ខ្ចៅស្រីភ្លោះ ទួលទំពូង មុខរបរកំប៉ិកកំប៉ុក តែជោគជ័យខ្ពស់
ហាង ខ្ចៅស្រីភ្លោះស្ថិតនៅម្ដុំវត្ដ ទួលទំពូង ចាប់ផ្ដើមពីតុកៅអីមួយ រហូតដល់ផ្ទះល្វែងដែលមានឡាន ម៉ូតូចតព្រោងព្រាត បានទាក់ទាញចំណាប់អារម្មណ៍យុវវ័យយ៉ាងខ្លាំង។
យុវតីភ្លោះ ២ រូប កំពុងតែមមាញឹកក្នុងការផ្ដល់សេវាកម្មជូនដល់អតិថិជនរបស់ខ្លួនដែល ស្ថិតក្រោមការគ្រប់គ្រងរបស់ កញ្ញា គុណ ចន្ទសុភា។
កញ្ញា សុភា វ័យ ២៣ ឆ្នាំ បានបើកលក់ខ្ចៅជាមួយម្ដាយ និងបងប្អូនតាំងតែពីហាងជ្រកក្រោមឆត្ររហូតផ្ទះល្វែង។ កញ្ញាបានមកជួលផ្ទះល្វែងនៅជិតកន្លែងចាស់នេះបានជាង ៥ ខែមកហើយ។
សព្វថ្ងៃយុវវ័យភាគច្រើន ជាពិសេស អ្នករស់នៅម្ដុំផ្សារច្បាស់ជាស្គាល់ និងធ្លាប់បានភ្លក្សរសជាតិខ្ចៅស្រីភ្លោះ ទួលទំពូង ជាមិនខាន។
កញ្ញា សុភា បានរៀបរាប់អំពីការចាប់ផ្ដើមមុខរបរលក់ខ្ចៅថា មូលហេតុដែលជំរុញឲ្យកញ្ញា និងគ្រួសារបង្កើតមុខរបរនេះ ដើម្បីជួយទ្រទ្រង់ជីវភាពដែលកញ្ញាមានបងប្អូនដល់ទៅ ៧ នាក់ ពីព្រោះវាមានដើមទុនតិច និងងាយស្រួល។
ក្រោយពីឪពុកបានចែកឋានតាំងពីកញ្ញា អាយុទើបជាង ១០ ឆ្នាំ កញ្ញាត្រូវតែជួយការងាររកស៊ីនេះជាមួយម្ដាយ និងបងប្អូនដទៃទៀត ហើយត្រូវបញ្ឈប់ការសិក្សានៅសាលាអង្គការថ្នាក់ភាសាអង់គ្លេស ចំណេះដឹងទូទៅ ឆ្នាំទី២កាលពីឆ្នាំ ២០១០។
កញ្ញាបានរ៉ាយរ៉ាប់ថា៖ «នេះគឺជាជម្រើសរបស់ខ្ញុំ ពីព្រោះនៅក្នុងហាងមមាញឹកខ្លាំងដែលខ្ញុំត្រូវមានតួនាទីធំដើម្បី ជួយមើលការខុសត្រូវ»។
កញ្ញា សុភា បានបន្ដថា ទិចនិក ក្នុងការទាក់ទាញភ្ញៀវមកពិសាខ្ចៅ និងក្ដាមស្ងោរនៅហាងរបស់កញ្ញា មកពីម្ហូបទាំងនោះមានអនាម័យខ្ពស់ និងទឹកត្រីរូបមន្ដពិសេសខុសប្លែកពីគេដែលផលិតពីអំបិលមី ហើយខ្ចៅរបស់កញ្ញា ដឹកពីខេត្ដ កំពង់ចាម។
កញ្ញាបាននិយាយថា៖ «សព្វថ្ងៃ នៅហាងថ្មីនេះ ពួកខ្ញុំលក់ខ្ចៅអស់ប្រហែល ៨ ធុងក្នុងមួយថ្ងៃ ហើយប្រើអំបិលមីប្រហែល ៤ គីឡូក្រាម»។
នៅពេលចោទសួរដល់មូលហេតុដែលជំរុញឲ្យកញ្ញានឹកឃើញប្រើអំបិលមី ជំនួសទឹកត្រីធម្មតា ដូចគេនេះ កញ្ញាបានលួចប្រាប់ថា នេះគឺជាយោបល់ពីភ្ញៀវម្នាក់ដោយកញ្ញាបានបន្ដថា៖ «កាលនោះ មានភ្ញៀវម្នាក់មកប្រាប់ពួកយើងថា គាត់ចង់បានរសជាតិទឹកជ្រលក់ខុសប្លែកពីគេ។ គាត់មិនចង់បានរសជាតិដូចគេទេ។ នៅពេលពួកខ្ញុំសាកធ្វើតាមយោបល់របស់គាត់ វាពិតជាមានឱជារសខុសប្លែកពីគេ ហើយឆ្ងាញ់ពិតមែន!»។
ចាប់ពីពេលនោះភ្ញៀវដែលមកសាករសជាតិថ្មីនៅហាងកញ្ញាក៏មានការកើនឡើងយ៉ាងច្រើនដែលគិតស្មានមិនដល់។
ចំពោះអតិថិជនដែលជាប់ចិត្ដនឹងទឹកជ្រលក់ខ្ចៅដ៏ពេញនិយមនេះ កញ្ញាបានប្រាប់ថា ពួកគេភាគច្រើនសុទ្ធតែជាយុវវ័យចាប់ពីសិស្សវិទ្យាល័យរហូតដល់ និស្សិតមហាវិទ្យាល័យ។
ចំពោះអាជីពជាអ្នកលក់ខ្ចៅនេះ កញ្ញាមិនគិតថា នឹងធ្វើតែមុខរបរនេះរហូតទេ ដោយទៅថ្ងៃអនាគតកញ្ញាបែរចង់បើកហាងលក់សម្លៀកបំពាក់យុវវ័យ ដោយខ្លួនឯងទៅវិញ៕
ភ្នំពេញ ប៉ុស្តិ៍
លោក ឌិន សុមេធារិទ្ធ ពីកុមារកំព្រាឪពុក ក្លាយជានាយកប្រតិបត្ដិ
ចេះកំណត់គោលដៅ មិនសំខាន់ដូចការសម្រេចគោលដៅដែលបានកំណត់ទេ។ ដូច្នេះ ការស្វែងយល់ពីបទពិសោធរបស់អ្នកទទួលបានជោគជ័យក្នុងការកំណត់ និងសម្រេចគោលដៅពិតជាសំខាន់ណាស់។
«គោលដៅទីមួយរបស់ខ្ញុំគឺ ចង់បានការអប់រំខ្ពស់» នេះជាសម្ដីរបស់អ្នកជំនួញមួយរូបដែលស្ថិតនៅពីក្រោយភាពជោគជ័យដ៏ ធំនៃក្រុមសណ្ឋាគារដ៏ល្បីឈ្មោះមួយ ដោយលោកជឿជាក់ថា «អ្នកដែលមានចំណេះដឹងខ្ពង់ខ្ពស់តែងតែមានអនាគតជោគជ័យ»។
គ្រាន់តែលើកឡើងពីសណ្ឋាគារ Frangipani Villa អ្នកខ្លះដឹងថា លោកគឺជានរណាបាត់ទៅហើយ។ ថ្វីដ្បិតតែលោកមានវ័យជ្រេបន្ដិចមែន ប៉ុន្តែមនុស្សជោគជ័យដ៏ធំសម្បើមត្រូវតែចំណាយពេលយូរ។
លោក ឌិន សុមេធារិទ្ធ វ័យ ៤០ ឆ្នាំ ជាសហស្ថាបនិក និងជានាយកប្រតិបត្តិនៃសណ្ឋាគារចំនួន ៨ នៅខេត្ត សៀមរៀប និងរាជធានី ភ្នំពេញ។
រំឭកដល់អតីតកាល ក្រោមម្លប់ដ៏ត្រជាក់របស់អ្នកម្ដាយ ដែលឪពុករបស់លោកត្រូវបានសម្លាប់ក្នុងរបបខ្មែរក្រហម លោកគ្មានប្រាក់រៀនគួរបន្ថែមឲ្យបានគ្រប់មុខនៅវិទ្យាល័យដូចក្មេង ដទៃទេ។ ចាប់ពីចូលរៀនដំបូង លោកគ្មានលទ្ធភាពទិញកង់ជិះទៅសាលារហូតដល់ថ្នាក់ទី១១។
ភាពកក់ក្ដៅដែលមានមេខ្វះបា ខ្វះទាំងជីវភាពសម្បូរសប្បាយ ប៉ុន្តែវាមិនមែនជាឧបសគ្គចំពោះលោកឡើយ។ ជាក់ស្ដែង ការសិក្សារបស់លោកទទួលបាននិទ្ទេសល្អបង្គួរនៅពេលដែលបញ្ចប់ វិទ្យាល័យ ដោយលោកបានរំឭកប្រាប់ថា៖ «មានតែ ២០ ទៅ ៣០ នាក់ទេដែលរៀនបាននិទ្ទេសកម្រិតនេះ»។
ចំពោះគោលបំណងរបស់នាយកប្រតិបត្ដិរូបនេះ លោកស្រឡាញ់ផ្នែកស្ថាបត្យកម្មជាខ្លាំង ទើបលោកសម្រេចចិត្តចូលរៀនផ្នែកនេះនៅសាកលវិទ្យាល័យ ភូមិន្ទ វិចិត្រសិល្បៈ សម្រាប់ថ្នាក់បរិញ្ញាបត្រ។
លោក សុមេធារិទ្ធ តែងតែប្រាថ្នាចង់រៀនបន្តកម្រិតអនុបណ្ឌិតមួយទៀត ថ្វីដ្បិតតែដឹងថា ខ្លួនគ្មានប្រាក់គ្រប់គ្រាន់សម្រាប់បង់ថ្លៃសិក្សាក៏ដោយ។ លោកដឹងថា លោកអាចរៀនបាន ប្រសិនបើលោកអាចប្រឡងជាប់អាហារូបករណ៍ ដែលភាគច្រើន ត្រូវការអ្នកចេះភាសាអង់គ្លេស និងជំនាញកុំព្យូទ័រ។
ខណៈពេលដែលសិស្សជាច្រើនកំពុងតែរៀនអង់គ្លេស និងកំព្យូទ័រនៅសាលាថ្លៃៗ និងល្អ លោកគ្មានសំណាងបែបនោះទេ ដោយលោកអាចត្រឹមតែរៀនគួរដោយបង់ ៣០០ ទៅ ៥០០ រៀលប៉ុណ្ណោះ សម្រាប់ថ្នាក់អង់គ្លេស និងអង្គុយមើលសិស្សច្បងធ្វើការនៅមុខកុំព្យូទ័រដើម្បីស្វែងយល់ពី ជំនាញកុំព្យូទ័រ។
មិនយូរប៉ុន្មានក្នុងឆ្នាំ ២០០០ និស្សិតដែលពោរពេញដោយក្ដីសង្ឃឹមនេះ បានសម្រេចគោលដៅបន្ទាប់ទៅបន្ដថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រង បរិស្ថានទីក្រុងនៅប្រទេស ថៃ បន្ទាប់ពីបញ្ចប់ថ្នាក់បរិញ្ញាបត្រនៅស្រុកខ្មែរ។ នៅពេលដែលបញ្ចប់ការសិក្សាពីប្រទេស ថៃ លោកបានត្រឡប់មកកម្ពុជាវិញ និងបំពេញការងារយកបទពិសោធរយៈពេល ៥ ឆ្នាំទាក់ទងនឹងជំនាញដែលលោកបានរៀន។
នៅខែ កុម្ភៈ ឆ្នាំ ២០០៧ ឆាកជីវិតរបស់ពាណិជ្ជកររូបនេះបានឈានដល់ចំណុចកំពូលមួយដោយលោកបាន ក្លាយទៅជាអ្នកគ្រប់គ្រងរបស់គម្រោងនៃអង្គការសហប្រជាជាតិ ដែលមានឈ្មោះថា UN Habitat ប្រចាំនៅកម្ពុជា។
ឆ្នាំ ២០០៧ ជាពេលវេលាចាប់ផ្ដើមបង្កើតសណ្ឋាគារដំបូងរបស់ខ្លួនដែលមានការចូល រួមពីសិស្សច្បងរបស់លោកពីរនាក់ទៀត និងបានដាក់ឈ្មោះសណ្ឋាគារនោះថា Frangipani Villa 60s Hotel។
ដោយសារតែមានគោលដៅច្បាស់លាស់ និងមានការប្ដេជ្ញាចិត្តខ្លាំងក្នុងការសម្រេចសុបិន ជាមួយនឹងក្រុមរបស់ខ្លួន សណ្ឋាគារនេះបានពង្រីកសាខាមួយកន្លែងទៀតក្នុងឆ្នាំ ២០០៨ និងបន្ដទៅមួយទៀតក្នុងឆ្នាំ ២០១០។
ប៉ុន្ដែគោលដៅធំបន្ទាប់របស់លោក សុមេធារិទ្ធ គឺជាការធ្វើជំនួញដើម្បីរកបានសេរីភាពនៃសេដ្ឋកិច្ច លោកក៏បានសម្រេចចិត្តចាកចេញពីអង្គការ UN Habitat នៅក្នុងឆ្នាំ ២០១០ ហើយលោកក៏បានបង្កើតសណ្ឋាគារមួយហើយមួយទៀតរហូតដល់សាខា ទី៨ពី ឆ្នាំ ២០១០ រហូតដល់ឆ្នាំ ២០១២។
លោកបានឲ្យដឹងថា៖ «ជោគជ័យ គឺជាការសម្រេចគោលដៅណាមួយក្នុងពេលជាក់លាក់ណាមួយ។ នៅពេលដែលខ្ញុំចង់បានកង់ បើខ្ញុំអាចសន្សំលុយទិញកង់បាន វាជាជោគជ័យមួយរបស់ខ្ញុំ»។
បើក្រឡេកមើលទៅឆ្នាំ ២០០២ នៅពេលដែលលោក សុមេធារិទ្ធ មកពីសិក្សានៅប្រទេសថៃវិញ លោកមិនមានប្រាក់សល់ច្រើនប៉ុន្មានទេ ខណៈពេលដែលមិត្តភក្ដិមានរថយន្ដជិះអស់ទៅហើយ។
ប៉ុន្ដែលោកមិនមានការអន់ចិត្តទេ ពីព្រោះលោកដឹងថាលោកកំពុងតែដើរលើផ្លូវត្រូវ។ លោកនិយាយថា៖ «ខ្ញុំអត់មានសល់អីសោះនៅពេលនោះ តែខ្ញុំមានការអប់រំខ្ពស់។ ដូច្នេះខ្ញុំដឹងថា ជំហានបន្ទាប់របស់ខ្ញុំនឹងលឿនជាងអ្នកដទៃទៀត»។
ដោយសារតែជំនឿដ៏មុតមាំនេះ ក្រុមរបស់លោកអាចសម្រេចបាននូវសណ្ឋាគារដ៏ជោគជ័យចំនួន ៨ សាខាក្នុងរយៈពេលតែ ៥ ឆ្នាំ។
គួរឲ្យកត់សម្គាល់ថា មាន ៤ ចំណុចសំខាន់ៗដែលជាកត្តានាំមកនូវភាពជោគជ័យក្នុងការសម្រេចគោលដៅ របស់លោក សុមេធារិទ្ធ ដូចជា ការជ្រើសរើសមនុស្សគំរូដែលអាចជាបងប្អូន ឬជាសិស្សច្បង ឬគ្រូ ការរៀនអ្វីដែលយើងស្រឡាញ់ ការស្វែងរកបទពិសោធ ជាពិសេសការតស៊ូនឹងការលំបាក។
ជាចុងក្រោយ លោក ឌិន សុមេធារិទ្ធ ដែលខិតខំរហូតដល់ថ្ងៃនេះ បានបញ្ជាក់ថា៖ «កុំបោះបង់ឲ្យសោះបើអ្នកជួបឧបសគ្គ ពីព្រោះឧបសគ្គទាំងនោះគ្រាន់តែមកសាកល្បងជីវិតអ្នកតែប៉ុណ្ណោះ»៕
ភ្នំពេញ ប៉ុស្តិ៍
ពីសិស្សពូកែគណិតវិទ្យាមកជាអគ្គនាយកក្រុមហ៊ុនធានារ៉ាប់រង
លោក Thomas Edison អ្នកវិទ្យាសាស្ដ្រដ៏ល្បីល្បាញនៅសហរដ្ឋអាមេរិក និយាយថា៖ «ទេពកោសល្យកើតមកពីគំនិតត្រឹមតែ ១ ភាគរយប៉ុណ្ណោះ ប៉ុន្ដែការអនុវត្ដមានរហូតដល់ ៩៩ ភាគរយឯណោះ»។ ទស្សនៈនេះហាក់ដូចជាឆ្លុះបញ្ចាំងពីទិដ្ឋភាពជាក់ស្ដែងក្នុងសង្គម នីមួយៗចំពោះអ្នកជោគជ័យលើលោក។
ជាមួយគ្នានេះដែរ លោក អិន មាត្រា វ័យ ៣៩ ឆ្នាំ ជាអគ្គនាយកក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតកម្ពុជា លើកឡើងថា ដើម្បីជំរុញដល់ភាពជោគជ័យលោកតែងតែបង្កើតគោលជំហរឲ្យច្បាស់លាស់ ថា ខ្លួនចង់ទៅដល់ត្រង់ណា។
បច្ចុប្បន្ននេះ លោក មាត្រា ក៏ជាសមាជិកម្នាក់ក្នុងសភាពាណិជ្ជកម្មកម្ពុជា និងជាទីប្រឹក្សានៃក្រុមប្រឹក្សាភិបាលរបស់ក្លិបអ្នកវិនិយោគ កម្ពុជាផងដែរ។
ការឈានជើងឡើងដល់ចំណុចកំពូល វាមិនមែនងាយស្រួលប៉ុន្មាននោះទេ។ ជាក់ស្ដែង ចាប់តាំងពីកុមារភាពមក លោកជាសិស្សពូកែផ្នែកគណិតវិទ្យា ដែលលោកត្រូវខិតខំប្រឹងប្រែងសិក្សាជំនាញផ្នែកនេះគឺជាការងារគោលដៅ អនាគតតែម្ដង។
លោកបានប្រាប់ថា លោក និងមិត្ដភក្ដិតែងតែចំណាយពេលវេលាជាច្រើនដើម្បីដោះស្រាយគណិតវិទ្យា ដោយពួកគេបានដាក់វេនគ្នាទៅរៀននៅផ្ទះម្នាក់ម្ដងៗ។
លោក បានប្រាប់ថា៖ «តាមពិត កាលពីនៅរៀន ខ្ញុំគឺជាអ្នកខ្លាំងក្នុងចំណោមអ្នកខ្សោយ ហើយតែងតែខិតខំសិក្សាជាមួយមិត្ដភក្ដិទៅវិញទៅមក។ ពួកខ្ញុំតែងតែច្នៃប្រឌិតនូវវិធីសាស្ដ្ររៀនសូត្រ»។
ថ្វីដ្បិតតែលោកជាសិស្សពូកែម្នាក់ក៏ដោយ ក៏លោកធ្លាប់ជួបបញ្ហាបរាជ័យក្នុងការសិក្សាផងដែរ។ លោកប្រឡងធ្លាក់ដើម្បីដណ្ដើមយកអាហារូបករណ៍ផ្នែកសេដ្ឋកិច្ចនៅសាកល វិទ្យាល័យជាតិគ្រប់គ្រង ១ ឆ្នាំក្រោយពីជាប់បាក់ឌុប ហើយត្រូវត្រៀម ១ ឆ្នាំទៀតដើម្បីប្រឡងឡើងវិញ។
គួរបញ្ជាក់ថា អំឡុងឆ្នាំសិក្សារបស់លោក មាត្រា ពុំមានសាកលវិទ្យាល័យបង់ប្រាក់នោះទេ។ លោក បានប្រាប់ពីជំនឿចិត្ដរបស់លោកថា៖ «ឧបសគ្គក៏ជាឱកាសមួយដែរ គ្មានអី្វដែលមនុស្សធ្វើមិនបានទេ។ អ្នកដែលមិនសូវមើលឃើញឱកាស គឺជាមនុស្សមិនសូវទទួលបានជោគជ័យ»។
យ៉ាងណាមិញ ភាពជោគជ័យសព្វថ្ងៃនេះ លោក មាត្រា ត្រូវបានជួយជ្រោមជ្រែងពីគ្រួសារ និងមិត្ដភក្ដិផងដែរ។
រំឭកដល់រឿងអតីត លោក មាត្រា រៀបរាប់ទាំងទឹកមុខញញឹមញញែមថា៖ «កាលនោះ ខ្ញុំបានប្រាប់ខ្លួនឯងថា ខ្ញុំប្រឡងតែម្ដងនេះទៀតទេ បើធ្លាក់ទៀតខ្ញុំសុខចិត្ដចុះទៅធ្វើជាយោធាតែម្ដង»។
នៅក្នុងគ្រួសារដែលមានតែមេខ្វះបា និងជីវភាពមិនសូវធូរធារ អំឡុងពេលសិក្សានៅមហាវិទ្យាល័យ លោកឆ្លៀតពេលទៅបម្រើការងារដើម្បីជួយកាត់បន្ថយការចំណាយរបស់ ម្ដាយដោយលោកទទួលបានកម្រៃប្រមាណ ១៥០ ដុល្លារក្នុងមួយខែ។
ក្រោយពេលបញ្ចប់ការសិក្សា លោក បានចូលបម្រើការងារនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្នុងឆ្នាំ ១៩៩៨ រហូតដល់សព្វថ្ងៃនេះ។
នៅឆ្នាំ ២០០៤ អគ្គនាយកវ័យក្មេងរូបនេះ បានបញ្ចប់បរិញ្ញាបត្រអនុបណ្ឌិតផ្នែកធនាគារ និងហិរញ្ញវត្ថុ នៅសាកលវិទ្យាល័យកម្ពុជា។ រហូតដល់ឆ្នាំ ២០១២ លោកបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតមួយទៀតពីប្រទេស អូស្ដ្រាលីនៃមហាវិទ្យាល័យ Charles Sturt University។
ទម្រាំអាចឈានជើងឡើងដល់តំណែងដូចសព្វថ្ងៃនេះ លោកត្រូវឆ្លងកាត់ឧបសគ្គជាច្រើនដោយបានលើកឡើងពីការជម្នះភាព លំបាកថា៖ «ខ្ញុំមានគ្រូច្រើន គឺមនុស្ស និងសៀវភៅ។ យើងធ្វើអ្វីត្រូវមានអ្នកនាំមុខបើមិនអ៊ីចឹងទេ យើងពិបាកនឹងទទួលជោគជ័យណាស់។ ខ្ញុំតែងតែសំអាងលើសម្ដីអ្នកប្រាជ្ញមកសិក្សា»។
លោក មាត្រា បានផ្ដល់ជាសារដល់យុវជនជំនាន់ក្រោយថា យើងត្រូវតែគិតត្រូវ ធ្វើត្រូវ និងរាប់អានមិត្ដភក្ដិត្រូវទើបយើងអាចទទួលបានភាពជោគជ័យ។
លោក មាត្រា បានបញ្ជាក់ថា៖ «នេះគឺជាសម័យដែលមានការបើកចំហ និងមានឱកាសជាច្រើនសម្រាប់ប្រែក្លាយពេលវេលាដ៏មានតម្លៃរបស់យើង»។
ជាចុងក្រោយ លោក មាត្រា បានបញ្ជាក់ថា៖ «ដើម្បីទទួលបានភាពជោគជ័យ យើងត្រូវដឹងថា ខ្លួនឯងពូកែលើផ្នែកអ្វី។ យើងត្រូវចេះកំណត់គោលដៅឲ្យច្បាស់លាស់ ហើយគិតថា រយៈពេលប៉ុន្មានឆ្នាំទើបយើងអាចសម្រេចនូវគោលដៅដែលបានកំណត់នោះ និងរកឱកាសឲ្យខ្លួនឯងដើម្បីទៅសម្រេចប្រកបដោយភាពជោគជ័យ»៕
ភ្នំពេញ ប៉ុស្តិ៍
លក់កាហ្វេលើរ៉ឺម៉កកង់បីផ្តល់រសជាតិប្លែក បង្កើនភាពក្លាហាន
កាហ្វេកង់បី គំនិតថ្មី រសជាតិប្លែក ទទួលបានការចាប់អារម្មណ៍ច្រើនក្នុងពេលថ្មីៗនេះ។ គំនិតថ្មីប្លែកក្នុងការលក់កាហ្វេដោយប្រើប្រាស់រ៉ឺម៉កកង់បី និងសេវាកម្មដឹកជូនដល់ផ្ទះជាអាជីវកម្មមួយដែលជាគំនិតរបស់បុរស ជនជាតិជប៉ុន មានបំណងជួយដល់ជនជាតិខ្មែរឲ្យមានការងារធ្វើ។
មកពីខេត្ត តាកែវ កញ្ញា ស្រីល័ក្ខណ អាយុ ២២ ឆ្នាំ បុគ្គលិកលក់កាហ្វេរបស់ក្រុមហ៊ុន UEDA Coffee បាននិយាយថា មុននឹងបានធ្វើជាអ្នកលក់កាហ្វេនៅលើរ៉ឺម៉កកង់បី កញ្ញាត្រូវចូលរួមវគ្គបំប៉នរយៈពេលបីខែដែលកញ្ញាត្រូវរៀនពីការ ប្រើពាក្យសម្ដីទៅកាន់អតិថិជន ការគោរពភ្ញៀវ ការដើរឃោសនា និងការឆុងកាហ្វេជាដើម។
កញ្ញា ស្រីល័ក្ខណ បាននិយាយថា ការចូលរៀនវគ្គបំប៉នរយៈពេលបីខែនេះ កញ្ញាមិនតម្រូវឲ្យបង់ប្រាក់ទៅឲ្យក្រុមហ៊ុននោះទេ ផ្ទុយទៅវិញ ក្រុមហ៊ុនជាអ្នកផ្ដល់ប្រាក់ខែឲ្យ និងជួលកន្លែងស្នាក់នៅដល់អ្នកមកពីខេត្ត ដោយក្រុមហ៊ុនយកតែម្នាក់ ១០ ដុល្លារប៉ុណ្ណោះសម្រាប់ថ្លៃជួល។
កាហ្វេរ៉ឺម៉កកង់បីនេះ ចល័តនៅតាមតំបន់មួយចំនួន ដូចជា នៅតាម ទួលស្វាយព្រៃ២ ទួលស្លែង បុរីកីឡា ផ្សារ ដេប៉ូ ផ្សារកាប់គោ បឹងត្របែក និងម្តុំគិរីរម្យ ជាដើម ហើយកាហ្វេរ៉ឺម៉កកង់បីទាំងនោះភាគច្រើនចតនៅក្នុងផ្លូវតូច។ ជាងនេះទៀត កាហ្វេដែលលក់នៅលើរ៉ឺម៉កកង់បីមានតម្លៃសមរម្យ មិនខុសពីកាហ្វេលក់នៅតាមហាង ឬតៀមកាហ្វេនោះទេ។
កញ្ញាបាន បញ្ជាក់ថា៖ «ពេលខ្ញុំមិនទាន់រៀនវគ្គបំប៉ននេះ ខ្ញុំមិនហ៊ានមើលមុខ និងមិនសូវក្លាហានប៉ុន្មានទេ ជាពិសេស ពេលនិយាយទៅកាន់ភ្ញៀវ។ ប៉ុន្តែពេលបានរៀនវគ្គនេះហើយ ខ្ញុំក្លាហានជាងមុន»។
កញ្ញា ស្រីល័ក្ខណ ជាអ្នកលក់កាហ្វេនៅលើរ៉ឺម៉កកង់បី ហើយក៏ជាអ្នកយកកាហ្វេទៅឲ្យអតិថិជនដល់គេហដ្ឋាន ដែលពេលខ្លះកញ្ញាត្រូវដើរក្រោមកម្ដៅថ្ងៃក្ដៅ ហើយពេលខ្លះត្រូវដើរក្រោមតំណក់ទឹកភ្លៀង។ ក្រោយពីលក់អស់ កញ្ញាត្រូវយករ៉ឺម៉កកង់បី និងរបស់ដែលប្រើប្រាស់ក្នុងពេលធ្វើកាហ្វេយកទៅលាងសម្អាតឲ្យ ស្អាតតាមស្តង់ដារដែលជនជាតិជប៉ុនបានបង្រៀន។ នេះជាការហ្វឹកហាត់ភាពអត់ធ្មត់ តស៊ូ ប្រឹងប្រែង ដែលកញ្ញា ស្រីល័ក្ខណ បានរៀនពីក្រុមហ៊ុនកាហ្វេជប៉ុន។
បើទោះបីនេះជាគំនិតអាជីវកម្មថ្មីរបស់ជនជាតិជប៉ុនក៏ដោយ ប៉ុន្តែកញ្ញា ស្រីល័ក្ខណ ទទួលបានចំណេះដឹង ក៏ដូចជាជំនាញមួយជាយានទៅថ្ងៃអនាគត។
កញ្ញាបានឲ្យដឹងថា៖ «ថ្ងៃខាងមុខនៅពេលខ្ញុំមានលទ្ធភាពគ្រប់គ្រាន់ខ្ញុំចង់បើកហាងកាហ្វេផ្ទាល់ខ្លួន»៕
ភ្នំពេញ ប៉ុស្តិ៍
ច្រៀងចាប៉ីដងវែងជាពីរភាសា បំផុសយុវជនឲ្យជួយថែមរតកខ្មែរ
My name is Gne I’m all alone, no microphone try thinking. I play Chapey and also think, do you know the meaning, we call two-string-long guitar …»
នេះជាការចាប់ផ្ដើមនៃចម្រៀងចាប៉ីដងវែងដែលច្រៀងសំឡេងយ៉ាងខ្ពស់ ជាភាសាអង់គ្លេសដោយបុរសវ័យក្មេងពេញដោយកម្លាំងមួយរូបស្ថិតក្នុង សម្លៀកពាក់ឯកសណ្ឋាននិស្សិតជាមួយនឹងក្រមាបុរាណខ្មែរហ៊ុមព័ទ្ធជុំវិញ ក។
ជាការពិតប្រជាជនកម្ពុជាជាច្រើនស្គាល់ចាប៉ីដងវែងតែមិនចេះលេងវា ទេប្រហែលជា ដោយសារតែគេគិតថាឧបករណ៍នេះសម្រាប់តែអ្នកដែលមានជំនាញខាងតន្រ្តី បុរាណប៉ុណ្ណោះ។ ផ្ទុយទៅវិញ អ្នកណាក៏អាចលេងចាប៉ីនេះបានដែរបើគេស្រឡាញ់វាហើយចម្រៀងចាប៉ី នេះអាចប្រើប្រាស់ក្នុងន័យអប់រំពណ៌នាអំពីអារម្មណ៍ឬទីកន្លែង។ល។
ជាក់ស្ដែង យុវជន គង់ ញ៉េ វ័យ ២៤ ឆ្នាំ បច្ចុប្បន្ន កំពុងតែសិក្សាផ្នែកទេសចរណ៍ និងបដិសណ្ឋារកិច្ចនៅសាកលវិទ្យាល័យជាតិគ្រប់គ្រង ដែលមានស្រុកកំណើតនៅឯជនបទនៃខេត្ត ស្វាយរៀង មិនត្រឹមតែអាចលេងចាប៉ីជាភាសាខ្មែរទេ ប៉ុន្ដែ លោកថែមទាំងអាចច្រៀងជាភាសាអង់គ្លេសបានទៀតផង ហើយជួនកាលលោកលេងជាខ្មែរលាយអង់គ្លេស។
ញ៉េ ហៅម៉្យាងទៀតថា ហ្គីតា វែងខ្សែពីរ លោក គង់ ញ៉េ បានប្រាប់ឲ្យដឹងថា៖ «ខ្ញុំស្រឡាញ់ចាប៉ីតាំងពីខ្ញុំនៅតូចម្ល៉េះ។ ខ្ញុំឮសំឡេងចាប៉ីក្នុងពិធីបុណ្យផ្សេងៗ ក្នុងភូមិរបស់ខ្ញុំ ហើយ ខ្ញុំតែងតែច្រៀងតាមនៅពេលដែលដើរឃ្វាលក្របី»។
យុវជន ញ៉េ បានមកភ្នំពេញ បន្ទាប់ ពីបញ្ចប់ថ្នាក់វិទ្យាល័យនៅឯខេត្តក្នុងឆ្នាំ ២០១០ ហើយដោយសារតែក្ដីប្រាថ្នាចង់បន្តជំនាញចាប៉ីរបស់ខ្លួន លោកបានសម្រេចចិត្តចូលរៀនចាប៉ីពី លោកគ្រូ គង់ ណៃ នៅខែ មេសា ឆ្នាំ ២០១១។ លោកក៏បានចំណាយពេលចុងសប្តាហ៍ ដើម្បីរៀនចាប៉ីនៅអង្គការសិល្បៈខ្មែរអមតៈទៀតផង។
ញ៉េ ជាឈ្មោះស័ក្ដិសមជាអ្នកចម្រៀងចាប៉ី ដោយលោកពន្យល់ពីដំណើរជីវិតដែលលោករៀនចាប៉ីពីលោកគ្រូ គង់ណៃ ថា៖«ទោះបីជា លោកគ្រូខ្ញុំ គាត់ពិការភ្នែកក៏ដោយក៏គាត់នៅតែអាចបង្រៀនបានល្អណាស់ហើយខ្ញុំ អាចស្វែងយល់បាន។ ខ្ញុំព្យាយាមលេងទៅតាមសំឡេងដែលគាត់លេងនិងមើលម្រាមដៃរបស់គាត់ ដើម្បីកេះឲ្យចំកន្លែងខ្ទង់សំឡេង»។
ផ្អែកលើបទពិសោធផ្ទាល់ខ្លួនរបស់យុវជន គង់ ញ៉េ ចាប៉ីកំណាព្យពិតជាមានទំនាក់ទំនងគ្នាយ៉ាងខ្លាំងដែលមិនអាច កាត់ផ្ដាច់បាន។ លោកបានបន្ដថា៖ «ប្រសិនបើអ្នកលេងចាប៉ីមិនយល់ពីកំណាព្យទេ គេមិនអាចច្រៀងចាប៉ីបានល្អទេ»។
ចំពោះកំណាព្យនេះដែរលោកបានពន្យល់បន្ថែមថា៖ «កំណាព្យដែលត្រូវបានគេប្រើញឹកញាប់ជាងគេនោះគឺបទពាក្យបួន និងបទពាក្យប្រាំពីរ»។
មនុស្សមួយចំនួនបានបោះបង់ចោលនូវការរៀនចាប៉ីដោយសារតែមិនអាច រកនឹកកំណាព្យបានព្រោះថាការច្រៀងជាកំណាព្យវែងមួយដោយមិនបាន ព្រាងទុកពិតជាមិនងាយស្រួលទេ។ លើសពីនេះ គេមិនអាចបន្តច្រៀងឲ្យរលូនបានដោយសារតែអារម្មណ៍ភ័យខ្លាចនៅពេល ដែលចេញមុខដល់អ្នកទស្សនាច្រើននាក់។
យ៉ាងណាមិញលោក គង់ ញ៉េមិនគិតថានេះជាបញ្ហាធំទេដោយសារតែលោកមានវិធីសាស្ដ្រដើម្បីដោះស្រាយនឹងស្ថានភាពខាងលើនេះ។
លោក បានលើកឡើងថា៖ «កុំខ្មាសអៀន!យើងត្រូវតែមានទំនុកចិត្តខ្ពស់លើខ្លួនឯង។ខ្ញុំ ត្រូវតែគិតថាមានតែខ្ញុំទេនៅលើឆាក»។
ជាមួយគ្នានោះដែរ លោកបានសារភាពថា៖ «ជួនកាលខ្ញុំនឹកមិនឃើញថាត្រូវច្រៀងអ្វីបន្តទៀតទេ។វិធីតែមួយ គត់គឺត្រូវលេងចាប៉ីហើយគិតរកពាក្យច្រៀងតទៀត»។
ឧបសគ្គសម្រាប់អ្នកចាប៉ីវ័យក្មេងរូបនេះគឺការច្រៀងជា ភាសាអង់គ្លេសដែលលោកត្រូវតែចេះពាក្យឲ្យបានច្រើន។លោកបានលើកឡើង ថា៖ «ខ្ញុំត្រូវគិតរកពាក្យអង់គ្លេសណាដែលអាចប្រើបានក្នុងបទ ពាក្យប្រាំពីរ»។
យ៉ាងណាមិញ វេយ្យាករណ៍ភាសាអង់គ្លេសគឺជាបញ្ហាមួយទៀតសម្រាប់ញ៉េដោយលោកនិយាយថា ៖«ខ្ញុំដឹងថាពេលច្រៀងវេយ្យាករណ៍មិនត្រូវទាំងអស់ទេតែយើងអាចយល់ បាន»។
ដោយសារតែការប្ដេជ្ញាចិត្តចង់បង្ហាញពីចាប៉ីដងវែងទៅដល់ភ្ញៀវ ជាតិនិងអន្តរជាតិលោកគង់ញ៉េ ធ្លាប់ត្រូវបានអញ្ជើញទៅលេងចាប៉ីនៅតាមវត្តអារាមក៏ដូចជា ស្ថានីយវិទ្យុនិងទូរទស្សន៍មួយចំនួននៅក្នុងប្រទេសកម្ពុជា។
និយាយដល់ការអភិវឌ្ឍចាប៉ីដង់វែងវិញយុវជន គង់ ញ៉េ បានឈានជើងដើរទៅមុខជានិច្ចជាមួយនឹងឧបករណ៍តន្ដ្រីបុរាណនេះ។ ប្រៀបធៀបទៅនឹងពេលដំបូងដែលលោកចូលរៀននៅអង្គការសិល្បៈ ខ្មែរអមតៈ ញ៉េបានប្រាប់ថា៖ «នៅពេលដែលខ្ញុំចូលរៀនដំបូងមានសិស្សតែ ៣ នាក់គត់។ តែឥឡូវនេះមានដល់ ១០ នាក់»។
ក្រៅពី ជានិស្សិតកំពុងបន្តការសិក្សា នៅសាកលវិទ្យាល័យ ជាតិគ្រប់គ្រង លោក គង់ ញ៉េ នឹងចូលឆ្នាំទី ៣ ក្នុងពេល ២ ទៅ ៣ សប្តាហ៍ខាងមុខនេះ ដែលលោកឆ្លៀតពេលវេលាទៅបង្រៀនចាប៉ីដងវែងនៅសាលាតូរ្យតន្ត្រីផងដែរ។
លោកបានស្នើដល់ប្រជាជនខ្មែរទាំងអស់ ជាពិសេស យុវជនត្រូវចេះផ្ដល់តម្លៃដល់វប្បធម៌ខ្លួនក៏ដូចជាឧបករណ៍តន្ត្រី របស់ខ្លួនច្រើនជាងមុន។
លោក គង់ ញ៉េ ដែលមានទេពកោសល្យចំពោះតន្ដ្រីបុរាណនិយាយថា៖ «ខ្មែរយើងទាំងអស់គ្នាត្រូវផ្ដល់តម្លៃដល់ចាប៉ី និងស្រឡាញ់ចាប៉ី។ នៅពេលដែលយើងស្រឡាញ់វាយើងចង់រៀនពីវាហើយឧបករណ៍ចាប៉ីនេះនឹងអាច នៅគង់វង្ស»៕
ភ្នំពេញ ប៉ុស្តិ៍
និស្សិតស្រីវ័យក្មេងផ្នែកព័ត៌មានវិទ្យាជាប់កម្មសិក្សាទៅអាមេរិក
«បើបច្ចេកវិទ្យាក្នុងប្រទេសមួយនៅមិនទាន់រីកចម្រើន ការអភិវឌ្ឍរបស់ប្រទេសនោះក៏មិនសូវរីកចម្រើនខ្លាំងដែរ» នេះជាទស្សនៈផ្ទាល់ខ្លួនរបស់និស្សិតស្រីផ្នែកព័ត៌មានវិទ្យាមួយរូប ដែលបានត្រឡប់មកដល់កម្ពុជាវិញ កាលពីខែ ឧសភា ឆ្នាំ ២០១៣ នេះ បន្ទាប់ពីកញ្ញាបានចូលរួមកម្មវិធីផ្លាស់ប្ដូរបទពិសោធសិក្សាដែលមាន ឈ្មោះថា UGRAD ផ្នែក Software Engineering នៅឯសហរដ្ឋអាមេរិក។
កញ្ញាយល់ថាបច្ចេកវិទ្យាគឺជាធាតុផ្សំមួយធាតុផ្សំសំខាន់ៗក្នុងការ អភិវឌ្ឍប្រទេសជាតិមួយ។តើនិស្សិតម្នាក់នេះបានឆ្លងកាត់អ្វីខ្លះ ក្នុងដំណើរដ៏វែងឆ្ងាយទៅទឹកដីស៊ីវិល័យដើម្បីស្វែងយល់ពី បច្ចេកវិទ្យា?
កញ្ញា ង៉ែត រចនា នឹងក្លាយទៅជានិស្សិតឆ្នាំទី៤ផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ ខែកញ្ញា ខាងមុខនេះ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
ក្រៅពីកម្មសិក្សាកញ្ញាថែមទាំងបានចូលរួមការងារសហគមន៍ ដែលរៀបចំដោយសមាគម FUSAAC របស់ស្ថានទូតអាមេរិកប្រចាំកម្ពុជាទៀតផង។ កញ្ញាជាមេក្រុមផ្នែករដ្ឋបាលក្នុងសិក្ខាសាលា Major and Career Fair។
ដោយមានឆន្ទៈហ៊ានពុះពារឧបសគ្គនៅក្នុងបច្ចេកវិទ្យាចាប់តាំងពី ពេលរៀននៅវិទ្យាល័យកញ្ញា រចនា ដែលមានឪពុកធ្វើការទាក់ទងនឹងផ្នែកនេះផងដែរនោះក៏បានសម្រេចចិត្ត ចាប់យកជំនាញព័ត៌មានវិទ្យាសម្រាប់ថ្នាក់បរិញ្ញាបត្រ។បន្ថែមពីនេះ កញ្ញាមើលឃើញថាផ្នែកព័ត៌មានពុំសូវមាននិស្សិតស្រីរៀនច្រើននោះទេ ដោយកញ្ញាបានលើកឡើងថា៖ «ខ្ញុំចង់លេចធ្លោ!»។
បើទោះជាមានការអនុញ្ញាតពីក្រុមគ្រួសារឲ្យកញ្ញារៀនផ្នែកនេះ ក៏ដោយ ក៏ការយល់ស្របនេះមិនមែនជាមូលហេតុដែលយុវតីរូបនេះ សម្រេចចិត្ដជ្រើសរើសជំនាញនេះឡើយ។ ប៉ុន្ដែវាកើតចេញពីការស្រឡាញ់ផ្នែកច្នៃបច្ចេកវិទ្យានិងងឿងឆ្ងល់ ពីវិធីដែលកុំព្យូទ័រជួយការងារមនុស្ស។
ចាប់ផ្ដើមការសិក្សានៅសាកលវិទ្យាល័យ២ឆ្នាំកញ្ញា រចនាផ្ដោតសំខាន់ទៅលើតែការសិក្សាក្នុងសាលាមួយមុខប៉ុណ្ណោះ ពីព្រោះកញ្ញាមានផែនការច្បាស់លាស់ថានឹងស្វែងរកបទពិសោធនៅឆ្នាំទី៣ ។
អំឡុងពេលវិស្សមកាលនេះ កញ្ញារចនាបានកំពុងធ្វើកម្មសិក្សាក្នុងក្រុមហ៊ុនមួយឈ្មោះថា Atech IT Solution Group ដែលនៅទីនោះកញ្ញាធ្វើការទាក់ទងទៅនឹងផ្នែក Programming, Software Development, System Analysis និង Design។
យុវតីស្រឡាញ់ផ្នែកព័ត៌មានវិទ្យារូបនេះបាននិយាយថា៖«ខ្ញុំ ចាប់ផ្ដើមចុះធ្វើកម្មសិក្សានិងការងារស្ម័គ្រចិត្តផ្សេងៗនៅក្នុង ឆ្នាំទី៣ហើយខ្ញុំក៏មានឱកាសធ្វើជាអ្នកបង្រៀនផ្នែក Java Programming ក្នុងថ្នាក់មួយ»។
កញ្ញាបន្ថែមថា៖«ខ្ញុំថែមទាំងបានចុះកម្មសិក្សាផ្នែកស្រាវជ្រាវទៅលើ Java Security ជាមួយគ្រូទៀតផង»។
កញ្ញាផ្តាំផ្ញើដល់និស្សិតដែលចង់សិក្សាផ្នែកព័ត៌មានវិទ្យាឬចង់ ទៅសិក្សាផ្នែកនេះនៅបរទេសពង្រឹងចំណេះដឹងភាសាអង់គ្លេស។កញ្ញាបន្ដ ថា៖ «ភាគច្រើនឯកសារនិងពាក្យបច្ចេកទេសត្រូវបានសរសេរជាភាសាអង់គ្លេស»។
ដោយមានគោលដៅច្បាស់លាស់ដើម្បីជម្នះនឹងចម្ងល់ខ្លួនឯងថាតើ ហេតុអ្វីសិស្សដទៃទៀតអាចទៅរៀននៅបរទេសបានហើយមានអ្វីដែលកញ្ញា ធ្វើមិនបាននោះ។នៅក្នុងឆ្នាំទី៣ដដែលកញ្ញាទទួលបានឱកាសទៅបន្ត ក្ដីស្រមៃរបស់ខ្លួនក្នុងកម្មវិធីផ្លាស់ប្ដូរបទពិសោធសិក្សាដែលរៀបចំ ដោយស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា។
ឧបសគ្គពីរសំខាន់ៗអំឡុងពេលសិក្សានៅសហរដ្ឋអាមេរិកគឺជាការខិតខំ សិក្សានិងការសម្របខ្លួនទៅនឹងវប្បធម៌ខុសៗគ្នានៅទីនោះ។
កញ្ញា រចនាបានឲ្យដឹងថា៖«ក្នុងពេលសិក្សានៅទីនោះ ខ្ញុំត្រូវខំប្រឹងខ្លាំងជាងមុនជាពិសេសធ្វើការស្រាវជ្រាវច្រើនដោយ ខ្លួនឯង។ការរៀបចំឥរិយាបថឲ្យស្របទៅតាមវប្បធម៌របស់អាមេរិកគឺជា កត្ដាចម្បងផងដែរ។ ខ្ញុំត្រូវតែពូកែផ្នែកទំនាក់ទំនងដើម្បីកុំឲ្យនឹកផ្ទះ»។
គួរឲ្យកត់សម្គាល់ថាកញ្ញា រចនាជានិស្សិតស្រីផ្នែកព័ត៌មានវិទ្យាតែមួយគត់ចំណោមនិស្សិតដទៃ រយៈពេល២ឆមាសដែលកញ្ញាបានសិក្សានៅសហរដ្ឋអាមេរិក។
និស្សិតឯករាជ្យរូបនេះមានមោទនភាពណាស់ចំពោះភាពលេចធ្លោរបស់ខ្លួន ដោយនិយាយថា៖«ចំពោះខ្ញុំឧបសគ្គទាំងនោះហើយទើបអាចធ្វើឲ្យខ្ញុំ លេចធ្លោពីព្រោះខ្ញុំអាចស៊ូទ្រាំដែលអ្នកដទៃខ្លះធ្វើមិនបាន»។
លទ្ធផលរបស់កញ្ញា រចនា ដែលបានឈានដល់ទឹកដីស៊ីវិល័យនោះបានមកពីការលើកទឹកចិត្តខ្លួនឯងនិង ចំណង់ចំណូលចិត្តពីការយល់ដឹងផ្នែកបច្ចេកវិទ្យាហើយនិស្សិតស្រី កម្ពុជាមួយរូបនេះមានបំណងចង់ក្លាយជាអ្នកបង្កើត Software អាជីព (Professional Software Developer) នៅថ្ងៃអនាគត។
សម្រាប់កញ្ញាបច្ចេកវិទ្យាគឺជាផ្នែកមួយដែលមនុស្សរាល់គ្នាអាច ចូលរួមបាន។យុវតីរចនាបានផ្ដោតសំខាន់ថា៖«ខ្ញុំចង់ជំរុញឲ្យ និស្សិតស្រីដូចខ្ញុំ ឈប់ភ័យខ្លាចពីផ្នែកនេះ។យើងត្រូវចេះលើកទឹកចិត្តខ្លួនឯងដើម្បី ដើរទៅមុខ»៕
ភ្នំពេញ ប៉ុស្តិ៍
ប្រកបមុខរបរដួល២ដងនៅតែតាំងចិត្តក្រោកឈររហូតជោគជ័យ
ការប្រកបមុខរបរ ឬការបង្កើតអាជីវកម្មផ្សេងៗតែងតែទទួលបានជោគ ជ័យ និងបរាជ័យ ប៉ុន្តែបញ្ហាសំខាន់ ស្ថិតនៅត្រង់ថា យើងត្រូវយក ចំណេះដឹង ចំណេះធ្វើ បទពិសោធន៍មកប្រើប្រាស់ឱ្យត្រូវតាមមុខ សញ្ញា តាមយុទ្ធសាស្ត្រ ក្រៅពីនេះត្រូវមានភាពជឿជាក់លើខ្លួនឯង និងការបង្កើតទំនុកចិត្តដល់អ្នកដទៃប្រកបដោយប្រសិទ្ធភាព ។
អ្នកស្រី ស៊ន សុវណ្ណា ជាម្ចាស់ហាង GOLDEN HERB BODY CARE PHNOM PENH បាននិយាយពីប្រវត្តិចាប់ផ្តើមនៅគ្រាលំបាករហូតឈានដល់ជោគជ័យ ជាជំហានៗថា នៅឆ្នាំ១៩៩៤ ខ្ញុំបានរៀបការរួចក៏ទៅរៀនកាត់ដេរ នៅប្រទេសថៃ ហើយពេលត្រឡប់មកវិញ បានបើកកន្លែងអាជីវកម្មកាត់ដេរ មួយ ប៉ុន្តែមិនទទួលបានលទ្ធផលល្អទេ ពោលគឺបរាជ័យ ។ បន្ទាប់មក ខ្ញុំបានទៅរៀនពីរបៀបធ្វើម្ហូបនៅប្រទេសថៃម្តងទៀត លុះពេលត្រឡប់ មកដល់ប្រទេសខ្មែរវិញ ក៏បើកហាងលក់បាយម្ហូប… គួរឱ្យសោកស្តាយនៅ តែមិនបានជោគជ័យដដែល ។
អ្នកស្រី សុវណ្ណា បានបន្តទាំងទឹកមុខហាក់សញ្ចឹងគិតថា ក្រោយមក ខ្ញុំបានគិតថា មនុស្សទូទៅចង់ទទួលបានភាពស្រស់ស្អាត លុះពេល ទទួលបានភាពស្រស់ស្អាត ហើយនឹងធ្វើឱ្យគេមានសេចក្តីសុខ ឬសប្បាយ ចិត្ត ដោយសារតែអ្នកនៅជុំវិញខ្លួនសរសើរថា ខ្លួនស្អាត និងមានគេ ចាប់អារម្មណ៍ ។ ពោលនោះខ្ញុំក៏សម្រេចចិត្តទៅរៀនវិជ្ជាព្យា បាល-ថែរក្សាសម្ផស្ស និងព្យាបាលស្បែកមុខនៅក្រុមហ៊ុន GOLDEN HREB ក្នុងប្រទេសថៃជាបន្តទៀត ហើយនៅពេលត្រឡប់មកវិញក៏បើកហាងថែរក្សា សម្ផស្ស និងព្យាបាលស្បែកមុខដែលមានឈ្មោះថា GOLDEN HERB BODY CARE PHNOM PENH ដោយមានអាជ្ញាប័ណ្ណពីក្រុមហ៊ុន GOLDEN HERB នៅឆ្នាំ២០០៧ ។
បន្ទាប់ពីដួល២ដង អ្នកស្រីនៅតែតាំងជំហរក្រោកឡើងវិញ ដោយ បញ្ជាក់ថា ដំបូងរូបគាត់ចាប់ផ្តើមបើកហាងតូច ហើយមានភ្ញៀវមិនច្រើន ទេ ដោយសារពួកគេមិនទាន់ស្គាល់ពីកន្លែងរបស់យើង និងមិនដឹងពីគុណភាព ក្នុងការព្យាបាលសម្ផស្ស និងស្បែក ហើយក្រោយមកភ្ញៀវដែលមកព្យាបាល ផ្ទៃមុខចាប់មានចំនួនកើនឡើងជាលំដាប់ពី១នាក់ ២នាក់ រហូតដល់រាប់ រយនាក់ ដោយពួកគេទទួលស្គាល់ពីការព្យាបាល ។ អ្នកស្រីបន្តថា បានជាភ្ញៀវទទួលស្គាល់ថា កន្លែងយើងមានស្នាដៃល្អ គឺយើងខិតខំសាង ទំនុកចិត្ត និងផ្តល់ភាពស្មោះត្រង់ចំពោះភ្ញៀវ ហើយប្រើភាពជឿជាក់ លើខ្លួនឯង ពោលគឺទទួលយកលុយពីគេត្រូវតែផ្តល់ទំនុកចិត្តឱ្យគេ គឺ បញ្ហាគុណភាពព្យាបាល និងប្រសិទ្ធភាព រហូតមកដល់សព្វថ្ងៃនេះយើង ទទួលបានជោគជ័យច្រើន ហើយលើមុខរបរថែរក្សាសម្ផស្ស និងព្យាបាលស្បែក មុខនេះ គឺពី៧០%ទៅ៨០%។
ម្ចាស់ហាងថែរក្សាសម្ផស្សអ្នកស្រី ស៊ន សុវណ្ណា រំលេចស្នាមញញឹមពោល ពាក្យថា ពីមុនបើកហាងតូចៗអតិថិជនតិច ហើយភ្ញៀវពិបាករកកន្លែងចត ឡាន ដល់ឥឡូវយើងបានបើកហាងធំថ្មីមានភ្ញៀវចូលព្យាបាលច្រើន ដោយសារមាន កន្លែងធំទូលាយងាយស្រួលចតម៉ូតូ ឡាន ពិសេសការសាងទំនុកទុកចិត្ត និងផ្តល់ភាពស្មោះត្រង់ចំពោះភ្ញៀវ, ប្រើភាពជឿជាក់លើខ្លួនឯង និង រួមផ្សំគុណភាពថ្នាំព្យាបាលពីប្រទេសថៃ, ការរៀនបន្ថែមពីក្រុម ហ៊ុនពេទ្យឯកទេសស្បែក និងអ្នកជំនាញផ្នែកថែរក្សាសម្ផស្ស ទើបបាន ធ្វើឱ្យភ្ញៀវជឿជាក់ ។ ជាចុងក្រោយ អ្នកស្រីរូបនេះបាននិយាយថា ទៅថ្ងៃខាងមុខខ្ញុំចង់បង្កើតកន្លែងកម្សាន្តអារម្មណ៍មួយដែលមាន ដាំដើមឈើធំៗ ហើយផ្តល់សេវាកម្មគ្រប់មុខ ៕
ផ្តើមចេញពីដើមទុន៥០០ដុល្លារ ក្លាយជាម្ចាស់ហាងប៉ាក់ ឌិន
ការបង្កើតមុខរបរមួយមិនថា តូច ឬធំ គប្បីយើងត្រូវមានសមត្ថភាព បទពិសោធន៍ និងទ្រព្យធនមួយចំនួន ដើម្បីទិញសម្ភារៈ ឧបករណ៍ផលិត ឧបករណ៍ផ្តល់សេវាកម្ម ឧបករណ៍សម្រាប់ដំណើរការ ។ ជាក់ស្តែង ម្ចាស់ហាង ប៉ាក់ ឌិន មួយរូបផ្តើមអាជីវកម្មរបស់ខ្លួនទាំងលំបាក លំបិន ដោយមានដើមទុនត្រឹមតែ៥០០ដុល្លារប៉ុណ្ណោះ រួមជាមួយបទ ពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យប៉ាក់ ឌិន នេះ ។
អុ្នកស្រី ប៉ុក រដ្ឋា បច្ចុប្បន្នជាម្ចាស់ហាងអាជីវកម្ម ប៉ាក់ ឌិន លើហូល ផាមួង សូត្រ និងលើក្រណាត់ផ្សេងៗជាមួយការរចនាម៉ូដ ទាន់សម័យទទួលស្គាល់ពេញចិត្តពីបងប្អូនមហាជន និងអតិថិជនបាន ចែករំលែកបទពិសោធន៍ជីវិតក្នុងមុខជំនាញតាំងពីមុន និងក្រោយពេលអ្នក ស្រីក្លាយជាម្ចាស់ហាង គឺឆ្លងកាត់ការលំបាកគ្រប់យ៉ាងទម្រាំឈានដល់ ដំណាក់កាលរស់នៅប្រសើរជាមួយសង្គមជឿនលឿនដូចសព្វថ្ងៃនេះ ។
ជំនួបជាមួយទស្សនាវដ្តីមហាគ្រួសារ អ្នកស្រី ប៉ុក រដ្ឋា ដែលមាន កូនតូចៗ២នាក់ក្នុងបន្ទុក និងមានកម្មករជិត២០នាក់ សម្រាប់ធ្វើ ការងារបានឱ្យដឹងថា ឆ្លងកាត់ការលំបាកខ្លាំងណាស់ទម្រាំមានលទ្ធ ភាពបើកហាងសូណែម ប៉ាក់ឌិន ហូល ផាមនួង សូត្រ និងក្រណាត់ផ្សេងៗ ដែល មានទីតាំងផ្ទះលេខ១២E1 ផ្លូវលេខ២៣ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ មុនពេលអ្នកស្រីឆ្លងមកដល់ការបើកហាង ប៉ាក់ ឌិន មួយដោយខ្លួនឯងនេះ អ្នកស្រីធ្លាប់ធ្វើការជាបុគ្គលិកផ្នែកប៉ាក់ឌិន កាលពីឆ្នាំ១៩៩៦ នៅក្នុងក្រុមហ៊ុនឯកជនមួយ ហើយសន្សំប្រាក់បាន តែ៥០០ដុល្លារប៉ុណ្ណោះ ។ ពេលវេលារុញច្រាន៦ឆ្នាំកន្លងផុតទៅអ្នក ស្រីបានចាប់ផ្តើមបើកអាជីវកម្មដោយខ្លួនឯង គឺតាំងពីឆ្នាំ២០០២ ដោយយកប្រាក់សន្សំបាន៥០០ដុល្លារនោះមកប្រើប្រាស់សហការជាមួយ ស្វាមីដែលមានស្នាដៃខាងច្នៃប្រឌិតចេញម៉ូដទាន់សម័យ (គូរ ក្បាច់) សុទ្ធសឹងជាម៉ូដរបស់ខ្មែរ ហើយស្រាប់តែទទួលបានការគាំទ្រពី អតិថិជន និងពេលនេះកំពុងតែពេញនិយមពីអតិថិជនផងដែរ ។ ម៉ូដក្បាច់ដែលចេញទៅលើហូល ផាមួង សូត្រ មានដូចជា បន្ទាយស្រី ក្បាច់ អង្គរ និងមានម៉ូដជាច្រើនទៀត ។
ម្ចាស់ហាងប៉ាក់ ឌិន ដែលមានវ័យត្រឹមតែ២៥ឆ្នាំ អ្នកស្រី ប៉ុក រដ្ឋា និងស្វាមីបានឱ្យដឹងថា ក្រៅពីធ្វើការប៉ាក់ឌិននេះយក ទៅបោះឱ្យម៉ូយនៅតាមកន្លែងផ្សេងៗហើយ ក៏ទទួលការកុម៉្មង់ ម៉ូដទៅតាមតម្រូវការរបស់អតិថិជនផងដែរ លើសពីនេះក៏មាន ការកុម៉្មង់ពីអតិថិជន (ឈ្មួញកណ្តាល) នាំយកទៅលក់នៅក្រៅប្រទេសដូច ជាប្រទេសអង់គ្លេស បារាំង អាមេរិក ជាដើម ។ ម្ចាស់ហាងដែលអះអាងថារៀន សូត្របានត្រឹមថ្នាក់បាក់ឌុប មានស្រុកកំណើតនៅស្រុកស្អាង ខេត្ត កណ្តាល អ្នកស្រី ប៉ុក រដ្ឋា បានឱ្យដឹងទៀតថា បានជាអ្នកស្រីចាប់យក មុខរបរនេះ ទី១-ដោយសារអ្នកស្រី មានទេពកោសល្យពីក្មេងចូលចិត្តខាង ប៉ាក់ឌិន ទី២-មានបទពិសោធន៍ការងារជាច្រើនឆ្នាំ ម្យ៉ាងសព្វថ្ងៃមុខ របរនេះមានទីផ្សារ ហើយពុំសូវមានអ្នកប្រកួតប្រជែងច្រើន ទី៣-មុខ របរនេះក៏អាចជួយលើកស្ទួយ និងអភិរក្សវប្បធម៌ខ្មែរទៀតផង ។
អ្នកស្រី ប៉ុក រដ្ឋា បានបញ្ជាក់ថា សម្រាប់រដូវកាលនេះ ហាង សូណែម ប៉ាក់ ឌិន អតិថិជនផ្តោតសំខាន់ទៅលើអាវសំអាងការ អាវកូន កំលោះកូនក្រមុំ (ម៉ូដទាន់សម័យ) យើងក៏មានម៉ូយខាងសំអាងការល្បីៗ ដូចជា ហាងសំអាងការ រស្មីចេនឡា ម្កុដពេជ្រ បុប្ផាប៉ៃលិន និងសេន តូហ្សាជាដើម ។ នៅថ្ងៃខាងមុខ អ្នកស្រី ប៉ុក រដ្ឋា និងស្វាមីមានគម្រោង ពង្រីកទីតាំងអាជីវកម្មឱ្យធំជាងនេះ និងជួយលើកកម្ពស់តម្លៃ ប៉ាក់ឌិនរបស់ខ្មែរឱ្យល្អប្រសើរ ព្រមទាំងពង្រឹងសមត្ថភាព បុគ្គ លិកឱ្យកាន់តែរឹងមាំសម្រាប់ថ្ងៃមុខពួកគាត់អាចទទួលប្រាក់ខែខ្ពស់ ចៀសវាងធ្វើចំណាកស្រុកទៅបរទេស៕
ឈានទៅបង្កើតក្រុមហ៊ុនសេវាកម្មបោះពុម្ពផ្តើមពីដើមទុន២០០ដុល្លារ
ជាការពិតការបើកមុខរបរ ឬអាជីវកម្មអ្វីមួយ គឺត្រូវមានគោល ការណ៍ច្បាស់លាស់ រវាសរវៃទាំងការទាញយកចំណេះដឹងមកបង្កើនសមត្ថ ភាព ទាំងការផលិត ការចែកចាយ និងការរកទីផ្សារ… មិនតែប៉ុណ្ណោះ ការគ្រប់គ្រងចេះដោះស្រាយបញ្ហា និងឧបសគ្គ គឺជារឿងសំខាន់តួយ៉ាងដូច ម្ចាស់រោងពុម្ពមួយផ្តើមបើកមុខរបរលើវិស័យបោះពុម្ព ដោយប្រើ ដើមទុនតែ២០០ដុល្លារប៉ុណ្ណោះ ទទួលបានជោគជ័យជាជំហានៗប្រកបដោយគុណ ភាព និងការពេញចិត្តពីបងប្អូនភ្ញៀវអតិថិជន។
