Sunday, December 29, 2013
មានដឹងស្រាទាំង ១០ណា ដែលមានតម្លៃថ្លៃជាងគេ ដែររឺទេ?
រោងចក្រផលិតស្រា បានបើកសម្ពោធជាច្រើន នៅតាមប្រទេសនានា ក្នុងពិភពលោក ដោយមានក្រុមហ៊ុនជាច្រើន បានសម្រិតសម្រាំងទាំងគុណភាព និងរសជាតិរបស់ស្រា ឲ្យស័ក្តសមជាមួយនឹងតម្លៃរបស់វា។
ក្នុងនោះ ឲ្យតែមានពិធីជប់លៀងម្តងៗ ដូចជារាត្រីស្រមោលស ពិធីរៀបអាពាហ៍ពិពាហ៍ និងពិធីជួបជុំមិត្តភក្តិជាដើម មិនថាខ្នាតធំ រឺតូចទេ ម្ចាស់កម្មវិធីទាំងអស់ រមែងមិនដែលភ្លេចរៀបចំស្រាថ្លៃៗ សម្រាប់ទុកទទួលភ្ញៀវកិត្តិយសឲ្យបានល្អិតល្អន់នោះទេ ពោលគឺដើម្បីលើកមុខមាត់ក្រុមគ្រួសារ របស់ម្ចាស់កម្មវិធីនោះ។
ម៉្លោះហើយ ខ្មែរឡូតនឹងនាំអារម្មណ៍ប្រិយមិត្ត ទៅស្គាល់ស្រាទាំង ១០ ដែលមានតម្លៃថ្លៃជាងគេ នៅលើពិភពលោក ដែលចំណាត់ថ្នាក់នេះ ទើបតែបញ្ចេញដោយគេហទំព័រ Wine-Searcher.com កាលពីថ្មីៗនេះ តែប៉ុណ្ណោះ។
លេខ ១០៖ ស្រា Henri Jayer Vosne-Romanee
ផលិតនៅប្រទេស បារាំង
តម្លៃ ៣ ៥៧២ ដុល្លារសហរដ្ឋអាមេរិក
លេខ ៩៖ ស្រា Domaine Leroy Musigny Grand Cru
ផលិតនៅប្រទេស បារាំង
តម្លៃ ៤ ៣៧៦ ដុល្លារសហរដ្ឋអាមេរិក
លេខ ៨៖ ស្រា Domaine de la Romanee-Conti Montrachet Grand Cru
ផលិតនៅប្រទេស បារាំង
តម្លៃ ៤ ៦៧២ ដុល្លារសហរដ្ឋអាមេរិក
លេខ ៧៖ ស្រា Domaine Georges & Christophe Roumier Musigny Grand Cru
ផលិតនៅប្រទេស បារាំង
តម្លៃ ៤ ៦៩២ ដុល្លារសហរដ្ឋអាមេរិក
លេខ ៦៖ ស្រា Joh. Jos. Prum Wehlener Sonnenuhr Riesling Trockenbeerenauslese
ផលិតនៅប្រទេស អាឡឺម៉ង់
តម្លៃ ៥ ៣២៩ ដុល្លារសហរដ្ឋអាមេរិក
លេខ ៥៖ ស្រា Domaine Leflaive Montrachet Grand Cru
ផលិតនៅប្រទេស បារាំង
តម្លៃ ៥ ៨០៧ ដុល្លារសហរដ្ឋអាមេរិក
លេខ ៤៖ ស្រា Henri Jayer Cros Parantoux, Vosne-Romanee Premier Cru
ផលិតនៅប្រទេស បារាំង
តម្លៃ ៦ ១២៧ ដុល្លារសហរដ្ឋអាមេរិក
លេខ ៣៖ ស្រា Egon Muller-Scharzhof Scharzhofberger Riesling Trockenbeerenauslese
ផលិតនៅប្រទេស អាឡឺម៉ង់
តម្លៃ ៦ ៩៣៤ ដុល្លារសហរដ្ឋអាមេរិក
លេខ ២៖ ស្រា Domaine de la Romanee-Conti Romanee-Conti Grand Cru
ផលិតនៅប្រទេស បារាំង
តម្លៃ ១២ ៥២៧ ដុល្លារសហរដ្ឋអាមេរិក
លេខ ១៖ ស្រា Henri Jayer Richebourg Grand Cru
ផលិតនៅប្រទេស បារាំង
តម្លៃ ១៦ ១៩៣ ដុល្លារសហរដ្ឋអាមេរិក
តើប្រិយមិត្តចង់សាកទទួលទានស្រាមួយណា ក្នុងចំណោមស្រាទាំង ១០ខាងលើ?
