Saturday, September 21, 2013

នីតិវិធី​នៃ​ការចុះសំបុត្រ​អាពាហ៍ពិពាហ៍

ដោយ សេង ឌីណា
នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​​គួច គន្ធារ៉ា លោក​ជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តី​ក្រសួង​កិច្ចការនារី បាន​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ទៅចុះ​សំបុត្រ​អាពាហ៍ពិពាហ៍ ដើម្បី​ឲ្យ​ចំណង​អាពាហ៍ពិពាហ៍​មាន​សុពលភាព​ត្រឹមត្រូវ​ទៅតាម​ផ្លូវច្បាប់។ សេង ឌីណា សូមលើក​យក​នីតិវិធី នៃ​ការ​ចុះសំបុត្រ​អាពាហ៍ពិពាហ៍​នេះ មក​ជម្រាបជូនលោក-អ្នកស្តាប់ ដោយ​មាន​ការ​ពន្យល់​ពី​សំណាក់​លោក ខាត់ ណារិទ្ធ ចៅសង្កាត់​ទន្លេបាសាក់។
​លោក​ជំទាវ​រដ្ឋមន្រ្តី​ក្រសួង​កិច្ចការ​នារី ​ធ្លាប់​បាន​ថ្លែង​ថា ការរៀបអាពាហ៍ពិពាហ៍​ភាគច្រើន នៅ​កម្ពុជា ជាពិសេស នៅតាម​ជនបទ បាន​ធ្វើ​ទៅ​ដោយ​គ្រាន់តែ​មាន​រៀបចំពិធី​តាមទំនៀមទម្លាប់​ប្រពៃណី​​ តែប៉ុណ្ណោះ ប៉ុន្តែ មិនបាន​​ទៅ​ចុះ​សំបុត្រអាពាហ៍ពិពាហ៍ ត្រឹមត្រូវ​តាម​ផ្លូវច្បាប់​នោះទេ។
ចំណង​អាពាហ៍ពិពាហ៍ ដែល​មាន​ត្រឹមតែ​ពិធី​រៀបការ​តាមប្រពៃណី ដោយ​គ្មាន​ការ​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍​បែបនេះ​ មិនមាន​សុពលភាព​តាមផ្លូវច្បាប់​នោះទេ មានន័យថា បើ​ទោះជា​គូស្វាមី​ភរិយា​នេះ រស់​នៅ​ជាមួយ​គ្នា ដោយ​មាន​ការទទួលស្គាល់​ពី​សង្គម​ថា ជា​ប្តី-ប្រពន្ធ​រៀបការ​ពេញមុខពេញមាត់​ហើយ​ក៏ដោយ ក៏ប៉ុន្តែ តាមផ្លូវច្បាប់ អ្នកទាំងពីរ​រស់នៅ​ដោយ​គ្មាន​ចំណង​អាពាហ៍ពិពាហ៍​​នោះទេ។
ចំណង​ អាពាហ៍ពិពាហ៍បែបនេះ អាច​នឹង​បង្ក​ជា​បញ្ហា​ស្មុគស្មាញ ជាពិសេស នៅពេល​មាន​ការ​លែងលះ ឬ​នៅពេល​ដែល​ភាគី​ណាមួយ ទៅ​លបលួច​មាន​​​ប្តី ឬ​ប្រពន្ធ​ផ្សេង។ ហេតុដូច្នេះ ហើយ​បាន​ជា​លោកជំទាវ​អ៊ឹង កន្ថាផាវី បាន​អំពាវនាវ​ឲ្យ​គូស្វាមី​ភរិយា ត្រូវ​នាំ​គ្នា​ទៅចុះសំបុត្រ​អាពាហ៍ពិពាហ៍​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ ផ្លូវច្បាប់។
សំណួរ​សួរថា តើ​ការចុះសំបុត្រ​អាពាហ៍ពិពាហ៍​​ត្រូវ​ធ្វើ​ឡើង ដោយ​គោរព​ទៅតាម​នីតិវិធី​អ្វី​ខ្លះ?
យោង​តាម​លោក ខាត់ ណារិទ្ធ ចៅសង្កាត់​ទន្លេបាសាក់ នីតិវិធី​នៃ​​ការ​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍ គឺ​មាន​ជា​លំដាប់​លំដោយ​ដូចតទៅ៖
អនាគត ​កូនកម្លោះ ត្រូវ​ដាក់ពាក្យ​សុំ​ទៅ​ឃុំ-សង្កាត់ ដែល​ខ្លួន​រស់​នៅ ដើម្បី​ឲ្យ​មេឃុំ-ចៅសង្កាត់ ចេញ​សេចក្តី​បញ្ជាក់​ថា ខ្លួន​ពិត​ជា​​មិនមាន​ជាប់ចំណង​អាពាហ៍ពិពាហ៍​ចាស់ណាមួយ​មែន (នៅលីវ ឬ​ពោះម៉ាយ)។ ប្រសិន​បើ​ជាពោះម៉ាយ​ដោយ​ការលែងលះ ត្រូវ​មាន​ដីកា​តុលាការ អំពី​ការ​លែងលះ។ ប្រសិន​បើ​ជា​ពោះម៉ាយ​ ដោយ​ប្រពន្ធ​ស្លាប់ ត្រូវ​មាន​លិខិត​មរណភាព​របស់​សពប្រពន្ធ។
​ក្រោយ​ពី​បាន​លិខិត​បញ្ជាក់ ​ពី​មេឃុំ-ចៅសង្កាត់​រួចហើយ ភាគី​ខាង​ប្រុស ត្រូវ​យក​លិខិត​នេះ ព្រមទាំង​សំណុំបែបបទ​មួយទៀត បំពេញ​ដោយ​ភាគីខាងស្រី ដាក់ជូន​ទៅសាលា​​ឃុំ-សង្កាត់​ខាងស្រី។ មន្រ្តី​អត្រានុកូលដ្ឋាន នៅឃុំ-សង្កាត់​ខាង​ស្រី ជា​អ្នក​ចេញ​សេចក្តី​ប្រកាស​​ជូនដំណឹង​អាពាហ៍ពិពាហ៍ ដើម្បី​យក​ទៅបិទ នៅផ្ទះខាងស្រី ហើយ​សេចក្តី​ចម្លង​មួយទៀត យក​ទៅបិទ​នៅផ្ទះខាង​ប្រុស។
ក្នុងរយៈពេល ១០ថ្ងៃ ប្រសិន​បើ​មិនមាន​ការតវ៉ាជំទាស់​ណាមួយ​ទេ ការធ្វើ​ពិធី​អាពាហ៍ពិពាហ៍​តាម​ទំនៀមទម្លាប់​ប្រពៃណី​អាច​រៀបចំធ្វើ​ទៅបាន។
ក្រោយ ​ពិធីអាពាហ៍ពិពាហ៍នេះ (យ៉ាងយូរ​ ១ខែ) គូស្វាមី ភរិយាថ្មីថ្មោង​នេះ ត្រូវ​ត្រឡប់​​ទៅ​សាលាឃុំ-សង្កាត់ ខាងស្រីវិញ ដើម្បី​ផ្តិត​មេដៃ ក្នុង​សៀវភៅ​អត្រានុកូលដ្ឋាន ហើយ​មេឃុំ-ចៅសង្កាត់ ចេញ​សំបុត្រ​អាពាហ៍ពិពាហ៍​ជាផ្លូវការ​ជូន។
គួរ​បញ្ជាក់ថា នៅ​ក្នុង​ការចុះ​សំបុត្រ​អាពាហ៍ពិពាហ៍នេះ ភាគី​ទាំងពីរ​ត្រូវមាន​សាក្សី យ៉ាងតិច ២រូប (ម្នាក់​សម្រាប់​ខាងស្រី និង​ម្នាក់​សម្រាប់​ខាងប្រុស)។ សាក្សី​នេះ អាច​ជា​ឱពុក​ម្តាយ​ក៏បាន ជា​សាច់ញាតិ ឬ​មិត្តភក្តិ​ណាមួយ​ក៏បាន (មានវ័យគ្រប់ការ)។
ចំពោះ​គូស្វាមី ភរិយា ដែល​បាន​រៀបការ​កន្លងមក ដោយ​មិនបាន​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍ (ជាពិសេស អ្នក​រៀបការ​ក្នុង​របប​ខ្មែរក្រហម) អាច​ទៅសុំ​លិខិត​បញ្ជាក់អាពាហ៍ពិពាហ៍ ពី​សាលាឃុំ-សង្កាត់ ដែល​ខ្លួនរស់នៅ។
ការដាក់ពាក្យសុំ​នេះ មិនទាមទារ​ឲ្យ​មាន​នីតិវិធី​ប្រកាស​ផ្សាយ​ជាសាធារណៈ ដូច​ការរៀបការ​ថ្មីទេ ប៉ុន្តែ ត្រូវមាន​សាក្សី យ៉ាងតិច ២រូប​ ដែរ៕

