រឿង
ប្តីប្រពន្ធ ជារឿងធម្មតារបស់អ្នកគ្រប់គ្រងផ្ទះ ។ ព្រះអរិយបុគ្គល ២ ពួក
គឺព្រះសោតាបន្ន និងព្រះសកទាគាមីដែលមិនបានបួស ក៏នៅគ្រប់គ្រងផ្ទះដែរ ។
ដកស្រង់ចេញពី http://aphirati.blogspot.com
ដោយ ៥០០០ឆ្នាំ
បើប្តីប្រពន្ធជាទូទៅ មានកល្យាណសីល និងកល្យាណធម៌ហើយ គ្រួសារនោះឯង ក៏រមែងមាននូវសេចក្តីសុខតាមលោកិយវិស័យ ។
ជាធម្មតារបស់បុថុជ្ជន តែងមានល្អផង មិនល្អផង ព្រោះហេតុដូច្នេះ ទើបមានការអាក់អន់ចិត្តនឹងគ្នា ឬប៉ះខ្ទប់គ្នាដូចអណ្តាតនិងធ្មេញ ។
ប្តីប្រពន្ធដែលនៅជាមួយគ្នា មានសេចក្តីសុខ ឬមានទុក្ខនោះ វាអាស្រ័យហេតុ គឺស្នេហ៍ និង ស្នៀត ។
ជាធម្មតារបស់បុថុជ្ជន តែងមានល្អផង មិនល្អផង ព្រោះហេតុដូច្នេះ ទើបមានការអាក់អន់ចិត្តនឹងគ្នា ឬប៉ះខ្ទប់គ្នាដូចអណ្តាតនិងធ្មេញ ។
ប្តីប្រពន្ធដែលនៅជាមួយគ្នា មានសេចក្តីសុខ ឬមានទុក្ខនោះ វាអាស្រ័យហេតុ គឺស្នេហ៍ និង ស្នៀត ។
-ស្នេហ៍ គឺជាជ័រស្អិតធ្វើឲ្យប្តីប្រពន្ធស្រឡាញ់
ដូចជាពាក្យពីរោះ ពាក្យពិត និយាយក្នុងរឿងដែលគួរនិយាយ
ស្លៀកពាក់តែងខ្លួនស្អាតបាត រៀបរយជានិច្ច
ព្យាយាមក្នុងការងារដែលជាតួនាទីរបស់ខ្លួនជាដើម ។
ជាប្តីប្រពន្ធត្រូវធ្វើការដាំស្ល
បោកគក់ខោអាវ បោសផ្ទះសម្បែង សម្អាតបន្ទប់ មិនហួងហែងហួសហេតុ
មិនមានចិត្តចង្អៀតពេក មិនទាស់ទែងជាមួយញាតិមិត្តរបស់ប្តី
គោរពប្រណិប័តន៍ចំពោះឪពុកម្តាយក្មេក និងប្តីជានិច្ច ចេះក្រែងចិត្តអ្នកដទៃ
ស្មោះត្រង់ចំពោះប្តី ដាច់ខាតគឺកុំលេងល្បែងស៊ីសង
និងត្រូវចេះដឹងក្នុងការចាយវាយជាដើម ។
ជាប្តីវិញ
ត្រូវព្យាយាមធ្វើការរកទ្រព្យសម្បត្តិ វៀរចាកគ្រឿងញៀន អបាយ-មុខសព្វគ្រប់
ធ្វើខ្លួនឲ្យជាប្តីល្អ និងជាឪពុកល្អ
ស្មោះត្រង់ព្រមដោយក្តីអាណិតចំពោះភរិយាខ្លួនរហូត យ៉ាងនេះជាដើមដែរ ។
ប្តីប្រពន្ធ
ត្រូវសិក្សាឲ្យយល់ដល់ចិត្តគ្នាទៅវិញទៅមក ហើយព្យាយាមថ្នមចិត្តគ្នា
ជាមនុស្សយល់ហេតុផង កុំចេះតែតាមចិត្តរបស់ខ្លួន
ជាពិសេសត្រូវចេះនឹករលឹកដល់គុណ គឺ សេចក្តីល្អរវាងគ្នានឹងគ្នា ។
-ស្នៀត គឺជាល្បិចកិច្ចកល មាយាលាក់ពុត
នាំឲ្យមាននូវអពមង្គល រហូតដល់ពេលជួបគ្នាមានតែជេរ ឬមុខក្រញូវ
រអ៊ូរទាំដាក់គ្នា គេចមុខមិនចង់ជួបគ្នា មិនចង់ចូលផ្ទះ … ។
វិធីបដិបត្តិ
ជាដំបូង
ត្រូវសង្កេតពិនិត្យខ្លួនឯងជាមុនថា ហេតុដែលកើតឡើងនេះ កើតមកពីអ្វី ?
អ្នកណាជាអ្នកបង្កឡើង ? បើឃើញថាមកពីយើង
ក៏ត្រូវព្រមទទួលនិងប្រញាប់សម្រេចចិត្តកែខៃឲ្យបានទាន់ពេល ។
បើបញ្ហានោះ ទាក់ទងនឹងម្ខាងទៀត
ក៏សូមឲ្យប្រឹក្សារកការដោះស្រាយ ម្នាក់ៗ ជាមនុស្ស
គឺត្រូវតែជាអ្នកយល់ហេតុយល់ផល តែបើដោះស្រាយមិនបាន
គឺអាចប្រឹក្សាជាមួយអ្នកចេះដឹងតទៅទៀត ។
ឧបសគ្គសំខាន់
ដែលធ្វើឲ្យប្តីប្រពន្ធបែកបាក់គ្នា ឬនៅជាមួយគ្នាមិនបានសុខ ក៏គឺទិដ្ឋិមានះ
រឹងរូស ឃើញតែពីខ្លួនឯងពេករហូតដល់ខ្វះមេត្តា ខ្វះការប្រាថ្នាល្អដល់គ្នា ។
ម្យ៉ាងទៀត គឺការមិនចេះទទួលកំហុស
ចេះទទួលត្រូវតែម្យ៉ាង ហើយច្រើនតែបន្ទោសអ្នកដទៃដែលខុសនោះមិនដា់ច់ពីមាត់
និយាយដដែលៗ បើខ្លួនឯងធ្វើខុសវិញមិនព្រមទទួលឡើយ ហើយបិទបាំងទៀតផង ។
ចំពោះបុថុជ្ជន ថាឲ្យធ្វើអ្វីមិនចេះខុសនោះគ្មានឡើយ លើកលែងតែមិនធ្វើអ្វីសោះ ឯការមិនធ្វើអ្វីសោះនោះ វាជាកំហុសមួយដោយឡែកផ្សេងទៀត ។វិស័យមនុស្សល្អ កាលបើធ្វើខុសហើយ រមែងទទួលកំហុស និងព្រមកែប្រែ មិនឲ្យខុសដដែលៗ ឡើយ ។
មនុស្សដែលធ្វើខុសហើយ មិនព្រមទទួលកំហុស
ជាមនុស្សខូចសុខភាពផ្លូវចិត្ត នៅទីណា ជាមួយអ្នកណា ក៏ក្តៅក្រហាយទីនោះ
ព្រោះបើមានកំហុសអ្វីមួយកើតឡើង ចេះតែបន្ទោសអ្នកដទៃប៉ុណ្ណោះ
លុះដល់មានត្រូវ មានល្អវិញ ក៏ប្រញាប់ទទួលខ្លួនឯង មនុស្សប្រភេទនេះ
មាននៅក្នុងគ្រួសារណា គ្រួសារនោះ រកសន្តិសុខបានដោយលំបាក ។
ព្រោះហេតុដូច្នោះ
គូប្តីប្រពន្ធណាត្រូវការសេចក្តីសុខក្នុងការគ្រប់គ្រងផ្ទះរួម
គ្នា ត្រូវបណ្តុះគុណធម៌ក្នុងការគ្រប់គ្រងផ្ទះ ឲ្យមានទៅវិញទៅមក យ៉ាងនេះ
ជីវិតគូស្នេហ៍រមែងដើរទៅតាមផ្លូវ ដែលរោយទៅដោយត្របកផ្កាកុលាប
ពោលគឺមង្គលជីវិតជាពិតប្រាកដហោង ។
គោលធម៌បដិបត្តិ
ត្រូវបដិបត្តិគោលធម៌ ៣ គឺត្រូវមានសីល ៥ ព្រមដោយកល្យាណធម៌ ត្រូវវៀរចាកអបាយមុខ ៦ យ៉ាង និងត្រូវមាននូវឃរាវាសធម៌ ៤ យ៉ាង ។
ក្រុមទី ១
សីល ៥ ព្រមដោយកល្យាណធម៌
ក្រុមទី ១ ត្រូវហ្វឹកហាត់ឲ្យបាន ៖
១. មិនសម្លាប់សត្វគ្រប់ជីវិតទាំងអស់ ហើយចម្រើននូវមេត្តាករុណាឲ្យដល់ព្រម ។២. មិនធ្វើចោរកម្មគ្រប់យ៉ាង ហើយដល់ព្រមដោយការចិញ្ចឹមជីវិតដោយប្រពៃ ។៣.