ដោយ RoMeo
ខ្មែរឡូត
ជាងចម្លាក់របស់ន័រវែសពិតជាមិនធម្មតាមែន
ស្ថិតនៅក្នុងសួនដ៏ល្បីឈ្មោះ Frogner រូបចម្លាក់ទាំងនេះគឺជាស្នាដៃតែមួយគត់របស់ខ្មោចជាងចម្លាក់ជនជាតិន័រវែសលោក Gustav Vigeland ដែលត្រូវបានគេទទួលស្គាល់ថាជាកំពូលជាងចម្លាក់ដ៏ចំណានគ្មានគូរប្រៀបនៅសតវត្សទី២០។
ក្រោមការលះបង់របស់លោក លោក Vigeland
បានសាងសង់រូបចម្លាក់ដ៏ល្អឯកទាំងនេះឡើងលើទឹកដីទីក្រុងOslo
របស់ប្រទេសនេះ បន្ទាប់ពីគាត់បានផ្លាស់មករស់នៅទីនេះកាល
ពីឆ្នាំ១៩២០។ចាប់តាំងពីពេលនោះមក
លោកខិតខំសាងសង់រូបចម្លាក់ដ៏រស់រវើក
ពោរពេញទៅដោយភាពទាក់ទាញផុសឡើងនៅទីក្រុងនេះ
ដែលជាស្នាដៃផ្ទាល់របស់លោកតែមួយគត់។
ទោះបីជាលោកបានស្លាប់បាត់បង់ជីវិត
នៅក្នុងឆ្នាំ១៩៤៣ ក្តី
ក៏ប៉ុន្តែកេរ្តិ៍ឈ្មោះរបស់លោកនៅតែល្បីសុះសាយ
និងដក់ជាប់ដល់មនុស្សជំនាន់ក្រោយនៅពេលណាយដែលគេបានឃើញរូប
ចម្លាក់ទាំងនេះ៕
ប្រែសម្រួល៖ Narin
ប្រភព៖ amusingplanet
ប្រភព៖ amusingplanet
ជាងចម្លាក់របស់ន័រវែសពិតជាមិនធម្មតាមែន
ស្ថិតនៅក្នុងសួនដ៏ល្បីឈ្មោះ Frogner រូបចម្លាក់ទាំងនេះគឺជាស្នាដៃតែមួយគត់របស់ខ្មោចជាងចម្លាក់ជនជាតិន័រវែសលោក Gustav Vigeland ដែលត្រូវបានគេទទួលស្គាល់ថាជាកំពូលជាងចម្លាក់ដ៏ចំណានគ្មានគូរប្រៀបនៅសតវត្សទី២០។
ក្រោមការលះបង់របស់លោក លោក Vigeland
បានសាងសង់រូបចម្លាក់ដ៏ល្អឯកទាំងនេះឡើងលើទឹកដីទីក្រុងOslo
របស់ប្រទេសនេះ បន្ទាប់ពីគាត់បានផ្លាស់មករស់នៅទីនេះកាល
ពីឆ្នាំ១៩២០។ចាប់តាំងពីពេលនោះមក
លោកខិតខំសាងសង់រូបចម្លាក់ដ៏រស់រវើក
ពោរពេញទៅដោយភាពទាក់ទាញផុសឡើងនៅទីក្រុងនេះ
ដែលជាស្នាដៃផ្ទាល់របស់លោកតែមួយគត់។