អំពី​បែបបទ​នៃ​ការ​សុំ​ចុះ​សៀវភៅ​អត្រានូកូលដ្ឋាន​កំណើត (សំបុត្រកំណើត)

 សេង ឌីណា

ដោយ សេង ឌីណា
នៅក្នុងនាទីយល់ដឹង​អំពី​ច្បាប់​របស់​យើង នៅថ្ងៃ​នេះ សេង ឌីណា​ សូម​ធ្វើការ​ពន្យល់​ អំពី​បែបបទ​នៃ​ការ​ចុះសៀវភៅ​កំណើតរបស់​កូន។

អត្រានុកូលដ្ឋាន គឺជា​ចំណងរួម​ភ្ជាប់​សញ្ជាតិ​ទៅនឹង​រដ្ឋ និង​ស្ថានភាព​ជាក់ស្តែង ដែល​ពលរដ្ឋម្នាក់ៗមាន នៅ​ក្នុង​ត្រកូល​គ្រួសារ​ខ្លួន ក្នុង​សង្គមជាតិ និង​ដែល​បង្កើត​ឲ្យ​ជននោះ មាន​សិទ្ធិ និង​ករណីយកិច្ច។ ការចុះសៀវភៅអត្រានុកូលដ្ឋាន ​គឺ​ជាកាតព្វកិច្ច ដែល​ពលរដ្ឋ​ខ្មែរគ្រប់​ត្រូវ​តែ​បំពេញ (មាត្រា ២ និង មាត្រា ៣ នៃ​អនុក្រឹត្យ​ ស្តីពី​អត្រានុកូលដ្ឋាន ឆ្នាំ​២០០០)។
សំណួរ-នៅ​ពេល​ដែល​មាន​ទារក​ទើប​នឹងកើត តើ​ឪពុក​ម្តាយ​ត្រូវ​ទៅ​ចុះសំបុត្រ​កំណើត​នៅ​កន្លែងណា ហើយ​ត្រូវ​ចុះ​នៅ​ក្នុងរយៈពេល​ប៉ុន្មាន​ថ្ងៃ?
 
