វិធីចិញ្ចឹម

បច្ចេកទេស​ចិញ្ចឹម​ត្រី​ប្រាំពីរ​ពណ៌

variety_cenត្រី ​ប្រាំពីរ​ពណ៌ គឺជា​ប្រភេទ​ត្រី​ចិញ្ចឹម​លំអ ងាយ​រស់ និង​ងាយ​បង្កើតកូន​យ៉ាង​លឿន​បំផុត យើង​គ្រាន់តែ​យកចិត្តទុកដាក់​ទៅលើ​វា​ឲ្យ​បាន​ច្រើន​បន្តិច​នោះ វា​នឹង​មានកូន​យ៉ាងច្រើន​រហូត​រាប់រយ ក្រោយពេល​ចិញ្ចឹម​បាន បី​ទៅ​បួន​ខែ ដោយ​ចាប់ផ្តើម​ពី​ត្រី​ពីរ បី​គូរ​ដំបូង​។​
​ ​ការយកចិត្តទុកដាក់​មួយចំនួន ដើម្បី​ចិញ្ចឹម​ត្រី​៧​ពណ៌ : ត្រី​ប្រាំពីរ​ពណ៌​ចូលចិត្ត​ទឹក​ចាស់​បំផុត ប៉ុន្តែ​ជា​ទឹក​មិន​កខ្វក់​។ យើង​គ្រាន់តែ​ប្តូរ​ទឹក​មួយ​សប្តាហ៍​ម្តង ដោយ​ប្តូរ​ចំនួន​មួយ​ភាគបី​ដល់​ទឹក​ទាំងស្រុង​ក្នុង​អាង​តែម្តង​ ក៏បាន​។ ទឹក​ត្រូវ​លាយ​អំបិល​បន្តិច គឺ​ប្រហែល ៥០ ទៅ ៧០​ក្រាម សម្រាប់​ទឹក ១០០​លីត្រ សម្រាប់​ត្រី​ឡ​ហាន​វិញ គេ​ដាក់​អំបិល ១០០​ក្រាម សម្រាប់​ទឹក ១០០​លីត្រ​។​
​ ​ភាគច្រើន​ត្រី ៧​ពណ៌ ងាប់​ដោយសារ​ទឹក​កខ្វក់ ដូច្នេះ​គួរ​គប្បី​ផ្លាស់ប្តូរ​ទឹក​ឲ្យ​វា​បាន​មួយ​សប្តាហ៍​ម្តង​ជានិច្ច តែ​មិនត្រូវ​បើកទឹក​ម៉ាស៊ីន​ដាក់​ឲ្យ​វា​ភ្លាមៗ​ឡើយ ត្រូវ​ទុក​ទឹក​នោះ​ឲ្យ​បាន ២៤ ម៉ោង​សិន មុនពេល​ចាក់​វា​ចូលក្នុង​អាង​។ ត្រី​ប្រាំពីរ​ពណ៌ ស៊ី​ចំណី​តិច​បំផុត បើ​មាន​វា​រី​ជាតិ​ដាក់​ឲ្យ​ដុះ​ក្នុង​អាង​ដូចជា​សា​រ៉ា​យ ផ្កាថ្ម​៘ នៅ​បាត​អាង​ទោះបី​មិនបាន​ឲ្យ​វា​ស៊ី ៥ ទៅ ៧​ថ្ងៃ​ក៏​មិន​អី​ដែរ​។​
​ ​ជា​រៀងរាល់ថ្ងៃ យើង​ត្រូវ​ផ្តល់​ចំណី​ឲ្យ​វា​ជាប្រចាំ ដោយ​ដាក់​ចំណី​តិចតួច សម្រាប់​ឲ្យ​វា​ស៊ី ព្រោះ​កាលណា​បើ​យើង​ដាក់​ចំណី​ច្រើនពេក វា​ស៊ី​មិន​អស់ ហើយ​នៅសល់​អាចធ្វើ​ឲ្យ​ទឹក​ក្នុង​កខ្វក់​បណ្តាល​ឲ្យ​ត្រី​ងាប់​បាន​។ នៅពេល​យើង​សង្កេតឃើញ​ត្រី​ខ្លះ​មាន​ពោះធំ សូម​យក​កន្ត្រង​ចាប់យក​ត្រី​មេនោះ​ចេញទៅ​ដាក់​នៅក្នុង​អាង​មួយ​ផ្សេង ដើម្បី​ធានាថា​កូន​ត្រី​កើតមក​នោះ មិនត្រូវ​មេ​វា​ស៊ី ឬ​ត្រី​ដទៃ​ឯទៀត​ស៊ី​ជា​ចំណី​។​
​ ​នៅក្នុង​អាង​ដាក់​កូន​ត្រី​ទើប​ញាស់​ថ្មី គួរ​គប្បី​ដាក់​វា​រី​ជាតិ​មួយចំនួន​ដាំ​ក្នុងនោះ សម្រាប់​ឲ្យ​កូន​ត្រី​ជ្រក ព្រមទាំង​អាចជា​ចំណី​បំប៉ន​សម្រាប់​វា​នៅ​គ្រា​ដំបូង​ផងដែរ បើសិន​ជាមាន​ដុំថ្ម​មាន​ស្លែ​ក្នុង​អាង​ចាស់ គួរ​ផ្ទេរ​វា​ទៅ​ដាក់​ក្នុង​អាង​ថ្មី​របស់​កូន​ត្រី ព្រោះ​វា​ជា​ចំណី​យ៉ាងសំខាន់​សំរាប់​កូន​ត្រី​ទាំងនោះ​។​
​ ​នៅក្នុង​រយៈពេល​មួយ​ទៅ​ពីរ​សប្តាហ៍​ដំបូង​គួរ​ឲ្យ​កូន​ត្រី​ទាំងនោះ​ស៊ី​ ស្លែ និង​វា​រី​ជាតិ​ដែល​បានដាក់​ឲ្យ​នោះបាន​ហើយ ឬ​អាចដាក់​បន្ថែម​ចំណី​ដែល​បាន​កិន​ឲ្យ​ម៉ត់​បន្តិចបន្តួច ឬ​អាចដាក់​ម្សៅ​ទឹកដោះគោ​របស់​ទារក​ក៏បាន​។ ចាប់ពី​សប្តាហ៍​ទី​ពីរ ទី​បី​ឡើង ត្រូវ​រកដ​ពង​ទឹកស​ម្រា​ប់​ឲ្យ​វា​ស៊ី​។ ចាប់ពី​សប្តាហ៍​ទី​បួន​ឡើងទៅ កូន​ត្រី​អាច​ស៊ី​ចំណី​ដូច​ត្រី​ធំ​បាន​ហើយ​។​
​ ​ត្រី​ប្រាំពីរ​ពណ៌​ធំ​ពេញវ័យ​មួយ​ក្បាល អាច​ពង​កូន​៧​ទៅ ១០​ថ្ងៃ​ម្តង ក្នុង​ត្រី​មួយ​ក្បាល អាច​ពង​បាន​ពី ១៥ ទៅ ៤០​កូន អាស្រ័យ​តាម​ទំហំ​ត្រី​មេ បើ​ត្រី​មេនោះ​កាន់តែ​ធំ​ចំនួន​កូន​ក៏​ច្រើន​តាម​នោះដែរ គឺអាច​កើន​រហូតដល់ ៧២​កូន​ឯណោះ​។​
​ ​ជា​ធម្មជាតិ​របស់​វា ត្រី​ប្រាំពីរ​ពណ៌​អាចមាន​អាយុ​ត្រឹមតែ ២ ទៅ​៣​ឆ្នាំ​តែប៉ុណ្ណោះ បើ​យើង​អាច​ចិញ្ចឹម​បាន​ពេញ​មួយ​អាយុកាល​របស់​វា​នោះ អាច​ចាត់ទុក​យើង​បាន​ជោគជ័យ​ហើយ ឯ​ចំនួន​កូន​ដែល​ទទួលបាន​នោះ​ក៏​ច្រើន​ដែរ​៕​

បច្ចេកទេស​ដាំ​សាឡាដ​ហ្ស​ង (watercress)

watercress-bunch_cenសាលាដ៍ ​ហ្ស​ង ជា​រុក្ខជាតិ​មួយបែប​មាន​ដុះ​ដោយ​ឯកឯង និង​ដោយ​ការដាំ​នៅ​ទ្វីប​អ៊ឺរ៉ុប និង​នៅ​អាមេរិក​។ ភាគច្រើន​រុក្ខជាតិ​នេះ ច្រើន​មាន​ដុះ​តាម​មាត់​អូរ ជ្រោះ និង​ទី​ដែលមាន​ទឹក​លិច ហើយ​ហូរ​តិចៗ​ផង​។ សាឡាដ​ហ្ស​ង​មានឈ្មោះ​វិទ្យាសាស្ត្រ​ហៅថា Nasturtium Officinale L. បច្ចុប្បន្ន​ត្រូវគេ​ដាំ​ច្រើន​នៅ​ភាគ​ខាងលិច​ទ្វីបអាស៊ី និង នៅ​ប្រទេស​មួយចំនួនទៀត​ក្នុង​តំបន់​ត្រូ​ពិ​ក ដូចជា ម៉ាឡេស៊ី ឥណ្ឌា ឥណ្ឌូនេស៊ី ហ្វីលីពីន វៀតណាម និង​នៅ​ភាគ​ខាងជើង​ទ្វីបអាហ្វ្រិក​។​
​ ​សាឡាដ​ហ្ស​ង ជា​រុក្ខជាតិ​ដែល​សម្បូរ​ណ៍​ដោយ​កាល់ស្យូម (៦៤ មី​ល្លី​ក្រាម​) ដែក (១.១ មី​ល្លី​ក្រាម​) និង​មាន​វីតាមីន​អា​, សេ … ព្រមជាមួយ​សារ ជាតិ​រ៉ែ​មួយចំនួន​ផ្សេងទៀត​។​
​ ​លក្ខណៈ​ជីវសាស្ត្រ : សាឡាដ​ហ្ស​ង​មាន​សណ្ឋាន​ខ្ចី ផុយ និង​ទន់ ដើម​របស់​វា​មាន​ប្រវែង​ពី ២០​សង្ទីម៉ែត្រ ដល់​៦០​សង្ទីម៉ែត្រ ចន្លោះ​ថ្នាំង​ពី​មែក​ស្លឹក​មួយ​ទៅ​មែក​ស្លឹក​មួយទៀត មាន​ប្រវែង​ពីមួយ​ដល់​ប្រាំ​សង្ទីម៉ែត្រ រុក្ខជាតិ​នេះ​ចំណុះ​ខ្លាំង​ទៅលើ​កត្តា​អាកាសធាតុ និង​សំណើម​នៅក្នុង​ខ្យល់​។ តាម​គល់​មែក​របស់​វា​មាន ឬ​អាច​ដុះ​ចេញ​ជា​ខ្នែង​មួយៗ​ស្ទើរ​គ្រង​ធាង​ទាំងអស់​។​
​ ​មែក ឬ​ធាង​របស់​ស្លឹក​មាន​ដុះ​ស្លឹក​បី​ទៅ​ប្រាំបួន ស្លឹក​ដែល​នៅ​ចុង​គេ​មាន​ទំហំ​ធំជាងគេ ស្លឹក​ទាំងឡាយ​របស់​វា​សឹង​មាន​រាង​មូល មាន​ពណ៌​ខៀវចាស់ ឯ​ចំណែក​គែម​របស់​ស្លឹក​វិញ មាន​សណ្ឋាន​ដូចជា​ធ្មេញរណា​។ រុក្ខជាតិ​នេះ​មាន​ឫស​ស្ញែ​ដុះ​តាម​គល់​មែក​ត្រង់​ផ្នែក​ណា​ដែលមាន​ប៉ះ​ ជាមួយ​ដី ឬ​ទឹក ឫស​ទាំងនោះ​មានមុខ​ងារ​បឺត​ស្រូបយក​សារជាតិ​ផ្សេងៗ​មក​ចិញ្ចឹម​ដើម​របស់​វា បើ​គេ​កាត់​យក​មែក​នេះ​មក​ដាំ​វា​ដុះ​ក្លាយទៅជា​ដើម​មួយ​ផ្សេង​ដោយ​ខ្លួនឯង​ ។​
​ ​សាឡាដ​ហ្ស​ង​ចូលចិត្ត​ដុះ​បំផុត​ត្រង់​កន្លែង​ណា ដែលមាន​ភក់​ច្រើន វា​អាច​ដុះ​នៅតាម​ទី​ដែលមាន​ទឹក​រាក់ៗ ជម្រៅ​ពី​បួន​ទៅ​ប្រាំ​សង្ទី ម៉ែត្រ មាន​ចរន្តទឹក​ហូរ​នៅ​កន្លែង​ខ្លះ​ដែលមាន​ទឹក​ជ្រៅ វា​អាច​ដុះ​លូតលាស់​វែង វារ​លើទឹក ឬ​ដុះ​ងើប​ផុតពី​ទឹក​។ សាឡាដ​ដុះ​លូតលាស់​ល្អ​បំផុត បើសិនជា​ទីកន្លែង​ដែល​ដាំ​វា​នោះ​មាន​សីតុណ្ហភាព​ត្រឹម​ដប់​ប្រាំ​ទៅ​ម្ភៃ​ អង្សា​សេ និង​មាន​សណ្ឋាន​ដី​ខ្ពស់ជាង​នីវ៉ូទឹក​សមុទ្រ ១០០០​ម៉ែត្រ​ឡើងទៅ​។​
​ ​ប្រភេទ​ដី​ដែល​អាច​ដាំ​សាឡាដ​ហ្ស​ង​ល្អ​បំផុត​នោះ ត្រូវមាន PH របស់​ដី​ក្នុង​ចន្លោះ​ប្រាំមួយ​ទៅ​ប្រាំពីរ តែ​វា​មិនអាច​រស់ ឬ​ដុះ​លូតលាស់​បានជា​មួយ​ដី​ដែលមាន PH ទាប (​ដីជូរ​មាន​អាស៊ីដ​ច្រើន​) ដីប្រៃ ឬ​ជា​ប្រភេទ​ដីខ្សាច់​ឡើយ ជាពិសេស​ការលូតលាស់​របស់​វា និង​ចុះ​អន់​ខ្សោយ​នៅ​រដូវក្តៅ​។ វា​ចូលចិត្ត​ទី​ដែលមាន​កម្រិត​សំណើម​ខ្ពស់បំផុត ដូច្នេះ​អ្នក​ដាំ​ត្រូវមាន​ប្រព័ន្ធ​ប្រព័ន្ធ​បាញ់​ទឹក​បែប​ផ្សែង​ក្រូច​ឲ្យ ​បាន​ច្រើនដង​ក្នុង​មួយថ្ងៃ យ៉ាងហោចណាស់​ឲ្យ​បាន​ដប់​ទៅ​ដប់​ប្រាំ​ដង​ដែរ ដោយ​រួមទាំង​ពេលយប់​ផង បើ​មាន​ធាតុអាកាស​ស្អុះស្អាប់ ឬ​ស្ងួត​។​
​ ​ការជ្រើសរើស​ពូជ​សម្រាប់​ដាំ : ពូជ​សាឡាដ​ហ្ស​ង​ដែលមាន​ដាំ​ដុះ​នៅ​អាស៊ីដ​យើង​នេះ គឺជា​ពូជ​នៅក្នុង​តំបន់ វា​ត្រូវ​ស៊ាំ​ជាមួយ​អាកាស ធាតុ​នៅទីនេះ ធន់​ជាមួយ​ការបំផ្លាញ​របស់​សត្វ​ដង្កូវ ធន់​ជាមួយ​សីតុណ្ហភាព​ខ្ពស់ មាន​រសជាតិ​ឆ្ងាញ់ និង​អាច​ផ្តល់​ផល​បានល្អ​គួរសម​ដែរ ប៉ុន្តែ​វា​មិនសូវមាន​ដើម​ធំ​ល្អ ដូច​នៅ​តំបន់​ដែលមាន​អាកាសធាតុ​ត្រជាក់​នោះឡើយ​។​
​ ​ជា​រុក្ខជាតិ​ដែល​អាច​ដុះ​លូតលាស់​បាន​គ្រប់​រដូវ​កាល តែ​អ្នក​ដាំ​នៅក្នុង​តំបន់​អាស៊ី​យើង​នេះ និយម​ដាំ​វា​នៅក្នុង​រដូវរងា (​រដូវ​ត្រជាក់​)ព្រោះ​ ជា​ពេល​ដែលមាន​ខ្យល់​ត្រជាក់ ធ្វើ​ឲ្យ​វា​អាច​ដុះ​លូតលាស់​បានល្អ ផ្តល់​ទិន្នផល​ខ្ពស់​ជា​រដូវ​ផ្សេងទៀត​។​
​ ​ពូជ​ដែល​យើង​ជ្រើសរើស​យកមក​ដាំ គឺ​ត្រូវ​ទិញ​ពូជ​មកពី​ទី​ដែល​គេ​មាន​ដាំ​ដំណាំ​នេះ ឬ​ទិញ​មកពី​ទីផ្សារ រើស​មើល​រក​ដើម​ណា​ដែល​ធំ ជាងគេ មាននៅ​ជាប់​ជាមួយ​ឫស​តិចតួច​។​
​ ​រៀបចំ​ឡាំង​ឈើ​មួយ ដាក់​ដី​ផុ​កៗ​សុទ្ធ​ក្នុង​ឡាំង​នោះ រួច​យក​ដើម​សាឡាដ​ហ្ស​ង​ដែល​យើង​បាន​រើស​ពូជ​មក​នោះ​ដាក់​ដោត (​ស្ទូង​) ក្នុង​ដី​ភក់​នោះ យក​ថង់​ប្លា​ស្ទីក​ថ្លា មក​គ្របពីលើ​ឲ្យ​ជិត​យក​វា​ទៅ​ដាក់​ត្រង់​ទី​ដែលមាន​ម្លប់ និង​ត្រជាក់​។ ត្រូវធ្វើ​បែបនេះ​ឲ្យ​បាន​ច្រើន​ឡាំង បើសិនជា​ត្រូវការ​វា​ច្រើន​។ ជា​រៀងរាល់ថ្ងៃ​ត្រូវ​បាញ់​ទឹក​ស្រោច​វា កុំ​ឲ្យ​វា​ស្ងួត​ដើម​ឲ្យ​សោះ រហូត​វា​អាច​ចាប់​ឫស​ថ្មី ដុះ​លាស់​ចេញ​ខ្នែង​ថ្មី ល្អ​ត្រឹមត្រូវ ហើយ​ទើបបាន​យើង​រៀបចំ​កន្លែង​សម្រាប់​ដាំ​វា​។​
​ ​ត្រូវ​ជ្រើស​រើសយក​ទីតាំង​ណាមួយ​ដែលមាន​សំណើម​ច្រើន​សើម​ជានិច្ច​គ្រប់​ រដូវ​កាល​។ លើក​ភ្លឺ ឬ​ទំនប់​ឲ្យ​មាន​កំពស់ ៥០​សង្ទីម៉ែត្រ មាន​បណ្តោយ ១៥ ទៅ ២០​ម៉ែត្រ ចន្លោះ​ភ្លឺ ឬ​ទំនប់​ម្ខាង​ទៀត​ត្រូវមាន​គម្លាត​មួយ​ម៉ែត្រ​កន្លះ​ពីគ្នា​។ បើ​យើង​មានបំណង​ដាំ​ឲ្យ​បាន​ច្រើន គួរ​ធ្វើ​ទំនប់​បែបនេះ​ឲ្យ​បាន​ច្រើន​ជួរ (​ប្រឡាយ​) ដោយ​ទុកចន្លោះ​ពី​ប្រឡាយ​មួយ​ទៅ​ប្រឡាយ​មួយទៀត​ចំនួន ៧០​សង្ទីម៉ែត្រ ឬ​ត្រឹម ៥០​សង្ទី ម៉ែត្រ​ក៏បាន​។​
នៅក្នុង​ប្រឡាយ​នេះ ត្រូវ​កើប​យក​ដី​ផុ​កមក​ទី​ផ្សេង មក​ដាក់​ឲ្យ​បាន​កម្រាស់ ៣០​សង្ទីម៉ែត្រ ស្មើ​ពាក់កណ្តាល​ជម្រៅ​របស់​ប្រឡាយ រួច​ប្រើ​រនាស់​កាយ​កៀរ​ផុ​ក​នោះ​ឲ្យ​ស្មើ បន្ទាប់មក​បង្ហូរទឹក​ស្អាត​ដាក់បញ្ចូល​ឲ្យ​បាន​កំពស់ ២០​សង្ទីម៉ែត្រ​ពី​ផ្ទៃ​លើ​របស់​ផុ​ក ទឹក​ដែល​បាន​បង្ហូរ​ដាក់​នេះ វា​នឹង​ជ្រាបចូល​ក្នុង​ផុ​ក​ខ្លះ ហួត​តាម​ខ្យល់​ខ្លះ បន្ទាប់ពី​រយៈពេល​ពីរ បី​ថ្ងៃ​ក្រោយមក ត្រូវ​បូមទឹក​បញ្ចូល​បន្ថែមរ​ហូត​មាន​កំពស់ ២០​សង្ទីម៉ែត្រ​ជាថ្មី លើក​ទី​ពីរ​នេះ ត្រូវ​ទុក​ឲ្យ​ទឹក​ហួត​អស់​នៅសល់​ត្រឹមតែ ៥​សង្ទីម៉ែត្រ​បាន​ហើយ​។​
watercress_cen
​ ​ត្រូវ​រៀបចំ​ធ្វើ​ដំបូល​គ្របពីលើ​ប្រឡាយ​នេះ តាម​បណ្តោយ​ជួរ​ប្រឡាយ​តាំងពី​ក្បាល​ទី​រហូត​ចុង​ទី ដោយ​ប្រើ​ស្បៃ​ប្រក់​ដំបូល​យកមក​ធ្វើជា​ដំបូល (​ស្បៃ​ប្រក់​ដំបូល​នេះ​មាន​លក់​នៅ​ផ្សារ​អូ​ឫស្សី​ក្នុង ១​ដុំ មាន​ប្រវែង ១០០​ម៉ែត្រ ទទឹង ២​ម៉ែត្រ តម្លៃ​ក្នុង​ដុំ ៦៥ ដុល្លារ​)
​ ​នៅ​ចន្លោះ​ប្រឡាយ​នីមួយៗ យើង​មិនចាំបាច់​ធ្វើជា​ទំនប់​ពីរ​ក៏បាន ដោយ​ប្រើ​បំពង់​ទីប​ជ័រ​សម្រាប់​ធ្វើជា​ប្រព័ន្ធ​បង្ហូរទឹក​ដាក់​នៅតាម​ ក្បាល​ប្រឡាយ ឯ​នៅ​ចុង​ក្បាល​ប្រឡាយ​ត្រូវ​បង្ហូរទឹក​នោះ​ចូលមកក្នុង​អាង​មួយ ទឹក​ក្នុង​អាង​នោះ​ត្រូវ​បូម​មក​បង្ហូរ​តាម​ក្បាល​ប្រឡាយ​ជាថ្មី ដោយមាន​បង្ហូរ​មកជា​មួយ​នូវ​ជីសរីរាង្គ​ទឹក ដើម្បី​ជំនួយ​ឲ្យ​ដល់​ការលូតលាស់​របស់​វា​។​
​ ​ដើម្បី​ចៀសវាង​ការចំណាយ​សម្រាប់​បូមទឹក​ស្រោច គួរ​គប្បី​ប្រើ​ម៉ូ​ទ័​រ​បូម​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ មាន​លក់​ដោយ​មជ្ឈមណ្ឌល​វៃឆ្លាត​របស់លោក គង់ ផា​រិ​ទ្ធ នៅ​ម្តុំ​ខាងលិច​ផ្សារ​ទួលគោក​។​
​ ​ដោយ​ប្រើប្រាស់​ប្រព័ន្ធ​នេះ យើង​អាចបង្កើត​ឲ្យ​មាន​ប្រព័ន្ធ​ទឹក​ហូរ​តិចៗ​នៅក្នុង​ប្រ​រ​ឡាយ ដោយ​គ្រាន់តែ​ប្រើប្រាស់​ទឹក​ចាស់​ដដែល តែ​ត្រូវ​មានកូន​អាង​មួយ​សម្រាប់​ចម្រោះ​ទឹក​នោះ​ផង ដោយ​ប្រើ​ធ្យូង​ធ្វើជា​គោល​សម្រាប់​សំអាត​ទឹក​នោះ (​ដាក់​ធ្យូង​ចូលក្នុង​អាង​ចម្រោះ​ឲ្យ​បាន ៥០​គីឡូក្រាម​)​។​
​ ​ធ្វើ​ប្រព័ន្ធ​ស្រោច​ពីលើ​មួយ ដែល​អាច​បាញ់​ចេញ​ជា​លំអង​ទឹក​ស្រោច​ពីលើ ដោយ​ប្រើ​ម៉ូ​ទ័​រ​បូម​ប្រើ​ពន្លឺព្រះអាទិត្យ​ដូចគ្នា បើ​គ្មាន​លទ្ធភាព យើង​អាច​ប្រើ​ធុង​មាន​ផ្កាឈូក​ក៏បាន តែ​ការធ្វើ​បែបនេះ យើង​ត្រូវ​ចំណាយពេល​ច្រើនណាស់ ព្រោះ​ត្រូវ​ស្រោច​វា​រាល់​មួយ​ម៉ោង​ម្តង​ឯណោះ​។​
​ ​បន្ទាប់​ពីអ្វីៗ​បានរៀបចំ​រួច​ត្រឹមត្រូវ​ស្រួលបួល​ហើយ យើង​អាច​យក​មែក​សាឡាដ​ហ្ស​ង ដែល​បាន​ផ្សាំ​នៅក្នុង​ឡាំង​នោះមក​ដាំ​បាន ហើយដោយ​គ្រាន់តែ​ប្រើ​របស់​អ្វី​ម្យ៉ាង​ចូក​វា​ចេញពី​ក្នុង​ឡាំង ឬ​ទម្លាយ​បាត​ឡាំង​ដាក់​វា​ដាំ​តែម្តង​ក៏បាន តែ​ត្រូវយក​ឡាំង​ចេញ​។​
​ ​នៅក្នុង​រយៈពេល​នេះ យើង​ត្រូវ​យកចិត្តទុកដាក់​ថែ​វា​ឲ្យ​បាន​ម៉ត់ចត់​បំផុត ជាពិសេស​គឺ ទឹក​សម្រាប់​ស្រោច​វា មិនត្រូវ​ឲ្យ​ដាច់​ជាដាច់ខាត​។ សាឡាដ​ហ្ស​ង អាច​លក់បាន​នៅក្នុង​ទីផ្សារ​ក្នុង ១​គីឡូក្រាម តម្លៃ​ជិត​មួយ​ម៉ឺន​រៀល ក្នុង ១​គីឡូក្រាម គេ​លក់រាយ​ចេញ​ក្នុងតម្លៃ​មួយ​ម៉ឺន ឬ​ជាង​មួយ​ម៉ឺន​រៀល នៅក្នុង​ទីផ្សារ​អ្នកត្រូវការ​សាឡាដ​ហ្ស​ង​មាន​ច្រើន ជា​របស់​កម្រ​ក្នុង​ផ្សារ ជួនកាល​ថែមទាំង​ពិបាក​រក​ទិញ​ទៀតផង វា​ជា​បន្លែ​ដែលមាន​សេចក្តីត្រូវការ​ច្រើន​ក្នុង​ទីផ្សារ​។​
​ ​សព្វថ្ងៃនេះ សាឡាដ​ហ្ស​ង​មាន​លក់​នៅតាម​ផ្សារ​នានា ប៉ុន្តែ​វា​មាន​ដើម​តូច​ល្អិតៗ​សឹង​មិនដែល​បានឃើញ​ដើម​សោះ គឺ​គ្មានទេ​។ យើង​អាច​ប្រមូល​ផល​វា​រាល់ ១០​ថ្ងៃ​ម្តង បើសិន​ជាការ​ដុះ​លូតលាស់​របស់​វា​ល្អ ពេល​ប្រមូល​ផល​គឺ​ត្រូវកា​ត់វា​យកតែ​ផ្នែក​ខាងចុង​ប្រហែល ១០ ទៅ ១៥ សង្ទីម៉ែត្រ ក្រៅពីនេះ​គឺ​ត្រូវ​ទុក​ឲ្យ​វា​លាស់​ចេញ​ជា​ត្រួយ និង​មែក​ថ្មី​តាម​ខ្នែង​របស់​វា​។
​ ​របៀប​ដាំ​សាឡាដ​ហ្ស​ង អាចធ្វើ​តាម​វិធី​ច្រើនយ៉ាង​ណាស់ តែ​សម្រាប់​ស្ថានភាព​អាកាសធាតុ​ក្តៅ​ដូច​នៅ​ប្រទេស​យើង គឺ​ចាំបាច់​ណាស់​ត្រូវមាន​ដំបូល​ប្រក់​ឲ្យ​វា​ជាដាច់ខាត បើ​ពុំ​នោះទេ ការ​ដុះ​លូតលាស់​របស់​វា​នឹង​មិនសូវ​បានល្អ​ឡើយ បើទោះបីជា​វា​ដុះ​ក៏មាន​ដើម​តូច​ល្អិត​មិនសូវ​ធំ​ដែរ​។ បើសិនជា​អាចធ្វើ​បាន​ត្រឹមត្រូវ​ស្រួលបួល វា​នឹង​ជា​មុខរបរ​មួយ​ដែល​អាច​រកចំណូលបាន​ច្រើន​បង្គួរ​ដែរ​៕

ជំរុញ​ឲ្យ​ស្វាយ​ចេញ​ផ្លែ តាម​ការចង់បាន​

Spraying-mango_cenដូច ​យើង​ទាំងអស់​បានដឹង​រួចមកហើយ​ថា ស្វាយ​មាន​ផ្លែ​តែ​ម្តងគត់​ក្នុង​មួយ ឆ្នាំ គឺ​វា​ចេញ​ផ្កា​ចាប់ពី​ខែធ្នូ ដល់​ខែកុម្ភៈ រហូតដល់​ខែកុម្ភៈ រហូត​ចេញ​ជា​ផ្លែ​អាច​ឲ្យ​យើង​ប្រមូល​ផល​បាន​ចាប់ពី​ខែ​មិនា រហូតដល់​ខេ​មិថុនា​នោះ ទើប​អស់​ផ្លែ​។​
​ ​ជាច្រើន​ឆ្នាំ​កន្លងមកនេះ គេ​បានធ្វើការ​ស្រាវជ្រាវ​ដោយ​យកចិត្តទុកដាក់​ទៅលើ​វិធីសាស្ត្រ​ដែល​ ងាយស្រួល​មួយ ដើម្បី​ជួយ​ធ្វើ​ឲ្យ​ដំណាំ​ស្វាយ​អាច​ចេញ​ផ្លែ​ដោយ​មិន​គិតពី​រដូវ​ការ​របស់ ​វា ដោយ​លៃ​ធ្វើយ៉ាងណា​រុញ​ដំណាំ​មួយ​នេះ​ឲ្យ​ មានមុខ​នៅលើ​ទីផ្សារ​គ្រប់ពេលវេលា​។ មួយវិញទៀត​នោះ គឺ​វា​នឹង​ជួយ​ឲ្យ​កសិករ ដែលជា​ម្ចាស់​ចំការ​ស្វាយ​ទទួលបាន​ប្រាក់កម្រៃ​ពី​ដំណាំ​ស្វាយ​ច្រើន​ជាមុន តែ​អ្វីដែល​សំខាន់​ជាងគេ គឺមាន​ស្វាយ​ដាក់លក់​នៅលើ​ទីផ្សារ​ដូច​ក្រូចឆ្មារ​ដែរ​។​
​ ​ដើម្បី​ធ្វើដូច្នេះបាន​, គេ​បាន​ប្រើ Potassium Nitrate ដើម្បី​ជម្រុញ​ឲ្យ​ស្វាយ​ចេញ​ផ្លែ តែ​មិនមែន​របៀប​បង្ខំ​ដូចដែល​យើង​ធ្លាប់​បានឮ​អ្នក ខ្លះ​យកមកប្រើ​នោះឡើយ​។ វា​គ្រាន់តែ​ជាការ​រំញោច​ឲ្យ​ស្វាយ​ចេញ​ផ្លែ​តាមបែប​ធម្មជាតិ តែ​អាច​ចេញ​ផ្លែ​ជា​បន្តបន្ទាប់ មិនមែន​រង់ចាំ​ចូល ដល់​រដូវ​កាល​របស់​វា​ទើប​ចេញ​ផ្លែ​នោះឡើយ​។​
​ ​Potassium Nitrate គឺជា​វត្ថុ ដែលមាន​តម្លៃថោក តែ​មិនដឹងថា នៅ​ស្រុក​ខ្មែរ​យើង​អា​ចរក​ទិញ​នៅ​កន្លែង​ណា​បាន​នោះទេ​។​
​ ​លោក Barba ពេលនេះ​អាយុ ៧២​ឆ្នាំ ទៅហើយនោះ គឺជា​អ្នក​ដែល​បានធ្វើ​ការសិក្សា​លើ​ដំណាំ​ស្វាយ និង​ដំណាំ​ផ្សេងទៀត ចាប់តាំងពី​ឆ្នាំ ១៩៧៤ មកម្ល៉េះ តែ​ដោយឡែក​ចំពោះ​ដំណាំ​ស្វាយ​ត្រូវបាន​លោក Barba យកចិត្តទុកដាក់​ស្រាវជ្រាវ​ច្រើនជាងគេ រហូត​បានទទួល​ពាន​រង្វាន់​ជា​មនុស្ស​ឆ្នើម ផ្នែក​កសិកម្ម​សម្រាប់​តំបន់​អាស៊ីអាគ្នេយ៍ កាលពី​ឆ្នាំ ២០១១ កន្លងទៅនេះ​។​
​ ​តាមរយៈ​ការលើកឡើង​របស់លោក Barba បាន​ឲ្យ​ដឹងថា បច្ចេកទេស​សាមញ្ញ​មួយ ធ្លាប់​ត្រូវបាន​គេ​យកមកប្រើ​នោះ គឺ​ផ្សែង ដោយ​ដុត​បង្ហុយ​វា​នៅក្បែរ​ដើមឈើ ឬ​នៅ​ពីលើ​ខ្យល់​ឲ្យ​បាន​ច្រើន​កន្លែង​ក្នុង​ចំការ​ស្វាយ អាចជួយ​ជម្រុញ​ឲ្យ​ស្វាយ​ចេញ​ផ្កា​ផ្លែ​បាន​ញឹកញាប់​ដែរ ប៉ុន្តែ​វា​យកជាការ​មិនបាន​ទេ ព្រោះ​ជួនកាល​ក៏បាន​ទទួលផល​ល្អ តែ​ជួនកាល​ក៏​មិនបាន​ទទួលផល​អ្វី​សោះ​ក៏មាន​។​
​ ​ស្វាយ គឺជា​ដំណាំ​មួយ​ប្រភេទ​ដែល​ផ្តល់​ផល​មិន​ទៀងទាត់​ឡើយ បើ​ក្នុងឆ្នាំនេះ​វា​ផ្តល់​ផល​ល្អ ឆ្នាំក្រោយ​វា​អាច​មិន​មែនមាន​ផល​ក៏មាន ដូច្នេះ​ការផ្តល់​ផល​របស់​ស្វាយ គឺជា​រឿង​មួយ​មិនអាច​កំណត់​បានឡើយ​។ ទៅតាម​អ្វីដែល​លោក Barba បាន​ស្រាវជ្រាវ​រកឃើញ វិធី​ដែល​ល្អ​បំផុត និង​ងាយ​បំផុត​នោះ គឺ​ការប្រើ Potassium Nitrate លាយ​ជាមួយ​ទឹក រួច​បាញ់​ទៅ​ដើម​ស្វាយ (​ដោយ​យក Potassium Nitrate ចំនួន​មួយ​គីឡូក្រាម លាយ​ជាមួយ​ទឹក​ចំនួន ១០០​លីត្រ​)
​ ​ការប្រើ​វិធី​នេះ​ធ្វើ​ឲ្យ​ស្វាយ​ចេញ​ត្រួយ​ថ្មី រួច​ចេញ​ផ្កា​រហូត​បានជា​ផ្លែ​ទៅតាម​ការចង់បាន​រប​ស់​យើង​។ ម្ចាស់​ស្វាយ​ចង់​ឲ្យ​ស្វាយ​ចេញ​ផ្លែ​នៅពេលណា ខែ​ណា ត្រូវ​បាញ់​វា​ឲ្យ​បាន​មុនពេល​កំណត់​នោះ​ចំនួន​ពីរ​ទៅ​បី​ខែ ដើម្បី​បានទទួល​ផល​នៅក្នុង​ខែ​ដែល​យើង​ចង់បាន​។ វិធីសាស្ត្រ​ដែល​យកមកប្រើ​នេះ​មិន​បានធ្វើ​ឲ្យ​ស្វាយ​ខូច​ដើម​នោះឡើយ តែ​ការលូតលាស់​របស់​វា​អន់ថយ​ជាង​ស្វាយ​ធម្មតា​ចំនួន ១៥​ភាគរយ​។​
​ ​ស្វាយ​ដែល​បាញ់ Potassium Nitrate អស់​រយៈពេល ៣០​ឆ្នាំ​មកហើយ​នោះ នៅតែ​បន្ត​ចេញ​ផ្លែ​ជាធម្មតា វា​មិនបាន​ងាប់​ដើម ឬ​ខូច​ដើម​ដូច​ការសន្និដ្ឋាន​ខ្លះ​នោះឡើយ​។​
​ ​ដូច្នេះ​សម្រាប់​អ្នក​ដែល​ចង់បាន​ឲ្យ​ស្វាយ​ផ្លែ​ខុសរដូវ ឬ​ចង់​ឲ្យ​វា​ផ្លែ​ពេលណា​ក៏បាន សូម​ប្រើ Potassium Nitrate ចុះ ពិតជា​នឹង​ទទួលបាន​ផល​សម​តាម​បំណង​មិនខានឡើយ​៕ (​ឯកសារ​ក្រសួងកសិកម្ម​របស់​ប្រទេស​ហ្វីលីពីន​)​។

បទពិសោធន៍​ដាំ​សាលាដ​

makesalat_cenលោកពូ ចំណាន មាន​អាយុ ៥៧​ឆ្នាំ ជា​កសិករ រស់នៅ​ភូមិ​កា​ចាប់ជើង ឃុំ​ព្រែ​កតា​មាក់ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ។ ក្នុងការ​ប្រក​បរបរ​ចិញ្ចឹមជីវិត​របស់​គ្រួសារ​គាត់ ពឹងផ្អែក​ទាំងស្រុង​ទៅលើ​ការធ្វើ​ស្រែ ។ ក្រោយមក​ឪពុក​របស់គាត់​បានផ្តល់​នូវ​ប​ចេ្ច​ក​ទេស ក្នុង​ការដាំ​បន្លែ​ឲ្យ​គាត់​ដើម្បី​ជួយ​ផ្គត់ផ្គង់​ដល់​ជីវភាព​ក្នុង​ គ្រួសារ ។ បន្ទាប់មក​គាត់​ក៏បាន​ដាំ​បន្លែ​ ជាច្រើន​មុខ ដូចជា​ស្ពៃចង្កឹះ ស្ពៃ​ក្រ​ញ៉ា​ញ់ សាលាដ ត្រសក់​ជាដើម ។ ក្រោយៗ​មក គាត់​បានធ្វើ​ការកែច្នៃ​នូវ​បច្ចេកទេស​ខ្លះៗ​ដើម្បី​ឲ្យ​ការដាំ​របស់គាត់ កាន់​តែមាន​លក្ខណៈ​ល្អប្រសើរ​ឡើង ។ ក្នុងចំណោម​បន្លែ​ទាំងអស់​ដែល​គាត់​បាន​ដាំ ខ្ញុំ​បាន​សង្កេតឃើញថា ដំណាំ​សាលាដ​របស់គាត់​មាន​លក្ខណៈ​ប្រសើរ​ជាងគេ ហើយ​គាត់​ដាំ​បាន​ច្រើនជាង​ដំណាំ​ផ្សេងទៀត ។ ដូច្នេះ ខ្ញុំ​សូម​លើកយក​បទពិសោធន៍ ក្នុង​ការដាំ​សាលាដ មក​បង្ហាញជូន ដែលមាន​ខ្លឹមសារ​ដូចខាងក្រោម :
១-​ការត្រៀម​ពូជ​សាប និង​ការ​សាប​គ្រាប់​
គាត់​ដាំ​សាលាដ​គ្រប់​រដូវ ពេញ​មួយឆ្នាំ ដោយសារ​គាត់​មាន​ប្រភពទឹក​ស្រោចស្រព និង​ដាំ​នៅលើ​ដី​ទួល ។ គាត់​បានជ្រើសរើស​ពូជ ដោយ​ទិញ​ពី​ផ្សារ ។ ក្នុងការ​ត្រៀម​ពូជ​សាប គាត់​បាន​យក​គ្រាប់​ទៅ​ខ្ចប់​ក្រណាត់ ដែល​ងាយ​ជក់ទឹក ហើយ​ត្រាំ​ទុក ១​យប់ ដើម្បី​គ្រាប់​ស្រូបយក​ទឹកឆា​ប់​ដុះ​ពន្លក ។ នៅលើ​រង​សាប គាត់​បានរៀបចំ​ដោយ​ដាក់​ជី​កំ​ប៉ុ​ស្ត​ទ្រាប់​បាត ។ ក្រោយពី​សាប​គ្រាប់​ហើយ គាត់​កាប់​ចិញ្ច្រាំ​កំទេច​ចំបើង​គ្របពីលើ ការពារ​ការ​ខ្ទាត​គ្រាប់​នៅពេល​ស្រោច​ទឹក និង​ជួយ​ថែរក្សា​សំណើម ។ ចំពោះ​ការថែទាំ​ក្នុងពេល​សាប​គាត់​បាន​ស្រោច​ទឹក ១​ថ្ងៃ ២​ដង​នៅ​រដូវប្រាំង និង​ដក​រំ​លោះ​កូន​ចេញ​ខ្លះ​នៅ​កន្លែង ដែល​ដុះ​ញឹក​ពេក ។​គាត់​រក្សាទុក​ដើម​ដែល​ថ្លោស​ល្អ​សំរាប់​យកទៅ​ស្ទូង​លើ​រង ។ ក្រោយពី​សាប​គ្រាប់​បាន​រយៈពេល ពី ១០-១៥​ថ្ងៃ គាត់​បាន​ដក​កូន​សាលាដ​យកទៅ​ដាំ​នៅលើ​រង ។​
២-​ការរៀបចំ​ដី​
លោកពូ​បានរៀបចំ​រង​ដាំ​សាលាដ ដោយ​ភ្ជួរ​ហាល​ដី​រយៈពេល ១៥​ថ្ងៃ បន្ទាប់មក​ភ្ជួរ​ត្រឡប់​ដី​រួច​រាស់​ឲ្យ​រាបស្មើ ទើប​លើក​ជា​រង ដែលមាន​ទទឹង ១,២ ម៉ែត្រ​បណ្តោយ ២០​ម៉ែត្រ និង​កំពស់​១,៥​តឹក ។​នៅលើ​រង​នីមួយៗ គាត់​បានដាក់​ជីលា​មក​គោ​ពុកផុយ​ចំនួន ២៥​បង្គី បន្ទាប់មក​គាត់​ជ្រុំដី​បញ្ចូល​ទៅក្នុង​ដី​ឲ្យ​សព្វ រួច​ទុក​រយៈពេល ៣​ថ្ងៃ​ទើប​ដក​កូន​មក​ដាំ ។​
៣-​ការដាំ​និង​ថែទាំ​
នៅពេល​ដាំ គាត់​បាន​ដក​កូន​សាលាដ ដែលមាន​សុខភាព​ល្អ ថ្លោសៗ យកទៅ​ស្ទូង ។​គាត់​ស្ទូង​ដោយ​ទុកចន្លោះ​ពី​គុម្ព​មួយ​ទៅមួយ ១,៥​តឹក ។ ក្រោយពី​ស្ទូង​កូន​ហើយ គាត់​កាត់​ចំបើង​គ្រប រួច​ស្រោច​ទឹក​មួយថ្ងៃ ២​ដង ។ គាត់​ឧស្សាហ៍​ជ្រុំ​ជ្រោយ​ដកស្មៅ និង​ស្រោច​ទឹក​ជី (​ជី​ផ្សំ​ពី​ទឹកនោម​មនុស្ស និង​សត្វ ) ។ ការ​ស្រោច​ជី​បំប៉ន​នេះ​ធ្វើ​នៅពេល​សាលាដ​អាយុ​បាន ១២​ថ្ងៃ ហើយ​ស្រោច​ក្នុង​រយៈពេល ១​អាទិត្យ​ម្តង ។ ក្រៅពី​ធ្វើ​ស្មៅ និង​ដាក់​ជី គាត់​បាន​ពិនិត្យ​ទៅលើ​ការបំផ្លាញ​របស់​សត្វល្អិត ប៉ុន្តែ​គាត់​សង្កេតឃើញថា ដំណាំ​សាលាដ​ពុំមាន​សត្វល្អិត​បំផ្លាញ​ទេ ព្រោះ​ស្លឹក​របស់​សាលាដ​រលោង និង​មាន​ជាតិ​ជ័រ ហើយ​ម្យ៉ាងទៀត​គាត់​បាន​ស្រោច​ទឹកនោម​ធ្វើ​ឲ្យ​ធុំក្លិន​ដល់​សត្វល្អិត​មិន​ ហ៊ាន​មក​ជិត ។​
៤-​ការប្រមូល​ផល​
លោកពូ​ចាប់​ប្រមូល​នៅពេល​សាលាដ​មាន​អាយុ ៣៥​ថ្ងៃ ក្រោយពី​ដាំ ។ គាត់​ផ្អាក​ស្រោច​ទឹក ១​ថ្ងៃ មុន​ប្រមូល​ផល ។ នៅពេល​ប្រមូល​ផល​គាត់​ប្រើ​ចបចក់ (​ចប​តូច​មុខ​ស្តើង​)​ដក​ផ្តាច់​ឫស​ពី ២-៣​ផឹង ពី​គល់​ការប្រមូល​ផល​ធ្វើ​នៅពេល​ព្រឹក​ព្រលឹម ។ នៅលើ​ផ្ទៃដី​ទំហំ ២០០​ម៉ែត្រ​ការេ គាត់​ទទួលបាន​ប្រាក់ ១១២.៥០០​រៀល ។​
​ ​ក្រោយពី​ប្រមូល​ផល​រួច​គាត់​បានធ្វើ​ការសំអាត​លាង​ទឹក (​លាង​គល់​ដែល​ប្រឡាក់​ដី​) ការលាង​ទឹក​ទាំង​ស្លឹក​ធ្វើ​ឲ្យ​សាលាដ​ឆាប់​រលួយ ។ ក្រោយពី​សំអាត​រួច​គាត់​បានរៀបចំ​ដាក់​ក្នុង​កញ្ឆេ (​កញ្ឆេ​មាន​ទ្រាប់​ស្លឹក​ចេញ ឬ​ស្លឹក​ឈូក ) ដោយ​ត្រៀម​ជា​ជួរ​រក្សា​ឲ្យ​មាន​ចន្លោះ​ខ្យល់​ចេញចូល​ល្អ ដើម្បី​ជៀសវាង​ការ​ឆាប់​រលួយ ។​
៥-​ចំណាប់អារម្មណ៍​របស់​កសិករ​
ក្នុង​ការដាំ​សាលាដ​នេះ លោកពូ​មាន​ចំណាប់អារម្មណ៍​ថា​សាលាដ​ត្រូវ​ការថែទាំ ដកស្មៅ​ច្រើន​ហើយ​ម្យ៉ាងទៀត​ការ​ស្រោច​ទឹក​ជី (​ទឹកនោមគោ​លាយ​ទឹក​) ធ្វើ​ឲ្យ​សាលាដ​លូតលាស់​ល្អ ។ ប៉ុន្តែ​ក្រោយពី​ស្រោច​ទឹក​ជី​ហើយ ត្រូវ​ស្រោច​ទឹក​លាង​ស្លឹក​ចេញ ដើម្បី​ការពារ​ការ​ស្រពោន​ស្លឹក​នៅពេល​ត្រូវ​កំដៅថ្ងៃ ។ យក​ល្អ​គួរ​ស្រោច​នៅពេល​ល្ងាច​ត្រជាក់​ទុក១​យប់ទើប​ស្រោច​ទឹក​នៅពេល​ព្រឹក​ព្រលឹម។ ការដាំ​សាលាដ​ឆាប់​ទទួលបាន​ផល និង​មានតម្លៃ​ថ្លៃ​ពិសេស​នៅ​រដូវវស្សា​ដែល​មិនសូវមាន​អ្នក​ដាំ ។​
​សរុប​ប​ចេ្ច​ក​ទេស​សំខាន់ៗ ក្នុង​ការដាំ​សាលាដ​មាន :
-​ត្រៀម​គ្រាប់​ដាំ​ដោយ​យក​គ្រាប់​ខ្ចប់​ក្រណាត់​រួច​ដាក់​ត្រាំ​ទឹក ១​យប់​ឲ្យ​គ្រាប់​ឆាប់​ដុះ​ពន្លក​
-​ថែទាំ​ស្រោច​ទឹក​សាលាដ​នៅលើ​ថ្នាល​សាប​
-​ដក​រំ​លោះ​ដើម​តូចៗ​ចោល ទុក​ដើម​ធំ​ថ្លោសៗ នៅលើ​ថ្នាល​សំរាប់​ដាំ​
-​រៀបចំ​រង​ដាំ​ដោយ​ដាក់​ជីលា​មក​គោ​ពុកផុយ​ទ្រាប់​បាត​រង​
-​ស្ទូ​វ​កូន​សាលាដ​លើ​រង​ចន្លោះ​ពី​ដើម​មួយ​ទៅ​ដើម​មួយ ១.៥​តឹក
-​ថែទាំ​ស្រោច​ទឹក ដកស្មៅ និង​កាត់​ចំបើង​ខ្លីៗ​គ្រប​លើ​រង ។​
(ដកស្រង់ចេញពីទស្សនាវដ្តីកសិករ របស់អង្គការសេដាក)។

ប​ចេ្ច​ក​ទេស​ដាំ​ដំណាំ​ត្រសក់ផ្អែម

ត្រសក់ផ្អែម ឬ​មី​ឡុង​ជា​ដំណាំ​ដែល​មិនសូវមាន​ការដាំដុះ​នៅក្នុង​ប្រទេស​កម្ពុជា​ទេ ។ ប៉ុន្តែ កសិករ​នៅ​តំបន់​មួយចំនួន​និយម​ដាំ ព្រោះ​មានការ​និយម​ចូលចិត្ត បរិភោគ និង​មាន​តំលៃ​ថ្លៃ​នៅលើ​ទីផ្សារ ។ យ៉ាងណា​ម៉ិ​ញ​បងស្រី យឿ​ប សុខា អាយុ ៤៤ ឆ្នាំ ជា​កសិករ​រស់នៅ​ភូមិ​អង្គ ឃុំ​អូរ​ចារ ស្រុក​ថ្មគោល ខេត្តបាត់ដំបង ។ គាត់​មានបទពិសោធន៍​ល្អ​ក្នុង​ការដាំ​ដំណាំ​ត្រសក់ផ្អែម ។ បច្ចេកទេស​ដាំ​នេះ គាត់​បាន​ចេះ​ពី​អ្នកជិតខាង និង​បាន​សាកល្បង​ដាំ​រយៈពេល ១ ឆ្នាំ​កន្លងមកហើយ ។ រហូតមកដល់​ពេលនេះ មាន​កសិករ​ចំនួន ៥​គ្រួសារ ដែល​នៅ​ជិត​ផ្ទះ​គាត់​បាននាំគ្នា​ដាំ​ដែរ ។ ចំពោះ​បទពិសោធន៍​នៃ​ការដាំ​នេះ​សូម​បង្ហាញជូន​ដូចខាងក្រោម ‘ trasakprem04_cen
១-​ការជ្រើសរើស​ដី​ដាំ និង​ការរៀបចំ​ដី​
ដី​ដែល​ត្រូវ​ដាំ​ត្រសក់ផ្អែម គាត់​បានជ្រើសរើស​ដី​ខ្ពស់​មិន​លិច​ទឹក​នៅ​រដូវវស្សា​តែ​ចំពោះ​រដូវប្រាំង​ អាច​ដាំ​នៅលើ​ដីស្រែ ប៉ុន្តែ​ត្រូវ​នៅ​ជិត​ប្រភពទឹក​ដើម្បី​ងាយស្រួល​ក្នុងការ​ស្រោចស្រព ។ មុន​ដាំ​គាត់​បាន​ភ្ជួរ​ដី​ហាល​ចោល ១​សប្តាហ៍ ។ បន្ទាប់មក បាច​ជី​លាមក​សត្វ​ពុកផុយ ឬ​ជី​កំ​ប៉ុ​ស្ត រួច​ភ្ជួរ​បង្កប់​ជី​ទៅក្នុង​ដី ទុកចោល​រយៈពេល ២ ថ្ងៃ ទើប​រាស់​ឲ្យ​ស្មើ​រូ​ច​កាប់​ជា​រណ្តៅ​ដាំ​ដោយ​ទុកចន្លោះ ពីរ​ណ្តៅ​មួយ ទៅ​រណ្តៅ​មួយ ៣​តឹក ។​
២-​ការជ្រើសរើស​ពូជ​
ពូជ​ត្រសក់​ដែល​គាត់​ដាំ​មាន ៣ ប្រភេទ :
១-​ពូជ​សាច់​ពណ៌​លឿង​(​សូ​វ៉ិ​ត​) នាំ​មកពី​ប្រទេស​ថៃ​
២-​ពូជ​សំបក​លឿង សាច់​ពណ៌​ខៀវ​(​ពូជ​ស៊ី​ថង​) នាំ​មកពី​ប្រទេស​ថៃ​
៣-​ពូជ​សំបក​ខៀវ សាច់​ខៀវ​(​ពូជ​តាខាយ​) នាំ​មកពី​ប្រទេស​ចិន ។ គាត់​ដាំ​ត្រសក់​ទាំង ៣​ពូជ​នេះ តម្រូវ​ទៅតាម​ទីផ្សារ ។​
៣-​ការបណ្តុះ​កូន​
មុន​ដាំ គាត់​បាន​យក​គ្រាប់​ទៅ​បណ្តុះ​ដាក់​ក្នុង​ថង់​ប្លា​ស្ទិ​ក ។ គាត់​បាន​លាយ​ដី​ជាមួយ​ជី​កំ​ប៉ុ​ស្ត​ច្របល់​ឲ្យ​សព្វ ដាក់ចូល​ក្នុង​ថង់​រួច​យក​គ្រាប់​ទៅ​បណ្តុះ​ដោយ​ដាក់ ១ គ្រាប់​ក្នុង​មួយថង់ ។ បណ្តុះ​កូន​រួច ត្រួវ​គ្រប​វា​រយៈពេល ៣ ថ្ងៃ ៣​យប់ និង​ស្រោច​ទឹក​ថែទាំ​រហូតដល់​រយៈពេល ១០​ថ្ងៃ ទើប​អាចយ​កកូន​ទៅ​ដាំ​ក្នុង រណ្តៅ ។​
៤-​ការដាំ​
មុន​ដាំ គាត់​បានរៀបចំ​រណ្តៅ​ដោយ​ដាក់​ជី​កំ​ប៉ុ​ស្ត ឬ​ជី​លាមក​មាន់ (​ទ្រាប់​បាត​) ក្នុង​មួយ​រណ្តៅ ១ បង្គី ដោយ​ដាំ​ចន្លោះ​ពី​គុម្ព​មួយ ទៅមួយ ៣​តឹក ។ ពេល​ដាំ​រួច ត្រូវ​ស្រោច​ទឹក​បន្ទាប់មក​យក​កៅស៊ូ​ប្លា​ស្ទិ​កមក​គ្របពីលើ​រង​(​កៅស៊ូ​នោះ ​ចោះ​រន្ធ​តូចៗ​ដើម្បី​ឲ្យ​មាន​ខ្យល់​ចេញចូល​) ។ ការ​គ្រប​កៅស៊ូ​នេះ គឺ​ដើម្បី​ការពារ​ដី​មាន​សំណើម​និង​មិនមាន​សត្វល្អិត​បំផ្លាញ ព្រមទាំង​មិន​ឲ្យ​ស្មៅ​ដុះ​ផង ។​
៦-​ការថែទាំ​
ក្នុង​មួយថ្ងៃ​គាត់​ស្រោច​ទឹក ១ ដង ។ នៅពេល​ត្រសក់​ដុះ​បាន​អាយុ​ពី ២០-៣០​ថ្ងៃ ត្រូវដាក់​ជី​បំប៉នបន្ថែម​ដោយ​ប្រើ​ជីលា​មក​មាន់ និង​ជី​កំ​ប៉ុ​ស្ត​(​ដាក់​ជី​បំប៉ន​នៅ​ចន្លោះ​រង​) ។ ត្រសក់​ដុះ​បាន ៧​សន្លឹក ត្រូវធ្វើ​ការចង​ទ្រើង​ឲ្យ​ត្រសក់​វារ​ឡើង ។ នៅពេល​កូន​ត្រសក់​មាន​ស្លឹក ១៤ គាត់​បេះ​ខ្នែង ដែលមាន​ក្រោម​ស្លឹក​ទី​៤ នោះ​ចោល ។ នៅលើ​សន្លឹក​ទី​១៤ នោះ​ត្រូវ​ទុក ខ្នែង ៣ វិញ​សំរាប់​ទុក​យក​ផ្លែ ។ ហើយ​នៅ​ពីលើ​ខ្នែង​ទាំង ៣ ដែល​ទុក​នោះ បើ​មាន​ខ្នែង​ផ្សេងទៀត​ដុះ​មក​ត្រូវ​បេះ​វា​ចោល ។ តាម​ការសង្កេត​របស់​គាត់ ត្រសក់​ផ្លែ​ល្អ នៅ​ចន្លោះ​ខ្នែង​ទី​១៤ នេះ​ទៅដល់​ខ្នែង ១៦ ។ លើ​ខ្នែង​ទាំងបី​នេះ​មាន​ផ្លែ ៣ តែ​យើង​ត្រូវ​ទុក​តែមួយ​ផ្លែ​ទេ ដោយ​ជ្រើសរើស​ផ្លែ​ណា​ដែល​ល្អ​ជាងគេ ។ ត្រសក់​ច្រើន​ជួបប្រទះ​បញ្ហា ដង្កូវ​ចោះ​ស្លឹក និង​ជំងឺ​ស្លឹក​ក្រហម ។ ក្នុងការ​ទប់ទល់​ជាមួយ​សត្វល្អិត​បំផ្លាញ គាត់​បាន​ប្រើ​ថ្នាំ​ផ្សំ​ពី​រុក្ខជាតិ​ដូចខាងក្រោម :
+​ធាតុ​ផ្សំ​មាន :
-​គ្រាប់​ប៉ិកួៈ ៥​គីឡូក្រាម គ្រាប់​ស្លាក់ ៥ គីឡូក្រាម គ្រាប់​ស្លែង ៥ គីឡូក្រាម បណ្តូល​ពេជ្រ ១០​គីឡូក្រាម ។​
+​វិធី​ធ្វើ :
-​យក​ធាតុ​ផ្សំ​ខាងលើនេះ​មក​ចិញ្ច្រាំ​ឲ្យ​ម៉ដ្ឋ រួច​ដាក់​ក្នុង​ពាង បន្ទាប់មក​ចាក់ទឹក​ដា​ក់​ត្រាំ ចំនួន ២៤០ លីត្រ ទុក​រយៈពេល ១៥​ថ្ងៃ ទើប​អាច​យកទៅ​ប្រើប្រាស់​បាន ។ ក្នុង​រយៈពេល​រក្សាទុក គាត់​បើក​គម្រប​ពាង​កូរ ១​ថ្ងៃ​ម្តង ដើម្បី​ឲ្យ​ថ្នាំ​ឆាប់​កាច់ ។
+​វិធី​ប្រើប្រាស
-​នៅពេល​ប្រើ គាត់​បាន​យក​ទឹក​ថ្នាំ ៣​លីត្រ លាយ​ជាមួយ​ទឹក​ធម្មតា​ចំនួន ២០ លីត្រ​ស្រោច​ទៅលើ​ត្រសក់ (​ស្រោច​នៅពេល​ល្ងាច​) ។ ថ្នាំ​នេះ អាច​បណ្តេញ​សត្វ​បាន​គ្រប់​ប្រភេទ​នៅលើ​ដំណាំ​ត្រសក់ផ្អែម ។​
៧-​ការប្រមូល​ផល​
ត្រសក់ផ្អែម​អាច​ប្រមូល​ផល​បាន នៅ​អាយុ ៦០-៧០​ថ្ងៃ​ក្រោយពី​ដាំ ។ នៅលើ​ផ្ទៃដី ២​អារ គាត់​ដាំ​គ្រាប់​អស់ ៦​កំប៉ុង អស់​ទឹកប្រាក់ ៧២០.០០០​រៀល ។ ចំណែក​ប្រាក់ចំណូល​គាត់ ទទួលបាន​គិត​ជា​មធ្យម ៧០០ ដុល្លារ ក្នុង​មួយ​រដូវ​នៃ​ការដាំ​រយៈពេល ៦០​ថ្ងៃ ។​
សរុបមក​បច្ចេកទេស​សំខាន់ៗ​ក្នុង​ការដាំ​ត្រសក់ផ្អែម​មាន :
-​ដាំ​លើដី​ខ្ពស់ ជៀសវាង​ការ​ជាំ​ទឹក​នៅ​រដូវវស្សា​
-​ភ្ជួរ​ដី​ហាល​ឲ្យ​ស្ងួត និង​ប្រើ​ជី​លាមក​សត្វ​ពុកផុយ​ទ្រាប់​បាត ។​
-​កាប់​រណ្តៅ​ដោយ​ទុកចន្លោះ​ពីរ​ណ្តៅ​មួយ​ទៅមួយ ៣​តឹក​
-​លាយ​ដី​ជាមួយ​ជី​កំ​ប៉ុ​ស្ត​ច្របល់​ឲ្យ​សព្វ​ដាក់​ក្នុង​កូន​ថង់​សំរាប់​បណ្តុះ
-​ជីករណ្តៅ​ដាំ​ដោយ​ដាក់​ជី​កំ​ប៉ុ​ស្ត ១ បង្គី ក្នុង​មួយ​រណ្តៅ
-​ជ្រើសរើស​កូន​ត្រសក់​ថ្លោសៗ​មក​ដាក់​ដាំ​ក្នុង​រណ្តៅ
-​ក្រាល​កៅស៊ូ​ប្លា​ស្ទិ​កលើ​រង​ក្រោយពី​ដាំ​រួច ដើម្បី​ការពារ​កុំ​ឲ្យ​ហួត​សំណើម និង​ដុះ​ស្មៅ​
-​ទុក​ត្រសក់​ឲ្យ​ផ្លែ​នៅ​ចន្លោះ​ខ្នែង​ទី​១៥ និង​ទី​១៦ ដោយ​ទុក​តែមួយ​ផ្លែ​
-​ថែទាំ​ស្រោច​ទឹក និង​ដាក់​ជី​បំប៉ន ព្រមទាំង​បេះ​ខ្នែង​ខ្លះ​ចោល
-​ប្រើ​ថ្នាំ​ផ្សំ​ពី​រុក្ខជាតិ គ្រាប់​ប៉ិកួៈ ស្លាក់ ស្លែង និង​បណ្តូល​ពេជ្រ​នៅពេល​មាន​សត្វល្អិត​បំផ្លាញ ។​
(ដកស្រង់ចេញពីទស្សនាវដ្តីកសិករ របស់អង្គការសេដាក) 
បទពិសោធន៍​ដាំ​សណ្តែកទ្រើង
sandatreang_cenអ៊ុំ ​ស្រី យ៉ង យ៉ាវ ជា​កសិករ​រស់នៅ​ភូមិ​វត្ត ឃុំ​ខ្នារ​ឆ្មារ ស្រុក​សាមគ្គី​មានជ័យ ខេត្ត កំពង់ឆ្នាំង មានបទពិសោធន៍​ល្អ ក្នុង​ការដាំ​សណ្តែកទ្រើង​យូរ​ឆ្នាំ​កន្លងមកហើយ ដែល​បទពិសោធន៍​នេះ​ជា​គំនិត​ច្នៃប្រឌិត​របស់គាត់​ផ្ទាល់ ។ ក្រោយពី​ដាំ​បាន​រយៈ ពេល ២,៥ ខែ គាត់​ប្រមូល​ផល​បាន ៣០០ គីឡូក្រាម​លើ​ផ្ទៃដី ២ អារ ។ ចំណូល​ពី​ការលក់​សណ្តែកទ្រើង​បាន ៦០០.០០០​រៀល​ដោយ​មិន​គិតពី​ការបរិភោគ​ក្នុង​គ្រួសារ និង​ចែក​អ្នកជិតខាង ។ ចំពោះ​បទពិសោធន៍​នៃ​ការដាំ​សណ្តែកទ្រើង​បង្ហាញជូន​ដូចខាងក្រោម :
១-​ការរៀបចំ​ដី​
ក្នុង​ការដាំ​សណ្តែកទ្រើង គាត់​បានរៀបចំ​ដី​ដោយ​កាប់​បំផុស​ចំនួន ៣​ដង ។ លើក​ទី​១ កាប់​ហាល​រយៈពេល ៧ ថ្ងៃ ។ លើក​ទី​២ កាប់​ដី​បំផុស​ឡើងវិញ​ទុក​រយៈពេល ៣ ថ្ងៃ និង​លើក​ទី​៣ កាប់​ធ្វើ​រង​ដែលមាន​ទទឹង ០,៧​តឹក និង​បណ្តោយ ១៦ ម៉ែត្រ ។ នៅលើ​ផ្ទៃដី​ចំនួន ២ អារ គាត់​លើក​រង​បាន​ចំនួន ១៦ រង រួច​យក​ជី​លាមក​សត្វ​ពុកផុយ ឬ​ជី​កំ​ប៉ុ​ស្ត​ទៅ​រោយ​លើ​រង​ឲ្យ​សព្វ​កាប់ បញ្ចូល​ក្នុង​រង​ដោយ​ក្នុង ១ រង គាត់​ដាក់​ជី​កំ​ប៉ុ​ស្ត ប្រមាណ ១០ គីឡូក្រាម​(​ជី​កំ​ប៉ុ​ស្ត​គាត់​ផ្សំ​ឡើង ពី​លាមក​គោ ទន្ទ្រានខែត្រ​ផេះ​បានមកពី​ការ ដុត​ស្លឹកឈើ​ងាប់ៗ ។​
២-​ការត្រៀម​គ្រាប់​ដាំ និង​ការដាំ​
មុន​ដាំ គាត់​បាន​យក​គ្រាប់​ទៅ​ត្រាំ​ទឹក​ក្តៅ​ឧណ្ហៗ ទុក​រយៈពេល ១៥​នាទី ទើប​យកទៅ​ត្រាំ ទឹក​ធម្មតា ១ យប់ ។ គាត់​បាន​យក​គ្រាប់​ដែល​ត្រាំ​មក​ខ្ចប់​នឹង​ក្រណាត់​ទៅ​កប់​ក្នុង​ដី​សើម ជំរៅ ៤ តឹក ទុក​រយៈពេល ១ យប់​ទើប​យក​គ្រាប់​ទៅ​ដាំ​លើ​រង​ដែល​បានរៀបចំ​ហើយ​ជាស្រេច ។ គាត់​ដាំ​សណ្តែក​ជា ២ ជួរ ហើយ​ចន្លោះ​ពី​គុម្ព​មួយ​ទៅមួយ ៣ តឹក ដោយ​ក្នុង​មួយ​រណ្តៅ​ដាក់​ដាំ ២​គ្រាប់ ។ មុន​ដាំ គាត់​ស្រោច​ទឹក​ឲ្យ​ជោគ​លើ​រង​ដើម្បី​កុំ​ឲ្យ​ដី​ហាប់​ពេក​ងាយស្រួល​កប់​ គ្រាប់​ក្នុង​ដី ។​
៣-​ការថែទាំ​
ក្រោយពី​កប់​គ្រាប់​ដាំ​ហើយ គាត់​កាត់​កំទេច​ចំបើង​រោយ​ពីលើ ដើម្បី​ការពារ​កុំ​ឲ្យ​ឆាប់​ហួរ​សំណើម ។ ការ​ស្រោច​ទឹក​ធ្វើឡើង​រាល់​ពីរ​ថ្ងៃ​ម្តង ។ បន្ទាប់ពី​ដាំ​បាន​រយៈពេល ៣​ថ្ងៃ​សណ្តែក​ចាប់ផ្តើម​ដុះ​ពន្លក បែក​សន្លឹក​ពីរ គាត់​ចាប់ផ្តើម​ជ្រុំដី​ដកស្មៅ ។ ក្រោយពី​ដាំ​បាន ១៥ ថ្ងៃ គាត់​បានរៀបចំ​ដោត​ទ្រើង​(​ជ្រលង់​) ដែលមាន​កំពស់ ៣ ម៉ែត្រ ដើម្បី​ឲ្យ​ដើម​សណ្តែក​តោង​ឡើង ។ នៅពេល​សណ្តែក​អាយុ បាន ២៥ ថ្ងៃ គាត់​ជ្រុំដី​ដកស្មៅ ដោយ​កាប់​ជា​ចង្អូរ​កណ្តាល​រង រួច​ដាក់​ជីលា​មក​គោ មាន់ ទា (​ពុកផុយ​) ចំនួន ៣០ គីឡូក្រាម ក្នុង ១​រង ។​
​ ​ក្នុង​ការដាំ គាត់​ជួប​បញ្ហា​សត្វ​បំផ្លាញ​ដូចជា​ចៃ ។ ចំពោះ​វិធី​ការពារ គឺ​គាត់​បាន​ប្រើ​ថ្នាំពុល​ផ្សំ​ពី​រុក្ខជាតិ និង​ស្រោច​ទឹក​ជី​បំប៉ន ។​
-​ថ្នាំពុល​ផ្សំ​ពី​រុក្ខជាតិ​ផ្សំ​ឡើង​ពី : ស្មៅ​ប្រ​ម៉ាត់​មនុស្ស ៣ គីឡូក្រាម វ​ល្លិ៍​កំបោរ ៣ គីឡូក្រាម មើម​ក្តួច ៣ គីឡូក្រាម មើម​ប្រង់ ៣​គីឡូក្រាម វ​ល្លិ៍​ខ្នុរ ៣ គីឡូក្រាម ម្ទេស​០,៣ គីឡូក្រាម ស្លឹក​ម្រុំ ១ គីឡូក្រាម ប្រេងកាត ០,៥ លីត្រ ដើម​ស្លាក់ ២ គីឡូក្រាម និង​ទឹក ១០ លីត្រ ។​
+​របៀប​ផ្សំ : យក​សារធាតុ​ផ្សំ​ខាងលើ​ទៅ​ដាក់​ត្រាំ​ក្នុង​ពាង​រយៈពេល ២០ ថ្ងៃ ។​
+​របៀប​ប្រើ : ក្រោយពី​ផ្សំ​បាន​រយៈពេល ២០ ថ្ងៃ យក​ទឹក​ថ្នាំ ៣ លីត្រ លាយ​ទឹក​ធម្មតា ៥​លីត្រ ។​អាច​ប្រើ​ទៅលើ​ដំណាំ​ដូចជា សណ្តែកទ្រើង ប៉េងប៉ោះ ននោង ត្រសក់ ជាដើម ។​
-​ប្រភេទ​ជី​ទឹក​ដែល​គាត់​ប្រើ​ផ្សំ​ឡើង​ពី : លាមក​គោ ៣ គីឡូក្រាម ស្លឹក​ទន្ទ្រានខែត្រ ១០​គីឡូក្រាម លាមក​មាន់ ៣​គីឡូក្រាម និង​ទឹក ១០​លីត្រ ។ យក​សារធាតុ​ទាំងបី​មុខ​នេះ ទៅ​ដាក់​ត្រាំ​នៅក្នុង​ពាង​រយៈពេល ១៥​ថ្ងៃ ។​
-​របៀប​ប្រើ : ក្រោយពី​ត្រាំ​បាន​រយៈពេល ១៥​ថ្ងៃ យើង​អាច​យកទៅ​ប្រើ​បាន​ដោយ​យក​ទឹក​ជី ចំណុះ​១​លីត្រ ស្រោច​ទៅលើ​ដំណាំ​រាល់​៧​ថ្ងៃ​ម្តង ។​
៤-​ការប្រមូល​ផល​
ក្រោយពី​ដាំ​បាន​រយៈពេល ២,៥​ខែ សណ្តែក​អាច​ប្រមូល​ផល​បាន ។ ក្នុងការ​ប្រមូល​គាត់​មាន​វិធី​បេះ​សណ្តែក​កុំ​ឲ្យ​ស្វិត ដោយ​បេះ​ទាំង​សណ្តង់ មួល​ឲ្យ​ដាច់​តែម្តង ។ ការ​បេះ​ប្រមូល​ផល​ធ្វើ​ឡើងជា​ច្រើនសារ ។ នៅលើ​ផ្ទៃដី ២ អារ គាត់​ប្រមូល​ផល​បាន ១៥-២០ គីឡូក្រាម​ក្នុង​មួយ​សារ​សរុប ៩០ គីឡូក្រាម ដោយ​ក្នុង ១​គីឡូក្រាម​គាត់​លក់បាន​តំលៃ ១.៨០០​រៀល ។ ទឹកប្រាក់​សរុប​ដែល​គាត់​លក់បាន​ក្នុង​មួយ​រដូវ ៦០០.០០០​រៀល​ដោយ​មិនបាន​គិតពី​ការផ្គត់ផ្គង់​ក្នុង​គ្រួសារ​ទេ ។​
៥-​ចំណាប់អារម្មណ៍​
លោក​អ៊ុំ​មាន​ចំណាប់អារម្មណ៍​ថា ការដាំ​សណ្តែក​នេះ​មាន​ការងារ ស្រួល​ដាំ ប៉ុន្តែ​ត្រូវការ​ថែទាំ​ដើម្បី​កុំ​ឲ្យ​កើត​ជំងឺ ។ ម្យ៉ាងទៀត​ការប្រើ​ជីធម្មជាតិ និង​ថ្នាំពុល​ផ្សំ​ពី​រុក្ខជាតិ ធ្វើ​ឲ្យ​សណ្តែក​មាន​ផ្លែ​វែង​ថ្លោស និង​ខ្ចី​ល្អ ហើយ​មិនមាន​ការបំផ្លាញ​ពី​សត្វល្អិត ។ លើសពីនេះទៅទៀត គាត់​មាន​អារម្មណ៍​សប្បាយរីករាយ​នៅពេល​ទទួលបាន​នូវ​ប្រាក់ចំណូល​ច្រើន ។​
សរុបមក​បច្ចេកទេស​សំខាន់ៗ ក្នុង​ការដាំ​សណ្តែកទ្រើង​មាន :
-​កាប់​បំផុសដី​ច្រើនសា និង​ហាល​ដី​ឲ្យ​ស្ងួត​ល្អ​
-​ប្រើ​ជី​កំ​ប៉ុ​ស្ត​ដាក់​ទ្រាប់​បាត​រណ្តៅ​នៅពេល​ដាំ និង​ដាក់​នៅតាម​ចន្លោះ​រង​ព្រមទាំង​ប្រើ​ជី​ទឹក​បំប៉ន
-​ត្រៀម​គ្រាប់​ដាំ ដោយ​ត្រាំ​ទឹក​ក្តៅ​ឧណ្ហៗ ហើយ​ខ្ចប់​ក្រណាត់​កប់​ក្នុង​ដី​ដើម្បី​ឲ្យ​គ្រាប់​ឆាប់​ដុះ​ពន្លក ។​
-​ស្រោច​ទឹក​លើ​រង​ឲ្យ​ជោគ​មុន​ដាំ ដើម្បី​កុំ​ឲ្យ​ហាប់​ដី​ងាយស្រួល​កប់​គ្រាប់​ដាំ ។​
-​ថែទាំ​ដកស្មៅ ជ្រុំដី​ឲ្យ​ធូរ ដោត​ទ្រើង និង​ប្រើ​ថ្នាំ​ផ្សំ​ពី​រុក្ខជាតិ​ដើម្បី​កំចាត់​សត្វល្អិត ។
(ដកស្រង់ចេញពីទស្សនាវដ្តីកសិករ របស់អង្គការសេដាក)