ទោះបីជាលោកបានស្លាប់បាត់បង់ជីវិត
នៅក្នុងឆ្នាំ១៩៤៣ ក្តី
ក៏ប៉ុន្តែកេរ្តិ៍ឈ្មោះរបស់លោកនៅតែល្បីសុះសាយ
និងដក់ជាប់ដល់មនុស្សជំនាន់ក្រោយនៅពេលណាយដែលគេបានឃើញរូប
ចម្លាក់ទាំងនេះ៕
ប្រែសម្រួល៖ Narin
ប្រភព៖ amusingplanet
ប្រភព៖ amusingplanet
Marina Bay Sands អាគារដែលមានតម្លៃថ្លៃបំផុត លើពិភពលោក ស្ថិតក្នុងប្រទេសសឹង្ហបុរី
Marina Bay Sands គឺជាឈ្មោះអាគារដ៏ធំស្គឹមស្គៃមួយ ស្ថិតក្នុងប្រទេសសឹង្ហបុរី ហើយមានរហូតដល់ទៅ ៥៧ជាន់ និងមានកំពស់ ១៩៤ម៉ែត្រឯណោះ។
យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា លោក Moshe Safdie គឺជាអ្នកឌីស្ស៉ាញអាគារនេះ ហើយវាត្រូវបានសាងសង់ចប់រួចរាល់ កាលពីឆ្នាំ២០១០ ដោយក្រុមហ៊ុន Las Vegas Sands របស់សហរដ្ឋអាមេរិក ដែលចំណាយទឹកប្រាក់សរុបចំនួន ប្រហែល ៦ពាន់លានដុល្លារឯណោះ។
គួរបញ្ជាក់ផងដែរថា Marina Bay Sands ត្រូវបានសាងសង់ឡើង នៅក្បែរឈូងសមុទ្រ Marina Bay ស្ថិតក្នុងប្រទេសសឹង្ហបុរី ដែលមានផ្ទៃដីសរុប ២០ហិចតា។ ជាមួយគ្នានេះដែរ Marina Bay Sands ក៏ជាកាស៊ីណូ ដែលធំបំផុតនៅលើពិភពលោកផងដែរ ហើយថែមទាំងមានសួន ប្រវែង ៣៤០ម៉ែត្រ ដែលមានឈ្មោះថា SkyPark និងអាងហែលទឹក នៅលើកំពូលនៃអាគារ ប្រវែង ១៥០ម៉ែត្រទៀតផង។
យ៉ាងណាមិញ នៅក្នុងអាគារ Marina Bay Sands នេះ ក៏មានកន្លែងកំសាន្តផ្សេងៗ រួមទាំងផ្សារទំនើប សារមន្ទីរ និង រោងកុនដ៏ធំចំនួនពីរ ភោជនីយដ្ឋានចំនួន ៧ និងកន្លែងជិះស្គីលើទឹកកកមួយកន្លែងទៀតផង៕
តើប្រិយមិត្តយល់យ៉ាងណាដែរ?
ប្រភព ៖ STOMP & koolfuninfo
កែសម្រួលដោយ ៖ ប៊ី
ខ្មែរឡូត
ស្ត្រីគួររៀបចំខ្លួនដូចម្ដេច បន្ទាប់ពីរៀបអាពាហ៍ពិពាហ៍ហើយ..?