នៅ​ពេល​ដែល​មាន​ទារក​កើត ឪពុក ឬ​ម្តាយ​របស់​ទារក (ជាទូទៅ គឺ​ឪពុក) ត្រូវ​ទៅ​រាយការណ៍​ចុះសំបុត្រ​កំណើត នៅ​សាលាឃុំ ឬ​សង្កាត់ នៃ​លំនៅដ្ឋាន​អចិន្រ្តៃយ៍​របស់​ខ្លួន។ ក្នុងករណី​ឪពុក និង​ម្តាយ​មាន​ធុរៈ​ទៅ​មិនបាន ត្រូវ​ពឹងពាក់​សាច់ញាតិ ឬ​ក៏​អ្នក​ជិតខាង​ឲ្យ​ទៅ​ជំនួស​បាន ក៏ប៉ុន្តែ សាច់ញាតិ និង​អ្នកជិតខាង​នោះ ត្រូវតែ​ជា​អ្នក ដែល​បាន​ឃើញ និង​បាន​ដឹងឮផ្ទាល់​ ពី​ការ​កើត​របស់​ទារក​នេះ។

ការចុះសំបុត្រ​កំណើត​នេះ ក្នុងរយៈពេល​យ៉ាងយូរ​បំផុត ៣០ថ្ងៃ គិត​ចាប់ពីថ្ងៃ ដែល​ទារក​កើត។

យោងតាម​សេចក្តីណែនាំ​របស់​ក្រសួង​មហាផ្ទៃ (ស.ណ.ន ១៨ ឧសភា ២០០៧) ការចុះសៀវភៅកំណើត​ត្រូវ​នាំ​ទៅ​ជាមួយ​នូវ​លិខិត​ស្នាម​មួយចំនួន៖
  • លិខិត​បញ្ជាក់ទទួលស្គាល់​កំណើត​របស់​ទារក ចេញដោយ​មន្ទីរពេទ្យ (ប្រសិនបើ​ទារក​កើតនៅ​មន្ទីរពេទ្យ) ឬ
  • លិខិត​បញ្ជាក់​ទទួល​ស្គាល់​កំណើត ចេញដោយ​មេភូមិ (បើ​ទារក​កើតនៅ​ផ្ទះ)
  • ប្រសិនបើ​មាន ត្រូវ​យក​ទៅ​ជាមួយ​ផងដែរ នូវ​ឯកសារ​មួយចំនួនទៀត ដូចជា សៀវភៅគ្រួសារ​ ដែល​មាន​ឈ្មោះ​ឪពុក​ម្តាយ​របស់​ទារក, សេចក្តីចម្លង​សំបុត្រ​កំណើត​របស់​ឪពុកម្តាយ, សេចក្តីចម្លង​សំបុត្រ​អាពាហ៍ពិពាហ៍​របស់​ឪពុកម្តាយ, អត្តសញ្ញាណប័ណ្ណ​​របស់​ឪពុកម្តាយ។
  • ក្នុងករណី​ឪពុក​ម្តាយ​មិន​បាន​ទៅ​ចុះសៀវភៅ​កំណើត​​ដោយ​ផ្ទាល់​ខ្លួនឯង ហើយ​ពឹងពាក់​សាច់ញាតិ ឬ​អ្នក​ជិតខាង​ឲ្យ​ទៅ​​ជំនួស ឪពុក​ម្តាយ ត្រូវ​ធ្វើ​លិខិត​បញ្ជាក់​មួយ​​ទៀត ដោយ​មាន​​បញ្ជាក់​ច្បាស់លាស់ ​​ពី​នាមត្រកូល នាមខ្លួន និង​ថ្ងៃខែឆ្នាំ​កំណើត​របស់​ទារក​។
បើសិន​ជា​បាន​មក​ចុះ​សំបុត្រ​កំណើត​កូន ក្នុង​រយៈពេល​កំណត់ ៣០ថ្ងៃ​ ហើយ​មាន​ឯកសារ​គ្រប់គ្រាន់​​ដូច​ខាង​លើ​នេះ មេឃុំ ឬ​ចៅសង្កាត់ ដែល​ជា​មន្រ្តី​អត្រានុកូលដ្ឋាន​ ត្រូវ​ចេញ​សំបុត្រ​កំណើត​ច្បាប់​ដើម​មួយសន្លឹក​ឲ្យ​ទៅ​ឪពុក​ម្តាយ។ ​សំបុត្រ​កំណើត​ច្បាប់ដើម​នេះ ត្រូវ​ចេញ​ឲ្យ​ដោយ​ឥតគិត​ថ្លៃ។
 
សំណួរ-​ក្នុងករណី​​ខកខាន​មិនបាន​ទៅ​ចុះ​សំបុត្រ​កំណើត ក្នុងរយៈពេល​​កំណត់ ៣០ថ្ងៃ តើត្រូវ​ធ្វើ​ដូចម្តេច?
 