មិនប្រព្រឹត្តខុសក្នុងកាម ដល់ព្រមដោយក្តីសន្តោស
គឺព្រមល្មមចិត្តតែជាមួយនឹងគូគ្រងរបស់ខ្លួនប៉ុណ្ណោះ មាននូវកាមសំវរ
គឺការសង្រួមក្នុងកាមគុណទាំងឡាយ ។ ៤. មិននិយាយកុហក ព្រមទាំងមាននូវសច្ចៈ ។៥.មិនបរិភោគទឹកស្រវឹងគ្រឿងញៀន អប់រំស្មារតីសេចក្តីមិនប្រមាទឲ្យដល់ព្រម ។
ក្រុមទី ២
អបាយមុខ ៦ យ៉ាងក្រុមទី ២ នេះ ត្រូវវៀរឲ្យបានជាដាច់ខាត ៖
១. សេពគ្រឿងញៀនស្រវឹងបំផ្លាញស្មារតី ។២. ការប្រព្រឹត្តអនាចារក្នុងរឿងមេថុនធម្ម ។៣. លេងល្បែងភ្នាល់ ។៤. ដើរលេងមិនស្គាល់ពេលវេលា ។៥. សេពគប់មនុស្សអាក្រក់ជាមិត្ត ។៦. ខ្ជិលច្រអូសក្នុងការងារ ។
ក្រុមទី ៣
ឃរាវាសធម៌ ៤ យ៉ាងក្រុមទី ៣ នេះ គួរឲ្យមានជាប្រចាំចិត្ត ៖
១. សច្ចៈ ស្មោះត្រង់ពិតប្រាកដដល់គ្នា ។២. ទមៈ ហ្នឹកហាត់ទូន្មានចិត្តរាល់ថ្ងៃ ។៣. ខន្តិ ចេះអត់ធន់ តស៊ូមិនខ្លាចលំបាក ។៤. ចាគៈ ចេះឲ្យទាន និងចេះលះបង់ ។
បើគ្រួសារណា ទាំងប្តី
ទាំងប្រពន្ធបដិបត្តិបាននូវធម៌ ៣ ក្រុមនេះ គឺក្រុមទី ១ ហ្វឹកហាត់សម្រេចបាន
ក្រុមទី ២ វៀរចាកបាន និងក្រុមទី ៣ កើតមានជាប្រចាំចិត្ត
ជីវិតពិតជាមាននូវសេចក្តីសុខ តាមវិស័យរបស់បុថុជ្ជនដែលជាមនុស្សល្អ ។
សូមត្រួតត្រាពិនិត្យមើល តើអាត្មាអញបដិបត្តិមានការខ្វះខាតក្នុងធម៌៣ក្រុមនេះដែរឬទេ ឬក៏សង្កេតឃើញមានបញ្ហាចេញពីប្រភពផ្សេងទៀតដូចជា ៖
-ការរអ៊ូរទាំ និយាយច្រើន
ចំណុចនេះដោយច្រើនគឺមាននៅលើស្ត្រីជាភរិយា ឬជាមាតា ចំណែកបុរសជាស្វាមី ឬជាបិតាក៏មានដែរ តែតិចតួចទេ ។
ដើមហេតុព្រោះមនុស្សក្នុងផ្ទះមិនរួមដៃជួយ អ្វីៗ ត្រូវធ្លាក់មករកតែម្នាក់ ទាំងការក្រៅ ការក្នុង ដោះស្រាយមិនចេញកើតរោគសរសៃប្រសាទ ។
ចំណុចនេះដោយច្រើនគឺមាននៅលើស្ត្រីជាភរិយា ឬជាមាតា ចំណែកបុរសជាស្វាមី ឬជាបិតាក៏មានដែរ តែតិចតួចទេ ។
ដើមហេតុព្រោះមនុស្សក្នុងផ្ទះមិនរួមដៃជួយ អ្វីៗ ត្រូវធ្លាក់មករកតែម្នាក់ ទាំងការក្រៅ ការក្នុង ដោះស្រាយមិនចេញកើតរោគសរសៃប្រសាទ ។
ដំណោះស្រាយ
ទាំងម៉ែទាំងឪទាំងកូន ត្រូវរួមដៃគ្នា
អ្វីគួរជួយបានធ្វើបាន ក៏ជួយទៅធ្វើទៅ ។ មេផ្ទះដែលឆ្លាត
មិនត្រូវចងការងារក្នុងផ្ទះសម្រាប់តែខ្លួនឯង អ្នកណាៗ
ធ្វើមិនត្រូវចិត្តនោះទេ គួរបង្រៀនកូនៗ ឲ្យចេះដឹង
ហើយឲ្យកូនធ្វើនូវកិច្ចការនោះជំនួសខ្លួន ។
គ្រប់គ្នាត្រូវយល់ដឹងថា ការងារអ្វីក៏ដោយ
បើយើងធ្វើទៅហើយមានផលឲ្យបានសុខទាំងអស់គ្នា
ការងារនោះយើងត្រូវរីករាយនឹងធ្វើ ព្រោះជាបុណ្យក្នុងជីវិតប្រចាំថ្ងៃ ។
-ការធ្វើអ្វីស្រេចតែចិត្តខ្លួនឯង
ចំណុចនេះ គឺចូលចិត្តធ្វើអ្វីផ្តាច់ការ
មិនប្រឹក្សាគ្នាជាមុន ។ ប្តីប្រពន្ធ
ទោះបីថាមានរូបរាងផ្សេងគ្នាតែគួរមានបេះ
ដូងជាមួយគ្នាទើបក្នុងផ្ទះមានសន្តិសុខ។
ប្តីប្រពន្ធត្រូវតែជាមនុស្សយកហេតុផលជាសំខាន់ កុំធ្វើអ្វីៗ ស្រេចតែចិត្តចង់
កុំអាងខ្លួនឯងឲ្យជ្រុល ពិតមែនតែមិនបានធ្វើឲ្យគ្រួសារបែកបាក់គ្នា
តែត្រូវដេកបែរខ្នងដាក់គ្នា ព្រោះហេតុមិនសប្បាយចិត្ត ។
ដំណោះស្រាយ
ត្រូវគ្រប់គ្រងចំណង់ មុនធ្វើឬនិយាយ
ត្រូវមានសតិនិងបញ្ញាគ្រប់គ្រងជានិច្ច ត្រូវចេះក្រែងចិត្ត ក្រែងរឿង
អ្វីដែលរង្កៀសហើយត្រូវកុំធ្វើកុំនិយាយ ត្រូវលះទិដ្ឋិមានះ
និងឧបានទានចេញពីចិត្ត ដោយយកហេតុផល និងភាពត្រឹមត្រូវជាគោលបដិបត្តិ ។
( មេរៀនជីវិត )
ដកស្រង់ចេញពី http://aphirati.blogspot.com
ដោយ ៥០០០ឆ្នាំ