អាពាហ៍ពិពាហ៍ គឺជារឿងមួយដែលសំខាន់ និងមានអត្ថន័យ នៅក្នុងជីវិតរបស់មនុស្សម្នាក់ៗ។ នៅពេលដែល ថ្ងៃរៀបការជិតមកដល់ គូស្នេហ៍នីមួយៗ តែងតែភ័យអរៗ និងមានអារម្មណ៍រំភើបរីករាយយ៉ាងខ្លាំង ជាពិសេសអ្នកដែលជួបគូសេ្នហ៍ ដែលខ្លួនស្រឡាញ់ពិតៗ។ ទន្ទឹមនឹងនេះដែរ ស្ត្រីដែលទទួលបាននូវ ចំណងដៃអាពាហ៍ពិពាហ៍រួចហើយ គួរតែផ្លាស់ប្ដូរខ្លះៗនូវអ្វីដែលខ្លួនធ្លាប់ធ្វើកាលពីនៅលីវ។ រាល់ចំណុចខាងក្រោមនេះ គឺសុទ្ធសឹងតែជាចំណុចល្អ ដែលស្ត្រីគ្រប់រូបគួរយកមកអនុវត្តន៍ ដើម្បីធ្វើឲ្យគ្រួសារមានសុភមង្គល។. សម្លៀកបំពាក់
នារីដែលរៀបការហើយ គួរប្រើសម្លៀកបំពាក់ភាគច្រើនជាស្ត្រីមេផ្ទះ និងជាម្ដាយដ៏គំរូម្នាក់។ ដូចជាការផ្លាស់ប្ដូរពីការប្រើសំពត់ខ្លីៗ មកជាខោជើងវែង ឬជើងទ្រការ បើជាសំពត់ត្រូវតែត្រឹមជង្គង់វិញ តែអាចប្រើជាខោខ្លីក៏បានងាយធ្វើការងារផ្ទះផង។ អាវជាលក្ខណៈ អាវយឺត ឬសាច់ក្រណាត់ ក៏បានដែលមានករ ហើយមិនត្រូវរឹបពេកទេ។ ចំណែកឯពណ៌ ក៏មិនត្រូវស្រស់ពេកដែរ អ្នកអាចជ្រើសរើសយក ពណ៌ស្រាលៗដូចជា ឈូក ផ្ទៃមេឃ ឬប្រផេះជាដើម។ ជាពិសេស រាល់ពេលចេញទៅក្រៅ គួររៀបចំខ្លួនឲ្យសក្តិសមជាមួយ នឹងស្វាមី របស់ខ្លួន។
រាល់ដំណើរកម្សាន្ត៖ គួរស្លៀកពាក់បែបស្រស់ៗ តែកុំឆើតពេក អាចលក្ខណៈជាឈុត ឬរ៉ូបវែងៗ។ ដោយឡែក នៅពេលដើរផ្សារ គួរស្លៀក ខោខ្លី អាវសាច់សារ៉ូ ឬជាឈុតក៏ប្រើបានប្រសិនបើដើរទិញដើរអីវ៉ាន់។ មួយវិញទៀត ដូចជាមានកម្មវិធីម្ដងៗ ស្ត្រីដែលមានស្វាមី រួចគួររៀបចំខ្លួនតាមកាលៈទេសៈផងដែរ តែបើស្វាមីជាមនុស្សចូលចិត្តស្អាត អ្នកអាចបញ្ចេញជាមួយរ៉ូបសិចស៊ីចេញខ្នង ឬដើមទ្រូងក៏បាន។
2. ការតុបតែងខ្លួន៖
ស្ត្រី គួរចងសក់ឲ្យផុតជានិច្ច លើកលែងតែចេញទៅក្រៅម្ដងៗ។ ការផាត់មុខត្រូវឲ្យមានម្សៅបន្តិច បន្តួច ឬអាចលាបឡេ ការពារ កំដៅថ្ងៃ ហើយបន្ថែមជាមួយនឹងក្រេម។ ។ មិនត្រូវលេងពណ៌សក់ខ្លាំងពេកទេ អាចជាពណ៌សូកូឡា ឬសំបកម្ឃុតស្រាលក៏ស្អាតដែរ ជៀសវាងកុំឲ្យលឿងពេក។ ការផាត់មុខ គឺមិនត្រូវក្រាសពេកទេ លើកលែងតែមានកម្មវិធីម្ដងៗ។ មួយវិញទៀត សម្រាប់ស្ត្រីដែល រៀបការហើយ គួរក្រងសក់ ឬក្របួចឲ្យអស់ លើកលែងតែពេលចេញទៅកម្មវិធីអាចមូររួញ ឬម៉ូដម្ដងៗ( ការមូររួញ អាចជាលលក្ខណៈ ចុងៗសក់ជាការស្រេច។ ចំណែកស្បែកជើងកែង មិនត្រូវពាក់ខ្ពស់ពេកទេ ជួនកាលស្វាមីមានកម្ពស់ទាបជាងអ្នក ដូចនេះអ្នកត្រូវប្រើ កែងតិច ឬឃ្លប់រាបស្មើមានម៉ូដបន្តិចក៏បាន ប៉ុន្តែបើស្វាមីខ្ពស់វិញ អ្នកអាចប្រើស្បែកជើងកម្ពស់សមល្មមជាមួយនឹងកម្ពស់ស្វាមីរបស់អ្នក។ ចំណែកការលេងម៉ូដក្រចកវិញ គឺវាមិនមែនជាបញ្ហាធំនោះទេ ព្រោះវាជាផ្នែកមួយដែល ស្ត្រីអាចផ្លាស់ប្ដូរបាន ទៅតាមចំណង់ចំណូល ចិត្តរបស់ខ្លួន ហើយមួយវិញទៀតគឺវាមិនប្រកាន់ទៅលើកាលៈទេសៈពេកទេ។
3. ទំនាក់ទំនង
ការប្រាស្រ័យទាក់ទង៖ មិនត្រូវមានទំនាក់ទំនង ជាមួយមិត្តភក្តិបុរសជិតស្និទពេកទេ ដែលជាដើមចមធ្វើឲ្យចិត្ត ស្វាមីមានការភ័ន្ត ច្រឡំ។ ការដើរលេងត្រូវជា លក្ខណៈគ្រួសារជានិច្ច ដោយការផ្លាស់ប្ដូរពីនារីក្រមុំទៅជាប្រពន្ធដ៏ល្អម្នាក់ មិនត្រឹមតែប៉ុណ្ណោះត្រូវ មានទំនាក់ ទំនងល្អជាមួយម្ដាយឪពុកក្មេក។
អត្ថបទ៖ ចន្ទ សិរីរដ្ឋ
ចំណេះគួរយល់ដឹង៖ ឧបទ្ទវហេតុគ្រោះថ្នាក់យន្តហោះ ដែលអាក្រក់បំផុតទាំង ១០ ក្នុងប្រវត្តិសាស្ត្រ
ជាមួយនឹងបច្ចេកវិទ្យាទំនើប និងការរីកចម្រើនឥតឈប់ឈរ នៃវិស័យគមនាគមន៍ ការហោះហើរតាមយន្តហោះ បានក្លាយទៅជាមធ្យោបាយធ្វើដំណើរ ដ៏ល្អបំផុតមួយសម្រាប់មនុស្សគ្រប់គ្នា ដោយសារតែវាចំនេញពេលវេលា ព្រមទាំងមានផាសុខភាពផងដែរ។
គ្មានអ្វីដែលល្អឥតខ្ចោះនោះទេ បើទោះជាយន្តហោះត្រូវបានវិវត្តន៍ និងរីកចម្រើនល្អជាងមុនយ៉ាងណាក៏ដោយ ក៏រមែងតែងជួបគ្រោះថ្នាក់ជាយថាហេតុ ដោយសារតែកំហុសអ្នកបើកបរ កត្តាគ្រឿងម៉ាស៊ីន និងកត្តាអាកាសធាតុជាដើម ដែលនាំមកនូវសេចក្តីអន្តរាយ វិនាសព្រាត់ប្រាស់ គួរអោយរន្ធត់ថែមទៀតផង។
ឧបទ្ទវហេតុគ្រោះថ្នាក់យន្តហោះនេះ ត្រូវបានចងក្រង និងកត់ត្រាទុកយ៉ាងច្រើនសន្ធឹក ដើម្បីជាមេរៀន និងភស្តុតាងសម្រាប់អ្នកជំនាន់ក្រោយ អោយបានស្វែងយល់ និងចងចាំទុកជាមេរៀនផងដែរ។ ដូចនេះថ្ងៃនេះ ខ្មែរឡូតនឹងនាំអារម្មណ៍ប្រិយមិត្ត ទៅយល់ដឹងពីចំណេះដឹងខ្លះៗ ដែលពាក់ព័ន្ធនឹងឧបទ្ទវហេតុគ្រោះថ្នាក់យន្តហោះ ដែលអាក្រក់បំផុតទាំង ១០ ក្នុងប្រវត្តិសាស្ត្រដូចខាងក្រោម៖
លេខ ១០៖ Korean Airline Flight 007 នៅឆ្នាំ ១៩៨៣ សម្លាប់អ្នកដំណើរ ២៦៩ នាក់ស្លាប់
លេខ ៩៖ Pan American Flight 103 នៅឆ្នាំ ១៩៨៨
ហេតុការណ៍នេះបានកើតឡើងនៅប្រទេសស្កុតឡេន ដោយសារតែការវាយប្រហាររបស់ពួកភេរវករ ដែលបានដាក់គ្រាប់បែកបំផ្ទុះយន្តហោះ Flight 103 បណ្តាលអោយមនុស្ស ២៧១ នាក់ស្លាប់បាត់បង់ជីវិត។