បើសិន​ជា​កូន​កើត​មក​ មិន​ទៅ​ចុះ​សំបុត្រ​​កំណើត ​ទុក​ឲ្យ​ហួស ៣០​ថ្ងៃ​ ការចុះ​សំបុត្រ​កំណើត នៅតែ​អាច​ធ្វើ​បាន ប៉ុន្តែ ត្រូវ​បាន​សំណុំបែបបទ​ច្រើន​ជាង​​​ការ​ទៅចុះ​សំបុត្រ​កំណើត ក្នុង​រយៈពេល​កំណត់ ហើយ​ត្រូវ​មាន​ការ​បង់ថ្លៃ។

ការសុំចុះសំបុត្រ​កំណើត ហួស​ពី ៣០ថ្ងៃ ក្រោយ​ពី​ទារក​កើត គឺ​ត្រូវ​ធ្វើ​ទៅតាម​នីតិវិធី ដែល​គេ​ហៅថា “ការប្តឹងសុំចុះសៀវភៅ​អត្រា​នុកូលដ្ឋាន” ប៉ុន្តែ ធ្វើ​នៅ​សាលាឃុំ​សង្កាត់​ដែល​ឪពុកម្តាយ​រស់នៅ​ដដែល ដោយ​មិន​ចាំបាច់​ត្រូវ​ទៅ​ដល់​ស្រុកខណ្ឌ ឬ​ក៏​ខេត្ត​ក្រុង​ទេ។

ក្នុងការ​ប្តឹង​សុំចុះ​សំបុត្រ​កំណើត​នេះ ឪពុក ឬ​ម្តាយ​របស់​ទារក​ត្រូវ​មាន​សំណុំឯកសារ ដូចករណី​ចុះ​សំបុត្រ​កំណើត​ក្នុងរយៈពេល​កំណត់ ៣០ថ្ងៃ​ដែរ ប៉ុន្តែ ត្រូវ​​នាំទៅ​ជាមួយ​ នូវ​សាក្សី​ ២រូប ដែល​ជា​នីតិជន ហើយ​ត្រូវ​បំពេញ​ពាក្យ​ប្តឹង​សុំ​ចុះ​​សំបុត្រ​កំណើត។ ពាក្យ​ប្តឹង​សុំ​ចុះសំបុត្រ​កំណើត​នេះ​ត្រូវ​​​បិទតែមប្រិ៍ ថ្លៃ ១ពាន់​រៀល សម្រាប់​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ខេត្ត​មណ្ឌលគិរី រតនគិរី ស្ទឹងត្រែង ព្រះវិហារ និង​ឧត្តរមានជ័យ។ សម្រាប់​អ្នក​នៅ​ខេត្ត​ផ្សេង​ក្រៅពីនេះ ត្រូវ​បិទតែមប្រិ៍ ថ្លៃ ៤ពាន់​រៀល។ ការទិញតែមប្រិ៍​នេះ គឺ​ជំនួស​ឲ្យ​ការ​បង់​លុយផ្ទាល់ មានន័យថា អ្នក​សុំ​មិន​តម្រូវ​ឲ្យ​បង់​លុយ​អ្វី​បន្ថែម​ពីលើ​នេះ​ទៀតទេ។

និយាយ​សរុប​ជារួម​មកវិញ ប្រសិន​បើ​ទៅចុះសំបុត្រ​កំណើត​ទាន់​ពេល គឺ​មិនហួស​ពី ៣០ថ្ងៃ ក្រោយ​ពី​ទារក​កើត សំណុំរបែបបទ​មាន​លក្ខណៈ​ងាយស្រួល​ជាង ហើយ​សំបុត្រ​កំណើត​ត្រូវ​ចេញ​ឲ្យ​ដោយ​ឥត​គិតថ្លៃ។ ប៉ុ​ន្តែ បើ​ទុក​ឲ្យ​ហួស ៣០ថ្ងៃ បាន​ទៅ​ចុះ គឺ​ត្រូវ​បំពេញ​សំណុំបែបបទ​ច្រើន​ជាង ហើយ​ត្រូវ​មាន​បង់​ថ្លៃ តាមរយៈ​ការ​ទិញតែមប្រិ៍។
 
សំណួរ-ចំពោះ​អ្នក​ដែល​បាន​កើត​តាំង​ពី​ក្នុង​សម័យ​ខ្មែរក្រហម ឬ​ក្រោយ​សម័យ​ខ្មែរក្រហម ប៉ុន្តែ មិនទាន់​មាន​ការ​រៀបចំ​សៀវភៅ​អត្រានុកូលដ្ឋាន​ឡើងវិញ​ត្រឹមត្រូវ។ តើ​ត្រូវ​ធ្វើ​ដូចម្តេច ដើម្បី​អាច​ចុះ​សំបុត្រ​កំណើត​បាន?
 
អ្នក​ដែល​បាន​កើត​មុន​​សម័យ​ខ្មែរក្រហម​ក៏ដោយ ក្នុង​សម័យ​ខ្មែរក្រហម​ក៏ដោយ ក្រោយ​សម័យ​ខ្មែរក្រហម​ក៏ដោយ ឲ្យ​តែ​កើត​មុន​​​ពេល​មាន​អនុក្រឹត្យ ស្តីពី​អត្រានុកូលដ្ឋាន មានន័យថា កើតមុន​ថ្ងៃ​ទី២៩ ធ្នូ ឆ្នាំ​២០០០ អនុក្រឹត្យ​នេះ​ទុក​លទ្ធភាព​ឲ្យ​មាន​ការ​ចុះ​សំបុត្រ​បញ្ជាក់​កំណើត ដោយ​ឥត​គិត​ថ្លៃ ក៏ប៉ុន្តែ ត្រូវ​ធ្វើ​ឲ្យ​បាន​មុន​ថ្ងៃ​ទី៣១ សីហា ឆ្នាំ​២០០៥ មានន័យថា មក​ទល់​នឹង​ពេល​ឥឡូវ​នេះ ការ​ចុះសំបុត្រ​បញ្ជាក់​កំណើត​ដោយ​ឥតគិត​ថ្លៃ​នេះ ត្រូវ​ហួស​ពេល​ធ្វើ​ហើយ។