បទពិសោធន៍ធ្វើត្របែ (មេត្រប៉ែ)

kreanpsam_cenអ្នក ​មីង​ឡាន់ អ៊ី​ន​តុង ជា​កសិករ​រស់នៅ​ភូមិ​ហាង​ខូ​សួន សង្កាត់​សាមគ្គី ក្រុង​ស្ទឹង​ត្រែ ខេត្តស្ទឹងត្រែង ។ គាត់​មានបទពិសោធន៍​ល្អ​ក្នុង​ការធ្វើ​មេ​ត្រប៉ែ​ពី​ធម្មជាតិ ដែលមាន​រសជាតិ​ឆ្ងាញ់ ។ ហើយ​ការផលិត​មេ​ត្រប៉ែ​របស់គាត់​មិន ដែល​សល់ ព្រោះ​មាន​មនុស្ស​ជាច្រើន ដែល​ក្រោយពី​យកទៅ​ធ្វើ​តែង​តាមរក​ទិញ​ទៀត ព្រោះ​ក្រោយពី​ធ្វើ​ត្រប៉ែ​របស់គាត់​មាន​រសជាតិ​ឆ្ងាញ់​ខុសពី​ត្រប៉ែ​ ផ្សេងទៀត ។ គួរបញ្ជាក់​ផងដែរ​ថា ត្រប៉ែ​ឆ្ងាញ់​ដោយសារ​មេ (​ត្រ​បែ​) បើ​មេ​ល្អ​រសជាតិ​ត្រប៉ែ​ប្រាកដជា​ប្រែប្រួល​មិន​ខាន​បទពិសោធន៍​នេះ​គាត់​ ចេះ​តៗ​គ្នា​ពី​ឪពុកម្តាយ​គាត់​មក​ដែល​លើក​យកមក​បង្ហាញជូន​ដូចខាងក្រោម​:
១. សារធាតុ​ផ្សំ​
- អង្ករ (​ប្រភេទ​ស្រូវ​បាយ​ទន់ ៨​គីឡូក្រាម​)
​ ​- ឈើឯម ០,១​គីឡូក្រាម​
​ ​- ខ្ញី ០,៦​គីឡូក្រាម​
​ ​- ខ្ទឹមស ០,៣​គីឡូក្រាម​
​ ​- ម្រេច ០,៥​គីឡូក្រាម​
​ ​- ស្ករសរ ០,៥​គីឡូក្រាម​
​ ​- ទឹក​ធម្មតា ១​លីត្រ​
​ ​- មេ​ត្រ​បែ​ដើម ៣២​គ្រាប់ ។
២. របៀប​ធ្វើ
​- យក​អង្ករ​ទៅ​ត្រាំ​រយៈពេល ៥​ម៉ោង ចាប់ពី​ម៉ោង ១​យប់ រហូតដល់​ម៉ោង ៦​ព្រឹក ទើប​ស្រង់​ដាក់​កញ្ច្រែង​ឲ្យ​ស្រស់ទឹក​
​ ​- យក​ឈើឯម ខ្ញី ខ្ទឹមស ម្រេច ហាន់​ឲ្យ​ល្អិត​
​ ​- យក​អង្ករ​ត្រាំ​ស្រស់ទឹក និង​សារធាតុ​ផ្សំ​ដែល​បាន​ហាន់​ល្អិតៗ​នោះ​ទៅ​ដាក់​ក្នុង​ត្បាល់ រួច​បុក​បញ្ចូល​គ្នា​ឲ្យ​ម៉ដ្ឋ បន្ទាប់​មកចាក់​ចូលក្នុង​កញ្ច្រែងរែងអង្ក​រ ។ សារធាតុ​ណា​ដែល​រែង​មិន​ជ្រុះ​យកទៅដាក់​ក្នុង​ត្បាល់បុក​បន្តទៀត ធ្វើ​ដូចនេះ​ទាល់តែ​រែង​ជ្រុះ​អស់​ទើប​ឈប់​
​ ​- យក​ស្ករស ០,៥ គីឡូក្រាម ទៅ​ដាក់​នៅក្នុង​ទឹក ០,៥ លីត្រ ដាំ​ឲ្យ​ពុះ​ទុក​ឲ្យ​ត្រជាក់​
​ ​- យក​សារធាតុ​ដែល​បាន​បុក​រួច​ទៅ​ដាក់​នៅក្នុង​ចង្អេរ រួច​ចាក់ទឹក​ស្ករស​បន្តិច​ម្តងៗ ច្របល់​ឲ្យ​សព្វ​សាច់ ។ ប្រសិនបើ​ល្បាយ​នៅ​រឹង ពូត​មិនកើត យក​ទឹក​ធម្មតា​ចាក់​ច្របល់​បន្ថែមទៀត​រហូតដល់​រលាយសាច់មួយ ទើប​ចាប់ផ្តើម​លុ​ញ​ជា​គ្រាប់​ប៉ុនៗ​មេដៃ​ដាក់​នៅក្នុង​កញ្ជើ​
​ ​- យក​មេ​ដើម​ទៅបុក​ឲ្យ​ម៉ដ្ឋ យកទៅ​រោយ​ពីលើ រួច​យក​ភួយ​ទៅ​គ្របពីលើ​រយៈពេល ៣​យប់ ៣​ថ្ងៃ ដើម្បី​ឲ្យ​ងំ​ឆាប់​កាច់ (​ប្រសិនបើ​គ្មាន​មេ​ត្រប៉ែ​ដើម​រោយ​ក៏បាន​ដែរ ប៉ុន្តែ​ក្រ​កាច់​បន្តិច​)
​ ​- ក្រោយពេល​៣ ថ្ងៃ បើក​គំរប​ភួយ​យក​គ្រាប់​មេ​ត្រប៉ែ​ទៅ​ហាលថ្ងៃ​ឲ្យ​ស្ងួត រួច​ច្រក​ទៅក្នុង​ថង់​រក្សាទុក​សំរាប់​លក់​ជាការ​ស្រេច ។
២. របៀប​ប្រើ​
គេ​អាច​ប្រើប្រាស់​ត្រ​បែ​ទៅតាម​បរិមាណ​អង្ករ​ដែល​គេ​យកទៅ​ដាំ​ធ្វើ​ត្រប៉ែ ។
៣. ចំណាប់អារម្មណ៍
​បទពិសោធន៍​ការរៀបចំ​ធ្វើ​ត្រ​បែ​នេះ អាចធ្វើ​ឲ្យ​គ្រួសារ​របស់គាត់ ទទួលបាន​នូវ​ប្រាក់ចំណូល​បន្ថែម​បាន​ច្រើន​ព្រោះ​នៅក្នុង ១​គីឡូក្រាម ត្រ​បែ​ដែល​គាត់​ធ្វើ​រួច​គាត់​អាច​លក់បាន​តម្លៃ ១០.០០០​រៀល ដោយនៅ​ក្នុងតម្លៃ​ដើម​ចំណាយ​អស់​ប្រមាណ​ជា ៥.០០០​រៀល ក្នុង ១​គីឡូក្រាម​តែប៉ុណ្ណោះ ។ ពេលវេលា​ដែល​ល្អ​សំរាប់ធ្វើ​ត្រ​បែ​មិន​ដុះ​ផ្សិត​គឺ​នៅ​រដូវប្រាំង ។
ពាន សុខា​ ស៊ិន​ អង្គារសាធ និងចាន់ សាវ៉ុន
(ដកស្រង់ចេញពីទស្សនាវដ្តីកសិករ របស់អង្គការសេដាក)

បទពិសោធន៍ដាំជីគ្រប់មុខ

allvegetall_cenបងស្រី ខា ថា ជាកសិកររស់នៅភូមិហាខូបា សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្ត ស្ទឹងត្រែង ។ គាត់មានបទពិសោធន៍ល្អក្នុងការដាំដំណាំជីគ្រប់មុខ (ជីនាងវង ម្រះ ព្រៅ ជីពងទាកូន ឬជីថ្ពាល់ត្រី…) ទទួលបានលទ្ធផលល្អ ដែលបទពិសោធន៍នេះ យើងសូមបង្ហាញជូនដូចខាងក្រោម :
១. ការរៀបចំថ្នាល និងការសាបគ្រាប់
ដើម្បីជំរុញឲ្យការដាំដុះមានលក្ខណៈល្អ គាត់បានរៀបចំថ្នាលសំរាប់បណ្តុះ ដោយ លាយនូវសារធាតុដូចជា ផេះ និងអង្កាមពុកផុយ ដោយយកទៅច្របល់លាយ ជា មួយដីឲ្យសព្វ រួចស្រោចទឹកឲ្យសើមៗ បន្ទាប់មកកាប់លើកជារង សំរាប់ដាំដោយ មានបណ្តោយ ១០ម៉ែត្រ និងទទឹង ០,៨ម៉ែត្រ មានចំនួន ១០រង ហើយដាំជីឆ្លាស់ មុខផ្សេងៗគ្នា ។
២. ការរៀបចំដីសំរាប់ដាំ និងការដាំ
- ការរៀបចំដីដាំ : កាប់បំផុសដីចំនួន ២សា នៅលើកទី១ កាប់ហាលចោលរយៈ ពេល ១០ថ្ងៃ និងលើកទី២ កាប់ដីលើកជារងសំរាប់ដាំ ។ នៅពេលកាប់លើរងដាំ គាត់បានយកជីលាមកសត្វពុកផុយទៅរោយពីលើ រួច កាប់ត្រឡប់ចុះឡើងរហូតចូលសព្វទៅក្នុងដី ទើបយកកូនទៅដាក់ដាំ ។ ចំពោះការដាំមានលក្ខណៈខុសៗគ្នាបន្តិចគឺ:
- ការដាំជីនាងវង: ចំពោះរបៀបដាំគឺគាត់ដាំដោយព្រោះគ្រាប់នៅលើថ្នាល ១៥ថ្ងៃក្រោយមកគាត់ដកយកកូនទៅដាំលើរង ។ វិធីម៉្យាងទៀតអាចដាំដោយដើមក៏បាន ។ ប៉ុន្តែការដាំដោយគ្រាប់ និងដើមគឺខុសគ្នាបន្តិចដោយការដាំដោយដើមលូតលាស់លឿន តែរហ័សងាប់ដើមទៅវិញ ។ តែការដាំដោយគ្រាប់លូតលាត់បានយូរ ។
- ការដាំជីម្រះព្រៅ: ម្រះព្រៅ គឺដាំដោយព្រោះគ្រាប់ ហើយរយៈពេលដុះលូតលាស់ចំនួន ១០ថ្ងៃ ទើបដកកូនយកទៅដាំនៅក្នុងថ្នាល ។
៣. ការថែទាំ
ការស្រោចទឹក:
បន្ទាប់ពីដាំរួច គាត់បានស្រោចទឹកជាប់ជាប្រចាំមួយថ្ងៃម្តងៗ (សំរាប់រដូវប្រាំងតែចំពោះរដូវវស្សាវិញ គឺស្រោចទឹកទៅតាមស្ថានភាពដីស្ងួត ឬសើម) ។ ទឹកជីរបស់គាត់ផ្សំឡើងដោយសារធាតុជាច្រើនដូចខាងក្រោម:
ធាតុផ្សំ
- ទន្រ្ទានខែត្រចំនួន ១បាច់ ស្មើនឹង ៥គីឡូក្រាម
- អាចម៍គោ ២បង្គី
- លាមកមាន់ ១០គីឡូក្រាម
- ផេះ ១០គីឡូក្រាម
- ក្បាលត្រី ៥គីឡូក្រាម
- ទឹកនោមគោ ១០០លីត្រ
- សារធាតុផ្សំសំរាប់បន្ថែមពីខាងក្រៅមានដូចជា ពោះវៀនមាន់ ផ្លែឈើទុំ ក្តាម ខ្យង ពស់ កង្កែបជាដើម ។
របៀបធ្វើ
យកសារធាតុផ្សំទាំងអស់ច្របល់ឲ្យសព្វច្រកចូលទៅក្នុងការុងចងមាត់ឲ្យជិត ។ យកសារធាតុនោះទៅដាក់ចូលទៅក្នុងពាង រួចចាក់ទឹកនោមគោចូលទៅក្នុងពាង (ដាក់ទឹកនោមគោសុទ្ធ) ត្រាំរហូតដល់រយៈពេល ១០ថ្ងៃ ទើបយកទៅប្រើ ។
របៀបប្រើ
ក្រោយរយៈពេល ១០ថ្ងៃ គាត់បានយកទឹកថ្នាំ ១កំប៉ុង ទឹកដោះគោលាយជាមួយទឹក ១០លីត្រ ស្រោចទៅលើដំណាំរាល់ ៣ថ្ងៃម្តង ។ នៅពេលដំណាំបានរយៈពេល ១ខែ ត្រូវជ្រុំជ្រោយគល់ដំណាំម្តង ដើម្បីកុំឲ្យដីហាប់ណែននាំឲ្យកូនជីលូតលាស់មិនល្អ ។
៤. ការប្រមូលផល
ជីគ្រប់មុខនេះ គឺគាត់បានដាំពេញ ១ ឆ្នាំ ប៉ុនែ្តប្រមូលផលបណា្តក់រាល់ថ្ងៃ សំរាប់រដូវវស្សា ។រដូវប្រាំងប្រមូលផលបាន ១ សប្តាហ៍ម្តង ។ ការប្រមូលផលគឺកាត់ដល់គល់ឲ្យវាលាស់បន្ត ។ សរុបទៅលើផ្ទៃដី ៨ ម៉ែត្រការ៉េ ក្នុង ១ ឆ្នាំ គាត់ទទួលបានប្រាក់ចំណូលពី២,៥ ទៅ ៣ លានរៀល ដោយមិនគិតពីការបរិភោគក្នុងគ្រួសារ និងចែកអ្នកជិតខាងផង ។
សរុបបច្ចេកទេសសំខាន់ៗក្នុងការដាំជីគ្រប់មុខមាន :
-រៀបចំថា្នលសាបគ្រាប់ដោយលាមកសត្វពុកផុយ ច្របល់លាយជាមួយដី
-សាបគ្រាប់លើថ្នាល និងថែទាំស្រោចបំប៉នជីទឹកឲ្យកូនដំណាំឆាប់លូតលាស់
-ដកកូនដំណាំទៅដាំនៅក្នុងថា្នល ដោយទុកចន្លោះគុម្ពសមស្រប ដើម្បីងាយស្រួលធ្វើស្មៅ និងទទួលពន្លឺគ្រប់គ្រាន់ ពិសេសបែកមែកច្រើន
-ស្រោចទឹកុជីបំប៉នរាល់ ៧ ថ្ងៃម្តង ដើម្បីឲ្យកូនដំណាំលូតលាស់ល្អ ។
(ស្រង់ចេញពីទស្សនាវដ្តីកសិករ របស់អង្គការសេដាកពាន​ សុខា​ ស៊ិន​ អង្គារសាធ និងចាន់ សាវ៉ុន)

បទពិសោធន៍ដាំស្វាយចន្ទី

viewsvaychanty_cenលោកពូ ស៊ៀន វិបុល រស់នៅភូមិស្រែក្រសាំង ឃុំស្រែក្រសាំង ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ។ គាត់មានបទពិសោធន៍ក្នុងការដាំដំណាំស្វាយចន្ទី ទទួលបាន ផលល្អដែលបទពិសោធន៍នេះ គាត់បានអនុវត្តអស់រយៈពេល ៦ឆ្នាំ កនលង មក ហើយ ។ ដំណាំស្វាយចន្ទីនេះធ្វើឲ្យគាត់អាចរកប្រាក់ចំណូលបានប្រមាណពី ៥ ទៅ ៦លានរៀលក្នុង ១ឆ្នាំ ។
ចំពោះបច្ចេកទេស ដែលគាត់បានអនុវត្តមានដូចខាងក្រោម :
១. ការដាំ និងការរៀបចំរណ្តៅដាំ
ក្នុងការដាំស្វាយចន្ទីនេះ គាត់បានដាំនៅលើដីព្រៃ ។ ក្រោយពីរានរួច គាត់បានកាប់រណ្តៅទំហំ ១ម៉ែត្រ បួនជ្រុង និងជំរៅ ១ម៉ែត្រ ។ នៅក្នុងរណ្តៅគាត់បានដាក់សំរាម ស្លឹកឈើងាប់ៗ លាមកសត្វ និងដីព្រៃ (ដីស្រទាប់លើ) ។ គាត់បានជីករណ្តៅជាជួរដោយទុកចន្លោះគុម្ព ៦ម៉ែត្រ និងចន្លោះជួរ ៩ម៉ែត្រ ។ ក្រោយពីជីករណ្តៅហើយ គាត់បានយកគ្រាប់ស្វាយចន្ទី ទៅដាក់ដាំក្នុងរណ្តៅតែម្តង ។
២. ការថែទាំ
ក្រោយពីដាក់គ្រាប់ដាំហើយគាត់បានធ្វើការស្រោចទឹករហូតដល់ដុះ ។ គាត់បន្តស្រោចទឹក និងថែទាំនៅរាល់ពេលណាគាត់ឃើញគល់ ដំណាំស្វាយចន្ទីជិតស្ងួតទឹក គាត់បូមទឹកស្រោចនៅគល់ឲ្យជោគធ្វើបែបនេះនៅរាល់ ២ ទៅ ៣សប្តាហ៍ម្តង ។ នៅដំណាក់កាលដំណាំអាយុចាប់ពី ១ឆ្នាំ ឡើងគាត់ធ្វើជីកំប៉ុស្តទឹក និងប្រើជីប៉ូវផ្សំពីរុក្ខជាតិ ដើម្បីជួយជំរុញដល់ការលូតលាស់របស់កូន ស្វាយចន្ទីបន្ថែម ។ ប្រភេទជីដែលគាត់ផ្សំមានដូចខាងក្រោម:
- របៀបផ្សំជីកំប៉ុស្ត៍ទឹក
ធាតុផ្សំជីកំប៉ុស្តទឹក: ជ្រើសរើសប្រភេទស្លឹកឈើស្រស់ និងទឹក ឬលាយទឹកនោម ។
របៀបធ្វើ: ចិញ្ច្រាំស្លឹកឈើស្រស់ឲ្យល្អិតរួចយកទៅដាក់នៅក្នុងពាង និងចាក់ទឹកពីលើ ។ រក្សាទុករហូតដល់រយៈពេល ២០ ទៅ ៣០ថ្ងៃ ទើបអាចយកទឹកជីនោះទៅប្រើប្រាស់បាន ។
របៀបប្រើ : គឺយកទឹកជី១ លីត្រលាយជាមួយទឹកធម្មតា ២៥ ទៅ ៣០ លីត្រ ស្រោចទៅលើគល់ស្វាយចន្ទី ។
- របៀបផ្សំជីជំនួយផ្លែ
ធាតុផ្សំ : ជ្រើសរើសប្រភេទផ្លែឈើទុំចាប់ពី ៣មុខឡើងទៅចំនួន ៣គីឡូក្រាម និងទឹកស្កររងូ ១គីឡូក្រាម ។
របៀបផ្សំ : យកផ្លែឈើទុំហាន់ឲ្យល្អិតៗ ។ យកធាតុផ្សំទៅច្របល់ឲ្យសព្វ រួចយកទៅដាក់នៅក្នុងកែវគ្របឲ្យជិតរក្សាទុករយៈពេលពី ១៥ថ្ថៃឡើងទៅអាចយកទៅប្រើបាន ។
របៀបប្រើ : យកទឹកថ្នាំ ១ស្លាបព្រាបាយលាយទឹកចំនួន ១០លីត្រ ឬទឹកជី ១កំប៉ុងទឹកដោះគោ លាយទឹកចំនួន ២០០លីត្រ ។
- ថ្នាំពុលធម្មជាតិសំលាប់សត្វកណ្តៀរ
ធាតុផ្សំ : ម្ទេស ១ក្តាប់ដៃ ស្ករត្នោតរងូ ១លីត ទឹកខ្មេះ ១លីត្រ ស្រាស ១លីត្រ ។
របៀបធ្វើ : យកម្ទេសទៅបុកឲ្យម៉ដ្ឋ លាយស្ករត្នោត ចាក់ទឹកចូល និងលាយបញ្ចូលគ្នាឲ្យសព្វ រួចយកទៅស្រោចនៅគល់ស្វាយចន្ទីណាដែលមានសត្វកណ្តៀរស៊ី (ក្នុងការផ្សំត្រូវប្រើស្រោមដៃ ដើម្បីជៀសវាងជាតិម្ទេសជាប់ដៃក្រហាយ) ។ ក្រៅពីប្រើថ្នាំធម្មជាតិ គាត់បានយកអំបិលទៅចាក់នៅគល់ស្វាយចន្ទី ដើម្បីបណ្តេញកណ្តៀរ ។
krabsvaychanty_cen៣. លទ្ធផលទទួលបាន
ដំណាំស្វាយចន្ទីអាចប្រមូលផលបាននៅអាយុចាប់ពី ១ឆ្នាំឡើងទៅ គ្រាន់តែ បានផ្លែតិច ឬច្រើនតែប៉ុណ្ណោះ ។ ប៉ុន្តែចំពោះផ្លែដែលពេញល្អ គឺនៅអាយុ ៣ឆ្នាំ ក្នុងដើមស្វាយចន្ទីចំនួន ៩០០ ដើមគាត់អាចប្រមូលផលបាន ២,៥តោន (២៥០០ គីឡូក្រាម) ឬប្រហែល ២-៣ គីឡូក្រាម ក្នុង ១ដើម ។ ដោយក្នុង ១គីឡូកាម លក់បាន ៣៩០០រៀល (តម្លៃនេះប្រែប្រួលទៅតាមឆ្នាំ) ។
៤. ការជ្រើសរើសពូជដាំបន
- ជ្រើសរើសផ្លែទុំល្អ មានគ្រាប់រលោងល្អទុំនៅលើដើម
- យកគ្រាប់ពូជទៅហាលថ្ងៃឲ្យស្ងួត
- រក្សាទុកនៅក្នុងបាវ ឬស្មុគនៅកន្លែងដែលពុំមានសំណើមខ្លាំង និងស្ងួតខ្លាំង ។ ការរក្សាទុករហូតដល់ពេលដែលត្រូវយកគ្រាប់ទៅដាំ ។
៥. ចំណាប់អារម្មណ៍
ចំពោះការដាំដំណាំស្វាយចន្ទីនេះ គាត់មានចំណាប់អារម្មណ៍ថា វាមានការលំបាកនៅឆ្នាំដំបូង និងការថែទាំ ។ ប៉ុន្តែដំណាំនេះមិនធ្វើឲ្យមានភាពរវល់រាល់ថ្ងៃនោះទេក្នុង ១ឆ្នាំ លំបាកតែ ១ ទៅ ២ខែប៉ុណ្ណោះ ។ ដូចនេះគាត់យល់ឃើញថា ដំណាំនេះជាដំណាំដែលទទួលបានប្រាក់ចំណូលប្រចាំឆ្នាំ ។
សរុបបច្ចេកទេសសំខាន់ៗក្នុងការដាំស្វាយចន្ទីមាន
- ជីករណ្តៅដាំធំៗ ដើម្បីដាក់ជីធម្មជាតិនៅបាតរណ្តៅឲ្យបានច្រើន
- ដាំដោយទុកចន្លោះគុម្ពឲ្យបានធំ
- ថែទាំស្រោចទឹក លះមែក និងប្រើជីទឹកបំប៉នដើម បំប៉នគ្រាប់
- ការពារកណ្តៀរស៊ីគល់ ដោយប្រើថ្នាំធម្មជាតិ និងប្រើអំបិល ។
ពាន​ សុខា​ ស៊ិន​ អង្គារសាធ និងចាន់ សាវ៉ុន

ផលិតកម្មកសិកម្ម

viewsugercan_cenកសិករ ងួន សំបូរ រស់នៅភូមិភ្នំក្រហម ឃុំស្រែក្រសាំង ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ។ គាត់មានបទពិសោធន៍ល្អក្នុងការដាំដំណាំអំពៅ ។ ការដាំអំពៅនេះអាចជាចំណូលសំរាប់រួមផ្សំជាមួយចំនូលផ្សេងទៀត សំរាប់ផ្គត់ផ្គង់គ្រួសារគាត់ ។ ក្នុងរយៈពេល ៦ខែគាត់អាចទទួលបានប្រមាណ ៥០ម៉ឺនរៀល ។ ចំពោះបទពិសោធន៍នៃការដាំនេះគឺគាត់បានចេះតៗពីឪពុកម្តាយគាត់មក ។
១. ការរៀបចំដី
ដោយសារដីរបស់គាត់ ជាប្រភេទដីភ្នំ (ដីព្រៃទើបនឹងរានហើយ) ដូច្នេះធ្វើឲ្យគាត់ងាយស្រួលក្នុងការរៀបចំដីដាំ ។ គាត់កាប់ដីជ្រុំ ២ ទៅ ៣ សា រួចកាប់ជារណ្ដៅ ដែលមានទំហំ ២ តឹក ៤ជ្រុង ជំរៅ ២ចប និងចន្លោះពីរណ្តៅមួយទៅរណ្តៅមួយ ០,៥ម៉ែត្រ ។
២. របៀបដាំ
ក្នុងការដាំគាត់បានរើសយកដើមអំពៅ ដែលថ្លោសល្អគ្មានជំងឺ ដោយកាប់ជាកង់ៗប្រវែងប្រហែល ២តឹក (កាប់យកតែផ្នែកកណ្តាល) យកទៅផ្សាំដោយកប់ដី និងស្រោចទឹកថែទាំរយៈពេល ១,៥ខែ ទើបយកទៅដាំក្នុងរណ្តៅ ។ នៅក្នុងរណ្តៅនីមួយៗ គាត់បានដាក់ជីកំប៉ុស្ត លាមកគោស្ងួត លាយជាមួយស្លឹកឈើងាប់ៗ ១ ទៅ ២បង្គី រួចបន្ថែមផេះអង្កាមកន្លះបង្គី ក្នុង ១រណ្តៅ ដោយជ្រុំជាមួយដីឲ្យសព្វទើបយកកូនអំពៅមកដាក់ដាំដោយក្នុងមួយរណ្តៅដាក់ដាំមួយកង់ ។
៣. ការថែទាំ
បន្ទាប់ពីដាំរួចគាត់ស្រោចទឹកក្នុង ១ថ្ងៃ ២ដងគឺព្រឹកម្តង ល្ងាចម្តង ។ តែក្រោយពេលអំពៅចាប់លូតលាស់ធំល្មមរស់ហើយ គាត់ស្រោចទឹក ៣ ទៅ ៥ថ្ងៃម្តង ។ ក្រៅពីនេះគាត់បានជ្រុំដីបោចស្មៅនៅលើរង និងដាក់ជីបន្ថែមនៅចន្លោះរង នៅពេលអំពៅកំពុងលូតលាស់ (ជីដែលដាក់នៅចន្លោះរងមានជីលាមកសត្វពុកផុយ ជីកំប៉ុស្ត និងស្លឹកឈើងាប់ៗ ។ មិនតែប៉ុណ្ណោះគាត់បានសកស្លឹកវាចេញក្នុង ១ខែ ពី ២ ទៅ ៣ដង ដើម្បីឲ្យពន្លឺចូលគ្រប់គ្រាន់អំពៅឆាប់រីកលូតបានវែង និងមិនប្រេះដើម ។ គាត់ធ្វើការជ្រុំ និងពូនគល់អំពៅបន្ថែម នៅពេលអំពៅអាយុបាន ២ខែ ឡើង ។ ធ្វើបែបនេះដើម្បីជួយជំរុញដល់ការលូតលាស់ដើមអំពៅ និងជួយទប់ដើម ដើម្បីកុំឲ្យរលំនៅពេលមានភ្លៀងខ្យល់ ។ ដោយសារដីគាត់សម្បូរកណ្តៀរ គាត់បានយកផេះចាក់គល់ដើម្បីកំចាត់កណ្តៀរ ។
៤. ការប្រមូលផល
donampalBelbanpal_cenក្រោយពីដាំបានរយៈពេល ៦ ទៅ ៧ខែ គាត់អាចប្រមូលផល និងអាចលក់បានជាបណ្តើរៗ ។ ក្នុងការប្រមូលផលគាត់កាប់ដើមត្រឹមគល់ ។ នៅពេលកាប់អំពៅអស់ គាត់កាប់ដីដាំជាថ្មីទៀតបណ្តើរៗ ។ ក្រៅពីការហូបនៅក្នុងគ្រួសារ គាត់បានចែកអ្នកជិតខាង និងលក់ផង ។ សរុបប្រាក់ចំណូលដែលបានពីការលក់អំពៅនេះប្រមាណតែ ៥០ម៉ឺនរៀល តែប៉ុណ្ណោះ ។
៥. ចំណាប់អារម្មណ៍
ក្នុងការដាំអំពៅនេះ លោកអ៊ុំមានចំណាប់អារម្មណ៍ថា អំពៅមានការងាយស្រួលក្នុងការដាំ ។ ប៉ុន្តែដោយសារដីគាត់ទើបរានថ្មី ធ្វើឲ្យគាត់មានការលំបាកបន្តិចទៅលើការថែទាំ ព្រោះសម្បូរទៅដោយសត្វកណ្តៀរ ។ តែទោះជាយ៉ាងណាដំណាំនេះមិនលំបាកដូចជាដំណាំបន្លែ និងដំណាំផ្សេងទៀតឡើយ ហើយជាពិសេសអាចធ្វើឲ្យគាត់អាចទទួលបានប្រាក់ចំណូលដុំផង និងប្រាក់ចំណូលរាយផង និងបរិភោគក្នុងគ្រួសារបានផង ។
សរុបបច្ចេកទេសសំខាន់ៗក្នុងការដាំអំពៅមាន:
- កាប់រណ្តៅដាំដោយទុកចន្លោះរង និងចន្លោះគុម្ពសមស្រប ដើម្បីឲ្យអំពៅលូតលាស់ល្អ
- កាត់យកកំណាត់អំពៅផ្នែកកណ្តាលទៅផ្សាំឲ្យដុះសិនមុនយកទៅដាំក្នុងរណ្តៅ
- ប្រើជីធម្មជាតិដាក់ក្នុងរណ្តៅពេលដាំ និងប្រើផេះអង្កាមដើម្បីកំចាត់កណ្តៀរ
- ថែទាំ ស្រោចទឹក ដកស្មៅ លះស្លឹកដែលចាស់ៗ ដើម្បីឲ្យអំពៅលូតលាស់ល្អ ។
ពាន​ សុខា​​ ស៊ិន​ អង្គារសាធ និងចាន់ សាវ៉ុន
(ដកស្រង់ចេញពីទស្សនាវដ្តីកសិករ របស់អង្គការសេដាក)
បទពិសោធន៍ដាំអំពៅទទួលបានផលខ្ពស់។

បទពិសោធន៍ដាំខ្ទឹមខ្យល់

បងប្រុស ទួន ចាន់ ជាកសិកររស់នៅភូមិស្រីជ័យ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ ។ គាត់មានបទពិសោធន៍ ក្នុងការដាំដំណាំខ្ទឹមខ្យល់បានល្អដោយលើផ្ទៃដី ១០អារ គាត់អាចរកប្រាក់ចំណូលបានពី ៤ ទៅ ៥លានរៀន ក្នុងមួយឆ្នាំ ។ បទពិសោធន៍របស់គាត់ មានបង្ហាញជូនដូចខាងក្រោម:
closeofresult_cen
១. ការរៀបចំដី
ភ្ជួរដីឲ្យម៉ដ្ឋល្អ ២ ទៅ ៣ដង និងហាលទុករយៈពេលពី ១០ ទៅ ១៥ថ្ងៃ បន្ទាប់មកលើកជារង ដែលមានកំពស់ ១តឹក ដើម្បីការពារកុំឲ្យខ្ទឹមជាំទឹក ។ ក្រោយមកកាប់រណ្តៅជំរៅមួយចប និងទំហំ ១តឹក ៤ជ្រុង យកជីកំប៉ុស្តពុកផុយទៅដាក់ក្នុងរណ្តៅ និងជ្រុំបញ្ចូលជាមួយដីរួចលប់ដី ។ បន្ទាប់មកយកខ្ទឹមស្លឹកទៅដាក់ដាំ ។
២. ការរើពូជ
ខ្ទឹមដែលដាំនេះ គឺគាត់បានទុកពូជតៗគ្នាពី ១ឆ្នាំ ទៅ ១ឆ្នាំ មិនឲ្យផុតពូជ ។ ពូជដដែលគាត់ដាំ គឺខ្ទឹមខ្យល់ព្រោះខ្ទឹមប្រភេទនេះមានទំងន់ធ្ងន់ ពុំមានសត្វល្អិតបំផ្លាញ និងមានទីផ្សារច្រើន ។ គាត់រើយកតែដើមធំ និងថ្លោសល្អ ដើមីឆាប់បែកកូនច្រើន រើយកដើមចាស់ពេលដាំមិនរលួយ និងឆាប់លូតលាស់ ។
៣. ការដាំ
ក្នុងការដាំគាត់បានដកភ្លាមដាំភ្លាម ហើយត្រូវដាំនៅពេលល្ងាចទើបល្អ ព្រោះវាត្រជាក់ និងអាចត្រូវទឹកសន្សើម ជួយឲ្យវាលូតលាស់បានល្អ ។ ដើម្បីឲ្យខ្ទឹមឆាប់លូតលាស់ហើយបែកគុម្ពបានច្រើន គាត់ដាំចន្លោះពីគុម្ពមួយទៅគុម្ពមួយប្រវែង ១-១,២តឹក ដើម្បីឲ្យពន្លឺថ្ងៃចេញចូលបានគ្រប់គ្រាន់ និងដាំរាក់ៗ ។
៤. ការថែទាំ
ក្រោយពីដាំរួចគាត់ធ្វើការស្រោចទឹកក្នុងមួយថ្ងៃ ២-៣ដង គឺនៅពេលព្រឹក ថ្ងៃត្រង់ និងពេលល្ងាច ។ បន្ទាប់ពីដាំបានរយៈពេល ១០ ទៅ ១៥ថ្ងៃ គាត់ធ្វើការបោចស្មៅជ្រុំជើងម្តង និងសកស្លឹកខ្ទឹមដែលចាស់ៗចេញ ។
៥. កាប្រមូលផល
ជាទូទៅក្រោយពីដាំបានរយៈពេល ១ខែ គាត់អាចចាប់ផ្តើមប្រមូលផលខ្ទឹមបាន ។ ក្នុង ១ឆ្នាំ គាត់អាចប្រមូលផលបាន ៦ ទៅ ៨ដង សរយប ២១០០គីឡូក្រាម ក្នុង ១គឺឡូក្រាម គាត់លក់បានតំលៃ ២០០០-៣០០០រៀល ។ ជាមធ្យមក្នុង ១ឆ្នាំ គាត់លក់បានសរុបជាទឹកប្រាក់ ៤.០០០.០០០រៀល ទៅ ៥.០០០.០០០រៀល បន្ទាប់ពីផ្គត់ផ្គង់នៅក្នុងគ្រួសារ និងចែកញាតិជិតខាង ។ លក្ខណៈពិសេសនៅពេលប្រមូលផលម្តងៗ គាត់តែងតែទុកពូជបន្តរហូតមិនឲ្យផុតពូជឡើយ ។
៦. ចំណាប់អារម្មណ៍
បងប្រុសមានទឹកចិត្តសប្បាយរីករាយខ្លាំងណាស់ ព្រោះការងារនេះជាអាជីពរបស់គាត់ប្រចាំថ្ងៃ ។ ម៉្យាងទៀតការដាំដំណាំខ្ទឹមនេះអាចរកចំណូលបានច្រើន និងធ្វើឲ្យជីវភាពគ្រួសាររបស់គាត់ធូរធារជាងមុន ។ មិនត្រឹមតែដំណាំខ្ទឹមប៉ុណ្ណោះទេ ក្រៅពីនេះគាត់បានដាំដំណាំផ្សេងទៀត ដូចជា ស្ពៃ ឆៃថាវ ត្រសក់ ឪឡឹក ៘
កំណត់សម្គាល់បន្ថែមពីអ្នកនិពន្ធ :
. គួរកុំស្រោចទឹកពេលថ្ងៃត្រង់ ពីព្រោះជាពេលដែលរុក្ខជាតិត្រូវបញ្ចេញទឹកច្រើនពីស្លឹក
. យកល្អគួរកុំដាំខ្ទឹមខ្យល់នេះលើដី ឬរងដដែលយូរពេក គួរឆ្លាស់ជាមួយដំណាំផ្សេងទៀត ក្នុង១ឆ្នាំ ឲ្យបាន ២ ទៅ ៣ដង ។
តូ​ សូរិយា
(ដកស្រង់ចេញពីទស្សនាវដ្តីកសិករ របស់អង្គការសេដាក)

បច្ចេកទេស​ចិញ្ចឹម​បង្កង

១. សេចក្តី​ផ្តើម
lasterបង្កង ​ស្ថិតក្នុង​អំបូរ Palaemonidae ពូជ Macrobrachium និង​ស្ថិតក្នុង​ប្រភេទ Macrobrachium rosenbergii ។ បង្កង​រស់នៅ និង​ធំធាត់​ក្នុង​មជ្ឈដ្ឋាន​ទឹកសាប ប៉ុន្តែ​ធ្វើការ​បន្ត​ពូជ​នៅ​តំបន់​ទឹក​ភ្លាវ ។ បង្កង​មាននៅ​តាម​បណ្តា​ប្រទេស​កម្ពុជា វៀតណាម ថៃឡង់​ដ៍ ម៉ាឡេស៊ី​ឥណ្ឌូនេស៊ី ហ្វីលីពីន និង​ឥណ្ឌា ៘​
​ ​នៅ​ប្រទេស​កម្ពុជា​បង្កង​សម្បូរ​មាននៅ​តាម​ដង​ទន្លេមេគង្គ​ស្ថិតក្នុង​ខេត្តព្រៃវែង កណ្តាល និង ​តាកែវ ។ បច្ចុប្បន្ន​បង្កង​មាន​តម្រូវការ​ខ្ពស់​នៅលើ​ទីផ្សារ​ដោយហេតុ​នេះហើយ រដ្ឋបាល​ជលផល​បាន​យកចិត្តទុកដាក់​ជំរុញ​ឲ្យ​កសិករ និង​វារីវប្បកម្ម​ទូទៅ​បង្កើន​ការចិញ្ចឹម​បង្កង ដើម្បី​បង្កើន​ប្រាក់ចំណូល​ក្នុង​គ្រួសារ និង​ឆ្លើយតប​នឹង​តម្រូវការ​ខាងលើ ។​
២. ត្រៀម​ស្រះ​សម្រាប់​ចិញ្ចឹម
ក​- ទីតាំង​ស្រះ​
​ស្រះ​គួរ​ជីក​នៅ​តំបន់​ដែលមាន​ប្រភពទឹក​ពេញ​មួយឆ្នាំ​ជា​ប្រភេទ​ទឹកសាប​ ស្អាត​ល្អ គ្មាន​ជាតិពុល ថ្នាំ​កសិកម្ម ឬ​កាកសំណល់​ពី​រោងចក្រ និង​អាចធ្វើ​ការផ្លាស់ប្តូរ​ទឹកបាន​ដោយ​ងាយ ដោយ​ម៉ាស៊ីន​បូម ឬ​តាមរយៈ​របប​ទឹកជោរ​នាច ។ ដី​ជា​ប្រភេទ​ដីល្បាយខ្សាច់​-​ដីឥដ្ឋ ព្រោះ​អាច​រក្សា​ទឹកបាន​យូរ និង​គ្មាន​ជាតិ​ជូរ ។
​ខ​- លក្ខណៈ​ស្រះ :
ស្រះ​ត្រូវមាន​រាង​ជា​ចតុកោណកែង​មាន​ផ្ទៃក្រឡា​ចាប់ពី ១០០០​ម៉ែត្រការ៉េ​ឡើងទៅ និង​មាន​ជម្រៅ​ទឹក​ពី ១.២-១.៥​ម៉ែត្រ ។​
​គ​- ការរៀបចំ​ស្រះ :
សំអាត​ស្មៅ​កំទេច​ទឹក​ក្នុង​ស្រះ និង​សំអាត​រុក្ខជាតិ​ដែលមាន​នៅ​ជុំវិញ​ស្រះ ។ បូម​ពង្រឹង​ស្រះ​ចាប់​ត្រី​ល្អិត និង​ត្រី​កាច​ចេញ ។ ចំពោះ​ស្រះ​ចាស់​ត្រូវ​ស្តារ​ល្បាប់​ភក់​បាត​ស្រះ​ចេញ ដើម្បី​បំបាត់​មេរោគ​ឧស្ម័ន​ពុល​ផ្សេងៗ ដោយ​រក្សាទុក​កម្រាស​ល្បាប់​ភក់​ពី ៥-១០ សង់ទីម៉ែត្រ ។ ត្រូវ​ជួសជុល​ភ្លឺស្រះ​ឲ្យ​បាន​មាំ​ល្អ លប់​រន្ធ ឬ​ប្រហោង​ផ្សេងៗ​នៅតាម​ភ្លឺស្រះ ។ ភ្លឺស្រះ​ត្រូវមាន​កម្ពស់​ខ្ពស់ជាង​ទឹកស្រះ​យ៉ាងតិច ០.៥​ម៉ែត្រ ។​
- ហាល​ស្រះ :ក្រោយ​ស្តារ​ល្បាប់​ភក់​រួច​ត្រូវ​ហាល​ស្រះ​រយៈពេល​ពី ២-៧ ថ្ងៃ ដើម្បី​បំ​ភាយ​ឧស្ម័ន​ពុល​ផ្សេងៗ​ដូចជា H2S NH3 CH4 និង​ដើ​​ម្បី​បង្កើន​សារធាតុសរីរាង្គ​នៅ​បាត​ស្រះ ។ បើ​ស្រះ​មាន​ជាតិ​ជូរ មិនគួរ​ហាលថ្ងៃ​យូរពេក​ទេ ។​
​- ការប្រើ​កំបោរ :បាច​កំបោរ​ឲ្យ​សព្វ​បាត​ស្រះ​ដើម្បី​សម្លាប់​មេរោគ និង​កែលំអ​កម្រិត pH ។ ចំពោះ​ស្រះ​ថ្មី​ត្រូវ​បាច​ក្នុង​បរិមាណ ៣-៥ គ​.​ក្រ​ក្នុង​១០០​ម៉ែត្រការ៉េ និង​ស្រះ​ចាស់​ប្រើ​ក្នុង​បរិមាណ ៧-១០ គ​.​ក​ក្នុង​មួយ​មែ​ត​ការ៉េ ។
​- ការដាក់​ជី​:ជី​លាមក​សត្វ : មាន់ ទា និង​ជ្រូក បរិមាណ ២៥-៣០ គ​.​ក្រ​ក្នុង​មួយ​ម៉ែត្រការ៉េ ឬ​អាច​ប្រើ​ជី NPK បរិមាណ ២-៤​ក្រ​ក្នុង​មួយ​ម៉ែត្រគូប ។​
- ​បញ្ចូល​ទឹក :ក្រោយ​ដាក់​ជី ១​ថ្ងៃ យើង​ត្រូវ​បញ្ចូល​ទឹក​ពី ៣០-៤០ សង់ទីម៉ែត្រ ។ រយៈពេល ២-៣​ថ្ងៃ កើតមាន​រុក្ខជាតិ​ប្លង់តុង​ធ្វើ​ឲ្យ​ទឹកស្រះ​ប្រែ​ពណ៌​បៃតងខ្ចី ត្រូវ​បញ្ចូល​ទឹក​បន្ថែម​ឲ្យ​ពេញ​ស្រះ (​ច្រោះ​ស្បៃ​ក្រឡា ០.៥ មី​ល្លី​ម៉ែត្រ​) ។​
​ ​រៀប​ចំក​ន្សំ (​មែកឈើ ឫស្សី​ចង​ជា​បាច់​) ដាក់​នៅ​បាត​ស្រះ ​ជា​ជម្រក​សម្រាប់​បង្កង​សក ។
កូន​បង្កង​ពូជ​សម្រាប់​ដាក់​ចិញ្ចឹម
៣- ការជ្រើសរើស​កូន​បង្កង​ពូជ និង​របៀប​លែង
​កូន​បង្កង​ពូជ​មាន​ប្រវែង​ចាប់ពី ៣ សង់ទីម៉ែត្រ ឡើង​មាន​ទំហំ​ប៉ុនគ្នា ​មាន​សុខ​ភាពល្អ គ្មាន​របួសស្នាម និង​មាន​ពុកមាត់ ជើង និង​ដង្កៀប​គ្រប់គ្រាន់ ។​
- របៀប​លែង :ត្រាំ​ថង់​កូន​បង្កង​ក្នុង​ទឹកស្រះ​រយៈពេល​ពី ១០-១៥ នាទី ដើម្បី​បន្សាំ​នឹង​សីតុណ្ហភាព​ទឹកស្រះ បន្ទាប់មក​យើង​ចាប់ផ្តើម​បើក​មាត់​ថង់ និង​លែង​កូន​បង្កង​ចូលក្នុង​ស្រះ ។​
​- ដង់ស៊ីតេ​:ការចិញ្ចឹម​ជា​លក្ខណៈ​គ្រួសារ​ដង់ស៊ីតេ ៣-៥​ក្បាល ក្នុង​មួយ​ម៉ែត្រការ៉េ ។ ចិញ្ចឹម​ជា​ទ្រង់ទ្រាយ​មធ្យម​ដង់ស៊ីតេ ៥-៧​ក្បាល ក្នុង​មួយ​ម៉ែត្រការ៉េ ។ និង​ទ្រង់ទ្រាយ​ធំ ឬ​ជា​លក្ខណៈ​ឧស្សាហ៍កម្ម ១២-១៥​ក្បាល ​ក្នុង​មួយ​ម៉ែត្រការ៉េ ។
៤- ការផ្តល់​ចំណី​
​ដើម្បី​ឲ្យ​បង្កង​សក និង​មានការ​លូតលាស់​ល្អ​ចំណី​ត្រូវមាន​សារធាតុ​បំប៉ន​ដូចខាងក្រោម​: ប្រូតេអ៊ីន ៣០-៣៥​ភាគរយ លីពីត ៣-៥ ភាគរយ កាល់ស្យូម ២-៣ ភាគរយ ផូស្វ័រ ១-១.៥ ភាគរយ សែ​ល​លុយ​ឡូ​ស ៣-៥ ភាគរយ ។ ចំណី​អាចជា​ចំណី​គ្រាប់ ចំណី​កែច្នៃ និង​ចំណី​ស្រស់ ។
​- របៀប​ផ្តល់​ចំណី​:នៅ​ដើមខែ​ដំបូង​ផ្តល់​ចំណី​គ្រាប់ ឬ​ចំណី​កែច្នៃ និង​នៅ​ខែ​បន្ទាប់​ផ្តល់​ចំណី​ស្រស់​មានដូចជា​ត្រី​ល្អិត កំពឹស ក្តាម ខ្យង ៘
​- កន្ត្រង​ចំណី​: ត្រូវដាក់​កន្ត្រង​ចំនួន ៤ នៅតាម​ជ្រុង​ស្រះ ។ កន្ត្រង​ត្រូវដាក់​ឃ្លាត​ពី​បាត​ស្រះ​កម្ពស់ ១០​សង់ទីម៉ែត្រ ដែល​កន្ត្រង​នីមួយៗ​មាន​ទំហំ ១​ម៉ែត្រការ៉េ ។ រាល់ពេល​ផ្តល់​ចំណី​ត្រូវ​បាច​ចំណី​ឲ្យ​សព្វ​ផ្ទៃ​ស្រះ និង​ដាក់​ក្នុង​កន្ត្រង​ប្រហែល ១​ភាគរយ ​នៃ​បរិមាណ​ចំណី​ត្រូវ​ផ្តល់ ។ ក្រោយ​ផ្តល់​ចំណី​បាន​រយៈពេល ១​ម៉ោង ត្រូវ​ត្រួត​ពិនិត្យមើល​កន្ត្រង​ចំណី បើសិនជា​បង្កង​ទើបតែ​ស៊ី​ចំណី​អស់​បញ្ជាក់ថា​ចំណី​គ្រប់​ល្មម ។ បើ​ចំណី​នៅសល់ ច្រើន​ត្រូវ​បន្ថយ​នៅពេល​ដាក់​លើក​ក្រោយ ។ ម្យ៉ាងទៀត​បើ​បង្កង​ស៊ី​ចំណី​អស់​លឿន​ត្រូវ​បង្កើន​បរិមាណ​ចំណី​នៅពេល​ក្រោយ ។ ចំណី​ត្រូវ​ផ្តល់ ២​ដង ក្នុង​មួយថ្ងៃ គឺ​នៅ​ម៉ោង ៥​ព្រឹក និង ម៉ោង ៥​ល្ងាច ។ ពេលព្រឹក​ត្រូវ​ផ្តល់ ៣០​ភាគរយ និង​ល្ងាច ៧០​ភាគរយ នៃ​បរិមាណ​ចំណី​ទាំងអស់ ។
- ចំណី​កែច្នៃ​:ត្រូវ​លាយ​ឲ្យ​សព្វ និង​មាន​ដាក់​ម្សៅ​ស្អិត (​ម្សៅ​គ​) រួច​កិន​ជា​គ្រាប់​សម្រាប់​ផ្តល់​ឲ្យ​បង្កង (​ចំណី​កែច្នៃ​ធ្វើ​សម្រាប់តែ ១​ថ្ងៃ​) ។
​- ចំណី​ស្រស់​: ត្រូវ​លាង​ឲ្យ​ស្អាត និង​កាត់​ល្អិតៗ​ទើប​ដាក់​ឲ្យ​បង្កង​ស៊ី ។ មិន​ត្រូវយក​ចំណី​ដែល​ងាប់ ឬ​ខូចគុណភាព​ធ្វើជា​ចំណី​បង្កង​ឡើយ ។
- ចំណី​គ្រាប់​: មិនត្រូវ​ប្រើ​ចំណី​ដែល​ហួសពេល​កំណត់​ប្រើប្រាស់ ឬ​ដុះ​ផ្សិត ។ បង្កង​ចាប់យក​ចំណី​ដោយ​ស្រង់ក្លិន​ដូចនេះ​យើង​អាច​លាយ​ចំណី​កែច្នៃ​ជាមួយ​ ចំណី​ស្រស់ ដើម្បី​ឲ្យ​ចំណី​ស្រស់​មាន​ក្លិន ។ ចំណី​ត្រូវ​លាយ​វិ​តា​មីន C ដើម្បី​បង្កើន​សុខភាព​របស់​បង្កង និង​ចៀស​ផុតពី​ជំងឺ​ផ្សេងៗ ។​
៥- គ្រប់គ្រង​គុណភាព​ទឹកស្រះ​
​បង្កង​លូតលាស់ និង​ធំធាត់​អាស្រ័យ​លើ​ការ​សក ។ ដើម្បី​ធ្វើ​ឲ្យ​បង្កង​សក​ចាំបាច់​ត្រូវ​គ្រប់គ្រង​គុណភាព​ទឹកស្រះ​ឲ្យ​បានល្អ ។​
​ក​- ប្តូរ​ទឹកស្រះ​:
ការប្តូរ​ទឹក​មាន​គោលបំណង ដើម្បី​កាត់បន្ថយ​ភាពកខ្វក់​នៃ​ទឹកស្រះ ដូចជា​លក​មករ​បស់​បង្កង​នៅ​បាត​ស្រះ ។ ការប្តូរ​ទឹក​ធ្វើ​ឲ្យ​ទឹកស្រះ​ថ្លា​ល្អ បង្កើន​អុកស៊ីសែន​ក្នុង​ស្រះ និង​បាន​បញ្ចេញ​ចោល​ឧស្ម័ន​ពុល​ផ្សេងៗ​ដូចជា H2S, NH3, CO2 ជាធម្មតា​នៅ​ខែ​ដំបូង​យើង​មិន​ប្តូរ​ទឹក​ទេ ។ នៅ​ខែ​ទី​២ ត្រូវ​ប្តូរ​ទឹក​រាល់ថ្ងៃ​បរិមាណ​ទឹក​ប្តូរ​អាស្រ័យ​លើ​គុណភាព​ទឹកស្រះ និង​ទ្រង់ទ្រាយ​ចិញ្ចឹម ។ ជាធម្មតា​អាច​ប្តូរ​ទឹក​ពី ១០-២០ ភាគរយ​នៃ​ផ្ទៃ​ទឹកស្រះ ។ ការប្តូរ​ទឹក​គឺ​ត្រូវ​បង្ហូរ​ចេញ​នៅ​ផ្នែក​បាត និង​បញ្ចូល​ទឹក​ថ្មី​នៅ​ផ្នែក​ខាងលើ​នៃ​ស្រះ (​ដោយមាន​ស្បៃ​ច្រោះ​) ការចិញ្ចឹម​ដង់ស៊ីតេ​ខ្ពស់​ត្រូវ​ប្តូរ​ទឹក​ច្រើនជាង​ការ​ចិ​ញ្ចឹ​ដង់ស៊ីតេ​ ទាប និង​ចំពោះ​ការប្រើ​ចំណី​ស្រស់​ក៏​ងាយ​ធ្វើ​ឲ្យ​ខូ​ល​គុណភាព​ទឹក​ដែរ ដូចនេះ​ចាំបាច់​ត្រូវ​ប្តូរ​ទឹក​ឲ្យ​បាន​ច្រើន ។​
​ខ​. កត្តា​សំខាន់ៗ​នៃ​គុណភាព​ទឹកស្រះ :
- កម្រិត pH:ជានិច្ចកាល​មានការ​ប្រែប្រួល​ដោយសារ​ការកើនឡើង​នៃ​រុក្ខជាតិ​ប្លង់តុង (pH ខ្ពស់​) និង​ដោយ​ការ​បំ​ភាយ​នៃ​សមាសធាតុ​សរីរាង្គ​នៅ​បាត​ស្រះ​ធ្វើ​ឲ្យ (pH ចុះ​ទាប​) ម្យ៉ាងទៀត​ទឹកស្រះ​មាន​ជាតិ​អាស៊ីត​ដោយសារ​ទឹកភ្លៀង ឬ​ប្រភពទឹក​ផ្សេងៗ​ក៏​ធ្វើ​ឲ្យ pH ចុះ​ទាប​ដែរ ។ ដូចនេះ​ត្រូវ​រក្សា​កម្រិត pH ក្រោម ៧ ឬ​លើ ៩ នឹង​ជះឥទ្ធិពល​អាក្រក់​ដល់​បង្កង ។ ដើម្បី​កែលំអ pH ត្រូវធ្វើ​ការផ្លាស់ប្តូរ​ទឹក ឬ​ប្រើប្រាស់​កំបោរ ។ បើសិនជា​រុក្ខជាតិ​ប្លង់តុង​កើតមាន​ច្រើន​ធ្វើ​ឲ្យ pH ឡើង​ខ្ពស់​ត្រូវធ្វើ​ការប្តូរ​ទឹក​ថ្មី ។ មុន​ភ្លៀង​ត្រូវ​បាច​កំបោរ​នៅ​ជុំវិញ​ស្រះ ដើម្បី​ការពា​រិ​ជាតិ​ជូរ​ហូរ​ពី​មាត់​ស្រះ ។ ក្រោយ​ភ្លៀង​ត្រូវ​វាស់​កម្រិត pH បើសិន pH ក្រោម ៧ គឺ​ត្រូវ​ប្រើ​កំបោរ​ពី ១-១.៥ គ​.​ក្រ ក្នុង​១០០​ម៉ែត្រការ៉េ លាយ​ជាមួយ​ទឹក​រួច​ព្រាច​ឲ្យ​សព្វ​ផ្ទៃ​ស្រះ ដើម្បី​បង្កើត​កម្រិត pH ។
​- កម្រិត​រលាយ​អុកស៊ីសែន​ក្នុង​ទឹក :កង្វះ​អុកស៊ីសែន​ធ្វើ​ឲ្យ​បង្កង​ងើប​នៅលើ​ផ្ទៃ​ទឹក និង​អាច​បណ្តាល​ឲ្យ​បង្កង​ងាប់ ។ បាតុភូត​នេះ ងាយ​កើតមាន​នៅតាម​ស្រះ​ចិញ្ចឹម​បង្កង ។ មូលហេតុ​កង្វះ​អុកស៊ីសែន​ក្នុង​ស្រះ​បណ្តាលមកពី​: ស្រះ​សម្បូរ​សារធាតុសរីរាង្គ ចំណី​សល់​ច្រើន​ក្នុង​ស្រះ និង​រុក្ខជាតិ​ប្លង់​តុង​កើតមាន​ច្រើន ៘ កម្រិត​រលាយ​អុកស៊ីសែន​អប្ប​បរិ​មា ៣.៥ ម​.​ក្រ ក្នុង​មួយ​លីត្រ ក្រោម ២ ម​.​ក្រ ក្នុង​មួយ​លីត្រ បង្កង​នឹង​ងាប់ ។ យើង​អាច​បង្កើន​អុកស៊ីសែន​ដោយ​ឧបករណ៍​បង្កើត​អុកស៊ីសែន ឬ​ប្តូរ​ទឹក ។​
​- កម្រិត​ថ្លា​នៃ​ទឹក :ត្រូវ​រក្សា​កម្រិត​ថ្លា​នៃ​ទឹកស្រះ​ពី ២៥-៤០ សង់ទីម៉ែត្រ ។ បើសិន​កម្រិត​ថ្លា​ទឹក​ក្រោម ២៥ សង់ទីម៉ែត្រ មានន័យថា​ទឹកស្រះ​ល្អក់ ត្រូវធ្វើ​ការប្តូរ​ទឹក និង​ការដាក់​ចំណី​ឲ្យ​បាន​ត្រឹមត្រូវ ។ បើ​កម្រិត​ថ្លា​នៃ​ទឹក​លើស ៤០ សង់ទីម៉ែត្រ ត្រូវ​បន្ថែម​ជីសរីរាង្គ ឬ​អ​សរីរាង្គ ដើម្បី​បង្កើន​ពណ៌​ទឹកស្រះ ។ បើ​ទឹកស្រះ​មាន​ពណ៌​បៃតងខ្ចី គឺមាន​លក្ខណៈ​ល្អ​បំផុត ។ បើសិន​ទឹកស្រះ​មាន​ពណ៌​បៃតងចាស់ ឬ​ក្រ​ម៉ៅ​ត្រូវធ្វើ​ការប្តូរ​ទឹក ។
- កម្រិត​រឹង​នៃ​ទឹក​:ទឹកសមុទ្រ​មាន​កម្រិត​រឹង​សរុប​ពី ៥០-១០០​ម​.​ក្រ ក្នុង​មួយ​លីត្រ CaCO3 គឺមាន​លក្ខណៈ​សមស្រប ។ បើ​កម្រិត​រឹង​នៃ​ទឹក​ក្រោម ៥០​ម​.​ក្រ ត្រូវ​បន្ថែម​កំបោរ​ស ឬ​ម្សៅ សំបក​ងាវ ដើម្បី​បង្កើន​កម្រិត​រឹង​នៃ​ទឹក​ជួយ​ឲ្យ​បង្កង​ងាយ​សក និង​ងាយ​កើត​សំបក​ថ្មី ។
កូន​បង្កង​ពូជ​សម្រាប់​ដាក់​ចិញ្ចឹម
kabromolpallaster_cen៦- ការប្រមូល​ផល​
​- ការប្រមូល​ផល​រំ​លោះ​:ក្រោយ​ចិញ្ចឹម​បាន​រយៈពេល ៤​ខែ យើង​អាចធ្វើ​ការប្រមូល​ផល​រំ​លោះ​ដោយ​ចាប់​បង្កង ដែលមាន​ទំហំ​ធំ និង​បង្កង​មេ ។ ចំណែកឯ​បង្កង​ឈ្មោល​ត្រូវ​រក្សាទុក​ចិញ្ចឹម​រហូតដល់​ចុងរដូវ ។ ការប្រមូល​ផល​របៀបនេះ​ធ្វើ​ឲ្យ​ទទួលបាន​ទិន្នផល​ខ្ពស់ ពីព្រោះ​បង្កង​ឈ្មោល​មានការ​លូតលាស់​លឿន​នៅ​ដំណាក់កាល​ចុងក្រោយ ។
​- ការប្រមូល​ផល​ទាំងស្រុង :នៅពេល​បង្កង​ភាគច្រើន​មាន​ទំហំ​ធំ​ក្លាយជា​បង្កង​សាច់ យើង​អាចធ្វើ​ការប្រមូល​ផល​ទាំងស្រុង ។ ដើម្បី​ងាយស្រួល​ក្នុងការ​ប្រមូល​ផល​យើង​ត្រូវ​បញ្ចេញ​មក​បង្កង​ដែល​នៅសល់​ តិចតួច​បូម​ពង្រីង​ស្រះ និង​ប្រមូល​ចាប់​ទាំងអស់ ។
រៀបរៀង​ដោយ : លោក សំ ណា​រិ​ទ្ធ អុន​ប្រធាន​មជ្ឈមណ្ឌល និង​អភិវឌ្ឍន៍​វារីវប្បកម្ម​ទឹកសាប។

វី​ធី​ប្រើប្រាស់​ទឹកមូត្រ (​ទឹកនោម​) ធ្វើ​ជា​ជី​ដាំ​ដំណ

urine_cen
ទឹក​នោម​ដែល​យើង​បន្ទោ​របង់​ចោល​ជា​រៀងរាល់ថ្ងៃ គឺជា​ដី​អាច​ត្រូវបាន​យកមកប្រើ​សម្រាប់​ដាក់​ដំណាំ​បាន​យ៉ាង​ប្រសើរ បើសិនជា​យើង​ដឹង​ពី​របៀប​កែច្នៃ​វា ។
​​កសិករ​ខ្មែរ​យើង​ដែល​ជា​អ្នក​ដាំ​ដំណាំ​ខ្លះ​បាន​ដឹង​ពី​របៀប​ ប្រើប្រាស់​ទឹកនោម​នេះ​យ៉ាង​ស្ទាត់ជំនាញ ។ ជា​ពិសេស​អ្នក​ដាំ​ថ្នាំជក់​នៅ​ខេត្ត​បាត់ដំបង​កាលពី​មុន​របប​ខ្មែរក្រហម និង​ក្នុង​របប​ខ្មែរក្រហម​បាន​ប្រើប្រាស់​ទឹកនោម​ស្រោច​ធ្វើឲ្យ​ដើម​ ថ្នាំជក់ ដុះ​លូតលាស់​ល្អ​និង​ធ្វើឲ្យ​ថ្នាំជក់​នោះ “​ខ្លាំង​” (​ថ្នាំ​ខ្លាំង​) មិន​សាប ។
​​អ្នក​ដាំ​ដំណាំ​បន្លែ​យក​ស្លឹក​សឹង​ទទួលបាន​ជោគជ័យ​ដូចគ្នា ពីព្រោះ​ទឹកនោម​សម្បូរ​ដោយ​សារធាតុ អា​ស៊ូ​ត ( នី​ត្រូ​ហ្សែ​ន​) និង សារធាតុ​រ៉ែ​ផ្សេងៗ ជាច្រើន​ទៀត ។
​​របៀប​ប្រើ​មាន​ពីរ​យ៉ាង :
​​ទី​១ យើង​អាច​យក​ទឹក​នោះ មក​លាយ​ជាមួយ​ទឹក​ធម្មតា​ក្នុង​អត្រា​ទឹក​៥ ទឹកនោម ១ ( ទឹក ៥​លីត្រ ទឹកនោម ១​លីត្រ ) ត្រូវ​ប្រើ​វា​ភ្លាមៗ ក្នុង​ថ្ងៃ​តែមួយ ស្រោច​ទៅលើ​គល់​ដំណាំ​តែ​មិន​ស្រោច​លើ​ស្លឹក​ទេ ។​
​​ទី​២ ក្នុង​ទឹក​នោះ ១០​លី​ត្រលាយ​អំបិល​ចំនួន ១០​ក្រាម ទុក​រយៈពេល​២៤​ម៉ោង បន្ទាប់មក​យក​ទឹកនោម​នោះ​មក​លាយ​ជាមួយ​ទឹក​ធម្មតា​ចំនួន​២០​លីត្រ ទៅ ៣០​លីត្រ សម្រាប់​ស្រោច​ដំណាំ​ឈើ​ហូប​ផ្លែ ដែល​មាន​ដើម​ធំៗ ៕

ទឹកដូង​

​​coconut1_cenគេ​អាច​ទទួលបាន​ទឹកដូង​ដោយ​វិធី ២​បែប​ផ្សេងគ្នា :
​​១- ទុក​ឲ្យ​ដូងនោះ​វា​មាន​ផ្លែ​រួច​បេះ​ផ្លែ​វា​មក​កាប់​យក​ទឹកដូង​
​​២- កាត់​ត្រឹម​ចុង​ស្នែង​របស់​ដូង​រួច​ដាក់​បំពង់​ត្រង​យក​ទឹកដូង​នោះ​ដូច​យើង​ យក​ទឹកត្នោត​ដែរ តែ​ខុស​ត្រង់​ថា ដូង​គ្មាន​ផ្កា​ឈ្មោល​ដូច​ត្នោត​ទេ ។​
​​បើ​យើង​យក​ទឹកដូង​តាម​វិធី​ទី ២ វា​អាច​ផ្តល់​ឲ្យ​យើង​នូវ​ទឹកដូង​ជាប់​ជា​ ប្រចាំ​រាល់ថ្ងៃ សម្រាប់​រយៈវេលា ២០​ឆ្នាំ​ទៅ​មុខ ។ តែបើ​យើង​ទុក​ឲ្យ​វា​ផ្លែ យើង​នឹង​មិន​អាច​ទទួលបាន​ផល​ច្រើន​ដូច​ប្រើ​វិធី​ទី ២ ឡើយ ។​
​​ដំណាំ​ដូង​មួយ​ហិកតា​អាច​ផ្តល់​ទឹក​ដូង​បាន​ចំនួន ៥០០០​លីត្រ​, បើ​យើង​គិត​ពី​ចំនួន​ទឹកដូង​ទទួលបាន​វិញ គឺ​ច្រើន​ជាង​ចំនួន​ទឹកដូង​ដែល​យើង​ទុក​ឲ្យ​វា​ផ្លែ​រហូត ៥-៧​ដង ឯណោះ ។​
​​សព្វថ្ងៃនេះ ទឹក​ដូង​បាន​ក្លាយទៅជា​ភេសជ្ជៈ​ជាទី​ពេញនិយម​យ៉ាង​ខ្លាំង​នៅក្នុង​ទីផ្សារ​ អន្តរជាតិ នេះ​ក៏​ព្រោះតែ​ទឹកដូង​មាន​សារធាតុ​ជាច្រើន​នៅ​ក្នុង​នោះ ដូច​មាន​រាយ​ខាងក្រោម​នេះ ។ រាយ​សារធាតុ​ដែល​ដូង​មាន :
Nutritional value per 100g (3.5 oz)
- Energy 1,481 kj (354 kcal)
- Carbohydrates 15.23 g
- Sugars 6.23 g
- Dietary fiber 9.0 g
- Fat 33.49 g
- Saturated 29.70 g
- Monounsaturated 1.43 g
- Polyunsaturated 0.37 g
- Protein 3.3 g
- Thiamine (Vit. B1) 0.066 mg (5%)
- Riboflavin (Vit. B2) 0.02 mg (1%)
- Niacin (Vit. B3) 0.54 mg (4%)
- Pantothenic acid (B5) 0.300 mg (6%)
- Vitamin B6 0.054 mg (4%)
- Folate (Vit. B9) 26 ug (7%)
- Vitamin C 3.3 mg (6%)
- Calcium 14 mg (1%)
- Iron 2.43 mg (19%)
- Magnesium 32 mg (9%)
- Phosphorus 113 mg (16%)
- Potassium 356 mg (8%)
- Zinc 1.1 mg (11%)
​ក្រៅពី​អាច​យកមក​ពិសារ​ជា​ភេសជ្ជៈ​ភ្លាមៗ ទឹកដូង​ត្រូវបាន​គេ​យក​ទៅ​កែច្នៃ​ធ្វើ​ជា​ទឹក​ស៊ីរ៉ូ ស្ករ​ដូង និង​ទឹកខ្មេះ​បាន​ទៀត​ផង ។ ប្រទេស​ហ្វីលីពីន និង​ឥណ្ឌូនេស៊ី ផលិត​ដូង​បាន​ចំនួន 75%នៃ​ចំនួន​ដូង​ក្នុង​ទីផ្សារ​អន្តរជាតិ​នាពេល​បច្ចុប្បន្ន ចំណែក​ប្រទេស​ឥណ្ឌា និង​ស្រីលង្កា​ផលិត​បាន 15% នៃ​ដូង ។​
​​ដូង​អាច​មាន​កំពស់​រហូតដល់ ៣០​ម៉ែត្រ និង​អាយុ​រហូត ១០០​ឆ្នាំ វា​អាច​ផ្តល់​ផ្លែ​បាន​រាប់​ពាន់ និង​ផ្តល់​ទឹកដូង​រាប់ពាន់​លី​ត្រដែរ ។​
​​ប្រជាជន​ដែល​រស់នៅ​តាម​កោះ​នានា​ក្នុង​សមុទ្រ​ឥណ្ឌា ត្រូវបាន​គេ​ដឹងថា ពួកគេ​មាន​សុខភាព​យ៉ាង​ល្អ ចៀសផុត​ពី​ជម្ងឺ​នានា មិនសូវ​ឆ្លង​ជម្ងឺ និង​មាន​អាយុ​វែង នោះ​ក៏​ព្រោះតែ​ពួកគេ​ប្រើប្រាស់​ដូង​ជា​អាហារ​ប្រចាំ​របស់​ពួកគេ ជាពិសេស​គឺ​ទឹកដូង និង​ប្រេងដូង ។​
​​ខាងក្រោម​នេះ យើងខ្ញុំ​សូម​នាំយក​វិធី​ផលិត​ទឹក​ស៊ីរ៉ូ ស្ករ និង​ទឹក​ខ្មោះ ចេញពី​ទឹកដូង​មក​បង្ហាញ ។​
​​យើង​ត្រូវ​ដឹងថា នៅក្នុង​ទឹកដូង​មាន​ជាតិ​ស្ករ​ចំនួន 10-12% នៅក្នុង​នោះ ដូច្នេះ​វា​ជា​អំណោយផល​មួយ​យ៉ាង​ល្អ​សម្រាប់​ការកែច្នៃ​ឲ្យទៅ​ជា​ផលិតផល​មួយ ​ផ្សេងទៀត​បាន ។​
+ ទឹកដូង​ស្រស់​
coconut2_cen​​យើង​អាច​រក្សាទុក​ទឹកដូង​ច្រក​ដាក់​ដប ឬ​កំប៉ុង​ដោយ​ប្រើ​វិធី​ខាងក្រោម​នេះ :
​​- ដាំ​ទឹកដូង​នេះ​ក្នុង​កំដៅ ៦៥​ដឺ​ក្រេ (​រយៈពេល ១០​នាទី ដើម្បី​ការពារ​វា​កុំឲ្យ​ផ្អូម​)
​​- ចាក់ទឹកដូង​នេះ​ចូលទៅ​ក្នុង​ដប​ស្អាត​រួច​គ្រប​ឲ្យ​ជិត ដាក់​ដប​នេះ​តម្រៀប​នៅក្នុង​ទូទឹកកក​ត្រង់​ផ្នែក​ដែល​ត្រជាក់​ជាងគេ តែ​មិន​ឲ្យ​កក​ជា​ទឹកកក ដូង​នេះ​ត្រូវ​ក្លាស្សេ​ឲ្យ​ត្រជាក់​បែប​នេះ​រហូតដល់​ពេល​ត្រូវការ​យកមកប្រើ ឬ​លក់ ។​
​​- យើង​អាច​រក្សាទុក​ទឹកដូង​ក្នុង​ស្ថានភាព​បែប​នេះ បាន​ចំនួន ៣​ថ្ងៃ​
+ ទឹកដូង​ទឹកឃ្មុំ (​ឬ​ទឹកឃ្មុំ​ដូង​)
​​- ដាក់​ទឹកដូង​ដាំ​ក្នុង​ឆ្នាំង ឬ​ខ្ទះ រហូត​វា​មាន​កំដៅ ១១០​ដឺ​ក្រេ កូរ​វា​រហូត​ឡើង​ស្អិត ដោយ​បន្ថយ​ភ្លើង​ឲ្យនៅ​តិចៗ ។ ចាក់​វា​ដាក់ចូល​ក្នុង​កែវ ដោយ​ដាក់​វា​ក្នុង​ទូទឹកកក (​ត្រូវ​ទុក​វាឲ្យ​ត្រជា​ក់​សិន​មុន​ពេល​ដាក់​ចូល​ទូ​ទឹកកក​) យើង​អាច​រក្សា​វា​ទុក​បាន​រយៈពេល ១​ឆ្នាំ​
+ ស្ករ​ដូង​
​​- រំ​ងាស់​ទឹកដូង​រហូត​វា​ស្រក​ចុះ ត្រូវ​កូរ​វា​ម្តងៗ​ផង កូរ​រហូត​វា​ឡើង​ដល់​កំដៅ ១១៥​ដឺ​ក្រេ​
​​- នៅពេល​ដែល​វា​ឡើង​ជើង​អង្ក្រង ឬ​ស្អិត​ខ្លាំង​ហើយ ត្រូវ​លើក​វា​ចេញ​ពី​ភ្លើង​ភ្លាម មិន​ត្រូវ​ទុក​ឲ្យ​វា​ខ្លោច​ឡើយ ។​
​​- ទោះបី​យើង​បាន​លើក​វា​ចេញ​មក​ហើយ​ក៏​ដោយ ត្រូវ​បន្ត​កូរ​វា​រហូត​វា​កក​ក្លាយទៅជា​ដុំៗ​
​​- ដាក់​សំដិល​វាឲ្យ​ស្ងួត ច្រក​ដាក់​ក្នុង​អ្វីមួយ​សម្រាប់​លក់ ឬ​ទុក​សម្រាប់​បរិភោគ​តាម​ការ​គួរ
+ ទឹកខ្មេះ​ទឹកដូង​
coconut3_cen​ ​បើ​យើង​មាន​ដាំដូង​នៅ​ក្បែរ​ខាង​ផ្ទះ​របស់​យើង យើង​សឹង​មិន​ចាំបាច់​ត្រូវ​ទិញ​ទឹកខ្មេះ​ពី​គេ​ឡើយ យើង​អាច​ធ្វើ​ទឹកខ្មេះ​ពី​ទឹក​ដូង​បាន​ដោយ​ខ្លួនឯង តាម​វិធី​ដូចខាងក្រោម​នេះ ។​
​​- ចាក់ទឹកដូង​ដែល​បាន​ច្រោះ​ស្អាត​ហើយ ចូលទៅ​ក្នុង​កែវ​មួយ​ស្អាត យក​ស្បៃ​ស្អាត​មួយ​មក​ចង​មាត់​កែវ​ចំនួន​ពីរ​ជាន់​
​​- ១០​ថ្ងៃ​បន្ទាប់​មក យក​ទឹកដូង​ដែល​បាន​បន្ទំ​ជា​ទឹកខ្មេះ​នេះ​មក​ដាក់​ដាំ​ក្នុង​ឆ្នាំ ២​ជាន់ ឬ​ដាក់​ចំហុយ​ក្នុង​ឡាំង​សឹង (​ច្រក​ក្នុង​ដប​សិន​) ចំនួន ៥​ទៅ ១០​នាទី ក្នុង​កំដៅ ៦៥​ដឺ​ក្រេ​
​​- ទុក​ទឹកខ្មេះ​នេះ​ឲ្យ​ត្រជា​ក់សិន មុន​ពេល​ច្រក​ដាក់​ក្នុង​ដប​ដែល​បាន​ស្ងោរ សម្លាប់​មេរោគ​រួចហើយ
​​យើង​អាច​ធ្វើ​ទឹកខ្មេះ​នេះ​លក់​ដូច​ទឹកខ្មេះ​ចរាចរ​ក្នុង​ទីផ្សា​រដែរ តែ​វា​មាន​សុវត្ថិភាព​ជាង និង​មិន​ប៉ះពាល់​សុខភាព​ឡើយ ។​
​​រស់ជាតិ​ទឹកខ្មេះ​ធ្វើ​ពី​ទឹកដូង​មាន​គុណភាព​ល្អ​ណាស់ បើ​បាន​យក​មក​ជ្រក់ល្ហុង​កាន់តែ​បង្កើន​ឱជារ​ស​ថែម​មួយកម្រិត​ទៀត ។​
​​យើង​អាច​ធ្វើ​សាកល្បង​ត្រឹម ៥​លីត្រ ដោយ​ទិញ​ទឹក​ដូងខ្ចី​របស់គេ ឬ​ដូងខ្ចី​ដែល​យើង​ដាំ​ក៏បាន រហូត​យើង​ចេះ​ធ្វើ​វា​បាន​ស្ទាត់ ហើយ​យើង​អាច​ធ្វើ​វា​លក់​ក្នុង​កម្រិត​សិប្បកម្ម​ខ្នាត​តូច​តាម​គ្រួសារ​បាន ។ ចំពោះ​ទឹកដូង​វិញ យើង​អាច​ទិញ​ដូងខ្ចី ឬ​ដាំដូង​ដោយ​ខ្លួនឯង ៕

យក​ផ្លែ​ស្វាយចន្ទី​ធ្វើ​ស្រា​

cashew_cen​ ​យើង​គ្រប់គ្នា​បាន​ស្គាល់​ពី​រសជាតិ​ដ៏​ឆ្ងាញ់​ពិសា​របស់​គ្រាប់​ ស្វាយចន្ទី​ហើយ តែ​ពេល​នេះ​យើង​នឹង​សាកល្បង​ភ្លក្ស​រសជាតិ​ស្រា​ផលិត​ពី​ស្វាយចន្ទី​វិញ​ ម្តង តើ​វា​រស់ជាតិ​ឆ្ងាញ់​យ៉ាងណាដែរ ។​
​នៅ​ប្រទេស​ហ្វីលីពីន​គេ​បាន​រកឃើញ​វិធី​កែច្នៃ​ស្វាយចន្ទី​ឲ្យទៅ​ជា​ស្រា​ ប្រកបដោយ​ឱជារ​សនឹង​បានដាក់​ដប​បញ្ចេញ​លក់​ក្នុង​ទីផ្សារ​ថែមទៀត​ផង ។​
​​យើងខ្ញុំ​សូម​នាំ​យក​ពី​វិធី​ផលិត​ស្រា​ពី​ផ្លែ​ស្វាយចន្ទី​នេះ និង​សម្ភារៈ​ដែល​ត្រូវការ​ព្រមទាំង​គ្រឿង​ទាំងឡាយ​ផង មាន​ជំរាបជូន​ខាងក្រោម​នេះ :
​​- ជ្រុញ​ស្អាត (​ជ្រុញស​) កាំបិត​ស្អាត​, ស្លាបព្រា​សម្រាប់​វាល់​
​​- ជញ្ជីង​នាឡិកា​ខ្នាត 5Kg
​​- ចង្ក្រានហ្គាស ឬ​ចង្ក្រាន​ដុត​អុស​-​ធ្យូង​ធម្មតា​
​​- កន្ត្រង​សម្រាប់​ច្រោះ​, វែក​ធ្វើ​ពី​អី​ណុ​ក (​វែក​ឈើ​ក៏បាន​), ស៊ី​ឡៅ​
​​- ដប​សម្រាប់​បន្ទំ​, កែវ​សម្រាប់​បន្ទំ​, ក្រណាត់​ច្រោះ​ថ្មី​មួយ​ផ្ទាំង​
​គ្រឿងផ្សំ​ដែល​ត្រូវការ :
​​- ជ្រើសរើស​យក​ផ្លែ​ស្វាយចន្ទី ដែល​មាន​ផ្លែ​ធំៗ​ល្អ មាន​ពណ៌​ក្រហម បើ​បាន​រើស​យក​ផ្លែ​ដែល​មាន​រសជាតិ​ផ្អែម​ផង​កាន់តែ​ប្រសើរ ចំនួន 1Kg
​​- មេ​ដំបែរ ប្រភេទ អ៊ិន​ស្ទិន (Instant yeast) មាន​លក់​នៅ​ផ្សារ​ឡាក់​គី “​វា​ត្រូវ​បាន​គេ​ដាក់​ជា​កញ្ចប់ៗ​” ចំនួន​កន្លះ​ស្លាបព្រា​កាហ្វេ​
​​- ស៊ុតមាន់​យកតែ​ផ្នែក​ស​ចំនួន ៣​គ្រាប់ ឬ 1/4​នៃ​ពែង​វាល់​
​វិធី​ធ្វើ​
​​១- យក​ផ្លែ​ស្វាយចន្ទី​ដែល​យើង​បាន​រើសសម្រាំង​រួច​ហើយ​នោះ​មក​លាង​សំអាត​ឲ្យ​ ស្អាត កាត់​ផ្នែក​ណា​ដែល​មិនល្អ​ចោល​ចេញ រួច​ថ្លឹង​ឲ្យបាន​ចំនួន 1Kg
​​២- កាត់​ផ្លែ​ស្វាយចន្ទី​នេះ​ជា​បួន​បន្ទះ​ដោយ​ប្រើ​កាំបិត​មុត ដើម្បី​កុំឲ្យ​វា​ហូរ​ទឹក​ចេញ​ច្រើនពេក ។​
​​៣- ថ្លឹង​បន្ទះ​សាច់​ផ្លែ​ស្វាយចន្ទី​នេះ​ជា​ថ្មី​ឲ្យបាន 1Kg ដូចដើម​
​​៤- ដាក់​ស្ករ (​ស្ករស​ក៏បាន​) ចំនួន 10% ឬ​ស្មើ 120grams (​ក្រាម​)
​​៥- ច្របល់​សាច់​ផ្លែ​ស្វាយចន្ទី​នេះ​ជាមួយ​ស្ករ​ឲ្យបាន​សព្វ​ល្អ ទោះ​បី​ត្រូវ​ជ្រុំ​បន្តិចៗ​ក៏ដោយ លៃ​ធ្វើយ៉ាងណា​ឲ្យ​សព្វ​សាច់​ស្វាយ​
​​៦- រក្សា​សាច់​ស្វាយចន្ទី​ដែល​ច្របល់​ជាមួយ​ស្ករ​នេះ ទុកឲ្យ​បាន​ពី 15-20​នាទី​
​​៧- បន្ទាប់មក​យកមក​ដាក់​ក្នុង​ក្រណាត់​ច្រោះ​យក​ទឹក​របស់​វា ដូចគ្នា​ទៅ​របៀប​ច្រោះ​យក​ខ្ទិះដូង​ដូច្នោះ​ដែរ ។​​​យក​កា​កវា​ទុក​មួយ​កន្លែង យើង​ត្រូវការ​តែ​ទឹកដម​ដែល​ច្រោះ​បាន​នោះ​តែប៉ុណ្ណោះ ។​
​​៨- យក​ទឹកដម​នេះ​ដាក់ចូល​ក្នុង​ដប ឬ​កែវ​មាន​គម្រប​ជិត​ល្អ​ឲ្យនៅ​ត្រឹមតែ 3/4​នៃ​កែវ​
​​៩- ដាក់​មេដំបែរ​ចូល​
​​១០- ក្រឡុក​ឲ្យ​មេតំបែរ​ជ្រាប​បាន​សព្វ ដោយ​បង្វិល​កែវ​ឲ្យ​ទឹក​ក្នុង​កែវ​វិល តែ​ត្រូវ​ឲ្យ​វា​វិល​ក្នុង​ផ្លូវ​តែ​មួយ​ប៉ុណ្ណោះ ។​
​​១១- យក​សំឡី​មួយ​ដុំ​មក​រុំ​ចុកមាត់​ដប ឬ​កែវ​នោះ​
​​១២- រក្សា​វា​ទុក​ចំនួន ២ ទៅ ៤​សប្តាហ៍​
​​១៣- ចាក់​យកតែ​ទឹក​ដែល​ថ្លា​នោះ​ប៉ុណ្ណោះ បន្ទាប់ពី​បាន​បន្ទំ​រួច​
​​១៤- គោះ​យក​ផ្នែក​ស​របស់​ស៊ុត ដាក់​លាយ​ជាមួយ​ទឹកដម​នោះ រួច​ចុកមាត់​ដប​ជាថ្មី ជាមួយ​សំឡី​ដាក់​ចំហុយ​ក្នុង​ឆ្នាំង​សម្ពាធ បើ​គ្មាន​យើង​អាច​ប្រើ​ឡាំង​សឹង​ធម្មតា​ក៏បាន ។ យើង​ធ្វើ​បែប​នេះ​ដើម្បី​សម្លាប់​អ្វីៗ​ដែល​ជា​មេរោគ​ចោល​ចេញ (​ដាក់​ទឹក​ក្នុង​ឡាំង​សឹង​ដាំ​ឲ្យ​ពុះ​សិន ទើប​ដាក់​ដប​ឬ​កែវ​ចូល​ចំហុយ​ចំនួន 5-10​នាទី ក្នុង​កំដៅ 50-60​ដឺ​ក្រ​)
​​១៥- យកចេញ ចាក់​ដាក់ចូល​ក្នុង​ដប​ស្អាត​ដែល​បាន​សំអាត​និង​ចំហុយ​សម្លាប់​មេរោគ ដាក់​គម្រប​គ្រប​វាឲ្យ​ជិត​
​​១៦- យើង​អាច​រក្សា​វា​ទុក​ទៅតាម​ពេលវេលា ដែល​យើង​ត្រូវការ​ចាប់ពី ៦​ខែ​ឡើង​ទៅ ដល់​រាប់សិប​ឆ្នាំ …​។​
​​១៧- ត្រូវ​យក​មក​ក្លាស្សេ​ឲ្យ​ត្រជា​ក់សិន​មុន​ពិសារ​
​សំគាល់ : ស្រា​ផលិត​ពី​ផ្លែ​ស្វាយចន្ទី​នេះ ពី​ដំបូង​មាន​ពណ៌​លឿង​ក្រ​ម៉ៅ បន្ទាប់​មក​វា​នឹង​ប្តូរ​ពណ៌​មកជា​ក្រហម​ក្រ​ម៉ៅ បើ​យើង​ទុក​វា​យូរ​វា​មាន​ជាតិ​អាល់កុល​ក្នុង​កំរិត ១០​ទៅ ១២​ដឺ​ក្រេ​ប៉ុណ្ណោះ ។​
​​សូម​បាន​ទទួល​ជោគជ័យ​ល្អ !​

បច្ចេកទេសនានាក្នុងជីវភាពរស់នៅប្រចាំថ្ងៃ

​របៀប​ធ្វើ​សៀង

soybean-big_cenសណ្តែកសៀង ​មាន​ផលប្រយោជន៍ ច្រើន​ណាស់​ក្នុង​ជីវភាព​រស់នៅ​របស់​កសិករ យើង​អាច​កែច្នៃ​វា​បាន​ច្រើន​របៀប​សំរាប់​​បរិភោគ ដូចជា យក​ទៅ​ធ្វើ​ជា​សៀង ទឹក​សណ្តែក ទឹកស៊ីអ៊ីវ ៘​ នៅ​លេខ​នេះ​ខ្ញុំ​សូម​បង្ហាញ​ជូន​បងប្អូន​កសិករ​អំពី​ការផលិត​សៀង​តាម​​របៀប ​សាមញ្ញ​ដូចខាងក្រោម :
១. ធាតុ​ផ្សំ​
ក្នុង​ការផលិត​សៀង យើង​ត្រូវការ​វត្ថុ​ធាតុ​មួយចំនួន​ដូច​តទៅ : សណ្តែកសៀង (១៥ គ​.​ក្រ​) ម្សៅ​ការពារ​កុំឲ្យ​ដុះ​ផ្សិត (១០០​ក្រាម​) ប៊ីចេង (១០០ ក្រាម​) ស្ករត្នោត (១ គីឡូក្រាម​) អំបិល (៨ គីឡូក្រាម​) ទឹកស៊ីអ៊ីវ​ខាប់ (១ ដប​កន្លះ​) ល័​ក្ខ (៤ កញ្ចប់​) និង​ទឹក (១០ លីត្រ​) ។​
២. របៀប​ជ្រើសរើស​គ្រាប់​សណ្តែកសៀង​
​ក្នុងការ​ធ្វើ​សៀង យើង​ត្រូវ​ជ្រើសរើស​គ្រាប់​សណ្តែកសៀង​ឲ្យបាន​ល្អ ទើប​ធ្វើ​សៀង​ទៅ​មាន​រសជាតិ​ឆ្ងាញ់ ។ ឯ​របៀប​ជ្រើស​​រើស​គ្រាប់​មាន​ដូចខាងក្រោម :
ជ្រើសរើស​យក​គ្រាប់​ធំ​ល្អ មិន​មាន​ខ្មូតស៊ី​
អុំ​រែង​ឲ្យ​ស្អាត កុំឲ្យ​មាន​ដោយ​កំទេច​ថ្ម ឬ​ដី​
ជ្រើសរើស​យក​គ្រាប់​សណ្តែកសៀង​ដែល​ថ្មី​ប្រសើរ​ជាង​គ្រាប់​ទុក​យូរ​ខែ​ឆ្នាំ ។​
៣. របៀប​ត្រាំ​សៀង​
ក្រោយ​ពី​ជ្រើសរើស​គ្រាប់​សណ្តែកសៀង​បានល្អ​ហើយ យើង​ត្រូវ​យក​វា​ទៅ :
ត្រាំ​ក្នុង​ចានដែក ឬ​កា​ធុន ដោយ​ប្រើ​ទឹកថ្លា​ត្រជាក់​ត្រាំ​រយៈពេល ២៤ ម៉ោង​
ត្រាំ​រួច​ត្រូវ​លាង​ទឹក ៣-៤ ដង ដើម្បីឲ្យអ​ស់សំបក និង​កំទេច​ដី​ដែល​មាន​នៅ​ជាប់​នឹង​គ្រាប់ ។ ពេល​នោះ​គ្រាប់​សៀង​រីក​ទំហំ​ធំ​ជាង​មុន ២ ដង ។​
៤. របៀប​ស្ងោរ​សណ្តែកសៀង​
ក្នុងការ​ស្ងោរ​សណ្តែកសៀង យើង​ប្រើ​ទឹក​ដែល​ថ្លា​ល្អ និង​ថែរក្សា​ភ្លើង​ឲ្យ​ឆេះ​ស្មើ​ល្អ មិន​រអាក់រអួល ទើប​គ្រាប់សណ្តែក​រីក​ផុយ​​ស្មើគ្នា ។ ពេល​ស្ងោរ យើង​ត្រូវ​ដាក់​អំបិល​ចូល​បន្តិច​បាន​ហើយ (​កន្លះ​ស្លាបព្រា​) ប្រសិនបើ​យើង​ដាក់​អំបិល​ច្រើនពេក​ធ្វើឲ្យ​គ្រាប់​សណ្តែករឹង ។​
៥. ហាល​សណ្តែកសៀង​
ក្រោយ​ពី​ស្ងោរ​រួច​យើង​ត្រូវ​ហាល​សណ្តែកសៀង​ក្រោម​ពន្លឺ​ថ្ងៃ​រយៈពេល ៦ ម៉ោង នៅលើ​កន្ទេល ឬ​ក្រណាត់​កៅស៊ូ​ហើយ​ពង្រាយ​​វា​ឲ្យបាន​ស្តើង​ស្មើ​ល្អ ដើម្បី​ឲ្យ​ឆាប់​ស្ងួត ។
៦. ផ្អាប់​សណ្តែកសៀង
soybean-ambat_cenបន្ទាប់ ​ពី​ហា​លហើយ យើង​យក​សណ្តែកសៀង​ទៅ​ផ្អាប់​ក្នុង​ពាង ឬ​ខាប់​រយៈពេល ២ ថ្ងៃ ដើម្បី​ឲ្យ​សៀង​ចាប់ផ្តើម​កកើត​មេ​នៅ​​ក្នុង​ខាប់ ។ កុំ​ផ្អាប់​នៅ​ក្នុង​កញ្ច្រែង ជាហេតុ​នាំ​ឲ្យ​សៀង​ខូច​ជូរ និង​រលួយ ។
៧. របៀប​ផ្សំ​គ្រឿង និង​ផ្អាប់​សៀង​ទឹក​សំរេច
​នៅ​ពេល​ចុង​ក្រោយ​នេះ យើង​ត្រូវ​លាយ​គ្រឿងផ្សំ​ដូចខាងក្រោម :
យក​អំបិល ៨ គីឡូក្រាម លាយ​ជាមួយ​ទឹ​កក្តៅ ១០ លីត្រ ហើយ​កូរ​វាឲ្យ​រលាយ រួច​យក​ស្ករត្នោត ១ គីឡូក្រាម ទៅ​កំឡោច​ឲ្យមាន​ក្លិន​​ឈ្ងុយ និង​ពណ៌​ក្រហម​ល្អ ទុក​ឲ្យ​ត្រជាក់​ហើយ​ច្របល់​លាយ​ជាមួយ​សណ្តែកសៀង ១៥ គីឡូក្រាម ដែល​បាន​ផ្អាប់​ទុក ។ បន្ទាប់មក ​យក​ប៊ីចេង ១០០ ក្រាម ម្សៅ​ការពារ​កុំឲ្យ​ដុះ​ផ្សិត ១០០ ក្រាម ល័​ក្ខ ៤ កញ្ចប់ និង​ទឹកស៊ីអ៊ីវ​ខា​ប់ ១ ដប​កន្លះ ច្របល់​លាយ​ជាមួយ​​សណ្តែកសៀង​ឲ្យ​សព្វ ទើប​យក​ទៅ​ដាក់​ត្រាំ​ក្នុង​ទឹកអំបិល​ដែល​បាន​កូរ​ទុក​ឲ្យ​ត្រជាក់​នោះ ។ បន្ទាប់​មក​ផ្អាប់​ទុក​ក្នុង​រយៈពេល​កំណត់​មួយ ។
សូមបញ្ជាក់​ថា : ម្សៅ​ការពា​រដាក់​កុំឲ្យ​ដុះ​ផ្សិត​ក្នុងសៀង នៅពេលដែល​យើង​រក្សា​ទុក​​ ​ល័ក្ខ​ប្រើ​ឲ្យ​សៀង​មាន​ពណ៌​ក្រហម​ស្អាត​ល្អ ។​​ ​បងប្អូន​កសិករ​ដែល​មានបំណង​ចង់​ធ្វើ​សៀង​បរិភោគ សូម​សាកល្បង​តាម​វិធី​ខាងលើ ល​មើល តើ​មាន​រសជាតិ​ឆ្ងាញ់ និង​ទុក​បាន​យូរ​យ៉ាងណា ?

