Wednesday, September 11, 2013

មុខងារ​សំខាន់​​ៗ​ទាំង​​៥ ​នៃ​ប្រព័ន្ធ​​​គ្រប់​គ្រងបណ្តាញ​ផ្សព្វ​ផ្សាយ​​សង្គម​ សម្រាប់​អាជីវកម្ម​​

បណ្ដាញ ​សង្គម​មាន​ការលូតលាស់​ចេញ​ពី​​​ការ​ចង់​ដឹង​ចង់​ឭ ហើយ​បាន​ប្រែ​ក្លាយ​​ជា​ផ្នែក​​មួយ​នៃ​​យុទ្ធសាស្ត្រ​​របស់​ប្រតិបត្តិការ​ អាជីវកម្ម​ នៅ​ក្នុង​រយៈ​​​ពេល​ត្រឹម​តែ​ពីរ​បី​​ឆ្នាំ​​ប៉ុណ្ណោះ​ ។ នៅ​ក្នុង​រយៈ​ពេល​ដ៏​​ខ្លី​នេះ​​ ក្រុមហ៊ុន​ធំៗ​ជា​ច្រើន​បាន​ប្រមូល​ផ្តុំ​​ក្រុម​អ្នក​ជំនាញ​​​ដើម្បី​ បង្កើត​​ជា​យុទ្ធសាស្ត្រ​​​គ្រប់គ្រង​បណ្ដាញ​ សង្គម និង​រៀបចំ​គណនី​បណ្ដាញ​សង្គម​ជា​ច្រើន ។ ក្រុមហ៊ុន​ទាំង​នោះ​បាន​​ស្វះស្វែង​យ៉ាង​ខ្លាំង​ក្នុង​ការ​រិះ​​​រក​​នូវ​ កម្មវិធី​គ្រប់គ្រង​បណ្ដាញ​សង្គម​ដែល​អាច​ភ្ជាប់​និង​​​រក្សា​ទំនាក់​ទំនង​ ជា​មួយ​អតិថិជន​​របស់​ពួក​គេ​បាន​ប្រកប​ដោយ​ប្រសិទ្ធភាព ។

ខាង​ក្រោម​នេះ​គឺ​ជា​មុខងារ​គន្លឹះ​សំខាន់​ទាំង​៥​ ដែល​ត្រូវ​​អនុវត្តន៍​​នៅ​ក្នុង​​​​​យុទ្ធសាស្ត្រ​​បណ្ដាញ​សង្គម​ (social media strategy) ៖
  1. ការ​កំណត់​កាល​វិភាគ (Scheduling)៖ បណ្ដាញ​សង្គម​​មិន​ដែល​សម្រាក​នោះ​ទេ​ ប៉ុន្តែ​មិន​មែន​មាន​ន័យ​ថា​អ្នក​ដែល​ធ្វើការ​លើ​បណ្ដាញ​សង្គម​មិន​ត្រូវ​ សម្រាក​​នោះ​ដែរ​! សូម​​ប្រាកដ​ថា​ប្រព័ន្ធ​គ្រប់គ្រង​បណ្ដាញ​សង្គម​ដែល​អ្នក​កំពុង​ប្រើ ​អាច​ជួយ​អ្នក​ក្នុង​ការ​កំណត់​កាលវិភាគ​ទុក​​ជា​មុន ដូច្នេះ​សូម្បី​តែ​លោកអ្នក​នៅ​ទីក្រុង​ញូវយ៉ក​ក៏​អ្នក​អាច​កំណត់​កាលវិភាគ​​ ក្នុង​ផ្ញើ​សារ​ទៅ​កាន់​អតិថិជន​របស់​អ្នក​នៅ​ឯ​ទីក្រុង​តូក្យូ​នៅ​ថ្ងៃ​ ធ្វើ​ការ​របស់​ពួក​គាត់​​បាន​ដែរ ។ប្រសិន​បើ​លោកអ្នក​​​ចង់បាន​​មុខងារ​ដែល​ពិសេស​ជាង​នេះ​ លោកអ្នក​ចាំ​បាច់​ត្រូវ​រក​មើល​កម្មវិធី​ណា​ដែល​អាច​ផ្ដល់​នូវ​លទ្ធភាព​ ក្នុង​ការ​ដាក់​កាល​វិភាគ​ផ្ញើ​សារ​បាន​​ច្រើន​​ដង​ ក្នុង​ការ​កំណត់​ម្តងៗ​​។ វា​ជា​មុខងារ​ដែល​អាច​ជួយ​សន្សំ​​​ពេល​វេលា​នៅ​ពេល​ដែល​​អ្នក​មាន​​​យុទ្ធនា ​ការណ៍ ឬ​ការ​ប្រកួតប្រជែង​​ជាច្រើន​ដែល​ត្រូវ​ការ​ផ្ញើ​សារ​ក្នុង​ចំនួន​យ៉ាង​ ច្រើន​ក្នុង​​កំឡុង​​ពេល​វេលា​ណា​មួយ ។