លេខ ៨៖ American Airlines Flight 191 នៅឆ្នាំ ១៩៧៩
ហេតុការណ៍នេះបានកើតឡើងនៅព្រលានយន្តហោះ O’Hare ទីក្រុង Des Plaines សហរដ្ឋអាមេរិក ដោយសារតែយន្តហោះនេះជាប្រភេទយន្តហោះម៉ាក DC-10 ដែលមានប្រព័ន្ធការពារ និងប្រព័ន្ធសុវត្ថិភាពអន់បំផុត បណ្តាលអោយអ្នកដំណើរ ២៧៣នាក់ស្លាប់ និងជនស៊ីវិល ២នាក់ទៀតស្លាប់បាត់បង់ជីវិត។
លេខ ៧៖ Iran Airflgith 655 នៅឆ្នាំ ១៩៨៨
ហេតុការណ៍នេះបានកើតឡើងនៅ Persian Gulf ក្នុងកំឡុងសង្គ្រាមរវាង អ៊ឺរ៉ុង និងអ៊ីរ៉ាក់ ដោយក្រុមយោធាសហរដ្ឋអាមេរិកបានបាញ់ទម្លាក់យន្តហោះ 655 នេះបណ្តាលអោយអ្នកដំណើរ ២៩០នាក់ស្លាប់បាត់បង់ជីវិត ដែលជាហេតុធ្វើអោយមានសង្គ្រាមយ៉ាងសាហាវរវាង សហរដ្ឋអាមេរិក និងប្រទេសអ៊ឺរ៉ង់។
លេខ ៦៖ Air Africa Crash នៅឆ្នាំ ១៩៩៦
ហេតុការណ៍នេះបានកើតឡើងនៅប្រទេសកុងហ្គូ នាឆ្នាំ១៩៩៦ បានសម្លាប់អ្នកដំណើរជាង ៣០០នាក់។
លេខ ៥៖ Saudia Flight 163 នៅឆ្នាំ ១៩៨០
ឧបទ្ទវហេតុធ្លាក់យន្តហោះនេះ បានកើតឡើងនៅរាជធានី Riyadh នៃប្រទេសអារ៉ាប់ ដោយសារតែមានភ្លើងឆាបឆេះនៅឃ្លាំងផ្ទុកឥវ៉ាន់ នៅលើយន្តហោះ បណ្តាលអោយអ្នកដំណើរ ៣០១នាក់ស្លាប់បាត់បង់ជីវិត។
លេខ ៤៖ Turkish Airlines Flight 981 នៅឆ្នាំ១៩៧៤
ហេតុការណ៍នេះបានកើតឡើងនៅជិតទីក្រុង Senlis ប្រទេសបារាំង នាឆ្នាំ ១៩៧៤ ដោយយន្តហោះបានធ្លាក់នៅក្នុងព្រៃមួយ ក្នុងដំណើរហោះហើរពីទីក្រុងប៉ារីស ទៅទីក្រុងឡុងដ៍ ដោយបានសម្លាប់អ្នកដំណើរ ៣៤៦នាក់ស្លាប់បាត់បង់ជីវិត។
លេខ ៣៖ Charkhi Dardi Collision នៅឆ្នាំ១៩៩៦
ហេតុការណ៍គ្រោះថ្នាក់នេះ គឺកើតឡើងនៅ New Delhi ប្រទេសឥណ្ឌា ដោយសារការប៉ះទង្គិចគ្នារវាងយន្តហោះកាហ្សាស្ថាន ជាមួយនឹងយន្តហោះប៊ូអ៊ីង ៧៤៧ របស់អារ៉ាប់ បណ្តាលអោយអ្នកដំណើរ ៣៤៩នាក់ស្លាប់បាត់ជីវិត។
លេខ ២៖ Japan Airlines Flight 123 នៅឆ្នាំ ១៩៨៥
នេះជាហេតុការណ៍គ្រោះថ្នាក់យន្តហោះដ៏អាក្រក់បំផុត ក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសជប៉ុន ដោយសារតែយន្តហោះប្រភេទ ១២៣ មួយនេះ ជួបប្រទះឧបទ្ទវហេតុប្រេះផ្នែកខាងក្រោយនៃកន្ទុយយន្តហោះ បណ្តាលអោយអ្នកដំណើរ រហូតដល់ ៥២០នាក់ស្លាប់បាត់បង់ជីវិត។
លេខ ១៖ Tenerife Disaster នៅឆ្នាំ ១៩៧៧ សម្លាប់មនុស្សជាង ៥៨៣នាក់
ដោយ RoMeo
ខ្មែរឡូត
ចំណេះគួរយល់ដឹង៖ បុគ្គលទាំង ១០ ដែលមានឥទ្ធិពលជាងគេ នៅលើពិភពលោក!