បទពិសោធន៍​ធ្វើ​ជ្រក់​ត្រសក់

cucumber_cenផលិតផល ​កសិកម្ម​មួយចំនួន ដែល​កសិករ​ផលិត​បាន​ច្រើន ដូចជា ត្រសក់ ឆៃ​ថាវ ៘ ហើយ​លក់​មិន​អស់ ឬ​ក៏​លក់​បាន​តំលៃ​​ថោក​ពេក គេ​អាច​កែច្នៃ​យក​ទៅ​ធ្វើ​ផលិតផល​ផ្សេងៗ ដើម្បី​ទុកឲ្យ​បានយូរ ឬ​លក់​មាន​តំលៃ​ថ្លៃ​ជាង​ផលិតផល​ស្រស់​ទៀតផង ។ យ៉ាងណា​​មិញ ដូច​ជា​បងស្រី សុខ ច្រិប រស់នៅ​ភូមិ​ដី​ឥដ្ឋ ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល គាត់​មាន​មុខរបរ​ធ្វើ​ជ្រក់ត្រសក់​លក់​អស់​រយៈពេល ៥ ទៅ ៦ ឆ្នាំ​កន្លងមកហើយ ។ ជ្រក់ត្រសក់រ​បស់បង​ស្រី​មាន​រសជាតិ​ឆ្ងាញ់ និង​ស្រួយ​ល្អ លក់ដាច់​ខ្លាំងណាស់ គឺ​លក់​តែមួយព្រឹកៗ ប៉ុណ្ណោះ​​អស់ ២៥ គីឡូក្រាម ។
​បងស្រី​បាន​ប្រាប់ឲ្យដឹង​ថា ដើម្បី​ធ្វើ​ជ្រក់ត្រសក់​ឲ្យបាន​ឆ្ងាញ់​ត្រូវធ្វើតាម​លំដាប់លំដោយ​ដូចខាងក្រោម :
ដំបូង​ត្រូវ​យក​ត្រសក់​ទៅ​លាង​ឲ្យ​ស្អាត (​ត្រសក់ ចំនួន ២៥ គីឡូក្រាម​) រួច​ស្រង់​ដាក់​កញ្ច្រែង​ឲ្យ​ស្រស់​ទឹក ។ បន្ទាប់​មក​រៀប​ត្រសក់​ដាក់​​ក្នុង​ខាប់​
លាយ​គ្រឿងផ្សំ មាន​ទឹក ១៥ លីត្រ អំបិល ១ គីឡូក្រាម ប៊ីចេង​កន្លះ​ខាំ និង​ស្ករពាង ១ គី​ឡូ លាយ​បញ្ចូល​គ្នា រួច​ដាំ​ឲ្យ​ព
យក​ទឹកអំបិល​ក្តៅ​ឧណ្ហៗ ដែល​បាន​ដាំ​ខាងលើ ទៅ​ចាក់​ចូល​ក្នុង​ខាប់​ឲ្យ​លិច​ត្រសក់ រួច​គ្រប​ទុក ។ រយៈពេល​តែ​ពីរ​ថ្ងៃ​ប៉ុណ្ណោះ​ត្រសក់​ជូរ​​ល្មម​អាច​យក​ទៅ​បរិភោគ ឬ​លក់​បាន ។
ឆ្លង​តាម​បទពិសោធន៍​ជាច្រើន​ឆ្នាំ​កន្លងមក បងស្រី​បានឲ្យដឹងថា​ :
ការដាក់​ប៊ីចេង និង​ស្ករ ជ្រក់ត្រសក់​ពុំ​អាច​ទុក បាន​យូរ​ទេ វា​អាច​ទៅ​ជា​ដុះ​ផ្សិត ។ ប៉ុន្តែ​ដោយសារ​បងស្រី​ធ្វើ​ហើយ​ភ្លាម​លក់​អស់​ភ្លាម ដូច្នេះ​គាត់​ដាក់​ប៊ីចេង និង​ស្ករ​ដើម្បី​ឲ្យមាន​រសជាតិ​ឆ្ងាញ់​ប៉ុណ្ណោះ ។​
ចំពោះ​ត្រសក់ គួរ​ជ្រើសរើស​យកក្តិប​ត្រសក់ ទើប​ធ្វើឲ្យ​ត្រសក់ស្រួយ​ឆ្ងាញ់ ហើយ​អ្នក​បរិភោគ​និយម​ចូលចិត្ត និង​លក់ដាច់​ផង ។​
​ដូច្នេះ បងប្អូន​កសិករ​បើ​ចង់​ធ្វើ​ជ្រក់ត្រសក់​មាន​រសជាតិ​ឆ្ងាញ់ គួរ​អនុវត្តតាម​បទពិសោធន៍​របស់​បង​ស្រី​ខាង​លើ​ពិតជា​មិន​ខុស​​បំណង​ឡើយ ៕

របៀប​រក្សាទុក​ផ្លែ​ប៉េងប៉ោះ​បាន​យូរថ្ងៃ​

tomato1_cenកសិករ ​យើង​មួយចំនួន នៅពេល​ដែល​ដាំ​ដំណាំ​បាន​ផល​ច្រើន បរិភោគ​មិន​អស់ ឬ​លក់​មិន​អស់ ជាពិសេស​ដំណាំ​យក​ផ្លែ ដូចជា ប៉េង​ប៉ោះ ត្រសក់ ត្រប់ ពុំ​មាន​បច្ចេកទេស​សំរាប់​រក្សាទុក​ឲ្យបាន​យូរឡើយ ។ ត្រឹមតែ ២ ទៅ ៣ ថ្ងៃ​ប៉ុណ្ណោះ​អាច​ធ្វើ​ឲ្យ​ផលិតផល​ខូច​គុណភាព ទៅ​​ជា​ស្វិត ឬ​រលួយ ។ ដូច្នេះ ដើម្បី​ជួយ​កសិករ​ក្នុង​ការថែរក្សា​ទុក​ពពួក​បន្លែ​ផ្លែ​នេះ​ឲ្យបាន​យូរ និង​នៅ​ស្រស់​ល្អ​យើងខ្ញុំ​សូម​លើក​យក​ពី​របៀប​​ក្នុង​ការថែរក្សា​ផ្លែ​ប៉េង ​ប៉ោះ មក​បង្ហាញ​ជូន​ដូចខាងក្រោម :
ក​. សំភារៈ​សំរាប់​រក្សាទុក :
ក្នុង​ការថែរក្សា​ទុក​បន្លែ​ផ្លែ យើង​ត្រូវមាន​សំភារៈ​មួយចំនួន​ដូចខាងក្រោម
អាចម៍រណារ​ម៉ដ្ឋ​ចំនួន ១ គីឡូក្រាម​
ផ្លែ​ប៉េងប៉ោះ​ចំនួន ១ គីឡូក្រាម​
ទឹកអូ​សា​វែល​ចំនួន ១ គំរប​ដប (​គំរប​ដប​អូ​សា​វែល​)
ទឹក​ធម្មតា​ចំនួន ១ លីត្រ​
ចានដែក​ធំ ១
ខ​. របៀប​ថែរក្សា​ទុក :
ក្នុង​ការថែរក្សា​ទុក​បន្លែ ត្រូវ​អនុវត្ត​ទៅតាម​ដំណាក់កាល​បន្តបន្ទាប់​ដូចខាងក្រោ​ម :
ចាក់ទឹក​ធម្មតា​លាយ​ជាមួយ​ទឹកអូ​សា​វែល (​តាម​កំរិត​ខាងលើ​) កូរ​ចូល​គ្នា​ឲ្យ​សព្វ ហើយ​យក​ផ្លែ​ប៉េងប៉ោះ លាង​ក្នុង​ទឹក​សូលុយស្យុង​នេះ​ដើម្បី​សំលាប់​មេរោគ ។ បន្ទាបមក​ស្រង់​ប៉េងប៉ោះ​ទុក​មួយ​កន្លែង​សិន ។​
យក​ទឹក​ល្បាយ​អូ​សា​វែល​នេះ​លាយ​ជាមួយ​អាច​ម៍រណារ ១ គីឡូក្រាម ឲ្យ​សើម​ល្មម ជៀសវាង​កុំឲ្យ​សើម​ពេក រួច​យក​ផ្លែ​ប៉េងប៉ោះ​មក​ដាក់​​តំរៀប​គ្នា​នៅក្នុង​ចានដែក​ដែល​មាន​ដាក់​ អាចម៍រណារ​នោះ ដោយ​ដាក់​ផ្នែក​ខាង ក្បាល​ឡើងលើ ។ ក្នុងការ​តំរៀប​នេះ ជៀស​វា​កុំ​ឲ្យ​ផ្លែ​ប៉េង​​ប៉ោះ​ប៉ះគ្នា ។​
បន្ទាប់មក រោយ​អាចម៍រណារ​គ្រប​ពីលើ​ផ្លែ​ប៉េង​ប៉ោះ ។ គេ​អាច​តំរៀប​ផ្លែ​ប៉េងប៉ោះ​ជាច្រើន​ស្រទាប់ៗ តាមរបៀប​ដូចខាងលើ​រហូត​អស់ ។
បន្ទាប់​ពី​រៀបចំ​ស្រេច​ហើយ​ត្រូវ​យក​វា​ទៅ​ទុក​នៅ​កន្លែង​មួយ​ល្អ​ ត្រឹមត្រូវ ផុត​ពី​ដៃ​ក្មេង​រហូត​ដល់​យើង​ត្រូវការ​យក​វា​មក​ធ្វើជា​អាហារ ឬ លក់ ។​
ការ​រក្សាទុក​តាមរបៀប​ខាងលើ អាច​ជួយ​ធ្វើឲ្យ​បន្លែ​ផ្លែ​នៅ​ស្រស់​ធម្មតា រហូត​ដល់​រយៈពេល ៧ ទៅ ៨ ថ្ងៃ ។​
សូម​បញ្ជាក់​ផង​ដែរ​ថា: ប្រសិនបើ​យើង​ចង់​រក្សា​បន្លែ​ផ្លែ​ច្រើន យើង​ត្រូវការ​សំភារៈ​ចំនួន​ច្រើន​បន្ថែមទៀត គិត​តាម​កំរិត​ខាងលើ ។​​ឧទាហរណ៍ បើ​ចង់​រក្សា​ប៉េង​ប៉ោះ ២ គីឡូក្រាម ត្រូវការ​អាចម៍រណារ ២ គីឡូក្រាម ទឹក ២ លីត្រ ទឹកអូ​សា​វែល ២ គំរប​ដប បើ​ប៉េងប៉ោះ ៥​គីឡូក្រាម យើង​ត្រូវការ​អាចម៍រណារ ៥ គីឡូក្រាម … ៕

​របៀប​ថែរក្សា​ផ្កា​ឲ្យនៅ​ស្រស់​បានយូរ​

flowers-big_cenជាទូទៅ យើង​សង្កេតឃើញថា ផ្កា​ដែល​យើង​កាច់​យកមក​លក់ ឬ​ដាក់​តាំង​ក្នុង​ថូ វា​ឆាប់​ស្រ​ពោន ហើយ​បាត់បង់​សំរស់​ក្នុង​រយៈ​​ពេល ១ ទៅ ២ ថ្ងៃក្រោយ​កាត់ ។ ប៉ុន្តែ​យើង​មាន​វិធីសាស្ត្រ​សាមញ្ញ​មួយ​ដើម្បី​រក្សា​ទុក​ផ្កា​ឲ្យនៅ​មាន​ ភាពស្រស់​បានយូរ រហូត​ដល់​រយៈពេល​៤ ទៅ ៧ ថ្ងៃ (​អាស្រ័យ​លើ​ប្រភេទ​ផ្កា​) ។ វិធី​ថែរក្សា​ផ្កា​ឲ្យបាន​យូរ បង្ហាញជូន​ដូចខាងក្រោម :
នៅពេលដែល​យើង​ប្រមូល​ផល​ផ្កា​បាន​ហើយ ត្រូវ​ចិត​គល់​ទង​ផ្កា​ឲ្យមាន​មុខកាត់​បញ្ឆិត ដើម្បី​ឲ្យ​វា​ស្រូប​ទឹកបាន​គ្រប់គ្រាន់ ព្រោះ​​បើ​យើង​ចិត​ទង​ផ្កា​ត្រង់​ស្មើ​នោះ ពេលដែល​យើង​រៀប​ដាក់​ក្នុង​ថូ ផ្ទៃមុខ​កាត់​នេះ​ផ្អឹប​ជាប់​នឹង​ផ្ទៃ​បាត​ថូ ដែល​ធ្វើឲ្យ​វា​មិន​អាច​ស្រូប​ទឹកបាន​គ្រប់​​គ្រាន់ ។ បន្ទាប់មក យើង​រៀបចំ​ដាក់​ទង​ផ្កា​ចូល​ក្នុង​ថូ ឬ​ឧបករណ៍​ដែល​រក្សា​ទុក​ផ្កា ឲ្យមាន​ដក់​ទឹក​នៅ​ក្នុង​នោះ​ត្រឹម​កំរិត​តែ​លិច​ផ្ទៃមុខ​កាត់​នៃ​​ទង​ផ្កា​ តែ​បន្តិច​បាន​ហើយ ។
នៅពេល​ត្រាំ​ផ្កា​ក្នុង​ថូ ឬ​ឧបករណ៍​រក្សាទុក​ផ្កា​នេះ យើង​ត្រូវ​ចិត​គល់​ទង​ផ្កា​ឲ្យមាន​មុខកាត់​ថ្មី​ជា​រៀងរាល់ថ្ងៃ​ដើម្បី​ឲ្យ​ កោសិកា​ថ្មី​នៃ​​ទង​ផ្កា​អាច​លូតលាស់​បន្ត ព្រោះ​កោសិកា​លើ​មុខកាត់​ចាស់​វា​ងាប់​រលួយ​មិន​អាច​បន្ត​ការលូតលាស់​បាន​ ទៀត​ទេ ។ ចំពោះ​ទឹក​ត្រូវ​ផ្លាស់ប្តូរ​ទឹក​​នៅក្នុង​ថូ​ជា​រៀងរាល់ថ្ងៃ ពីព្រោះ​ទឹក​ដែល​យើង​ដាក់​ត្រាំ​នោះ​មាន​មេរោគ​បើ​យើង​ត្រាំ​ច្រើន​ថ្ងៃ​នាំ ​ឲ្យ​ទង​ផ្កា​រលួយ​ផ្កា​នឹង​ស្វិត​ស្រពោន ។​ការងារ​​នេះ​ធ្វើ​ទន្ទឹម​គ្នា​នៅ​ពេល​យើង​ចិត​គល់​ទង​ផ្កា​ជាថ្មី ។ យើង​ត្រូវធ្វើ​ដូច្នេះ​ជា​រៀងរាល់ថ្ងៃ រហូត​ទាល់តែ​ផ្កា​មាន​សភាព​អន់​ខ្លាំង ដែល​យើង​មិន​ចង់​​ថែរក្សា​ទុក​តទៅ​ទៀត ។​
តាម​បទពិសោធន៍​ផ្ទាល់​របស់​នាង​ខ្ញុំ​កន្លងមក ឃើញថា ពពួក​ផ្កា​មួយចំនួន ដូចជា ផ្កា​ដំណក់ទឹកភ្លៀង ច​ន្ធូ វី​យ៉ូ​ឡែត និង ប៉ៃលិន​​វា​អាច​រក្សា​ភាពស្រស់​បាន​រហូត​ដល់ ៤ ទៅ ៥ ថ្ងៃ បើ​យើង​អនុវត្ត​តាម​របៀប​ខាងលើ ។​
​ ​សរុបមក ដើម្បី​ថែរក្សា​ផ្កា​ឲ្យបាន​យូរ យើង​ត្រូវ​អនុវត្ត​នូវ​ចំណុច​មួយចំនួន ដូចខាងក្រោម :
ពេល​ប្រមូល​ផល​មកហើយ ត្រូវ​ចិត​គល់​ទង​ផ្កា​ឲ្យមាន​មុខកាត់​បញ្ឆិត​
ដាក់​ត្រាំ​ក្នុង​ថូ ដោយ​ចាក់ទឹក​ឲ្យ​លិចគ​ល់​មុខកាត់​បន្តិច​បាន​ហើយ​
ផ្លាស់​ទឹក និង​ចិត​គល់​មុខ​កាត់​ជា​រៀងរាល់ថ្ងៃ ៕

បច្ចេកទេសនានាក្នុងការប្រមូលផល

បទពិសោធន៍​ប្រមូល​ខ្ទឹម​បារាំង និង​រៀបចំ​ទុកដាក់​ក្រោយពេល​ប្រមូល​ផល​

នៅ​លេខ​នេះ ខ្ញុំ​សូម​លើកយក​បទពិសោធន៍​ពី​ការប្រមូល​ផល និង​រក្សា​ទុក​មើម​ខ្ទឹមបារាំង​ឲ្យបាន​យូរ​របស់​លោក​ពូ គ្ហ​ន ជា​កសិករ​​វៀតណាម រស់នៅ​សង្កាត់​លេខ ៤ ក្រុង​ដា​ឡាត់ ប្រទេស​វៀតណាម មក​បង្ហាញ​ជូន​ដើម្បី​ទុក​ជា​គំនិត​សំរាប់​កសិករ​យើង​ដែល​ប្រកប​របរ​ដាំ​​ ខ្ទឹម​បារាំង ដូចខាងក្រោម​:
១) បច្ចេកទេស​នៃ​ការប្រមូល​ផល​
ធម្មតា ខ្ទឹមបារាំង​គេ​ប្រមូល​ផល​នៅពេល​ដែល​វា​មាន​អាយុ​ពី ៣ ទៅ ៤ ខែ ក្រោយ​ពី​ដាំ​ហើយ នៅពេលនោះ​គេ​សង្កេតឃើញថា​​ដើម (​ស្លឹក​) របស់​វា​ត្រង់​កន្លែង​ក្បែរ​មើម​ទន់​បាក់ក ទើប​គេ​ចាប់​ប្រមូល​ផល ។ តែបើ​ស្លឹក​របស់​វា (​ដើម​) នៅ​ត្រង់​យើង​មិន​អាច​ប្រមូល​ផល​​បានទេ ព្រោះ​ខណៈ​ពេល​នេះ​ខ្ទឹមបារាំង​នៅមាន​ជាតិ​ទឹក​ច្រើន យើង​មិន​អាច​រក្សា​ទុក​បាន​យូរ​ទេ ។
២) ការសំអាត​ក្រោយពេល​ប្រមូល​ផល
ក្រោយពេល​ប្រមូល​ផល​ហើយ មិន​ត្រូវ​យក​មើម​ទៅ​លាង​ទឹក​ទេ ត្រូវ​ទុក​ទាំង​ជាប់​ដី​តិចៗ ហើយ​កាត់​ឫស​ចេញ​ខ្លះ លៃ​យ៉ាងណា​​កុំ​ឲ្យ​កាត់ទៅដ​ល់គ​ល់​ឫស ។ បើ​យើង​កាត់​ដល់​គល់​ឫស ការ​រក្សាទុក​ក៏​មិន​បាន​យូរ​ដែរ វា​ឆាប់​រលួយ​មើ​ម ។
៣) ការជ្រើសរើស​មើម​
onions_cenក្រោយពេល ​សំអាត គាត់​ជ្រើសរើស​មើ​មណា​ដែល​ល្អ​ទុក​ម្តុំ ចំពោះ​មើ​មណា​ដែល​កាត់​ហើយ​មាន​ជាប់​ដើម (​បណ្តូល​ស្លឹក​) ដែល​​មាន​ពណ៌​លឿង ឬ​មើ​មណា​ដែល​ចង់​រលួយ ជា​ពិសេស​យើង​សង្កេតឃើញ​ថា​មិន​សូវ​ល្អ​ត្រូវ​ជ្រើសរើស​ដាក់​ម្តុំ ដើម្បី​បញ្ចេញ​លក់​ឲ្យទាន់ពេល​​វេលា ។ ព្រោះ​បើសិនជា​យើង​មិន​បាន​ជ្រើសរើស ហើយ​រក្សា​ទុក​វា​លាយ​គ្នា នាំ​ឲ្យ​ខូច​គុណភាព​ដល់​មើម​ដែល​ល្អ​ទៀត ។​
៤) ដារ​សង់រោង​សំរាប់​ស្តុក​ទុក​មើ​ម​
ចំពោះ​ការ​ស្តុក​ទុក គាត់​បាន​សង់​រោង​មួយ​ប្រក់​ដោយ​ស្លឹក និង​មាន​ជញ្ជាំង​ស្លឹក ហើយ​ចំហ​ទ្វារ​សងខាង​ដើម្បី​ឲ្យមាន​ខ្យល់​ចេញ​​ចូល ។ នៅក្នុង​រោង​មាន​ធ្វើ​ធ្នើរ ៣ ជាន់ ធ្នើរ​ធ្វើ​ពី​រនាបឫស្សី ។ ចន្លោះ​ពី​ធ្នើរ​មួយ​ទៅ​មួយ​ប្រវែង​ពី ៧ តឹក ទៅ ១ ម៉ែត្រ ដើម្បី​ឲ្យ​ស្រឡះ និង​​មាន​ខ្យល់​ចេញចូល​ល្អ ។
៥) ការថែទាំ​នៅពេល​ស្តុក​ទុក
នៅពេល​ស្តុក​មើម​ខ្ទឹមបារាំង​ទុក ត្រូវដាក់​មើម​ពង្រាយ​ជៀសវាង​ដាក់​មើ​មគរ​លើ​គ្នា ហើយ​ឧស្សាហ៍​ទៅ​ពិនិត្យមើល ប្រសិនបើ​​មាន​ឃើញ​មើម​ណា​រលួយ​ត្រូវ​ដក​វា​ចេញ ព្រោះថា​បើ​យើង​មិន​ធ្វើ​ដូច្នេះ​ទេ​នាំ​ឲ្យ​មើម​រលួយ​ទាំងអស់ ។ ការចុះ​ទៅ​ត្រួតពិនិត្យ​នៅ​កន្លែង​ស្តុក​​រយៈពេល ៣ ថ្ងៃ​ម្តង ។​
តាម​បទពិសោធន៍​របស់​លោក​ពូ គ្ហ​ន បានឲ្យដឹងថា នៅពេល​ដែល​គាត់​មិនទាន់​បាន​ទទួល​ការអប់រំ​បច្ចេកទេស​គាត់​រក្សាទុក​តាម​​ ទំលាប់ បាត់បង់​ទិន្នផល​អស់ ៣០ ភាគរយ ។ ប៉ុន្តែ​ក្រោយពី​បាន​ទទួល​ការអប់រំ​មក ទិន្នផល​បាត់បង់​តែ ១៥ ភាគរយ ប៉ុណ្ណោះ ក្នុង​រយៈពេល ៣ទៅ៤ខែ​ដូច​គ្នា។ ការរក្សា​ទុក​យូរ​នេះ គឺ​ដើម្បី​ឲ្យ​តំលៃ​ខ្ទឹម​បារាំង​ឡើង​ខ្ពស់​បន្តិច ព្រោះ​បើ​យើង​ប្រមូល​ផល​ភ្លាម​លក់​ភ្លាម​នាំ​ឲ្យ​តំលៃ​ខ្ទឹម​​បាន​ថោក ព្រោះ​ជា​រដូវ​ប្រមូល​ផល ខ្ទឹម​ត្រូវ​ចា​ល់ ។
សរុបមក បច្ចេកទេស​នៃ​ការប្រមូល​ផល និង រក្សាទុក​ដាក់​ក្រោយពេល​ប្រមូល​ផល​សំខាន់ៗ មាន :
ប្រមូល​ផល​នៅពេល​ដែល​ខ្ទឹម​មាន​អាយុ​ពី ៣ ទៅ ៤ ខែ និង​ពេល​ដែល​យើង​សង្កេតឃើញថា​ស្លឹក​របស់​វា​បាក់​នៅ​ត្រង់​កន្លែង​​ក្បែរ​គល់ ។​
ត្រូវ​សំអាត​ខ្ទឹម​ក្រោយពេល​ប្រមូល​ផល ដោយ​កាត់​ឫស​ចេញ​ខ្លះ តែ​កុំ​កាត់​ឲ្យ​ដោយ​គល់​ឫស និង​កុំ​លាង​ទឹក​នាំ​ឲ្យ​ការ​រក្សាទុក​​មិន​បាន​យូរ ។​
ក្រោយ​ពី​កាត់​សំអាត​ឫស​ហើយ ត្រូវ​ជ្រើសរើស​មើម​ដែល​ល្អ​ទុក​មួយ​ផ្នែក និង​មើម​ដែល​យើង​សង្កេតឃើញ​ថា​មិន​ល្អ ដូចជា​​បណ្តូល​ដើម​មាន​ពណ៌​លឿង មើម​ចង់​រលួយ​ទុក​មួយ​ផ្នែក ដើម្បី​បញ្ចេញ​លក់​ឲ្យបាន​ឆាប់រហ័ស ។
ចំពោះ​មើម​ល្អៗ ត្រូវ​រក្សាទុក​នៅ​លើ​ធ្នើរ​ប្រក់​ដំបូល និង​មាន​ខ្យល់​ចេញចូល ។
ក្នុងការ​ស្តុក​ទុក ត្រូវ​ពង្រាយ​មើ​ម មិន​ត្រូវ​ដាក់​មើ​មគរ​លើ​គ្នា​ទេ នាំ​ឲ្យ​ហប់​ខ្យល់​ឆាប់​រលួយ ។
ពេល​ស្តុក​មើម​ទុក ត្រូវ​ឧស្សាហ៍​វែក​ត្រួតពិនិត្យ​មើល​មើម​ណា​រលួយ​ឆាប់​ដកចេញ ដើម្បី​កុំ​ឲ្យ​រាលដាល​ដល់​មើម​ដទៃទៀត ( ការចុះ​ត្រួតពិនិត្យ ២ ទៅ ៣ ថ្ងៃ​ម្តង ) ។
ដូច្នេះ បើ​បងប្អូន​កសិករ​ដែល​មាន​បំណង ចង់​រក្សា​ទុក​ខ្ទឹមបារាំង​ឲ្យបាន​យូរ សូម​សាកល្បង​នូវ​បច្ចេកទេស​ដូចខាងលើ ៕

បទពិសោធន៍​ប្រមូល​ផល​ស្ពៃក្តោប

ស្ពៃក្តោប​ជា​ប្រភេទ​បន្លែ​ស្លឹក​ម្យ៉ាង​ដែល​ប្រជាជន យើង​និយម​បរិភោគ​គ្រប់ៗ​គ្នា ហើយ​ក៏​និយម​ដាំ​ដែរ ។ ក្រៅពី​បច្ចេកទេស​ដាំ​ដុះ​​នៅ​មាន​បច្ចេកទេស​នៃ​ការប្រមូល​ផល ដែល​កសិករ​មិនសូវ​បាន​យកចិត្តទុកដាក់ ជា​ហេតុ​ធ្វើឲ្យ​ទិន្នផល​ដែល​ប្រមូលបាន​ត្រូវ​បាត់បង់ ឬ​ក៏​មិន​​អាច​ថែរក្សា​ទុកដាក់​បានយូរ ។ នៅ​លេខ​នេះ ខ្ញុំ​សូម​លើកយក​បទពិសោធន៍រ​បស់​កសិករ​នៅ ភូមិ​ក្នុង​ព្រែក និង​ភូមិ​អូរ​រំចេក ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្ត​កណ្តាល មក​បង្ហាញ​ជូន​ដូចខាងក្រោម ។
១. ការប្រមូល​ផល
cabbage_cenជាទូទៅ កសិករ​ប្រមូល​ផល​ស្ពៃក្តោប​ដោយ​សំគាល់​ទៅលើ​អាយុ​របស់​វា គឺ​ចាប់ពី ៣ ទៅ ៣ ខែ​កន្លះ​បន្ទាប់​ពី​ដាំ ។ ក្រៅពីនេះ គឺ​​គាត់​ពិនិត្យ​ទៅ​លើ​លក្ខណៈ​ក្តោប​របស់​ស្ពៃ ដូចជា​យកដៃ​ច្របាច់​ទៅ​លើ​វា បើ​ច្របាច់​ទៅ​ឃើញ​រឹង​ល្អ មានន័យ​ថា ស្ពៃ​ពេញវ័យ​អាច​ប្រមូល​​ផល​បាន ឬ​សំគាល់​ទៅលើ​ចុង​ស្លឹក​ស្រទាប់​ក្រៅ​មូរ ។
ពេល​ប្រមូល​ផល គឺ​ធ្វើឡើង​នៅពេល​ល្ងាច​ត្រជាក់ ហើយ​ស្ងួត​ល្អ ។ ការប្រមូល​ផល​ត្រូវ​យក​កូន​កាំបិត​ចុង​ស្រួច​ដែល​មុត​ល្អ​កាត់​​វា​ដោយ​ទាញ​ ក្តោប​រាង​ផ្តេក​បន្តិច រួច​ហើយ​កាត់​ដោយ​ប្រុងប្រយ័ត្ន ។ ក្រោយ​ពី​កាត់​រួច យើង​ពុំ​ចាំបាច់​បក​ស្រទាប់​ក្រៅ​ច្រើនពេក​ទេ គឺ​គ្រាន់​​តែ​តំរឹម​ឲ្យ​ស្អាត ហើយ​លាប​កំបោរ​ភ្លាមៗ ឬ​សាច់ជូរ​នៅ​មុខកាត់ ដើម្បី​ការពារ​ការចេញ​ជ័រ​ច្រើន ឬ​ឆ្លង​ជំងឺ​ផ្សេងៗ ។ បន្ទាប់មក​យក​វា​ទៅ​​ដាក់​ក្នុង​ម្លប់​ថ្នមៗ ដោយ​មិន​ឲ្យ​ដាក់គ​រលើ​គ្នា​ច្រើន​ពេក​ទេ ជៀសវាង​ការ​ជាំ​នៅ​ខាងក្នុង ។​
២. ការសំអាត​ស្ពៃ​ក្រោយ​ប្រមូល​ផល
​ក្រោយ​ពី​កាត់​ប្រមូល​ផល​រួច កសិករ​ច្រើន​បក​ស្រទាប់​ក្រៅ​ចេញ​ជា​ការសំអាត​លើក​ទី ១ រួច​ទុក​ហាលថ្ងៃ ឬ​ខ្យល់ ទើប​ដឹក​មក​ផ្ទះ​​រួច​សំអាត​លើក​ទី ២ ទៀត ។ ការ​ធ្វើ​របៀប​នេះ នាំឲ្យ​បាត់បង់​ទំងន់​ដោយ​ពន្លឺ​ថ្ងៃ ឬ​ដោយ​ការ​បក​ចោល មាន​ពី ១០ ទៅ ១៥ ភាគរយ ។ ការ​​សំអាត​របៀបនេះ​ត្រូវ​ជៀសវាង គឺ​យើង​គ្រាន់តែ​បកសំបក​បន្តិចបន្តួច ហើយ​ប្រញាប់​យកទៅ​ដាក់​នៅ​កន្លែង​ម្លប់​ត្រជាក់ ដើម្បី​កុំឲ្យ​ហួត​ជាតិ​​ទឹក​បាត់បង់​ទំងន់ ។
៣. ការ​វេច​ខ្ចប់​
កសិករ​ភាគច្រើន ក្រោយពេល​សំអាត​រួច គាត់​យក​បាវ​មក​ច្រកស្ពៃ រួច​លើក​ដាក់​ផ្ទាល់​លើ​ម៉ូតូ រ៉ឺម៉ក ឬ​រថយន្ត​តែ​ម្តង​ដោយ​ពុំ​សូវ​​មានការ​ប្រុងប្រយ័ត្ន ។ តាម​លទ្ធផល​នៅពេល​ដឹក​ដល់​ទីផ្សារ ការខូចខាត​ជាំ​ដុំៗ មាន​ប្រហែល ៨ ទៅ ១០​ភាគរយ ។ ដូច្នេះ​ដើម្បី​ឲ្យ​ការ​វេច​​ខ្ចប់ និង​ដឹកជញ្ជូន​បាន​ល្អ​មិន​បាត់បង់ យើង​អាច​ប្រើ ចំបើង ក្រដាស បាវ ស្លឹកចេក ឬ​ស្លឹក​ឈូក​សំរាប់​ធ្វើជា​ទ្រនាប់ ដើម្បី​កាត់បន្ថយ​ការ​ប៉ះ​​ទង្គិច ។ ឯ​ការដឹកជញ្ជូន គួរ​ដាក់​តាម​ថ្នាក់ៗ​ជៀសវាង​ការដាក់​គរ​លើ​គ្នា ។
៤. ការ​ស្តុក​ទុក​
​កន្លងមក កសិករ​ភាគច្រើន​ពុំ​ដែល​ស្តុក​ស្ពៃក្តោប​ទុក​បាន​យូរ​ឡើយ គឺ​យ៉ាង​យូរ​បាន​តែ ២ យប់​ប៉ុណ្ណោះ​ហើយ​ការបាត់បង់​វិញ​មាន​​ពី ១០ ទៅ ២០ ភាគរយ ។ ក្រោយពី​បាន​សហការ​ជាមួយ​អង្គការ​សេ​ដាក ពួកគាត់​បាន​ធ្វើ​ការសាកល្បង​តាមរបៀប​ពីរ​ផ្សេងគ្នា ។​
របៀប​ទី ១ : ពួកគាត់​បាន​សាកល្បង​ដោយ​យក​ប្លា​ស្ទិក​រុំ​ឲ្យ​ជិត​ស្ពៃ​នោះ ហើយ​មួយទៀត​រក្សាទុក​ធម្មតា​ដោយ​រក្សា​ទុក​នៅ​ក្នុង​ម្លប់ ។​ធ្វើ​របៀប​​នេះ យើង​សង្កេតឃើញថា លទ្ធផល​ស្ពៃ​ដែល​មិន​រុំ​ប្លា​ស្ទិក​អាច​រក្សា​បាន​តែ ៤ ថ្ងៃ​ប៉ុណ្ណោះ ឯ​រុំ​ប្លា​ស្ទិក​វិញ​បាន​រហូត​ដល់ ៦ ថ្ងៃ​ទើប​វា​ចាប់ផ្តើម​​ប្រែ​ពណ៌ និង​រលួយ​ស្រទាប់​ក្រៅ ។
របៀប​ទី ២ : ធ្វើ​ដូច​ខាងលើ​ដែរ គឺ​មួយ​ស្ពៃ​រុំ​ដោយ​ប្លា​ស្ទិក​ហើយ​មួយទុក​ធម្មតា និង​មួយទៀត​មាន​រុំ​ក្រដាស​កាសែត​តែ​លើក​នេះ​យក​វា​ទៅ​ដាក់​​ក្នុង​ធុង​ ត្រជាក់ ហើយ​ប្រោះ​ទឹក ១ ថ្ងៃ ២ ដង (​ព្រឹក​-​ល្ងាច​) ជា​លទ្ធផល​ឃើញថា ស្ពៃ​ដែល​រុំ​ប្លា​ស្ទិក អាច​រលួយ​ជាង​វិញ គឺ​អាច​រក្សា​ទុក​បាន​​តែ ១០ ថ្ងៃ​ប៉ុណ្ណោះ ។ ឯការ​ទុក​ធម្មតា អាច​រក្សា​ទុក​បាន ១២ ថ្ងៃ និង​មួយទៀត​ស្ពៃ​ដែល​រុំ​ក្រដាស​នោះ​អាច​ទុក​បាន​យូរ​រហូតដល់ ១៦ ថ្ងៃ ​ដោយ​ពុំ​មាន​ស្រក​ទំងន់​ឡើយ ។
​សរុបមក បទពិសោធន៍​ល្អៗ ក្នុង​ការប្រមូល​ផល​ស្ពៃក្តោប​មាន :
សំគាល់​ទៅលើ​អាយុ​ស្ពៃ (៣ ទៅ ៣ ខែ​កន្លះ បន្ទាប់​ពី​ដាំ​)
ពិនិត្យ​ទៅលើ​លក្ខណៈ​ក្តោប​របស់​ស្ពៃ (​យកដៃ​ច្របាច់​ទៅ​រឹង​)
ប្រមូល​ផល​នៅពេល​ត្រជាក់ ស្ងួត​
កាត់​វា​ដោយ​ទាញ​ក្តោប​រាង​ផ្តេក​បន្តិច​
ក្រោយ​ពី​កាត់​ហើយ​ត្រូវ​លាប​កំបោរ ឬ​សាច់ជូរ​ភ្លាម​នៅ​មុខកាត់ ដើម្បី​កុំឲ្យ​មេ​រោគចូល​
ប្រើ​ចំបើង ក្រដាស បាវ ស្លឹកចេក ឬ​ស្លឹក​ឈូក សំរាប់ធ្វើ​ជា​ទ្រនាប់ ដើម្បី​កាត់បន្ថយ​ការប៉ះទង្គិច​
ការដឹកជញ្ជូន​គួរ​ដាក់​តាម​ថ្នាក់ៗ ជៀសវាង​ការ ដាក់​គរ​លើ​គ្នា​
ដើម្បី​រក្សា​ស្ពៃ​ទុកឲ្យ​បានយូរ ត្រូវ​យក​ប្លា​ស្ទិក​រុំ​ស្ពៃ​ក្តោប​ឲ្យ​ជិត ដោយ​រក្សា​ទុក​ធម្មតា​នៅ​ក្នុង​ម្លប់ (​រក្សាបាន ៦ ថ្ងៃ​)
ដើម្បី​រក្សា​ស្ពៃ​ទុក​បាន​យូរ​ដែរ យើង​យក​ក្រដាស​កាសែត​រុំ​ឲ្យ​ជិត ហើយ​រក្សា​ទុក​ក្នុង​ម្លប់​ធម្មតា ៕

បទពិសោធន៍​នៃ​ការប្រមូល​ផល និង​ថែរក្សា​ទុក​ការ៉ុត​ឲ្យបាន​យូរ​

carot_cenការ៉ុត ​ជា​ដំណាំ​បន្លែ​យក​មើម​មួយ​ប្រភេទ ដែល​កសិករ​យើង​និយម​ដាំ​ខ្លះ​ដែរ ជាពិសេស​នៅ​ស្រុក​ស្អាង ខេត្ត​កណ្តាល ។ នៅ​លេខ​​នេះ​យើង​មាន​បទពិសោធន៍​មួយចំនួន​ស្តីពី​ការប្រមូល​ផល និង​ថែរក្សា​ទុក​ការ៉ុត​ឲ្យបាន​យូរ ចែក​ជូន​កសិករ​យើង​ទុក​ជា​គំនិត​សំរាប់​សាកល្បង ។ បទពិសោធន៍​នេះ​ជា​របស់​កសិករ គ្ហ​ន រស់នៅ​សង្កាត់​លេខ ៤ ខេត្ត​ដា​ឡាត់ ប្រទេស​វៀតណាម ។​
ជាទូទៅ​ការ៉ុត​មាន​រយៈពេល​លូតលាស់ ៣ ទៅ ៣ ខែ​កន្លះ បើ​យើង​ដាំ​នៅ​រដូវវស្សា បើ​ដាំ​នៅ​រដូវប្រាំង អាច​មាន​រយៈពេល​ដល់​៤ ខែ ទើប​ប្រមូល​ផល​បាន ។​
ចំពោះ​ការប្រមូល​ផល​ជា​លើកដំបូង យើង​ត្រូវ​ពិនិត្យ​ទៅលើ​អាយុកាល​នៃ​ការ​ដុះ​លូតលាស់​របស់​វា បើ​ដល់​អាយុ​ហើយ យើង​ត្រូវ​​ពិនិត្យ​ទៅលើ​លក្ខណៈ​ដង​ដើម​របស់​វា​ទៀត ដូចជា​ស្លឹក​ទី ១ ឬ​ទី ២ ក្បែរ​គល់ ប្រែ​ពី​ពណ៌​បៃតង​ទៅ​ជា​ពណ៌​លឿង បើ​សង្កេត​ឃើញ​លក្ខណៈ​​បែបនេះហើយ គឺ​យើង​អាច​ប្រមូល​ផល​បាន ។​
ការប្រមូល​ផល គឺ​ត្រូវ​ធ្វើឡើង​ដោយ​ដៃ​ចាប់ដក​ដើម​ពី​ក្នុង​ថ្នាល រួច​ហើយ​ប្រមូល​ដាក់​ម្តុំ បន្ទាប់មក កាត់​ឫសកែវ ឬ​ឫស​ជាប់​ដើម​​ចេញ​ខ្លះ រួច​កាត់​ដើម ដោយ​ទុក​ចំងាយ​ពី​មើ​ម ២ ទៅ ២ តឹក​កន្លះ ។​
ក្រោយ​ពី​ប្រមូល​ផល និង​កាត់​ដើម​ឫស​ចេញ​ហើយ យើង​ត្រូវ​រៀប​ចែក​វា​ជា ៣ ផ្នែក​គឺ​ផ្នែក​ទី ១ ជ្រើសរើស​មើម​ធំ​ដាក់​ម្តុំ និង​ទី​២ ​មើម​ធំ​ល្មម និង​ទី ៣ មើម​ដែលមាន​ខ្នែង ។​
ប្រសិនបើ​យើង​ដក​ភ្លាម​យកទៅ​លក់​ភ្លាម យើង​អាច​លាង​ទឹក​មើម​បាន ។ ប៉ុន្តែ​ការលាង​ទឹក​មិន​អាច​ធ្វើឲ្យ​យើង​រក្សាទុក​បាន​យូរ​ទេ ​គឺ​បាន​ត្រឹមតែ ៤ ទៅ ៥ ថ្ងៃ​ប៉ុណ្ណោះ លើសពី​នេះ​វា​អាច​ខូចគុណភាព​ដោយ​ធ្វើឲ្យ​មើម​រលួយ ។ ដោយឡែក​គេ​អាច​រក្សាទុក​ការ៉ុត​បាន​រយៈ​​ពេល ២០ ថ្ងៃ ដោយ​យក​ដីខ្សាច់​ក្រាល​នៅ​បាត​កញ្ឆេ (​យក​កញ្ឆេ​ដែលមាន​ប្រហោង​ខ្យល់​ចេញចូល​) កំរាស់ ១ តឹក ។​
បន្ទាប់មក​យក​ការ៉ុត​ដែល​បាន​ប្រមូល​ផល និង​សំអាត​រួច​ទៅ​តំរៀប​ដាក់​ពីលើ​ដីខ្សាច់​កំពស់ ៤ តឹក ទើប​យក​ក្រណាត់​ដែល​ជក់​ទឹកជ្រលក់​ទឹក​​ឲ្យ​សើមៗ គ្របពីលើ ។ បើ​ក្រណាត់​ស្ងួត​យើង​ត្រូវ​បាញ់​ទឹក​ផ្សើម​ក្រណាត់ឲ្យ​ជាប់​ជានិច្ច ។ ការធ្វើ​បែប​នេះ​យើង​អាច​រក្សា​ទុក​បាន​រហូត​ដល់ ២០ ថ្ងៃ ដោយ​មិន​ខូច​គុណភាព ។
សរុបមក ដើម្បី​រក្សា​ការ៉ុត​ទុកឲ្យ​បាន​យូរថ្ងៃ ដោយ​មិន​ខូច​គុណភាព​ត្រូវ​អនុវត្ត​នូវ​ចំណុច​មួយចំនួន​ដូចខាងក្រោម :
ពេល​ប្រមូល​ផល​ហើយ ត្រូវ​កាត់​សំអាត​មើម​តាមរបៀប​ខាងលើ​
បើ​ចង់​រក្សា​ទុកឲ្យ​បានយូរ មិន​ត្រូវ​លាង​ទឹក​សំអាត​មើម​ទេ ក្រោយពេល​ប្រមូល​ផល​
យក​ស្លឹកចេក ឬ​រុក្ខជាតិ​ផ្សេងៗ​ទ្រាប់​នៅ​បាត​កញ្ឆេ បន្ទាប់មក​យក​ដីខ្សាច់​សើម​កំរាស់ ១ តឹក ក្រាល​ពីលើ ទើប​យក​ការ៉ុត​មក​តំរៀប​ដាក់​​បញ្ច្រាស់​គ្នា​កំពស់ ៤ តឹក ។​
យក​ក្រណាត់​សើម​ជក់ទឹក​គ្របពីលើ​
ពេល​ក្រណាត់​ស្ងួត​ត្រូវ​ប្រោះ​ទឹក​ឲ្យ​សើ​មជាប់​ជានិច្ច​រហូតដល់​ពេល​ប្រមូល​ផល​លក់ ។​
ចំពោះ​បងប្អូន​កសិករ​ដែល​ប្រកប​របរ​ដាំ​ដុះ​ការ៉ុត ហើយ​មាន​បំណង​ចង់​រក្សា​ទុកឲ្យ​បានយូរ​គួរ​សាកល្បង​តាម​បទពិសោធន៍​ខាង​លើ ៕

បទពិសោធន៍​រក្សាទុក​មើមត្រាវ​ឲ្យបាន​យូរ​ក្រោយពេល​ប្រមូលផល

taro_cenកសិករ ​មួយចំនួន​បាន​ខំ​ប្រឹងប្រែង​ដាំ​ដំណាំ​បាន​ផល​ច្រើន លុះ​ដល់​រដូវ​ប្រមូល​ផល​មាន​ផលិតផល​ចាល់​ច្រើន គ្មាន​ទី​ផ្សារ​មិន​អាច​​លក់​អស់​ភ្លាមៗ​បាន ត្រូវ​ចាក់ចោល ឬ​រលួយ​ខូច​អស់ ។ ប៉ុន្តែ​ក៏​មាន​កសិករ​ខ្លះ​ចេះ​ពី​របៀប​ថែរក្សា​ទុក​ផលិតផល​ឲ្យបាន​យូរ​ សំរាប់​លក់​នៅ​​ពេល​រដូវ​បាន​ថ្លៃ (​មាន​ទីផ្សារ​) ដែរ ។ ដូចជា​លោក​ពូ ផុន ប៊ុណ្ណា រស់នៅ​ភូមិ​ព្រែក​តា​ប្រាក់ ឃុំ​តា​លន់ ស្រុក​ស្អាង ខេត្ត​កណ្តាល ។​ក្រោយពី​
​គាត់​ដាំ​ត្រាវ​បាន​ទទួល​ផល​ច្រើន​មក គាត់​មិន​ទាន់​លក់​ភ្លាម​ទេ គាត់​រក្សា​ទុក​រយៈពេល​ជិត ២ ខែ ទំ​រាំ​ត្រាវ​ឡើងថ្លៃ (​រដូវ​ភ្ជុំបិណ្ឌ​) ។
​នៅពេល​ប្រមូល​ផល លោកពូ​បានគាស់​មើមត្រាវ​ដោយ​ប្រុងប្រយ័ត្ន​មិនឲ្យ​ដាច់​មើមត្រាវ​តូចៗ ដែល​នៅ​ជាប់​មើម​ធំ​ទេ ប៉ុន្តែ​បើ​​គាស់​មក​មាន​ដាច់​មើ​ម គាត់​យក​កំបោរ​មក​លាប​ត្រង់​កន្លែង​មុខរបួស ។ បន្ទាប់មក ក្រោយ​ពី​ប្រមូល​ផល​បាន​ហើយ គាត់​ដឹក​យក​ទៅ​ផ្ទះ​រក្សា​​ទុក​ក្រោម​ដើមឈើ ដោយ​ដាក់​ជា​គំនរ ហើយ​ជីកដី​កប់​ពីលើ​តិចៗ រួច​ស្រោច​ទឹក​ឲ្យ​សើ​មតិចៗ ជា​រៀងរាល់ថ្ងៃ​តែបើ ខែ​ភ្លៀង​មិនចាំបាច់​
​ស្រោច​ទឹក​ទេ ហើយក៏​មិន​ចាំបាច់​គ្រប​វា​ដែរ គឺ​ទុក​ចោល​ហាលភ្លៀង​ធម្មតា ។ ការ​រក្សាទុក​តាម​របៀប​នេះ បាន​រហូត​ដល់​រយៈពេល​ពី ១​ទៅ​២ ខែ ។ តាម​បទពិសោធន៍​នៃ​ការថែរក្សា​ទុក​របស់​គាត់​កន្លងមក​បានឲ្យដឹងថា :
មើមត្រាវ​ដែល​យើង​ជីក​មក​ដាច់ យើង​ត្រូវ​លាប​កំបោរ​កន្លែង​មុខដាច់​ឲ្យ​ក្រាស់ បើ​ពុំនោះ​ទេ​រក្សាទុក​មិន​បាន​យូរ​ឡើយ ត្រូវ​រលួយ​
បើ​យើង​រក្សា​ទុក​មើមត្រាវ​នៅ​ក្រោមផ្ទះ​ធម្មតា ក៏​មិន​បាន​យូរ​ដែរ គឺ​ទុក​បាន​តែ​រយៈពេល​មួយអាទិត្យ​ប៉ុណ្ណោះ មើមត្រាវ​ត្រូវ​រលួយ ។ បើ​​រក្សាទុក​តាមរបៀប​ខាងលើ អាច​ទុក​បាន​រហូត​ដល់ ២ ខែ ហើយ​មើមត្រាវ​នៅ​មាន​ពណ៌​សម្បុរ និង​គុណភាព​ដដែល ប៉ុន្តែ​ចំពោះ​ទំងន់​អាច​​ស្រក​ខ្លះៗ ។ លោកពូ​បាន​មានប្រសាសន៍​បន្ថែម​ទៀត​ថា ត្រាវ​របស់​គាត់​នៅ​ពេល​ប្រមូល​ផល​ភ្លាមៗ មាន​ទំងន់ ១ តោន មើម​ស្រស់​រក្សាទុក​ ​រយៈពេល​មួយ​ខែ​កន្លះ​ស្រក​ទំងន់​អស់ ៣០ ទៅ ៤០ គីឡូក្រាម​ប៉ុណ្ណោះ ។ តែ​គាត់​អាច​លក់​បាន​តំលៃ ២០០០៛ ក្នុង​មួយ​គីឡូក្រាម បើ​គាស់​​ភ្លាម​គឺ​បាន​តំលៃ​ត្រឹម ៥០០ រៀល​ប៉ុណ្ណោះ ក្នុង​មួយ​គីឡូក្រាម ។​
សរុបមក បច្ចេកទេស​ថែរក្សា​ទុក​មើមត្រាវ​ឲ្យបាន​យូរ​គឺ :
ប្រុងប្រយ័ត្ន​នៅពេល​គាស់​កុំឲ្យ​ដាច់​មើម​តូចៗ ដែល​នៅ​ជាប់​មើម​ធំ និង​កុំឲ្យ​មើម​ត្រាវមាន​របួស​ដោយ​ប៉ះ​មុខ​ចប​
បើ​មាន​មើម​ដាច់ ឬ​មាន​របួស ត្រូវយក​កំបោរ​មក​លាប​មុខ​ដែល​ដាច់​ឲ្យ​ក្រាស
ត្រូវ​រក្សាទុក​មើម​ក្រោម​ដើមឈើ ដោយ​ជីកដី​កប់​ពីលើ​សើរៗ ហើយ​ស្រោច​ទឹក​ឲ្យ​សើ​មតិចៗ ជា​រៀងរាល់ថ្ងៃ នៅ​រដូវប្រាំង ​នៅ​រដូវវស្សា​មិនបាច់​ស្រោច​ទឹក​ទេ ។​
ដូច្នេះ បើ​បងប្អូន​កសិករ​ចង់​រក្សា​ទុក​មើមត្រាវ​ឲ្យបាន​យូរ សូម​សាកល្បង​នូវ​បទពិសោធន៍​ខាងលើនេះ ៕

ចិញ្ចឹម​កង្កែប​សម្រាប់​ធ្វើ​ជា​មុខរបរ​

Bukk-frog_cenគេ ​អាច​ចិញ្ចឹម​កង្កែប​តាម​វិធីសាស្ត្រ​ច្រើនយ៉ាង អាស្រ័យ​ដោយ​ប្រាក់កាស និង​គោលដៅ​របស់​អ្នក​ចិញ្ចឹម​។ ប៉ុន្តេ​ជាទូទៅ​ការចិញ្ចឹម​នៅក្នុងអាង​ស៊ី​ម៉ង់ មាន​ប្រសិទ្ធិភាព​ជាង ព្រមទាំង​អាច​ប្រើការ​បាន​យូរអង្វែង​ទៅមុខ​ទៀត​ផង​។​
​ ​កង្កែប​អាច​ចិញ្ចឹម​នៅ​ទីណា​ក៏បាន សូម្បី​អាង​ស៊ីម៉ង់​ដែល​ចោល​មិន​ប្រើការ​ក៏​អាច​យក​មក​ធ្វើជា​កន្លែង​ ចិញ្ចឹម​កង្កែប​បានដែរ​។ ក្រៅ​ពី​ការចិញ្ចឹម​ក្នុង​អាង​ស៊ីម៉ង់ យើង​ក៏​អាច​ចិញ្ចឹម​វា​ក្នុង​ស្រះ ឬ​ចិញ្ចឹម​ក្នុង​ស្បៃ​ដាក់​ក្នុង​បឹង ឬ​ត្រពាំង​ធំៗ​ក៏បាន រឿងនេះ​វា​អាស្រ័យទៅលើ​ការសម្រេចចិត្ត​របស់​អ្នក​ចិញ្ចឹម និង​ស្ថានភាព​អំណោយផល​ជាក់ស្តែង​ប៉ុណ្ណោះ​។​
​ ​វិធី​ចិញ្ចឹម​ក្នុង​អាង​ស៊ីម៉ង់ : យើង​អាច​ធ្វើ​អាង​ស៊ីម៉ង់​មាន​ទំហំ​
​ ​- 2m x 3m = 6 ម៉ែត្រការ៉េ​
​ ​- 2m x 5m = 10 ម៉ែត្រការ៉េ​
​ ​- 3m x 5m = 15 ម៉ែត្រការ៉េ​
​ ​- 4m x 6m = 24 ម៉ែត្រការ៉េ​
​ ​- 5m x 6m = 30 ម៉ែត្រការ៉េ​
​ ​ឬ​អាច​ធ្វើ​អាង​ធំ​ជាង​នេះ​ក៏​បាន​ទៅ​តាម​ការ​ចូល​ចិត្ត និង​អាស្រ័យ​ទៅ​តាម​ទីកន្លែង​សម្រាប់​ធ្វើ​វា​។ អាង​ត្រូវ​មាន​កំពស់ 1.2 ទៅ 1.5 ម៉ែត្រ ដើម្បី​ការពារ​កុំឲ្យ​កង្កែបលោត​ចេញ​។ បាត​ស្រះ​ត្រូវ​ធ្វើឲ្យ​មាន​ជម្រាល​ទៅ​ម្ខាង​ប្រមាណ​ជា ៥​ដឺ​ក្រេ ដើម្បី​ឲ្យ​ងាយស្រួល​ប្តូរ​ទឹក ដោយ​រៀប​ឲ្យមាន​ជា​ប្រព័ន្ធ​បង្ហូរ​ទឹកចេ​ញ​-​ចូល ឲ្យ​រួច​ស្រេច​។ នៅ​ពី​លើ​អាង​ត្រូវមាន​ដំបូល​ស្បៃ​នីឡុង ដើម្បី​បញ្ចៀស​កំដៅ​ទាំងមូល​ចូលក្នុង​អាង ធ្វើឲ្យ​សីតុណ្ហភាព​ក្នុងអាង​កើន​កំដៅ​។ តែ​ក៏​មិនគួរ​បាំង​អាង​ចិញ្ចឹម​ឲ្យ​ង​ងិ​ត ឬ​ត្រជាក់​ពេក​នោះ​ដែរ​។ ចំណែក​កម្រិត​កំពស់​ទឹក​ក្នុង​អាង គឺ​ត្រូវ​រក្សា​ឲ្យនៅ​ត្រឹម ១​ភាគ​២ ឬ​២​ភាគ​៣ នៃ​ខ្លួន​កង្កែប​បាន ហើយ​មិន​ត្រូវ​ឲ្យ​ច្រើន​ជាង​នេះ​ឡើយ​។ ត្រូវ​បាញ់​ទឹក​សាច​ដាក់​កង្កែប​ជាប្រចាំ នៅ​ពេល​មេឃ​មាន​កំដៅ​ខ្លាំង​។​
​ ​ដង់ស៊ីតេ​កូន​កង្កែប​សម្រាប់​ចិញ្ចឹម :​
Frog-Farm_cen ​- នៅក្នុង​ខែ​ទីមួយ : លែង​កូន​កង្កែប ១៥០-២០០
ក្នុង​មួយ​ម៉ែត្រការ៉េ​
​ ​- នៅក្នុង​ខែ​ទី​ពីរ : លែង​កូន​កង្កែប ១០០ ក្នុង​មួយ​ម៉ែត្រការ៉េ​
​ ​- នៅក្នុង​ខែ​ទី​បី : លែង​កូន​កង្កែប ៨០-១០០ ក្នុង​មួយ​ម៉ែត្រការ៉េ​
​ ​ក្រោយពេល​ព្រលែង និង​ចិញ្ចឹម​បាន​ពី ៧ ទៅ ១០​ថ្ងៃ ត្រូវ​ចាប់​យក​កូន​កង្កែប​ក្នុង​ហ្វូង ជ្រើស​យក​តែ​កូន​ណា​ដែល​ធំជាងគេ ដើម្បី​បញ្ចៀស​កុំឲ្យ​វា​ស៊ីគ្នា​។ នៅពេល​កង្កែប​មាន​ទម្ងន់​បាន​ពី ៥០-៦០​ក្រាម ការ​ស៊ីគ្នា​របស់​កង្កែប​នឹង​ថយចុះ តែ​គួរ​ផ្លាស់ប្តូរ​ទឹក​ជាប្រចាំ​ឲ្យ​វា​។ ទឹក​សម្រាប់​ផ្លាស់ប្តូរ​អាច​ប្រើ​ទឹកទន្លេ ទឹក​អ​ណ្តូ ទឹក​ស្រះ តែ​ត្រូវ​ធានា​ឲ្យបាន​ថា ជា​ទឹកស្អាត ដោយ​ច្រោះ​វា​តាមរយៈ​ដីខ្សាច់ ឬ​ប្រើ​ស្បៃ​សម្រាប់​ច្រោះ​ក៏បាន ត្រូវ​ព្យាយា​មឲ្យកង្កែប​ស៊ី​ឲ្យបាន​ច្រើន​ដង​ក្នុង ១​ថ្ងៃ​។​
​ ​ការឲ្យ​ចំណី :
​ ​- ត្រូវ​ផ្តល់​ចំណី​ឲ្យ​កង្កែប​ស្មើ ៧ ទៅ ១០​ភាគរយ​នៃ​ទម្ងន់​ខ្លួន​កង្កែប ៥ ទៅ ១០០ ក្រាម ចំនួន ៣ ទៅ ៤​ដង​ក្នុង​មួយថ្ងៃ​។​
​ ​- ត្រូវ​ផ្តល់​ចំណី​ចំនួន ៣ ទៅ ៥​ភាគរយ​នៃ​ទម្ងន់​ខ្លួន សម្រាប់​កង្កែប ១០០-២៥០​ក្រាម ចំនួន ២​ទៅ​៣​ដង​ក្នុង​មួយថ្ងៃ​។​
​ ​កង្កែប​វា​ស៊ី​ច្រើន​នៅពេល​ព្រលប់ និង​ពេលយប់ ពេល​ថ្ងៃ​វា​មិនសូវ​ស៊ី​ទេ ចំណី​ត្រូវ​ផ្តល់​ឲ្យ​វា​នៅ​ពេលយប់​ស្មើ ២​ភាគ​៣ នៃ​ចំណី ដូច្នេះ​ឲ្យ​វា​ស៊ី​តែ​មួយ​ភាគ​បាន​ហើយ​នៅ​ពេល​ថ្ងៃ​។​
​ ​ចំណី​សម្រាប់​ផ្តល់​ឲ្យ​កង្កែប​ត្រូវលាយ​បន្ថែម​វីតាមីន​សេ (C) និង​មេ​រំលាយ​ចំណី ដើម្បី​ជួយ​ឲ្យ​កង្កែប​បង្កើន​ថាមពល​សុខភាព និង​អាច​កិន​រំលាយ​ចំណី​បាន​ល្អ​។​
​ ​បើ​យើង​ចិញ្ចឹម​ក្នុង​អាង​ស៊ីម៉ង់​ត្រូវ​ដាក់​ទឹក​ឲ្យមាន​កំ​ពស់ត្រឹម ១០ ទៅ ២០​សង្ទីម៉ែត្រ​បាន​ហើយ លៃ​ធ្វើយ៉ាងណា​កុំឲ្យ​កម្រិត​ទឹ​កខ្ពស់​ជាង​នេះ​ឲ្យសោះ ទោះបី​ទឹក​មាន​ជម្រៅ​រាក់​ក៏ដោយ ក៏​ត្រូវតែ​ដាក់​ក្បួន​ដោយ​ប្រើ​បំពង់​ទីប​ជ័រ ធ្វើ​ជា​ពោង​បិទ​ចុង​សងខាង ឬ​ប្រើ​ឫស្សី​ច្នៃ​ធ្វើ​ជា​ក្បួន​ក៏បាន សម្រាប់​ឲ្យ​កង្កែប​ឡើងមក​ទំ នៅពេល​វា​ត្រូវការ យើង​អាច​ប្រើ​វត្ថុ​អ្វី​ក៏​បាន បើ​យល់ថា​អាច​ឲ្យ​កង្កែ​បឡើង​ទុំ​បាន​។ អ្វី​ដែល​ប្រើ​សម្រាប់​ឲ្យ​កង្កែ​បឡើង​ទុំ​នោះ គឺ​ត្រូវ​ធានា​ឲ្យបាន​ថា កង្កែប​ទាំងអស់​អាច​ឡើង​ទំ​បាន តែ​មិន​ត្រូវ​ឲ្យ​ចង្អៀត​ពេក​សម្រាប់​វា​ឡើយ គ្រឿង​សម្រាប់​ឲ្យ​កង្កែ​បឡើង​ទំ​អាច​មាន​ទំហំ​ស្មើ ១​ភាគ​៣ ឬ ១​ភាគ​២ នៃ​ទំហំ​អាង​។​
​ ​ការចិញ្ចឹម​កង្កែប​ក្នុង​ស្រះ​ដី :
​ ​ស្រះ​អាចមាន​ទំហំ​ចាប់ពី ៣០ ទៅ ៣០០​ម៉ែត្រការ៉េ (4 x 8, 5 x 10, 10 x 20)​។ ស្រះ​ចិញ្ចឹម​មិន​ត្រូវ​ឲ្យ​ធំ​ពេក​ទេ ព្រោះ​អាច​ពិបាក​គ្រប់គ្រង​វា​។ នៅ​ជុំវិញ​ស្រះ​ត្រូវ​ហ៊ុំ​ព័ន្ធ​ដោយ​ស្បៃ​នីឡុង មាន​កំពស់​មួយ​ម៉ែត្រ ដើម្បី​ការពារ​កុំឲ្យ​កង្កែបលោត​ចេញ គ្រឿង​សម្រាប់​ហ៊ុំ​ព័ន្ធ​ស្រះ​នេះ​អាច​ប្រើ​អ្វី​ក៏​បាន ឲ្យតែ​អាច​ការពារ​កុំឲ្យ​កង្កែបលោត​ចេញ​បាន​។​
​ ​ចំណែក​កម្រិត​ទឹក​ក្នុង​ស្រះ ត្រូវ​មាន​កំពស់​ត្រឹមតែ ២០ ទៅ ៣០​សង្ទីម៉ែត្រ​បាន​ហើយ ព្រមទាំង​រៀប​ច​ចំ​ប្រព័ន្ធ​សម្រាប់​បូមទឹក​ចេញចូល ដើម្បី​គ្រប់គ្រង​កំពស់​ទឹក​ក្នុង​ស្រះ​។​
​ ​ដង់ស៊ីតេ​កង្កែប​ក្នុង​ស្រះ អាចដាក់​បាន​ចំនួន ៦០ ទៅ ៨០​ក្បាល ក្នុង​មួយ​ម៉ែត្រការ៉េ នៅក្នុង​ខែ​ដំបូង តែ​គួរឲ្យ​មាន​គ្រឿង​សម្រាប់កង្កែ​ប​ឡើងទំ​ដូច​ក្នុង​អាង​ស៊ីម៉ង់​ដែរ (​កំប្លោក​ក៏​អាច​ប្រើ​ធ្វើជា​កន្លែងឲ្យក​ង្កែ​បឡើង​ទំបាន​ដូចគ្នា តែ​មិន​ត្រូវ​ឲ្យ​ច្រើនពេក​ទេ​)​។​
​ ​ទឹក​ក្នុង​ស្រះ​ត្រូវ​ផ្លាស់ប្តូរ​ឲ្យបាន​រាល់​ថ្ងៃ ដើម្បី​ចៀសវាង​កុំឲ្យ​កង្កែ​បមាន​ជម្ងឺ ដោយ​ប្តូរ​ត្រឹម ១​ភាគ​៣ ឬ ១​ភាគ​៤ នៃ​ទឹក​។ ការចិញ្ចឹម​ក្នុង​ស្រះ​ដី​ចំណាយ​កម្លាំង​តិច​ជាង​ការចិញ្ចឹម​ក្នុង​អាង​ ស៊ីម៉ង់ ទាំង​ការចំណាយ​នា​ពេល​ដំបូង​ក៏​តិចជាង​ដែរ​។​
​ ​សូម​រើស​តែ​កង្កែប​ណា​ដែល​ធំ​ជាងគេ​ក្នុង​ចំណោម​កូន​មក​ចិញ្ចឹម ដើម្បី​រក្សាបាន​នូវ​ពូជ​កង្កែប​ឆាប់​ធំ មួយទៀត​នោះ​ត្រូវ​ចាំ​ថា ការចិញ្ចឹម​ក្នុង​ស្រះ​មាន​អត្រា​រស់​ទាប​ជាង​ចិញ្ចឹម​ក្នុង​អាង​៕​

បទពិសោធន៍​ធ្វើ​ជ្រក់​ស្លឹក​ឆៃ​ថាវ​

turnip_cenបន្លែ ​ឆៃថាវ ក្រៅ​ពី​ប្រើប្រាស់​មើម​ធ្វើ​ជា​បន្លែ គេ​អាច​ប្រើ​ស្លឹក​បាន​ទៀត ។ យ៉ាងណាម៉ិញ​កសិករ អ៊ុច យោ​ន អាយុ ៥០ ឆ្នាំ​រស់នៅ​ភូមិ​ពិ​លា ឃុំ​កំពង់​សឹង ស្រុក​ព្រះស្តេច ខេត្ត​ព្រៃវែង គាត់​មាន បទពិសោធន៍​កែច្នៃ​ធ្វើ​ជ្រក់​ស្លឹក​ឆៃថាវ​មាន​រសជាតិ​ឆ្ងាញ់​ហើយ​ទុក​បាន​ យូរ​ទៀតផង ។ បទពិសោធន៍​នេះ គាត់​ច្នៃប្រឌិត​ដោយ​ខ្លួនឯង និង​សូម​បង្ហាញ​ជូន​ដូចខាងក្រោម​:
១. ធាតុ​ផ្សំ​
​ – ស្លឹក​ឆៃថាវ​
​ – អំបិល ស្ករ ។​
២. របៀប​ផ្សំ​
​ – លាង​ស្លឹក​ឆៃថាវ​ឲ្យ​ស្អាត​
​ – យក​ស្លឹក​ឆៃថាវ​ទៅ​ហាលថ្ងៃ​ឲ្យ​ស្រពា​ប់​
​ – ដាំ​ទឹកអំបិល​ឲ្យ​ប្រៃ ទុក​ឲ្យ​ត្រជាក់​
​ – យក​ស្លឹក​ឆៃថាវ​មក​ច្របាច់​ជាមួយ​ទឹកអំបិល ពូន​ឲ្យ​ស្រស់​ទឹក ហើយ​រៀប​ដាក់​ក្នុង​ពាង​
​ – ដាំទឹ​កស្ករ​លាយអំ​បិល​បន្តិច​ឲ្យ​ប្រៃ និង​ផ្អែម​ល្មម ទុក​ឲ្យ​ត្រជាក់​
​ – ចាក់ទឹក​ស្ករ និង​អំបិល​ចូល​ពាង រួច​ខ្ទាស់​នឹង​បន្ទះ​ឫស្សី​ឲ្យ​ជាប់ ទុក​រយៈពេល ២ ថ្ងៃ អាច​បរិភោគបាន​។​
៣. ចំណាប់អារម្មណ៍​របស់​កសិករ​
​ ​ជ្រក់​ឆៃថាវ​នេះ អាច​បរិភោគបាន​ជាមួយ​ត្រីអាំង​មាន​រសជាតិ​ឆ្ងាញ់​មិន​ចាញ់​ជ្រក់ស្ពៃ​ទេ ។ ដូច្នេះ​បើ​យើង​សាំ​ឆៃថាវ​មិនសូវ​ចុះ​មើម គួរ​យក​ស្លឹក​មក​កែច្នៃ​ធ្វើ​ជ្រក់​សម្រាប់បិ​ភោគ ឬ លក់ ៕