  2. ការកំណត់​ភូមិសាស្ដ្រ (Geo) ៖ នៅ​ពេល​ដែល​​គិត​ដល់​​​ទំនាន់​ទំនង​ជា​មួយ​នឹង​អតិថិជន​ដែល​ស្ថិត​ក្នុង​ តំបន់​ផ្សេងៗ​គ្នា​ ពួក​គាត់ប្រហែល​ជា​មាន​តម្រូវការ​ខុស​គ្នា និយាយ​ភាសា​ផ្សេង​គ្នា ឬ​មាន​ការ​និយម​/ទំនោរ​ខុស​គ្នា ។ លោកអ្នក​នឹង​ត្រូវការ​កម្មវិធី​មួយ​ដែល​មាន​មុខងារ​​ Searches និង Filters លទ្ធផល​​តាម​​ភាសា​​ ដើម្បី​អោយ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​ពាក់ព័ន្ធ​ សម្រាប់​​តំបន់​ដែល​មាន​ប្រជាសាស្ត្រ​ខុសៗ​គ្នា ។
  3. ការ​ស្វែង​រក​តាម​ពាក្យ​គន្លឺះ (Keywords) ៖ បណ្ដាញ​សង្គម​ក៏​ជា​មធ្យោបាយ​មួយ​ដ៏​មាន​ប្រសិទ្ធភាព​​សម្រាប់​អាជីវកម្ម​ ក្នុង​ការ​ទទួល​​បាន​នូវ​ស្ថានភាព​នានា​ជុំ​​ខ្លួន​​ ។ ការ​កំណត់​​នូវ​ពាក្យ​គន្លឹះ (Keywords) ​ឬ​​ រំហូរ​ពាក្យ​គន្លឹះ​ (Search Streams)​​ នឹង​អាច​ផ្តល់​​​ព័ត៌មាន​​​នានា​ ដូច​ជា​​អារម្មណ៍​និង​​​តម្រូវការ​របស់​អតិថិជន​របស់​លោក​អ្នក​​ ។​ ការធ្វើ​បែប​នេះ​អាច​ជួយ​លោកអ្នក​​ដើម្បី​អភិវឌ្ឍន៍​យុទ្ធសាស្ដ្រ​ទីផ្សារ​ ដោយ​ផ្អែកលើ​បែប​បទ​នៃ​ការ​រស់នៅ​ និង​ចំណង់ចំណូល​ចិត្ត​របស់​អតិថិជន (Customers’ Lifestyle and Preferences)  ។Keywords គឺ​មិន​ត្រឹម​តែ​មាន​អត្ថប្រយោជន៍​សម្រាប់​តាមដាន​សកម្មភាព​របស់​​ដៃគូ​ ប្រជែង​នោះ​ទេ​​ ប៉ុន្តែ​វា​ក៏​ល្អ​ផង​ដែរ​ ក្នុង​ការ​តាម​ដាន​នូវ​ក្រុមហ៊ុន​ឬ​ផលិតផល​ជំនួស​អោយ​ក្រុមហ៊ុន​ឬ​ផលិតផល​ របស់​អ្នក ។ ប្រសិន​បើ​ផលិតផល​របស់​អ្នក​​ជា​រឿយៗ​​ត្រូវ​បាន​ទិញ​ដោយ​ភ្ជាប់​នឹង​ផលិតផល ​មួយ​ទៀត​ លោកអ្នក​ត្រូវ​​តាម​ដាន​​សកម្មភាព​លើ​បណ្តាញ​សង្គម​របស់​​ក្រុមហ៊ុន​ដែល​លក់ ​ផលិតផល​មួយ​ទៀត​នោះ​ ដើម្បី​ឆ្លៀតឱកាស​នៃ​ការ​ផ្សព្វផ្សាយ​ពិសេស​និង​ការ​លក់​ថ្មីៗ​របស់​ពួក​គេ​ ដោយ​ហេតុ​ថា​អតិថិជន​របស់​ពួកគេ​ ក៏​អាច​ជា​គោល​ដៅ​អតិថិជន​ ដែល​ងាយ​នឹង​ក្លាយ​ជា​អតិថិជន​របស់​យើង​ផង​ដែរ ។ ​​
