ ៦៩
ខុទ្ទកនិកាយ បដិសម្ភិទាមគ្គ បឋមភាគ
៚ បិដកលេខ ៧០
ខុទ្ទកនិកាយ បដិសម្ភិទាមគ្គ ទុតិយភាគ
៚ បិដកលេខ ៧១
ខុទ្ទកនិកាយ បដិសម្ភិទាមគ្គ តតិយភាគ
៚ បិដកលេខ ៧២
ខុទ្ទកនិកាយ អបទាន បឋមភាគ
៚ បិដកលេខ ៧៣
ខុទ្ទកនិកាយ អបទាន ទុតិយភាគ
៚ បិដកលេខ ៧៤
ខុទ្ទកនិកាយ អបទាន តតិយភាគ
៚ បិដកលេខ ៧៥
ខុទ្ទកនិកាយ អបទាន ចតុត្ថភាគ
៚ បិដកលេខ ៧៦
ខុទ្ទកនិកាយ អបទាន ចញ្ចមភាគ
៚ បិដកលេខ ៧៧
ខុទ្ទកនិកាយ ពុទ្ធវំសៈ ចរិយាបិតក
ព្រះអភិធម្មបិដក
ជាបណ្តុំនៃអត្ថបទដែលនិយាយអំពីគោលការណ៍នៃលទ្ធិពុទ្ធសាសនាដែលបាន
បង្ហាញនៅក្នុងព្រះសុត្តន្តបិដក
ដោយត្រូវបានគេសរសេរនិងចងក្រងឡើងវិញជាគម្រោងការដែលមានលក្ខណៈជា
ប្រព័ន្ធ
ដែលអាចត្រូវបានគេយកទៅអនុវត្តនៅក្នុងការសិក្សាអំពីធម្មជាតិនៃ
រូប និងចិត្ត ។ ព្រះអភិធម្មមាន ៣៣ក្បាល គឺចាប់ពីភាគទី៧៨
ដល់ភាគទី១១០ ។សូមទាញយកអត្ថបទគម្ពីរព្រះត្រៃ៖
៚ បិដកលេខ ៧៨
ធម្មសង្គណិ បឋមភាគ
៚ បិដកលេខ ៧៩
ធម្មសង្គណិ ទុតិយភាគ
៚ បិដកលេខ ៨០
វិភង្គ បឋមភាគ
៚ បិដកលេខ ៨១
វិភង្គ ទុតិយភាគ
៚ បិដកលេខ ៨២
វិភង្គ តតិយភាគ សិក្ខាបទវិភង្គ
៚ បិដកលេខ ៨៣
ធាតុកថា បុគ្គលបញ្ញត្តិ
៚ បិដកលេខ ៨៤
កថាវត្ថុ បឋមភាគ
៚ បិដកលេខ ៨៥
កថាវត្ថុ ទុតិយភាគ បរូបហរកថា
៚ បិដកលេខ ៨៦
កថាវត្ថុ តតិយភាគ
៚ បិដកលេខ ៨៧
យមក បឋមភាគ
៚ បិដកលេខ ៨៩
យមក តតិយភាគ
៚ បិដកលេខ ៩០
យមក ចតុត្ថភាគ
៚ បិដកលេខ ៩១
យមក បញ្ចមភាគ
៚ បិដកលេខ ៩២
យមក ឆដ្ឋភាគ
៚ បិដកលេខ ៩៣
យមក សត្តមភាគ
៚ បិដកលេខ ៩៤
បដ្ខាន បឋមភាគ
៚ បិដកលេខ ៩៥
បដ្ខាន ទុតិយភាគ
៚ បិដកលេខ ៩៦
បដ្ខាន តតិយភាគ
៚ បិដកលេខ ៩៧
បដ្ខាន ចតុត្ថភាគ
ធម្មសង្គណិ បឋមភាគ
៚ បិដកលេខ ៧៩
ធម្មសង្គណិ ទុតិយភាគ
៚ បិដកលេខ ៨០
វិភង្គ បឋមភាគ
៚ បិដកលេខ ៨១
វិភង្គ ទុតិយភាគ
៚ បិដកលេខ ៨២
វិភង្គ តតិយភាគ សិក្ខាបទវិភង្គ
៚ បិដកលេខ ៨៣
ធាតុកថា បុគ្គលបញ្ញត្តិ
៚ បិដកលេខ ៨៤
កថាវត្ថុ បឋមភាគ
៚ បិដកលេខ ៨៥
កថាវត្ថុ ទុតិយភាគ បរូបហរកថា
៚ បិដកលេខ ៨៦
កថាវត្ថុ តតិយភាគ
៚ បិដកលេខ ៨៧
យមក បឋមភាគ
៚ បិដកលេខ ៨៩
យមក តតិយភាគ
៚ បិដកលេខ ៩០
យមក ចតុត្ថភាគ
៚ បិដកលេខ ៩១
យមក បញ្ចមភាគ
៚ បិដកលេខ ៩២
យមក ឆដ្ឋភាគ
៚ បិដកលេខ ៩៣
យមក សត្តមភាគ
៚ បិដកលេខ ៩៤
បដ្ខាន បឋមភាគ
៚ បិដកលេខ ៩៥
បដ្ខាន ទុតិយភាគ
៚ បិដកលេខ ៩៦
បដ្ខាន តតិយភាគ
៚ បិដកលេខ ៩៧
បដ្ខាន ចតុត្ថភាគ
៚ បិដកលេខ ៧៨
ធម្មសង្គណិ បឋមភាគ
៚ បិដកលេខ ៧៩
ធម្មសង្គណិ ទុតិយភាគ
៚ បិដកលេខ ៨០
វិភង្គ បឋមភាគ
៚ បិដកលេខ ៨១
វិភង្គ ទុតិយភាគ
៚ បិដកលេខ ៨២
វិភង្គ តតិយភាគ សិក្ខាបទវិភង្គ
៚ បិដកលេខ ៨៣
ធាតុកថា បុគ្គលបញ្ញត្តិ
៚ បិដកលេខ ៨៤
កថាវត្ថុ បឋមភាគ
៚ បិដកលេខ ៨៥
កថាវត្ថុ ទុតិយភាគ បរូបហរកថា
៚ បិដកលេខ ៨៦
កថាវត្ថុ តតិយភាគ
៚ បិដកលេខ ៨៧
យមក បឋមភាគ
៚ បិដកលេខ ៨៩
យមក តតិយភាគ
៚ បិដកលេខ ៩០
យមក ចតុត្ថភាគ
៚ បិដកលេខ ៩១
យមក បញ្ចមភាគ
៚ បិដកលេខ ៩២
យមក ឆដ្ឋភាគ
៚ បិដកលេខ ៩៣
យមក សត្តមភាគ
៚ បិដកលេខ ៩៤
បដ្ខាន បឋមភាគ
៚ បិដកលេខ ៩៥
បដ្ខាន ទុតិយភាគ
៚ បិដកលេខ ៩៦
បដ្ខាន តតិយភាគ
៚ បិដកលេខ ៩៧
បដ្ខាន ចតុត្ថភាគ
ធម្មសង្គណិ បឋមភាគ
៚ បិដកលេខ ៧៩
ធម្មសង្គណិ ទុតិយភាគ
៚ បិដកលេខ ៨០
វិភង្គ បឋមភាគ
៚ បិដកលេខ ៨១
វិភង្គ ទុតិយភាគ
៚ បិដកលេខ ៨២
វិភង្គ តតិយភាគ សិក្ខាបទវិភង្គ
៚ បិដកលេខ ៨៣
ធាតុកថា បុគ្គលបញ្ញត្តិ
៚ បិដកលេខ ៨៤
កថាវត្ថុ បឋមភាគ
៚ បិដកលេខ ៨៥
កថាវត្ថុ ទុតិយភាគ បរូបហរកថា
៚ បិដកលេខ ៨៦
កថាវត្ថុ តតិយភាគ
៚ បិដកលេខ ៨៧
យមក បឋមភាគ
៚ បិដកលេខ ៨៩
យមក តតិយភាគ
៚ បិដកលេខ ៩០
យមក ចតុត្ថភាគ
៚ បិដកលេខ ៩១
យមក បញ្ចមភាគ
៚ បិដកលេខ ៩២
យមក ឆដ្ឋភាគ
៚ បិដកលេខ ៩៣
យមក សត្តមភាគ
៚ បិដកលេខ ៩៤
បដ្ខាន បឋមភាគ
៚ បិដកលេខ ៩៥
បដ្ខាន ទុតិយភាគ
៚ បិដកលេខ ៩៦
បដ្ខាន តតិយភាគ
៚ បិដកលេខ ៩៧
បដ្ខាន ចតុត្ថភាគ
៚ បិដកលេខ ៩៨
បដ្ខាន បញ្ចមភាគ
៚ បិដកលេខ ៩៩
បដ្ខាន ឆដ្ឋភាគ
៚ បិដកលេខ ១០០
បដ្ខាន សត្តមភាគ
៚ បិដកលេខ ១០១
បដ្ខាន អដ្ឋមភាគ
៚ បិដកលេខ ១០២
បដ្ខាន នវមភាគ
៚ បិដកលេខ ១០៣
បដ្ខាន ទសមភាគ
៚ បិដកលេខ ១០៤
បដ្ខាន ឯកាទសមភាគ
៚ បិដកលេខ ១០៥
បដ្ខាន ទ្វាទសមភាគ
៚ បិដកលេខ ១០៦
បដ្ខាន តេរសមភាគ
៚ បិដកលេខ ១០៧
បដ្ខាន ចុទ្ទសមភាគ
៚ បិដកលេខ ១០៨
បដ្ខាន បណ្ណារសមភាគ
៚ បិដកលេខ ១០៩
សោឡសមភាគ
៚ បិដកលេខ ១១០
បដ្ខាន សត្តរាសមភាគ
បទបឋ្យាវត្ត
បរាភវន្តំ បុរិសំ មយំ បុច្ឆាម គោតមំ ភវន្តំ បុដ្ឋុមាគម្ម កឹ បរាភវតោ មុខំ ។
យើងខ្ញុំទាំងឡាយមកសូមទូលសួរ នូវហេតុដែលគួរចម្រើនវិនាស
ប្រុសស្រីក្នុងលោកសន្និវាស ដែលនឹងវិនាសសាបសូន្យចាកគុណ ។
ឆ្ពោះព្រះគោតម ព្រះអង្គមានបុណ្យ មេត្តានិមន្តសម្តែងឱ្យទាន
ធម្មជាតដូចម្តេចដែលជាប្រធាន នាំសត្វឱ្យមានសេចក្តីវិនាស ។
ព្រះសាស្តា ឆ្លើយតបនឹងទេព្តាថា៖
សុវិជានោ ភវំ ហោតិ សុវិជានោ បរាភវោ ធម្មកាមោ ភវំ ហោតិ ធម្មទេស្សី បរាភវោ ។
អ្នកដែលចម្រើនតថាគតស្គាល់ងាយ អ្នកដែលអន្តរាយតថាគតស្គាល់ពិត
អ្នកប្រាថ្នាធម៌ល្អិតល្អក្នុងចិត្ត ហើយខំប្រព្រឹត្តនឹងបានចម្រើន ។
អ្នកដែលទ្រុស្តធម៌ស្អប់ធម៌ឥតកើន ឥតកើនចម្រើនវិនាសទៅមុខ ។
ឥតិហេតំ វិជានាម បឋមោ សោ បរាភវោ ទុតិយំ ភគវា ព្រូហិ កឹ បរាភវតោ មុខំ ។
យើងខ្ញុំទាំងឡាយបានដឹងជាក់ស្តែង វិនាសនេះឯងព្រោះហេតុដូច្នោះ
ក្តីវិនាសនេះបើរាប់សង្គ្រោះ វិនាសនោះឈ្មោះទី១ទាន់ហន់ ។
បពិត្រព្រះអង្គព្រះនាមភគវន្ត សូមទ្រង់និមន្តសម្តែងឱ្យទាន
វិនាសទី២អ្វីជាប្រធាន នាំសត្វឱ្យមានសេចក្តីវិនាស ។
អសន្តស្ស បិយា ហោន្តិ សន្តេន កុរុតេ បិយំ អសតំ ធម្ម រោចេតិ តំ បរាភវតោ មុខំ ។
អ្នកដែលស្រឡាញ់ពេញចិត្តស្នេហា តែនឹងមនុស្សណាអសប្បុរស
តែងមិនស្រឡាញ់ពេញចិត្តទាំងអស់ នឹងអ្នកសប្បុរសមកធ្វើជាមិត្រ ។
សេចក្តីស្រឡាញ់ពេញចិត្តគំនិត ហើយទៅគប់ពិតអសប្បុរស
គាប់ចិត្តក្នុងធម៌ឬមួយរបស់ ហេតុនោះទាំងអស់នាំឱ្យវិនាស ។
ឥតិហេតំ វិជានាម ទុតិយោ សោ បរាភវោ តតិយំ ភគវា ព្រូហិ កឹ បរាភវតោ មុខំ ។
យើងខ្ញុំទាំងឡាយបានដឹងជាក់ស្តែង វិនាសនេះឯងព្រោះហេតុដូច្នោះ
ក្តីវិនាសនេះបើរាប់សង្គ្រោះ វិនាសនោះឈ្មោះទី២ទាន់ហន់ ។
បពិត្រព្រះអង្គព្រះនាមភគវន្ត សូមទ្រង់និមន្តសម្តែងឱ្យទាន
វិនាសទី៣អ្វីជាប្រធាន នាំសត្វឱ្យមានសេចក្តីវិនាស ។
និទ្ទាសីលី សភាសីលី អនុដ្ឋាតា ច យោ នរោ អលសោ កោធបញ្ញាណោ តំ បរាភវតោ មុខំ ។
អ្នកដេកច្រើន១និយាយច្រើន១ និងអ្នកឥតព្រួយឥតគិតប្រឹងប្រែង
អ្នកខ្ជិលច្រអូសមិនមានខ្នះខ្នែង ខឹងច្រើនសម្តែងឱ្យគេឃើញបាន ។
ហេតុធម៌ទាំងនោះមិនជាកល្យាណ នាំឱ្យខកខានខាតខូចប្រយោជន៍
មានជាប្រធានតិចច្រើនដោយហោច នាំបង់ប្រយោជន៍ហើយឱ្យវិនាស ។
ឥតិហេតំ វិជានាម តតិយោ សោ បរាភវោ ចតុត្ថំ ភគវា ព្រូហិ កឹ បរាភវតោ មុខំ ។
យើងខ្ញុំទាំងឡាយបានដឹងជាក់ស្តែង វិនាសនេះឯងព្រោះហេតុដូច្នោះ
ក្ដីវិនាសនេះបើរាប់សង្គ្រោះ វិនាសនោះឈ្មោះទី៣ទាន់ហន់។
បពិត្រព្រះអង្គព្រះនាមភគវន្ត សូមទ្រង់និមន្តសម្តែងឱ្យទាន
វិនាសទី៤អ្វីជាប្រធាន នាំសត្វឱ្យមានសេចក្តីវិនាស ។
យោមាតរំ វា បិតរំ វា ជិណ្ណក៓ៗ គតយោព្វនំ បហុសន្តោ ន ភរតិ តំ បរាភវតោ មុខំ ។
នរជនណាមានទ្រព្យធនធាន ហើយខ្លួនមិនបានចិញ្ចឹមរក្សា
មាតាបិតាដែលចាស់ជរា ហេតុនោះទៅជានាំឱ្យវិនាស ។
ឥតិហេតំ វិជានាម ច តុត្ថោ សោ បរាភវោ បញ្ចមំ ភគវា ព្រូហិ កឹ បរាភវតោ មុខំ ។
យើងខ្ញុំទាំងឡាយបានដឹងជាក់ស្តែង វិនាសនេះឯងព្រោះហេតុដូច្នោះ
ក្តីវិនាសនេះបើរាប់សង្គ្រោះ វិនាសនោះឈ្មោះទី៤ទាន់ហន់ ។