អ្នកស្រី ងន់ សុភី បានចូលរួមចែករំលែកបទពិសោធន៍ជីវិតក្នុងមុខ ជំនួញទាក់ទងនឹងការបើកអាជីវកម្មរោងពុម្ពស្តីពីការឆ្លងកាត់ ឧបសគ្គ ការលំបាកជាច្រើនរាប់មិនអស់ រហូតឈានដល់ដំណាក់កាល មានជីវភាពល្អប្រសើរនៅក្នុងសង្គម ដោយសារអ្នកស្រី និងក្រុមគ្រួសារ បានខិតខំដំណើរការអាជីវកម្មរោងពុម្ពរហូតមានឈ្មោះបោះសំឡេងលើ វិស័យបោះពុម្ព ។ ប៉ុន្តែសូមទាញពេលត្រឡប់ក្រោយបន្តិចវិញថា មិន មែនទទួលបានជោគជ័យដោយងាយស្រួលនោះទេ មុននេះយើងជួបការលំបាក ខ្លាំងណាស់ ឧបសគ្គក៏ច្រើន ត្រូវពឹងផ្អែកលើភាពរវាសរវៃរបស់យើង ផ្ទាល់ក្នុងការស្វែងរកទីផ្សារ (ស្វែងរកម៉ូយ) ទើបទទួលបានលទ្ធ ផលដូចសព្វថ្ងៃ តែក៏នៅមិនទាន់ជោគជ័យទាំងស្រុងដែរ ។
ជួបជាមួយទស្សនាវដ្តីមហាគ្រួសារ អ្នកស្រី ងន់ សុភី អ្នកចាត់ ការទូទៅ និងជាម្ចាស់រោងពុម្ពជោគជ័យដែលមានលក្ខណៈជាអាជីវកម្ម បែបគ្រួសារ ប៉ុន្តែមានឈ្មោះល្បីលើវិស័យបោះពុម្ពមានទីតាំងនៅ ផ្ទះលេខ៧៤៩ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន បានឱ្យដឹងថា មុខរបរនេះអ្នកស្រីបានបើកដំណើរការតាំងពីឆ្នាំ១៩៩៨ ។ ក្រោយពីរៀបការរួច ដោយសំឡឹងឃើញមុខរបរនេះ តាំងពីនៅជានិស្សិត នៃសាកលវិទ្យាល័យថា វាផ្តល់អត្ថប្រយោជន៍ច្រើនសម្រាប់មហាជន ទូទៅតាំងពីចាប់កំណើតរហូតដល់ជរាស្លាប់ ហើយណាមួយក៏មិនទាន់ មានអ្នកប្រកបរបរនេះច្រើនប៉ុន្មានដែរ ។ ពេលនោះយើងចាប់ផ្តើម តាំងពីខ្នាតតូចបំផុត គឺបោះពុម្ពអូសស្បៃ ដោយប្រើដើមទុនតែ២០០ ដុល្លារប៉ុណ្ណោះ បូករួមជាមួយកម្លាំងចិត្ត និងចំណេះដឹងមក ធ្វើជាដើមទុនធំបំផុត ។ ឧបសគ្គធំដែលកើតឡើងចំពោះយើង គឺកង្វះខាត ភ្ញៀវ និងបុគ្គលិកជំនាញ ព្រោះការចាប់ផ្តើមរបស់យើងខ្ញុំនាពេលនោះ ក្រៅពីប្រាក់២០០ដុល្លារ យើងមានគ្នាតែ២នាក់ប្តី-ប្រពន្ធ ប៉ុណ្ណោះ គ្រានោះហើយដែលយើងលំបាកខ្លាំង គឺបណ្តុះបណ្តាលបុគ្គ លិកផង ស្វែងរកភ្ញៀវផង ត្រូវចេះដោះស្រាយបញ្ហាបច្ចេកទេស និងយក ចិត្តទុកដាក់ជាមួយអតិថិជន ហើយត្រូវអត់ធ្មត់ ទើបទទួលបានលទ្ធ ផលផ្លែផ្កាដូចពេលនេះ ។
អ្នកចាត់ការស្រីលើវិស័យបោះពុម្ពរូបនេះនិយាយថា មូលហតុដែល នាំឱ្យពួកខ្ញុំទទួលបានជោគជ័យដោយសារយើងប្រកាន់យកចំណុច៣ គឺទី១-គេធ្វើកើតយើងត្រូវតែធ្វើកើត, ទី២-យើងធ្វើការឱ្យរួចរាល់ ការងារ មិនមែនធ្វើឱ្យចប់ម៉ោងនោះទេ, ទី៣-សច្ចៈទៀងត្រង់ជាមួយ អតិថិជន ជាមួយបុគ្គលិក និងមិត្តភក្តិ ។ មកដល់សព្វថ្ងៃយើងក៏ នៅតែមានឧបសគ្គខ្លះដែរ ដូចជា ដៃគូប្រកួតប្រជែងកាន់តែច្រើនឡើងៗ ហើយការប្រកួតប្រជែងមិនមែនខាងគុណភាពទេ គឺប្រជែងទម្លាក់តម្លៃ ដោយយើងនៅតែប្រកាន់គោលជំហរដដែល ដូចនេះយើងលំបាករកផលចំណេញ… ឯ បញ្ហាប្រាក់ខែបុគ្គលិកក៏ពិបាកដែរ ព្រោះឱ្យច្រើនគេនៅ ឱ្យតិចគេ ឈប់… អ្នកខ្លះមករៀនធ្វើការងារសោះ ទារប្រាក់ខែខ្ពស់ លុះចេះហើយ ក៏សុំឈប់ ពិបាកគ្រប់យ៉ាង ។
អ្នកស្រី ងន់ សុភី បានបញ្ជាក់ថា ពេលនេះយើងបានពង្រីករោងពុម្ព និងមានម៉ាស៊ីនបោះពុម្ពច្រើនប្រភេទហើយ ហើយយើងកំពុងតែរៀបចំ ប្តូរពីលក្ខណៈអាជីវកម្មបែបគ្រួសារទៅជាក្រុមហ៊ុនអាជីវកម្មបោះ ពុម្ព ដោយយើងមានបុគ្គលិកប្រមាណជា៣០នាក់រួចហើយ គឺនៅពង្រីក ទីតាំង បន្ថែមម៉ាស៊ីនបោះពុម្ពល្អ និងរកអ្នកជំនាញគ្រប់គ្រង រៀបចំរចនាសម្ព័ន្ធ ផែនការ យុទ្ធសាស្ត្រឱ្យបានត្រឹមត្រូវ ប៉ុណ្ណោះ ៕
ពីកុមារតាមខេត្តចាប់បានអាហារូបករណ៍សិក្សា ក្លាយជានាយកសាខាធនាគារ
យើងត្រូវកំណត់គោលដៅជីវិតរបស់ខ្លួនឲ្យបានច្បាស់លាស់ នេះជាសម្តីរបស់នាយកសាខាធនាគារ ABA នៅ ទួលគោក អ្នកនាង ធាម រមណីយ។
ស្ថិតក្នុងវ័យ ៣១ ឆ្នាំ អ្នកនាងបានប្រាប់ពីភាពជោគជ័យទាំងការសិក្សានិងការងារថា អ្នកនាង ជាអតីតនិស្សិតអាហារូបករណ៍ Fulbright ពីស្ថានទូតអាមេរិក ថា្នក់អនុបណ្ឌិតផ្នែកហិរញ្ញវត្ថុនៅសហរដ្ឋអាមេរិករយៈពេលពីរឆ្នាំ។
ស្ថិតក្នុងចំណោមបងប្អូន ៥ នាក់អ្នកនាង រមណីយ ជាកូនទី៤ ក្នុងគ្រួសារគ្រូបង្រៀនមួយក្នុងខេត្ត ពោធិ៍សាត់។ បន្ទាប់ពីប្រឡងជាប់បាក់ឌុប អ្នកនាងបានសម្រេចចិត្តឃ្លាតឆ្ងាយពីអ្នកមានគុណទាំងពីរមកបន្ត ការសិក្សានៅរាជធានីភ្នំពេញ។
អ្នកនាងប្រាប់ថា៖ «ពេលមកដល់ភ្នំពេញដំបូង ខ្ញុំរស់នៅជាមួយផ្ទះបងប្អូនមួយរយៈពេលខ្លី។ ក្រោយមកខ្ញុំនិងបងប្រុសក៏ជួលផ្ទះនៅដោយខ្លួនឯងវិញ ព្រោះខ្លាចចិត្តពួកគាត់។ ម្យ៉ាងវិញទៀត ខ្ញុំមិនដែលស្គាល់ទីក្រុងទេ។ ចំណែកម៉ាក់ប៉ាក៏មិនបានមករស់នៅជាមួយដែរ»។
នៅក្នុងឆ្នាំ ២០០៣ អ្នកនាង រមណីយ ទទួលបាន បរិញ្ញាបត្រចំនួនពីរ គឺបរិញ្ញាបត្រផ្នែកគណនេយ្យពីសាកលវិទ្យាល័យជាតិគ្រប់គ្រង និងបរិញ្ញាបត្រផ្នែកភាសាអង់គ្លេសពីវិទ្យាស្ថានជាតិភាសាបរទេស។ បន្ទាប់ពីបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យភ្លាម អ្នកនាងបានក្លាយជាសាស្ត្រាចារ្យភាសាអង់គ្លេសនៅវិទ្យាស្ថានជាតិ ភាសាបរទេស។
នៅឆ្នាំ ២០០៤ កញ្ញាបានជាប់អាហារូបករណ៍ Fulbright និងចេញដំណើរទៅសិក្សានៅក្នុងឆ្នាំ ២០០៥។ ជាបទពិសោធ អ្នកនាង រមណីយ ធ្លាប់បានដាក់ពាក្យសុំអាហារូបករណ៍ Fulbright កាលពីឆ្នាំ ២០០៣ ម្តងរួចមកហើយ ប៉ុន្តែមិនជាប់។ ទោះបីជាយ៉ាងនេះក្តី អ្នកនាងនៅតែមិនរាថយទេ ហើយថែមទាំងបានដាក់ពាក្យម្តងទៀតនៅឆ្នាំ ២០០៤ ហើយនៅពេលនោះអ្នកនាងក៏ទទួលបានអាហារូបករណ៍ Fulbright នេះ ដោយអ្នកនាងបញ្ជាក់ថា៖ «កាលពីពេលខ្ញុំដាក់ពាក្យលើកទីមួយ ខ្ញុំបានជាប់វគ្គអស់ហើយនៅសល់តែវគ្គសម្ភាសតែប៉ុណ្ណោះ ប៉ុន្តែមុនថ្ងៃសម្ភាសគេទូរស័ព្ទមកប្រាប់វិញថា សុំទោសមិនអាចសម្ភាសខ្ញុំបានទេ។ ពេលនោះខ្ញុំមានអារម្មណ៍តូចចិត្តណាស់ទើបខ្ញុំសម្រេចចិត្តដាក់ ពាក្យម្តងទៀតនៅឆ្នាំក្រោយ»។
ដើម្បីទទួលបានអាហារូបករណ៍ អ្នកនាង បានបង្ហើបប្រាប់ថា៖ «វាចាប់ផ្តើមចេញពីការខិតខំប្រឹងប្រែងរៀនរហូតទទួលបានពិន្ទុល្អ នៅក្នុងសាលារៀន ហើយមួយផ្នែកទៀតគឺពឹងផ្អែកទៅលើការចូលរួមធ្វើការងារក្នុងសង្គម ដូចជាការងារតាមសហគមន៍ ក្រីក្រជាដើម គួបផ្សំនឹងបទពិសោធការងាររបស់យើង និងភាសាបរទេសផងដែរ»។
បន្ទាប់ពីត្រឡប់មកទឹកដីកំណើតដែលបានឃ្លាតឆ្ងាយអស់រយៈពេលពីរ ឆ្នាំវិញ អ្នកនាង រមណីយ បានចូលបម្រើការងារក្នុងស្ថាតទូត ដាណឺម៉ាក ក្នុងមុខងារជាក្រុមប្រឹក្សាកំណែទម្រង់រដ្ឋបាលដើម្បីជួយជា នីតិវិធី និងជួយសម្របសម្រួលក្នុងកំណែទម្រង់នយោបាយទាក់ទងទៅនឹងប្រាក់ បៀវត្សរ៍ជាមួយរដ្ឋាភិបាល។ ក្រោយមក នៅឆ្នាំ ២០១០ អ្នកនាងបាន ចូលបម្រើការងារជានាយកសាខាធនាគារ ABA នៅ ទួលគោក។
ដើម្បីទទួលបានភាពជោគជ័យ អ្នកនាង រមណីយ បានផ្តល់ជាយោបល់ថា៖ «យើងត្រូវកំណត់ថា យើងចង់រៀនអ្វីឲ្យច្បាស់ មិនមែនទើបតែច្បាស់ប្រាកដនៅពេលកំពុងដាក់អាហារូបករណ៍ទៅស្រុកក្រៅ ហើយ ទើបយើងចង់នោះទេ។ វាចាប់ផ្តើមឡើងតាំងពីពេលយើងចូលរៀននៅសាកលវិទ្យាល័យមកម៉្លេះ»។
អ្នកនាងបានបន្ថែមទៀតថា នៅពេលដែលយើងច្បាស់ថា ចង់រៀនអ្វីហើយ យើងត្រូវចាប់យកជំនាញនោះ។ ការរៀនតែមួយមុខមិនទាន់គ្រប់គ្រាន់ទេ គឺត្រូវធ្វើការងារគួបផ្សំដើម្បីទទួលបានបទពិសោធ។
អតីតសិស្សពូកែផ្នែកគណិតវិទ្យាលេខ ៣ ប្រចាំខេត្ត ពោធិ៍សាត់រូបនេះបាន ប្រាប់ពីគោលជំហរដ៏រឹងមាំរបស់ខ្លួនថា៖ «ខ្ញុំយល់ច្បាស់ណាស់ថាអាជីពនៅក្នុងហិរញ្ញវត្ថុ មិនសូវបានត្រឡប់មកធ្វើការក្នុងស្ថាប័នរដ្ឋប៉ុន្មាននោះទេ»។
អ្នកនាង បានបន្ថែមថា៖ «ប៉ុន្តែយើងត្រូវដឹងថា ភាពជោគជ័យ និងអភិវឌ្ឍសង្គមមិនមែនពឹងផ្អែកតែលើវិស័យសាធារណៈនោះទេ មានការរួមផ្សំយ៉ាងសំខាន់ពីខាងឯកជនផងដែរ»។
អ្នកនាងបានបន្តថា៖ «មិនថាការងាររដ្ឋឬឯកជនទេ សុទ្ធតែផ្តល់ផលប្រយោជន៍ដល់សង្គម បើយើងមានឱកាសចូលបម្រើការងាររដ្ឋយើងនឹងចូលតែបើគ្មានទេយើង ត្រូវចូលឯកជន។ ទោះជាយ៉ាងណា វាស្ថិតក្នុងគោលជំហរអភិវឌ្ឍន៍ជាតិតែមួយ»។
ចំពោះគោលដៅអនាគតវិញ អ្នកនាង រមណីយ បាននិយាយថា៖ «នៅក្នុងគោលដៅរយៈពេលខ្លី ខ្ញុំនឹងមើលទៅលើឱកាសក្នុងវិស័យហិរញ្ញវត្ថុ ថាខ្ញុំនឹងអាចលូតលាស់ទៅកាន់តំណែងផ្សេងទៀត។ នៅពេលណាខ្ញុំមានបទពិសោធគ្រប់គ្រាន់គួបផ្សំនឹងការស្វែងយល់លើ វិស័យនេះបានពេញលេញ ខ្ញុំក៏សង្ឃឹមថា ខ្ញុំនឹងអាចបើកជាអាជីវកម្មផ្ទាល់ខ្លួន»។
អ្នកនាង ធាម រមណីយ បានផ្តាំផ្ញើដល់យុវជនជំនាន់ក្រោយថា៖ «ការតស៊ូ និងការខិតខំប្រឹងប្រែងរៀនសូត្រ គឺជាថ្នាលមួយដ៏ល្អ និងច្បាស់លាស់។ យើងត្រូវកំណត់គោលដៅជីវិតឲ្យបានថា យើងចង់ធ្វើអ្វី។ ការជ្រើសរើសជំនាញក៏សំខាន់ដែរ។ មួយវិញទៀត យើងត្រូវធ្វើអ្វីដែលយើងចង់ធ្វើឲ្យបាន។ ជីវិតគឺជាការសម្រេចរបស់អ្នកផ្ទាល់»៕
ភ្នំពេញ ប៉ុស្តិ៍
ស៊ិន សំនៀង ពេលអាជីពសិល្បៈលូតលាស់ក្លាយជាថៅកែហាងពីរ
រាជធានីភ្នំពេញ ៖ តារាសម្តែងលោក សុិន សំនៀង ដែលបានរំកិលខ្លួនចូលពិភពសិល្បៈជាង១០ឆ្នាំមកហើយនោះ បានក្លាយជាថៅកែហាងពីរយ៉ាងស្ងប់ស្ងាត់ ។ លោកនិយាយថា លោកនឹងពង្រឹងមុខរបរថ្មីនេះឱ្យដើរទៅមុខយ៉ាងរលូន និងខំរកយុទ្ធសាស្ត្រយ៉ាងណាទាក់ទាញអតិថិជនឱ្យបានច្រើន ។
កាលពីមិនទាន់ក្លាយជាថៅកែហាង តារាសម្តែងល្បីឈ្មោះ សុិន សំនៀង ត្អូញត្អែរថា តារាប្រុសមិនងាយល្បីឈ្មោះដោយ ងាយៗទេ តែបើជាតារាស្រីវិញ ពិតជាងាយឡើងកូដលឿនណាស់ ។ អុីចឹងហើយ គ្រាន់តែសន្ទុះកេរ្តិ៍ឈ្មោះរបស់លោកហក់ឡើង លោកបានតាំងចិត្តនឹងខិតខំស្វែងរកការងារធ្វើឱ្យបានច្រើនពី ល្បៈ ទោះជាខ្លួនមួយត្រូវថតរឿងពីរបីចែកពេលសម្តែងគ្មានពេលសម្រាកដេក ពួនក៏លោកត្រូវតែប្រឹង ព្រោះមិនងាយមានឱកាសទេ ។ ធ្វើបែបនេះដើម្បីសន្សំប្រាក់ទុកពេលគេលែងត្រូវការ អាចងាកទៅរករបរថ្មី ។ ម៉្លោះហើយទើបក្នុងចង្កោមអ្នកសិល្បៈ អ្នកណាក៏ភ្ញាក់ផ្អើលដែរនៅពេលលោកសុិន សំនៀង ស្ងាត់ៗបានសម្រេចគោលបំណងក្លាយជាម្ចាស់ហាងដល់ទៅពីរឯណោះ ។
ក្នុងជំនួបពេលថតខារ៉ាអូខេឱ្យផលិតកម្ម «បុប្ផា» កាលពីពេល ថ្មីៗកន្លងទៅ លោក សុិន សំនៀង ឱ្យដឹងថា ហាងថ្មីរបស់លោកបានបែងចែកដាច់ពីគ្នា ហើយមានទីតាំងឆ្ងាយពីគ្នា គឺហាងមួយនៅភ្នំពេញ និងហាងមួយទៀតនៅឯខេត្តសៀមរាប តំបន់ទេសចរណ៍ដ៏ល្បីឈ្មោះ ។ ហាងនៅភ្នំពេញ គឺជាហាងកាត់ដេរ មានទីតាំងនៅតាមបណ្តោយផ្លូវកោសដូងជិតម៉ុងឌីយ៉ាល់ នៃរាជធានីភ្នំពេញ ដោយលោកទើបតែបើកដំណើរការ តែមិនមែនជាផ្ទះផ្ទាល់ខ្លួនទេ គឺលោកជួលគេ ។ ចំណែកឯហាងមួយទៀតស្ថិតនៅខេត្តសៀមរាប ជាហាងលក់វត្ថុអនុស្សាវរីយ៍ មានក្រមាសូត្រ កាបូបច្នៃពីហូលផាមួង និងរបស់ ផ្សេងៗទៀតដែលរំលេចពីអត្តសញ្ញាណខ្មែរ ។ លោកមានបំណងចង់ឱ្យអ្នកទេសចរបរទេសស្គាល់តម្លៃស្នាដៃខ្មែរ ។
តារាសម្តែងដែលប្រឡូកក្នុងអាជីពសិល្បៈជាង១០ឆ្នាំ ជាតួរាយរង ហើយទើបតែមានយីអ៊ុនក្លាយជាតួឯកពីរបីរឿង ក្នុងឆ្នាំ២០១៣នេះ បានថ្លែងឱ្យដឹងទៀតថា មុខរបរទាំងពីរនេះនៅមិនទាន់លេចចេញជាផលចំណេញនៅឡើយទេ តែលោកនៅរង់ចាំតាមដានបន្តទៀតសិន ដោយខិតខំរកវិធីបែបណាកែខៃទាំងហាងកាត់ដេរ និងហាងលក់វត្ថុអនុស្សាវរីយ៍ឱ្យទាក់ចិត្តអតិថិជន ។ បើទោះជាលោកមានហាងក្នុងដៃសម្រេចតាមគោលដៅមែន តែអាជីពសិល្បៈលោកមិនចោលទេ គឺនៅតែបន្តទៀតទោះជាដើរថតឆ្ងាយគ្មានពេលមើលហាងក៏លោកចាត់ចែង ឱ្យមានអ្នកជំនួសដៃជើងដែរ ។
លោកចង់គ្រងតំណែងជាតារាភាពយន្តយូរបន្តទៀត ព្រោះលោកប្រឡូកច្រើនឆ្នាំហើយ ទើបតែល្បីឈ្មោះពេលនេះគួរឱ្យរីករាយ ។ លោក សុិន សំនៀង និយាយថា លោកនៅមិនទាន់គិតគូររឿងរកប្រពន្ធទេ បើទោះជាមានមុខរបរប្រាកដក្នុងខ្លួនក៏ដោយ ព្រោះលោកចង់ពង្រីកមុខជំនួញថ្មីមួយទៀតសិន ។ បើលោកមានការងាររកសុីកាក់កប ទើបគិតពីរឿងរៀបការ ៕
កោះសន្តិភាព
ពីក្មេងស្រុកស្រែសិក្សាត្រឹមអនុវិទ្យាល័យ ក្លាយជាម្ចាស់ក្រុមហ៊ុន
យុវវ័យខ្លះធ្លាប់បានឮពាក្យថា «អនាគត មើលមិនឃើញទេ»។ វាមិនមានន័យថាងងឹតភ្នែកនោះទេ ប៉ុន្ដែវាសំដៅលើព្រេងសំណាងទៅថ្ងៃមុខ។ យ៉ាងណាមិញ ជួនកាលការតស៊ូខិតខំធ្វើការងារក៏ត្រូវពឹងអាស្រ័យលើព្រេងសំណាងផង ដែរ ដើម្បីសម្រេចគោលដៅជីវិត។ សម្រាប់យុវជន វែន ប៉ុនលី អាយុ ២៦ ឆ្នាំ ជាម្ចាស់ក្រុមហ៊ុនបម្រើសេវាកម្មជ្រើសរើសបុគ្គលិក HR Cambo Recruiting Co., Ltd.បានរៀបរាប់អំពីដំណើរជីវិតខ្លួនឯងដែលមិននឹកស្មានដល់ថាភាព ជោគជ័យកើតចេញពីក្មេងមានចំណេះដឹងត្រឹមកម្រិតអនុវិទ្យាល័យនៅ ស្រុកស្រែអាចធ្វើឲ្យលោកមានលទ្ធភាពបើកក្រុមហ៊ុនដោយខ្លួនឯងដូច សព្វថ្ងៃទេ។
លោកបានប្រាប់ថា ការតស៊ូព្យាយាមអត់ធ្មត់ចំពោះការងារនិងការសម្រេចចិត្ដប្រកបដោយ ភាពក្លាហានគួបផ្សំនឹងព្រេងសំណាងបានផ្ដល់ជាផ្លែផ្កាដ៏អស្ចារ្យដល់ យុវជនម្នាក់នេះយ៉ាងគាប់ចិត្ដ។
ស្ថិតក្នុងសម្លៀកបំពាក់ឯកសណ្ឋានបំពេញការងារយ៉ាងសមរម្យ លោក ប៉ុនលី បានបង្ហើបប្រាប់អំពីប្រវត្ដិការសិក្សាដែលមិនទាន់បញ្ចប់ថ្នាក់ បរិញ្ញាបត្រនិងការងារដែលជំរុញឲ្យយុវជនរូបនេះបានក្លាយជាម្ចាស់ ក្រុមហ៊ុនលោកមកពី ខេត្ដតាកែវ កាលពីឆ្នាំ ២០០៣ដោយសារតែនៅទីនោះមានត្រឹមតែអនុវិទ្យាល័យ ទើបលោកត្រូវបានឪពុកម្ដាយបញ្ជូនទៅបន្ដការសិក្សានៅវិទ្យាល័យ ព្រះសីហនុក្នុងខេត្ដព្រះសីហនុ។ ក្រោយឆ្នាំ ២០០៧ ក្រោមការជួយជ្រោមជ្រែងពីជនបរទេសម្នាក់ដែលបានរាប់អានលោកនៅខេត្ដ ព្រះសីហនុនោះយុវជនរូបនេះបានផ្លាស់មកនៅរាជធានីភ្នំពេញ។
ដោយមើលឃើញពីការចង់ចេះចង់ដឹងរបស់យុវជន ប៉ុនលី ចៅហ្វាយ ជាជនបរទេសរូបនោះ បានឧបត្ថម្ភជាអាហារូបករណ៍លោកឲ្យបន្ដការសិក្សានៅសាកលវិទ្យាល័យ បញ្ញាសាស្ដ្រកម្ពុជាផ្នែកទំនាក់ទំនងជំនួញក្នុងឆ្នាំ ២០០៨។
ម្ចាស់ក្រុមហ៊ុនដ៏វ័យក្មេងរូបនេះ បានបន្ដថា៖ «ជនជតិអា្រហ្វិកខាងត្បូងម្នាក់នេះ ជាមនុស្សម្នាក់ក្នុងចំណោមអ្នកដែលបានកែប្រែវាសនារបស់ខ្ញុំបន្ថែម លើការខិតខំប្រឹងប្រែងរបស់ខ្ញុំផ្ទាល់»។
រយៈពេល ៦ ឆ្នាំ ដែលលោកបានបម្រើការងារនៅក្រុមហ៊ុនជ្រើសរើសបុគ្គលិក HRINC រហូតដល់ឆ្នាំ ២០១២ លោកបានសម្រេចចិត្ដយកបទពិសោធដែលខ្លួនមានមកបើកក្រុមហ៊ុនផ្ទាល់ ខ្លួន។
ដោយឡែកក្រុមហ៊ុនរបស់គាត់អាចដំណើរការបានយ៉ាងល្អចាប់តាំងពី ដំបូងមកដោយសារលោកមានអតិថិជនខាងក្រុមហ៊ុនស្គាល់គាត់ច្រើន។
លោក បានប្រាប់ពីការសម្រេចចិត្ដនេះថា៖ «វាជាតម្រូវការជីវភាពដើម្បីរកកម្រៃឲ្យកាន់តែខ្ពស់និងភាព ជោគជ័យ ពីព្រោះ ខ្ញុំស្គាល់ការងារផ្នែកនេះច្បាស់តាមរយៈបទពិសោធការងារជាច្រើន ឆ្នាំ»។
លោក បានបន្ថែមថាបញ្ហាដែលលោកប្រឈមសព្វថ្ងៃដោយសារតែកម្ពុជាជាប្រទេស ទីផ្សារសេរីក្រុមហ៊ុនប្រភេទនេះក៏មានការប្រកួតប្រជែងច្រើនហើយយើង នៅខ្វះធនធានមនុស្សសម្រាប់អតិថិជន។
សេវាកម្មបម្រើអតិថិជនរបស់លោក ជួយជ្រើសរើសបុគ្គលិកឲ្យក្រុមហ៊ុនដទៃជួយបុគ្គលិកក្នុងការរៀបចំ ឯកសារប្រវត្តិរូបសង្ខេបនិងជួយសម្រាំងបេក្ខជននូវវគ្គដំបូងសម្រាប់ ក្រុមហ៊ុនមុននឹងឈានដល់ដំណាក់កាលសម្ភាសន៍។
ក្រៅពីកិច្ចការទាំងនេះ លោកក៏មានតួនាទីស្រាវជ្រាវជីវប្រវត្ដិរបស់បេក្ខជន និងបេក្ខនារីដែលពួកគេមកដាក់ពាក្យសុំការងារនៅអង្គភាពរបស់លោកផង ដែរ។
ជាចុងក្រោយ យុវជនប៉ុនលី បានបង្ហើបប្រាប់អំពីផែនការពង្រឹកសេវាកម្មរបស់ក្រុមហ៊ុនថា ទៅថ្ងៃអនាគត លោកមានបំណងពង្រីកសេវាកម្មរបស់ខ្លួនទៅក្នុងវិស័យទេសចរណ៍និងរៀបចំ កម្មវិធីផ្សេងៗឲ្យជោគជ័យផងដែរ៕
ភ្នំពេញ ប៉ុស្តិ៍
ពីកម្មករឆ្លាក់ក្បាច់ទៅជាវិចិត្រករនៅសណ្ឋាគារល្បី
ដៃ ទាំងពីរកាន់ពន្លាកឆ្លាក់ក្បាច់ចម្លាក់នៅលើផ្ទាំងទឹកកកដែល ទាមទារភាពស្ងប់ស្ងាត់ ការតាំងចិត្ត និងអត់ធ្មត់ខ្ពស់ ខណៈភ្នែកខំរំពៃមើលមិនប៉ប្រិច។ តាមពិតទៅ នេះជាផ្នែកមួយនៃការងារប្រចាំថ្ងៃរបស់លោកតេក សុភាន់ ក្នុងនាមជាវិចិត្រករយ៉ាងចំណានមួយរូប ប្រកបដោយជំនាញ និងទេពកោសល្យ។ តើបុរសវ័យ៣៦ឆ្នាំដែលរៀនត្រឹមថ្នាក់ទី៥រូបនេះមានបទពិសោធន៍ អាថ៌កំបាំងអ្វីខ្លះ ដើម្បីទទួលបានជំនាញដ៏កម្រនេះ?ខុសប្លែកពីវិចិត្រករដទៃទៀតដែលបានចូលសាលារៀនជំនាញ តាំងពីកុមារភាព លោក តេក សុភាន់ បានត្រឹមតែរៀនជំនាញក្បាច់ចម្លាក់តពីឪពុករបស់ខ្លួនប៉ុណ្ណោះ។
មានស្រុកកំណើតក្នុងខេត្តកំពង់ធំ ដោយសារតែជីវភាពខ្សត់ខ្សោយពេក លោកបានបោះបង់ការសិក្សាត្រឹមថ្នាក់ទី៥ និងវេចបង្វេចមករកការងារជាជាងសំណង់នៅតាមបណ្ដាខេត្ដនានាតាំងពី អាយុ១៣ឆ្នាំ។
ចាប់ផ្តើមពីការងារជាកម្មករសំណង់ ដែលភាគច្រើនទទួលឆ្លាក់ក្បាច់ និងគូររូបតាមជញ្ជាំងវិហារនៅក្នុងវត្តបន្តិចម្តងៗរបស់ខ្លួន យុវជនរូបនេះមិនបានបណ្តែតបណ្តោយខ្លួនឲ្យរសាត់អណ្ដែតតាម ព្រហ្មលិខិតឡើយ។ លោកបានបន្តស្វះស្វែងរកការងារថ្មីដើម្បីអភិវឌ្ឍខ្លួនជានិច្ច។
ជាលទ្ធផល ជាងចម្លាក់និងគំនូរនៅលើជញ្ជាំងព្រះវិហាររូបនេះបានចូលធ្វើ ការងារជាជាងសំណង់នៅរមណីយដ្ឋានអន្តរជាតិកោះកុងក្នុងខេត្តកោះកុងនៅ ឆ្នាំ២០០០។ ថ្វីដ្បិតតែខ្លួនមានមុខងារជាជាងសំណង់ប៉ុន្ដែការចង់ចេះចង់ដឹង បានជួយឲ្យលោកទទួល បានជំនាញបន្ថែមទាក់ទងនឹងជាងភ្លើង និងជាងផ្សារដែកពីមិត្តភក្តិរួមការងារ។
ដោយសារតែខ្លួនអាចបំពេញការងារបានល្អ និងមានសមត្ថភាពលើកិច្ចការជាច្រើនរួមទាំងការងារជាជាងសំណង់ ជាងភ្លើង ជាងឈើ ជាងចម្លាក់ និងជាងគ្រឿងសង្ហារិមជាដើមនោះ ថ្នាក់លើបានបញ្ជូនលោកមកធ្វើការងារនៅសណ្ឋាគារភ្នំពេញខាងផ្នែក ជួសជុលឆ្នាំ២០០៦។
ការខិតខំប្រឹងប្រែងពិតជាមិនធ្វើឲ្យយុវជនរូបនេះខកបំណងឡើយ។ មួយឆ្នាំក្រោយមក លោក តេក សុភាន់ ក៏បានតម្លើងឋានៈជាវិចិត្រករនៅក្នុងសណ្ឋាគារ តាមរយៈលទ្ធផលនៃស្នាដៃចម្លាក់របស់ខ្លួន។
ការពិតណាស់បទពិសោធពីការអនុវត្តការងារផ្ទាល់របស់លោក សុភាន់ ពិតជាបានហុចផ្លែផ្កាដល់រូបគេវិញមែន។ ជាមួយគ្នានេះ យុវជនមិនខ្លាចការលំបាកហត់នឿយរូបនេះ បានឲ្យដឹងថា៖ «ខ្ញុំធ្វើការតែងតែជួបបញ្ហាទើបខ្ញុំត្រូវគិតគូរពីវិធីសាស្ដ្រ ដោះស្រាយ។ បើខ្ញុំបានការងារនៅថ្ងៃនេះ ខ្ញុំតែងគិតទៅដល់ថ្ងៃអនាគតតើខ្ញុំនឹងអាចធ្វើអីបានទៀត ត្រូវដោះស្រាយបែបណា ដើម្បីទទួលបានការងារសមបំណងពីព្រោះខ្ញុំគ្មានលុយ គ្មានចំណេះដឹង និងគ្មានខ្សែសម្រាប់ពឹងអាស្រ័យឡើយ»។
លោកបញ្ជាក់ថា ដោយសារតែគ្មានលុយ ចំណេះដឹង និងជំនាញ លោកត្រូវប្រើកម្លាំងខ្លាំងក្នុងការបំពេញការងារប្រចាំថ្ងៃដែល តម្រូវឲ្យមានការអត់ធ្មត់ និងការព្យាយាមខ្ពស់។
ផ្អែកលើបទពិសោធល្អក្នុងការងាររបស់ខ្លួននៅក្នុងសណ្ឋាគារ ភ្នំពេញ លោក សុភាន់ ត្រូវបានទាក់ទងឲ្យទៅធ្វើការនៅសណ្ឋាគារណាហ្គាវើលក្នុងឆ្នាំ ២០១០។ តាមរយៈភាពជោគជ័យរកឃើញពន្លឺជីវិតថ្មីទាំងអស់នេះហើយ យុវជនស្ថិតក្នុងត្រកូលកសិករក្រីក្ររូបនេះ មានលទ្ធភាពរស់នៅក្នុងជីវភាពធូរធារជាមួយគ្រួសារជាទីស្រឡាញ់របស់ ខ្លួន។
ឆ្លងកាត់ការលំបាកគ្រប់បែបយ៉ាងទាំងកម្លាំងកាយ និងកម្លាំងចិត្តពីកូនជាងសំណង់រហូតបានក្លាយជាវិចិត្រករដូចសព្វ ថ្ងៃនេះ លោក សុភាន់ បានបង្ហើបពីអារម្មណ៍របស់លោកថា៖ «ខ្ញុំពិតជាសប្បាយចិត្តណាស់ចំពោះការងាររបស់ខ្ញុំនេះ តែវាក៏មិនមែនងាយស្រួលឡើយ ព្រោះខ្ញុំត្រូវទទួលខុសត្រូវខ្ពស់ក្នុងការងារដើម្បីឲ្យដំណើរការ របស់ក្រុមហ៊ុនទៅមុខរហូត ហើយកុំឲ្យវាមានបញ្ហាអ្វីកើតឡើង»។
ជាមួយនឹងបទពិសោធ៦ឆ្នាំជាវិចិត្រករនៅក្នុងសណ្ឋាគារ លោក តេក សុភាន់ ប្រាប់ថា៖ «ការងារខាងវិចិត្រករ (artist) យើងត្រូវស្គាល់ពីចំណុចខ្លាំងរបស់ខ្លួនថា តើយើងមានដុងផ្នែកនេះឬទេ? ហើយគំនិតច្នៃប្រឌិត គឺជាចំណុចសំខាន់ណាស់។ បើយើងមើលឃើញអ្វីមួយដែលដិតជាប់ក្នុងអារម្មណ៍យើងត្រូវចេះយកមក ច្នៃឲ្យចេញទៅជាក្បាច់របស់យើង។ មិនតែប៉ុណ្ណោះ យើងត្រូវចេះតាំងចិត្ត និងផ្ចង់អារម្មណ៍ មិនគិតរឿងផ្សេង ពេលកំពុងឆ្លាក់ តែបើសិនជាធ្វើមិនសូវបានល្អ យើងមិនអាចបង្ខំនោះទេដែលវាទាមទារការសម្រាកឲ្យស្រួលអារម្មណ៍ សិន ចាំត្រឡប់មកធ្វើម្តងទៀត»។
តាមរយៈបទពិសោធជីវិត និងការងារយ៉ាងលំបាកជាច្រើនកន្លងទៅនេះរបស់ខ្លួន មុននឹងទទួលបានលទ្ធផលមិនអាចកាត់ថ្លៃបានដូចសព្វថ្ងៃនេះ លោក តេក សុភាន់ មានបំណងបើកសាលាបង្រៀនចម្លាក់ ជាពិសេស ចម្លាក់លើទឹកកក ពីព្រោះ បច្ចុប្បន្នជំនាញនេះមិនសូវមានអ្នកចេះទេ។
ជាចុងក្រោយលោកមានយោបល់ផ្តាំផ្ញើទៅយុវជនដទៃទៀតថា៖ «សម្រាប់យុវជនដែលមានលទ្ធភាពរៀន យើងគួរតែខិតខំប្រឹងប្រែងរៀនសូត្រដើម្បីអនាគតរបស់ខ្លួន។ ចំពោះអ្នកដែលគ្មានលទ្ធភាពវិញ យើងគួរតែខិតខំរៀនជំនាញមួយក្នុងជីវិត ហើយប្រសិនបើមិនមានសមត្ថភាពទៅរៀនជំនាញនៅសាលាទេ យើងត្រូវប្រឹងប្រែងធ្វើការងារនិងបណ្តុះសមត្ថភាព និងជំនាញដើម្បីអភិវឌ្ឍខ្លួនឯង»៕
ភ្នំពេញ ប៉ុស្តិ៍
ស្ដ្រីជនជាតិព្នងអភិវឌ្ឍខ្លួនពីអ្នកការពារព្រៃឈើមកជាអ្នកកាសែត
កំពុង
រៀបចំកាមេរ៉ាថតរូប ម៉ាស៊ីនថតសំឡេង ប៊ិក និងសៀវភៅ អ្នកនាង ម៉ុប ឈីង
អាយុ២៨ឆ្នាំត្រៀមចេញដំណើរទៅរកព័ត៌មាននៅតំបន់មានការកាប់បំផ្លាញ
ព្រៃឈើមួយកន្លែងដែលត្រូវចំណាយពេលពេញមួយថ្ងៃចាប់ពីម៉ោង៦
ព្រលឹមដល់ម៉ោង៦ល្ងាច។
ស្រ្តីជនជាតិភាគតិចដើមកំណើតព្នងរូបនេះ ដែលចូលប្រឡូកក្នុងអាជីពសារព័ត៌មាន«ពលរដ្ឋអ្នកសារព័ត៌មាន» សម្រាប់វិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) មានអត្ថបទសម្រាប់ចុះផ្សាយ៤អត្ថបទមកហើយ។ បញ្ហាការកាប់បំផ្លាញព្រៃឈើ ដីសហគមន៍ តម្លៃអគ្គិសនី និងបញ្ហាផ្សេងៗដទៃទៀតសុទ្ធតែជាប្រធានបទដែលអ្នកនាងឈីងបានសរសេរ កន្លងមក។
មានស្រុកកំណើតនៅខេត្តមណ្ឌលគិរី អ្នកនាង ម៉ុប ឈីង បានរៀបរាប់ពីវិធីចេញទៅប្រមាញ់ព័ត៌មានរបស់ខ្លួនថា រូបនាងត្រូវដើរទៅគ្រប់ច្រកល្ហក ដោយធ្វើដំណើរទៅតាមភូមិនានា តំបន់ដីសហគមន៍ ឬតំបន់ព្រៃដើម្បីទទួលបាននូវ ព័ត៌មាន។ ពេលទៅដល់កន្លែងដែលមានបទ ល្មើសព្រៃឈើកើតឡើង អ្នកនាងព្យាយាមសួរអ្នកកំពុងរំលំដើមឈើអំពីឫសគល់នៃការកាប់ បំផ្លាញឈើទាំងនោះ។
អ្នកកាសែតជនជាតិភាគតិចរូបនោះ បានលើកសំណួរដែលបានសួរថា៖ «តើហេតុអ្វីបានពូកាប់វា ព្រោះថាទីនេះគេមិនមែនដាំសម្រាប់ទុកឲ្យពូកាប់ទេ? អ្នកណាបញ្ជាឲ្យពូធ្វើដូចនេះ?» បន្ទាប់ពីអ្នកនាងខិតខំធ្វើការស្រាវជ្រាវរកអ្នកដែលពាក់ព័ន្ធរួច បន្ដទៅសម្ភាសពួកគេទៀត។
ក្រោយពីបានសរសេរអត្ថបទចប់អ្នកនាងផ្ញើវារួមជាមួយនឹងរូបភាព តាមសារអេឡិចត្រូនិកមកកាន់ការិយាល័យនិពន្ធនៃសា្ថប័នព័ត៌មាន។
ថ្វីដ្បិតតែត្រូវធ្វើដំណើរឆ្ងាយពីផ្ទះដើម្បីស្វះស្វែងរក ព័ត៌មានយ៉ាងណាក៏ដោយ ក៏អ្នកនាងបានឲ្យដឹងថា៖ «ពេលខ្លះខ្ញុំទៅហូបបាយជាមួយនឹងបងប្អូនដែលរស់នៅក្បែរកន្លែង ខ្ញុំចុះយកព័ត៌មាន។ ប៉ុន្ដែបើចុះទៅឆ្ងាយ ខ្ញុំត្រូវសុំបងប្អូនតាមភូមិហូបតែម្ដង»។
ដោយមានកំណើតក្នុងតំបន់ព្រៃឈើនិងទឹកចិត្ដស្រឡាញ់ព្រៃឈើ ចង់ជួយចូលរួមអភិរក្សពីព្រោះអ្នកនាងដឹងច្បាស់ថា ព្រៃឈើទាំងនេះជាអាយុជីវិតនិងអនាគតរបស់បងប្អូនដែលរស់អាស្រ័យផល លើព្រៃឈើ ទើបជំរុញឲ្យស្ដ្រីជនជាតិដើមព្នងដែលបញ្ចប់ការសិក្សាត្រឹម ថ្នាក់ទី៦រូបនេះចូលធ្វើការងារស្ម័គ្រចិត្តឲ្យសហគមន៍ការពារ ព្រៃឈើ។
អ្នកនាងបានដឹងច្បាស់ថា មានតែអ្នកកាសែតទេទើបអាចជួយប្រាប់ឲ្យសាធារណជនយល់ច្បាស់អំពី អ្វីដែលកំពុងកើតឡើងក្នុងសហគមន៍ខ្លួន ពីព្រោះអ្នកកាសែតអាចជួយផ្សព្វផ្សាយព័ត៌មានបន្ដជូនពួកគេ។
ប៉ុន្តែអ្នកនាងឈីងទទួលស្គាល់ថា ដោយសារតែតំបន់នោះស្ថិតនៅឆ្ងាយមិនសូវមានអ្នកកាសែតទៅដល់ទើប អ្នកនាងតាំងចិត្តថា នឹងធ្វើជាអ្នកកាសែតនៅថ្ងៃណាមួយ ដើម្បីងាយស្រួលរាយការណ៍ព័ត៌មានពីសហគមន៍របស់ខ្លួនបានច្រើនទៅដល់ សាធារណជន។
នៅពេលដែលអ្នកនាង ម៉ុប ឈីង បានសម្រេចនូវគោលបំណងជាអ្នកកាសែតដោយចាប់ផ្ដើមពីវគ្គបណ្ដុះ បណ្ដាលស្ដីពីអ្នកសារព័ត៌មានប្រជាពលរដ្ឋរបស់វិទ្យុ VOD នៅរាជធានីភ្នំពេញ។ សេចក្ដីរាយការណ៍អំពីការកាប់បំផ្លាញព្រៃឈើក្នុងសហគមន៍ជាប្រធានបទ ដ៏រសើបបំផុតដែលអ្នកនាងធ្លាប់បានឆ្លងកាត់ការគំរាមកំហែងខ្លះ ក្នុងពេលបំពេញការងារ។ អ្នកនាងបានរំឭកថា៖ «ថ្ងៃនោះខ្ញុំទៅកន្លែងអារឈើមួយកន្លែងពេលខ្ញុំខំជជីកសួរ ព័ត៌មានពីគេ បុរសនោះបានស្រែកគំហកដាក់ខ្ញុំ ប៉ុន្តែខ្ញុំនៅតែតមាត់ខំសួរបន្ត ទើបបុរសនោះភ្លាត់ថា «យី! នាងឯងក៏ឆ្នាសម៉្លេះ!»។
ថ្វីដ្បិតតែធ្លាប់រងពាក្យសម្តីបែបនេះក្តី ស្រ្តីកូនពីររូបនេះនៅតែក្រាញននាលទៅមុខជានិច្ច ពីព្រោះការងាររបស់អ្នកនាងក៏មានការគាំទ្រពីគ្រួសារ ជាពិសេសស្វាមីដែរ។ អ្នកនាងបានលើកឡើងថា៖ «ប្តីខ្ញុំមិនដែលឃាត់មិនឲ្យធ្វើកិច្ចការនោះទេ តែគាត់ជួយពន្យល់ណែនាំខ្ញុំឲ្យចេះប្រុងប្រយ័ត្ន កុំសរសេររឿងរសើបៗពេក ពីព្រោះវាអាចប៉ះពាល់ដល់ជីវិតខ្ញុំ»។
នៅខែ កក្កដាខាងមុខនេះកម្ពុជានឹងមានការរៀបចំការបោះឆ្នោតជាតិដែលអ្នក កាសែតភាគច្រើនយក ចិត្តទុកដាក់ក្នុងការធ្វើសេចក្តីរាយការណ៍ពីបញ្ហានេះ។ ប៉ុន្ដែសម្រាប់អ្នកនាង ឈីង ហាក់ដូចជារារែកចិត្តក្នុងការសរសេរពីបញ្ហានេះដោយបានប្រាប់ថា៖ «វាលំបាកដែរ នៅពេលខ្ញុំសរសេរពីវា ព្រោះអីខ្លាចគេយល់ច្រឡំពីយើងដូចជាពេលថ្មីៗនេះ មានការចែកក្រមា សារុងនៅក្នុងសហគមន៍ខ្ញុំ តែខ្ញុំមិនហ៊ានរាយការណ៍ទេ ព្រោះអីស្រួលមិនស្រួលគេថាយើងសរសេរឲ្យគណបក្សនេះគណបក្សនោះ»។
ទៅថ្ងៃអនាគត អ្នកសារព័ត៌មានភាគឦសានរូបនេះ ចង់អភិវឌ្ឍខ្លួនពីអ្នកកាសែតពលរដ្ឋ មកជាអ្នកកាសែតអាជីពមួយរូប ហើយអ្នកនាងដឹងច្បាស់ថា ការងារជាអ្នកកាសែត ទាមទារនូវចំណេះដឹងទូលំទូលាយ។ ហេតុនេះអ្នកនាង ឈីង បាននិងកំពុងខិតខំប្រវេប្រវា អានកាសែត ស្តាប់វិទ្យុ និងសិក្សាអ្វីថ្មីៗដើម្បីបង្កើនការយល់ដឹងរបស់ខ្លួន។ អ្នកនាងបានសារភាពថា ខ្លួនពិតជាមានការរីកចម្រើននារយៈពេលចុងក្រោយនេះហើយការអភិវឌ្ឍ នេះរឹតតែជំរុញឲ្យអ្នកនាងកាន់តែក្លាហានថែមទៀត ដោយនាងបានបញ្ជាក់ថា៖ «ខ្ញុំធ្លាប់ទៅសម្ភាសដល់ចៅហ្វាយខេត្ត ខ្ញុំមិនខ្លាចទេ»៕
ភ្នំពេញ ប៉ុស្តិ៍
ដៃស្តាំកាន់ហ្វឺតសរសេរ ដៃម្ខាងទៀតកាន់ឯកសារស្តីពីកសិកម្ម អ្នកស្រី អ៊ឹង សុវណ្ណលី កំពុងធ្វើបទបង្ហាញដល់សិក្ខាកាម២០នាក់មកពីទីកន្លែងផ្សេងៗគ្នា។
ស្ថិតក្នុងវ័យ៣៤ឆ្នាំ អ្នកស្រី សុវណ្ណលី ជានាយិកានៃសមាគមសុខភាព និងវិជ្ជាជីវៈនារីខ្មែរ និងជាមនុស្សដំបូងដែលបាននាំយកនូវបច្ចេកទេសកសិកម្មជីធម្មជាតិ EM មកចែករំលែកដល់ប្រជាកសិករកម្ពុជា។ ដោយមើលឃើញពីសកម្មភាពរបស់ស្ដ្រីរូបនេះក្នុងការលះបង់ធនធាន ផ្ទាល់ខ្លួន ដើម្បីផ្តល់បទពិសោធ និងចំណេះដឹងដល់សង្គម ប្រមុខរដ្ឋាភិបាលបានផ្តល់មេដាយឥស្សរិយយសនារីរតនៈ និងប័ណ្ណសរសើរក្នុងស្នាដៃឆ្នើមក្នុងវិស័យសេដ្ឋកិច្ចធ្វើជី EM ដល់អ្នកស្រីកាលពីឆ្នាំ២០០៦។
មុននឹងឈានដល់ភាពជោគជ័យ និងមានកត្តិយសក្នុងសង្គម អ្នកស្រីបានហែលឆ្លងឧបសគ្គ និងភាពលំបាកជាច្រើន។ នៅក្នុងសម័យខ្មែរក្រហម ដោយសារតែមានដើមកំណើតនៅក្រុងភ្នំពេញ អ្នកស្រីត្រូវបានជម្លៀសទៅខេត្តកំពង់ធំ។ ក្រោយថ្ងៃរំដោះ ក្រុមគ្រួសារ អ្នកស្រីបានផ្លាស់មករស់នៅទីក្រុង ភ្នំពេញវិញ។ ដើម្បីមានឱកាសចូលសាលារៀន អ្នកស្រីត្រូវជួយម្តាយរកប្រាក់ ដោយឆ្លៀតពេលពីការសិក្សាមកជួយលក់បបរ គុយទាវឆា គ្រលីងឈូក ស្ករគ្រាប់ ប្រហិតត្រី អុស ពងទា សាច់ក្រក សាច់គោងៀត និងលក់របស់របរហូបចុកផ្សេងៗទៀតសរុបទាំង៦២ប្រភេទ។
បន្ទាប់មក អ្នកស្រីចូលបម្រើការងារជាបុគ្គលិកផ្នែក គណនេយ្យក្នុងសណ្ឋាគារមួយ និងឆ្លៀតទំនេរទៅបង្រៀនភាសាថៃពេលយប់ រួចបន្ដធើ្វការជាអ្នកលក់វ៉ែនតាទៀតផង។
ក្រោយពីបញ្ចប់ការសិក្សាទុតិយភូមិ អ្នកស្រីបានទៅរស់នៅប្រទេសថៃជាមួយឪពុកក្នុងឆ្នាំ១៩៨៩ ហើយបានបន្តការសិក្សាដល់ចប់ថា្នក់អនុបណ្ឌិតផ្នែក កសិកម្មធម្មជាតិនៅទីនោះ។
ដោយមើលឃើញពីសារៈសំខាន់នៃជីធម្មជាតិ EM សម្រាប់វិស័យកសិកម្មនៅកម្ពុជា ក្រោយពីការស្រាវជ្រាវជីកសិកម្មធម្មជាតិជាមួយជនជាតិជប៉ុន និងថៃ អ្នកស្រីបានវិលមកមាតុភូមិវិញដោយរំពឹងថា នឹងអាចជួយអភិវឌ្ឍវិស័យកសិកម្មកម្ពុជាឲ្យកាន់តែរីកចម្រើនដូច បណ្ដាប្រទេសជឿនលឿនដទៃដែរ។
អ្នកស្រី សុវណ្ណលី បានលើកឡើងថា៖ «កម្ពុជាជាប្រទេសកសិកម្មដែលភាគច្រើនជាដំណាំស្រូវរាប់រយឆ្នាំមក ហើយ។ ដីស្រែទាំងនេះកាន់តែរេចរឹលដែលមិនសូវអំណោយផលល្អឡើយ។ កសិករបានងាកមកប្រើជីគីមី និងថ្នាំពុលដោយសារតែពួកគេយល់ឃើញថា វាងាយស្រួលក្នុងការផលិត និងទទួលបានផលលឿន។ ប៉ុន្ដែពួកគេមិនគិតពីផលប៉ះពាល់លើដី និងសុខភាពខ្លួនឡើយ»។
ដោយមើលឃើញអំពីចំណុចខ្វះខាតទាំងអស់ នេះ អ្នកស្រី សុវណ្ណលី បានបង្កើតសមាគមសុខភាព និងវិជ្ជាជីវៈនារីខ្មែរកាលពីឆ្នាំ២០០៤ ដោយនាំមកបច្ចេកទេសកសិកម្មដែលប្រើជីធម្មជាតិអតិសុខុមប្រាណមីក្រូ សរីរាង្គដែលចម្រាញ់ចេញពីសរីរាង្គ មានប្រយោជន៍ ចំពោះដី និងឲ្យបាក់តេរីល្អកម្ចាត់បាក់តេរីចង្រៃតាមរយៈរូបមន្ដធម្មជាតិ ទប់ទល់នឹងធម្មជាតិដើម្បីអប់រំ និងបណ្ដុះបណ្ដាលដល់ប្រជាពលរដ្ឋកម្ពុជា។
ស្ដ្រីស្រឡាញ់វិស័យកសិកម្មរូបនេះ បានបន្ដថា៖ «ខ្ញុំជួបការលំបាកខ្លះដែរ ពីព្រោះបច្ចេកទេសនេះ វាថ្មីសម្រាប់ខ្មែរយើង ហើយក្នុងការបង្រៀន ខ្ញុំមិនបានបែងចែកទៅតាមកម្រិតវប្បធម៌របស់ពួកគេទេ ពោលគឺមិនថា អ្នកបណ្ឌិត អនុបណ្ឌិត បរិញ្ញាបត្រ ឬអ្នកមិនចេះអក្សរឡើយ សុទ្ធតែអាចមករៀនបានទាំងអស់។ ដូច្នេះ វាមិនដំណើរដោយរលូនទេ ដោយសារតែអ្នកខ្លះប្រាប់តែម្ដង អាចចាប់បាន ប៉ុន្ដែអ្នកខ្លះទៀត ពិបាកចាប់យកនូវអ្វីដែលយើងបានបង្រៀន»។
ក្នុងការដោះស្រាយនឹងបញ្ហាលំបាក អ្នកស្រី ត្រូវព្យាយាមអត់ធ្មត់ក្នុងការបង្ហាត់បង្រៀនតាមរយៈការបកស្រាយឲ្យ បានច្រើនដង ហើយឲ្យប្រជាកសិករធ្វើការប្រៀបធៀបទ្រឹស្ដីទៅនឹងការអនុវត្ដជាក់ ស្ដែង និងបើកឱកាសឲ្យសិក្ខាកាមចោទសួរឡើងវិញដោយផ្ទាល់ ឬតាមទូរស័ព្ទនៅពេលពួកគេមានចម្ងល់។
អ្នកស្រី បន្ដថា៖ «ការលើកទឹកចិត្តពីគ្រួសារមានសារៈសំខាន់ណាស់សម្រាប់យើង ព្រោះយើងមិនធ្វើដើម្បីខ្លួនឯងប៉ុណ្ណោះទេ តែដើម្បីសង្គមទាំងមូល»។
អ្នកស្រី អ៊ឹង សុវណ្ណលី បានលើកឡើងថា៖ «បើយុវជនទាំងអស់ចង់ទទួលបានជោគជ័យ អ្នកត្រូវស្មោះ ត្រង់ចំពោះខ្លួនឯង ពេលវេលា ការងារ និងចៅហ្វាយនាយ ហើយអ្នកត្រូវតស៊ូព្យាយាមសម្រេចក្តីសុបិន។ សំខាន់បំផុត អ្នកត្រូវតែស្វែងរកចំណេះដឹង ជំនាញមួយឲ្យបានច្បាស់លាស់។ បន្ទាប់មក អ្នកត្រូវអភិវឌ្ឍខ្លួននូវចំណេះដឹង បច្ចេកវិទ្យាថ្មីៗ រៀនហើយ រៀនទៀត រៀនទាល់តែសក់ស្កូវ»៕
ភ្នំពេញ ប៉ុស្តិ៍
ស្ថិតក្នុងវ័យ២៩ឆ្នាំ លោក ហាន់ ឡា បាននិយាយថា៖ «បើឲ្យស្រឡាញ់ការងារនេះតែម្តង គឺមិនប្រាកដទេ ប៉ុន្តែធ្វើដូចម្ដេចបើរៀនមិនបានខ្ពស់ដូចគេ ចេះតែខំៗទៅដើម្បីជីវភាពគ្រួសារ»។
នៅពេលមួយដែលកុមារផ្សេងទៀតកំពុងតែពេញវ័យសម្រុកសិក្សា យុវជន ឡា បានចំណាយពេលកុមារភាពរបស់ខ្លួនមកជួយធ្វើស្រែចម្ការឪពុកម្ដាយ រហូតដល់ជិត៦ឆ្នាំ នៅពេលដែលខ្លួនបញ្ចប់ការសិក្សាត្រឹមថ្នាក់ទី៥ប៉ុណ្ណោះ។ ដោយសារជីវភាពក្រីក្រពេកលោកបានចាកចេញពីស្រុកកំណើតនៅខេត្តតាកែវ មករាជធានីភ្នំពេញជាអ្នកបារ និងបូមលូបង្គន់ដើម្បីរកប្រាក់ចំណូលផ្គត់ផ្គង់ជីវភាពខ្លួនឯង និងគ្រួសារនៅឯស្រុកកំណើត។
លោក បានឲ្យដឹងថា ការងារបារ និងបូមលូបង្គន់នេះ ជាកិច្ចការដ៏ពិបាក គួរឲ្យខ្ពើម គួរឲ្យរអើម គ្មានម៉ោងគ្មានពេលជាក់លាក់នោះឡើយ សូម្បីតែពេលយប់ ឬពេលភ្លៀងក៏ដោយ ឲ្យតែឡានបូមលូអាចទៅបានលោកត្រូវចុះទៅតាមជានិច្ច។ នៅទីកន្លែងខ្លះ លោកត្រូវចុះទៅក្នុងលូទឹកស្អុយនោះផ្ទាល់ដើម្បីបារសំរាម ដី ថង់ប្លាស្ទិក និងកាកសំណល់ផ្សេងៗចេញមកដោយលោកលើកឡើងទៀតថា៖ «ពេលខ្លះ កំពុងតែកាយលូ មានទាំងលាមកអណ្តែតចេញមកទៀតផង ដំបូងឡើយខ្ញុំក៏ខ្ពើមរអើមដែរ ប៉ុន្ដែយ៉ាងណាវាជាការងាររបស់ខ្ញុំហើយខ្ញុំត្រូវតែខំទ្រាំ ខាំមាត់អត់ធ្មត់»។
ក្រៅពីក្លិនស្អុយដ៏អសោចនិងគួរឲ្យខ្ពើមរអើមការងារជាអ្នកបារ លូនេះត្រូវប្រឈមនឹងគ្រោះថ្នាក់ដោយសារតែជម្រៅលូនិងបញ្ហាចំពោះ សុខភាពដែលបណ្តាលមកពីភាពកខ្វក់ និងមេរោគនៅក្នុងទឹកស្អុយទាំងនោះ។
លោក ឡា បានឲ្យដឹងថា មុនពេលចុះទៅបារលូម្តងៗ ក្រុមការងាររបស់លោកត្រូវធ្វើការវាស់វែងឲ្យបានត្រឹមត្រូវពី ជម្រៅលូហើយខណៈពេលមានអ្នកខ្លះចុះលូអ្នកផ្សេងទៀតត្រូវឈរចាំនៅ មាត់លូនោះជានិច្ចដើម្បីការពារឧប្បត្ដិហេតុណាមួយដែលអាចកើតឡើង ដោយ ចៃដន្យ។
លោកបានឲ្យដឹងថា នៅពេលដែលចេញពីក្នុងលូភ្លាម លោកត្រូវតែចាក់ទឹកលាងសម្អាតខ្លួនទាំងមូលនឹងសាប៊ូភ្លាមព្រោះថា ទឹកស្អាត និងសាប៊ូនោះអាចកម្ចាត់ក្លិនស្អុយ និងមេរោគដែលតោងជាប់នឹងខ្លួនតាំងពីក្បាលដល់ចុងជើងបាន។
ចំពោះបទពិសោធជាអ្នកបារលូបង្គន់រយៈពេល៥ឆ្នាំ យុវជនគ្មានវិជ្ជាខ្ពង់ខ្ពស់ម្នាក់នេះមិនដែលធ្លាប់បំបាក់ទឹក ចិត្តខ្លួនឯងទេ។ លោកតែងតែពេញចិត្តនឹងការងារនេះ និងលួចមានសេចក្តីសង្ឃឹមចំពោះខ្លួនឯងជានិច្ច។
យុវជន ឡា បានលើកឡើងថា៖ «ថ្វីដ្បិតតែវាជាការងារមួយដែលគួរឲ្យខ្ពើម និងរកប្រាក់ចំណូលមិនហូរហៀរក៏ដោយ ប៉ុន្តែវាជាការងារសុចរិតនិងស្របច្បាប់ ដែលវាកើតចេញពីកម្លាំងញើសឈាមរបស់ខ្ញុំពិតប្រាកដ»។
ប្រាក់ចំណូលដែលលោកឡារកបានពីការងារនេះជាមធ្យមគឺប្រមាណជា ២០០ដុល្លារក្នុងមួយខែ ប៉ុន្តែលោកត្រូវចំណាយទៅលើថ្លៃជួលផ្ទះ ថ្លៃទឹក ថ្លៃភ្លើង ថ្លៃអាហារ ព្រមទាំងថ្លៃចាយវាយផ្សេងៗទៀតយ៉ាងច្រើន ដោយសារតែលោកមិនត្រឹមតែចិញ្ចឹមខ្លួនឯងនោះឡើយគឺលោក មានទាំងប្រពន្ធ និងកូនស្រីតូចម្នាក់ទៀតនៅក្នុងបន្ទុកទៀតផង។
លោកបានអះអាងទៀតថា បើសិនជាថ្ងៃណាមួយលោកមានលទ្ធភាព និងឱកាសលោកចង់ក្លាយខ្លួនជាថៅកែលើមុខរបរនេះផ្ទាល់តែម្តង៕