  4. ការ​សហការ (Collaboration) ៖ វា​ត្រូវ​មនុស្ស​ពីរ​នាក់​ដើម្បី​បង្កើត​អោយ​ចេញ​ជា​ទំនាក់​ទំនង​សង្គម ដូច​នឹង​ការ​រាំ​ចង្វាក់​តាំងហ្គូ​ដែរ​។ ការសហការ​គឺ​ជា​ចំណុច​មួយ​ដ៏​សំខាន់​នៅ​ពេល​ដែល​ត្រូវការ​អភិវឌ្ឍន៍​ និង​ប្រតិបត្តិ​ឲ្យ​មាន​ប្រសិទ្ធភាព​នូវយុទ្ធនាការណ៍​លើ​បណ្ដាញសង្គម​ ។ សូម​ធ្វើ​អោយ​ប្រាកដ​ថា​កម្មវិធី​គ្រប់គ្រង​បណ្ដាញ​សង្គម​របស់​អ្នក​អាច​ឲ្យ ​អ្នក​មាន​ភាព​ងាយស្រួល​បំផុត​ក្នុង​ការ​សហការ​ជា​មួយ​ក្រុម​ការងារ​ដើម្បី​ ធ្វើ​អោយ​​​ច្បាស់​ថា​អ្នក​អា​ច​ប្រតិបត្តិ​យុទ្ធសាស្ត្រ​គ្រប់គ្រង​បណ្ដាញ​ សង្គម​មួយ​ប្រកប​ដោយ​ជោគជ័យ​ខ្ពស់ ។
  5. ការ​ធ្វើ​របាយការណ៍ (Reporting)៖ ពី​ពេល​មុន​​បណ្តាញ​សង្គម​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​​​ វា​គ្រាន់​តែ​​​បង្កើត​ជា​ការ​ផ្សព្វផ្សាយ​ប៉ុណ្ណោះ​ ប៉ុន្តែ​​សព្វថ្ងៃ​នេះ​វា​​ក្លាយ​ជា​ផ្នែក​មួយ​នៃ​គម្រោង​ថវិកា ដោយ​ហេតុ​ថា​​ក្រុមហ៊ុន​​បាន​ប្រើ​ប្រាស់​ធនធាន​​ជាច្រើន​លើ​បណ្ដា​ទាំង​នេះ ​ ត្រលប់​មក​វិញ​ក្រុមហ៊ុន​ក៏​មាន​​​ការ​រំពឹង​ទុក​ពី​របាយការណ៍​ដែល​បង្ហាញ​ ពី លទ្ធផល​នៃ​​ការ​វិនិយោគ​ពី​​បណ្ដាញ​សង្គម​​ផង​ដែរ​។ត្រូវ​ប្រាក​ថា​កម្មវិធី ​គ្រប់គ្រង​បណ្ដាញ​សង្គម​របស់​​អ្នក​មាន​លទ្ធភាព​​ក្នុង​​វិភាគ​មុខងារ​ សំខាន់ៗ​ដូច​ជា click-through rates លើ​ shortened links​​  និង​ clicks by region ក៏​ដូចជា​ top referrers ។ វា​មាន​សារសំខាន់​ក្នុង​ទទួល​បាន​ការ​ប្រើ​ប្រាស់​មុខងារ​​ Facebook Insight និង​ Google Analytics ។កម្មវិធី​ដែល​ល្អ​បំផុត​ គឺ​ជា​កម្មវិធី​ដែល​​​អាច​ផ្ដល់​ជូន​លោកអ្នក​នូវ​សមត្ថភាព​ ប្រើ​ប្រាស់​នូវ​​ មុខងារ​រង្វាស់​ស្ទង់​ប្រសិទ្ធភាព​នៃ​​យុទ្ធនាការ​លើ​បណ្ដាញ​សង្គម​របស់​ អ្នក​ ។ ការ​ធ្វើ​ដូច​នេះ នឹង​អាច​ជួយឲ្យ​លោកអ្នក​កំណត់​ថា​តើ​សារ​មួយ​ណា​ដែល​ផ្ដល់​លទ្ធផល​ក្នុង​ កម្រិត​ខ្ពស់ ហើយ​ទម្រង់មួយ​ណា​ដែល​ទទួល​បាន​ការ​ឆ្លើយ​តប​ច្រើន និង​​ថា​តើ​ម៉ោង​ណា​នៃ​ថ្ងៃ​ដែល​ល្អ​បំផុត​ក្នុង​​ទាញ​ចំណាប់​អារម្មណ៍​​ប្រិយមិត្ត​របស់​អ្នក​ ។ 