បពិត្រព្រះអង្គព្រះនាមភគវន្ត សូមទ្រង់និមន្តសម្តែងឱ្យទាន
វិនាសទី៥អ្វីជាប្រធាន នាំសត្វឱ្យមានសេចក្តីវិនាស ។
យោ សមណំ ព្រាហ្មណំ វា អញ្ញំ វាបិ វនិព្វក៓ មុសាវាទេន វញ្ចេតិ តំ បរាភវតោ មុខំ ។
ជនបញ្ឆោតព្រាហ្មណ៍ឬពួកសមណៈ ពួកស្មូមឬអ្នកដទៃៗ
ដោយមុសាវាទឃ្លាតពាក្យប្រពៃ នោះប្រធាននៃសេចក្តីវិនាស ។
ឥតិហេតំ វិជានាម បញ្ចមោ សោ បរាភវោ ឆដ្ឋមំ ភគវា ព្រូហិ កឹ បរាភវតោ មុខំ ។
យើងខ្ញុំទាំងឡាយបានដឹងជាក់ស្តែង វិនាសនេះឯងព្រោះហេតុដូច្នោះ
ក្តីវិនាសនេះបើរាប់សង្គ្រោះ វិនាសនោះឈ្មោះទី៥ទាន់ហន់ ។
បពិត្រព្រះអង្គព្រះនាមភគវន្ត សូមទ្រង់និមន្តសម្តែងឱ្យទាន
វិនាសទី៦អ្វីជាប្រធាន នាំសត្វឱ្យមានសេចក្តីវិនាស ។
បហុតវិត្តោ បុរិសោ សហិរញ្ញោ សភោជនោ ឯកោ ភុញ្ជតិ សាទូនិ តំ បរាភវតោ មុខំ ។
បុរសអ្នកមានទ្រព្យធនធានច្រើន មាសប្រាក់ចម្រើននិងគ្រឿងអាហារ
លបលាក់របស់ដែលឆ្ងាញ់ពិសា ស៊ីម្នាក់ឯងជាប្រធានវិនាស ។
ឥតិហេតំ វិជានាម ឆដ្ឋមោ សោ បរាភវោ សត្តមំ ភគវា ព្រូហិ កឹ បរាភវតោ មុខំ ។
យើងខ្ញុំទាំងឡាយបានដឹងជាក់ស្តែង វិនាសនេះឯងព្រោះហេតុដូច្នោះ
ក្តីវិនាសនេះបើរាប់សង្គ្រោះ វិនាសនោះឈ្មោះទី៦ទាន់ហន់ ។
បពិត្រព្រះអង្គព្រះនាមភគវន្ត សូមទ្រង់និមន្តសម្តែងឱ្យទាន
វិនាសទី៧អ្វីជាប្រធាន នាំសត្វឱ្យមានសេចក្តីវិនាស ។
ជាតិត្ថទ្ធោ ធនត្ថទ្ធោ គោត្តត្ថទ្ធោ ច យោ នរោ សញ្ញាតឹ អតិមញ្ញេតិ តំ បរាភវតោ មុខំ ។
អ្នកដែលប្រកាន់ជាតិទ្រព្យត្រកូល ហើយមិនប្រមូលសាច់ញាតិសន្តាន
មើលងាយញាតិខ្លួនដោយអាងខ្លួនមាន នោះជាប្រធានសេចក្តីវិនាស ។
ឥតិហេតំ វិជានាម សត្តមោ សោ បរាភវោ អដ្ឋមំ ភគវា ព្រូហិ កឹ បរាភវតោ មុខំ ។
យើងខ្ញុំទាំងឡាយបានដឹងជាក់ស្តែង វិនាសនេះឯងព្រោះហេតុដូច្នោះ
ក្តីវិនាសនេះបើរាប់សង្គ្រោះ វិនាសនោះឈ្មោះទី៧ទាន់ហន់ ។
បពិត្រព្រះអង្គព្រះនាមភគវន្ត សូមទ្រង់និមន្តសម្តែងឱ្យទាន
វិនាសទី៨អ្វីជាប្រធាន នាំសត្វឱ្យមានសេចក្តីវិនាស ។
ឥត្ថីធុត្តោ សុរាធុត្តោ អក្ខធុត្តោ ច យោ នរោ លទ្ធំ លទ្ធំ វិនាសេតិ តំ បរាភវតោ មុខំ ។
ជនអ្នកប្រព្រឹត្តល្បែងបីប្រការ ល្បែងស្រីល្បែងស្រាល្បែងភ្នាល់ទាំងឡាយ
ធ្វើទ្រព្យខ្លួនមានឱ្យអន្តរាយ ការល្បែងទាំងឡាយនោះនាំវិនាស ។
ឥតិហេតំ វិជានាម អដ្ឋមោ សោ បរាភវោ នវមំ ភគវា ព្រូហិ កឹ បរាភវតោ មុខំ ។
យើងខ្ញុំទាំងឡាយបានដឹងជាក់ស្តែង វិនាសនេះឯងព្រោះហេតុដូច្នោះ
ក្តីវិនាសនេះបើរាប់សង្គ្រោះ វិនាសនោះឈ្មោះទី៨ទាន់ហន់ ។
បពិត្រព្រះអង្គព្រះនាមភគវន្ត សូមទ្រង់និមន្តសម្តែងឱ្យទាន
វិនាសទី៩អ្វីជាប្រធាន នាំសត្វឱ្យមានសេចក្តីវិនាស ។
សេហិ ទារេហិ អសន្តុដ្ឋោ វេសិយាសុ បទុស្សតិ ទុស្សតិ បរទារេសុ តំ បរាភវតោ មុខំ ។
ប្រុសមិនត្រេកអរនឹងប្រពន្ធខ្លួន ហើយទៅជាប់ចួននឹងស្រីពេស្យា
ទ្រុស្តនឹងប្រពន្ធកូនជននានា ហេតុនោះទៅជានាំឱ្យវិនាស ។
ឥតិហេតំ វិជានាម នវមោ សោ បរាភវោ ទសមំ ភគវា ព្រូហិ កឹ បរាភវតោ មុខំ ។
យើងខ្ញុំទាំងឡាយបានដឹងជាក់ស្តែង វិនាសនេះឯងព្រោះហេតុដូច្នោះ
ក្តីវិនាសនេះបើរាប់សង្គ្រោះ វិនាសនោះឈ្មោះទី៩ទាន់ហន់ ។
បពិត្រព្រះអង្គព្រះនាមភគវន្ត សូមទ្រង់និមន្តសម្តែងឱ្យទាន
វិនាសទី១០អ្វីជាប្រធាន នាំសត្វឱ្យមានសេចក្តីវិនាស ។
អតីត យោព្វនោ បោសោ អានេតិ តិម្ពរុត្ថនី តស្សា ឥស្សា ន សុបតិ តំ បរាភវតោ មុខំ ។
បុរសមានវ័យដែលចាស់ហួសពេក ហើយមានតម្រេកដោយក្ដីតណ្ហា
នាំយកស្រីក្មេងមកធ្វើភរិយា ហេតុនោះទៅជានាំឱ្យវិនាស ។
ឥតិហេតំ វិជានាម ទសមោ សោ បរាភវោ ឯកាទសមំ ភគវា ព្រូហិ កឹ បរាភវតោ មុខំ ។
យើងខ្ញុំទាំងឡាយបានដឹងជាក់ស្តែង វិនាសនេះឯងព្រោះហេតុដូច្នោះ
ក្តីវិនាសនេះបើរាប់សង្គ្រោះ វិនាសនោះឈ្មោះទី១០ទាន់ហន់ ។
បពិត្រព្រះអង្គព្រះនាមភគវន្ត សូមទ្រង់និមន្តសម្តែងឱ្យទាន
វិនាសទី១១អ្វីជាប្រធាន នាំសត្វឱ្យមានសេចក្តីវិនាស ។
ឥត្ថី សោណ្ឌី វិកិរណឹ បុរិសំ វាបិ តាទិសំ ឥស្សរិយស្មឹ ឋបេតិ តំ បរាភវតោ មុខំ ។
បុរសតាំងស្រីអ្នកលេងខ្ជះខ្ជាយ ឬស្រីទាំងឡាយតាំងបុរសនោះ
ដែលជាអ្នកលេងខ្ជះខ្ជាយដូច្នោះ អំពើទាំងនោះនាំឱ្យវិនាស ។
ឥតិហេតំ វិជានាម ឯកាទសមោ សោ បរាភវោ ទ្វាទសមំ ភគវា ព្រូហិ កឹ បរាភវតោ មុខំ ។
យើងខ្ញុំទាំងឡាយបានដឹងជាក់ស្តែង វិនាសនេះឯងព្រោះហេតុដូច្នោះ
ក្តីវិនាសនេះបើរាប់សង្គ្រោះ វិនាសនោះឈ្មោះទី១១ទាន់ហន់ ។
បពិត្រព្រះអង្គព្រះនាមភគវន្ត សូមទ្រង់និមន្តសម្តែងឱ្យទាន
វិនាសទី១២អ្វីជាប្រធាន នាំសត្វឱ្យមានសេចក្តីវិនាស ។
អប្បភោគោ មហាតណ្ហោ ខត្តិយេ ជាយតេ កុលេ សោ ច រជ្ជំ បត្ថយតិ តំ បរាភវតោ មុខំ ។
ជនណាកើតក្នុងត្រកូលជាក្សត្រ អ្នកក្សត់សម្បត្តិហើយប្រាថ្នាធំ
ចង់បានជាស្តេចសោយរាជ្យស្តុកស្តម្ភ ហេតុនោះនឹងនាំឱ្យដល់វិនាស ។
ឯតេ បរាភវេ លោកេ បណ្ឌិតោ សមវេក្ខិយ អរិយទស្សន សម្បន្នោ ស លោកំ ភជតេ សិវំ ៕៚
ជនជាបណ្ឌិតគំនិតប្រសើរ បានឃើញដំណើរនៃហេតុវិនាស
ដល់សត្វក្នុងលោកសន្និវាស គេចពីវិនាសគប់រកចម្រើន ៕៚
គោលនៃជំនឿ
បដ្ខាន បញ្ចមភាគ
៚ បិដកលេខ ៩៩
បដ្ខាន ឆដ្ឋភាគ
៚ បិដកលេខ ១០០
បដ្ខាន សត្តមភាគ
៚ បិដកលេខ ១០១
បដ្ខាន អដ្ឋមភាគ
៚ បិដកលេខ ១០២
បដ្ខាន នវមភាគ
៚ បិដកលេខ ១០៣
បដ្ខាន ទសមភាគ
៚ បិដកលេខ ១០៤
បដ្ខាន ឯកាទសមភាគ
៚ បិដកលេខ ១០៥
បដ្ខាន ទ្វាទសមភាគ
៚ បិដកលេខ ១០៦
បដ្ខាន តេរសមភាគ
៚ បិដកលេខ ១០៧
បដ្ខាន ចុទ្ទសមភាគ
៚ បិដកលេខ ១០៨
បដ្ខាន បណ្ណារសមភាគ
៚ បិដកលេខ ១០៩
សោឡសមភាគ
៚ បិដកលេខ ១១០
បដ្ខាន សត្តរាសមភាគ
វិនាស ១២ ប្រការ
បរាភវសូត្រ គឺជាធម៌សម្ដែងនូវវិនាសទាំង ១២ ប្រការដែលជាការទូលសួររបស់ទេព្ដានិងការឆ្លើយតបរបស់ព្រះសាស្ដា ។បទបឋ្យាវត្ត

“យោ ច សទ្ទប្បរិត្តាសី វនេ វាតមិគោ យថា លហុចិត្តោតិ តំ អាហុ នាស្ស សម្បជ្ជតេ វតំ”
«បុគ្គលណាភ្ញាក់ផ្អើលសំឡេងដូចឈ្លូសក្នុងព្រៃ បុគ្គលនោះហៅថា មានចិត្តស្រាល កិច្ចការរបស់បុគ្គលនោះរមែងមិនសម្រេច» ។ បុគ្គល ដែលភ្ញាក់ផ្អើលសំឡេង ឈ្មោះថាជាអ្នកមានចិត្តស្រាល ពោលគឺអ្នកមានត្រចៀកសឆាប់ជឿគេងាយនោះឯង ខ្វះការពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយ ព្រះសម្មាសម្ពុទ្ធជាម្ចាស់ត្រាស់សម្តែងថា កិច្ចការរបស់បុគ្គលនោះ រមែងមិនសម្រេចជោគជ័យ ។ ក្នុងកាលាមសូត្រនៃអង្គុត្តរនិកាយតិកនិបាត ព្រះសម្មាសម្ពុទ្ធជាម្ចាស់បានត្រាស់សម្តែងវិធីបដិបត្តិក្នុង រឿងដែលគួរឱ្យសង្ស័យ ឬគោលការណ៍នៃជំនឿសម្រាប់ជាគ្រឿងពិចារណាដល់អ្នកស្រុកកាលាមៈ មុននឹងជឿរឿងណាមួយថាពិត ឬមិនពិតចំនួន ១០ យ៉ាងដូចតទៅនេះ៖
១- មា អនុស្សវេន កុំអាលជឿព្រោះសេចក្តីរាយការណ៍ ។
២- មា បរម្បរាយ កុំអាលជឿព្រោះទំនៀមទម្លាប់ ។
៣- មា ឥតិកិរាយ កុំអាលជឿព្រោះពាក្យចចាមអារ៉ាម ។
៤- មា បិដកសម្បទានេន កុំអាលជឿព្រោះការអាងក្បួន ឬគម្ពីរ ។
៥- មា តក្កហេតុ កុំអាលជឿព្រោះតក្កវិជ្ជា ។
៦- មា នយហេតុ កុំអាលជឿព្រោះអនុមាន ឬលំនឹកស្មាន ។
៧- មា អាការបរិវិតក្កេន កុំអាលជឿព្រោះការត្រិះរិះតាមស្ថានភាព ។
៨- មា ទិដ្ឋិនិជ្ឈានក្ខន្តិយា កុំអាលជឿព្រោះត្រូវនឹងទ្រឹស្តីដែលពិនិត្យពិច័យហើយ ។
៩- មា ភព្វរូបតាយ កុំអាលជឿព្រោះឃើញទំនងគួរឱ្យជឿ ។
១០- មា សមណោ នោ គរូតិ កុំអាលជឿព្រោះយល់ថា សមណៈ ឬបុគ្គលរូបនេះជាគ្រូរបស់យើង ។
បើដូច្នេះ តើយើងគួរជឿដូចម្តេច ? ព្រះសម្មាសម្ពុទ្ធជាម្ចាស់បាន ត្រាស់ថា «លុះត្រាតែដឹងច្បាស់ដោយចិត្តរបស់ខ្លួនថា រឿងទាំងអស់នោះជាអកុសល ជាកុសល មានទោស មិនមានទោសជាដើម ហើយទើបគួរលះបង់ចោល ឬបដិបត្តិតាម ។
