បុព្វបុរសខ្មែរតែងប្រៀនប្រដៅយើងឱ្យចាប់អារម្មណ៍លើគុណ ៦ យ៉ាង គឺគុណអ្វីខ្លះ?
បុព្វបុរសខ្មែរតែងប្រៀនប្រដៅយើងឱ្យចាប់អារម្មណ៍លើគុណ ៦ យ៉ាងគឺ ៖
១- គុណឪពុក រួមមានឪពុកបង្កើត ឪពុកក្មេក ឪពុកចិញ្ចឹម អាណាព្យាបាលប្រុស ។
២- គុណម្ដាយ រួមមានម្ដាយបង្កើត ម្ដាយក្មេក ម្ដាយចិញ្ចឹម អាណាព្យាបាលស្រី ។
៣- គុណបង គុណព្រះមហាក្សត្រ គុណអ្នកដឹកនាំ ដែលឃុំគ្រងរក្សាយើង ។
៤- គុណគ្រូបាធ្យាយ ដែលបានផ្ដល់ចំណេះដឹងសព្វសារពើស្របតាមគតិបណ្ឌិតរបស់យើង ។
៥- គុណញាតិមិត្រ ជាអ្នកជិតឆ្ងាយ ភូមិផងរបងជាមួយដែលធ្លាប់ជួយយើងក្នុងគ្រាមានអាសន្នអន់ក្រ ។
៦- គុណព្រះរតនត្រ័យ ដែលបានផ្ដល់នូវការអប់ំបន្ទុំចិត្តឱ្យយើងបានជាមនុស្សប្រសើរ ។

តើសិល្បៈខ្មែរចែកចេញជាប៉ុន្មានប្រភេទ?
សិល្បៈខ្មែរចែកចេញជា ៧ ប្រភេទគឺ ៖
១- សិល្បៈស្ថាបត្យកម្ម សិល្បៈប្រភេទនេះបានដល់ការសាងសង់ផ្ទះ រមនីយដ្ឋាន អាគារ និងប្រាសាទ ។
២- សិល្បៈចម្លាក់ សិល្បៈប្រភេទនេះបានដល់ការសូន រូបស្មិត ជាងទង គឺការយកសម្ភារៈផ្សេងៗដូចជា ឈើ លោហធាតុ ដី… មកកែច្នៃជារូបផ្សេងៗដែលគេចង់បានដូចជា រូបមនុស្ស សត្វ ឬការធ្វើឱ្យចេញជារូបផ្សេងៗ ។
៣- សិលុ្បៈគំនូរ សិល្បៈប្រភេទនេះបានដល់ការគូស វាស ផាត់ពណ៌ទៅលើវត្ថុផ្សេងៗដើម្បីឱ្យចេញជារូបភាពតាមចំណង់ចំណូល ចិត្ត ហើយក៏ជាទីចាប់អារម្មណ៍ផងដែរ ។
៤- សិល្បៈតន្រី សិល្បៈប្រភេទនេះបានដល់សិល្បៈ ដែលស្ដែងចេញតាមរយៈឧបករណ៍ផ្សេងៗដែលអាចបន្លឺសូរសំឡេងពីរោះជាទី ចាប់ចិត្ត ចាប់អារម្មណ៍ ហើយធ្វើឱ្យរំភើបឬកើតទុក្ខតាមរយៈសូរសំឡេងនេះ ។
៥- សិល្បៈរបាំ សិល្បៈប្រភេទនេះបានដល់ការ បញ្ចេញកាយវិការប្រកបដោយគំនិតច្នៃប្រឌិត មានលក្ខណៈទន់ភ្លន់តាមចចង្វាក់ភ្លេងដែលធ្វើឱ្យមនុស្សទូទៅចង់ ទស្សនា ។
៦- សិល្បៈអក្សរសិល្ប៍ សិល្បៈប្រភេទនេះបាន ដល់ការតែងនិពន្ធឱ្យចេញជាសាច់រឿងដើម្បីបម្រើអ្នកអាន អ្នកស្ដាប់ ហើយអាចធ្វើឱ្យមនុស្សចាប់ចិត្ត ចាប់អារម្មណ៍រំភើបញាប់ញ័រ ឬកើតក្ដីមិនសប្បាយចិត្តដោយសារសាច់រឿង ។
៧- សិល្បៈភាពយន្ត សិល្បៈប្រភេទនេះបានដល់ ភាពយន្ត កុន ល្ខោន ដែលស្ដែងចេញតាមរយៈរូបភាពពិត ឬរូបភាពឆ្លុះបញ្ចាំងដែលធ្វើឱ្យមនុស្សមានចិត្តរំភើប ញាប់ញ័រ សប្បាយ ឬកើតទុក្ខ ។ ចំពោះខ្មែរយើង សិល្បៈប្រភេទនេះមានតាំងពីយូរយាណាស់មកហើយដែលគេស្គាល់តាមរយៈ ល្ខោនស្បែក ។

No comments:
Post a Comment