បង្កាត់​ពូជ​ទាកាប៉ា​ជាមួយ​ទាសា​ច់​

ពូជ​ទា​បង្កាត់​រវាង​ទាកាប៉ា​ជាមួយ​ទាសា​ច់ មាន​អត្ថប្រយោជន៍​ច្រើន ព្រោះ​វា​បាន​បង្កើត​ពូជ​ទា​មួយ​ថ្មី ដែលមាន​លក្ខណៈពិសេស​ដូចខាង ក្រោម​នេះ :
Muscovy duck_cen
​ ​- វា​ធំ​លូតលាស់​លឿន​ជាង​ទាកាប៉ា​ពូជ​សុទ្ធ ឬ​ពូជ​ទា​ធម្មតា ប្រើពេល​ចិញ្ចឹម​ខ្លី ឆាប់​បាន​លក់​
​ ​- វា​មាន​សាច់​ឆ្ងាញ់​ជាង​ទាកាប៉ា និង​ទា​សាច់​ធម្មតា មាន​ខ្លាញ់​តិចជាង​
​ ​- ទម្ងន់​រវាង​ទា​ឈ្មោល និង​ទា​ញី​ខុសគ្នា​តិចតួច​
​ ​- ទាំង​ទា​ឈ្មោល និង​ទា​ញី អាច​យកមក​បំប៉ន​ឲ្យ​ឆាប់​ធាត់ ដើម្បី​បង្កើន​ចំណូល​ឲ្យ​បាន​ច្រើនជាង​ធម្មតា​
១- ការ​បង្កាត់​ពូជ​តាមបែប​ធម្មតា​
​ ​បើ​យើង​ប្រើ​ពូជ​ទាកាប៉ា​ឈ្មោល​មក​បង្កាត់​ជាមួយ​ទាសា​ច់​ញី យើង​អាច​បង្កាត់​ក្នុង​ម្តង​បានតែ​ចំនួន​បួន​ទៅ​ប្រាំ​ក្បាល​តែប៉ុណ្ណោះ ​នេះបើ​យើង​បង្កាត់​វា​តាមបែប​ធម្មជាតិ ដោយ​ឲ្យ​ទាកាប៉ា​ឈ្មោល​ជាន់​ទាសា​ច់​ញី (​ទាស​)
២- ការ​បង្កាត់​តាមបែប​សិប្ប​និមិត្ត​
​ ​ការប្រើ​ទឹកកាម​របស់​ទាកាប៉ា​ឈ្មោល​មក​បង្កាត់​ឲ្យ​ទា​ញី (​ទាស​) តាមបែប​សិប្ប​និមិត្ត អាច​ឲ្យ​យើង​បង្កាត់​បាន​រហូតដល់​២០ ទៅ​២៥​មេ ក្នុងករណី​ពិសេស​ខ្លះ អាច​បង្កាត់​បាន​រហូត​៤០ ទៅ​៥០​ក្បាល​ទា​ញី​ក៏បាន​។ ភាគរយ​នៃ​អត្រា​បង្ក​កំណើត​មាន​រហូតដល់​៩៥​ភាគរយ ឯ​អត្រា​ញាស់​វិញ​អាច​ទទួលបាន​រហូតដល់​៨៥​ភាគរយ​។​
៣- របៀប​ទទួលយក​ទឹកកាម​ពី​ទាកាប៉ា​ឈ្មោល
​ ​ជ្រើស​រើសយក​ទាកាប៉ា​ឈ្មោល មាន​អាយុ​ពី​២៦ ទៅ​២៨​សប្តាហ៍​មាន​រូបរាង​ល្អ​មិន​ពិការ​ផ្នែក​ណាមួយ មាន​សុខ​ភាពល្អ​ពេញវ័យ​សម្រាប់​បន្ត​ពូជ បន្ទាប់មក​យើង​រៀបចំ​ទ្រុង​មួយ​បួន​ជ្រុង ដើម្បី​បង្ខាំង​ទាកាប៉ា​ឈ្មោល​នោះ អាចធ្វើ​ពី​ឫស្សី ឬ​ធ្វើ​ពី​ដែក​ក៏បាន ទ្រុង​អាចមាន​កំពស់ ៦០​ស​.​ម ទទឹង ៦០​ស​.​ម និង​បណ្តោយ ៦០​ស​.​ម ត្រូវធ្វើ​វា​ឲ្យ​មាន​ទ្វារ​ពី​ខាងលើ​សម្រាប់​ដាក់​ស្នូក​ទឹក ស្នូក​ចំណី ដើម្បី​ឲ្យ​ងាយស្រួល​ដាក់​ទឹក និង​ចំណី និង​ងាយស្រួល​សម្រាប់​ការថែទាំ​វា​ផង​។ ជញ្ជាំង​របស់​ទ្រុង គួរ​ធ្វើ​ពី​សំណាញ់​បន្ទះ​រនាបឫស្សី លៃ​យ៉ាងណា​ឲ្យ​មាន​ប្រហោង​អាច​ឲ្យ​មាន​ខ្យល់​ចេញចូល​បានល្អ និង​ឲ្យ​ទា​អាច​មើល​ចេញមក​ខាងក្រៅ​បាន​។​
​ ​ត្រូវ​រក​ទាកាប៉ា​ញី​ចំនួន​មួយ ឬ​ពីរ​ក្បាល​ដាក់​ក្នុង​ទ្រុង​មួ​យមក​រៀប​ដាក់​នៅជាប់​គ្នា​ជាមួយ​ទ្រុង​ របស់​ទាកាប៉ា​ឈ្មោល​នោះ​។ ទាកាប៉ា​ញី​ត្រូវ​រើសយក​ទា​ដែល​ពេញវ័យ​បន្ត​ពូជ ធ្វើបែបនេះ ដើម្បី​ជួយ​រំញោច​ឲ្យ​ទាកាប៉ា​ឈ្មោល​មាន​អារម្មណ៍​ចង់​បន្ត​ពូជ​។​
​ ​អ្នកថែរក្សា​ទា​ឈ្មោល​នេះ ត្រូវធ្វើ​អ្វី​ម្យ៉ាង​ដើម្បី​ជន្ល​វា​ជាមួយ​ទាកាប៉ា​ញី ដើម្បី​ឲ្យ​វា​កញ្ជ្រោល​ចង់​រួមភេទ​ជាមួយ​ទាកាប៉ា​ញី​ដែល​នៅក្បែរនោះ​។ វិធី​ជន្ល​អាចធ្វើ​ដោយ​របៀប​ច្រើនយ៉ាង និង​ត្រូវធ្វើ​ដោយ​សន្សឹមៗ​ជា​រៀងរាល់ថ្ងៃ​។ ចំណី​សម្រាប់​បំប៉ន​ទា​ឈ្មោល និង​ការថែទាំង​ត្រូវធ្វើ​ឲ្យ​បាន​ទៀងទាត់​និង​ត្រឹមត្រូវ មិនត្រូវ​ធ្វេសប្រហែស​ឡើយ​។​
​ ​ការ​រំញោច​អារម្មណ៍​ទាកាប៉ា​ឈ្មោល​ឲ្យ​ចង់​រួមភេទ​នេះ គឺ​ប្រយោជន៍​ដើម្បី​យក​ទឹកកាម​របស់​វា ដូច្នេះ​ពេលវេលា​សម្រាប់​រំញោច​អារម្មណ៍​របស់​វា អាច​ប្រើពេល​ពីរ​-​បី​សប្តាហ៍​ដល់​បួន​សប្តាហ៍ ទើប​យើង​អាច​យក​ទឹកកាម​ពី​ទា​ឈ្មោល​នោះបាន​។​
​ ​ដើម្បី​យក​ទឹកកាម​ពី​ទាកាប៉ា​ឈ្មោល​នេះ ត្រូវធ្វើ​នៅ​ម៉ោង​៦ ទៅ​ម៉ោង​៩​ព្រឹក មិនត្រូវ​ធ្វើ​នៅពេល​វេលា​ខុសពី​នេះឡើយ​។​
​ ​សម្ភារៈ​ដែល​ត្រូវការ​ចាំបាច់​សម្រាប់​យក​ទឹកកាម​ពី​ទា​ឈ្មោល​នេះ​មាន :
​ ​- កែវ​សម្រាប់​ដាក់​ទឹកកាម​ស្អាត អា​ចរក​ទិញ​នៅ​កន្លែង​លក់​សម្ភារៈ​ពេទ្យ​នៅក្បែ​វត្ត​មហាមន្ត្រី (​អូឡាំពិក​)
​ ​- គ្រឿង​ជាវ​ត្ថុ​រាវ​សម្រាប់​លាយ​ពង្រា​វ​ទឹកកាម​
​ ​- បំពង់​បូ​ប និង​បំពង់​លាយ​ទឹកកាម​
​ ​- គ្រឿង​សម្រាប់​បាញ់​ទឹកកាម​ទៅតាម​ទ្វារ​របស់​ទា​ញី​
៤- របៀប​យក​ទឹកកាម​ពី​ទាកាប៉ា​ឈ្មោល
​ ​យក​ទាកាប៉ា​ញី ដែល​បាន​យកមក​បង្ខាំង​ក្បែរ​ទាកាប៉ា​ឈ្មោល​ដាក់ចូល​ទៅក្នុង​ទ្រុង​របស់​ ទាកាប៉ា​ឈ្មោល​។ ដាក់​កន្ទុយ​ទាកាប៉ា​ឲ្យ​បែរ​ទៅខាង​អ្នក​ចាំ​យក​ទឹកកាម​។ ពេលនោះ ទាកាប៉ា​ឈ្មោល​វា​និង​ព្យាយាម​ឡើង​ជាន់​ទាកាប៉ា​ញី អ្នកយក​ទឹកកាម​ត្រូវ​ត្រៀមខ្លួន​ឲ្យ​បានល្អ ព្រមជាមួយ​បំពង់​សម្រាប់​ត្រង​យក​ទឹកកាម​នៅក្នុង​ដៃ​ឲ្យ​ហើយ​ស្រេច នៅពេល​ទាកាប៉ា​ឈ្មោល​ដក​ពន្លៀន​ប្រដាប់បន្តពូជ​របស់​វា​មក​ខាងក្រៅ ដើម្បី​ស៊ក​ចូល​ទ្វារ​របស់​ទាកាប៉ា​ញី ត្រូវ​ប្រញាប់​យក​បំពង់​ដែល​បាន​ត្រៀម​ស៊ក​ប្រដាប់បន្តពូជ​ទៅក្នុង​បំពង់​ នោះ​ភ្លាម ដើម្បី​កុំ​ឲ្យ​ទឹកកាម​នោះ​ត្រូវបាន​បាញ់​បញ្ចូល​ទៅក្នុង​ទ្វារ​របស់​ ទាកាប៉ា​ញី បាន​ទឹកកាម​របស់​ទាកាប៉ា​ឈ្មោល​មាន​ចំណុះ​ត្រឹមតែ​ប្រហែល​ជាមួយ​ទៅ​ពីរ​មី​ ល្លី​ម៉ែត្រ​តែប៉ុណ្ណោះ ភ្លាមៗ​នោះ​ត្រូវ​ចាក់​វត្ថុ​រាវ​សម្រាប់​ពង្រា​វ​ទឹកកាម​ចូលក្នុង​បំពង់​ ត្រងទឹក​កាម​នោះ​ភ្លាមៗ ដោយ​ប្រើ​តាម​អត្រា​ទឹកកាម​បី​លាយ​ជាមួយ​វត្ថុ​រាវ​មួយ​អំពូល​។ បន្ទាប់ពី​បាន​លាយ​ពង្រា​វ​ទឹកកាម​រួចហើយ​ត្រូវ​បូម​វា​បញ្ចូល​ក្នុង​បំពង់​ ផ្ទុក​ទឹកកាម​សម្រាប់​ប្រើការ ក្នុង​បំពង់​ផ្ទុក​ទឹកកាម​មួយៗ អាច​យកទៅ​បង្ក​កំណើត​ឲ្យ​ទា​ញី (​ទាស​) បាន​ចំនួន ២៥​ក្បាល​។​
៥- របៀប​បង្ក​កំណើត​ឲ្យ​ទា​ញី (​ប្រភេទ​ទាស​)
​ ​ត្រូវ​ជ្រើស​យក​ទា​ញី​ដែលមាន​រូបរាង​ល្អ មាន​សុខ​ភាពល្អ មាន​មាឌធំ​ជាង​ទា​ដទៃ​នៅក្នុង​ហ្វូង និង​ជា​ទា​ញី​មាន​វ័យ​ត្រូវ​បន្ត​ពូជ​បាន​សម្រាប់​យកមក​បង្កា​ត់​។​
​ ​ដាក់​ទា​ញី​ឲ្យ​ឱនក្បាល​ចុះ ប្រើ​ភ្លៅ និង​ក្បាលជង្គង់​កៀប​ខ្លួន​ទា​ញី​ឲ្យ​ជាប់ បន្ទាប់មក​ប្រើ​ដៃ​ទាំងពីរ ដើម្បី​សង្កត់​រន្ធ​សម្ងាត់​របស់​ទា​ញី​រហូត​អាច​មើលឃើញ​ប្រដាប់បន្តពូជ​ របស់​ទា​ញី​លៀន​ចេញមក ឃើញច្បាស់​ប្រើ​ប្រដាប់​បាញ់​ទឹកកាម​បាញ់​ទឹកកាម​បញ្ចូល​ទៅក្នុង​ ប្រដាប់បន្តពូជ​របស់​ទា​ញី រាល់ពេល​បាន​បាញ់​ទឹកកាម​ឲ្យ​ទា​ញី​រួច ហើយ​ត្រូវ​ពិនិត្យមើល​កម្រិត​ទឹកកាម​ដែលមាន​សល់​នៅក្នុង​បំពង់​ជា​រៀងរាល់​ លើក ដើម្បី​ធានា​ឲ្យ​បាន​ថា ចំនួន​ទឹកកាម​មាន​គ្រប់គ្រាន់​សម្រាប់​ទា​ចំនួន ២៥​ក្បាល​។​
​ ​ត្រូវធ្វើ​បែបនេះ​ជាថ្មី ក្រោយមក​ចំនួន​៤​ថ្ងៃក្រោយ ដើម្បី​ធានា​ពី​ការ​អាច​ឲ្យ​ទឹកកាម​បង្ក​ជា​កំណើត​ឲ្យ​ពង​របស់​ទា​ញី​បាន​។​
៦- របៀប​ភ្ញាស់ពងទា​កូនកាត់
duck-breed_cen ​- ការ​ភ្ញាស់ពងទា ពូជ​បង្កាត់​នេះ គឺ​មិនមាន​អ្វី​ខុសគ្នា​ពី​ការ​ភ្ញាស់ពងទា​ធម្មតា​នោះដែរ​។​
​ ​- ពេលវេលា​នៃ​ការ​ញាស់​របស់​ទា​ពូជ​កាត់​នេះ គឺមាន​វេលា ៣២​ថ្ងៃ អាស្រ័យហេតុនេះ បន្ទាប់ពី​យើង​បានដាក់​ភ្ញាស់​ទា​ក្នុង​ទូ​ភ្ញាស់​បាន ២៨​ថ្ងៃ ដល់ ២៩​ថ្ងៃ ហើយ​ពង​ចាំបាច់​ត្រូវបញ្ជូន​ចូល​ម៉ាស៊ីន​ញាស់​មួយ​ផ្សេងទៀត​។​
​ ​- កូន​ទា​កាត់​ពូជ​នេះ ពេល​ញាស់​ចេញមក មាន​សម្បុរ​រោម​បីយ៉ាង : ពណ៌​លឿង​ក្រូចឆ្មា មាន​ស្នាម​អុជៗ​នៅត្រង់​ក្បាល អាចមាន​ចំនួន ២០​ភាគរយ​។ ពណ៌​លឿង​ក្រូចឆ្មា មាន​ស្នាម​អុជៗ​នៅ​ក្បាល និង​នៅ​ខ្នង មាន​ប្រមាណ​ជា​៦០​ភាគរយ​។ ពណ៌​ប្រផេះ​មាន​លាយ​លឿង មាន​ប្រមាណ​ជា ២០​ភាគរយ​។​
​ ​កូន​ទា​បង្កាត់​ពូជ​នេះ ការលូតលាស់​របស់​វា​លឿន តែ​ពូជ​បង្កាត់​នេះ ទោះបី​មាន​ឈ្មោល មាន​ញី ប៉ុន្តែ​ការបន្ត​ពូជ​របស់​ពួកវា មិនអាច​ធ្វើទៅ​បានឡើយ ឯការ​បង្កាត់​នេះ​ទៀតសោត គឺ​ធ្វើ​ដើម្បី​តែ​សម្រាប់​លក់​ជា​សាច់​ប៉ុណ្ណោះ មិនមែន​សម្រាប់​យកមក​បង្កើត​ពូជ​ថ្មី​ឲ្យ​វា​បន្ត​ពូជ​បានឡើយ​។​
​ ​ចំពោះ​ការចិញ្ចឹម​វារ​ហូត​ធំ​នោះ​វិញ គឺ​ធ្វើ​ដូចគ្នា​ទៅ​និង​ការចិញ្ចឹម​ទា​បែប​ដទៃ​ដែរ តែ​ប្រើពេល​ខ្លី​ជាង និង​ប្រើ​ចំណី​តិចជាង​។ ពូជ​ទា​ថ្មី​នេះ វា​មាន​សក្តានុពល​ផ្នែក​ពាណិជ្ជកម្ម​ច្រើនជាង ព្រោះ​សាច់​វា​ឆ្ងាញ់​ជាង​ទា​ដទៃ​៕​

ចិញ្ចឹម​អង្ក្រង​យក​ពង​លក់​

អង្ក្រង​ត្រូវបាន​គេ​ប្រើប្រាស់​ធ្វើជា​គ្រឿង​កំចាត់​សត្វល្អិត​ចេញពី​ ដំណាំ អស់កាល​ជាច្រើន​ពាន់​ឆ្នាំ​មកហើយ នៅក្នុង​ប្រទេស​ចិន​។ ដោយ​បង្កើត​ឲ្យ​មាន​សំបុក​អង្ក្រង​នៅតាម​ដើមឈើ​យក​ផ្លែ តាមរយៈ​ការ​ចងខ្សែ​បន្ត​ពី​ដើមឈើ​មួយ​ទៅ​ដើមឈើ​មួយទៀត​សម្រាប់​ឲ្យ​អង្ក្រង​ វា​បង្កើត​សំបុក​ថ្មី​នៅលើ​ដើមឈើ​ថ្មី​។​
ant_cen
​ ​ក្រៅពី​ត្រូវបាន​ប្រើ​ធ្វើជា​គ្រឿង​កំចាត់​សត្វល្អិត​ក្នុង​ចំការ​ដំណាំ​ លាង​អង្ក្រង គឺជា​អាហារ​ពិសេស​ម្យ៉ាង​មានឱជារស​យ៉ាង​ឆ្ងាញ់​ពិសារ ត្រូវបាន​ពលរដ្ឋ​នៅក្នុង​តំបន់​ត្រូ​ពិ​ក​និយម​ចូលចិត្ត សូម្បី​នៅក្នុង​ប្រទេស​កម្ពុជា​យើង​ក៏ដោយ​។​
​ ​ពងអង្ក្រង​នៅក្នុង​ទីផ្សារ​សព្វថ្ងៃ �​ពងអង្ក្រង​ថ្មី​� មានតម្លៃ​រហូតដល់​មួយ​គីឡូ​ជាង​មួយ​ម៉ឺន​រៀល​។ ឯ​ពងអង្ក្រង​ជ្រក់​រួច មានតម្លៃ​ច្រើនជាង​នេះ​។​
​ ​សូម​យកទៅ​ពិចារណា​ចុះ​ថា តើ​វា​អាច​ឲ្យ​យើង​រកចំណូលបាន​ដែរ​ឬទេ​? បើសិនជា​មួយថ្ងៃ​អាចរ​កពង​បាន​ទៅ​ដប់​គូ​ឡូ​..!!
​ ​ដើម្បី​ចិញ្ចឹម​អង្ក្រង​យក​ពង គឺជា​រឿង​មួយ​ងាយស្រួល​បំផុត ទោះបី​មាន​ចំការ​ខ្លួនឯង​ក្តី គ្មាន​ក្តី មិនមែនជា​បញ្ហា​ឡើយ ព្រោះ​នៅតាម​ព្រៃ​ជាយៗ​ភូមិ​តែងមាន​ដើមឈើ​មាន​សម្បុក​អង្ក្រង​នៅ​ទីនោះ​ ស្រាប់ បើ​នៅតាម​ចំការ​តែងមាន​ដើម​ស្វាយ ឬ​ដើមឈើ​ផ្សេងៗ យើង​គ្រាន់តែ​យក​ខ្សែ​មក​ចង​ពី​ដើមឈើ​មួយ​ទៅ​ដើមឈើ​មួយទៀត គឺជា​ការ​ស្រេច​។​
​ ​ចំពោះ​ចំណី​របស់​វា​វិញ យើង​អាច​យក​កាកសំណល់​ត្រី​សាច់​ពី​ផ្ទះបាយ​ដាក់​លើ​អ្វីមួយ ទៅ​ចង​ព្យួរ​លើ​ដើមឈើ​ឲ្យ​បាន​ច្រើន​ដើម នោះ​ការពង្រីក​សម្បុក​របស់​វា​ក៏មាន​ច្រើន​តាម​នោះដែរ​។​
​ ​បើ​ដើមឈើ​ណា​គ្មាន​អង្ក្រង​ចូល​យក​ចំណី​ទៅ​ដាក់​ព្យួរ​នៅលើ​ដើមឈើ​នោះ រួច​យក​សំបុក​អង្ក្រង​មួយ​ទៅ​ដាក់​ត្រង់​ទី​ដែល​បានដាក់​ចំណី​នោះ វា​នឹង​បង្កើត​សំបុក​នៅលើ​ដើមឈើ​នោះ​មិន​ខាន​។​
​ ​យើង​អាចដាក់​ចំណី​រាល់ថ្ងៃ ឬ​រៀងរាល់​៥​ថ្ងៃ​ម្តង​ក៏បាន ដោយ​ចង​ចំណី​នៅលើ​ខ្សែ ដែល​បាន​ចង​បន្ត​ពី​ដើម​មួយ​ទៅ​ដើមឈើ​មួយទៀត​។​
​ ​អង្ក្រង​វា​បង្កើត​ពង​លឿន​ណាស់ ក្នុង​មួយ​សំបុក​ជួនកាល​អាច​ប្រមូល​ពង​បាន​រហូត​មួយ​គីឡូក្រាម​ក៏មាន ក្នុង​រង្វង់ ២០​ថ្ងៃ​ម្តង​។ ការផ្តល់​ចំណី​ឲ្យ​បាន​ទៀងទាត់​ធ្វើ​ឲ្យ​វា​ពង្រីក​សំបុក​បាន​លឿន និង​បង្កើត​សំបុក​ថ្មី​ក៏​ច្រើន​ដែរ​។​
​ ​ការយក​ពងអង្ក្រង​មិនចាំបាច់​បំផ្លាញ​សំបុក​វា​ទាំងមូល​ឡើយ គឺ​ទុក​ពីក្រោម​សំបុក យកតែ​ពង​វា​បាន​ហើយ​។​
​ ​ពងអង្ក្រង​ដែល​យកបាន អាច​លក់​ឲ្យ​គេ​ឆៅ ឬ​ជ្រក់​លក់​ខ្លួនឯង​ក៏បាន វា​អាចជា​ការរកចំណូល​មួយ​ជា​បន្ថែម​ក្រោយពី​ទំនេរ​ពី​ការងារ​ធម្មតា​៕

ការជ្រើសរើស​ពូជ​ជ្រូក​

(ដកស្រង់ចេញពីទស្សនាវដ្តីកសិករ របស់អង្គការសេដាក)
​ពូជ​ជ្រូក​មាន​៣​ប្រភេទ​គឺ ពូជ​ក្នុងស្រុក ពូជ​នាំចូល និង​ពូជ​កូនកាត់ ។ គេ​អាច​ជ្រើសរើស​ពូជ​ណាមួយ​មក​ចិញ្ចឹម​អាស្រ័យ​តាម​ការនិយម ។​

ពូជ​នៅក្នុង​ស្រុក​

-​ពូជ​ជ្រូក​ក្នុងស្រុក​មាន​ជ្រូក​កណ្តុរ ជ្រូក​កំពត និង​ជ្រូក​ដំរី ។
ជា​ពូជ​ងាយស្រួល​ចិញ្ចឹម ធន់​នឹង​អាកាសធាតុ ជំងឺ និង​មិន​រើស​ចំណី តែ​ពួកវា​មាន​មាឌតូច និង​លូត​ធំធាត់​យឺត ។

ពូជ​ជ្រូក​នាំចូល​

feed_pig10_cen
-ពូជ​ជ្រូក​នាំចូល​មាន ជ្រូក​យ៉​ក​សៀរ ជ្រូក​ហាំ​សៀរ ជ្រូក​ឌុយ​រ៉ុ​ក ជ្រូក​ប៉ឺ​ក​សៀរ និង​ជ្រូក​ឡែ​ន​ដ្រែ​ស
ជា​ពូជ​ចិញ្ចឹម​ឆាប់​ធំ​លូតលាស់ និង​ឆាប់​បាន​លក់ តែ​ពួកវា​រើស​ចំណី​បន្តិច ។

ពូជ​ជ្រូក​កូនកាត់​

-​ពូជ​កូនកាត់​ជា​ពូជ​បង្កាត់​រវាង​បា​នាំចូល​ជាមួយ​មេ​ក្នុងស្រុក ។
គួរ​ជ្រើសរើស​ជ្រូក​កូនកាត់​យកមក​ចិញ្ចឹម ព្រោះ​ពូជ​នេះ​ធន់​នឹង អាកាសធាតុ​ក្នុងស្រុក ។ ជា​ពូជ​ពិសេស ព្រោះ​រូបរាង​ខ្លួន និង​ការលូតលាស់​កាត់​ទៅរក​បា រីឯ​ការ​ធន់​នឹង​ជំងឺ និង​ការមិន​រើស​ចំណី​កាត់​ទៅរក​មេ ។​

តើ​ត្រូវ​ជ្រើសរើស​កូនជ្រូក​ដូចម្តេច ?

-​រើស​កូនជ្រូក​ណា​ដែល​កើតចេញពី​មេបា ដែលមាន​សុខភាព​ល្អ និង​មាន​ប្រភព​ច្បាស់លាស់ ។​
-​រើស​កូនជ្រូក​ណា​ដែលមាន​ជើង​មាំ ប្រអប់ជើង​ធំៗ ត្រគាក​សាយ ស្មា​ទូលាយ កវែង​បន្តិច និង​មាន​ដងខ្លួន​វែង ។​
-​រើស​កូនជ្រូក​ដែលមាន​ទំងន់​ចាប់បី ៥ ទៅ ៧ គីឡូ និង​មាន​អាយុ​ចាប់ពី ៤៥ ថ្ងៃ​ឡើង ហើយ​ចេះ​ស៊ី​ចំណី ។​
 ការធ្វើ​ទ្រុង​ជ្រូក និង​ស្នូក
(ដកស្រង់ចេញពីទស្សនាវដ្តីកសិករ របស់អង្គការសេដាក)
​យើង​អាចធ្វើ​ទ្រុង​ជ្រូក និង​ស្នូក​ចំណី តាមបែប​លក្ខណៈ​គ្រួសារ ឬ​បែប​អាជីវកម្ម​ក៏បាន អាស្រ័យ​តាម​លទ្ធភាព និង​ធនធាន ។​
feed_pig06_cen

ការធ្វើ​ទ្រុង​

សំភារៈ​

ដំណាក់​នៃ​ការធ្វើ​ទ្រុង​

គួរ​ដឹង
គួរ​ធ្វើ​ទ្រុង​ជ្រូក​នៅលើ​ដី​ទួល​ឲ្យ​ឆ្ងាយ​ពី​ផ្ទះ បន្តិច ដើម្បី​កុំ​ឲ្យ​ធុំក្លិន ស្អុយ ហើយ​ទ្រុង​ត្រូវមាន​ពន្លឺ និង​ខ្យល់ ចេញចូល​គ្រប់គ្រាន់ ។​
១-​លើកដី​បំពេញ​កន្លែង​ធ្វើ​ទ្រុង កំពស់​៣០​សង់ទីម៉ែត្រ ។ បុក​បង្ហាប់ដី​ឲ្យ​ស្មើ និង​ឲ្យ​មាន​ជំរាល​បន្តិច ។ រួច​ចាក់សាប​កំរាស់​ពី ៣ ទៅ ៤​សម ។​
២-​ដាំ​បង្គោល​មេ​ចំនួន ៤ ដើម ដែលមាន​កំពស់​១.៨​ម​(​ម៉ែត្រ​) នៅតាម​ជ្រុង​និ​មួយៗ និង​ដាំ​បង្គោល​កន្លោង ២​ដើម កំពស់ ២.៥​ម ។​
ហេតុអ្វី​ត្រូវ​ចាក់សាប ?
ងាយស្រួល​ក្នុងការ​សំអាត​ទ្រុង និង​ប្រមូល​កាកសំណល់​(​លាមក និង​ទឹកនោម​) សំរាប់ធ្វើ​ជី​ដាក់​ដំណាំ ។​
​គួរ​ដឹង
ទ្រុង​ជ្រូក​មាន​ទំហំ ២,៥​ម X ២​ម អាចដាក់​ជ្រូក​សាច់​បាន​ចំនួន​៤​ក្បាល ។​
៣-​ដាំ​បង្គោល​កំពស់ ១​ម នៅ​ចន្លោះ​បង្គោល​មេ ដើម្បី​ងាយស្រួល​វាយ​របា​ជុំវិញ និង​ឲ្យ​មាន​ភាពរឹងមាំ ។ រៀបចំ​គ្រឿង​ដំបូល​បំពាក់​ពីលើ​បង្គោល សំរាប់​ប្រក់​ដំបូល ។​
៤-​វាយ​របា​ជុំវិញ​ទ្រុង ដោយ​ទុកចន្លោះ​ប្រហែល ១៥​សម ចំពោះរ​បាទី​១ ដល់ទី​៣ ផ្នែក​ខាងក្រោម ហើយ​ចំពោះ​របា​បន្ទាប់មក​ខាងលើ ត្រូវ​ទុកចន្លោះ ២០ សម ។​
ហេតុអ្វី​ត្រូវ​វាយ​របា​ញឹក​នៅ​ផ្នែក​ខាងក្រោម ?
-​ដើម្បី​កុំ​ឲ្យ​ជ្រូក​តូចៗ​ចេញពី​ទ្រុង​បាន ។​
ជៀសវាង
-​មិនត្រូវ​ធ្វើ​ដំបូល​ពី​ស័ង្កសី​ទេ ព្រោះ​វា​ស្រូប​កំដៅ​ខ្លាំង និង មានតម្លៃ​ថ្លៃ​។
​-​មិនត្រូវ​ដាក់​ជ្រូក ចិញ្ចឹម​ភ្លាម បន្ទាប់ពី​ធ្វើ​ទ្រុង​ហើយ​នោះទេ ព្រោះ​ស៊ីម៉ង់ត៍​ធ្វើ​ឲ្យ​ស្បែក​ជ្រូក​កើត​រមាស់ ។​
​ដូច្នេះ​បន្ទាប់ពី​ធ្វើ​ទ្រុង​ហើយ ត្រូវ​ឧស្សាហ៍​ស្រោច​ទឹក​ឲ្យ​បាន​ញឹកញាប់ ក្នុង​រយៈពេល ១ អាទិត្យ ដើម្បី​ឲ្យ​អស់​ជាតិ​ស៊ីម៉ង់ត៍ ។​
៥-​ទ្រុង​ជ្រូក​ចាំបាច់​ត្រូវមាន​ដំបូង​ត្រឹមត្រូវ ។ យើង​អាច​ប្រើ​កូនឈើ​តូចៗ ឬ​ឫស្សី​សំរាប់ធ្វើ​គ្រឿង​ដំបូល​ក៏បាន​ដោយ​ប្រក់​ស្លឹកត្នោត ឬ​ស្បូវ ។
៦-​មុននឹង​ដាក់​ជ្រូក​ចិញ្ចឹម ត្រូវ​លាង​សំអាត និង​បាច​កំបោរ​ក្នុង​ទ្រុង​ដើម្បី​សម្លាប់​មេរោគ រួច​ទុកចោល ១​អាទិត្យ ទើប​លាង​កំបោរ​នោះ​ចេញ ។​feed_pig04_cen
ហេតុអ្វី​ត្រូវធ្វើ​ស្នូក​ចំណី​ពី​ស៊ីម៉ង់ត៍ ?
​ដើម្បី​ជៀង​វាង​ការ​ដួល​កំពប់​ចំណី នៅពេល​ជ្រូក​ឡើងជា​ន់​ស្នូក ឬ​ពេល​ពួកវា​ដណ្តើម​គ្នា​ស៊ី​ចំណី ។​

ការធ្វើ​ស្នូក​ចំណី
​គួរ​ធ្វើ​ស្នូក​ចំណី​ស៊ីម៉ង់ត៍ ដោយ​ចាក់​ភ្ជាប់​ទៅនឹង​កំរាល​តែម្តង ដែលមាន​ទទឹង ២០​សម បណ្តោយ​ពី ៣០​សម ទៅ ៣៥​សម និង​ជំរៅ ១៥​សម ។​
ការធ្វើ​ស្នូក​ទឹក
​ធ្វើ​ស្នូក​ទឹក​ដែលមាន​ទទឹង និង​បណ្តោយ​ប្រវែង ២០​សម ។​
ចំពោះ​ស្នូក​ទឹក គួរ​ចាក់​ស៊ីម៉ង់ត៍​ភ្ជាប់​ក្បែរ​ស្នូក​ចំណី ដើម្បី​ងាយស្រួល​ដាក់​ទឹក និង​ចំណី​ផ្សេង​ពីគ្នា ។​
ចំពោះ​ស្នូក​ទឹក គេ​អាច​ប្រើ​ធុង​ទឹក ដែលមាន​ត​ក្បាល​បឺត​ក៏បាន ។​
១-​ដាក់​ធុង​ទឹក​នៅលើ​របា​ដែល​ខ្ពស់​ជាងគេ រួច​យក​ខ្សែ​ចង​ធុង​នោះ​ឲ្យ​ជាប់ ។​
២-​ត​ទុយោ​ចេញពី​ធុង​ទឹក រួច​ត​ភ្ជាប់​ចុង​ទុយោ​ម្ខាង ទៀត​ជាមួយ​ក្បាល​បឺត ។​
៣-​ចង​ទំលាក់​ក្បាល​បឺត​ភ្ជាប់​ទៅនឹង​ផ្នែក​ណាមួយ​នៃ​ទ្រុង ដើម្បី​ឲ្យ​ជ្រូក ងាយស្រួល​ផឹកទឹក ។​
​គួរ​ដឹង
-​គេ​អាច​យក​សំបក​កង់ឡាន​ចាស់​ទៅ​ពុះ​ជា​២ ឬ​ចានដែក ឬ ធុង​ចាស់ ឬ​ស្នូក​ឈើ មក​ប្រើ​ជា​ស្នូក​ចំណី និង​ស្នូក​ទឹក​ក៏បាន ។​
-​ប៉ុន្តែ​បើ​មានលទ្ធភាព​គួរប្រើ​ធុង​ទឹក​ដែលមាន​ក្បាល​បឺត​ជួយ​សន្សំសំចៃ​ ទឹក ទ្រុង​មិន​សើម ចំណេញ​កន្លែង និង​ជ្រូក​អាច​ផឹកទឹក​ពេលណា​ក៏បាន ។ យើង​អាច​រក​ទិញ​ក្បាល​បឺត នៅតាម ហាង​លក់​ចំណី​សត្វ ។​

ការជ្រើសរើស​ពូជ​

feedchiken02_cenគួរ​ជ្រើសរើស​ពូជ​មាន់​ដែល​មាន​ប្រវត្តិ​ច្បាស់លាស់​ពុំ​ធ្លាប់​កើត​ជំងឺឆ្លង ។​

ការជ្រើសរើស​មេ និង​បា​

ការជ្រើសរើស​ពូជ​មាន់​បាន​ល្អ ធ្វើឲ្យ​មាន់ឆាប់​ធំធាត់ កូន​ច្រើន និង​មិន​មាន​ជំងឺ ហើយ​យើង​អាច​ទទួលបាន​ប្រាក់ចំណូល​ខ្ពស់ ។​

​របៀប​ជ្រើសរើស​មេ​

មេមាន់​សំរាប់ធ្វើ​ពូជ​ត្រូវ​:
​ ​- មានខ្លួន​ធំ​ល្មម និង​រឹងមាំ ។​
​ ​- មាន​ជើង​រមៀត ។​
​ ​- ស៊ី​ចំណី​មិន​រើស ។​
​ ​- ផ្តល់​ពង​យ៉ាងតិច​ពី ៤-៥​សា ក្នុង​១​ឆ្នាំ ហើយ​មួយ​សាៗ មាន​៨-១២​ពង ។​
​ ​- មាន​ទំងន់​ចាប់ពី ១,៥​គីឡូក្រាម​ឡើងទៅ ។​
​ ​- មាន​អាយុ​ចាប់ពី ៧​ខែ ទៅ​៣​ឆ្នាំ ។​
​ ​- មិន​កាច មិន​ចឹក​កូន​ឯង ចេះ​ការពារ និង​ចិញ្ចឹម​កូន ។​

របៀបជ្រើសរើស​បា​មាន់​សំរាប់ធ្វើ​ពូជ​ត្រូវ​:

​ ​- មាន​រូបរាង​ល្អ មាឌធំ​មាំមួន ។​
​ ​- មានដំណើរ​រហ័សរហួន ហើយ​ពូកែ​ជាន់​មេ ។​
​ ​- មាន​ទំងន់​ចាប់ពី ២​គីឡូក្រាម​ឡើងទៅ ។​
​ ​- មាន​អាយុ​ចន្លោះ​៩​ខែ​-៣​ឆ្នាំ​
​ ​- មាន​ជើង​រមៀត និង​សិរ​ក្រហម ។

ការជ្រើសរើស​ទីកន្លែង​ចិញ្ចឹម និង​ការធ្វើ​ទ្រុង​

feedchiken_cenជ្រើសរើស ​ទីកន្លែង​ចិញ្ចឹម​បាន​ត្រឹមត្រូវ ​ធ្វើឲ្យ​មាន់មាន​សុខភាព​ល្អ មិន​ងាយ​ឆ្លង​ជំងឺ ។​​កន្លែង​ចិញ្ចឹម​មាន់​ត្រូវ​មាន ​ទីធ្លា​ស្រឡះ​ល្អ ពន្លឺ និង​ម្លប់​គ្រប់គ្រាន់ ។​

ជ្រើសរើស​ទីកន្លែង​

- ទីកន្លែង​ចិញ្ចឹម​ត្រូវ​នៅ​លើ​ដី​ទួល មិន​លិច​ទឹក​នៅ​ក្បែរ​ផ្ទះ ដើម្បី​ងាយស្រួល​ថែទាំ និង​ឲ្យចំ​ណី ។​
​- មាន់​មិន​អាច​រស់នៅ​ដោយ​គ្មាន​ម្លប់​ឡើយ ។ កន្លែង​ចិញ្ចឹម​ត្រូវមាន​ម្លប់​ខ្លះ ពន្លឺ​ខ្លះ ។ បើ​ទីវាល​គ្មាន​ម្លប់​សោះ​គួរ​ដាំ​ដើមឈើ​ដូចជា ល្ហុង ដំឡូង​មី កន្ធំ​ថេត រុក្ខជាតិ​ហូប​ផ្លែ ឬ​ដំណាំ​ទ្រើង ដូចជា​ឃ្លោក ត្រឡាច​…

កំណត់​ទីធ្លា​ឲ្យមាន​ដើ​ររកចំណី​

​- គួរ​ធ្វើ​របង​ព័ទ្ធជុំវិញ​ពី​បន្ទះ​ឫស្សី ឬ​កូន​ឈើ​ឲ្យ​ញឹក ដើម្បី​កំណត់​ទីធ្លា​ចិញ្ចឹម​មាន់ ។ របង​គួរ​មាន​កំពស់ ២-២,៥​ម ។​
​ ​- របង​ការពារ​មាន​សារៈសំខាន់ ៣​យ៉ាង ។ ទី​១ គឺ​ដើម្បី​ការពារ​កុំឲ្យ​មាន់​ចេញ​ក្រៅ​រហេតរហូត ស៊ី​ចំណី និង​ផឹកទឹក​មិន​ស្អាត ។ ទី​២ គឺ​ដើម្បី​ការពារ​មិន​ឲ្យ​សត្វ​ពី​ក្រៅ​នាំយក​មេរោគ​មក​ចម្លង​ដល់​មាន់ ។ ទី​៣ គឺ​ដើម្បី​ជៀសវាង​ពី​ការបាត់បង់ ។​

គួរ​ដឹង​

​បើ​មាន​លទ្ធភាព​យើង​អាច​ទិញ​សំណាញ់​ជ័រ ឬ​លួស​ដែល​មាន​ក្រឡា​ល្អ​ត មក​ធ្វើ​ជារ​បង ដើម្បី​ការពារ​មិន​ឲ្យ​កូនមាន់​តូចៗ​ចេញ​បាន ។​

ហេតុ​អ្វី​ត្រូវ​ធ្វើ​រណ្តៅ​កំប៉ុស្ត ?

ដើម្បី​ឲ្យ​មាន់​កាយរក​ចំណី​ដូចជា ជន្លេ សត្វល្អិត​តូចៗ ដែល​ជួយ​ឲ្យ​មាន់ឆាប់​ធំធាត់ ។​

រៀបចំ​រណ្តៅ​កំប៉ុស្ត​

១. ជីករណ្តៅ​កំប៉ុស្ត​ដែល​មាន​បណ្តាយ ៤​ម ទទឹង ៣​ម និង​ជំរៅ ៣០​សម នៅក្រោម​ម្លប់ឈើ ។​
​២. ប្រមួល​ស្លឹក​ឈើ អង្កា​ម កាកសំណល់​ផ្ទះបាយ​… (​លើកលែង​លាមក​សត្វ​) ដាក់​ក្នុង​រណ្តៅ ហើយ​ឧស្សាហ៍​ស្រោច​ទឹក ជាបិសេស​នៅ​រដូវប្រាំង ដើម្បី​ឲ្យ​សារធាតុ​ទាំងនោះ​រលួយ​កកើត​ជា​សត្វល្អិត​សំរាប់​ជា​ចំណីមាន់ ។​

​ការរៀបចំ​ទ្រុង​

​គួរ​ធ្វើ​ទ្រុងមាន់​តាមរបៀប​ងាយៗ​ទៅតាម​លទ្ធភាព​ដែល​យើង​មាន​ដោយ​ប្រើ​កូនឈើ បន្ទះ​ឫស្សី ស្លឹកកណ្តប …

សំភារៈ​សំរាប់ធ្វើ​ទ្រុង​

គួរ​ដឹង

- យើង​អាច​ធ្វើ​ដំបូល​ទ្រុង​ពី​ស្លឹក​ដូង ស្លឹកត្នោត ស្បូវ​… ការប្រើ​ស័ង្កសី​មិន​ត្រឹមតែ​ធ្វើឲ្យ​យើង​ចំណាយ​ប្រាក់​ច្រើន​ប៉ុណ្ណោះ​ទេ ថែមទាំង​ធ្វើឲ្យ​កំដៅ​ក្នុង​ទ្រុងមាន់​កើនឡើង​បណ្តាល​ឲ្យ​មាន់ងាយ​ឈឺ​ទៀតផង ។​
​- ដំបូល​ត្រូវ​ប្រក់​ឲ្យ​សល់​ហូ​ស​បង្គោល​ជើង​រៀង​យ៉ាងតិច ០,៥​ម ដើម្បី​កុំឲ្យ​ភ្លៀង និង​កំដៅ​ជះ​ចូល ។​

កា​រៀបចំ​ទ្រុង

feedchiken01_cen
១- លើកដី​កំពស់ ៣០​សម ទទឹង ៤​ម និង​បណ្តោយ ៥​ម (​អាច​ដាក់​មាន់​បាន ២០-៣០​ក្បាល​) ។ ដាំ​បង្គោល​ជើង​រៀង​កំពស់ ២​ម ចំនួន ៦​ដើម​ជា​ពីរ​ជួរ នៅតាម​បណ្តោយ ។ ដាំ​បង្គោល​កន្លោង​កំពស់ ៣​ម ចំនួន ៣​ដើម នៅ​ចន្លោះ​ជួរ​ទាំង​២ ។​
២- បំពាក់​ផ្ទោង​ដំបូល និង​ប្រក់​ស្លឹក ។ រួច​យក​បន្ទះ​ឫស្សី ដែល​ដំ​ភ្ជាប់​ជាមួយ​មេ​ឫស្សី​មក​ធ្វើជា​ជញ្ជាំង ។​
ហេតុ​អ្វី​ត្រូវ​ធ្វើ​ធ្នើរ​ឲ្យ​មាន់​ចន្លោះ​ពី​គ្នា​ហើយ​ផុតពី​ដី ?
ដើម្បី​កុំឲ្យ​មាន់​ជុះអាចម៍​លើគ្នា ហើយ​ងាយស្រួល​បោស​សំអាត​ទ្រុង ។​
៣- ធ្វើ​ធ្នើរ​ឲ្យ​មាន់ ដេក​ពី​កូនឈើ ឬ​បន្ទះ​ឫស្សី ដោយ​ទុក​ចន្លោះ​ពីមួយ​ទៅមួយ ៣០-៤០​សម និង​ខ្ពស់​ពី​ដី ១,៥-២​ម ។​
៤- ធ្វើ​ធ្នើរ​កំពស់​ពី​ដី ១​ម ជាប់​ជញ្ជាំង ដើម្បី​ដាក់​សំបុក​ឲ្យ​មេ​មាន់ក្រាប​ពង ។ ត្រូវ​ទុក​ចន្លោះ​ពី​សំបុក​១ ទៅ​១​ទៀត ៤០-៥០​សម (​បើ​ជិតគ្នា​ពេក​ត្រូវ​បាំង​ក្រដាស​រឹង​ដើម្បី​កុំឲ្យ​មេ​មាន់​ចឹកគ្នា​) ។​

គួរ​ដឹង​

ធ្នើរ​សំរាប់​មាន់​ដេក​ត្រូវ​ធ្វើ​ឲ្យ​ខ្ពស់​ផុត​ពី​ធ្នើរ​សំរាប់​ដាក់​សំបុក ដើម្បី​ជៀសវាង​ការរំខាន​ដល់​មេមាន់​ក្រាប​ពង ។​
កា​រៀបចំ​ទ្រុង​សំរាប់​កូន​មាន់​
ធ្វើ​ទ្រុង​តូចៗ​រាង​ដូច​អង្រុត ឬ​រាង​៤​ជ្រុង ឲ្យ​ផុត​ពី​ដី ពី​ឫស្សី ឬ​សំណាញ់​លួស ដែល​មាន​ប្រហោង​តូចៗ សំរាប់​ដាក់​កូន​មាន់​ដែល​ទើបនឹង​ញាស់ ។​
ហេតុ​អ្វី​ត្រូវ​ធ្វើ​ទ្រុង​សំរាប់​កូន​មាន់ ?
- ដើម្បី​ការពារ​ឲ្យុំ​ឲ្យ​មាន់ធំ​ចឹក និង​កុំឲ្យ​ពស់ ឬ​កណ្តុរ​ស៊ី ។​
​ ​- ដើម្បី​ងាយស្រួល​យក​កូន​មាន់​ដែល​ទើប​នឹង​ញាស់ មក​ដាក់​ឲ្យ​ត្រូវ​កំដៅថ្ងៃ​ពេលព្រឹក ។​
​ ​- ដើម្បី​ងាយស្រួល​ផ្តល់​ចំណី​ឲ្យ​កូន​មាន់តាម​ប្រភេទ​របស់​វា និង​កុំឲ្យ​មាន់​ដទៃ​ទៀត​ដណ្តើម ។​

ការរៀបចំ​ស្នូក​ទឹក និង​ស្នូក​ចំណី​

ធ្វើ​ស្នូក​ទឹក និង​ស្នូក​ចំណី​ដោយ​យក​សំបក​កង់ឡាន​ពុះ​ជា​២ ។ យើង​ក៏​អាច​យក​បំពង់​ឫស្សី​២-៣​កង់ ឬ​បំពង់​ជ័រ​មុខកាត់​៥-៨​សម និង​ប្រវែង ៤០-៥០​សម មក​ពុះ​ជា​២ ហើយ​យក​បន្ទះក្តារ​មក​បិទ​ភ្ជិត​ចុង​សងខាង​បានដែរ ។​

គួរ​ដឹង​

ការធ្វើ​ស្នូក​ទឹក និង​ស្នូក​ចំណី​គឺ​ដើម្បី​ជួយ​កុំឲ្យ​មាន់​ផឹកទឹក​កខ្វក់ ដែល​បណ្តាល​ឲ្យ​ឆ្លង​ជំងឺ និង​ខាតបង់​ចំណី​ដែល​បាច​លើដី ។​

សារធាតុចិញ្ចឹម​នៃ​សាច់ និង​ស៊ុត​

សាច់ និង​ស៊ុតមាន់​មាន​សារ​:​ប្រយោជន៍​ច្រើន​សំរាប់​ទ្រទ្រង់​រាងកាយ​មនុស្ស​
ប្រូតេអ៊ីន
ជួយ​ឲ្យ​សារពាង្គ​កាយលូតលាស់​ល្អ ជាពិសេស​ចាស់​ដុំ ។ កង្វះ​ប្រូតេអ៊ីន​បណ្តាល​ឲ្យ​ស្រក​ទំងន់ និង​កាត់បន្ថយ​សមត្ថភាព​ក្នុងការ​ទប់ទល់​នឹង​ជំងឺ​នានា ។​
ជាតិ​ខ្លាញ់​
ជា​ប្រភព​ថាមពល និង​មាន​តួនាទី​ដឹកជញ្ជូន​វីតាមីន (A, D, E, K…) ទៅ​ចិញ្ចឹម​រាងកាយ​ព្រមទាំង​ជួយ​រក្សា​ស្បែក​ឲ្យ​រលោង ។
វី​តា​មី A
ជួយ​ឲ្យ​ភ្នែក​ភ្លឺ​ល្អ មើលឃើញ​បាន​ឆ្ងាយ និង​ការពារ​ជំងឺ​ខ្វាក់មាន់ ។​
ជាតិ​ដែក
ជួយ​ផលិត​ថាមពល និង​គ្រាប់​ឈាម​ក្រហម ហើយ​ជួយ​បង្ការ​ជំងឺ​ខ្វះ​ឈាម ។

វត្ថុធាតុដើម​សម្រាប់​អ្នក​ចិញ្ចឹម​មាន់​ទា​

ការស្វែងរក​ប្រភព​វត្ថុធាតុដើម មក​ផ្សំ​ជា​ចំណី​មាន់​ទា គឺជា​រឿង​មួយ​លំបាក​ជាងគេ ព្រោះតែ​ប្រភព​នៃ​គ្រឿងផ្សំ​មាន​ពុំ​ទៀងទាត់ ឯ​តម្លៃ​ទៀតសោត​ក៏​​ផ្លាស់ប្តូរ​ជារឿយៗ​ទៅតាម​អត្រា​នៃ​ការ​ប្តូរប្រាក់​ ក្នុង​ទីផ្សារ​ដែរ​។ ​វត្ថុ​សំខាន់​ជាងគេ​សម្រាប់​ផ្សំ​ជា​ចំណី​មាន់​ទា​មាន​ចំនួន​៧​មុខ​ហើយ​វា​ ចាំបាច់​ត្រូវតែមាន​សឹង​មិនអាច​ខ្វះ​បាន បើសិនជា​យើង​ចិញ្ចឹម​មាន់​ទា​ក្នុង​ទ្រង់ទ្រាយ​មួយ​ធំ​បង្គួរ​។​
​ ​+ ស្រូវ : យើង​អាច​កិន ( កិនបំបែក​) ឲ្យ​វា​បែក​ទៅជា​ម្សៅ​ទាំងមូល​តែម្តង នោះ​យើង​នឹង​បានទទួល​ទាំង​កន្ទក់​អង្ករ​រួមគ្នា បើសិនជា​រូបមន្ត​ផ្សំ​ចំណី​បង្គាប់​ថា​យើង​ត្រូវមាន​កន្ទក់ និង ចុងអង្ករ​តែ​អត្រា​កន្ទក់​នោះ​មាន​ច្រើនជាង​ចុងអង្ករ ដូច្នេះ​ដើម្បី​ឲ្យ​ត្រឹមត្រូវ​តាម​រូបមន្ត​ផ្សំ យើង​ត្រូវមាន​ចុងអង្ករ​ផ្សេង កន្ទក់​ផ្សេង​យកមក​ផ្សំគ្នា ដើម្បី​ធ្វើដូច្នេះបាន យើង​ត្រូវមាន​ម៉ាស៊ីនកិនស្រូវ​តូច​មួយ កិន​ឲ្យ​ចេញ​ជា​អង្ករ​ដោយ​លៃ​ធ្វើយ៉ាងណា​ឲ្យ​វា​ខ្ទេច​បែក​ជា​បី​បួន​កំណាត់ ឬ​លើស​នេះ តែ​នៅ​មើលឃើញ​កំទេច​អង្ករ​ផ្នែក​ដែល​នៅសល់ យ​កវាម​កលាយ​នៅ​ជាមួយ​ស្រូវ រួច​បញ្ចូល​ក្នុង​ម៉ាស៊ីន​វៃ​វា​ឲ្យ​ម៉ដ្ឋ​ល្អ ដោយ​ប្រើ​តម្រង ( កញ្ច្រែង ) មាន​រន្ធ​តូចៗ ដើម្បី​ឲ្យ​វា​កើតជា​កន្ទក់​លេខ​មួយ ដោយ​ការធ្វើ​របៀបនេះ​យើង​មិនសូវ​ខាត​ច្រើន​ទេ ព្រោះ​គ្មានអ្វី​ត្រូវ​បោះចោល​ឡើយ​។​
​ ​+ ពោត : ពោត យើង​អាច​ស្វែងរក​ទិញ​បាន​នៅ ផ្សារ​ដើម​គរ ផ្សារ​អូ​ឬ​ស្សី​ក្នុងតម្លៃ​ប្រហែល 1600-2000 រៀល ក្នុង​មួយ​គីឡូក្រាម (​តម្លៃ​មានការ​ប្រែ​ប្រូ​ល ) បើសិនជា​កន្លែង​ចិញ្ចឹមសត្វ​យើង​មាន​ទីតាំង​នៅក្រៅ​ក្រុង យើង​គួរ​រក​ទិញ​តាម​ចំការពោត​គេ វា​មានតម្លៃ​ត្រឹមតែ 1200-1300 រៀល ក្នុង​មួយ​គីឡូក្រាម​ប៉ុណ្ណោះ​យើង​កិនបំបែក​វា​ឲ្យ​នៅសល់​ត្រឹម​ទំហំ​ប៉ុន​ ជើងធូប ឬ​ធំ​ជាង នោះ​បន្តិច ដើម្បី​កុំ​ឲ្យ​មានការ​ខាតបង់ យើង​គួរ​ត្រាំ​ពោត​នោះ​ក្នុង​ទឹក​ល្បាយ​អ៊ី​អ៊ឹម ឲ្យ​បាន​ចំនួន ១​ម៉ោង​សិន​(​សម្រាប់​ប្រើ​ក្នុង​១​ថ្ងៃ ) ដើម្បី​កុំ​ឲ្យ​វា​ហុយ​ប៉ើង​អស់​ខ្លះ​ពេល​យើង​កិន​វា តែ​ការធ្វើ​បែបនេះ​គឺ​សម្រាប់តែ​ឲ្យ​សត្វ​ស៊ីក្នុង​១​ថ្ងៃ​ប៉ុណ្ណោះ កុំ​ទុក​ដល់​ថ្ងៃស្អែក បើ​យើង​ចង់ទុក​វា​ដល់​ស្អែក ត្រូវដាក់​ហាល​វា​ឲ្យ​ស្ងួត​ល្អ​សិន​។ ចុងអង្ករ ពោតក្រហម និង​កន្ទក់ ជា​ប្រភព​ចំណី​មួយ​យ៉ាងសំខាន់​សម្រាប់​ផ្តល់​ប្រូតេអ៊ីន​ដល់​ សេចក្តីត្រូវការ​របស់​ស​ត្វ តែ​ទាំងបី​មុខ​ខាងលើនេះ វា​មិន​គ្រប់គ្រាន់​សម្រាប់​សត្វ​ទាំង​ទ្រុង​ឡើយ
​យើង​ចាំបាច់​ត្រូវមាន​វត្ថុ​បំប៉នបន្ថែម​ផ្សេងទៀត ដើម្បី​ជួយ​ឲ្យ​ការលូតលាស់​របស់​សត្វ​ត្រឹមត្រូវ​តាម​អាយុកាល​របស់​វា​។​
​ ​+ ម្សៅ​ត្រី : កាលពី​ច្រើន​ឆ្នាំមុន យើង​អាច​ទិញ​ត្រី​ល្អិត​ប្រភេទ​ត្រី​ប្រហុក​មក​ហាល​ទុក​សម្រាប់​លាយ​ជាមួយ​ ចំណី តែ​សព្វថ្ងៃ​យើង​មិនអាច​រក​ទិញ​វា​បាន​ទៀតឡើយ ហើយក៏​មានតម្លៃ​ថ្លៃ​ផង ដូច្នេះ​យើង​មាន​វិធី​តែមួយគត់ គឺ​ត្រូវ​ទិញ​ម្សៅ​ត្រី ដែល​គេ​មាន​លក់​ស្រាប់​។ ក្នុង​ពេលនេះ ម្សៅ​ត្រី​វា​មានតម្លៃ​ប្រមាណ 4500 រៀល ក្នុង​មួយ​គីឡូក្រាម​យើង​ត្រូវការ​ម្សៅ​ត្រី​ដើម្បី​ឲ្យ​វា​បង្គ្រប់​បន្ថែម ​ផ្នែក​ប្រូតេអ៊ីន​ដល់​មាន់​។
​យើង​មិន​អាចដាក់​ចោល​មិន​ផ្សំ​ម្សៅ​ត្រី​ចូល​បានឡើយ ព្រោះ​ស្ទើរ​គ្រប់រូប​មន្ត​ចំណី​មាន់​ទា​សឹង​បាន​តម្រូវ​ឲ្យ​មាន​ប្រូតេអ៊ីន ​ប្រភេទ​សាច់ គឺ​ម្សៅ​ត្រី​នេះ វា​ត្រូវបាន​គេ​កំណត់​ឲ្យ​លាយ​ក្នុង​អត្រា​ប្រហែល​នៅ​15-20 ភាគរយ​ក្នុង​ចំណី 100 គីឡូក្រាម​។​
​ ​+ ម្សៅ​សំបកខ្យង ងាវ លៀស : វា​ផ្តល់​កាល់ស្យូម​បង្កើន​ការ​លូត​ឲ្យ​សំបក​ពង​ក្រាស់ មាន់​សំបូរ​ពង យើង អាច​លាយ​វា​ក្នុង​អត្រា 2 ទៅ 5 ភាគរយ​ក្នុង​ចំណី 100 គីឡូក្រាម វា​មានតម្លៃ​ត តែ​700 រៀល​ប៉ុណ្ណោះ​ក្នុង​១​គីឡូ​។​
​ ​+ ម្សៅ​ឆ្អឹង : យើង​ត្រូវការ​ម្សៅ​ឆ្អឹង​ដើម្បី​បំពេញបន្ថែម​សារជាតិ​រ៉ែ​ផ្សេងៗ ឲ្យ​ដល់​សត្វ ក្នុង​ករណីខ្លះ គេ​ប្រើ​ម្សៅ​ឈាម និង​ម្សៅ​ស្លាប​ផង​ក៏មាន​, ម្សៅ​ឆ្អឹង​មានតម្លៃ​ថ្លៃ​គឺ 1kg ថ្លៃ 2 ដុល្លា​(៨០០០​រៀល​) វា​ជាការ​ចាំបាច់​ណាស់ ដែល​យើង​ត្រូវ​លាយ​ម្សៅ​ឆ្អឹង​ជា​បន្ថែម​គួរតែ​ដាក់​មិនគួរ​ខាន​ឡើយ ទោះ​រូបមន្ត​ខ្លះ​មិនបាន​បញ្ជាក់​ក៏ដោយ យើង​អាច​លាយ​វា 250 ក្រាម​ទៅ​ចំណី​100kg ។​
​+ ព្រី​មិច : វា​ជា​វីតាមីន​បន្ថែម មាន​ផលិត​ដោយ​ក្រុមហ៊ុន​នៅ​វៀតណាម​និង មកពី​ប្រទេស​ថៃ សូម​ជ្រើស​រើសយក​ព្រី​មិច​ដែល​ល្អ កុំ​យក​ធុន​អន់​បើ​ទិញ​មក​ប្រើ​សូម​ចំណាំ​តាម​ម៉ាក​យីហោ​របស់​វា​ផង​
​ស្រួល​សំរាប់​ថ្ងៃក្រោយ​ត្រូវ​ការទិញ​វា​មិន​ខុស​គុណភាព​គ្នា​។ ពេលនេះ ព្រី​មិច​មានតម្លៃ 11000 រៀល​ក្នុង 1​កញ្ចប់​ទម្ងន់​1kg​ផលិត​ដោយ​ក្រុមហ៊ុន​វៀតណាម ចំណែក​ព្រី​មិច​របស់​ថៃ​វិញ​មានតម្លៃ​ប្រហាក់ប្រហែលគ្នា​ដែរ​។​
​ ​+ មួយ​មុខ​ចុងក្រោយ​គេ​គឺ អំបិល យើង​អាច​លាយ​វា​ក្នុង​អត្រា 250 ក្រាម​ក្នុង​ចំណី​សត្វ 100kg​។ អំបិល 1kg តម្លៃ​ប្រហែល 700 រៀល​
​ ​អំបិល​គ្រួស យក​អំបិល​ខ្មៅ​ទើប​ល្អ​។​
​ ​+ បើ​យើង​អាច​រកបាន​ហើយ​ផ្សំ​បាន គួរ​មាន​ត្រកួន ឬ ស្មៅ​កិន​ឲ្យ​ម៉ដ្ឋ​លាយ បន្ថែម​ជាមួយ​ចំណី តែ​ត្រូវ​ត្រាំ​ទឹក និង លាង​វា​ឲ្យ​ស្អាត​សិន មុន​យើង​ដាក់​កិន​។ ហេតុផល​ដែល​យើង​គួរ​ដូរ​ឲ្យ​វា​ស៊ី​បន្លែ​ខ្លះ​នេះ គឺ​ដើម្បី​សម្រួល​ដល់​ប្រព​ន្ធ័​រំលាយ​អាហារ​វា ក្នុង​មួយ​សប្តាហ៍​ឲ្យ​វា​ស៊ី ២ ទៅ ៣ ដង តែ​មិនត្រូវ​ឲ្យ​ស៊ី​ចំពោះ​មាន់​ប្រភេទ​បី​សាសន៍​និង មាន់​កសិកម្ម​ឡើយ អាច​ប្រើ​បាន​ចំពោះតែ​ពូជ​ន៍​ក្នុងស្រុក​តែប៉ុណ្ណោះ​។
​ ​តារាង​តម្លៃ​វត្ថុធាតុដើម​សម្រាប់​ផ្សំ​ចំណី​មាន់​ទា​
- ស្រូវ​ ​ ​១២០០៛​ ​ក្នុង ១ គ​.​ក​
- ពោតក្រហម​ ​១៣០០ ៛​ ​ក្នុង ១ គ​.​ក​
- កន្ទក់​ ​ ៩០០ ៛ – ១១០០ ៛​ ​ក្នុង ១​គ​.​ក​
- ម្សៅ​ត្រង់​ ​៤៥០០ ៛ ​ក្នុង ១​គ​.​ក​
- ម្សៅ​ឆ្អឹង​ ​៨០០០ ៛​ ​ក្នុង ១​គ​.​ក​
- ម្សៅ​សំបកខ្យង​ ​៧០០ ៛ ​ក្នុង ១​គ​.​ក​
- ព្រី​ម៉ិច​ ​ ​១១០០០ ៛​ ​ក្នុង ១​គ​.​ក​
- អំបិល​ ​ ​៧០០ ៛​ ​ក្នុង ១​គ​.​ក​
- កាក​សណ្តែកសៀង​ ​៣៥០០ ៛​ ​ក្នុង ១​គ​.​ក​
* ថ្នាំ​ជួយ​ធ្វើ​ឲ្យ​ពង​ទា ពងមាន់ មាន​ពណ៌​ក្រហម ក៏មាន​លក់​ទីនេះ​ដែរ ។​
​វត្ថុ​ទាំងអស់​ខាងលើ លើកលែងតែ​អំបិល អាច​ទិញ​បាន​នៅផ្ទះ​លក់​ចំណី​សត្វ​សញ្ញា​ផែនដី ដែលមាន​អាស័យដ្ឋាន ផ្ទះ​លេខ ៣៨៤ ផ្លូវ ២៧១ សង្កាត់​ទំនប់ទឹក ខ័​ណ្ឌ​ចំការមន រាជធានី​ភ្នំពេញ ។ ទូរស័ព្ទ​លេខ : ០២៣ ៩៩៣ ៣៧១ / ០១២ ៨០៣ ៣១៣ / ០១១ ៨៨១ ៨១៧
​ ​បើសិនជា​លោកអ្នក​នាង​ជា​មិត្ត​អ្នកអាន មាន​ស្គាល់​ទីតាំង​ណា ដែលមាន​លក់​វត្ថុ​ផ្សំ​ខាងលើ​នេះដែរ សូមជួយ​ផ្តល់​ពត៌មាន​មក​យើងខ្ញុំ ដើម្បី​ចែក​ផ្សាយ​ដល់​អ្នក​ដែល​ត្រូវការ ដោយ​សូមបញ្ជាក់​តម្លៃ និង​ទីកន្លែង​សម្រាប់​ទិញ​ផង ។ សូម​អរគុណ !!!

ដំណាំ​ស្វាយ​”

Kesar_Mango_India_cenស្វាយ ​គឺជា​ដំណាំ​មួយ​ប្រភេទ មាន​ដាំ​ច្រើនជាងគេ​នៅក្នុង​ប្រទេស​កម្ពុជា​យើង ប៉ុន្តែ​យើង​នៅ​មិនទាន់​មានពូជ​ស្វាយ​ដែល​អាច​នាំចេញ​យកទៅលក់​នៅក្រៅ​ប្រទេស ​បាន​នៅឡើយ​ទេ គឺមាន​ត្រឹមតែ​ស្វាយ​ប្រភេទ​បែប​ធម្មតា​ជា​ពូជ​ក្នុងស្រុក​ដែល​បាន​ដាំ​តៗ​ គ្មា​ជា​រហូតមក​។ ទោះបីជា​យ៉ាងណាក៏ដោយ ស្វាយ​ដែលមាន​និង​ផល​ដែល​ទទួលបាន​គឺ​ល្មម​គ្រប់គ្រាន់​សម្រាប់ ​បំពេញ​សេចក្តីត្រូវការ​នៅក្នុង​ស្រុក​តែប៉ុណ្ណោះ​។ តែ​សម្រាប់​ប្រទេស​ដទៃ​ដូចជា​តៃវ៉ាន់ ហ្វីលីពីន ថៃ ម៉ិចស៊ីកូ​វិញ គេ​មានពូជ​ស្វាយ​ដែល​ត្រូវបាន​ទទួលស្គាល់​ជា​អន្តរជាតិ​អាច​នាំចេញ​យកទៅលក់​ នៅ​ក្រៅប្រទេស​បាន​ប្រាក់កម្រៃ​ច្រើនជាង​ការលក់​នៅក្នុង​ស្រុក​។​
​ ​ក្នុងចំណោម​ពូជ​ស្វាយ​ទាំងអស់​ដែល​ចរាចរ​នៅលើ​ទីផ្សារ​អន្តរជាតិ​មានតែ​ពូជ ​ស្វាយ​តៃវ៉ាន់​ឈ្មោះថា “IRWIN” មួយ​ប៉ុណ្ណោះ​ត្រូវបាន​ក្រុម​ជន​អ្នក​ទេសចរណ៍​សរសើរ​ថា មាន​រសជាតិ និង គុណភាព​ល្អ​ជាង​ស្វាយ​ណាៗ​ទាំងអស់ បន្ទាប់មក​គឺ​ស្វាយ​ឈ្មោះ “Carabao” មកពី​ប្រទេស​ហ្វីលីពីន​ត្រូវបាន​គេ​ចាត់ទុកថា​ជា​ស្វាយ​ពូជ​ល្អ​បំផុត​ផងដែរ ​។​
ក្រៅពី​ស្វាយ​ទាំងពីរ​ពូជ​ខាងលើ​នៅមាន​ពូជ​ស្វាយ​មួយទៀត​ដែលមាន​ប្រភព​មកពី​ ប្រទេស​ឥណ្ឌា​គឺ​ពូជ​ស្វាយ “Kesar” (​កេសរ​) ស្វាយ​ប្រភេទ​នេះ​ត្រូវបាន​គេ​យកទៅ​ដាំ​នៅ​ច្រើន​ប្រទេស​, ប៉ុន្តែ​ឥណ្ឌា​នៅ​រក្សា​បានជា​ប្រទេស​នាំ​ស្វាយ​នេះ​ចេញ​ធំជាងគេ​ដដែល​។ ក្នុងពេល​ថ្មីៗ​នេះ​ពូជ​ស្វាយ​ប្រភេទ “​កេសរ​” នេះ​ត្រូវបាន​នាំយកទៅ​ឡង់សេ​នៅ​ប្រទេស​អាមេរិក​ទទួល​បានកា​រ​ចាប់អារម្មណ៍​ ច្រើន​ពី​សំណាក់​អូ​តែ​ល រី​ស្សត និង ភោជនីយដ្ឋាន​ធំៗ ធ្វើ​ឲ្យ​ឥណ្ឌា​រីកមុខ​ប៉ុន​គ្រាប់​ជី​។​
​ ​ដី​នៅ​ប្រទេស​កម្ពុជា​យើង អាកាសធាតុ​នៅក្នុង​ប្រទេស​កម្ពុជា​យើង​វា​អំណោយផល​ល្អ​ណាស់​សំរាប់​ដំណាំ​ ស្វាយ ប៉ុន្តែ​អ្វីដែល​យើង​ខ្វះ​នោះ​គឺ​ពូជ​ស្វាយ​មួយ​ល្អ​និង​បច្ចេកទេស​នៃ​ ការដាំ​វា ចំពោះ​ទីផ្សារ​វិញ​គឺ​មិន​ខ្វះ​ទេ​ឲ្យ​តែ​យើង​មានពូជ​ស្វាយ​មួយ​ដែល​ទីផ្សារ ​អន្តរជាតិ​គេ​ស្គាល់​រួចហើយ​, តែ​ចំពោះ​ស្វាយ​ដែល​យើង​មាន​ក្នុងប្រទេស​យើង​រួចហើយ​ដូចជា កែវ​ចិន កែវ​សារី កែវ​រមៀត វា​មិនមាន​ទីផ្សារ​នៅ​ខាងក្រៅ​ទេ​។​
Irwin-mango-fruit_cen ​តួយ៉ាង​ស្វាយ “​កែវ​ចិន​” ដែលជា​ប្រភេទ​ស្វាយ​លេខ​មួយ​ក្នុងស្រុក​យើង នាពេល​ខ្លះ​តម្លៃ​របស់​វា​ឡើងដល់ ៤០០០០ ទៅ ៨០០០០​រៀល សម្រាប់​ផ្លែ​មួយ​ឡូ (១២​ផ្លែ​) នៅ​មិនទាន់បាន​យកទៅ​ប្រៀបធៀប​ជាមួយ​ស្វាយ​របស់​ស្រុក​គេ​នៅឡើយ​ថា​តើ ស្វាយកែវចិន​នេះ​មាន​ចំណាត់ថ្នាក់​សម្រាប់​នាំចេញ​បានដែរ​ឬទេ​?
​ ​អ្វីដែល​គួរ​ឲ្យ​សោកស្តាយ​ជាងគេ​នោះ​គឺ​ភាគច្រើន​អ្នក​ដាំ​ស្វាយ​និយម​ ចូលចិត្ត​នាំគ្នា​ដាំ​ស្វាយ​ពូជ​កែវ​រមៀត​ច្រើនជាងគេ ព្រោះ​វា​ប្រើពេល​ត្រឹមតែ ៣​ឆ្នាំ​អាច​ទទួលបាន​ផល តែ​តម្លៃ​របស់​វា​ថោក​ពិបាក​លក់​ចេញ និង​ជួបប្រទះ​បញ្ហា​ដួង​ស៊ី​ដើម​ច្រើន ធ្វើ​ឲ្យ​អ្នក​ដាំ​ស្វាយ​ប្រភេទ​នេះ​ខកចិត្ត​ច្រើន​គ្នា​ណាស់​។​
​ ​ដើម្បី​ទទួលបាន​កម្រៃ​ខ្លះ​ពី​ការដាំ​យើង​គួរ​នាំគ្នា​រើស​ពូជ​ស្វាយ​ ដែលមាន​គុណភាព​ល្អ​មក​ដាំ ដូចជា​ស្វាយកែវចិន ស្វាយទុរេន ព្រោះ​វា​មាន​រសជាតិ​ឆ្ងាញ់​មានតម្លៃ​ខ្ពស់​ក្នុង​ទីផ្សារ​និង​ងាយ​លក់​ចេញ​ ក្នុង​ទីផ្សារ​។
​ ​កន្លងមកនេះ​ក្រុមហ៊ុន​ម៉ុង​ឫទ្ធី​ក្រុប​ទើបបាន​នាំចូល​ពូជ​ស្វាយ “​ហៃ​វ៉ាន់​” គឺ​ពូជ​ស្វាយ “IRWIN” មក​ដាំ​នៅ​ដីចំការ​របស់​ក្រុមហ៊ុន​នៅ​កែវ​ផុស និង​បាន​ប្រាប់​ឲ្យ​ដឹងថា​ស្វាយ​ពូជ​ហៃ​វ៉ាន់​នេះ​មានតម្លៃ​ខ្ពស់​ណាស់​នៅ​ ទីផ្សារ​ប្រទេស​កូរ៉េ ជប៉ុន និង ហុងកុង​។ ក្នុង​ស្វាយ​មួយ​ដើម​អាច​ផ្តល់​កម្រៃ​ជា​ចំណូល​បាន​រហូតដល់ ៥០០​ដុល្លារ​ក្នុង​១​ឆ្នាំ ប្រើពេល​ត្រឹមតែ​ប្រាំបី​ខែ​ប៉ុណ្ណោះ​នឹង​ទទួលបាន​ផល​ពី​វា ដើម​វា​ត្រូវបាន​តម្រឹម​ឲ្យ​នៅ​ទាបៗ ងាយស្រួល​គ្រប់គ្រង​និង​ថែរក្សា​។ តាម​ព័ត៌មាន​មួយចំនួន​ដែល​យើង​ទទួលបាន​តាមរយៈ​ទូរស័ព្ទ​ទៅ​សាកសួរ​ផ្ទាល់ ជាពិសេស​គឺ​អ្នក​ដាំ​ផ្ទាល់​របស់​ក្រុមហ៊ុន​ម៉ុង​ឫទ្ធី​នៅ​ចំការ​ឯ​កែវ​ផុស​ បាន​ឲ្យ​ដឹងថា អ្នក​ដែលមាន​បំណង​ចង់​ដាំ​អាចទាក់ទង​ទៅ​ផ្នែក​ដាំ​ស្វាយ​នេះ​នៅឯ​ចំការ​កែវ​ ផុស ប៉ុន្តែ​មានការ​តម្រូវ​មួយ​គឺ​អ្នក​ចង់បាន​ពូជ​ស្វាយ​នេះ​ទៅ​ដាំ ត្រូវ​ដាំ​ស្វាយ​ណាមួយ​នៅ​លើដី​ត្រូវ​ដាំ​ឲ្យ​ហើយ​ជាស្រេច​រហូត​វា​ដុះ​បាន​ ទំហំ​ដើម​ប៉ុន​មេដៃ មេជើង​សិន​ទើប​ខាង​ក្រុមហ៊ុន​អាច​បង្កាត់​ពូជ​ស្វាយ​ហៃណាំ​នេះ​ឲ្យ​, បុគ្គលិក​បច្ចេកទេសរ​បស់​ក្រុមហ៊ុន​នឹង​ទៅ​បង្កាត់​ឲ្យ​ដល់ទី​កន្លែង​តែម្តង បើសិនជា​ប្រធាន​គ្រប់គ្រង​អនុញ្ញាត​ឲ្យ​ទៅ​? យើងខ្ញុំ​បាន​សាកសួរ​ដើម្បី​ទិញ​មែក​ផ្សាំ​ឬ​កូន​ភ្ជុ​ល​ដែរ តែ​តំណាង​ខាង​ផ្នែក​ដាំ​ថា​មិនមាន​, យើងខ្ញុំ​បាន​សួរ​ពី​តម្លៃ​នៃ​ការ​បង្កាត់​នោះ​ក៏​មិន​បានទទួល​ចម្លើយ​តប​ វិញ​។ បើ​យោងតាម​ការអំពាវនាវ​របស់លោក​ឧកញ៉ា ម៉ុង​ឫទ្ធី កាលពីដើមឆ្នាំ​កន្លងទៅនេះ​បានបញ្ជាក់​យ៉ាងច្បាស់​ថា លោក​ចង់​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ចូលរួម​ដាំ​ពូជ​ស្វាយ​ហៃណាំ​នេះ​ឲ្យ​បាន​ ច្រើន លោក​ធានា​ទទួល​ទិញយក​ទាំងអស់​ដើម្បី​នាំ​ចេញទៅ​ប្រទេស​កូរ៉េ​, លោក​ឧកញ៉ា​ម៉ុង​ឫទ្ធី​ថែមទាំង​បានបញ្ជាក់​ទៀតថា បញ្ហា​ពូជ​និង​បច្ចេកទេស គឺ​ខាង​លោក​ជា​អ្នកផ្តល់​ឲ្យ ត្រង់នេះ​វា​ហាក់ដូច​ជាមាន​ភាពស្មុគស្មាញ​បន្តិច ព្រោះ​វា​ជា​រឿង​ពិបាក​សម្រាប់​អ្នក​ចង់​ដាំ​ដោយហេតុថា អ្នក​នោះឯង​ត្រូវ​មានកូន​ស្វាយ​ដាំ​រួច​ជាមុនសិន មិនអាច​ទិញ​ពូជ​ស្វាយ​នោះ​ស្រាប់ៗ​មក​ដាំ​បាន ឯ​តម្លៃ​នោះ​ទៀតសោត​ក៏​មិនដឹង​។​
​ ​តែ​ទោះជា​យ៉ាងណា​ក៏ដោយចុះ ចាត់ទុកថា​នេះ​ជា​លើកទីមួយ​ហើយ​ដែល​ក្រុមហ៊ុន​បាន​នាំចូល​ពូជ​ស្វាយ​លេខ​មួយ ​ក្នុង​ទីផ្សារ​អន្តរជាតិ​មក​ដាំ​នៅក្នុង​ស្រុក និង​មានបំណង​ចែកចាយ​ឲ្យ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ផ្សេងទៀត​បាន​ដាំ​ដែរ​។​
​ ​សម្រាប់​អ្នក​ដែលមាន​បំណង​ចង់​ដាំ​ពូជ​ស្វាយ “​ហៃ​វ៉ាន់​” នេះ​អាចទាក់ទង​ទៅ​ក្រុមហ៊ុន​ម៉ុង​ឫទ្ធី​ដោយផ្ទាល់​គឺ​ទាក់ទង​ប្រធាន​ផ្នែក​ ចំការ​ស្វាយ​នោះ​តែម្តង និង​អ្នកបច្ចេកទេស​ខាង​ផ្នែក​ដាំ​ដើម្បី​ទទួលបាន​ព័ត៌មាន​បន្ថែម​ស្តីពី​ពូជ ​ស្វាយ​នេះ​តាមរយៈ​លេខ​ទូរស័ព្ទ​: ០១៦ ៣០០ ០៩៧ និង ០១៦ ៦០៧ ២៧៩​។​
​ ​ដើម្បី​ឲ្យ​ស្វាយ​ចេញ​ផ្លែ​បាន​ច្រើន អ្នក​ដាំ​ចាំបាច់​ណាស់​ត្រូវ​កាត់​តម្រឹម​មែក​របស់​វា​ឲ្យ​នៅ​តិច​បំផុត​តាម ​ដែល​អាចធ្វើ​ទៅបាន​។​
​ ​នៅ​ប្រទេស​ចិន​, ដើម​ស្វាយ​បន្ទាប់ពី​បាន​ផល​រួច គេ​កាត់​ត្រួយ​ស្វាយ​ចោល​ទាំងអស់​គ្មាន​សល់​ស្លឹក​មួយ​សន្លឹក​ណា​ទេ​។​
​គេ​ធ្វើបែបនេះ​ដើម្បី​បន្ថយ​ការ​ដុះ​លូតលាស់​មែក​និង​ស្លឹក​និង​បង្ខំ​ឲ្យ​ ស្វាយ​ចេញ​ជា ផ្កា ផ្លែ ជាជាង​យក​ជីជាតិ​ដែល​វា​ស្រូប​បាន​ទៅ​ចិញ្ចឹម​ស្លឹក​និង​មែក​។​
​ ​មែក​ស្វាយ​ណា​ដែល​ដុះ​ត្រង់​ទៅលើ​ត្រូវតែ​កាត់ចោល ដើម្បី​ឲ្យ​វា​បែកមែក​មក​ខាងៗ​ជា​ជំនួស ព្រោះ​បើ​ទុក​វា​ឲ្យ​ដុះ​លូតលាស់​ទៅលើ​វា​បានត្រឹមតែ​ល្អ​ដើម និង​ចេញ​ផ្កា តែ​គ្មាន​ផ្លែ​ទេ​ព្រោះ​អ្វីៗ​ទាំងអស់​ត្រូវ​យកទៅ​ចិញ្ចឹម​មែក​នោះ​ឲ្យ​ ខ្ពស់​ទៅលើ តែ​មិនបាន​ប្រយោជន៍​អ្វី​ទាំងអស់​ដល់​ការចេញ​ផ្លែ​។​
​ ​ការរក្សា​កម្ពស់​ស្វាយ​ឲ្យ​នៅ​ទាប​ត្រឹមតែ ២​ម៉ែត្រ គឺជា​ការចាំបាច់​ណាស់​ដើម្បី​ឲ្យ​យើង​ងាយស្រួល​គ្រប់គ្រង​ទៅលើ​ការលូតលាស់​ របស់​វា​, មួយវិញទៀត​នោះ​គឺ​ផ្តល់​លទ្ធភាព​ឲ្យ​ផ្លែ​របស់​វា​មាន​ទំហំ​ល្អ ព្រោះ​ដើម​របស់​វា​ត្រូវ​ក្រិន ម្ល៉ោះហើយ​សារធាតុចិញ្ចឹម​ភាគច្រើន​និង​ផ្តល់​ទៅ​ឲ្យ​ផ្លែ​ជាជាង​ផ្តល់​ឲ្យ​ ស្លឹក​និង​បំពង់​ខ្ចីៗ​។ នៅ​ចំការ​ស្វាយ​ធំៗ​គេ​ប្រើ​ម៉ាស៊ីន​ធំៗ កាត់​តម្រឹម​មែក​ស្វាយ​ទាំងសងខាង​និង​មែក​ដែល​ដុះ​បែក​ទៅលើ​ឲ្យ​នៅត្រឹម​ កម្ពស់​មួយ​ដែល​គេ​ចង់បាន​។​
​ ​នៅ​ប្រទេស​កម្ពុជា​យើង​កម្រ​មាន​អ្នក​កាត់​តម្រឹម​មែក​ស្វាយ​ឲ្យ​នៅ​ទាប​ ណាស់​គឺ​គេ​ទុក​បណ្តោយ​ឲ្យ​វា​ដុះ​តាម​អំពើ​ចិត្ត រហូត​មាន​ដើម​ធំៗ​លែង​អាច​គ្រប់គ្រង​បាន​។​
​ដើម្បី​ទទួល​ប្រាក់ចំណូល​បាន​ច្រើន អ្នក​ដាំ​ស្វាយ​គួរ​ងាក​មក​ជ្រើសរើស​ពូជ​ស្វាយ​ដែលមាន​គុណភាព​ល្អ មានតម្លៃ​ក្នុង​ទីផ្សារ បើជា​ពូជ​ស្វាយ​ដែល​អាច​នាំចេញ​បាន​ផង​នោះ​រឹតតែ​ប្រសើរ ចៀសវាង​ដាំ​ស្វាយ​ដែល​ទទួលបាន​ផល​ហើយ​តែ​មិនអាច​លក់​ចេញ​បាន​ឬ​លក់បាន​ដែរ​ តែ​បាន​ចំណូល​តិចតួច​មិន​សមល្មម​សម្រាប់​ធៀប​ជាមួយ​ការចំណាយ​។​
​ ​ប្រទេស​ហ្វី​លី​ពិន​ប្រឹងប្រែង​ខ្លាំងណាស់​ដើម្បី​ឡង់សេ​ស្វាយ​របស់ខ្លួន​ លើ​ទីផ្សារ​អន្តរជាតិ ឥណ្ឌា​ក៏​ប្រឹងប្រែង​ខ្លាំង​ណាស់ដែរ​រហូត​មន្ត្រី​ធំៗ​របស់​ឥណ្ឌា​ស្ពាយ​ ផ្លែស្វាយ​ទៅ​ឡង់សេ​ដល់​អាមេរិក ព្រោះ​គេ​គិតថា​វា​ជាទី​ផ្សារ​មួយ​យ៉ាង​ធំ​សម្រាប់​គេ​។​
​ ​ចំណែក​ខាង​ប្រទេស​អាហ្វ្រិក​វិញ មិនបាន​ល្បី​ដោយសារ​ផ្លែស្វាយ​ផ្អែម​ដូច​ប្រទេស​ដទៃ​ឡើយ តែ​បែរជា​ល្បី​ខ្លាំង​ជាមួយ​គ្រាប់ស្វាយ​ទៅវិញ​ព្រោះ​មាន​ស្វាយ​មួយ​ប្រភេទ​ មើលទៅ​ដូច​ស្វាយ​ដទៃ​ឯទៀត​ដែរ តែ​គ្រាប់​វា​មានគុណ​សម្បត្តិ​អាច​បញ្ចុះទម្ងន់​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ ធ្វើ​ឲ្យ​អ្នក​ដាំ​ស្វាយ​នៅ​ប្រទេសមួយ​ចំនួន​ខាង​អាហ្វ្រិក​ពង្រីក​ផ្ទៃដី​ ដាំ​ស្វាយ​ច្រើនជាង​មុន ដើម្បី​យក​គ្រាប់​លក់​ឲ្យ​ទៅ​ក្រុមហ៊ុន​កែច្នៃ​នៅ​អាមេរិក​ផ្សំ​ធ្វើជា​ ថ្នាំ​បញ្ចុះទម្ងន់​។​
​ ​ស្វាយ​ភាគច្រើន​ដែល​នាំ​ចូលទៅ​អាមេរិក​គឺ​ចេញ​មកពី​ប្រទេស​ម៉ិចស៊ីកូ​។ ស្វាយ​លើ​ទីផ្សារ​អន្តរជាតិ​ផ្សេងទៀត​ក៏ត្រូវ​បាន​នាំ​ចូលទៅ​អាមេរិក​ដែរ តែ​ប្រទេស​ម៉ិចស៊ីកូ​ជា​អ្នកប្រមូល​នាំចូល​រួមជាមួយ​ការដាំ​ក្នុងស្រុក​ បន្ថែម​។​
​ ​ប្រទេស​តៃវ៉ាន់​បាន​នាំយក​ស្រី​ស្អាតៗ​ទៅ​ឡង់សេ​បង្ហាញ​ស្វាយ​របស់ខ្លួន​នៅ ​ប្រទេស​ជប៉ុន ទោះបីជា​នៅ​ជប៉ុន​គេ​ចូលចិត្ត​ស្វាយ​របស់​តៃវ៉ាន់​រួចទៅហើយ​ក្តី តែ​គេ​នៅតែ​បន្ត​ឡង់សេ​ស្វាយ​គេ​ស្ទើរតែ​រាល់​ឆ្នាំ ដើម្បី​ដាស់តឿន​អ្នក​បរិភោគ​ឲ្យ​ស្រលាញ់​ស្វាយ​គេ​កុំ​បែកចិត្ត​ទៅ​ភ្លក្ស​ ស្វាយ​ណា​ផ្សេងទៀត​នាំ​ឲ្យ​គេ​បាត់បង់​ទីផ្សារ​។