តើ​មាន​មុខងារ​អ្វី​ខ្លះ​ទៀត​ដើម្បី​អោយ​ក្លាយ​ជា​កម្មវិធី​អាជីព (Pro) ?
ការ​ទំនាក់​ទំនង​សង្គម​គឺ​ជា​មធ្យោបាយ​​​សម្រាប់​រក្សា ​អោយ​បាន​ឧត្ដមភាព​នៃ​ប្រកួត​ប្រជែង​ វា​ជា​អ្វី​ម្យ៉ាង​ដែល​អាជីវកម្ម​ត្រូវការ​ជា​ចាំ​បាច់​​បំផុត ​ដើម្បី​ឈរ​ទន្ទឹម​គ្នា​គ្រប់​ចំនុច​ដែល​ពាក់ព័ន្ធ​ ។ កម្មវិធី HootSuite Pro​ ជួយ​ក្រុម​ការងារ​ឲ្យ​ភ្ជាប់​ទំនាក់ទំនង​ជា​មួយ​នឹង​ប្រិយមិត្ត​​របស់​អ្នក​ និង​អាច​វិភាគ​លើ​យុទ្ធនាការ​នានា​ នៅ​លើ​បណ្ដាញ​សង្គម​ជា​ច្រើន​ក្នុង​ពេល​តែមួយ​ដូច​ជា៖ Twitter, Facebook និង​ LinkedIn ដោយ​ប្រើ​​ក្ដារ​បញ្ជា​ដ៏​មាន​សុវត្ថិភាព​លើ​​ប្រព័ន្ធ​អ៊ីនធឺណិត​ ៕

Monday, September 9, 2013

តើ​យុវជន​គួរ​តែ​យល់​ដឹង​អ្វី​ខ្លះ​ពី​នយោបាយ?

ភ្នំពេញ ៖ អស់​រយៈ​ពេល​ជាង​ពីរ​ទសវត្សរ៍​មក​ហើយ​ដែល​គេ​មើល​ឃើញ​ថា​យុវជន​ខ្មែរ​មួយ​ ចំនួន​ធំ​មិន​សូវ​ជា​ចាប់​រម្មណ៍​ពី​រឿង​នយោបាយ​នោះ​ទេ មែន​ទែន​ទៅ នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ជាក់​ស្តែង​គឺ​ឆ្នាំ​១៩៩៣ ដល់​ឆ្នាំ២០០៨ ដែល​ពេល​នោះ​ប្រជាជន​កម្ពុជា​ភាគ​ច្រើន​ក៏​ជា​យុវជន​ដែរ។ ប៉ុន្តែ​ពួក​គេ​បែរ​ជា​មិន​សូវ​​យក​ចិត្ត​ទុក​ដាក់​ក្នុង​រឿង​នយោបាយ​។
មក ​ដល់​បច្ចុប្បន្ន ពោល​គឺ​ឆ្នាំ២០១៣ នេះ​តែម្តង ដែល​ជា​ពេល​វេលា​នៃ​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​អាណត្តិ​ទី​៥ របស់​ប្រជាពលរដ្ឋ​ខ្មែរ តែ​គេ​បែរ​ជា​សង្កេត​ឃើញ​មាន​ការ​ចូល​រួម​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​ពី​ យុវជន។ ជាក់ស្តែង គេ​ឃើញ​មាន​យុវជន​បាន​ចូល​រួម​ក្នុង​ក្បួន​ដង្ហែ​របស់​គណបក្ស​នយោបាយ ដូចជា​ក្បួន​ដង្ហែរ​របស់​គណបក្ស​ធំៗ រួម​ទាំង​គណបក្ស​តូចៗ ដទៃ​ទៀត​ផង​ដែរ។ មក​ទល់​ពេល​នេះ តើ​យើង​អាច​និយាយ​បាន​ថា​យុវជន​ខ្មែរ​បាន​យល់​ដឹង​ច្បាស់លាស់ ហើយ​ឬ​នៅ​ក្នុង​រឿង​នយោបាយ? តើ​យុវជន​គួរ​តែ​យល់​ដឹង​អ្វី​ខ្លះ​ពី​នយោបាយ?