អ្នក​ដែល​មិន​បាន​ទៅ​សុំ​ចុះ​សំបុត្រ​បញ្ជាក់​កំណើត មុន​ថ្ងៃ​ទី៣១ សីហា ឆ្នាំ​២០០៥ នៅ​តែ​អាច​ទៅ​សុំ​ចុះ​សំបុត្រ​កំណើត​បាន​ដដែល នៅ​សាលា​ឃុំ សង្កាត់ ដែល​ខ្លួន​រស់នៅ ដោយ​ត្រូវ​ធ្វើ​ទៅតាម​នីតិវិធី “ប្តឹងសុំ​ចុះ​សំបុត្រ​កំណើត” ដូច​ករណី ចុះសំបុត្រ​កំណើត​ហួស​រយៈពេល ៣០ថ្ងៃ​​ដែរ មានន័យថា ត្រូវ​មាន​​សាក្សី​ជា​នីតិជន ២​រូប ទៅ​ជាមួយ ហើយ​ត្រូវ​បង់លុយ តាមរយៈ​ការ​ទិញ​តែមប្រិ៍ គឺ ១ពាន់​រៀល សម្រាប់​អ្នក​នៅ​រតនគិរី មណ្ឌលគិរី ស្ទឹងត្រែង ព្រះវិហារ និង​ឧត្តរមានជ័យ ហើយ ៤ពាន់រៀល សម្រាប់​អ្នក​នៅ​ខេត្ត​ក្រុង​ក្រៅពីនេះ។

សំណួរ-ក្នុងករណី​ទារក ដែល​កើត​នៅ​ឯ​បរទេស តើ​ត្រូវ​ទៅ​ចុះ​សំបុត្រ​កំណើត​នៅ​កន្លែងណា?
 
ក្នុងករណី​ទារក​​កើត​នៅ​បរទេស ពី​ឪពុក ឬ​ម្តាយ​ជា​ពលរដ្ឋ​ខ្មែរ ហើយ​រស់នៅ​ដោយ​ស្របច្បាប់​នៅ​បរទេស ឪពុក ម្តាយ​របស់​ទារក​នេះ អាច​ទៅ​សុំ​ចុះ​សំបុត្រ​កំណើត​កូន នៅ​អាជ្ញាធរ​អត្រានុកូលដ្ឋាន​របស់​ប្រទេស​ដែល​ខ្លួន​រស់នៅ​នោះ​បាន ទៅតាម​បញ្ញត្តិ​ច្បាប់​របស់​ប្រទេស​នោះ។

បន្ទាប់​មក​ទៀត គាត់​អាច​មាន​លទ្ធភាព​ពីរ៖

ឬមួយ គាត់​ទៅ​សុំ​ចុះ​សំបុត្រ​កំណើត នៅ​ឯស្ថានទូត ឬ​ស្ថាន​កុងស៊ុល​​របស់​កម្ពុជា ដែល​ប្រចាំ​នៅ​ក្នុង​ប្រទេស ដែល​គាត់​រស់នៅ​នោះ។ ក្នុងករណី​នេះ ស្ថានទូត ឬ​ស្ថានកុងស៊ុល នឹង​ចេញ​សំបុត្រ​កំណើត​ច្បាប់ដើម ដែល​អាច​យក​មក​ប្រើប្រាស់​ជាផ្លូវការ​បាន ដូច​សំបុត្រ​កំណើត ដែល​ចេញដោយ​មេឃុំ ចៅសង្កាត់ នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែរ។

ឬមួយទៀត ឪពុក ម្តាយ​ មិនចាំបាច់​ទៅ​សុំចុះសំបុត្រ​កំណើត នៅ​ស្ថានទូត ឬ​ស្ថានកុងស៊ុល​កម្ពុជា​ក៏​បាន​ដែរ។ ក៏ប៉ុន្តែ នៅ​ពេល​គាត់​វិលត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ គាត់​ត្រូវ​យក​សំបុត្រ​កំណើត ដែល​ចេញដោយ​អាជ្ញាធរ​​បរទេស ទៅបង្ហាញ​មេឃុំ ឬ​ចៅសង្កាត់ នៃ​ទីលំនៅ​ថ្មី​របស់​គាត់ ដើម្បី​សុំ​សំបុត្រ​កំណើតថ្មី។
 
សំណួរ-និយាយ​ពីនាមត្រកូល​របស់​ទារកវិញ។ តើ​ច្បាប់​មាន​ចែង​កំណត់​ អំពី​ការជ្រើសរើស​នាមត្រកូល​របស់​កូន​ដែរ ឬ​ក៏​អាច​ដាក់​ត្រកូលអ្វី​ក៏​បាន តាម​តែ​ការ​កំណត់​របស់​ឪពុកម្តាយ?
 