ពីកុមារីលក់ដូរកំប៉ិកកំប៉ុក អភិវឌ្ឍខ្លួនរហូតបានមេដាយឥស្សរិយយសនារីរតនៈ

លោក ហាន់ ឡា ពីអ្នកបារលូចង់វិវឌ្ឍខ្លួនឲ្យក្លាយជាថៅកែបារលូ
ដៃ ស្តាំឱបបំពង់ទឹកធំយ៉ាងណែនផ្អឹបនឹងសាច់ទ្រូងដែលគ្មានអាវ ដណ្ដប់មានតែខោជើងត្រឹមកំភួនជើងនិងខ្នងដៃឆ្វេងឆ្លៀតជួយទប់ បំពង់ទឹកបណ្ដើរជូតតំណក់ញើសកំពុងហូរស្រក់លាយឡំនឹងទឹកកខ្វក់ពណ៌ ខ្មៅបណ្ដើរបុរសវ័យជិត៣០ឆ្នាំម្នាក់កំពុងតែមមាញឹកក្នុងការបូម យកកាកសំណល់កខ្វក់ចេញពីលូនៅគេហដ្ឋានមួយកន្លែងនាម្ដុំក្បែរ វិទ្យាល័យព្រះស៊ីសុវត្ថិ។
ស្ថិតក្នុងវ័យ២៩ឆ្នាំ លោក ហាន់ ឡា បាននិយាយថា៖ «បើឲ្យស្រឡាញ់ការងារនេះតែម្តង គឺមិនប្រាកដទេ ប៉ុន្តែធ្វើដូចម្ដេចបើរៀនមិនបានខ្ពស់ដូចគេ ចេះតែខំៗទៅដើម្បីជីវភាពគ្រួសារ»។
នៅពេលមួយដែលកុមារផ្សេងទៀតកំពុងតែពេញវ័យសម្រុកសិក្សា យុវជន ឡា បានចំណាយពេលកុមារភាពរបស់ខ្លួនមកជួយធ្វើស្រែចម្ការឪពុកម្ដាយ រហូតដល់ជិត៦ឆ្នាំ នៅពេលដែលខ្លួនបញ្ចប់ការសិក្សាត្រឹមថ្នាក់ទី៥ប៉ុណ្ណោះ។ ដោយសារជីវភាពក្រីក្រពេកលោកបានចាកចេញពីស្រុកកំណើតនៅខេត្តតាកែវ មករាជធានីភ្នំពេញជាអ្នកបារ និងបូមលូបង្គន់ដើម្បីរកប្រាក់ចំណូលផ្គត់ផ្គង់ជីវភាពខ្លួនឯង និងគ្រួសារនៅឯស្រុកកំណើត។
លោក បានឲ្យដឹងថា ការងារបារ និងបូមលូបង្គន់នេះ ជាកិច្ចការដ៏ពិបាក គួរឲ្យខ្ពើម គួរឲ្យរអើម គ្មានម៉ោងគ្មានពេលជាក់លាក់នោះឡើយ សូម្បីតែពេលយប់ ឬពេលភ្លៀងក៏ដោយ ឲ្យតែឡានបូមលូអាចទៅបានលោកត្រូវចុះទៅតាមជានិច្ច។ នៅទីកន្លែងខ្លះ លោកត្រូវចុះទៅក្នុងលូទឹកស្អុយនោះផ្ទាល់ដើម្បីបារសំរាម ដី ថង់ប្លាស្ទិក និងកាកសំណល់ផ្សេងៗចេញមកដោយលោកលើកឡើងទៀតថា៖ «ពេលខ្លះ កំពុងតែកាយលូ មានទាំងលាមកអណ្តែតចេញមកទៀតផង ដំបូងឡើយខ្ញុំក៏ខ្ពើមរអើមដែរ ប៉ុន្ដែយ៉ាងណាវាជាការងាររបស់ខ្ញុំហើយខ្ញុំត្រូវតែខំទ្រាំ ខាំមាត់អត់ធ្មត់»។
ក្រៅពីក្លិនស្អុយដ៏អសោចនិងគួរឲ្យខ្ពើមរអើមការងារជាអ្នកបារ លូនេះត្រូវប្រឈមនឹងគ្រោះថ្នាក់ដោយសារតែជម្រៅលូនិងបញ្ហាចំពោះ សុខភាពដែលបណ្តាលមកពីភាពកខ្វក់ និងមេរោគនៅក្នុងទឹកស្អុយទាំងនោះ។
លោក ឡា បានឲ្យដឹងថា មុនពេលចុះទៅបារលូម្តងៗ ក្រុមការងាររបស់លោកត្រូវធ្វើការវាស់វែងឲ្យបានត្រឹមត្រូវពី ជម្រៅលូហើយខណៈពេលមានអ្នកខ្លះចុះលូអ្នកផ្សេងទៀតត្រូវឈរចាំនៅ មាត់លូនោះជានិច្ចដើម្បីការពារឧប្បត្ដិហេតុណាមួយដែលអាចកើតឡើង ដោយ ចៃដន្យ។
លោកបានឲ្យដឹងថា នៅពេលដែលចេញពីក្នុងលូភ្លាម លោកត្រូវតែចាក់ទឹកលាងសម្អាតខ្លួនទាំងមូលនឹងសាប៊ូភ្លាមព្រោះថា ទឹកស្អាត និងសាប៊ូនោះអាចកម្ចាត់ក្លិនស្អុយ និងមេរោគដែលតោងជាប់នឹងខ្លួនតាំងពីក្បាលដល់ចុងជើងបាន។
ចំពោះបទពិសោធជាអ្នកបារលូបង្គន់រយៈពេល៥ឆ្នាំ យុវជនគ្មានវិជ្ជាខ្ពង់ខ្ពស់ម្នាក់នេះមិនដែលធ្លាប់បំបាក់ទឹក ចិត្តខ្លួនឯងទេ។ លោកតែងតែពេញចិត្តនឹងការងារនេះ និងលួចមានសេចក្តីសង្ឃឹមចំពោះខ្លួនឯងជានិច្ច។
យុវជន ឡា បានលើកឡើងថា៖ «ថ្វីដ្បិតតែវាជាការងារមួយដែលគួរឲ្យខ្ពើម និងរកប្រាក់ចំណូលមិនហូរហៀរក៏ដោយ ប៉ុន្តែវាជាការងារសុចរិតនិងស្របច្បាប់ ដែលវាកើតចេញពីកម្លាំងញើសឈាមរបស់ខ្ញុំពិតប្រាកដ»។
ប្រាក់ចំណូលដែលលោកឡារកបានពីការងារនេះជាមធ្យមគឺប្រមាណជា ២០០ដុល្លារក្នុងមួយខែ ប៉ុន្តែលោកត្រូវចំណាយទៅលើថ្លៃជួលផ្ទះ ថ្លៃទឹក ថ្លៃភ្លើង ថ្លៃអាហារ ព្រមទាំងថ្លៃចាយវាយផ្សេងៗទៀតយ៉ាងច្រើន ដោយសារតែលោកមិនត្រឹមតែចិញ្ចឹមខ្លួនឯងនោះឡើយគឺលោក មានទាំងប្រពន្ធ និងកូនស្រីតូចម្នាក់ទៀតនៅក្នុងបន្ទុកទៀតផង។
លោកបានអះអាងទៀតថា បើសិនជាថ្ងៃណាមួយលោកមានលទ្ធភាព និងឱកាសលោកចង់ក្លាយខ្លួនជាថៅកែលើមុខរបរនេះផ្ទាល់តែម្តង៕
ភ្នំពេញ ប៉ុស្តិ៍
ពីអ្នករត់ម៉ូតូឌុបក្លាយជាស្រ្តីជោគជ័យក្នុងការងារ និងមុខជំនួញ
បន្ថែម លើ បំណងប្រាថ្នាបន្ដវេនប្រកបរបរលក់ដូរតូចតាចពីម្ដាយកូនស្រីដែល យល់ដឹងទុក្ខលំបាករបស់អ្នកមានគុណបានសម្រេចគោលដៅជីវិតរបស់ខ្លួន ក្នុងនាមជាម្ចាស់ភោជនីយដ្ឋានហ្វឺ ២៤ ព្រមទាំងមានតួនាទីជានាយិកាប្រតិបត្ដិប្រចាំប្រទេសកម្ពុជាក្នុង ក្រុមហ៊ុនដឹកជញ្ជូនតាមកប៉ាល់ Mitsui O.S.K Lines (Cambodia) Co., Ltd ទៀតផង។
ស្ដ្រីជោគជ័យក្នុងអាជីពការងារ និងមុខជំនួញវ័យ៣៨ឆ្នាំ អ្នកនាង ហ៊ីន ធានី បានបង្កើតគ្រួសារចម្រុះសាសន៍ប្រកបដោយសុភមង្គល ដែលស្វាមីរបស់នាងជាជនជាតិអាមេរិក។
រំឭកដល់អតីតកាលតាំងពីកុមារភាពអ្នកនាងបានខិតខំប្រឹងប្រែងនិងឆ្លងកាត់ឧបសគ្គជាច្រើនទម្រាំតែអាចឈោងដល់តំណែងនេះ។
កុមារី កូនស្រីពៅក្នុងគ្រួសារដែលមិនបានរស់នៅស្រណុកស្រួលតែងតែលះបង់ ពេលវេលាទំនេររបស់ខ្លួនទៅលក់នំស្ករគ្រាប់ គ្រឿងម្ជូរ និងអាហារសម្រន់ ដើម្បីជួយសម្រាលបន្ទុកដ៏លំបាករបស់អ្នកមានគុណទោះបីជាគាត់ ជំទាស់យ៉ាងណាក៏ដោយ។ បទពិសោធតស៊ូក្នុងជីវិតបានរុញច្រានកុមារីរូបនេះឲ្យក្លាយជា មនុស្សរឹងប៉ឹងនិងបោះជំហានឆ្ពោះទៅមុខជានិច្ច។
ក្រោយពីបានបញ្ចប់ការសិក្សាទុតិយភូមិ យុវតី ធានី នៅតែបន្ដការងារជាអ្នកបម្រើតាមផ្ទះ អ្នករត់ម៉ូតូឌុប គ្រូបង្រៀនកុំព្យូទ័រដើម្បីជួយផ្គត់ផ្គង់ជីវភាពក្នុងគ្រួសារមុន នឹងមានឱកាសចូលបម្រើការងារនៅក្នុងក្រុមហ៊ុនដឹកជញ្ជូនកប៉ាល់ MOL នៅក្នុងឆ្នាំ១៩៩៦ និងចាប់តំណែងជានាយិកាប្រតិបត្ដិនាពេលបច្ចុប្បន្ន។
ថ្វីដ្បិតតែការងារមមាញឹកយ៉ាងណាក៏ដោយ ក៏យុវតីរូបនេះមិនបោះបង់ចោលការសិក្សារបស់ខ្លួនដែរ។ ជាលទ្ធផលអ្នកនាងទទួលបានបរិញ្ញាបត្រផ្នែកច្បាប់ និងបន្ដយកសញ្ញាបត្រអនុបណ្ឌិតមួយទៀត។
អ្នកនាង បានឲ្យដឹងពីដំណើរជីវិតរបស់ខ្លួនថា៖ «ខ្ញុំតែងតែចងចាំនូវអនុស្សាវរីយ៍រាល់ការលំបាកនិងការតស៊ូទាំង អស់ដែលខ្ញុំធ្លាប់ឆ្លងកាត់ជាពិសេស កាលពីខ្ញុំនៅកុមារភាពដែលខ្ញុំដើរលក់នំរៀងរាល់ថ្ងៃ»។ អ្នកនាង បានបន្ដថា៖ «វាគឺជាបទពិសោធដ៏មានតម្លៃបំផុតសម្រាប់ខ្ញុំដែលជាមេរៀនជីវិត នាំឲ្យរូបខ្ញុំទទួលបានលទ្ធផលនាពេលបច្ចុប្បន្ននេះ។ ដោយសារតែភាពមិនរួញរាជាមួយនឹងការងារសុចរិតរបស់ខ្ញុំបានធ្វើ ឲ្យខ្ញុំដឹងថា ធ្វើជាមនុស្សមិនត្រូវរើសអើងឡើយហើយអ្វីក៏សុទ្ធតែមានតម្លៃ សម្រាប់យើងដែរ។ ដូច្នេះខ្ញុំត្រូវតែចេះបែកគំនិតក្នុងការអភិវឌ្ឍខ្លួន»។
ដោយសារតែចំណង់ចំណូលចិត្ដជាអ្នកជំនួញ អ្នកនាង និងមិត្ដភក្ដិបានចាប់ផ្ដើមបង្កើតហាងសាច់អាំងប៉ាស្ទ័រ និងបើកហាងកាហ្វេឌីផ្លូមេតក្នុងឆ្នាំ២០០២ ជាសមិទ្ធផលរបស់ខ្លួនឯងសុទ្ធសាធដែលបន្ដពង្រីក៤សាខាទៀត។ រីឯភោជនីយដ្ឋានហ្វឺ២៤នេះគឺជាអាជីវកម្មថ្មីរបស់អ្នកនាងដោយមើល ឃើញពីតម្រូវការទីផ្សាររបស់អ្នកទទួលទាន។
ស្ដ្រីមានសមត្ថភាពខ្ពស់រូបនេះ បានបង្ហើបប្រាប់ថា៖ «ការកំណត់គោលដៅឲ្យបានច្បាស់លាស់គួបផ្សំនឹងចំណង់ចំណូលចិត្ដ ទេពកោសល្យនិងការតស៊ូព្យាយាមរបស់យើងពិតជាសំខាន់ណាស់សម្រាប់ការ សម្រេចជោគជ័យក្នុងជីវិត។ យើងត្រូវចេះចាប់យកឱកាសនិងមិនប្រកាន់ខ្លួនចំពោះការងារដែលមិន ខ្លាចខ្មាសគេថោកទាប ឬថ្លៃថ្នូរនោះទេ»។
ចំពោះទំនាក់ទំនងក្នុងគ្រួសារវិញ អ្នកនាង និងស្វាមីមានចំណងដៃកូនប្រុសមួយដែលរួមរស់ជាមួយគ្នាក្នុងទឹកដី នៃប្រទេសកម្ពុជានេះ។ សម្ព័ន្ធភាពស្នេហាដែលចាប់ផ្ដើមតាំងពីឆ្នាំ២០០៩មក កាន់តែមានភាពស្អិតល្មួត កក់ក្ដៅ និងមានសុភមង្គល។
ដោយបាន សម្លឹងឃើញនូវតួនាទីស្ដ្រីដ៏សំខាន់ក្នុងសង្គមអ្នកនាងមានយោបល់ ថា៖ «ថ្វីដ្បិតតែការចូលរួមរបស់ស្ដ្រីក្នុងសង្គមមានការកើនឡើងយ៉ាង ណាក៏ដោយ ក៏វានៅតែកម្រិតនៅឡើយបើធៀបនឹងប្រទេសដទៃមួយចំនួនទៀត។ តាមពិតស្ដ្រីខ្មែរមានសមត្ថភាពមិនចាញ់បុរសទេ។ ដូច្នេះ ស្ដ្រីត្រូវតែតស៊ូនិងជឿជាក់លើខ្លួនឯងក្នុងការធ្វើអ្វីមួយ ហើយកុំបាក់ទឹកចិត្ដ»។
អ្នកនាង ធានី លើកឡើងថា៖ «ស្ដ្រីមានតួនាទីសំខាន់ចំពោះការបង្កើតនិងថែរក្សាសុភមង្គលគ្រួសារ ។ យើងត្រូវតែឆ្លៀតពេលវេលានៅជាមួយក្រុមគ្រួសារហើយគួរតែផ្ដល់ សិទ្ធិលើកទឹកចិត្ដនិងគោរពដល់ការសម្រេចចិត្ដរបស់ស្វាមី។ យើងមិនគួរមានគំនិតឃុំគ្រងលុយកាក់របស់ស្វាមីទេពីព្រោះគេក៏ ត្រូវការសិទ្ធិនិងឯករាជ្យដែរ»៕
ភ្នំពេញ ប៉ុស្តិ៍
ក្មេងទូលនំលក់ក្លាយជាអគ្គនាយកក្រុមហ៊ុន
អតីតក្មេងលក់ នំតាមរោងវីដេអូនៅទីជនបទម្នាក់
ដែលដើររកប្រាក់ជួយសម្រាលការលំបាករបស់គ្រួសារជាមួយនឹងបងប្រុស
របស់ខ្លួន បានក្លាយជាម្ចាស់ក្រុមហ៊ុនដ៏ធំមួយ
ដែលមានចំណូលដល់ទៅកន្លះលានដុល្លារ។
តើខ្សែជីវិតរបស់គាត់មានការបត់បែន និងការលំបាកយ៉ាងណា?
សូមតាមដានជីវប្រវត្តិរបស់គាត់ខាងក្រោមនេះ៖
លោក ឈាង សុភក្តិ កើតនៅថ្ងៃទី១ ខែមករា ឆ្នាំ១៩៨២ នៅក្នុងស្រុកកំពង់ក្ដី ខេត្តសៀមរាប ជាកូនទី៣ក្នុងចំណោមបងប្អូន៥នាក់ ក្នុងគ្រួសារមួយដែលមានជីវភាពមធ្យម។
កុមារភាព
នៅ ឆ្នាំ១៩៨៨ កុមារ ឈាង សុភក្តិ បានចូលរៀននៅសាលាបឋមសិក្សាកំពង់ក្ដី ក្នុងស្រុកកំពង់ក្ដី ខេត្តសៀមរាប ទោះបីជាជីវភាពគ្រួសារមានការលំបាក ដែលកាលណោះ ម្ដាយរបស់លោកបានប្រកបរបរធ្វើនំលក់ និងឪពុករបស់លោកធ្វើជាមន្ត្រីរាជការតូចតាច ដើម្បីបានប្រាក់ចំណូកផ្គត់ផ្គង់ជីវភាពគ្រួសារប្រចាំថ្ងៃ។
នៅ ពេលនោះ អ្វីដែលលោកបានចងចាំបំផុតគឺ នៅក្រៅម៉ោងសិក្សានៅសាលារៀន លោកត្រូវជួយការងារណាដែលអាចសម្រាលបន្ទុកម្ដាយរបស់លោកដែលលក់ដូរ ក្បែរនោះ។ នៅពេលល្ងាច លោក និងបងប្រុសលោកត្រូវទូលសណ្ដែកដី និងនំមួយចំនួនទៅលក់នៅមុខរោងវីដេអូមួយក្នុងភូមិ រហូតដល់រោងវីដេអូបិទ ទើបបងប្អូនពីរនាក់របស់លោកបានត្រឡប់មកផ្ទះវិញ។ ប៉ុន្តែសម្រាប់ការលក់ លោកហាក់មិននឿយណាយនឹងមុខរបរនេះប៉ុន្មានទេ ព្រោះលោកមានគំនិតជាអ្នកលក់ដូរតាំងពីកុមារមកម្ល៉េះ។
ភាពជា កុមារ លក់ដូរ
នៅ អំឡុងឆ្នាំ១៩៨៨ តំបន់ខ្លះក្នុងប្រទេសកម្ពុជាកំពុងស្ថិតក្នុងភ្លើងសង្រ្គាមនៅ ឡើយ។ ប៉ុន្តែដោយហេតុគ្រួសាររបស់គាត់មានគំនិតជាអ្នករកស៊ី ជាពិសេសឪពុករបស់លោក។ នៅពេលនោះ ម្ដាយរបស់ឈាង សុភក្តិ បានសម្រេចចិត្តទិញខោអាវជជុះនៅផ្សារអូឡាំពិកក្នុងទីក្រុង ភ្នំពេញ យកទៅលក់នៅក្នុងភូមិ។ នៅពេលមកជាវទំនិញម្តងៗ លោកតែងធ្វើដំណើរមកជាមួយម្តាយរបស់លោកជានិច្ច ដើម្បីជួយមើល និងលើកដាក់ឥវ៉ាន់ ។
អ្វីដែលលោកចងចាំនាពេលនោះ គឺការធ្វើដំណើរពីសៀមរាបមកភ្នំពេញមិនអាចមកតាមផ្លូវជាតិលេខ៦ កាត់តាមខេត្តកំពង់ធំបានទេ ព្រោះផ្លូវនាពេលនោះមានការលំបាកណាស់។ ម្យ៉ាងទាហានខ្មែរក្រហមនៅមាននៅឡើយ ដូច្នេះគ្រួសាររបស់លោកត្រូវធ្វើដំណើរវាងតាមផ្លូវជាតិលេខ ៥ ដោយឆ្លងកាត់ខេត្តបាត់ដំបងវិញ។ ផ្លូវជាតិលេខ៥នាពេលនោះ គឺមានស្ថានលំបាកខ្លាំងដែរ។ កន្លែងខ្លះ ត្រូវបានទ័ពខ្មែរក្រហមដាក់មីនកម្ទេចចោល ជាពិសេសស្ពាន។
នៅ រដូវភ្លៀង អ្នកធ្វើដំណើរត្រូវចុះពីលើរថយន្តជាមួយនឹងឥវ៉ាន់របស់ខ្លួន ហើយដើរកាត់ទឹក។ កន្លែងលិចទឹកខ្លះ មានជម្រៅត្រឹមកមនុស្សចាស់ក៏មាន។ ប្រសិនបើត្រូវឆ្លងទឹកជម្រៅជ្រៅបែបនេះមែន លោកមិនអាចជួយអ្វីម្ដាយលោកបាននោះទេ ប៉ុន្តែបានក្លាយជាបន្ទុកម្ដាយរបស់លោកទៅវិញ។ ក្នុងនោះ គាត់ត្រូវជញ្ជូនឥវ៉ាន់ផង និងមកយកគាត់ឆ្លងទឹកផង។
ជិះឡានកាត់គ្រាប់កាំភ្លើង
លោក បានទទួលដំណឹងថា រថយន្តដែលបើកាត់តាមផ្លូវជាតិលេខ៥ ត្រូវជាន់មីនដែលដាក់ដោយខ្មែរក្រហមសម្រាប់វាយប្រហារឡានយោធា របស់រដ្ឋាភិបាល។ ឥទ្ធិពលមីនតោនបានកម្ទេចរថយន្ត និងមនុស្សទាំងស្រុង។ ដំណឹងនេះបានធ្វើឲ្យលោកមានភាពតក់ស្លុត និងបារម្ភជារៀងរាល់ថ្ងៃ។
ត្រឹមទឹកលិចមិនសូវជាបញ្ហា ធ្ងន់ធ្ងរប៉ុន្មានទេ បើប្រទះនឹងគ្រាប់មីន ឬជួបខ្មែរក្រហមទើបជាបញ្ហាធំ។ នៅថ្ងៃ១ពេលកំពុងធ្វើដំណើរជាមួយម្ដាយរបស់លោកមកទិញឥវ៉ាន់នៅ ភ្នំពេញ ដល់ត្រឹមពាក់កណ្តាលផ្លូវ លោកបានឭស្នូរកាំភ្លើងតូចធំលាន់បន្តគ្នាដូចរន្ទះ។ ពេលនោះ ស្រាប់តែមានបុរសម្នាក់ជិះម៉ូតូយ៉ាងលឿនសម្រុកមកពីមុខឡានហើយ ស្រែកខ្លាំងៗដាក់តៃកុងរថយន្តថា៖ “ទាហានខ្មែរក្រហមកំពុងប្រយុទ្ធគ្នាជាមួយទាហានរដ្ឋាភិបាលនៅខាង មុខ។ កុំទៅអី!”។
ពេលនោះ អ្នកធ្វើដំណើរក្នុងឡានទាំងអស់ បានស្ងាត់មាត់ដូចគេចុក។ លោកពួនសំងំនៅក្បែរម្ដាយលោក ប៉ុន្តែលោកបានឮសំឡេងម្ដាយរបស់លោកខ្សឹបបន់ព្រះកុំឲ្យមាន បញ្ហាអ្វីកើតឡើងចំពោះរូបលោក។ អស់ពេលជាង១ម៉ោង សំឡេងកាំភ្លើងបានស្ងប់ស្ងាត់ទៅវិញ ហើយការធ្វើដំណើរមានខណៈធម្មតាវិញ ប៉ុន្តែទាំងតៃកុងរថយន្ត និងអ្នកធ្វើដំណើរនៅតែភ័យភ្នែកនៅកញ្ចឹងកនៅឡើយ។
ចំណូលចិត្តអាចអត្ថបទទាក់ទងនឹងអ្នកខ្លាំង និងស្រីស្អាត
ដោយសារ សេដ្ឋកិច្ចនៅ ស្រុកកំពង់ក្ដី ពុំទាន់មានភាពរីកចម្រើននៅឡើយនាពេលនោះ។ ម្យ៉ាងទៀត ឳពុករបស់លោកដែលជាមន្ត្រីរាជការ គឺជាមុខសញ្ញារបស់ទ័ពខ្មែរក្រហម និងពេលខ្លះមានការរំខានពីខ្មែរក្រហមផង គ្រួសាររបស់លោកបានសម្រេចចិត្តប្តូរមករស់នៅក្នុងទីរួមខេត្ត សៀមរាបវិញ។
នៅឆ្នាំ១៩៩២ លោកបានចូលរៀននៅអនុវិទ្យាល័យសៀមរាប ក្នុងខេត្តសៀមរាប ហើយម្ដាយរបស់លោកបានទិញតូបនៅផ្សារលើ ដើម្បីលក់ខោអាវជជុះបន្តទៀត។ សន្តិភាពកាន់តែប្រសើរឡើងពី១ថ្ងៃទៅ១ថ្ងៃ ប៉ុន្តែការរកស៊ីកាន់តែលំបាកទៅៗទៅវិញ ដោយសារមានអ្នករកស៊ីខោអាវជជុះកាន់តែកើនច្រើនឡើងៗៗ។ ពេលនោះ ម្ដាយរបស់លោកក៏ប្ដូរគំនិតពីអ្នកចាំទទួលបន្ត ទៅជាអ្នកលក់ផ្ទាល់វិញ។
ចំណែកលោក ក៏ហាក់ទំនេរដៃក្នុងការជួយម្ដាយរបស់លោកបន្តិចដែរ ដូច្នេះលោកក៏មានពេលវេលាគ្រប់គ្រាន់សម្រាប់ការសិក្សា។ ការសិក្សារបស់លោកក៏មានការរីកចម្រើនល្អប្រសើរជាងមុនផងដែរ។ ដោយទេពកោសល្យពីធម្មជាតិរបស់លោកពូកែក្នុងការទំនាក់ទំនង លោកមានមិត្តភ័ក្ដិជាច្រើន ពិសេសលោកចូលចិត្តរាប់អានមនុស្សដែលមានមុខមានមាត់ ដូចជាកូនអភិបាលខេត្ត ឬនារីណាដែលស្អាតជាងគេ គឺលោកតែងតែរាប់អានមកធ្វើជាមិត្តភ័ក្ដិរបស់លោកភ្លាម។ ក្រៅពីនេះ ពេលទំនេរពីការសិក្សា លោកតែងតែជួយការងារនៅផ្សារជាប់ជាប្រចាំ។ អ្វីដែលលោកមិនអាចបំភ្លេចបាន គឺកង់របស់លោកត្រូវបានដំឡើងទៅជារ៉ឺម៉កដើម្បីដឹកជញ្ជូនឥវ៉ាន់ ទៅវិញទៅមក។
ម្ដាយបញ្ជូនកូនមកភ្នំពេញ
នៅ ឆ្នាំ១៩៩៨ ការប្រឡងបាក់ឌុបបានបញ្ចប់ជាស្ថាពរជាមួយនិទ្ទេសល្អបង្គួរ។ ពេលនោះ ម្ដាយរបស់លោកបានសម្រេចចិត្តបញ្ជូនលោកឲ្យមករៀននៅភ្នំពេញ ប៉ុន្តែត្រូវបានបន្ទុចបង្អាក់ដោយសារការផ្ដល់យោបល់របស់អ្នក ជិតខាង។ គេបានប្រាប់ម្ដាយលោកថា៖ “មិនបាច់ឲ្យវារៀនតធ្វើអីទេ។ កូនប្រុសកាលណា វារៀនចប់ វាយកប្រពន្ធ វាលែងវិលមករកយើងវិញហើយ។ ម្យ៉ាងទៀត មានការចំណាយច្រើនណាស់ទាំងការរស់នៅផង និងការរៀនផង។ ឲ្យវារត់ម៉ូតូឌុបនៅសៀមរាបទៅប្រសើរជាង គ្រាន់បានលុយចាយខ្លួនវា”។
ប៉ុន្តែកាលណោះ ម្ដាយរបស់លោកហាក់អន់ចិត្តនឹងពាក្យពេចន៍ ពោលខាងលើ ដូច្នោះគាត់ ដែលជាមនុស្សមានការតស៊ូក្នុងជីវិត និងស្អប់ពាក្យត្មះតិះដៀលថាជាមនុស្សមិនចេះរកស៊ី បានសម្រេចចិត្តបញ្ជូនលោកមករៀននៅភ្នំពេញដោយអត្តនោម័តិ ព្រោះគាត់មិនចង់ឲ្យកូនរបស់គាត់មានវាសនាលំបាកដូចរូបគាត់ឡើយ។ ភាពជាម្ដាយមិនប្រាថ្នាចង់បានវិញពីកូន ប៉ុន្តែគាត់ចង់ឲ្យកូនមានការរីកចម្រើន និងអនាគតភ្លឺស្វាងក្នុងអនាគត។
មិនបាន១សប្ដាហ៍ផង ត្រូវគេបណ្ដេញចេញពីផ្ទះ
មក ដល់ទឹកដីភ្នំពេញ លោកគិតថាមករស់នៅជាមួយកូនចៅហ្វាយខេត្ត ប្រហែលជាបានកែប្រែជីវិត និងមិនសូវលំបាកទេ។ ប៉ុន្តែអ្វីៗហាក់ផ្ទុយស្រលះ។ មិនដល់១សប្ដាហ៍ផង លោកត្រូវបានក្រុមគ្រួសារ និងបងប្អូនចៅហ្វាយខេត្តនោះ ចោទប្រកាន់លោកថា បាននាំឲ្យក្មួយគេខូចដើរលេងច្រើនមិនសូវនៅផ្ទះប្រឹងរៀនសូត្រ ។ គេមិនបង្អង់យូរឡើយ គឺគេបណ្ដេញលោកចេញភ្លាមៗតែម្ដង។ លោកសុំ១ថ្ងៃដើម្បីរកជួលផ្ទះស្នាក់នៅសិនក៏មិនបានផង។ ជាមួយការឈឺចាប់ទាំងនេះ លោកបានវេចបង្វេចចេញភ្លាមៗពេលនោះ ហាក់ដូចជាទូកអណ្ដែតកណ្ដាលសមុទ្រគ្មានកោះត្រើយ។ ទេវតាមិនឲ្យមនុស្សស្លាប់ឡើយ។ ឈានដល់ពេលរសៀល លោកបានជួបមិត្តភ័ក្ដិម្នាក់ដែលធ្លាប់រៀនជាមួយគ្នា រួចគាត់ក៏សម្រេចឲ្យស្នាក់នៅជាមួយមិត្តភ័ក្កិម្នាក់នោះតែម្ដងទៅ ទោះបីបន្ទប់តូចប្រហែល២ម៉ែត្រ៤ជ្រុង ដែលត្រូវស្នាក់នៅរហូតដល់គ្នា៣នាក់ក្តី។
១ពាន់រៀលសម្រាប់អាហារមួយពេល
រយៈ ពេល១ខែ ម្ដាយរបស់លោកបានមកមើលលោកម្ដងជាមួយលុយកាកបន្តិចបន្ទួចមកឲ្យលោក ដោះស្រាយថ្លៃហូបចុក និងស្នាក់នៅ ប្រហែល១០០ដុល្លារ។ ពេលនោះលោកមានម៉ូតូឆាលីមួយគ្រឿង សម្រាប់ជិះធ្វើដំណើរ។ ពេលចេញពីរៀនលោកត្រូវទៅទិញអាហារថ្ងៃត្រង់នៅម្ដុំផ្សារចាស់ ថ្លៃបាយ៣០០រៀល និងត្រីចំហុយ៥០០រៀលប៉ុណ្ណោះ ឬអាចថែមត្រសក់ជ្រក់ប៉ុន្មានរយរៀលទៀត។
មានទេពកោសល្យពីកំណើតក្នុងការគ្រប់គ្រងលុយកាក់
លោក បានក្លាយជានិស្សិតឆ្នើមក្នុងឆ្នាំដំបូងនៅថ្នាក់បរិញ្ញាបត្រ ទីផ្សារ នៅសាកលវិទ្យាល័យន័រតុន ព្រោះរៀនពូកែស្ទើរគ្រប់មុខវិជ្ជា ជាពិសេសលើជំនាញគណនេយ្យ។ កាលពីក្មេង លោកឧស្សាហ៍ជួយអ្នកម្ដាយក្នុងការលក់ដូរខ្លះដែរ។ ម្យ៉ាងទៀត ការមករស់នៅម្នាក់ឯងលោក ត្រូវគ្រប់គ្រងចាយវាយលុយយ៉ាងសន្សំសំចៃ ដូច្នេះលោកក៏មានការឆាប់ចាប់បានលើមុខជំនាញគណនេយ្យនេះ រហូតដល់បើកក្លិបរៀននៅសាលារៀនតែម្ដង ហើយលោកក៏ក្លាយជាប្រធានក្លិបគណនេយ្យទៀតផង។ ដោយសាការត្បិតត្បៀតប្រាក់កាស លោកសម្រេចនៅតែក្នុងសាកលវិទ្យាល័យដើម្បីប្រឹងប្រែងរៀនសូត្រភាសា អង់គ្លេសបន្ថែមទៀត។
១០០ដុល្លារតិចសម្រាប់រស់នៅភ្នំពេញ ប៉ុន្តែច្រើនណាស់សម្រាប់អ្នកខេត្ត
នៅ ឆ្នាំទី១ លោកហាក់មិនមានអ្វីជាបញ្ហាជាដុំកំភួននោះទេ។ ប៉ុន្តែពេលឈានដល់ឆ្នាំទី២ គ្រួសាររបស់លោកចាប់ផ្ដើមមានបញ្ហាហិរញ្ញវត្ថុបន្តិចៗម្ដង ព្រោះក្រៅពីខ្វះកម្លាំងជួយដល់គ្រួសារហើយ លោកក្លាយជាបន្ទុកមួយដ៏ធ្ងន់ធ្ងរសម្រាប់គ្រួសាររបស់លោកទាំងមូល។ ជារៀងរាល់ខែ គ្រួសាររបស់លោកត្រូវផ្ញើថវិកាចំនួន១០០ដុល្លារសម្រាប់ការចំណាយ របស់លោកនៅទីក្រុងភ្នំពេញ។ ១០០ដុល្លារគឹតិចតួចណាស់សម្រាប់អ្នកសិក្សានៅភ្នំពេញ ប៉ុន្តែសម្រាប់អ្នកលក់ដូរនៅផ្សារបន្តិចបន្តួច គឺវាមានចំនួនច្រើនខ្លាំងណាស់។
ទ្រព្យក៏អស់ គ្រួសារក៏ទំនាស់គ្នា
ឈាន ដល់ឆ្នាំទី៣ នៃឆ្នាំសិក្សារបស់លោក គ្រួសាររបស់លោកហាក់មានសភាពដុនដាបទៅៗ។ លោកក៏ត្រូវបង់ថ្លៃសាលា ប្អូនៗរបស់លោកក៏ចាប់ផ្ដើមធំពេញវ័យ។ ម្យ៉ាងលុយសន្សំទាំងប៉ុន្មានរបស់គ្រួសារលោកបានចំណាយអស់កាលពី ឆ្នាំដំបូងអស់ហើយ ។ ក្រុមគ្រួសារបានប្រើអស់កម្លាំងកាយចិត្ត និងធនធានទាំងអស់មកលើការរៀនសូត្ររបស់លោកតែម្នាក់។ ប៉ុន្តែដោយសាការសិក្សារបស់លោកនៅតែត្រូវការការទំនុកបំរុង បន្ថែម ម្ដាយរបស់លោកបានដាច់ចិត្តលក់ដីម្ដង១កន្លែងៗ សម្រាប់បង់ថ្លៃសាលាឲ្យលោក រហូតអស់គ្មានសល់។
ពេលមួយ គ្រួសាររបស់លោកបានឈានដល់ការដាក់ប្លង់ផ្ទះបញ្ចាំដើម្បីខ្ចី បុលគេយកលុយមកឲ្យលោករៀន។ ដោយសារគំនិតជាឯកតោភាគីរបស់ម្ដាយលោក ការខ្វែងគំនិតគ្នារវាងម្ដាយ និងឪពុកលោកចាប់ផ្ដើមកើតមានឡើង។ ជារៀងរាល់ថ្ងៃ គ្រួសាររបស់លោកបានលក់អស់គ្មានសេសសល់ ។ ប៉ុន្តែទោះជាមានវិបត្តិផ្លូវចិត្តយ៉ាងណាក៏ដោយ គ្រួសាររបស់លោកបានលាក់បាំងលោកមិនឲ្យដឹងឡើយ។ ប៉ុន្តែផ្ទុយទៅវិញ រឹតតែលើកទឹកចិត្តលោកឲ្យខិតខំប្រឹងប្រែងរៀនសូត្របន្តទៀត។
ការងារដំបូងប្រាក់ខែ៨០ដុល្លារ
ឆ្នាំ ២០០២ ដោយឃើញការរៀនពូកែរបស់លោកនៅចុងឆ្នាំសិក្សាទី៣ លោកគ្រូម្នាក់ក្នុងសាកលវិទ្យាល័យបានណែនាំលោកឲ្យធ្វើការនៅ ក្រុមហ៊ុនYellow page ដែលទទួលបានប្រាក់បៀវត្សរ៍៨០ដុល្លារអាមេរិក។ ទោះជាប្រាក់ខែតិចពិតមែន ប៉ុន្តែវាជាការងារដំបូងដែលលោកត្រូវតែធ្វើដើម្បីទទួលបានបទ ពិសោធន៍។ ពេលនោះលោកបានយល់កាន់តែច្បាស់ថា អ្វីដែលឪពុកម្ដាយរបស់លោកតែងតែណែនាំ គឺមានតម្លៃមិនអាចកាត់ថ្លៃបានឡើយ។ ពេលជាមួយគ្នានេះដែរ លោកបានសម្រេចចិត្តប្រាប់ទៅម្ដាយរបស់លោកមិនចាំបាច់ផ្ញើប្រាក់ ចាយប្រចាំខែឲ្យលោកទៀតទេ គឺលោកមានលទ្ធភាពចំណាយដោយខ្លួនឯងបាន ទោះជាលោកដឹងថា ប្រាក់ខែចាយមិនគ្រប់ក៏ដោយ។
១៨០ដុល្លារ ចាយ ២នាក់បងប្អូន
មួយ រយៈក្រោយមក នៅចុងឆ្នាំ២០០២ លោកបានផ្លាស់ប្ដូរការងារមកធ្វើនៅក្រុមហ៊ុនFord មានតួនាទីជា Salesman ដែលមានប្រាក់បៀវត្សរ៍ ១៨០ដុល្លារក្នុងមួយខែ។ ឈានដល់ឆ្នាំ២០០៣ លោកចាប់ផ្តើមមានបន្ទុកដ៏ធំមួយ នោះគឺប្អូនរបស់លោកត្រូវឡើងមករៀននៅភ្នំពេញដែរ។ ប៉ុន្តែលោកបែរជាមានក្ដីសប្បាយរីករាយជាមួយបន្ទុក១នេះទៅវិញ ព្រោះលោកគិតថា លោកបានជួយរែកពុនការលំបាករបស់គ្រួសារលោកបានមួយចំណែក។ ប៉ុន្តែនៅឆ្នាំដដែលនោះដែរ លោកក៏ចាប់ផ្តើមដឹងពីទំនាស់ក្នុងគ្រួសាររបស់លោក ដែលកើតមានពេលលោកចេញផុតមករៀននៅភ្នំពេញហើយ។ ដើម្បីកាត់បន្ថយការលំបាកទាំងនោះ លោកបានសម្រេចចិត្តមិនឲ្យម្ដាយលោកផ្ញើលុយមកប្អូនរបស់លោកឡើយ គឺប្រាក់ខែរបស់លោកចែកចេញជា២ចំណែក លោកចាយ៩០ដុល្លារ ប្អូនរបស់លោកចាយ៩០ដុល្លារដែរ។
ដាច់បាយមួយថ្ងៃមួយមួយយប់ក៏មាន
ដាច់ ខែដាច់ខ្យល់! នេះជាពាក្យពោលឡើងរបស់មន្រ្តីរាជការខ្លះ ដែលតែងតែចាយលុយអស់មុនខែ ព្រោះតែប្រាក់បៀវត្សរ៍តិច។ ប៉ុន្តែពាក្យនេះបានកើតឡើងមកលើលោក និងប្អូនរបស់លោកដែរនាពេលកន្លងមក។ ពេលមួយ ថ្ងៃបើកប្រាក់ខែមិនទាន់នឹងមកដល់ផង ប្រាក់ក៏អស់ពីខ្លួនរលីងតែម្ដង។ ហើយមានសប្ដាហ៍ខ្លះទៀត ថ្ងៃបើកប្រាក់ខែចំថ្ងៃបុណ្យជាតិ ដូច្នេះត្រូវលើកពេល លើកពេលតែ២ថ្ងៃរូបលោក និងប្អូនប្រុសលោកត្រូវដាច់បាយតែម្តង។ លោកបានរំលឹកថា ពេលខ្លះសល់ប្រាក់បន្តិចបន្តួចបានមី១កញ្ចប់ស្រុះញ៉ាំជាមួយបាយ២ នាក់បងប្អូន។ ពេលខ្លះទៀតដាច់ទាំងអង្ករ ប៉ុន្តែមានចេកទុំខ្លះនៅសល់១ ឬ២ផ្លែដែរ ដូច្នេះ លោកក៏ចែកគ្នាបរិភោគជាមួយនឹងប្អូនរបស់គាត់ និងពិសាទឹករូចដេក ដោយកូរពោះមួយយប់ទល់ភ្លឺ។ ពេលខ្លះទោះមានបុណ្យទាន ក៏បងប្អូនលោកទាំងពីរមិនហ៊ានទៅលេខស្រុកកំណើតដែរ ព្រោះការចំណាយសោហ៊ុយធ្វើដំណើរអាចធ្វើឲ្យលោកត្រូវចាយអស់មុន ខែ និងដាច់បាយបាន។
ប្រឹងប្រែងធ្វើការឋានៈឡើងជាបន្តបន្ទាប់
ក្នុង អំឡុងពេលក្រោយមក លោកក៏បានចាប់អាជីពជាគ្រូបង្រៀននៅមហាវិទ្យាល័យផង និងបង្រៀនភាសាអង់គ្លេសផង ដើម្បីរកចំណូលបន្ថែម។ ចាប់ពីឆ្នាំ២០០២មក ការងាររបស់លោកត្រូវបានដំឡើងជាប្រចាំ ពីអ្នកលក់ផ្ទាល់ ក្លាយជាប្រធានផ្នែកលក់រថយន្តឲ្យ អង្គការក្រៅរដ្ឋាភិបាល និងស្ថានទូតរបស់ក្រុមហ៊ុនFord ដដែល។ ក្រោយមកទៀតត្រូវបានក្រុមហ៊ុនមើលឃើញពីភាពប៉ិនប្រសប់ និងការពុះពារជម្នះគ្រប់ឧបសគ្គរបស់លោក។ ដូច្នេះនៅឆ្នាំ២០០៨ ក្រុមហ៊ុនបានដំឡើងដំណែងឲ្យលោកបន្តទៀត ក្លាយជា Division Manager 3M&KATCHER របស់ក្រុមហ៊ុនRMA ដែលជាក្រុមហ៊ុនមេរបស់Ford ប្រចាំនៅកម្ពុជា។
ប្រែខ្លួនពីអ្នកធ្វើការឲ្យគេ ទៅជាអ្នកបង្កើតការងារឲ្យគេធ្វើ
តួនាទី កាលណាឡើងដល់កម្រិតកំពូលហើយ មនុស្សម្នាក់ៗរមែងនឹងចង់បង្កើតអ្វីដែលជារបស់ផ្ទាល់ខ្លួន។ លោក ឈាង សុភ័ក្តិ ក៏ដូចគ្នាដែរ ប៉ុន្តែអ្វីដែលលោកពិសេសជាងអ្នកឯទៀត គឺមានបំណងមួយប៉ុណ្ណោះ គឺចង់បង្កើតឱកាសការងារច្រើនជួយដល់និស្សិតកម្ពុជាដែលកំពុងជួប ការលំបាកក្នុងពេលសិក្សា។ មានមិត្តរួមការងារលោកម្នាក់មានគំនិតត្រូវគ្នាជាមួយលោក ចង់បង្កើតក្រុមហ៊ុនមួយ ដែលមានលោកជានាយកប្រតិបត្តិ និងក្រុមប្រឹក្សាភិបាល។ នៅចុងឆ្នាំ២០០៨ លោកបានសម្រេចចិត្តលាឈប់ការងារ ហើយមកកាន់ជានាយកប្រតិបត្តិក្រុមហ៊ុនមួយនេះ។ ពេលនោះ ក្រុមហ៊ុនរបស់លោកបានសម្រេចចិត្តនាំចូលមកនូវផលិតផលប្រើប្រាស់ ក្នុងផ្ទះដូចជាសាប៊ូ, នំ, ភេសជ្ជៈ, ឬឧបករណ៍លាងចានពីប្រទេសម៉ាឡេស៊ី។
បរាជ័យធំបំផុតគឺបាក់ទឹកចិត្ត
ដោយសា ចាប់ផ្ដើមថ្មីថ្មោងនៃក្រុមហ៊ុនមួយ ផលិតផលនាំចូលមកទាំងនោះ ហាក់មិនសូវ ទទួលបានការពេញនិយមឡើយពីសំណាក់ប្រជាជនកម្ពុជា។ ការដំណើរការក្រុមហ៊ុនចេះតែអូសបន្លាយធ្វើឲ្យម្ចាស់ទុនបាក់ ទឹកចិត្តរហូតឈានដល់ការប្រកាសដកទុនជាស្ថាពរ។ ពេលវេលានោះហើយ ជាពេលវេលាមួយដ៏លំបាក ព្រោះបុគ្គលិកក្រុមហ៊ុន៧នាក់ដែលកំពុងត្រូវបើកប្រាក់ខែពីលោកដែល ជានាយកប្រតិបត្តិ។ ពេលនោះហើយ ទាំងក្រុមគ្រួសារខាងលោក និងភរិយាលោកមិនមានអ្នកណាអាចជួយគាំទ្រលោកបន្តទៀតឡើយ គឺជាពេលវេលាបាក់ទឹកចិត្តដ៏ធំបំផុត។ លោកតែងសួរខ្លួនឯងថា ត្រូវបន្តក្រុមហ៊ុនទៀត ឬយ៉ាងណា? តើគួរធ្វើយ៉ាងម៉េចទើបដំណើរការបន្តទៀតបាន។ ដោយសារការខ្វះផ្នែកហិរញ្ញវត្ថុដែលជារឿងសំខាន់ មានពេលខ្លះ លោកត្រូវបញ្ជាំរថយន្តដើម្បីយកប្រាក់ខែឲ្យបុគ្គលិក រហូត ដល់បុគ្គលិកគ្មានការងារធ្វើបានសម្រេចប្រាប់លោកដោយត្រង់ថា មិនហ៊ានទទួលយកប្រាក់ខែពីលោកទេ ព្រោះក្រុមហ៊ុនមិនដំណើរការទាល់តែសោះ។
ជោគជ័យបានមកពីការប្រឹងប្រែង
ដោយ មានចិត្តអំណត់ ការស៊ូទ្រាំខ្ពស់ ឱកាសក៏មកដល់។ ឪពុកក្មេកលោកបានណែនាំតំណាងក្រុមហ៊ុនទូរស័ព្ទMetfone ឲ្យជួបជាមួយលោក ព្រោះយល់ថា លោកមានទំនាក់ទំនងច្រើនក្នុងទីផ្សារពាណិជ្ជកម្ម។ លោកបានជួយលើកិច្ចការជាច្រើនយ៉ាងឲ្យក្រុមហ៊ុននោះ។ ពេលវេលាយូរពិតមែន ប៉ុន្តែលោកមិនដែលធុញទ្រាន់នឹងជួយជំរុញឲ្យក្រុមហ៊ុននោះដំណើរ ការកាន់តែរលូនឡើយ។ អាចនិយាយបានថា ធ្វើល្អបានល្អ។ ពេលនោះក្រុមហ៊ុនMetfone បានផ្ដល់ការងារជា Call Center ដល់ក្រុមហ៊ុនរបស់លោក ដូច្នេះក្រុមហ៊ុនរបស់លោកត្រូវប្តូរពីនាំផលិតពីម៉ាឡេស៊ីមកលក់ ទៅជាផ្តល់សេវ៉ាកម្មផ្នែកពន្យល់ដល់អតិថិជនទូរស័ព្ទ (Call Center)។
ជំហ៊ានដំបូង លោកមានការរារែកបន្តិចចំពោះការងារដែលថ្មីមួយនេះ ប៉ុន្តែដោយចិត្តជាអ្នករកស៊ីមិនខ្លាចឧបសគ្គ ពេលនោះលោកបានកែប្រែស្ថានការក្រុមហ៊ុនដែលហៀបនឹងបិទទ្វារក្លាយ ជាក្រុមហ៊ុនមួយមានមនុស្សរ៉ាប់រយនាក់មកធ្វើការរហូតមកទល់ បច្ចុប្បន្ននេះ។
បច្ចុប្បន្នភាព
លោកឈាង សុភក្តិ អាយុ៣០ឆ្នាំ និងបានរៀបការឆ្នាំ២០០៦ ជាមួយភរិយាមានឈ្មោះ ស្រី ជាសុផល្លា។ លោកមានបុត្រី ២នាក់ហើយ។ សព្វថ្ងៃនេះ គាត់ជាប្រធានក្រុមហ៊ុនពីរ គឺ Master Asia ដែលមានប្រតិបត្តិការ Mobile Content Provider (Call Center Outsource) និងក្រុមហ៊ុន Master Solution Internet ដែលមានប្រតិបត្តិការ (Internet provider)។ ក្រុមហ៊ុនទាំងពីរនេះ អាចមានប្រាក់ចំណូលប្រមាណជាកន្លះលានដុល្លារក្នុង១ឆ្នាំៗ។
បទពិសោធន៍ជីវិត
ក្នុង ជីវិតរបស់ខ្ញុំ បើសិនជាកាលណោះម្ដាយរបស់លោកគ្មានការប្ដេជ្ញាខ្ពស់ហ៊ានជម្នះគ្រប់ ឧបសគ្គដើម្បីឲ្យលោករៀនសូត្រទេ ម្ល៉េះលោកនឹងគ្មានថ្ងៃនេះទេ។ គ្មានលទ្ធផលបានធ្វើឲ្យក្រុមគ្រួសាររបស់លោកនៅឯ ខេត្តសៀមរាប មានមោទនភាពយ៉ាងខ្លាំង។ អ្នកដែលរិះគន់បង្អាប់ម្ដាយរបស់លោកក៏ភ្លឺភ្នែកដែរ។ ចំណែកការវិនិយោគរបស់ម្ដាយលោកមកលើរូបលោកគឺមានន័យថា ត្រឹមត្រូវជាទីបំផុត។
រឿងមួយទៀតដែលលោកបានដឹង និងចងចាំបំផុតក្នុងដំណាក់កាលរៀនសូត្រ គឺនិស្សិតដែលរៀននៅឆ្នាំទី៣ ជាពេលវេលាដំណាក់ដែលអ្នកផ្ទះអស់លទ្ធភាពនឹងផ្គត់ផ្គង់ហើយ។ ដូច្នេះបុគ្គលិកក្រុមហ៊ុនលោកជាង១០០នាក់ គឺសុទ្ធតែជានិស្សិតដែលរៀននៅឆ្នាំទី២ ឬទី៣ ទាំងអស់ ព្រោះលោកចង់ផ្ដល់ធនធានឲ្យពួកគាត់ ជៀសវាងការលំបាល់ រហូតបោះបង់ចោលការសិក្សាដោយសារកត្តាជីវភាព។
ការចែករំលែកចំណេះដឹង
“កើត មកក្នុងត្រកូលអ្នកក្រ មិនមែនជាកំហុសរបស់អ្នកទេ ប៉ុន្តែស្លាប់ទៅវិញក្រនោះ គឺជាកំហុសរបស់អ្នក”។ នេះជាសុភា សិត របស់មនុស្សល្បីក្នុងពិភពលោកម្នាក់។ សម្រាប់រូបលោក ឈាង សុភក្តិចង់បង្ហាញដល់យុវជនខ្មែរទាំងអស់ថា កុំបាក់ទឹកចិត្តឲ្យសោះ។ គ្មានអ្វីដែលមនុស្សធ្វើមិនកើតនោះទេ។ ឲ្យតែការធ្វើនោះប្រកបដោយការប្ដេជ្ញាចិត្ត និងមានសុឆន្ទៈពិតប្រាកដ នោះគេនឹងអាចសម្រេចបានដល់ជោគជ័យ។
ចំណុច សំខាន់មួយទៀតដែលលោកចង់ចែករំលែកដែរ គឺមនុស្សមិនអាចកំណត់ថាថ្ងៃនេះក្រ ហើយថ្ងៃស្អែកត្រូវក្លាយជាអ្នកមានភ្លាមៗនោះទេ។ គេត្រូវស្វែងរកវិធី និងដើរម្ដងមួយជំហានៗរហូតដល់សម្រេចបានទិសដៅ។ ជួនកាល់អាចស៊ីពេលអស់៣ថ្ងៃ, ៥ថ្ងៃ, ៧ខែ, ឬ១០ឆ្នាំក៏មាន ទើបទទួលបានជោគជ័យ។ ប៉ុន្តែការបោះជំហានត្រូវបទបែនទៅតាមស្ថានភាពជាក់ស្ដែង ជាពិសេសទោះជាជួបឧបសគ្គយ៉ាងណាក៏ដោយ ក៏មិនត្រូវបាក់ទឹកចិត្តដែរ ។ លោក ឈាង សុភក្តិ ផ្តាំផ្ញើថា៖ “ភាពទាល់ច្រកគ្មានទេ សម្រាប់មនុស្សជោគជ័យ!”។
អត្ថបទ៖កង ចាន់បញ្ញា
ក្រុមហ៊ុន បណ្ណាគារ អន្តរជាតិ (IBC)
បានបង្កើតឡើងនៅកម្ពុជាតាំងពីឆ្នាំ ១៩៩៤
ដែលផ្តើមឡើងពីទុនតិចតួច និងមានបុគ្គលិកប្រមាណជា១០នាក់ប៉ុណ្ណោះ
ប៉ុន្តែបច្ចុប្បន្នក្រុមហ៊ុននេះមានសាខាចំនួន
៥កន្លែងនៅទូទាំងប្រទេស និងមានបុគ្គលិកបម្រើការជិត១០០នាក់
ហើយអ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺបណ្ណាគារនេះបាន
ទទួលពានរង្វាន់ពីអង្គការ Business Initiative Direction (BID)
របស់សហគមអ៊ឺរ៉ុប ដែលវាយតម្លៃថា
ជាបណ្ណាគារបានលក់ផលិតផលដែលមានគុណភាព និងមានតម្លាភាព។
ទាក់ទង នឹងដំណើរការអាជីវកម្មនេះដែរ លោក សៀម ប៊ុនធី អ្នកយកសារព័ត៌មានរបស់កាសែត ភ្នំពេញ ប៉ុស្តិ៍ បានធ្វើបទសម្ភាសជាមួយ លោក សុខ ឆាយ នាយកគ្រប់គ្រងក្រុមហ៊ុន IBC ស្តីអំពីដំណើរការវិវឌ្ឍរបស់ក្រុមហ៊ុន និងភាពជោគជ័យលើការប្រកួតប្រជែងនាពេលបច្ចុប្បន្ន និងទិសដៅរបស់ក្រុមហ៊ុននាពេលអនាគត។
តើអ្វីជាមូលហេតុដែលជំរុញឲ្យលោកចាប់យកអាជីវកម្មបើកបណ្ណាគារនៅកម្ពុជានេះ?
យើង សង្ឃឹមថា ស្រុកយើងគង់តែថ្ងៃណាមួយមានការអភិវឌ្ឍ ហើយបើវាមានការអភិវឌ្ឍវាត្រូវការអ្វីដែល សម្រាប់បង្កើនធនធានមនុស្សនោះ គឺមានតែការសិក្សាអប់រំ ហើយការសិក្សាអប់រំត្រូវការសៀវភៅដែលជាក្បួនជាខ្នាតសម្រាប់សិក្សា ហើយមួយវិញទៀតខ្ញុំគិតថា សិស្សសាលានឹងមានការកើនឡើង នៅពេលដែលប្រទេសជាតិ រីកចម្រើនបណ្តើរៗគាត់ត្រូវការចំណេះដឹងកាន់តែខ្ពស់ ដូច្នេះគេនឹងទាមទារនូវផលិតផលដែលមានគុណភាព និងសម្បូរបែប។ ម៉្យាងទៀតនៅពេលប្រទេសយើងរីកចម្រើននឹងមានអ្នកវិនិយោគមកបណ្តាក់ ទុនកាន់តែច្រើន ហើយពេលនោះគេនឹងត្រូវការសម្ភារទាំងនេះដែរដើម្បីប្រើប្រាស់ ដោយកាលនោះសម្ភារទាំងនេះគឺខ្សត់ណាស់។
តើការបើកអាជីវកម្មនេះដំបូងឡើយចំណាយទុនប៉ុន្មានដែរ ហើយមានការចូលរួមពីអ្នកផ្សេងដែរ ឬទេ?
យើង មានការចូលរួមពីខាងក្រុមហ៊ុនចិនដែលគេជាអ្នកផ្តួចផ្តើមដែលគេ ជាអ្នកផ្គត់ផ្គង់ទំនិញ និងផ្តល់ទុនចូលរួម ប្រមាណ៥ម៉ឺនដុល្លារ ហើយខាងខ្ញុំមានគ្នាប្រាំនាក់ដែរដែលមានទុនប្រមាណ៥ម៉ឺន ដុល្លារដែរ ប៉ុន្តែក្រោយមកក្រុម ហ៊ុនចិននេះបានដកភាគហ៊ុនវិញកាលពីអំឡុងឆ្នាំ ១៩៩៦។
តើលោកអាចបង្ហាញពីរបៀបចាប់ផ្តើមដំបូងនៃការធ្វើអាជីវកម្មបានដែរ ឬទេ ហើយមានការលំបាកកម្រិតណា និងមានអតិថិជនគាំទ្រច្រើនដែរឬទេ?
កាលនោះយើងបាន ដាក់លក់ផលិតផលរបស់យើងដោយបានកំណត់តម្លៃនៅលើ ផលិតផលនោះតែម្តង ដោយមិនចាំបាច់ឲ្យអតិថិជនតថ្លៃឡើយ ហើយយើងធ្វើនេះ គឺបានបើទូលាយឲ្យអតិថិជនបានមើល និងកាន់ផលិត ផលទាំងនោះដើម្បីសម្រេចចិត្តទិញ ពោលគឺយើងធ្វើតាមប្រទេសជឿនលឿនលោកខាងលិច។ ដូច្នេះវា គឺជាការប្រឈមនឹងការប្រថុយប្រថានខ្ពស់បំផុត ព្រោះថា អតិថិជនចូលមកអាចនឹងងាយលួចបន្លំរបស់របរដោយសារកាលនោះ វាមានភាពរញ៉េរញ៉ៃពិបាកក្នុងការគ្រប់គ្រង ហើយរហូតអ្នកមួយចំនួនគេមកទាយថាអ្នកឯងឈរអត់បានបីខែទេ បើសិនអ្នកឯងធ្វើរបៀបហ្នឹង? ប៉ុន្តែយើងអត់ហ៊ានឆ្លើយទេ ក៏ប៉ុន្តែអ្វីដែលយើងសម្រេចចិត្តថា ធ្វើហើយយើងត្រូវតែសាកល្បង ព្រោះថា ប្រទេសលោកខាងលិចដែលគេជឿនលឿនគេអត់មានដាក់អីវ៉ាន់នៅក្នុងទូ ហើយដើរលើកឲ្យអតិថិជនមើលនោះទេ។ ម៉្យាងទៀតយើងក៏សង្ឃឹមទៅថ្ងៃមុខប្រទេសយើងនឹងរីកចម្រើន ជឿនលឿនដែរ។ ចំពោះអតិថិជនវិញមានការអ៊ូអរច្រើនដែរ ជាពិសេសនៅថ្ងៃគ្រិស្តស្មាស់មានអតិថិជនយ៉ាងច្រើន ចូលមកកន្លែងយើង ប៉ុន្តែយើងអត់មានអីវ៉ាន់លក់ឲ្យគេដោយសារតែអ្នកផ្គត់ផ្គង់គេមិន ផ្តល់ឲ្យយើង ហើយអ្វី ដែលលំបាកនោះ គឺខាងម្ចាស់ភាគហ៊ុនចិនបានដកភាគហ៊ុនរបស់គេវិញនៅអំឡុងឆ្នាំ ១៩៩៦ ដែលពេលនោះ ធ្វើឲ្យក្រុមហ៊ុនជួបការលំបាកយ៉ាងខ្លាំងព្រោះថា លុយដែលយើងវិនិយោគរួមគ្នានោះត្រូវទិញសម្ភារផ្សេងៗអស់ហើយ និងត្រូវជួលអគារ។ ពេលនោះយើងមិនមានទុនគ្រប់គ្រាន់សម្រាប់ទិញទំនិញទៀតឡើយ ហើយយើងក៏ បានសម្រចចិត្តដើរទិញទំនិញបណ្តាក់ពីអាជីវករ តាមផ្សារអូរឫស្សី និងផ្សារអូឡាំពិកសិន ហើយរហូតដល់ ក្រោយៗមកយើងក៏អាចមានលទ្ធភាពនាំចូលនូវសម្ភារផ្សេងៗពីប្រទេស ជាច្រើនផងដែរ។
តើបច្ចុប្បន្នបណ្ណាគារអន្តរជាតិមានប៉ុន្មានសាខា? ហើយនរណាជាអតិថិជន? មានលក់ផលិតផលអ្វីខ្លះ? តើផលិតផលទាំងនោះនាំចូលពីប្រទេស ណាខ្លះ?
សព្វថ្ងៃ យើងមាន៥សាខា ដែល៤សាខានៅក្នុងរាជធានីភ្នំពេញ និងមួយសាខាទៀតនៅខេត្តសៀមរាប។ ចំណែកអតិថិជនរបស់យើងមានតាំងពីកូនក្មេងរហូតដល់មនុស្សចាស់ ជាពិសេសក៏មានជនបរទេសផងដែរ។ ចំពោះផលិតផលដែលយើងលក់រួមមានសម្ភារសិក្សា សៀវភៅអាន សៀវភៅសរសេរ សម្ភារការិយាល័យ វត្ថុអនុស្សាវរីយ៍ និងរបស់ផ្សេងៗជាច្រើនទៀត។ ផលិតផលទាំងនេះ យើងបាននាំចូលពីបណ្តាប្រទេសជាច្រើន ដូចជា ចិន សិង្ហបុរី ជប៉ុន ថៃ ម៉ាឡេស៊ី វៀតណាម សហរដ្ឋអាមេរិក និងមានផលិតផលខ្មែរផងដែរ។
បច្ចុប្បន្នឃើញថា មានអាជីវកម្មបណ្ណាគារធំៗកំពុងតែបើកដំណើរការជាច្រើននៅកម្ពុជា តើលោកមានការបារម្ភពីការប្រកួតប្រជែងដែរឬទេ?
ខ្ញុំ គិតថា ទីផ្សារសេរីតែងតែមានការប្រកួតប្រជែងគ្នាច្រើន មានការជឿនលឿនទាំងអស់គ្នាដែរ យើងមិននឹកឃើញថា ខ្លាចនោះទេ ព្រោះយើងមានបទពិសោធច្រើនហើយ យើងនៅតែយកចិត្តទុកដាក់គ្រប់គ្រងទីផ្សារបណ្ណាគារ ដែលយើងនៅតែឈានមុខគេ។ ម៉្យាងទៀតយើងមានធនធាន មនុស្សគ្រប់គ្រាន់ និងមានទំនិញគ្រប់គ្រាន់ ដូច្នេះយើងមិនមានការព្រួយបារម្ភនោះទេ។
តើលោកអាចប្រាប់ពីយុទ្ធសាស្ត្រដែលជំរុញឲ្យបណ្ណាគារអន្តរជាតិអាច ឈរលើទីផ្សារប្រកួតប្រជែងរហូតដល់បច្ចុប្បន្ន និងថ្មីៗនេះទទួលបានពានរង្វាន់ពីសហគមអ៊ឺរ៉ុប?
ដោយសារ តែយើងមិនមែនជាអ្នកចេះដឹងនោះទេ ហើយយើងជាកូនអ្នកស្រែធ្លាប់តែពិបាកដូច្នេះការងារយើងរក ស៊ី យើងត្រូវតែប្រុងប្រយ័ត្ន ហើយយើងត្រូវតែខិតខំ និងអ្វីដែលសំខាន់បំផុតនោះ គឺយើងត្រូវកំណត់ទិសដៅរក ស៊ីច្បាស់លាស់ ទីមួយ គឺយើងធ្វើអ្វីត្រូវតែមានគុណភាព បើសិនជាយើងគ្រាន់តែធ្វើ ហើយមិនគិតពីគុណភាពដែលអ្នកប្រើគាត់ប្រើអត់កើតនោះយើងអត់ជោគ ជ័យទេ។ កន្លងមកខ្ញុំមុននឹងលក់ទំនិញមួយៗ ខ្ញុំត្រូវសិក្សាអស់ពីបណ្តាទីផ្សារអន្តរជាតិជុំវិញយើងតើគេលក់ ទំនិញអ្វី? តើទំនិញនោះគេពេញនិយមដែរឬទេ? បើយើង ចេះតែលក់ទំនិញឲ្យតែបានៗដែលមិនមានគុណភាព និងចង់បានចំណេញច្រើននោះ ថ្ងៃក្រោយគេនឹងមិនមកទិញយើងទៀតទេ។ ដូច្នេះការកំណត់ទិសដៅរបស់ខ្ញុំ គឺគុណភាពជាចម្បង គុណភាពជាអាទិភាព។
ម៉្យាងទៀត ទាក់ទងរឿងទទួលពានរង្វាន់វិញ ខ្ញុំសឹងតែមិនជឿទេ ពេលនោះខ្ញុំបានឲ្យកូនខ្ញុំសួរទៅគាត់ថា តើគាត់ឲ្យមកស្រុក ខ្មែរហ្នឹងច្រឡំឬក៏យ៉ាងម៉េចព្រោះថា អ្នកចូលរួមសុទ្ធតែអ្នកមហាសេដ្ឋីទាំងអស់។ គាត់និយាយថា គេអត់និយាយ ពីអ្នកមានអ្នកក្រឬក៏ប្រទេសជឿនលឿននោះទេ គេថា គេឃ្លាំមើលគ្រប់អាជីវកម្មនៅលើពិភពលោកឲ្យតែអាជីវកម្ម នោះមានគុណភាព ត្រឹមត្រូវ និងប្រកបដោយតម្លាភាព។
តើលោកមានគម្រោងពង្រីកអាជីវកម្មនេះបន្ថែមទៀតដែរឬទេ? នៅពេលអនាគតតើលោកមានគម្រោងបង្កើត រោងចក្រផលិតសម្ភារ ឬជាផលិតផលផ្ទាល់ខ្លួនដែរឬទេ ឬក៏នៅតែពឹងផ្អែកពីការនាំចូលពីគេទាំងស្រុង?
យើង គិតថា ការរីកចម្រើនវាឥតឈប់ទេនៅពេលដែលប្រទេសកម្ពុជាកាន់តែមានការ រីក ចម្រើន ទីក្រុងកាន់តែមាន ការអភិវឌ្ឍ យើងក៏មានគម្រោងពង្រីកបន្ថែមទៅតាមជាក់ស្តែងតាមនេះដែរ ហើយនៅពេលអនាគត យើងក៏ មានគម្រោងគិតគូរអំពីការបង្កើតផលិតផលខ្លួនឯងដែរ។
តើលោកយល់យ៉ាងណាដែរចំពោះការបើកផ្សារ ហ៊ុនរបស់កម្ពុជានៅឆ្នាំក្រោយនេះ?
នេះ ជារបត់ថ្មីមួយនៅពេលដែលសេដ្ឋកិច្ចយើងឈានទៅមុខ ដែលត្រូវបង្កើតទីផ្សារនេះឡើងដើម្បីជួយឲ្យអាជីវកម្មមានទុន និងបង្កើនទុនដើម្បីពង្រីកចង្វាក់ផលិតកម្មរបស់ខ្លួន ហើយនេះ គឺជាការល្អ។ ខ្ញុំចេះតែមានការគិតគូរដែរ តែគ្រាន់តែថា វាមិនបានភ្លាមៗ យើងគិតបណ្តើរៗ គឺយើងគាំទ្រ ហើយយើងគិតមើលថាគួរធ្វើយ៉ាងម៉េច ដើម្បីរួមចំណែក៕
ភ្នំពេញៈ និយាយទៅមានមិនច្រើនទេ ឬប្រហែលជាមិនមានផង
ដែលបុគ្គលិកជាន់ខ្ពស់របស់អង្គការអន្តរជាតិមួយនៅកម្ពុជា
បោះបង់ការងារដែលមានប្រាក់ខែ២ពាន់ដុល្លារទៅបង្កើតអាជីវកម្ម
អេតចាយ។ នោះគឺ លោក មាន លុជ្យ។
មូលហេតុអ្វីបានជាលោកមិនចាប់យករបរផ្សេងពីនេះ?
នេះជាការពន្យល់របស់លោក។
កាលពីឆ្នាំ២០០៤ ខ្ញុំបានបម្រើការងារជាជំនួយការមន្ត្រីកម្មវិធី នៅវិទ្យាស្ថានសាធារណៈរដ្ឋអន្តរជាតិ(IRI) មកដល់ឆ្នាំ២០០៧ ខ្ញុំក្លាយជាប្រធានមន្ត្រីកម្មវិធី។ នៅឆ្នាំ២០០៩ ខ្ញុំបានទៅបម្រើការងារជាប្រធានផ្នែកទីផ្សារនៅក្រុមហ៊ុនសាប៊ូ មួយ និងការងារចុងក្រោយនៅឆ្នាំ ២០១០ ជាអ្នកគ្រប់គ្រងការសាងសង់នៅអគារសហគមន៍អឺរ៉ុប ដែលមានប្រាក់បៀវត្សរ៍ជាង២ពាន់ដុល្លារក្នុងមួយខែ។
