Tuesday, October 1, 2013

ស្ដាប់​ដើម្បី​យល់​ មិន​មែន​ស្ដាប់​គ្រាន់​តែ​ឭ​នោះ​ទេ!

ស្ដាប់​ដើម្បី​យល់​ មិន​មែន​ស្ដាប់​គ្រាន់​តែ​ឭ​នោះ​ទេ!
ទំនាក់ទំនង ​ដើរតួ​យ៉ាង​សំខាន់​ដើម្បី​ជួយ​ឲ្យ​យុវវ័យ​ទទួល​បាន​ជោគជ័យ​ក្នុង​ជីវិត។ ក្នុង​នោះ​ ជំនាញ​នៃ​ការ​ស្ដាប់​ជា​ផ្នែក​មួយ​ដែល​ជំរុញ​ឲ្យ​យុវវ័យ​ទទួល​បាន​នូវ​ ទំនាក់ទំនង​ល្អ​ផង​ដែរ។នៅ​ពេល​ដែល​អ្នក​ធំ​ឡើង​ គ្រូ​និង​ឪពុក​ម្ដាយ​​ បាន​ចំណាយ​ពេល​យ៉ាង​យូរ​ ដើម្បី​បង្រៀន​អ្នក​ឲ្យ​ចេះ និយាយ​ សរសេរ និង​ចេះ​អាន តែ​ប្រហែល​ជា​ពួក​គាត់​មិន​បាន​បង្ហាត់​អ្នក​ឲ្យ​ចេះ​ស្ដាប់​នោះ​ទេ។ពាក្យ​ ថា​ចេះ​ស្ដាប់​ មិន​មែន​គ្រាន់​តែ​​សំដៅ​លើ​លទ្ធភាព​ដែល​អាច​ស្ដាប់​ឮ​ប៉ុណ្ណោះ​ទេ។
តើ​យុវវ័យ​ចាំ​ទេ​ កាល​ដែល​អ្នក​រៀន​នៅ​ឯ​សាលា មាន​គ្រូ​ឬ​ក៏​សិស្ស​បាន​អាន​មេរៀន​មួយ​ ហើយ​អ្នក​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​នោះ​ទេ តែ​អ្នក​បាន​ស្ដាប់​ឭ​ពាក្យ​ទាំង​អស់​។​ តែ​ផ្ទុយ​ទៅ​វិញ​ អ្នក​មិន​អាច​ឆ្លើយ​សំនួរ​របស់​គ្រូ​បាន​ ព្រោះ​អ្នក​មិន​បាន​ចាំ​ពី​ចំណុច​សំខាន់​និង​អត្ថន័យ​នៅ​ក្នុង​មេរៀន​។នេះ​ គឺ​មាន​ន័យ​ថា​ អ្នក​មិន​មែន​ស្ដាប់​ទេ គឺ​អ្នក​ឭ។
ស្ដាប់​ដើម្បី​យល់​ មិន​មែន​ស្ដាប់​គ្រាន់​តែ​ឭ​នោះ​ទេ!

តើ ​អ្នក​ធ្លាប់​ឈ្វេង​យល់​ពី​ខ្លួន​ឯង​នៅ​ពេល​ដែល​សន្ទនា​ជា​មួយ​អ្នក​ដទៃ​ ទេ?អ្នក​ដែល​មាន​ជំនាញ​ខាង​ស្ដាប់​ល្អ មិន​ត្រឹម​តែ​យល់​ពី​អ្វី​ដែល​ដៃ​គូ​កំពុង​និយាយ​ទេ​ តែ​គេ​ថែម​ទាំង​អាច​ស្មាន​ដឹង​ថា​អ្វី​ដែល​ដៃ​គូ​នឹង​និយាយ​បន្ទាប​មក​ទៀត។ ហេតុ​អ្វី​ក៏​គេ​ពូកែ​ម្ល៉េះ? ព្រោះ​គេ​មិន​ត្រឹម​តែ​ស្ដាប់​ដើម្បី​ឭ​នោះ​ទេ តែ​គេ​ថែម​ទាំង​ផ្ដោតអារម្មណ៍ទៅ​លើ​ដៃ​គូ​ ទាំង​ការ​និយាយ​ កាយវិការ និង​ទឹក​មុខ​ទៀត​ផង។ជំនាញ​ស្ដាប់​ពិត​ប្រាកដ​បាន​ផ្ដល់​ប្រយោជន៍​ដល់​អ្នក​ ជា​ច្រើន​ដូច​ខាង​ក្រោម៖
-យល់​ដឹង​ច្បាស់​ពី​អ្វី​ដែល​កំពុង​និយាយ
-មាន​ការ​រំពឹង​ទុក​ត្រូវ
-ជួយ​ឲ្យ​ការ​សន្ទនា​កាន់​តែ​មាន​ភាព​ស៊ី សង្វាក់
-ជៀស​ផុត​ពី​ការ​យល់​ខុស​រវាង​គ្នា​នឹង​គ្នា
-ចំណេញ​ពេល​វេលា

ប្រភព http://cambodia.mx

ពេល​ខឹង​ ត្រូវ​ធ្វើ​បែប​ណា?

ពេល​ខឹង​ ត្រូវ​ធ្វើ​បែប​ណា?
ពិបាក ​គ្រប់គ្រង​កំហឹង​ទេ?ចម្លើយ​គឺ​មិន​ពិបាក​ទេ ​តែ​ក៏​មិន​ស្រួល​ដែរ។កំហឹង​អាច​​កើត​ឡើង​នៅ​ពេល​ដែល​អ្វី​មួយ​មិន​សម​បំណង​ របស់​យើង។ពេល​ខ្លះ​កំហឹង​អាច​ធ្វើ​អោយ​មនុស្ស​​ឃោរឃៅ​ខុស​ពី​លក្ខណៈ​ធម្ម​តា ​របស់​ខ្លួន។សូម​កុំ​អោយ​កំហឹង​គ្រប់​គ្រង់​ខ្លួន​អ្នក​បាន​អោយ​សោះ​ ដូច​ដែល​អ្នក​ធ្លាប់​មាន​បទពិសោធន៍​ហើយ​ ការ​ខឹង​មិន​ដែល​ផ្ដល់​ប្រយោជន៍​ដល់​អ្នក​នោះ​ទេ។​ខាង​ក្រោម​ជា​វិធីសាស្រ្ត ​អាច​គ្រប់គ្រង​កំហឹង​បាន៖
1.ធ្វើ​ជា​អ្នក​សម្របសម្រួល​​អារម្មណ៍​និង​តម្រូវ​ការ​របស់​អ្នក មាន​ន័យ​ថា​ ត្រូវ​ចេះ​ទប់​អារម្មណ៍​និង​គិត​ពី​លទ្ធផល​ចុង​ក្រោយ។
2.គ្រប់គ្រង​ភាព​តានតឹង។ ​កំហឹង​អាច​កើត​ចេញ​ពី​ភាព​តានតឹង​ដែរ​ ដូច្នេះ​ត្រូវ​ចេះ​គ្រប់​គ្រង​អារម្មណ៍​អោយ​បាន​រីករាយ​ ​តាម​រយៈ​ការ​ ហាត់​ប្រាណ​ ញ៉ាំ​អាហារ​ដែល​ចូល​ចិត្ត​ និង​គេង​អោយ​គ្រប់គ្រាន់។អារម្មណ៍​តានតឹង​ជា​ឃាតករ​ផ្លូវ​ងងឹត​ ដែល​បំផ្លាញ​យើង​ទាំង​ផ្នែក​ខួរក្បាល​និង​រាងកាយ។
ពេល​ខឹង​ ត្រូវ​ធ្វើ​បែប​ណា?

3.អភ័យ​ទោស​អោយ​អ្នក​ដទៃ ត្រូវ​ចាំ​ថា​ គ្មាន​នរណា​ម្នាក់​ល្អ​ឥត​ខ្ចោះ​នោះ​ទេ។ការ​អភ័យ​ទោស​អោយ​អ្នក​ដទៃ​មាន​ ប្រយោជន៍​ខ្លាំង​ណាស់​ ព្រោះ​អ្នក​មិន​ចាំបាច់​ចំណាយ​ពេល​បំភ្លេច​រឿង​នោះ​ចោល​ទេ ជាពិសេស​អា​រក្សា​មិត្ត​ភាព​បាន​ទៀត។
4.ទប់​កំហឹង​ ស្ដាប់​ហេតុផល​សិន។ ​ មាន​បញ្ហា​ជា​ច្រើន​កើត​ឡើង​ដោយ​សារ​តែ​ការ​យល់​ច្រឡំ​ដូច្នេះ​បើ​យើង​ចេះ​ សួរ​ដេញ​ដោល​រក​ហេតុ​ផល​និង​ពន្យល់​ពី​តម្រូវ​ការ​រាងៗ​ខ្លួន​នោះ​ បញ្ហា​ប្រាកដ​ជា​ពិបាក​នឹង​កើត​ឡើង​ណា។

ប្រភព http://cambodia.mx

កាត់បន្ថយភាពភ័យខ្លាចលើវេទិកាពេលធ្វើ​បទបង្ហាញ

ក្នុងការសិក្សា ឬ ការធ្វើការ​គឺចៀស​មិន​ផុត​ឡើយ​ពីការ​ធ្វើ​បទបង្ហាញ។ ដើម្បី​ធ្វើ​បទបង្ហាញ​មួយ​ឲ្យបានល្អ គឺវាទាមទារការ​រៀបចំ និង ការបង្ហាញ​យ៉ាង​ម៉ត់ចត់​ហើយ​ទាក់ទាញ។ ហើយ​កត្តា​មួយ​ដែល​យើង​ជួប​ប្រទះ​ជា​ញឹកញាប់នោះគឺ​ភាពភ័យខ្លាច​នៅលើ​វេទិកា។ ខាងក្រោមនេះជាគន្លឹះខ្លះៗដែលជួយឲ្យអ្នកកាត់បន្ថយភាពភ័យខ្លាចលើវេទិកា ៖
-​កុំតក់ស្លត់ព្រោះថាអ្នកចូលរួម​យល់​ពីអារម្មរណ៍​របស់អ្នកដូចនេះ ពួកគេ​នឹង​លើក​លែង​រាល់​កំហុស​ឆ្គងបន្តិចបន្តួច។
-បង្ហាញ​ពីភាព​ពិត​របស់អ្នកដោយបន្ធូរ​អារម្មណ៍ ដូចជា​ដក​ដង្ហើម​វែងៗ ឬ​ ក៏​ដើរចុះឡើងមុន​ពេល​ធ្វើបទបង្ហាញ។
-ពិភាក្សាជាមួយមិត្តភ័ក្រ្ត​របស់អ្នកអំពីភាពភ័យ​ខ្លាច​របស់អ្នក និង​ឲ្យ​ពួកគេ​ជួយ​ផ្តល់​យោបល់។
-អ្នក​អាចនឹង​ស្លន់ ហើយ​មានភាពតានតឹងជា​លក្ខណៈរាងកាយ។ ដូចនេះអ្នកគួរ​ដើរ​មើល​កន្លែង​ធ្វើបទបង្ហាញ​ដូចជា​វេទិការ និង​ឧបករណ៍ជាមុនដើម្បីឲ្យស៊ាំទៅនឹងបរិយាកាសជុំវិញខ្លួន។
-ចៀស​វាង​ការទន្ទេញ​អ្វី​ៗដែលអ្នក​នឹង​ត្រូវ​និយាយក្នុង​បទបង្ហាញ ពី​ព្រោះ​អ្នកអាច​នឹងភ្លេច ហើយគិត​អ្វី​មិនឃើញនៅ​ពេល​កំពុងធ្វើ​បទបង្ហាញដែលធ្វើឲ្យ​អ្នក​ស្លន់​និង​ កាន់តែ​ភ័យ​ខ្លាច​វេទិកា។
-ត្រៀមខ្លួន​ និង​ ធ្វើបទបង្ហាញសាកល្បងជាកត្តា​សំខាន់​បំផុត។ យ៉ាងហោចណាស់​ត្រូវសមពីរ ឬបីដង​នៅចំពោះ​មិត្ត​ភ័ក្ត្រ ឬ បងប្អូន​ ដូចជាការធ្វើបទបង្ហាញមែនទែន​អញ្ចឹង។
-បង្កើនការជឿជាក់លើវេទិកាតារយៈការសម្លឹងមើល (Eyes contact) អ្នកចូលរួមណាដែលអ្នកយល់ថាផ្តល់ភាពកក់ក្តៅដល់អ្នក ។

ប្រភព http://kumnit.com/1277

អ្នកប្រាជ្ញខុងជឺ

ខុង ជឺ ( ភាសាអង់គ្លេស: Confucius, ភាសាចិន: 孔子) តាម​អក្សរសាស្ត្រ​ចិន​ត្រូវ​បាន​គេ​ស្គាល់​ថា
“លោកគ្រូខុង”(តាម​ប្រតិទិន​បុរាណ: ២៨ កញ្ញា ៥៥១ មុន​គ.ស – ៤៧៩ មុន​គ.ស) គឺជា​មហា​ទស្សនវិទូ​ចិន​មួយ​រូប​ដ៏​ល្បីល្បាញ ដែល​បាន​បង្រៀននិង ​បន្សល់​ទុក​នូវ​ទស្សនវិជ្ជា​ដ៏​មាន​ឥទ្ធិពល​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ ផ្នត់គំនិត និង​ជីវិត​រស់នៅ​របស់​ប្រជាជនចិន,កូរ៉េ,ជប៉ុន និងវៀតណាម​។
ទស្សនវិជ្ជា របស់​គាត់ បាន​​បញ្ជាក់​ពី​ធម្មចរិយា​បុគ្គល និង​ការ​គ្រប់គ្រង ដោយ​សច្ចធម៌​នៃ​ទំនាក់ទំនង​សង្គម យុត្តិធម៌ និង​ភាព​ស្មោះត្រង់​។ តម្លៃ​ទាំងនេះ បាន​លេច​ត្រដែត​ឡើង​នៅ​ក្នុង​ប្រទេស ចិន លើស​លទ្ធិ​ដទៃ​ទៀត​ដូចជា លទ្ធិ​នីតិនិយម ឬ លទ្ធិ​តាវ ក្នុង​សម័យ រាជវង្សហាន (២០៦ មុន​គ.ស – គ.ស ២២០)​។ ផ្នត់គំនិត​របស់​ខុង ជឺ ត្រូវ​បាន​វិវឌ្ឍ​ទៅ​ជា​ប្រព័ន្ធ​ទស្សនវិជ្ជា ដែល​ត្រូវ​បាន​គេ​ស្គាល់​ថាលទ្ធិខុងជឺ ។ លទ្ធិ​នេះ ត្រូវ​បាន​នាំចូល​ទៅ អឺរ៉ុប ដោយ​អ្នកបួស​និកាយ​យ៉េស៊ូអ៊ិត​ជាតិ​អ៊ីតាលី​ឈ្មោះ Matteo Ricci ដែល​បាន​សរសេរ​ឈ្មោះ​ខុង ជឺ ជា​ភាសា​ឡាតាំង​លើកដំបូង​ថា “Confucius” (កុង.ហ្វូ.ស៊ីយូស)​។
ការ ​បង្រៀន​របស់​គាត់ អាច​ត្រូវ​បាន​គេ​ប្រទះឃើញ​នៅ​ក្នុង​ចំណាន​អក្សរសាស្ត្រ​ខុងជឺ គឺជា​ការ​ប្រមូលផ្ដុំ​សម្រង់​សុភាសិត​ខ្លី ដែល​ត្រូវ​បាន​គេ​ចងក្រង​ឡើង​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ក្រោយ
មរណភាព​របស់ ​គាត់​។ ប្រវត្តិសាស្ត្រ​សម័យ​ទំនើប មិន​ជឿ​ថា មាន​ឯកសារ​ជាក់លាក់​ណាមួយ អាច​បញ្ជាក់​បាន​ថា ត្រូវ​បាន​សរសេរ​ដោយ​ខុង ជឺ នោះ​ឡើយ​។ ប៉ុន្តែ អស់​រយៈពេល​ជិត ២,០០០ មក​នេះ គាត់​ត្រូវ​បាន​គេ​ជឿ​ថា ជា​អ្នក​កែសម្រួល ឬ ជា​អ្នកនិពន្ធ នូវ​គម្ពីរ​បុរាណ​ទាំង​ប្រាំ ដូចជា គម្ពីរ​ប្រតិបត្តិ​បញ្ញត្តិ​សាសនា​បុរាណ Classic of Rites (五經) (អ្នក​កែសម្រួល) និង​គម្ពីរ​និទាឃៈរដូវ​និង​សរទរដូវ Spring and Autumn Annals (春秋) ។



ពាក្យសម្តីពេជ្រ​ខ្លះ​ៗរបស់​មហាបណ្ឌិតខុង៖

  • “ធ្វើគុណ​ទៅ​ហើយ​ បើគេ​តប​គុណ​មកវិញចាត់​ទុក​ដូច​ជា​ពុំ​បានធ្វើ​គុណ!
ធ្វើ​គុណ​ទៅ​ហើយ​ ត្រលប់​ជា​បាន​ផល​អាក្រក់​មក​វិញ​ ត្រូវទទួល​យក​ការពិសោធន៍​ដោយ​ដៃ​ពីរ!!!
ធ្វើ​គុណ​ទៅ​ហើយ​ បើវារលាយ​សាប​សូន្យទៅ​ត្រូវ​បន្ត​ធ្វើ​គុណ​តទៅ​ទៀត, ប្រៀប​ដចត្រី​បើវា​ចឹក​នុយ​អស់ ត្រូវ​យក​សន្ទួច​មកបិត​នុយ​ថែមទៀត!!! ”
  • បើ​អស្ឃឹម​ថ្ងៃ​នេះ​, ថ្ងៃ​ស្អែក​សេចក្តី​សង្ឃឹម​និង​មកទទួល​អ្នក​ពី​ព្រលឹម! ព្រោះ​ថា​សត្វ​ត្រ​ចៀកកាំ ហើរ​ទៅ​ហើ្យ​វិល​ត្រលប់​មក​សំបុក​វិញ!
  • បើ​គេ​ពុំ​បង្ខិតបង្ខំ​មនុស្ស​ ឱ្យ​ធ្វើ​យុត្តិ​ធម៌ទេនោះ, នៅ​ក្នុង​លោក​នេះ​គ្មាននរណា​ម្នាក់​ស្រលាញ់​យុត្តិ​ធម៌ទេ​ ត្រូវ​អនុវត្តតាម​ក្រពះ​ដែល​តែង​បង្ខំមនុស្ស​ឱ្យ​បរិ​ភោគ​អាហារ ហើយ​មិន​ត្រូវ​បង្ខិត​បង្ខំ​ ដោយ​ធ្វើ​ទារុណ​កម្ម​ឡើយ!
  • អំពើ​ណា​មួយ​ដែល​អ្នក​ពុំ​ចង់​​ឱ្យ​គេ​ធ្វើ​មក​លើ​រូប​អ្នក​,​ចូរ​អ្នក​កុំ​ធ្វើ​អំ​ពើនេះ​ទៅ​លើ​អ្នក​ដទៃ!
  • អំពើ​អ្វី​ដែល​អ្នក​ស្រលាញ់​ចង់​បាន​ឱ្យគេ​ធ្វើ​មក​លើរូប​អ្នក​ចូរ​អ្នក​ធ្វើ​អំពើ​នោះ​ទៅ​លើ​អ្នក​ដទៃ​ជា​មុនសិន!
  • ថ្ងៃ​រះ​ហើយ​រមែង​លិច​ទៅវិញ​, បើ​មាន​ថ្ងៃ​ហើយ​រមែង​មាន​យប់ បើ​មាន​យុត្តិធម៌​ហើយ​រមែង​មាន​ ភាព​កខ្វក់​លាមក​នៃ​អំ​ពើ​អយុត្តិ​ធម៌!​ នេះ​ជា​គូរ​នៃ​ធម្ម​ជាតិ​ ដែល​បានកើត​មក​ព្រោះ​វា​ជា​ហេតុ​មាន​បច្ច័យ​ក្នុង​ធម្មជាតិ ព្រោះ​គេ​ចង់​បង្កើ​ត​ស្រី​ម្នាក់​ឱ្យ​នៅ​ជា​មួយ​ប្រុសម្នាក់​ដើម្បី​ឱយមាន​ កូន​មួយ! ចូរ​សិស្ស​សង្កេត​មនុស្ស​ប្រុស​ឱ្យច្បាស់ សង្កេត​មនុស្សស្រី​ឱ្យច្បាស់​,​​ បន្ទាបើ​មក​សង្កេត​កូន​របស់​អ្នក​ទាំង​ពីរ​នេះ ឱ្យច្បាស់ផង។!