យោងតាម​អនុក្រឹត្យ​ ស្តីពី​អត្រានុកូលដ្ឋាន (មាត្រា ១៨) ការ​កំណត់​នាមត្រកូល​របស់​កូន អាច​ធ្វើឡើង​បាន​ ៣យ៉ាង៖
  • អាច​យក​ត្រកូល​ ដែល​ក្រុមគ្រួសារ​កំណត់​យក​តាំង​ពី​ដូនតា​យូរលង់​មក​ហើយ​ក៏បាន
  • អាច​យក​ឈ្មោះ​ជីតាខាង​ឪពុក​មក​ដាក់​ជា​នាម​ត្រកូល​ក៏​បាន
  • ឬ​ក៏​អាច​យក​ឈ្មោះ​របស់​ឪពុក មក​ដាក់​ជា​នាម​ត្រកូល​ក៏បាន​
ចំពោះ​ឈ្មោះ​របស់​ទារក​វិញ (នាមខ្លួន) គឺ​ឪពុក ម្តាយ ឬ​អាណាព្យាបាល​ជា​អ្នក​ដាក់​ឲ្យ។ ការកំណត់​ឈ្មោះ និង​នាមត្រកូល​​របស់​ទារកនេះ គឺ​ត្រូវ​ធ្វើឡើង​ តាំងពី​ពេល​ចុះ​សំបុត្រ​កំណើត។ មែនទែនទៅ ឪពុកម្តាយ​ត្រូវ​រក​ឈ្មោះ​​ដាក់ឲ្យ​កូន តាំង​ពី​មុន​ចុះ​សំបុត្រ​កំណើត​ម៉្លេះ ព្រោះ​ បើ​កើត​នៅ​មន្ទីរពេទ្យ លិខិត​បញ្ជាក់​ទទួលស្គាល់​កំណើត​ទារក​របស់​មន្ទីរពេទ្យ​ក៏​ត្រូវ​មាន​កំណត់​ នាមត្រកូល និង​នាមខ្លួន​ទារក។ បើ​កើត​នៅ​ផ្ទះ លិខិត​បញ្ជាក់​ទទួលស្គាល់​កំណើត​ទារក​ ដែល​ចេញដោយ​មេភូមិ ក៏​ត្រូវ​មាន​ដាក់​នាមត្រកូល និង​នាមខ្លួន​ទារក​ដែរ៕

ទស្សនាសម្រស់ភ្នំភ្លើង ដ៏ស្រស់ស្អាត និង ចំណាស់បំផុត ដែលមានអាយុកាល ១៣៥,០០០ឆ្នាំ

ភ្នំតារ៉ាណាគី គឺជាភ្នំភ្លើងធម្មជាតិមួយ ដ៏ស្រស់ស្អាត សម្បូរទៅដោយទេសភាពដ៏ទាក់ទាញ
ជាច្រើន ដែលកំពស់ខ្ពស់ដល់ទៅ ២,៥១៨ម៉ែត្រ  មានទីតាំងស្ថិតនៅក្នុងភាគខាងជើងកោះ
ប្រទេសញូសាឡែន។135,000 years ago
ភ្នំតារ៉ាណាគី គឺជាភ្នំភ្លើងដ៏ចំណាស់មួយដែលមានអាយុកាល ១៣៥,០០០ឆ្នាំ។ ភ្នំនេះ គឺជា
កន្លែងមណ្ឈមណ្ឌល នៃឧទ្យានជាតិ Egmont ដែលជាកន្លែងកំសាន្តមួយ  ដ៏ស្រស់ត្រកាល
មានដើមឈើពណ៌បៃតងខ្ចីខៀវស្រងាត់ ដុះជារង្វង់មូល  ខណ្ឌចែកបន្ទាប់ព្រំដែនរវាងភ្នំពីរ
ដែលអាចឱ្យភ្ញៀវទេសចរ មើលឃើញនូវទិដ្ឋភាព ដ៏ស្រស់ស្អាត និង ប្លែកៗ ជាច្រើន នៅជុំ
វិញតំបន់នេះ៕
សូមទស្សនា រូបភាព ខាងក្រោម!!!

អាថ៌កំបាំង កោះសំពៅមាស ដ៏ចម្លែក ផុសនៅកណ្តាលទន្លេ ដ៏ស្រស់ស្អាត

​សួន​កោះ​សំពៅ​មាស​ស្ថិត​នៅ​កណ្ដាលស្ទឹង​ ពោធិសាត់ នៅ​មុខ​មន្ទីរពេទ្យ​ពោធិសាត់ ចម្ងាយ​១​
គីឡូម៉ែត្រ​ពី​ស្ពានថ្ម​ទីមួយ​  នៅក្នុងខេត្តពោធិសាត់។ ទោះបីជា​ដំណើរការ​នៃ​ការអភិវឌ្ឍ​ន៍ឡើង​
សួន របស់​ខេត្ត​សម្រាប់​ភ្ញៀវទេសចរ និង​អ្នក​រស់នៅ​ក្នុង​តំបន់ គឺ​បាន​បង្កើត​នូវ​រូបចម្លាក់​វិចិត្រៗ
​ដែល​បង្ហាញ​ពី​រូបភាព​ក្នុង​វប្បធម៌ ​ខ្មែរ​។