ចិញ្ចឹម​ចង្រិត​លក់ និង​ប្រើ​ជា​ចំណី​សត្វ​

housecrickett01_cenអ្នក ​ខ្លះទៅ​គាត់​សើច បើ​បានឮ​អ្នកណាម្នាក់​និយាយថា ចង់​ចិញ្ចឹម​ចង្រិត​លក់ និង​ធ្វើជា​មុខរបរ ។ ទោះបី​អ្នកនោះ​គាត់​សើច​ដោយ​ហួស​ចិ​ត្ដ ដោយ​ចំអក ដោយ​នឹកស្មាន​មិន​ដល់ ក៏ដោយ តែ​មុខរបរ​នេះ វា​កំពុង​កាក់កប និង​វា​ពិតជា​អាច​ឱ្យគេ​រកចំណូលបាន​ច្រើន​គួរសម​ដែរ បើសិនជា​គេ​អាចធ្វើ​វា​បាន​ដោយ​ត្រឹមត្រូវ ។
​ ​ជាធម្មតា​ចង្រិត វា​ជា​សត្វល្អិត​ម្យ៉ាង​ដែល​រស់​នៅតាម​ព្រៃ តាម​ភូមិ​ស្រុក ក្នុង​ដីចំការ​ជាដើម ។ ដូច​តួយ៉ាង​នៅ​ខេត្ដ​កំពង់ធំ ឱ្យតែ​ដល់​ដើមរដូវ​វ​ស្ស​ម្ដងៗ ហ្វូង​ចង្រិត​រាប់លាន​ក្បាល ហើរ​ចេញមក​ព្រោងព្រាត បង្កើតបានជា​មុខរបរ​មួយ​ដល់​អ្នក​ដែល មាន​លទ្ធ​ធ្វើ​កន្លែង​ដើម្បី​ចាប់​វា​យកទៅលក់ នៅ​ម្ដុំ​គល់ស្ពាន​កំពង់ធំ​
​និង​នៅតាម​ទីកន្លែង​នានា ។​
​ ​តែ​រដូវវស្សា​ឆ្នាំ​កន្លងទៅនេះ គេ​មិនសូវ​ឃើញ​មាន​ចង្រិត​ចុះ​ច្រើន ដូច​ឆ្នាំមុនៗ​ឡើយ ព្រោះ​វា​ពាយ​អស់​ទៅ ដោយសារ​យើង​បាន​ចាប់​វា​ដោយ​ប្រើ​នុយ​ភ្លើង​ង​អំពូល បណ្ដាលឱ្យ​វា​ថយ​ចំនួន​បន្ដ​ពូជ ។​
​ ​សព្វថ្ងៃនេះ​តម្រូវការ​ចង្រិត​មាន​ច្រើន​គួរសម​ដែរ ព្រោះ​ចង្រិត​មានតែ​ខែវស្សា ដែល​សម្បូរ​ណ៍ ឯ​ខែប្រាំង​វិញ​វា​មិនមាន​ទេ ជាហេតុ​ធ្វើឱ្យ​អ្នក​ប្រក​បរបរ​ចិញ្ចឹម​ចង្រិត​រក​កម្រៃ​បាន​ច្រើន​គួរសម ជាពិសេស​អ្នក​ប្រក​របរ​នេះ​នៅ​បន្ទាយមានជ័យ និ​អ្នក​នៅ​ជិត​ព្រំដែន​កម្ពុជា​ថៃ ។​
​តាម​ការពិត​, មានតែ​ចង្រិត​ចំនួន​ពីរ​ប្រភេទ​ប៉ុណ្ណោះ ដែល​គេ​និយម​ចូល​ចិ​ត្ដ ទិញ​មក​បរិភោគ និង​យកមក​លក់​នៅក្នុង​ទីផ្សារ ទាំង​ក្នុងប្រទេស​និង​នាំ​ចេញទៅ​ប្រទេស​ថៃ គឺ ៖
​១) ចង្រិតដូង​
​ ​២) ចង្រិត​ក្រហម​
​ ​ក្នុងចំណោម​ចង្រិត​ទាំងពីរ​ប្រភេទ​ខាងលើនេះ មានតែ​ប្រភេទ​ចង្រិតដូង មួយ​ប៉ុណ្ណោះ ដែល​គេ​និយម​បរិភោគ​និង​ឱ្យ​តម្លៃ​ច្រើនជាង​ចង្រិត​ដទៃ ។ ចំណែក​ចង្រិត​ក្រហម​វិញ វា​មាន​រូបរាង​តូច​ជាង តែ​អ្នក​បរិភោគ​ខ្លះ​យល់ថា​វា​មាន​​រសជាតិ​ឆ្ងាញ់ និង​ងាយស្រួល​បរិភោគ​ជាង ។​
​ ​ដើម្បី​ធ្វើ​មុខរបរ​នេះ អ្នក​ចិញ្ចឹម​ត្រូវមាន​ដើមទុន​ច្រើន​គួរសម ព្រោះ​ត្រូវធ្វើ​រណ្ដៅ​ធំៗ​ពី​ស៊ីម៉ង់​ដ៍ មួយវិញទៀត​នោះ គេ​ត្រូវធ្វើ​រោង​គ្របពីលើ​រណ្ដៅ​នោះ ដើម្បី​ការពារ​កំដៅ​និង​ត្រូវមាន​ប្រាក់​សម្រាប់​ទិញ គ្រឿង​សម្ភារៈ​មួយចំនួន​ផងដែរ ។​
​ ​ខាងក្រោម​នេះ​គឺជា​ការតម្រូវ​និង​វិធី​នៃ​ការចិញ្ចឹម​ចង្រិត តាម​គ្រួសារ ៖
​ ​+ រណ្ដៅ​ចិញ្ចឹម​ចង្រិត
​ ​រណ្ដៅ​ត្រូវធ្វើ​ទទឹង ៣ ម បណ្ដោយ ៥​ម ជម្រៅ ៧០ ទៅ ១០០ សង្ទីម៉ែត្រ យើង​អាចធ្វើ​ចំនួន​រណ្ដៅ​តិច​ឬ​ច្រើន​អាស្រ័យទៅលើ​បំណង​និង​ធនធាន​ដែលមាន​ ដើម្បី​ធ្វើជារ​បរបាន​យើង​ត្រូវធ្វើ​យ៉ាងហោចណាស់​ចំនួន ១ រណ្ដៅ​ដែរ ទើប​សមល្មម (​ទោះ​ចំនួន​រណ្ដៅ​តិច​ក៏​មិន​អី​ដែរ តែ វា​ខាត​ពេល​និង​អា​ចរក​កម្រៃ​បាន​តិចជាង​)Cricket-eggeggs_cen​ ​ត្រូវ​រៀប​​ឥដ្ឋ​​រួច​បូក​ស៊ីម៉ង​ដ៍ បើ​មិនបាន​បូក​ស៊ីម៉ង​ដ៍​ក៏​មិន​អី​ដែរ តែ​ត្រូវ​ភ្ជិត​ឬ​បៀក​ឱ្យ​ស្មើ កុំឱ្យ​មាន​សល់​ប្រហោង​សូម្បី​តូច​មួយ​ក៏ដោយ ក៏​មិនត្រូវ​ឱ្យមាន​ដែរ ។​
​ ​រោង​សម្រាប់​គ្របពីលើ​រណ្ដៅ ត្រូវមាន​កំពស់​ពី​ដី​ចំនួន​៣​ម៉ែត្រ ទៅ ៤​ម៉ែត្រ ដើម្បី​ឱ្យមាន​ខ្យល់​ចេញចូល​ល្អ​មួយទៀត​នោះ​គឺ​ដើម្បី​កាត់បន្ថយ​កំដៅ កុំឱ្យ​ក្ដៅ​ខ្លាំងពេក នៅ​កង​រដូវប្រាំង ។​
​ ​- ត្រូវ​ទៅ​ទិញ​ពូជ​ចង្រិត​នៅ ភូមិ​ប្រជា​ធម្ម សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ដ​បន្ទាយមានជ័យ ចំនួន​មួយរយ ទៅ​បី​រយ​ចាន ។​
​ ​- ពង​មួយ​ចាន​តម្លៃ ១៣០០០​រៀល ទៅ ១៥០០០​រៀល (​ជួនកាល​អាច​ថោក​ជាង​នេះ បើ​ទិញ​ច្រើន​)
​ ​- ត្រូវ​ទិញ​ប្រអប់​ក្រដាស​ដាក់​ពងមាន់​ខ្នាត​ធំ ឱ្យបាន​ច្រើន​សម្រាប់​ធ្វើជា​កន្លែង​ឱ្យ​វា​រស់នៅ ជាពិសេស​គឺ​សម្រាប់​កូន​ចង្រិត​
​ ​- ដាក់​អេ​ប៉ុង​ថ្មី​មួយ​ផ្សើម​ដោយ​ទឹក ឬ​ចាន​សំប៉ែត (​ថាស់​ក៏បាន​) ដាក់​ទឹក​បន្ដិច រួច ចាក់ទឹក​ផ្សើម​ក្រដាស់​នោះ​ឱ្យ​ជោក​សម្រាប់​ឱ្យ​វា​បឺត​យក​សំណើម ដែល​វា​ត្រូវការ ។​
​ ​តែបើ​យើង​គ្មាន​លទ្ធភាព​អាច​ប្រើ​ត្រឹម​ស្លឹកកណ្ដប​ស្លឹកត្នោត​ក៏បាន​ដែរ ដោយ​ដាក់​ស្លឹក​នោះ​តម្រៀប​វា​បញ្ឈរ​ជាប់ៗ​គ្នា​ឱ្យ​ចុង​ស្លឹក​ធ្លាក់​ដល់​ ក្រោម (​កុំ​ប្រើ​ស្បូវ​កណ្ដប​) យើង​អាច​ប្រើ​ប្រអប់​ឬ​កេះ​ក្រដាស់ កាត់​ជា​បន្ទះ​ផ្ទាំង​ធំ​ល្មម​ដាក់​តម្រៀប​គ្នា​
​ក៏​អាច​ប្រើការ​បានដែរ ក្រៅពីនេះ​យើង​ក៏​អាច​ប្រើ​មែកឈើ​ក៏បាន​។​
​ ​រ​យេៈ​ពេល​នៃ​ការចិញ្ចឹម និង​ការ​ទទួលផល ៖​ ​
​ ​បន្ទាប់ពី​បាន​ពង​ចង្រិត​ហើយ យើង​ត្រូវ ដាក់​ពង​ចង្រិត​នោះ​នៅក្នុង​ថង់​ប្លា​ស្ទិ​ក​ធំ ឬ​ប្រអប់​ក្រដាស់​ធំ​មួយ​ដែល​បិទ​ជិត​រក្សា​វា​ទុក​ក្នុង​រណ្ដៅ​នោះ​ចំនួន ៣០​ថ្ងៃ នោះ​ពង​ចង្រិត​វា​នឹង​ញាស់ ។ កាលបើ​ចង្រិត​វា​ញាស់​ហើយ​យើង​ត្រូវ​ទិញ​ចំណី​កូន​មាន់​យកមក​កិន​ឱ្យ​ម៉ដ្ឋ ដាក់​ទឹក​ក្នុង​ដប​ស្ព្រេ​យ បាញ់​ផ្សើម​ចំណី​នោះ​គ្រាន់តែ​ឱ្យ​សើមៗ រួច​ដាក់​លាត​នៅលើ​ចាន​សំប៉ែត​មួយចំនួន​
​ពង្រាយ​ឱ្យបាន​ច្រើន​កន្លែង ដើម្បីឱ្យ​កូន​ចង្រិត​វា​ស៊ី ។ ឱ្យ​វា​ស៊ី​តែ​ចំណី​នេះ ទាំង​ទើប​ញាស់​រហូតដល់​វា​ធំ​ចាប់​លក់​ឬ​ទុក​ពូជ​ក្ដី ។​
​ ​បើ​យើង​ទុក​វា​ឱ្យដល់​រយៈពេល​ពីរ​ខែ ចង្រិត​នឹងមាន​ពង យើង​ប្រមូលយក​ពង​នោះមក​ភ្ញាស់​ខ្លះ អាច​លក់​ឱ្យគេ​បាន​ខ្លះ​ដើម្បី​យក​កម្រៃ ។ ទុក​ចង្រិត​មួយចំនួន​ឱ្យ​វា​ពង​ជា​លើក​ទី​ពីរ សឹម​លក់​វា​ចេញ យើង​ទុក​តែ​ពង​វា​សម្រាប់​ភ្ញាស់​បាន​ហើយ ។​
​ ​បន្ទាប់ពី​វា​ពង​លើក​ទី​ពីរ​ហើយ​ត្រូវ​ចាប់​លក់​ចេញ​ទាំងអស់ ភ្ញាស់​សារជាថ្មី​ទៀត ។ ចង្រិត​ពង​តែ​ពីរដង​ទេ​ក្នុង​មួយជីវិត​របស់​វា ។ ចង្រិត​ញី​មាន​ស្លា​បលាត ឯ​ចង្រិត​ឈ្មោល​មាន​ស្លាប​ក្រ​ញ៉ា​ញ់ ។
​ ​យើង​អាច​ពង្រីក​មុខរបរ​នេះ ទៅតាម​លទ្ធភាព​ដែលមាន​បាន ជៅ​បណ្ដើរៗ​យើង​អាច​បង្កើន​ចំនួន​ពង​ត្រូវ​ភ្ញាស់ រហូត​យើង​
​អាច​រកចំណូលបាន​គ្រប់គ្រាន់ ។
​ ​+ អត្ថប្រយោជន៍​នៃ​ការចិញ្ចឹម​ចង្រិត ៖
crickets01_cen ​- ងាយស្រួល​ចិញ្ចឹម​
​ ​- ស៊ី​ចំណី​តិច​បំផុត​
​ ​- អាច​ពង្រីក​មុខរបរ​បាន​
​ ​- មិនសូវ​មានការ​ប្រជែង​ក្នុង​ទីផ្សារ​
​ ​- អាច​លក់បាន​ក្នុង​មួយ​គីឡូ ៦០០០ ទៅ ៨០០០ រៀល​ក្នុង​មួយ​គីឡូ​
​ ​- មិនត្រូវ​ការថែទាំ​ច្រើន​
​ ​- ត្រូវការ​ទីកន្លែង​មិនធំ​ពេក​
​ ​- អាច​ធ្វើបាន​គ្រប់គ្នា​
​ ​- ការខាតបង់​មាន​តិចតួច​ណាស់ បើសិន​ជាមាន​
​ ​- អាច​រកចំណូលបាន​ច្រើន
​ ​- ប្រើពេល​វេលា​តិច ឆាប់​បាន​ទទួលផល​
​ ​- យើង​អាចយ​កវា​ធ្វើជា​ចំណី​មាន់​ទា ត្រី បើ​លក់​មិនបាន។

មុខរបរ​ចិញ្ចឹម​ក្រួច​

kroch01_cenមាន ​អ្នក​ចិញ្ចឹម​ក្រួច​មួយចំនួន បាន​លះបង់​មុខរបរ​នេះ​ដោយសារតែ​មិនអាច​រក​ចំណេញ​បាន តែមាន​អ្នកផ្សេង​ដែល​ចិញ្ចឹម​ទៅ​កាក់កប អា​ចរក​ចំណូល​មក​ដោះស្រាយ​ជីវភាព​ក្នុង​គ្រួ​សារបាន​យ៉ាង​ប្រសើរ ។​
​ហេតុអ្វី​អ្នកខ្លះ​អាច​ចិញ្ចឹម​បាន​ផល ឯ​អ្នក​ផ្សេងទៀត​ចិញ្ចឹម​មិនបាន​ផល​ដូច​ការ​ប្រាថ្នា​ចង់បាន​?
​ខាងក្រោម​អាចជា​ហេតុផល​មួយចំនួន​ដែល អ្នក​ចិញ្ចឹម​មិន​កប​ហើយ​លះបង់​ចោល​មុខរបរ​នេះ​វិញ ៖
​១) មាន​ចំនួន​ក្រួច​តិច មិន​គ្រប់​ល្មម​អាចឱ្យ​លក់​រក​ចំណេញ​បាន​
២) មាន​ទុន​តិចពេក​និង​មិនមាន​លទ្ធភាព​អាច​ពង្រីក​បាន​
​ ​៣) មិនបាន​ដើររក​ទីផ្សារ ចិញ្ចឹម​បាន​ហើយ​រំពឹង​រង់ចាំ​គេ​មក​ទិញ​ដល់​កន្លែង​
​ ​៤) មិនមាន​ចំណី​ឱ្យ​ក្រួច​ស៊ី​បាន​គ្រប់គ្រាន់ ដើម្បី​បង្កើន​ការលូតលាស់​របស់​វា
​ ​៥) មិនមាន​បច្ចេកទេស​ចិញ្ចឹម​ឱ្យបាន​ត្រឹមត្រូវ បណ្ដាលឱ្យ​ក្រួច​ងាប់​ដោយ​ខ្វះ​ចំណី​
​ ​៦) មិនមាន​ពេលវេលា​សមស្រប​ដើម្បី​មើលថែរក្សា​ក្រួច​ដែល​ខ្លួន​ចិញ្ចឹម​ឱ្យបាន​ត្រឹមត្រូវ​
​ ​៧) មិនបាន​ធ្វើ​អ្វីៗ​ឱ្យបាន​គ្រប់គ្រាន់​ដើម្បី​ពង្រីក​មុខរបរ​របស់​ខ្លួន​
​នៅមាន​កត្ដា​ច្រើន​ទៀត ដែលនាំឱ្យ​ការចិញ្ចឹម​ក្រួច​ទទួល​បរាជ័យ មិនអាច​ទាញយក​ចំណេញ​បាន ។​ វិធី​ដែល​ល្អ​បំផុត​ដើម្បី​ចិញ្ចឹម​ក្រួច​ឱ្យទទួល​បាន​ជោគជ័យ​ទៅបាន នោះ​គឺ​អាស្រ័យ​ច្រើន​ទៅលើ​ទុន​ដែល​
​យើង​មាន​និង​បំណង​ដើម្បី​ពង្រីក​មុខរប​នេះ ។
បើសិនជា​យើង​មិនបាន​រក​ទីផ្សារ​ឱ្យ​ល្អ​ទេនោះ យើង​នឹង​ជួប​ការលំបាក​ច្រើន​ដើម្បី​លក់​វា​ចេញ ព្រោះ​មិនមែន​មានតែ​ក្រួច​ដែល​យើង​ចិញ្ចឹម​នោះទេ មាន​ក្រួច​នាំ​ចូល​មកពី​ប្រទេសជិតខាង មាន​ក្រួច​ចិញ្ចឹម​នៅក្នុង​ស្រុក ឯ​តម្លៃ​នោះ​វិញ ​ទៀតសោត​ក៏​ជា​បញ្ហា​មួយ​ធំ​ផងដែរ​បើសិនជា​យើង​មិនបាន​គិតគូរ​ទេនោះ យើង​មិនអាច​ប្រកួត​ជាមួយ​គេ​បានឡើយ ។​
​ ខាងលើនេះ​ជាដើម​ចម​មួយចំនួន​ដែល​យើង​ត្រូវ​គិត​ឱ្យបាន​ច្បាស់​មុនពេល​ ចាប់ផ្ដើម​ចិញ្ចឹម ព្រោះ​វា​ជា​បញ្ហា​ដែល​យើង​ជា​អ្នក​ចិញ្ចឹម​ត្រូវ​ប្រឈម​ជាមួយ ។
មុនពេល​ចាប់ផ្ដើម​ចិញ្ចឹម​ត្រូវ​គិតដល់​បញ្ហា​ទីផ្សារ​, តម្លៃ​នៃ​ការដឹកជញ្ជូន​ទៅកាន់​ទីផ្សារ​, អ្នក​ដែល​យើង​អាច​លក់​ឱ្យ ជា​ម៉ូយ​ដែល​អាច​ទទួលយក​ពី​យើង​បាន​, ចំនួន​ក្រួច​ចិញ្ចឹម​អាច​ផ្គត់ផ្គង់​ឱ្យគេ​បាន​ទៀងទាត់​ដែរឬទេ ?
​ តើ​ការចំណាយ​លើ​ចំណី​យើង​មាន​ធនធាន​ល្មម​អាច​ទប់ទល់​បានដែរ​ឬទេ ? តើ​យើង​នឹង​ភ្ញាស់​កូន​ក្រួច​ដោយ​ខ្លួនឯង ? បើសិនជា​ដូច្នេះ​យើង​ចាំបាច់​ត្រូវមាន​ទូ​ភ្ញាស់ ដែល​អាច​ភ្ញាស់​ពង​ក្រួច​បាន​គ្រប់គ្រាន់​សម្រាប់​បំពេញ​
​ឱ្យ​សេចក្ដីត្រូវការ​របស់​អ្នកទិញ (​ទូ​ភ្ញាស់​មាន​ពីរ​យ៉ាង​, ទូ​ភ្ញាស់​ដោយ​ចង្កៀងប្រេងកាត និង​ទូ​ភ្ញាស់​ដោយ​ភ្លើង​អគ្គិសនី​អាច​ប្រើការ​បាន​ដូចគ្នា ។​
​ បញ្ហា​ដែល​សំខាន់​ជាងគេ​នោះ គឺ​ទីផ្សារ ត្រូវ​ដើរ​ទាក់ទង​សួរ​ពី​អ្នក​ដែល​ត្រូវ​ការទិញ​ក្រួច​យកទៅលក់​និង​តម្លៃ​ ដែល​គេ​អាច​ទិញ​ពី​យើង រួមទាំង​ការតម្រូវ​នានា​ដែល​គេ​ចង់បាន ។ បន្ទាប់ពី​ទីផ្សារ​រកបាន​ហើយ យើង​
​បានដឹង​ពី​តម្លៃ​ដែល​យើង​អាច​លក់​ឱ្យគេ​បាន​ហើយ អ្វីដែល​យើង​ត្រូវ​ធ្វើជា​បន្ទាប់ គឺ​គណនា​លើ​ការចិញ្ចឹម​និង​ការចំណាយ និង​រកមើល​ពី​ចំណេញ​ដែល​យើង​នឹង​ទទួលបាន ។​
​ដើមទុន​សម្រាប់​ចំណាយ​ជាបឋម និង​លុយ​ខ្លះទៀត​សម្រាប់​ចំណាយ​ទៅលើ​ចំណី​របស់​វា និង​ការថែទាំ​​សូមកុំ​បារម្ភ​ពី​ជម្ងឺ ក្រួច​មិនមាន​ជម្ងឺ​ដូច​មាន់​ទា​ទេ ។​​

ទីកន្លែង​ចិញ្ចឹម

​ក្រួច​ត្រូវការ​ទីកន្លែង​តូច យើង​មិនចាំបាច់​ត្រូវមាន​ទី​ធំ​ដូចជា​មាន់​ទា​ឡើយ ទី​ទំហំ​ចំនួន​មួយ​ម៉ែត្រក្រឡា​អាចឱ្យ​យើង​ដាក់​ក្រួច​បាន​ចំនួន ១០០​ក្បាល ។ ដូច្នេះ យើង​ត្រូវ​ជ្រើសរើស​ទីកន្លែង​ណាមួយ​ដែល​សមស្រប​​បំផុត នៅក្នុង​បរិវេណ​ដី​របស់​យើង ។
ទីទួល ទី​ស្រឡះ មាន​ខ្យល់​ចេញចូល​បានល្អ មាន​ពន្លឺ​ថ្ងៃ​ចូលដល់​និង​មាន​ប្រភព​ទឹកស្អាត​សម្រាប់​ផ្គត់ផ្គង់​ឱ្យ​វា ។ ទំហំ​ដី​ដែល​យើង​ត្រូវការ ទាក់ទង​ច្រើន​ទៅ​និង​ចំនួន​ក្រួច​ដែល​យើង​ត្រៀម​ចិញ្ចឹម បើ​យើង​មានបំណង​ធ្វើជា​កន្លែង​ចិញ្ចឹម​ក្នុង​ទ្រង់ទ្រាយ​ធំ យើង​ចាំបាច់​ត្រូវមាន​ទី​កន្លែង​មួយ​ធំ​គួរសម និង​នៅ​ដាច់​ឆ្ងាយ​ពី​គេ ។
បើសិនជា​យើង​ត្រៀម​ចិញ្ចឹម​ដើម្បី​ផ្គត់ផ្គង់​សាច់​សម្រាប់​បរិភោគ​ក្នុង ​គ្រួសារ​និង​លក់​ចែកចាយ​ឱ្យ​អ្នក​ក្បែរ​ខាងក្នុង​ភូមិ​ទេនោះ យើង​មិនចាំបាច់​ត្រូវមាន​ទី​ធ​ម​ពេក​នោះឡើយ​​ត្រឹមតែ បី​ម៉ែត្រ​គុណ​និង​ប្រាំ​ម៉ែត្រ​គឺ​ល្មម​គ្រប់គ្រាន់​សម្រាប់​ចិញ្ចឹម​ក្រួច ​បាន​ជាង ១០០០​ក្បាល​ដែរ ។

រោង​សម្រាប់​ចិញ្ចឹម​ក្រួច

kroch03_cenរោង ​សម្រាប់​ចិញ្ចឹម​ក្រួច អាច​សង់​ឡើង​ដោយ​វិធី​ណាមួយ​ក៏បាន យើង​អាច​ចិញ្ចឹម​វា​នៅ​លើដី​ផ្ទាល់​ឬ​អាច​ធ្វើជា​កម្រាល​ក្រាល​ដោយ​សំណាញ់​ ភ្នែកក្រួច ទៅតាម​លទ្ធភាព​ដែល​យើង​មាន ។
ដំបូល​គួរ​ប្រក់​ស្លឹក​ឬ​ស្បូវ​ដើម្បី​កាត់បន្ថយ​កំដៅ បើ​ប្រើ​ស័ង្កសី​សម្រាប់​ប្រក់ គួរតែ ធ្វើ​ដំបូល​នោះ​ឱ្យ​ខ្ពស់​បន្ដិច ដើម្បី​កាត់បន្ថយ​​កំដៅ​នៅ​ខែប្រាំង ។
បើ​យើង​សម្រេច​ចិ​ត្ដ​យក​ការចិញ្ចឹម​នៅលើ​ដី ផ្ទៃដី​ក្នុង​រោង​ទាំងមូល​ត្រូវ​រៀបចំ​ធ្វើឱ្យ​បាន​ស្អាត បន្ទាប់មក​ត្រូវ​បាច​កំបោរ​ស ដើម្បី​សម្លាប់​មេរោគ បន្ទាប់ពីនោះ យើង​ត្រូវដាក់​អង្កាម​ឬ​អាចម៍​​រណា ក្រាល​លើដី បើ​គ្មាន​វត្ថុ​ទាំងពីរ​នេះ​ទេ យើង​អាច​ប្រើ​ចំបើង​កាត់​ខ្លីៗ​ដាក់​ក្រាល​ក៏បាន កម្រាល​នេះ​ធ្វើ​ដើម្បី​កាត់បន្ថយ​សំណើម​ពី​លាមក​របស់​វា និង​ដើម្បី​កាត់បន្ថយ ការសំអាត​ទ្រុង​របស់​វា​, ដោយ​យើង​គ្រាន់​តែ​កើប​ប្រមូលយក​កម្រាល​នោះ​ចេញ រួច​ដាក់​កម្រាល​ថ្មី​ជា​ជំនួស​វិញ​ជាការ​ស្រេច ។
​ជញ្ជាំង​របស់​ទ្រុង យើង​អាចធ្វើ​ពី​សំណាញ់​យ៉ាំង​កាវ ឬ សំណាញ់​ភ្នែកក្រួច​ក៏បាន​បើ​មានលទ្ធភាព តែបើ​មិន​​មានលទ្ធភាព​ទេ យើង​អាច​ត្បោ​ញ​ជា​ព្រួល​ដើម្បី​ធ្វើជា​ជញ្ជាំង​ឱ្យ​វា​ក៏បាន ។
​នៅក្នុង​ទ្រុង​នេះ យើង​ចាំបាច់​ត្រូវ​សំអាត​វា​ឱ្យ​ស្អាត​ជានិច្ច មិនត្រូវ​ឱ្យ​សត្វ​ឆ្កែ​ឆ្មា​កណ្ដុរ​ចូល​បានឡើយ ព្រោះ​សត្វ​ទាំងនេះ​វា​អាចជា​អ្នកចម្លង​មេរោគ​ទៅ​សត្វ​ក្រួច​បាន ។​
​ទ្រុង​មួយចំនួន​ផ្សេង​ត្រូវ​ធ្វើជា​ចាំបាច់​ដើម្បី​ដាក់​កូន​ក្រួច​ដែល​ នៅ​តូច​ឬ​ទើប​ភ្ញាស់ រូបរាង​របស់​ទ្រុង​មិន​សំខាន់​ទេ តែ​ត្រូវធ្វើ​គម្រប​ដើម្បី​បើក​បិទ​ពី​ខាងលើ គម្រប​ទ្រុង​នេះ​ត្រូវធ្វើ​ប្រហោង​ដើម្បី​យើង​អាចដាក់​ចង្កៀង​ដើម្បី​
​កំដៅ​កូន​ក្រួច​នៅពេល​វា​នៅ​តូច​ដើម្បី​ផ្ដល់​កំដៅ​ឱ្យ​វា ។ មួយវិញទៀត​នោះ ចង្កៀង​នេះ អាចជួយ​បណ្ដេញ​មូស និង​សត្វល្អិត​នានា​កុំ​ឱ្យមក​ទិច​ឬ​ខាំ​កូន​ក្រួច​នោះ​ផងដែរ ។
- ក្រួច​ជាស​ត្វ​ដែល​ឈ្នះ​ជម្ងឺ យើង​មិនចាំបាច់​ចាក់​វ៉ាក់សាំង​ឱ្យ​វា​ទេ តែ​ត្រូវមាន​ការថែទាំ​ដិតដល់​
- ចំណី​មិន​ត្រូវឱ្យ​ខ្វះ​ឡើយ បើ​ពុំ​នោះទេ កូន​ដែល​ញាស់​មកវា​ទន់​ជើង នេះ​គឺ​បណ្ដាលមកពី​ការឱ្យ​ចំណី​ដល់​មេ​វា​មិនបាន​គ្រប់គ្រាន់ ។

ចំណី​និង​ទឹក​សម្រាប់​ក្រួច​

kroch04_cenយើង ​អាច​ប្រើប្រាស់​ចំណី​សម្រាប់​កូន​មាន់ ឬ​ចំណី​មាន់​ធំ​ធម្មតា​ដើម្បី​ផ្ដល់ឱ្យ​ក្រួច ដោយ​ប្រើ​គ្រឿង​ដាក់​ចំណី​​កូន​មាន់​សម្រាប់​ដាក់​ចំណី​ឱ្យ​វា​ស៊ី ចំពោះ​គ្រឿង​សម្រាប់​ដាក់​ទឹក​វិញ​នោះ យើង​អាច​ប្រើ​ប្រដាប់​ដាក់​ទឹក​ឱ្យ​កូន​
​មាន់​ឱ្យ​វា​ផឹក​បាន តែ​ត្រូវ​លាង​សំអាត​រាល់ថ្ងៃ និង​ដាក់​បន្ថែម​ទឹក​ថ្មី​ឱ្យ​វា​ឱ្យបាន​គ្រប់គ្រាន់​ជាប់​ជាប្រចាំ ។​
​នៅក្នុង​ទឹក​ដែល​ដាក់ឱ្យ​វា​ផឹក​នោះ ត្រូវ​ប្រើ​ទឹកស្អាត​ជានិច្ច ជា​ទឹក​ដែល​បាន​សំអាត​ហើយ មិនត្រូវ​យក​ទឹក​កខ្វក់​ដែលមាន​ប្រភព​មិ​ច្បាស់លាស់​ឡើយ បើ​ប្រើ​ទឹក​អណ្ដូង​សូម​ដង​មក​រក្សាទុក​ក្នុង​អ្វីមួយ​ឱ្យបាន​មួយ​ចំហរ​វា​ មិនបាច់​គ្រប​ឱ្យបាន​មួយថ្ងៃ​ជាមុនសិន មុន​យក​វា​ទៅឱ្យ​ក្រួច​ផឹក ។​
​យើង​អាច​លាយ​កន្ទក់​ម៉ត់​លេខ​មួយ ឬ​ប្រើ​ពោតក្រហម​ដើម្បី​លាយ​បន្ថែម​ជាមួយ​ចំណី​មាន់​ទិញ​មក​ស្រាប់​នោះ ក្នុង​អត្រា​ដប់​ប្រាំ​ភាគរយ ។​
​កន្ទក់​ជួយ​បង្កើន​សាច់​ឱ្យ​វា​ឆាប់​ធាត់​, ពោត​ជួយ​បង្កើន​ការលូតលាស់ លាយ​ក្នុង​អត្រា​ដប់​ភាគរយ ។​
​ក្នុង​មួយថ្ងៃ​ត្រូវដាក់​ចំណី​ឱ្យ​វា​ស៊ី​ចំនួន​បី​ដង ពេល​នៅ​តូច និង​បន្ថយ​មក​នៅត្រឹម​ពីរដង​ពេល​វា​អាយុ​បាន​​ចំនួន ២០​ថ្ងៃ ។​
​ ​- ក្រួច​មួយ​ក្បាល​អាយុ​ប្រាំ​សប្ដាហ៍​ស៊ី​ចំណី​អស់​ប្រមាណ​ជា ៥០០​ក្រាម​
​ ​- ក្រួច​អាយុ​៦​ខែ ស៊ី​ចំណី​ប្រហែលជា ៣០ ទៅ ៣៥ ក្រាម​ក្នុង​មួយថ្ងៃ​
​ ​- ដើម្បីឱ្យ​ក្រួច​ពង​បាន​ចំនួន​១២ ពង យើង​ត្រូវ​ផ្ដល់​ចំណី​ឱ្យ​វា​ចំនួន ៤០០​ក្រាម
​ ​- ក្រួច​ញី​មាន​អាយុ ៦​សប្ដាហ៍​មាន​ទម្ងន់​ចំនួន ១៧៥ ទៅ ២០០ ក្រាម ​ឯ​ក្រួច​ឈ្មោល​វិញ​មាន​ទម្ងន់​តែ ១២៥ ទៅ ១៥០​ក្រាម​តែប៉ុណ្ណោះ ។​

បើ​ធ្វើ​ចំណី​ឱ្យ​ក្រួច​ដោយ​ខ្លួនឯង យើង​ត្រូវ​ផ្សំ​ដោយ​រូបមន្ដ​ន

ពី​ពេល​វា​ញាស់​រហូតដល់​២១​ថ្ងៃ ៖​ ​ ​
​ ​ពោតក្រហម​ ​២៧
​ ​សណ្ដែកសៀង​ ​៨ ជំនួស​ដោយ​ម្សៅដំឡូង​ប​ត្រាវ ថោក​ជាង​
​ ​កន្ទក់​ធុន​ល្អ​ ​ ​៨
​ ​ពោត​សាឡី​ ​ ​១៥ ជំនួស​ដោយ​ចុងអង្ករ​ទាំងស្រុង​បាន​
​ ​ម្សៅ​ត្រី​ស្ងួត​ ​ ​១០​ ​
​ ​ព្រី​ម៉ិច​ ​ ​២.៥
​ ​ម្សៅ​សំបក​ងាវ​ ​-
​ ​លាយ​ចំណី​មាន់កូន​ ​២៧.៥
​ចាប់ពី​អាយុ​៤​ទៅ​៦​សប្ដាហ៍ ៖​ ​ ​
​ ​ពោតក្រហម​ ​៣១
​ ​សណ្ដែកសៀង​ ​-
​ ​កន្ទក់​ធុន​ល្អ​ ​ ​៨
​ ​ពោត​សាឡី​ ​ ​១៤ ជំនួស​ដោយ​ចុងអង្ករ​បាន​
​ ​ម្សៅ​ត្រី​ស្ងួត​ ​ ​១០​ ​
​ ​ព្រី​ម៉ិច​ ​ ​២.៥
​ ​ម្សៅ​សំបក​ងាវ​ ​៥​ ​
​ ​លាយ​ចំណី​មាន់​ធំ​ ​២៧.៥

ពេល​ក្រួច​ចាប់ផ្ដើម​ផ្ដល់​ផល

kroch05_cenក្រួច ​ញី​ចាប់ផ្ដើម​ពង​នៅពេល​វា​មាន​អាយុ​ចំនួន ៧​សប្ដាហ៍ (៤៩​ថ្ងៃ​) វា​អា​ចពង​បាន​រហូត​២៨០ ក្នុង​មួយ​រដូវ​កាល​នៃ​អាយុ​របស់​វា ។ នៅពេល​វា​មាន​អាយុ ៨​សប្ដាហ៍​ចំនួន​ពង​រប​ស់វា​នៅ​រក្សា​ត្រឹម​កម្រិត​​ហាសិប​ភាគរយ​និង​បន្ដ​ បែបនេះ​រហូត​ទៅ ។ ដើម្បី​បង្កាត់​ពង​នោះ​ឱ្យ​អាច​ភ្ញាស់​បាន យើង​ចាំបាច់​ត្រូវ​មាន​ក្រួច​ឈ្មោល មាន​អាយុ​ពី ៦០ ទៅ ៧០​ថ្ងៃ ដាក់​លាយ​ដោយឡែក​ជាមួយ​ក្រួច​ញី​ដែល​បាន​រើស​សម្រាំង​ទុក​សម្រាប់​បង្កាត់​ ពូជ និ​ដាក់ពួកវា​ឱ្យនៅ​ដាច់ ដោយឡែក​ពី​គេ ។ ក្នុង​ក្រួច​ឈ្មោល​មួយ​ក្បាល​យើង​ដាក់​មេ​ក្រួច​ញី​ចំនួន​ប្រាំ​ក្បាល​លាយ​ ជាមួយ ក្នុង​អត្រា មួយ​ទៅ​ប្រាំ ។ ពង​ក្រួច​ត្រូវការ​ពេល​ចំនួន​១៨​ថ្ងៃ​ដើម្បីឱ្យ​វា​ញាស់ ។ ក្នុង​មេ​ក្រួច​ចំនួន ៥០០​ក្បាល យើង​អាច​ផលិត​កូន​ក្រួច​បាន​ចំនួន ១៥០០ក្បាល​ក្នុង​មួយ​សប្ដាហ៍ ដូច្នេះ​ក្នុង​ចំនួន​មេ​ប្រាំ​រយ​ក្បាល​នេះ យើង​អាច​បានកូន​ក្រួច​សរុប​ចំនួន ប្រាំមួយ​ពាន់​កូន​ក្នុង​មួយខែ ។ ពង​ដែល​យើង​រើស​យកមក​ភ្ញាស់​គឺជា​ពង​ដែលមាន​ទំហំ​ធំជាងគេ តែ​ពងមាន​ទំហំ​ធម្មតា​ក៏​យើង​ដាក់ឱ្យ​ភ្ញាស់​ដែរ តែ​ដាក់​ដោយឡែក ។ ដោយ​ការធ្វើ​បែបនេះ យើង​នឹង​បានកូន​ក្រួច​​ដែលមាន​ពូជ​ធំ​ល្អ​ជាង​ធម្មតា ។​
- ក្រួច​កាលណា​យើង​ដាក់​វា​លាយ​គ្នា​មាន​ឈ្មោល​មាន​ញី វា​ច្រើន​ចឹក​គ្នា​ឱ្យ​ខ្វាក់ភ្នែក​យើង​នឹង​បានឃើញ​ក្រួច​ងាប់​ជារឿយៗ នោះ​គឺ​បណ្ដាលមកពី​វា​ចឹក​ភ្នែក​គ្នា​នោះឯង ។​
- ក្រួច​ញី​ចាប់ផ្ដើម​ពង​នៅពេល​វា​មាន​អាយុ​៧​សប្ដាហ៍ និង​បន្ដ​ផ្ដល់​ពង​រហូតដល់​ចំនួន ២២​សប្ដាហ៍​(១៥៤ ថ្ងៃ​)
- ពង​របស់​ក្រួច​មាន​ទម្ងន់​ប្រមាណ ៩ ទៅ ១០​ក្រាម​តែប៉ុណ្ណោះ​
- នៅពេល​កូន​ក្រួច​មាន​អាយុ មួយខែ ក្រួច​ឈ្មោល​និង​ក្រួច​ញី​ត្រូវតែ​បំបែកចេញ​ពីគ្នា​
- ក្រួច​ញី​ត្រូវការ​ពន្លឺ​ចំនួន ១៦​ម៉ោង​ក្នុង​មួយថ្ងៃ ដើម្បីឱ្យ​វា​បន្ដ​ពង​បានល្អ​
- ក្រួច​វា​ច្រើនតែ​ពង​នៅពេល​រសៀល​និង​ល្ងាច​
- យើង​អាច​ប្រមូល​ពង​បាន​ចំនួន​ពីរដង​ក្នុង​មួយថ្ងៃ​
- ក្រួច​ឈ្មោល មាន​ពណ៌​ត្នោត និង​ស លាយ​គ្នា​នៅត្រង់​ទ្រូង​របស់​វា​, ឯ​ក្រួច​ញី​វិញ មានតែ​ពណ៌​ត្នោត​និង​មាន​អុច​ខ្មៅៗ​លាយ​ជាមួយ ។​
- កូន​ក្រួច​ដែល​ទើប​ញាស់​មក​ត្រូវការ​កំដៅ​ជាប់​ជាប្រចាំ និង​មិន​អាចឱ្យ​វា​ត្រូវ​ខ្យល់​ត្រជាក់​បានឡើយ ។​
- កូន​ក្រួច​ទើប​ញាស់​មាន​ទម្ងន់​ត្រឹមតែ ៨ ទៅ ១០ ក្រាម​តែប៉ុណ្ណោះ ។​

ទីផ្សា​ក្នុងប្រទេស​កម្ពុជា៖

- ពង​ក្រួច​មួយ​អា​លក់បាន​ត្រឹម ១០០ ទៅ ២០០ រៀល​
​ ​- ក្រួច​សាច់ ធ្វើ​ស្អាត​រួចហើយ អាច​លក់បាន​តម្លៃ ២៣០០ ទៅ ២៥០០ រៀល តម្លៃ​ប្រកួត​ក្នុង​ទីផ្សារ គឺ ២២០០ រៀល​
​ ​- កូន​ក្រួច​អាយុ​១៥​ថ្ងៃ អាច​លក់​បាត​ម្លៃ ១៣០០ ទៅ ១៥០០ រៀល​ក្នុង​មួយ​ក្បាល​សម្រាប់​អ្នកទិញ​ទៅ​ចិញ្ចឹម​
​ ​- មេ​ក្រួច​ហៀ​ប​ពង​អាយុ ៧​សប្ដាហ៍​អាច​លក់បាន​តម្លៃ ២៥០០ ទៅ ៣០០០​រៀល​ក្នុង​មួយ​ក្បាល​
​ ​- តម្លៃ ដែល​ថោក​ជាងគេ អាចធ្វើឱ្យ​យើង​ដណ្ដើម​ទីផ្សារ​បាន តែបើ​តម្លៃ​យើង​ថ្លៃ​ជាងគេ ឬ​ស្មើ​គេ​យើង​នឹង​ជួប​ការលំបាក​ក្នុង​ការលក់​ចេញ​មិន​ខាន ត្រង់នេះ​ត្រូវ​រក​វិធី​លៃ​ធ្វើយ៉ាងណា​ឱ្យចំ​ណាយ​​របស់​យើង​សម្រាប់​ចំណី​ អស់​តិច
នោះ​ទើប​យើង​អាច​រក​ចំណ​ញ​បាន និង​អាច​លក់​ចេញ​តម្លៃថោក​ជាងគេ ។​
​ ​- យើង​ចាំបាច់​ត្រូវ​រក​ទិញ ប្រដាប់​សម្រាប់​បោចរោម​ក្រួច បើ​យើង​ពង្រីក​មុខរបរ​នេះ​ឱ្យ​ធំដុំ តែបើ​វា​មាន​ចំនួន​តិច​ទេ យើង​អាច​បោច​ដោយ​ដៃ​ក៏បាន តែ​ត្រូវ​ប្រើពេល​វេលា​ច្រើន ។​
​ ​- ម៉ាស៊ីន​បោច​អាចទាក់ទង​រក​ទិញ​បាន​ពី​ប្រទេស​វៀតណាម
​ពេល​ផ្ដើម​ចិញ្ចឹម​ដំបូង គួរ​ចាប់ផ្ដើម​ចំនួន​ត្រឹម ១០០ ទៅ ២៥០​ក្បាល​បាន​ហើយ​, បន្ទាប់មក​បន្ដ​ពង្រីក​វា​ម្ដង​បន្ដិចៗ រហូត​យើង​មាន​ពិសោធន៍​ខ្លះ​ពី​វា​សិន មិនគួរ​ចាប់ផ្ដើម​ចិញ្ចឹម​ច្រើន​ភ្លាម​ទេ ។​
ប្រភព​ដែល​យើង​អាចទាក់ទង​ទិញ​ពូជ​ក្រួច​មក​ចិញ្ចឹម​បាន​មាន ៖
១) ឈ្មោះ រតនា ​ ​ទូរស័ព្ទ​លេខ ៖​ ​០១២ ៦៦៤៥៨៥ ​ភ្នំពេញ​ថ្មី​
​ ​២) ឈ្មោះ វាសនា ​ ​ទូរស័ព្ទ​លេខ ៖​ ​០១៦ ២៣៣៣៧៥ ​ភ្នំពេញ​ថ្មី​
​ ​- មាន​លក់​ពង​ក្រួច​, កូន​ក្រួច​, ក្រួច​សាច់​
​៣) ឈ្មោះ ពេជ្រ​សុភ​ក្ដិ ​ទូរស័ព្ទ​លេខ ៖​ ​០៨៩ ៩៧៧០៨៨ ​កំពង់ឆ្នាំង​
​ ​- ប្រើ​ទូ​ភ្ញាស់​ពង​ក្រួច​
​ ​- មាន​លក់​ពង​ក្រួច​, កូន​ក្រួច​, ក្រួច​សាច់
​ ​- ទូ​ភ្ញាស់​ខ្សែភ្លើង​ ​ ​២០០ ដុល្លារ​
​ ​- ទូ​ភ្ញាស់​ដោយ​ចង្កៀងប្រេងកាត​ ​១២០ ដុល្លារ
ខាងក្រោម​នេះ​ជា តារាង​បង្ហាញ​ពី​ការវិវត្ដន៍​របស់​ក្រួច ៖
១.​ ​ក្រួច​សាច់​ត្រូវការ​ពេលវេលា​ចិញ្ចឹម​ចំនួន​២៨-៣០​ថ្ងៃ​
​ ​២.​ ​ក្រួច​ចិញ្ចឹម​យក​ពង​ត្រូវការ​ពេល​ចំនួន​៤១-៤៧​ថ្ងៃ​
​ ​៣.​ ​ពង​ក្រួច​និង​ញាស់​នៅ​១៦-១៨​ថ្ងៃ​បន្ទាប់ពី​ដាក់​វា​ភ្ញាស់​
​ ​៤.​ ​ក្រួច​ញី​ដែល​ទុក​សម្រាប់​ឱ្យ​វា​ពង មិនត្រូវ​ដាក់​ឈ្មោល​លាយ​ជាមួយ​
​ ​៥.​ ​ក្រួច​ទុក​បង្កាត់​ពូជ​ត្រូវ​រើស​ទុក​ដោយឡែក ដាក់​ញី​៧០ ឈ្មោល​៣០
ចំណាំ៖ ដាក់​ឈ្មោល​ច្រើនពេក យើង​នឹង​បានឃើញ​ក្រួច​ញី​ជ្រុះ​រោម​ខ្នង​អស់ ដោយសារ​ឈ្មោល​ដណ្ដើម​គ្នា​ជាន់​មេ​ញី​ដែល​តិចពេក​មិន​គ្រប់​ចំនួន ដាក់​ឈ្មោល​តិចពេក មេ​ញី​ឈ្លោះ​ដណ្ដើម​ឈ្មោល ដែលនាំឱ្យ​វា​ចឹក​គ្នា​សម្លាប់ ជាពិសេស​គឺ​ភ្នែក ។ មេ​ក្រួច​ញី នឹងមិន​ឈ្លោះ ឬ​ចឹក​គ្នា​ទេ បើ​គ្មាន​ក្រួច​ឈ្មោល​នៅ​លាយឡំ​ជាមួយ​វា ។​
​ ​៦.​ ​ពង​ក្រួច​ទុក​ធ្វើ​ពូជ ត្រូវ​រើសយក​ពង​ដែល​ធំ​ល្អ
​ ​៧.​ ​កូន​ក្រួច​ដែល​ភ្ញាស់​រួច​ត្រូវការ​កំដៅ​ជាប់​ជានិច្ច មិនអាច​ខាន​បាន​
​ ​៨.​ ​ក្រួច​សាច់​អាច​លក់​ឱ្យគេ​ក្នុង​ទីផ្សារ​បាន​តម្លៃ ២០០០ ទៅ ២៣០០
​ ​៩.​ ​ក្រួច​មួយ​ក្បាល​ស៊ី​ចំណី​អស់​ចំនួន ៣៥ ទៅ ៥០ ក្រាម​ក្នុង​១​ថ្ងៃ​
​ ​១០.​ ​ដើម្បី​មាន​ក្រួច​លក់​ឱ្យគេ​រាល់ថ្ងៃ យើង​ត្រូវ​គណនា​ចំនួន​ក្រួច​ដែល​យើង​ចិញ្ចឹម​យកសា​ច់លក់​នោះ ទៅតាម​ចំនួន​ដែល​ត្រូវ​លក់​ចេញ​រាល់ថ្ងៃ ។ ឧទាហរណ៍​ថា ៖ បើ​យើង​ចង់​លក់​ក្រួច​ឱ្យគេ​ក្នុង​មួយ​​ថ្ងៃ​ចំនួន ១០០​ក្បាល ចូរ​គណនា​ដូចខាងក្រោម ៖
ក្រួច​ត្រូវការ​ពេល​ចិញ្ចឹម​ចំនួន​៣០​ថ្ងៃ​
យើង​ត្រូវ​ភ្ញាស់​កូន​ក្រួច​ឱ្យបាន​ចំនួន ១២៥ ក្បាល​ក្នុង​មួយថ្ងៃ​១០០​ក្បាល​ទុក​សម្រាប់​ចិញ្ចឹម​យកសា​ច់លក់ កូន​ក្រួច​សល់​ពី​នោះ​(២៥​ក្បាល​) ត្រូវ​ចិញ្ចឹម​បន្ដ​ដើម្បី​ធ្វើ​មេ​បង្កាត់​ពូជ ។​
​ ​១១.​ចំនួន​ក្រួច​ចិញ្ចឹម អាស្រ័យទៅលើ​ចំនួន​លុយ ដែល​យើង​មាន​អាច​ទិញ​ចំណី​ឱ្យ​វា​ស៊ី​បាន​គ្រប់គ្រាន់​, សម្រាប់​ចំនួន​ក្រួច​ដែល​ចិញ្ចឹម​ដោយ​បូក​រួមទាំង​ក្រួច​មេ​ឱ្យ​ពង​, ក្រួច​សាច់​ទុក​លក់​ឱ្យគេ និង​កូន​ក្រួច​​ដែល​កំពុង​ចិញ្ចឹម​បន្ដ​បណ្ដាក់​គ្នា ។ យើង​អាច​រកចំណូលបាន​ចំនួន ១០០​ក្រួច បោះ​ឱ្យគេ​បានមួយ​ក្បាល​២៣០០​រៀល គុណ ១០០ ស្មើ ២៣០០០០​រៀល (៥៧ ដុល្លារ​) មិន​​ទាន់​ផាត់​ថ្លៃ​ចំណាយ​ទៅលើ​ចំណី​នៅឡើយ ។​
​ ​១២. ​ចំណាយ​ទៅលើ​ចំណី​ក្នុង​១០០​ក្បាល ៖ ក្រួច​១០០​ក្បាល ចិញ្ចឹម​រហូតដល់​ថ្ងៃ​លក់ ចំណី​វា​អស់ ៥០​គីឡូ ដើម្បី​កាត់បន្ថយ​ចំណាយ​លើ​ចំណី និង​រក្សាបាន​ប្រាក់ចំណេញ យើង​ត្រូវ​លាយ​ចំណី​ខ្លួនឯង តាម​រូបមន្ដ​នៅ​ខាងលើ ។ ចំណី​ផលិត​ដោយ​ខ្លួនឯង ចំណាយ​ត្រឹម​ប្រហែលជា ១០០០ រៀល​ប៉ុណ្ណោះ ក្នុង​មួយ​គីឡូក្រាម ។​ក្រៅពីនេះ យើង​អាច​លាយ​ជាមួយ​ចំណី​ស្រាប់ៗ ក្នុង​អត្រា​មួយ ដែល​យើង​អាច​ទទួលយកបាន ៕

ប្រភេទ​មាន់​ចិញ្ចឹម​យក​ពង ( ពូជ​ទា កាគី )