ជា ​ការ​ពិត​ណាស់ នយោបាយ​ប្រៀប​បាន​នឹង​ទឹក ហើយ​ប្រជាពលរដ្ឋ​ប្រៀប​បាន​ទៅ​នឹង​ត្រី ដូច្នេះ​ត្រី​មិន​អាច​រស់​នៅ​ដោយ​គ្មាន​ទឹក​បាន​ទេ។ វា​ជា​រឿង​ល្អ​មួយ នៅ​ពេល​ដែល​ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​ប្រទេស​នោះ ចាប់​អារម្មណ៍​ពី​រឿង​នយោបាយ រួម​ទាំង​រឿង​សង្គម​ជាតិ​របស់ខ្លួន។ ប៉ុន្តែ​នយោ​បាយ​មិន​មែន​ជា​ការ​ស្រែក​ជេរ​គ្នា​នោះ​ទេ។ នយោបាយ​មិន​មែន​ជា​ការ​ស្រែក​ថា«ប្តូរ ឬ​មិន​ប្តូរ» នោះ​ទេ។
យើង ​អាច​ឃើញ​នូវ​ការ​ផ្លាស់ប្តូរ​មួយ​ចំនួន​នៅ​ប៉ែក​អឺរ៉ុប​ជា​គំរូ ដូចជា​បដិវត្តន៍​ផ្កា​ម្លិះ និង​បដិវត្តន៍​ផ្សេងៗ​ទៀត​ដែល​អាច​និយាយ​បាន​ថា​ជា​ការ​ផ្លាស់​ប្តូរ​បរិបទ​ ​នៃ​សង្គម​មួយ​លឿន​ពេក គឺ​លឿន​រហូត​នឹក​ស្មាន​មិន​ដល់។ ចុះ​សម្រាប់​យុវជន​ខ្មែរ​មួយ​ចំនួន ដែល​តែង​តែ​គិត​ថា​ខ្លួន​ឯង​បាន​ដឹង​ច្រើន​ពី​រឿង​នយោបាយ បាន​ធ្វើ​អ្វី​ខ្លះ​ដែល​អាច​ចាត់​ទុក​ថា​ជា​ការ​ចូល​រួម​ក្នុង​នយោបាយ។
ការ ​យល់​ដឹង​ពី​រឿង​នយោបាយ​គឺ​ជា​រឿង​ចាំ​បាច់​ណាស់​សម្រាប់​យុវជន​ខ្មែរ ហើយ​រហូត​មក​ដល់​ពេល​នេះ​យើង​ឃើញ​មាន​យុវជន​យ៉ាង​ច្រើន​បាន​ចូល​រួម​ក្នុង​ សកម្មភាព​ផ្សេងៗ​​ នៃ​នយោបាយ។ ប្រសិន ​បើ​យើង​រស់​នៅ​ក្នុង​សង្គម​មួយ ភាព​ចាំ​បាច់​មួយ​ដែល​យើង​ត្រូវ​តែ​ធ្វើ​នោះ គឺ​ការ​យល់​ដឹង​ពី​វិស័យ​នយោបាយ​ក្នុង​ប្រទេស​របស់​ខ្លួន គ្មាន​នរណា​ម្នាក់​ដែល​អាច​រស់​នៅ​គេច​ផុត​ពី​នយោបាយ​នោះ​ទេ គ្រាន់​តែ​ការ​ចូល​រួម​ក្នុង​នយោបាយ​នោះ​តិច ឬ​ក៏​ច្រើន​ប៉ុណ្ណោះ។ ក៏​ប៉ុន្តែ​ការ​ចូល​រួម​ក្នុង​នយោបាយ​តម្រូវ​ឲ្យ​យុវជន ស្វែង​យល់​ឲ្យ​បាន​ច្រើន​ពី​វា