ជារៀងរាល់ឆ្នាំ ទស្សនាវដ្តី Forbes តែងតែធ្វើចំណាត់ថ្នាក់បុគ្គល
ដែលមានឥទ្ធិពលជាងគេ នៅលើពិភពលោក ដែលភាគច្រើនពួកគាត់ជា
អគ្គនាយកនៃក្រុមហ៊ុនណាមួយ អ្នកហិរញ្ញវត្ថុ មហាសេដ្ឋី
និងមេដឹកនាំផ្សេងៗជាដើម ដែលពួកគាត់ទាំងនេះ
មានសមត្ថភាពគ្រប់គ្រងស្ថានការណ៍ពិភពលោកទាំងមូល និងអាចធ្វើអោយមានបម្រែបម្រួល
នៅលើពិភពលោកថែមទៀងផង។
ដូចនេះ ថ្ងៃនេះ ខ្មែរឡូតនឹងនាំអារម្មណ៍ប្រិយមិត្ត ទៅយល់ដឹងពីចំណេះដឹងមួយ ដែលទាក់ទងនឹងការបង្ហាញ បុគ្គលទាំង ១០ ដែលមានឥទ្ធិពលជាងគេបង្អស់ ក្នុងពិភពលោក ដូចខាងក្រោម៖
លេខ ១០៖ Michael Duke
អាយុ៖ ៦៣ ឆ្នាំ ជនជាតិ៖ អាមេរិក
មុខងារ៖ អគ្គនាយកនៃហាង Wal-Mart store របស់ សហរដ្ឋអាមេរិក
លេខ ៩៖ Mario Draghi
អាយុ៖ ៦៦ ឆ្នាំ ជនជាតិ៖ អ៊ីតាលី
មុខងារ៖ ប្រធានធនាគារកណ្តាលទ្វីបអឺរ៉ុប
លេខ ៨៖ Abdullah bin Abdul Aziz Al Saud
អាយុ៖ ៨៩ ឆ្នាំ ជនជាតិ៖ អារ៉ាប៊ី សាអ៊ូឌី មានកូន ២២ នាក់
មុខងារ៖ ស្តេចនៃប្រទេសអារ៉ាប៊ី សាអ៊ូឌី
លេខ ៧៖ Ben Bernanke
អាយុ៖ ៥៩ ឆ្នាំ ជនជាតិ អាមេរិក
មុខងារ៖ ប្រធាន ធនាគារកណ្ដាលរបស់សហរដ្ឋអាមេរិក
លេខ ៦៖ Bill Gates
អាយុ៖ ៥៨ ឆ្នាំ ជនជាតិ៖ អាមេរិក
មុខងារ៖ ប្រធានមូលនិធី Bill & Melinda Gates
លេខ ៥៖ Angela Merkel
អាយុ៖ ៥៩ ឆ្នាំ ជនជាតិ៖ អាឡឺម៉ង់
មុខងារ៖ ប្រមុខរដ្ឋាភិបាលអាឡឺម៉ង់ (Chancellor)
លេខ ៤៖ Pope Francis
អាយុ៖ ៧៦ ឆ្នាំ ជនជាតិ៖ អាហ្សង់ទីន
មុខងារ៖ សម្តេចប៉ាប នៃវិហារកាតូលីក
លេខ ៣៖ Xi Jinping
អាយុ៖ ៦០ ឆ្នាំ ជនជាតិ៖ ចិន
មុខងារ៖ អគ្គលេខាធិការ និងជាគណៈកម្មាធិការកណ្តាល នៃបក្សកុម្មុយនីសចិន
លេខ ២៖ Barack Obama
អាយុ៖ ៥២ ឆ្នាំ ជនជាតិ៖ អាមេរិក