Chicken and an egg shellមាន់ គឺជា​អាហារ​សាច់​មួយ​ប្រភេទ​ដែល​គេ​និយម​បំផុត​ទូទាំង​ពិភពលោក និង​នៅ​ប្រទេស​ណា​ក៏​មាន​ចិញ្ចឹម​មាន់​ដែរ ។
​ ​ចំណែក​នៅ​ប្រទេស​កម្ពុជា​យើង​វិញ ការ​ចិញ្ចឹម​មាន់ ក៏​មាន​ច្រើន​ណាស់​ដែរ ទាំង​ការចិញ្ចឹម​តាម​លក្ខណៈ​គ្រួសារ និង​ការចិញ្ចឹម​បែប​ឧស្សាហកម្ម ។ ក៏ប៉ុន្តែ​ការចិញ្ចឹម​តាម​លក្ខណៈ​គ្រួសារ​មិនសូវ​ទទួលបាន​ផល​ច្រើន​ទេ ឬ​ទទួលបាន​ជោគជ័យ​ច្រើន​ឡើយ ដោយសារ​អ្នក​ចិញ្ចឹម មិន​មាន​ចំណេះដឹង​ច្រើន​ចំពោះ​ការចិញ្ចឹម វា​គឺជា​វិធី​ចិញ្ចឹម​តាម​យថាកម្ម ម្លោះ​ហើយ​ពេល​ណា​មាន​មាន់​ឈឺ មិនដឹងថា​ត្រូវ​ដោះស្រាយ​ការព្យាបាល​វា​យ៉ាងណា​ឡើយ ជួនកាល​ពេល​មាន់​ឈឺ ចេះ​តែ​ទិញ​ថ្នាំ​តាម​នឹកឃើញ​យក​មក​បញ្ជ្រក​ឲ្យ​មាន់ ដោយ​សង្ឃឹមថា វា​អាច​កែកុន ឬ​ព្យាបាល​មាន់​ឈឺ​នោះ​ឲ្យ​ជាសះស្បើយ​វិញ​បាន ។
​ ​ជា​ការពិត អ្នក​ចិញ្ចឹម​មាន់​តាម​ផ្ទះ​ភាគច្រើន ជួបប្រទះ​នូវ​បញ្ហា​នេះ​ជា​រៀងរាល់ឆ្នាំ ជួនកាល​មាន​មាន់​ឈឺ​ខ្លះ​រួច​ងាប់​ទៅ មាន​មាន់​នៅសល់​ដែល​មិន​ឈឺ​ក៏​បន្ត​ការចិញ្ចឹម​នោះ​ជា​បន្ត​ទៀត ដោយ​មិន​មាន​វិធី​ការពារ​មាន់​ពី​ជម្ងឺ​បាន​ឡើយ ។
​ ​សម្រាប់​អ្នក​ដែល​ចិញ្ចឹម​មាន់​មាន​ចំនួន​ច្រើន​ខ្លះ សឹង​បាន​ជួប​បញ្ហា​ដូចគ្នានេះដែរ ហើយក៏​ពុំ​អាច​រក​វិធី​ដោះស្រាយ​ពេល​មាន់​ឈឺ​ដូច​អ្នក​ចិញ្ចឹម​តិចតួច​តាម​ គ្រួសារ​ដូច្នោះ​ដែរ ។
​ ​ដើម្បី​ទទួលបាន​ជោគជ័យ​លើ​ការ​ចិញ្ចឹម​មាន់ ទោះ​តិចក្តី ច្រើនក្តី អ្នក​ចិញ្ចឹម​ចាំបាច់​ត្រូវ ដឹង​ពី​វិធី​មួយ​ចំនួន​ដែរ​ចាំបាច់​ជាមុនសិន មុនពេល​ចាប់ផ្តើម​ចិញ្ចឹម បើ​ពុំនោះ​ទេ យើង​នឹង​ជួប​ការខាតបង់​ម្តង​ហើយ​ម្តងទៀត ដោយ​ជៀស​មិន​រួច​ឡើយ ។
​ ​យើង​សូម​លើកយក​វិធី​មួយចំនួន មក​បង្ហាញ​ដែល​អាច​ជួយ​ដល់​អ្នក​ចិញ្ចឹម​មាន់​បាន​យល់​ពី​អ្វី ដែល​ជា​វិធី​ចិញ្ចឹម​មាន់​តាម​បែប​ធម្មជាតិ ជា​មូលដ្ឋាន​សំខាន់​សម្រាប់​អ្នក​ចិញ្ចឹម​មាន់​ទាំងអស់​យក​ធ្វើ​ជា​គោល ។
​ ​យើង​សូម​ចែកចេញ​ជា ៥ ជំពូក​សំខាន់ៗ​ដូចខាងក្រោម​នេះ :
​ ​១. ចំណី​មាន់​
​ ​២. ពូជ​មាន់​ដែល​ត្រូវ​ចិញ្ចឹម
​ ​៣. ទ្រុងមាន់​
​ ​៤. ការចិញ្ចឹម​និង​ព្យាបាល​មាន់​
​ ​៥. ការពង្រីក​មុខរបរ​ចិញ្ចឹម​មាន់
​នៅក្នុង​ជំពូក​ទាំង​ប្រាំ​ខាងលើនេះ មិនបាន​កំណត់​ថា អ្នក​ចិញ្ចឹម​មាន់​នោះ ចិញ្ចឹម​តិច ឬ​ច្រើន​ឡើយ គឺ​អាច​យក​មក​ប្រើការ​បាន​ដូចគ្នា អ្វី​ដែល​ជា​កត្តា​សំខាន់​ជាងគេ​នោះ គឺ​ការ​ធ្វើ​តាម​ឲ្យបាន​ត្រឹមត្រូវ ទៅ​តាម​អ្វី​ដែល​បាន​រៀបរាប់​ក្នុង​សៀវភៅ​នេះ បើ​មិន​ដូច្នោះ​ទេ យើង​នឹង​មិន​អាច​ទទួលបាន​ជោគជ័យ​ឡើយ ។
​ ​បញ្ហា​សំខាន់​មួយទៀត​នោះ គឺ​គោលដៅ​នៃ​ការចិញ្ចឹម ធនធាន​ដែល​មាន និង​គោលដៅ​ទៅ​ពេល​មុខ ។ ការបង្កើត​ពូជ​មាន់​ថ្មី​ដោយ​ខ្លួនឯង និង​ការ​សម្រាំង​មាន់​ល្អ សម្រាប់​ការចិញ្ចឹម​បន្ត ព្រមទាំង​យល់ ឲ្យបាន​ច្បាស់​ពី​សេចក្តីត្រូវកា​ររបស់​ទីផ្សារ និង​ការចាត់ចែង​ចំណូល​ដែល​ទទួលបាន​ពី​ការចិញ្ចឹម ។
+ ចំណី​មាន់ :
​ ​រាល់​ការ​ចិញ្ចឹម​មាន់ អ្នក​ចិញ្ចឹម​ត្រូវ​មាន​មូលដ្ឋាន​នៃ​ការផលិត​ចំណី​ឲ្យ​មាន់​ឲ្យ​បាន​ ច្បាស់លាស់ ចេះ​ប្រើ​ការកែច្នៃ​ទាំងឡាយ​ដែល​អាច​យក​មក​ប្រើការ​បាន ទាំង​ចំណី​ជា​សាច់ ជា​បន្លែ និង​សត្វល្អិត​ផ្សេងៗ ។
​ ​
​ ​ចំណី​បាន​មក​ពី​រុក្ខជាតិ :
​ ​មាន​រុក្ខជាតិ​មួយចំនួន​ដែល​យើង​អាច យកមក​ប្រើ​ធ្វើជា​ចំណី​មាន់បាន យើង​អាច​ដាំ​វា នៅ​ទី​ដែល​យើង​ចិញ្ចឹម​មាន់​ផ្ទាល់​តែម្តង ឬ​យើង​អាច​ដាំ​នៅ​ទី​ក្បែរ​ខាង​ក៏បាន :
​ ​- ម្រុំ​
​ ​- កន្ទុំ​ទេស​
​ ​- ត្រកួន​
​ ​- ង​ប់​
​ ​- ផ្ទី​
​ ​- ដំឡូងជ្វា​
​ ​- ដំឡូងឈើ​
​ ​- ត្រាវ​
​ ​- អង្គា​ដី​
​ ​- ចក​បាយ​ទា​
​ ​រុក្ខជាតិ ទាំងអស់​ខាងលើ​នេះ មាន​សារៈសំខាន់​ណាស់​សម្រាប់​ផ្តល់​ជា​ចំណី​ឲ្យ​មាន់ យើង​ត្រូវ​រក​វិធី​ដាំ​វា​ឲ្យបាន​ច្រើន តាម​ដែល​អាច​ធ្វើបាន ។​
​ម្រុំ : គឺជា​រុក្ខជាតិ​មួយបែប ដែល​អ្នកស្រុក​ក្នុង​ប្រទេស​ខ្លះ​ឲ្យឈ្មោះ​ថា ជា​ថ្នាំ​ទិព្វ ពីព្រោះ​វា​អាច​ព្យាបាល​ជម្ងឺ​ផង និង​ជា​អាហារ​ដ៏​ពិសេសmaron_cen​ផង ។ នៅក្នុង​ស្លឹក​ម្រុំ​មាន​សារធាតុចិញ្ចឹម​សំខាន់ៗ​ច្រើន ដែល​ល្អ​ជាង​ផ្លែឈើ និង​បន្លែ​ខ្លះ​ទៀត​ផង ។
​នៅក្នុង​ស្លឹក​ម្រុំ​មាន​:
​ ​- ជាតិ​ដែក​ច្រើន​ជាង​បន្លែ​ស្ពៃ ស្ពីន​ណេច ៣ ដង​
​ ​- ប្រូតេអ៊ីន​ចំនួន ២ ដង​នៃ យូ​ហ្កឺត​
​ ​- វីតាមីន​សេ​ចំនួន ៧ ដង​ច្រើនជាង​ក្រូច​ពោធិសាត់​
​ ​- វិតាមីន​អាច​ច្រើនជាង​កា​រ៉ុត​ចំនួន ៧ ដង
​ ​- កាលស្យូម​ច្រើនជាង ទឹកដោះគោ ៤ ដង
​ ​- និង​មាន​សារធាតុ​រ៉ែ​ជាច្រើន​ទៀត ដែល​ល្មម​គ្រប់គ្រាន់​សម្រាប់​ផ្តល់​ឲ្យ​មាន់ជា​ចំណីបាន ។ ​
​ ​គេ​អាច​ប្រើ​ស្លឹក​ម្រុំ​ដែល​ហាល​ស្ងួត ជា​ជំនួស​សណ្តែកសៀង ដែល​ជា​មូលដ្ឋាន​យ៉ាង​សំខាន់​សម្រាប់​ចំណី​សត្វ ។
​ ​យើង​អាច​ដាំ និង​បេះ​ស្លឹក​ម្រុំ​មក​ហាល​រួច​បុក​ឲ្យ​ម៉ដ្ឋ លាយ​ជាមួយ​ចំណី​ផ្សេង​ទៀត​ឲ្យ​មាន់​ស៊ី​បាន ពីព្រោះ​នៅ​ក្នុង​ស្លឹក​ម្រុំ​មាន់​ប្រូតេអ៊ីន និង​សារធាតុ​រ៉ែ វីតាមីន​ជាច្រើន​មុខ ជួយ​ឲ្យ​មាន់​ធំធាត់​បាន ដូច​បាន​ផ្តល់​សណ្តែកសៀង​ឲ្យ​វា​ដែរ អាច​ល្អ​ជាង​ផង ។
​ ​ក្រៅពី​វា​ជា​ចំណី​មាន់ វា​នៅ​អាច​ជួយ​ឲ្យ​មាន់​អាច​ទប់ទល់​ជាមួយ​ជម្ងឺ​ផ្សេងៗ​បាន​ផង​ដែរ ។ នេះ​គឺជា​ចំណី​មួយ​ដែល​យើង​អាច​ដាំ​តាម​របង​ដី ក្នុង​ចំការ លៃ​យ៉ាងណា​ត្រូវ​ដាំ​ឲ្យបាន​ចំនួន ៥០ ទៅ ១០០ ដើម អាច​ល្មម​គ្រប់គ្រាន់​ឲ្យ​មាន់​ស៊ី​បាន​ចំនួន ៥០០ ក្បាល​បាន ។
​ ​លាយ​ស្លឹក​ម្រុំ​ក្នុង​អត្រា ២៥ ភាគរយ​ជា​មួយ​ចំណី​ផ្សេង បើ​បាន​ហាល​ស្ងួត តែបើ​ឲ្យ​វា​ស៊ី​ស្រស់ៗ មាន់​មិន​ចូលចិត្ត​ស៊ី​ទេ ពីព្រោះ​ក្លិន​និង​រសជាតិ​វា​បណ្តាលឲ្យមាន់​មិន​ចូល​ចិត្ត ។
​ ​ម្រុំ​ជា​រុក្ខជាតិ​ងាយស្រួល​ដាំ ធន់​ចំពោះ​ភាព​រាំងស្ងួត មិន​ងាយ​ងាប់​ទេ ដើម​របស់​វា​ក៏​មិនធំ​ប៉ុន្មាន បើ​មាន​ផ្លែ​ត្រូវ​បេះ​ផ្លែ​ទុំ​មក​បណ្តុះ​វា​បន្ត ។ នៅ​ប្រទេស​អា​ហ្រិ្វ​កខ្លះ មាន​ចំការ​ម្រុំ​ធំៗ​ជា​បែប​កសិឧស្សាហកម្ម គេ​ដាំ​ដើម្បី​យក​ស្លឹក​វា​លក់ ក្នុង​ទម្រង់​ជា​ម្សៅ ។ អ្នក​ចិញ្ចឹម​មាន់​ចាំបាច់​ត្រូវ​ដាំ​ម្រុំ ឲ្យបាន​ច្រើន​តាម​ដែល​អាច​ធ្វើទៅបាន ។​
កន្ទុំ​ទេស ឬ កន្ទុំ​ថេត : ជា​រុក្ខជាតិ ដែល​មាន​ដុះ​គ្រប់​ទីកន្លែង​នៃ​ប្រទេស​កម្ពុជា​យើង ។ ខ្មែរ​យើង​ច្រើន​និយម​ប្រើ​សម្រាប់​ធ្វើ​ជា​ល្បោយ​នំ​បញ្ចុក ក្មេងៗ​ចូលចិត្ត​បរិភោគ​ផ្លែ​ខ្ចី ដែល​មាន​គ្រាប់​នៅ​ខាងក្នុង ។
​ ​នៅក្នុង​ស្លឹក​កន្ទុំ​ថេត មាន​ផ្ទុក​ដោយ​ប្រូតេអ៊ីន​យ៉ាងច្រើន គឺ​មាន​ចំនួនរ​ហូរ​ដល់ ២២ ភាគរយ ដោយសារ​វា​មាន​ប្រូតេអ៊ីន​ច្រើន​បែប​នេះ​ទើប​ត្រូវបាន​ប្រទេស​ជាច្រើន​ណែនាំ ​ឲ្យ​អ្នក​ចិញ្ចឹមសត្វ​ដាំ​កន្ទុំ​ថេត ដើម្បី​យក​ស្លឹក​វា​ផ្តល់​ឲ្យ​សត្វ​ស៊ី មាន​គោ ក្របី ជ្រូក មាន់​ទា ពពែ ។​ល​។
​ ​សម្រាប់​មាន់ យើង​អាច​បេះ​ស្លឹក​វា​មក​ហាល រួច​កិន​ឲ្យទៅជា​ម្សៅ​ម៉ដ្ឋដា​ក់លាយ​ជា​មួយ​ចំណី​ផ្សេង​ទៀត​មាន់​ស៊ី ។ វា​ជា​ប្រភេទ​ចំណី​ដែល​អាច​រកបាន និង​ដាំ​បាន​ដោយ​ងាយ បើ​យើង​អាចមាន​លទ្ធភាព​ដាំ​វា​បាន​ក្នុង​ចំនួន​ច្រើន វា​សឹង​អាច​ជួយ​ផ្តល់​ប្រភព​ចំណី​ឲ្យ​មាន់​យើង​បាន​ចំនួន ៣០ ភាគរយ​ដែរ ។
​ ​ជាធម្មតា​នៅក្នុង​រូបមន្ត​ចំណី​មាន់ គេ​បាន​ណែនាំ​ឲ្យ​យើង​ប្រើ​ស្លឹក​កន្ទុំ​ថេត​សម្រាប់​លាយ​ជាមួយ​ចំណី​ ផ្សេងទៀត​ក្នុង​អត្រា​ត្រឹមតែ ៥ ទៅ ១៥ ( ស្ងួត ) ភាគរយ​តែ​ប៉ុណ្ណោះ តែ​ក្នុង​ករណី​ខ្លះ យើង​អាច​ប្រើ​វា​រហូតដល់ ៣០ ភាគរយ បើ​យើង​មាន​លាយ​ចំណី​ជាតិ​សាច់​ជាមួយ​ក្នុង​អត្រា​ប្រហាក់ប្រហែលគ្នា ជាពិសេស​គឺ ម្សៅ​ត្រី ។
​ ​ទោះបីយ៉ាងណា​ក៏ដោយ ស្លឹក​កន្ទុំ​ថេត គឺជា​ចំណី​មួយ​ដែល​មិន​អាច​ខ្វះ​បានទេ សម្រាប់​ផ្សំ​លាយ​ជាមួយ​ចំណី​ផ្សេង​ទៀត​ឲ្យ​មាន់​ស៊ី ។ នៅ​ប្រទេស​ខ្លះ ដែល​ពិបាក​រក​ស្មៅ​ឲ្យ​គោ គេ​បាន ដាំ​កន្ទុំ​ថេត​ចំនួន ៤ ហិកតា ល្មម​អាច​ផ្តល់​ចំណី​ឲ្យគេបាន​ចំនួន​ពេញ​មួយឆ្នាំ សម្រាប់​គោ​ចំនួន ៦០ ក្បាល ទៅ ១០០​ក្បាល ។ គេ​ដាំ​ដើម​កន្ទុំ​ថេត​លាយ​ជាមួយ​ដំណាំ​ផ្សេងទៀត​ដើម្បី​ជួយ​ឲ្យ​ដំណាំ​នោះ​ ដុះ​លូតលាស់​បានល្អ ។
​ ​ត្រួយ​ខ្ចី ស្លឹក​ខ្ចី ផ្លែ​ខ្ចី អាច​យក​មក​ហាន់​បុក​ហាលថ្ងៃ​ឲ្យ​មាន់​ស៊ី​បាន មិន​ត្រូវ​ឲ្យ​មាន់​ស៊ី​ស្លឹក​ស្រស់ៗ​របស់​កន្ទុំ​ថេ​តឡើយ ពីព្រោះ​វា​មាន​ផ្ទុក​ជាតិពុល​តិចតួច និង បង្កបញ្ហា​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​របស់​មាន់​ដែរ ។
trakoun_cenត្រកួន : វា​ជា​បន្លែ​មួយ​មុខ​ដែល​ខ្មែរ​យើង​និយម​ជាងគេ ម្យ៉ាង​ទៀត​នោះ គេ​អាច​បរិភោគបាន​ទាំង​មនុស្ស​និង សត្វ ។ ត្រកួន​អាច​ឲ្យ​យើង​ដាំ​ក្នុង​ទឹក និង​លើ​គោក​បាន វា​ជា​ប្រភេទ​បន្លែ​ដែល​មាន​ការ​ដុះ​លូតលាស់​យ៉ាង​លឿន ហើយ​ប្រើ​ពេលវេលា​តែត្រឹម ៤៥ ថ្ងៃ​ប៉ុណ្ណោះ​អាច​ប្រមូល​ផល​បាន​ហើយ ។
​ ​យើង​អាច​ដាំ​ត្រកួន​ចំនួន​បួន​ដប់​រង ត្រៀម​សម្រាប់​ផ្តល់​នៅ​ពេល​ចំណី​ផ្សេង​ទៀត​មាន​មិន​គ្រប់គ្រាន់ យើង​អាច​ប្រើការ​ត្រកួន​ជា​ចំណី​ឲ្យ​វា​បាន​ដូចគ្នា ។ សូម​ចាំ​ថា គេ​អាច​ចិញ្ចឹម​មាន់ ដោយ​មិន​ចាំបាច់​ផ្តល់​ចំណី​ជា​សាច់​សោះ​ក៏​បាន​ដែរ វា​មិន​មាន​ប៉ះពាល់​ដល់​ការលូតលាស់​របស់​មាន់​ទេ ។
​ ​ត្រកួន​យើង​អាច​ឲ្យ​វា​ស៊ី​ច្រើន​ប៉ុនណា​ក៏​មិន​ប៉ះពាល់​ដល់​ការលូតលាស់​ របស់​មាន់​ដែរ ។ វិធី​មួយទៀត​នោះ គឺ​យើង​ហាន់​កិន​វាឲ្យ​ល្អិ​តលាយ​ជាមួយកន្ទ​ក់ចុង​អង្ករ ដាក់​ឲ្យ​វា​ស៊ី​ក៏បាន ក្នុងកា​រលាយ​យើង​ដាក់​ត្រកួន​ចំនួន ៥០ ភាគរយ និង​ម្សៅ​ត្រី​ចំនួន ២ ភាគរយ អាច​ឲ្យ​កូនមាន់ និង​មាន់​ធំ​ស៊ី​បាន​ដូចគ្នា ។ វា​ជា​ចំណី​សម្រាប់​ដោះ​ទាល់​ម្តង​ម្កាល ។
ង​ប់ : គឺជា​រុក្ខជាតិ​មួយ​ប្រភេទ ដែល​មាន​ផ្ទុក​ប្រូតេអ៊ីន​យ៉ាងច្រើន​ដែរ គឺ​រហូត​ដល់ ៧​ភាគរយ ដល់ ១២ ភាគរយ ក្រៅពីនេះ​វា​មាន​ផ្ទុក​សារធាតុ​ជាច្រើន​មុខ​ទៀត ដែល​ជួយ​ដល់​ការលូតលាស់​របស់​មាន់ និង​អាច​ជួយ​ការពារ​វាពី​ជម្ងឺ​បាន​ខ្លះ​ទៀត​ផង ។ ការ​លាយ​ស្លឹក​ងប់​ghoup_cenស្ងួត ​ឲ្យ​មាន់​ស៊ី​មាន​ប្រយោជន៍​ច្រើនណាស់ ហេតុនេះ យើង​គួរ​ដាំ​ដើម​ងប់​នេះ​នៅ​តាម​របង អាច​បេះ​សម្រាប់​ស្លរ​ផង បេះ​ឲ្យ​មាន់​ស៊ី​ផង ។ ស្លឹក​ងប់​មិន​ត្រូវ​ឲ្យ​មាន់​ស៊ី​ស្រស់ៗ​ទេ យើង​ត្រូវ​ហាល​វា​ចំនួន ៦ ម៉ោង​សិន មុន​ពេល​ដាក់​ឲ្យ​មាន់​ស៊ី ។
​ ​យើង​អាច​ហាល​រួច​កិន​ជា​ម្សៅ ឬ​ស្រុះ​ជាមួយ​ទឹក​ក្តៅ​មួយភ្លែត​សិន ទើប​ដាក់​ឲ្យ​មាន់​ស៊ី ។
ផ្ទី : ផ្ទី មាន​ច្រើន​ប្រភេទ ដែល​យើង​អាច​យក​មក​ប្រើការ​ជា​ចំណី​មាន់បាន មាន​ផ្ទីដូង ផ្ទី​អាចម៍មាន់ ផ្ទី​បន្លា ផ្ទី​ថ្ម និង​មាន​ផ្ទី​ច្រើនយ៉ាង​ទៀត តែ​ផ្ទី​ដែល​យើង​និយម​ប្រើ​ច្រើនជាងគេ គឺ​ផ្ទីដូង វា​ជា​បន្លែ​ដែល​ងាយ​ដាំ ជូន​កាល​ដុះ​ដោយ​ខ្លួនឯង​ក៏​មាន តែ​ជា​ការល្អ​យើង​អាច​ដាំ​វា​ឲ្យបាន​ច្រើន ដើម្បី​ទុក​កាត់​ជា​ចំណី​ឲ្យ​មាន់ យើង​អាច​ឲ្យ​វា​ស៊ី​ឆៅ​តែម្តង ដោយ​មិន​ចាំបាច់​ហាល​ទេ មាន់​អាច​ស៊ី​វា​បាន ។ នៅក្នុង​ស្លឹក​ផ្ទី​មាន​ផ្ទុក​ប្រូតេអ៊ីន​ចំនួន​ពី ១៦ ទៅ ១៨ ភាគរយ គឺ​ល្មម​គ្រប់គ្រាន់​សម្រាប់​ទាំង​មាន់​តូច និង​មាន់​ធំ ក្រៅពី​ប្រូតេអ៊ីន វា​មាន​ផ្ទុក​ជាតិ​ដែក​យ៉ាងច្រើន រួម​ទាំង​កាល់ស្យូម​ផងដែរ ។ មានការ​បកស្រាយ​ខ្លះ បានឲ្យ​យោបល់​ថា ការផ្តល់​គ្រាប់​ផ្ទី​ឲ្យ​កូនមាន់​ស៊ីវា​អាច​ប៉ះពាល់​ដល់​ការលូតលាស់​របស់​ វា ពីព្រោះ​ផ្ទី​មាន​ផ្ទុក សារធាតុ​ខ្លះ​ដូចជា annins, trypsin inhibitors, lectins, and saponins វា​អាច​ធ្វើឲ្យ​មាន់ធំ​លូតលាស់​យឺត តែបើ​យើង​ឲ្យ​វា​ស៊ី​ត្រឹម​កម្រិត ៥ ទៅ ១៥ ភាគរយ​នៃ​ចំណី​សរុប វា​នឹង​មិន​បង្ក​ជា​បញ្ហា​ឡើយ ។
ស្លឹក​ដំឡូងជ្វា : ស្លឹក​ដំឡូងជ្វា​បាន​ជួយ​សង្គ្រោះ​ជីវិត​ជា​ច្រើន​ក្នុង​របប​ខ្មែរក្រហម វា​ត្រូវ​បាន​យក​មក​បប​រលាយ​ជាមួយ​អង្ករ និង​ធ្វើ​ជា​អន្លក់ ទោះបី​វា​មាន​ជាតិ​ជ័រ​ខ្លះ​ដែល​ធ្វើឲ្យ​ធ្មេញ​ខ្មៅ​បន្តិ​ចក្តី តែ​វា​មាន​សារធាតុចិញ្ចឹម​ល្មម​អាច​ឲ្យ​យើង​រស់បាន​មួយគ្រាៗ​ដែរ ។
​ ​តាមពិតទៅ​នៅ​ក្នុង​ស្លឹក​ដំឡូងជ្វា មាន​ប្រូតេអ៊ីន​ច្រើន​គួរសម គឺ​មាន​រហូត​ដល់ ១៦.៥ បន្ទាប់​ពី​ហាល​ស្ងួត ។ វា​ជា​ប្រភព​ប្រូតេអ៊ីន​មួយ​ដែរ យើង​អាច​យកមក​ប្រើ​ការធ្វើជា​ចំណី​មាន់បាន ដោយ​ឲ្យ​វា​ស៊ី​ស្រស់ ឬ​ហាល​ឲ្យ​ស្ងួត​ទើប​កិន​ជា​ម្សៅ​សម្រាប់​លាយ​ជាមួយ​វត្ថុ​ធាតុ​ផ្សេង​ឲ្យ​ មាន់​ស៊ី ។
​ ​យើង​អាច​ប្រើការ​បាន​ទាំង ទង ត្រួយ និង​ស្លឹក​របស់​វា ឬ​យើង​អាច​ចង​ជា​បាច់​ដាក់​ត្រាំ​ទឹក​ដែល​មាន​លាយ​ជី​អ៊ី​អ៊ឺម រយៈពេល​ចំនួន ៣ ម៉ោង រួច​ចង​ដាក់​ព្យួរ​ក្នុង​កន្លែង​មាន់​ស៊ី ។
​ ​មើម​ដំឡូងជ្វា​ក៏​អាច​ឲ្យ​យើង​ប្រើ​ធ្វើ​ជា​ចំណី​មាន់​បាន​យ៉ាង​ល្អ​ផង​ដែរ វា​មាន​ផ្ទុក​ប្រូតេអ៊ីន​យ៉ាងច្រើន រហូតដល់ ៤ ក្រាម ក្នុង​ចំនួន​មើម​ដំឡូង ២០០ ក្រាម ក្រៅពីនេះ​វា​នៅ​មាន​ផ្ទុក​សារធាតុ​វីតាមីន​រ៉ែ​សំខាន់ៗ សរុប​ទាំងអស់​ចំនួន ៨៤​ប្រភេទ នឹង​ត្រូវបាន​គេ​ចាត់់ទុកថា មើម​ដំឡូងជ្វា​គឺជា​បន្លែ​ដែល​មាន​ចំណាត់​ថា្នក់​លេខ​មួយ​លើ​ពពួក​បន្លែ​ ទាំងអស់​ក្នុង​លោក ។
​ ​សូម​រក​ទិញ​មើម​ដំឡូងជ្វា​នៅ​ផ្សារ​ដើម​គរ រក​មើល​តែ​មើម​ណា​ដែល​មាន​មើម​ធំ​ល្អ ទិញ​ចំនួន ប្រហែល ១០ គី​ឡូ តែ​ត្រូវ​រើស​តែ​ដំឡូងជ្វា​សាច់​ក្រហម សាច់​ខាងក្នុង​កាន់តែ​ក្រហម​គឺ​កាន់តែ​ល្អ មិន​ត្រូវ​ទិញ​ដំឡូង​សា​ច់ស​ទេ ។ ពេល​ទិញ​សូម​រើស​មើល​មើ​មណា​ដែល​មាន​រូបរាង​ស្រ​ឡូ​ន​ល្អ មើម​ធំ គ្មាន​គឹ​ង​ស៊ី និង​គ្មាន​ស្នាម ឬ​បាក់បែក ។ យើង​ត្រូវការ​មើមដំឡូង​នេះ យកមក​ធ្វើ​ជា​ពូជ ពីព្រោះ​វា​មាន​គុណភាព​ល្អ​ជាង​មើមដំឡូង​ដែលមាន​សា​ច់ស និង​សាច់​ពណ៌​លឿង​ស្រាល ។
​ ​ដើម្បី​បណ្តុះ​មើម​ដំឡូង ឲ្យមាន​ត្រួយ​មុន​ពេល​យក​ទៅ​ដាំ​សូម​ធ្វើ​ដូច​ខាងក្រោម :
​ ​- កាត់​ដប​ទឹក​សុទ្ធ​ចំណុះ​មួយ​លីត្រ ត្រឹម​ពាក់កណ្តាល​ឲ្យ​ស្មើ​ចំនួន មើមដំឡូង​ដែលមាន ។
​ ​- រក​ឈើចាក់ធ្មេញ​មួយចំនួន​ទុក​សម្រាប់​ដោត​
​ ​- លាង​មើមដំឡូង​ឲ្យ​ស្អាត​
​ ​- កាត់​ដប​ទឹក​សុទ្ធ​ត្រឹម​ពាក់កណ្តាល​ដប ត្រូវ​កាត់​ស្មើ អាច​ប្រើ​កែវ​ទឹក​ក៏បាន ។
​ ​- យក​មើមដំឡូង​ដែល​បាន​លាង​ទឹក​ស្អាត​ហើយ នោះ​មក​ដោត​ឈឺ​ចាក់​ធ្មេញ​ជុំវិញ​ចំនួន ៣ ទៅ ៤ ឈើ ជុំវិញ​មើមដំឡូង រួច​ដាក់​ខាង​ក្បាល​មើមដំឡូង​ទៅលើ ខាងចុង​មើម​ទៅ​ក្រោម លៃ​ធ្វើយ៉ាងណា​ឲ្យ​ឈឺចាក់ធ្មេញ​អាច​ទ្រ​មើម​បាន បើ​មើម​នោះ​តូច​ជាង​ដប​ទឹក​សុទ្ធ តែបើ​មើម​នោះ​ធំ​ជាង​ត្រូវដាក់​ផ្ទាល់់​តែម្តង មិនបាច់​ដាក់​ឈើចាក់់ធ្មេញ​ដោត​ទល់​វា​ទេ ។ ចាក់ទឹក​ធម្មតា​ចូលក្នុង​ដប​ឲ្យ​ស្មើ​ត្រឹម​ចុង​មើម​ដំឡូង ។
​ ​- ពេល​ធ្វើ​គ្រប់​មើមដំឡូង​ហើយ សូម​យកទៅ​ដាក់់​នៅ​ទី​ណាមួយ ដែល​មាន​ពន្លឺ​ល្មម ។ ត្រូវ​ទុក​បែប​នេះ រហូត​វា​មាន​ចេញ​ស្លឹក​បី​បួន ត្រូវ​យក​វា​ទៅ​ដាក់​ទីណា​ដែល​មាន​ពន្លឺ​ថ្ងៃ​គ្រប់គ្រាន់ តែ​មិន​ត្រូវ​ឲ្យ​ថ្ងៃ​ចំ​ពេក​ទេ ដើម្បី​ឲ្យ​វា​បន្ត​ការលូតលាស់​បានល្អ ។
ក្រៅពីនេះ យើង​អាច​ប្រើ​វិធី​ផ្សេងទៀត ដើម្បី​បណ្តុះ​វា​ដោយ​ធ្វើ​ទីមួយ​ដែល​មាន​រាង​បួន​ជ្រុង ហ៊ុំ​ដោយ​ស្លឹកត្នោត រួច​យក​ផេះ​អង្កាម​មក​ក្រាល​នៅ​បាត​ឲ្យបាន​កម្រាស់ ១០ សង្ទីម៉ែត្រ យក​ស្មៅ ឬ​ចំបើង​ស្ងួត ដាក់​ត្រាំ​ទឹក​ឲ្យ​សើម​ល្អ មក​តម្រៀប​គ្រប​លើ​ផេះ​អង្កាម​នោះ ឲ្យ​ពេញ​កម្រាស់ ១០​សង្ទីម៉ែត្រ ( ស្មៅ ឬ​ចំបើង​ដែល​ដាក់​ត្រូវ​កាត់​ឲ្យ​ល្អិត​សិន​មុន​ដាក់​ក្រាល​) កាល​បើ​តម្រៀប​ពេញ​ហើយ ដាក់​កំទេច​ចំបើង​ហាន់​ល្អិតៗ​រោយ​ពីលើ​ឲ្យ​សព្វ​ល្អ មាន​កម្រាស់​ត្រឹមតែ​មួយ​ធ្នាប់​ដៃ​បាន​ហើយ ។ ស្រោច​ទឹក​ពីលើ ឲ្យ​ជោគ​ល្អ ដាក់​ធាងត្នោត ឬ​ស្លឹក​ធ្វើ​ជា​ដំបូល​ឲ្យ​វា បន្ត​ស្រោច​ទឹក​មួយ​ដង​ក្នុង​មួយ​ថ្ងៃ​ពេល​ល្ងាច រហូត​វា​មាន​ចេញ​ស្លឹក​បោះទង​វែង​ជាង​មួយ​ចំអាម ទើប​យក​វា​ទៅ​ដាំ​តាម​រង ។
​ ​ស្លឹក​ដំឡូង​មាន​ជាតិ​ម្យ៉ាង​ហៅថា មី​ម៉ូ​ស៊ីន វា​ធ្វើឲ្យមាន់​ថមថយ​ការលូតលាស់ និង​ក្រិន មុន​យក​ស្លឹក​ដំឡូងឲ្យមា​ន់​ស៊ី ត្រូវ​យក​វា​មក​ត្រាំ​ជាមួយ​ទឹក​ស្កកាក​អំពៅ ឬ​ត្រាំ​ទឹក​ធម្មតាឲ្យ​បាន​ចំនួន ៣ ម៉ោង​សិន ដោយ​ចាក់ ជី​អ៊ី​អ៊ឺម​បំបែកចូល​ចំនួន ១០០ សេ​សេ ចូល​ក្នុង​ទឺកត្រាំ​វា វិធី​មួយទៀត​នោះ យើង​អាច​ហាល​វា​ក្រោម​កំដៅថ្ងៃ​ចំនួន បី​ម៉ោង​ដែរ ដើម្បី​ឲ្យ​សាបជាតិមី​ម៉ូស៊ីន ។
​ ​វិធី​ម្យ៉ាងទៀត​នោះ គឺ​ត្រូវ​កិន​ស្លឹក​ឲ្យ​ល្អិត​រួច​ហាលថ្ងៃ​ចំនួន​ពីរ​ម៉ោង បន្ទាប់មក​យក​វា​មក​លាយ​ជាមួយ​ក​ន្ទក់ ពោត​កិន និង​ម្សៅ​ត្រី​ឲ្យ​វា​ស៊ី បើ​បាន​ថែម​ស្ករ​បន្តិច និង​ព្រីមិ​ច​ផង​ជា​ការប្រសើរ​ណាស់ ។ មើម​ដំឡូងជ្វា​ត្រូវ​ហាន់​តូចៗ​ដាក់​ហាលថ្ងៃ​ឲ្យ​ស្ងូត ទើប​កិន​ឲ្យ​មាន់​ស៊ី អាច​ប្រើ​លាយ​ជាមួយ​ចំណី​ផ្សេងទៀត​ទើប​ជា​ការប្រសើរ យើង​អាច​ប្រើ​មើម​ដំឡូងជ្វា​ជំនួស​ពោតក្រហម និង​សណ្តែកសៀង​បាន ។
domlongcher_cenដំឡូងឈើ : មើម​ដំឡូងឈើ និង​ស្លឹក​របស់​វា​ក៏​ជា​ប្រភេទ​ចំណី​ដែល​សម្បូរណ៍​ដោយ​ប្រូតេអ៊ីន​ផងដែរ​, យើង​អាច​ហាន់​មើម​ដំឡូងឈើ​ជា​ចំណិត​តូចៗ​ដាក់​ហាលថ្ងៃ​ចំនួន ២ ថ្ងៃ ទើប​កិន​ឲ្យ​ម៉ដ្ឋ​ដាក់​លាយ​ជាមួយ​ចំណី​ផ្សេង​ទៀត​ឲ្យ​មាន់​ស៊ី ។
​ ​ស្លឹក​របស់​វា និង​ត្រួយ​ត្រូវធ្វើ​ដូច​ស្លឹក​ដំឡូងជ្វា​ដែរ មុន​ពេល​ដាក់​ឲ្យ​វា​ស៊ី ។ មើម​ដំឡូងឈើ គឺជា​ចំណី​មួយ​យ៉ាង​សំខាន់ ពីព្រោះ​វា​អាច​ជួយ​សម្រាប់​ការចំណាយ​លើ​ចំណី​បាន​យ៉ាងច្រើន តែ​មិន​ត្រូវ​ប្រើ​តែ​វា​សុទ្ធ​ឡើយ ត្រូវ​លាយ​ជាមួយ​ចំណី​ផ្សេង​ទៀត​មុន​ពេល​ដាក់​ឲ្យ​វា​ស៊ី ។ នៅក្នុង​មើម​ដំឡូងឈើ​មាន​ជាតិ​ប្រូតេអ៊ីន ចំនួន​ជាង ២០ ភាគរយ (​ហាល​ស្ងួត​) យើង​អាច​ប្រើ​វា​ចំនួន ៣០ ទៅ ៥០ ភាគរយ​ជា​ជំនួស​ពោត​និង សណ្តែកសៀង​បាន ។
​ ​វា​ជា​ចំណី​ដែល​ចំណាយ​តិច​បំផុត អាច​ផលិត​ដោយ​ខ្លួន​យើង​បាន អាច​ប្រើ​ការ​បាន​ទាំង​ស្លឹក និង​មើម ។
​ ​អ្នក​ចិញ្ចឹម​មាន់​ក្នុង​ប្រទេស​មួយចំនួន ពឹងផ្អែក​ទាំងស្រុង​ទៅលើ​ការចិញ្ចឹម​សត្វ​បក្សី (​មាន់ ទា​) ដោយ​ប្រើ​មើមដំឡូង​ជា​ចំណី ហើយ​អាច​ទទួលផល​បាន​ដូចគ្នា ។
មើម​ត្រាវ មើម​ដំឡូងជ្វា មើម​ដំឡូងឈើ គឺជា​ប្រភព​ចំណី​មាន់​ទា​ដែល​ងាយ​រក និង​ចំណាយ​តិច ។ កាលណា​យើង​អាច​ផលិត​ចំណី​ដែល​ចំណាយ​តិច​បាន យើង​អាច​ទទួលផល​បាន​ច្រើន​ជាង ម្យ៉ាង​ទៀត​យើង​មិនចាំបាច់​ព្រួយ​ចំពោះ​ការ​រក​ចំណី​ឲ្យ​វា​ឡើយ ពីព្រោះ​ចំណី​ទាំងនេះ មាន​ស្ទើរ​គ្រប់​រដូវ​កាល ។
ត្រាវ : គឺជា​ប្រភព​ចំណី​មួយទៀត ដែល​យើង​អាច​យកមក​ប្រើ​ធ្វើជា​ចំណី​មាន់បាន វា​ត្រូវ​បាន​គេ​សាកល្បង​ផ្តល់​ជា​ចំំ​ណី​ឲ្យ​មាន់នៅ​ប្រទេស​គុយបា និង​ក្រុម​ប្រទេស​ច្រើន​ទៀត​នៅ​អាមេរិក​កណ្តាល ។ ត្រាវ​មាន​ផ្ទុក​ដោយ​ប្រូតេអ៊ីន ក្នុង​កំរិត ៧ ភាគរយ​បន្ទាប់ពី​ហាល​ស្ងួត តែ​ប្រភេទ​ត្រាវ​នេះដែរ ដាំ​នៅ​តំបន់​ខ្លះ​អាច​ផ្ទុក​ប្រូតេអ៊ីន​រហូតដល់ ២១ ទៅ ២៦ ភាគរយ ចំពោះ​ស្លឹក​វា​វិញ​ក៏​មាន​ផ្ទុក​ប្រូតេអ៊ីន​រហូត ២០​ភាគរយ បន្ទាប់ពី​បាន​ស្ងោរ​រួច តែ​អាច​កើន​ចំនួន​ប្រូតេអ៊ីន​រហូតដល់ ៤៦​ភាគរយ បើ​គេ​យក​វា​ទៅ​ផ្អាប់​ជាមួយ​ស្ករ​កាក​អំពៅ ។​
​ ​ត្រាវ​ជា​បន្លែ​ងាយ​ដាំ អាច​ប្រើ​ការ​បាន​ទាំង​ស្លឹក ធាង និង​មើម​របស់​វា ។ អ្នក​ចិញ្ចឹម​មាន់​គួរ​ដាំ​ត្រាវ​ឲ្យបាន​ច្រើន ដើម្បី​ទុក​សម្រាប់​ធ្វើជា​ចំណី​ឲ្យ​មាន់​ទា ពីព្រោះ​វា​អាច​ជួយ​កាត់បន្ថយ​ការប្រើ​ចំណី​ដែល​មាន​តម្លៃ​ថ្លៃ និង​អាច​ជួយ​ឲ្យ​មាន់​ទា​លូតលាស់​ធំធាត់​បាន​ដូចគ្នា ។​
​ ​ដើម្បី​កែច្នៃ​មើមត្រាវ​ឲ្យ​មាន់​ស៊ី​ជា​ចំណី យើង​ចាំបាច់​ត្រូវ​ចិត​ត្រាវ​ជា​ចំណិត​តូចៗ ហាលថ្ងៃ​ស្ងូត​រួច​កិន​វាឲ្យ​ម៉ដ្ឋ លាយ​ជាមួយ​ចំណី​ផ្សេងទៀត ដាក់​ឲ្យ​មាន់​ស៊ី​ក្នុង​អត្រា​ចំនួន ១៥ ទៅ ៣០ ភាគរយ នៃ​ចំណី​សរុប ។ ចំពោះ​ស្លឹក​របស់​វា យើង​អាច​ហាន់ឲ្យ​តូចៗ រួច​ចិញ្ច្រាំ​ឲ្យ​ល្អិ​តដាក់​សំដិល​ថ្ងៃ​ចំនួន ៣ ម៉ោង​ទើប​យក​មក​លាយ​ជាមួយ​ចំណី​ឲ្យ​មាន់​ស៊ី ក្រៅពីនេះ យើង​អាច​ដាក់​វា​លាយ​ជាមួយ​ស្ករ​កាក​អំពៅ​ផ្អាប់​វា ក្នុង​ធុង​បិទ​ជិត​រយៈពេល​មួយ​ខែ​ទៅ​បី​ខែ ទើប​យក​មក​ឲ្យ​មាន់​ស៊ី យើង​អាច​ធ្វើ​ផ្អក​ស្លឹក​ត្រាវ​នេះ​ទុក​នៅ​ពេល​យើង​មាន​ស្លឹក​ត្រាវ​ច្រើន ជាពិសេស​នៅ​រដូវវស្សា ដែល​មាន​ភ្ញៀង​ច្រើន សម្បូរណ៍​ស្លឹកត្រាវ ។
អង្ការ​ដី : វា​ជា​ប្រភេទ​រុក្ខជាតិ ដែល​មាន​ដើម​ធំ តែ​មិន​រស់​បាន​យូរ​ទេ ខ្មែរ​យើង​និយម​យក​ស្លឹក​វា និង​ផ្កា​វា​មក​ធ្វើ​ជា​អន្លក់ ឬ​ស្លរ​ជា​សម្លរ​ផ្សេងៗ ដូចជា​កកូរ ម្ជូ​រ ប្រហើរ ។​ល​។
​ ​ស្លឹក​របស់​វា​អាច​ឲ្យ​យើង​យក​មក​ប្រើ​ជា​ចំណី​មាន់បាន ពីព្រោះ​នៅ​ក្នុង​ស្លឹក​អង្គារ​ដី​មាន​ផ្ទុក​ប្រូតេអ៊ីន​ចំនួន​ប្រមាណ​ជា ៨.៤ ភាគរយ ចំណែក​គ្រាប់​របស់​វា អាច​យក​មក​កិន​ជា​ម្សៅ ដែល​មាន​ផ្ទុក​ប្រូតេអ៊ីន​យ៉ាងច្រើន ទាំង​គ្រាប់​របស់​វា​និង ស្លឹក​រួម​ទាំង​ផ្លែ​ខ្ចីៗ អាច​យកមក​ប្រើ​ធ្វើជា​ចំណី​មាន់បាន ។ បើ​គេ​ដាំ​អង្គារ​ដី​ចំនួន ១ ហិកតា គេ​អាច​ទទួលបាន​ស្លឹក និង​ផ្លែ​វា​ចំនួន​ជាង​មួយ​រយ​តោន ( ស្មើ ១២០០០​ដើម​, ដោយ​ដាំ​ឃ្លាត​គ្នា​ចំនួន ៩០​សង្ទីម៉ែត្រ​ក្នុង​មួ​យ​ដើម​) ។ វា​ជា​រុក្ខជាតិ​ដែល​ងាយស្រួល​ដាំ​ដុះ លូតលាស់​លឿន មាន​ប្រយោជន៍​យ៉ាងច្រើន ទាំង​សម្រាប់​មនុស្ស និង​សត្វ ដើម​ធ្វើ​ជា​អុស​ដុត ស្លឹក ផ្កា​ធ្វើ​ជា​បន្លែ​ស្លរ និង​អាច​យក​ស្លឹក​ឲ្យ​ជា​ចំណី​មាន់ គ្រាប់​របស់​វា​កិន​ជា​ម្សៅ​ប្រើ​ធ្វើជា​ចំណី​ត្រី និង​មាន់​ទា​បាន ។
​ ​យើង​អាច​ប្រើ​វា​លាយ​ជាមួយ​ចំណី​ផ្សេងទៀត​ក្នុង​អត្រា ១០ ទៅ ៤០ ភាគរយ ។ ក្រៅពី​មាន​ប្រូតេអ៊ីន ស្លឹក​វា​ក៏​សម្បូ​រណ៍ ដោយ​កាល់ស្យូម​យ៉ាងច្រើន​ដែរ ។
ចក​បាយ​ទា : ចក​បាយ​ទា​មាន​ផ្ទុក​ដោយ ប្រូតេអ៊ីន​ពី ៣៤ ទៅ ៤៥ ភាគរយ ដែល​ជា​ប្រភេទ​ចំណី​មួយ​យ៉ាង​ល្អ​សម្រាប់​មាន់ ទា និង​ជ្រូក ។chork_cen យើង​គួរ​បង្កើត​ទី​មួយ​សម្រាប់​ចិញ្ចឹម​ចក​បាយ​ទា ឲ្យបាន​ច្រើន បើ​គ្មាន​ស្រះ គួរ​រក​វិធី​ចិញ្ចឹម​ចក​បាយ​ទា​នេះ​ឲ្យបាន​ច្រើន​តាម​ដែល​អាច​ធ្វើទៅបាន ពីព្រោះ​វា​ជា​ប្រភព​ចំណី​មាន់​យ៉ាង​សំខាន់​ណាស់ មួយវិញទៀត​វា​ងាយស្រួល​ចិញ្ចឹម ឆាប់​ទទួលបាន​ផល អាច​ឲ្យ​មាន់​ស៊ី​ក្នុង​ចំនួន​ច្រើន​បាន ដោយ​គ្មាន​ប៉ះពាល់ ដល់​ការលូតលាស់ និង​អាច​ជួយ​ឲ្យ​មាន់​ពង​បាន​ច្រើន​ផងដែរ ។
​ ​យើង​អាច​លាយ​វា​ជា​មួយ​កន្ទក់ និង​ចុងអង្ករ ឬ​លាយ​ជាមួយ​ចំណី​ផ្សេងទៀត​ក្នុង​អត្រា ៥០ ភាគរយ ឬ​ច្រើន​ជាង​នេះ​បាន ។
​ ​ក្រៅពី​ចំណី​រុក្ខជាតិ​ដែល​បាន​រៀបរាប់ មក​ខាងលើនេះ យើង​នៅ​អាច​ប្រើ​ចំណី​ផ្សេងទៀត​ជាច្រើន ដែល​អាច​ឲ្យ​មាន់​ស៊ី​ជា​ចំណី​បាន ។ នៅ​ប្រទេស​ខ្លះ គេ​បាន​ចិញ្ចឹម​មាន់ ដោយ​ឲ្យ​ស៊ី​តែ​ស្មៅ​សុទ្ធសាធ ដោយ​គេ​ដាំ​ស្មៅ​នៅ​ទី​មួយ​ធំ ស្មៅ​ទាំងនេះ មាន​លាយ​ចំរុះ​ដោយ​ប្រភេទ​ស្មៅ​ផ្សេងៗ​គ្នា​ជា​ច្រើន មាន​ទាំង​ដើម សណ្តែក​ច្រើន​ប្រភេទ (​សណ្តែកបាយ សណ្តែកសៀង សណ្តែក​ក្រហម សណ្តែក​បង្គុយ​…) ។
​ ​ស្លឹក​ព​ពាយ​, ស្លឹក​សណ្តែកទ្រើង​, ផ្លែ​ល្ពៅ សឹងតែ​ជា​ចំណី​មាន់​យ៉ាង​ល្អ ។
​ ​បើសិនជា​យើង​អាច​ដាំ​ដំណាំ​ទាំងនេះ​បាន យើង​ពិតជា​អាច ដោះស្រាយ​បញ្ហា​ចំណី​មាន់​បាន​រហូត​ដល់ ៩០ ភាគរយ ចំណែក ១០​ភាគរយ​ទៀត យើង​អាច​ផ្តល់​ជា​ចំណី​សាច់​ឲ្យ​មាន់​ដោយ ប្រើ​វិធី​ផ្សេងៗ​ដូចខាងក្រោម​នេះ :
konder_cenកណ្តៀរ : សម្បូរ​ដោយ​ប្រូតេអ៊ីន​យ៉ាងច្រើន វា​មាន​នៅ​គ្រប់​ទីកន្លែង យើង​អាច​បង្កើត​វា​ឲ្យបាន​ច្រើន ឲ្យ​មាន់​ស៊ី​ជា​ចំណី​បាន ដោយ​គ្រាន់តែ​យក​ក្រដាស​ឡាំង និង​ក្រដាស​ផ្សេងៗ​មក​ជ្រលក់​ទឹក​ឲ្យ​ជោក រួច​យក​ទៅ​ដាក់​នៅ​ត្រង់​កន្លែង​ដែល​មាន​កណ្តៀរ ដោយ​ដាក់​ក្រដាស​សើម​នោះ​គ​រលើ​គ្នា រួច​យក​ស្លឹក​ស្ងួត​មក​គ្រប​ពីលើ​ឲ្យ​ជិត ត្រូវ​ឧស្សាហ៍​ស្រោច​ទឹក​ផ្សើម​វា រហូត​យើង​ឃើញ​មាន​កណ្តៀរ​មក​ស៊ី​ក្រដាស​នោះ ទើប​យើង​យក​វា​មក​ឲ្យ​មាន់​ស៊ី​ជា​ចំណី ។
​ ​វិធី​បង្កើត​កណ្តៀរ​តាមបែប​ផ្សេងៗ :
​ ​យើង​អាច​ប្រើ​ក្អម​ទឹក ឬ​ឆ្នាំងដី ដោយ​ដាក់​ចំបើង​សើម សំបក​គ្រាប់ពោត សំបក​សណ្តែកដី ក្រដាស​សើម លាមក​គោ ដាក់​ញាត់​ចូលក្នុង​ឆ្នាំងដី រួច​ផ្សើម​វាឲ្យ​ជោគ ដាក់​ផ្កាប់​នៅក្បែរ​ដំបូក ឬ​ទី​ដែល​មាន​កណ្តៀរ ត្រឹមតែ​មួយ​យប់ (​ជួនកាល​ត្រូវ​ការ​ពេល​រហូត​មួយ​សប្តាហ៍​ក៏មាន​) នោះ​យើង​នឹង​ទទួលបាន​កណ្តៀរ​យ៉ាងច្រើន​សម្រាប់​ជា​ចំណី​ឲ្យ​មាន់​ជា​ មិនខានឡើយ ។
​ ​សម្រាប់​ទីកន្លែង​ដែល​សម្បូរ​ដំបូក យើង​អាច​ប្រើ​ពេល​ត្រឹមតែ​ចំនួន​មួយ​ថ្ងៃ​ពីរ​ប៉ុណ្ណោះ ដើម្បី​ប្រមូល​កណ្តៀរ ។
​វិធី​មួយទៀត​នោះ គឺ​យើង​ដាក់​តែ​លាមក​គោ​ស្ងួត​សុទ្ធ​ទៅក្នុង​ក្អម​ទឹក ផ្សើម​លាមក​គោ​សិន​មុន​ដាក់​ចូល ប្រើ​ចំបើង​ស្ងួត ដាក់​ញាត់​មាត់​ក្អម តែ​មិន​ត្រូវ​ឲ្យ​ណែន​ពេក​ទេ ផ្កាប់​ក្អម​នេះ​ត្រង់​មាត់ ឬ​ជើង​ដំបូក ចំនួន​មួយ​ថ្ងៃ ឬ​ច្រើន​ជាង​នេះ យើង​នឹង​បាន​កណ្តៀរ​ឲ្យ​មាន់​ស៊ី​ជាមិនខាន ។ ដើម្បី​ឲ្យបាន​កណ្តៀរ​ច្រើន​តាម​សេចក្តីត្រូវការ ត្រូវធ្វើ​បែប​នេះ​ឲ្យបាន​ច្រើន​ក្អម ចំនួន ១០ ទៅ ៥០ ក្អម បើ​យើង​មាន​មាន់​ច្រើន ។
​ ​វិធី​មួយទៀត​នោះ គឺ​យើង​ប្រើ​ខាប់​ធំ​មួយ ដាក់​កំទេច​ឈើ លាយ​ជាមួយ​លាមក​គោ ដោយ​ដាក់​វា​ជា​ស្រទាប់ៗ ត្រូវ​ផ្សើម​ស្រទាប់​នីមួយ​ឲ្យ​សើម​ល្អ ជីករណ្តៅ​ធំ​មួយ​ត្រឹម​ពាក់កណ្តាល​ខាប់​ក្បែរ​ដំបូក យក​ស្លឹកឈើ​ស្ងួត​គ្រប​ពីលើ​ឲ្យ​ជិត កុំ​ឲ្យ​ត្រូវ​ថ្ងៃ ស្វែងរក​កណ្តៀរ​ចំនួន​បន្តិចបន្តួច​មក​ដាក់​ក្នុង​ខាប់​នេះ មុន​ពេល​គ្រប ត្រឹមតែ​មួយ​សប្តាហ៍ នោះ​យើង​នឹង​បាន​កណ្តៀរ​មិន​ខាន ។
​ ​កណ្តៀរ​មាន​ប្រូតេអ៊ីន ស្មើ​ត្រី​ស្ងួត អាច​ប្រើ​ជំនួស​ម្សៅ​ត្រី​បាន តែ​ងាយរ​កជាង​ត្រី និង​មិន​ចាំបាច់​ចំណាយលុយ​ទិញ​ផង យើង​អាច​បង្កើត​វា​បាន​រាល់ថ្ងៃ ហើយ​ងាយស្រួល​ជាង​ការរក​ម្សៅ​ត្រី​ផង ។
ចំណី​មាន់​ដ៏​សំខាន់​មួយទៀត​នោះ គឺ​ជន្លេន​ក្រហម :
​ ​ជន្លេន​ក្រហម ពេលនេះ​មាន​លក់ នៅក្នុង​ប្រទេស​យើង​មាន គេ​ចិញ្ចឹម​សម្រាប់​លក់ វា​ជា​ប្រភេទ​ជន្លេន​ដែលមាន​ផ្ទុក​ប្រូតេអ៊ីន​យ៉ាងច្រើន យើង​អាច​ចិញ្ចឹម​វា​ដោយ​ប្រើ​ត្រឹម​លាមក​គោ​ប៉ុណ្ណោះ តែ​ដើម្បី​បាន​ពូជ​ជន្លេន​នេះ​យើង​ត្រូវ​ទាក់ទង​ខាង​អង្គការ​សេ​ដាក់ ដើម្បី​ដឹង​ពី​ព័ត៌មាន​បន្ថែម ថា​អាច​ទិញ​នៅទីណា​បាន ។
​ ​ក្រៅពី​ជន្លេន​ក្រហម​ប្រភេទ​នេះ យើង​ក៏​អាច​ចិញ្ចឹម​ជន្លេន​ធម្មតា​ក៏​បាន​ដែរ ពីព្រោះ​វា​មាន​ផ្ទុក​ប្រូតេអ៊ីន​យ៉ាងច្រើន​ដូចគ្នា ៕

ការចិញ្ចឹម​ទា​ដោយ​ប្រើ​ចំណី​ផ្សំ​ដោយ​ខ្លួនឯង​

មាន​បុរស​ម្នាក់​ជា​ជនជាតិ​ហ្វីលីពីន​ឈ្មោះ Leo Dator អាយុ ៤៣​ឆ្នាំ គឺជា​អ្នក​ចិញ្ចឹម​ទា​យក​ពង​ម្នាក់​ដែល​ទទួល​នៅ​ជោគជ័យ​បំផុត គឺ​គាត់​ខ្លួនឯង​និង​ក្រុម​គ្រួសារ​គាត់​បាន​ចាប់​ យក​មុខរបរ​នេះ​តាំងពី​ឆ្នាំ ១៩៨៤ មកម្ល៉េះ ។​
duck-farm-cen
​កសិករ​រូបនេះ​គាត់​បញ្ចៀស​បាន​នូវ​ការប្រើ​ចំណី​ពី​រោងចក្រ​ទាំងស្រុង គ្រប់​ចំណី​ទាំងអស់​ដែល​បាន​ផ្តល់​ឲ្យ​ទា​របស់​គាត់ គឺ​គាត់​ផ្សំ​ឡើង​ដោយ​ខ្លួនឯង នេះ​ក៏​ព្រោះ​តែ​គាត់​មិនមាន​​លទ្ធភាព​ទិញ​ចំណី​ទាំងនោះ​មក​ឲ្យ​ទា​គាត់​ស៊ី ។ គ្មាន​នរណា​ម្នាក់​ជឿ​ទេ​ថា​គាត់​អាច​ធ្វើដូច្នេះបាន ប៉ុន្តែ​កសិករ​រូប​នេះ​និង​អ្វី​ដែល​គាត់​អាចធ្វើ​បាន​គឺជា​រឿង​ដោយឡែក ។
​ឧស្សាហកម្ម​សាច់​ទា និង​ពង​ទា​គឺជា​មុខរបរ​មួយ​កាក់កប​គួរ​សមបើ​យើង​អាច ចំណាយ​អស់​តិច​និង​អាច​ផ្សំ​ចំណី​ឲ្យ​វា​ស៊ី​បាន​គ្រប់គ្រាន់ ។ សព្វថ្ងៃ​នេះ​ការចិញ្ចឹម​ទា គឺជា​រឿង​​មួយ​លំបាក​សម្រាប់​អ្នក​ខ្លះ​ដែល​មិន​មាន​ការពិសោធន៍ និង​មិន​មាន​លុយ​គ្រប់គ្រាន់​សម្រាប់​ទិញ​ចំណី​ឲ្យ​វា​ស៊ី ម្លោះ​ហើយ ចំនួន​អ្នក​ចិញ្ចឹម​បាន​ថយចុះ​យ៉ាង​ច្រើន​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ។​
​នៅ​ប្រទេស​យើង​ការចិញ្ចឹម​ទា​, យើង​និយមឲ្យ​វា​ស៊ី​ស្រូវ និង​ចំណី​ផ្សំ​ខ្លះទៀត ប៉ុន្តែ​ពេល​នេះ​ស្រូវ​ឡើងថ្លៃ និង​អ្វីៗ​ក៏​ថ្លៃ​ធ្វើឲ្យ​ការ​ទិញស្រូវ​ឲ្យ​ជា​ចំណី​សម្រាប់​ទា​មាន​ ការពិបាក​ ច្រើន ។​
​តាម​ការពិសោធន៍​របស់លោក Leo Dator អ្នក​ចិញ្ចឹម​ទា​ដែល​មាន​បទពិសោធន៌​ជា​ង ២០​ឆ្នាំ កន្លងមកហើយ​បាន​បកស្រាយ​ពី​ពិសោធន៌​របស់​គាត់​ថាៈ កាល​គ្រា​ចាប់​ផ្តើមដំបូង​ ខ្ញុំ​បាន​ព្យាយាម​រក​ចំណី​សម្រាប់​ផ្តល់​ឲ្យ​ទា​របស់​ខ្ញុំ​ចំនួន ១៥០០​ក្បាល វា​គឺជា​រឿង​មួយ​យ៉ាង​លំបាក​សម្រាប់​ខ្ញុំ ប៉ុន្តែ​ខ្ញុំ​បាន​ស៊ូទ្រាំ​តស៊ូ សម្រាប់​ការប្រឈមមុខ​រឿង​ចំណី​នោះ ដំបូង​បំផុត​ខ្ញុំ​បាន​ប្រមូល​ទិញ​ដំឡូងឈើ ដំឡូងជ្វា ស្លឹក​-​ទងដំឡូង​ល្វា យក​មក​ច​ញ្ច្រាំ​​ឲ្យ​ខ្ទេច​រួច​ឲ្យ​ទា​ទាំងនោះ​ស៊ី ខ្ញុំ​បាន​ប្រមូល​ទិញ​ខ្ចៅ ខ្យង លៀ​ស គ្រំ​តូចៗ មក​កិនបំបែក​ឲ្យ​វា​ស៊ី​ជា​បន្ថែម សូម្បី​ធាង ស្លឹក មើមត្រាវ​ក៏​ខ្ញុំ​បាន​សាកល្បង​ដែរ​ហើយ​ទាំងអស់​នោះ​ទទួល​បាន​ជោគជ័យ​បំផុត ចំណាយ​តិច​បំផុត ហើយ​លទ្ធផល​វិញ​គឺ​ល្អ​ជាង​ការឲ្យស៊ី​ចំណី​ផលិត​ពី​រោងចក្រ​ទៅ​ទៀត ។​
​​លោក Leo Dator បានឲ្យដឹង​ទៀត​ថាៈ​មាន​ភ្នាក់ងារ​តំណាង​ក្រុមហ៊ុន​ផលិត​ចំណី​សត្វ​ពី​ ក្រុមហ៊ុន​នានា បាន​មក​ទាក់ទង​ខ្ញុំ​ដោយ​បាន​ប្រាប់​ខ្ញុំ​ពី​ប្រភេទ​ចំណី​ដែល​គេ​ធ្វើ គឺ​ប្រកប​ ដោយ​គុណភាព ល្អ​យ៉ាង​នេះ ល្អ​យ៉ាងនោះ​មិនអាច​ប្រៀប​ស្មើ​ជាមួយ​ចំណី​យ៉ាង​សាមញ្ញ​របស់ខ្ញុំ​ឡើយ ។​
​- គ្រប់​ដំឡូង ទាំង​ដំឡូងឈើ ដំឡូងជ្វា ដើម​ស្លឹក​មើម​គឺជា​ចំណី​យ៉ាងសំខាន់​បំផុត​ជំនួស​ឲ្យ​អ្វីៗ​ផ្សេងទៀត ។ (​បូក​រួម​ទាំង​ស្រូវ និង​កន្ទក់​)
​​- ខ្យង​ខ្ចៅ គ្រំ លៀ​ស ខ្យង​មាស គឺជា​ប្រភព​ជំនួយ​យ៉ាង​សំខាន់​សម្រាប់ឲ្យ​ទាពង​បានល្អ និង​បាន​ច្រើន​ថែម​ទាំង​ទៀងទាត់​ទៀតផង​
​​- ជន្លេន បើ​អាច​ចិញ្ចឹម​បាន​សម្រាប់​ផ្តល់​ជា​ចំណី​ឲ្យ​ទា គឺជា​ការ​មួយ​ប្រសើរ​ណាស់​
​​សរុបសេចក្តី​មក​ចំណី​ដែល​ខ្ញុំ​អាច​ផ្តល់​ឲ្យ​ទា​របស់​ខ្ញុំ​គឺ​មាន​ដូចខាងក្រោម​នេះ​
​​- ស្រូវ​បណ្តុះ​ឲ្យចេញ​ជា​ពន្លក​
​​- ដំឡូងឈើ ដំឡូងជ្វា ស្ងោ​, ល្ពៅ​ទុំ​កិន​ឲ្យ​ខ្ទេច​, សំបកចេក​ផ្អាប់​
​​- ស្លឹក​ដំឡូងជ្វា ឲ្យ​ស៊ីស្រស់ៗ
​​- ស្លឹក​ដំឡូងឈើ ស្ងោរ ឬ​ត្រាំ​ទឹក​ស្ករ​មួយ​យប់​សិន​ទើប​ឲ្យ​ស៊ី​
​​- ខ្យង​ខ្ចៅ លៀ​ស គ្រំ កូន​កង្កែប ជន្លេន ប្រមូល​ទិញ​យក​មក​ឲ្យ​វា​ស៊ី ពី​អ្នក​ដែល​គេ​ដើររក​
​​- ត្រាវ​កាត់​ជា​ដុំៗ​ហាល រួច​កិន​លាយ​ជាមួយ​ខ្យង​ខ្ចៅ កន្ទក់​ឲ្យ​វា​ស៊ី​
​​- ត្រី​ល្អិតៗ​ស្រស់ៗ ដែល​គេ​រកបាន​ពី​សមុទ្រ មួយ​សប្តាហ៍​ស្ងោរ​ឲ្យ​ស៊ី​ម្តង​លាយ​ជាមួយ​កន្ទក់ ។​
​​ចំណី​ទាំងអស់​ខាងលើនេះ គឺ​ល្អ​ណាស់​ល្អ​បំផុត ។ សព្វថ្ងៃ​នេះ​កសិដ្ឋាន​របស់ខ្ញុំ​ផ្តល់​សាច់​ទា ពង​ទា ស្ទើរ​ទាំងអស់​ទៅ​ក្នុង​ទីផ្សារ​នៃ​ទីក្រុង​ម៉ា​និល ព្រមទាំង​មាន​បញ្ជូនទៅ​លក់​ឲ្យ​ប្រទេស​ផ្សេងៗ ក្នុង​អាស៊ី​ផងដែរ វា​គឺជា​ជោគជ័យ​មួយ​ដោយ​ប្រើប្រាស់​វិធី​ផ្តល់​ចំណី​យ៉ាង​សាមញ្ញ​បំផុត ។​
​ចាប់តាំងពី​ពេល​ចិញ្ចឹម​ដំបូង​រហូតមកទល់​ពេលនេះ ខ្ញុំ​មិនដែល​ជួបប្រទះ​បញ្ហា​ជំងឺ​រាតត្បាត​ទា​របស់​ខ្ញុំ​ឡើយ កន្លែង​ចិញ្ចឹម​ត្រូវបាន​សំអាត​ជា​រៀងរាល់ថ្ងៃ ទឹក​សម្រាប់​ឲ្យ​ទាលេង​ត្រូវបូម​ប្តូរ​មក​ច្រោះ​ឲ្យ​ស្អាត រួច​ទើប​បង្ហូរ​ចូល​វិញ ការធ្វើ​បែបនេះ​វា​ជួយ​កាត់បន្ថយ​ការឆ្លង​ជំងឺ​បាន​ទាំងស្រុង ។​
​​យើង​បាន​ភ្ញាស់​ពង​ទាំងអស់​ដែល​យើង​ត្រូវការ យើង​ជ្រើស​យកតែ​ពូជ​បង្កាត់​ល្អ មាន​ពង​ច្រើន ហើយ​ព្យាយាម​រក្សា​ពូជ​នោះ​រហូតមក​ទល់​ពេល​សព្វថ្ងៃ​នេះ ។​
​​ខ្ញុំ​មានពូជ​ទា​យ៉ាង​ល្អ ជា​ពូជ​ទា​ដែល​សម្រាំង​នៅក្នុង​កន្លែង​នេះ​តែម្តង ។​
​​ជារឿយៗ​ពេក លោក Leo Dator ត្រូវបាន​គេ​អញ្ជើញ​ឲ្យទៅ​ធ្វើ​ជា​វាគ្មិន ពន្យល់​ពី​ជោគជ័យ​របស់​គាត់​ក្នុង​ការចិញ្ចឹម​ទា​ឲ្យដល់​អ្នកបច្ចេកទេស​ ចិញ្ចឹម​ទា និង​អ្នក​ដែល​មាន​បំណង​ ចិញ្ចឹម​ទា​ដោយ​គ្មាន​ការ​លាក់​របៀប​អ្វី​ទាំងអស់​, ដោយ​លោក Leo Dator មានជំនឿថា បើ​គេ​ស្គាល់​កសិដ្ឋាន​របស់គាត់ និង​រូប​គាត់​កាន់តែ​ច្រើន​វា​នឹង​ធ្វើឲ្យ​គាត់​អាច​លក់​ទាបាន​កាន់តែច្រើន​ ។​
​សព្វថ្ងៃនេះ​លោក Leo Dator មិន​ត្រឹមតែ​លក់​សាច់​ទា​រស់​ឬ ធ្វើ​រួច​ប៉ុណ្ណោះ​ទេ​តែ​ក៏​មាន​លក់​ស៊ុត​ទា ស៊ុត​ទាប្រៃ​ច្រើន​ប្រភេទ កូន​ទា ពង​ទា​កូន និង អាហារ​ខ្លះ​ដែល​ផ្សំ​ពី​ពង​ទា​ផងដែរ ។​
​​វា​ជា​រឿង​មួយ​ដែល​គួរ​ត្រូវបាន​យកមក​ពិចារណា ហើយក៏​ជា​គំរូ​មួយ​យ៉ាង​ល្អ​ផងដែរ ។​
​​សព្វថ្ងៃនេះ​លោក Leo Dator មាន​ពង​ទា​ពី ៣០.០០០-៥០.០០០ សម្រាប់​លក់​ឲ្យ​ទីផ្សារ​ដោយ​មាន​មេទាព​ង​ត្រឹម​ចំនួន ៥៥.០០០ ប៉ុណ្ណោះ ។ គាត់​អាច​ស្មាន​ពី​ចំនួន​ពង​ទាទ​ទួល​​បាន​ជា​ប្រចាំ​ថ្ងៃ គឺ​មិន​ខុសពី ៥០.០០០​ពង​ទេ បើ​វា​ធ្លាក់​ទាប​ក៏​មិនតិច​ជាង ៣០.០០០​ដែរ ។​
​ខាងក្រោម​នេះ​គឺជា ពត៌មាន​សម្រាប់​ទំនាក់​ទំនង​ទៅ​លោក Leo Dator (​នៅ​ហ្វីលីពីន​)។

បទពិសោធន៍​ក្នុង​ការផលិត​ស្រូវពូជ​ឲ្យបាន​ល្អ​

​លោក​អ៊ំ អ៊ុក​ភឿន មាន​អាយុ ៥៤ ឆ្នាំ ជា​កសិករ​រស់នៅ​ភូមិ​ស្រី​ជ័យ ឃុំ​ប្រឹងត្រាញ់​ខាងត្បូង ស្រុក​សំរោង ខេត្តតាកែវ គាត់​បាន​អនុវត្ត​ការ​ធ្វើ​ស្រែ​តាម ប​.​វ​.​ស បាន​ជោគជ័យ​ក្នុង​ឆ្នាំ ២០០៣ ។ ដើម្បី​ទទួល​ផល​ស្រូវ​បាន​កាន់តែ​ច្រើន​ថែម​ទៀត​គាត់​បាន​សំរេច​ចិត្ត​ សាកល្បង​កែ​លំ​អ​របៀប​ផលិត​ពូជស្រូវ​បន្ថែម ។ នៅពេលនោះ ខ្ញុំ​សូម​លើកយក​លើកយក​លទ្ធផល ដែល​ជា​បទពិសោធន៍​នៃ​ការ​ស្ទូង​ដោយ​បក​គ្រាប់ស្រូវ​យក​មក​បង្ហាញ​ជូន​ ដូចខាងក្រោម​:
ទិដ្ឋភាព​ស្រូវ​កំពុង​ចេញ​កួរ ពេល​ដាំ​ដោយ​បកសំបក​គ្រាប់​
rich_cen
1.​ការ​សាប​
​ ​- ជ្រើសរើស​យក​តែ​គ្រាប់ស្រូវ​ដែល​ពេញ និង​ថ្លោស​ល្អ រួច​យក​ទៅ​បក​យក​សំបក​ចេញ​
​ ​- យក​តែ​គ្រាប់​អង្ករ​ដែល​ពេញ​ល្អ គ្មាន​ស្នាម​បាក់ ឬ​ប្រេះស្រាំ​និង​គ្មាន​ស្នាម​អុត​នៅលើ​គ្រាប់​បាន​ចំនួន ២៥០ គ្រាប់​
​ ​- គាត់​យក​គ្រាប់​ដែល​បាន​ជ្រើសរើស​នោះ​ទៅ​ពង្រាយ​លើ​ឡាំង ​ដែល​គាត់បាន​រៀបចំ​រួចជាស្រេ​ចមាន​បណ្តោយ ៦ តឹក និង​ទទឹង ៦​តឹក ជំរៅ ១​តឹក ដែល​មាន​ដាក់​ជីកំប៉ុស្ត​សុទ្ធ​ក្នុងនោះ
​ ​- ស្រោច​ទឹក​បន្តិច ដើម្បី​ពង្រាប​គ្រាប់​ឲ្យ​លិ​ចចូល​ក្នុង​ដី​រួច​រោយ​ដីខ្សាច់​ពីលើ​បន្តិច​ ដើម្បី​លប់​គ្រាប់​អង្ករ​កុំឲ្យ​សត្វល្អិត​ពាំ​
​ ​- ស្រោច​ទឹក​មួយ​ថ្ងៃ​ម្តង រហូតដល់​ពេល​ដក​យក​ទៅ​ស្ទូង ។​
2.​ការ​ស្ទូង​
​ ​ពូជ​ដែល​គាត់​ប្រើ​មានឈ្មោះ​ថា នាង​ម្លិះ ជា​ប្រភេទ​ពូជ​ស្រូវស្រាល ។ គាត់​បាន​បទពិសោធន៍​នៅលើ​ដី​ចំនួន ១៦​ម៉ែត្រការ៉េ ។ សំណាប​អាយុ ១៥ ថ្ងៃ គាត់​ដក​យក​មក​ស្ទូង​ដោយ​ជ្រើសរើស​យក​តែ​ដើម​ថ្លោសៗ (​ក្នុងចំណោម ២៥០ ដើម គាត់​ជ្រើសរើស​យក​តែ​ដើម​ថ្លោស​បានតែ ១៥០​ដើម​ប៉ុណ្ណោះ សម្រាប់​ស្ទូង​) ។ គាត់​ស្ទូង​ដោយ​ចាប់ ១ ដើម និង​ទុកចន្លោះ​គុម្ព ៣ តឹក ស្ទូង​រាក់ៗ និង​ទុកឲ្យ​មានទឹក តិចៗ ។ គាត់​ប្រើ​ជីលា​មក​គោ ៦៥ គីឡូក្រាម ស្លឹក​អង្គារ​ដី​ចិញ្ច្រាំ​លាយ​ជាមួយ​នឹង​ទ​ន្ទ្រា​ង​ខែត្រ​ចំនួន ៦ គីឡូក្រាម ដើម្បី​ទ្រាប់​បាត​មុន​ស្ទូង ។
៣.​ការថែទាំ​
​ ​ក្រោយ​ពី​ស្ទូង​រួច គាត់​មិន​បាន​រក្សាទុក​ទឹកច្រើន​នៅ​ក្នុងស្រែ​ទេ​គឺ គ្រាន់តែ​ឲ្យ​ដី​សើមៗ​ប៉ុណ្ណោះ ។ គាត់​បោចស្មៅ​ចំនួន ២ ដង ដោយ​ប្រើ​ឧបករណ៍​ដែល​គំរោង​របស់​អង្គការ​សេ​ដាក បាន​ផ្តល់ឲ្យ និង​បំប៉ន​ជីលា​មក​គោ​ស្រស់​ក្នុង​ស្រែ​ដែល​មាន​ចំនួន​ប្រហែល ២ អំ​រែក ។​
ទិដ្ឋភាព​ស្រូវ​កំពុង​ដាក់​គ្រាប់​
៤.​ការប្រមូល​ផល​:
​ ​ក្រោយ​ពី​ស្ទូង​ហើយ​រយៈពេល ៣ ខែ គាត់​ចាប់ផ្តើម​ប្រមូល​ផល ។ ពេលនោះ​គាត់​សង្កេតឃើញថា​:
​ – ចំនួន​ដើម​ច្រើន​បំផុត ៣៦ ដើម​ក្នុង​មួយ​គុម្ព មធ្យម ២៨ និង តិច​បំផុត ២០ ដើម ក្នុង​មួយ​គុម្ព​
​ – ចំនួន​កួរ​ច្រើន​បំផុត ៣៦ កួរ ក្នុង​មួយ​គុម្ព មធ្យម ២៨ និង តិច​បំផុត ២០ កួរ ក្នុង​មួយ​គុម្ព​
​ – បរិមាណ​ផល​សរុប ១៥ គីឡូក្រាម លើ​ផ្ទៃដី ១៦ ម៉ែត្រការ៉េ បើ​គិត​ជា​ហិកតា លើ​ផ្ទៃដី ១ ហិកតា គាត់​ទទួលបាន​ផល ៩៣៧៥ គីឡូក្រាម (៩.៣៧ តោន​ក្នុង ១​ហិកតា​) ។​
5.​ចំណាប់អារម្មណ៍​របស់​កសិករ​:
​ ​ក្រោយពី​បាន​អនុត្ត​ន៍​ហើយ លោក​អ៊ំ មាន​ចំណាប់អារម្មណ៍​ថា ការ​ធ្វើ​ស្រូវ​ដោយ​បកសំបក​នេះ​គឺ ទទួលបាន​ផល​ល្អ​ហើយ ប៉ុន្តែ​វា​ទាមទារ​ឲ្យមាន​ការថែទាំ និង​ចំណាយពេល​ច្រើន​ទៅលើ​ការជ្រើសរើស​ពូជ ហើយ​ចំពោះ​ការ​ធ្វើ​ស្រូវ​បក​គ្រាប់​នេះ​គឺ​ក្នុង​គោលបំណង​ចង់បាន ពូជ​សុទ្ធ​ល្អ និង​ទិន្នផល​ខ្ពស់​សម្រាប់​ដាំ​លើក​ក្រោយ​ទៀត ។ រីឯ​ការ​ធ្វើ​ស្រូវ​សម្រាប់​ហូប ឬ​សំរាប់​លក់ គាត់​មិន​បាន​បកសំបក​គ្រាប់ ចេញ​ទេ​តែ​ធ្វើការ​ជ្រើសរើស​ធម្មតា​តាម​បច្ចេកទេស​តែប៉ុណ្ណោះ ។​
​កំណត់សំគាល់​បន្ថែម​
​ ​- ដើម្បី​ឲ្យដឹងថា ពូជស្រូវ​ដែល​ផលិត​បានមាន​គុណភាព​ល្អ​យ៉ាងណា ទាមទារ​ឲ្យមាន​ការពិសោធន៍​ប្រៀបធៀប​ជាមួយ​ពូជស្រូវ​ដែល​ផលិត​តាម​របៀប​ ធម្មតា (​ដោយ​មិន​មានបក​គ្រាប់​) ៕

បទពិសោធន៍​ចិញ្ចឹម​ជន្លេន

ជន្លេន​មាន​សារៈប្រយោជន៍​ដល់​មនុស្ស ស​ត្វ រុក្ខជាតិ បំបែក​សារធាតុ​សរីរាង្គឲ្យ​ពុកផុយ (​សំរាម ឬ​លាមក​សត្វ កាកសំណល់​ផ្ទះបាយ​) ។ ជន្លេន​មាន​ប្រូតេអ៊ីន​ពី ៦០ ទៅ ៧០ ភាគរយ ។ ​ដោយសារ​ជន្លេន​មាន​ប្រូតេអ៊ីន​ច្រើន មាន​កសិករ​មួយចំនួន​បាន​ប្រើ​ធ្វើ​ជា​ចំណី​មាន់ ធ្វើឲ្យ​មាន់ឆាប់​ធំធាត់ ។ យោង​ទៅលើ​ផលប្រយោជន៍​ច្រើន​នៅពេល​ថ្មីៗ​នេះ មាន​កសិករ​មួយចំនួន​ចាប់ផ្តើម​ចិញ្ចឹម​ជន្លេន​ឲ្យ​មាន់ ត្រី ស៊ី ឬ​លក់ ។ នៅ​លេខ​នេះ ខ្ញុំ​សូម​លើកយក​បទពិសោធន៍​ចិញ្ចឹម​ជន្លេន​របស់​កសិករ រាជ ឆាន រស់នៅ​ភូមិ​កណ្តាល ឃុំ​ចេក ស្រុក​ស្វាយជ្រុំ ខេត្ត​ស្វាយរៀង មក​បង្ហាញ​ជូន​បងប្អូន​កសិករ​ទុកជា​គំនិត​សម្រាប់​សាកល្បង​តាម​:
ពូជ​ជន្លេន
ពូជ​ជន្លេន
១. វត្ថុធាតុដើម​សម្រាប់​ចិញ្ចឹម​:
​ ​- លាមក​សត្វ (​ស្រស់​) ដូចជា លាមក​គោ ក្របី ជ្រូក មាន់ (​ជា​ចំណី​ដែល​ជន្លេន​ចូលចិត្ត​បំផុត​) ។​
២. ការជ្រើសរើស​ទីកន្លែង​ចិញ្ចឹម
​ ​- ជ្រើសរើស​ទីកន្លែង​ចិញ្ចឹម​លើ​ដី​ទួល​មិន​លិច​ទឹក ឬ​មិន​ដក់​ទឹក​
​ ​- ជ្រើសរើស​ទីកន្លែង​ដែល​មាន​ខ្យល់​ស្រឡះ​ល្អ ។​
៣. របៀប​បង្កើត​ពូជ​ជន្លេន​
​ ​- យក​លាមក​គោ ស្រស់​ចាក់​ជា​ពំនូក (៣ ទៅ ៥ ប​ង្គី​) នៅ​កន្លែង​ស្រឡះ​ទូលាយ​ដែល​មាន​ខ្យល់​គ្រប់គ្រាន់​
​ ​- ស្រោច​ទឹក ២ ដង ក្នុង​១ ថ្ងៃ (​ព្រឹក និង​ល្ងាច​) លៃ​យ៉ាងណា​ឲ្យ​ពំនូកជី​មានសំណើម និង​កំដៅ​
​ ​- រយៈពេល ២-៣ អាទិត្យ នឹង​កើត​មាន​ពូជ​ជន្លេន​នេះ ។​
៤. របៀប​ចិញ្ចឹម​ជន្លេន​
​៤.១ របៀប​រៀបចំ​កន្លែង​ចិញ្ចឹម​
​ – រៀបចំ​កន្លែង​ចិញ្ចឹម​លើ​ដី​ទួល​ក្រោម​ម្លប់ឈើ​
​ – សំអាត​ស្មៅ​លើ​ផ្ទៃដីប្រមាណ ២ ម៉ែត្រការ៉េ​
​ – បង្ហាប់ដី​ឲ្យ​ហាប់ រួច​យក​លាមក​គោ​ស្រស់​មក​ពូន​ជា​គំនរ ។​
​​ ​៤.២​ របៀប​លែង​ពូជ​
​ – ជ្រើសរើស​តែ​ជន្លេន​មាន​ដង​ខ្លួន​ធំ ហើយ​ថ្លោស មាន​ប្រវែង​ពី ១០-១៥ ហ៊ុន​
​ – ប្រមូល​ពូជ​ជន្លេន​ពី​កន្លែង​បង្កើតពូជ​នៅ​ម៉ោង ៦ ល្ងាច (​ពីព្រោះ​ជន្លេន​ខ្លាច​ពន្លឺ និង​កំដៅថ្ងៃ​)
​ – មុន​នឹង​លែង​ជន្លេន​ត្រូវ​ស្រោច​ទឹក​ឲ្យ​សើ​មតិចៗ​ឲ្យ​ជន្លេ​នងាយ​វា​រចូល​ក្នុង​ពំនូក​ជី​
​ – បរិមាណ​ជន្លេន​ដែល​លែង​គឺ ពី ២ ទៅ ៣ គីឡូក្រាម (​ជន្លេន ៧០ ភាគរយ និង​ជីលា​មក​សត្វ​ដែល​នៅ​ជាប់ ៣០ ភាគរយ​) ។
៤.៣ របៀប​ថែទាំ​
​ – យក​មែក​ឫស្សី​គ្រប​កន្លែង​ចិញ្ចឹម​ការពារ​មាន់​កាយ ដោយ​ធ្វើ​រនាំង​បាំង ឬ​យក​បន្លា​ឫស្សី​ដាក់​ពទ្ធ័ជុំវិញ​
​ – ពំនូក​ជី​ត្រូវ​គ្រប​ស្លឹកត្នោត (​កាត់បន្ថយ​ពន្លឺ​) ឬ​ធ្វើ​របង​ប្រក់​តំបូល​ស្លឹក
​ – ស្រោច​ទឹក ២ ដង ក្នុង​មួយ​ថ្ងៃ​
​ – ទឹក​ដែល​ស្រោច​ពំនូក​ជី​នេះ ត្រូវ​គ្មាន​ជាតិពុល ប្រៃ ប្រេង ឬ​ស្អុយ (​ទឹក​ធម្មជាតិ​)
​ – ដាក់​ថែម​អាចម៍គោ​ស្រស់​ថ្មីៗ ពីរ​ថ្ងៃ ចំនួន ១ ប​ង្គី (៥ គីឡូក្រាម​)
​ – ការ​ថែម​អាចម៍គោ​អាស្រ័យ​ពេលវេលា​គឺ នៅពេល​យើង​សង្កេត​ឃើញ​វា​បញ្ចេញ​កាកសំណល់​អាចម៍​ជន្លេន​ចេញមកក្រៅ​ច្រើន ហើយ​វា​ស៊ី​អស់​អាចម៍គោ​ថ្មីៗ ។ ត្រូវ​រាយ​លាមក​គោ​ស្រស់​ពីលើ​រង​ជន្លេន កំរាស់​ពី ២ ទៅ ៣ តឹក​
ពំនូក​ជី​ចិញ្ចឹម​ជន្លេន​
​ – នៅ​រដូវប្រាំង ដាក់​បន្ថែម​អា​ចម៍​គោ​ឲ្យ​ស៊ីពី ២ ទៅ ៣ ដង ក្នុង ១ អាទិត្យ ក្រោយ​មក​គ្រប​វិញ ហើយ​ស្រោច​ទឹក​
​ – នៅ​រដូវវស្សា ដាក់​អាចម៍គោ​ឲ្យ​ស៊ីពី ៣ ទៅ ៥ ដង ក្នុង ១ អាទិត្យ ក្រោយ​មក​គ្រប​វិញ ហើយ​ស្រោច​ទឹក ។​
​៤.៤ របៀប​ការពារ​
​ ​ក្នុង​ការចិញ្ចឹម​ជន្លេន ត្រូវ​យកចិត្តទុកដាក់​ការពារ​បញ្ហា​មួយចំនួន​ដូចជា​:
​ – មាន់​កាយ​ស៊ី កង្កែប បក្សី ស្រមោច កណ្តុរ​
​ – ទឹក​ស្រោច​កុំឲ្យ​មាន​ជាតិ​ជូរ ប្រៃ ឬ​មាន​ជាតិពុល​
​ – ការពារ​ទឹកភ្លៀង​ហូរ​លិច ឬ​កំដៅថ្ងៃ (​ក្តៅ​ខ្លាំង​) ។​
ពំនូក​ជី​ចិញ្ចឹម​ជន្លេន​
ពំនូក​ជី​ចិញ្ចឹម​ជន្លេន​
៥.​របៀប​ប្រមូល​ផល​ជន្លេន និង​អាចម៍​ជន្លេន​
​ ​ក​. អាចម៍​ជន្លេន​
​ ​អាចម៍​ជន្លេន​ពេល​វា​បញ្ចេញ​មក​ក្រៅ​ពំនូក យើង​ប្រមូល​វា​យក​ទៅ​ហាលថ្ងៃ​ឲ្យ​ស្ងួត រក្សា​ក្នុង​ម្លប់​កុំ​ឲ្យ​ត្រូវ​ទឹកភ្លៀង​ទុកដាក់​ដំណាំ ឬ​ដាក់​បាត​ស្រះ ដើម្បី​បង្កើត​ចំណី​ធម្មជាតិ​ក្នុង​ស្រះ​ឲ្យ​ត្រីស៊ី ។​
​ – ដាក់​ដំណាំ : យក​អាចម៍​ជន្លេ ២០ ទៅ ៣០ ភាគរយ លាយ​ជាមួយ​ជី​
​ – ដាក់​ស្រះ​ត្រី : ១៥ ទៅ ២០ គីឡូក្រាម ក្នុង ១០០០ ម៉ែត្រក្រឡា​
​ – ដាក់​រង​បន្លែ​ពី ០.៨-១ គីឡូក្រាម ក្នុង ១០ ម៉ែត្រក្រឡា (​ផ្ទៃ​ដី​រង​ដាំ​ដំណាំ​)
​ – ប្រើ​ធ្វើជា​ទឹក​ជី ដោយ​លាយ​អាចម៍​ជន្លេន ១១ គីឡូក្រាម ជាមួយ​ទឹក ៥ លីត្រ កូរ​ឲ្យ​សព្វ រក្សាទុក ១ ថ្ងៃ ទើប​យក​ទៅ​ស្រោច​ដំណាំ ។​
​ ​ខ​. ជន្លេន​:
​ ​ក្រោយ​ពី​ចិញ្ចឹម​បាន​រយៈពេល ៤ ខែ អាច​ប្រមូល​ជន្លេន​បាន​ពី ២០-២៥ គីឡូក្រាម​ក្នុង ១ ម៉ែត្រការ៉េ ។ ជន្លេន​អាច​យកមក​ច្នៃ​សម្រាប់​ប្រើប្រាស់​ជា​ចំណី​សត្វ​តាមរបៀប​ខាងក្រោម​:
​ – សំអាត​យក​ជន្លេន (​រែង​យក​ដី​ចេញ រួច​លាង​ទឹក​)
​ – យក​ជន្លេន ៣ គីឡូក្រាម លាយ​ជាមួយ​កន្ទក់ ១ គីឡូក្រាម រួច​ក្រឡុក​ពី ១០ ទៅ ១៥ នាទី វាន​នឹង​ងាប់​
​ – ប្រើ​កញ្ច្រែង​រែង ដើម្បី​បំបែក​ជន្លេន និង​កន្ទក់​ចេញ​ពី​គ្នា​
​ – ក្រោយមក​ហាលថ្ងៃ ២ ទៅ ៣ ថ្ងៃ ធ្វើយ៉ាងណា​ឲ្យ​ជន្លេន​ស្ងួត
- រក្សាទុក (​លាយ​ជាមួយ​ចំណី​ឲ្យ​សត្វ​ស៊ី ដូចជា កង្កែប មាន់ ត្រី អន្ទង់​) ។ កូន​មាន់​ឲ្យ​ស៊ីពី ១-២ ដង ក្នុង ១ អាទិត្យ បរិមាណ ១ ក្រាម ក្នុង ១ ក្បាល និង​ក្នុង ១ ដង ។ ​កូន​មាន់​ដែល​ស៊ី​ជន្លេន​វា​នឹង​ឆាប់​ធំ ។