ឬ​យើង​អាច​និយាយ​បាន​ថា គឺ​ជា​ការ​ចូល​រួម​ប្រកប​ដោយ​ចំណេះ​ដឹង ទើប​អាច​ធ្វើ​ឲ្យ​សង្គម​ជាតិ​ទាំង​មូល​មាន​ភាព​រីក​ចំរើន​បាន។ បច្ចុប្បន្ន​នេះ មាន​យុវជន​ភាគ​ច្រើន បាន​តោង​កន្ទុយ​គ្នា ឬ​តាម​គ្នា​ចូល​រួម​គ្នា​ក្នុង​វិស័យ​នយោបាយ ដោយ​ហេតុ​នេះ​ការ​ចូល​រួម​របស់​ពួក​គេ​ហាក់​ដូច​ជា​មិន​សូវ​មាន​ឥទ្ធិពល​ដល់ ​អ្នក​នយោបាយ​នោះ​ទេ។ នៅ​មាន​​យុវជន​មួយ​ចំនួន​ធំ​ នៅ​តែ​និយាយ​ថា រឿង​នយោបាយ​យើង​កុំ​សូវ​យក​ចិត្ត​ទុក​ដាក់​ពេក ទុក​ឲ្យ​អ្នក​នយោបាយ​គេ​ធ្វើ​ទៅ ចំណែក​យើង​ធ្វើ​អ្វី​ដែល​ជា​ប្រយោជន៍​សម្រាប់​គ្រួសារ​របស់​យើង​ទៅ​បាន​ហើយ។ មិន​តែ​ប៉ុណ្ណោះ គេ​គិត​ថា​ការ​ដង្ហែ​ក្បួន​ឃោសនា​ជា​រឿង​ដែល​សប្បាយ ហើយ​ពួក​គេ​មាន​ឱកាស​ស្រែក​តាម​ផ្លូវ​សារធារណៈ ដែល​មើល​ទៅ​ហាក់​ដូចជា​អានាធិបតេយ្យ​ណាស់ នេះ​ឬ​ជា​ការ​ចូល​រួម​របស់​យុវជន?
ដើម្បី ​ឲ្យ​ដឹង​ច្បាស់​ពី​នយោបាយ​យើង​គួរ​ដឹង​ពី៖ ប្រវត្តិ​អ្នក​នយោបាយ ជា​ផ្នែក​មួយ​ដែល​យុវជន​គួរ​តែ​យក​ចិត្ត​ទុក​ដាក់​តាម​ដាន។ ប្រវត្តិ​របស់​គាត់​ធ្លាប់​បាន​ជួយ​អ្វី​ខ្លះ​ដល់​សង្គម​ជាតិ ដែល​មិន​មែន​ជា​ផល​ប្រយោជន៍​ផ្ទាល់ខ្លួន ឬ​បុគ្គល​ដែល​ជា​បក្ស​ពួក​របស់​ខ្លួន។ អ្វី​ដែល​យើង​គ្រប់​គ្នា​ត្រូវ​សម្លឹង​មើល​នោះ គឺ​គេ​មិន​មែន​ដូច​ជា​អ្នក​នយោបាយ​បច្ចុប្បន្ន ដែល​ដើរ​អរ​គុណ​ប្រជាពលរដ្ឋ។ ជាក់ស្តែង លោក​សម រង្ស៊ី និង​លោក​ កឹម សុខា ដើរ​អរ​គុណ​ប្រជាពលរដ្ឋ​ទៅ​វិញ នេះ​ឬ​ជា​អ្នក​នយោបាយ​ដែល​មក​ជួយ​ប្រជាពលរដ្ឋ​ខែ្មរ ប្រហែល​ជា​ប្រជាពលរដ្ឋ​ខែ្មរ​កំពុង​តែ​ជួយ​គាត់​ទេ​មើល​ទៅ។