​ឈ្មោះ​កោះ​សំពៅ​មាស​ មាន​មកពី​ក្នុង​រឿងព្រេង​បុរាណ​មួយ​ដែល​ទាក់ទង​នឹង​ សំពៅដែល​ត្រូវ
បាន​គេ​និយាយថា ​បាន​ក្លាយជា​គោក និង ​ជាប់​កឿង​បាត​ស្ទឹង  ដែលមាន​អ្នករស់នៅ​ក្នុង​តំបន់
​រាប់រយ​នាក់ សំពៅ​នៅតែ​នៅ​ទី​នេះ​ហើយ​បាន​ក្លាយជា​កោះ​តូច​មួយហើយ​សព្វថ្ងៃ​នេះ​ត្រូវបាន​
គេ​ហៅថា "​កោះ​សំពៅ​មាស​" ដើម្បី​ជា​ការចងចាំ​រឿងព្រេង​បុរាណ​។​
បច្ចុប្បន្ន កោះសំពៅមាសនេះ បានប្រែក្លាយទៅតំបន់ទេសចរណ៍ដ៏អាថ៌កំបាំង និង ទាក់ទាញ
បំផុត សំរាប់ភ្ញៀវទេសចរជាតិ និង អន្តរជាតិ មកទស្សនា ជារៀងរាល់ថ្ងៃ៕

តំបន់ទេសចរណ៍ ដ៏រ៉ូម៉ែនទិច និង ស្រស់ស្អាតបំផុត សំរាប់ គូស្នេហ៍ រៀបអាពាហ៍ពិពាហ៍

ការរៀបអាពាហ៍ពិពាហ៍  គឺជារឿងមួយដ៏សំខាន់ និង ជាសុភមង្គលមួយជីវិតរបស់អ្នក ដូច្នេះ
អ្នកត្រូវចេះ ជ្រើសរើសយកទីតាំងណា ដ៏រ៉ូម៉ែនទិចបំផុត សំរាប់គូស្នេហ៍ ឬ មនុស្សដែលអ្នក
ស្រលាញ់ ដើម្បីបង្កើតនូវអនុស្សាវរីយ៍  ដ៏ផ្អែមល្ហែម និង ផ្តិតយកនូវទិដ្ឋភាពដ៏ល្អៗ  ជាមួយ
គ្នាឱ្យបានច្រើន។ ខាងក្រោមគឺជា  ទីតាំងតំបន់ទេសចរណ៍  ដ៏រ៉ូម៉ែនទិច កក់ក្តៅប និង ផ្អែម
ល្ហែមបំផុត សំគូស្នេហ៍។

១/ វិមានបុរាណប្រទេសបារាំង៖ ការរៀបអាពាហ៍ពិពាហ៍    ក្នុងប្រទេសបារំាង   អ្នកនឹង
ទទួលបាននូវ អារម្មណ៍ដ៏រ៉ូម៉ែនទិច ភាពភ្ញាក់ផ្អើល និងមានភាពទាក់ទាញបំផុត ជាមួយនឹង
ទីតាំងវិមានប្រវត្តិសាស្រ្តបុរាណដ៏ចំណាស់របស់បារាំង និង បរិយាកាសនៅជុំវិញ ដ៏សម្បូរ
បែប បានទាក់ទាញ គូស្នេហ៍ជាច្រើនគូ    មករៀបអាពាហ៍ពិពាហ៍ និង សាងស្នេហ៍  ដ៏ផ្អែម
ល្ហែមនៅទីនេះ។

២/ កំពូលភ្នំប្រទេសញូវសេឡែន៖ កំពូលភ្នំនៅញូវសេឡែនជាតំបន់ទេសចរណ៍និង ជា
កន្លែងរៀបអាពាហ៍ពិពាហ៍ ដ៏រ៉ូម៉ែនទិចបំផុត នៅលើកំពូល  ដ៏ស្រស់ស្អាតជាមួយនឹងតំបន់
ទេសភាពដ៏ស្រស់ត្រកាល ដែលមានព្រិលធ្លាក់ជូនពរគូស្នេហ៍ដ៏ទាក់ទាញ។ មានគូស្នេហ៍
ជាច្រើន បានមករៀបអាពាហ៍ពិពាហ៍នៅលើកំពូលភ្នំនេះ  ដើម្បីទទួលបាននូវភាពកក់ក្តៅ
ភាពរីករាយ និង ទទួលនូវអាពាហ៍ពិពាហ៍ដ៏អស្ចារ្យ និង រ៉ូម៉ែនទិចបំផុតនៅលើកំពូលភ្នំ៕

តំបន់ទេសចរណ៍ឋានសួគ៌លើទឹក ដ៏រ៉ូម៉ែនទិច នៅលើកោះ ដ៏ស្រស់ស្អាត ខ៉ាបផាលៃ

ខ៉ាបផាលៃ គឺជាកោះឋានសួគ៌ធម្មជាតិមួយ  សម្បូរដោយទេសភាព ដ៏ស្រស់ស្អាត ដែលមាន
ទីតាំងស្ថិតនៅកោះខ៉ាបផាលៃ ប្រទេសម៉ាឡេស៊ី។
កោះខ៉ាបផាលៃ គឺជាតំបន់ទេសចរណ៍មួយ ដ៏មានប្រជាប្រិយភាព ដែលពោរពេញទៅដោយ
បរិយាកាសធម្មជាតិ បរិសុទ្ធ ជាមួយនឹង  ទឹកសមុទ្រដ៏ថ្លាឈ្វេងដូចកញ្ចក់  ឆ្នេរខ្សាច់សក្បោះ
ដ៏ស្រស់ស្អាត។ ជាពិសេស  ផ្ទះសំណាក់ និង ភោជនីយដ្ឋាន នៅលើទឹក  ដ៏ប្រណិត  ប្រកប
ដោយផាសុខភាពបង្កើតបានជាបរិយាកាសមួយ ដ៏គួរឱ្យទាក់ទាញ និងមិនអាចបំភ្លេចបាន។
ភ្ញៀវទេសចរជាច្រើន ចូលចិត្តមកកំសាន្តនៅតំបន់នេះ រីករាយកំសាន្តជាមួយនឹង  ការហែល
ទឹក ជិះទូក ស្ទួចត្រី ដើរលើឆ្នេរខ្សាច់ ដេកហាលថ្ងៃ ទទួលទានអាហារនៅលើទឹកដ៏រ៉ូម៉ែនទិច
និង សំរាកលំហែកាយ យ៉ាងរីករាយជាមួយគូស្នេហ៍ នៅលើផ្ទះសំណាក់លើទឹក៕
សូមទស្សនា រូបភាព ខាងក្រោម!!!