មុខងារ៖ ប្រធានាធីបតីនៃសហរដ្ឋអាមេរិក
លេខ ១៖ Vladimir Putin
អាយុ៖ ៦១ ឆ្នាំ ជនជាតិ៖ រុស្សី
មុខងារ៖ ប្រធានាធីបតីរុស្សី
ប្រភព៖ china.org.cn
ដោយ RoMeo
ខ្មែរឡូត
ដូចនេះ ថ្ងៃនេះ ខ្មែរឡូតនឹងនាំអារម្មណ៍ប្រិយមិត្ត ទៅយល់ដឹងពីចំណេះដឹងមួយ ដែលទាក់ទងនឹងការបង្ហាញ បុគ្គលទាំង ១០ ដែលមានឥទ្ធិពលជាងគេបង្អស់ ក្នុងពិភពលោក ដូចខាងក្រោម៖
លេខ ១០៖ Michael Duke
អាយុ៖ ៦៣ ឆ្នាំ ជនជាតិ៖ អាមេរិក
មុខងារ៖ អគ្គនាយកនៃហាង Wal-Mart store របស់ សហរដ្ឋអាមេរិក
លេខ ៩៖ Mario Draghi
អាយុ៖ ៦៦ ឆ្នាំ ជនជាតិ៖ អ៊ីតាលី
មុខងារ៖ ប្រធានធនាគារកណ្តាលទ្វីបអឺរ៉ុប
លេខ ៨៖ Abdullah bin Abdul Aziz Al Saud
អាយុ៖ ៨៩ ឆ្នាំ ជនជាតិ៖ អារ៉ាប៊ី សាអ៊ូឌី មានកូន ២២ នាក់
មុខងារ៖ ស្តេចនៃប្រទេសអារ៉ាប៊ី សាអ៊ូឌី
លេខ ៧៖ Ben Bernanke
អាយុ៖ ៥៩ ឆ្នាំ ជនជាតិ អាមេរិក
មុខងារ៖ ប្រធាន ធនាគារកណ្ដាលរបស់សហរដ្ឋអាមេរិក
លេខ ៦៖ Bill Gates
អាយុ៖ ៥៨ ឆ្នាំ ជនជាតិ៖ អាមេរិក
មុខងារ៖ ប្រធានមូលនិធី Bill & Melinda Gates
លេខ ៥៖ Angela Merkel
អាយុ៖ ៥៩ ឆ្នាំ ជនជាតិ៖ អាឡឺម៉ង់
មុខងារ៖ ប្រមុខរដ្ឋាភិបាលអាឡឺម៉ង់ (Chancellor)
លេខ ៤៖ Pope Francis
អាយុ៖ ៧៦ ឆ្នាំ ជនជាតិ៖ អាហ្សង់ទីន
មុខងារ៖ សម្តេចប៉ាប នៃវិហារកាតូលីក
លេខ ៣៖ Xi Jinping
អាយុ៖ ៦០ ឆ្នាំ ជនជាតិ៖ ចិន
មុខងារ៖ អគ្គលេខាធិការ និងជាគណៈកម្មាធិការកណ្តាល នៃបក្សកុម្មុយនីសចិន
លេខ ២៖ Barack Obama
អាយុ៖ ៥២ ឆ្នាំ ជនជាតិ៖ អាមេរិក
មុខងារ៖ ប្រធានាធីបតីនៃសហរដ្ឋអាមេរិក
លេខ ១៖ Vladimir Putin
អាយុ៖ ៦១ ឆ្នាំ ជនជាតិ៖ រុស្សី
មុខងារ៖ ប្រធានាធីបតីរុស្សី
ប្រភព៖ china.org.cn
ដោយ RoMeo
ខ្មែរឡូត
Subscribe to:
Posts (Atom)