តាំងពីព្រះសម្មាសម្ពុទ្ធបរមគ្រូទ្រង់បរិនិព្វានទៅពុំទាន់មាន ប្រទេស ពុទ្ធសាសនិកណាមួយបានផ្តើមបង្កើតទង់ព្រះពុទ្ធសាសនាឱ្យមានរូបរាង ឡើងពិតប្រាកដដូចក្នុងប្រពៃណីឯទៀតឡើយនោះទេ ។
លុះដល់ថ្ងៃ អង្គារ ៦ រោច ខែ ជេស្ធ ឆ្នាំខាល ទោស័ក ព.ស. ២៤៩៤ ត្រូវនឹងថ្ងៃទី ៦ ខែ មិថុនា គ.ស ១៩៤០(?) ទើបពុទ្ធិកប្រទេសទាំង ២៩ មានប្រទេសស្រីលង្កាជាដើម បានបង្កើតពុទ្ធិកសមាគមពិភពលោក ហើយបានធ្វើសន្និសីទលើកទី ១ នៅប្រទេសស្រីលង្កា ដែលមានគណៈប្រតិភូខ្មែរយើង មានសម្តេចព្រះមហាសុមេធាធិបតី ជួន ណាត ជោតញ្ញាណោ ព្រះសង្ឃនាយកគណៈ មហានិកាយជាប្រធានទៅរួមប្រជុំផង បានមូលមតិគ្នាបង្កើតទង់សាសនាឡើងហៅថា ទង់ពុទ្ធិក សមាគមពិភពលោក (តាមលក្ខន្តិកៈនៃសមាគមដែលមាន ២៧ មាត្រា) ត្រង់មាត្រា២៦ ចែងថា៖
ទង់របស់ពុទ្ធិកសមាគមពិភពលោក ជាទង់មានពណ៌ ៦ តម្រូវនឹងឆព្វណ្ណរង្សីរបស់ព្រះសម្ពុទ្ធជាម្ចាស់ ជាមូលដ្ឋានតាំងគំរូដែលក្រុមប្រឹក្សាប្រតិបត្តិការបានធ្វើហើយ ។ ដូច្នេះទង់ព្រះពុទ្ធសាសនា ក៏បានឧបត្តិកឡើងជាស្ថាពរតាំងពីកាលនោះមក ។
~ ព្រះបរមលោកនាថ ព្រះអង្គមានរស្មី ៦ ពណ៌ ផ្សាយចេញពីព្រះវរកាយយ៉ាងនេះដោយលទ្ធផលនៃទានបរមត្ថបារមី ដែលព្រះអង្គបានសាងមកពីអតីតភាពយ៉ាងអស្ចារ្យ ហើយដែលគ្មាននរណាម្នាក់អាចធ្វើបានដូចព្រះអង្គឡើយ ឯរស្មីនីមួយៗ ជាតំណាងព្រះជាតិរបស់ព្រះអង្គនីមួយៗដែរ គឺ ៖

ទង់ព្រះពុទ្ធសាសនា

១- ពណ៌ខៀវ ជាតំណាងព្រះអង្គ
កាលទ្រង់សោយព្រះជាតិជាព្រះបាទស្រីភិរាស្ត្រ ។ កាលនោះ
ព្រះឥន្ទ្រាធិរាជបាននិម្មិតខ្លួនជាព្រាហ្មណ៍ចាស់ម្នាក់ចូលមកសូម
ព្រះនេត្រព្រះអង្គទាំងគូ
ព្រះអង្គទ្រង់ឆ្កៀលព្រះនេត្រព្រះអង្គទាំងពីរឱ្យទៅឥន្ទ
ព្រាហ្មណ៍។
២- ពណ៌លឿង ជាតំណាងព្រះអង្គ កាលទ្រង់សោយព្រះជាតិជាវិនីបណ្ឌិត ។ កាលនោះព្រះ ឥន្ទ្រាធិរាជបាននិម្មិតខ្លួនជាយក្សធ្វើជាជាងមាស ។ វិនីបណ្ឌិតបានអារសាច់ខ្លួនឱ្យជាងមាស ដើម្បីផែធ្វើជាមាសបិទព្រះពុទ្ធរូប ។
៣- ពណ៌ក្រហម ជាតំណាងព្រះអង្គ កាលទ្រង់សោយព្រះជាតិជាបទុមមាណព ។ គ្រានោះ មានពស់មួយប្រកបដោយពឹសដ៏ពន្លឹកចឹកមាតាព្រះអង្គ ព្រះអង្គទ្រង់យកកាំបិតមកពុះទ្រូង លូក បេះដូងមកផ្សំថ្នាំមើលមាតាឱ្យបានគង់ជីវិត ។
៤- ពណ៌ស ជាតំណាងព្រះអង្គ កាលទ្រង់សោយព្រះជាតិជាព្រះវេស្សន្តរបានប្រទានដំរី មង្គលមួយឈ្មោះ បច្ច័យនាគេន្ទ្រ ជាសត្វសម្រាប់រាជ្យ ដ៏មានអវៈយវៈសសុទ្ធដល់ពួកព្រាហ្មណ៍កលិង្គរដ្ឋ។ ពួកអ្នកនគរស្រីពិរាស្ត្រ ក៏នាំគ្នាខឹងបំបរបង់ព្រះអង្គឱ្យទៅនៅនាវង្កតបព៌ត ។
៥- ពណ៌ហង្សបាទ (ស៊ីជម្ពូខ្ចីដូចជើងហង្ស) ជាតំណាងព្រះអង្គកាលទ្រង់សោយព្រះជាតិជាវិជ្ជាធរ ។ មាតាព្រះអង្គ ត្រូវយក្សចាប់យកបាន ព្រះអង្គទ្រង់អារសាច់ឱ្យយក្សបរិភោគជំនួសជីវិតមាតា ។

៦- ពណ៌ផ្លេក (គឺជាពន្លឺពេជ្រ
គឺគេយកពណ៌ទាំង ៥ ខាងដើមនីមួយ ៗ មកដាក់បញ្ចូលគ្នាក្នុងផ្ទាំងទី
៦ នេះជាពណ៌មួយ) ជាតំណាងព្រះអង្គ
កាលទ្រង់សោយព្រះជាតិជាទន្សាយឈ្មោះសោមបណ្ឌិត
មានព្រះតម្លាសទ្ធាចង់បំពេញទានបរមត្ថបារមី។
គ្រានោះព្រះឥន្ទ្រាធិរាជបាននិម្មិតខ្លួនជាព្រាហ្មណ៍ចាស់ម្នាក់
អត់អាហារដើរចូលមក។ ទន្សាយសោមបណ្ឌិតបានរលាស់ខ្លួន ៣
ដងដើម្បីឱ្យសត្វល្អិតជ្រុះចេញពីរោមរបស់ព្រះអង្គ
រួចក៏លោតចូលក្នុងភ្នក់ភ្លើងទៅ
ដើម្បីចម្អិនសាច់ព្រះអង្គឱ្យដល់ឥន្ទព្រាហ្មណ៍បរិភោគ ។
រស្មី ទាំង ៦ ពណ៌នេះ បានផ្សាយចេញអំពីព្រះវរកាយព្រះអង្គ ក្នុងពេលត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញ្ញាណ ក្នុងពេលសម្ដែង បាដិហារ្យដើម្បីកម្ចាត់បង់នូវអស្មិមានះនៃព្រះញាតិរបស់ ព្រះអង្គ ដែលមានសេចក្តីសម្គាល់ថា ព្រះអង្គជាមនុស្សនៅក្មេងមិនគួរគោរពនិងក្នុងពេលព្រះអង្គធ្វើយមក បាដិហារ្យផ្ទាញ់ពួកនិគ្រន្ថលើដើមគណ្ឌាមព្រឹក្ស (ដើមស្វាយរបស់នាយគណ្ឌៈ) ។
ដូច្នោះហើយ បានជាពុទ្ធិកសមាគមពិភពលោកដែលនៅប្រទេសស្រីលង្កាលើកទី១ នោះ ផ្តើមធ្វើទង់ពុទ្ធសាសនាមាន ៦ ពណ៌តម្រូវនឹងឆព្វណ្ណរង្សីរបស់ព្រះពុទ្ធជាម្ចាស់ ។
ដកស្រង់ពី កម្ពុជាសូរិយា ឆ្នាំ ១៩៦២ របស់លោក ថង់ វង។

បទសូធ្យដាក់ទង់ព្រះពុទ្ធសាសនា
១- ជាតិយើងអ្នកកាន់សាសនា ត្រូវដឹងច្បាស់ថាព្រះពុទ្ធជិនស្រី
ទ្រង់មានឆព្វណ្ណរង្សី គឺព្រះរស្មីទាំងប្រាំមួយពណ៌ ។
២- ផ្សាយចេញពីព្រះកាយទ្រង់ រុងរឿងឫទ្ធិរុងប្រសើរបវរ
ឆ្វៀលឆ្វាត់កាយឆើតឆាយល្អ ទាំងប្រាំមួយពណ៌ស្រស់ល្អសោភា ។
៣- កំណើតនៃព្រះរស្មី កើតដោយបារមីនៃព្រះភគវា
ធ្វើទានឥតមានរុញរា កាលដែលនៅជាព្រះពោធិសត្វ ។
៤- រស្មីពណ៌ខៀវនោះណា កាលឆ្កៀលនេត្រាទ្រង់ដោយចិត្តកាត់
ធ្វើទានដល់ឥន្ទព្រាហ្មណ៍ពិត កាលនៅជាក្សត្រនាមស្រីពិរាស្ត្រ ។
៥- រស្មីពណ៌លឿងភ្លឺថ្លា កាលដែលទ្រង់អារសាច់ផែធ្វើមាស
បិទពុទ្ធរូបភ្លឺល្អឱភាស ព្រះឥន្ទជាងមាសទ្រង់វៃបណ្ឌិត ។
៦- រស្មីក្រហមនោះណា កាលដែលមាតាពស់ខាំស្លាប់ពិត
បទុមស៊ូប្ដូរជីវិត កាត់បេះដូងបិទធ្វើថ្នាំមាតា ។
៧- រស្មីពណ៌សសុទ្ធសាធ កាលជាព្រះបាទវេស្សន្ដរក្សត្រា
ឱ្យទានដំរីសសោភា ដែលទ្រង់ប្រាថ្នាយកពោធិញាណ ។
៨- រស្មីពណ៌ដូចជើងហង្ស កាលមាតាទ្រង់យក្ខចាប់យកបាន
វិជ្ជាធរអារសាច់ខ្លួនប្រាណ ឱ្យយក្ខសាមាន្យស៊ីប្ដូរជីវិត ។
៩- រស្មីភ្លឺផ្លេកពណ្ណរាយ កាលជាទន្សាយឈ្មោះសោមបណ្ឌិត
ឱ្យទានសាច់ឈាមជីវិត ដល់ឥន្ទព្រាហ្មណ៍ពិតថាអត់អាហារ ។
១០- រស្មីខៀវលឿងក្រហម សហង្សបាទព្រមភ្លឺផ្លេកអស្ចារ្យ
ត្រូវជាប្រាំមួយប្រការ ក្មេងចាស់កុមារចូរចាំទុកអើយ ៕៚

បទសូធ្យលើកទង់ព្រះពុទ្ធសាសនា
១- សូមមើលទង់ជ័យឆព្វណ្ណរង្សី ដែលមានរស្មីភ្លឺស្រស់ល្អ
ខៀវលឿងក្រហមព្រមទាងពណ៌ស ហង្សបាទនិងពណ៌ដ៍ភ្លឺផ្លេក ។
២- ប្រទេសតូចធំបានស្មគ្រស្មាគម ជំនុំគ្នាច្រើនអនេក
ព្រមយករស្មីព្រះពុទ្ធគួរត្រេក ប្រសើរពន់ពេក ក្រៃកន្លង ។
៣- ធ្វើជាសញ្ញាទង់ជ័យសាសនា នៃសម្ពុទ្ធធំចម្បង
ចូរយើងរាល់គ្នាយកចិត្តចាំចង នឹកដល់ព្រះអង្គជាអម្ចាស់ ។
៤- ទោះជាតិផ្សេងគ្នាក៍ត្រូវដឹងថា សុទ្ធសឹងតែជាពុទ្ធសាសន៍
ត្រូវមានសាមគ្គីទា៓ងក្មេងទា៓ងចាស់ ប្រឹងប្រែងឱ្យណាស់គ្រប់ៗគ្នា ។
៥- សូមសាសនាពុទ្ធថ្កុំថ្កើងខ្ពស់ផុត រុងរឿងវិសុទ្ធដ៍ថ្លៃថ្លា
ហើយមានជ័យជោគផ្សាយពេញលោកា ដោយជនជ្រះថ្លាច្រើនសែនលាន ។
៦- មានចិត្តស្នេហាគោរពបូជា ចំពោះព្រះធម៌ដ៍កល្យាណ
ទា៓ងមនុស្សទេព្ដាស្នេហាគ្រប់ប្រាណ ប្រាថ្នាចង់បាន សេចក្ដីសុខ ។
៧- យើងខេមរជាតិនា៓គ្នាខ្មីឃ្មាត កាន់ធម៌នឹងបានចាកផុតទុក្ខ
រួបរួមសាមគ្គីពីនេះទៅមុខ យើងនឹងបានសុខក្សេមក្សាន្តត្រាណ ។
៨- ព្រមព្រៀងប្រព្រឹត្តកាន់ធម៌សុចរិត ឆ្ពោះទៅកាន់ឋាននិព្វាន
ជាទីផុតទុក្ខបានសុខក្សេមក្សាន្ត ជាតិយើងនឹងបានសោយសុខា ៕៚

ប្រវត្តិព្រះពុទ្ធ ៥ ព្រះអង្គ
នៅក្នុងគំនូររូបព្រះពុទ្ធទាំងប្រាំព្រះអង្គ
ដែលត្រាស់ដឹងនៅក្នុងភទ្ទកប្បយើងនេះគេឃើញនៅក្រោមព្រះពុទ្ធ
ទ្រង់ព្រះនាម កកុសន្ធោ គេគូររូបមាន់ព្រះពុទ្ធទ្រង់ព្រះនាមកោនាគមនោ
គេគូររូបនាគរាជ ព្រះពុទ្ធទ្រង់ព្រះនាម កស្សបោ គេគូររូបអណ្ដើក
ព្រះពុទ្ធទ្រង់ព្រះនាម គោតមោ គេគូររូបគោ ព្រះពុទ្ធទ្រង់ព្រះនាម
អរិយមេត្តេយ្យោ គេគូររូបខ្លា (ឬរាជសីហ៍) ។
គេនាំគ្នាឆ្ងល់ថា តើព្រះពុទ្ធទាំងប្រាំព្រះអង្គនេះ ព្រះអង្គជាសត្វមាន់ ជានាគរាជ ជាអណ្ដើក ជាគោ ជាខ្លា ឬព្រះពុទ្ធទាំងប្រាំព្រះអង្គនេះគ្រាន់តែមានឈ្មោះហៅថា មាន់ នាគរាជ គោ អណ្ដើក ខ្លា? ឬក៏ព្រះពុទ្ធទាំងប្រាំព្រះអង្គនេះ មានប្រវត្តិបែបណាវិញ បានជាអារ្យធម៌ខ្មែរគេគូររូបមាន់ នាគរាជ អណ្ដើក គោ ខ្លា នៅពីក្រោមបែបនេះទៅវិញ?
ប្រវត្តិនៃព្រះពុទ្ធទាំងប្រាំព្រះអង្គនេះ មានដំណាលពិតណាស់នៅក្នុងសាស្ត្រាក្អែកស និងសាស្ត្រាធម្មតាអនន្ដគុណ ខ្សែ៣ ត្រង់សន្លឹក៦Bតទៅ៖
ពីអតីតកាលដ៏យូលង់កន្លងមកហើយ មានស្ដេចក្អែកសមួយគូនាំគ្នាចាក់សម្បុកពងលើដើមឈើធំមួយ ក្បែរឆ្នេរសមុទ្រ ។ លុះពងបានចំនួនប្រាំ ក្អែកសញី-ឈ្មោល ក៏ចាំថែរក្សាពងដោយយកចិត្តទុកដាក់ណាស់ ។ ថ្ងៃមួយ កកាមហាក្អែក មានការអស្ចារ្យព្រួយចិត្តប្លែកណាស់ ពីព្រោះមានខ្យល់ព្យុះបក់ខ្លាំងធ្លាក់ចូលទៅក្នុងទឹក រពាយទៅតាមទឹកអស់ទៅ ។
កាលនោះក្អែកញី-ឈ្មោល ស្រែកយំស្រណោះអាល័យពង ហិចហើរឆ្លេឆ្លា ទៅតាម ឆាបឆក់យកពងពីក្នុងទឹកវិញមិនបាន ។ ក្អែកសទាំងពីរព្រួយចិត្តខ្លាំងរហូតដល់ស្លាប់ ។ ក្អែកញី-ឈ្មោលបានទៅចាប់កំណើតនៅឋានព្រហ្មលោកទាំងពីមានឈ្មោះថា កកាមហាព្រហ្ម សោយសម្បត្តិរហូតមកដល់សព្វថ្ងៃនេះ ។
ពងទាំងប្រាំនេះក៏ចេះតែអណ្ដែតចេញពីគ្នាឆ្ងាយទៅៗ ។ តែតួអង្គព្រះពុទ្ធពុំដែលវេទនាដូចពងមាន់ពងទាឡើយ ។ ពងក្អែកអណ្តែតច្រាសទឹក មានពន្លឺមហិមាគួរឱ្យអស្ចារ្យណាស់ ។ ពងទីមួយអណ្ដែតដល់សត្វមាន់ មាន់រើសយកទៅរក្សាទុក ។ ពងទីពីរអណ្ដែតដល់ស្ដេចនាគ ស្ដេចនាគរាជក៏យកទៅថែរក្សាទុក ។ ពងទីបីអណ្ដែតដល់សត្វអណ្ដើក អណ្ដើករើសយកទៅរក្សាទុក ។ ពងទីបួនអណ្ដែតដល់សត្វគោ គោរើសយកទៅរក្សាទុក ។ និងពងទីប្រាំអណ្ដែតដល់សត្វខ្លា ខ្លារើសយកទៅរក្សាទុក ។ សត្វទាំងប្រាំនេះក៏បានមើលថែរក្សាពងទាំងនោះរហូតដល់ពងទាំងនោះ បានញាស់ព្រមគ្នា ។ សត្វទាំងប្រាំនេះពេលធំឡើងកាលណា ក៏ប្រែកាឡាជាមនុស្សទាំងអស់ ។ ដើម្បីបានត្រាស់ដឹងជាព្រះពុទ្ធ មនុស្សកាឡាខ្លួនទាំងប្រាំនាក់ខំធ្វើចិត្តឱ្យបានបរិសុទ្ធ ខំរក្សាសីល ខំចម្រើនមេត្តាភាវនាឱ្យសុក្រិតមួយថ្ងៃបន្តិចៗជាដរាប ។
លុះខំធ្វើចិត្តឱ្យបានបរិសុទ្ធយូរៗទៅ ឃើញថាមិនសូវបានផលល្អ អ្នកទាំងប្រាំក៏បានលាអ្នកព្យាបាលថែរក្សាខ្លួនទៅធ្វើធម៌ ។ អ្នកបួសទាំងប្រាំនាក់បានចេញដំណើរដំណាលគ្នាទៅជួបគ្នានៅកន្លែង មួយ ។ អ្នកទាំងប្រាំនាក់ក៏សន្ទនាគ្នាទៅវិញទៅមកទើបដឹងថាជាអ្នក រក្សាសីលដូចគ្នា ។
អ្នកបួសទាំងប្រាំ ក៏បបួលគ្នាចុះឆ្លងកាត់ទឹកស្ទឹងទៅត្រើយម្ខាង តែដោយហេតុថាទឹកជ្រៅពេកមិនអាចឆ្លងទៅបានក៏ឈរចាំមើលក្រែងមាន អ្នកណាគេអុំទូកឆ្លងកាត់នឹងបានសុំគេឆ្លងទៅត្រើយម្ខាង នឹងបានទៅរក្សាសីល ចម្រើនមេត្តាភាវនានៅទីនោះ ។
ក្នុងខណៈនោះដែរមាននារីម្នាក់ឈ្មោះ មយីមយា បានរៀបបាយ ទឹក នំ ចំណី អាហារ ជូនមាតាបិតាពិសារួចហើយ នាងបណ្ដាលចិត្តឱ្យទៅរកអុស រកបន្លែ ផ្លែឈើ ដើម្បីជាអាហារជូនមាតាបិតា ហេតុតែសំណាងនាងនឹងបានជាពុទ្ធមាតាក្នុងភទ្ទកប្បនេះ ។ នាងចែវច្រវាអុំទូកលឿនស្លេវទៅដល់បុរសទាំងប្រាំដែលនៅឈរចាំតាម ផ្លូវនោះ ។
បុរសទាំងប្រាំកាលបើឃើញនាង មយីមយា អុំទូកមកដល់ស្រែក ហៅនាងសុំឱ្យនាងជួយចម្លងខ្លួនទៅត្រើយម្ខាង ។ នាង មយីមយា អុំទូកទៅដល់បានឮសំឡេងស្រែកហៅ នាងក៏បង្អង់ទូក ។ បុរសទាំងប្រាំនោះស្ទុះទៅសួរថា «អ្នកនឹងធ្វើដំណើរទៅណាមកណា សូមចម្លងយើងផង» ។ នាងតបថា «អ្នកឆ្លងទៅណា?» ពួកគេក៏ឆ្លើយថា «យើងខ្ញុំឆ្លងទៅត្រើយម្ខាង» ។ នាងសួរទៀតថា «អ្នកឆ្លងទៅប្រាថ្នាការអ្វី?» បុរសឆ្លើយថា «នាងអើយយើងទាំងនេះនឹករកកន្លែងរក្សាសីល» ។ នាងសួរទៀតថា «អ្នកទៅរកកន្លែងរក្សាសីលប្រាថ្នាការអ្វី?»
បុរសទាំងប្រាំក៏ឆ្លើយថា «ប្រាថ្នាឱ្យបានត្រាស់ដឹងជាព្រះពុទ្ធ» ។ «បើដូចនោះអ្នកប្រាថ្នាជាព្រះពុទ្ធ ខ្ញុំសុំធ្វើជាម្ដាយអ្នកទាំងប្រាំ នឹងសុខចិត្តចម្លងអ្នកទាំងប្រាំទៅត្រើយស្ទឹងនាយ» ។ ឯបុរសទាំងប្រាំនោះត្រេកអរណាស់ ឆ្លើយតបថា «សាធុៗ សម្ដីនាងពិរោះពេកហោង» ។
នាង មយីមយា បានចម្លងបុរសទាំងប្រាំនោះទៅដល់ត្រើយស្ទឹងនាយ តាមបំណងបុរសទាំងប្រាំនោះ ។ ដូចនេះ បានជានាង មយីមយា ត្រូវបានជាពុទ្ធមាតាព្រះពុទ្ធទាំងប្រាំព្រះអង្គក្នុងភទ្ទកប្បនេះឯង ។
កាលបើព្រះពុទ្ធទាំងប្រាំ ព្រះអង្គនេះបានត្រាស់ដឹងឡើងក្នុងលោក ព្រះអង្គបាននឹកឃើញដល់ពាក្យបណ្ដាំរបស់សត្វទាំងប្រាំ គឺមាន់ នាគរាជ អណ្ដើក គោ ខ្លា (ក្នុងសាស្ត្រាក្អែកស ថារាជសីហ៍) ក្នុងពេលដែលព្រះអង្គមួយអង្គៗបានលាចេញទៅធ្វើធម៌ សត្វទាំងប្រាំបានផ្ដាំថា បើកូនបានត្រាស់ដឹងជាព្រះពុទ្ធ សូមឱ្យកូនយកឈ្មោះម្ដាយដែលជាអ្នកថែរក្សារបស់ខ្លួន ក្នុងពេលដែលកូនបានត្រាស់ដឹងជាព្រះពុទ្ធនោះឯង ។
លុះជាតិជាទីបំផុតព្រះអង្គបានត្រាស់ដឹងឡើងក្នុងលោក ទើបយកឈ្មោះម្ដាយជាអ្នកថែរក្សាទៅដាក់ជាឈ្មោះខ្លួនតាមបណ្ដាំ៖
- បុរសដែលមាន់ចិញ្ចឹមថែរក្សា ដាក់ឈ្មោះថា កកុសន្ធោ
- បុរសដែលនាគរាជថែរក្សា ដាក់ឈ្មោះថា កោនាគមនោ
- បុរសដែលអណ្ដើកចិញ្ចឹមថែរក្សា ដាក់ឈ្មោះថា កស្សបោ
- បុរសដែលគោចិញ្ចឹម ដាក់ឈ្មោះថា គោតមោ
- បុរសដែលខ្លា ឬរាជសីហ៍ចិញ្ចឹម ដាក់ឈ្មោះថា អរិយមេត្តេយ្យោ (ព្រះសិអារ្យមេត្រី) ។
មូលហេតុនេះហើយទើបបុព្វបុរសខ្មែរផ្នែកខាងវិចិត្រករ លោកយករូបមាន់ទៅគូរដាក់នៅក្រោមព្រះពុទ្ធទ្រង់ព្រះនាម កកុសន្ធោ យក រូបនាគរាជមកគូរដាក់នៅក្រោមព្រះពុទ្ធទ្រង់ព្រះនាម កោនាគមនោ យករូបអណ្ដើកមកគូរដាក់នៅក្រោមព្រះពុទ្ធទ្រង់ព្រះនាម កស្សបោ យករូបគោមកគូរដាក់នៅក្រោមព្រះពុទ្ធទ្រង់ព្រះនាម គោតមោ និងយករូបខ្លា ឬរាជសីហ៍មកគូរដាក់នៅក្រោមព្រះពុទ្ធទ្រង់ព្រះនាម អរិយមេត្តេយ្យោ (ព្រះសីអារ្យមេត្រី) ទុកជាប្រវត្តិរហូតមកដល់សព្វថ្ងៃនេះ ។
បទនគររាជ
១- សូមពួកទេព្ដា រក្សាមហាក្សត្រយើង
ឱ្យបានរុងរឿង ដោយជ័យមង្គល
សិរីសួស្តី យើងខ្ញុំព្រះអង្គសូមជ្រកក្រោមម្លប់ព្រះបារមី
នៃព្រះនរបតីវង្ស ក្សត្រាដែលសាងប្រាសាទថ្ម
គ្រប់គ្រងដែនខ្មែរ បូរាណថ្កើងថ្កាន ។
២- ប្រាសាទសីលា កំបាំងកណ្តាលព្រៃ
គួរឱ្យស្រមៃ នឹកដល់យសសក្តិ
មហានគរ ជាតិខ្មែរដូចថ្មគង់វង្សនៅល្អរឹងប៉ឹងជំហរ
យើងសង្ឃឹមពរ ភព្វព្រេងសំណាងរបស់កម្ពុជា
មហារដ្ឋកើតមាន យូរអង្វែងហើយ ។
៣-គ្រប់វត្តអារាម ឮតែសូរសព្ទធម៌
សូត្រដោយអំណរ រំឮកគុណ
ពុទ្ធសាសនា ចូរយើងជាអ្នកជឿជាក់ស្មោះស្មគ្រតាមបែបដូនតា
គង់តែទេព្ដានឹង ជួយជ្រោមជ្រែងផ្គត់ផ្គង់ប្រយោជន៍ឱ្យ
ដល់ប្រទេសខ្មែរ ជាមហានគរ ៕៚
ចម្រើនកម្មដ្ឋានក្រោមពោធិ៍ម្លប់ ខ្ញុំសូមគោរពនមស្ការ ។
ព្រះចមច្រកពិននរិន្ទឫទ្ធិ ជាម្ចាស់ជីវិតលើសិរសា
សូមថ្វាយបង្គំព្រះករុណា សូមទ្រង់មេត្ដាប្រោសប្រណី ។
ឱនកាយថ្វាយបង្គំប្រណម្យនឹក សូមក្រើនរំឭករាស្រ្ដប្រុសស្រី
ធ្លាប់ជ្រកទីពឹងព្រះបារមី ឱ្យរៀនបាលីទៅបរលោក ។
សរណគមន៍បីឱ្យប្រតិបត្ដិ កម្ចាយកម្ចាត់ក្ដីទុក្ខសោក
រូបយើងសព្វថ្ងៃថ្លៃមិនថោក បានមកភពភាន់ទាន់សាសនា ។
៥- ផ្លូវប្រេតនរកទៅញឹកញយ គួរកុំបណ្ដោយតាមតណ្ហា
គួរគិតសង្ខេបឃាត់សង្ខារ សង្ឃឹមព្រះសិអារ្យនឹងមកត្រាស់ ។
ជម្ពូទ្វីបនេះធំបំផុត មួយម៉ឺនយោជន៍គត់ដំណែលព្រះ
សត្វស្លាប់តាមកម្មមិនចាំចាស់ អាយុខ្លីណាស់ក្រាស់កុសល ។
រូបំ អនិច្ចំ អនត្ដា កើតរូបកាលណាកម្មតាមដល់
តាមដានដរាបបាបឱ្យផល បាបខ្លះសេសសល់ពីនរក ។
ខ្លះមកអំពីប្រេតតិរិច្ឆាន ខ្លះមកពីស្ថានសួគ៌សោយសុខ
វេរតាមរកបានឃើញមុខ ចុះមករងទុក្ខទទួលកម្ម ។
អ្នកធ្លាក់ទៅរងនរកប្រេត ដើមហេតុពីព្រោះដាច់សីល៥
ទឹកក្ដៅខ្លះដេកទៅដេកត្រាំ រាប់លានកោដិឆ្នាំទម្រាំរួច ។
១០- មកកើតជាមនុស្សស្ថានកណ្ដាល មិនរាងមិនចាលដល់តិចតួច
ប្រពន្ធកូនគេនៅតែលួច សត្វធំសត្វតូចរិតសម្លាប់ ។
ស្រារឹតតែផឹកឱ្យស្រវឹង គុណទោសមិនដឹងប្រឹងចាក់កាប់
ស្រេកឃ្លានបំពានធ្វើលើច្បាប់ មិនស្ដាប់ពុទ្ធដីកាព្រះអង្គផ្ដាំ ។
ពិតមែនជាមិនលឺព្រះឱស្ឋ ព្រះសង្ឃទ្រង់ប្រោសឱ្យសីស៥
ទទួលរំពេចភ្លេចមិនចាំ ប្រព្រឹត្ដសាងកម្មមិនព្រមលែង ។
កើតមកពូជពង្សពេញជាមនុស្ស សេចក្ដីត្រូវខុសចាំជាក់ស្ដែង
សម្លាប់រូបសត្វឥតគិតក្រែង បំពេញរូបឯងឱ្យធំធាត់ ។
សម្លាប់មិនថាសត្វឈ្មោលញី យកសាច់មកស៊ីឱ្យឆ្ងាញ់មាត់
ទទួលសីលភ្លើធ្វើឱ្យភ្លាត់ លក់សត្វឱ្យព្រាត់មេព្រាត់កូន ។
១៥- ព្រាត់គូកម្សត់វដ្ដសង្សារ ដូចលក់ជីតាលក់ជីដូន
ពុំនោះលក់បងបំបែកប្អូន ងងឹតឈឹងសូន្យមើលមិនយល់ ។
ខ្លះទៅនរកមិនទាន់មក ខ្លះឃ្លាតទៅជ្រកពួកអសុរ
ជវ័នសង្ខារលប់វិលវល់ អំពល់តែកើតស្លាប់កើតស្លាប់ ។
កម្មកិតតាមខ្លួនមិនដែលឃ្លាត គ្រប់ប្រាំរយជាតិមិនដែលឆាប់
សត្វជ្រូកមាន់ទាគេចាក់កាប់ សម្រាប់គេស៊ីជាអាហារ ។
សត្វគោក្របីដំរីសេះ គេជិះគេទឹមជាធម្មតា
គេកាប់លក់សាច់ផ្ដាច់សង្សារ រកចិត្ដមេត្ដាករុណាគ្មាន ។
រូបខន្ធរលត់រលាយទៅ សល់នៅសង្ខារនិងវិញ្ញាណ
វេទនាសញ្ញានឹកស្រេកឃ្លាន សន្និដ្ឋានថាដូចអ្នកមានគុណ ។
២០- សត្វញីសត្វឈ្មោលអន្ទោលទុក្ខ អាពុកឬម្ដាយពីជាតិមុន
ជាតិមកពីរងទោសទុក្ខធ្ងន់ ក្រែងស៊ុនទៅលើសាច់ញាតិឯង ។
ជ្រូកគោក្របីនៅតូចស្ទាវ គេក្រៀកវះក្រៀវឃើញស្ដែងៗ
បើគិតឱ្យសព្វគ្រប់កន្លែង ជូនក្រែងជាតិមនុស្សមកជាសត្វ ។
អ្នកពឹងនិងអ្នកធ្វើដៃដល់ ចៅក្រមអកុសលជំនុំកាត់
បញ្ជីទាំងពីរឈ្មោះមិនបាត់ គេចាត់ធ្វើទោសទាំងអស់គ្នា ។
មិនមានអ្នកាណាធ្ងន់ណាស្រាល យម្ភបាលវះក្រៀវគ្រប់វេលា
មានលោកយមរាជរាជសភា ជំនុំគិតគ្នាមើលបញ្ជី ។
បញ្ជូនអ្នកធ្វើចុះនរក ជំនុំឃុំទុកអ្នកទិញស៊ី
ទិញសត្វស្លាប់រស់ទោះឈ្មោលញី ទាំងពីរចំណែកចំណាំមុខ ។
២៥- អ្នកមួយទិញស៊ីមិនរួចខ្លួន ត្រឹមឯត្រីអូនយួនដូរលក់
អណ្ដែងក្រាញ់ឆ្ដោដៀបរ៉ស់ផ្ទក់ ចង់ទិញស្ងោរជ្រក់ទៅតថ្លៃ ។
ឃើញច្បាស់ជារស់មិនទាន់ងាប់ អង្គុយបង្គប់ឱ្យយួនវ៉ៃ
រកខ្យល់ច្រឡោតដោតញ័រដៃ ឃើញក្ស័យស្រាប់ៗមិនទិញយក ។
អានេះបន្ធូរលែងមិនបាន ត្រូវច្រំធាក់ច្រានឱ្យជ្រុលជ្រក
ទម្លាក់ឱ្យជ្រៅរងទុក្ខសោក លៃលកអ្នកទោសរឿងអ្នកទិញ ។
អ្នកទៅឃើញត្រីនៅបម្រះ វេទនាចិត្ដណាស់ប្រាសដើរចេញ
អ្នកនេះត្រូវលែងឱ្យទៅវិញ មានសែហ្វលិញគិញក្នុងនរក ។
ឱ្យជូនខ្លាចក្រែងវង្វេងផ្លូវ ត្រូវមើលខុសត្រូវគ្រប់ភូមិស្រុក
បើកក្រាំងសៀវភៅកត់ឈ្មោះទុក បញ្ជីពីរមុខបាបនិងបុណ្យ ។
៣០- ប្រគល់យមរាជយម្ភុបាល ដាក់ស្រាលដោយស្រាលធ្ងន់ដោយធ្ងន់
អ្នកសាងមគ្គផលស្គាល់ទោសគុណ ទៅសោយសុខមុនតាមទុនទាន ។
អ្នកសាងធុនទាបភាពអកុសល មិនចង់បានផលសួគ៌និព្វាន
ប្រព្រឹត្ដអាក្រក់រកល្អគ្មាន មិនហ៊ានកាន់សីលថាខ្លាចដាច់ ។
មិច្ឆាទិដ្ឋិចូលពេញទី បញ្ជីសម្រាំងតាំងសម្រេច
ចុះវង្សអាជីវកភ្លក់ស៊ីអាច់ ព្រោះពោលបង្កាច់ព្រះពុទ្ធដីកា ។
វចីទុច្ចរិតមានគ្រប់យ៉ាង ទានសីលមិនសាងអាងផឹកស្រា
ឮលោកសម្ដែងធម៌ទេសនា ពិរោះពិស្ដារមិនដឹងស្ដាប់ ។
អស់យើងគួរស្ដាយជាតិកំណើត សំណាងមកកើតក្នុងភទ្ទកប្ប
អគាវិន័យព្រះប្រញប្ដ ជាឫសគល់ច្បាប់គួររក្សា ។
នេះចប់ចំណែកខាងបាសក កុំធ្វើអាក្រក់រាល់រូបបា
រំពឹងក្រែងចូលព្រះសិអារ្យ នមស្ការគោរពរំឭកគុណ ។
ព្រះចមច្រកពង្សមុនីនាថ កំពូលផុតជាតិជាងមហាជន
ទ្រង់សោយសម្បត្ដិសម្បើមបុណ្យ សម្បូណ៌លើសលន់លុបលោកា ។
៣៥- លោកីយ៍ដឹងហើយគួរកោតខ្លាច ទ្រង់មានអំណាចព្រះចេស្ដា
គួរស្ដាប់ព្រះរាជឱង្ការ បន្ទូលត្រួតត្រាគួរត្រងត្រាប់ ។
ព្រះទ័យទ្រង់ត្រេកស្រឡាញ់សង្ឃ ប្រមាណសែនអង្គក្នុងភទ្ទកប្ប
ព្រះពុទ្ធទ្រង់ប្រិតប្រាមប្រញប្ដ ឈ្មោះច្បាប់បាដិមោក្ខសំវរសីល ។
ចែកចេញជាកងសិក្ខាបទ កំណត់ពីររយម្ភៃប្រាំពីរ
មិនឱ្យមានមោះហ្មងមន្ទិល អ្នកបួសកុំខ្ជិលកាន់ឱ្យខ្ជាប់ ។
បាណាអទិន្នាជាបឋម ជាតិរូបទៀតផ្សំត្រូវជាដប់
លោកសង្ឃឥឡូវកាន់មិនសព្វ កាន់ក្នុងបន្ទប់លាយបន្លំ ។
បន្លិចលុយកាក់សម្ងាត់ ទោសត្រូវអាបត្ដិលាក់សម្ងំ
បាសកផ្ញើទានគ្មានអារម្មណ៍ សន្សំតែទ្រពក្ដៅក្រហាយ ។
៤០- ប្រសិនបើកាន់ច្បាប់ព្រះពុទ្ធ មិនមានធម្មយុត្ដិមហានិកាយ
បើចេះខ្លាចក្រែងមិនក្លែងក្លាយ សមសុខសប្បាយមិនទាស់គ្នា ។
លោកសង្ឃគ្រប់វត្ដមានធំតូច សង្ឃខ្លះខិលខូចសង្ឃខ្លះជា
បរិស័ទថ្កោលទោសគ្រូឧបជ្ឈាយ៍ មានពាក្យនិន្ទាតែរាល់វត្ដ ។
បាដិមោក្ខពីររយម្ភៃប្រាំពីរ អ្នកល្ងង់ហើយខ្ជិលចាំមិនស្ទាត់
កងបាចិត្ដិយនិងទុក្កដ ចូលមាត់ចូលកមិនដឹងខ្លួន ។
កងបាចិត្ដិយកៅសិបពីរ និស្សគ្គិយ៍សាមសិបបារាជិកបួន
បើចេះហើយចាំឱ្យមាំមួន ល្អបរិសុទ្ធសួនមិនសាយសុស ។
ប៉ុន្ដែសិក្ខាមិនសូវចាំ ចំណាំត្រង់ណេះចោលត្រង់ណោះ
ត្រង់ណាដែលដឹងជាខ្លួនខុស ហ៊ានឈ្លោះពីព្រោះគេមិនដឹង ។
៤៥- សង្ឃាទិសេសប្រហែសបាន ដប់បីសន្ដានប្រមាណថ្លឹង
បើធ្លប់សង្រួមឱ្យយ៉ាងតឹង មិនអរមិនខឹងមិនខាតខុស ។
ឥន្រ្ទីយ៍ប្រាំមួយនាំឱ្យភ្លាត់ បាចិត្ដយ៍ទុក្កដលាយចម្រុះ
ឥន្ទ្រីយ៍ត្រចៀកភ្នែកច្រមុះ ភ្នែកមើលណេះណោះឃើញសុសសាយ ។
សោតិន្ទ្រីយោសូរតិចខ្លាំង ចក្ខុន្រ្ទីយំឃើញជិតឆ្ងាយ
ជីវ្ហិន្រ្ទីយាពោលនាយអាយ សើចលេងសប្បាយចំអន់គ្នា ។
បរិស័ទអាបត្ដិទុក្កដញឹក បារាជិកច្រើនណាស់តែឧបជ្ឈាយ៍
ទ្រព្យក្នុងសម្បាច់សម្បូណ៌ហៀរ ត្រូវទោសអទិន្នាគរុភណ្ឌ ។
ទ្រព្យសង្ឃជាដើមគឺចំណាំ អវហារម្ភៃប្រាំចាំគ្នេរគ្នាន់
ឱបទុកខ្លះខ្នែងក្រែងមិនគ្រាន់ អវហាប្រាំជាន់បារាជិក ។
៥០- ម្យ៉ាងទៀតទ្រព្យសង្ឃក្នុងចំណែក កិបទុកមិនចែកឱ្យលោកភិក្ខុ
គ្រឿងយាវជីវិតកាលិក ទុកខួបល្ងាចព្រឹកម៉ៅតែឯង ។
ម្យ៉ាងទ្រព្យគេហែចូលវិហារ បាសកបូជាដល់គម្ដែង
គេវេរបាលីមានខ្លីវែង គេតែងនឹងថាសង្ឃស្ស ។
ប្រកាសប្រគេនជំនុំសង្ឃ ចំពោះគ្រប់អង្គថាទេមៈ
លោកសង្ឃសាធុគ្មានសល់ម្នាក់ សង្ឃរាជទុកដាក់មិនចែកចាយ ។
ខ្ញុំបាទតែងតាមខ្ញុំចេះចាំ អវហារម្ភៃប្រាំបែបបរិយាយ
នេះសុទ្ធតែសីលផ្លូវអន្ដរាយ លោកសង្ឃទាំងឡាយកុំប្រព្រឹត្ដ ។
ពីព្រោះឥន្រ្ទីយ៍ទាំង៦ លោកណាមិនព្រួយមិនប្រុងគិត
លោភោមោហោបាំងងឹត សិស្សមានគំនិតមិនហ៊ានថា ។
៥៥- សូមទានសន្ដោសសម្ដែងច្បាប់ ព្រះសង្ឃកុំចាប់ចងទោសា
ខ្លួនខ្ញុំសូមសុំបវារណា ប្រោសប្រាណមេត្ដាគ្រប់បណ្ដាសង្ឃ ។
ខ្ញុំមិនមានពោលពាក្យបង្កាច់ ខ្លាចសីលលោកដាច់ខ្ញុំតម្រង់
តម្រូវតែតាមច្បាប់ព្រះអង្គ ព្រះឱស្ឋត្រឹមត្រង់ត្រូវមាត្រា ។
កាលអង្គសម្ដេចព្រះចមភព បន្ទូលប្រារព្ធគ្រប់ប្រការ
ប្រកាសប្រាកដបទសិក្ខា ប្រញប្ដប្ដេជ្ញាមហាបរិស័ទ ។
ភិក្ខុភិក្ខុនីអស់អរហន្ដ អានន្ទមិនទាន់បានអរហត្ដ
ព្រះធម៌វិន័យកុំឱ្យបាត់ ប្រយត្នឱ្យគង់ប្រយោជន៍យូរ ។
ក្រោយនោះព្រះអង្គចូលនិព្វាន អរហន្ដហោះធ្យានមានជាគ្រូ
មិនមានអ្នកណាដាក់ទូ ទេសនាបង្ហូរពីព្រះឱស្ឋ ។
៦០- ព្រះអគ្គសាវ័កគ្រប់ព្រះអង្គ ព្រះទ័យស្រោចស្រង់ទ្រង់សន្ដោស
សម្ដែងធម៌អាថិមេត្ដាប្រោស បាបបុណ្យគុណទោសនិងសីលទាន ។
ឈ្វេងយល់ថាធម៌នឹងសូន្យស្ងាត់ អហន្ដអរហត្ដចូលនិព្វាន
សង្ឃសេក្ខបុគ្គលមិនទ្រង់ញាណ មិនមានអ្នកណាតែងទុក ។
ព្រះធម៌ប្រាំបីម៉ីនបួនពាន់ ស្រេចលើអានន្ទចាំទំនុក
ដំណែលព្រះអង្គដឹងគ្រប់មុខ ជង្រុកធម៌អាថិមហាអានន្ទ ។
ជាព្រះអនុជអាណិតសត្វ ក្រែងបាត់បិដកមិនគ្រប់គ្រាន់
ព្រះធម៌ប្រាំបីម៉ឺនបួនពាន់ គ្នេរគ្នាន់ខ្នះខ្នែងចាត់ចែងចារ ។
ចេះចប់អភិធម្មចាំរហូត វិន័យព្រះសូត្រ ៥ប្រការ
ប្រកាសអស់អង្គអរហន្ដា បិដកឯណាជាឫសគល់ ។
៦៥- បមត្ថព្រះសូត្រអានន្ទចាំ វិន័យទាំង៥ឧបាលីយល់
អរហន្ដទាំងអស់កើតរវល់ អំពល់អីពីរឿងធម៌អាថិ ។
ព្រះបាទអជាតៈសត្រូវ ជួយគិតតម្រូវព្រះសាសនា
សម្មតិឱ្យឈ្មោះហៅក្សត្រា ព្រោះព្រះមហាក្សត្រីយចូលគំនិត ។
និយាយឱ្យដឹងដើមកំណើត កកើតអក្ខរាចារស្លឹករឹត
បកប្រែបាលីសេចក្ដីពិត ពិនិត្យត្រឹមត្រូវតាមពុទ្ធដីកា ។
ទសជាតក៍ទាំង១០មានគ្រប់វត្ដ ប្រែត្រូវប្រាកដព្រះគាថា
ព្រះធម៌សូត្រមន្ដឬសូត្រដារ អ្នករៀនអក្ខរាពីរចំណែក ។
ចំណេះចំណាំចាំដោយខ្លួន ខ្លះរៀនមានក្បួនចាស់ចារចែក
ហ៊ានភ្នាល់ព្រោះអាងឃើញនិងភ្នែក កើតឈ្លោះប្រកែកប្រកួតខឹង ។
៧០- ប្រកាន់តែខាងខុសរហូត មិនរៀនមេសូត្រឱ្យចេះដឹង
អាងចេះតែ ក កា ប៉ុណ្ណឹង ខំប្រឹងចំអើតអួតខ្លួនត្រូវ ។
ក្ដៅណាស់ពីរឿងយោជាយ៉ោ ដំឡើងភ្នែកស្លោមុខក្រញូវ
ថាធ្លាប់យោនាពីខ្មោចឪ ឥឡូវយ៉ោណាមិនសុខចិត្ដ ។
អ្នកម្ខាងអាងស្រះតួប្រាំបី ឱ្យដឹងបាលីជាកម្រិត
ផ្សំតួមេសូត្រប្រឹងប្រែប្រឹត ព្រោះត្បិតឱ្យត្រឹមត្រូវមាត្រា ។
អ្នកបួសគ្រប់វត្ដគ្រប់នគរ ស ដាក់ជើង ល រាប់ស្លស្លា
បើ ស ជើង ម រាប់ ស្មស្មា អ្នកមានប្រាជ្ញាល្មមស្ដាប់បាន ។
កុំល្ងង់ទាល់ងាប់ធ្លាប់មិនដឹង បើខឹងខ្ញុំឃាត់ថាឱ្យខាន
ខ ដាក់ជើង ម ពីបូរាណ ក្មេងតូចប៉ុន្មានស្គាល់ ខ្មខ្មា ។
៧៥- ជាតិរាស្រ្ដចាស់ក្មេងកុំចិត្ដខ្មាំង គួរខ្មាសបារាំងអ្នករាជការ
ដើមហេតុអំពីព្រះករុណា ឱ្យសាងសាលាប្រែបាលី ។
ទ្រង់ចាំទំនៀមពីបូរាណ ហើយបានជំនុំព្រមកុង្សីយ៍
បំណាច់ធ្វើស្ដេចគ្រងផែនដី ទិសទាំងប្រាំបីរំពៃគ្រប់ ។
ព្រះកាយពលមិនរវល់រែក ព្រះទ័យរំលែកទាំងថ្ងៃយប់
ចូលទែនបន្ទំទីបន្ទប់ បន្ទូលមិនឈប់រាល់វេលា ។
មេត្ដាប្រោសប្រាណអ្នកមានសក្ដិ ប្រទានលុយកាក់គ្រប់ភ្នាក់ងារ
ទ្រង់ត្រួតស្រ្ដីស្នំស្រឹង្គារ ក្រែងគ្រុនរងារមិនបានសុខ ។
ព្រះទ័យមេត្ដាសព្វមនុស្សសត្វ សោយរាជសម្បត្ដិសម្បើមស្ដុក
ព្រះកាយប្រកបគង់ស្រណុក ព្រះទ័យវិតក្កជាធម្មតា ។
៨០- មួយព្រួយនឹងឱបព្រះនគរ ពីរព្រួយនឹងពព្រះសាសនា
បីត្រួសលោកសង្ឃកាន់សិក្ខា សង្រួមកិរិយាមិនបរិសុទ្ធ ។
នឿយណាស់ព្រះនេត្រព្រះកាណ៌ា ព្រះឱស្ឋត្រួតត្រាច្រើនបំផុត
ដាស់តឿនបំភ័យពួកកុលបុត្រ ឱ្យប្រុងលំអុតសង្រួមកាយ ។
បានចេញប្រកាសដាក់ប្រាកដ ប្រគេនគ្រប់វត្ដនោះជិតឆ្ងាយ
លោកសង្ឃមិនត្រូវស្រើបសប្បាយ អស់ល្បែងទាំងលាយគ្រប់ចំពូក ។
មិនត្រូវចំពោះស្ដាប់តន្រ្ដី កុំបីមើលរាំវានាំភ្លូក
កុំដើរភ្លើៗមើលអុំទូក អ្នកបួសធ្វើលោកមិនត្រូវការ ។
បើមានត្រូវកិច្ចដើរយប់ថ្ងៃ សង្ឃបងនិស្ស័យចាស់វស្សា
កុំដើរទឹមស្មាទៅណាៗ អ្នកចេះសិក្ខាគេទាស់ភ្នែក ។
៨៥- លោកនេនកុំសុំលុយចិនចាយ បិណ្ឌបាតតែបាយម្នាក់១វែក
គ្រឿងម្ហូបចំណីបាសកចែក កុំស្ពាយពុនរែកវាថោកឫក ។
របស់បាសកគេប្រគេន ប្រគល់លោកនេនបានលោកភិក្ខុ៍
ចិញ្ចឹមជីវិតនិងបាយទឹក បិណ្ឌបាតតែព្រឹកយប់សូត្ររៀន ។
លោកណាត្រឹមត្រូវមិនសូវខុស ស្ងៀមស្ងាត់ទៅចុះកុំអន់អៀន
លោកណាមិនចេះកុំវេះវៀន ពាក្យប្រៀនប្រដៅឱ្យផ្អើលភ្ញាក់ ។
ពីព្រោះព្រះអង្គបានផ្ដាំផ្ញើ វិន័យស្ថិតលើស្ដេចមហាចក្រ
ព្រះមហាចមពង្សទ្រង់ចំពាក់ ចំពោះធុរៈនឹងសាសនា ។
ពីត្រឹមនោះរៀងដរាបមក ដល់ស្រុកគោកធ្លកមានសាវតារ
ប៉ុន្មានរាជ្យហើយមិនដឹងថា ដល់មកករុណាយើងសព្វថ្ងៃ ។
៩០- ហេតុនេះលោកសង្ឃប្រុងពិនិត្យ សៀភៅស្លឹករឹតមានរាល់ដៃ
ផ្ទៀងមើលសិបផូកវិនិច្ឆ័យ បើនៅសង្ស័យឱ្យសិក្សា ។
លោកសង្ឃចាស់ខ្ចីគប្បីស្ដាប់ ឈ្មោះច្បាប់គន្លងព្រះពុទ្ធដីកា
បង្គំថ្វាយដល់ព្រះករុណា សូមទ្រង់មេត្ដាជ្រាបព្រះទ័យ ។
ក្រែងជួបប្រទះពាក្យឆ្គាំឆ្គង ពុំត្រូវទំនងក្រិត្យវិន័យ
សូមទានសន្ដោសអត់ទោសពៃ ក្រួញក្រាបសិរសីក្រោមព្រះបាទ ។
ព្រះសង្ឃទាំងអស់ទោះតូចធំ អភ័យទោសខ្ញុំសូមអនុញ្ញាត
ពាក្យខ្ញុំមិនមានពោលប្រមាថ សង្ឃជាល្អស្អាតខ្ញុំមិនថា ។
ខ្ញុំពោលតែលោកធ្វើអាក្រក់ បើខ្ញុំកុហកខូចមុសា
ហេតុនោះខ្ញុំសូមបវារណា និដ្ឋិតាសង្ខេបតែប៉ុណ្ណោះ ។
៩៥- ក្មេងណាប្រាថ្នាបួសធ្វើសង្ឃ ឱ្យស្វែងតម្រង់រៀនតម្រិះ
ឱ្យមើលតម្រាប់លោកអ្នកចេះ កុំដេកតែអេះតិះដៀលគ្នា ។
អ្នកម្ដាយឪពុកឱ្យឈ្មោះអ៊ូ ពូជពង្សអម្បូរខ្មែរអ្នកជា
អាពុកឈ្មោះ អ៊ុក មានសក្ដិងារ ចៅពញាធម្មធារាធ្វើមេស្រុក ។
ក្នុងខែត្រភ្នំពេញឃុំកំបូល ជាប់ផៅត្រកូលម្ចាស់អង្គ ប៉ុក
អាពុកអ្នកម្ដាយឈ្មោះពញា ម៉ុក គាត់ធ្វើមេស្រុកឃុំស្ពានថ្ម ។
អ្នកម្តាយអាពុកបងប្អូនជិត ជីទួតមួយពិតពូជចិត្តល្អ
ដូនតាផ្សំផ្គុំជាតំណ បង្កកើតខ្ញុំទូលបង្គំ ។
បង្កើតពីដើមគំនិត ភ័យភិតខ្លាចបាបចង់បានបុណ្យ
បានបែកចែងច្បាប់ប្រាប់មហាជន បួនច្បាប់ពីមុនជូនរាជការ ។
១០០- បោះពុម្ពសៀវភៅចែកសព្វសាយ បណ្ណាល័យចាត់ថ្វាយព្រះករុណា
មិនបានថ្វាយផ្ទាល់ដល់ហត្ថា សូមទ្រង់មេត្ដាប្រោសប្រណី ។
ឱនកាយប្រណម្យសូមអនុញ្ញាត ក្រាបក្រោមព្រះបាទព្រះបារមី
ចែងច្បាប់បរមត្ថអត្ថបាលី សេចក្ដីចែងចប់ម៉្លេះហើយហោង ។៚

ចម្រៀងជាតិ
បទនគររាជ
១- សូមពួកទេព្ដា រក្សាមហាក្សត្រយើង
ឱ្យបានរុងរឿង ដោយជ័យមង្គល
សិរីសួស្តី យើងខ្ញុំព្រះអង្គសូមជ្រកក្រោមម្លប់ព្រះបារមី
នៃព្រះនរបតីវង្ស ក្សត្រាដែលសាងប្រាសាទថ្ម
គ្រប់គ្រងដែនខ្មែរ បូរាណថ្កើងថ្កាន ។
២- ប្រាសាទសីលា កំបាំងកណ្តាលព្រៃ
គួរឱ្យស្រមៃ នឹកដល់យសសក្តិ
មហានគរ ជាតិខ្មែរដូចថ្មគង់វង្សនៅល្អរឹងប៉ឹងជំហរ
យើងសង្ឃឹមពរ ភព្វព្រេងសំណាងរបស់កម្ពុជា
មហារដ្ឋកើតមាន យូរអង្វែងហើយ ។
៣-គ្រប់វត្តអារាម ឮតែសូរសព្ទធម៌
សូត្រដោយអំណរ រំឮកគុណ
ពុទ្ធសាសនា ចូរយើងជាអ្នកជឿជាក់ស្មោះស្មគ្រតាមបែបដូនតា
គង់តែទេព្ដានឹង ជួយជ្រោមជ្រែងផ្គត់ផ្គង់ប្រយោជន៍ឱ្យ
ដល់ប្រទេសខ្មែរ ជាមហានគរ ៕៚
បទពង្សាវតារខ្មែរ
១- ខ្មែរអើយចូរចាំជាក់ថា តាមពង្សាវតារ
បញ្ជាក់ប្រាប់ថា ពូជខ្មែរថ្កើង
ទឹកដីខ្មែរធំ ទូលំទូលាយ
ផ្សព្វផ្សាយរុងរឿង គេឯងតែងលើកតម្កើង
តម្កល់ជាតិយើង ចាត់ទុកឡើងជាជាតិច្បង ។
២- អារ្យធម៌ខ្ពង់ខ្ពស់ឆើតឆាយ បានចេញផ្សព្វផ្សាយ
គ្រប់ទិសទាំងឡាយ ចុងបូព៌ា
សាសនាសិល្បៈ ចម្លាក់វិចិត្រ
គំនិតសិក្សា តន្ត្រីទស្សនវិជ្ជា
អាចយកសិក្សា ជាគោលការណ៍ដែលខ្មែរផ្សាយទៅ ។
៣- ខ្មែរអើយចូរស្ដាប់សាវតារ ដែលបានចរចា
បញ្ជាក់ប្រាប់ថា ពូជខ្មែរថ្កើង
តាំងចិត្តឱ្យធំ ខិតខំប្រឹងវិញ
បញ្ចេញតម្កើង តម្លៃនៃជាតិខ្មែរយើង
ឱ្យបានរុងរឿង ជាថ្មីឡើងតាមសាវតារ ៕៚

ពាក្យកាព្យប្រដៅជនប្រុសស្រី
ឣ្នកព្រះភិរម្យភាសា ឣ៊ូ ហៅ ង៉ុយ (១៩៣៥?)
បទពាក្យ ៧
១- ខ្ញុំសូមបង្គំព្រះសម្មា សម្ពុទ្ធណាៗក្នុងត្រៃភពចម្រើនកម្មដ្ឋានក្រោមពោធិ៍ម្លប់ ខ្ញុំសូមគោរពនមស្ការ ។
ព្រះចមច្រកពិននរិន្ទឫទ្ធិ ជាម្ចាស់ជីវិតលើសិរសា
សូមថ្វាយបង្គំព្រះករុណា សូមទ្រង់មេត្ដាប្រោសប្រណី ។
ឱនកាយថ្វាយបង្គំប្រណម្យនឹក សូមក្រើនរំឭករាស្រ្ដប្រុសស្រី
ធ្លាប់ជ្រកទីពឹងព្រះបារមី ឱ្យរៀនបាលីទៅបរលោក ។
សរណគមន៍បីឱ្យប្រតិបត្ដិ កម្ចាយកម្ចាត់ក្ដីទុក្ខសោក
រូបយើងសព្វថ្ងៃថ្លៃមិនថោក បានមកភពភាន់ទាន់សាសនា ។
៥- ផ្លូវប្រេតនរកទៅញឹកញយ គួរកុំបណ្ដោយតាមតណ្ហា
គួរគិតសង្ខេបឃាត់សង្ខារ សង្ឃឹមព្រះសិអារ្យនឹងមកត្រាស់ ។
ជម្ពូទ្វីបនេះធំបំផុត មួយម៉ឺនយោជន៍គត់ដំណែលព្រះ
សត្វស្លាប់តាមកម្មមិនចាំចាស់ អាយុខ្លីណាស់ក្រាស់កុសល ។
រូបំ អនិច្ចំ អនត្ដា កើតរូបកាលណាកម្មតាមដល់
តាមដានដរាបបាបឱ្យផល បាបខ្លះសេសសល់ពីនរក ។
ខ្លះមកអំពីប្រេតតិរិច្ឆាន ខ្លះមកពីស្ថានសួគ៌សោយសុខ
វេរតាមរកបានឃើញមុខ ចុះមករងទុក្ខទទួលកម្ម ។
អ្នកធ្លាក់ទៅរងនរកប្រេត ដើមហេតុពីព្រោះដាច់សីល៥
ទឹកក្ដៅខ្លះដេកទៅដេកត្រាំ រាប់លានកោដិឆ្នាំទម្រាំរួច ។
១០- មកកើតជាមនុស្សស្ថានកណ្ដាល មិនរាងមិនចាលដល់តិចតួច
ប្រពន្ធកូនគេនៅតែលួច សត្វធំសត្វតូចរិតសម្លាប់ ។
ស្រារឹតតែផឹកឱ្យស្រវឹង គុណទោសមិនដឹងប្រឹងចាក់កាប់
ស្រេកឃ្លានបំពានធ្វើលើច្បាប់ មិនស្ដាប់ពុទ្ធដីកាព្រះអង្គផ្ដាំ ។
ពិតមែនជាមិនលឺព្រះឱស្ឋ ព្រះសង្ឃទ្រង់ប្រោសឱ្យសីស៥
ទទួលរំពេចភ្លេចមិនចាំ ប្រព្រឹត្ដសាងកម្មមិនព្រមលែង ។
កើតមកពូជពង្សពេញជាមនុស្ស សេចក្ដីត្រូវខុសចាំជាក់ស្ដែង
សម្លាប់រូបសត្វឥតគិតក្រែង បំពេញរូបឯងឱ្យធំធាត់ ។
សម្លាប់មិនថាសត្វឈ្មោលញី យកសាច់មកស៊ីឱ្យឆ្ងាញ់មាត់
ទទួលសីលភ្លើធ្វើឱ្យភ្លាត់ លក់សត្វឱ្យព្រាត់មេព្រាត់កូន ។
១៥- ព្រាត់គូកម្សត់វដ្ដសង្សារ ដូចលក់ជីតាលក់ជីដូន
ពុំនោះលក់បងបំបែកប្អូន ងងឹតឈឹងសូន្យមើលមិនយល់ ។
ខ្លះទៅនរកមិនទាន់មក ខ្លះឃ្លាតទៅជ្រកពួកអសុរ
ជវ័នសង្ខារលប់វិលវល់ អំពល់តែកើតស្លាប់កើតស្លាប់ ។
កម្មកិតតាមខ្លួនមិនដែលឃ្លាត គ្រប់ប្រាំរយជាតិមិនដែលឆាប់
សត្វជ្រូកមាន់ទាគេចាក់កាប់ សម្រាប់គេស៊ីជាអាហារ ។
សត្វគោក្របីដំរីសេះ គេជិះគេទឹមជាធម្មតា
គេកាប់លក់សាច់ផ្ដាច់សង្សារ រកចិត្ដមេត្ដាករុណាគ្មាន ។
រូបខន្ធរលត់រលាយទៅ សល់នៅសង្ខារនិងវិញ្ញាណ
វេទនាសញ្ញានឹកស្រេកឃ្លាន សន្និដ្ឋានថាដូចអ្នកមានគុណ ។
២០- សត្វញីសត្វឈ្មោលអន្ទោលទុក្ខ អាពុកឬម្ដាយពីជាតិមុន
ជាតិមកពីរងទោសទុក្ខធ្ងន់ ក្រែងស៊ុនទៅលើសាច់ញាតិឯង ។
ជ្រូកគោក្របីនៅតូចស្ទាវ គេក្រៀកវះក្រៀវឃើញស្ដែងៗ
បើគិតឱ្យសព្វគ្រប់កន្លែង ជូនក្រែងជាតិមនុស្សមកជាសត្វ ។
អ្នកពឹងនិងអ្នកធ្វើដៃដល់ ចៅក្រមអកុសលជំនុំកាត់
បញ្ជីទាំងពីរឈ្មោះមិនបាត់ គេចាត់ធ្វើទោសទាំងអស់គ្នា ។
មិនមានអ្នកាណាធ្ងន់ណាស្រាល យម្ភបាលវះក្រៀវគ្រប់វេលា
មានលោកយមរាជរាជសភា ជំនុំគិតគ្នាមើលបញ្ជី ។
បញ្ជូនអ្នកធ្វើចុះនរក ជំនុំឃុំទុកអ្នកទិញស៊ី
ទិញសត្វស្លាប់រស់ទោះឈ្មោលញី ទាំងពីរចំណែកចំណាំមុខ ។
២៥- អ្នកមួយទិញស៊ីមិនរួចខ្លួន ត្រឹមឯត្រីអូនយួនដូរលក់
អណ្ដែងក្រាញ់ឆ្ដោដៀបរ៉ស់ផ្ទក់ ចង់ទិញស្ងោរជ្រក់ទៅតថ្លៃ ។
ឃើញច្បាស់ជារស់មិនទាន់ងាប់ អង្គុយបង្គប់ឱ្យយួនវ៉ៃ
រកខ្យល់ច្រឡោតដោតញ័រដៃ ឃើញក្ស័យស្រាប់ៗមិនទិញយក ។
អានេះបន្ធូរលែងមិនបាន ត្រូវច្រំធាក់ច្រានឱ្យជ្រុលជ្រក
ទម្លាក់ឱ្យជ្រៅរងទុក្ខសោក លៃលកអ្នកទោសរឿងអ្នកទិញ ។
អ្នកទៅឃើញត្រីនៅបម្រះ វេទនាចិត្ដណាស់ប្រាសដើរចេញ
អ្នកនេះត្រូវលែងឱ្យទៅវិញ មានសែហ្វលិញគិញក្នុងនរក ។
ឱ្យជូនខ្លាចក្រែងវង្វេងផ្លូវ ត្រូវមើលខុសត្រូវគ្រប់ភូមិស្រុក
បើកក្រាំងសៀវភៅកត់ឈ្មោះទុក បញ្ជីពីរមុខបាបនិងបុណ្យ ។
៣០- ប្រគល់យមរាជយម្ភុបាល ដាក់ស្រាលដោយស្រាលធ្ងន់ដោយធ្ងន់
អ្នកសាងមគ្គផលស្គាល់ទោសគុណ ទៅសោយសុខមុនតាមទុនទាន ។
អ្នកសាងធុនទាបភាពអកុសល មិនចង់បានផលសួគ៌និព្វាន
ប្រព្រឹត្ដអាក្រក់រកល្អគ្មាន មិនហ៊ានកាន់សីលថាខ្លាចដាច់ ។
មិច្ឆាទិដ្ឋិចូលពេញទី បញ្ជីសម្រាំងតាំងសម្រេច
ចុះវង្សអាជីវកភ្លក់ស៊ីអាច់ ព្រោះពោលបង្កាច់ព្រះពុទ្ធដីកា ។
វចីទុច្ចរិតមានគ្រប់យ៉ាង ទានសីលមិនសាងអាងផឹកស្រា
ឮលោកសម្ដែងធម៌ទេសនា ពិរោះពិស្ដារមិនដឹងស្ដាប់ ។
អស់យើងគួរស្ដាយជាតិកំណើត សំណាងមកកើតក្នុងភទ្ទកប្ប
អគាវិន័យព្រះប្រញប្ដ ជាឫសគល់ច្បាប់គួររក្សា ។
នេះចប់ចំណែកខាងបាសក កុំធ្វើអាក្រក់រាល់រូបបា
រំពឹងក្រែងចូលព្រះសិអារ្យ នមស្ការគោរពរំឭកគុណ ។
ព្រះចមច្រកពង្សមុនីនាថ កំពូលផុតជាតិជាងមហាជន
ទ្រង់សោយសម្បត្ដិសម្បើមបុណ្យ សម្បូណ៌លើសលន់លុបលោកា ។
៣៥- លោកីយ៍ដឹងហើយគួរកោតខ្លាច ទ្រង់មានអំណាចព្រះចេស្ដា
គួរស្ដាប់ព្រះរាជឱង្ការ បន្ទូលត្រួតត្រាគួរត្រងត្រាប់ ។
ព្រះទ័យទ្រង់ត្រេកស្រឡាញ់សង្ឃ ប្រមាណសែនអង្គក្នុងភទ្ទកប្ប
ព្រះពុទ្ធទ្រង់ប្រិតប្រាមប្រញប្ដ ឈ្មោះច្បាប់បាដិមោក្ខសំវរសីល ។
ចែកចេញជាកងសិក្ខាបទ កំណត់ពីររយម្ភៃប្រាំពីរ
មិនឱ្យមានមោះហ្មងមន្ទិល អ្នកបួសកុំខ្ជិលកាន់ឱ្យខ្ជាប់ ។
បាណាអទិន្នាជាបឋម ជាតិរូបទៀតផ្សំត្រូវជាដប់
លោកសង្ឃឥឡូវកាន់មិនសព្វ កាន់ក្នុងបន្ទប់លាយបន្លំ ។
បន្លិចលុយកាក់សម្ងាត់ ទោសត្រូវអាបត្ដិលាក់សម្ងំ
បាសកផ្ញើទានគ្មានអារម្មណ៍ សន្សំតែទ្រពក្ដៅក្រហាយ ។
៤០- ប្រសិនបើកាន់ច្បាប់ព្រះពុទ្ធ មិនមានធម្មយុត្ដិមហានិកាយ
បើចេះខ្លាចក្រែងមិនក្លែងក្លាយ សមសុខសប្បាយមិនទាស់គ្នា ។
លោកសង្ឃគ្រប់វត្ដមានធំតូច សង្ឃខ្លះខិលខូចសង្ឃខ្លះជា
បរិស័ទថ្កោលទោសគ្រូឧបជ្ឈាយ៍ មានពាក្យនិន្ទាតែរាល់វត្ដ ។
បាដិមោក្ខពីររយម្ភៃប្រាំពីរ អ្នកល្ងង់ហើយខ្ជិលចាំមិនស្ទាត់
កងបាចិត្ដិយនិងទុក្កដ ចូលមាត់ចូលកមិនដឹងខ្លួន ។
កងបាចិត្ដិយកៅសិបពីរ និស្សគ្គិយ៍សាមសិបបារាជិកបួន
បើចេះហើយចាំឱ្យមាំមួន ល្អបរិសុទ្ធសួនមិនសាយសុស ។
ប៉ុន្ដែសិក្ខាមិនសូវចាំ ចំណាំត្រង់ណេះចោលត្រង់ណោះ
ត្រង់ណាដែលដឹងជាខ្លួនខុស ហ៊ានឈ្លោះពីព្រោះគេមិនដឹង ។
៤៥- សង្ឃាទិសេសប្រហែសបាន ដប់បីសន្ដានប្រមាណថ្លឹង
បើធ្លប់សង្រួមឱ្យយ៉ាងតឹង មិនអរមិនខឹងមិនខាតខុស ។
ឥន្រ្ទីយ៍ប្រាំមួយនាំឱ្យភ្លាត់ បាចិត្ដយ៍ទុក្កដលាយចម្រុះ
ឥន្ទ្រីយ៍ត្រចៀកភ្នែកច្រមុះ ភ្នែកមើលណេះណោះឃើញសុសសាយ ។
សោតិន្ទ្រីយោសូរតិចខ្លាំង ចក្ខុន្រ្ទីយំឃើញជិតឆ្ងាយ
ជីវ្ហិន្រ្ទីយាពោលនាយអាយ សើចលេងសប្បាយចំអន់គ្នា ។
បរិស័ទអាបត្ដិទុក្កដញឹក បារាជិកច្រើនណាស់តែឧបជ្ឈាយ៍
ទ្រព្យក្នុងសម្បាច់សម្បូណ៌ហៀរ ត្រូវទោសអទិន្នាគរុភណ្ឌ ។
ទ្រព្យសង្ឃជាដើមគឺចំណាំ អវហារម្ភៃប្រាំចាំគ្នេរគ្នាន់
ឱបទុកខ្លះខ្នែងក្រែងមិនគ្រាន់ អវហាប្រាំជាន់បារាជិក ។
៥០- ម្យ៉ាងទៀតទ្រព្យសង្ឃក្នុងចំណែក កិបទុកមិនចែកឱ្យលោកភិក្ខុ
គ្រឿងយាវជីវិតកាលិក ទុកខួបល្ងាចព្រឹកម៉ៅតែឯង ។
ម្យ៉ាងទ្រព្យគេហែចូលវិហារ បាសកបូជាដល់គម្ដែង
គេវេរបាលីមានខ្លីវែង គេតែងនឹងថាសង្ឃស្ស ។
ប្រកាសប្រគេនជំនុំសង្ឃ ចំពោះគ្រប់អង្គថាទេមៈ
លោកសង្ឃសាធុគ្មានសល់ម្នាក់ សង្ឃរាជទុកដាក់មិនចែកចាយ ។
ខ្ញុំបាទតែងតាមខ្ញុំចេះចាំ អវហារម្ភៃប្រាំបែបបរិយាយ
នេះសុទ្ធតែសីលផ្លូវអន្ដរាយ លោកសង្ឃទាំងឡាយកុំប្រព្រឹត្ដ ។
ពីព្រោះឥន្រ្ទីយ៍ទាំង៦ លោកណាមិនព្រួយមិនប្រុងគិត
លោភោមោហោបាំងងឹត សិស្សមានគំនិតមិនហ៊ានថា ។
៥៥- សូមទានសន្ដោសសម្ដែងច្បាប់ ព្រះសង្ឃកុំចាប់ចងទោសា
ខ្លួនខ្ញុំសូមសុំបវារណា ប្រោសប្រាណមេត្ដាគ្រប់បណ្ដាសង្ឃ ។
ខ្ញុំមិនមានពោលពាក្យបង្កាច់ ខ្លាចសីលលោកដាច់ខ្ញុំតម្រង់
តម្រូវតែតាមច្បាប់ព្រះអង្គ ព្រះឱស្ឋត្រឹមត្រង់ត្រូវមាត្រា ។
កាលអង្គសម្ដេចព្រះចមភព បន្ទូលប្រារព្ធគ្រប់ប្រការ
ប្រកាសប្រាកដបទសិក្ខា ប្រញប្ដប្ដេជ្ញាមហាបរិស័ទ ។
ភិក្ខុភិក្ខុនីអស់អរហន្ដ អានន្ទមិនទាន់បានអរហត្ដ
ព្រះធម៌វិន័យកុំឱ្យបាត់ ប្រយត្នឱ្យគង់ប្រយោជន៍យូរ ។
ក្រោយនោះព្រះអង្គចូលនិព្វាន អរហន្ដហោះធ្យានមានជាគ្រូ
មិនមានអ្នកណាដាក់ទូ ទេសនាបង្ហូរពីព្រះឱស្ឋ ។
៦០- ព្រះអគ្គសាវ័កគ្រប់ព្រះអង្គ ព្រះទ័យស្រោចស្រង់ទ្រង់សន្ដោស
សម្ដែងធម៌អាថិមេត្ដាប្រោស បាបបុណ្យគុណទោសនិងសីលទាន ។
ឈ្វេងយល់ថាធម៌នឹងសូន្យស្ងាត់ អហន្ដអរហត្ដចូលនិព្វាន
សង្ឃសេក្ខបុគ្គលមិនទ្រង់ញាណ មិនមានអ្នកណាតែងទុក ។
ព្រះធម៌ប្រាំបីម៉ីនបួនពាន់ ស្រេចលើអានន្ទចាំទំនុក
ដំណែលព្រះអង្គដឹងគ្រប់មុខ ជង្រុកធម៌អាថិមហាអានន្ទ ។
ជាព្រះអនុជអាណិតសត្វ ក្រែងបាត់បិដកមិនគ្រប់គ្រាន់
ព្រះធម៌ប្រាំបីម៉ឺនបួនពាន់ គ្នេរគ្នាន់ខ្នះខ្នែងចាត់ចែងចារ ។
ចេះចប់អភិធម្មចាំរហូត វិន័យព្រះសូត្រ ៥ប្រការ
ប្រកាសអស់អង្គអរហន្ដា បិដកឯណាជាឫសគល់ ។
៦៥- បមត្ថព្រះសូត្រអានន្ទចាំ វិន័យទាំង៥ឧបាលីយល់
អរហន្ដទាំងអស់កើតរវល់ អំពល់អីពីរឿងធម៌អាថិ ។
ព្រះបាទអជាតៈសត្រូវ ជួយគិតតម្រូវព្រះសាសនា
សម្មតិឱ្យឈ្មោះហៅក្សត្រា ព្រោះព្រះមហាក្សត្រីយចូលគំនិត ។
និយាយឱ្យដឹងដើមកំណើត កកើតអក្ខរាចារស្លឹករឹត
បកប្រែបាលីសេចក្ដីពិត ពិនិត្យត្រឹមត្រូវតាមពុទ្ធដីកា ។
ទសជាតក៍ទាំង១០មានគ្រប់វត្ដ ប្រែត្រូវប្រាកដព្រះគាថា
ព្រះធម៌សូត្រមន្ដឬសូត្រដារ អ្នករៀនអក្ខរាពីរចំណែក ។
ចំណេះចំណាំចាំដោយខ្លួន ខ្លះរៀនមានក្បួនចាស់ចារចែក
ហ៊ានភ្នាល់ព្រោះអាងឃើញនិងភ្នែក កើតឈ្លោះប្រកែកប្រកួតខឹង ។
៧០- ប្រកាន់តែខាងខុសរហូត មិនរៀនមេសូត្រឱ្យចេះដឹង
អាងចេះតែ ក កា ប៉ុណ្ណឹង ខំប្រឹងចំអើតអួតខ្លួនត្រូវ ។
ក្ដៅណាស់ពីរឿងយោជាយ៉ោ ដំឡើងភ្នែកស្លោមុខក្រញូវ
ថាធ្លាប់យោនាពីខ្មោចឪ ឥឡូវយ៉ោណាមិនសុខចិត្ដ ។
អ្នកម្ខាងអាងស្រះតួប្រាំបី ឱ្យដឹងបាលីជាកម្រិត
ផ្សំតួមេសូត្រប្រឹងប្រែប្រឹត ព្រោះត្បិតឱ្យត្រឹមត្រូវមាត្រា ។
អ្នកបួសគ្រប់វត្ដគ្រប់នគរ ស ដាក់ជើង ល រាប់ស្លស្លា
បើ ស ជើង ម រាប់ ស្មស្មា អ្នកមានប្រាជ្ញាល្មមស្ដាប់បាន ។
កុំល្ងង់ទាល់ងាប់ធ្លាប់មិនដឹង បើខឹងខ្ញុំឃាត់ថាឱ្យខាន
ខ ដាក់ជើង ម ពីបូរាណ ក្មេងតូចប៉ុន្មានស្គាល់ ខ្មខ្មា ។
៧៥- ជាតិរាស្រ្ដចាស់ក្មេងកុំចិត្ដខ្មាំង គួរខ្មាសបារាំងអ្នករាជការ
ដើមហេតុអំពីព្រះករុណា ឱ្យសាងសាលាប្រែបាលី ។
ទ្រង់ចាំទំនៀមពីបូរាណ ហើយបានជំនុំព្រមកុង្សីយ៍
បំណាច់ធ្វើស្ដេចគ្រងផែនដី ទិសទាំងប្រាំបីរំពៃគ្រប់ ។
ព្រះកាយពលមិនរវល់រែក ព្រះទ័យរំលែកទាំងថ្ងៃយប់
ចូលទែនបន្ទំទីបន្ទប់ បន្ទូលមិនឈប់រាល់វេលា ។
មេត្ដាប្រោសប្រាណអ្នកមានសក្ដិ ប្រទានលុយកាក់គ្រប់ភ្នាក់ងារ
ទ្រង់ត្រួតស្រ្ដីស្នំស្រឹង្គារ ក្រែងគ្រុនរងារមិនបានសុខ ។
ព្រះទ័យមេត្ដាសព្វមនុស្សសត្វ សោយរាជសម្បត្ដិសម្បើមស្ដុក
ព្រះកាយប្រកបគង់ស្រណុក ព្រះទ័យវិតក្កជាធម្មតា ។
៨០- មួយព្រួយនឹងឱបព្រះនគរ ពីរព្រួយនឹងពព្រះសាសនា
បីត្រួសលោកសង្ឃកាន់សិក្ខា សង្រួមកិរិយាមិនបរិសុទ្ធ ។
នឿយណាស់ព្រះនេត្រព្រះកាណ៌ា ព្រះឱស្ឋត្រួតត្រាច្រើនបំផុត
ដាស់តឿនបំភ័យពួកកុលបុត្រ ឱ្យប្រុងលំអុតសង្រួមកាយ ។
បានចេញប្រកាសដាក់ប្រាកដ ប្រគេនគ្រប់វត្ដនោះជិតឆ្ងាយ
លោកសង្ឃមិនត្រូវស្រើបសប្បាយ អស់ល្បែងទាំងលាយគ្រប់ចំពូក ។
មិនត្រូវចំពោះស្ដាប់តន្រ្ដី កុំបីមើលរាំវានាំភ្លូក
កុំដើរភ្លើៗមើលអុំទូក អ្នកបួសធ្វើលោកមិនត្រូវការ ។
បើមានត្រូវកិច្ចដើរយប់ថ្ងៃ សង្ឃបងនិស្ស័យចាស់វស្សា
កុំដើរទឹមស្មាទៅណាៗ អ្នកចេះសិក្ខាគេទាស់ភ្នែក ។
៨៥- លោកនេនកុំសុំលុយចិនចាយ បិណ្ឌបាតតែបាយម្នាក់១វែក
គ្រឿងម្ហូបចំណីបាសកចែក កុំស្ពាយពុនរែកវាថោកឫក ។
របស់បាសកគេប្រគេន ប្រគល់លោកនេនបានលោកភិក្ខុ៍
ចិញ្ចឹមជីវិតនិងបាយទឹក បិណ្ឌបាតតែព្រឹកយប់សូត្ររៀន ។
លោកណាត្រឹមត្រូវមិនសូវខុស ស្ងៀមស្ងាត់ទៅចុះកុំអន់អៀន
លោកណាមិនចេះកុំវេះវៀន ពាក្យប្រៀនប្រដៅឱ្យផ្អើលភ្ញាក់ ។
ពីព្រោះព្រះអង្គបានផ្ដាំផ្ញើ វិន័យស្ថិតលើស្ដេចមហាចក្រ
ព្រះមហាចមពង្សទ្រង់ចំពាក់ ចំពោះធុរៈនឹងសាសនា ។
ពីត្រឹមនោះរៀងដរាបមក ដល់ស្រុកគោកធ្លកមានសាវតារ
ប៉ុន្មានរាជ្យហើយមិនដឹងថា ដល់មកករុណាយើងសព្វថ្ងៃ ។
៩០- ហេតុនេះលោកសង្ឃប្រុងពិនិត្យ សៀភៅស្លឹករឹតមានរាល់ដៃ
ផ្ទៀងមើលសិបផូកវិនិច្ឆ័យ បើនៅសង្ស័យឱ្យសិក្សា ។
លោកសង្ឃចាស់ខ្ចីគប្បីស្ដាប់ ឈ្មោះច្បាប់គន្លងព្រះពុទ្ធដីកា
បង្គំថ្វាយដល់ព្រះករុណា សូមទ្រង់មេត្ដាជ្រាបព្រះទ័យ ។
ក្រែងជួបប្រទះពាក្យឆ្គាំឆ្គង ពុំត្រូវទំនងក្រិត្យវិន័យ
សូមទានសន្ដោសអត់ទោសពៃ ក្រួញក្រាបសិរសីក្រោមព្រះបាទ ។
ព្រះសង្ឃទាំងអស់ទោះតូចធំ អភ័យទោសខ្ញុំសូមអនុញ្ញាត
ពាក្យខ្ញុំមិនមានពោលប្រមាថ សង្ឃជាល្អស្អាតខ្ញុំមិនថា ។
ខ្ញុំពោលតែលោកធ្វើអាក្រក់ បើខ្ញុំកុហកខូចមុសា
ហេតុនោះខ្ញុំសូមបវារណា និដ្ឋិតាសង្ខេបតែប៉ុណ្ណោះ ។
៩៥- ក្មេងណាប្រាថ្នាបួសធ្វើសង្ឃ ឱ្យស្វែងតម្រង់រៀនតម្រិះ
ឱ្យមើលតម្រាប់លោកអ្នកចេះ កុំដេកតែអេះតិះដៀលគ្នា ។
អ្នកម្ដាយឪពុកឱ្យឈ្មោះអ៊ូ ពូជពង្សអម្បូរខ្មែរអ្នកជា
អាពុកឈ្មោះ អ៊ុក មានសក្ដិងារ ចៅពញាធម្មធារាធ្វើមេស្រុក ។
ក្នុងខែត្រភ្នំពេញឃុំកំបូល ជាប់ផៅត្រកូលម្ចាស់អង្គ ប៉ុក
អាពុកអ្នកម្ដាយឈ្មោះពញា ម៉ុក គាត់ធ្វើមេស្រុកឃុំស្ពានថ្ម ។
អ្នកម្តាយអាពុកបងប្អូនជិត ជីទួតមួយពិតពូជចិត្តល្អ
ដូនតាផ្សំផ្គុំជាតំណ បង្កកើតខ្ញុំទូលបង្គំ ។
បង្កើតពីដើមគំនិត ភ័យភិតខ្លាចបាបចង់បានបុណ្យ
បានបែកចែងច្បាប់ប្រាប់មហាជន បួនច្បាប់ពីមុនជូនរាជការ ។
១០០- បោះពុម្ពសៀវភៅចែកសព្វសាយ បណ្ណាល័យចាត់ថ្វាយព្រះករុណា
មិនបានថ្វាយផ្ទាល់ដល់ហត្ថា សូមទ្រង់មេត្ដាប្រោសប្រណី ។
ឱនកាយប្រណម្យសូមអនុញ្ញាត ក្រាបក្រោមព្រះបាទព្រះបារមី
ចែងច្បាប់បរមត្ថអត្ថបាលី សេចក្ដីចែងចប់ម៉្លេះហើយហោង ។៚
No comments:
Post a Comment