ដុំថ្មមាសយក្ស ដ៏មហិមា និង ស្រស់ស្អាត នៅលើកំពូលភ្នំ ដ៏ខ្ពស់បំផុត

ដុំថ្មមាស យក្សដ៏មហិមា ដែលត្រូវបានគេស្គាល់ និង ដឹងថា មាននៅក្នុងវត្ត KyiteHteeYoe
នៅក្នុងប្រទេសភូមា។
ដុំថ្មមាស យក្ស ដ៏សម្បើម និង ទាក់ទាញមួយនេះ   ត្រូវបានប្រជាជនភូមា   យកមកធ្វើជា
កន្លែងសាសនា  សំរាប់គោរពបូជា ដែលមានទីតាំងស្ថិតនៅក្នុងរដ្ឋមន (Mon State) តម្តល់
ទុកនៅលើកំពូលភ្នំដ៏ខ្ពស់បំផុត នៃជួរភ្នំ Paunglaung។ ដុំថ្មមាសយក្សនេះ ជាកន្លែងដ៏ស័ក្តិ
សិទ្ធិមួយ សំរាប់ប្រជាជនភូមា ធ្វើការគោរពបូជា។
ជាពិសេស ភ្ញៀវទេសចរ ក្នុង និងក្រៅប្រទេស ដែលមកទស្សនានៅតំបន់់នេះ  តែងតែនាំ
ជាមួយនូវផ្កា ដើម្បីថ្វាយ សុំសេចក្តីសុខសប្បាយ។ ម្យ៉ាងវិញទៀត បុរសៗ ដែលទៅដល់
តំបន់នេះ តែងតែ លោតរំលងរណ្តៅមួយ   ដើម្បីទៅប៉ះនឹងដុំថ្មមាសយក្សនោះ  ព្រោះគេ
ជឿថា ការប៉ះដុំថ្មមាសយក្សនេះ នឹងនាំមកនូវលាភសំណាងល្អ។ ប៉ុន្តែ មនុស្សស្រី  គឺគេ
មិនអនុញ្ញាតឱ្យ ប៉ះដុំថ្មមាសនោះទេ ដែលនេះគឺជាជំនឿមួយ របស់ប្រជាពលភូមា៕

តំបន់ទេសចរណ៍ ស្ទឹងលិង្គ ១០០០ ដ៏ចម្លែក និង ស្រស់ស្អាត បំផុត នៅលើកំពូលភ្នំ

ស្ទឹងលិង្គ ១០០០ គឺជាតំបន់ទេសចរណ៍ធម្មជាតិប្រវត្តសាស្រ្ត ដ៏ស្រស់ស្អាត ចម្លែកបំផុត ដែល
មានទីតាំងស្ថិតនៅលើភ្នំគូលេន ខេត្តសៀមរាប ប្រទេសកម្ពុជា។
​ស្ទឹងលិង្គ ១០០០ ភ្នំ​គូ​លេន  ​ត្រូវបាន​ដាក់បញ្ចូល​ជា​ឧទ្យាន​ជាតិ​ និង តំបន់ទេសចរណ៍ធម្មជាតិ
ប្រវត្តិសាស្រ្ត និង ជាកន្លែងអាណាចក្រខ្មែរបុរាណដ៏ល្បីល្បាញ ដែលមានកម្ពស់ ៤៨៧ម៉ែត្រ។
ភ្នំគូលេន គឺជាទីតាំងមួយ ដែលព្រះបាទជ័យវរ័្មនទទី២ បានប្រកាសឯករាជ្យពី  ប្រទេសជ្វាក្នុង
ឆ្នាំ៨០២។
នៅលើភ្នំគូលេន ត្រូវបានគេស្គាលដោយសារមានរូបចម្លាក់តំណាងឱ្យភោគផល និងទឹកដែល
បានហូរនាំ ទៅដល់ប្រជារាស្រ្តខ្មែរ។ ជាពិសេស   នៅក្រោមទឹកត្រឹមតែ  ប៉ុន្មានសង់ទីម៉ែត្រ ពី
បាតផៃ្ទទឹក មានចម្លាក់ជាង​ ១០០០នៃយោនី និង លិង្គ ដែលត្រូវបានឆ្លាក់លើថ្មភក់បាតស្ទឹងដ៏
ស្រស់ស្អាត ប្លែក មិនគួរឱ្យជឿ។
ទឹកនៅក្នុងស្ទឹងលិង្គ ១០០០ ​​ត្រូវបានគេ​ ចាត់ទុក​ជា​ទឹក​ដ៏ស័ក្ដិ​សិទ្ធ រួមបញ្ចូលទាំង ចម្លាក់លិង្គ
និង យោនី គឺ​សម្រាប់​បូជា​ ​ដែល​តំណាង​អោយ​ព្រះ​របស់​ឥណ្ឌូ​គឺ​ព្រះ​វិស្ណុ​៕