បទពិសោធន៍​ដាំ​ប៉េង​បោះ​

potato_cenមាន ​កសិករ​ជាច្រើន​ដែល​ចេះ​នូវ​បច្ចេកទេស​ដាំ​ដំណាំ ប៉ុន្តែ​វា​មាន​លក្ខណៈ​ខុស​គ្នា​បន្តិចៗ​ទៅ​តាម​បទពិសោធន៍ និង​តំបន់ ។ យ៉ាងណាមិញ​អ្នក​មីង ម៉ក់ ឆេង​លាន ដែល​រស់នៅ​ភូមិ​កូន​សត្វ ឃុំ​កូន​សត្វ ស្រុក​កំពត ខេត្ត​កំពត គាត់​មាន​បទពិសោធន៍​ដាំ​ប៉េង​បោះ​បាន​ផ្លែ​ច្រើន​អស់​រយៈពេល ៨ ឆ្នាំ មកហើយ ។ នៅលើ​ផ្ទៃដី ១១៤ ម៉ែត្រការ៉េ គាត់​ប្រមូលបាន​ផ្លែ ២៨៥ គីឡូក្រាម ។ ទិន្នផល​នេះ​មាន​លក្ខណៈ​ល្អប្រសើរ ព្រោះ​គាត់​មិន​មាន​ការប្រើ​ជី និង​ថ្នាំពុល​គីមី​ដែល​ធ្វើ​ឲ្យ​ការចំណាយ​ខ្ពស់​ឡើយ ។​
ទិដ្ឋភាព​នៃ​ចំការ​​ប៉េង​បោះ​
1. ​ការ​សាប​កូន​ប៉េង​បោះ
​ ​ពូជ​ប៉េង​បោះ​ដែល​គាត់​ដាំ​ជា​ពូជ​ដែល​រក្សា​ទុក​ដោយ​ខ្លួនឯង ។ មុន​ដាំ គាត់​បាន​សាប​គ្រាប់​លើ​ផ្ទៃដី ៥៦ ម៉ែត្រការ៉េ ដោយ​ប្រើ​ពូជ​អស់ ១០ ផ្លែ ។ នៅលើ​ថ្នាល​សាប​គាត់​បាន​ដាក់​ជីកំប៉ុស្ត​អស់ ២០ គីឡូក្រាម ។ បន្ទាប់មក គាត់​លើ​ករង រួច​ចាប់ផ្តើម​ព្រួស​តែ​ម្តង ។ ក្រោយ​ពី​ព្រួស​គ្រាប់ ហើយ​គាត់​យក​ដី​ធម្មតា​ច្របល់​ឲ្យ​ម៉ដ្ឋ​រោយ​ពីលើ ដើម្បី​កុំ​ឲ្យ​អណ្តែត​នៅ​ពេល​ស្រោច​ទឹក ឬសត្វ​បំផ្លាញ ។ បន្ទាប់មក​បាញ់​ថ្នាំពុល​ធម្មជាតិ​ដែល​គាត់​បាន​ផ្សំ ដើម្បី​ការពារ​សត្វល្អិត​បំផ្លាញ​មុនពេល​គ្រាប់​ដុះ ។ ក្រោយ​ពី​សាប​គ្រាប់​រួចរាល់​ហើយ គាត់​យក​ស្លឹក​ដូង​គ្រប​ថ្នាល​រយៈពេល ៣ ថ្ងៃ ទើប​បើក​ឲ្យ​ត្រូវ​ពន្លឺ​ថ្ងៃ ។ ហើយ​ក្នុង​មួយថ្ងៃ គាត់​ស្រោច​ទឹក​ពីរដង (​ព្រឹក និង​ល្ងាច​) ។​
2.​ការរៀបចំ​ដី​សម្រាប់​ដាំ​
​ ​មុន​ពេល​ដាំ គាត់​បាន​ភ្ជួរ​ដី និង​រាស់​បំបែក​ឲ្យ​ម៉ដ្ឋ​ពី ២ ទៅ ៣ សា ដាក់​ជី​លាមក​គោ ១ គីឡូក្រាម និង​ដី​បាត​ត្រពាំង ៦០ អំ​រែក ច្របល់​លាយ​ចូលគ្នា​ទ្រាប់​បាត ។​បន្ទាប់​មក​គាត់​បាន​លើ​ករង​ដែល​មាន​បណ្តោយ ១៩ ម៉ែត្រ ទទឹង ៨ តឹក និង​កំពស់​រង​ប្រហែល ២ តឹក ។ នៅលើ​រង គាត់​បាន​ជី​រណ្តៅ​ដែល​មាន​ចន្លោះ​គុម្ព ៤ តឹក ។ ក្រោយ​ពី​សាប​គ្រាប់ បាន​រយៈពេល ១៥ ថ្ងៃ (​កូន​ប៉េង​បោះ​មាន​កំពស់ ១ តឹក​) គាត់​បាន​ដក​យក​ទៅ​ដាំ​ក្នុង​រណ្តៅ ។ ការដាំ​ធ្វើ​នៅ​ពេល​ល្ងាច​ត្រជាក់ ដោយ​ជ្រើសរើស​តែ​កូន​ប៉េង​បោះ​ដែល​ថ្លោស​ល្អ និង​គ្មាន​ជំងឺ​យកទៅ​ដាំ ។​
3. ​ការថែទាំ
​ ​ក្រោយ​ពី​ដាំ ហើយ​គាត់​បាន​ស្រោច​ទឹក ១ ថ្ងៃ ២ ដង ព្រឹក និង​ល្ងាច ជា​រៀងរាល់ថ្ងៃ ។ ដាំ​បាន​រយៈពេល ១ អាទិត្យ គាត់​បាន​ស្រោច​ជី​ទឹក (​ជី​ត្រាំ​កូន​ត្រី​) ។ បន្ទាប់មកទៀត ក្រោយ​ពេល​ដាំ​រយៈពេល ២០ ថ្ងៃ គាត់​បាន​ដាក់​ជី​លាមក​គោ និង​ជ្រូក​អស់ ៤០ អំ​រែក នៅ​កណ្តាល​រង និង​ស្រោច​ជី​ត្រី​បន្ថែម​ពីលើ​ទៀត រួច​ទើប​គាត់​លប់​ដី​កប់​ជី​នោះ ។ ជី​ទឹក​គាត់​បន្ត​ស្រោច ១ អាទិត្យ​ម្តង រហូតដល់​ពេល​ប្រមូល​ផល ។​
4. ​ការប្រមូល​ផល
potato1_cen
​ ​ក្រោយ​ពី​សាប និង​ដាំ​អស់​រយៈពេល ៧០ ទៅ ៧៥ ថ្ងៃ​មក ប៉េង​បោះ​ផ្លែ​អាច​ប្រមូល​ផល​បាន ។ ការប្រមូល​ផល ធ្វើឡើង ២ ទៅ ៣ ថ្ងៃ​ម្តង រហូតដល់​អស់​ផ្លែ ។ សរុបមក គាត់​ប្រមូល​ផល​បាន ២៨៥ គីឡូក្រាម ដែល​ក្នុង ១ គីឡូក្រាម លក់​បាន​តំលៃ ពី ៨០០ រៀល ទៅ ១០០០ រៀល គឺ​បាន​ទឹកប្រាក់​សរុប ២៥៦ ៥០០ រៀល លើ​ផ្ទៃដី ១១៤ ម៉ែត្រការ៉េ ។
​ ​ក្រៅពី​ការបរិភោគ​ប្រចាំថ្ងៃ និង​ទូទាត់​ការចំណាយ​ទៅលើ​ការទិញ​ត្រី​ធ្វើ​ជី​ទឹក គាត់​នៅ​សល់​ចំណូល​សុទ្ធ ២២៧ ៥០០ រៀល ។​
ដំណាំ​ប៉េង​បោះ​លើ​ថ្នាល​នៅ​ពេល​ចេញ​ផ្លែ​
​សរុបមក បច្ចេកទេស​សំខាន់​ក្នុង​ការដាំ​ប៉េង​បោះ​មាន​
​ – រៀបចំ​ថ្នាល​ព្រួស​គ្រាប់​ប៉េង​បោះ​ដោយ​ប្រើ​ជីលា​មក​គោ និង​ដី​បាត​ត្រពាំង​ទ្រាប់​បាត​
​ – ប្រើ​ជី​ទឹក​ស្រោច​បំប៉ន​កូន​ប៉េង​បោះ​លើ​ថ្នាល​
​ – ក្រោយ​ពី​ព្រួសគ្រាប់​យក​ដី​ម៉ដ្ឋ​ធម្ម​តាម​ករោយ​ពី​លើ​ដើម្បី​កុំ​ឲ្យ​ខ្ទាត​គ្រាប់​នៅ​ពេល​ស្រោច​ទឹក​
​ – រៀបចំ​ដី និង​កាប់​រណ្តៅ​ដាក់​ជីលា​មក​សត្វ និង​ដី​បាត​ត្រពាំង​ទ្រាប់​បាត​
​ – ដក​កូន​ប៉េង​បោះ​មក​ដាំ​ដោយ​ជ្រើសរើស​កូន​ថ្លោស​គ្មាន​ជំងឺ គ្មាន​ជំងឺ​សត្វល្អិត​បំផ្លាញ​
​ – ប្រើ​ជីលា​មក​សត្វ និង​ដី​បាត​ត្រពាំង​បំប៉ន​នៅតាម​ចន្លោះ​ជួរ ព្រមទាំង​ប្រើ​ជី​ទឹក​បំប៉ន រហូត​ដល់​ប្រមូល​ផល ៕

បទពិសោធន៍​ដាំ​ដំណាំ​ត្រប់វែង​ឲ្យបាន​ផ្លែ​ច្រើន​

eggplant_collect_cenលោកពូ ប៉ាង រ៉​ន ជា​កសិករ​សហការ​ជាមួយ​អង្គការ សេ​ដាក តាំងពី​ឆ្នាំ ២០០៦ រស់នៅ​ភូមិ​កូន​សត្វ ឃុំ​កូន​សត្វ ស្រុក​កំពត ខេត្ត​កំពត ។ គាត់​មាន​បទពិសោធន៍​ដាំ​ដំណាំ​ត្រប់​អស់​រយៈពេល ៥ ឆ្នាំ មកហើយ ។ នៅលើ​ផ្ទៃដី ៤០០ ម៉ែត្រការ៉េ គាត់​បេះ​បាន​ផ្លែ ២០-៣០ គីឡូក្រាម ជា​រៀងរាល់ថ្ងៃ ។ ក្នុង​ការដាំ​រយៈពេល ៣ ខែ​កន្លះ គាត់​ទទួលបាន​ចំណូល ១ ២០០ ០០០ រៀល ដោយ​គ្រាន់តែ​ចំណាយ​បន្តិចបន្តួច ទៅ​លើ​ការបូមទឹក​ស្រោច​ប៉ុណ្ណោះ ។​
ទិដ្ឋភាព​ចំការត្រប់
1. ​ការរៀបចំ​ដី​សម្រាប់​ដាំ
​ ​ផ្ទៃ​ដី​ដាំ​ត្រប់វែង​របស់​គាត់​មាន​ទំហំ ៤០០ ម៉ែត្រការ៉េ (​ទ​ទឹក ៥ ម៉ែត្រ និង​បណ្តោយ ៨០ ម៉ែត្រ​) ។ គាត់​បាន​ភ្ជួរ​រាស់​ដី​រយៈពេល ២-៣ សា ធ្វើយ៉ាងណា​ឲ្យ​ដី​ម៉ដ្ឋ និង​អស់​ស្មៅ បន្ទាប់មក​គាត់​បាន​កាប់​រណ្តៅ​សម្រាប់​ដាំ​ត្រប់ ​ដែល​មាន​គំលាត​ពី​គុម្ព​មួយ​ទៅ​មួយ ៥ តឹក ។ នៅក្នុង​រណ្តៅ​និមួយៗ គាត់​បាន​ដាក់​ជីកំប៉ុស្ត​ទ្រាប់បាត​រណ្តៅ រួច​ស្រោច​ទឹក​រណ្តៅ​នោះ​ឲ្យ​សើម​ល្មម ទើប​ដក​កូន​ត្រប់​ពី​ថ្នាល​សាប​មក​ដាំ ។ កូន​ត្រប់​ដែល​គាត់​បាន​ដក​មក​ដាំ​មាន​កំពស់ ១ តឹក ។ ការដាំ​ជ្រើសរើស​តែ​កូន​ត្រប់​ដែល​ថ្លោស និង​មាន​សុខភាព​ល្អ ។
2. ​ការថែទាំ​
​ ​ក្រោយ​ពេល​ដាំ​បាន​រយៈពេល ១ អាទិត្យ គាត់​បាន​ចាប់ផ្តើម​ជ្រុំជើង និង​ស្រោច​ជី​ទឹក (​ទឹក​ជី​ផ្សំ​ពី​ទឹកនោមគោ​មនុស្ស និង​កូន​ត្រី​ដែល​គាត់​ត្រាំ​ទុក​) គាត់​ស្រោច​រយៈពេល ១ អាទិត្យ​ម្តង ដើម្បី​ជួយ​ឲ្យ​កូន​ត្រប់​លូតលាស់​លឿន ។ ក្រោយ​ពេល​ដាំ​បាន ២ អាទិត្យ គាត់​ចាប់ផ្តើម​ដាក់​ជីលា​មក​គោ និង​ជី​លាមក​ជ្រូក​ពុកផុយ (​ដាក់​នៅ​ចន្លោះ​ជួរ​) កប់​បញ្ចូល​ទៅក្នុង​ដី ។ ជី​ទឹក​គាត់​បន្ត​ស្រោច​រហូតដល់​ពេល​ប្រមូល​ផល ។​
​ ​នៅ​ពេល​ត្រប់ចាប់ផ្តើម​ក្តឹប គាត់​កាត់​ស្លឹក​ត្រប់​ចាស់ៗ​ចោល​ ដើម្បី​ឲ្យ​ជីជាតិ​ស្រូប​មក​នៅ​លើ​ផ្លែ ។ ហើយ​ម្យ៉ាងវិញទៀត បើ​យើង​ទុក​ស្លឹក​ច្រើន​ធ្វើឲ្យ​ពន្លឺ​ចូល​មិន​គ្រប់គ្រាន់ ការលូតលាស់​របស់​ត្រប់​ចុះខ្សោយ ។​
3.​ ការប្រមូលផ​ល
​ ​ក្រោយ​ពី​ដាំ​បាន​រយៈពេល ១ ខែ​កន្លះ ត្រប់​អាច​ប្រមូល​ផល​បាន ។ ការប្រមូល​ផល​គឺ​គាត់​បេះ​រាល់ថ្ងៃ​ដោយ​ក្នុង​មួយ ថ្ងៃ បេះ​បាន​ផ្លែ​ត្រប់​ចំនួន​ពី ២០-៣០ គីឡូក្រាម ។ ផ្លែ​ត្រប់ ១ គីឡូក្រាម លក់ បាន​តំលៃ​ពី ៧០០ ទៅ ១០០០ រៀល ។ ក្នុង​មួយ ថ្ងៃ គាត់​លក់​បាន​ប្រាក់​ពី ១៥០០០ រៀល ទៅ ៣០០០០ រៀល ។ ផ្លែ​ត្រប់​អាច​បេះបន្ត​ពូជ​រហូតដល់ រយៈពេល ២ ខែ ទើប​អស់​ផ្លែ ។ សរុប​មក​ក្នុង មួយ​វដ្ត​ជីវិត​របស់​ត្រប់វែង (​រយៈពេល ៣,៥ ខែ​) គាត់​លក់​បាន​ចំនួន ១ ២០០ ០០០ រៀល ។​
​ ​ដូចនេះ ក្នុង​មួយ​រដូវ​ដាំ​ដុះ​រយៈពេល ៣ ខែ​កន្លះ គាត់​អាច​រក​ប្រាក់​ចំណូល​ដុល​បាន ១ ២០០ ០០០ រៀល លើ​ផ្ទៃដី ៤០០ ម៉ែត្រការ៉េ ។ ហើយ​បើ​ទូទាត់​លើ​ការចំណាយ​បូមទឹក និង​ទិញ​ក្បាល​ត្រី​ធ្វើ​ជី​ទឹក​អស់ ៣០០០០ រៀល ។ គាត់​ទទួលបាន​ប្រាក់ចំណេញ ៩០០ ០០០ រៀល ។​
ផ្លែ​ត្រប់​ដែល​បេះ​បាន​ពី​ចំការ​
4.​ ការជ្រើសរើស​ពូជ និង​ទុក​ពូជ​
​ ​ក្នុងការ​ទុក​ពូជ គាត់​បាន​រើសយក​ផ្លែ​ត្រប់​ណា​ដែល​មាន​ផ្លែ​ធំ វែង ជា​ផ្លែ​លើក​ទី ២ ដើម របស់​វា​មាន​សុខភាព​ល្អ (​គ្មាន​ជំងឺ​) រក្សាទុក​នៅ​ដើម​រហូត​ដល់​ផ្លែ​ចាស់​ល្អ ទើប​បេះ​យក​មក​ពុះ​យក​គ្រាប់​ចេញ រួច​លាង​ស្រង់​យក​ទៅ​ហាលថ្ងៃ​រយៈពេល ២ ទៅ ៣ ថ្ងៃ (​ហាល​ឲ្យ​ស្ងួត​) ទើប​យក​ទៅ​ចង​ប្រយួរ​ក្រោម​ផ្ទះ​ក្នុង​ម្លប់​ដែលមាន​ខ្យល់​ចេញចូល​បានល្អ ។​
5.​ ចំណាប់អារម្មណ៍​
​ ​លោកពូ​មានប្រសាសន៍ថា ដោយសារ​គាត់​មាន​បទពិសោធន៍​ជា​ច្រើន​ឆ្នាំ ធ្វើឲ្យ​គាត់​ទទួល​បាន​ទិន្នផល​ខ្ពស់ ជាពិសេស​ដំណាំ​ត្រប់​របស់គាត់ មិនបាន​ប្រើ​ជី និង​ថ្នាំពុល​គីមី​ឡើយ ។ លោកពូ​បន្តទៀតថា ជី​ធម្មជាតិ ជាពិសេស​ជី​ទឹក មិន​ត្រឹម តែ​ធ្វើឲ្យ​ដំណាំ​លូតលាស់​ល្អ​ទេ វា​អាច​ធ្វើឲ្យ​សត្វល្អិ​តមិន​ហ៊ានម​កជិត​ទៀតផង ។​
​ ​សរុបមក បច្ចេកទេស​សំខាន់ៗ ក្នុង​ការដាំ​ត្រប់​មាន​:
​ – ការរៀបចំ​ដី​ដាំ​ដោយ​ភ្ជួរ​រាស់ និង​ហាល​ឲ្យ​ស្ងួត​
​ – កាប់​រណ្តៅ​ប្រើ​ជី​ទ្រាប់​បាត​ដាក់​នៅ​បាត​រណ្តៅ និង​ដាក់​នៅ​ចន្លោះ​ជួរ​
​ – ប្រើ​ជី​ទឹក​ស្រោច​បំប៉ន ១ អាទិត្យ​ម្តង រហូត​ដល់​ប្រមូល​ផល
​ – ថែទាំ​ស្រោច​ទឹក ១ ថ្ងៃ ២ ដង និង​បេះ​ស្លឹក​ចាស់ៗ នៅ​ផ្នែក​ខាងក្រោម​ចោល​
​ – ទុក​ពូជ ដោយ​ជ្រើសរើស​ផ្លែ​លើក​ទី ២ ធំវែង និង​មិន​មាន​ការបំផ្លាញ​ពី​ជំងឺ​សត្វល្អិត ៕

បទពិសោធន៍​ចិញ្ចឹម​ត្រី​អណ្តែង​ក្នុង​រណ្តៅ​ប្លា​ស្ទិក

ការចិញ្ចឹម​ត្រី​ក្នុង​ថង់​ប្លា​ស្ទិក ជា​បទពិសោធន៍​មួយ​ដែល​ពេញ​និយម​របស់​កសិករ ។ ក្រោយពី​បាន​អាន​ទស្សនា​វ​ដ្តី​កសិក​រតែងតែ​ចាប់អារម្មណ៍ ហើយ​យក​ទៅ​អនុវត្តន៍​តាម​បាន​ជោគជ័យ​គ្រប់ៗ​គ្នា នៅ​តាម​គ្រប់​តំបន់ ។ បច្ចេកទេស​នេះ​មាន​លក្ខណៈ​ងាយស្រួល និង​លក្ខខណ្ឌ​សមស្រប​សម្រាប់​កសិករ​ដែល​មាន​ដី​តូច និង​ចំណាយ​អស់​តិច ។ ក្រោយ​ពី​ចិញ្ចឹម​បាន ៦ ខែ គាត់​ចាប់​លក់បាន ២០ គីឡូក្រាម​ម្តង ដោយ​ត្រី​មួយ​មាន​ទំងន់ ៣ ខាំ និង​ចាប់​លក់បាន ៣ ដង ។ ការចិញ្ចឹម​ត្រី​នេះ អាច​ធ្វើឲ្យ​ជីវភាព​គាត់​បាន​ល្អប្រសើរ ១ កំរិត ។
fish-deng_cen
​ ​លោកពូ រស់ ម៉ៅ រស់នៅ​ភូមិ​ពញ្ញា​អង្គរ ​ឃុំ​វត្ត​អង្គ​ខាងជើង ស្រុក​បន្ទាយមាស ខេត្ត​កំពត ។ គាត់​មាន​ប្រសាសន៍ថា ការ​ដែលគាត់​ចិញ្ចឹម​ត្រី​បាន ល្អ​នេះ​ដោយសារតែ​គាត់​អនុវត្ត​តាម​បច្ចេកទេស​ដូចខាងក្រោម ​:
១.​ការជ្រើសរើស​ទីតាំង
​ ​កន្លែង​ចិញ្ចឹម ត្រូវជ្រើ​សរើស​មើល​ក្បែរ​ប្រភពទឹក​ងាយស្រួល​ផ្លាស់ប្តូរ​ទឹក ដី​ទួល​ខ្ពស់​មិន​លិច​ទឹក និង​ជា​កន្លែង​វាល​មិន​ម្លប់​ពេក ហើយ​នៅ​ជិត​ផ្ទះ​ងាយស្រួល​មើលថែរក្សា ។​
២.​ការរៀបចំ​កន្លែង​ចិញ្ចឹម
​ ​គាត់​រៀបចំ​រណ្តៅ​ដែល​មាន​ទំហំ​បណ្តោយ ៤ ម៉ែត្រ ទទឹង ២,៥ ម៉ែត្រ និង​ជម្រៅ ០,៩ ម៉ែត្រ ។ រណ្តៅ​គាត់​ជីក​ឲ្យមាន​ជើងទេ កុំ​ឲ្យ​បាក់​ដី រួច​ក្រាល​ថង់​ប្លា​ស្ទិក​ឲ្យ​សល់​ប្រហែល ២ តឹក ចេញ​ពី​មាត់​រណ្តៅ ដើម្បី​ដាក់​ដី​ទប់​ពីលើ ។ ក្រោយពេល​ក្រាល​ហើយ គាត់​បាន​ដាក់​ភក់​បាត​ត្រពាំង​កំរាស់ ១ តឹក សព្វ​ពេញ​បាត​រណ្តៅ ក្រោយមក​គាត់​បាន​បាច​កំបោរ​ចំនួន ២ ខាំ ដើម្បី​សម្លាប់​មេរោគ​ក្នុង​រណ្តៅ បន្ទាប់មក​ទុកចោល​រយៈពេល ២ ថ្ងៃ ទើប​បូមទឹក​ចូល​ឲ្យ​ពេញ​រណ្តៅ ។ ដើម្បី​បង្កើត​ប្លង់តុង ( សត្វល្អិត​ជា​ចំណី ) គាត់​បានដាក់ទន្រ្ទានខែត្រចំនួន ២ ដុំ (មួយដុំប្រហែល ១ គីឡូក្រាម) និងបាន​ដាក់​អាចម៍គោ​ចំនួន ២ គីឡូក្រាម ដោយ​ខ្ចប់​នឹង​ស្បៃ​ឈឹប ដើម្បី​ងាយស្រួល​រំលាយសារ​ធាតុ ។ រយៈពេល ១ សប្តាហ៍ ក្រោយពីទឹក​មាន​ប្លង់តុង​ល្អ​ហើយ គាត់​ស្រង់​ទន្ទ្រាន​ខែត្រ និង​លាមក​គោ ទើប​អាច​ដាក់​កូន​ត្រី​ចិញ្ចឹម​បាន ។
៣. ការដឹកជញ្ជូន​ និង​បរិមាណ​លែង​កូន​ត្រី​
​ ​កូន​ត្រី​របស់គាត់​ដែល​ដាក់​ចិញ្ចឹម​បាន​ទិញ​មក​ពី​ស្ថានីយ៍​ភ្ញាស់​កូន​ ត្រី ។ ក្រោយ​ពេល​មកដល់​ផ្ទះ គាត់​បាន​ដាក់​ថង់​កូន​ត្រី​ក្នុង​រណ្តៅ​ដែល​មាន​ដាក់​ទឹក​ពេញ ហើយ​មាន​ប្លង់តុង​រយៈពេល ១០ នាទី ដើម្បី​ឲ្យ​កូនត្រី​មានភាព​ស៊ាំក្នុង​ទឹក ។ ក្រោយមកទៀត គាត់​បាន​ស្រាយ​មាត់​ថង់ ហើយ​បាចទឹក​បញ្ចូល​បន្តិច​ម្តងៗ​ឲ្យ​កូនត្រី ចេញ​តាម​ដំណើរ​កុំ​ឲ្យ​កូម​ត្រី​មាន​ភាព​ភ័យរន្ធត់ ។ កូន​ត្រី​ដែល​គាត់​ដាក់​ចិញ្ចឹម​មាន​ចំនួន ៤២០ ក្បាល ។ ក្នុងនោះ​ត្រី អណ្តែង​ស្រែ​គាត់​ដាក់​ចំនួន ២០​ក្បាល ប៉ុន្តែ​ត្រូវ​ក្រៀវ​ដោយ​យក​កន្ត្រៃ​កាត់​ក្រចក​ចុង​ធ្មុង​វា​ចោល ដើម្បី​វា​លូតលាស់​លឿន ( កុំ​កាត់​ជ្រៅ​ពេក ) ។​
៤.​ប្រភេទ​ចំណី និង​ការផ្តល់​ចំណី​
​ ​ចំណី​ដែល​គាត់​បាន​ផ្តល់​ឲ្យ​ត្រី​ស៊ីមាន កន្ទក់ កណ្តៀរ ពោះវៀន​មាន់ ទា ពស់​ងាប់ ជន្លេន ។ ចំណី​កូន​ត្រី​ដំបូង​គឺ បាយ បបរ​លាយ​ជាមួយ​កន្ទក់ ចំណី​នេះ​ឲ្យ​ស៊ី​រយៈពេល ១ សប្តាហ៍ ក្រោយមក​គាត់​បន្ថែម​ចំណី ផ្សេងទៀត​ដូចជា កណ្តៀរ ជន្លេន​ងាប់ និង​បាយ​លាយ​ជាមួយ​កន្ទក់​ឲ្យ​ស៊ីចំនួន​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ ( ចំនួន​កន្ទក់ ១ គីឡូក្រាម ) ។​
៥.​ការគ្រប់គ្រង និង​ថែទាំ​
​ ​ចំពោះ​ទឹក គាត់​ប្តូរ ១ ខែម្តង ដោយ​ដង​ចេញ ៥ ប៉ោ​ត និង​ដង​ដាក់​វិញ ៥ ប៉ោ​ត ហើយ​គាត់​បាន​ធ្វើ​របាំង​ស្បៃ​ការពារ​ជុំវិញ​មាត់​រណ្តៅ ដើម្បី​ការពារ​សត្វ​ជ្រូក គោ មាន់ ទា និង​ពិសេស​ការពា​រការ​លោត​ចេញ ឬ ឡើង​ពី​រណ្តៅ ។ នៅ​ពេល​ដាក់​ចំណី គាត់​តែងតែ​គោះ​ឈើ​ដើម្បី​ហៅ​ត្រី​ឲ្យ​ស៊ី​ចំណី ។ ក្រៅ​ពី​គាត់​ផ្តល់​ចំណី គាត់​តែង​មើល​ជុំវិញ​រណ្តៅ​ក្រែង​មាន​ពស់ ឬ កង្កែប ឬ កណ្តុរ កាត់រ​បាំង​របស់គាត់ ។​
៦.​ការប្រមូល​ផល​
​ ​ក្រោយ​ពី​ចិញ្ចឹម​បាន​រយៈពេល ៦ ខែ ត្រី​អណ្តែង​របស់គាត់​លូតលាស់​លឿន​ពី ២,៥ ខាំ ទៅ ៣ ខាំ ក្នុង​មួយ​ក្បាល ។ គាត់​ប្រមូល​ផល​ដោយ​ដង​លក់​ម្តង​ចំនួន ២០ គីឡូក្រាម ។ លក់​បាន​ចំនួន ៣ ដង ទើប​អស់ ។​ សរុប​នៃ​ការលក់​ត្រី ទាំងអស់​បាន ៣៦០ ០០០ រៀល ។ ក្នុង​ការចិញ្ចឹម​ត្រី​នេះ​គាត់​ចំណាយ​ទិញ​កូន​ត្រី ៣៦ ០០០ រៀល ថង់​ប្លា​ស្ទិក ៥០០០០ ( ថង់​ប្លា​ស្ទិក​អាច​ប្រើ​បាន ៣ ដង ) ស្បៃ​ឈឹប ១២ ០០០ រៀល ។ សរុប​គាត់​ចំណាយ​អស់ ៩៨ ០០០ រៀល ។ ដូចនេះ គាត់​ទទួលបាន​ចំនួន​សុទ្ធ ៦២៦ ០០ រៀល ដោយ​មិន​គិត​ពី​ការបិភោគ ក្នុង​គ្រួសារ ។​
៧.​ចំណាប់​អរ​ម្មណ៍​
​ ​តាមរយៈ​ការចិញ្ចឹម​ត្រី​ដែល​ទទួល​ជោគជ័យ​នេះ លោកពូ​បាន​មានប្រសាសន៍ថា ការចិញ្ចឹម​នេះ​មិន​ចំណាយពេល​ច្រើន មិន​លំបាក​ថែទាំ មិន​ចំណាយ​ទន់​ច្រើន មិន​ត្រូវការ​កន្លែង​ធំ ពិសេស​ចំណីងាយ​រក​មិន​ចាំបាច់​ទិញ​គេ ។ ម្យ៉ាងទៀត​អាច​ផ្គត់ផ្គង់​ធ្វើ​ម្ហូប​បរិភោគ​ប្រចាំថ្ងៃ ហើយ​ឆ្នាំក្រោយ​គាត់​នឹង​ពង្រីក​ថែម​មួយ​រណ្តៅ​ទៀត និង​ជួយ​ផ្សព្វផ្សាយ​ដល់​អ្នក​ភូមិ​ឲ្យ​គាត់​យល់ ហើយ​ចិញ្ចឹម​ដូច​គាត់​ដែរ ៕

បទពិសោធន៍​ដាំ​ខ្ទឹម​ស​

garlic_farm_cenលោកពូ តិច គាង អាយុ ៤៥ ឆ្នាំ រស់នៅ​ភូមិ​ព្រែក​អ៊ុង​ប៉ាង ឃុំ​ទឹក​វិល ស្រុក​ស្អាង ខេត្ត​កណ្តាល ។ គាត់​មាន​បទពិសោធន៍​ដាំ​ខ្ទឹម​សបាន​ផល​ល្អ ទិន្នផល​ខ្ពស់ ។ បទពិសោធន៍​នេះ គាត់​ចេះ​តៗ​គ្នា ពី​កសិករ​ដែល​ធ្វើការ​ដាំ​ដុះ​នៅ​ក្នុង​តំបន់​របស់​គាត់ ។ នៅលើ​ផ្ទៃដី​ទំហំ ៧ អារ គាត់​ទទួលបាន​ទិន្នផល ៥៦០ គីឡូក្រាម ហើយ​លក់​បាន​ក្នុង​តំលៃ ២៥០០ រៀល ក្នុង ១ គីឡូក្រាម បើ​ទូទាត់​លើ​ការចំណាយ​គាត់​ទទួលបាន​ប្រាក់ចំណេញ ៥៩២ ០០០ រៀល ក្នុង​រយៈពេល ៤៥ ថ្ងៃ ឬប្រហែល ១៣ ០០០ រៀល ក្នុង ១ ថ្ងៃ ។
ទិដ្ឋភាព​ចំការ​ខ្ទឹម​
១.​ការត្រៀម​ពូជ​ដាំ​
​ ​ពូជ​ខ្ទឹម​ដែល​ដាំ​បានមក​ពី​ការទិញ​នៅ​ទី​រួម​ខេត្តបាត់ដំបង ។ នៅលើ​ផ្ទៃដី​ទំហំ ៧ អារ គាត់​ដាំ​ពូជ​អស់​ចំនួន ១៧​គីឡូក្រាម ។ មុន​ដាំ គាត់​បាន​យក​ខ្ទឹម​ទៅ​ហាលថ្ងៃ​រយៈពេល ១ ខែ ដើម្បី​ឲ្យ​ស្ងួត​ល្អ បន្ទាប់មក​ទើប​យក​ទៅ​ដាំ ។​
២.​ការរៀបចំ​ដី​ដាំ​និង​ការដាំ
​ ​ក្នុងការ​ធ្វើ​ដី លោកពូ​មានបទពិសោធន៍​ថា​ត្រូវធ្វើ​យ៉ាងណា​ភ្ជួរ​រាស់ដី​ច្រើនសា និង​ហាល​ឲ្យ​ឆ្អិន​ល្អ ទើប​ទទួលបាន​ផល​ខ្ពស់ ។ បន្ទាប់មក គាត់​កាប់​លើក​ជា​រង​ដែល​មាន​ទទឹង ១ ម៉ែត្រ បណ្តោយ​ទៅតាម​ស្ថានភាព​ដី និង​កំពស់ ២,៥ តឹក ។ នៅលើ​រង​និមួយៗ គាត់​បាន​ដាក់​ជីលា​មក​សត្វ​ពុកផុយ​ទ្រាប់​បាត ។ គាត់​បាន​យក​មើម​ខ្ទឹម​កប់​ដាំ​ក្នុង​ជំរៅ​រាក់ រួច​លប់​ដី​ពីលើ និង​ដាំ​ដោយ​ទុក​ចន្លោះ​គុម្ព ២ តឹក ពី​ដើម​មួយ​ទៅ​មួយ
៣.​ការថែទាំ​
​ ​ក្រោយ​ពី​ដាំ​ហើយ គាត់​ស្រោច​ទឹក​ឲ្យ​ជោគ នៅពេល​ខ្ទឹម​ដុះ គាត់​កាត់​ចំបើង​ខ្លី​គ្រប​នៅលើ​រង​តាម​ចន្លោះ​គុម្ព ។ គាត់​ថែទាំ​ស្រោច​ទឹក ១ ថ្ងៃ ២ ដង (ព្រឹក​-​ល្ងាច) ។ ក្រៅ​ពី​ការ​ស្រោច​ទឹក គាត់​បាន​ជ្រុំដី​ដក​ស្មៅ ដើម្បី​ឲ្យ​ដី​ធូរ ។ ក្នុង​ការដាំ​ខ្ទឹម​នេះ គាត់​ពុំ​បាន​ជួបប្រទះ​សត្វល្អិត​បំផ្លាញ​ទេ ព្រោះ​ខ្ទឹម​ដំណាំ​មាន​ក្លិន​ក្រពុល ដែល​អាច​ធ្វើ​សត្វល្អិត​មិន​ហ៊ាន​មក​ជិត ។ ចំពោះ​ដី គាត់​ដាក់​តែ​មួយ​ដង​ប៉ុណ្ណោះ ប៉ុ​ន្តែ​ដាក់​ច្រើន​នៅពេល​ទ្រាប់​បាត ។​
៤.​ការប្រមូល​ផល​
​ ​ក្រោយ​ពី​ដាំ​បាន​រយៈពេល ៤៥ ថ្ងៃ គាត់​ចាប់ផ្តើម​ដក​ប្រមូល​ផល ។ នៅលើ​ផ្ទៃដី ៧ អារ គាត់​ប្រមូល​ផល​បាន ៥៦០ គីឡូក្រាម ។ ទូទាត់​លើ​ការចំណាយ គាត់​ទទួលបាន​ប្រាក់ចំណេញ​សុទ្ធ ៥៩២ ០០០ រៀល ។
​ ​សរុបមក បច្ចេកទេស​សំខាន់ៗ​ក្នុង​ការដាំ​ខ្ទឹម​មាន​:
​ – រៀបចំ​ដី​ដាំ​ដោយ​ភ្ជួរ​រាស់ដី​ឲ្យបាន​ច្រើន​សា និង​ហាល​ឲ្យ​ស្ងួត​ល្អ
​ – ប្រើ​ជីលា​មក​សត្វ​ពុកផុយ​ទ្រាប់​បាត​រង​ឲ្យបាន​ច្រើន​
​ – កប់​មើម​ខ្ទឹម​ដាំ​ក្នុង​ជំរៅ​រាក់ ដើម្បីឲ្យព​ន្ល​កស្លឹក​ដុះ​ចេញល្អ​
​ – ដាំ​ចន្លោះ​គុម្ព​សមស្រប​ពី​គុម្ព​មួយ​ទៅ​មួយ ២ តឹក ដើម្បី​ឲ្យ​ខ្ទឹម​ទទួល​ពន្លឺ​បាន​គ្រប់គ្រាន់​
​ – ថែទាំ​ស្រោច​ទឹក ដក​ស្មៅ និង​ក្រាល​កំទេច​ចំបើង​គ្របពីលើ​ការពារ​ការ​ហួត​សំណើម ៕

បទពិសោធន៍​ចិញ្ចឹម​ជ្រូក​មេ​

លោកពូ អៀម រី​ម ជា​ពេទ្យសត្វ​ម្នាក់​រស់នៅ​ភូមិ​ឃ្ជាយ​ខាងត្បូង ឃុំ​ដងទង់ ស្រុក​ដងទង់ ខេត្ត​កំពត មានបទពិសោធន៍​ចិញ្ចឹម​ជ្រូក​មេ ព្រមទាំង​ចេះ​ព្យាបាល​ថែមទៀត​ផង ។ បទពិសោធន៍​នេះ គាត់​ចេះ​ពី​ការរៀនសូត្រ​ផ្នែក​ពេទ្យសត្វ និង​ដោយ​មាន​ការ​រួមផ្សំ​ពី​ការមើល​ឯកសារ​តាមរយៈ​ទស្សនា​វ​ដ្តី​កសិក​ររបស់​ អង្គការ​សេ​ដាក ។ បច្ចុប្បន្ន​លោក​ពូចិញ្ចឹម​មេ​ជ្រូក ១ ក្បាល និង​ជ្រូក​សាច់ ៥ ក្បាល ។
feed-pigs-cen
​ខាងក្រោម​នេះ​ជា​បទពិសោធន៍​របស់​គាត់​ក្នុង​ការចិញ្ចឹម​ជ្រូក​មេ ។
ទិដ្ឋភាព​នៃ​ការផ្តល់​ចំណី​ជ្រូក
១. ​របៀប​ជ្រើសរើស​ពូជ​ជ្រូក
​​ពូជ​ជ្រូក​ដែល​លោកពូ​ទិញមកជា​ពូជ​ជ្រូក មេ​ថៃ ដោយ​ទិញ​ម​កពី​ភូមិ​ជិតខាង គឺ​ភូមិ​ធំ​ថ្មី ។ ក្នុង​ការទិញ​នេះ​គាត់​ជ្រើសរើស​យក​ជ្រូក​ញី​ដែល មាន​លក្ខណៈ​ដូច​ខាងក្រោម​:
​ – សុខភាព​ល្អ​
​ – ជើង​មាំ និង​ខ្ពស់​ល្មម​
​ – មាន​ដោះ​ច្រើន និង​មិន​ខ្វាក់​
​ – ខ្នង​មាំ រាង​កោង ស្មា​ទូលាយ​
​ ​លក្ខណៈពិសេស​របស់​ជ្រូក​នេះ គឺ​មាន​ត្រចៀក​ធំ និង​ចិញ្ចឹម​បាន​ឆាប់​ធំ ។​ ​
២.​ ទ្រុង​
​ ​កន្លែង​សង់​ទ្រុង គឺ​នៅ​ជាយ​ភូមិ​ចំងាយ​ពី​ផ្ទះ​ប្រហែល ១៥ ម៉ែត្រ ហើយ​មាន​ដំបូល​ប្រក់​ស្លឹក របង​ឈើ និង​មាន​ចាក់សាប បាត​ទ្រុងមាន​រាង​ទេរ ដើម្បី​ងាយ​សំអាត​ទ្រុង ។ ទ្រុង​ជ្រូក​មាន​បណ្តោយ ៦ ម៉ែត្រ និង​ទទឹង ៣ ម៉ែត្រ ហើយ​ខ័ណ្ឌ​ជា ២ ផ្នែក ដែល​មួយ​ផ្នែក​សម្រាប់​ដាក់​មេ​ជ្រូក និង​មួយទៀត​សម្រាប់​ដាក់​ជ្រូក​សាច់ ។ ក្រៅពី​ទ្រុង​ចិញ្ចឹម​ជ្រូក គាត់​បាន​ធ្វើ​ទ្រុង​ដើម្បីទុក​ដាក់​លាមក​សន្សំ​ធ្វើ​ជី​ដាក់​ដំណាំ​។​
៣.​ ចំណី​និង​ទឹក
​ ​ចំពោះ​ការ​ផ្សំ​ចំណី​គឺ​គាត់​បាយ​លាយ​ជាមួយ​កន្ទក់ និង​មាន​ដាក់​ត្រកួន​ឲ្យ​ស៊ី​ផងដែរ ។ ចំពោះ​ទឹក​គឺ ផ្តល់​ទឹក​អណ្តូង​ឲ្យ​ផឹក ព្រោះ​គាត់​មិន​មាន​ទឹកស្រះ ឬត្រពាំង ប៉ុន្តែ​ជ្រូក​របស់​គាត់​មិន​មាន​បញ្ហា​អ្វី​ឡើយ ។
៤. ​ការថែទាំ​
​ ​ចំពោះ​ការថែទាំ គាត់​មាន​ការយកចិត្តទុកដាក់​ខ្លាំងណាស់ ពេល​ដែល​មេ​ជ្រូក​មាន​ផ្ទៃពោះ​ព្រោះ​មេ​ជ្រូក​ដែល​ផើម​តែងតែ​ជួបប្រទះ​ការ​ ដង្ហក់ ។ គាត់​បាន​ថែទាំ​ដូចជា
​ – ស្រោច​ទឹក​លើ​ខ្លួន​វា​ឲ្យបាន​ច្រើន និង​ដាក់​ទឹក​ឲ្យ​វា​ផឹក​ឲ្យបាន​ច្រើន​
​ – ឲ្យ​ស៊ី​បន្លែ​ត្រកួន​ដើម្បី​ប៉ូវ​ជ្រូក​ឲ្យ​ឆាប់​ធំធាត់​
​ – ដុសលាង​សម្អាត​ទ្រុង​ជាប្រចាំ ១ ថ្ងៃ ៣ ដង​
​ – ឲ្យ​ស៊ី​ចំណី​ឲ្យបាន​ទៀងទាត់ ។
៥. ការវិភាគ​ចំណូល​ចំណាយ
​ ​ក្នុង​ការចិញ្ចឹម​ជ្រូក​រយៈពេល ៧ ខែ គាត់​បាន​ចំណាយ​ទៅលើ​ការចាក់​វាក់​សាំង ​សាងសង់​ទ្រុង ៘ សរុប​ចំណាយ​អស់ ៥០ ម៉ឺន​រៀល ។ រីឯ​ចំណូល​សរុប ៣០០០ ០០០ រៀល ។ ដូច្នេះ​គាត់​ទទួលបាន​ប្រាក់​ចំណេញ​សុទ្ធ ២ ៥០០ ០០០ លាន​រៀល ។​
table-pig_cen
៦.​ ចំណាប់អារម្មណ៍
​ ​បន្ទាប់ពី​បាន​កែលំអ​នូវ​បច្ចេកទេស​ចិញ្ចឹម​ជ្រូក​តាម​កសិករ​ផ្សេងៗ​មក លោកពូ​មាន​ចំណាប់​អារម្មណ៍​ថា ការចិញ្ចឹម​ជ្រូក​ទទួលបាន​ប្រាក់​ចំណូល​ច្រើន​បើ​យើង​ចេះ​ជ្រើសរើស​ពូជ​មក​ ចិញ្ចឹម​បានល្អ ហើយ​ជាពិសេស ការថែទាំ​អនាម័យ និង​ផ្តល់​ចំណី​ចំរុះ​មាន​លាយ​បន្លែ​បៃតង​ផង នោះ​ធ្វើឲ្យ​ជ្រូក​ឆាប់​ធំធាត់ និង​មិន​ងាប់ ។​
​ ​សរុបមក បច្ចេកទេស​ចិញ្ចឹម​សំខាន់ៗ​មាន ​:
​ – ជ្រើសរើស​ពូជ​ចិ​ញ្ចឹម​ឲ្យបាន​ល្អ
​ – សង់​ទ្រុង ប្រក់​ដំបូល និង​ចាក់សាប ដើម្បី​ឲ្យ​ជ្រូក​រស់នៅ​ស្រួល និង​មាន​អនាម័យ​
​ – លាយ​ចំណី​ចំរុះ​មាន កន្ទក់ បាយ និង​បន្លែស្រស់​ដាក់​ឲ្យ​ជ្រូក​ស៊ី ផ្តល់​ទឹក​ផឹក​ឲ្យបាន​ទៀងទាត់
​ – ថែទាំ​ធ្វើ​អនាម័យ​ជ្រូក និង​ទ្រុង​រាល់ថ្ងៃ ៕

បទពិសោធ​ដាំ​ម្ទេស

កសិករ លៀ ម៉េង​លី រស់នៅ​ភូមិ​បំបែក ឃុំ​ទឹក​វិល ស្រុក​ស្អាង ខេត្ត​កណ្តាល ជា​អ្នក​មាន​បទពិសោធ​ន៍ដាំ​ម្ទេស​បាន​ផ្លែ​ច្រើន ។ បទពិសោធ​ន៍នេះ​គាត់​ចេះ​ពី​ឪពុក​ម្តាយ​របស់​គាត់​តៗ​មក ។ នៅលើ​ផ្ទៃដី ១០ អារ គាត់​បេះ​ម្តង​បាន ២០ គីឡូក្រាម ជា​សរុប​បាន​ផល​ចំនួន ២៤០-២៦០ គីឡូក្រាម ក្នុង ១ រដូវ ។​
ទិដ្ឋភាព​ដំណាំ​ម្ទេស​នៅ​ពេល​ចេញ​ផ្លែ​
peper_cen

១.​ការរៀបចំ​ដី និង​ការ​សាប​គ្រាប់

​ ​មុន​ដាំ គាត់​បាន​រៀប​ថ្នាល​សាប​កូន​លើ​ផ្ទៃដី ៦ ម៉ែត្រការ៉េ ។ នៅលើ​ថ្នាល គាត់​បាន​ជ្រុំ​កាប់​បំផុសដី និង​ដាក់​ជីលា​មក​គោ​ចំនួន ២ ប​ង្គី កប់​ចូលក្នុង​ថ្នាល ។ គាត់​បាន​យក​គ្រាប់ពូជ​ទិញ​ពី​ផ្សារ​ចំនួន ១ ខាំ ទៅ​ត្រាំ​ទឹក​ក្តៅ​ឧណ្ហៗ រយៈពេល ២​ម៉ោង ទើប​យក​ទៅ​សាប​នៅ​ថ្នាល ។ ក្រោយ​ពី​សាប គាត់​បាន​កាត់​កំទេច​ចំបើង​គ្របពី​លើ រួច​ស្រោច​ទឹក​ឲ្យ​ជោគ​រៀងរាល់ថ្ងៃ ។​

២.​ការរៀបចំ​ដី​ដាំ​កូន​ម្ទេស និង​ការដាំ​កូន​

​គាត់​ភ្ជួរ​រាស់​ដី​ឲ្យ​ម៉ដ្ឋ​ល្មម រួច​កាប់​រណ្តៅ​ដែល​មាន​ចន្លោះ​ពី​រណ្តៅ​មួយ​ទៅ​រណ្តៅ​មួយ ៥ តឹក និង​ចន្លោះ​ជួរ ៥ តឹក ។ នៅក្នុង​រណ្តៅ​នីមួយៗ គាត់​បាន​ប្រើ​ជីលា​មក​សត្វ​ពុកផុយ​ដាក់​ទ្រាប់​បាត​រណ្តៅ ។ មុន​នឹង​ដក​ស្ទូង គាត់​ស្រោច​ទឹក​ឲ្យ​ជោគ​នៅលើ​ថ្នាល​ដើម្បី​ងាយស្រួល​ដក​កុំឲ្យ​ដាច់​ឫស ។ ក្នុង ១ រណ្តៅ គាត់​ដាំ​កូន​ម្ទេស ១ ដើម ដោយ​ជ្រើសរើស​តែ​ដើម​ថ្លោស​ល្អ ។ ក្រោយ​ពី​ដាំ​កូន​ហើយ គាត់​កាត់​ចំបើង​ធ្វើ​គម្រប រួច​ស្រោច​ទឹក​ឲ្យ​ជោគ ។​

៣.​ការថែទាំ​​

ក្រោយ​ពី​ស្ទូង​ហើយ គាត់​ស្រោច​ទឹក ១ ថ្ងៃ ២ ដង ។ ក្រោយ​ពី​កូន​ម្ទេស​ដុះ​រឹង​ប៉ឹង ស្មៅ​ចាប់ផ្តើម​ដុះ គាត់​បាន​ធ្វើការ​ជ្រុំដី​ដក​ស្មៅ ដើម្បី​បំផុសដី​ឲ្យមាន​ខ្យល់​ចេញចូល ទឹក​ជ្រាប​បានល្អ ។ ក្នុង​ការដាំ​ម្ទេស​នេះ គាត់​ជួបប្រទះ​នូវ​ការបំផ្លាញ​ពី​ស្រមោច​ដែល​រោម​ត្រួយ ធ្វើឲ្យ​ត្រួយ​រួញ​ស្លឹក គាត់​បាន​កំចាត់​វា​ដោយ​រោយ​ផេះ​នៅតាម​គល់ ។ នៅពេល​ម្ទេស​ជិត​ចេញ​ផ្កា គាត់​បាន​ដាក់​ជីកំប៉ុស្តិក​ប់ចូល​ដី​នៅ​ក្បែរ​គល់ ។ ការ​គ្រប​គល់​ធ្វើ​ស្មៅ និង​ស្រោច​ទឹក​បន្ត​រហូត​ដល់​ម្ទេស​ចេញ​ផ្លែ ។​

៤.​ការប្រមូល​ផល​

​ក្រោយ​ពី​ដាំ​បាន​រយៈពេល ៤ ខែ គាត់​ចាប់​ប្រមូល​ផល ដោយ​បេះ​តែ​ផ្លែ​ទុំ​ល្អ ឬក្រហម​ព្រឿងៗ ។ ការ​បេះ​ផ្លែ​ធ្វើឡើង​រយៈពេល ១ អាទិត្យ​ម្តង ។ គាត់​បេះ​ផ្លែ​ម្ទេស​ម្តង​បាន ២០ គីឡូក្រាម លើ​ផ្ទៃដី ១០ អារ ។​ ​ក្នុង​មួយ​ខួប​ជីវិត ​គាត់​បេះ​បាន​ប្រហែល ១២-១៣ ដង ឬ ២៤០ ទៅ ២៦០ គីឡូក្រាម ។ តំលៃ​ដែល គាត់​លក់​បាន​ប្រែប្រួល​ពី ៤០០០-៥០០០ រៀល​ក្នុង​១ គីឡូក្រាម ។ ក្នុង​ការដាំ​ម្ទេស​នេះ គាត់​ចំណាយ​តែ​លើ​ការទិញ​ពូជ​តែ​ម្តង​ប៉ុណ្ណោះ ការដាំ​ក្រោយៗទៀត គាត់​រក្សាទុក​ពូជ​ដោយ​ខ្លួនឯង ។​
​សរុបមកបច្ចេកទេសសំខាន់ៗក្នុងការដាំម្ទេសមាន ៖
​ ​- រៀបចំ​ថ្នាល​បណ្តុះ​គ្រាប់​ម្ទេស​ដោយ ប្រើ​ជីលា​មក​សត្វ​ពុកផុយ​
​ ​- ត្រាំ​គ្រាប់​ម្ទេស​ជាមួយ​ទឹក​ក្តៅ​ឧណ្ហៗ រួច​យក​ទៅ​សាប​នៅ​ថ្នាល​
​ ​- កាប់​រណ្តៅ​ដាំ​ដែល​មាន​ចន្លោះ​ពី​រណ្តៅ​មួយ​ទៅ​រណ្តៅ​មួយ ៥ តឹក និង​ចន្លោះ​ជួរ ៥ តឹក ដោយ​ប្រើ​ជីលា​មក​គោ​ដាក់​ទ្រាប់​បាត​រណ្តៅ​
​ ​- ដក​កូន​ម្ទេស​ដែល​មាន​កំពស់ ១ តឹក និង​មាន​ដើម​រឹងមាំ ឬ ដើម​ថ្លោស​យក​មក​ដាំ​
​ ​- ថែទាំ​ស្រោច​ទឹក និង​ជ្រុំ​បំផុ​សដី ដកស្មៅ​ចោល​
​ ​- កំចាត់​ស្រមោច​រោម​ត្រួយ​ដោយ​ប្រើ​ផេះ​ចង្ក្រាន​បាច​គល់​ម្ទេស​
​ ​- ដាក់​ជីកំប៉ុស្តិ​បំប៉ន គ្រប​គល់​ស្រោច​ទឹក​បន្ត​រហូត​ដល់​ម្ទេស​ចេញ​ផ្លែ ៕

​របៀប​ចិញ្ចឹម​គោ ក្របី​

​I. ក្រោលគោ ក្របី :

១. ទីកន្លែង : នៅលើ​ទីទួល មាន​ខ្យល់អាកាស​ចេញចូល និង​ស្រួល​បង្ហូរទឹក​ត្រូវ​នៅក្រោម​ខ្យល់​ ​ដើម្បី​កុំអោយ​ធុំក្លិន ។​
​២. ទិស : បណ្តោយ​ថ្ងៃ ឬ បញ្ឆៀង​ទៅ​ទិស​អាគ្នេយ៍ ។
​៣. របៀប​សង់ : កំរាល​ក្រោល​ត្រូវមាន​ចំណោទ ដើម្បី​បញ្ចេញ​ទឹក​
cow01_cen
​ផ្ទៃក្រឡា :​
​- គោ ក្របី ឈ្មោល​ ​​: ៥ – ៦ ម​.​កា​រេ ក្នុង​មួយ​ក្បាល​ ​ ​
- គោ ក្របី ញី​ ​ ​: ៤ ម​.​កា​រេ ក្នុង​មួយ​ក្បាល​ ​
​- មេ គោ ក្របី បំបៅកូន​ ​: ៤ – ៩ ម​.​កា​រេ ក្នុង​មួយ​ក្បាល​ ​
​- កូន គោ ក្របី​ ​ ​: ២ – ២.៥ ម​.​កា​រេ ក្នុង​មួយ​ក្បាល​
កំពស់​ក្រោល :​ 
​- គោ ក្របី ឈ្មោល​ ​: ១.៤០ ម – ១.៦០ ម​ ​ ​
​- គោ ក្របី ញី​ ​: ១.០០ ម – ១.២០ ម​ ​
​ត្រូវមាន​ទ្រុង​ដាក់​ស្មៅ ចំបើង ដើម្បី​ទុក​ឲ្យ​គោ ក្របី ស៊ី​បន្ថែម​ត្រូវ​មាន​អាង​ដាក់​លាមក សង់​ ​អោយ​ឆ្ងាយ​ពី​ក្រោល ។​​

II. ចំណី :​​

១. ប្រភេទ​ចំណី :​
- រុក្ខជាតិ​បៃតង : ស្មៅ​គ្រប់​ប្រភេទ ស្លឹក​ឈើ ដើម​ពោត ចុង​អំពៅ ទង​ដំឡូង ចំបើង ។​ល​។​​ ​
- ប្រភេទ​មើម : ដំឡូងជ្វា ដំឡូង​មី​​ ​
- ប្រភេទ​ផ្សេង​ទៀត : ចុង​អង្ករ ពោត កន្ទក់ កាក​សណ្តែក ម្សៅ​ត្រី ម្សៅ​ឆ្អឹង ម្សៅ​លាស​គ្រុំ​​អំបិល ។ ល ។​
​២. វិធានការ​ដោះស្រាយ​បញ្ហា​ចំណី :​
- នៅ​រដូវប្រាំង និង រដូវ​លិច​ទឹក : ច្រើន​ខ្វះ​ស្មៅ ដូច្នេះ​អាច​អោយ​ស៊ី​ចំបើង ស្មៅ​ស្ងួត​..​។ ល​។​​ ​
- រដូវ​ច្រូតកាត់ : ត្រូវ​ហាល​ចំបើង កញ្ជ្រាំង ធ្វើ​ជា​ស្នឹម រក្សាទុក​ឲ្យ​គោ ក្របី ស៊ី​បន្ថែម ។​​
- ពេល​សំបូរ​ស្មៅ : ត្រូវ​កាត់​ស្មៅ​ខ្ចី ហាល​ឲ្យ​ស្ងួត ល្មម​ធ្វើជា​ស្នឹម ដូច​ចំបើង ដើម្បី​ទុក​ឲ្យ​វា​ស៊ី​​ ​ជ្រើស​យក​ស្មៅ​ដែល​ជិត​ចេញ​ផ្កា​ទើប​សំបូរ​ជីវជាតិ ។​

របៀប​ចិញ្ចឹម​គោ​​​

I. ការជ្រើសរើស​ពូជ :
​១. ការជ្រើសរើស​ពូជ​គោ : ជាទូទៅ​កសិករ​របស់​យើង​ចិញ្ចឹម​គោ​គឺ ដើម្បី​ទុក​ភ្ជួរ រា​ស់ និង​អូស​ ​ទាញ ដូច្នេះ​ការជ្រើសរើស​គឺ ត្រូវ​ផ្អែក​លើ​សមត្ថភាព​ភ្ជួរ​រាស់ អូសទាញ​នេះឯង ។​​
ក​/ អំពី​រូបរាង :​ ​
Cow – គោ​ឈ្មោល : មាឌ​ធំ មាន​លំនឹង ខ្ពស់​មុខទាប​ក្រោយ រហ័សរ​ហួន ស្លូត ។​ ​
​- គោ​ញី : មាឌ​ល្មម រហ័សរ​ហួន ស្លូត ។​ ​
ខ​/ ផ្នែក​ដទៃទៀត :​ ​
- ក្បាល : ធំ​ល្មមតែ​វែង ថ្ងាស​ទូលាយ មាត់​ទូលាយ ច្រមុះ​សើម ស្លឹកត្រចៀក​ធំ​ល្មម ធ្មេញ​ស​ ​ស្មើ ជិត​គ្មាន​ប្រេះស្រាំ ស្នែង​ស្មើ ។​ ​
​- ក និង ដងខ្លួន : កវែង​ល្មម ទ្រូង​ទូលាយ ស្មា​ទូលាយ ខ្នង​វែង​ត្រង់ ឬ កោង​ឡើងលើ​បន្តិច ឆ្អឹង​ ​ជំនី​ធំមូល គូទ​ទូលាយ ។​ ​
​- ជើង : ជើង​ទាំង​បួន​ធំ​ត្រង់ ជើង​មុខ​ទាំង​ពីរ​ឃ្លាត​គ្នា​ត្រង់ បាតជើង​ត្រង់​ខ្លី ធំ​ល្មម ក្បាលជង្គង់​ ​មូល ភ្លៅ​ក្រោយ​ទាំង​ពីរ​ធំ​វែង ក្រចកជើង​ជិត​រ៉ឹង​មាំ ។​ ​ ​
- កន្ទុយ : ធំ ​
​- ស្បែក : រលោង ស្តើង​ល្មម រោម​រាប​ជាប់​ស្បែក ​
​- ប្រដាប់​បន្ត​ពូជ : ​ ​
​គោ​ឈ្មោល : ពង​ទាំងពីរ​ធំ​ស្មើ​ ​ ​
​គោ​ញី : ក្រ​សោម​ដោះ​ធំ សរសៃឈាម​លើ​ដោះ លេច​ចេញ​ច្បាស់ ក្បាល់ដោះ​ធំ​ស្មើ​ ​ឃ្លាត​ពីគ្នា រោម​ទន់ យោនី​រីក​ស្មើ ។​ ​
​គ​/ លទ្ធភាព​ធ្វើ​ការងារ :
​ ​ដើរ​មិន​ទង្គិច​ជង្គង់ មិន​ក្បៀស​ក្រចក បាតជើង​ក្រោយ​ទាំង​ពីរ​ដើរ​ចំ​បាតជើង​មុខ ឬក៏​ហួស​ទៅ​ ​មុខ​បន្តិច ។​ ​ ​
- សាកល្បង​យក​វា​ទៅ​ភ្ជួរ​រា​ស់ អូសរ​ទះ រើស​ទុក​តែ​គោ​ណា ដែល​ដើរ​លឿន​មិន​ងាយ​ហត់ ។​ ​
២. របៀប​បង្កាត់​ពូជ :
​ ​ត្រូវ​ជ្រើសរើស​រក​បា​ល្អ ដែល​នៅក្នុង​ភូមិ ឬ ក្នុង​ឃុំ​យើង​មាន​កាលណា មេគោ​រក​ឈ្មោល​យើង​ ​យក​បា​ណា​ដែល​យើង​ពេញចិត្ត ដែល​ក្នុង​តំបន់​ជិត​នោះ​មាន ឬ​ក៏​ប្រើ​វិធី​បង្កាត់​ដោយ​សិប្ប​និមិត្ត ជ្រើស​យក​ ​ទឹកកាម​បា​ដែល​យើង​ស្រឡាញ់​ចូលចិត្ត​មក​បង្កាត់ នោះ​នឹង​បាន​កូន​ល្អ តាម​ការចង់បាន ។​ ​

​II. ការផ្តល់​ចំណីអាហារ និង ការ​ថែ​រទាំ :​ ​

១. ចិញ្ចឹម​គោ​ឈ្មោល :​
​ក​/ ការផ្តល់​ចំណី : រដូវរ​កញី ឈ្មោល ត្រូវ​បង្កើន​ចំណី​ពី ១០-២០% ក្នុង ១ ថ្ងៃ ប្រៀប​នឹង​​របប​ធម្មតា ។​​ ​
- អោយ​ស៊ី​បន្ថែម​កន្ទក់ ពន្លក​ស្រូវ អំបិល (៣​គ​ក្រ ចំបើង + ០.៥ គ​ក្រ ពន្លក ស្រូវ +១.៥០ ​គ​ក្រ កន្ទក់​ម៉ត់ + ៦០​ក្រាម​អំបិល ក្នុង​គោ ១ ក្បាល ) ។​ ​
​ខ​/ ការ​ថែ​រទាំ :​
​- ខែ​ក្តៅ​ត្រូវ​ឧស្សាហ៍​មុជទឹក និង​លែង​ឲ្យ​វា​ដើរ​រកស៊ី​ដោយ​សេរី​ ​
​- ខែ​ភ្លៀង​បន្ថយ​ពេលវេលា​លែង​ឲ្យ​វា​ដើរ​រកស៊ី​ ​
​- ត្រូវ​ពិនិត្យមើល​ក្រចកជើង​វា​រាល់ថ្ងៃ ក្នុង​១​ឆ្នាំ ត្រូវ​ចិត​ក្រចក ២-៣ ដង ​
​- ចាប់ពី​អាយុ ៨ – ១០ ខែ ត្រូវ​ខ្លុះ​ច្រមុះ ដើម្បី​ងាយស្រួល​ដឹក​វា ។​ ​
​ចំពោះ​គោ​ឈ្មោ​អាច​ឲ្យ​ពាក់​ញី​ក្នុង​អាយុ ១៨ – ២៤ ខែ ។ ប្រើប្រាស់​មាន​ប្រសិទ្ធិភាព​ល្អ គឺ​ក្នុង​ ​ចន្លោះ​ពី ២-៦ ឆ្នាំ ។​ ​
​២. ចិញ្ចឹម​គោ​ញី :​
​ចំពោះ​គោ​ញី​ចាប់ផ្តើម​រក​ឈ្មោល​លើកដំបូង​អាយុ ១៨-២៤ ខែ​ ​
​- រដូវ : ២១ ថ្ងៃ​ ​
​- រយៈពេល​ផើម : ២៨០ – ២៨៥ ថ្ងៃ​ ​ ​
ក​/ ការផ្តល់​ចំណី :
ត្រូវ​ថែទាំ​មេគោ​ផើម​ឲ្យបាន​ហ្មត់ចត់ មិន​ត្រូវឲ្យ វា​ធ្វើការ​ហួសកម្លាំង​ទេ​។​ ​ពេល​កើតកូន​ត្រូវ​ឲ្យ​ស៊ី​ស្មៅ​ខ្ចី បន្ថែម​កន្ទក់ ម្សៅ​ត្រី អំបិល (៥០​ក្រាម​ក្នុង​គោ ១​ក្បាល ក្នុង​មួយ​ថ្ងៃ ) ។​ ​ ​
ខ​/ ការថែទាំ : ​
* មុនពេល​កើត :​ ​ – ឲ្យ​មេគោ​សំរាក​ពី​ការងារ ១- ២ ខែ​មុន​ពេល​កើត​ ​ ​
- អោយ​ស៊ី​ស្មៅ​ខ្ចី​ ​ ​
- ក្រោល​ត្រូវ​ស្អាតបាត ស្ងៀមស្ងាត់​ ​
​* ពេល​កើត : ​ ​ជាទូទៅ​ការបង្កើត​កូន​របស់​មេ​គោ មិនសូវ​មាន​បញ្ហា​ទេ លើកលែងតែ​ក្នុង​ករណី​ដែល​មេ​ពិបាក​ ​កើត​ដោយ​សារ​កូនភ្លោះ ឬក៏​កូន​ក្នុង​ពោះ​ឋិត​ក្នុង​ស​ភាពមិនធម្មតា ។ ពេល​កើត​ភ្លាម​ត្រូវយក​ចំបើង​ជូត​ទឹក​ ​រំអិល​ឲ្យ​កូនគោ​ឲ្យបាន​ស្អាត រួច​ហើយ​ទុក​ឲ្យ​មេ​វាលិត ។ ឲ្យ​មេគោ​ផឹក​ទឹកអំបិល ឬ ក៏​ទឹកតែ​លាយ​ស្រា​ ( ទឹកតែ ១​លីត្រ + ស្រា ១០ សា្លប​ព្រាបា​យ ) តាម​ធម្មតា​សុក​ធ្លាក់​អស់​ក្នុង​ចន្លោះ​ពេល​ពី ៤-៦ ម៉ោង ។​ ​
​* ក្រោយពេល​កើត : ​ ​យក​ទឹក​ក្តៅ​អ៊ុនៗ លាយ​អំបិល​លាង​ទឹក​សំអាត​ដោះ យោ​នី និង​ម្តុំ​គូទ ខាងក្រោយ ។​ ​
​- កើត​បាន ១ ម៉ោង​ត្រូវ​ឲ្យ​កូនគោ​បៅដោះ​ ​
​- ឲ្យ​មេគោ​ស៊ី​ស្មៅ​ខ្ចី ស៊ី​បបរ ឬក៏​ចំណី​ណា​ដែល​ស្រួល​រំលាយ​ ​
​- ឲ្យ​មេគោ​សំរាក ១​ខែ ក្រោយពេល​បង្កើតកូន រួច​ហើយ​ឲ្យធ្វើ​ការស្រាលៗ ជា​បណ្តើរៗ ។​ ​
​៣. ការ​ចិញ្ចឹម​កូន​គោ :
- ឲ្យ​កូន​គោបៅ​ទឹកដោះ​ដំបូង​ភ្លាម ក្រោយពេល​វា​អាច​ងើបឈរ​បាន ។​ ​
​- ក្នុង ១០ ថ្ងៃ​ដំបូង​ត្រូវ​ឲ្យ​កូន​គោបៅ​ឲ្យបាន​ឆ្អែត​គ្រប់គ្រាន់​ ​ ​
- មិន​ត្រូវ​លែង​កូន​គោ ឲ្យ​ដើរ​តាម​មេ​វា​ទេ​ ​ ​
- ចាប់ពី​អាយុ ១ ខែ​ត្រូវ​បង្កាត់កូន​គោ​ឲ្យ​ចេះ​ស៊ី​ស្មៅ​ខ្ចី​ ​
​- អាច​ផ្តាច់ដោះ​កូន គោ​ក្នុង​អាយុ ៥- ៦ ខែ​
​៤. ចិញ្ចឹម​គោ​ភ្ជួរ​រាស់ អូសទាញ :​ ​
ក​/ ការផ្តល់​ចំណី :
បើ​ឲ្យ​គោ​ធ្វើការ​ពេញ ១ ថ្ងៃ​ត្រូវ​ឲ្យ​វា​ស៊ី ៣ ពេលព្រឹក ថ្ងៃត្រង់ និង​យប់ ។​ ​ត្រឡប់មក​ពី​ធ្វើការ មិន​ត្រូវ​ឲ្យ​ស៊ី​ភ្លាម​ទេ​ត្រូវ​ឲ្យ​វា​សំរាក លាង​ទឹក​សំអាត​ខ្លួនប្រាណ​ឲ្យ​វា រួចហើយ ៣០ ​នាទី​ក្រោយ​ឲ្យ​ផឹកទឹក លាយ​អំបិល (១០​ក្រាម​ក្នុង​ទំងន់ ១០០ គ​ក្រ​) រួច​ហើយ​សឹម​ឲ្យ​ស៊ី ។ ខែ​ក្តៅ ធ្វើការ​ ​ហើយ​មិន​ត្រូវ​ឲ្យ​គោ​ផឹកទឹក​ភ្លាម​ទេ ត្រូវ​ឲ្យ​វា​សំរាក ១៥-២០ នាទី សិន​សឹម​ឲ្យ​វា​ផឹកទឹក ។ ត្រូវ​ឲ្យ​គោ​ផឹក​ ​ទឹកស្អាត ២០ – ៣០ លីត្រ ។​ ​ ​
ខ​/ ការថែទាំ :
​- ក្រោយពេល​ភ្ជួរ​រាស់​រួច​ត្រូវ​ច្របាច់​ស្មា​ឲ្យ​វា​ ​
​- លាង​ទឹក​ឲ្យ​វា​រាល់ថ្ងៃ ក្រោយ​សំរាក​ពី​ការងារ ៣០ នាទី​ ​
​- បើ​ភ្ជួរ​ពេញ​មួយ​ព្រឹក ត្រូវ​ឲ្យ​សំរាក​ពី​រដង​ម្តង​ពី ២០-៣០ នាទី​ ​
​- បើ​ភ្ជួរ​រាស់​ជាប់​គ្នា ៥-៦ ថ្ងៃ គួរ​ឲ្យ​សំរាក ១ ថ្ងៃ​ ​
​- ក្នុង​រដូវ​ភ្ជួរ​រាស់​ខ្លាំង បើ​ឃើញ​សុខភាព​វា​ទ្រុឌទ្រោម​ត្រូវ​ឲ្យ​សំរាក ៣-៤​ថ្ងៃ បំប៉ន​ស្មៅ​ខ្ចី​ ​កន្ទក់ បបរ ។ ល​។​ ​ ​
៥. ចិញ្ចឹម​គោ​សាច់ :
ចែកជា ៣ តំណាក់កាល :
ក​/ តំណាក់កាល​បៅដោះ : គឺ​ចាប់ពី​ពេល​កើត​រហូតដល់​អាយុ ៦ ខែ​​
​- ក្រោយពេល​កើត គប្បី​ជូត​សំអាត​កូន​ឲ្យ​ស្អាត រួច​ហើយ​ឲ្យ​បៅ​ទឹកដោះ​ដំបូង​ ​ ​
- អាយុ ២ ខែ ឲ្យ​ស៊ី​ស្មៅ​ខ្ចី​ ​ ​- អាយុ ៤ ខែ ឲ្យ​ស៊ី កន្ទក់ ចុង​អង្ករ កាក​សណ្តែក ម្សៅ​ត្រី ​
​ខ​/ ពី​អាយុ ៧ – ២១ ខែ :
​ ​អោយ​ស៊ី​បន្ថែម​ជាតិ​អុយ​រ៉េ (​តែ​មិនឲ្យ​លើស​ពី ២៥​ក្រាម ក្នុង​ទំងន់​សត្វ ១០០​គ​ក្រ​ក្នុង ១​ថ្ងៃ​) ​ហើយ​ត្រូវ​ចែក​ជា​ពីរ​ពេល ។ ដើម្បី​កុំ​ឲ្យ​ពិបាក ត្រូវ​គ្រៀវ​កូន គោ​ក្នុង​អាយុ ១ ឆ្នាំ ។​ ​
​គ​/ ពី​អាយុ ២២-២៤ ខែ :​ ​
- រដូវក្តៅ លែង​ឲ្យ​ស៊ី​សេរី​លើ​វាលស្មៅ យប់​ឲ្យ​ស៊ី​បន្ថែម​ស្មៅ​ខ្ចី ចំបើង ស្មៅ​ស្ងួត ។​ ​
​- រដូវភ្លៀង មិន​ត្រូវ​ឲ្យ​គោ​នៅ​កណា្ត​ល​ភ្លៀង​យូរពេក​ទេ ត្រូវមាន​ស្មៅ ចំបើង បង្ការ​ទុក​ឲ្យ​គោ​ ​ស៊ី ។ ឲ្យ​ស៊ី​បន្ថែម កន្ទក់ កាក​សណ្តែក ម្សៅ​ត្រី ។​
—————————————————————————————————————————————————

​របៀប​ចិញ្ចឹម​ក្របី​​

​I. ការជ្រើសរើស​ពូជ :
​បើ​យើង​ជ្រើសរើស​ក្របី​សំរាប់​ភ្ជួរ​រា​ស់ អូសទាញ នោះ​ការជ្រើសរើស​គឺ ដូចគ្នា​នឹង​គោ​ដែរ ។​​
bafferlo_cen
​II. របៀប​បង្កាត់​ពូជ :
​ ​អោយ​ពាក់​ផ្ទាល់ លែង​ក្របី​ញី និង ក្របី​ឈ្មោល ជាមួយគ្នា​ក្នុង ហ្វូង​នោះ​អត្រា​បង្ក​កំណើត​ខ្ពស់​ ​មិន​ចុះសោហ៊ុយ តែ​ក្របី ឆាប់​ចុះខ្សោយ ។​ ​ ​អោយ​ពាក់​តាម​ការកំណត់ : ចិញ្ចឹម​ក្របី​ញី​ដោយឡែក​ពី​ក្របី​ឈ្មោល ។ កាលណា​ក្របី​ញី​រក​ ​ឈ្មោល ទើប​យក​បា​ដែល​យើង​ពេញចិត្ត​មក​ឲ្យ​ពាក់ របៀប​នេះ​យើង​អាច​ដឹង ថ្ងៃ​ដាក់​ឈ្មោល និង​ថ្ងៃ​កើត​ ​ហើយ​អាច​ជ្រើសរើស ក្របី​ឈ្មោល​ល្អ​ទុក​ធ្វើ​ពូជ ។​ ​
​III. ការផ្តល់​ចំណី និង ថែទាំ :​
ក្របី​ឈ្មោល : អាយុ​ពី ២-២.៥​ឆ្នាំ ចាប់ផ្តើម​ហិត​ញី តែ​គប្បី​អោយ​វា​ពាក់​ញី​ក្នុង​អាយុ ៣-៤​ឆ្នាំ​ ​ហើយ​គ្រៀវ​ក្នុង​អាយុ ១០​ឆ្នាំ ។ ចំ​ពោះ​ក្របី​ឈ្មោល​ដែល​មិន​ទុក​ធ្វើ​ពូជ ត្រូវ​គ្រៀវ​ក្នុង​អាយុ ៥-៦ ឆ្នាំ ។​ ​
​ក្របី​ញី : អាយុ​ដាក់​ឈ្មោល​ជា​លើកដំបូង គឺ ២-៣ ឆ្នាំ ។​ ​
​- រយៈពេល​រក ឈ្មោល​ជា​មធ្យម​គឺ ៤ ថ្ងៃ (២-៩ ថ្ងៃ​) ។​ ​
​- រដូវ : ២៨ ថ្ងៃ​ ​
​- រយៈពេល​ផើម​ជា​មធ្យម ៣០៧ ថ្ងៃ (៣០០-៣១៥ ថ្ងៃ​) ​ ​ចំពោះ​ការថែទាំ និង ផ្តល់​ចំណី គឺ​ដូចគ្នា​នឹង​ការចិញ្ចឹម​គោ​ដែរ ។​

ប្រយោជន៍​របស់​ទឹកឃ្មុំ​ និង ​វិធីសាស្ត្រ​ចិញ្ចឹម​ឃ្មុំ​

- ឃ្មុំ​គឺជា​សត្វល្អិត​ម្យ៉ាង​ដែល​ផលិត​ទឹកឃ្មុំ​ហើយអាច​ឲ្យ​មនុស្ស​យើង​ បរិភោគបាន ។ គេ​បាន​ដឹងថា​ឃ្មុំ​បាន​ផលិត​ទឹកឃ្មុំ​តាំងតែ​ពី មួយរយ​សាមសិប​លាន​ឆ្នាំមុន​មកម្ល៉េះ និង​រហូត​មកដល់ពេលនេះ ។ បច្ចុប្បន្ន​នេះ​ទឹកឃ្មុំ​ត្រូវបាន​គេ​ប្រមូល​ដោយ​វិធី ២​យ៉ាង​គឺ :
​ ​+ ប្រមូល​យក​ពី​ក្នុងព្រៃ​
​ ​+ ប្រមូល​យក​ពី​កន្លែង​ដែល​គេ​ចិញ្ចឹម​
beer_cen
- ជាទូទៅ​គេ​តែង​មាន​ជំនឿ​ថា ទឹកឃ្មុំ​ដែល​ប្រមូល​បាន​មក​ពី​ក្នុងព្រៃ​តែងតែ​មាន​គុណភាព​ល្អ​ជា​ង ទឹកឃ្មុំ​ដែល​គេ​ប្រមូល​បាន​មក​ពី​កន្លែង​ដែល​គេ​ចិញ្ចឹម ។ ត្រង់​បញ្ហា​នេះ​នៅ​មិនទាន់​មាន​ការអះអាង​ណាមួយ​ឲ្យបាន​ស៊ីជម្រៅ​ទៅលើ​ ប្រភេទ​ទឹកឃ្មុំ​ទាំង​ពីរ​ប្រភេទ​នេះ​នៅឡើយ​ទេ ប៉ុន្តែ​អ្វី​ដែល​គេ​បានដឹង​នោះ​គឺ ប្រយោជន៍​ដ៏​សំខាន់​របស់​ទឹកឃ្មុំ និង​មុខរបរ​ចិញ្ចឹម​ឃ្មុំ ដែល​គេ​អាច​ប្រមូលប្រាក់​យ៉ាងច្រើន​ពី​ពលកម្ម​របស់​សត្វ​ឃ្មុំ ។​
​ ​តើ​ទឹកឃ្មុំ​មាន​ប្រយោជន៍​អ្វីខ្លះ ?
* ទឹកឃ្មុំ​គឺជា​ស្ករ​ដែល​មាន​លក្ខណៈ​ជា​ធម្មជាតិ មាន​រសជាតិ​ឆ្ងាញ់​ពិសា សម្បូរណ៍​ទៅ​ដោយ​កាបូ​ហាយ​ដ្រេ​ត (Cabohydrates) ជា​សារធាតុ​ម្យ៉ាង​ផ្តល់​នូវ​កម្លាំង និង​ថាមពល​ដល់​រាងកាយ​របស់​មនុស្ស​យើង ។ ក្រៅពីនេះ​គេ​បាន​រកឃើញ​ថា​ទឹកឃ្មុំមាន​ប្រសិទ្ធភាព​យ៉ាងខ្ពស់​បំផុត​ក្នុង​ ការផ្តល់​កម្លាំង​ភ្លាមៗ​ដល់​រាងកាយ កាត់បន្ថយ​នូវ​ការ​នឿយហត់​របស់​សាច់ដុំ ជាពិសេស​វា​មាន​ប្រយោជន៍​យ៉ាងច្រើន​ដល់​អ្នក​ដែល​ធ្វើ​ការងារ​ដោយ​ប្រើ​ កម្លាំង​ដូចជា អ្នកកីឡា​ជាដើម ។ ទឹកឃ្មុំ​នៅ​បាន​ចាត់ទុកថា​ជា​អ្នក​ជួយ​ការពារ​កុំឲ្យ​ហត់នឿយ​ខ្លាំង​សំរាប់ ​អ្នកកីឡា អ្នក​ហាត់ប្រាណ ដោយ​វា​បឺត​ស្រូប​យក​សារធាតុ​ម្យ៉ាង​ហៅថា គ្លូ​កូស (Glucose) អាច​ឲ្យ​ខ្លួនប្រាណ​យើង​បឺត​ស្រូប​យក​បាន​យ៉ាង​ឆាប់រហ័ស បន្ទាប់​មក​វា​ជួយ​បង្កើន​កម្លាំង​ឲ្យ​យើង​បាន​ភ្លាមៗ ឯ​ចំណែក​សារធាតុ​ម្យ៉ាងទៀត​ហៅ​ថា​ហ្វ្រា​ក់​តូស (Fractose) ធ្វើការ​យឺតៗ​ប៉ុន្តែ​បន្ត​ផ្តល់​ឲ្យ​យើង​នូវ​កំលាំង​ពលំ​ជាប់​ជា​បន្ត ។ ក្រៅពីនេះ​គេ​បាន​រកឃើញ​ទៀតថា​ទឹកឃ្មុំ មាន​ចំណែក​ជួយ​គ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​រាងកាយ​យើង​បាន​ល្អប្រសើរ​ជាង​ សារធាតុ​ផ្សេងៗ​ទៀត ។​
* សូម​សាកល្បង​ធ្វើ​ដូច​ខាងក្រោនេះ :
​ ​១. មុនពេល​ចេញ​ទៅ​ហាត់ប្រាណ​សូម​ពិសារ​ទឹកឃ្មុំ​ចំនួន​១ ស្លាបព្រា​បាយ​សិន ឬ​អាច​មុនពេល​ចេញ​ទៅ​ធ្វើការ​ក៏បាន ។​
​ ​២. ក្នុង​ករណី​ខ្លះ ពេល​យើង​ភ្ញាក់ឡើង​ពី​ដំណេក​នៅ​ពេល​ព្រឹក​យើង​មាន​អារម្មណ៍​ហត់​នឿយ អស់កម្លាំង សូម​យក​ទឹកឃ្មុំ​មក​លាប​លើ​ចំណិត​នំប៉័ង​ជំនួស​ស្ករ ឬ​លាយ​ទឹកឃ្មុំ​នៅក្នុង​តែ​រួច​ពិសារ វា​នឹង​ជួយ​សំរួល​ឲ្យ​យើង​មាន​កម្លាំង​ល្អប្រសើរ​មកវិញ​ភ្លាមៗ ។​
​ ​៣. បើសិន​ជា​កូនចៅ​របស់​យើង​ពេល​ត្រឡប់មក​ពី​សាលា​វិញ​មាន​អាការៈ​ហត់នឿយ ល្ហិតល្ហៃ សូម​យក​ទឹកឃ្មុំ​ឲ្យ​កូនក្មេង​ទទួលទាន​ជាមួយ​នំ ឬ​នំប៉័ង នោះ​វា​នឹង​មាន​កំលាំង​ល្អប្រសើរ​ឡើងវិញ​ជាមិនខាន ។​
​ក្រៅ​ពី​ជួយ​រក្សា​និង​បង្កើត​កំលាំង​ឲ្យ​យើង ទឹកឃ្មុំ​គឺជា​អ្នក​ជួយ​រួមចំណែក​ការពារ​ប្រព័ន្ធ​ប្រឆាំង​របស់​រាងកាយ​យើង​ ទប់ទល់​ជាមួយ​ជំងឺ​និង​មេរោគ​ផ្សេងៗ​បាន​យ៉ាង​ល្អ ជួយ​ដល់​ការរំលាយ​អាហារ​របស់​ក្រពះ ជួយ​ផ្សះ​ដំបៅ និង​កែកុន​បញ្ហា​ផ្សេងៗ​ទៀត​របស់​រាងកាយ​យើង ។​
​ ​នៅ​រៀងរាល់​ព្រឹក​សូម​លាយ​ទឹកឃ្មុំ​មួយចំណែក ទឹក​ក្រូចឆ្មា​មួយចំណែក​ស្មើគ្នា ក្នុង​ទឹក​ក្តៅ​មួយពែង ដើម្បី​សម្រួល​ឲ្យដល់​រាងកាយ​របស់​យើង និង​ជួយ​ធ្វើឲ្យ​អារម្មណ៍​ស្រស់ថ្លា​ព្រម​គ្នា ។​
​ ​ទឹកឃ្មុំ​នៅ​អាច​យក​មក​លាប​ព្យាបាល​ការ​ប្រេះ​បបូរមាត់ ដំបៅ​ហើម អ្នកចំរៀង​ភាគច្រើន​បាន​ពិសារ​ទឹកឃ្មុំ ឬ​លាយ​ទឹកឃ្មុំ​ជាមួយ​ទឹក​ក្តៅពិ​សារ មុនពេល​ឡើង​ច្រៀង​ដើម្បី​សម្រួល​ដល់​បំពង់​ក​ឲ្យមាន​ភាព​សើម​មិន​ស្ងួត​ក​ ពេល​ច្រៀង ។​​ ​ទឹកឃ្មុំ​ត្រូវបាន​គេ​យក​ទៅ​ផ្សំ​ជាមួយ​រូបមន្ត​ផ្សេង ដោយ​គិត​ទាំង​គ្រឿង​មុខ​ម្ហូប គ្រឿងសំអាង សាប៊ូ​ដុះ​ខ្លួន នំ ៘​​
—————————————————————————————————————————————————–