សកម្ម ​ភាព​អ្នក​នយោបាយ​ពួក​គេ​ត្រូវ​តែ​ជា​មនុស្ស​ដែល​មាន​ទសពិធរាជធម៌ ដែល​ជា​ធម៌​ទាំង​ដប់​យ៉ាង ដែល​ត្រូវ​តែ​មាន​សម្រាប់​អ្នក​ដឹកនាំ ក៏​ដូចជា​អ្នក​នយោបាយ។ (ទាន៖ការ​ធ្វើ​អំណាយ,សីល៖ការរក្សាសីល៥ជានិច្ចឬរក្សាសីល១០មួយដងមួយកាល, បរិច្ចាគ៖ការ​ចំណាយ​ជា​ទ្រព្យ​ទំនុក​បម្រុង​ប្រទេស​ជាតិ, អាជ្ជវ ៖ មាន​សេចក្តី​ត្រង់, មទ្ទវ៖មាន​សេចក្តី​ទន់​ភ្លន់​ស្លូត​សុភាព​រាបសា, តប ៖ ការ​កាន់​ឧបោសថសីល​តាម​កាល​កំណត់ម្តងៗ, អក្កោធន ៖ មិន​ក្តៅ​ក្រហាយ​អ្នក​ដទៃ, អវិហឹសា ៖ មិន​បៀត​បៀន​អ្នក​ដទៃ, ខន្តី ៖ មាន​សេចក្តី​អត់​ធន់, អវិរោធន ៖ មិន​បំពាន​លើ​ច្បាប់។)
ស្វែង ​យល់​ព័ត៌មាន​ទាក់​ទង​នឹង​នយោបាយ​ការ​ស្វែង​យល់​ព័ត៌មាន​គឺ​ជា​ផ្នែក​ដែល​ សំខាន់​មួយ​ដែល​យុវជន​ទាំង​អស់​គ្នា​គួរ​តែ​យក​ចិត្ត​ទុក​ដាក់។ ការ​ស្តាប់​ព័ត៌មាន​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ ហើយ​យក​ព័ត៌មាន​ទាំង​នោះ​មក​ថ្លឹងថ្លែង នោះ​ទើប​យើង​ទទួល​បាន​នូវ​ព័ត៌មាន​ពិត។
អ្នក ​នយោបាយ​គឺ​ជា​អ្នក​មក​ជួយ​ពួក​យើង​មិន​មែន​ពួក​យើង​ជា​អ្នក​ជួយ​អ្នក​ នយោបាយ​ទេ។ ប៉ុន្តែ​ពួក​យើង​ត្រូវ​តែ​ចូល​រួម​ក្នុង​នយោបាយ​ផង​ដែរ ហើយ​ការ​ចូល​រួម​របស់​ពួក​យើង​ត្រូវ​តែ​ប្រកប​ដោយ​ចំណេះ​ដឹង។ ម្យ៉ាង​វិញ​ទៀត​ប្រទេស​របស់​យើង​អាច​រីក​ចំរើន​ទៅ​បាន​វា​មិន​អាស្រ័យ ទៅ​លើ​អ្នក​ដឹក​នាំ​ទាំង​ស្រុង​នោះ​ទេ តែ​វា​អាស្រ័យ​ដោយ​ប្រជាពលរដ្ឋ​ផងដែរ។ ដូច ​គ្នា​នេះ​ដែរ​លទ្ធិ​ប្រជាធិបតេយ្យ​មិន​មាន​ប្រទេស​ណា​មក​ជួយ​ធ្វើ​ទេ គឺ​ទាល់​តែ​ប្រជាជន​ក្នុង​ប្រទេស​នោះ​ចាប់​ដៃ​គ្នា​ធ្វើ ទើប​ប្រជាធិបតេយ្យ​អាច​កើត​មាន​ឡើង៕
តើ​យុវជន​គួរ​តែ​យល់​ដឹង​អ្វី​ខ្លះ​ពី​នយោបាយ?