គួរ​បញ្ជាក់​ផង ដែរ​ថា​សព្វថ្ងៃ​នេះ​ កូនសិស្ស​របស់​គាត់ គឺ​មាន​នៅ​ពាស​ពេញ​ពិភព​លោក សូម្បី​អ្នក​ក៏​អាច​ជា​សិស្ស​របស់​គាត់​ដោយ​មិន ដឹង​ខ្លួន​ដែរ។

ប្រភព http://nguonsokheang.wordpress.com/2010/05/04

៥វិធីសាស្រ្តដើម្បីជោគជ័យក្នុងគ្រប់ស្ថានភាពសេដ្ឋកិច្ចទាំងអស់

សេដ្ឋកិច្ចកាន់តែលំបាក ឱកាសល្អៗកាន់តែច្រើន ប៉ុន្តែវាសម្រាប់តែអ្នកទាំងទ្បាយណាដែលមាន កម្លាំងរឹងមាំ មានការរៀបចំល្អ និងការតស៊ូតែ ប៉ុណ្ណោះ។ មនុស្សជាច្រើនត្រូវបានរងគ្រោះដោយ សារតែស្ថានភាពសេដ្ឋកិច្ចមានការប្រែប្រួល អវិជ្ជមាន។ បានត្រឹមតែមានរងចាំដំណោះស្រាយ វេទមន្តមួយ , ដោយ​ដឹង​ជាមុនថា​វានឹង​មាន​អាច​កើត​ឡើង។ ប៉ុន្តែ​ឥឡូវ​នេះ​យើង​មាន​ដំណោះ ស្រាយ​មួយដែលគេនិយមហៅថា “បរិភោគអ្វីៗដែលអ្នកសម្លាប់”មនុស្សដែលឈ្នះគឺជាមនុស្ស ទាំងឡាយណាដែលយកការផ្តួចផ្តើមដោយមិនរង់ចាំ។
ខាងក្រោមនេះគឺជាវិធីសាស្រ្តទាំង៥ ដែលធានាបាននូវភាពជោគជ័យគ្រប់ស្ថានភាពសេដ្ឋកិច្ចទាំងអស់៖
១. មិនពឹងពាក់លើនរណាម្នាក់
ភាពជោគជ័យវានឹងគេចពីអ្នកលុះត្រាតែអ្នកប្រាកដថាគ្មាននរណាម្នាក់អាចបង្កបញ្ហាដល់អ្នក និងគ្មាននរ ណាម្នាក់ដឹងថាមុនថាអ្នកនឹងទទួលបានជោគជ័យទេ។ ជោគវាសនារបស់អ្នកគឺស្រេចទៅលើអ្នកហើយគ្មាន នរណាអាចសម្រេចបានទេ។ ត្រូវមានការជឿជាក់លើខ្លួនឯង។
២. សន្មតថាសេដ្ឋកិច្ចនឹងមិនធ្វើឱ្យប្រសើរឡើងដល់អ្នក
អ្នកត្រូវធ្វើឱ្យខ្លួនអ្នកមានតម្លៃដូច្នេះនិយោជករបស់អ្នកគ្មានហេតុផលអ្វីសម្រាប់ការដេញអ្នកចោលនោះទេ។
សេដ្ឋកិច្ចថ្មីទាមទារការផ្លាស់ប្តូរផ្នត់គំនិតរបស់សហគ្រិនគឺតម្រូវឱ្យមានសមត្ថភាពក្នុងការងារខ្ពស់។ រឿងដ៏មាន ឥទ្ធិពលបំផុតដែលអ្នកអាចធ្វើបានគឺការស្វែងរកវិធីសាស្រ្តក្នុងការរកប្រាក់ចំណូលឱ្យបានច្រើន។ អ្នកក៏អាច នឹងពិចារណាលើការងារទីពីរឬចាប់ផ្តើមអាជីវកម្មជំរើសទី២នៅផ្ទះរបស់អ្នក។ ត្រូវមានការប្រជុំអំពីការងារ និងរឿងលុយកាក់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយឱ្យពួកគេដឹងស្ថានភាពចំណូល និងត្រូវមានការ លះបង់ខ្លះៗ។
៣. បង្កើនសកម្មភាពបន្ថែម
នៅពេលដែលអ្នកចាប់ផ្តើមអាជីវកម្មលើកដំបូង ខណៈពេលដែលសេដ្ឋកិច្ចកំពុងតែលំបាក និងកត្តាមិនល្អផ្សេងៗទៀត នោះអ្នកនឹងអាចមានអារម្មណ៍ថាចង់បោះបង់ចោល។មិនត្រូវចុះចាញ់ទេ, ព្យាយាមបង្កើនសកម្មភាពការងារ ២ទៅ​៣ដងបន្ថែម​ទៀត។
៤. មានគំនិតសុទិដ្ឋិនិយម
នាពេលអនាគត​ គឺពិតជាអស្ចារ្យសម្រាប់អ្នកទាំងទ្បាយណាដែលគិតវិជ្ជមាន។ ត្រូវធ្វើខ្លួនឱ្យជាមនុស្សសុ​ទិដ្ឋិនិយម។ យើងរស់នៅក្នុងពិភពលោកមួយដែលមានរាប់ពាន់វិបត្តិក្នុងសេដ្ឋកិច្ច និងគ្រោះធម្មជាតិ។ ដូចនេះ អ្នកត្រូវតែញញឹមគ្រប់កាលៈទេសៈ។
៥. ត្រូវមានវត្តមានគ្រប់ទីកន្លែង
ឥឡូវនេះគឺជាពេលវេលាដែលត្រូវដើរគ្រប់ទីកន្លែង។ ភាពមិនច្បាស់លាស់គឺជាបញ្ហាប្រឈម ដ៏ធំបំផុតតែមួយគត់នៅក្នុងអាជីវកម្ម។ ប្រសិនបើអតិថិជនសក្តានុពលមិនដឹងឬស្គាល់អំពីអ្នក ឬអតិថិជនចាស់ៗមិនបានទាក់ទងអ្នកញឹកញាប់ អ្នកមិនអាចទទួលបានជោគជ័យទេ។ ភាពមានវត្តមានគ្រប់ទីកន្លែងគឺត្រូវអរគុណដល់ប្រព័ន្ធផ្សព្វផ្សាយសង្គម ដូចជាFacebook ជាដើម។ សេដ្ឋកិច្ចកខ្វក់, មនុស្សគ្រប់គ្នាគឺមិនមានបំណងឱ្យវាកើតឡើងទេ។ ប៉ុន្តែត្រូវអនុញ្ញាតឱ្យឱកាសមួយ នេះធ្វើអ្នក ទាញយកចំណែកក្នុងទីផ្សារ។ កុំខ្លាចនឹងការបង្ហាញពីមហិច្ឆតារបស់អ្នកដល់ពិភពលោក។

ប្រភព http://ait.blogspot.com/2013/07

១០ចំណុច​ដែល​អ្នក​ជំនួញ​ត្រូវ​ដឹង

ជំនួញ​តែង​តែ​វិវត្ត​ឥត​ឈប់ឈរ​និង​មាន​រឿង​ថ្មីៗ​ជា​ច្រើន​ដែល​ត្រូវ​ស្វែង​ យល់។ទោះ​បី​ជា​អ្នក​មិន​បាន​ដឹង​លំអិត ​តែ​យ៉ាង​ហោច​ណាស់​ ក៏​ត្រូវ​ដឹង​ពី​គោលការណ៍​គ្រឹះ​នៃ​ការ​ធ្វើ​ជំនួញ​ដែរ។តើ​អ្នក​មាន​ដឹង​ទេ​ ថា​ធ្វើ​បែប​ណា​ទើប​ធ្វើ​អោយ​ការ​រកស៊ី​ទទួល​បាន​ជោគជ័យ?​អត្ថបទ​ខាង​ក្រោម​ នឹង​ពិពណ៌នា​ពី​មូលដ្ឋាន​គ្រឹះ​សំខាន់ៗ​ដែល​អាច​ជួយ​អោយ​អ្នក​ជំនួញ​គ្រប់​ រូប​ទទួល​បាន​ជោគជ័យ។


១០ចំណុច​ដែល​អ្នក​ជំនួញ​ត្រូវ​ដឹង

. គម្រោង​ជោគជ័យ៖ បង្កើត​គម្រោង​ដើម្បី​ធ្វើ​អោយ​ក្រុម​ហ៊ុន​ឆ្ពោះ​ទៅ​មុខ​ ត្រូវ​បង្កើត​គោលដៅ​ និង​ស្វែង​រក​វិធី​សាស្ត្រ​ដើម្បី​អោយ​គោលដៅ​នោះ​ទទួល​បាន​ជោគជ័យ។មាន​ការ​ វាស់វែង​ចំពោះ​លទ្ធផល​ទៀងទាត់​និង​ធ្វើ​ការ​កែ​តម្រូវ​ដើម្បី​អោយ​ស្រប​ទៅ​ នឹង​គោលដៅ។
២. ការ​ដឹក​នាំ ៖ កំណត់​នូវ​ទិស​ដៅ​ដំណើរ​ការ ដែល​ចង​ជា​ប្រព័ន្ធ​ ឬ​ជា​គោល​នយោបាយ​​និង​ទម្រង់​បែបបទ​អោយ​បាន​ច្បាស់។
៣. ស្ថេរ ភាព​អាជីវកម្ម៖ ដំណាក់​កាល​ដំបូង​នៃ​ជំនួញ​ត្រូវ​តែ​ច្បាស់​ថា​ មាន​ប្រភព​ទុន​គ្រប់គ្រាន់​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ហានិភ័យ។​កំណត់​នូវ​ ជម្រើស​ដ៏​ល្អ​បំផុត​ក្នុង​ការ​ស្វែង​រក​ប្រភព​ទុន។
៤.យុទ្ធសាស្ត្រ​ទី​ផ្សា៖ ផ្ដល់​​ភាព​កក់​ក្ដៅ​ដល់​អតិថិជន​គ្រប់​ផ្នែក​ រួម​ទាំង​ ផ្នែក​ផលិត និង​ចែក​ចាយ​ដើម្បី​សាង​នូវ​ទំនាក់​ទំនង​ល្អ​ដែល​ជា​ផល​ប្រយោជន៍​ដល់​ ក្រុមហ៊ុន។
៥.​ គ្រប់​គ្រង់​ល្អិត​ល្អន់៖ ត្រូវ​កំណត់​នូវ​ប្រព័ន្ធ​ដ៏​មាន​ប្រសិទ្ធ​ភាព​មួយ​ ក្នុង​ការ​គ្រប់​គ្រង​ក្រដាស​ស្នាម​ដើម្បី​ជៀស​វាង​នូវ​ការ​ភ័ន្ត​ច្រឡំ​និង ​ការ​កេង​បន្លំ។
១០ចំណុច​ដែល​អ្នក​ជំនួញ​ត្រូវ​ដឹង

៦. របាយការណ៍​ហិរញ្ញវត្ថុ៖ ត្រូវ​មាន​ការ​កត់​ត្រា​នូវ​របាយការណ៍​ហិរញ្ញវត្ថុ​ទៀងទាត់​ ដើម្បី​ទទួល​បាន​របាយការណ៍​ត្រឹមត្រូវ​ទាំង​បច្ចុប្បន្ន​និង​អតីត​ដើម្បី​ ធ្វើ​ការ​សម្រេច​ចិត្ត​សម្រាប់​គម្រោង​អនាគត។
៧. យល់​ដឹង​ផ្នែក​ច្បាប់៖ ការ​ធ្វើ​អាជីវកម្ម​គឺ​ស្ថិត​នៅ​ក្រោម​ច្បាប់​ ពុំ​មាន​ក្រុមហ៊ុន​ណា​មួយ​ស្ថិត​នៅ​លើ​ច្បាប់​នោះ​ទេ​ ដូច្នេះ​ត្រូវ​ឆ្លៀត​ពេល​ស្វែង​យល់​ពី​ច្បាប់​ពាណិជ្ជកម្ម​ ឧស្សាហកម្ម​ និង​ពន្ធដារ។
៨. ចែក​រំលែក៖ ក្រុម​ហ៊ុន​មិន​អាច​ដំណើរ​ការ​បាន​ដោយ​សារ​តែ​ម្ចាស់​ក្រុម​ហ៊ុន​តែ​ម្នាក់​ នោះ​ទេ។ត្រូវ​ចាំ​ថា​ មាន​ការ​លះបង់​ ទើប​មាន​ការ​តបស្នង។
៩. វិនិយោគ​ខ្លួន​អ្នក​ផង៖ បង្កើន​ចំណេះ​ដឹង​គ្រប់​ផ្នែក​ និង​ចូល​អោយ​កៀក​បុគ្គលិក​ទាំង​អស់​ ​ស្វែង​យល់​ពី​តម្រូវ​ការ​គ្នា​ទៅ​វិញ​ទៅ​មក​ ដើម្បី​អនុវត្តន៍​ការងារ​ទទួល​បាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល។
១០. ហាន​ប្រថុយ ៖ ប្រសិន​បើ​ ក្រុមហ៊ុន​របស់​អ្នក​ជិត​ឈាន​ដល់​ការ​ក្ស័យធន​ហើយ​ ត្រូវ​ផ្លាស់​ប្ដូរ​រក​ទិសដៅ​ថ្មី​ភ្លាម​ ទោះ​ជា​មាន​ហានិភ័យ​ខ្លះ​ក៏​ដោយ។

គំនិតអ្នកជំនួញ

១ អ្នក​នឹងអាច​ទទួល​បាន​អ្វីៗ​គ្រប់យ៉ាង​នៅពេល​ដែល​អ្នក​ហ៊ាន​លះបង់​ជំនឿ​ដែល​ អ្នក​តែង​គិតថា​​អ្នកមិនអាច​ធ្វើ​បាន “Robert Anthony”​។២ ភាពជោគជ័យ​មិនមែន​ជា​កូនសោ​រទៅរក​សុភមង្គល​ឡើយ ប៉ុន្តែ​សុភមង្គល​ជា​កូនសោរ​ទៅ​រក​ភាពជោគជ័យ ។ បើ​អ្នក​ស្រលាញ់​នូវអ្វី​ដែល​អ្នក​កំពុង​ធ្វើ​នោះ​អ្នក​នឹង​ទទួល​បាន​ ភាពជោគជ័យ​ជាមិន​ខាន់ “Albert Schweitzer” ។៣ អ្វីៗ​ដែល​អ្នក​អាច​រាប់បាន​កុំរាប់​ រីឯ​អ្វីៗ​​ដែលអ្នក​មិនអាច​រាប់​បាន​អ្នក​ត្រូវ​តែរាប់ “Albert Einstein” ។៤ អ្នក​ដែល​មិន​អាច​ផ្លាស់ប្តូរ​គំនិតខ្លួន​ឯង​បានគឺមិន​អាច​ផ្លាស់ប្តូរ​ អ្វីៗ​បាន​ទាំង​អស់ “George Bernade Shaw” ។៥ ការបរាជ័យ​ជាច្រើន​របស់​មនុស្ស​កើតឡើង​ដោយសារ​តែ​គេ​មិន​បានដឹង​ថា​ ភាពជោគជ័យ​របស់​​គេ​ខ្វះ​តែ​បន្តិចប៉ុណ្ណោះ ប៉ុន្តែ​គេ​បែរជាទទួល​យក​ការ​ចុះចាញ់​មុន​ទៅ​វិញ “Thomas Edison”។
រឿងដែលពីបាកបំផុតគឺការស្គាល់ខ្ឡួនឯង។ស្ងៀបស្ងាត់ប្រសើរជានិយាយច្រើនអត់ន័យ។ ចរិតនរណាម្នាក់គឺជាវាសនារបស់គេ។ ចរិតល្អមិនមែនត្រូវបង្កើតឡើងក្នុងមួយអាទិត្យឬមួយខែទេ។ វាត្រូវបង្កើតឡើងបន្តិចម្តងៗពីមួយថ្ងៃទៅមួយថ្ងៃ។ ចាំបាច់ត្រូវមានការខិតខំអត់ធ្មត់យូរអង្វែងដើម្បីបង្កើតចរិតល្អវាជាការប្រសើ់រដែលកែកំហុសខ្លួនឯងជាជាងកែកំហុសអ្នកដ៏ទៃ។ សុភមង្គលមិនស្ថិតក្នុងទ្រព្យសម្បត្តិនិងនៅក្នុងមាសពេជ្រទេ តែវាស្ថិតនៅក្នុងចិត្ត។មនុសសុច្ចរិតទៀងត្រង់តែងតែជាក្មេង។ នៅពេលធ្វើអោយស្មើនឹងមនុស្សប្រុស មនុស្សស្រីក្លាយជាអ្នកត្រួតប្រុសទៅវិញ។ ទ្រព្យសម្បត្តិធំបំផុតគឺការពេញចិត្តនឹងរស់នៅជាមួយទ្រព្យសម្បត្តិតិចតួចចំណេះវិជ្ជាគឺជាគ្រឿងលំអនៅពេលយើងចំរុងចំរើនហើយជាជម្រនៅពេលក្រលំបាកសូម្បីតែនៅពេលច្បាប់ត្រូវគេសរសេរចេញទៅហើយ វានៅតែតែងត្រូវគេកែប្រែ។អ្នកដែលមេដឹកនាំល្អ ត្រូវតែធ្លាប់ស្ថិតក្រោមការដឹកនាំរបស់គេសិន។មនុស្សងាយរងការភ័យខ្លាច ជាងការគោរពមនុស្សល្អក្នុងផ្លូវមួយ តែអាក្រក់ក្នុងផ្លូវច្រើន។ គ្មានកំពួលមនុស្សមានប្រាជ្ញាណាដែលថាមិនមានភាពល្ងង់ខ្លៅខ្លះនោះទេ។ មនុស្សចចេសអាចត្រូវគេចែកជាមនុស្សមានះ តាមតែមតិរបស់ខ្លូន មនុស្សល្ងង់ខ្លៅ។គុណសម្បត្តិមិនមែនជាអំពើ តែជាទម្លាប់ការចេះប្រមាណខ្លួន និងទប់ចិត្ត ជាមធ្យោបាយមួយចំពោះកាសសប្បាយរីករាយ។គោលបំណងរបស់មនុស្សឆ្លាត គឺមិនធានាអោយបានភាពរីករាយទេ តែបញ្ចៀសការឈឺចាប់។មនុស្សដែលខឹងត្រូវបញ្ហា ត្រូវមនុស្ស ត្រូវរបៀប និងត្រូវពេលជាមនុស្សគួរអោយសសើរ។ឬសនៃការអប់រំ គឺល្វីងតែ ផ្លែរបស់វាផ្អែមអ្នកដឹងត្រូវធ្វើ អ្នកយល់ត្រូវបង្រៀនមនុស្សមានបញ្ហា ឬការឈឺចាប់គឺដោយសារតែខ្លួនឯង។ទុក្ខសោកនិងការខកចិត្តនាំអោយកើតកំហឹង កំហឹងនាំដល់ការច្រណែន ការច្រណែននាំដល់ការព្យាបាទ ហើយការព្យាបាទនាំដល់ទុក្ខសោកជាថ្មីរហូតដល់បញ្ចប់វដ្តមួយ។ គេរីករាយដោយសារកាលៈទេសៈត្រូវនឹងអារម្មណ៍របស់គេ តែគេកាន់តែប្រសើរឡើងបើចេះធ្វើអោយអារម្មណ៍របស់គេត្រូវនឹងកាលៈទេសៈ។ កុំធ្វើអោយខូចអ្វីដែលអ្នកមានដោយសារតែចង់បានអ្វីដែលអ្នកគ្មាន។ ចាំថាអ្វីដែលអ្នកមាននៅពេលនេះធ្លាប់ស្ថិតនៅក្នុងចំណោមអ្វីដែលអ្នកស្រមៃចង់បានកាលពីមុន។ បើមិនត្រូវកុំធ្វើ បើមិនពិតកុំនិយាយ។តើអ្នកចង់ល្បីឬ?បើដូច្នេះត្រូវចាប់ផ្តើមពីមនុស្សធម្មតា។ តើអ្នកចង់សាងសងអគារធំខ្ពស់ត្រដែតមួយឬ?ដូច្នេះដំបូងគិតអំពីមូលដ្ឋាននៃការដាក់ខ្លួន។ ចាំថាសំណង់កាន់តែខ្ពស់ ត្រូវការគ្រឺះកាន់តែជ្រៅ។ ការសារភាពទទួលស្គាល់អំពើការងារអាក្រក់ជាការចាប់ផ្តើ់មដំបូងនៃការងារល្អ។
ប្រភព http://chomnounh.wordpress.com

មើល​ឃើញ​បញ្ហា​គឺជា​ឱកាស

អ្នកជោគជ័យតែងមើល ឃើញអ្វីដែលអ្នកដ៏ ទៃមើលមិនឃើញ គិតមិនដល់ឬមិនធ្វើ។ អ្នកជោគជ័យ តែង ធ្វើអ្វីដែលមនុស្សធម្មតាមិនធ្វើ ហើយ ពួកគាត់ក៏ មិនដែលចាប់ ផ្ដើមឡើងមកធំនោះ ទេ គឺពួកគាត់ធ្វើ រឿង តូចៗតែ ធ្វើ អោយ បានច្រើន បង្កើតជា សមិទ្ធផលធំៗ និងអស្ចារ្យ ។ ដើមទុននៃភាពជោគ ជ័យរបស់គាត់នោះគឺជាគំនិតវិជ្ជមាន ដែលធ្វើឲ្យគាត់តែងមើលឃើញអ្វីៗនៅជុំវិញខ្លួនសុទ្ធតែជាឱកាសសុទ្ធតែថាប្រាក់កាស ។
រឿងលី វ៉ៃ
មានសេចក្តីមួយតំណាលថា នៅអាមេរិកនាសម័យក្រោយសង្គ្រាមត្រជាក់មានទុករភិក្ស មួយបានកើតឡើង ធ្វើអោយប្រជាជនរាបលាននាក់គ្មានការងារធ្វើ ត្រូវបង្ខំចិត្តនាំគ្នាធ្វើដំណើរទៅទឹកដីអាមេរិកឡាទីន ដើម្បី ស៊ីឈ្នួលជីករ៉ែមាសឲ្យគេ ។ ក្រោយពីដំណើរបានរាប់សិបគីឡូម៉ែត្រ ប្រជាជនទាំងនោះបានជួបប្រទះនឹងទន្លេ ដ៏ធំមួយដែលមើលទៅឆ្ងាយដាច់កន្ទុយភ្នែក ស្ថិតនៅចំពោះមុខ ដែលលេចឡើងជាបញ្ហារាំងស្ទះដល់ដំណើររបស់ពួកគេ ។
ចំពោះស្ថានការដ៏លំបាកនេះ មនុស្សមួយមួយភាគធំក៏បាននាំគ្នាត្រឡប់ក្រោយវិញ ដោយ សេចក្តី អស់សង្ឃឹម ប៉ុន្តែក្នុងនោះ មានបុរសជំទង់ម្នាក់ឈរយ៉ាងស្ងៀមស្ងាត់សម្លឹងទៅកាន់ទឹកទន្លេនិងទីជុំវិញខ្លួន គាត់មិនបានត្រឡប់ក្រោយវិញឡើយ ។ គាត់គិតមួយស្របក់រួចក៏ចាប់ផ្តើមកាប់ដើមឈើនិង វល្លិ៍ ដែល មានដុះនៅ ទីនោះ ។ កាប់បានល្មមហើយ គាត់ក៏ចងធ្វើជាក្បូនដើម្បីចម្លងមនុស្សទៅត្រើយ ម្ខាងទៀត ដែលការចម្លងតាមក្បូននេះធ្វើឲ្យគាត់រកប្រាក់ចំណេញបានយ៉ាងច្រើននិងយ៉ាងសម្បើម ។
មិនយូប៉ុន្មានក៏មានអ្នកដ៏ទៃបានមករកស៊ីតាមគាត់ គឺពួកគេនាំគ្នាធ្វើក្បូនចម្លងមនុស្សដែរ ដែលជាហេតុធ្វើអោយការរកស៊ីរបស់គាត់ជូបបញ្ហា ។ គាត់ចម្លងលែងសូវបាន។
គាត់ក៏ចាប់ផ្តើមគិតថាគាត់អាចធ្វើអ្វីបានទៀត ដែលក្នុងគោលគំនិតរបស់គាត់គឺបញ្ហាតែងតែកើតឡើងអមមកជាមួយនឹងឱកាស ។ ពេលនោះគាត់ក៏មានគំនិតរកស៊ីមួយទៀត គឺទិញហើយជួលកម្មករជីកមាសឲ្យគាត់។
មុខរបរមួយនេះក៏បានកាក់កប និងបានផលចំណេញដ៏ច្រើនសន្ធឹកសន្ធាប់តែមិនយូរប៉ុន្មានគាត់ក៏ត្រូវបានពួកស្បែកខ្មៅ មួយក្រុមជំរិតទាប្រាក់ និងដកហូតដីធ្លីពីគាត់អស់ ។
ពេលនោះគាត់នៅក៏បានអង្គុយនៅក្រោមប៉ាតង់មួយ ហើយភ្នែកសម្លឹងទៅ កាន់កម្មករជីកមាស ។ កម្មករទាំងអស់ប្រឹងធ្វើការទាំងកណ្តាលថ្ងៃក្តៅចែស ។ កំពុងតែស្ងួតបំពង់ក រកទឹកមាត់លេបស្ទើរមិនមានគាត់គិតថា បើសិនជាពេលនេះមានទឹកត្រជាក់មួយកែវផឹក មិនដឹងជាឆ្ងាញ់យ៉ាងណាហ្ន៎? គិតដូច្នេះហើយ គាត់បានទិញទឹក​សុទ្ធយកមកក្លាសេលក់ ។ ដូចគាត់រំពឹងទុកមែន គឺគ្រាន់តែឃើញទឹកសុទ្ធយកមកភា្លម កម្មកររត់មកដណើ្តមគ្នាទិញ ។
របររកស៊ីរបស់គាត់មានការរីកចំរើនកើនឡើង មិនយូរក៏មានគេរកស៊ីលក់ទឹកតាមគាត់ច្រើនទៅៗ ។ ពេលនោះគាត់ជួបបញ្ហាទៀតហើយ គឺលក់មិនសូវដាច់ ។
គាត់បានមកអង្គុយនៅក្រោមតូបលក់ដូរមួយ រួចសម្លឹងមើលទៅកម្មករជីកមាសទាំងអស់ ហើយកម្មករមានសម្លៀក​បំពាក់មើល​មិនយល់ ខ្លះដាច់ ខ្លះរហែក ខ្លះរយះរយាយ ខ្លះអាវមានដៃតែមួយ ខ្លះមានខោជើងមួយ ខ្លះជើងវែងខ្លីមិនស្មើរគ្នា គិតរូចក៏សម្លឹង​មើលជុំវិញខ្លួនគាត់ ។ នៅក្បែរគាត់មានពុំនូកសំរាមមួយដ៏ធំដែលពួកឈ្មួញ និងថៅកែ ចោលកំណាត់វេចខ្ចប់ឧបរកណ៍ និងសម្ភារៈ​ផ្សេងៗ ។ គាត់បានរើសយកកំណាត់ទាំងនោះទៅបោកគក់សំអាតឲ្យស្អាត រូចដេរជារាវអាវ និងខោសម្រាប់លក់ទៅឲ្យពួកកម្មករ ជីករ៉ែមាស ដែលមានសម្លៀកបំពាក់ដាច់រហែក និងងាយពុកផុយ ។ ដោយសារកំណាត់នេះជាកំណាត់ដែលមានគុណភាពល្អហើយក្រាស់ កម្មករជាច្រើនបាននាំគ្នាទិញពីគាត់ យកទៅស្លៀកពាក់ ។
ចាប់ពីពេលនោះមកខោខូវប៊យមាកលីវ៉ៃ ក៏បានកើតឡើង និងទទូលបានការកើតឡើង​ទទូលបានការនិយមចូលចិត្តពីអតិថិជន​ជាច្រើន រហូតមកដល់សព្វថ្ងៃនេះ លីវ៉ៃគឺជាឈ្មោះរបស់បុរសដែលបានតំណាលនៅក្នុងសាច់រឿងនេះ ។
ការចង់ក្លាយជាអ្នកមាន ជាសុបិនរបស់មនុស្សគ្រប់រូប តែការដែលអាចមានបានលុះត្រាតែ មនុស្សគ្រប់រូបនោះចេះមើលឃើញនូវឱកាស ខណៈពេលដែលអ្នកដ៏ទៃមើលមិនឃើញថាជាបញ្ហា ។ ពេលដែលបញ្ហាកើតឡើងមកលើខ្លួនយើង វាក៏ប្រហែលជាបានកើតឡើងចំពោះអ្នកណាម្នាក់រួចទៅហើយដែរ ។
មនុស្សភាគច្រើននៅពេលមានបញ្ហាតែងសម្លឹងវាថាជាឧបសគ្គ តែសម្រាប់មនុស្សឆ្លាត មនុស្សគតិបណ្ឌិត នៅពេលជួបបញ្ហាបែរជាមើលឃើញថាជាឱកាស ។
ដូច្នេះបើយើងចេះបើកទំព័រមួយនៃបញ្ហានោះ យើងអាចនឹងមើលឃើញឱកាស អាចនឹងទាញ យកផលប្រយោជន៍ពីវាបានតួយ៉ាង លីវ៉ៃ ក្នុងដំណើររឿងខាងលើ នេះព្រោះបញ្ហា តែងតែនាំ មកនូវឱកាសថ្មីមួយ ឬច្រើនបើសិនជាយើងចេះមើលវា ។
ឱកាសជាអ្វីដែលយើងមើលមិនឃើញដោយភ្នែកទេ ព្រោះវាគ្មាន រូបរាង ពណ៌ សម្បុរក្លិន និងសញ្ញាអ្វីមួយឡើយ តែទោះជាយ៉ាងណាយើងអាចមើលឃើញវាថាជាឱកាសបានតាមរយៈ ការគិតវិជ្ជមាន ។
គំនិតវិជ្ជមានដែលត្រឹមត្រូវជាទីបំផុតគ្រប់ស្ថានការ គ្រប់ព្រឹត្តិការណ៍ គ្រប់កាលៈទេសៈ និងជួយ បង្កើតជាឱកាសមកដល់យើង ។
ដូច្នេះឱកាសមិនមែនបានមកដោយការមើលឃើញនោះទេ តែបានមកដោយការគិតឃើញ និងចេះចាប់វា។ ដើមទុននៃការធ្វើជំនួញក៏ដូច្នេះដែររ មិនមែនប្រាក់កាសនោះទេ តែគឺជាគំនិត ជាការ គិតវិជ្ជមាន ។
អ្នកបរាជ័យតែងសម្លឹងទៅរកបញ្ហា ទើបពួកគេមើលមិនឃើញឱកាស ។
អ្នកជោគជ័យតែងតែសម្លឹងទៅរកដំណោះស្រាយនៃបញ្ហាទើបពួកគេតែងមើលឃើញឱកាស ។
បញ្ហាមួយតែងនាំមកឱកាសមួយ ឬច្រើន
ការមានបានជាបំណងប្រាថ្នារបស់មនុស្សគ្រប់រូប ប៉ុន្តែការដែលអាចមានបានលុះត្រាតែមនុស្សចេះមើលឃើញឱកាសគ្រប់កាលៈទេសៈ ដែលអ្នកដ៏ទៃមើលឃើញបញ្ហា

វិធីសាស្ត្រ​ក្នុង​ការ​អភិវឌ្ឍ​ផ្នត់គំនិត​និង​ការ​គិត​ឲ្យ​បាន​ដូច​មហា​សេដ្ឋី​


តើអ្នកបានដឹងថា សមត្ថភាពនៃការគិតរបស់សេដ្ឋី និង មហាសេដ្ឋីមានលក្ខណៈខុសគ្នាត្រង់ណាដែរឬទេ? តើគំរូនៃផ្នត់គំនិតដូចជា Mark Zuckerberg, Richard Branson, Donald Trump, Steve Jobs, Bill Gates, Larry Ellison, Oprah Winfrey, Aliko Dangote, Warren Buffett និងអ្នកដទៃទៀតយ៉ាងណាដែរ?តើអ្នកចង់អភិវឌ្ឍនូវការគិតរបស់អ្នកដែរឬទេ?តើអ្នកចង់គិតដូចជាមហាសេដ្ឋីដែរឬទេ? តើអ្នកបានអង្កេត ពីសភាវៈនៃការគិតរបស់អ្នកឬក៍ការដឹងរបសើអ្នកមានឥទ្ធិពលដោយផ្ទាល់អ្វីខ្លះទៅលើសភាពនៃជីវិតរបស់អ្នក?អ្វីដែលយើងចង់លើក ឡើងគឺត្រង់ថាយើងកំពុងតែព្យាយាមក្នុងការនិយាយជាលក្ខណៈចាំបាច់ថាប្រសិនបើអ្នកគិតដូចជាសេដ្ឋី អ្នកនឹងក្លាយជាសេដ្ឋីហើយប្រសិនបើអ្នកសម្រេចចិត្តក្នុងការបង្កើនសមត្ថភាពនៃការគិតរបស់អ្នកដើម្បីក្លាយជាមហាសេដ្ឋី ជាចុងក្រោយអ្នកនឹងក្លាយជាមហាសេដ្ឋី។
នេះជាមូលហេតុដែលធ្វើឲ្យDonald Trump បានតាក់តែងនូវសៀវភៅមួយក្រោមប្រធានបទ«វិធីសាស្ត្រក្នុងការគិតដូចជាមហាសេដ្ឋី» ដោយសារតែ គាត់ដឹងថាសារៈសំខាន់នៃគំរូនៃការគិតរបស់មនុស្សទៅនឹងដំណើរការនៃការទទួលបានសមិទ្ធិផលនៅក្នុងជីវិតហើយវាជាមូលហេតុ
ដែលធ្វើឲ្យមានការគាំទ្រទៅនឹងស្នាដៃរបស់គាត់។វិធីសាស្ត្រក្នុងការអភិវឌ្ឍចិត្តគំនិតរបស់យើងឲ្យដូចមហាសេដ្ឋីបានរួមមានដូចជា៖
  1. ត្រូវមានការប្រាថ្នាចង់បានក្នុងការអភិវឌ្ឍផ្នត់គំនិតរបស់អ្នក
    ជំហាននេះគឺអភិវឌ្ឍផ្នត់គំនិតវិជ្ជមានរបស់អ្នកក្នុងការប្រាថ្នាចង់បានជាខ្លាំង។អ្នកច្បាស់ជាឃើញពីតម្រូវការក្នុងការអភិវឌ្ឍផ្នត់គំនិត
    វិជ្ជមានរបស់អ្នកនិងបង្កើនសមត្ថភាពនៃការគិតរបស់អ្នក។អ្នកត្រូវតែមានឆន្ទៈក្នុងការឆ្ពោះទៅរកដំណើរការហើយដែលដំណើរការ
    ទាំងនេះគឺកំណត់ជាភាពងាយស្រួលពីព្រោះវាតម្រូវឲ្យមានការផ្លាស់ប្តូរនូវការយល់ដឹងនិងខ្លឹមនៃតម្លៃ។គ្រាន់តែសហគ្រាសឆ្ពោះ
    ទៅរកដំណើរសហគ្រាស។ហេតុនេះអ្នកចាំបាច់ត្រូវតែឆ្ពោះទៅរកដំណើរការនៃការអភិវឌ្ឍផ្នត់គំនិតអ្នកនឹងទទួលបានជោគ
    ជ័យដើម្បីទៅកាន់ដំណើរការហើយឳកាសនឹងបើកឲ្យអ្នក។
  2. ផ្លាស់ប្តូរការយល់ដឹងរបស់អ្នកដែលឆ្ពោះទៅរកភាពបរាជ័យភាពបរាជ័យគឺជាកន្លែងដែលទំនេរ
    វាជាឳកាសសម្រាប់ចាប់ផ្តើមសារជាថ្មីម្តងទៀត។នេះគឺជាខ្លឹមនៃតម្លៃដែលបំបែកបុគ្គលមធ្យមនិងសេដ្ឋីពីមហាសេដ្ឋី។តើអ្នកមាន
    ប្រតិកម្មបែបណាពេលជួបប្រទះនូវភាពបរាជ័យ?តើអ្នកក្តាប់ជាប់ភាពបរាជ័យយ៉ាងម៉េច?តើអ្នកភ័យខ្លាចបរាជ័យឬតើអ្នកទទួល
    យកភាពបរាជ័យដើម្បិរៀនពីឳកាស?ដើម្បីអភិវឌ្ឍផ្នត់គំនិតនិងការគិតដូចជាមហាសេដ្ឋីអ្នកត្រូវតែផ្លាស់ប្តូរការយល់ដឹងរបស់អ្នក
    ដែលគិតបែបបរាជ័យ។អ្នកត្រូវតែមើលជាឳកាសក្នុងការរៀនវិញប្រសើរជាងនូវរឿងរ៉ាវដែលយើងមិនបានដឹង។
  3. បង្កើននូវសមត្ថភាពនៃអាកប្បកិរិយាដែលគ្រោះថ្នាក់
    បង្កើននូវសមត្ថភាពនៃអាកប្បកិរិយាដែលគ្រោះថ្នាក់គឺមានភាពខុសគ្នារវាងបុគ្គលមធ្យម សេដ្ឋីនិងមហាសេដ្ឋី។ហេតុនេះប្រសិនបើអ្នកអភិវឌ្ឍផ្នត់គំនិតរបស់មហាសេដ្ឋី អ្នកត្រូវ បង្កើននូវសមត្ថភាពនៃអាកប្បកិរិយាដែលគ្រោះថ្នាក់
    តើឆន្ទៈយ៉ាងម៉េចដែលអ្នកចង់ប្រថុយ?
    តើអ្នកចៀសវាងគ្រោះថ្នាក់ទេ?
    តើអ្នកមានប្រតិកម្មបែបណានៅពេលដែលអ្នកមានវត្តមាននៅក្នុងមុខជំនួញឬក្នុងឳកាសវិនិយោគទុន?
  4. គំរូនៃការគិតរបស់អ្នកនៅក្រោយពេលមហាសេដ្ឋី
    តើអ្នកគិតអ្វីបានវែងឆ្ងាយដែរទេ?
    តើអ្នកត្រូវធ្វើបែបណានៅពេលដែលជួបប្រទះនូវគូប្រកួតប្រជែង?
    តើអ្នកមានសុទិដ្ឋិនិយមឬទុទិដ្ឋិនិយម?
    តើអ្នកមានអ្នកណែនាំឬអ្នកជាគំរូទេ?
    ដូចនេះបើសិនជាអ្នកមានចិត្តគំនិតក្នុងកាអភិវឌ្ឍហើយគិតដូចជាមហាសេដ្ឋី ខណៈ
    ពេលនេះអ្នកត្រូវតែមានគំរូនៃការគិតនិងសកម្មភាពឲ្យបានដូចមហាសេដ្ឋីទាំងនេះ។
  5. ស្វែងរកដំណោះស្រាយ
    តើអ្នកបានដឹងនូវអ្វីដែលដែលកំណត់ពីមហាសេដ្ឋី បុគ្គលឯកជននិងសេដ្ឋីទេ?
    ជាទូទៅមនុស្សម្នាក់ៗតែងតែជួបប្រទះនូវបញ្ហាតែអ្វីដែលសំខាន់នោះគឺបុគ្គលនោះទុកបញ្ហានោះចោលឬក៍ចេះចាប់ឳកាស? យើងត្រូវមើលពីឳកាសប្រសើរជាជាងការមើលតែឃើញពីបញ្ហា។ យើងត្រូវវិភាគមួយករណីម្តងៗទៅលើអង្គហេតុនៃរឿង ដែលបានកើតមានឡើងហើយចាប់ផ្តើមយកបញ្ហានោះមកពិភាក្សាវែកញែក និង ដោះស្រាយមួយករណី
    ម្តងៗពុំនោះទៀតសោតការដោះស្រាយនោះក៍ត្រូវពឹងផ្អែកទៅលើស្ថានភាពសង្គមប្រវត្តិសាស្ត្រនិង ស្ថានភាពច្បាប់ផ្សេងនៃប្រទេសមួយក្នុងចំណោមបណ្តាប្រទេសជាច្រើននៅលើសាកលលោក។
    កាលបើយើងសិក្សាស្វែងយល់រួចហើយយើងប្រាកដជាអាចរកវិធីសាស្រ្តក្នុងការដោះស្រាយបានដោយជោគជ័យ។ដក់ស្រង់ពី www.success.com.kh : រៀបរៀងនិងកែសំរួលដោយលោក៖ ចេងឈុនហាក់
ប្រភព http://www.phoumyerng.com/category

Monday, September 30, 2013

អាថ៍កំបាំងនៃបាតដៃ

ស្វែងយល់ ការទស្សទាយ តាមបាតដៃ
Ss
ស្វែងយល់ ការទស្សទាយ តាមបាតដៃ
ពពួកសញ្ញា លើបាតដៃ
*កូនកោះ ជាសញ្ញា គ្មានអំណោយផល។ បើវា លេចឡើង, វា បន្ថយភាពអំណោយផល នៃខ្សែ ឬ នៃទួល ដែលមានវត្តមាន របស់វា។
  • លើ ខ្សែជីវិត, វាប្រកាសដំណឹង ភាពផុយស្រួយ ឬ ជំងឺ (លេខ , រូប ៤)
  • លើ ខ្សែបញ្ញា, វាបញ្ជាក់ ភាពអន់ខ្សោយ នៃខួរក្បាល, គ្រោះថ្នាក់ អំពីជំងឺស្មារតី (លេខ , រូប ៤)
  • លើ ខ្សែចិត្ត, វាបញ្ជាក់ ភាពខ្សោយបេះដូង (លេខ , រូប ៤), ជាពិសេស កូនកោះ ថិតនៅក្រោមទួល ភពអាទិត្យ
  • លើ ខ្សែវាសនា, វាបញ្ជាក់ ភាពបាត់បង់យ៉ាងធំ ជាសំភារៈ, ភាពតប់ប្រមល់ និងភាពព្រួយបារម្ភ នៃវិជ្ជាជីវៈ (លេខ , រូប ៤)
  • លើ ខ្សែសុខភាព, វាបញ្ជាក់ សញ្ញា ជំងឺធ្ងន់ធ្ងរ (លេខ , រូប ៤);
- បើកូនកោះ លេចឡើង នៅផ្នែកលើ នៃខ្សែសុខភាព រួមជាមួយ
  1. ក្រចកដៃ មូលនិងខ្លី, វាប្រកាសដំណឹង ជំងឺបំពង់ក និង ជំងឺផ្លូវដកដង្ហើម;
  2. ក្រចកដៃ វែង, វាប្រកាសដំណឹង ខ្សោយដើមទ្រូង និង ខ្សោយសួត
  3. ក្រចកដៃ ខ្លី, គ្មានដុះរួច, វាប្រកាសដំណឹង ដំណើរមិនល្អ និង សកម្មភាពខ្សោយ នៃបេះដូង
  4. ក្រចកដៃ ស្មើធេង, វាប្រកាសដំណឹង ជំងឺសរសៃប្រសាទ និង ភាពស្ពឹកលែងកំរើក
- បើកូនកោះ លេចឡើង នៅផ្នែកក្រោមទៀត, លើទួល នៃភពចន្ទ, វាប្រកាសសញ្ញា ច្របូកច្របល់ នៃ គ្រលៀន និង ប្លោកនោម (លេខ , រូប ៤)។
គ្រប់ខ្សែ ដែលបង្កជាកូនកោះ ឬ ដែលឆ្លងកាត់កូនកោះ ជាសញ្ញាអាក្រក់ មានឥទ្ធិពល លើខ្សែនោះ ឬ ផ្នែកនៃបាតដៃ ដែលមាន វត្តមាន របស់ កូនកោះ។ បើកូនកោះ ថិតលើទួល ណា បន្សោយប្រសិទ្ទិភាព នៃទួល នោះ។
**រង្វង់ លើទួល ភពអាទិត្យ (លេខ , រូប ៤) ជាសញ្ញា អំណោយផល, ប៉ុន្តែ បើវា ថិតនៅទីតាំងដទៃ វាបង្កជាសញ្ញា គ្មានអំណោយផល។ បើវា ថិតលើ ទួល ភពចន្ទ, វាបង្អាប់អួរ ទួល ភពចន្ទ។
***ស្នាម ជាការដាស់តឿន បណ្តោះអាសន្ន ដោយព្យាករ ព្រឹត្តការ អាចកើតឡើង លើខ្សែ ដែលមាន វត្តមាន របស់វា
  • លើ ខ្សែ បញ្ញា, វាប្រកាសដំណឹង ភាពប៉ះទង្កិច ឬ គ្រោះថ្នាក់ (លេខ , រូប ៤)
  • លើ ខ្សែ ជីវិត, វាជាសញ្ញា ជំងឺដែលគ្មានដឹងមុន
  • លើ ខ្សែ សុខភាព, វាជាសញ្ញា ជំងឺគ្រុនក្តៅ
  • លើ ខ្សែ ដទៃ, វត្តមាន នៃស្នាម មិនជាសំខាន់
****ក្រលាសំណាញ់ (លេខ ១០, រូប ៤) ច្រើនប្រទះ លើទួល នានា នៃបាតដៃ; វាជាសញ្ញា ជួបភាពលំបាក និង ជួបឧបសគ្គ, និងទីបញ្ចប់ ជាបរាជ័យ លើវិស័យ ដែលតំណាង អោយទួល ដែលវាថិតលើ។
សូមអានបន្ត នៅ ៖ http://khmeritforyou.blogspot.com/2008/10/blog-post.html

គួរស្លៀកពាក់ បែបណា ដើម្បីឲ្យសក្តិសម នឹងរូបរាង?

   មិនត្រឹមតែតារាម៉ូដែល សិល្បៈករនិងតារាចំរៀង នៅលើគ្របទស្សនាវដ្តីផ្សេងៗ នោះ​ទេ​ស្ត្រី​ទាំងឡាយ​ នៅ​លើ​លោក​នេះ​សុទ្ធ​តែ មាន​ភាព​ស្រស់​ស្អាត​ដូចគ្នា​។​ហេតុ​ផល​មួយ​ដែល​ស្ត្រី ទាំង​អស់​មាន​ សម្រស់​ស្រស់​ស្អាត​ដូចគ្នា​ គឺ​ដោយសារ​តែ​ពួកគេ​ ទាំងអស់​នោះ​មាន​រូប​រាង នឹង​ទំហំ​ខុស​គ្នា ។
   នៅលើលោកនេះគ្មានស្ត្រី ណាម្នាក់មានរូបរាងដូចគ្នា ទាំងអស់នោះទេស្រី្តម្នាក់ៗ តែង​តែ​មាន​លក្ខណៈ​ ពិសេស​រៀង​ៗ​ខ្លួន​។​ដោយសារ​តែ​មូល​ហេតុ​នេះ​ ហើយ​ទើប​ស្ត្រី​ភាគ​ច្រើន ចង់​ឲ្យ​អ្នក​ដទៃ​មើល​មក​ថា ខ្លួន​គេ​មាន​ភាព​ស្រស់​ស្អាត ដាច់​គេ​។​វិធី​​ដែល​អាច​ជួយ​ឲ្យ អ្នក​មាន​ភាព​ស្រស់​ស្អាត បាន​នោះ​គឺ​ត្រូវ​ស្លៀក​ពាក់ ឲ្យ​ស័ក្តិ​សម​នឹង​ដង​ខ្លួន របស់​អ្នក ។
រាងមូល
  1. ត្រូវរកទិញអាវ ដែលសិក្តសម នឹងអ្នកនៅកន្លែង ដើមទ្រូង។ជឿ​ជាក់​ថា​ពេល ដែល​អ្នក​ពាក់​ទៅ​មិន​រលុង​ពេក​បន្ទាប់​មក​ជ្រើស​រើស​​អាវ​ក្រៅ​ដែល​មាន ក​បើក​វែង ។
  2. ជៀសវាងអាវដែល មានចង្កេះនៅត្រង់ពាក់ កណ្តាលពោះនិង អាវ​ពន្លាត់​ក​។អ្នក​គួរ​តែ​ជ្រើស​យក​អាវ​ដែល​មាន​ក​រាង​ជា ​អក្សរ​ V ​ទើប​សិក្ត​សម​ជាង​។ មួយ​វិញ​ទៀត​អ្នក​គួរ​តែ ពាក់​អាវ​ដែល​មាន​ ពណ៌​រាង​ស្រស់​បន្តិច ។
  3. ស្លៀក​ខោ​និង​សំពត់ ដែល​មាន​ពណ៌ស្​រអាប់​ បន្តិច​ដូចជា​ព​​ណ៌ខ្មៅ ជាដើម។
រាងតូចលើធំក្រោម
  1. ពាក់​សម្លៀក​បំពាក់ ណា​ដែល​មាន​ពណ៌​ខ្មៅ ដែល​វាអា​ចធ្វើអ្ន​កមើល​ទៅ មាន​រាង​ស្លីម។
  2. ជ្រើស ​សម្លៀក​បំពាក់ ណា​ដែល​មាន​ក្រលា​ឬ​ឆ្នូតៗ នឹង​លាយ​ពណ៌​គ្នា។ អ្នក​គួរ​តែ​ជ្រើស​រើស រក​សំពត់​និង​រ៉ូប​ណា ដែល​វែង​ក្រោម​ជង្គង់។ ក៏ប៉ុន្តែជៀសវាង កុំឲ្យរលុងពេក។
  3. ខោ ​ដែល​មើលទៅ ស័ក្តិសមបំផុតសំរាប់ស្រ្តី ដែលមានរាងដូចផ្លែសារី គឺខោណាដែលអត់មាន ហោប៉ៅព្រោះថា ខោមានហោប៉ៅនេះ អាចធ្វើឲ្យត្រគាគ របស់អ្នកមើលទៅ កាន់តែធំ៕
ប្រភព : Lookingtoday

មូលហេតុឆាប់ពេញក្រមុំ

ការធ្លាក់ ​រដូវ​ជាសញ្ញា​បញ្ជាក់​ពីការ​ឈានដល់​វ័យបន្ដ​ពូជ គ្រប់ការ ឬក៏​ពេញ​ក្រមុំ​របស់​កុមារី។ កាលពី​មុនការ​ធ្លាក់​រដូវ​ដំបូង ឬពេញ​ក្រមុំច្រើន​កើតមាន​នៅពេល​ដែលកុមារី​មានអាយុ​ពី១៣​ទៅ១៧​ឆ្នាំ។ ប៉ុន្ដែ​នៅពេល​បច្ចុប្បន្ន​នេះ មិនដឹង​ជាមូល​ហេតុអ្វី​បានជា កុមារី​កាន់តែ​ឆាប់ធ្លាក់​រដូវ​ដំបូង ដែល​កុមារី​ខ្លះមាន​អាយុត្រឹម​តែ១០​ឆ្នាំប៉ុណ្ណោះ។
ដើម្បី ​ឱ្យលោក​អ្នក ជាពិសេស​ស្ដ្រីជា​ម្ដាយបាន​ជ្រាបកាន់​តែច្បាស់​អំពី​ហេតុផល​មួយ​ចំនួន​ដែល​ បណ្ដាល​ឱ្យកុមារី​កាន់តែ​ឆាប់ ធ្លាក់​រដូវ​ដំបូង​នោះ ទស្សនាវដ្ដី សុខភាពយើង បានជួប​ជាមួយ​លោកវេជ្ជ​បណ្ឌិត ឡឹក សែ អនុ​ប្រធាន​មន្ទីរពេទ្យ​បង្អែក​រាជធានី​ភ្នំពេញ ដើម្បី​ពិភាក្សាអំ​ពីបញ្ហា​នេះ។

លក្ខណៈ​ទូទៅ​នៃ​រដូវ​ដំបូង
តាម​ពិត​ធម្មជាតិ​បានតាក់​តែងឱ្យ​ ស្ដ្រីមាន​មេជីវិត​ញីនៅក្នុង​ខ្លួនជា​ស្រេចចាប់​តាំងពី​ពេលចាប់​កំណើត​ មកម្ល៉េះ គ្រាន់តែ​មិន ទាន់ដល់​ពេលដែល​ត្រូវបញ្ចេញ​មកតែ​ប៉ុណ្ណោះ។ នៅពេល​ពេញវ័យ​ត្រូវមាន​រដូវទើប​មេជីវិត​ញីធ្លាក់​ចុះមក ដែលជា​សញ្ញា​ប្រាប់ថា​ស្ដ្រី អាចឈាន​ដល់វ័យ​បន្ដពូជ​បាន​ហើយ។ ហេតុនេះ​ហើយទើប​ស្ដ្រីត្រូវ​មានរដូវ។ កាលពី​ជំនាន់​មុនភាព​ពេញវ័យ​របស់ស្ដ្រី​គឺនៅក្នុ​ងវ័យ ១៧ ឬ១៨ឆ្នាំ។ ផ្ទុយទៅ​វិញបច្ចុប្បន្ន​នេះ ស្ដ្រីឆាប់​មានរដូវ​ហើយការ​មករដូវ​ដំបូង​របស់​ស្ដ្រីធ្លាក់​មកត្រឹម​១១ ឬ១២​ឆ្នាំតែ​ប៉ុណ្ណោះ។
មូលហេតុ​នៃការ​ឆាប់មាន​រដូវ​ដំបូង
មានហេតុ​ផលធំ​ៗចំនួន​ពីរដែល​បណ្ដាល​ឱ្យកុមារី​ឆាប់ធ្លាក់​រដូវដំបូង​នាពេល​បច្ចុប្បន្ន​នេះ។
  • កត្ដា​ចំណី​អាហារ ៖ ដោយនៅ​ពេល​បច្ចុប្បន្ន​នេះមាន​ចំណី​អាហារ​បរិភោគ​គ្រប់គ្រាន់ ជាហេតុ​ធ្វើឱ្យ​សុខភាព​របស់​កុមារីពោរពេញ​ទៅដោយ​វីតាមីន ថាមពល ជាហេតុ​ធ្វើឱ្យ​ការផលិត​ឈាមរដូវ​បានល្អ ទើបឱ្យ​មានការ​ធ្លាក់​រដូវ។
  • កត្ដា​សង្គម ៖ សម័យ​កាលកាន់​តែ​ទំនើប ធ្វើឱ្យ​ការបញ្ជូន​ព័ត៌មាន​ជារូប​ភាព ជាខ្លឹម​សារ​អំពី​ការថែ​ទាំ​សុខភាព សុខភាព បន្ដពូជ សុខភាព​ផ្លូវភេទ​ជាដើម។ ទាំងនេះ​ជាហេតុ​ផលមួយ​ដែលនាំ​ឱ្យអា​រម្មណ៍របស់​កុមារី​ឆាប់​ទទួល និងស្វែង​យល់អំពី​រឿង អស់ទាំងនេះ​បានច្រើន។ ព័ត៌មាន​ទាំងអស់​នោះបាន​ជំរុញឱ្យ​ខួរក្បាល​ធ្វើការ នៅពេល​ដែលខួរ​ក្បាលធ្វើ​ការក៏​បានបញ្ជាមកដៃ​ស្បូនឱ្យ ធ្វើការ​ដូចគ្នា​ដែរ។
ទោះបី​ជាយ៉ាង​នេះ កុមារី​នៅពេល​នេះឆាប់​ធ្លាក់រដូវ​ដំបូង​ក៏ដោយ ក៏មាន​ការសង្កេត​មួយបាន​បង្ហាញ​ថា ការធ្លាក់​រដូវ ដំបូង​នៅពេល​មានអាយុ​ពី១០​ទៅ១២​ឆ្នាំ​របស់​កុមារីមាន​តែនៅតាម​ទីក្រុង ឬទី​ប្រជុំជ​នតែ​ប៉ុណ្ណោះ។ ដោយ​ឡែក​នៅតាម​ទីជន​បទ ការ​ធ្លាក់រដូវ​ដំបូង​របស់​កុមារី​ច្រើនយឺត​ជាងកុមារី​នៅទី​ក្រុង ដោយ​ផ្អែកលើ​ការ​បរិភោគ​ចំណី​អាហារ ឬកត្ដា​សង្គម និងព័ត៌​មានដែល បញ្ជូន​ទៅដល់ពួកគេ មិនបាន​ពេញលេញដូ​ចនៅទី​ក្រុង។
ផល​ប៉ះពាល់​នៃការ​ឆាប់មាន​រដូវ​ដំបូង
រហូត​មកដល់​ពេលនេះ​មិនទាន់​មានការ​ ស្រាវជ្រាវ​ណាមួយ​ដែល​បង្ហាញ​អំពី​ផល​ប៉ះពាល់​នៃការ​ឆាប់មក​រដូវនោះទេ។ ប៉ុន្ដែ បើតាម​ការប៉ាន់​ស្មាន​ចំពោះ​ស្ដ្រីរូប​ណាដែល​ឆាប់មាន​រដូវ​ដំបូង ពួកគេ​ងាយ​ជួប​ប្រទះ​នឹងការឆា​ប់អស់​រដូវ​ដែរ។
ដំបូ​ន្មានអ្ន​កជំនា​ញ
រហូត​មកដល់​ពេលនេះ​មានឪពុក​ម្ដាយជា​ ច្រើនមាន​ការ​ព្រួយបា​រម្ភអំពី​ការឆាប់​មាន​រដូវ ចំពោះ​កូនស្រី​របស់ខ្លួន។ នៅពេល នេះ លោកអ្នក​បាន ជ្រាប​ច្បាស់ហើយ​អំពី​ការប្រែ​ប្រួលនៃ​ការមាន​រដូវ​ដំបូង​នេះ។ ទោះបី​ជាយ៉ាង​ណាក៏​ដោយ ក៏ឪពុ​កម្ដាយ​ទាំង​ឡាយ បន្ដការ​តាមដាន​សុខភាព​របស់កូន​ស្រីឱ្យ​បានជាប់​ជាប្រចាំ បើមាន​បញ្ហាមិន​ប្រក្រតី​ត្រូវនាំ​កូនទៅ​រកអ្នក​ជំនាញ​ជា​បន្ទាន់។
ដកស្រង់ ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៩ ខែមេសា ឆ្នាំ២០០៩
ប្រភព Health Cambodia

៥ យ៉ាង​ជួយឱ្យ​ស្ត្រី​សម្រាល​កូន​បាន​ស្រួល

   ពាក្យ ឆ្លងទន្លេ ដែល​ភាសា​ខ្មែរ​យើង​ ប្រើ​សម្រាប់​ស្ត្រី​ដែល​ប្រសូត្រ​បុត្រ​នោះ​គឺមាន​អត្ថន័យ​​ជ្រាល​ជ្រៅណាស់ ​ ព្រោះ​ថាការ​សម្រាលកូន​វា​ពិបាក​បី​ដូចជា​ការ​ហែល​ឆ្លង​ទន្លេ​យ៉ាង​អញ្ចឹង ដែល​ទន្លេ​មួយ​ដ៏ធំ​ ហើយ​មនុស្ស​ម្នាក់​ព្យាយាម​ឆ្លង​ពី​ត្រើយ​ម្ខាង​ទៅ​ត្រើយ​ម្ខាង​ឆ្លង​កាត់​ ចរន្ត​ទឹក​កួច​ព្យុះ​រលក​គ្រប់​បែប​យ៉ាង​ ។ ចំណែក​ឯការ​សម្រាល​បុត្រ​វិញ​ ក៏​ដូច្នេះ ព្រោះ​ថាខ្មែរ​យើង​សម័យ​បុរាណ​ មាន​ស្ត្រី​ជាច្រើន​ដែល​ត្រូវ​ស្លាប់​ក្នុង​ពេល​សម្រាល​កូន ។ បច្ចុប្បន្ន​ ដោយសារ​វិស័យ​វេជ្ជសាស្ត្រ​មាន​ការរីក​ចម្រើន​ កត្តា​គ្រោះ​ថ្នាក់​ក្នុង​ពេល​សម្រាល​កូន​របស់​ស្ត្រី​ត្រូវ​កាត់​បន្ថយ​ ។ តែ​ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​ នៅ​មាន​ស្ត្រី​មួយចំនួន​ នៅ​ជនបទ​ទទួលរងគ្រោះ​ផង​ដែរ ដោយ​សារ​តែការ​មិន​បាន​មកប្រសួត្រ​នៅ​មណ្ឌល​សុខភាព​ឱ្យ​បាន​ត្រឹម​ត្រូវ​ ។
   យ៉ាង​ណា​មិញ​គួរ​យល់​ដឹង​ថា ស្ថាន​ភាព​សម្រាល​បុត្រ​របស់ស្ត្រី គឺ​មិនដូចគ្នា​ទេ អាស្រ័យ​ទៅ​លើ​ភាព​ថ្លោស​ក្នុង​ផ្ទៃ​របស់ទារក​ និង​រូបរាង​របស់​ម្តាយ​រហូត​ដល់​មានស្ត្រី​ខ្លះ ពិបាក​ក្នុងការ​សម្រាល​ក៏ត្រូវ​វះ​កាត់​ផង​ក៏មាន ។
   សូម​ណែនាំ​នូវ​គន្លឹះ​សំខាន់​ៗ ៥​យ៉ាង ដែល​ផ្តល់​សារៈប្រយោជន៍​ដល់​ស្ត្រី ក្នុងពេល​​សម្រាល ៖ 
  1.  នៅ​ពេល​សម្រាល​ សូម​ព្យាយាម​ផឹក​ទឹក ប្ញទឹក​ផ្លែឈើ​ឱ្យ​បាន​ច្រើន​ ។
  2. កុំ​ព្យាយាម​ដើរ​ច្រើន​ នៅ​ពេល​អ្នក​មានសញ្ញា​ឈឺពោះដំបូង​ហើយត្រូវ​ព្យាយាម​សម្រាក​ឱ្យ​បាន​ច្រើន​តាម​ដែល​អាច​ ។
  3. បរិភោគ​តិចៗតែ​ច្រើន​ដង សូម​អ្នក​ញ៉ាំ​អាហារ​តិចៗ តែ​ឱ្យ​បានច្រើនដង​ ។ ជា​ពិសេស​នោះគឺ ផ្លែឈើដែល​ផ្តល់​សារៈ​​ប្រយោជន៍សម្រាប់​អ្នកក្នុង​ពេល​សម្រាល ។
  4. នៅ​ពេល​អ្នក​នៅក្នុង​បន្ទប់​សម្រាក​ សូម​ព្យាយាម​សម្រាក​ឱ្យបាន​ច្រើន​ដើម្បី​រក្សា​កម្លាំង​ ។
  5. គិត​អ្វី​ដែល​វិជ្ជមាន​ ក្នុង​ពេល​សម្រាល​ សូម​អ្នក​គិត​អ្វី​តែ​វិជ្ជមាន​ អ្វី​ដែល​នឹង​ សូម​កុំគិត​ពី​រឿង​អវិជ្ជមាន​ឱ្យ​សោះ ដែល​អាច​ឱ្យ​ប៉ះពាល់​ដល់​ស្មារតី ព្រម​ទាំង​អារម្មណ៍ របស់​អ្នក​ឱ្យ​មានភាព​ព្រួយ​បារម្ភ ប្ញតក់ស្លុត ។​

វិធី​ថែរក្សា​ភ្នែក​ទាំង​គូដ៏​សែន​មានតម្លៃ​

  សារពាង្គកាយ ​​របស់​​ម​នុស្ស​ទាំង​មូល ភ្នែក​​អាច​​ចាត់​ទុក​ថា​​ជា​សរីរាង្គ​មួយ​​សំខាន់​បំផុត ​។ ភាព​ស្រស់​ស្អាត​​នៃ​​ពិភព​លោក​ដែល​​មាន​នៅ​ជុំវិញ​ខ្លួន​​យើង​​ គឺ​ជា​កម្ម​សិទ្ធ​ផ្ដាច់​មុខ​តែ​មួយ​គត់​​របស់​​ភ្នែក ​។ វា ​​ពិត​​ជា​មាន​​គ្រោះថ្នាក់​​ធ្ងន់​ធ្ងរ​​ណាស់ ប្រសិន​បើ​​យើង​​មិន​បាន​យក​​ចិ​ត្ដ​ទុក​ដាក់​​ថែរក្សា​​ភ្នែក​ឱ្យ​បាន​​ល្អ នឹង​​មក​ពិនិត្យ​​ព្យាបាល​ឱ្យ​ទាន់​​ពេល​វេលា​នោះ ​។​ ​
មូលហេតុ​បង្ក​ជំងឺ​ភ្នែក​ ​
តាម​ធម្មតា​ភ្នែក​ច្រើនមាន​បញ្ហា​ ដោយសារ​ការធ្វេសប្រហែស មិនបាន​ព្យាបាល​ឱ្យបាន​ទាន់ពេល​វេលា តែ​ជួន​កាល​វា​ក៏​អាចបណ្ដាលមកពី​គ្រោះ​ថ្នាក់ដោយ​ចៃដន្យ​ដែរ​។​ ​
ការធ្វេសប្រហែស ៖ នៅពេល​ចេញមក​ខាងក្រៅ យើង​ត្រូវ​ប្រឈមមុខ​នឹងបរិយាកាស​ជុំវិញ ដែល​ហុច​ផល​អវិជ្ជមាន​ដល់ភ្នែក​ជាច្រើន ដូចជា​ពន្លឺព្រះអាទិត្យដែលមាន​កម្ដៅ​ខ្លាំង អាច​បណ្ដាលឱ្យ​ឈឺភ្នែក រកាំភ្នែក ភ្នែក​ស្ងួត​ទឹកជា​ដើម​ ធូលី​ដី​ដែលមានពាសពេញ​អាកាស អាច​បណ្ដាលឱ្យ​ភ្នែក​ឡើងបាយ រលាក​ភ្នែក រមាស់​ភ្នែក​ជាដើម​។
ការអាន​សៀវភៅ​រយៈពេល​យូរ ដោយ​មិនបានសម្រាក ការទទួល​រង​នូវ​ពន្លឺ​ខ្លាំងពេក ពី​អេ​ក្រង់​ទូរទស្សន៍ ឬ​កុំព្យូទ័រ ការព្រងើយកន្ដើយ​នឹង​រោគសញ្ញាតូចតាច​មួយចំនួន ក៏​ជា​មូល​ហេតុដែល​នាំឱ្យមានគ្រោះថ្នាក់​ដល់​ភ្នែក​ផងដែរ​។​ ​
គ្រោះថ្នាក់​ចៃដន្យ ៖ មាន​ករណី​ធ្ងន់ធ្ងរ​ជាច្រើន ដែល​បាន​ស្ដែងចេញ​ឡើង​តាមរយៈ​គ្រោះថ្នាក់​នេះ ដូចជា​របួស​ភ្នែក​បណ្ដាលមកពី​ការចាក់រុកឬ​វាយតប់​គ្នា​ដែល​បណ្ដាលឱ្យ​ភ្នែក​ ជាំ ឬ​ប្រេះស្រាំនិង​សត្វ​ចឹក​ដែល​អាច​បណ្ដាលឱ្យ​ខ្វាក់ភ្នែក​តែម្ដង​។
គ្រាប់​ថ្ម សត្វ ល្អិត ឬ​គ្រាប់ស្រូវ​ចូល​ភ្នែក ករណី​ទាំងនេះបើ​ទុក​យូរ​មិន​ប្រញាប់​ព្យាបាលឱ្យទាន់ពេល​ទេនោះ វា​នឹង​អាច​នាំឱ្យ​បាត់បង់​នូវ​ឱកាស សង្ឃឹមឬ​គ្មាន​សង្ឃឹម​តែម្ដង​។​
​ប្រភេទ​ជំងឺ​ភ្នែក​
សព្វថ្ងៃនេះ មន្ទីរពេទ្យ​រដ្ឋ​ឯកទេស​ភ្នែក មាន​រហូតដល់​ទៅ​១៦​កន្លែង នៅ​ទូទាំងប្រទេស​។ នៅក្នុង​ឆ្នាំ​២០០៥ មាន​អ្នកជំងឺ ភ្នែក​រហូតដល់​ទៅ ២០.០០០​នាក់ ដែល​បាន​ទទួលយក​នូវ​សេវាកម្ម ពី​អ្នកជំនាញ​របស់​យើង ហើយ​បាន​រកឃើញ​នូវ​ប្រភេទ​ជំងឺ​មួយចំនួន​។​ ​
ជំងឺ​ភ្នែក​ស្ងួត​ទឹក ៖ ដោយសារ​ខែ​នេះ​ជា​ខែប្រាំង អាកាសធាតុ​ក្ដៅ​ខ្លាំង​ជាហេតុ នាំឱ្យមាន​អាការ​នេះ កើត​លើ​ប្រជាពលរដ្ឋ ខ្មែរ​ប្រមាណ​ជា​៧០%​។ រោគសញ្ញា​របស់​ជំងឺ​នេះ​មាន ដូចជា​ហៀរ​ទឹកភ្នែក ចាញ់​ពន្លឺ មាន​អារម្មណ៍​ថា​ដូច​ជាមាន​អ្វី​នៅក្នុង​ភ្នែក ភ្នែក រកាំ ស្រវាំងភ្នែក​ជាដើម​។ ជំងឺ​នេះ មិនសូវ​ជា​ធ្ងន់ធ្ងរ​ប៉ុន្មាន​ទេ ដោយ​អាច​ព្យាបាល​បាន ដោយ​គ្រាន់តែ​ដាក់​ថ្នាំ​ទឹកភ្នែក​សិប្បនិម្មិត ប៉ុណ្ណោះ​។​
​ភ្នែក​មី​ញ៉ូ​ប ៖ គឺជា​លក្ខណៈ​របស់​ភ្នែក​ដែល មិនអាច​មើល​ឆ្ងាយ​បាន​ច្បាស់ តែ​មើល​ជិត​ច្បាស់ ដោយសារ​កាំ​ពន្លឺ ឬ​រូបភាព មក​ផ្ដុំគ្នា​នៅខាងមុខ​សរសៃ​បាត​ភ្នែក (​រ៉េ​ទីន​) ជាហេតុ​នាំឱ្យ​ភ្នែក​ចុក​រោយ ក្ដៅ​ភ្នែក ហៀរ​ទឹកភ្នែក ឧស្សាហ៍​ព្រិច​ភ្នែក​ពេល​មើល​វត្ថុ នៅ​ឆ្ងាយ និង​ឈឺក្បាល​នៅ​ម្ដុំ​ថ្ងាស​។ អាការ​ទាំងនេះ​កាន់តែខ្លាំង នៅពេល​ប្រើប្រាស់​ភ្នែក​ច្រើន ដូចជា​អាន​សៀវភៅ ឬ​ប្រើ​កុំព្យូទ័រ​។ ជាទូទៅ​មនុស្ស​អាយុ​ចាប់ពី​៤០ ដល់​៥០​ឆ្នាំ តែងតែ​ប្រឈមមុខ​នឹង​បញ្ហា​នេះ​។​
​ជំងឺ​បាយ​ភ្នែក​ពី​កំណើត ៖ រោគសញ្ញា​ទូទៅ​នៃ​ជំងឺ​នេះ គឺ​ចលនា​របស់​ភ្នែក​ប្រ​ព្រឹ​ត្ដិ​ទៅ ដោយ​មិន​ប្រក្រតី គំហើញ​មានការ ថយចុះ កូនក្រមុំ​ភ្នែក​ឡើង​ស ហើយ​ភ្នែក​ដូចជា​រាង​ស្រលៀង​បន្ដិច​។​ ​ជំងឺ​ទឹក​ដក់​ក្នុង​ភ្នែក ៖ អាការរោគ​មាន ដូចជា​ហៀរ​ទឹកភ្នែក​ខ្លាំង ខ្លាច​ពន្លឺ​ថ្ងៃ​ខ្លាំង កញ្ចក់ភ្នែក​រីក​ធំ ហើយ​គំហើញ​ក៏មាន​ការ ថយចុះ​ខ្លាំង​។​ ​
របួស​ខ្ទាំ​គ្រាប់ភ្នែក ៖ ភាគច្រើន​បង្កឡើង​ដោយសារ ការ​វាយតប់​គ្នា ឬ​ប៉ះទង្គិច​នឹង​ភ្នែក​ខ្លាំង ដែល​បណ្ដាលឱ្យ​ហើម​ត្របក ភ្នែក កញ្ចក់ភ្នែក​ស្រអាប់ ឈាម​នៅក្នុង​បន្ទប់​មុខ​ភ្នែក គំហើញ​ថយចុះ​ខ្លាំង ហើយ​ជាពិសេស​ឈឺចាប់​ក្នុង​ភ្នែក​ខ្លាំង​។​ ​
របួស​ធ្លាយ​គ្រាប់ភ្នែក ៖ ការ​គប់​គ្នា​ដោយ​វត្ថុ​រឹង ឬ​ស្រួច​ទៅលើ​ភ្នែក អាច​បណ្ដាលឱ្យ​គំហើញ​មានការ​ថយចុះ​ជាខ្លាំង កូន ក្រមុំ​មិន​នៅ​ចំ​កណ្ដាល បន្ទប់​មុខ​នៃ​ភ្នែក​រាក់ ប្រ​ស្រី​ភ្នែក​លៀន​តាម​មុខរបួស ជាពិសេស​ធ្លាយ​កញ្ចក់ភ្នែក​ដែលជា​អាការ​ធ្ងន់ធ្ងរ​។​ ​
វិធី​ការពារ​ភ្នែក​ ​
មានវី​ធី​ងាយៗ ដូចជា​ការពា​ក់វែ​នតា​ការពារ​កម្ដៅថ្ងៃ រៀងរាល់​ពេលដែល​យើង​ចេញ​ក្រៅ​ផ្ទះ ឬ​ពេលដែល​អាកាសធាតុ​ក្ដៅ ខ្លាំង (​ដើម្បី​កាត់បន្ថយ​កម្ដៅ​) ឬក៏​អាច​ពាក់មួក​សុវត្ថិភាព ដើម្បី​ការពារ​ធូលី​ដី​ហុយ​ចូល​ភ្នែក និង​គួរតែ​លុបមុខ​ជាមួយនឹង​ទឹកស្អាត​ជា និច្ច​នៅ​រាល់ពេល​ដែលមាន​ធូលី​ជាប់​ភ្នែក ឬ​ពេល​មកពី​ខាងក្រៅ​វិញ​។ ការទទួល​ទាន​បន្លែ ឬ​ផ្លែឈើ​ដែលមាន​ជីវជាតិ​វីតាមីន​អា ដូចជា ការ៉ុត ល្ហុង ខ្នុរ​ជាដើម ក៏​អាចជួយ​ថែរក្សា​ភ្នែក​បានដែរ តែ​ការ​ទទួលទាន​ថ្នាំ​គ្រាប់​វីតាមីន​អា​ច្រើនពេក ពិត​មិនមាន​ប្រយោជន៍​ចំពោះ មនុស្ស​ធំ​ទេ ផ្ទុយទៅវិញ​វា​ធ្វើឱ្យ​ហើម​សរសៃ​អុ​ប​ទិច​។ ថ្នាំ​គ្រាប់ វីតាមីន​អានេះ វា​មាន​ប្រសិទ្ធភាព​ខ្ពស់ សម្រាប់តែ​ក្មេង​អាយុ​ក្រោម ៦​ឆ្នាំ​ប៉ុណ្ណោះ​។
វិធី​បូរាណ​មួយចំនួន មិនគួរ​យកមកប្រើ​ទេ ជាអាទិ​ការលាង​ភ្នែក​ដោយ​ទឹក​ម្លូ ករណី​ភ្នែក​រលាត់​ដោយ​ការ​អេះ ឬ​ទង្គិច វា​នាំឱ្យ​មេរោគ​ដែលមាន​នៅលើ​ស្លឹកម្លូ មានឱកាស​យ៊ា​យី​ភ្នែក​បាន​។​ ​រីឯ​កុមារ​គួរ​ត្រូវយក​ចិ​ត្ដ​ទុកដាក់ តាំងពី​កើតមក​ភ្លាម ដោយ​ត្រូវ​សម្អាត​ភ្នែក និង​មុខ​ឱ្យបាន​ស្អាត​ជានិច្ច ហើយ​គួរ​នាំ​កុមារ ទៅ​ទទួល​ថ្នាំ​គ្រាប់​វីតាមីន​អា ឱ្យបាន​គ្រប់គ្រាន់ និង​គួរ​បន្ដក់ថ្នាំ​អង់​ទី​ប៊ី​យ៉ូ​ទិច​នៅក្នុង​ភ្នែក​ផង​។ ករណី​កុមារ​ភ្នែក​ក្រហម ហើម​ភ្នែក មើល​មិន​ច្បាស់​ល្អ ឬ​កូនក្រមុំ​ភ្នែក​ពណ៌​ស គួរ​ប្រញាប់​នាំ​កុមារ​ទៅកាន់ មន្ទីរពេទ្យ​ជាបន្ទាន់​។​ ​ចូរ​អប់រំ​កូនចៅ​កុំឱ្យ​លេង របស់​ណា​ដែល​អាច​បង្ក​មហន្ដរាយ​ដល់​ភ្នែក ហើយ​បើសិនជា​មានការ​ប៉ះទង្គិច រកាំភ្នែក​ខ្លាំង ឬ​ឈឺ ភ្នែក​ខ្លាំង ពិសេស​បើ​សង្ស័យថា​ភ្នែកមាន​បញ្ហា សូម​ប្រញាប់​មកកាន់​មន្ទីរពេទ្យ​ភ្នែក ដែល​នៅ​ជិត​លោកអ្នក​បំផុត ដើម្បី​ទទួល​ការ​ពិ​និ ត្យ និង​ព្យាបាល​ឱ្យបាន​ត្រឹមត្រូវ និង​ទាន់ពេលវេលា​៕​

បណ្ឌិត​ សុខ​ ទូច​ ​រៀន​នយោបាយ​ មិន​ធ្វើ​នយោបាយ!​

លោក សុខ ទូច​ បណ្ឌិត​ផ្នែក​វិទ្យាសាស្រ្ត​នយោបាយ និង​ជា​អនុប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជ​បណ្ឌិត​សភា​​ កម្ពុជា​ លើស​ពី​នេះ​ លោក​ក៏​​ជា​សកលវិទ្យាធិការ​​​នៃ​សាកលវិទ្យាល័យ​​ខេមរៈ​ដែរ។ ខ្សែ​ជីវិត​លោក​បណ្ឌិត​បាន​ឆ្លង​កាត់​ រស់​ជាតិ​ដ៏​ល្វីង​ជូរចត់​​ជា​ច្រើន​ ជា​ពិសេស​ នៅ​ពេល​ដែល​លោក​បាន​ទទួល​អាហារូបករណ៍​ទៅ​រៀន​នៅ​ប្រទេស​រុស្សី។ តើ​លោក​ជួប​រឿង​ជូរចត់​​យ៉ាង​​ម៉េច​ខ្លះ​ទៅ?
ប្រវត្តិ
យុវជន​ សុខ​ ទូច ​កើត​នៅ​​​ឆ្នាំ​១៩៦៥។ ​លោក​ ​មាន​ស្រុក​កំណើត​នៅ​​ភូមិ​តា​កយ​ ឃុំ​ព្រែក​ដំបូក ស្រុក​ស្រីសន្ធរ ​​ខេត្ត​កំពង់​ចាម។ ​គ្រួសារ​របស់​លោក​ មាន​ស្ថានភាព​មធ្យម​​ ដែល​ឪពុក​ធ្វើ​ជា​មន្ត្រី​រាជការ​ ​ ​ម្ដាយ​ជា​មេ​ផ្ទះ​ និង​មាន​បង​ប្អូន​​ប្រាំ​នាក់​ ស្រី​​ពីរ​នាក់​ និង​ប្រុស​បី​នាក់​។
ក្រោយ ​ពី​បែក​​ពី​របប​កម្ពុជាប្រជាធិបតេយ្យ​ ​ប៉ុល ពត​ ​លោក​បែក​ពី​គ្រួសារ ​គ្មាន​ទី​ជម្រក​ ​ខ្វះ​ទី​ពំនាក់​អាស្រ័យ​ ​​និង​បំណិន​ជីវិត​ ​ ​​​យុវជន ​សុខ​​​​ ទូច​​ ក៏​បាន​​ចូល​បម្រើ​កង​ទ័ព​ ដោយ​​ឈរ​ជើង​នៅ​វរៈ៣៣​ ខេត្ត​កំពង់​ចាម​ ​ចាប់​ពី​ឆ្នាំ​១៩៧៩ ដល់​ឆ្នាំ​១៩៨១។ ​​​​នៅ​​ឆ្នាំ​១៩៨១​ យុវជន​​រូបនេះ​ ​បាន​ជួប​ជុំ​គ្រួសារ​វិញ​​​ ហើយ​ក៏​បាន​​ចាប់​ផ្ដើម​ចូល​រៀន​​ថ្នាក់​ទី​មួយ​​នៅ​សាលា​​បឋម​សិក្សា​ វឌ្ឍនៈ​ (ខេត្ត​សៀម​រាប)​។

នៅ ​ពេល​​ចុះ​ឈ្មោះ​ចូល​រៀន​ថ្នាក់​ទី​មួយ​នោះ​ ​​យុវជន ​សុខ ទូច ​​មាន​អាយុ​​​​១៧​​ឆ្នាំ​ លើស​​ពី​អាយុ​ដែល​គេ​អនុញ្ញាត​ឲ្យ​ចូល​រៀន​ថ្នាក់​បឋម។​​​​ អីចឹង​ហើយ​​ក៏​ដូរ​​ឆ្នាំ​កំណើត​មក​ឆ្នាំ​១៩៦៩​វិញ។ ​​លោក​បាន​ប្រឡង​បញ្ចប់​ថ្នាក់​បឋម​ (ថ្នាក់​ទី​បួន) ក្នុង​​ឆ្នាំ​១៩៨៤។

ក្រោយ ​ពី​ប្រឡង​ជាប់​ថ្នាក់​បឋម​មក គ្រួសារ​បាន​ផ្លាស់​ប្ដូរ​ទី​លំនៅ​មក​រស់​នៅ​ទីក្រុង​​ភ្នំ​ពេញ​។​ ​​យុវជន ​សុខ ​ទូច ​​​​ឡើង​មក​​រៀន​បន្ត​​​ថ្នាក់​មធ្យម​សិក្សា​កម្រិត​មួយ​នៅ​ក្រុង​ភ្នំ​ពេញ​ គឺ​នៅ​​​សាលា​ចតុម្មុខ​ (អតីត​សាលា​កុមារី)​​។ ​រៀន​បាន​បី​ឆ្នាំ​​លោក​បាន​ប្រឡង​ជាប់​​បញ្ចប់​ថ្នាក់​មធ្យម​សិក្សា​កម្រិត ​មួយ ហើយ​បាន​បន្ត​មធ្យម​សិក្សា​កម្រិត​ពីរ​ នៅ​សាលា​ដដែល​។

ក្រោយ ​មក​លោក​បាន​ប្រឡង​ជាប់​នៅ​មធ្យមសិក្សា​កម្រិត​ពីរ។​​ ​លោក​បាន​បន្ត​ចូល​រៀន​ថ្នាក់​វិទ្យាល័យ​​គឺ​​បាន​​ចូល​រៀន​​នៅ​សាលា​គំរូ​ គេ​​ក្នុង​ក្រុង​ភ្នំពេញ​នា​សម័យ​នោះ​ គឺ​សាលា​ភ្នំ​ដូន​ពេញ​​ (​បច្ចុប្បន្ន​សាលា​ស៊ីសុវត្ថិ)។ ​​​នៅ​រៀន​សាលា​នេះ​ លោក ​សុខ​ ទូច ​បាន​ឆ្លង​កាត់​ការ​លំបាក​ជា​ច្រើន​ ពីព្រោះ​ស្ថានភាព​គ្រួសារ​មិន​មាន​លុយ​គ្រប់​គ្រាន់​ផ្គត់​ផ្គង់​ឲ្យ​​លោក​ រៀន​​ សូម្បី​សំលៀក​បំពាក់​ក៏​​ខ្វះ​ដែរ។ ​​ពេល​ខ្លះ​ត្រូវ​​ធាក់​កង់​​ឌុប​ដើម្បី​យក​លុយ​ផ្គត់​ផ្គង់​ការ​រៀន​សូត្រ ។​​ លោក​ថា​ “​មាន​អាវ​ស​តែ​មួយ​គត់​រៀន​បី​ឆ្នាំ​ នៅ​ពេល​គក់​ម្ដង​ៗ​​​ត្រូវ​អង្គុយ​យាម​​ទាល់​តែ​ស្ងួត​ព្រោះ​ខ្លាច​​គេ​ លួច”។ ​បើ​ទោះ​បី​ឆ្លង​កាត់​ការ​លំបាក​ច្រើន​យ៉ាង​នេះ​ក៏​ដោយ​ ​ក៏​រូប​លោក​​​បាន​ជម្នះ​ឧបសគ្គ​ ហើយ​បាន​​ប្រឡង​​​បញ្ចប់​​ថ្នាក់​បាក់​ឌុប​​​​ទទួល​បាន​ជោគជ័យ​នៅ​ឆ្នាំ​ ១៩៨៩​​។

ប្រឡង​អាហារូបករណ៍​​ទៅ​បរទេស​ថ្នាក់​ឧត្ដម​សិក្សា​​ធ្លាក់​​ ​ចាប់​ជំនាញ​ឯកទេស​ជាប់​បម្រុង
បន្ទាប់ ​ពី​នោះ​​ សុខ​ ទូច ​​ត្រូវ​ប្រឡង​​​ចូល​មហាវិទ្យាល័យ​។ ​ដោយ​សារ​តែ​ជីវភាព​លំបាក​ពេក​ មិន​មាន​លុយ​​​គ្រប់​គ្រាន់​ ​​រៀន​នៅ​មហាវិទ្យាល័យ​​ លោក​ក៏​សម្លឹង​ឃើញ​អាហារូបករណ៍​ទៅ​ក្រៅ​បរទេស។ លោក​ថា “​នៅ​សម័យ​នោះ​បើ​ប្រឡង​ខាង​​ពេទ្យ​ បើ​ចង់​ជាប់​វិញ​ ត្រូវ​ការ​​​ប្រាំ​ពីរ​ ​ទៅ​ប្រាំ​បី​តម្លឹង។​ បើ​នៅ​​សាលា​ចំការដូង​​​ត្រូវ​ការ​​ប្រាំ​ឬ​បួន​​តម្លឹង​…​អីចឹង​ហើយ​បាន​ជា ​កូន​អ្នក​ក្រ ដូច​រូប​ខ្ញុំ​​​គ្មាន​លទ្ធភាព​បន្ត​ការ​សិក្សា​នៅ​មហាវិទ្យាល័យ​ឡើយ”​។ នៅ​ពេល​នោះ​ លោក​ សុខ​ ទូច​ បាន​​​សម្រេច​ដាក់​ប្រឡង​​យក​អាហារូបករណ៍​ថ្នាក់​ឧត្ដម​​ទៅ​ក្រៅ​ប្រទេស​ (​សម័យ​នោះ​ត្រូវ​ទៅ​សិក្សា​នៅ​​បណ្ដា​ប្រទេស​កុម្មុយនិស្ត​)។
សំណាង ​មិន​ល្អ​ លោក​បាន​ប្រឡង​ធ្លាក់​ថ្នាក់​អាហារូបករណ៍​កម្រិត​ឧត្ដម។​ ក្រោយ​មក ​​​លោក​ សុខ ទូច ​ក៏​បាន​សម្រេច​ចិត្ត​ដាក់​អាហារូបករណ៍​ទៅ​បរទេស​បន្ត​ តែ​ដូរ​ពី​អាហារូបករណ៍​កម្រិត​ឧត្ដម​ទៅ​​អាហារូបករណ៍​​​កម្រិត​មធ្យម​ឯកទេស។ ​អាច​ចាត់​ទុក​​បាន​ថា​ ជា​សំណាង​ល្អ​របស់​លោក​ដែរ​ ពី​ព្រោះ​បាន​ប្រឡង ​[ជាប់​​​បម្រុង]។
បាន​ទៅ​រៀន​​បរទេស​ ដោយសារ​បេក្ខជន​​បម្រុង​ម្នាក់ ​គ្រោះ​ថ្នាក់​ចរាចរណ៍
នៅ ​​ពេល​ជាប់​​ជា​បេក្ខជន​​បម្រុង​​ ​​យុវជន ​សុខ​ ទូច​ ​មិន​បាន​រៀន​ភាសា​ត្រៀម​ ហើយ​ក៏​មិន​ដឹង​ថា​ត្រូវ​​ទៅ​រៀន​នៅ​ប្រទេស​ណា​ទេ​ ​ពី​ព្រោះ​ជាប់​បាន​ត្រឹម​​កម្រិត​បម្រុង (​ខាង​​ក្រសួង​មិន​ទាន់​​​ប្រាប់​) គឺ​នៅ​ចាំ​មើល​ថា​នៅ​ប្រទេស​ណា​ខ្វះ​ទើប​បាន​ទៅ​រៀន​​។ នៅ​​សល់​ត្រឹម​តែ​ពីរ​សប្ដាហ៍​ មុន​ពេល​ចេញ​ដំណើរ​ទៅ​រៀន​នៅ​ក្រៅ​ប្រទេស ​មាន​បេក្ខជន​​កម្រិត​មធ្យម​ឯកទេស​​​ម្នាក់​ដួល​​ម៉ូតូ​បាក់​ដៃ​ មិន​អាច​ទៅ​រៀន​បាន​ លោក​ក៏​ត្រូវ​បាន​គេ​ជ្រើស​រើស​ឲ្យ​ទៅ​រៀន​​ជំនួស​​គេ​ទៅ​។
ប្ដូរ​​ពី​ជំនាញ​បច្ចេកទេស​​មក​ថ្នាក់​ឧត្ដម
លោក ​ចូល​រៀន​ថ្នាក់​ឯកទេស​ដំបូង​​ក្នុង​​ឆ្នាំ​១៩៩០​​ នៅ​​រដ្ឋ​គីជីស្តង់​ (បច្ចុប្បន្ន​ប្រទេស​គីជីស្ដង់)។ រៀន​ទី​នោះ​បាន​មួយ​ឆ្នាំ​ ដោយ​សារ​​លោក​រៀន​ពូកែ​ ខាង​សាលា​​ក៏​បាន​ជំរុញ​លោក​ឲ្យ​រៀន​​ថ្នាក់​ឧត្តម​ ដោយ​ត្រូវ​ទៅ​បន្ត​នៅ​រដ្ឋ​​មួយ​ទៀត​​​​ក្នុង​ប្រទេស​រុស្សី។
ការ ​​ទៅ​សិក្សា​នៅ​​​ប្រទេស​រុស្ស៊ី​ជា​រឿង​លំបាក​បំផុត ​ពី​ព្រោះ​ រដ្ឋ​​ផ្ដល់​ប្រាក់​​អាហារូបករណ៍​​ត្រឹម​តែ​​៥​ដុល្លារ​ ចំណែក​ខាង​រដ្ឋាភិបាល​រុស្ស៊ី​​ឲ្យ​​ត្រឹម​តែ​១០​ដុល្លារ​ ​សរុប​ទៅ​ទទួល​បាន​ត្រឹម​តែ​១៥​ដុល្លារ​ក្នុង​​មួយ​ខែ​ ដែល​ដូរ​ជា​លុយ​រូប​ (រូបិយប័ណ្ណ​របស់​រុស្ស៊ី) ​វិញ​បាន​ត្រឹម​តែ​៤០០​រូប​ប៉ុណ្ណោះ​ ហើយ​បើ​យក​៤០០​រ៉ូប​​ទៅ​ទិញ​នំប៉័ង​​​​វិញ​បាន​ត្រឹម​តែ​៤០០​នំប៉័ង​ ប៉ុណ្ណោះ។
ស្រឡាញ់​ច្បាប់​ តែ​ចាប់​វិទ្យាសាស្ត្រ​នយោបាយ
តាម ​ពិត​ពី​ដើម​ឡើយ​ លោក ​​សុខ​ ទូច ​ស្រឡាញ់​ជំនាញ​​ច្បាប់​។ លោក​ថា​ ​មិន​ចូល​ចិត្ត​អំពើ​អយុត្តិធម៌​តាំង​ពី​នៅ​ក្មេង​មក​ម្ល៉េះ​ ប៉ុន្តែ​ ​នៅ​ពេល​ដែល​លោក​ទទួល​បាន​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​រុស្ស៊ី​​​រដ្ឋ​ ​កម្ពុជា​ដាក់​​ឲ្យ​រៀន​មុខ​វិទ្យាសាស្ត្រ​នយោបាយ។ ​លោក​​សុំ​ប្ដូរ​មុខវិជ្ជា​​​ដែរ​ តែ​សាលា​មិន​អនុញ្ញាត​ឲ្យ​ប្ដូរ​។ ​​ម្យ៉ាង​​ដោយ​សារ​ វិទ្យាសាស្ត្រ​នយោបាយ​ស្ថិត​ក្នុង​វិទ្យាសាស្ត្រ​សង្គម​ដូច​គ្នា​ លោក​ក៏​សម្រេច​ចិត្ត​រៀន​​ជំនាញ​នេះ​ទៅ​។ ​លោក​ថា​​ “ខ្ញុំ​ជឿ​ថា​ ​មក​ពី​កត្តា​​និស្ស័យ​ក៏​អាច​ថា​បាន​ដែរ​ មិន​មែន​​មក​ពី​កត្តា​ចៃដន្យ​ទេ​ ក្នុង​ការ​ចាប់​ជំនាញ​នយោបាយ​នេះ​…”​។
និស្សិត​ផង​ ស្វាមី​គេ​ផង
នៅ ​រៀន​រដ្ឋ​រុស្សី​បាន​ដល់​​ឆ្នាំ​ទី​ពីរ​ គឺ​នៅ​ឆ្នាំ​១៩៩២​ លោក​បាន​បាក់​ចិត្ត​ស្រឡាញ់​នារី​ជន​ជាតិ​រុស្សី​ម្នាក់។ ​នៅ​សម័យ​នោះ​ ​ពិភពលោក​មាន​ការ​បែង​ចែក​ពណ៌​​សម្បុរ​ ​ពោល​គឺ​បែង​ចែក​រវាង​​អ្នក​នៅ​​អាស៊ី​ ​នៅ​អឺរ៉ុប​ និង​​អ្នក​នៅ​អាហ្វ្រិក​។ តែ​នារី​ដែល​រូប​លោក​ស្រឡាញ់​ មិន​បាន​បែង​ចែក​​នោះ​ទេ ​ដោយ​បាន​បាក់​ចិត្ត​ស្រឡាញ់​​លោក​ជា និស្សិត​​​ដ៏​កម្សត់​ គ្មាន​ទ្រព្យ​ធន​ ថែម​ទាំង​​មិន​ទាន់​មាន​ការ​ងារ​ទៀត​ផង​នោះ។ ​​​ដោយ​សារ​មនោសញ្ចេតនា​ដ៏​ជ្រាល​ជ្រៅ​បែប​នេះ​ ទើប​រូប​លោក​សម្រេច​ចិត្ត​​រៀប​ការ​ជា​មួយ​គ្នា​​នៅ​ឆ្នាំ​១៩៩២​​។
និស្សិត​ផង​ ឪពុក​ផង ម្ដាយផង
នៅ ​ឆ្នាំ​១៩៩៣​ លោក​ប្រសូត​បាន​​កូន​​ស្រី​មួយ​។ នៅ​ពេល​នោះ​​ លំបាក​មែន​ទែន​សម្រាប់​រូប​លោក​ ពី​ព្រោះ​ ដោយ​សារ​តែ​ភរិយា​​មិន​អាច​ប្រសូត​បុត្រ​បាន​គឺ​ត្រូវ​វះកាត់​ ​និង​​ត្រូវ​ទៅ​​សម្រាក​នៅ​មន្ទីរ​ពេទ្យ​យូរ។​ អីចឹង​ហើយ​ លោក​ត្រូវ​មើល​កូន​ផង​​ បោក​​ខោ​អាវ​ឲ្យ​កូន​ផង​ប្រពន្ធ​ផង​ ​និង​ត្រូវ​រក​លុយ​​មក​ចិញ្ចឹម​គ្រួសារ​ទៀត។
លុយ​ដែល​​ទទួល​បាន​ពី​អាហារូបករណ៍​ (៤០០​រូប ស្មើ​នឹង​១៥​ដុល្លារ​) គឺ​លោក​ទុក​ទិញ​​របស់​របរ​ឲ្យ​កូន​ញ៉ាំ​។ ​ដោយ​សារ​​មិន​អាច​​រស់​ដោយ​ពឹង​ផ្អែក​ប្រាក់​អាហារូបករណ៍​បាន​ លោក​​ត្រូវ​ធ្វើ​ការ​លីសែង ​​នៅ​ពេល​យប់​ ដែល​អាច​ទទួល​បាន​​​មួយ​ឬ​ពីរ​​រយ​រ៉ូប ហើយ​នៅ​ចុង​សប្ដាហ៍​ត្រូវ​ស៊ី​ឈ្នួល​លក់​ដូរឲ្យ​គេ។ ដោយ​សារ​តែ​ធ្វើ​ការ​ធ្ងន់​​ក្នុងបរិយាកាស​ត្រជាក់​ខ្លាំង​ពេក​ ធ្វើ​ឲ្យ​រូប​លោក​មាន​​ជំងឺ​ម្យ៉ាង​មិន​អាច​ត្រូវ​ធាតុ​ត្រជាក់​បាន​រហូត​ ដល់​សព្វ​ថ្ងៃ។

ជា​រឿង​កម្សត់​បំផុត​ ពេល​ខ្លះ​ លោក​​និង​​ភរិយា​ គ្មាន​អី​ញ៉ាំ​ទាល់​តែ​សោះ​​ ​​ជា​ពិសេស​នៅ​រដូវរងា (​ខែ​ទឹកកក​) ​លោក​ត្រូវ​បេះ​[កន្ទិចអាល]​ស្រុះ​​​ជា​មួយ​ទឹក​​យក​មក​ញ៉ាំ​​ជា​មួយ​ នំប៉័ង។ នៅ​ពេល​ព្រឹក​​គ្មាន​អី​ញ៉ាំ​ទេ​​ក្រៅ​ពី[ទឹក​​តែ​មួយ​ពែង] ហើយ​ជា​រៀង​រាល់​ពេល​មុន​ទៅ​សាលា​ លោក​ញ៉ាំ​តែ​តែ​មួយ​ពែង​គត់​។ ​លោក​បញ្ជាក់​ថា​ “​ទៅ​រៀន​មិន​ហ៊ាន​អង្គុយ​មុខ​គេ​​ទេ… មិន​មែន​រៀន​មិន​ចេះ​នោះ​ទេ​ តែ​ខ្លាច​កូរ​ពោះ​ឭ​ដល់​មិត្តភ័ក្ដិ​​អង្គុយ​ជិត​ ពីព្រោះ​ព្រឹក​ឡើង​គ្មាន​អី​ញ៉ាំ​​ក្រៅ​ពី​ទឹក​តែ​មួយ​ពែង នោះ…”។

នៅ ​ឆ្នាំ​១៩៩៤​ លោក​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ ដោយ​ប្រឡង​បញ្ចប់​​ទទួល​បាន​ជោគ​ជ័យ​ និង​ទទួល​​​បាន​ពិន្ទុ​ខ្ពស់​ទៀត​ផង។ ​ក្រោយ​មក ​លោក​បាន​បន្ត​ថ្នាក់​​អនុ​បណ្ឌិត​​​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​​​នៅ​សាលា​ ដដែល។ ​ជីវិត​នៅ​ពេល​កំពុង​រៀន​ថ្នាក់​អនុបណ្ឌិត​ ក៏​មិន​ខុស​អ្វី​​​ កាល​ពី​​នៅ​រៀន​ថ្នាក់​បរិញ្ញាបត្រ​ដែរ។ ​លោក​ត្រូវ​ទៅ​ធ្វើ​​ការ​ស៊ី​ឈ្នួល​គេ​ដូច​មុន ហើយ​ត្រូវ​​ឆ្លៀត​​ពេល​​​រៀន​ខ្លួន​​ឯង​ផង​ រហូត​​ទទួល​បាន​ជោគជ័យ​ថ្នាក់​អនុបណ្ឌិត​។ លោក​ថា​ “​ពេល​ណា​ក៏​ខ្ញុំ​ដាក់​សៀវភៅ​តាម​ខ្លួន​ដែរ​ មិន​ថា​ធ្វើ​ការ​ មិន​ថា​ទៅ​ទី​ណា​ ​សូម្បី​ដាំ​បាយ​ក៏​មើល​ដែរ​ ឲ្យ​តែ​មាន​ពេល​​គឺ​មើល​រហូត​…​”។

នៅ​ឆ្នាំ​១៩៩៥ លោក ​​សុខ​ ទូច ​បាន​បញ្ចប់​ថ្នាក់​អនុបណ្ឌិត​ ​ហើយ​នៅ​ពេល​នោះ​​ប្រទេស​រុស្សី​ ត្រូវ​ការ​ជ្រើស​រើស​​និស្សិត​ចំនួន​១២​នាក់​ ចេញ​ពី​និស្សិត​​៧០០​​នាក់​មក​ពី​ប្រទេស​​ជាង​១២០​​​ ដើម្បី​ឲ្យ​​​សិក្សា​បន្ត​​ថ្នាក់​បណ្ឌិត​។ ​នៅ​ពេល​នោះ ​លោក​ត្រូវ​​ត្រឡប់​មក​ស្រុក​ខ្មែរ​វិញ​ ដើម្បី​ស្រាវ​ជ្រាវ​​ប្រវត្តិសាស្ត្រ​ និង​បរិបទ​នយោបាយ​នៅ​កម្ពុជា​ សម្រាប់​ធ្វើ​ជា​​គម្រោង​សរសេរ​និក្ខេបបទ​​ការពារ​ថ្នាក់​អនុបណ្ឌិត​ដើម្បី​ ​ទទួល​បាន​​ជោគជ័យ​សិក្សា​​​បន្ត​​​ថ្នាក់​បណ្ឌិត។

ដោយ​សារ​តែ ​និក្ខេបបទ​របស់​លោក​ធ្វើ​បាន​ល្អ​ និង​​ការ​ពារ​​បាន​ល្អ​ផង​នោះ ​​ធ្វើ​ឲ្យ​គណៈកម្មការ​​​​​វាយ​តម្លៃ​និក្ខេបបទ​​​ បាន​ឲ្យ​ពិន្ទុ​លោក​ខ្ពស់​ និង​ជាប់​បាន​ទៅ​​សិក្សា​បន្ត​ថ្នាក់​បណ្ឌិត​​ក្នុង​ចំណោម​សិស្ស​ឆ្នើម​ទាំង ​១២​នាក់។

នៅ​ពេល​ដែល​លោក​ សុខ ទូច​ បន្ត​ថ្នាក់​បណ្ឌិត​ ភរិយា​របស់​លោក​បាន​ប្រសូត​បុត្រា​មួយ​ទៀត​ក្នុង​ឆ្នាំ​១៩៩៦​ បន្ទាប់​ពី​នោះ​​ ភរិយា​របស់​លោក​បាន​​ឈប់​រៀន​ ហើយ​លោក​បាន​បញ្ចប់​ថ្នាក់​បណ្ឌិត​ទទួល​បាន​​ជោគជ័យ​នៅ​ឆ្នាំ​១៩៩៩។

រៀន​វិទ្យាសាស្ត្រ​​នយោបាយ​ ចប់​បណ្ឌិត​ប្រវត្តិសាស្ត្រ
នៅ ​ពេល​ដែល​​លោក​ សុខ​ ទូច ​​បន្ត​​​ថ្នាក់​បណ្ឌិត​ គឺ​​​បន្ត​ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ។ នៅ​ពេល​សរសេរ​និក្ខេបបទ​​ លោក​សរសេរ​ទាក់​ទង​ទៅ​នឹង​នយោបាយ​។ តែ​ដោយ​សារ​​នៅ​សាលា​ដែល​លោក​​រៀន​ ពុំ​មាន​សាស្ត្រាចារ្យ​ត្រួត​ពិនិត្យ​ និងវាយតម្លៃ​និក្ខេប​បទ​​​លើ​ជំនាញ​​នេះ​ គឺ​ត្រូវ​ទៅ​ការ​ពារ​និក្ខេបបទ​របស់​ខ្លួន​នៅ​ទីក្រុង​​មូស្គូ​។ ​ដោយ​សារ​ ពុំ​មាន​លុយ​គ្រប់​គ្រាន់​​ទៅ​ការ​ពារ​នៅ​ទីនោះ លោក​ សុខ ​ទូច ​សុខ​​ចិត្ត​ប្ដូរ​​មក​ការ​ពារ​ផ្នែក​​​ប្រវត្តិសាស្ត្រ​វិញ​។ អីចឹង​ហើយ​ ទើប​រូប​លោក​​បញ្ចប់​សញ្ញា​បត្រ​បណ្ឌិត​ផ្នែក​ប្រវត្តិសាស្ត្រ​ មិន​មែន​​វិទ្យាសាស្ត្រ​នយោបាយ​ទេ ខណៈ​ដែល​រៀន​ថ្នាក់​បរិញ្ញាបត្រ​​អនុបណ្ឌិត​ និង​បណ្ឌិត​ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ​។
វិល​ត្រឡប់​មក​មាតុភូមិ​ និង​ការ​ចាប់​អាជីព
ក្រោយ ​ពី​បញ្ចប់​​ថ្នាក់​បណ្ឌិត​សព្វ​គ្រប់​ លោក​បណ្ឌិត​ សុខ​ ទូច​ បាន​​នាំ​ភរិយា​ និង​កូន​ទាំង​ពីរ​​ត្រឡប់​មក​ស្រុក​ខ្មែរ​វិញ។ ​នៅ​ពេល​នោះ​​ លោក​បាន​ដាក់​ពាក្យ​បង្រៀន​នៅ​មហាវិទ្យាល័យ​ក្នុង​​ស្រុក​ខ្មែរ​មួយ​ចំនួន​ ដូច​ជា​​នៅ​សាកលវិទ្យាល័យ​ឯកជន​មួយ​ និង​សាកលវិទ្យាល័យរដ្ឋ​មួយ​ ​តែ​សាលា​ទាំង​នោះ​មិន​​ព្រម​ទទួល​លោក​ឲ្យ​បង្រៀន​​​ទេ​ ដោយ​​គិត​ថា​លោក​ក្មេង​ពេក​ និង​​ថា​​​រូប​លោក​មិន​បាន​រៀន​អី​​ទេ​ ​ដោយ​ចោទ​ថា​ [ទិញ​សញ្ញាបត្រ]។
ក្រោយ​មក​ លោក​ ក៏​បាន​ដាក់​ពាក្យ​ចូល​ធ្វើ​ការ​នៅ​​ក្រសួង​ការ​បរទេស។ ​ ​ដោយ​សារ​​តែ​ខ្វះ​​សំលៀកបំពាក់​​​​ដើម្បី​ឲ្យ​សម​មុខ​​សម​មាត់​ជា​មន្ត្រី​ ការទូត​ លោក​ក៏​សុំ​ប្ដូរ​​​ដូរ​មក​​ទីស្ដីការ​គណៈរដ្ឋ​មន្ត្រី​ តែ​ដោយ​សារ​​​ ​ចូល​ចិត្ត​​ខាង​​​ស្រាវជ្រាវ​ មិន​ចូល​ចិត្ត​ធ្វើ​ការ​នៅ​ការិយាល័យ​​​​ ​​ទើប​​លោក​​សម្រេច​ចិត្ត​​​ទៅ​ធ្វើ​ការ​នៅ​​រាជបណ្ឌិត្យសភា​​វិញ​រហូត​ដល់​ សព្វ​ថ្ងៃ​នេះ។

នៅ​រាជបណ្ឌិត​សភា​កម្ពុជា​ លោក​បាន​សហការ​ជា​មួយ​ដៃ​គូ​មួយ​ចំនួន​បង្កើត​ថ្នាក់​អនុបណ្ឌិត​មុន​គេ​ បំផុត​នៅ​ក្នុង​ស្រុក​ខ្មែរ​ នៅ​​ក្នុង​ឆ្នាំ​២០០០​ ហើយ​ក្រោយ​មក​បង្កើត​បាន​វិទ្យាស្ថាន​​ទំនាក់​ទំនង​អន្តរជាតិ​​មួយ​ទៀត​ ក្នុង​ឆ្នាំ​២០០៤។

ជីវភាព​នៅ​យ៉ាប់​ បើក​សាលា​​ឯកជន​ឲ្យ​គេ គេ​ទាត់​ចោល
លោក ​បណ្ឌិត​ សុខ ទូច​ ​ក្នុង​ឆ្នាំ​២០០០​​លោក​បាន​ចូល​រួម​បង្កើត​សាលា​ឯកជន​មួយ ដែល​លោក​សុំ​មិន​បញ្ចេញ​​ឈ្មោះ​ទេ​​ ដែល​បណ្ដុះ​បណ្ដាល​លើ​ជំនាញ​ថ្នាក់​បណ្ឌិត​ដំបូង​​​ក្នុង​ព្រះរាជាណាចក្រ​ កម្ពុជា​។ ​ពាក្យ​ថា​​ថ្នាក់​​បណ្ឌិត​​​នេះ​ គឺ​​លោក​ថា​ លោក​ជា​អ្នក​​ផ្ដួច​ផ្ដើម​ឲ្យ​មាន​មុន​គេ​បំផុត​ នៅ​ក្នុង​ស្រុក​ខ្មែរ​ តែ​ក្រោយ​​ពី​សាលា​នេះ​ទទួល​បាន​ជោគ​ជ័យ​ ក៏​បាន​ដេញ​លោក​ចេញ​។
ក្រោយ​មក​ លោក​ សុខ ទូច ​​​បាន​ទៅ​បង្កើត​សាលា​ឲ្យ​គេ​មួយ​ទៀត​ ​ដែល​​លោក​មានតួនាទី​ជា​​សកលវិទ្យាធិការ​​​​​​។ ប្រាក់​កម្រៃ​ដែល​លោក​ទទួល​បាន​​ប្រមាណ​១៥០០​ដុល្លារ​ក្នុង​មួយ​ខែ​។ ៦០​%​ដែល​លោក​ទទួល​បាន​ពី​ប្រាក់​កម្រៃ​នេះ​ លោក​យក​មក​​ទុក​​ធ្វើ​ជា​​ទុន​សម្រាប់​​​​បង្កើត​សាកលវិទ្យាល័យ​របស់​ខ្លួន​ មួយ​ទៀត​​គឺ​សាកលវិទ្យាល័យ​ខេមរៈ។

នៅ​ឆ្នាំ​២០០៤​ លោក​​បានបង្កើត​សាកលវិទ្យាល័យ​នេះ​​​​​ឡើង​។​ ​មាន​​ម្ចាស់ភាគហ៊ុន​ជា​ច្រើន​ជួយ​ជ្រោមជ្រែង​សាលា​​ ដែល​គេ​ឲ្យ​ប្រាក់​បៀវត្ស​​សកលវិទ្យាធិការ​រូប​នេះ​ត្រឹម​តែ​១៥០​ដុល្លារ​ ប៉ុណ្ណោះ។ ប្រាក់​បៀវត្ស​ទាំង​នេះ​ លោក​​បាន​បង្វែរ​ទុក​ជា​អាហារូបករណ៍​ដល់​សិស្ស​ទាំង​អស់​។

ត្រូវ​បែក​ពី​ភរិយា
ក្រោយ ​​ពី​បាន​​រស់​នៅ​ជួប​ជុំ​គ្នា​ជា​មួយ​ប្រពន្ធ និង​កូន​ទាំង​ពីរ​​បាន​ប្រាំ​ពីរ​ឆ្នាំ​ ភរិយា​​របស់​លោក​​​ មិន​ចេះ​រស់​នៅ​ប្រទេស​កម្ពុជា​ ក៏​នាំ​​កូន​ទាំង​ពីរ​ទៅ​ប្រទេស​​រុស្សី​វិញ។ ​លោក​ថា​ ប្រពន្ធ​របស់​លោក​ ​ចង់​​​ឲ្យ​រូប​លោក​ចូល​ជា​សញ្ជាតិ​រុស្សី​ និង​ត្រឡប់​ទៅ​​រស់​នៅ​រុស្សី​ដែរ​ តែ​លោក​បដិសេធ​។ លោក​​ថា​ “​វា​ជា​រឿង​​ឈឺ​ចាប់​បំផុត… ធ្លាប់​រស់​នៅ​ក្នុង​ស្ថានភាព​អន់​ឃ្លាន​មាន​ស៊ី​ និង​តស៊ូ​ជា​មួយ​គ្នា​ជិត​ម្ភៃ​​ឆ្នាំ​តែ​ត្រូវ​បែក​គ្នា…ពីរ​ឆ្នាំ​បន្ទាប់ ​ពី​គាត់​ចាក​ចេញ​ទៅ​​ធ្វើ​ឲ្យ​ខ្ញុំ​វិល​វល់​មែន​ទែន!“។
បណ្ឌិត​វ័យ​ក្មេង​រូប​នេះ​​បញ្ជាក់​ពី ​មូល​ហេតុ​មិន​​ត្រឡប់​ទៅ​រស់​នៅ​ជា​មួយ​ប្រពន្ធ​​និង​កូន​ជា​ទី​ស្រឡាញ់​នៅ ​រុស្សី​ថា​ ​ហេតុ​ផល​តែ​មួយ​គត់​គឺ​ស្រឡាញ់​និង​ចង់​​ជួយ​ប្រទេស​​ខ្មែរ​។ “​ខ្ញុំ​បាន​ទៅ​ធ្វើ​ជា​វាគ្មិន​​នៅ​ប្រទេស​ជា​ច្រើន​នៅ​ជុំ​វិញ​ពិភពលោក​​ …បើ​ទោះ​បី​ជា​​នៅ​ស្រុក​គេ​ស្អាត​ប៉ុណ្ណា​ក៏​ដោយ​​​ ​ក៏​ខ្ញុំ​​មើល​ឃើញ​ និង​ចង់​រស់​នៅ​តែ​ប្រទេស​ខ្មែរ​មួយ​គត់…”។ នេះ​ជា​ការ​បញ្ជាក់​ពី​មូលហេតុ​មិន​ត្រឡប់​​ទៅ​រស់​នៅ​ជា​មួយ​ប្រពន្ធ​និង​ កូន​នៅ​រុស្សី​។
ស្នាដៃ
បង្កើត​សាកលវិទ្យាល័យ​​ខេមរៈ ក្នុង​​ឆ្នាំ​២០០៤ និង​​បាន​ក្លាយ​ជា​សកលវិទ្យាធិការ​នៅ​ឆ្នាំ​២០០៨​។
បង្កើត ​វិទ្យាស្ថាន​ទំនាក់​ទំនង​អន្តរជាតិ​ នៃ​រាជ្យ​បណ្ឌិត​សភា​កម្ពុជា​ (នៅ​ចំណុះ​ទីស្ដីការ​គណៈរដ្ឋ​មន្ត្រី) ​​និង​បាន​បង្កើត​ថ្នាក់​អនុបណ្ឌិត​ដំបូង​បំផុត​នៅ​ស្រុក​ខ្មែរ​ ​ហើយ​​​ក្រោយ​មក​​​បាន​ក្លាយ​​ជា​អនុ​ប្រធាន​​វិទ្យាស្ថាន​នេះ។






ការ​ងារ​​បោះពុម្ពផ្សាយ

ចលនា ​ភូមិ​មួយ​ផលិតផល​មួយ​ បោះ​ពុម្ព​​ឆ្នាំ​២០០២ តួនាទី​អង្គការ​សហប្រជាជាតិ​  បោះ​ពុម្ព​​ឆ្នាំ​២០០៣ ទ្រឹស្ដី​ទំនាក់​ទំនង​អន្តរជាតិ​ បោះ​ពុម្ព​​ឆ្នាំ​២០០៣ ទំនាក់​ទំនង​រវាង​កម្ពុជា​​ជា​មួយ​សហរដ្ឋ​អាមេរិក​ ចិន​ និង​វៀតណាម​ បោះ​ពុម្ព​​ឆ្នាំ​២០០៧ វេទិកា​បណ្ឌិត​សភា​លើក​ទី​៣ ស្ដី​ពី​ខួប​​ទី​១៥​ឆ្នាំ​ នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស​ ស្ដី​ពី​ដំណោះ​ស្រាយ​នយោបាយ​រួម​នៅ​​កម្ពុជា​ បោះ​ពុម្ព​​ឆ្នាំ​២០០៨ ទំនាក់​ទំនង​អន្តរជាតិ​៖ កម្ពុជា​ក្រោម​ក្រសែ​ភ្នែក​មហាអំណាច​ បោះ​ពុម្ព​​ឆ្នាំ​២០០៣ ទស្សនាវដ្ដី​វិទ្យាសាស្ត្រ​របស់​វិទ្យាស្ថាន​ទំនាក់​ទំនង​អន្តរជាតិ​កម្ពុជា ​ លេខ ១ បោះ​ពុម្ព​​ឆ្នាំ​២០០៨ ទស្សនាវដ្ដី​វិទ្យាសាស្ត្រ​របស់​វិទ្យាស្ថាន​ទំនាក់​ទំនង​អន្តរជាតិ​កម្ពុជា ​ លេខ ២ បោះ​ពុម្ព​​ឆ្នាំ​២០០៩ ទស្សនាវដ្ដី​វិទ្យាសាស្ត្រ​របស់​វិទ្យាស្ថាន​ទំនាក់​ទំនង​អន្តរជាតិ​កម្ពុជា ​ លេខ ៣ បោះ​ពុម្ព​​ឆ្នាំ​២០១០ ទំនាស់​ព្រំដែន​រវាង​ប្រទេស​ថៃនិង​ប្រទេស​ជិត​ខាង​  បោះ​ពុម្ព​​ឆ្នាំ​២០១០
ភរិយា​ថ្មី 
ក្រោយ ​ពី​បែក​​ភរិយា​ទី​មួយ​មក​​  លោក​បណ្ឌិត សុខ ទូច​​ ​​មាន​​​ភរិយា​​ថ្មី​​​ម្នាក់​ទៀត​​នៅ​ឆ្នាំ​២០០៥​។ ​ចំណង​ស្នេហ៍​ថ្មី​នេះ​ ​​លោក​ទទួល​បាន​​បុត្រី​មួយ​​។​ ចំណែក​ភរិយា​ដើម​សញ្ជាតិ​រុស្សី​​ នៅ​​ធ្វើ​ការ​ងារ​ជា​គ្រូ​បង្រៀន​ មិន​ទាន់​មាន​​ស្វាមី​ថ្មី​ទេ។
អ្នក​វិទ្យាសាស្ត្រ​នយោបាយ​ តែ​មិន​ធ្វើ​នយោបាយ
លោក ​​បណ្ឌិត ​​សុខ ទូច​ អះអាង​ថា​ បើ​ទោះ​បី​លោក​បាន​បញ្ចប់​សញ្ញាប័ត្រ​បណ្ឌិត​ និង​មាន​ឯក​ទេស​ខាង​នយោបាយ​​យ៉ាង​ណា​ក៏​ដោយ ​ក៏​លោក​មិន​ចូល​ធ្វើ​នយោបាយ​ដែរ​ ពី​ព្រោះ​លោក​ចង់​បង្ហាញ​អ្វី​ដែល​ជា​ការ​ពិត​ចំពោះ​​​ការ​យល់​ឃើញ​របស់​លោក ​ ដល់​សាធារណជន​ ឲ្យ​ចេះ​វិភាគ​ និង​ថ្លឹង​ថ្លែង​ពី​ការ​ពិត។ ​លោក​ថា​ ​”ខ្ញុំ​ចង់​បង្រៀន​និង​​និយាយ​ពី​អ្វី​ដែល​ជា​ការ​ពិត… ​នៅ​ពេល​ដែល​លោក​ចូល​ប្រឡូក​ក្នុង​​នយោបាយ​ ​លោក​នឹង​មិន​អាច​​បញ្ចេញ​អ្វី​ដែល​ពិត​បាន​ទៀត​ទេ ​​​ពី​ព្រោះ​​ការ​​​និយាយ​មិន​ពិត​គឺ​ជា​យុទ្ធសាស្ត្រ​យក​ឈ្នះ​របស់​អ្នក​ នយោបាយ​​…”។
ការ​ចែក​រំលែក​ដល់​យុវជន
លោក ​បណ្ឌិត​ សុខ ទូច ​មាន​ទស្សនៈ​ជា​មូលដ្ឋាន​បី​ចំណុច​សម្រាប់​ចែក​រំលែក​ដល់​យុវជន​ ដើម្បី​ទុក​ជា​ទុន​ ​ក្នុង​ការ​បណ្ដុះ​គំនិត​ និង​អភិវឌ្ឍ​ខ្លួន​​ឲ្យ​ទៅ​ជា​ធនធាន​​ដ៏​សម្បូរ​បែប​សម្រាប់​​អភិវឌ្ឍ​ ប្រទេស។ ទី​មួយ​​​គឺ​ការ​ជ្រើស​រើស​​មុខ​វិជ្ជា​ឲ្យ​សមស្រប​​ទៅ​នឹង​ទេពកោសល្យ​របស់​ខ្លួន ដែល ​មាន​ពី​ធម្មជាតិ​។ ត្រង់​ចំណុច​នេះ​ លោក​បណ្ឌិត​មិន​លើក​ទឹក​ចិត្ត​​ឲ្យ​មាន​​ការ​ជ្រើស​រើស​​​មុខ​វិជ្ជា​​​ទៅ​ តាម​តម្រូវ​ការ​ទីផ្សារ​ទេ​ ​ ពី​ព្រោះ តាម​គំនិត​លោក​ ​​ទីផ្សារ​គឺ​ប្រែ​ប្រួល​​​ជានិច្ច​​ជួន​កាល​អាច​មាន​ និង​ជួន​កាល​អាច​មិន​មាន។
ទី​ពីរ​ យុវជន​ត្រូវ​​មាន​សេចក្ដី​ប្ដេជ្ញាចិត្ត​ (commitment)។ ​ពាក្យ​ថា​ប្ដេជ្ញា​ចិត្ត​ ​លោក​ផ្ដល់​​អត្ថ​ន័យ​ថា​ ត្រូវ​តាំង​ចិត្ត​ខ្ពស់​ក្នុង​ការ​សិក្សា​​ គឺ​មិន​ត្រូវ​​យក​​កត្តា​ជីវភាព​ (ការ​​លំបាក​និង​ភាព​ក្រីក្រ​) ដាក់​ខ្លួន​នោះ​ទេ។ ទី​បី​ យុវជន​មិន​ត្រូវ​ប្រកាន់​យក​អាត្មា​និយម​​​ (egoism) ពោល​គឺ​ត្រូវ​ចែក​រំលែក​ ទាំង​ចំណេះ​ដឹង​និង​បទ​ពិសោធន៍​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​។
បំណង​ប្រាថ្នា​ទៅ​អនាគត
លោក ​មាន​បំណង​បី​​ ​សំខាន់​ៗ​។ បំណង​​ទី​មួយ​​​របស់​លោក​​ចង់​បន្ត​ធ្វើ​ការ​ក្នុង​វិស័យ​អប់រំ​ពោល​គឺ​ចង់​ ​កែ​ប្រែ​ និង​​អភិវឌ្ឍ​​វិស័យ​អប់រំ​ឲ្យ​មាន​ការ​រីក​ចម្រើន​។ លោក​ថា​ លោក​មិន​ចង់​ឃើញ​ពលករ​កម្ពុជា​ទៅ​បម្រើ​ការងារ​នៅ​ស្រុក​គេ​ ក្នុង​ឋានៈ​ជា​កម្មករ​នោះ​ទេ លោក​ចង់​ឃើញ​​ពលករ​កម្ពុជា​ជា​វិស្វករ​ ស្ថាបត្យករ​​ ជា​អ្នក​សរសេរ​កម្មវិធី… និង​ជា​​ពាណិជ្ជករ មាន​វត្តមាន​នៅ​ស្រុក​គេ​​ មិន​មែន​កម្មករ​បម្រើ​ការ​ងារ​​ដោយ​កម្លាំង​កាយ​នោះ​ទេ។
ទី​ ពីរ​ លោង​ចង់​​​កែ​ប្រែ​ ​​​​​​ប្រទេស​កម្ពុជា​​ទៅ​ជា​​ប្រទេស​មួយ​​សម្រាប់​សួន​​ច្បារ​ពិភពលោក​​​ និង​ជា​មជ្ឈមណ្ឌល​នៃ​​វប្បធម៌​អាស៊ី​អាគ្នេយ៍​​​។ សួន​​ច្បារ​ពិភពលោក​​ លោក​ផ្ដល់​ន័យ​ថា​ [កម្ពុជា​គឺ​​ពោរពេញ​ដោយ​​តំបន់​ទេសចរណ៍​​​​តាម​បែប​​ធម្មជាតិ ]​។

លោក ​សម្លឹង​ឃើញ​ថា​ កម្ពុជា​ពោរ​ពេញ​​ទៅ​ដោយ​ឱកាស​​អាច​កសាង​ខ្លួន​​ឲ្យ​ទៅ​ជា​មជ្ឈមណ្ឌល​ ទេសចរណ៍​ធម្មជាតិ​ប៉ៃ​តង​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ​​និង​ក្នុង​ពិភពលោក​។ ​លោក​គិត​ថា​ ​សម្រាប់​កម្ពុជា​ ​មិន​ចាំ​បាច់​គិត​ច្រើន​ទៅ​លើ​វិស័យ​ឧស្សាហកម្ម​នោះ​ទេ គឺ​ទេសចរណ៍​ល្អ​បំផុត។ “ទុក​ឲ្យ​គេ​ផលិត​កុំព្យូទ័រ​ រថយន្ត…ទៅ​ចុះ ​យើង​​គួរ​​ផលិត​ទេសចរណ៍​…ដឹក​​ទេសចរណ៍​មួយ​ឡាន​មិន​​ក្រោម​មួយ​ម៉ឺន​ ដុល្លារ​ទេ…”​។ ទី​បី​​លោក​មាន​បំណង​ចង់​​​កសាង​ផ្លូវ​ឲ្យ​បាន​ជុំ​វិញ​ស្រុក​ខ្មែរ។ ​កសាង​​ផ្លូវ​​នៅ​ជុំ​វិញ​នៅ​ស្រុក​ខ្មែរ​ គឺ​ដើម្បី​បង្ហាញ​ឲ្យ​កូន​ខ្មែរ​បាន​ដឹង​ថា​ តើ​ដី​ខ្មែរ​ប៉ុណ្ណា​ និង​ដើម្បី​​ឲ្យ​​មាន​ការ​អភិវឌ្ឍ​ប្រ​កប​ដោយ​សមភាព។ នេះ​ជា​​ការ​ស្រម៉ៃ​​ និង​ការ​ចង់​បាន​របស់​​​​លោក​បណ្ឌិត​​៕
អត្ថបទ៖ យ៉ន សុភារិទ្ធ