មូលហេតុអ្វីបានជាលោកចាប់យកការធ្វើអាជីវកម្មដោយខ្លួនឯងហើយបោះបង់ការងារ?
ខ្ញុំគិតថា បើកអាជីវកម្មខ្លួនឯងធ្វើឲ្យមានគំនិតច្នៃប្រឌិតខ្ពស់។ បើនិយាយទៅវាជាឱកាសផងដែរ និងជាអនាគតមួយផង ព្រោះថា សេដ្ឋកិច្ចកំពុងតែដើរ ហើយប្រទេសជាតិយើងកំពុងតែរីកចម្រើន។ ខ្ញុំចង់មានន័យថា ពេលសេដ្ឋកិច្ចរីកចម្រើន និងមានផលិតផលកែច្នៃកាន់តែច្រើន។ ខ្ញុំមានគម្រោងនាំចេញជ័រ ដែក ទៅក្រៅប្រទេស ហើយបន្ទាប់ខ្ញុំមាននឹងសាងសង់រោងចក្រកែច្នៃប្លាស្ទិកក្នុង ពេលឆាប់ៗនេះ។
លោកបើកអាជីវកម្មនេះតាំងពីពេលណាមក? ផ្តើមឡើងដោយទុនប៉ុន្មាន និងរីកចម្រើន ដល់កម្រិតណាដែរ?
ខ្ញុំបានបើកអាជីវកម្មនេះតាំងពីចុងឆ្នាំ២០០៧មកម្ល៉េះ។ ដំបូងឡើយមានទុនតែជាង២ពាន់ដុល្លារ ម៉ូតូមួយគ្រឿង និងរ៉ឺម៉កមួយគ្រឿងប៉ុណ្ណោះដើម្បីប្រើសម្រាប់ដឹកជញ្ជូនរបស់របរ អេតចាយ។ ខណៈពេលនោះ ខ្ញុំបានឲ្យប្អូនស្រីរបស់ខ្ញុំជាអ្នកមើលការខុសត្រូវ ចំណែកខ្ញុំជាអ្នកផ្តល់ទុន និងឆ្លៀតពេលជួយផងដែរនៅពេលទំនេរពីការងារ លុះមកដល់ខែមីនាឆ្នាំ២០១១ ខ្ញុំបានលាឈប់ពីការងារមកគ្រប់គ្រងលើអាជីវកម្មនេះផ្ទាល់តែ ម្តង។ បើគិតពីឆ្នាំ ២០០៧ រហូតមក ដល់ឆ្នាំ២០១០ យើងមានទុនជាង១០ម៉ឺនដុល្លារ ក្នុងនោះមានរថយន្តដឹកទំនិញ៥គ្រឿង និងមានកម្មករ ៣០នាក់។
លោកសម្រេចចិត្តចាប់យកអាជីវកម្មនេះតើមានប្រតិកម្មបែបណាពីមិត្តភកិ្ត និងអ្នកនៅជុំវិញលោក?
ពេលដែលខ្ញុំសម្រេចចិត្តចាប់យកអាជីវកម្មនេះពីដំបូងមិត្ត ភកិ្ត របស់ខ្ញុំគេស្តាប់ឮគេភ្ញាក់ផ្អើលដែរ ហើយភាគច្រើនគេសើច! ប៉ុន្តែគេសើចនោះមិនមានបំណងចំអកទេ ដោយគ្រាន់តែគេតិតថាជាគំនិតមួយប្លែក និងថ្មី ហើយក្រោយមកគេក៏នាំគ្នាអបអរសាទរ។
អ្វីគឺជាភាពផ្សេងគ្នារវាងការងារពីមុន និងការធ្វើអាជីវកម្មផ្ទាល់ខ្លួន?
ការធ្វើអាជីវកម្មទាមទារការទទួលខុសត្រូវ និងការសម្រេចចិត្តខ្ពស់ ហើយអ្វីដែលយើងត្រូវធ្វើគឺមិនមានអ្នកណាប្រាប់យើងឡើយ ដូច្នេះយើងត្រូវដឹងថាថ្ងៃនេះយើងត្រូវធ្វើអ្វីខ្លះ ចំណាយលើអ្វីខ្លះ តើការចំណាយនោះវាចំណេញដែរឬទេ? តែបើយើងធ្វើខុស គឺវាទាក់ទង នឹងលុយ និងអនាគតរបស់យើង ពេលនោះគឺយើងត្រូវដួលតែម្តង ហើយបើយើងសម្រេចចិត្តត្រូវគឺត្រូវ ដូច្នេះយើងត្រូវប្រុងប្រយ័ត្ន។
បើយើងបម្រើការងារឲ្យគេវិញយើងមានមេប្រាប់ពីលើ។ ជាក់ស្តែង បើយើងសម្រេចចិត្តលើគម្រោងអ្វីមួយ យើងអាចធ្វើឡើងវិញបាន ហើយយើងនៅតែមានប្រាក់ខែ យើងនៅតែមានលុយដោយគ្មានការព្រួយបារម្ភ។
លោកអាចប្រៀបធៀបពីចំណូលក្នុងអំឡុងពេលបម្រើការងារ និងការធ្វើអាជីវកម្មផ្ទាល់ខ្លួនបានទេ?
ការធ្វើអាជីវកម្មយើងត្រូវការទុនបង្វិល ដូច្នេះយើងពិបាកនឹងប្រៀបធៀបនឹងចំណូលការងារពីមុន ដោយសារតែមុខរបររកស៊ីនេះមានការចូលរួមច្រើនពីបងប្អូនរបស់ ខ្ញុំ ដែលទាមទារប្រើកម្លាំង ច្រើនតែបើខ្ញុំធ្វើការវិញចំណូលបានមកគឺបានតែខ្ញុំម្នាក់ឯង តែខ្ញុំសង្ឃឹមថាពេលខាងមុខវា នឹងល្អជាងការងារពីមុន។
ហេតុអ្វីលោកមិនចាប់យកអាជីវកម្មផ្សេង? ដូចជាភោជនីយដ្ឋាន?
ដោយសារតែខ្ញុំមិនសូវមានទុនគ្រប់គ្រាន់សម្រាប់ធ្វើអាជីវកម្ម ផ្សេង ចំណែកអាជីវកម្មនេះត្រូវការ ទុនតិចដែលដំបូងឡើយខ្ញុំមានទុនត្រឹម២ពាន់ដុល្លារ។
បើយើងបើកភោជនីយដ្ឋានយើង ត្រូវការទុនច្រើន ហើយបើយើងធ្វើត្រូវនោះយើងនឹងចំណេញច្រើន។ តែដោយឡែកអាជីវកម្មអេតចាយនេះ មានហានិភ័យតិចតួចបំផុត ព្រោះវាជាផលិតផលវិវត្ត ជាពិសេសរបស់អេតចាយនេះ មិនចេះសល់នោះទេ គឺមានគេត្រូវការច្រើន។ ខ្ញុំគិតថាសម្រាប់អ្នក ដែលមានវ័យក្មេងអាច ប្រកប អាជីវកម្មដែលមានទុនតិច បន្ទាប់មកយើងអាចពង្រីកបន្ថែមទៀតបាន រួចហើយយើងអាចរក លុយបន្ថែមតាមរយៈយើងស្គាល់គេ ឬក៏រកដៃគូបន្ថែម។
តើលោកមានសហការជាមួយក្រុមហ៊ុនផ្សេងដែរឬទេ ឬកំពុងស្វែងរកដៃគូផ្សេងដែរ?
ការបើកអាជីវកម្មនេះមិនមានការចូលរួមទុនពីក្រុមហ៊ុនណាមួយនៅ ឡើយ ទេ ប៉ុន្តែឥឡូវនេះយើង កំពុងតែស្វែងរកដៃគូវិនិយោគដែលមានទុនមកចូលរួមជាមួយយើង។
លោកយល់ថា ការធ្វើអាជីវកម្មមួយទទួលបានជោគជ័យទាមទារនូវអ្វីខ្លះ?
ការរកស៊ីសំខាន់បំផុតគឺការសម្រេចចិត្ត ហើយយើងត្រូវតែហ៊ាន កាលណាយើងហ៊ានមានន័យថា យើងយល់ពីស្ថានភាពច្បាស់ បន្ទាប់មកទៀតយើងត្រូវមើលទុន របស់យើង បើសិនយើងខាតយើងត្រូវឈរជើងបានរយៈពេលប៉ុន្មាន? ឧទាហរណ៍ បើបើកភោជនីយដ្ឋានមួយ បើយើងមិនមានទុនសម្រាប់ទប់ពី៦ខែទៅ១ឆ្នាំទេ ពេលលក់មិនដាច់សោះ គឺយើងទៅមិនរួចឡើយ។
មុខរបរអេតចាយវិញពេលចាប់ផ្តើមដំបូងវាមិនមានបញ្ហា ចោទនោះទេ ប៉ុន្តែយើងត្រូវការមនុស្ស ដែលយើងទុកចិត្ត ដូចជាអ្នកចុះទៅទិញរបស់យើងត្រូវចេះតថ្លៃ ព្រោះអេតចាយចំណេញតិចតួច ដូច្នេះខ្ញុំគិតថា ធនធានមនុស្សក៏ជាកត្តាសំខាន់សម្រាប់ឲ្យយើងទទួលបានជោគជ័យ ដែរ។
ពេលអនាគតតើលោកមានគម្រោងពង្រីកអាជីវកម្មនេះឬមានគំនិតចង់ប្តូរអាជីវកម្មនេះដែររឺទេ?
យើងកំពុងតែមានគម្រោងពង្រីកអាជីវកម្មនេះឲ្យកាន់តែរីកចម្រើន ប៉ុន្តែយើងក៏មានគំនិតបើក អាជីវកម្មផ្សេងៗទៀតដែរនាពេលអនាគត៕
បទសម្ភាសរៀបចំដោយ សៀម ប៊ុនធី
ឧកញ៉ា ឡាវ វ៉ាន់៖«សូមកុំរង់ចាំពេលវេលា!ពេលវេលាអត់រង់ចាំយើងទេ»
នៅក្នុងនាទីជីវិតជោគជ័យថ្ងៃនេះលោក ញឹម សុផលសូមណែនាំលោកអ្នកនាងឱ្យស្គាល់ពីដំណើរជីវិតរបស់លោក ឧកញ៉ា ឡាវ វ៉ាន់ នាយកគ្រប់គ្រងក្រុមហ៊ុន NVC Corporation ដែលផលិតទឹកបរិសុទ្ធម៉ាក វីតាល់។ ថ្វីដ្បិតតែលោកឧកញ៉ា មានឈាមជ័រជាត្រកូលអ្នកជំនួញមែនពិត ក៏ប៉ុន្តែការចាប់ផ្តើមរបស់លោកមិនខុសពីបុគ្គល ជោគជ័យឯទៀតនោះទេ គឺលោកបានឆ្លងកាត់ជីវិតជាកម្មករ ជាអ្នករកស៊ីតូចតាចប្រកបដោយការប្រឈមទម្រាំបាន អភិវឌ្ឍខ្លួនរហូតមកទល់ពេលនេះដោយលោកមានមុខជំនួញ ជាច្រើន។
ល័យជាតិ សឹង្ហបុរី កាលពី ៦ឆ្នាំមុន ប៉ុន្ដែនារីដ៏ស្រស់ស្អាត Chelsea Wan បែរជានៅផ្ទះ ជួយ
ពុកម្ដាយ ចិញ្ចឹមកង្កែបទៅវិញ។
កសិដ្ឋានចិញ្ចឹមសត្វកង្កែប មានឈ្មោះថា Jurong មានទំហំ ១,២ហិចតា ត្រូវបានពុករបស់នាង
Chelsea Wan ដែលជាវិស្វករផ្នែកអណ្ដូងប្រេង បង្កើតឡើងតាំងពីឆ្នាំ ១៩៧០ នៅពេលដែលរដ្ឋាភិបាលចាប់ផ្ដើមបំបាត់ចោលនូវកសិដ្ឋានចិញ្ចឹមជ្រូក ហើយស្នើឱ្យចិញ្ចឹមអ្វីផ្សេងដែលសម
ស្របនឹងកត្ដាអនាម័យបរិស្ថាន និងស្ថានភាពដីធ្លីរបស់ សឹង្ហបុរី។
នៅក្នុងកិច្ចសម្ភាសមួយជាមួយទំព័រ The Sunday Times នាង Chelsea Wan ឱ្យដឹងថា ដំណាក់
កាលដំបូងនៃការរកស៊ីរបស់ពុកនាង គឺមិនទទួលបានប្រាក់ចំណូលគ្រប់គ្រាន់ដើម្បីរស់នៅបាន
សមរម្យនោះទេ ដោយសារសាច់កង្កែប មិនមែនជាអាហារសំខាន់ក្នុងទីផ្សារ។ ឆ្នាំ ១៩៩៩ គ្រួសារ
នាង ក៏ចាប់ផ្ដើមងាក់មកលក់បំពង់នាំពង ( frog fallopian tubes) របស់កង្កែប (គ្រឿងក្នុងរបស់
កង្កែប) ដែលត្រូវគេហៅថា Harsmar ឬ Hashima ហើយត្រូវចាត់ទុកជាបង្អែមដ៏មានជីវជាតិ ដែល
ត្រូវបានជនជាតិ សឹង្ហបុរី ក៏ដូចជាប្រជាជន អាស៊ីចូលចិត្ត ប៉ុន្ដែកាលណោះ អាហារប្រភេទនេះ ត្រូវ
បានសឹង្ហបុរី នាំចូលពីប្រទេសចិន។
កាលពី ៦ឆ្នាំមុន បន្ទាប់ពីសម្រាកពីការសិក្សាChelsea Wan បានចំណាយពេល ឧទ្ទេសនាម និង
បញ្ចុះបញ្ចូលម្ចាស់ហាងថ្នាំបុរាណនានា ឱ្យជួយទទួលយកផលិតផល Hashima ស្ងួតរបស់នាង
ទៅលក់។ ដំបូងឡើង ហាងថ្នាំបុរាណជាច្រើនបានបដិសេធ ប៉ុន្ដែនេះមិនមែនជាឧបសគ្គដែលធ្វើ
ឱ្យនាងរាថយនោះទេ។ ការដើរឃោសនា នៅជុំទីបី នាងក៏ទទួលបានជោគជ័យ ដោយមានហាង
ថ្នាំចំនួន ១៥ ទទួលទិញ ក្រោមរូបភាពផ្ញើលក់។ ប៉ុន្ដែ រហូតដល់ឆ្នាំ ២០១១ ក្រោយពីបានដើរ
ឃោសនាជាច្រើនលើក Chelsea Wan ក៏ចាប់ផ្ដើមទទួលបានការបញ្ជាទិញ ដោយដំបូងគឺបណ្ដា
ហាងថ្នាំបុរាណ បន្ទាប់មក គឺបណ្ដាភោជ្ជនិយដ្ឋាន ដែលអតិថិជន ធ្លាប់សាកល្បងទទួលទាន។
ទំព័រ The Sunday Times បានចុះផ្សាយថា កាលពីមុន បណ្ដាហាងថ្នាំបុរាណ និងភោជ្ជនិយដ្ឋាន
នានានៅលើកោះ សឹង្ហបុរី ដែលនាំចូល Hashima ពីប្រទេសចិន ពេលនេះ ពួកគេបានងាកមក
ទិញទំនិញដែលផលិតនៅសឹង្ហបុរី ដោយសារតែអ្នកផ្គត់ផ្គត់ចិន តម្លើងតម្លៃខ្ពស់ និងពេលខ្លះ មិន
មានគុណភាពល្អ។
លោក Amos Pech ម្ចាស់ហាងថ្នាំបុរាណ Nam Huat Lee នៅតំបន់ Nam Huat Lee ភាគពាយ័ព្យ
របស់សឹង្ហបុរី ឱ្យដឹងថា Hashima ៨០% របស់ហាងគាត់ គឺ “made in Singapore” ។ កាលពីឆ្នាំទៅ
Hashima 37,5g មានតម្លៃកើនឡើងពី ៧០ ទៅ ១០០ SGD ខណៈដែល Hashima របស់កសិដ្ឋាន
Jurong មានតម្លៃត្រឹមតែពី ៤០ ទៅ ៦០ SGD ។
ផលិតផលដែលបានលក់ចេញរបស់ កសិដ្ឋានចិញ្ចឹមកង្កែប Jurong ក្នុងឆ្នាំកន្លងទៅ មានចំនួន
៥,០០០ប្រអប់ ក្នុងនោះ Hashima ស្ងួត ២,០០០ប្រអប់ និង Hashima ឆ្អិន ចំនួន ៣,០០០ប្រអប់។
យោងតាមគម្រោង Hashima ឆ្អិន នឹងមានវត្តមាននៅផ្សារទំនើប Fairprice នាចុងឆ្នាំនេះ។
Chelsea Wan បានឱ្យដឹងបន្ថែមថា គ្រួសារនាងកំពុងបង្កើនផលិតកម្ម Hashima ដែលមានជាតិ
ស្ករតិច ទន្ទឹមនឹងនេះ ក៏នឹងពង្រីកផ្ទៃដី និងបង្កើនការចិញ្ចឹមកង្កែបផងដែរ។ បច្ចុប្បន្ន ការងាររបស់
Chelsea Wan គឺមើលថែកសិដ្ឋាន ទទួលការបញ្ជាទិញ ហើយជួនកាល នាងថែមទាំងជួយលាត់
ស្បែកកង្កែប និងប្រមូលបំពង់នាំពង របស់កង្កែបទៀតផង។ Chelsea Wan បង្ហើបឱ្យដឹងថា ពុក
នាង បានឱ្យប្រាក់ខែនាង ៣,០០០ SGD ក្នុងមួយខែ ទាបជាងបន្ដិច ធៀបនឹងវិស្វករដែលទើប
បញ្ចប់ការសិក្សា ប៉ុន្ដែជំនួសមកវិញ នាងមានពេលច្រើនដើម្បីធ្វើអ្វីដែលខ្លួនចូលចិត្ត ដូចជាដាំ
ដំឡូងជ្វា ឬចិញ្ចឹមត្រី tilapia ។ល។
ពេលខ្លះ ខឹងរហូតដល់ទប់ចិត្ត ទប់ដៃជើងមិនបាន ហើយពួកគេចង់បញ្ចេញកំហឹង។ ដោយគិត
ថា ប្រសិនមានសេវាកម្មមួយដែលអនុញ្ញាតឱ្យមនុស្សអាចបញ្ចេញកំហឹងបាន នោះពិតជាល្អខ្លាំង
ណាស់ ដូច្នេះ Donna Alexander ក៏បានសម្រេចចិត្ត បើក “បន្ទាប់បញ្ចេញកំហឹង” ដើម្បីជួយឱ្យ
មនុស្សទាំងឡាយដែលមានកំហឹង អាចបញ្ចេញចោលនៅទីនេះ។ ពេលនេះ ការងាររបស់នាង
កំពុងដំណើរការល្អ និងទទួលបានការគាំទ្រច្រើន។
Donna Alexander មានគំនិតបែបនេះ កាលពីនាងមានអាយុ ១៦ឆ្នាំ ដែលពេលនោះនាងកំពុង
រស់នៅជាមួយពុកម្ដាយ នៅក្រុង Chicago អាមេរិក។ Donna Alexander ថ្លែងថា ៖ “នាងខ្ញុំបានឃើញករណីហិង្សាជាច្រើននៅសលារៀន ក៏ដូចជានៅក្នុងគ្រួសារ ដូច្នេះ “បន្ទប់បញ្ចេញកំហឹង”
គឺជាគំនិតដ៏ល្អមួយ។ អ្នករាល់គ្នាត្រូវការកន្លែងណាមួយដើម្បីបញ្ចេញកំហឹងចោល ដោយមិន
មានបញ្ហា។ ប៉ុន្ដែ ពេលនោះ នាងខ្ញុំគិតថា ប្រហែលជាមានគេមានគំនិតបែបនេះ ហើយគេអាច
ធ្វើបានល្អជាងនារីវ័យក្មេងដូចនាងខ្ញុំ”។
មកដល់ឆ្នាំ ២០០២ នៅពេលបានរើទៅកាន់ Texas ដើម្បីរៀន នាងក៏បានសាកល្បងបង្កើត
“បន្ទប់បញ្ចេញកំហឹង” នៅក្នុងផ្ទះរបស់នាង។ “នាងខ្ញុំបានប្រាប់មិត្តភ័ក្ដិថា សម្លាញ់រាល់គ្នា គ្រាន់
តែចំណាយ ៥ដុល្លារ នោះនឹងអាចទៅកាន់ហ្គារ៉ាសរបស់ខ្ញុំ ដើម្បីវាយកំទេចរបស់របរបាន”។
តាំងពីពេលនោះមក មនុស្សជាច្រើនបានទៅកាន់ផ្ទះរបស់នាង ដោយមានដំបងក្នុងដៃ ពួកគេ
បង់ប្រាក់ឱ្យនាង ដើម្បីបានវាយកំទេចសម្ភារៈការិយាល័យចាស់ៗ។ Alexander ថ្លែងថា ៖ “វា
បានធ្វើឱ្យនាងខ្ញុំភ័យខ្លាច។ នាងខ្ញុំមានកូនតូច ២នាក់ ហើយមិនចង់ឱ្យពួកគេឃើញអំពើហិង្សា
បែបនេះ។ ក្រោយមក នាងខ្ញុំក៏សម្រេចចិត្តរកកន្លែងល្អមួយ”។
ការសុំច្បាប់បើកដំណើរការ “បន្ទប់បញ្ចេញកំហឹង” នេះ មិនងាយស្រួលប៉ុន្មាននោះឡើយ
ចំណែកការរកជួលដី ក៏ពិបាក។ “នាងខ្ញុំបានអធិប្បាយអំពីដំណើរការរបស់បន្ទប់នេះ ប៉ុន្ដែពួក
គេបានបដិសេធ ដោយនិយាយថា វាសម្រាប់តែមនុស្សឆ្កួតប៉ុណ្ណោះ” ។ យ៉ាងនេះក្ដី ចុងក្រោយ
Alexander ក៏ទទួលបានការយល់ព្រមឱ្យជួលដីមួយកន្លែងនៅ Dallas ហើយតាំងពីពេលនោះ
មក “បន្ទប់បញ្ចេញកំហឹង” មានអតិថិជន កាន់តែច្រើនឡើងៗ។
អតិថិជនរបស់ Alexander គឺមានគ្រប់វ័យ គ្រប់ឋានៈ តាំងពីបុគ្គល អ្នកដឹកនាំក្រុមហ៊ុន រហូត
ដល់អ្នកមានចំណេះដឹងខ្ពងខ្ពស់។ Donna Alexander ឱ្យដឹងថា លក្ខខណ្ឌនៃការចូលទទួល
សេវាកម្មនេះ នោះគឺ មិនត្រូវយកកាំបិត ឬរណាចូល “បន្ទប់បញ្ចេញកំហឹង” ។
អតិថិជនអាចវាយកំទេចសម្ភារៈទាំងឡាយ ដូចជា ទូរទស្សន៍ កុំព្យូទ័រ ក្បាលចាក់វីដេអូ តុ កៅអី
ទូរចាស់ៗ ដោយប្រើឈើវាយកូន golf , tennis ឬដំបងដែក។ ក្រៅពីសម្ភារៈខាងលើ អតិថិជនក៏
អាច “សម្លាប់” មនុស្សជ័រ ម៉ារ៉ាកាំង ក៏បាន។ និយាយរួម អតិថិជននឹងមានអារម្មណ៍ “ជ្រះថ្លា” និង
បាត់អស់កំហឹង បន្ទាប់ពីបានចូលបន្ទប់នេះ។ ប៉ុន្ដែ អ្នកដែលនឹងចូលក្នុងបន្ទប់នេះ ដាច់ខាតគឺត្រូវ
ពាក់មួកវត្ថិភាព វ៉ែនតា និងម៉ាសមិទច្រមុះ និងមាត់។ ក្រៅពីនេះ ពេលវេលាក៏ត្រូវបានកំណត់
ទៅតាមប្រភេទនៃសំបុត្រ។
ជាមួយនឹងតម្លៃ ២៥ដុល្លារ អ្នកនឹងអាចបញ្ចេញកំហឹងបាន ៥នាទី។ ចំពោះសំបុត្រដែលមាន
តម្លៃ ៤៥ដុល្លារ អ្នកនឹងទទួលបាន ១៥នាទី។ ចំណែកសំបុត្រដែលមានតម្លៃខ្ពស់បំផុត និងមាន
រយៈពេល ២៥នាទី អាចឱ្យអ្នក វាយកំទេចអ្វីៗទាំងអស់ក្នុងបន្ទប់ ហើយតម្លៃរបស់វាគឺត្រឹមតែ
៧៥ដុល្លារ។
ចាប់តាំងពីបានសម្ពោធ កាលពីខែធ្នូ ឆ្នាំ ២០១១ មកដល់ពេលនេះ Alexander ទទួលបានអតិថិ
ជនជាង ២៤០នាក់ ក្នុងមួយខែៗ ហើយចំនួននេះកំពុងកើនឡើងជាលំដាប់។ បន្ទប់មួយដែល
ស្ថិតនៅលើផ្ទៃដីជិត ២៨០ម៉ែត្រក្រឡានេះ កាន់តែចង្អៀតឡើងៗ ដូច្នេះ Alexander ក៏បានពង្រីក
សេវាកម្មចម្លែកនេះបន្ថែមទៀត។ ជាងនេះ មានអ្នករកស៊ីជាច្រើន ក្នុងនោះមានអ្នករកស៊ីធំៗ បាន
ស្នើទិញយកក្រុមហ៊ុននេះ ដើម្បីពង្រីកសេវាកម្ម ទូទាំងសហរដ្ឋ។ ក្រុមអ្នកវិនិយោគ ក៏មានបំណង
នឹងបើកដំណើរការ “បន្ទប់បញ្ចេញកំហឹង” នេះ នៅអូស្ដ្រាលី រ៉ូម៉ានី អាល្លឺម៉ង់ ។ល។
កាកាហ្វេកង់រទេះ BikeCaffe កំពុងទទួលបានជោគជ័យ ដោយសារ “ចល័ត អនាម័យ
សេវាដល់កន្លែង និងកាហ្វេគ្រប់ប្រភេទ
ក្រោយមក Roni បានកែច្នៃវ៉ែនតារបស់ខ្លួន ឱ្យល្មមនឹងសុនខ Midknight ។ រូបភាពសុនខពាក់វ៉ែនតា បានធ្វើឱ្យមនុស្សជាច្រើនចាប់អារម្មណ៍ ខណៈដែល Roni និង Ken Di Lullo រួមនឹងសម្លាញ់សុនខ នាំគ្នាទៅលេងឧទ្យាន។ ជាងនេះទៀត Roni ថែមទាំងបានបង្កើតគេហទំព័រមួយ ដើម្បីបង្ហោះរូបថតសុនខពាក់វ៉ែនតា។
ប៉ុន្ដែ ប្រការដ៏គួរភ្ញាក់ផ្អើលបានកើតឡើង នោះគឺមានមនុស្សជាច្រើន បានផ្ញើសារមក ស្នើឱ្យ Roni ជួយធ្វើវ៉ែនតាឱ្យសុនខរបស់ពួកគេ។ Roni ពេលនោះមិនទាន់មានបំណងនឹងរកស៊ីនៅឡើយ ព្រោះពេលនោះ កំពុងមានការងារជាអ្នកអភិវឌ្ឍកម្មវិធីកុំព្យូទ័រ។ ប៉ុន្ដែ នៅពេលប្រាក់ចំណូលបានមកពីការកែច្នៃ និងលក់វ៉ែនតាសុនខ បានកើនឡើងច្រើន ហើយខ្លួនក៏មិនអាចផលិតវ៉ែនតា "Doggles" បានទាន់ពេល ក៏សម្រេចចិត្តស្វែងរកក្រុមហ៊ុនមួយចំនួន ដើម្បីផលិតវ៉ែនតានេះ ប៉ុន្ដែ មិនបានសម្រេច។
ក្រោយមក ក្រុមហ៊ុនមួយរបស់តៃវ៉ាន់ បានយល់ព្រមផលិតប្រភេទវ៉ែនតាដូចការស្នើរបស់ Roni ។ ឆ្នាំ ២០០២ ប្ដីប្រពន្ធមួយគូនេះ ទទួលបានបានការបញ្ជាទិញជាលើកដំបូង ចំនួន ៣០,០០០ គូ។ បន្ទាប់មក បណ្ដាញលក់រាយនូវផលិតផលសត្វចិញ្ចឹម PetSmart ក៏បានយល់ព្រមទទួលលក់ប្រភេទវ៉ែនតាពិសេសនេះដែរ។
Doggles មានពីរម៉ូដែល គឺ Originalz និង ILS ។ ផលិតផលនេះ ត្រូវបានរចនាឡើង ដោយវត្ថុធាតុពិសេសៗ ដើម្បីទប់ទល់នឹងការប្រេះបែក ទប់ទល់ទឹកសន្សើម និងទប់ស្កាត់កំដៅព្រះអាទិត្យ បាន ១០០% ។ ទន្ទឹមនឹងនេះ Doggles ក៏អាចរឹតបន្ដឹង ឬបន្ធូរ ដើម្បីឱ្យសមស្របនឹងមុខសុនខនិមួយ។
Doggles ត្រូវបានដាក់លក់នៅក្នុងបណ្ដាញផ្សារទំនើប PetSmart , Petco, Amazon, Target រួមនឹងហាងលក់សម្ភារៈសម្រាប់សត្វចិញ្ចឹមជាង ៣,៥០០កន្លែងផ្សេងទៀត។ កាលពីឆ្នាំកន្លង Doggles ទទួលបានប្រាក់ចំណូល ៣លានដុល្លារអាមេរិក។ ក្រៅពី វ៉ែនតា Doggles ក្រុមហ៊ុនរបស់ Roni ថែមទាំងផលិតរបស់លេង ខោអាវ និងសម្ភារៈជាច្រើនទៀត សម្រាប់សុនខផងដែរ៕
Madison Robinson បាននាំយកផលិតផលរបស់ខ្លួន ទៅលក់នៅក្នុងបណ្ដាញហាងសម្លៀកបំពាក់
ដ៏ល្បីឈ្មោះ ដូចជា Macy's និង Nordstrom ហើយ រយៈពេល ២ឆ្នាំក្រោយមក នាងរកបានប្រាក់
រាប់លានដុល្លារអាមេរិក។
ខណៈដែលមិត្តរួមថ្នាក់ភាគច្រើន កំពុងខិតខំសិក្សា ឬនាំគ្នាគិតរកទិញសម្លៀកបំពាក់បែបណា
ដើម្បីចូលរួមពិធីនានារបស់សាលា Madison Robinson អាយុ ១៥ឆ្នាំ នៅរដ្ឋ Texas អាមេរិក រកបានប្រាក់រាប់លានដុល្លារពីការលក់ស្បែកជើងផ្ទាត់។
នៅក្នុងវ័យ ៨ឆ្នាំ Madison មានគំនិតជំនួញដ៏អស្ចារ្យមួយ នោះគឺបង្កើតស្បែកជើងផ្ទាត់ដែលមាន
លំអដោយរូបសត្វសមុទ្រ និងបំពាក់កូនអំពូលភ្លើងពណ៌គួរចាប់អារម្មណ៍។ ក្រោយមក ពុករបស់
នាង គឺលោក Dan Robinson ដែលជាអ្នករចរនាអាវយឺត បានជួយធ្វើឱ្យក្ដីស្រមៃ និងរូបគំនូររបស់
កូនស្រី ប្រែក្លាយជាផលិតផលពិត។
ហាងលក់សម្លៀកបំពាក់ជាង ៣០ បានទាក់ទងជាមួយពុក និងកូន Robinson ភ្លាម បន្ទាប់ពីបានឃើញស្បែកជើងដ៏ស្រស់ស្អាតរបស់ពួកគេ ដែលដាក់តាំងបង្ហាញនៅក្នុងពិពណ៌ពាណិជ្ជកម្ម
មួយ។ ឆ្នាំ ២០១១ ក្រុមហ៊ុនរបស់ Robinson ត្រូវបានបង្កើតឡើង ដោយមានឈ្មោះថា "Fish
Flop" ។
យីហោនេះ បានក្លាយជាទីចាប់អារម្មណ៍ និងមានឈ្មោះល្បីយ៉ាងឆាប់រហ័ស ពិសេសគឺចំពោះ
ក្មេងៗ។ នេះក៏ដោយសារស្នាដៃរបស់ពុកនាង Madison Robinson ដែលមិនត្រឹមតែលក់អាវយឺត
និងមួកប៉ុណ្ណោះទេ គាត់ថែមទាំងសរសេរសៀវភៅសម្រាប់កុមារ រួមនឹងគំនិតស្ដីអំពីល្បែងក្រោម
បាតសមុទ្រ តាមអ៊ីនធើរណិត។
គេហទំព័រ fishflops.com របស់ Madison Robinson ក៏ត្រូវបានរចនាឡើងជាមួយពណ៌ទឹកសមុទ្រ
ហើយផលិតផលទាំងអស់ សុទ្ធតែមានរូបសត្វនានាដ៏គួរស្រឡាញ់ ដូចជា ត្រីបាឡែន អណ្ដើក
សមុទ្រ ម៉ឹក។ល។ ទំព័រ Forbes ឱ្យដឹងថា Madison គឺជាក្មេងស្រីឆ្លាតវៃ មានគំនិតរកស៊ី ហើយ
អាចនឹងមានឈ្មោះនៅក្នុងបញ្ជី “កំពូលមហាសេដ្ឋីទាំង ៤០០ របស់ពិភពលោក” នាពេលអនាគត។
ស្បែកជើងផ្ទាត់របស់ Madison Robinson ក្នុងមួយគូ មានតម្លៃ ២៥ដុល្លារអាមេរិក។ ក្នុងរយៈពេល
២ឆ្នាំ ចាប់តាំងពីបានបង្កើតក្រុមហ៊ុន Madison លក់ស្បែកជើងបានចំនួនជាង ៦០,០០០គូ ដោយ
ទទួលបានប្រាក់ចំណូល ១,២លានដុល្លារ។ ពុករបស់ Madison Robinson បានឱ្យដឹងថា នេះមិន
មែន ជាប្រាក់ចំណូលសរុបរបស់ក្រុមហ៊ុននោះទេ ដោយសារតែពួកគេលក់ក្រៅបណ្ដាញហាង
ដែលពួកគេផ្គត់ផ្គង់។
ថ្មីៗនេះ Madison Robinson បានចុះកិច្ចសន្យាជាមួយក្រុមហ៊ុនលក់រាយចំនួនពីរ គឺ Macy's និង
Nordstrom ។ ក្រុមហ៊ុន Macy's បានស្នើឱ្យ Madison Robinson រចនាស្បែកជើងប្រភេទនេះ
សម្រាប់មនុស្សពេញវ័យផងដែរ។
Madison និយាយថា ការរកស៊ី បានជួយឱ្យនាងទទួលបានបទពិសោធនៃការរស់នៅ។ ក្រៅពី
ការរចនា ចាក់ពណ៌នៅលើកុំព្យូទ័រ Madison ក៏ត្រូវរៀនអំពីវិធីក្ចប់កញ្ចប់ផលិតផល តាមដាន
ផលិតផលក្នុងឃ្លាំង ដាក់តម្លៃ ឃោសនាតាមបណ្ដាញសង្គម តាមដានប្រាក់ចំណូល និងគ្រប់ គ្រងផលិតផលក្នុងពិធីតាំងពិពណ៌ពាណិជ្ជកម្ម។ Madison ក៏ធ្លាប់សរសេរសំបុត្រដោយដៃ ដើម្បី
ផ្ញើជូនអ្នកលក់រាយ ក្រោយមកបញ្ចុះបញ្ចូលពួកគេ ឱ្យទទួលទិញផលិតផលរបស់ខ្លួន។
ថ្វីបើរកបានប្រាក់យ៉ាងច្រើនបែបនេះក្ដី Madison បង្ហើបឱ្យដឹងថា ប្រាក់ទាំងនេះ ពុកនាងនឹងរក្សា
ទុកទាំងអស់ រហូតដល់នាងចូលមហាវិទ្យាល័យ។ នៅពេលមានអាយុ ១៨ឆ្នាំ Madison នឹងពង្រីក
ក្រុមហ៊ុន Fish Flop ដោយប្រើប្រាស់បទពិសោធជាក់ស្ដែងរបស់ខ្លួន។ ជាងនេះ នាងក៏មានបំណង បើកសាលាបង្រៀនធ្វើជំនួញទៀតផង។
បទពិសោធជំនួញ របស់ម្ចាស់ទឹកអប់ Chanel
នៅក្នុងអត្ថបទនេះ យើងខ្ញុំសូមណែនាំមិត្តអ្នកអាន មកទទួលដឹងនូវបទពិសោធការងារដ៏អស្ចារ្យ
របស់ Coco Chanel (Gabrielle Bonheur Chanel) ដែលជាម្ចាស់ផលិតផលទឹកអប់ Chanel No5
៖ “ម្ចាស់ការ កំណត់អនាគតដោយខ្លួនឯង!”
Coco Chanel កើតឆ្នាំ ១៨៨៣ ក្នុងគ្រួសារក្រីក្រមួយ នៅតំបន់ Saumur ប្រទេសបារាំង។ នៅ
ពេលម្ដាយរបស់លោកស្រីបានស្លាប់ ពេលនោះលោកស្រីមានអាយុ ១២ឆ្នាំ ពុករបស់លោក
ស្រីក៏បានយកលោកស្រី និងបងប្អូន ២នាក់ទៀត ទៅផ្ញើនៅវិហារមួយដើម្បីទទួលការអប់រំ និង
ថែទាំ។
ពេលពេញវ័យ Coco Chanel បានខិតខំប្រឹងប្រែងដើម្បីទទួលបានការងារមួយនៅក្នុងឆាកតន្ដ្រី
ជាលទ្ធផល Coco Chanel មានការងារជាអ្នករាំ ច្រៀងក្នុងកម្មវិធីសម្ដែងនៅបន្ទប់តែនានា។ ក្រៅ
ពីនេះ លោកស្រីក៏ធ្លាប់បានធ្វើការផ្នែកកាត់ដេរទន្ទឹមនឹងការសិក្សានៅវិហារ ហើយក៏នៅតែបន្ដ
ចូលរួមសម្ដែងផងដែរ។
ក្រោយពីធ្វើការឱ្យហាងកាត់ដេរមួយ Coco Chanel បានចាប់ផ្ដើមអាជីពដែលប្រកបដោយជោគ
ជ័យ និងក្លាយជាអ្នករចនាម៉ូដ និងលក់មួកគ្រប់ប្រភេទ។ “អាណាចក្រ” របស់រលោកស្រី បាន
ចាប់ផ្ដើមពីពេលនោះមក។ Coco Chanel យល់ថា មានតែការប្រឹងប្រែង កំណត់ទិសដៅរបស់
ខ្លួន ដោយខ្លួនឯង ទើបអាចឈានដល់ជោគជ័យ។
ហ៊ានធ្វើការផ្លាស់ប្ដូរ
គេអាចនិយាយបានថា ស្ដ្រីទាំងអស់ ហាក់ដូចជាទទួលសម្ពាធយ៉ាងធ្ងន់ នៅពេលដែលសម្លៀក
បំពាក់របស់ពួកគេមានលក្ខណៈតឹង ចង្អៀត ដែលពេលខ្លះធ្វើឱ្យមានភាពតប់ប្រមល់ ពិបាកទ្រាំ។
Coco Chanel បានផ្លាស់ប្ដូរទាំងអស់។ លោកស្រីបានផ្ដល់នូវអារម្មណ៍ធូរស្រាល សេរីភាព
ដល់ស្រ្ដី ជួយឱ្យពួកគេរួចផុតពីស្ថានភាពបែកញើសគ្រប់ពេល ដោយសារតែសម្លៀកបំពាក់
ដ៏ស្មុកស្មាញ។ ការផ្លាស់ប្ដូររបស់លោកស្រី បាននាំឱ្យមានការពេញចិត្តពីស្ដ្រីទាំងឡាយ។
បង្កើតយីហោ គឺជាកម្លាំង
លោកស្រីបានទាក់ទងជាមួយអតិថិជន និងស្រាវជ្រាវរកនូវអ្វីដែលពួកគេចង់បាន។ Coco
Chanel ធ្វើជាអ្នកនាំពាក្យឱ្យក្រុមហ៊ុនរបស់ខ្លួន និងឧទ្ទេសនាមដល់អតិថិជន ចាប់ពីវប្បធម៌
ដល់អត្ថន័យថ្មីទាំងស្រុង នៅពេលនិយាយអំពីម៉ូដែលសម្លៀកបំពាក់។ លោកស្រីក៏តែងរក្សា
នូវអាថ៌កំបាំង ស្ដីអំពីរូបមន្ដទាក់ទិននឹងសម្រស់ ពោរពេញដោយស្ទីលថ្មី។
លោកស្រី ក៏មានសុភាសិតដែលមិនចេះសាបសូន្យ ស្ដីពី “កូនសំណព្វ” Chanel No5 របស់ខ្លួន
ដូចជា ៖ “មិនមានភាពថ្លៃថ្នូរណា ដែលមិនមានទឹកអប់។ វាជាគ្រឿងអលង្ការអរូបិយ ប៉ុន្ដែពិបាក
បំភ្លេចបំផុតសម្រាប់ស្ដ្រី” ឬថា “ស្ដ្រីដែលមិនប្រើទឹកអប់ គឺមិនមានអនាគត” ។ល។
Coco Chanel បានជួយដល់ស្ដ្រី ដើម្បីបង្កការចាប់អារម្មណ៍ពីសំណាក់បុរសៗដែលខ្លួនចូលចិត្ត
ហើយក្រោយមក កាន់កាប់បេះដូងរបស់ពួកគេ ដោយក្លិនក្រអូបប្រហើរបែបថ្លៃថ្នូរ គឺមិនមែន
ប្រភេទទឹកអប់តម្លៃថោកៗ ដែល “ឆាប់ក្លិន ឆាប់ហើរ” ធ្វើឱ្យគេឆាប់ធុញទ្រាន់នោះទេ។
អ្វីទាំងអស់ដែល Coco Chanel បានធ្វើ គឺដើម្បីស្ដ្រី ដាច់ខាត់មិនមែនដើម្បីបញ្ជោរ ឬមួយជាការបង្កើនកម្រិតនៃម៉ូដែលប្រភេទតម្លៃថ្លៃនោះដែរ។
មិនហួសពេលក្នុងការធ្វើសាជាថ្មី
វាមិនដែលហួសពេលនោះឡើយសម្រាប់ការវិលត្រឡប់មកវិញ ប្រសិនអ្នកមានលក្ខខណ្ឌសម
ស្រប។ នៅឆ្នាំ ១៩៥៤ ក្រោយពីបាត់មុខរយៈពេល ១៥ឆ្នាំ Coco Chanel បានត្រឡប់មកកាន់
ពិភពម៉ូដវិញ។ បើទោះជាលោកស្រី មិនទទួលបានការចាប់អារម្មណ៍ខ្លាំងនៅអឺរ៉ុប ប៉ុន្ដែ អតិថិ
ជនអាមេរិក បែរជាត្រូវ “តម្រៀបជួររង់ចាំ” ការរចនារបស់លោកស្រី។ នៅពេលទទួលមរណ
ភាព ក្នុងវ័យ ៧១ឆ្នាំ លោក Coco Chanel ត្រូវបានគេចាត់ទុកថា ជាអ្នករចនាល្អបំផុតមួយរួប
ក្នុងសម័យនោះ។
គួររំឭកថា លោកស្រី Coco Chanel មានឈ្មោះពេញ គឺ Gabrielle Bonheur Chanel កើតថ្ងៃទី
១៩ សីហា ឆ្នាំ ១៨៨៣ នៅតំបន់ Saumur ប្រទេសបារាំង។ លោកស្រីបានទទួលមរណភាពនៅ
ថ្ងៃទី ១០ មករា ឆ្នាំ ១៩៧១ នៅក្រុងបារីស ប្រទេសបារាំង ប៉ុន្ដែត្រូវបានបញ្ចុះសពនៅក្នុងតំបន់
Lausanne នៃប្រទេសស៊្វីស។
សម្បត្តិរបស់មហាសេដ្ឋី ជនជាតិ ប្រេហ្សីល លោក Eike Batista ថយចុះយ៉ាងគំហុក ពី ៣៥,៥
ពាន់លានដុល្លារ មកនៅត្រឹម ២០០លានដុល្លារអាមេរិក ដោយសារតែទីផ្សារទំនិញធ្លាក់ចុះ។ ប៉ុន្ដែ
ការបាត់បង់ដ៏ធំធេងនេះ មិនស្មើមួយចំណែកនោះទេ ធៀបនឹងការបាត់បង់របស់មហាសេដ្ឋីជប៉ុន
Masayoshi Son ។
Masayoshi Son គឺជាស្ថាបនិក និងជា CEO របស់ក្រុមហ៊ុន ទូរគមនាគមន៍ SoftBank ។ នាដើម
ឆ្នាំ ២០០០ យុគសម័យរបស់ dotcom កំពុងរីកចម្រើន ទ្រព្យសម្បត្តិរបស់គាត់ ក៏បានកើនដល់
៧៦ពាន់លានដុល្លារអាមេរិក។ ក្រោយពីយុគសម័យ dotcom បានកន្លងហួស ភាគហ៊ុនរបស់
គាត់ក៏បានដំក្បាលចុះ Masayoshi Son បានក្លាយជាមហាសេដ្ឋី “កំសត់” បំផុត នៅពេលបាត់បង់
ទ្រព្យដែលត្រូវគេយល់ថា ច្រើនបំផុតក្នុងប្រវត្តិសាស្ដ្រមនុស្សជាតិ។
គួរបញ្ជាក់ថា កាលពីមានអាយុ ១៦ឆ្នាំ Masayoshi Son និងគ្រួសារ បានចាកចេញពីជប៉ុន ទៅ
រស់នៅ California អាមេរិក។ Masayoshi Son បានបញ្ចប់ការសិក្សា និងទទួលបានសញ្ញាបត្រ
សេដ្ឋកិច្ចនិងព័ត៌មានវិទ្យាពីសាលា UC Berkeley ។ ក្នុងអាយុ ២៤ឆ្នាំ Masayoshi Son បានបង្កើត
ក្រុមហ៊ុន SoftBank នៅក្រុង Tokyo ។ ក្នុងរយៈពេលត្រឹមតែមួយឆ្នាំ SoftBank បានធ្វើការអភិវឌ្ឍ
កម្មវិធីជាច្រើនសម្រាប់កុំព្យូទ័រ ហើយក្រោយមក Masayoshi Son បានចំណាយពេលស្ទើរមួយ
ទសវត្សដើម្បីប្រែក្លាយ SoftBank ទៅជាអាណាចក្រទូរគមនាគមន៍មួយដ៏មានអំណាច។
មកដល់ទសវត្សទី ៩០ SoftBank ក៏ចាប់ផ្ដើមដំណើរការក្រុមហ៊ុនឈ្មួញកណ្ដាលផ្នែកមូលបត្រ
និងក្រុមហ៊ុនផ្គត់ផ្គង់ផ្កាយរណបទូរទស្សន៍។ ក្រៅពីនេះ Masayoshi Son ក៏បានបញ្ចុះបញ្ចូល
Yahoo ដើម្បីអនុញ្ញាតឱ្យខ្លួន បង្កើត Yahoo! Japan (ប្រព័ន្ធស្វែងរក ធំបំផុតនៅជប៉ុន)។
ក្រោយពី SoftBank បានបង្ហាញខ្លួន ក្នុងឆ្នាំ ១៩៩៥ លោក Masayoshi Son ភ្លាមនោះ ក៏បាន
ក្លាយជាមហាសេដ្ឋី។ ក្នុងរយៈពេល ៥ឆ្នាំបន្ទាប់ លោក បានប្រើប្រាស់ទុនដែលប្រមូលបាន
របស់ SoftBank ដើម្បីពង្រីកអាណាចក្ររបស់ខ្លួន ក្នុងល្បឿនយ៉ាងលឿន ដោយកាលណោះ
សម័យ dotcom ចាប់ផ្ដើមឡើងកំដៅ។ តាមរយៈ SoftBank លោក Masayoshi Son បានទិញ
ភាគហ៊ុនយ៉ាងច្រើន ពីក្រុមហ៊ុនល្បីៗរាប់សិប ដូចជា E*Trade, Alibaba និងធនាគារឥណទាន
Nippon របស់ជប៉ុន។
មានពេលខ្លះការវិនិយោគខាងលើ បាននាំមកនូវប្រាក់ចំណេញកក់ក្ដោង ហើយទុនរបស់
SoftBank ធ្លាប់បានឡើងដល់ ១៨០ពាន់លានដុល្លារអាមេរិក។ ជាម្ចាស់ទ្រព្យចំនួន ៤២% នៅ
ក្នុងក្រុមហ៊ុន SoftBank លោក Masayoshi Son បានក្ដាប់នៅក្នុងដៃ នូវទឹកប្រាក់ ៧៦ពាន់លាន
ដុល្លារអាមេរិក ក្នុងឆ្នាំ ២០០០។ ប៉ុន្ដែ ក្នុងអំឡុងពេល ២ឆ្នាំបន្ទាប់នោះ ផ្សារភាគហ៊ុនត្រូវដំក្បាល
ចុះ តម្លៃរបស់ផ្សារហ៊ុន NASDAQ ថយចុះ ៧៦% ។
ពិតណាស់ ក្រុមហ៊ុនបច្ចេកវិទ្យាដូច SoftBank ក៏មិនអាចគេចផុតពីផលប៉ះពាល់ដ៏ធ្ងន់ធ្ងររបស់ទី
ផ្សារ។ តម្លៃនៃការវិនិយោគ ៤០០លានដុល្លាររបស់ SoftBank នៅ E*Trade បានស្រុតចុះនៅ
ត្រឹមតែ ២២លានដុល្លារ។ តម្លៃទុនក្នុងទីផ្សាររបស់ SoftBank ក៏បានធ្លាក់ចុះដល់ទៅ ៩៨% ពី ១៨០
ពាន់លានដុល្លារ មកនៅត្រឹម ២,៥ពាន់លានដុល្លារ។ ជាមួយនឹងការដំក្បាលចុះបែបនេះ ទ្រព្យ
របស់មហាសេដ្ឋី Masayoshi Son បានបាត់បង់ពី ៧៦ពាន់លានដុល្លារ មកនៅត្រឹម ១,១ពាន់លាន
ដុល្លារ ដូច្នេះ លោកត្រូវខាត់បង់អស់ ៧៤,៩ពាន់លានដុល្លារអាមេរិក។
យ៉ាងនេះក្ដី បច្ចុប្បន្ន SoftBank បានបង្ហាញសញ្ញានៃការងើបឡើងវិញ។ មកដល់ពេលនេះ
SoftBank បានក្លាយជាក្រុមហ៊ុនអ៊ីនធើណិតធំលំដាប់ទី ៣ របស់ជប៉ុន។ ខែសីហា ឆ្នាំ ២០១៣
Masayoshi Son បានកាន់កាប់ភាគហ៊ុន ២២% នៅ Softbank ហើយទ្រព្យរបស់លោក បានកើន
ដល់ ១១,៨ពាន់លានដុល្លារ ប្រការនេះ ធ្វើឱ្យលោក ក្លាយជាអ្នកមានលំដាប់ទី ២ នៅជប៉ុន។
Masayoshi Son បច្ចុប្បន្ន រស់នៅក្នុងវិមានមួយដែលមានតម្លៃ ៥០លានដុល្លារអាមេរិក ស្ថិតនៅ
ក្នុងក្រុង Tokyo ។ កាលពីឆ្នាំ ២០១២ Masayoshi Son បានចំណាយប្រាក់ ១១៧លានដុល្លារ ទិញ
យកភូមិគ្រឹះមួយនៅ Woodside, California ក្បែរជ្រលងភ្នំ Silicon ។ ក្រៅពីនេះ លោកក៏ជាម្ចាស់
នៃក្រុមបាល់ baseball អាជីពមួយនៅជប៉ុន មានឈ្មោះថា Softbank Hawks ។
គេមិនអាចជឿបានថា Masayoshi អាចស្វែងរកបានប្រាក់ដ៏ច្រើនដូចមុន(៧៦ពាន់លានដុល្លារ)
ប៉ុន្ដែ ប្រការមួយដែលជាការពិត នោះគឺថា ទ្រព្យរបស់លោក កំពុងតែកើនឡើង៕
ត្រូវបានទស្សនាវដ្ដី Forbes លើកតម្កើងថាជាមហាសេដ្ឋីនីដំបូងរបស់ទ្វីបអាហ្វ្រិក ជាមួយនឹង
ទ្រព្យសម្បត្ដិយ៉ាងតិច ២ពាន់លានដុល្លារអាមេរិក។ Santos គឺជាទារកដំបូងដែលបានកើតនៅ
ក្នុងភូមិគ្រឹះប្រធានាធិបតី Angola ។ ជីវភាពរបស់គ្រួសារនាង គឺរស់ទៅតាមស្ដង់ដារបស់មេផ្ដាច់
ការអាហ្វ្រិក។ ក្រោយពីពុកម្ដាយបានលែងលះគ្នា នាងក៏បានទៅរស់នៅជាមួយម្ដាយរបស់ខ្លួន។
នាង Isabel dos Santos ឆ្នាំនេះ មានអាយុ ៤០ឆ្នាំ ធ្លាប់ទទួលបានបរិយញ្ញាបត្រផ្នែកសិល្បៈ
និងវិទ្យាសាស្ដ្ររបស់សកលវិទ្យាល័យ King នៅ London ប្រទេសអង់គ្លេស នៅមុនពេលចាប់
ផ្ដើមធ្វើជំនួញ។ Isabel dos Santos បានផ្ដើមការរកស៊ីរបស់ខ្លួនចាប់ពីឆ្នាំ ១៩៩៧ នៅ Luanda
(អង់ហ្គោឡា) ដោយការបង្កើតភោជនិយដ្ឋានមួយ មានឈ្មោះថា Miami Beach ដែលកាល
ណោះទើបមានអាយុ ២៤ឆ្នាំ។ Isabel dos Santos ធ្លាប់ធ្វើជាសមាជិកគណៈគ្រប់គ្រងរបស់
ក្រុមហ៊ុនជាច្រើននៅ អង់ហ្គោឡា និង អេស្ប៉ាញផងដែរ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ Isabel dos Santos បានបង្កើនការទិញភាគហ៊ុនរបស់ក្រុមហ៊ុន
មួយចំនួននៅព័រទុយហ្គាល់ ក្នុងនោះក៏មានធនាគារ និងក្រុមហ៊ុនទូរទស្សន៍ខ្សែកាប។ កាលពី
ខែឧសភា ឆ្នាំ ២០១២ ភាគហ៊ុនរបស់ Isabel dos Santos នៅក្នុងក្រុមហ៊ុន ZON Multimedia (ក្រុមហ៊ុនទូរទស្សន៍ខ្សែកាបធំបំផុតនៅព័រទុយហ្គាល់) ត្រូវបានគេជឿថា បានកើន ពី ៤,៩%
ឡើងដល់ ១៤,៩% ។ ក្រោយមក ភាគហ៊ុននេះ បានកើនឡើង ២៨,៨% តាមរយៈក្រុមហ៊ុន Kento
និង Jadeium ដែលខ្លួនកំពុងគ្រប់គ្រង។ ទ្រព្យសម្បត្តិរបស់ Isabel dos Santos ក្នុងពេលនោះ គឺ
៣៨៥លានដុល្លារ។
កូនស្រីរបស់ប្រធានាធិបតី អង់ហ្គោឡា រូបនេះ ក៏មានភាគហ៊ុន ១៩,៥% នៅ Banco BPI ដែល
ជាធនាគារធំបំផុតមួយ នៅប្រទេសព័រទុយហ្គាល។ ភាគហ៊ុននេះត្រូវបានកំណត់តម្លៃ ៤៦៥
លានដុល្លារ។
នៅ អង់ហ្គោឡា Isabel dos Santos ត្រូវបានប្រកាសថា កំពុងកាន់កាប់ភាគហ៊ុន ២៥% នៅ
Banco BIC ដែលមានតម្លៃស្មើនឹង ១៦០លានដុល្លារអាមេរិក។ ប្រភពមួយចំនួន បានឱ្យដឹងថា
Isabel dos Santos ក៏ជាសមាជិកម្នាក់របស់គណៈគ្រប់គ្រងរបស់ Unitel ដែលជាក្រុមហ៊ុនមួយ ក្នុងចំណោមក្រុមហ៊ុនផ្ដល់សេវាប្រព័ន្ធទូរស័ព្ទធំៗពីរនៃប្រទេសនេះ ដោយគាត់កាន់កាប់ភាគ
ហ៊ុនដល់ទៅ ២៥% ។ យោងតាមការឱ្យដឹងពីក្រុមអ្នកជំនាញការផ្នែកទូរគមនាគមន៍ ភាគហ៊ុន
នេះ មានតម្លៃយ៉ាងតិច ស្មើនឹង ១ពាន់លានដុល្លារអាមេរិក។
មនុស្សជាច្រើនបានកត់សម្គាល់ឃើញថា Dos Santos គឺជាមនុស្សម្នាក់ដែលមិនសូវជាក្លាហាន
ប៉ុន្មាននៅចំពោះមុខសាធារណជន បើទោះខ្លួនជាអ្នកជោគជ័យក្នុងកិច្ចការជំនួញ។
ថ្មីៗនេះ Dos Santos ទើបតែបានប្រារព្ធពិធីខួប១០ឆ្នាំនៃអាពាហ៍ពិពាហ៍របស់ខ្លួន ជាមួយអ្នកស្រាវ
ជ្រាវសិល្បៈ ម្នាក់ គឺលោក Sindika Dokolo ។ ភាពថ្លៃថ្នូរបស់ពិធីជប់លៀង មិនត្រូវបានស្ដែងចេញ
តាមរយៈម្ហូបអាហារនៅលើតុនោះទេ ប៉ុន្ដែតាមរយៈភ្ញៀវកិត្តិយស។ ពិធីជប់លៀងដែលមានរយៈ
ពេល ៣ថ្ងៃនេះ មានការចូលរួមពីសាច់ញាតិរាប់សិបនាក់ រួមនឹងមិត្តភ័ក្ដិមកពីអាល្លឺម៉ង់ ប្រេហ្សីល និងភ្ញៀវកិត្ដិយសជាច្រើនដែលមានមុខមាត់ក្នុងសង្គមផងដែរ៕
ចំណេញច្រើន ក្នុងអំឡុងពេល ពី ៣ ទៅ៥ឆ្នាំ។
ខែមិនាឆ្នាំ ២០១៣ មានចំនួន ២,៨៥ពាន់លានដុល្លារអាមេរិក។ ប៉ុន្ដែ ដើម្បីបានទទួលជោគ
ជ័យនេះ Richard Chandler ក៏បានឆ្លងកាត់ឧបសគ្គធំៗរាប់មិនអស់។
អចលនទ្រព្យហុងកុង ក្រុមហ៊ុនដំបូងរបស់ Richard Chandler
ឆ្នាំ ១៩៨៦ Richard Chandler ដែលមានស្រុកកំណើតនៅ New Zealand បានចាប់ផ្ដើមការ
វិនិយោគដំបូងរបស់ខ្លួន ដោយមានទឹកប្រាក់ ១០លានដុល្លារអាមេរិក ដែលបានមកពីការលក់
ប្រព័ន្ធអាជីវកម្មដែលជាកេរឱពុករបស់លោក។ រួមជាមួយនិងប្អូនប្រុសម្នាក់ លោក Richard
Chandler ក៏បានបង្កើតក្រុមហ៊ុន Sovereign Global និងបានចាប់ផ្ដើមដំណើរការក្រុមហ៊ុនដំបូង
នេះ នៅហុងកុង ជាកន្លែងដែលពួកគេធ្លាប់បានមកទិញសម្ភារៈ សម្រាប់មុខជំនួញរបស់គ្រួសារ។
ក្រោយពីបានស្វែងយល់ និងដឹងថា តម្លៃអចលនទ្រព្យនៅពេលនោះ បានធ្លាក់ចុះ ៧០% ធៀប
នឹងឆ្នាំ ១៩៨១ ខណៈដែលតម្លៃជួលផ្ទះនៅតែកើនឡើង ដូច្នេះ បងប្អូន Chandler បានសម្រេច
ចិត្តប្រើប្រាស់ទឹកប្រាក់ ៥,៨លានដុល្លាររបស់ពួកគេ និងប្រាក់កម្ចីធនាគារបន្ថែម ដើម្បីទិញអាគារ
ការិយាល័យចំនួន ៤ ដែលមានតម្លៃ ២៧,៦លានដុល្លារអាមេរិក។
បន្ទាប់ពីបានកែលំអខ្លះៗ តម្លៃជួលរបស់អាគារទាំងនេះ បានកើនឡើង ៣ដង ក្នុងរយៈពេល ៣ឆ្នាំ
ហើយបាននាំមកនូវប្រាក់ចំណូលជាច្រើន ដែលអាចឱ្យបងប្អូន Chandler មានលទ្ធភាពទិញ
អចលនទ្រព្យដទៃ។ ឆ្នាំ ១៩៩១ នៅពេលដែលតម្លៃអចលនទ្រព្យបានប្រសើរឡើង ពួកគេក៏បាន
លក់អាគារទាំងនេះ ក្នុងតម្លៃ ១១០លានដុល្លារ។
ទូរគមនាគមន៍ នៅ Brazil
នៅដើមទសវត្សទី ៩០ Richard ចាប់ផ្ដើមស្វែងរកឱកាសនៅទីផ្សារថ្មីទើបកម្រើក។ លោកបាន
ដឹងថា តម្លៃកំពុងតែប្រែប្រួលពីអចលនទ្រព្យ មកកាន់ទូរគមនាគមន៍ ហើយម៉ាស៊ីន Fax ពេល
នោះក៏កំពុងត្រូវគេចាប់អារម្មណ៍ច្រើន។ Richard ក៏រកបានក្រុមហ៊ុនមួយដែលមានតម្លៃទាប នៅ
Brazil មានឈ្មោះថា Telebrás ។
ប៉ុន្ដែ តម្លៃនេះមិនមែនងាយស្រួលនោះទេ ដោយពេលនោះ សេដ្ឋកិច្ចរបស់ Brazil កំពុងស្ថិតក្នុង
ស្ថានភាព មានអតិផរណាខ្ពស់ នាំឱ្យការកំណត់តម្លៃដោយ តួលេខ P/E មិនមានប្រសិទ្ធិភាព។
ពេលនោះ បងប្អូននៃគ្រួសារ Chandler បានគិតឃើញវិធីថ្មី នោះគឺប្រើប្រាស់តម្លៃគិតជា access l
ine (ខ្សែបញ្ជូនសញ្ញាទូរស័ព្ទពីក្រុមហ៊ុន ទៅកាន់អតិថិជ) ។
តាមវិធីនេះ ក្រុមហ៊ុន Telebrás ត្រូវបានកំណត់តម្លៃ 200 USD/access line
នៅពេលប្រាក់ចំណាយជាមធ្យមដើម្បីបំពាក់ប្រព័ន្ធបញ្ជូនសញ្ញាដូចគ្នានេះនៅ Brazil គឺ ប្រហែល
១,៦០០ដុល្លារ។ ជាមួយនិងការគិតខាងលើ ក្រុមហ៊ុន Sovereign Global របស់ Richard Chandler
បានចំណាយប្រាក់ ៣០លានដុល្លារ ទិញភាគហ៊ុនរបស់ក្រុមហ៊ុន Telebrás ។
ជាលទ្ធផល នៅពេលទីផ្សារមួយផ្នែករបស់ Brazil បានល្អឡើងវិញ នៅឆ្នាំ ១៩៩៣ ក្រុមហ៊ុន
Sovereign Global ក៏បានលក់ភាគហ៊ុននេះ ដោយទទួលបានប្រាក់ ១៥០លានដុល្លារ។
១០ឆ្នាំ នៅរុស្ស៊ី
ក្រុមហ៊ុន Sovereign Global បានវិនិយោគចូលក្នុងទីផ្សាររុស្ស៊ី ចាប់ពីឆ្នាំ ១៩៩៣ គឺនៅមុនពេល
ផ្សារហ៊ុននៃប្រទេសនេះ មិនទាន់មានរូបរាង។ រហូតដល់ចុងឆ្នាំ ១៩៩៤ ក្រុមហ៊ុន Sovereign
Global របស់បងប្អូន Chandler បានចំណាយប្រាក់ជាង ១៩៤លានដុល្លារ និងទទួលបានសិទ្ធិទិញ
យកភាគហ៊ុនរបស់ក្រុមហ៊ុនផលិត និងចែកចាយថាមពលធំៗមួយចំនួននៅរុស្ស៊ី។
ដើមឆ្នាំ ១៩៩៦ Sovereign Global បានលក់ភាគហ៊ុនមួយចំនួន ដើម្បីយកប្រាក់ទិញភាគហ៊ុន
របស់ NLMK (ក្រុមហ៊ុនផលិតដែកថែប) ហើយក៏បានគ្រប់គ្រងក្រុមហ៊ុននេះ ចំនួន ២៥% ។ ប៉ុន្ដែ
ប្រាក់ចំណេញរបស់ក្រុមហ៊ុននេះ បានធ្លាក់ចុះពី ៤៨០ លានដុល្លារ ក្នុងឆ្នាំ ១៩៩៥ មកនៅ ៤០
លានដុល្លារឆ្នាំ ១៩៩៦ ដូច្នេះ វិនិយោគិនមួយចំនួនធំ បានចាកចេញ។
ពីរឆ្នាំក្រោយមក បងប្អូន Chandler បានលក់ភាគហ៊ុននៅ NLMK ប៉ុន្ដែតម្លៃមិនត្រូវបានបញ្ចេញ
ឱ្យដឹងនោះទេ។ យ៉ាងនេះក្ដី អ្នកឯកទេសជឿថា ពួកគេលក់ក្នុងតម្លៃមិនមែនទាបនោះឡើយ នៅ
ពេលដែលប៉ុន្មានខែក្រោយមក ក្នុងការដាក់លក់ភាគហ៊ុននៅ London ក្រុមហ៊ុនNLMK ត្រូវបាន
កំណត់តម្លៃ ៨,៧ពាន់លានដុល្លារ។
ដោយសារតែមានភាពជឿជាក់ បងប្អូន Chandlers បានវិនិយោគទៅលើ Gazprom ជាក្រុមហ៊ុន
ខ្នាតធំ ដែលផលិតឧស្ម័ន។
ខែសីហា ឆ្នាំ ១៩៩៨ រុស្ស៊ីបានប្រកាសក្ស័យធន និងបញ្ចុះតម្លៃប្រាក់ Ruble ធ្វើឱ្យសេដ្ឋកិច្ចជួប
វិបត្ដិ។ ប៉ុន្ដែ បងប្អូនត្រកូល Chandlers នេះ បានប្ដេជ្ញាមិនចាកចោលក្រុមហ៊ុន ទោះជាប្រាក់វិនិ
យោគ ១ពាន់លានដុល្លារ ទៅក្នុង Gazprom បានបាត់បង់តម្លៃ ៨០% ។
រយៈពេល ៤ឆ្នាំកន្លះក្រោយមក តម្លៃរបស់ Gazprom បានងើបឡើងវិញ។ ក្រុមហ៊ុន Sovereign
Global បានលក់ភាគហ៊ុននៅចុងឆ្នាំ ២០១២ ហើយទទួលបានប្រាក់ចំណេញ ១២,៥% ។
ហិរញ្ញវត្ថុ និងធនាគារនៅជប៉ុន
ដោយមានទ្រព្យសរុប តម្លៃ ១,៤ពាន់លានដុល្លារ ឆ្នាំ ២០០២ Sovereign Global បានបណ្ដាក់ទុន
ទៅក្នុងវិស័យហិរញ្ញវត្ថុនៅជប៉ុន ដែលពេលនោះកំពុងមានបញ្ហា។
ប៉ុន្ដែ មកដល់ឆ្នាំ ២០០៦ ការវិនិយោគនេះ បានកើនដល់ ៣ពាន់លានដុល្លារ។ ក្នុងនោះ ២,៧ពាន់
លានដុល្លារ ត្រូវបានវិនិយោគទៅលើ Mizuho ដែលជាធនាគារធំទី ៣ក្នុងលោក។
ក្រៅពីបណ្ដាប្រទេសខាងលើ ក្រុមហ៊ុន Sovereign Global របស់ Richard ក៏បាន និងកំពុងពង្រីក
ខ្លួននៅក្នុងប្រទេសជាច្រើនផ្សេងទៀតផងដែរ៕

នៅពីក្រោយជោគជ័យរបស់ពាណិជ្ជករដែលមានចំណូល៧លានដុល្លារក្នុង១ឆ្នាំ
មិត្តអ្នកអានពិតជាធ្លាប់ស្គាល់រសជាតិ បឺហ្គឺ របស់ BB world ប៉ុន្តែមិនធ្លាប់ស្គាល់ជីវិត អគ្គនាយកក្រុមហ៊ុនរូបនេះច្បាស់នៅឡើយទេ។
ពី កុមារដែលបានបោះបង់ការសិក្សាត្រឹមថ្នាក់ទី៧ហើយ ប្រែក្លាយជីវិតរបស់ខ្លួនមកជាអ្នកប្រកបអាជីវកម្មប្រកបដោយជោគជ័យ ពិសេសមកទល់នឹងពេលនេះក្រុមហ៊ុនរបស់លោកមានចំណូលប្រចាំ ឆ្នាំប្រមាណ៧លានដុល្លារ។
តើខ្សែជីវិតរបស់លោកយ៉ាងណាខ្លះ?
លោកគួច សុខលី កើតថ្ងៃទី២៧ ខែធ្នូ ឆ្នាំ១៩៧៧ នៅស្រុកព្រៃឈរ ខេត្តកំពង់ចាម។ លោកឪពុកឈ្មោះ គួច ពាង ម្ដាយឈ្មោះ យៀង អេង ជាកូនទី៣ ក្នុងចំណោមបងប្អូន៥នាក់។ គ្រួសាររបស់លោកមានមុខរបរ បើកលក់ដូរ គ្រឿងញ៉ាំបន្តិចបន្តួច។
កុមារភាព
នៅ ឆ្នាំ១៩៨២ ឪពុកម្ដាយរបស់លោកបានសម្រេចចិត្តផ្លាស់ប្ដូរមករស់នៅរាជធានី ភ្នំពេញ ព្រោះឪពុកលោកយល់ថា ជាទីកន្លែងងាយស្រួលប្រកបមុខរបររកស៊ី និងផ្ដល់ឱកាសឲ្យកូនបានរៀនសូត្រ។ នៅឆ្នាំ១៩៨៣ លោកបានចូលរៀនថ្នាក់មត្តេយ្យនៅសាលាវត្តកោះ។ ឆ្នាំ១៩៨៦ ឪពុកម្ដាយរបស់លោកបានចាប់ផ្ដើមបង្កើតហាងនំប៉័ងមួយឈ្មោះ ៣A (មកទល់បច្ចុប្បន្ន)។
សម្រេចចិត្តឈប់រៀនដើម្បីទៅបំពេញក្ដីស្រមៃ
ជា កូនអ្នករកស៊ី ការងារនៅផ្ទះក៏ច្រើន ដូច្នេះលោកត្រូវឆ្លៀតពេលខ្លះជួយការងារផ្ទះ និងហាងនំប៉័ង ក្រៅពីនេះទើបឆ្លៀតពេលរៀន។ ដោយសារគំនិតជាសហគ្រិន មានតាំងពីកំណើត លោកតែងតែស្រមើស្រមៃចង់ក្លាយជាអ្នករកស៊ីដោយខ្លួនឯង។ នៅឆ្នាំ១៩៩៥ ក្នុងវ័យ១៤ឆ្នាំលោកបានសម្រេចចិត្តឥតស្ដាយក្រោយ គឺឈប់រៀនត្រឹមថ្នាក់ទី៧ ដើម្បីឈានជើងទៅរកសេចក្ដីស្រមៃ ដែលខ្លួនស្រឡាញ់គឺប្រលូកចូលសង្គម ដើម្បីក្លាយជាអ្នករកស៊ីម្នាក់។
ជួបដៃគូដែលមានចិត្តដូចគ្នា
ដោយសារ នៅមានវ័យក្មេងពេក យុវជន រូបនេះក៏បានសម្រេចចិត្តយកពេលវេលាជួយធ្វើការងារហាងនំប៉័ង និងឆ្លៀតពេលរៀនភាសាចិន នៅសាលាទួនហ្វា។ ក្រោយរយៈពេល៣ឆ្នាំ លោកបានជួបយុវជនមួយរូប ដែលមានគំនិតស្រដៀងលោកហើយមានឆន្ទៈដូចគ្នា។ នេះអាចរាប់ថា ចំណុចចាប់ផ្ដើមជីវិតប្រឡូកក្នុងសង្គមរបស់លោក និងដៃគូល្អគឺលោក ជី សិលា ដែលមានចិត្តគំនិតដូចគ្នា គឺចង់ក្លាយជាអ្នករកស៊ី។
ដៃគូល្អមិនបោះបង់ចោលគ្នា ទោះមានការងារធ្វើមុនក៏ដោយ
ឆ្នាំ១៩៩៤ ដៃគូរបស់លោកបានចូលប្រឡងចូលធ្វើការងារមុនលោកប្រមាណ១ឆ្នាំនៅក្នុងក្រុមហ៊ុនទេសចរណ៍Peninsula ។ ដោយចិត្តអន្ទះសាយុវជនវ័យក្មេងរូបនេះ នៅឆ្នាំ១៩៩៥ បានសម្រេចចិត្តឈប់រៀនជាលើកទី២ និងយកចំណេះដឹងភាសាចិនតិចតួច ធ្វើជាដើមទុនប្រឡូកក្នុងការងារជាមួយលោក ជី សិលា ធ្វើជាបុគ្គលិកក្រុមហ៊ុនទេសចរណ៍ទទួលបៀវត្សរ៍ត្រឹម៧០ដុល្លារ។
មិនយកលុយឪពុកម្ដាយមករកស៊ី
លោក ក៏មិនខុសមនុស្សដទៃដែរ គឺចង់រកស៊ីពីបាតដៃទទេ មិនចង់ពឹងពាក់លុយរបស់ម៉ែឪឡើយ។ ដោយសារលោកចេះភាសាចិនខ្លះដែរនោះ លោកត្រូវបានក្រុមហ៊ុនចាត់តាំងឲ្យធ្វើជា អ្នកនាំភ្ញៀវ (Guide) ទៅក្រៅប្រទេស និងទទួលភ្ញៀវចិនមកដើរកម្សាន្តក្នុងប្រទេសកម្ពុជា។
ធ្វើមនុស្សត្រូវចេះចាប់យកឱកាស
រយៈ ពេលធ្វើជាអ្នកនាំភ្ញៀវ យុវជន សុខលី មិនបានព្រងើយកន្តើយឡើយ គឺលោកបានចាប់ច្បាមយកឱកាសនេះ ធ្វើទំនាក់ទំនងជាមួយភ្ញៀវនៅក្រៅប្រទេសដែលចង់រកស៊ីនៅកម្ពុជា និងឆ្លៀតឱកាសរៀនសូត្រពីការរកស៊ីនៅប្រទេសជឿនលឿនជាច្រើន ដូចជានៅទីក្រុងហុងកុង សិង្ហបុរី ម៉ាឡេស៊ី ជាដើម ដើម្បីស្វែងយល់ និងរៀនសូត្រ ពីការវិវត្តន៍នៃពាណិជ្ជកម្មរបស់ប្រទេសទាំងនោះ។
ឱកាសមកដល់ តែមិនសក្តិសមសម្រាប់ជីវិតរបស់ពួកលោក
នៅ ដើមឆ្នាំ១៩៩៦ មានថៅកែក្រុមហ៊ុនជនជាតិតៃវ៉ាន់ម្នាក់ បានទាក់ទងពួកលោកទាំងពីរ ពឹងពាក់ឲ្យជួយធ្វើ ជាអ្នកគ្រប់គ្រង នៅរង្គសាលរបស់គេឈ្មោះ វិមានចរណៃ (ក្រោយពេទ្យចិន) ។
ចាប់ ផ្ដើមជាមួយប្រាក់ខែថ្មីប្រហែល១០០ដុល្លារ ប៉ុន្តែស្ថានភាពការងារលំបាក គឺត្រូវធ្វើចាប់ពីក្បាលព្រលប់ ដល់ ភ្លឺ ហើយត្រូវទទួលភ្ញៀវ ជាប្រចាំហើយភ្ញៀវមួយចំនួនមានចរិតមិនល្អទេ។ ការងារមិនលំបាកទេសម្រាប់លោក ប៉ុន្តែអ្នកមានគំនិតសហគ្រិន លោកតែងតែមានអារម្មណ៍ធុញថប់ ហើយគិតថាមិនសក្តិសមសម្រាប់ជីវិតរបស់លោកទាល់តែសោះ។
ការងារថៅកែលេបសន្យា
មិន យូរប៉ុន្មាននៅដើមឆ្នាំ១៩៩៧ ថៅកែក្រុមហ៊ុនតៃវ៉ាន់ម្នាក់ ដែលចង់រកស៊ីនៅកម្ពុជា បានទាក់ទងជាមួយលោក និងលោកជី សិលា ធ្វើជាបុគ្គលិក និងជួយការងារឲ្យ ក្រុមហ៊ុនកាត់អក្សរដោយកុំព្យូទ័រឈ្មោះ Song u art។ លោកបានទទួលបៀវត្សរ៍ ១៥០ដុល្លារក្នុង១ខែ ទទួលបានការសន្យាថា នឹងទទួលបានភាគរយនៃប្រាក់ចំណេញខ្លះ។
ថ្ងៃទី៥-៦ខែ កក្កដា ឆ្នាំ១៩៩៧ ទោះមានព្រឹត្តិការណ៍ផ្ទុះអាវុធក្នុងក្រុងភ្នំពេញក្ដី ក៏ក្រុមហ៊ុនមួយនេះបានដំណើរការដដែល ប៉ុន្តែ ដោយពុំឃើញការគោរពសន្យាពីសំណាក់ថៅកែរូបនោះ ខណៈលោកជាអ្នកកាន់កាប់ឲ្យដំណើរការ ប៉ុន្តែប្រាក់ចំណេញប៉ុន្មាន គឺត្រូវក្រសោបយកទាំងស្រុង ពេលនោះលោក និងដៃគូបានសម្រេចចិត្តដើរចេញដោយអស់សង្ឃឹម។
ទស្សនៈវែងឆ្ងាយ និងមើលឃើញឱកាស
មិនមែន ជារឿងចៃដន្យទេ លោកបានរកឃើញមុខរបរថ្មីមួយតាមរយៈការដើរកម្សាន្តនៅតាមប្រទេស ជឿនលឿន លោកបានសង្កេតឃើញថា ការចាក់តន្ត្រីប្រទេសគេបានប្រើប្រាស់ជាប្រភេទស៊ីឌីអស់ហើយ ប៉ុន្តែប្រជាជនកម្ពុជានៅប្រើប្រាស់ជាកាសែតម៉ាញ៉េ ម្យ៉ាងទៀតដោយសារឧបករណ៍ចាក់ស៊ីឌីនៅពេលនោះមានតម្លៃថ្លៃពេក ប៉ុន្តែលោកទាំងពីគិតថា កម្ពុជាគង់ដើរទៅដល់ចំណុចនោះដូចគេដែរ។
ខ្ចីបុល ដើម្បីរកស៊ី
ដោយ មានភាពជាសហគ្រិន លោកនិងដៃគូ បានប្រើប្រាស់គំនិតបែបសុទិដ្ឋិនិយមថា នៅថ្ងៃខាងមុខកម្ពុជាក៏នឹងមានតម្រូវការប្រើប្រាស់ស៊ីឌី ដូចបណ្ដាប្រទេសជឿនលឿនជាច្រើនទៀត។ លោកនិងដៃគូរបានសម្រេចចិត្តបង្កើតហាង ពិភពស៊ីឌី ដែលមានទីតាំងស្ថិតនៅបណ្ដោយផ្លូវព្រះសីហនុ ជិតស្តុបពេទ្យចិន ដោយចាប់ផ្ដើមដំបូងត្រឹម ៥០០ដុល្លារ ម្នាក់។
ប៉ុន្តែការ អនុវត្តខុសពីការគិតទាំងស្រុង ប្រាក់១ពាន់ដុល្លារមិនអាចប្រើប្រាស់គ្រប់គ្រាន់ឡើយ ដូច្នេះលោកនិងដៃគូបានសម្រេចខ្ចីលុយពីឪពុកម្ដាយ ទាំងសងខាងបន្ថែម ។ ទោះជាមានការបន្ថែមក៏ដោយ ហាងរបស់លោកនាពេលនោះអាចទិញឌីសបានត្រឹម៥០បន្ទះប៉ុណ្ណោះមកដាក់ តាំងលក់។
ទេវតានឹងជួយអ្នកបើសិនជាអ្នកជួយខ្លួនឯងជាមុន
មិន ខុសអ្វីពីការគិតរបស់លោកនិងដៃគូប៉ុន្មាន តម្រូវការស៊ីឌីមានការកើនឡើងជាបណ្ដើរៗពីភ្ញៀវបរទេស លោកអាចត្រឹមយកប្រាក់ពីការលក់បានទៅបង្វិលទិញស៊ីឌី ពីក្រៅប្រទេសចូលមកវិញ។ កាលៈទេសៈពេលនោះ មានជនបរទេសជាច្រើនមកធ្វើការនៅកម្ពុជា មុនពេលពួកគេត្រលប់ទៅវិញបានប្រគល់ស៊ីឌីចម្រៀងជាច្រើនឲ្យ ពួកគាត់ទុកលក់ ដែលនេះជាការផ្ដល់ទុនបន្ថែមឲ្យលោកយ៉ាងដូច្នេះដែរ។
ទីផ្សារ ស៊ីឌីហាក់ចាប់ផ្ដើមហក់ឡើងយ៉ាងគំហុកធ្វើឲ្យហាងរបស់លោកក្លាយជា គោលដៅតែមួយសម្រាប់ការទិញ ពេលនោះលោកចាប់ផ្ដើមមានគំនិតនាំចូលម៉ាស៊ីនចម្លង ស៊ីឌីបទចម្រៀងចាស់ៗ។
ពីហាងលក់ស៊ីឌីតូចតាច ជាហាងបោះដុំស៊ីឌីមុនគេ
រយៈ ពេល១ឆ្នាំក្រោយទីផ្សារស៊ីឌីចាប់ផ្ដើមត្រូវប៉ាន់ខ្លាំង លោកចាប់ផ្ដើមចម្លងស៊ីឌីបោះតាមផ្សារធំៗជាពិសេសផ្សារទួលទំពូង ដែលជាទីផ្សារមានតម្រូវការច្រើនជាងគេ។
គំនិតជាសហគ្រិនមិនឈប់ត្រឹមនេះឡើយ
ការ រកស៊ីចេះតែកាក់កប ប៉ុន្តែជាសហគ្រិនមិនស្កប់ស្កល់ត្រឹមប៉ុណ្ណឹងឡើយ មានមិត្តរបស់លោកមកពីប្រទេសម៉ាឡេស៊ី បានណែនាំលោកឲ្យបើកហាង លក់បឺហ្គឺ ព្រោះនៅកម្ពុជានាពេលនោះមិនទាន់មាននៅឡើយទេ ហាងអាហារបែបហ្វាសហ្វូត។
លោកនិងដៃគូចាប់អារម្មណ៍ ហើយបានសិក្សានិងស្វែងយល់ខ្លះៗ ប៉ុន្តែជាអកុសលមិត្តម្នាក់នោះបានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ ក្នុងពេលត្រលប់ទៅប្រទេសម៉ាឡេស៊ីវិញ។
ហ៊ានជួលដីទាំងមិនដឹងថា ធ្វើអ្វីបានចំណេញមកវិញ
លោក គួច សុខលី ជាមនុស្សម្នាក់មិនស្ងៀមឡើយ។ នារសៀលមួយពេលលោកអង្គុយលេងមុខហាងស៊ីឌី ឃើញស្លាកដាក់លក់ដីវាលដ៏ធំមួយចំកែងផ្លូវ ពេទ្យចិន (អគារ៤២ជាន់កំពុងសាងសង់បច្ចុប្បន្ន)។ លោកបាននិយាយលេងថា ដីនេះប្រហែលថ្លៃហើយ ទើបគ្មានអ្នកជួល ។
ពេលនោះលោកនិងដៃគូ បានគិតគ្នារួច ក៏ទូរស័ព្ទទៅសួរម្ចាស់ដីពីតម្លៃ ហើយគេប្រាប់មកវិញថា តម្លៃ ៣ពាន់ដុល្លារក្នុង១ខែ។ ពេលនោះ មិនដឹងថា មានអ្វីមកជំរុញចិត្តលោក និង លោក សិលា ទេ ប៉ុន្តែពួកលោកបានសម្រេចយកលុយទៅកក់ទាំងព្រលឹមដល់ផ្ទះម្ចាស់ដី តែម្ដង ទាំងមិនដឹងថា យកដីទៅធ្វើអ្វីទើបទទួលបានកម្រៃមកវិញនោះទេ ។
អាចថាជា សំណាងដែរ ម្ចាស់ដីនោះរាប់អានគ្នាជាមួយម្ដាយលោកជី សិលា ពេលនោះម្ចាស់ដីបានបន្ធូរបន្ថយប្រាក់កក់ជាច្រើន និងព្រមជួលដីនោះឲ្យពួកលោក។
ហាងបឺហ្គឺទី១ បានលេចជារូបរាងឡើងយ៉ាងប្រផុតប្រផើយ
ក្រោយ ពីបានដីមកកាន់កាប់ហើយ ដោយធ្លាប់មានគំនិតគិតថា ប្រជាជនកម្ពុជានឹងឈានទៅរកភាពស៊ីវិល័យ ដូចដែលលោកបើកហាងស៊ីឌី មុនគេដូច្នេះដែរ គំនិតក្នុងការបើកហាងបឺហ្គឺ ជំហាននេះនាំឲ្យលោកលោតចូលក្នុងទីផ្សារហ្វាសហ្វូតបានមុនគេនៅ កម្ពុជាដែរ។
មើលតែគេ អាចចេះដែរឲ្យតែមានឆន្ទៈ
ដោយគ្មានបទពិសោធន៍លោក និងដៃគូ ចែកការងារគ្នាធ្វើគឺ លោក មើលការខុសត្រូវការដ្ឋានសំណង់ និងលោក សិលា បានធ្វើដំណើរទៅប្រទេសម៉ាឡេស៊ី សាំងហ្គាពួរ ថៃ ដើម្បីមើលទាំងវិធីលក់ និងវិធីផលិតបឺហ្គឺ សាកល្បងឲ្យបានគ្រប់រសជាតិ ការតុបតែង និងការបម្រើសេវាកម្មនៅហាងរបស់ប្រទេសគេ ទើបយកដាក់ឲ្យដំណើរការក្នុងហាងរបស់លោក។
មនុស្សមិនទាល់ច្រកទេ
គម្រោង សាងសង់ហាងនេះ លោកគិតពីដំបូង ចំណាយត្រឹមតែ៥ម៉ឺនដុល្លារប៉ុណ្ណោះ ប៉ុន្តែការចំណាយបានឡើយដល់៨ម៉ឺនដុល្លារ។ គម្រោងដើរដល់៩០ភាគរយ លោកបែរអស់លុយពីខ្លួនរលីងពេលនោះគឺមានតែបោះបង់ចោលត្រឹមនោះ ប៉ុណ្ណោះ។
ពេលនោះលោក និងដៃគូបានពិភាក្សាគ្នាសម្រេចចិត្តទូរស័ព្ទប្រាប់ម្ចាស់ដីតាម ត្រង់ ប៉ុន្តែដោយហេតុតែការរាប់អានរវាងមនុស្សចាស់ និងនិស្ស័យរបស់ពួកលោកជាមួយម្ចាស់ដី ពេលនោះម្ចាស់ដីបានសួរថា បើគ្មានលុយក្មួយឯងគិតយ៉ាងម៉េចទៀត? ពេលនោះលោកគ្មានយោបល់សោះ រហូតដល់ម្ចាស់ដី ប្រាប់ថា “បើគ្មានលុយ មីងឲ្យខ្ចី និងបង្វិលលុយកក់ឲ្យប្រើប្រាស់វិញ ព្រោះ ខ្ញុំចូលចិត្តក្មេងៗដែលចេះរកស៊ីណាស់”។
សំដីខាងលើនេះដូចជាទេវតាមកប្រោសអីចឹងដែរ មនុស្សអស់សង្ឃឹមហើយបែរជាបានទទួលមកវិញ នេះជាក្តីសង្ឃឹមថ្មី។
ធ្វើជាថៅកែផង និងជាអ្នករត់តុផង
នៅ ដើមឆ្នាំឆ្នាំ២០០០ ហាងបឺហ្គឺ ដ៏ធំមួយឈ្មោះ BB World បានចាប់ផ្ដើមដំណើរការលក់ជាផ្លូវការ ជាមួយបុគ្គលិកមិនដល់៥នាក់ផង។
លើសពីការរំពឹងទុករបស់លោក ពេលនោះមនុស្សមកច្រើនរហូតដល់បុគ្គលិកបម្រើមិនទាន់ ពេលនោះ លោកនិងដៃគូ មិនបានប្រកាន់ខ្លួនថា ថៅកែនោះទេ មានគោលបំណងតែមួយគត់គឺបម្រើអតិថិជនឲ្យបានដិតដល់ និងយកចិត្តទុកដាក់បំផុត ដោយមានពេលខ្លះ លោកក្លាយជាអ្នករត់តុ ពេលខ្លះក្លាយជាអ្នកធ្វើអនាម័យទៀតផង។
សាកទើបដឹង
នា ឆ្នាំ២០០២ ផ្សារទំនើបសុរិយាកំពុងតែដំណើរការសាងសង់ លោកនិងដៃគូបានមើលឃើញឱកាសដ៏ធំមួយដែលធ្លាប់ឃើញនៅបរទេស នៅក្នុងផ្សារទំនើបតែងតែមានហាង បឺហ្គឺ ភីហ្សាជា ដើម។ ពេល នោះលោកបានទំនាក់ទំនងគេប៉ុន្តែមិនសូវសង្ឃឹម ទេ ព្រោះមានគូប្រជែងមួយដែលគេមានអាទិភាពជាង ប៉ុន្តែដោយគេចរចាមិនត្រូវគ្នា ឱកាសដ៏ល្អនេះ បានធ្លាក់មកលើក្រុមហ៊ុនរបស់លោក។
២ខែ បើកហាង២
នៅ ខែកុម្ភៈ ឆ្នាំ២០០៣ ហាងបឺហ្គឺទី២សាខាផ្សារទំនើបសុរិយា បានដំណើរការ និងបន្ទាប់ទៀតហាងកាហ្វេទំនើបមួយកន្លែង ឈ្មោះ ជុង ង្វៀង នៅជិតអាងទឹកអូឡាំពិក បានដំណើរការ និងបានពង្រីកជាបន្តបន្ទាប់មករហូតដល់បច្ចុប្បន្ននេះ។
បច្ចុប្បន្នភាព
លោកគួច សុខលី អាយុ៣៦ ឆ្នាំ ភរិយាឈ្មោះ វ៉ា សាមឿន មានបុត្រ៣នាក់ មានក្រុមហ៊ុនមួយ ដែលមានចំណូលប្រចាំឆ្នាំ៧លានដុល្លារ។
សព្វថ្ងៃ ជានាយកប្រតិបត្តិ ក្រុមហ៊ុន CBM Cooperation ជាក្រុមហ៊ុនផ្ដោតលើសេវាកម្មអាហារ ដែលមានពាណិជ្ជសញ្ញាល្បីៗ ដូចជា BB World, Pizza World ,T&C Coffee , Khmer food village , Tour les Jours ,ជាដើម។ ក្រោមពាណិជ្ជសញ្ញាជាង១០ កន្លែង (ជាហាងដែលមានទីតាំងនៅដាច់ដោយឡែក) និង ២០កន្លែងទៀតគឺស្ថិតនៅតាមមណ្ឌលពាណិជ្ជកម្មធំជាច្រើន។
ផែនការអនាគត
ក្រុមហ៊ុន CBM cooperation ជាក្រុមហ៊ុននាំមុខគេ លើផ្នែកសេវាកម្មម្ហូបអាហារ និងជាក្រុមហ៊ុនដែលមានហាងច្រើនជាងគេដែរ ។ សម្រាប់ឆ្នាំ២០១៣នេះ ហាងនំប៉័ងលំដាប់អន្តរជាតិ Tour les Jours មួយទៀតនៅសាខាផ្លូវព្រះសីហនុ គ្រោងនឹងបើកបម្រើអតិថិជនដែរ។
ដោយ មើលឃើញពីសក្ដានុពលម្ហូប កូរ៉េ ជប៉ុន ដែលកំពុងពេញនិយមនៅជុំវិញពិភពលោក ក្រុមហ៊ុន CBM cooperation ក៏មានគម្រោងបើកហាងលក់ម្ហូប កូរ៉េ ជប៉ុន ជូនដល់ភ្ញៀវជាតិ និងអន្តរជាតិផងដែរ នាពេលខាងមុខ។
បទពិសោធន៍ជីវិត
លោក គួច សុខលី បានលើកឡើងថា៖ “អ្វីដែលខ្ញុំមើលឃើញគឺ មនុស្សភាគច្រើនបាននិយាយថា គ្មានដើមទុនច្រើន មិនអាចរកស៊ីកើតនោះទេ ប៉ុន្តែចំពោះរូបខ្ញុំផ្ទាល់ចាប់ផ្ដើមរកស៊ីជាមួយលុយ៥០០ដុល្លារ ប៉ុណ្ណោះ”។
លោកបន្តថា “ដូច្នេះសូមកុំឲ្យគំនិតអវិជ្ជមាននេះមកជាកត្តារាំងស្ទះចិត្ត របស់អ្នកចំពោះការបើកអាជីវកម្ម។ ឧទាហរណ៍ថា លុយ១០ដុល្លារទិញសណ្ដែកដីមករែកលក់ ក៏ជាសហគ្រិនដែរ ហើយក៏អាចធ្វើឲ្យខ្លួនឯងក្លាយជាអ្នកមានដែរ បើចេះប្រើប្រាស់បានត្រឹមត្រូវ”។
ទោះបីជាជោគជ័យហើយក៏នៅតែស្ដាយចំពោះការសិក្សា
ការសម្រេចចិត្តឈប់សិក្សានៅវ័យក្មេងខ្ចី លោកបញ្ជាក់ថា ៖”ចំពោះខ្ញុំហាក់នៅមានអារម្មណ៍ថា ស្ដាយខ្លះដែរ ព្រោះយល់ថា កាលណោះបើខ្ញុំរៀនឲ្យបានច្រើនហើយច្បាស់សិនចាំប្រឡូកចូលក្នុង ការរកស៊ីម្ល៉េះបានល្អប្រសើរជាងនេះ ប៉ុន្តែគំនិតមួយទៀតបញ្ជាក់ប្រាប់ខ្លួនខ្ញុំថា បើខ្ញុំចាំដល់រៀនចេះចាំធ្វើម្ល៉េះក៏គ្មានថ្ងៃនេះដែរ”។
គ្រប់គ្រងមនុស្សជារឿងលំបាកបំផុត
លោកមានគោលជំហរលើចំណុចនេះថា ”ទោះខ្ញុំរៀនបានតិចមែន ប៉ុន្តែអ្វីដែលខ្ញុំរៀនរយៈពេល ២០ឆ្នាំមកនេះ គឺការប្រើប្រាស់មនុស្សទៅតាមលំដាប់ខុសៗ គ្នា ដូចជាអ្នកដែលធ្វើការថ្នាក់ទាប គឺត្រូវការប្រើសម្ដី ប្រភេទគ្រាមភាសា ទើបពួកគាត់អាចស្ដាប់យល់ ហើយថ្នាក់ជាន់ខ្ពស់ ត្រូវប្រើប្រាស់ភាសាមួយ ដែលអាចឲ្យពួកគាត់ស្ដាប់យល់។ ប៉ុន្តែមកដល់សព្វថ្ងៃខ្ញុំ នៅតែគិតថា ការគ្រប់គ្រងមនុស្សជារឿងលំបាក ជាការប្រកួតប្រជែងសម្រាប់ខ្លួនខ្ញុំ”។
ការចែករំលែកគំនិតជាសហគ្រិន
សំខាន់ ពួកគាត់ត្រូវយល់ដឹងសិនថា ធ្វើការឲ្យគេ គឺពួកគាត់បានទទួលមកវិញនូវប្រាក់ខែជាប្រចាំ ប៉ុន្តែប្រាក់ខែទាំងនោះត្រូវបានកំណត់រួចជាស្រេចដោយ ស្វ័យប្រវត្តិ ។ ចំណែកឯអ្នករកស៊ីវិញគាត់អាចចំណេញ ១ម៉ឺនដុល្លារ ក្នុងមួយខែ ប៉ុន្តែក៏អាចខាតវិញ ១ម៉ឺន ក្នុង១ខែដែរ។
ដូច្នេះ សម្រាប់យុវជនដែលមានគំនិតចង់បង្កើតអាជីវកម្មដោយខ្លួនឯង មុនសម្រេចចេញប្រឡូកក្នុងការរកស៊ី ត្រូវសួរខ្លួនឯងសិន តើហ៊ានប្រកួតប្រជែងជាមួយអ្នកដទៃ និងខ្លួនឯងដែរឬទេ ។
ចំណុច សំខាន់មួយគឺ មនុស្សជោគជ័យជាច្រើននៅលើពិភពលោក តែងតែចូលចិត្តអ្វីប្លែកៗពីគេ ដែលពីដំបូង មនុស្សភាគច្រើននិយាយថាពួកគេឆ្កួត ប៉ុន្តែក្រោយមកទើបគេទទួលស្គាល់ថា ជោគជ័យរបស់ពួកគាត់ គឺកើតចេញពីការខិតខំប្រឹងប្រែងរបស់ពួកគាត់ដែលគេគិតមិនដល់។
សរុបមកវិញ ដើម្បីឆ្ពោះទៅរកភាពជោគជ័យ ចាំបាច់ត្រូវប្រឹងឲ្យអស់ពីលទ្ធភាព ហើយផ្ដោតទៅលើអ្វីដែល អ្នកចង់ធ្វើ៕
អត្ថបទ៖កង ចាន់បញ្ញា
កិច្ចសម្ភាសជាមួយ លោក សុខ ឆាយ ដែលជានាយកគ្រប់គ្រងក្រុមហ៊ុន បណ្ណាគារ អន្តរជាតិពី កុមារដែលបានបោះបង់ការសិក្សាត្រឹមថ្នាក់ទី៧ហើយ ប្រែក្លាយជីវិតរបស់ខ្លួនមកជាអ្នកប្រកបអាជីវកម្មប្រកបដោយជោគជ័យ ពិសេសមកទល់នឹងពេលនេះក្រុមហ៊ុនរបស់លោកមានចំណូលប្រចាំ ឆ្នាំប្រមាណ៧លានដុល្លារ។

លោក សុខ ឆាយ នាយកគ្រប់គ្រងក្រុមហ៊ុន IBC ក្នុងអំឡុងពេលផ្តល់បទសម្ភាស។ រូបថត ផា លីណា
ទាក់ទង នឹងដំណើរការអាជីវកម្មនេះដែរ លោក សៀម ប៊ុនធី អ្នកយកសារព័ត៌មានរបស់កាសែត ភ្នំពេញ ប៉ុស្តិ៍ បានធ្វើបទសម្ភាសជាមួយ លោក សុខ ឆាយ នាយកគ្រប់គ្រងក្រុមហ៊ុន IBC ស្តីអំពីដំណើរការវិវឌ្ឍរបស់ក្រុមហ៊ុន និងភាពជោគជ័យលើការប្រកួតប្រជែងនាពេលបច្ចុប្បន្ន និងទិសដៅរបស់ក្រុមហ៊ុននាពេលអនាគត។
តើអ្វីជាមូលហេតុដែលជំរុញឲ្យលោកចាប់យកអាជីវកម្មបើកបណ្ណាគារនៅកម្ពុជានេះ?
យើង សង្ឃឹមថា ស្រុកយើងគង់តែថ្ងៃណាមួយមានការអភិវឌ្ឍ ហើយបើវាមានការអភិវឌ្ឍវាត្រូវការអ្វីដែល សម្រាប់បង្កើនធនធានមនុស្សនោះ គឺមានតែការសិក្សាអប់រំ ហើយការសិក្សាអប់រំត្រូវការសៀវភៅដែលជាក្បួនជាខ្នាតសម្រាប់សិក្សា ហើយមួយវិញទៀតខ្ញុំគិតថា សិស្សសាលានឹងមានការកើនឡើង នៅពេលដែលប្រទេសជាតិ រីកចម្រើនបណ្តើរៗគាត់ត្រូវការចំណេះដឹងកាន់តែខ្ពស់ ដូច្នេះគេនឹងទាមទារនូវផលិតផលដែលមានគុណភាព និងសម្បូរបែប។ ម៉្យាងទៀតនៅពេលប្រទេសយើងរីកចម្រើននឹងមានអ្នកវិនិយោគមកបណ្តាក់ ទុនកាន់តែច្រើន ហើយពេលនោះគេនឹងត្រូវការសម្ភារទាំងនេះដែរដើម្បីប្រើប្រាស់ ដោយកាលនោះសម្ភារទាំងនេះគឺខ្សត់ណាស់។
តើការបើកអាជីវកម្មនេះដំបូងឡើយចំណាយទុនប៉ុន្មានដែរ ហើយមានការចូលរួមពីអ្នកផ្សេងដែរ ឬទេ?
យើង មានការចូលរួមពីខាងក្រុមហ៊ុនចិនដែលគេជាអ្នកផ្តួចផ្តើមដែលគេ ជាអ្នកផ្គត់ផ្គង់ទំនិញ និងផ្តល់ទុនចូលរួម ប្រមាណ៥ម៉ឺនដុល្លារ ហើយខាងខ្ញុំមានគ្នាប្រាំនាក់ដែរដែលមានទុនប្រមាណ៥ម៉ឺន ដុល្លារដែរ ប៉ុន្តែក្រោយមកក្រុម ហ៊ុនចិននេះបានដកភាគហ៊ុនវិញកាលពីអំឡុងឆ្នាំ ១៩៩៦។
តើលោកអាចបង្ហាញពីរបៀបចាប់ផ្តើមដំបូងនៃការធ្វើអាជីវកម្មបានដែរ ឬទេ ហើយមានការលំបាកកម្រិតណា និងមានអតិថិជនគាំទ្រច្រើនដែរឬទេ?
កាលនោះយើងបាន ដាក់លក់ផលិតផលរបស់យើងដោយបានកំណត់តម្លៃនៅលើ ផលិតផលនោះតែម្តង ដោយមិនចាំបាច់ឲ្យអតិថិជនតថ្លៃឡើយ ហើយយើងធ្វើនេះ គឺបានបើទូលាយឲ្យអតិថិជនបានមើល និងកាន់ផលិត ផលទាំងនោះដើម្បីសម្រេចចិត្តទិញ ពោលគឺយើងធ្វើតាមប្រទេសជឿនលឿនលោកខាងលិច។ ដូច្នេះវា គឺជាការប្រឈមនឹងការប្រថុយប្រថានខ្ពស់បំផុត ព្រោះថា អតិថិជនចូលមកអាចនឹងងាយលួចបន្លំរបស់របរដោយសារកាលនោះ វាមានភាពរញ៉េរញ៉ៃពិបាកក្នុងការគ្រប់គ្រង ហើយរហូតអ្នកមួយចំនួនគេមកទាយថាអ្នកឯងឈរអត់បានបីខែទេ បើសិនអ្នកឯងធ្វើរបៀបហ្នឹង? ប៉ុន្តែយើងអត់ហ៊ានឆ្លើយទេ ក៏ប៉ុន្តែអ្វីដែលយើងសម្រេចចិត្តថា ធ្វើហើយយើងត្រូវតែសាកល្បង ព្រោះថា ប្រទេសលោកខាងលិចដែលគេជឿនលឿនគេអត់មានដាក់អីវ៉ាន់នៅក្នុងទូ ហើយដើរលើកឲ្យអតិថិជនមើលនោះទេ។ ម៉្យាងទៀតយើងក៏សង្ឃឹមទៅថ្ងៃមុខប្រទេសយើងនឹងរីកចម្រើន ជឿនលឿនដែរ។ ចំពោះអតិថិជនវិញមានការអ៊ូអរច្រើនដែរ ជាពិសេសនៅថ្ងៃគ្រិស្តស្មាស់មានអតិថិជនយ៉ាងច្រើន ចូលមកកន្លែងយើង ប៉ុន្តែយើងអត់មានអីវ៉ាន់លក់ឲ្យគេដោយសារតែអ្នកផ្គត់ផ្គង់គេមិន ផ្តល់ឲ្យយើង ហើយអ្វី ដែលលំបាកនោះ គឺខាងម្ចាស់ភាគហ៊ុនចិនបានដកភាគហ៊ុនរបស់គេវិញនៅអំឡុងឆ្នាំ ១៩៩៦ ដែលពេលនោះ ធ្វើឲ្យក្រុមហ៊ុនជួបការលំបាកយ៉ាងខ្លាំងព្រោះថា លុយដែលយើងវិនិយោគរួមគ្នានោះត្រូវទិញសម្ភារផ្សេងៗអស់ហើយ និងត្រូវជួលអគារ។ ពេលនោះយើងមិនមានទុនគ្រប់គ្រាន់សម្រាប់ទិញទំនិញទៀតឡើយ ហើយយើងក៏ បានសម្រចចិត្តដើរទិញទំនិញបណ្តាក់ពីអាជីវករ តាមផ្សារអូរឫស្សី និងផ្សារអូឡាំពិកសិន ហើយរហូតដល់ ក្រោយៗមកយើងក៏អាចមានលទ្ធភាពនាំចូលនូវសម្ភារផ្សេងៗពីប្រទេស ជាច្រើនផងដែរ។
តើបច្ចុប្បន្នបណ្ណាគារអន្តរជាតិមានប៉ុន្មានសាខា? ហើយនរណាជាអតិថិជន? មានលក់ផលិតផលអ្វីខ្លះ? តើផលិតផលទាំងនោះនាំចូលពីប្រទេស ណាខ្លះ?
សព្វថ្ងៃ យើងមាន៥សាខា ដែល៤សាខានៅក្នុងរាជធានីភ្នំពេញ និងមួយសាខាទៀតនៅខេត្តសៀមរាប។ ចំណែកអតិថិជនរបស់យើងមានតាំងពីកូនក្មេងរហូតដល់មនុស្សចាស់ ជាពិសេសក៏មានជនបរទេសផងដែរ។ ចំពោះផលិតផលដែលយើងលក់រួមមានសម្ភារសិក្សា សៀវភៅអាន សៀវភៅសរសេរ សម្ភារការិយាល័យ វត្ថុអនុស្សាវរីយ៍ និងរបស់ផ្សេងៗជាច្រើនទៀត។ ផលិតផលទាំងនេះ យើងបាននាំចូលពីបណ្តាប្រទេសជាច្រើន ដូចជា ចិន សិង្ហបុរី ជប៉ុន ថៃ ម៉ាឡេស៊ី វៀតណាម សហរដ្ឋអាមេរិក និងមានផលិតផលខ្មែរផងដែរ។
បច្ចុប្បន្នឃើញថា មានអាជីវកម្មបណ្ណាគារធំៗកំពុងតែបើកដំណើរការជាច្រើននៅកម្ពុជា តើលោកមានការបារម្ភពីការប្រកួតប្រជែងដែរឬទេ?
ខ្ញុំ គិតថា ទីផ្សារសេរីតែងតែមានការប្រកួតប្រជែងគ្នាច្រើន មានការជឿនលឿនទាំងអស់គ្នាដែរ យើងមិននឹកឃើញថា ខ្លាចនោះទេ ព្រោះយើងមានបទពិសោធច្រើនហើយ យើងនៅតែយកចិត្តទុកដាក់គ្រប់គ្រងទីផ្សារបណ្ណាគារ ដែលយើងនៅតែឈានមុខគេ។ ម៉្យាងទៀតយើងមានធនធាន មនុស្សគ្រប់គ្រាន់ និងមានទំនិញគ្រប់គ្រាន់ ដូច្នេះយើងមិនមានការព្រួយបារម្ភនោះទេ។
តើលោកអាចប្រាប់ពីយុទ្ធសាស្ត្រដែលជំរុញឲ្យបណ្ណាគារអន្តរជាតិអាច ឈរលើទីផ្សារប្រកួតប្រជែងរហូតដល់បច្ចុប្បន្ន និងថ្មីៗនេះទទួលបានពានរង្វាន់ពីសហគមអ៊ឺរ៉ុប?
ដោយសារ តែយើងមិនមែនជាអ្នកចេះដឹងនោះទេ ហើយយើងជាកូនអ្នកស្រែធ្លាប់តែពិបាកដូច្នេះការងារយើងរក ស៊ី យើងត្រូវតែប្រុងប្រយ័ត្ន ហើយយើងត្រូវតែខិតខំ និងអ្វីដែលសំខាន់បំផុតនោះ គឺយើងត្រូវកំណត់ទិសដៅរក ស៊ីច្បាស់លាស់ ទីមួយ គឺយើងធ្វើអ្វីត្រូវតែមានគុណភាព បើសិនជាយើងគ្រាន់តែធ្វើ ហើយមិនគិតពីគុណភាពដែលអ្នកប្រើគាត់ប្រើអត់កើតនោះយើងអត់ជោគ ជ័យទេ។ កន្លងមកខ្ញុំមុននឹងលក់ទំនិញមួយៗ ខ្ញុំត្រូវសិក្សាអស់ពីបណ្តាទីផ្សារអន្តរជាតិជុំវិញយើងតើគេលក់ ទំនិញអ្វី? តើទំនិញនោះគេពេញនិយមដែរឬទេ? បើយើង ចេះតែលក់ទំនិញឲ្យតែបានៗដែលមិនមានគុណភាព និងចង់បានចំណេញច្រើននោះ ថ្ងៃក្រោយគេនឹងមិនមកទិញយើងទៀតទេ។ ដូច្នេះការកំណត់ទិសដៅរបស់ខ្ញុំ គឺគុណភាពជាចម្បង គុណភាពជាអាទិភាព។
ម៉្យាងទៀត ទាក់ទងរឿងទទួលពានរង្វាន់វិញ ខ្ញុំសឹងតែមិនជឿទេ ពេលនោះខ្ញុំបានឲ្យកូនខ្ញុំសួរទៅគាត់ថា តើគាត់ឲ្យមកស្រុក ខ្មែរហ្នឹងច្រឡំឬក៏យ៉ាងម៉េចព្រោះថា អ្នកចូលរួមសុទ្ធតែអ្នកមហាសេដ្ឋីទាំងអស់។ គាត់និយាយថា គេអត់និយាយ ពីអ្នកមានអ្នកក្រឬក៏ប្រទេសជឿនលឿននោះទេ គេថា គេឃ្លាំមើលគ្រប់អាជីវកម្មនៅលើពិភពលោកឲ្យតែអាជីវកម្ម នោះមានគុណភាព ត្រឹមត្រូវ និងប្រកបដោយតម្លាភាព។
តើលោកមានគម្រោងពង្រីកអាជីវកម្មនេះបន្ថែមទៀតដែរឬទេ? នៅពេលអនាគតតើលោកមានគម្រោងបង្កើត រោងចក្រផលិតសម្ភារ ឬជាផលិតផលផ្ទាល់ខ្លួនដែរឬទេ ឬក៏នៅតែពឹងផ្អែកពីការនាំចូលពីគេទាំងស្រុង?
យើង គិតថា ការរីកចម្រើនវាឥតឈប់ទេនៅពេលដែលប្រទេសកម្ពុជាកាន់តែមានការ រីក ចម្រើន ទីក្រុងកាន់តែមាន ការអភិវឌ្ឍ យើងក៏មានគម្រោងពង្រីកបន្ថែមទៅតាមជាក់ស្តែងតាមនេះដែរ ហើយនៅពេលអនាគត យើងក៏ មានគម្រោងគិតគូរអំពីការបង្កើតផលិតផលខ្លួនឯងដែរ។
តើលោកយល់យ៉ាងណាដែរចំពោះការបើកផ្សារ ហ៊ុនរបស់កម្ពុជានៅឆ្នាំក្រោយនេះ?
នេះ ជារបត់ថ្មីមួយនៅពេលដែលសេដ្ឋកិច្ចយើងឈានទៅមុខ ដែលត្រូវបង្កើតទីផ្សារនេះឡើងដើម្បីជួយឲ្យអាជីវកម្មមានទុន និងបង្កើនទុនដើម្បីពង្រីកចង្វាក់ផលិតកម្មរបស់ខ្លួន ហើយនេះ គឺជាការល្អ។ ខ្ញុំចេះតែមានការគិតគូរដែរ តែគ្រាន់តែថា វាមិនបានភ្លាមៗ យើងគិតបណ្តើរៗ គឺយើងគាំទ្រ ហើយយើងគិតមើលថាគួរធ្វើយ៉ាងម៉េច ដើម្បីរួមចំណែក៕
មិនយកប្រាក់ខែ$២ពាន់សុខចិត្តមកបើកអាជីវកម្មអេតចាយ ហើយថារកស៊ីជាគំនិតច្នៃប្រឌិត
លោក មាន លុជ្យ កំពុងឈរនៅក្បែរគំនរអេតចាយរបស់លោក នៅរាជធានីភ្នំពេញ។ រូបថត សៀម ប៊ុនធី
កាលពីឆ្នាំ២០០៤ ខ្ញុំបានបម្រើការងារជាជំនួយការមន្ត្រីកម្មវិធី នៅវិទ្យាស្ថានសាធារណៈរដ្ឋអន្តរជាតិ(IRI) មកដល់ឆ្នាំ២០០៧ ខ្ញុំក្លាយជាប្រធានមន្ត្រីកម្មវិធី។ នៅឆ្នាំ២០០៩ ខ្ញុំបានទៅបម្រើការងារជាប្រធានផ្នែកទីផ្សារនៅក្រុមហ៊ុនសាប៊ូ មួយ និងការងារចុងក្រោយនៅឆ្នាំ ២០១០ ជាអ្នកគ្រប់គ្រងការសាងសង់នៅអគារសហគមន៍អឺរ៉ុប ដែលមានប្រាក់បៀវត្សរ៍ជាង២ពាន់ដុល្លារក្នុងមួយខែ។
មូលហេតុអ្វីបានជាលោកចាប់យកការធ្វើអាជីវកម្មដោយខ្លួនឯងហើយបោះបង់ការងារ?
ខ្ញុំគិតថា បើកអាជីវកម្មខ្លួនឯងធ្វើឲ្យមានគំនិតច្នៃប្រឌិតខ្ពស់។ បើនិយាយទៅវាជាឱកាសផងដែរ និងជាអនាគតមួយផង ព្រោះថា សេដ្ឋកិច្ចកំពុងតែដើរ ហើយប្រទេសជាតិយើងកំពុងតែរីកចម្រើន។ ខ្ញុំចង់មានន័យថា ពេលសេដ្ឋកិច្ចរីកចម្រើន និងមានផលិតផលកែច្នៃកាន់តែច្រើន។ ខ្ញុំមានគម្រោងនាំចេញជ័រ ដែក ទៅក្រៅប្រទេស ហើយបន្ទាប់ខ្ញុំមាននឹងសាងសង់រោងចក្រកែច្នៃប្លាស្ទិកក្នុង ពេលឆាប់ៗនេះ។
លោកបើកអាជីវកម្មនេះតាំងពីពេលណាមក? ផ្តើមឡើងដោយទុនប៉ុន្មាន និងរីកចម្រើន ដល់កម្រិតណាដែរ?
ខ្ញុំបានបើកអាជីវកម្មនេះតាំងពីចុងឆ្នាំ២០០៧មកម្ល៉េះ។ ដំបូងឡើយមានទុនតែជាង២ពាន់ដុល្លារ ម៉ូតូមួយគ្រឿង និងរ៉ឺម៉កមួយគ្រឿងប៉ុណ្ណោះដើម្បីប្រើសម្រាប់ដឹកជញ្ជូនរបស់របរ អេតចាយ។ ខណៈពេលនោះ ខ្ញុំបានឲ្យប្អូនស្រីរបស់ខ្ញុំជាអ្នកមើលការខុសត្រូវ ចំណែកខ្ញុំជាអ្នកផ្តល់ទុន និងឆ្លៀតពេលជួយផងដែរនៅពេលទំនេរពីការងារ លុះមកដល់ខែមីនាឆ្នាំ២០១១ ខ្ញុំបានលាឈប់ពីការងារមកគ្រប់គ្រងលើអាជីវកម្មនេះផ្ទាល់តែ ម្តង។ បើគិតពីឆ្នាំ ២០០៧ រហូតមក ដល់ឆ្នាំ២០១០ យើងមានទុនជាង១០ម៉ឺនដុល្លារ ក្នុងនោះមានរថយន្តដឹកទំនិញ៥គ្រឿង និងមានកម្មករ ៣០នាក់។
លោកសម្រេចចិត្តចាប់យកអាជីវកម្មនេះតើមានប្រតិកម្មបែបណាពីមិត្តភកិ្ត និងអ្នកនៅជុំវិញលោក?
ពេលដែលខ្ញុំសម្រេចចិត្តចាប់យកអាជីវកម្មនេះពីដំបូងមិត្ត ភកិ្ត របស់ខ្ញុំគេស្តាប់ឮគេភ្ញាក់ផ្អើលដែរ ហើយភាគច្រើនគេសើច! ប៉ុន្តែគេសើចនោះមិនមានបំណងចំអកទេ ដោយគ្រាន់តែគេតិតថាជាគំនិតមួយប្លែក និងថ្មី ហើយក្រោយមកគេក៏នាំគ្នាអបអរសាទរ។
អ្វីគឺជាភាពផ្សេងគ្នារវាងការងារពីមុន និងការធ្វើអាជីវកម្មផ្ទាល់ខ្លួន?
ការធ្វើអាជីវកម្មទាមទារការទទួលខុសត្រូវ និងការសម្រេចចិត្តខ្ពស់ ហើយអ្វីដែលយើងត្រូវធ្វើគឺមិនមានអ្នកណាប្រាប់យើងឡើយ ដូច្នេះយើងត្រូវដឹងថាថ្ងៃនេះយើងត្រូវធ្វើអ្វីខ្លះ ចំណាយលើអ្វីខ្លះ តើការចំណាយនោះវាចំណេញដែរឬទេ? តែបើយើងធ្វើខុស គឺវាទាក់ទង នឹងលុយ និងអនាគតរបស់យើង ពេលនោះគឺយើងត្រូវដួលតែម្តង ហើយបើយើងសម្រេចចិត្តត្រូវគឺត្រូវ ដូច្នេះយើងត្រូវប្រុងប្រយ័ត្ន។
បើយើងបម្រើការងារឲ្យគេវិញយើងមានមេប្រាប់ពីលើ។ ជាក់ស្តែង បើយើងសម្រេចចិត្តលើគម្រោងអ្វីមួយ យើងអាចធ្វើឡើងវិញបាន ហើយយើងនៅតែមានប្រាក់ខែ យើងនៅតែមានលុយដោយគ្មានការព្រួយបារម្ភ។
លោកអាចប្រៀបធៀបពីចំណូលក្នុងអំឡុងពេលបម្រើការងារ និងការធ្វើអាជីវកម្មផ្ទាល់ខ្លួនបានទេ?
ការធ្វើអាជីវកម្មយើងត្រូវការទុនបង្វិល ដូច្នេះយើងពិបាកនឹងប្រៀបធៀបនឹងចំណូលការងារពីមុន ដោយសារតែមុខរបររកស៊ីនេះមានការចូលរួមច្រើនពីបងប្អូនរបស់ ខ្ញុំ ដែលទាមទារប្រើកម្លាំង ច្រើនតែបើខ្ញុំធ្វើការវិញចំណូលបានមកគឺបានតែខ្ញុំម្នាក់ឯង តែខ្ញុំសង្ឃឹមថាពេលខាងមុខវា នឹងល្អជាងការងារពីមុន។
ហេតុអ្វីលោកមិនចាប់យកអាជីវកម្មផ្សេង? ដូចជាភោជនីយដ្ឋាន?
ដោយសារតែខ្ញុំមិនសូវមានទុនគ្រប់គ្រាន់សម្រាប់ធ្វើអាជីវកម្ម ផ្សេង ចំណែកអាជីវកម្មនេះត្រូវការ ទុនតិចដែលដំបូងឡើយខ្ញុំមានទុនត្រឹម២ពាន់ដុល្លារ។
បើយើងបើកភោជនីយដ្ឋានយើង ត្រូវការទុនច្រើន ហើយបើយើងធ្វើត្រូវនោះយើងនឹងចំណេញច្រើន។ តែដោយឡែកអាជីវកម្មអេតចាយនេះ មានហានិភ័យតិចតួចបំផុត ព្រោះវាជាផលិតផលវិវត្ត ជាពិសេសរបស់អេតចាយនេះ មិនចេះសល់នោះទេ គឺមានគេត្រូវការច្រើន។ ខ្ញុំគិតថាសម្រាប់អ្នក ដែលមានវ័យក្មេងអាច ប្រកប អាជីវកម្មដែលមានទុនតិច បន្ទាប់មកយើងអាចពង្រីកបន្ថែមទៀតបាន រួចហើយយើងអាចរក លុយបន្ថែមតាមរយៈយើងស្គាល់គេ ឬក៏រកដៃគូបន្ថែម។
តើលោកមានសហការជាមួយក្រុមហ៊ុនផ្សេងដែរឬទេ ឬកំពុងស្វែងរកដៃគូផ្សេងដែរ?
ការបើកអាជីវកម្មនេះមិនមានការចូលរួមទុនពីក្រុមហ៊ុនណាមួយនៅ ឡើយ ទេ ប៉ុន្តែឥឡូវនេះយើង កំពុងតែស្វែងរកដៃគូវិនិយោគដែលមានទុនមកចូលរួមជាមួយយើង។
លោកយល់ថា ការធ្វើអាជីវកម្មមួយទទួលបានជោគជ័យទាមទារនូវអ្វីខ្លះ?
ការរកស៊ីសំខាន់បំផុតគឺការសម្រេចចិត្ត ហើយយើងត្រូវតែហ៊ាន កាលណាយើងហ៊ានមានន័យថា យើងយល់ពីស្ថានភាពច្បាស់ បន្ទាប់មកទៀតយើងត្រូវមើលទុន របស់យើង បើសិនយើងខាតយើងត្រូវឈរជើងបានរយៈពេលប៉ុន្មាន? ឧទាហរណ៍ បើបើកភោជនីយដ្ឋានមួយ បើយើងមិនមានទុនសម្រាប់ទប់ពី៦ខែទៅ១ឆ្នាំទេ ពេលលក់មិនដាច់សោះ គឺយើងទៅមិនរួចឡើយ។
មុខរបរអេតចាយវិញពេលចាប់ផ្តើមដំបូងវាមិនមានបញ្ហា ចោទនោះទេ ប៉ុន្តែយើងត្រូវការមនុស្ស ដែលយើងទុកចិត្ត ដូចជាអ្នកចុះទៅទិញរបស់យើងត្រូវចេះតថ្លៃ ព្រោះអេតចាយចំណេញតិចតួច ដូច្នេះខ្ញុំគិតថា ធនធានមនុស្សក៏ជាកត្តាសំខាន់សម្រាប់ឲ្យយើងទទួលបានជោគជ័យ ដែរ។
ពេលអនាគតតើលោកមានគម្រោងពង្រីកអាជីវកម្មនេះឬមានគំនិតចង់ប្តូរអាជីវកម្មនេះដែររឺទេ?
យើងកំពុងតែមានគម្រោងពង្រីកអាជីវកម្មនេះឲ្យកាន់តែរីកចម្រើន ប៉ុន្តែយើងក៏មានគំនិតបើក អាជីវកម្មផ្សេងៗទៀតដែរនាពេលអនាគត៕
បទសម្ភាសរៀបចំដោយ សៀម ប៊ុនធី
ឧកញ៉ា ឡាវ វ៉ាន់៖«សូមកុំរង់ចាំពេលវេលា!ពេលវេលាអត់រង់ចាំយើងទេ»
នៅក្នុងនាទីជីវិតជោគជ័យថ្ងៃនេះលោក ញឹម សុផលសូមណែនាំលោកអ្នកនាងឱ្យស្គាល់ពីដំណើរជីវិតរបស់លោក ឧកញ៉ា ឡាវ វ៉ាន់ នាយកគ្រប់គ្រងក្រុមហ៊ុន NVC Corporation ដែលផលិតទឹកបរិសុទ្ធម៉ាក វីតាល់។ ថ្វីដ្បិតតែលោកឧកញ៉ា មានឈាមជ័រជាត្រកូលអ្នកជំនួញមែនពិត ក៏ប៉ុន្តែការចាប់ផ្តើមរបស់លោកមិនខុសពីបុគ្គល ជោគជ័យឯទៀតនោះទេ គឺលោកបានឆ្លងកាត់ជីវិតជាកម្មករ ជាអ្នករកស៊ីតូចតាចប្រកបដោយការប្រឈមទម្រាំបាន អភិវឌ្ឍខ្លួនរហូតមកទល់ពេលនេះដោយលោកមានមុខជំនួញ ជាច្រើន។
ស្រីស្អាត បោះបង់មហាវិទ្យាល័យ បែរមកចិញ្ចឹមកង្កែប
ប្រឡងជាប់ថ្នាក់ទី ១២ និងមានពិន្ទុគ្រប់គ្រាន់ដើម្បីចូលសិក្សាផ្នែកសង្គមវិទ្យារបស់សកលវិទ្យាល័យជាតិ សឹង្ហបុរី កាលពី ៦ឆ្នាំមុន ប៉ុន្ដែនារីដ៏ស្រស់ស្អាត Chelsea Wan បែរជានៅផ្ទះ ជួយ
ពុកម្ដាយ ចិញ្ចឹមកង្កែបទៅវិញ។
កសិដ្ឋានចិញ្ចឹមសត្វកង្កែប មានឈ្មោះថា Jurong មានទំហំ ១,២ហិចតា ត្រូវបានពុករបស់នាង
Chelsea Wan ដែលជាវិស្វករផ្នែកអណ្ដូងប្រេង បង្កើតឡើងតាំងពីឆ្នាំ ១៩៧០ នៅពេលដែលរដ្ឋាភិបាលចាប់ផ្ដើមបំបាត់ចោលនូវកសិដ្ឋានចិញ្ចឹមជ្រូក ហើយស្នើឱ្យចិញ្ចឹមអ្វីផ្សេងដែលសម
ស្របនឹងកត្ដាអនាម័យបរិស្ថាន និងស្ថានភាពដីធ្លីរបស់ សឹង្ហបុរី។
នៅក្នុងកិច្ចសម្ភាសមួយជាមួយទំព័រ The Sunday Times នាង Chelsea Wan ឱ្យដឹងថា ដំណាក់
កាលដំបូងនៃការរកស៊ីរបស់ពុកនាង គឺមិនទទួលបានប្រាក់ចំណូលគ្រប់គ្រាន់ដើម្បីរស់នៅបាន
សមរម្យនោះទេ ដោយសារសាច់កង្កែប មិនមែនជាអាហារសំខាន់ក្នុងទីផ្សារ។ ឆ្នាំ ១៩៩៩ គ្រួសារ
នាង ក៏ចាប់ផ្ដើមងាក់មកលក់បំពង់នាំពង ( frog fallopian tubes) របស់កង្កែប (គ្រឿងក្នុងរបស់
កង្កែប) ដែលត្រូវគេហៅថា Harsmar ឬ Hashima ហើយត្រូវចាត់ទុកជាបង្អែមដ៏មានជីវជាតិ ដែល
ត្រូវបានជនជាតិ សឹង្ហបុរី ក៏ដូចជាប្រជាជន អាស៊ីចូលចិត្ត ប៉ុន្ដែកាលណោះ អាហារប្រភេទនេះ ត្រូវ
បានសឹង្ហបុរី នាំចូលពីប្រទេសចិន។
កាលពី ៦ឆ្នាំមុន បន្ទាប់ពីសម្រាកពីការសិក្សាChelsea Wan បានចំណាយពេល ឧទ្ទេសនាម និង
បញ្ចុះបញ្ចូលម្ចាស់ហាងថ្នាំបុរាណនានា ឱ្យជួយទទួលយកផលិតផល Hashima ស្ងួតរបស់នាង
ទៅលក់។ ដំបូងឡើង ហាងថ្នាំបុរាណជាច្រើនបានបដិសេធ ប៉ុន្ដែនេះមិនមែនជាឧបសគ្គដែលធ្វើ
ឱ្យនាងរាថយនោះទេ។ ការដើរឃោសនា នៅជុំទីបី នាងក៏ទទួលបានជោគជ័យ ដោយមានហាង
ថ្នាំចំនួន ១៥ ទទួលទិញ ក្រោមរូបភាពផ្ញើលក់។ ប៉ុន្ដែ រហូតដល់ឆ្នាំ ២០១១ ក្រោយពីបានដើរ
ឃោសនាជាច្រើនលើក Chelsea Wan ក៏ចាប់ផ្ដើមទទួលបានការបញ្ជាទិញ ដោយដំបូងគឺបណ្ដា
ហាងថ្នាំបុរាណ បន្ទាប់មក គឺបណ្ដាភោជ្ជនិយដ្ឋាន ដែលអតិថិជន ធ្លាប់សាកល្បងទទួលទាន។
ទំព័រ The Sunday Times បានចុះផ្សាយថា កាលពីមុន បណ្ដាហាងថ្នាំបុរាណ និងភោជ្ជនិយដ្ឋាន
នានានៅលើកោះ សឹង្ហបុរី ដែលនាំចូល Hashima ពីប្រទេសចិន ពេលនេះ ពួកគេបានងាកមក
ទិញទំនិញដែលផលិតនៅសឹង្ហបុរី ដោយសារតែអ្នកផ្គត់ផ្គត់ចិន តម្លើងតម្លៃខ្ពស់ និងពេលខ្លះ មិន
មានគុណភាពល្អ។
លោក Amos Pech ម្ចាស់ហាងថ្នាំបុរាណ Nam Huat Lee នៅតំបន់ Nam Huat Lee ភាគពាយ័ព្យ
របស់សឹង្ហបុរី ឱ្យដឹងថា Hashima ៨០% របស់ហាងគាត់ គឺ “made in Singapore” ។ កាលពីឆ្នាំទៅ
Hashima 37,5g មានតម្លៃកើនឡើងពី ៧០ ទៅ ១០០ SGD ខណៈដែល Hashima របស់កសិដ្ឋាន
Jurong មានតម្លៃត្រឹមតែពី ៤០ ទៅ ៦០ SGD ។
ផលិតផលដែលបានលក់ចេញរបស់ កសិដ្ឋានចិញ្ចឹមកង្កែប Jurong ក្នុងឆ្នាំកន្លងទៅ មានចំនួន
៥,០០០ប្រអប់ ក្នុងនោះ Hashima ស្ងួត ២,០០០ប្រអប់ និង Hashima ឆ្អិន ចំនួន ៣,០០០ប្រអប់។
យោងតាមគម្រោង Hashima ឆ្អិន នឹងមានវត្តមាននៅផ្សារទំនើប Fairprice នាចុងឆ្នាំនេះ។
Chelsea Wan បានឱ្យដឹងបន្ថែមថា គ្រួសារនាងកំពុងបង្កើនផលិតកម្ម Hashima ដែលមានជាតិ
ស្ករតិច ទន្ទឹមនឹងនេះ ក៏នឹងពង្រីកផ្ទៃដី និងបង្កើនការចិញ្ចឹមកង្កែបផងដែរ។ បច្ចុប្បន្ន ការងាររបស់
Chelsea Wan គឺមើលថែកសិដ្ឋាន ទទួលការបញ្ជាទិញ ហើយជួនកាល នាងថែមទាំងជួយលាត់
ស្បែកកង្កែប និងប្រមូលបំពង់នាំពង របស់កង្កែបទៀតផង។ Chelsea Wan បង្ហើបឱ្យដឹងថា ពុក
នាង បានឱ្យប្រាក់ខែនាង ៣,០០០ SGD ក្នុងមួយខែ ទាបជាងបន្ដិច ធៀបនឹងវិស្វករដែលទើប
បញ្ចប់ការសិក្សា ប៉ុន្ដែជំនួសមកវិញ នាងមានពេលច្រើនដើម្បីធ្វើអ្វីដែលខ្លួនចូលចិត្ត ដូចជាដាំ
ដំឡូងជ្វា ឬចិញ្ចឹមត្រី tilapia ។ល។
ក្លាយជាអ្នកមាន ដោយសារឱ្យគេវាយកំទេច សម្ភារៈ ការិយាល័យរបស់ខ្លួន
នៅពេលជីវិតមានការមមាញឹក ភាពតានតឹងកើតមានកាន់តែធ្ងន់ធ្ងរឡើងៗ បណ្ដាលឱ្យមនុស្ស
ពេលខ្លះ ខឹងរហូតដល់ទប់ចិត្ត ទប់ដៃជើងមិនបាន ហើយពួកគេចង់បញ្ចេញកំហឹង។ ដោយគិត
ថា ប្រសិនមានសេវាកម្មមួយដែលអនុញ្ញាតឱ្យមនុស្សអាចបញ្ចេញកំហឹងបាន នោះពិតជាល្អខ្លាំង
ណាស់ ដូច្នេះ Donna Alexander ក៏បានសម្រេចចិត្ត បើក “បន្ទាប់បញ្ចេញកំហឹង” ដើម្បីជួយឱ្យ
មនុស្សទាំងឡាយដែលមានកំហឹង អាចបញ្ចេញចោលនៅទីនេះ។ ពេលនេះ ការងាររបស់នាង
កំពុងដំណើរការល្អ និងទទួលបានការគាំទ្រច្រើន។
Donna Alexander មានគំនិតបែបនេះ កាលពីនាងមានអាយុ ១៦ឆ្នាំ ដែលពេលនោះនាងកំពុង
រស់នៅជាមួយពុកម្ដាយ នៅក្រុង Chicago អាមេរិក។ Donna Alexander ថ្លែងថា ៖ “នាងខ្ញុំបានឃើញករណីហិង្សាជាច្រើននៅសលារៀន ក៏ដូចជានៅក្នុងគ្រួសារ ដូច្នេះ “បន្ទប់បញ្ចេញកំហឹង”
គឺជាគំនិតដ៏ល្អមួយ។ អ្នករាល់គ្នាត្រូវការកន្លែងណាមួយដើម្បីបញ្ចេញកំហឹងចោល ដោយមិន
មានបញ្ហា។ ប៉ុន្ដែ ពេលនោះ នាងខ្ញុំគិតថា ប្រហែលជាមានគេមានគំនិតបែបនេះ ហើយគេអាច
ធ្វើបានល្អជាងនារីវ័យក្មេងដូចនាងខ្ញុំ”។
មកដល់ឆ្នាំ ២០០២ នៅពេលបានរើទៅកាន់ Texas ដើម្បីរៀន នាងក៏បានសាកល្បងបង្កើត
“បន្ទប់បញ្ចេញកំហឹង” នៅក្នុងផ្ទះរបស់នាង។ “នាងខ្ញុំបានប្រាប់មិត្តភ័ក្ដិថា សម្លាញ់រាល់គ្នា គ្រាន់
តែចំណាយ ៥ដុល្លារ នោះនឹងអាចទៅកាន់ហ្គារ៉ាសរបស់ខ្ញុំ ដើម្បីវាយកំទេចរបស់របរបាន”។
តាំងពីពេលនោះមក មនុស្សជាច្រើនបានទៅកាន់ផ្ទះរបស់នាង ដោយមានដំបងក្នុងដៃ ពួកគេ
បង់ប្រាក់ឱ្យនាង ដើម្បីបានវាយកំទេចសម្ភារៈការិយាល័យចាស់ៗ។ Alexander ថ្លែងថា ៖ “វា
បានធ្វើឱ្យនាងខ្ញុំភ័យខ្លាច។ នាងខ្ញុំមានកូនតូច ២នាក់ ហើយមិនចង់ឱ្យពួកគេឃើញអំពើហិង្សា
បែបនេះ។ ក្រោយមក នាងខ្ញុំក៏សម្រេចចិត្តរកកន្លែងល្អមួយ”។
ការសុំច្បាប់បើកដំណើរការ “បន្ទប់បញ្ចេញកំហឹង” នេះ មិនងាយស្រួលប៉ុន្មាននោះឡើយ
ចំណែកការរកជួលដី ក៏ពិបាក។ “នាងខ្ញុំបានអធិប្បាយអំពីដំណើរការរបស់បន្ទប់នេះ ប៉ុន្ដែពួក
គេបានបដិសេធ ដោយនិយាយថា វាសម្រាប់តែមនុស្សឆ្កួតប៉ុណ្ណោះ” ។ យ៉ាងនេះក្ដី ចុងក្រោយ
Alexander ក៏ទទួលបានការយល់ព្រមឱ្យជួលដីមួយកន្លែងនៅ Dallas ហើយតាំងពីពេលនោះ
មក “បន្ទប់បញ្ចេញកំហឹង” មានអតិថិជន កាន់តែច្រើនឡើងៗ។
អតិថិជនរបស់ Alexander គឺមានគ្រប់វ័យ គ្រប់ឋានៈ តាំងពីបុគ្គល អ្នកដឹកនាំក្រុមហ៊ុន រហូត
ដល់អ្នកមានចំណេះដឹងខ្ពងខ្ពស់។ Donna Alexander ឱ្យដឹងថា លក្ខខណ្ឌនៃការចូលទទួល
សេវាកម្មនេះ នោះគឺ មិនត្រូវយកកាំបិត ឬរណាចូល “បន្ទប់បញ្ចេញកំហឹង” ។
អតិថិជនអាចវាយកំទេចសម្ភារៈទាំងឡាយ ដូចជា ទូរទស្សន៍ កុំព្យូទ័រ ក្បាលចាក់វីដេអូ តុ កៅអី
ទូរចាស់ៗ ដោយប្រើឈើវាយកូន golf , tennis ឬដំបងដែក។ ក្រៅពីសម្ភារៈខាងលើ អតិថិជនក៏
អាច “សម្លាប់” មនុស្សជ័រ ម៉ារ៉ាកាំង ក៏បាន។ និយាយរួម អតិថិជននឹងមានអារម្មណ៍ “ជ្រះថ្លា” និង
បាត់អស់កំហឹង បន្ទាប់ពីបានចូលបន្ទប់នេះ។ ប៉ុន្ដែ អ្នកដែលនឹងចូលក្នុងបន្ទប់នេះ ដាច់ខាតគឺត្រូវ
ពាក់មួកវត្ថិភាព វ៉ែនតា និងម៉ាសមិទច្រមុះ និងមាត់។ ក្រៅពីនេះ ពេលវេលាក៏ត្រូវបានកំណត់
ទៅតាមប្រភេទនៃសំបុត្រ។
ជាមួយនឹងតម្លៃ ២៥ដុល្លារ អ្នកនឹងអាចបញ្ចេញកំហឹងបាន ៥នាទី។ ចំពោះសំបុត្រដែលមាន
តម្លៃ ៤៥ដុល្លារ អ្នកនឹងទទួលបាន ១៥នាទី។ ចំណែកសំបុត្រដែលមានតម្លៃខ្ពស់បំផុត និងមាន
រយៈពេល ២៥នាទី អាចឱ្យអ្នក វាយកំទេចអ្វីៗទាំងអស់ក្នុងបន្ទប់ ហើយតម្លៃរបស់វាគឺត្រឹមតែ
៧៥ដុល្លារ។
ចាប់តាំងពីបានសម្ពោធ កាលពីខែធ្នូ ឆ្នាំ ២០១១ មកដល់ពេលនេះ Alexander ទទួលបានអតិថិ
ជនជាង ២៤០នាក់ ក្នុងមួយខែៗ ហើយចំនួននេះកំពុងកើនឡើងជាលំដាប់។ បន្ទប់មួយដែល
ស្ថិតនៅលើផ្ទៃដីជិត ២៨០ម៉ែត្រក្រឡានេះ កាន់តែចង្អៀតឡើងៗ ដូច្នេះ Alexander ក៏បានពង្រីក
សេវាកម្មចម្លែកនេះបន្ថែមទៀត។ ជាងនេះ មានអ្នករកស៊ីជាច្រើន ក្នុងនោះមានអ្នករកស៊ីធំៗ បាន
ស្នើទិញយកក្រុមហ៊ុននេះ ដើម្បីពង្រីកសេវាកម្ម ទូទាំងសហរដ្ឋ។ ក្រុមអ្នកវិនិយោគ ក៏មានបំណង
នឹងបើកដំណើរការ “បន្ទប់បញ្ចេញកំហឹង” នេះ នៅអូស្ដ្រាលី រ៉ូម៉ានី អាល្លឺម៉ង់ ។ល។
ចាប់ផ្ដើមរកស៊ីលក់កាហ្វេ ចល័តដោយកង់រទេះ ស្ទីលអង់គ្លេស
BikeCaffe
គឺជាប្រភេទ “ហាង” កាហ្វេចល័តប្លែកភ្នែកមួយ នៅប្រទេសអង់គ្លេស
ដែលអនុញ្ញាតឱ្យអតិថិជន ទទួលបទពិសោធនៃរសជាតិកាហ្វេ ពិតប្រាកដ។
កាកាហ្វេកង់រទេះ BikeCaffe កំពុងទទួលបានជោគជ័យ ដោយសារ “ចល័ត អនាម័យ
សេវាដល់កន្លែង និងកាហ្វេគ្រប់ប្រភេទ
“ហាង” កាហ្វេចល័តនេះ ធាតុពិត
គឺជារទេះកង់ មួយប្រភេទដែលមានទម្ងន់ប្រហែល ៤០០គីឡូ ក្រាម
និងមានសម្ភារៈគ្រប់គ្រាន់ ដើម្បីឱ្យអ្នកលក់អាចឆុងកាហ្វេ
បានគ្រប់ប្រភេទ មិនខុសនឹងហាងកាហ្វេធំៗនោះទេ
បើទោះជាវាតូចជាងហាងអចល័តនានាក៏ដោយ។
ដោយសារតែមានម៉ាស៊ីនឆុង កាហ្វេ espresso Astoria ម៉ាស៊ីនកិនផ្លែឈើ ទូរបង្អែម ទូរទឹកកក ឡាបូ លាងដៃ បញ្ជីមុខភេសជៈ និងកម្រាលតុ BikeCaffe អាចបម្រើភ្ញៀវនូវភេសជ្ជៈដ៏ទាក់ទាញ តាំងពី espresso, latte, cappuccino រហូតដល់ទឹកតែ តែទឹកដោះគោ ទឹកផ្លែឈើ ជាដើម រួមនឹងបង្អែមជាច្រើនមុខផងដែរ។ BikeCaffe បានបង្ហាញវត្តមានរបស់ខ្លួនដំបូង នៅទីប្រជុំជន Shakespeare - Stratford-Upon-Avon ជាយក្រុង London ប្រទេសអង់គ្លេស។

BikeCaffe គឺជា “កូន” សំណព្វរបស់បុរស
ស្រឡាញ់កាហ្វេម្នាក់ ឈ្មោះ Will Shakesheff ។ លោកស្រឡាញ់កាហ្វេ
ដល់ថ្នាក់មានអារម្មណ៍ថា ហាងកាហ្វេធំៗនានា
កំពុងតែបំផ្លាញរសជាតិដ៏អស្ចារ្យរបស់កាហ្វេ។
បន្ទាប់ពីបានធ្វើគម្រោងសាកល្បង និងទទួលបរាជ័យជាច្រើនលើក បច្ចុប្បន្ន
Bike Caffe បានចុះកិច្ចសន្យាជាមួយបណ្ដាក្រុមហ៊ុនផលិតកាហ្វេទាំងអស់
ក្នុងអង្គការ Fair Trade ។
ដោយមានគោលដៅ “សង” កាហ្វេដល់ពិភពលោក Will Shakesheff ក៏បានធ្វើការកំណត់សម្រាប់ BikeCaffe នោះគឺការប្រើប្រាស់កាហ្វេ និងតែ ១០០% ដែលទិញមកពីក្រុមអ្នកផលិត ដែលដាំទៅ តាមរបៀបការពារជីវិសាស្ដ្រ និងអភិវឌ្ឍចេរភាព។
កាហ្វេប្រភេទថ្មីចម្លែកនេះបានទាក់ទាញការយកចិត្តទុកដាក់ពីសំណាក់សាធារណជនយ៉ាងឆាប់ រហ័ស ហើយទទួលបានការគាំទ្រច្រើន ពីអតិថិជនអង់គ្លេស។ Will Shakesheff ឱ្យដឹងថា ជាមធ្យម “សាខា” BikeCaffe មួយ អាចលក់បាន ៥០០កែវ ក្នុងមួយថ្ងៃ។

ទំព័រ Village Coffee ឱ្យដឹងថា
កាហ្វេចល័តនេះ កំពុងរីកចម្រើននៅពាសពេញអឺរ៉ុប
ហើយរូបភាពនៃការលក់កាហ្វេបែបនេះ
ទទួលបានការចូលចិត្តពីមនុស្សគ្រប់ឋានៈ ដោយសារតែភាពអនាម័យ
រហ័សទាន់ចិត្ត និងមិនចាំបាច់ធ្វើដំណើរទៅរកហាងដែលនៅឆ្ងាយពីផ្ទះ
ឬការិយាល័យ។ បច្ចុប្បន្ន BikeCaffe
បានផ្ដល់សិទ្ធិពាណិជ្ជកម្មនៅអាមេរិក ហើយមានវត្តមាននៅក្នុងរដ្ឋ
Denver, Phoenix និង Philadelphia ។
រកបានរាប់លានដុល្លារ ពីការលក់វ៉ែនតា ឱ្យសុនខ
ប្ដី
ប្រពន្ធ Roni និង Ken Di Lullo រកបានប្រាក់ ៣លានដុល្លារ កាលពីឆ្នាំទៅ
ដោយសារការកែច្នៃវ៉ែនតាកីឡា ទៅជាផលិតផលការពារកំដៅថ្ងៃ
សម្រាប់សុនខដែលត្រូវការទប់ទល់នឹងពន្លឺព្រះអាទិត្យ។
កាលពី ប៉ុន្មានឆ្នាំមុន Roni និង Ken Di Lullo បានរកឃើញបញ្ហាខុសពីធម្មតា នៅពេលសុនខ Midknight របស់ពួកគេ តែងចាប់មិនបាននូវរបស់ដែលពួកគេបោះទៅ។ Roni និយាយថា ក្នុងពេលពួកគេទៅកាន់ឧទ្យានមួយ ក្បែរ San Jose, California អាមេរិក អ្នកទាំងពីបានឃើញសុនខរបស់ខ្លួន តែងព្រិចភ្នែក ដោយសារតែចាញ់កំដៅថ្ងៃ។
កាលពី ប៉ុន្មានឆ្នាំមុន Roni និង Ken Di Lullo បានរកឃើញបញ្ហាខុសពីធម្មតា នៅពេលសុនខ Midknight របស់ពួកគេ តែងចាប់មិនបាននូវរបស់ដែលពួកគេបោះទៅ។ Roni និយាយថា ក្នុងពេលពួកគេទៅកាន់ឧទ្យានមួយ ក្បែរ San Jose, California អាមេរិក អ្នកទាំងពីបានឃើញសុនខរបស់ខ្លួន តែងព្រិចភ្នែក ដោយសារតែចាញ់កំដៅថ្ងៃ។
ក្រោយមក Roni បានកែច្នៃវ៉ែនតារបស់ខ្លួន ឱ្យល្មមនឹងសុនខ Midknight ។ រូបភាពសុនខពាក់វ៉ែនតា បានធ្វើឱ្យមនុស្សជាច្រើនចាប់អារម្មណ៍ ខណៈដែល Roni និង Ken Di Lullo រួមនឹងសម្លាញ់សុនខ នាំគ្នាទៅលេងឧទ្យាន។ ជាងនេះទៀត Roni ថែមទាំងបានបង្កើតគេហទំព័រមួយ ដើម្បីបង្ហោះរូបថតសុនខពាក់វ៉ែនតា។
ប៉ុន្ដែ ប្រការដ៏គួរភ្ញាក់ផ្អើលបានកើតឡើង នោះគឺមានមនុស្សជាច្រើន បានផ្ញើសារមក ស្នើឱ្យ Roni ជួយធ្វើវ៉ែនតាឱ្យសុនខរបស់ពួកគេ។ Roni ពេលនោះមិនទាន់មានបំណងនឹងរកស៊ីនៅឡើយ ព្រោះពេលនោះ កំពុងមានការងារជាអ្នកអភិវឌ្ឍកម្មវិធីកុំព្យូទ័រ។ ប៉ុន្ដែ នៅពេលប្រាក់ចំណូលបានមកពីការកែច្នៃ និងលក់វ៉ែនតាសុនខ បានកើនឡើងច្រើន ហើយខ្លួនក៏មិនអាចផលិតវ៉ែនតា "Doggles" បានទាន់ពេល ក៏សម្រេចចិត្តស្វែងរកក្រុមហ៊ុនមួយចំនួន ដើម្បីផលិតវ៉ែនតានេះ ប៉ុន្ដែ មិនបានសម្រេច។
ក្រោយមក ក្រុមហ៊ុនមួយរបស់តៃវ៉ាន់ បានយល់ព្រមផលិតប្រភេទវ៉ែនតាដូចការស្នើរបស់ Roni ។ ឆ្នាំ ២០០២ ប្ដីប្រពន្ធមួយគូនេះ ទទួលបានបានការបញ្ជាទិញជាលើកដំបូង ចំនួន ៣០,០០០ គូ។ បន្ទាប់មក បណ្ដាញលក់រាយនូវផលិតផលសត្វចិញ្ចឹម PetSmart ក៏បានយល់ព្រមទទួលលក់ប្រភេទវ៉ែនតាពិសេសនេះដែរ។
Doggles មានពីរម៉ូដែល គឺ Originalz និង ILS ។ ផលិតផលនេះ ត្រូវបានរចនាឡើង ដោយវត្ថុធាតុពិសេសៗ ដើម្បីទប់ទល់នឹងការប្រេះបែក ទប់ទល់ទឹកសន្សើម និងទប់ស្កាត់កំដៅព្រះអាទិត្យ បាន ១០០% ។ ទន្ទឹមនឹងនេះ Doggles ក៏អាចរឹតបន្ដឹង ឬបន្ធូរ ដើម្បីឱ្យសមស្របនឹងមុខសុនខនិមួយ។
Doggles ត្រូវបានដាក់លក់នៅក្នុងបណ្ដាញផ្សារទំនើប PetSmart , Petco, Amazon, Target រួមនឹងហាងលក់សម្ភារៈសម្រាប់សត្វចិញ្ចឹមជាង ៣,៥០០កន្លែងផ្សេងទៀត។ កាលពីឆ្នាំកន្លង Doggles ទទួលបានប្រាក់ចំណូល ៣លានដុល្លារអាមេរិក។ ក្រៅពី វ៉ែនតា Doggles ក្រុមហ៊ុនរបស់ Roni ថែមទាំងផលិតរបស់លេង ខោអាវ និងសម្ភារៈជាច្រើនទៀត សម្រាប់សុនខផងដែរ៕
អ្នកកាត់ដេរ រកប្រាក់ ១០លានដុល្លាររាល់ឆ្នាំ ដោយសារ Facebook
ដោយសារ
ប្រើប្រាស់ឥទ្ធិពលរបស់គេហទំព័រសង្គម ក្រុមហ៊ុនលក់សម្លៀកបំពាក់កុមារ
ទៅតាមការបញ្ជាទិញ Lolly Wolly Doodle រកបានប្រាក់ចំណូលជាង
១០ដុល្លារអាមេរិក ជារៀងរាល់ឆ្នាំក្នុងនោះ ៦០% នៃប្រាក់ចំណូល បានមកពី
Facebook ។
ចាប់តាំងពី Brandi Temple បានចាប់ផ្ដើមដេរសម្លៀកបំពាក់ឱ្យកូនៗរបស់ខ្លួន កាលពីឆ្នាំ ២០០៨ ស្ដ្រីរូបនេះបានដឹងថា ខ្លួនពិតជាមានឌង់ខាងរចនាម៉ូដសម្លៀកបំពាក់។ ដូច្នេះ Brandi Temple ក៏បានសាកល្បងបង្ហោះម៉ូដសម្លៀកបំពាក់មួយចំនួននៅលើបណ្ដាញសង្គម ហើយមិនយូរប៉ុន្មាន សម្លៀកបំពាក់ដែលត្រូវបាន Brandi Temple ដេរដោយផ្ទាល់ ក៏លក់ដាច់ដោយនឹកស្មានមិនដល់ នៅលើទំព័រ eBay ។ នៅពេលនោះ Brandi Temple មិនអាចនឹកស្មានបានថា ចំណូលចិត្តផ្នែកកាត់ដេរ អាចជួយឱ្យខ្លួន ក្លាយជាអ្នកជំនួញធំម្នាក់ ដែលមានបុគ្គលិកជាង ១៦០នាក់ដូច្នេះសោះ។
ទំព័រថ្មីនៃការរកស៊ី បានចាប់ផ្ដើមនៅពេលស្វាមីរបស់ Brandi Temple បានបាត់បង់ការងាររយៈពេល ២ឆ្នាំបន្ទប់នោះ។ ប្ដីប្រពន្ធនេះ បានសម្រេចចិត្តពង្រីកការលក់ដូរតាមអ៊ីនធើរណិត ពី eBay មក Facebook ។ នៅក្នុងការលក់ដូរនេះ Brandi Temple ផ្គត់ផ្គង់រចនាម៉ូដែលទៅតាមរូបមន្ដ អ្នកណាមកមុន បានមុន។ Brandi Temple ថ្លែងថា ៖ “មិននឹកស្មានថា ស្ថានភាពនៃមុខជំនួញនេះ បានរីកចម្រើនយ៉ាងឆាប់រហ័ស” ។
បច្ចុប្បន្ន ក្រុមហ៊ុនកាត់ដេរសម្លៀកបំពាក់របស់ Brandi Temple មានឈ្មោះថា Lolly Wolly Doodle មានទីស្នាក់ការនៅ Lexington, North Carolina អាមេរិក។ ក្រុមហ៊ុននេះ ទទួលបានប្រាក់ចំណូលជាង ១០លានដុល្លារ ជារៀងរាល់ឆ្នាំ។ ទន្ទឹមនឹងនេះ Lolly Wolly Doodle ក៏ជាក្រុមហ៊ុនធំបំផុតមួយក្នុងតំបន់ Lexington ដែលទើបត្រូវបានមហាសេដ្ឋី Steve Case វិនិយោគបន្ថែម ២០លានដុល្លារអាមេរិក។

ដើម្បីទទួលបានលទ្ធផលល្អនេះ Brandi Temple
ឱ្យដឹងថា មានកត្ដាសំខាន់ពីរ គឺទីមួយ
ប្រើប្រាស់វិធីជឿនលឿនក្នុងការផលិត និងទីពីរ
គឺផ្ដោតទៅលើការលក់តាមបណ្ដាញសង្គម។ Brandi Temple បន្ដថា ប្រាក់ចំណូល
៦០% របស់ Lolly Wolly Doodle គឺបានមកពី Facebook និងក្រៅពីនេះ
គឺបានមកពីគេហទំព័ររបស់ក្រុមហ៊ុន។
ដំបូងឡើយ Brandi Temple បានផ្ដោតទៅលើការបង្កើត និងរក្សាទំនាក់ទំនងជាមួយអតិថិជន នៅលើបណ្ដាញសង្គម។ តាមរយៈ Facebook អ្នកស្រី Brandi Temple បានចែករំលែកនូវរឿងរ៉ៅអំពីការរកស៊ី និងម៉ូដែលសម្លៀកបំពាក់ដែលយោងទៅលើការស្នើរបស់អតិថិជន ហើយស្នើឱ្យអតិថិជន ផ្ញើរូបថតកូនៗរបស់អតិថិជន ដែលកំពុងស្លៀកពាក់ឈុតខោអាវដែល Brandi Temple បានរចនា និងលក់ជូននោះ ។ ដូច្នេះ អតិថិជន បានក្លាយជាង្នកផ្សាយពាណិជ្ជកម្មផលិតផលរបស់ Brandi Temple ដោយមិនមានអស់ប្រាក់មួយរៀល។
បន្ទាប់មក Lolly Wolly Doodle ទទួលបានការវិនិយោគពី Fisher ដើម្បីរក្សាស្ថេរភាពក្រុមហ៊ុន។ ដោយសារការព្រមព្រៀងខាងលើ Lolly Wolly Doodle ក៏បានក្លាយជាក្រុមហ៊ុនរឹងមាំមួយ។
ក្រោយមក Lolly Wolly Doodle ក៏ទទួលការវិនិយោគចំនួន ២០លានដុល្លារពី មហាសេដ្ឋី Case និងមានគម្រោងជ្រើសរើសបុគ្គលិកបន្ថែម ១០០នាក់ សម្រាប់ដំណាក់កាលពីឆ្នាំពីឆ្នាំខាងមុខ។ ទន្ទឹមនឹងនេះ Lolly Wolly Doodle ក៏កំពុតតែផ្ដោតទៅលើការលក់ផលិតផលនៅលើបណ្ដាញ Pinterest និង Instagram ផងដែរ។
Brandi Temple ថ្លែងថា ៖ “បើទោះជា Lolly Wolly Doodle ទទួលបានការគាំទ្រច្រើន ឬក៏បានក្លាយជាក្រុមហ៊ុនធំយ៉ាងណា ប៉ុន្ដែ នាងខ្ញុំនៅតែយល់ថា នាងខ្ញុំកំពុងធ្វើការនៅរោងកាត់ដេរដំបូង។ នៅរៀងរាល់ល្ងាច នាងខ្ញុំតែងតែចំណាយពេលទៅលើការរចនា និងផ្ដោតទៅលើគោលដៅដំបូងដែលបានដាក់ចេញ” ។

អាយុ ១៥ឆ្នាំ រកបានជាងមួយលានដុល្លារ ដោយការលក់ស្បែកជើងផ្ទាត់
ដោយមានគំនិតជំនួញកាលពីអាយុ ៨ឆ្នាំ ហើយបានបង្កើតក្រុមហ៊ុន នៅពេលមានអាយុ ១៣ឆ្នាំMadison Robinson បាននាំយកផលិតផលរបស់ខ្លួន ទៅលក់នៅក្នុងបណ្ដាញហាងសម្លៀកបំពាក់
ដ៏ល្បីឈ្មោះ ដូចជា Macy's និង Nordstrom ហើយ រយៈពេល ២ឆ្នាំក្រោយមក នាងរកបានប្រាក់
រាប់លានដុល្លារអាមេរិក។
ខណៈដែលមិត្តរួមថ្នាក់ភាគច្រើន កំពុងខិតខំសិក្សា ឬនាំគ្នាគិតរកទិញសម្លៀកបំពាក់បែបណា
ដើម្បីចូលរួមពិធីនានារបស់សាលា Madison Robinson អាយុ ១៥ឆ្នាំ នៅរដ្ឋ Texas អាមេរិក រកបានប្រាក់រាប់លានដុល្លារពីការលក់ស្បែកជើងផ្ទាត់។
នៅក្នុងវ័យ ៨ឆ្នាំ Madison មានគំនិតជំនួញដ៏អស្ចារ្យមួយ នោះគឺបង្កើតស្បែកជើងផ្ទាត់ដែលមាន
លំអដោយរូបសត្វសមុទ្រ និងបំពាក់កូនអំពូលភ្លើងពណ៌គួរចាប់អារម្មណ៍។ ក្រោយមក ពុករបស់
នាង គឺលោក Dan Robinson ដែលជាអ្នករចរនាអាវយឺត បានជួយធ្វើឱ្យក្ដីស្រមៃ និងរូបគំនូររបស់
កូនស្រី ប្រែក្លាយជាផលិតផលពិត។
ហាងលក់សម្លៀកបំពាក់ជាង ៣០ បានទាក់ទងជាមួយពុក និងកូន Robinson ភ្លាម បន្ទាប់ពីបានឃើញស្បែកជើងដ៏ស្រស់ស្អាតរបស់ពួកគេ ដែលដាក់តាំងបង្ហាញនៅក្នុងពិពណ៌ពាណិជ្ជកម្ម
មួយ។ ឆ្នាំ ២០១១ ក្រុមហ៊ុនរបស់ Robinson ត្រូវបានបង្កើតឡើង ដោយមានឈ្មោះថា "Fish
Flop" ។
យីហោនេះ បានក្លាយជាទីចាប់អារម្មណ៍ និងមានឈ្មោះល្បីយ៉ាងឆាប់រហ័ស ពិសេសគឺចំពោះ
ក្មេងៗ។ នេះក៏ដោយសារស្នាដៃរបស់ពុកនាង Madison Robinson ដែលមិនត្រឹមតែលក់អាវយឺត
និងមួកប៉ុណ្ណោះទេ គាត់ថែមទាំងសរសេរសៀវភៅសម្រាប់កុមារ រួមនឹងគំនិតស្ដីអំពីល្បែងក្រោម
បាតសមុទ្រ តាមអ៊ីនធើរណិត។
គេហទំព័រ fishflops.com របស់ Madison Robinson ក៏ត្រូវបានរចនាឡើងជាមួយពណ៌ទឹកសមុទ្រ
ហើយផលិតផលទាំងអស់ សុទ្ធតែមានរូបសត្វនានាដ៏គួរស្រឡាញ់ ដូចជា ត្រីបាឡែន អណ្ដើក
សមុទ្រ ម៉ឹក។ល។ ទំព័រ Forbes ឱ្យដឹងថា Madison គឺជាក្មេងស្រីឆ្លាតវៃ មានគំនិតរកស៊ី ហើយ
អាចនឹងមានឈ្មោះនៅក្នុងបញ្ជី “កំពូលមហាសេដ្ឋីទាំង ៤០០ របស់ពិភពលោក” នាពេលអនាគត។
ស្បែកជើងផ្ទាត់របស់ Madison Robinson ក្នុងមួយគូ មានតម្លៃ ២៥ដុល្លារអាមេរិក។ ក្នុងរយៈពេល
២ឆ្នាំ ចាប់តាំងពីបានបង្កើតក្រុមហ៊ុន Madison លក់ស្បែកជើងបានចំនួនជាង ៦០,០០០គូ ដោយ
ទទួលបានប្រាក់ចំណូល ១,២លានដុល្លារ។ ពុករបស់ Madison Robinson បានឱ្យដឹងថា នេះមិន
មែន ជាប្រាក់ចំណូលសរុបរបស់ក្រុមហ៊ុននោះទេ ដោយសារតែពួកគេលក់ក្រៅបណ្ដាញហាង
ដែលពួកគេផ្គត់ផ្គង់។
ថ្មីៗនេះ Madison Robinson បានចុះកិច្ចសន្យាជាមួយក្រុមហ៊ុនលក់រាយចំនួនពីរ គឺ Macy's និង
Nordstrom ។ ក្រុមហ៊ុន Macy's បានស្នើឱ្យ Madison Robinson រចនាស្បែកជើងប្រភេទនេះ
សម្រាប់មនុស្សពេញវ័យផងដែរ។
Madison និយាយថា ការរកស៊ី បានជួយឱ្យនាងទទួលបានបទពិសោធនៃការរស់នៅ។ ក្រៅពី
ការរចនា ចាក់ពណ៌នៅលើកុំព្យូទ័រ Madison ក៏ត្រូវរៀនអំពីវិធីក្ចប់កញ្ចប់ផលិតផល តាមដាន
ផលិតផលក្នុងឃ្លាំង ដាក់តម្លៃ ឃោសនាតាមបណ្ដាញសង្គម តាមដានប្រាក់ចំណូល និងគ្រប់ គ្រងផលិតផលក្នុងពិធីតាំងពិពណ៌ពាណិជ្ជកម្ម។ Madison ក៏ធ្លាប់សរសេរសំបុត្រដោយដៃ ដើម្បី
ផ្ញើជូនអ្នកលក់រាយ ក្រោយមកបញ្ចុះបញ្ចូលពួកគេ ឱ្យទទួលទិញផលិតផលរបស់ខ្លួន។
ថ្វីបើរកបានប្រាក់យ៉ាងច្រើនបែបនេះក្ដី Madison បង្ហើបឱ្យដឹងថា ប្រាក់ទាំងនេះ ពុកនាងនឹងរក្សា
ទុកទាំងអស់ រហូតដល់នាងចូលមហាវិទ្យាល័យ។ នៅពេលមានអាយុ ១៨ឆ្នាំ Madison នឹងពង្រីក
ក្រុមហ៊ុន Fish Flop ដោយប្រើប្រាស់បទពិសោធជាក់ស្ដែងរបស់ខ្លួន។ ជាងនេះ នាងក៏មានបំណង បើកសាលាបង្រៀនធ្វើជំនួញទៀតផង។
បទពិសោធជំនួញ របស់ម្ចាស់ទឹកអប់ Chanel
នៅក្នុងអត្ថបទនេះ យើងខ្ញុំសូមណែនាំមិត្តអ្នកអាន មកទទួលដឹងនូវបទពិសោធការងារដ៏អស្ចារ្យ
របស់ Coco Chanel (Gabrielle Bonheur Chanel) ដែលជាម្ចាស់ផលិតផលទឹកអប់ Chanel No5
៖ “ម្ចាស់ការ កំណត់អនាគតដោយខ្លួនឯង!”
Coco Chanel កើតឆ្នាំ ១៨៨៣ ក្នុងគ្រួសារក្រីក្រមួយ នៅតំបន់ Saumur ប្រទេសបារាំង។ នៅ
ពេលម្ដាយរបស់លោកស្រីបានស្លាប់ ពេលនោះលោកស្រីមានអាយុ ១២ឆ្នាំ ពុករបស់លោក
ស្រីក៏បានយកលោកស្រី និងបងប្អូន ២នាក់ទៀត ទៅផ្ញើនៅវិហារមួយដើម្បីទទួលការអប់រំ និង
ថែទាំ។
ពេលពេញវ័យ Coco Chanel បានខិតខំប្រឹងប្រែងដើម្បីទទួលបានការងារមួយនៅក្នុងឆាកតន្ដ្រី
ជាលទ្ធផល Coco Chanel មានការងារជាអ្នករាំ ច្រៀងក្នុងកម្មវិធីសម្ដែងនៅបន្ទប់តែនានា។ ក្រៅ
ពីនេះ លោកស្រីក៏ធ្លាប់បានធ្វើការផ្នែកកាត់ដេរទន្ទឹមនឹងការសិក្សានៅវិហារ ហើយក៏នៅតែបន្ដ
ចូលរួមសម្ដែងផងដែរ។
ក្រោយពីធ្វើការឱ្យហាងកាត់ដេរមួយ Coco Chanel បានចាប់ផ្ដើមអាជីពដែលប្រកបដោយជោគ
ជ័យ និងក្លាយជាអ្នករចនាម៉ូដ និងលក់មួកគ្រប់ប្រភេទ។ “អាណាចក្រ” របស់រលោកស្រី បាន
ចាប់ផ្ដើមពីពេលនោះមក។ Coco Chanel យល់ថា មានតែការប្រឹងប្រែង កំណត់ទិសដៅរបស់
ខ្លួន ដោយខ្លួនឯង ទើបអាចឈានដល់ជោគជ័យ។
ហ៊ានធ្វើការផ្លាស់ប្ដូរ
គេអាចនិយាយបានថា ស្ដ្រីទាំងអស់ ហាក់ដូចជាទទួលសម្ពាធយ៉ាងធ្ងន់ នៅពេលដែលសម្លៀក
បំពាក់របស់ពួកគេមានលក្ខណៈតឹង ចង្អៀត ដែលពេលខ្លះធ្វើឱ្យមានភាពតប់ប្រមល់ ពិបាកទ្រាំ។
Coco Chanel បានផ្លាស់ប្ដូរទាំងអស់។ លោកស្រីបានផ្ដល់នូវអារម្មណ៍ធូរស្រាល សេរីភាព
ដល់ស្រ្ដី ជួយឱ្យពួកគេរួចផុតពីស្ថានភាពបែកញើសគ្រប់ពេល ដោយសារតែសម្លៀកបំពាក់
ដ៏ស្មុកស្មាញ។ ការផ្លាស់ប្ដូររបស់លោកស្រី បាននាំឱ្យមានការពេញចិត្តពីស្ដ្រីទាំងឡាយ។
បង្កើតយីហោ គឺជាកម្លាំង
លោកស្រីបានទាក់ទងជាមួយអតិថិជន និងស្រាវជ្រាវរកនូវអ្វីដែលពួកគេចង់បាន។ Coco
Chanel ធ្វើជាអ្នកនាំពាក្យឱ្យក្រុមហ៊ុនរបស់ខ្លួន និងឧទ្ទេសនាមដល់អតិថិជន ចាប់ពីវប្បធម៌
ដល់អត្ថន័យថ្មីទាំងស្រុង នៅពេលនិយាយអំពីម៉ូដែលសម្លៀកបំពាក់។ លោកស្រីក៏តែងរក្សា
នូវអាថ៌កំបាំង ស្ដីអំពីរូបមន្ដទាក់ទិននឹងសម្រស់ ពោរពេញដោយស្ទីលថ្មី។
លោកស្រី ក៏មានសុភាសិតដែលមិនចេះសាបសូន្យ ស្ដីពី “កូនសំណព្វ” Chanel No5 របស់ខ្លួន
ដូចជា ៖ “មិនមានភាពថ្លៃថ្នូរណា ដែលមិនមានទឹកអប់។ វាជាគ្រឿងអលង្ការអរូបិយ ប៉ុន្ដែពិបាក
បំភ្លេចបំផុតសម្រាប់ស្ដ្រី” ឬថា “ស្ដ្រីដែលមិនប្រើទឹកអប់ គឺមិនមានអនាគត” ។ល។
Coco Chanel បានជួយដល់ស្ដ្រី ដើម្បីបង្កការចាប់អារម្មណ៍ពីសំណាក់បុរសៗដែលខ្លួនចូលចិត្ត
ហើយក្រោយមក កាន់កាប់បេះដូងរបស់ពួកគេ ដោយក្លិនក្រអូបប្រហើរបែបថ្លៃថ្នូរ គឺមិនមែន
ប្រភេទទឹកអប់តម្លៃថោកៗ ដែល “ឆាប់ក្លិន ឆាប់ហើរ” ធ្វើឱ្យគេឆាប់ធុញទ្រាន់នោះទេ។
អ្វីទាំងអស់ដែល Coco Chanel បានធ្វើ គឺដើម្បីស្ដ្រី ដាច់ខាត់មិនមែនដើម្បីបញ្ជោរ ឬមួយជាការបង្កើនកម្រិតនៃម៉ូដែលប្រភេទតម្លៃថ្លៃនោះដែរ។
មិនហួសពេលក្នុងការធ្វើសាជាថ្មី
វាមិនដែលហួសពេលនោះឡើយសម្រាប់ការវិលត្រឡប់មកវិញ ប្រសិនអ្នកមានលក្ខខណ្ឌសម
ស្រប។ នៅឆ្នាំ ១៩៥៤ ក្រោយពីបាត់មុខរយៈពេល ១៥ឆ្នាំ Coco Chanel បានត្រឡប់មកកាន់
ពិភពម៉ូដវិញ។ បើទោះជាលោកស្រី មិនទទួលបានការចាប់អារម្មណ៍ខ្លាំងនៅអឺរ៉ុប ប៉ុន្ដែ អតិថិ
ជនអាមេរិក បែរជាត្រូវ “តម្រៀបជួររង់ចាំ” ការរចនារបស់លោកស្រី។ នៅពេលទទួលមរណ
ភាព ក្នុងវ័យ ៧១ឆ្នាំ លោក Coco Chanel ត្រូវបានគេចាត់ទុកថា ជាអ្នករចនាល្អបំផុតមួយរួប
ក្នុងសម័យនោះ។
គួររំឭកថា លោកស្រី Coco Chanel មានឈ្មោះពេញ គឺ Gabrielle Bonheur Chanel កើតថ្ងៃទី
១៩ សីហា ឆ្នាំ ១៨៨៣ នៅតំបន់ Saumur ប្រទេសបារាំង។ លោកស្រីបានទទួលមរណភាពនៅ
ថ្ងៃទី ១០ មករា ឆ្នាំ ១៩៧១ នៅក្រុងបារីស ប្រទេសបារាំង ប៉ុន្ដែត្រូវបានបញ្ចុះសពនៅក្នុងតំបន់
Lausanne នៃប្រទេសស៊្វីស។
មហាសេដ្ឋីពិភពលោករបស់ជប៉ុន ៖ បាត់បង់ ៧៥ពាន់លានដុល្លារ ត្រឹមតែ ២ឆ្នាំ
ថ្មីៗនេះ សារព័ត៌មានក្នុងពិភពលោក មានការភ្ញាក់ផ្អើលជាខ្លាំង នៅចំពោះដំណឹងដែលថា ទ្រព្យសម្បត្តិរបស់មហាសេដ្ឋី ជនជាតិ ប្រេហ្សីល លោក Eike Batista ថយចុះយ៉ាងគំហុក ពី ៣៥,៥
ពាន់លានដុល្លារ មកនៅត្រឹម ២០០លានដុល្លារអាមេរិក ដោយសារតែទីផ្សារទំនិញធ្លាក់ចុះ។ ប៉ុន្ដែ
ការបាត់បង់ដ៏ធំធេងនេះ មិនស្មើមួយចំណែកនោះទេ ធៀបនឹងការបាត់បង់របស់មហាសេដ្ឋីជប៉ុន
Masayoshi Son ។
Masayoshi Son គឺជាស្ថាបនិក និងជា CEO របស់ក្រុមហ៊ុន ទូរគមនាគមន៍ SoftBank ។ នាដើម
ឆ្នាំ ២០០០ យុគសម័យរបស់ dotcom កំពុងរីកចម្រើន ទ្រព្យសម្បត្តិរបស់គាត់ ក៏បានកើនដល់
៧៦ពាន់លានដុល្លារអាមេរិក។ ក្រោយពីយុគសម័យ dotcom បានកន្លងហួស ភាគហ៊ុនរបស់
គាត់ក៏បានដំក្បាលចុះ Masayoshi Son បានក្លាយជាមហាសេដ្ឋី “កំសត់” បំផុត នៅពេលបាត់បង់
ទ្រព្យដែលត្រូវគេយល់ថា ច្រើនបំផុតក្នុងប្រវត្តិសាស្ដ្រមនុស្សជាតិ។
គួរបញ្ជាក់ថា កាលពីមានអាយុ ១៦ឆ្នាំ Masayoshi Son និងគ្រួសារ បានចាកចេញពីជប៉ុន ទៅ
រស់នៅ California អាមេរិក។ Masayoshi Son បានបញ្ចប់ការសិក្សា និងទទួលបានសញ្ញាបត្រ
សេដ្ឋកិច្ចនិងព័ត៌មានវិទ្យាពីសាលា UC Berkeley ។ ក្នុងអាយុ ២៤ឆ្នាំ Masayoshi Son បានបង្កើត
ក្រុមហ៊ុន SoftBank នៅក្រុង Tokyo ។ ក្នុងរយៈពេលត្រឹមតែមួយឆ្នាំ SoftBank បានធ្វើការអភិវឌ្ឍ
កម្មវិធីជាច្រើនសម្រាប់កុំព្យូទ័រ ហើយក្រោយមក Masayoshi Son បានចំណាយពេលស្ទើរមួយ
ទសវត្សដើម្បីប្រែក្លាយ SoftBank ទៅជាអាណាចក្រទូរគមនាគមន៍មួយដ៏មានអំណាច។
មកដល់ទសវត្សទី ៩០ SoftBank ក៏ចាប់ផ្ដើមដំណើរការក្រុមហ៊ុនឈ្មួញកណ្ដាលផ្នែកមូលបត្រ
និងក្រុមហ៊ុនផ្គត់ផ្គង់ផ្កាយរណបទូរទស្សន៍។ ក្រៅពីនេះ Masayoshi Son ក៏បានបញ្ចុះបញ្ចូល
Yahoo ដើម្បីអនុញ្ញាតឱ្យខ្លួន បង្កើត Yahoo! Japan (ប្រព័ន្ធស្វែងរក ធំបំផុតនៅជប៉ុន)។
ក្រោយពី SoftBank បានបង្ហាញខ្លួន ក្នុងឆ្នាំ ១៩៩៥ លោក Masayoshi Son ភ្លាមនោះ ក៏បាន
ក្លាយជាមហាសេដ្ឋី។ ក្នុងរយៈពេល ៥ឆ្នាំបន្ទាប់ លោក បានប្រើប្រាស់ទុនដែលប្រមូលបាន
របស់ SoftBank ដើម្បីពង្រីកអាណាចក្ររបស់ខ្លួន ក្នុងល្បឿនយ៉ាងលឿន ដោយកាលណោះ
សម័យ dotcom ចាប់ផ្ដើមឡើងកំដៅ។ តាមរយៈ SoftBank លោក Masayoshi Son បានទិញ
ភាគហ៊ុនយ៉ាងច្រើន ពីក្រុមហ៊ុនល្បីៗរាប់សិប ដូចជា E*Trade, Alibaba និងធនាគារឥណទាន
Nippon របស់ជប៉ុន។
មានពេលខ្លះការវិនិយោគខាងលើ បាននាំមកនូវប្រាក់ចំណេញកក់ក្ដោង ហើយទុនរបស់
SoftBank ធ្លាប់បានឡើងដល់ ១៨០ពាន់លានដុល្លារអាមេរិក។ ជាម្ចាស់ទ្រព្យចំនួន ៤២% នៅ
ក្នុងក្រុមហ៊ុន SoftBank លោក Masayoshi Son បានក្ដាប់នៅក្នុងដៃ នូវទឹកប្រាក់ ៧៦ពាន់លាន
ដុល្លារអាមេរិក ក្នុងឆ្នាំ ២០០០។ ប៉ុន្ដែ ក្នុងអំឡុងពេល ២ឆ្នាំបន្ទាប់នោះ ផ្សារភាគហ៊ុនត្រូវដំក្បាល
ចុះ តម្លៃរបស់ផ្សារហ៊ុន NASDAQ ថយចុះ ៧៦% ។
ពិតណាស់ ក្រុមហ៊ុនបច្ចេកវិទ្យាដូច SoftBank ក៏មិនអាចគេចផុតពីផលប៉ះពាល់ដ៏ធ្ងន់ធ្ងររបស់ទី
ផ្សារ។ តម្លៃនៃការវិនិយោគ ៤០០លានដុល្លាររបស់ SoftBank នៅ E*Trade បានស្រុតចុះនៅ
ត្រឹមតែ ២២លានដុល្លារ។ តម្លៃទុនក្នុងទីផ្សាររបស់ SoftBank ក៏បានធ្លាក់ចុះដល់ទៅ ៩៨% ពី ១៨០
ពាន់លានដុល្លារ មកនៅត្រឹម ២,៥ពាន់លានដុល្លារ។ ជាមួយនឹងការដំក្បាលចុះបែបនេះ ទ្រព្យ
របស់មហាសេដ្ឋី Masayoshi Son បានបាត់បង់ពី ៧៦ពាន់លានដុល្លារ មកនៅត្រឹម ១,១ពាន់លាន
ដុល្លារ ដូច្នេះ លោកត្រូវខាត់បង់អស់ ៧៤,៩ពាន់លានដុល្លារអាមេរិក។
យ៉ាងនេះក្ដី បច្ចុប្បន្ន SoftBank បានបង្ហាញសញ្ញានៃការងើបឡើងវិញ។ មកដល់ពេលនេះ
SoftBank បានក្លាយជាក្រុមហ៊ុនអ៊ីនធើណិតធំលំដាប់ទី ៣ របស់ជប៉ុន។ ខែសីហា ឆ្នាំ ២០១៣
Masayoshi Son បានកាន់កាប់ភាគហ៊ុន ២២% នៅ Softbank ហើយទ្រព្យរបស់លោក បានកើន
ដល់ ១១,៨ពាន់លានដុល្លារ ប្រការនេះ ធ្វើឱ្យលោក ក្លាយជាអ្នកមានលំដាប់ទី ២ នៅជប៉ុន។
Masayoshi Son បច្ចុប្បន្ន រស់នៅក្នុងវិមានមួយដែលមានតម្លៃ ៥០លានដុល្លារអាមេរិក ស្ថិតនៅ
ក្នុងក្រុង Tokyo ។ កាលពីឆ្នាំ ២០១២ Masayoshi Son បានចំណាយប្រាក់ ១១៧លានដុល្លារ ទិញ
យកភូមិគ្រឹះមួយនៅ Woodside, California ក្បែរជ្រលងភ្នំ Silicon ។ ក្រៅពីនេះ លោកក៏ជាម្ចាស់
នៃក្រុមបាល់ baseball អាជីពមួយនៅជប៉ុន មានឈ្មោះថា Softbank Hawks ។
គេមិនអាចជឿបានថា Masayoshi អាចស្វែងរកបានប្រាក់ដ៏ច្រើនដូចមុន(៧៦ពាន់លានដុល្លារ)
ប៉ុន្ដែ ប្រការមួយដែលជាការពិត នោះគឺថា ទ្រព្យរបស់លោក កំពុងតែកើនឡើង៕
មហាសេដ្ឋីនីស្អាតបំផុតរបស់អាហ្វ្រិកចាប់ផ្ដើម រកស៊ីដោយការ បើកភោជនិយដ្ឋាន
Isabel dos Santos កូនស្រីច្បងរបស់ប្រធានាធិបតី Angola លោក Jose Eduardo dos Santosត្រូវបានទស្សនាវដ្ដី Forbes លើកតម្កើងថាជាមហាសេដ្ឋីនីដំបូងរបស់ទ្វីបអាហ្វ្រិក ជាមួយនឹង
ទ្រព្យសម្បត្ដិយ៉ាងតិច ២ពាន់លានដុល្លារអាមេរិក។ Santos គឺជាទារកដំបូងដែលបានកើតនៅ
ក្នុងភូមិគ្រឹះប្រធានាធិបតី Angola ។ ជីវភាពរបស់គ្រួសារនាង គឺរស់ទៅតាមស្ដង់ដារបស់មេផ្ដាច់
ការអាហ្វ្រិក។ ក្រោយពីពុកម្ដាយបានលែងលះគ្នា នាងក៏បានទៅរស់នៅជាមួយម្ដាយរបស់ខ្លួន។
នាង Isabel dos Santos ឆ្នាំនេះ មានអាយុ ៤០ឆ្នាំ ធ្លាប់ទទួលបានបរិយញ្ញាបត្រផ្នែកសិល្បៈ
និងវិទ្យាសាស្ដ្ររបស់សកលវិទ្យាល័យ King នៅ London ប្រទេសអង់គ្លេស នៅមុនពេលចាប់
ផ្ដើមធ្វើជំនួញ។ Isabel dos Santos បានផ្ដើមការរកស៊ីរបស់ខ្លួនចាប់ពីឆ្នាំ ១៩៩៧ នៅ Luanda
(អង់ហ្គោឡា) ដោយការបង្កើតភោជនិយដ្ឋានមួយ មានឈ្មោះថា Miami Beach ដែលកាល
ណោះទើបមានអាយុ ២៤ឆ្នាំ។ Isabel dos Santos ធ្លាប់ធ្វើជាសមាជិកគណៈគ្រប់គ្រងរបស់
ក្រុមហ៊ុនជាច្រើននៅ អង់ហ្គោឡា និង អេស្ប៉ាញផងដែរ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ Isabel dos Santos បានបង្កើនការទិញភាគហ៊ុនរបស់ក្រុមហ៊ុន
មួយចំនួននៅព័រទុយហ្គាល់ ក្នុងនោះក៏មានធនាគារ និងក្រុមហ៊ុនទូរទស្សន៍ខ្សែកាប។ កាលពី
ខែឧសភា ឆ្នាំ ២០១២ ភាគហ៊ុនរបស់ Isabel dos Santos នៅក្នុងក្រុមហ៊ុន ZON Multimedia (ក្រុមហ៊ុនទូរទស្សន៍ខ្សែកាបធំបំផុតនៅព័រទុយហ្គាល់) ត្រូវបានគេជឿថា បានកើន ពី ៤,៩%
ឡើងដល់ ១៤,៩% ។ ក្រោយមក ភាគហ៊ុននេះ បានកើនឡើង ២៨,៨% តាមរយៈក្រុមហ៊ុន Kento
និង Jadeium ដែលខ្លួនកំពុងគ្រប់គ្រង។ ទ្រព្យសម្បត្តិរបស់ Isabel dos Santos ក្នុងពេលនោះ គឺ
៣៨៥លានដុល្លារ។
កូនស្រីរបស់ប្រធានាធិបតី អង់ហ្គោឡា រូបនេះ ក៏មានភាគហ៊ុន ១៩,៥% នៅ Banco BPI ដែល
ជាធនាគារធំបំផុតមួយ នៅប្រទេសព័រទុយហ្គាល។ ភាគហ៊ុននេះត្រូវបានកំណត់តម្លៃ ៤៦៥
លានដុល្លារ។
នៅ អង់ហ្គោឡា Isabel dos Santos ត្រូវបានប្រកាសថា កំពុងកាន់កាប់ភាគហ៊ុន ២៥% នៅ
Banco BIC ដែលមានតម្លៃស្មើនឹង ១៦០លានដុល្លារអាមេរិក។ ប្រភពមួយចំនួន បានឱ្យដឹងថា
Isabel dos Santos ក៏ជាសមាជិកម្នាក់របស់គណៈគ្រប់គ្រងរបស់ Unitel ដែលជាក្រុមហ៊ុនមួយ ក្នុងចំណោមក្រុមហ៊ុនផ្ដល់សេវាប្រព័ន្ធទូរស័ព្ទធំៗពីរនៃប្រទេសនេះ ដោយគាត់កាន់កាប់ភាគ
ហ៊ុនដល់ទៅ ២៥% ។ យោងតាមការឱ្យដឹងពីក្រុមអ្នកជំនាញការផ្នែកទូរគមនាគមន៍ ភាគហ៊ុន
នេះ មានតម្លៃយ៉ាងតិច ស្មើនឹង ១ពាន់លានដុល្លារអាមេរិក។
មនុស្សជាច្រើនបានកត់សម្គាល់ឃើញថា Dos Santos គឺជាមនុស្សម្នាក់ដែលមិនសូវជាក្លាហាន
ប៉ុន្មាននៅចំពោះមុខសាធារណជន បើទោះខ្លួនជាអ្នកជោគជ័យក្នុងកិច្ចការជំនួញ។
ថ្មីៗនេះ Dos Santos ទើបតែបានប្រារព្ធពិធីខួប១០ឆ្នាំនៃអាពាហ៍ពិពាហ៍របស់ខ្លួន ជាមួយអ្នកស្រាវ
ជ្រាវសិល្បៈ ម្នាក់ គឺលោក Sindika Dokolo ។ ភាពថ្លៃថ្នូរបស់ពិធីជប់លៀង មិនត្រូវបានស្ដែងចេញ
តាមរយៈម្ហូបអាហារនៅលើតុនោះទេ ប៉ុន្ដែតាមរយៈភ្ញៀវកិត្តិយស។ ពិធីជប់លៀងដែលមានរយៈ
ពេល ៣ថ្ងៃនេះ មានការចូលរួមពីសាច់ញាតិរាប់សិបនាក់ រួមនឹងមិត្តភ័ក្ដិមកពីអាល្លឺម៉ង់ ប្រេហ្សីល និងភ្ញៀវកិត្ដិយសជាច្រើនដែលមានមុខមាត់ក្នុងសង្គមផងដែរ៕
ប្រវត្តិនៃការធ្វើជំនួញ របស់សេដ្ឋី Richard Chandler
Richard Chandler ម្ចាស់ក្រុមហ៊ុន Richard Chandler Corporation ធ្លាប់មានឈ្មោះល្បី នៅពេលបាន ធ្វើវិនិយោគក្នុងវិស័យថាមពល និងហិរញ្ញវត្ថុ ជាមួយនិងបណ្ដាយីហោដែលមានប្រាក់ចំណេញច្រើន ក្នុងអំឡុងពេល ពី ៣ ទៅ៥ឆ្នាំ។
យោងតាមទស្សនាវដ្ដី Forbes ទ្រព្យសម្បត្ដិសរុបរបស់ Richard Chandler គិតមកដល់ខែមិនា
ឆ្នាំ ២០១៣ មានចំនួន ២,៨៥ពាន់លានដុល្លារ។
ទំព័រទស្សនាវដ្ដី Forbes បានឱ្យដឹងថា ទ្រព្យសម្បត្ដិសរុបរបស់ Richard Chandler គិតមកដល់ឆ្នាំ ២០១៣ មានចំនួន ២,៨៥ពាន់លានដុល្លារ។
ខែមិនាឆ្នាំ ២០១៣ មានចំនួន ២,៨៥ពាន់លានដុល្លារអាមេរិក។ ប៉ុន្ដែ ដើម្បីបានទទួលជោគ
ជ័យនេះ Richard Chandler ក៏បានឆ្លងកាត់ឧបសគ្គធំៗរាប់មិនអស់។
អចលនទ្រព្យហុងកុង ក្រុមហ៊ុនដំបូងរបស់ Richard Chandler
ឆ្នាំ ១៩៨៦ Richard Chandler ដែលមានស្រុកកំណើតនៅ New Zealand បានចាប់ផ្ដើមការ
វិនិយោគដំបូងរបស់ខ្លួន ដោយមានទឹកប្រាក់ ១០លានដុល្លារអាមេរិក ដែលបានមកពីការលក់
ប្រព័ន្ធអាជីវកម្មដែលជាកេរឱពុករបស់លោក។ រួមជាមួយនិងប្អូនប្រុសម្នាក់ លោក Richard
Chandler ក៏បានបង្កើតក្រុមហ៊ុន Sovereign Global និងបានចាប់ផ្ដើមដំណើរការក្រុមហ៊ុនដំបូង
នេះ នៅហុងកុង ជាកន្លែងដែលពួកគេធ្លាប់បានមកទិញសម្ភារៈ សម្រាប់មុខជំនួញរបស់គ្រួសារ។
ក្រោយពីបានស្វែងយល់ និងដឹងថា តម្លៃអចលនទ្រព្យនៅពេលនោះ បានធ្លាក់ចុះ ៧០% ធៀប
នឹងឆ្នាំ ១៩៨១ ខណៈដែលតម្លៃជួលផ្ទះនៅតែកើនឡើង ដូច្នេះ បងប្អូន Chandler បានសម្រេច
ចិត្តប្រើប្រាស់ទឹកប្រាក់ ៥,៨លានដុល្លាររបស់ពួកគេ និងប្រាក់កម្ចីធនាគារបន្ថែម ដើម្បីទិញអាគារ
ការិយាល័យចំនួន ៤ ដែលមានតម្លៃ ២៧,៦លានដុល្លារអាមេរិក។
បន្ទាប់ពីបានកែលំអខ្លះៗ តម្លៃជួលរបស់អាគារទាំងនេះ បានកើនឡើង ៣ដង ក្នុងរយៈពេល ៣ឆ្នាំ
ហើយបាននាំមកនូវប្រាក់ចំណូលជាច្រើន ដែលអាចឱ្យបងប្អូន Chandler មានលទ្ធភាពទិញ
អចលនទ្រព្យដទៃ។ ឆ្នាំ ១៩៩១ នៅពេលដែលតម្លៃអចលនទ្រព្យបានប្រសើរឡើង ពួកគេក៏បាន
លក់អាគារទាំងនេះ ក្នុងតម្លៃ ១១០លានដុល្លារ។
ទូរគមនាគមន៍ នៅ Brazil
នៅដើមទសវត្សទី ៩០ Richard ចាប់ផ្ដើមស្វែងរកឱកាសនៅទីផ្សារថ្មីទើបកម្រើក។ លោកបាន
ដឹងថា តម្លៃកំពុងតែប្រែប្រួលពីអចលនទ្រព្យ មកកាន់ទូរគមនាគមន៍ ហើយម៉ាស៊ីន Fax ពេល
នោះក៏កំពុងត្រូវគេចាប់អារម្មណ៍ច្រើន។ Richard ក៏រកបានក្រុមហ៊ុនមួយដែលមានតម្លៃទាប នៅ
Brazil មានឈ្មោះថា Telebrás ។
ប៉ុន្ដែ តម្លៃនេះមិនមែនងាយស្រួលនោះទេ ដោយពេលនោះ សេដ្ឋកិច្ចរបស់ Brazil កំពុងស្ថិតក្នុង
ស្ថានភាព មានអតិផរណាខ្ពស់ នាំឱ្យការកំណត់តម្លៃដោយ តួលេខ P/E មិនមានប្រសិទ្ធិភាព។
ពេលនោះ បងប្អូននៃគ្រួសារ Chandler បានគិតឃើញវិធីថ្មី នោះគឺប្រើប្រាស់តម្លៃគិតជា access l
ine (ខ្សែបញ្ជូនសញ្ញាទូរស័ព្ទពីក្រុមហ៊ុន ទៅកាន់អតិថិជ) ។
តាមវិធីនេះ ក្រុមហ៊ុន Telebrás ត្រូវបានកំណត់តម្លៃ 200 USD/access line
នៅពេលប្រាក់ចំណាយជាមធ្យមដើម្បីបំពាក់ប្រព័ន្ធបញ្ជូនសញ្ញាដូចគ្នានេះនៅ Brazil គឺ ប្រហែល
១,៦០០ដុល្លារ។ ជាមួយនិងការគិតខាងលើ ក្រុមហ៊ុន Sovereign Global របស់ Richard Chandler
បានចំណាយប្រាក់ ៣០លានដុល្លារ ទិញភាគហ៊ុនរបស់ក្រុមហ៊ុន Telebrás ។
ជាលទ្ធផល នៅពេលទីផ្សារមួយផ្នែករបស់ Brazil បានល្អឡើងវិញ នៅឆ្នាំ ១៩៩៣ ក្រុមហ៊ុន
Sovereign Global ក៏បានលក់ភាគហ៊ុននេះ ដោយទទួលបានប្រាក់ ១៥០លានដុល្លារ។
១០ឆ្នាំ នៅរុស្ស៊ី
ក្រុមហ៊ុន Sovereign Global បានវិនិយោគចូលក្នុងទីផ្សាររុស្ស៊ី ចាប់ពីឆ្នាំ ១៩៩៣ គឺនៅមុនពេល
ផ្សារហ៊ុននៃប្រទេសនេះ មិនទាន់មានរូបរាង។ រហូតដល់ចុងឆ្នាំ ១៩៩៤ ក្រុមហ៊ុន Sovereign
Global របស់បងប្អូន Chandler បានចំណាយប្រាក់ជាង ១៩៤លានដុល្លារ និងទទួលបានសិទ្ធិទិញ
យកភាគហ៊ុនរបស់ក្រុមហ៊ុនផលិត និងចែកចាយថាមពលធំៗមួយចំនួននៅរុស្ស៊ី។
ដើមឆ្នាំ ១៩៩៦ Sovereign Global បានលក់ភាគហ៊ុនមួយចំនួន ដើម្បីយកប្រាក់ទិញភាគហ៊ុន
របស់ NLMK (ក្រុមហ៊ុនផលិតដែកថែប) ហើយក៏បានគ្រប់គ្រងក្រុមហ៊ុននេះ ចំនួន ២៥% ។ ប៉ុន្ដែ
ប្រាក់ចំណេញរបស់ក្រុមហ៊ុននេះ បានធ្លាក់ចុះពី ៤៨០ លានដុល្លារ ក្នុងឆ្នាំ ១៩៩៥ មកនៅ ៤០
លានដុល្លារឆ្នាំ ១៩៩៦ ដូច្នេះ វិនិយោគិនមួយចំនួនធំ បានចាកចេញ។
ពីរឆ្នាំក្រោយមក បងប្អូន Chandler បានលក់ភាគហ៊ុននៅ NLMK ប៉ុន្ដែតម្លៃមិនត្រូវបានបញ្ចេញ
ឱ្យដឹងនោះទេ។ យ៉ាងនេះក្ដី អ្នកឯកទេសជឿថា ពួកគេលក់ក្នុងតម្លៃមិនមែនទាបនោះឡើយ នៅ
ពេលដែលប៉ុន្មានខែក្រោយមក ក្នុងការដាក់លក់ភាគហ៊ុននៅ London ក្រុមហ៊ុនNLMK ត្រូវបាន
កំណត់តម្លៃ ៨,៧ពាន់លានដុល្លារ។
ដោយសារតែមានភាពជឿជាក់ បងប្អូន Chandlers បានវិនិយោគទៅលើ Gazprom ជាក្រុមហ៊ុន
ខ្នាតធំ ដែលផលិតឧស្ម័ន។
ខែសីហា ឆ្នាំ ១៩៩៨ រុស្ស៊ីបានប្រកាសក្ស័យធន និងបញ្ចុះតម្លៃប្រាក់ Ruble ធ្វើឱ្យសេដ្ឋកិច្ចជួប
វិបត្ដិ។ ប៉ុន្ដែ បងប្អូនត្រកូល Chandlers នេះ បានប្ដេជ្ញាមិនចាកចោលក្រុមហ៊ុន ទោះជាប្រាក់វិនិ
យោគ ១ពាន់លានដុល្លារ ទៅក្នុង Gazprom បានបាត់បង់តម្លៃ ៨០% ។
រយៈពេល ៤ឆ្នាំកន្លះក្រោយមក តម្លៃរបស់ Gazprom បានងើបឡើងវិញ។ ក្រុមហ៊ុន Sovereign
Global បានលក់ភាគហ៊ុននៅចុងឆ្នាំ ២០១២ ហើយទទួលបានប្រាក់ចំណេញ ១២,៥% ។
ហិរញ្ញវត្ថុ និងធនាគារនៅជប៉ុន
ដោយមានទ្រព្យសរុប តម្លៃ ១,៤ពាន់លានដុល្លារ ឆ្នាំ ២០០២ Sovereign Global បានបណ្ដាក់ទុន
ទៅក្នុងវិស័យហិរញ្ញវត្ថុនៅជប៉ុន ដែលពេលនោះកំពុងមានបញ្ហា។
ប៉ុន្ដែ មកដល់ឆ្នាំ ២០០៦ ការវិនិយោគនេះ បានកើនដល់ ៣ពាន់លានដុល្លារ។ ក្នុងនោះ ២,៧ពាន់
លានដុល្លារ ត្រូវបានវិនិយោគទៅលើ Mizuho ដែលជាធនាគារធំទី ៣ក្នុងលោក។
ក្រៅពីបណ្ដាប្រទេសខាងលើ ក្រុមហ៊ុន Sovereign Global របស់ Richard ក៏បាន និងកំពុងពង្រីក
ខ្លួននៅក្នុងប្រទេសជាច្រើនផ្សេងទៀតផងដែរ៕
ជីវិតតស៊ូ៖ ពីក្មេងរើសសំរាម ក្លាយជាអ្នកបង្កើត អាល់ប៊ុមចម្រៀងនៅប្រទេសកូរ៉េ
ម្ចាស់បទចម្រៀង ដែលគេ ធ្លាប់ឮ និងពេញនិយម គឺបទ ឥណ្ឌាលក់មុង ចង់បានប្រពន្ធខ្មែរ និងបទ មួយទៀត ដុល្លារ ប្លន់សង្សារ រួមទាំងបទចម្រៀងជាច្រើន ផ្សេងទៀតនោះ គឺជាស្នាដៃនិពន្ធ
និងច្រៀង ដោយផ្ទាល់ ពីសំណាក់អតីតក្មេងរើសសំរាម នៅស្ទឹងមានជ័យ ហើយបច្ចុប្បន្នបាន
និង កំពុងសិក្សា ផ្នែកដឹកនាំសម្ដែងបទភ្លេង និង កាត់តសំឡេង ព្រមទាំងបម្រើការងារជា ជាង
ក្រឡឹង នៅក្រុមហ៊ុនហ៊ីយ៉ាន់ដាយ ប្រទេសកូរ៉េខាងត្បូងនោះគឺ លោក ឡេង ណាវ៉ាត់ត្រា ។
ក្នុងអាយុ ២៤ឆ្នាំ និងជាអ្នកស្រុកព្រៃ វែង លោក ឡេង ណាវ៉ាត់ត្រា បានរៀបរាប់ រំលឹកពី ប្រវត្ដិ
របស់ខ្លួនថា កាលពីអំឡុងឆ្នាំ២០០១ ដោយសារតែជីវភាពក្រខ្សត់ទើបរូបលោក ដាច់ចិត្ដ ទៅ
រើស សំរាមនៅគំនរសំរាមស្ទឹង មានជ័យ ដើម្បីបានថវិកាបន្ដិចបន្ដួចយក ទៅរៀនសូត្រ ។
លោក ឡេង ណាវ៉ាត់ត្រា ដែលមាន ឈាមជ័រ មិនមែនជាអ្នកសិល្បៈប៉ុន្ដែចង់ ប្រឡូកក្នុងវិស័យ
មួយនេះ បានបន្ដ តាមទូរស័ព្ទ ពីកូរ៉េខាងត្បូងថា បន្ទាប់ពីបានចំណាយ ពេលវេលារើសសំរាមនៅ
គំនរសំរាមស្ទឹងមានជ័យ នៅអំឡុង ឆ្នាំ ២០០៩ លោកបាន ចូលប្រឡងច្រៀងនៅ ផលិតកម្មមួយ
ឈ្មោះថា ស៊ីភី ហើយពេលនោះលោកបាននិពន្ធ បទចម្រៀងដោយខ្លួនឯង ហើយថែមទាំងច្រៀង
ដោយខ្លួនឯងទៀតផង ។
ដោយសារ តែចង់បន្ដរៀនសូត្រ ខាង ផ្នែកដឹកនាំសម្ដែងភ្លេង និងកាត់តសំឡេង នៅកូរ៉េខាងត្បូង
ព្រមទាំងមានឱកាស បម្រើការងារដើម្បី បានប្រាក់ ឧបត្ថម្ភទៀតនោះ លោក ឡេង ណាវ៉ាត់ត្រា
បានសម្រេចចាកចេញពីកម្ពុជា ទៅទីនោះ អស់រយៈពេល ២ឆ្នាំមក ហើយ។ នៅទីនោះ លោក
ឡេង ណាវ៉ាត់ត្រា បាន ឱ្យដឹងថា លោកបានបង្កើតអាល់ប៊ុមបទ ចម្រៀង ព្រមទាំងថត ជាខារ៉ាអូ
ខេ ចំនួន ៥ បទ ហើយនឹងបន្ដថតថែមទៀតនៅទីនោះ ។
លោក ឡេង ណាវ៉ាត់ត្រា បានបញ្ជាក់ ថា នៅពេលបញ្ចប់ការរៀនសូត្រផ្នែកសិល្បៈ លោកនឹង
ត្រឡប់មកប្រទេស កម្ពុជាវិញ ហើយក្រៅពី ប្រកបមុខរបរខាងផ្នែកដឹកជញ្ជូន លោក ឡេង ណា
វ៉ាត់ត្រា នឹងចូល ប្រឡូកក្នុងវិស័យ សិល្បៈ ដោយសារតែជា ចំណង់ចំណូលចិត្ដរបស់លោក ។
ពិតណាស់ ជីវិតគឺជាការតស៊ូ ហើយការតស៊ូ ដោយការខិតខំប្រឹងប្រែងដ៏មោះមុត នឹងទទួលបាន
ជោគជ័យមិនខាន។ ចូលរួមគាំទ្រ ការតស៊ូរបស់ អតីតក្មេងរើសសំរាម នៅស្ទឹងមានជ័យ ដែល
កំពុងអភិវឌ្ឍខ្លួន ក្នុងវិស័យចម្រៀងខ្មែរ នៅប្រទេសកូរ៉េខាងត្បូង ដោយការចុច Like និង Share
ស្នាដៃបទចម្រៀងរបស់លោក តាមរយះគេហទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក ដែលមាន
ឈ្មោះថា Navatra Leng (
មហាសេដ្ឋី Bill Gates លាងចាន រាល់យប់
ក្នុងកិច្ចសម្ភាសន៍មួយជាមួយប៉ុស្តិ៍ទូរទស្សន៍ ABC ប្រិយមិត្តបានសួរលោក Bill Gates ថាប្រហែល
ជាគាត់បានភ្លេចឈឹងទៅហើយថា លុយជាអ្វី ទើបលោកសំរេចចិត្ត ផ្តល់លុយឲ្យកូនទាំងបួននាក់
តែ ១០លាន ដុល្លារ/ម្នាក់ ។

Gates បានឆ្លើយថា គាត់ពិតជាបាត់បង់អារម្មណ៍ នូវរឿងច្រើនណាស់ ក្នុងជីវិតរបស់ខ្លួនៈ "យូរ
ណាស់មកហើយដែលខ្ញុំ មិនបានកាត់ស្មៅនៅក្នុងសួន។ ខ្ញុំបានភ្លេចការងារនោះ ថាយ៉ាងម៉េច
ទៅហើយ។ ប៉ុន្តែខ្ញុំនៅលាងចាន ជារៀងរាល់យប់ ដែលនេះប្រហែលជាទម្លាប់មួយ គួរតែត្រូវ
រក្សាទុក"។

លោកប្រធានសាជីវកម្ម Software Microsoft បានស្រាយបញ្ជាក់ថា គាត់មិនផ្តល់ឲ្យកូនរបស់ខ្លួន
នូវចំនួនលុយដ៏ច្រើននោះ ព្រោះគាត់ចង់ឲ្យពួកគេ មានអារម្មណ៍ មានសេរីភាព ជ្រើសរើសធ្វើ
នូវអ្វី ដែលពួកគេចូលចិត្ត ក្នុងជីវិតរស់នៅ របស់ខ្លួន ។

"ខ្ញុំគិតថា ក្មេងម្នាក់ គួរតែចិញ្ចឹមបំប៉ងគេ ឲ្យគេយល់ថា ត្រូវតែខិតខំរកការងារអ្វីមួយធ្វើដោយ
ខ្លួនឯង ដោយមិនចាំបាច់សំអាងថា គេនឹងមានចំនួនលុយណាមួយ ឬក៏នឹងត្រូវបានផ្តល់ឲ្យនូវ
ចំនួនលុយ ដែលពួកគេចង់បាន", Gates ចែករំលែកឲ្យដឹង។ "ទ្រព្យធន មានឥទ្ធិពល ផ្តល់ផល
អវិជ្ជមានច្រើនជាង វិជ្ចមាន ដល់ពួកគេ" ។

ពេលត្រូវបានសួរដល់ ការស្លាប់, Bill Gates បាននិយាយឲ្យដឹងថាៈ "ជីវិត ពិតជាអស្ចារ្យណាស់
ប៉ុន្តែនឹងត្រូវដល់ពេលដែល ពួកយើងទុកកន្លែង ដល់អ្នកដែលមកក្រោយៗហើយ។ ខ្ញុំមិនអាច
គេចវេះបានឡើយ ប៉ុន្តែខ្ញុំនឹងពន្យារពេលរឿងនេះ ដែលកាន់តែបានយូរ កាន់តែល្អ" ៕

សហគ្រិនវ័យជាង៣០ឆ្នាំមានចំណូលជាង១សែនដុល្លារ ទម្លាយអាថ៌កំបាំងនាំឲ្យជោគជ័យ
អគ្គនាយកក្រុមហ៊ុន ដែលមានអតីតកាលជាកូនអ្នកស្រែសុទ្ធសាធ
ប៉ុន្តែដោយមានភាពជឿជាក់លើតម្លៃនៃការសិក្សា
និងចេះត្រួសត្រាយផ្លូវតាមរយៈធ្វើការឲ្យគេ បានក្លាយខ្លួនជាអគ្គនាយកក្រុមហ៊ុន
មានចំណូល១៥ម៉ឺនដុល្លារក្នុងមួយឆ្នាំៗ នាពេលបច្ចុប្បន្ន។
តើជីវិតរបស់លោកបត់បែនយ៉ាងណាខ្លះ
ទម្រាំបានក្លាយជាអគ្គនាយកក្រុមហ៊ុន?
ខាងក្រោមនេះជារសជីវិតរបស់អគ្គនាយករូបនេះ៖
លោក សន សៀប កើតនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ១៩៨១ នៅខេត្តព្រៃវែង មានឪពុកឈ្មោះ មិន ស៊យ និងម្ដាយឈ្មោះ ចក់ សុផល។ លោកជាកូនច្បងក្នុងចំណោមបងប្អូន៤នាក់ រស់ក្នុងគ្រួសារមានមុខរបរជាអ្នកធ្វើស្រែ និងលក់ដូរកំប៉ិកកំប៉ុក។
វ័យកុមារភាព
នៅអាយុ៥ឆ្នាំ លោកបានចូលរៀននៅសាលាបឋមសិក្សាស្វាយអន្ទរ ប៉ុន្តែពេលកំពុងសិក្សានៅសាលាបឋមសិក្សានោះ លោកត្រូវបានប្ដូរលំនៅដ្ឋានពីស្រុក ទៅរស់នៅស្រុកមួយទៀត ដោយសារឪពុកម្ដាយរបស់លោកមិនទាន់មានលំនឹងជីវភាពពិតប្រាកដ។ ពេលទំនេរពី ការធ្វើស្រែដែលរដ្ឋចែកឲ្យ ពួកគាត់មានមុខរបរជាអ្នកលក់ដូរកំប៉ិកកំប៉ុក ដូចជាម្ដាយលោកលក់ឥវ៉ាន់ចាប់ហួយ និងឪពុកលោកលក់ការ៉េម ឬជួនកាលត្រូវទៅស៊ីឈ្នួលនៅស្រុកឆ្ងាយ ដូច្នេះលោកត្រូវប្ដូរមករស់នៅជាមួយជីដូន ដើម្បីបានរៀនសូត្រជាប់លាប់។
អ្វីដែលលោកចងចាំកាលណោះ គឺលោកត្រូវរៀនធ្លាក់ថ្នាក់ទី៣ចំនួន៣ឆ្នាំ ដោយសារលោករវល់ឌុបប្អូនស្រីរបស់លោកមករៀន និងទៅផ្ទះវិញរហូតដល់ចូលរៀនមិនទាន់ និងម្យ៉ាងចាស់ៗប្រាប់ថាចាំរៀនជាមួយប្អូនតែម្ដង។ នៅឆ្នាំក្រោយមកទៀត លោកក៏រវល់ដើរលេងច្រើនពេកភ្លេចចូលរៀនដែរ ក៏ធ្លាក់មួយឆ្នាំទៀត ដូច្នេះសរុបមកវិញក៏ត្រូវរៀនថ្នាក់ទី៣មួយឆ្នាំទៀត។
ស្បែកជើងថ្មីមួយគូ រំភើបប្រហែលបានiPhone
ត្បិតឪពុករបស់លោកត្រូវរកស៊ីដោយប្រើកម្លាំងបាយក្ដី ក៏គាត់តែងតែលើកទឹកចិត្តលោកឲ្យខិតខំរៀនសូត្រ ព្រោះមិនចង់ឲ្យកូនជួបការលំបាកដូចរូបលោកឡើយ។ មានពេលមួយ ឪពុកលោកមកពីលក់ការ៉េមកីវិញ គាត់បានទិញស្បែកជើងថ្មីមួយគូឲ្យលោកដើម្បីលើកទឹកចិត្ត។ ពេលនោះលោកត្រេកអរជាខ្លាំងគឺញញឹមជាប់ពេញមួយសប្ដាហ៍ ហើយមិនហ៊ានពាក់នោះទេ គឺដើរកាន់រហូត សូម្បីពេលដេកក៏យកដាក់ក្បែរខ្លួនដែរ។
លោកបានសន្យាថា នឹងខិតខំរៀនសូត្រមិនឲ្យចាញ់គេទេ ដោយសិក្សាជាមួយលោកឪពុកមាដែលជាគ្រូបង្រៀនស្រាប់។ ជាលទ្ធផល លោកអាចសូត្រមេលេខដល់មេ៩ បានមុនចូលរៀនថ្នាក់ទី៣។ ក្រោយមក លោកបានក្លាយជាសិស្សពូកែគណិតវិទ្យានៅសាលាបឋមនោះទៀតផង។
សប្បាយក្លាយជាទុក្ខដោយបាត់បង់ឱកាសប្រឡង
លោកបានចូលរៀននៅអនុវិទ្យាល័យស្វាយអាត់ ឃុំជើងខ្លាង ស្រុកព្រៃវែង។ ដោយមានការលើកទឹកចិត្តពីលោកឪពុកអ្នកម្ដាយ លោកខិតខំប្រឹងប្រែងរៀនរហូតក្លាយជាសិស្សពូកែរហូត។ នៅថ្នាក់វិទ្យាល័យ លោកបានប្រឡងជាប់សិស្សពូកែប្រចាំស្រុក និងចំណាត់ថ្នាក់សិស្សពូកែប្រចាំខេត្តព្រៃវែង។
នៅឆ្នាំ២០០០ ឈ្មោះរបស់លោកត្រូវបានគ្រូប្រាប់ថា លោកត្រូវចូលរួមប្រឡងនៅភ្នំពេញដើម្បីយកចំណាត់ថ្នាក់សិស្សពូកែ ទូទាំងប្រទេស ដែលមានឱកាសទទួលបានអាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យ។ ទន្ទឹមនឹងនោះដែរ ឪពុកម្ដាយរបស់លោកក៏ចាប់ផ្ដើមមានមុខរបរច្បាស់លាស់ជាអ្នកលក់ដូរ នៅក្នុងផ្សារ។
ពេលនោះដោយសាររដូវចូលឆ្នាំបានមកដល់ លោកបានជិះម៉ូតូដើរលេងជាមួយមិត្តភ័ក្ដិ ចៃដន្យស្រាប់តែលោកបានធ្លាក់ពីលើម៉ូតូ និងកៀបជើងជាមួយបំពង់ស៊ីម៉ាំងធ្វើឲ្យរលាកខ្លាំងរហូតដល់ដើរ មិនរួច។ លុះដល់ថ្ងៃប្រឡង ជើងរបស់លោកហើមកាន់តែខ្លាំង ធ្វើឲ្យលោកបាត់បង់ឱកាសមកប្រឡងនៅភ្នំពេញ។ ម្យ៉ាងក្រសួងកាលណោះមិនទាន់មានគោលការណ៍ឧបត្ថម្ភជាសោហ៊ុយផង លោកក៏សម្រេចចិត្តមិនមកប្រឡង ជាមួយនឹងការសោកស្ដាយបំផុតក្នុងជីវិតលោក។
សិស្សពូកែ តែប្រឡងយកអាហារូបករណ៍មិនបាន
ដោយខកខានមិនបានប្រឡងពិតមែន ប៉ុន្តែសិស្សពូកែរូបនេះមិនបានបោះបង់ការសិក្សាត្រឹមនេះទេ គឺបានធ្វើដំណើរមកទីក្រុងភ្នំពេញ ស្វែងរកការប្រឡងយកអាហារូបករណ៍នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង និងសាលាតិចណូ។ ជាលទ្ធផល លោកប្រឡងមិនជាប់ឡើយ។ ពេលនោះលោកក៏សម្រេចចិត្តបង់លុយចូលរៀនជំនាញដែលលោកស្រឡាញ់ គឺជំនាញគ្រប់គ្រងអាជីវកម្មនៅសាកលវិទ្យាល័យបៀលប្រាយ ព្រោះអំឡុងពេលនេះដែរ គ្រួសាររបស់លោកក៏ចាប់ផ្ដើមមានជីវភាពធូរធារបណ្ដើរៗហើយ។
ទោះស្លាប់ក៏ជំរុញឲ្យកូនរៀន
អំឡុងសិក្សាថ្នាក់ឆ្នាំទី២ ឪពុកលោកបានធ្លាក់ខ្លួនឈឺជាទម្ងន់ ដែលបានធ្វើឲ្យប៉ះពាល់ដល់ការសិក្សារបស់លោកយ៉ាងខ្លាំង ព្រោះលោកជាកូនច្បងត្រូវចុះទៅជួយការងារផ្ទះ និងមើលថែលោកឪពុក រហូតមានពេលខ្លះ លោកស្ទើរតែបោះបង់ការងារចោលតែម្ដង។ រហូតដល់ដង្ហើមចុងក្រោយ ក៏ឪពុករបស់លោកបានផ្ដាំថា កុំឲ្យមានការបាក់ទឹកចិត្ត ត្រូវខិតខំរៀនឲ្យមានចំណេះ ធ្វើការងារស្រណុកកុំឲ្យដូចគាត់គ្មានចំណេះធ្វើការងារលំបាក។
ធ្វើការងារដើម្បីរៀន មិនដើម្បីប្រាក់បៀវត្សរ៍ឡើយ
នៅឆ្នាំសិក្សាទី៣ លោកបានចាប់ផ្ដើមចាប់អារម្មណ៍ជាមួយការងារដើម្បីយកបទពិសោធន៍ ក្នុងនាមជាអ្នកស្ម័គ្រចិត្ត៦ខែ នៅក្រុមហ៊ុនលក់ថ្នាំពេទ្យសេណូស បន្ទាប់មកទៀតធ្វើជាអ្នកស្ម័គ្រចិត្តនៅអង្គការ CDPO ផ្នែករដ្ឋបាល និងហិរញ្ញវត្ថុ ក្រោយមកទៀតក៏ផ្លាស់មកធ្វើការអង្គការចាសជរា ៣ខែជាអ្នកបកប្រែ ដែលសុទ្ធជាការងារដែលគ្មានប្រាក់បៀវត្សរ៍។
គំនិតអាជីវកម្មចាប់ផ្ដើមកើតមាន ពេលកំពុងសិក្សា
ដល់ឆ្នាំសិក្សាទី៤ ឆមាសទី១ លោកបានរៀនមុខវិជ្ជា Benmarch ហើយ លោកចាប់អារម្មណ៍ខ្លាំងលើក្រុមហ៊ុនមួយរបស់អាមេរិកដែលនិយាយលើ វិស័យអចលនទ្រព្យ (Real Estate) ។ ហើយលោកយកក្រុមហ៊ុនវិស័យអចលនទ្រព្យ (Real Estate) មកធ្វើជាកិច្ចការស្រាវជ្រាវ (Assignment ) ជូនលោកគ្រូ ហើយទទួលបានពិន្ទុល្អ ព្រោះជាមុខរបរដែលលោកចាប់អារម្មណ៍ ចាប់ផ្ដើមមានគំនិតខិតខំស្រាវជ្រាវតែម្ដង។
ចាប់ផ្ដើមផ្លាស់ប្ដូរការងារត្រូវទៅតាមចំណង់ចំណូលចិត្ត និងការសិក្សា ពេលនោះលោកក៏ចាប់ផ្ដើមឈប់ពីការងារចាស់ មកដាក់ពាក្យធ្វើនៅក្រុមហ៊ុនអចលនទ្រព្យចំនួន១០ ដែលគេមិនបានប្រកាសជ្រើសបុគ្គលិកសោះ រហូតដល់មានក្រុមហ៊ុនមួយឈ្មោះ លី Real Estate បានចាប់អារម្មណ៍ និងទទួលលោកធ្វើជាបុគ្គលិក។
ឱកាសមកដល់ប៉ុន្តែគ្មានសមត្ថភាព
ដោយសារប្រធានក្រុមហ៊ុនលីនោះមានម្ដាយនៅស្រុកបារាំងកំពុង មានជំងឺ ដូច្នេះម្ចាស់ក្រុមហ៊ុនក៏សម្រេចបិទទ្វារទៅរស់នៅប្រទេសបារាំង វិញនៅ៦ខែក្រោយ ហើយបុគ្គលិកទាំងអស់ក៏ត្រូវបានបញ្ចប់ការងារដែរ។ បន្ទាប់ពីពេលនោះមក អតិថិជនម្នាក់របស់ក្រុមហ៊ុន បានស្គាល់ក៏ជួបពិភាក្សាចង់ឲ្យលោកចូលហ៊ុនបង្កើតក្រុមហ៊ុន ជាមួយ ហើយគេជាអ្នកចេញប្រាក់ ចំណែកលោកគ្រាន់តែចេញចំណេះ ប៉ុន្តែគំនិតនេះត្រូវបានបដិសេធវិញ ដោយសារលោកមិនទាន់មានសមត្ថភាពគ្រប់គ្រាន់នៅឡើយ ព្រោះលោកយល់ថា៖ “ខ្លួនឯងមិនទាន់ចេះប្រាកដ បើសិនជាបរាជ័យ លោកនឹងខូចឈ្មោះរហូត”។
បទពិសោធន៍កាន់តែច្រើន ជំនាញកាន់តែច្បាស់
ក្រោយមកទៀត លោកបានចូលបម្រើការងារឲ្យក្រុមហ៊ុន Service Apartment បានរយៈពេល៦ខែ។ ក្រុមហ៊ុននោះក៏លក់ចោល ដូច្នេះលោកបានបាត់បង់ការងារជាថ្មីម្ដងទៀត។ ទោះជាក្រុមហ៊ុនដែលលោកបានធ្វើឲ្យបរាជ័យជាបន្តបន្ទាប់ក៏ដោយ ក៏លោកនៅតែស្រឡាញ់វិស័យនេះដែរ។ លោកក៏ចាប់ផ្ដើមផ្ញើប្រវត្តិរូប១០ទៅតាមក្រុមហ៊ុនចលនទ្រព្យ១០ទៀត ។
នៅឆ្នាំ២០០៥ ខែ៩ ក្រុមហ៊ុនប៊ុណ្ណា មានចំណាប់អារម្មណ៍ និងទទួលយកលោកឲ្យចូលធ្វើការ ហើយក្រុមហ៊ុននេះ ក៏ជាក្រុមហ៊ុនមួយដែលបានបណ្ដុះបណ្ដាលលោក និងក៏ជាក្រុមហ៊ុនគំរូដែលលោកយកតម្រាប់តាម។ ធ្វើការនៅក្រុមហ៊ុននោះរយៈពេល២ឆ្នាំ លោកបានឡើងតំណែង៣ដង ពីអ្នកវាយតម្លៃ ក្លាយជាតំណាងផ្នែកលក់ និងឋានៈចុងក្រោយ គឺប្រធានផ្នែកធនធានមនុស្ស។
ទោះស្ថិតនៅក្រុមហ៊ុនប៊ុណ្ណា ជាក្រុមហ៊ុនល្អមួយក្ដី ប៉ុន្តែសម្រាប់លោកមិនទាន់គ្រប់គ្រាន់នៅឡើយទេ។ លោកក៏សម្រេចចិត្តលាឈប់ ហើយចូលធ្វើការនៅក្រុមហ៊ុន ណៃហ្វ្រេង។ លោកក៏ត្រូវបានក្រុមហ៊ុនបរទេសមួយនេះ ដែលមិនទាន់បើកជាផ្លូវការនៅឡើយ បញ្ជូនឲ្យទៅរៀននៅប្រទេសម៉ាឡេស៊ី ដើម្បីបណ្តុះបណ្តាលលោកឲ្យក្លាយជាធនធានមនុស្សដ៏សំខាន់មួយ សម្រាប់ដំណើរការក្រុមហ៊ុនអចលនទ្រព្យរបស់ខ្លួន។ ពេលនោះលោកក៏ទទួលបានបៀវត្សរ៍៥៥០ដុល្លារក្នុងមួយខែ ។
បើកក្រុមហ៊ុនជាមួយបទពិសោធន៍ពេញខ្លួន
បទពិសោធន៍៥ឆ្នាំជាមួយការងារ ហើយជាអំឡុងពេលដែលលោកបានបញ្ចប់ថ្នាក់អនុបណ្ឌិតផងដែរ។ នៅឆ្នាំ២០១០ ក្រុមហ៊ុន KEY real estate លោកបានចេញជារូបរាងឡើង ជាមួយទុនផ្ទាល់ខ្លួនដែលជាប្រាក់ខែចុងក្រោយ និងប្រាក់ដំណាច់ឆ្នាំសរុបចូលគ្នាចំនួន ១១០០ដុល្លារ និងដៃគូ ប៉ុន្តែនៅខ្វះនៅឡើយប្រហែលជា១៨០០០ដុល្លារ ដែលលោកត្រូវបង្ខំចិត្តខ្ចីពីម្ដាយក្មេក និងម្ដាយបង្កើតរបស់លោក ចំនួន១៨០០០ដុល្លារ។ ប៉ុន្តែទោះជាយ៉ាងនេះក្ដី ម្ដាយក្មេក និងម្ដាយបង្កើតរបស់លោកនៅតែគាំទ្រ និងជម្រុញលោកជានិច្ចឲ្យបើកក្រុមហ៊ុនមួយនេះ។
ក្រោយដំណើរការបានមួយឆ្នាំ ក្រុមហ៊ុនរបស់លោកស្ទើរតែដួលរលំ គឺអស់លុយពីខ្លួនរលីង ពេលនោះលោកក៏បានជួបជាមួយ អាណិកជនខ្មែរនៅប្រទេសកាណាដា គឺលោក ខេវីន លីម ដែលជាដៃគូពាណិជ្ជកម្មចាស់របស់ក្រុមហ៊ុន ណៃហ្វ្រែង ។ ដោយសម្លឹងឃើញលោកខេវីន លីម ជាមនុស្សឆ្លាត និងមានបទពិសោធន៍ច្រើន ពួកលោកក៏សម្រេចចិត្តឲ្យលោក ខេវីន លីម ចូលរួមជាមួយដោយចូលហ៊ុនជាង១ម៉ឺនដុល្លារបន្ថែមទៀត។
បច្ចុប្បន្នភាព
លោក សន សៀប មានអាយុ៣២ឆ្នាំ រៀបការនៅឆ្នាំ២០០៥ ជាមួយភរិយាឈ្មោះ យ៉ុង រតន៏ធី។ លោកមានក្រុមហ៊ុនមួយឈ្មោះ KEY real estate ហើយបច្ចុប្បន្ននេះ ក្រុមហ៊ុនរបស់លោកអាចរកចំណូលបានប្រមាណ១៥០០០០ដុល្លារក្នុងមួយ ឆ្នាំ។
បទពិសោធន៍ជីវិត
តម្លៃនៃការសិក្សា
ខ្ញុំជោគជ័យមកដល់ថ្ងៃនេះ គឺបានមកពីការសិក្សា។ តាំងពីតូចមក ខ្ញុំត្រូវដើរទៅនៅផ្ទះបងប្អូនដើម្បីរៀនសូត្រ តស៊ូមកភ្នំពេញម្នាក់ឯង ប៉ុន្តែអ្វីដែលខ្ញុំមានគឺការគាំទ្រទាំងហិរញ្ញវត្ថុ និងផ្លូវចិត្តពីឪពុកម្ដាយរបស់ខ្ញុំ ដែលពួកគាត់តែងតែឲ្យតម្លៃអ្នកសិក្សា ដូច្នេះសម្រាប់ខ្ញុំការសិក្សាគឺជាស្ពានមួយដ៏ចាំបាច់ដើម្បីឆ្ពោះ ទៅរកជោគជ័យ។
សិក្សាទំនោរសង្គម ទើបជោគជ័យ
បើចង់រកស៊ី ត្រូវដឹងខ្យល់ទំនោរសង្គម ថាវាបកទៅខាងណា ហើយឆ្ពោះទៅរកជំនាញតែម្ដង ត្រូវកំណត់គោលដៅរបស់ខ្លួនឲ្យច្បាស់ ឧទាហរណ រៀនជំនាញណាក៏ដោយត្រូវទៅធ្វើការឲ្យក្រុមហ៊ុនផ្នែកនោះ ហើយចាប់ផ្ដើមរកស៊ីជំនាញនោះ រហូតដល់មានសមត្ថភាពគ្រប់គ្រាន់ ចាំចូលប្រឡូកក្នុងទីផ្សារ។ ឧទាហរណ៍គាត់ស្រឡាញ់ក្រុមហ៊ុនទេសចរណ៍ កុំអាលបើកភ្លាមត្រូវធ្វើការឲ្យក្រុមហ៊ុនទេសចរណ៍ឲ្យបានច្បាស់លាស់ សិន។
គូប្រជែងកំពុងធ្លាក់ នោះជាឱកាសរបស់យើង
ឆ្នាំ២០១០-២០១១ ជាពេលវេលាមួយមិនអំណោយផលសម្រាប់វិស័យអចលនទ្រព្យនោះទេ។ មានមនុស្សជាច្រើនបាននិយាយថា លោកកំពុងតែយកលុយទៅបោះចោលព្រោះពេលនោះ ក្រុមហ៊ុនអចលនទ្រព្យជាច្រើនបានបិទទ្វារ ប៉ុន្តែលោកបែរជាគិតឃើញផ្សេង គឺខណៈគូប្រជែងរបស់ខ្លួនដួល ពេលនោះជាឱកាសជ្រៀតចូលរបស់លោកទៅក្នុងជំនួញនេះ។
ការចែករំលែក
៣យ៉ាងដើម្បីក្លាយជាអ្នករកស៊ីដែលជោគជ័យបាន
បទពិសោធន៍ ធនធាន និងបណ្ដាញ (Experiences +Investor +Network) គ្រប់ពេលវេលាយើងត្រូវដើរជាតួឯក សម្រាប់បង្កើនទំនុកចិត្តដល់អ្នកដែលចង់វិនិយោគ ងាយស្រួលក្នុងការកៀរគររកប្រភពទុនសម្រាប់បើកអាជីវកម្ម ដើម្បីមានបណ្ដាញក្នុងអំឡុងពេលធ្វើការនោះ កុំគិតថាធ្វើការតែមួយមុខ គឺត្រូវប្រឹងប្រែងស្គាល់គេឯងឲ្យបានច្រើន។ និយាយដូចនេះមានន័យថា ដើម្បីក្លាយជាតួឯក ចាំបាច់ត្រូវមានចំណេះដឹង និងបទពិសោធន៍ ធ្វើយ៉ាងណាឲ្យអ្នកជុំវិញយើងមានទំនុកចិត្ត ពិសេសអ្នកដែលមានប្រាក់ចង់វិនិយោគជាមួយ ឲ្យគេមានអារម្មណ៍ថា ខ្វះតួឯកម្នាក់នេះមិនបានឡើយ៕

គន្លឹះជោគជ័យ៥យ៉ាងពីលោក ជី សិលា
វត្តមានរបស់កំពូលអាជីវករដ៏ជោគជ័យម្នាក់ គឺលោក ជី សិលា ឬជី ថ្ម
ដែលសព្វថ្ងៃលោក មិនត្រឹមតែជាម្ចាស់អាជីវកម្មជាច្រើនកន្លែង
តែថែមទាំងមានតួនាទីជាប្រធានសភាយុវពាណិជ្ជករអន្តរជាតិ កម្ពុជា(JCIC)
នៅក្នុងទំព័រនេះ
នឹងនាំមកនូវគន្លឹះប្រាំយ៉ាងក្នុងការដឹកនាំជីវិតឆ្ពោះទៅរក
ភាពជោគជ័យ។
ឆ្លងតាមបទពិសោធន៍ធ្វើការអស់រយៈពេលជាង ១០ឆ្នាំរបស់ខ្លួនដែលរួមទាំងការធ្វើការឲ្យគេ និងធ្វើជាថៅកែគេផងនោះ លោក ជី សិលា ហ៊ានបញ្ជាក់យ៉ាងច្បាស់ថាខ្សែជីវិតរបស់មនុស្ស គឺប្រៀបបាននឹងរថភ្លើងដែលពឹងផ្អែកលើក្បាលរទេះភ្លើងមួយនេះជា សំខាន់ ដើរតួនាទីក្នុងការទប់ ឬបត់បែនគ្រប់ពេលវេលា។ ដំណើរការណ៍ទៅមុខបាន រថភ្លើងត្រូវការសម្ភារៈមួយចំនួន ហើយដូចគ្នាដែរ ដើម្បីខ្សែជីវិតជោគជ័យ មនុស្សម្នាក់ៗក៏ត្រូវការធាតុផ្សំ ៥យ៉ាងដូចខាងក្រោម៖
១. ចរិតជាអ្នកសុទិដ្ឋិនិយម និងបើកចំហ
អ្នកដឹកនាំរូបនេះនិយាយថាលោកស្អប់បំផុតអ្នកដែលនិយាយថា[មិនអាច]។ ពាក្យថា “មិនអាច” គឺនឹងក្លាយជាហ្វ្រាំងដែលទប់បុគ្គលនោះមិនអាចធ្វើកិច្ចការអ្វី បានទាំងអស់។ គ្មានកិច្ចការអ្វីដែលយើងមិនអាចធ្វើបានទេ ដូចនេះការបើកគំនិតឲ្យបានទូលាយ មើលពីលទ្ធភាពដែលអាចធ្វើទៅបាន គិតសំដៅទៅមុខជានិច្ច គឺជាប្រការល្អសម្រាប់មនុស្សគ្រប់រូប។
២. ខំប្រឹងធ្វើការ
គ្មាន នរណាម្នាក់ដែលឆ្លាតជាងនរណានោះទេ។ មានបុគ្គលខ្លះគិតថាគេអាចធ្វើថៅកែបាន ដោយសារអ្នកនោះឆ្លាតជាងខ្លួន តែការពិតគឺកើតមកពីការខំប្រឹងប្រែង ឧស្សាហ៍ព្យាយាមទៅវិញទេ ដែលនាំឲ្យជោគជ័យ។ លោកបានសង្កត់ធ្ងន់ពីការខំប្រឹងប្រែងធ្វើការនេះថា ជាទូទៅថៅកែតែងធ្វើការច្រើនជាងនិយោជិត “កូនចៅធ្វើការ ៨ ម៉ោងក្នុង១ថ្ងៃ ថៅកែធ្វើដល់១៦ ម៉ោងឬច្រើនជាងហ្នឹង ថៅកែគិតច្រើនជាងបុគ្គលិក៣ដង ថៅកែធ្វើការពីរឆ្នាំ ស្មើអ្នកផ្សេងធ្វើ៤ឆ្នាំ…”។
៣. ធ្វើការឆ្លាត
ទន្ទឹមនឹងការខិតខំប្រឹងប្រែងធ្វើការ គ្រប់បុគ្គលទាំងអស់គួរតែចេះធ្វើកិច្ចការដោយភាពឆ្លាតវៃ។ ត្រង់ចំណុចនេះ លោកបញ្ជាក់ថា ធ្វើការឆ្លាតនេះ អាចថា ធ្វើកិច្ចការដែលខុសពីគេ និងល្អជាងគេ។ ដោយមិនចាំបាច់ថាត្រូវធ្វើឲ្យបានច្រើនជាងគេទេ តែត្រូវធ្វើកិច្ចការណាមួយឲ្យល្អ និងអ្នកផ្សេងធ្វើមិនដូច ឬមិនបានល្អដូចអ្នក។
៤. មានវិន័យ
មិន ថានៅកន្លែងណា គេតែងតែកំណត់នូវក្រឹត្យក្រម ឬគោលការណ៍សម្រាប់ទីនោះ។ លោកជី សិលា លើកឡើងថា ពេលខ្លះបុគ្គលមួយចំនួនដែលគោរពវិន័យដែលគេបានកំណត់ បែរជាមិនបានកំណត់វិន័យសម្រាប់ខ្លួនឯងទៅវិញ។ បុគ្គលគ្រប់រូបរស់នៅក្រោមការកែប្រែរបស់ខ្លួនឯង ដូចនេះមនុស្សគួរចេះរស់នៅក្រោមការកំណត់របស់ខ្លួនឯង មិនមែនអ្នកដទៃទេ។ ត្រង់នេះលោកចង់មានន័យថា ដើម្បីឲ្យជីវិតដំណើរការណ៍បានប្រសើរ បុគ្គលគ្រប់រូបចាំបាច់ត្រូវចេះកំណត់វិន័យ ឬគោលការណ៍សម្រាប់ខ្លួន សម្រាប់គ្រប់គ្រងការគិត និងទង្វើរបស់ខ្លួន។
៥. ការសម្រេចចិត្ត
ផ្អែក លើចំណុចទាំងបួនខាងលើ មនុស្សនឹងឈានដល់ការសម្រេចមួយ។ អ្វីៗទាំងអស់សុទ្ធតែកើតឡើងបន្ទាប់ពីការសម្រេចចិត្ត។ លោក ពន្យល់ថា បុគ្គលម្នាក់ត្រូវតែហ៊ានសម្រេចចិត្តដោយខ្លួនឯង ដោយចាំថា “យើងជាក្បាល មិនថាឈរត្រង់ចំណុចណា…ជាអ្នកដឹកនាំឬមិនមែន ត្រង់ចំណុចណាក៏ដោយ គឺយើងជាម្ចាស់នៃខ្លួនយើង យើងសម្រេចថាឲ្យទៅមុខ ឬនៅទីនេះ គឺអាស្រ័យលើការសម្រេចចិត្តរបស់យើងទាំងអស់”។ យ៉ាងណាមិញ ដើម្បីទទួលបានការសម្រេចចិត្តដែលត្រឹមត្រូវ បុគ្គលគ្រប់រូបត្រូវពឹងផ្អែកលើការវិនិច្ឆ័យរបស់ខ្លួន ដោយការវិនិច្ឆ័យនេះក៏អាស្រ័យលើចំណេះដឹង បទពិសោធន៍ ការផ្ដល់ដំបូន្មានពីអ្នកនៅជុំវិញជាគោល។
ការចែករំលែក បទពិសោធន៍ និងគន្លឹះជោគជ័យខាងលើ របស់លោកជី សិលា ប្រធានថ្នាក់ជាតិនៃសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា ធ្វើឡើងក្នុងកម្មវិធី Khmer Talk ដែលរៀបចំនៅសាកលវិទ្យាល័យZaman កាលពីថ្ងៃសៅរ៍ សប្ដាហ៍មុននេះ សំដៅចូលរួមផ្ដល់បទពិសោធន៍ល្អៗទៅដល់និស្សិត ឬយុវវ័យជំនាន់ក្រោយក្នុងការដឹកនាំជីវិតទៅកាន់ភាពជោគជ័យ៕

វិធីងាយៗ ៤យ៉ាង រកប្រាក់ចំណូល បានយ៉ាងងាយស្រួល មិនបាច់ប្រើដើមទុន
តើលោកអ្នក ត្រូវការរកប្រាក់ចំណូលបន្ថែម ដែរ ឬទេ? មានមនុស្ស ជាច្រើននាក់ នៅលើ
ពិភពលោក មានឱកាសធ្វើការងារពីក្នុងផ្ទះ ដោយស្របច្បាប់ ដែលទទួលបាននូវប្រាក់យ៉ាងច្រើន បានចាប់ផ្តើម ដោយមិនចាំបាច់ចំណាយ ដើមទុន។
ខាងក្រោមនេះ ជាវិធី និង គំនិត ងាយៗ មួយចំនួន ដែលអាចជួយលោកអ្នក ឱ្យរកប្រាក់
ចំណូល ពីក្នុងផ្ទះ៖
១/ សិល្បៈ និង គំរោងសិប្បកម្ម
មនុស្សរាប់ពាន់នាក់ ត្រូវបានដាក់បញ្ចូលនូវជំនាញ ប្រកបដោយការច្នៃប្រឌិត របស់ខ្លួនដើម្បីប្រើប្រាស់ និង ការលក់គម្រោងការងារសិល្បៈ ឬ សិប្បកម្ម នៅលើបណ្ដាញសង្គម
របស់ពួកគេ (Facebook និង តាមរយៈ គេហទំព័រផ្សេងៗ) ។ អ្នកអាច ចូលរួមក្នុងសហ
គមន៍ដូចជា ការបង្កើត នូវគេហទំព័រ ផ្ទាល់ខ្លួនមួយ ដើម្បីរៀបចំ បង្ហាញ និង លក់គំរូ
ផលិតផល របស់អ្នកនៅទីនេះ។
២/ ផ្តល់ជូន នូវសេវាកម្ម ជំនួយការផ្ទាល់ខ្លួន
តើអ្នកដឹងថា ម្ចាស់មុខជំនួញណាខ្លះ ដែលរវល់ នៅក្នុងមុខជំនួញ របស់ខ្លួន? ការពិចារ
ណា ផ្តល់ជូន នូវសេវាកម្មជំនួយការផ្ទាល់ខ្លួន ដើម្បីថែរក្សាភារកិច្ច ប្រចាំថ្ងៃ ដូចជា ការដើរទិញឥវ៉ាន់ គ្រឿងទេស ស្វែងរកការផ្គត់ផ្គង់ការិយាល័យ និង សេវាកម្ម ផ្សេងទៀត។
អ្នកអាចទទួលបាន ប្រាក់បង់ក្នុងមួយការងារ ឬ ដោយគិតជាម៉ោង។
៣/ សរសេរអត្ថបទ លើបណ្តាញសង្គម
អ្នកអាចសរសេរអត្ថបទ និងទទួលបានប្រាក់ចំណូលបន្ថែម យ៉ាងងាយស្រួល តាមរយៈ
ដូចជា បកប្រែ ឬ សរសេរកិច្ចសន្យា និងសេវាកម្មផ្សេងៗទៀត ដែលអ្នកចេះ ផ្គត់ផ្គង់ឱ្យ
ក្រុមហ៊ុន សារពត៌មាន និង ទស្សនាវដ្តី ជាដើម។
៤/ Youtube៖ គឺជាបណ្តាញឧបករណ៍សង្គមមួយ ដែលអាចលោកអ្នកចូលទស្សនានូវ
វីដេអូ ជាច្រើន នៅទីនោះ។ ជាពិសេស វាអាចជួយលោកអ្នកឱ្យ រកប្រាក់កំរៃបានយ៉ាង
ងាយស្រួល គ្រាន់តែចូលធ្វើជាដៃគូ សហការជានឹង Youtube បន្ទាប់មក បញ្ចូលវីដេអូ
(upload videos)ចូលទៅក្នុង Youtube អ្នកនឹងទទួលបានប្រាក់ចំនួន ១ដុល្លារ នៅពេល
ដែល វីដេអូ របស់អ្នក មានអ្នកចូលមើល បានចំនួន ១០០០នាក់។ មានន័យថា ១០០០
នាក់ ទទួល ១ដុល្លារ, ២០០០នាក់ ទទួលបាន ២ដុល្លារ ពីYoutube។ល៕
ប្រភព http://www.camnews.com.kh

រៀបចំសៀវភៅផែនការអាជីវកម្ម
នៅពេលដែលយើងមានគំនិតចង់ចាប់ផ្ដើមចូលប្រលូក
នៅក្នុងការធ្វើអាជីវកម្ម រឺ ជំនួញ
កត្តាសំខាន់គឺត្រូវសិក្សាឲ្យបានច្បាស់លាស់ពីតំរូវការទីផ្សារ
ស្របនឹងគំនិតអាជីវកម្មរបស់យើង។
បន្ទាប់ពីការសិក្សាវិភាគពីទីផ្សារ
ការងារចំបងមួយដែលមិនត្រូវរំលងនោះគឺសរសេរពីផែនការអាជីវកម្ម
ព្រោះវាមានសារៈសំខាន់សំរាប់ស្វែងរកដៃគូរវិនិយោគ
ក៏ដូចជាការស្វែងរកដើមទុនបន្ថែមសំរាប់ការចាប់ផ្ដើមអាជីវកម្ម។
ខាងក្រោមនេះជាការចង្អុលបង្ហាញពីចំនុចសំខាន់ៗដែលមាននៅក្នុង
ពង្រាងដើមនៃសៀវភៅផែនការអាជីវកម្ម។
នៅក្នុងពង្រាងដើមនៃផែនការអាជីវកម្ម យើងត្រូវដឹងច្បាស់ថា
តើពត៌មានអ្វីដែលគួរមាន និងមិនគួរមាននៅក្នុងផ្នែកនីមួយៗនៃផែនការនោះ។
១. ក្របមុខ (Cover Page)
ក្របមុខគឺជាទំព័រទីមួយនៃសៀវភៅផែនការអាជីវកម្ម។
ក្របនេះគួរឆ្លុះបញ្ចាំងនូវ image នៃក្រុមហ៊ុនថ្មីរបស់យើង។
ជាទូទៅវាឆ្លុះបញ្ចាំងភាពសាមញ្ញ ងាយអាន ងាយមើលយល់ តែមានភាពស្រស់ស្អាត។
ក្របខ្លះទៀតវាត្រូវបានគេរចនាទៅ ដោយគំនូរជាដើម។
ទោះបីជាយ៉ាងណាក៏ដោយ
នៅលើក្របនៃសៀវភៅផែនការអាជិវកម្មត្រូវមានពត៌មានមួយចំនួនដែលចាំបាច់
ដូចខាងក្រោម៖
- ឈ្មោះក្រុមហ៊ុន
- សង្ខេបដោយខ្លីនូវការពិពណ៌នាអំពីប្រភេទក្រុមហ៊ុន បើសិនជាឈ្មោះក្រុមហ៊ុនពុំបញ្ជាក់ឲ្យបានច្បាស់លាស់ទេ។
- ពាក្យ “ផែនការអាជិវកម្ម” (Business plan) ដើម្បីបញ្ជាក់ពីប្រភេទឯកសាររបស់យើង។
- ថ្ងៃ ខែ ឆ្នាំដែលផែនការត្រូវបញ្ចប់។ វាជាជំនួយការត្រួស ត្រាយឲ្យយើងសំរាប់ដំណើរការការងារ។
មនុស្សទំនាក់ទំនាក់សំខាន់ៗ (Key contact Person) ឫ (
Logo ) ឫ ( Graphic ) ដើម្បីឲ្យមានការទាក់ទាញ ខ្លះៗលើអ្នកអានក៏ដោយ
ក៏យើងត្រូវទុកនូវផ្នែកខ្លះឲ្យស្ថិតនៅចំហគ្មានអក្សរដែរ។
ក្របមុខត្រូវតែស្អាតមិនជ្រីវ ជ្រួញ ហើយមានលក្ខណះស្វាគមន៍
អ្នកអានឲ្យគេមានចេតនា ឫ
អារម្មណ៍ចង់បើកមើលទំព័រខាងក្នុងជាបន្តបន្ទាប់
ដូច្នេះហើយយើងមិនត្រូវចុះនូវពត៌មានច្រើនហួសហេតុនៅលើក្របមុខនោះទេ។
២. តារាងមតិកា (Contents)
គោលបំណងធំបំផុតនៃការនូវតារាងមតិកា (Table of Contents)
គឺជាការជួយដល់អ្នកអាន
ឲ្យមានការងាយស្រួលក្នុងការយល់នូវផ្នែកនីមួយៗនៃផែនការអាជីវកម្ម
របស់យើង។ ម្យ៉ាងវាផ្តល់ឲ្យអ្នកនូវភាពរហ័សក្នុងការអាន
និងសែ្វងយល់អំពីអី្វដែលបានសរសេរនៅក្នុងសៀវភៅនេះ។ មិនតែប៉ុណ្ណោះ
វាក៏ផ្តល់នូវពាក្យ ឬឃ្លានាំមុខឬផើ្តមសេចក្តីបន្តិចបន្តួច
ដូចដែលប្រភេទនៃព៌តមានទាំងនោះត្រូវការបញ្ជាក់ផងដែរ។ទោះ
ជាយ៉ាងណាក៏ដោយបញ្ហាសំខាន់បំផុតគឺថាវាផ្តល់នូវភាពងាយស្រួល
ក្នុងការអាន។
ការប្រើប្រាស់នូវតារាងមាតិកា
ដោយអាស្រ័យទៅលើសេ្ដរភាពនៃការរៀបលំដាប់នៃពាក្យ
ឫឃ្លាគឺជាវិធីមួយដ៏ល្អប្រសើរបំផុតក្នុងការរៀបចំនូវផ្នែកៗនៃ
តារាងមាតិការមួយក្នុងគំរោងអាជីវកម្មរបស់យើង។
ចំណុចសំខាន់សំរាប់សំរាប់រៀបចំនូវមាតិកាមួយមានដូចជាៈ
- ពាក្យតារាងមាតិកា (Table of content) ស្ថិតនៅខាងលើទំព័របំផុត
- ឈ្មោះផ្នែក ឬជំពូកនីមួយៗ
- ទំព័រ ចំនួនទំព័រនីមួយៗស្ថិតនៅ។ វាផ្តល់នូវភាពងាយស្រួយដល់អ្នកអានក្នុងស្វែងរកឃើញផ្នែកនីមួយៗ ស្ថិតនៅកន្លែងណានៃសៀវភៅ។
ប្រការគួរចៀសវាង
គឺការលំអិតនៃពត៌មានជាច្រើននៅក្នុងតារាងមាតិកា
ដូចជាការដាក់ចំណងជើងតូចៗពេកជាដើម។
ចំណុចគួរអោយចងចាំគឺថា តារាងមាតិកាមិនគួរោឲ្យលើសពី ២
ទំព័រឡើយ។
៣. មូលសង្ខេប (Executive Summary)
មូលសង្ខេប(Executive Summary) គួរសរសេរត្រឹម ១-២
ទំព័រឲ្យសមាមាត្រទៅនឹងគំរោងអាជីវកម្មរបស់យើង
គឺគ្រប់គ្រាន់ណាស់ទៅហើយ។ យើងសង្ខេប
តែវាមិនមែនជាសេចក្តីផ្តើមទេ។មូលសង្ខេប(Executive
Summary)ប្រសិនជាយើងសរសេរលើសពី ៣ ទំព័រទៅ
វាលែងក្លាយទៅជាមូលសង្ខបហើយ។មូលសង្ខបគួរតែមានអត្ថន័យមួយដោយខ្លួ
នឯងដាច់ដោយឡែក តែគ្រប់គ្រាន់។ ទោះបីជាវាសង្ខបយ៉ាងណាក៏ដោយ
ក៏វាត្រូវការពិពណ៌នាខ្លីៗខ្លះៗដែរពីផែនការរបស់យើង។
នៅក្នុងមូលសង្ខេប អ្នកអានអាចយល់ងាយស្រួល
ដោយសារយើងដកស្រង់យកផ្នែកសំខាន់ៗខ្លះៗ តែមិនទាំងអស់ទេ
មករាប់បញ្ចូលដោយមានប្រើចំណុចត្រេ រឺពង ត្រីជាជំនួយ។ ទោះបីជាយ៉ាងនាក៏
មូលហេតុសសង្ខេបគួរតែអធិប្បាយត្រួសពីដំនើររឿងដោយសង្ខេបខ្លីតែ
មិនមែនជាការដាក់រូបភាពឲ្យអ្នកអានមើលនោះទេ។
បើសិនជាយើងមានផែនការក្នុងការបញ្ជូននូវផែនការ
អាជីវកម្មរបស់យើងទៅការស្វែងរកប្រភពផ្តល់ធបធានហិរញ្ញវត្ថុនៅខាង
ក្រៅ គួរតែបញ្ជូនត្រឹមមូលសង្ខេប(Executive Summary) ទោមុនសិន
ដើម្បីស្ទង់មើលពីការចាប់អារម្មណ៍របស់គេលើអាជីវកម្មរបស់យើង
កាលបើអ្នកទទួលសំរេចចិត្តថា
ប្រហែលជាគេនឹងអាចផ្តល់ធនធានមកឲ្យយើងនោះទើបបញ្ជូនផែនការ
អាជីវកម្មទាំងមូលទៅតែម្តង។ យើងត្រូវចេះប្រើប្រាស់មូលសង្ខេប
(Executive Summary) ជាគុណប្រយោជន៍មួយក្នុងការសន្សំសំចៃថវិការ។
៤.ការវិភាគទីផ្សារ (Market Analysis)
យើងសន្មត់តាំងពីដើមដំបូងថាអ្នកដែលអានផែន
ការរបស់យើង គឺបុគ្គលិករបស់យើង ធនាគារិក អ្នកវិនិយោគ
ដែលគេមិនបានពីដឹងអ្វីសោះអំពីអាជីវកម្ម
របស់យើង ឬពីគោលដៅទីផ្សាររបស់យើង។ យើងទាមទារចាំបាច់ក្នុងការផល់
និងការពន្យល់ទៅគេឲ្យគេបានយល់ច្បាស់ពីអាជីវកម្មរបស់យើង។
បណ្តាពត៌មានចាំបាច់ដែលយើងត្រូវបញ្ចូលទៅក្នុងនោះដូចជា ៖
- តើអាជីវកម្មរបស់យើងមានទំហំប៉ុណ្ណា?
- តើអត្រាកំនើនអាជីវកម្មរបស់យើងគឺអ្វី?
- តើអ្វីជាស្តង់ដារកំរិតចំណេញ(Standard Profit margin)?
- តើអ្វីជាស្តង់ដារនៃបណ្តាញចែកចាយផលិតផល?
- ត់ផលិតផលរបស់យើងដូចក្នុងទីផ្សារបានប៉ុន្មានភាគរយ?
- ទិន្ន័យ និងការទស្សន៍ទាយនៃការលក់។ល។
ក្រោយពេលផ្តល់នូវទស្សនះដ៏ទូទំទាយនៃអាជីវកម្ម
របស់យើងហើយបន្ទាប់មកត្រូវបញ្ជាក់ឲ្យជាក់លាក់អំពីស្ថានភាព
ភូមិសាស្រ្តរបស់យើងទីផ្សាររបស់យើង។ ជាមួយគ្នានិងទំហំទីផ្សារ
និងអាត្រាកំណើន
យើងគួរអធិប្បាយអំពីមធ្យោបាយដែលយើងស្វែងរកជ័យជំនះដោយផ្តល់នូវ
តំរូវការ និងនិន្នាការទីផ្សារ។
ចំពោះក្រុមហ៊ុនដែលនិងធ្វើអាជីវកម្មជាលក្ខណះជាតិ
និងអន្តជាតិយើងមិនត្រូវចំណាយពេលក្នុងការវិភាគទីផ្សារនិមួយៗ
នៅក្នុងប្រទេសរបស់យើងនៅពេលបច្ចុប្បន្ននោះទេទោះបីយ៉ាងណា
ក៏ដោយ ប្រសិនបើយើងមានបំណងផ្តោតទៅលើទីក្រុងណាមួយ
ឬតំបន់ណាមួយជាក់លាក់ យើងអាចធ្វើការវាយតំលៃដោយម៉ត់ចត់។
៥. ការពណ៌នាខ្លីៗពីអាជីវកម្ម (Business Overview)នៅក្នុងផ្នែកនេះយើងអធិប្បាយយ៉ាងសង្ខេបនូវពត៌មានចាំបាច់មួយចំនួន ដូចខាងក្រោម៖
- ផលិតផល ឬសេវាដែលយើងនិងលក់
- រយះពេលដែលក្រុមហ៊ុនបានដំណើរការ
- ប្រទេសរបស់ក្រុមហ៊ុន
- អ្នកខ្លះជាម្ចាស់ក្រុមហ៊ុន
- គោលបំណងរយះពេលវែង និងរយះពេលខ្លីនៃអាជីវកម្ម
ប្រសិនជាយើងមានបំណងស្វែងរកថវិការ
យើងគួរតែពន្យល់បន្ថែមថា
ហេតុអ្វីបានជាយើងត្រូវការថវិការនោះនៅពេលឥឡូវ
(ដូចជាការពង្រីកក្រុមហ៊ុនការផ្សាយពាណិជ្ជកម្ម ការស្វែងរកទីផ្សារ
កំរៃបុគ្គលិក ការទិញគ្រឿងបរិក្ខារ រឺការរំលោះបំណុល)។
៦ .ការពណ៌នាអំពីផលិតផល ឬសេវា (Production Service Description)
យើងត្រូវតែដឹងច្បាប់ថា
អ្នកដែលអានផែនការអាជីវកម្មរបស់យើងហាក់បីដូចជាមានក្រុមហ៊ុន
របស់យើងនៅក្នុងដៃគូររបស់គេ ដែលក្រុមហ៊ុនរបស់យើង
និងលក់អ្វីនោះ យើងទាមទារនូវពេលវេលាដើម្បីផ្តល់ឲ្យគេដឹងពីផលិតផល
និងសេវារបស់យើង។ ចំពោះអាជីវកម្មមួយចំនួន
កិច្ចការនេះជាការងារសាមញ្ញបំផុត
ដូចជាការចាប់ផ្តើមបើកអាជីវកម្មភោជ្ជនីយដ្ឋានជាដើម
ប៉ុន្តែបើសិនអាជីវកម្មដែលផ្តោតទៅលើបច្ចេកទេសវិញ
វាជាលក្ខណៈពិសេសមួយដែលទាមទារនូវការបកស្រាយពន្យល់អោយបានច្បាស់ថា
តើផលិតផលសេវានោះនឹងប្រពឹត្តទៅយ៉ាងដូចម្ដេច ហើយហេតុអ្វីបានជា
អតិជនទិញផលិតផល និងសេវានោះ ដែលការងារនេះត្រូវចំណាយ 3-4 ទំព័រ
ក្នុងការសរសេរពន្យល់។ ទោះបីជាយ៉ាងណាក៏ដោយ
ការរៀបរាប់លំអិតច្រើនពេក
អាចធ្វើអោយផែនការរបស់យើងមានលក្ខណៈគួរឲ្យធន់ទ្រាន់នឹងអាន។
យើងត្រូវប្រើប្រាស់ពត៌មានផលិតផល (Production Literature)
ដូចដែលបានអធិប្បាយនៅក្នុងសេចក្ដីបន្ថែម(Appendix)
ដែលវាអាចនឹងធ្វើឲ្យការអធិប្បាយរបស់យើងមានលក្ខណៈខ្លីសមរម្យ។
ផ្ដោតទៅលើអធិប្បាយអំពីគុណប្រយោជន៍នៃផលិតផល
និងសេវារបស់យើងគឺជាការសំខាន់ដែលអ្នកអានអាចយល់បានយ៉ាងច្បាស់
ថា តើយើងចង់បានអ្វី។ យើងត្រូវយល់ច្បាស់ថា
ក្រាភិចហើយនិងដ្យាក្រាម អាចជួយពន្យល់ពីផលិតផល
និងសេវារបស់យើងឲ្យកាន់តែច្បាស់។ ប៉ុន្តែយើងក៏ត្រូវចងចាំដែរថា
ថ្វីត្បិតតែដ្យាក្រាម ឬក្រាភិចទាំងនោះជួយវាឲ្យបានស្អាតសមរម្យ
ហើយមិនត្រូវឲ្យដ្យាក្រាម
ក្រាមភិចណាមួយឆ្លងទៅទំព័រផ្សេងឡើយ។ផែនការអារជីវកម្មដែលអាក្រក់បំផុត
គឺជាផែនការដែលពោរពេញទៅដោយការននិយាយស្ដាប់មិនបាន
ការនិយាយច្របូកច្របល់ ឬដដែលៗ ក៏ទិន្នន័យបច្ចេកទេសច្រើនហួសហេតុ។
វាមិនត្រឹមធ្វើឲ្យអ្នកអានមិនយល់នូវអ្វីដែលបានសរសេររៀបរាប់
ប៉ុន្ដែវាថែមធ្វើឲ្យគេចាប់អារម្មណ៍ទៅលើមុខងារ
ឬតួនាទីទាំងនោះផងដែរ ជាពិសេសនោះគឺគេមិនយល់ពីគុណប្រយោជន៍តែម្ដង។
ឧទាហរណ៍ រថយន្តមួយអាចបើកបានល្បឿនលើសពី២០០
គីឡូម៉ែតក្នុងមួយម៉ោងដោយប្រើប្រាស់ប្រេងដ៏ល្អ ។
រថយន្តមួយផ្សេងទៀតអាចធ្វើ ដំនើរឆ្លងកាត់ប្រទេសមួយបានយ៉ាងងាយស្រួល ។
ដូចច្នេះគេមានការចាប់អារម្មណ៍រថយន្តទី២ ជាងរថយន្តទី១ ។
៧. ការគ្រប់គ្រង និង ការជ្រើសរើសបុគ្គលិក (Management & Staffing)
ក្រោយពីបានអធិបាយពីគំរោងនៃអាជីវកម្មរួចមក
យើងត្រូវកំណត់ថា
តើអ្នកណាដែលជាអ្នកទទួលខុសត្រូវក្នុងការអនុវត្តន៍នូវគំរោងនេះ ។
ជាដំបូងយើងនិងមានបំនងចង់សរសេរនូវការសង្ខេបខ្លីៗ ២-៣
ល្បះពីអ្នកគ្រប់គ្រងជាន់ខ្ពស់របស់យើង (Top Manager) ដោយលំអិតនូវជំនាញ
ព្រមទាំងសាវតារបស់ពួកគេ ។ យើងត្រូវមានជំនឿជឿជាក់ថា
គឺអ្នកវិនិយោគជាអ្នកមានសមត្ថភាពក្នុងការធ្វើអាជីវកម្មដឲរបស់
យើងបានទទួលជោគជ័យ ។ យើងក៏ត្រូវអត្ថាធិប្បាយពីតូនាទី
ព្រមទាំងការទទួលខុសត្រូវលើការងាររបស់ពួគគេផងដែរ
នៅក្នុងការផ្សងព្រេងថ្មីៗនេះ
ដែលជាក្ដីសង្ឃឹមយ៉ាងម៉ត់ចត់ជាមួយនឹងបទពិសោធន៍របស់គេកន្លងមក ។
ក្នុងនោះយើងក៏គួបញ្ចូលនូវរចនាសម្ព័ន្ធបុគ្គលិក និង
ការងារព្រមទាំងអធិប្បាយពីផែនការរបស់យើង
ក្នុងការដាក់បន្ថែមនូវបុគ្គលិកបន្ថែមសំរាប់ធ្វើការម៉ោងបន្ថែម (Over
time) ផង។
ពេលខ្លះជោគជ័យនៃផែនការរបស់យើង
អាស្រ័យទៅលើផ្នែកនេះផងដែរ ។ សំរាប់អ្នកវិនិយោគខ្លះ
រឿងនេះមិនច្រើនទេដែលដំណើរការអាជីវកម្មនឹងដំណើរទៅបាន។
ប៉ុន្តែក្រុមការងារផ្នែកការងារផ្នែកគ្រប់គ្រង
វាមានភាពខ្លាំងគ្រប់គ្រាន់ដើម្បីធ្វើវាឲ្យសំរេច ។
យើងត្រូវមានទំនុកចិត្តគ្រប់គ្រងក្នុងខ្លួន
ក្នុងការពន្យល់យ៉ាងណាឲ្យបានច្បាស់ថា
ហេតុអ្វីបានជាក្រុមការងាររបស់យើងមានភ័ព្វសំណាងដែលធ្វើឲ្យ
អាជីវកម្មទទួលបានជោគជ័យ ។
៨. ផែនការទីផ្សារ (Marketing Plan)
ផ្នែកនេះ
គឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងចំណោមផ្នែកសំខាន់ៗទាំងឡាយនៃផែនការ
អាជិវកម្មរបស់យើង ព្រោះថាជំនួញជាច្រើនបានដួលរលំចុះ
ក៏ដោយសារតែទីផ្សារមានភាពទន់ខ្សោយ (Poor Marketing)។
ក្នុងការធ្វើផែនការទីផ្សារ យើងមិនត្រូវភ្លចទេក្នុងការលំអិតនូវធាតុ P
សំខាន់ទាំង៤នៃ Marketing (រឺក៏ 3P & C) គឺផលិតផល( Production )
តំលៃ(Price) ទីផ្សារចែកចាយ (Place of distribution) និង ការផ្សព្វផ្សាយ
(Promotion/Communication)។ ក្រោយពេលផលិត រឺការបង្កើតនូវផលិតផល
រឺសេវាកម្មរបស់យើង ត្រូវពន្យល់ណែនាំពីការកំណត់តំលៃនៃផលិតផល រឺ
សេវាកម្មរបស់យើង តើយើងកំណត់តំលៃដោយរបៀបណា
និងយ៉ាងដូចម្ដេចនូវពេលផលិតផលក្រុមហ៊ុន
ដ៏ទៃបានទៅដល់ទីផ្សាររួចទៅហើយនោះ? តើយើងមានគុណប្រយោជន៍អ្វីខ្លះ ក្នុងការ
ប្រកួតប្រជែងជាមូយគូរប្រកួតរបស់យើង? បើសិនជាមាន
ត្រូវពន្យល់ពីវិធីដែលអាចឲ្យយើងចំនេញនូវចំនែកទីផ្សារ (Market Share)
ពីលើគូរប្រជែងរបស់យើង។ យើងក៏ត្រូវពន្យល់ដែរថា
តើមនុស្សមួយចំនួនដែលមានបំណងចង់ដាក់ភាគហ៊ុនចូលក្នុងអាជីវកម្ម
របស់យើង តើគេអាចចូលរកស៊ីជាមួយយើងយ៉ាងដូចម្ដេច?
តើយើងលក់ភាគហ៊ុនតាមរយៈសំបុត្រ? រឺមូយតាមប្រព័ន្ធអ៊ីនធើណេត?
រឺក៏ជួបផ្ទាល់ជាមួយបុគ្គលិកទាំងនោះ? រឺក៏ Retail outlets?
ហើយបន្ទាប់មកយើងពន្យល់លំអិតនូវប្រភេទនៃវិធីសាស្ត្រក្នុងការ
ស្វែងរកទីផ្សារ
ដែលផែនការរបស់យើងប្រើប្រាស់ក្នុងការផ្សព្វផ្សាយអាជីវកម្មព្រម
ទាំងផលិតផលរបស់យើង។
៩. ផែនការដំណើរការអាជីវកម្ម (Operation Plan)
ផ្នែកនេះជាផ្នែកដែលសំខាន់បំផុត
នូវក្នុងការដំនើរការសហគ្រាស
ដែលមានគ្រឿងបរិក្ខាផ្សេងៗគ្នាជាច្រើនព្រមទាំងដំណើរការដែល
ត្រូវការអធិប្បាយជាចាំបាច់។
ចំពោះអាជីវកម្មខាងសេវាកម្មវិញត្រូវអធិប្បាយដែរថា
តើអាជីវកម្មរបស់យើងនិងដឹណើរការយ៉ាងដូចម្ដេច?
តើក្នុងអាជីវកម្មរបស់យើងមានប៉ុន្មានផ្នែក?
ហើយយើងនឹងចំណាយប៉ុន្មានទៅលើផ្នែកនិមួយៗនោះ
ព្រមទាំងមធ្យោបាយបែបណា ដែលយើងនិងចំណាយដោយការជួល (Hiring )
ទិញគ្រឿងបរិក្ខារ (Buying Equipment) ការផ្លាស់ប្ដូរទីកន្លែង (Moving
Location), Outsourcing Production, ។ល។
បើសិនជាយើងមានការជឿជាក់ទៅលើគឿងបរិក្ខាណាមួយជាក់ជាក់
ដែលអាចបង្កើតការងាររបស់យើងបាននោះយើងត្រូវធ្វើតារាងរាយឈ្មោះ
នូវគ្រឿងបរិក្ខារទាំង ហើយធ្វើការអធិប្បាយវាឲ្យបានលំអិតផង
តើវាមានតួនាទីអី្វខ្លះ និងតួនាទីធ្វើអ្វីបានខ្លះ?
១០.ផែនការហិរញ្ញវត្ថុ (Financial Plan)
ចាប់ផ្ដើមនេះជាមួយនឹងតំរូវការហិរញ្ញវត្ថុដែល
ប្រាប់អ្នកអាន
ឲ្យបានដឹងអំពីចំនួនទឹកប្រាប់សរុបដែលត្រូវការចាំបាច់ក្នុងការ
ចាប់ផ្ដើមអាជីវកម្ម។
ក្រោយពេលផ្ដល់នូវចំនួនទឹកប្រាក់នោះរួចមកយើងត្រូវពន្យល់ថា
តើយើងយកវាទៅប្រើប្រាស់ដូចម្តេច
ដូចជាការប្រើប្រាស់សំរាប់ស្វែងរកទីផ្សារកំរៃពលកម្មការងារ
ការជួលទីកន្លែង ការទិញគឿងបរិក្ខារ
ព្រមទាំងហេតុផលដែលត្រូវចំនាយវាថែមទៀត។
ពត៌មានបន្ទាប់មកទៀតដែលផ្ដល់ឲ្យនៅទីនេះ
គឺសាវតារបាយការណ៍ហិរញ្ញវត្ដុ (historical Financial Statement)។
បើសិនជាក្រុមហ៊ុនរបស់យើងបានដំណើរការជាងមួយឆ្នាំមកហើយ
យើងត្រូវបញ្ជូលនូវតារាងតុល្យការ (Balance Sheet) ព្រមទាំងលំហួរបេឡា
(Cash Flow) ជារៀងរាល់ខែផង។
១១. សេចក្ដីបន្ថែម (Appendix)
ផ្នែកនេះគួរត្រូវបានប្រើប្រាស់សម្រាប់ជាពត៌មាន
ដ៏សំខាន់ចាំបាច់មួយចំនួន
ដែលមិនចាំបាច់ដាក់នៅក្នុងផ្នែកតួសេចក្ដីនៃផែនការទេ។
ឩទាហរណ៌ដូចជាការសង្ខបនៃកិច្ចសន្យាដែលយើងបានធ្វើជាមួយក្រុមហ៊ុនដ៏ទៃ
ព្រមទាំងមាត្រា
រឺចំនុចទាំងឡាយណាដែលអាចជួយយើងពេលត្រូវការពត៌មាន
ប្លង់នៃគំរោងទីកន្លែងអាជីវកម្ម ប្រវត្តិរូបសង្ខេបនៃអ្នកដឹកនាំសំខាន់ៗ ឬ
ក៏ការលើកឡើងនៃការស្វែងរកទីផ្សារជាដើម ។
ប្រភព http://info4share.wordpress.com
លោក ង៉ោ សាង៖ ហេតុអ្វីបានអាជីវកម្មខ្ញុំជោគជ័យ?
មានមនុស្សជាច្រើនជាពិសេសយុវវ័យជំនាន់ក្រោយដែលមានបំណងប្រាថ្នា ចង់ក្លាយជាម្ចាស់អាជីវកម្មដ៏ជោគជ័យម្នាក់ មិនថាតែអាជីវកម្មខ្នាត តូច មធ្យម ឬ ធំក៏ដោយ។ តែដើម្បីដំណើរការអាជីវកម្មមួយ បានរលូន ទាមទារឲ្យអ្នកគិតម៉ត់ចត់គ្រប់ជ្រុងជ្រោយទាំងអស់ដែលនេះបានធ្វើ ឲ្យមនុស្សភាគច្រើនមានការរាថយខ្លាចបរាជ័យ។ តើមានគន្លឹះអ្វីខ្លះដើម្បីក្លាយជាម្ចាស់អាជីវកម្មជោគជ័យ?
ខណៈអាជីវកម្មរបស់ខ្លួនកំពុងទទួលភាពជោគជ័យ និង ដំណើរការណ៍យ៉ាងរលូននេះ លោក ង៉ោ សាង អតីតគ្រូបង្រៀននៅសាកលវិទ្យាល័យ បៀលប្រាយ និងជាម្ចាស់ក្រុមហ៊ុន Professional IT Group(PITG) បានចូលរួមចែករំលែកគន្លឹះជោគជ័យអាជីវកម្មដោយផ្អែកបទពិសោធន៍ដែលលោក បានឆ្លងកាត់កន្លងមកថា អាជីវកម្មបានជោគជ័យ គឺ អាស្រ័យកត្តាដូចខាងក្រោម៖
១. មានគំនិត និងកំណត់គោលដៅច្បាស់លាស់៖ មុននឹងសម្រេចចិត្តធ្វើអ្វីមួយ ត្រូវគិតយ៉ាងម៉ត់ចត់ ពីកត្តាពាក់ព័ន្ធទាំងអស់។
២. មានទំនាក់ទំនងល្អ៖ ចំណុចនេះ លោកចង់លើកទឹកចិត្ត អ្នកដែលមានបំណងចាប់ផ្ដើម ឬកំពុងធ្វើអាជីវកម្ម ត្រូវព្យាយាមស្វែងរកទំនាក់ទំនងជាមួយមនុស្សទូទៅ ជាពិសេសត្រូវចាត់ទុកគ្រប់គ្នាជាមិត្ត សូម្បីតែគូប្រកួតប្រជែង ដោយលោកមានជំនឿថាមាន ទំនាក់ទំនងល្អ ឬមិត្តភាព មានន័យថា អ្នកនឹងមានអ្នកទាំងនោះកំពុងគាំទ្រ អ្នកទាំងនោះអាចជួយគ្នាទៅវិញទៅមក ឬក៏អ្នកទាំងនោះនឹងផ្ដល់អត្ថប្រយោជន៍អ្វីមួយជាមិនខាន។
៣. យោគយល់ និងស្មោះត្រង់៖ ភាព ស្មោះត្រង់គឺចាំបាច់ណាស់សម្រាប់ការធ្វើអាជីវកម្ម ពោលគឺអាចនាំទៅរកការទុកចិត្តគ្នា។ ការធ្វើអាជីវកម្មដែលចេះយោគយល់គ្នា និងមានទំនុកចិត្តទៅវិញទៅមក នឹងនាំទៅរកភាពជោគជ័យយ៉ាងឆាប់រហ័ស។ ជាក់ស្ដែងក្នុងអាជីវកម្មរបស់លោកផ្ទាល់ ដែលអាចឈានដល់ចំណុចកំពូលរហូតមានលំហូរសាច់ប្រាក់ដល់ទៅ ៧លានដុល្លារ តែចំណូលប្រចាំខែតែ ៧០ម៉ឺន ដុល្លារ ពិតជាត្រូវការជាចាំបាច់ការទុកចិត្តគ្នាពីអ្នកផ្គត់ផ្គង់ ដើម្បីសម្រួលក្នុងការបង្វែរសាច់ប្រាក់ និងទំនិញទាន់ពេលវេលា។
៤. គ្រប់គ្នាសុទ្ធតែសំខាន់៖ ទាំង អ្នកផ្គត់ផ្គង់ និងអ្នកទិញ(អតិថិជន) សុទ្ធតែមានសារៈសំខាន់ដូចគ្នា ក្នុងកិច្ចការអាជីវកម្ម មិនអាចខ្វះមួយណាបាន។ ដូចនេះអ្នកគ្រប់គ្រងត្រូវតែ យកចិត្តទុកដាក់លើគ្រប់គ្នាទាំងអស់ បើមិនដូចនេះទេ ក្នុងចំណោមអ្នកទាំងនោះ អាចនឹងបំផ្លាញអាជីវកម្មរបស់អ្នកបាន។
៥. ដាក់ចិត្តធ្វើការយ៉ាងម៉ត់ចត់៖ មិន ថាមានបញ្ហាយ៉ាងណាកើតឡើង អ្នកត្រូវរិះរកគ្រប់មធ្យោបាយដោះស្រាយ កុំគេចឬបណ្ដោយ។ អ្នកអាចដោះស្រាយដោយខ្លួនឯង ឬស្វែងរកជំនួយខាងក្រៅ ជំនួសការបោះបង់អ្វីដែលបានកំណត់យ៉ាងច្បាស់តាំងពីដើមមកនោះ។
៦. ត្រូវចាំថា៖
-គ្មានអ្នកណា កើតមក មានប្រាក់ឬដើមទុនសម្រាប់ធ្វើអាជីវកម្ម សូម្បីរូបលោកផ្ទាល់ក៏មិនមានដើមទុនគ្រប់គ្រាន់ដែរ។
-គិតថាអ្នកចង់ធ្វើអ្វីមុន នឹងគិតថាទៅរកដើមទុនពីណា។
-គ្មាននរណាម្នាក់ ឬអ្នកជំនួញណាម្នាក់មានប្រាក់គ្រប់គ្រាន់សម្រាប់ដំណើរការ អាជីវកម្មរបស់ខ្លួនរហូតទេ គឺត្រូវការការពឹងពាក់។
សព្វថ្ងៃ ក្រុមហ៊ុន Professional IT Group ជាក្រុមហ៊ុនមួយដែលកំពុងតែមានសកម្មភាពឈានទៅមុខ យ៉ាងលេចធ្លោក្នុងប្រទេសយើង ដោយមាននាំចូលផ្ដាច់មុខ កម្មវិធីកម្ចាត់មេរោគ KASPERSKY និងគ្រឿងបន្លាស់កុំព្យូទ័រ ព្រមទាំងមានទំហំអាជីវកម្មធំឡើងៗ ក្រោមការដឹកនាំយ៉ាងឈ្លាសវៃរបស់ពាណិជ្ជករវ័យក្មេង ពោរពេញដោយបទពិសោធន៍ គួរកោតសរសើររូបនេះ។
តាមរយៈអត្ថបទនេះ មិត្តអ្នកអានទាំងអស់ក៏អាចពិចារណាលើគន្លឹះពិសេសខាងលើ ដោយយកមកអនុវត្តក្នុងជីវិតរបស់អ្នក។ Sabay ជឿជាក់ថាអ្នក ក៏អាចក្លាយជាម្ចាស់អាជីវកម្មជោគជ័យមួយបានដូចគ្នា៕
ប្រភព http://cambodia.mx
ហេតុអ្វីសហគ្រិនភ័យខ្លាចមិនហ៊ានផ្ដើមអាជីវកម្មដោយខ្លួនឯង?
នៅពេលសួរដល់រឿងការងារមនុស្ស
ភាគច្រើននិយាយថា
ចង់មានមុខរបរខ្លួនឯងជាជាងធ្វើការឲ្យគេព្រោះអាចទទួលបាន
ចំណូលច្រើន និងចង់ឈប់ ចង់យ៉ាងម៉េចគឺស្រេចនឹងចិត្តខ្លួនឯង។
ទន្ទឹមនឹងពំនោលខាងលើ
មានមនុស្សមិនច្រើនប៉ុន្មានទេដែលហ៊ានលោតចូលធ្វើអាជីវកម្ម។
អីចឹងតើមានមូលហេតុអ្វីនៅពីក្រោយនោះ
បានជាម្នាក់ៗមិនហ៊ានធ្វើដូច្នេះ?
ផ្អែកលើការស្ទាបស្ទង់មតិដោយក្រុម
ស្រាវជ្រាវ TNS Custom Research
សម្រាប់គណៈកម្មាធិការអឺរ៉ុបក្នុងឆ្នាំ២០១២
បានធ្វើឡើងដើម្បីឆ្លើយសំណួរមួយនេះ។
ការស្រាវជ្រាវមួយនោះបានរកឃើញថា ប្រជាជនអាមេរិក ៥១%
ចង់មានមុខរបរខ្លួនឯង ខណៈ ៤៤% ទៀតចង់មានជំនួញនៅ ៥
ឆ្នាំបន្ទាប់។
ប៉ុន្តែបើងាកមកមកស្ថិតិពិតរបស់
ការិយាល័យស្ថិតិការងារ ប្រជាជនអាមេរិក ៦%
ប៉ុណ្ណោះដែលជាម្ចាស់អាជីវកម្ម។
មូលហេតុមួយចំនួនដែលនាំឲ្យសហគ្រិនមួយចំនួនមិនចាប់ផ្ដើម
អាជីវកម្មរួមមាន ៖ មិនមានគំនិតអាជីវកម្ម (៤%) មិនមានដើមទុន
(១៥%) មិនមានជំនាញចាំបាច់ (៨%) និង(២%)
ដោយសារផលវិបាកលើជំនាញគ្រប់គ្រងរដ្ឋបាល។
ក្រៅពីនោះនៅមានឧបសគ្គធំៗមួយ
ចំនួនទៀត។ មនុស្សភាគច្រើនភ័យខ្លាចថា
មិនដឹងជាមានបញ្ហាអ្វីកើតឡើង ប្រសិនបើមិនជោគជ័យនោះគឺ
ភ័យខ្លាចក្ស័យធន (៣៨%) និងចំណូលមិនទៀងទាត់ (៣៧%)។
បើទោះជាប្រាក់ជាឧបសគ្គក្នុងការ
ចាប់ផ្ដើមអាជីវកម្មដោយខ្លួនឯង
មានមនុស្សតិចប៉ុណ្ណោះដែលនិយាយថា
ការបង្កើតអាជីវកម្មខ្លួនឯងគឺដើម្បីទទួលបានប្រាក់ច្រើននោះ
(៩%)។ ៥៤% និយាយថា
ការចង់បានអាជីវកម្មផ្ទាល់ខ្លួនគឺដោយសារឯករាជ្យ
សេរីភាពចង់ធ្វើការពេលណា កន្លែងណាក៏បាន។
ចុះអ្នកវិញ ធ្លាប់ចង់បង្កើតអាជីវកម្មផ្ទាល់ខ្លួនដែរឬទេ ហើយបានធ្វើវាហើយឬនៅ?
http://news.sabay.com.kh
កំពូលមហាសេដ្ឋី បច្ចេកវិទ្យាទាំង ១០រូប
បច្ចុប្បន្នមហាសេដ្ឋី ឬអ្នកមាន ត្រូវបានគេបែងចែកជាក្រុម
ដើម្បីផ្ដល់នូវភាពងាយស្រួល ក្នុងការកំណត់នូវ ប្រាក់ចំណូលប្រចាំឆ្នាំ
ដោយថ្មីៗនេះ Forbes បានចេញតារាង កំពូលមហាសេដ្ឋីទាំង ១០រូបនៅក្នុង
ក្រុមហ៊ុនបច្ចេកវិទ្យា សម្រាប់ឆ្នាំ ២០១៣។ តើនរណាមួយជា អ្នកមានជាងគេក្នុង
ចំណោមក្រុមហ៊ុន បច្ចេកវិទ្យាធំៗ?
1. លោក Bill Gates៖ គ្រប់គ្នាបានស្គាល់គាត់ តាមរយៈក្រុមហ៊ុន Microsoft ដោយម្នាក់ៗបានដឹងថា គាត់ជាអ្នកបង្កើតក្រុមហ៊ុន Microsoft ឡើង ហើយបច្ចុប្បន្ននេះគាត់មាន តួនាទីជាប្រធានក្រុមហ៊ុន ដែលប្រាក់ចំណូលជា មធ្យមរបស់គាត់ក្នុងឆ្នាំ ២០១៣ មានចំនួន ៦៧ពាន់លាន ដុល្លារអាមេរិក ជាពិសេសគាត់តែងតែ ធ្វើការបរិច្ចាគនូវ ទឹកប្រាក់ចំនួន ២៧ពាន់លានដុល្លារ អាមេរិកសម្រាប់សប្បុរសធម៌។ Bill Gates ជាមនុស្សបរាជ័យ ក្នុងការសិក្សា ប៉ុន្តែគាត់មិនបរាជ័យ ក្នុងការងារនោះទេ។
2. លោក Larry Ellison៖ ជាម្ចាស់ក្រុមហ៊ុន Oracle ហើយបច្ចុប្បន្នលោក មានតួនាទីជានាយក ប្រតិបត្តិក្រុមហ៊ុន Oracle។ គាត់មិនខុសពីលោក Bill Gates នោះទេគឺជាមនុស្ស បរាជ័យក្នុងការសិក្សា ដោយបានបោះបង់ ការសិក្សានៅមហាវិទ្យាល័យ ក្នុងឆ្នាំទី២។ ប្រាក់ចំណូលជាមធ្យម របស់គាត់មានចំនួន ៤៣ពាន់លានដុល្លារ អាមេរិក។ ក្នុងមួយឆ្នាំៗគាត់តែងតែបរិច្ចាគ និងឧបត្ថម្ភទឹកប្រាក់ ខ្ទង់ពាន់លានដុល្លារអាមេរិក ទៅកាន់មន្ទីរពិសោធន៍ វេជ្ជសាស្ត្រ និងវិស័យអប់រំ។
3. លោក Jeff Bezos ៖ ជាស្ថាបនិកក្រុមហ៊ុន លក់ទំនិញតាមរយៈ អនឡាញ Amazon ដែលបច្ចុប្បន្នលោក ជានាយកប្រតិបត្តិ។ គាត់ត្រូវបានបុគ្គលិក ទាំងអស់មានការស្រឡាញ់ និងពេញចិត្ត ព្រោះថាគាត់បានធ្វើ ឲ្យក្រុមហ៊ុនដំណើរការ បានយ៉ាងល្អ ព្រមទាំងបានជំរុញ ឲ្យក្រុមហ៊ុនរីកចម្រើន។ ប្រាក់ចំណូលជាមធ្យម របស់គាត់មានចំនួន ២៥.២ពាន់លានដុល្លារអាមេរិក (Amazon រកប្រាក់ចំណូលបានជាង ៦០០ដុល្លារអាមេរិក ក្នុងមួយវិនាទី) ។ គាត់មិនដូច Bill Gates និង Larry Ellison នោះទេ គាត់បានរៀបចប់ ថ្នាក់វិទ្យាល័យ និងសកលវិទ្យាល័យ ។
4. លោក Larry Page ៖ ជាសហស្ថាបនិកក្រុមហ៊ុន Google ដោយបច្ចុប្បន្នលោក ជានាយកប្រតិបត្តិ និងជាប្រធានហរិញ្ញវត្ថុ ។ គាត់បានរៀនចប់ នៅសកលវិទ្យាល័យ Stanford University ថ្នាក់អនុបណ្ឌិតវិទ្យាសាស្ត្រ និងបរិញ្ញាបត្រនៅ សកលវិទ្យាល័យ Michinga University។ ប្រាក់ចំណូលជាមធ្យម របស់គាត់មានចំនួន ២៣ពាន់លាន ដុល្លារអាមេរិក។
5. លោក Sergey Brin៖ ជាសហស្ថាបនិកក្រុមហ៊ុន Google ជាមួយនឹងលោក Larry Page។ គាត់ត្រូវបានក្រុមហ៊ុន Google ចាត់ទុកជាមនុស្ស ដ៏អស្ចារ្យម្នាក់ ព្រោះថាគាត់មាន គំនិតច្នៃប្រឌិតខ្ពស់ ក្នុងការបង្កើតនូវអ្វី ផ្សេងសម្រាប់ផ្ដល់ភាព ងាយស្រួលដល់ ជីវិតរស់នៅប្រចាំថ្ងៃ។ ប្រាក់ចំណូលរបស់មានចំនួន ២២.៨ពាន់លាន ដុល្លារអាមេរិក។
6. លោក Michael Dell ៖ ជាស្ថាបនិកក្រុមហ៊ុន ផលិតកុំព្យូទ័រ Dell Inc ដែលបច្ចុប្បន្នគាត់ ជានាយកប្រតិបត្តិ ។ គាត់ជាមនុស្ស បោះបង់ការសិក្សា ប៉ុន្តែនៅពេលនេះគាត់បាន ក្លាយជាមហាសេដ្ឋី ដោយសារតែការ ខិតខំប្រឹងប្រែង របស់គាត់។ ប្រាក់ចំណូលរបស់ គាត់មានចំនួន ១៥.៣ពាន់ លានដុល្លារអាមេរិក។
7. លោក Steve Ballmer ៖ ជានាយកប្រតិបត្តិក្រុមហ៊ុន Microsoft ដោយលោកបានកាន់ តំណែងមួយនេះតាំងពីឆ្នាំ ២០០០។ ក្នុងចំណោមបុគ្គលិក ដែលធ្វើការងារនៅ ក្នុងក្រុមហ៊ុន Microsoft ទាំងអស់ មានតែគាត់ទេ ដែលមានប្រាក់ចំណូលខ្ពស់ជាង រហូតក្លាយជាមហាសេដ្ឋី ។ គាត់បានចូលបម្រើ ការងារនៅក្នុងក្រុមហ៊ុន Microsoft ជាមួយនឹងលោក Bill Gates តាំងពីឆ្នាំ ១៩៨០ ។ ប្រាក់ចំណូលរបស់ គាត់មានចំនួន ១៥.២ពាន់លានដុល្លារអាមេរិក។
8. លោក Paul Allen ៖ ជាសហស្ថាបនិកក្រុមហ៊ុន Microsoft ប៉ុន្តែគាត់មិនត្រូវបាន គេស្គាល់ច្រើននោះទេ ព្រោះថាគាត់មិនសូវ ចេញមុខ ជាមួយក្រុមហ៊ុន Microsoft ប៉ុន្តែសម្រាប់វិស័យកីឡា វិញគាត់ត្រូវបានគេ ស្គាល់ច្រើន ព្រោះថាគាត់មាន ក្រុមកីឡាបាល់ទាត់ ចំនួនមួយ និងបាល់បោះផងដែរ ។ បច្ចុប្បន្នគាត់ជា ប្រធានហរិញ្ញវត្ថុ Microsoft Corporation និងជាប្រធានក្រុមហ៊ុន Vulcan Inc។ ប្រាក់ចំណូលរបស់ គាត់មានចំនួន ១៥ពាន់លានដុល្លារអាមេរិក ។
9. អ្នកមានវ័យក្មេង Mark Zuckerberg ៖ ជាសហស្ថាបនិក បណ្ដាញទំនាក់ទំនង សង្គម Facebook ហើយបច្ចុប្បន្នជា នាយកប្រតិបត្តិ Facebook។ លោកត្រូវបានគេចាត់ទុកជា អ្នកមានលំដាប់ទី៦៦ របស់ពិភពលោក។ ប្រវត្តិនៃការបង្កើតបណ្ដាញ Facebook របស់គាត់ត្រូវ បានគេថតជា ខ្សែភាពយន្តហូលីវូដ ព្រមទាំងមានការ គាំទ្រផងដែរ ។ ប្រាក់ចំណូលរបស់ គាត់មានចំនួន ១៣.៣ពាន់លានដុល្លារអាមេរិក។
10. លោក Azim Premji (មកពីឥណ្ឌា)៖ ជាប្រធានក្រុមហ៊ុន Wipro Limited Company។ ប្រាក់ចំណូលរបស់ គាត់មានចំនួន ១១.២ពាន់លានដុល្លារអាមេរិក។ គាត់តែងតែបរិច្ចាក ចំណាយទឹកប្រាក់ចំនួន ២.៣ពាន់លាន ដុល្លារអាមេរិក ក្នុងវិស័យអប់រំ៕

ហេតុអ្វីអ្នកគួរបើកអាជីវកម្មផ្ទាល់ខ្លួន?
បើទោះបីជាការចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួនអាចមានផលវិបាកនិង
ហានិភ័យដ៏គួរឱ្យខ្លាចមួយចំនួន
ប៉ុន្តែវាក៏មានអត្ថប្រយោជន៍សំខាន់ជាច្រើនផងដែរក្នុងការធ្វើជា
ម្ចាស់អាជីវកម្ម។
ការធ្វើជាម្ចាស់អាជីវកម្មផ្ទាល់ផ្តល់ឱ្យអ្នកនូវសេរីភាពដែលអ្នក
មិនអាចនឹងមាននៅពេលដែលអ្នកធ្វើការឱ្យអ្នកដទៃ
ប៉ុន្តែវាមិនមែនជាអ្វីដែលអ្នកអាចធ្វើទៅបានដោយមិនយកចិត្តទុកដាក់
នោះទេ។
អត្ថប្រយោជន៍ដែលអ្នកនឹងទទួលបាននៅពេលដែលអ្នកធ្វើជាម្ចាស់អាជីវកម្ម
ផ្ទាល់ មានដូចជា៖
ប្រាក់ចំណូលមិនកំណត់
នៅពេលដែលអ្នកធ្វើការឱ្យ អ្នកដទៃ ប្រាក់ចំណូលរបស់អ្នកត្រូវបានកម្រិតទៅតាមរចនាសម្ព័ន្ធប្រាក់ខែដែល អ្នកធ្វើ។ ប៉ុន្តែការធ្វើជាម្ចាស់អាជីវកម្ម អ្នកនឹងមានប្រាក់ចំណូលមិនកំណត់។ ប្រាក់ចំណូលរបស់អ្នកត្រូវបានភ្ជាប់ទៅនឹងកម្រិតការងារនិងភាព ច្នៃប្រឌិតដែលអ្នកអាចប្រើវាទៅជាការផ្សព្វផ្សាយនិងការវិវត្តន៍នៃ ផលិតផល សេវាកម្ម ឬគំណិតរបស់អ្នក។ មិនមែនរាល់អាជីវកម្មតូចៗសុទ្ធតែអាចរកប្រាក់ចំណូលបាននោះទេ ដែលនេះគឺជាហានិភ័យមួយដែលអាជីវករគ្រប់រូបគួរតែដឹង ប៉ុន្តែប្រសិនបើអ្នកអាចធ្វើឱ្យអាជីវកម្មរបស់អ្នកដំណើរការបាន នោះអ្នកនឹងលែងខ្វល់ពីរឿងប្រាក់ចំណូលដែលត្រូវបានកំណត់ដោយ ចៅហ្វាយនាយទៀតហើយ។
សុវត្ថិភាពការងារ
នៅពេលសេដ្ឋកិច្ចធ្លាក់ចុះ គឺជាពេលដែលអត្រាអ្នកគ្មានការងារធ្វើកើនឡើង។ ការធ្វើជាម្ចាស់អាជីវកម្មផ្ទាល់អាចធានាសុវត្ថិភាពការងាររបស់អ្នក ។ បើទោះបីជាម្ចាស់អាជីវកម្មត្រូវខ្វល់ពីបញ្ហាសេដ្ឋកិច្ច និងត្រូវប្រឈមមុខនឹងការឡើងចុះនៃសេដ្ឋកិច្ចដូចអ្នកដទៃក៏ពិតមែន ប៉ុន្តែអ្នកមិនចាំបាច់ខ្វល់ពីការត្រូវគេដេញចេញឬបញ្ឈប់ការងារជា បណ្តោះអាសន្ននោះទេ។
សេរីភាពក្នុងការរៀបចំពេលវេលា
ការធ្វើជាម្ចាស់អាជីវកម្ម អ្នកអាចរីករាយនឹងការមានកម្រិតសេរីភាពខ្ពស់ក្នុងការរៀបចំពេលវេលា របស់អ្នកជាងពេលដែលអ្នកធ្វើការឱ្យអ្នកដទៃ។ អ្នកអាចចំណាយពេលរបស់អ្នកទៅលើការយកចិត្តទុកដាក់លើទំនួលខុសត្រូវ និងកាតព្វកិច្ចផ្ទាល់ខ្លួនប្រសិនបើអ្នកចង់។ អ្នកអាចធ្វើការដល់យប់ជ្រៅដោយផាសុកភាពនៅក្នុងផ្ទះរបស់អ្នក ហើយអ្នកអាចក្រោកពីគេងយឺតជាងធម្មតាបន្តិចនៅពេលព្រឹក។ តារាងពេលវេលារបស់អ្នកស្ថិតក្នុងកណ្តាប់ដៃរបស់អ្នក ហើយអ្នកអាចធ្វើការទៅតាមពេលវេលារបស់អ្នក។
ការគ្រប់គ្រងការងារ
ការធ្វើជាម្ចាស់អាជីវកម្ម អ្នកអាចគេចចេញពីភាពតានតឹង (ស្ត្រេស) នៃគោលការណ៍ក្នុងការិល័យ។ ដោយសារតែអ្នកគឺជាមនុស្សដែលមានតំណែងធំជាងគេក្នុងក្រុមហ៊ុន អ្នកមិនចាំបាច់ព្រួយបារម្ភពីការព្យាយាមសម្តែងនៅមុខមិត្តរួមការងារ ឬការអែបអបថ្នាក់លើរបស់អ្នកនោះទេ។ គ្មានកង្វល់ទាំងអស់នេះ អ្នកអាចចំណាយការយកចិត្តទុកដាក់របស់អ្នកទាំងស្រុងទៅលើការវិវត្តន៍ របស់ក្រុមហ៊ុន និងធ្វើឱ្យផលិតផលឬសេវាកម្មរបស់អ្នកកាន់តែប្រសើរឡើង។

Business Plan: Definition and Benefits
Many people thinking of starting their own business get caught up in the
excitement and emotions of the process. It is truly an exciting time!
Unfortunately, business decisions based purely on emotion are often not the
best long-term choices. Wanting to have a business does not automatically mean
that a market exists to support your desire.
Most people are able to understand the meaning of the words business plan when they hear them, but perhaps not many people can give a clear simple definition and recognize its benefits.
Whether your business is large or small, a start-up or long established, developing a business plan enables you to:
ប្រភព http://thebusinessinvestor.blogspot.com
Most people are able to understand the meaning of the words business plan when they hear them, but perhaps not many people can give a clear simple definition and recognize its benefits.
(Source: Google Images)
What is a business plan?
It is a formal written document that gives a detailed description of the proposed business, including a description of the product or service, the types of customers it would attract, the marketing needed to sell the product or service, the competition, the resources and facilities needed for production, and the financing required.What a business plan can do for you?
A complete, thoughtful business plan is perhaps the best tool you can have to help you reach your own long-term goals.Whether your business is large or small, a start-up or long established, developing a business plan enables you to:
- Determine or test the feasibility of your business idea.
- Avoid failure of losing thousands of your hard-earned money and improve your chances of success
- Make the crucial business decisions that focus your activities and maximize your resources.
- Understand the financial aspects of your business, including cash flow and break-even requirements.
- Gather crucial industry and marketing information.
- Anticipate and avoid obstacles your business is likely to encounter.
- Set specific goals and measurements to assess progress over time.
- Expand in new and increasingly profitable directions.
- Be more persuasive to funding sources.
ផែនការអាជីវកម្មៈ និយមន័យ និងគុណប្រយោជន៍
មនុស្សជាច្រើនដែលកំពុងពិចារណាអំពីការចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួន កើតការជាប់ចិត្តទៅនឹងសេចក្តីរំជួលចិត្ត
និងអារម្មណ៍រំភើបចំពោះដំណើរការនេះ។ ពិតណាស់ វាគឺជាពេលវេលាដ៏គួរឲ្យរំភើបពិតមែន។
ប៉ុន្តែជាអកុសល ការសម្រេចចិត្តធ្វើអាជីវកម្មដែលពឹងផ្អែកសុទ្ធសាធតែទៅលើអារម្មណ៍ខ្លួនឯង
ជាញឹកញាប់ពុំមែនជាជម្រើសរយៈពេលវែងដ៏ល្អប្រសើរបំផុតនោះទេ។
ការចង់មានអាជីវកម្មផ្ទាល់ខ្លួន ពុំមានន័យដោយស្វ័យប្រវត្តិថា ទីផ្សារកើតមានសម្រាប់គាំទ្រសេចក្តីប៉ងប្រាថ្នារបស់អ្នកនោះទេ។
មនុស្សភាគច្រើនអាចយល់បាននូវអត្ថន័យនៃពាក្យ ផែនការអាជីវកម្ម នៅពេលដែលពួកគេស្តាប់ឮពាក្យទាំងនេះ
ប៉ុន្តែប្រហែលជាមានមនុស្សមិនច្រើនទេដែលអាចផ្តល់និយមយន័យមួយប្រកបដោយភាពសាមញ្ញច្បាស់លាស់
និងយល់ដឹងពីគុណប្រយោជន៍របស់វា។
តើផែនការអាជីវកម្មគឺជាអ្វី?
ផែនការអាជីវកម្ម គឺជាឯកសារសំណេរជាលាយលក្ខណ៍អក្សរផ្លូវការដែលធ្វើការពិពណ៌នាយ៉ាងលម្អិតអំពីអាជីវកម្មដែលស្នើឡើង
រួមមានការពិពណ៌នាអំពីផលិតផលឬសេវាកម្ម ប្រភេទអតិថិជនដែលអាជីវកម្មមានបំណងនឹងធ្វើការទាក់ទាញ
យុទ្ធសាស្ត្រផ្នែកទីផ្សារដែលត្រូវការចាំបាច់ដើម្បីលក់ផលិតផលឬសេវាកម្ម
ការប្រកួតប្រជែង ធនធាននានា និងទីតាំងសម្ភារៈរូបវ័ន្តដែលត្រូវការសម្រាប់ផលិតកម្ម
ព្រមទាំងហិរញ្ញប្បទានដែលត្រូវការចាំបាច់ដើម្បីចាប់ផ្តើមដំណើរការអាជីវកម្ម។
តើផែនការអាជីវកម្មអាចផ្តល់គុណប្រយោជន៍អ្វីខ្លះចំពោះអ្នក?
ផែនការអាជីវកម្មដែលមានភាពពេញលេញ និងបានពិចារណាដោយប្រុងប្រយ័ត្នគ្រប់ជ្រុងជ្រោយ
គឺប្រហែលជាឧបករណ៍ដ៏ល្អប្រសើរបំផុតដែលអ្នកអាចមានដើម្បីជួយអ្នកឲ្យឈានទៅដល់ការសម្រេចគោលដៅរយៈពេលវែងរបស់អ្នក។
មិនថាអាជីវកម្មរបស់អ្នកមានទំហំធំ ឬតូច ទើបតែចាប់ផ្តើមដំណើរការ
ឬបង្កើតឡើងយូរមកហើយ ការអភិវឌ្ឍផែនការអាជីវកម្មជួយសម្រួលឲ្យអ្នកអាច៖
- កំណត់ ឬធ្វើតេស្តសាកល្បងភាពដែលអាចអនុវត្តបានដោយជោគជ័យ នៃគំនិតអាជីវកម្មរបស់អ្នក មានន័យថា ផែនការអាជីវកម្មអាចផ្តល់ចម្លើយឲ្យអ្នកដឹងថា តើគំនិតអាជីវកម្មដែលអ្នកកំពុងគិតនៅក្នុងខួរក្បាលរបស់អ្នកនោះ អាចនឹងយកទៅអនុវត្តឲ្យលេចចេញជារូបរាង និងទទួលបានភាពជោគជ័យដែរឬទេ។
- បញ្ចៀសនូវភាពបរាជ័យនៃការខាតបង់ដើមទុនដែលលំបាករករបស់អ្នករាប់ពាន់ រាប់ម៉ឺនដុល្លារ និងជួយបង្កើនឱកាសជោគជ័យរបស់អ្នក។
- ធ្វើការសម្រេចចិត្តផ្នែកអាជីវកម្មដ៏សំខាន់ៗដែលផ្តោតការប្រមូលផ្តុំសកម្មភាពនានារបស់អ្នក និងបង្កើនធនធានរបស់អ្នកជាអតិបរមា។
- យល់ដឹងយ៉ាងច្បាស់អំពីទិដ្ឋភាព ឬស្ថានភាពហិរញ្ញវត្ថុនៃអាជីវកម្មរបស់អ្នក ដែលរួមមានលំហូរសាច់ប្រាក់ និងតម្រូវការស្រង់ដើម។
- ប្រមូលផ្តុំពត៌មានផ្នែកទីផ្សារនិងឧស្សាហកម្មសំខាន់ៗ។
- ប្រមើលមើល និងបញ្ចៀសឧបសគ្គនានាដែលអាជីវកម្មរបស់អ្នកទំនងជានឹងជួបប្រទះនាពេលអនាគត។
- កំនត់គោលដៅ និងការវាស់វែងជាក់លាក់ដើម្បីវាយតម្លៃអំពីភាពរីកចំរើនទៅតាមពេលវេលា។
- ពង្រីកអាជីវកម្មរបស់អ្នកក្នុងទិសដៅថ្មី និងកាន់តែចំណេញ។
ប្រភព http://thebusinessinvestor.blogspot.com
No comments:
Post a Comment