វិធីសាស្ត្រ​នៃ​ការចិញ្ចឹម​ឃ្មុំ​

​ឃ្មុំ​គឺជា​សត្វល្អិត​ម្យ៉ាង​ដែល​ផលិត​ទឹកឃ្មុំ ក្រៅពី​ឃ្មុំ​គឺ​នៅ​មាន​សត្វល្អិត​ម្យ៉ាង​ទៀត​ដែល​ផលិត​ទឹកឃ្មុំ​ដែរ ហើយ​ខ្មែរ​យើង​និយម​ហៅថា �​ពង្រួ​ត​� វា​មាន​រូបរាង​តូច​ជាង​ឃ្មុំ​ច្រើន ហើយ​វា​ច្រើន​យក​រន្ធ​ឈើ​ប្រហោង​ធំៗ​ធ្វើ​ជា​សំបុក​របស់​វា ខុស​ពី​សត្វ​ឃ្មុំ​ដែល​កកើត​សំបុក​តាម​មែកឈើ ឬ​តាម​អាគារ​លំនៅដ្ឋាន ។​
​នៅក្នុង​ប្រទេស​ជឿនលឿន​មួយចំនួន​គេ​បាន​ចិញ្ចឹម​ឃ្មុំ​ជា​របៀប​មួយ​ ប្លែក​ពី​ធម្មតា គឺ​ធ្វើ​នៅ​ប្រអប់​ឡាំង ក្រដាស ឬ​ឈើ​សម្រាប់​ឲ្យ​ឃ្មុំក​កើត​ជា​សំបុករប​ស់​វា ។ ក្រៅពីនេះ នៅ​តាម​ចំការ​មួយចំនួន​ម្ចាស់​ចំការ​បាន​ចិញ្ចឹម​ឃ្មុំ​នៅក្នុង​ចំការ​របស់​ ខ្លួន​ដើម្បី​ទាញយក​ផលប្រយោជន៍ ២ យ៉ាង​គឺ :
​ ​- ទីមួយ : ឲ្យ​ឃ្មុំ​ជួយ​បង្កាត់​លំអង​ញី​ឈ្មោល​របស់​ដំណាំ​ដើម្បី​ឲ្យ​វា​មាន​ផ្លែផ្កា​ច្រើន
​ ​- ទី​ពីរ : គេ​បាន​ទទួល​ទឹកឃ្មុំ​ពី​ឃ្មុំ​ដែល​គេ​បាន​ចិញ្ចឹម​នោះ​
​ ​ក្រៅ​ពី​ប្រយោជន៍​ទាំងពីរ​ខាងលើ​នេះ ឃ្មុំ​អាច​នៅ​ជួយ​កាត់បន្ថយ​បាន​នូវ​ការយាយី​ពី​សំណាក់​សត្វល្អិត​ផ្សេងៗ​ ទៀត​ពេល​ដំណាំ​ចេញ​ផ្កា ប៉ុន្តែ​ប្រការ​នេះ​មិនទាន់​មាន​ការអះអាង​ណាមួយ​ឲ្យបាន​ជាក់លាក់​នៅឡើយ​ទេ ។​
​ ​ដោយហេតុ​ថា​តម្លៃ​ទឹកឃ្មុំ​នៅលើ​ទីផ្សារ​មានតម្លៃ​ថ្លៃ ដូចនេះហើយ​ទើប​មាន​មនុស្ស​ជាច្រើន​មាន​បំណង​ស្វែងយល់​ពី​វិធី​ចិញ្ចឹម​ឃ្មុំ ប៉ុន្តែ​នៅ​ពុំទាន់​មាន​ឯកសារ ឬ​សៀវភៅ​ណាមួយ​និយាយ​ពី​វិធី​ចិញ្ចឹម​ឃ្មុំ​នេះ​នៅឡើយ​ទេ ហេតុនេះ​អត្ថបទ​មេរៀន​ស្តីពី​ការចិញ្ចឹម​ឃ្មុំ​នេះ អាច​ជា​ជំនួយស្មារតី​មួយ​សំរាប់​អ្នក​ដែល​មាន​បំណង​ចង់​ចិញ្ចឹម​ឃ្មុំ ។​
១- ទីតាំង
​ ​ដើម្បី​ឲ្យ​ការចិញ្ចឹម​ឃ្មុំ អាច​ប្រព្រឹត្ត​ទៅ​បាន​ល្អ​យើង​ត្រូវ​មាន​ទីតាំង​មួយ​សមស្រប ឆ្ងាយ​ពី​ភូមិឋាន អាច​ជា​ដីចំការ ដី​ទំនេរ​ទុក​ចោល​ដែល​មិន​មាន​ការរំខាន​ពី​មនុស្សម្នា​ផ្សេងៗ ។ នៅលើ​ទីតាំង​ដី​នេះ បើសិនជា​យើង​អាច​ដាំ​បន្ថែម​នូវ​ដើមឈើ​មួយ​ចំនួន​ដែល​សម្បូរណ៍​ផ្កា ដូចជា លឿង​រាជ្យ អង្កា​ញ់ អូយ​ម៉ូយ ឬ​ដើមឈើ​ណា​ដែល​មាន​ផ្កា​ច្រើន ពីព្រោះ​ផ្កាឈើ​ទាំងនោះ​គឺជា​ការទាក់ទាញ​មួយ ហើយក៏​ជា​អ្វី​ដែល​ឃ្មុំ​ត្រូវការ​ផង​ដែរ ។​
​ ​ទីតាំង​ដី​សំរាប់​ចិញ្ចឹម​ឃ្មុំ​នោះ ពុំ​ចាំបាច់​មាន​ទំហំ​ធំ​ពេក​ទេ ប៉ុន្តែ​បើសិនជា​មាន​ទំហំ​ធំ​ក៏​ជា​ការ​ប្រសើរ​ដែរ ។ ទំហំ​ដី​ដែល​យើង​ត្រូវការ​គឺអាច​អាស្រ័យ​ទៅ​លើ​ចំនួន​សំបុក​ឃ្មុំ ដែល​ត្រូវ​ចិញ្ចឹម​និង​ការ​ដែល​យើង​អាច​គ្រប់គ្រង​វា​បាន ។ ក្នុង​ករណី​ខ្លះ ការជ្រើសរើស​ទីតាំង​បាន​ល្អ​ដូចជា នៅក្បែរ​ព្រៃ និង​ក្បែរ​ចំការ​ធំៗ អាច​ជួយ​បង្កើន​ប្រសិទ្ធភាព​ដល់​ការចិញ្ចឹម​ឃ្មុំ ឲ្យ​ដំណើរការ​ទៅ​បាន​ល្អ​ប្រើ​សើ​រដែរ ។​
២- ពូជ​ឃ្មុំ​សម្រាប់​យក​មក​ចិញ្ចឹម​
​ ​ឃ្មុំ​មាន​ច្រើន​ពូជ គឺ​ឃ្មុំ​ធំ​ជា​ប្រភេទ​ឃ្មុំ​ដែល​ស្ថិតនៅ​ក្នុង​ព្រៃធំៗ ឃ្មុំ​មួយ​ពួក​ទៀត​ដែល​មាន​មាឌតូច​ជាង​បន្តិចក្រៅពីនេះ​គេ​ឃើញ​មាន​ឃ្មុំ​ មួយ​ប្រភេទ​ទៀត​ដែល​យើង​និយម​ហៅ​ថា​ឃ្មុំ​អាចម៍​ឆ្កែ វា​ច្រើន​មាន​ទំហំ​តូចៗ គេ​ច្រើន​ឃើញ​ឃ្មុំ​ប្រភេទ​នេះ​នៅតាម​ព្រៃរបោះ គុម្ព​ត្រែង ឬ​តាម​ទី​វាលទំនាប​លិច​ទឹក​នានា ។​
​ ​ប្រភេទ​ឃ្មុំ​ដែល​យើង​អាច​យក​មក​ចិញ្ចឹម គឺជា​ពពួក​ឃ្មុំ​ដែល​មាន​សំបុក​ខ្នាត​មធ្យម ដែល​ឧស្សាហ៍​បាន​ឃើញ​នៅ​តាម​ដើមឈើ ឬ​ចំការ​ពីព្រោះ​ឃ្មុំ​ប្រភេទ​នេះ​វា​មិនសូវ​បង្ក​គ្រោះថ្នាក់​ដល់​យើង​, មាន​ការងាយស្រួល​ក្នុង​ការគ្រប់គ្រង ម្យ៉ាង​ទៀត​យើង​ងាយស្រួល​រក​ពូជ​ផង ។
៣- ប្រភេទ​ប្រអប់​សម្រាប់​ចិញ្ចឹម​
bees01_cen
​ ​ប្រអប់​សំរាប់​ធ្វើជា​សំបុក​ឲ្យ​ឃ្មុំ​ស្នាក់នៅ​គេ​ច្រើន​ធ្វើ​ពី​ឈើ ឬ​ដែក​បន្ទះ​សង្ក័សី​ជា​សំបក​ខាងក្រៅ ប៉ុន្តែ​សម្រាប់​ប្រទេស​យើង​, យើង​មិន​អាច​ធ្វើ​ពី​សង្ក័សី​បានទេ ពីព្រោះ​ប្រទេស​យើង​ក្តៅ ។
៤- ចំណី​របស់​ឃ្មុំ​
​ យើង​ពុំ​ចាំបាច់​ត្រូវ​ដាក់​ចំណី​ឲ្យ​វា​ស៊ី​ដូចជា​ការចិញ្ចឹម​ជ្រូក មាន់ ទា​នោះ​ឡើយ អ្វី​ដែល​យើង​ត្រូវ​ការចាំបាច់​នោះ​គឺ កូន​អាងទឹក​មួយ​មាន​ទឹក​ស្អាត សម្រាប់​ឲ្យ​ឃ្មុំ​ផឹក និង​ចាន​ទឹក​ស្ករ មួយចំនួន​សំរាប់​ទាក់ទាញ​កុំឲ្យ​ឃ្មុំ​នោះ បោះបង់​សំបុក​ចោល​ទៅ​រក​កន្លែង​ថ្មី​ទៀត ។​
៥- ការថែរក្សា​ឃ្មុំ និង​ការត្រួតពិនិត្យ​
​ ​សំបុក​ឃ្មុំ​ទាំងអស់​ត្រូវ​មាន​ការត្រួត​ពិនិត្យ​ជាប់​ជាប្រចាំ យ៉ាងហោច​ណាស់​ឲ្យបាន​ចំនួន ៣ ដង ក្នុង​មួយ​សប្តាហ៍​ដែរ ដើម្បី​ឲ្យដឹង​ពី​ស្ថានភាព​រប​ស់​ឃ្មុំ​នោះ​វា​មាន​សកម្មភាព​យ៉ាង​ណា ។​
៦- សម្ភារៈ​ត្រូវការ​ចាំបាច់​សម្រាប់​ការចិញ្ចឹម​ឃ្មុំ​
​ ​ក្នុងករណី​ដែល​យើង​ត្រូវធ្វើ​វា​ជា​របៀប​អាជីវកម្ម យើង​ប្រហែលជា​ត្រូវ​ទាមទារ​ឲ្យមាន​សំលៀក​បំពាក់​សំរាប់​ការពារ​ខ្លួន​កុំឲ្យ ​ឃ្មុំ​ទិច ស្រោមដៃ​ក្រាស និង​ស្បែកជើង ។ ក្រៅពីនេះ​គឺ​មានតែ​ឧបករណ៍​សម្រាប់​កៀប​យក​ទឹកឃ្មុំ ពី​ព្រោះ​ការ​ច្របាច់​ដោយ​ដៃ​ពុំ​អាច​យក​ទឹកឃ្មុំ​ចេញ​អស់​បានទេ ។​
​ ​* ជាបឋម : (​មុន​ចាប់ផ្តើម​ចិញ្ចឹម​) ​មុនពេល​ចាប់ផ្តើម​ចិញ្ចឹម​សូម​ធ្វើ​ប្រអប់​សំបុក​ឃ្មុំ​ឲ្យបាន​តាម​ចំនួន​ ដែល​យើង​ត្រូវការ​សិន ចំនួន​សំបុក​ច្រើន​ប៉ុន្មាន​នោះ​គឺ​អាស្រ័យ​ទៅលើ​ធនធាន និង​បំណងប្រាថ្នា ។​ ​ ​ប្រអប់​នីមួយៗ​ត្រូវមាន​លក្ខណៈ​ត្រឹមត្រូវ​តាម​គំនូរ​ដែល​បាន​ភ្ជាប់​មក​ ជាមួយ ។ ឈើ​ក្តារ​ដែល​យើង​យកមកប្រើ​អាច​ជា​ក្តារ​កុំ​ផ្លាកេ​ក៏បាន ជា​បន្ទះក្តារ​ធម្មតា​ក៏​បាន​ទៅ​តាម​ការ​ចូល​ចិត្ត ។​
​ ​* ក្រៅពី​នេះ​យើង​នៅ​ត្រូវការ ក្រមួនឃ្មុំ​មួយចំនួន​សំរាប់​យកមក​ធ្វើ​ជា​ពុម្ព​រន្ធ​សំបុក​ឃ្មុំ ពុម្ព​នេះ​នៅ​ប្រទេស​គេ​មាន​លក់​សំរាប់​អ្នក​ចិញ្ចឹម​ឃ្មុំ ប៉ុន្តែ​យើង​អាច​ធ្វើ​ដោយ​ខ្លួនឯង​បាន​ដោយ​ការ​គូរ ឬ​ធ្វើ​ជា​ពុម្ព​ចាក់ ។​
៧- សំបុក​ឃ្មុំ​
​ ​យើង​នឹង​មាន​ការលំបាក​ក្នុង​ការស្វែងរក​សំបុក​ឃ្មុំ ដើម្បី​យក​ពូជ​មក​ផ្សាំ​បង្កើតជា សំបុក​សិប្ប​និមិត្ត​របស់​យើង ។​ ​ក្រៅពី​ដើររក​ដោយ​ខ្លួនឯង​យើង​អាច​សាកសួរ​អ្នក​ដែល​មាន​ជំនាញ​ខាង​រក​ឃ្មុំ ​ឲ្យគេ​រក​មក​ឲ្យ​យើង ឬ​យើង​អាច​ទៅ​ជាមួយ​គេ​ក៏​បាន ។​
bees02_cen
៨- វិធី​នៃ​ការនាំយក​ឃ្មុំ​មក​ផ្សាំ​ចិញ្ចឹម​
​ ​- ត្រូវ​មាន​ធុង​ស្អាត​មួយ (​ធុង​ស្ពេ​ត្រូ​)
​ ​- ទឹក​ស្ករ​ចំនួន ២ លីត្រ ស្ករ ១ គីឡូក្រាម លាយ​ទឹក ១ លីត្រ​
​ ​- ប្រដាប់​សម្រាប់​បាញ់​ទឹក​ស្ករ (​សូម​ប្រើ​ធុង​បាញ់ថ្នាំ​) ​ប៉ុន្តែ​ទឹក​ស្ករ​ត្រូវមាន​ចំនួន​ច្រើន​បន្តិច​បើ​ប្រើ​ធុង​បាញ់ថ្នាំ ។​
​ ​- សំណាញ់​ក្រឡា​ញឹក​សំរាប់​គ្របមាត់​ធុង​
​ ​- កៅស៊ូរឹត​សំរាប់​រឹត​សំណាញ់​ភ្ជាប់​មាត់​ធុង​
​ ​- សំលៀក​បំពាក់​ការពារ​ខ្លួន​កុំឲ្យ​ឃ្មុំ​ទិច​
​ ​- ហាម​ប្រើ​ផ្សែងភ្លើង​ជាដាច់ខាត​
​ ​ខណ​:​រកឃើញ​សំបុក​ឃ្មុំ​ហើយ យើង​ត្រូវ​ធ្វើយ៉ាងណា​ឲ្យ​អាច​ព្យួរ​ធុង​ស្ពេ​ត្រូ​ពី​ខាង​ក្រោម​សំបុកឃ្មុំ ដើម្បី​ត្រង​យក​ទឹកឃ្មុំ​បាន ប្រការ​នេះ​ត្រូវ​ធ្វើ​ដោយ​ប្រយ័ត្នប្រយែង​ក្នុងករណី​ដែល​វា​ស្ថិតនៅ​ក្នុង​ ទី​មួយ​ខ្ពស់ ។​
​ ​រក​វិធី​ចង​ធុង​ពីក្រោម​សំបុក​ឲ្យ​ជាប់​ល្អ បន្ទាប់​មក​ចាប់ផ្តើម​បាញ់​ទឹក​ស្ករលើ​សំបុក​ឃ្មុំ​ស្រាលៗ រហូត​សព្វ​ជុំវិញ​សំបុក ។ សត្វ​ឃ្មុំ​ពេល​ត្រូវ​ទឹក​ស្ករ​ស្អិត​វា​ពុំ​អាច​ហើរ​បានឡើយ សត្វ​ឃ្មុំ​នឹង​ធ្លាក់​ចូល​មក​ក្នុង​ធុង ដែល​ដាក់​ត្រង​នៅ​ខាងក្រោម ។ ព្យាយាម​បាញ់​សាចទឹក​ស្ករ​លើ​ឃ្មុំ​រហូត​ឃ្មុំ​លែង​អាច​ហើរ​កើត យើង​អាច​អារកាត់​យក​ទាំង​បង្គងឃ្មុំ ឬ​យក​តែ​ឃ្មុំ​ក៏​បាន ។​
​ ​ឃ្មុំ​ដែល​យើង​យក​បាន​មក​ហើយ ត្រូវ​ប្រញាប់​រួសរាន់​លាយ​ទឹក​ស្ករ ១ ផ្នែក ទឹកឃ្មុំ ១ ផ្នែក​ដាក់​ក្នុង​ចាន​រួច​លាប​តាម​បន្ទះ​សំបុក​សិប្ប​និមិត្ត ក្រៅពី​នេះ​ដាក់​ចាន​ល្បាយ​ទឹកឃ្មុំ​នៅត្រង់​មាត់​រន្ធ (​កុំ​ឲ្យ​បិទ​ផ្លូវ​ចេញចូល​របស់រន្ធ​ឲ្យសោះ​) ។​
​ ​ចំពោះ​ឃ្មុំ​ដែល​ប្រមូល​បាន​មក​នោះ​ត្រូវ​ដាក់​ចូល​ទៅក្នុង​សំបុក​សិប្ប​ និមិត្ត រួច​បន្សល់​ខ្លះ​ទៀត​ឲ្យ​វា​ចូល​តាម​រន្ធ​ពី​ខាងក្រោម​ប្រអប់​សំបុក បើសិន​ជា​សំណាងល្អ ឃ្មុំ​នឹង​បង្កើត​មេ​មួយ​ថ្មី (​ស្តេច​ញី​) តែបើ​សំណាង​គ្មាន​នោះ​ឃ្មុំ​នឹង​ហើរ​ចេញ​អស់ ឬ​មិន​បង្កើត​មេ​ថ្មី​ឡើយ ។​
​ហេតុ​នេះ​យើង​ត្រូវ​តាមដាន​មើល​រាល់​ថ្ងៃ​ពី​សកម្មភាព​របស់​វា​សូម​កុំ​ បារម្ភ​ពី​ទឹក​ស្ករ​ដែល​ស្អិត​ជាប់​លើ​ខ្លួន​វា​មិនយូរប៉ុន្មាន គ្នា​វា​និង​បឺត​ស្រូប​យក​ទឹក​ស្ករ​នោះ​អស់​គ្មាន​សល់​ទេ ។​​ ​ក្នុងករណី​ដែល​ឃ្មុំ​បាន​បញ្ចេញ​មេ​ថ្មី នោះ​មានន័យ​ថា​យើង​ធ្វើ​កិច្ចការ​នេះ​បាន​ជោគជ័យ​ហើយ ។​
​ខាងលើ​នេះ​គឺ​គ្រាន់តែ​ជា​ការ​សង្ខេប​ចំពោះ​ការចាប់ផ្តើម​ចិញ្ចឹម​ឃ្មុំ​គ្រា​ដំបូង​ប៉ុណ្ណោះ ។
—————————————————————————————————————————————————

ជីវិត​របស់​សត្វ​ឃ្មុំ​

​អ្វី​ដែល​យើង​គួរ​ដឹង​ជា​បឋម​មុន​ពេល​ចាប់ផ្តើម​ចិញ្ចឹម​ឃ្មុំ​គឺ ជីវិត​រស់នៅ​របស់​សត្វ​ឃ្មុំ ។ សកម្មភាព​របស់​សត្វ​ឃ្មុំ​ដែល​ប្រព្រឹត្តទៅ​ជា​ប្រចាំ​ថ្ងៃ​ទាំងអស់នេះ​គឺជា ​ភាព​ចាំបាច់​ណាស់​សម្រាប់​អ្នក​ដែល​ចិញ្ចឹម​ឃ្មុំ បើ​យើង​មិន​បានដឹង​ពី​សត្វ​នេះ​និង​ជីវិត​ប្រចាំថ្ងៃ​របស់​វា​ទេ នោះ​ការចិញ្ចឹម​ឃ្មុំ​របស់​យើង​ក៏​ពុំ​សូវ​ទទួលបាន​ផល​ដែរ ។​
​ ​ឃ្មុំ​គឺជា​សត្វ​ដែល​រស់នៅ​ជា​ហ្វូង អាច​មាន​ដល់​បី​ម៉ឺន​ទៅ​មួយ​លាន​ក្បាល​ឬ​អាច​ច្រើន​ជាង​នេះ សម្រាប់​ហ្វូង​ឃ្មុំ​ដែល​ធំ ។​ ​ ​ទោះបីជា​យើង​មិន​អាច​យល់​បាន​ទាំងស្រុង​នៃ​សកម្មភាព​របស់​វា​ក៏ពិតមែន ប៉ុន្តែ​យើង​អាច​យល់​បាន​ថា​វា​បាន​ធ្វើ​អ្វីខ្លះ​ហើយ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ។​
bees03_cen
១- ពួក​ឃ្មុំ​សកម្ម : (​ពួក​អ្នក​ធ្វើការ​)
​ ​ភាគច្រើន​នៃ​ឃ្មុំ​ក្នុង​សំបុក​គឺ​ពួក​អ្នក​សកម្ម (​អ្នកធ្វើការ​) ពួក​អ្នក​ធ្វើការ​ទាំង​នេះ អាច​មាន​ចំនួន​ជាច្រើន​សែន​ក្បាល ពួក​វា​ធ្វើការ​ដោយ​ពុំ​គិត​ពី​តម្លៃ​របស់​ខ្លួន​វា​ឡើយ គឺ​អ្វីៗ​ដែល​ពួក​វា​ធ្វើ​គឺ​ដើម្បី​តែ​ក្រុម​ហ្វូង​នៃ​សង្គម​របស់​វា​ តែប៉ុណ្ណោះ ។ គ្រប់​ឃ្មុំ​នៅក្នុង​សំបុក​ធ្វើ​អ្វីៗ​ដើម្បី​គ្នា​ទៅវិញទៅមក អាចនិយាយបាន​ថា ពួក​វា​គឺជា​ម៉ាស៊ីន​មានជីវិត​ក៏​ថា​បាន ពីព្រោះ​ឃ្មុំ​និមួយៗ​មាន​កិច្ចការ​ត្រូវធ្វើ​រហូត​ដល់​វា​ងាប់ ។​
​ ​ពួក​ឃ្មុំ​ធ្វើការ​ទាំង​នេះ មាន​កិច្ច​ការ​ធ្វើ​ទៅ​តាម​អាយុ​របស់​ពួក​វា ។ ពពួក​ដែល​ទើប​ញាស់​ថ្មី (​ទើប​ពេញ​រូបរាង​) ត្រូវ​ធ្វើការ​នៅ​ក្នុង​សំបុក​ដូចជា ផ្តល់​ចំណី​និង​ថែរក្សា​កូន​ឃ្មុំ​តូចៗ មើលថែរក្សា​ពង ទទួលយក​លំអងផ្កា និង​ទឹកដម​ផ្កា​មក​ថែរក្សា​ទុក ពី​ពួក​ឃ្មុំ​ដែល​ចេញ​ស្វែងរក​ចំណី​នៅក្រៅ​សំបុក ។ ក្រៅ​ពី​កិច្ចការ​ទាំងនេះ ពួក​វា​នៅ​មាន​កិច្ចការ​ផ្សេងទៀត​ដែល​ត្រូវ​ធ្វើ​គឺ សំអាត​សំបុក​និង​មើល​ការ​ខុស​ត្រូវ​ជា​ទូទៅ​នៃ​សំបុក ។
​សូមបញ្ជាក់ : ពួក​វា​ធ្វើ​កិច្ចការ​ទាំងនេះ​ក្នុង​ទី​ងងឹតសូន្យ​, ក្នុង​ពេល​យប់​ឬ​ថ្ងៃ ប៉ុន្តែ​គ្មាន​ពន្លឺ​ចូល​ដល់​ខាង​ក្នុងនៃ​សំបុក​ឡើយ ។​
​ ​នៅ​ពេល​ពួក​ឃ្មុំ​ជំទង់ៗ​ទាំង​នេះ​កាន់តែ​មាន​អាយុ​ច្រើន ពួកគេ​នឹង​លែង​ធ្វើការ​នៅ​ផ្នែក​ខាងក្នុង​សំបុក​ហើយ គឺ​ពួកគេ​នឹង​ចេញ​មក​ធ្វើការ​នៅ​ផ្នែក​មាត់​ច្រកចូល​សំបុក​វិញ ។ ពពួក​ឃ្មុំ​ធ្វើការ​ទាំង​នេះ​នៅតែ​បំពេញការងារ​ដូចពេលមុន​ដដែល​គឺ ទទួលយក​ទឹកដម​និង​លំអងផ្កា​ពី​ពពួក​ឃ្មុំ​ដែល​បាន​ចេញ​ស្វែងរក​ពី​ខាងក្រៅ ។ ក្រៅពី​នេះ​ពួកវា​ត្រូវ​យាម​ការពារ​សំបុក និង​លៃ​ធ្វើយ៉ាងណា​ឲ្យមាន​ខ្យល់​ចេញ​ចូល​ក្នុង​សំបុក​បាន ។ នៅពេល​អាយុ​របស់​វា​ចូល​ដល់​សប្តាហ៍​ទី ៣ ពួកវា​នឹង​ចាប់ផ្តើម​រៀន​ហើរ​ក្រឡឹង​ជុំវិញ​សំបុក ដើម្បី​ពង្រឹង​ស្លាប​របស់​វា រួម​ទាំង​រៀន​សំគាល់​ពី​ទីតាំង​របស់​សំបុក​ដែល​ពួក​វា​រស់នៅ ។ បន្ទាប់​ពី​ស្គាល់​ទីតាំង​របស់​សំបុក​ច្បាស់លាស់​ហើយ ពួកវា​នឹង​ហើរ​ចេញ​ក្រៅ​សំបុក​ដើម្បី​ទៅ​ក្រេប​ទឹកដម​ផ្កា​និង​លំអងផ្កា​នៅ​ ទី​ឆ្ងាយៗ​រហូត​ដល់​រាប់គីឡូម៉ែត្រ​ពី​សំបុក​ដែល​ពួក​វា​រស់នៅ វា​ហើរ​ស្វែងរក​ផ្កាឈើ​គ្រប់យ៉ាង​ទោះ​នៅទីណា​ក៏​ដោយ​ឲ្យតែ​ពួក​វា​អាច​រកបាន ។​ពួក​វា​ធ្វើ​បែប​នេះ​ជា​រៀងរាល់ថ្ងៃ ក្នុង​មួយ​ថ្ងៃៗ​ពួក​វា​ហើរ​ចុះ​ពី​ផ្កា​មួយ​ទៅ​ផ្កា​មួយ​រហូតដល់​រាប់ពាន់​ ផ្កា​ក្នុង​ថ្ងៃ​តែមួយ ។ គឺ​ពពួក​ឃ្មុំ​នេះហើយ​ដែល​បាន​ជួយ​ធ្វើឲ្យ​ដំណាំ​គ្រប់​យ៉ាង​មាន​ផ្លែផ្កា​ សម្រាប់​ចិញ្ចឹម​ដល់​មនុស្ស​យើង ។​
​ ​ក្នុង​រយៈពេល​ពីរ​សប្តាហ៍​នៃ​ជីវិតចុងក្រោយ​របស់​វា វា​បាន​ហើរ​ស្វែងរក​លំអងផ្កា​និង​ទឹកដម​ផ្កា​រហូតដល់ 6400 គីឡូម៉ែត្រ បន្ទាប់​ពី​ការ​ហើរ​អស់​រយៈពេល​ប៉ុណ្ណឹង ស្លាប​របស់​វា​នឹង​សឹក​រិច​រិល​លែង​អាច​ហើរ​ឆ្ងាយ​បាន​ទៀត ។ វា​នឹង​ហើរ​ចេញពី​សំបុក​នេះ​ក៏​ព្រោះតែ​វា​លែង​មាន​តម្លៃ​សម្រាប់​ហ្វូង​ របស់​វា​នឹង​សំបុក​របស់​វា​ទៀត បន្តិច​ក្រោយមក​វា​ក៏​ស្លាប់ទៅ នេះ​គឺជា​ជីវិត​របស់​សត្វ​ឃ្មុំ ។​
២- មេ​ឃ្មុំ​ញី : (​គេ​ហៅ​ឃ្មុំ​ញី​ថា​ជា​ស្តេច​ឃ្មុំ​ញី​)​ ​
​ ​ឃ្មុំ​ញី​មាន​រូបរាង​ខុសពី​ឃ្មុំ​ទាំងពួង​នៅក្នុង​សំបុក វា​មាន​មាឌ​ធំជាងគេ ខ្លួន​វែង​ជាងគេ និង​គ្មាន​សម្បុ​រណ៍​ខ្មៅ​នៅ​ខាងចុង​គូថ​របស់​វា​ឡើយ ។​ ​ ​ឃ្មុំ​ញី​គឺជា​ម៉ាស៊ីន​បង្កើតកូន​យ៉ាង​អស្ចារ្យ ។ ឃ្មុំ​ញី​ត្រូវបាន​ជ្រើសរើស​តាំង​តែ​ពី​ទើប​នៅ​ជា​ពង ឬ​នៅ​ជា​កូន​ដង្កូវ​តូច​នៅឡើយ ។
​ពពួក​ឃ្មុំ​ដែល​រក្សា​សំបុក​បាន​ធ្វើ​ការសង្កេត​ទៅលើ​ពង​និង​ទៅលើ​កូន​ ឃ្មុំ​មួយចំនួន ដើម្បី​ជ្រើសរើស​ថា​តើ​ពង​ឬ​កូន​ឃ្មុំ​មួយ​ណា​ដែល​នឹង​ត្រូវ​បំប៉ន​អាហារ​ ពិសេស​ដើម្បី​ឲ្យក្លាយ​ទៅ​ជា​ឃ្មុំ​ញី​សំរាប់​បន្ត​ពូជ​បន្ត ។ ការជ្រើសរើស​រក​ឃ្មុំ​ញី​ថ្មី គឺ​ដោយសា​កត្តា​មួយចំនួន​ដូចជា ឃ្មុំ​ញី​បច្ចុប្បន្ន​ងាប់​ដោយ​ប្រការ​ណាមួយ មិន​មាន​សមត្ថភាព​ផលិត​ពង​បាន​ច្រើន ឬ​ហ្វូង​ឃ្មុំ​ទាំងនេះ​នឹង​បំបែក​ខ្លួន​ទៅ​បង្កើត​សំបុ​កមួយ​ថ្មី​ទៀត អាច​ថា​បណ្តាលមកពី​កត្តា​ផ្សេងៗ​ទៀត​ក៏សឹងមាន ។​
​ ​យើង​អាច​សំគាល់ថា​ជា​ឃ្មុំ​ញី​បាន​ដោយ​រូបរាង​របស់​វា រូបរាង​របស់​ឃ្មុំ​ញី​គឺ មាន​ពណ៌​សម្បុរ​ភ្លាវ​ជាង​ឃ្មុំ​ធម្មតា ពណ៌​បង្កង់​ឆ្នូត​នៅលើ​ពោះ​របស់​វា​មើល​ពុំ​សូវ​ឃើញច្បាស់ កន្លែង​សម្គាល់​មួយទៀត​នោះ​គឺ នៅ​លើ​ផ្នែក​ក្បាល​របស់​វា​មាន​ទី​ទំពែក​មួយ​ត្រង់​ពីក្រោយ​ក្បាល ។​
​ ​ត្រង់​ទី​ឆក​ទំពែក​នេះ​គឺជា​កន្លែង​តែ​មួយ​ដែល​ជើង​ទាំង​ប្រាំមួយ និង​ស្លាប​បួន​របស់​វា​ដុះ​ចេញមក ។ អ្នក​ចិញ្ចឹម​ឃ្មុំ​ភាគច្រើន (​ស្ទើរតែ​ទាំងអស់​) បាន​ចុច​ដៅ​ពណ៌​សំគាល់​ឃ្មុំ​ញី​នេះ​ដើម្បី​ឲ្យ​ងាយស្រួល​ចំណាំ គេ​អាច​ប្រើ​ទឹក​ថ្នាំលាបក្រចក​ចុច​សំគាល់​ត្រង់​កន្លែង​ឆក​ទំពែក​នោះ ធ្វើ​ដូច្នេះ​គេ​អាច​ដឹងថា​តើ​ឃ្មុំ​ញី​នេះ​មាន​សកម្មភាព​បែប​ណា​, វា​ស្លាប់​ត្រូវ​ជំនួស​ដោយ​មេ​ញី​ថ្មី ឬ​វា​អាច​រស់នៅ​រហូត​ដល់​ទី​បំផុត ។ ការ​គូស​ចុច​ពណ៌​សំគាល់​នេះ​ក៏​ជា​ទង្វើ​មួយ​សំរាប់​អ្នក​ចិញ្ចឹម​ឃ្មុំ​ដែរ ពីព្រោះ​គេ​អាច​ដឹងថា​រយៈពេល​យូរ​ប៉ុន្មាន​ទៅ​ដែល​ឃ្មុំ​ញី​នេះ​អាច​រស់នៅ​ បាន ។ គេ​តែង​កត់ត្រា​ទុក​ពណ៌​របស់​វា ថ្ងៃ​វា​ចាប់ផ្តើម​សកម្មភាព ដោយ​គណនា​តាម​លេខ​កូដ​ពី​សំបុ​កមួយ​ទៅ​សំបុក​មួយទៀត បានន័យថា​ឃ្មុំ​ញី​នីមួយៗ​មាន​លេខ​សំគាល់​របស់​វា​ទៅ​តាម​ពណ៌ ដោយ​មាន​សរសេរ​ចុះ​ថ្ងៃ ខែ យ៉ាង​ច្បាស់លាស់ ។​
​ ​ឃ្មុំ​ញី​ជាធម្មតា​ត្រូវបាន​គេ​ផ្តល់​ឲ្យ​វា​នូវ​អាហារ​ពិសេស​ម្យ៉ាង​ហៅថា ហ្គេ្ល​ន​ដូល្លារ ឬ រ៉ូយ៉ាល់​ចែ​ល្លី (Glandular or Royal Jelly) តាំងតែ​ពី​នៅ​ជា​ពង​ឬ​កូន​ឃ្មុំ (​រូប​ជា​ដង្កូវ​) រន្ធ​របស់​ឃ្មុំ​ញី​ត្រូវបាន​បិទ​ការពារ​ដោយ​ពពួក​ឃ្មុំ​ធ្វើការ និង​ត្រូវបាន​ការពារ​យ៉ាង​ប្រយ័ត្នប្រយែង​បំផុត​រហូតដល់ ១៦ ថ្ងៃ​ក្រោយមក​ទើប​ឃ្មុំ​ញី​នេះ​ទម្លុះ​មាត់​រន្ធ​ចេញមក​ខាងក្រៅ ហើយ​ក្លាយទៅជា​ស្តេច​ឃ្មុំ​ញី​ដោយ​ស្វ័យប្រវត្តិ ។ បន្ទាប់ពី​បាន​ចេញ​ពី​រន្ធ​មក​រួចហើយ ឃ្មុំ​ញី​នេះ​ពេញ​រូបរាង​អាច​មាន​សមត្ថភាព​ដោយ​គ្នា (​បង្កាត់​ពូជ​) បាន​ក្នុង​រវាង​តែ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ប៉ុណ្ណោះ ។​
​បី​ថ្ងៃ​បន្ទាប់ពី​ចេញពី​រន្ធ​មក​ឃ្មុំ​ញី​នេះ​នឹង​ហើរ​ចេញពី​សំបុក​ ដោយមាន​ណាត់គ្នា​ជាមួយ​ឃ្មុំ​ឈ្មោល​ចំនួន​ប្រហែល​ពី ១០ ទៅ ១២ ក្បាល (​ឃ្មុំ​ឈ្មោល​នេះ​ភាសា​អង់គ្លេស​ហៅថា ដ្រូ​ន (DRONE)) វា​បង្កាត់​គ្នា​ជាមួយ​ឃ្មុំ​ឈ្មោល​ទាំង​ចំនួន ១០ ឬ ១២ ក្បាល​នេះ​រួចរាល់​នៅ​ក្នុង​ផ្ទៃ​លំហរ​រួច​ទើប​ហើរ​ចូល​សំបុក​វិញ (​សូមបញ្ជាក់​ថា​វា​បង្កាត់​គ្នា​គឺ​ក្នុងពេល​កំពុង​តែ​ហើរ​នេះ​តែម្តង​) ។​
​ ​តែ​គួរ​អនិច្ចា​ចំពោះ​ឃ្មុំ​ឈ្មោល​ទាំងនោះ បន្ទាប់ពី​បាន​បង្កាត់​រួច​នោះ​ប្រដាប់​បន្ត​ពូជ​របស់​វា​នឹង​ត្រូវ​បណ្តាច់ ​ចេញពី​ខ្លួន​របស់​វា បន្ទាប់​មក​វា​ក៏​ស្លាប់​ភ្លាម​ដែរ ។ ប្រដាប់បន្តពូជ​នោះ​មាន​ផ្ទុក​ទៅ​ដោយ​មេ​ជីវិត​របស់​ឃ្មុំ​ឈ្មោល​សំរាប់​ការ ​បន្ត​ពូជ ។ ឃ្មុំ​ឈ្មោល​ដែល​បង្កាត់​ពូជ​ជាមួយ​ឃ្មុំ​ញី​នេះ​ជា​បន្ត​នឹង​ជួយ​រុញ​ ប្រដាប់​ពូជ​របស់​ឃ្មុំ​ឈ្មោល​មុន​ឲ្យចូល​ជ្រៅ​ទៅក្នុង​ថែម​ទៀត ហើយ​ការ​នេះ​ចេះ​បន្ត​រហូត​គ្រប់​ចំនួន​ឃ្មុំ​ឈ្មោល​ទាំងអស់​ដែល​ឃ្មុំ​ញី​ បាន​ណាត់​ចេញ​ឲ្យទៅ​បង្កាត់​ពូជ ។​
​ឃ្មុំ​ញី​មាន​កន្សោម​បន្ត​ពូជ​យ៉ាង​ពិសេស​ម្យ៉ាង​អាច​រក្សា​មេ​ជីវិត​ របស់​ឃ្មុំ​ឈ្មោល​បាន​ជាច្រើន​ឆ្នាំ​ទៅ​មុខ​រហូត​ដល់​ប្រាំ​ឆ្នាំ ឃ្មុំ​ញី​នេះ​ទៀតសោត​អាចបង្កើត​ពង​បាន​ចំនួន​ពី ១៥០០ ទៅ ២៥០០ ពង​ក្នុង​១ ថ្ងៃ រហូត​ដល់​រយៈពេល ៥ ឆ្នាំ​ដែរ ។​
​រាល់ពេល​ដែល​ឃ្មុំ​ញី​រំកិល​ខ្លួន​ពី​ទី​មួយ​ទៅ​ទីមួយ​តែងតែ​មាន​ពពួក​ ឃ្មុំ​មួយក្រុម​ហៅថា​អង្គរក្ស (​អាមាត្យ​) នៅ​ហ៊ុំ​ព័ទ្ធ​ជុំវិញ​ឃ្មុំ​ញី​នេះ​ជា​និច្ច​ដើម្បី​ការពារ​ផ្តល់​ចំណី​និង​ ជួយ​រាល់​កិច្ចការ​របស់​ឃ្មុំ​ញី​នោះ មិន​តែ​ប៉ុណ្ណោះ​គឺ​ក្រុម​ឃ្មុំ​អាមាត្យ (​ជំនួយការ​ពិសេស​) ទាំងនេះ​មាន​ភារៈ​មួយទៀត​គឺ​ជួយ​បង្ហើរ​ក្លិន​របស់​ឃ្មុំ​ញី​ទៅកាន់​គ្រប់​ ទីកន្លែង​នៃ​សំបុក​ទាំងមូល ដើម្បី​ឲ្យ​ឃ្មុំឯ​ទៀត​បាន​ស្គាល់​និង​បើកផ្លូវ​ឲ្យ​ឃ្មុំ​ញី​នេះ​ ផ្លាស់ប្តូ​ទីកន្លែង​បាន​ស្រួល ។ ពួក​ឃ្មុំ​ជំនួយការ​ពិសេស​ទាំងនេះ​មិន​ត្រឹមតែ​ជួយ​នូវ​កិច្ចការ​របស់​ឃ្មុំ ​ញី​តែប៉ុណ្ណោះ​ទេ ប៉ុន្តែ​ពួកវា​នៅ​បាន​បបោសអង្អែល​ថ្នាក់ថ្នម​ឃ្មុំ​ញី​នេះ ។ មាន​ពពួក​ឃ្មុំ​ធ្វើការ​មួយចំនួន​តែង​មាន​ប្រាថ្នា​បាន​ប៉ះពាល់​ឃ្មុំ​ញី​ នេះ និង​ជួយ​ឃ្មុំ​ញី​ជា​បន្ថែម​ថែមទៀត ដើម្បី​ឲ្យ​ការផលិត​ពង​របស់​ឃ្មុំ​ញី​អាច​ប្រព្រឹត្តទៅ​បាន​ដោយ​គ្មាន​បញ្ហា ។​
៣- ឃ្មុំ​ឈ្មោល​
​ ​ក្នុង​សំបុក​ឃ្មុំ​មួយ​មាន​ឃ្មុំ​ឈ្មោល​ត្រឹមតែ​ប៉ុន្មាន​រយ​ប៉ុណ្ណោះ ។ ពពួក​ឃ្មុំ​ឈ្មោល​ទាំងនេះ​ពុំមាន​ប្រយោជន៍​អ្វី​សំខាន់​ចំពោះ​ហ្វូង​ឃ្មុំ​ ឡើយ ពួក​វា​គ្មាន​ធ្វើ​អ្វី​ទាំងអស់ ក្រៅតែពី​រង់ចាំ​បង្កាត់​ពូជ​ជាមួយ​ឃ្មុំ​ញី​ក្នុងករណី​ដែល​ឃ្មុំ​ញី​ថ្មី​ ត្រូវបាន​បង្កើតឡើង​ក្នុង​គ្រាអាសន្ន​ប៉ុណ្ណោះ ។ ពួក​ឃ្មុំ​ឈ្មោល​ទាំងនេះ​ពុំ​មាន​ទ្រនិច​សំរាប់​ទិច​ទេ ហើយ​រូប​កាយ​របស់​ពួកវា​ក៏​ពុំ​ស្អាត​គ្មាន​អនាម័យ​ល្អ ដោយ​ពួក​វា​ដើរ​ចុះ​ឡើង​ក្នុង​សំបុក​ជាមួយ​លាមក​ជាប់​ខ្លួន ពពួក​ឃ្មុំ​ធ្វើការ​រក្សា​សំបុក​តែងតែ​ជួយ​សំអាត​តាម​ក្រោយ​ពួក​ឃ្មុំ​ឈ្មោល ​ទាំងនោះ និង​ធានា​ឲ្យបាន​ថា​សំបុក​ឃ្មុំ​ទាំងមូល​គ្មាន​មេរោគ​ឬអ្វី​អាក្រក់​កើតឡើង​ បានឡើយ ។​
​ពួក​ឃ្មុំ​ឈ្មោល​ទាំងនេះ​មាន​រូបរាង​ធំ​ជាង​ពួក​ឃ្មុំ​ដែលជា​អ្នក​ ធ្វើការ​រហូត​ពីរ​ដង​មាន​រូប​កាយ​ធាត់​ទ្រលុក មាន​ដុះ​រោម​តាម​ខ្លួន ។ មាន​រឿង​ចម្លែក​មួយ​ដែល​តែងតែ​កើតឡើង​នា​រដូវ​ស្លឹកឈើ​ជ្រុះ​គឺ​ពួក​ឃ្មុំ​ ធ្វើកា​រតែង​សម្លឹង​រកមើល​ឃ្មុំ​ឈ្មោល​ណាមួយ​ដែល​ធាត់​ធំ​ជាង​គេ​រួច​ នាំគ្នា​ខាំ​ពាំ​ឃ្មុំ​ឈ្មោល​នោះ​ទំលាក់ចោល​ទៅ​ដី ទោះបី​ឃ្មុំ​ឈ្មោល​នោះ​ព្យាយាម​ហើរ​ត្រឡប់មក​ចូល​ក្នុង​សំបុក​វិញ​ យ៉ាងណាក៏ដោយ ក៏​ពុំ​អាច​ចូល​វិញ​បាន​ដែរ វា​នឹង​ត្រូវ​រារាំង​ដោយ​ពពួក​ឃ្មុំ​ការពារ​សំបុក​ទប់ស្កាត់​មិន​ឲ្យ​វា​ចូល ​មក​វិញ​បាន​ឡើយ ។ បន្ទាប់​ពី​ព្យាយាម​ចូលមក​ក្នុង​សំបុក​វិញ​មិន​បាន​ឃ្មុំ​ឈ្មោល​នេះ​នឹង​ហើរ ​ចេញទៅ​រក​សំបុក​ណា​ផ្សេង​រួច​រក​ណាត់​ជួប​ជាមួយ​ឃ្មុំ​ញី​ដើម្បី​បង្កាត់​ ពូជ ។​
​ ​ឃ្មុំ​ឈ្មោល​អាច​រស់នៅ​មានជីវិត​បាន​ចំនួន​មួយ​ឆ្នាំ​ប៉ុណ្ណោះ ចំណែក​ពពួក​ឃ្មុំ​ធ្វើការ​មាន​អាយុ​ត្រឹម ៥ សប្តាហ៍ បន្ទាប់​មក​វា​នឹង​ត្រូវ​ស្លាប់ ។​
​ ​ឥឡូវនេះ​យើង​បានដឹង​ពី​សង្គម​ជីវិត​របស់​ហ្វូង​សត្វ​ឃ្មុំ​ហើយ បញ្ហា​សំខាន់​ជាងគេ​បំផុត​សម្រាប់ឲ្យ​ការចិញ្ចឹ​មបាន​ទទួលជោគជ័យ​ល្អ​គឺ​ ការសង្កត​តាមដានស​កម្ម​ភាព​រប​ស់ព​ពួក​ឃ្មុំ​ញី ទាំង​សកម្មភាព​នៅក្នុង​និង​ក្រៅ​សំបុក​របស់​វា (​សំបុក​យើង​ធ្វើ​មិន​មែន​សំបុក​ឃ្មុំ​វា​ធ្វើ​ទេ​) ប្រការ​ដែល​យើង​បានដឹង​ពី​សកម្មភាព​របស់​វា​អាច​ជួយ​យើង​ឲ្យ​កាន់តែ​ យល់ច្បាស់​ពី​សង្គម​របស់​វា​និង​វិធី​រក្សា​វា សម្រាប់​បន្ត​ពូជ​ទៅមុខទៀត ។​
​ ​គេ​បាន​រកឃើញ​ទឹកឃ្មុំ​ដែល​ដក់​នៅក្នុង​គុជ​ទឹក ហើយ​ត្រូវបាន​គេ​សន្មត់​ថា​វា​មាន​អាយុកាល​ប្រមាណ​ជា ៤៥ លាន​ឆ្នាំ​មកហើយ តាម​ការរកឃើញ​នេះ គេ​អាច​ស្មាន​ដឹងថា ឃ្មុំ​អាច​កើត​មាន​តាំងតែ​ពី ២០០ លាន​ឆ្នាំមុន​ម្ល៉េះ ដូចនេះ​ហ្វូង​ឃ្មុំ​បាន​ជួយ​ឲ្យ​រុក្ខជាតិ​ទាំងឡាយនា​គ្រានោះ​មាន​ផ្លែផ្លា​ ហើយ​បន្ត​ធ្វើ​ការងារ​នេះ​រហូតមកទល់​ពេលបច្ចុប្បន្ន​នេះ​ទៀត ពួក​វា​គឺជា​អ្នក​ជួយ​ឲ្យ​យើងទាំងអស់គ្នា​រស់រាន​មាន​ជី​វិបាន នោះ​ក៏​ព្រោះតែ​ចំការ​ច្បារ​ដំណាំ ស្រូវ និង​រុក្ខជាតិ​ផ្សេងៗ​ទៀត​ឲ្យ​ផល​ដល់​យើង​ដែល​កើតឡើង​ពី​សកម្មភាព​របស់​ ឃ្មុំ​នេះឯង ។​
​ដូចនេះ​ការជួយ​ចិញ្ចឹម​ឃ្មុំ​គឺជា​វិធី​មួយ​ជួយ​រួមចំណែក​យ៉ាង​សំខាន់​ ដល់​វិស័យ​កសិកម្ម ជួយ​បង្កើន​ទិន្នផល ជួយ​បង្កើន​ចំណូល​ដល់​កសិករ និង​ជួយ​រួមចំណែក​ឲ្យ​មនុស្ស​យើង​រស់​បាន​រហូត​មក​ដល់ពេលនេះ បើសិនជា​គ្មាន​ពួក​វា​ទេ​ម្ល៉េះ​សម​យើង​ក៏​នឹង​ពុំ​មាន​ជីវិត​បាន​ដែរ ពីព្រោះ​តែ​ដំណាំ​មិន​អាច​បញ្ចេញ​ផ្លែផ្កា​បាន​គ្រប់គ្រាន់​តាម​ សេចក្តីត្រូវការ ។​
​ ​សូម​ឲ្យ​គ្រប់​គ្នា​ចាត់ទុក​ឃ្មុំ​ថា​ជា​អាហារ​របស់​យើង​, ចំនួន​ឃ្មុំ​ច្រើន​កាលណា​ភោគផល​របស់​យើង​ដូច​ជា​ដំណាំ​និង​ឲ្យ​ផល​ច្រើនឡើង​ ថែម​ទៀត​ដែរ ហេតុ​នេះ​សូម​នាំគ្នា​ជួយ​ចិញ្ចឹម​ឃ្មុំ​ឲ្យបាន​ច្រើនឡើង ដើម្បី​ជា​ប្រយោជន៍​នៃ​យើងទាំងអស់គ្នា ៕
 បទពិសោធន៍​ដាំ​ខាត់ណា​ដើម​
កសិករ​ដាំ​បន្លែ​តែង​ជួបប្រទះ​នូវ​បញ្ហា​ជាច្រើន ដែល​ធ្វើឲ្យ​ទិន្នផល​ទាប ។ ជាក់ស្តែង​លោក​ពូ កោះ សូ​ឡី រស់នៅ​ភូមិ​លើ ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្ត​កណ្តាល ។ មានបទពិសោធន៍​ដាំ​ខាត់ណា​ដើម ទទួល​បាន​ទិន្នផល​ល្អ​អស់​រយៈពេល​ពេល ២​ឆ្នាំ មកហើយ ដោយ​ខាត់ណា ៣ គុម្ព មាន​ទំងន់ ១ គីឡូក្រាម ។ បទពិសោធន៍​នេះ​ជា​គំនិត​ច្នៃប្រឌិត​ដោយ​ខ្លួន​គាត់ ។ ក្នុង ១ រដូវ ដាំ​ដុះ​រយៈពេល ១ ខែ​កន្លះ គាត់​ទទួលបាន​ចំណូល ៧០០ ០០០ រៀល ដែល​ចំនូល​នេះ​អាច​ចូលរួមចំណែក​ដោះស្រាយ​ជីវភាព​គ្រួសារ​របស់​គាត់​បាន ១ កំរិត ។​
ទិដ្ឋភាព​នៃ​ការរៀបចំ​រង​ដាំ​ខាត់ណា
Rows of broccoli and cabbage in a farm field.
១.​រដូវ​កាល​ដាំ​ដុះ​
​ ​ដោយសារ​កន្លែង​ដាំ​ដុះ គាត់​នៅ​ជិត​ប្រភពទឹក ដូច្នេះ​គាត់​ដាំ​ដុះ​ពេញ ១ រដូវ ។ បន្លែ​ដែល​គាត់​ដាំ​មានដូចជា ប៉េង​ប៉ោះ ស្ពៃ​ច​ង្កឹះ ផ្ទី ស្លឹក​ខ្ទឹម ៘ ប៉ុន្តែ​ដំណាំ​ខាត់​ណា គាត់​ទទួល​ទិន្នផល​ខ្ពស់​ជាងគេ ។ សម្រាប់​ពេល​វេលា​ដាំ​ខាត់ណា​គាត់​ជ្រើសរើស​ដាំ​ពី​ខែ ៧ ទៅ ខែ ៩ ព្រោះ​តាម​រយៈ​បទពិសោធន៍​របស់​គាត់​កន្លងមក ពេលនេះ​មិន​សូវ​មាន​សត្វល្អិត​បំផ្លាញ​ច្រើន ។​
២.​ការរៀបចំ​ថ្នាល និង​សាប​កូន​
​ ​ថ្នាល​សាប​ត្រូវបាន​លើក​ជា​រង​ដែល​មាន​បណ្តោយ ៣ ទៅ ៤ ម៉ែត្រ ទទឹង ១ ម៉ែត្រ សម្រាប់​សាប​គ្រាប់ពូជ ( ដោយ​ប្រើ​គ្រាប់ពូជ​ទិញ​ពី​ផ្សារ ១ កំប៉ុង ) ។ នៅលើ​រង គាត់​បាន​រៀបចំ​ដាក់​ជីលា​មក​ស​ត្វពុកផុយ​ជ្រុំ​ជាមួយ​ដី​ឲ្យ​សព្វ ។ មុន​យក​គ្រាប់​ទៅ​សាប គាត់​បាន​ត្រាំ​គ្រាប់ ១ ម៉ោង រួច​ស្រង់​ខ្ចប់​ក្រណាត់​កប់​ទៅក្នុង​ដី ១ យប់ ដើម្បី​ឲ្យ​គ្រាប់​ឆាប់​ដុះ​ពន្លក ។ នៅ​ពេល​ពិនិត្យ​ឃើញគ្រាប់​ដុះ​ពន្លក ហើយ​គាត់​បាន​យក​គ្រាប់​ទៅ​រោយ​នៅលើ​រង​ឲ្យ​សព្វ ហើយ​កាត់​កំទេច​ចំបើង​គ្របពីលើ រួច​ស្រោច​ទឹក​ឲ្យ​ជោគ​មួយថ្ងៃ ២ ដង រហូត​ដល់​ខាត់ណា​មាន​អាយុ ១៥ ថ្ងៃ ទើប​ដក​យកទៅ​ដាំ ។
៣.​ការរៀបចំ​រង​ដាំ និង​ការដាំ
​ ​ក្នុង​ការរៀបចំ​រង គាត់​បាន​កាប់​ដី​ហាល​រយៈពេល ១ អាទិត្យ បន្ទាប់មក កាប់​ត្រឡប់​ដី​មួយ​សារ​ទៀត​រាស់​យក​ស្មៅ​ចេញ និង​បន្ត​ហាល​ចោល​រយៈពេល ១ អាទិត្យ ទើប​លើកដាក់​រង​ដាំ ។ គាត់​បាន​រៀបចំ​រង​ដែល​មាន​បណ្តោយ ១១ ម៉ែត្រ ទទឹង ១ ម៉ែត្រ ព្រមទាំង​កប់​បញ្ចូល​នូវ​ជីលា​មក​សត្វ​ពុកផុយ​ផង ។ ក្នុងការ​ធ្វើ​រង គាត់​មិនសូវ​វាយ​ដី​ឲ្យ​ម៉ដ្ឋ​ពេក​ទេ ព្រោះ​នៅ​ឲ្យ​ដី​ហាប់​ណែន​នៅពេល​ស្រោច ។ ក្រោយ​ពី​រៀបចំ​រង​សព្វគ្រប់ ហើយ​គាត់​បាន​ដក​កូន​ខាត់ណា​មក​ដាំ​លើ​រង ដោយ​ជ្រើស​រើស​តែ​កូន​ធំ​ល្អ​មក​ដាំ ។ កាត់​ដាំ​ខាត់ណា​ជា ៣ ជួរ នៅលើ​រង​ដោយ​ទុកចន្លោះ​គុម្ព ២,៥ តឹក ពី​ដើម​មួយ​ទៅ​មួយ និង​ចន្លោះ​ពី​រង​មួយ​ទៅ​មួយ​មាន​ចំងាយ ៣ តឹក ។
៤.​ការថែទាំ
​ ​ដាំ​ខាត់ណា​ដើម​ត្រូវ​ការថែទាំ​ដិតដល់ ដូចជា ការ​ជ្រុំដី​ដក​ស្មៅ ស្រោច​ទឹក និង​ការដាក់​ជី​បំប៉ន ។ ការ​ស្រោច​ទឹក​ប្រព្រឹត្តទៅ​ចំនួន ៣ ដង ក្នុង​មួយ​ថ្ងៃ (​ព្រឹក ថ្ងៃត្រង់ ល្ងាច​) រហូត​ដល់​ប្រមូល​ផល ។ នៅលើ​រង គាត់​មាន​រោយ​កំទេច​ចំបើង​គ្រប​គល់​ខាត់​ណា ដើម្បី​កាត់បន្ថយ​ការ​ហួត​សំណើម​ពី​ដី ។ ការធ្វើ​ស្មៅ​ចាប់ផ្តើម​ក្រោយពី​ស្ទូង​ហើយ រហូត​ដល់​ប្រមូល​ផល ។​
ទិដ្ឋភាព​កូន​​ខាត់ណា​ក្រោយពេល​ជ្រុំដី​ពូន​គល់​និង​ដកស្មៅ​
​ដោយ​ខាត់ណា​ជា​ដំណាំ​យក​ស្លឹក គាត់​បាន​ដាក់​ជី​បំប៉ន​មាន​លាមក​សត្វ​ពុកផុយ ១ ប​ង្គី និង​ជីអ៊ុយរ៉េ ១​ក្តាប់ លាយ​ទឹក ៣០ លីត្រ ក្នុង​មួយ​រង ។ ចំពោះ​បញ្ហា​កំចាត់​សត្វល្អិត គឺ​គាត់​ឧស្សាហ៍​ចុះ​ត្រួតពិនិត្យ ចំការ​ចាប់​ដង្កូវ​ដោយ​ដៃ​នៅ​ពេល​ព្រលឹម​ឡើង គាត់​ចុះទៅ ពិនិត្យ​ដល់​ចំការ​ចាប់​ដង្កូវ​កំទេចចោល ។​
៥.​ការប្រមូល​ផល
​ ​ក្រោយ​ពី​ដាំ​បាន​រយៈពេល ៤៥ ថ្ងៃ គាត់​ចាប់​ប្រមូល​ផល ។ ខាត់​ណា ៣ គុម្ព មាន​ទំងន់ ១ គីឡូក្រាម ។ បើ​ទូទាត់​ទៅលើ​ការចំណាយ​ក្នុង​មួយ​រដូវ​ដាំ​ដុះ គាត់​ទទួលបាន​ចំណូល​សុទ្ធ ៧០០ ០០០ រៀល ។​
៦.​ចំណាប់អារម្មណ៍​
​ ​ក្រោយពី​មាន​បទពិសោធន៍​ដាំ​អស់​រយៈពេល ២ ឆ្នាំ​មក លោកពូ​មានប្រសាសន៍ថា ការដាំ​ខាត់ណា​ត្រូវ​ហាល​ដី​ឲ្យ​ស្ងួត​ល្អ និង​ធ្វើ​ដី​ឲ្យ​ធូ​រមាន​ខ្យល់​ចេញចូល​កុំឲ្យ​ហាប់​ពេក ដើម្បី​ឲ្យ​ឫសដុះ​ច្រើន​ចាក់បាន​ជ្រៅ និង​ដង​ដើម​លូតលាស់​ល្អ ។ ម្យ៉ាងទៀត ការប្រើ​ជីធម្មជាតិ (​លាមក​សត្វច្រើន​) ធ្វើឲ្យ​ខាត់​ណា​មាន​ដើម និង​ស្លឹក​ធំ ហើយ​ខ្ចី​និង​មាន​រស់ជាតិ​ឆ្ងាញ់ រីឯ​ការទុកច​ន្លោះ​គុម្ព​សមស្រប​ធ្វើឲ្យ​ដើម​ស្រឡះ ក៏​បង្ក​លក្ខណៈ​ឲ្យ​ខាត់ណា​លូតលាស់​បានល្អ​ដែរ ។​
​ ​សរុបមក បច្ចេកទេស​សំខាន់ៗ ក្នុង​ការដាំ​ខាត់ណា​មាន​:
​ ​ ​- ជ្រើសរើស​ពេលវេលា​ដាំ​ត្រឹមត្រូវ ដើម្បី​កាត់បន្ថយ​ការបំផ្លាញ​ដោយ​សត្វល្អិត​
​ ​ ​- បណ្តុះ​គ្រាប់ ដោយ​ត្រាំ​ទឹក និង​ផ្អាប់​កប់​ក្នុង​ដី​ឲ្យ​ដុះ​ពន្លក​
​ ​ ​- សាប​គ្រាប់​លើ​រង ដោយ​កាត់​កំទេច​ចំបើង​គ្របពីលើ​
​ ​ ​- ដក​កូន​ខាត់ណា​ថ្លោសៗ យក​ទៅ​ដាំ​ដោយ​ទុក​ចន្លោះ​គុម្ព ២,៥ តឹក​
​ ​ ​- ថែទាំ​ស្រោច​ទឹក និង​បំផុសដី ដកយក​ស្មៅ​ចេញ​រហូតដល់​ពេល​ប្រមូល​ផល ៕

បទពិសោធន៍​ដាំ​ល្ហុង​ឲ្យបាន​ផ្លែ​ច្រើន​

អ្នក​មីង សេង មួយ​ហៀក រស់នៅ​ភូមិ​ព្រែកអុង​ប៉ាវ ឃុំ​ទឹក​វិល ស្រុក​ស្អាង ខេត្ត​កណ្តាល ។ គាត់​មាន​បទពិសោធន៍​ដាំ​ល្ហុង​អស់​រយៈពេល ១០ ឆ្នាំ​មក ហើយ​នៅលើ​ដី ១៣ អារ ។ បទពិសោធន៍​នេះ​ជា​គំនិត​ច្នៃប្រឌិត​របស់​គាត់​ផ្ទាល់ ។ ក្នុង​មួយ​រដូវ​ប្រមូល​ផល​ម្តងៗ​គាត់​បេះ​បាន​ផ្លែ​សរុប​ប្រមាណ ១០ តោន ហើយ​ទទួល​ប្រាក់​ចំណេ​ញដុល​ប្រមាណ ២ លាន​រៀល ។​
ទិដ្ឋភាព​ចំការ​ល្ហុង
papaya_cen
១. ​ការជ្រើសរើស​ពូជ ​និង​ការត្រៀម​ពូជ​ដាំ​
​ ​ល្ហុង​ដែល​គាត់​ដាំ ជា​ពូជ​ដែល​ជ្រើសរើស និង​រក្សា​ទុក​ដោយ​ខ្លួនឯង ។ ចំពោះ​លក្ខណៈ​ពូជ​ដែល​គាត់​ជ្រើសរើស​មាន​ផ្លែ​ធំ​វែង ផ្លែ​ច្រើ​មិនដាច់ដើម​មាន​សុខភាព​ល្អ ។ នៅពេល​ដែល​ផ្លែ​ទុំ​ល្អ គាត់​ពុះ​យក​គ្រាប់​ចេញពី​ផ្លែ​ទៅ​លាង​ទឹក​ឲ្យ​ជ្រះ​រំអិល រួច​យក​ទៅ​ហាល ឬសំដិល​រហូត​ស្ងួត (២-៣ ថ្ងៃ) ទើប​យក​ទៅ​ច្រក​កែវ​ទុក ។​
២.​ ការ​បណ្តុះ​កូន
​ ​គាត់​បាន​យក​គ្រាប់​ទៅ​បណ្តុះ មុន​នឹង​យកទៅ​ដាក់​ដាំ​ក្នុង​ចំការ ។ គាត់​យក​ដី​ដែល​មាន​ជីជាតិ​ច្រកចូល​ក្នុង​ថង់​ប្លា​ស្ទិក​ខ្មៅ​ដែល​ត្រៀម​ រួចជាស្រេច បន្ទាប់មក​យក​គ្រាប់​ទៅ​ត្រាំ​ទឹក​រយៈពេល ២ ថ្ងៃ និង​ផ្អាប់​ទុក​រយៈពេល ៧ ថ្ងៃ (ឲ្យ​ដុះ​ពន្លក​សៗ) ទើប​យក​ទៅ​ដាក់​ដាំ​នៅក្នុង​ថង់​ពី ៣-៤ គ្រាប់ ក្នុង ១ ថង់ ។ ក្រោយ​ពី​ដាក់​គ្រាប់​បណ្តុះ​ហើយ គាត់​ស្រោច​ទឹក​ឲ្យ​ជោគ​រៀងរាល់ថ្ងៃ ដើម្បី​ឲ្យ​កូន​ល្ហុង​លូតលាស់​ល្អ ។ ចំពោះ​ថ្នាល​បណ្តុះ​កូន គាត់​បាន​ប្រក់​រោង​សំណាញ់​ដើម្បី​កុំ​ឲ្យ​កូន​ល្ហុង​ត្រូវ​ពន្លឺ​ខ្លាំងពេក ។​
៣.​ការរៀបចំ​ដី​ដាំ
​ ​ក្នុង​ការរៀបចំ​ដី​ដាំ គាត់​ភ្ជួរហាល​ដី ៤-៥​លើក ដោយ​ចន្លោះ​ពី​មួយ​លើក​ទៅ​មួយ​លើក​មាន​រយៈពេល ១០ ថ្ងៃ ។ នៅពេល​ភ្ជួរ​លើ​ក​ទី ១ គាត់​បាន​ដាក់​ជីលា​មក​សត្វ​ពុកផុយ ១,៥ ទៅ ២ តោន ភ្ជួរ​លុប​លើ​ផ្ទៃដី ១៣ អារ ។ ក្រោយ​ពី​ភ្ជួរ​រាស់​ហាល​ដី រួច​គាត់​លើក​ជា​រង​ដែល​មាន​ទទឹង ១,៥ ម៉ែត្រ បណ្តោយ​ទៅតាម​ស្ថានភាព​ដី ។ នៅលើ​រង គាត់​ជីករណ្តៅ​ជា​ជួរ​រណ្តៅ និ​មួយៗ​ទំហំ ៣ តឹក​បួន​ជ្រុង និង​ជំរៅ ៣ តឹក ដោយ​ទុក​ចន្លោះ​ពីរ​រណ្តៅ​មួយ​ទៅមួយ ២,៥ ម៉ែត្រ ។ នៅក្នុង​រណ្តៅ​និមួយៗ គាត់​ដាក់​ជីលា​មក​សត្វ​ពុកផុយ​ច្របល់​ជាមួយ​ដី​ឲ្យ​សព្វ ។​
៤.​ការដាំ​
​ ​គាត់​ចាប់ផ្តើម​យក​កូន​ល្ហុង​ទៅ​ដាំ​នៅ​ចុងខែ​មេសា ឬដើ​ម​ខែ​ឧសភា ដែល​ជា​ដើមរដូវ ដើម្បី​កាត់បន្ថយ​ការ​ស្រោច​ទឹក ។ កូន​ល្ហុង​ដែល​គាត់​យក​មក​ដាំ​មាន​អាយុ ៤៥ ថ្ងៃ គាត់​បាន​ហែក​ថង់​ចេញ រួច​ដាក់​ក្នុង​រណ្តៅ បន្ទាប់មក​យក​ដី​នៅ​មាត់​រណ្តៅ​លុប​សង្កត់​ឲ្យ​ណែន រួច​យក​កំទេច​ចំបើង​គ្រប​ជុំវិញ​គល់ និង​ស្រោច​ទឹក​ឲ្យ​ជោគ ។ ក្នុង​មួយ​រណ្តៅ​ដាំ​មួយ​ដើម ដោយ​ជ្រើសរើស​យក​តែ​កូន​ល្ហុង​ដែល​មាន​សុខភាព​ល្អ ។​
៥.​ការថែទាំ​
​ ​នៅពេល​ល្ហុងនៅ​តូច គាត់​ស្រោច​ទឹក ១ ថ្ងៃ​ម្តង ដោយ​ប្រើ​ទុយ​យោ​បាញ់​នៅលើ​ស្លឹក​រហូត​ដល់​ល្ហុង​ធំ​ចេញ​ផ្កា​គាត់​បញ្ចូល​ ទឹក​នៅ​តាម​ចន្លោះ​រង ៣ ថ្ងៃ​ម្តង លៃ​យ៉ាងណា​កុំ​ឲ្យ​ដី​ស្ងួត​ពេក ឬ​សើម​ពេក ។ ក្រៅ​ពី​ការ​ស្រោច​ទឹក គាត់​ឧស្សាហ៍​ពូន​គល់ គឺ​នៅ​ពេល​ដែល​សង្កេត​ឃើញ​ឫស​ល្ហុង​មួយចំនួន​ដុះ​លើ​ផ្ទៃដី និង​ក្រោយ​ការប្រមូល​ផល​លើក​ទី ២ ។ ល្ហុង​ជា​ដំណាំ​ដែល​ត្រូវការ​ពន្លឺ​ថ្ងៃ​ដូច្នេះ​គាត់​បាន​កាច់​មែក​ងាប់ៗ​ នៅ​ក្បែរ​គល់​ប្រមូល​ចោល និង​ធ្វើ​ស្មៅ​ក្បែរ​គល់ ដើម្បី​កុំឲ្យ​មាន​ភាព​ស៊ុបទ្រុប​ឲ្យ​ពន្លឺ​ចាំង​ចូល​គ្រប់គ្រាន់ ។ អ្នក​មីង​បាន​ប្រើ​ជី​កែង ចំនួន ៥ គីឡូក្រាម សម្រាប់​បំប៉ន​ដោយ​ដាក់​នៅ​ក្បែរ​គល់​មួយ​រណ្តៅ​បន្តិចៗ ។​
​ ​ក្នុង​ការដាំ​ល្ហុង​នេះ គាត់​តែង​ជួបប្រទះ​នូវ​សត្វល្អិត និង​ជំងឺ​មួយចំនួន​ដូចជា ជំងឺ​រលួយ​គល់ ធ្វើឲ្យ​ស្លឹក​ស្រ​ពោន រលួយ​ឫស និង​គល់​ត្រឹម​ស្មើ​ដី​តែម្តង ជំងឺ​ពុក​ឫសកែវ​ធ្វើឲ្យ​ស្លឹក​ឡើង​លឿង និង​បញ្ឈប់​ការចេញ​ផ្លែ ជំងឺឆ្កួត​ត្រួយ ធ្វើឲ្យ​ត្រួយ​រួញ ហើយ​ផ្អាក​ការចេញ​ផ្លែ ។
​ ​ចំពោះ​វិធានការណ៍​កំចាត់ បើ​ល្ហុង​នៅ​តូច​គាត់ ដក​ដើម​ចោល ឬ កាត់​ស្លឹក ឬ ត្រួយ​ដែល​កើត​ជំងឺ​ចោល ។ ចំពោះ​សត្វល្អិត​មាន​ក្រា​មរោម​ផ្លែ ដែល​ធ្វើ​ឲ្យ​ផ្លែ​មិនសូវ​លូតលាស់ ហើយ​គ្មាន​រសជាតិ ។ ករណី​សត្វ​ក្រា​រោម​ផ្លែ​គាត់​មិនទាន់ មាន​វិធានការណ៍​កំចាត់​ទេ ប៉ុន្តែ​វា​កើត​មាន​តិចតួច ប៉ុណ្ណោះ​ក្នុង​ចំការ​របស់​គាត់ ។
ផ្លែ​ល្ហុង​ខ្ចី​ដែល​បេះ​ត្រៀម​យកទៅលក់​
៦.​ការប្រមូល​ផល​
​ ​ក្រោយ​ពេល​ដាំ​បាន​រយៈពេល ៥​ខែ គាត់​ប្រមូល​ផល​ផ្លែ​ល្ហុង​ចាស់​លក់ ។ ការ​បេះ ធ្វើ​ឡើង​បន្ត​បន្ទាប់​ក្នុង​រយៈពេល ៦​ខែ ទៅ ១​ឆ្នាំ ក្រោយ​ពី​បេះ​លើក​ទី ១ រហូត​ដល់​ខ្សោយ ទើប​គាត់​កាប់​ដើម​ចាស់ចោល និង​ដាំ​ថ្មី​ឡើងវិញ ។ តាម​ការប៉ាន់ស្មាន​របស់គាត់ ជា​សរុប​គាត់​បេះ​លក់បាន​ប្រមាណ ១២ តោន (​ល្ហុង​ខ្ចី​) ។ ហើយ​បើ​ទូទាត់​លើ​ការចំណាយ គាត់​ទទួលបាន​ចំណូល​សុទ្ធ ២-៣ លាន​រៀល ។
ទិដ្ឋភាព​ផ្លែ​ល្ហុង​ដែលបំផ្លាញ​ដោយ​សត្វ​ក្រា
៧.​ចំណាប់អារម្មណ៍​របស់​កសិករ​
​ ​អ្នក​មីង​មាន​ចំណាប់​អារម្មណ៍​ថា គាត់​ពេញចិត្ត​នឹង​ទិន្នផល​ដែល​គាត់​ទទួលបាន ។ ការដាំ​ល្ហុង​ចំណាយ​ពេល​ថែទាំ​តិច​ជាង​ការដាំ​បន្លែ រីឯ​ផល​ដែល​បាន​មក​ងាយស្រួល​លក់ ហើយ​គាត់​សង្ឃឹមថា ទៅ​ថ្ងៃមុខ គាត់​នឹង​អាច​ទទួលបាន​នូវ​បច្ចេកទេស​ថ្មីល្អៗ មក​អនុវត្តន៍​លើ​ចំការ​របស់​គាត់ ដើម្បីឲ្យ​ទទួលផល​កាន់​តែ​ខ្ពស់ ។​
​ ​សរុបមក បច្ចេកទេស​សំខាន់ៗ ក្នុង​ការដាំ​ល្ហុង​មាន​:
​ ​ ​- ជ្រើសរើស​ពូជ​ដែល​មាន​ផ្លែ​ធំ​វែង និង​ទុំ​ល្អ​ទុក​ធ្វើ​ពូជ
​ ​ ​- បណ្តុះ​គ្រាប់ និង​ថែទាំ​ឲ្យ​កូន​ល្ហុង​មាន​សុខភាព​ល្អ មុន​យកទៅ​ដាំ​ក្នុង​ចំការ
​ ​ ​- ភ្ជួរ​ដី​ហាល​ច្រើនសារ​ឲ្យ​ដី​ធូរ និង​ស្ងួត​ទឹក
​ ​ ​- រៀបចំ​រណ្តៅ​ជា​ជួរ​ដាំ​នៅពេល​មាន​អាយុ ៤៥ ថ្ងៃ ដោយ​ជ្រើសរើស​តែ​កូន​មាន​សុខភាព​ល្អ​
​ ​ ​- ថែទាំ​គ្រប់​គល់ ពូន​គល់ បោច​ស្មៅ និង​កាច់​ស្លឹក​ងាប់ៗ​នៅ​ខាងក្រោម​ចោល​ស្រោច​ទឹក​ពេល​ល្ហុង​នៅ​តូច និង ៣ ថ្ងៃ​ម្តង ពេល​ផ្កា ។​

No comments: