អ្នកដឹងស្រាប់ហើយថា
Facebook គឺជាបណ្ដាញសង្គមមួយដ៏ល្បីជាងគេក្នុងពិភពលោកហើយក៏មានមនុស្សជាច្រើនបាន ទទួលផលប្រយោជន៍ជាច្រើនពី
Facebook នេះ
! តែ
ក៏មានមនុស្សជាច្រើនទៀតបាន ញៀននិងវា
ទាំងគ្មានគុណសម្បត្តិសូម្បីតែបន្តិចក៏ថាបាន។ ខ្ញុំសូមបង្ហាញ
អំពីរបៀប និងបទពិសោធន៍ផ្សេងៗរបស់ខ្ញុំពេលប្រើប្រាស់
Facebook នេះ មានដូចតទៅ៖
ការទទួលមិត្តភក្តិ ( Accept as Friend)
កាលពីអំឡុងឆ្នាំ ២០០៧ ខ្ញុំដឹងតែលេងៗៗ គ្រាន់តែជាការកម្សាន្តពេលទំនេរតែប៉ុណ្ណោះ។
Add Friend ថែមបន្តិចម្ដងៗ ទាំងមិនខ្វល់ថាជាអ្នកណាឡើយ និយាយរួមអោយតែស្រីស្អាតខ្ញុំ
Accept ទាំង
អស់ ហេហេហេ ក្បាលខូច៩។
តែបច្ចុប្បន្ននេះវិញខ្ញុំចាប់ផ្ដើមប្ដូរទម្លាប់របស់ខ្ញុំមួយ
ចំនួនដូចជា ទទួលយកតែមិត្តភក្តិដែលសកម្មក្នុង
Facebook ពិសេស
បំផុតគឺអ្នកដែលមានចំណេះដឹងច្រើន ឬអ្នកខ្ពង់ខ្ពស់ជាងខ្ញុំ
ដើម្បីអាចទទួលបទពិសោធន៍ពីពួកគេ ហើយជាជនជាតិខ្មែរ
ដែលប្រើប្រាស់អក្សរខ្មែរ
ទើបងាយស្រួលក្នុងបញ្ចេញមតិវោហារឆ្លើយឆ្លង។
ការសរសេរប្រធានបទ Wallpost ឬ ឆ្លើយឆ្លង Comments
ចំណុចនេះហើយដែលជាហេតុធ្វើអោយយើងប្រើប្រាស់
Facebook ហើយវាជាចំណុចសំខាន់ដែរ
! បច្ចុប្បន្ននេះខ្ញុំបានព្យាយាមស្វែងរកចំណេះដឹង ឬដំណោះស្រាយផ្សេងៗដែលខ្ញុំជួបប្រទះដោយតែង
post ឬ
Comment ឆ្លើយឆ្លងជាមួយមិត្តភក្តិដែលមានក្នុង
Wallpost របស់ខ្ញុំ។ ពេលមានបញ្ហាឬចម្ងល់ផ្សេងៗ នោះខ្ញុំអាច
post ដើម្បី
ចែករំលែកដល់គេ ឬដើម្បីទទួលយកមតិពីពួកគេមកវិញ។
ខ្ញុំឃើញមានមនុស្សជាច្រើនពិសេសគឺយុវវ័យ
ពួកគេពុំបានស្គាល់ច្បាស់អំពី អត្ថប្រយោជន៍របស់
Facebook ឡើយ ព្រោះគេច្រើនតែគិតថា
Facebook ជាកន្លែង និយាយលេង ញែគ្នា ចែករូបថតគ្នាមើលប៉ុណ្ណោះ។
Friend របស់ខ្ញុំជាច្រើននាក់បាន
post តែរឿងរ៉ាវស្នេហា អូនស្រលាញ់បង
! បងស្រលាញ់អូន ប្លាប្លាប្លា ជាដើម។ល។ តាមធាតុពិត
Facebook ក៏អាចអោយយើងចែករំលែកព័ត៌មានបានលឿននិងព្រឹត្តិការណ៍ផ្សេងៗគ្នាផងដែរ ដូចនេះបើសិនជាអ្នកមាន
Friend ច្រើនក៏ល្អព្រោះថាអាចមើលឃើញពីគំនិតខ្លះ និងព័ត៌មានឬព្រឹត្តិការជាច្រើនដែលពួកគេបាន
post ។
ចូលរួមក្នុងក្រុម (Facebook Group) អោយបានច្រើន
ការចូលក្រុមក៏ល្អណាស់ដែរ ទោះបីជាក្រុមនោះ
អ្នកពេញចិត្តឬមិនពេញចិត្តក៏ដោយចុះ
អោយតែជាក្រុមដែលនិយាយចំប្រធានបទត្រឹមត្រូវច្បាស់លាស់ដូចជា
នយោបាយ សេដ្ឋកិច្ច កម្សាន្ត ក្រុមនិយាយកុំព្យូទ័រ ច្រើនៗទៀត
! ហើយកុំទៅចូលរួមជាក្រុមឥតប្រយោជន៍ឧទាហរណ៍ឈ្មោះ ក្រុម ស្នេហពិត ក្រុម
Supper man ក្រុម
ខ្មោច ក្រុមព្រាយ ក្រុមប្រូ ក្រុមប្រែត អីជាដើម ហេហេហេ។
យើងត្រូវចូលរួមក្រុមណាមួយដែលយើងគិតថា
អាចមើលការពិភាក្សាដែលមានប្រយោជន៍វិញល្អជាង
ដើម្បីងាយស្រួលយកមកធ្វើជាបទពិសោធន៍ បង្កើនចំណេះដឹងផ្សេង។
ខ្ញុំសូមណែនាំអោយស្គាល់ក្រុមមួយចំនួនដែលគេតែងពិភាក្សាគ្នាឬ
បង្ហាញព័ត៌មានគ្នា បានល្អៗមានដូចជា៖
- ក្រុមចែកគ្នានិយាយ I.T ដែលមានសមាជិកជិត ប្រហែលជា ៩០០នាក់ (គិតត្រឹមថ្ងៃ ០៧-០៧-២០១១) ពេលមានចម្ងល់ដែលទាក់ទងជាមួយ កុំព្យូទ័រនោះអាចចូលទៅសួរគេបាន ឬមើលលើប្រធានបទណាមួយដែលគេពិភាក្សាគ្នា។
- ក្រុមបណ្ដាញអ្នកចែករំលែក ដែលមានសមាជិកប្រហែលជា ១៤០០នាក់ (គិតត្រឹមថ្ងៃ ០៧-០៧-២០១១) ក្រុម
នេះគេអាចនិយាយបានគ្រប់យ៉ាងមិនប្រកាន់បក្សពួក និន្នាការនយោបាយ
ឬអាចសួរសំនួរ និងឆ្លើយឆ្លង ចែករំលែកបទពិសោធន៍ពីគ្នាផងដែរ។
ដូចនេះសាកគិតមើលបើយើងមានចម្ងល់យើងអាចសួរ តែ១សំនួរ
នោះនឹងមានសមាជិកក្នុងក្រុមចំនួនជាង១ពាន់នាក់
នឹងចាំផ្ដល់ចម្លើយឬមតិផ្សេងអោយយើង ដូចនវតើវាល្អដែរទេ?
- Biggest Khmer Group, We need 1,000,000
ដែលជាក្រុមនិយាយអំពីនយោបាយ
ខ្ញុំសង្កេតឃើញថាក្រុមនេះសំបូរអ្នកមានចំណេះដឹងខាងនយោបាយណាស់
ហើយក៏មានសកម្មជនបក្សនយោបាយច្រើនផងដែរ
ដូចនេះយើងអាចតាមដានអានលើព្រឹត្តិការណ៍ផ្សេងៗដែលពួកគេ
ពិភាក្សាគ្នា ដើម្បីអោយយើងបានយល់ដឹងបន្ថែម
ប៉ុន្តែបើយើងមិនចូលចិត្តនិយាយរឿងនយោបាយទេ
យើងអាចត្រឹមមើលគេនិយាយគ្នាបានហើយ
តែមិនបាច់ឆ្លើយឆ្លងក៏បានដែរ។
អត្ថបទខាងលើនេះគ្រាន់តែជាបទពិសោធន៍របស់ខ្ញុំក្នុងការ
ផ្លាស់ប្ដូរទម្លាប់ផ្ទាល់ខ្លួនតែប៉ុណ្ណោះ
ខ្ញុំមិនមែនចង់បង្គាប់អោយធ្វើដូចខ្ញុំនោះទេ
តែសំខាន់បំផុតគឺអ្នកត្រូវចេះរៀបចំពេលវេលារបស់អ្នកអោយបាន
ត្រឹម ដើម្បីកុំអោយចំណាយពេលជាមួយ
Facebook ទាំងឥតប្រយោជន៍។
ចាប់ផ្ដើមប្រើប្រាស់គណនី Facebook ជាភាសាខ្មែរ
បណ្ដាញ
សង្គមទូទាំងពិភពលោកគឺមានរាប់រយឯណោះ
ប៉ុន្តែសម្រាប់ប្រទេសខ្មែរវិញ
មានមនុស្សប្រើប្រាស់តែបណ្ដាញល្បីៗមួយចំនួនប៉ុណ្ណោះ ដូចជា
Myspace, Facebook, Hi5 ឬ Tagged ជាដើម។
ក្នុងផងដែរខ្ញុំសង្កេតឃើញថា
សម្រាប់យុវវ័យបច្ចុប្បន្នចាប់អារម្មណ៍ទៅលើ Facebook ជាងគេ
រីឯបណ្ដាញសង្គម Hi5 វិញក៏មានច្រើនគួរសមដែរ ជាងនេះទៅទៀត
កាលពីអំឡុងឆ្នាំ ២០០៨ និង ២០០៩
ខ្ញុំរួមទាំងសមាជិកជនជាតិខ្មែររាប់រយនាក់នាំគ្នាប្រឹងប្រែង
ធ្វើការបកប្រែស្ម័គ្រចិត្តទំព័រ Hi5 ជាភាសាខ្មែរបាន ១០០។
ភាសា ខ្មែរ ក្នុង Profile
លុះបច្ចុប្បន្ននេះយើងឃើញថា ទំព័រ Facebook
ក៏កំពុងតែរីកលូតលាស់នូវភាសាខ្មែរផងដែរ។
ក្រុមអ្នកស្ម័គ្រចិត្តបកប្រែអក្សរខ្មែរក្នុងទំព័រ Facebook
នេះត្រូវបានផ្ដល់សិទ្ធកាលពីប៉ុន្មានឆ្នាំមុនម្លេះ
ខ្ញុំក៏ធ្លាប់បានចូលទៅជួយបកប្រែបានតិចតួច
លុះក្រោយមកដោយសាររវល់ ក៏មិនបានជួយការងារនេះទៀតឡើយ
ទោះជាបែបនេះក្ដី ខ្ញុំសង្កេតឃើញថា បងប្អូនខ្មែរ ទាំងក្នុង
និងក្រៅស្រុក បានព្យាយាមរហូតទាល់តែអក្សរខ្មែរអាចប្រើប្រាស់បាន
៩៥% សម្រាប់គណនីទាំងមូល (Interface)។
ចាប់ពីពេលនេះតទៅខ្ញុំនឹងប្រើប្រាស់ភាសាខ្មែរសម្រាប់ផ្ទាំង Profile របស់ខ្ញុំហើយ។
ជម្រើស ភាសា ក្នុង Facebook
ហើយបើសិនជាបងប្អូនគិតថាចង់ជួយបន្ថែម
ដើម្បីការរីកលូតលាស់នៃអក្សរខ្មែរ
ក៏ដូចជាជួយសម្រួលដល់ពាក្យពេជន៍មួយចំនួនទៀត នោះសូមចូលទៅកាន់
http://facebook.com/translations ។
យើងជាខ្មែរត្រូវរួបរួមគ្នាដើម្បីអក្សរខ្មែរ។